MyDugsiStart learning

Surah Ghafir in Khmer: translation and audio

Surah 40 · غافر · The Forgiver · 85 verses

Surah Ghafir verse by verse: the Arabic with a recitation you can repeat, the transliteration, and the Khmer translation by Cambodian Muslim Community Development. For the meaning of every word, see Surah Ghafir word by word in English.

Verse 1

حمٓ

Transliteration hha-meem

Khmer ហា មីម។

Verse 2

تَنزِيلُ ٱلْكِتَـٰبِ مِنَ ٱللَّهِ ٱلْعَزِيزِ ٱلْعَلِيمِ

Transliteration tanzīlu l-kitābi mina l-lahi l-ʿazīzi l-ʿalīmi

Khmer ការបញ្ចុះគម្ពីរ(គួរអាន)នេះគឺមកពីអល់ឡោះដែលមហា ខ្លាំងពូកែ មហាដឹង។

Verse 3

غَافِرِ ٱلذَّنۢبِ وَقَابِلِ ٱلتَّوْبِ شَدِيدِ ٱلْعِقَابِ ذِى ٱلطَّوْلِ ۖ لَآ إِلَـٰهَ إِلَّا هُوَ ۖ إِلَيْهِ ٱلْمَصِيرُ

Transliteration ghāfiri l-dhanbi waqābili l-tawbi shadīdi l-ʿiqābi dhī l-ṭawli lā ilāha illā huwa ilayhi l-maṣīru

Khmer ទ្រង់ជាអ្នកអភ័យទោសនូវរាល់បាបកម្មទាំងឡាយនិងជា អ្នកទទួលការសារភាពកំហុស ជាអ្នកដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរ និងជា អ្នកដែលមានការប្រោសប្រទានបំផុត។ គ្មានម្ចាស់ណាផេ្សងដែល ត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ចំពោះទ្រង់តែ មួយគត់ជាកន្លែងវិលត្រឡប់។

Verse 4

مَا يُجَـٰدِلُ فِىٓ ءَايَـٰتِ ٱللَّهِ إِلَّا ٱلَّذِينَ كَفَرُوا۟ فَلَا يَغْرُرْكَ تَقَلُّبُهُمْ فِى ٱلْبِلَـٰدِ

Transliteration mā yujādilu fī āyāti l-lahi illā alladhīna kafarū falā yaghrur'ka taqallubuhum fī l-bilādi

Khmer គ្មានអ្នកណាម្នាក់ជជែកដេញដោលក្នុងអាយ៉ាត់ៗរបស់ អល់ឡោះឡើយ លើកលែងតែពួកដែលប្រឆាំងប៉ុណ្ណោះ។ ដូចេ្នះ ចូរកុំឱ្យការចេញចូល(ធ្វើជំនួញ)របស់ពួកគេនៅក្នុងទឹកដីនេះ បោកប្រាស់អ្នកឱ្យសោះ។

Verse 5

كَذَّبَتْ قَبْلَهُمْ قَوْمُ نُوحٍ وَٱلْأَحْزَابُ مِنۢ بَعْدِهِمْ ۖ وَهَمَّتْ كُلُّ أُمَّةٍۭ بِرَسُولِهِمْ لِيَأْخُذُوهُ ۖ وَجَـٰدَلُوا۟ بِٱلْبَـٰطِلِ لِيُدْحِضُوا۟ بِهِ ٱلْحَقَّ فَأَخَذْتُهُمْ ۖ فَكَيْفَ كَانَ عِقَابِ

Transliteration kadhabat qablahum qawmu nūḥin wal-aḥzābu min baʿdihim wahammat kullu ummatin birasūlihim liyakhudhūhu wajādalū bil-bāṭili liyud'ḥiḍū bihi l-ḥaqa fa-akhadhtuhum fakayfa kāna ʿiqābi

Khmer ក្រុមនួហ និងប្រជាជាតិជាច្រើនបន្ទាប់ពីពួកគេបានបដិសេធ មុនពួកគេ(ពួកគ្មានជំនឿ)ទៅទៀត។ ហើយរាល់ៗប្រជាជាតិមាន បំណងអាក្រក់ចំពោះអ្នកនាំសាររបស់ពួកគេដើម្បីសម្លាប់គេ។ ហើយពួកគេជជែកដេញដោលគ្នានឹងប្រការមិនពិត ដើម្បីបំបាត់ ភាពពិតនឹងវា រួចយើងក៏បានដាក់ទណ្ឌកម្មពួកគេ។ ដូចេ្នះតើទណ្ឌ-កម្មរបស់យើងយ៉ាងដូចមេ្ដចដែរ?

Verse 6

وَكَذَٰلِكَ حَقَّتْ كَلِمَتُ رَبِّكَ عَلَى ٱلَّذِينَ كَفَرُوٓا۟ أَنَّهُمْ أَصْحَـٰبُ ٱلنَّارِ

Transliteration wakadhālika ḥaqqat kalimatu rabbika ʿalā alladhīna kafarū annahum aṣḥābu l-nāri

Khmer ហើយដូច្នោះដែរ ការដាក់ទារុណកម្មនៃម្ចាស់របស់អ្នក បានកំណត់ធ្លាក់ទៅលើពួកដែលបានប្រឆាំង។ ពិតប្រាកដណាស់ ពួកគេគឺជាពួកនរក។

Verse 7

ٱلَّذِينَ يَحْمِلُونَ ٱلْعَرْشَ وَمَنْ حَوْلَهُۥ يُسَبِّحُونَ بِحَمْدِ رَبِّهِمْ وَيُؤْمِنُونَ بِهِۦ وَيَسْتَغْفِرُونَ لِلَّذِينَ ءَامَنُوا۟ رَبَّنَا وَسِعْتَ كُلَّ شَىْءٍ رَّحْمَةً وَعِلْمًا فَٱغْفِرْ لِلَّذِينَ تَابُوا۟ وَٱتَّبَعُوا۟ سَبِيلَكَ وَقِهِمْ عَذَابَ ٱلْجَحِيمِ

Transliteration alladhīna yaḥmilūna l-ʿarsha waman ḥawlahu yusabbiḥūna biḥamdi rabbihim wayu'minūna bihi wayastaghfirūna lilladhīna āmanū rabbanā wasiʿ'ta kulla shayin raḥmatan waʿil'man fa-igh'fir lilladhīna tābū wa-ittabaʿū sabīlaka waqihim ʿadhāba l-jaḥīmi

Khmer បណ្ដាអ្នក(ម៉ាឡាអ៊ីកាត់)ដែលទ្រអារ៉ស្ហ និងអ្នកដែលនៅ ជុំវិញវា ពួកគេលើកតម្កើងជាមួយនឹងការសរសើរចំពោះម្ចាស់របស់ ពួកគេ ហើយពួកគេមានជំនឿលើទ្រង់។ ហើយពួកគេសុំអភ័យ ទោស(ពីអល់ឡោះ)ឱ្យបណ្ដាអ្នកដែលមានជំនឿថាៈ ឱម្ចាស់របស់ ពួកយើង. ក្ដីមេត្ដាករុណា និងចំណេះដឹងរបស់ទ្រង់បានគ្របដណ្ដប់ រាល់អ្វីៗទាំងអស់។ ដូចេ្នះ សូមទ្រង់មេត្ដាអភ័យទោសចំពោះបណ្ដា អ្នកដែលបានសារភាពកំហុស និងបានតាមមាគ៌ារបស់ទ្រង់ផង ហើយ សូមទ្រង់មេត្ដាថែរក្សាពួកគេពីទារុណកម្មនៃនរកជើហ៊ីមផង។

Verse 8

رَبَّنَا وَأَدْخِلْهُمْ جَنَّـٰتِ عَدْنٍ ٱلَّتِى وَعَدتَّهُمْ وَمَن صَلَحَ مِنْ ءَابَآئِهِمْ وَأَزْوَٰجِهِمْ وَذُرِّيَّـٰتِهِمْ ۚ إِنَّكَ أَنتَ ٱلْعَزِيزُ ٱلْحَكِيمُ

Transliteration rabbanā wa-adkhil'hum jannāti ʿadnin allatī waʿadttahum waman ṣalaḥa min ābāihim wa-azwājihim wadhurriyyātihim innaka anta l-ʿazīzu l-ḥakīmu

Khmer ឱម្ចាស់របស់ពួកយើង. សូមទ្រង់មេត្ដាបញ្ចូលពួកគេទៅក្នុង ឋានសួគ៌អាត់និន ដែលទ្រង់បានសន្យាចំពោះពួកគេ និងអ្នកដែល បានសាងអំពើល្អត្រឹមត្រូវក្នុងចំណោមជីដូនជីតារបស់ពួកគេ និង ភរិយារបស់ពួកគេ ហើយនិងកូនចៅរបស់ពួកគេផង។ ពិតប្រាកដ ណាស់ ទ្រង់គឺជាម្ចាស់ដែលមហាខ្លាំងពូកែ មហាគតិបណ្ឌិត។

Verse 9

وَقِهِمُ ٱلسَّيِّـَٔاتِ ۚ وَمَن تَقِ ٱلسَّيِّـَٔاتِ يَوْمَئِذٍ فَقَدْ رَحِمْتَهُۥ ۚ وَذَٰلِكَ هُوَ ٱلْفَوْزُ ٱلْعَظِيمُ

Transliteration waqihimu l-sayiāti waman taqi l-sayiāti yawma-idhin faqad raḥim'tahu wadhālika huwa l-fawzu l-ʿaẓīmu

Khmer ហើយសូមទ្រង់មេត្ដាថែរក្សាពួកគេអំពីប្រការអាក្រក់ទាំង ឡាយផង។ ហើយអ្នកណាដែលទ្រង់ថែរក្សាអំពីប្រការអាក្រក់ ទាំងឡាយនៅថ្ងៃនោះ(បរលោក) គឺទ្រង់ពិតជាបានផ្ដល់ក្ដីមេត្ដា ករុណាដល់គេ។ ហើយនោះគឺជាជ័យជំនះដ៏ធំធេង។

Verse 10

إِنَّ ٱلَّذِينَ كَفَرُوا۟ يُنَادَوْنَ لَمَقْتُ ٱللَّهِ أَكْبَرُ مِن مَّقْتِكُمْ أَنفُسَكُمْ إِذْ تُدْعَوْنَ إِلَى ٱلْإِيمَـٰنِ فَتَكْفُرُونَ

Transliteration inna alladhīna kafarū yunādawna lamaqtu l-lahi akbaru min maqtikum anfusakum idh tud'ʿawna ilā l-īmāni fatakfurūna

Khmer ពិតប្រាកដណាស់ ពួកដែលប្រឆាំងត្រូវបានគេប្រាប់ថាៈ ការស្អប់ខ្ពើមរបស់អល់ឡោះ គឺពិតជាធំធេងជាងការស្អប់ខ្ពើមរបស់ ពួកអ្នកចំពោះខ្លួនឯងទៅទៀត នៅពេលដែលពួកអ្នកត្រូវបានគេ អំពាវនាវទៅរកភាពមានជំនឿ ពួកអ្នកបែរជាគ្មានជំនឿនោះ។

Verse 11

قَالُوا۟ رَبَّنَآ أَمَتَّنَا ٱثْنَتَيْنِ وَأَحْيَيْتَنَا ٱثْنَتَيْنِ فَٱعْتَرَفْنَا بِذُنُوبِنَا فَهَلْ إِلَىٰ خُرُوجٍ مِّن سَبِيلٍ

Transliteration qālū rabbanā amattanā ith'natayni wa-aḥyaytanā ith'natayni fa-iʿ'tarafnā bidhunūbinā fahal ilā khurūjin min sabīlin

Khmer ពួកគេបានឆ្លើយថាៈ ឱម្ចាស់របស់ពួកយើង. ទ្រង់បានធ្វើឱ្យពួកយើងស្លាប់ចំនួនពីរដង ហើយទ្រង់បានធ្វើឱ្យពួកយើងរស់ចំនួន ពីរដង ហើយពួកយើងក៏បានទទួលស្គាល់នូវបាបកម្មរបស់ពួកយើងដែរ។ ដូចេ្នះ តើមានមធ្យោបាយណាដែលអាច(ឱ្យពួកយើង)ចេញ ពីនរកបានដែរឬទេ?

