MyDugsiStart learning

Surah Az-Zumar in Khmer: translation and audio

Surah 39 · الزمر · The Troops · 75 verses

Surah Az-Zumar verse by verse: the Arabic with a recitation you can repeat, the transliteration, and the Khmer translation by Cambodian Muslim Community Development. For the meaning of every word, see Surah Az-Zumar word by word in English.

Verse 1

تَنزِيلُ ٱلْكِتَـٰبِ مِنَ ٱللَّهِ ٱلْعَزِيزِ ٱلْحَكِيمِ

Transliteration tanzīlu l-kitābi mina l-lahi l-ʿazīzi l-ḥakīmi

Khmer ការបញ្ចុះគម្ពីរ(គួរអាន)នេះគឺមកពីអល់ឡោះដែលមហា ខ្លាំងពូកែ មហាគតិបណ្ឌិត។

Verse 2

إِنَّآ أَنزَلْنَآ إِلَيْكَ ٱلْكِتَـٰبَ بِٱلْحَقِّ فَٱعْبُدِ ٱللَّهَ مُخْلِصًا لَّهُ ٱلدِّينَ

Transliteration innā anzalnā ilayka l-kitāba bil-ḥaqi fa-uʿ'budi l-laha mukh'liṣan lahu l-dīna

Khmer ពិតប្រាកដណាស់ យើងបានបញ្ចុះគម្ពីរឱ្យអ្នក(មូហាំម៉ាត់) យ៉ាងពិតប្រាកដ។ ដូចេ្នះចូរអ្នកគោរពសក្ការៈចំពោះអល់ឡោះ ដោយចិត្ដស្មោះសក្នុងការប្រណិប័តន៍ចំពោះទ្រង់ចុះ។

Verse 3

أَلَا لِلَّهِ ٱلدِّينُ ٱلْخَالِصُ ۚ وَٱلَّذِينَ ٱتَّخَذُوا۟ مِن دُونِهِۦٓ أَوْلِيَآءَ مَا نَعْبُدُهُمْ إِلَّا لِيُقَرِّبُونَآ إِلَى ٱللَّهِ زُلْفَىٰٓ إِنَّ ٱللَّهَ يَحْكُمُ بَيْنَهُمْ فِى مَا هُمْ فِيهِ يَخْتَلِفُونَ ۗ إِنَّ ٱللَّهَ لَا يَهْدِى مَنْ هُوَ كَـٰذِبٌ كَفَّارٌ

Transliteration alā lillahi l-dīnu l-khāliṣu wa-alladhīna ittakhadhū min dūnihi awliyāa mā naʿbuduhum illā liyuqarribūnā ilā l-lahi zul'fā inna l-laha yaḥkumu baynahum fī mā hum fīhi yakhtalifūna inna l-laha lā yahdī man huwa kādhibun kaffārun

Khmer ចូរដឹងថាៈ សាសនាដែលបរិសុទ្ធគឺជាកម្មសិទ្ធិរបស់ អល់ឡោះ។ ហើយពួកដែលបានយកអ្នកគាំពារផេ្សងពីទ្រង់ (បាននិយាយថា) ពួកយើងមិនគោរពសក្ការៈចំពោះពួកវាឡើយ លើកលែងតែដើម្បីឱ្យពួកវាបញ្ជិតពួកយើងឱ្យជិតបំផុតទៅចំពោះ អល់ឡោះប៉ុណ្ណោះ។ ពិតប្រាកណាស់អល់ឡោះនឹងកាត់សេចក្ដីរវាង ពួកគេនូវអ្វីដែលពួកគេខ្វែងគំនិតគ្នាចំពោះវា(ការគោរពសក្ការៈ)។ ពិតប្រាកដណាស់ អល់ឡោះមិនចង្អុលបង្ហាញអ្នកណាដែលជាអ្នក ភូតកុហក និងប្រឆាំងឡើយ។

Verse 4

لَّوْ أَرَادَ ٱللَّهُ أَن يَتَّخِذَ وَلَدًا لَّٱصْطَفَىٰ مِمَّا يَخْلُقُ مَا يَشَآءُ ۚ سُبْحَـٰنَهُۥ ۖ هُوَ ٱللَّهُ ٱلْوَٰحِدُ ٱلْقَهَّارُ

Transliteration law arāda l-lahu an yattakhidha waladan la-iṣ'ṭafā mimmā yakhluqu mā yashāu sub'ḥānahu huwa l-lahu l-wāḥidu l-qahāru

Khmer ប្រសិនបើអល់ឡោះមានបំណងយកអ្នកណាម្នាក់ធ្វើជាបុត្រ ទ្រង់ពិតជានឹងជ្រើសរើសអំពីអ្វីដែលទ្រង់បង្កើតតាមតែទ្រង់មាន ចេតនាជាមិនខាន។ ទ្រង់មហាស្អាតស្អំ។ ទ្រង់គឺអល់ឡោះដែលជា ម្ចាស់តែមួយគត់ មហាខ្លាំងក្លា។

Verse 5

خَلَقَ ٱلسَّمَـٰوَٰتِ وَٱلْأَرْضَ بِٱلْحَقِّ ۖ يُكَوِّرُ ٱلَّيْلَ عَلَى ٱلنَّهَارِ وَيُكَوِّرُ ٱلنَّهَارَ عَلَى ٱلَّيْلِ ۖ وَسَخَّرَ ٱلشَّمْسَ وَٱلْقَمَرَ ۖ كُلٌّ يَجْرِى لِأَجَلٍ مُّسَمًّى ۗ أَلَا هُوَ ٱلْعَزِيزُ ٱلْغَفَّـٰرُ

Transliteration khalaqa l-samāwāti wal-arḍa bil-ḥaqi yukawwiru al-layla ʿalā l-nahāri wayukawwiru l-nahāra ʿalā al-layli wasakhara l-shamsa wal-qamara kullun yajrī li-ajalin musamman alā huwa l-ʿazīzu l-ghafāru

Khmer ទ្រង់បានបង្កើតមេឃជាច្រើនជាន់ និងផែនដីយ៉ាងពិត ប្រាកដ។ ទ្រង់ធ្វើឱ្យពេលយប់គ្របលើពេលថ្ងៃ ហើយទ្រង់ធ្វើឱ្យ ពេលថ្ងៃគ្របលើពេលយប់។ ហើយទ្រង់បានបញ្ជាព្រះអាទិត្យ និងព្រះច័ន្ទឱ្យដើរតាមគន្លងរៀងៗខ្លួនរហូតដល់ពេលកំណត់។ តើ ទ្រង់មិនមែនមហាខ្លាំងពូកែ មហាអភ័យទោសទេឬ?

Verse 6

خَلَقَكُم مِّن نَّفْسٍ وَٰحِدَةٍ ثُمَّ جَعَلَ مِنْهَا زَوْجَهَا وَأَنزَلَ لَكُم مِّنَ ٱلْأَنْعَـٰمِ ثَمَـٰنِيَةَ أَزْوَٰجٍ ۚ يَخْلُقُكُمْ فِى بُطُونِ أُمَّهَـٰتِكُمْ خَلْقًا مِّنۢ بَعْدِ خَلْقٍ فِى ظُلُمَـٰتٍ ثَلَـٰثٍ ۚ ذَٰلِكُمُ ٱللَّهُ رَبُّكُمْ لَهُ ٱلْمُلْكُ ۖ لَآ إِلَـٰهَ إِلَّا هُوَ ۖ فَأَنَّىٰ تُصْرَفُونَ

Transliteration khalaqakum min nafsin wāḥidatin thumma jaʿala min'hā zawjahā wa-anzala lakum mina l-anʿāmi thamāniyata azwājin yakhluqukum fī buṭūni ummahātikum khalqan min baʿdi khalqin fī ẓulumātin thalāthin dhālikumu l-lahu rabbukum lahu l-mul'ku lā ilāha illā huwa fa-annā tuṣ'rafūna

Khmer ទ្រង់បានបង្កើតពួកអ្នកមកពីមនុស្សតែមួយគត់(អាដាំ) បន្ទាប់មកទ្រង់បានបង្កើតចេញពីគេនូវភរិយារបស់គេ(ហាវ៉ា)។ ហើយទ្រង់បានបង្កើតសត្វពាហនៈប្រាំបីប្រភេទសម្រាប់ពួកអ្នក។ ទ្រង់បង្កើតពួកអ្នកនៅក្នុងផ្ទៃម្ដាយរបស់ពួកអ្នកតាមដំណាក់កាលៗ នៅក្នុងទីងងឹតទាំងបី(ពោះ ស្បូន និងសុក)។ នោះហើយគឺ អល់ឡោះដែលជាម្ចាស់របស់ពួកអ្នកដែលទ្រង់មានអំណាច។ គ្មាន ម្ចាស់ណាផេ្សងដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ ឡើយ។ ដូចេ្នះ តើពួកអ្នកត្រូវគេបង្វែរយ៉ាងដូចម្តេ ច?

Verse 7

إِن تَكْفُرُوا۟ فَإِنَّ ٱللَّهَ غَنِىٌّ عَنكُمْ ۖ وَلَا يَرْضَىٰ لِعِبَادِهِ ٱلْكُفْرَ ۖ وَإِن تَشْكُرُوا۟ يَرْضَهُ لَكُمْ ۗ وَلَا تَزِرُ وَازِرَةٌ وِزْرَ أُخْرَىٰ ۗ ثُمَّ إِلَىٰ رَبِّكُم مَّرْجِعُكُمْ فَيُنَبِّئُكُم بِمَا كُنتُمْ تَعْمَلُونَ ۚ إِنَّهُۥ عَلِيمٌۢ بِذَاتِ ٱلصُّدُورِ

Transliteration in takfurū fa-inna l-laha ghaniyyun ʿankum walā yarḍā liʿibādihi l-kuf'ra wa-in tashkurū yarḍahu lakum walā taziru wāziratun wiz'ra ukh'rā thumma ilā rabbikum marjiʿukum fayunabbi-ukum bimā kuntum taʿmalūna innahu ʿalīmun bidhāti l-ṣudūri

