Surah Al-Hajj in Khmer: translation and audio
Surah 22 · الحج · The Pilgrimage · 78 verses
Surah Al-Hajj verse by verse: the Arabic with a recitation you can repeat, the transliteration, and the Khmer translation by Cambodian Muslim Community Development. For the meaning of every word, see Surah Al-Hajj word by word in English.
Verse 1
يَـٰٓأَيُّهَا ٱلنَّاسُ ٱتَّقُوا۟ رَبَّكُمْ ۚ إِنَّ زَلْزَلَةَ ٱلسَّاعَةِ شَىْءٌ عَظِيمٌ
Transliteration yāayyuhā l-nāsu ittaqū rabbakum inna zalzalata l-sāʿati shayon ʿaẓīmun
Khmer ឱមនុស្សលោក. ចូរពួកអ្នកកោតខ្លាចចំពោះម្ចាស់របស់ពួក អ្នក។ ពិតប្រាកដណាស់ ការរញ្ជួយផែនដីនៃថ្ងៃបរលោកគឺជា ព្រឹត្ដិការណ៍មួយដ៏ធំធេង។
Verse 2
يَوْمَ تَرَوْنَهَا تَذْهَلُ كُلُّ مُرْضِعَةٍ عَمَّآ أَرْضَعَتْ وَتَضَعُ كُلُّ ذَاتِ حَمْلٍ حَمْلَهَا وَتَرَى ٱلنَّاسَ سُكَـٰرَىٰ وَمَا هُم بِسُكَـٰرَىٰ وَلَـٰكِنَّ عَذَابَ ٱللَّهِ شَدِيدٌ
Transliteration yawma tarawnahā tadhhalu kullu mur'ḍiʿatin ʿammā arḍaʿat wataḍaʿu kullu dhāti ḥamlin ḥamlahā watarā l-nāsa sukārā wamā hum bisukārā walākinna ʿadhāba l-lahi shadīdun
Khmer ថ្ងៃនោះ ពួកអ្នកនឹងឃើញព្រឹត្ដិការណ៍ថ្ងៃបរលោករាល់ៗស្ដ្រី ដែលបំបៅកូនគឺភេ្លចភ្លាំងស្មារតីពីកូនដែលគេបំបៅ ហើយរាល់ៗស្ដ្រី ដែលមានផ្ទៃពោះវិញ គឺរលូតកូនរបស់គេ(ដោយក្ដីរន្ធត់)។ ហើយ អ្នក(មូហាំម៉ាត់)នឹងឃើញមនុស្សទាំងអស់(វងេ្វងវង្វាន់)ដូចជា ស្រវឹង ខណៈដែលពួកគេមិនមែនស្រវឹងឡើយ ក៏ប៉ុន្ដែទារុណកម្ម របស់អល់ឡោះ(នៅថ្ងៃនោះ)គឺខ្លាំងក្លាបំផុត។
Verse 3
وَمِنَ ٱلنَّاسِ مَن يُجَـٰدِلُ فِى ٱللَّهِ بِغَيْرِ عِلْمٍ وَيَتَّبِعُ كُلَّ شَيْطَـٰنٍ مَّرِيدٍ
Transliteration wamina l-nāsi man yujādilu fī l-lahi bighayri ʿil'min wayattabiʿu kulla shayṭānin marīdin
Khmer ហើយក្នុងចំណោមមនុស្សលោក មានអ្នកឈ្លោះប្រកែកគ្នា ក្នុងរឿងអល់ឡោះដោយគ្មានចំណេះដឹង ហើយគេដើរតាមរាល់ ជំហានរបស់ស្ហៃតនដែលរឹងរូស។
Verse 4
كُتِبَ عَلَيْهِ أَنَّهُۥ مَن تَوَلَّاهُ فَأَنَّهُۥ يُضِلُّهُۥ وَيَهْدِيهِ إِلَىٰ عَذَابِ ٱلسَّعِيرِ
Transliteration kutiba ʿalayhi annahu man tawallāhu fa-annahu yuḍilluhu wayahdīhi ilā ʿadhābi l-saʿīri
Khmer គេ(អល់ឡោះ)បានចារទៅលើវា(ស្ហៃតន)រួចជាសេ្រច ហើយថាៈ ពិតប្រាកដណាស់ អ្នកណាហើយតាមវា វាពិតជាធ្វើឱ្យ អ្នកនោះវងេ្វង និងបង្ហាញផ្លូវគេទៅកាន់ទារុណកម្មនៃភ្លើងនរកជា មិនខាន។
Verse 5
يَـٰٓأَيُّهَا ٱلنَّاسُ إِن كُنتُمْ فِى رَيْبٍ مِّنَ ٱلْبَعْثِ فَإِنَّا خَلَقْنَـٰكُم مِّن تُرَابٍ ثُمَّ مِن نُّطْفَةٍ ثُمَّ مِنْ عَلَقَةٍ ثُمَّ مِن مُّضْغَةٍ مُّخَلَّقَةٍ وَغَيْرِ مُخَلَّقَةٍ لِّنُبَيِّنَ لَكُمْ ۚ وَنُقِرُّ فِى ٱلْأَرْحَامِ مَا نَشَآءُ إِلَىٰٓ أَجَلٍ مُّسَمًّى ثُمَّ نُخْرِجُكُمْ طِفْلًا ثُمَّ لِتَبْلُغُوٓا۟ أَشُدَّكُمْ ۖ وَمِنكُم مَّن يُتَوَفَّىٰ وَمِنكُم مَّن يُرَدُّ إِلَىٰٓ أَرْذَلِ ٱلْعُمُرِ لِكَيْلَا يَعْلَمَ مِنۢ بَعْدِ عِلْمٍ شَيْـًٔا ۚ وَتَرَى ٱلْأَرْضَ هَامِدَةً فَإِذَآ أَنزَلْنَا عَلَيْهَا ٱلْمَآءَ ٱهْتَزَّتْ وَرَبَتْ وَأَنۢبَتَتْ مِن كُلِّ زَوْجٍۭ بَهِيجٍ
Transliteration yāayyuhā l-nāsu in kuntum fī raybin mina l-baʿthi fa-innā khalaqnākum min turābin thumma min nuṭ'fatin thumma min ʿalaqatin thumma min muḍ'ghatin mukhallaqatin waghayri mukhallaqatin linubayyina lakum wanuqirru fī l-arḥāmi mā nashāu ilā ajalin musamman thumma nukh'rijukum ṭif'lan thumma litablughū ashuddakum waminkum man yutawaffā waminkum man yuraddu ilā ardhali l-ʿumuri likaylā yaʿlama min baʿdi ʿil'min shayan watarā l-arḍa hāmidatan fa-idhā anzalnā ʿalayhā l-māa ih'tazzat warabat wa-anbatat min kulli zawjin bahījin
Khmer ឱមនុស្សលោក. ប្រសិនបើពួកអ្នកមានការសង្ស័យចំពោះ ថ្ងៃដែលគេធ្វើឱ្យមនុស្សរស់ឡើងវិញនោះ (ចូរអ្នកពិចារណាចុះថា) ពិតប្រាកដណាស់ យើងបានបង្កើតពួកអ្នកពីដី បន្ទាប់មកពីទឹកកាម បន្ទាប់មកក្លាយជាដុំឈាម បន្ទាប់មកទៀតក្លាយជាដុំសាច់ដែលមាន រូបរាងពេញលក្ខណៈ និងខ្លះមិនពេញលក្ខណៈ(រលូត)។ ទាំងនេះគឺ ដើម្បីយើងបញ្ជាក់ដល់ពួកអ្នក(ពីសមត្ថភាពរបស់យើង និងការ កកើតរបស់ពួកអ្នក)។ ហើយយើងតម្កល់វានៅក្នុងស្បូននូវអ្វីដែល យើងមានចេតនារហូតដល់ពេលកំណត់។ បន្ទាប់មកយើងបពោ្ចញ ពួកអ្នកមកជាទារក។ បន្ទាប់មកទៀតធ្វើឱ្យពួកអ្នកលូតលាស់ធំ ពេញវ័យ។ ហើយក្នុងចំណោមពួកអ្នកមានអ្នកត្រូវគេកំណត់ឱ្យស្លាប់ ទៅវិញ(អាយុខ្លី)។ ហើយក្នុងចំណោមពួកអ្នកក៏មានអ្នកដែលត្រូវ គេទុកឱ្យមានអាយុច្រើន ចាស់ជរា រហូតដល់គេមិនដឹងអ្វីសោះ ក្រោយពីគេបានដឹងរួចដែរ។ ហើយអ្នកនឹងបានឃើញដីហួតហែង (គ្មានអ្វីដុះ)។ តែនៅពេលដែលយើងបានបញ្ចុះទឹកភ្លៀងទៅលើវា វាក៏បានកម្រើក(មានជីវិត)និងរីកឡើងវិញ ហើយវាក៏បានធ្វើឱ្យដុះ ចេញនូវរុក្ខជាតិគ្រប់បែបយ៉ាងដ៏ស្រស់បំព្រង។
Verse 6
ذَٰلِكَ بِأَنَّ ٱللَّهَ هُوَ ٱلْحَقُّ وَأَنَّهُۥ يُحْىِ ٱلْمَوْتَىٰ وَأَنَّهُۥ عَلَىٰ كُلِّ شَىْءٍ قَدِيرٌ
Transliteration dhālika bi-anna l-laha huwa l-ḥaqu wa-annahu yuḥ'yī l-mawtā wa-annahu ʿalā kulli shayin qadīrun
Khmer ទាំងនោះ គឺដោយសារតែអល់ឡោះជាម្ចាស់ដ៏ពិតប្រាកដ។ ហើយពិតប្រាកដណាស់ ទ្រង់គឺជាអ្នកដែលធ្វើឱ្យអ្នកដែលស្លាប់រស់ ឡើងវិញ(នៅថ្ងៃបរលោក)។ ហើយពិតប្រាកដណាស់ ទ្រង់ជាអ្នក មានអានុភាពលើអ្វីៗទាំងអស់។
Verse 7
وَأَنَّ ٱلسَّاعَةَ ءَاتِيَةٌ لَّا رَيْبَ فِيهَا وَأَنَّ ٱللَّهَ يَبْعَثُ مَن فِى ٱلْقُبُورِ
Transliteration wa-anna l-sāʿata ātiyatun lā rayba fīhā wa-anna l-laha yabʿathu man fī l-qubūri
Khmer ហើយពិតប្រាកដណាស់ ថ្ងៃបរលោកនឹងមកដល់ដោយគ្មាន ការសង្ស័យអំពីវាឡើយ។ ហើយពិតប្រាកដណាស់ អល់ឡោះធ្វើឱ្យ អ្នកដែលនៅក្នុងផ្នូរទាំងអស់រស់ឡើងវិញ។
Verse 8
وَمِنَ ٱلنَّاسِ مَن يُجَـٰدِلُ فِى ٱللَّهِ بِغَيْرِ عِلْمٍ وَلَا هُدًى وَلَا كِتَـٰبٍ مُّنِيرٍ
Transliteration wamina l-nāsi man yujādilu fī l-lahi bighayri ʿil'min walā hudan walā kitābin munīrin
Khmer ហើយក្នុងចំណោមមនុស្សលោក មានអ្នកឈ្លោះប្រកែកគ្នា ក្នុងរឿងអល់ឡោះដោយគ្មានចំណេះដឹងនិងគ្មានការចង្អុលបង្ហាញ ហើយនិងគ្មានគម្ពីរណាមួយដែលបំភ្លឺច្បាស់លាស់ឡើយ។
Verse 9
