Surah Al-Anfal in Khmer: translation and audio
Surah 8 · الأنفال · The Spoils of War · 75 verses
Surah Al-Anfal verse by verse: the Arabic with a recitation you can repeat, the transliteration, and the Khmer translation by Cambodian Muslim Community Development. For the meaning of every word, see Surah Al-Anfal word by word in English.
Verse 1
يَسْـَٔلُونَكَ عَنِ ٱلْأَنفَالِ ۖ قُلِ ٱلْأَنفَالُ لِلَّهِ وَٱلرَّسُولِ ۖ فَٱتَّقُوا۟ ٱللَّهَ وَأَصْلِحُوا۟ ذَاتَ بَيْنِكُمْ ۖ وَأَطِيعُوا۟ ٱللَّهَ وَرَسُولَهُۥٓ إِن كُنتُم مُّؤْمِنِينَ
Transliteration yasalūnaka ʿani l-anfāli quli l-anfālu lillahi wal-rasūli fa-ittaqū l-laha wa-aṣliḥū dhāta baynikum wa-aṭīʿū l-laha warasūlahu in kuntum mu'minīna
Khmer ពួកគេនឹងសួរអ្នក(មូហាំម៉ាត់)អំពីជ័យភណ្ឌ។ ចូរអ្នកពោល ថាៈ ជ័យភណ្ឌទាំងនោះ គឺសម្រាប់អល់ឡោះនិងអ្នកនាំសារ។ ចូរ ពួកអ្នកកោតខ្លាចអល់ឡោះ និងផ្សះផ្សាគ្នារាល់បញ្ហា ដែលកើត មានរវាងពួកអ្នក។ ចូរពួកអ្នកប្រតិបត្ដិតាមអល់ឡោះ និងអ្នកនាំ សាររបស់ទ្រង់ ប្រសិនបើពួកអ្នកជាអ្នកមានជំនឿមែននោះ។
Verse 2
إِنَّمَا ٱلْمُؤْمِنُونَ ٱلَّذِينَ إِذَا ذُكِرَ ٱللَّهُ وَجِلَتْ قُلُوبُهُمْ وَإِذَا تُلِيَتْ عَلَيْهِمْ ءَايَـٰتُهُۥ زَادَتْهُمْ إِيمَـٰنًا وَعَلَىٰ رَبِّهِمْ يَتَوَكَّلُونَ
Transliteration innamā l-mu'minūna alladhīna idhā dhukira l-lahu wajilat qulūbuhum wa-idhā tuliyat ʿalayhim āyātuhu zādathum īmānan waʿalā rabbihim yatawakkalūna
Khmer តាមពិតបណ្ដាអ្នកដែលមានជំនឿនោះ គឺជាបណ្ដាអ្នកដែល នៅពេលមានគេរំលឹកចំពោះអល់ឡោះ ចិត្ដរបស់ពួកគេមានការភ័យ ខ្លាចញាប់ញ័រ។ ហើយនៅពេលដែលមានគេសូត្រអាយ៉ាត់ៗរបស់ ទ្រង់ឱ្យពួកគេស្ដាប់ វាធ្វើឱ្យពួកគេកាន់តែមានជំនឿថែមទៀត។ ហើយចំពោះម្ចាស់របស់ពួកគេតែមួយគត់ ដែលពួកគេប្រគល់ការ ទុកចិត្ដ។
Verse 3
ٱلَّذِينَ يُقِيمُونَ ٱلصَّلَوٰةَ وَمِمَّا رَزَقْنَـٰهُمْ يُنفِقُونَ
Transliteration alladhīna yuqīmūna l-ṣalata wamimmā razaqnāhum yunfiqūna
Khmer គឺបណ្ដាអ្នកដែលប្រតិបត្ដិសឡាត និងបរិច្ចាគអំពីអ្វីដែល យើងបានផ្ដល់ឱ្យពួកគេ។
Verse 4
أُو۟لَـٰٓئِكَ هُمُ ٱلْمُؤْمِنُونَ حَقًّا ۚ لَّهُمْ دَرَجَـٰتٌ عِندَ رَبِّهِمْ وَمَغْفِرَةٌ وَرِزْقٌ كَرِيمٌ
Transliteration ulāika humu l-mu'minūna ḥaqqan lahum darajātun ʿinda rabbihim wamaghfiratun wariz'qun karīmun
Khmer អ្នកទាំងនោះគឺជាអ្នកដែលមានជំនឿយ៉ាងពិតប្រាកដ។ ពួក គេនឹងទទួលបានឋានៈដ៏ខ្ពង់ខ្ពស់ និងការអភ័យទោស ហើយនិង លាភសក្ការៈដ៏ប្រពៃ(ឋានសួគ៌)ពីម្ចាស់របស់ពួកគេ។
Verse 5
كَمَآ أَخْرَجَكَ رَبُّكَ مِنۢ بَيْتِكَ بِٱلْحَقِّ وَإِنَّ فَرِيقًا مِّنَ ٱلْمُؤْمِنِينَ لَكَـٰرِهُونَ
Transliteration kamā akhrajaka rabbuka min baytika bil-ḥaqi wa-inna farīqan mina l-mu'minīna lakārihūna
Khmer (ពួកអ្នកបានខ្វែងយោបល់គ្នាពីបញ្ហាជ័យភណ្ឌ)ដូចនេះម្ចាស់ របស់អ្នក(មូហាំម៉ាត់)បានប្រើឱ្យអ្នកចាកចេញពីលំនៅដ្ឋានរបស់ អ្នកយ៉ាងពិតប្រាកដ។ ហើយពិតប្រាកដណាស់ មួយក្រុមនៃអ្នក មានជំនឿមិនពេញចិត្ដ(ក្នុងការចាកចេញពីលំនៅដ្ឋាន)ឡើយ។
Verse 6
يُجَـٰدِلُونَكَ فِى ٱلْحَقِّ بَعْدَ مَا تَبَيَّنَ كَأَنَّمَا يُسَاقُونَ إِلَى ٱلْمَوْتِ وَهُمْ يَنظُرُونَ
Transliteration yujādilūnaka fī l-ḥaqi baʿdamā tabayyana ka-annamā yusāqūna ilā l-mawti wahum yanẓurūna
Khmer ពួកគេជជែកដេញដោលជាមួយអ្នកនៅក្នុងរឿងពិតបន្ទាប់ពី វាបានលាតត្រដាងហើយនោះ ហាក់បីដូចជាពួកគេត្រូវបានគេជំរុញ ឱ្យទៅរកសេចក្ដីស្លាប់ ខណៈដែលពួកគេកំពុងមើលឃើញ(សេចក្ដី ស្លាប់នៅចំពោះមុខ)។
Verse 7
وَإِذْ يَعِدُكُمُ ٱللَّهُ إِحْدَى ٱلطَّآئِفَتَيْنِ أَنَّهَا لَكُمْ وَتَوَدُّونَ أَنَّ غَيْرَ ذَاتِ ٱلشَّوْكَةِ تَكُونُ لَكُمْ وَيُرِيدُ ٱللَّهُ أَن يُحِقَّ ٱلْحَقَّ بِكَلِمَـٰتِهِۦ وَيَقْطَعَ دَابِرَ ٱلْكَـٰفِرِينَ
Transliteration wa-idh yaʿidukumu l-lahu iḥ'dā l-ṭāifatayni annahā lakum watawaddūna anna ghayra dhāti l-shawkati takūnu lakum wayurīdu l-lahu an yuḥiqqa l-ḥaqa bikalimātihi wayaqṭaʿa dābira l-kāfirīna
Khmer ហើយ(ចូរចងចាំ)នៅពេលដែលអល់ឡោះបានសន្យាជា មួយពួកអ្នក(មូស្លីមឱ្យមានជ័យជំនះ)លើក្រុមមួយនៃក្រុមទាំង ពីរ(កងទ័ព ឬក្រុមសត្វអូដ្ឋដឹកទំនិញ)ថាៈ ពិតប្រាកដណាស់ វាគឺ សម្រាប់ពួកអ្នក។ ហើយពួកអ្នកចង់បានក្រុមដែលគ្មានអាវុធ(ក្រុម សត្វអូដ្ឋដឹកទំនិញ)ជារបស់ពួកអ្នក។ ហើយអល់ឡោះចង់ពង្រឹង ការពិត(សាសនាអ៊ីស្លាម)តាមរយៈពាក្យពេចន៍របស់ទ្រង់ ហើយ ទ្រង់នឹងកាត់ផ្ដាច់ឫសគល់ពួកគ្មានជំនឿ(ឧ.នៅសមរភូមិបាទើរ)។
Verse 8
لِيُحِقَّ ٱلْحَقَّ وَيُبْطِلَ ٱلْبَـٰطِلَ وَلَوْ كَرِهَ ٱلْمُجْرِمُونَ
Transliteration liyuḥiqqa l-ḥaqa wayub'ṭila l-bāṭila walaw kariha l-muj'rimūna
Khmer (ទង្វើដូចនោះ)ដើម្បីអល់ឡោះនឹងបង្ហាញនូវការពិត (សាសនាអ៊ីស្លាម) ហើយទ្រង់នឹងលុបបំបាត់ការភូតកុហក(ស្ហ៊ីរិក) ទោះបីជាពួកដែលធ្វើអំពើអាក្រក់ស្អប់ខ្ពើមក៏ដោយ។
Verse 9
إِذْ تَسْتَغِيثُونَ رَبَّكُمْ فَٱسْتَجَابَ لَكُمْ أَنِّى مُمِدُّكُم بِأَلْفٍ مِّنَ ٱلْمَلَـٰٓئِكَةِ مُرْدِفِينَ
Transliteration idh tastaghīthūna rabbakum fa-is'tajāba lakum annī mumiddukum bi-alfin mina l-malāikati mur'difīna
Khmer (ចូរចងចាំ)នៅពេលដែលពួកអ្នកបានបួងសួងសុំជំនួយពី ម្ចាស់របស់ពួកអ្នក ហើយទ្រង់បានទទួលយកការបួងសួងសុំនោះ ពីពួកអ្នក(ដោយមានបន្ទូលថា) ជាការពិតណាស់ យើងជាអ្នកជួយ ពួកអ្នកដោយបញ្ជូនម៉ាឡាអ៊ីកាត់មួយពាន់រូបជាបន្ដបន្ទាប់។
Verse 10
وَمَا جَعَلَهُ ٱللَّهُ إِلَّا بُشْرَىٰ وَلِتَطْمَئِنَّ بِهِۦ قُلُوبُكُمْ ۚ وَمَا ٱلنَّصْرُ إِلَّا مِنْ عِندِ ٱللَّهِ ۚ إِنَّ ٱللَّهَ عَزِيزٌ حَكِيمٌ
Transliteration wamā jaʿalahu l-lahu illā bush'rā walitaṭma-inna bihi qulūbukum wamā l-naṣru illā min ʿindi l-lahi inna l-laha ʿazīzun ḥakīmun
Khmer ហើយអល់ឡោះធ្វើយ៉ាងនេះគ្មានអ្វីក្រៅពីការផ្ដល់ដំណឹង រីករាយ និងដើម្បីធ្វើឱ្យចិត្ដរបស់ពួកអ្នកនឹងនរដោយសារវា(ជ័យជំនះ)នោះទេ។ ហើយគ្មានជ័យជំនះណាក្រៅពីជ័យជំនះមកពី អល់ឡោះនោះឡើយ។ ពិតប្រាកដណាស់ អល់ឡោះមហាខ្លាំងពូកែ មហាគតិបណ្ឌិត។
Verse 11
إِذْ يُغَشِّيكُمُ ٱلنُّعَاسَ أَمَنَةً مِّنْهُ وَيُنَزِّلُ عَلَيْكُم مِّنَ ٱلسَّمَآءِ مَآءً لِّيُطَهِّرَكُم بِهِۦ وَيُذْهِبَ عَنكُمْ رِجْزَ ٱلشَّيْطَـٰنِ وَلِيَرْبِطَ عَلَىٰ قُلُوبِكُمْ وَيُثَبِّتَ بِهِ ٱلْأَقْدَامَ
