Surah Adh-Dhariyat in Khmer: translation and audio
Surah 51 · الذاريات · The Winnowing Winds · 60 verses
Surah Adh-Dhariyat verse by verse: the Arabic with a recitation you can repeat, the transliteration, and the Khmer translation by Cambodian Muslim Community Development. For the meaning of every word, see Surah Adh-Dhariyat word by word in English.
Verse 1
وَٱلذَّٰرِيَـٰتِ ذَرْوًا
Transliteration wal-dhāriyāti dharwan
Khmer អល់ឡោះស្បថនឹងខ្យល់ព្យុះដែលបក់បោកលំអងធូលី
Verse 2
فَٱلْحَـٰمِلَـٰتِ وِقْرًا
Transliteration fal-ḥāmilāti wiq'ran
Khmer និងពពកដែលនាំទឹកភ្លៀងដ៏ធ្ងន់
Verse 3
فَٱلْجَـٰرِيَـٰتِ يُسْرًا
Transliteration fal-jāriyāti yus'ran
Khmer និងនាវាដែលធ្វើដំណើរ(លើផ្ទៃសមុទ្រ)ដោយងាយស្រួល
Verse 4
فَٱلْمُقَسِّمَـٰتِ أَمْرًا
Transliteration fal-muqasimāti amran
Khmer និងម៉ាឡាអ៊ីកាត់ដែលបែងចែកការងារ(តាមបទបញ្ជា របស់អល់ឡោះ)។
Verse 5
إِنَّمَا تُوعَدُونَ لَصَادِقٌ
Transliteration innamā tūʿadūna laṣādiqun
Khmer ពិតប្រាកដណាស់ អ្វីដែលគេសន្យានឹងពួកអ្នកគឺជាការពិត។
Verse 6
وَإِنَّ ٱلدِّينَ لَوَٰقِعٌ
Transliteration wa-inna l-dīna lawāqiʿun
Khmer ហើយពិតប្រាកដណាស់ ថ្ងៃជំនុំជំរះពិតជានឹងកើតឡើង។
Verse 7
وَٱلسَّمَآءِ ذَاتِ ٱلْحُبُكِ
Transliteration wal-samāi dhāti l-ḥubuki
Khmer អល់ឡោះស្បថនឹងមេឃដែលមានគន្លងជាច្រើន។
Verse 8
إِنَّكُمْ لَفِى قَوْلٍ مُّخْتَلِفٍ
Transliteration innakum lafī qawlin mukh'talifin
Khmer ពិតប្រាកដណាស់ ពួកអ្នកមានយោបល់ខុសៗគ្នា(អំពី មូហាំម៉ាត់ និងគម្ពីរគួរអាន)។
Verse 9
يُؤْفَكُ عَنْهُ مَنْ أُفِكَ
Transliteration yu'faku ʿanhu man ufika
Khmer គេបង្វែរចេញពីវា(គម្ពីរគួរអាន)ចំពោះអ្នកណាដែលត្រូវ បានគេបង្វែរចេញ(ពីភាពមានជំនឿ)នោះ។
Verse 10
قُتِلَ ٱلْخَرَّٰصُونَ
Transliteration qutila l-kharāṣūna
Khmer ពួកភូតកុហកត្រូវបានគេដាក់បណ្ដាសា
Verse 11
ٱلَّذِينَ هُمْ فِى غَمْرَةٍ سَاهُونَ
Transliteration alladhīna hum fī ghamratin sāhūna
Khmer ដែលពួកគេជាពួកល្ងង់ខ្លៅស្ថិតក្នុងភាពវងេ្វង ។
Verse 12
يَسْـَٔلُونَ أَيَّانَ يَوْمُ ٱلدِّينِ
Transliteration yasalūna ayyāna yawmu l-dīni
Khmer ពួកគេសួរថាៈ តើថ្ងៃជំនុំជំរះនឹងកើតឡើងនៅពេលណា?
