Surah At-Tur in Khmer: translation and audio
Surah 52 · الطور · The Mount · 49 verses
Surah At-Tur verse by verse: the Arabic with a recitation you can repeat, the transliteration, and the Khmer translation by Cambodian Muslim Community Development. For the meaning of every word, see Surah At-Tur word by word in English.
Verse 1
وَٱلطُّورِ
Transliteration wal-ṭūri
Khmer អល់ឡោះស្បថនឹងភ្នំតួរ។
Verse 2
وَكِتَـٰبٍ مَّسْطُورٍ
Transliteration wakitābin masṭūrin
Khmer ហើយស្បថនឹងគម្ពីរដែលត្រូវបានគេកត់ត្រា។
Verse 3
فِى رَقٍّ مَّنشُورٍ
Transliteration fī raqqin manshūrin
Khmer នៅលើស្បែកដែលលាតត្រដាង។
Verse 4
وَٱلْبَيْتِ ٱلْمَعْمُورِ
Transliteration wal-bayti l-maʿmūri
Khmer និងហ្ពៃតិលម៉ាក់មូរ(ឈ្មោះកន្លែងមួយនៅលើមេឃជាន់ ទីប្រាំពីរ ដែលម៉ាឡាអ៊ីកាត់តវ៉ាហ្វ)។
Verse 5
وَٱلسَّقْفِ ٱلْمَرْفُوعِ
Transliteration wal-saqfi l-marfūʿi
Khmer និងដំបូលដែលគេលើកយ៉ាងខ្ពស់(មេឃនៃពិភពលោក)។
Verse 6
وَٱلْبَحْرِ ٱلْمَسْجُورِ
Transliteration wal-baḥri l-masjūri
Khmer ហើយនិងមហាសមុទ្រដែលត្រូវគេបង្កាត់ភ្លើង(នៅថ្ងៃ បរលោក)។
Verse 7
إِنَّ عَذَابَ رَبِّكَ لَوَٰقِعٌ
Transliteration inna ʿadhāba rabbika lawāqiʿun
Khmer ពិតប្រាកដណាស់ ទារុណកម្មនៃម្ចាស់របស់អ្នក(មូហាំម៉ាត់) ពិតជានឹងកើតឡើង។
Verse 8
مَّا لَهُۥ مِن دَافِعٍ
Transliteration mā lahu min dāfiʿin
Khmer គ្មានអ្នកណាម្នាក់អាចរារាំងវាបានឡើយ។
Verse 9
يَوْمَ تَمُورُ ٱلسَّمَآءُ مَوْرًا
Transliteration yawma tamūru l-samāu mawran
Khmer នៅថ្ងៃដែលមេឃនឹងរញ្ជួយយ៉ាងខ្លាំង។
Verse 10
وَتَسِيرُ ٱلْجِبَالُ سَيْرًا
Transliteration watasīru l-jibālu sayran
Khmer និងថ្ងៃដែលភ្នំរសាត់ខ្ចាត់ខ្ចាយ(ដូចពពក)។
Verse 11
فَوَيْلٌ يَوْمَئِذٍ لِّلْمُكَذِّبِينَ
Transliteration fawaylun yawma-idhin lil'mukadhibīna
Khmer ដូចេ្នះ ការវិនាសអន្ដរាយនៅថ្ងៃនោះគឺសម្រាប់ពួកដែល ភូតកុហក។
Verse 12
ٱلَّذِينَ هُمْ فِى خَوْضٍ يَلْعَبُونَ
Transliteration alladhīna hum fī khawḍin yalʿabūna
Khmer គឺពួកដែលលេងសើចនឹងប្រការមិនត្រឹមត្រូវ។
Verse 13
يَوْمَ يُدَعُّونَ إِلَىٰ نَارِ جَهَنَّمَ دَعًّا
Transliteration yawma yudaʿʿūna ilā nāri jahannama daʿʿan
Khmer នៅថ្ងៃដែលពួកគេនឹងត្រូវគេរុញចូលទៅក្នុងនរក ជើហាន់ណាំយ៉ាងពេញទំហឹង។
Verse 14
هَـٰذِهِ ٱلنَّارُ ٱلَّتِى كُنتُم بِهَا تُكَذِّبُونَ
Transliteration hādhihi l-nāru allatī kuntum bihā tukadhibūna
Khmer -(មានគេនិយាយទៅកាន់ពួកគេថា) នេះហើយជានរក ដែលពួកអ្នកធ្លាប់បានបដិសេធនឹងវា(នៅក្នុងលោកិយ)។
Verse 15
أَفَسِحْرٌ هَـٰذَآ أَمْ أَنتُمْ لَا تُبْصِرُونَ
Transliteration afasiḥ'run hādhā am antum lā tub'ṣirūna
Khmer ដូចេ្នះ តើ(អ្វីដែលពួកអ្នកកំពុងតែមើលឃើញ)នេះជា មន្ដអាគមឬ? ឬមួយពួកអ្នកមើលមិនឃើញ?
