Surah Al-Haqqah in Khmer: translation and audio
Surah 69 · الحاقة · The Reality · 52 verses
Surah Al-Haqqah verse by verse: the Arabic with a recitation you can repeat, the transliteration, and the Khmer translation by Cambodian Muslim Community Development. For the meaning of every word, see Surah Al-Haqqah word by word in English.
Verse 1
ٱلْحَآقَّةُ
Transliteration al-ḥāqatu
Khmer ថ្ងៃបរលោក (ជាថ្ងៃដែលនឹងកើតឡើងពិតប្រាកដ)។
Verse 2
مَا ٱلْحَآقَّةُ
Transliteration mā l-ḥāqatu
Khmer អ្វីទៅជាថ្ងៃបរលោកនោះ?
Verse 3
وَمَآ أَدْرَىٰكَ مَا ٱلْحَآقَّةُ
Transliteration wamā adrāka mā l-ḥāqatu
Khmer ហើយអ្វីដែលធ្វើឱ្យអ្នកដឹងថាវាជាថ្ងៃបរលោកនោះ?
Verse 4
كَذَّبَتْ ثَمُودُ وَعَادٌۢ بِٱلْقَارِعَةِ
Transliteration kadhabat thamūdu waʿādun bil-qāriʿati
Khmer ក្រុមសាមូដ និងអាដបានបដិសេធនឹងថ្ងៃបរលោក។
Verse 5
فَأَمَّا ثَمُودُ فَأُهْلِكُوا۟ بِٱلطَّاغِيَةِ
Transliteration fa-ammā thamūdu fa-uh'likū bil-ṭāghiyati
Khmer រីឯក្រុមសាមូដ ពួកគេត្រូវបានគេបំផ្លាញដោយសំឡេង ស្រែកមួយយ៉ាងខ្លាំង ។
Verse 6
وَأَمَّا عَادٌ فَأُهْلِكُوا۟ بِرِيحٍ صَرْصَرٍ عَاتِيَةٍ
Transliteration wa-ammā ʿādun fa-uh'likū birīḥin ṣarṣarin ʿātiyatin
Khmer ហើយចំណែកឯក្រុមអាដវិញ ពួកគេត្រូវបានគេបំផ្លាញ ដោយខ្យល់ព្យុះដ៏ត្រជាក់បំផុត។
Verse 7
سَخَّرَهَا عَلَيْهِمْ سَبْعَ لَيَالٍ وَثَمَـٰنِيَةَ أَيَّامٍ حُسُومًا فَتَرَى ٱلْقَوْمَ فِيهَا صَرْعَىٰ كَأَنَّهُمْ أَعْجَازُ نَخْلٍ خَاوِيَةٍ
Transliteration sakharahā ʿalayhim sabʿa layālin wathamāniyata ayyāmin ḥusūman fatarā l-qawma fīhā ṣarʿā ka-annahum aʿjāzu nakhlin khāwiyatin
Khmer ដែលទ្រង់បានបញ្ជាវាឱ្យបក់បោកពួកគេយ៉ាងខ្លាំងរយៈពេល ប្រាំពីរយប់ និងប្រាំបីថ្ងៃជាប់ៗគ្នា។ រួចមកអ្នកនឹងឃើញក្រុមនោះ ដួលស្លាប់ នៅពេលនោះពួកគេហាក់ដូចជាដើមល្មើដែលរលំ។
Verse 8
فَهَلْ تَرَىٰ لَهُم مِّنۢ بَاقِيَةٍ
Transliteration fahal tarā lahum min bāqiyatin
Khmer ដូចេ្នះ តើអ្នកឃើញពួកគេនៅសេសសល់ដែរឬទេ?
