Surah Al-'Ankabut in Khmer: translation and audio
Surah 29 · العنكبوت · The Spider · 69 verses
Surah Al-'Ankabut verse by verse: the Arabic with a recitation you can repeat, the transliteration, and the Khmer translation by Cambodian Muslim Community Development. For the meaning of every word, see Surah Al-'Ankabut word by word in English.
Verse 1
الٓمٓ
Transliteration alif-lam-meem
Khmer អាលីហ្វ ឡាម មីម។
Verse 2
أَحَسِبَ ٱلنَّاسُ أَن يُتْرَكُوٓا۟ أَن يَقُولُوٓا۟ ءَامَنَّا وَهُمْ لَا يُفْتَنُونَ
Transliteration aḥasiba l-nāsu an yut'rakū an yaqūlū āmannā wahum lā yuf'tanūna
Khmer តើមនុស្សលោកគិតថា ពួកគេត្រូវគេបណ្ដោយឱ្យនិយាយថា “ពួកយើងបានជឿហើយ”ដោយពួកគេមិនត្រូវគេសាកល្បងឬ?
Verse 3
وَلَقَدْ فَتَنَّا ٱلَّذِينَ مِن قَبْلِهِمْ ۖ فَلَيَعْلَمَنَّ ٱللَّهُ ٱلَّذِينَ صَدَقُوا۟ وَلَيَعْلَمَنَّ ٱلْكَـٰذِبِينَ
Transliteration walaqad fatannā alladhīna min qablihim falayaʿlamanna l-lahu alladhīna ṣadaqū walayaʿlamanna l-kādhibīna
Khmer ហើយជាការពិតណាស់ យើងបានសាកល្បងអ្នកជំនាន់មុន ពួកគេរួចមកហើយ។ ហើយអល់ឡោះដឹងបំផុតចំពោះបណ្ដាអ្នក ដែលទៀងត្រង់ និងដឹងបំផុតចំពោះពួកដែលភូតកុហក។
Verse 4
أَمْ حَسِبَ ٱلَّذِينَ يَعْمَلُونَ ٱلسَّيِّـَٔاتِ أَن يَسْبِقُونَا ۚ سَآءَ مَا يَحْكُمُونَ
Transliteration am ḥasiba alladhīna yaʿmalūna l-sayiāti an yasbiqūnā sāa mā yaḥkumūna
Khmer ឬមួយអ្នកដែលប្រព្រឹត្ដអំពើអាក្រក់គិតថាៈ ពួកគេអាចគេច ផុតពីទារុណកម្មរបស់យើងឬ? អ្វីដែលពួកគេកំពុងវិនិច្ឆ័យនោះគឺ អាក្រក់បំផុត។
Verse 5
مَن كَانَ يَرْجُوا۟ لِقَآءَ ٱللَّهِ فَإِنَّ أَجَلَ ٱللَّهِ لَـَٔاتٍ ۚ وَهُوَ ٱلسَّمِيعُ ٱلْعَلِيمُ
Transliteration man kāna yarjū liqāa l-lahi fa-inna ajala l-lahi laātin wahuwa l-samīʿu l-ʿalīmu
Khmer នរណាហើយដែលសង្ឃឹមថានឹងបានជួបអល់ឡោះ ពិតប្រាកដណាស់ ការសន្យារបស់អល់ឡោះនោះគឺនឹងមកដល់ជាមិនខាន។ ហើយទ្រង់មហាឮ មហាដឹង។
Verse 6
وَمَن جَـٰهَدَ فَإِنَّمَا يُجَـٰهِدُ لِنَفْسِهِۦٓ ۚ إِنَّ ٱللَّهَ لَغَنِىٌّ عَنِ ٱلْعَـٰلَمِينَ
Transliteration waman jāhada fa-innamā yujāhidu linafsihi inna l-laha laghaniyyun ʿani l-ʿālamīna
Khmer ហើយអ្នកណាបានតស៊ូ(ក្នុងមាគ៌ារបស់អល់ឡោះ) ពិត ប្រាកដណាស់ គេគ្រាន់តែតស៊ូសម្រាប់ខ្លួនគេប៉ុណ្ណោះ។ ពិតប្រាកដណាស់ អល់ឡោះមិនត្រូវការអ្វីពីភពទាំងអស់ឡើយ។
Verse 7
وَٱلَّذِينَ ءَامَنُوا۟ وَعَمِلُوا۟ ٱلصَّـٰلِحَـٰتِ لَنُكَفِّرَنَّ عَنْهُمْ سَيِّـَٔاتِهِمْ وَلَنَجْزِيَنَّهُمْ أَحْسَنَ ٱلَّذِى كَانُوا۟ يَعْمَلُونَ
Transliteration wa-alladhīna āmanū waʿamilū l-ṣāliḥāti lanukaffiranna ʿanhum sayyiātihim walanajziyannahum aḥsana alladhī kānū yaʿmalūna
Khmer ហើយបណ្ដាអ្នកដែលមានជំនឿ និងបានសាងអំពើល្អត្រឹម ត្រូវ យើងពិតជានឹងលុបបំបាត់អំពើអាក្រក់របស់ពួកគេចេញពីពួក គេ។ ហើយយើងពិតជានឹងតបស្នងឱ្យពួកគេប្រសើរជាងអ្វីដែល ពួកគេធ្លាប់បានសាងទៅទៀត។
Verse 8
وَوَصَّيْنَا ٱلْإِنسَـٰنَ بِوَٰلِدَيْهِ حُسْنًا ۖ وَإِن جَـٰهَدَاكَ لِتُشْرِكَ بِى مَا لَيْسَ لَكَ بِهِۦ عِلْمٌ فَلَا تُطِعْهُمَآ ۚ إِلَىَّ مَرْجِعُكُمْ فَأُنَبِّئُكُم بِمَا كُنتُمْ تَعْمَلُونَ
Transliteration wawaṣṣaynā l-insāna biwālidayhi ḥus'nan wa-in jāhadāka litush'rika bī mā laysa laka bihi ʿil'mun falā tuṭiʿ'humā ilayya marjiʿukum fa-unabbi-ukum bimā kuntum taʿmalūna
Khmer ហើយយើងបានបង្គាប់មនុស្សលោកឱ្យធ្វើល្អចំពោះឪពុក ម្ដាយរបស់គេ។ តែប្រសិនបើគាត់ទាំងពីរបង្ខំអ្នកឱ្យធ្វើស្ហ៊ីរិកចំពោះ យើងនូវអ្វីដែលអ្នកគ្មានចំណេះដឹងនឹងវាទេនោះ ចូរអ្នកកុំប្រតិបត្ដិ តាមពួកគាត់ទាំងពីរឱ្យសោះ។ កន្លែងវិលត្រឡប់របស់ពួកអ្នក គឺ មកកាន់យើងតែមួយគត់។ ហើយយើងនឹងប្រាប់ពួកអ្នកនូវអ្វីដែល ពួកអ្នកធ្លាប់បានប្រព្រឹត្ដ។
Verse 9
وَٱلَّذِينَ ءَامَنُوا۟ وَعَمِلُوا۟ ٱلصَّـٰلِحَـٰتِ لَنُدْخِلَنَّهُمْ فِى ٱلصَّـٰلِحِينَ
Transliteration wa-alladhīna āmanū waʿamilū l-ṣāliḥāti lanud'khilannahum fī l-ṣāliḥīna
Khmer ហើយបណ្ដាអ្នកដែលមានជំនឿ និងបានសាងអំពើល្អត្រឹមត្រូវ យើងពិតជានឹងបញ្ចូលពួកគេទៅក្នុងចំណោមអ្នកដែលត្រឹមត្រូវ។
Verse 10
وَمِنَ ٱلنَّاسِ مَن يَقُولُ ءَامَنَّا بِٱللَّهِ فَإِذَآ أُوذِىَ فِى ٱللَّهِ جَعَلَ فِتْنَةَ ٱلنَّاسِ كَعَذَابِ ٱللَّهِ وَلَئِن جَآءَ نَصْرٌ مِّن رَّبِّكَ لَيَقُولُنَّ إِنَّا كُنَّا مَعَكُمْ ۚ أَوَلَيْسَ ٱللَّهُ بِأَعْلَمَ بِمَا فِى صُدُورِ ٱلْعَـٰلَمِينَ
Transliteration wamina l-nāsi man yaqūlu āmannā bil-lahi fa-idhā ūdhiya fī l-lahi jaʿala fit'nata l-nāsi kaʿadhābi l-lahi wala-in jāa naṣrun min rabbika layaqūlunna innā kunnā maʿakum awalaysa l-lahu bi-aʿlama bimā fī ṣudūri l-ʿālamīna
Khmer ហើយមានមនុស្សលោកមួយចំនួននិយាយថាៈ យើងបានជឿលើអល់ឡោះហើយ។ តែនៅពេលដែលគេទទួលរងនូវការឈឺ ចាប់ដោយសារ(មានជំនឿលើ)អល់ឡោះនោះ គេក៏បានចាត់ទុក ការធ្វើបាបរបស់មនុស្សលោកដូចជាទារុណកម្មរបស់អល់ឡោះដែរ។ ហើយប្រសិនបើជំនួយពីម្ចាស់របស់អ្នក(មូហាំម៉ាត់)បានមកដល់ នោះ ពួកគេពិតជានឹងនិយាយថាៈ ពិតប្រាកដណាស់ ពួកយើងធ្លាប់ នៅជាមួយពួកអ្នកដែរ(ក្នុងសាសនាអ៊ីស្លាមនិងជួយគ្នាទៅវិញទៅមក)។ តើមិនមែនអល់ឡោះទេឬដែលដឹងបំផុតនូវអ្វីដែលមាននៅ ក្នុងចិត្ដនៃសត្វលោកទាំងអស់នោះ?