Khmer ប្រសិនបើពួកអ្នកបដិសេធវិញនោះ ពិតប្រាកដណាស់ អល់ឡោះមហាមានលើសលប់មិនត្រូវការ(ជំនឿ)ពួកអ្នកឡើយ។ ហើយទ្រង់មិនចូលចិត្ដភាពគ្មានជំនឿចំពោះខ្ញុំទាំងឡាយរបស់ទ្រង់ ឡើយ។ តែប្រសិនបើពួកអ្នកដឹងគុណ(ដោយមានជំនឿ)វិញ គឺ ទ្រង់នឹងស្រឡាញ់ចូលចិត្ដចំពោះការដឹងគុណរបស់ពួកអ្នក។ ហើយ អ្នកដែលសាងបាបកម្មមិនអាចទទួលបន្ទុកចំពោះបាបកម្មអ្នកដទៃ បានឡើយ។ ក្រោយមក ទៅចំពោះម្ចាស់របស់ពួកអ្នកតែមួយគត់ ជាកន្លែងវិលត្រឡប់របស់ពួកអ្នក។ ហើយទ្រង់នឹងប្រាប់ពួកអ្នកនូវ អ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្ដ។ ពិតប្រាកដណាស់ ទ្រង់មហាដឹង នូវអ្វីដែលមាននៅក្នុងចិត្ដ។

Verse 8

۞ وَإِذَا مَسَّ ٱلْإِنسَـٰنَ ضُرٌّ دَعَا رَبَّهُۥ مُنِيبًا إِلَيْهِ ثُمَّ إِذَا خَوَّلَهُۥ نِعْمَةً مِّنْهُ نَسِىَ مَا كَانَ يَدْعُوٓا۟ إِلَيْهِ مِن قَبْلُ وَجَعَلَ لِلَّهِ أَندَادًا لِّيُضِلَّ عَن سَبِيلِهِۦ ۚ قُلْ تَمَتَّعْ بِكُفْرِكَ قَلِيلًا ۖ إِنَّكَ مِنْ أَصْحَـٰبِ ٱلنَّارِ

Transliteration wa-idhā massa l-insāna ḍurrun daʿā rabbahu munīban ilayhi thumma idhā khawwalahu niʿ'matan min'hu nasiya mā kāna yadʿū ilayhi min qablu wajaʿala lillahi andādan liyuḍilla ʿan sabīlihi qul tamattaʿ bikuf'rika qalīlan innaka min aṣḥābi l-nāri

Khmer ហើយនៅពេលដែលគ្រោះថ្នាក់បានបៀតបៀនមនុស្សលោក គេក៏បានបួងសួងសុំពីម្ចាស់របស់គេ ដោយសារភាពកំហុសទៅចំពោះ ទ្រង់។ បន្ទាប់មកនៅពេលដែលទ្រង់បានប្រទាននៀកម៉ាត់របស់ទ្រង់ ឱ្យគេវិញនោះ គេក៏ភេ្លចនូវអ្វីដែលគេធ្លាប់បួងសួងសុំពីទ្រង់កាលពី មុន ថែមទាំងបានបង្កើតព្រះនានាសម្រាប់ធ្វើស្ហ៊ីរិកចំពោះអល់ឡោះ ដើម្បីធ្វើឱ្យ(មនុស្សលោក)វងេ្វងពីមាគ៌ារបស់ទ្រង់ទៀតផង។ ចូរ អ្នក(មូហាំម៉ាត់)ពោលថាៈ ចូរអ្នកសប្បាយរីករាយនឹងភាពគ្មាន ជំនឿរបស់អ្នកមួយរយៈពេលសិនចុះ។ ពិតប្រាកដណាស់ អ្នកគឺ ស្ថិតក្នុងចំណោមពួកនរក។

Verse 9

أَمَّنْ هُوَ قَـٰنِتٌ ءَانَآءَ ٱلَّيْلِ سَاجِدًا وَقَآئِمًا يَحْذَرُ ٱلْـَٔاخِرَةَ وَيَرْجُوا۟ رَحْمَةَ رَبِّهِۦ ۗ قُلْ هَلْ يَسْتَوِى ٱلَّذِينَ يَعْلَمُونَ وَٱلَّذِينَ لَا يَعْلَمُونَ ۗ إِنَّمَا يَتَذَكَّرُ أُو۟لُوا۟ ٱلْأَلْبَـٰبِ

Transliteration amman huwa qānitun ānāa al-layli sājidan waqāiman yaḥdharu l-ākhirata wayarjū raḥmata rabbihi qul hal yastawī alladhīna yaʿlamūna wa-alladhīna lā yaʿlamūna innamā yatadhakkaru ulū l-albābi

Khmer (តើអ្នកដែលសប្បាយរីករាយនឹងភាពគ្មានជំនឿប្រសើរ ជាង) ឬមួយអ្នកដែលគោរពសក្ការៈចំពោះអល់ឡោះនៅពេល យប់ដោយស៊ូជូត និងឈរទាំងខ្លាចចំពោះថ្ងៃបរលោក ហើយ សង្ឃឹមចំពោះក្ដីមេត្ដាករុណាពីម្ចាស់របស់គេប្រសើរជាង? ចូរអ្នក (មូហាំម៉ាត់)ពោលថាៈ តើបណ្ដាអ្នកដែលចេះដឹង និងអ្នកដែល មិនចេះដឹងស្មើគ្នាដែរឬទេ? ពិតប្រាកដណាស់ មានតែបញ្ញាជន ទាំងឡាយប៉ុណ្ណោះដែលចេះពិចារណា។

Verse 10

قُلْ يَـٰعِبَادِ ٱلَّذِينَ ءَامَنُوا۟ ٱتَّقُوا۟ رَبَّكُمْ ۚ لِلَّذِينَ أَحْسَنُوا۟ فِى هَـٰذِهِ ٱلدُّنْيَا حَسَنَةٌ ۗ وَأَرْضُ ٱللَّهِ وَٰسِعَةٌ ۗ إِنَّمَا يُوَفَّى ٱلصَّـٰبِرُونَ أَجْرَهُم بِغَيْرِ حِسَابٍ

Transliteration qul yāʿibādi alladhīna āmanū ittaqū rabbakum lilladhīna aḥsanū fī hādhihi l-dun'yā ḥasanatun wa-arḍu l-lahi wāsiʿatun innamā yuwaffā l-ṣābirūna ajrahum bighayri ḥisābin

Khmer ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ឱបណ្ដាខ្ញុំដែលមានជំនឿ. ចូរពួកអ្នកកោតខ្លាចចំពោះម្ចាស់របស់ពួកអ្នក។ ការតបស្នងដ៏ល្អ (នៅថ្ងៃបរលោក) គឺសម្រាប់អ្នកដែលបានសាងអំពើល្អនៅក្នុង លោកិយនេះ។ ហើយផែនដីរបស់អល់ឡោះគឺទូលំទូលាយ។ ពិត ប្រាកដណាស់ បណ្ដាអ្នកដែលអត់ធ្មត់នឹងត្រូវគេផ្ដល់ឱ្យនូវផលបុណ្យ របស់ពួកគេយ៉ាងពេញលេញដោយឥតគណនា។

Verse 11

قُلْ إِنِّىٓ أُمِرْتُ أَنْ أَعْبُدَ ٱللَّهَ مُخْلِصًا لَّهُ ٱلدِّينَ

Transliteration qul innī umir'tu an aʿbuda l-laha mukh'liṣan lahu l-dīna

Khmer ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ពិតប្រាកដណាស់ ខ្ញុំត្រូវ បានគេបញ្ជាឱ្យគោរពសក្ការៈចំពោះអល់ឡោះដោយចិត្ដស្មោះស ក្នុងការប្រណិប័តន៍ចំពោះទ្រង់។

Verse 12

وَأُمِرْتُ لِأَنْ أَكُونَ أَوَّلَ ٱلْمُسْلِمِينَ

Transliteration wa-umir'tu li-an akūna awwala l-mus'limīna

Khmer ហើយខ្ញុំក៏ត្រូវបានគេបញ្ជាដើម្បីឱ្យក្លាយជាអ្នកដែលកាន់ សាសនាអ៊ីស្លាមមុនគេបង្អស់ដែរ។

Verse 13

قُلْ إِنِّىٓ أَخَافُ إِنْ عَصَيْتُ رَبِّى عَذَابَ يَوْمٍ عَظِيمٍ

Transliteration qul innī akhāfu in ʿaṣaytu rabbī ʿadhāba yawmin ʿaẓīmin

Khmer ចូរអ្នកពោលថា ពិតប្រាកដណាស់ ខ្ញុំខ្លាចត្រូវទារុណកម្មនាថ្ងៃដ៏ធំធេង ប្រសិនបើខ្ញុំប្រឆាំងនឹងម្ចាស់របស់ខ្ញុំ។

Verse 14

قُلِ ٱللَّهَ أَعْبُدُ مُخْلِصًا لَّهُۥ دِينِى

Transliteration quli l-laha aʿbudu mukh'liṣan lahu dīnī

Khmer ចូរអ្នកពោលថាៈ អល់ឡោះតែមួយគត់ដែលខ្ញុំគោរព សក្ការៈដោយចិត្ដស្មោះសក្នុងការប្រណិប័តន៍របស់ខ្ញុំចំពោះទ្រង់។

Verse 15

فَٱعْبُدُوا۟ مَا شِئْتُم مِّن دُونِهِۦ ۗ قُلْ إِنَّ ٱلْخَـٰسِرِينَ ٱلَّذِينَ خَسِرُوٓا۟ أَنفُسَهُمْ وَأَهْلِيهِمْ يَوْمَ ٱلْقِيَـٰمَةِ ۗ أَلَا ذَٰلِكَ هُوَ ٱلْخُسْرَانُ ٱلْمُبِينُ

Transliteration fa-uʿ'budū mā shi'tum min dūnihi qul inna l-khāsirīna alladhīna khasirū anfusahum wa-ahlīhim yawma l-qiyāmati alā dhālika huwa l-khus'rānu l-mubīnu

Khmer ដូចេ្នះ ចូរពួកអ្នកគោរពសក្ការៈអ្វីផេ្សងក្រៅពីទ្រង់តាម តែចិត្ដរបស់ពួកអ្នកចុះ។ ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ពួកដែល ខាតបង់ គឺជាពួកដែលបានខាតបង់ខ្លួនឯង និងក្រុមគ្រួសាររបស់ ពួកគេនៅថ្ងៃបរលោក។ តើនោះមិនមែនជាការខាតបង់ដ៏ច្បាស់ លាស់បំផុតទេឬ?