Verse 13
يَوْمَ هُمْ عَلَى ٱلنَّارِ يُفْتَنُونَ
Transliteration yawma hum ʿalā l-nāri yuf'tanūna
Khmer គឺនៅថ្ងៃដែលពួកគេត្រូវគេដុតនៅលើភ្លើងនរក។
Verse 14
ذُوقُوا۟ فِتْنَتَكُمْ هَـٰذَا ٱلَّذِى كُنتُم بِهِۦ تَسْتَعْجِلُونَ
Transliteration dhūqū fit'natakum hādhā alladhī kuntum bihi tastaʿjilūna
Khmer -(មានគេនិយាយទៅកាន់ពួកគេថា) ចូរពួកអ្នកភ្លក្សនូវ ទារុណកម្មរបស់ពួកអ្នកចុះ។ នេះហើយជាអ្វីដែលពួកអ្នកធ្លាប់សុំវា ឱ្យមកដល់យ៉ាងឆាប់រហ័សនោះ។
Verse 15
إِنَّ ٱلْمُتَّقِينَ فِى جَنَّـٰتٍ وَعُيُونٍ
Transliteration inna l-mutaqīna fī jannātin waʿuyūnin
Khmer ពិតប្រាកដណាស់ បណ្ដាអ្នកដែលកោតខ្លាចអល់ឡោះគឺ ស្ថិតនៅក្នុងឋានសួគ៌ និងមានប្រភពទឹកជាច្រើន។
Verse 16
ءَاخِذِينَ مَآ ءَاتَىٰهُمْ رَبُّهُمْ ۚ إِنَّهُمْ كَانُوا۟ قَبْلَ ذَٰلِكَ مُحْسِنِينَ
Transliteration ākhidhīna mā ātāhum rabbuhum innahum kānū qabla dhālika muḥ'sinīna
Khmer ដោយពួកគេទទួលយកនូវអ្វីៗដែលម្ចាស់របស់ពួកគេបាន ប្រទានឱ្យពួកគេ។ ពិតប្រាកដណាស់ ពួកគេជាអ្នកដែលធ្លាប់សាង អំពើល្អកាលពីមុន។
Verse 17
كَانُوا۟ قَلِيلًا مِّنَ ٱلَّيْلِ مَا يَهْجَعُونَ
Transliteration kānū qalīlan mina al-layli mā yahjaʿūna
Khmer គឺពួកគេដេកតិចតួចបំផុតនៅពេលយប់។
Verse 18
وَبِٱلْأَسْحَارِ هُمْ يَسْتَغْفِرُونَ
Transliteration wabil-asḥāri hum yastaghfirūna
Khmer ហើយពួកគេតែងតែសុំអភ័យទោសពីអល់ឡោះនៅវេលា ទៀបភ្លឺ ។
Verse 19
وَفِىٓ أَمْوَٰلِهِمْ حَقٌّ لِّلسَّآئِلِ وَٱلْمَحْرُومِ
Transliteration wafī amwālihim ḥaqqun lilssāili wal-maḥrūmi
Khmer ហើយចំពោះទ្រព្យសម្បត្ដិរបស់ពួកគេ គឺមានសិទ្ធិ(មាន ចំណែក)សម្រាប់អ្នកក្រដែលហ៊ានសុំ និងអ្នកក្រដែលមិនហ៊ានសុំ។
Verse 20
وَفِى ٱلْأَرْضِ ءَايَـٰتٌ لِّلْمُوقِنِينَ
Transliteration wafī l-arḍi āyātun lil'mūqinīna
Khmer ហើយនៅលើផែនដីមានភស្ដុតាងជាច្រើន(បញ្ជាក់ពី អានុភាពរបស់អល់ឡោះ)សម្រាប់បណ្ដាអ្នកដែលមានជំនឿដ៏ ពិតប្រាកដ។
Verse 21
وَفِىٓ أَنفُسِكُمْ ۚ أَفَلَا تُبْصِرُونَ
Transliteration wafī anfusikum afalā tub'ṣirūna
Khmer ហើយចំពោះខ្លួនពួកអ្នកផ្ទាល់ក៏ដូច្នោះដែរ។ តើពួកអ្នក មិនឃើញទេឬ?
