MyDugsiStart learning

Surah Ash-Shu'ara in Khmer: translation and audio

Surah 26 · الشعراء · The Poets · 227 verses

Surah Ash-Shu'ara verse by verse: the Arabic with a recitation you can repeat, the transliteration, and the Khmer translation by Cambodian Muslim Community Development. For the meaning of every word, see Surah Ash-Shu'ara word by word in English.

Verse 1

طسٓمٓ

Transliteration tta-seen-meem

Khmer ត ស៊ីន មីម ។

Verse 2

تِلْكَ ءَايَـٰتُ ٱلْكِتَـٰبِ ٱلْمُبِينِ

Transliteration til'ka āyātu l-kitābi l-mubīni

Khmer ទាំងនេះគឺជាអាយ៉ាត់ៗរបស់គម្ពីរ(គួរអាន)ដ៏ច្បាស់លាស់។

Verse 3

لَعَلَّكَ بَـٰخِعٌ نَّفْسَكَ أَلَّا يَكُونُوا۟ مُؤْمِنِينَ

Transliteration laʿallaka bākhiʿun nafsaka allā yakūnū mu'minīna

Khmer ប្រហែលជាអ្នក(មូហាំម៉ាត់)នឹងសម្លាប់ខ្លួនឯង(ដោយ សារទុក្ខព្រួយ) ព្រោះតែពួកគេមិនក្លាយជាអ្នកមានជំនឿ។

Verse 4

إِن نَّشَأْ نُنَزِّلْ عَلَيْهِم مِّنَ ٱلسَّمَآءِ ءَايَةً فَظَلَّتْ أَعْنَـٰقُهُمْ لَهَا خَـٰضِعِينَ

Transliteration in nasha nunazzil ʿalayhim mina l-samāi āyatan faẓallat aʿnāquhum lahā khāḍiʿīna

Khmer ប្រសិនបើយើងមានចេតនា យើងនឹងបញ្ចុះមុជីហ្សាត់ពីលើ មេឃទៅលើពួកគេ(ពួកគ្មានជំនឿ)។ ហើយក្បាលរបស់ពួកគេនឹង ឱនលំទោនមករកវាជារៀងរហូត។

Verse 5

وَمَا يَأْتِيهِم مِّن ذِكْرٍ مِّنَ ٱلرَّحْمَـٰنِ مُحْدَثٍ إِلَّا كَانُوا۟ عَنْهُ مُعْرِضِينَ

Transliteration wamā yatīhim min dhik'rin mina l-raḥmāni muḥ'dathin illā kānū ʿanhu muʿ'riḍīna

Khmer ហើយគ្មានការរំលឹកណាមួយដែលថ្មីពីម្ចាស់មហាសប្បុរសមក ដល់ពួកគេ ក្រៅពីពួកគេជាអ្នកដែលបានបែរចេញពីវាឡើយ។

Verse 6

فَقَدْ كَذَّبُوا۟ فَسَيَأْتِيهِمْ أَنۢبَـٰٓؤُا۟ مَا كَانُوا۟ بِهِۦ يَسْتَهْزِءُونَ

Transliteration faqad kadhabū fasayatīhim anbāu mā kānū bihi yastahziūna

Khmer ដូចេ្នះ ជាការពិតណាស់ពួកគេបានបដិសេធ(នឹងគម្ពីរគួរអាន) ហើយដំណឹង(អាក្រក់)នឹងមកដល់ពួកគេនូវអ្វីដែលពួកគេធ្លាប់បាន សើចចំអកចំពោះវា។

Verse 7

أَوَلَمْ يَرَوْا۟ إِلَى ٱلْأَرْضِ كَمْ أَنۢبَتْنَا فِيهَا مِن كُلِّ زَوْجٍ كَرِيمٍ

Transliteration awalam yaraw ilā l-arḍi kam anbatnā fīhā min kulli zawjin karīmin

Khmer តើពួកគេមិនបានមើលទៅលើផែនដីដែលយើងបានបណុ្ដះ នូវរាល់រុក្ខជាតិហូបផ្លែល្អៗជាច្រើនចេញពីវាទេឬ?

Verse 8

إِنَّ فِى ذَٰلِكَ لَـَٔايَةً ۖ وَمَا كَانَ أَكْثَرُهُم مُّؤْمِنِينَ

Transliteration inna fī dhālika laāyatan wamā kāna aktharuhum mu'minīna

Khmer ពិតប្រាកដណាស់ នៅក្នុងរឿងនោះ គឺជាភស្ដុតាងមួយយ៉ាងច្បាស់។ ប៉ុន្ដែពួកគេភាគច្រើនគ្មានជំនឿឡើយ។

Verse 9

وَإِنَّ رَبَّكَ لَهُوَ ٱلْعَزِيزُ ٱلرَّحِيمُ

Transliteration wa-inna rabbaka lahuwa l-ʿazīzu l-raḥīmu

Khmer ហើយពិតប្រាកដណាស់ ម្ចាស់របស់អ្នកគឺជាម្ចាស់ មហាខ្លាំង ពូកែ មហាអាណិតស្រឡាញ់។

Verse 10

وَإِذْ نَادَىٰ رَبُّكَ مُوسَىٰٓ أَنِ ٱئْتِ ٱلْقَوْمَ ٱلظَّـٰلِمِينَ

Transliteration wa-idh nādā rabbuka mūsā ani i'ti l-qawma l-ẓālimīna

Khmer ហើយ(ចូរចងចាំ)នៅពេលដែលម្ចាស់របស់អ្នក(មូហាំម៉ាត់)បានហៅមូសាថាៈ ចូរអ្នកធ្វើដំណើរទៅកាន់ក្រុមដែលបំពាន ចុះ។

Verse 11

قَوْمَ فِرْعَوْنَ ۚ أَلَا يَتَّقُونَ

Transliteration qawma fir'ʿawna alā yattaqūna

Khmer គឺជាក្រុមរបស់ហ្វៀរអោន។ តើពួកគេមិនកោតខ្លាច (ទណ្ឌកម្ម)អល់ឡោះទេឬ?

Verse 12

قَالَ رَبِّ إِنِّىٓ أَخَافُ أَن يُكَذِّبُونِ

Transliteration qāla rabbi innī akhāfu an yukadhibūni

Khmer គេ(មូសា)បានតបវិញថាៈ ឱម្ចាស់របស់ខ្ញុំ. ពិតប្រាកដ ណាស់ ខ្ញុំខ្លាចពួកគេបដិសេធនឹងខ្ញុំ។

Verse 13

وَيَضِيقُ صَدْرِى وَلَا يَنطَلِقُ لِسَانِى فَأَرْسِلْ إِلَىٰ هَـٰرُونَ

Transliteration wayaḍīqu ṣadrī walā yanṭaliqu lisānī fa-arsil ilā hārūna

Khmer ហើយទ្រូងរបស់ខ្ញុំតឹងណែន ហើយអណ្ដាតរបស់ខ្ញុំ ក៏និយាយមិនច្បាស់។ ដូចេ្នះសូមទ្រង់មេត្ដាបញ្ជូន(ជីព្រីលឱ្យនាំសារ) ទៅកាន់ហារូន(ដើម្បីជួយខ្ញុំ)ផង។

Verse 14

وَلَهُمْ عَلَىَّ ذَنۢبٌ فَأَخَافُ أَن يَقْتُلُونِ

Transliteration walahum ʿalayya dhanbun fa-akhāfu an yaqtulūni

Khmer ហើយខ្ញុំធ្លាប់មានទោសឧក្រិដ្ឋចំពោះពួកគេ។ ដូចេ្នះខ្ញុំខ្លាច ពួកគេនឹងសម្លាប់ខ្ញុំវិញ។

Verse 15

قَالَ كَلَّا ۖ فَٱذْهَبَا بِـَٔايَـٰتِنَآ ۖ إِنَّا مَعَكُم مُّسْتَمِعُونَ

Transliteration qāla kallā fa-idh'habā biāyātinā innā maʿakum mus'tamiʿūna

Khmer ទ្រង់បានមានបន្ទូលថាៈ ទេ. (ពួកគេមិនអាចសម្លាប់អ្នក បានឡើយ) ដូចេ្នះចូរអ្នកទាំងពីរនាំមុជីហ្សាត់របស់យើងទៅចុះ។ ពិតប្រាកដណាស់ យើងនៅជាមួយពួកអ្នកជាអ្នកដឹងឮ។

Verse 16

فَأْتِيَا فِرْعَوْنَ فَقُولَآ إِنَّا رَسُولُ رَبِّ ٱلْعَـٰلَمِينَ

Transliteration fatiyā fir'ʿawna faqūlā innā rasūlu rabbi l-ʿālamīna

Khmer ហើយចូរអ្នកទាំងពីរទៅជួបហ្វៀរអោន ហើយប្រាប់គេ ថាៈ ពិតប្រាកដណាស់ យើងទាំងពីរនាក់គឺជាអ្នកនាំសារនៃម្ចាស់ គ្រប់គ្រងពិភពទាំងអស់។

Verse 17

أَنْ أَرْسِلْ مَعَنَا بَنِىٓ إِسْرَٰٓءِيلَ

Transliteration an arsil maʿanā banī is'rāīla

Khmer -(មូសាបានពោលថា) សូមអ្នកដោះលែងអំបូរអ៊ីស្រាអែល ឱ្យទៅជាមួយពួកយើងផង។

Verse 18

قَالَ أَلَمْ نُرَبِّكَ فِينَا وَلِيدًا وَلَبِثْتَ فِينَا مِنْ عُمُرِكَ سِنِينَ

Transliteration qāla alam nurabbika fīnā walīdan walabith'ta fīnā min ʿumurika sinīna

Khmer ហ្វៀរអោនបានតបវិញថាៈ តើយើងមិនបានចិញ្ចឹមបីបាច់ ថែរក្សាអ្នកក្នុងក្រុមគ្រួសារបស់យើងតាំងពីតូច និងមិនបានរស់នៅ ជាមួយក្រុមគ្រួសាររបស់យើងជាច្រើនឆ្នាំក្នុងជីវិតរបស់អ្នកទេឬ?

Verse 19

وَفَعَلْتَ فَعْلَتَكَ ٱلَّتِى فَعَلْتَ وَأَنتَ مِنَ ٱلْكَـٰفِرِينَ

Transliteration wafaʿalta faʿlataka allatī faʿalta wa-anta mina l-kāfirīna

Khmer ហើយអ្នកបានប្រព្រឹត្ដអំពើ(ឧក្រិដ្ឋ)មួយដែលអ្នកបាន ប្រព្រឹត្ដកន្លងមក។ ហើយអ្នកគឺជាអ្នកដែលស្ថិតក្នុងចំណោមពួក ដែលរមិលគុណ។

Verse 20

قَالَ فَعَلْتُهَآ إِذًا وَأَنَا۠ مِنَ ٱلضَّآلِّينَ

Transliteration qāla faʿaltuhā idhan wa-anā mina l-ḍālīna

Khmer គាត់(មូសា)បានឆ្លើយវិញថាៈ ខ្ញុំបានប្រព្រឹត្ដវាដូច្នោះមែន តែ(ពេលនោះ)ខ្ញុំស្ថិតក្នុងចំណោមអ្នកដែលល្ងង់ខ្លៅ។

Verse 21

فَفَرَرْتُ مِنكُمْ لَمَّا خِفْتُكُمْ فَوَهَبَ لِى رَبِّى حُكْمًا وَجَعَلَنِى مِنَ ٱلْمُرْسَلِينَ

Transliteration fafarartu minkum lammā khif'tukum fawahaba lī rabbī ḥuk'man wajaʿalanī mina l-mur'salīna

Khmer ដូចេ្នះហើយបានជាខ្ញុំរត់គេចពីពួកអ្នក នៅពេលនោះខ្ញុំមាន ការភ័យខ្លាចចំពោះពួកអ្នក។ ក្រោយមកម្ចាស់របស់ខ្ញុំបានប្រទាន នូវគតិបណ្ឌិតដល់ខ្ញុំ ហើយទ្រង់បានតែងតាំងខ្ញុំជាអ្នកនាំសារម្នាក់ ក្នុងចំណោមអ្នកនាំសារទាំងឡាយ។

Verse 22

وَتِلْكَ نِعْمَةٌ تَمُنُّهَا عَلَىَّ أَنْ عَبَّدتَّ بَنِىٓ إِسْرَٰٓءِيلَ

Transliteration watil'ka niʿ'matun tamunnuhā ʿalayya an ʿabbadtta banī is'rāīla

Khmer ហើយនោះ(ការចិញ្ចឹមបីបាច់ថែរក្សាខ្ញុំ)គឺជានៀកម៉ាត់ មួយដែលអ្នកបានផ្ដល់វាឱ្យខ្ញុំឬ កាលដែលអ្នកបានយកអំបូរអ៊ីស្រាអែលធ្វើជាទាសករនោះ?

Verse 23

قَالَ فِرْعَوْنُ وَمَا رَبُّ ٱلْعَـٰلَمِينَ

Transliteration qāla fir'ʿawnu wamā rabbu l-ʿālamīna

Khmer ហ្វៀរអោនបានសួរថាៈ ហើយអ្វីទៅដែលជាម្ចាស់គ្រប់ គ្រងពិភពទាំងអស់នោះ?