Verse 12

ذَٰلِكُم بِأَنَّهُۥٓ إِذَا دُعِىَ ٱللَّهُ وَحْدَهُۥ كَفَرْتُمْ ۖ وَإِن يُشْرَكْ بِهِۦ تُؤْمِنُوا۟ ۚ فَٱلْحُكْمُ لِلَّهِ ٱلْعَلِىِّ ٱلْكَبِيرِ

Transliteration dhālikum bi-annahu idhā duʿiya l-lahu waḥdahu kafartum wa-in yush'rak bihi tu'minū fal-ḥuk'mu lillahi l-ʿaliyi l-kabīri

Khmer នោះគឺដោយសារតែនៅពេលដែលគេអំពាវនាវពួកអ្នក ទៅកាន់អល់ឡោះតែមួយគត់ ពួកអ្នកបែរជាប្រឆាំង។ តែប្រសិនបើមានគេធ្វើស្ហ៊ីរិកនឹងទ្រង់ ពួកអ្នកបែរជាមានជំនឿទៅវិញ។ ដូចេ្នះការកាត់សេចក្ដីគឺជាកម្មសិទ្ធិរបស់អល់ឡោះដែលមហាខ្ពង់ខ្ពស់មហាឧត្ដុង្គឧត្ដម។

Verse 13

هُوَ ٱلَّذِى يُرِيكُمْ ءَايَـٰتِهِۦ وَيُنَزِّلُ لَكُم مِّنَ ٱلسَّمَآءِ رِزْقًا ۚ وَمَا يَتَذَكَّرُ إِلَّا مَن يُنِيبُ

Transliteration huwa alladhī yurīkum āyātihi wayunazzilu lakum mina l-samāi riz'qan wamā yatadhakkaru illā man yunību

Khmer ទ្រង់ជាអ្នកដែលបង្ហាញឱ្យពួកអ្នកឃើញនូវភស្ដុតាង នានារបស់ទ្រង់ និងជាអ្នកដែលបញ្ចុះលាភសក្ការៈពីលើមេឃឱ្យ ពួកអ្នក។ ហើយគ្មានអ្នកណាម្នាក់ចងចាំឡើយ លើកលែងតែអ្នក ដែលវិលត្រឡប់(ទៅកាន់អល់ឡោះ)ប៉ុណ្ណោះ។

Verse 14

فَٱدْعُوا۟ ٱللَّهَ مُخْلِصِينَ لَهُ ٱلدِّينَ وَلَوْ كَرِهَ ٱلْكَـٰفِرُونَ

Transliteration fa-id'ʿū l-laha mukh'liṣīna lahu l-dīna walaw kariha l-kāfirūna

Khmer ដូចេ្នះ ចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះ ដោយ ចិត្ដស្មោះត្រង់ក្នុងការប្រណិប័តន៍ចំពោះទ្រង់ ទោះបីជាពួកគ្មាន ជំនឿស្អប់ខ្ពើមយ៉ាងណាក៏ដោយ។

Verse 15

رَفِيعُ ٱلدَّرَجَـٰتِ ذُو ٱلْعَرْشِ يُلْقِى ٱلرُّوحَ مِنْ أَمْرِهِۦ عَلَىٰ مَن يَشَآءُ مِنْ عِبَادِهِۦ لِيُنذِرَ يَوْمَ ٱلتَّلَاقِ

Transliteration rafīʿu l-darajāti dhū l-ʿarshi yul'qī l-rūḥa min amrihi ʿalā man yashāu min ʿibādihi liyundhira yawma l-talāqi

Khmer ទ្រង់ជាអ្នកដែលមានឋានៈខ្ពង់ខ្ពស់ ជាម្ចាស់នៃអារ៉ស្ហ ទ្រង់បញ្ចុះវ៉ាហ៊ីតាមបទបញ្ជារបស់ទ្រង់ទៅលើអ្នកណាដែលទ្រង់ មានចេតនាក្នុងចំណោមខ្ញុំទាំងឡាយរបស់ទ្រង់ ដើម្បីឱ្យគេដាស់ តឿនព្រមានអំពីថ្ងៃជួបជុំគ្នា(ថ្ងៃបរលោក)។

Verse 16

يَوْمَ هُم بَـٰرِزُونَ ۖ لَا يَخْفَىٰ عَلَى ٱللَّهِ مِنْهُمْ شَىْءٌ ۚ لِّمَنِ ٱلْمُلْكُ ٱلْيَوْمَ ۖ لِلَّهِ ٱلْوَٰحِدِ ٱلْقَهَّارِ

Transliteration yawma hum bārizūna lā yakhfā ʿalā l-lahi min'hum shayon limani l-mul'ku l-yawma lillahi l-wāḥidi l-qahāri

Khmer គឺជាថ្ងៃមួយដែលពួកគេបង្ហាញខ្លួន(ចេញពីផ្នូរ)ដោយគ្មាន អ្វីមួយក្នុងចំណោមពួកគេអាចលាក់បាំងពីអល់ឡោះបានឡើយ។ (អល់ឡោះសួរថា)តើការគ្រប់គ្រងនៅថ្ងៃនេះជាកម្មសិទ្ធិរបស់អ្នក ណា? (ទ្រង់បានតបដោយអង្គឯងថា) គឺជាកម្មសិទ្ធិរបស់អល់ឡោះ ជាម្ចាស់តែមួយគត់ដែលមហាខ្លាំងក្លា។

Verse 17

ٱلْيَوْمَ تُجْزَىٰ كُلُّ نَفْسٍۭ بِمَا كَسَبَتْ ۚ لَا ظُلْمَ ٱلْيَوْمَ ۚ إِنَّ ٱللَّهَ سَرِيعُ ٱلْحِسَابِ

Transliteration al-yawma tuj'zā kullu nafsin bimā kasabat lā ẓul'ma l-yawma inna l-laha sarīʿu l-ḥisābi

Khmer នៅថ្ងៃនេះ បុគ្គលគ្រប់រូបនឹងត្រូវគេតបស្នងនូវអ្វីដែលគេ បានប្រព្រឹត្ដ។ គ្មានការបំពានឡើយនៅថ្ងៃនេះ។ ពិតប្រាកដណាស់ អល់ឡោះជាអ្នកជំនុំជំរះយ៉ាងរហ័សបំផុត។

Verse 18

وَأَنذِرْهُمْ يَوْمَ ٱلْـَٔازِفَةِ إِذِ ٱلْقُلُوبُ لَدَى ٱلْحَنَاجِرِ كَـٰظِمِينَ ۚ مَا لِلظَّـٰلِمِينَ مِنْ حَمِيمٍ وَلَا شَفِيعٍ يُطَاعُ

Transliteration wa-andhir'hum yawma l-āzifati idhi l-qulūbu ladā l-ḥanājiri kāẓimīna mā lilẓẓālimīna min ḥamīmin walā shafīʿin yuṭāʿu

Khmer ហើយចូរអ្នក(មូហាំម៉ាត់)ដាស់តឿនព្រមានពួកគេអំពី ថ្ងៃមួយ(ថ្ងៃបរលោក)ដែលជិតបំផុត នៅពេលដែលបេះដូងពុះ កញ្ជ្រោលឡើងដល់ដើមកដោយភាពទុក្ខព្រួយ។ សម្រាប់ពួក បំពានគ្មានមិត្ដជិតស្និទ្ធ និងគ្មានអ្នកជួយអន្ដរាគមន៍ណាដែលត្រូវ គេទទួលយកឡើយ។

Verse 19

يَعْلَمُ خَآئِنَةَ ٱلْأَعْيُنِ وَمَا تُخْفِى ٱلصُّدُورُ

Transliteration yaʿlamu khāinata l-aʿyuni wamā tukh'fī l-ṣudūru

Khmer ទ្រង់ដឹងនូវភាពក្បត់នៃកែវភ្នែក(មើលប្រការហាម ឃាត់) និងអ្វីដែលលាក់កំបាំងនៅក្នុងចិត្ដ។

Verse 20

وَٱللَّهُ يَقْضِى بِٱلْحَقِّ ۖ وَٱلَّذِينَ يَدْعُونَ مِن دُونِهِۦ لَا يَقْضُونَ بِشَىْءٍ ۗ إِنَّ ٱللَّهَ هُوَ ٱلسَّمِيعُ ٱلْبَصِيرُ

Transliteration wal-lahu yaqḍī bil-ḥaqi wa-alladhīna yadʿūna min dūnihi lā yaqḍūna bishayin inna l-laha huwa l-samīʿu l-baṣīru

Khmer ហើយអល់ឡោះគឺជាអ្នកកាត់សេចក្ដីដោយយុត្ដិធម៌។ ហើយពួក(ព្រះនានា)ដែលពួកគេបួងសួងសុំផេ្សងពីទ្រង់នោះ ពួក វាមិនអាចកាត់សេចក្ដីអ្វីបានឡើយ។ ពិតប្រាកដណាស់ អល់ឡោះ ទ្រង់មហាឮ មហាឃើញ។

Verse 21

۞ أَوَلَمْ يَسِيرُوا۟ فِى ٱلْأَرْضِ فَيَنظُرُوا۟ كَيْفَ كَانَ عَـٰقِبَةُ ٱلَّذِينَ كَانُوا۟ مِن قَبْلِهِمْ ۚ كَانُوا۟ هُمْ أَشَدَّ مِنْهُمْ قُوَّةً وَءَاثَارًا فِى ٱلْأَرْضِ فَأَخَذَهُمُ ٱللَّهُ بِذُنُوبِهِمْ وَمَا كَانَ لَهُم مِّنَ ٱللَّهِ مِن وَاقٍ

Transliteration awalam yasīrū fī l-arḍi fayanẓurū kayfa kāna ʿāqibatu alladhīna kānū min qablihim kānū hum ashadda min'hum quwwatan waāthāran fī l-arḍi fa-akhadhahumu l-lahu bidhunūbihim wamā kāna lahum mina l-lahi min wāqin