Transliteration idh yughashīkumu l-nuʿāsa amanatan min'hu wayunazzilu ʿalaykum mina l-samāi māan liyuṭahhirakum bihi wayudh'hiba ʿankum rij'za l-shayṭāni waliyarbiṭa ʿalā qulūbikum wayuthabbita bihi l-aqdāma
Khmer (ចូរចងចាំ)នៅពេលដែលទ្រង់គ្របដណ្ដប់ពួកអ្នកដោយ ការងងុយគេងជាសុវត្ថិភាពពីទ្រង់។ ហើយទ្រង់បញ្ចុះទឹកភ្លៀងពីលើមេឃមកឱ្យពួកអ្នក ដើម្បីសំអាតពួកអ្នកតាមរយៈវា និងដើម្បី បំបាត់ការរំខានរបស់ស្ហៃតនចេញពីពួកអ្នក ហើយនិងដើម្បីពង្រឹង ចិត្ដរបស់ពួកអ្នក(ដោយមានភាពអត់ធ្មត់) ព្រមទាំងទ្រង់ធ្វើឱ្យ មានការងាយស្រួលក្នុងការដើរដោយសារទឹកភ្លៀងនោះ។
Verse 12
إِذْ يُوحِى رَبُّكَ إِلَى ٱلْمَلَـٰٓئِكَةِ أَنِّى مَعَكُمْ فَثَبِّتُوا۟ ٱلَّذِينَ ءَامَنُوا۟ ۚ سَأُلْقِى فِى قُلُوبِ ٱلَّذِينَ كَفَرُوا۟ ٱلرُّعْبَ فَٱضْرِبُوا۟ فَوْقَ ٱلْأَعْنَاقِ وَٱضْرِبُوا۟ مِنْهُمْ كُلَّ بَنَانٍ
Transliteration idh yūḥī rabbuka ilā l-malāikati annī maʿakum fathabbitū alladhīna āmanū sa-ul'qī fī qulūbi alladhīna kafarū l-ruʿ'ba fa-iḍ'ribū fawqa l-aʿnāqi wa-iḍ'ribū min'hum kulla banānin
Khmer (ចូរចងចាំ)នៅពេលដែលម្ចាស់របស់អ្នកផ្ដល់វ៉ាហ៊ីទៅ កាន់ពួកម៉ាឡាអ៊ីកាត់ថាៈ ពិតប្រាកដណាស់ យើងនៅជាមួយ(ជួយ) ពួកអ្នក។ ដូចេ្នះ ចូរពួកអ្នកពង្រឹងគោលជំហរបណ្ដាអ្នកដែលមាន ជំនឿចុះ យើងនឹងបញ្ចូលការភ័យខ្លាចទៅក្នុងចិត្ដរបស់ពួកដែល គ្មានជំនឿ។ ហើយចូរពួកអ្នកកាត់ក្បាលពួកគេ និងកាត់គ្រប់សន្លាក់ ឆ្អឹងទាំងអស់(ដៃជើង)ក្នុងចំណោមពួកគេ។
Verse 13
ذَٰلِكَ بِأَنَّهُمْ شَآقُّوا۟ ٱللَّهَ وَرَسُولَهُۥ ۚ وَمَن يُشَاقِقِ ٱللَّهَ وَرَسُولَهُۥ فَإِنَّ ٱللَّهَ شَدِيدُ ٱلْعِقَابِ
Transliteration dhālika bi-annahum shāqqū l-laha warasūlahu waman yushāqiqi l-laha warasūlahu fa-inna l-laha shadīdu l-ʿiqābi
Khmer ទាំងនោះគឺដោយសារពួកគេបានប្រឆាំងនឹងអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់។ ជនណាដែលប្រឆាំងនឹងអល់ឡោះ និង អ្នកនាំសាររបស់ទ្រង់នោះ ពិតប្រាកដណាស់អល់ឡោះគឺជាអ្នកដាក់ ទណ្ឌកម្មយ៉ាងខ្លាំងក្លាបំផុត។
Verse 14
ذَٰلِكُمْ فَذُوقُوهُ وَأَنَّ لِلْكَـٰفِرِينَ عَذَابَ ٱلنَّارِ
Transliteration dhālikum fadhūqūhu wa-anna lil'kāfirīna ʿadhāba l-nāri
Khmer ទាំងនោះ(គឺជាទណ្ឌកម្ម)។ ដូចេ្នះ ចូរពួកអ្នកភ្លក្សរសជាតិវាចុះ។ ហើយពិតប្រាកដណាស់ ទារុណកម្មនៃភ្លើងនរក នោះគឺសម្រាប់ពួកដែលគ្មានជំនឿ។
Verse 15
يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓا۟ إِذَا لَقِيتُمُ ٱلَّذِينَ كَفَرُوا۟ زَحْفًا فَلَا تُوَلُّوهُمُ ٱلْأَدْبَارَ
Transliteration yāayyuhā alladhīna āmanū idhā laqītumu alladhīna kafarū zaḥfan falā tuwallūhumu l-adbāra
Khmer ឱបណ្ដាអ្នកដែលមានជំនឿ. នៅពេលណាពួកអ្នកបានជួប ប្រទះពួកគ្មានជំនឿ(ជាសត្រូវរបស់អ្នក)នៅក្នុងសមរភូមិ ចូរពួក អ្នកកុំបែរខ្នងដាក់ពួកគេ(រត់ចោលជួរ)ឱ្យសោះ។
Verse 16
وَمَن يُوَلِّهِمْ يَوْمَئِذٍ دُبُرَهُۥٓ إِلَّا مُتَحَرِّفًا لِّقِتَالٍ أَوْ مُتَحَيِّزًا إِلَىٰ فِئَةٍ فَقَدْ بَآءَ بِغَضَبٍ مِّنَ ٱللَّهِ وَمَأْوَىٰهُ جَهَنَّمُ ۖ وَبِئْسَ ٱلْمَصِيرُ
Transliteration waman yuwallihim yawma-idhin duburahu illā mutaḥarrifan liqitālin aw mutaḥayyizan ilā fi-atin faqad bāa bighaḍabin mina l-lahi wamawāhu jahannamu wabi'sa l-maṣīru
Khmer ហើយនៅថ្ងៃនោះ អ្នកណារត់ចោលជួររបស់គេក្រៅពីការ រកល្បិចកលដើម្បីធ្វើសង្គ្រាម ឬដកថយទៅរកក្រុមរបស់គេផេ្សង ទៀតនោះ អ្នកនោះពិតជាបានវិលត្រឡប់មកវិញដោយទទួលការ ខឹងសម្បាពីអល់ឡោះ ហើយទីកន្លែងរបស់គេគឺនរកជើហាន់ណាំ។ ហើយវាជាកន្លែងវិលត្រឡប់ដ៏អាក្រក់បំផុត។
Verse 17
فَلَمْ تَقْتُلُوهُمْ وَلَـٰكِنَّ ٱللَّهَ قَتَلَهُمْ ۚ وَمَا رَمَيْتَ إِذْ رَمَيْتَ وَلَـٰكِنَّ ٱللَّهَ رَمَىٰ ۚ وَلِيُبْلِىَ ٱلْمُؤْمِنِينَ مِنْهُ بَلَآءً حَسَنًا ۚ إِنَّ ٱللَّهَ سَمِيعٌ عَلِيمٌ
Transliteration falam taqtulūhum walākinna l-laha qatalahum wamā ramayta idh ramayta walākinna l-laha ramā waliyub'liya l-mu'minīna min'hu balāan ḥasanan inna l-laha samīʿun ʿalīmun
Khmer ដូច្នោះ ពួកអ្នក(អ្នកមានជំនឿ)មិនបានសម្លាប់ពួកគេ (ពួកមូស្ហរិគីនក្នុងសង្គ្រាមបាទើរ)ទេ។ ក៏ប៉ុន្ដែអល់ឡោះទេដែល បានសម្លាប់ពួកគេនោះ។ ហើយអ្នក(មូហាំម៉ាត់)មិនបានគ្រវែង ឡើយនៅពេលដែលអ្នកគ្រវែងនោះ ក៏ប៉ុន្ដែអល់ឡោះទេដែលបាន គ្រវែង។ ហើយទ្រង់សាកល្បងចំពោះបណ្ដាអ្នកដែលមានជំនឿនូវ ការសាកល្បងមួយដ៏ល្អ។ ពិតប្រាកដណាស់ អល់ឡោះ មហាឮ មហាដឹង។
Verse 18
ذَٰلِكُمْ وَأَنَّ ٱللَّهَ مُوهِنُ كَيْدِ ٱلْكَـٰفِرِينَ
Transliteration dhālikum wa-anna l-laha mūhinu kaydi l-kāfirīna
Khmer ដូច្នោះ(ការដែលពួកអ្នកទទួលបានជោគជ័យគឺមកពី អល់ឡោះ)។ ហើយពិតប្រាកដណាស់ អល់ឡោះគឺជាអ្នកដែល ធ្វើឱ្យល្បិចកលរបស់ពួកគ្មានជំនឿទន់ខ្សោយ។
Verse 19
إِن تَسْتَفْتِحُوا۟ فَقَدْ جَآءَكُمُ ٱلْفَتْحُ ۖ وَإِن تَنتَهُوا۟ فَهُوَ خَيْرٌ لَّكُمْ ۖ وَإِن تَعُودُوا۟ نَعُدْ وَلَن تُغْنِىَ عَنكُمْ فِئَتُكُمْ شَيْـًٔا وَلَوْ كَثُرَتْ وَأَنَّ ٱللَّهَ مَعَ ٱلْمُؤْمِنِينَ
Transliteration in tastaftiḥū faqad jāakumu l-fatḥu wa-in tantahū fahuwa khayrun lakum wa-in taʿūdū naʿud walan tugh'niya ʿankum fi-atukum shayan walaw kathurat wa-anna l-laha maʿa l-mu'minīna
Khmer ប្រសិនបើពួកអ្នក(ពួកគ្មានជំនឿ)សុំពីអល់ឡោះ ដើម្បី ទទួលបានជ័យជំនះ(លើពួកបំពាន) ភាពជោគជ័យពិតជាបានមក ដល់ពួកអ្នកជាមិនខាន។ ក៏ប៉ុន្ដែប្រសិនបើពួកអ្នកបពា្ឈប់ការប្រឆាំង (ចំពោះអល់ឡោះ) វាជាការប្រសើរបំផុតសម្រាប់ពួកអ្នក។ ប្រសិន បើពួកអ្នកវិលត្រឡប់(ទៅរកការប្រឆាំង)វិញ យើងនឹងធ្វើឱ្យពួក អ្នកទទួលការបរាជ័យទៀតជាមិនខាន។ វាគ្មានប្រយោជន៍អ្វី សម្រាប់ពួកអ្នកឡើយ ទោះបីជាក្រុមរបស់ពួកអ្នកមានចំនួនច្រើន លើសលប់យ៉ាងណាក៏ដោយ។ ហើយអល់ឡោះពិតជានៅជាមួយ បណ្ដាអ្នកដែលមានជំនឿ។
Verse 20
يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓا۟ أَطِيعُوا۟ ٱللَّهَ وَرَسُولَهُۥ وَلَا تَوَلَّوْا۟ عَنْهُ وَأَنتُمْ تَسْمَعُونَ
Transliteration yāayyuhā alladhīna āmanū aṭīʿū l-laha warasūlahu walā tawallaw ʿanhu wa-antum tasmaʿūna
Khmer ឱបណ្ដាអ្នកមានជំនឿ. ចូរគោរពប្រតិបត្ដិតាមអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ ហើយកុំបោះបង់ចោលការគោរពប្រតិបត្ដិ នេះឱ្យសោះនៅពេលដែលពួកអ្នកបានដឹងឮ(គម្ពីរគួរអាន)ហើយ នោះ។
Verse 21
