Surah Ya-Sin in Khmer: translation and audio
Surah 36 · يس · Ya Sin · 83 verses
Surah Ya-Sin verse by verse: the Arabic with a recitation you can repeat, the transliteration, and the Khmer translation by Cambodian Muslim Community Development. For the meaning of every word, see Surah Ya-Sin word by word in English.
Verse 1
يسٓ
Transliteration ya-seen
Khmer យ៉ា ស៊ីន
Verse 2
وَٱلْقُرْءَانِ ٱلْحَكِيمِ
Transliteration wal-qur'āni l-ḥakīmi
Khmer (អល់ឡោះ)ស្បថនឹងគម្ពីរគួរអានដែលពោរពេញទៅដោយ គតិបណ្ឌិត។
Verse 3
إِنَّكَ لَمِنَ ٱلْمُرْسَلِينَ
Transliteration innaka lamina l-mur'salīna
Khmer ពិតប្រាកដណាស់ អ្នក(មូហាំម៉ាត់)គឺជាអ្នកនាំសារម្នាក់ ក្នុងចំណោមអ្នកនាំសារទាំងឡាយ
Verse 4
عَلَىٰ صِرَٰطٍ مُّسْتَقِيمٍ
Transliteration ʿalā ṣirāṭin mus'taqīmin
Khmer ដែលស្ថិតនៅលើមាគ៌ាដ៏ត្រឹមត្រូវ។
Verse 5
تَنزِيلَ ٱلْعَزِيزِ ٱلرَّحِيمِ
Transliteration tanzīla l-ʿazīzi l-raḥīmi
Khmer (គម្ពីរគួរអាននេះ)ជាការបញ្ចុះមកពីម្ចាស់មហាខ្លាំងពូកែ មហាអាណិតស្រឡាញ់។
Verse 6
لِتُنذِرَ قَوْمًا مَّآ أُنذِرَ ءَابَآؤُهُمْ فَهُمْ غَـٰفِلُونَ
Transliteration litundhira qawman mā undhira ābāuhum fahum ghāfilūna
Khmer ដើម្បីឱ្យអ្នក(មូហាំម៉ាត់)ដាស់តឿនព្រមានដល់ក្រុមដែល ជីដូនជីតារបស់ពួកគេមិនធ្លាប់ទទួលការដាស់តឿនព្រមាន(អំពី អ្នកណាម្នាក់ឡើយ)។ ដូចេ្នះពួកគេជាពួកដែលធេ្វសប្រហែស។
Verse 7
لَقَدْ حَقَّ ٱلْقَوْلُ عَلَىٰٓ أَكْثَرِهِمْ فَهُمْ لَا يُؤْمِنُونَ
Transliteration laqad ḥaqqa l-qawlu ʿalā aktharihim fahum lā yu'minūna
Khmer ជាការពិតណាស់ ទារុណកម្មបានកំណត់ធ្លាក់ទៅលើពួកគេ ភាគច្រើន(ពួកមូស្ហរីគីនម៉ាក្កះ) ដោយសារតែពួកគេគ្មានជំនឿ។
Verse 8
إِنَّا جَعَلْنَا فِىٓ أَعْنَـٰقِهِمْ أَغْلَـٰلًا فَهِىَ إِلَى ٱلْأَذْقَانِ فَهُم مُّقْمَحُونَ
Transliteration innā jaʿalnā fī aʿnāqihim aghlālan fahiya ilā l-adhqāni fahum muq'maḥūna
Khmer ពិតប្រាកដណាស់ យើងបានដាក់ច្រវាក់ករបស់ពួកគេ ហើយ វាបានរុំរហូតដល់ចង្កាធ្វើឱ្យពួកគេងើយក្បាលឡើងលើ(មិនអាច ងាកបានឡើយ)។
Verse 9
وَجَعَلْنَا مِنۢ بَيْنِ أَيْدِيهِمْ سَدًّا وَمِنْ خَلْفِهِمْ سَدًّا فَأَغْشَيْنَـٰهُمْ فَهُمْ لَا يُبْصِرُونَ
Transliteration wajaʿalnā min bayni aydīhim saddan wamin khalfihim saddan fa-aghshaynāhum fahum lā yub'ṣirūna
Khmer ហើយយើងបានដាក់រនាំងមួយបាំងពីមុខពួកគេនិងរនាំង មួយទៀតបាំងពីក្រោយពួកគេ។ បន្ទាប់មកយើងបានបំបាំងពួកគេ ដោយពួកគេមិនអាចមើលឃើញឡើយ។
Verse 10
وَسَوَآءٌ عَلَيْهِمْ ءَأَنذَرْتَهُمْ أَمْ لَمْ تُنذِرْهُمْ لَا يُؤْمِنُونَ
Transliteration wasawāon ʿalayhim a-andhartahum am lam tundhir'hum lā yu'minūna
Khmer ហើយវាស្មើគ្នាទេចំពោះពួកគេ ទោះបីជាអ្នក(មូហាំម៉ាត់) បានដាស់តឿនព្រមានពួកគេ ឬមិនបានដាស់តឿន ព្រមានពួកគេ ក៏ដោយ ក៏ពួកគេមិនជឿដែរ។
Verse 11
إِنَّمَا تُنذِرُ مَنِ ٱتَّبَعَ ٱلذِّكْرَ وَخَشِىَ ٱلرَّحْمَـٰنَ بِٱلْغَيْبِ ۖ فَبَشِّرْهُ بِمَغْفِرَةٍ وَأَجْرٍ كَرِيمٍ
Transliteration innamā tundhiru mani ittabaʿa l-dhik'ra wakhashiya l-raḥmāna bil-ghaybi fabashir'hu bimaghfiratin wa-ajrin karīmin
Khmer ពិតប្រាកដណាស់ អ្នក(មូហាំម៉ាត់)គ្រាន់តែជាអ្នកដាស់ តឿនព្រមានចំពោះអ្នកដែលបានដើរតាមគម្ពីរគួរអាន និងបានខ្លាច ម្ចាស់មហាសប្បុរសទាំងអាថ៌កំបាំងប៉ុណ្ណោះ។ ដូចេ្នះ ចូរអ្នកផ្ដល់ ដំណឹងរីករាយពីការអភ័យទោស និងផលបុណ្យដ៏ឧត្ដុង្គឧត្ដមដល់ គេចុះ។
Verse 12
إِنَّا نَحْنُ نُحْىِ ٱلْمَوْتَىٰ وَنَكْتُبُ مَا قَدَّمُوا۟ وَءَاثَـٰرَهُمْ ۚ وَكُلَّ شَىْءٍ أَحْصَيْنَـٰهُ فِىٓ إِمَامٍ مُّبِينٍ
Transliteration innā naḥnu nuḥ'yī l-mawtā wanaktubu mā qaddamū waāthārahum wakulla shayin aḥṣaynāhu fī imāmin mubīnin
Khmer ពិតប្រាកដណាស់ យើងជាអ្នកធ្វើឱ្យមនុស្សស្លាប់រស់ឡើង វិញ ហើយយើងកត់ត្រានូវអ្វីដែលពួកគេបានប្រព្រឹត្ដកន្លងមក និង កេរដំណែលរបស់ពួកគេ។ ហើយរាល់អ្វីៗទាំងអស់ គឺយើងបានកត់ ត្រាវាទុកនៅក្នុងបញ្ជីមួយដ៏ច្បាស់លាស់(ឡាវហុលម៉ះហ្វ៊ូស)។
