Surah Al-Ahqaf in Khmer: translation and audio
Surah 46 · الأحقاف · The Wind-Curved Sandhills · 35 verses
Surah Al-Ahqaf verse by verse: the Arabic with a recitation you can repeat, the transliteration, and the Khmer translation by Cambodian Muslim Community Development. For the meaning of every word, see Surah Al-Ahqaf word by word in English.
Verse 1
حمٓ
Transliteration hha-meem
Khmer ហា មីម។
Verse 2
تَنزِيلُ ٱلْكِتَـٰبِ مِنَ ٱللَّهِ ٱلْعَزِيزِ ٱلْحَكِيمِ
Transliteration tanzīlu l-kitābi mina l-lahi l-ʿazīzi l-ḥakīmi
Khmer ការបញ្ចុះគម្ពីរ(គួរអាន)នេះគឺមកពីអល់ឡោះដែលមហាខ្លាំងពូកែ មហាគតិបណ្ឌិត។
Verse 3
مَا خَلَقْنَا ٱلسَّمَـٰوَٰتِ وَٱلْأَرْضَ وَمَا بَيْنَهُمَآ إِلَّا بِٱلْحَقِّ وَأَجَلٍ مُّسَمًّى ۚ وَٱلَّذِينَ كَفَرُوا۟ عَمَّآ أُنذِرُوا۟ مُعْرِضُونَ
Transliteration mā khalaqnā l-samāwāti wal-arḍa wamā baynahumā illā bil-ḥaqi wa-ajalin musamman wa-alladhīna kafarū ʿammā undhirū muʿ'riḍūna
Khmer យើងមិនបានបង្កើតមេឃជាច្រើនជាន់ និងផែនដី ហើយនិង អ្វីៗដែលនៅរវាងវាទាំងពីរក្រៅពីការពិត និងមានរយៈពេលមួយ ដែលបានកំណត់ឡើយ។ ហើយពួកដែលប្រឆាំងគឺជាពួកដែលបែរ ចេញពីអ្វីដែលគេបានដាស់តឿនព្រមានពួកគេ។
Verse 4
قُلْ أَرَءَيْتُم مَّا تَدْعُونَ مِن دُونِ ٱللَّهِ أَرُونِى مَاذَا خَلَقُوا۟ مِنَ ٱلْأَرْضِ أَمْ لَهُمْ شِرْكٌ فِى ٱلسَّمَـٰوَٰتِ ۖ ٱئْتُونِى بِكِتَـٰبٍ مِّن قَبْلِ هَـٰذَآ أَوْ أَثَـٰرَةٍ مِّنْ عِلْمٍ إِن كُنتُمْ صَـٰدِقِينَ
Transliteration qul ara-aytum mā tadʿūna min dūni l-lahi arūnī mādhā khalaqū mina l-arḍi am lahum shir'kun fī l-samāwāti i'tūnī bikitābin min qabli hādhā aw athāratin min ʿil'min in kuntum ṣādiqīna
Khmer ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ តើពួកអ្នកយល់ឃើញយ៉ាង ដូចមេ្ដចចំពោះអ្វីដែលពួកអ្នកបានបួងសួងសុំផេ្សងពីអល់ឡោះនោះ? ចូរពួកអ្នកបង្ហាញឱ្យខ្ញុំឃើញមើលតើផ្នែកណាមួយនៃផែនដី ដែលពួកគេបានបង្កើត ឬមួយពួកគេមានការរួមចំណែក(ជាមួយ អល់ឡោះ)ក្នុងការបង្កើតមេឃជាច្រើនជាន់? ចូរពួកអ្នកនាំមក ឱ្យខ្ញុំនូវគម្ពីរមុនគម្ពីរ(គួរអាន)នេះ ឬក៏ចំណេះដឹងដែលសេសសល់ (ពីអ្នកជំនាន់មុន) ប្រសិនបើពួកអ្នកជាអ្នកនិយាយពិតនោះ។
Verse 5
وَمَنْ أَضَلُّ مِمَّن يَدْعُوا۟ مِن دُونِ ٱللَّهِ مَن لَّا يَسْتَجِيبُ لَهُۥٓ إِلَىٰ يَوْمِ ٱلْقِيَـٰمَةِ وَهُمْ عَن دُعَآئِهِمْ غَـٰفِلُونَ
Transliteration waman aḍallu mimman yadʿū min dūni l-lahi man lā yastajību lahu ilā yawmi l-qiyāmati wahum ʿan duʿāihim ghāfilūna
Khmer ហើយអ្នកណាដែលវងេ្វងជាងអ្នកដែលបួងសួងសុំ(ព្រះ នានា)ក្រៅពីអល់ឡោះដែលវាមិនអាចទទួលនូវការបួងសួងសុំ របស់គេរហូតដល់ថ្ងៃបរលោកដោយពួកវា(ព្រះនានា)មិនដឹងនូវ ការបួងសួងរបស់ពួកគេនោះ?
