Surah As-Saffat in Khmer: translation and audio
Surah 37 · الصافات · Those who set the Ranks · 182 verses
Surah As-Saffat verse by verse: the Arabic with a recitation you can repeat, the transliteration, and the Khmer translation by Cambodian Muslim Community Development. For the meaning of every word, see Surah As-Saffat word by word in English.
Verse 1
وَٱلصَّـٰٓفَّـٰتِ صَفًّا
Transliteration wal-ṣāfāti ṣaffan
Khmer អល់ឡោះស្បថនឹងបណ្ដាអ្នកដែលរៀបជាជួរ(ក្រុមម៉ាឡា-អ៊ីកាត់)។
Verse 2
فَٱلزَّٰجِرَٰتِ زَجْرًا
Transliteration fal-zājirāti zajran
Khmer អល់ឡោះស្បថនឹងបណ្ដាអ្នកដែលនាំពពក(ក្រុមម៉ាឡា-អ៊ីកាត់)។
Verse 3
فَٱلتَّـٰلِيَـٰتِ ذِكْرًا
Transliteration fal-tāliyāti dhik'ran
Khmer អល់ឡោះស្បថនឹងបណ្ដាអ្នកដែលសូត្របន្ទូលរបស់ អល់ឡោះ(ក្រុមម៉ាឡាអ៊ីកាត់)។
Verse 4
إِنَّ إِلَـٰهَكُمْ لَوَٰحِدٌ
Transliteration inna ilāhakum lawāḥidun
Khmer ពិតប្រាកដណាស់ ម្ចាស់ដែលត្រូវគោរពសក្ការៈរបស់ពួកអ្នក គឺមានតែមួយគត់។
Verse 5
رَّبُّ ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ وَمَا بَيْنَهُمَا وَرَبُّ ٱلْمَشَـٰرِقِ
Transliteration rabbu l-samāwāti wal-arḍi wamā baynahumā warabbu l-mashāriqi
Khmer ជាម្ចាស់គ្រប់គ្រងមេឃជាច្រើនជាន់ និងផែនដី និងអ្វីដែល មាននៅចន្លោះវាទាំងពីរ ហើយជាម្ចាស់ដែលគ្រប់គ្រងទិសនៃព្រះ អាទិត្យរះ និងទិសនៃព្រះអាទិត្យលិច។
Verse 6
إِنَّا زَيَّنَّا ٱلسَّمَآءَ ٱلدُّنْيَا بِزِينَةٍ ٱلْكَوَاكِبِ
Transliteration innā zayyannā l-samāa l-dun'yā bizīnatin l-kawākibi
Khmer ពិតប្រាកដណាស់ យើងបានលំអមេឃជាន់ទីមួយនៃផែនដី លំអដោយផ្កាយជាច្រើន។
Verse 7
وَحِفْظًا مِّن كُلِّ شَيْطَـٰنٍ مَّارِدٍ
Transliteration waḥif'ẓan min kulli shayṭānin māridin
Khmer ហើយ(យើងធ្វើឱ្យផ្កាយទាំងនោះ)ការពារអំពីស្ហៃតនទាំង អស់ដែលរឹងរូស។
Verse 8
لَّا يَسَّمَّعُونَ إِلَى ٱلْمَلَإِ ٱلْأَعْلَىٰ وَيُقْذَفُونَ مِن كُلِّ جَانِبٍ
Transliteration lā yassammaʿūna ilā l-mala-i l-aʿlā wayuq'dhafūna min kulli jānibin
Khmer ពួកវាមិនអាចទៅលបស្ដាប់បណ្ដាម៉ាឡាអ៊ីកាត់(ពិភាក្សា គ្នា)បានឡើយ ហើយពួកវានឹងត្រូវគេគប់(ដោយភ្លើងផ្កាយ)ពី គ្រប់ទិសទី
Verse 9
دُحُورًا ۖ وَلَهُمْ عَذَابٌ وَاصِبٌ
Transliteration duḥūran walahum ʿadhābun wāṣibun
Khmer ដើម្បីបណេ្ដញពួកវា។ ហើយពួកវានឹងទទួលទារុណកម្មជា អមតៈ
Verse 10
إِلَّا مَنْ خَطِفَ ٱلْخَطْفَةَ فَأَتْبَعَهُۥ شِهَابٌ ثَاقِبٌ
Transliteration illā man khaṭifa l-khaṭfata fa-atbaʿahu shihābun thāqibun
Khmer លើកលែងតែអ្នកណាដែលបានលួចស្ដាប់(ពាក្យសំដីម៉ា-ឡាអ៊ីកាត់) រួចផ្កាយដែលមានភ្លើងបានដេញតាមដុតវាប៉ុណ្ណោះ។
Verse 11
فَٱسْتَفْتِهِمْ أَهُمْ أَشَدُّ خَلْقًا أَم مَّنْ خَلَقْنَآ ۚ إِنَّا خَلَقْنَـٰهُم مِّن طِينٍ لَّازِبٍۭ
Transliteration fa-is'taftihim ahum ashaddu khalqan am man khalaqnā innā khalaqnāhum min ṭīnin lāzibin
Khmer ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់) សួរពួកគេ(ពួកមូស្ហរីគីន)ថាៈ តើពួកគេជាអ្នកខ្លាំងជាង ឬអ្វី(មេឃ ដី ម៉ាឡាអ៊ីកាត់)ដែលយើង បានបង្កើតខ្លាំងជាង? ពិតប្រាកដណាស់ យើងបានបង្កើតពួកគេអំពី ដីដែលស្អិត។
Verse 12
بَلْ عَجِبْتَ وَيَسْخَرُونَ
Transliteration bal ʿajib'ta wayaskharūna
Khmer ផ្ទុយទៅវិញ អ្នក(មូហាំម៉ាត់)ងឿងឆ្ងល់យ៉ាងខ្លាំង ខណៈ ដែលពួកគេចំអកមើលងាយ(ចំពោះគម្ពីរគួរអាន និងសំណួររបស់ អ្នក)។
Verse 13
وَإِذَا ذُكِّرُوا۟ لَا يَذْكُرُونَ
Transliteration wa-idhā dhukkirū lā yadhkurūna
Khmer ហើយនៅពេលដែលពួកគេត្រូវគេរំលឹក ពួកគេបែរជាមិន យកចិត្ដទុកដាក់ទៅវិញ។
Verse 14
وَإِذَا رَأَوْا۟ ءَايَةً يَسْتَسْخِرُونَ
Transliteration wa-idhā ra-aw āyatan yastaskhirūna
Khmer ហើយនៅពេលដែលពួកគេបានឃើញភស្ដុតាងណាមួយ ពួកគេក៏ចំអកមើលងាយ។
Verse 15
وَقَالُوٓا۟ إِنْ هَـٰذَآ إِلَّا سِحْرٌ مُّبِينٌ
Transliteration waqālū in hādhā illā siḥ'run mubīnun
Khmer ហើយពួកគេបាននិយាយថាៈ នេះគ្មានអ្វីក្រៅពីមន្ដអាគម ដ៏ច្បាស់លាស់នោះឡើយ។
Verse 16
أَءِذَا مِتْنَا وَكُنَّا تُرَابًا وَعِظَـٰمًا أَءِنَّا لَمَبْعُوثُونَ
Transliteration a-idhā mit'nā wakunnā turāban waʿiẓāman a-innā lamabʿūthūna
Khmer តើនៅពេលដែលពួកយើងស្លាប់ ហើយពួកយើងបាន ក្លាយទៅជាដីនិងឆ្អឹងហើយនោះ ពួកយើងពិតជាត្រូវគេធ្វើឱ្យរស់ ចេញពីផ្នូរឡើងវិញមែនឬ?
Verse 17
أَوَءَابَآؤُنَا ٱلْأَوَّلُونَ
Transliteration awaābāunā l-awalūna
Khmer ហើយតើជីដូនជីតារបស់ពួកយើងពីមុន(ក៏ត្រូវគេធ្វើឱ្យ រស់ចេញពីផ្នូរឡើងវិញ)ដែរឬ?
