Surah Ash-Shuraa in Khmer: translation and audio
Surah 42 · الشورى · The Consultation · 53 verses
Surah Ash-Shuraa verse by verse: the Arabic with a recitation you can repeat, the transliteration, and the Khmer translation by Cambodian Muslim Community Development. For the meaning of every word, see Surah Ash-Shuraa word by word in English.
Verse 1
حمٓ
Transliteration hha-meem
Khmer ហា មីម
Verse 2
عٓسٓقٓ
Transliteration ain-seen-qaf
Khmer អ៊ីន ស៊ីន កហ្វ
Verse 3
كَذَٰلِكَ يُوحِىٓ إِلَيْكَ وَإِلَى ٱلَّذِينَ مِن قَبْلِكَ ٱللَّهُ ٱلْعَزِيزُ ٱلْحَكِيمُ
Transliteration kadhālika yūḥī ilayka wa-ilā alladhīna min qablika l-lahu l-ʿazīzu l-ḥakīmu
Khmer ដូច្នោះហើយអល់ឡោះដែលមហាខ្លាំងពូកែ មហាគតិបណ្ឌិត ដែលបញ្ចុះវ៉ាហ៊ីឱ្យអ្នក(មូហាំម៉ាត់) និងឱ្យបណ្ដាអ្នកនាំសារពីមុន អ្នក។
Verse 4
لَهُۥ مَا فِى ٱلسَّمَـٰوَٰتِ وَمَا فِى ٱلْأَرْضِ ۖ وَهُوَ ٱلْعَلِىُّ ٱلْعَظِيمُ
Transliteration lahu mā fī l-samāwāti wamā fī l-arḍi wahuwa l-ʿaliyu l-ʿaẓīmu
Khmer អ្វីៗដែលនៅលើមេឃជាច្រើនជាន់ និងអ្វីៗដែលនៅលើ ផែនដី គឺជាកម្មសិទ្ធិរបស់ទ្រង់។ ហើយទ្រង់មហាខ្ពង់ខ្ពស់ មហា ឧត្ដុង្គឧត្ដម។
Verse 5
تَكَادُ ٱلسَّمَـٰوَٰتُ يَتَفَطَّرْنَ مِن فَوْقِهِنَّ ۚ وَٱلْمَلَـٰٓئِكَةُ يُسَبِّحُونَ بِحَمْدِ رَبِّهِمْ وَيَسْتَغْفِرُونَ لِمَن فِى ٱلْأَرْضِ ۗ أَلَآ إِنَّ ٱللَّهَ هُوَ ٱلْغَفُورُ ٱلرَّحِيمُ
Transliteration takādu l-samāwātu yatafaṭṭarna min fawqihinna wal-malāikatu yusabbiḥūna biḥamdi rabbihim wayastaghfirūna liman fī l-arḍi alā inna l-laha huwa l-ghafūru l-raḥīmu
Khmer មេឃជាច្រើនជាន់ស្ទើរតែបែកធ្លាក់មកនៅលើគ្នា(ដោយ សារភាពឧត្ដុង្គឧត្ដមរបស់អល់ឡោះ)។ ហើយម៉ាឡាអ៊ីកាត់កំពុង លើកតម្កើងដោយសរសើរទៅចំពោះម្ចាស់របស់ពួកគេ និងសុំពី ម្ចាស់របស់ពួកគេឱ្យអភ័យទោសដល់អ្នកដែលនៅលើផែនដី(អ្នក ដែលមានជំនឿ)។ ចូរដឹងថា ពិតប្រាកដណាស់អល់ឡោះ ទ្រង់ មហាអភ័យទោស មហាអាណិតស្រឡាញ់។
Verse 6
وَٱلَّذِينَ ٱتَّخَذُوا۟ مِن دُونِهِۦٓ أَوْلِيَآءَ ٱللَّهُ حَفِيظٌ عَلَيْهِمْ وَمَآ أَنتَ عَلَيْهِم بِوَكِيلٍ
Transliteration wa-alladhīna ittakhadhū min dūnihi awliyāa l-lahu ḥafīẓun ʿalayhim wamā anta ʿalayhim biwakīlin
Khmer ហើយពួកដែលយកអ្នកគាំពារផេ្សងពីទ្រង់នោះ អល់ឡោះ ជាអ្នកឃ្លាំមើលពួកគេ ហើយអ្នក(មូហាំម៉ាត់)មិនមែនជាអ្នកដែល ទទួលខុសត្រូវលើពួកគេឡើយ។
Verse 7
وَكَذَٰلِكَ أَوْحَيْنَآ إِلَيْكَ قُرْءَانًا عَرَبِيًّا لِّتُنذِرَ أُمَّ ٱلْقُرَىٰ وَمَنْ حَوْلَهَا وَتُنذِرَ يَوْمَ ٱلْجَمْعِ لَا رَيْبَ فِيهِ ۚ فَرِيقٌ فِى ٱلْجَنَّةِ وَفَرِيقٌ فِى ٱلسَّعِيرِ
Transliteration wakadhālika awḥaynā ilayka qur'ānan ʿarabiyyan litundhira umma l-qurā waman ḥawlahā watundhira yawma l-jamʿi lā rayba fīhi farīqun fī l-janati wafarīqun fī l-saʿīri
Khmer ហើយដូច្នោះដែរ យើងបានបញ្ចុះគម្ពីរគួរអានជាភាសា អារ៉ាប់ឱ្យអ្នក(មូហាំម៉ាត់) ដើម្បីឱ្យអ្នកដាស់តឿនព្រមានដល់អ្នក ដែលរស់នៅក្នុងទីក្រុងម៉ាក្កះនិងអ្នកដែលរស់នៅជុំវិញវា ហើយនិង ដើម្បីឱ្យអ្នកដាស់តឿនព្រមាន(ពីទារុណកម្ម)នៅថ្ងៃប្រមូលផ្ដុំ(ថ្ងៃ បរលោក)ដែលគ្មានការសង្ស័យចំពោះវាឡើយ។ មនុស្សមួយក្រុម ចូលឋានសួគ៌ និងមួយក្រុមទៀតចូលទៅក្នុងភ្លើងនរកដែលឆេះ យ៉ាងសន្ធោសន្ធៅ។
Verse 8
وَلَوْ شَآءَ ٱللَّهُ لَجَعَلَهُمْ أُمَّةً وَٰحِدَةً وَلَـٰكِن يُدْخِلُ مَن يَشَآءُ فِى رَحْمَتِهِۦ ۚ وَٱلظَّـٰلِمُونَ مَا لَهُم مِّن وَلِىٍّ وَلَا نَصِيرٍ
Transliteration walaw shāa l-lahu lajaʿalahum ummatan wāḥidatan walākin yud'khilu man yashāu fī raḥmatihi wal-ẓālimūna mā lahum min waliyyin walā naṣīrin
