MyDugsiStart learning

Surah Al-Qalam in Khmer: translation and audio

Surah 68 · القلم · The Pen · 52 verses

Surah Al-Qalam verse by verse: the Arabic with a recitation you can repeat, the transliteration, and the Khmer translation by Cambodian Muslim Community Development. For the meaning of every word, see Surah Al-Qalam word by word in English.

Verse 1

نٓ ۚ وَٱلْقَلَمِ وَمَا يَسْطُرُونَ

Transliteration noon wal-qalami wamā yasṭurūna

Khmer នូន។ អល់ឡោះស្បថនឹងស្លាបប៉ាកា និងអ្វីដែលពួកគេ (ម៉ាឡាអ៊ីកាត់ និងមនុស្សលោក)កំពុងសរសេរ។

Verse 2

مَآ أَنتَ بِنِعْمَةِ رَبِّكَ بِمَجْنُونٍ

Transliteration mā anta biniʿ'mati rabbika bimajnūnin

Khmer ដោយសារតែនៀកម៉ាត់នៃម្ចាស់របស់អ្នក(មូហាំម៉ាត់)នោះ អ្នកមិនមែនជាអ្នកដែលវិកលចរិតឡើយ។

Verse 3

وَإِنَّ لَكَ لَأَجْرًا غَيْرَ مَمْنُونٍ

Transliteration wa-inna laka la-ajran ghayra mamnūnin

Khmer ហើយពិតប្រាកដណាស់ អ្នកនឹងទទួលបានផលបុណ្យដោយ គ្មានទីបពា្ចប់ឡើយ។

Verse 4

وَإِنَّكَ لَعَلَىٰ خُلُقٍ عَظِيمٍ

Transliteration wa-innaka laʿalā khuluqin ʿaẓīmin

Khmer ហើយពិតប្រាកដណាស់ អ្នកមានអត្ដចរិតដ៏ប្រពៃបំផុត។

Verse 5

فَسَتُبْصِرُ وَيُبْصِرُونَ

Transliteration fasatub'ṣiru wayub'ṣirūna

Khmer ដូចេ្នះអ្នក(មូហាំំម៉ាត់)នឹងឃើញ ហើយពួកគេ(ពួកគ្មាន ជំនឿ)ក៏នឹងឃើញដែរ។

Verse 6

بِأَييِّكُمُ ٱلْمَفْتُونُ

Transliteration bi-ayyikumu l-maftūnu

Khmer តើអ្នកណាក្នុងចំណោមពួកអ្នកជាមនុស្សវិកលចរិតនោះ?

Verse 7

إِنَّ رَبَّكَ هُوَ أَعْلَمُ بِمَن ضَلَّ عَن سَبِيلِهِۦ وَهُوَ أَعْلَمُ بِٱلْمُهْتَدِينَ

Transliteration inna rabbaka huwa aʿlamu biman ḍalla ʿan sabīlihi wahuwa aʿlamu bil-muh'tadīna

Khmer ពិតប្រាកដណាស់ ម្ចាស់របស់អ្នក ទ្រង់ដឹងបំផុតចំពោះអ្នក ដែលបានវងេ្វងចេញពីមាគ៌ារបស់ទ្រង់ ហើយទ្រង់ក៏ដឹងបំផុតដែរ ចំពោះបណ្ដាអ្នកដែលទទួលបាននូវការចង្អុលបង្ហាញ។

Verse 8

فَلَا تُطِعِ ٱلْمُكَذِّبِينَ

Transliteration falā tuṭiʿi l-mukadhibīna

Khmer ដូចេ្នះ ចូរអ្នកកុំធ្វើតាមពួកដែលបដិសេធ(នឹងអាយ៉ាត់ និង អ្នកនាំសាររបស់យើង)ឱ្យសោះ។