Verse 13
وَٱضْرِبْ لَهُم مَّثَلًا أَصْحَـٰبَ ٱلْقَرْيَةِ إِذْ جَآءَهَا ٱلْمُرْسَلُونَ
Transliteration wa-iḍ'rib lahum mathalan aṣḥāba l-qaryati idh jāahā l-mur'salūna
Khmer ចូរអ្នក(មូហាំម៉ាត់)លើកឧទាហរណ៍ប្រាប់ពួកគេអំពី រឿងរបស់អ្នកភូមិស្រុកមួយនៅពេលដែលបណ្ដាអ្នកនាំសារបាន ទៅដល់ពួកគេ។
Verse 14
إِذْ أَرْسَلْنَآ إِلَيْهِمُ ٱثْنَيْنِ فَكَذَّبُوهُمَا فَعَزَّزْنَا بِثَالِثٍ فَقَالُوٓا۟ إِنَّآ إِلَيْكُم مُّرْسَلُونَ
Transliteration idh arsalnā ilayhimu ith'nayni fakadhabūhumā faʿazzaznā bithālithin faqālū innā ilaykum mur'salūna
Khmer នៅពេលដែលយើងបានបញ្ជូនអ្នកនាំសារពីរនាក់ទៅកាន់ ពួកគេ(អ្នកភូមិស្រុក) ពេលនោះពួកគេបានបដិសេធនឹងគេទាំង ពីរ។ បន្ទាប់មក យើងបានពង្រឹង(គេទាំងពីរ)នឹងអ្នកនាំសារទីបី ទៀត។ ហើយពួកគេបានពោលថាៈ ពិតប្រាកដណាស់ ពួកយើងគឺ ជាអ្នកនាំសារដែលត្រូវគេបញ្ជូនមកកាន់ពួកអ្នក។
Verse 15
قَالُوا۟ مَآ أَنتُمْ إِلَّا بَشَرٌ مِّثْلُنَا وَمَآ أَنزَلَ ٱلرَّحْمَـٰنُ مِن شَىْءٍ إِنْ أَنتُمْ إِلَّا تَكْذِبُونَ
Transliteration qālū mā antum illā basharun mith'lunā wamā anzala l-raḥmānu min shayin in antum illā takdhibūna
Khmer ពួកគេ(អ្នកភូមិស្រុក)បាននិយាយថាៈ ពួកអ្នកគ្រាន់តែ ជាមនុស្សធម្មតាដូចពួកយើងប៉ុណ្ណោះ ហើយម្ចាស់ដ៏មហាសប្បុរស ក៏មិនបានបញ្ចុះអ្វីដែរ។ តាមពិតពួកអ្នកគឺជាពួកភូតកុហក។
Verse 16
قَالُوا۟ رَبُّنَا يَعْلَمُ إِنَّآ إِلَيْكُمْ لَمُرْسَلُونَ
Transliteration qālū rabbunā yaʿlamu innā ilaykum lamur'salūna
Khmer ពួកគាត់បានតបវិញថាៈ ម្ចាស់របស់ពួកយើងដឹងថា ពិត ប្រាកដណាស់ពួកយើង គឺជាអ្នកនាំសារដែលត្រូវគេបញ្ជូនមកកាន់ ពួកអ្នក។
Verse 17
وَمَا عَلَيْنَآ إِلَّا ٱلْبَلَـٰغُ ٱلْمُبِينُ
Transliteration wamā ʿalaynā illā l-balāghu l-mubīnu
Khmer ហើយកាតព្វកិច្ចរបស់ពួកយើងគឺគ្មានអ្វីក្រៅពីការផ្សព្វ ផ្សាយសារយ៉ាងច្បាស់លាស់នោះឡើយ។
Verse 18
قَالُوٓا۟ إِنَّا تَطَيَّرْنَا بِكُمْ ۖ لَئِن لَّمْ تَنتَهُوا۟ لَنَرْجُمَنَّكُمْ وَلَيَمَسَّنَّكُم مِّنَّا عَذَابٌ أَلِيمٌ
Transliteration qālū innā taṭayyarnā bikum la-in lam tantahū lanarjumannakum walayamassannakum minnā ʿadhābun alīmun
Khmer ពួកគេបាននិយាយថាៈ ពិតប្រាកដណាស់ ពួកយើងមាន ប្រផ្នូលអាក្រក់ដោយសារតែពួកអ្នក។ ប្រសិនបើពួកអ្នកពិតជាមិន ព្រមបពា្ឈប់(ការផ្សព្វផ្សាយសារ)ទេនោះ យើងប្រាកដជានឹងគប់ ពួកអ្នកនឹងដុំថ្ម ហើយពួកអ្នកនឹងទទួលរងទារុណកម្មដ៏ឈឺចាប់ពី ពួកយើងជាមិនខាន។
Verse 19
قَالُوا۟ طَـٰٓئِرُكُم مَّعَكُمْ ۚ أَئِن ذُكِّرْتُم ۚ بَلْ أَنتُمْ قَوْمٌ مُّسْرِفُونَ
Transliteration qālū ṭāirukum maʿakum a-in dhukkir'tum bal antum qawmun mus'rifūna
Khmer ពួកគាត់បានតបវិញថាៈ ប្រផ្នូលអាក្រក់របស់ពួកអ្នកគឺនៅ ជាមួយនឹងពួកអ្នក។ តើ(វាជាប្រផ្នូលអាក្រក់ឬ) ប្រសិនបើពួកអ្នក ត្រូវបានគេក្រើនរំលឹកនោះ? ផ្ទុយទៅវិញ ពួកអ្នកគឺជាក្រុមដែល បំពាន។
Verse 20
وَجَآءَ مِنْ أَقْصَا ٱلْمَدِينَةِ رَجُلٌ يَسْعَىٰ قَالَ يَـٰقَوْمِ ٱتَّبِعُوا۟ ٱلْمُرْسَلِينَ
Transliteration wajāa min aqṣā l-madīnati rajulun yasʿā qāla yāqawmi ittabiʿū l-mur'salīna
Khmer ហើយមានបុរសម្នាក់មកពីជាយក្រុងបានមកដល់ទាំង ប្រញាប់ប្រញាល់ដោយគេបាននិយាយថាៈ ឱក្រុមរបស់ខ្ញុំ. ចូរពួក អ្នកអនុវត្ដតាមអ្នកនាំសារទាំងនោះចុះ។
Verse 21
ٱتَّبِعُوا۟ مَن لَّا يَسْـَٔلُكُمْ أَجْرًا وَهُم مُّهْتَدُونَ
Transliteration ittabiʿū man lā yasalukum ajran wahum muh'tadūna
Khmer ចូរពួកអ្នកអនុវត្ដតាមអ្នកដែលមិនទាមទារកម្រៃពីពួក អ្នកចុះ ពីព្រោះពួកគេជាអ្នកទទួលបានការចង្អុលបង្ហាញ(ពី អល់ឡោះ)។
Verse 22
وَمَا لِىَ لَآ أَعْبُدُ ٱلَّذِى فَطَرَنِى وَإِلَيْهِ تُرْجَعُونَ
Transliteration wamā liya lā aʿbudu alladhī faṭaranī wa-ilayhi tur'jaʿūna
Khmer តើហេតុអ្វីបានជាខ្ញុំមិនគោរពសក្ការៈចំពោះអ្នកដែលបាន បង្កើតខ្ញុំ ខណៈដែលពួកអ្នកនឹងត្រូវវិលត្រឡប់ទៅចំពោះទ្រង់នោះ?