Verse 18
قُلْ نَعَمْ وَأَنتُمْ دَٰخِرُونَ
Transliteration qul naʿam wa-antum dākhirūna
Khmer ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ពិតហើយ(ពួកអ្នកនឹងត្រូវ គេធ្វើឱ្យរស់ចេញពីផ្នូរឡើងវិញទាំងអស់)ដោយពួកអ្នកជាពួកដែល ថោកទាប។
Verse 19
فَإِنَّمَا هِىَ زَجْرَةٌ وَٰحِدَةٌ فَإِذَا هُمْ يَنظُرُونَ
Transliteration fa-innamā hiya zajratun wāḥidatun fa-idhā hum yanẓurūna
Khmer ហើយតាមពិតវា(ការរស់ចេញពីផ្នូរឡើងវិញ)គ្រាន់តែ ជាការផ្លុំត្រែមួយដងប៉ុណ្ណោះ។ ពេលនោះពួកគេស្រាប់តែមើល ឃើញ(ភាពវឹកវរនៃថ្ងៃបរលោក)។
Verse 20
وَقَالُوا۟ يَـٰوَيْلَنَا هَـٰذَا يَوْمُ ٱلدِّينِ
Transliteration waqālū yāwaylanā hādhā yawmu l-dīni
Khmer ហើយពួកគេបាននិយាយថាៈ ឱវិនាសអន្ដរាយហើយពួក យើង. នេះគឺជាថ្ងៃជំនុំជំរះ។
Verse 21
هَـٰذَا يَوْمُ ٱلْفَصْلِ ٱلَّذِى كُنتُم بِهِۦ تُكَذِّبُونَ
Transliteration hādhā yawmu l-faṣli alladhī kuntum bihi tukadhibūna
Khmer នេះហើយគឺជាថ្ងៃកាត់សេចក្ដី ដែលពួកអ្នកធ្លាប់បាន បដិសេធនឹងវានោះ។
Verse 22
۞ ٱحْشُرُوا۟ ٱلَّذِينَ ظَلَمُوا۟ وَأَزْوَٰجَهُمْ وَمَا كَانُوا۟ يَعْبُدُونَ
Transliteration uḥ'shurū alladhīna ẓalamū wa-azwājahum wamā kānū yaʿbudūna
Khmer (អល់ឡោះបានបញ្ជាម៉ាឡាអ៊ីកាត់ថា) ចូរពួកអ្នកប្រមូល ពួកដែលបានបំពាន និងភរិយារបស់ពួកគេ ហើយនិងអ្វី(ព្រះនានា) ដែលពួកគេធ្លាប់បានគោរពសក្ការៈ
Verse 23
مِن دُونِ ٱللَّهِ فَٱهْدُوهُمْ إِلَىٰ صِرَٰطِ ٱلْجَحِيمِ
Transliteration min dūni l-lahi fa-ih'dūhum ilā ṣirāṭi l-jaḥīmi
Khmer ផេ្សងពីអល់ឡោះមក។ ហើយចូរពួកអ្នកបង្ហាញពួកគេ ទៅកាន់ផ្លូវនរកជើហ៊ីមចុះ។
Verse 24
وَقِفُوهُمْ ۖ إِنَّهُم مَّسْـُٔولُونَ
Transliteration waqifūhum innahum masūlūna
Khmer ហើយចូរពួកអ្នកបពា្ឈប់ពួកគេ។ ពិតប្រាកដណាស់ ពួកគេ នឹងត្រូវគេសួរចម្លើយ។
Verse 25
مَا لَكُمْ لَا تَنَاصَرُونَ
Transliteration mā lakum lā tanāṣarūna
Khmer ហេតុអ្វីបានជាពួកអ្នកមិនជួយគ្នាទៅវិញទៅមកទៅ?
Verse 26
بَلْ هُمُ ٱلْيَوْمَ مُسْتَسْلِمُونَ
Transliteration bal humu l-yawma mus'taslimūna
Khmer ផ្ទុយទៅវិញពួកគេនៅថ្ងៃនេះ គឺជាពួកដែលប្រគល់ខ្លួន។
Verse 27
وَأَقْبَلَ بَعْضُهُمْ عَلَىٰ بَعْضٍ يَتَسَآءَلُونَ
Transliteration wa-aqbala baʿḍuhum ʿalā baʿḍin yatasāalūna
Khmer ហើយពួកគេសំដៅទៅរកគ្នា ដោយពួកគេសួរ(ឈ្លោះប្រកែក)គ្នាទៅវិញទៅមក។
Verse 28
قَالُوٓا۟ إِنَّكُمْ كُنتُمْ تَأْتُونَنَا عَنِ ٱلْيَمِينِ
Transliteration qālū innakum kuntum tatūnanā ʿani l-yamīni
Khmer ដោយពួកគេបាននិយាយ(ទៅកាន់ពួកមេដឹកនាំរបស់ ពួកគេ)ថាៈ ពិតប្រាកដណាស់ ពួកអ្នកបានបោកប្រាស់ពួកយើងថា សាសនាដែលពួកអ្នកនាំមកគឺត្រឹមត្រូវ។
Verse 29
قَالُوا۟ بَل لَّمْ تَكُونُوا۟ مُؤْمِنِينَ
Transliteration qālū bal lam takūnū mu'minīna
Khmer ពួកគេ(មេដឹកនាំ)បានតបវិញថាៈ ផ្ទុយទៅវិញ ពួកអ្នក ទេដែលគ្មានជំនឿ(លើអល់ឡោះ)។
Verse 30
وَمَا كَانَ لَنَا عَلَيْكُم مِّن سُلْطَـٰنٍۭ ۖ بَلْ كُنتُمْ قَوْمًا طَـٰغِينَ
Transliteration wamā kāna lanā ʿalaykum min sul'ṭānin bal kuntum qawman ṭāghīna
Khmer ហើយពួកយើងក៏គ្មានអំណាចគៀបសង្កត់ពួកអ្នក(មិន ឱ្យជឿលើអល់ឡោះ)ដែរ។ ផ្ទុយទៅវិញ ពួកអ្នកទេជាក្រុមដែល វងេ្វងនោះ។
Verse 31
فَحَقَّ عَلَيْنَا قَوْلُ رَبِّنَآ ۖ إِنَّا لَذَآئِقُونَ
Transliteration faḥaqqa ʿalaynā qawlu rabbinā innā ladhāiqūna
Khmer ហើយការព្រមាន(ទារុណកម្ម)នៃម្ចាស់របស់ពួកយើង បានធ្លាក់មកលើពួកយើង។ ពិតប្រាកដណាស់ ពួកយើងគឺជាពួក ដែលត្រូវភ្លក្សទារុណកម្ម។
Verse 32
فَأَغْوَيْنَـٰكُمْ إِنَّا كُنَّا غَـٰوِينَ
Transliteration fa-aghwaynākum innā kunnā ghāwīna
Khmer ហើយពួកយើងបានធ្វើឱ្យពួកអ្នកវងេ្វង។ ពិតប្រាកដ ណាស់ ពួកយើងគឺជាពួកដែលបានវងេ្វង។
Verse 33
فَإِنَّهُمْ يَوْمَئِذٍ فِى ٱلْعَذَابِ مُشْتَرِكُونَ
Transliteration fa-innahum yawma-idhin fī l-ʿadhābi mush'tarikūna
Khmer ដូចេ្នះ នៅថ្ងៃនោះពួកគេពិតជាត្រូវទទួលរងនូវទារុណកម្មរួមជាមួយគ្នាទាំងអស់។
Verse 34
إِنَّا كَذَٰلِكَ نَفْعَلُ بِٱلْمُجْرِمِينَ
Transliteration innā kadhālika nafʿalu bil-muj'rimīna
Khmer ពិតប្រាកដណាស់ យើង(អល់ឡោះ)ក៏ធ្វើដូចេ្នះដែរ ចំពោះពួកដែលប្រព្រឹត្ដបាបកម្ម។
Verse 35
إِنَّهُمْ كَانُوٓا۟ إِذَا قِيلَ لَهُمْ لَآ إِلَـٰهَ إِلَّا ٱللَّهُ يَسْتَكْبِرُونَ
Transliteration innahum kānū idhā qīla lahum lā ilāha illā l-lahu yastakbirūna
Khmer ពិតប្រាកដណាស់ ពួកគេកាលពីមុននៅពេលដែលមានគេ និយាយទៅកាន់ពួកគេថាៈ គ្មានម្ចាស់ណាផេ្សងត្រូវគេគោរពសក្ការៈ ពិតប្រាកដក្រៅពីទ្រង់នោះ គឺពួកគេក្រអឺតក្រទម។
Verse 36
وَيَقُولُونَ أَئِنَّا لَتَارِكُوٓا۟ ءَالِهَتِنَا لِشَاعِرٍ مَّجْنُونٍۭ
Transliteration wayaqūlūna a-innā latārikū ālihatinā lishāʿirin majnūnin
Khmer ហើយពួកគេនិយាយថាៈ តើពិតជាឱ្យពួកយើងបោះបង់ ចោលព្រះនានារបស់ពួកយើង ព្រោះតែកវីវិកលចរិតម្នាក់នេះឬ?