Verse 6
وَإِذَا حُشِرَ ٱلنَّاسُ كَانُوا۟ لَهُمْ أَعْدَآءً وَكَانُوا۟ بِعِبَادَتِهِمْ كَـٰفِرِينَ
Transliteration wa-idhā ḥushira l-nāsu kānū lahum aʿdāan wakānū biʿibādatihim kāfirīna
Khmer ហើយនៅពេលដែលមនុស្សលោកត្រូវបានគេប្រមូលផ្ដុំ(នៅ ថ្ងៃបរលោក) ពួកវាបានក្លាយជាសត្រូវរបស់ពួកគេ ហើយពួកវាបាន បដិសេធនឹងការគោរពសក្ការៈរបស់ពួកគេ។
Verse 7
وَإِذَا تُتْلَىٰ عَلَيْهِمْ ءَايَـٰتُنَا بَيِّنَـٰتٍ قَالَ ٱلَّذِينَ كَفَرُوا۟ لِلْحَقِّ لَمَّا جَآءَهُمْ هَـٰذَا سِحْرٌ مُّبِينٌ
Transliteration wa-idhā tut'lā ʿalayhim āyātunā bayyinātin qāla alladhīna kafarū lil'ḥaqqi lammā jāahum hādhā siḥ'run mubīnun
Khmer ហើយនៅពេលដែលអាយ៉ាត់ៗដ៏ច្បាស់លាស់របស់យើងត្រូវ បានគេសូត្រឱ្យពួកគេស្ដាប់ ពួកដែលបានបដិសេធនឹងការពិតនៅ ពេលដែលវាបានមកដល់ពួកគេបាននិយាយថាៈ នេះគឺជាមន្ដអាគម ដ៏ច្បាស់លាស់។
Verse 8
أَمْ يَقُولُونَ ٱفْتَرَىٰهُ ۖ قُلْ إِنِ ٱفْتَرَيْتُهُۥ فَلَا تَمْلِكُونَ لِى مِنَ ٱللَّهِ شَيْـًٔا ۖ هُوَ أَعْلَمُ بِمَا تُفِيضُونَ فِيهِ ۖ كَفَىٰ بِهِۦ شَهِيدًۢا بَيْنِى وَبَيْنَكُمْ ۖ وَهُوَ ٱلْغَفُورُ ٱلرَّحِيمُ
Transliteration am yaqūlūna if'tarāhu qul ini if'taraytuhu falā tamlikūna lī mina l-lahi shayan huwa aʿlamu bimā tufīḍūna fīhi kafā bihi shahīdan baynī wabaynakum wahuwa l-ghafūru l-raḥīmu
Khmer ផ្ទុយទៅវិញពួកគេនិយាយថាៈ គេ(មូហាំម៉ាត់)បានប្រឌិត វា(គម្ពីរគួរអាន)ឡើង។ ចូរអ្នកពោលថាៈ ប្រសិនបើខ្ញុំប្រឌិតវា មែននោះ ពួកអ្នកគ្មានលទ្ធភាពអ្វីជួយការពារខ្ញុំពី(ទារុណកម្ម) អល់ឡោះបានឡើយ។ ទ្រង់ដឹងបំផុតនូវអ្វីដែលពួកអ្នកនិយាយ អំពីវា។ គ្រប់គ្រាន់ហើយដែលទ្រង់ជាសាក្សីរវាងខ្ញុំ និងពួកអ្នក។ ហើយទ្រង់មហាអភ័យទោស មហាអាណិតស្រឡាញ់។
Verse 9
قُلْ مَا كُنتُ بِدْعًا مِّنَ ٱلرُّسُلِ وَمَآ أَدْرِى مَا يُفْعَلُ بِى وَلَا بِكُمْ ۖ إِنْ أَتَّبِعُ إِلَّا مَا يُوحَىٰٓ إِلَىَّ وَمَآ أَنَا۠ إِلَّا نَذِيرٌ مُّبِينٌ
Transliteration qul mā kuntu bid'ʿan mina l-rusuli wamā adrī mā yuf'ʿalu bī walā bikum in attabiʿu illā mā yūḥā ilayya wamā anā illā nadhīrun mubīnun
Khmer ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ខ្ញុំមិនមែនជាអ្នកដំបូងគេ ក្នុងចំណោមអ្នកនាំសារទាំងឡាយនោះឡើយ ហើយខ្ញុំក៏មិនដឹង ដែរថាអ្វីទៅដែលគេនឹងធ្វើមកចំពោះខ្ញុំ និងចំពោះពួកអ្នកនោះ។ ខ្ញុំមិនធ្វើតាមក្រៅពីអ្វីដែលគេបានផ្ដល់វ៉ាហ៊ីមកឱ្យខ្ញុំនោះឡើយ។ ហើយខ្ញុំក៏មិនមែនជាអ្វីក្រៅពីជាអ្នកដាស់តឿនព្រមានដ៏ច្បាស់ លាស់នោះដែរ។
Verse 10
قُلْ أَرَءَيْتُمْ إِن كَانَ مِنْ عِندِ ٱللَّهِ وَكَفَرْتُم بِهِۦ وَشَهِدَ شَاهِدٌ مِّنۢ بَنِىٓ إِسْرَٰٓءِيلَ عَلَىٰ مِثْلِهِۦ فَـَٔامَنَ وَٱسْتَكْبَرْتُمْ ۖ إِنَّ ٱللَّهَ لَا يَهْدِى ٱلْقَوْمَ ٱلظَّـٰلِمِينَ
Transliteration qul ara-aytum in kāna min ʿindi l-lahi wakafartum bihi washahida shāhidun min banī is'rāīla ʿalā mith'lihi faāmana wa-is'takbartum inna l-laha lā yahdī l-qawma l-ẓālimīna