Verse 9
وَجَآءَ فِرْعَوْنُ وَمَن قَبْلَهُۥ وَٱلْمُؤْتَفِكَـٰتُ بِٱلْخَاطِئَةِ
Transliteration wajāa fir'ʿawnu waman qablahu wal-mu'tafikātu bil-khāṭi-ati
Khmer ហើយហ្វៀរអោន និងអ្នកដែលពីមុនគេ និងក្រុមលូតសុទ្ធ តែបានប្រព្រឹត្ដបាបកម្ម។
Verse 10
فَعَصَوْا۟ رَسُولَ رَبِّهِمْ فَأَخَذَهُمْ أَخْذَةً رَّابِيَةً
Transliteration faʿaṣaw rasūla rabbihim fa-akhadhahum akhdhatan rābiyatan
Khmer ហើយពួកគេថែមទាំងបានប្រឆាំងនឹងអ្នកនាំសារនៃម្ចាស់ របស់ពួកគេទៀតផង។ ដូចេ្នះ ទ្រង់បានធ្វើទារុណកម្មពួកគេនូវ ទារុណកម្មមួយដ៏ធ្ងន់ធ្ងរ។
Verse 11
إِنَّا لَمَّا طَغَا ٱلْمَآءُ حَمَلْنَـٰكُمْ فِى ٱلْجَارِيَةِ
Transliteration innā lammā ṭaghā l-māu ḥamalnākum fī l-jāriyati
Khmer ពិតប្រាកដណាស់ យើងបានដឹកពួកអ្នកនៅលើសំពៅនៅ ពេលដែលទឹកជំនន់ឡើងហួសកំរិត។
Verse 12
لِنَجْعَلَهَا لَكُمْ تَذْكِرَةً وَتَعِيَهَآ أُذُنٌ وَٰعِيَةٌ
Transliteration linajʿalahā lakum tadhkiratan wataʿiyahā udhunun wāʿiyatun
Khmer ដើម្បីយើងទុកវា សម្រាប់ពួកអ្នកធ្វើជាមេរៀនមួយ និង ត្រចៀកដែលបានស្ដាប់ឮយកចិត្ដទុកដាក់ចំពោះវា។
Verse 13
فَإِذَا نُفِخَ فِى ٱلصُّورِ نَفْخَةٌ وَٰحِدَةٌ
Transliteration fa-idhā nufikha fī l-ṣūri nafkhatun wāḥidatun
Khmer ហើយនៅពេលដែលត្រែត្រូវបានគេផ្លុំលើកទីមួយ។
Verse 14
وَحُمِلَتِ ٱلْأَرْضُ وَٱلْجِبَالُ فَدُكَّتَا دَكَّةً وَٰحِدَةً
Transliteration waḥumilati l-arḍu wal-jibālu fadukkatā dakkatan wāḥidatan
Khmer ហើយផែនដី និងភ្នំត្រូវបានគេលើកចេញ(ពីទីកន្លែងរបស់ វា) រួចវាទាំងពីរក៏បែកខេ្ទចខ្ទីតែម្ដង។
Verse 15
فَيَوْمَئِذٍ وَقَعَتِ ٱلْوَاقِعَةُ
Transliteration fayawma-idhin waqaʿati l-wāqiʿatu
Khmer ថ្ងៃនោះហើយគឺជាថ្ងៃបរលោកបានកើតឡើង។
Verse 16
وَٱنشَقَّتِ ٱلسَّمَآءُ فَهِىَ يَوْمَئِذٍ وَاهِيَةٌ
Transliteration wa-inshaqqati l-samāu fahiya yawma-idhin wāhiyatun
Khmer ហើយមេឃក៏បានបែកខេ្ទចខ្ទី ហើយនៅថ្ងៃនោះវាក្លាយ ទៅជាទន់។
Verse 17
وَٱلْمَلَكُ عَلَىٰٓ أَرْجَآئِهَا ۚ وَيَحْمِلُ عَرْشَ رَبِّكَ فَوْقَهُمْ يَوْمَئِذٍ ثَمَـٰنِيَةٌ