Verse 24

قَالَ رَبُّ ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ وَمَا بَيْنَهُمَآ ۖ إِن كُنتُم مُّوقِنِينَ

Transliteration qāla rabbu l-samāwāti wal-arḍi wamā baynahumā in kuntum mūqinīna

Khmer គាត់(មូសា)បានឆ្លើយថាៈ គឺម្ចាស់ដែលគ្រប់គ្រងមេឃ ជាច្រើនជាន់ និងផែនដី និងអ្វីៗដែលមាននៅចន្លោះវាទាំងពីរ ប្រសិនបើពួកអ្នកជាអ្នកមានជំនឿច្បាស់មែននោះ។

Verse 25

قَالَ لِمَنْ حَوْلَهُۥٓ أَلَا تَسْتَمِعُونَ

Transliteration qāla liman ḥawlahu alā tastamiʿūna

Khmer គេ(ហ្វៀរអោន)បាននិយាយទៅកាន់អ្នកនៅជុំវិញគេថាៈ តើពួកអ្នកមិនឮ(ពាក្យសំដីរបស់មូសាដែលនិយាយថា មានម្ចាស់ ក្រៅពីយើង)ទេឬ?

Verse 26

قَالَ رَبُّكُمْ وَرَبُّ ءَابَآئِكُمُ ٱلْأَوَّلِينَ

Transliteration qāla rabbukum warabbu ābāikumu l-awalīna

Khmer គាត់(មូសា)បានពោលថាៈ ទ្រង់គឺជាម្ចាស់របស់ពួកអ្នក និងជាម្ចាស់នៃជីដូនជីតារបស់ពួកអ្នកតាំងពីមុនមក។

Verse 27

قَالَ إِنَّ رَسُولَكُمُ ٱلَّذِىٓ أُرْسِلَ إِلَيْكُمْ لَمَجْنُونٌ

Transliteration qāla inna rasūlakumu alladhī ur'sila ilaykum lamajnūnun

Khmer គេ(ហ្វៀរអោន)បាននិយាយថាៈ ពិតប្រាកដណាស់ អ្នកនាំសាររបស់ពួកអ្នកដែលគេបានបញ្ជូនមកកាន់ពួកអ្នកគឺពិតជា វិកលចរិត។

Verse 28

قَالَ رَبُّ ٱلْمَشْرِقِ وَٱلْمَغْرِبِ وَمَا بَيْنَهُمَآ ۖ إِن كُنتُمْ تَعْقِلُونَ

Transliteration qāla rabbu l-mashriqi wal-maghribi wamā baynahumā in kuntum taʿqilūna

Khmer គាត់(មូសា)បានពោលថាៈ ទ្រង់គឺម្ចាស់គ្រប់គ្រងទិស ខាងកើត និងទិសខាងលិច ហើយនិងអ្វីៗដែលនៅចន្លោះវាទាំងពីរ ប្រសិនបើពួកអ្នកបានគិតពិចារណា។

Verse 29

قَالَ لَئِنِ ٱتَّخَذْتَ إِلَـٰهًا غَيْرِى لَأَجْعَلَنَّكَ مِنَ ٱلْمَسْجُونِينَ

Transliteration qāla la-ini ittakhadhta ilāhan ghayrī la-ajʿalannaka mina l-masjūnīna

Khmer គេ(ហ្វៀរអោន)បាននិយាយថាៈ ប្រសិនបើអ្នកយកម្ចាស់ ណាមួយមកគោរពសក្ការៈក្រៅពីយើងនោះ យើងពិតជានឹងដាក់ អ្នកទៅក្នុងចំណោមពួកដែលត្រូវឃុំឃាំងជាមិនខាន។

Verse 30

قَالَ أَوَلَوْ جِئْتُكَ بِشَىْءٍ مُّبِينٍ

Transliteration qāla awalaw ji'tuka bishayin mubīnin

Khmer គាត់(មូសា)បានតបវិញថាៈ ទោះបីជាខ្ញុំបាននាំមកឱ្យអ្នក នូវ(ភស្ដុតាង)អ្វីមួយដ៏ច្បាស់លាស់ក៏ដោយឬ?

Verse 31

قَالَ فَأْتِ بِهِۦٓ إِن كُنتَ مِنَ ٱلصَّـٰدِقِينَ

Transliteration qāla fati bihi in kunta mina l-ṣādiqīna

Khmer គេ(ហ្វៀរអោន)បាននិយាយថាៈ ដូចេ្នះ ចូរអ្នកនាំវាមក ប្រសិនបើអ្នកស្ថិតក្នុងចំណោមអ្នកដែលនិយាយពិតមែននោះ។

Verse 32

فَأَلْقَىٰ عَصَاهُ فَإِذَا هِىَ ثُعْبَانٌ مُّبِينٌ

Transliteration fa-alqā ʿaṣāhu fa-idhā hiya thuʿ'bānun mubīnun

Khmer បន្ទាប់មកមូសាបានបោះដំបងរបស់គេ រំពេចនោះវាក៏ ក្លាយជាពស់យ៉ាងពិតប្រាកដ។

Verse 33

وَنَزَعَ يَدَهُۥ فَإِذَا هِىَ بَيْضَآءُ لِلنَّـٰظِرِينَ

Transliteration wanazaʿa yadahu fa-idhā hiya bayḍāu lilnnāẓirīna

Khmer ហើយមូសាក៏បានដកដៃរបស់គេ(ចេញពីហោប៉ៅ) រំពេច នោះវាក្លាយជាពន្លឺពណ៌សចែងចាំងសម្រាប់អ្នកទស្សនាទាំងអស់។

Verse 34

قَالَ لِلْمَلَإِ حَوْلَهُۥٓ إِنَّ هَـٰذَا لَسَـٰحِرٌ عَلِيمٌ

Transliteration qāla lil'mala-i ḥawlahu inna hādhā lasāḥirun ʿalīmun

Khmer គេ(ហ្វៀរអោន)បាននិយាយទៅកាន់មន្ដ្រីដែលនៅជុំវិញ គេថាៈ ពិតប្រាកដណាស់ នេះគឺជាគ្រូមន្ដអាគមដ៏ប៉ិនប្រសប់។

Verse 35

يُرِيدُ أَن يُخْرِجَكُم مِّنْ أَرْضِكُم بِسِحْرِهِۦ فَمَاذَا تَأْمُرُونَ

Transliteration yurīdu an yukh'rijakum min arḍikum bisiḥ'rihi famādhā tamurūna

Khmer គេ(មូសា)ចង់បណេ្ដញពួកអ្នកចេញពីទឹកដីរបស់ពួកអ្នក ដោយមន្ដអាគមរបស់គេ។ ដូចេ្នះ តើពួកអ្នកត្រូវឱ្យខ្ញុំធ្វើដូចម្តេច?

Verse 36

قَالُوٓا۟ أَرْجِهْ وَأَخَاهُ وَٱبْعَثْ فِى ٱلْمَدَآئِنِ حَـٰشِرِينَ

Transliteration qālū arjih wa-akhāhu wa-ib'ʿath fī l-madāini ḥāshirīna

Khmer ពួកគេបានឆ្លើយថាៈ សូមអ្នកពន្យារពេលឱ្យគេនិងបងប្អូន របស់គេសិនចុះ ហើយសូមអ្នកបញ្ជូនមនុស្សទៅគ្រប់ទីក្រុងដើម្បី ប្រមូល(អ្នកចេះប្រើមន្តអាគមទាំងអស់)។

Verse 37

يَأْتُوكَ بِكُلِّ سَحَّارٍ عَلِيمٍ

Transliteration yatūka bikulli saḥḥārin ʿalīmin

Khmer ពួកគេនឹងនាំមកឱ្យអ្នកនូវរាល់អ្នកចេះមន្តអាគមដែល ស្ទាត់ជំនាញបំផុត។

Verse 38

فَجُمِعَ ٱلسَّحَرَةُ لِمِيقَـٰتِ يَوْمٍ مَّعْلُومٍ

Transliteration fajumiʿa l-saḥaratu limīqāti yawmin maʿlūmin

Khmer ក្រោយមកគេក៏បានប្រមូលផ្ដុំពួកចេះមន្ដអាគមនៅពេល កំណត់ជួបគ្នានៃថ្ងៃមួយដែលជាក់លាក់។

Verse 39

وَقِيلَ لِلنَّاسِ هَلْ أَنتُم مُّجْتَمِعُونَ

Transliteration waqīla lilnnāsi hal antum muj'tamiʿūna

Khmer ហើយគេ(ហ្វៀរអោន)បាននិយាយទៅកាន់មនុស្សទូទៅ ថាៈ តើពួកអ្នកមកជួបជុំគ្នាអស់ហើយឬនៅ?

Verse 40

لَعَلَّنَا نَتَّبِعُ ٱلسَّحَرَةَ إِن كَانُوا۟ هُمُ ٱلْغَـٰلِبِينَ

Transliteration laʿallanā nattabiʿu l-saḥarata in kānū humu l-ghālibīna

Khmer សង្ឃឹមថាពួកយើងនឹងតាមគ្រូមន្ដអាគមទាំងនោះ ប្រសិន បើពួកគេគឺជាពួកដែលទទួលបានជ័យជំនះ។

Verse 41

فَلَمَّا جَآءَ ٱلسَّحَرَةُ قَالُوا۟ لِفِرْعَوْنَ أَئِنَّ لَنَا لَأَجْرًا إِن كُنَّا نَحْنُ ٱلْغَـٰلِبِينَ

Transliteration falammā jāa l-saḥaratu qālū lifir'ʿawna a-inna lanā la-ajran in kunnā naḥnu l-ghālibīna

Khmer ហើយនៅពេលដែលពួកគ្រូមន្តអាគមបានមកដល់ ពួកគេ បាននិយាយទៅកាន់ហ្វៀរអោនថាៈ តើពួកយើងនឹងទទួលបាន រង្វាន់មែនឬ ប្រសិនបើពួកយើងជាអ្នកមានជ័យជំនះនោះ?

Verse 42

قَالَ نَعَمْ وَإِنَّكُمْ إِذًا لَّمِنَ ٱلْمُقَرَّبِينَ

Transliteration qāla naʿam wa-innakum idhan lamina l-muqarabīna

Khmer គេបានឆ្លើយថាៈ ប្រាកដជាមាន. ហើយពិតប្រាកដណាស់ ពេលនោះពួកអ្នកនឹងស្ថិតក្នុងចំណោមអ្នកជំនិត(របស់យើង)។

Verse 43

قَالَ لَهُم مُّوسَىٰٓ أَلْقُوا۟ مَآ أَنتُم مُّلْقُونَ

Transliteration qāla lahum mūsā alqū mā antum mul'qūna

Khmer មូសាបានពោលទៅកាន់ពួកគេថាៈ ចូរពួកអ្នកបោះចុះនូវ អ្វីដែលពួកអ្នកចង់បោះនោះ ។

Verse 44

فَأَلْقَوْا۟ حِبَالَهُمْ وَعِصِيَّهُمْ وَقَالُوا۟ بِعِزَّةِ فِرْعَوْنَ إِنَّا لَنَحْنُ ٱلْغَـٰلِبُونَ

Transliteration fa-alqaw ḥibālahum waʿiṣiyyahum waqālū biʿizzati fir'ʿawna innā lanaḥnu l-ghālibūna

Khmer ពេលនោះពួកគេក៏បានបោះខ្សែ និងដំបងរបស់ពួកគេ ហើយពួកគេស្បថនឹងអំណាចរបស់ហ្វៀរអោនថាៈ ប្រាកដណាស់ ពួកយើងពិតជាអ្នកឈ្នះ។

Verse 45

فَأَلْقَىٰ مُوسَىٰ عَصَاهُ فَإِذَا هِىَ تَلْقَفُ مَا يَأْفِكُونَ

Transliteration fa-alqā mūsā ʿaṣāhu fa-idhā hiya talqafu mā yafikūna

Khmer ហើយមូសាក៏បានបោះដំបងរបស់គេ រំពេចនោះវាក៏ទៅ លេបអ្វីៗដែលពួកគេកំពុងបំភាន់នោះ។

Verse 46

فَأُلْقِىَ ٱلسَّحَرَةُ سَـٰجِدِينَ

Transliteration fa-ul'qiya l-saḥaratu sājidīna

Khmer ហើយពួកប្រើមន្តអាគមទាំងអស់នោះក៏លំឱនកាយ ស៊ូជូត។

Verse 47

قَالُوٓا۟ ءَامَنَّا بِرَبِّ ٱلْعَـٰلَمِينَ

Transliteration qālū āmannā birabbi l-ʿālamīna

Khmer ដោយពួកគេ(ពួកមន្ដអាគម)បាននិយាយថាៈ ពួកយើង ជឿលើម្ចាស់ពិភពទាំងអស់

Verse 48

رَبِّ مُوسَىٰ وَهَـٰرُونَ

Transliteration rabbi mūsā wahārūna

Khmer ដែលជាម្ចាស់របស់មូសា និងហារូនហើយ។

Verse 49

قَالَ ءَامَنتُمْ لَهُۥ قَبْلَ أَنْ ءَاذَنَ لَكُمْ ۖ إِنَّهُۥ لَكَبِيرُكُمُ ٱلَّذِى عَلَّمَكُمُ ٱلسِّحْرَ فَلَسَوْفَ تَعْلَمُونَ ۚ لَأُقَطِّعَنَّ أَيْدِيَكُمْ وَأَرْجُلَكُم مِّنْ خِلَـٰفٍ وَلَأُصَلِّبَنَّكُمْ أَجْمَعِينَ

Transliteration qāla āmantum lahu qabla an ādhana lakum innahu lakabīrukumu alladhī ʿallamakumu l-siḥ'ra falasawfa taʿlamūna la-uqaṭṭiʿanna aydiyakum wa-arjulakum min khilāfin wala-uṣallibannakum ajmaʿīna

Khmer គេ(ហ្វៀរអោន)បានស្រែកថាៈ តើពួកអ្នកជឿនឹងគេ (មូសា)មុននឹងយើងអនុញ្ញាតឱ្យពួកអ្នកឬ? ពិតប្រាកដណាស់ គេគឺជាគ្រូរបស់ពួកអ្នក ដែលបានបង្រៀនមន្ដអាគមដល់ពួកអ្នក។ ដូចេ្នះ ពួកអ្នកគង់តែនឹងដឹង។ យើងពិតជានឹងកាត់ដៃជើងរបស់ ពួកអ្នកឆ្លាស់គ្នា(កាត់ដៃស្ដាំ និងជើងឆេ្វង ឬដៃឆេ្វង និងជើងស្ដាំ) ក្រោយមកយើងពិតជានឹងចងឆ្កាងពួកអ្នកទាំងអស់គ្នា។

