MyDugsiStart learning

Surah Al-Waqi'ah in Khmer: translation and audio

Surah 56 · الواقعة · The Inevitable · 96 verses

Surah Al-Waqi'ah verse by verse: the Arabic with a recitation you can repeat, the transliteration, and the Khmer translation by Cambodian Muslim Community Development. For the meaning of every word, see Surah Al-Waqi'ah word by word in English.

Verse 1

إِذَا وَقَعَتِ ٱلْوَاقِعَةُ

Transliteration idhā waqaʿati l-wāqiʿatu

Khmer នៅពេលដែលព្រឹត្ដិការណ៍ថ្ងៃបរលោកបានកើតឡើង។

Verse 2

لَيْسَ لِوَقْعَتِهَا كَاذِبَةٌ

Transliteration laysa liwaqʿatihā kādhibatun

Khmer គ្មានអ្នកណាម្នាក់អាចបដិសេធនឹងព្រឹត្ដិការណ៍របស់វាបានឡើយ។

Verse 3

خَافِضَةٌ رَّافِعَةٌ

Transliteration khāfiḍatun rāfiʿatun

Khmer ព្រឹត្ដិការណ៍នោះនឹងទម្លាក់អ្នកខ្លះ(ទៅក្នុងនរក) និងលើក កំពស់អ្នកខ្លះ(នៅក្នុងឋានសួគ៌)។

Verse 4

إِذَا رُجَّتِ ٱلْأَرْضُ رَجًّا

Transliteration idhā rujjati l-arḍu rajjan

Khmer នៅពេលដែលផែនដីត្រូវគេធ្វើឱ្យរញ្ជួយយ៉ាងខ្លាំង។

Verse 5

وَبُسَّتِ ٱلْجِبَالُ بَسًّا

Transliteration wabussati l-jibālu bassan

Khmer ហើយបណ្ដាភ្នំត្រូវបានគេបំបែកខេ្ទចខ្ទី។

Verse 6

فَكَانَتْ هَبَآءً مُّنۢبَثًّا

Transliteration fakānat habāan munbathan

Khmer ហើយវាបានក្លាយជាធូលីដែលរសាត់តាមខ្យល់។

Verse 7

وَكُنتُمْ أَزْوَٰجًا ثَلَـٰثَةً

Transliteration wakuntum azwājan thalāthatan

Khmer ហើយពួកអ្នកនឹងក្លាយទៅជាបីក្រុម។

Verse 8

فَأَصْحَـٰبُ ٱلْمَيْمَنَةِ مَآ أَصْحَـٰبُ ٱلْمَيْمَنَةِ

Transliteration fa-aṣḥābu l-maymanati mā aṣḥābu l-maymanati

Khmer គឺក្រុម(ដែលទទួលបញ្ជីដោយ)ដៃស្ដាំ។ សំណាងអ្វីម្លេះ ចំពោះក្រុមដៃស្ដាំនោះ.(ពួកគេនឹងចូលឋានសួគ៌)។

Verse 9

وَأَصْحَـٰبُ ٱلْمَشْـَٔمَةِ مَآ أَصْحَـٰبُ ٱلْمَشْـَٔمَةِ

Transliteration wa-aṣḥābu l-mashamati mā aṣḥābu l-mashamati

Khmer និងក្រុម(ដែលទទួលបញ្ជីដោយ)ដៃឆេ្វង។ អភ័ព្វអ្វីម្លេះចំពោះក្រុមដៃឆេ្វងនោះ.(ពួកគេនឹងចូលឋាននរក)។

Verse 10

وَٱلسَّـٰبِقُونَ ٱلسَّـٰبِقُونَ

Transliteration wal-sābiqūna l-sābiqūna

Khmer ហើយនិងក្រុមដែលនាំមុខគេ(ក្នុងការសាងអំពើល្អនៅ ក្នុងលោកិយ) ក្រុមនោះហើយនឹងនាំមុខគេ(ចូលឋានសួគ៌នៅ ថ្ងៃបរលោក)។

