Surah Saba in Khmer: translation and audio
Surah 34 · سبإ · Sheba · 54 verses
Surah Saba verse by verse: the Arabic with a recitation you can repeat, the transliteration, and the Khmer translation by Cambodian Muslim Community Development. For the meaning of every word, see Surah Saba word by word in English.
Verse 1
ٱلْحَمْدُ لِلَّهِ ٱلَّذِى لَهُۥ مَا فِى ٱلسَّمَـٰوَٰتِ وَمَا فِى ٱلْأَرْضِ وَلَهُ ٱلْحَمْدُ فِى ٱلْـَٔاخِرَةِ ۚ وَهُوَ ٱلْحَكِيمُ ٱلْخَبِيرُ
Transliteration al-ḥamdu lillahi alladhī lahu mā fī l-samāwāti wamā fī l-arḍi walahu l-ḥamdu fī l-ākhirati wahuwa l-ḥakīmu l-khabīru
Khmer រាល់ការសរសើរ គឺចំពោះអល់ឡោះដែលអ្វីៗនៅលើមេឃ ជាច្រើនជាន់ និងអ្វីៗនៅលើផែនដីជាកម្មសិទ្ធិរបស់ទ្រង់។ ហើយ រាល់ការសរសើរនៅថ្ងៃបរលោកក៏ជាកម្មសិទ្ធិរបស់ទ្រង់ដែរ។ ហើយ ទ្រង់មហាគតិបណ្ឌិត មហាដឹងជ្រួតជ្រាប។
Verse 2
يَعْلَمُ مَا يَلِجُ فِى ٱلْأَرْضِ وَمَا يَخْرُجُ مِنْهَا وَمَا يَنزِلُ مِنَ ٱلسَّمَآءِ وَمَا يَعْرُجُ فِيهَا ۚ وَهُوَ ٱلرَّحِيمُ ٱلْغَفُورُ
Transliteration yaʿlamu mā yaliju fī l-arḍi wamā yakhruju min'hā wamā yanzilu mina l-samāi wamā yaʿruju fīhā wahuwa l-raḥīmu l-ghafūru
Khmer ទ្រង់ដឹងនូវអ្វីដែលជ្រាបចូលទៅក្នុងដី និងអ្វីដែលផុសចេញពីវា ហើយនិងអ្វីដែលចុះពីលើមេឃ និងអ្វីដែលឡើងទៅលើវា។ ហើយទ្រង់មហាអាណិតស្រឡាញ់ មហាអភ័យទោស ។
Verse 3
وَقَالَ ٱلَّذِينَ كَفَرُوا۟ لَا تَأْتِينَا ٱلسَّاعَةُ ۖ قُلْ بَلَىٰ وَرَبِّى لَتَأْتِيَنَّكُمْ عَـٰلِمِ ٱلْغَيْبِ ۖ لَا يَعْزُبُ عَنْهُ مِثْقَالُ ذَرَّةٍ فِى ٱلسَّمَـٰوَٰتِ وَلَا فِى ٱلْأَرْضِ وَلَآ أَصْغَرُ مِن ذَٰلِكَ وَلَآ أَكْبَرُ إِلَّا فِى كِتَـٰبٍ مُّبِينٍ
Transliteration waqāla alladhīna kafarū lā tatīnā l-sāʿatu qul balā warabbī latatiyannakum ʿālimi l-ghaybi lā yaʿzubu ʿanhu mith'qālu dharratin fī l-samāwāti walā fī l-arḍi walā aṣgharu min dhālika walā akbaru illā fī kitābin mubīnin
Khmer ហើយពួកដែលប្រឆាំងបាននិយាយថាៈ ថ្ងៃបរលោកមិនអាច កើតឡើងចំពោះពួកយើងឡើយ។ ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ មិនដូច្នោះទេ. ខ្ញុំសូមស្បថនឹងម្ចាស់របស់ខ្ញុំដែលជាអ្នកដឹងពីអាថ៌កំបាំងថា វាពិតជានឹងកើតឡើងចំពោះពួកអ្នកជាមិនខាន។ វាគ្មាន កំបាំងពីទ្រង់ឡើយ សូម្បីតែវត្ថុដែលមានទម្ងន់តូចនៅលើមេឃ ជាច្រើនជាន់ និងនៅលើផែនដីក៏ដោយ ហើយក៏គ្មានវត្ថុដែលតូច ឬធំជាងនោះក្រៅពីមាន(ការកត់ត្រា)នៅក្នុងគម្ពីរ(ឡាវហុលម៉ះហ្វ៊ូស)យ៉ាងច្បាស់លាស់ដែរ។
Verse 4
لِّيَجْزِىَ ٱلَّذِينَ ءَامَنُوا۟ وَعَمِلُوا۟ ٱلصَّـٰلِحَـٰتِ ۚ أُو۟لَـٰٓئِكَ لَهُم مَّغْفِرَةٌ وَرِزْقٌ كَرِيمٌ
Transliteration liyajziya alladhīna āmanū waʿamilū l-ṣāliḥāti ulāika lahum maghfiratun wariz'qun karīmun
Khmer ដើម្បីទ្រង់នឹងតបស្នងចំពោះបណ្ដាអ្នកមានជំនឿ និងបាន សាងអំពើល្អ។ អ្នកទាំងនោះនឹងទទួលបានការអភ័យទោស និង លាភសក្ការៈដ៏ឧត្ដុង្គឧត្ដម(ឋានសួគ៌)។
Verse 5
وَٱلَّذِينَ سَعَوْ فِىٓ ءَايَـٰتِنَا مُعَـٰجِزِينَ أُو۟لَـٰٓئِكَ لَهُمْ عَذَابٌ مِّن رِّجْزٍ أَلِيمٌ
Transliteration wa-alladhīna saʿaw fī āyātinā muʿājizīna ulāika lahum ʿadhābun min rij'zin alīmun
Khmer ហើយពួកដែលបានព្យាយាមប្រឆាំងនឹងភស្ដុតាងរបស់យើង ដោយពួកគេប្រជែងចង់ឈ្នះនោះ ពួកទាំងនោះនឹងទទួលទារុណ-កម្មដ៏សែនឈឺចាប់។
Verse 6
وَيَرَى ٱلَّذِينَ أُوتُوا۟ ٱلْعِلْمَ ٱلَّذِىٓ أُنزِلَ إِلَيْكَ مِن رَّبِّكَ هُوَ ٱلْحَقَّ وَيَهْدِىٓ إِلَىٰ صِرَٰطِ ٱلْعَزِيزِ ٱلْحَمِيدِ
Transliteration wayarā alladhīna ūtū l-ʿil'ma alladhī unzila ilayka min rabbika huwa l-ḥaqa wayahdī ilā ṣirāṭi l-ʿazīzi l-ḥamīdi
Khmer ហើយបណ្ដាអ្នកដែលគេបានផ្ដល់ឱ្យនូវចំណេះដឹងយល់ឃើញ ថាៈ អ្វីដែលគេបានបញ្ចុះ ឱ្យអ្នក(មូហាំម៉ាត់)ពីម្ចាស់របស់អ្នក វាជា ការពិត។ ហើយវាចង្អុលបង្ហាញទៅរកមាគ៌ារបស់ម្ចាស់ដែលមហា ខ្លាំងពូកែ ជាទីកោតសរសើរ។
Verse 7
وَقَالَ ٱلَّذِينَ كَفَرُوا۟ هَلْ نَدُلُّكُمْ عَلَىٰ رَجُلٍ يُنَبِّئُكُمْ إِذَا مُزِّقْتُمْ كُلَّ مُمَزَّقٍ إِنَّكُمْ لَفِى خَلْقٍ جَدِيدٍ
Transliteration waqāla alladhīna kafarū hal nadullukum ʿalā rajulin yunabbi-ukum idhā muzziq'tum kulla mumazzaqin innakum lafī khalqin jadīdin
Khmer ហើយពួកដែលប្រឆាំងបាននិយាយ(ទៅកាន់គ្នាគេ)ថាៈ តើ ចង់ឱ្យយើងបង្ហាញពួកអ្នកដែរឬទេអំពីបុរសម្នាក់(មូហាំម៉ាត់)ដែល គេប្រាប់ពួកអ្នកថា នៅពេលដែលពួកអ្នកត្រូវគេរំលាយខេ្ទចខ្ទីទៅ ជាដី ពួកអ្នកពិតជានឹងត្រូវគេបង្កើតសាជាថ្មីឡើងវិញនោះ?
