MyDugsiStart learning

Surah At-Takwir in Khmer: translation and audio

Surah 81 · التكوير · The Overthrowing · 29 verses

Surah At-Takwir verse by verse: the Arabic with a recitation you can repeat, the transliteration, and the Khmer translation by Cambodian Muslim Community Development. For the meaning of every word, see Surah At-Takwir word by word in English.

Verse 1

إِذَا ٱلشَّمْسُ كُوِّرَتْ

Transliteration idhā l-shamsu kuwwirat

Khmer នៅពេលដែលព្រះអាទិត្យត្រូវបានគេធ្វើឱ្យបាត់រស្មី។

Verse 2

وَإِذَا ٱلنُّجُومُ ٱنكَدَرَتْ

Transliteration wa-idhā l-nujūmu inkadarat

Khmer និងនៅពេលដែលហ្វូងផ្កាយបានធ្លាក់បាក់បែក។

Verse 3

وَإِذَا ٱلْجِبَالُ سُيِّرَتْ

Transliteration wa-idhā l-jibālu suyyirat

Khmer និងនៅពេលដែលភ្នំត្រូវបានគេធ្វើឱ្យរសាត់ដូចធូលី។

Verse 4

وَإِذَا ٱلْعِشَارُ عُطِّلَتْ

Transliteration wa-idhā l-ʿishāru ʿuṭṭilat

Khmer និងនៅពេលដែលសត្វអូដ្ឋមានផ្ទៃពោះត្រូវបានគេបោះបង់ ចោល។

Verse 5

وَإِذَا ٱلْوُحُوشُ حُشِرَتْ

Transliteration wa-idhā l-wuḥūshu ḥushirat

Khmer និងនៅពេលដែលសត្វសាហាវត្រូវបានគេប្រមូលផ្ដុំ។

Verse 6

وَإِذَا ٱلْبِحَارُ سُجِّرَتْ

Transliteration wa-idhā l-biḥāru sujjirat

Khmer និងនៅពេលដែលទឹកសមុទ្រត្រូវបានគេធ្វើឱ្យឆេះជា អណ្ដាតភ្លើង។

Verse 7

وَإِذَا ٱلنُّفُوسُ زُوِّجَتْ

Transliteration wa-idhā l-nufūsu zuwwijat

Khmer និងនៅពេលដែលព្រលឹងត្រូវបានគេបញ្ចូលទៅក្នុងខ្លួន របស់គេវិញ។

Verse 8

وَإِذَا ٱلْمَوْءُۥدَةُ سُئِلَتْ

Transliteration wa-idhā l-mawūdatu su-ilat

Khmer និងនៅពេលទារិកាដែលគេបានកប់ទាំងរស់ត្រូវបានគេ សួរថាៈ

Verse 9

بِأَىِّ ذَنۢبٍ قُتِلَتْ

Transliteration bi-ayyi dhanbin qutilat

Khmer ដោយសារបាបកម្មអី្វបានជានាងត្រូវបានគេសម្លាប់?