Verse 11

أُو۟لَـٰٓئِكَ ٱلْمُقَرَّبُونَ

Transliteration ulāika l-muqarabūna

Khmer អ្នកទាំងនោះហើយជាអ្នកដែលនៅជិតនឹងអល់ឡោះ បំផុត។

Verse 12

فِى جَنَّـٰتِ ٱلنَّعِيمِ

Transliteration fī jannāti l-naʿīmi

Khmer គឺនៅក្នុងឋានសួគ៌ណាអ៊ីម។

Verse 13

ثُلَّةٌ مِّنَ ٱلْأَوَّلِينَ

Transliteration thullatun mina l-awalīna

Khmer ពួកគេភាគច្រើនជាអ្នកជំនាន់មុន។

Verse 14

وَقَلِيلٌ مِّنَ ٱلْـَٔاخِرِينَ

Transliteration waqalīlun mina l-ākhirīna

Khmer ហើយពួកគេភាគតិចជាអ្នកជំនាន់ក្រោយ។

Verse 15

عَلَىٰ سُرُرٍ مَّوْضُونَةٍ

Transliteration ʿalā sururin mawḍūnatin

Khmer (ពួកគេ)នៅលើគ្រែ ដែលធ្វើអំពីមាស និងត្បូងពេជ្រ ដ៏មានតម្លៃ។

Verse 16

مُّتَّكِـِٔينَ عَلَيْهَا مُتَقَـٰبِلِينَ

Transliteration muttakiīna ʿalayhā mutaqābilīna

Khmer ដោយពួកគេអង្គុយផ្អែកបែរមុខទល់គ្នានៅលើគ្រែនោះ។

Verse 17

يَطُوفُ عَلَيْهِمْ وِلْدَٰنٌ مُّخَلَّدُونَ

Transliteration yaṭūfu ʿalayhim wil'dānun mukhalladūna

Khmer ហើយកេ្មងៗដែលនៅវ័យកេ្មងជាអមតៈដើរជុំវិញ (សម្រាប់បម្រើ)ពួកគេ។

Verse 18

بِأَكْوَابٍ وَأَبَارِيقَ وَكَأْسٍ مِّن مَّعِينٍ

Transliteration bi-akwābin wa-abārīqa wakasin min maʿīnin

Khmer ជាមួយនឹងពែង និងកំសៀវ ហើយនិងកែវស្រាមកពីទនេ្ល ស្រាដែលហូរ(នៅក្នុងឋានសួគ៌)។

Verse 19

لَّا يُصَدَّعُونَ عَنْهَا وَلَا يُنزِفُونَ

Transliteration lā yuṣaddaʿūna ʿanhā walā yunzifūna

Khmer ដោយពួកគេគ្មានអាការឈឺក្បាល ហើយក៏មិនបាត់បង់ ស្មារតីដោយសារស្រានោះដែរ។

Verse 20

وَفَـٰكِهَةٍ مِّمَّا يَتَخَيَّرُونَ

Transliteration wafākihatin mimmā yatakhayyarūna

Khmer និងផ្លែឈើជាច្រើនតាមដែលពួកគេអាចជ្រើសរើស។

Verse 21

وَلَحْمِ طَيْرٍ مِّمَّا يَشْتَهُونَ

Transliteration walaḥmi ṭayrin mimmā yashtahūna

Khmer និងសាច់បក្សីជាច្រើនតាមតែអ្វីដែលពួកគេត្រូវការ ។

Verse 22

وَحُورٌ عِينٌ

Transliteration waḥūrun ʿīnun

Khmer ហើយនិងស្រីទេពអប្សរដោយមានភ្នែកស្រស់ស្អាត។

Verse 23

كَأَمْثَـٰلِ ٱللُّؤْلُؤِ ٱلْمَكْنُونِ

Transliteration ka-amthāli l-lu'lu-i l-maknūni

Khmer ប្រៀបបានដូចជាគជ់ខ្យងដែលគេថែរក្សាទុកយ៉ាងល្អ។

Verse 24

جَزَآءًۢ بِمَا كَانُوا۟ يَعْمَلُونَ

Transliteration jazāan bimā kānū yaʿmalūna

Khmer ទាំងនេះគឺជាការតបស្នងចំពោះអ្វីដែលពួកគេធ្លាប់បាន សាង។

Verse 25

لَا يَسْمَعُونَ فِيهَا لَغْوًا وَلَا تَأْثِيمًا

Transliteration lā yasmaʿūna fīhā laghwan walā tathīman

Khmer នៅក្នុងវា(ឋានសួគ៌) ពួកគេមិនឮពាក្យសំដីដែលឥត ប្រយោជន៍ឡើយ ហើយក៏មិនឮពាក្យសំដីដែលនាំឱ្យមានបាបកម្ម ដែរ។

