Surah Fussilat in Khmer: translation and audio
Surah 41 · فصلت · Explained in Detail · 54 verses
Surah Fussilat verse by verse: the Arabic with a recitation you can repeat, the transliteration, and the Khmer translation by Cambodian Muslim Community Development. For the meaning of every word, see Surah Fussilat word by word in English.
Verse 1
حمٓ
Transliteration hha-meem
Khmer ហា មីម។
Verse 2
تَنزِيلٌ مِّنَ ٱلرَّحْمَـٰنِ ٱلرَّحِيمِ
Transliteration tanzīlun mina l-raḥmāni l-raḥīmi
Khmer វា(គម្ពីរគួរអាន)គឺជាការបញ្ចុះពីម្ចាស់ដែលមហាសប្បុរស មហាអាណិតស្រឡាញ់។
Verse 3
كِتَـٰبٌ فُصِّلَتْ ءَايَـٰتُهُۥ قُرْءَانًا عَرَبِيًّا لِّقَوْمٍ يَعْلَمُونَ
Transliteration kitābun fuṣṣilat āyātuhu qur'ānan ʿarabiyyan liqawmin yaʿlamūna
Khmer ជាគម្ពីរដែលអាយ៉ាត់ៗរបស់វាត្រូវបានគេពន្យល់យ៉ាង ច្បាស់លាស់ជាភាសាអារ៉ាប់សម្រាប់បណ្ដាអ្នកដែលចេះដឹង។
Verse 4
بَشِيرًا وَنَذِيرًا فَأَعْرَضَ أَكْثَرُهُمْ فَهُمْ لَا يَسْمَعُونَ
Transliteration bashīran wanadhīran fa-aʿraḍa aktharuhum fahum lā yasmaʿūna
Khmer ដែលជាការផ្ដល់ដំណឹងរីករាយ និងជាការដាស់តឿនព្រមាន តែពួកគេភាគច្រើនបែរជាបានបែរចេញ និងមិនស្ដាប់ទៅវិញ។
Verse 5
وَقَالُوا۟ قُلُوبُنَا فِىٓ أَكِنَّةٍ مِّمَّا تَدْعُونَآ إِلَيْهِ وَفِىٓ ءَاذَانِنَا وَقْرٌ وَمِنۢ بَيْنِنَا وَبَيْنِكَ حِجَابٌ فَٱعْمَلْ إِنَّنَا عَـٰمِلُونَ
Transliteration waqālū qulūbunā fī akinnatin mimmā tadʿūnā ilayhi wafī ādhāninā waqrun wamin bayninā wabaynika ḥijābun fa-iʿ'mal innanā ʿāmilūna
Khmer ហើយពួកគេបាននិយាយថាៈ ចិត្ដរបស់ពួកយើងមានគំរបបិទ ជិតនូវអ្វីដែលអ្នកកំពុងតែអំពាវនាវពួកយើងទៅកាន់វា។ ហើយនៅ ក្នុងត្រចៀករបស់ពួកយើងមានឆ្នុកចុក។ ហើយរវាងពួកយើង និង អ្នក(មូហាំម៉ាត់)មានរនាំងបាំង។ ដូចេ្នះ ចូរអ្នកអនុវត្ដតាមមាគ៌ា របស់អ្នកចុះ ពិតប្រាកដណាស់ពួកយើងក៏អនុវត្ដតាមមាគ៌ារបស់ ពួកយើងដែរ។
Verse 6
قُلْ إِنَّمَآ أَنَا۠ بَشَرٌ مِّثْلُكُمْ يُوحَىٰٓ إِلَىَّ أَنَّمَآ إِلَـٰهُكُمْ إِلَـٰهٌ وَٰحِدٌ فَٱسْتَقِيمُوٓا۟ إِلَيْهِ وَٱسْتَغْفِرُوهُ ۗ وَوَيْلٌ لِّلْمُشْرِكِينَ
Transliteration qul innamā anā basharun mith'lukum yūḥā ilayya annamā ilāhukum ilāhun wāḥidun fa-is'taqīmū ilayhi wa-is'taghfirūhu wawaylun lil'mush'rikīna
Khmer ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ តាមពិត ខ្ញុំជាមនុស្សលោក ដូចពួកអ្នកដែរ គ្រាន់តែគេបានផ្ដល់វ៉ាហ៊ីមកឱ្យខ្ញុំថាៈ ពិតប្រាកដ ណាស់ ម្ចាស់របស់ពួកអ្នកគឺជាម្ចាស់តែមួយគត់។ ដូចេ្នះ ចូរពួកអ្នក អនុវត្ដឱ្យបានត្រឹមត្រូវចំពោះទ្រង់ និងត្រូវសុំអភ័យទោសពីទ្រង់។ ហើយភាពអន្ដរាយគឺសម្រាប់ពួកដែលធ្វើស្ហ៊ីរិក។
Verse 7
ٱلَّذِينَ لَا يُؤْتُونَ ٱلزَّكَوٰةَ وَهُم بِٱلْـَٔاخِرَةِ هُمْ كَـٰفِرُونَ
Transliteration alladhīna lā yu'tūna l-zakata wahum bil-ākhirati hum kāfirūna
Khmer ពួកដែលមិនបរិច្ចាគហ្សាកាត់នោះ ពួកគេគឺជាពួកដែលគ្មាន ជំនឿនឹងថ្ងៃបរលោក។
Verse 8
إِنَّ ٱلَّذِينَ ءَامَنُوا۟ وَعَمِلُوا۟ ٱلصَّـٰلِحَـٰتِ لَهُمْ أَجْرٌ غَيْرُ مَمْنُونٍ
Transliteration inna alladhīna āmanū waʿamilū l-ṣāliḥāti lahum ajrun ghayru mamnūnin
Khmer ពិតប្រាកដណាស់ បណ្ដាអ្នកដែលមានជំនឿ និងបានសាង អំពើល្អត្រឹមត្រូវ ពួកគេនឹងទទួលបានផលបុណ្យដោយឥតគណនា។
Verse 9
۞ قُلْ أَئِنَّكُمْ لَتَكْفُرُونَ بِٱلَّذِى خَلَقَ ٱلْأَرْضَ فِى يَوْمَيْنِ وَتَجْعَلُونَ لَهُۥٓ أَندَادًا ۚ ذَٰلِكَ رَبُّ ٱلْعَـٰلَمِينَ
Transliteration qul a-innakum latakfurūna bi-alladhī khalaqa l-arḍa fī yawmayni watajʿalūna lahu andādan dhālika rabbu l-ʿālamīna
Khmer ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ តើពួកអ្នកពិតជាគ្មានជំនឿ លើម្ចាស់ដែលបានបង្កើតផែនដីក្នុងរយៈពេលពីរថ្ងៃ ហើយពួកអ្នក បង្កើតព្រះនានាយកមកធ្វើស្ហ៊ីរិកនឹងទ្រង់ឬ? នោះហើយគឺជាម្ចាស់ គ្រប់គ្រងពិភពទាំងអស់។
Verse 10
وَجَعَلَ فِيهَا رَوَٰسِىَ مِن فَوْقِهَا وَبَـٰرَكَ فِيهَا وَقَدَّرَ فِيهَآ أَقْوَٰتَهَا فِىٓ أَرْبَعَةِ أَيَّامٍ سَوَآءً لِّلسَّآئِلِينَ