Verse 11
وَلَيَعْلَمَنَّ ٱللَّهُ ٱلَّذِينَ ءَامَنُوا۟ وَلَيَعْلَمَنَّ ٱلْمُنَـٰفِقِينَ
Transliteration walayaʿlamanna l-lahu alladhīna āmanū walayaʿlamanna l-munāfiqīna
Khmer ហើយអល់ឡោះដឹងយ៉ាងច្បាស់ចំពាះបណ្ដាអ្នកដែលមាន ជំនឿ និងដឹងយ៉ាងច្បាស់ចំពោះពួកពុតត្បុត។
Verse 12
وَقَالَ ٱلَّذِينَ كَفَرُوا۟ لِلَّذِينَ ءَامَنُوا۟ ٱتَّبِعُوا۟ سَبِيلَنَا وَلْنَحْمِلْ خَطَـٰيَـٰكُمْ وَمَا هُم بِحَـٰمِلِينَ مِنْ خَطَـٰيَـٰهُم مِّن شَىْءٍ ۖ إِنَّهُمْ لَكَـٰذِبُونَ
Transliteration waqāla alladhīna kafarū lilladhīna āmanū ittabiʿū sabīlanā walnaḥmil khaṭāyākum wamā hum biḥāmilīna min khaṭāyāhum min shayin innahum lakādhibūna
Khmer ហើយពួកដែលប្រឆាំងបាននិយាយទៅកាន់បណ្ដាអ្នកដែល មានជំនឿថាៈចូរពួកអ្នកធ្វើតាមមាគ៌ារបស់ពួកយើងហើយយើង នឹងទទួលខុសត្រូវនូវកំហុសឆ្គងទាំងឡាយរបស់ពួកអ្នក ខណៈដែល ពួកគេមិនមែនជាអ្នកដែលអាចទទួលខុសត្រូវអំពីកំហុសឆ្គងរបស់ ពួកគេបន្ដិចណាឡើយនោះ។ ពិតប្រាកដណាស់ ពួកគេគឺជាពួកដែល ភូតកុហក។
Verse 13
وَلَيَحْمِلُنَّ أَثْقَالَهُمْ وَأَثْقَالًا مَّعَ أَثْقَالِهِمْ ۖ وَلَيُسْـَٔلُنَّ يَوْمَ ٱلْقِيَـٰمَةِ عَمَّا كَانُوا۟ يَفْتَرُونَ
Transliteration walayaḥmilunna athqālahum wa-athqālan maʿa athqālihim walayus'alunna yawma l-qiyāmati ʿammā kānū yaftarūna
Khmer ហើយពួកគេពិតជានឹងរែកពន់បាបកម្មទាំងឡាយរបស់ ពួកគេ និងបាបកម្មផេ្សងទៀតជាមួយនឹងបាបកម្មរបស់ពួកគេ។ ហើយពួកគេពិតជានឹងត្រូវគេសួរនាថ្ងៃបរលោកអំពីអ្វីដែលពួកគេ ធ្លាប់បានប្រឌិតភូតកុហក។
Verse 14
وَلَقَدْ أَرْسَلْنَا نُوحًا إِلَىٰ قَوْمِهِۦ فَلَبِثَ فِيهِمْ أَلْفَ سَنَةٍ إِلَّا خَمْسِينَ عَامًا فَأَخَذَهُمُ ٱلطُّوفَانُ وَهُمْ ظَـٰلِمُونَ
Transliteration walaqad arsalnā nūḥan ilā qawmihi falabitha fīhim alfa sanatin illā khamsīna ʿāman fa-akhadhahumu l-ṭūfānu wahum ẓālimūna
Khmer ហើយជាការពិតណាស់ យើងបានបញ្ជូននួហទៅកាន់ក្រុម របស់គេ ហើយគេបានរស់នៅជាមួយពួកគេអស់រយៈពេលមួយពាន់ ឆ្នាំខ្វះតែហាសិបឆ្នាំប៉ុណ្ណោះ(៩៥០ឆ្នាំ)។ ក្រោយមកទឹកជំនន់បាន ឆក់យកពួកគេ ខណៈដែលពួកគេជាពួកដែលបំពាន។
Verse 15
فَأَنجَيْنَـٰهُ وَأَصْحَـٰبَ ٱلسَّفِينَةِ وَجَعَلْنَـٰهَآ ءَايَةً لِّلْعَـٰلَمِينَ
Transliteration fa-anjaynāhu wa-aṣḥāba l-safīnati wajaʿalnāhā āyatan lil'ʿālamīna
Khmer ពេលនោះយើងក៏បានសង្គ្រោះគេនិងអ្នកនៅលើនាវាទាំង អស់(ឱ្យរួចផុតពីគ្រោះមហន្ដរាយនេះ) ហើយយើងបានបង្កើត រឿងនេះជាមេរៀនមួយសម្រាប់ពិភពលោកទាំងមូល។
Verse 16
وَإِبْرَٰهِيمَ إِذْ قَالَ لِقَوْمِهِ ٱعْبُدُوا۟ ٱللَّهَ وَٱتَّقُوهُ ۖ ذَٰلِكُمْ خَيْرٌ لَّكُمْ إِن كُنتُمْ تَعْلَمُونَ
Transliteration wa-ib'rāhīma idh qāla liqawmihi uʿ'budū l-laha wa-ittaqūhu dhālikum khayrun lakum in kuntum taʿlamūna
Khmer ហើយ(ចូរចងចាំ)រឿងអ៊ីព្រហ៊ីម នៅពេលដែលគេបាន ពោលទៅកាន់ក្រុមរបស់គេថាៈ ចូរពួកអ្នកគោរពសក្ការៈទៅចំពោះ អល់ឡោះ និងកោតខ្លាចចំពោះទ្រង់់។ ទាំងនោះគឺប្រសើរសម្រាប់ ពួកអ្នក ប្រសិនបើពួកអ្នកបានដឹង។
Verse 17
إِنَّمَا تَعْبُدُونَ مِن دُونِ ٱللَّهِ أَوْثَـٰنًا وَتَخْلُقُونَ إِفْكًا ۚ إِنَّ ٱلَّذِينَ تَعْبُدُونَ مِن دُونِ ٱللَّهِ لَا يَمْلِكُونَ لَكُمْ رِزْقًا فَٱبْتَغُوا۟ عِندَ ٱللَّهِ ٱلرِّزْقَ وَٱعْبُدُوهُ وَٱشْكُرُوا۟ لَهُۥٓ ۖ إِلَيْهِ تُرْجَعُونَ
Transliteration innamā taʿbudūna min dūni l-lahi awthānan watakhluqūna if'kan inna alladhīna taʿbudūna min dūni l-lahi lā yamlikūna lakum riz'qan fa-ib'taghū ʿinda l-lahi l-riz'qa wa-uʿ'budūhu wa-ush'kurū lahu ilayhi tur'jaʿūna
Khmer ជាការពិតណាស់ អ្វីដែលពួកអ្នកគោរពសក្ការៈក្រៅពី អល់ឡោះនោះ គឺគ្រាន់តែជារូបសំណាក ហើយពួកអ្នកបង្កើតឡើង គ្រាន់តែជាការបោកប្រាស់ប៉ុណ្ណោះ។ ពិតប្រាកដណាស់ ពួក(ព្រះ នានា)ដែលពួកអ្នកកំពុងគោរពសក្ការៈក្រៅពីអល់ឡោះនោះគឺពួក វាមិនអាចផ្ដល់លាភសក្ការៈដល់ពួកអ្នកបានឡើយ។ ដូចេ្នះ ចូរពួក អ្នកស្វែងរកលាភសក្ការៈពីអល់ឡោះ និងត្រូវគោរពសក្ការៈចំពោះ ទ្រង់ ហើយនិងត្រូវដឹងគុណចំពោះទ្រង់។ ចំពោះទ្រង់តែមួយគត់ ដែលពួកអ្នកត្រូវវិលត្រឡប់។
Verse 18
وَإِن تُكَذِّبُوا۟ فَقَدْ كَذَّبَ أُمَمٌ مِّن قَبْلِكُمْ ۖ وَمَا عَلَى ٱلرَّسُولِ إِلَّا ٱلْبَلَـٰغُ ٱلْمُبِينُ
Transliteration wa-in tukadhibū faqad kadhaba umamun min qablikum wamā ʿalā l-rasūli illā l-balāghu l-mubīnu
Khmer តែប្រសិនបើពួកអ្នកបដិសេធ(នឹងមូហាំម៉ាត់)វិញនោះ ពិតប្រាកដណាស់ប្រជាជាតិជំនាន់មុនពួកអ្នកក៏បានបដិសេធ(នឹង អ្នកនាំសាររបស់ពួកគេ)ដែរ។ ហើយតួនាទីរបស់អ្នកនាំសារគ្មានអ្វី ក្រៅពីការផ្សព្វផ្សាយដ៏ច្បាស់លាស់នោះឡើយ។
Verse 19
أَوَلَمْ يَرَوْا۟ كَيْفَ يُبْدِئُ ٱللَّهُ ٱلْخَلْقَ ثُمَّ يُعِيدُهُۥٓ ۚ إِنَّ ذَٰلِكَ عَلَى ٱللَّهِ يَسِيرٌ
Transliteration awalam yaraw kayfa yub'di-u l-lahu l-khalqa thumma yuʿīduhu inna dhālika ʿalā l-lahi yasīrun