Khmer ចូរអ្នកពោលថាៈ តើពួកអ្នកយល់ឃើញយ៉ាងដូចមេ្ដចដែរ ប្រសិនបើវា(គមី្ពរគួរអាន)មកពីអល់ឡោះ ហើយពួកអ្នកបានបដិ-សេធនឹងវានោះ? ហើយមានសាក្សីម្នាក់ក្នុងចំណោមអំបូរអ៊ីស្រា-អែលបានអះអាងទទួលស្គាល់វាដូច្នោះដែរ រួចគេក៏បានជឿ តែពួក អ្នកបែរជាក្រអឺតក្រទមទៅវិញ។ ពិតប្រាកដណាស់ អល់ឡោះមិន ចង្អុលបង្ហាញដល់ក្រុមដែលបំពានឡើយ។
Verse 11
وَقَالَ ٱلَّذِينَ كَفَرُوا۟ لِلَّذِينَ ءَامَنُوا۟ لَوْ كَانَ خَيْرًا مَّا سَبَقُونَآ إِلَيْهِ ۚ وَإِذْ لَمْ يَهْتَدُوا۟ بِهِۦ فَسَيَقُولُونَ هَـٰذَآ إِفْكٌ قَدِيمٌ
Transliteration waqāla alladhīna kafarū lilladhīna āmanū law kāna khayran mā sabaqūnā ilayhi wa-idh lam yahtadū bihi fasayaqūlūna hādhā if'kun qadīmun
Khmer ហើយពួកដែលគ្មានជំនឿបាននិយាយទៅកាន់បណ្ដាអ្នក ដែលមានជំនឿថាៈ ប្រសិនបើវា(គម្ពីរគួរអាន)ជាប្រការដែលល្អ ប្រសើរមែននោះ ពួកគេមិនអាចមានជំនឿលើវាមុនពួកយើង ឡើយ។ ហើយនៅពេលដែលពួកគេពុំទាន់មានការចង្អុលបង្ហាញ ពីវាទេនោះ ពួកគេនឹងនិយាយថាៈ នេះគឺជារឿងភូតកុហកជាយូរ ណាស់មកហើយ។
Verse 12
وَمِن قَبْلِهِۦ كِتَـٰبُ مُوسَىٰٓ إِمَامًا وَرَحْمَةً ۚ وَهَـٰذَا كِتَـٰبٌ مُّصَدِّقٌ لِّسَانًا عَرَبِيًّا لِّيُنذِرَ ٱلَّذِينَ ظَلَمُوا۟ وَبُشْرَىٰ لِلْمُحْسِنِينَ
Transliteration wamin qablihi kitābu mūsā imāman waraḥmatan wahādhā kitābun muṣaddiqun lisānan ʿarabiyyan liyundhira alladhīna ẓalamū wabush'rā lil'muḥ'sinīna
Khmer ហើយពីមុនវា(គម្ពីរគួរអាន)មានគម្ពីរមួយរបស់មូសា (តាវរ៉ត)ជាការដឹកនាំ និងជាក្ដីមេត្ដាករុណា។ ហើយនេះ(គម្ពីរ គួរអាន)គឺជាគម្ពីរដែលបញ្ជាក់(ពីគម្ពីរមុនៗ)ជាភាសាអារ៉ាប់ ដើម្បីដាស់តឿនព្រមានដល់ពួកដែលបំពាន និងជាដំណឹងរីករាយ សម្រាប់បណ្ដាអ្នកដែលសាងអំពើល្អ។
Verse 13
إِنَّ ٱلَّذِينَ قَالُوا۟ رَبُّنَا ٱللَّهُ ثُمَّ ٱسْتَقَـٰمُوا۟ فَلَا خَوْفٌ عَلَيْهِمْ وَلَا هُمْ يَحْزَنُونَ
Transliteration inna alladhīna qālū rabbunā l-lahu thumma is'taqāmū falā khawfun ʿalayhim walā hum yaḥzanūna
Khmer ពិតប្រាកដណាស់ បណ្ដាអ្នកដែលបាននិយាយថាៈ ម្ចាស់ របស់ពួកយើងគឺអល់ឡោះ បន្ទាប់មកពួកគេបានប្រកាន់យ៉ាងខ្ជាប់ ខ្ជួន(នូវគោលជំហរ)នោះ គឺគ្មានការភ័យខ្លាចចំពោះពួកគេឡើយ ហើយពួកគេក៏គ្មានទុក្ខព្រួយដែរ។
Verse 14
أُو۟لَـٰٓئِكَ أَصْحَـٰبُ ٱلْجَنَّةِ خَـٰلِدِينَ فِيهَا جَزَآءًۢ بِمَا كَانُوا۟ يَعْمَلُونَ
Transliteration ulāika aṣḥābu l-janati khālidīna fīhā jazāan bimā kānū yaʿmalūna
Khmer អ្នកទាំងនោះគឺជាអ្នកឋានសួគ៌ ដោយពួកគេស្ថិតនៅទីនោះ ជាអមតៈ ជាការតបស្នងនូវអ្វីដែលពួកគេបានសាង។
Verse 15
وَوَصَّيْنَا ٱلْإِنسَـٰنَ بِوَٰلِدَيْهِ إِحْسَـٰنًا ۖ حَمَلَتْهُ أُمُّهُۥ كُرْهًا وَوَضَعَتْهُ كُرْهًا ۖ وَحَمْلُهُۥ وَفِصَـٰلُهُۥ ثَلَـٰثُونَ شَهْرًا ۚ حَتَّىٰٓ إِذَا بَلَغَ أَشُدَّهُۥ وَبَلَغَ أَرْبَعِينَ سَنَةً قَالَ رَبِّ أَوْزِعْنِىٓ أَنْ أَشْكُرَ نِعْمَتَكَ ٱلَّتِىٓ أَنْعَمْتَ عَلَىَّ وَعَلَىٰ وَٰلِدَىَّ وَأَنْ أَعْمَلَ صَـٰلِحًا تَرْضَىٰهُ وَأَصْلِحْ لِى فِى ذُرِّيَّتِىٓ ۖ إِنِّى تُبْتُ إِلَيْكَ وَإِنِّى مِنَ ٱلْمُسْلِمِينَ