Verse 23
ءَأَتَّخِذُ مِن دُونِهِۦٓ ءَالِهَةً إِن يُرِدْنِ ٱلرَّحْمَـٰنُ بِضُرٍّ لَّا تُغْنِ عَنِّى شَفَـٰعَتُهُمْ شَيْـًٔا وَلَا يُنقِذُونِ
Transliteration a-attakhidhu min dūnihi ālihatan in yurid'ni l-raḥmānu biḍurrin lā tugh'ni ʿannī shafāʿatuhum shayan walā yunqidhūni
Khmer តើឱ្យខ្ញុំយកម្ចាស់ផេ្សងៗមកគោរពសក្ការៈក្រៅពីទ្រង់ឬ? ប្រសិនបើម្ចាស់មហាសប្បុរសមានបំណងឱ្យខ្ញុំមានគ្រោះថ្នាក់ គឺការ អន្ដរាគមន៍របស់ពួកវាមិនអាចការពារអ្វីដល់ខ្ញុំ និងមិនអាចសង្គ្រោះ ខ្ញុំបានឡើយ។
Verse 24
إِنِّىٓ إِذًا لَّفِى ضَلَـٰلٍ مُّبِينٍ
Transliteration innī idhan lafī ḍalālin mubīnin
Khmer ពិតប្រាកដណាស់ បើដូច្នោះមែន ខ្ញុំពិតជាស្ថិតក្នុងភាព វងេ្វងដ៏ច្បាស់លាស់។
Verse 25
إِنِّىٓ ءَامَنتُ بِرَبِّكُمْ فَٱسْمَعُونِ
Transliteration innī āmantu birabbikum fa-is'maʿūni
Khmer ពិតប្រាកដណាស់ ខ្ញុំមានជំនឿលើម្ចាស់របស់ពួកអ្នក។ ដូចេ្នះ ចូរអ្នកស្ដាប់ខ្ញុំ។
Verse 26
قِيلَ ٱدْخُلِ ٱلْجَنَّةَ ۖ قَالَ يَـٰلَيْتَ قَوْمِى يَعْلَمُونَ
Transliteration qīla ud'khuli l-janata qāla yālayta qawmī yaʿlamūna
Khmer -(បន្ទាប់ពីបុរសនោះត្រូវបានសម្លាប់)មានគេ(ម៉ាឡាអ៊ី-កាត់)ពោលថាៈ ចូរអ្នកចូលឋានសួគ៌ចុះ។ គេបានតបវិញថាៈ ខ្ញុំចង់ តែឱ្យក្រុមរបស់ខ្ញុំដឹង
Verse 27
بِمَا غَفَرَ لِى رَبِّى وَجَعَلَنِى مِنَ ٱلْمُكْرَمِينَ
Transliteration bimā ghafara lī rabbī wajaʿalanī mina l-muk'ramīna
Khmer នូវអ្វីដែលម្ចាស់របស់ខ្ញុំបានអភ័យទោសឱ្យខ្ញុំ និងបានធ្វើឱ្យ ខ្ញុំស្ថិតក្នុងចំណោមអ្នកដែលទទួលបានកិត្ដិយសខ្ពង់ខ្ពស់.
Verse 28
۞ وَمَآ أَنزَلْنَا عَلَىٰ قَوْمِهِۦ مِنۢ بَعْدِهِۦ مِن جُندٍ مِّنَ ٱلسَّمَآءِ وَمَا كُنَّا مُنزِلِينَ
Transliteration wamā anzalnā ʿalā qawmihi min baʿdihi min jundin mina l-samāi wamā kunnā munzilīna
Khmer ហើយយើងមិនបានបញ្ចុះកងទ័ពពីលើមេឃទៅលើក្រុម របស់គេបន្ទាប់ពីគេឡើយ ហើយយើងក៏មិនមែនជាអ្នកដែលបញ្ចុះដែរ។
Verse 29
إِن كَانَتْ إِلَّا صَيْحَةً وَٰحِدَةً فَإِذَا هُمْ خَـٰمِدُونَ
Transliteration in kānat illā ṣayḥatan wāḥidatan fa-idhā hum khāmidūna
Khmer ការវិនាសរបស់ពួកគេ គ្មានអ្វីក្រៅពីសម្រែកមួយយ៉ាង ខ្លាំងនោះទេ ហើយពេលនោះពួកគេក៏ស្លាប់គ្មានសល់ឡើយ។
Verse 30
يَـٰحَسْرَةً عَلَى ٱلْعِبَادِ ۚ مَا يَأْتِيهِم مِّن رَّسُولٍ إِلَّا كَانُوا۟ بِهِۦ يَسْتَهْزِءُونَ
Transliteration yāḥasratan ʿalā l-ʿibādi mā yatīhim min rasūlin illā kānū bihi yastahziūna
Khmer គួរឱ្យស្ដាយបំផុតចំពោះមនុស្សលោក. គ្មានអ្នកនាំសារ ណាម្នាក់មកដល់ពួកគេក្រៅពីពួកគេបានចំអកឡកឡឺយនឹងគេ ឡើយ។
Verse 31
أَلَمْ يَرَوْا۟ كَمْ أَهْلَكْنَا قَبْلَهُم مِّنَ ٱلْقُرُونِ أَنَّهُمْ إِلَيْهِمْ لَا يَرْجِعُونَ
Transliteration alam yaraw kam ahlaknā qablahum mina l-qurūni annahum ilayhim lā yarjiʿūna
Khmer តើពួកគេ(អារ៉ាប់ម៉ាក្កះ)មិនដឹងទេឬ ប៉ុន្មានជំនាន់មក ហើយដែលយើងបានបំផ្លាញមុនពួកគេ? ពិតប្រាកដណាស់ ពួកគេ (អ្នកជំនាន់មុន)មិនអាចវិលត្រឡប់ទៅរកពួកគេបានឡើយ។
Verse 32
وَإِن كُلٌّ لَّمَّا جَمِيعٌ لَّدَيْنَا مُحْضَرُونَ
Transliteration wa-in kullun lammā jamīʿun ladaynā muḥ'ḍarūna
Khmer ហើយរាល់ពួកគេ នឹងត្រូវគេប្រមូលមកកាន់យើងទាំងអស់គ្នា។
Verse 33
وَءَايَةٌ لَّهُمُ ٱلْأَرْضُ ٱلْمَيْتَةُ أَحْيَيْنَـٰهَا وَأَخْرَجْنَا مِنْهَا حَبًّا فَمِنْهُ يَأْكُلُونَ
Transliteration waāyatun lahumu l-arḍu l-maytatu aḥyaynāhā wa-akhrajnā min'hā ḥabban famin'hu yakulūna
Khmer ហើយដីស្លាប់(គ្មានជីជាតិ) ដែលយើងបានធ្វើឱ្យវារស់ ឡើងវិញ(មានជីជាតិ)និងបានបពោ្ចញគ្រាប់ធញ្ញជាតិពីវា ព្រមទាំង ពួកគេអាចទទួលទានពីវាបាននោះគឺជាភស្ដុតាងសម្រាប់ពួកគេ។
Verse 34
وَجَعَلْنَا فِيهَا جَنَّـٰتٍ مِّن نَّخِيلٍ وَأَعْنَـٰبٍ وَفَجَّرْنَا فِيهَا مِنَ ٱلْعُيُونِ
Transliteration wajaʿalnā fīhā jannātin min nakhīlin wa-aʿnābin wafajjarnā fīhā mina l-ʿuyūni
Khmer ហើយយើងបានបង្កើតនៅលើផែនដីឱ្យមានចំការល្មើ និង ទំពាំងបាយជូរ ហើយយើងបានធ្វើឱ្យប្រភពទឹកជាច្រើនផុសចេញ ពីក្នុងវា។
Verse 35
لِيَأْكُلُوا۟ مِن ثَمَرِهِۦ وَمَا عَمِلَتْهُ أَيْدِيهِمْ ۖ أَفَلَا يَشْكُرُونَ
Transliteration liyakulū min thamarihi wamā ʿamilathu aydīhim afalā yashkurūna
Khmer ដើម្បីពួកគេនឹងទទួលទាននូវភោគផលរបស់វា និងអ្វី ដែលដៃរបស់ពួកគេបានធ្វើវា។ ដូចេ្នះ តើពួកគេមិនដឹងគុណទេឬ?