Verse 16
ٱصْلَوْهَا فَٱصْبِرُوٓا۟ أَوْ لَا تَصْبِرُوا۟ سَوَآءٌ عَلَيْكُمْ ۖ إِنَّمَا تُجْزَوْنَ مَا كُنتُمْ تَعْمَلُونَ
Transliteration iṣ'lawhā fa-iṣ'birū aw lā taṣbirū sawāon ʿalaykum innamā tuj'zawna mā kuntum taʿmalūna
Khmer ចូរពួកអ្នកចូលទៅក្នុងវា(នរក) ទោះបីជាពួកអ្នកអត់ធ្មត់ ឬមិនអត់ធ្មត់ក៏ដោយ គឺវាដូចតែគ្នាទេចំពោះពួកអ្នក។ តាមពិតគេ គ្រាន់តែតបស្នងឱ្យពួកអ្នកនូវអ្វីដែលពួកអ្នកធ្លាប់ប្រព្រឹត្ដប៉ុណ្ណោះ។
Verse 17
إِنَّ ٱلْمُتَّقِينَ فِى جَنَّـٰتٍ وَنَعِيمٍ
Transliteration inna l-mutaqīna fī jannātin wanaʿīmin
Khmer ពិតប្រាកដណាស់ បណ្ដាអ្នកដែលកោតខ្លាចអល់ឡោះ គឺស្ថិតក្នុងឋានសួគ៌ដោយសប្បាយរីករាយ។
Verse 18
فَـٰكِهِينَ بِمَآ ءَاتَىٰهُمْ رَبُّهُمْ وَوَقَىٰهُمْ رَبُّهُمْ عَذَابَ ٱلْجَحِيمِ
Transliteration fākihīna bimā ātāhum rabbuhum wawaqāhum rabbuhum ʿadhāba l-jaḥīmi
Khmer ពួកគេសប្បាយរីករាយនឹងអ្វីដែលម្ចាស់របស់ពួកគេបាន ប្រទានឱ្យពួកគេ ហើយម្ចាស់របស់ពួកគេការពារពួកគេពីទារុណកម្ម នៃនរកជើហ៊ីម។
Verse 19
كُلُوا۟ وَٱشْرَبُوا۟ هَنِيٓـًٔۢا بِمَا كُنتُمْ تَعْمَلُونَ
Transliteration kulū wa-ish'rabū hanīan bimā kuntum taʿmalūna
Khmer (មានគេនិយាយទៅកាន់ពួកគេថា)ចូរពួកអ្នកបរិភោគនិង ផឹកដោយក្ដីរីករាយជាមួយនឹងអ្វីៗដែលពួកអ្នកធ្លាប់បានប្រព្រឹត្ដចុះ។
Verse 20
مُتَّكِـِٔينَ عَلَىٰ سُرُرٍ مَّصْفُوفَةٍ ۖ وَزَوَّجْنَـٰهُم بِحُورٍ عِينٍ
Transliteration muttakiīna ʿalā sururin maṣfūfatin wazawwajnāhum biḥūrin ʿīnin
Khmer ដោយពួកគេផ្អែកខ្លួននៅលើគ្រែដែលគេរៀបចំជាជួរៗ។ ហើយយើងរៀបអាពាហ៍ពិពាហ៍ឱ្យពួកគេជាមួយនឹងស្រីទេពអប្សរ។
Verse 21
وَٱلَّذِينَ ءَامَنُوا۟ وَٱتَّبَعَتْهُمْ ذُرِّيَّتُهُم بِإِيمَـٰنٍ أَلْحَقْنَا بِهِمْ ذُرِّيَّتَهُمْ وَمَآ أَلَتْنَـٰهُم مِّنْ عَمَلِهِم مِّن شَىْءٍ ۚ كُلُّ ٱمْرِئٍۭ بِمَا كَسَبَ رَهِينٌ