Verse 22
وَفِى ٱلسَّمَآءِ رِزْقُكُمْ وَمَا تُوعَدُونَ
Transliteration wafī l-samāi riz'qukum wamā tūʿadūna
Khmer ហើយនៅលើមេឃ មានលាភសក្ការៈរបស់ពួកអ្នក(ដូច ជាទឹកភ្លៀង)និងអ្វីៗដែលគេសន្យាជាមួយពួកអ្នក(នៅក្នុងឡាវ-ហុលម៉ះហ្វ៊ូស)។
Verse 23
فَوَرَبِّ ٱلسَّمَآءِ وَٱلْأَرْضِ إِنَّهُۥ لَحَقٌّ مِّثْلَ مَآ أَنَّكُمْ تَنطِقُونَ
Transliteration fawarabbi l-samāi wal-arḍi innahu laḥaqqun mith'la mā annakum tanṭiqūna
Khmer ហើយម្ចាស់គ្រប់គ្រងមេឃ និងផែនដីស្បថនឹងខ្លួនឯងថាៈ ពិតប្រាកដណាស់ វា(អ្វីដែលទ្រង់សន្យាជាមួយពួកអ្នក)គឺជាការ ពិតដូចអ្វីដែលពួកអ្នកនិយាយនោះដែរ។
Verse 24
هَلْ أَتَىٰكَ حَدِيثُ ضَيْفِ إِبْرَٰهِيمَ ٱلْمُكْرَمِينَ
Transliteration hal atāka ḥadīthu ḍayfi ib'rāhīma l-muk'ramīna
Khmer តើរឿងរ៉ាវរបស់ភ្ញៀវអ៊ីព្រហ៊ីម(ម៉ាឡាអ៊ីកាត់)ដែលត្រូវ គេលើកតម្កើងបានមកដល់អ្នក(មូហាំម៉ាត់)ដែរឬទេ ?
Verse 25
إِذْ دَخَلُوا۟ عَلَيْهِ فَقَالُوا۟ سَلَـٰمًا ۖ قَالَ سَلَـٰمٌ قَوْمٌ مُّنكَرُونَ
Transliteration idh dakhalū ʿalayhi faqālū salāman qāla salāmun qawmun munkarūna
Khmer នៅពេលដែលពួកគេចូលទៅជួបគាត់(អ៊ីព្រហ៊ីម) ហើយ ពួកគេបានស្វាគមន៍នឹងពាក្យសាឡាម គាត់ក៏បានតបនឹងពាក្យ សាឡាមវិញដែរ។ (គាត់បានពោលថា) ពួកអ្នកគឺជាក្រុមដែលគេ មិនស្គាល់ឡើយ។
Verse 26
فَرَاغَ إِلَىٰٓ أَهْلِهِۦ فَجَآءَ بِعِجْلٍ سَمِينٍ
Transliteration farāgha ilā ahlihi fajāa biʿij'lin samīnin
Khmer ពេលនោះគាត់បានដើរទៅកាន់គ្រួសាររបស់គាត់ដោយ ស្ងៀមស្ងាត់ ហើយក៏នាំមកនូវកូនគោអាំងមួយដ៏ធាត់(មកទទួល ពួកគេ)។
Verse 27
فَقَرَّبَهُۥٓ إِلَيْهِمْ قَالَ أَلَا تَأْكُلُونَ
Transliteration faqarrabahu ilayhim qāla alā takulūna
Khmer ហើយគាត់បានរៀបចំវានៅជិតពួកគេ(ពេលនោះពួកគេ មិនបរិភោគឡើយ) គាត់ក៏ពោលថាៈ តើពួកអ្នកមិនបរិភោគទេឬ?