وَلَا تَكُونُوا۟ كَٱلَّذِينَ قَالُوا۟ سَمِعْنَا وَهُمْ لَا يَسْمَعُونَ
Transliteration walā takūnū ka-alladhīna qālū samiʿ'nā wahum lā yasmaʿūna
Khmer ចូរពួកអ្នកកុំធ្វើឱ្យដូចពួកដែលបាននិយាយថាៈ ពួកយើង បានឮហើយ តែពួកគេមិនយកចិត្ដទុកដាក់នូវអ្វីដែលពួកគេបាន ឮឱ្យសោះ។
Verse 22
۞ إِنَّ شَرَّ ٱلدَّوَآبِّ عِندَ ٱللَّهِ ٱلصُّمُّ ٱلْبُكْمُ ٱلَّذِينَ لَا يَعْقِلُونَ
Transliteration inna sharra l-dawābi ʿinda l-lahi l-ṣumu l-buk'mu alladhīna lā yaʿqilūna
Khmer ពិតប្រាកដណាស់ សត្វលោកដែលអាក្រក់នៅចំពោះមុខ អល់ឡោះនោះ គឺអ្នកថ្លង់(បិទត្រចៀកមិនស្ដាប់) គ(មិននិយាយ ពីការពិត)ដែលមិនយល់អ្វីទាំងអស់។
Verse 23
وَلَوْ عَلِمَ ٱللَّهُ فِيهِمْ خَيْرًا لَّأَسْمَعَهُمْ ۖ وَلَوْ أَسْمَعَهُمْ لَتَوَلَّوا۟ وَّهُم مُّعْرِضُونَ
Transliteration walaw ʿalima l-lahu fīhim khayran la-asmaʿahum walaw asmaʿahum latawallaw wahum muʿ'riḍūna
Khmer ហើយអល់ឡោះបានដឹងពីលក្ខណៈល្អប្រសើររបស់ពួកគេ ក្នុងការធ្វើឱ្យពួកគេបានយល់។ តែទោះបីជាទ្រង់ធ្វើឱ្យពួកគេស្ដាប់ យល់ក៏ដោយ ក៏ពួកគេនៅតែបែរចេញដដែល ថែមទាំងពួកគេជា អ្នកដែលប្រឆាំងទៀតផង។
Verse 24
يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوا۟ ٱسْتَجِيبُوا۟ لِلَّهِ وَلِلرَّسُولِ إِذَا دَعَاكُمْ لِمَا يُحْيِيكُمْ ۖ وَٱعْلَمُوٓا۟ أَنَّ ٱللَّهَ يَحُولُ بَيْنَ ٱلْمَرْءِ وَقَلْبِهِۦ وَأَنَّهُۥٓ إِلَيْهِ تُحْشَرُونَ
Transliteration yāayyuhā alladhīna āmanū is'tajībū lillahi walilrrasūli idhā daʿākum limā yuḥ'yīkum wa-iʿ'lamū anna l-laha yaḥūlu bayna l-mari waqalbihi wa-annahu ilayhi tuḥ'sharūna
Khmer ឱបណ្ដាអ្នកដែលមានជំនឿ. ចូរពួកអ្នកឆ្លើយតបចំពោះ អល់ឡោះ និងអ្នកនាំសារ នៅពេលដែលគេបានអំពាវនាវពួកអ្នក ទៅរកអ្វីដែលគេធ្វើឱ្យពួកអ្នករស់ឡើងវិញ(ដើរតាមមាគ៌ា នៃសាស-នាអ៊ីស្លាម)។ ចូរពួកអ្នកជ្រាបថាៈ ពិតប្រាកដណាស់ អល់ឡោះអាច រារាំងរវាងមនុស្ស និងចិត្ដរបស់គេ(ដែលប៉ងប្រាថ្នា) ហើយពិត ប្រាកដណាស់ ពួកអ្នកនឹងត្រូវគេប្រមូលផ្ដុំទៅកាន់ទ្រង់វិញ។
Verse 25
وَٱتَّقُوا۟ فِتْنَةً لَّا تُصِيبَنَّ ٱلَّذِينَ ظَلَمُوا۟ مِنكُمْ خَآصَّةً ۖ وَٱعْلَمُوٓا۟ أَنَّ ٱللَّهَ شَدِيدُ ٱلْعِقَابِ
Transliteration wa-ittaqū fit'natan lā tuṣībanna alladhīna ẓalamū minkum khāṣṣatan wa-iʿ'lamū anna l-laha shadīdu l-ʿiqābi
Khmer ចូរពួកអ្នកកោតខ្លាចចំពោះភាពវឹកវរដែលមិនត្រឹមតែ ប៉ះពាល់ចំពោះពួកដែលបំពានក្នុងចំណោមពួកអ្នកប៉ុណ្ណោះទេ(តែ វាអាចប៉ះពាល់ទាំងអ្នកធ្វើល្អ និងអ្នកធ្វើអាក្រក់)។ ចូរពួកអ្នក ជ្រាបថា ពិតប្រាកដណាស់ អល់ឡោះជាអ្នកធ្វើទណ្ឌកម្មយ៉ាងខ្លាំង ក្លាបំផុត។
Verse 26
وَٱذْكُرُوٓا۟ إِذْ أَنتُمْ قَلِيلٌ مُّسْتَضْعَفُونَ فِى ٱلْأَرْضِ تَخَافُونَ أَن يَتَخَطَّفَكُمُ ٱلنَّاسُ فَـَٔاوَىٰكُمْ وَأَيَّدَكُم بِنَصْرِهِۦ وَرَزَقَكُم مِّنَ ٱلطَّيِّبَـٰتِ لَعَلَّكُمْ تَشْكُرُونَ
Transliteration wa-udh'kurū idh antum qalīlun mus'taḍʿafūna fī l-arḍi takhāfūna an yatakhaṭṭafakumu l-nāsu faāwākum wa-ayyadakum binaṣrihi warazaqakum mina l-ṭayibāti laʿallakum tashkurūna
Khmer ចូរពួកអ្នកចងចាំ នៅពេលដែលពួកអ្នកមានគ្នាតិច ហើយ ទន់ខ្សោយនៅទឹកដីនេះ(ម៉ាក្កះ) ខណៈដែលពួកអ្នកខ្លាចពួកប្រឆាំង ចាប់ជំរិតពួកអ្នក តែទ្រង់បានផ្ដល់កន្លែងជ្រកកោនដល់ពួកអ្នក(នៅ ម៉ាឌីណះ) និងពង្រឹងពួកអ្នកដោយជំនួយពីទ្រង់ ព្រមទាំងទ្រង់បាន ផ្ដល់លាភសក្ការៈដ៏ល្អសម្រាប់ពួកអ្នក ដើម្បីឱ្យពួកអ្នកដឹងគុណ។
Verse 27
يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوا۟ لَا تَخُونُوا۟ ٱللَّهَ وَٱلرَّسُولَ وَتَخُونُوٓا۟ أَمَـٰنَـٰتِكُمْ وَأَنتُمْ تَعْلَمُونَ
Transliteration yāayyuhā alladhīna āmanū lā takhūnū l-laha wal-rasūla watakhūnū amānātikum wa-antum taʿlamūna
Khmer ឱបណ្ដាអ្នកដែលមានជំនឿ. ចូរពួកអ្នកកុំក្បត់នឹង អល់ឡោះ និងអ្នកនាំសារ ហើយនិងកុំក្បត់បណ្ដាអ្នកដែលមាន ទំនុកចិត្ដលើពួកអ្នក ខណៈដែលពួកអ្នកដឹងឱ្យសោះ។
Verse 28
وَٱعْلَمُوٓا۟ أَنَّمَآ أَمْوَٰلُكُمْ وَأَوْلَـٰدُكُمْ فِتْنَةٌ وَأَنَّ ٱللَّهَ عِندَهُۥٓ أَجْرٌ عَظِيمٌ
Transliteration wa-iʿ'lamū annamā amwālukum wa-awlādukum fit'natun wa-anna l-laha ʿindahu ajrun ʿaẓīmun
Khmer ហើយចូរពួកអ្នកដឹងថាៈ ពិតប្រាកដណាស់ ទ្រព្យសម្បត្ដិ របស់ពួកអ្នកនិងកូនចៅរបស់ពួកអ្នកគឺជាការសាកល្បង(ពី អល់ឡោះ) ហើយពិតប្រាកដណាស់ នៅជាមួយអល់ឡោះនោះ គឺមានការតបស្នងដ៏ធំធេង។
Verse 29
يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓا۟ إِن تَتَّقُوا۟ ٱللَّهَ يَجْعَل لَّكُمْ فُرْقَانًا وَيُكَفِّرْ عَنكُمْ سَيِّـَٔاتِكُمْ وَيَغْفِرْ لَكُمْ ۗ وَٱللَّهُ ذُو ٱلْفَضْلِ ٱلْعَظِيمِ
Transliteration yāayyuhā alladhīna āmanū in tattaqū l-laha yajʿal lakum fur'qānan wayukaffir ʿankum sayyiātikum wayaghfir lakum wal-lahu dhū l-faḍli l-ʿaẓīmi
Khmer ឱបណ្ដាអ្នកដែលមានជំនឿ ប្រសិនបើពួកអ្នកកោតខ្លាច អល់ឡោះនោះ ទ្រង់នឹងធ្វើឱ្យពួកអ្នកចេះបែងចែកខុសត្រូវ ហើយ ទ្រង់នឹងលុបបំបាត់ចោលអំពើអាក្រក់ទាំងឡាយរបស់ពួកអ្នក ព្រម ទាំងទ្រង់អភ័យទោសដល់ពួកអ្នក។ អល់ឡោះគឺជាអ្នកដែលមាន ភាពសប្បុរសបំផុត។
Verse 30
وَإِذْ يَمْكُرُ بِكَ ٱلَّذِينَ كَفَرُوا۟ لِيُثْبِتُوكَ أَوْ يَقْتُلُوكَ أَوْ يُخْرِجُوكَ ۚ وَيَمْكُرُونَ وَيَمْكُرُ ٱللَّهُ ۖ وَٱللَّهُ خَيْرُ ٱلْمَـٰكِرِينَ
Transliteration wa-idh yamkuru bika alladhīna kafarū liyuth'bitūka aw yaqtulūka aw yukh'rijūka wayamkurūna wayamkuru l-lahu wal-lahu khayru l-mākirīna
Khmer ហើយ(ចូរចងចាំ)នៅពេលដែលពួកគ្មានជំនឿបានប្រើ ល្បិចកលចំពោះអ្នកដើម្បីឃុំឃាំងអ្នក ឬសម្លាប់អ្នក ឬបណេ្ដញ អ្នកចេញ(ពីស្រុកកំណើត)។ ពួកគេកំពុងប្រើល្បិចកល ហើយ អល់ឡោះក៏ប្រើល្បិចកល(ចំពោះពួកគេ)វិញដែរ។ អល់ឡោះគឺ ជាអ្នកដែលប្រើល្បិចដ៏ប្រសើរបំផុត។
Verse 31
وَإِذَا تُتْلَىٰ عَلَيْهِمْ ءَايَـٰتُنَا قَالُوا۟ قَدْ سَمِعْنَا لَوْ نَشَآءُ لَقُلْنَا مِثْلَ هَـٰذَآ ۙ إِنْ هَـٰذَآ إِلَّآ أَسَـٰطِيرُ ٱلْأَوَّلِينَ
Transliteration wa-idhā tut'lā ʿalayhim āyātunā qālū qad samiʿ'nā law nashāu laqul'nā mith'la hādhā in hādhā illā asāṭīru l-awalīna
Khmer ហើយនៅពេលដែលមានគេសូត្រអាយ៉ាត់ៗរបស់យើង ឱ្យពួកគេស្ដាប់់ ពួកគេបាននិយាយថាៈ ពួកយើងពិតជាបានឮ ប្រសិន បើពួកយើងចង់វិញនោះ ពួកយើងប្រាកដជានិយាយដូចនេះ។ តែ នេះ(គម្ពីរគួរអាន)គ្មានអ្វីក្រៅពីរឿងនិទានរបស់អ្នកជំនាន់មុន នោះឡើយ។