Verse 8
أَفْتَرَىٰ عَلَى ٱللَّهِ كَذِبًا أَم بِهِۦ جِنَّةٌۢ ۗ بَلِ ٱلَّذِينَ لَا يُؤْمِنُونَ بِٱلْـَٔاخِرَةِ فِى ٱلْعَذَابِ وَٱلضَّلَـٰلِ ٱلْبَعِيدِ
Transliteration aftarā ʿalā l-lahi kadhiban am bihi jinnatun bali alladhīna lā yu'minūna bil-ākhirati fī l-ʿadhābi wal-ḍalāli l-baʿīdi
Khmer តើគេនោះ(មូហាំម៉ាត់)បានប្រឌិតនូវពាក្យភូតកុហកទៅ លើអល់ឡោះឬក៏គេវិកលចរិត? ផ្ទុយទៅវិញ ពួកដែលគ្មានជំនឿ នឹងថ្ងៃបរលោកនោះ គឺស្ថិតនៅក្នុងទារុណកម្មនិងភាពវងេ្វងដ៏សែន ឆ្ងាយ។
Verse 9
أَفَلَمْ يَرَوْا۟ إِلَىٰ مَا بَيْنَ أَيْدِيهِمْ وَمَا خَلْفَهُم مِّنَ ٱلسَّمَآءِ وَٱلْأَرْضِ ۚ إِن نَّشَأْ نَخْسِفْ بِهِمُ ٱلْأَرْضَ أَوْ نُسْقِطْ عَلَيْهِمْ كِسَفًا مِّنَ ٱلسَّمَآءِ ۚ إِنَّ فِى ذَٰلِكَ لَـَٔايَةً لِّكُلِّ عَبْدٍ مُّنِيبٍ
Transliteration afalam yaraw ilā mā bayna aydīhim wamā khalfahum mina l-samāi wal-arḍi in nasha nakhsif bihimu l-arḍa aw nus'qiṭ ʿalayhim kisafan mina l-samāi inna fī dhālika laāyatan likulli ʿabdin munībin
Khmer តើពួកគេ(ពួកគ្មានជំនឿ)មិនបានមើលទៅចំពោះអ្វីដែលនៅ ខាងមុខពួកគេនិងអ្វីដែលនៅខាងក្រោយពួកគេអំពីមេឃនិងដីទេ ឬ? ប្រសិនបើយើងមានចេតនា យើងនឹងពន្លិចពួកគេចូលទៅក្នុងដី (ដូចករូន)ឬយើងនឹងទម្លាក់ទារុណកម្មជាដុំៗពីលើមេឃទៅលើ ពួកគេ(ដូចក្រុមស្ហ៊ូអែប)ជាមិនខាន។ ពិតប្រាកដណាស់ នៅក្នុង រឿងនោះគឺជាភស្ដុតាងមួយសម្រាប់រាល់ខ្ញុំរបស់អល់ឡោះដែល សារភាពទោសកំហុស។
Verse 10
۞ وَلَقَدْ ءَاتَيْنَا دَاوُۥدَ مِنَّا فَضْلًا ۖ يَـٰجِبَالُ أَوِّبِى مَعَهُۥ وَٱلطَّيْرَ ۖ وَأَلَنَّا لَهُ ٱلْحَدِيدَ
Transliteration walaqad ātaynā dāwūda minnā faḍlan yājibālu awwibī maʿahu wal-ṭayra wa-alannā lahu l-ḥadīda
Khmer ហើយជាការពិតណាស់យើងបានផ្ដល់ឱ្យដាវូដនូវការប្រោស ប្រទានមួយពីយើង។ (ហើយយើងមានបន្ទូលថា) ឱភ្នំ និងបក្សី ទាំងឡាយ. ចូរពួកឯងទាំងអស់គ្នាសរសើរលើកតម្កើងយើងជាមួយ គេ(ដាវូដ)ចុះ។ ហើយយើងបានធ្វើឱ្យដែកទន់សម្រាប់គេ។
Verse 11
أَنِ ٱعْمَلْ سَـٰبِغَـٰتٍ وَقَدِّرْ فِى ٱلسَّرْدِ ۖ وَٱعْمَلُوا۟ صَـٰلِحًا ۖ إِنِّى بِمَا تَعْمَلُونَ بَصِيرٌ
Transliteration ani iʿ'mal sābighātin waqaddir fī l-sardi wa-iʿ'malū ṣāliḥan innī bimā taʿmalūna baṣīrun
Khmer ចូរអ្នកធ្វើអាវដែកការពារ និងត្រូវកំណត់ទំហំ(តាមអ្នក ប្រាថ្នា)ចុះ។ ហើយចូរពួកអ្នកសាងអំពើល្អ។ ពិតប្រាកដណាស់ យើងឃើញបំផុតនូវអី្វដែលពួកអ្នកប្រព្រឹត្ដ។
Verse 12
وَلِسُلَيْمَـٰنَ ٱلرِّيحَ غُدُوُّهَا شَهْرٌ وَرَوَاحُهَا شَهْرٌ ۖ وَأَسَلْنَا لَهُۥ عَيْنَ ٱلْقِطْرِ ۖ وَمِنَ ٱلْجِنِّ مَن يَعْمَلُ بَيْنَ يَدَيْهِ بِإِذْنِ رَبِّهِۦ ۖ وَمَن يَزِغْ مِنْهُمْ عَنْ أَمْرِنَا نُذِقْهُ مِنْ عَذَابِ ٱلسَّعِيرِ
Transliteration walisulaymāna l-rīḥa ghuduwwuhā shahrun warawāḥuhā shahrun wa-asalnā lahu ʿayna l-qiṭ'ri wamina l-jini man yaʿmalu bayna yadayhi bi-idh'ni rabbihi waman yazigh min'hum ʿan amrinā nudhiq'hu min ʿadhābi l-saʿīri
Khmer ហើយ(យើងបានធ្វើឱ្យ)ខ្យល់ស្ដាប់បង្គាប់ចំពោះស៊ូឡៃម៉ាន គឺការចេញដំណើររបស់វា(ជាមួយគេ)មួយព្រឹកស្មើនឹងរយៈ ពេលធ្វើដំណើរធម្មតាមួយខែ ហើយការចេញដំណើររបស់វាមួយ ល្ងាចស្មើនឹងរយៈពេលធ្វើដំណើរធម្មតាមួយខែ។ ហើយយើងបាន ធ្វើឱ្យលោហធាតុរលាយសម្រាប់គេ។ ហើយក្នុងចំណោមពួកជិន មានអ្នកខ្លះធ្វើការចំពោះមុខគេ(ស៊ូឡៃម៉ាន)តាមបញ្ជានៃម្ចាស់ របស់គេ។ ហើយនរណាម្នាក់ក្នុងចំណោមពួកគេបែរចេញពីបទ បញ្ជារបស់យើង យើងនឹងឱ្យគេភ្លក្សទារុណកម្មនៃនរកដែលឆេះ សន្ធោសន្ធៅ។
Verse 13
يَعْمَلُونَ لَهُۥ مَا يَشَآءُ مِن مَّحَـٰرِيبَ وَتَمَـٰثِيلَ وَجِفَانٍ كَٱلْجَوَابِ وَقُدُورٍ رَّاسِيَـٰتٍ ۚ ٱعْمَلُوٓا۟ ءَالَ دَاوُۥدَ شُكْرًا ۚ وَقَلِيلٌ مِّنْ عِبَادِىَ ٱلشَّكُورُ
Transliteration yaʿmalūna lahu mā yashāu min maḥārība watamāthīla wajifānin kal-jawābi waqudūrin rāsiyātin iʿ'malū āla dāwūda shuk'ran waqalīlun min ʿibādiya l-shakūru
Khmer ពួកគេ(ជិន)ធ្វើការឱ្យស៊ូឡៃម៉ានតាមអ្វីដែលគេចង់ ដូច ជាវិមានដ៍ខ្ពស់ៗ រូបចម្លាក់ និងចានដ៏ធំដូចស្រះទឹក ហើយនិងឆ្នាំង ដែលជាប់នៅនឹងកន្លែង។ (អល់ឡោះបានមានបន្ទូលថា) ឱពូជពង្ស ដាវូដ. ចូរពួកអ្នកអនុវត្ដតាមដោយដឹងគុណ(ចំពោះអល់ឡោះ)ចុះ។ ហើយអ្នកដែលដឹងគុណក្នុងចំណោមខ្ញុំរបស់យើងគឺតិចតួចបំផុត។
