MyDugsiStart learning

Surah Az-Zukhruf in Khmer: translation and audio

Surah 43 · الزخرف · The Ornaments of Gold · 89 verses

Surah Az-Zukhruf verse by verse: the Arabic with a recitation you can repeat, the transliteration, and the Khmer translation by Cambodian Muslim Community Development. For the meaning of every word, see Surah Az-Zukhruf word by word in English.

Verse 1

حمٓ

Transliteration hha-meem

Khmer ហា មីម

Verse 2

وَٱلْكِتَـٰبِ ٱلْمُبِينِ

Transliteration wal-kitābi l-mubīni

Khmer អល់ឡោះស្បថនឹងគម្ពីរ(គួរអាន)ដ៏ច្បាស់លាស់។

Verse 3

إِنَّا جَعَلْنَـٰهُ قُرْءَٰنًا عَرَبِيًّا لَّعَلَّكُمْ تَعْقِلُونَ

Transliteration innā jaʿalnāhu qur'ānan ʿarabiyyan laʿallakum taʿqilūna

Khmer ពិតប្រាកដណាស់ យើងបានបញ្ចុះគម្ពីរគួរអានជាភាសា អារ៉ាប់ ដើម្បីឱ្យពួកអ្នកស្វែងយល់។

Verse 4

وَإِنَّهُۥ فِىٓ أُمِّ ٱلْكِتَـٰبِ لَدَيْنَا لَعَلِىٌّ حَكِيمٌ

Transliteration wa-innahu fī ummi l-kitābi ladaynā laʿaliyyun ḥakīmun

Khmer ហើយពិតប្រាកដណាស់ វា(គម្ពីរគួរអាន)មាននៅក្នុងគម្ពីរ ដើម(ឡាវហុលម៉ះហ្វ៊ូស)ដែលនៅជាមួយយើង គឺពិតជាខ្ពង់ខ្ពស់ ពោរពេញទៅដោយគតិបណ្ឌិត។

Verse 5

أَفَنَضْرِبُ عَنكُمُ ٱلذِّكْرَ صَفْحًا أَن كُنتُمْ قَوْمًا مُّسْرِفِينَ

Transliteration afanaḍribu ʿankumu l-dhik'ra ṣafḥan an kuntum qawman mus'rifīna

Khmer ដូចេ្នះ តើឱ្យយើងឈប់បញ្ចុះគម្ពីរគួរអាននេះឱ្យពួកអ្នក ដោយសារតែពួកអ្នកជាក្រុមដែលបំពានឬ ?

Verse 6

وَكَمْ أَرْسَلْنَا مِن نَّبِىٍّ فِى ٱلْأَوَّلِينَ

Transliteration wakam arsalnā min nabiyyin fī l-awalīna

Khmer ហើយណាពីជាច្រើនដែលយើងបានបញ្ជូនទៅកាន់ប្រជា-ជាតិមុនៗ។

Verse 7

وَمَا يَأْتِيهِم مِّن نَّبِىٍّ إِلَّا كَانُوا۟ بِهِۦ يَسْتَهْزِءُونَ

Transliteration wamā yatīhim min nabiyyin illā kānū bihi yastahziūna

Khmer ហើយគ្មានណាពីណាម្នាក់មកដល់ពួកគេ ក្រៅពីពួកគេធ្លាប់ បានចំអកឡកឡឺយចំពោះគេនោះឡើយ។

Verse 8

فَأَهْلَكْنَآ أَشَدَّ مِنْهُم بَطْشًا وَمَضَىٰ مَثَلُ ٱلْأَوَّلِينَ

Transliteration fa-ahlaknā ashadda min'hum baṭshan wamaḍā mathalu l-awalīna

Khmer ដូចេ្នះ យើងបានបំផ្លាញពួកដែលមានកម្លាំងខ្លាំងក្លាជាងពួក គេ(ពួកមូស្ហរីគីន)ទៅទៀត ហើយគំរូ(ទណ្ឌកម្ម)របស់ពួកជំនាន់ មុនក៏បានកើតឡើងរួចទៅហើយ។

Verse 9

وَلَئِن سَأَلْتَهُم مَّنْ خَلَقَ ٱلسَّمَـٰوَٰتِ وَٱلْأَرْضَ لَيَقُولُنَّ خَلَقَهُنَّ ٱلْعَزِيزُ ٱلْعَلِيمُ

Transliteration wala-in sa-altahum man khalaqa l-samāwāti wal-arḍa layaqūlunna khalaqahunna l-ʿazīzu l-ʿalīmu

Khmer ហើយជាការពិតណាស់ ប្រសិនបើអ្នកបានសួរពួកគេថាៈ តើ អ្នកណាដែលបានបង្កើតមេឃជាច្រើនជាន់ និងផែនដីនោះ? ពួកគេ ប្រាកដជានឹងឆ្លើយថាៈ អ្នកដែលបានបង្កើតពួកវានោះ គឺម្ចាស់ដ៏ មហាខ្លាំងពូកែ មហាដឹង។

Verse 10

ٱلَّذِى جَعَلَ لَكُمُ ٱلْأَرْضَ مَهْدًا وَجَعَلَ لَكُمْ فِيهَا سُبُلًا لَّعَلَّكُمْ تَهْتَدُونَ

Transliteration alladhī jaʿala lakumu l-arḍa mahdan wajaʿala lakum fīhā subulan laʿallakum tahtadūna

Khmer គឺជាអ្នកដែលបង្កើតផែនដីដែលមានសណ្ឋានរាបស្មើ សម្រាប់ពួកអ្នក ហើយបានបង្កើតឱ្យមានផ្លូវជាច្រើននៅលើវា សម្រាប់ពួកអ្នក(ដើម្បីស្វែងរកលាភសក្ការៈ) សង្ឃឹមថាពួកអ្នក នឹងទទួលបានការចង្អុលបង្ហាញ ។

Verse 11

وَٱلَّذِى نَزَّلَ مِنَ ٱلسَّمَآءِ مَآءًۢ بِقَدَرٍ فَأَنشَرْنَا بِهِۦ بَلْدَةً مَّيْتًا ۚ كَذَٰلِكَ تُخْرَجُونَ

Transliteration wa-alladhī nazzala mina l-samāi māan biqadarin fa-ansharnā bihi baldatan maytan kadhālika tukh'rajūna

Khmer និងជាអ្នកដែលបានបញ្ចុះទឹកភ្លៀងពីលើមេឃតាមចំនួន កំណត់។ ហើយយើងបានធ្វើឱ្យទឹកដីដែលស្លាប់(គ្មានជីជាតិ)រស់ ឡើងវិញដោយសារវា។ ពួកអ្នកត្រូវគេបពោ្ចញ(ពីផ្នូរ)មកវិញ ក៏ដូច្នោះដែរ។

Verse 12

وَٱلَّذِى خَلَقَ ٱلْأَزْوَٰجَ كُلَّهَا وَجَعَلَ لَكُم مِّنَ ٱلْفُلْكِ وَٱلْأَنْعَـٰمِ مَا تَرْكَبُونَ

Transliteration wa-alladhī khalaqa l-azwāja kullahā wajaʿala lakum mina l-ful'ki wal-anʿāmi mā tarkabūna

Khmer និងជាអ្នកដែលបានបង្កើតអ្វីទាំងអស់សុទ្ធតែមានគូ របស់វា ហើយទ្រង់បានបង្កើតសម្រាប់ពួកអ្នកនូវនាវា និងសត្វ ពាហនៈដែលពួកអ្នកអាចជិះបាន។

Verse 13

لِتَسْتَوُۥا۟ عَلَىٰ ظُهُورِهِۦ ثُمَّ تَذْكُرُوا۟ نِعْمَةَ رَبِّكُمْ إِذَا ٱسْتَوَيْتُمْ عَلَيْهِ وَتَقُولُوا۟ سُبْحَـٰنَ ٱلَّذِى سَخَّرَ لَنَا هَـٰذَا وَمَا كُنَّا لَهُۥ مُقْرِنِينَ

Transliteration litastawū ʿalā ẓuhūrihi thumma tadhkurū niʿ'mata rabbikum idhā is'tawaytum ʿalayhi wataqūlū sub'ḥāna alladhī sakhara lanā hādhā wamā kunnā lahu muq'rinīna