Verse 16

لَهُم مِّن فَوْقِهِمْ ظُلَلٌ مِّنَ ٱلنَّارِ وَمِن تَحْتِهِمْ ظُلَلٌ ۚ ذَٰلِكَ يُخَوِّفُ ٱللَّهُ بِهِۦ عِبَادَهُۥ ۚ يَـٰعِبَادِ فَٱتَّقُونِ

Transliteration lahum min fawqihim ẓulalun mina l-nāri wamin taḥtihim ẓulalun dhālika yukhawwifu l-lahu bihi ʿibādahu yāʿibādi fa-ittaqūni

Khmer មានភ្លើងជាស្រទាប់ៗនៅពីលើពួកគេ និងនៅពីក្រោមពួក គេ។ (ទារុណកម្ម)នោះហើយដែលអល់ឡោះគំរាមខ្ញុំទាំងឡាយ របស់ទ្រង់ឱ្យភ័យខ្លាច។ ឱខ្ញុំទាំងឡាយរបស់យើង. ចូរពួកអ្នកកោត ខ្លាចយើងចុះ។

Verse 17

وَٱلَّذِينَ ٱجْتَنَبُوا۟ ٱلطَّـٰغُوتَ أَن يَعْبُدُوهَا وَأَنَابُوٓا۟ إِلَى ٱللَّهِ لَهُمُ ٱلْبُشْرَىٰ ۚ فَبَشِّرْ عِبَادِ

Transliteration wa-alladhīna ij'tanabū l-ṭāghūta an yaʿbudūhā wa-anābū ilā l-lahi lahumu l-bush'rā fabashir ʿibādi

Khmer ហើយបណ្ដាអ្នកដែលចៀសឆ្ងាយពីពួកស្ហៃតនដោយ មិនគោរពសក្ការៈចំពោះពួកវា និងបានសារភាពទោសកំហុសទៅ ចំពោះអល់ឡោះ ពួកគេនឹងទទួលបានដំណឹងរីករាយ(ឋានសួគ៌)។ ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)ផ្ដល់ដំណឹងរីករាយនេះដល់បណ្ដាខ្ញុំរបស់ យើងចុះ។

Verse 18

ٱلَّذِينَ يَسْتَمِعُونَ ٱلْقَوْلَ فَيَتَّبِعُونَ أَحْسَنَهُۥٓ ۚ أُو۟لَـٰٓئِكَ ٱلَّذِينَ هَدَىٰهُمُ ٱللَّهُ ۖ وَأُو۟لَـٰٓئِكَ هُمْ أُو۟لُوا۟ ٱلْأَلْبَـٰبِ

Transliteration alladhīna yastamiʿūna l-qawla fayattabiʿūna aḥsanahu ulāika alladhīna hadāhumu l-lahu wa-ulāika hum ulū l-albābi

Khmer គឺបណ្ដាអ្នកដែលស្ដាប់នូវពាក្យសម្ដី និងអនុវត្ដតាមវា យ៉ាងល្អបំផុត។ អ្នកទាំងនោះហើយដែលអល់ឡោះបានចង្អុល បង្ហាញដល់ពួកគេ។ ហើយអ្នកទាំងនោះ ពួកគេក៏ជាបញ្ញាជនដែរ។

Verse 19

أَفَمَنْ حَقَّ عَلَيْهِ كَلِمَةُ ٱلْعَذَابِ أَفَأَنتَ تُنقِذُ مَن فِى ٱلنَّارِ

Transliteration afaman ḥaqqa ʿalayhi kalimatu l-ʿadhābi afa-anta tunqidhu man fī l-nāri

Khmer ដូចេ្នះ តើអ្នកដែលទារុណកម្មបានកំណត់ធ្លាក់ទៅលើ គេនោះ អ្នក(មូហាំម៉ាត់)អាចជួយសង្គ្រោះអ្នកដែលនៅក្នុងនរក បានឬ?

Verse 20

لَـٰكِنِ ٱلَّذِينَ ٱتَّقَوْا۟ رَبَّهُمْ لَهُمْ غُرَفٌ مِّن فَوْقِهَا غُرَفٌ مَّبْنِيَّةٌ تَجْرِى مِن تَحْتِهَا ٱلْأَنْهَـٰرُ ۖ وَعْدَ ٱللَّهِ ۖ لَا يُخْلِفُ ٱللَّهُ ٱلْمِيعَادَ

Transliteration lākini alladhīna ittaqaw rabbahum lahum ghurafun min fawqihā ghurafun mabniyyatun tajrī min taḥtihā l-anhāru waʿda l-lahi lā yukh'lifu l-lahu l-mīʿāda

Khmer ផ្ទុយទៅវិញ បណ្ដាអ្នកដែលកោតខ្លាចម្ចាស់របស់ពួកគេ សម្រាប់ពួកគេគឺវិមានដ៏ស្កឹមស្កៃជាច្រើនដែលនៅលើវាមានសំណង់ វិមានជាច្រើនទៀតដែលមានទនេ្លជាច្រើនហូរកាត់ពីក្រោមវា។ នេះ ជាការសន្យារបស់អល់ឡោះ។ អល់ឡោះមិនក្បត់សន្យាឡើយ។

Verse 21

أَلَمْ تَرَ أَنَّ ٱللَّهَ أَنزَلَ مِنَ ٱلسَّمَآءِ مَآءً فَسَلَكَهُۥ يَنَـٰبِيعَ فِى ٱلْأَرْضِ ثُمَّ يُخْرِجُ بِهِۦ زَرْعًا مُّخْتَلِفًا أَلْوَٰنُهُۥ ثُمَّ يَهِيجُ فَتَرَىٰهُ مُصْفَرًّا ثُمَّ يَجْعَلُهُۥ حُطَـٰمًا ۚ إِنَّ فِى ذَٰلِكَ لَذِكْرَىٰ لِأُو۟لِى ٱلْأَلْبَـٰبِ

Transliteration alam tara anna l-laha anzala mina l-samāi māan fasalakahu yanābīʿa fī l-arḍi thumma yukh'riju bihi zarʿan mukh'talifan alwānuhu thumma yahīju fatarāhu muṣ'farran thumma yajʿaluhu ḥuṭāman inna fī dhālika ladhik'rā li-ulī l-albābi

Khmer តើអ្នកមិនបានឃើញទេឬ ពិតប្រាកដណាស់ អល់ឡោះ បានបញ្ចុះទឹកភ្លៀងពីលើមេឃ ហើយទ្រង់បញ្ចូលវាទៅក្នុងដីឱ្យ ក្លាយជាប្រភពទឹក។ បន្ទាប់មក ទ្រង់បពោ្ចញដំណាំដាំដុះដែលពណ៌ របស់វាខុសៗគ្នាដោយសារវា។ បន្ទាប់មកទៀតទ្រង់ធ្វើឱ្យវាស្ងួត ហើយអ្នកមើលឃើញវាពណ៌លឿង។ ក្រោយមកទ្រង់ធ្វើឱ្យវា រលាយខេ្ទចខ្ទីនោះ? ពិតប្រាកដណាស់ នៅក្នុងរឿងនោះជាការ រំលឹកចំពោះបញ្ញាជនទាំងឡាយ។

Verse 22

أَفَمَن شَرَحَ ٱللَّهُ صَدْرَهُۥ لِلْإِسْلَـٰمِ فَهُوَ عَلَىٰ نُورٍ مِّن رَّبِّهِۦ ۚ فَوَيْلٌ لِّلْقَـٰسِيَةِ قُلُوبُهُم مِّن ذِكْرِ ٱللَّهِ ۚ أُو۟لَـٰٓئِكَ فِى ضَلَـٰلٍ مُّبِينٍ

Transliteration afaman sharaḥa l-lahu ṣadrahu lil'is'lāmi fahuwa ʿalā nūrin min rabbihi fawaylun lil'qāsiyati qulūbuhum min dhik'ri l-lahi ulāika fī ḍalālin mubīnin

Khmer ដូចេ្នះ តើអ្នកដែលអល់ឡោះបានបើកទ្រូងរបស់គេឱ្យទូលំ ទូលាយទៅរកសាសនាអ៊ីស្លាម រួចគេក៏បានទទួលពន្លឺពីម្ចាស់របស់ គេនោះ(ដូចអ្នកដែលអល់ឡោះបានបោះត្រាភ្ជិតលើចិត្ដរបស់គេ ឬ?)។ ដូចេ្នះ ភាពវិនាសអន្ដរាយគឺសម្រាប់ពួកដែលចិត្ដរបស់ពួក គេមានភាពរឹងរូសមិនព្រមទទួលការរំលឹករបស់អល់ឡោះ។ ពួក ទាំងនោះគឺស្ថិតក្នុងភាពវងេ្វងយ៉ាងច្បាស់លាស់។

Verse 23

ٱللَّهُ نَزَّلَ أَحْسَنَ ٱلْحَدِيثِ كِتَـٰبًا مُّتَشَـٰبِهًا مَّثَانِىَ تَقْشَعِرُّ مِنْهُ جُلُودُ ٱلَّذِينَ يَخْشَوْنَ رَبَّهُمْ ثُمَّ تَلِينُ جُلُودُهُمْ وَقُلُوبُهُمْ إِلَىٰ ذِكْرِ ٱللَّهِ ۚ ذَٰلِكَ هُدَى ٱللَّهِ يَهْدِى بِهِۦ مَن يَشَآءُ ۚ وَمَن يُضْلِلِ ٱللَّهُ فَمَا لَهُۥ مِنْ هَادٍ

Transliteration al-lahu nazzala aḥsana l-ḥadīthi kitāban mutashābihan mathāniya taqshaʿirru min'hu julūdu alladhīna yakhshawna rabbahum thumma talīnu julūduhum waqulūbuhum ilā dhik'ri l-lahi dhālika hudā l-lahi yahdī bihi man yashāu waman yuḍ'lili l-lahu famā lahu min hādin

Khmer អល់ឡោះបានបញ្ចុះពាក្យពេចន៍ដ៏ល្អប្រពៃជាគម្ពីរ (គួរអាន)ដែល(អាយ៉ាត់របស់វា)ប្រហាក់ប្រហែលគ្នាសាចុះសា ឡើង។ ស្បែករបស់បណ្ដាអ្នកដែលកោតខ្លាចម្ចាស់របស់ពួកគេព្រឺ ញាប់ញ័រដោយសារវា(នៅពេលបានស្ដាប់ឮឃ្លាទាំងនេះ)។ បន្ទាប់ មកស្បែករបស់ពួកគេ និងចិត្ដរបស់ពួកគេនឹងនរទន់ភ្លន់ឆ្ពោះទៅរក ការរំលឹករបស់អល់ឡោះ។ នោះហើយគឺជាការចង្អុលបង្ហាញរបស់ អល់ឡោះ ដែលទ្រង់ចង្អុលបង្ហាញតាមរយៈវាដល់អ្នកណាដែលទ្រង់ មានចេតនា។ ហើយអ្នកណាដែលអល់ឡោះធ្វើឱ្យវងេ្វង គឺគ្មានអ្នក ណាម្នាក់ចង្អុលបង្ហាញដល់គេឡើយ។

Verse 24

أَفَمَن يَتَّقِى بِوَجْهِهِۦ سُوٓءَ ٱلْعَذَابِ يَوْمَ ٱلْقِيَـٰمَةِ ۚ وَقِيلَ لِلظَّـٰلِمِينَ ذُوقُوا۟ مَا كُنتُمْ تَكْسِبُونَ