Transliteration wajaʿala fīhā rawāsiya min fawqihā wabāraka fīhā waqaddara fīhā aqwātahā fī arbaʿati ayyāmin sawāan lilssāilīna
Khmer ហើយនៅលើផែនដីទ្រង់បានបង្កើតភ្នំជាច្រើននៅលើវា និងបានប្រទានពរជ័យនៅលើវា ព្រមទាំងបានកំណត់ចំណីអាហារ នៅលើវារយៈពេលបួនថ្ងៃ(ពីរថ្ងៃបង្កើតផែនដី និងពីរថ្ងៃទៀត បង្កើតអ្វីដែលនៅលើវា)សម្រាប់បណ្ដាអ្នកដែលសួរ។
Verse 11
ثُمَّ ٱسْتَوَىٰٓ إِلَى ٱلسَّمَآءِ وَهِىَ دُخَانٌ فَقَالَ لَهَا وَلِلْأَرْضِ ٱئْتِيَا طَوْعًا أَوْ كَرْهًا قَالَتَآ أَتَيْنَا طَآئِعِينَ
Transliteration thumma is'tawā ilā l-samāi wahiya dukhānun faqāla lahā walil'arḍi i'tiyā ṭawʿan aw karhan qālatā ataynā ṭāiʿīna
Khmer បន្ទាប់មកទ្រង់ឆ្ពោះទៅលើមេឃ ខណៈដែលវាគឺជាផ្សែង នៅឡើយ។ ហើយទ្រង់បានមានបន្ទូលទៅកាន់វា(មេឃ)និងផែនដី ថាៈ ចូរអ្នកទាំងពីរមក ទោះដោយស្ម័គ្រចិត្ដឬមិនស្ម័គ្រចិត្ដក៏ដោយ។ ពួកវាទាំងពីរបានតបថាៈ ពួកខ្ញុំទាំងពីរបានមកទាំងស័្មគ្រចិត្ដ។
Verse 12
فَقَضَىٰهُنَّ سَبْعَ سَمَـٰوَاتٍ فِى يَوْمَيْنِ وَأَوْحَىٰ فِى كُلِّ سَمَآءٍ أَمْرَهَا ۚ وَزَيَّنَّا ٱلسَّمَآءَ ٱلدُّنْيَا بِمَصَـٰبِيحَ وَحِفْظًا ۚ ذَٰلِكَ تَقْدِيرُ ٱلْعَزِيزِ ٱلْعَلِيمِ
Transliteration faqaḍāhunna sabʿa samāwātin fī yawmayni wa-awḥā fī kulli samāin amrahā wazayyannā l-samāa l-dun'yā bimaṣābīḥa waḥif'ẓan dhālika taqdīru l-ʿazīzi l-ʿalīmi
Khmer ទ្រង់បានបង្កើតមេឃទាំងប្រាំពីរជាន់រួចរាល់ក្នុងរយៈពេល ពីរថ្ងៃ។ ហើយទ្រង់បានរៀបចំឱ្យមេឃរាល់ៗជាន់នូវកិច្ចការរបស់ វា។ ហើយយើងបានតុបតែងលំអមេឃជាន់ក្រោមដោយហ្វូងតារា និងការពារ(អំពីស្ហៃតន)។ នោះគឺជាការកំណត់របស់ម្ចាស់ដែល មហាខ្លាំងពូកែ មហាដឹង។
Verse 13
فَإِنْ أَعْرَضُوا۟ فَقُلْ أَنذَرْتُكُمْ صَـٰعِقَةً مِّثْلَ صَـٰعِقَةِ عَادٍ وَثَمُودَ
Transliteration fa-in aʿraḍū faqul andhartukum ṣāʿiqatan mith'la ṣāʿiqati ʿādin wathamūda
Khmer តែប្រសិនបើពួកគេបានបដិសេធ ដូចេ្នះចូរអ្នក(មូហាំម៉ាត់) ពោលថាៈ ខ្ញុំបានដាស់តឿនព្រមានពួកអ្នកនូវទារុណកម្មមួយ ដូចជា ទារុណកម្ម(ដែលធ្លាក់ទៅលើ)ក្រុមអាដ និងក្រុមសាមូដដែរ។
Verse 14
إِذْ جَآءَتْهُمُ ٱلرُّسُلُ مِنۢ بَيْنِ أَيْدِيهِمْ وَمِنْ خَلْفِهِمْ أَلَّا تَعْبُدُوٓا۟ إِلَّا ٱللَّهَ ۖ قَالُوا۟ لَوْ شَآءَ رَبُّنَا لَأَنزَلَ مَلَـٰٓئِكَةً فَإِنَّا بِمَآ أُرْسِلْتُم بِهِۦ كَـٰفِرُونَ
Transliteration idh jāathumu l-rusulu min bayni aydīhim wamin khalfihim allā taʿbudū illā l-laha qālū law shāa rabbunā la-anzala malāikatan fa-innā bimā ur'sil'tum bihi kāfirūna
Khmer នៅពេលដែលបណ្ដាអ្នកនាំសារបានមកដល់ពួកគេ(ក្រុម អាដនិងសាមូដ)ទាំងមុនពួកគេ និងក្រោយពួកគេ(ដោយបាន ពោលថាៈ) ចូរពួកអ្នកកុំគោរពសក្ការៈផេ្សងពីអល់ឡោះឱ្យសោះ។ ពួកគេបានតបវិញថាៈ ប្រសិនបើម្ចាស់របស់ពួកយើងមានចេតនា ទ្រង់ពិតជាបញ្ចុះម៉ាឡាអ៊ីកាត់(ធ្វើជាអ្នកនាំសារ)។ ដូចេ្នះ ពិត ប្រាកដណាស់ ពួកយើងគ្មានជំនឿនឹងអ្វីដែលគេបានបញ្ជូនវាមកឱ្យ ពួកអ្នកនោះឡើយ។
Verse 15
فَأَمَّا عَادٌ فَٱسْتَكْبَرُوا۟ فِى ٱلْأَرْضِ بِغَيْرِ ٱلْحَقِّ وَقَالُوا۟ مَنْ أَشَدُّ مِنَّا قُوَّةً ۖ أَوَلَمْ يَرَوْا۟ أَنَّ ٱللَّهَ ٱلَّذِى خَلَقَهُمْ هُوَ أَشَدُّ مِنْهُمْ قُوَّةً ۖ وَكَانُوا۟ بِـَٔايَـٰتِنَا يَجْحَدُونَ
Transliteration fa-ammā ʿādun fa-is'takbarū fī l-arḍi bighayri l-ḥaqi waqālū man ashaddu minnā quwwatan awalam yaraw anna l-laha alladhī khalaqahum huwa ashaddu min'hum quwwatan wakānū biāyātinā yajḥadūna
Khmer រីឯក្រុមអាដវិញ គឺពួកគេបានក្រអឺតក្រទមនៅលើផែនដី ដោយមិនត្រឹមត្រូវឡើយ។ ហើយពួកគេបាននិយាយថាៈ តើមាន អ្នកណាដែលខ្លាំងជាងពួកយើងទៅទៀតនោះ? តើពួកគេមិនបាន ឃើញទេឬថា ពិតប្រាកដណាស់ អល់ឡោះគឺជាអ្នកដែលបានបង្កើត ពួកគេ ទ្រង់ជាអ្នកខ្លាំងជាងពួកគេនោះ? ហើយពួកគេធ្លាប់បាន ប្រឆាំងនឹងបណ្ដាភស្ដុតាងរបស់យើង។
Verse 16
فَأَرْسَلْنَا عَلَيْهِمْ رِيحًا صَرْصَرًا فِىٓ أَيَّامٍ نَّحِسَاتٍ لِّنُذِيقَهُمْ عَذَابَ ٱلْخِزْىِ فِى ٱلْحَيَوٰةِ ٱلدُّنْيَا ۖ وَلَعَذَابُ ٱلْـَٔاخِرَةِ أَخْزَىٰ ۖ وَهُمْ لَا يُنصَرُونَ