Verse 9

وَدُّوا۟ لَوْ تُدْهِنُ فَيُدْهِنُونَ

Transliteration waddū law tud'hinu fayud'hinūna

Khmer ពួកគេស្រឡាញ់ពេញចិត្ដយ៉ាងខ្លាំង ប្រសិនបើអ្នក(មូហាំម៉ាត់)ឯកភាព ហើយពួកគេក៏ឯកភាពវិញដែរ។

Verse 10

وَلَا تُطِعْ كُلَّ حَلَّافٍ مَّهِينٍ

Transliteration walā tuṭiʿ kulla ḥallāfin mahīnin

Khmer ហើយចូរអ្នកកុំធ្វើតាមពួកដែលស្បថបំពានដែលថោក ទាបបំផុតនោះឱ្យសោះ។

Verse 11

هَمَّازٍ مَّشَّآءٍۭ بِنَمِيمٍ

Transliteration hammāzin mashāin binamīmin

Khmer គឺអ្នកដែលចូលចិត្ដបរិហាកេរិ៍្ដគេ និងដើរចាក់រុកគេ។

Verse 12

مَّنَّاعٍ لِّلْخَيْرِ مُعْتَدٍ أَثِيمٍ

Transliteration mannāʿin lil'khayri muʿ'tadin athīmin

Khmer អ្នកដែលកំណាញ់ក្នុងផ្លូវល្អ និងចូលចិត្ដបំពាន និងចូលចិត្ដ ប្រព្រឹត្ដបាបកម្ម។

Verse 13

عُتُلٍّۭ بَعْدَ ذَٰلِكَ زَنِيمٍ

Transliteration ʿutullin baʿda dhālika zanīmin

Khmer គេជាមនុស្សដែលប្រឆាំងយ៉ាងខ្លាំង លើសពីនេះទៀត គេជាមនុស្សឃោរឃៅបំផុត។

Verse 14

أَن كَانَ ذَا مَالٍ وَبَنِينَ

Transliteration an kāna dhā mālin wabanīna

Khmer ដោយសារតែគេមានទ្រព្យសម្បត្ដិ និងកូនជាច្រើន។

Verse 15

إِذَا تُتْلَىٰ عَلَيْهِ ءَايَـٰتُنَا قَالَ أَسَـٰطِيرُ ٱلْأَوَّلِينَ

Transliteration idhā tut'lā ʿalayhi āyātunā qāla asāṭīru l-awalīna

Khmer នៅពេលដែលមានគេសូត្រអាយ៉ាត់ៗរបស់យើងឱ្យគេស្ដាប់គេបែរជានិយាយថាៈ នេះគ្រាន់តែជារឿងនិទានរបស់អ្នក ជំនាន់មុនប៉ុណ្ណោះ។

Verse 16

سَنَسِمُهُۥ عَلَى ٱلْخُرْطُومِ

Transliteration sanasimuhu ʿalā l-khur'ṭūmi

Khmer យើងនឹងដាក់សញ្ញាចំណាំលើច្រមុះរបស់គេជាមិនខាន។

Verse 17

إِنَّا بَلَوْنَـٰهُمْ كَمَا بَلَوْنَآ أَصْحَـٰبَ ٱلْجَنَّةِ إِذْ أَقْسَمُوا۟ لَيَصْرِمُنَّهَا مُصْبِحِينَ

Transliteration innā balawnāhum kamā balawnā aṣḥāba l-janati idh aqsamū layaṣrimunnahā muṣ'biḥīna

Khmer ពិតប្រាកដណាស់ យើងបានសាកល្បងពួកគេ(ពួកមូស្ហ-រីគីនម៉ាក្កះ)ដូចដែលយើងបានសាកល្បងចំពោះពួកដែលមានចំការ ជាច្រើនដែរ ខណៈដែលពួកគេបានស្បថថាៈ ពួកគេពិតជានឹង ប្រមូលផលដំណាំនៅពេលព្រឹកព្រហាម។