Verse 36
سُبْحَـٰنَ ٱلَّذِى خَلَقَ ٱلْأَزْوَٰجَ كُلَّهَا مِمَّا تُنۢبِتُ ٱلْأَرْضُ وَمِنْ أَنفُسِهِمْ وَمِمَّا لَا يَعْلَمُونَ
Transliteration sub'ḥāna alladhī khalaqa l-azwāja kullahā mimmā tunbitu l-arḍu wamin anfusihim wamimmā lā yaʿlamūna
Khmer ទ្រង់មហាស្អាតស្អំដែលបានបង្កើតអ្វីៗទាំងអស់ជាគូៗ អំពីអ្វីដែលដុះចេញពីដី និងអំពីខ្លួនរបស់ពួកគេផ្ទាល់ ហើយនិងអំពី អ្វីដែលពួកគេមិនដឹង។
Verse 37
وَءَايَةٌ لَّهُمُ ٱلَّيْلُ نَسْلَخُ مِنْهُ ٱلنَّهَارَ فَإِذَا هُم مُّظْلِمُونَ
Transliteration waāyatun lahumu al-laylu naslakhu min'hu l-nahāra fa-idhā hum muẓ'limūna
Khmer ហើយពេលយប់ ដែលយើងបានដកយកពេលថ្ងៃចេញពីវា គឺជាភស្ដុតាងសម្រាប់ពួកគេ។ ហើយពួកគេស្រាប់តែស្ថិតនៅក្នុង ភាពងងឹតសូន្យសុង។
Verse 38
وَٱلشَّمْسُ تَجْرِى لِمُسْتَقَرٍّ لَّهَا ۚ ذَٰلِكَ تَقْدِيرُ ٱلْعَزِيزِ ٱلْعَلِيمِ
Transliteration wal-shamsu tajrī limus'taqarrin lahā dhālika taqdīru l-ʿazīzi l-ʿalīmi
Khmer ហើយព្រះអាទិត្យធ្វើដំណើរទៅតាមគន្លងរបស់វា។ នោះ គឺជាការកំណត់របស់ម្ចាស់ដែលមហាខ្លាំងពូកែ មហាដឹង។
Verse 39
وَٱلْقَمَرَ قَدَّرْنَـٰهُ مَنَازِلَ حَتَّىٰ عَادَ كَٱلْعُرْجُونِ ٱلْقَدِيمِ
Transliteration wal-qamara qaddarnāhu manāzila ḥattā ʿāda kal-ʿur'jūni l-qadīmi
Khmer រីឯព្រះច័ន្ទ យើងបានកំណត់វាជាកំរិតៗ រហូតទាល់តែវា ត្រឡប់មកភាពដើមវិញ ប្រៀបដូចជាចង្កោមផ្លែល្មើដែលស្ងួត។
Verse 40
لَا ٱلشَّمْسُ يَنۢبَغِى لَهَآ أَن تُدْرِكَ ٱلْقَمَرَ وَلَا ٱلَّيْلُ سَابِقُ ٱلنَّهَارِ ۚ وَكُلٌّ فِى فَلَكٍ يَسْبَحُونَ
Transliteration lā l-shamsu yanbaghī lahā an tud'rika l-qamara walā al-laylu sābiqu l-nahāri wakullun fī falakin yasbaḥūna
Khmer ព្រះអាទិត្យមិនអាចធ្វើដំណើរទៅទាន់ព្រះច័ន្ទបានឡើយ។ រីឯពេលយប់ក៏មិនអាចមកដល់មុនពេលថ្ងៃបានដែរ។ ហើយអ្វីៗ ទាំងអស់ត្រូវធ្វើដំណើរតាមគន្លងរបស់វារៀងៗខ្លួន។
Verse 41
وَءَايَةٌ لَّهُمْ أَنَّا حَمَلْنَا ذُرِّيَّتَهُمْ فِى ٱلْفُلْكِ ٱلْمَشْحُونِ
Transliteration waāyatun lahum annā ḥamalnā dhurriyyatahum fī l-ful'ki l-mashḥūni
Khmer ហើយពិតប្រាកណាស់ យើងបានដឹកជញ្ជូនកូនចៅរបស់ ពួកគេនៅក្នុងសំពៅដែលពេញដោយបន្ទុកនោះគឺជាភស្ដុតាង សម្រាប់ពួកគេ។
Verse 42
وَخَلَقْنَا لَهُم مِّن مِّثْلِهِۦ مَا يَرْكَبُونَ
Transliteration wakhalaqnā lahum min mith'lihi mā yarkabūna
Khmer ហើយយើងបានបង្កើតសម្រាប់ពួកគេនូវអ្វីដែលពួកគេ អាចជិះដូចគ្នានឹងវា(សំពៅ)ដែរ។
Verse 43
وَإِن نَّشَأْ نُغْرِقْهُمْ فَلَا صَرِيخَ لَهُمْ وَلَا هُمْ يُنقَذُونَ
Transliteration wa-in nasha nugh'riq'hum falā ṣarīkha lahum walā hum yunqadhūna
Khmer ហើយប្រសិនបើយើងមានចេតនា យើងនឹងពន្លិចពួកគេ។ ដូចេ្នះ ពួកគេគ្មានអ្នកជួយឡើយ ហើយពួកគេក៏មិនត្រូវគេជួយ សង្គ្រោះដែរ។
Verse 44
إِلَّا رَحْمَةً مِّنَّا وَمَتَـٰعًا إِلَىٰ حِينٍ
Transliteration illā raḥmatan minnā wamatāʿan ilā ḥīnin
Khmer លុះត្រាតែមានក្ដីមេត្ដាករុណា និងមានសេចក្ដីសុខពីយើង រហូតដល់ពេលកំណត់។
Verse 45
وَإِذَا قِيلَ لَهُمُ ٱتَّقُوا۟ مَا بَيْنَ أَيْدِيكُمْ وَمَا خَلْفَكُمْ لَعَلَّكُمْ تُرْحَمُونَ
Transliteration wa-idhā qīla lahumu ittaqū mā bayna aydīkum wamā khalfakum laʿallakum tur'ḥamūna
Khmer ហើយនៅពេលដែលមានគេនិយាយទៅកាន់ពួកគេថាៈ ចូរពួកអ្នកកោតខ្លាចអល់ឡោះនូវអ្វីដែលមាននៅពីមុខពួកគេ(ថ្ងៃ បរលោក)និងអ្វីដែលមាននៅខាងក្រោយពួកគេ(លោកិយ)ចុះ សង្ឃឹមថាពួកអ្នកនឹងទទួលបានការអាណិតស្រឡាញ់។
Verse 46
وَمَا تَأْتِيهِم مِّنْ ءَايَةٍ مِّنْ ءَايَـٰتِ رَبِّهِمْ إِلَّا كَانُوا۟ عَنْهَا مُعْرِضِينَ