ثَانِىَ عِطْفِهِۦ لِيُضِلَّ عَن سَبِيلِ ٱللَّهِ ۖ لَهُۥ فِى ٱلدُّنْيَا خِزْىٌ ۖ وَنُذِيقُهُۥ يَوْمَ ٱلْقِيَـٰمَةِ عَذَابَ ٱلْحَرِيقِ
Transliteration thāniya ʿiṭ'fihi liyuḍilla ʿan sabīli l-lahi lahu fī l-dun'yā khiz'yun wanudhīquhu yawma l-qiyāmati ʿadhāba l-ḥarīqi
Khmer ដោយអ្នកនោះបែរចេញ(ពីការពិត)ទាំងក្រអឺតក្រទមដើម្បី ពង្វក់(អ្នកដទៃ)ឱ្យវងេ្វងពីមាគ៌ារបស់អល់ឡោះ។ គេនឹងមានការ អាម៉ាស់ក្នុងលោកិយនេះ។ ហើយយើងនឹងឱ្យគេភ្លក្សទារុណកម្មនៃ ភ្លើងនរកដែលឆាបឆេះនៅថ្ងៃបរលោក។
Verse 10
ذَٰلِكَ بِمَا قَدَّمَتْ يَدَاكَ وَأَنَّ ٱللَّهَ لَيْسَ بِظَلَّـٰمٍ لِّلْعَبِيدِ
Transliteration dhālika bimā qaddamat yadāka wa-anna l-laha laysa biẓallāmin lil'ʿabīdi
Khmer នោះគឺដោយសារតែអ្វីដែលដៃទាំងពីររបស់អ្នកបាន ប្រព្រឹត្ដ។ ហើយពិតប្រាកដណាស់ អល់ឡោះមិនមែនជាអ្នកដែល បំពានលើខ្ញុំរបស់ទ្រង់ឡើយ។
Verse 11
وَمِنَ ٱلنَّاسِ مَن يَعْبُدُ ٱللَّهَ عَلَىٰ حَرْفٍ ۖ فَإِنْ أَصَابَهُۥ خَيْرٌ ٱطْمَأَنَّ بِهِۦ ۖ وَإِنْ أَصَابَتْهُ فِتْنَةٌ ٱنقَلَبَ عَلَىٰ وَجْهِهِۦ خَسِرَ ٱلدُّنْيَا وَٱلْـَٔاخِرَةَ ۚ ذَٰلِكَ هُوَ ٱلْخُسْرَانُ ٱلْمُبِينُ
Transliteration wamina l-nāsi man yaʿbudu l-laha ʿalā ḥarfin fa-in aṣābahu khayrun iṭ'ma-anna bihi wa-in aṣābathu fit'natun inqalaba ʿalā wajhihi khasira l-dun'yā wal-ākhirata dhālika huwa l-khus'rānu l-mubīnu
Khmer ហើយក្នុងចំណោមមនុស្សលោក មានអ្នកដែលគោរព សក្ការៈចំពោះអល់ឡោះដោយចិត្ដរារែក(ក្រោយពីបានចូលសាសនា អ៊ីស្លាមរួច)។ ហើយប្រសិនបើគេបានជួបប្រទះនឹងប្រការល្អ គឺគេ សប្បាយរីករាយនឹងវា(សាសនាអ៊ីស្លាម)។ តែប្រសិនបើគេបានជួប ប្រទះនឹងប្រការអាក្រក់ គេច្បាស់ជាត្រឡប់ទៅរកភាពដើមវិញ (ភាពគ្មានជំនឿ) ដោយបានខាតបង់ទាំងក្នុងលោកិយនិងថ្ងៃបរ-លោក។ នោះវាគឺជាការខាតបង់ដ៏ច្បាស់លាស់។
Verse 12
يَدْعُوا۟ مِن دُونِ ٱللَّهِ مَا لَا يَضُرُّهُۥ وَمَا لَا يَنفَعُهُۥ ۚ ذَٰلِكَ هُوَ ٱلضَّلَـٰلُ ٱلْبَعِيدُ
Transliteration yadʿū min dūni l-lahi mā lā yaḍurruhu wamā lā yanfaʿuhu dhālika huwa l-ḍalālu l-baʿīdu
Khmer ពួកគេបួងសួងសុំផេ្សងពីអល់ឡោះនូវអ្វីដែលមិនអាចធ្វើ ឱ្យគេមានគ្រោះថ្នាក់ និងមិនផ្តល់ផលប្រយោជន៍ដល់គេឡើយ។ នោះវាគឺជាការវងេ្វងដ៏សែនឆ្ងាយ។
Verse 13
يَدْعُوا۟ لَمَن ضَرُّهُۥٓ أَقْرَبُ مِن نَّفْعِهِۦ ۚ لَبِئْسَ ٱلْمَوْلَىٰ وَلَبِئْسَ ٱلْعَشِيرُ
Transliteration yadʿū laman ḍarruhu aqrabu min nafʿihi labi'sa l-mawlā walabi'sa l-ʿashīru
Khmer ពួកគេបួងសួងសុំពីអ្នកដែលផ្ដល់គ្រោះថ្នាក់ដល់គេជាង ផ្ដល់ផលប្រយោជន៍ដល់គេ។ នេះពិតជាអ្នកជួយដ៏អាក្រក់ និងជា គូកនដ៏អាក្រក់បំផុត។
Verse 14
إِنَّ ٱللَّهَ يُدْخِلُ ٱلَّذِينَ ءَامَنُوا۟ وَعَمِلُوا۟ ٱلصَّـٰلِحَـٰتِ جَنَّـٰتٍ تَجْرِى مِن تَحْتِهَا ٱلْأَنْهَـٰرُ ۚ إِنَّ ٱللَّهَ يَفْعَلُ مَا يُرِيدُ
Transliteration inna l-laha yud'khilu alladhīna āmanū waʿamilū l-ṣāliḥāti jannātin tajrī min taḥtihā l-anhāru inna l-laha yafʿalu mā yurīdu
Khmer ពិតប្រាកដណាស់ អល់ឡោះនឹងបញ្ចូលបណ្ដាអ្នកមានជំនឿ និងបានសាងអំពើល្អនោះ ទៅក្នុងឋានសួគ៌ដែលមានទនេ្លជាច្រើនហូរ កាត់ពីក្រោមវា។ ពិតប្រាកដណាស់ អល់ឡោះធ្វើអ្វីដែលទ្រង់មាន បំណង ។
Verse 15
مَن كَانَ يَظُنُّ أَن لَّن يَنصُرَهُ ٱللَّهُ فِى ٱلدُّنْيَا وَٱلْـَٔاخِرَةِ فَلْيَمْدُدْ بِسَبَبٍ إِلَى ٱلسَّمَآءِ ثُمَّ لْيَقْطَعْ فَلْيَنظُرْ هَلْ يُذْهِبَنَّ كَيْدُهُۥ مَا يَغِيظُ
Transliteration man kāna yaẓunnu an lan yanṣurahu l-lahu fī l-dun'yā wal-ākhirati falyamdud bisababin ilā l-samāi thumma l'yaqṭaʿ falyanẓur hal yudh'hibanna kayduhu mā yaghīẓu
Khmer អ្នកណាហើយដែលបានគិតថា អល់ឡោះនឹងមិនជួយគេ (មូហាំម៉ាត់)នៅលើលោកិយ និងថ្ងៃបរលោកនោះ ចូរឱ្យគេចង ខ្សែទៅនឹងដំបូលផ្ទះ បន្ទាប់មកចូរឱ្យគេចងកសម្លាប់ខ្លួនឯង ហើយ ចូរឱ្យគេមើលចុះ ថាតើឧបាយកលរបស់គេពិតជានឹងបំបាត់នូវអ្វី ដែលគេខឹងសម្បាឬទេ? (គឺអល់ឡោះនៅតែជួយមូហាំម៉ាត់)។
Verse 16
وَكَذَٰلِكَ أَنزَلْنَـٰهُ ءَايَـٰتٍۭ بَيِّنَـٰتٍ وَأَنَّ ٱللَّهَ يَهْدِى مَن يُرِيدُ
Transliteration wakadhālika anzalnāhu āyātin bayyinātin wa-anna l-laha yahdī man yurīdu
Khmer ហើយដូចេ្នះដែរ យើងបានបញ្ចុះវា(គម្ពីរគួរអាន)ជា ភស្ដុតាងៗយ៉ាងច្បាស់លាស់(ដើម្បីឱ្យមនុស្សលោកស្វែងយល់) ហើយពិតប្រាកដណាស់ អល់ឡោះនឹងចង្អុលបង្ហាញចំពោះអ្នក ណាដែលទ្រង់មានបំណង។
Verse 17
إِنَّ ٱلَّذِينَ ءَامَنُوا۟ وَٱلَّذِينَ هَادُوا۟ وَٱلصَّـٰبِـِٔينَ وَٱلنَّصَـٰرَىٰ وَٱلْمَجُوسَ وَٱلَّذِينَ أَشْرَكُوٓا۟ إِنَّ ٱللَّهَ يَفْصِلُ بَيْنَهُمْ يَوْمَ ٱلْقِيَـٰمَةِ ۚ إِنَّ ٱللَّهَ عَلَىٰ كُلِّ شَىْءٍ شَهِيدٌ
Transliteration inna alladhīna āmanū wa-alladhīna hādū wal-ṣābiīna wal-naṣārā wal-majūsa wa-alladhīna ashrakū inna l-laha yafṣilu baynahum yawma l-qiyāmati inna l-laha ʿalā kulli shayin shahīdun
Khmer ពិតប្រាកដណាស់ បណ្ដាអ្នកដែលមានជំនឿ និងពួកយ៉ាហ៊ូទី និងសពីអ៊ីន និងពួកណាសរ៉នី និងពួកម៉ាជូស៊ី និងពួកមូស្ហរី-គីន ពិតប្រាកដណាស់អល់ឡោះនឹងវិនិច្ឆ័យរវាងពួកគេនៅថ្ងៃបរលោក។ ពិតប្រាកដណាស់ អល់ឡោះគឺជាសាក្សីលើអ្វីៗទាំងអស់។
Verse 18
أَلَمْ تَرَ أَنَّ ٱللَّهَ يَسْجُدُ لَهُۥ مَن فِى ٱلسَّمَـٰوَٰتِ وَمَن فِى ٱلْأَرْضِ وَٱلشَّمْسُ وَٱلْقَمَرُ وَٱلنُّجُومُ وَٱلْجِبَالُ وَٱلشَّجَرُ وَٱلدَّوَآبُّ وَكَثِيرٌ مِّنَ ٱلنَّاسِ ۖ وَكَثِيرٌ حَقَّ عَلَيْهِ ٱلْعَذَابُ ۗ وَمَن يُهِنِ ٱللَّهُ فَمَا لَهُۥ مِن مُّكْرِمٍ ۚ إِنَّ ٱللَّهَ يَفْعَلُ مَا يَشَآءُ ۩
Transliteration alam tara anna l-laha yasjudu lahu man fī l-samāwāti waman fī l-arḍi wal-shamsu wal-qamaru wal-nujūmu wal-jibālu wal-shajaru wal-dawābu wakathīrun mina l-nāsi wakathīrun ḥaqqa ʿalayhi l-ʿadhābu waman yuhini l-lahu famā lahu min muk'rimin inna l-laha yafʿalu mā yashāu
Khmer តើអ្នកមិនបានឃើញទេឬថាៈ ពិតប្រាកដណាស់ អល់ឡោះ គឺត្រូវអ្នកដែលនៅលើមេឃជាច្រើនជាន់ និងផែនដី ព្រមទាំងព្រះអាទិត្យ និងព្រះច័ន្ទ និងហ្វូងផ្កាយ និងភ្នំ និងដើមឈើនានា និងសត្វ ធាតុទាំងអស់និងមនុស្សលោកភាគច្រើនស៊ូជូតចំពោះទ្រង់នោះ? ហើយ(មនុស្សលោក)ភាគច្រើន គឺត្រូវទទួលទារុណកម្ម។ ហើយ អ្នកណាដែលត្រូវអល់ឡោះធ្វើឱ្យគេអាម៉ាស់មុខ គឺគ្មានអ្នកណាលើក តម្កើងគេឡើយ។ ពិតប្រាកដណាស់ អល់ឡោះធ្វើនូវអ្វីដែលទ្រង់ មានចេតនា។