Verse 26

إِلَّا قِيلًا سَلَـٰمًا سَلَـٰمًا

Transliteration illā qīlan salāman salāman

Khmer មានតែពាក្យជូនពរគ្នា ឪសិរីសួស្ដី សិរីសួស្ដី ឱ តែប៉ុណ្ណោះ។

Verse 27

وَأَصْحَـٰبُ ٱلْيَمِينِ مَآ أَصْحَـٰبُ ٱلْيَمِينِ

Transliteration wa-aṣḥābu l-yamīni mā aṣḥābu l-yamīni

Khmer ហើយក្រុម(ដែលទទួលបញ្ជីដោយ)ដៃស្ដាំ។ សំណាងអ្វីម្លេះចំពោះក្រុមដៃស្ដាំនោះ.(ពួកគេនឹងចូលឋានសួគ៌)។

Verse 28

فِى سِدْرٍ مَّخْضُودٍ

Transliteration fī sid'rin makhḍūdin

Khmer ពួកគេនៅរវាងដើមពុទ្រាដែលគ្មានបន្លា។

Verse 29

وَطَلْحٍ مَّنضُودٍ

Transliteration waṭalḥin manḍūdin

Khmer និងដើមចេកដែលមានផ្លែត្រួតលើគ្នា។

Verse 30

وَظِلٍّ مَّمْدُودٍ

Transliteration waẓillin mamdūdin

Khmer និងក្រោមម្លប់ដែលអមតៈ។

Verse 31

وَمَآءٍ مَّسْكُوبٍ

Transliteration wamāin maskūbin

Khmer និងទឹកដែលហូរឥតឈប់ឈរ។

Verse 32

وَفَـٰكِهَةٍ كَثِيرَةٍ

Transliteration wafākihatin kathīratin

Khmer និងផ្លែឈើយ៉ាងច្រើន។

Verse 33

لَّا مَقْطُوعَةٍ وَلَا مَمْنُوعَةٍ

Transliteration lā maqṭūʿatin walā mamnūʿatin

Khmer ដែលមិនចេះអស់ ហើយក៏គ្មានការហាមឃាត់(ពីការ ទទួលទានផ្លែឈើនោះ)ដែរ។

Verse 34

وَفُرُشٍ مَّرْفُوعَةٍ

Transliteration wafurushin marfūʿatin

Khmer និងពូកជាច្រើនដែលខ្ពស់នៅលើគ្រែ។

Verse 35

إِنَّآ أَنشَأْنَـٰهُنَّ إِنشَآءً

Transliteration innā anshanāhunna inshāan

Khmer ពិតប្រាកដណាស់ យើងបានបង្កើតពួកនាង(ស្រីក្នុងឋានសួគ៌)នូវការបង្កើតមួយ(ខុសពីការបង្កើតនៅក្នុងលោកិយ)។

Verse 36

فَجَعَلْنَـٰهُنَّ أَبْكَارًا

Transliteration fajaʿalnāhunna abkāran

Khmer ហើយយើងបានធ្វើឱ្យពួកនាងនៅក្រមុំព្រហ្មចារីរហូត។

Verse 37

عُرُبًا أَتْرَابًا

Transliteration ʿuruban atrāban

Khmer ដែលស្រឡាញ់តែស្វាមីរបស់ពួកនាងប៉ុណ្ណោះ និងមាន អាយុស្មើៗគ្នា។

Verse 38

لِّأَصْحَـٰبِ ٱلْيَمِينِ

Transliteration li-aṣḥābi l-yamīni

Khmer (យើងបានបង្កើតពួកនាង) គឺសម្រាប់តែក្រុម(ដែល ទទួលបញ្ជីដោយ)ដៃស្ដាំ។

Verse 39

ثُلَّةٌ مِّنَ ٱلْأَوَّلِينَ

Transliteration thullatun mina l-awalīna

Khmer ពួកគេភាគច្រើនជាអ្នកជំនាន់មុន។

Verse 40

وَثُلَّةٌ مِّنَ ٱلْـَٔاخِرِينَ

Transliteration wathullatun mina l-ākhirīna

Khmer ហើយពួកគេភាគច្រើនជាអ្នកជំនាន់ក្រោយ។

Verse 41

وَأَصْحَـٰبُ ٱلشِّمَالِ مَآ أَصْحَـٰبُ ٱلشِّمَالِ

Transliteration wa-aṣḥābu l-shimāli mā aṣḥābu l-shimāli

Khmer ហើយក្រុម(ដែលទទួលបញ្ជីដោយ)ដៃឆេ្វង។ អភ័ឰ អ្វីម្លេះចំពោះក្រុមដៃឆេ្វងនោះ.(ពួកគេនឹងចូលឋាននរក)។