Khmer ហើយប្រសិនបើអល់ឡោះមានចេតនា ទ្រង់ប្រាកដជា បង្កើតពួកគេជាប្រជាជាតិនៅក្នុងសាសនាតែមួយ។ ក៏ប៉ុន្ដែទ្រង់ នឹងបញ្ចូលទៅក្នុងក្ដីមេត្ដាករុណារបស់ទ្រង់ចំពោះអ្នកណាដែល ទ្រង់មានចេតនា។ ហើយពួកដែលបំពានគ្មានអ្នកគាំពារ និងអ្នក ជួយសង្គ្រោះសម្រាប់ពួកគេឡើយ។
Verse 9
أَمِ ٱتَّخَذُوا۟ مِن دُونِهِۦٓ أَوْلِيَآءَ ۖ فَٱللَّهُ هُوَ ٱلْوَلِىُّ وَهُوَ يُحْىِ ٱلْمَوْتَىٰ وَهُوَ عَلَىٰ كُلِّ شَىْءٍ قَدِيرٌ
Transliteration ami ittakhadhū min dūnihi awliyāa fal-lahu huwa l-waliyu wahuwa yuḥ'yī l-mawtā wahuwa ʿalā kulli shayin qadīrun
Khmer ឬមួយពួកគេ(ពួកមូស្ហរីគីន)បានយកអ្នកគាំពារផេ្សងពី ទ្រង់ឬ? ដូចេ្នះ អល់ឡោះទេដែលជាអ្នកគាំពារ និងជាអ្នកដែល ធ្វើឱ្យអ្នកស្លាប់រស់ឡើងវិញ(នៅថ្ងៃបរលោក)នោះ ហើយទ្រង់ មានអានុភាពលើអ្វីៗទាំងអស់។
Verse 10
وَمَا ٱخْتَلَفْتُمْ فِيهِ مِن شَىْءٍ فَحُكْمُهُۥٓ إِلَى ٱللَّهِ ۚ ذَٰلِكُمُ ٱللَّهُ رَبِّى عَلَيْهِ تَوَكَّلْتُ وَإِلَيْهِ أُنِيبُ
Transliteration wamā ikh'talaftum fīhi min shayin faḥuk'muhu ilā l-lahi dhālikumu l-lahu rabbī ʿalayhi tawakkaltu wa-ilayhi unību
Khmer ហើយអ្វីដែលពួកអ្នក(មនុស្សលោក)បានខ្វែងគំនិតគ្នា នូវប្រការណាមួយនៅក្នុងកិច្ចការសាសនា ដំណោះស្រាយរបស់វា គឺត្រូវវិលត្រឡប់ទៅកាន់អល់ឡោះ ។ នោះហើយគឺអល់ឡោះ ជាម្ចាស់របស់ខ្ញុំដែលខ្ញុំប្រគល់ការទុកចិត្ដចំពោះទ្រង់ ហើយចំពោះ ទ្រង់តែមួយគត់ដែលខ្ញុំត្រូវវិលត្រឡប់។
Verse 11
فَاطِرُ ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ ۚ جَعَلَ لَكُم مِّنْ أَنفُسِكُمْ أَزْوَٰجًا وَمِنَ ٱلْأَنْعَـٰمِ أَزْوَٰجًا ۖ يَذْرَؤُكُمْ فِيهِ ۚ لَيْسَ كَمِثْلِهِۦ شَىْءٌ ۖ وَهُوَ ٱلسَّمِيعُ ٱلْبَصِيرُ
Transliteration fāṭiru l-samāwāti wal-arḍi jaʿala lakum min anfusikum azwājan wamina l-anʿāmi azwājan yadhra-ukum fīhi laysa kamith'lihi shayon wahuwa l-samīʿu l-baṣīru
Khmer ទ្រង់គឺជាអ្នកដែលបង្កើតមេឃជាច្រើនជាន់ និងផែនដី។ ទ្រង់បានបង្កើតពួកអ្នកឱ្យមានគូចេញអំពីពួកអ្នកផ្ទាល់ ហើយសត្វ ពាហនៈក៏មានគូដែរ។ តាមរយៈការឱ្យមានគូនេះ ទ្រង់បង្កើត អ្នកទាំងអស់គ្នា។ គ្មានអ្វីមកប្រដូចនឹងទ្រង់បានឡើយ។ ហើយ ទ្រង់មហាឮ មហាឃើញ។
Verse 12
لَهُۥ مَقَالِيدُ ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ ۖ يَبْسُطُ ٱلرِّزْقَ لِمَن يَشَآءُ وَيَقْدِرُ ۚ إِنَّهُۥ بِكُلِّ شَىْءٍ عَلِيمٌ
Transliteration lahu maqālīdu l-samāwāti wal-arḍi yabsuṭu l-riz'qa liman yashāu wayaqdiru innahu bikulli shayin ʿalīmun
Khmer កូនសោមេឃជាច្រើនជាន់ និងផែនដីគឺជាកម្មសិទ្ធិរបស់ ទ្រង់។ ទ្រង់បើកទូលាយ និងក្បិតក្បៀតលាភសក្ការៈចំពោះអ្នក ណាដែលទ្រង់មានចេតនា។ ពិតប្រាកដណាស់ ទ្រង់ដឹងបំផុតនូវ រាល់អ្វីៗទាំងអស់។
Verse 13
۞ شَرَعَ لَكُم مِّنَ ٱلدِّينِ مَا وَصَّىٰ بِهِۦ نُوحًا وَٱلَّذِىٓ أَوْحَيْنَآ إِلَيْكَ وَمَا وَصَّيْنَا بِهِۦٓ إِبْرَٰهِيمَ وَمُوسَىٰ وَعِيسَىٰٓ ۖ أَنْ أَقِيمُوا۟ ٱلدِّينَ وَلَا تَتَفَرَّقُوا۟ فِيهِ ۚ كَبُرَ عَلَى ٱلْمُشْرِكِينَ مَا تَدْعُوهُمْ إِلَيْهِ ۚ ٱللَّهُ يَجْتَبِىٓ إِلَيْهِ مَن يَشَآءُ وَيَهْدِىٓ إِلَيْهِ مَن يُنِيبُ
Transliteration sharaʿa lakum mina l-dīni mā waṣṣā bihi nūḥan wa-alladhī awḥaynā ilayka wamā waṣṣaynā bihi ib'rāhīma wamūsā waʿīsā an aqīmū l-dīna walā tatafarraqū fīhi kabura ʿalā l-mush'rikīna mā tadʿūhum ilayhi l-lahu yajtabī ilayhi man yashāu wayahdī ilayhi man yunību
Khmer ទ្រង់បានដាក់ចេញនូវច្បាប់សាសនាអ៊ីស្លាមសម្រាប់ពួក អ្នក(មនុស្សលោក) ដូចអ្វីដែលទ្រង់បានដាក់បង្គាប់វាទៅលើនួហ និងអ្វីដែលយើងបានបញ្ចុះឱ្យអ្នក(មូហាំម៉ាត់) ហើយនិងអ្វីដែល យើងបានបង្គាប់ទៅលើអ៊ីព្រហ៊ីម មូសា និងអ៊ីសានឹងវាដែរ ដោយ ឱ្យពួកអ្នកពង្រឹងសាសនា និងកុំឱ្យពួកអ្នកបែកបាក់គ្នាក្នុងកិច្ចការ សាសនាឱ្យសោះ។ វាធ្ងន់ធ្ងរបំផុតសម្រាប់ពួកមូស្ហរីគីននូវអ្វីដែល អ្នកអំពាវនាវពួកគេទៅកាន់វា(សាសនា)នោះ។ អល់ឡោះជ្រើស រើសអ្នកណាដែលទ្រង់មានចេតនាឱ្យទៅកាន់សាសនារបស់ទ្រង់ ហើយទ្រង់ចង្អុលបង្ហាញដល់អ្នកណាដែលវិលត្រឡប់ទៅកាន់ទ្រង់ (ដោយសុំអភ័យទោស និងគោរពតាមបទបញ្ជារបស់ទ្រង់)។