Verse 50

قَالُوا۟ لَا ضَيْرَ ۖ إِنَّآ إِلَىٰ رَبِّنَا مُنقَلِبُونَ

Transliteration qālū lā ḍayra innā ilā rabbinā munqalibūna

Khmer ពួកគេបានតបវិញថាៈ គ្មានគ្រោះថ្នាក់(ចំពោះពួកយើង) ឡើយ។ ពិតប្រាកដណាស់ពួកយើងនឹងវិលទៅរកម្ចាស់(អល់ឡោះ) របស់ពួកយើងវិញជាមិនខាន។

Verse 51

إِنَّا نَطْمَعُ أَن يَغْفِرَ لَنَا رَبُّنَا خَطَـٰيَـٰنَآ أَن كُنَّآ أَوَّلَ ٱلْمُؤْمِنِينَ

Transliteration innā naṭmaʿu an yaghfira lanā rabbunā khaṭāyānā an kunnā awwala l-mu'minīna

Khmer ពិតប្រាកដណាស់ ពួកយើងសង្ឃឹមថាៈ ម្ចាស់របស់ពួកយើង នឹងអភ័យទោសឱ្យពួកយើងនូវរាល់កំហុសឆ្គងរបស់យើងដោយសារ ពួកយើងជាអ្នកមានជំនឿមុនគេ។

Verse 52

۞ وَأَوْحَيْنَآ إِلَىٰ مُوسَىٰٓ أَنْ أَسْرِ بِعِبَادِىٓ إِنَّكُم مُّتَّبَعُونَ

Transliteration wa-awḥaynā ilā mūsā an asri biʿibādī innakum muttabaʿūna

Khmer ហើយយើងបានផ្ដល់វ៉ាហ៊ីទៅកាន់មូសាឱ្យនាំខ្ញុំរបស់យើង (អំបូរអ៊ីស្រាអែល និងអ្នកដែលមានជំនឿនឹងមូសា)ភៀសខ្លួនចេញ ទាំងយប់ ពិតប្រាកដណាស់ ពួកអ្នកត្រូវគេតាមចាប់ខ្លួនហើយ។

Verse 53

فَأَرْسَلَ فِرْعَوْنُ فِى ٱلْمَدَآئِنِ حَـٰشِرِينَ

Transliteration fa-arsala fir'ʿawnu fī l-madāini ḥāshirīna

Khmer ក្រោយមកហ្វៀរអោនបានបញ្ជូន(មេទាហាន)ប្រមូល កងទ័ពតាមបណ្ដាក្រុងនានា។

Verse 54

إِنَّ هَـٰٓؤُلَآءِ لَشِرْذِمَةٌ قَلِيلُونَ

Transliteration inna hāulāi lashir'dhimatun qalīlūna

Khmer -(ដោយហ្វៀរអោនបានប្រកាសប្រាប់ពលទាហានរបស់គេ ថា)ពិតប្រាកដណាស់ ពួកទាំងនេះគឺជាកុលសម្ព័ន្ធតូចមួយប៉ុណ្ណោះ។

Verse 55

وَإِنَّهُمْ لَنَا لَغَآئِظُونَ

Transliteration wa-innahum lanā laghāiẓūna

Khmer ហើយពិតប្រាកដណាស់ ពួកគេធ្វើឱ្យយើងក្ដៅក្រហាយ យ៉ាងខ្លាំង។

Verse 56

وَإِنَّا لَجَمِيعٌ حَـٰذِرُونَ

Transliteration wa-innā lajamīʿun ḥādhirūna

Khmer ហើយពិតប្រាកដណាស់ ពួកយើងទាំងអស់គ្នាត្រៀម លក្ខណៈ(ដើម្បីតាមចាប់ពួកគេ)។

Verse 57

فَأَخْرَجْنَـٰهُم مِّن جَنَّـٰتٍ وَعُيُونٍ

Transliteration fa-akhrajnāhum min jannātin waʿuyūnin

Khmer ដូចេ្នះ យើងបានបណេ្ដញពួកគេ(ហ្វៀរអោន និងទាហាន របស់គេ)ចេញពី(ទឹកដីអេហ្ស៊ីប)ដែលមានសួនឧទ្យាន និងប្រភព ទឹកជាច្រើន។

Verse 58

وَكُنُوزٍ وَمَقَامٍ كَرِيمٍ

Transliteration wakunūzin wamaqāmin karīmin

Khmer និងកំណប់ទ្រព្យដ៏មានតម្លៃ និងឋានៈដ៏ខ្ពង់ខ្ពស់។

Verse 59

كَذَٰلِكَ وَأَوْرَثْنَـٰهَا بَنِىٓ إِسْرَٰٓءِيلَ

Transliteration kadhālika wa-awrathnāhā banī is'rāīla

Khmer ដូចេ្នះដែរ យើងបានប្រទានកេរមរតកទាំងនេះដល់អំបូរ អ៊ីស្រាអែល។

Verse 60

فَأَتْبَعُوهُم مُّشْرِقِينَ

Transliteration fa-atbaʿūhum mush'riqīna

Khmer ហើយហ្វៀរអោន និងពលទាហានរបស់គេបានតាមទាន់ ក្រុមមូសានៅពេលថ្ងៃរះ។

Verse 61

فَلَمَّا تَرَٰٓءَا ٱلْجَمْعَانِ قَالَ أَصْحَـٰبُ مُوسَىٰٓ إِنَّا لَمُدْرَكُونَ

Transliteration falammā tarāā l-jamʿāni qāla aṣḥābu mūsā innā lamud'rakūna

Khmer ហើយនៅពេលដែលក្រុមទាំងពីរបានឃើញគ្នា ក្រុមមូសា បាននិយាយថាៈ ពួកយើងពិតជាត្រូវគេតាមទាន់ហើយ។

Verse 62

قَالَ كَلَّآ ۖ إِنَّ مَعِىَ رَبِّى سَيَهْدِينِ

Transliteration qāla kallā inna maʿiya rabbī sayahdīni

Khmer គេ(មូសា)បានពោលថាៈ ទេ. ពួកគេពុំអាចតាមទាន់ទេ។ ពិតប្រាកដណាស់ ម្ចាស់របស់ខ្ញុំស្ថិតនៅជាមួយខ្ញុំ ទ្រង់នឹងបង្ហាញផ្លូវ ដល់ខ្ញុំ។

Verse 63

فَأَوْحَيْنَآ إِلَىٰ مُوسَىٰٓ أَنِ ٱضْرِب بِّعَصَاكَ ٱلْبَحْرَ ۖ فَٱنفَلَقَ فَكَانَ كُلُّ فِرْقٍ كَٱلطَّوْدِ ٱلْعَظِيمِ

Transliteration fa-awḥaynā ilā mūsā ani iḍ'rib biʿaṣāka l-baḥra fa-infalaqa fakāna kullu fir'qin kal-ṭawdi l-ʿaẓīmi

Khmer ពេលនោះយើងបានផ្ដល់វ៉ាហ៊ីទៅកាន់មូសាថាៈ ចូរអ្នក វាយទឹកសមុទ្រនឹងដំបងរបស់អ្នកចុះ. រំពេចនោះទឹកសមុទ្រ ក៏បានញែកចេញពីគ្នា(ជាដប់ពីរផ្លូវ) ហើយរាល់ៗបំណែកទឹក (ដែលញែកចេញពីគ្នា)នោះប្រៀបដូចជាភ្នំដ៏ធំ។

Verse 64

وَأَزْلَفْنَا ثَمَّ ٱلْـَٔاخَرِينَ

Transliteration wa-azlafnā thamma l-ākharīna

Khmer ហើយយើងបានធ្វើឱ្យក្រុមដទៃ(ហ្វៀរអោន និងក្រុម របស់គេ)កាន់តែទៅជិតទីនោះ(រហូតទាល់តែពួកគេចូលទៅក្នុង ទឹកសមុទ្រ)។

Verse 65

وَأَنجَيْنَا مُوسَىٰ وَمَن مَّعَهُۥٓ أَجْمَعِينَ

Transliteration wa-anjaynā mūsā waman maʿahu ajmaʿīna

Khmer ក្រោយមកយើងបានសង្គ្រោះមូសា និងអ្នកដែលនៅជា មួយគេទាំងអស់គ្នា ។

Verse 66

ثُمَّ أَغْرَقْنَا ٱلْـَٔاخَرِينَ

Transliteration thumma aghraqnā l-ākharīna

Khmer បន្ទាប់មកយើងបានពន្លិចក្រុមដទៃទៀត(ហ្វៀរអោន និង ក្រុមរបស់គេ)។

Verse 67

إِنَّ فِى ذَٰلِكَ لَـَٔايَةً ۖ وَمَا كَانَ أَكْثَرُهُم مُّؤْمِنِينَ

Transliteration inna fī dhālika laāyatan wamā kāna aktharuhum mu'minīna

Khmer ពិតប្រាកដណាស់ នៅក្នុងព្រឹត្ដិការណ៍នោះ គឺជាភស្ដុតាង មួយដ៏ច្បាស់លាស់។ តែពួកគេភាគច្រើនគ្មានជំនឿឡើយ។

Verse 68

وَإِنَّ رَبَّكَ لَهُوَ ٱلْعَزِيزُ ٱلرَّحِيمُ

Transliteration wa-inna rabbaka lahuwa l-ʿazīzu l-raḥīmu

Khmer ហើយពិតប្រាកដណាស់ ម្ចាស់របស់អ្នកគឺជាម្ចាស់មហា ខ្លាំងពូកែ មហាអាណិតស្រឡាញ់។

Verse 69

وَٱتْلُ عَلَيْهِمْ نَبَأَ إِبْرَٰهِيمَ

Transliteration wa-ut'lu ʿalayhim naba-a ib'rāhīma

Khmer ហើយចូរអ្នក(មូហាំម៉ាត់)សូត្រពីដំណើររឿងរបស់ អ៊ីព្រហ៊ីមឱ្យពួកគេ(ពួកគ្មានជំនឿ)ស្ដាប់ចុះ។

Verse 70

إِذْ قَالَ لِأَبِيهِ وَقَوْمِهِۦ مَا تَعْبُدُونَ

Transliteration idh qāla li-abīhi waqawmihi mā taʿbudūna

Khmer ខណៈដែលគាត់(អ៊ីព្រហ៊ីម)បានសួរទៅកាន់ឪពុករបស់ គាត់ និងក្រុមរបស់គាត់ថាៈ តើអ្វីទៅដែលពួកអ្នកកំពុងគោរព សក្ការៈនោះ?

Verse 71

قَالُوا۟ نَعْبُدُ أَصْنَامًا فَنَظَلُّ لَهَا عَـٰكِفِينَ

Transliteration qālū naʿbudu aṣnāman fanaẓallu lahā ʿākifīna

Khmer ពួកគេបានឆ្លើយថាៈ យើងកំពុងតែគោរពសក្ការៈចំពោះ រូបសំណាកទាំងអស់នេះ ហើយយើងនឹងបន្ដការគោរពទៅចំពោះ ពួកគេជារៀងរហូត។

Verse 72

قَالَ هَلْ يَسْمَعُونَكُمْ إِذْ تَدْعُونَ

Transliteration qāla hal yasmaʿūnakum idh tadʿūna

Khmer គាត់(អ៊ីព្រហ៊ីម)បានសួរថាៈ តើពួកវា(រូបសំណាក)ឮ ពួកអ្នកនៅពេលដែលពួកអ្នកបួងសួងសុំដែរឬទេ?

Verse 73

أَوْ يَنفَعُونَكُمْ أَوْ يَضُرُّونَ

Transliteration aw yanfaʿūnakum aw yaḍurrūna

Khmer ឬមួយពួកវាអាចផ្ដល់ផលប្រយោជន៍ ឬផ្ដល់គ្រោះថ្នាក់ ដល់ពួកអ្នកដែរឬទេ?

Verse 74

قَالُوا۟ بَلْ وَجَدْنَآ ءَابَآءَنَا كَذَٰلِكَ يَفْعَلُونَ

Transliteration qālū bal wajadnā ābāanā kadhālika yafʿalūna

Khmer ពួកគេបានឆ្លើយថាៈ ផ្ទុយទៅវិញ ពួកយីងបានឃើញជីដូន ជីតារបស់ពួកយើងធ្វើដូចេ្នះ ។

Verse 75

قَالَ أَفَرَءَيْتُم مَّا كُنتُمْ تَعْبُدُونَ

Transliteration qāla afara-aytum mā kuntum taʿbudūna

Khmer គាត់(អ៊ីព្រហ៊ីម)បានពោលថាៈ តើពួកអ្នកបានឃើញនូវ អ្វីដែលពួកអ្នកកំពុងតែគោរពសក្ការៈឬទេ?

Verse 76

أَنتُمْ وَءَابَآؤُكُمُ ٱلْأَقْدَمُونَ

Transliteration antum waābāukumu l-aqdamūna

Khmer ពួកអ្នក និងជីដូនជីតារបស់ពួកអ្នកតាំងពីបុរាណកាលមក នោះ?