Transliteration wawaṣṣaynā l-insāna biwālidayhi iḥ'sānan ḥamalathu ummuhu kur'han wawaḍaʿathu kur'han waḥamluhu wafiṣāluhu thalāthūna shahran ḥattā idhā balagha ashuddahu wabalagha arbaʿīna sanatan qāla rabbi awziʿ'nī an ashkura niʿ'mataka allatī anʿamta ʿalayya waʿalā wālidayya wa-an aʿmala ṣāliḥan tarḍāhu wa-aṣliḥ lī fī dhurriyyatī innī tub'tu ilayka wa-innī mina l-mus'limīna
Khmer ហើយយើងបានណែនាំមនុស្សលោកឱ្យធ្វើល្អចំពោះឪពុក ម្ដាយរបស់គេ។ ម្ដាយរបស់គេបានពពោះគេដោយលំបាក និងបាន ប្រសូតគេដោយលំបាកបំផុត។ ហើយការពពោះគេ និងការឈប់ បំបៅគេគឺមានរយៈពេលសាមសិបខែ។ លុះនៅពេលដែលគេធំដឹង ក្ដី និងនៅពេលដែលគេគ្រប់អាយុសែសិបឆ្នាំ គេបានបួងសួងសុំថាៈ ឱម្ចាស់របស់ខ្ញុំ. សូមទ្រង់មេត្ដាធ្វើឱ្យខ្ញុំចេះដឹងគុណចំពោះនៀកម៉ាត់ របស់ទ្រង់ដែលទ្រង់បានប្រទានមកលើរូបខ្ញុំ និងទៅលើឪពុកម្ដាយ របស់ខ្ញុំ និងដើម្បីឱ្យខ្ញុំធ្វើអំពើល្អត្រឹមត្រូវដែលទ្រង់ពេញចិត្ដវា ហើយសូមទ្រង់មេត្ដាជួយកែលំអរូបខ្ញុំនៅក្នុងវង្សត្រកូលរបស់ខ្ញុំ ផង។ ពិតប្រាកដណាស់ ខ្ញុំបានសារភាពទោសកំហុសចំពោះទ្រង់ (ដែលខ្ញុំបានសាងកន្លងមក) ហើយពិតប្រាកដណាស់ ខ្ញុំស្ថិតក្នុង ចំណោមអ្នកដែលប្រគល់ខ្លួនចំពោះទ្រង់។
Verse 16
أُو۟لَـٰٓئِكَ ٱلَّذِينَ نَتَقَبَّلُ عَنْهُمْ أَحْسَنَ مَا عَمِلُوا۟ وَنَتَجَاوَزُ عَن سَيِّـَٔاتِهِمْ فِىٓ أَصْحَـٰبِ ٱلْجَنَّةِ ۖ وَعْدَ ٱلصِّدْقِ ٱلَّذِى كَانُوا۟ يُوعَدُونَ
Transliteration ulāika alladhīna nataqabbalu ʿanhum aḥsana mā ʿamilū wanatajāwazu ʿan sayyiātihim fī aṣḥābi l-janati waʿda l-ṣid'qi alladhī kānū yūʿadūna
Khmer អ្នកទាំងនោះហើយ ដែលយើងទទួលយកពីពួកគេនូវអំពើ ល្អដែលពួកគេបានសាង និងលុបបំបាត់នូវអំពើអាក្រក់ទាំងឡាយ របស់ពួកគេ។ (ពួកគេ)ស្ថិតនៅក្នុងចំណោមអ្នកឋានសួគ៌។ គឺជាការ សន្យាដ៏ពិតប្រាកដដែលពួកគេត្រូវបានគេសន្យា។
Verse 17
وَٱلَّذِى قَالَ لِوَٰلِدَيْهِ أُفٍّ لَّكُمَآ أَتَعِدَانِنِىٓ أَنْ أُخْرَجَ وَقَدْ خَلَتِ ٱلْقُرُونُ مِن قَبْلِى وَهُمَا يَسْتَغِيثَانِ ٱللَّهَ وَيْلَكَ ءَامِنْ إِنَّ وَعْدَ ٱللَّهِ حَقٌّ فَيَقُولُ مَا هَـٰذَآ إِلَّآ أَسَـٰطِيرُ ٱلْأَوَّلِينَ
Transliteration wa-alladhī qāla liwālidayhi uffin lakumā ataʿidāninī an ukh'raja waqad khalati l-qurūnu min qablī wahumā yastaghīthāni l-laha waylaka āmin inna waʿda l-lahi ḥaqqun fayaqūlu mā hādhā illā asāṭīru l-awalīna
Khmer ហើយអ្នកដែលបាននិយាយទៅកាន់ឪពុកម្ដាយរបស់គេ ថាៈ ហ៊ឺអ្នកទាំងពីរ. តើអ្នកទាំងពីរសន្យាជាមួយខ្ញុំថា គេនឹងបពោ្ចញ ខ្ញុំ(ពីផ្នូរ)មកវិញយ៉ាងណាទៅ ខណៈដែលមនុស្សជំនាន់មុនៗខ្ញុំបាន កន្លងផុតទៅជាច្រើនមកហើយ(មិនត្រូវបពោ្ចញផង)នោះ? ពេល នោះគាត់ទាំងពីរ(ឪពុកម្ដាយ)បួងសួងសុំពីអល់ឡោះឱ្យជួយ(ដោយ និយាយទៅកាន់កូនថា)ចង្រៃហើយឯង. ចូរឯងជឿជាក់ចុះ ពិត ប្រាកដណាស់ ការសន្យារបស់អល់ឡោះគឺជាការពិត។ ពេលនោះ គេ(កូន)ក៏និយាយថាៈ នេះគឺគ្មានអ្វីក្រៅពីរឿងនិទានរបស់អ្នក ជំនាន់មុននោះឡើយ។
Verse 18
أُو۟لَـٰٓئِكَ ٱلَّذِينَ حَقَّ عَلَيْهِمُ ٱلْقَوْلُ فِىٓ أُمَمٍ قَدْ خَلَتْ مِن قَبْلِهِم مِّنَ ٱلْجِنِّ وَٱلْإِنسِ ۖ إِنَّهُمْ كَانُوا۟ خَـٰسِرِينَ