Verse 14
وَمَا تَفَرَّقُوٓا۟ إِلَّا مِنۢ بَعْدِ مَا جَآءَهُمُ ٱلْعِلْمُ بَغْيًۢا بَيْنَهُمْ ۚ وَلَوْلَا كَلِمَةٌ سَبَقَتْ مِن رَّبِّكَ إِلَىٰٓ أَجَلٍ مُّسَمًّى لَّقُضِىَ بَيْنَهُمْ ۚ وَإِنَّ ٱلَّذِينَ أُورِثُوا۟ ٱلْكِتَـٰبَ مِنۢ بَعْدِهِمْ لَفِى شَكٍّ مِّنْهُ مُرِيبٍ
Transliteration wamā tafarraqū illā min baʿdi mā jāahumu l-ʿil'mu baghyan baynahum walawlā kalimatun sabaqat min rabbika ilā ajalin musamman laquḍiya baynahum wa-inna alladhīna ūrithū l-kitāba min baʿdihim lafī shakkin min'hu murībin
Khmer ហើយពួកគេ(ពួកមូស្ហរីគីន)បានបែកបាក់គ្នាដោយសារ តែការច្រណែនឈ្នានីសរវាងពួកគេក្រោយពេលដែលចំណេះដឹង បានមកដល់ពួកគេហើយនោះ។ ហើយប្រសិនបើគ្មានការកំណត់ ពន្យារ(ដាក់ទារុណកម្ម)ពីម្ចាស់របស់អ្នករហូតដល់ពេលកំណត់ទេ នោះ គេពិតជានឹងកាត់សេចក្ដីរវាងពួកគេ(ដាក់ទារុណកម្មក្នុង លោកិយ)ជាមិនខាន។ ហើយពិតប្រាកដណាស់ ពួកដែលត្រូវបាន ទទួលមរតកនូវគម្ពីរ(តាវរ៉ត និងអ៊ីញជីល)បន្ទាប់ពីពួកគេ(យ៉ាហ៊ូទី ណាសរ៉នី)នោះ គឺស្ថិតនៅក្នុងភាពមន្ទិលសង្ស័យយ៉ាងខ្លាំង អំពីវា(សាសនាអ៊ីស្លាម)។
Verse 15
فَلِذَٰلِكَ فَٱدْعُ ۖ وَٱسْتَقِمْ كَمَآ أُمِرْتَ ۖ وَلَا تَتَّبِعْ أَهْوَآءَهُمْ ۖ وَقُلْ ءَامَنتُ بِمَآ أَنزَلَ ٱللَّهُ مِن كِتَـٰبٍ ۖ وَأُمِرْتُ لِأَعْدِلَ بَيْنَكُمُ ۖ ٱللَّهُ رَبُّنَا وَرَبُّكُمْ ۖ لَنَآ أَعْمَـٰلُنَا وَلَكُمْ أَعْمَـٰلُكُمْ ۖ لَا حُجَّةَ بَيْنَنَا وَبَيْنَكُمُ ۖ ٱللَّهُ يَجْمَعُ بَيْنَنَا ۖ وَإِلَيْهِ ٱلْمَصِيرُ
Transliteration falidhālika fa-ud'ʿu wa-is'taqim kamā umir'ta walā tattabiʿ ahwāahum waqul āmantu bimā anzala l-lahu min kitābin wa-umir'tu li-aʿdila baynakumu l-lahu rabbunā warabbukum lanā aʿmālunā walakum aʿmālukum lā ḥujjata baynanā wabaynakumu l-lahu yajmaʿu baynanā wa-ilayhi l-maṣīru
Khmer ដូចេ្នះ ចំពោះសាសនាអ៊ីស្លាមនេះ អ្នក(មូហាំម៉ាត់)ត្រូវ អំពាវនាវ(មនុស្សលោកឱ្យមានជំនឿ) និងត្រូវកាន់ឱ្យបានខ្ជាប់ខ្ជួន តាមអ្វីដែលគេបានដាក់បញ្ជាមកលើអ្នក ហើយចូរអ្នកកុំធ្វើតាម ចំណង់ចិត្ដរបស់ពួកគេឱ្យសោះ។ ហើយចូរអ្នកពោលថាៈ ខ្ញុំមាន ជំនឿនឹងអ្វីដែលអល់ឡោះបានបញ្ចុះអំពីគម្ពីរទាំងនោះ ហើយខ្ញុំ ត្រូវបានគេបញ្ជាឱ្យប្រកាន់នូវភាពយុត្ដិធម៌រវាងពួកអ្នក(ក្នុងការ កាត់សេចក្ដី)។ អល់ឡោះគឺជាម្ចាស់របស់ពួកយើង និងជាម្ចាស់ របស់ពួកអ្នក។ ទង្វើរបស់យើងគឺសម្រាប់ពួកយើង ហើយទង្វើ របស់ពួកអ្នកគឺសម្រាប់ពួកអ្នក។ គ្មានជម្លោះរវាងពួកយើង និង ពួកអ្នកឡើយ។ អល់ឡោះនឹងប្រមូលផ្ដុំរវាងពួកយើងទាំងអស់គ្នា (នៅថ្ងៃបរលោក)។ ហើយទៅចំពោះទ្រង់តែមួយគត់ដែលជា កន្លែងវិលត្រឡប់។
Verse 16
وَٱلَّذِينَ يُحَآجُّونَ فِى ٱللَّهِ مِنۢ بَعْدِ مَا ٱسْتُجِيبَ لَهُۥ حُجَّتُهُمْ دَاحِضَةٌ عِندَ رَبِّهِمْ وَعَلَيْهِمْ غَضَبٌ وَلَهُمْ عَذَابٌ شَدِيدٌ
Transliteration wa-alladhīna yuḥājjūna fī l-lahi min baʿdi mā us'tujība lahu ḥujjatuhum dāḥiḍatun ʿinda rabbihim waʿalayhim ghaḍabun walahum ʿadhābun shadīdun
Khmer ហើយពួកដែលឈ្លោះប្រកែកគ្នាក្នុងសាសនារបស់ អល់ឡោះ បន្ទាប់ពីគេ(មនុស្សលោក)បានទទួលយកវាហើយនោះ ការឈ្លោះប្រកែករបស់ពួកគេ គឺគ្មានប្រយោជន៍អ្វីឡើយចំពោះ ម្ចាស់របស់ពួកគេ។ ហើយពួកគេនឹងទទួលការខឹងសម្បាពីទ្រង់ ហើយពួកគេក៏នឹងទទួលទារុណកម្មដ៏ធ្ងន់ធ្ងរដែរ។
Verse 17
ٱللَّهُ ٱلَّذِىٓ أَنزَلَ ٱلْكِتَـٰبَ بِٱلْحَقِّ وَٱلْمِيزَانَ ۗ وَمَا يُدْرِيكَ لَعَلَّ ٱلسَّاعَةَ قَرِيبٌ
Transliteration al-lahu alladhī anzala l-kitāba bil-ḥaqi wal-mīzāna wamā yud'rīka laʿalla l-sāʿata qarībun
Khmer អល់ឡោះជាអ្នកដែលបានបញ្ចុះគម្ពីរ(គួរអាន និងគម្ពីរ ផេ្សងៗទៀត)ដោយភាពត្រឹមត្រូវ និងយុត្ដិធម៌។ តើអ្វីទៅដែល ធ្វើឱ្យអ្នកដឹងថា កាលកំណត់នៃថ្ងៃបរលោកជិតមកដល់នោះ?