Verse 18

وَلَا يَسْتَثْنُونَ

Transliteration walā yastathnūna

Khmer ដោយពួកគេមិននិយាយថាៈ អិនស្ហាអល់ឡោះ (ប្រសិន បើអល់ឡោះមានចេតនា)ឡើយ។

Verse 19

فَطَافَ عَلَيْهَا طَآئِفٌ مِّن رَّبِّكَ وَهُمْ نَآئِمُونَ

Transliteration faṭāfa ʿalayhā ṭāifun min rabbika wahum nāimūna

Khmer ពេលនោះភ្លើងមួយបានឆាបឆេះចំការនោះតាមបទបញ្ជា នៃម្ចាស់របស់អ្នក ខណៈដែលពួកគេដេកលន់លក់នៅពេលយប់។

Verse 20

فَأَصْبَحَتْ كَٱلصَّرِيمِ

Transliteration fa-aṣbaḥat kal-ṣarīmi

Khmer ដូចេ្នះ ចំការនោះក៏បានក្លាយជាពណ៌ខ្មៅដូចជាយប់ដែល ងងឹតសូន្យសុង។

Verse 21

فَتَنَادَوْا۟ مُصْبِحِينَ

Transliteration fatanādaw muṣ'biḥīna

Khmer ពេលនោះពួកគេបានស្រែកហៅគ្នានៅពេលព្រឹកព្រលឹម ថា

Verse 22

أَنِ ٱغْدُوا۟ عَلَىٰ حَرْثِكُمْ إِن كُنتُمْ صَـٰرِمِينَ

Transliteration ani igh'dū ʿalā ḥarthikum in kuntum ṣārimīna

Khmer ចូរពួកអ្នកធ្វើដំណើរទៅកាន់ចំការរបស់ពួកអ្នកចុះ ប្រសិន បើពួកអ្នកចង់ប្រមូលផលនោះ។

Verse 23

فَٱنطَلَقُوا۟ وَهُمْ يَتَخَـٰفَتُونَ

Transliteration fa-inṭalaqū wahum yatakhāfatūna

Khmer ពេលនោះពួកគេក៏នាំគ្នាធ្វើដំណើរ(ឆ្ពោះទៅចំការ)ដោយ ពួកគេនិយាយគ្នាតិចៗថា

Verse 24

أَن لَّا يَدْخُلَنَّهَا ٱلْيَوْمَ عَلَيْكُم مِّسْكِينٌ

Transliteration an lā yadkhulannahā l-yawma ʿalaykum mis'kīnun

Khmer ដើម្បីកុំឱ្យអ្នកក្រីក្រណាម្នាក់ចូលទៅក្នុងចំការនោះទៅរក អ្នកនៅថ្ងៃនេះ។

Verse 25

وَغَدَوْا۟ عَلَىٰ حَرْدٍ قَـٰدِرِينَ

Transliteration waghadaw ʿalā ḥardin qādirīna

Khmer ហើយពួកគេស្រូតដំណើរតាំងពីព្រលឹម(ទៅកាន់ចំការ នោះ)ក្នុងគោលបំណងរារាំងអ្នកក្រីក្រមិនឱ្យចូលទៅក្នុងចំការនោះ ដោយពួកគេគិតថាៈ ពួកគេមានលទ្ធភាពធ្វើដូច្នោះ។

Verse 26

فَلَمَّا رَأَوْهَا قَالُوٓا۟ إِنَّا لَضَآلُّونَ

Transliteration falammā ra-awhā qālū innā laḍāllūna

Khmer ហើយនៅពេលដែលពួកគេបានឃើញចំការនោះ ពួកគេ ក៏បានពោលថាៈ ពិតប្រាកដណាស់ ពួកយើងវងេ្វងផ្លូវហើយ។