Verse 19
۞ هَـٰذَانِ خَصْمَانِ ٱخْتَصَمُوا۟ فِى رَبِّهِمْ ۖ فَٱلَّذِينَ كَفَرُوا۟ قُطِّعَتْ لَهُمْ ثِيَابٌ مِّن نَّارٍ يُصَبُّ مِن فَوْقِ رُءُوسِهِمُ ٱلْحَمِيمُ
Transliteration hādhāni khaṣmāni ikh'taṣamū fī rabbihim fa-alladhīna kafarū quṭṭiʿat lahum thiyābun min nārin yuṣabbu min fawqi ruūsihimu l-ḥamīmu
Khmer ក្រុមជម្លោះទាំងពីរ(អ្នកមានជំនឿ និងគ្មានជំនឿ)នេះបាន ឈ្លោះទាស់ទែងគ្នាក្នុងរឿងម្ចាស់របស់ពួកគេ។ ហើយពួកដែលគ្មាន ជំនឿ គឺត្រូវបានគេកាត់សំលៀកបំពាក់ពីភ្លើងនរកឱ្យពួកគេ រួចគេ ចាក់ទឹកពុះលើក្បាលពួកគេ។
Verse 20
يُصْهَرُ بِهِۦ مَا فِى بُطُونِهِمْ وَٱلْجُلُودُ
Transliteration yuṣ'haru bihi mā fī buṭūnihim wal-julūdu
Khmer អ្វីៗដែលនៅក្នុងពោះរបស់ពួកគេ និងស្បែកគឺនឹងត្រូវ រលាយដោយសារទឹកពុះនោះ។
Verse 21
وَلَهُم مَّقَـٰمِعُ مِنْ حَدِيدٍ
Transliteration walahum maqāmiʿu min ḥadīdin
Khmer ហើយរំពាត់ធ្វើអំពីដែកគឺសម្រាប់(ធ្វើទារុណកម្ម)ពួកគេ។
Verse 22
كُلَّمَآ أَرَادُوٓا۟ أَن يَخْرُجُوا۟ مِنْهَا مِنْ غَمٍّ أُعِيدُوا۟ فِيهَا وَذُوقُوا۟ عَذَابَ ٱلْحَرِيقِ
Transliteration kullamā arādū an yakhrujū min'hā min ghammin uʿīdū fīhā wadhūqū ʿadhāba l-ḥarīqi
Khmer រាល់ពេលដែលពួកគេព្យាយាមចង់ចាកចេញពីវា(ភ្លើង នរក)ដោយសារភាពឈឺចាប់នោះ ពួកគេត្រូវគេរុញត្រឡប់ទៅក្នុង វាវិញ។ ហើយ(មានគេនិយាយទៅកាន់ពួកគេថា) ចូរពួកអ្នកភ្លក្ស នូវទារុណកម្មនៃភ្លើងឆាបឆេះនេះចុះ។
Verse 23
إِنَّ ٱللَّهَ يُدْخِلُ ٱلَّذِينَ ءَامَنُوا۟ وَعَمِلُوا۟ ٱلصَّـٰلِحَـٰتِ جَنَّـٰتٍ تَجْرِى مِن تَحْتِهَا ٱلْأَنْهَـٰرُ يُحَلَّوْنَ فِيهَا مِنْ أَسَاوِرَ مِن ذَهَبٍ وَلُؤْلُؤًا ۖ وَلِبَاسُهُمْ فِيهَا حَرِيرٌ
Transliteration inna l-laha yud'khilu alladhīna āmanū waʿamilū l-ṣāliḥāti jannātin tajrī min taḥtihā l-anhāru yuḥallawna fīhā min asāwira min dhahabin walu'lu-an walibāsuhum fīhā ḥarīrun
Khmer ពិតប្រាកដណាស់ អល់ឡោះនឹងបញ្ចូលបណ្ដាអ្នកដែលមាន ជំនឿនិងបានសាងអំពើល្អទៅក្នុងឋានសួគ៌ដែលមានទនេ្លជាច្រើនហូរ កាត់ពីក្រោមវា ដោយគេតុបតែងលំអឱ្យពួកគេនៅក្នុងនោះជាមួយ នឹងកងដៃកងជើងធ្វើពីមាសនិងគជ់ខ្យង។ ហើយសំលៀកបំពាក់ របស់ពួកគេនៅក្នុងនោះគឺក្រណាត់សូត្រ។
Verse 24
وَهُدُوٓا۟ إِلَى ٱلطَّيِّبِ مِنَ ٱلْقَوْلِ وَهُدُوٓا۟ إِلَىٰ صِرَٰطِ ٱلْحَمِيدِ
Transliteration wahudū ilā l-ṭayibi mina l-qawli wahudū ilā ṣirāṭi l-ḥamīdi
Khmer ហើយពួកគេត្រូវបានគេចង្អុលបង្ហាញ(នៅក្នុងលោកិយ) ទៅរកពាក្យសំដីដែលល្អៗ(ឡាអ៊ីឡាហាអ៊ិលឡល់ឡោះ ការរំលឹក ឈ្មោះអល់ឡោះ ការសូត្រគម្ពីរគួរអាន...)។ ហើយពួកគេត្រូវ បានគេចង្អុលបង្ហាញទៅរកមាគ៌ារបស់ទ្រង់ដែលជាទីកោតសរសើរ (សាសនាអ៊ីស្លាម)។
Verse 25
إِنَّ ٱلَّذِينَ كَفَرُوا۟ وَيَصُدُّونَ عَن سَبِيلِ ٱللَّهِ وَٱلْمَسْجِدِ ٱلْحَرَامِ ٱلَّذِى جَعَلْنَـٰهُ لِلنَّاسِ سَوَآءً ٱلْعَـٰكِفُ فِيهِ وَٱلْبَادِ ۚ وَمَن يُرِدْ فِيهِ بِإِلْحَادٍۭ بِظُلْمٍ نُّذِقْهُ مِنْ عَذَابٍ أَلِيمٍ
Transliteration inna alladhīna kafarū wayaṣuddūna ʿan sabīli l-lahi wal-masjidi l-ḥarāmi alladhī jaʿalnāhu lilnnāsi sawāan l-ʿākifu fīhi wal-bādi waman yurid fīhi bi-il'ḥādin biẓul'min nudhiq'hu min ʿadhābin alīmin
Khmer ពិតប្រាកដណាស់ ពួកដែលបានប្រឆាំង ហើយរារាំងអ្នក ដទៃពីមាគ៌ារបស់អល់ឡោះ និងម៉ាស្ជីទិលហារ៉មដែលយើងបាន បង្កើតវាសម្រាប់មនុស្សលោកទូទៅ(ក្នុងការគោរពសក្ការៈ) ទោះបីអ្នករស់នៅទីនោះ ឬអ្នកមកពីក្រៅ(ពួកគេនឹងទទួលទារុណកម្ម ដ៏សែនឈឺចាប់)។ ហើយអ្នកណាដែលមានបំណងប្រព្រឹត្ដអំពើ អាក្រក់ទាំងបំពាននៅទីនោះ យើងនឹងឱ្យគេភ្លក្សទារុណកម្មដ៏សែន ឈឺចាប់ជាមិនខាន។
Verse 26
وَإِذْ بَوَّأْنَا لِإِبْرَٰهِيمَ مَكَانَ ٱلْبَيْتِ أَن لَّا تُشْرِكْ بِى شَيْـًٔا وَطَهِّرْ بَيْتِىَ لِلطَّآئِفِينَ وَٱلْقَآئِمِينَ وَٱلرُّكَّعِ ٱلسُّجُودِ
Transliteration wa-idh bawwanā li-ib'rāhīma makāna l-bayti an lā tush'rik bī shayan waṭahhir baytiya lilṭṭāifīna wal-qāimīna wal-rukaʿi l-sujūdi
Khmer ហើយ(ចូរចងចាំ)នៅពេលដែលយើងបានបង្ហាញកន្លែង សាងសង់ផ្ទះ(កាក់ហ្ពះ)ដល់អ៊ីព្រហ៊ីម(យើងបានមានបន្ទូលថា)ចូរ អ្នកកុំប្រព្រឹត្ដអំពើស្ហ៊ីរិកមកចំពោះយើងឱ្យសោះ ហើយអ្នកត្រូវ សំអាតផ្ទះរបស់យើងទុកសម្រាប់បណ្ដាអ្នកដែលតវ៉ាហ្វ និងបណ្ដា អ្នកដែលឈរ(ថ្វាយបង្គំ) ហើយនិងបណ្ដាអ្នកដែលរូកុស៊ូជូត។
Verse 27
وَأَذِّن فِى ٱلنَّاسِ بِٱلْحَجِّ يَأْتُوكَ رِجَالًا وَعَلَىٰ كُلِّ ضَامِرٍ يَأْتِينَ مِن كُلِّ فَجٍّ عَمِيقٍ
Transliteration wa-adhin fī l-nāsi bil-ḥaji yatūka rijālan waʿalā kulli ḍāmirin yatīna min kulli fajjin ʿamīqin
Khmer ហើយចូរអ្នកប្រកាសអំពាវនាវដល់មនុស្សលោកអំពីការ ធ្វើហាជ្ជី។ ពួកគេនឹងមកកាន់អ្នក(តាមការអំពាវនាវ)ដោយថ្មើរ ជើងនិងដោយជិះសត្វអូដ្ឋដែលពួកគេនឹងមកពីគ្រប់ច្រកល្ហកដ៏សែន ឆ្ងាយ។
Verse 28
لِّيَشْهَدُوا۟ مَنَـٰفِعَ لَهُمْ وَيَذْكُرُوا۟ ٱسْمَ ٱللَّهِ فِىٓ أَيَّامٍ مَّعْلُومَـٰتٍ عَلَىٰ مَا رَزَقَهُم مِّنۢ بَهِيمَةِ ٱلْأَنْعَـٰمِ ۖ فَكُلُوا۟ مِنْهَا وَأَطْعِمُوا۟ ٱلْبَآئِسَ ٱلْفَقِيرَ
Transliteration liyashhadū manāfiʿa lahum wayadhkurū is'ma l-lahi fī ayyāmin maʿlūmātin ʿalā mā razaqahum min bahīmati l-anʿāmi fakulū min'hā wa-aṭʿimū l-bāisa l-faqīra
Khmer ដើម្បីពួកគេនឹងឃើញផលប្រយោជន៍សម្រាប់ពួកគេ(ផលបុណ្យហាជ្ជី និងផលចំណេញពីជំនួញ) ហើយពួកគេរំលឹកឈ្មោះ របស់អល់ឡោះក្នុងអំឡុងថ្ងៃដែលគេបានកំណត់(ថ្ងៃទីដប់ ដប់មួយ ដប់ពីរ ដប់បី នៃខែហ៊្សុលហិជ្ជះ)ចំពោះអ្វីដែលទ្រង់បានប្រទានលាភ សក្ការៈដល់ពួកគេអំពីសត្វពាហនៈ។ ដូចេ្នះ ចូរពួកអ្នកបរិភោគអំពី វា និងបរិច្ចាគឱ្យអ្នកក្រលំបាក។
Verse 29
ثُمَّ لْيَقْضُوا۟ تَفَثَهُمْ وَلْيُوفُوا۟ نُذُورَهُمْ وَلْيَطَّوَّفُوا۟ بِٱلْبَيْتِ ٱلْعَتِيقِ
Transliteration thumma l'yaqḍū tafathahum walyūfū nudhūrahum walyaṭṭawwafū bil-bayti l-ʿatīqi
Khmer បន្ទាប់មកចូរឱ្យពួកគេបំពេញករណីយកិច្ចរបស់ពួកគេឱ្យ បានចប់សព្វគ្រប់ ហើយចូរឱ្យពួកគេបំពេញនូវការសច្ចារបស់ពួកគេ (សច្ចានឹងសំឡេះសត្វ នៅរដូវហាជ្ជី និងក្នុងកាតព្វកិច្ចផេ្សងៗទៀត) និងឱ្យពួកគេតវ៉ាហ្វជុំវិញកាក់ហ្ពះចុះ។
Verse 30