Khmer តើពួកគេ(អារ៉ាប់ម៉ាក្កះ)មិនបានធ្វើដំណើរនៅលើផែនដី និងពិនិត្យមើលទេឬ តើលទ្ធផលចុងក្រោយរបស់ពួក(ក្រុមអាដ និងសាមូដ)ដែលពីមុនពួកគេនោះយ៉ាងដូចមេ្ដចដែរ? ពួកគេ(ក្រុម អាដនិងសាមូដ)គឺជាអ្នកដែលមានកម្លាំងខ្លាំងក្លា និងបានបន្សល់ ទុកកេរដំណែលនៅលើផែនដីច្រើនជាងពួកគេ(អារ៉ាប់ម៉ាក្កះ)ទៅ ទៀត។ ពេលនោះ អល់ឡោះក៏បានយកជីវិតពួកគេដោយសារ បាបកម្មទាំងឡាយរបស់ពួកគេ។ ហើយពួកគេគ្មានអ្នកការពារពី (ទារុណកម្ម)អល់ឡោះឡើយ។

Verse 22

ذَٰلِكَ بِأَنَّهُمْ كَانَت تَّأْتِيهِمْ رُسُلُهُم بِٱلْبَيِّنَـٰتِ فَكَفَرُوا۟ فَأَخَذَهُمُ ٱللَّهُ ۚ إِنَّهُۥ قَوِىٌّ شَدِيدُ ٱلْعِقَابِ

Transliteration dhālika bi-annahum kānat tatīhim rusuluhum bil-bayināti fakafarū fa-akhadhahumu l-lahu innahu qawiyyun shadīdu l-ʿiqābi

Khmer នោះគឺដោយសារតែបណ្ដាអ្នកនាំសាររបស់ពួកគេបាននាំ មកដល់ពួកគេនូវភស្ដុតាងជាក់ច្បាស់ជាច្រើន ពេលនោះពួកគេបាន ប្រឆាំង ហើយអល់ឡោះក៏បានយកជីវិតពួកគេ។ ពិតប្រាកដណាស់ ទ្រង់មហាខ្លាំងក្លា ជាអ្នកដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរ។

Verse 23

وَلَقَدْ أَرْسَلْنَا مُوسَىٰ بِـَٔايَـٰتِنَا وَسُلْطَـٰنٍ مُّبِينٍ

Transliteration walaqad arsalnā mūsā biāyātinā wasul'ṭānin mubīnin

Khmer ហើយជាការពិតណាស់ យើងបានបញ្ជូនមូសាជាមួយនឹង មុជីហ្សាត់របស់យើងនិងភស្ដុតាងដ៏ច្បាស់លាស់។

Verse 24

إِلَىٰ فِرْعَوْنَ وَهَـٰمَـٰنَ وَقَـٰرُونَ فَقَالُوا۟ سَـٰحِرٌ كَذَّابٌ

Transliteration ilā fir'ʿawna wahāmāna waqārūna faqālū sāḥirun kadhābun

Khmer ទៅកាន់ហ្វៀរអោន និងហ៊ើម៉ាន ហើយនិងករូន តែពួក គេបាននិយាយថាៈ គេ(មូសា)ជាគ្រូមន្ដអាគមជាអ្នកភូតកុហក ទៅវិញ។

Verse 25

فَلَمَّا جَآءَهُم بِٱلْحَقِّ مِنْ عِندِنَا قَالُوا۟ ٱقْتُلُوٓا۟ أَبْنَآءَ ٱلَّذِينَ ءَامَنُوا۟ مَعَهُۥ وَٱسْتَحْيُوا۟ نِسَآءَهُمْ ۚ وَمَا كَيْدُ ٱلْكَـٰفِرِينَ إِلَّا فِى ضَلَـٰلٍ

Transliteration falammā jāahum bil-ḥaqi min ʿindinā qālū uq'tulū abnāa alladhīna āmanū maʿahu wa-is'taḥyū nisāahum wamā kaydu l-kāfirīna illā fī ḍalālin

Khmer ហើយនៅពេលដែលគាត់បាននាំការពិតពីយើងមកដល់ ពួកគេ ពួកគេបាននិយាយថាៈ ចូរពួកអ្នកសម្លាប់កូនប្រុសរបស់ពួក ដែលមានជំនឿរួមជាមួយគាត់ និងទុកជីវិតកូនស្រីរបស់ពួកគេចុះ។ ហើយឧបាយកលរបស់ពួកដែលប្រឆាំងនោះគឺគ្មានអ្វីក្រៅពីភាព វងេ្វងឡើយ។

Verse 26

وَقَالَ فِرْعَوْنُ ذَرُونِىٓ أَقْتُلْ مُوسَىٰ وَلْيَدْعُ رَبَّهُۥٓ ۖ إِنِّىٓ أَخَافُ أَن يُبَدِّلَ دِينَكُمْ أَوْ أَن يُظْهِرَ فِى ٱلْأَرْضِ ٱلْفَسَادَ

Transliteration waqāla fir'ʿawnu dharūnī aqtul mūsā walyadʿu rabbahu innī akhāfu an yubaddila dīnakum aw an yuẓ'hira fī l-arḍi l-fasāda

Khmer ហើយហ្វៀរអោនបាននិយាយថាៈ ចូរពួកអ្នកទុកឱ្យខ្ញុំ សម្លាប់មូសា ហើយឱ្យគេបួងសួងសុំពីម្ចាស់របស់គេចុះ។ ពិតប្រាកដ ណាស់ ខ្ញុំបារម្ភខ្លាចគេផ្លាស់ប្ដូរសាសនារបស់ពួកអ្នក ឬបង្កភាព វិនាសកម្មនៅលើផែនដីនេះ។

Verse 27

وَقَالَ مُوسَىٰٓ إِنِّى عُذْتُ بِرَبِّى وَرَبِّكُم مِّن كُلِّ مُتَكَبِّرٍ لَّا يُؤْمِنُ بِيَوْمِ ٱلْحِسَابِ

Transliteration waqāla mūsā innī ʿudh'tu birabbī warabbikum min kulli mutakabbirin lā yu'minu biyawmi l-ḥisābi

Khmer ហើយមូសាបានតបថាៈ ពិតប្រាកដណាស់ ខ្ញុំសុំពីម្ចាស់ របស់ខ្ញុំ និងម្ចាស់របស់ពួកអ្នកឱ្យបញ្ចៀសរូបខ្ញុំពីរាល់ៗអ្នកក្រអឺត ក្រទមដែលមិនជឿនឹងថ្ងៃជំនុំជំរះ។

Verse 28

وَقَالَ رَجُلٌ مُّؤْمِنٌ مِّنْ ءَالِ فِرْعَوْنَ يَكْتُمُ إِيمَـٰنَهُۥٓ أَتَقْتُلُونَ رَجُلًا أَن يَقُولَ رَبِّىَ ٱللَّهُ وَقَدْ جَآءَكُم بِٱلْبَيِّنَـٰتِ مِن رَّبِّكُمْ ۖ وَإِن يَكُ كَـٰذِبًا فَعَلَيْهِ كَذِبُهُۥ ۖ وَإِن يَكُ صَادِقًا يُصِبْكُم بَعْضُ ٱلَّذِى يَعِدُكُمْ ۖ إِنَّ ٱللَّهَ لَا يَهْدِى مَنْ هُوَ مُسْرِفٌ كَذَّابٌ

Transliteration waqāla rajulun mu'minun min āli fir'ʿawna yaktumu īmānahu ataqtulūna rajulan an yaqūla rabbiya l-lahu waqad jāakum bil-bayināti min rabbikum wa-in yaku kādhiban faʿalayhi kadhibuhu wa-in yaku ṣādiqan yuṣib'kum baʿḍu alladhī yaʿidukum inna l-laha lā yahdī man huwa mus'rifun kadhābun

Khmer ហើយបុរសមានជំនឿម្នាក់នៃពូជពង្សរបស់ហ្វៀរអោន ដែលលាក់បាំងជំនឿរបស់គេបាននិយាយថាៈ តើពួកអ្នកចង់សម្លាប់ បុរសម្នាក់ដែលគេពោលថាៈ ម្ចាស់របស់ខ្ញុំគឺអល់ឡោះឬ? ហើយជា ការពិតណាស់ គេបាននាំមកឱ្យពួកអ្នកនូវភស្ដុតាងជាច្រើនពីម្ចាស់ របស់ពួកអ្នក។ ហើយប្រសិនបើគេជាអ្នកភូតកុហក គឺគេនឹងទទួល ខុសត្រូវ(បាបកម្ម)ចំពោះការភូតកុហករបស់គេ។ តែប្រសិនបើគេ ជាអ្នកនិយាយពិតវិញ អ្វីៗ(ទារុណកម្ម)មួយចំនួនដែលគេព្រមាន ពួកអ្នកនោះនឹងធ្លាក់ទៅលើពួកអ្នកជាមិនខាន។ ពិតប្រាកដណាស់ អល់ឡោះមិនចង្អុលបង្ហាញចំពោះអ្នកណាដែលបំពាននិងភូតកុហក នោះឡើយ។

Verse 29

يَـٰقَوْمِ لَكُمُ ٱلْمُلْكُ ٱلْيَوْمَ ظَـٰهِرِينَ فِى ٱلْأَرْضِ فَمَن يَنصُرُنَا مِنۢ بَأْسِ ٱللَّهِ إِن جَآءَنَا ۚ قَالَ فِرْعَوْنُ مَآ أُرِيكُمْ إِلَّا مَآ أَرَىٰ وَمَآ أَهْدِيكُمْ إِلَّا سَبِيلَ ٱلرَّشَادِ

Transliteration yāqawmi lakumu l-mul'ku l-yawma ẓāhirīna fī l-arḍi faman yanṣurunā min basi l-lahi in jāanā qāla fir'ʿawnu mā urīkum illā mā arā wamā ahdīkum illā sabīla l-rashādi

Khmer (បុរសនោះបាននិយាយទៀតថា) ឱក្រុមរបស់ខ្ញុំ. អំណាចនៅថ្ងៃនេះជាកម្មសិទ្ធិរបស់ពួកអ្នក ដោយពួកអ្នកជាអ្នក គ្រប់គ្រងនៅលើផែនដីនេះ។ ដូចេ្នះ តើអ្នកណាអាចជួយពួកយើង ពីទណ្ឌកម្មរបស់អល់ឡោះបាន ប្រសិនបើវាបានធ្លាក់មកលើពួក យើងនោះ? ហ្វៀរអោនបាននិយាយថាៈ ខ្ញុំគ្មានអ្វីបង្ហាញពួកអ្នក ក្រៅពីអ្វីដែលខ្ញុំឃើញនោះឡើយ ហើយខ្ញុំក៏មិនចង្អុលបង្ហាញពួក អ្នកក្រៅពីមាគ៌ាដែលត្រឹមត្រូវនោះដែរ។

Verse 30

وَقَالَ ٱلَّذِىٓ ءَامَنَ يَـٰقَوْمِ إِنِّىٓ أَخَافُ عَلَيْكُم مِّثْلَ يَوْمِ ٱلْأَحْزَابِ

Transliteration waqāla alladhī āmana yāqawmi innī akhāfu ʿalaykum mith'la yawmi l-aḥzābi

Khmer ហើយអ្នកដែលមានជំនឿនោះបាននិយាយទៀតថាៈ ឱ ក្រុមរបស់ខ្ញុំ. ពិតប្រាកដណាស់ ខ្ញុំបារម្ភខ្លាចពួកអ្នកត្រូវ(ទណ្ឌកម្ម) ដូចថ្ងៃនៃក្រុមជំនាន់មុន។