Transliteration afaman yattaqī biwajhihi sūa l-ʿadhābi yawma l-qiyāmati waqīla lilẓẓālimīna dhūqū mā kuntum taksibūna

Khmer ដូចេ្នះ តើអ្នកដែលប្រឈមមុខរបស់គេនឹងទារុណកម្មដ៏ អាក្រក់នៅថ្ងៃបរលោកនោះ(ដូចអ្នកដែលបានចូលឋានសួគ៌ឬ?)។ ហើយមានគេនិយាយទៅកាន់ពួកបំពានថាៈ ចូរពួកអ្នកភ្លក្ស (ទារុណកម្ម)នូវអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្ដចុះ។

Verse 25

كَذَّبَ ٱلَّذِينَ مِن قَبْلِهِمْ فَأَتَىٰهُمُ ٱلْعَذَابُ مِنْ حَيْثُ لَا يَشْعُرُونَ

Transliteration kadhaba alladhīna min qablihim fa-atāhumu l-ʿadhābu min ḥaythu lā yashʿurūna

Khmer ពួកជំនាន់មុនពួកគេបានបដិសេធ(នឹងអ្នកនាំសាររបស់ ពួកគេ) រួចមកទារុណកម្មបានមកដល់ពួកគេពីកន្លែងមួយដោយ ពួកគេមិនដឹងខ្ល្លួនឡើយ។

Verse 26

فَأَذَاقَهُمُ ٱللَّهُ ٱلْخِزْىَ فِى ٱلْحَيَوٰةِ ٱلدُّنْيَا ۖ وَلَعَذَابُ ٱلْـَٔاخِرَةِ أَكْبَرُ ۚ لَوْ كَانُوا۟ يَعْلَمُونَ

Transliteration fa-adhāqahumu l-lahu l-khiz'ya fī l-ḥayati l-dun'yā walaʿadhābu l-ākhirati akbaru law kānū yaʿlamūna

Khmer ហើយអល់ឡោះបានឱ្យពួកគេភ្លក្សរសជាតិវេទនាដ៏ អាម៉ាស់ក្នុងជីវិតលោកិយ។ តែទារុណកម្មនៅថ្ងៃបរលោកវិញ ពិត ជាធ្ងន់ធ្ងរជាងនេះទៅទៀតប្រសិនបើពួកគេបានដឹង។

Verse 27

وَلَقَدْ ضَرَبْنَا لِلنَّاسِ فِى هَـٰذَا ٱلْقُرْءَانِ مِن كُلِّ مَثَلٍ لَّعَلَّهُمْ يَتَذَكَّرُونَ

Transliteration walaqad ḍarabnā lilnnāsi fī hādhā l-qur'āni min kulli mathalin laʿallahum yatadhakkarūna

Khmer ហើយជាការពិតណាស់ យើងបានលើកគ្រប់ឧទាហរណ៍ សម្រាប់មនុស្សលោកនៅក្នុងគម្ពីរគួរអាននេះ សង្ឃឹមថាពួកគេនឹង យកធ្វើជាមេរៀន។

Verse 28

قُرْءَانًا عَرَبِيًّا غَيْرَ ذِى عِوَجٍ لَّعَلَّهُمْ يَتَّقُونَ

Transliteration qur'ānan ʿarabiyyan ghayra dhī ʿiwajin laʿallahum yattaqūna

Khmer (យើងបានបញ្ចុះ)គម្ពីរគួរអានជាភាសាអារ៉ាប់ដែលគ្មាន ភាពវៀចវេរឡើយ សង្ឃឹមថាពួកគេនឹងកោតខ្លាចយើង។

Verse 29

ضَرَبَ ٱللَّهُ مَثَلًا رَّجُلًا فِيهِ شُرَكَآءُ مُتَشَـٰكِسُونَ وَرَجُلًا سَلَمًا لِّرَجُلٍ هَلْ يَسْتَوِيَانِ مَثَلًا ۚ ٱلْحَمْدُ لِلَّهِ ۚ بَلْ أَكْثَرُهُمْ لَا يَعْلَمُونَ

Transliteration ḍaraba l-lahu mathalan rajulan fīhi shurakāu mutashākisūna warajulan salaman lirajulin hal yastawiyāni mathalan l-ḥamdu lillahi bal aktharuhum lā yaʿlamūna

Khmer អល់ឡោះបានលើកឧទាហរណ៍បុរសម្នាក់មានចៅហ្វាយ ជាច្រើននាក់ដែលទាស់ទែងគ្នាចំពោះរឿងរបស់គេ និងបុរសម្នាក់ ទៀតមានចិត្ដស្មោះត្រង់ចំពោះចៅហ្វាយតែម្នាក់។ តើការប្រៀប ធៀបទាំងពីរនោះស្មើរគ្នាដែរឬទេ? រាល់ការសរសើរគឺចំពោះ អល់ឡោះ។ ផ្ទុយទៅវិញ ពួកគេភាគច្រើនមិនដឹងឡើយ។

Verse 30

إِنَّكَ مَيِّتٌ وَإِنَّهُم مَّيِّتُونَ

Transliteration innaka mayyitun wa-innahum mayyitūna

Khmer ពិតប្រាកដណាស់ អ្នក(មូហាំម៉ាត់)នឹងស្លាប់ ហើយពិត ប្រាកដណាស់ ពួកគេក៏នឹងស្លាប់ដែរ។

Verse 31

ثُمَّ إِنَّكُمْ يَوْمَ ٱلْقِيَـٰمَةِ عِندَ رَبِّكُمْ تَخْتَصِمُونَ

Transliteration thumma innakum yawma l-qiyāmati ʿinda rabbikum takhtaṣimūna

Khmer បន្ទាប់មក ពិតប្រាកដណាស់ ពួកអ្នកនឹងឈ្លោះប្រកែក គ្នានៅចំពោះមុខម្ចាស់របស់ពួកអ្នកនៅថ្ងៃបរលោក។

Verse 32

۞ فَمَنْ أَظْلَمُ مِمَّن كَذَبَ عَلَى ٱللَّهِ وَكَذَّبَ بِٱلصِّدْقِ إِذْ جَآءَهُۥٓ ۚ أَلَيْسَ فِى جَهَنَّمَ مَثْوًى لِّلْكَـٰفِرِينَ

Transliteration faman aẓlamu mimman kadhaba ʿalā l-lahi wakadhaba bil-ṣid'qi idh jāahu alaysa fī jahannama mathwan lil'kāfirīna

Khmer ដូចេ្នះ តើអ្នកណាដែលបំពានជាងអ្នកដែលបាននិយាយ ភូតកុហកចំពោះអល់ឡោះ និងបានបដិសេធនឹងការពិតនៅពេល ដែលវាបានមកដល់គេទៀតនោះ? តើនៅក្នុងនរកជើហាន់ណាំមិន មែនជាកន្លែងសម្រាប់ពួកប្រឆាំងទេឬ?

Verse 33

وَٱلَّذِى جَآءَ بِٱلصِّدْقِ وَصَدَّقَ بِهِۦٓ ۙ أُو۟لَـٰٓئِكَ هُمُ ٱلْمُتَّقُونَ

Transliteration wa-alladhī jāa bil-ṣid'qi waṣaddaqa bihi ulāika humu l-mutaqūna

Khmer រីឯអ្នកដែលនាំមកនូវការពិត និងអ្នកដែលបានជឿលើវា អ្នកទាំងនោះហើយគឺជាអ្នកដែលកោតខ្លាចអល់ឡោះ។

Verse 34

لَهُم مَّا يَشَآءُونَ عِندَ رَبِّهِمْ ۚ ذَٰلِكَ جَزَآءُ ٱلْمُحْسِنِينَ

Transliteration lahum mā yashāūna ʿinda rabbihim dhālika jazāu l-muḥ'sinīna

Khmer ពួកគេនឹងទទួលបាននូវអ្វីៗដែលពួកគេចង់បានពីម្ចាស់ របស់ពួកគេ។ នោះហើយគឺជាការតបស្នងរបស់បណ្ដាអ្នកដែល សាងអំពើល្អ។

Verse 35

لِيُكَفِّرَ ٱللَّهُ عَنْهُمْ أَسْوَأَ ٱلَّذِى عَمِلُوا۟ وَيَجْزِيَهُمْ أَجْرَهُم بِأَحْسَنِ ٱلَّذِى كَانُوا۟ يَعْمَلُونَ

Transliteration liyukaffira l-lahu ʿanhum aswa-a alladhī ʿamilū wayajziyahum ajrahum bi-aḥsani alladhī kānū yaʿmalūna

Khmer ដើម្បីអល់ឡោះនឹងលុបបំបាត់ពីពួកគេនូវទង្វើដ៏អាក្រក់ ដែលពួកគេបានប្រព្រឹត្ដកន្លងមក ហើយទ្រង់នឹងតបស្នងឱ្យពួកគេ វិញនូវផលបុណ្យរបស់ពួកគេល្អប្រសើរជាងអ្វីដែលពួកគេធ្លាប់បាន សាងទៅទៀត។

Verse 36

أَلَيْسَ ٱللَّهُ بِكَافٍ عَبْدَهُۥ ۖ وَيُخَوِّفُونَكَ بِٱلَّذِينَ مِن دُونِهِۦ ۚ وَمَن يُضْلِلِ ٱللَّهُ فَمَا لَهُۥ مِنْ هَادٍ

Transliteration alaysa l-lahu bikāfin ʿabdahu wayukhawwifūnaka bi-alladhīna min dūnihi waman yuḍ'lili l-lahu famā lahu min hādin

Khmer តើអល់ឡោះមិនមែនជាអ្នកថែរក្សាខ្ញុំរបស់ទ្រង់(មូហាំ-ម៉ាត់)ទេឬ ខណៈដែលពួកគេបំភិតបំភ័យអ្នកពីសំណាក់ពួកផេ្សង ពីទ្រង់(ព្រះនានាដែលពួកគេអះអាងថា ព្រះទាំងនោះអាចបង្ក គ្រោះថ្នាក់ដល់អ្នក)នោះ? ហើយអ្នកណាដែលអល់ឡោះធ្វើឱ្យ វងេ្វងនោះ គឺគ្មានអ្នកណាម្នាក់ចង្អុលបង្ហាញដល់គេឡើយ។

Verse 37

وَمَن يَهْدِ ٱللَّهُ فَمَا لَهُۥ مِن مُّضِلٍّ ۗ أَلَيْسَ ٱللَّهُ بِعَزِيزٍ ذِى ٱنتِقَامٍ

Transliteration waman yahdi l-lahu famā lahu min muḍillin alaysa l-lahu biʿazīzin dhī intiqāmin

Khmer ហើយអ្នកណាដែលអល់ឡោះចង្អុលបង្ហាញនោះក៏គ្មាន អ្នកណាម្នាក់អាចធ្វើឱ្យគេវងេ្វងបានដែរ។ តើអល់ឡោះមិនមែន ជាអ្នកដែលមហាខ្លាំងពូកែ មានអានុភាពផ្ដន្ទាទោសទេឬ?