ذَٰلِكَ وَمَن يُعَظِّمْ حُرُمَـٰتِ ٱللَّهِ فَهُوَ خَيْرٌ لَّهُۥ عِندَ رَبِّهِۦ ۗ وَأُحِلَّتْ لَكُمُ ٱلْأَنْعَـٰمُ إِلَّا مَا يُتْلَىٰ عَلَيْكُمْ ۖ فَٱجْتَنِبُوا۟ ٱلرِّجْسَ مِنَ ٱلْأَوْثَـٰنِ وَٱجْتَنِبُوا۟ قَوْلَ ٱلزُّورِ
Transliteration dhālika waman yuʿaẓẓim ḥurumāti l-lahi fahuwa khayrun lahu ʿinda rabbihi wa-uḥillat lakumu l-anʿāmu illā mā yut'lā ʿalaykum fa-ij'tanibū l-rij'sa mina l-awthāni wa-ij'tanibū qawla l-zūri
Khmer នោះគឺជា(បទបញ្ជារបស់អល់ឡោះ)។ អ្នកណាហើយ ដែលលើកតម្កើងនូវបទបញ្ញត្ដិរបស់អល់ឡោះ គឺជាការប្រសើរ សម្រាប់គេចំពោះម្ចាស់របស់គេ។ ហើយសត្វពាហនៈគ្រប់ប្រភេទ ត្រូវបានគេអនុញ្ញាតឱ្យពួកអ្នក លើកលែងតែអ្វីដែលត្រូវគេសូត្រ (ហាមឃាត់)ចំពោះពួកអ្នកប៉ុណ្ណោះ។ ដូចេ្នះ ចូរពួកអ្នកចៀសវាង ពីប្រការកខ្វក់អំពី(ការគោរព)រូបសំណាកនានា និងត្រូវចៀសវាង ពីការនិយាយកុហក។
Verse 31
حُنَفَآءَ لِلَّهِ غَيْرَ مُشْرِكِينَ بِهِۦ ۚ وَمَن يُشْرِكْ بِٱللَّهِ فَكَأَنَّمَا خَرَّ مِنَ ٱلسَّمَآءِ فَتَخْطَفُهُ ٱلطَّيْرُ أَوْ تَهْوِى بِهِ ٱلرِّيحُ فِى مَكَانٍ سَحِيقٍ
Transliteration ḥunafāa lillahi ghayra mush'rikīna bihi waman yush'rik bil-lahi faka-annamā kharra mina l-samāi fatakhṭafuhu l-ṭayru aw tahwī bihi l-rīḥu fī makānin saḥīqin
Khmer ដោយពួកគេស្មោះត្រង់ចំពោះអល់ឡោះតែមួយគត់មិន មែនជាពួកស្ហ៊ីរិកនឹងទ្រង់ឡើយ។ ហើយអ្នកណាដែលធ្វើស្ហ៊ីរិកនឹង អល់ឡោះនោះ គឺហាក់បីដូចជាគេបានធ្លាក់ពីលើមេឃ ហើយត្រូវ សត្វស្លាប(សាហាវ)មួយបានឆក់យកគេ ឬក៏ត្រូវខ្យល់ព្យុះបក់កួច យកគេទៅធ្លាក់កន្លែងមួយដ៏ឆ្ងាយ។
Verse 32
ذَٰلِكَ وَمَن يُعَظِّمْ شَعَـٰٓئِرَ ٱللَّهِ فَإِنَّهَا مِن تَقْوَى ٱلْقُلُوبِ
Transliteration dhālika waman yuʿaẓẓim shaʿāira l-lahi fa-innahā min taqwā l-qulūbi
Khmer នោះគឺជា(បទបញ្ជារបស់អល់ឡោះ)។ ហើយអ្នកណា ដែលបានលើកតម្កើងនិមិត្ដសញ្ញានានារបស់អល់ឡោះ គឺពិតប្រាកដ ណាស់ វាបញ្ជាក់ពីទឹកចិត្ដដែលកោតខ្លាចអល់ឡោះ។
Verse 33
لَكُمْ فِيهَا مَنَـٰفِعُ إِلَىٰٓ أَجَلٍ مُّسَمًّى ثُمَّ مَحِلُّهَآ إِلَى ٱلْبَيْتِ ٱلْعَتِيقِ
Transliteration lakum fīhā manāfiʿu ilā ajalin musamman thumma maḥilluhā ilā l-bayti l-ʿatīqi
Khmer ចំពោះវាគឺមានប្រយោជន៍ជាច្រើនសម្រាប់ពួកអ្នក(ជិះ ឬ ច្របាច់យកទឹកដោះ)រហូតដល់ពេលកំណត់(ត្រូវសំឡេះ)។ បន្ទាប់ មកកន្លែងដែលត្រូវសំឡេះនោះគឺនៅទឹកដីអាល់ហារ៉ម។
Verse 34
وَلِكُلِّ أُمَّةٍ جَعَلْنَا مَنسَكًا لِّيَذْكُرُوا۟ ٱسْمَ ٱللَّهِ عَلَىٰ مَا رَزَقَهُم مِّنۢ بَهِيمَةِ ٱلْأَنْعَـٰمِ ۗ فَإِلَـٰهُكُمْ إِلَـٰهٌ وَٰحِدٌ فَلَهُۥٓ أَسْلِمُوا۟ ۗ وَبَشِّرِ ٱلْمُخْبِتِينَ
Transliteration walikulli ummatin jaʿalnā mansakan liyadhkurū is'ma l-lahi ʿalā mā razaqahum min bahīmati l-anʿāmi fa-ilāhukum ilāhun wāḥidun falahu aslimū wabashiri l-mukh'bitīna
Khmer ហើយរាល់ប្រជាជាតិគ្រប់ជំនាន់ យើងបានកំណត់ឱ្យមាន ពិធីសំឡេះសត្វ ដើម្បីឱ្យពួកគេរំលឹកឈ្មោះរបស់អល់ឡោះ(សូត្រ بِسْمِ اللهِ )ទៅលើអ្វីដែលទ្រង់បានប្រទានលាភសក្ការៈដល់ពួកគេ អំពីសត្វពាហនៈទាំងឡាយ។ ដូចេ្នះម្ចាស់របស់ពួកអ្នកគឺជាម្ចាស់តែ មួយគត់ ហើយចូរពួកអ្នកប្រគល់ខ្លួនទៅចំពោះទ្រង់។ ហើយចូរអ្នក (មូហាំម៉ាត់)ផ្ដល់ដំណឹងរីករាយដល់បណ្ដាអ្នកដែលគោរពប្រតិបត្ដិ (តាមបទបញ្ញតិ្ដរបស់ទ្រង់)។
Verse 35
ٱلَّذِينَ إِذَا ذُكِرَ ٱللَّهُ وَجِلَتْ قُلُوبُهُمْ وَٱلصَّـٰبِرِينَ عَلَىٰ مَآ أَصَابَهُمْ وَٱلْمُقِيمِى ٱلصَّلَوٰةِ وَمِمَّا رَزَقْنَـٰهُمْ يُنفِقُونَ
Transliteration alladhīna idhā dhukira l-lahu wajilat qulūbuhum wal-ṣābirīna ʿalā mā aṣābahum wal-muqīmī l-ṣalati wamimmā razaqnāhum yunfiqūna
Khmer គឺបណ្ដាអ្នកដែលចិត្ដរបស់ពួកគេភ័យរន្ធត់នៅពេលដែល មានគេរំលឹកពីអល់ឡោះ ហើយពួកគេអត់ធ្មត់ចំពោះអ្វីដែលបាន កើតឡើងទៅលើពួកគេ(គ្រោះថ្នាក់ ភាពក្រីក្រ ឈឺថ្កាត់...) ហើយ ពួកគេប្រតិបត្ដិសឡាត និងបរិច្ចាគមួយចំនួននូវអ្វីដែលយើងបាន ប្រទានលាភសក្ការៈដល់ពួកគេ។
Verse 36
وَٱلْبُدْنَ جَعَلْنَـٰهَا لَكُم مِّن شَعَـٰٓئِرِ ٱللَّهِ لَكُمْ فِيهَا خَيْرٌ ۖ فَٱذْكُرُوا۟ ٱسْمَ ٱللَّهِ عَلَيْهَا صَوَآفَّ ۖ فَإِذَا وَجَبَتْ جُنُوبُهَا فَكُلُوا۟ مِنْهَا وَأَطْعِمُوا۟ ٱلْقَانِعَ وَٱلْمُعْتَرَّ ۚ كَذَٰلِكَ سَخَّرْنَـٰهَا لَكُمْ لَعَلَّكُمْ تَشْكُرُونَ
Transliteration wal-bud'na jaʿalnāhā lakum min shaʿāiri l-lahi lakum fīhā khayrun fa-udh'kurū is'ma l-lahi ʿalayhā ṣawāffa fa-idhā wajabat junūbuhā fakulū min'hā wa-aṭʿimū l-qāniʿa wal-muʿ'tara kadhālika sakharnāhā lakum laʿallakum tashkurūna
Khmer ហើយសត្វអូដ្ឋ យើងបានបង្កើតវាជានិមិត្ដសញ្ញាមួយនៃ និមិត្ដសញ្ញាជាច្រើនរបស់អល់ឡោះសម្រាប់ពួកអ្នកដោយសត្វនោះ មានប្រយោជន៍បំផុតសម្រាប់ពួកអ្នក ។ ដូចេ្នះ ចូរពួកអ្នករំលឹក ឈ្មោះរបស់អល់ឡោះទៅលើវា(នៅពេលសំឡេះសត្វអូដ្ឋ) ខណៈ ដែលវាឈរ។ ហើយនៅពេលដែលខ្លួនរបស់វាបានដួល(ស្លាប់) ហើយនោះ ចូរពួកអ្នកទទួលទានមួយចំនួនអំពីវា ហើយត្រូវចែក ចាយដល់អ្នកក្រដែលមិនហ៊ានសុំ និងអ្នកក្រដែលដាច់ចិត្ដសុំ។ ដូច្នោះហើយ យើងបានបង្កើតវាជាប្រយោជន៍សម្រាប់ពួកអ្នក សង្ឃឹមថាពួកអ្នកនឹងដឹងគុណ(មកចំពោះយើង)។
Verse 37
لَن يَنَالَ ٱللَّهَ لُحُومُهَا وَلَا دِمَآؤُهَا وَلَـٰكِن يَنَالُهُ ٱلتَّقْوَىٰ مِنكُمْ ۚ كَذَٰلِكَ سَخَّرَهَا لَكُمْ لِتُكَبِّرُوا۟ ٱللَّهَ عَلَىٰ مَا هَدَىٰكُمْ ۗ وَبَشِّرِ ٱلْمُحْسِنِينَ
Transliteration lan yanāla l-laha luḥūmuhā walā dimāuhā walākin yanāluhu l-taqwā minkum kadhālika sakharahā lakum litukabbirū l-laha ʿalā mā hadākum wabashiri l-muḥ'sinīna
Khmer សាច់របស់វា និងឈាមរបស់វាទាំងអស់មិនអាចទៅដល់ អល់ឡោះឡើយ ក៏ប៉ុន្ដែការកោតខ្លាច(អល់ឡោះ)អំពីពួកអ្នកទេ ដែលអាចទៅដល់ទ្រង់នោះ។ ដូច្នោះដែរ ទ្រង់បានបង្កើតវាជាប្រ-យោជន៍សម្រាប់ពួកអ្នក ដើម្បីឱ្យពួកអ្នកលើកតម្កើងអល់ឡោះទៅ លើអ្វីដែលទ្រង់បានចង្អុលបង្ហាញដល់ពួកអ្នក។ ហើយចូរអ្នក (មូហាំម៉ាត់)ផ្ដល់ដំណឹងរីករាយដល់បណ្ដាអ្នកដែលសាងអំពើល្អ។
Verse 38
۞ إِنَّ ٱللَّهَ يُدَٰفِعُ عَنِ ٱلَّذِينَ ءَامَنُوٓا۟ ۗ إِنَّ ٱللَّهَ لَا يُحِبُّ كُلَّ خَوَّانٍ كَفُورٍ
Transliteration inna l-laha yudāfiʿu ʿani alladhīna āmanū inna l-laha lā yuḥibbu kulla khawwānin kafūrin