Verse 37
بَلْ جَآءَ بِٱلْحَقِّ وَصَدَّقَ ٱلْمُرْسَلِينَ
Transliteration bal jāa bil-ḥaqi waṣaddaqa l-mur'salīna
Khmer ផ្ទុយទៅវិញ គេ(មូហាំម៉ាត់)បាននាំមកនូវការពិតហើយ បានបញ្ជាក់ពីបណ្ដាអ្នកនាំសារមុនៗ។
Verse 38
إِنَّكُمْ لَذَآئِقُوا۟ ٱلْعَذَابِ ٱلْأَلِيمِ
Transliteration innakum ladhāiqū l-ʿadhābi l-alīmi
Khmer ពិតប្រាកដណាស់ ពួកអ្នកគឺជាពួកដែលភ្លក្សរសជាតិ ទារុណកម្មដ៏ឈឺចាប់។
Verse 39
وَمَا تُجْزَوْنَ إِلَّا مَا كُنتُمْ تَعْمَلُونَ
Transliteration wamā tuj'zawna illā mā kuntum taʿmalūna
Khmer ហើយពួកអ្នកមិនត្រូវគេតបស្នងក្រៅពីអ្វីដែលពួកអ្នក ធ្លាប់បានប្រព្រឹត្ដនោះឡើយ។
Verse 40
إِلَّا عِبَادَ ٱللَّهِ ٱلْمُخْلَصِينَ
Transliteration illā ʿibāda l-lahi l-mukh'laṣīna
Khmer ក៏ប៉ុន្ដែ បណ្ដាខ្ញុំរបស់អល់ឡោះដែលបរិសុទ្ធ(ក្នុងការ គោរពសក្ការៈ)
Verse 41
أُو۟لَـٰٓئِكَ لَهُمْ رِزْقٌ مَّعْلُومٌ
Transliteration ulāika lahum riz'qun maʿlūmun
Khmer -អ្នកទាំងនោះនឹងទទួលបានលាភសក្ការៈ ដែលគេកំណត់ រួចជាសេ្រច(ក្នុងឋានសួគ៌)។
Verse 42
فَوَٰكِهُ ۖ وَهُم مُّكْرَمُونَ
Transliteration fawākihu wahum muk'ramūna
Khmer វានោះគឺផ្លៃឈើគ្រប់ប្រភេទ។ ហើយពួកគេត្រូវបានគេ លើកតម្កើង
Verse 43
فِى جَنَّـٰتِ ٱلنَّعِيمِ
Transliteration fī jannāti l-naʿīmi
Khmer នៅក្នុងឋានសួគ៌ណាអ៊ីម។
Verse 44
عَلَىٰ سُرُرٍ مُّتَقَـٰبِلِينَ
Transliteration ʿalā sururin mutaqābilīna
Khmer ដោយពួកគេអង្គុយលើគ្រែទល់មុខគ្នា(យ៉ាងសប្បាយ រីករាយ)។
Verse 45
يُطَافُ عَلَيْهِم بِكَأْسٍ مِّن مَّعِينٍۭ
Transliteration yuṭāfu ʿalayhim bikasin min maʿīnin
Khmer គេដាក់នៅជុំវិញពួកគេនូវកែវស្រាមកពីទនេ្លស្រាដែលហូរ
Verse 46
بَيْضَآءَ لَذَّةٍ لِّلشَّـٰرِبِينَ
Transliteration bayḍāa ladhatin lilshāribīna
Khmer មានពណ៌សដែលមានរសជាតិឆ្ងាញ់សម្រាប់បណ្ដាអ្នកដែល ទទួលទាន។
Verse 47
لَا فِيهَا غَوْلٌ وَلَا هُمْ عَنْهَا يُنزَفُونَ
Transliteration lā fīhā ghawlun walā hum ʿanhā yunzafūna
Khmer ដែលនៅក្នុងវា(ស្រា)មិនធ្វើឱ្យប៉ះពាល់ដល់សុខភាព ឡើយ ហើយក៏មិនឱ្យពួកគេស្រវឹងដោយសារវាដែរ។
Verse 48
وَعِندَهُمْ قَـٰصِرَٰتُ ٱلطَّرْفِ عِينٌ
Transliteration waʿindahum qāṣirātu l-ṭarfi ʿīnun
Khmer ហើយនៅក្បែរពួកគេមានស្រីទេពអប្សរជាច្រើន។
Verse 49
كَأَنَّهُنَّ بَيْضٌ مَّكْنُونٌ
Transliteration ka-annahunna bayḍun maknūnun
Khmer ពួកនាងប្រៀបដូចជាពងសត្វដែលគេថែរក្សាយ៉ាងល្អ បំផុត។
Verse 50
فَأَقْبَلَ بَعْضُهُمْ عَلَىٰ بَعْضٍ يَتَسَآءَلُونَ
Transliteration fa-aqbala baʿḍuhum ʿalā baʿḍin yatasāalūna
Khmer ហើយពួកគេសំដៅទៅរកគ្នាដោយសួរគ្នាទៅវិញទៅមក។
Verse 51
قَالَ قَآئِلٌ مِّنْهُمْ إِنِّى كَانَ لِى قَرِينٌ
Transliteration qāla qāilun min'hum innī kāna lī qarīnun
Khmer ម្នាក់ក្នុងចំណោមពួកគេបាននិយាយថាៈ ពិតប្រាកដណាស់ ខ្ញុំធ្លាប់មានមិត្ដភកិ្ដម្នាក់(ក្នុងលោកិយ)
Verse 52
يَقُولُ أَءِنَّكَ لَمِنَ ٱلْمُصَدِّقِينَ
Transliteration yaqūlu a-innaka lamina l-muṣadiqīna
Khmer ដែលគេនិយាយថាៈ តើអ្នកពិតជាស្ថិតក្នុងចំណោមអ្នក ដែលមានជំនឿ(នឹងការរស់ចេញពីផ្នូរឡើងវិញ)ឬ?
Verse 53
أَءِذَا مِتْنَا وَكُنَّا تُرَابًا وَعِظَـٰمًا أَءِنَّا لَمَدِينُونَ
Transliteration a-idhā mit'nā wakunnā turāban waʿiẓāman a-innā lamadīnūna
Khmer តើនៅពេលដែលយើងស្លាប់ ហើយយើងបានក្លាយទៅជាដីនិងឆ្អឹងហើយនោះ តើពួកយើងពិតជាត្រូវគេតបស្នង(នូវទង្វើ ទាំងឡាយរបស់ពួកយើង)ឬ?
Verse 54
قَالَ هَلْ أَنتُم مُّطَّلِعُونَ
Transliteration qāla hal antum muṭṭaliʿūna
Khmer ម្នាក់នោះបាននិយាយទៀតថាៈ តើពួកអ្នកឃើញ(មិត្ដភកិ្ដ របស់យើងកាលនៅលោកិយ)ដែរឬទេ?
Verse 55
فَٱطَّلَعَ فَرَءَاهُ فِى سَوَآءِ ٱلْجَحِيمِ
Transliteration fa-iṭṭalaʿa faraāhu fī sawāi l-jaḥīmi
Khmer រួចមកគេក៏ទៅរកមើល ពេលនោះគេស្រាប់តែឃើញមិត្ដ របស់គេស្ថិតនៅកណ្ដាលនរកជើហ៊ីម។
Verse 56
قَالَ تَٱللَّهِ إِن كِدتَّ لَتُرْدِينِ
Transliteration qāla tal-lahi in kidtta latur'dīni
Khmer គេក៏បាននិយាយថាៈ សូមស្បថនឹងអល់ឡោះ តាមពិត អ្នកស្ទើរតែធ្វើឱ្យខ្ញុំធ្លាក់ក្នុងនរក(ដូចអ្នក)។
Verse 57
وَلَوْلَا نِعْمَةُ رَبِّى لَكُنتُ مِنَ ٱلْمُحْضَرِينَ
Transliteration walawlā niʿ'matu rabbī lakuntu mina l-muḥ'ḍarīna
Khmer ហើយប្រសិនបើគ្មាននៀកម៉ាត់នៃម្ចាស់របស់ខ្ញុំទេ ខ្ញុំពិត ជាស្ថិតក្នុងចំណោមអ្នកដែលត្រូវគេប្រមូល(ធ្វើទារុណកម្ម)ជា មិនខាន។
Verse 58
أَفَمَا نَحْنُ بِمَيِّتِينَ
Transliteration afamā naḥnu bimayyitīna
Khmer (អ្នកឋានសួគ៌បានសួរគ្នាថា) ដូចេ្នះតើពួកយើងមិនស្លាប់
Verse 59
إِلَّا مَوْتَتَنَا ٱلْأُولَىٰ وَمَا نَحْنُ بِمُعَذَّبِينَ
Transliteration illā mawtatanā l-ūlā wamā naḥnu bimuʿadhabīna
Khmer ក្រៅពីការស្លាប់របស់ពួកយើងជាលើកដំបូង(ក្នុងលោ-កិយ) ហើយពួកយើងមិនមែនជាអ្នកដែលត្រូវគេធ្វើទារុណកម្ម ទេឬ?
Verse 60
إِنَّ هَـٰذَا لَهُوَ ٱلْفَوْزُ ٱلْعَظِيمُ
Transliteration inna hādhā lahuwa l-fawzu l-ʿaẓīmu
Khmer ពិតប្រាកដណាស់ នេះហើយជាជោគជ័យដ៏ធំធេង។
Verse 61
لِمِثْلِ هَـٰذَا فَلْيَعْمَلِ ٱلْعَـٰمِلُونَ
Transliteration limith'li hādhā falyaʿmali l-ʿāmilūna
Khmer ដើម្បីចង់បានដូចនេះ ដូចេ្នះចូរឱ្យបណ្ដាអ្នកដែលសាងអំពើ ល្អខិតខំសាងអំពើល្អ(នៅក្នុងលោកិយ)។
Verse 62
أَذَٰلِكَ خَيْرٌ نُّزُلًا أَمْ شَجَرَةُ ٱلزَّقُّومِ
Transliteration adhālika khayrun nuzulan am shajaratu l-zaqūmi
Khmer តើអ្វី(ចំណីអាហារ)ដែលគេត្រៀមឱ្យ(អ្នកឋានសួគ៌) នោះល្អជាង ឬដើមហ្សឹកគូម(ដែលជាចំណីពួកនរក)ល្អជាង?