Transliteration wa-alladhīna āmanū wa-ittabaʿathum dhurriyyatuhum biīmānin alḥaqnā bihim dhurriyyatahum wamā alatnāhum min ʿamalihim min shayin kullu im'ri-in bimā kasaba rahīnun
Khmer ហើយបណ្ដាអ្នកដែលមានជំនឿ និងកូនចៅរបស់ពួកគេ ដែលបានធ្វើតាមពួកគេក្នុងភាពមានជំនឿនោះ យើងនឹងឱ្យកូនចៅ របស់ពួកគេនៅជួបជុំជាមួយពួកគេ(ក្នុងឋានសួគ៌)។ ហើយយើង មិនធ្វើឱ្យផលបុណ្យនៃអំពើល្អរបស់ពួកគេខ្វះបន្ដិចណាឡើយ។ បុគ្គលគ្រប់ៗរូបគឺត្រូវគេផ្ដល់ឱ្យតាមសន្យានូវអ្វីដែលគេបានសាង។
Verse 22
وَأَمْدَدْنَـٰهُم بِفَـٰكِهَةٍ وَلَحْمٍ مِّمَّا يَشْتَهُونَ
Transliteration wa-amdadnāhum bifākihatin walaḥmin mimmā yashtahūna
Khmer ហើយយើងបន្ថែមដល់ពួកគេនូវផ្លែឈើ និងសាច់គ្រប់ ប្រភេទតាមអ្វីដែលពួកគេត្រូវការ។
Verse 23
يَتَنَـٰزَعُونَ فِيهَا كَأْسًا لَّا لَغْوٌ فِيهَا وَلَا تَأْثِيمٌ
Transliteration yatanāzaʿūna fīhā kasan lā laghwun fīhā walā tathīmun
Khmer ពួកគេហុចកែវស្រាឱ្យគ្នានៅក្នុងវា(ឋានសួគ៌)ដែលពុំមាន ពាក្យសំដីឥតប្រយោជន៍ និងបាបកម្មនៅក្នុងនោះឡើយ។
Verse 24
۞ وَيَطُوفُ عَلَيْهِمْ غِلْمَانٌ لَّهُمْ كَأَنَّهُمْ لُؤْلُؤٌ مَّكْنُونٌ
Transliteration wayaṭūfu ʿalayhim ghil'mānun lahum ka-annahum lu'lu-on maknūnun
Khmer ហើយកេ្មងៗដើរជុំវិញពួកគេសម្រាប់បម្រើពួកគេគឺប្រៀប ដូចជាគជ់ខ្យងដែលត្រូវបានគេថែរក្សា។
Verse 25
وَأَقْبَلَ بَعْضُهُمْ عَلَىٰ بَعْضٍ يَتَسَآءَلُونَ
Transliteration wa-aqbala baʿḍuhum ʿalā baʿḍin yatasāalūna
Khmer ហើយពួកគេសំដៅទៅរកគ្នាដោយសួរគ្នាទៅវិញទៅមក។
Verse 26
قَالُوٓا۟ إِنَّا كُنَّا قَبْلُ فِىٓ أَهْلِنَا مُشْفِقِينَ
Transliteration qālū innā kunnā qablu fī ahlinā mush'fiqīna
Khmer ពួកគេបាននិយាយថាៈ ពិតប្រាកដណាស់ កាលពីមុន(នៅ ក្នុងលោកិយ) នៅពេលដែលពួកយើងនៅជាមួយក្រុមគ្រួសាររបស់ ពួកយើង ពួកយើងធ្លាប់កោតខ្លាចអល់ឡោះ។