Khmer ពិតប្រាកដណាស់ អល់ឡោះនឹងការពារបណ្ដាអ្នកដែល មានជំនឿ(ពីឧបាយកលរបស់ពួកដែលគ្មានជំនឿ)។ ពិតប្រាកដ ណាស់ អល់ឡោះមិនស្រឡាញ់រាល់អ្នកដែលក្បត់រមិលគុណឡើយ។
Verse 39
أُذِنَ لِلَّذِينَ يُقَـٰتَلُونَ بِأَنَّهُمْ ظُلِمُوا۟ ۚ وَإِنَّ ٱللَّهَ عَلَىٰ نَصْرِهِمْ لَقَدِيرٌ
Transliteration udhina lilladhīna yuqātalūna bi-annahum ẓulimū wa-inna l-laha ʿalā naṣrihim laqadīrun
Khmer (ឥឡូវនេះ)គេបានអនុញ្ញាត(ឱ្យធ្វើសង្គ្រាម)ឱ្យបណ្ដា អ្នក(ដែលមានជំនឿ)ដែលត្រូវគេធ្វើសង្គ្រាមមកលើ ដោយសារ តែពួកគេត្រូវបានគេបំពាន។ ហើយពិតប្រាកដណាស់ អល់ឡោះ មានអានុភាពជួយដល់ពួកគេ។
Verse 40
ٱلَّذِينَ أُخْرِجُوا۟ مِن دِيَـٰرِهِم بِغَيْرِ حَقٍّ إِلَّآ أَن يَقُولُوا۟ رَبُّنَا ٱللَّهُ ۗ وَلَوْلَا دَفْعُ ٱللَّهِ ٱلنَّاسَ بَعْضَهُم بِبَعْضٍ لَّهُدِّمَتْ صَوَٰمِعُ وَبِيَعٌ وَصَلَوَٰتٌ وَمَسَـٰجِدُ يُذْكَرُ فِيهَا ٱسْمُ ٱللَّهِ كَثِيرًا ۗ وَلَيَنصُرَنَّ ٱللَّهُ مَن يَنصُرُهُۥٓ ۗ إِنَّ ٱللَّهَ لَقَوِىٌّ عَزِيزٌ
Transliteration alladhīna ukh'rijū min diyārihim bighayri ḥaqqin illā an yaqūlū rabbunā l-lahu walawlā dafʿu l-lahi l-nāsa baʿḍahum bibaʿḍin lahuddimat ṣawāmiʿu wabiyaʿun waṣalawātun wamasājidu yudh'karu fīhā us'mu l-lahi kathīran walayanṣuranna l-lahu man yanṣuruhu inna l-laha laqawiyyun ʿazīzun
Khmer គឺបណ្ដាអ្នកដែលត្រូវបានគេបណេ្ដញចេញពីលំនៅដ្ឋានរបស់ ពួកគេ ដោយគ្មានកំហុសអ្វីក្រៅពីពួកគេនិយាយថាៈ ម្ចាស់របស់ពួក យើងគឺអល់ឡោះនោះឡើយ។ ហើយប្រសិនបើគ្មានការទប់ស្កាត់ របស់អល់ឡោះចំពោះមនុស្សលោកពីក្រុមមួយទៅក្រុមមួយទេ នោះ ប្រាកដជាអាស្រមរបស់ឥសីនិងវិហារ(របស់ណាសរ៉នី) និង ទីបូជា(របស់យ៉ាហ៊ូទី) ហើយនិងបណ្ដាវិហារអ៊ីស្លាមដែលគេកំពុង រំលឹកឈ្មោះរបស់អល់ឡោះជាច្រើននៅក្នុងនោះនឹងត្រូវគេបំផ្លាញ ខេ្ទចខ្ទីអស់ជាមិនខាន។ ហើយអល់ឡោះពិតជានឹងជួយអ្នកណា ដែលជួយទ្រង់(ក្នុងការផ្សព្វផ្សាយសាសនា)។ ពិតប្រាកដណាស់ អល់ឡោះមហាខ្លាំងក្លា មហាខ្លាំងពូកែ។
Verse 41
ٱلَّذِينَ إِن مَّكَّنَّـٰهُمْ فِى ٱلْأَرْضِ أَقَامُوا۟ ٱلصَّلَوٰةَ وَءَاتَوُا۟ ٱلزَّكَوٰةَ وَأَمَرُوا۟ بِٱلْمَعْرُوفِ وَنَهَوْا۟ عَنِ ٱلْمُنكَرِ ۗ وَلِلَّهِ عَـٰقِبَةُ ٱلْأُمُورِ
Transliteration alladhīna in makkannāhum fī l-arḍi aqāmū l-ṣalata waātawū l-zakata wa-amarū bil-maʿrūfi wanahaw ʿani l-munkari walillahi ʿāqibatu l-umūri
Khmer គឺបណ្ដាអ្នក(ដែលយើងបានសន្យាថាជួយពួកគេ) ប្រសិន បើយើងបានផ្ដល់សិទ្ធិអំណាចឱ្យពួកគេនៅលើផែនដីនេះ ពួកគេបាន ប្រតិបត្ដិសឡាត និងបានបរិច្ចាគហ្សាកាត់ ព្រមទាំងបានប្រើគ្នាឱ្យ ធ្វើប្រការល្អ និងបានហាមឃាត់គ្នាអំពីប្រការអាក្រក់ ហើយលទ្ធផលចុងក្រោយនៃកិច្ចការទាំងអស់គឺវិលត្រឡប់ទៅរកអល់ឡោះ វិញ។
Verse 42
وَإِن يُكَذِّبُوكَ فَقَدْ كَذَّبَتْ قَبْلَهُمْ قَوْمُ نُوحٍ وَعَادٌ وَثَمُودُ
Transliteration wa-in yukadhibūka faqad kadhabat qablahum qawmu nūḥin waʿādun wathamūdu
Khmer តែប្រសិនបើពួកគេបដិសេធនឹងអ្នក(មូហាំម៉ាត់)វិញនោះ ជាការពិតណាស់ ក្រុមរបស់នួហ និងក្រុមអាដ ហើយនិងក្រុម សាមូដក៏បានបដិសេធមុនពួកគេដែរ។
Verse 43
وَقَوْمُ إِبْرَٰهِيمَ وَقَوْمُ لُوطٍ
Transliteration waqawmu ib'rāhīma waqawmu lūṭin
Khmer ហើយក្រុមអ៊ីព្រហ៊ីម និងក្រុមលូត(ក៏បានបដិសេធដែរ)។
Verse 44
وَأَصْحَـٰبُ مَدْيَنَ ۖ وَكُذِّبَ مُوسَىٰ فَأَمْلَيْتُ لِلْكَـٰفِرِينَ ثُمَّ أَخَذْتُهُمْ ۖ فَكَيْفَ كَانَ نَكِيرِ
Transliteration wa-aṣḥābu madyana wakudhiba mūsā fa-amlaytu lil'kāfirīna thumma akhadhtuhum fakayfa kāna nakīri
Khmer ព្រមទាំងអ្នកស្រុករបស់ម៉ាទយ៉ាន់ផងដែរ។ ហើយមូសា ក៏ត្រូវបានគេបដិសេធ(មិនទទួលយកការដាស់តឿនពីគេដែរ)យើង ក៏បានពន្យារពេលឱ្យពួកដែលប្រឆាំងមួយរយៈ បន្ទាប់មកយើងបាន ធ្វើទារុណកម្មពួកគេ។ តើការបំផ្លាញរបស់យើង(ចំពោះពួកគេ) យ៉ាងដូចមេ្ដចដែរ?
Verse 45
فَكَأَيِّن مِّن قَرْيَةٍ أَهْلَكْنَـٰهَا وَهِىَ ظَالِمَةٌ فَهِىَ خَاوِيَةٌ عَلَىٰ عُرُوشِهَا وَبِئْرٍ مُّعَطَّلَةٍ وَقَصْرٍ مَّشِيدٍ
Transliteration faka-ayyin min qaryatin ahlaknāhā wahiya ẓālimatun fahiya khāwiyatun ʿalā ʿurūshihā wabi'rin muʿaṭṭalatin waqaṣrin mashīdin
Khmer ហើយភូមិស្រុកជាច្រើនមកហើយដែលយើងបានបំផ្លាញវា ខណៈដែលវា(អ្នកភូមិស្រុក)ជាអ្នកដែលបំពាន ដូចេ្នះវាក៏បាក់ខេ្ទច ខ្ទីអស់(មនុស្សនិងលំនៅដ្ឋាន) ហើយអណ្ដូងទឹកត្រូវបោះបង់ចោល ហើយវិមានដ៏ស្កឹមស្កៃក៏ត្រូវវិនាសដែរ។
Verse 46
أَفَلَمْ يَسِيرُوا۟ فِى ٱلْأَرْضِ فَتَكُونَ لَهُمْ قُلُوبٌ يَعْقِلُونَ بِهَآ أَوْ ءَاذَانٌ يَسْمَعُونَ بِهَا ۖ فَإِنَّهَا لَا تَعْمَى ٱلْأَبْصَـٰرُ وَلَـٰكِن تَعْمَى ٱلْقُلُوبُ ٱلَّتِى فِى ٱلصُّدُورِ
Transliteration afalam yasīrū fī l-arḍi fatakūna lahum qulūbun yaʿqilūna bihā aw ādhānun yasmaʿūna bihā fa-innahā lā taʿmā l-abṣāru walākin taʿmā l-qulūbu allatī fī l-ṣudūri
Khmer ដូចេ្នះ តើពួកគេ(ពួកប្រឆាំងនឹងមូហាំម៉ាត់)មិនបានធ្វើ ដំណើរនៅលើផែនដីនេះ ហើយពួកគេមិនមានចិត្ដគិតពិចារណា លើវា ឬមិនយកត្រចៀកស្ដាប់វាទេឬ? ហើយពិតប្រាកដណាស់ រឿងរ៉ាវនោះភ្នែក(របស់ពួកគេ)មិនងងឹតទេ តែចិត្ដដែលនៅក្នុង ទ្រូងទេដែលងងឹតនោះ។
Verse 47
وَيَسْتَعْجِلُونَكَ بِٱلْعَذَابِ وَلَن يُخْلِفَ ٱللَّهُ وَعْدَهُۥ ۚ وَإِنَّ يَوْمًا عِندَ رَبِّكَ كَأَلْفِ سَنَةٍ مِّمَّا تَعُدُّونَ
Transliteration wayastaʿjilūnaka bil-ʿadhābi walan yukh'lifa l-lahu waʿdahu wa-inna yawman ʿinda rabbika ka-alfi sanatin mimmā taʿuddūna
Khmer ហើយពួកគេសុំអ្នក(មូហាំម៉ាត់)ឱ្យផ្ដល់នូវទារុណកម្ម ភ្លាមៗ ហើយអល់ឡោះមិនធ្វើខុសសន្យារបស់ទ្រង់ឡើយ។ ហើយ ពិតប្រាកដណាស់ មួយថ្ងៃសម្រាប់ម្ចាស់របស់អ្នក(ថ្ងៃបរលោក) គឺ ដូចជាមួយពាន់ឆ្នាំតាមអ្វីដែលពួកអ្នករាប់(ក្នុងលោកិយនេះ)។
Verse 48
وَكَأَيِّن مِّن قَرْيَةٍ أَمْلَيْتُ لَهَا وَهِىَ ظَالِمَةٌ ثُمَّ أَخَذْتُهَا وَإِلَىَّ ٱلْمَصِيرُ
Transliteration waka-ayyin min qaryatin amlaytu lahā wahiya ẓālimatun thumma akhadhtuhā wa-ilayya l-maṣīru
Khmer ហើយមានភូមិស្រុកជាច្រើនដែលយើងបានពន្យារពេលឱ្យ វា(ក្នុងការធ្វើទារុណកម្ម) ខណៈដែលវា(អ្នកភូមិស្រុក)ជាអ្នក ដែលបំពាន។ បន្ទាប់មកយើងបានធ្វើទារុណកម្មវា។ ហើយចំពោះ យើងតែមួយគត់ដែលជាកន្លែងវិលត្រឡប់។
Verse 49
