MyDugsiStart learning

Surah An-Nazi'at in Khmer: translation and audio

Surah 79 · النازعات · Those who drag forth · 46 verses

Surah An-Nazi'at verse by verse: the Arabic with a recitation you can repeat, the transliteration, and the Khmer translation by Cambodian Muslim Community Development. For the meaning of every word, see Surah An-Nazi'at word by word in English.

Verse 1

وَٱلنَّـٰزِعَـٰتِ غَرْقًا

Transliteration wal-nāziʿāti gharqan

Khmer អល់ឡោះស្បថនឹងម៉ាឡាអ៊ីកាត់ដែលដកយកជីវិតពួក ដែលគ្មានជំនឿដោយឃោរឃៅ។

Verse 2

وَٱلنَّـٰشِطَـٰتِ نَشْطًا

Transliteration wal-nāshiṭāti nashṭan

Khmer និងម៉ាឡាអ៊ីកាត់ដែលដកយកជីវិតអ្នកមានជំនឿដោយ ថ្នមៗ។

Verse 3

وَٱلسَّـٰبِحَـٰتِ سَبْحًا

Transliteration wal-sābiḥāti sabḥan

Khmer និងម៉ាឡាអ៊ីកាត់ដែលចុះពីលើមេឃយ៉ាងលឿន។

Verse 4

فَٱلسَّـٰبِقَـٰتِ سَبْقًا

Transliteration fal-sābiqāti sabqan

Khmer និងម៉ាឡាអ៊ីកាត់ដែលដណ្ដ្ដើមគ្នានាំព្រលឹងអ្នកមានជំនឿ ឆ្ពោះទៅកាន់ឋានសួគ៌។

Verse 5

فَٱلْمُدَبِّرَٰتِ أَمْرًا

Transliteration fal-mudabirāti amran

Khmer និងម៉ាឡាអ៊ីកាត់ដែលរៀបចំបទបញ្ជារបស់អល់ឡោះ។

Verse 6

يَوْمَ تَرْجُفُ ٱلرَّاجِفَةُ

Transliteration yawma tarjufu l-rājifatu

Khmer នៅថ្ងៃដែល(មានការផ្លុំត្រែលើកទីមួយ)ផែនដីនិងភ្នំ ទាំងឡាយរញ្ជួយយ៉ាងខ្លាំង(អ្វីៗទាំងអស់ត្រូវវិនាសអន្ដរាយ)។

Verse 7

تَتْبَعُهَا ٱلرَّادِفَةُ

Transliteration tatbaʿuhā l-rādifatu

Khmer ការផ្លុំត្រែលើកទីពីរកើតមានឡើង បន្ទាប់ពីលើកទីមួយ (អ្វីៗទាំងអស់ត្រូវរស់ឡើងវិញ)។

Verse 8

قُلُوبٌ يَوْمَئِذٍ وَاجِفَةٌ

Transliteration qulūbun yawma-idhin wājifatun

Khmer នៅថ្ងៃនោះ ដួងចិត្ដ(របស់ពួកគ្មានជំនឿ)ភ័យញាប់ញ័រ។

Verse 9

أَبْصَـٰرُهَا خَـٰشِعَةٌ

Transliteration abṣāruhā khāshiʿatun

Khmer កែវភ្នែករបស់ពួកគេទម្លាក់ចុះដោយសារការភ័យខ្លាច។

Verse 10

يَقُولُونَ أَءِنَّا لَمَرْدُودُونَ فِى ٱلْحَافِرَةِ

Transliteration yaqūlūna a-innā lamardūdūna fī l-ḥāfirati

Khmer ពួកគេ(ពួកគ្មានជំនឿ)និយាយថាៈ តើពួកយើងពិតជា ត្រូវបានគេបញ្ជូនទៅកាន់ជីវិតដើម(របស់ពួកយើង)វិញឬ?

Verse 11

أَءِذَا كُنَّا عِظَـٰمًا نَّخِرَةً

Transliteration a-idhā kunnā ʿiẓāman nakhiratan

Khmer តើ(គេពិតជាបញ្ជូនទៅកាន់ជីវិតដើមរបស់ពួកយើងវិញ ឬ) នៅពេលដែលពួកយើងបានក្លាយជាឆ្អឹងពុកផុយហើយនោះ ?