Verse 27
فَمَنَّ ٱللَّهُ عَلَيْنَا وَوَقَىٰنَا عَذَابَ ٱلسَّمُومِ
Transliteration famanna l-lahu ʿalaynā wawaqānā ʿadhāba l-samūmi
Khmer ហើយអល់ឡោះបានប្រទាននៀកម៉ាត់ឱ្យពួកយើង និង បានការពារពួកយើងពីទារុណកម្មនៃភ្លើងនរក។
Verse 28
إِنَّا كُنَّا مِن قَبْلُ نَدْعُوهُ ۖ إِنَّهُۥ هُوَ ٱلْبَرُّ ٱلرَّحِيمُ
Transliteration innā kunnā min qablu nadʿūhu innahu huwa l-baru l-raḥīmu
Khmer ពិតប្រាកដណាស់ ពួកយើងធ្លាប់គោរពសក្ការៈចំពោះទ្រង់ តែមួយគត់កាលពីមុន(នៅក្នុងលោកិយ)។ ពិតប្រាកដណាស់ ទ្រង់ មហាករុណា មហាអាណិតស្រឡាញ់។
Verse 29
فَذَكِّرْ فَمَآ أَنتَ بِنِعْمَتِ رَبِّكَ بِكَاهِنٍ وَلَا مَجْنُونٍ
Transliteration fadhakkir famā anta biniʿ'mati rabbika bikāhinin walā majnūnin
Khmer ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)រំលឹក(មនុស្សលោក) ព្រោះ ដោយសារនៀកម៉ាត់នៃម្ចាស់របស់អ្នក អ្នកមិនមែនជាគ្រូទាយ ហើយក៏មិនមែនជាមនុស្សវិកលចរិតដែរ។
Verse 30
أَمْ يَقُولُونَ شَاعِرٌ نَّتَرَبَّصُ بِهِۦ رَيْبَ ٱلْمَنُونِ
Transliteration am yaqūlūna shāʿirun natarabbaṣu bihi rayba l-manūni
Khmer ផ្ទុយទៅវិញ ពួកគេ(ពួកមូស្ហរីគីន)និយាយថាៈ គេគឺជា កវីម្នាក់ដែលពួកយើងរង់ចាំឱ្យសេចក្ដីស្លាប់ធ្លាក់លើរូបគេ។
Verse 31
قُلْ تَرَبَّصُوا۟ فَإِنِّى مَعَكُم مِّنَ ٱلْمُتَرَبِّصِينَ
Transliteration qul tarabbaṣū fa-innī maʿakum mina l-mutarabiṣīna
Khmer ចូរអ្នកតបវិញថាៈ ចូរពួកអ្នករង់ចាំចុះ ពិតប្រាកដណាស់ ខ្ញុំក៏ស្ថិតក្នុងចំណោមអ្នកដែលរង់ចាំជាមួយពួកអ្នកដែរ។
Verse 32
أَمْ تَأْمُرُهُمْ أَحْلَـٰمُهُم بِهَـٰذَآ ۚ أَمْ هُمْ قَوْمٌ طَاغُونَ
Transliteration am tamuruhum aḥlāmuhum bihādhā am hum qawmun ṭāghūna
Khmer ផ្ទុយទៅវិញ តើសតិរបស់ពួកគេបានបញ្ជាឱ្យពួកគេ និយាយដូចេ្នះឬ? ឬមួយក៏ពួកគេជាក្រុមដែលបំពានលើខួ្លនឯង?