قُلْ يَـٰٓأَيُّهَا ٱلنَّاسُ إِنَّمَآ أَنَا۠ لَكُمْ نَذِيرٌ مُّبِينٌ
Transliteration qul yāayyuhā l-nāsu innamā anā lakum nadhīrun mubīnun
Khmer ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ឱមនុស្សលោក. តាមពិត ខ្ញុំគ្រាន់តែជាអ្នកដាស់តឿនព្រមានដ៏ច្បាស់លាស់សម្រាប់ពួកអ្នក ប៉ុណ្ណោះ។
Verse 50
فَٱلَّذِينَ ءَامَنُوا۟ وَعَمِلُوا۟ ٱلصَّـٰلِحَـٰتِ لَهُم مَّغْفِرَةٌ وَرِزْقٌ كَرِيمٌ
Transliteration fa-alladhīna āmanū waʿamilū l-ṣāliḥāti lahum maghfiratun wariz'qun karīmun
Khmer ដូចេ្នះ បណ្ដាអ្នកដែលមានជំនឿ និងបានសាងអំពើល្អត្រឹម ត្រូវ ពួកគេនឹងទទួលបានការអភ័យទោស និងលាភសក្ការៈដ៏ប្រពៃ (នៅថ្ងៃបរលោក)។
Verse 51
وَٱلَّذِينَ سَعَوْا۟ فِىٓ ءَايَـٰتِنَا مُعَـٰجِزِينَ أُو۟لَـٰٓئِكَ أَصْحَـٰبُ ٱلْجَحِيمِ
Transliteration wa-alladhīna saʿaw fī āyātinā muʿājizīna ulāika aṣḥābu l-jaḥīmi
Khmer ហើយពួកដែលបានព្យាយាមប្រឆាំងនឹងភស្ដុតាងៗរបស់ យើងដោយពួកគេប្រជែងចង់ឈ្នះនោះ ពួកទាំងនោះគឺជាពួកនរក ជើហ៊ីម។
Verse 52
وَمَآ أَرْسَلْنَا مِن قَبْلِكَ مِن رَّسُولٍ وَلَا نَبِىٍّ إِلَّآ إِذَا تَمَنَّىٰٓ أَلْقَى ٱلشَّيْطَـٰنُ فِىٓ أُمْنِيَّتِهِۦ فَيَنسَخُ ٱللَّهُ مَا يُلْقِى ٱلشَّيْطَـٰنُ ثُمَّ يُحْكِمُ ٱللَّهُ ءَايَـٰتِهِۦ ۗ وَٱللَّهُ عَلِيمٌ حَكِيمٌ
Transliteration wamā arsalnā min qablika min rasūlin walā nabiyyin illā idhā tamannā alqā l-shayṭānu fī um'niyyatihi fayansakhu l-lahu mā yul'qī l-shayṭānu thumma yuḥ'kimu l-lahu āyātihi wal-lahu ʿalīmun ḥakīmun
Khmer ហើយគ្រប់អ្នកនាំសារ និងណាពីដែលយើងមិនបានបញ្ជូន មកមុនអ្នក ស្ហៃតនតែងតែឆាឆៅក្នុងការសូត្ររបស់គេនៅពេល ដែលគេសូត្រ(អាយ៉ាត់របស់យើង)។ តែអល់ឡោះលុបបំបាត់នូវ អ្វីដែលស្ហៃតនបានឆាឆៅនោះ។ បន្ទាប់មកអល់ឡោះពង្រឹងអាយ៉ាត់ៗរបស់ទ្រង់វិញ។ ហើយអល់ឡោះមហាដឹង មហាគតិបណ្ឌិត។
Verse 53
لِّيَجْعَلَ مَا يُلْقِى ٱلشَّيْطَـٰنُ فِتْنَةً لِّلَّذِينَ فِى قُلُوبِهِم مَّرَضٌ وَٱلْقَاسِيَةِ قُلُوبُهُمْ ۗ وَإِنَّ ٱلظَّـٰلِمِينَ لَفِى شِقَاقٍۭ بَعِيدٍ
Transliteration liyajʿala mā yul'qī l-shayṭānu fit'natan lilladhīna fī qulūbihim maraḍun wal-qāsiyati qulūbuhum wa-inna l-ẓālimīna lafī shiqāqin baʿīdin
Khmer ដើម្បីទ្រង់នឹងធ្វើនូវអ្វីដែលស្ហៃតនឆាឆៅជាការសាកល្បង មួយសម្រាប់ពួកដែលមានជំងឺផ្លូវចិត្ដ និងសម្រាប់ពួកដែលមានចិត្ដ រឹងរូស។ ហើយពិតប្រាកដណាស់ ពួកដែលបំពានគឺស្ថិតក្នុងភាព វងេ្វងដ៏សែនឆ្ងាយ។
Verse 54
وَلِيَعْلَمَ ٱلَّذِينَ أُوتُوا۟ ٱلْعِلْمَ أَنَّهُ ٱلْحَقُّ مِن رَّبِّكَ فَيُؤْمِنُوا۟ بِهِۦ فَتُخْبِتَ لَهُۥ قُلُوبُهُمْ ۗ وَإِنَّ ٱللَّهَ لَهَادِ ٱلَّذِينَ ءَامَنُوٓا۟ إِلَىٰ صِرَٰطٍ مُّسْتَقِيمٍ
Transliteration waliyaʿlama alladhīna ūtū l-ʿil'ma annahu l-ḥaqu min rabbika fayu'minū bihi fatukh'bita lahu qulūbuhum wa-inna l-laha lahādi alladhīna āmanū ilā ṣirāṭin mus'taqīmin
Khmer និងដើម្បីឱ្យបណ្ដាអ្នកដែលត្រូវបានគេផ្ដល់ចំណេះវិជ្ជាដឹង ច្បាស់ថា ពិតប្រាកដណាស់វាជាការពិតដែលមកពីម្ចាស់របស់អ្នកនិង ដើម្បីឱ្យពួកគេមានជំនឿនឹងវា ហើយនិងដើម្បីឱ្យចិត្ដរបស់ពួកគេ នឹងនរចំពោះវា។ ហើយពិតប្រាកដណាស់ អល់ឡោះគឺជាអ្នកចង្អុល បង្ហាញដល់បណ្ដាអ្នកដែលមានជំនឿទៅកាន់មាគ៌ាដ៏ត្រឹមត្រូវ។
Verse 55
وَلَا يَزَالُ ٱلَّذِينَ كَفَرُوا۟ فِى مِرْيَةٍ مِّنْهُ حَتَّىٰ تَأْتِيَهُمُ ٱلسَّاعَةُ بَغْتَةً أَوْ يَأْتِيَهُمْ عَذَابُ يَوْمٍ عَقِيمٍ
Transliteration walā yazālu alladhīna kafarū fī mir'yatin min'hu ḥattā tatiyahumu l-sāʿatu baghtatan aw yatiyahum ʿadhābu yawmin ʿaqīmin
Khmer ហើយពួកដែលគ្មានជំនឿនៅតែមានការសង្ស័យអំពីវា (គម្ពីរគួរអាន)រហូតទាល់តែថ្ងៃបរលោកមកដល់ពួកគេភ្លាមៗ ឬ ទារុណកម្មនៃថ្ងៃបរលោកមកដល់ពួកគេ។
Verse 56
ٱلْمُلْكُ يَوْمَئِذٍ لِّلَّهِ يَحْكُمُ بَيْنَهُمْ ۚ فَٱلَّذِينَ ءَامَنُوا۟ وَعَمِلُوا۟ ٱلصَّـٰلِحَـٰتِ فِى جَنَّـٰتِ ٱلنَّعِيمِ
Transliteration al-mul'ku yawma-idhin lillahi yaḥkumu baynahum fa-alladhīna āmanū waʿamilū l-ṣāliḥāti fī jannāti l-naʿīmi
Khmer សិទ្ធិអំណាចនៅថ្ងៃនោះជាកម្មសិទ្ធិរបស់អល់ឡោះតែមួយ គត់ ដែលទ្រង់នឹងកាត់សេចក្ដីរវាងពួកគេ(អ្នកមានជំនឿនិងគ្មាន ជំនឿ)។ ហើយបណ្ដាអ្នកដែលមានជំនឿ និងបានសាងអំពើល្អគឺ ស្ថិតក្នុងឋានសួគ៌ណាអ៊ីម។
Verse 57
وَٱلَّذِينَ كَفَرُوا۟ وَكَذَّبُوا۟ بِـَٔايَـٰتِنَا فَأُو۟لَـٰٓئِكَ لَهُمْ عَذَابٌ مُّهِينٌ
Transliteration wa-alladhīna kafarū wakadhabū biāyātinā fa-ulāika lahum ʿadhābun muhīnun
Khmer រីឯពួកដែលគ្មានជំនឿ និងបានបដិសេធនឹងអាយ៉ាត់ៗរបស់ យើងវិញ ពួកទាំងនោះនឹងទទួលទារុណកម្មយ៉ាងអាម៉ាស់។
Verse 58
وَٱلَّذِينَ هَاجَرُوا۟ فِى سَبِيلِ ٱللَّهِ ثُمَّ قُتِلُوٓا۟ أَوْ مَاتُوا۟ لَيَرْزُقَنَّهُمُ ٱللَّهُ رِزْقًا حَسَنًا ۚ وَإِنَّ ٱللَّهَ لَهُوَ خَيْرُ ٱلرَّٰزِقِينَ
Transliteration wa-alladhīna hājarū fī sabīli l-lahi thumma qutilū aw mātū layarzuqannahumu l-lahu riz'qan ḥasanan wa-inna l-laha lahuwa khayru l-rāziqīna
Khmer ហើយបណ្ដាអ្នកដែលភៀសខ្លួនក្នុងមាគ៌ារបស់អល់ឡោះ បន្ទាប់មកពួកគេត្រូវបានគេសម្លាប់ ឬក៏ពួកគេបានស្លាប់(ដោយ ប្រការណាមួយ)នោះ អល់ឡោះពិតជានឹងផ្ដល់ឱ្យពួកគេនូវលាភ សក្ការៈមួយដ៏ប្រសើរ(ឋានសួគ៌)។ ហើយពិតប្រាកដណាស់ អល់ឡោះ ទ្រង់គឺជាអ្នកផ្ដល់លាភសក្ការៈដ៏ប្រសើរបំផុត។
Verse 59
لَيُدْخِلَنَّهُم مُّدْخَلًا يَرْضَوْنَهُۥ ۗ وَإِنَّ ٱللَّهَ لَعَلِيمٌ حَلِيمٌ
Transliteration layud'khilannahum mud'khalan yarḍawnahu wa-inna l-laha laʿalīmun ḥalīmun
Khmer ទ្រង់ពិតជានឹងបញ្ចូលពួកគេទៅតាមច្រកចូលដែលពួកគេ ពេញចិត្ដវា(ឋានសួគ៌)។ ហើយពិតប្រាកដណាស់ អល់ឡោះមហា ដឹង មហាអត់ធ្មត់។
Verse 60
۞ ذَٰلِكَ وَمَنْ عَاقَبَ بِمِثْلِ مَا عُوقِبَ بِهِۦ ثُمَّ بُغِىَ عَلَيْهِ لَيَنصُرَنَّهُ ٱللَّهُ ۗ إِنَّ ٱللَّهَ لَعَفُوٌّ غَفُورٌ
Transliteration dhālika waman ʿāqaba bimith'li mā ʿūqiba bihi thumma bughiya ʿalayhi layanṣurannahu l-lahu inna l-laha laʿafuwwun ghafūrun
Khmer ដូច្នោះ អ្នកណាហើយដែលបានសងសឹកដូចអ្វីដែលត្រូវ បានគេធ្វើបាប បន្ទាប់មកអ្នកនោះត្រូវបានគេធ្វើបាបទៀតនោះ អល់ឡោះពិតជានឹងជួយគេ។ ពិតប្រាកដណាស់ អល់ឡោះមហា អធ្យាស្រ័យ មហាអភ័យទោស។