Verse 32
وَإِذْ قَالُوا۟ ٱللَّهُمَّ إِن كَانَ هَـٰذَا هُوَ ٱلْحَقَّ مِنْ عِندِكَ فَأَمْطِرْ عَلَيْنَا حِجَارَةً مِّنَ ٱلسَّمَآءِ أَوِ ٱئْتِنَا بِعَذَابٍ أَلِيمٍ
Transliteration wa-idh qālū l-lahuma in kāna hādhā huwa l-ḥaqa min ʿindika fa-amṭir ʿalaynā ḥijāratan mina l-samāi awi i'tinā biʿadhābin alīmin
Khmer ហើយ(ចូរចងចាំ)នៅពេលដែលពួកគេ(ពួកមូស្ហរីគីន) បាននិយាយថាៈ ឱអល់ឡោះ. ប្រសិនបើ(គម្ពីរគួរអាន) នេះវាជា ការពិតមកពីទ្រង់មែននោះ សូមទ្រង់មេត្ដាបញ្ចុះភ្លៀងជាដុំថ្មពីលើ មេឃលើពួកយើង ឬផ្ដល់ឱ្យពួកយើងនូវទារុណកម្មដ៏ឈឺចាប់មក។
Verse 33
وَمَا كَانَ ٱللَّهُ لِيُعَذِّبَهُمْ وَأَنتَ فِيهِمْ ۚ وَمَا كَانَ ٱللَّهُ مُعَذِّبَهُمْ وَهُمْ يَسْتَغْفِرُونَ
Transliteration wamā kāna l-lahu liyuʿadhibahum wa-anta fīhim wamā kāna l-lahu muʿadhibahum wahum yastaghfirūna
Khmer អល់ឡោះមិនបានធ្វើទារុណកម្មពួកគេ ខណៈដែលអ្នក (មូហាំម៉ាត់)ស្ថិតនៅជាមួយពួកគេទេ។ ហើយអល់ឡោះក៏មិនមែន ជាអ្នកធ្វើទារុណកម្មពួកគេនៅពេលដែលមានពួកគេសុំអភ័យទោស នោះដែរ។
Verse 34
وَمَا لَهُمْ أَلَّا يُعَذِّبَهُمُ ٱللَّهُ وَهُمْ يَصُدُّونَ عَنِ ٱلْمَسْجِدِ ٱلْحَرَامِ وَمَا كَانُوٓا۟ أَوْلِيَآءَهُۥٓ ۚ إِنْ أَوْلِيَآؤُهُۥٓ إِلَّا ٱلْمُتَّقُونَ وَلَـٰكِنَّ أَكْثَرَهُمْ لَا يَعْلَمُونَ
Transliteration wamā lahum allā yuʿadhibahumu l-lahu wahum yaṣuddūna ʿani l-masjidi l-ḥarāmi wamā kānū awliyāahu in awliyāuhu illā l-mutaqūna walākinna aktharahum lā yaʿlamūna
Khmer ហើយតើពួកគេមានអ្វីដែលអាចឱ្យអល់ឡោះមិនធ្វើ ទារុណកម្មពួកគេ ខណៈដែលពួកគេហាមឃាត់(អ្នកមានជំនឿក្នុង ការតវ៉ាហ្វ និងការគោរពសក្ការៈ)ពីម៉ាស្ជិទហារ៉មនោះ? ពួកគេមិន មែនជាអ្នកគ្រប់គ្រងវាឡើយ។ អ្នកដែលគ្រប់គ្រងវាគ្មានអ្នកណា ក្រៅពីបណ្ដាអ្នកដែលកោតខ្លាចអល់ឡោះឡើយ ប៉ុន្ដែពួកគេភាគ ច្រើនមិនដឹង។
Verse 35
وَمَا كَانَ صَلَاتُهُمْ عِندَ ٱلْبَيْتِ إِلَّا مُكَآءً وَتَصْدِيَةً ۚ فَذُوقُوا۟ ٱلْعَذَابَ بِمَا كُنتُمْ تَكْفُرُونَ
Transliteration wamā kāna ṣalātuhum ʿinda l-bayti illā mukāan wataṣdiyatan fadhūqū l-ʿadhāba bimā kuntum takfurūna
Khmer ការគោរពសក្ការៈរបស់ពួកគេ(ពួកមូស្ហរីគីន)នៅម៉ាស្ជិទ ហារ៉មនោះ គឺគ្មានអ្វីក្រៅពីការហួចលេង និងទះដៃឡើយ។ ដូចេ្នះ ចូរពួកអ្នកភ្លក្សទារុណកម្មនូវអ្វីដែលពួកអ្នកធ្លាប់បានប្រឆាំងចុះ។
Verse 36
إِنَّ ٱلَّذِينَ كَفَرُوا۟ يُنفِقُونَ أَمْوَٰلَهُمْ لِيَصُدُّوا۟ عَن سَبِيلِ ٱللَّهِ ۚ فَسَيُنفِقُونَهَا ثُمَّ تَكُونُ عَلَيْهِمْ حَسْرَةً ثُمَّ يُغْلَبُونَ ۗ وَٱلَّذِينَ كَفَرُوٓا۟ إِلَىٰ جَهَنَّمَ يُحْشَرُونَ
Transliteration inna alladhīna kafarū yunfiqūna amwālahum liyaṣuddū ʿan sabīli l-lahi fasayunfiqūnahā thumma takūnu ʿalayhim ḥasratan thumma yugh'labūna wa-alladhīna kafarū ilā jahannama yuḥ'sharūna
Khmer ពិតប្រាកដណាស់ ពួកដែលប្រឆាំងចំណាយទ្រព្យសម្បត្ដិ របស់ពួកគេដើម្បីរារាំងអ្នកដទៃពីមាគ៌ារបស់អល់ឡោះ។ ហើយពួក គេនឹងចំណាយវា បន្ទាប់មកការចំណាយនោះនឹងធ្វើឱ្យពួកគេមាន ការសោកស្ដាយ។ បន្ទាប់មកទៀតពួកគេនឹងត្រូវបរាជ័យ។ ហើយ ពួកដែលបានប្រឆាំងនឹងត្រូវគេប្រមូលផ្ដុំទៅកាន់នរកជើហាន់ណាំ។
Verse 37
لِيَمِيزَ ٱللَّهُ ٱلْخَبِيثَ مِنَ ٱلطَّيِّبِ وَيَجْعَلَ ٱلْخَبِيثَ بَعْضَهُۥ عَلَىٰ بَعْضٍ فَيَرْكُمَهُۥ جَمِيعًا فَيَجْعَلَهُۥ فِى جَهَنَّمَ ۚ أُو۟لَـٰٓئِكَ هُمُ ٱلْخَـٰسِرُونَ
Transliteration liyamīza l-lahu l-khabītha mina l-ṭayibi wayajʿala l-khabītha baʿḍahu ʿalā baʿḍin fayarkumahu jamīʿan fayajʿalahu fī jahannama ulāika humu l-khāsirūna
Khmer គឺដើម្បីអល់ឡោះនឹងបែងចែករវាងអ្នកអាក្រក់ និងអ្នក ល្អ(អ្នកគ្មានជំនឿ និងមានជំនឿ)។ ហើយទ្រង់នឹងដាក់ពួកអាក្រក់ ជាគំនរលើគ្នា ហើយទ្រង់នឹងប្រមូលគេទាំងអស់ ក្រោយមកទ្រង់ ក៏ដាក់គេទៅក្នុងនរកជើហាន់ណាំ។ ពួកទាំងនោះគឺជាពួកដែលខាត បង់។
Verse 38
قُل لِّلَّذِينَ كَفَرُوٓا۟ إِن يَنتَهُوا۟ يُغْفَرْ لَهُم مَّا قَدْ سَلَفَ وَإِن يَعُودُوا۟ فَقَدْ مَضَتْ سُنَّتُ ٱلْأَوَّلِينَ
Transliteration qul lilladhīna kafarū in yantahū yugh'far lahum mā qad salafa wa-in yaʿūdū faqad maḍat sunnatu l-awalīna
Khmer ចូរអ្នក(មូហាំម៉ាត់)ពោលទៅកាន់ពួកដែលប្រឆាំងថាៈ ប្រសិនបើពួកគេបពា្ឈប់(ការប្រឆាំងនឹងអល់ឡោះ) គេនឹងអភ័យ-ទោសឱ្យពួកគេនូវអ្វីដែលពួកគេបានប្រព្រឹត្ដកន្លងមក។ តែបើពួក គេវិលត្រឡប់(ទៅរកការប្រឆាំង)ម្ដងទៀត គឺមាគ៌ារបស់ពួក ជំនាន់មុនបានកើតមានឡើងរួចទៅហើយ។
Verse 39
وَقَـٰتِلُوهُمْ حَتَّىٰ لَا تَكُونَ فِتْنَةٌ وَيَكُونَ ٱلدِّينُ كُلُّهُۥ لِلَّهِ ۚ فَإِنِ ٱنتَهَوْا۟ فَإِنَّ ٱللَّهَ بِمَا يَعْمَلُونَ بَصِيرٌ
Transliteration waqātilūhum ḥattā lā takūna fit'natun wayakūna l-dīnu kulluhu lillahi fa-ini intahaw fa-inna l-laha bimā yaʿmalūna baṣīrun
Khmer ហើយចូរពួកអ្នក(អ្នកមានជំនឿ)ប្រយុទ្ធនឹងពួកគេ(ពួក មូស្ហរីគីន)រហូតដល់ភាពវឹកវរ(ប្រការស្ហ៊ីរិក)លែងកើតមាន និង ធ្វើឱ្យការគោរពសក្ការៈទាំងអស់ទៅចំពោះអល់ឡោះតែមួយគត់។ ហើយប្រសិនបើពួកគេបានបពា្ឈប់(ភាពវឹកវរ) ពិតប្រាកដណាស់ អល់ឡោះឃើញនូវអ្វីដែលពួកគេប្រព្រឹត្ដ។
Verse 40
وَإِن تَوَلَّوْا۟ فَٱعْلَمُوٓا۟ أَنَّ ٱللَّهَ مَوْلَىٰكُمْ ۚ نِعْمَ ٱلْمَوْلَىٰ وَنِعْمَ ٱلنَّصِيرُ
Transliteration wa-in tawallaw fa-iʿ'lamū anna l-laha mawlākum niʿ'ma l-mawlā waniʿ'ma l-naṣīru
Khmer តែប្រសិនបើពួកគេបានបែរចេញវិញនោះ ចូរពួកអ្នកជ្រាប ថាៈ ពិតប្រាកដណាស់ អល់ឡោះជាអ្នកគាំពារពួកអ្នក។ ទ្រង់ជាអ្នក គាំពារ និងជាអ្នកជួយដ៏ប្រសើរបំផុត។
Verse 41
۞ وَٱعْلَمُوٓا۟ أَنَّمَا غَنِمْتُم مِّن شَىْءٍ فَأَنَّ لِلَّهِ خُمُسَهُۥ وَلِلرَّسُولِ وَلِذِى ٱلْقُرْبَىٰ وَٱلْيَتَـٰمَىٰ وَٱلْمَسَـٰكِينِ وَٱبْنِ ٱلسَّبِيلِ إِن كُنتُمْ ءَامَنتُم بِٱللَّهِ وَمَآ أَنزَلْنَا عَلَىٰ عَبْدِنَا يَوْمَ ٱلْفُرْقَانِ يَوْمَ ٱلْتَقَى ٱلْجَمْعَانِ ۗ وَٱللَّهُ عَلَىٰ كُلِّ شَىْءٍ قَدِيرٌ
Transliteration wa-iʿ'lamū annamā ghanim'tum min shayin fa-anna lillahi khumusahu walilrrasūli walidhī l-qur'bā wal-yatāmā wal-masākīni wa-ib'ni l-sabīli in kuntum āmantum bil-lahi wamā anzalnā ʿalā ʿabdinā yawma l-fur'qāni yawma l-taqā l-jamʿāni wal-lahu ʿalā kulli shayin qadīrun