Verse 63
إِنَّا جَعَلْنَـٰهَا فِتْنَةً لِّلظَّـٰلِمِينَ
Transliteration innā jaʿalnāhā fit'natan lilẓẓālimīna
Khmer ពិតប្រាកដណាស់ យើងបានបង្កើតវា(ដើមហ្សឹកគូម)ជា ទារុណកម្មសម្រាប់ពួកបំពាន។
Verse 64
إِنَّهَا شَجَرَةٌ تَخْرُجُ فِىٓ أَصْلِ ٱلْجَحِيمِ
Transliteration innahā shajaratun takhruju fī aṣli l-jaḥīmi
Khmer ពិតប្រាកដណាស់ វាគឺជាដើមឈើដែលដុះចេញពីបាតនរក ជើហ៊ីម។
Verse 65
طَلْعُهَا كَأَنَّهُۥ رُءُوسُ ٱلشَّيَـٰطِينِ
Transliteration ṭalʿuhā ka-annahu ruūsu l-shayāṭīni
Khmer ផ្លែរបស់វាហាក់បីដូចជាក្បាលពួកស្ហៃតន។
Verse 66
فَإِنَّهُمْ لَـَٔاكِلُونَ مِنْهَا فَمَالِـُٔونَ مِنْهَا ٱلْبُطُونَ
Transliteration fa-innahum laākilūna min'hā famāliūna min'hā l-buṭūna
Khmer ដូចេ្នះ ពិតប្រាកដណាស់ពួកគេគឺត្រូវបរិភោគអំពីដើមឈើ នោះ ហើយពោះរបស់ពួកគេពេញទៅដោយវា។
Verse 67
ثُمَّ إِنَّ لَهُمْ عَلَيْهَا لَشَوْبًا مِّنْ حَمِيمٍ
Transliteration thumma inna lahum ʿalayhā lashawban min ḥamīmin
Khmer បន្ទាប់មក ពិតប្រាកដណាស់ ពួកគេនឹងត្រូវផឹកទឹកក្ដៅ បំផុតលាយជាមួយវា។
Verse 68
ثُمَّ إِنَّ مَرْجِعَهُمْ لَإِلَى ٱلْجَحِيمِ
Transliteration thumma inna marjiʿahum la-ilā l-jaḥīmi
Khmer ក្រោយមក ពិតប្រាកដណាស់កន្លែងវិលត្រឡប់របស់ពួគេ គឺឆ្ពោះទៅកាន់នរកជើហ៊ីម។
Verse 69
إِنَّهُمْ أَلْفَوْا۟ ءَابَآءَهُمْ ضَآلِّينَ
Transliteration innahum alfaw ābāahum ḍāllīna
Khmer ពិតប្រាកដណាស់ ពួកគេបានប្រទះឃើញជីដូនជីតារបស់ ពួកគេវងេ្វង។
Verse 70
فَهُمْ عَلَىٰٓ ءَاثَـٰرِهِمْ يُهْرَعُونَ
Transliteration fahum ʿalā āthārihim yuh'raʿūna
Khmer រួចពួកគេប្រញាប់ប្រញាល់អនុវត្ដតាមគំរូរបស់(ជីដូនជីតា) ពួកគេ។
Verse 71
وَلَقَدْ ضَلَّ قَبْلَهُمْ أَكْثَرُ ٱلْأَوَّلِينَ
Transliteration walaqad ḍalla qablahum aktharu l-awalīna
Khmer ហើយជាការពិតណាស់ ពួកជំនាន់មុនភាគច្រើនបានវងេ្វង មុនពួកគេទៅទៀត។
Verse 72
وَلَقَدْ أَرْسَلْنَا فِيهِم مُّنذِرِينَ
Transliteration walaqad arsalnā fīhim mundhirīna
Khmer ហើយជាការពិតណាស់ យើងបានចាត់តាំងក្នុងចំណោម ពួកគេ(ពួកជំនាន់មុន)នូវអ្នកដាស់តឿនព្រមានជាច្រើន។
Verse 73
فَٱنظُرْ كَيْفَ كَانَ عَـٰقِبَةُ ٱلْمُنذَرِينَ
Transliteration fa-unẓur kayfa kāna ʿāqibatu l-mundharīna
Khmer ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)មើលចុះ តើលទ្ធផលចុង ក្រោយរបស់អ្នកដែលត្រូវគេដាស់តឿនព្រមានទាំងនោះយ៉ាងដូចមេ្ដច?
Verse 74
إِلَّا عِبَادَ ٱللَّهِ ٱلْمُخْلَصِينَ
Transliteration illā ʿibāda l-lahi l-mukh'laṣīna
Khmer លើកលែងតែបណ្ដាខ្ញុំរបស់អល់ឡោះដែលមានចិត្ដបរិសុទ្ធ ប៉ុណ្ណោះ។
Verse 75
وَلَقَدْ نَادَىٰنَا نُوحٌ فَلَنِعْمَ ٱلْمُجِيبُونَ
Transliteration walaqad nādānā nūḥun falaniʿ'ma l-mujībūna
Khmer ហើយជាការពិតណាស់ នួហបានបួងសួងសុំពីយើង ពេល នោះយើងគឺជាអ្នកផ្ដល់ចម្លើយដ៏ប្រសើរបំផុត។
Verse 76
وَنَجَّيْنَـٰهُ وَأَهْلَهُۥ مِنَ ٱلْكَرْبِ ٱلْعَظِيمِ
Transliteration wanajjaynāhu wa-ahlahu mina l-karbi l-ʿaẓīmi
Khmer ហើយយើងបានសង្គ្រោះគេ និងក្រុមគ្រួសាររបស់គេពី គ្រោះមហន្ដរាយ(ទឹកជំនន់)ដ៏ធ្ងន់ធ្ងរ។
Verse 77
وَجَعَلْنَا ذُرِّيَّتَهُۥ هُمُ ٱلْبَاقِينَ
Transliteration wajaʿalnā dhurriyyatahu humu l-bāqīna
Khmer ហើយយើងបានធ្វើឱ្យកូនចៅរបស់គេជាពួកដែលនៅ រស់រានមានជីវិត។
Verse 78
وَتَرَكْنَا عَلَيْهِ فِى ٱلْـَٔاخِرِينَ
Transliteration wataraknā ʿalayhi fī l-ākhirīna
Khmer ហើយយើងបានបន្សល់ទុករឿងរបស់គេ(ជាការរំលឹក ដ៏ល្អ)ដល់អ្នកជំនាន់ក្រោយ។
Verse 79
سَلَـٰمٌ عَلَىٰ نُوحٍ فِى ٱلْعَـٰلَمِينَ
Transliteration salāmun ʿalā nūḥin fī l-ʿālamīna
Khmer សុខសន្ដិភាពកើតមានដល់នួហនៅលើពិភពទាំងអស់។
Verse 80
إِنَّا كَذَٰلِكَ نَجْزِى ٱلْمُحْسِنِينَ
Transliteration innā kadhālika najzī l-muḥ'sinīna
Khmer ពិតប្រាកដណាស់ យើងក៏បានតបស្នងដូច្នោះដែរចំពោះអ្នក ដែលសាងអំពើល្អ។
Verse 81
إِنَّهُۥ مِنْ عِبَادِنَا ٱلْمُؤْمِنِينَ
Transliteration innahu min ʿibādinā l-mu'minīna
Khmer ពិតប្រាកដណាស់ គេ(នួហ)ស្ថិតក្នុងចំណោមខ្ញុំរបស់ យើងដែលមានជំនឿ។
Verse 82
ثُمَّ أَغْرَقْنَا ٱلْـَٔاخَرِينَ
Transliteration thumma aghraqnā l-ākharīna
Khmer ក្រោយមក យើងក៏បានពន្លិចពួកដទៃទៀត។
Verse 83
۞ وَإِنَّ مِن شِيعَتِهِۦ لَإِبْرَٰهِيمَ
Transliteration wa-inna min shīʿatihi la-ib'rāhīma
Khmer ហើយពិតប្រាកដណាស់ ក្នុងចំណោមអ្នកដែលតាមមាគ៌ា របស់នួហគឺអ៊ីព្រហ៊ីម។
Verse 84
إِذْ جَآءَ رَبَّهُۥ بِقَلْبٍ سَلِيمٍ
Transliteration idh jāa rabbahu biqalbin salīmin
Khmer (ចូរចងចាំ)នៅពេលដែលគេ(អ៊ីព្រហ៊ីម)បានមកជួប ម្ចាស់របស់គេដោយចិត្ដបរិសុទ្ធ។
Verse 85
إِذْ قَالَ لِأَبِيهِ وَقَوْمِهِۦ مَاذَا تَعْبُدُونَ
Transliteration idh qāla li-abīhi waqawmihi mādhā taʿbudūna
Khmer (ចូរចងចាំ)នៅពេលដែលគេបានពោលទៅកាន់ឪពុក របស់គេនិងក្រុមរបស់គេថាៈ តើពួកអ្នកកំពុងតែគោរពសក្ការៈអ្វី?
Verse 86
أَئِفْكًا ءَالِهَةً دُونَ ٱللَّهِ تُرِيدُونَ
Transliteration a-if'kan ālihatan dūna l-lahi turīdūna
Khmer តើពួកអ្នកចង់គោរពសក្ការៈម្ចាស់ផេ្សងពីអល់ឡោះ ដើម្បី ប្រឌិតភូតកុហកឬ?
Verse 87
فَمَا ظَنُّكُم بِرَبِّ ٱلْعَـٰلَمِينَ
Transliteration famā ẓannukum birabbi l-ʿālamīna
Khmer ដូចេ្នះ តើពួកអ្នកគិតអ្វីចំពោះម្ចាស់គ្រប់គ្រងពិភពទាំង អស់?
Verse 88
فَنَظَرَ نَظْرَةً فِى ٱلنُّجُومِ
Transliteration fanaẓara naẓratan fī l-nujūmi
Khmer រួចមកគេ(អ៊ីព្រហ៊ីម)បានសម្លឹងមើលទៅហ្វូងផ្កាយ មួយស្របក់។
Verse 89
فَقَالَ إِنِّى سَقِيمٌ
Transliteration faqāla innī saqīmun
Khmer ហើយគេក៏បានពោលថាៈ ពិតប្រាកដណាស់ខ្ញុំឈឺ។
Verse 90
فَتَوَلَّوْا۟ عَنْهُ مُدْبِرِينَ
Transliteration fatawallaw ʿanhu mud'birīna
Khmer ពេលនោះ ពួកគេក៏បានបែរខ្នងចាកចេញពីគេ។
Verse 91
فَرَاغَ إِلَىٰٓ ءَالِهَتِهِمْ فَقَالَ أَلَا تَأْكُلُونَ
Transliteration farāgha ilā ālihatihim faqāla alā takulūna
Khmer បន្ទាប់មកគេដើរសំដៅទៅរកព្រះនានារបស់ពួកគេ ហើយ បានពោលថាៈ តើពួកឯងមិនបរិភោគទេឬ?
Verse 92
مَا لَكُمْ لَا تَنطِقُونَ
Transliteration mā lakum lā tanṭiqūna
Khmer ហេតុអ្វីបានជាពួកឯងមិននិយាយ?