Verse 27

بَلْ نَحْنُ مَحْرُومُونَ

Transliteration bal naḥnu maḥrūmūna

Khmer ផ្ទុយទៅវិញ ពួកយើងទេត្រូវបានគេរារាំង(អំពីការ ប្រមូលផល)នោះ។

Verse 28

قَالَ أَوْسَطُهُمْ أَلَمْ أَقُل لَّكُمْ لَوْلَا تُسَبِّحُونَ

Transliteration qāla awsaṭuhum alam aqul lakum lawlā tusabbiḥūna

Khmer អ្នកដែលមានប្រាជ្ញាល្អជាងគេក្នុងចំណោមពួកនោះបាន និយាយថាៈ តើខ្ញុំមិនបាននិយាយជាមួយពួកអ្នកទេឬថាៈ ហេតុអ្វី បានពួកអ្នកមិននិយាយថា អិនស្ហាអល់ឡោះ(ប្រសិនបើអល់ឡោះ មានចេតនា)?

Verse 29

قَالُوا۟ سُبْحَـٰنَ رَبِّنَآ إِنَّا كُنَّا ظَـٰلِمِينَ

Transliteration qālū sub'ḥāna rabbinā innā kunnā ẓālimīna

Khmer ពួកគេបាននិយាយថាៈ ឱម្ចាស់របស់ពួកយើងមហាស្អាត ស្អំ. ពិតប្រាកដណាស់ ពួកយើងគឺជាពួកដែលធ្លាប់បានបំពាន។

Verse 30

فَأَقْبَلَ بَعْضُهُمْ عَلَىٰ بَعْضٍ يَتَلَـٰوَمُونَ

Transliteration fa-aqbala baʿḍuhum ʿalā baʿḍin yatalāwamūna

Khmer បន្ទាប់មក ពួកគេបានដើរទៅរកគ្នា ដោយស្ដីបន្ទោសគ្នា ទៅវិញទៅមក។

Verse 31

قَالُوا۟ يَـٰوَيْلَنَآ إِنَّا كُنَّا طَـٰغِينَ

Transliteration qālū yāwaylanā innā kunnā ṭāghīna

Khmer ពួកគេបាននិយាយថាៈ ឱវិនាសអន្ដរាយហើយពួកយើង. ពិតប្រាកដណាស់ ពួកយើងគឺជាពួកដែលបំពាន។

Verse 32

عَسَىٰ رَبُّنَآ أَن يُبْدِلَنَا خَيْرًا مِّنْهَآ إِنَّآ إِلَىٰ رَبِّنَا رَٰغِبُونَ

Transliteration ʿasā rabbunā an yub'dilanā khayran min'hā innā ilā rabbinā rāghibūna

Khmer សង្ឃឹមថា ម្ចាស់របស់ពួកយើងនឹងជំនួសឱ្យពួកយើងវិញ នូវប្រការល្អជាងចំការនោះទៅទៀត។ ពិតប្រាកដណាស់ ពួកយើង សង្ឃឹមទៅចំពោះម្ចាស់របស់យើងតែមួយគត់ថានឹងទទួលបានការ អភ័យទោស។

Verse 33

كَذَٰلِكَ ٱلْعَذَابُ ۖ وَلَعَذَابُ ٱلْـَٔاخِرَةِ أَكْبَرُ ۚ لَوْ كَانُوا۟ يَعْلَمُونَ

Transliteration kadhālika l-ʿadhābu walaʿadhābu l-ākhirati akbaru law kānū yaʿlamūna

Khmer នោះគ្រាន់តែជាទារុណកម្ម(លោកិយ)ប៉ុណ្ណោះ តែ ទារុណកម្មនៅថ្ងៃបរលោកវិញពិតជាធ្ងន់ធ្ងរជាងនេះទៅទៀត ប្រសិនបើពួកគេបានដឹង។

Verse 34

إِنَّ لِلْمُتَّقِينَ عِندَ رَبِّهِمْ جَنَّـٰتِ ٱلنَّعِيمِ

Transliteration inna lil'muttaqīna ʿinda rabbihim jannāti l-naʿīmi

Khmer ពិតប្រាកដណាស់ បណ្ដាអ្នកដែលកោតខ្លាចអល់ឡោះ គឺ ទទួលបានឋានសួគ៌ណាអ៊ីមពីម្ចាស់របស់ពួកគេជាមិនខាន។