Khmer ដើម្បីឱ្យពួកអ្នកជិះលើវា(នាវានិងសត្វពាហនៈ)។ បន្ទាប់ មកពួកអ្នកត្រូវរំលឹកចំពោះនៀកម៉ាត់នៃម្ចាស់របស់ពួកអ្នក នៅ ពេលណាដែលពួកអ្នកជិះលើវា ហើយពួកអ្នកត្រូវបួងសួងសុំថាៈ (سُبْحَانَ الَّذِي سَخَّرَ لَنَا هَذَا وَمَا كُنَّا لَهُ مُقْرِنِيْنَ، وَإِنَّا إِلَى رَبِّنَا لَمُنْقَلِبُوْنَ) ទ្រង់មហាជ្រះស្អាតដែលបានបង្កើតអ្វីៗទាំងនេះជាប្រយោជន៍ដល់ ពួកយើង ហើយពួកយើងគ្មានសមត្ថភាពបង្កើតអ្វីៗទាំងនេះឡើយ។

Verse 14

وَإِنَّآ إِلَىٰ رَبِّنَا لَمُنقَلِبُونَ

Transliteration wa-innā ilā rabbinā lamunqalibūna

Khmer ហើយពិតប្រាកដណាស់ ពួកយើងនឹងត្រូវវិលត្រឡប់ទៅ កាន់ម្ចាស់របស់ពួកយើងវិញ។

Verse 15

وَجَعَلُوا۟ لَهُۥ مِنْ عِبَادِهِۦ جُزْءًا ۚ إِنَّ ٱلْإِنسَـٰنَ لَكَفُورٌ مُّبِينٌ

Transliteration wajaʿalū lahu min ʿibādihi juz'an inna l-insāna lakafūrun mubīnun

Khmer ហើយពួកគេ(ពួកមូស្ហរីគីន)បានចាត់ទុកខ្ញុំរបស់ទ្រង់ មួយ ចំនួនជាផ្នែកមួយនៃទ្រង់ ។ ពិតប្រាកដណាស់ មនុស្សលោកគឺរមិល គុណយ៉ាងច្បាស់លាស់។

Verse 16

أَمِ ٱتَّخَذَ مِمَّا يَخْلُقُ بَنَاتٍ وَأَصْفَىٰكُم بِٱلْبَنِينَ

Transliteration ami ittakhadha mimmā yakhluqu banātin wa-aṣfākum bil-banīna

Khmer ឬមួយ(ពួកអ្នកអះអាងថា)ទ្រង់បានជ្រើសរើសកូនស្រីពី អ្វីដែលទ្រង់បានបង្កើត ហើយបានជ្រើសរើសកូនប្រុសសម្រាប់ពួក អ្នកវិញឬ?

Verse 17

وَإِذَا بُشِّرَ أَحَدُهُم بِمَا ضَرَبَ لِلرَّحْمَـٰنِ مَثَلًا ظَلَّ وَجْهُهُۥ مُسْوَدًّا وَهُوَ كَظِيمٌ

Transliteration wa-idhā bushira aḥaduhum bimā ḍaraba lilrraḥmāni mathalan ẓalla wajhuhu mus'waddan wahuwa kaẓīmun

Khmer ហើយនៅពេលដែលគេប្រាប់ដំណឹងដល់អ្នកណាម្នាក់ក្នុង ចំណោមពួកគេនូវអ្វី(កូនស្រី)ដែលគេបានប្រដូចនឹងម្ចាស់មហា សប្បុរសនោះ មុខរបស់គេប្រែជាខ្មៅ ហើយគេពោរពេញទៅដោយ ភាពទុក្ខសោក។

Verse 18

أَوَمَن يُنَشَّؤُا۟ فِى ٱلْحِلْيَةِ وَهُوَ فِى ٱلْخِصَامِ غَيْرُ مُبِينٍ

Transliteration awaman yunasha-u fī l-ḥil'yati wahuwa fī l-khiṣāmi ghayru mubīnin

Khmer តើ(សមជាកូនអល់ឡោះដែរឬទេ)អ្នកដែលត្រូវគេចិញ្ចឹម ដោយការតុបតែង(សំលៀកបំពាក់ និងគ្រឿងអលង្កា) ហើយគេមិន អាចលើកហេតុផលមកបញ្ជាក់ឱ្យច្បាស់នៅពេលមានជម្លោះនោះ?

Verse 19

وَجَعَلُوا۟ ٱلْمَلَـٰٓئِكَةَ ٱلَّذِينَ هُمْ عِبَـٰدُ ٱلرَّحْمَـٰنِ إِنَـٰثًا ۚ أَشَهِدُوا۟ خَلْقَهُمْ ۚ سَتُكْتَبُ شَهَـٰدَتُهُمْ وَيُسْـَٔلُونَ

Transliteration wajaʿalū l-malāikata alladhīna hum ʿibādu l-raḥmāni ināthan ashahidū khalqahum satuk'tabu shahādatuhum wayus'alūna

Khmer ហើយពួកគេបានចាត់ទុកម៉ាឡាអ៊ីកាត់ដែលពួកគេជាខ្ញុំ របស់ម្ចាស់មហាសប្បុរសនោះជាស្ដ្រី។ តើពួកគេបានឃើញផ្ទាល់ ភ្នែកពីការបង្កើតម៉ាឡាអ៊ីកាត់ឬ? ការអះអាងរបស់ពួកគេនឹងត្រូវ គេកត់ត្រាទុក ហើយពួកគេនឹងត្រូវគេសួរ(នៅថ្ងៃបរលោក)។

Verse 20

وَقَالُوا۟ لَوْ شَآءَ ٱلرَّحْمَـٰنُ مَا عَبَدْنَـٰهُم ۗ مَّا لَهُم بِذَٰلِكَ مِنْ عِلْمٍ ۖ إِنْ هُمْ إِلَّا يَخْرُصُونَ

Transliteration waqālū law shāa l-raḥmānu mā ʿabadnāhum mā lahum bidhālika min ʿil'min in hum illā yakhruṣūna

Khmer ហើយពួកគេបាននិយាយថាៈ ប្រសិនបើម្ចាស់មហា សប្បុរសមានចេតនា ពួកយើងមិនគោរពសក្ការៈពួកគេ(ម៉ាឡា-អ៊ីកាត់)ឡើយ។ ពួកគេមិនបានដឹងអំពីរឿងនោះឡើយ។ ពួកគេ គ្មានអ្វីក្រៅពីនិយាយភូតកុហកឡើយ។

Verse 21

أَمْ ءَاتَيْنَـٰهُمْ كِتَـٰبًا مِّن قَبْلِهِۦ فَهُم بِهِۦ مُسْتَمْسِكُونَ

Transliteration am ātaynāhum kitāban min qablihi fahum bihi mus'tamsikūna

Khmer ឬមួយយើងបានផ្ដល់គម្ពីរណាមួយឱ្យពួកគេមុនគម្ពីរ គួរអានដោយពួកគេជាអ្នកប្រតិបត្ដិតាមវានោះ?

Verse 22

بَلْ قَالُوٓا۟ إِنَّا وَجَدْنَآ ءَابَآءَنَا عَلَىٰٓ أُمَّةٍ وَإِنَّا عَلَىٰٓ ءَاثَـٰرِهِم مُّهْتَدُونَ

Transliteration bal qālū innā wajadnā ābāanā ʿalā ummatin wa-innā ʿalā āthārihim muh'tadūna

Khmer ផ្ទុយទៅវិញ ពួកគេបែរជានិយាយថាៈ ពិតប្រាកដណាស់ ពួកយើងបានឃើញជីដូនជីតារបស់ពួកយើងស្ថិតនៅលើសាសនាតែ មួយ។ ហើយពិតប្រាកដណាស់ ពួកយើងជាអ្នកទទួលបានការចង្អុល បង្ហាញតាមកេរដំណែលរបស់ពួកគេ។

Verse 23

وَكَذَٰلِكَ مَآ أَرْسَلْنَا مِن قَبْلِكَ فِى قَرْيَةٍ مِّن نَّذِيرٍ إِلَّا قَالَ مُتْرَفُوهَآ إِنَّا وَجَدْنَآ ءَابَآءَنَا عَلَىٰٓ أُمَّةٍ وَإِنَّا عَلَىٰٓ ءَاثَـٰرِهِم مُّقْتَدُونَ

Transliteration wakadhālika mā arsalnā min qablika fī qaryatin min nadhīrin illā qāla mut'rafūhā innā wajadnā ābāanā ʿalā ummatin wa-innā ʿalā āthārihim muq'tadūna