Transliteration wamā tatīhim min āyatin min āyāti rabbihim illā kānū ʿanhā muʿ'riḍīna
Khmer ហើយគ្មានភស្តុតាងណាមួយក្នុងចំណោមភស្ដុតាងទាំង ឡាយនៃម្ចាស់របស់ពួកគេ(ពួកមូស្ហរីគីន)មកដល់ពួកគេ ក្រៅពី ពួកគេជាអ្នកបែរចេញពីវាឡើយ។
Verse 47
وَإِذَا قِيلَ لَهُمْ أَنفِقُوا۟ مِمَّا رَزَقَكُمُ ٱللَّهُ قَالَ ٱلَّذِينَ كَفَرُوا۟ لِلَّذِينَ ءَامَنُوٓا۟ أَنُطْعِمُ مَن لَّوْ يَشَآءُ ٱللَّهُ أَطْعَمَهُۥٓ إِنْ أَنتُمْ إِلَّا فِى ضَلَـٰلٍ مُّبِينٍ
Transliteration wa-idhā qīla lahum anfiqū mimmā razaqakumu l-lahu qāla alladhīna kafarū lilladhīna āmanū anuṭ'ʿimu man law yashāu l-lahu aṭʿamahu in antum illā fī ḍalālin mubīnin
Khmer ហើយនៅពេលដែលមានគេនិយាយទៅកាន់ពួកគេថាៈ ចូរពួកអ្នកបរិច្ចាគនូវអ្វីដែលអល់ឡោះបានផ្ដល់លាភសក្ការៈដល់ ពួកអ្នក។ ពួកដែលប្រឆាំងបាននិយាយទៅកាន់បណ្ដាអ្នកដែលមាន ជំនឿថាៈ តើឱ្យយើងផ្ដល់ចំណីអាហារឱ្យអ្នកណា? ប្រសិនបើ អល់ឡោះមានចេតនាទ្រង់នឹងផ្ដល់ចំណីអាហារដល់អ្នកនោះជាមិន ខាន។ ពួកអ្នកគ្មានអ្វីក្រៅពីស្ថិតក្នុងភាពវងេ្វងយ៉ាងច្បាស់លាស់ នោះឡើយ។
Verse 48
وَيَقُولُونَ مَتَىٰ هَـٰذَا ٱلْوَعْدُ إِن كُنتُمْ صَـٰدِقِينَ
Transliteration wayaqūlūna matā hādhā l-waʿdu in kuntum ṣādiqīna
Khmer ហើយពួកគេ(ពួកប្រឆាំង)និយាយថាៈ តើថ្ងៃសន្យានេះ (ថ្ងៃបរលោក)នៅពេលណា ប្រសិនបើពួកអ្នកជាអ្នកនិយាយពិត មែននោះ?
Verse 49
مَا يَنظُرُونَ إِلَّا صَيْحَةً وَٰحِدَةً تَأْخُذُهُمْ وَهُمْ يَخِصِّمُونَ
Transliteration mā yanẓurūna illā ṣayḥatan wāḥidatan takhudhuhum wahum yakhiṣṣimūna
Khmer ពួកគេមិនរង់ចាំអ្វីក្រៅពីសម្រែកមួយដ៏ខ្លាំងនឹងឆក់យក ជីវិតពួកគេ ខណៈដែលពួកគេឈ្លោះប្រកែកគ្នានោះឡើយ។
Verse 50
فَلَا يَسْتَطِيعُونَ تَوْصِيَةً وَلَآ إِلَىٰٓ أَهْلِهِمْ يَرْجِعُونَ
Transliteration falā yastaṭīʿūna tawṣiyatan walā ilā ahlihim yarjiʿūna
Khmer ពេលនោះពួកគេមិនអាចផ្ដាំផ្ញើ(អ្នកណាម្នាក់)បានឡើយ ហើយពួកគេក៏មិនអាចវិលត្រឡប់ទៅជួបក្រុមគ្រួសាររបស់ពួកគេ បានដែរ។
Verse 51
وَنُفِخَ فِى ٱلصُّورِ فَإِذَا هُم مِّنَ ٱلْأَجْدَاثِ إِلَىٰ رَبِّهِمْ يَنسِلُونَ
Transliteration wanufikha fī l-ṣūri fa-idhā hum mina l-ajdāthi ilā rabbihim yansilūna
Khmer ហើយគេបានផ្លុំត្រែ ពេលនោះពួកគេស្រាប់តែផុសចេញ ពីផ្នូរឆ្ពោះទៅកាន់ម្ចាស់របស់ពួកគេយ៉ាងប្រញាប់ប្រញាល់។
Verse 52
قَالُوا۟ يَـٰوَيْلَنَا مَنۢ بَعَثَنَا مِن مَّرْقَدِنَا ۜ ۗ هَـٰذَا مَا وَعَدَ ٱلرَّحْمَـٰنُ وَصَدَقَ ٱلْمُرْسَلُونَ
Transliteration qālū yāwaylanā man baʿathanā min marqadinā hādhā mā waʿada l-raḥmānu waṣadaqa l-mur'salūna
Khmer ពួកគេបាននិយាយគ្នាថាៈ ឱវិនាសអន្ដរាយហើយពួកយើង. តើអ្នកណាបានបពោ្ចញពួកយើងពីកន្លែងដេក(ផ្នូរ)របស់ពួកយើង? (សម្រែកមួយបានឆ្លើយតបមកថា) នេះគឺជាអ្វីដែលម្ចាស់មហា សប្បុរសបានសន្យា និងអ្វីដែលអ្នកនាំសារបានបញ្ជាក់ប្រាប់។
Verse 53
إِن كَانَتْ إِلَّا صَيْحَةً وَٰحِدَةً فَإِذَا هُمْ جَمِيعٌ لَّدَيْنَا مُحْضَرُونَ
Transliteration in kānat illā ṣayḥatan wāḥidatan fa-idhā hum jamīʿun ladaynā muḥ'ḍarūna
Khmer ការវិនាសរបស់ពួកគេគ្មានអ្វីក្រៅពីសម្រែកមួយយ៉ាង ខ្លាំងនោះឡើយ ស្រាប់តែនៅពេលនោះ ពួកគេទាំងអស់នឹងត្រូវគេ ប្រមូលមកកាន់យើង។
Verse 54
فَٱلْيَوْمَ لَا تُظْلَمُ نَفْسٌ شَيْـًٔا وَلَا تُجْزَوْنَ إِلَّا مَا كُنتُمْ تَعْمَلُونَ
Transliteration fal-yawma lā tuẓ'lamu nafsun shayan walā tuj'zawna illā mā kuntum taʿmalūna
Khmer ដូចេ្នះ នៅថ្ងៃនេះគេមិនបំពានលើអ្នកណាម្នាក់ឡើយ សូម្បីតែបន្ដិចក៏ដោយ។ ហើយពួកអ្នកក៏មិនត្រូវគេតបស្នងដែរ លើកលែងតែអ្វីដែលពួកអ្នកធ្លាប់ប្រព្រឹត្ដប៉ុណ្ណោះ។