Verse 28
فَأَوْجَسَ مِنْهُمْ خِيفَةً ۖ قَالُوا۟ لَا تَخَفْ ۖ وَبَشَّرُوهُ بِغُلَـٰمٍ عَلِيمٍ
Transliteration fa-awjasa min'hum khīfatan qālū lā takhaf wabasharūhu bighulāmin ʿalīmin
Khmer ក្រោយមកគាត់ក៏មានអារម្មណ៍ភ័យខ្លាចពីពួកគេ។ ពួកគេបានពោលថាៈ សូមអ្នកកុំខ្លាច. ហើយពួកគេបានផ្ដល់ដំណឹង រីករាយដល់គាត់អំពី(ការប្រសូត)កេ្មងប្រុសម្នាក់ដ៏មានចំណេះដឹង។
Verse 29
فَأَقْبَلَتِ ٱمْرَأَتُهُۥ فِى صَرَّةٍ فَصَكَّتْ وَجْهَهَا وَقَالَتْ عَجُوزٌ عَقِيمٌ
Transliteration fa-aqbalati im'ra-atuhu fī ṣarratin faṣakkat wajhahā waqālat ʿajūzun ʿaqīmun
Khmer ពេលនោះភរិយារបស់គាត់ក៏បានចេញមកខាងក្រៅដោយ បន្លឺសំឡេងទាំងភ្ញាក់ផ្អើល ហើយបានទះមុខខ្លួនឯង រួចនិយាយថាៈ (តើខ្ញុំអាចមានកូនដូចមេ្ដចទៅ)បើខ្ញុំជរា និងជាស្ដ្រីអារទៀតនោះ?
Verse 30
قَالُوا۟ كَذَٰلِكِ قَالَ رَبُّكِ ۖ إِنَّهُۥ هُوَ ٱلْحَكِيمُ ٱلْعَلِيمُ
Transliteration qālū kadhāliki qāla rabbuki innahu huwa l-ḥakīmu l-ʿalīmu
Khmer ពួកគេបានពោលថាៈ នោះហើយដែលម្ចាស់របស់អ្នកបាន មានបន្ទូលនោះ។ ពិតប្រាកដណាស់ ទ្រង់មហាគតិបណ្ឌិត មហាដឹង។
Verse 31
۞ قَالَ فَمَا خَطْبُكُمْ أَيُّهَا ٱلْمُرْسَلُونَ
Transliteration qāla famā khaṭbukum ayyuhā l-mur'salūna
Khmer គាត់បានពោលថាៈ ដូចេ្នះ តើពួកអ្នកមានកិច្ចការអ្វី ឱ បណ្ដាអ្នកនាំសារ(ម៉ាឡាអ៊ីកាត់)?
Verse 32
قَالُوٓا۟ إِنَّآ أُرْسِلْنَآ إِلَىٰ قَوْمٍ مُّجْرِمِينَ
Transliteration qālū innā ur'sil'nā ilā qawmin muj'rimīna
Khmer ពួកគេឆ្លើយថាៈ ពិតប្រាកដណាស់ ពួកយើងត្រូវបានគេ បញ្ជូនទៅកាន់ក្រុមដែលប្រព្រឹត្ដបាបកម្ម
Verse 33
لِنُرْسِلَ عَلَيْهِمْ حِجَارَةً مِّن طِينٍ
Transliteration linur'sila ʿalayhim ḥijāratan min ṭīnin
Khmer ដើម្បីនាំដុំថ្មពីដីឥដ្ឋមកទម្លាក់លើពួកគេ
Verse 34
مُّسَوَّمَةً عِندَ رَبِّكَ لِلْمُسْرِفِينَ
Transliteration musawwamatan ʿinda rabbika lil'mus'rifīna
Khmer ដែលជាសញ្ញាមកពីម្ចាស់របស់អ្នក(មូហាំម៉ាត់)សម្រាប់ ពួកដែលបំពាន។
Verse 35
فَأَخْرَجْنَا مَن كَانَ فِيهَا مِنَ ٱلْمُؤْمِنِينَ
Transliteration fa-akhrajnā man kāna fīhā mina l-mu'minīna