Verse 38

وَلَئِن سَأَلْتَهُم مَّنْ خَلَقَ ٱلسَّمَـٰوَٰتِ وَٱلْأَرْضَ لَيَقُولُنَّ ٱللَّهُ ۚ قُلْ أَفَرَءَيْتُم مَّا تَدْعُونَ مِن دُونِ ٱللَّهِ إِنْ أَرَادَنِىَ ٱللَّهُ بِضُرٍّ هَلْ هُنَّ كَـٰشِفَـٰتُ ضُرِّهِۦٓ أَوْ أَرَادَنِى بِرَحْمَةٍ هَلْ هُنَّ مُمْسِكَـٰتُ رَحْمَتِهِۦ ۚ قُلْ حَسْبِىَ ٱللَّهُ ۖ عَلَيْهِ يَتَوَكَّلُ ٱلْمُتَوَكِّلُونَ

Transliteration wala-in sa-altahum man khalaqa l-samāwāti wal-arḍa layaqūlunna l-lahu qul afara-aytum mā tadʿūna min dūni l-lahi in arādaniya l-lahu biḍurrin hal hunna kāshifātu ḍurrihi aw arādanī biraḥmatin hal hunna mum'sikātu raḥmatihi qul ḥasbiya l-lahu ʿalayhi yatawakkalu l-mutawakilūna

Khmer ហើយពិតប្រាកដណាស់ ប្រសិនបើអ្នក(មូហាំម៉ាត់)សួរ ពួកគេថាៈ តើអ្នកណាដែលបានបង្កើតមេឃជាច្រើនជាន់និងផែនដី ពួកគេប្រាកដជាឆ្លើយថាៈ គឺអល់ឡោះ។ ចូរអ្នកពោលថាៈ ដូចេ្នះ តើពួកអ្នកបានឃើញអ្វីដែលពួកអ្នកបួងសួងសុំផេ្សងពីអល់ឡោះ ប្រសិនបើអល់ឡោះមានបំណងឱ្យខ្ញុំមានគ្រោះថ្នាក់ តើពួកវា(ព្រះ នានា)អាចបំបាត់គ្រោះថ្នាក់របស់ទ្រង់នោះបានដែរឬទេ? ឬទ្រង់ មានបំណងប្រទានក្ដីមេត្ដាករុណាដល់ខ្ញុំ តើពួកវាអាចរារាំងក្ដីមេត្ដា ករុណារបស់ទ្រង់បានឬ? ចូរអ្នកពោលថាៈ អល់ឡោះគឺគ្រប់គ្រាន់ ហើយសម្រាប់ខ្ញុំ។ ចំពោះទ្រង់តែមួយគត់ដែលបណ្ដាអ្នកដែលទុក ចិត្ដប្រគល់ការទុកចិត្ដ។

Verse 39

قُلْ يَـٰقَوْمِ ٱعْمَلُوا۟ عَلَىٰ مَكَانَتِكُمْ إِنِّى عَـٰمِلٌ ۖ فَسَوْفَ تَعْلَمُونَ

Transliteration qul yāqawmi iʿ'malū ʿalā makānatikum innī ʿāmilun fasawfa taʿlamūna

Khmer ចូរអ្នកពោលថាៈ ឱក្រុមរបស់ខ្ញុំ. ចូរពួកអ្នកអនុវត្ដតាម មាគ៌ារបស់ពួកអ្នកចុះ ចំណែកខ្ញុំក៏អនុវត្ដតាមមាគ៌ារបស់ខ្ញុំដែរ។ ហើយពួកអ្នកគង់តែនឹងដឹងថាៈ

Verse 40

مَن يَأْتِيهِ عَذَابٌ يُخْزِيهِ وَيَحِلُّ عَلَيْهِ عَذَابٌ مُّقِيمٌ

Transliteration man yatīhi ʿadhābun yukh'zīhi wayaḥillu ʿalayhi ʿadhābun muqīmun

Khmer អ្នកណាហើយដែលទារុណកម្មនឹងធ្លាក់ទៅលើគេ ធ្វើឱ្យគេ វេទនាយ៉ាងអាម៉ាស់។ ហើយទារុណកម្មអមតៈនឹងធ្លាក់ទៅលើគេ។

Verse 41

إِنَّآ أَنزَلْنَا عَلَيْكَ ٱلْكِتَـٰبَ لِلنَّاسِ بِٱلْحَقِّ ۖ فَمَنِ ٱهْتَدَىٰ فَلِنَفْسِهِۦ ۖ وَمَن ضَلَّ فَإِنَّمَا يَضِلُّ عَلَيْهَا ۖ وَمَآ أَنتَ عَلَيْهِم بِوَكِيلٍ

Transliteration innā anzalnā ʿalayka l-kitāba lilnnāsi bil-ḥaqi famani ih'tadā falinafsihi waman ḍalla fa-innamā yaḍillu ʿalayhā wamā anta ʿalayhim biwakīlin

Khmer ពិតប្រាកដណាស់ យើងបានបញ្ចុះគម្ពីរ(គួរអាន)ឱ្យអ្នក (មូហាំម៉ាត់)ដោយការពិតសម្រាប់មនុស្សលោក។ ហើយអ្នកណា ដែលទទួលបានការចង្អុលបង្ហាញនោះ គឺសម្រាប់ខ្លួនគេប៉ុណ្ណោះ។ តែអ្នកណាដែលបានវងេ្វងវិញ ពិតប្រាកដណាស់គេវងេ្វងដោយខ្លួន ឯង។ ហើយអ្នកមិនមែនជាអ្នកទទួលខុសត្រូវលើពួកគេឡើយ។

Verse 42

ٱللَّهُ يَتَوَفَّى ٱلْأَنفُسَ حِينَ مَوْتِهَا وَٱلَّتِى لَمْ تَمُتْ فِى مَنَامِهَا ۖ فَيُمْسِكُ ٱلَّتِى قَضَىٰ عَلَيْهَا ٱلْمَوْتَ وَيُرْسِلُ ٱلْأُخْرَىٰٓ إِلَىٰٓ أَجَلٍ مُّسَمًّى ۚ إِنَّ فِى ذَٰلِكَ لَـَٔايَـٰتٍ لِّقَوْمٍ يَتَفَكَّرُونَ

Transliteration al-lahu yatawaffā l-anfusa ḥīna mawtihā wa-allatī lam tamut fī manāmihā fayum'siku allatī qaḍā ʿalayhā l-mawta wayur'silu l-ukh'rā ilā ajalin musamman inna fī dhālika laāyātin liqawmin yatafakkarūna

Khmer អល់ឡោះគឺជាអ្នកដកយកព្រលឹងរាល់ៗរូបនៅពេលដែល វាស្លាប់ និងរូបដែលមិនទាន់ស្លាប់នៅពេលដែលវាដេកលក់។ ហើយ ទ្រង់រក្សាទុកព្រលឹងរបស់បុគ្គលណាដែលទ្រង់បានកំណត់ឱ្យវាស្លាប់ រួចទ្រង់បញ្ជូនព្រលឹងផេ្សងទៀត(ដែលដេកលក់)ឱ្យត្រឡប់មក(រក រូប)វិញរហូតដល់ពេលកំណត់(ស្លាប់)។ ពិតប្រាកដណាស់ នៅក្នុង រឿងនោះគឺជាភស្ដុតាងៗសម្រាប់ក្រុមដែលចេះគិតពិចារណា។

Verse 43

أَمِ ٱتَّخَذُوا۟ مِن دُونِ ٱللَّهِ شُفَعَآءَ ۚ قُلْ أَوَلَوْ كَانُوا۟ لَا يَمْلِكُونَ شَيْـًٔا وَلَا يَعْقِلُونَ

Transliteration ami ittakhadhū min dūni l-lahi shufaʿāa qul awalaw kānū lā yamlikūna shayan walā yaʿqilūna

Khmer ផ្ទុយទៅវិញ ពួកគេបានយកអ្នកអន្ដរាគមន៍(ព្រះនានា) ផេ្សងពីអល់ឡោះ។ ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ តើទោះបីជា ពួកវាគ្មានលទ្ធភាពអ្វីសោះនិងគ្មានសតិក៏ដោយឬ?

Verse 44

قُل لِّلَّهِ ٱلشَّفَـٰعَةُ جَمِيعًا ۖ لَّهُۥ مُلْكُ ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ ۖ ثُمَّ إِلَيْهِ تُرْجَعُونَ

Transliteration qul lillahi l-shafāʿatu jamīʿan lahu mul'ku l-samāwāti wal-arḍi thumma ilayhi tur'jaʿūna

Khmer ចូរអ្នកពោលថាៈ ការធ្វើអន្ដរាគមន៍ទាំងអស់គឺជាកម្មសិទ្ធិ របស់អល់ឡោះ។ ការគ្រប់គ្រងមេឃជាច្រើនជាន់និងផែនដី គឺជា កម្មសិទិ្ធរបស់ទ្រង់។ បន្ទាប់មក ពួកអ្នកនឹងត្រូវវិលត្រឡប់ទៅកាន់ ទ្រង់តែមួយគត់។

Verse 45

وَإِذَا ذُكِرَ ٱللَّهُ وَحْدَهُ ٱشْمَأَزَّتْ قُلُوبُ ٱلَّذِينَ لَا يُؤْمِنُونَ بِٱلْـَٔاخِرَةِ ۖ وَإِذَا ذُكِرَ ٱلَّذِينَ مِن دُونِهِۦٓ إِذَا هُمْ يَسْتَبْشِرُونَ

Transliteration wa-idhā dhukira l-lahu waḥdahu ish'ma-azzat qulūbu alladhīna lā yu'minūna bil-ākhirati wa-idhā dhukira alladhīna min dūnihi idhā hum yastabshirūna

Khmer ហើយនៅពេលដែលមានគេរំលឹកពីអល់ឡោះជាម្ចាស់តែ មួយគត់ ចិត្ដរបស់ពួកដែលគ្មានជំនឿនឹងថ្ងៃបរលោកខ្ពើមរអើម យ៉ាងខ្លាំង។ តែនៅពេលដែលគេរំលឹកពីពួក(ព្រះនានា)ដែលផេ្សង ពីទ្រង់ ស្រាប់តែពួកគេសប្បាយរីករាយ។