Khmer តើពួកគេមិនបានឃើញទេថា អល់ឡោះចាប់ផ្ដើមបង្កើត សត្វលោក បន្ទាប់មកទ្រង់នឹងបង្កើតវាសាជាថ្មីម្ដងទៀត(នៅថ្ងៃ បរលោក)យ៉ាងដូចមេ្ដច? ពិតប្រាកដណាស់ រឿងទាំងនោះគឺងាយ បំផុតសម្រាប់អល់ឡោះ។
Verse 20
قُلْ سِيرُوا۟ فِى ٱلْأَرْضِ فَٱنظُرُوا۟ كَيْفَ بَدَأَ ٱلْخَلْقَ ۚ ثُمَّ ٱللَّهُ يُنشِئُ ٱلنَّشْأَةَ ٱلْـَٔاخِرَةَ ۚ إِنَّ ٱللَّهَ عَلَىٰ كُلِّ شَىْءٍ قَدِيرٌ
Transliteration qul sīrū fī l-arḍi fa-unẓurū kayfa bada-a l-khalqa thumma l-lahu yunshi-u l-nashata l-ākhirata inna l-laha ʿalā kulli shayin qadīrun
Khmer ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ចូរពួកអ្នកធ្វើដំណើរនៅ លើផែនដីនេះ ហើយចូរពួកអ្នកមើលចុះថា តើទ្រង់បានចាប់ផ្ដើម បង្កើតសត្វលោកយ៉ាងដូចមេ្ដច? បន្ទាប់មកអល់ឡោះបង្កើតម្ដង ទៀតនៅថ្ងៃបរលោក។ ពិតប្រាកដណាស់ អល់ឡោះមានអានុភាព លើអ្វីៗទាំងអស់។
Verse 21
يُعَذِّبُ مَن يَشَآءُ وَيَرْحَمُ مَن يَشَآءُ ۖ وَإِلَيْهِ تُقْلَبُونَ
Transliteration yuʿadhibu man yashāu wayarḥamu man yashāu wa-ilayhi tuq'labūna
Khmer ទ្រង់ធ្វើទារុណកម្មលើអ្នកណាដែលទ្រង់មានចេតនា ហើយ ទ្រង់ក៏អាណិតស្រឡាញ់អ្នកណាដែលទ្រង់មានចេតនាដែរ។ ហើយ ចំពោះទ្រង់តែមួយគត់ដែលពួកអ្នកត្រូវវិលត្រឡប់។
Verse 22
وَمَآ أَنتُم بِمُعْجِزِينَ فِى ٱلْأَرْضِ وَلَا فِى ٱلسَّمَآءِ ۖ وَمَا لَكُم مِّن دُونِ ٱللَّهِ مِن وَلِىٍّ وَلَا نَصِيرٍ
Transliteration wamā antum bimuʿ'jizīna fī l-arḍi walā fī l-samāi wamā lakum min dūni l-lahi min waliyyin walā naṣīrin
Khmer ហើយពួកអ្នកមិនអាចគេចផុត(ពីទារុណកម្មរបស់ អល់ឡោះ)នៅលើផែនដី ហើយក៏មិនអាចគេចផុតដែរនៅលើមេឃ។ ហើយពួកអ្នកគ្មានអ្នកគាំពារនិងអ្នកជួយក្រៅពីអល់ឡោះ ឡើយ។
Verse 23
وَٱلَّذِينَ كَفَرُوا۟ بِـَٔايَـٰتِ ٱللَّهِ وَلِقَآئِهِۦٓ أُو۟لَـٰٓئِكَ يَئِسُوا۟ مِن رَّحْمَتِى وَأُو۟لَـٰٓئِكَ لَهُمْ عَذَابٌ أَلِيمٌ
Transliteration wa-alladhīna kafarū biāyāti l-lahi waliqāihi ulāika ya-isū min raḥmatī wa-ulāika lahum ʿadhābun alīmun
Khmer ហើយពួកដែលបានបដិសេធនឹងអាយ៉ាត់ៗរបស់អល់ឡោះ និងការជួបនឹងទ្រង់នោះ ពួកទាំងនោះគឺអស់សង្ឃឹមពីក្ដីមេត្ដាករុណា របស់យើង។ ហើយពួកទាំងនោះនឹងទទួលទារុណកម្មយ៉ាងឈឺចាប់។
Verse 24
فَمَا كَانَ جَوَابَ قَوْمِهِۦٓ إِلَّآ أَن قَالُوا۟ ٱقْتُلُوهُ أَوْ حَرِّقُوهُ فَأَنجَىٰهُ ٱللَّهُ مِنَ ٱلنَّارِ ۚ إِنَّ فِى ذَٰلِكَ لَـَٔايَـٰتٍ لِّقَوْمٍ يُؤْمِنُونَ
Transliteration famā kāna jawāba qawmihi illā an qālū uq'tulūhu aw ḥarriqūhu fa-anjāhu l-lahu mina l-nāri inna fī dhālika laāyātin liqawmin yu'minūna
Khmer ហើយការឆ្លើយតបនៃក្រុមរបស់គាត់(អ៊ីព្រហ៊ីម)គ្មានអ្វី ក្រៅពីពាក្យសម្ដីរបស់ពួកគេថាៈ ចូរពួកអ្នកសម្លាប់គេ ឬដុតគេ នោះឡើយ។ ពេលនោះអល់ឡោះក៏បានសង្គ្រោះគាត់ឱ្យរួចផុត ពីភ្លើងនោះ។ ពិតប្រាកដណាស់ នៅក្នុងរឿងទាំងនោះគឺជា ភស្ដុតាងៗសម្រាប់ក្រុមដែលមានជំនឿ។
Verse 25
وَقَالَ إِنَّمَا ٱتَّخَذْتُم مِّن دُونِ ٱللَّهِ أَوْثَـٰنًا مَّوَدَّةَ بَيْنِكُمْ فِى ٱلْحَيَوٰةِ ٱلدُّنْيَا ۖ ثُمَّ يَوْمَ ٱلْقِيَـٰمَةِ يَكْفُرُ بَعْضُكُم بِبَعْضٍ وَيَلْعَنُ بَعْضُكُم بَعْضًا وَمَأْوَىٰكُمُ ٱلنَّارُ وَمَا لَكُم مِّن نَّـٰصِرِينَ
Transliteration waqāla innamā ittakhadhtum min dūni l-lahi awthānan mawaddata baynikum fī l-ḥayati l-dun'yā thumma yawma l-qiyāmati yakfuru baʿḍukum bibaʿḍin wayalʿanu baʿḍukum baʿḍan wamawākumu l-nāru wamā lakum min nāṣirīna
Khmer ហើយគាត់(អ៊ីព្រហ៊ីម)បានពោលថាៈ ពិតប្រាកដណាស់ រូប សំណាកដែលពួកអ្នកបានយកមកគោរពសក្ការៈផេ្សងពីអល់ឡោះ នោះ គឺដើម្បីធ្វើជាការស្និទ្ធស្នាលរវាងពួកអ្នកក្នុងជីវិតលោកិយ ប៉ុណ្ណោះ។ ក្រោយមកនៅថ្ងៃបរលោក ពួកអ្នកនឹងបដិសេធមិន ទទួលស្គាល់គ្នា ហើយពួកអ្នកក៏ដាក់បណ្ដាសាឱ្យគ្នាដែរ។ ហើយ ទីកន្លែងរបស់ពួកអ្នកគឺនរក ហើយពួកអ្នកគ្មានអ្នកណាជួយឡើយ។
Verse 26
۞ فَـَٔامَنَ لَهُۥ لُوطٌ ۘ وَقَالَ إِنِّى مُهَاجِرٌ إِلَىٰ رَبِّىٓ ۖ إِنَّهُۥ هُوَ ٱلْعَزِيزُ ٱلْحَكِيمُ
Transliteration faāmana lahu lūṭun waqāla innī muhājirun ilā rabbī innahu huwa l-ʿazīzu l-ḥakīmu
Khmer ពេលនោះលូតក៏បានជឿលើគាត់(អ៊ីព្រហ៊ីម)។ ហើយគាត់ បានពោលថាៈ ខ្ញុំនឹងភៀសខ្លួនទៅរក(មាគ៌ា)ម្ចាស់របស់ខ្ញុំ។ ពិត ប្រាកដណាស់ទ្រង់ជាម្ចាស់មហាខ្លាំងពូកែ មហាគតិបណ្ឌិត។
Verse 27
وَوَهَبْنَا لَهُۥٓ إِسْحَـٰقَ وَيَعْقُوبَ وَجَعَلْنَا فِى ذُرِّيَّتِهِ ٱلنُّبُوَّةَ وَٱلْكِتَـٰبَ وَءَاتَيْنَـٰهُ أَجْرَهُۥ فِى ٱلدُّنْيَا ۖ وَإِنَّهُۥ فِى ٱلْـَٔاخِرَةِ لَمِنَ ٱلصَّـٰلِحِينَ
Transliteration wawahabnā lahu is'ḥāqa wayaʿqūba wajaʿalnā fī dhurriyyatihi l-nubuwata wal-kitāba waātaynāhu ajrahu fī l-dun'yā wa-innahu fī l-ākhirati lamina l-ṣāliḥīna