Verse 31

مِثْلَ دَأْبِ قَوْمِ نُوحٍ وَعَادٍ وَثَمُودَ وَٱلَّذِينَ مِنۢ بَعْدِهِمْ ۚ وَمَا ٱللَّهُ يُرِيدُ ظُلْمًا لِّلْعِبَادِ

Transliteration mith'la dabi qawmi nūḥin waʿādin wathamūda wa-alladhīna min baʿdihim wamā l-lahu yurīdu ẓul'man lil'ʿibādi

Khmer ដូចជាស្ថានភាពរបស់ក្រុមនួហ និងអាដ និងសាមូដ ហើយនិងពួកជំនាន់ក្រោយពួកគេ។ ហើយអល់ឡោះគ្មានបំណង បំពានលើខ្ញុំទាំងឡាយឡើយ។

Verse 32

وَيَـٰقَوْمِ إِنِّىٓ أَخَافُ عَلَيْكُمْ يَوْمَ ٱلتَّنَادِ

Transliteration wayāqawmi innī akhāfu ʿalaykum yawma l-tanādi

Khmer ហើយ(បុរសនោះបាននិយាយថា) ឱក្រុមរបស់ខ្ញុំ. ពិត ប្រាកដណាស់ ខ្ញុំបារម្ភខ្លាចពួកអ្នកត្រូវ(ទារុណកម្ម)នាថ្ងៃដែល មនុស្សលោកហៅគ្នាទៅវិញទៅមក(ថ្ងៃបរលោក)។

Verse 33

يَوْمَ تُوَلُّونَ مُدْبِرِينَ مَا لَكُم مِّنَ ٱللَّهِ مِنْ عَاصِمٍ ۗ وَمَن يُضْلِلِ ٱللَّهُ فَمَا لَهُۥ مِنْ هَادٍ

Transliteration yawma tuwallūna mud'birīna mā lakum mina l-lahi min ʿāṣimin waman yuḍ'lili l-lahu famā lahu min hādin

Khmer គឺថ្ងៃដែលពួកអ្នករត់ចេញដោយបែរខ្នងដាក់គ្នា។ ពួកអ្នក គ្មានអ្នកជួយសង្គ្រោះពី(ទារុណកម្ម)អល់ឡោះឡើយ។ ហើយអ្នក ណាដែលអល់ឡោះធ្វើឱ្យវងេ្វងនោះ គឺគ្មានអ្នកណាចង្អុលបង្ហាញ គេឡើយ។

Verse 34

وَلَقَدْ جَآءَكُمْ يُوسُفُ مِن قَبْلُ بِٱلْبَيِّنَـٰتِ فَمَا زِلْتُمْ فِى شَكٍّ مِّمَّا جَآءَكُم بِهِۦ ۖ حَتَّىٰٓ إِذَا هَلَكَ قُلْتُمْ لَن يَبْعَثَ ٱللَّهُ مِنۢ بَعْدِهِۦ رَسُولًا ۚ كَذَٰلِكَ يُضِلُّ ٱللَّهُ مَنْ هُوَ مُسْرِفٌ مُّرْتَابٌ

Transliteration walaqad jāakum yūsufu min qablu bil-bayināti famā zil'tum fī shakkin mimmā jāakum bihi ḥattā idhā halaka qul'tum lan yabʿatha l-lahu min baʿdihi rasūlan kadhālika yuḍillu l-lahu man huwa mus'rifun mur'tābun

Khmer ហើយជាការពិតណាស់ យូសុហ្វបាននាំមកឱ្យពួកអ្នកនូវ ភស្ដុតាងដ៏ច្បាស់លាស់ជាច្រើនតាំងពីមុន(មូសា)មកម្លេះ តែពួក អ្នកនៅតែមានការសង្ស័យអំពីអ្វីដែលគេបាននាំវាមកឱ្យពួកអ្នក ដដែល។ លុះនៅពេលដែលគេបានស្លាប់ ពួកអ្នកបែរជានិយាយថាៈ អល់ឡោះនឹងមិនចាត់តាំងអ្នកនាំសារណាម្នាក់បន្ទាប់ពីគេទៅវិញ។ ដូច្នោះដែរ អល់ឡោះធ្វើឱ្យវងេ្វងចំពោះអ្នកណាដែលជាអ្នកបំពាន ជាអ្នកសង្ស័យ។

Verse 35

ٱلَّذِينَ يُجَـٰدِلُونَ فِىٓ ءَايَـٰتِ ٱللَّهِ بِغَيْرِ سُلْطَـٰنٍ أَتَىٰهُمْ ۖ كَبُرَ مَقْتًا عِندَ ٱللَّهِ وَعِندَ ٱلَّذِينَ ءَامَنُوا۟ ۚ كَذَٰلِكَ يَطْبَعُ ٱللَّهُ عَلَىٰ كُلِّ قَلْبِ مُتَكَبِّرٍ جَبَّارٍ

Transliteration alladhīna yujādilūna fī āyāti l-lahi bighayri sul'ṭānin atāhum kabura maqtan ʿinda l-lahi waʿinda alladhīna āmanū kadhālika yaṭbaʿu l-lahu ʿalā kulli qalbi mutakabbirin jabbārin

Khmer -ពួកដែលជជែកដេញដោលនៅក្នុងអាយ៉ាត់ៗរបស់ អល់ឡោះដោយគ្មានភស្ដុតាងណាមួយបានមកដល់ពួកគេនោះ វា គួរឱ្យស្អប់ខ្ពើមដ៏ធំបំផុតចំពោះអល់ឡោះ និងចំពោះបណ្ដាអ្នកដែល មានជំនឿ។ ដូច្នោះដែរ អល់ឡោះបោះត្រាភ្ជិតទៅលើរាល់ៗចិត្ដ របស់អ្នកដែលក្រអឺតក្រទមផ្ដាច់ការ។

Verse 36

وَقَالَ فِرْعَوْنُ يَـٰهَـٰمَـٰنُ ٱبْنِ لِى صَرْحًا لَّعَلِّىٓ أَبْلُغُ ٱلْأَسْبَـٰبَ

Transliteration waqāla fir'ʿawnu yāhāmānu ib'ni lī ṣarḥan laʿallī ablughu l-asbāba

Khmer ហើយហ្វៀរអោនបាននិយាយថាៈ ឱហ៊ើម៉ាន. ចូរអ្នកសង់ វិមានមួយដ៏ខ្ពស់ឱ្យយើង ដើម្បីយើងឡើងទៅដល់ទ្វារទាំងឡាយ។

Verse 37

أَسْبَـٰبَ ٱلسَّمَـٰوَٰتِ فَأَطَّلِعَ إِلَىٰٓ إِلَـٰهِ مُوسَىٰ وَإِنِّى لَأَظُنُّهُۥ كَـٰذِبًا ۚ وَكَذَٰلِكَ زُيِّنَ لِفِرْعَوْنَ سُوٓءُ عَمَلِهِۦ وَصُدَّ عَنِ ٱلسَّبِيلِ ۚ وَمَا كَيْدُ فِرْعَوْنَ إِلَّا فِى تَبَابٍ

Transliteration asbāba l-samāwāti fa-aṭṭaliʿa ilā ilāhi mūsā wa-innī la-aẓunnuhu kādhiban wakadhālika zuyyina lifir'ʿawna sūu ʿamalihi waṣudda ʿani l-sabīli wamā kaydu fir'ʿawna illā fī tabābin

Khmer គឺទ្វារមេឃជាច្រើនជាន់ ដើម្បីយើងនឹងឡើងទៅមើល ម្ចាស់របស់មូសា។ ហើយពិតប្រាកដណាស់ យើងគិតថាគេជាអ្នក ភូតកុហក។ ហើយដូច្នោះដែរ វា(ស្ហៃតន)បានលំអចំពោះហ្វៀរ-អោននូវទង្វើអាក្រក់របស់គេ និងបានរារាំងគេពីមាគ៌ាដ៏ត្រឹមត្រូវ។ ហើយឧបាយកលរបស់ហ្វៀរអោនគ្មានអ្វីក្រៅពីស្ថិតក្នុងភាពវិនាស ខាតបង់នោះឡើយ។

Verse 38

وَقَالَ ٱلَّذِىٓ ءَامَنَ يَـٰقَوْمِ ٱتَّبِعُونِ أَهْدِكُمْ سَبِيلَ ٱلرَّشَادِ

Transliteration waqāla alladhī āmana yāqawmi ittabiʿūni ahdikum sabīla l-rashādi

Khmer ហើយអ្នកដែលមានជំនឿបាននិយាយថាៈ ឱក្រុមរបស់ ខ្ញុំ. ចូរពួកអ្នកដើរតាមខ្ញុំ ខ្ញុំនឹងចង្អុលបង្ហាញពួកអ្នកទៅកាន់មាគ៌ា ដ៏ត្រឹមត្រូវ។

Verse 39

يَـٰقَوْمِ إِنَّمَا هَـٰذِهِ ٱلْحَيَوٰةُ ٱلدُّنْيَا مَتَـٰعٌ وَإِنَّ ٱلْـَٔاخِرَةَ هِىَ دَارُ ٱلْقَرَارِ

Transliteration yāqawmi innamā hādhihi l-ḥayatu l-dun'yā matāʿun wa-inna l-ākhirata hiya dāru l-qarāri

Khmer ឱក្រុមរបស់ខ្ញុំ. តាមពិតការរស់នៅក្នុងលោកិយគ្រាន់តែ ជាការសប្បាយមួយរយៈពេលប៉ុណ្ណោះ។ ហើយពិតប្រាកដណាស់ ថ្ងៃបរលោកវាគឺជាកន្លែង(រស់នៅ)អមតៈ។

Verse 40

مَنْ عَمِلَ سَيِّئَةً فَلَا يُجْزَىٰٓ إِلَّا مِثْلَهَا ۖ وَمَنْ عَمِلَ صَـٰلِحًا مِّن ذَكَرٍ أَوْ أُنثَىٰ وَهُوَ مُؤْمِنٌ فَأُو۟لَـٰٓئِكَ يَدْخُلُونَ ٱلْجَنَّةَ يُرْزَقُونَ فِيهَا بِغَيْرِ حِسَابٍ

Transliteration man ʿamila sayyi-atan falā yuj'zā illā mith'lahā waman ʿamila ṣāliḥan min dhakarin aw unthā wahuwa mu'minun fa-ulāika yadkhulūna l-janata yur'zaqūna fīhā bighayri ḥisābin

Khmer អ្នកណាហើយបានប្រព្រឹត្ដអំពើអាក្រក់ គឺមិនត្រូវបានគេ តបស្នងឡើយ លើកលែងតែដូចអ្វីដែលគេបានប្រព្រឹត្ដប៉ុណ្ណោះ។ រីឯអ្នកណាហើយដែលបានសាងអំពើល្អត្រឹមត្រូវមិនថាបុរសឬស្ដ្រី ហើយគេជាអ្នកមានជំនឿនោះ គឺអ្នកទាំងនោះនឹងចូលឋានសួគ៌ ដោយពួកគេនឹងត្រូវគេប្រទានលាភសក្ការៈនៅក្នុងនោះដោយឥត គណនាឡើយ។

Verse 41

۞ وَيَـٰقَوْمِ مَا لِىٓ أَدْعُوكُمْ إِلَى ٱلنَّجَوٰةِ وَتَدْعُونَنِىٓ إِلَى ٱلنَّارِ

Transliteration wayāqawmi mā lī adʿūkum ilā l-najati watadʿūnanī ilā l-nāri

Khmer ហើយ(បុរសនោះបាននិយាយទៀតថា) ឱក្រុមរបស់ខ្ញុំ. ហេតុអ្វីបានជាខ្ញុំអំពាវនាវពួកអ្នកទៅកាន់ភាពសុខសាន្ដ តែពួកអ្នក បែរជាអំពាវនាវខ្ញុំទៅកាន់នរកទៅវិញ?