Transliteration wal-malaku ʿalā arjāihā wayaḥmilu ʿarsha rabbika fawqahum yawma-idhin thamāniyatun
Khmer ហើយម៉ាឡាអ៊ីកាត់ដែលនៅគ្រប់ជ្រុងនៃមេឃ។ ហើយ នៅថ្ងៃនោះមានម៉ាឡាអ៊ីកាត់ប្រាំបីរូបទ្រអារ៉ស្ហនៃម្ចាស់របស់អ្នក នៅពីលើពួកគេ។
Verse 18
يَوْمَئِذٍ تُعْرَضُونَ لَا تَخْفَىٰ مِنكُمْ خَافِيَةٌ
Transliteration yawma-idhin tuʿ'raḍūna lā takhfā minkum khāfiyatun
Khmer នៅថ្ងៃនោះពួកអ្នកនឹងត្រូវគេនាំមកបង្ហាញ(នៅចំពោះ មុខអល់ឡោះ) ដោយគ្មានភាពអាថ៌កំបាំងណាមួយរបស់ពួកអ្នក អាចលាក់បាំងបានឡើយ។
Verse 19
فَأَمَّا مَنْ أُوتِىَ كِتَـٰبَهُۥ بِيَمِينِهِۦ فَيَقُولُ هَآؤُمُ ٱقْرَءُوا۟ كِتَـٰبِيَهْ
Transliteration fa-ammā man ūtiya kitābahu biyamīnihi fayaqūlu hāumu iq'raū kitābiyah
Khmer រីឯអ្នកណាហើយដែលត្រូវបានគេប្រគល់សៀវភៅកំណត់ ហេតុរបស់គេនៅដៃស្ដាំរបស់គេនោះ គេនឹងនិយាយ(ទៅកាន់គ្នា របស់គេ)ថាៈ ចូរពួកអ្នកយកសៀវភៅកំណត់ហេតុរបស់ខ្ញុំទៅ អានចុះ។
Verse 20
إِنِّى ظَنَنتُ أَنِّى مُلَـٰقٍ حِسَابِيَهْ
Transliteration innī ẓanantu annī mulāqin ḥisābiyah
Khmer ពិតប្រាកដណាស់ ខ្ញុំជឿជាក់យ៉ាងច្បាស់ថា ខ្ញុំពិតជានឹង ទទួលបានផលបុណ្យរបស់ខ្ញុំដូចនេះ។
Verse 21
فَهُوَ فِى عِيشَةٍ رَّاضِيَةٍ
Transliteration fahuwa fī ʿīshatin rāḍiyatin
Khmer ហើយគេនឹងរស់នៅដោយក្ដីគាប់ចិត្ដជាទីបំផុត
Verse 22
فِى جَنَّةٍ عَالِيَةٍ
Transliteration fī jannatin ʿāliyatin
Khmer នៅក្នុងឋានសួគ៌ដ៏ខ្ពង់ខ្ពស់។
Verse 23
قُطُوفُهَا دَانِيَةٌ
Transliteration quṭūfuhā dāniyatun
Khmer ផ្លែឈើគ្រប់ប្រភេទនៅជិតគេបំផុត។
Verse 24
كُلُوا۟ وَٱشْرَبُوا۟ هَنِيٓـًٔۢا بِمَآ أَسْلَفْتُمْ فِى ٱلْأَيَّامِ ٱلْخَالِيَةِ
Transliteration kulū wa-ish'rabū hanīan bimā aslaftum fī l-ayāmi l-khāliyati
Khmer ចូរពួកអ្នកបរិភោគ និងផឹកដោយរីករាយ ដោយសារតែ អ្វីដែលពួកអ្នកធ្លាប់បានសាងកន្លងមកនៅក្នុងលោកិយចុះ។
Verse 25
وَأَمَّا مَنْ أُوتِىَ كِتَـٰبَهُۥ بِشِمَالِهِۦ فَيَقُولُ يَـٰلَيْتَنِى لَمْ أُوتَ كِتَـٰبِيَهْ
Transliteration wa-ammā man ūtiya kitābahu bishimālihi fayaqūlu yālaytanī lam ūta kitābiyah