Khmer ហើយយើងបានប្រទានអ៊ីស្ហាកនិងយ៉ាក់កូបឱ្យគាត់។ ហើយ យើងបានបង្កើតនៅក្នុងពូជពង្សរបស់គាត់ជាណាពីៗ និង(យើងបាន បញ្ចុះ)គម្ពីរ។ ហើយយើងបានប្រទានឱ្យគាត់នូវរង្វាន់របស់គាត់នៅ ក្នុងលោកិយនេះ (ភរិយា និងកូនចៅ)។ ហើយពិតប្រាកដណាស់ នៅថ្ងៃបរលោកគាត់នឹងស្ថិតក្នុងចំណោមអ្នកដែលល្អត្រឹមត្រូវ។
Verse 28
وَلُوطًا إِذْ قَالَ لِقَوْمِهِۦٓ إِنَّكُمْ لَتَأْتُونَ ٱلْفَـٰحِشَةَ مَا سَبَقَكُم بِهَا مِنْ أَحَدٍ مِّنَ ٱلْعَـٰلَمِينَ
Transliteration walūṭan idh qāla liqawmihi innakum latatūna l-fāḥishata mā sabaqakum bihā min aḥadin mina l-ʿālamīna
Khmer ហើយ(ចូរចងចាំ)រឿងរបស់លូត នៅពេលដែលគាត់បាន ពោលទៅកាន់ក្រុមរបស់គាត់ថាៈ ពិតប្រាកដណាស់ ពួកអ្នកកំពុង ប្រព្រឹត្ដអំពើអសីលធម៌បំផុត ដែលគ្មានអ្នកណាម្នាក់ពីមុនពួកអ្នក ធ្លាប់ប្រព្រឹត្ដវានៅក្នុងលោកិយនេះឡើយ។
Verse 29
أَئِنَّكُمْ لَتَأْتُونَ ٱلرِّجَالَ وَتَقْطَعُونَ ٱلسَّبِيلَ وَتَأْتُونَ فِى نَادِيكُمُ ٱلْمُنكَرَ ۖ فَمَا كَانَ جَوَابَ قَوْمِهِۦٓ إِلَّآ أَن قَالُوا۟ ٱئْتِنَا بِعَذَابِ ٱللَّهِ إِن كُنتَ مِنَ ٱلصَّـٰدِقِينَ
Transliteration a-innakum latatūna l-rijāla wataqṭaʿūna l-sabīla watatūna fī nādīkumu l-munkara famā kāna jawāba qawmihi illā an qālū i'tinā biʿadhābi l-lahi in kunta mina l-ṣādiqīna
Khmer តើហេតុអ្វីបានជាពួកអ្នករួមភេទជាមួយនឹងបុរសដូចគ្នា និង ឆក់ប្លន់អ្នកដំណើរ ហើយនិងប្រព្រឹត្ដអំពើអាក្រក់នៅកន្លែងជួបជុំ របស់ពួកអ្នកដូចេ្នះ? ហើយចម្លើយនៃក្រុមរបស់គាត់(លូត)គ្មានអ្វី ក្រៅពីនិយាយថាៈ ចូរអ្នកនាំទារុណកម្មរបស់អល់ឡោះឱ្យពួកយើង មក ប្រសិនបើអ្នកស្ថិតក្នុងចំណោមអ្នកដែលនិយាយត្រឹមត្រូវមែននោះ។
Verse 30
قَالَ رَبِّ ٱنصُرْنِى عَلَى ٱلْقَوْمِ ٱلْمُفْسِدِينَ
Transliteration qāla rabbi unṣur'nī ʿalā l-qawmi l-muf'sidīna
Khmer គាត់បានបួងសួងសុំថាៈ ឱម្ចាស់របស់ខ្ញុំ. សូមទ្រង់មេត្ដា ជួយខ្ញុំឱ្យមានជ័យជំនះលើក្រុមដែលបង្កវិនាសកម្ម(នៅលើផែនដី នេះ)ផង។
Verse 31
وَلَمَّا جَآءَتْ رُسُلُنَآ إِبْرَٰهِيمَ بِٱلْبُشْرَىٰ قَالُوٓا۟ إِنَّا مُهْلِكُوٓا۟ أَهْلِ هَـٰذِهِ ٱلْقَرْيَةِ ۖ إِنَّ أَهْلَهَا كَانُوا۟ ظَـٰلِمِينَ
Transliteration walammā jāat rusulunā ib'rāhīma bil-bush'rā qālū innā muh'likū ahli hādhihi l-qaryati inna ahlahā kānū ẓālimīna
Khmer ហើយនៅពេលដែលអ្នកនាំសារ(ម៉ាឡាអ៊ីកាត់)របស់ យើងបាននាំដំណឹងរីករាយ មកប្រាប់អ៊ីព្រហ៊ីម ពួកគេបាននិយាយ ថាៈ ពិតប្រាកដណាស់ ពួកយើងគឺជាអ្នកដែលបំផ្លាញអ្នកភូមិស្រុក នេះ។ ពិតប្រាកដណាស់ អ្នកភូមិស្រុកនេះជាពួកដែលបានបំពាន។
Verse 32
قَالَ إِنَّ فِيهَا لُوطًا ۚ قَالُوا۟ نَحْنُ أَعْلَمُ بِمَن فِيهَا ۖ لَنُنَجِّيَنَّهُۥ وَأَهْلَهُۥٓ إِلَّا ٱمْرَأَتَهُۥ كَانَتْ مِنَ ٱلْغَـٰبِرِينَ
Transliteration qāla inna fīhā lūṭan qālū naḥnu aʿlamu biman fīhā lanunajjiyannahu wa-ahlahu illā im'ra-atahu kānat mina l-ghābirīna
Khmer គាត់(អ៊ីព្រហ៊ីម)បានពោលថាៈ ពិតប្រាកដណាស់ លូត នៅក្នុងភូមិស្រុកនោះ។ ពួកគេបានតបវិញថាៈ ពួកយើងដឹងបំផុត ថាអ្នកណានៅក្នុងនោះ។ ពួកយើងពិតជានឹងសង្គ្រោះគេ(លូត) និង ក្រុមគ្រួសាររបស់គេ លើកលែងតែប្រពន្ធរបស់គេប៉ុណ្ណោះ ដែលស្ថិត ក្នុងចំណោមពួកដែលត្រូវទារុណកម្ម។
Verse 33
وَلَمَّآ أَن جَآءَتْ رُسُلُنَا لُوطًا سِىٓءَ بِهِمْ وَضَاقَ بِهِمْ ذَرْعًا وَقَالُوا۟ لَا تَخَفْ وَلَا تَحْزَنْ ۖ إِنَّا مُنَجُّوكَ وَأَهْلَكَ إِلَّا ٱمْرَأَتَكَ كَانَتْ مِنَ ٱلْغَـٰبِرِينَ
Transliteration walammā an jāat rusulunā lūṭan sīa bihim waḍāqa bihim dharʿan waqālū lā takhaf walā taḥzan innā munajjūka wa-ahlaka illā im'ra-ataka kānat mina l-ghābirīna
Khmer ហើយនៅពេលដែលអ្នកនាំសាររបស់យើង(ម៉ាឡាអ៊ីកាត់) បានមកជួបលូត គាត់មានការព្រួយបារម្ភ និងតឹងទ្រូងដោយសារ ពួកគេ។ ហើយពួកគេបានពោលថាៈ ចូរអ្នកកុំភ័យខ្លាច និងកុំព្រួយ បារម្ភឱ្យសោះ។ ពិតប្រាកដណាស់ ពួកយើងជាអ្នកជួយសង្គ្រោះអ្នក និងក្រុមគ្រួសាររបស់អ្នក លើកលែងតែប្រពន្ធរបស់អ្នកប៉ុណ្ណោះ ដែលស្ថិតក្នុងចំណោមពួកដែលត្រូវទារុណកម្ម។
Verse 34
إِنَّا مُنزِلُونَ عَلَىٰٓ أَهْلِ هَـٰذِهِ ٱلْقَرْيَةِ رِجْزًا مِّنَ ٱلسَّمَآءِ بِمَا كَانُوا۟ يَفْسُقُونَ
Transliteration innā munzilūna ʿalā ahli hādhihi l-qaryati rij'zan mina l-samāi bimā kānū yafsuqūna
Khmer ពិតប្រាកដណាស់ យើង(អល់ឡោះ)ជាអ្នកបញ្ចុះ ទារុណកម្មពីលើមេឃទៅលើអ្នកភូមិស្រុកនេះ ដោយសារតែអ្វីដែលពួកគេ ធ្លាប់ល្មើសនឹងបទបញ្ជារបស់អល់ឡោះ។
Verse 35
وَلَقَد تَّرَكْنَا مِنْهَآ ءَايَةًۢ بَيِّنَةً لِّقَوْمٍ يَعْقِلُونَ
Transliteration walaqad taraknā min'hā āyatan bayyinatan liqawmin yaʿqilūna
Khmer ហើយជាការពិតណាស់ យើងបានបន្សល់ទុកពីភូមិស្រុក នេះ ជាភស្ដុតាងមួយដ៏ច្បាស់លាស់សម្រាប់ក្រុមដែលចេះគិត ពិចារណា។
Verse 36
وَإِلَىٰ مَدْيَنَ أَخَاهُمْ شُعَيْبًا فَقَالَ يَـٰقَوْمِ ٱعْبُدُوا۟ ٱللَّهَ وَٱرْجُوا۟ ٱلْيَوْمَ ٱلْـَٔاخِرَ وَلَا تَعْثَوْا۟ فِى ٱلْأَرْضِ مُفْسِدِينَ