Khmer ចូរពួកអ្នកជ្រាបថាៈ អ្វីដែលពួកអ្នកទទួលបានពីជ័យភណ្ឌ នោះ គឺមួយភាគប្រាំសម្រាប់អល់ឡោះនិងសម្រាប់អ្នកនាំសារ សាច់ សារលោហិតរបស់អ្នកនាំសារ កូនកំព្រា អ្នកក្រីក្រ និងអ្នកធ្វើដំណើរ ដាច់ស្បៀង ប្រសិនបើពួកអ្នកមានជំនឿលើអល់ឡោះ និងអ្វីដែល យើងបានបញ្ចុះមកឱ្យខ្ញុំរបស់យើងនៅថ្ងៃបែងចែក(រវាងខុសនិង ត្រូវ) ជាថ្ងៃដែលក្រុមទាំងពីរបានជួបគ្នា(នៅសមរភូមិបាទើរ)។ ហើយអល់ឡោះមានអានុភាពលើអ្វីៗទាំងអស់។
Verse 42
إِذْ أَنتُم بِٱلْعُدْوَةِ ٱلدُّنْيَا وَهُم بِٱلْعُدْوَةِ ٱلْقُصْوَىٰ وَٱلرَّكْبُ أَسْفَلَ مِنكُمْ ۚ وَلَوْ تَوَاعَدتُّمْ لَٱخْتَلَفْتُمْ فِى ٱلْمِيعَـٰدِ ۙ وَلَـٰكِن لِّيَقْضِىَ ٱللَّهُ أَمْرًا كَانَ مَفْعُولًا لِّيَهْلِكَ مَنْ هَلَكَ عَنۢ بَيِّنَةٍ وَيَحْيَىٰ مَنْ حَىَّ عَنۢ بَيِّنَةٍ ۗ وَإِنَّ ٱللَّهَ لَسَمِيعٌ عَلِيمٌ
Transliteration idh antum bil-ʿud'wati l-dun'yā wahum bil-ʿud'wati l-quṣ'wā wal-rakbu asfala minkum walaw tawāʿadttum la-ikh'talaftum fī l-mīʿādi walākin liyaqḍiya l-lahu amran kāna mafʿūlan liyahlika man halaka ʿan bayyinatin wayaḥyā man ḥayya ʿan bayyinatin wa-inna l-laha lasamīʿun ʿalīmun
Khmer (ចូរចងចាំ)នៅពេលដែលពួកអ្នកនៅជិតជ្រុងម្ខាងនៃ ជ្រលង(ម៉ាឌីណះ) ហើយពួកគេស្ថិតនៅជ្រុងម្ខាងទៀតឆ្ងាយពី ជ្រលង។ ចំណែកឯក្រុមអូដ្ឋផ្ទុកទំនិញគឺស្ថិតនៅទាបជាងពួកអ្នក។ ទោះបីជាពួកអ្នកបានព្យាយាមជួបគ្នាក៏ដោយ ក៏ពួកអ្នកមិនអាច ជួបគ្នាបានដែរ។ ប៉ុន្ដែ(អាចប្រមូលផ្ដុំពួកអ្នកដោយគ្មានការសន្យា) ដើម្បីអល់ឡោះនឹងសមេ្រចនូវអ្វីដែលបានកំណត់រួច។ ដើម្បីឱ្យអ្នក ដែលប្រឆាំងនឹងភស្ដុតាងដ៏ច្បាស់លាស់(បានមកដល់ពួកគេ)កាន់ តែប្រឆាំង និងដើម្បីឱ្យអ្នកដែលបានជឿនឹងភស្ដុតាងដ៏ច្បាស់លាស់ កាន់តែមានជំនឿថែមទៀត។ ហើយពិតប្រាកដណាស់ អល់ឡោះ មហាឮ មហាដឹង។
Verse 43
إِذْ يُرِيكَهُمُ ٱللَّهُ فِى مَنَامِكَ قَلِيلًا ۖ وَلَوْ أَرَىٰكَهُمْ كَثِيرًا لَّفَشِلْتُمْ وَلَتَنَـٰزَعْتُمْ فِى ٱلْأَمْرِ وَلَـٰكِنَّ ٱللَّهَ سَلَّمَ ۗ إِنَّهُۥ عَلِيمٌۢ بِذَاتِ ٱلصُّدُورِ
Transliteration idh yurīkahumu l-lahu fī manāmika qalīlan walaw arākahum kathīran lafashil'tum walatanāzaʿtum fī l-amri walākinna l-laha sallama innahu ʿalīmun bidhāti l-ṣudūri
Khmer (ចូរចងចាំ)នៅពេលដែលអល់ឡោះបានបង្ហាញអ្នកឱ្យ ឃើញពួកគេ(សត្រូវ)នៅក្នុងសុបិនរបស់អ្នកនូវចំនួនដ៏តិចតួច។ ប្រសិនបើទ្រង់បានឱ្យអ្នកឃើញពួកគេមានចំនួនច្រើនវិញនោះ ពួក អ្នកពិតជាបរាជ័យ ហើយពួកអ្នកពិតជាមានការខ្វែងយោបល់គ្នាក្នុង រឿងនោះ(សង្គ្រាម)។ ប៉ុន្ដែអល់ឡោះបានធ្វើឱ្យពួកអ្នកមានសុវត្ថិភាព។ ពិតប្រាកដណាស់ ទ្រង់ដឹងបំផុតនូវអ្វីដែលមាននៅក្នុងចិត្ដ។
Verse 44
وَإِذْ يُرِيكُمُوهُمْ إِذِ ٱلْتَقَيْتُمْ فِىٓ أَعْيُنِكُمْ قَلِيلًا وَيُقَلِّلُكُمْ فِىٓ أَعْيُنِهِمْ لِيَقْضِىَ ٱللَّهُ أَمْرًا كَانَ مَفْعُولًا ۗ وَإِلَى ٱللَّهِ تُرْجَعُ ٱلْأُمُورُ
Transliteration wa-idh yurīkumūhum idhi l-taqaytum fī aʿyunikum qalīlan wayuqallilukum fī aʿyunihim liyaqḍiya l-lahu amran kāna mafʿūlan wa-ilā l-lahi tur'jaʿu l-umūru
Khmer ហើយ(ចូរចងចាំ)នៅពេលដែលពួកអ្នកបានជួប(កងទ័ព សត្រូវនៅសមរភូមិបាទើរ) អល់ឡោះបានធ្វើឱ្យពួកអ្នកឃើញ ពួកគេ(សត្រូវ)មានចំនួនតិចនៅក្នុងកែវភ្នែករបស់ពួកអ្នក ហើយ អល់ឡោះក៏ធ្វើឱ្យពួកអ្នកមានចំនួនតិចនៅក្នុងកែវភ្នែករបស់ពួកគេ ដែរ ដើម្បីអល់ឡោះសមេ្រចនូវកិច្ចការដែលទ្រង់បានកំណត់រួច។ ហើយកិច្ចការទាំងអស់នឹងត្រូវវិលត្រឡប់ទៅកាន់អល់ឡោះវិញ។
Verse 45
يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓا۟ إِذَا لَقِيتُمْ فِئَةً فَٱثْبُتُوا۟ وَٱذْكُرُوا۟ ٱللَّهَ كَثِيرًا لَّعَلَّكُمْ تُفْلِحُونَ
Transliteration yāayyuhā alladhīna āmanū idhā laqītum fi-atan fa-uth'butū wa-udh'kurū l-laha kathīran laʿallakum tuf'liḥūna
Khmer ឱបណ្ដាអ្នកមានជំនឿ. នៅពេលពួកអ្នកបានជួបក្រុមមួយ (កងទ័ពសត្រូវ) ចូរពួកអ្នកមានភាពនឹងនរ និងនឹកឃើញអល់ឡោះ ឱ្យបានច្រើន សង្ឃឹមថាពួកអ្នកទទួលបានជោគជ័យ។
Verse 46
وَأَطِيعُوا۟ ٱللَّهَ وَرَسُولَهُۥ وَلَا تَنَـٰزَعُوا۟ فَتَفْشَلُوا۟ وَتَذْهَبَ رِيحُكُمْ ۖ وَٱصْبِرُوٓا۟ ۚ إِنَّ ٱللَّهَ مَعَ ٱلصَّـٰبِرِينَ
Transliteration wa-aṭīʿū l-laha warasūlahu walā tanāzaʿū fatafshalū watadhhaba rīḥukum wa-iṣ'birū inna l-laha maʿa l-ṣābirīna
Khmer ហើយចូរពួកអ្នកគោរពប្រតិបត្ដិតាមអល់ឡោះ និងអ្នក នាំសាររបស់ទ្រង់ ហើយកុំឱ្យពួកអ្នកខ្វែងយោបល់គ្នាឱ្យសោះ ពី ព្រោះវាធ្វើឱ្យពួកអ្នកបរាជ័យនិងបាត់បង់ភាពខ្លាំងក្លារបស់ពួកអ្នក។ ហើយចូរពួកអ្នកអត់ធ្មត់។ ពិតប្រាកដណាស់ អល់ឡោះនៅជាមួយ បណ្ដាអ្នកដែលអត់ធ្មត់។
Verse 47
وَلَا تَكُونُوا۟ كَٱلَّذِينَ خَرَجُوا۟ مِن دِيَـٰرِهِم بَطَرًا وَرِئَآءَ ٱلنَّاسِ وَيَصُدُّونَ عَن سَبِيلِ ٱللَّهِ ۚ وَٱللَّهُ بِمَا يَعْمَلُونَ مُحِيطٌ
Transliteration walā takūnū ka-alladhīna kharajū min diyārihim baṭaran wariāa l-nāsi wayaṣuddūna ʿan sabīli l-lahi wal-lahu bimā yaʿmalūna muḥīṭun
Khmer ហើយចូរពួកអ្នក(អ្នកមានជំនឿ)កុំធ្វើដូចពួកដែលបាន ចាកចេញពីលំនៅដ្ឋានរបស់ពួកគេដោយភាពកេ្អងក្អាង និងដើម្បីឱ្យ មនុស្សឃើញ ថែមទាំងហាមឃាត់អ្នកដទៃអំពីមាគ៌ា របស់អល់ឡោះ ឱ្យសោះ។ ហើយអល់ឡោះដឹងជ្រួតជ្រាបនូវអ្វីដែលពួកគេប្រព្រឹត្ដ។
Verse 48
وَإِذْ زَيَّنَ لَهُمُ ٱلشَّيْطَـٰنُ أَعْمَـٰلَهُمْ وَقَالَ لَا غَالِبَ لَكُمُ ٱلْيَوْمَ مِنَ ٱلنَّاسِ وَإِنِّى جَارٌ لَّكُمْ ۖ فَلَمَّا تَرَآءَتِ ٱلْفِئَتَانِ نَكَصَ عَلَىٰ عَقِبَيْهِ وَقَالَ إِنِّى بَرِىٓءٌ مِّنكُمْ إِنِّىٓ أَرَىٰ مَا لَا تَرَوْنَ إِنِّىٓ أَخَافُ ٱللَّهَ ۚ وَٱللَّهُ شَدِيدُ ٱلْعِقَابِ
Transliteration wa-idh zayyana lahumu l-shayṭānu aʿmālahum waqāla lā ghāliba lakumu l-yawma mina l-nāsi wa-innī jārun lakum falammā tarāati l-fi-atāni nakaṣa ʿalā ʿaqibayhi waqāla innī barīon minkum innī arā mā lā tarawna innī akhāfu l-laha wal-lahu shadīdu l-ʿiqābi
Khmer ហើយ(ចូរចងចាំ)នៅពេលដែលស្ហៃតនបានលំអទង្វើទាំង ឡាយរបស់ពួកគេសម្រាប់ពួកគេ ដោយបាននិយាយថាៈ គ្មានមនុស្ស ណាម្នាក់ដែលអាចយកជ័យជំនះលើពួកអ្នកបានឡើយនៅថ្ងៃនេះ។ ហើយពិតប្រាកដណាស់ ខ្ញុំជាអ្នកនៅជិតពួកអ្នក(ជាអ្នកជួយ)។ ប៉ុន្ដែនៅពេលដែលក្រុមទាំងពីរ(អ្នកមានជំនឿ និងពួកគ្មានជំនឿ) បានឃើញគ្នានោះ វាក៏បានរត់ចេញ ហើយនិយាយថាៈ ពិតប្រាកដ ណាស់ ខ្ញុំមិនជាប់ពាក់ព័ន្ធជាមួយពួកអ្នកឡើយ។ ខ្ញុំពិតជាមើល ឃើញនូវអ្វីដែលពួកអ្នកមើលមិនឃើញ។ ពិតប្រាកដណាស់ ខ្ញុំខ្លាច អល់ឡោះ ហើយអល់ឡោះជាអ្នកធ្វើទារុណកម្មដ៏ធ្ងន់ធ្ងរបំផុត។