Verse 42

فِى سَمُومٍ وَحَمِيمٍ

Transliteration fī samūmin waḥamīmin

Khmer គឺស្ថិតនៅក្នុងចំហាយនៃភ្លើងនរកនិងទឹកពុះដ៏សែនក្ដៅ។

Verse 43

وَظِلٍّ مِّن يَحْمُومٍ

Transliteration waẓillin min yaḥmūmin

Khmer និងម្លប់អំពីផ្សែងភ្លើងនរកដ៏ខ្មៅងងឹត។

Verse 44

لَّا بَارِدٍ وَلَا كَرِيمٍ

Transliteration lā bāridin walā karīmin

Khmer ដែលមិនត្រជាក់ ហើយក៏មិនសុខស្រួលដែរ។

Verse 45

إِنَّهُمْ كَانُوا۟ قَبْلَ ذَٰلِكَ مُتْرَفِينَ

Transliteration innahum kānū qabla dhālika mut'rafīna

Khmer ពិតប្រាកដណាស់ ពួកគេកាលពីមុននោះធ្លាប់ជាអ្នកដែល មានទ្រព្យសម្បត្ដិស្ដុកស្ដម្ភ។

Verse 46

وَكَانُوا۟ يُصِرُّونَ عَلَى ٱلْحِنثِ ٱلْعَظِيمِ

Transliteration wakānū yuṣirrūna ʿalā l-ḥinthi l-ʿaẓīmi

Khmer ហើយពួកគេធ្លាប់បានប្រព្រឹត្ដអំពើបាបដ៏ធំធេង(អំពើ ស្ហ៊ីរិក)ជានិច្ច។

Verse 47

وَكَانُوا۟ يَقُولُونَ أَئِذَا مِتْنَا وَكُنَّا تُرَابًا وَعِظَـٰمًا أَءِنَّا لَمَبْعُوثُونَ

Transliteration wakānū yaqūlūna a-idhā mit'nā wakunnā turāban waʿiẓāman a-innā lamabʿūthūna

Khmer ហើយពួកគេធ្លាប់និយាយថាៈ តើនៅពេលដែលពួកយើង ស្លាប់ ហើយពួកយើងបានក្លាយទៅជាដី និងឆ្អឹងហើយនោះ ពួក យើងពិតជាត្រូវគេធ្វើឱ្យរស់ចេញពីផ្នូរឡើងវិញមែនឬ?

Verse 48

أَوَءَابَآؤُنَا ٱلْأَوَّلُونَ

Transliteration awaābāunā l-awalūna

Khmer តើថែមទាំងជីដូនជីតារបស់យើងកាលពីមុនដែរឬ?

Verse 49

قُلْ إِنَّ ٱلْأَوَّلِينَ وَٱلْـَٔاخِرِينَ

Transliteration qul inna l-awalīna wal-ākhirīna

Khmer ចូរអ្នក(មូហាំម៉ាត់)តបថាៈ ពិតប្រាកដណាស់ គឺទាំងអ្នក ជំនាន់មុន និងអ្នកជំនាន់ក្រោយ។

Verse 50

لَمَجْمُوعُونَ إِلَىٰ مِيقَـٰتِ يَوْمٍ مَّعْلُومٍ

Transliteration lamajmūʿūna ilā mīqāti yawmin maʿlūmin

Khmer នឹងត្រូវគេប្រមូលផ្ដុំទាំងអស់នៅពេលមួយនៃថ្ងៃដែលគេ បានកំណត់យ៉ាងច្បាស់(ថ្ងៃបរលោក)។