Verse 61
ذَٰلِكَ بِأَنَّ ٱللَّهَ يُولِجُ ٱلَّيْلَ فِى ٱلنَّهَارِ وَيُولِجُ ٱلنَّهَارَ فِى ٱلَّيْلِ وَأَنَّ ٱللَّهَ سَمِيعٌۢ بَصِيرٌ
Transliteration dhālika bi-anna l-laha yūliju al-layla fī l-nahāri wayūliju l-nahāra fī al-layli wa-anna l-laha samīʿun baṣīrun
Khmer នោះគឺព្រោះតែអល់ឡោះ(មានសមត្ថភាព)បញ្ចូលពេល យប់ទៅក្នុងពេលថ្ងៃ និងបញ្ចូលពេលថ្ងៃទៅក្នុងពេលយប់វិញ។ ហើយពិតប្រាកដណាស់ អល់ឡោះ មហាឮ មហាឃើញ។
Verse 62
ذَٰلِكَ بِأَنَّ ٱللَّهَ هُوَ ٱلْحَقُّ وَأَنَّ مَا يَدْعُونَ مِن دُونِهِۦ هُوَ ٱلْبَـٰطِلُ وَأَنَّ ٱللَّهَ هُوَ ٱلْعَلِىُّ ٱلْكَبِيرُ
Transliteration dhālika bi-anna l-laha huwa l-ḥaqu wa-anna mā yadʿūna min dūnihi huwa l-bāṭilu wa-anna l-laha huwa l-ʿaliyu l-kabīru
Khmer នោះគឺព្រោះតែអល់ឡោះជាម្ចាស់ដ៏ពិតប្រាកដ។ ហើយពិត ប្រាកដណាស់ អ្វីដែលពួកគេបួងសួងសុំផេ្សងពីទ្រង់ វាគឺជាប្រការ មោឃៈ។ ហើយពិតប្រាកដណាស់អល់ឡោះ ទ្រង់មហាខ្ពង់ខ្ពស់ មហាឧត្ដុង្គឧត្ដម។
Verse 63
أَلَمْ تَرَ أَنَّ ٱللَّهَ أَنزَلَ مِنَ ٱلسَّمَآءِ مَآءً فَتُصْبِحُ ٱلْأَرْضُ مُخْضَرَّةً ۗ إِنَّ ٱللَّهَ لَطِيفٌ خَبِيرٌ
Transliteration alam tara anna l-laha anzala mina l-samāi māan fatuṣ'biḥu l-arḍu mukh'ḍarratan inna l-laha laṭīfun khabīrun
Khmer តើអ្នក(មូហាំម៉ាត់)មិនបានឃើញទេថាៈ ពិតប្រាកដណាស់ អល់ឡោះបានបញ្ចុះទឹកភ្លៀងពីលើមេឃ រួចដីក៏ក្លាយទៅជាបៃតង នោះ? ពិតប្រាកដណាស់ អល់ឡោះមហាទន់ភ្លន់ មហាដឹង។
Verse 64
لَّهُۥ مَا فِى ٱلسَّمَـٰوَٰتِ وَمَا فِى ٱلْأَرْضِ ۗ وَإِنَّ ٱللَّهَ لَهُوَ ٱلْغَنِىُّ ٱلْحَمِيدُ
Transliteration lahu mā fī l-samāwāti wamā fī l-arḍi wa-inna l-laha lahuwa l-ghaniyu l-ḥamīdu
Khmer អ្វីៗដែលនៅលើមេឃជាច្រើនជាន់ និងផែនដីគឺជាកម្មសិទ្ធិ របស់ទ្រង់។ ហើយពិតប្រាកដណាស់ អល់ឡោះ ទ្រង់មហាមាន លើសលប់ ជាទីកោតសរសើរបំផុត។
Verse 65
أَلَمْ تَرَ أَنَّ ٱللَّهَ سَخَّرَ لَكُم مَّا فِى ٱلْأَرْضِ وَٱلْفُلْكَ تَجْرِى فِى ٱلْبَحْرِ بِأَمْرِهِۦ وَيُمْسِكُ ٱلسَّمَآءَ أَن تَقَعَ عَلَى ٱلْأَرْضِ إِلَّا بِإِذْنِهِۦٓ ۗ إِنَّ ٱللَّهَ بِٱلنَّاسِ لَرَءُوفٌ رَّحِيمٌ
Transliteration alam tara anna l-laha sakhara lakum mā fī l-arḍi wal-ful'ka tajrī fī l-baḥri bi-amrihi wayum'siku l-samāa an taqaʿa ʿalā l-arḍi illā bi-idh'nihi inna l-laha bil-nāsi laraūfun raḥīmun
Khmer តើអ្នកមិនបានឃើញទេថាៈ ពិតប្រាកដណាស់ អល់ឡោះ បានបង្កើតអ្វីដែលមាននៅលើផែនដី និង(បានបង្កើត)ឱ្យមានសំពៅ ដើម្បីធ្វើដំណើរតាមសមុទ្រតាមបទបញ្ជារបស់ទ្រង់ជាប្រយោជន៍ សម្រាប់ពួកអ្នក។ ហើយទ្រង់ទប់មេឃដើម្បីកុំឱ្យវាបាក់ធ្លាក់មកលើ ផែនដី លើកលែងតែមានការអនុញ្ញាតពីទ្រង់នោះ? ពិតប្រាកដ ណាស់ អល់ឡោះមហាសប្បុរស មហាអាណិតស្រឡាញ់ចំពោះ មនុស្សលោក។
Verse 66
وَهُوَ ٱلَّذِىٓ أَحْيَاكُمْ ثُمَّ يُمِيتُكُمْ ثُمَّ يُحْيِيكُمْ ۗ إِنَّ ٱلْإِنسَـٰنَ لَكَفُورٌ
Transliteration wahuwa alladhī aḥyākum thumma yumītukum thumma yuḥ'yīkum inna l-insāna lakafūrun
Khmer ហើយទ្រង់គឺជាអ្នកដែលបានធ្វើឱ្យពួកអ្នករស់ បន្ទាប់មក ទ្រង់ធ្វើឱ្យពួកអ្នកស្លាប់ បន្ទាប់មកទៀតទ្រង់ធ្វើឱ្យពួកអ្នករស់ឡើង វិញ។ ប្រាកដណាស់ មនុស្សលោកពិតជាអ្នកដែលប្រឆាំងបំផុត។
Verse 67
لِّكُلِّ أُمَّةٍ جَعَلْنَا مَنسَكًا هُمْ نَاسِكُوهُ ۖ فَلَا يُنَـٰزِعُنَّكَ فِى ٱلْأَمْرِ ۚ وَٱدْعُ إِلَىٰ رَبِّكَ ۖ إِنَّكَ لَعَلَىٰ هُدًى مُّسْتَقِيمٍ
Transliteration likulli ummatin jaʿalnā mansakan hum nāsikūhu falā yunāziʿunnaka fī l-amri wa-ud'ʿu ilā rabbika innaka laʿalā hudan mus'taqīmin
Khmer រាល់ប្រជាជាតិគ្រប់ជំនាន់់ យើងបានកំណត់ឱ្យមានច្បាប់ (ក្នុងការគោរពសក្ការៈ) ដែលពួកគេជាអ្នកដែលអនុវត្ដវា។ ដូចេ្នះ ចូរកុំឱ្យពួកគេខ្វែងគំនិតនឹងអ្នកក្នុងកិច្ចការនេះឱ្យសោះ។ ហើយចូរ អ្នកអំពាវនាវ(មនុស្សលោក)ទៅកាន់ម្ចាស់របស់អ្នក។ ពិតប្រាកដ ណាស់ អ្នកពិតជាស្ថិតនៅលើមាគ៌ាដ៏ត្រឹមត្រូវ។
Verse 68
وَإِن جَـٰدَلُوكَ فَقُلِ ٱللَّهُ أَعْلَمُ بِمَا تَعْمَلُونَ
Transliteration wa-in jādalūka faquli l-lahu aʿlamu bimā taʿmalūna
Khmer ហើយប្រសិនបើពួកគេ(ពួកមូស្ហរីគីន)បានឈ្លោះប្រកែក ជាមួយអ្នក(ពីការសំឡេះសត្វ) ចូរអ្នកពោលថាៈ អល់ឡោះដឹង បំផុតនូវអ្វីដែលពួកអ្នកកំពុងធ្វើ។
Verse 69
ٱللَّهُ يَحْكُمُ بَيْنَكُمْ يَوْمَ ٱلْقِيَـٰمَةِ فِيمَا كُنتُمْ فِيهِ تَخْتَلِفُونَ
Transliteration al-lahu yaḥkumu baynakum yawma l-qiyāmati fīmā kuntum fīhi takhtalifūna
Khmer អល់ឡោះនឹងកាត់សេចក្ដីរវាងពួកអ្នក(អ្នកមានជំនឿនិង អ្នកគ្មានជំនឿ)នៅថ្ងៃបរលោកចំពោះអ្វីដែលពួកអ្នកធ្លាប់បានខ្វែង គំនិតគ្នា។
Verse 70
أَلَمْ تَعْلَمْ أَنَّ ٱللَّهَ يَعْلَمُ مَا فِى ٱلسَّمَآءِ وَٱلْأَرْضِ ۗ إِنَّ ذَٰلِكَ فِى كِتَـٰبٍ ۚ إِنَّ ذَٰلِكَ عَلَى ٱللَّهِ يَسِيرٌ
Transliteration alam taʿlam anna l-laha yaʿlamu mā fī l-samāi wal-arḍi inna dhālika fī kitābin inna dhālika ʿalā l-lahi yasīrun
Khmer តើអ្នកមិនបានដឹងទេថា ពិតប្រាកដណាស់ អល់ឡោះដឹង នូវអ្វីដែលមាននៅលើមេឃនិងផែនដីនោះ? ពិតប្រាកដណាស់ រឿង នោះគឺមាននៅក្នុងគម្ពីរឡាវហុលម៉ះហ្វ៊ូស។ ពិតប្រាកដណាស់ រឿង នោះគឺជាការងាយស្រួលបំផុតចំពោះអល់ឡោះ។
Verse 71
وَيَعْبُدُونَ مِن دُونِ ٱللَّهِ مَا لَمْ يُنَزِّلْ بِهِۦ سُلْطَـٰنًا وَمَا لَيْسَ لَهُم بِهِۦ عِلْمٌ ۗ وَمَا لِلظَّـٰلِمِينَ مِن نَّصِيرٍ
Transliteration wayaʿbudūna min dūni l-lahi mā lam yunazzil bihi sul'ṭānan wamā laysa lahum bihi ʿil'mun wamā lilẓẓālimīna min naṣīrin
Khmer តែពួកគេគោរពសក្ការៈផេ្សងពីអល់ឡោះនូវអ្វីដែលទ្រង់ មិនបានបញ្ចុះភស្ដុតាងណាមួយនឹងវា និងអ្វីដែលពួកគេគ្មានចំណេះ ដឹងនឹងវា ហើយពួកដែលបំពានគ្មានអ្នកជួយឡើយ។
Verse 72
وَإِذَا تُتْلَىٰ عَلَيْهِمْ ءَايَـٰتُنَا بَيِّنَـٰتٍ تَعْرِفُ فِى وُجُوهِ ٱلَّذِينَ كَفَرُوا۟ ٱلْمُنكَرَ ۖ يَكَادُونَ يَسْطُونَ بِٱلَّذِينَ يَتْلُونَ عَلَيْهِمْ ءَايَـٰتِنَا ۗ قُلْ أَفَأُنَبِّئُكُم بِشَرٍّ مِّن ذَٰلِكُمُ ۗ ٱلنَّارُ وَعَدَهَا ٱللَّهُ ٱلَّذِينَ كَفَرُوا۟ ۖ وَبِئْسَ ٱلْمَصِيرُ