Khmer ហើយយើងបានសង្គ្រោះបណ្ដាអ្នកមានជំនឿដែលរស់នៅ ក្នុងនោះ(ភូមិរបស់លូត)។
Verse 36
فَمَا وَجَدْنَا فِيهَا غَيْرَ بَيْتٍ مِّنَ ٱلْمُسْلِمِينَ
Transliteration famā wajadnā fīhā ghayra baytin mina l-mus'limīna
Khmer ក្រោយមកយើងមិនឃើញអ្វីនៅក្នុងនោះក្រៅពីផ្ទះមួយ អំពីបណ្ដាអ្នកមូស្លីមនោះឡើយ(ផ្ទះរបស់លូតនិងក្រុមគ្រួសារ របស់គាត់)។
Verse 37
وَتَرَكْنَا فِيهَآ ءَايَةً لِّلَّذِينَ يَخَافُونَ ٱلْعَذَابَ ٱلْأَلِيمَ
Transliteration wataraknā fīhā āyatan lilladhīna yakhāfūna l-ʿadhāba l-alīma
Khmer ហើយយើងបានបន្សល់ទុកនៅក្នុងភូមិស្រុកនោះនូវភស្ដុ-តាងមួយសម្រាប់បណ្ដាអ្នកដែលកោតខ្លាចទារុណកម្មដ៏ឈឺចាប់។
Verse 38
وَفِى مُوسَىٰٓ إِذْ أَرْسَلْنَـٰهُ إِلَىٰ فِرْعَوْنَ بِسُلْطَـٰنٍ مُّبِينٍ
Transliteration wafī mūsā idh arsalnāhu ilā fir'ʿawna bisul'ṭānin mubīnin
Khmer ហើយនៅក្នុងរឿងមូសា នៅពេលដែលយើងបានបញ្ជូន គេទៅកាន់ហ្វៀរអោនជាមួយនឹងមុជីហ្សាត់ដ៏ច្បាស់លាស់(ក៏ជា ភស្ដុតាងមួយដែរ)។
Verse 39
فَتَوَلَّىٰ بِرُكْنِهِۦ وَقَالَ سَـٰحِرٌ أَوْ مَجْنُونٌ
Transliteration fatawallā biruk'nihi waqāla sāḥirun aw majnūnun
Khmer ក្រោយមកគេ(ហ្វៀរអោន)បានបែរចេញ(ពីជំនឿ)ជា មួយនឹងកងទ័ពរបស់គេ ហើយបាននិយាយថាៈ គេជាគ្រូមន្ដអាគម ឬជាមនុស្សវិកលចរិត។
Verse 40
فَأَخَذْنَـٰهُ وَجُنُودَهُۥ فَنَبَذْنَـٰهُمْ فِى ٱلْيَمِّ وَهُوَ مُلِيمٌ
Transliteration fa-akhadhnāhu wajunūdahu fanabadhnāhum fī l-yami wahuwa mulīmun
Khmer ក្រោយមក យើងបានក្របួចគេនិងពលទាហានរបស់គេ រួចយើងក៏បោះពួកគេចូលទៅក្នុងសមុទ្រ ដោយគេជាអ្នកដែលត្រូវ គេស្ដីបន្ទោស។
Verse 41
وَفِى عَادٍ إِذْ أَرْسَلْنَا عَلَيْهِمُ ٱلرِّيحَ ٱلْعَقِيمَ
Transliteration wafī ʿādin idh arsalnā ʿalayhimu l-rīḥa l-ʿaqīma
Khmer ហើយនៅក្នុងរឿងអាដ នៅពេលដែលយើងបានបញ្ជូន ខ្យល់ព្យុះដ៏ស្ងួតទៅកំទេចពួកគេ(ក៏ជាភស្ដុតាងមួយដែរ)។
Verse 42
مَا تَذَرُ مِن شَىْءٍ أَتَتْ عَلَيْهِ إِلَّا جَعَلَتْهُ كَٱلرَّمِيمِ
Transliteration mā tadharu min shayin atat ʿalayhi illā jaʿalathu kal-ramīmi
Khmer វាមិនបន្សល់ទុកអ្វីឡើយ ពេលដែលវាបានបក់បោកទៅ លើអ្វីមួយហើយនោះ លើកលែងតែវាធ្វើឱ្យអ្វីទាំងនោះខេ្ទចខ្ទីដូច ជាផេះ។