Khmer ដូច្នោះដែរ រាល់ៗអ្នកដាស់តឿនព្រមានដែលយើងបាន បញ្ជូនទៅកាន់អ្នកភូមិស្រុកណាមួយមុនអ្នក(មូហាំម៉ាត់) គឺពួក ដែលមានទ្រព្យសម្បត្ដិស្ដុកស្ដម្ភនៃភូមិស្រុកនោះតែងតែនិយាយ ថាៈ ពិតប្រាកដណាស់ ពួកយើងបានឃើញជីដូនជីតារបស់ពួកយើង ស្ថិតនៅលើសាសនាមួយ។ ហើយពិតប្រាកដណាស់ ពួកយើងជា អ្នកដើរតាមកេរដំណែលរបស់ពួកគេ។

Verse 24

۞ قَـٰلَ أَوَلَوْ جِئْتُكُم بِأَهْدَىٰ مِمَّا وَجَدتُّمْ عَلَيْهِ ءَابَآءَكُمْ ۖ قَالُوٓا۟ إِنَّا بِمَآ أُرْسِلْتُم بِهِۦ كَـٰفِرُونَ

Transliteration qāla awalaw ji'tukum bi-ahdā mimmā wajadttum ʿalayhi ābāakum qālū innā bimā ur'sil'tum bihi kāfirūna

Khmer គេ(អ្នកដាស់តឿនព្រមាន)បានពោលថាៈ តើទោះបីជា ខ្ញុំបាននាំមកឱ្យពួកអ្នកប្រសើរជាងអ្វីៗដែលពួកអ្នកទទួលបានវាពី ជីដូនជីតារបស់ពួកអ្នកក៏ដោយឬ? ពួកគេបាននិយាយថាៈ ពិតប្រាកដ ណាស់ ពួកយើងជាអ្នកបដិសេធនឹងអ្វីដែលគេបានបញ្ជូនពួកអ្នកមក ជាមួយនឹងវា។

Verse 25

فَٱنتَقَمْنَا مِنْهُمْ ۖ فَٱنظُرْ كَيْفَ كَانَ عَـٰقِبَةُ ٱلْمُكَذِّبِينَ

Transliteration fa-intaqamnā min'hum fa-unẓur kayfa kāna ʿāqibatu l-mukadhibīna

Khmer ហើយយើងក៏ដាក់ទណ្ឌកម្មពួកគេ។ ដូចេ្នះ ចូរអ្នកមើលចុះ តើលទ្ធផលចុងក្រោយរបស់ពួកដែលបដិសេធនោះយ៉ាងដូចមេ្ដច?

Verse 26

وَإِذْ قَالَ إِبْرَٰهِيمُ لِأَبِيهِ وَقَوْمِهِۦٓ إِنَّنِى بَرَآءٌ مِّمَّا تَعْبُدُونَ

Transliteration wa-idh qāla ib'rāhīmu li-abīhi waqawmihi innanī barāon mimmā taʿbudūna

Khmer ហើយ(ចូរចងចាំ)នៅពេលដែលអ៊ីព្រហ៊ីមបាននិយាយទៅ កាន់ឪពុក និងក្រុមរបស់គាត់ថាៈ ពិតប្រាកដណាស់ ខ្ញុំមិនពាក់ព័ន្ធ នឹងអ្វីដែលពួកអ្នកកំពុងគោរពសក្ការៈនោះឡើយ។

Verse 27

إِلَّا ٱلَّذِى فَطَرَنِى فَإِنَّهُۥ سَيَهْدِينِ

Transliteration illā alladhī faṭaranī fa-innahu sayahdīni

Khmer ក៏ប៉ុន្ដែ(ខ្ញុំគោរពសក្ការៈចំពោះ)អ្នកដែលបានបង្កើតខ្ញុំ ប៉ុណ្ណោះ ព្រោះទ្រង់ពិតជានឹងចង្អុលបង្ហាញដល់ខ្ញុំ។

Verse 28

وَجَعَلَهَا كَلِمَةًۢ بَاقِيَةً فِى عَقِبِهِۦ لَعَلَّهُمْ يَرْجِعُونَ

Transliteration wajaʿalahā kalimatan bāqiyatan fī ʿaqibihi laʿallahum yarjiʿūna

Khmer ហើយគាត់(អ៊ីព្រហ៊ីម)បានចាត់ទុកវា(لاَ إِلَهَ إِلاَّ اللهُ: គ្មាន ទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះ)ជា ពាក្យសំដីដែលមិនសាបសូន្យសម្រាប់អ្នកជំនាន់ក្រោយរបស់គាត់។ សង្ឃឹមថាពួកគេនឹងវិលត្រឡប់(ទៅគោរពអល់ឡោះ)វិញ។

Verse 29

بَلْ مَتَّعْتُ هَـٰٓؤُلَآءِ وَءَابَآءَهُمْ حَتَّىٰ جَآءَهُمُ ٱلْحَقُّ وَرَسُولٌ مُّبِينٌ

Transliteration bal mattaʿtu hāulāi waābāahum ḥattā jāahumu l-ḥaqu warasūlun mubīnun

Khmer ផ្ទុយទៅវិញ យើងបានឱ្យពួកទាំងនោះ និងជីដូនជីតា របស់ពួកគេសោយសុខរហូតទាល់តែការពិត(គម្ពីរគួរអាន)បាន មកដល់ពួកគេ និងអ្នកនាំសារដែលបញ្ជាក់យ៉ាងច្បាស់លាស់។

Verse 30

وَلَمَّا جَآءَهُمُ ٱلْحَقُّ قَالُوا۟ هَـٰذَا سِحْرٌ وَإِنَّا بِهِۦ كَـٰفِرُونَ

Transliteration walammā jāahumu l-ḥaqu qālū hādhā siḥ'run wa-innā bihi kāfirūna

Khmer តែនៅពេលដែលការពិតបានមកដល់ពួកគេ ពួកគេបែរ ជានិយាយថាៈ នេះគឺជាមន្ដអាគម ហើយពិតប្រាកដណាស់យើង គឺជាអ្នកដែលបដិសេធនឹងវា។

Verse 31

وَقَالُوا۟ لَوْلَا نُزِّلَ هَـٰذَا ٱلْقُرْءَانُ عَلَىٰ رَجُلٍ مِّنَ ٱلْقَرْيَتَيْنِ عَظِيمٍ

Transliteration waqālū lawlā nuzzila hādhā l-qur'ānu ʿalā rajulin mina l-qaryatayni ʿaẓīmin

Khmer ហើយពួកគេបាននិយាយថាៈ ហេតុអ្វីបានជាគម្ពីរគួរអាន នេះមិនត្រូវគេបញ្ចុះទៅឱ្យបុរសម្នាក់ដែលមានកិត្ដិយសខ្ពង់ខ្ពស់ នៅក្នុងទីក្រុងណាមួយនៃទីក្រុងទាំងពីរនេះ(ម៉ាក្កះ និងតអ៊ីហ្វ)?

Verse 32

أَهُمْ يَقْسِمُونَ رَحْمَتَ رَبِّكَ ۚ نَحْنُ قَسَمْنَا بَيْنَهُم مَّعِيشَتَهُمْ فِى ٱلْحَيَوٰةِ ٱلدُّنْيَا ۚ وَرَفَعْنَا بَعْضَهُمْ فَوْقَ بَعْضٍ دَرَجَـٰتٍ لِّيَتَّخِذَ بَعْضُهُم بَعْضًا سُخْرِيًّا ۗ وَرَحْمَتُ رَبِّكَ خَيْرٌ مِّمَّا يَجْمَعُونَ

Transliteration ahum yaqsimūna raḥmata rabbika naḥnu qasamnā baynahum maʿīshatahum fī l-ḥayati l-dun'yā warafaʿnā baʿḍahum fawqa baʿḍin darajātin liyattakhidha baʿḍuhum baʿḍan sukh'riyyan waraḥmatu rabbika khayrun mimmā yajmaʿūna

Khmer តើពួកគេជាអ្នកបែងចែកក្ដីមេត្ដាករុណានៃម្ចាស់របស់អ្នក ឬ? ការពិតយើងបានបែងចែករវាងពួកគេនូវជីវភាពរស់នៅរបស់ ពួកគេនៅក្នុងជីវិតលោកិយនេះ។ ហើយយើងបានលើកតម្កើងរវាង ពួកគេឱ្យមានឋានៈខ្ពស់ជាងគ្នាដើម្បីឱ្យពួកគេយកប្រយោជន៍ពីគ្នា ទៅវិញទៅមក។ ហើយក្ដីមេត្ដាករុណានៃម្ចាស់របស់អ្នកប្រសើរ ជាងអ្វីៗដែលពួកគេប្រមូលផ្ដុំ(ក្នុងលោកិយនេះ)ទៅទៀត។