Khmer រីឯអ្នកណាហើយដែលគេបានប្រគល់នូវសៀវភៅកំណត់ ហេតុរបស់គេនៅដៃឆេ្វងរបស់គេ គេនឹងនិយាយថាៈ ឱអនិច្ចាខ្លួនខ្ញុំ អើយ. សង្ឃឹមថាខ្ញុំមិនត្រូវគេប្រគល់សៀវភៅកំណត់ហេតុរបស់ខ្ញុំ នេះឡើយ។
Verse 26
وَلَمْ أَدْرِ مَا حِسَابِيَهْ
Transliteration walam adri mā ḥisābiyah
Khmer ហើយខ្ញុំក៏មិនទាន់ដឹងដែរថា អ្វីទៅជាលទ្ធផលរបស់ខ្ញុំ នោះ។
Verse 27
يَـٰلَيْتَهَا كَانَتِ ٱلْقَاضِيَةَ
Transliteration yālaytahā kānati l-qāḍiyata
Khmer ឱអនិច្ចា. សង្ឃឹមថាសេចក្ដីស្លាប់(របស់ខ្ញុំកុ្នងលោកិយ) បានបពា្ចប់អ្វីៗទាំងអស់។
Verse 28
مَآ أَغْنَىٰ عَنِّى مَالِيَهْ ۜ
Transliteration mā aghnā ʿannī māliyah
Khmer ទ្រព្យសម្បត្ដិរបស់ខ្ញុំគ្មានប្រយោជន៍អ្វីដល់ខ្ញុំឡើយ។
Verse 29
هَلَكَ عَنِّى سُلْطَـٰنِيَهْ
Transliteration halaka ʿannī sul'ṭāniyah
Khmer អំណាចរបស់ខ្ញុំក៏បានបាត់បង់ពីខ្ញុំដែរ។
Verse 30
خُذُوهُ فَغُلُّوهُ
Transliteration khudhūhu faghullūhu
Khmer (មានគេនិយាយទៅកាន់អ្នកយាមទ្វារនរកថា) ចូរអ្នក ចាប់ជននេះ រួចដាក់ច្រវាក់(ក និងដៃជើង)គេ។
Verse 31
ثُمَّ ٱلْجَحِيمَ صَلُّوهُ
Transliteration thumma l-jaḥīma ṣallūhu
Khmer បន្ទាប់មក បោះគេចូលក្នុងភ្លើងនរកចុះ។
Verse 32
ثُمَّ فِى سِلْسِلَةٍ ذَرْعُهَا سَبْعُونَ ذِرَاعًا فَٱسْلُكُوهُ
Transliteration thumma fī sil'silatin dharʿuhā sabʿūna dhirāʿan fa-us'lukūhu
Khmer បន្ទាប់មក ចូរពួកអ្នកដោតគេនឹងច្រវាក់ដែលមានប្រវែង របស់វាចិតសិបហត្ថចុះ។
Verse 33
إِنَّهُۥ كَانَ لَا يُؤْمِنُ بِٱللَّهِ ٱلْعَظِيمِ
Transliteration innahu kāna lā yu'minu bil-lahi l-ʿaẓīmi
Khmer ពិតប្រាកដណាស់ គេមិនធ្លាប់មានជំនឿលើអល់ឡោះ ដ៏មហាធំធេងឡើយ។
Verse 34
وَلَا يَحُضُّ عَلَىٰ طَعَامِ ٱلْمِسْكِينِ
Transliteration walā yaḥuḍḍu ʿalā ṭaʿāmi l-mis'kīni
Khmer ហើយគេមិនដែលជំរុញគ្នាលើការផ្ដល់ចំណីអាហារដល់ អ្នកក្រីក្រឡើយ។
Verse 35
فَلَيْسَ لَهُ ٱلْيَوْمَ هَـٰهُنَا حَمِيمٌ
Transliteration falaysa lahu l-yawma hāhunā ḥamīmun
Khmer ដូចេ្នះ គ្មានមិត្ដភក្ដិណាជួយគេឡើយនៅថ្ងៃនេះ(ថ្ងៃ បរលោក)។
Verse 36
وَلَا طَعَامٌ إِلَّا مِنْ غِسْلِينٍ
Transliteration walā ṭaʿāmun illā min ghis'līnin
Khmer ហើយក៏គ្មានចំណីអាហារណាក្រៅពីខ្ទុះឈាម។
Verse 37