Verse 43
وَفِى ثَمُودَ إِذْ قِيلَ لَهُمْ تَمَتَّعُوا۟ حَتَّىٰ حِينٍ
Transliteration wafī thamūda idh qīla lahum tamattaʿū ḥattā ḥīnin
Khmer ហើយនៅក្នុងរឿងសាមូដ នៅពេលដែលមានគេនិយាយ ទៅកាន់ពួកគេថាៈ ចូរពួកអ្នកសោយសុខរហូតដល់ពេលវេលាមួយ ចុះ។
Verse 44
فَعَتَوْا۟ عَنْ أَمْرِ رَبِّهِمْ فَأَخَذَتْهُمُ ٱلصَّـٰعِقَةُ وَهُمْ يَنظُرُونَ
Transliteration faʿataw ʿan amri rabbihim fa-akhadhathumu l-ṣāʿiqatu wahum yanẓurūna
Khmer តែពួកគេបានប្រឆាំងនឹងបទបញ្ជានៃម្ចាស់ពួកគេ។ ពេល នោះរន្ទះបានបាញ់(សម្លាប់)ពួកគេ ខណៈដែលពួកគេមើលឃើញ ផ្ទាល់នឹងភ្នែក។
Verse 45
فَمَا ٱسْتَطَـٰعُوا۟ مِن قِيَامٍ وَمَا كَانُوا۟ مُنتَصِرِينَ
Transliteration famā is'taṭāʿū min qiyāmin wamā kānū muntaṣirīna
Khmer ដូចេ្នះ ពួកគេគ្មានសមត្ថភាពក្នុងការតទល់(នឹងទារុណកម្ម) ឡើយ ហើយពួកគេក៏មិនអាចជួយខ្លួនឯងបានដែរ។
Verse 46
وَقَوْمَ نُوحٍ مِّن قَبْلُ ۖ إِنَّهُمْ كَانُوا۟ قَوْمًا فَـٰسِقِينَ
Transliteration waqawma nūḥin min qablu innahum kānū qawman fāsiqīna
Khmer ហើយ(យើងបានបំផ្លាញ)ក្រុមនួហមុនពួកគេទៅទៀត។ ពិតប្រាកដណាស់ ពួកគេគឺជាក្រុមដែលធ្លាប់ល្មើសនឹងបទបញ្ជារបស់ អល់ឡោះ។
Verse 47
وَٱلسَّمَآءَ بَنَيْنَـٰهَا بِأَيْي۟دٍ وَإِنَّا لَمُوسِعُونَ
Transliteration wal-samāa banaynāhā bi-aydin wa-innā lamūsiʿūna
Khmer ហើយមេឃ យើងបានបង្កើតវាដោយអានុភាពរបស់យើង ផ្ទាល់។ ហើយពិតប្រាកដណាស់ យើងជាអ្នកធ្វើឱ្យវាធំទូលាយ។
Verse 48
وَٱلْأَرْضَ فَرَشْنَـٰهَا فَنِعْمَ ٱلْمَـٰهِدُونَ
Transliteration wal-arḍa farashnāhā faniʿ'ma l-māhidūna
Khmer ហើយផែនដីយើងបានធ្វើឱ្យវារាបស្មើ។ ហើយយើងជាអ្នក ក្រាលវាយ៉ាងល្អប្រណីត។
Verse 49
وَمِن كُلِّ شَىْءٍ خَلَقْنَا زَوْجَيْنِ لَعَلَّكُمْ تَذَكَّرُونَ
Transliteration wamin kulli shayin khalaqnā zawjayni laʿallakum tadhakkarūna
Khmer ហើយរាល់អ្វីៗទាំងអស់ យើងបានបង្កើតឱ្យមានជាគូៗ ដើម្បីពួកអ្នកនឹកឃើញ(ពីអានុភាពរបស់អល់ឡោះ)។
Verse 50
فَفِرُّوٓا۟ إِلَى ٱللَّهِ ۖ إِنِّى لَكُم مِّنْهُ نَذِيرٌ مُّبِينٌ
Transliteration fafirrū ilā l-lahi innī lakum min'hu nadhīrun mubīnun