Verse 33

وَلَوْلَآ أَن يَكُونَ ٱلنَّاسُ أُمَّةً وَٰحِدَةً لَّجَعَلْنَا لِمَن يَكْفُرُ بِٱلرَّحْمَـٰنِ لِبُيُوتِهِمْ سُقُفًا مِّن فِضَّةٍ وَمَعَارِجَ عَلَيْهَا يَظْهَرُونَ

Transliteration walawlā an yakūna l-nāsu ummatan wāḥidatan lajaʿalnā liman yakfuru bil-raḥmāni libuyūtihim suqufan min fiḍḍatin wamaʿārija ʿalayhā yaẓharūna

Khmer ហើយប្រសិនបើមនុស្សលោកមិនប្រមូលផ្ដុំជាប្រជាជាតិ (ដែលគ្មានជំនឿ)តែមួយទេនោះ យើងពិតជាផ្ដល់ឱ្យអ្នកដែលគ្មាន ជំនឿលើម្ចាស់មហាសប្បុរសនូវដំបូលផ្ទះរបស់ពួកគេ និងជណ្ដើរ ដែលពួកគេឡើងអំពីប្រាក់ជាមិនខាន។

Verse 34

وَلِبُيُوتِهِمْ أَبْوَٰبًا وَسُرُرًا عَلَيْهَا يَتَّكِـُٔونَ

Transliteration walibuyūtihim abwāban wasururan ʿalayhā yattakiūna

Khmer ហើយផ្ទះរបស់ពួកគេដែលមានទ្វារនិងគ្រែជាច្រើនដែល ពួកគេទំរេតលើវា(ក៏ធ្វើពីប្រាក់ដែរ)។

Verse 35

وَزُخْرُفًا ۚ وَإِن كُلُّ ذَٰلِكَ لَمَّا مَتَـٰعُ ٱلْحَيَوٰةِ ٱلدُّنْيَا ۚ وَٱلْـَٔاخِرَةُ عِندَ رَبِّكَ لِلْمُتَّقِينَ

Transliteration wazukh'rufan wa-in kullu dhālika lammā matāʿu l-ḥayati l-dun'yā wal-ākhiratu ʿinda rabbika lil'muttaqīna

Khmer ព្រមទាំងមានការតុបតែងដោយមាសទៀតផង។ ហើយ ទាំងអស់នោះគ្មានអ្វីក្រៅពីការលំអសប្បាយសម្រាប់ជីវិតលោកិយឡើយ។ រីឯ(សុភមង្គល)នៅជាមួយម្ចាស់របស់អ្នកនាថ្ងៃបរលោក វិញ គឺសម្រាប់បណ្ដាអ្នកដែលកោតខ្លាចអល់ឡោះប៉ុណ្ណោះ។

Verse 36

وَمَن يَعْشُ عَن ذِكْرِ ٱلرَّحْمَـٰنِ نُقَيِّضْ لَهُۥ شَيْطَـٰنًا فَهُوَ لَهُۥ قَرِينٌ

Transliteration waman yaʿshu ʿan dhik'ri l-raḥmāni nuqayyiḍ lahu shayṭānan fahuwa lahu qarīnun

Khmer ហើយអ្នកណាដែលគេចចេញពីការរំលឹកទៅចំពោះម្ចាស់ មហាសប្បុរសនោះ យើងនឹងឱ្យស្ហៃតនញុះញង់គេ ហើយវាជាមិត្ដ ជិតស្និទ្ធសម្រាប់គេ។

Verse 37

وَإِنَّهُمْ لَيَصُدُّونَهُمْ عَنِ ٱلسَّبِيلِ وَيَحْسَبُونَ أَنَّهُم مُّهْتَدُونَ

Transliteration wa-innahum layaṣuddūnahum ʿani l-sabīli wayaḥsabūna annahum muh'tadūna

Khmer ហើយពិតប្រាកដណាស់ ពួកវា(ស្ហៃតន)នឹងរារាំងពួកគេ អំពីមាគ៌ាដែលត្រឹមត្រូវ ដោយពួកគេគិតថា ពិតប្រាកដណាស់ ពួក គេជាអ្នកទទួលបានការចង្អុលបង្ហាញ។

Verse 38

حَتَّىٰٓ إِذَا جَآءَنَا قَالَ يَـٰلَيْتَ بَيْنِى وَبَيْنَكَ بُعْدَ ٱلْمَشْرِقَيْنِ فَبِئْسَ ٱلْقَرِينُ

Transliteration ḥattā idhā jāanā qāla yālayta baynī wabaynaka buʿ'da l-mashriqayni fabi'sa l-qarīnu

Khmer លុះនៅពេលដែលគេបានជួបយើង(នាថ្ងៃបរលោក) គេ បាននិយាយ(ទៅកាន់មិត្ដរបស់គេ)ថាៈ ឱអនិច្ចា. សង្ឃឹមថារវាង ខ្ញុំនិងអ្នកគឺឆ្ងាយពីគ្នាដូចទិសទាំងពីរ(ខាងកើត និងខាងលិច) ដូចេ្នះ វា(ស្ហៃតន)គឺជាមិត្ដដ៏អាក្រក់បំផុត។

Verse 39

وَلَن يَنفَعَكُمُ ٱلْيَوْمَ إِذ ظَّلَمْتُمْ أَنَّكُمْ فِى ٱلْعَذَابِ مُشْتَرِكُونَ

Transliteration walan yanfaʿakumu l-yawma idh ẓalamtum annakum fī l-ʿadhābi mush'tarikūna

Khmer ហើយ(ក្ដីសង្ឃឹមរបស់ពួកគេ)នឹងមិនផ្ដល់ផលប្រយោជន៍ សម្រាប់ពួកអ្នកជាដាច់ខាតនៅថ្ងៃនេះ ដោយសារពួកអ្នកបានបំពាន (លើខ្លួនឯង)។ ពិតប្រាកដណាស់ ពួកអ្នកនឹងស្ថិតក្នុងទារុណកម្មជា មួយគ្នាពុំខានឡើយ។

Verse 40

أَفَأَنتَ تُسْمِعُ ٱلصُّمَّ أَوْ تَهْدِى ٱلْعُمْىَ وَمَن كَانَ فِى ضَلَـٰلٍ مُّبِينٍ

Transliteration afa-anta tus'miʿu l-ṣuma aw tahdī l-ʿum'ya waman kāna fī ḍalālin mubīnin

Khmer តើអ្នក(មូហាំម៉ាត់)អាចធ្វើឱ្យអ្នកដែលថ្លង់ស្ដាប់ឮ ឬអាច ចង្អុលបង្ហាញអ្នកដែលខ្វាក់ និងអ្នកដែលស្ថិតនៅក្នុងភាពវងេ្វង យ៉ាងច្បាស់លាស់នោះបានឬ?

Verse 41

فَإِمَّا نَذْهَبَنَّ بِكَ فَإِنَّا مِنْهُم مُّنتَقِمُونَ

Transliteration fa-immā nadhhabanna bika fa-innā min'hum muntaqimūna

Khmer ហើយបើទោះជាយើងឱ្យអ្នក(មូហាំម៉ាត់)ស្លាប់(មុននឹង ទារុណកម្មមកដល់ពួកគេ)ក៏ដោយ ក៏យើងពិតជានឹងធ្វើទារុណកម្ម ពួកគេ(នៅថ្ងៃបរលោក)ដែរ។

Verse 42

أَوْ نُرِيَنَّكَ ٱلَّذِى وَعَدْنَـٰهُمْ فَإِنَّا عَلَيْهِم مُّقْتَدِرُونَ

Transliteration aw nuriyannaka alladhī waʿadnāhum fa-innā ʿalayhim muq'tadirūna

Khmer ឬក៏យើងនឹងបង្ហាញឱ្យអ្នកឃើញនូវអ្វី(ទារុណកម្ម)ដែល យើងបានសន្យានឹងពួកគេ។ ហើយពិតប្រាកដណាស់ យើងមាន អំណាចលើពួកគេ។