Transliteration ulāika alladhīna ḥaqqa ʿalayhimu l-qawlu fī umamin qad khalat min qablihim mina l-jini wal-insi innahum kānū khāsirīna
Khmer ពួកទាំងនោះហើយដែលទារុណកម្មត្រូវធ្លាក់លើពួកគេ ជាមួយនឹងប្រជាជាតិដែលបានកន្លងផុតទៅមុនពួកគេអំពីជិន និង មនុស្សលោក។ ពិតប្រាកដណាស់ ពួកគេគឺជាពួកដែលខាតបង់ ។
Verse 19
وَلِكُلٍّ دَرَجَـٰتٌ مِّمَّا عَمِلُوا۟ ۖ وَلِيُوَفِّيَهُمْ أَعْمَـٰلَهُمْ وَهُمْ لَا يُظْلَمُونَ
Transliteration walikullin darajātun mimmā ʿamilū waliyuwaffiyahum aʿmālahum wahum lā yuẓ'lamūna
Khmer ហើយរាល់ៗក្រុមមានឋានៈជាច្រើនទៅតាមអ្វីដែលពួក គេបានសាង និងដើម្បីទ្រង់នឹងតបស្នងឱ្យពួកគេនូវទង្វើទាំងឡាយ របស់ពួកគេដោយពួកគេនឹងមិនត្រូវគេបំពានឡើយ។
Verse 20
وَيَوْمَ يُعْرَضُ ٱلَّذِينَ كَفَرُوا۟ عَلَى ٱلنَّارِ أَذْهَبْتُمْ طَيِّبَـٰتِكُمْ فِى حَيَاتِكُمُ ٱلدُّنْيَا وَٱسْتَمْتَعْتُم بِهَا فَٱلْيَوْمَ تُجْزَوْنَ عَذَابَ ٱلْهُونِ بِمَا كُنتُمْ تَسْتَكْبِرُونَ فِى ٱلْأَرْضِ بِغَيْرِ ٱلْحَقِّ وَبِمَا كُنتُمْ تَفْسُقُونَ
Transliteration wayawma yuʿ'raḍu alladhīna kafarū ʿalā l-nāri adhhabtum ṭayyibātikum fī ḥayātikumu l-dun'yā wa-is'tamtaʿtum bihā fal-yawma tuj'zawna ʿadhāba l-hūni bimā kuntum tastakbirūna fī l-arḍi bighayri l-ḥaqi wabimā kuntum tafsuqūna
Khmer ហើយនៅថ្ងៃដែលគេបញ្ជូនពួកដែលប្រឆាំងទៅកាន់នរក (ដោយនិយាយថា) ពួកអ្នកបានធ្វើឱ្យបាត់បង់នូវប្រការល្អរបស់ ពួកអ្នកក្នុងការរស់នៅរបស់ពួកអ្នកនៅលើលោកិយ ហើយពួកអ្នក បានសោយសុខនឹងវា។ ដូចេ្នះថ្ងៃនេះពួកអ្នកនឹងត្រូវគេតបស្នងនូវ ទារុណកម្មដ៏អាម៉ាស់ដោយសារតែអ្វីដែលពួកអ្នកធ្លាប់បានក្រអឺត ក្រទមនៅលើផែនដីដោយមិនត្រឹមត្រូវ និងដោយសារតែអ្វីដែល ពួកអ្នកធ្លាប់បានបំពាន។
Verse 21
۞ وَٱذْكُرْ أَخَا عَادٍ إِذْ أَنذَرَ قَوْمَهُۥ بِٱلْأَحْقَافِ وَقَدْ خَلَتِ ٱلنُّذُرُ مِنۢ بَيْنِ يَدَيْهِ وَمِنْ خَلْفِهِۦٓ أَلَّا تَعْبُدُوٓا۟ إِلَّا ٱللَّهَ إِنِّىٓ أَخَافُ عَلَيْكُمْ عَذَابَ يَوْمٍ عَظِيمٍ
Transliteration wa-udh'kur akhā ʿādin idh andhara qawmahu bil-aḥqāfi waqad khalati l-nudhuru min bayni yadayhi wamin khalfihi allā taʿbudū illā l-laha innī akhāfu ʿalaykum ʿadhāba yawmin ʿaẓīmin
Khmer ហើយចូរអ្នក(មូហាំម៉ាត់)រំលឹកដល់បងប្អូនរបស់អាដ (ហ៊ូទ)នៅពេលដែលគាត់បានដាស់តឿនព្រមានក្រុមរបស់គាត់នៅ អះកហ្វ។ ហើយជាការពិតណាស់បណ្ដាអ្នកដាស់តឿនព្រមានបាន កន្លងផុតទៅមុនគាត់ និងក្រោយគាត់(ដោយទូន្មានថា) ចូរពួកអ្នក កុំគោរពសក្ការៈផេ្សងពីអល់ឡោះឱ្យសោះ ពិតប្រាកដណាស់ ខ្ញុំខ្លាច ទារុណកម្មនៅថ្ងៃដ៏ធំធេង(ថ្ងៃបរលោក)ធ្លាក់ទៅលើពួកអ្នក។
Verse 22
قَالُوٓا۟ أَجِئْتَنَا لِتَأْفِكَنَا عَنْ ءَالِهَتِنَا فَأْتِنَا بِمَا تَعِدُنَآ إِن كُنتَ مِنَ ٱلصَّـٰدِقِينَ
Transliteration qālū aji'tanā litafikanā ʿan ālihatinā fatinā bimā taʿidunā in kunta mina l-ṣādiqīna
Khmer ពួកគេបាននិយាយថាៈ តើអ្នកបានមកកាន់ពួកយើងដើម្បី បង្វែរពួកយើងចេញពី(ការគោរពសក្ការៈ)ព្រះនានារបស់ពួកយើង ឬ? ដូចេ្នះ ចូរអ្នកនាំមកឱ្យពួកយើងនូវអ្វី(ទារុណកម្ម)ដែលអ្នក សន្យាជាមួយពួកយើងមក ប្រសិនបើអ្នកស្ថិតក្នុងចំណោមអ្នកដែល និយាយពិតមែននោះ?