Verse 12

قَالُوا۟ تِلْكَ إِذًا كَرَّةٌ خَاسِرَةٌ

Transliteration qālū til'ka idhan karratun khāsiratun

Khmer ពួកគេបាននិយាយទៀតថាៈ ប្រសិនបើដូច្នោះមែននោះ គឺជាការវិលត្រឡប់ដ៏ខាតបង់។

Verse 13

فَإِنَّمَا هِىَ زَجْرَةٌ وَٰحِدَةٌ

Transliteration fa-innamā hiya zajratun wāḥidatun

Khmer ពិតប្រាកដណាស់ វាគ្រាន់តែជាការផ្លុំត្រែ(លើកទីពីរ) មួយដងប៉ុណ្ណោះ។

Verse 14

فَإِذَا هُم بِٱلسَّاهِرَةِ

Transliteration fa-idhā hum bil-sāhirati

Khmer ពេលនោះស្រាប់តែពួកគេរស់ឡើងវិញពាសពេញផែនដី។

Verse 15

هَلْ أَتَىٰكَ حَدِيثُ مُوسَىٰٓ

Transliteration hal atāka ḥadīthu mūsā

Khmer រឿងរបស់មូសាពិតជាបានមកដល់អ្នក(មូហាំម៉ាត់) រួចហើយ ។

Verse 16

إِذْ نَادَىٰهُ رَبُّهُۥ بِٱلْوَادِ ٱلْمُقَدَّسِ طُوًى

Transliteration idh nādāhu rabbuhu bil-wādi l-muqadasi ṭuwan

Khmer នៅពេលដែលម្ចាស់របស់គេហៅគេនៅឯជ្រលងភ្នំទូវ៉ា ដ៏ពិសិដ្ឋ។

Verse 17

ٱذْهَبْ إِلَىٰ فِرْعَوْنَ إِنَّهُۥ طَغَىٰ

Transliteration idh'hab ilā fir'ʿawna innahu ṭaghā

Khmer ចូរអ្នក(មូសា)ទៅកាន់ហ្វៀរអោនចុះ ពិតប្រាកដណាស់ គេជាអ្នកបំពាន។

Verse 18

فَقُلْ هَل لَّكَ إِلَىٰٓ أَن تَزَكَّىٰ

Transliteration faqul hal laka ilā an tazakkā

Khmer ចូរអ្នកនិយាយ(ទៅកាន់ហ្វៀរអោន)ថាៈ តើអ្នកចង់មាន ភាពជ្រះស្អាតដែរឬទេ?

Verse 19

وَأَهْدِيَكَ إِلَىٰ رَبِّكَ فَتَخْشَىٰ

Transliteration wa-ahdiyaka ilā rabbika fatakhshā

Khmer ហើយចង់ឱ្យខ្ញុំណែនាំអ្នកទៅកាន់ម្ចាស់របស់អ្នក (អល់ឡោះ) រួចអ្នកនឹងកោតខ្លាចទ្រង់ដែរឬទេ?