Verse 35

أَفَنَجْعَلُ ٱلْمُسْلِمِينَ كَٱلْمُجْرِمِينَ

Transliteration afanajʿalu l-mus'limīna kal-muj'rimīna

Khmer ដូចេ្នះ តើឱ្យយើងចាត់ទុកបណ្ដាអ្នកមូស្លីម(ដែលគោរព តាមបទបញ្ជារបស់យើង) ដូចពួកដែលប្រព្រឹត្ដបាបកម្មឬ?

Verse 36

مَا لَكُمْ كَيْفَ تَحْكُمُونَ

Transliteration mā lakum kayfa taḥkumūna

Khmer តើពួកអ្នកមានបញ្ហាអ្វី តើពួកអ្នកកាត់សេចក្ដីយ៉ាងដូច មេ្ដច?

Verse 37

أَمْ لَكُمْ كِتَـٰبٌ فِيهِ تَدْرُسُونَ

Transliteration am lakum kitābun fīhi tadrusūna

Khmer ឬមួយអ្នកមានគម្ពីរមួយ ដែលពួកអ្នកកំពុងតែសិក្សាវា?

Verse 38

إِنَّ لَكُمْ فِيهِ لَمَا تَخَيَّرُونَ

Transliteration inna lakum fīhi lamā takhayyarūna

Khmer (បើដូចេ្នះមែន) ពិតប្រាកដណាស់ នៅក្នុងនោះពួកអ្នក ពិតជាមានអ្វីៗដែលពួកអ្នកអាចជ្រើសរើសសម្រាប់ពួកអ្នកបាន។

Verse 39

أَمْ لَكُمْ أَيْمَـٰنٌ عَلَيْنَا بَـٰلِغَةٌ إِلَىٰ يَوْمِ ٱلْقِيَـٰمَةِ ۙ إِنَّ لَكُمْ لَمَا تَحْكُمُونَ

Transliteration am lakum aymānun ʿalaynā bālighatun ilā yawmi l-qiyāmati inna lakum lamā taḥkumūna

Khmer ឬមួយពួកអ្នកមានពាក្យសម្បថព្រមព្រៀងមួយអំពីយើង រហូតដល់ថ្ងៃបរលោក ដែលអ្នកពិតជាអាចកាត់សេចក្ដីតាមអ្វីដែល ពួកអ្នកចង់ឬ?

Verse 40

سَلْهُمْ أَيُّهُم بِذَٰلِكَ زَعِيمٌ

Transliteration salhum ayyuhum bidhālika zaʿīmun

Khmer ចូរអ្នក(មូហាំម៉ាត់)សួរពួកគេថាៈ តើអ្នកណាម្នាក់ក្នុង ចំណោមពួកគេជាអ្នកទទួលខុសត្រូវចំពោះរឿងកាត់សេចក្ដីនោះ?

Verse 41

أَمْ لَهُمْ شُرَكَآءُ فَلْيَأْتُوا۟ بِشُرَكَآئِهِمْ إِن كَانُوا۟ صَـٰدِقِينَ

Transliteration am lahum shurakāu falyatū bishurakāihim in kānū ṣādiqīna

Khmer ឬមួយពួកគេមានព្រះនានា(ផេ្សងពីអល់ឡោះ)? (ប្រសិនបើមានមែន) ដូចេ្នះ ចូរឱ្យពួកគេនាំព្រះនានារបស់ពួកគេ នោះមក ប្រសិនបើពួកគេជាពួកដែលត្រឹមត្រូវមែននោះ។

Verse 42

يَوْمَ يُكْشَفُ عَن سَاقٍ وَيُدْعَوْنَ إِلَى ٱلسُّجُودِ فَلَا يَسْتَطِيعُونَ

Transliteration yawma yuk'shafu ʿan sāqin wayud'ʿawna ilā l-sujūdi falā yastaṭīʿūna