Verse 18
يَسْتَعْجِلُ بِهَا ٱلَّذِينَ لَا يُؤْمِنُونَ بِهَا ۖ وَٱلَّذِينَ ءَامَنُوا۟ مُشْفِقُونَ مِنْهَا وَيَعْلَمُونَ أَنَّهَا ٱلْحَقُّ ۗ أَلَآ إِنَّ ٱلَّذِينَ يُمَارُونَ فِى ٱلسَّاعَةِ لَفِى ضَلَـٰلٍۭ بَعِيدٍ
Transliteration yastaʿjilu bihā alladhīna lā yu'minūna bihā wa-alladhīna āmanū mush'fiqūna min'hā wayaʿlamūna annahā l-ḥaqu alā inna alladhīna yumārūna fī l-sāʿati lafī ḍalālin baʿīdin
Khmer ពួកដែលគ្មានជំនឿនឹងថ្ងៃបរលោក សុំឱ្យវាកើតឡើង ភ្លាមៗ។ រីឯបណ្ដាអ្នកមានជំនឿវិញ គឺពួកគេមានការភ័យខ្លាច ចំពោះវា ហើយពួកគេដឹងថា វានឹងកើតឡើងយ៉ាងពិតប្រាកដ។ ចូរដឹងថាៈ ពិតប្រាកដណាស់ ពួកដែលឈ្លោះប្រកែកគ្នាចំពោះ ការកើតឡើងនៃថ្ងៃបរលោកនេះ គឺពិតជាស្ថិតនៅក្នុងភាពវងេ្វង ដ៏សែនឆ្ងាយ។
Verse 19
ٱللَّهُ لَطِيفٌۢ بِعِبَادِهِۦ يَرْزُقُ مَن يَشَآءُ ۖ وَهُوَ ٱلْقَوِىُّ ٱلْعَزِيزُ
Transliteration al-lahu laṭīfun biʿibādihi yarzuqu man yashāu wahuwa l-qawiyu l-ʿazīzu
Khmer អល់ឡោះទន់ភ្លន់បំផុតចំពោះខ្ញុំទាំងឡាយរបស់ទ្រង់។ ទ្រង់ប្រទានលាភសក្ការៈដល់អ្នកណាដែលទ្រង់មានចេតនា។ ហើយ ទ្រង់មហាខ្លាំងក្លា មហាខ្លាំងពូកែ។
Verse 20
مَن كَانَ يُرِيدُ حَرْثَ ٱلْـَٔاخِرَةِ نَزِدْ لَهُۥ فِى حَرْثِهِۦ ۖ وَمَن كَانَ يُرِيدُ حَرْثَ ٱلدُّنْيَا نُؤْتِهِۦ مِنْهَا وَمَا لَهُۥ فِى ٱلْـَٔاخِرَةِ مِن نَّصِيبٍ
Transliteration man kāna yurīdu ḥartha l-ākhirati nazid lahu fī ḥarthihi waman kāna yurīdu ḥartha l-dun'yā nu'tihi min'hā wamā lahu fī l-ākhirati min naṣībin
Khmer អ្នកណាហើយចង់បានផលបុណ្យនៅថ្ងៃបរលោក យើងនឹង បន្ថែមឱ្យគេនូវផលបុណ្យរបស់គេថែមទៀត។ រីឯអ្នកណាហើយចង់ បានការតបស្នងនៅក្នុងលោកិយនេះ យើងនឹងផ្ដល់វាឱ្យគេ តែនៅ ថ្ងៃបរលោកគេនឹងមិនទទួលបានចំណែក(ផលបុណ្យ)អ្វីឡើយ។
Verse 21
أَمْ لَهُمْ شُرَكَـٰٓؤُا۟ شَرَعُوا۟ لَهُم مِّنَ ٱلدِّينِ مَا لَمْ يَأْذَنۢ بِهِ ٱللَّهُ ۚ وَلَوْلَا كَلِمَةُ ٱلْفَصْلِ لَقُضِىَ بَيْنَهُمْ ۗ وَإِنَّ ٱلظَّـٰلِمِينَ لَهُمْ عَذَابٌ أَلِيمٌ
Transliteration am lahum shurakāu sharaʿū lahum mina l-dīni mā lam yadhan bihi l-lahu walawlā kalimatu l-faṣli laquḍiya baynahum wa-inna l-ẓālimīna lahum ʿadhābun alīmun
Khmer ឬមួយពួកគេមានព្រះនានា(ផេ្សងពីអល់ឡោះ)ដែលពួក វាបានដាក់ច្បាប់សាសនាសម្រាប់ពួកគេនូវអ្វីដែលអល់ឡោះមិនបាន អនុញ្ញាតចំពោះវាឬ? ហើយប្រសិនបើគ្មានការកំណត់(ពន្យារការ ធ្វើទារុណកម្មនៅថ្ងៃបរលោក)ទេនោះ គេពិតជានឹងកាត់សេចក្ដី រវាងពួកគេ(ធ្វើទារុណកម្មនៅក្នុងលោកិយនេះ)ជាមិនខាន។ ពិត ប្រាកដណាស់ ពួកដែលបំពាននឹងទទួលទារុណកម្មដ៏ឈឺចាប់។
Verse 22
تَرَى ٱلظَّـٰلِمِينَ مُشْفِقِينَ مِمَّا كَسَبُوا۟ وَهُوَ وَاقِعٌۢ بِهِمْ ۗ وَٱلَّذِينَ ءَامَنُوا۟ وَعَمِلُوا۟ ٱلصَّـٰلِحَـٰتِ فِى رَوْضَاتِ ٱلْجَنَّاتِ ۖ لَهُم مَّا يَشَآءُونَ عِندَ رَبِّهِمْ ۚ ذَٰلِكَ هُوَ ٱلْفَضْلُ ٱلْكَبِيرُ
Transliteration tarā l-ẓālimīna mush'fiqīna mimmā kasabū wahuwa wāqiʿun bihim wa-alladhīna āmanū waʿamilū l-ṣāliḥāti fī rawḍāti l-janāti lahum mā yashāūna ʿinda rabbihim dhālika huwa l-faḍlu l-kabīru
Khmer អ្នក(មូហាំម៉ាត់)នឹងឃើញពួកបំពាន(នៅថ្ងៃបរលោក) ភ័យខ្លាចនូវអ្វីដែលពួកគេបានប្រព្រឹត្ដកន្លងមកខណៈ ដែលទារុណ-កម្មធ្លាក់មកលើពួកគេ។ រីឯបណ្ដាអ្នកដែលមានជំនឿ និងបានសាង អំពើល្អត្រឹមត្រូវវិញ ពួកគេស្ថិតនៅក្នុងសួនច្បារជាច្រើននៃ ឋានសួគ៌។ ពួកគេមានអី្វៗដែលពួកគេប្រាថ្នាចង់បានពីម្ចាស់របស់ ពួកគេ។ នោះគឺជាការប្រោសប្រទានដ៏ធំធេង។
Verse 23
ذَٰلِكَ ٱلَّذِى يُبَشِّرُ ٱللَّهُ عِبَادَهُ ٱلَّذِينَ ءَامَنُوا۟ وَعَمِلُوا۟ ٱلصَّـٰلِحَـٰتِ ۗ قُل لَّآ أَسْـَٔلُكُمْ عَلَيْهِ أَجْرًا إِلَّا ٱلْمَوَدَّةَ فِى ٱلْقُرْبَىٰ ۗ وَمَن يَقْتَرِفْ حَسَنَةً نَّزِدْ لَهُۥ فِيهَا حُسْنًا ۚ إِنَّ ٱللَّهَ غَفُورٌ شَكُورٌ
Transliteration dhālika alladhī yubashiru l-lahu ʿibādahu alladhīna āmanū waʿamilū l-ṣāliḥāti qul lā asalukum ʿalayhi ajran illā l-mawadata fī l-qur'bā waman yaqtarif ḥasanatan nazid lahu fīhā ḥus'nan inna l-laha ghafūrun shakūrun
Khmer ការប្រោសប្រទាននោះហើយដែលអល់ឡោះផ្ដល់ដំណឹង រីករាយទៅចំពោះបណ្ដាខ្ញុំរបស់ទ្រង់ដែលមានជំនឿ និងបានសាង អំពើល្អត្រឹមត្រូវ។ ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ខ្ញុំមិនសុំកម្រៃ ពីពួកអ្នកលើការអំពាវនាវនោះឡើយ លើកលែងតែដើម្បីឱ្យមាន ការអាណិតស្រឡាញ់គ្នាក្នុងនាមជាញាតិសន្ដានប៉ុណ្ណោះ។ ហើយ អ្នកណាដែលសាងនូវអំពើល្អមួយយើងនឹងបន្ថែមផលបុណ្យឱ្យគេ ជាច្រើនទៀត។ ពិតប្រាកដណាស់ អល់ឡោះមហាអភ័យទោស ដឹងគុណបំផុត។