Verse 77

فَإِنَّهُمْ عَدُوٌّ لِّىٓ إِلَّا رَبَّ ٱلْعَـٰلَمِينَ

Transliteration fa-innahum ʿaduwwun lī illā rabba l-ʿālamīna

Khmer ហើយពិតប្រាកដណាស់ ពួកវា(រូបសំណាក)គឺជាសត្រូវ របស់ខ្ញុំ លើកលែងតែម្ចាស់គ្រប់គ្រងពិភពទាំងអស់ប៉ុណ្ណោះ។

Verse 78

ٱلَّذِى خَلَقَنِى فَهُوَ يَهْدِينِ

Transliteration alladhī khalaqanī fahuwa yahdīni

Khmer ដែលទ្រង់ជាអ្នកបង្កើតខ្ញុំ និងជាអ្នកចង្អុលបង្ហាញដល់ខ្ញុំ (នូវមាគ៌ាដ៏ត្រឹមត្រូវ)។

Verse 79

وَٱلَّذِى هُوَ يُطْعِمُنِى وَيَسْقِينِ

Transliteration wa-alladhī huwa yuṭ'ʿimunī wayasqīni

Khmer ហើយទ្រង់គឺជាអ្នកដែលផ្ដល់ចំណីអាហារដល់ខ្ញុំ និងផ្ដល់ ទឹកដល់ខ្ញុំ។

Verse 80

وَإِذَا مَرِضْتُ فَهُوَ يَشْفِينِ

Transliteration wa-idhā mariḍ'tu fahuwa yashfīni

Khmer ហើយនៅពេលខ្ញុំមានជម្ងឺ គឺទ្រង់ជាអ្នកដែលធ្វើឱ្យខ្ញុំជាសះ ស្បើយ។

Verse 81

وَٱلَّذِى يُمِيتُنِى ثُمَّ يُحْيِينِ

Transliteration wa-alladhī yumītunī thumma yuḥ'yīni

Khmer ហើយទ្រង់ជាអ្នកដែលធ្វើឱ្យខ្ញុំស្លាប់ បន្ទាប់មកទ្រង់ធ្វើឱ្យ ខ្ញុំរស់ឡើងវិញ។

Verse 82

وَٱلَّذِىٓ أَطْمَعُ أَن يَغْفِرَ لِى خَطِيٓـَٔتِى يَوْمَ ٱلدِّينِ

Transliteration wa-alladhī aṭmaʿu an yaghfira lī khaṭīatī yawma l-dīni

Khmer ហើយទ្រង់គឺជាអ្នកដែលខ្ញុំសង្ឃឹមយ៉ាងច្បាស់ថាៈ ទ្រង់ នឹងអភ័យទោសឱ្យខ្ញុំនូវរាល់កំហុសឆ្គងរបស់ខ្ញុំនៅថ្ងៃជុំនំជំរះ(ថ្ងៃ បរលោក)។

Verse 83

رَبِّ هَبْ لِى حُكْمًا وَأَلْحِقْنِى بِٱلصَّـٰلِحِينَ

Transliteration rabbi hab lī ḥuk'man wa-alḥiq'nī bil-ṣāliḥīna

Khmer ឱម្ចាស់របស់ខ្ញុំ. សូមទ្រង់មេត្ដាប្រទានដល់ខ្ញុំនូវភាព ឈ្លាសវៃ និងបញ្ចូលខ្ញុំទៅក្នុងចំណោមអ្នកដែលសាងអំពើល្អត្រឹម ត្រូវផងចុះ។

Verse 84

وَٱجْعَل لِّى لِسَانَ صِدْقٍ فِى ٱلْـَٔاخِرِينَ

Transliteration wa-ij'ʿal lī lisāna ṣid'qin fī l-ākhirīna

Khmer ហើយសូមទ្រង់មេត្ដាផ្ដល់ឱ្យខ្ញុំនូវការកោតសរសើរពីបណ្ដា អ្នកជំនាន់ក្រោយផងចុះ។

Verse 85

وَٱجْعَلْنِى مِن وَرَثَةِ جَنَّةِ ٱلنَّعِيمِ

Transliteration wa-ij'ʿalnī min warathati jannati l-naʿīmi

Khmer ហើយសូមទ្រង់មេត្ដាធ្វើឱ្យខ្ញុំស្ថិតក្នុងចំណោមអ្នកដែល ទទួលមរតកនៃឋានសួគ៌ណាអ៊ីមផងចុះ។

Verse 86

وَٱغْفِرْ لِأَبِىٓ إِنَّهُۥ كَانَ مِنَ ٱلضَّآلِّينَ

Transliteration wa-igh'fir li-abī innahu kāna mina l-ḍālīna

Khmer ហើយសូមទ្រង់មេត្ដាអភ័យទោសដល់ឪពុករបស់ខ្ញុំផង។ ពិតប្រាកដណាស់ គាត់បានស្ថិតក្នុងចំណោមពួកដែលវងេ្វង។

Verse 87

وَلَا تُخْزِنِى يَوْمَ يُبْعَثُونَ

Transliteration walā tukh'zinī yawma yub'ʿathūna

Khmer ហើយសូមទ្រង់មេត្ដាកុំធ្វើឱ្យខ្ញុំអាម៉ាស់នៅថ្ងៃដែល មនុស្សលោកត្រូវគេធ្វើឱ្យរស់ឡើងវិញអ្វី។

Verse 88

يَوْمَ لَا يَنفَعُ مَالٌ وَلَا بَنُونَ

Transliteration yawma lā yanfaʿu mālun walā banūna

Khmer គឺនៅថ្ងៃដែលទ្រព្យសម្បត្ដិ និងកូនចៅគ្មានប្រយោជន៍ (ចំពោះអ្នកណាម្នាក់)ឡើយ។

Verse 89

إِلَّا مَنْ أَتَى ٱللَّهَ بِقَلْبٍ سَلِيمٍ

Transliteration illā man atā l-laha biqalbin salīmin

Khmer លើកលែងតែអ្នកណាដែលបានវិលទៅជួបអល់ឡោះ ដោយដួងចិត្ដបរិសុទ្ធប៉ុណ្ណោះ។

Verse 90

وَأُزْلِفَتِ ٱلْجَنَّةُ لِلْمُتَّقِينَ

Transliteration wa-uz'lifati l-janatu lil'muttaqīna

Khmer ហើយឋានសួគ៌ត្រូវបានគេធ្វើឱ្យជិតទៅចំពោះបណ្ដាអ្នក ដែលកោតខ្លាចអល់ឡោះ។

Verse 91

وَبُرِّزَتِ ٱلْجَحِيمُ لِلْغَاوِينَ

Transliteration waburrizati l-jaḥīmu lil'ghāwīna

Khmer ហើយនរកជើហ៊ីមត្រូវបានគេបង្ហាញចំពោះពួកដែល វងេ្វង។

Verse 92

وَقِيلَ لَهُمْ أَيْنَ مَا كُنتُمْ تَعْبُدُونَ

Transliteration waqīla lahum ayna mā kuntum taʿbudūna

Khmer ហើយមានគេនិយាយទៅកាន់ពួកគេថាៈ ឯណាទៅអ្វី (ព្រះនានា)ដែលពួកអ្នកធ្លាប់បានគោរពសក្ការៈ

Verse 93

مِن دُونِ ٱللَّهِ هَلْ يَنصُرُونَكُمْ أَوْ يَنتَصِرُونَ

Transliteration min dūni l-lahi hal yanṣurūnakum aw yantaṣirūna

Khmer ផេ្សងពីអល់ឡោះនោះ? តើពួកវា(ព្រះនានា)ជួយពួកអ្នក ឬមួយក៏ពួកវាជួយខ្លួនឯង?

Verse 94

فَكُبْكِبُوا۟ فِيهَا هُمْ وَٱلْغَاوُۥنَ

Transliteration fakub'kibū fīhā hum wal-ghāwūna

Khmer ហើយពួកវា និងពួកដែលវងេ្វងត្រូវបានគេបោះផ្កាប់មុខ ចូលទៅក្នុងវា(នរក)។

Verse 95

وَجُنُودُ إِبْلِيسَ أَجْمَعُونَ

Transliteration wajunūdu ib'līsa ajmaʿūna

Khmer ព្រមទាំងពលទាហានរបស់អ៊ីព្លីស(មនុស្សនិងជិន) ទាំងអស់។

Verse 96

قَالُوا۟ وَهُمْ فِيهَا يَخْتَصِمُونَ

Transliteration qālū wahum fīhā yakhtaṣimūna

Khmer ពួកគេ(ពួកគោរពព្រះនានា)បាននិយាយដោយពួកគេ ឈ្លោះប្រកែកគ្នានៅក្នុងនរកនោះថាៈ

Verse 97

تَٱللَّهِ إِن كُنَّا لَفِى ضَلَـٰلٍ مُّبِينٍ

Transliteration tal-lahi in kunnā lafī ḍalālin mubīnin

Khmer សូមស្បថនឹងអល់ឡោះថាៈ ប្រាកដណាស់ ពួកយើងពិត ជាធ្លាប់បានស្ថិតក្នុងភាពវងេ្វងយ៉ាងច្បាស់

Verse 98

إِذْ نُسَوِّيكُم بِرَبِّ ٱلْعَـٰلَمِينَ

Transliteration idh nusawwīkum birabbi l-ʿālamīna

Khmer នៅពេលដែលពួកយើងបានឱ្យតម្លៃពួកអ្នកស្មើនឹងម្ចាស់ គ្រប់គ្រងពិភពទាំងអស់។

Verse 99

وَمَآ أَضَلَّنَآ إِلَّا ٱلْمُجْرِمُونَ

Transliteration wamā aḍallanā illā l-muj'rimūna

Khmer ហើយគ្មានអ្នកណាម្នាក់បានធ្វើឱ្យពួកយើង(ពួកគោរពព្រះ នានា)វងេ្វងក្រៅពីពួកដែលប្រព្រឹត្ដអំពើបាបនោះឡើយ។

Verse 100

فَمَا لَنَا مِن شَـٰفِعِينَ

Transliteration famā lanā min shāfiʿīna

Khmer ដូចេ្នះ គ្មានអ្នកណាអាចជួយអន្ដរាគមន៍ដល់ពួកយើង ឡើយ។

Verse 101

وَلَا صَدِيقٍ حَمِيمٍ

Transliteration walā ṣadīqin ḥamīmin

Khmer ហើយក៏គ្មានមិត្ដជិតស្និទ្ធណាម្នាក់(ជួយពួកយើង)ដែរ។

Verse 102

فَلَوْ أَنَّ لَنَا كَرَّةً فَنَكُونَ مِنَ ٱلْمُؤْمِنِينَ

Transliteration falaw anna lanā karratan fanakūna mina l-mu'minīna

Khmer តែប្រសិនបើពួកយើងពិតជាមានឱកាសត្រឡប់ទៅ រស់នៅក្នុងលោកិយម្ដងទៀត ពួកយើងនឹងក្លាយជាអ្នកមានជំនឿ (លើអល់ឡោះ)មិនខាន។

Verse 103

إِنَّ فِى ذَٰلِكَ لَـَٔايَةً ۖ وَمَا كَانَ أَكْثَرُهُم مُّؤْمِنِينَ

Transliteration inna fī dhālika laāyatan wamā kāna aktharuhum mu'minīna

Khmer ពិតប្រាកដណាស់ នៅក្នុងព្រឹត្ដិការណ៍នោះគឺជាភស្ដុតាង មួយដ៏ច្បាស់លាស់។ តែពួកគេភាគច្រើនគ្មានជំនឿឡើយ។

Verse 104

وَإِنَّ رَبَّكَ لَهُوَ ٱلْعَزِيزُ ٱلرَّحِيمُ

Transliteration wa-inna rabbaka lahuwa l-ʿazīzu l-raḥīmu

Khmer ហើយពិតប្រាកដណាស់ ម្ចាស់របស់អ្នកទ្រង់គឺជាម្ចាស់ មហាខ្លាំងពូកែ មហាអាណិតស្រឡាញ់។

Verse 105

كَذَّبَتْ قَوْمُ نُوحٍ ٱلْمُرْسَلِينَ

Transliteration kadhabat qawmu nūḥin l-mur'salīna

Khmer ក្រុមរបស់នួហបានបដិសេធនឹងបណ្ដាអ្នកនាំសារ។

Verse 106

إِذْ قَالَ لَهُمْ أَخُوهُمْ نُوحٌ أَلَا تَتَّقُونَ

Transliteration idh qāla lahum akhūhum nūḥun alā tattaqūna

Khmer នៅពេលនួហដែលជាបងប្អូនរបស់ពួកគេបានពោលទៅ កាន់ពួកគេថាៈ តើពួកអ្នកមិនកោតខ្លាចអល់ឡោះទេឬ?

Verse 107

إِنِّى لَكُمْ رَسُولٌ أَمِينٌ

Transliteration innī lakum rasūlun amīnun

Khmer ពិតប្រាកដណាស់ ខ្ញុំគឺជាអ្នកនាំសារម្នាក់ដ៏ស្មោះត្រង់ សម្រាប់ពួកអ្នក។

Verse 108

فَٱتَّقُوا۟ ٱللَّهَ وَأَطِيعُونِ

Transliteration fa-ittaqū l-laha wa-aṭīʿūni

Khmer ដូចេ្នះ ចូរពួកអ្នកកោតខ្លាចអល់ឡោះ និងប្រតិបត្ដិតាម ខ្ញុំចុះ។

Verse 109

وَمَآ أَسْـَٔلُكُمْ عَلَيْهِ مِنْ أَجْرٍ ۖ إِنْ أَجْرِىَ إِلَّا عَلَىٰ رَبِّ ٱلْعَـٰلَمِينَ

Transliteration wamā asalukum ʿalayhi min ajrin in ajriya illā ʿalā rabbi l-ʿālamīna

Khmer ខ្ញុំមិនស្នើសុំពីពួកអ្នកនូវកម្រៃណាមួយចំពោះការអំពាវ នាវនោះឡើយ។ តែផលបុណ្យនៃការអំពាវនាវរបស់ខ្ញុំគឺនៅលើ ម្ចាស់ដែលគ្រប់គ្រងពិភពទាំងអស់។

Verse 110

فَٱتَّقُوا۟ ٱللَّهَ وَأَطِيعُونِ

Transliteration fa-ittaqū l-laha wa-aṭīʿūni

Khmer ដូចេ្នះ ចូរពួកអ្នកកោតខ្លាចអល់ឡោះ និងប្រតិបត្ដិតាម ខ្ញុំចុះ។

Verse 111

۞ قَالُوٓا۟ أَنُؤْمِنُ لَكَ وَٱتَّبَعَكَ ٱلْأَرْذَلُونَ

Transliteration qālū anu'minu laka wa-ittabaʿaka l-ardhalūna

Khmer ពួកគេបានឆ្លើយថាៈ តើឱ្យពួកយើងជឿចំពោះអ្នកយ៉ាង ដូចមេ្ដច ខណៈដែលមានតែពួកក្រីក្រទន់ខ្សោយបានតាមអ្នកនោះ?