Verse 43

فَٱسْتَمْسِكْ بِٱلَّذِىٓ أُوحِىَ إِلَيْكَ ۖ إِنَّكَ عَلَىٰ صِرَٰطٍ مُّسْتَقِيمٍ

Transliteration fa-is'tamsik bi-alladhī ūḥiya ilayka innaka ʿalā ṣirāṭin mus'taqīmin

Khmer ដូចេ្នះ ចូរអ្នកកាន់ឱ្យបានខ្ជាប់ខ្ជួននូវអ្វី(គម្ពីរគួរអាន)ដែល គេបានបញ្ចុះឱ្យអ្នក។ ពិតប្រាកដណាស់ អ្នកកំពុងស្ថិតនៅលើផូ្លវដ៏ ត្រឹមត្រូវ។

Verse 44

وَإِنَّهُۥ لَذِكْرٌ لَّكَ وَلِقَوْمِكَ ۖ وَسَوْفَ تُسْـَٔلُونَ

Transliteration wa-innahu ladhik'run laka waliqawmika wasawfa tus'alūna

Khmer ហើយពិតប្រាកដណាស់វា(គម្ពីរគួរអាន)គឺជាការដាស់ តឿនសម្រាប់អ្នកនិងក្រុមរបស់អ្នក។ ហើយពួកអ្នកនឹងត្រូវគេសួរ។

Verse 45

وَسْـَٔلْ مَنْ أَرْسَلْنَا مِن قَبْلِكَ مِن رُّسُلِنَآ أَجَعَلْنَا مِن دُونِ ٱلرَّحْمَـٰنِ ءَالِهَةً يُعْبَدُونَ

Transliteration wasal man arsalnā min qablika min rusulinā ajaʿalnā min dūni l-raḥmāni ālihatan yuʿ'badūna

Khmer ចូរអ្នក(មូហាំម៉ាត់)សួរបណ្ដាអ្នកនាំសាររបស់យើងដែល យើងបានបញ្ជូនមុនអ្នកថាៈ តើយើងធ្លាប់បានបង្កើតឱ្យមានព្រះនានា ផេ្សងពីម្ចាស់មហាសប្បុរសដើម្បីឱ្យពួកគេគោរពសក្ការៈឬទេ?

Verse 46

وَلَقَدْ أَرْسَلْنَا مُوسَىٰ بِـَٔايَـٰتِنَآ إِلَىٰ فِرْعَوْنَ وَمَلَإِي۟هِۦ فَقَالَ إِنِّى رَسُولُ رَبِّ ٱلْعَـٰلَمِينَ

Transliteration walaqad arsalnā mūsā biāyātinā ilā fir'ʿawna wamala-ihi faqāla innī rasūlu rabbi l-ʿālamīna

Khmer ហើយជាការពិតណាស់ យើងបានបញ្ជូនមូសាជាមួយនឹង មុជីហ្សាត់របស់យើងទៅកាន់ហ្វៀរអោននិងមន្ដ្រីៗរបស់គេ។ ពេល នោះមូសាបានពោលថាៈ ពិតប្រាកដណាស់ ខ្ញុំជាអ្នកនាំសាររបស់ ម្ចាស់គ្រប់គ្រងពិភពទាំងអស់។

Verse 47

فَلَمَّا جَآءَهُم بِـَٔايَـٰتِنَآ إِذَا هُم مِّنْهَا يَضْحَكُونَ

Transliteration falammā jāahum biāyātinā idhā hum min'hā yaḍḥakūna

Khmer ហើយនៅពេលដែលគាត់បាននាំមុជីហ្សាត់របស់យើងទៅ ដល់ពួកគេ ពេលនោះពួកគេបែរជាសើចចំអកចំពោះវាទៅវិញ។

Verse 48

وَمَا نُرِيهِم مِّنْ ءَايَةٍ إِلَّا هِىَ أَكْبَرُ مِنْ أُخْتِهَا ۖ وَأَخَذْنَـٰهُم بِٱلْعَذَابِ لَعَلَّهُمْ يَرْجِعُونَ

Transliteration wamā nurīhim min āyatin illā hiya akbaru min ukh'tihā wa-akhadhnāhum bil-ʿadhābi laʿallahum yarjiʿūna

Khmer ហើយយើងនឹងមិនបង្ហាញមុជីហ្សាត់ណាមួយដល់ពួកគេ ទៀតឡើយ លុះត្រាតែវាមានលក្ខណៈធំធេងជាងមុជីហ្សាត់មុន។ ហើយយើងបានដាក់ទណ្ឌកម្មពួកគេ ដើម្បីឱ្យពួកគេវិលត្រឡប់ (ទៅរកមាគ៌ាត្រឹមត្រូវ)វិញ។

Verse 49

وَقَالُوا۟ يَـٰٓأَيُّهَ ٱلسَّاحِرُ ٱدْعُ لَنَا رَبَّكَ بِمَا عَهِدَ عِندَكَ إِنَّنَا لَمُهْتَدُونَ

Transliteration waqālū yāayyuha l-sāḥiru ud'ʿu lanā rabbaka bimā ʿahida ʿindaka innanā lamuh'tadūna

Khmer ហើយពួកគេបាននិយាយ(ទៅកាន់មូសា)ថាៈ ឱគ្រូធ្មប់. ចូរអ្នកបួងសួងសុំពីម្ចាស់របស់អ្នកឱ្យពួកយើងនូវអ្វីដែលទ្រង់បាន សន្យាជាមួយអ្នក(ការបញ្ចៀសពីទណ្ឌកម្ម)ចុះ ពួកយើងពិតជា នឹងទទួលបានការចង្អុលបង្ហាញជាមិនខាន។

Verse 50

فَلَمَّا كَشَفْنَا عَنْهُمُ ٱلْعَذَابَ إِذَا هُمْ يَنكُثُونَ

Transliteration falammā kashafnā ʿanhumu l-ʿadhāba idhā hum yankuthūna

Khmer ហើយនៅពេលដែលយើងបានបំបាត់ទណ្ឌកម្មចេញពីពួកគេ ពេលនោះពួកគេបែរជាក្បត់(ពាក្យសន្យា)ទៅវិញ។

Verse 51

وَنَادَىٰ فِرْعَوْنُ فِى قَوْمِهِۦ قَالَ يَـٰقَوْمِ أَلَيْسَ لِى مُلْكُ مِصْرَ وَهَـٰذِهِ ٱلْأَنْهَـٰرُ تَجْرِى مِن تَحْتِىٓ ۖ أَفَلَا تُبْصِرُونَ

Transliteration wanādā fir'ʿawnu fī qawmihi qāla yāqawmi alaysa lī mul'ku miṣ'ra wahādhihi l-anhāru tajrī min taḥtī afalā tub'ṣirūna

Khmer ហើយហ្វៀរអោនបានអំពាវនាវទៅកាន់ក្រុមរបស់គេ ដោយនិយាយថាៈ ឱក្រុមរបស់យើង. តើអាណាចក្រអេហ្ស៊ីប ដោយមានទនេ្លហូរពីក្រោមវិមានរបស់យើងទាំងនេះមិនមែនជា កម្មសិទ្ធិរបស់យើងទេឬ? តើពួកអ្នកមិនឃើញទេឬ?

Verse 52

أَمْ أَنَا۠ خَيْرٌ مِّنْ هَـٰذَا ٱلَّذِى هُوَ مَهِينٌ وَلَا يَكَادُ يُبِينُ

Transliteration am anā khayrun min hādhā alladhī huwa mahīnun walā yakādu yubīnu

Khmer ផ្ទុយទៅវិញ ខ្ញុំជាមនុស្សប្រសើរជាងមនុស្សនេះ(មូសា) ដែលគេជាមនុស្សថោកទាបនិងនិយាយមិនសូវច្បាស់លាស់។

Verse 53

فَلَوْلَآ أُلْقِىَ عَلَيْهِ أَسْوِرَةٌ مِّن ذَهَبٍ أَوْ جَآءَ مَعَهُ ٱلْمَلَـٰٓئِكَةُ مُقْتَرِنِينَ

Transliteration falawlā ul'qiya ʿalayhi aswiratun min dhahabin aw jāa maʿahu l-malāikatu muq'tarinīna

Khmer ដូចេ្នះ ហេតុអ្វីបានជាគេមិនត្រូវបំពាក់កងដៃអំពីមាស ឬ ម៉ាឡាអ៊ីកាត់មិនរួមដំណើរមកជាមួយគេ ?