Verse 46

قُلِ ٱللَّهُمَّ فَاطِرَ ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ عَـٰلِمَ ٱلْغَيْبِ وَٱلشَّهَـٰدَةِ أَنتَ تَحْكُمُ بَيْنَ عِبَادِكَ فِى مَا كَانُوا۟ فِيهِ يَخْتَلِفُونَ

Transliteration quli l-lahuma fāṭira l-samāwāti wal-arḍi ʿālima l-ghaybi wal-shahādati anta taḥkumu bayna ʿibādika fī mā kānū fīhi yakhtalifūna

Khmer ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ឱអល់ឡោះជាអ្នកដែល បានបង្កើតមេឃជាច្រើនជាន់និងផែនដី ជាអ្នកដឹងពីប្រការអាថ៌-កំបាំង និងប្រការលាតត្រដាង. ទ្រង់ហើយដែលជាអ្នកកាត់សេចក្ដី រវាងខ្ញុំទាំងឡាយរបស់ទ្រង់នូវអ្វីដែលពួកគេធ្លាប់ខ្វែងគំនិតគ្នា ចំពោះវា។

Verse 47

وَلَوْ أَنَّ لِلَّذِينَ ظَلَمُوا۟ مَا فِى ٱلْأَرْضِ جَمِيعًا وَمِثْلَهُۥ مَعَهُۥ لَٱفْتَدَوْا۟ بِهِۦ مِن سُوٓءِ ٱلْعَذَابِ يَوْمَ ٱلْقِيَـٰمَةِ ۚ وَبَدَا لَهُم مِّنَ ٱللَّهِ مَا لَمْ يَكُونُوا۟ يَحْتَسِبُونَ

Transliteration walaw anna lilladhīna ẓalamū mā fī l-arḍi jamīʿan wamith'lahu maʿahu la-if'tadaw bihi min sūi l-ʿadhābi yawma l-qiyāmati wabadā lahum mina l-lahi mā lam yakūnū yaḥtasibūna

Khmer ហើយពិតប្រាកដណាស់ ប្រសិនបើពួកដែលបំពានមានអ្វីៗ គ្រប់បែបយ៉ាងនៅលើផែនដីនេះទេ្វដង ពួកគេពិតជានឹងយកទ្រព្យ សម្បត្ដិទាំងនោះទៅលោះខ្លួនរបស់ពួកគេពីទារុណកម្មដ៏អាក្រក់នៅ ថ្ងៃបរលោកជាមិនខាន។ ហើយអ្វីៗដែលពួកគេមិនធ្លាប់នឹកគិតនោះ បានលាតត្រដាងចំពោះពួកគេតាមការរៀបចំរបស់អល់ឡោះ។

Verse 48

وَبَدَا لَهُمْ سَيِّـَٔاتُ مَا كَسَبُوا۟ وَحَاقَ بِهِم مَّا كَانُوا۟ بِهِۦ يَسْتَهْزِءُونَ

Transliteration wabadā lahum sayyiātu mā kasabū waḥāqa bihim mā kānū bihi yastahziūna

Khmer ហើយអំពើអាក្រក់ទាំងឡាយដែលពួកគេប្រព្រឹត្ដកន្លង មកក៏បានលាតត្រដាងចំពោះពួកគេដែរ។ ហើយអ្វីៗ(ទារុណកម្ម) ដែលពួកគេធ្លាប់បានសើចចំអកនឹងវាបានហ៊ុមព័ទ្ធពួកគេ។

Verse 49

فَإِذَا مَسَّ ٱلْإِنسَـٰنَ ضُرٌّ دَعَانَا ثُمَّ إِذَا خَوَّلْنَـٰهُ نِعْمَةً مِّنَّا قَالَ إِنَّمَآ أُوتِيتُهُۥ عَلَىٰ عِلْمٍۭ ۚ بَلْ هِىَ فِتْنَةٌ وَلَـٰكِنَّ أَكْثَرَهُمْ لَا يَعْلَمُونَ

Transliteration fa-idhā massa l-insāna ḍurrun daʿānā thumma idhā khawwalnāhu niʿ'matan minnā qāla innamā ūtītuhu ʿalā ʿil'min bal hiya fit'natun walākinna aktharahum lā yaʿlamūna

Khmer ក្រោយមក នៅពេលដែលគ្រោះថ្នាក់បានបៀតបៀន មនុស្សលោក គេបានបួងសួងសុំពីយើង។ បន្ទាប់មកនៅពេលដែល យើងបានប្រទានឱ្យគេនូវនៀកម៉ាត់ពីយើងវិញនោះ គេបែរជា និយាយថាៈ តាមពិតគេបានផ្ដល់វាឱ្យខ្ញុំ គឺដោយសារតែការចេះដឹង របស់ខ្ញុំប៉ុណ្ណោះ។ ផ្ទុយទៅវិញ វាគឺជាការសាកល្បងមួយ ក៏ប៉ុន្ដែ ពួកគេភាគច្រើនមិនដឹងឡើយ។

Verse 50

قَدْ قَالَهَا ٱلَّذِينَ مِن قَبْلِهِمْ فَمَآ أَغْنَىٰ عَنْهُم مَّا كَانُوا۟ يَكْسِبُونَ

Transliteration qad qālahā alladhīna min qablihim famā aghnā ʿanhum mā kānū yaksibūna

Khmer ជាការពិតណាស់ពួកជំនាន់មុនពួកគេក៏បាននិយាយដូចនោះ ដែរ។ ដូចេ្នះ អ្វីដែលពួកគេធ្លាប់ប្រឹងប្រែង(រកទ្រព្យសមត្ដិ និងកូន ចៅ)កន្លងមកមិនអាចការពារពួកគេ(ពីទារុណកម្ម)បានឡើយ។

Verse 51

فَأَصَابَهُمْ سَيِّـَٔاتُ مَا كَسَبُوا۟ ۚ وَٱلَّذِينَ ظَلَمُوا۟ مِنْ هَـٰٓؤُلَآءِ سَيُصِيبُهُمْ سَيِّـَٔاتُ مَا كَسَبُوا۟ وَمَا هُم بِمُعْجِزِينَ

Transliteration fa-aṣābahum sayyiātu mā kasabū wa-alladhīna ẓalamū min hāulāi sayuṣībuhum sayyiātu mā kasabū wamā hum bimuʿ'jizīna

Khmer ហើយអំពើអាក្រក់ទាំងឡាយដែលពួកគេបានសាងបាន ធ្លាក់ទៅលើពួកគេ។ ហើយពួកដែលបានបំពានក្នុងចំណោមពួកទាំង នោះ(ពួកមូស្ហរីគីន) អំពើអាក្រក់ទាំងឡាយដែលពួកគេធ្លាប់បាន សាងក៏នឹងធ្លាក់លើពួកគេដែរ ហើយពួកគេមិនអាចគេចផុតឡើយ។

Verse 52

أَوَلَمْ يَعْلَمُوٓا۟ أَنَّ ٱللَّهَ يَبْسُطُ ٱلرِّزْقَ لِمَن يَشَآءُ وَيَقْدِرُ ۚ إِنَّ فِى ذَٰلِكَ لَـَٔايَـٰتٍ لِّقَوْمٍ يُؤْمِنُونَ

Transliteration awalam yaʿlamū anna l-laha yabsuṭu l-riz'qa liman yashāu wayaqdiru inna fī dhālika laāyātin liqawmin yu'minūna

Khmer តើពួកគេមិនបានដឹងទេថាៈ ពិតប្រាកដណាស់ អល់ឡោះ បើកទូលាយ និងក្បិតក្បៀតលាភសក្ការៈចំពោះអ្នកណាដែលទ្រង់ មានចេតនា។ ពិតប្រាកដណាស់ នៅក្នុងរឿងនោះគឺជាភស្ដុតាងៗ សម្រាប់ក្រុមដែលមានជំនឿ។

Verse 53

۞ قُلْ يَـٰعِبَادِىَ ٱلَّذِينَ أَسْرَفُوا۟ عَلَىٰٓ أَنفُسِهِمْ لَا تَقْنَطُوا۟ مِن رَّحْمَةِ ٱللَّهِ ۚ إِنَّ ٱللَّهَ يَغْفِرُ ٱلذُّنُوبَ جَمِيعًا ۚ إِنَّهُۥ هُوَ ٱلْغَفُورُ ٱلرَّحِيمُ

Transliteration qul yāʿibādiya alladhīna asrafū ʿalā anfusihim lā taqnaṭū min raḥmati l-lahi inna l-laha yaghfiru l-dhunūba jamīʿan innahu huwa l-ghafūru l-raḥīmu

Khmer ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ឱខ្ញុំទាំងឡាយរបស់យើង ដែលបានបំពានលើខ្លួនឯង. ចូរពួកអ្នកកុំអស់សង្ឃឹមចំពោះក្ដីមេត្ដា ករុណារបស់អល់ឡោះឱ្យសោះ។ ពិតប្រាកដណាស់ អល់ឡោះនឹង អភ័យទោសនូវរាល់ទោសកំហុសទាំងអស់។ ពិតប្រាកដណាស់ ទ្រង់ជាម្ចាស់មហាអភ័យទោស មហាអាណិតស្រឡាញ់។

Verse 54

وَأَنِيبُوٓا۟ إِلَىٰ رَبِّكُمْ وَأَسْلِمُوا۟ لَهُۥ مِن قَبْلِ أَن يَأْتِيَكُمُ ٱلْعَذَابُ ثُمَّ لَا تُنصَرُونَ

Transliteration wa-anībū ilā rabbikum wa-aslimū lahu min qabli an yatiyakumu l-ʿadhābu thumma lā tunṣarūna

Khmer ចូរពួកអ្នកវិលត្រឡប់ដោយសារភាពទោសកំហុសទៅ ចំពោះម្ចាស់របស់ពួកអ្នក និងប្រគល់ខ្លួនចំពោះទ្រង់មុននឹងទារុណកម្មមកដល់ពួកអ្នក។ បន្ទាប់មក ពួកអ្នកនឹងមិនត្រូវគេជួយឡើយ។

Verse 55

وَٱتَّبِعُوٓا۟ أَحْسَنَ مَآ أُنزِلَ إِلَيْكُم مِّن رَّبِّكُم مِّن قَبْلِ أَن يَأْتِيَكُمُ ٱلْعَذَابُ بَغْتَةً وَأَنتُمْ لَا تَشْعُرُونَ

Transliteration wa-ittabiʿū aḥsana mā unzila ilaykum min rabbikum min qabli an yatiyakumu l-ʿadhābu baghtatan wa-antum lā tashʿurūna