Transliteration wa-ilā madyana akhāhum shuʿayban faqāla yāqawmi uʿ'budū l-laha wa-ir'jū l-yawma l-ākhira walā taʿthaw fī l-arḍi muf'sidīna
Khmer ហើយ(យើងបានបញ្ជូន)ស្ហ៊ូអែបទៅកាន់ម៉ាទយ៉ាន់ដែល ជាបងប្អូនរបស់ពួកគេ ហើយគាត់បានពោលថាៈ ចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះ និងសង្ឃឹម(ថានឹងទទួលបានការតបស្នង ល្អ)នៅថ្ងៃបរលោកចុះ។ ហើយចូរពួកអ្នកកុំបង្កវិនាសកម្មនៅលើ ផែនដីនេះឱ្យសោះ។
Verse 37
فَكَذَّبُوهُ فَأَخَذَتْهُمُ ٱلرَّجْفَةُ فَأَصْبَحُوا۟ فِى دَارِهِمْ جَـٰثِمِينَ
Transliteration fakadhabūhu fa-akhadhathumu l-rajfatu fa-aṣbaḥū fī dārihim jāthimīna
Khmer ហើយពួកគេបានបដិសេធនឹងគាត់(ស្ហ៊ូអែប) ពេលនោះ ការរញ្ជួយដីបានឆក់យកជីវិតពួកគេ និងធ្វើឱ្យពួកគេស្លាប់នៅក្នុង ផ្ទះរបស់ពួកគេ។
Verse 38
وَعَادًا وَثَمُودَا۟ وَقَد تَّبَيَّنَ لَكُم مِّن مَّسَـٰكِنِهِمْ ۖ وَزَيَّنَ لَهُمُ ٱلشَّيْطَـٰنُ أَعْمَـٰلَهُمْ فَصَدَّهُمْ عَنِ ٱلسَّبِيلِ وَكَانُوا۟ مُسْتَبْصِرِينَ
Transliteration waʿādan wathamūdā waqad tabayyana lakum min masākinihim wazayyana lahumu l-shayṭānu aʿmālahum faṣaddahum ʿani l-sabīli wakānū mus'tabṣirīna
Khmer ហើយ(យើងបានបំផ្លាញ)ក្រុមអាដ និងក្រុមសាមូដដែល វាពិតជាបានបញ្ជាក់យ៉ាងច្បាស់ចំពោះពួកអ្នកអំពីលំនៅដ្ឋានទាំង ឡាយរបស់ពួកគេ។ ហើយស្ហៃតនបានលំអចំពោះពួកគេនូវទង្វើ (អាក្រក់)របស់ពួកគេ និងវាបានរារាំងពួកគេអំពីមាគ៌ា(របស់ អល់ឡោះ)ខណៈដែលពួកគេជាអ្នកដឹងច្បាស់ហើយនោះ។
Verse 39
وَقَـٰرُونَ وَفِرْعَوْنَ وَهَـٰمَـٰنَ ۖ وَلَقَدْ جَآءَهُم مُّوسَىٰ بِٱلْبَيِّنَـٰتِ فَٱسْتَكْبَرُوا۟ فِى ٱلْأَرْضِ وَمَا كَانُوا۟ سَـٰبِقِينَ
Transliteration waqārūna wafir'ʿawna wahāmāna walaqad jāahum mūsā bil-bayināti fa-is'takbarū fī l-arḍi wamā kānū sābiqīna
Khmer ហើយ(យើងបានបំផ្លាញ)ករូន និងហ្វៀរអោន និង ហ៊ើម៉ាន។ ហើយជាការពិតណាស់ មូសាបាននាំមកឱ្យពួកគេនូវ ភស្ដុតាងយ៉ាងច្បាស់លាស់ តែពួកគេបែរជាក្រអឺតក្រទមនៅលើ ផែនដីនេះទៅវិញ។ ហើយពួកគេមិនអាចគេចផុត(ពីទារុណកម្ម របស់យើង)បានឡើយ។
Verse 40
فَكُلًّا أَخَذْنَا بِذَنۢبِهِۦ ۖ فَمِنْهُم مَّنْ أَرْسَلْنَا عَلَيْهِ حَاصِبًا وَمِنْهُم مَّنْ أَخَذَتْهُ ٱلصَّيْحَةُ وَمِنْهُم مَّنْ خَسَفْنَا بِهِ ٱلْأَرْضَ وَمِنْهُم مَّنْ أَغْرَقْنَا ۚ وَمَا كَانَ ٱللَّهُ لِيَظْلِمَهُمْ وَلَـٰكِن كَانُوٓا۟ أَنفُسَهُمْ يَظْلِمُونَ
Transliteration fakullan akhadhnā bidhanbihi famin'hum man arsalnā ʿalayhi ḥāṣiban wamin'hum man akhadhathu l-ṣayḥatu wamin'hum man khasafnā bihi l-arḍa wamin'hum man aghraqnā wamā kāna l-lahu liyaẓlimahum walākin kānū anfusahum yaẓlimūna
Khmer ដូចេ្នះ យើងបានបំផ្លាញក្រុមនីមួយៗដោយសារតែបាបកម្ម របស់គេ។ ហើយក្នុងចំណោមពួកគេមានអ្នកខ្លះយើងបានបញ្ចុះភ្លៀងថ្មទៅលើគេ និងអ្នកខ្លះក្នុងចំណោមពួកគេត្រូវសម្រែកយ៉ាង ខ្លាំងឆក់យកគេ ហើយអ្នកខ្លះក្នុងចំណោមពួកគេយើងបានធ្វើឱ្យដី ស្រូបយកជីវិតរបស់គេ ហើយមានអ្នកខ្លះទៀតក្នុងចំណោមពួកគេ យើងបានពន្លិចក្នុងទឹក។ ហើយអល់ឡោះមិនចង់ធ្វើបាបពួកគេ ឡើយ តែពួកគេទេដែលបានធ្វើបាបខ្លួនឯងនោះ។
Verse 41
مَثَلُ ٱلَّذِينَ ٱتَّخَذُوا۟ مِن دُونِ ٱللَّهِ أَوْلِيَآءَ كَمَثَلِ ٱلْعَنكَبُوتِ ٱتَّخَذَتْ بَيْتًا ۖ وَإِنَّ أَوْهَنَ ٱلْبُيُوتِ لَبَيْتُ ٱلْعَنكَبُوتِ ۖ لَوْ كَانُوا۟ يَعْلَمُونَ
Transliteration mathalu alladhīna ittakhadhū min dūni l-lahi awliyāa kamathali l-ʿankabūti ittakhadhat baytan wa-inna awhana l-buyūti labaytu l-ʿankabūti law kānū yaʿlamūna
Khmer ការប្រៀបធៀបនៃពួកដែលបានយកអ្នកគាំពារផេ្សងពី អល់ឡោះនោះ ប្រៀបដូចទៅនឹងសត្វពីងពាងដែលបានធ្វើសំបុក។ ហើយពិតប្រាកដណាស់ សំបុកដែលអន់ជាងគេបំផុតនោះគឺសំបុក ពីងពាងប្រសិនបើពួកគេបានដឹង។
Verse 42
إِنَّ ٱللَّهَ يَعْلَمُ مَا يَدْعُونَ مِن دُونِهِۦ مِن شَىْءٍ ۚ وَهُوَ ٱلْعَزِيزُ ٱلْحَكِيمُ
Transliteration inna l-laha yaʿlamu mā yadʿūna min dūnihi min shayin wahuwa l-ʿazīzu l-ḥakīmu
Khmer ពិតប្រាកដណាស់ អល់ឡោះដឹងបំផុតនូវអ្វីក៏ដោយដែល ពួកគេបួងសួងសុំផេ្សងពីទ្រង់នោះ។ ហើយទ្រង់មហាខ្លាំងពូកែ មហាគតិបណ្ឌិត។
Verse 43
وَتِلْكَ ٱلْأَمْثَـٰلُ نَضْرِبُهَا لِلنَّاسِ ۖ وَمَا يَعْقِلُهَآ إِلَّا ٱلْعَـٰلِمُونَ
Transliteration watil'ka l-amthālu naḍribuhā lilnnāsi wamā yaʿqiluhā illā l-ʿālimūna
Khmer ហើយការប្រៀបធៀបទាំងនោះ យើងបានលើកវាឡើង ជាឧទាហរណ៍សម្រាប់មនុស្សលោក។ ហើយគ្មាននរណាអាចយល់ ពីវាក្រៅពីអ្នកដែលចេះដឹងនោះឡើយ។
Verse 44
خَلَقَ ٱللَّهُ ٱلسَّمَـٰوَٰتِ وَٱلْأَرْضَ بِٱلْحَقِّ ۚ إِنَّ فِى ذَٰلِكَ لَـَٔايَةً لِّلْمُؤْمِنِينَ
Transliteration khalaqa l-lahu l-samāwāti wal-arḍa bil-ḥaqi inna fī dhālika laāyatan lil'mu'minīna
Khmer អល់ឡោះបានបង្កើតមេឃជាច្រើនជាន់ និងផែនដីដោយ ពិតប្រាកដ។ ពិតប្រាកដណាស់ នៅក្នុងរឿងនោះជាភស្ដុតាងមួយ សម្រាប់បណ្ដាអ្នកដែលមានជំនឿ។