Verse 20

فَأَرَىٰهُ ٱلْـَٔايَةَ ٱلْكُبْرَىٰ

Transliteration fa-arāhu l-āyata l-kub'rā

Khmer ពេលនោះ មូសាបានបង្ហាញឱ្យហ្វៀរអោនឃើញនូវ មុជីហ្សាត់មួយដ៏ធំ។

Verse 21

فَكَذَّبَ وَعَصَىٰ

Transliteration fakadhaba waʿaṣā

Khmer តែគេបែរជាបានបដិសេធ និងបានប្រឆាំងទៅវិញ។

Verse 22

ثُمَّ أَدْبَرَ يَسْعَىٰ

Transliteration thumma adbara yasʿā

Khmer បន្ទាប់មក គេបានបែរខ្នងដោយព្យាយាមរកល្បិចកល ប្រឆាំងនឹងមូសា។

Verse 23

فَحَشَرَ فَنَادَىٰ

Transliteration faḥashara fanādā

Khmer រួចគេបានប្រមូល(ប្រជារាស្ដ្ររបស់គេ) ហើយគេបាន ស្រែកប្រកាស។

Verse 24

فَقَالَ أَنَا۠ رَبُّكُمُ ٱلْأَعْلَىٰ

Transliteration faqāla anā rabbukumu l-aʿlā

Khmer និងបាននិយាយថាៈ យើងគឺជាម្ចាស់ដ៏ខ្ពង់ខ្ពស់របស់ពួកអ្នក។

Verse 25

فَأَخَذَهُ ٱللَّهُ نَكَالَ ٱلْـَٔاخِرَةِ وَٱلْأُولَىٰٓ

Transliteration fa-akhadhahu l-lahu nakāla l-ākhirati wal-ūlā

Khmer ដូចេ្នះ អល់ឡោះបានដាក់ទណ្ឌកម្មគេទាំងនៅក្នុង លោកិយ និងបរលោក។

Verse 26

إِنَّ فِى ذَٰلِكَ لَعِبْرَةً لِّمَن يَخْشَىٰٓ

Transliteration inna fī dhālika laʿib'ratan liman yakhshā

Khmer ពិតប្រាកដណាស់ នៅក្នុងរឿងនោះគឺជាមេរៀនមួយ សម្រាប់អ្នកណាដែលកោតខ្លាចអល់ឡោះ។

Verse 27

ءَأَنتُمْ أَشَدُّ خَلْقًا أَمِ ٱلسَّمَآءُ ۚ بَنَىٰهَا

Transliteration a-antum ashaddu khalqan ami l-samāu banāhā

Khmer តើការបង្កើតពួកអ្នក(ឱ្យរស់ឡើងវិញសាជាថ្មី)លំបាក ឬក៏មេឃដែលយើងបានបង្កើតវារួចលំបាកជាង?

Verse 28

رَفَعَ سَمْكَهَا فَسَوَّىٰهَا

Transliteration rafaʿa samkahā fasawwāhā

Khmer ទ្រង់បានលើកទ្រង់ទ្រាយរបស់វាឱ្យខ្ពស់ និងបានធ្វើឱ្យវារាបស្មើ។

Verse 29

وَأَغْطَشَ لَيْلَهَا وَأَخْرَجَ ضُحَىٰهَا

Transliteration wa-aghṭasha laylahā wa-akhraja ḍuḥāhā

Khmer ហើយទ្រង់បានធ្វើឱ្យរាត្រីកាលរបស់វាងងឹត ហើយទ្រង់ ក៏បានបពោ្ចញពន្លឺរបស់វាមកវិញដែរនៅពេលថ្ងៃ។