Verse 49
إِذْ يَقُولُ ٱلْمُنَـٰفِقُونَ وَٱلَّذِينَ فِى قُلُوبِهِم مَّرَضٌ غَرَّ هَـٰٓؤُلَآءِ دِينُهُمْ ۗ وَمَن يَتَوَكَّلْ عَلَى ٱللَّهِ فَإِنَّ ٱللَّهَ عَزِيزٌ حَكِيمٌ
Transliteration idh yaqūlu l-munāfiqūna wa-alladhīna fī qulūbihim maraḍun gharra hāulāi dīnuhum waman yatawakkal ʿalā l-lahi fa-inna l-laha ʿazīzun ḥakīmun
Khmer -(ចូរចងចាំ)នៅពេលដែលពួកពុតត្បុតនិងពួកដែលនៅក្នុង ចិត្ដរបស់ពួកគេមានជំងឺបាននិយាយថាៈ សាសនារបស់ពួកគេបាន បោកប្រាស់ពួកគេ។ ហើយអ្នកណាដែលបានប្រគល់ការទុកចិត្ដទៅ ចំពោះអល់ឡោះ ពិតប្រាកដណាស់ អល់ឡោះគឺមហាខ្លាំងពូកែ មហាគតិបណ្ឌិត។
Verse 50
وَلَوْ تَرَىٰٓ إِذْ يَتَوَفَّى ٱلَّذِينَ كَفَرُوا۟ ۙ ٱلْمَلَـٰٓئِكَةُ يَضْرِبُونَ وُجُوهَهُمْ وَأَدْبَـٰرَهُمْ وَذُوقُوا۟ عَذَابَ ٱلْحَرِيقِ
Transliteration walaw tarā idh yatawaffā alladhīna kafarū l-malāikatu yaḍribūna wujūhahum wa-adbārahum wadhūqū ʿadhāba l-ḥarīqi
Khmer ប្រសិនបើអ្នក(មូហាំម៉ាត់)អាចមើលឃើញនៅពេល ម៉ាឡាអ៊ីកាត់យកព្រលឹងអ្នកដែលប្រឆាំងនោះ(អ្នកនឹងឃើញ) ម៉ាឡាអ៊ីកាត់វាយមុខនិងខ្នងរបស់ពួកគេ(ដោយពោលថា) ចូរពួក អ្នក(ពួកមូស្ហរីគីន)ភ្លក្សទារុណកម្មនៃភ្លើងឆេះដ៏សន្ធោសន្ធៅចុះ។
Verse 51
ذَٰلِكَ بِمَا قَدَّمَتْ أَيْدِيكُمْ وَأَنَّ ٱللَّهَ لَيْسَ بِظَلَّـٰمٍ لِّلْعَبِيدِ
Transliteration dhālika bimā qaddamat aydīkum wa-anna l-laha laysa biẓallāmin lil'ʿabīdi
Khmer ទាំងនោះគឺដោយសារតែអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្ដ កន្លងមក។ ហើយពិតប្រាកដណាស់ អល់ឡោះមិនមែនជាអ្នកបំពាន លើខ្ញុំរបស់ទ្រង់ឡើយ។
Verse 52
كَدَأْبِ ءَالِ فِرْعَوْنَ ۙ وَٱلَّذِينَ مِن قَبْلِهِمْ ۚ كَفَرُوا۟ بِـَٔايَـٰتِ ٱللَّهِ فَأَخَذَهُمُ ٱللَّهُ بِذُنُوبِهِمْ ۗ إِنَّ ٱللَّهَ قَوِىٌّ شَدِيدُ ٱلْعِقَابِ
Transliteration kadabi āli fir'ʿawna wa-alladhīna min qablihim kafarū biāyāti l-lahi fa-akhadhahumu l-lahu bidhunūbihim inna l-laha qawiyyun shadīdu l-ʿiqābi
Khmer វាដូចជាអត្ដចរិតរបស់ពួកដែលតាមហ្វៀរអោន និងពួក ដែលពីមុនពួកគេ ដែលពួកគេបានប្រឆាំងនឹងភស្ដុតាងៗរបស់អល់ឡោះ។ ដូចេ្នះ អល់ឡោះបានដាក់ទណ្ឌកម្មពួកគេដោយសារ បាបកម្មរបស់ពួកគេ។ ពិតប្រាកដណាស់ អល់ឡោះជាអ្នកដែល ខ្លាំងក្លា និងជាអ្នកដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត។
Verse 53
ذَٰلِكَ بِأَنَّ ٱللَّهَ لَمْ يَكُ مُغَيِّرًا نِّعْمَةً أَنْعَمَهَا عَلَىٰ قَوْمٍ حَتَّىٰ يُغَيِّرُوا۟ مَا بِأَنفُسِهِمْ ۙ وَأَنَّ ٱللَّهَ سَمِيعٌ عَلِيمٌ
Transliteration dhālika bi-anna l-laha lam yaku mughayyiran niʿ'matan anʿamahā ʿalā qawmin ḥattā yughayyirū mā bi-anfusihim wa-anna l-laha samīʿun ʿalīmun
Khmer នោះគឺដោយសារតែអល់ឡោះមិនមែនជាអ្នកផ្លាស់ប្ដូរ នៀកម៉ាត់ដែលទ្រង់បានផ្ដល់វាទៅលើក្រុមណាមួយឡើយ លុះត្រា តែពួកគេផ្លាស់ប្ដូរអ្វីមួយនោះដោយខ្លួនឯង។ ហើយពិតប្រាកដ ណាស់ អល់ឡោះមហាឮ មហាដឹង។
Verse 54
كَدَأْبِ ءَالِ فِرْعَوْنَ ۙ وَٱلَّذِينَ مِن قَبْلِهِمْ ۚ كَذَّبُوا۟ بِـَٔايَـٰتِ رَبِّهِمْ فَأَهْلَكْنَـٰهُم بِذُنُوبِهِمْ وَأَغْرَقْنَآ ءَالَ فِرْعَوْنَ ۚ وَكُلٌّ كَانُوا۟ ظَـٰلِمِينَ
Transliteration kadabi āli fir'ʿawna wa-alladhīna min qablihim kadhabū biāyāti rabbihim fa-ahlaknāhum bidhunūbihim wa-aghraqnā āla fir'ʿawna wakullun kānū ẓālimīna
Khmer វាដូចជាអត្ដចរិតរបស់ពួកដែលតាមហ្វៀរអោន និងពួក ដែលពីមុនពួកគេ។ ពួកគេបានបដិសេធនឹងភស្ដុតាងៗនៃម្ចាស់របស់ ពួកគេ។ ដូចេ្នះយើងក៏បានបំផ្លាញពួកគេដោយសារតែទោសកំហុស របស់ពួកគេ ហើយយើងបានធ្វើឱ្យក្រុមរបស់ហ្វៀរអោនលង់ទឹក។ ហើយពួកគេទាំងអស់គ្នាគឺជាពួកដែលបំពាន។
Verse 55
إِنَّ شَرَّ ٱلدَّوَآبِّ عِندَ ٱللَّهِ ٱلَّذِينَ كَفَرُوا۟ فَهُمْ لَا يُؤْمِنُونَ
Transliteration inna sharra l-dawābi ʿinda l-lahi alladhīna kafarū fahum lā yu'minūna
Khmer ពិតប្រាកដណាស់ សត្វលោកដែលអាក្រក់បំផុតនៅចំពោះ មុខអល់ឡោះនោះគឺពួកដែលប្រឆាំងដោយពួកគេគ្មានជំនឿ។
Verse 56
ٱلَّذِينَ عَـٰهَدتَّ مِنْهُمْ ثُمَّ يَنقُضُونَ عَهْدَهُمْ فِى كُلِّ مَرَّةٍ وَهُمْ لَا يَتَّقُونَ
Transliteration alladhīna ʿāhadtta min'hum thumma yanquḍūna ʿahdahum fī kulli marratin wahum lā yattaqūna
Khmer គឺពួកដែលអ្នក(មូហាំម៉ាត់)បានធ្វើកិច្ចសន្យាជាមួយ ពួកគេ បន្ទាប់មកពួកគេក្បត់កិច្ចសន្យារបស់ពួកគេនោះរាល់ៗ លើក ហើយពួកគេមិនកោតខ្លាចអល់ឡោះឡើយ។
Verse 57
فَإِمَّا تَثْقَفَنَّهُمْ فِى ٱلْحَرْبِ فَشَرِّدْ بِهِم مَّنْ خَلْفَهُمْ لَعَلَّهُمْ يَذَّكَّرُونَ
Transliteration fa-immā tathqafannahum fī l-ḥarbi fasharrid bihim man khalfahum laʿallahum yadhakkarūna
Khmer ប្រសិនបើអ្នក(មូហាំម៉ាត់)អាចយកជ័យជំនះលើពួកគេ (អ្នកមិនគោរពកិច្ចសន្យា)ក្នុងសមរភូមិ ចូរអ្នកដាក់ទណ្ឌកម្មពួកគេ ដើម្បីបំបែកពួកគេចេញពីអ្នកដែលនៅខាងក្រោយពួកគេ សង្ឃឹមថា ពួកគេនឹងចងចាំ។
Verse 58
وَإِمَّا تَخَافَنَّ مِن قَوْمٍ خِيَانَةً فَٱنۢبِذْ إِلَيْهِمْ عَلَىٰ سَوَآءٍ ۚ إِنَّ ٱللَّهَ لَا يُحِبُّ ٱلْخَآئِنِينَ
Transliteration wa-immā takhāfanna min qawmin khiyānatan fa-inbidh ilayhim ʿalā sawāin inna l-laha lā yuḥibbu l-khāinīna
Khmer ប៉ុន្ដែប្រសិនបើអ្នកមានការភ័យខ្លាចអំពីក្រុមដែលមិន គោរពកិច្ចសន្យានោះ ចូរអ្នកបង្ហាញ(កិច្ចសន្យា)ដល់ពួកគេ ដើម្បី ឱ្យក្រុមទាំងពីរបានដឹងដូចគ្នា(ដើម្បីបពា្ចប់កិច្ចសន្យា)។ ពិតប្រាកដ ណាស់ អល់ឡោះមិនចូលចិត្ដពួកដែលក្បត់កិច្ចសន្យាឡើយ។
Verse 59
وَلَا يَحْسَبَنَّ ٱلَّذِينَ كَفَرُوا۟ سَبَقُوٓا۟ ۚ إِنَّهُمْ لَا يُعْجِزُونَ
Transliteration walā yaḥsabanna alladhīna kafarū sabaqū innahum lā yuʿ'jizūna
Khmer ហើយចូរកុំឱ្យពួកដែលប្រឆាំងគិតថា ពួកគេអាចគេចផុត (ពីទណ្ឌកម្ម)ឱ្យសោះ។ ពិតប្រាកដណាស់ ពួកគេគ្មានលទ្ធភាពរត់ គេចបានឡើយ។
Verse 60
وَأَعِدُّوا۟ لَهُم مَّا ٱسْتَطَعْتُم مِّن قُوَّةٍ وَمِن رِّبَاطِ ٱلْخَيْلِ تُرْهِبُونَ بِهِۦ عَدُوَّ ٱللَّهِ وَعَدُوَّكُمْ وَءَاخَرِينَ مِن دُونِهِمْ لَا تَعْلَمُونَهُمُ ٱللَّهُ يَعْلَمُهُمْ ۚ وَمَا تُنفِقُوا۟ مِن شَىْءٍ فِى سَبِيلِ ٱللَّهِ يُوَفَّ إِلَيْكُمْ وَأَنتُمْ لَا تُظْلَمُونَ