Verse 51

ثُمَّ إِنَّكُمْ أَيُّهَا ٱلضَّآلُّونَ ٱلْمُكَذِّبُونَ

Transliteration thumma innakum ayyuhā l-ḍālūna l-mukadhibūna

Khmer ក្រោយមក ពិតប្រាកដណាស់ពួកអ្នក ឱពួកវងេ្វង. ពួក ដែលបដិសេធ(នឹងថ្ងៃបរលោក)។

Verse 52

لَـَٔاكِلُونَ مِن شَجَرٍ مِّن زَقُّومٍ

Transliteration laākilūna min shajarin min zaqqūmin

Khmer ពួកអ្នកនឹងស៊ីនូវដើមហ្សឹកគូម។

Verse 53

فَمَالِـُٔونَ مِنْهَا ٱلْبُطُونَ

Transliteration famāliūna min'hā l-buṭūna

Khmer រហូតទាល់តែពេញពោះអំពីវា។

Verse 54

فَشَـٰرِبُونَ عَلَيْهِ مِنَ ٱلْحَمِيمِ

Transliteration fashāribūna ʿalayhi mina l-ḥamīmi

Khmer រួចមកពួកអ្នកនឹងផឹកទឹកពុះដ៏សែនក្ដៅ។

Verse 55

فَشَـٰرِبُونَ شُرْبَ ٱلْهِيمِ

Transliteration fashāribūna shur'ba l-hīmi

Khmer ហើយពួកអ្នកផឹកដូចសត្វអូដ្ឋដែលសេ្រកឃ្លានបំផុត។

Verse 56

هَـٰذَا نُزُلُهُمْ يَوْمَ ٱلدِّينِ

Transliteration hādhā nuzuluhum yawma l-dīni

Khmer នេះជាការស្វាគមន៍របស់ពួកគេនៅថ្ងៃជំនុំជំរះ។

Verse 57

نَحْنُ خَلَقْنَـٰكُمْ فَلَوْلَا تُصَدِّقُونَ

Transliteration naḥnu khalaqnākum falawlā tuṣaddiqūna

Khmer យើងជាអ្នកដែលបានបង្កើតពួកអ្នក ហេតុអ្វីបានជាពួក អ្នកមិនជឿ(ពីការរស់ឡើងវិញ)?

Verse 58

أَفَرَءَيْتُم مَّا تُمْنُونَ

Transliteration afara-aytum mā tum'nūna

Khmer ដូចេ្នះ ចូរពួកអ្នកប្រាប់យើងអំពីទឹកកាមដែលពួកអ្នក បាញ់ចូលទៅក្នុងស្បូនស្ដ្រីនោះមើល.

Verse 59

ءَأَنتُمْ تَخْلُقُونَهُۥٓ أَمْ نَحْنُ ٱلْخَـٰلِقُونَ

Transliteration a-antum takhluqūnahu am naḥnu l-khāliqūna

Khmer តើពួកអ្នកជាអ្នកបង្កើតវា(ឱ្យទៅជាមនុស្ស)ឬមួយយើង ជាអ្នកបង្កើត?

Verse 60

نَحْنُ قَدَّرْنَا بَيْنَكُمُ ٱلْمَوْتَ وَمَا نَحْنُ بِمَسْبُوقِينَ

Transliteration naḥnu qaddarnā baynakumu l-mawta wamā naḥnu bimasbūqīna

Khmer យើងបានកំណត់សេចកី្ដស្លាប់រវាងពួកអ្នក ហើយយើងមិន មែនជាអ្នកដែលគ្មានសមត្ថភាពនោះឡើយ។

Verse 61

عَلَىٰٓ أَن نُّبَدِّلَ أَمْثَـٰلَكُمْ وَنُنشِئَكُمْ فِى مَا لَا تَعْلَمُونَ

Transliteration ʿalā an nubaddila amthālakum wanunshi-akum fī mā lā taʿlamūna

Khmer ចំពោះការជំនួស(អ្នកផេ្សង)ដូចពួកអ្នក និងបង្កើតពួកអ្នក (សាជាថ្មី)ក្នុងលក្ខណៈមួយផេ្សងទៀតដែលពួកអ្នកមិនដឹង។

Verse 62

وَلَقَدْ عَلِمْتُمُ ٱلنَّشْأَةَ ٱلْأُولَىٰ فَلَوْلَا تَذَكَّرُونَ

Transliteration walaqad ʿalim'tumu l-nashata l-ūlā falawlā tadhakkarūna

Khmer ហើយជាការពិតណាស់ ពួកអ្នកបានដឹងនូវការបង្កើត ដំបូង។ ដូចេ្នះ ហេតុអ្វីបានជាពួកអ្នកមិននឹកឃើញ?