Verse 24
أَمْ يَقُولُونَ ٱفْتَرَىٰ عَلَى ٱللَّهِ كَذِبًا ۖ فَإِن يَشَإِ ٱللَّهُ يَخْتِمْ عَلَىٰ قَلْبِكَ ۗ وَيَمْحُ ٱللَّهُ ٱلْبَـٰطِلَ وَيُحِقُّ ٱلْحَقَّ بِكَلِمَـٰتِهِۦٓ ۚ إِنَّهُۥ عَلِيمٌۢ بِذَاتِ ٱلصُّدُورِ
Transliteration am yaqūlūna if'tarā ʿalā l-lahi kadhiban fa-in yasha-i l-lahu yakhtim ʿalā qalbika wayamḥu l-lahu l-bāṭila wayuḥiqqu l-ḥaqa bikalimātihi innahu ʿalīmun bidhāti l-ṣudūri
Khmer ឬមួយពួកគេនិយាយថាៈ គេ(មូហាំម៉ាត់)បានប្រឌិតនូវ ពាក្យភូតកុហកទៅលើអល់ឡោះឬ? ដូចេ្នះ ប្រសិនបើអល់ឡោះ មានចេតនា ទ្រង់នឹងបោះត្រាភ្ជិតលើចិត្ដរបស់អ្នក(ឱ្យភេ្លចគម្ពីរគួរ-អាន)ជាមិនខាន។ ហើយអល់ឡោះបំបាត់ចោលនូវអំពើមិនត្រឹម ត្រូវ ហើយទ្រង់បញ្ជាក់នូវការពិតតាមរយៈពាក្យសំដីរបស់ទ្រង់ (គម្ពីរគួរអាន)។ ពិតប្រាកដណាស់ ទ្រង់មហាដឹងនូវអ្វីដែលមាន នៅក្នុងចិត្ដ។
Verse 25
وَهُوَ ٱلَّذِى يَقْبَلُ ٱلتَّوْبَةَ عَنْ عِبَادِهِۦ وَيَعْفُوا۟ عَنِ ٱلسَّيِّـَٔاتِ وَيَعْلَمُ مَا تَفْعَلُونَ
Transliteration wahuwa alladhī yaqbalu l-tawbata ʿan ʿibādihi wayaʿfū ʿani l-sayiāti wayaʿlamu mā tafʿalūna
Khmer ហើយទ្រង់ជាអ្នកដែលទទួលនូវការសារភាពទោសកំហុស ពីបណ្ដាខ្ញុំរបស់ទ្រង់ និងលើកលែងទោសនូវបាបកម្មទាំងឡាយ ហើយទ្រង់ដឹងពីអ្វីដែលពួកអ្នកប្រព្រឹត្ដ។
Verse 26
وَيَسْتَجِيبُ ٱلَّذِينَ ءَامَنُوا۟ وَعَمِلُوا۟ ٱلصَّـٰلِحَـٰتِ وَيَزِيدُهُم مِّن فَضْلِهِۦ ۚ وَٱلْكَـٰفِرُونَ لَهُمْ عَذَابٌ شَدِيدٌ
Transliteration wayastajību alladhīna āmanū waʿamilū l-ṣāliḥāti wayazīduhum min faḍlihi wal-kāfirūna lahum ʿadhābun shadīdun
Khmer ហើយទ្រង់ឆ្លើយតប(ទទួលយកការបួងសួងសុំ)ចំពោះ បណ្ដាអ្នកដែលមានជំនឿ និងបានសាងអំពើល្អត្រឹមត្រូវ ព្រមទាំង បន្ថែមឱ្យពួកគេនូវការប្រោសប្រទានរបស់ទ្រង់ទៀត។ រីឯពួកដែល គ្មានជំនឿវិញ ពួកគេនឹងទទួលទារុណកម្មដ៏ធ្ងន់ធ្ងរ។
Verse 27
۞ وَلَوْ بَسَطَ ٱللَّهُ ٱلرِّزْقَ لِعِبَادِهِۦ لَبَغَوْا۟ فِى ٱلْأَرْضِ وَلَـٰكِن يُنَزِّلُ بِقَدَرٍ مَّا يَشَآءُ ۚ إِنَّهُۥ بِعِبَادِهِۦ خَبِيرٌۢ بَصِيرٌ
Transliteration walaw basaṭa l-lahu l-riz'qa liʿibādihi labaghaw fī l-arḍi walākin yunazzilu biqadarin mā yashāu innahu biʿibādihi khabīrun baṣīrun
Khmer ហើយប្រសិនបើអល់ឡោះបើកទូលាយនូវលាភសក្ការៈ ចំពោះខ្ញុំទាំងឡាយរបស់ទ្រង់ ពួកគេពិតជាប្រព្រឹត្ដល្មើសនៅលើ ផែនដីនេះជាមិនខាន។ ក៏ប៉ុន្ដែទ្រង់ប្រទានតាមកំរិតដែលទ្រង់មាន ចេតនា។ ពិតប្រាកដណាស់ ទ្រង់មហាដឹង មហាឃើញចំពោះ (ទង្វើ)ខ្ញុំទាំងឡាយរបស់ទ្រង់។
Verse 28
وَهُوَ ٱلَّذِى يُنَزِّلُ ٱلْغَيْثَ مِنۢ بَعْدِ مَا قَنَطُوا۟ وَيَنشُرُ رَحْمَتَهُۥ ۚ وَهُوَ ٱلْوَلِىُّ ٱلْحَمِيدُ
Transliteration wahuwa alladhī yunazzilu l-ghaytha min baʿdi mā qanaṭū wayanshuru raḥmatahu wahuwa l-waliyu l-ḥamīdu
Khmer ហើយទ្រង់ជាអ្នកបញ្ចុះទឹកភ្លៀងបន្ទាប់ពីពួកគេអស់ សង្ឃឹម(ថាគ្មានទឹកភ្លៀង) និងស្រោចស្រពនូវក្ដីមេត្ដាករុណា របស់ទ្រង់ ហើយទ្រង់ជាអ្នកគាំពារ ជាទីកោតសរសើរបំផុត។
Verse 29
وَمِنْ ءَايَـٰتِهِۦ خَلْقُ ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ وَمَا بَثَّ فِيهِمَا مِن دَآبَّةٍ ۚ وَهُوَ عَلَىٰ جَمْعِهِمْ إِذَا يَشَآءُ قَدِيرٌ
Transliteration wamin āyātihi khalqu l-samāwāti wal-arḍi wamā batha fīhimā min dābbatin wahuwa ʿalā jamʿihim idhā yashāu qadīrun
Khmer ហើយក្នុងចំណោមភស្ដុតាងទាំងឡាយរបស់ទ្រង់(ដែល បញ្ជាក់ពីអានុភាពរបស់ទ្រង់)គឺការបង្កើតមេឃជាច្រើនជាន់ និង ផែនដី ព្រមទាំងទ្រង់បានដាក់នូវអ្វីៗដែលមានជីវិតឱ្យរស់នៅពាស ពេញវាទាំងពីរ។ ហើយទ្រង់មានអានុភាពគ្រប់គ្រាន់ក្នុងការប្រមូល ផ្ដុំពួកគេ(នៅថ្ងៃបរលោក)នៅពេលដែលទ្រង់មានចេតនា។
Verse 30
وَمَآ أَصَـٰبَكُم مِّن مُّصِيبَةٍ فَبِمَا كَسَبَتْ أَيْدِيكُمْ وَيَعْفُوا۟ عَن كَثِيرٍ
Transliteration wamā aṣābakum min muṣībatin fabimā kasabat aydīkum wayaʿfū ʿan kathīrin
Khmer ហើយអ្វីដែលបានធ្លាក់មកលើពួកអ្នកអំពីប្រការអាក្រក់ នោះ គឺដោយសារតែអ្វីដែលពួកអ្នកបានប្រព្រឹត្ដកន្លងមក ហើយ ទ្រង់ក៏លើកលែងទោសយ៉ាងច្រើនឥតគណនាដែរ។
Verse 31
وَمَآ أَنتُم بِمُعْجِزِينَ فِى ٱلْأَرْضِ ۖ وَمَا لَكُم مِّن دُونِ ٱللَّهِ مِن وَلِىٍّ وَلَا نَصِيرٍ
Transliteration wamā antum bimuʿ'jizīna fī l-arḍi wamā lakum min dūni l-lahi min waliyyin walā naṣīrin