Verse 93
فَرَاغَ عَلَيْهِمْ ضَرْبًۢا بِٱلْيَمِينِ
Transliteration farāgha ʿalayhim ḍarban bil-yamīni
Khmer ហើយគេក៏ដើរទៅជិតពួកវា(ព្រះនានា) ដោយវាយ នឹងដៃស្ដាំរបស់គេ(យ៉ាងខ្លាំង)។
Verse 94
فَأَقْبَلُوٓا۟ إِلَيْهِ يَزِفُّونَ
Transliteration fa-aqbalū ilayhi yaziffūna
Khmer ពេលនោះ ពួកគេបានដើរសំដៅទៅរកគេយ៉ាងរហ័ស។
Verse 95
قَالَ أَتَعْبُدُونَ مَا تَنْحِتُونَ
Transliteration qāla ataʿbudūna mā tanḥitūna
Khmer គេបានពោលថាៈ តើពួកអ្នកគោរពសក្ការៈនូវអ្វីដែលពួក អ្នកឆ្លាក់
Verse 96
وَٱللَّهُ خَلَقَكُمْ وَمَا تَعْمَلُونَ
Transliteration wal-lahu khalaqakum wamā taʿmalūna
Khmer ខណៈដែលអល់ឡោះបានបង្កើតពួកអ្នកនិងអ្វីដែលពួកអ្នក កំពុងធ្វើនោះឬ?
Verse 97
قَالُوا۟ ٱبْنُوا۟ لَهُۥ بُنْيَـٰنًا فَأَلْقُوهُ فِى ٱلْجَحِيمِ
Transliteration qālū ib'nū lahu bun'yānan fa-alqūhu fī l-jaḥīmi
Khmer ពួកគេបាននិយាយគ្នាថាៈ ចូរពួកអ្នកសង់សំណង់មួយ សម្រាប់គេ ហើយបោះគេចូលទៅក្នុងភ្លើងដ៏ក្ដៅនោះចុះ។
Verse 98
فَأَرَادُوا۟ بِهِۦ كَيْدًا فَجَعَلْنَـٰهُمُ ٱلْأَسْفَلِينَ
Transliteration fa-arādū bihi kaydan fajaʿalnāhumu l-asfalīna
Khmer ដូច្នោះ ពួកគេមានបំណងរៀបគំរោងអាក្រក់ចំពោះគេ តែ យើងក៏បានធ្វើឱ្យពួកគេទាបថោក។
Verse 99
وَقَالَ إِنِّى ذَاهِبٌ إِلَىٰ رَبِّى سَيَهْدِينِ
Transliteration waqāla innī dhāhibun ilā rabbī sayahdīni
Khmer ហើយគេក៏បានពោលថាៈ ពិតប្រាកដណាស់ ខ្ញុំនឹងទៅកាន់ ម្ចាស់របស់ខ្ញុំដែលទ្រង់នឹងចង្អុលបង្ហាញខ្ញុំ។
Verse 100
رَبِّ هَبْ لِى مِنَ ٱلصَّـٰلِحِينَ
Transliteration rabbi hab lī mina l-ṣāliḥīna
Khmer ឱម្ចាស់របស់ខ្ញុំ. សូមទ្រង់មេត្ដាប្រទានឱ្យខ្ញុំ(នូវកូន ប្រុស)ដែលស្ថិតក្នុងចំណោមអ្នកដែលសាងអំពើល្អត្រឹមត្រូវផង។
Verse 101
فَبَشَّرْنَـٰهُ بِغُلَـٰمٍ حَلِيمٍ
Transliteration fabasharnāhu bighulāmin ḥalīmin
Khmer ហើយយើងបានផ្ដល់ដំណឹងរីករាយដល់គេអំពីកូនប្រុស ម្នាក់ដែលអត់ធ្មត់បំផុត(អ៊ីស្មាអ៊ីល)។
Verse 102
فَلَمَّا بَلَغَ مَعَهُ ٱلسَّعْىَ قَالَ يَـٰبُنَىَّ إِنِّىٓ أَرَىٰ فِى ٱلْمَنَامِ أَنِّىٓ أَذْبَحُكَ فَٱنظُرْ مَاذَا تَرَىٰ ۚ قَالَ يَـٰٓأَبَتِ ٱفْعَلْ مَا تُؤْمَرُ ۖ سَتَجِدُنِىٓ إِن شَآءَ ٱللَّهُ مِنَ ٱلصَّـٰبِرِينَ
Transliteration falammā balagha maʿahu l-saʿya qāla yābunayya innī arā fī l-manāmi annī adhbaḥuka fa-unẓur mādhā tarā qāla yāabati if'ʿal mā tu'maru satajidunī in shāa l-lahu mina l-ṣābirīna
Khmer ហើយនៅពេលដែលគេ(អ៊ីស្មាអ៊ីល)គ្រប់អាយុអាច ដើរជាមួយគាត់បាននោះ គាត់បានពោលថាៈ ឱកូនសម្លាញ់. ពិត ប្រាកដណាស់ យើងបានសុបិនឃើញថា យើងពិតជាត្រូវសំឡេះ ឯង។ ដូចេ្នះ ចូរឯងពិចារណាមើលចុះ តើឯងយល់ឃើញយ៉ាងដូច មេ្ដច? អ៊ីស្មាអ៊ីលលបានឆ្លើយថាៈ ឱឪពុកជាទីស្រឡាញ់របស់ខ្ញុំ. សូម លោកឪពុកអនុវត្ដតាមអ្វីដែលគេបានបញ្ជាចុះ។ ប្រសិនបើ អល់ឡោះមានចេតនា លោកឪពុកនឹងឃើញខ្ញុំស្ថិតក្នុងចំណោមអ្នកដែលអត់ធ្មត់ជាមិនខាន។
Verse 103
فَلَمَّآ أَسْلَمَا وَتَلَّهُۥ لِلْجَبِينِ
Transliteration falammā aslamā watallahu lil'jabīni
Khmer ហើយនៅពេលដែលគេទាំងពីរបានយល់ព្រម(ធ្វើតាម បទបញ្ជាអល់ឡោះ) រួចគាត់ក៏បានផេ្ដកអ៊ីស្មាអ៊ីលផ្កាប់មុខទៅលើ ដី(ដើម្បីសំឡេះ)។
Verse 104
وَنَـٰدَيْنَـٰهُ أَن يَـٰٓإِبْرَٰهِيمُ
Transliteration wanādaynāhu an yāib'rāhīmu
Khmer ពេលនោះយើងបានហៅគេថាៈ ឱអ៊ីព្រហ៊ីម.
Verse 105
قَدْ صَدَّقْتَ ٱلرُّءْيَآ ۚ إِنَّا كَذَٰلِكَ نَجْزِى ٱلْمُحْسِنِينَ
Transliteration qad ṣaddaqta l-ru'yā innā kadhālika najzī l-muḥ'sinīna
Khmer អ្នកពិតជាបានបំពេញតាមសុបិន(របស់អ្នក)ហើយ។ ពិតប្រាកដណាស់ យើងក៏តបស្នងដូច្នោះដែរ ចំពោះអ្នកដែលសាង អំពើល្អ។
Verse 106
إِنَّ هَـٰذَا لَهُوَ ٱلْبَلَـٰٓؤُا۟ ٱلْمُبِينُ
Transliteration inna hādhā lahuwa l-balāu l-mubīnu
Khmer ពិតប្រាកដណាស់ នេះគឺជាការសាកល្បងមួយយ៉ាង ច្បាស់លាស់។
Verse 107
وَفَدَيْنَـٰهُ بِذِبْحٍ عَظِيمٍ
Transliteration wafadaynāhu bidhib'ḥin ʿaẓīmin
Khmer ហើយយើងបានសង្គ្រោះគេ(អ៊ីស្មាអ៊ីល)ដោយប្ដូរនឹង ការសំឡេះសត្វមួយដ៏ធំ។
Verse 108
وَتَرَكْنَا عَلَيْهِ فِى ٱلْـَٔاخِرِينَ
Transliteration wataraknā ʿalayhi fī l-ākhirīna
Khmer ហើយយើងបន្សល់ទុករឿងរបស់គេ(ជាការរំលឹកដ៏ល្អ) ដល់អ្នកជំនាន់ក្រោយ។
Verse 109
سَلَـٰمٌ عَلَىٰٓ إِبْرَٰهِيمَ
Transliteration salāmun ʿalā ib'rāhīma
Khmer សូមសុខសន្ដិភាពកើតមានដល់អ៊ីព្រហ៊ីម។
Verse 110
كَذَٰلِكَ نَجْزِى ٱلْمُحْسِنِينَ
Transliteration kadhālika najzī l-muḥ'sinīna
Khmer ដូច្នោះដែរ យើងតបស្នងចំពោះអ្នកដែលសាងអំពើល្អ។
Verse 111
إِنَّهُۥ مِنْ عِبَادِنَا ٱلْمُؤْمِنِينَ
Transliteration innahu min ʿibādinā l-mu'minīna
Khmer ពិតប្រាកដណាស់ គេ(អ៊ីព្រហ៊ីម)ស្ថិតក្នុងចំណោមខ្ញុំ របស់យើងដែលមានជំនឿ។
Verse 112
وَبَشَّرْنَـٰهُ بِإِسْحَـٰقَ نَبِيًّا مِّنَ ٱلصَّـٰلِحِينَ
Transliteration wabasharnāhu bi-is'ḥāqa nabiyyan mina l-ṣāliḥīna
Khmer យើងបានផ្ដល់ដំណឹងរីករាយដល់គេនូវអ៊ីសហាកជា ណាពីម្នាក់ដែលស្ថិតក្នុងចំណោមអ្នកដែលសាងអំពើល្អត្រឹមត្រូវ។
Verse 113
وَبَـٰرَكْنَا عَلَيْهِ وَعَلَىٰٓ إِسْحَـٰقَ ۚ وَمِن ذُرِّيَّتِهِمَا مُحْسِنٌ وَظَالِمٌ لِّنَفْسِهِۦ مُبِينٌ
Transliteration wabāraknā ʿalayhi waʿalā is'ḥāqa wamin dhurriyyatihimā muḥ'sinun waẓālimun linafsihi mubīnun