Verse 63

أَفَرَءَيْتُم مَّا تَحْرُثُونَ

Transliteration afara-aytum mā taḥruthūna

Khmer ដូចេ្នះ ចូរពួកអ្នកប្រាប់យើងមកនូវអ្វី(គ្រាប់ពូជ)ដែល ពួកអ្នកដាំនោះ

Verse 64

ءَأَنتُمْ تَزْرَعُونَهُۥٓ أَمْ نَحْنُ ٱلزَّٰرِعُونَ

Transliteration a-antum tazraʿūnahu am naḥnu l-zāriʿūna

Khmer តើពួកអ្នកជាអ្នកបណ្ដុះវា ឬមួយយើងជាអ្នកបណ្ដុះ?

Verse 65

لَوْ نَشَآءُ لَجَعَلْنَـٰهُ حُطَـٰمًا فَظَلْتُمْ تَفَكَّهُونَ

Transliteration law nashāu lajaʿalnāhu ḥuṭāman faẓaltum tafakkahūna

Khmer ប្រសិនបើយើងមានចេតនា យើងពិតជានឹងធ្វើវាឱ្យក្លាយ ជាស្ងួតខេ្ទចខ្ទី។ ពេលនោះពួកអ្នកបានក្លាយជាងឿងឆ្ងល់។

Verse 66

إِنَّا لَمُغْرَمُونَ

Transliteration innā lamugh'ramūna

Khmer (ដោយនិយាយថា) ពិតប្រាកដណាស់ ពួកយើងគឺនឹងត្រូវ ខាតបង់។

Verse 67

بَلْ نَحْنُ مَحْرُومُونَ

Transliteration bal naḥnu maḥrūmūna

Khmer ផ្ទុយទៅវិញ ពួកយើងមិនត្រូវបានគេផ្ដល់(លាភសក្ការៈ) ឡើយ។

Verse 68

أَفَرَءَيْتُمُ ٱلْمَآءَ ٱلَّذِى تَشْرَبُونَ

Transliteration afara-aytumu l-māa alladhī tashrabūna

Khmer ដូចេ្នះ ចូរពួកអ្នកប្រាប់យើងនូវទឹកដែលពួកអ្នកទទួលទាន នោះមក

Verse 69

ءَأَنتُمْ أَنزَلْتُمُوهُ مِنَ ٱلْمُزْنِ أَمْ نَحْنُ ٱلْمُنزِلُونَ

Transliteration a-antum anzaltumūhu mina l-muz'ni am naḥnu l-munzilūna

Khmer តើពួកអ្នកបានបញ្ចុះវាពីពពក ឬមួយយើងជាអ្នកបញ្ចុះ?

Verse 70

لَوْ نَشَآءُ جَعَلْنَـٰهُ أُجَاجًا فَلَوْلَا تَشْكُرُونَ

Transliteration law nashāu jaʿalnāhu ujājan falawlā tashkurūna

Khmer ប្រសិនបើយើងមានចេតនា យើងនឹងធ្វើវាឱ្យក្លាយទៅជា ប្រៃល្វីង។ ដូចេ្នះ ហេតុអ្វីបានជាពួកអ្នកមិនដឹងគុណ?

Verse 71

أَفَرَءَيْتُمُ ٱلنَّارَ ٱلَّتِى تُورُونَ

Transliteration afara-aytumu l-nāra allatī tūrūna

Khmer តើពួកអ្នកមិនឃើញភ្លើងដែលពួកអ្នកបង្កាត់នោះទេឬ?

Verse 72

ءَأَنتُمْ أَنشَأْتُمْ شَجَرَتَهَآ أَمْ نَحْنُ ٱلْمُنشِـُٔونَ

Transliteration a-antum anshatum shajaratahā am naḥnu l-munshiūna

Khmer តើពួកអ្នកបានបង្កើតដើមឈើ(ដើម្បីបង្កាត់)វា ឬមួយ យើងជាអ្នកបង្កើត?

Verse 73

نَحْنُ جَعَلْنَـٰهَا تَذْكِرَةً وَمَتَـٰعًا لِّلْمُقْوِينَ

Transliteration naḥnu jaʿalnāhā tadhkiratan wamatāʿan lil'muq'wīna

Khmer យើងបានបង្កើតវាជាការរំលឹក(ដល់ពួកអ្នកចំពោះភ្លើងនរក) និងជាប្រយោជន៍សម្រាប់បណ្ដាអ្នកដែលធ្វើដំណើរ។