Verse 54

فَٱسْتَخَفَّ قَوْمَهُۥ فَأَطَاعُوهُ ۚ إِنَّهُمْ كَانُوا۟ قَوْمًا فَـٰسِقِينَ

Transliteration fa-is'takhaffa qawmahu fa-aṭāʿūhu innahum kānū qawman fāsiqīna

Khmer ពេលនោះគេ(ហ្វៀរអោន)បានបំភិតបំភ័យក្រុមរបស់គេ ដូចេ្នះពួកគេក៏ប្រតិបត្ដិតាមគេ។ ពិតប្រាកដណាស់ ពួកគេគឺជាក្រុម មួយដែលប្រាសចាកពីការប្រតិបត្ដិតាមអល់ឡោះ ។

Verse 55

فَلَمَّآ ءَاسَفُونَا ٱنتَقَمْنَا مِنْهُمْ فَأَغْرَقْنَـٰهُمْ أَجْمَعِينَ

Transliteration falammā āsafūnā intaqamnā min'hum fa-aghraqnāhum ajmaʿīna

Khmer ហើយនៅពេលដែលពួកគេបានធ្វើឱ្យយើងខឹងសម្បា យើង ក៏ដាក់ទណ្ឌកម្មពួកគេ ដោយយើងពន្លិចពួកគេទាំងអស់គ្នា(ទៅក្នុង ទឹកសមុទ្រ)។

Verse 56

فَجَعَلْنَـٰهُمْ سَلَفًا وَمَثَلًا لِّلْـَٔاخِرِينَ

Transliteration fajaʿalnāhum salafan wamathalan lil'ākhirīna

Khmer ហើយយើងបានយកពួកគេធ្វើជាគំរូ និងធ្វើជាឧទាហរណ៍ សម្រាប់មនុស្សជំនាន់ក្រោយ។

Verse 57

۞ وَلَمَّا ضُرِبَ ٱبْنُ مَرْيَمَ مَثَلًا إِذَا قَوْمُكَ مِنْهُ يَصِدُّونَ

Transliteration walammā ḍuriba ub'nu maryama mathalan idhā qawmuka min'hu yaṣiddūna

Khmer ហើយនៅពេលដែលគេយកកូនប្រុសរបស់ម៉ារយ៉ាំ (អ៊ីសា) ធ្វើជាឧទាហរណ៍ ពេលនោះក្រុមដែលប្រឆាំងនឹងអ្នក(មូហាំម៉ាត់) រីករាយនឹងវា។

Verse 58

وَقَالُوٓا۟ ءَأَـٰلِهَتُنَا خَيْرٌ أَمْ هُوَ ۚ مَا ضَرَبُوهُ لَكَ إِلَّا جَدَلًۢا ۚ بَلْ هُمْ قَوْمٌ خَصِمُونَ

Transliteration waqālū aālihatunā khayrun am huwa mā ḍarabūhu laka illā jadalan bal hum qawmun khaṣimūna

Khmer ហើយពួកគេបាននិយាយថាៈ តើព្រះនានារបស់យើង ប្រសើរជាង ឬមួយគេ(អ៊ីសា)ប្រសើរជាង? ពួកគេមិនលើក ឧទាហរណ៍ពីរឿងគេប្រាប់អ្នក(មូហាំម៉ាត់)ក្រៅពីការប្រកែក យកឈ្នះឡើយ។ ផ្ទុយទៅវិញ ពួកគេគឺជាក្រុមដែលចូលចិត្ដ ឈ្លោះប្រកែកគ្នា។

Verse 59

إِنْ هُوَ إِلَّا عَبْدٌ أَنْعَمْنَا عَلَيْهِ وَجَعَلْنَـٰهُ مَثَلًا لِّبَنِىٓ إِسْرَٰٓءِيلَ

Transliteration in huwa illā ʿabdun anʿamnā ʿalayhi wajaʿalnāhu mathalan libanī is'rāīla

Khmer គេ(អ៊ីសា)គ្រាន់តែជាខ្ញុំម្នាក់ដែលយើងបានប្រទាន នៀកម៉ាត់ដល់គេប៉ុណ្ណោះ ហើយយើងបានយកគេធ្វើជាឧទាហរណ៍ សម្រាប់អំបូរអ៊ីស្រាអែល។

Verse 60

وَلَوْ نَشَآءُ لَجَعَلْنَا مِنكُم مَّلَـٰٓئِكَةً فِى ٱلْأَرْضِ يَخْلُفُونَ

Transliteration walaw nashāu lajaʿalnā minkum malāikatan fī l-arḍi yakhlufūna

Khmer ហើយប្រសិនបើយើងមានចេតនា យើងពិតជាចាត់ម៉ាឡា-អ៊ីកាត់មកគ្រប់គ្រងនៅលើផែនដីនេះជំនួសពួកអ្នកជាមិនខាន។

Verse 61

وَإِنَّهُۥ لَعِلْمٌ لِّلسَّاعَةِ فَلَا تَمْتَرُنَّ بِهَا وَٱتَّبِعُونِ ۚ هَـٰذَا صِرَٰطٌ مُّسْتَقِيمٌ

Transliteration wa-innahu laʿil'mun lilssāʿati falā tamtarunna bihā wa-ittabiʿūni hādhā ṣirāṭun mus'taqīmun

Khmer ហើយពិតប្រាកដណាស់ (ការចុះពីលើមេឃរបស់)គេ (អ៊ីសា)គឺជាសញ្ញាកំណត់នៃថ្ងៃបរលោក។ ដូចេ្នះ ចូរពួកអ្នកកុំ មន្ទិលសង្ស័យអំពីវាឱ្យសោះ ហើយពួកអ្នកត្រូវប្រតិបត្ដិតាមយើង។ នេះហើយគឺជាមាគ៌ាដែលត្រឹមត្រូវ។

Verse 62

وَلَا يَصُدَّنَّكُمُ ٱلشَّيْطَـٰنُ ۖ إِنَّهُۥ لَكُمْ عَدُوٌّ مُّبِينٌ

Transliteration walā yaṣuddannakumu l-shayṭānu innahu lakum ʿaduwwun mubīnun

Khmer ហើយកុំបណ្ដោយឱ្យស្ហៃតនមករារាំងពួកអ្នកឱ្យសោះ។ ពិតប្រាកដណាស់ ស្ហៃតនគឺជាសត្រូវរបស់ពួកអ្នកយ៉ាងច្បាស់លាស់។

Verse 63

وَلَمَّا جَآءَ عِيسَىٰ بِٱلْبَيِّنَـٰتِ قَالَ قَدْ جِئْتُكُم بِٱلْحِكْمَةِ وَلِأُبَيِّنَ لَكُم بَعْضَ ٱلَّذِى تَخْتَلِفُونَ فِيهِ ۖ فَٱتَّقُوا۟ ٱللَّهَ وَأَطِيعُونِ

Transliteration walammā jāa ʿīsā bil-bayināti qāla qad ji'tukum bil-ḥik'mati wali-ubayyina lakum baʿḍa alladhī takhtalifūna fīhi fa-ittaqū l-laha wa-aṭīʿūni

Khmer ហើយនៅពេលអ៊ីសាបាននាំមកនូវភស្ដុតាងយ៉ាងច្បាស់ លាស់ជាច្រើន(មកកាន់អំបូរអ៊ីស្រាអែល)គាត់ក៏បានពោលថាៈ ជា ការពិតណាស់ ខ្ញុំបាននាំមកឱ្យពួកអ្នកនូវហ៊ិកម៉ាត់(ភាពជាណាពី) និងដើម្បីឱ្យខ្ញុំបញ្ជាក់ប្រាប់ពួកអ្នកនូវរឿងមួយចំនួន ដែលពួកអ្នក កំពុងខ្វែងគំនិតគ្នាអំពីវា។ ដូចេ្នះ ចូរពួកអ្នកកោតខ្លាចអល់ឡោះ និងប្រតិបត្ដិតាមខ្ញុំ។

Verse 64

إِنَّ ٱللَّهَ هُوَ رَبِّى وَرَبُّكُمْ فَٱعْبُدُوهُ ۚ هَـٰذَا صِرَٰطٌ مُّسْتَقِيمٌ

Transliteration inna l-laha huwa rabbī warabbukum fa-uʿ'budūhu hādhā ṣirāṭun mus'taqīmun

Khmer ពិតប្រាកដណាស់ អល់ឡោះ ទ្រង់គឺជាម្ចាស់របស់ខ្ញុំ និងជា ម្ចាស់របស់ពួកអ្នក។ ដូចេ្នះ ចូរពួកអ្នកគោរពសក្ការៈចំពោះទ្រង់។ នេះហើយគឺជាមាគ៌ាដ៏ត្រឹមត្រូវ។