Khmer ហើយពួកអ្នកមិនអាចគេចផុត(ពីទារុណកម្មរបស់ អល់ឡោះ)នៅលើផែនដីឡើយ។ ពួកអ្នកក៏គ្មានអ្នកគាំពារ និង អ្នកជួយសង្គ្រោះណាផេ្សងពីអល់ឡោះដែរ។
Verse 32
وَمِنْ ءَايَـٰتِهِ ٱلْجَوَارِ فِى ٱلْبَحْرِ كَٱلْأَعْلَـٰمِ
Transliteration wamin āyātihi l-jawāri fī l-baḥri kal-aʿlāmi
Khmer ហើយក្នុងចំណោមភស្ដុតាងទាំងឡាយរបស់ទ្រង់នោះដែរ គឺសំពៅដ៏ធំដែលធ្វើដំណើរនៅលើផ្ទៃសមុទ្រប្រៀបដូចជាភ្នំ។
Verse 33
إِن يَشَأْ يُسْكِنِ ٱلرِّيحَ فَيَظْلَلْنَ رَوَاكِدَ عَلَىٰ ظَهْرِهِۦٓ ۚ إِنَّ فِى ذَٰلِكَ لَـَٔايَـٰتٍ لِّكُلِّ صَبَّارٍ شَكُورٍ
Transliteration in yasha yus'kini l-rīḥa fayaẓlalna rawākida ʿalā ẓahrihi inna fī dhālika laāyātin likulli ṣabbārin shakūrin
Khmer ប្រសិនបើទ្រង់មានចេតនា ទ្រង់នឹងធ្វើឱ្យខ្យល់ឈប់បក់ ហើយសំពៅនឹងនៅនឹងថ្កល់លើផ្ទៃសមុទ្រ។ ពិតប្រាកដណាស់ នៅ ក្នុងរឿងនោះគឺជាភស្ដុតាងជាច្រើនសម្រាប់រាល់អ្នកដែលអត់ធ្មត់ ដឹងគុណបំផុត។
Verse 34
أَوْ يُوبِقْهُنَّ بِمَا كَسَبُوا۟ وَيَعْفُ عَن كَثِيرٍ
Transliteration aw yūbiq'hunna bimā kasabū wayaʿfu ʿan kathīrin
Khmer ឬទ្រង់អាចបំផ្លាញសំពៅទាំងនេះ ដោយសារតែអ្វីដែល ពួកគេបានប្រព្រឹត្ដ។ ហើយទ្រង់លើកលែងទោសយ៉ាងច្រើនឥត គណនា។
Verse 35
وَيَعْلَمَ ٱلَّذِينَ يُجَـٰدِلُونَ فِىٓ ءَايَـٰتِنَا مَا لَهُم مِّن مَّحِيصٍ
Transliteration wayaʿlama alladhīna yujādilūna fī āyātinā mā lahum min maḥīṣin
Khmer ហើយដើម្បីឱ្យពួកដែលជជែកដេញដោលក្នុងអាយ៉ាត់ៗ របស់យើងដឹងថា ពួកគេគ្មានកន្លែងគេចចេញ(ពីទារុណកម្ម)បាន ឡើយ។
Verse 36
فَمَآ أُوتِيتُم مِّن شَىْءٍ فَمَتَـٰعُ ٱلْحَيَوٰةِ ٱلدُّنْيَا ۖ وَمَا عِندَ ٱللَّهِ خَيْرٌ وَأَبْقَىٰ لِلَّذِينَ ءَامَنُوا۟ وَعَلَىٰ رَبِّهِمْ يَتَوَكَّلُونَ
Transliteration famā ūtītum min shayin famatāʿu l-ḥayati l-dun'yā wamā ʿinda l-lahi khayrun wa-abqā lilladhīna āmanū waʿalā rabbihim yatawakkalūna
Khmer ហើយអ្វីៗដែលគេបានប្រទានឱ្យពួកអ្នក គឺគ្រាន់តែជា ភាពសប្បាយរីករាយនៃជីវិតលោកិយប៉ុណ្ណោះ។ តែអ្វីដែលមាននៅ ជាមួយអល់ឡោះ គឺល្អប្រសើរនិងនៅស្ថិតសេ្ថរជាអមតៈសម្រាប់ បណ្ដាអ្នកដែលមានជំនឿ។ ហើយទៅចំពោះម្ចាស់របស់ពួកគេតែ មួយគត់ដែលពួកគេប្រគល់ការទុកចិត្ដ។
Verse 37
وَٱلَّذِينَ يَجْتَنِبُونَ كَبَـٰٓئِرَ ٱلْإِثْمِ وَٱلْفَوَٰحِشَ وَإِذَا مَا غَضِبُوا۟ هُمْ يَغْفِرُونَ
Transliteration wa-alladhīna yajtanibūna kabāira l-ith'mi wal-fawāḥisha wa-idhā mā ghaḍibū hum yaghfirūna
Khmer និងបណ្ដាអ្នកដែលចៀសពីអំពើបាបធំៗ និងទង្វើអាក្រក់ ផេ្សងៗ ហើយពេលដែលពួកគេខឹងសម្បាចំពោះជនណាម្នាក់ ពួក គេតែងតែអភ័យទោសដល់ជននោះ។
Verse 38
وَٱلَّذِينَ ٱسْتَجَابُوا۟ لِرَبِّهِمْ وَأَقَامُوا۟ ٱلصَّلَوٰةَ وَأَمْرُهُمْ شُورَىٰ بَيْنَهُمْ وَمِمَّا رَزَقْنَـٰهُمْ يُنفِقُونَ
Transliteration wa-alladhīna is'tajābū lirabbihim wa-aqāmū l-ṣalata wa-amruhum shūrā baynahum wamimmā razaqnāhum yunfiqūna
Khmer និងបណ្ដាអ្នកដែលបានទទួលយកការអំពាវនាវចំពោះ ម្ចាស់របស់ពួកគេ និងបានប្រតិបត្ដិសឡាត។ ហើយពួកគេមានការ ពិភាក្សាគ្នាចំពោះកិច្ចការរបស់ពួកគេ ព្រមទាំងពួកគេបរិច្ចាគអំពី អី្វដែលយើងបានប្រទានឱ្យពួកគេ។
Verse 39
وَٱلَّذِينَ إِذَآ أَصَابَهُمُ ٱلْبَغْىُ هُمْ يَنتَصِرُونَ
Transliteration wa-alladhīna idhā aṣābahumu l-baghyu hum yantaṣirūna
Khmer និងបណ្ដាអ្នកដែលតបតវិញ នៅពេលដែលពួកគេទទួល រងនូវការបំពាន។
Verse 40
وَجَزَٰٓؤُا۟ سَيِّئَةٍ سَيِّئَةٌ مِّثْلُهَا ۖ فَمَنْ عَفَا وَأَصْلَحَ فَأَجْرُهُۥ عَلَى ٱللَّهِ ۚ إِنَّهُۥ لَا يُحِبُّ ٱلظَّـٰلِمِينَ
Transliteration wajazāu sayyi-atin sayyi-atun mith'luhā faman ʿafā wa-aṣlaḥa fa-ajruhu ʿalā l-lahi innahu lā yuḥibbu l-ẓālimīna
Khmer ហើយការតបស្នងចំពោះប្រការអាក្រក់មួយគឺទទួលបាន បាបកម្មមួយដែរ។ តែអ្នកណាដែលចេះអធ្យាស្រ័យ និងផ្សះផ្សាគ្នា គឺអល់ឡោះនឹងប្រទានផលបុណ្យដល់គេ។ ពិតប្រាកដណាស់ ទ្រង់ មិនស្រឡាញ់ពួកដែលបំពានឡើយ។
Verse 41
وَلَمَنِ ٱنتَصَرَ بَعْدَ ظُلْمِهِۦ فَأُو۟لَـٰٓئِكَ مَا عَلَيْهِم مِّن سَبِيلٍ
Transliteration walamani intaṣara baʿda ẓul'mihi fa-ulāika mā ʿalayhim min sabīlin
Khmer ហើយជាការពិតណាស់ អ្នកដែលបានតបតវិញបន្ទាប់ពី ទទួលរងនូវការបំពាន ពួកគេទាំងនោះគ្មានទោសពៃរ៍អ្វីឡើយ។
Verse 42
إِنَّمَا ٱلسَّبِيلُ عَلَى ٱلَّذِينَ يَظْلِمُونَ ٱلنَّاسَ وَيَبْغُونَ فِى ٱلْأَرْضِ بِغَيْرِ ٱلْحَقِّ ۚ أُو۟لَـٰٓئِكَ لَهُمْ عَذَابٌ أَلِيمٌ