Transliteration fa-arsalnā ʿalayhim rīḥan ṣarṣaran fī ayyāmin naḥisātin linudhīqahum ʿadhāba l-khiz'yi fī l-ḥayati l-dun'yā walaʿadhābu l-ākhirati akhzā wahum lā yunṣarūna
Khmer ហើយយើងបានបញ្ជូនខ្យល់ព្យុះដ៏ខ្លាំងក្លាបក់បោកទៅលើ ពួកគេក្នុងរយៈពេលជាច្រើនថ្ងៃបន្ដបន្ទាប់គ្នា ដើម្បីយើងឱ្យពួកគេ ភ្លក្សទារុណកម្មដ៏អាម៉ាស់ក្នុងការរស់នៅលើលោកិយនេះ។ រីឯ ទារុណកម្មនៅថ្ងៃបរលោកវិញគឺអាម៉ាស់ជាងនេះទៅទៀត ហើយ ពួកគេមិនត្រូវបានគេជួយឡើយ។
Verse 17
وَأَمَّا ثَمُودُ فَهَدَيْنَـٰهُمْ فَٱسْتَحَبُّوا۟ ٱلْعَمَىٰ عَلَى ٱلْهُدَىٰ فَأَخَذَتْهُمْ صَـٰعِقَةُ ٱلْعَذَابِ ٱلْهُونِ بِمَا كَانُوا۟ يَكْسِبُونَ
Transliteration wa-ammā thamūdu fahadaynāhum fa-is'taḥabbū l-ʿamā ʿalā l-hudā fa-akhadhathum ṣāʿiqatu l-ʿadhābi l-hūni bimā kānū yaksibūna
Khmer ហើយចំណែកឯក្រុមសាមូដ គឺយើងបានចង្អុលបង្ហាញពួក គេ តែពួកគេបែរជាពេញចិត្ដនឹងភាពងងឹតជាងការចង្អុលបង្ហាញទៅ វិញ។ ហើយរន្ទះនៃទារុណកម្មដ៏អាម៉ាស់បានឆក់យកជីវិតពួកគេ ដោយសារតែអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ដ។
Verse 18
وَنَجَّيْنَا ٱلَّذِينَ ءَامَنُوا۟ وَكَانُوا۟ يَتَّقُونَ
Transliteration wanajjaynā alladhīna āmanū wakānū yattaqūna
Khmer ហើយយើងបានជួយសង្គ្រោះបណ្ដាអ្នកដែលមានជំនឿ ដែលពួកគេធ្លាប់បានកោតខ្លាចយើង។
Verse 19
وَيَوْمَ يُحْشَرُ أَعْدَآءُ ٱللَّهِ إِلَى ٱلنَّارِ فَهُمْ يُوزَعُونَ
Transliteration wayawma yuḥ'sharu aʿdāu l-lahi ilā l-nāri fahum yūzaʿūna
Khmer ហើយ(ចូរចងចាំ)នៅថ្ងៃដែលសត្រូវរបស់អល់ឡោះនឹង ត្រូវគេប្រមូលទៅកាន់ភ្លើងនរក ពេលនោះពួកគេនឹងត្រួវគេរុញ បញ្ចូលទៅក្នុងភ្លើងនរក។
Verse 20
حَتَّىٰٓ إِذَا مَا جَآءُوهَا شَهِدَ عَلَيْهِمْ سَمْعُهُمْ وَأَبْصَـٰرُهُمْ وَجُلُودُهُم بِمَا كَانُوا۟ يَعْمَلُونَ
Transliteration ḥattā idhā mā jāūhā shahida ʿalayhim samʿuhum wa-abṣāruhum wajulūduhum bimā kānū yaʿmalūna
Khmer លុះនៅពេលពួកគេបានទៅដល់ភ្លើងនរកនោះ ត្រចៀក និងភ្នែក ហើយនិងស្បែករបស់ពួកគេធ្វើសាក្សីទៅលើពួកគេនូវអ្វី ដែលពួកគេធ្លាប់បានប្រព្រឹត្ដ។
Verse 21
وَقَالُوا۟ لِجُلُودِهِمْ لِمَ شَهِدتُّمْ عَلَيْنَا ۖ قَالُوٓا۟ أَنطَقَنَا ٱللَّهُ ٱلَّذِىٓ أَنطَقَ كُلَّ شَىْءٍ وَهُوَ خَلَقَكُمْ أَوَّلَ مَرَّةٍ وَإِلَيْهِ تُرْجَعُونَ
Transliteration waqālū lijulūdihim lima shahidttum ʿalaynā qālū anṭaqanā l-lahu alladhī anṭaqa kulla shayin wahuwa khalaqakum awwala marratin wa-ilayhi tur'jaʿūna
Khmer ហើយពួកគេបាននិយាយទៅកាន់ស្បែករបស់ពួកគេថាៈ ហេតុអ្វីបានជាពួកឯងធ្វើសាក្សីប្រឆាំងនឹងយើង? ស្បែកបានតបថាៈ អល់ឡោះជាអ្នកដែលធ្វើឱ្យអ្វីគ្រប់យ៉ាងចេះនិយាយនោះហើយបាន ធ្វើឱ្យពួកយើងចេះនិយាយ។ ហើយទ្រង់ជាអ្នកដែលបានបង្កើតពួក អ្នកជាលើកដំបូង ហើយពួកអ្នកក៏នឹងត្រូវវិលត្រឡប់ទៅកាន់ទ្រង់ វិញដែរ។
Verse 22
وَمَا كُنتُمْ تَسْتَتِرُونَ أَن يَشْهَدَ عَلَيْكُمْ سَمْعُكُمْ وَلَآ أَبْصَـٰرُكُمْ وَلَا جُلُودُكُمْ وَلَـٰكِن ظَنَنتُمْ أَنَّ ٱللَّهَ لَا يَعْلَمُ كَثِيرًا مِّمَّا تَعْمَلُونَ
Transliteration wamā kuntum tastatirūna an yashhada ʿalaykum samʿukum walā abṣārukum walā julūdukum walākin ẓanantum anna l-laha lā yaʿlamu kathīran mimmā taʿmalūna
Khmer ពួកអ្នកមិនអាចលាក់បាំងពីត្រចៀករបស់ពួកអ្នក និងភ្នែក របស់ពួកអ្នក ហើយនិងស្បែករបស់ពួកអ្នកពីការធ្វើសាក្សីប្រឆាំង នឹងពួកអ្នកបានឡើយ។ ផ្ទុយទៅវិញ ពួកអ្នកបានគិតថា អល់ឡោះ មិនដឹងច្រើនឡើយអំពីអ្វីដែលពួកអ្នកប្រព្រឹត្ដនោះ។
Verse 23
وَذَٰلِكُمْ ظَنُّكُمُ ٱلَّذِى ظَنَنتُم بِرَبِّكُمْ أَرْدَىٰكُمْ فَأَصْبَحْتُم مِّنَ ٱلْخَـٰسِرِينَ
Transliteration wadhālikum ẓannukumu alladhī ẓanantum birabbikum ardākum fa-aṣbaḥtum mina l-khāsirīna
Khmer ហើយនោះគឺជាការគិត(ផេ្ដសផ្ដាស)របស់ពួកអ្នកដែល បានគិតចំពោះម្ចាស់របស់ពួកអ្នក ដោយវាបានធ្វើឱ្យពួកអ្នកវិនាស អន្ដរាយ។ ហើយពួកអ្នកក៏បានក្លាយជាពួកដែលខាតបង់។
Verse 24
فَإِن يَصْبِرُوا۟ فَٱلنَّارُ مَثْوًى لَّهُمْ ۖ وَإِن يَسْتَعْتِبُوا۟ فَمَا هُم مِّنَ ٱلْمُعْتَبِينَ