Khmer យើងបានប្រទានពរជ័យទៅដល់គេ និងអ៊ីសហាក។ ហើយក្នុងចំណោមកូនចៅរបស់គេទាំងពីរមានអ្នកដែលល្អត្រឹមត្រូវ និងអ្នកដែលបំពានលើខ្លួនឯងដ៏ច្បាស់លាស់។
Verse 114
وَلَقَدْ مَنَنَّا عَلَىٰ مُوسَىٰ وَهَـٰرُونَ
Transliteration walaqad manannā ʿalā mūsā wahārūna
Khmer ហើយជាការពិតណាស់ យើងបានប្រទាននៀកម៉ាត់ ទៅលើមូសានិងហារ៉ូន។
Verse 115
وَنَجَّيْنَـٰهُمَا وَقَوْمَهُمَا مِنَ ٱلْكَرْبِ ٱلْعَظِيمِ
Transliteration wanajjaynāhumā waqawmahumā mina l-karbi l-ʿaẓīmi
Khmer ហើយយើងបានសង្គ្រោះគេទាំងពីរ និងក្រុមរបស់គេ ទាំងពីរឱ្យរួចផុតពីគ្រោះមហន្ដរាយដ៏ធ្ងន់ធ្ងរ។
Verse 116
وَنَصَرْنَـٰهُمْ فَكَانُوا۟ هُمُ ٱلْغَـٰلِبِينَ
Transliteration wanaṣarnāhum fakānū humu l-ghālibīna
Khmer ហើយយើងបានជួយពួកគេ ហើយពួកគេក៏បានក្លាយជា ពួកដែលមានជ័យជំនះ។
Verse 117
وَءَاتَيْنَـٰهُمَا ٱلْكِتَـٰبَ ٱلْمُسْتَبِينَ
Transliteration waātaynāhumā l-kitāba l-mus'tabīna
Khmer ហើយយើងបានផ្ដល់ឱ្យគេទាំងពីរនូវគម្ពីរដ៏ច្បាស់ លាស់។
Verse 118
وَهَدَيْنَـٰهُمَا ٱلصِّرَٰطَ ٱلْمُسْتَقِيمَ
Transliteration wahadaynāhumā l-ṣirāṭa l-mus'taqīma
Khmer ហើយយើងចង្អុលបង្ហាញដល់គេទាំងពីរនូវមាគ៌ាដ៏ត្រឹម ត្រូវ។
Verse 119
وَتَرَكْنَا عَلَيْهِمَا فِى ٱلْـَٔاخِرِينَ
Transliteration wataraknā ʿalayhimā fī l-ākhirīna
Khmer ហើយយើងបន្សល់ទុករឿងរបស់គេទាំងពីរ(ជាការ រំលឹកដ៏ល្អ)ដល់អ្នកជំនាន់ក្រោយ។
Verse 120
سَلَـٰمٌ عَلَىٰ مُوسَىٰ وَهَـٰرُونَ
Transliteration salāmun ʿalā mūsā wahārūna
Khmer សូមសុខសន្ដិភាពកើតមានចំពោះមូសា និងហារូន។
Verse 121
إِنَّا كَذَٰلِكَ نَجْزِى ٱلْمُحْسِنِينَ
Transliteration innā kadhālika najzī l-muḥ'sinīna
Khmer ពិតប្រាកដណាស់ យើងក៏តបស្នងដូច្នោះដែរចំពោះ អ្នកដែលសាងអំពើល្អ។
Verse 122
إِنَّهُمَا مِنْ عِبَادِنَا ٱلْمُؤْمِنِينَ
Transliteration innahumā min ʿibādinā l-mu'minīna
Khmer ពិតប្រាកដណាស់ គេទាំងពីរគឺស្ថិតក្នុងចំណោមខ្ញុំរបស់ យើងដែលមានជំនឿ។
Verse 123
وَإِنَّ إِلْيَاسَ لَمِنَ ٱلْمُرْسَلِينَ
Transliteration wa-inna il'yāsa lamina l-mur'salīna
Khmer ហើយពិតប្រាកដណាស់ អ៊ីលយ៉ាសគឺជាអ្នកនាំសារ ម្នាក់ក្នុងចំណោមអ្នកនាំសារទាំងឡាយ។
Verse 124
إِذْ قَالَ لِقَوْمِهِۦٓ أَلَا تَتَّقُونَ
Transliteration idh qāla liqawmihi alā tattaqūna
Khmer (ចូរចងចាំ)នៅពេលដែលគេបានពោលទៅកាន់ក្រុម របស់គេ(អំបូរអ៊ីស្រាអែល)ថាៈ តើពួកអ្នកមិនកោតខ្លាចអល់ឡោះ ទេឬ?
Verse 125
أَتَدْعُونَ بَعْلًا وَتَذَرُونَ أَحْسَنَ ٱلْخَـٰلِقِينَ
Transliteration atadʿūna baʿlan watadharūna aḥsana l-khāliqīna
Khmer តើពួកអ្នកគោរពសក្ការៈចំពោះរូបសំណាកហ្ពាកឡាន់ ហើយពួកអ្នកបោះបង់ចោល(ការគោរពសក្ការៈ)អ្នកដែលបង្កើត ដ៏ប្រសើរជាងគេ
Verse 126
ٱللَّهَ رَبَّكُمْ وَرَبَّ ءَابَآئِكُمُ ٱلْأَوَّلِينَ
Transliteration al-laha rabbakum warabba ābāikumu l-awalīna
Khmer ខណៈដែលអល់ឡោះ គឺជាម្ចាស់របស់ពួកអ្នក និងជា ម្ចាស់របស់ជីដូនជីតាជំនាន់មុនរបស់ពួកអ្នកនោះ?
Verse 127
فَكَذَّبُوهُ فَإِنَّهُمْ لَمُحْضَرُونَ
Transliteration fakadhabūhu fa-innahum lamuḥ'ḍarūna
Khmer តែពួកគេបែរជាបានបដិសេធនឹងគេ(អ៊ីលយ៉ាស)ទៅ វិញ។ ដូចេ្នះ ពិតប្រាកដណាស់ពួកគេនឹងត្រូវគេប្រមូលផ្ដុំ(ធ្វើ ទារុណកម្ម)
Verse 128
إِلَّا عِبَادَ ٱللَّهِ ٱلْمُخْلَصِينَ
Transliteration illā ʿibāda l-lahi l-mukh'laṣīna
Khmer លើកលែងតែបណ្ដាខ្ញុំរបស់អល់ឡោះដែលមានចិត្ដស្មោះ ត្រង់ប៉ុណ្ណោះ។
Verse 129
وَتَرَكْنَا عَلَيْهِ فِى ٱلْـَٔاخِرِينَ
Transliteration wataraknā ʿalayhi fī l-ākhirīna
Khmer ហើយយើងបន្សល់ទុករឿងរបស់គេ(ជាការរំលឹកដ៏ល្អ) ដល់អ្នកជំនាន់ក្រោយ។
Verse 130
سَلَـٰمٌ عَلَىٰٓ إِلْ يَاسِينَ
Transliteration salāmun ʿalā il yāsīna
Khmer សូមសុខសន្ដិភាពកើតមានចំពោះអ៊ីលយ៉ាស៊ីន។
Verse 131
إِنَّا كَذَٰلِكَ نَجْزِى ٱلْمُحْسِنِينَ
Transliteration innā kadhālika najzī l-muḥ'sinīna
Khmer ពិតប្រាកដណាស់ យើងក៏តបស្នងដូច្នោះដែរចំពោះអ្នក ដែលសាងអំពើល្អ។
Verse 132
إِنَّهُۥ مِنْ عِبَادِنَا ٱلْمُؤْمِنِينَ
Transliteration innahu min ʿibādinā l-mu'minīna
Khmer ពិតប្រាកដណាស់ គេគឺស្ថិតក្នុងចំណោមខ្ញុំរបស់យើង ដែលមានជំនឿ។
Verse 133
وَإِنَّ لُوطًا لَّمِنَ ٱلْمُرْسَلِينَ
Transliteration wa-inna lūṭan lamina l-mur'salīna
Khmer ហើយពិតប្រាកដណាស់ លូតគឺជាអ្នកនាំសារម្នាក់ក្នុង ចំណោមអ្នកនាំសារទាំងឡាយ។
Verse 134
إِذْ نَجَّيْنَـٰهُ وَأَهْلَهُۥٓ أَجْمَعِينَ
Transliteration idh najjaynāhu wa-ahlahu ajmaʿīna
Khmer -(ចូរចងចាំ)នៅពេលដែលយើងបានសង្គ្រោះគេនិងក្រុម គ្រួសាររបស់គេទាំងអស់គ្នា
Verse 135
إِلَّا عَجُوزًا فِى ٱلْغَـٰبِرِينَ
Transliteration illā ʿajūzan fī l-ghābirīna
Khmer លើកលែងតែស្ដ្រីជរាម្នាក់(ប្រពន្ធរបស់គេ)ប៉ុណ្ណោះ ដែលស្ថិតក្នុងចំណោមអ្នកដែលត្រូវទារុណកម្ម។
Verse 136
ثُمَّ دَمَّرْنَا ٱلْـَٔاخَرِينَ
Transliteration thumma dammarnā l-ākharīna
Khmer បន្ទាប់មក យើងបានបំផ្លាញអ្នកដទៃទៀត។
Verse 137
وَإِنَّكُمْ لَتَمُرُّونَ عَلَيْهِم مُّصْبِحِينَ
Transliteration wa-innakum latamurrūna ʿalayhim muṣ'biḥīna
Khmer ហើយពិតប្រាកដណាស់ ពួកអ្នកធ្វើដំណើរឆ្លងកាត់ (ភូមិស្រុក)ពួកគេជារៀងរាល់ព្រឹក
Verse 138
وَبِٱلَّيْلِ ۗ أَفَلَا تَعْقِلُونَ
Transliteration wabi-al-layli afalā taʿqilūna
Khmer និងពេលយប់។ ដូចេ្នះ តើពួកអ្នកមិនគិតពិចារណា ទេឬ?