Verse 42

تَدْعُونَنِى لِأَكْفُرَ بِٱللَّهِ وَأُشْرِكَ بِهِۦ مَا لَيْسَ لِى بِهِۦ عِلْمٌ وَأَنَا۠ أَدْعُوكُمْ إِلَى ٱلْعَزِيزِ ٱلْغَفَّـٰرِ

Transliteration tadʿūnanī li-akfura bil-lahi wa-ush'rika bihi mā laysa lī bihi ʿil'mun wa-anā adʿūkum ilā l-ʿazīzi l-ghafāri

Khmer ពួកអ្នកអំពាវនាវខ្ញុំដើម្បីឱ្យខ្ញុំប្រឆាំងនឹងអល់ឡោះ និង ធ្វើស្ហ៊ីរិកនឹងទ្រង់នូវអ្វីដែលខ្ញុំមិនបានដឹងអំពីវា។ តែខ្ញុំអំពាវនាវពួក អ្នកទៅកាន់ម្ចាស់ដែលមហាខ្លាំងពូកែ មហាអភ័យទោស។

Verse 43

لَا جَرَمَ أَنَّمَا تَدْعُونَنِىٓ إِلَيْهِ لَيْسَ لَهُۥ دَعْوَةٌ فِى ٱلدُّنْيَا وَلَا فِى ٱلْـَٔاخِرَةِ وَأَنَّ مَرَدَّنَآ إِلَى ٱللَّهِ وَأَنَّ ٱلْمُسْرِفِينَ هُمْ أَصْحَـٰبُ ٱلنَّارِ

Transliteration lā jarama annamā tadʿūnanī ilayhi laysa lahu daʿwatun fī l-dun'yā walā fī l-ākhirati wa-anna maraddanā ilā l-lahi wa-anna l-mus'rifīna hum aṣḥābu l-nāri

Khmer គ្មានការសង្ស័យឡើយ ពិតប្រាកដណាស់អ្វីដែលពួកអ្នក អំពាវនាវខ្ញុំទៅកាន់វានោះ គឺវាមិនអាចឆ្លើយតបចំពោះការអំពាវ នាវបានឡើយទាំងនៅក្នុងលោកិយនេះនិងថ្ងៃបរលោក។ ហើយ ពិតប្រាកដណាស់ កន្លែងវិលត្រឡប់របស់ពួកយើងគឺទៅចំពោះ អល់ឡោះតែមួយគត់។ ហើយពិតប្រាកដណាស់ ពួកដែលបំពាន គឺជាពួកនរក។

Verse 44

فَسَتَذْكُرُونَ مَآ أَقُولُ لَكُمْ ۚ وَأُفَوِّضُ أَمْرِىٓ إِلَى ٱللَّهِ ۚ إِنَّ ٱللَّهَ بَصِيرٌۢ بِٱلْعِبَادِ

Transliteration fasatadhkurūna mā aqūlu lakum wa-ufawwiḍu amrī ilā l-lahi inna l-laha baṣīrun bil-ʿibādi

Khmer ដូចេ្នះ ពួកអ្នកនឹងនឹកឃើញនូវអ្វីដែលខ្ញុំនិយាយប្រាប់ពួក អ្នក។ ហើយខ្ញុំប្រគល់កិច្ចការរបស់ខ្ញុំទៅចំពោះអល់ឡោះ។ ពិត ប្រាកដណាស់ អល់ឡោះឃើញបំផុតចំពោះបណ្ដាខ្ញុំ(របស់ទ្រង់)។

Verse 45

فَوَقَىٰهُ ٱللَّهُ سَيِّـَٔاتِ مَا مَكَرُوا۟ ۖ وَحَاقَ بِـَٔالِ فِرْعَوْنَ سُوٓءُ ٱلْعَذَابِ

Transliteration fawaqāhu l-lahu sayyiāti mā makarū waḥāqa biāli fir'ʿawna sūu l-ʿadhābi

Khmer ហើយអល់ឡោះបានថែរក្សាគេពីប្រការអាក្រក់ទាំងឡាយ ដែលពួកគេបានប្រើឧបាយកល។ ហើយទារុណកម្មដ៏អាក្រក់បាន ហ៊ុមព័ទ្ធពូជពង្សរបស់ហ្វៀរអោន។

Verse 46

ٱلنَّارُ يُعْرَضُونَ عَلَيْهَا غُدُوًّا وَعَشِيًّا ۖ وَيَوْمَ تَقُومُ ٱلسَّاعَةُ أَدْخِلُوٓا۟ ءَالَ فِرْعَوْنَ أَشَدَّ ٱلْعَذَابِ

Transliteration al-nāru yuʿ'raḍūna ʿalayhā ghuduwwan waʿashiyyan wayawma taqūmu l-sāʿatu adkhilū āla fir'ʿawna ashadda l-ʿadhābi

Khmer ភ្លើងនរកត្រូវគេបង្ហាញចំពោះពួកគេទាំងព្រឹកទាំងល្ងាច។ ហើយនៅពេលដែលថ្ងៃបរលោកកើតឡើង (អល់ឡោះបញ្ជាម៉ាឡាអ៊ីកាត់ថា) ចូរពួកអ្នកបញ្ចូលពូជពង្សរបស់ហ្វៀរអោនទៅ ក្នុងទារុណកម្មដ៏ធ្ងន់ធ្ងរចុះ។

Verse 47

وَإِذْ يَتَحَآجُّونَ فِى ٱلنَّارِ فَيَقُولُ ٱلضُّعَفَـٰٓؤُا۟ لِلَّذِينَ ٱسْتَكْبَرُوٓا۟ إِنَّا كُنَّا لَكُمْ تَبَعًا فَهَلْ أَنتُم مُّغْنُونَ عَنَّا نَصِيبًا مِّنَ ٱلنَّارِ

Transliteration wa-idh yataḥājjūna fī l-nāri fayaqūlu l-ḍuʿafāu lilladhīna is'takbarū innā kunnā lakum tabaʿan fahal antum mugh'nūna ʿannā naṣīban mina l-nāri

Khmer ហើយ(ចូរចងចាំ)នៅពេលដែលពួកគេឈ្លោះប្រកែកគ្នា នៅក្នុងនរក ពេលនោះពួកដែលទន់ខ្សោយ និយាយទៅកាន់ពួក ដែលក្រអឺតក្រទមថាៈ ពិតប្រាកដណាស់ ពួកយើងធ្លាប់តាមពួក អ្នក ដូចេ្នះតើពួកអ្នកអាចការពារពួកយើងមួយផ្នែកពីភ្លើងនរក បានដែរឬទេ?

Verse 48

قَالَ ٱلَّذِينَ ٱسْتَكْبَرُوٓا۟ إِنَّا كُلٌّ فِيهَآ إِنَّ ٱللَّهَ قَدْ حَكَمَ بَيْنَ ٱلْعِبَادِ

Transliteration qāla alladhīna is'takbarū innā kullun fīhā inna l-laha qad ḥakama bayna l-ʿibādi

Khmer ពួកដែលក្រអឺតក្រទមបានតបវិញថាៈ ពិតប្រាកដណាស់ ពួកយើងទាំងអស់ស្ថិតនៅក្នុងនរកដូចគ្នាទេ។ ពិតប្រាកដណាស់ អល់ឡោះពិតជាបានកាត់សេចក្ដីរវាងខ្ញុំទាំងឡាយ(របស់ទ្រង់)។

Verse 49

وَقَالَ ٱلَّذِينَ فِى ٱلنَّارِ لِخَزَنَةِ جَهَنَّمَ ٱدْعُوا۟ رَبَّكُمْ يُخَفِّفْ عَنَّا يَوْمًا مِّنَ ٱلْعَذَابِ

Transliteration waqāla alladhīna fī l-nāri likhazanati jahannama id'ʿū rabbakum yukhaffif ʿannā yawman mina l-ʿadhābi

Khmer ហើយពួកដែលនៅក្នុងនរកបាននិយាយទៅកាន់អ្នកយាម នរកជើហាន់ណាំថាៈ សូមពួកអ្នកមេត្ដាបួងសួងសុំពីម្ចាស់របស់ពួក អ្នកឱ្យសម្រាលទារុណកម្មដល់ពួកយើងចំនួនមួយថ្ងៃផង។

Verse 50

قَالُوٓا۟ أَوَلَمْ تَكُ تَأْتِيكُمْ رُسُلُكُم بِٱلْبَيِّنَـٰتِ ۖ قَالُوا۟ بَلَىٰ ۚ قَالُوا۟ فَٱدْعُوا۟ ۗ وَمَا دُعَـٰٓؤُا۟ ٱلْكَـٰفِرِينَ إِلَّا فِى ضَلَـٰلٍ

Transliteration qālū awalam taku tatīkum rusulukum bil-bayināti qālū balā qālū fa-id'ʿū wamā duʿāu l-kāfirīna illā fī ḍalālin

Khmer ពួកគេបានតបវិញថាៈ តើបណ្ដាអ្នកនាំសាររបស់ពួកអ្នក មិនធ្លាប់បាននាំមកនូវភស្ដុតាងដ៏ច្បាស់លាស់ឱ្យពួកអ្នកទេឬ? ពួក គេ(ពួកនរក)បានឆ្លើយថាៈ ពិតជាបាននាំមកមែន។ ពួកគេបាន និយាយទៀតថាៈ ដូចេ្នះ ចូរពួកអ្នកបួងសួងសុំ(ដោយខួ្លនឯង)ចុះ។ ហើយការបួងសួងសុំរបស់ពួកដែលគ្មានជំនឿ គឺគ្មានផលប្រយោជន៍ ឡើយ។

Verse 51

إِنَّا لَنَنصُرُ رُسُلَنَا وَٱلَّذِينَ ءَامَنُوا۟ فِى ٱلْحَيَوٰةِ ٱلدُّنْيَا وَيَوْمَ يَقُومُ ٱلْأَشْهَـٰدُ

Transliteration innā lananṣuru rusulanā wa-alladhīna āmanū fī l-ḥayati l-dun'yā wayawma yaqūmu l-ashhādu

Khmer ពិតប្រាកដណាស់ យើងនឹងជួយបណ្ដាអ្នកនាំសាររបស់ យើង និងបណ្ដាអ្នកដែលមានជំនឿក្នុងការរស់នៅលើលោកិយ និង ថ្ងៃដែលបណ្ដាសាក្សីមកធ្វើសាក្សី(ថ្ងៃបរលោក)។