Verse 112

قَالَ وَمَا عِلْمِى بِمَا كَانُوا۟ يَعْمَلُونَ

Transliteration qāla wamā ʿil'mī bimā kānū yaʿmalūna

Khmer គេ(នួហ)បានតបថាៈ តើវាជាការងាររបស់ខ្ញុំដែលខ្ញុំ ត្រូវដឹងចំពោះអ្វីដែលពួកគេបានប្រព្រឹត្ដនោះឬ?

Verse 113

إِنْ حِسَابُهُمْ إِلَّا عَلَىٰ رَبِّى ۖ لَوْ تَشْعُرُونَ

Transliteration in ḥisābuhum illā ʿalā rabbī law tashʿurūna

Khmer ការជំនុំជំរះ(អំពើ)របស់ពួកគេគឺស្ថិតលើម្ចាស់របស់ខ្ញុំ តែមួយគត់ ប្រសិនបើពួកអ្នកដឹង។

Verse 114

وَمَآ أَنَا۠ بِطَارِدِ ٱلْمُؤْمِنِينَ

Transliteration wamā anā biṭāridi l-mu'minīna

Khmer ហើយខ្ញុំមិនមែនជាអ្នកដែលបណេ្ដញបណ្ដាអ្នកមាន ជំនឿចោលឡើយ។

Verse 115

إِنْ أَنَا۠ إِلَّا نَذِيرٌ مُّبِينٌ

Transliteration in anā illā nadhīrun mubīnun

Khmer ខ្ញុំមិនមែនជាអ្វី ក្រៅពីជាអ្នកដែលដាស់តឿនព្រមាន នោះឡើយ។

Verse 116

قَالُوا۟ لَئِن لَّمْ تَنتَهِ يَـٰنُوحُ لَتَكُونَنَّ مِنَ ٱلْمَرْجُومِينَ

Transliteration qālū la-in lam tantahi yānūḥu latakūnanna mina l-marjūmīna

Khmer ពួកគេបាននិយាយថាៈ ប្រសិនបើអ្នកមិនព្រមបពា្ឈប់ (ការអំពាវនាវ)ទេ ឱនួហ. អ្នកពិតជានឹងក្លាយទៅជាអ្នកដែល ត្រូវសម្លាប់ដោយគប់នឹងដុំថ្មជាមិនខាន។

Verse 117

قَالَ رَبِّ إِنَّ قَوْمِى كَذَّبُونِ

Transliteration qāla rabbi inna qawmī kadhabūni

Khmer គេ(នួហ)បានបួងសួងសុំថាៈ ឱម្ចាស់របស់ខ្ញុំ. ពិតប្រាកដ ណាស់ ក្រុមរបស់ខ្ញុំបានបដិសេធនឹងខ្ញុំ។

Verse 118

فَٱفْتَحْ بَيْنِى وَبَيْنَهُمْ فَتْحًا وَنَجِّنِى وَمَن مَّعِىَ مِنَ ٱلْمُؤْمِنِينَ

Transliteration fa-if'taḥ baynī wabaynahum fatḥan wanajjinī waman maʿiya mina l-mu'minīna

Khmer ដូចេ្នះសូមទ្រង់មេត្ដាវិនិច្ឆ័យរវាងខ្ញុំ និងពួកគេនូវការ វិនិច្ឆ័យមួយយ៉ាងយុត្ដិធម៌ផង ហើយសូមទ្រង់មេត្ដាសង្គ្រោះខ្ញុំ និង អ្នកដែលនៅជាមួយខ្ញុំអំពីបណ្ដាអ្នកដែលមានជំនឿផងចុះ។

Verse 119

فَأَنجَيْنَـٰهُ وَمَن مَّعَهُۥ فِى ٱلْفُلْكِ ٱلْمَشْحُونِ

Transliteration fa-anjaynāhu waman maʿahu fī l-ful'ki l-mashḥūni

Khmer ហើយយើងបានសង្គ្រោះគេ និងអ្នកដែលនៅជាមួយគេ (បណ្ដាអ្នកមានជំនឿ)ទៅក្នុងសំពៅមួយដែលពេញដោយបន្ទុក។

Verse 120

ثُمَّ أَغْرَقْنَا بَعْدُ ٱلْبَاقِينَ

Transliteration thumma aghraqnā baʿdu l-bāqīna

Khmer បន្ទាប់មកយើងក៏បានពន្លិចពួកដែលសេសសល់(ពួកគ្មាន ជំនឿ)ក្រោយពីនោះ។

Verse 121

إِنَّ فِى ذَٰلِكَ لَـَٔايَةً ۖ وَمَا كَانَ أَكْثَرُهُم مُّؤْمِنِينَ

Transliteration inna fī dhālika laāyatan wamā kāna aktharuhum mu'minīna

Khmer ពិតប្រាកដណាស់ នៅក្នុងព្រឹត្ដិការណ៍នោះគឺជាភស្ដុតាង មួយដ៏ច្បាស់លាស់។ តែពួកគេភាគច្រើនគឺគ្មានជំនឿឡើយ។

Verse 122

وَإِنَّ رَبَّكَ لَهُوَ ٱلْعَزِيزُ ٱلرَّحِيمُ

Transliteration wa-inna rabbaka lahuwa l-ʿazīzu l-raḥīmu

Khmer ហើយពិតប្រាកដណាស់ ម្ចាស់របស់អ្នកគឺជាម្ចាស់មហា ខ្លាំងពូកែ មហាអាណិតស្រឡាញ់។

Verse 123

كَذَّبَتْ عَادٌ ٱلْمُرْسَلِينَ

Transliteration kadhabat ʿādun l-mur'salīna

Khmer ក្រុមរបស់អាដបានបដិសេធនឹងបណ្ដាអ្នកនាំសារ។

Verse 124

إِذْ قَالَ لَهُمْ أَخُوهُمْ هُودٌ أَلَا تَتَّقُونَ

Transliteration idh qāla lahum akhūhum hūdun alā tattaqūna

Khmer នៅពេលហ៊ូទដែលជាបងប្អូនរបស់ពួកគេបានពោលទៅ កាន់ពួកគេថាៈ តើពួកអ្នកមិនកោតខ្លាចអល់ឡោះទេឬ?

Verse 125

إِنِّى لَكُمْ رَسُولٌ أَمِينٌ

Transliteration innī lakum rasūlun amīnun

Khmer ពិតប្រាកដណាស់ ខ្ញុំគឺជាអ្នកនាំសារម្នាក់ដ៏ស្មោះត្រង់ សម្រាប់ពួកអ្នក។

Verse 126

فَٱتَّقُوا۟ ٱللَّهَ وَأَطِيعُونِ

Transliteration fa-ittaqū l-laha wa-aṭīʿūni

Khmer ដូចេ្នះ ចូរពួកអ្នកកោតខ្លាចអល់ឡោះ និងប្រតិបត្ដិតាម ខ្ញុំចុះ។

Verse 127

وَمَآ أَسْـَٔلُكُمْ عَلَيْهِ مِنْ أَجْرٍ ۖ إِنْ أَجْرِىَ إِلَّا عَلَىٰ رَبِّ ٱلْعَـٰلَمِينَ

Transliteration wamā asalukum ʿalayhi min ajrin in ajriya illā ʿalā rabbi l-ʿālamīna

Khmer ខ្ញុំមិនស្នើរសុំពីពួកអ្នកនូវកម្រៃណាមួយចំពោះការអំពាវ នាវនោះឡើយ។ តែផលបុណ្យនៃការអំពាវនាវរបស់ខ្ញុំ គឺនៅលើ ម្ចាស់ដែលគ្រប់គ្រងពិភពទាំងអស់។

Verse 128

أَتَبْنُونَ بِكُلِّ رِيعٍ ءَايَةً تَعْبَثُونَ

Transliteration atabnūna bikulli rīʿin āyatan taʿbathūna

Khmer តើពួកអ្នកសាងសង់អាគារស្កឹមស្កៃនៅគ្រប់ទីកន្លែងដែល ខ្ពស់ដើម្បីជាការលេងសើចឬ?

Verse 129

وَتَتَّخِذُونَ مَصَانِعَ لَعَلَّكُمْ تَخْلُدُونَ

Transliteration watattakhidhūna maṣāniʿa laʿallakum takhludūna

Khmer ហើយតើពួកអ្នកសាងសង់បណ្ដាវិមានដ៏ប្រណីតនេះពួក អ្នកសង្ឃឹមថានឹងមានជីវិតអមតៈឬ?

Verse 130

وَإِذَا بَطَشْتُم بَطَشْتُمْ جَبَّارِينَ

Transliteration wa-idhā baṭashtum baṭashtum jabbārīna

Khmer ហើយនៅពេលពួកអ្នកបានវាយធ្វើបាប(នរណាម្នាក់) ពួកអ្នកបានវាយធ្វើបាបដោយព្រហើនកោងកាច។

Verse 131

فَٱتَّقُوا۟ ٱللَّهَ وَأَطِيعُونِ

Transliteration fa-ittaqū l-laha wa-aṭīʿūni

Khmer ដូចេ្នះ ចូរពួកអ្នកកោតខ្លាចអល់ឡោះ និងប្រតិបត្ដិតាម ខ្ញុំចុះ។

Verse 132

وَٱتَّقُوا۟ ٱلَّذِىٓ أَمَدَّكُم بِمَا تَعْلَمُونَ

Transliteration wa-ittaqū alladhī amaddakum bimā taʿlamūna

Khmer ហើយចូរពួកអ្នកកោតខ្លាចចំពោះអ្នកដែលបានប្រទាន ឱ្យពួកអ្នកនូវអ្វីដែលពួកអ្នកដឹង។

Verse 133

أَمَدَّكُم بِأَنْعَـٰمٍ وَبَنِينَ

Transliteration amaddakum bi-anʿāmin wabanīna

Khmer ទ្រង់បានប្រទានឱ្យពួកអ្នកនូវសត្វពាហនៈនិងកូនចៅ។

Verse 134

وَجَنَّـٰتٍ وَعُيُونٍ

Transliteration wajannātin waʿuyūnin

Khmer និងបណ្ដាសួនឧទ្យាន ហើយនិងប្រភពទឹកជាច្រើន។

Verse 135

إِنِّىٓ أَخَافُ عَلَيْكُمْ عَذَابَ يَوْمٍ عَظِيمٍ

Transliteration innī akhāfu ʿalaykum ʿadhāba yawmin ʿaẓīmin

Khmer ពិតប្រាកដណាស់ ខ្ញុំខ្លាចពួកអ្នកទទួលរងនូវទារុណកម្ម នៅថ្ងៃដ៏ធំធេង(ថ្ងៃបរលោក) ។

Verse 136

قَالُوا۟ سَوَآءٌ عَلَيْنَآ أَوَعَظْتَ أَمْ لَمْ تَكُن مِّنَ ٱلْوَٰعِظِينَ

Transliteration qālū sawāon ʿalaynā awaʿaẓta am lam takun mina l-wāʿiẓīna

Khmer ពួកគេបានតបថាៈ គឺស្មើគ្នាទេសម្រាប់ពួកយើង ទោះបី ជាអ្នកបានដាស់តឿន ឬមិនមែនជាអ្នកដាស់តឿន(ពួកយើង) ក៏ដោយ។

Verse 137

إِنْ هَـٰذَآ إِلَّا خُلُقُ ٱلْأَوَّلِينَ

Transliteration in hādhā illā khuluqu l-awalīna

Khmer (សាសនារបស់ពួកយើង)នេះគ្មានអ្វីក្រៅពីសាសនា របស់អ្នកជំនាន់មុននោះឡើយ។

Verse 138

وَمَا نَحْنُ بِمُعَذَّبِينَ

Transliteration wamā naḥnu bimuʿadhabīna

Khmer ហើយពួកយើងក៏មិនមែនជាអ្នកដែលត្រូវគេដាក់ ទារុណកម្មនោះដែរ។

Verse 139

فَكَذَّبُوهُ فَأَهْلَكْنَـٰهُمْ ۗ إِنَّ فِى ذَٰلِكَ لَـَٔايَةً ۖ وَمَا كَانَ أَكْثَرُهُم مُّؤْمِنِينَ

Transliteration fakadhabūhu fa-ahlaknāhum inna fī dhālika laāyatan wamā kāna aktharuhum mu'minīna

Khmer ដូចេ្នះ ពួកគេបានបដិសេធនឹងគេ(ហ៊ូទ) ហើយយើង ក៏បានបំផ្លាញពួកគេឱ្យវិនាសអន្ដរាយ។ ពិតប្រាកដណាស់ នៅក្នុង ព្រឹត្ដិការណ៍នោះគឺជាភស្ដុតាងមួយដ៏ច្បាស់លាស់។ តែពួកគេភាគ ច្រើនគឺគ្មានជំនឿឡើយ។

Verse 140

وَإِنَّ رَبَّكَ لَهُوَ ٱلْعَزِيزُ ٱلرَّحِيمُ

Transliteration wa-inna rabbaka lahuwa l-ʿazīzu l-raḥīmu

Khmer ហើយពិតប្រាកដណាស់ ម្ចាស់របស់អ្នកគឺជាម្ចាស់មហា ខ្លាំងពូកែ មហាអាណិតស្រឡាញ់។

Verse 141

كَذَّبَتْ ثَمُودُ ٱلْمُرْسَلِينَ

Transliteration kadhabat thamūdu l-mur'salīna

Khmer ក្រុមរបស់សាមូដបានបដិសេធនឹងបណ្ដាអ្នកនាំសារ។

Verse 142

إِذْ قَالَ لَهُمْ أَخُوهُمْ صَـٰلِحٌ أَلَا تَتَّقُونَ

Transliteration idh qāla lahum akhūhum ṣāliḥun alā tattaqūna

Khmer នៅពេលសឡេះដែលជាបងប្អូនរបស់ពួកគេបានពោល ទៅកាន់ពួកគេថាៈ តើពួកអ្នកមិនកោតខ្លាចអល់ឡោះទេឬ?