Verse 139
وَإِنَّ يُونُسَ لَمِنَ ٱلْمُرْسَلِينَ
Transliteration wa-inna yūnusa lamina l-mur'salīna
Khmer ហើយពិតប្រាកដណាស់ យូនូសគឺជាអ្នកនាំសារម្នាក់ក្នុង ចំណោមអ្នកនាំសារទាំងឡាយ។
Verse 140
إِذْ أَبَقَ إِلَى ٱلْفُلْكِ ٱلْمَشْحُونِ
Transliteration idh abaqa ilā l-ful'ki l-mashḥūni
Khmer -(ចូរចងចាំ)នៅពេលដែលគេបានរត់គេចចូលទៅក្នុង សំពៅដែលពេញដោយបន្ទុក។
Verse 141
فَسَاهَمَ فَكَانَ مِنَ ٱلْمُدْحَضِينَ
Transliteration fasāhama fakāna mina l-mud'ḥaḍīna
Khmer ក្រោយមកគេបានផ្សងសំណាង ពេលនោះគេក៏ស្ថិតក្នុង ចំណោមអ្នកដែលចាញ់ក្នុងការផ្សងសំណាង(ដោយត្រូវគេបោះចូល ទៅក្នុងសមុទ្រ)។
Verse 142
فَٱلْتَقَمَهُ ٱلْحُوتُ وَهُوَ مُلِيمٌ
Transliteration fal-taqamahu l-ḥūtu wahuwa mulīmun
Khmer រួចមកត្រីដ៏ធំមួយបានលេបគេ ខណៈដែលគេគឺជាអ្នក ដែលត្រូវគេស្ដីបន្ទោស។
Verse 143
فَلَوْلَآ أَنَّهُۥ كَانَ مِنَ ٱلْمُسَبِّحِينَ
Transliteration falawlā annahu kāna mina l-musabiḥīna
Khmer ដូចេ្នះ ពិតប្រាកដណាស់ប្រសិនបើគេមិនមែនជាអ្នក ដែលស្ថិតក្នុងចំណោមអ្នកដែលសរសើរលើកតមើ្កងយើងទេនោះ
Verse 144
لَلَبِثَ فِى بَطْنِهِۦٓ إِلَىٰ يَوْمِ يُبْعَثُونَ
Transliteration lalabitha fī baṭnihi ilā yawmi yub'ʿathūna
Khmer គេប្រាកដជាស្ថិតនៅក្នុងពោះត្រីដ៏ធំនោះ រហូតដល់ថ្ងៃ ដែលគេធ្វើឱ្យរស់ចេញពីផ្នូរឡើងវិញ(ថ្ងៃបរលោក)។
Verse 145
۞ فَنَبَذْنَـٰهُ بِٱلْعَرَآءِ وَهُوَ سَقِيمٌ
Transliteration fanabadhnāhu bil-ʿarāi wahuwa saqīmun
Khmer ហើយយើងបានបោះគេទៅលើដីវាល ដែលគ្មានអ្វីសោះ ហើយគេស្ថិតក្នុងភាពមានជម្ងឺ។
Verse 146
وَأَنۢبَتْنَا عَلَيْهِ شَجَرَةً مِّن يَقْطِينٍ
Transliteration wa-anbatnā ʿalayhi shajaratan min yaqṭīnin
Khmer ហើយយើងបានបណ្ដុះដើមរុក្ខជាតិមួយដើមជាប្រភេទ ដើមល្ពៅ(ជាម្លប់)សម្រាប់គេ។
Verse 147
وَأَرْسَلْنَـٰهُ إِلَىٰ مِا۟ئَةِ أَلْفٍ أَوْ يَزِيدُونَ
Transliteration wa-arsalnāhu ilā mi-ati alfin aw yazīdūna
Khmer ហើយយើងបានបញ្ជូនគេទៅកាន់ក្រុមមនុស្សដែលមាន ចំនួនមួយរយពាន់នាក់ ឬច្រើនជាងនេះ។
Verse 148
فَـَٔامَنُوا۟ فَمَتَّعْنَـٰهُمْ إِلَىٰ حِينٍ
Transliteration faāmanū famattaʿnāhum ilā ḥīnin
Khmer ក្រោយមក ពួកគេមានជំនឿ រួចយើងបានឱ្យពួកគេ សោយសុខ(ក្នុងការរស់នៅ)រហូតដល់ពេលកំណត់។
Verse 149
فَٱسْتَفْتِهِمْ أَلِرَبِّكَ ٱلْبَنَاتُ وَلَهُمُ ٱلْبَنُونَ
Transliteration fa-is'taftihim alirabbika l-banātu walahumu l-banūna
Khmer ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)សួរពួកគេ(អារ៉ាប់ម៉ាក្កះ) ថាៈ តើកូនស្រីសម្រាប់ម្ចាស់របស់អ្នក ហើយកូនប្រុសសម្រាប់ ពួកគេឬ?
Verse 150
أَمْ خَلَقْنَا ٱلْمَلَـٰٓئِكَةَ إِنَـٰثًا وَهُمْ شَـٰهِدُونَ
Transliteration am khalaqnā l-malāikata ināthan wahum shāhidūna
Khmer ឬមួយយើងបានបង្កើតម៉ាឡាអ៊ីកាត់ជាភេទស្រី ដោយ ពួកគេមើលឃើញ(ថាដូច្នោះ)ឬ?
Verse 151
أَلَآ إِنَّهُم مِّنْ إِفْكِهِمْ لَيَقُولُونَ
Transliteration alā innahum min if'kihim layaqūlūna
Khmer ចូរដឹងថា ពិតប្រាកដណាស់ ក្នុងចំណោមពាក្យសំដី ប្រឌិតភូតកុហករបស់ពួកគេ គឺពួកគេនិយាយថាៈ
Verse 152
وَلَدَ ٱللَّهُ وَإِنَّهُمْ لَكَـٰذِبُونَ
Transliteration walada l-lahu wa-innahum lakādhibūna
Khmer អល់ឡោះបានបង្កើតកូន។ ហើយពិតប្រាកដណាស់ ពួកគេគឺជាពួកដែលភូតកុហក។
Verse 153
أَصْطَفَى ٱلْبَنَاتِ عَلَى ٱلْبَنِينَ
Transliteration aṣṭafā l-banāti ʿalā l-banīna
Khmer តើហេតុអ្វីបានជាទ្រង់ជ្រើសរើសយកកូនស្រី(លើក តម្កើង)ជាងកូនប្រុសទៅវិញ?
Verse 154
مَا لَكُمْ كَيْفَ تَحْكُمُونَ
Transliteration mā lakum kayfa taḥkumūna
Khmer តើមានអ្វីកើតឡើងចំពោះពួកអ្នកបានជាពួកអ្នកសន្និ-ដ្ឋានបែបនេះ?
Verse 155
أَفَلَا تَذَكَّرُونَ
Transliteration afalā tadhakkarūna
Khmer ដូចេ្នះ តើពួកអ្នកមិនពិចារណាទេឬ?
Verse 156
أَمْ لَكُمْ سُلْطَـٰنٌ مُّبِينٌ
Transliteration am lakum sul'ṭānun mubīnun
Khmer ឬមួយពួកអ្នកមានភស្ដុតាងបញ្ជាក់ច្បាស់លាស់?