Verse 23
قَالَ إِنَّمَا ٱلْعِلْمُ عِندَ ٱللَّهِ وَأُبَلِّغُكُم مَّآ أُرْسِلْتُ بِهِۦ وَلَـٰكِنِّىٓ أَرَىٰكُمْ قَوْمًا تَجْهَلُونَ
Transliteration qāla innamā l-ʿil'mu ʿinda l-lahi wa-uballighukum mā ur'sil'tu bihi walākinnī arākum qawman tajhalūna
Khmer គាត់បានពោលថាៈ ពិតប្រាកដណាស់ ការដឹង(ក្នុងរឿង នោះ)មានតែអល់ឡោះ ហើយខ្ញុំគ្រាន់តែជាអ្នកផ្ដល់ឱ្យពួកអ្នកនូវ អ្វីដែលគេបានចាត់តាំងខ្ញុំឱ្យនាំវាមកប៉ុណ្ណោះ ក៏ប៉ុន្ដែខ្ញុំឃើញថាពួក អ្នកគឺជាក្រុមដែលល្ងង់ខ្លៅ។
Verse 24
فَلَمَّا رَأَوْهُ عَارِضًا مُّسْتَقْبِلَ أَوْدِيَتِهِمْ قَالُوا۟ هَـٰذَا عَارِضٌ مُّمْطِرُنَا ۚ بَلْ هُوَ مَا ٱسْتَعْجَلْتُم بِهِۦ ۖ رِيحٌ فِيهَا عَذَابٌ أَلِيمٌ
Transliteration falammā ra-awhu ʿāriḍan mus'taqbila awdiyatihim qālū hādhā ʿāriḍun mum'ṭirunā bal huwa mā is'taʿjaltum bihi rīḥun fīhā ʿadhābun alīmun
Khmer ហើយនៅពេលដែលពួកគេបានឃើញវា(ទារុណកម្ម)ដូច ជាដុំពពកដ៏ធំតម្រង់ទៅកាន់ជ្រលងភ្នំរបស់ពួកគេ ពួកគេបែរជានាំ គ្នានិយាយថាៈ នេះគឺជាដុំពពកដែលនាំទឹកភ្លៀងមកឱ្យពួកយើង។ ផ្ទុយទៅវិញវាគឺជាទារុណកម្មដែលពួកអ្នកបានសុំឱ្យកើតឡើងភ្លាមៗនោះ។ វាគឺជាខ្យល់ដែលផ្ទុកដោយទារុណកម្មដ៏ឈឺចាប់បំផុត។
Verse 25
تُدَمِّرُ كُلَّ شَىْءٍۭ بِأَمْرِ رَبِّهَا فَأَصْبَحُوا۟ لَا يُرَىٰٓ إِلَّا مَسَـٰكِنُهُمْ ۚ كَذَٰلِكَ نَجْزِى ٱلْقَوْمَ ٱلْمُجْرِمِينَ
Transliteration tudammiru kulla shayin bi-amri rabbihā fa-aṣbaḥū lā yurā illā masākinuhum kadhālika najzī l-qawma l-muj'rimīna
Khmer វាបំផ្លាញអ្វីៗទាំងអស់តាមបទបញ្ជានៃម្ចាស់របស់វា។ ដូចេ្នះ ពួកគេក្លាយជាអ្នកដែលមិនឃើញអ្វីក្រៅពី(កំទេចកំទី) លំនៅដ្ឋានរបស់ពួកគេនោះឡើយ។ ដូច្នោះដែរ យើងតបស្នង ចំពោះក្រុមដែលប្រព្រឹត្ដបាបកម្ម។
Verse 26
وَلَقَدْ مَكَّنَّـٰهُمْ فِيمَآ إِن مَّكَّنَّـٰكُمْ فِيهِ وَجَعَلْنَا لَهُمْ سَمْعًا وَأَبْصَـٰرًا وَأَفْـِٔدَةً فَمَآ أَغْنَىٰ عَنْهُمْ سَمْعُهُمْ وَلَآ أَبْصَـٰرُهُمْ وَلَآ أَفْـِٔدَتُهُم مِّن شَىْءٍ إِذْ كَانُوا۟ يَجْحَدُونَ بِـَٔايَـٰتِ ٱللَّهِ وَحَاقَ بِهِم مَّا كَانُوا۟ بِهِۦ يَسْتَهْزِءُونَ
Transliteration walaqad makkannāhum fīmā in makkannākum fīhi wajaʿalnā lahum samʿan wa-abṣāran wa-afidatan famā aghnā ʿanhum samʿuhum walā abṣāruhum walā afidatuhum min shayin idh kānū yajḥadūna biāyāti l-lahi waḥāqa bihim mā kānū bihi yastahziūna
Khmer ហើយជាការពិតណាស់ យើងបានផ្ដល់សិទ្ធិអំណាចឱ្យពួក គេ(ក្រុមអាដ)នូវអ្វីដែលយើងមិនបានផ្ដល់ឱ្យពួកអ្នក(ពួកគូរ៉ស្ហ) អំពីវា។ ហើយយើងបានបង្កើតឱ្យពួកគេមានត្រចៀក និងភ្នែក ហើយនិងបេះដូង ក៏ប៉ុន្ដែត្រចៀករបស់ពួកគេ និងភ្នែករបស់ពួកគេ ហើយនិងបេះដូងរបស់ពួកគេមិនបានផ្ដល់ប្រយោជន៍អ្វីដល់ពួកគេ ឡើយ ដោយសារតែពួកគេបានបដិសេធនឹងអាយ៉ាត់ៗរបស់ អល់ឡោះ។ ហើយអ្វី(ទារុណកម្ម)ដែលពួកគេធ្លាប់បានសើចចំអក នឹងវាបានហ៊ុមព័ទ្ធពួកគេ។
Verse 27
وَلَقَدْ أَهْلَكْنَا مَا حَوْلَكُم مِّنَ ٱلْقُرَىٰ وَصَرَّفْنَا ٱلْـَٔايَـٰتِ لَعَلَّهُمْ يَرْجِعُونَ
Transliteration walaqad ahlaknā mā ḥawlakum mina l-qurā waṣarrafnā l-āyāti laʿallahum yarjiʿūna
Khmer ហើយជាការពិតណាស់ យើងបានបំផ្លាញភូមិស្រុកមួយ ចំនួនដែលនៅជុំវិញពួកអ្នក ហើយយើងបានបង្ហាញភស្ដុតាងនានា (ដល់ពួកគេ) សង្ឃឹមថា ពួកគេនឹងវិលត្រឡប់។
Verse 28