Verse 14
فَلَمَّا قَضَيْنَا عَلَيْهِ ٱلْمَوْتَ مَا دَلَّهُمْ عَلَىٰ مَوْتِهِۦٓ إِلَّا دَآبَّةُ ٱلْأَرْضِ تَأْكُلُ مِنسَأَتَهُۥ ۖ فَلَمَّا خَرَّ تَبَيَّنَتِ ٱلْجِنُّ أَن لَّوْ كَانُوا۟ يَعْلَمُونَ ٱلْغَيْبَ مَا لَبِثُوا۟ فِى ٱلْعَذَابِ ٱلْمُهِينِ
Transliteration falammā qaḍaynā ʿalayhi l-mawta mā dallahum ʿalā mawtihi illā dābbatu l-arḍi takulu minsa-atahu falammā kharra tabayyanati l-jinu an law kānū yaʿlamūna l-ghayba mā labithū fī l-ʿadhābi l-muhīni
Khmer ហើយនៅពេលដែលយើងបានកំណត់សេចក្ដីស្លាប់ទៅលើ គេ(ស៊ូឡៃម៉ាន) គ្មានសញ្ញាបញ្ជាក់ដល់ពួកគេ(ជិន)ពីមរណភាព របស់គេឡើយ ទាល់តែដង្កូវដីស៊ីឈើច្រត់របស់គេ។ ហើយនៅ ពេលដែលសាកសពរបស់គេបានដួលចុះ ពួកជិនក៏បានជ្រាបថាៈ ប្រសិនបើពួកគេបានដឹងនូវអាថ៌កំបាំងនោះ ពួកគេក៏មិនស្ថិតក្នុង ទារុណកម្មដ៏អាម៉ាស់នោះដែរ។
Verse 15
لَقَدْ كَانَ لِسَبَإٍ فِى مَسْكَنِهِمْ ءَايَةٌ ۖ جَنَّتَانِ عَن يَمِينٍ وَشِمَالٍ ۖ كُلُوا۟ مِن رِّزْقِ رَبِّكُمْ وَٱشْكُرُوا۟ لَهُۥ ۚ بَلْدَةٌ طَيِّبَةٌ وَرَبٌّ غَفُورٌ
Transliteration laqad kāna lisaba-in fī maskanihim āyatun jannatāni ʿan yamīnin washimālin kulū min riz'qi rabbikum wa-ush'kurū lahu baldatun ṭayyibatun warabbun ghafūrun
Khmer ជាការពិតណាស់ សម្រាប់កុលសម្ព័នសាហ្ពាកដែលនៅក្នុង ភូមិស្រុករបស់ពួកគេមានភស្ដុតាង(បង្ហាញពីភាពខ្លាំងពូកែរបស់ អល់ឡោះ) គឺចំការពីរដែលនៅខាងស្ដាំនិងខាងឆេ្វង(នៃភូមិស្រុក របស់ពួកគេ)។ ចូរពួកអ្នកបរិភោគចុះនូវលាភសក្ការៈពីម្ចាស់របស់ ពួកអ្នក និងត្រូវដឹងគុណចំពោះទ្រង់។ នេះជាទឹកដីដែលល្អ ហើយ ទ្រង់ជាម្ចាស់ មហាអភ័យទោស។
Verse 16
فَأَعْرَضُوا۟ فَأَرْسَلْنَا عَلَيْهِمْ سَيْلَ ٱلْعَرِمِ وَبَدَّلْنَـٰهُم بِجَنَّتَيْهِمْ جَنَّتَيْنِ ذَوَاتَىْ أُكُلٍ خَمْطٍ وَأَثْلٍ وَشَىْءٍ مِّن سِدْرٍ قَلِيلٍ
Transliteration fa-aʿraḍū fa-arsalnā ʿalayhim sayla l-ʿarimi wabaddalnāhum bijannatayhim jannatayni dhawātay ukulin khamṭin wa-athlin washayin min sid'rin qalīlin
Khmer តែពួកគេបែរជាប្រឆាំង(នឹងបទបញ្ជា)។ ដូចេ្នះ យើងក៏ បញ្ជូនទឹកជំនន់ដែលហូរខ្លាំងទៅកាន់ពួកគេ(ធ្វើឱ្យបាក់ទំនប់ និង ខូចចំការ)។ ហើយយើងបានផ្លាស់ប្ដូរចំការទាំងពីររបស់ពួកគេទៅ ជាចំការដែលមានផ្លែរសជាតិល្វីង និងរុក្ខជាតិគ្មានផ្លែ និងមានតែ ដើមពុទ្ទ្រាតិចតួចតែប៉ុណ្ណោះ។
Verse 17
ذَٰلِكَ جَزَيْنَـٰهُم بِمَا كَفَرُوا۟ ۖ وَهَلْ نُجَـٰزِىٓ إِلَّا ٱلْكَفُورَ
Transliteration dhālika jazaynāhum bimā kafarū wahal nujāzī illā l-kafūra
Khmer ដូច្នោះ យើងបានតបស្នងដល់ពួកគេទៅតាមអ្វីដែលពួកគេ បានប្រឆាំង។ ហើយយើងមិនតបស្នង(បែបនេះ)ឡើយ លើកលែង តែពួកដែលប្រឆាំងប៉ុណ្ណោះ។
Verse 18
وَجَعَلْنَا بَيْنَهُمْ وَبَيْنَ ٱلْقُرَى ٱلَّتِى بَـٰرَكْنَا فِيهَا قُرًى ظَـٰهِرَةً وَقَدَّرْنَا فِيهَا ٱلسَّيْرَ ۖ سِيرُوا۟ فِيهَا لَيَالِىَ وَأَيَّامًا ءَامِنِينَ
Transliteration wajaʿalnā baynahum wabayna l-qurā allatī bāraknā fīhā quran ẓāhiratan waqaddarnā fīhā l-sayra sīrū fīhā layāliya wa-ayyāman āminīna
Khmer ហើយយើងបានបង្កើតរវាងពួកគេនូវទីក្រុងនានានិងបណ្ដា ទីក្រុងដែលយើងបានធ្វើឱ្យរីកចម្រើននៅក្នុងនោះឱ្យនៅជិតគ្នា។ ហើយយើងបានកំណត់ការធ្វើដំណើរនៅលើវា(ដោយងាយស្រួល)។ ចូរពួកអ្នកធ្វើដំណើរនៅលើវាទាំងពេលយប់ និងពេលថ្ងៃដោយ សុវត្ថិភាពចុះ។
Verse 19
فَقَالُوا۟ رَبَّنَا بَـٰعِدْ بَيْنَ أَسْفَارِنَا وَظَلَمُوٓا۟ أَنفُسَهُمْ فَجَعَلْنَـٰهُمْ أَحَادِيثَ وَمَزَّقْنَـٰهُمْ كُلَّ مُمَزَّقٍ ۚ إِنَّ فِى ذَٰلِكَ لَـَٔايَـٰتٍ لِّكُلِّ صَبَّارٍ شَكُورٍ
Transliteration faqālū rabbanā bāʿid bayna asfārinā waẓalamū anfusahum fajaʿalnāhum aḥādītha wamazzaqnāhum kulla mumazzaqin inna fī dhālika laāyātin likulli ṣabbārin shakūrin
Khmer (ដោយអំនួតនិងធុញទ្រាន់ពីសន្ដិភាព)ពួកគេក៏បាន និយាយថាៈ ឱម្ចាស់របស់ពួកយើង. សូមទ្រង់មេត្ដាធ្វើឱ្យឆ្ងាយចុះ រវាងការធ្វើដំណើររបស់ពួកយើង(ពីតំបន់មួយទៅតំបន់មួយ)។ ហើយពួកគេក៏បានបំពានលើខ្លួនឯង។ បន្ទាប់មកយើងបានធ្វើឱ្យ រឿងពួកគេក្លាយជារឿងនិទាន(សម្រាប់និយាយតៗគ្នា) ហើយ យើងបានកំចាត់ពួកគេឱ្យខ្ចាត់ខ្ចាយ។ ពិតប្រាកដណាស់នៅក្នុងរឿង នោះគឺជាភស្ដុតាងៗសម្រាប់រាល់អ្នកដែលអត់ធ្មត់និងដឹងគុណ។