Transliteration innamā l-sabīlu ʿalā alladhīna yaẓlimūna l-nāsa wayabghūna fī l-arḍi bighayri l-ḥaqi ulāika lahum ʿadhābun alīmun
Khmer ការពិតទោសពៃរ៍នោះសម្រាប់តែពួកដែលបំពានទៅលើ មនុស្សលោក និងប្រព្រឹត្ដបទល្មើសនៅលើផែនដីនេះដោយគ្មាន ហេតុផលត្រឹមត្រូវប៉ុណ្ណោះ។ ពួកទាំងនោះនឹងទទួលទារុណកម្មដ៏ ឈឺចាប់។
Verse 43
وَلَمَن صَبَرَ وَغَفَرَ إِنَّ ذَٰلِكَ لَمِنْ عَزْمِ ٱلْأُمُورِ
Transliteration walaman ṣabara waghafara inna dhālika lamin ʿazmi l-umūri
Khmer ហើយជាការពិតណាស់ អ្នកណាហើយបានអត់ធ្មត់ និង អធ្យាស្រ័យនោះ ពិតប្រាកដណាស់នោះគឺជាប្រការមួយក្នុងចំណោម ប្រការដែលអល់ឡោះបង្គាប់ប្រើ។
Verse 44
وَمَن يُضْلِلِ ٱللَّهُ فَمَا لَهُۥ مِن وَلِىٍّ مِّنۢ بَعْدِهِۦ ۗ وَتَرَى ٱلظَّـٰلِمِينَ لَمَّا رَأَوُا۟ ٱلْعَذَابَ يَقُولُونَ هَلْ إِلَىٰ مَرَدٍّ مِّن سَبِيلٍ
Transliteration waman yuḍ'lili l-lahu famā lahu min waliyyin min baʿdihi watarā l-ẓālimīna lammā ra-awū l-ʿadhāba yaqūlūna hal ilā maraddin min sabīlin
Khmer ហើយអ្នកណាដែលអល់ឡោះធ្វើឱ្យវងេ្វងនោះ គឺគ្មានអ្នក គាំពារណាសម្រាប់គេក្រៅពីទ្រង់ឡើយ។ ហើយអ្នក(មូហាំម៉ាត់) នឹងឃើញពួកដែលបំពាននៅពេលដែលពួកគេបានឃើញទារុណកម្ម (នៅថ្ងៃបរលោក)និយាយថាៈ តើមានផ្លូវណាអាចត្រឡប់ទៅ (លោកិយ)វិញបានទេ?
Verse 45
وَتَرَىٰهُمْ يُعْرَضُونَ عَلَيْهَا خَـٰشِعِينَ مِنَ ٱلذُّلِّ يَنظُرُونَ مِن طَرْفٍ خَفِىٍّ ۗ وَقَالَ ٱلَّذِينَ ءَامَنُوٓا۟ إِنَّ ٱلْخَـٰسِرِينَ ٱلَّذِينَ خَسِرُوٓا۟ أَنفُسَهُمْ وَأَهْلِيهِمْ يَوْمَ ٱلْقِيَـٰمَةِ ۗ أَلَآ إِنَّ ٱلظَّـٰلِمِينَ فِى عَذَابٍ مُّقِيمٍ
Transliteration watarāhum yuʿ'raḍūna ʿalayhā khāshiʿīna mina l-dhuli yanẓurūna min ṭarfin khafiyyin waqāla alladhīna āmanū inna l-khāsirīna alladhīna khasirū anfusahum wa-ahlīhim yawma l-qiyāmati alā inna l-ẓālimīna fī ʿadhābin muqīmin
Khmer ហើយអ្នកនឹងឃើញពួកគេត្រូវគេនាំទៅកាន់នរក ដោយ ឱនលំទោនទាំងអាម៉ាស់ ព្រមទាំងពួកគេលួចមើលទៅនរកនោះ (ដោយភ័យខ្លាច)។ រីឯបណ្ដាអ្នកដែលមានជំនឿវិញបាននិយាយ ថាៈ ពិតប្រាកដណាស់ ពួកដែលខាតបង់គឺជាពួកដែលខាតបង់ខ្លួន ឯង និងគ្រួសាររបស់ពួកគេនៅថ្ងៃបរលោក។ ចូរដឹងថាៈ ពិតប្រាកដ ណាស់ ពួកដែលបំពានគឺស្ថិតនៅក្នុងទារុណកម្មជារៀងរហូត។
Verse 46
وَمَا كَانَ لَهُم مِّنْ أَوْلِيَآءَ يَنصُرُونَهُم مِّن دُونِ ٱللَّهِ ۗ وَمَن يُضْلِلِ ٱللَّهُ فَمَا لَهُۥ مِن سَبِيلٍ
Transliteration wamā kāna lahum min awliyāa yanṣurūnahum min dūni l-lahi waman yuḍ'lili l-lahu famā lahu min sabīlin
Khmer ហើយពួកគេគ្មានអ្នកគាំពារណាជួយពួកគេក្រៅពី អល់ឡោះឡើយ។ ហើយអ្នកណាដែលអល់ឡោះធ្វើឱ្យវងេ្វង នោះ គឺគ្មានមាគ៌ា(ការចង្អុលបង្ហាញ)ណាមួយសម្រាប់គេឡើយ។
Verse 47
ٱسْتَجِيبُوا۟ لِرَبِّكُم مِّن قَبْلِ أَن يَأْتِىَ يَوْمٌ لَّا مَرَدَّ لَهُۥ مِنَ ٱللَّهِ ۚ مَا لَكُم مِّن مَّلْجَإٍ يَوْمَئِذٍ وَمَا لَكُم مِّن نَّكِيرٍ
Transliteration is'tajībū lirabbikum min qabli an yatiya yawmun lā maradda lahu mina l-lahi mā lakum min malja-in yawma-idhin wamā lakum min nakīrin
Khmer ចូរពួកអ្នក(ពួកគ្មានជំនឿ)ទទួលយកចុះនូវការអំពាវនាវ ពីម្ចាស់របស់ពួកអ្នកមុននឹងថ្ងៃដែលគ្មានអ្នកណាអាចរារាំងវាពី អល់ឡោះមកដល់។ នៅថ្ងៃនោះពួកអ្នកគ្មានកន្លែងគេចពីទារុណកម្ម ឡើយ ហើយក៏គ្មានការបដិសេធ(អំពីទោសកំហុស)នោះដែរ។
Verse 48
فَإِنْ أَعْرَضُوا۟ فَمَآ أَرْسَلْنَـٰكَ عَلَيْهِمْ حَفِيظًا ۖ إِنْ عَلَيْكَ إِلَّا ٱلْبَلَـٰغُ ۗ وَإِنَّآ إِذَآ أَذَقْنَا ٱلْإِنسَـٰنَ مِنَّا رَحْمَةً فَرِحَ بِهَا ۖ وَإِن تُصِبْهُمْ سَيِّئَةٌۢ بِمَا قَدَّمَتْ أَيْدِيهِمْ فَإِنَّ ٱلْإِنسَـٰنَ كَفُورٌ
Transliteration fa-in aʿraḍū famā arsalnāka ʿalayhim ḥafīẓan in ʿalayka illā l-balāghu wa-innā idhā adhaqnā l-insāna minnā raḥmatan fariḥa bihā wa-in tuṣib'hum sayyi-atun bimā qaddamat aydīhim fa-inna l-insāna kafūrun
Khmer តែប្រសិនបើពួកគេងាកចេញ(ពីជំនឿ)វិញ យើងមិនបាន បញ្ជូនអ្នក(មូហាំម៉ាត់)ដើម្បីការពារពួកគេឡើយ។ តួនាទីរបស់អ្នក គ្រាន់តែជាអ្នកផ្សព្វផ្សាយសារប៉ុណ្ណោះ។ ហើយពិតប្រាកដណាស់ នៅពេលដែលយើងបានឱ្យមនុស្សលោកភ្លក្សនូវក្ដីមេត្ដាករុណាពី យើង គេសប្បាយរីករាយនឹងវា។ តែប្រសិនបើអំពើអាក្រក់បាន ធ្លាក់លើពួកគេដោយសារតែអ្វីដែលពួកគេបានប្រព្រឹត្ដកន្លងមក (ពួកគេបែរជារមិលគុណទៅវិញ)។ ដូចេ្នះ ពិតប្រាកដណាស់មនុស្ស លោកគឺរមិលគុណបំផុត។