Verse 52

يَوْمَ لَا يَنفَعُ ٱلظَّـٰلِمِينَ مَعْذِرَتُهُمْ ۖ وَلَهُمُ ٱللَّعْنَةُ وَلَهُمْ سُوٓءُ ٱلدَّارِ

Transliteration yawma lā yanfaʿu l-ẓālimīna maʿdhiratuhum walahumu l-laʿnatu walahum sūu l-dāri

Khmer គឺជាថ្ងៃដែលការដោះសារបស់ពួកដែលបំពានគ្មានផល ប្រយោជន៍ចំពោះពួកគេឡើយ។ ហើយពួកគេនឹងទទួលនូវបណ្ដាសា ហើយកន្លែងដ៏អាក្រក់នោះគឺសម្រាប់ពួកគេ។

Verse 53

وَلَقَدْ ءَاتَيْنَا مُوسَى ٱلْهُدَىٰ وَأَوْرَثْنَا بَنِىٓ إِسْرَٰٓءِيلَ ٱلْكِتَـٰبَ

Transliteration walaqad ātaynā mūsā l-hudā wa-awrathnā banī is'rāīla l-kitāba

Khmer ហើយជាការពិតណាស់ យើងបានប្រទានការចង្អុល បង្ហាញដល់មូសា ហើយយើងក៏បានប្រទានគម្ពីរ(តាវរ៉ត)ជាកេរ មរតកដល់អំបូរអ៊ីស្រាអែលដែរ។

Verse 54

هُدًى وَذِكْرَىٰ لِأُو۟لِى ٱلْأَلْبَـٰبِ

Transliteration hudan wadhik'rā li-ulī l-albābi

Khmer ដើម្បីជាការចង្អុលបង្ហាញ និងជាការរំលឹកសម្រាប់បញ្ញា-ជនទាំងឡាយ។

Verse 55

فَٱصْبِرْ إِنَّ وَعْدَ ٱللَّهِ حَقٌّ وَٱسْتَغْفِرْ لِذَنۢبِكَ وَسَبِّحْ بِحَمْدِ رَبِّكَ بِٱلْعَشِىِّ وَٱلْإِبْكَـٰرِ

Transliteration fa-iṣ'bir inna waʿda l-lahi ḥaqqun wa-is'taghfir lidhanbika wasabbiḥ biḥamdi rabbika bil-ʿashiyi wal-ib'kāri

Khmer ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)អត់ធ្មត់ចុះ ពិតប្រាកដណាស់ ការសន្យារបស់អល់ឡោះគឺជាការពិត។ ហើយចូរអ្នកសុំអភ័យ-ទោសចំពោះបាបកម្មរបស់អ្នក និងត្រូវលើកតម្កើងដោយកោត សរសើរចំពោះម្ចាស់របស់អ្នកទាំងល្ងាចទាំងព្រឹកចុះ។

Verse 56

إِنَّ ٱلَّذِينَ يُجَـٰدِلُونَ فِىٓ ءَايَـٰتِ ٱللَّهِ بِغَيْرِ سُلْطَـٰنٍ أَتَىٰهُمْ ۙ إِن فِى صُدُورِهِمْ إِلَّا كِبْرٌ مَّا هُم بِبَـٰلِغِيهِ ۚ فَٱسْتَعِذْ بِٱللَّهِ ۖ إِنَّهُۥ هُوَ ٱلسَّمِيعُ ٱلْبَصِيرُ

Transliteration inna alladhīna yujādilūna fī āyāti l-lahi bighayri sul'ṭānin atāhum in fī ṣudūrihim illā kib'run mā hum bibālighīhi fa-is'taʿidh bil-lahi innahu huwa l-samīʿu l-baṣīru

Khmer ពិតប្រាកដណាស់ ពួកដែលជជែកដេញដោលក្នុងអាយ៉ាត់ៗ របស់អល់ឡោះដោយគ្មានភស្ដុតាងណាមួយបានមកដល់ពួកគេនោះ នៅក្នុងចិត្ដរបស់ពួកគេគ្មានអ្វីក្រៅពីភាពក្រអឺតក្រទមដែលពួកគេ មិនអាចឈានទៅដល់វាឡើយ។ ដូចេ្នះ ចូរអ្នកសុំពីអល់ឡោះឱ្យ កំបាំង(អំពីប្រការអាក្រក់របស់ពួកគេ)ចុះ។ ពិតប្រាកដណាស់ ទ្រង់ មហាឮ មហាឃើញ។

Verse 57

لَخَلْقُ ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ أَكْبَرُ مِنْ خَلْقِ ٱلنَّاسِ وَلَـٰكِنَّ أَكْثَرَ ٱلنَّاسِ لَا يَعْلَمُونَ

Transliteration lakhalqu l-samāwāti wal-arḍi akbaru min khalqi l-nāsi walākinna akthara l-nāsi lā yaʿlamūna

Khmer ការបង្កើតមេឃជាច្រើនជាន់ និងផែនដី គឺពិតជាធំធេង ជាងការបង្កើតមនុស្សលោកទៅទៀត ក៏ប៉ុន្ដែមនុស្សលោកភាគ ច្រើនមិនដឹងឡើយ។

Verse 58

وَمَا يَسْتَوِى ٱلْأَعْمَىٰ وَٱلْبَصِيرُ وَٱلَّذِينَ ءَامَنُوا۟ وَعَمِلُوا۟ ٱلصَّـٰلِحَـٰتِ وَلَا ٱلْمُسِىٓءُ ۚ قَلِيلًا مَّا تَتَذَكَّرُونَ

Transliteration wamā yastawī l-aʿmā wal-baṣīru wa-alladhīna āmanū waʿamilū l-ṣāliḥāti walā l-musīu qalīlan mā tatadhakkarūna

Khmer ហើយអ្នកងងឹតភ្នែក និងអ្នកមើលឃើញមិនស្មើគ្នាឡើយ ហើយបណ្ដាអ្នកដែលមានជំនឿ និងបានសាងអំពើល្អត្រឹមត្រូវ ក៏មិន ស្មើគ្នានឹងពួកដែលប្រព្រឹត្ដអំពើអាក្រក់ដែរ។ អ្វីដែលពួកអ្នកយក ធ្វើជាមេរៀនគឺតិចតួចបំផុត។

Verse 59

إِنَّ ٱلسَّاعَةَ لَـَٔاتِيَةٌ لَّا رَيْبَ فِيهَا وَلَـٰكِنَّ أَكْثَرَ ٱلنَّاسِ لَا يُؤْمِنُونَ

Transliteration inna l-sāʿata laātiyatun lā rayba fīhā walākinna akthara l-nāsi lā yu'minūna

Khmer ពិតប្រាកដណាស់ ថ្ងៃបរលោកនឹងមកដល់ដោយគ្មានការ សង្ស័យចំពោះវាឡើយ។ ក៏ប៉ុន្ដែមនុស្សលោកភាគច្រើនគ្មានជំនឿ (នឹងវា)ឡើយ។

Verse 60

وَقَالَ رَبُّكُمُ ٱدْعُونِىٓ أَسْتَجِبْ لَكُمْ ۚ إِنَّ ٱلَّذِينَ يَسْتَكْبِرُونَ عَنْ عِبَادَتِى سَيَدْخُلُونَ جَهَنَّمَ دَاخِرِينَ

Transliteration waqāla rabbukumu id'ʿūnī astajib lakum inna alladhīna yastakbirūna ʿan ʿibādatī sayadkhulūna jahannama dākhirīna

Khmer ហើយម្ចាស់របស់អ្នកបានមានបន្ទូលថាៈ ចូរពួកអ្នកបួង សួងសុំចំពោះយើងចុះ យើងនឹងទទួលយកការបួងសួងសុំរបស់ពួក អ្នក។ ពិតប្រាកដណាស់ ពួកដែលក្រអឺតក្រទមចំពោះការគោរព សក្ការៈមកចំពោះយើង ពួកគេនឹងចូលនរកជើហាន់ណាំយ៉ាង អាម៉ាស់បំផុត។

Verse 61

ٱللَّهُ ٱلَّذِى جَعَلَ لَكُمُ ٱلَّيْلَ لِتَسْكُنُوا۟ فِيهِ وَٱلنَّهَارَ مُبْصِرًا ۚ إِنَّ ٱللَّهَ لَذُو فَضْلٍ عَلَى ٱلنَّاسِ وَلَـٰكِنَّ أَكْثَرَ ٱلنَّاسِ لَا يَشْكُرُونَ

Transliteration al-lahu alladhī jaʿala lakumu al-layla litaskunū fīhi wal-nahāra mub'ṣiran inna l-laha ladhū faḍlin ʿalā l-nāsi walākinna akthara l-nāsi lā yashkurūna

Khmer អល់ឡោះគឺជាអ្នកដែលបានបង្កើតពេលយប់សម្រាប់ពួក អ្នក ដើម្បីឱ្យពួកអ្នកសម្រាកក្នុងវា ហើយ(ទ្រង់បានបង្កើត)ពេល ថ្ងៃជាពន្លឺ(ដើម្បីធ្វើការងារផេ្សងៗ)។ ពិតប្រាកដណាស់ អល់ឡោះ មានការប្រោសប្រទានដល់មនុស្សលោក ប៉ុន្ដែមនុស្សលោកភាគ ច្រើនរមិលគុណ។

Verse 62

ذَٰلِكُمُ ٱللَّهُ رَبُّكُمْ خَـٰلِقُ كُلِّ شَىْءٍ لَّآ إِلَـٰهَ إِلَّا هُوَ ۖ فَأَنَّىٰ تُؤْفَكُونَ

Transliteration dhālikumu l-lahu rabbukum khāliqu kulli shayin lā ilāha illā huwa fa-annā tu'fakūna

Khmer នោះហើយអល់ឡោះជាម្ចាស់របស់ពួកអ្នក ដែលជាអ្នក បង្កើតរាល់អ្វីៗទាំងអស់។ គ្មានម្ចាស់ណាផេ្សងត្រូវគោរពសក្ការៈ ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ដូចេ្នះ តើពួកអ្នកនៅតែឱ្យគេបោក បញ្ឆោតបានយ៉ាងដូចម្តេច?