لَّا يَأْكُلُهُۥٓ إِلَّا ٱلْخَـٰطِـُٔونَ
Transliteration lā yakuluhu illā l-khāṭiūna
Khmer ដែលគ្មានអ្នកណាស៊ីវា ក្រៅពីពួកប្រព្រឹត្ដបាបកម្មឡើយ។
Verse 38
فَلَآ أُقْسِمُ بِمَا تُبْصِرُونَ
Transliteration falā uq'simu bimā tub'ṣirūna
Khmer យើងស្បថនឹងអ្វីដែលពួកអ្នកឃើញ
Verse 39
وَمَا لَا تُبْصِرُونَ
Transliteration wamā lā tub'ṣirūna
Khmer និងអ្វីដែលពួកអ្នកមិនឃើញថា
Verse 40
إِنَّهُۥ لَقَوْلُ رَسُولٍ كَرِيمٍ
Transliteration innahu laqawlu rasūlin karīmin
Khmer ពិតប្រាកដណាស់ វា(គម្ពីរគួរអាន) ពិតជាពាក្យពេចន៍ របស់អល់ឡោះដែលសូត្រដោយអ្នកនាំសារដ៏មហាថ្កុំថ្កើង។
Verse 41
وَمَا هُوَ بِقَوْلِ شَاعِرٍ ۚ قَلِيلًا مَّا تُؤْمِنُونَ
Transliteration wamā huwa biqawli shāʿirin qalīlan mā tu'minūna
Khmer ហើយវាមិនមែនជាពាក្យពេចន៍របស់អ្នកកវីឡើយ។ តែអ្វីដែលពួកអ្នកជឿនោះគឺតិចតួចបំផុត។
Verse 42
وَلَا بِقَوْلِ كَاهِنٍ ۚ قَلِيلًا مَّا تَذَكَّرُونَ
Transliteration walā biqawli kāhinin qalīlan mā tadhakkarūna
Khmer ហើយក៏មិនមែនជាពាក្យពេចន៍របស់គ្រូទាយដែរ។ តែអ្វី ដែលពួកអ្នកនឹកឃើញនោះគឺតិចតួចបំផុត។
Verse 43
تَنزِيلٌ مِّن رَّبِّ ٱلْعَـٰلَمِينَ
Transliteration tanzīlun min rabbi l-ʿālamīna
Khmer គម្ពីរគួរអានគឺជាការបញ្ចុះមកពីម្ចាស់គ្រប់គ្រងនៃពិភព ទាំងអស់។
Verse 44
وَلَوْ تَقَوَّلَ عَلَيْنَا بَعْضَ ٱلْأَقَاوِيلِ
Transliteration walaw taqawwala ʿalaynā baʿḍa l-aqāwīli
Khmer ហើយប្រសិនបើគេ(មូហាំម៉ាត់)បន្ថែមបន្ថយពាក្យសំដី ខ្លះលើពាក្យសំដីរបស់យើងនោះ
Verse 45
لَأَخَذْنَا مِنْهُ بِٱلْيَمِينِ
Transliteration la-akhadhnā min'hu bil-yamīni
Khmer យើងនឹងផ្ដន្ទាទោសគេដោយដៃស្ដាំរបស់យើង
Verse 46
ثُمَّ لَقَطَعْنَا مِنْهُ ٱلْوَتِينَ
Transliteration thumma laqaṭaʿnā min'hu l-watīna
Khmer បន្ទាប់មកយើងពិតជានឹងកាត់សរសៃឈាមបេះដូងរបស់ គេជាមិនខាន។
Verse 47
فَمَا مِنكُم مِّنْ أَحَدٍ عَنْهُ حَـٰجِزِينَ
Transliteration famā minkum min aḥadin ʿanhu ḥājizīna
Khmer ហើយគ្មានអ្នកណាម្នាក់ក្នុងចំណោមពួកអ្នកអាចរារាំងវា (ការដាក់ទោសរបស់យើង)បានឡើយ។
Verse 48
وَإِنَّهُۥ لَتَذْكِرَةٌ لِّلْمُتَّقِينَ