Verse 45
ٱتْلُ مَآ أُوحِىَ إِلَيْكَ مِنَ ٱلْكِتَـٰبِ وَأَقِمِ ٱلصَّلَوٰةَ ۖ إِنَّ ٱلصَّلَوٰةَ تَنْهَىٰ عَنِ ٱلْفَحْشَآءِ وَٱلْمُنكَرِ ۗ وَلَذِكْرُ ٱللَّهِ أَكْبَرُ ۗ وَٱللَّهُ يَعْلَمُ مَا تَصْنَعُونَ
Transliteration ut'lu mā ūḥiya ilayka mina l-kitābi wa-aqimi l-ṣalata inna l-ṣalata tanhā ʿani l-faḥshāi wal-munkari waladhik'ru l-lahi akbaru wal-lahu yaʿlamu mā taṣnaʿūna
Khmer ចូរអ្នក(មូហាំម៉ាត់)សូត្រនូវអ្វីដែលគេបានផ្ដល់វ៉ាហ៊ីឱ្យអ្នក នៃគម្ពីរ(គួរអាន) ហើយចូរអ្នកប្រតិបត្ដិសឡាត។ ពិតប្រាកដណាស់ សឡាតអាចហាមឃាត់អំពីការប្រព្រឹត្ដអសីលធម៌ និងអំពើទុច្ចរិត។ ហើយការរំលឹកទៅចំពោះអល់ឡោះ គឺពិតជាធំធេងបំផុត។ ហើយ អល់ឡោះដឹងនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។
Verse 46
۞ وَلَا تُجَـٰدِلُوٓا۟ أَهْلَ ٱلْكِتَـٰبِ إِلَّا بِٱلَّتِى هِىَ أَحْسَنُ إِلَّا ٱلَّذِينَ ظَلَمُوا۟ مِنْهُمْ ۖ وَقُولُوٓا۟ ءَامَنَّا بِٱلَّذِىٓ أُنزِلَ إِلَيْنَا وَأُنزِلَ إِلَيْكُمْ وَإِلَـٰهُنَا وَإِلَـٰهُكُمْ وَٰحِدٌ وَنَحْنُ لَهُۥ مُسْلِمُونَ
Transliteration walā tujādilū ahla l-kitābi illā bi-allatī hiya aḥsanu illā alladhīna ẓalamū min'hum waqūlū āmannā bi-alladhī unzila ilaynā wa-unzila ilaykum wa-ilāhunā wa-ilāhukum wāḥidun wanaḥnu lahu mus'limūna
Khmer ចូរពួកអ្នកកុំជជែករកខុសត្រូវជាមួយនឹងពួកអះលីគីតាប ក្រៅពីមធ្យោបាយណាដែលល្អបំផុតឱ្យសោះ លើកលែងតែអ្នកដែល បំពានក្នុងចំណោមពួកគេប៉ុណ្ណោះ។ ហើយចូរពួកអ្នកនិយាយថាៈ ពួកយើងបានជឿនឹងអ្វីដែលគេបានបញ្ចុះមកឱ្យពួកយើង និងបាន បញ្ចុះមកឱ្យពួកអ្នក។ ហើយម្ចាស់របស់ពួកយើង និងម្ចាស់របស់ពួក អ្នកគឺតែមួយ។ ហើយពួកយើងជាអ្នកដែលប្រគល់ខ្លួនទៅចំពោះ ទ្រង់តែមួយគត់។
Verse 47
وَكَذَٰلِكَ أَنزَلْنَآ إِلَيْكَ ٱلْكِتَـٰبَ ۚ فَٱلَّذِينَ ءَاتَيْنَـٰهُمُ ٱلْكِتَـٰبَ يُؤْمِنُونَ بِهِۦ ۖ وَمِنْ هَـٰٓؤُلَآءِ مَن يُؤْمِنُ بِهِۦ ۚ وَمَا يَجْحَدُ بِـَٔايَـٰتِنَآ إِلَّا ٱلْكَـٰفِرُونَ
Transliteration wakadhālika anzalnā ilayka l-kitāba fa-alladhīna ātaynāhumu l-kitāba yu'minūna bihi wamin hāulāi man yu'minu bihi wamā yajḥadu biāyātinā illā l-kāfirūna
Khmer ដូចេ្នះហើយបានជាយើងបញ្ចុះគម្ពីរ(គួរអាន)ឱ្យអ្នក។ ហើយពួកដែលយើងបានផ្ដល់គម្ពីរឱ្យពួកគេ(យ៉ាហ៊ូទី និងណាសរ៉នី) ពួកគេមានជំនឿនឹងវា។ ហើយក្នុងចំណោមពួកទាំងនេះ(អារ៉ាប់ ម៉ាក្កះ)មានអ្នកខ្លះក៏ជឿលើវាដែរ។ ហើយគ្មានអ្នកណាម្នាក់បដិសេធនឹងអាយ៉ាត់ៗរបស់យើងក្រៅពីពួកដែលប្រឆាំងឡើយ។
Verse 48
وَمَا كُنتَ تَتْلُوا۟ مِن قَبْلِهِۦ مِن كِتَـٰبٍ وَلَا تَخُطُّهُۥ بِيَمِينِكَ ۖ إِذًا لَّٱرْتَابَ ٱلْمُبْطِلُونَ
Transliteration wamā kunta tatlū min qablihi min kitābin walā takhuṭṭuhu biyamīnika idhan la-ir'tāba l-mub'ṭilūna
Khmer ហើយអ្នក(មូហាំម៉ាត់)មិនធ្លាប់ចេះសូត្រគម្ពីរណាមួយពី មុនវា(គម្ពីរគួរអាន)ឡើយ។ ហើយដៃស្ដាំរបស់អ្នកក៏ពុំចេះសរសេរ វាដែរ។ បើមិនដូច្នោះទេ ពួកដែលប្រឆាំងនឹងមានការសង្ស័យ(ថា អ្នកបានចម្លងពីគម្ពីរមុនៗ)ជាមិនខាន។
Verse 49
بَلْ هُوَ ءَايَـٰتٌۢ بَيِّنَـٰتٌ فِى صُدُورِ ٱلَّذِينَ أُوتُوا۟ ٱلْعِلْمَ ۚ وَمَا يَجْحَدُ بِـَٔايَـٰتِنَآ إِلَّا ٱلظَّـٰلِمُونَ
Transliteration bal huwa āyātun bayyinātun fī ṣudūri alladhīna ūtū l-ʿil'ma wamā yajḥadu biāyātinā illā l-ẓālimūna
Khmer ផ្ទុយទៅវិញ វាគឺជាអាយ៉ាត់ៗយ៉ាងច្បាស់លាស់ដែលមាន នៅក្នុងចិត្ដរបស់បណ្ដាអ្នកដែលគេផ្ដល់ចំណេះដឹងឱ្យ។ ហើយគ្មាន អ្នកណាម្នាក់បដិសេធនឹងអាយ៉ាត់ៗរបស់យើងក្រៅពីពួកដែល បំពានឡើយ។
Verse 50
وَقَالُوا۟ لَوْلَآ أُنزِلَ عَلَيْهِ ءَايَـٰتٌ مِّن رَّبِّهِۦ ۖ قُلْ إِنَّمَا ٱلْـَٔايَـٰتُ عِندَ ٱللَّهِ وَإِنَّمَآ أَنَا۠ نَذِيرٌ مُّبِينٌ
Transliteration waqālū lawlā unzila ʿalayhi āyātun min rabbihi qul innamā l-āyātu ʿinda l-lahi wa-innamā anā nadhīrun mubīnun
Khmer ហើយពួកគេបាននិយាយថាៈ ហេតុអ្វីបានជាគេ(អល់ឡោះ) មិនបានបញ្ចុះ ឱ្យគេ(មូហាំម៉ាត់)នូវមុជីហ្សាត់ពីម្ចាស់របស់គេ? ចូរ អ្នកពោលថាៈ ពិតប្រាកដណាស់ មុជីហ្សាត់ទាំងឡាយនៅនឹង អល់ឡោះ។ ហើយតាមការពិតខ្ញុំគ្រាន់តែជាអ្នកដាស់តឿនព្រមាន យ៉ាងច្បាស់លាស់ប៉ុណ្ណោះ។
Verse 51
أَوَلَمْ يَكْفِهِمْ أَنَّآ أَنزَلْنَا عَلَيْكَ ٱلْكِتَـٰبَ يُتْلَىٰ عَلَيْهِمْ ۚ إِنَّ فِى ذَٰلِكَ لَرَحْمَةً وَذِكْرَىٰ لِقَوْمٍ يُؤْمِنُونَ
Transliteration awalam yakfihim annā anzalnā ʿalayka l-kitāba yut'lā ʿalayhim inna fī dhālika laraḥmatan wadhik'rā liqawmin yu'minūna
Khmer តើមិនគ្រប់គ្រាន់សម្រាប់ពួកគេទេឬ គម្ពីរដែលយើងបាន បញ្ចុះឱ្យអ្នក(មូហាំម៉ាត់) ដែលត្រូវគេសូត្រឱ្យពួកគេស្ដាប់នោះ? ពិតប្រាកដណាស់ នៅក្នុងរឿងទាំងនោះគឺជាក្ដីមេត្ដាករុណា និងជា ការរំលឹកសម្រាប់ក្រុមដែលមានជំនឿ។
Verse 52