Transliteration fa-in yaṣbirū fal-nāru mathwan lahum wa-in yastaʿtibū famā hum mina l-muʿ'tabīna
Khmer ហើយទោះបីជាពួកគេអត់ធ្មត់(នឹងទារុណកម្ម)យ៉ាងណា ក៏ដោយ ក៏ភ្លើងនរកនៅតែជាលំនៅដ្ឋានសម្រាប់ពួកគេដែរ។ តែ ទោះបីជាពួកគេទទួចសុំការប្រោសប្រណី(ពីអល់ឡោះ)យ៉ាងណាក្ដី ក៏ពួកគេនៅតែមិនសិ្ថតនៅក្នុងចំណោមអ្នកដែលត្រូវបានគេប្រោស ប្រណីដែរ។
Verse 25
۞ وَقَيَّضْنَا لَهُمْ قُرَنَآءَ فَزَيَّنُوا۟ لَهُم مَّا بَيْنَ أَيْدِيهِمْ وَمَا خَلْفَهُمْ وَحَقَّ عَلَيْهِمُ ٱلْقَوْلُ فِىٓ أُمَمٍ قَدْ خَلَتْ مِن قَبْلِهِم مِّنَ ٱلْجِنِّ وَٱلْإِنسِ ۖ إِنَّهُمْ كَانُوا۟ خَـٰسِرِينَ
Transliteration waqayyaḍnā lahum quranāa fazayyanū lahum mā bayna aydīhim wamā khalfahum waḥaqqa ʿalayhimu l-qawlu fī umamin qad khalat min qablihim mina l-jini wal-insi innahum kānū khāsirīna
Khmer ហើយយើងបានរៀបចំឱ្យពួកគេមានគូកនដ៏ជិតស្និទ្ធ (ស្ហៃតននិងមនុស្សលោក) រួចមកគូកននោះបានលំអសម្រាប់ ពួកគេនូវអ្វីដែលនៅចំពោះមុខពួកគេ(អំពើអាក្រក់នៅក្នុងលោកិយ នេះ) និងអ្វីដែលនៅខាងក្រោយពួកគេ(មិនជឿនឹងថ្ងៃបរលោក)។ ហើយទារុណកម្មបានធ្លាក់ទៅលើពួកគេ ដូចជាទារុណកម្មដែលបាន ធ្លាក់ទៅលើប្រជាជាតិដែលបានកន្លងផុតមុនពួកគេអំពីជិន និង មនុស្សលោកដែរ។ ពិតប្រាកដណាស់ ពួកគេគឺជាពួកដែលខាតបង់។
Verse 26
وَقَالَ ٱلَّذِينَ كَفَرُوا۟ لَا تَسْمَعُوا۟ لِهَـٰذَا ٱلْقُرْءَانِ وَٱلْغَوْا۟ فِيهِ لَعَلَّكُمْ تَغْلِبُونَ
Transliteration waqāla alladhīna kafarū lā tasmaʿū lihādhā l-qur'āni wal-ghaw fīhi laʿallakum taghlibūna
Khmer ហើយពួកដែលគ្មានជំនឿបាននិយាយថាៈ ចូរពួកអ្នកកុំ ស្ដាប់គម្ពីរគួរអាននេះឱ្យសោះ តែពួកអ្នកត្រូវស្រែកឡូឡានៅពេល គេសូត្រវា សង្ឃឹមថាពួកអ្នកនឹងទទួលជោគជ័យ។
Verse 27
فَلَنُذِيقَنَّ ٱلَّذِينَ كَفَرُوا۟ عَذَابًا شَدِيدًا وَلَنَجْزِيَنَّهُمْ أَسْوَأَ ٱلَّذِى كَانُوا۟ يَعْمَلُونَ
Transliteration falanudhīqanna alladhīna kafarū ʿadhāban shadīdan walanajziyannahum aswa-a alladhī kānū yaʿmalūna
Khmer ដូចេ្នះយើងពិតជានឹងឱ្យពួកដែលគ្មានជំនឿភ្លក្សនូវទារុណ-កម្មដ៏ធ្ងន់ធ្ងរ ហើយយើងពិតជានឹងតបស្នងដល់ពួកគេអាក្រក់ជាងអ្វី ដែលពួកគេបានប្រព្រឹត្ដទៅទៀត។
Verse 28
ذَٰلِكَ جَزَآءُ أَعْدَآءِ ٱللَّهِ ٱلنَّارُ ۖ لَهُمْ فِيهَا دَارُ ٱلْخُلْدِ ۖ جَزَآءًۢ بِمَا كَانُوا۟ بِـَٔايَـٰتِنَا يَجْحَدُونَ
Transliteration dhālika jazāu aʿdāi l-lahi l-nāru lahum fīhā dāru l-khul'di jazāan bimā kānū biāyātinā yajḥadūna
Khmer ការតបស្នងសម្រាប់សត្រូវរបស់អល់ឡោះនោះគឺភ្លើង នរក។ នៅក្នុងនោះជាកន្លែងអមតៈសម្រាប់់ពួកគេ។ ជាការតបស្នង នូវអ្វីដែលពួកគេធ្លាប់បានប្រឆាំងនឹងបណ្ដាភស្ដុតាងរបស់យើង។
Verse 29
وَقَالَ ٱلَّذِينَ كَفَرُوا۟ رَبَّنَآ أَرِنَا ٱلَّذَيْنِ أَضَلَّانَا مِنَ ٱلْجِنِّ وَٱلْإِنسِ نَجْعَلْهُمَا تَحْتَ أَقْدَامِنَا لِيَكُونَا مِنَ ٱلْأَسْفَلِينَ
Transliteration waqāla alladhīna kafarū rabbanā arinā alladhayni aḍallānā mina l-jini wal-insi najʿalhumā taḥta aqdāminā liyakūnā mina l-asfalīna
Khmer ហើយពួកដែលគ្មានជំនឿបាននិយាយថាៈ ឱម្ចាស់របស់ពួក យើង. សូមទ្រង់មេត្ដាបង្ហាញឱ្យពួកយើងឃើញពួកជិន និងមនុស្ស លោកដែលធ្វើឱ្យពួកយើងវងេ្វងផង ពួកយើងនឹងដាក់ពួកគេទាំងពីរ ក្រោមបាតជើងរបស់ពួកយើងនិងដើម្បីឱ្យពួកគេទាំងពីរក្លាយជាអ្នក ដែលស្ថិតនៅក្នុងចំណោមពួកដែលនៅបាតនរកក្រោមគេបង្អស់។
Verse 30
إِنَّ ٱلَّذِينَ قَالُوا۟ رَبُّنَا ٱللَّهُ ثُمَّ ٱسْتَقَـٰمُوا۟ تَتَنَزَّلُ عَلَيْهِمُ ٱلْمَلَـٰٓئِكَةُ أَلَّا تَخَافُوا۟ وَلَا تَحْزَنُوا۟ وَأَبْشِرُوا۟ بِٱلْجَنَّةِ ٱلَّتِى كُنتُمْ تُوعَدُونَ
Transliteration inna alladhīna qālū rabbunā l-lahu thumma is'taqāmū tatanazzalu ʿalayhimu l-malāikatu allā takhāfū walā taḥzanū wa-abshirū bil-janati allatī kuntum tūʿadūna
Khmer ពិតប្រាកដណាស់ បណ្ដាអ្នកដែលបាននិយាយថាៈ ម្ចាស់ របស់ពួកយើងគឺអល់ឡោះ បន្ទាប់មកពួកគេបានប្រតិបត្ដិយ៉ាងខ្ជាប់ ខ្ជួន(តាមបទបញ្ជារបស់ទ្រង់)នោះ ម៉ាឡាអ៊ីកាត់នឹងចុះមកកាន់ពួក គេ (នៅពេលដែលពួកគេហៀបនឹងស្លាប់)ដោយពោលថាៈ សូមពួក អ្នកកុំខ្លាច ហើយកុំកើតទុក្ខឱ្យសោះ។ ហើយសូមពួកអ្នករីករាយ ជាមួយនឹងឋានសួគ៌ដែលគេធ្លាប់បានសន្យាចំពោះពួកអ្នកចុះ។