Khmer ដូចេ្នះ ចូរពួកអ្នកប្រញាប់ប្រញាល់ត្រឡប់ទៅកាន់ អល់ឡោះ(អនុវត្ដតាមបទបញ្ជា)ចុះ ពិតប្រាកដណាស់ខ្ញុំជាអ្នក ដាស់តឿនព្រមានដ៏ច្បាស់លាស់ពីទ្រង់សម្រាប់ពួកអ្នក។
Verse 51
وَلَا تَجْعَلُوا۟ مَعَ ٱللَّهِ إِلَـٰهًا ءَاخَرَ ۖ إِنِّى لَكُم مِّنْهُ نَذِيرٌ مُّبِينٌ
Transliteration walā tajʿalū maʿa l-lahi ilāhan ākhara innī lakum min'hu nadhīrun mubīnun
Khmer ហើយចូរពួកអ្នកកុំយកម្ចាស់ផេ្សងមកគោរពសក្ការៈរួម ជាមួយអល់ឡោះឱ្យសោះ ។ ពិតប្រាកដណាស់ ខ្ញុំជាអ្នកដាស់តឿន ព្រមានដ៏ច្បាស់លាស់ពីទ្រង់សម្រាប់ពួកអ្នក។
Verse 52
كَذَٰلِكَ مَآ أَتَى ٱلَّذِينَ مِن قَبْلِهِم مِّن رَّسُولٍ إِلَّا قَالُوا۟ سَاحِرٌ أَوْ مَجْنُونٌ
Transliteration kadhālika mā atā alladhīna min qablihim min rasūlin illā qālū sāḥirun aw majnūnun
Khmer ដូច្នោះដែរ គ្មានអ្នកនាំសារណាម្នាក់ដែលបានមកដល់ពួក ជំនាន់មុនពួកគេក្រៅពីពួកនោះបាននិយាយថាៈ គេជាគ្រូមន្ដអាគម ឬជាមនុស្សវិកលចរិតនោះឡើយ។
Verse 53
أَتَوَاصَوْا۟ بِهِۦ ۚ بَلْ هُمْ قَوْمٌ طَاغُونَ
Transliteration atawāṣaw bihi bal hum qawmun ṭāghūna
Khmer តើពួកគេ(ពួកជំនាន់មុន)បានផ្ដាំផ្ញើគ្នាអំពីពាក្យសំដីនេះ ឬ? ផ្ទុយទៅវិញ ពួកគេគឺជាក្រុមដែលបំពាន។
Verse 54
فَتَوَلَّ عَنْهُمْ فَمَآ أَنتَ بِمَلُومٍ
Transliteration fatawalla ʿanhum famā anta bimalūmin
Khmer ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)បែរចេញពីពួកគេ ហើយអ្នក ក៏មិនមែនជាអ្នកដែលត្រូវគេស្ដីបន្ទោសដែរ។
Verse 55
وَذَكِّرْ فَإِنَّ ٱلذِّكْرَىٰ تَنفَعُ ٱلْمُؤْمِنِينَ
Transliteration wadhakkir fa-inna l-dhik'rā tanfaʿu l-mu'minīna
Khmer ហើយចូរអ្នករំលឹកគ្នាចុះ ព្រោះការរំលឹកគ្នានោះពិតជា ផ្ដល់ផលប្រយោជន៍ដល់បណ្ដាអ្នកដែលមានជំនឿ។
Verse 56
وَمَا خَلَقْتُ ٱلْجِنَّ وَٱلْإِنسَ إِلَّا لِيَعْبُدُونِ
Transliteration wamā khalaqtu l-jina wal-insa illā liyaʿbudūni
Khmer ហើយយើងមិនបានបង្កើតជិន និងមនុស្សលោកក្រៅពីឱ្យ ពួកគេគោរពសក្ការៈមកចំពោះយើងឡើយ។
Verse 57
مَآ أُرِيدُ مِنْهُم مِّن رِّزْقٍ وَمَآ أُرِيدُ أَن يُطْعِمُونِ
Transliteration mā urīdu min'hum min riz'qin wamā urīdu an yuṭ'ʿimūni