Verse 20
وَلَقَدْ صَدَّقَ عَلَيْهِمْ إِبْلِيسُ ظَنَّهُۥ فَٱتَّبَعُوهُ إِلَّا فَرِيقًا مِّنَ ٱلْمُؤْمِنِينَ
Transliteration walaqad ṣaddaqa ʿalayhim ib'līsu ẓannahu fa-ittabaʿūhu illā farīqan mina l-mu'minīna
Khmer ហើយជាការពិតណាស់ អ៊ីព្លីសបានបញ្ជាក់ពីភាពពិតនូវ ការស្មានរបស់វាដាក់ពួកគេទាំងនោះ ពេលនោះពួកគេក៏តាមវា លើកលែងតែមួយក្រុមនៃបណ្ដាអ្នកដែលមានជំនឿប៉ុណ្ណោះ។
Verse 21
وَمَا كَانَ لَهُۥ عَلَيْهِم مِّن سُلْطَـٰنٍ إِلَّا لِنَعْلَمَ مَن يُؤْمِنُ بِٱلْـَٔاخِرَةِ مِمَّنْ هُوَ مِنْهَا فِى شَكٍّ ۗ وَرَبُّكَ عَلَىٰ كُلِّ شَىْءٍ حَفِيظٌ
Transliteration wamā kāna lahu ʿalayhim min sul'ṭānin illā linaʿlama man yu'minu bil-ākhirati mimman huwa min'hā fī shakkin warabbuka ʿalā kulli shayin ḥafīẓun
Khmer ហើយវាគ្មានអំណាចទៅលើពួកគេឡើយ លើកលែងតែ ដើម្បីយើងសាកល្បងថា នរណាដែលមានជំនឿនឹងថ្ងៃបរលោក ក្នុងចំណោមអ្នកដែលសង្ស័យអំពីវា។ ហើយម្ចាស់របស់អ្នកជាអ្នក ថែរក្សាលើអ្វីៗទាំងអស់។
Verse 22
قُلِ ٱدْعُوا۟ ٱلَّذِينَ زَعَمْتُم مِّن دُونِ ٱللَّهِ ۖ لَا يَمْلِكُونَ مِثْقَالَ ذَرَّةٍ فِى ٱلسَّمَـٰوَٰتِ وَلَا فِى ٱلْأَرْضِ وَمَا لَهُمْ فِيهِمَا مِن شِرْكٍ وَمَا لَهُۥ مِنْهُم مِّن ظَهِيرٍ
Transliteration quli id'ʿū alladhīna zaʿamtum min dūni l-lahi lā yamlikūna mith'qāla dharratin fī l-samāwāti walā fī l-arḍi wamā lahum fīhimā min shir'kin wamā lahu min'hum min ẓahīrin
Khmer ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ចូរពួកអ្នកអំពាវនាវពួក ដែលពួកអ្នកបានគិតថាជាព្រះក្រៅពីអល់ឡោះ ដែលពួកគេគ្មាន កម្មសិទ្ធិគ្រប់គ្រងសូម្បីតែវត្ថុដែលមានទម្ងន់តូចបំផុតនៅលើមេឃ ជាច្រើនជាន់ និងនៅលើផែនដីក៏គ្មានដែរ។ ហើយពួកគេក៏គ្មានសិទ្ធិ ចូលរួម(ក្នុងការបង្កើត និងគ្រប់គ្រង)ចំពោះវាទាំងពីរដែរ។ ហើយ ទ្រង់មិនត្រូវការអ្នកជួយពីពួកគេឡើយ។
Verse 23
وَلَا تَنفَعُ ٱلشَّفَـٰعَةُ عِندَهُۥٓ إِلَّا لِمَنْ أَذِنَ لَهُۥ ۚ حَتَّىٰٓ إِذَا فُزِّعَ عَن قُلُوبِهِمْ قَالُوا۟ مَاذَا قَالَ رَبُّكُمْ ۖ قَالُوا۟ ٱلْحَقَّ ۖ وَهُوَ ٱلْعَلِىُّ ٱلْكَبِيرُ
Transliteration walā tanfaʿu l-shafāʿatu ʿindahu illā liman adhina lahu ḥattā idhā fuzziʿa ʿan qulūbihim qālū mādhā qāla rabbukum qālū l-ḥaqa wahuwa l-ʿaliyu l-kabīru
Khmer ហើយការធ្វើអន្ដរាគមន៍ គឺគ្មានផលប្រយោជន៍អ្វីចំពោះទ្រង់ឡើយ លើកលែងតែចំពោះអ្នកណាដែលទ្រង់បានអនុញ្ញាតឱ្យ គេប៉ុណ្ណោះ។ លុះនៅពេលដែលគេបានបំបាត់ការភ័យខ្លាចចេញពី ចិត្ដរបស់ពួកគេ(ម៉ាឡាអ៊ីកាត់) ពួកគេបាននិយាយគ្នាថាៈ តើម្ចាស់ របស់ពួកអ្នកមានបន្ទូលអ្វី? ពួកគេបានឆ្លើយថាៈ គឺមានបន្ទូលដ៏ពិតប្រាកដ។ ហើយទ្រង់មហាខ្ពង់ខ្ពស់ មហាឧត្ដុង្គឧត្ដម។
Verse 24
۞ قُلْ مَن يَرْزُقُكُم مِّنَ ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ ۖ قُلِ ٱللَّهُ ۖ وَإِنَّآ أَوْ إِيَّاكُمْ لَعَلَىٰ هُدًى أَوْ فِى ضَلَـٰلٍ مُّبِينٍ
Transliteration qul man yarzuqukum mina l-samāwāti wal-arḍi quli l-lahu wa-innā aw iyyākum laʿalā hudan aw fī ḍalālin mubīnin
Khmer ចូរអ្នកពោលថាៈ អ្នកណាជាអ្នកផ្ដល់លាភសក្ការៈឱ្យពួកអ្នក ពីលើមេឃជាច្រើនជាន់និងផែនដី? ចូរអ្នកពោលថាៈ គឺអល់ឡោះ។ ហើយពិតប្រាកដណាស់ ពួកយើងឬក៏ពួកអ្នកដែលស្ថិតនៅលើការ ចង្អុលបង្ហាញ ឬស្ថិតក្នុងភាពវងេ្វងច្បាស់លាស់នោះ។
Verse 25
قُل لَّا تُسْـَٔلُونَ عَمَّآ أَجْرَمْنَا وَلَا نُسْـَٔلُ عَمَّا تَعْمَلُونَ
Transliteration qul lā tus'alūna ʿammā ajramnā walā nus'alu ʿammā taʿmalūna
Khmer ចូរអ្នកពោលថាៈ ពួកអ្នកមិនត្រូវគេសួរអំពីអ្វីដែលពួក យើងបានប្រព្រឹត្ដខុសនោះទេ ហើយពួកយើងក៏មិនត្រូវគេសួរអំពី អ្វីដែលពួកអ្នកប្រព្រឹត្ដដែរ។
Verse 26
قُلْ يَجْمَعُ بَيْنَنَا رَبُّنَا ثُمَّ يَفْتَحُ بَيْنَنَا بِٱلْحَقِّ وَهُوَ ٱلْفَتَّاحُ ٱلْعَلِيمُ
Transliteration qul yajmaʿu baynanā rabbunā thumma yaftaḥu baynanā bil-ḥaqi wahuwa l-fatāḥu l-ʿalīmu
Khmer ចូរអ្នកពោលថាៈ ម្ចាស់របស់ពួកយើងនឹងប្រមូលផ្ដុំពួក យើងទាំងអស់គ្នា(នៅថ្ងៃបរលោក)។ បន្ទាប់មកទ្រង់នឹងកាត់ សេចក្ដីរវាងពួកយើងដោយយុតិ្ដធម៌។ ហើយទ្រង់គឺជាអ្នកកាត់ សេចក្ដីដ៏យុត្ដិធម៌ដឹងបំផុត។