فَلَوْلَا نَصَرَهُمُ ٱلَّذِينَ ٱتَّخَذُوا۟ مِن دُونِ ٱللَّهِ قُرْبَانًا ءَالِهَةًۢ ۖ بَلْ ضَلُّوا۟ عَنْهُمْ ۚ وَذَٰلِكَ إِفْكُهُمْ وَمَا كَانُوا۟ يَفْتَرُونَ
Transliteration falawlā naṣarahumu alladhīna ittakhadhū min dūni l-lahi qur'bānan ālihatan bal ḍallū ʿanhum wadhālika if'kuhum wamā kānū yaftarūna
Khmer ហើយហេតុអ្វីបានជាពួក(ព្រះនានា)ដែលពួកគេយកធ្វើ ជាម្ចាស់ក្រៅពីអល់ឡោះ ដើម្បីបញ្ជិតខ្លួន(ទៅចំពោះអល់ឡោះ) នោះមិនជួយពួកគេ? ផ្ទុយទៅវិញ ពួកវាបានគេចចេញពីពួកគេ។ ហើយនោះគឺជាការភូតកុហករបស់ពួកគេ និងជាអ្វីដែលពួកគេបាន ប្រឌិតឡើងប៉ុណ្ណោះ។
Verse 29
وَإِذْ صَرَفْنَآ إِلَيْكَ نَفَرًا مِّنَ ٱلْجِنِّ يَسْتَمِعُونَ ٱلْقُرْءَانَ فَلَمَّا حَضَرُوهُ قَالُوٓا۟ أَنصِتُوا۟ ۖ فَلَمَّا قُضِىَ وَلَّوْا۟ إِلَىٰ قَوْمِهِم مُّنذِرِينَ
Transliteration wa-idh ṣarafnā ilayka nafaran mina l-jini yastamiʿūna l-qur'āna falammā ḥaḍarūhu qālū anṣitū falammā quḍiya wallaw ilā qawmihim mundhirīna
Khmer ហើយ(ចូរចងចាំ)នៅពេលដែលយើងបានបញ្ជូនមួយ ក្រុមអំពីជិនទៅកាន់អ្នក(មូហាំម៉ាត់)ដើម្បីឱ្យពួកគេស្ដាប់គម្ពីរ គួរអាន។ ហើយនៅពេលដែលពួកគេបានទៅដល់គេ ពួកគេបាន និយាយ(ទៅកាន់គ្នាគេ)ថាៈ ចូរពួកអ្នកស្ងៀមស្ងាត់. ហើយនៅ ពេលដែលគេសូត្រចប់ពួកគេបានត្រឡប់ទៅកាន់ក្រុមរបស់ពួកគេ វិញ ដើម្បីធ្វើជាអ្នកដាស់តឿនព្រមាន។
Verse 30
قَالُوا۟ يَـٰقَوْمَنَآ إِنَّا سَمِعْنَا كِتَـٰبًا أُنزِلَ مِنۢ بَعْدِ مُوسَىٰ مُصَدِّقًا لِّمَا بَيْنَ يَدَيْهِ يَهْدِىٓ إِلَى ٱلْحَقِّ وَإِلَىٰ طَرِيقٍ مُّسْتَقِيمٍ
Transliteration qālū yāqawmanā innā samiʿ'nā kitāban unzila min baʿdi mūsā muṣaddiqan limā bayna yadayhi yahdī ilā l-ḥaqi wa-ilā ṭarīqin mus'taqīmin
Khmer ពួកគេបាននិយាយថាៈ ឱក្រុមរបស់ពួកយើង. ពិតប្រាកដ ណាស់ យើងបានឮគម្ពីរ(គួរអាន)ដែលគេបានបញ្ចុះក្រោយពីមូសា ដែលជាការបញ្ជាក់នូវអ្វីៗដែលបានបញ្ចុះពីមុនវា ដែលចង្អុលបង្ហាញ ទៅកាន់ភាពពិត និងទៅកាន់មាគ៌ាដ៏ត្រឹមត្រូវ។
Verse 31
يَـٰقَوْمَنَآ أَجِيبُوا۟ دَاعِىَ ٱللَّهِ وَءَامِنُوا۟ بِهِۦ يَغْفِرْ لَكُم مِّن ذُنُوبِكُمْ وَيُجِرْكُم مِّنْ عَذَابٍ أَلِيمٍ
Transliteration yāqawmanā ajībū dāʿiya l-lahi waāminū bihi yaghfir lakum min dhunūbikum wayujir'kum min ʿadhābin alīmin
Khmer ឱក្រុមរបស់ពួកយើង. ចូរពួកអ្នកឆ្លើយតបចំពោះអ្នក អំពាវនាវរបស់អល់ឡោះ(មូហាំម៉ាត់) និងមានជំនឿលើគេចុះ ទ្រង់ នឹងអភ័យទោសដល់ពួកអ្នកនូវទោសកំហុសទាំងឡាយរបស់ពួកអ្នក ហើយទ្រង់នឹងសង្គ្រោះពួកអ្នកឱ្យរួចផុតពីទារុណកម្មដ៏ឈឺចាប់។
Verse 32
وَمَن لَّا يُجِبْ دَاعِىَ ٱللَّهِ فَلَيْسَ بِمُعْجِزٍ فِى ٱلْأَرْضِ وَلَيْسَ لَهُۥ مِن دُونِهِۦٓ أَوْلِيَآءُ ۚ أُو۟لَـٰٓئِكَ فِى ضَلَـٰلٍ مُّبِينٍ
Transliteration waman lā yujib dāʿiya l-lahi falaysa bimuʿ'jizin fī l-arḍi walaysa lahu min dūnihi awliyāu ulāika fī ḍalālin mubīnin
Khmer ហើយអ្នកណាដែលមិនឆ្លើយតបចំពោះអ្នកអំពាវនាវ របស់អល់ឡោះទេនោះ គឺអ្នកនោះមិនអាចគេចផុត(ពីទារុណកម្ម) បានឡើយនៅលើផែនដីនេះ ហើយគេក៏គ្មានអ្នកគាំពារណាផេ្សង ពីទ្រង់ដែរ។ ពួកទាំងនោះគឺស្ថិតនៅក្នុងភាពវងេ្វងដ៏ច្បាស់លាស់។
Verse 33
أَوَلَمْ يَرَوْا۟ أَنَّ ٱللَّهَ ٱلَّذِى خَلَقَ ٱلسَّمَـٰوَٰتِ وَٱلْأَرْضَ وَلَمْ يَعْىَ بِخَلْقِهِنَّ بِقَـٰدِرٍ عَلَىٰٓ أَن يُحْـِۧىَ ٱلْمَوْتَىٰ ۚ بَلَىٰٓ إِنَّهُۥ عَلَىٰ كُلِّ شَىْءٍ قَدِيرٌ