Verse 65

فَٱخْتَلَفَ ٱلْأَحْزَابُ مِنۢ بَيْنِهِمْ ۖ فَوَيْلٌ لِّلَّذِينَ ظَلَمُوا۟ مِنْ عَذَابِ يَوْمٍ أَلِيمٍ

Transliteration fa-ikh'talafa l-aḥzābu min baynihim fawaylun lilladhīna ẓalamū min ʿadhābi yawmin alīmin

Khmer ហើយក្រុមនានាក្នុងចំណោមពួកគេបានខ្វែងគំនិតគ្នា(ក្នុង រឿងអ៊ីសា) ។ ហើយភាពវិនាសអន្ដរាយចំពោះពួកដែលបានបំពាន គឺទារុណកម្មនៅថ្ងៃមួយយ៉ាងឈឺចាប់(ថ្ងៃបរលោក)។

Verse 66

هَلْ يَنظُرُونَ إِلَّا ٱلسَّاعَةَ أَن تَأْتِيَهُم بَغْتَةً وَهُمْ لَا يَشْعُرُونَ

Transliteration hal yanẓurūna illā l-sāʿata an tatiyahum baghtatan wahum lā yashʿurūna

Khmer ពួកគេមិនរង់ចាំអ្វីក្រៅពីថ្ងៃបរលោកដែលនឹងមកដល់ពួក គេភ្លាមៗ ដោយពួកគេមិនដឹងខ្លួននោះឡើយ។

Verse 67

ٱلْأَخِلَّآءُ يَوْمَئِذٍۭ بَعْضُهُمْ لِبَعْضٍ عَدُوٌّ إِلَّا ٱلْمُتَّقِينَ

Transliteration al-akhilāu yawma-idhin baʿḍuhum libaʿḍin ʿaduwwun illā l-mutaqīna

Khmer មិត្ដភកិ្ដទាំងឡាយនៅថ្ងៃនោះ(ថ្ងៃបរលោក)នឹងក្លាយជា សត្រូវនឹងគ្នា លើកលែងតែអ្នកដែលកោតខ្លាចអល់ឡោះប៉ុណ្ណោះ។

Verse 68

يَـٰعِبَادِ لَا خَوْفٌ عَلَيْكُمُ ٱلْيَوْمَ وَلَآ أَنتُمْ تَحْزَنُونَ

Transliteration yāʿibādi lā khawfun ʿalaykumu l-yawma walā antum taḥzanūna

Khmer ឱបណ្ដាខ្ញុំរបស់យើង. គ្មានការភ័យខ្លាចចំពោះពួកអ្នកទេ នៅថ្ងៃនេះ ហើយពួកអ្នកក៏មិនមានទុក្ខព្រួយដែរ។

Verse 69

ٱلَّذِينَ ءَامَنُوا۟ بِـَٔايَـٰتِنَا وَكَانُوا۟ مُسْلِمِينَ

Transliteration alladhīna āmanū biāyātinā wakānū mus'limīna

Khmer គឺបណ្ដាអ្នកដែលមានជំនឿនឹងអាយ៉ាត់ៗរបស់យើង ហើយ ពួកគេជាអ្នកដែលបានប្រគល់ខ្លួនចំពោះអល់ឡោះ។

Verse 70

ٱدْخُلُوا۟ ٱلْجَنَّةَ أَنتُمْ وَأَزْوَٰجُكُمْ تُحْبَرُونَ

Transliteration ud'khulū l-janata antum wa-azwājukum tuḥ'barūna

Khmer ចូរពួកអ្នក និងភរិយាៗរបស់ពួកអ្នកចូលឋានសួគ៌ដោយ រីករាយចុះ។

Verse 71

يُطَافُ عَلَيْهِم بِصِحَافٍ مِّن ذَهَبٍ وَأَكْوَابٍ ۖ وَفِيهَا مَا تَشْتَهِيهِ ٱلْأَنفُسُ وَتَلَذُّ ٱلْأَعْيُنُ ۖ وَأَنتُمْ فِيهَا خَـٰلِدُونَ

Transliteration yuṭāfu ʿalayhim biṣiḥāfin min dhahabin wa-akwābin wafīhā mā tashtahīhi l-anfusu wataladhu l-aʿyunu wa-antum fīhā khālidūna

Khmer ថាសនិងពែងធ្វើពីមាសត្រូវគេដាក់នៅជុំវិញពួកគេ។ ហើយនៅក្នុងឋានសួគ៌នោះមានអ្វីៗតាមចំណង់ចិត្ដ ព្រមទាំង សប្បាយភ្នែកផងដែរ។ ហើយពួកអ្នកស្ថិតនៅក្នុងនោះជាអមតៈ។

Verse 72

وَتِلْكَ ٱلْجَنَّةُ ٱلَّتِىٓ أُورِثْتُمُوهَا بِمَا كُنتُمْ تَعْمَلُونَ

Transliteration watil'ka l-janatu allatī ūrith'tumūhā bimā kuntum taʿmalūna

Khmer នោះហើយគឺជាឋានសួគ៌ដែលគេបានប្រទានវាឱ្យពួកអ្នក ដោយសារតែអ្វីដែលពួកអ្នកធ្លាប់បានសាងកន្លងមក។

Verse 73

لَكُمْ فِيهَا فَـٰكِهَةٌ كَثِيرَةٌ مِّنْهَا تَأْكُلُونَ

Transliteration lakum fīhā fākihatun kathīratun min'hā takulūna

Khmer មានផ្លែឈើជាច្រើនសម្រាប់ពួកអ្នកនៅក្នុងនោះដែលពួក អ្នកអាចបរិភោគអំពីវាបាន។

Verse 74

إِنَّ ٱلْمُجْرِمِينَ فِى عَذَابِ جَهَنَّمَ خَـٰلِدُونَ

Transliteration inna l-muj'rimīna fī ʿadhābi jahannama khālidūna

Khmer ពិតប្រាកដណាស់ ពួកដែលប្រព្រឹត្ដអំពើបាបនោះ ពួកគេ ស្ថិតនៅក្នុងទារុណកម្មនៃនរកជើហាន់ណាំជាអមតៈ។

Verse 75

لَا يُفَتَّرُ عَنْهُمْ وَهُمْ فِيهِ مُبْلِسُونَ

Transliteration lā yufattaru ʿanhum wahum fīhi mub'lisūna

Khmer គេមិនសម្រាល(ទារុណកម្ម)ដល់ពួកគេឡើយ។ ហើយ ពួកគេស្ថិតនៅក្នុងនោះទាំងក្ដីអស់សង្ឃឹម។

Verse 76

وَمَا ظَلَمْنَـٰهُمْ وَلَـٰكِن كَانُوا۟ هُمُ ٱلظَّـٰلِمِينَ

Transliteration wamā ẓalamnāhum walākin kānū humu l-ẓālimīna

Khmer ហើយយើងមិនបានបំពានលើពួកគេឡើយ ក៏ប៉ុន្ដែពួកគេ ទេដែលជាអ្នកបានបំពាននោះ។

Verse 77

وَنَادَوْا۟ يَـٰمَـٰلِكُ لِيَقْضِ عَلَيْنَا رَبُّكَ ۖ قَالَ إِنَّكُم مَّـٰكِثُونَ

Transliteration wanādaw yāmāliku liyaqḍi ʿalaynā rabbuka qāla innakum mākithūna

Khmer ពួកគេបានស្រែកហៅថាៈ ឱម៉ាឡិក . ចូរឱ្យម្ចាស់របស់ អ្នកយកជីវិតពួកយើងចុះ(ដើម្បីពួកយើងរួចផុតពីទារុណកម្មនេះ)។ ម៉ាឡិកបានតបវិញថាៈ ពិតប្រាកដណាស់ ពួកអ្នករស់នៅទីនេះជា រៀងរហូត។

Verse 78

لَقَدْ جِئْنَـٰكُم بِٱلْحَقِّ وَلَـٰكِنَّ أَكْثَرَكُمْ لِلْحَقِّ كَـٰرِهُونَ

Transliteration laqad ji'nākum bil-ḥaqi walākinna aktharakum lil'ḥaqqi kārihūna

Khmer ជាការពិតណាស់យើង(អល់ឡោះ)បាននាំមកឱ្យពួកអ្នក នូវការពិត(តាមរយៈអ្នកនាំសាររបស់យើង) ក៏ប៉ុន្ដែពួកអ្នកភាគ ច្រើនបែរជាស្អប់ខ្ពើមចំពោះការពិតនោះទៅវិញ។