Verse 49
لِّلَّهِ مُلْكُ ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ ۚ يَخْلُقُ مَا يَشَآءُ ۚ يَهَبُ لِمَن يَشَآءُ إِنَـٰثًا وَيَهَبُ لِمَن يَشَآءُ ٱلذُّكُورَ
Transliteration lillahi mul'ku l-samāwāti wal-arḍi yakhluqu mā yashāu yahabu liman yashāu ināthan wayahabu liman yashāu l-dhukūra
Khmer អំណាចនៅលើមេឃជាច្រើនជាន់ និងផែនដីជាកម្មសិទ្ធិ របស់អល់ឡោះ។ ទ្រង់បង្កើតអ្វីតាមតែទ្រង់មានចេតនា។ ទ្រង់ ប្រទានឱ្យមានតែកូនស្រីចំពោះអ្នកណាម្នាក់ដែលទ្រង់មានចេតនា ហើយទ្រង់ក៏ប្រទានឱ្យមានតែកូនប្រុសចំពោះអ្នកណាម្នាក់ដែល ទ្រង់មានចេតនាដែរ។
Verse 50
أَوْ يُزَوِّجُهُمْ ذُكْرَانًا وَإِنَـٰثًا ۖ وَيَجْعَلُ مَن يَشَآءُ عَقِيمًا ۚ إِنَّهُۥ عَلِيمٌ قَدِيرٌ
Transliteration aw yuzawwijuhum dhuk'rānan wa-ināthan wayajʿalu man yashāu ʿaqīman innahu ʿalīmun qadīrun
Khmer ឬទ្រង់ប្រទានឱ្យពួកគេមានទាំងកូនប្រុសទាំងកូនស្រី ហើយទ្រង់ក៏ធ្វើឱ្យអ្នកណាម្នាក់គ្មានកូនតាមតែទ្រង់មានចេតនា ដែរ។ ពិតប្រាកដណាស់ ទ្រង់មហាដឹង មហាមានអានុភាព។
Verse 51
۞ وَمَا كَانَ لِبَشَرٍ أَن يُكَلِّمَهُ ٱللَّهُ إِلَّا وَحْيًا أَوْ مِن وَرَآئِ حِجَابٍ أَوْ يُرْسِلَ رَسُولًا فَيُوحِىَ بِإِذْنِهِۦ مَا يَشَآءُ ۚ إِنَّهُۥ عَلِىٌّ حَكِيمٌ
Transliteration wamā kāna libasharin an yukallimahu l-lahu illā waḥyan aw min warāi ḥijābin aw yur'sila rasūlan fayūḥiya bi-idh'nihi mā yashāu innahu ʿaliyyun ḥakīmun
Khmer ហើយគ្មានមនុស្សណាម្នាក់ដែលអល់ឡោះមានបន្ទូលទៅ កាន់គេដោយផ្ទាល់ឡើយ លើកលែងតែតាមរយៈវ៉ាហ៊ីឬមានបន្ទូល ពីខាងក្រោយរបាំង ឬក៏ទ្រង់បញ្ជូនអ្នកនាំសារ(ម៉ាឡាអ៊ីកាត់)ដើម្បី មកប្រាប់តាមការអនុញ្ញាតរបស់ទ្រង់នូវអ្វីដែលទ្រង់មានចេតនា ប៉ុណ្ណោះ។ ពិតប្រាកដណាស់ ទ្រង់មហាខ្ពង់ខ្ពស់ មហាគតិបណ្ឌិត។
Verse 52
وَكَذَٰلِكَ أَوْحَيْنَآ إِلَيْكَ رُوحًا مِّنْ أَمْرِنَا ۚ مَا كُنتَ تَدْرِى مَا ٱلْكِتَـٰبُ وَلَا ٱلْإِيمَـٰنُ وَلَـٰكِن جَعَلْنَـٰهُ نُورًا نَّهْدِى بِهِۦ مَن نَّشَآءُ مِنْ عِبَادِنَا ۚ وَإِنَّكَ لَتَهْدِىٓ إِلَىٰ صِرَٰطٍ مُّسْتَقِيمٍ
Transliteration wakadhālika awḥaynā ilayka rūḥan min amrinā mā kunta tadrī mā l-kitābu walā l-īmānu walākin jaʿalnāhu nūran nahdī bihi man nashāu min ʿibādinā wa-innaka latahdī ilā ṣirāṭin mus'taqīmin
Khmer ហើយដូច្នោះដែរ យើងបានបញ្ចុះគម្ពីរគួរអានឱ្យអ្នកតាម បទបញ្ជារបស់យើង ដោយអ្នកមិនធ្លាប់បានដឹងថាអ្វីជាគម្ពីរឡើយ ហើយអ្នកក៏មិនដឹងថាអ្វីជាជំនឿនោះដែរ។ ក៏ប៉ុន្ដែយើងបានបង្កើត វា(គម្ពីរគួរអាន)ជាពន្លឺមួយដែលយើងនឹងចង្អុលបង្ហាញតាមរយៈ វាចំពោះអ្នកណាដែលយើងមានចេតនាក្នុងចំណោមខ្ញុំរបស់យើង។ ហើយពិតប្រាកដណាស់ អ្នកនឹងចង្អុលបង្ហាញ(មនុស្សលោក)ទៅ កាន់មាគ៌ាដ៏ត្រឹមត្រូវ។
Verse 53
صِرَٰطِ ٱللَّهِ ٱلَّذِى لَهُۥ مَا فِى ٱلسَّمَـٰوَٰتِ وَمَا فِى ٱلْأَرْضِ ۗ أَلَآ إِلَى ٱللَّهِ تَصِيرُ ٱلْأُمُورُ
Transliteration ṣirāṭi l-lahi alladhī lahu mā fī l-samāwāti wamā fī l-arḍi alā ilā l-lahi taṣīru l-umūru
Khmer គឺជាមាគ៌ារបស់អល់ឡោះ ដែលអ្វីៗនៅលើមេឃជាច្រើនជាន់ និងអ្វីៗនៅលើផែនដីជាកម្មសិទ្ធិរបស់ទ្រង់។ ចូរដឹងថា កិច្ចការ ទាំងអស់នឹងវិលត្រឡប់ទៅកាន់អល់ឡោះវិញ។
Read Surah Ash-Shuraa in another language
- English (word by word)
- Albanian
- Amazigh
- Amharic
- Assamese
- Azerbaijani
- Bambara
- Bangla
- Bosnian
- Bulgarian
- Chechen
- Chinese
- Czech
- Dari
- Dhivehi
- Dutch
- Finnish
- French
- German
- Gujarati
- Hausa
- Hebrew
- Hindi
- Indonesian
- Italian
- Japanese
- Kannada
- Kazakh
- Kinyarwanda
- Korean
- Kurdish
- Luganda
- Malay
- Malayalam
- Maranao
- Marathi
- Nepali
- Norwegian
- Oromo
- Pashto
- Persian
- Polish
- Portuguese
- Romanian
- Russian
- Sindhi
- Sinhala
- Somali
- Spanish
- Swahili
- Swedish
- Tagalog
- Tajik
- Tamil
- Tatar
- Telugu
- Thai
- Turkish
- Ukrainian
- Urdu
- Uyghur
- Uzbek
- Vietnamese
- Yao
- Yoruba
All 114 surahs in Khmer: the Qur’an in Khmer.
Khmer translation: Cambodian Muslim Community Development, from Quran.com. Transliteration: Quran.com. Recitation: Mishary Alafasy, from EveryAyah.com. MyDugsi is a learning aid, not a replacement for a qualified teacher.