Verse 31
نَحْنُ أَوْلِيَآؤُكُمْ فِى ٱلْحَيَوٰةِ ٱلدُّنْيَا وَفِى ٱلْـَٔاخِرَةِ ۖ وَلَكُمْ فِيهَا مَا تَشْتَهِىٓ أَنفُسُكُمْ وَلَكُمْ فِيهَا مَا تَدَّعُونَ
Transliteration naḥnu awliyāukum fī l-ḥayati l-dun'yā wafī l-ākhirati walakum fīhā mā tashtahī anfusukum walakum fīhā mā taddaʿūna
Khmer ពួកយើង(ម៉ាឡាអ៊ីកាត់)គឺជាអ្នកថែរក្សាពួកអ្នកក្នុង ការរស់នៅលើលោកិយ និងនៅថ្ងៃបរលោក(តាមបទបញ្ជារបស់ អល់ឡោះ)។ ហើយនៅក្នុងឋានសួគ៌នោះ ពួកអ្នកនឹងទទួលបាន នូវអ្វីដែលពួកអ្នកប៉ងប្រាថ្នា ហើយនៅក្នុងនោះដែរពួកអ្នកនឹង ទទួលបាននូវអ្វីដែលពួកអ្នកសុំ។
Verse 32
نُزُلًا مِّنْ غَفُورٍ رَّحِيمٍ
Transliteration nuzulan min ghafūrin raḥīmin
Khmer វាគឺជាអំណោយស្វាគមន៍ពីម្ចាស់ដែលមហាអភ័យទោស មហាអាណិតស្រឡាញ់។
Verse 33
وَمَنْ أَحْسَنُ قَوْلًا مِّمَّن دَعَآ إِلَى ٱللَّهِ وَعَمِلَ صَـٰلِحًا وَقَالَ إِنَّنِى مِنَ ٱلْمُسْلِمِينَ
Transliteration waman aḥsanu qawlan mimman daʿā ilā l-lahi waʿamila ṣāliḥan waqāla innanī mina l-mus'limīna
Khmer ហើយគ្មានអ្នកណាម្នាក់ដែលមានពាក្យសំដីល្អប្រសើរ ជាងអ្នកដែលបានអំពាវនាវទៅចំពោះអល់ឡោះ និងបានសាងអំពើ ល្អត្រឹមត្រូវ ព្រមទាំងបាននិយាយថាៈ ពិតប្រាកដណាស់ ខ្ញុំជាមនុស្ស ម្នាក់ក្នុងចំណោមអ្នកមូស្លីមទាំងឡាយនោះឡើយ។
Verse 34
وَلَا تَسْتَوِى ٱلْحَسَنَةُ وَلَا ٱلسَّيِّئَةُ ۚ ٱدْفَعْ بِٱلَّتِى هِىَ أَحْسَنُ فَإِذَا ٱلَّذِى بَيْنَكَ وَبَيْنَهُۥ عَدَٰوَةٌ كَأَنَّهُۥ وَلِىٌّ حَمِيمٌ
Transliteration walā tastawī l-ḥasanatu walā l-sayi-atu id'faʿ bi-allatī hiya aḥsanu fa-idhā alladhī baynaka wabaynahu ʿadāwatun ka-annahu waliyyun ḥamīmun
Khmer ប្រការល្អនិងប្រការអាក្រក់មិនអាចស្មើគ្នាបានឡើយ។ ចូរអ្នក(មូហាំម៉ាត់)តបតវិញចុះនូវអ្វីដែលល្អបំផុត(ពេលគេធ្វើ អំពើមិនគួរគប្បីចំពោះអ្នក) ពេលនោះអ្នកដែលជាសត្រូវរបស់ អ្នកនឹងក្លាយជាមិត្ដជិតស្និទ្ធរបស់អ្នកជាមិនខានឡើយ។
Verse 35
وَمَا يُلَقَّىٰهَآ إِلَّا ٱلَّذِينَ صَبَرُوا۟ وَمَا يُلَقَّىٰهَآ إِلَّا ذُو حَظٍّ عَظِيمٍ
Transliteration wamā yulaqqāhā illā alladhīna ṣabarū wamā yulaqqāhā illā dhū ḥaẓẓin ʿaẓīmin
Khmer ហើយគ្មានអ្នកណាម្នាក់ត្រូវបានគេផ្ដល់នូវប្រការល្អនេះ ឡើយ លើកលែងតែបណ្ដាអ្នកដែលអត់ធ្មត់ ហើយក៏គ្មានអ្នកណា ម្នាក់ត្រូវបានគេផ្ដល់នូវប្រការល្អនេះដែរ លើកលែងតែអ្នកដែល មានសំណាងដ៏ធំប៉ុណ្ណោះ។
Verse 36
وَإِمَّا يَنزَغَنَّكَ مِنَ ٱلشَّيْطَـٰنِ نَزْغٌ فَٱسْتَعِذْ بِٱللَّهِ ۖ إِنَّهُۥ هُوَ ٱلسَّمِيعُ ٱلْعَلِيمُ
Transliteration wa-immā yanzaghannaka mina l-shayṭāni nazghun fa-is'taʿidh bil-lahi innahu huwa l-samīʿu l-ʿalīmu
Khmer តែប្រសិនបើមានការញុះញង់អ្នក(មូហាំម៉ាត់)ពីសំណាក់ ស្ហៃតននោះ ចូរអ្នកសុំពីអល់ឡោះឱ្យកំបាំងពីវាចុះ។ ពិតប្រាកដ ណាស់ ទ្រង់មហាឮ មហាដឹង។
Verse 37
وَمِنْ ءَايَـٰتِهِ ٱلَّيْلُ وَٱلنَّهَارُ وَٱلشَّمْسُ وَٱلْقَمَرُ ۚ لَا تَسْجُدُوا۟ لِلشَّمْسِ وَلَا لِلْقَمَرِ وَٱسْجُدُوا۟ لِلَّهِ ٱلَّذِى خَلَقَهُنَّ إِن كُنتُمْ إِيَّاهُ تَعْبُدُونَ
Transliteration wamin āyātihi al-laylu wal-nahāru wal-shamsu wal-qamaru lā tasjudū lilshamsi walā lil'qamari wa-us'judū lillahi alladhī khalaqahunna in kuntum iyyāhu taʿbudūna
Khmer ហើយក្នុងចំណោមភស្ដុតាងទាំងឡាយ(ដែលបញ្ជាក់ពី អានុភាព)របស់ទ្រង់នោះ គឺពេលយប់និងពេលថ្ងៃ ព្រះអាទិត្យ និង ព្រះច័ន្ទ។ ចូរពួកអ្នកកុំស៊ូជូតចំពោះព្រះអាទិត្យ និងព្រះច័ន្ទឱ្យសោះ តែពួកអ្នកត្រូវស៊ូជូតចំពោះអល់ឡោះដែលជាអ្នកបង្កើតពួកវាវិញ ប្រសិនបើពួកអ្នកជាអ្នកដែលគោរពសក្ការៈចំពោះទ្រង់តែមួយ មែននោះ។
Verse 38
فَإِنِ ٱسْتَكْبَرُوا۟ فَٱلَّذِينَ عِندَ رَبِّكَ يُسَبِّحُونَ لَهُۥ بِٱلَّيْلِ وَٱلنَّهَارِ وَهُمْ لَا يَسْـَٔمُونَ ۩
Transliteration fa-ini is'takbarū fa-alladhīna ʿinda rabbika yusabbiḥūna lahu bi-al-layli wal-nahāri wahum lā yasamūna