Transliteration wa-idhā tut'lā ʿalayhim āyātunā bayyinātin taʿrifu fī wujūhi alladhīna kafarū l-munkara yakādūna yasṭūna bi-alladhīna yatlūna ʿalayhim āyātinā qul afa-unabbi-ukum bisharrin min dhālikumu l-nāru waʿadahā l-lahu alladhīna kafarū wabi'sa l-maṣīru
Khmer ហើយនៅពេលដែលមានគេសូត្រអាយ៉ាត់ៗដ៏ច្បាស់លាស់ របស់យើងឱ្យពួកគេស្ដាប់ អ្នកអាចសងេ្កតឃើញការខឹងសម្បានៅ លើទឹកមុខរបស់ពួកដែលបានប្រឆាំង ដោយពួកគេស្ទើរតែហក់ទៅ វាយប្រហារបណ្ដាអ្នកដែលកំពុងសូត្រអាយ៉ាត់ៗរបស់យើងឱ្យពួក គេស្ដាប់នោះ។ ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ តើចង់ឱ្យខ្ញុំប្រាប់ពួក អ្នកនូវអ្វីដែលអាក្រក់ជាងនេះទៅទៀតទេ? នោះគឺភ្លើងនរកដែល អល់ឡោះបានសន្យាវាចំពោះពួកដែលបានប្រឆាំង ហើយជាកន្លែង វិលត្រឡប់ដ៏អាក្រក់បំផុត។
Verse 73
يَـٰٓأَيُّهَا ٱلنَّاسُ ضُرِبَ مَثَلٌ فَٱسْتَمِعُوا۟ لَهُۥٓ ۚ إِنَّ ٱلَّذِينَ تَدْعُونَ مِن دُونِ ٱللَّهِ لَن يَخْلُقُوا۟ ذُبَابًا وَلَوِ ٱجْتَمَعُوا۟ لَهُۥ ۖ وَإِن يَسْلُبْهُمُ ٱلذُّبَابُ شَيْـًٔا لَّا يَسْتَنقِذُوهُ مِنْهُ ۚ ضَعُفَ ٱلطَّالِبُ وَٱلْمَطْلُوبُ
Transliteration yāayyuhā l-nāsu ḍuriba mathalun fa-is'tamiʿū lahu inna alladhīna tadʿūna min dūni l-lahi lan yakhluqū dhubāban walawi ij'tamaʿū lahu wa-in yaslub'humu l-dhubābu shayan lā yastanqidhūhu min'hu ḍaʿufa l-ṭālibu wal-maṭlūbu
Khmer ឱមនុស្សលោក. គេបានលើកជាឧទាហរណ៍មួយ ដូចេ្នះ ចូរពួកអ្នកស្ដាប់ទៅចំពោះវា។ ពិតប្រាកដណាស់ ពួក(ព្រះនានា) ដែលពួកអ្នកកំពុងបួងសួងសុំផេ្សងពីអល់ឡោះនោះគឺពួកគេ(ព្រះ នានា)គ្មានសមត្ថភាពបង្កើត សូម្បីតែសត្វរុយមួយឡើយ ហើយ ទោះបីជាពួកគេសហការគ្នាបង្កើតវាក៏ដោយ។ ហើយប្រសិនបើ មានសត្វរុយមកទំស៊ីសំណែនរបស់ពួកគេនោះ ពួកគេក៏គ្មានសមត្ថភាពនឹងដេញ ឬបក់រុយនោះចេញដែរ។ អ្នកដែលបួងសួងសុំនិងអ្នក ដែលត្រូវគេបួងសួងសុំ(ព្រះនានា)គឺទន់ខ្សោយបំផុត។
Verse 74
مَا قَدَرُوا۟ ٱللَّهَ حَقَّ قَدْرِهِۦٓ ۗ إِنَّ ٱللَّهَ لَقَوِىٌّ عَزِيزٌ
Transliteration mā qadarū l-laha ḥaqqa qadrihi inna l-laha laqawiyyun ʿazīzun
Khmer ពួកគេមិនបានស្គាល់សមត្ថភាពរបស់អល់ឡោះពិតប្រាកដ ឡើយ។ ពិតប្រាកដណាស់ អល់ឡោះមហាខ្លាំងពូកែ មានអានុភាព បំផុត។
Verse 75
ٱللَّهُ يَصْطَفِى مِنَ ٱلْمَلَـٰٓئِكَةِ رُسُلًا وَمِنَ ٱلنَّاسِ ۚ إِنَّ ٱللَّهَ سَمِيعٌۢ بَصِيرٌ
Transliteration al-lahu yaṣṭafī mina l-malāikati rusulan wamina l-nāsi inna l-laha samīʿun baṣīrun
Khmer អល់ឡោះជ្រើសរើសអ្នកនាំសារអំពីម៉ាឡាអ៊ីកាត់ និង មនុស្សលោក។ ពិតប្រាកដណាស់អល់ឡោះមហាឮ មហាឃើញ។
Verse 76
يَعْلَمُ مَا بَيْنَ أَيْدِيهِمْ وَمَا خَلْفَهُمْ ۗ وَإِلَى ٱللَّهِ تُرْجَعُ ٱلْأُمُورُ
Transliteration yaʿlamu mā bayna aydīhim wamā khalfahum wa-ilā l-lahi tur'jaʿu l-umūru
Khmer ទ្រង់ដឹងនូវអ្វីដែល(នឹងកើតឡើង)នៅខាងមុខពួកគេ(ថ្ងៃ បរលោក) និងអ្វីដែលពួកគេបានប្រព្រឹត្ដកន្លងមក(ក្នុងលោកិយ)។ ហើយកិច្ចការទាំងអស់នឹងត្រូវវិលត្រឡប់ទៅចំពោះអល់ឡោះវិញ។
Verse 77
يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوا۟ ٱرْكَعُوا۟ وَٱسْجُدُوا۟ وَٱعْبُدُوا۟ رَبَّكُمْ وَٱفْعَلُوا۟ ٱلْخَيْرَ لَعَلَّكُمْ تُفْلِحُونَ ۩
Transliteration yāayyuhā alladhīna āmanū ir'kaʿū wa-us'judū wa-uʿ'budū rabbakum wa-if'ʿalū l-khayra laʿallakum tuf'liḥūna
Khmer ឱបណ្ដាអ្នកដែលមានជំនឿ. ចូរពួកអ្នករូកុនិងស៊ូជូត ហើយ និងគោរពសក្ការៈចំពោះម្ចាស់របស់ពួកអ្នក ហើយចូរពួកអ្នកសាង អំពើល្អដើម្បីឱ្យពួកអ្នកនឹងទទួលបានជោគជ័យ(នៅថ្ងៃបរលោក)។
Verse 78
وَجَـٰهِدُوا۟ فِى ٱللَّهِ حَقَّ جِهَادِهِۦ ۚ هُوَ ٱجْتَبَىٰكُمْ وَمَا جَعَلَ عَلَيْكُمْ فِى ٱلدِّينِ مِنْ حَرَجٍ ۚ مِّلَّةَ أَبِيكُمْ إِبْرَٰهِيمَ ۚ هُوَ سَمَّىٰكُمُ ٱلْمُسْلِمِينَ مِن قَبْلُ وَفِى هَـٰذَا لِيَكُونَ ٱلرَّسُولُ شَهِيدًا عَلَيْكُمْ وَتَكُونُوا۟ شُهَدَآءَ عَلَى ٱلنَّاسِ ۚ فَأَقِيمُوا۟ ٱلصَّلَوٰةَ وَءَاتُوا۟ ٱلزَّكَوٰةَ وَٱعْتَصِمُوا۟ بِٱللَّهِ هُوَ مَوْلَىٰكُمْ ۖ فَنِعْمَ ٱلْمَوْلَىٰ وَنِعْمَ ٱلنَّصِيرُ
Transliteration wajāhidū fī l-lahi ḥaqqa jihādihi huwa ij'tabākum wamā jaʿala ʿalaykum fī l-dīni min ḥarajin millata abīkum ib'rāhīma huwa sammākumu l-mus'limīna min qablu wafī hādhā liyakūna l-rasūlu shahīdan ʿalaykum watakūnū shuhadāa ʿalā l-nāsi fa-aqīmū l-ṣalata waātū l-zakata wa-iʿ'taṣimū bil-lahi huwa mawlākum faniʿ'ma l-mawlā waniʿ'ma l-naṣīru
Khmer ហើយពួកគេបានតស៊ូប្រយុទ្ធក្នុងមាគ៌ារបស់អល់ឡោះនូវ ការតស៊ូមួយដ៏ពិតប្រាកដ។ ទ្រង់បានជ្រើសរើសពួកអ្នក ហើយទ្រង់ មិនបានធ្វើឱ្យពួកអ្នកមានការលំបាកនៅក្នុងសាសនាឡើយ។ (ចូរ ពួកអ្នកប្រកាន់ខ្ជាប់នូវ)សាសនាឪពុករបស់ពួកអ្នកអ៊ីព្រហ៊ីម។ ទ្រង់ បានដាក់ឈ្មោះឱ្យពួកអ្នកជាអ្នកមូស្លីមតាំងពីមុនមកម្លេះ។ ហើយ នៅក្នុង(គម្ពីរគួរអាន)នេះក៏ដូច្នោះដែរ ដើម្បីឱ្យអ្នកនាំសារ(មូហាំម៉ាត់)ធ្វើជាសាក្សីលើពួកអ្នកនិងដើម្បីឱ្យពួកអ្នកធ្វើជាសាក្សីលើ មនុស្សលោក។ ដូចេ្នះ ចូរពួកអ្នកប្រតិបត្ដិសឡាត និងបរិច្ចាគហ្សា-កាត់ ហើយនិងប្រកាន់ខ្ជាប់នឹងសាសនារបស់អល់ឡោះ ដោយទ្រង់ គឺជាអ្នកគាំពារពួកអ្នក។ ដូចេ្នះទ្រង់ជាអ្នកគ្រប់គ្រង និងជាអ្នកជួយ ដ៏ប្រសើរបំផុត។
Read Surah Al-Hajj in another language
- English (word by word)
- Albanian
- Amazigh
- Amharic
- Assamese
- Azerbaijani
- Bambara
- Bangla
- Bosnian
- Bulgarian
- Chechen
- Chinese
- Czech
- Dari
- Dhivehi
- Dutch
- Finnish
- French
- German
- Gujarati
- Hausa
- Hebrew
- Hindi
- Indonesian
- Italian
- Japanese
- Kannada
- Kazakh
- Kinyarwanda
- Korean
- Kurdish
- Luganda
- Malay
- Malayalam
- Maranao
- Marathi
- Nepali
- Norwegian
- Oromo
- Pashto
- Persian
- Polish
- Portuguese
- Romanian
- Russian
- Sindhi
- Sinhala
- Somali
- Spanish
- Swahili
- Swedish
- Tagalog
- Tajik
- Tamil
- Tatar
- Telugu
- Thai
- Turkish
- Ukrainian
- Urdu
- Uyghur
- Uzbek
- Vietnamese
- Yao
- Yoruba
All 114 surahs in Khmer: the Qur’an in Khmer.
Khmer translation: Cambodian Muslim Community Development, from Quran.com. Transliteration: Quran.com. Recitation: Mishary Alafasy, from EveryAyah.com. MyDugsi is a learning aid, not a replacement for a qualified teacher.