Verse 74

فَسَبِّحْ بِٱسْمِ رَبِّكَ ٱلْعَظِيمِ

Transliteration fasabbiḥ bi-is'mi rabbika l-ʿaẓīmi

Khmer ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)លើកតម្កើងដោយរំលឹកនាម នៃម្ចាស់របស់អ្នកមហាឧត្ដុង្គឧត្ដម។

Verse 75

۞ فَلَآ أُقْسِمُ بِمَوَٰقِعِ ٱلنُّجُومِ

Transliteration falā uq'simu bimawāqiʿi l-nujūmi

Khmer ហើយយើងស្បថនឹងកន្លែងគោចរនៃហ្វូងតារាទាំងអស់។

Verse 76

وَإِنَّهُۥ لَقَسَمٌ لَّوْ تَعْلَمُونَ عَظِيمٌ

Transliteration wa-innahu laqasamun law taʿlamūna ʿaẓīmun

Khmer ហើយពិតប្រាកដណាស់ វាគឺជាការស្បថមួយដ៏ធំប្រសិន បើពួកអ្នកដឹង។

Verse 77

إِنَّهُۥ لَقُرْءَانٌ كَرِيمٌ

Transliteration innahu laqur'ānun karīmun

Khmer ពិតប្រាកដណាស់ វាគឺជាគម្ពីរគួរអានដ៏មហាថ្កុំថ្កើង។

Verse 78

فِى كِتَـٰبٍ مَّكْنُونٍ

Transliteration fī kitābin maknūnin

Khmer ដែលគេរក្សាទុកនៅក្នុងគម្ពីរ(ឡាវហុលម៉ះហ្វ៊ូស)។

Verse 79

لَّا يَمَسُّهُۥٓ إِلَّا ٱلْمُطَهَّرُونَ

Transliteration lā yamassuhu illā l-muṭaharūna

Khmer គ្មានអ្នកណាម្នាក់ប៉ះពាល់វាបានឡើយ លើកលែងតែបណ្ដា អ្នកដែលជ្រះស្អាតប៉ុណ្ណោះ។

Verse 80

تَنزِيلٌ مِّن رَّبِّ ٱلْعَـٰلَمِينَ

Transliteration tanzīlun min rabbi l-ʿālamīna

Khmer ការបញ្ចុះ(គម្ពីរគួរអាន)នេះមកពីម្ចាស់ដែលគ្រប់គ្រងនៃ ពិភពទាំងអស់។

Verse 81

أَفَبِهَـٰذَا ٱلْحَدِيثِ أَنتُم مُّدْهِنُونَ

Transliteration afabihādhā l-ḥadīthi antum mud'hinūna

Khmer ដូចេ្នះ តើពួកអ្នក(ពួកមូស្ហរីគីន)ហ៊ានបដិសេធនឹងគម្ពីរ គួរអាននេះឬ?

Verse 82

وَتَجْعَلُونَ رِزْقَكُمْ أَنَّكُمْ تُكَذِّبُونَ

Transliteration watajʿalūna riz'qakum annakum tukadhibūna

Khmer ហើយពួកអ្នកបានយកលាភសក្ការៈរបស់ពួកអ្នក(ដែល អល់ឡោះប្រទានឱ្យ)ធ្វើជាការប្រឆាំងឬ?

Verse 83

فَلَوْلَآ إِذَا بَلَغَتِ ٱلْحُلْقُومَ

Transliteration falawlā idhā balaghati l-ḥul'qūma

Khmer ហេតុអ្វីបានជាពួកអ្នកមិន(ធ្វើឱ្យជីវិតត្រឡប់មកវិញ) នៅពេលដែលវាបានចេញមកដល់បំពង់ក

Verse 84

وَأَنتُمْ حِينَئِذٍ تَنظُرُونَ

Transliteration wa-antum ḥīna-idhin tanẓurūna

Khmer ខណៈដែលពួកអ្នកកំពុងសម្លឹងមើលនោះ?