Khmer តែទោះបីពួកគេ(ពួកមូស្ហរីគីន)ក្រអឺតក្រទម(មិនគោរព សក្ការៈចំពោះអល់ឡោះ)ក៏ដោយ ក៏បណ្ដាអ្នក(ម៉ាឡាអ៊ីកាត់)ដែល នៅក្បែរម្ចាស់របស់អ្នកនៅតែលើកតម្កើងដោយសរសើរចំពោះទ្រង់ ទាំងយប់ទាំងថ្ងៃដែរ ដោយពួកគេមិនដែលធុញទ្រាន់ឡើយ។
Verse 39
وَمِنْ ءَايَـٰتِهِۦٓ أَنَّكَ تَرَى ٱلْأَرْضَ خَـٰشِعَةً فَإِذَآ أَنزَلْنَا عَلَيْهَا ٱلْمَآءَ ٱهْتَزَّتْ وَرَبَتْ ۚ إِنَّ ٱلَّذِىٓ أَحْيَاهَا لَمُحْىِ ٱلْمَوْتَىٰٓ ۚ إِنَّهُۥ عَلَىٰ كُلِّ شَىْءٍ قَدِيرٌ
Transliteration wamin āyātihi annaka tarā l-arḍa khāshiʿatan fa-idhā anzalnā ʿalayhā l-māa ih'tazzat warabat inna alladhī aḥyāhā lamuḥ'yī l-mawtā innahu ʿalā kulli shayin qadīrun
Khmer ហើយក្នុងចំណោមភស្ដុតាងរបស់ទ្រង់ជាច្រើនទៀតនោះ គឺពិតប្រាកដណាស់ អ្នកឃើញផែនដីរាំងស្ងួតគ្មានជីជាតិ។ តែនៅ ពេលដែលយើងបានបញ្ចុះទឹកភ្លៀងមកលើផែនដីនោះ វាក៏រស់រាន មានជីវិតនិងធ្វើឱ្យរុក្ខជាតិដុះលូតលាស់ឡើងវិញ។ ពិតប្រាកដ ណាស់ អ្នកដែលធ្វើឱ្យផែនដីរស់ឡើងវិញ(មានជីជាតិ) គឺជាអ្នក ដែលធ្វើឱ្យអ្នកដែលស្លាប់រស់ឡើងវិញ។ ពិតប្រាកដណាស់ ទ្រង់ មានអានុភាពលើអ្វីៗទាំងអស់។
Verse 40
إِنَّ ٱلَّذِينَ يُلْحِدُونَ فِىٓ ءَايَـٰتِنَا لَا يَخْفَوْنَ عَلَيْنَآ ۗ أَفَمَن يُلْقَىٰ فِى ٱلنَّارِ خَيْرٌ أَم مَّن يَأْتِىٓ ءَامِنًا يَوْمَ ٱلْقِيَـٰمَةِ ۚ ٱعْمَلُوا۟ مَا شِئْتُمْ ۖ إِنَّهُۥ بِمَا تَعْمَلُونَ بَصِيرٌ
Transliteration inna alladhīna yul'ḥidūna fī āyātinā lā yakhfawna ʿalaynā afaman yul'qā fī l-nāri khayrun am man yatī āminan yawma l-qiyāmati iʿ'malū mā shi'tum innahu bimā taʿmalūna baṣīrun
Khmer ពិតប្រាកដណាស់ ពួកដែលងាកចេញ(បដិសេធ ប្រមាថ និងកែប្រែ)ពីអាយ៉ាត់ៗរបស់យើងគឺពួកគេមិនអាចលាក់បាំងពី យើងបានឡើយ។ ដូចេ្នះ តើអ្នកដែលត្រូវគេបោះចូលទៅក្នុងភ្លើង នរកប្រសើរជាង ឬអ្នកដែលមកដោយសុវតិ្ថភាពនៅថ្ងៃបរលោក ប្រសើរជាង? ចូរពួកអ្នកធ្វើចុះនូវអ្វ្វីដែលពួកអ្នកចង់។ ពិតប្រាកដ ណាស់ ទ្រង់ឃើញបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។
Verse 41
إِنَّ ٱلَّذِينَ كَفَرُوا۟ بِٱلذِّكْرِ لَمَّا جَآءَهُمْ ۖ وَإِنَّهُۥ لَكِتَـٰبٌ عَزِيزٌ
Transliteration inna alladhīna kafarū bil-dhik'ri lammā jāahum wa-innahu lakitābun ʿazīzun
Khmer ពិតប្រាកដណាស់ ពួកដែលប្រឆាំងនឹងគម្ពីរគួរអាននៅ ពេលដែលវាបានមកដល់ពួកគេនោះ(ពួកគេនឹងទទួលទារុណកម្ម)។ ពិតប្រាកដណាស់ គម្ពីរគួរអានជាគម្ពីរដ៏ពិសិដ្ឋ។
Verse 42
لَّا يَأْتِيهِ ٱلْبَـٰطِلُ مِنۢ بَيْنِ يَدَيْهِ وَلَا مِنْ خَلْفِهِۦ ۖ تَنزِيلٌ مِّنْ حَكِيمٍ حَمِيدٍ
Transliteration lā yatīhi l-bāṭilu min bayni yadayhi walā min khalfihi tanzīlun min ḥakīmin ḥamīdin
Khmer ប្រការមិនពិតមិនអាចមកដល់វា(គម្ពីរគួរអាន)ទាំងនៅ ពីមុខវា និងពីក្រោយវាឡើយ។ វាជាការបញ្ចុះមកពីម្ចាស់មហា គតិបណ្ឌិត ជាទីកោតសរសើរបំផុត។
Verse 43
مَّا يُقَالُ لَكَ إِلَّا مَا قَدْ قِيلَ لِلرُّسُلِ مِن قَبْلِكَ ۚ إِنَّ رَبَّكَ لَذُو مَغْفِرَةٍ وَذُو عِقَابٍ أَلِيمٍ
Transliteration mā yuqālu laka illā mā qad qīla lilrrusuli min qablika inna rabbaka ladhū maghfiratin wadhū ʿiqābin alīmin
Khmer គេ(អ្នកគ្មានជំនឿ)មិននិយាយអ្វីទៅកាន់អ្នក(មូហាំ-ម៉ាត់)ក្រៅពីអ្វីដែលគេបាននិយាយទៅកាន់បណ្ដាអ្នកនាំសារមុន អ្នកឡើយ។ ពិតប្រាកដណាស់ ម្ចាស់របស់អ្នកគឺជាអ្នកដែលមាន ការអភ័យទោស និងជាអ្នកដែលមានទណ្ឌកម្មដ៏ឈឺចាប់។
Verse 44
وَلَوْ جَعَلْنَـٰهُ قُرْءَانًا أَعْجَمِيًّا لَّقَالُوا۟ لَوْلَا فُصِّلَتْ ءَايَـٰتُهُۥٓ ۖ ءَا۬عْجَمِىٌّ وَعَرَبِىٌّ ۗ قُلْ هُوَ لِلَّذِينَ ءَامَنُوا۟ هُدًى وَشِفَآءٌ ۖ وَٱلَّذِينَ لَا يُؤْمِنُونَ فِىٓ ءَاذَانِهِمْ وَقْرٌ وَهُوَ عَلَيْهِمْ عَمًى ۚ أُو۟لَـٰٓئِكَ يُنَادَوْنَ مِن مَّكَانٍۭ بَعِيدٍ
Transliteration walaw jaʿalnāhu qur'ānan aʿjamiyyan laqālū lawlā fuṣṣilat āyātuhu āʿ'jamiyyun waʿarabiyyun qul huwa lilladhīna āmanū hudan washifāon wa-alladhīna lā yu'minūna fī ādhānihim waqrun wahuwa ʿalayhim ʿaman ulāika yunādawna min makānin baʿīdin