Khmer នៅថ្ងៃដែលកំភួនជើងត្រូវគេបពោ្ចញ ហើយពួកគេ (មនុស្សលោក)ត្រូវគេអំពាវនាវឱ្យស៊ូជូត តែពួកគេ(ពួកប្រឆាំង) មិនអាចស៊ូជូតបានឡើយ។

Verse 43

خَـٰشِعَةً أَبْصَـٰرُهُمْ تَرْهَقُهُمْ ذِلَّةٌ ۖ وَقَدْ كَانُوا۟ يُدْعَوْنَ إِلَى ٱلسُّجُودِ وَهُمْ سَـٰلِمُونَ

Transliteration khāshiʿatan abṣāruhum tarhaquhum dhillatun waqad kānū yud'ʿawna ilā l-sujūdi wahum sālimūna

Khmer ភ្នែករបស់ពួកគេទម្លាក់ចុះ ខណៈដែលការលំបាកគ្រប ដណ្ដប់ពួកគេ។ ហើយជាការពិតណាស់ ពួកគេធ្លាប់ត្រូវបានគេអំពាវ នាវឱ្យស៊ូជូត(តែពួកគេមិនបានស៊ូជូតឡើយ) ខណៈដែលពួកគេមាន សុខភាពល្អនោះ។

Verse 44

فَذَرْنِى وَمَن يُكَذِّبُ بِهَـٰذَا ٱلْحَدِيثِ ۖ سَنَسْتَدْرِجُهُم مِّنْ حَيْثُ لَا يَعْلَمُونَ

Transliteration fadharnī waman yukadhibu bihādhā l-ḥadīthi sanastadrijuhum min ḥaythu lā yaʿlamūna

Khmer ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)ទុកកិច្ចការនោះឱ្យយើង ហើយ អ្នកណាដែលបដិសេធនឹងពាក្យសំដីនេះ(គម្ពីរគួរអាន) យើងនឹង ទាញយកពួកគេបន្ដិចម្ដងៗ(ទៅរកភាពអន្ដរាយ)ដោយពួកគេមិន ដឹងខ្លួនឡើយ។

Verse 45

وَأُمْلِى لَهُمْ ۚ إِنَّ كَيْدِى مَتِينٌ

Transliteration wa-um'lī lahum inna kaydī matīnun

Khmer ហើយយើងពន្យារពេលសម្រាប់ពួកគេ។ ពិតប្រាកដណាស់ ល្បិចកលរបស់យើងគឺខ្លាំងក្លាបំផុត។

Verse 46

أَمْ تَسْـَٔلُهُمْ أَجْرًا فَهُم مِّن مَّغْرَمٍ مُّثْقَلُونَ

Transliteration am tasaluhum ajran fahum min maghramin muth'qalūna

Khmer តើអ្នក(មូហាំម៉ាត់)សុំកម្រៃពីពួកគេ(ចំពោះការអំពាវ នាវរបស់អ្នក) រួចមកពួកគេត្រូវទទួលបន្ទុកធ្ងន់ធ្ងរពីការជំពាក់ បំណុល(របស់អ្នក)នោះឬ?

Verse 47

أَمْ عِندَهُمُ ٱلْغَيْبُ فَهُمْ يَكْتُبُونَ

Transliteration am ʿindahumu l-ghaybu fahum yaktubūna

Khmer ឬមួយពួកគេដឹងពីរឿងអាថ៌កំបាំង ហើយពួកគេកត់ត្រា វាទុក(សម្រាប់ប្រាប់ដល់មនុស្សលោក)ឬ?