Verse 55
إِنَّ أَصْحَـٰبَ ٱلْجَنَّةِ ٱلْيَوْمَ فِى شُغُلٍ فَـٰكِهُونَ
Transliteration inna aṣḥāba l-janati l-yawma fī shughulin fākihūna
Khmer ពិតប្រាកដណាស់ បណ្ដាអ្នកដែលនៅក្នុងឋានសួគ៌នៅថ្ងៃ នោះ ពួកគេរវល់នឹងភាពសប្បាយរីករាយ។
Verse 56
هُمْ وَأَزْوَٰجُهُمْ فِى ظِلَـٰلٍ عَلَى ٱلْأَرَآئِكِ مُتَّكِـُٔونَ
Transliteration hum wa-azwājuhum fī ẓilālin ʿalā l-arāiki muttakiūna
Khmer ពួកគេនិងភរិយារបស់ពួកគេអង្គុយផ្អែកខ្លួនលើគ្រែដ៏ ប្រណីតក្រោមម្លប់។
Verse 57
لَهُمْ فِيهَا فَـٰكِهَةٌ وَلَهُم مَّا يَدَّعُونَ
Transliteration lahum fīhā fākihatun walahum mā yaddaʿūna
Khmer នៅក្នុងឋានសួគ៌នោះ មានផ្លែឈើគ្រប់ប្រភេទសម្រាប់ ពួកគេ ហើយពួកគេទទួលបាននូវអ្វីៗដែលពួកគេសុំ។
Verse 58
سَلَـٰمٌ قَوْلًا مِّن رَّبٍّ رَّحِيمٍ
Transliteration salāmun qawlan min rabbin raḥīmin
Khmer សាឡាម ជាបន្ទូលស្វាគមន៍ពីម្ចាស់ដែលមហាអាណិត ស្រឡាញ់។
Verse 59
وَٱمْتَـٰزُوا۟ ٱلْيَوْمَ أَيُّهَا ٱلْمُجْرِمُونَ
Transliteration wa-im'tāzū l-yawma ayyuhā l-muj'rimūna
Khmer ឱពួកដែលប្រព្រឹត្ដអំពើបាប. នៅថ្ងៃនេះ ចូរពួកអ្នកចៀស ឱ្យឆ្ងាយ(ពីបណ្ដាអ្នកដែលមានជំនឿ)។
Verse 60
۞ أَلَمْ أَعْهَدْ إِلَيْكُمْ يَـٰبَنِىٓ ءَادَمَ أَن لَّا تَعْبُدُوا۟ ٱلشَّيْطَـٰنَ ۖ إِنَّهُۥ لَكُمْ عَدُوٌّ مُّبِينٌ
Transliteration alam aʿhad ilaykum yābanī ādama an lā taʿbudū l-shayṭāna innahu lakum ʿaduwwun mubīnun
Khmer ឱកូនចៅអាដាំ. តើយើងមិនបានបញ្ជាពួកអ្នកកុំឱ្យគោរពសក្ការៈចំពោះស្ហៃតនទេឬ? ពិតប្រាកដណាស់ វាគឺជាសត្រូវរបស់ ពួកអ្នកយ៉ាងច្បាស់លាស់។
Verse 61
وَأَنِ ٱعْبُدُونِى ۚ هَـٰذَا صِرَٰطٌ مُّسْتَقِيمٌ
Transliteration wa-ani uʿ'budūnī hādhā ṣirāṭun mus'taqīmun
Khmer ហើយពួកអ្នកត្រូវគោរពសក្ការៈមកចំពោះយើង។ នេះ ហើយជាមាគ៌ាដ៏ត្រឹមត្រូវ។
Verse 62
وَلَقَدْ أَضَلَّ مِنكُمْ جِبِلًّا كَثِيرًا ۖ أَفَلَمْ تَكُونُوا۟ تَعْقِلُونَ
Transliteration walaqad aḍalla minkum jibillan kathīran afalam takūnū taʿqilūna
Khmer ហើយជាការពិតណាស់ វា(ស្ហៃតន)បានធ្វើឱ្យវងេ្វងមួយ ចំនួនធំក្នុងចំណោមពួកអ្នក។ ដូចេ្នះ តើពួកអ្នកមិនបានពិចារណា ទេឬ?
Verse 63
هَـٰذِهِۦ جَهَنَّمُ ٱلَّتِى كُنتُمْ تُوعَدُونَ
Transliteration hādhihi jahannamu allatī kuntum tūʿadūna
Khmer នេះគឺជានរកជើហាន់ណាំដែលពួកអ្នកធ្លាប់ត្រូវបានគេ សន្យា។
Verse 64
ٱصْلَوْهَا ٱلْيَوْمَ بِمَا كُنتُمْ تَكْفُرُونَ
Transliteration iṣ'lawhā l-yawma bimā kuntum takfurūna
Khmer ចូរពួកអ្នកចូលទៅក្នុងវា(នរក)ចុះនៅថ្ងៃនេះដោយសារ តែអ្វីដែលពួកអ្នកធ្លាប់បានប្រឆាំង។
Verse 65
ٱلْيَوْمَ نَخْتِمُ عَلَىٰٓ أَفْوَٰهِهِمْ وَتُكَلِّمُنَآ أَيْدِيهِمْ وَتَشْهَدُ أَرْجُلُهُم بِمَا كَانُوا۟ يَكْسِبُونَ
Transliteration al-yawma nakhtimu ʿalā afwāhihim watukallimunā aydīhim watashhadu arjuluhum bimā kānū yaksibūna
Khmer នៅថ្ងៃនេះ(ថ្ងៃជំនុំជំរះ)យើងនឹងបោះត្រាភ្ជិតលើមាត់ របស់ពួកគេ។ ហើយដៃរបស់ពួកគេនឹងនិយាយមកកាន់យើង ព្រម ទាំងជើងរបស់ពួកគេនឹងធ្វើសាក្សីចំពោះអ្វីដែលពួកគេធ្លាប់បាន ប្រព្រឹត្ដ។
Verse 66
وَلَوْ نَشَآءُ لَطَمَسْنَا عَلَىٰٓ أَعْيُنِهِمْ فَٱسْتَبَقُوا۟ ٱلصِّرَٰطَ فَأَنَّىٰ يُبْصِرُونَ
Transliteration walaw nashāu laṭamasnā ʿalā aʿyunihim fa-is'tabaqū l-ṣirāṭa fa-annā yub'ṣirūna
Khmer ហើយប្រសិនបើយីងមានចេតនា យើងពិតជានឹងធ្វើឱ្យ ភ្នែករបស់ពួកគេងងឹត ហើយពួកគេដណ្ដើមគ្នារកផ្លូវរៀងៗខ្លួន។ ដូចេ្នះ តើពួកគេអាចមើលឃើញយ៉ាងដូចមេ្ដច?