Khmer យើងមិនត្រូវការលាភសក្ការៈពីពួកគេឡើយ ហើយយើង ក៏មិនត្រូវការឱ្យពួកគេផ្ដល់អាហារដល់យើងដែរ។
Verse 58
إِنَّ ٱللَّهَ هُوَ ٱلرَّزَّاقُ ذُو ٱلْقُوَّةِ ٱلْمَتِينُ
Transliteration inna l-laha huwa l-razāqu dhū l-quwati l-matīnu
Khmer ពិតប្រាកដណាស់ អល់ឡោះជាអ្នកផ្ដល់លាភសក្ការៈដែល មានអានុភាពខ្លាំងក្លាជាទីបំផុត។
Verse 59
فَإِنَّ لِلَّذِينَ ظَلَمُوا۟ ذَنُوبًا مِّثْلَ ذَنُوبِ أَصْحَـٰبِهِمْ فَلَا يَسْتَعْجِلُونِ
Transliteration fa-inna lilladhīna ẓalamū dhanūban mith'la dhanūbi aṣḥābihim falā yastaʿjilūni
Khmer ហើយពិតប្រាកដណាស់ សម្រាប់ពួកដែលបានបំពានគឺ ទទួលចំណែកទារុណកម្មដូចជាចំណែកទារុណកម្មនៃគូកនរបស់ ពួកគេដែរ។ ដូចេ្នះ ចូរកុំឱ្យពួកគេអន្ទះសាសុំពីយើងឱ្យសោះ។
Verse 60
فَوَيْلٌ لِّلَّذِينَ كَفَرُوا۟ مِن يَوْمِهِمُ ٱلَّذِى يُوعَدُونَ
Transliteration fawaylun lilladhīna kafarū min yawmihimu alladhī yūʿadūna
Khmer ហើយការវិនាសអន្ដរាយ គឺសម្រាប់ពួកដែលប្រឆាំងនឹង ថ្ងៃដែលពួកគេត្រូវបានគេសន្យា។
Read Surah Adh-Dhariyat in another language
- English (word by word)
- Albanian
- Amazigh
- Amharic
- Assamese
- Azerbaijani
- Bambara
- Bangla
- Bosnian
- Bulgarian
- Chechen
- Chinese
- Czech
- Dari
- Dhivehi
- Dutch
- Finnish
- French
- German
- Gujarati
- Hausa
- Hebrew
- Hindi
- Indonesian
- Italian
- Japanese
- Kannada
- Kazakh
- Kinyarwanda
- Korean
- Kurdish
- Luganda
- Malay
- Malayalam
- Maranao
- Marathi
- Nepali
- Norwegian
- Oromo
- Pashto
- Persian
- Polish
- Portuguese
- Romanian
- Russian
- Sindhi
- Sinhala
- Somali
- Spanish
- Swahili
- Swedish
- Tagalog
- Tajik
- Tamil
- Tatar
- Telugu
- Thai
- Turkish
- Ukrainian
- Urdu
- Uyghur
- Uzbek
- Vietnamese
- Yao
- Yoruba
All 114 surahs in Khmer: the Qur’an in Khmer.
Khmer translation: Cambodian Muslim Community Development, from Quran.com. Transliteration: Quran.com. Recitation: Mishary Alafasy, from EveryAyah.com. MyDugsi is a learning aid, not a replacement for a qualified teacher.