Verse 143

إِنِّى لَكُمْ رَسُولٌ أَمِينٌ

Transliteration innī lakum rasūlun amīnun

Khmer ពិតប្រាកដណាស់ ខ្ញុំគឺជាអ្នកនាំសារម្នាក់ដ៏ស្មោះត្រង់ សម្រាប់ពួកអ្នក។

Verse 144

فَٱتَّقُوا۟ ٱللَّهَ وَأَطِيعُونِ

Transliteration fa-ittaqū l-laha wa-aṭīʿūni

Khmer ដូចេ្នះ ចូរពួកអ្នកកោតខ្លាចអល់ឡោះ និងប្រតិបត្ដិតាម ខ្ញុំចុះ។

Verse 145

وَمَآ أَسْـَٔلُكُمْ عَلَيْهِ مِنْ أَجْرٍ ۖ إِنْ أَجْرِىَ إِلَّا عَلَىٰ رَبِّ ٱلْعَـٰلَمِينَ

Transliteration wamā asalukum ʿalayhi min ajrin in ajriya illā ʿalā rabbi l-ʿālamīna

Khmer ខ្ញុំមិនស្នើសុំពីពួកអ្នកនូវកម្រៃណាមួយចំពោះការអំពាវ នាវនោះឡើយ។ តែផលបុណ្យនៃការអំពាវនាវរបស់ខ្ញុំគឺនៅលើ ម្ចាស់ដែលគ្រប់គ្រងពិភពទាំងអស់។

Verse 146

أَتُتْرَكُونَ فِى مَا هَـٰهُنَآ ءَامِنِينَ

Transliteration atut'rakūna fī mā hāhunā āminīna

Khmer តើពួកអ្នក(នឹកស្មានថា) គេនឹងទុកឱ្យពួកអ្នកសប្បាយ នឹងអ្វីដែលមាននៅទីនេះ(សម្បត្ដិលោកិយ)ដោយសុវតិ្ថភាពឬ?

Verse 147

فِى جَنَّـٰتٍ وَعُيُونٍ

Transliteration fī jannātin waʿuyūnin

Khmer នៅក្នុងសួនឧទ្យាននានា ហើយនិងប្រភពទឹកជាច្រើន។

Verse 148

وَزُرُوعٍ وَنَخْلٍ طَلْعُهَا هَضِيمٌ

Transliteration wazurūʿin wanakhlin ṭalʿuhā haḍīmun

Khmer និងដំណាំដាំដុះ និងដើមល្មើដែលផ្លែរបស់វាទន់ផ្អែម ឆ្ងាញ់។

Verse 149

وَتَنْحِتُونَ مِنَ ٱلْجِبَالِ بُيُوتًا فَـٰرِهِينَ

Transliteration watanḥitūna mina l-jibāli buyūtan fārihīna

Khmer ហើយពួកអ្នកចោះភ្នំជាច្រើនធ្វើជាផ្ទះយ៉ាងស្ទាត់ជំនាញ។

Verse 150

فَٱتَّقُوا۟ ٱللَّهَ وَأَطِيعُونِ

Transliteration fa-ittaqū l-laha wa-aṭīʿūni

Khmer ដូចេ្នះ ចូរពួកអ្នកកោតខ្លាចអល់ឡោះ និងប្រតិបត្ដិតាម ខ្ញុំចុះ។

Verse 151

وَلَا تُطِيعُوٓا۟ أَمْرَ ٱلْمُسْرِفِينَ

Transliteration walā tuṭīʿū amra l-mus'rifīna

Khmer ហើយចូរពួកអ្នកកុំប្រតិបត្ដិតាមបទបញ្ជារបស់ពួកដែល បំពានឱ្យសោះ។

Verse 152

ٱلَّذِينَ يُفْسِدُونَ فِى ٱلْأَرْضِ وَلَا يُصْلِحُونَ

Transliteration alladhīna yuf'sidūna fī l-arḍi walā yuṣ'liḥūna

Khmer ដែលពួកគេបង្កវិនាសកម្មនៅលើផែនដី និងមិនកែខ្លួន ឡើយ។

Verse 153

قَالُوٓا۟ إِنَّمَآ أَنتَ مِنَ ٱلْمُسَحَّرِينَ

Transliteration qālū innamā anta mina l-musaḥarīna

Khmer ពួកគេបានឆ្លើយថាៈ តាមពិតអ្នកគ្រាន់តែជាអ្នកដែល ស្ថិតក្នុងចំណោមពួកដែលត្រូវមន្ដអាគមប៉ុណ្ណោះ។

Verse 154

مَآ أَنتَ إِلَّا بَشَرٌ مِّثْلُنَا فَأْتِ بِـَٔايَةٍ إِن كُنتَ مِنَ ٱلصَّـٰدِقِينَ

Transliteration mā anta illā basharun mith'lunā fati biāyatin in kunta mina l-ṣādiqīna

Khmer អ្នកមិនមែនជាអ្វី ក្រៅពីជាមនុស្សធម្មតាដូចពួកយើង នោះឡើយ។ ដូចេ្នះ ចូរអ្នកនាំភស្ដុតាងណាមួយមក ប្រសិនបើអ្នក ជាអ្នកដែលស្ថិតក្នុងចំណោមអ្នកដែលនិយាយត្រឹមត្រូវមែននោះ។

Verse 155

قَالَ هَـٰذِهِۦ نَاقَةٌ لَّهَا شِرْبٌ وَلَكُمْ شِرْبُ يَوْمٍ مَّعْلُومٍ

Transliteration qāla hādhihi nāqatun lahā shir'bun walakum shir'bu yawmin maʿlūmin

Khmer គាត់(សឡេះ)បានពោលថាៈ នេះគឺជាសត្វអូដ្ឋញីមួយ ដែលវាមានចំណែកផឹកទឹក ហើយសម្រាប់ពួកអ្នកក៏មានចំណែក ផឹកទឹកនៃថ្ងៃដែលគេកំណត់ជាក់លាក់(ទៅតាមវេនដែលគេកំណត់) ដែរ។

Verse 156

وَلَا تَمَسُّوهَا بِسُوٓءٍ فَيَأْخُذَكُمْ عَذَابُ يَوْمٍ عَظِيمٍ

Transliteration walā tamassūhā bisūin fayakhudhakum ʿadhābu yawmin ʿaẓīmin

Khmer ហើយពួកអ្នកកុំប៉ះពាល់វា ដោយប្រការអាក្រក់ណាមួយ ឱ្យសោះ ព្រោះវាជាហេតុនាំឱ្យទារុណកម្មនៃថ្ងៃដ៏ធំធេងនឹងធ្លាក់មក លើពួកអ្នកជាមិនខាន។

Verse 157

فَعَقَرُوهَا فَأَصْبَحُوا۟ نَـٰدِمِينَ

Transliteration faʿaqarūhā fa-aṣbaḥū nādimīna

Khmer តែពួកគេបានសំឡេះវាទៅវិញ រួចមកពួកគេក៏បាន ក្លាយជាអ្នកដែលមានវិប្បដិសារី។

Verse 158

فَأَخَذَهُمُ ٱلْعَذَابُ ۗ إِنَّ فِى ذَٰلِكَ لَـَٔايَةً ۖ وَمَا كَانَ أَكْثَرُهُم مُّؤْمِنِينَ

Transliteration fa-akhadhahumu l-ʿadhābu inna fī dhālika laāyatan wamā kāna aktharuhum mu'minīna

Khmer ក្រោយមកទារុណកម្មបានឆក់យកពួកគេ។ ពិតប្រាកដ ណាស់នៅក្នុងព្រឹត្ដិការណ៍នោះគឺជាភស្ដុតាងមួយដ៏ច្បាស់លាស់។ តែពួកគេភាគច្រើនគឺគ្មានជំនឿឡើយ។

Verse 159

وَإِنَّ رَبَّكَ لَهُوَ ٱلْعَزِيزُ ٱلرَّحِيمُ

Transliteration wa-inna rabbaka lahuwa l-ʿazīzu l-raḥīmu

Khmer ហើយពិតប្រាកដណាស់ ម្ចាស់របស់អ្នកគឺជាម្ចាស់មហា ខ្លាំងពូកែ មហាអាណិតស្រឡាញ់។

Verse 160

كَذَّبَتْ قَوْمُ لُوطٍ ٱلْمُرْسَلِينَ

Transliteration kadhabat qawmu lūṭin l-mur'salīna

Khmer ក្រុមរបស់លូតបានបដិសេធនឹងបណ្ដាអ្នកនាំសារ។

Verse 161

إِذْ قَالَ لَهُمْ أَخُوهُمْ لُوطٌ أَلَا تَتَّقُونَ

Transliteration idh qāla lahum akhūhum lūṭun alā tattaqūna

Khmer នៅពេលលូតដែលជាបងប្អូនរបស់ពួកគេបានពោល ទៅកាន់ពួកគេថាៈ តើពួកអ្នកមិនកោតខ្លាចអល់ឡោះទេឬ?

Verse 162

إِنِّى لَكُمْ رَسُولٌ أَمِينٌ

Transliteration innī lakum rasūlun amīnun

Khmer ពិតប្រាកដណាស់ ខ្ញុំគឺជាអ្នកនាំសារម្នាក់ដ៏ស្មោះត្រង់ សម្រាប់ពួកអ្នក។

Verse 163

فَٱتَّقُوا۟ ٱللَّهَ وَأَطِيعُونِ

Transliteration fa-ittaqū l-laha wa-aṭīʿūni

Khmer ដូចេ្នះ ចូរពួកអ្នកកោតខ្លាចអល់ឡោះ និងប្រតិបត្ដិតាម ខ្ញុំចុះ។

Verse 164

وَمَآ أَسْـَٔلُكُمْ عَلَيْهِ مِنْ أَجْرٍ ۖ إِنْ أَجْرِىَ إِلَّا عَلَىٰ رَبِّ ٱلْعَـٰلَمِينَ

Transliteration wamā asalukum ʿalayhi min ajrin in ajriya illā ʿalā rabbi l-ʿālamīna

Khmer ខ្ញុំមិនស្នើសុំពីពួកអ្នកនូវកម្រៃណាមួយចំពោះការអំពាវ នាវនោះឡើយ។ តែផលបុណ្យនៃការអំពាវនាវរបស់ខ្ញុំគឺនៅលើ ម្ចាស់ ដែលគ្រប់គ្រងពិភពទាំងអស់។

Verse 165

أَتَأْتُونَ ٱلذُّكْرَانَ مِنَ ٱلْعَـٰلَمِينَ

Transliteration atatūna l-dhuk'rāna mina l-ʿālamīna

Khmer ហេតុអ្វីបានជាពួកអ្នករួមភេទជាមួយនឹងបុរសដូចគ្នា (ដែលមិនធ្លាប់មានពីមុនមក)នៅក្នុងពិភពលោកយ៉ាងដូចេ្នះ?