Verse 67
وَلَوْ نَشَآءُ لَمَسَخْنَـٰهُمْ عَلَىٰ مَكَانَتِهِمْ فَمَا ٱسْتَطَـٰعُوا۟ مُضِيًّا وَلَا يَرْجِعُونَ
Transliteration walaw nashāu lamasakhnāhum ʿalā makānatihim famā is'taṭāʿū muḍiyyan walā yarjiʿūna
Khmer ហើយប្រសិនបើយើងមានចេតនា យើងពិតជានឹងបពា្ឈប់ ចលនារបស់ពួកគេឱ្យនៅនឹងមួយកន្លែង(ប្រព្រឹត្ដអំពើអាក្រក់)របស់ ពួកគេ។ ហើយពួកគេមិនអាចធ្វើដំណើរទៅមុខរួច និងមិនអាច ត្រឡប់មកក្រោយវិញបានឡើយ។
Verse 68
وَمَن نُّعَمِّرْهُ نُنَكِّسْهُ فِى ٱلْخَلْقِ ۖ أَفَلَا يَعْقِلُونَ
Transliteration waman nuʿammir'hu nunakkis'hu fī l-khalqi afalā yaʿqilūna
Khmer ហើយអ្នកណាដែលយើងឱ្យគេមានអាយុវែង(រហូតដល់ ចាស់ជរា) យើងនឹងធ្វើឱ្យគេត្រឡប់ទៅភាពដើមវិញ(ទន់ខ្សោយ ដូចទារក)។ ដូចេ្នះ តើពួកគេមិនគិតពិចារណាទេឬ?
Verse 69
وَمَا عَلَّمْنَـٰهُ ٱلشِّعْرَ وَمَا يَنۢبَغِى لَهُۥٓ ۚ إِنْ هُوَ إِلَّا ذِكْرٌ وَقُرْءَانٌ مُّبِينٌ
Transliteration wamā ʿallamnāhu l-shiʿ'ra wamā yanbaghī lahu in huwa illā dhik'run waqur'ānun mubīnun
Khmer ហើយយើងមិនបានបង្រៀនកំណាព្យដល់គេ(មូហាំម៉ាត់) ឡើយ ហើយវាក៏មិនចាំបាច់ចំពោះគេដែរ។ វាមិនមែនជាអ្វីក្រៅពី ជាការរំលឹក និងគមី្ពរគួរអានដ៏ច្បាស់លាស់នោះឡើយ។
Verse 70
لِّيُنذِرَ مَن كَانَ حَيًّا وَيَحِقَّ ٱلْقَوْلُ عَلَى ٱلْكَـٰفِرِينَ
Transliteration liyundhira man kāna ḥayyan wayaḥiqqa l-qawlu ʿalā l-kāfirīna
Khmer ដើម្បីឱ្យគេ(មូហាំម៉ាត់)ដាស់តឿនព្រមានចំពោះអ្នក ដែលនៅរស់ និងដើម្បីឱ្យទារុណកម្មធ្លាក់ទៅលើពួកដែលប្រឆាំង។
Verse 71
أَوَلَمْ يَرَوْا۟ أَنَّا خَلَقْنَا لَهُم مِّمَّا عَمِلَتْ أَيْدِينَآ أَنْعَـٰمًا فَهُمْ لَهَا مَـٰلِكُونَ
Transliteration awalam yaraw annā khalaqnā lahum mimmā ʿamilat aydīnā anʿāman fahum lahā mālikūna
Khmer តើពួកគេ(ពួកគ្មានជំនឿ)មិនបានឃើញទេឬ ពិតប្រាកដ ណាស់ យើងបានបង្កើតសត្វពាហនៈជាច្រើនសម្រាប់ពួកគេដែល ដៃរបស់យើងបានបង្កើតដោយផ្ទាល់ ហើយពួកគេជាអ្នកគ្រប់គ្រង វានោះ?
Verse 72
وَذَلَّلْنَـٰهَا لَهُمْ فَمِنْهَا رَكُوبُهُمْ وَمِنْهَا يَأْكُلُونَ
Transliteration wadhallalnāhā lahum famin'hā rakūbuhum wamin'hā yakulūna
Khmer ហើយយើងបានធ្វើឱ្យពួកវា(សត្វពាហនៈ)ស្ដាប់បង្គាប់ ពួកគេ ហើយពួកវាមួយចំនួនជាជំនិះរបស់ពួកគេ និងមួយចំនួនទៀត ពួកគេអាចបរិភោគបាន។
Verse 73
وَلَهُمْ فِيهَا مَنَـٰفِعُ وَمَشَارِبُ ۖ أَفَلَا يَشْكُرُونَ
Transliteration walahum fīhā manāfiʿu wamashāribu afalā yashkurūna
Khmer ហើយពួកគេទទួលបានផលប្រយោជន៍ និងទឹកដោះជា ច្រើនពីពួកវា។ ដូចេ្នះ តើពួកគេមិនដឹងគុណទេឬ?
