Surah Al-Anbya in Khmer: translation and audio
Surah 21 · الأنبياء · The Prophets · 112 verses
Surah Al-Anbya verse by verse: the Arabic with a recitation you can repeat, the transliteration, and the Khmer translation by Cambodian Muslim Community Development. For the meaning of every word, see Surah Al-Anbya word by word in English.
Verse 1
ٱقْتَرَبَ لِلنَّاسِ حِسَابُهُمْ وَهُمْ فِى غَفْلَةٍ مُّعْرِضُونَ
Transliteration iq'taraba lilnnāsi ḥisābuhum wahum fī ghaflatin muʿ'riḍūna
Khmer ចំពោះមនុស្សលោក ការជំនុំជំរះរបស់ពួកគេជិតបានមកដល់ ហើយ ខណៈដែលពួកគេស្ថិតនៅក្នុងភាពព្រងើយកន្ដើយងាកចេញ (ពីការដាស់តឿនព្រមាន)នោះ។
Verse 2
مَا يَأْتِيهِم مِّن ذِكْرٍ مِّن رَّبِّهِم مُّحْدَثٍ إِلَّا ٱسْتَمَعُوهُ وَهُمْ يَلْعَبُونَ
Transliteration mā yatīhim min dhik'rin min rabbihim muḥ'dathin illā is'tamaʿūhu wahum yalʿabūna
Khmer គ្មានការរំលឹក(អាយ៉ាត់នៃគម្ពីរគួរអាន)ដែលថ្មីណាមួយពី ម្ចាស់របស់ពួកគេមកដល់ពួកគេក្រៅពីពួកគេបានស្ដាប់វាដោយ លេងសើច
Verse 3
لَاهِيَةً قُلُوبُهُمْ ۗ وَأَسَرُّوا۟ ٱلنَّجْوَى ٱلَّذِينَ ظَلَمُوا۟ هَلْ هَـٰذَآ إِلَّا بَشَرٌ مِّثْلُكُمْ ۖ أَفَتَأْتُونَ ٱلسِّحْرَ وَأَنتُمْ تُبْصِرُونَ
Transliteration lāhiyatan qulūbuhum wa-asarrū l-najwā alladhīna ẓalamū hal hādhā illā basharun mith'lukum afatatūna l-siḥ'ra wa-antum tub'ṣirūna
Khmer ខណៈដែលចិត្ដរបស់ពួកគេព្រងើយកន្ដើយនោះឡើយ។ ហើយពួកដែលបានបំពានបានខ្សឹបខ្សៀវគ្នាជាសម្ងាត់ថាៈ (មូហាំ-ម៉ាត់)នេះគ្រាន់តែជាមនុស្សធម្មតាដូចពួកអ្នកប៉ុណ្ណោះ។ តើពួកអ្នក ព្រមទទួលយកមន្ដអាគម ខណៈដែលពួកអ្នកឃើញច្បាស់នោះឬ?
Verse 4
قَالَ رَبِّى يَعْلَمُ ٱلْقَوْلَ فِى ٱلسَّمَآءِ وَٱلْأَرْضِ ۖ وَهُوَ ٱلسَّمِيعُ ٱلْعَلِيمُ
Transliteration qāla rabbī yaʿlamu l-qawla fī l-samāi wal-arḍi wahuwa l-samīʿu l-ʿalīmu
Khmer គាត់(មូហាំម៉ាត់)បានពោល(ទៅកាន់ពួកគេ)ថាៈ ម្ចាស់ របស់ខ្ញុំដឹងនូវពាក្យសំដី(ខ្សឹបខ្សៀវអ្នកដែល)នៅលើមេឃ និង ផែនដី។ ហើយទ្រង់មហាឮ មហាដឹង។
Verse 5
بَلْ قَالُوٓا۟ أَضْغَـٰثُ أَحْلَـٰمٍۭ بَلِ ٱفْتَرَىٰهُ بَلْ هُوَ شَاعِرٌ فَلْيَأْتِنَا بِـَٔايَةٍ كَمَآ أُرْسِلَ ٱلْأَوَّلُونَ
Transliteration bal qālū aḍghāthu aḥlāmin bali if'tarāhu bal huwa shāʿirun falyatinā biāyatin kamā ur'sila l-awalūna
Khmer ផ្ទុយទៅវិញពួកគេបាននិយាយ(ដោយបដិសេធ)ថាៈ (គម្ពីរ គួរអាននេះ)គឺជាភាពច្របូកច្របល់នៃការយល់សប្ដិមិនពិត ឬគេ (មូហាំម៉ាត់)បានប្រឌិតវាឡើង ឬក៏គេគ្រាន់តែជាកវីនិពន្ធម្នាក់ ប៉ុណ្ណោះ។ ដូចេ្នះ ចូរអ្នកនាំមកឱ្យយើងនូវមុជីហ្សាត់ណាមួយដូចអ្វី ដែលគេបានបញ្ជូនឱ្យពួកមុនៗ។
Verse 6
مَآ ءَامَنَتْ قَبْلَهُم مِّن قَرْيَةٍ أَهْلَكْنَـٰهَآ ۖ أَفَهُمْ يُؤْمِنُونَ
Transliteration mā āmanat qablahum min qaryatin ahlaknāhā afahum yu'minūna
Khmer គ្មានភូមិស្រុក(ប្រជាជន)មានជំនឿណាមួយដែលយើងបាន បំផ្លាញវាមុនពួកគេ(ពួកមូស្ហរីគីនម៉ាក្កះ)នោះឡើយ។ ដូចេ្នះ តើ ពួកគេនឹងមានជំនឿឬទេ?