Transliteration wa-innahu latadhkiratun lil'muttaqīna
Khmer ហើយពិតប្រាកដណាស់វា(គម្ពីរគួរអាន)គឺជាការរំលឹក ដល់បណ្ដាអ្នកដែលកោតខ្លាចអល់ឡោះ។
Verse 49
وَإِنَّا لَنَعْلَمُ أَنَّ مِنكُم مُّكَذِّبِينَ
Transliteration wa-innā lanaʿlamu anna minkum mukadhibīna
Khmer ហើយពិតប្រាកដណាស់ យើងដឹងថា ក្នុងចំណោមពួកអ្នក ពិតជាមានអ្នកដែលបដិសេធ(នឹងគម្ពីរគួរអាន)។
Verse 50
وَإِنَّهُۥ لَحَسْرَةٌ عَلَى ٱلْكَـٰفِرِينَ
Transliteration wa-innahu laḥasratun ʿalā l-kāfirīna
Khmer ហើយពិតប្រាដកណាស់ វា(គម្ពីរគួរអាន)គឺជាការសោក ស្ដាយយ៉ាងខ្លាំងចំពោះពួកដែលគ្មានជំនឿ(នៅថ្ងៃបរលោក)។
Verse 51
وَإِنَّهُۥ لَحَقُّ ٱلْيَقِينِ
Transliteration wa-innahu laḥaqqu l-yaqīni
Khmer ហើយពិតប្រាកដណាស់វាគឺជាការពិតយ៉ាងជាក់ស្ដែង។
Verse 52
فَسَبِّحْ بِٱسْمِ رَبِّكَ ٱلْعَظِيمِ
Transliteration fasabbiḥ bi-is'mi rabbika l-ʿaẓīmi
Khmer ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)លើកតម្កើងនាមនៃម្ចាស់របស់ អ្នកដ៏មហាឧត្ដុង្គឧត្ដម។
Read Surah Al-Haqqah in another language
- English (word by word)
- Albanian
- Amazigh
- Amharic
- Assamese
- Azerbaijani
- Bambara
- Bangla
- Bosnian
- Bulgarian
- Chechen
- Chinese
- Czech
- Dari
- Dhivehi
- Dutch
- Finnish
- French
- German
- Gujarati
- Hausa
- Hebrew
- Hindi
- Indonesian
- Italian
- Japanese
- Kannada
- Kazakh
- Kinyarwanda
- Korean
- Kurdish
- Luganda
- Malay
- Malayalam
- Maranao
- Marathi
- Nepali
- Norwegian
- Oromo
- Pashto
- Persian
- Polish
- Portuguese
- Romanian
- Russian
- Sindhi
- Sinhala
- Somali
- Spanish
- Swahili
- Swedish
- Tagalog
- Tajik
- Tamil
- Tatar
- Telugu
- Thai
- Turkish
- Ukrainian
- Urdu
- Uyghur
- Uzbek
- Vietnamese
- Yao
- Yoruba
All 114 surahs in Khmer: the Qur’an in Khmer.
Khmer translation: Cambodian Muslim Community Development, from Quran.com. Transliteration: Quran.com. Recitation: Mishary Alafasy, from EveryAyah.com. MyDugsi is a learning aid, not a replacement for a qualified teacher.