Verse 33
أَمْ يَقُولُونَ تَقَوَّلَهُۥ ۚ بَل لَّا يُؤْمِنُونَ
Transliteration am yaqūlūna taqawwalahu bal lā yu'minūna
Khmer ឬមួយក៏ពួកគេនិយាយថាៈ អ្នក(មូហាំម៉ាត់)បានប្រឌិត វា(គម្ពីរគួរអាន)ដោយខ្លួនឯងឬ? ផ្ទុយទៅវិញពួកគេទេដែលគ្មាន ជំនឿនោះ។
Verse 34
فَلْيَأْتُوا۟ بِحَدِيثٍ مِّثْلِهِۦٓ إِن كَانُوا۟ صَـٰدِقِينَ
Transliteration falyatū biḥadīthin mith'lihi in kānū ṣādiqīna
Khmer ដូចេ្នះចូរឱ្យពួកគេនាំយកពាក្យពេចន៍ណាមួយដូចនឹងពាក្យ ពេចន៍របស់វា(គម្ពីរគួរអាន)មក ប្រសិនបើពួកគេជាអ្នកដែល និយាយពិតនោះ។
Verse 35
أَمْ خُلِقُوا۟ مِنْ غَيْرِ شَىْءٍ أَمْ هُمُ ٱلْخَـٰلِقُونَ
Transliteration am khuliqū min ghayri shayin am humu l-khāliqūna
Khmer តើពួកគេត្រូវបានគេបង្កើតដោយគ្មានអ្នកបង្កើតឬ? ឬ មួយពួកគេជាអ្នកដែលបង្កើតខ្លួនឯង ?
Verse 36
أَمْ خَلَقُوا۟ ٱلسَّمَـٰوَٰتِ وَٱلْأَرْضَ ۚ بَل لَّا يُوقِنُونَ
Transliteration am khalaqū l-samāwāti wal-arḍa bal lā yūqinūna
Khmer តើពួកគេបានបង្កើតមេឃជាច្រើនជាន់ និងផែនដីនេះឬ? ផ្ទុយទៅវិញ ពួកគេគ្មានជំនឿពិតប្រាកដឡើយ។
Verse 37
أَمْ عِندَهُمْ خَزَآئِنُ رَبِّكَ أَمْ هُمُ ٱلْمُصَۣيْطِرُونَ
Transliteration am ʿindahum khazāinu rabbika am humu l-muṣayṭirūna
Khmer ឬមួយពួកគេមានឃ្លាំងលាភសក្ការៈនៃម្ចាស់របស់អ្នក? ឬមួយពួកគេជាអ្នកគ្រប់គ្រង(អ្វីៗទាំងអស់ដែលមាននៅក្នុង លោកិយនេះ)?
Verse 38
أَمْ لَهُمْ سُلَّمٌ يَسْتَمِعُونَ فِيهِ ۖ فَلْيَأْتِ مُسْتَمِعُهُم بِسُلْطَـٰنٍ مُّبِينٍ
Transliteration am lahum sullamun yastamiʿūna fīhi falyati mus'tamiʿuhum bisul'ṭānin mubīnin
Khmer តើពួកគេមានជណ្ដើរ(ឡើងទៅលើមេឃ)អាចឱ្យពួកគេ ស្ដាប់ឮ(ពាក្យសំដីរបស់ម៉ាឡាអ៊ីកាត់)នៅក្នុងនោះឬ? ដូចេ្នះ ចូរឱ្យ អ្នកដែលស្ដាប់ឮក្នុងចំណោមពួកគេនាំភស្ដុតាងដ៏ច្បាស់លាស់មក.
Verse 39
أَمْ لَهُ ٱلْبَنَـٰتُ وَلَكُمُ ٱلْبَنُونَ
Transliteration am lahu l-banātu walakumu l-banūna
Khmer ឬមួយទ្រង់មានកូនស្រី ហើយពួកអ្នកមានកូនប្រុស?