Khmer ហើយប្រសិនបើយើងបានបញ្ចុះវា(គម្ពីរគួរអាន)ជាភាសា ផេ្សង(ក្រៅពីភាសាអារ៉ាប់) ពួកគេ(ពួកគ្មានជំនឿ)ពិតជានិយាយ ថាៈ ហេតុអ្វីបានជាគេមិនពន្យល់លំអិតនូវអាយ៉ាត់ៗរបស់វា(ដើម្បី ឱ្យពួកយើងបានយល់ផង)? តើអាចទេវាជាភាសាផេ្សង ហើយ (អ្នកនាំសារ)ជាជនជាតិអារ៉ាប់នោះ? ចូរអ្នក(មូហាំម៉ាត់)ពោល ថាៈ វាគឺជាការចង្អុលបង្ហាញ និងជាឱសថព្យាបាលសម្រាប់បណ្ដា អ្នកដែលមានជំនឿ។ រីឯពួកដែលគ្មានជំនឿវិញ នៅក្នុងត្រចៀក របស់ពួកគេមានឆ្នុកចុក ហើយវាគឺជាភាពងងឹតចំពោះពួកគេ។ ពួកទាំងនោះ(ហាក់ដូចជា)ត្រូវគេហៅពីទីកន្លែងដ៏ឆ្ងាយ។
Verse 45
وَلَقَدْ ءَاتَيْنَا مُوسَى ٱلْكِتَـٰبَ فَٱخْتُلِفَ فِيهِ ۗ وَلَوْلَا كَلِمَةٌ سَبَقَتْ مِن رَّبِّكَ لَقُضِىَ بَيْنَهُمْ ۚ وَإِنَّهُمْ لَفِى شَكٍّ مِّنْهُ مُرِيبٍ
Transliteration walaqad ātaynā mūsā l-kitāba fa-ukh'tulifa fīhi walawlā kalimatun sabaqat min rabbika laquḍiya baynahum wa-innahum lafī shakkin min'hu murībin
Khmer ហើយជាការពិតណាស់ យើងបានផ្ដល់ឱ្យមូសានូវគម្ពីរ (តាវរ៉ត) បន្ទាប់មកមានគេខ្វែងគំនិតគ្នានៅក្នុងវា។ ហើយប្រសិន បើគ្មានការកំំណត់(ទារុណកម្ម)ជាមុនពីម្ចាស់របស់អ្នកទេ គេពិត ជានឹងកាត់សេចក្ដីរវាងពួកគេ(ដាក់ទារុណកម្មក្នុងលោកិយ)ជាមិន ខាន។ ហើយពិតប្រាកដណាស់ ពួកគេស្ថិតក្នុងភាពមន្ទិលសង្ស័យ យ៉ាងខ្លាំងអំពីវា(គម្ពីរគួរអាន)។
Verse 46
مَّنْ عَمِلَ صَـٰلِحًا فَلِنَفْسِهِۦ ۖ وَمَنْ أَسَآءَ فَعَلَيْهَا ۗ وَمَا رَبُّكَ بِظَلَّـٰمٍ لِّلْعَبِيدِ
Transliteration man ʿamila ṣāliḥan falinafsihi waman asāa faʿalayhā wamā rabbuka biẓallāmin lil'ʿabīdi
Khmer អ្នកណាហើយដែលបានសាងអំពើល្អ គឺសម្រាប់ខ្លួនឯង ហើយអ្នកណាដែលបានប្រព្រឹត្ដអំពើអាក្រក់វិញគឺវានឹងធ្លាក់ទៅ លើខ្លួនឯង។ ហើយម្ចាស់របស់អ្នកមិនមែនជាអ្នកបំពានទៅលើ ខ្ញុំណាម្នាក់ឡើយ។
Verse 47
۞ إِلَيْهِ يُرَدُّ عِلْمُ ٱلسَّاعَةِ ۚ وَمَا تَخْرُجُ مِن ثَمَرَٰتٍ مِّنْ أَكْمَامِهَا وَمَا تَحْمِلُ مِنْ أُنثَىٰ وَلَا تَضَعُ إِلَّا بِعِلْمِهِۦ ۚ وَيَوْمَ يُنَادِيهِمْ أَيْنَ شُرَكَآءِى قَالُوٓا۟ ءَاذَنَّـٰكَ مَا مِنَّا مِن شَهِيدٍ
Transliteration ilayhi yuraddu ʿil'mu l-sāʿati wamā takhruju min thamarātin min akmāmihā wamā taḥmilu min unthā walā taḍaʿu illā biʿil'mihi wayawma yunādīhim ayna shurakāī qālū ādhannāka mā minnā min shahīdin
Khmer ដំណឹងនៃថ្ងៃបរលោកគឺត្រូវវិលត្រឡប់ទៅចំពោះទ្រង់តែ មួយគត់។ ហើយគ្រប់ផ្លែឈើដែលចេញពីស្រទាប់របស់វា និងសត្វ លោកភេទញីណាមានផ្ទៃពោះនិងកើតកូននោះ គឺសុទ្ធតែស្ថិតក្រោម ការដឹងរបស់ទ្រង់។ ហើយនៅថ្ងៃដែលទ្រង់ហៅពួកគេ(ពួកមូស្ហរី-គីន)ថាៈ តើឯណាទៅដៃគូរបស់យើង(ដែលពួកអ្នកធ្លាប់គោរព សក្ការៈផេ្សងពីយើង)នោះ? ពួកគេបានតបវិញថាៈ ពួកយើងសូម ជំរាបទ្រង់ថាៈ គ្មាននរណាម្នាក់ក្នុងចំណោមពួកយើងធ្វើសាក្សី(ថា ទ្រង់មានដៃគូ)នោះឡើយ។
Verse 48
وَضَلَّ عَنْهُم مَّا كَانُوا۟ يَدْعُونَ مِن قَبْلُ ۖ وَظَنُّوا۟ مَا لَهُم مِّن مَّحِيصٍ
Transliteration waḍalla ʿanhum mā kānū yadʿūna min qablu waẓannū mā lahum min maḥīṣin
Khmer ហើយអ្វីដែលពួកគេធ្លាប់បានគោរពសក្ការៈពីមុន(នៅក្នុង លោកិយ)នោះបានបាត់បង់ពីពួកគេ។ ហើយពួកគេដឹងយ៉ាងច្បាស់ ថាៈ សម្រាប់ពួកគេគ្មានកន្លែងគេចចេញ(ពីទារុណកម្ម)បានឡើយ។
Verse 49
لَّا يَسْـَٔمُ ٱلْإِنسَـٰنُ مِن دُعَآءِ ٱلْخَيْرِ وَإِن مَّسَّهُ ٱلشَّرُّ فَيَـُٔوسٌ قَنُوطٌ
Transliteration lā yasamu l-insānu min duʿāi l-khayri wa-in massahu l-sharu fayaūsun qanūṭun
Khmer មនុស្សលោកមិនធុញទ្រាន់ក្នុងការបួងសួងសុំប្រការល្អ (ទ្រព្យសម្បត្ដិ និងភាពសុខសាន្ដពីអល់ឡោះ)ទេ តែប្រសិនបើ ប្រការអាក្រក់(ភាពក្រីក្រនិងទុក្ខលំបាក)បានធ្លាក់មកលើគេវិញ ពេលនោះគេនឹងអស់សង្ឃឹមយ៉ាងខ្លាំង។
Verse 50
وَلَئِنْ أَذَقْنَـٰهُ رَحْمَةً مِّنَّا مِنۢ بَعْدِ ضَرَّآءَ مَسَّتْهُ لَيَقُولَنَّ هَـٰذَا لِى وَمَآ أَظُنُّ ٱلسَّاعَةَ قَآئِمَةً وَلَئِن رُّجِعْتُ إِلَىٰ رَبِّىٓ إِنَّ لِى عِندَهُۥ لَلْحُسْنَىٰ ۚ فَلَنُنَبِّئَنَّ ٱلَّذِينَ كَفَرُوا۟ بِمَا عَمِلُوا۟ وَلَنُذِيقَنَّهُم مِّنْ عَذَابٍ غَلِيظٍ