Verse 30

وَٱلْأَرْضَ بَعْدَ ذَٰلِكَ دَحَىٰهَآ

Transliteration wal-arḍa baʿda dhālika daḥāhā

Khmer ក្រោយពីនោះមក ទ្រង់បានធ្វើឱ្យផែនដីរាបស្មើ។

Verse 31

أَخْرَجَ مِنْهَا مَآءَهَا وَمَرْعَىٰهَا

Transliteration akhraja min'hā māahā wamarʿāhā

Khmer ទ្រង់បានបពោ្ចញពីដីនូវទឹករបស់វា និងរុក្ខជាតិរបស់វា។

Verse 32

وَٱلْجِبَالَ أَرْسَىٰهَا

Transliteration wal-jibāla arsāhā

Khmer ហើយទ្រង់បានបង្កើតភ្នំជាស្នឹងដ៏រឹងមាំ

Verse 33

مَتَـٰعًا لَّكُمْ وَلِأَنْعَـٰمِكُمْ

Transliteration matāʿan lakum wali-anʿāmikum

Khmer ដើម្បីជាផលប្រយោជន៍សម្រាប់ពួកអ្នក និងសត្វពាហនៈ របស់ពួកអ្នក។

Verse 34

فَإِذَا جَآءَتِ ٱلطَّآمَّةُ ٱلْكُبْرَىٰ

Transliteration fa-idhā jāati l-ṭāmatu l-kub'rā

Khmer តែនៅពេលដែលគ្រោះមហន្ដរាយដ៏ធំបានមកដល់(ថ្ងៃ បរលោក)។

Verse 35

يَوْمَ يَتَذَكَّرُ ٱلْإِنسَـٰنُ مَا سَعَىٰ

Transliteration yawma yatadhakkaru l-insānu mā saʿā

Khmer ថ្ងៃនោះមនុស្សលោកនឹងនឹកឃើញនូវអី្វដែលខួ្លនបាន សាងកន្លងមក។

Verse 36

وَبُرِّزَتِ ٱلْجَحِيمُ لِمَن يَرَىٰ

Transliteration waburrizati l-jaḥīmu liman yarā

Khmer ហើយភ្លើងនរកជើហ៊ីមនឹងត្រូវបានគេបង្ហាញឱ្យឃើញ យ៉ាងច្បាស់ចំពោះអ្នកណាដែលមើលឃើញ។

Verse 37

فَأَمَّا مَن طَغَىٰ

Transliteration fa-ammā man ṭaghā

Khmer ចំណែកឯអ្នកណាដែលបានបំពាន

Verse 38

وَءَاثَرَ ٱلْحَيَوٰةَ ٱلدُّنْيَا

Transliteration waāthara l-ḥayata l-dun'yā

Khmer និងស្រឡាញ់ចូលចិត្ដការរស់នៅក្នុងលោកិយ(ជាងថ្ងៃ បរលោក)នោះ

Verse 39

فَإِنَّ ٱلْجَحِيمَ هِىَ ٱلْمَأْوَىٰ

Transliteration fa-inna l-jaḥīma hiya l-mawā

Khmer ពិតប្រាកដណាស់ នរកជើហ៊ីមគឺជាទីលំនៅរបស់គេ។

Verse 40

وَأَمَّا مَنْ خَافَ مَقَامَ رَبِّهِۦ وَنَهَى ٱلنَّفْسَ عَنِ ٱلْهَوَىٰ

Transliteration wa-ammā man khāfa maqāma rabbihi wanahā l-nafsa ʿani l-hawā

Khmer រីឯអ្នកណាដែលកោតខ្លាចការឈរនៅចំពោះមុខម្ចាស់ របស់គេ និងបានហាមឃាត់ខ្លួនពីការភ្លើតភ្លើននោះ

Verse 41

فَإِنَّ ٱلْجَنَّةَ هِىَ ٱلْمَأْوَىٰ

Transliteration fa-inna l-janata hiya l-mawā

Khmer ពិតប្រាកដណាស់ ឋានសួគ៌គឺជាទីលំនៅរបស់គេ។

Verse 42

يَسْـَٔلُونَكَ عَنِ ٱلسَّاعَةِ أَيَّانَ مُرْسَىٰهَا

Transliteration yasalūnaka ʿani l-sāʿati ayyāna mur'sāhā

Khmer ពួកគេ(ពួកមូស្ហរីគីន)នឹងសួរអ្នក(មូហាំម៉ាត់)អំពីថ្ងៃ បរលោកថាៈ តើវានឹងកើតឡើងនៅពេលណា?

Verse 43

فِيمَ أَنتَ مِن ذِكْرَىٰهَآ

Transliteration fīma anta min dhik'rāhā

Khmer អ្នកមិនមែនជាអ្នកដឹងអំពីពេលវេលារបស់វាឡើយ។

Verse 44

إِلَىٰ رَبِّكَ مُنتَهَىٰهَآ

Transliteration ilā rabbika muntahāhā

Khmer ទីបពា្ចប់របស់វា គឺមានតែម្ចាស់របស់អ្នកទេដែលដឹង។

Verse 45

إِنَّمَآ أَنتَ مُنذِرُ مَن يَخْشَىٰهَا

Transliteration innamā anta mundhiru man yakhshāhā

Khmer តាមពិតអ្នកគ្រាន់តែជាអ្នកដាស់តឿនព្រមានចំពោះអ្នក ណាដែលខ្លាចវាប៉ុណ្ណោះ។

Verse 46

كَأَنَّهُمْ يَوْمَ يَرَوْنَهَا لَمْ يَلْبَثُوٓا۟ إِلَّا عَشِيَّةً أَوْ ضُحَىٰهَا

Transliteration ka-annahum yawma yarawnahā lam yalbathū illā ʿashiyyatan aw ḍuḥāhā

Khmer នៅថ្ងៃដែលពួកគេឃើញវា(ថ្ងៃបរលោក) ពួកគេមាន អារម្មណ៍ហាក់បីដូចជាមិនបានរស់នៅក្នុងលោកិយនេះឡើយ លើកលែងតែមួយល្ងាច ឬមួយព្រឹកប៉ុណ្ណោះ។

Read Surah An-Nazi'at in another language

All languages

All 114 surahs in Khmer: the Qur’an in Khmer.

Learn it in MyDugsi

Khmer translation: Cambodian Muslim Community Development, from Quran.com. Transliteration: Quran.com. Recitation: Mishary Alafasy, from EveryAyah.com. MyDugsi is a learning aid, not a replacement for a qualified teacher.