Transliteration awalam yaraw anna l-laha alladhī khalaqa l-samāwāti wal-arḍa walam yaʿya bikhalqihinna biqādirin ʿalā an yuḥ'yiya l-mawtā balā innahu ʿalā kulli shayin qadīrun
Khmer តើពួកគេមិនបានឃើញទេឬថា ពិតប្រាកដណាស់ អល់ឡោះជាអ្នកដែលបានបង្កើតមេឃជាច្រើនជាន់ និងផែនដី ហើយទ្រង់មិនលំបាកក្នុងការបង្កើតវា គឺទ្រង់មានសមត្ថភាពគ្រប់ គ្រាន់ធ្វើឱ្យអ្នកដែលស្លាប់រស់ឡើងវិញនោះ? ពិតហើយ ទ្រង់ពិតជាមានអានុភាពលើអ្វីៗទាំងអស់។
Verse 34
وَيَوْمَ يُعْرَضُ ٱلَّذِينَ كَفَرُوا۟ عَلَى ٱلنَّارِ أَلَيْسَ هَـٰذَا بِٱلْحَقِّ ۖ قَالُوا۟ بَلَىٰ وَرَبِّنَا ۚ قَالَ فَذُوقُوا۟ ٱلْعَذَابَ بِمَا كُنتُمْ تَكْفُرُونَ
Transliteration wayawma yuʿ'raḍu alladhīna kafarū ʿalā l-nāri alaysa hādhā bil-ḥaqi qālū balā warabbinā qāla fadhūqū l-ʿadhāba bimā kuntum takfurūna
Khmer ហើយនៅថ្ងៃដែលគេនាំពួកដែលប្រឆាំងទៅកាន់នរក (ដោយនិយាយថា) តើនេះមិនមែនជាការពិតទេឬ? ពួកគេបាន តបវិញថាៈ ពិតមែនហើយ សូមស្បថនឹងម្ចាស់របស់ពួកយើង។ ទ្រង់មានបន្ទូលថាៈ ដូចេ្នះ ចូរពួកអ្នកភ្លក្សនូវទារុណកម្មនេះដោយ សារតែពួកអ្នកធ្លាប់បានប្រឆាំងចុះ។
Verse 35
فَٱصْبِرْ كَمَا صَبَرَ أُو۟لُوا۟ ٱلْعَزْمِ مِنَ ٱلرُّسُلِ وَلَا تَسْتَعْجِل لَّهُمْ ۚ كَأَنَّهُمْ يَوْمَ يَرَوْنَ مَا يُوعَدُونَ لَمْ يَلْبَثُوٓا۟ إِلَّا سَاعَةً مِّن نَّهَارٍۭ ۚ بَلَـٰغٌ ۚ فَهَلْ يُهْلَكُ إِلَّا ٱلْقَوْمُ ٱلْفَـٰسِقُونَ
Transliteration fa-iṣ'bir kamā ṣabara ulū l-ʿazmi mina l-rusuli walā tastaʿjil lahum ka-annahum yawma yarawna mā yūʿadūna lam yalbathū illā sāʿatan min nahārin balāghun fahal yuh'laku illā l-qawmu l-fāsiqūna
Khmer ដូចេ្នះចូរអ្នក(មូហាំម៉ាត់)អត់ធ្មត់ដូចបណ្ដាអ្នកដែលមាន ឆន្ទៈមោះមុតក្នុងចំណោមអ្នកនាំសារទាំងឡាយបានអត់ធ្មត់ចុះ។ ហើយអ្នកកុំសុំឱ្យ(ទារុណកម្ម)ប្រញាប់ធ្លាក់មកលើពួកគេឱ្យសោះ។ នៅថ្ងៃដែលពួកគេឃើញនូវអ្វីដែលត្រូវគេសន្យាចំពោះពួកគេ ហាក់ បីដូចជាពួកគេមិនបានរស់នៅ(ក្នុងលោកិយនេះ)ឡើយ លើកលែង តែមួយរយៈពេលខ្លីនៃពេលថ្ងៃប៉ុណ្ណោះ។ នេះគឺជាមេរៀនមួយ ដ៏គ្រប់គ្រាន់(សម្រាប់ពួកគេ)។ ដូចេ្នះ គេមិនបំផ្លាញក្រុមណាក្រៅ ពីក្រុមដែលល្មើសនឹងបទបញ្ជារបស់អល់ឡោះឡើយ។
Read Surah Al-Ahqaf in another language
- English (word by word)
- Albanian
- Amazigh
- Amharic
- Assamese
- Azerbaijani
- Bambara
- Bangla
- Bosnian
- Bulgarian
- Chechen
- Chinese
- Czech
- Dari
- Dhivehi
- Dutch
- Finnish
- French
- German
- Gujarati
- Hausa
- Hebrew
- Hindi
- Indonesian
- Italian
- Japanese
- Kannada
- Kazakh
- Kinyarwanda
- Korean
- Kurdish
- Luganda
- Malay
- Malayalam
- Maranao
- Marathi
- Nepali
- Norwegian
- Oromo
- Pashto
- Persian
- Polish
- Portuguese
- Romanian
- Russian
- Sindhi
- Sinhala
- Somali
- Spanish
- Swahili
- Swedish
- Tagalog
- Tajik
- Tamil
- Tatar
- Telugu
- Thai
- Turkish
- Ukrainian
- Urdu
- Uyghur
- Uzbek
- Vietnamese
- Yao
- Yoruba
All 114 surahs in Khmer: the Qur’an in Khmer.
Khmer translation: Cambodian Muslim Community Development, from Quran.com. Transliteration: Quran.com. Recitation: Mishary Alafasy, from EveryAyah.com. MyDugsi is a learning aid, not a replacement for a qualified teacher.