Transliteration wa-aʿiddū lahum mā is'taṭaʿtum min quwwatin wamin ribāṭi l-khayli tur'hibūna bihi ʿaduwwa l-lahi waʿaduwwakum waākharīna min dūnihim lā taʿlamūnahumu l-lahu yaʿlamuhum wamā tunfiqū min shayin fī sabīli l-lahi yuwaffa ilaykum wa-antum lā tuẓ'lamūna
Khmer ចូរពួកអ្នក(អ្នកមានជំនឿ)រៀបចំតាមលទ្ធភាពរបស់ពួក អ្នកនូវកម្លាំងទ័ពនិងសេះសង្គ្រាម ដោយពួកអ្នកត្រូវបន្លាចនឹងវា ដល់សត្រូវរបស់អល់ឡោះ និងសត្រូវរបស់ពួកអ្នក ព្រមទាំងពួក ផេ្សងទៀតក្រៅពីពួកគេដែលពួកអ្នកមិនស្គាល់ពួកគេ តែអល់ឡោះ ស្គាល់ពួកគេ។ អ្វីក៏ដោយដែលពួកអ្នកបានបរិច្ចាគក្នុងមាគ៌ារបស់ អល់ឡោះនោះ គេប្រាកដជានឹងតបស្នងដល់ពួកអ្នកវិញ។ ហើយ ពួកអ្នកមិនត្រូវបានគេបំពានឡើយ។
Verse 61
۞ وَإِن جَنَحُوا۟ لِلسَّلْمِ فَٱجْنَحْ لَهَا وَتَوَكَّلْ عَلَى ٱللَّهِ ۚ إِنَّهُۥ هُوَ ٱلسَّمِيعُ ٱلْعَلِيمُ
Transliteration wa-in janaḥū lilssalmi fa-ij'naḥ lahā watawakkal ʿalā l-lahi innahu huwa l-samīʿu l-ʿalīmu
Khmer ហើយប្រសិនបើពួកគេទោរទន់ទៅរកសន្ដិភាពអ្នក(មូហាំ-ម៉ាត់)ក៏ត្រូវទោរទន់ទៅរកសន្ដិភាពវិញដែរ។ ហើយចូរអ្នកប្រគល់ ការទុកចិត្ដទៅចំពោះអល់ឡោះ។ ពិតប្រាកដណាស់ ទ្រង់មហាឮ មហាដឹង។
Verse 62
وَإِن يُرِيدُوٓا۟ أَن يَخْدَعُوكَ فَإِنَّ حَسْبَكَ ٱللَّهُ ۚ هُوَ ٱلَّذِىٓ أَيَّدَكَ بِنَصْرِهِۦ وَبِٱلْمُؤْمِنِينَ
Transliteration wa-in yurīdū an yakhdaʿūka fa-inna ḥasbaka l-lahu huwa alladhī ayyadaka binaṣrihi wabil-mu'minīna
Khmer ប្រសិនបើពួកគេ(ពួកចុះកិច្ចព្រមព្រៀង)មានបំណងប្រើ ល្បិចក្បត់អ្នក(មូហាំម៉ាត់) ពិតប្រាកដណាស់ អល់ឡោះគឺគ្រប់ គ្រាន់ហើយសម្រាប់អ្នក។ ទ្រង់គឺជាអ្នកដែលគាំទ្រអ្នកតាមរយៈ ជំនួយរបស់ទ្រង់ និងបណ្ដាអ្នកមានជំនឿ។
Verse 63
وَأَلَّفَ بَيْنَ قُلُوبِهِمْ ۚ لَوْ أَنفَقْتَ مَا فِى ٱلْأَرْضِ جَمِيعًا مَّآ أَلَّفْتَ بَيْنَ قُلُوبِهِمْ وَلَـٰكِنَّ ٱللَّهَ أَلَّفَ بَيْنَهُمْ ۚ إِنَّهُۥ عَزِيزٌ حَكِيمٌ
Transliteration wa-allafa bayna qulūbihim law anfaqta mā fī l-arḍi jamīʿan mā allafta bayna qulūbihim walākinna l-laha allafa baynahum innahu ʿazīzun ḥakīmun
Khmer ហើយទ្រង់បានបង្រួបបង្រួមឱ្យមានសាមគ្គីភាពរវាង ដួងចិត្ដរបស់ពួកគេ(អ្នកមានជំនឿ)។ ប្រសិនបើអ្នកបានចំណាយ ទ្រព្យសម្បត្ដិនៅលើផែនដីនេះទាំងអស់ ក៏អ្នកមិនអាចបង្រួបបង្រួម រវាងចិត្ដរបស់ពួកគេបានដែរ ប៉ុន្ដែអល់ឡោះអាចបង្រួបបង្រួមរវាង ពួកគេ(ឱ្យមានជំនឿ)បាន។ ពិតប្រាកដណាស់ ទ្រង់មហាខ្លាំងពូកែ មហាគតិបណ្ឌិត។
Verse 64
يَـٰٓأَيُّهَا ٱلنَّبِىُّ حَسْبُكَ ٱللَّهُ وَمَنِ ٱتَّبَعَكَ مِنَ ٱلْمُؤْمِنِينَ
Transliteration yāayyuhā l-nabiyu ḥasbuka l-lahu wamani ittabaʿaka mina l-mu'minīna
Khmer ឱណាពី. អល់ឡោះគឺគ្រប់គ្រាន់ហើយសម្រាប់អ្នក និង អ្នកដែលបានប្រតិបត្ដិតាមអ្នកក្នុងចំណោមអ្នកដែលមានជំនឿ។
Verse 65
يَـٰٓأَيُّهَا ٱلنَّبِىُّ حَرِّضِ ٱلْمُؤْمِنِينَ عَلَى ٱلْقِتَالِ ۚ إِن يَكُن مِّنكُمْ عِشْرُونَ صَـٰبِرُونَ يَغْلِبُوا۟ مِا۟ئَتَيْنِ ۚ وَإِن يَكُن مِّنكُم مِّا۟ئَةٌ يَغْلِبُوٓا۟ أَلْفًا مِّنَ ٱلَّذِينَ كَفَرُوا۟ بِأَنَّهُمْ قَوْمٌ لَّا يَفْقَهُونَ
Transliteration yāayyuhā l-nabiyu ḥarriḍi l-mu'minīna ʿalā l-qitāli in yakun minkum ʿish'rūna ṣābirūna yaghlibū mi-atayni wa-in yakun minkum mi-atun yaghlibū alfan mina alladhīna kafarū bi-annahum qawmun lā yafqahūna
Khmer ឱណាពី. ចូរជំរុញបណ្ដាអ្នកដែលមានជំនឿលើការ ប្រយុទ្ធ។ បើក្នុងចំណោមពួកអ្នកមានគ្នាម្ភៃនាក់ដែលខំតស៊ូអត់ធ្មត់ គឺពួកអ្នកអាចឈ្នះ(ពួកខ្មាំង)ចំនួនពីររយនាក់។ បើក្នុងចំណោម ពួកអ្នកមានចំនួនមួយរយនាក់ គឺពួកអ្នកអាចឈ្នះចំនួនមួយពាន់ នាក់ពីពួកដែលប្រឆាំងដោយសារតែពួកគេជាក្រុមមួយដែលគ្មាន ការយល់ដឹង។
Verse 66
ٱلْـَٔـٰنَ خَفَّفَ ٱللَّهُ عَنكُمْ وَعَلِمَ أَنَّ فِيكُمْ ضَعْفًا ۚ فَإِن يَكُن مِّنكُم مِّا۟ئَةٌ صَابِرَةٌ يَغْلِبُوا۟ مِا۟ئَتَيْنِ ۚ وَإِن يَكُن مِّنكُمْ أَلْفٌ يَغْلِبُوٓا۟ أَلْفَيْنِ بِإِذْنِ ٱللَّهِ ۗ وَٱللَّهُ مَعَ ٱلصَّـٰبِرِينَ
Transliteration al-āna khaffafa l-lahu ʿankum waʿalima anna fīkum ḍaʿfan fa-in yakun minkum mi-atun ṣābiratun yaghlibū mi-atayni wa-in yakun minkum alfun yaghlibū alfayni bi-idh'ni l-lahi wal-lahu maʿa l-ṣābirīna
Khmer ពេលនេះអល់ឡោះបានសម្រាលចំពោះពួកអ្នក ព្រោះទ្រង់ បានដឹងថា ពួកអ្នកមានភាពទន់ខ្សោយ។ ហេតុនេះបើក្នុងចំណោម ពួកអ្នកមានចំនួនមួយរយនាក់ដែលតស៊ូអត់ធ្មត់ គឺពួកអ្នកនឹងឈ្នះ (សត្រូវ)ចំនួនពីររយនាក់ ហើយបើក្នុងចំណោមពួកអ្នកមានមួយពាន់នាក់ គឺពួកអ្នកនឹងឈ្នះចំនួនពីរពាន់នាក់ដោយមានការអនុញ្ញាត ពីអល់ឡោះ។ ហើយអល់ឡោះពិតជានៅជាមួយពួកអ្នកដែលតស៊ូ អត់ធ្មត់។
Verse 67
مَا كَانَ لِنَبِىٍّ أَن يَكُونَ لَهُۥٓ أَسْرَىٰ حَتَّىٰ يُثْخِنَ فِى ٱلْأَرْضِ ۚ تُرِيدُونَ عَرَضَ ٱلدُّنْيَا وَٱللَّهُ يُرِيدُ ٱلْـَٔاخِرَةَ ۗ وَٱللَّهُ عَزِيزٌ حَكِيمٌ
Transliteration mā kāna linabiyyin an yakūna lahu asrā ḥattā yuth'khina fī l-arḍi turīdūna ʿaraḍa l-dun'yā wal-lahu yurīdu l-ākhirata wal-lahu ʿazīzun ḥakīmun
Khmer មិនគួរគប្បីចំពោះណាពីទុកឈ្លើយសឹក(ដើម្បីទទួលយក ការលោះនោះឡើយ) លុះត្រាតែគាត់សម្លាប់រង្គាល(ដើម្បីបំបាត់ ពួកសត្រូវ)នៅលើផែនដីនេះសិន។ ពួកអ្នក(អ្នកមានជំនឿ)ចង់ បានសម្បត្ដិលោកិយ(ដោយទទួលយកការលោះឈ្លើយសឹកពី ពួកសត្រូវ) តែអល់ឡោះចង់ផ្ដល់ផលបុណ្យដល់ពួកអ្នកនាថ្ងៃ បរលោក ។ ហើយអល់ឡោះមហាខ្លាំងពូកែ មហាគតិបណ្ឌិត។
Verse 68
لَّوْلَا كِتَـٰبٌ مِّنَ ٱللَّهِ سَبَقَ لَمَسَّكُمْ فِيمَآ أَخَذْتُمْ عَذَابٌ عَظِيمٌ
Transliteration lawlā kitābun mina l-lahi sabaqa lamassakum fīmā akhadhtum ʿadhābun ʿaẓīmun
Khmer ប្រសិនបើគ្មានការកំណត់ពីអល់ឡោះ(អនុញ្ញាតឱ្យនូវ ជ័យភណ្ឌនិងទ្រព្យនៃការលោះឈ្លើយសឹក)ពីមុនមកទេនោះ ពួក អ្នកប្រាកដជាទទួលរងនូវទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរបំផុតដោយសារ តែពួកអ្នកបានទទួលយក(នូវការលោះចំណាប់ខ្មាំង)នោះ។
Verse 69
فَكُلُوا۟ مِمَّا غَنِمْتُمْ حَلَـٰلًا طَيِّبًا ۚ وَٱتَّقُوا۟ ٱللَّهَ ۚ إِنَّ ٱللَّهَ غَفُورٌ رَّحِيمٌ
Transliteration fakulū mimmā ghanim'tum ḥalālan ṭayyiban wa-ittaqū l-laha inna l-laha ghafūrun raḥīmun
Khmer ដូចេ្នះ ចូរពួកអ្នកទទួលទានអំពីអ្វីដែលបានមកពីជ័យ- ភណ្ឌដែលហាឡាល់ស្អាតស្អំចុះ។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះ។ ពិតប្រាកដណាស់ អល់ឡោះមហាអភ័យទោស មហាអាណិតស្រឡាញ់។