Verse 63

كَذَٰلِكَ يُؤْفَكُ ٱلَّذِينَ كَانُوا۟ بِـَٔايَـٰتِ ٱللَّهِ يَجْحَدُونَ

Transliteration kadhālika yu'faku alladhīna kānū biāyāti l-lahi yajḥadūna

Khmer ដូច្នោះដែរ ពួកដែលធ្លាប់ប្រឆាំងនឹងអាយ៉ាត់ៗរបស់ អល់ឡោះ ក៏ត្រូវគេបោកបញ្ឆោតដែរ។

Verse 64

ٱللَّهُ ٱلَّذِى جَعَلَ لَكُمُ ٱلْأَرْضَ قَرَارًا وَٱلسَّمَآءَ بِنَآءً وَصَوَّرَكُمْ فَأَحْسَنَ صُوَرَكُمْ وَرَزَقَكُم مِّنَ ٱلطَّيِّبَـٰتِ ۚ ذَٰلِكُمُ ٱللَّهُ رَبُّكُمْ ۖ فَتَبَارَكَ ٱللَّهُ رَبُّ ٱلْعَـٰلَمِينَ

Transliteration al-lahu alladhī jaʿala lakumu l-arḍa qarāran wal-samāa bināan waṣawwarakum fa-aḥsana ṣuwarakum warazaqakum mina l-ṭayibāti dhālikumu l-lahu rabbukum fatabāraka l-lahu rabbu l-ʿālamīna

Khmer អល់ឡោះគឺជាអ្នកដែលបានបង្កើតផែនដីជាកន្លែងរស់នៅ សម្រាប់ពួកអ្នក ហើយ(ទ្រង់បានបង្កើត)មេឃជាដំបូល។ ហើយ ទ្រង់បានបង្កើតពួកអ្នកឱ្យមានជារូបរាង និងបានធ្វើឱ្យរូបរាងរបស់ ពួកអ្នកល្អប្រណីត ព្រមទាំងបានប្រទានលាភសក្ការៈដ៏ល្អដល់ពួកអ្នក ទៀតផង។ នោះហើយគឺអល់ឡោះជាម្ចាស់របស់ពួកអ្នក។ ហើយ អល់ឡោះមហាឧត្ដុង្គឧត្ដមដែលជាម្ចាស់គ្រប់គ្រងពិភពទាំងអស់។

Verse 65

هُوَ ٱلْحَىُّ لَآ إِلَـٰهَ إِلَّا هُوَ فَٱدْعُوهُ مُخْلِصِينَ لَهُ ٱلدِّينَ ۗ ٱلْحَمْدُ لِلَّهِ رَبِّ ٱلْعَـٰلَمِينَ

Transliteration huwa l-ḥayu lā ilāha illā huwa fa-id'ʿūhu mukh'liṣīna lahu l-dīna l-ḥamdu lillahi rabbi l-ʿālamīna

Khmer ទ្រង់គឺជាអ្នកដែលរស់ជាអមតៈ ដែលគ្មានម្ចាស់ណាផេ្សង ត្រូវគោរពសក្ការៈក្រៅពីទ្រង់ឡើយ។ ដូចេ្នះ ចូរពួកអ្នកគោរព សក្ការៈចំពោះទ្រង់ដោយចិត្ដស្មោះត្រង់ក្នុងការប្រណិប័តន៍ចំពោះ ទ្រង់។ រាល់ការសរសើរគឺចំពោះអល់ឡោះជាម្ចាស់គ្រប់គ្រងពិភព ទាំងអស់។

Verse 66

۞ قُلْ إِنِّى نُهِيتُ أَنْ أَعْبُدَ ٱلَّذِينَ تَدْعُونَ مِن دُونِ ٱللَّهِ لَمَّا جَآءَنِىَ ٱلْبَيِّنَـٰتُ مِن رَّبِّى وَأُمِرْتُ أَنْ أُسْلِمَ لِرَبِّ ٱلْعَـٰلَمِينَ

Transliteration qul innī nuhītu an aʿbuda alladhīna tadʿūna min dūni l-lahi lammā jāaniya l-bayinātu min rabbī wa-umir'tu an us'lima lirabbi l-ʿālamīna

Khmer ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ពិតប្រាកដណាស់ ខ្ញុំត្រូវ បានគេហាមឃាត់ពីការគោរពសក្ការៈចំពោះពួកដែលពួកអ្នក គោរពសក្ការៈផេ្សងពីអល់ឡោះនៅពេលដែលភស្ដុតាងជាច្រើន ពីម្ចាស់របស់ខ្ញុំបានមកដល់ខ្ញុំហើយនោះ ហើយខ្ញុំក៏ត្រូវគេបញ្ជោឱ្យ ប្រគល់ខ្លួនទៅចំពោះម្ចាស់គ្រប់គ្រងពិភពទាំងអស់ដែរ។

Verse 67

هُوَ ٱلَّذِى خَلَقَكُم مِّن تُرَابٍ ثُمَّ مِن نُّطْفَةٍ ثُمَّ مِنْ عَلَقَةٍ ثُمَّ يُخْرِجُكُمْ طِفْلًا ثُمَّ لِتَبْلُغُوٓا۟ أَشُدَّكُمْ ثُمَّ لِتَكُونُوا۟ شُيُوخًا ۚ وَمِنكُم مَّن يُتَوَفَّىٰ مِن قَبْلُ ۖ وَلِتَبْلُغُوٓا۟ أَجَلًا مُّسَمًّى وَلَعَلَّكُمْ تَعْقِلُونَ

Transliteration huwa alladhī khalaqakum min turābin thumma min nuṭ'fatin thumma min ʿalaqatin thumma yukh'rijukum ṭif'lan thumma litablughū ashuddakum thumma litakūnū shuyūkhan waminkum man yutawaffā min qablu walitablughū ajalan musamman walaʿallakum taʿqilūna

Khmer ទ្រង់គឺជាអ្នកដែលបានបង្កើតពួកអ្នកពីដី បន្ទាប់មកពី ទឹកកាម បន្ទាប់មកក្លាយជាដុំឈាម បន្ទាប់មកទ្រង់បពោ្ចញពួកអ្នក មកជាទារក បន្ទាប់មកពួកអ្នកបានលូតលាស់ធំពេញវ័យ បន្ទាប់មក ទៀតពួកអ្នកនឹងក្លាយទៅជាចាស់ជរា។ ហើយក្នុងចំណោមពួកអ្នក មានអ្នកខ្លះត្រូវស្លាប់មុននោះ(ចាស់ជរា)។ ហើយ(យើងធ្វើដូចេ្នះ) ដើម្បីឱ្យពួកអ្នករស់រហូតដល់ពេលមួយដែលត្រូវគេកំណត់។ ហើយ សង្ឃឹមថាពួកអ្នកនឹងចេះគិតពិចារណា។

Verse 68

هُوَ ٱلَّذِى يُحْىِۦ وَيُمِيتُ ۖ فَإِذَا قَضَىٰٓ أَمْرًا فَإِنَّمَا يَقُولُ لَهُۥ كُن فَيَكُونُ

Transliteration huwa alladhī yuḥ'yī wayumītu fa-idhā qaḍā amran fa-innamā yaqūlu lahu kun fayakūnu

Khmer ទ្រង់គឺជាអ្នកដែលធ្វើឱ្យរស់ និងធ្វើឱ្យស្លាប់។ ដូចេ្នះ នៅ ពេលណាដែលទ្រង់សមេ្រចកិច្ចការអ្វីមួយ គឺទ្រង់គ្រាន់តែមានបន្ទូល ទៅកាន់វាថាៈ ចូរកើតចុះ វានឹងកើតឡើងភ្លាម។

Verse 69

أَلَمْ تَرَ إِلَى ٱلَّذِينَ يُجَـٰدِلُونَ فِىٓ ءَايَـٰتِ ٱللَّهِ أَنَّىٰ يُصْرَفُونَ

Transliteration alam tara ilā alladhīna yujādilūna fī āyāti l-lahi annā yuṣ'rafūna

Khmer តើអ្នកមិនបានមើលទៅពួកដែលជជែកដេញដោលនៅក្នុង អាយ៉ាត់ៗរបស់អល់ឡោះទេឬ? តើពួកគេនៅតែឱ្យគេបោកបញ្ឆោត បានយ៉ាងដូចម្តេច?

Verse 70

ٱلَّذِينَ كَذَّبُوا۟ بِٱلْكِتَـٰبِ وَبِمَآ أَرْسَلْنَا بِهِۦ رُسُلَنَا ۖ فَسَوْفَ يَعْلَمُونَ

Transliteration alladhīna kadhabū bil-kitābi wabimā arsalnā bihi rusulanā fasawfa yaʿlamūna

Khmer ពួកដែលបានបដិសេធនឹងគម្ពីរ(គួរអាន) និងអ្វីដែលយើង បានបញ្ជូនទៅចំពោះបណ្ដាអ្នកនាំសាររបស់យើងពួកគេគង់តែនឹង ដឹងជាមិនខាន។

Verse 71

إِذِ ٱلْأَغْلَـٰلُ فِىٓ أَعْنَـٰقِهِمْ وَٱلسَّلَـٰسِلُ يُسْحَبُونَ

Transliteration idhi l-aghlālu fī aʿnāqihim wal-salāsilu yus'ḥabūna

Khmer នៅពេលដែលខ្នោះ និងច្រវាក់ត្រូវគេដាក់ជាប់នឹងករបស់ពួកគេ ដោយពួកគេត្រូវគេអូស

Verse 72

فِى ٱلْحَمِيمِ ثُمَّ فِى ٱلنَّارِ يُسْجَرُونَ

Transliteration fī l-ḥamīmi thumma fī l-nāri yus'jarūna

Khmer ចូលក្នុងទឹកយ៉ាងក្ដៅ បន្ទាប់មកពួកគេត្រូវគេដុតនៅក្នុង ភ្លើងនរក។

Verse 73

ثُمَّ قِيلَ لَهُمْ أَيْنَ مَا كُنتُمْ تُشْرِكُونَ

Transliteration thumma qīla lahum ayna mā kuntum tush'rikūna

Khmer បន្ទាប់មក មានគេនិយាយទៅចំពោះពួកគេថាៈ តើនៅ ឯណាទៅអ្វី(ព្រះនានា)ដែលពួកអ្នកធ្លាប់គោរពសក្ការៈ

Verse 74

مِن دُونِ ٱللَّهِ ۖ قَالُوا۟ ضَلُّوا۟ عَنَّا بَل لَّمْ نَكُن نَّدْعُوا۟ مِن قَبْلُ شَيْـًٔا ۚ كَذَٰلِكَ يُضِلُّ ٱللَّهُ ٱلْكَـٰفِرِينَ

Transliteration min dūni l-lahi qālū ḍallū ʿannā bal lam nakun nadʿū min qablu shayan kadhālika yuḍillu l-lahu l-kāfirīna

Khmer ផេ្សងពីអល់ឡោះនោះ? ពួកគេបានឆ្លើយថាៈ ពួកវាបាន គេចបាត់ពីពួកយើងហើយ ផ្ទុយទៅវិញ ពួកយើងមិនធ្លាប់គោរព សក្ការៈអ្វីមួយកាលពីមុនឡើយ។ ដូច្នោះដែរ អល់ឡោះធ្វើឱ្យពួក ដែលគ្មានជំនឿវងេ្វង។

Verse 75

ذَٰلِكُم بِمَا كُنتُمْ تَفْرَحُونَ فِى ٱلْأَرْضِ بِغَيْرِ ٱلْحَقِّ وَبِمَا كُنتُمْ تَمْرَحُونَ

Transliteration dhālikum bimā kuntum tafraḥūna fī l-arḍi bighayri l-ḥaqi wabimā kuntum tamraḥūna

Khmer ទាំងនោះគឺដោយសារតែពួកអ្ម្នកធ្លាប់សប្បាយរីករាយនៅ លើផែនដីដោយមិនត្រឹមត្រូវ និងដោយសារតែពួកអ្នកធ្លាប់ក្រអឺត ក្រទម។

Verse 76

ٱدْخُلُوٓا۟ أَبْوَٰبَ جَهَنَّمَ خَـٰلِدِينَ فِيهَا ۖ فَبِئْسَ مَثْوَى ٱلْمُتَكَبِّرِينَ

Transliteration ud'khulū abwāba jahannama khālidīna fīhā fabi'sa mathwā l-mutakabirīna