Verse 166

وَتَذَرُونَ مَا خَلَقَ لَكُمْ رَبُّكُم مِّنْ أَزْوَٰجِكُم ۚ بَلْ أَنتُمْ قَوْمٌ عَادُونَ

Transliteration watadharūna mā khalaqa lakum rabbukum min azwājikum bal antum qawmun ʿādūna

Khmer ហើយពួកអ្នកបែរជាបោះបង់នូវអ្វី(ស្រី្ដ)ដែលម្ចាស់ របស់ពួកអ្នកបានបង្កើតសម្រាប់ពួកអ្នក ដែលជាភរិយារបស់ពួក អ្នកទៅវិញ។ ផ្ទុយទៅវិញ ពួកអ្នកជាក្រុមដែលបំពាន(នឹងបទ បញ្ជារបស់អល់ឡោះ)។

Verse 167

قَالُوا۟ لَئِن لَّمْ تَنتَهِ يَـٰلُوطُ لَتَكُونَنَّ مِنَ ٱلْمُخْرَجِينَ

Transliteration qālū la-in lam tantahi yālūṭu latakūnanna mina l-mukh'rajīna

Khmer ពួកគេបាននិយាយថាៈ ប្រសិនបើអ្នកមិនព្រមឈប់ទេ នោះ ឱលូត. អ្នកច្បាស់ជាស្ថិតក្នុងចំណោមពួកដែលត្រូវគេ បណេ្ដញចេញ(ពីភូមិស្រុក)មិនខាន។

Verse 168

قَالَ إِنِّى لِعَمَلِكُم مِّنَ ٱلْقَالِينَ

Transliteration qāla innī liʿamalikum mina l-qālīna

Khmer គាត់(លូត)បានតបទៅវិញថាៈ ពិតប្រាកដណាស់ ខ្ញុំជា អ្នកដែលស្អប់ខ្ពើមបំផុតចំពោះទង្វើរបស់ពួកអ្នក។

Verse 169

رَبِّ نَجِّنِى وَأَهْلِى مِمَّا يَعْمَلُونَ

Transliteration rabbi najjinī wa-ahlī mimmā yaʿmalūna

Khmer (លូតបានបួងសួងសុំថា)ឱម្ចាស់របស់ខ្ញុំ. សូមទ្រង់មេត្ដា សង្គ្រោះខ្ញុំព្រមទាំងក្រុមគ្រួសាររបស់ខ្ញុំពីអ្វីដែលពួកគេកំពុងធ្វើនេះ ផង។

Verse 170

فَنَجَّيْنَـٰهُ وَأَهْلَهُۥٓ أَجْمَعِينَ

Transliteration fanajjaynāhu wa-ahlahu ajmaʿīna

Khmer ដូចេ្នះ យើងក៏បានសង្គ្រោះគេ ព្រមទាំងក្រុមគ្រួសារ របស់គេ(ឱ្យរួចផុតពីទារុណកម្មរបស់យើង)ទាំងអស់គ្នា។

Verse 171

إِلَّا عَجُوزًا فِى ٱلْغَـٰبِرِينَ

Transliteration illā ʿajūzan fī l-ghābirīna

Khmer លើកលែងតែស្ដ្រីជរាម្នាក់(ប្រពន្ធរបស់គេ)ប៉ុណ្ណោះ ដែលស្ថិតក្នុងចំណោមអ្នកដែលវិនាស(ក្នុងទារុណកម្ម)។

Verse 172

ثُمَّ دَمَّرْنَا ٱلْـَٔاخَرِينَ

Transliteration thumma dammarnā l-ākharīna

Khmer បន្ទាប់មកយើងបានបំផ្លាញពួកដ៏ទៃទៀត។

Verse 173

وَأَمْطَرْنَا عَلَيْهِم مَّطَرًا ۖ فَسَآءَ مَطَرُ ٱلْمُنذَرِينَ

Transliteration wa-amṭarnā ʿalayhim maṭaran fasāa maṭaru l-mundharīna

Khmer ហើយយើងបានបញ្ចុះភ្លៀង(ជាដុំថ្ម)ទៅលើពួកគេ។ ហើយភ្លៀងដែលបានធ្លាក់លើពួកដែលត្រូវបានគេព្រមាននោះ អាក្រក់បំផុត។

Verse 174

إِنَّ فِى ذَٰلِكَ لَـَٔايَةً ۖ وَمَا كَانَ أَكْثَرُهُم مُّؤْمِنِينَ

Transliteration inna fī dhālika laāyatan wamā kāna aktharuhum mu'minīna

Khmer ជាការពិតណាស់នៅក្នុងព្រឹត្ដិការណ៍នោះគឺជាភស្ដុតាង មួយដ៏ច្បាស់លាស់។ តែពួកគេភាគច្រើនគ្មានជំនឿឡើយ។

Verse 175

وَإِنَّ رَبَّكَ لَهُوَ ٱلْعَزِيزُ ٱلرَّحِيمُ

Transliteration wa-inna rabbaka lahuwa l-ʿazīzu l-raḥīmu

Khmer ហើយពិតប្រាកដណាស់ ម្ចាស់របស់អ្នកគឺជាម្ចាស់មហា ខ្លាំងពូកែ មហាអាណិតស្រឡាញ់។

Verse 176

كَذَّبَ أَصْحَـٰبُ لْـَٔيْكَةِ ٱلْمُرْسَلِينَ

Transliteration kadhaba aṣḥābu al'aykati l-mur'salīna

Khmer ក្រុមរបស់អៃកាស់បានបដិសេធនឹងបណ្ដាអ្នកនាំសារ។

Verse 177

إِذْ قَالَ لَهُمْ شُعَيْبٌ أَلَا تَتَّقُونَ

Transliteration idh qāla lahum shuʿaybun alā tattaqūna

Khmer នៅពេលដែលស្ហ៊ូអែបបានពោលទៅកាន់ពួកគេថាៈ តើ ពួកអ្នកមិនកោតខ្លាចអល់ឡោះទេឬ?

Verse 178

إِنِّى لَكُمْ رَسُولٌ أَمِينٌ

Transliteration innī lakum rasūlun amīnun

Khmer ពិតប្រាកដណាស់ ខ្ញុំគឺជាអ្នកនាំសារម្នាក់ដ៏ស្មោះត្រង់ សម្រាប់ពួកអ្នក។

Verse 179

فَٱتَّقُوا۟ ٱللَّهَ وَأَطِيعُونِ

Transliteration fa-ittaqū l-laha wa-aṭīʿūni

Khmer ដូចេ្នះ ចូរពួកអ្នកកោតខ្លាចអល់ឡោះ និងប្រតិបត្ដិតាម ខ្ញុំចុះ។

Verse 180

وَمَآ أَسْـَٔلُكُمْ عَلَيْهِ مِنْ أَجْرٍ ۖ إِنْ أَجْرِىَ إِلَّا عَلَىٰ رَبِّ ٱلْعَـٰلَمِينَ

Transliteration wamā asalukum ʿalayhi min ajrin in ajriya illā ʿalā rabbi l-ʿālamīna

Khmer ខ្ញុំមិនស្នើសុំកម្រៃណាមួយពីពួកអ្នកចំពោះការអំពាវ នាវនោះឡើយ។ តែផលបុណ្យនៃការអំពាវនាវរបស់ខ្ញុំគឺនៅលើ ម្ចាស់ ដែលគ្រប់គ្រងពិភពទាំងអស់។

Verse 181

۞ أَوْفُوا۟ ٱلْكَيْلَ وَلَا تَكُونُوا۟ مِنَ ٱلْمُخْسِرِينَ

Transliteration awfū l-kayla walā takūnū mina l-mukh'sirīna

Khmer ចូរពួកអ្នកបំពេញរង្វាល់ឱ្យបានត្រឹមត្រូវ ហើយចូរពួក អ្នកកុំធ្វើខ្លួនជាអ្នកដែលគៃបំបាត់ឱ្យសោះ។

Verse 182

وَزِنُوا۟ بِٱلْقِسْطَاسِ ٱلْمُسْتَقِيمِ

Transliteration wazinū bil-qis'ṭāsi l-mus'taqīmi

Khmer ចូរពួកអ្នកថ្លឹងនឹងជញ្ជីងដែលត្រឹមត្រូវ។

Verse 183

وَلَا تَبْخَسُوا۟ ٱلنَّاسَ أَشْيَآءَهُمْ وَلَا تَعْثَوْا۟ فِى ٱلْأَرْضِ مُفْسِدِينَ

Transliteration walā tabkhasū l-nāsa ashyāahum walā taʿthaw fī l-arḍi muf'sidīna

Khmer ហើយចូរពួកអ្នកកុំកេងប្រវ័ពា្ចមនុស្សលោកនូវកម្មសិទ្ធិ របស់ពួកគេ។ ហើយចូរពួកអ្នកកុំបង្កវិនាសកម្មនៅលើផែនដីនេះ ឱ្យសោះ។

Verse 184

وَٱتَّقُوا۟ ٱلَّذِى خَلَقَكُمْ وَٱلْجِبِلَّةَ ٱلْأَوَّلِينَ

Transliteration wa-ittaqū alladhī khalaqakum wal-jibilata l-awalīna

Khmer ហើយចូរពួកអ្នកកោតខ្លាចចំពោះអ្នកដែលបានបង្កើត ពួកអ្នក និងពួកជំនាន់មុន។

Verse 185

قَالُوٓا۟ إِنَّمَآ أَنتَ مِنَ ٱلْمُسَحَّرِينَ

Transliteration qālū innamā anta mina l-musaḥarīna

Khmer ពួកគេបានឆ្លើយថាៈ តាមពិត អ្នកគ្រាន់តែជាអ្នកដែល ស្ថិតក្នុងចំណោមពួកដែលត្រូវមន្ដអាគមប៉ុណ្ណោះ។

Verse 186

وَمَآ أَنتَ إِلَّا بَشَرٌ مِّثْلُنَا وَإِن نَّظُنُّكَ لَمِنَ ٱلْكَـٰذِبِينَ

Transliteration wamā anta illā basharun mith'lunā wa-in naẓunnuka lamina l-kādhibīna

Khmer ហើយអ្នកក៏មិនមែនជាអ្វីក្រៅពីជាមនុស្សធម្មតាដូចជា ពួកយើងនោះឡើយ ហើយយើងជឿជាក់ថា អ្នកពិតជាស្ថិតនៅ ក្នុងចំណោមអ្នកដែលភូតកុហក។

Verse 187

فَأَسْقِطْ عَلَيْنَا كِسَفًا مِّنَ ٱلسَّمَآءِ إِن كُنتَ مِنَ ٱلصَّـٰدِقِينَ

Transliteration fa-asqiṭ ʿalaynā kisafan mina l-samāi in kunta mina l-ṣādiqīna

Khmer ដូចេ្នះ ចូរអ្នកទម្លាក់មួយបំណែក(ទារុណកម្ម)ពីលើ មេឃមកលើពួកយើងចុះ ប្រសិនបើអ្នកស្ថិតនៅក្នុងចំណោមអ្នក ដែលត្រឹមត្រូវមែននោះ។

Verse 188

قَالَ رَبِّىٓ أَعْلَمُ بِمَا تَعْمَلُونَ

Transliteration qāla rabbī aʿlamu bimā taʿmalūna

Khmer គាត់(ស៊្ហូអែប)បាននិយាយថាៈ ម្ចាស់របស់ខ្ញុំដឹងបំផុត ចំពោះអ្វីដែលពួកអ្នកកំពុងធ្វើ។

Verse 189

فَكَذَّبُوهُ فَأَخَذَهُمْ عَذَابُ يَوْمِ ٱلظُّلَّةِ ۚ إِنَّهُۥ كَانَ عَذَابَ يَوْمٍ عَظِيمٍ

Transliteration fakadhabūhu fa-akhadhahum ʿadhābu yawmi l-ẓulati innahu kāna ʿadhāba yawmin ʿaẓīmin

Khmer ហើយពួកគេបានបដិសេធនឹងគាត់ ដូចេ្នះទារុណកម្មនៃថ្ងៃ ដែលភ្លើងចេញពីម្លប់ពពកបានធ្លាក់មកលើពួកគេ។ ពិតប្រាកដណាស់ វាគឺជាទារុណកម្មនៃថ្ងៃដ៏ធំធេង។

Verse 190

إِنَّ فِى ذَٰلِكَ لَـَٔايَةً ۖ وَمَا كَانَ أَكْثَرُهُم مُّؤْمِنِينَ

Transliteration inna fī dhālika laāyatan wamā kāna aktharuhum mu'minīna

Khmer ពិតប្រាកដណាស់ នៅក្នុងព្រឹត្ដិការណ៍នោះគឺជាភស្ដុតាង មួយដ៏ច្បាស់លាស់។ តែពួកគេភាគច្រើនគឺគ្មានជំនឿឡើយ។

Verse 191

وَإِنَّ رَبَّكَ لَهُوَ ٱلْعَزِيزُ ٱلرَّحِيمُ

Transliteration wa-inna rabbaka lahuwa l-ʿazīzu l-raḥīmu

Khmer ហើយពិតប្រាកដណាស់ ម្ចាស់របស់អ្នកគឺជាម្ចាស់មហា ខ្លាំងក្លា មហាអាណិតស្រឡាញ់។

Verse 192

وَإِنَّهُۥ لَتَنزِيلُ رَبِّ ٱلْعَـٰلَمِينَ

Transliteration wa-innahu latanzīlu rabbi l-ʿālamīna

Khmer ហើយពិតប្រាកដណាស់ គម្ពីរគួរអានគឺជាការបញ្ចុះរបស់ ម្ចាស់នៃពិភពទាំងអស់។

Verse 193

نَزَلَ بِهِ ٱلرُّوحُ ٱلْأَمِينُ

Transliteration nazala bihi l-rūḥu l-amīnu

Khmer ដែលរ៉ួហុលអាមីន(ជីព្រីល)បាននាំវាមក។

Verse 194

عَلَىٰ قَلْبِكَ لِتَكُونَ مِنَ ٱلْمُنذِرِينَ

Transliteration ʿalā qalbika litakūna mina l-mundhirīna

Khmer (ដោយបានសូត្រវា)ទៅលើដួងចិត្ដរបស់អ្នកដើម្បីឱ្យអ្នក ក្លាយជាអ្នកដែលស្ថិតក្នុងចំណោមអ្នកដាស់តឿនព្រមាន ។

Verse 195

بِلِسَانٍ عَرَبِىٍّ مُّبِينٍ

Transliteration bilisānin ʿarabiyyin mubīnin

Khmer តាមភាសាអារ៉ាប់យ៉ាងជាក់ច្បាស់។

Verse 196

وَإِنَّهُۥ لَفِى زُبُرِ ٱلْأَوَّلِينَ

Transliteration wa-innahu lafī zuburi l-awalīna

Khmer ហើយពិតប្រាកដណាស់ វា(គម្ពីរគួរអាន)គឺមាន(បញ្ជាក់ ប្រាប់)នៅក្នុងបណ្ដាគម្ពីរមុនៗ។

Verse 197

أَوَلَمْ يَكُن لَّهُمْ ءَايَةً أَن يَعْلَمَهُۥ عُلَمَـٰٓؤُا۟ بَنِىٓ إِسْرَٰٓءِيلَ

Transliteration awalam yakun lahum āyatan an yaʿlamahu ʿulamāu banī is'rāīla

Khmer តើវាមិនមែនជាភស្ដុតាងមួយសម្រាប់ពួកគេ(ពួកមូស្ហរីគីន)ទេឬ ដែលមានអ្នកចេះដឹងនៃអំបូរអ៊ីស្រាអែលដឹងពីវានោះ?