Verse 70
يَـٰٓأَيُّهَا ٱلنَّبِىُّ قُل لِّمَن فِىٓ أَيْدِيكُم مِّنَ ٱلْأَسْرَىٰٓ إِن يَعْلَمِ ٱللَّهُ فِى قُلُوبِكُمْ خَيْرًا يُؤْتِكُمْ خَيْرًا مِّمَّآ أُخِذَ مِنكُمْ وَيَغْفِرْ لَكُمْ ۗ وَٱللَّهُ غَفُورٌ رَّحِيمٌ
Transliteration yāayyuhā l-nabiyu qul liman fī aydīkum mina l-asrā in yaʿlami l-lahu fī qulūbikum khayran yu'tikum khayran mimmā ukhidha minkum wayaghfir lakum wal-lahu ghafūrun raḥīmun
Khmer ឱណាពី. ចូរអ្នកពោលទៅកាន់ពួកឈ្លើយសឹកដែលនៅ ក្នុងកណ្ដាប់ដៃពួកអ្នកថាៈ ប្រសិនបើអល់ឡោះដឹងថា នៅក្នុងចិត្ដ របស់ពួកអ្នកល្អមែននោះ ទ្រង់ច្បាស់ជានឹងផ្ដល់ឱ្យពួកអ្នកនូវ សេចក្ដីល្អជាងអ្វី(ទ្រព្យលោះ)ដែលគេបានយកពីពួកអ្នក ហើយ ទ្រង់នឹងអភ័យទោសដល់ពួកអ្នកទៀតផង។ ហើយអល់ឡោះ មហាអភ័យទោស មហាអាណិតស្រឡាញ់។
Verse 71
وَإِن يُرِيدُوا۟ خِيَانَتَكَ فَقَدْ خَانُوا۟ ٱللَّهَ مِن قَبْلُ فَأَمْكَنَ مِنْهُمْ ۗ وَٱللَّهُ عَلِيمٌ حَكِيمٌ
Transliteration wa-in yurīdū khiyānataka faqad khānū l-laha min qablu fa-amkana min'hum wal-lahu ʿalīmun ḥakīmun
Khmer ប៉ុន្ដែបើពួកគេមានបំណងក្បត់អ្នក(មូហាំម៉ាត់) ពួកគេ ពិតជាបានក្បត់អល់ឡោះពីមុនរួចមកហើយ ដូចេ្នះទ្រង់បានជួយ អ្នកឱ្យឈ្នះពួកគេ។ ហើយអល់ឡោះមហាដឹង មហាគតិបណ្ឌិត។
Verse 72
إِنَّ ٱلَّذِينَ ءَامَنُوا۟ وَهَاجَرُوا۟ وَجَـٰهَدُوا۟ بِأَمْوَٰلِهِمْ وَأَنفُسِهِمْ فِى سَبِيلِ ٱللَّهِ وَٱلَّذِينَ ءَاوَوا۟ وَّنَصَرُوٓا۟ أُو۟لَـٰٓئِكَ بَعْضُهُمْ أَوْلِيَآءُ بَعْضٍ ۚ وَٱلَّذِينَ ءَامَنُوا۟ وَلَمْ يُهَاجِرُوا۟ مَا لَكُم مِّن وَلَـٰيَتِهِم مِّن شَىْءٍ حَتَّىٰ يُهَاجِرُوا۟ ۚ وَإِنِ ٱسْتَنصَرُوكُمْ فِى ٱلدِّينِ فَعَلَيْكُمُ ٱلنَّصْرُ إِلَّا عَلَىٰ قَوْمٍۭ بَيْنَكُمْ وَبَيْنَهُم مِّيثَـٰقٌ ۗ وَٱللَّهُ بِمَا تَعْمَلُونَ بَصِيرٌ
Transliteration inna alladhīna āmanū wahājarū wajāhadū bi-amwālihim wa-anfusihim fī sabīli l-lahi wa-alladhīna āwaw wanaṣarū ulāika baʿḍuhum awliyāu baʿḍin wa-alladhīna āmanū walam yuhājirū mā lakum min walāyatihim min shayin ḥattā yuhājirū wa-ini is'tanṣarūkum fī l-dīni faʿalaykumu l-naṣru illā ʿalā qawmin baynakum wabaynahum mīthāqun wal-lahu bimā taʿmalūna baṣīrun
Khmer ពិតប្រាកដណាស់ បណ្ដាអ្នកមានជំនឿដែលបានចំណាក ស្រុក ហើយបានតស៊ូទាំងទ្រព្យសម្បត្ដិ និងជីវិតរបស់ពួកគេក្នុង មាគ៌ា របស់អល់ឡោះ ហើយបណ្ដាអ្នក(អ្នកអាន់ស័រ)ដែលបានផ្ដល់ ជំរក ទ្រព្យសម្បត្ដិ និងជំនួយផេ្សងៗដល់ពួកគេ(អ្នកមូហាជីរីន) អ្នកទាំងនោះគឺជាសម្ព័ន្ធមិត្ដនឹងគ្នា។ រីឯបណ្ដាអ្នកដែលមានជំនឿ តែពួកគេមិនបានភៀសខ្លួនទេនោះ ពួកអ្នកមិនត្រូវទទួលបន្ទុកការ ពារពួកគេនូវប្រការណាមួយឡើយ លុះត្រាតែពួកគេភៀសខ្លួនដែរ។ ប្រសិនបើពួកគេសុំជំនួយពីពួកអ្នកនៅក្នុងកិច្ចការសាសនា(ដូចជា ត្រូវពួកដែលគ្មានជំនឿបំពាន)នោះ ជាកាតព្វកិច្ចរបស់ពួកអ្នកត្រូវ តែជួយ លើកលែងតែទៅលើក្រុមដែលមានកិច្ចព្រមព្រៀងរវាងពួក អ្នកនិងពួកគេ។ ហើយអល់ឡោះឃើញនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។
Verse 73
وَٱلَّذِينَ كَفَرُوا۟ بَعْضُهُمْ أَوْلِيَآءُ بَعْضٍ ۚ إِلَّا تَفْعَلُوهُ تَكُن فِتْنَةٌ فِى ٱلْأَرْضِ وَفَسَادٌ كَبِيرٌ
Transliteration wa-alladhīna kafarū baʿḍuhum awliyāu baʿḍin illā tafʿalūhu takun fit'natun fī l-arḍi wafasādun kabīrun
Khmer ហើយពួកដែលគ្មានជំនឿ ពួកគេជាសម័្ពន្ធមិត្ដនឹងគ្នា។ ប្រសិនបើពួកអ្នកមិនធ្វើតាមវា(បទបញ្ជារបស់អល់ឡោះ) ភាពវឹកវរ និងវិនាសកម្មយ៉ាងធំធេងពិតជានឹងកើតឡើងនៅលើផែនដី នេះជាមិនខាន។
Verse 74
وَٱلَّذِينَ ءَامَنُوا۟ وَهَاجَرُوا۟ وَجَـٰهَدُوا۟ فِى سَبِيلِ ٱللَّهِ وَٱلَّذِينَ ءَاوَوا۟ وَّنَصَرُوٓا۟ أُو۟لَـٰٓئِكَ هُمُ ٱلْمُؤْمِنُونَ حَقًّا ۚ لَّهُم مَّغْفِرَةٌ وَرِزْقٌ كَرِيمٌ
Transliteration wa-alladhīna āmanū wahājarū wajāhadū fī sabīli l-lahi wa-alladhīna āwaw wanaṣarū ulāika humu l-mu'minūna ḥaqqan lahum maghfiratun wariz'qun karīmun
Khmer ហើយបណ្ដាអ្នកមានជំនឿដែលបានភៀសខួ្លន និងបាន តស៊ូក្នុងមាគ៌ារបស់អល់ឡោះ និងបណ្ដាអ្នក(អ្នកអាន់ស័រ)ដែល បានផ្ដល់ជាទីជំរក ទ្រព្យសម្បត្ដិ និងជំនួយផេ្សងៗដល់ពួកគេ(អ្នក មូហាជីរីន) អ្នកទាំងនោះគឺជាអ្នកដែលមានជំនឿយ៉ាងពិតប្រាកដ។ ពួកគេនឹងទទួលបានការអភ័យទោស និងលាភសក្ការៈដ៏ប្រពៃ(នៅ ក្នុងឋានសួគ៌)។
Verse 75
وَٱلَّذِينَ ءَامَنُوا۟ مِنۢ بَعْدُ وَهَاجَرُوا۟ وَجَـٰهَدُوا۟ مَعَكُمْ فَأُو۟لَـٰٓئِكَ مِنكُمْ ۚ وَأُو۟لُوا۟ ٱلْأَرْحَامِ بَعْضُهُمْ أَوْلَىٰ بِبَعْضٍ فِى كِتَـٰبِ ٱللَّهِ ۗ إِنَّ ٱللَّهَ بِكُلِّ شَىْءٍ عَلِيمٌۢ
Transliteration wa-alladhīna āmanū min baʿdu wahājarū wajāhadū maʿakum fa-ulāika minkum wa-ulū l-arḥāmi baʿḍuhum awlā bibaʿḍin fī kitābi l-lahi inna l-laha bikulli shayin ʿalīmun
Khmer ហើយបណ្ដាអ្នកដែលមានជំនឿបន្ទាប់ពីអ្នកទាំងនេះ (មូហាជីរីន និងអាន់ស័រ) ពួកគេបានភៀសខ្លួន និងបានចូលរួម តស៊ូជាមួយពួកអ្នក ដូចេ្នះពួកទាំងនោះគឺស្ថិតក្នុងចំណោមពួកអ្នក ដែរ។ ហើយសាច់សាលោហិតទាំងឡាយរបស់ពួកគេមានសិទ្ធិ (ទទួលមរតក)ទៅវិញទៅមក ស្របតាមក្រឹត្យច្បាប់របស់ អល់ឡោះ។ ពិតប្រាកដណាស់អល់ឡោះដឹងនូវរាល់អ្វីៗទាំងអស់។
Read Surah Al-Anfal in another language
- English (word by word)
- Albanian
- Amazigh
- Amharic
- Assamese
- Azerbaijani
- Bambara
- Bangla
- Bosnian
- Bulgarian
- Chechen
- Chinese
- Czech
- Dari
- Dhivehi
- Dutch
- Finnish
- French
- German
- Gujarati
- Hausa
- Hebrew
- Hindi
- Indonesian
- Italian
- Japanese
- Kannada
- Kazakh
- Kinyarwanda
- Korean
- Kurdish
- Luganda
- Malay
- Malayalam
- Maranao
- Marathi
- Nepali
- Norwegian
- Oromo
- Pashto
- Persian
- Polish
- Portuguese
- Romanian
- Russian
- Sindhi
- Sinhala
- Somali
- Spanish
- Swahili
- Swedish
- Tagalog
- Tajik
- Tamil
- Tatar
- Telugu
- Thai
- Turkish
- Ukrainian
- Urdu
- Uyghur
- Uzbek
- Vietnamese
- Yao
- Yoruba
All 114 surahs in Khmer: the Qur’an in Khmer.
Khmer translation: Cambodian Muslim Community Development, from Quran.com. Transliteration: Quran.com. Recitation: Mishary Alafasy, from EveryAyah.com. MyDugsi is a learning aid, not a replacement for a qualified teacher.