Verse 79

أَمْ أَبْرَمُوٓا۟ أَمْرًا فَإِنَّا مُبْرِمُونَ

Transliteration am abramū amran fa-innā mub'rimūna

Khmer ផ្ទុយទៅវិញ ពួកគេបានរៀបចំល្បិចកល(ចំពោះមូហាំ-ម៉ាត់) តែតាមពិតយើងទេដែលជាអ្នករៀបចំល្បិចកលនោះ។

Verse 80

أَمْ يَحْسَبُونَ أَنَّا لَا نَسْمَعُ سِرَّهُمْ وَنَجْوَىٰهُم ۚ بَلَىٰ وَرُسُلُنَا لَدَيْهِمْ يَكْتُبُونَ

Transliteration am yaḥsabūna annā lā nasmaʿu sirrahum wanajwāhum balā warusulunā ladayhim yaktubūna

Khmer ឬមួយពួកគេគិតថា ពិតប្រាកដណាស់ យើងមិនស្ដាប់ឮនូវ ការសម្ងាត់របស់ពួកគេ និងការខ្សឹបខ្សៀវរបស់ពួកគេទេឬ? មិន ដូច្នោះទេ តាមពិតយើងស្ដាប់ឮ ហើយអ្នកនាំសារ(ម៉ាឡាអ៊ីកាត់) របស់យើងដែលនៅជាមួយពួកគេកំពុងកត់ត្រា(រាល់ទង្វើរបស់ ពួកគេ)។

Verse 81

قُلْ إِن كَانَ لِلرَّحْمَـٰنِ وَلَدٌ فَأَنَا۠ أَوَّلُ ٱلْعَـٰبِدِينَ

Transliteration qul in kāna lilrraḥmāni waladun fa-anā awwalu l-ʿābidīna

Khmer ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ប្រសិនបើម្ចាស់មហា សប្បុរសមានកូនប្រុសពិតមែននោះ គឺខ្ញុំជាអ្នកគោរពសក្ការៈ (ចំពោះកូននោះ)មុនគេបង្អស់។

Verse 82

سُبْحَـٰنَ رَبِّ ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ رَبِّ ٱلْعَرْشِ عَمَّا يَصِفُونَ

Transliteration sub'ḥāna rabbi l-samāwāti wal-arḍi rabbi l-ʿarshi ʿammā yaṣifūna

Khmer មហាស្អាតស្អំ ម្ចាស់នៃមេឃជាច្រើនជាន់និងផែនដី ម្ចាស់ នៃអារ៉ស្ហអំពីអ្វីដែលពួកគេនិយាយប្រឌិត។

Verse 83

فَذَرْهُمْ يَخُوضُوا۟ وَيَلْعَبُوا۟ حَتَّىٰ يُلَـٰقُوا۟ يَوْمَهُمُ ٱلَّذِى يُوعَدُونَ

Transliteration fadharhum yakhūḍū wayalʿabū ḥattā yulāqū yawmahumu alladhī yūʿadūna

Khmer ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)បណ្ដោយឱ្យពួកគេលិចលង់ (ក្នុងភាពវងេ្វង) និងលេងសើចរហូតដល់ពួកគេជួបនឹងថ្ងៃដែល គេបានសន្យាចំពោះពួកគេ(ថ្ងៃបរលោក)ចុះ។

Verse 84

وَهُوَ ٱلَّذِى فِى ٱلسَّمَآءِ إِلَـٰهٌ وَفِى ٱلْأَرْضِ إِلَـٰهٌ ۚ وَهُوَ ٱلْحَكِيمُ ٱلْعَلِيمُ

Transliteration wahuwa alladhī fī l-samāi ilāhun wafī l-arḍi ilāhun wahuwa l-ḥakīmu l-ʿalīmu

Khmer ហើយទ្រង់គឺជាម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិត ប្រាកដនៅលើមេឃ និងជាម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិត ប្រាកដនៅលើផែនដី។ ហើយទ្រង់មហាគតិបណ្ឌិត មហាដឹង។

Verse 85

وَتَبَارَكَ ٱلَّذِى لَهُۥ مُلْكُ ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ وَمَا بَيْنَهُمَا وَعِندَهُۥ عِلْمُ ٱلسَّاعَةِ وَإِلَيْهِ تُرْجَعُونَ

Transliteration watabāraka alladhī lahu mul'ku l-samāwāti wal-arḍi wamā baynahumā waʿindahu ʿil'mu l-sāʿati wa-ilayhi tur'jaʿūna

Khmer ហើយមហាឧត្ដុង្គឧត្ដម ម្ចាស់ដែលការគ្រប់គ្រងមេឃជា ច្រើនជាន់ និងផែនដី ហើយនិងអ្វីៗដែលមាននៅរវាងវាទាំងពីរជា កម្មសិទ្ធិរបស់ទ្រង់។ ហើយមានតែទ្រង់ប៉ុណ្ណោះដែលដឹងពីកាល កំណត់នៃថ្ងៃបរលោក។ ហើយពួកអ្នកនឹងត្រូវវិលត្រឡប់ទៅកាន់ ទ្រង់វិញ។

Verse 86

وَلَا يَمْلِكُ ٱلَّذِينَ يَدْعُونَ مِن دُونِهِ ٱلشَّفَـٰعَةَ إِلَّا مَن شَهِدَ بِٱلْحَقِّ وَهُمْ يَعْلَمُونَ

Transliteration walā yamliku alladhīna yadʿūna min dūnihi l-shafāʿata illā man shahida bil-ḥaqi wahum yaʿlamūna

Khmer ហើយពួក(ព្រះនានា)ដែលពួកគេ(ពួកមូស្ហរីគីន)បួងសួង សុំក្រៅពីទ្រង់នោះ គ្មានអំណាចក្នុងការជួយអន្ដរាគមន៍ឡើយ លើក លែងតែអ្នកដែលបានទទួលស្គាល់ការពិត(មានជំនឿ) ដោយពួក គេជឿជាក់ប៉ុណ្ណោះ។

Verse 87

وَلَئِن سَأَلْتَهُم مَّنْ خَلَقَهُمْ لَيَقُولُنَّ ٱللَّهُ ۖ فَأَنَّىٰ يُؤْفَكُونَ

Transliteration wala-in sa-altahum man khalaqahum layaqūlunna l-lahu fa-annā yu'fakūna

Khmer ហើយប្រសិនបើអ្នក(មូហាំម៉ាត់)សួរពួកគេថាៈ តើអ្នក ណាដែលបានបង្កើតពួកគេ? ពួកគេប្រាកដជានឹងឆ្លើយថាៈ គឺ អល់ឡោះ។ ដូចេ្នះ តើពួកគេអាចគេចចេញពីការពិតបានយ៉ាងដូចមេ្ដច?

Verse 88

وَقِيلِهِۦ يَـٰرَبِّ إِنَّ هَـٰٓؤُلَآءِ قَوْمٌ لَّا يُؤْمِنُونَ

Transliteration waqīlihi yārabbi inna hāulāi qawmun lā yu'minūna

Khmer ហើយ(អល់ឡោះដឹងពី)ការត្អូញត្អែររបស់មូហាំម៉ាត់ ថាៈ ឱម្ចាស់របស់ខ្ញុំ. ពិតប្រាកដណាស់ ពួកទាំងនេះជាក្រុមដែល គ្មានជំនឿ។

Verse 89

فَٱصْفَحْ عَنْهُمْ وَقُلْ سَلَـٰمٌ ۚ فَسَوْفَ يَعْلَمُونَ

Transliteration fa-iṣ'faḥ ʿanhum waqul salāmun fasawfa yaʿlamūna

Khmer ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)ចាកចេញឱ្យឆ្ងាយពីពួកគេ ហើយពោលថាៈ សូមឱ្យមានសន្ដិភាព។ ពួកគេគង់តែនឹងដឹង ជាមិនខាន។

Read Surah Az-Zukhruf in another language

All languages

All 114 surahs in Khmer: the Qur’an in Khmer.

Learn it in MyDugsi

Khmer translation: Cambodian Muslim Community Development, from Quran.com. Transliteration: Quran.com. Recitation: Mishary Alafasy, from EveryAyah.com. MyDugsi is a learning aid, not a replacement for a qualified teacher.