Verse 10

وَإِذَا ٱلصُّحُفُ نُشِرَتْ

Transliteration wa-idhā l-ṣuḥufu nushirat

Khmer និងនៅពេលដែលសៀវភៅកំណត់ហេតុ(អំពើល្អ និង អំពើអាក្រក់)ត្រូវបានគេលាតត្រដាង។

Verse 11

وَإِذَا ٱلسَّمَآءُ كُشِطَتْ

Transliteration wa-idhā l-samāu kushiṭat

Khmer និងនៅពេលដែលមេឃត្រូវបានគេយកចេញពីកន្លែង របស់វា។

Verse 12

وَإِذَا ٱلْجَحِيمُ سُعِّرَتْ

Transliteration wa-idhā l-jaḥīmu suʿʿirat

Khmer និងនៅពេលដែលភ្លើងនរកជើហ៊ីមត្រូវបានគេធ្វើឱ្យឆេះ យ៉ាងសន្ធោសន្ធៅ។

Verse 13

وَإِذَا ٱلْجَنَّةُ أُزْلِفَتْ

Transliteration wa-idhā l-janatu uz'lifat

Khmer និងនៅពេលដែលឋានសួគ៌ត្រូវបានគេដាក់ឱ្យនៅជិត (អ្នកដែលកោតខ្លាចអល់ឡោះ) ។

Verse 14

عَلِمَتْ نَفْسٌ مَّآ أَحْضَرَتْ

Transliteration ʿalimat nafsun mā aḥḍarat

Khmer (ពេលនោះ)បុគ្គលគ្រប់រូបនឹងដឹងអំពីអ្វីដែលគេបាន ប្រព្រឹត្ដកន្លងមក។

Verse 15

فَلَآ أُقْسِمُ بِٱلْخُنَّسِ

Transliteration falā uq'simu bil-khunasi

Khmer ជាការពិតណាស់ យើងស្បថនឹងហ្វូងផ្កាយដែលលិចបាត់។

Verse 16

ٱلْجَوَارِ ٱلْكُنَّسِ

Transliteration al-jawāri l-kunasi

Khmer និងហូ្វងផ្កាយដែលដើរតាមគន្លងរបស់វាយ៉ាងលឿន រួច ក៏លិចបាត់។

Verse 17

وَٱلَّيْلِ إِذَا عَسْعَسَ

Transliteration wa-al-layli idhā ʿasʿasa

Khmer និងពេលយប់ នៅពេលដែលវាមកដល់ទីបពា្ចប់។

Verse 18

وَٱلصُّبْحِ إِذَا تَنَفَّسَ

Transliteration wal-ṣub'ḥi idhā tanaffasa

Khmer និងពេលព្រលឹម នៅពេលដែលវាបពោ្ចញពន្លឺ។

Verse 19

إِنَّهُۥ لَقَوْلُ رَسُولٍ كَرِيمٍ

Transliteration innahu laqawlu rasūlin karīmin

Khmer ពិតប្រាកដណាស់ គម្ពីរគួរអានគឺនាំមកតាមរយៈពាក្យ សំដីរបស់អ្នកនាំសារ(ជីព្រីល)ដ៏ថ្កុំថ្កើង

Verse 20

ذِى قُوَّةٍ عِندَ ذِى ٱلْعَرْشِ مَكِينٍ

Transliteration dhī quwwatin ʿinda dhī l-ʿarshi makīnin

Khmer ដែលមានអានុភាពខ្លាំងក្លា(ក្នុងការទទួលខុសត្រូវលើ ការងារ) និងមានឋានៈខ្ពង់ខ្ពស់ចំពោះម្ចាស់នៃអារ៉ស្ហ

Verse 21

مُّطَاعٍ ثَمَّ أَمِينٍ

Transliteration muṭāʿin thamma amīnin

Khmer ដែលជាអ្នកត្រូវគេគោរពនៅទីនោះ និងជាអ្នកស្មោះត្រង់។

Verse 22

وَمَا صَاحِبُكُم بِمَجْنُونٍ

Transliteration wamā ṣāḥibukum bimajnūnin

Khmer ហើយមិត្ដរបស់ពួកអ្នក(មូហាំម៉ាត់)មិនមែនជា មនុស្សវិកលចរិតឡើយ។

Verse 23

وَلَقَدْ رَءَاهُ بِٱلْأُفُقِ ٱلْمُبِينِ

Transliteration walaqad raāhu bil-ufuqi l-mubīni

Khmer ហើយជាការពិតណាស់ គាត់(មូហាំម៉ាត់)បានឃើញគេ (ជីព្រីល)យ៉ាងច្បាស់នៅឯជើងមេឃ។

Verse 24

وَمَا هُوَ عَلَى ٱلْغَيْبِ بِضَنِينٍ

Transliteration wamā huwa ʿalā l-ghaybi biḍanīnin

Khmer ហើយគេ(មូហាំម៉ាត់)មិនកំណាញ់លើការផ្សព្វផ្សាយ ប្រការអាថ៌កំបាំង(សាររបស់អល់ឡោះ)ឡើយ។

Verse 25

وَمَا هُوَ بِقَوْلِ شَيْطَـٰنٍ رَّجِيمٍ

Transliteration wamā huwa biqawli shayṭānin rajīmin

Khmer ហើយគម្ពីរគួរអានក៏មិនមែនជាពាក្យសំដីរបស់ស្ហៃតន ដែលត្រូវគេដាក់បណ្ដាសាដែរ។

Verse 26

فَأَيْنَ تَذْهَبُونَ

Transliteration fa-ayna tadhhabūna

Khmer ហេតុនេះ តើសតិរបស់ពួកដែលបដិសេធនឹងគម្ពីរគួរអាន ទៅណាអស់ហើយ?

Verse 27

إِنْ هُوَ إِلَّا ذِكْرٌ لِّلْعَـٰلَمِينَ

Transliteration in huwa illā dhik'run lil'ʿālamīna

Khmer វា(គម្ពីរគួរអាន) គ្មានអ្វីក្រៅពីការរំលឹកដល់ពិភពទាំង អស់នោះឡើយ។

Verse 28

لِمَن شَآءَ مِنكُمْ أَن يَسْتَقِيمَ

Transliteration liman shāa minkum an yastaqīma

Khmer សម្រាប់អ្នកណាដែលមានបំណងចង់ដើរលើមាគ៌ាដ៏ត្រឹម ត្រូវក្នុងចំណោមពួកអ្នក។

Verse 29

وَمَا تَشَآءُونَ إِلَّآ أَن يَشَآءَ ٱللَّهُ رَبُّ ٱلْعَـٰلَمِينَ

Transliteration wamā tashāūna illā an yashāa l-lahu rabbu l-ʿālamīna

Khmer ហើយពួកអ្នកមិនអាចមានបំណងធ្វើអ្វីមួយបានឡើយ លើកលែងតែអល់ឡោះដែលជាម្ចាស់គ្រប់គ្រងពិភពទាំងអស់ មានចេតនាប៉ុណ្ណោះ។

Read Surah At-Takwir in another language

All languages

All 114 surahs in Khmer: the Qur’an in Khmer.

Learn it in MyDugsi

Khmer translation: Cambodian Muslim Community Development, from Quran.com. Transliteration: Quran.com. Recitation: Mishary Alafasy, from EveryAyah.com. MyDugsi is a learning aid, not a replacement for a qualified teacher.