Verse 157
فَأْتُوا۟ بِكِتَـٰبِكُمْ إِن كُنتُمْ صَـٰدِقِينَ
Transliteration fatū bikitābikum in kuntum ṣādiqīna
Khmer ដូចេ្នះ ចូរពួកអ្នកនាំគម្ពីររបស់ពួកអ្នកមក ប្រសិនបើ ពួកអ្នកជាអ្នកដែលនិយាយពិតមែននោះ។
Verse 158
وَجَعَلُوا۟ بَيْنَهُۥ وَبَيْنَ ٱلْجِنَّةِ نَسَبًا ۚ وَلَقَدْ عَلِمَتِ ٱلْجِنَّةُ إِنَّهُمْ لَمُحْضَرُونَ
Transliteration wajaʿalū baynahu wabayna l-jinati nasaban walaqad ʿalimati l-jinatu innahum lamuḥ'ḍarūna
Khmer ហើយពួកគេ(មូស្ហរីគីន)បានចាត់ទុករវាងទ្រង់ និងជិន ជាសាច់ញាតិនឹងគ្នា។ ហើយជាការពិតណាស់ ជិនបានដឹងថាៈ ពួកគេ ពិតជានឹងត្រូវគេប្រមូលផ្ដុំ(នៅថ្ងៃបរលោក)។
Verse 159
سُبْحَـٰنَ ٱللَّهِ عَمَّا يَصِفُونَ
Transliteration sub'ḥāna l-lahi ʿammā yaṣifūna
Khmer អល់ឡោះមហាស្អាតស្អំអំពីអ្វីដែលពួកគេនិយាយ ប្រឌិតភូតកុហក។
Verse 160
إِلَّا عِبَادَ ٱللَّهِ ٱلْمُخْلَصِينَ
Transliteration illā ʿibāda l-lahi l-mukh'laṣīna
Khmer លើកលែងតែបណ្ដាខ្ញុំរបស់អល់ឡោះដែលមានចិត្ដស្មោះ ត្រង់ប៉ុណ្ណោះ។
Verse 161
فَإِنَّكُمْ وَمَا تَعْبُدُونَ
Transliteration fa-innakum wamā taʿbudūna
Khmer ព្រោះពិតប្រាកដណាស់ ពួកអ្នកនិងអ្វីដែលពួកអ្នក គោរពសក្ការៈ
Verse 162
مَآ أَنتُمْ عَلَيْهِ بِفَـٰتِنِينَ
Transliteration mā antum ʿalayhi bifātinīna
Khmer គឺពួកអ្នកមិនមែនជាអ្នកដែលអាចធ្វើឱ្យនរណាម្នាក់ វងេ្វងបានឡើយ។
Verse 163
إِلَّا مَنْ هُوَ صَالِ ٱلْجَحِيمِ
Transliteration illā man huwa ṣāli l-jaḥīmi
Khmer លើកលែងតែអ្នកណាដែលជាអ្នកចូលនរកជើហ៊ីម ប៉ុណ្ណោះ។
Verse 164
وَمَا مِنَّآ إِلَّا لَهُۥ مَقَامٌ مَّعْلُومٌ
Transliteration wamā minnā illā lahu maqāmun maʿlūmun
Khmer ហើយ(ម៉ាឡាអ៊ីកាត់បានពោលថា)គ្មានអ្នកណាម្នាក់ ក្នុងចំណោមពួកយើង លើកលែងតែគេមានកន្លែងដែលគេកំណត់ រួចជាសេ្រចប៉ុណ្ណោះ។
Verse 165
وَإِنَّا لَنَحْنُ ٱلصَّآفُّونَ
Transliteration wa-innā lanaḥnu l-ṣāfūna
Khmer ហើយពិតប្រាកដណាស់ ពួកយើងគឺជាអ្នកដែលឈរជា ជួរៗ(ក្នុងការគោរពសក្ការៈចំពោះអល់ឡោះ)។
Verse 166
وَإِنَّا لَنَحْنُ ٱلْمُسَبِّحُونَ
Transliteration wa-innā lanaḥnu l-musabiḥūna
Khmer ហើយពិតប្រាកដណាស់ ពួកយើងគឺជាអ្នកដែលសរសើរ លើកតម្កើងអល់ឡោះ។
Verse 167
وَإِن كَانُوا۟ لَيَقُولُونَ
Transliteration wa-in kānū layaqūlūna
Khmer ហើយពិតប្រាកដណាស់ ពួកគេ(ពួកមូស្ហរីគីន)ធ្លាប់បាន និយាយថាៈ
Verse 168
لَوْ أَنَّ عِندَنَا ذِكْرًا مِّنَ ٱلْأَوَّلِينَ
Transliteration law anna ʿindanā dhik'ran mina l-awalīna
Khmer ពិតប្រាកដណាស់ ប្រសិនបើពួកយើងមានគម្ពីរដូចពួកជំនាន់មុនមាននោះ
Verse 169
لَكُنَّا عِبَادَ ٱللَّهِ ٱلْمُخْلَصِينَ
Transliteration lakunnā ʿibāda l-lahi l-mukh'laṣīna
Khmer ពួកយើងពិតជានឹងក្លាយជាខ្ញុំរបស់អល់ឡោះដែល មានចិត្ដស្មោះត្រង់មិនខាន។
Verse 170
فَكَفَرُوا۟ بِهِۦ ۖ فَسَوْفَ يَعْلَمُونَ
Transliteration fakafarū bihi fasawfa yaʿlamūna
Khmer តែ(នៅពេលដែលគេបានបញ្ចុះគម្ពីរគួរអានមក) ពួក គេបែរជាបានបដិសេធនឹងវាទៅវិញ។ ដូចេ្នះ ពួកគេគង់តែនឹងដឹង។
Verse 171
وَلَقَدْ سَبَقَتْ كَلِمَتُنَا لِعِبَادِنَا ٱلْمُرْسَلِينَ
Transliteration walaqad sabaqat kalimatunā liʿibādinā l-mur'salīna
Khmer ហើយជាការពិតណាស់ ពាក្យសំដី(ការសន្យា)របស់ យើងបានសមេ្រចរួចជាសេ្រចសម្រាប់បណ្ដាខ្ញុំរបស់យើងដែលជា អ្នកនាំសារ។
Verse 172
إِنَّهُمْ لَهُمُ ٱلْمَنصُورُونَ
Transliteration innahum lahumu l-manṣūrūna
Khmer ពិតប្រាកដណាស់ ពួកគេនឹងត្រូវគេជួយ។
Verse 173
وَإِنَّ جُندَنَا لَهُمُ ٱلْغَـٰلِبُونَ
Transliteration wa-inna jundanā lahumu l-ghālibūna
Khmer ហើយពិតប្រាកដណាស់ ទាហានរបស់យើងគឺជាអ្នក ដែលទទួលបានជោគជ័យ។
Verse 174
فَتَوَلَّ عَنْهُمْ حَتَّىٰ حِينٍ
Transliteration fatawalla ʿanhum ḥattā ḥīnin
Khmer ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)បែរចេញពីពួកគេមួយរយៈ ពេល។
Verse 175
وَأَبْصِرْهُمْ فَسَوْفَ يُبْصِرُونَ
Transliteration wa-abṣir'hum fasawfa yub'ṣirūna
Khmer ហើយចូរអ្នកឱ្យពួកគេមើលចុះ ពួកគេគង់តែនឹងឃើញ (ទារុណកម្ម)ជាមិនខាន។
Verse 176
أَفَبِعَذَابِنَا يَسْتَعْجِلُونَ
Transliteration afabiʿadhābinā yastaʿjilūna
Khmer ដូចេ្នះ តើពួកគេសុំឱ្យទារុណកម្មរបស់យើងធ្លាក់មកលើ ពួកគេភ្លាមៗឬ?
Verse 177
فَإِذَا نَزَلَ بِسَاحَتِهِمْ فَسَآءَ صَبَاحُ ٱلْمُنذَرِينَ
Transliteration fa-idhā nazala bisāḥatihim fasāa ṣabāḥu l-mundharīna
Khmer ហើយនៅពេលដែលទារុណកម្មបានធ្លាក់ទៅលើទីធ្លា លំនៅដ្ឋានរបស់ពួកគេ ការវិនាសរបស់ពួកដែលត្រូវគេព្រមាននោះ គឺអាក្រក់បំផុត។
Verse 178
وَتَوَلَّ عَنْهُمْ حَتَّىٰ حِينٍ
Transliteration watawalla ʿanhum ḥattā ḥīnin
Khmer ហើយចូរអ្នក(មូហាំម៉ាត់)បែរចេញពីពួកគេមួយ រយៈពេលសិនចុះ។
Verse 179
وَأَبْصِرْ فَسَوْفَ يُبْصِرُونَ
Transliteration wa-abṣir fasawfa yub'ṣirūna
Khmer ហើយចូរអ្នកឱ្យពួកគេមើលចុះ ពួកគេគង់តែនឹងឃើញ (ទារុណកម្ម)ជាមិនខាន។
Verse 180
سُبْحَـٰنَ رَبِّكَ رَبِّ ٱلْعِزَّةِ عَمَّا يَصِفُونَ
Transliteration sub'ḥāna rabbika rabbi l-ʿizati ʿammā yaṣifūna
Khmer ម្ចាស់របស់អ្នកមហាស្អាតស្អំ ជាម្ចាស់មហាខ្ពង់ខ្ពស់អំពី អ្វីដែលពួកគេនិយាយប្រឌិត។
Verse 181
وَسَلَـٰمٌ عَلَى ٱلْمُرْسَلِينَ
Transliteration wasalāmun ʿalā l-mur'salīna
Khmer ហើយសូមសុខសន្ដិភាពកើតមានដល់បណ្ដាអ្នកនាំសារ។
Verse 182
وَٱلْحَمْدُ لِلَّهِ رَبِّ ٱلْعَـٰلَمِينَ
Transliteration wal-ḥamdu lillahi rabbi l-ʿālamīna
Khmer ហើយរាល់ការសរសើរគឺចំពោះអល់ឡោះជាម្ចាស់គ្រប់ គ្រងពិភពទាំងអស់។
Read Surah As-Saffat in another language
- English (word by word)
- Albanian
- Amazigh
- Amharic
- Assamese
- Azerbaijani
- Bambara
- Bangla
- Bosnian
- Bulgarian
- Chechen
- Chinese
- Czech
- Dari
- Dhivehi
- Dutch
- Finnish
- French
- German
- Gujarati
- Hausa
- Hebrew
- Hindi
- Indonesian
- Italian
- Japanese
- Kannada
- Kazakh
- Kinyarwanda
- Korean
- Kurdish
- Luganda
- Malay
- Malayalam
- Maranao
- Marathi
- Nepali
- Norwegian
- Oromo
- Pashto
- Persian
- Polish
- Portuguese
- Romanian
- Russian
- Sindhi
- Sinhala
- Somali
- Spanish
- Swahili
- Swedish
- Tagalog
- Tajik
- Tamil
- Tatar
- Telugu
- Thai
- Turkish
- Ukrainian
- Urdu
- Uyghur
- Uzbek
- Vietnamese
- Yao
- Yoruba
All 114 surahs in Khmer: the Qur’an in Khmer.
Khmer translation: Cambodian Muslim Community Development, from Quran.com. Transliteration: Quran.com. Recitation: Mishary Alafasy, from EveryAyah.com. MyDugsi is a learning aid, not a replacement for a qualified teacher.