Khmer -(មានគេនិយាយទៅកាន់ពួកគេទៀតថា) ចូរពួកអ្នកចូល តាមទ្វារនានារបស់នរកជើហាន់ណាំដោយស្ថិតនៅក្នុងនោះជាអមតៈចុះ។ ដូចេ្នះកន្លែងរបស់ពួកដែលក្រអឺតក្រទម គឺអាក្រក់បំផុត។

Verse 77

فَٱصْبِرْ إِنَّ وَعْدَ ٱللَّهِ حَقٌّ ۚ فَإِمَّا نُرِيَنَّكَ بَعْضَ ٱلَّذِى نَعِدُهُمْ أَوْ نَتَوَفَّيَنَّكَ فَإِلَيْنَا يُرْجَعُونَ

Transliteration fa-iṣ'bir inna waʿda l-lahi ḥaqqun fa-immā nuriyannaka baʿḍa alladhī naʿiduhum aw natawaffayannaka fa-ilaynā yur'jaʿūna

Khmer ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)អត់ធ្មត់ចុះ ពិតប្រាកដណាស់ ការសន្យារបស់អល់ឡោះគឺជាការពិត។ ហើយទោះបីជាយើងឱ្យ អ្នក(មូហាំម៉ាត់)មើលឃើញទារុណកម្មខ្លះ(នៅលើលោកិយ) ដែលយើងសន្យាចំពោះពួកគេ ឬយើងនឹងឱ្យអ្នកស្លាប់(មុនឃើញ ទារុណកម្មនោះ)ក៏ដោយ ក៏កន្លែងវិលត្រឡប់របស់ពួកគេឆ្ពោះមក កាន់យើងដដែល។

Verse 78

وَلَقَدْ أَرْسَلْنَا رُسُلًا مِّن قَبْلِكَ مِنْهُم مَّن قَصَصْنَا عَلَيْكَ وَمِنْهُم مَّن لَّمْ نَقْصُصْ عَلَيْكَ ۗ وَمَا كَانَ لِرَسُولٍ أَن يَأْتِىَ بِـَٔايَةٍ إِلَّا بِإِذْنِ ٱللَّهِ ۚ فَإِذَا جَآءَ أَمْرُ ٱللَّهِ قُضِىَ بِٱلْحَقِّ وَخَسِرَ هُنَالِكَ ٱلْمُبْطِلُونَ

Transliteration walaqad arsalnā rusulan min qablika min'hum man qaṣaṣnā ʿalayka wamin'hum man lam naqṣuṣ ʿalayka wamā kāna lirasūlin an yatiya biāyatin illā bi-idh'ni l-lahi fa-idhā jāa amru l-lahi quḍiya bil-ḥaqi wakhasira hunālika l-mub'ṭilūna

Khmer ហើយជាការពិតណាស់ យើងបានបញ្ជូនបណ្ដាអ្នកនាំសារ មុនអ្នក(មូហាំម៉ាត់)។ ក្នុងចំណោមពួកគេមានអ្នកខ្លះយើងបាន និទានប្រាប់អ្នក និងក្នុងចំណោមពួកគេទៀតមានអ្នកខ្លះយើងមិន បាននិទានប្រាប់អ្នកទេ។ ហើយចំពោះអ្នកនាំសារមិនបាននាំមកនូវ ភស្ដុតាងណាមួយឡើយ លើកលែងតែមានការអនុញ្ញាតរបស់ អល់ឡោះ។ ហើយនៅពេលដែលបទបញ្ជា(ទារុណកម្ម)របស់ អល់ឡោះបានមកដល់នោះ គឺត្រូវបានគេសមេ្រចដោយយុត្ដិធម៌ ហើយពេលនោះពួកដែលអនុវត្ដតាមប្រការមិនពិតបានខាតបង់។

Verse 79

ٱللَّهُ ٱلَّذِى جَعَلَ لَكُمُ ٱلْأَنْعَـٰمَ لِتَرْكَبُوا۟ مِنْهَا وَمِنْهَا تَأْكُلُونَ

Transliteration al-lahu alladhī jaʿala lakumu l-anʿāma litarkabū min'hā wamin'hā takulūna

Khmer អល់ឡោះជាអ្នកដែលបានបង្កើតសត្វពាហនៈសម្រាប់ ពួកអ្នក ពួកវាមួយចំនួនសម្រាប់ឱ្យពួកអ្នកជិះ ហើយពួកវាមួយ ចំនួនទៀតពួកអ្នកអាចបរិភោគបាន។

Verse 80

وَلَكُمْ فِيهَا مَنَـٰفِعُ وَلِتَبْلُغُوا۟ عَلَيْهَا حَاجَةً فِى صُدُورِكُمْ وَعَلَيْهَا وَعَلَى ٱلْفُلْكِ تُحْمَلُونَ

Transliteration walakum fīhā manāfiʿu walitablughū ʿalayhā ḥājatan fī ṣudūrikum waʿalayhā waʿalā l-ful'ki tuḥ'malūna

Khmer ហើយចំពោះវាគឺមានប្រយោជន៍ជាច្រើនសម្រាប់ពួកអ្នក និងដើម្បីឱ្យពួកអ្នកទៅដល់គោលដៅដោយសារវាតាមតម្រូវការ ដែលមាននៅក្នុងចិត្ដរបស់ពួកអ្នក។ ហើយពួកអ្នកត្រូវគេដឹកជញ្ជូន នៅលើវា និងនៅលើសំពៅ។

Verse 81

وَيُرِيكُمْ ءَايَـٰتِهِۦ فَأَىَّ ءَايَـٰتِ ٱللَّهِ تُنكِرُونَ

Transliteration wayurīkum āyātihi fa-ayya āyāti l-lahi tunkirūna

Khmer ហើយទ្រង់បង្ហាញឱ្យពួកអ្នកឃើញនូវភស្ដុតាងជាច្រើន របស់ទ្រង់ ដូចេ្នះតើភស្ដុតាងរបស់អល់ឡោះណាមួយដែលពួកអ្នក ប្រឆាំងនោះ?

Verse 82

أَفَلَمْ يَسِيرُوا۟ فِى ٱلْأَرْضِ فَيَنظُرُوا۟ كَيْفَ كَانَ عَـٰقِبَةُ ٱلَّذِينَ مِن قَبْلِهِمْ ۚ كَانُوٓا۟ أَكْثَرَ مِنْهُمْ وَأَشَدَّ قُوَّةً وَءَاثَارًا فِى ٱلْأَرْضِ فَمَآ أَغْنَىٰ عَنْهُم مَّا كَانُوا۟ يَكْسِبُونَ

Transliteration afalam yasīrū fī l-arḍi fayanẓurū kayfa kāna ʿāqibatu alladhīna min qablihim kānū akthara min'hum wa-ashadda quwwatan waāthāran fī l-arḍi famā aghnā ʿanhum mā kānū yaksibūna

Khmer តើពួកគេ(អារ៉ាប់ម៉ាក្កះ)មិនបានធ្វើដំណើរនៅលើផែនដី និងពិនិត្យមើលទេឬ តើលទ្ធផលចុងក្រោយរបស់ពួក(ក្រុមអាដ និង សាមូដ)ដែលមុនពួកគេនោះយ៉ាងដូចមេ្ដចដែរ? ពួកគេមានចំនួន ច្រើន និងមានកម្លាំងខ្លាំងក្លា ហើយនិងបានបន្សល់ទុកកេរដំណែល នៅលើផែនដីច្រើនជាងពួកគេ(អារ៉ាប់ម៉ាក្កះ)ទៅទៀតតែអ្វីដែល ពួកគេធ្លាប់ប្រឹងប្រែងរកនោះគ្មានប្រយោជន៍សម្រាប់ពួកគេឡើយ។

Verse 83

فَلَمَّا جَآءَتْهُمْ رُسُلُهُم بِٱلْبَيِّنَـٰتِ فَرِحُوا۟ بِمَا عِندَهُم مِّنَ ٱلْعِلْمِ وَحَاقَ بِهِم مَّا كَانُوا۟ بِهِۦ يَسْتَهْزِءُونَ

Transliteration falammā jāathum rusuluhum bil-bayināti fariḥū bimā ʿindahum mina l-ʿil'mi waḥāqa bihim mā kānū bihi yastahziūna

Khmer ហើយនៅពេលដែលបណ្ដាអ្នកនាំសាររបស់ពួកគេបាននាំ ភស្ដុតាងយ៉ាងច្បាស់លាស់ជាច្រើនមកឱ្យពួកគេ ពួកគេបែរជា សប្បាយ(ទាំងអំនួត)នូវអ្វីដែលមាននៅជាមួយពួកគេអំពីចំណេះ ដឹង(មិនត្រឹមត្រូវ)ទៅវិញ។ ហើយអ្វី(ទារុណកម្ម)ដែលពួកគេ ធ្លាប់បានសើចចំអកចំពោះវានោះបានហ៊ុមព័ទ្ធពួកគេ។

Verse 84

فَلَمَّا رَأَوْا۟ بَأْسَنَا قَالُوٓا۟ ءَامَنَّا بِٱللَّهِ وَحْدَهُۥ وَكَفَرْنَا بِمَا كُنَّا بِهِۦ مُشْرِكِينَ

Transliteration falammā ra-aw basanā qālū āmannā bil-lahi waḥdahu wakafarnā bimā kunnā bihi mush'rikīna

Khmer ហើយនៅពេលដែលពួកគេបានឃើញទារុណកម្មរបស់ យើង ពួកគេក៏បាននិយាយថាៈ ពួកយើងមានជំនឿលើអល់ឡោះ តែមួយគត់ ហើយពួកយើងបានបដិសេធនឹងអ្វីដែលពួកយើងធ្លាប់ ធ្វើស្ហ៊ីរិកនឹងវា។

Verse 85

فَلَمْ يَكُ يَنفَعُهُمْ إِيمَـٰنُهُمْ لَمَّا رَأَوْا۟ بَأْسَنَا ۖ سُنَّتَ ٱللَّهِ ٱلَّتِى قَدْ خَلَتْ فِى عِبَادِهِۦ ۖ وَخَسِرَ هُنَالِكَ ٱلْكَـٰفِرُونَ

Transliteration falam yaku yanfaʿuhum īmānuhum lammā ra-aw basanā sunnata l-lahi allatī qad khalat fī ʿibādihi wakhasira hunālika l-kāfirūna

Khmer តែជំនឿរបស់ពួកគេមិនបានផ្ដល់ផលប្រយោជន៍ដល់ពួកគេឡើយ នៅពេលដែលពួកគេបានឃើញទារុណកម្មរបស់យើង។ មាគ៌ា (ច្បាប់)របស់អល់ឡោះ ពិតជាបានកើតឡើងចំពោះខ្ញុំទាំងឡាយ របស់ទ្រង់។ ហើយនៅពេលនោះពួកដែលប្រឆាំងបានខាតបង់។

Read Surah Ghafir in another language

All languages

All 114 surahs in Khmer: the Qur’an in Khmer.

Learn it in MyDugsi

Khmer translation: Cambodian Muslim Community Development, from Quran.com. Transliteration: Quran.com. Recitation: Mishary Alafasy, from EveryAyah.com. MyDugsi is a learning aid, not a replacement for a qualified teacher.