Verse 198

وَلَوْ نَزَّلْنَـٰهُ عَلَىٰ بَعْضِ ٱلْأَعْجَمِينَ

Transliteration walaw nazzalnāhu ʿalā baʿḍi l-aʿjamīna

Khmer ហើយប្រសិនបើយើងបានបញ្ចុះវាទៅលើពូជសាសន៍ មួយចំនួនក្រៅពីជនជាតិអារ៉ាប់។

Verse 199

فَقَرَأَهُۥ عَلَيْهِم مَّا كَانُوا۟ بِهِۦ مُؤْمِنِينَ

Transliteration faqara-ahu ʿalayhim mā kānū bihi mu'minīna

Khmer ហើយគេ(អ្នកដែលមិនមែនជនជាតិអារ៉ាប់)បានសូត្រ វាឱ្យពួកគេស្ដាប់ ពួកគេនៅតែមិនជឿនឹងវាដដែល។

Verse 200

كَذَٰلِكَ سَلَكْنَـٰهُ فِى قُلُوبِ ٱلْمُجْرِمِينَ

Transliteration kadhālika salaknāhu fī qulūbi l-muj'rimīna

Khmer ដូច្នោះហើយ យើងបានបញ្ចូលវា (ការប្រឆាំង)ទៅក្នុង ដួងចិត្ដពួកដែលប្រព្រឹត្ដអំពើអាក្រក់។

Verse 201

لَا يُؤْمِنُونَ بِهِۦ حَتَّىٰ يَرَوُا۟ ٱلْعَذَابَ ٱلْأَلِيمَ

Transliteration lā yu'minūna bihi ḥattā yarawū l-ʿadhāba l-alīma

Khmer ពួកគេនឹងមិនជឿចំពោះវាឡើយ លុះត្រាតែពួកគេឃើញ នូវទារុណកម្មយ៉ាងឈឺចាប់។

Verse 202

فَيَأْتِيَهُم بَغْتَةً وَهُمْ لَا يَشْعُرُونَ

Transliteration fayatiyahum baghtatan wahum lā yashʿurūna

Khmer ក្រោយមក ទារុណកម្មក៏មកដល់ពួកគេមួយរំពេច ដោយ ពួកគេមិនដឹងខ្លួនឡើយ។

Verse 203

فَيَقُولُوا۟ هَلْ نَحْنُ مُنظَرُونَ

Transliteration fayaqūlū hal naḥnu munẓarūna

Khmer ពេលនោះពួកគេនិយាយថាៈ តើពួកយើងគឺជាអ្នកដែល ត្រូវគេពន្យារពេល(ដើម្បីសារភាពនូវទោសកំហុស)ដែរឬទេ?

Verse 204

أَفَبِعَذَابِنَا يَسْتَعْجِلُونَ

Transliteration afabiʿadhābinā yastaʿjilūna

Khmer ដូចេ្នះ តើពួកគេសុំឱ្យទារុណកម្មរបស់យើងធ្លាក់មក លើពួកគេភ្លាមៗឬ?

Verse 205

أَفَرَءَيْتَ إِن مَّتَّعْنَـٰهُمْ سِنِينَ

Transliteration afara-ayta in mattaʿnāhum sinīna

Khmer តើអ្នក(មូហាំម៉ាត់)ដឹងទេ ប្រសិនបើយើងបានឱ្យពួកគេ សោយសុខជាច្រើនឆ្នាំ

Verse 206

ثُمَّ جَآءَهُم مَّا كَانُوا۟ يُوعَدُونَ

Transliteration thumma jāahum mā kānū yūʿadūna

Khmer បន្ទាប់មកអ្វី(ទារុណកម្ម)ដែលគេបានសន្យាចំពោះពួក គេបានធ្លាក់មកលើពួកគេ

Verse 207

مَآ أَغْنَىٰ عَنْهُم مَّا كَانُوا۟ يُمَتَّعُونَ

Transliteration mā aghnā ʿanhum mā kānū yumattaʿūna

Khmer វាមិនអាចជួយពួកគេបានឡើយនូវអ្វីៗដែលគេ (អល់ឡោះ)ធ្លាប់ឱ្យពួកគេសោយសុខនោះ?

Verse 208

وَمَآ أَهْلَكْنَا مِن قَرْيَةٍ إِلَّا لَهَا مُنذِرُونَ

Transliteration wamā ahlaknā min qaryatin illā lahā mundhirūna

Khmer ហើយយើងមិនបានបំផ្លាញភូមិស្រុកណាមួយឡើយ លើកលែងតែវាមានអ្នកដាស់តឿនព្រមានជាមុន។

Verse 209

ذِكْرَىٰ وَمَا كُنَّا ظَـٰلِمِينَ

Transliteration dhik'rā wamā kunnā ẓālimīna

Khmer ដើម្បីជាការរំលឹក(ដល់ពួកគេ)។ ហើយយើងមិនមែន ជាអ្នកដែលបំពានឡើយ។

Verse 210

وَمَا تَنَزَّلَتْ بِهِ ٱلشَّيَـٰطِينُ

Transliteration wamā tanazzalat bihi l-shayāṭīnu

Khmer ហើយស្ហៃតនមិនមែនជាអ្នកបញ្ចុះវា(គម្ពីរគួរអាន) មកឡើយ។

Verse 211

وَمَا يَنۢبَغِى لَهُمْ وَمَا يَسْتَطِيعُونَ

Transliteration wamā yanbaghī lahum wamā yastaṭīʿūna

Khmer ហើយវាមិនសក្ដិសមទេចំពោះពួកវា(ស្ហៃតន) ហើយ ពួកវាក៏គ្មានសមត្ថភាព(បញ្ចុះវា)ដែរ។

Verse 212

إِنَّهُمْ عَنِ ٱلسَّمْعِ لَمَعْزُولُونَ

Transliteration innahum ʿani l-samʿi lamaʿzūlūna

Khmer (ព្រោះ)ពួកវាពិតជាត្រូវបានគេបណេ្ដញចេញពីការលប ស្ដាប់(គម្ពីរគួរអាន)។

Verse 213

فَلَا تَدْعُ مَعَ ٱللَّهِ إِلَـٰهًا ءَاخَرَ فَتَكُونَ مِنَ ٱلْمُعَذَّبِينَ

Transliteration falā tadʿu maʿa l-lahi ilāhan ākhara fatakūna mina l-muʿadhabīna

Khmer ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)កុំគោរពសក្ការៈម្ចាស់ណា ផេ្សងរួមជាមួយអល់ឡោះឱ្យសោះ ដែលជាហេតុធ្វើឱ្យអ្នកស្ថិត ក្នុងចំណោមអ្នកដែលត្រូវគេធ្វើទារុណកម្ម។

Verse 214

وَأَنذِرْ عَشِيرَتَكَ ٱلْأَقْرَبِينَ

Transliteration wa-andhir ʿashīrataka l-aqrabīna

Khmer ហើយចូរអ្នកដាស់តឿនព្រមានដល់សាច់ញាតិរបស់អ្នក ដែលជិតបំផុតចុះ។

Verse 215

وَٱخْفِضْ جَنَاحَكَ لِمَنِ ٱتَّبَعَكَ مِنَ ٱلْمُؤْمِنِينَ

Transliteration wa-ikh'fiḍ janāḥaka limani ittabaʿaka mina l-mu'minīna

Khmer ហើយចូរអ្នកបន្ទាបខ្លួនប្រាណរបស់អ្នកចំពោះអ្នកណា ដែលបានធ្វើតាមអ្នកអំពីបណ្ដាអ្នកដែលមានជំនឿ។

Verse 216

فَإِنْ عَصَوْكَ فَقُلْ إِنِّى بَرِىٓءٌ مِّمَّا تَعْمَلُونَ

Transliteration fa-in ʿaṣawka faqul innī barīon mimmā taʿmalūna

Khmer តែប្រសិនបើពួកគេប្រឆាំងនឹងអ្នកវិញនោះ ចូរអ្នកពោល ថាៈ ពិតប្រាកដណាស់ ខ្ញុំមិនពាក់ព័ន្ធនឹងអ្វីដែលពួកអ្នកប្រព្រឹត្ដ ឡើយ។

Verse 217

وَتَوَكَّلْ عَلَى ٱلْعَزِيزِ ٱلرَّحِيمِ

Transliteration watawakkal ʿalā l-ʿazīzi l-raḥīmi

Khmer ហើយចូរអ្នកប្រគល់ការទុកចិត្ដទៅចំពោះម្ចាស់មហា ខ្លាំងពូកែ មហាអាណិតស្រឡាញ់។

Verse 218

ٱلَّذِى يَرَىٰكَ حِينَ تَقُومُ

Transliteration alladhī yarāka ḥīna taqūmu

Khmer ដែលទ្រង់ឃើញអ្នកនៅពេលដែលអ្នកប្រតិបត្ដិសឡាត (នាពេលយប់អាធ្រាត)។

Verse 219

وَتَقَلُّبَكَ فِى ٱلسَّـٰجِدِينَ

Transliteration wataqallubaka fī l-sājidīna

Khmer និងរាល់សកម្មភាពសឡាតរបស់អ្នកជាមួយបណ្ដាអ្នក ដែលសឡាត។

Verse 220

إِنَّهُۥ هُوَ ٱلسَّمِيعُ ٱلْعَلِيمُ

Transliteration innahu huwa l-samīʿu l-ʿalīmu

Khmer ពិតប្រាកដណាស់ ទ្រង់មហាឮ មហាដឹង។

Verse 221

هَلْ أُنَبِّئُكُمْ عَلَىٰ مَن تَنَزَّلُ ٱلشَّيَـٰطِينُ

Transliteration hal unabbi-ukum ʿalā man tanazzalu l-shayāṭīnu

Khmer តើចង់ឱ្យខ្ញុំប្រាប់ពួកអ្នកដែរទេថា ស្ហៃតនចុះទៅលើអ្នក ណា?

Verse 222

تَنَزَّلُ عَلَىٰ كُلِّ أَفَّاكٍ أَثِيمٍ

Transliteration tanazzalu ʿalā kulli affākin athīmin

Khmer ពួកវាចុះទៅលើរាល់ពួកភូតកុហកបោកប្រាស់ដែលមាន បាបកម្មច្រើន។

Verse 223

يُلْقُونَ ٱلسَّمْعَ وَأَكْثَرُهُمْ كَـٰذِبُونَ

Transliteration yul'qūna l-samʿa wa-aktharuhum kādhibūna

Khmer ដោយពួកវាផ្ដល់រាល់ការឮ(ពីម៉ាឡាអ៊ីកាត់ទៅចំពោះ គ្រូមន្ដអាគម) ហើយពួកគេភាគច្រើនជាពួកភូតកុហក។

Verse 224

وَٱلشُّعَرَآءُ يَتَّبِعُهُمُ ٱلْغَاوُۥنَ

Transliteration wal-shuʿarāu yattabiʿuhumu l-ghāwūna

Khmer ហើយពួកកវីនិពន្ធនោះ គឺពួកវងេ្វងនឹងដើរតាមពួកគេ។

Verse 225

أَلَمْ تَرَ أَنَّهُمْ فِى كُلِّ وَادٍ يَهِيمُونَ

Transliteration alam tara annahum fī kulli wādin yahīmūna

Khmer តើអ្នកមិនបានឃើញទេឬ ពិតប្រាកដណាស់ ពួកគេ(ពួក កវីនិពន្ធ)និយាយគ្រប់បែបយ៉ាង(ពាក្យភូតកុហក និងពាក្យអាក្រក់ ផេ្សងៗទៀត)នៅក្នុងកំណាព្យរបស់ពួកគេនោះ?

Verse 226

وَأَنَّهُمْ يَقُولُونَ مَا لَا يَفْعَلُونَ

Transliteration wa-annahum yaqūlūna mā lā yafʿalūna

Khmer ហើយពិតប្រាកដណាស់ ពួកគេនិយាយនូវអ្វីដែលពួកគេ មិនធ្វើ។

Verse 227

إِلَّا ٱلَّذِينَ ءَامَنُوا۟ وَعَمِلُوا۟ ٱلصَّـٰلِحَـٰتِ وَذَكَرُوا۟ ٱللَّهَ كَثِيرًا وَٱنتَصَرُوا۟ مِنۢ بَعْدِ مَا ظُلِمُوا۟ ۗ وَسَيَعْلَمُ ٱلَّذِينَ ظَلَمُوٓا۟ أَىَّ مُنقَلَبٍ يَنقَلِبُونَ

Transliteration illā alladhīna āmanū waʿamilū l-ṣāliḥāti wadhakarū l-laha kathīran wa-intaṣarū min baʿdi mā ẓulimū wasayaʿlamu alladhīna ẓalamū ayya munqalabin yanqalibūna

Khmer លើកលែងតែបណ្ដាអ្នកដែលមានជំនឿ(កវីនិពន្ធ) និង បានសាងអំពើល្អ ហើយនិងបានរំលឹកអល់ឡោះយ៉ាងច្រើន ព្រមទាំង ពួកគេទទួលបានជ័យជំនះក្រោយពីពួកគេត្រូវគេបំពានរួចប៉ុណ្ណោះ។ ហើយពួកដែលបំពាននឹងដឹងថាៈ តើកន្លែងវិលត្រឡប់ណាមួយដែល ពួកគេនឹងវិលត្រឡប់ទៅវិញនោះ?

Read Surah Ash-Shu'ara in another language

All languages

All 114 surahs in Khmer: the Qur’an in Khmer.

Learn it in MyDugsi

Khmer translation: Cambodian Muslim Community Development, from Quran.com. Transliteration: Quran.com. Recitation: Mishary Alafasy, from EveryAyah.com. MyDugsi is a learning aid, not a replacement for a qualified teacher.