Verse 27
قُلْ أَرُونِىَ ٱلَّذِينَ أَلْحَقْتُم بِهِۦ شُرَكَآءَ ۖ كَلَّا ۚ بَلْ هُوَ ٱللَّهُ ٱلْعَزِيزُ ٱلْحَكِيمُ
Transliteration qul arūniya alladhīna alḥaqtum bihi shurakāa kallā bal huwa l-lahu l-ʿazīzu l-ḥakīmu
Khmer ចូរអ្នកពោលថាៈ ចូរពួកអ្នកបង្ហាញខ្ញុំមកពួក(ព្រះនានា) ដែលពួកអ្នកបានយកមកគោរពសក្ការៈធ្វើជាដៃគូនឹងទ្រង់។ មិន ដូច្នោះទេ ផ្ទុយទៅវិញទ្រង់គឺជាអល់ឡោះតែមួយគត់មហាខ្លាំង ពូកែ មហាគតិបណ្ឌិត។
Verse 28
وَمَآ أَرْسَلْنَـٰكَ إِلَّا كَآفَّةً لِّلنَّاسِ بَشِيرًا وَنَذِيرًا وَلَـٰكِنَّ أَكْثَرَ ٱلنَّاسِ لَا يَعْلَمُونَ
Transliteration wamā arsalnāka illā kāffatan lilnnāsi bashīran wanadhīran walākinna akthara l-nāsi lā yaʿlamūna
Khmer ហើយយើងមិនបានបញ្ជូនអ្នក(មូហាំម៉ាត់) លើកលែងតែ ទៅកាន់មនុស្សលោកទូទៅ ដើម្បីផ្ដល់ដំណឹងរីករាយ និងដាស់តឿន ព្រមានតែប៉ុណ្ណោះ។ ក៏ប៉ុន្ដែមនុស្សលោកភាគច្រើនមិនដឹងឡើយ។
Verse 29
وَيَقُولُونَ مَتَىٰ هَـٰذَا ٱلْوَعْدُ إِن كُنتُمْ صَـٰدِقِينَ
Transliteration wayaqūlūna matā hādhā l-waʿdu in kuntum ṣādiqīna
Khmer ហើយពួកគេ(ពួកប្រឆាំង)និយាយថាៈ តើថ្ងៃសន្យានេះ (ថ្ងៃបរលោក)នៅពេលណា? ប្រសិនបើពួកអ្នកជាអ្នកនិយាយពិត មែននោះ។
Verse 30
قُل لَّكُم مِّيعَادُ يَوْمٍ لَّا تَسْتَـْٔخِرُونَ عَنْهُ سَاعَةً وَلَا تَسْتَقْدِمُونَ
Transliteration qul lakum mīʿādu yawmin lā tastakhirūna ʿanhu sāʿatan walā tastaqdimūna
Khmer ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ចំពោះពួកអ្នក គឺមានការ សន្យានៅថ្ងៃមួយដែលពួកអ្នកមិនអាចសុំពន្យារ ឬសុំឱ្យវាមកដល់ មុនពេលកំណត់មួយវិនាទីបានឡើយ។
Verse 31
وَقَالَ ٱلَّذِينَ كَفَرُوا۟ لَن نُّؤْمِنَ بِهَـٰذَا ٱلْقُرْءَانِ وَلَا بِٱلَّذِى بَيْنَ يَدَيْهِ ۗ وَلَوْ تَرَىٰٓ إِذِ ٱلظَّـٰلِمُونَ مَوْقُوفُونَ عِندَ رَبِّهِمْ يَرْجِعُ بَعْضُهُمْ إِلَىٰ بَعْضٍ ٱلْقَوْلَ يَقُولُ ٱلَّذِينَ ٱسْتُضْعِفُوا۟ لِلَّذِينَ ٱسْتَكْبَرُوا۟ لَوْلَآ أَنتُمْ لَكُنَّا مُؤْمِنِينَ
Transliteration waqāla alladhīna kafarū lan nu'mina bihādhā l-qur'āni walā bi-alladhī bayna yadayhi walaw tarā idhi l-ẓālimūna mawqūfūna ʿinda rabbihim yarjiʿu baʿḍuhum ilā baʿḍin l-qawla yaqūlu alladhīna us'tuḍ'ʿifū lilladhīna is'takbarū lawlā antum lakunnā mu'minīna
Khmer ហើយពួកដែលប្រឆាំងបាននិយាយថាៈ ពួកយើងមិនជឿ នឹងគម្ពីរគួរអាននេះជាដាច់ខាត។ ហើយក៏មិនជឿនឹងអ្វីដែលមាន ពីមុនវា(គម្ពីរតាវរ៉ត និងគម្ពីរអ៊ីញជីល)ដែរ។ ហើយប្រសិនបើអ្នក ឃើញនៅពេលដែលពួកបំពានត្រូវបានគេរៀបឱ្យឈរនៅមុខម្ចាស់ របស់ពួកគេ ពួកគេនឹងស្ដីបន្ទោសគ្នាទៅវិញទៅមក ដោយពួកដែល ត្រូវគេជិះជាន់និយាយទៅកាន់ពួកដែលក្រអឺតក្រទម(ពួកមេដឹកនាំ)ថាៈ ប្រសិនបើគ្មានពួកអ្នក(ធ្វើឱ្យពួកយើងវងេ្វង)ទេនោះ ពួក យើងពិតជាក្លាយជាបណ្ដាអ្នកមានជំនឿជាមិនខាន។
Verse 32
قَالَ ٱلَّذِينَ ٱسْتَكْبَرُوا۟ لِلَّذِينَ ٱسْتُضْعِفُوٓا۟ أَنَحْنُ صَدَدْنَـٰكُمْ عَنِ ٱلْهُدَىٰ بَعْدَ إِذْ جَآءَكُم ۖ بَلْ كُنتُم مُّجْرِمِينَ
Transliteration qāla alladhīna is'takbarū lilladhīna us'tuḍ'ʿifū anaḥnu ṣadadnākum ʿani l-hudā baʿda idh jāakum bal kuntum muj'rimīna
Khmer ពួកដែលក្រអឺតក្រទមបាននិយាយទៅកាន់ពួកដែលត្រូវ គេជិះជាន់វិញថាៈ តើពួកយើងបានហាមឃាត់ពួកអ្នកពីការចង្អុល បង្ហាញក្រោយពេលដែលវាបានមកដល់ពួកអ្នកឬ? ផ្ទុយទៅវិញ ពួកអ្នកទេដែលជាពួកសាងបាបកម្មនោះ។
Verse 33
وَقَالَ ٱلَّذِينَ ٱسْتُضْعِفُوا۟ لِلَّذِينَ ٱسْتَكْبَرُوا۟ بَلْ مَكْرُ ٱلَّيْلِ وَٱلنَّهَارِ إِذْ تَأْمُرُونَنَآ أَن نَّكْفُرَ بِٱللَّهِ وَنَجْعَلَ لَهُۥٓ أَندَادًا ۚ وَأَسَرُّوا۟ ٱلنَّدَامَةَ لَمَّا رَأَوُا۟ ٱلْعَذَابَ وَجَعَلْنَا ٱلْأَغْلَـٰلَ فِىٓ أَعْنَاقِ ٱلَّذِينَ كَفَرُوا۟ ۚ هَلْ يُجْزَوْنَ إِلَّا مَا كَانُوا۟ يَعْمَلُونَ
Transliteration waqāla alladhīna us'tuḍ'ʿifū lilladhīna is'takbarū bal makru al-layli wal-nahāri idh tamurūnanā an nakfura bil-lahi wanajʿala lahu andādan wa-asarrū l-nadāmata lammā ra-awū l-ʿadhāba wajaʿalnā l-aghlāla fī aʿnāqi alladhīna kafarū hal yuj'zawna illā mā kānū yaʿmalūna