Verse 40
أَمْ تَسْـَٔلُهُمْ أَجْرًا فَهُم مِّن مَّغْرَمٍ مُّثْقَلُونَ
Transliteration am tasaluhum ajran fahum min maghramin muth'qalūna
Khmer តើអ្នក(មូហាំម៉ាត់)សុំកម្រៃពីពួកគេ(ចំពោះការអំពាវ នាវរបស់អ្នក) រួចមកពួកគេត្រូវទទួលបន្ទុកធ្ងន់ធ្ងរពីការជំពាក់ បំណុល(របស់អ្នក)ឬ ?
Verse 41
أَمْ عِندَهُمُ ٱلْغَيْبُ فَهُمْ يَكْتُبُونَ
Transliteration am ʿindahumu l-ghaybu fahum yaktubūna
Khmer ឬមួយពួកគេដឹងពីរឿងអាថ៌កំបាំង ហើយពួកគេកត់ត្រា វាទុក(សម្រាប់ប្រាប់ដល់មនុស្សលោក)ឬ?
Verse 42
أَمْ يُرِيدُونَ كَيْدًا ۖ فَٱلَّذِينَ كَفَرُوا۟ هُمُ ٱلْمَكِيدُونَ
Transliteration am yurīdūna kaydan fa-alladhīna kafarū humu l-makīdūna
Khmer ឬមួយពួកគេមានបំណងរៀបផែនការបោកប្រាស់(ចំពោះ មូហាំម៉ាត់)? តែពួកដែលបានប្រឆាំងទេ គឺជាពួកដែលទទួលរងនូវ ការបោកប្រាស់នោះ។
Verse 43
أَمْ لَهُمْ إِلَـٰهٌ غَيْرُ ٱللَّهِ ۚ سُبْحَـٰنَ ٱللَّهِ عَمَّا يُشْرِكُونَ
Transliteration am lahum ilāhun ghayru l-lahi sub'ḥāna l-lahi ʿammā yush'rikūna
Khmer ឬមួយពួកគេមានម្ចាស់ដែលត្រូវគោរពសក្ការៈផេ្សងពី អល់ឡោះ? អល់ឡោះមហាស្អាតស្អំអំពីអ្វីដែលពួកគេធ្វើស្ហ៊ីរិក នោះ។
Verse 44
وَإِن يَرَوْا۟ كِسْفًا مِّنَ ٱلسَّمَآءِ سَاقِطًا يَقُولُوا۟ سَحَابٌ مَّرْكُومٌ
Transliteration wa-in yaraw kis'fan mina l-samāi sāqiṭan yaqūlū saḥābun markūmun
Khmer ហើយប្រសិនបើពួកគេ(ពួកមូស្ហរីគីន)ឃើញបំណែកមួយ (នៃទារុណកម្ម)ធ្លាក់ពីលើមេឃ ពួកគេនឹងនិយាយថាៈ វាជាពពក ដែលផ្ដុំគ្នាប៉ុណ្ណោះ។
Verse 45
فَذَرْهُمْ حَتَّىٰ يُلَـٰقُوا۟ يَوْمَهُمُ ٱلَّذِى فِيهِ يُصْعَقُونَ
Transliteration fadharhum ḥattā yulāqū yawmahumu alladhī fīhi yuṣ'ʿaqūna
Khmer ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)បោះបង់ពួកគេចោលរហូតទាល់ តែពួកគេបានជួបនឹងថ្ងៃរបស់ពួកគេ(ថ្ងៃបរលោក)ដែលនៅថ្ងៃនោះ ពួកគេនឹងត្រូវវិនាសអន្ដរាយ។
Verse 46
يَوْمَ لَا يُغْنِى عَنْهُمْ كَيْدُهُمْ شَيْـًٔا وَلَا هُمْ يُنصَرُونَ
Transliteration yawma lā yugh'nī ʿanhum kayduhum shayan walā hum yunṣarūna
Khmer គឺជាថ្ងៃដែលឧបាយកលរបស់ពួកគេមិនអាចការពារអ្វីដល់ ពួកគេបានឡើយ ហើយពួកគេក៏គ្មានអ្នកជួយដែរ។
Verse 47