قُلْ كَفَىٰ بِٱللَّهِ بَيْنِى وَبَيْنَكُمْ شَهِيدًا ۖ يَعْلَمُ مَا فِى ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ ۗ وَٱلَّذِينَ ءَامَنُوا۟ بِٱلْبَـٰطِلِ وَكَفَرُوا۟ بِٱللَّهِ أُو۟لَـٰٓئِكَ هُمُ ٱلْخَـٰسِرُونَ
Transliteration qul kafā bil-lahi baynī wabaynakum shahīdan yaʿlamu mā fī l-samāwāti wal-arḍi wa-alladhīna āmanū bil-bāṭili wakafarū bil-lahi ulāika humu l-khāsirūna
Khmer ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ គ្រប់គ្រាន់ហើយដែល អល់ឡោះជាសាក្សីរវាងខ្ញុំនិងពួកអ្នក។ ទ្រង់ដឹងនូវអ្វីដែលមាននៅ លើមេឃជាច្រើនជាន់និងផែនដី។ ហើយពួកដែលបានជឿលើប្រការ មិនត្រឹមត្រូវ និងបានប្រឆាំងនឹងអល់ឡោះ ពួកទាំងនោះគឺជាពួក ដែលខាតបង់។
Verse 53
وَيَسْتَعْجِلُونَكَ بِٱلْعَذَابِ ۚ وَلَوْلَآ أَجَلٌ مُّسَمًّى لَّجَآءَهُمُ ٱلْعَذَابُ وَلَيَأْتِيَنَّهُم بَغْتَةً وَهُمْ لَا يَشْعُرُونَ
Transliteration wayastaʿjilūnaka bil-ʿadhābi walawlā ajalun musamman lajāahumu l-ʿadhābu walayatiyannahum baghtatan wahum lā yashʿurūna
Khmer ហើយពួកគេសុំអ្នក(មូហាំម៉ាត់)ឱ្យផ្ដល់នូវទារុណកម្ម ភ្លាមៗ។ ប្រសិនបើគ្មានពេលកំណត់ច្បាស់លាស់ទេនោះ ទារុណកម្ម ពិតជាបានមកដល់ពួកគេ និងធ្លាក់លើពួកគេភ្លាមៗដោយពួកគេមិន ដឹងខ្លួនជាមិនខាន។
Verse 54
يَسْتَعْجِلُونَكَ بِٱلْعَذَابِ وَإِنَّ جَهَنَّمَ لَمُحِيطَةٌۢ بِٱلْكَـٰفِرِينَ
Transliteration yastaʿjilūnaka bil-ʿadhābi wa-inna jahannama lamuḥīṭatun bil-kāfirīna
Khmer ហើយពួកគេសុំអ្នក(មូហាំម៉ាត់)ឱ្យផ្ដល់នូវទារុណកម្ម ភ្លាមៗ។ ហើយពិតប្រាកដណាស់ នរកជើហាន់ណាំពិតជាឡោមព័ទ្ធ ពួកដែលប្រឆាំង។
Verse 55
يَوْمَ يَغْشَىٰهُمُ ٱلْعَذَابُ مِن فَوْقِهِمْ وَمِن تَحْتِ أَرْجُلِهِمْ وَيَقُولُ ذُوقُوا۟ مَا كُنتُمْ تَعْمَلُونَ
Transliteration yawma yaghshāhumu l-ʿadhābu min fawqihim wamin taḥti arjulihim wayaqūlu dhūqū mā kuntum taʿmalūna
Khmer នៅថ្ងៃ(បរលោក) ទារុណកម្មនឹងគ្របដណ្ដប់ពួកគេពីលើ ពួកគេ និងក្រោមជើងពួកគេ ហើយទ្រង់មានបន្ទូលថាៈ ចូរពួកអ្នក ភ្លក្សនូវអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្ដកន្លងមកចុះ។
Verse 56
يَـٰعِبَادِىَ ٱلَّذِينَ ءَامَنُوٓا۟ إِنَّ أَرْضِى وَٰسِعَةٌ فَإِيَّـٰىَ فَٱعْبُدُونِ
Transliteration yāʿibādiya alladhīna āmanū inna arḍī wāsiʿatun fa-iyyāya fa-uʿ'budūni
Khmer ឱបណ្ដាខ្ញុំរបស់យើងដែលមានជំនឿ. ពិតប្រាកដណាស់ ផែនដីរបស់យើងគឺធំទូលាយ(ដូចេ្នះចូរពួកអ្នកភៀសខ្លួនទៅកន្លែង ដែលមានសុវត្ថិភាព) ហើយពួកអ្នកត្រូវគោរពសក្ការៈមកចំពោះ យើងតែមួយគត់។
Verse 57
كُلُّ نَفْسٍ ذَآئِقَةُ ٱلْمَوْتِ ۖ ثُمَّ إِلَيْنَا تُرْجَعُونَ
Transliteration kullu nafsin dhāiqatu l-mawti thumma ilaynā tur'jaʿūna
Khmer រាល់ជីវិតទាំងអស់នឹងភ្លក្សរសជាតិនៃសេចក្ដីស្លាប់។ បន្ទាប់ មកពួកអ្នកនឹងត្រូវវិលត្រឡប់មកកាន់យើងវិញ។
Verse 58
وَٱلَّذِينَ ءَامَنُوا۟ وَعَمِلُوا۟ ٱلصَّـٰلِحَـٰتِ لَنُبَوِّئَنَّهُم مِّنَ ٱلْجَنَّةِ غُرَفًا تَجْرِى مِن تَحْتِهَا ٱلْأَنْهَـٰرُ خَـٰلِدِينَ فِيهَا ۚ نِعْمَ أَجْرُ ٱلْعَـٰمِلِينَ
Transliteration wa-alladhīna āmanū waʿamilū l-ṣāliḥāti lanubawwi-annahum mina l-janati ghurafan tajrī min taḥtihā l-anhāru khālidīna fīhā niʿ'ma ajru l-ʿāmilīna
Khmer ហើយបណ្ដាអ្នកដែលមានជំនឿ និងបានសាងអំពើល្អនោះ យើងនឹងរៀបចំឱ្យពួកគេនូវវិមានដ៏ស្កឹមស្កៃនៅក្នុងឋានសួគ៌ដែល មានទនេ្លជាច្រើនហូរពីក្រោមវាដោយពួកគេស្ថិតនៅក្នុងនោះជា អមតៈ។ ការតបស្នងចំពោះបណ្ដាអ្នកសាងអំពើល្អគឺឧត្ដុង្គឧត្ដមបំផុត។
Verse 59
ٱلَّذِينَ صَبَرُوا۟ وَعَلَىٰ رَبِّهِمْ يَتَوَكَّلُونَ
Transliteration alladhīna ṣabarū waʿalā rabbihim yatawakkalūna
Khmer គឺបណ្ដាអ្នកដែលអត់ធ្មត់(ក្នុងការគោរពសក្ការៈចំពោះអល់ឡោះ) និងបណ្ដាអ្នកដែលប្រគល់ការទុកចិត្ដទៅលើម្ចាស់ របស់ពួកគេ។
Verse 60
وَكَأَيِّن مِّن دَآبَّةٍ لَّا تَحْمِلُ رِزْقَهَا ٱللَّهُ يَرْزُقُهَا وَإِيَّاكُمْ ۚ وَهُوَ ٱلسَّمِيعُ ٱلْعَلِيمُ
Transliteration waka-ayyin min dābbatin lā taḥmilu riz'qahā l-lahu yarzuquhā wa-iyyākum wahuwa l-samīʿu l-ʿalīmu
Khmer ហើយមានសត្វធាតុជាច្រើនដែលមិនត្រៀមទុកចំណី អាហាររបស់វា តែអល់ឡោះទេដែលជាអ្នកប្រទានចំណីអាហារ ដល់ពួកវា និងពួកអ្នក។ ហើយទ្រង់មហាឮ មហាដឹង។
Verse 61
وَلَئِن سَأَلْتَهُم مَّنْ خَلَقَ ٱلسَّمَـٰوَٰتِ وَٱلْأَرْضَ وَسَخَّرَ ٱلشَّمْسَ وَٱلْقَمَرَ لَيَقُولُنَّ ٱللَّهُ ۖ فَأَنَّىٰ يُؤْفَكُونَ
Transliteration wala-in sa-altahum man khalaqa l-samāwāti wal-arḍa wasakhara l-shamsa wal-qamara layaqūlunna l-lahu fa-annā yu'fakūna
Khmer ហើយប្រសិនបើអ្នក(មូហាំម៉ាត់)សួរពួកគេថាៈ តើអ្នក ណាជាអ្នកដែលបានបង្កើតមេឃជាច្រើនជាន់ និងផែនដី ហើយបាន ធ្វើឱ្យព្រះអាទិត្យនិងព្រះច័ន្ទមានចលនានោះ? ពួកគេពិតជានឹង ឆ្លើយថាៈ គឺអល់ឡោះ។ ដូចេ្នះ ហេតុអ្វីបានជាពួកគេងាកចេញពី ការពិតទៅវិញ?