Khmer ពួកដែលត្រូវគេជិះជាន់បាននិយាយទៅកាន់ពួកក្រអឺត ក្រទមវិញថាៈ ផ្ទុយទៅវិញនោះជាឧបាយកលទាំងយប់ទាំងថ្ងៃនៅ ពេលពួកអ្នកបញ្ជាពួកយើងឱ្យប្រឆាំងនឹងអល់ឡោះ និងឱ្យពួកយើង ធ្វើស្ហ៊ីរិកចំពោះទ្រង់។ ហើយពួកគេទាំងពីរក្រុមមានការសោកស្ដាយ យ៉ាងខ្លាំងនៅពេលដែលពួកគេបានឃើញទារុណកម្ម។ ហើយយើង បានដាក់ច្រវាក់កពួកដែលបានប្រឆាំង។ ពួកគេមិនត្រូវគេតបស្នង ឡើយ លើកលែងតែអ្វីដែលពួកគេបានប្រព្រឹត្ដប៉ុណ្ណោះ។
Verse 34
وَمَآ أَرْسَلْنَا فِى قَرْيَةٍ مِّن نَّذِيرٍ إِلَّا قَالَ مُتْرَفُوهَآ إِنَّا بِمَآ أُرْسِلْتُم بِهِۦ كَـٰفِرُونَ
Transliteration wamā arsalnā fī qaryatin min nadhīrin illā qāla mut'rafūhā innā bimā ur'sil'tum bihi kāfirūna
Khmer ហើយរាល់ៗអ្នកដាស់តឿនព្រមានដែលយើងបានបញ្ជូន ទៅកាន់ភូមិស្រុកណាមួយ គឺពួកដែលមានទ្រព្យសម្បត្ដិស្ដុកស្ដម្ភ នៃភូមិស្រុកនោះតែងតែនិយាយថាៈ ពិតប្រាកដណាស់ ពួកយើង គឺជាអ្នកដែលប្រឆាំងនឹងអ្វីដែលគេបញ្ជូនពួកអ្នកឱ្យនាំវាមក។
Verse 35
وَقَالُوا۟ نَحْنُ أَكْثَرُ أَمْوَٰلًا وَأَوْلَـٰدًا وَمَا نَحْنُ بِمُعَذَّبِينَ
Transliteration waqālū naḥnu aktharu amwālan wa-awlādan wamā naḥnu bimuʿadhabīna
Khmer ហើយពួកគេបាននិយាយថាៈ ពួកយើងគឺជាអ្នកដែលមាន ទ្រព្យសម្បត្ដិ និងកូនចៅច្រើនជាងគេ ហើយពួកយើងមិនមែនជា អ្នកដែលត្រូវគេដាក់ទណ្ឌកម្មឡើយ។
Verse 36
قُلْ إِنَّ رَبِّى يَبْسُطُ ٱلرِّزْقَ لِمَن يَشَآءُ وَيَقْدِرُ وَلَـٰكِنَّ أَكْثَرَ ٱلنَّاسِ لَا يَعْلَمُونَ
Transliteration qul inna rabbī yabsuṭu l-riz'qa liman yashāu wayaqdiru walākinna akthara l-nāsi lā yaʿlamūna
Khmer ចូរអ្នកពោលថាៈ ពិតប្រាកដណាស់ អល់ឡោះបើកទូលាយ និងក្បិតក្បៀតនូវលាភសក្ការៈចំពោះអ្នកណាដែលទ្រង់មាន ចេតនា។ ក៏ប៉ុន្ដែមនុស្សលោកភាគច្រើនមិនដឹងឡើយ។
Verse 37
وَمَآ أَمْوَٰلُكُمْ وَلَآ أَوْلَـٰدُكُم بِٱلَّتِى تُقَرِّبُكُمْ عِندَنَا زُلْفَىٰٓ إِلَّا مَنْ ءَامَنَ وَعَمِلَ صَـٰلِحًا فَأُو۟لَـٰٓئِكَ لَهُمْ جَزَآءُ ٱلضِّعْفِ بِمَا عَمِلُوا۟ وَهُمْ فِى ٱلْغُرُفَـٰتِ ءَامِنُونَ
Transliteration wamā amwālukum walā awlādukum bi-allatī tuqarribukum ʿindanā zul'fā illā man āmana waʿamila ṣāliḥan fa-ulāika lahum jazāu l-ḍiʿ'fi bimā ʿamilū wahum fī l-ghurufāti āminūna
Khmer ហើយពុំមែនទ្រព្យសម្បត្ដិរបស់ពួកអ្នក និងកូនចៅរបស់ ពួកអ្នកដែលធ្វើឱ្យពួកអ្នកជិតមកចំពោះយើងនោះឡើយ លើក លែងតែអ្នកដែលមានជំនឿនិងបានសាងអំពើល្អត្រឹមត្រូវប៉ុណ្ណោះ។ ដូចេ្នះ អ្នកទាំងនោះនឹងទទួលបានការតបស្នងទេ្វដងដោយសារតែអ្វី ដែលពួកគេបានសាង ហើយពួកគេជាអ្នកដែលមានសន្ដិភាពបំផុត នៅកន្លែងដ៏ខ្ពង់ខ្ពស់(ឋានសួគ៌)។
Verse 38
وَٱلَّذِينَ يَسْعَوْنَ فِىٓ ءَايَـٰتِنَا مُعَـٰجِزِينَ أُو۟لَـٰٓئِكَ فِى ٱلْعَذَابِ مُحْضَرُونَ
Transliteration wa-alladhīna yasʿawna fī āyātinā muʿājizīna ulāika fī l-ʿadhābi muḥ'ḍarūna
Khmer ហើយពួកដែលព្យាយាមប្រឆាំងនឹងភស្ដុតាងរបស់យើង ដោយពួកគេប្រជែងចង់ឈ្នះនោះ ពួកទាំងនោះនឹងត្រូវគេនាំទៅ កាន់ទារុណកម្ម។
Verse 39
قُلْ إِنَّ رَبِّى يَبْسُطُ ٱلرِّزْقَ لِمَن يَشَآءُ مِنْ عِبَادِهِۦ وَيَقْدِرُ لَهُۥ ۚ وَمَآ أَنفَقْتُم مِّن شَىْءٍ فَهُوَ يُخْلِفُهُۥ ۖ وَهُوَ خَيْرُ ٱلرَّٰزِقِينَ
Transliteration qul inna rabbī yabsuṭu l-riz'qa liman yashāu min ʿibādihi wayaqdiru lahu wamā anfaqtum min shayin fahuwa yukh'lifuhu wahuwa khayru l-rāziqīna
Khmer ចូរអ្នកពោលថាៈ ពិតប្រាកដណាស់ ម្ចាស់របស់ខ្ញុំបើក ទូលាយនូវលាភសក្ការៈចំពោះអ្នកណាដែលទ្រង់មានចេតនាអំពីខ្ញុំ របស់ទ្រង់ ហើយទ្រង់ក៏ក្បិតក្បៀតចំពោះគេដែរ។ ហើយអ្វីបន្ដិច ក៏ដោយដែលពួកអ្នកបានបរិច្ចាគនោះ គឺទ្រង់នឹងតបស្នងវាវិញ។ ហើយទ្រង់ជាអ្នកប្រទានលាភសក្ការៈដ៏ល្អបំផុត។
Verse 40
وَيَوْمَ يَحْشُرُهُمْ جَمِيعًا ثُمَّ يَقُولُ لِلْمَلَـٰٓئِكَةِ أَهَـٰٓؤُلَآءِ إِيَّاكُمْ كَانُوا۟ يَعْبُدُونَ
Transliteration wayawma yaḥshuruhum jamīʿan thumma yaqūlu lil'malāikati ahāulāi iyyākum kānū yaʿbudūna
Khmer ហើយ(ចូរចងចាំ)នៅថ្ងៃដែលទ្រង់ប្រមូលផ្ដុំពួកគេទាំង អស់គ្នា ក្រោយមកទ្រង់ក៏មានបន្ទូលទៅកាន់ម៉ាឡាអ៊ីកាត់ថាៈ តើ អ្នកទាំងនេះឬដែលពួកគេធ្លាប់គោរពសក្ការៈមកចំពោះពួកអ្នក?