Khmer ហើយចូរពួកអ្នកប្រតិបត្ដិតាមអ្វីដែលល្អបំផុតដែលគេបាន បញ្ចុះមកឱ្យពួកអ្នកពីម្ចាស់របស់ពួកអ្នកមុននឹងទារុណកម្មមកដល់ ពួកអ្នកភ្លាមៗ ខណៈដែលពួកអ្នកមិនដឹងខ្លួននោះ។

Verse 56

أَن تَقُولَ نَفْسٌ يَـٰحَسْرَتَىٰ عَلَىٰ مَا فَرَّطتُ فِى جَنۢبِ ٱللَّهِ وَإِن كُنتُ لَمِنَ ٱلسَّـٰخِرِينَ

Transliteration an taqūla nafsun yāḥasratā ʿalā mā farraṭtu fī janbi l-lahi wa-in kuntu lamina l-sākhirīna

Khmer ដើម្បីកុំឱ្យបុគ្គលណាមួយនិយាយថាៈ គួរឱ្យសោកស្ដាយ ណាស់ខ្ញុំ ទៅលើអ្វីដែលខ្ញុំបានធ្វើឱ្យបាត់បង់នូវកាតព្វកិច្ចរបស់ អល់ឡោះ ហើយពិតប្រាកដណាស់ ខ្ញុំស្ថិតក្នុងចំណោមពួកដែលចំអក មើលងាយ(សាសនារបស់អល់ឡោះ និងអ្នកនាំសាររបស់ទ្រង់)។

Verse 57

أَوْ تَقُولَ لَوْ أَنَّ ٱللَّهَ هَدَىٰنِى لَكُنتُ مِنَ ٱلْمُتَّقِينَ

Transliteration aw taqūla law anna l-laha hadānī lakuntu mina l-mutaqīna

Khmer ឬនិយាយថាៈ ពិតប្រាកដណាស់ ប្រសិនបើអល់ឡោះ បានចង្អុលបង្ហាញខ្ញុំ ខ្ញុំពិតជាស្ថិតក្នុងចំណោមអ្នកដែលកោតខ្លាច អល់ឡោះជាមិនខាន។

Verse 58

أَوْ تَقُولَ حِينَ تَرَى ٱلْعَذَابَ لَوْ أَنَّ لِى كَرَّةً فَأَكُونَ مِنَ ٱلْمُحْسِنِينَ

Transliteration aw taqūla ḥīna tarā l-ʿadhāba law anna lī karratan fa-akūna mina l-muḥ'sinīna

Khmer ឬនិយាយនៅពេលដែលគេឃើញទារុណកម្មថាៈ ពិត ប្រាកដណាស់ ប្រសិនបើខ្ញុំមានឱកាសត្រឡប់ទៅលោកិយវិញ ខ្ញុំ នឹងស្ថិតក្នុងចំណោមអ្នកដែលសាងអំពើល្អជាមិនខាន។

Verse 59

بَلَىٰ قَدْ جَآءَتْكَ ءَايَـٰتِى فَكَذَّبْتَ بِهَا وَٱسْتَكْبَرْتَ وَكُنتَ مِنَ ٱلْكَـٰفِرِينَ

Transliteration balā qad jāatka āyātī fakadhabta bihā wa-is'takbarta wakunta mina l-kāfirīna

Khmer មិនដូច្នោះទេ ជាការពិតណាស់អាយ៉ាត់ៗរបស់យើងបាន មកដល់អ្នក តែអ្នកបែរជាបានបដិសេធនឹងវា និងបានក្រអឺតក្រទម ព្រមទាំងបានស្ថិតក្នុងចំណោមអ្នកដែលប្រឆាំងទៅវិញ។

Verse 60

وَيَوْمَ ٱلْقِيَـٰمَةِ تَرَى ٱلَّذِينَ كَذَبُوا۟ عَلَى ٱللَّهِ وُجُوهُهُم مُّسْوَدَّةٌ ۚ أَلَيْسَ فِى جَهَنَّمَ مَثْوًى لِّلْمُتَكَبِّرِينَ

Transliteration wayawma l-qiyāmati tarā alladhīna kadhabū ʿalā l-lahi wujūhuhum mus'waddatun alaysa fī jahannama mathwan lil'mutakabbirīna

Khmer ហើយនៅថ្ងៃបរលោក អ្នកនឹងឃើញពួកដែលភូតកុហក ចំពោះអល់ឡោះ មុខរបស់ពួកគេខ្មៅងងឹត។ តើនៅក្នុងនរក ជើហាន់ណាំមិនមែនជាកន្លែងសម្រាប់ពួកដែលក្រអឺតក្រទមទេឬ?

Verse 61

وَيُنَجِّى ٱللَّهُ ٱلَّذِينَ ٱتَّقَوْا۟ بِمَفَازَتِهِمْ لَا يَمَسُّهُمُ ٱلسُّوٓءُ وَلَا هُمْ يَحْزَنُونَ

Transliteration wayunajjī l-lahu alladhīna ittaqaw bimafāzatihim lā yamassuhumu l-sūu walā hum yaḥzanūna

Khmer ហើយអល់ឡោះនឹងជួយសង្គ្រោះបណ្ដាអ្នកដែលកោតខ្លាច ទ្រង់ ដោយសារភាពជ័យជំនះរបស់ពួកគេដែលទារុណកម្មមិនអាច បៀតបៀនពួកគេបានឡើយ ហើយពួកគេក៏មិនព្រួយបារម្ភដែរ។

Verse 62

ٱللَّهُ خَـٰلِقُ كُلِّ شَىْءٍ ۖ وَهُوَ عَلَىٰ كُلِّ شَىْءٍ وَكِيلٌ

Transliteration al-lahu khāliqu kulli shayin wahuwa ʿalā kulli shayin wakīlun

Khmer អល់ឡោះគឺជាអ្នកដែលបានបង្កើតរាល់អ្វីៗទាំងអស់។ ហើយទ្រង់គឺជាអ្នកថែរក្សារាល់អ្វីៗទាំងអស់។

Verse 63

لَّهُۥ مَقَالِيدُ ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ ۗ وَٱلَّذِينَ كَفَرُوا۟ بِـَٔايَـٰتِ ٱللَّهِ أُو۟لَـٰٓئِكَ هُمُ ٱلْخَـٰسِرُونَ

Transliteration lahu maqālīdu l-samāwāti wal-arḍi wa-alladhīna kafarū biāyāti l-lahi ulāika humu l-khāsirūna

Khmer កូនសោមេឃជាច្រើនជាន់និងផែនដីជាកម្មសិទ្ធិរបស់ ទ្រង់។ ហើយពួកដែលប្រឆាំងនឹងអាយ៉ាត់ៗរបស់អល់ឡោះ ពួក ទាំងនោះហើយគឺជាពួកដែលខាតបង់។

Verse 64

قُلْ أَفَغَيْرَ ٱللَّهِ تَأْمُرُوٓنِّىٓ أَعْبُدُ أَيُّهَا ٱلْجَـٰهِلُونَ

Transliteration qul afaghayra l-lahi tamurūnnī aʿbudu ayyuhā l-jāhilūna

Khmer ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ដូចេ្នះ តើពួកអ្នកបញ្ជាខ្ញុំ ឱ្យគោរពសក្ការៈក្រៅពីអល់ឡោះឬ ឱពួកល្ងង់ខ្លៅ.

Verse 65

وَلَقَدْ أُوحِىَ إِلَيْكَ وَإِلَى ٱلَّذِينَ مِن قَبْلِكَ لَئِنْ أَشْرَكْتَ لَيَحْبَطَنَّ عَمَلُكَ وَلَتَكُونَنَّ مِنَ ٱلْخَـٰسِرِينَ

Transliteration walaqad ūḥiya ilayka wa-ilā alladhīna min qablika la-in ashrakta layaḥbaṭanna ʿamaluka walatakūnanna mina l-khāsirīna

Khmer ហើយជាការពិតណាស់ គេបានផ្ដល់វ៉ាហ៊ីឱ្យអ្នក(មូហាំ-ម៉ាត់) និងបណ្ដាអ្នកដែលពីមុនអ្នក។ ពិតប្រាកដណាស់ ប្រសិនបើ អ្នកបានធ្វើស្ហ៊ីរិក ទង្វើល្អរបស់អ្នកពិតជារលាយសាបសូន្យ ហើយ អ្នកនឹងស្ថិតក្នុងចំណោមអ្នកដែលខាតបង់ជាមិនខាន។

Verse 66

بَلِ ٱللَّهَ فَٱعْبُدْ وَكُن مِّنَ ٱلشَّـٰكِرِينَ

Transliteration bali l-laha fa-uʿ'bud wakun mina l-shākirīna

Khmer ផ្ទុយទៅវិញ ចូរអ្នកគោរពសក្ការៈចំពោះអល់ឡោះ។ ហើយចូរអ្នកស្ថិតក្នុងចំណោមអ្នកដែលដឹងគុណ។

Verse 67

وَمَا قَدَرُوا۟ ٱللَّهَ حَقَّ قَدْرِهِۦ وَٱلْأَرْضُ جَمِيعًا قَبْضَتُهُۥ يَوْمَ ٱلْقِيَـٰمَةِ وَٱلسَّمَـٰوَٰتُ مَطْوِيَّـٰتٌۢ بِيَمِينِهِۦ ۚ سُبْحَـٰنَهُۥ وَتَعَـٰلَىٰ عَمَّا يُشْرِكُونَ

Transliteration wamā qadarū l-laha ḥaqqa qadrihi wal-arḍu jamīʿan qabḍatuhu yawma l-qiyāmati wal-samāwātu maṭwiyyātun biyamīnihi sub'ḥānahu wataʿālā ʿammā yush'rikūna

Khmer ហើយពួកគេ(ពួកមូស្ហរីគីន)មិនបានលើកតម្កើង អល់ឡោះឱ្យសមនឹងឋានៈពិតប្រាកដរបស់ទ្រង់ឡើយ ខណៈដែល ផែនដីទាំងមូលស្ថិតក្នុងកណ្ដាប់ដៃរបស់ទ្រង់នៅថ្ងៃបរលោក។ ហើយមេឃជាច្រើនជាន់ គឺត្រូវបានមូរដោយដៃស្ដាំរបស់ទ្រង់។ ទ្រង់មហាស្អាតស្អំ និងខ្ពង់ខ្ពស់អំពីអ្វីដែលពួកគេកំពុងធ្វើស្ហ៊ីរិក។

Verse 68

وَنُفِخَ فِى ٱلصُّورِ فَصَعِقَ مَن فِى ٱلسَّمَـٰوَٰتِ وَمَن فِى ٱلْأَرْضِ إِلَّا مَن شَآءَ ٱللَّهُ ۖ ثُمَّ نُفِخَ فِيهِ أُخْرَىٰ فَإِذَا هُمْ قِيَامٌ يَنظُرُونَ