Verse 62
ٱللَّهُ يَبْسُطُ ٱلرِّزْقَ لِمَن يَشَآءُ مِنْ عِبَادِهِۦ وَيَقْدِرُ لَهُۥٓ ۚ إِنَّ ٱللَّهَ بِكُلِّ شَىْءٍ عَلِيمٌ
Transliteration al-lahu yabsuṭu l-riz'qa liman yashāu min ʿibādihi wayaqdiru lahu inna l-laha bikulli shayin ʿalīmun
Khmer អល់ឡោះបើកទូលាយនូវលាភសក្ការៈចំពោះអ្នកណាដែល ទ្រង់មានចេតនាក្នុងចំណោមខ្ញុំរបស់ទ្រង់ ហើយទ្រង់ក៏ក្បិតក្បៀត ចំពោះខ្ញុំរបស់ទ្រង់មួយចំនួនដែរ។ ពិតប្រាកដណាស់ អល់ឡោះ ដឹងបំផុតនូវរាល់អ្វីៗទាំងអស់។
Verse 63
وَلَئِن سَأَلْتَهُم مَّن نَّزَّلَ مِنَ ٱلسَّمَآءِ مَآءً فَأَحْيَا بِهِ ٱلْأَرْضَ مِنۢ بَعْدِ مَوْتِهَا لَيَقُولُنَّ ٱللَّهُ ۚ قُلِ ٱلْحَمْدُ لِلَّهِ ۚ بَلْ أَكْثَرُهُمْ لَا يَعْقِلُونَ
Transliteration wala-in sa-altahum man nazzala mina l-samāi māan fa-aḥyā bihi l-arḍa min baʿdi mawtihā layaqūlunna l-lahu quli l-ḥamdu lillahi bal aktharuhum lā yaʿqilūna
Khmer ហើយប្រសិនបើអ្នក(មូហាំម៉ាត់)សួរពួកគេថាៈ តើអ្នកណាដែលបានបញ្ចុះទឹកភ្លៀងពីលើមេឃ ហើយធ្វើឱ្យដីរស់(មានជីជាតិ)ឡើងវិញ បន្ទាប់ពីវាស្លាប់(គ្មានជីជាតិ)នោះ? ពួកគេពិតជា នឹងឆ្លើយថាៈ គឺអល់ឡោះ។ ចូរអ្នកពោលថាៈ រាល់ការសរសើរគឺ ចំពោះអល់ឡោះ។ ផ្ទុយទៅវិញពួកគេភាគច្រើនមិនដឹងឡើយ។
Verse 64
وَمَا هَـٰذِهِ ٱلْحَيَوٰةُ ٱلدُّنْيَآ إِلَّا لَهْوٌ وَلَعِبٌ ۚ وَإِنَّ ٱلدَّارَ ٱلْـَٔاخِرَةَ لَهِىَ ٱلْحَيَوَانُ ۚ لَوْ كَانُوا۟ يَعْلَمُونَ
Transliteration wamā hādhihi l-ḥayatu l-dun'yā illā lahwun walaʿibun wa-inna l-dāra l-ākhirata lahiya l-ḥayawānu law kānū yaʿlamūna
Khmer ហើយការរស់នៅក្នុងលោកិយនេះគ្មានអ្វីក្រៅពីការលេង សើចឥតប្រយោជន៍នោះឡើយ។ តែថ្ងៃបរលោកវិញទេទើបវាជា ការរស់នៅយ៉ាងពិតប្រាកដប្រសិនបើពួកគេបានដឹងមែននោះ។
Verse 65
فَإِذَا رَكِبُوا۟ فِى ٱلْفُلْكِ دَعَوُا۟ ٱللَّهَ مُخْلِصِينَ لَهُ ٱلدِّينَ فَلَمَّا نَجَّىٰهُمْ إِلَى ٱلْبَرِّ إِذَا هُمْ يُشْرِكُونَ
Transliteration fa-idhā rakibū fī l-ful'ki daʿawū l-laha mukh'liṣīna lahu l-dīna falammā najjāhum ilā l-bari idhā hum yush'rikūna
Khmer ហើយនៅពេលដែលពួកគេជិះសំពៅ(ជួបប្រទះនឹងគ្រោះ ថ្នាក់)នោះ ពួកគេបួងសួងសុំទៅចំពោះអល់ឡោះដោយចិត្ដស្មោះ សក្នុងការប្រណិប័តន៍ចំពោះទ្រង់។ តែនៅពេលដែលទ្រង់បាន សង្គ្រោះពួកគេឱ្យទៅដល់ត្រើយ ពេលនោះពួកគេបែរជាធ្វើស្ហ៊ីរិក នឹងទ្រង់ទៅវិញ។
Verse 66
لِيَكْفُرُوا۟ بِمَآ ءَاتَيْنَـٰهُمْ وَلِيَتَمَتَّعُوا۟ ۖ فَسَوْفَ يَعْلَمُونَ
Transliteration liyakfurū bimā ātaynāhum waliyatamattaʿū fasawfa yaʿlamūna
Khmer ដើម្បីពួកគេប្រឆាំងនឹងអ្វីដែលយើងបានប្រទានឱ្យពួកគេ និងដើម្បីពួកគេសប្បាយរីករាយ។ ដូចេ្នះពួកគេគង់តែនឹងដឹង។
Verse 67
أَوَلَمْ يَرَوْا۟ أَنَّا جَعَلْنَا حَرَمًا ءَامِنًا وَيُتَخَطَّفُ ٱلنَّاسُ مِنْ حَوْلِهِمْ ۚ أَفَبِٱلْبَـٰطِلِ يُؤْمِنُونَ وَبِنِعْمَةِ ٱللَّهِ يَكْفُرُونَ
Transliteration awalam yaraw annā jaʿalnā ḥaraman āminan wayutakhaṭṭafu l-nāsu min ḥawlihim afabil-bāṭili yu'minūna wabiniʿ'mati l-lahi yakfurūna
Khmer តើពួកគេមិនបានឃើញទេឬ ពិតប្រាកដណាស់យើងបាន បង្កើតទឹកដី(ម៉ាក្កះ)ជាកន្លែងស្អាតស្អំមានសុវត្ថិភាព ខណៈដែល មនុស្សលោកនៅជុំវិញពួកគេកំពុងឆក់ប្លន់ កាប់សម្លាប់គ្នានោះ? ដូចេ្នះ តើពួកគេនៅតែជឿលើប្រការមិនត្រឹមត្រូវ និងប្រឆាំងនឹង នៀកម៉ាត់របស់អល់ឡោះឬ?
Verse 68
وَمَنْ أَظْلَمُ مِمَّنِ ٱفْتَرَىٰ عَلَى ٱللَّهِ كَذِبًا أَوْ كَذَّبَ بِٱلْحَقِّ لَمَّا جَآءَهُۥٓ ۚ أَلَيْسَ فِى جَهَنَّمَ مَثْوًى لِّلْكَـٰفِرِينَ
Transliteration waman aẓlamu mimmani if'tarā ʿalā l-lahi kadhiban aw kadhaba bil-ḥaqi lammā jāahu alaysa fī jahannama mathwan lil'kāfirīna
Khmer ហើយគ្មានអ្នកណាម្នាក់បំពានជាងអ្នកដែលបានប្រឌិតរឿង ភូតកុហកចំពោះអល់ឡោះ ឬអ្នកដែលបានបដិសេធនឹងការពិតនៅ ពេលដែលវាមកដល់គេនោះឡើយ។ តើនៅក្នុងនរកជើហាន់ណាំមិន មែនជាកន្លែងសម្រាប់ពួកដែលប្រឆាំងទេឬ?
Verse 69
وَٱلَّذِينَ جَـٰهَدُوا۟ فِينَا لَنَهْدِيَنَّهُمْ سُبُلَنَا ۚ وَإِنَّ ٱللَّهَ لَمَعَ ٱلْمُحْسِنِينَ
Transliteration wa-alladhīna jāhadū fīnā lanahdiyannahum subulanā wa-inna l-laha lamaʿa l-muḥ'sinīna
Khmer រីឯបណ្ដាអ្នកដែលបានតស៊ូក្នុងមាគ៌ារបស់យើងវិញ យើងពិតជានឹងចង្អុលបង្ហាញមាគ៌ារបស់យើងដល់ពួកគេជាមិនខាន។ ហើយពិតប្រាកដណាស់ អល់ឡោះគឺស្ថិតនៅជាមួយបណ្ដាអ្នក ដែលធ្វើល្អ។
Read Surah Al-'Ankabut in another language
- English (word by word)
- Albanian
- Amazigh
- Amharic
- Assamese
- Azerbaijani
- Bambara
- Bangla
- Bosnian
- Bulgarian
- Chechen
- Chinese
- Czech
- Dari
- Dhivehi
- Dutch
- Finnish
- French
- German
- Gujarati
- Hausa
- Hebrew
- Hindi
- Indonesian
- Italian
- Japanese
- Kannada
- Kazakh
- Kinyarwanda
- Korean
- Kurdish
- Luganda
- Malay
- Malayalam
- Maranao
- Marathi
- Nepali
- Norwegian
- Oromo
- Pashto
- Persian
- Polish
- Portuguese
- Romanian
- Russian
- Sindhi
- Sinhala
- Somali
- Spanish
- Swahili
- Swedish
- Tagalog
- Tajik
- Tamil
- Tatar
- Telugu
- Thai
- Turkish
- Ukrainian
- Urdu
- Uyghur
- Uzbek
- Vietnamese
- Yao
- Yoruba
All 114 surahs in Khmer: the Qur’an in Khmer.
Khmer translation: Cambodian Muslim Community Development, from Quran.com. Transliteration: Quran.com. Recitation: Mishary Alafasy, from EveryAyah.com. MyDugsi is a learning aid, not a replacement for a qualified teacher.