Verse 41
قَالُوا۟ سُبْحَـٰنَكَ أَنتَ وَلِيُّنَا مِن دُونِهِم ۖ بَلْ كَانُوا۟ يَعْبُدُونَ ٱلْجِنَّ ۖ أَكْثَرُهُم بِهِم مُّؤْمِنُونَ
Transliteration qālū sub'ḥānaka anta waliyyunā min dūnihim bal kānū yaʿbudūna l-jina aktharuhum bihim mu'minūna
Khmer ពួកគេ(ម៉ាឡាអ៊ីកាត់)បានតបវិញថាៈ ទ្រង់មហាស្អាត ស្អំ. ទ្រង់ជាអ្នកគាំពារពួកយីង មិនមែនពួកគេឡើយ។ ផ្ទុយទៅ វិញពួកគេធ្លាប់បានគោរពសក្ការៈចំពោះជិនដោយពួកគេភាគច្រើន ជាអ្នកមានជំនឿនឹងពួកវា។
Verse 42
فَٱلْيَوْمَ لَا يَمْلِكُ بَعْضُكُمْ لِبَعْضٍ نَّفْعًا وَلَا ضَرًّا وَنَقُولُ لِلَّذِينَ ظَلَمُوا۟ ذُوقُوا۟ عَذَابَ ٱلنَّارِ ٱلَّتِى كُنتُم بِهَا تُكَذِّبُونَ
Transliteration fal-yawma lā yamliku baʿḍukum libaʿḍin nafʿan walā ḍarran wanaqūlu lilladhīna ẓalamū dhūqū ʿadhāba l-nāri allatī kuntum bihā tukadhibūna
Khmer ហើយនៅថ្ងៃនេះ(ថ្ងៃបរលោក)ពួកអ្នកមិនអាចផ្ដល់ផលប្រយោជន៍ ឬបង្កគ្រោះថ្នាក់ដល់គ្នាបានឡើយ។ ហើយយើងមាន បន្ទូលទៅកាន់ពួកដែលបំពានថាៈ ចូរពួកអ្នកភ្លក្សទារុណកម្មនៃ នរកដែលពួកអ្នកធ្លាប់បានបដិសេធនឹងវាចុះ។
Verse 43
وَإِذَا تُتْلَىٰ عَلَيْهِمْ ءَايَـٰتُنَا بَيِّنَـٰتٍ قَالُوا۟ مَا هَـٰذَآ إِلَّا رَجُلٌ يُرِيدُ أَن يَصُدَّكُمْ عَمَّا كَانَ يَعْبُدُ ءَابَآؤُكُمْ وَقَالُوا۟ مَا هَـٰذَآ إِلَّآ إِفْكٌ مُّفْتَرًى ۚ وَقَالَ ٱلَّذِينَ كَفَرُوا۟ لِلْحَقِّ لَمَّا جَآءَهُمْ إِنْ هَـٰذَآ إِلَّا سِحْرٌ مُّبِينٌ
Transliteration wa-idhā tut'lā ʿalayhim āyātunā bayyinātin qālū mā hādhā illā rajulun yurīdu an yaṣuddakum ʿammā kāna yaʿbudu ābāukum waqālū mā hādhā illā if'kun muf'taran waqāla alladhīna kafarū lil'ḥaqqi lammā jāahum in hādhā illā siḥ'run mubīnun
Khmer ហើយនៅពេលដែលអាយ៉ាត់ៗរបស់យើងដ៏ច្បាស់លាស់ ត្រូវបានសូត្រឱ្យពួកគេស្ដាប់ ពួកគេបាននិយាយថាៈ បុរសម្នាក់នេះ (មូហាំម៉ាត់)មានបំណងចង់រារាំងពួកអ្នកអំពីអ្វីដែលជីដូនជីតារបស់ ពួកអ្នកធ្លាប់បានគោរព។ ហើយពួកគេបាននិយាយទៀតថាៈ នេះ (គម្ពីរគួរអាន)មិនមែនជាអ្វីក្រៅពីការភូតកុហកដែលត្រូវគេប្រឌិតនោះឡើយ។ ហើយពួកប្រឆាំងបាននិយាយចំពោះការពិត នៅពេល ដែលវាបានមកដល់ពួកគេថាៈ នេះគ្មានអ្វីក្រៅពីមន្ដអាគមយ៉ាង ច្បាស់លាស់នោះឡើយ។
Verse 44
وَمَآ ءَاتَيْنَـٰهُم مِّن كُتُبٍ يَدْرُسُونَهَا ۖ وَمَآ أَرْسَلْنَآ إِلَيْهِمْ قَبْلَكَ مِن نَّذِيرٍ
Transliteration wamā ātaynāhum min kutubin yadrusūnahā wamā arsalnā ilayhim qablaka min nadhīrin
Khmer ហើយយើងមិនបានផ្ដល់ឱ្យពួកគេនូវគម្ពីរណាដែលពួកគេ អាចរៀនសូត្រវានោះឡើយ។ ហើយយើងក៏មិនបានបញ្ជូនអ្នកដាស់ តឿនព្រមានណាមុនអ្នក(មូហាំម៉ាត់)ទៅកាន់ពួកគេដែរ។
Verse 45
وَكَذَّبَ ٱلَّذِينَ مِن قَبْلِهِمْ وَمَا بَلَغُوا۟ مِعْشَارَ مَآ ءَاتَيْنَـٰهُمْ فَكَذَّبُوا۟ رُسُلِى ۖ فَكَيْفَ كَانَ نَكِيرِ
Transliteration wakadhaba alladhīna min qablihim wamā balaghū miʿ'shāra mā ātaynāhum fakadhabū rusulī fakayfa kāna nakīri
Khmer ហើយពួកដែលពីមុនពួកគេបានបដិសេធ(នឹងបណ្ដាអ្នកនាំ សាររបស់ពួកគេ)។ហើយពួកគេ(មូស្ហរីគីន)មិនទាន់បានទទួលសូម្បី តែមួយភាគដប់នៃអ្វីដែលយើងបានប្រទានឱ្យពួកគេ(ពួកជំនាន់មុន) ផង ស្រាប់តែពួកគេបានបដិសេធនឹងបណ្ដាអ្នកនាំសាររបស់យើង។ តើទារុណកម្មរបស់យើង(ចំពោះពួកគេ)យ៉ាងដូចមេ្ដច ?