Verse 85

وَنَحْنُ أَقْرَبُ إِلَيْهِ مِنكُمْ وَلَـٰكِن لَّا تُبْصِرُونَ

Transliteration wanaḥnu aqrabu ilayhi minkum walākin lā tub'ṣirūna

Khmer ដោយម៉ាឡាអ៊ីកាត់របស់យើងនៅជិតគេជាងពួកអ្នកទៅ ទៀត ក៏ប៉ុន្ដែពួកអ្នកមើលមិនឃើញឡើយ។

Verse 86

فَلَوْلَآ إِن كُنتُمْ غَيْرَ مَدِينِينَ

Transliteration falawlā in kuntum ghayra madīnīna

Khmer ដូចេ្នះ ប្រសិនបើពួកអ្នកធ្លាប់គិតថា គ្មានការជំនុំជំរះទេ នោះ ហេតុអ្វីបានជា

Verse 87

تَرْجِعُونَهَآ إِن كُنتُمْ صَـٰدِقِينَ

Transliteration tarjiʿūnahā in kuntum ṣādiqīna

Khmer ពួកអ្នកមិនធ្វើឱ្យវាចូលទៅក្នុងខ្លួនវិញ ប្រសិនបើពួកអ្នក ជាអ្នកដែលនិយាយពិតនោះ ?

Verse 88

فَأَمَّآ إِن كَانَ مِنَ ٱلْمُقَرَّبِينَ

Transliteration fa-ammā in kāna mina l-muqarabīna

Khmer ហើយប្រសិនបើអ្នកដែលស្លាប់នោះជិតនឹងអល់ឡោះ

Verse 89

فَرَوْحٌ وَرَيْحَانٌ وَجَنَّتُ نَعِيمٍ

Transliteration farawḥun warayḥānun wajannatu naʿīmin

Khmer ក្ដីមេត្ដាករុណា និងលាភសក្ការៈដ៏ល្អប្រពៃ ហើយនិង ឋានសួគ៌ណាអ៊ីម(គឺសម្រាប់ពួកគេ)។

Verse 90

وَأَمَّآ إِن كَانَ مِنْ أَصْحَـٰبِ ٱلْيَمِينِ

Transliteration wa-ammā in kāna min aṣḥābi l-yamīni

Khmer ហើយប្រសិនបើគេ(អ្នកដែលស្លាប់)ស្ថិតក្នុងចំណោមក្រុម (ដែលទទួលបញ្ជីដោយ)ដៃស្ដាំវិញ។

Verse 91

فَسَلَـٰمٌ لَّكَ مِنْ أَصْحَـٰبِ ٱلْيَمِينِ

Transliteration fasalāmun laka min aṣḥābi l-yamīni

Khmer (មានគេនិយាយទៅកាន់អ្នកនោះថា) សូមសុខសន្ដិភាព កើតមានចំពោះអ្នក ដែលស្ថិតក្នុងចំណោមក្រុម(ដែលទទួលបញ្ជីដោយ)ដៃស្ដាំ។

Verse 92

وَأَمَّآ إِن كَانَ مِنَ ٱلْمُكَذِّبِينَ ٱلضَّآلِّينَ

Transliteration wa-ammā in kāna mina l-mukadhibīna l-ḍālīna

Khmer តែប្រសិនបើគេស្ថិតក្នុងចំណោមពួកដែលបដិសេធដែល វងេ្វងវិញនោះ

Verse 93

فَنُزُلٌ مِّنْ حَمِيمٍ

Transliteration fanuzulun min ḥamīmin

Khmer ការស្វាគមន៍(ចំពោះគេ)គឺទឹកពុះដ៏ក្ដៅបំផុត។

Verse 94

وَتَصْلِيَةُ جَحِيمٍ

Transliteration wataṣliyatu jaḥīmin

Khmer ហើយត្រូវគេដុតក្នុងភ្លើងនរកជើហ៊ីម។

Verse 95

إِنَّ هَـٰذَا لَهُوَ حَقُّ ٱلْيَقِينِ

Transliteration inna hādhā lahuwa ḥaqqu l-yaqīni

Khmer ពិតប្រាកដណាស់ នេះគឺជារឿងពិតយ៉ាងជាក់ច្បាស់។

Verse 96

فَسَبِّحْ بِٱسْمِ رَبِّكَ ٱلْعَظِيمِ

Transliteration fasabbiḥ bi-is'mi rabbika l-ʿaẓīmi

Khmer ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)លើកតម្កើងដោយរំលឹកនាម នៃម្ចាស់របស់អ្នកដ៏មហាឧត្ដុង្គឧត្ដម។

Read Surah Al-Waqi'ah in another language

All languages

All 114 surahs in Khmer: the Qur’an in Khmer.

Learn it in MyDugsi

Khmer translation: Cambodian Muslim Community Development, from Quran.com. Transliteration: Quran.com. Recitation: Mishary Alafasy, from EveryAyah.com. MyDugsi is a learning aid, not a replacement for a qualified teacher.