وَإِنَّ لِلَّذِينَ ظَلَمُوا۟ عَذَابًا دُونَ ذَٰلِكَ وَلَـٰكِنَّ أَكْثَرَهُمْ لَا يَعْلَمُونَ
Transliteration wa-inna lilladhīna ẓalamū ʿadhāban dūna dhālika walākinna aktharahum lā yaʿlamūna
Khmer ហើយពិតប្រាកដណាស់ ពួកដែលបានបំពានគឺត្រូវទទួល ទារុណកម្មផេ្សងពីនោះទៀត(នៅក្នុងលោកិយ)។ ក៏ប៉ុន្ដែពួកគេ ភាគច្រើនមិនដឹងឡើយ។
Verse 48
وَٱصْبِرْ لِحُكْمِ رَبِّكَ فَإِنَّكَ بِأَعْيُنِنَا ۖ وَسَبِّحْ بِحَمْدِ رَبِّكَ حِينَ تَقُومُ
Transliteration wa-iṣ'bir liḥuk'mi rabbika fa-innaka bi-aʿyuninā wasabbiḥ biḥamdi rabbika ḥīna taqūmu
Khmer ហើយចូរអ្នក(មូហាំម៉ាត់)អត់ធ្មត់នឹងបទបញ្ជានៃម្ចាស់ របស់អ្នក ព្រោះជាការពិតណាស់ អ្នកស្ថិតនៅក្រោមការឃ្លាំមើល របស់យើង។ ហើយចូរអ្នកលើកតម្កើងដោយសរសើរចំពោះម្ចាស់ របស់អ្នក នៅពេលដែលអ្នកក្រោក(ពីដំណេក ថ្វាយបង្គំ...)។
Verse 49
وَمِنَ ٱلَّيْلِ فَسَبِّحْهُ وَإِدْبَـٰرَ ٱلنُّجُومِ
Transliteration wamina al-layli fasabbiḥ'hu wa-id'bāra l-nujūmi
Khmer ហើយមួយផ្នែកនៃពេលយប់ ចូរអ្នកលើកតម្កើងទ្រង់ និងនៅពេលដែលហ្វូងតារាលិច(ពេលទៀបភ្លឺ)។
Read Surah At-Tur in another language
- English (word by word)
- Albanian
- Amazigh
- Amharic
- Assamese
- Azerbaijani
- Bambara
- Bangla
- Bosnian
- Bulgarian
- Chechen
- Chinese
- Czech
- Dari
- Dhivehi
- Dutch
- Finnish
- French
- German
- Gujarati
- Hausa
- Hebrew
- Hindi
- Indonesian
- Italian
- Japanese
- Kannada
- Kazakh
- Kinyarwanda
- Korean
- Kurdish
- Luganda
- Malay
- Malayalam
- Maranao
- Marathi
- Nepali
- Norwegian
- Oromo
- Pashto
- Persian
- Polish
- Portuguese
- Romanian
- Russian
- Sindhi
- Sinhala
- Somali
- Spanish
- Swahili
- Swedish
- Tagalog
- Tajik
- Tamil
- Tatar
- Telugu
- Thai
- Turkish
- Ukrainian
- Urdu
- Uyghur
- Uzbek
- Vietnamese
- Yao
- Yoruba
All 114 surahs in Khmer: the Qur’an in Khmer.
Khmer translation: Cambodian Muslim Community Development, from Quran.com. Transliteration: Quran.com. Recitation: Mishary Alafasy, from EveryAyah.com. MyDugsi is a learning aid, not a replacement for a qualified teacher.