Verse 46
۞ قُلْ إِنَّمَآ أَعِظُكُم بِوَٰحِدَةٍ ۖ أَن تَقُومُوا۟ لِلَّهِ مَثْنَىٰ وَفُرَٰدَىٰ ثُمَّ تَتَفَكَّرُوا۟ ۚ مَا بِصَاحِبِكُم مِّن جِنَّةٍ ۚ إِنْ هُوَ إِلَّا نَذِيرٌ لَّكُم بَيْنَ يَدَىْ عَذَابٍ شَدِيدٍ
Transliteration qul innamā aʿiẓukum biwāḥidatin an taqūmū lillahi mathnā wafurādā thumma tatafakkarū mā biṣāḥibikum min jinnatin in huwa illā nadhīrun lakum bayna yaday ʿadhābin shadīdin
Khmer ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ពិតប្រាកដណាស់ ខ្ញុំទូន្មាន ពួកអ្នកតែមួយគត់ គឺឱ្យពួកអ្នកប្រឈមមុខពីរនាក់ ឬម្នាក់ឯង ដើម្បីអល់ឡោះ។ ក្រោយមកចូរពួកអ្នកពិចារណាថាៈ មិត្ដរបស់ ពួកអ្នក(មូហាំម៉ាត់)ពុំមែនជាមនុស្សវិកលចរិតឡើយ។ គេគ្មានអ្វី ក្រៅពីជាអ្នកដាស់តឿនព្រមានសម្រាប់ពួកអ្នក មុននឹងទារុណកម្ម ដ៏ខ្លាំងក្លាមកដល់នោះឡើយ។
Verse 47
قُلْ مَا سَأَلْتُكُم مِّنْ أَجْرٍ فَهُوَ لَكُمْ ۖ إِنْ أَجْرِىَ إِلَّا عَلَى ٱللَّهِ ۖ وَهُوَ عَلَىٰ كُلِّ شَىْءٍ شَهِيدٌ
Transliteration qul mā sa-altukum min ajrin fahuwa lakum in ajriya illā ʿalā l-lahi wahuwa ʿalā kulli shayin shahīdun
Khmer ចូរអ្នកពោលថាៈ អ្វីដែលខ្ញុំទាមទារថ្លៃឈ្នួលពីពួកអ្នកនោះ គឺវាសម្រាប់ពួកអ្នកប៉ុណ្ណោះ។ តែផលបុណ្យនៃការអំពាវនាវរបស់ ខ្ញុំគឺនៅលើអល់ឡោះ។ ហើយទ្រង់ជាសាក្សីលើអ្វីៗទាំងអស់។
Verse 48
قُلْ إِنَّ رَبِّى يَقْذِفُ بِٱلْحَقِّ عَلَّـٰمُ ٱلْغُيُوبِ
Transliteration qul inna rabbī yaqdhifu bil-ḥaqi ʿallāmu l-ghuyūbi
Khmer ចូរអ្នកពោលថាៈ ពិតប្រាកដណាស់ ម្ចាស់របស់ខ្ញុំបញ្ចុះវ៉ាហ៊ីដោយការពិត ដែលទ្រង់មហាដឹងនូវអាថ៌កំបាំងទាំងឡាយ។
Verse 49
قُلْ جَآءَ ٱلْحَقُّ وَمَا يُبْدِئُ ٱلْبَـٰطِلُ وَمَا يُعِيدُ
Transliteration qul jāa l-ḥaqu wamā yub'di-u l-bāṭilu wamā yuʿīdu
Khmer ចូរអ្នកពោលថាៈ ការពិតបានមកដល់ ហើយប្រការមិនពិត ក៏រលាយបាត់ ហើយវាក៏មិនអាចវិលត្រឡប់មកវិញបានដែរ។
Verse 50
قُلْ إِن ضَلَلْتُ فَإِنَّمَآ أَضِلُّ عَلَىٰ نَفْسِى ۖ وَإِنِ ٱهْتَدَيْتُ فَبِمَا يُوحِىٓ إِلَىَّ رَبِّىٓ ۚ إِنَّهُۥ سَمِيعٌ قَرِيبٌ
Transliteration qul in ḍalaltu fa-innamā aḍillu ʿalā nafsī wa-ini ih'tadaytu fabimā yūḥī ilayya rabbī innahu samīʿun qarībun
Khmer ចូរអ្នកពោលថាៈ ប្រសិនបើខ្ញុំវងេ្វង(ប្រាសចាកពីមាគ៌ា ត្រឹមត្រូវ)មែននោះ គឺពិតប្រាកដណាស់ ខ្ញុំវងេ្វងដោយខ្លួនឯង។ តែប្រសិនបើខ្ញុំទទួលបានការចង្អុលបង្ហាញវិញនោះ គឺដោយសារ តែអ្វីដែលម្ចាស់របស់ខ្ញុំផ្ដល់វ៉ាហ៊ីឱ្យខ្ញុំ។ ពិតប្រាកដណាស់ ទ្រង់ មហាឮ ជិតបំផុត។
Verse 51
وَلَوْ تَرَىٰٓ إِذْ فَزِعُوا۟ فَلَا فَوْتَ وَأُخِذُوا۟ مِن مَّكَانٍ قَرِيبٍ
Transliteration walaw tarā idh faziʿū falā fawta wa-ukhidhū min makānin qarībin
Khmer ហើយប្រសិនបើអ្នក(មូហាំម៉ាត់)មើលឃើញនៅពេល ដែលពួកគេភ័យខ្លាច(ទារុណកម្មរបស់អល់ឡោះ) គឺគ្មានការគេច វេះបានឡើយ ហើយពួកគេត្រូវបានគេចាប់មកពីកន្លែងដែលជិត បំផុត។
Verse 52
وَقَالُوٓا۟ ءَامَنَّا بِهِۦ وَأَنَّىٰ لَهُمُ ٱلتَّنَاوُشُ مِن مَّكَانٍۭ بَعِيدٍ
Transliteration waqālū āmannā bihi wa-annā lahumu l-tanāwushu min makānin baʿīdin
Khmer ហើយពួកគេបាននិយាយថាៈ ពួកយើងជឿលើទ្រង់ហើយ។ ហើយតើពួកគេទទួលជំនឿពីកន្លែងដែលឆ្ងាយបានយ៉ាងដូចមេ្ដច ?
Verse 53
وَقَدْ كَفَرُوا۟ بِهِۦ مِن قَبْلُ ۖ وَيَقْذِفُونَ بِٱلْغَيْبِ مِن مَّكَانٍۭ بَعِيدٍ
Transliteration waqad kafarū bihi min qablu wayaqdhifūna bil-ghaybi min makānin baʿīdin
Khmer ហើយជាការពិតណាស់ ពួកគេបានប្រឆាំងនឹងទ្រង់តាំងពី មុនមកម្លេះ។ ហើយអ្វីដែលពួកគេចោទប្រកាន់ក្នុងរឿងអាថ៌កំបាំង នោះ គឺខុសដ៏សែនឆ្ងាយ។
Verse 54
وَحِيلَ بَيْنَهُمْ وَبَيْنَ مَا يَشْتَهُونَ كَمَا فُعِلَ بِأَشْيَاعِهِم مِّن قَبْلُ ۚ إِنَّهُمْ كَانُوا۟ فِى شَكٍّ مُّرِيبٍۭ
Transliteration waḥīla baynahum wabayna mā yashtahūna kamā fuʿila bi-ashyāʿihim min qablu innahum kānū fī shakkin murībin
Khmer ហើយពួកគេត្រូវបានគេរារាំងអំពីអ្វីដែលពួកគេចូលចិត្ដ ដូចអ្វីដែលត្រូវបានគេធ្វើចំពោះពួកដែលដូចពួកគេកាលពីមុនដែរ។ ពិតប្រាកដណាស់ ពួកគេស្ថិតនៅក្នុងភាពសង្ស័យដ៏ជ្រាលជ្រៅ។
Read Surah Saba in another language
- English (word by word)
- Albanian
- Amazigh
- Amharic
- Assamese
- Azerbaijani
- Bambara
- Bangla
- Bosnian
- Bulgarian
- Chechen
- Chinese
- Czech
- Dari
- Dhivehi
- Dutch
- Finnish
- French
- German
- Gujarati
- Hausa
- Hebrew
- Hindi
- Indonesian
- Italian
- Japanese
- Kannada
- Kazakh
- Kinyarwanda
- Korean
- Kurdish
- Luganda
- Malay
- Malayalam
- Maranao
- Marathi
- Nepali
- Norwegian
- Oromo
- Pashto
- Persian
- Polish
- Portuguese
- Romanian
- Russian
- Sindhi
- Sinhala
- Somali
- Spanish
- Swahili
- Swedish
- Tagalog
- Tajik
- Tamil
- Tatar
- Telugu
- Thai
- Turkish
- Ukrainian
- Urdu
- Uyghur
- Uzbek
- Vietnamese
- Yao
- Yoruba
All 114 surahs in Khmer: the Qur’an in Khmer.
Khmer translation: Cambodian Muslim Community Development, from Quran.com. Transliteration: Quran.com. Recitation: Mishary Alafasy, from EveryAyah.com. MyDugsi is a learning aid, not a replacement for a qualified teacher.