Transliteration wanufikha fī l-ṣūri faṣaʿiqa man fī l-samāwāti waman fī l-arḍi illā man shāa l-lahu thumma nufikha fīhi ukh'rā fa-idhā hum qiyāmun yanẓurūna

Khmer ហើយគេបានផ្លុំត្រែ ពេលនោះអ្នកដែលនៅលើមេឃជា ច្រើនជាន់ និងអ្នកដែលនៅលើផែនដីបានស្លាប់ទាំងអស់ លើកលែង តែអ្នកណាដែលអល់ឡោះមានចេតនាប៉ុណ្ណោះ។ បន្ទាប់មកគេបាន ផ្លុំវាម្ដងទៀត ពេលនោះពួកគេស្រាប់តែក្រោកឈររង់ចាំមើល (ការកាត់សេចក្ដី)។

Verse 69

وَأَشْرَقَتِ ٱلْأَرْضُ بِنُورِ رَبِّهَا وَوُضِعَ ٱلْكِتَـٰبُ وَجِا۟ىٓءَ بِٱلنَّبِيِّـۧنَ وَٱلشُّهَدَآءِ وَقُضِىَ بَيْنَهُم بِٱلْحَقِّ وَهُمْ لَا يُظْلَمُونَ

Transliteration wa-ashraqati l-arḍu binūri rabbihā wawuḍiʿa l-kitābu wajīa bil-nabiyīna wal-shuhadāi waquḍiya baynahum bil-ḥaqi wahum lā yuẓ'lamūna

Khmer ហើយផែនដីបានបំភ្លឺដោយពន្លឺនៃម្ចាស់របស់វា។ ហើយ សៀវភៅកំណត់ហេតុត្រូវបានគេចែកឱ្យ(រៀងៗខ្លួន)។ ហើយគេ បាននាំមកនូវបណ្ដាណាពីនិងបណ្ដាសាក្សី។ រួចគេក៏បានកាត់សេចក្ដី រវាងពួកគេដោយយុត្ដិធម៌ ដោយពួកគេមិនត្រូវគេបំពានឡើយ។

Verse 70

وَوُفِّيَتْ كُلُّ نَفْسٍ مَّا عَمِلَتْ وَهُوَ أَعْلَمُ بِمَا يَفْعَلُونَ

Transliteration wawuffiyat kullu nafsin mā ʿamilat wahuwa aʿlamu bimā yafʿalūna

Khmer ហើយបុគ្គលគ្រប់រូបត្រូវបានគេផ្ដល់ឱ្យយ៉ាងពេញលេញ នូវអ្វីដែលគេបានប្រព្រឹត្ដ ដោយទ្រង់ដឹងបំផុតនូវអ្វីដែលពួកគេ ប្រព្រឹត្ដ។

Verse 71

وَسِيقَ ٱلَّذِينَ كَفَرُوٓا۟ إِلَىٰ جَهَنَّمَ زُمَرًا ۖ حَتَّىٰٓ إِذَا جَآءُوهَا فُتِحَتْ أَبْوَٰبُهَا وَقَالَ لَهُمْ خَزَنَتُهَآ أَلَمْ يَأْتِكُمْ رُسُلٌ مِّنكُمْ يَتْلُونَ عَلَيْكُمْ ءَايَـٰتِ رَبِّكُمْ وَيُنذِرُونَكُمْ لِقَآءَ يَوْمِكُمْ هَـٰذَا ۚ قَالُوا۟ بَلَىٰ وَلَـٰكِنْ حَقَّتْ كَلِمَةُ ٱلْعَذَابِ عَلَى ٱلْكَـٰفِرِينَ

Transliteration wasīqa alladhīna kafarū ilā jahannama zumaran ḥattā idhā jāūhā futiḥat abwābuhā waqāla lahum khazanatuhā alam yatikum rusulun minkum yatlūna ʿalaykum āyāti rabbikum wayundhirūnakum liqāa yawmikum hādhā qālū balā walākin ḥaqqat kalimatu l-ʿadhābi ʿalā l-kāfirīna

Khmer ហើយពួកដែលគ្មានជំនឿត្រូវបានគេកៀងទៅកាន់នរក ជើហាន់ណាំទាំងហ្វូងៗ។ លុះនៅពេលដែលពួកគេបានមកដល់ នរកនោះ គេក៏បានបើកទ្វារទាំងឡាយរបស់វា។ ហើយអ្នកយាម ទ្វាររបស់វាបាននិយាយទៅកាន់ពួកគេថាៈ តើបណ្ដាអ្នកនាំសារ ក្នុងចំណោមពួកអ្នកមិនបានមកដល់ពួកអ្នកដោយពួកគេសូត្រឱ្យ ពួកអ្នកស្ដាប់នូវអាយ៉ាត់ៗនៃម្ចាស់របស់ពួកអ្នក ហើយពួកគេដាស់ តឿនព្រមានចំពោះការជួបនៃថ្ងៃរបស់ពួកអ្នកនេះទេឬ? ពួកគេ បាននិយាយថាៈ ពិតមែនហើយ។ ក៏ប៉ុន្ដែពាក្យសំដីដាក់ទារុណកម្ម បានកំណត់ធ្លាក់ទៅលើពួកដែលគ្មានជំនឿ។

Verse 72

قِيلَ ٱدْخُلُوٓا۟ أَبْوَٰبَ جَهَنَّمَ خَـٰلِدِينَ فِيهَا ۖ فَبِئْسَ مَثْوَى ٱلْمُتَكَبِّرِينَ

Transliteration qīla ud'khulū abwāba jahannama khālidīna fīhā fabi'sa mathwā l-mutakabirīna

Khmer មានគេនិយាយថាៈ ចូរពួកអ្នកចូលតាមទ្វារនានារបស់ នរកជើហាន់ណាំ ដោយពួកអ្នកនឹងស្ថិតនៅក្នុងនោះជាអមតៈចុះ។ ហើយកន្លែងរបស់ពួកដែលក្រអឺតក្រទមគឺអាក្រក់បំផុត។

Verse 73

وَسِيقَ ٱلَّذِينَ ٱتَّقَوْا۟ رَبَّهُمْ إِلَى ٱلْجَنَّةِ زُمَرًا ۖ حَتَّىٰٓ إِذَا جَآءُوهَا وَفُتِحَتْ أَبْوَٰبُهَا وَقَالَ لَهُمْ خَزَنَتُهَا سَلَـٰمٌ عَلَيْكُمْ طِبْتُمْ فَٱدْخُلُوهَا خَـٰلِدِينَ

Transliteration wasīqa alladhīna ittaqaw rabbahum ilā l-janati zumaran ḥattā idhā jāūhā wafutiḥat abwābuhā waqāla lahum khazanatuhā salāmun ʿalaykum ṭib'tum fa-ud'khulūhā khālidīna

Khmer ហើយបណ្ដាអ្នកដែលកោតខ្លាចម្ចាស់របស់ពួកគេត្រូវបាន គេនាំទៅកាន់ឋានសួគ៌ជាក្រុមៗ។ លុះនៅពេលដែលពួកគេបានមក ដល់ឋានសួគ៌នោះ គេក៏បានបើកទ្វារទាំងឡាយរបស់វា។ ហើយអ្នក យាមទ្វាររបស់វាបាននិយាយទៅកាន់ពួកគេថាៈ សូមសុខសន្ដិភាព កើតមានចំពោះពួកអ្នក ពួកអ្នកមានសុភមង្គលហើយ ដូចេ្នះចូរពួក អ្នកចូលទៅក្នុងឋានសួគ៌ដោយរស់នៅជាអមតៈចុះ។

Verse 74

وَقَالُوا۟ ٱلْحَمْدُ لِلَّهِ ٱلَّذِى صَدَقَنَا وَعْدَهُۥ وَأَوْرَثَنَا ٱلْأَرْضَ نَتَبَوَّأُ مِنَ ٱلْجَنَّةِ حَيْثُ نَشَآءُ ۖ فَنِعْمَ أَجْرُ ٱلْعَـٰمِلِينَ

Transliteration waqālū l-ḥamdu lillahi alladhī ṣadaqanā waʿdahu wa-awrathanā l-arḍa natabawwa-u mina l-janati ḥaythu nashāu faniʿ'ma ajru l-ʿāmilīna

Khmer ហើយពួកគេបាននិយាយថាៈ រាល់ការសរសើរគឺចំពោះ អល់ឡោះ ដែលទ្រង់បានបំពេញកិច្ចសន្យារបស់ទ្រង់ចំពោះពួក យើង។ ហើយទ្រង់បានប្រទានកេរមរតកឱ្យពួកយើងនូវទឹកដី ឋានសួគ៌ដើម្បីពួកយើងរស់នៅទីណាក៏ដោយតាមតែពួកយើងចង់។ ដូចេ្នះ ការតបស្នងរបស់បណ្ដាអ្នកដែលសាងអំពើល្អគឺល្អប្រសើរ បំផុត។

Verse 75

وَتَرَى ٱلْمَلَـٰٓئِكَةَ حَآفِّينَ مِنْ حَوْلِ ٱلْعَرْشِ يُسَبِّحُونَ بِحَمْدِ رَبِّهِمْ ۖ وَقُضِىَ بَيْنَهُم بِٱلْحَقِّ وَقِيلَ ٱلْحَمْدُ لِلَّهِ رَبِّ ٱلْعَـٰلَمِينَ

Transliteration watarā l-malāikata ḥāffīna min ḥawli l-ʿarshi yusabbiḥūna biḥamdi rabbihim waquḍiya baynahum bil-ḥaqi waqīla l-ḥamdu lillahi rabbi l-ʿālamīna

Khmer ហើយអ្នក(មូហាំម៉ាត់)នឹងឃើញម៉ាឡាអ៊ីកាត់នៅព័ទ្ធ ជុំវិញអារ៉ស្ហ ដោយពួកគេលើកតម្កើងជាមួយនឹងការសរសើរ ចំពោះម្ចាស់របស់ពួកគេ។ ហើយគេ(អល់ឡោះ)បានកាត់សេចក្ដី រវាងពួកគេដោយយុត្ដិធម៌។ ហើយមានគេនិយាយថាៈ រាល់ការ សរសើរគឺចំពោះអល់ឡោះជាម្ចាស់គ្រប់គ្រងពិភពទាំងអស់។

Read Surah Az-Zumar in another language

All languages

All 114 surahs in Khmer: the Qur’an in Khmer.

Learn it in MyDugsi

Khmer translation: Cambodian Muslim Community Development, from Quran.com. Transliteration: Quran.com. Recitation: Mishary Alafasy, from EveryAyah.com. MyDugsi is a learning aid, not a replacement for a qualified teacher.