Verse 48

فَٱصْبِرْ لِحُكْمِ رَبِّكَ وَلَا تَكُن كَصَاحِبِ ٱلْحُوتِ إِذْ نَادَىٰ وَهُوَ مَكْظُومٌ

Transliteration fa-iṣ'bir liḥuk'mi rabbika walā takun kaṣāḥibi l-ḥūti idh nādā wahuwa makẓūmun

Khmer ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)អត់ធ្មត់ចំពោះច្បាប់នៃម្ចាស់ របស់អ្នក ហើយចូរអ្នកកុំធ្វើដូចអ្នកដែលនៅក្នុងពោះត្រីហ៊ូត (យូនូស)នៅពេលដែលគាត់បានបួងសួងសុំ(ពីម្ចាស់របស់គាត់) ខណៈដែលគាត់ពោរពេញដោយក្ដីទុក្ខព្រួយ។

Verse 49

لَّوْلَآ أَن تَدَٰرَكَهُۥ نِعْمَةٌ مِّن رَّبِّهِۦ لَنُبِذَ بِٱلْعَرَآءِ وَهُوَ مَذْمُومٌ

Transliteration lawlā an tadārakahu niʿ'matun min rabbihi lanubidha bil-ʿarāi wahuwa madhmūmun

Khmer ប្រសិនបើគ្មាននៀកម៉ាត់ពីម្ចាស់របស់គាត់ទៅដល់គាត់ ទេនោះ គាត់ពិតជានឹងត្រូវគេបោះបង់ចោលនៅឯទីវាលដែលគ្មាន អ្វីសោះ ខណៈដែលគាត់ត្រូវគេស្ដីបន្ទោស។

Verse 50

فَٱجْتَبَـٰهُ رَبُّهُۥ فَجَعَلَهُۥ مِنَ ٱلصَّـٰلِحِينَ

Transliteration fa-ij'tabāhu rabbuhu fajaʿalahu mina l-ṣāliḥīna

Khmer ក្រោយមកម្ចាស់របស់គាត់បានជ្រើសរើសគាត់(ជាអ្នក នាំសារ) ព្រមទាំងធ្វើឱ្យគាត់ស្ថិតក្នុងចំណោមអ្នកដែលសាងអំពើ ល្អត្រឹមត្រូវ។

Verse 51

وَإِن يَكَادُ ٱلَّذِينَ كَفَرُوا۟ لَيُزْلِقُونَكَ بِأَبْصَـٰرِهِمْ لَمَّا سَمِعُوا۟ ٱلذِّكْرَ وَيَقُولُونَ إِنَّهُۥ لَمَجْنُونٌ

Transliteration wa-in yakādu alladhīna kafarū layuz'liqūnaka bi-abṣārihim lammā samiʿū l-dhik'ra wayaqūlūna innahu lamajnūnun

Khmer ហើយពិតប្រាកដណាស់ ពួកដែលគ្មានជំនឿស្ទើរតែធ្វើឱ្យ អ្នកមានគ្រោះថ្នាក់ដោយសារតែការសម្លឹងមើលរបស់ពួកគេនៅ ពេលដែលពួកគេបានស្ដាប់ឮគម្ពីរគួរអាន ហើយពួកគេថែមទាំង និយាយថាៈ ពិតប្រាកដណាស់ គាត់គឺជាមនុស្សវិកលចរិត។

Verse 52

وَمَا هُوَ إِلَّا ذِكْرٌ لِّلْعَـٰلَمِينَ

Transliteration wamā huwa illā dhik'run lil'ʿālamīna

Khmer ហើយគម្ពីរគួរអានគ្មានអ្វីក្រៅពីការរំលឹកដល់ពិភព ទាំងអស់នោះឡើយ។

Read Surah Al-Qalam in another language

All languages

All 114 surahs in Khmer: the Qur’an in Khmer.

Learn it in MyDugsi

Khmer translation: Cambodian Muslim Community Development, from Quran.com. Transliteration: Quran.com. Recitation: Mishary Alafasy, from EveryAyah.com. MyDugsi is a learning aid, not a replacement for a qualified teacher.