Verse 74
وَٱتَّخَذُوا۟ مِن دُونِ ٱللَّهِ ءَالِهَةً لَّعَلَّهُمْ يُنصَرُونَ
Transliteration wa-ittakhadhū min dūni l-lahi ālihatan laʿallahum yunṣarūna
Khmer ហើយពួកគេបានយកម្ចាស់ផេ្សងៗមកគោរពសក្ការៈក្រៅ ពីអល់ឡោះ ដោយពួកគេសង្ឃឹមថា ពួកគេនឹងត្រូវគេ(ម្ចាស់ផេ្សង) ជួយ។
Verse 75
لَا يَسْتَطِيعُونَ نَصْرَهُمْ وَهُمْ لَهُمْ جُندٌ مُّحْضَرُونَ
Transliteration lā yastaṭīʿūna naṣrahum wahum lahum jundun muḥ'ḍarūna
Khmer ពួកវា(ម្ចាស់ផេ្សង)មិនអាចជួយពួកគេបានឡើយ តែពួក គេវិញទេដែលជាទាហានត្រូវគេប្រមូលផ្ដុំសម្រាប់ការពារពួកវា នោះ។
Verse 76
فَلَا يَحْزُنكَ قَوْلُهُمْ ۘ إِنَّا نَعْلَمُ مَا يُسِرُّونَ وَمَا يُعْلِنُونَ
Transliteration falā yaḥzunka qawluhum innā naʿlamu mā yusirrūna wamā yuʿ'linūna
Khmer ដូចេ្នះ ចូរកុំឱ្យពាក្យសំដីរបស់ពួកគេធ្វើឱ្យអ្នក(មូហាំម៉ាត់) កើតទុក្ខឱ្យសោះ ព្រោះយើងពិតជាដឹងនូវអ្វីដែលពួកគេលាក់បាំង និងអ្វីដែលពួកគេលាតត្រដាង។
Verse 77
أَوَلَمْ يَرَ ٱلْإِنسَـٰنُ أَنَّا خَلَقْنَـٰهُ مِن نُّطْفَةٍ فَإِذَا هُوَ خَصِيمٌ مُّبِينٌ
Transliteration awalam yara l-insānu annā khalaqnāhu min nuṭ'fatin fa-idhā huwa khaṣīmun mubīnun
Khmer តើមនុស្សលោកមិនឃើញទេឬថា ពិតប្រាកដណាស់ យើងបានបង្កើតគេអំពីទឹកកាម រួចមកស្រាប់តែគេក្លាយជាអ្នក ដែលប្រឆាំងដ៏ច្បាស់លាស់នោះ?
Verse 78
وَضَرَبَ لَنَا مَثَلًا وَنَسِىَ خَلْقَهُۥ ۖ قَالَ مَن يُحْىِ ٱلْعِظَـٰمَ وَهِىَ رَمِيمٌ
Transliteration waḍaraba lanā mathalan wanasiya khalqahu qāla man yuḥ'yī l-ʿiẓāma wahiya ramīmun
Khmer ហើយគេហ៊ានលើកឧទាហរណ៍សម្រាប់យើង និងបានភេ្លច កំណើតរបស់គេ ដោយគេបានសួរថាៈ តើអ្នកណាអាចធ្វើឱ្យឆ្អឹងរស់ ឡើងវិញខណៈដែលវាបានពុកផុយហើយនោះ?
Verse 79
قُلْ يُحْيِيهَا ٱلَّذِىٓ أَنشَأَهَآ أَوَّلَ مَرَّةٍ ۖ وَهُوَ بِكُلِّ خَلْقٍ عَلِيمٌ
Transliteration qul yuḥ'yīhā alladhī ansha-ahā awwala marratin wahuwa bikulli khalqin ʿalīmun
Khmer ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ អ្នកដែលធ្វើឱ្យវារស់ឡើង វិញនោះ គឺអ្នកដែលបានបង្កើតវាពីដំបូង។ ហើយទ្រង់ដឹងបំផុតពីអ្វី ដែលទ្រង់បានបង្កើត។
Verse 80
ٱلَّذِى جَعَلَ لَكُم مِّنَ ٱلشَّجَرِ ٱلْأَخْضَرِ نَارًا فَإِذَآ أَنتُم مِّنْهُ تُوقِدُونَ
Transliteration alladhī jaʿala lakum mina l-shajari l-akhḍari nāran fa-idhā antum min'hu tūqidūna
Khmer ទ្រង់ជាអ្នកបង្កើតភ្លើងអំពីឈើបៃតងសម្រាប់ពួកអ្នក ហើយពេលនោះពួកអ្នកអាចបង្កាត់ភ្លើងពីវាបាន។
Verse 81
أَوَلَيْسَ ٱلَّذِى خَلَقَ ٱلسَّمَـٰوَٰتِ وَٱلْأَرْضَ بِقَـٰدِرٍ عَلَىٰٓ أَن يَخْلُقَ مِثْلَهُم ۚ بَلَىٰ وَهُوَ ٱلْخَلَّـٰقُ ٱلْعَلِيمُ
Transliteration awalaysa alladhī khalaqa l-samāwāti wal-arḍa biqādirin ʿalā an yakhluqa mith'lahum balā wahuwa l-khalāqu l-ʿalīmu
Khmer តើអ្នកដែលបង្កើតមេឃជាច្រើនជាន់ និងផែនដីមិនមែន ជាអ្នកដែលមានសមត្ថភាពលើការបង្កើតឱ្យដូចពួកគេទេឬ ? ផ្ទុយ ទៅវិញ ទ្រង់ជាអ្នកមានអានុភាពបង្កើត មហាដឹង។
Verse 82
إِنَّمَآ أَمْرُهُۥٓ إِذَآ أَرَادَ شَيْـًٔا أَن يَقُولَ لَهُۥ كُن فَيَكُونُ
Transliteration innamā amruhu idhā arāda shayan an yaqūla lahu kun fayakūnu
Khmer ពិតប្រាកដណាស់ បញ្ជារបស់ទ្រង់ ពេលណាទ្រង់មាន បំណងបង្កើតអ្វីមួយ ទ្រង់គ្រាន់តែមានបន្ទូលទៅកាន់វាថាៈ ចូរ កើតចុះ វាក៏កើតឡើងភ្លាម។
Verse 83
فَسُبْحَـٰنَ ٱلَّذِى بِيَدِهِۦ مَلَكُوتُ كُلِّ شَىْءٍ وَإِلَيْهِ تُرْجَعُونَ
Transliteration fasub'ḥāna alladhī biyadihi malakūtu kulli shayin wa-ilayhi tur'jaʿūna
Khmer ដូចេ្នះ មហាស្អាតស្អំចំពោះអ្នកដែលគ្រប់គ្រងរាល់អ្វីៗ ទាំងអស់ក្នុងកណ្ដាប់ដៃរបស់ទ្រង់។ ហើយពួកអ្នកនឹងត្រូវវិល ត្រឡប់ទៅកាន់ទ្រង់តែមួយគត់។
Read Surah Ya-Sin in another language
- English (word by word)
- Albanian
- Amazigh
- Amharic
- Assamese
- Azerbaijani
- Bambara
- Bangla
- Bosnian
- Bulgarian
- Chechen
- Chinese
- Czech
- Dari
- Dhivehi
- Dutch
- Finnish
- French
- German
- Gujarati
- Hausa
- Hebrew
- Hindi
- Indonesian
- Italian
- Japanese
- Kannada
- Kazakh
- Kinyarwanda
- Korean
- Kurdish
- Luganda
- Malay
- Malayalam
- Maranao
- Marathi
- Nepali
- Norwegian
- Oromo
- Pashto
- Persian
- Polish
- Portuguese
- Romanian
- Russian
- Sindhi
- Sinhala
- Somali
- Spanish
- Swahili
- Swedish
- Tagalog
- Tajik
- Tamil
- Tatar
- Telugu
- Thai
- Turkish
- Ukrainian
- Urdu
- Uyghur
- Uzbek
- Vietnamese
- Yao
- Yoruba
All 114 surahs in Khmer: the Qur’an in Khmer.
Khmer translation: Cambodian Muslim Community Development, from Quran.com. Transliteration: Quran.com. Recitation: Mishary Alafasy, from EveryAyah.com. MyDugsi is a learning aid, not a replacement for a qualified teacher.