Transliteration wala-in adhaqnāhu raḥmatan minnā min baʿdi ḍarrāa massathu layaqūlanna hādhā lī wamā aẓunnu l-sāʿata qāimatan wala-in rujiʿ'tu ilā rabbī inna lī ʿindahu lalḥus'nā falanunabbi-anna alladhīna kafarū bimā ʿamilū walanudhīqannahum min ʿadhābin ghalīẓin
Khmer តែប្រសិនបើយើងឱ្យគេភ្លក្សនូវក្ដីមេត្ដាករុណាពីយើង បន្ទាប់ពីគ្រោះមហន្ដរាយបានបៀតបៀនគេហើយនោះ គេពិតជា នឹងនិយាយថាៈ នេះដោយសារតែគុណសម្បត្ដិរបស់ខ្ញុំ ហើយខ្ញុំមិន គិតថា ថ្ងៃបរលោកនឹងកើតឡើងឡើយ។ ហើយប្រសិនបើខ្ញុំត្រូវ បានគេឱ្យវិលត្រឡប់ទៅកាន់ម្ចាស់របស់ខ្ញុំវិញនោះ ពិតប្រាកដណាស់ខ្ញុំនឹងទទួលបាននូវប្រការល្អ(ឋានសួគ៌)ដែលមាននៅជាមួយ នឹងទ្រង់។ ដូចេ្នះ យើងប្រាកដជានឹងប្រាប់ពួកដែលគ្មានជំនឿនូវអ្វី ដែលពួកគេបានប្រព្រឹត្ដ។ ហើយយើងប្រាកដជានឹងឱ្យពួកគេភ្លក្ស នូវទារុណកម្មដ៏ធ្ងន់ធ្ងរបំផុត។
Verse 51
وَإِذَآ أَنْعَمْنَا عَلَى ٱلْإِنسَـٰنِ أَعْرَضَ وَنَـَٔا بِجَانِبِهِۦ وَإِذَا مَسَّهُ ٱلشَّرُّ فَذُو دُعَآءٍ عَرِيضٍ
Transliteration wa-idhā anʿamnā ʿalā l-insāni aʿraḍa wanaā bijānibihi wa-idhā massahu l-sharu fadhū duʿāin ʿarīḍin
Khmer ហើយនៅពេលដែលយើងបានប្រទាននៀកម៉ាត់ដល់ មនុស្សលោក គេបែរជាប្រឆាំង និងគេចចេញឆ្ងាយទៅវិញ។ តែ នៅពេលដែលផលអាក្រក់បានធ្លាក់មកលើគេវិញនោះ គឺគេបួង សួងសុំយ៉ាងច្រើន(ពីយើង)។
Verse 52
قُلْ أَرَءَيْتُمْ إِن كَانَ مِنْ عِندِ ٱللَّهِ ثُمَّ كَفَرْتُم بِهِۦ مَنْ أَضَلُّ مِمَّنْ هُوَ فِى شِقَاقٍۭ بَعِيدٍ
Transliteration qul ara-aytum in kāna min ʿindi l-lahi thumma kafartum bihi man aḍallu mimman huwa fī shiqāqin baʿīdin
Khmer ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ចូរពួកអ្នកប្រាប់ខ្ញុំមក ប្រសិនបើវា(គម្ពីរគួរអាន)មកពីអល់ឡោះ ក្រោយមកពួកអ្នក បានបដិសេធនឹងវានោះ តើមានអ្នកណាដែលវងេ្វងជាងអ្នកដែល ស្ថិតក្នុងភាពវងេ្វង(ពីមាគ៌ារបស់អល់ឡោះ)ដ៏ឆ្ងាយនោះ?
Verse 53
سَنُرِيهِمْ ءَايَـٰتِنَا فِى ٱلْـَٔافَاقِ وَفِىٓ أَنفُسِهِمْ حَتَّىٰ يَتَبَيَّنَ لَهُمْ أَنَّهُ ٱلْحَقُّ ۗ أَوَلَمْ يَكْفِ بِرَبِّكَ أَنَّهُۥ عَلَىٰ كُلِّ شَىْءٍ شَهِيدٌ
Transliteration sanurīhim āyātinā fī l-āfāqi wafī anfusihim ḥattā yatabayyana lahum annahu l-ḥaqu awalam yakfi birabbika annahu ʿalā kulli shayin shahīdun
Khmer យើងនឹងបង្ហាញឱ្យពួកគេឃើញនូវភស្ដុតាងៗរបស់យើង នៅក្នុងពិភពលោកនេះ និងក្នុងខ្លួនរបស់ពួកគេផ្ទាល់រហូតទាល់តែ វាជាក់ច្បាស់សម្រាប់ពួកគេថាៈ ពិតប្រាកដណាស់ វា(គម្ពីរគួរ-អាន)គឺជាការពិត។ តើម្ចាស់របស់អ្នកមិនគ្រប់គ្រាន់ទេឬ ដែល ទ្រង់ពិតជាអ្នកធ្វើសាក្សីលើអ្វីៗទាំងអស់នោះ?
Verse 54
أَلَآ إِنَّهُمْ فِى مِرْيَةٍ مِّن لِّقَآءِ رَبِّهِمْ ۗ أَلَآ إِنَّهُۥ بِكُلِّ شَىْءٍ مُّحِيطٌۢ
Transliteration alā innahum fī mir'yatin min liqāi rabbihim alā innahu bikulli shayin muḥīṭun
Khmer ចូរដឹងថា ពិតប្រាកដណាស់ ពួកគេស្ថិតនៅក្នុងភាពសង្ស័យ អំពីជំនួបនឹងម្ចាស់របស់ពួកគេ។ ចូរដឹងទៀតថា ពិតប្រាកដណាស់ ទ្រង់មហាដឹងជ្រួតជ្រាបនូវអ្វីៗទាំងអស់។
Read Surah Fussilat in another language
- English (word by word)
- Albanian
- Amazigh
- Amharic
- Assamese
- Azerbaijani
- Bambara
- Bangla
- Bosnian
- Bulgarian
- Chechen
- Chinese
- Czech
- Dari
- Dhivehi
- Dutch
- Finnish
- French
- German
- Gujarati
- Hausa
- Hebrew
- Hindi
- Indonesian
- Italian
- Japanese
- Kannada
- Kazakh
- Kinyarwanda
- Korean
- Kurdish
- Luganda
- Malay
- Malayalam
- Maranao
- Marathi
- Nepali
- Norwegian
- Oromo
- Pashto
- Persian
- Polish
- Portuguese
- Romanian
- Russian
- Sindhi
- Sinhala
- Somali
- Spanish
- Swahili
- Swedish
- Tagalog
- Tajik
- Tamil
- Tatar
- Telugu
- Thai
- Turkish
- Ukrainian
- Urdu
- Uyghur
- Uzbek
- Vietnamese
- Yao
- Yoruba
All 114 surahs in Khmer: the Qur’an in Khmer.
Khmer translation: Cambodian Muslim Community Development, from Quran.com. Transliteration: Quran.com. Recitation: Mishary Alafasy, from EveryAyah.com. MyDugsi is a learning aid, not a replacement for a qualified teacher.