Verse 7
وَمَآ أَرْسَلْنَا قَبْلَكَ إِلَّا رِجَالًا نُّوحِىٓ إِلَيْهِمْ ۖ فَسْـَٔلُوٓا۟ أَهْلَ ٱلذِّكْرِ إِن كُنتُمْ لَا تَعْلَمُونَ
Transliteration wamā arsalnā qablaka illā rijālan nūḥī ilayhim fasalū ahla l-dhik'ri in kuntum lā taʿlamūna
Khmer ហើយយើងមិនបានបញ្ជូនអ្នកណាម្នាក់មុនអ្នក(មូហាំម៉ាត់) ក្រៅពីបុរសៗដែលយើងផ្ដល់វ៉ាហ៊ីដល់ពួកគេនោះឡើយ។ ហេតុនេះ ចូរពួកអ្នក(ពួកមូស្ហរីគីន)សួរពួក(អះលីគីតាប)ដែលមានចំណេះ ដឹងចុះ ប្រសិនបើពួកអ្នកមិនបានដឹង។
Verse 8
وَمَا جَعَلْنَـٰهُمْ جَسَدًا لَّا يَأْكُلُونَ ٱلطَّعَامَ وَمَا كَانُوا۟ خَـٰلِدِينَ
Transliteration wamā jaʿalnāhum jasadan lā yakulūna l-ṭaʿāma wamā kānū khālidīna
Khmer ហើយយើងមិនបានបង្កើតពួកគេ(អ្នកនាំសារ)ដោយមាន ខ្លួនប្រាណមិនចេះបរិភោគចំណីអាហារនោះទេ ហើយពួកគេក៏គ្មាន ជីវិតអមតៈដែរ។
Verse 9
ثُمَّ صَدَقْنَـٰهُمُ ٱلْوَعْدَ فَأَنجَيْنَـٰهُمْ وَمَن نَّشَآءُ وَأَهْلَكْنَا ٱلْمُسْرِفِينَ
Transliteration thumma ṣadaqnāhumu l-waʿda fa-anjaynāhum waman nashāu wa-ahlaknā l-mus'rifīna
Khmer បន្ទាប់មក យើងបានបំពេញកិច្ចសន្យាចំពោះពួកគេ(អ្នក នាំសារ) ហើយយើងបានសង្គ្រោះពួកគេនិងអ្នកណាដែលយើង មានចេតនា តែយើងក៏បានបំផ្លាញពួកដែលបំពានដែរ។
Verse 10
لَقَدْ أَنزَلْنَآ إِلَيْكُمْ كِتَـٰبًا فِيهِ ذِكْرُكُمْ ۖ أَفَلَا تَعْقِلُونَ
Transliteration laqad anzalnā ilaykum kitāban fīhi dhik'rukum afalā taʿqilūna
Khmer ជាការពិតណាស់ យើងបានបញ្ចុះគម្ពីរមួយ(គម្ពីរគួរអាន) ឱ្យពួកអ្នក ដែលនៅក្នុងនោះមានការក្រើនរំលឹកចំពោះពួកអ្នក។ តើពួកអ្នកមិនគិតពិចារណាទេឬ?
Verse 11
وَكَمْ قَصَمْنَا مِن قَرْيَةٍ كَانَتْ ظَالِمَةً وَأَنشَأْنَا بَعْدَهَا قَوْمًا ءَاخَرِينَ
Transliteration wakam qaṣamnā min qaryatin kānat ẓālimatan wa-anshanā baʿdahā qawman ākharīna
Khmer ហើយយើងបានបំផ្លាញភូមិស្រុក(ប្រជាជន)ដែលបាន បំពាននោះជាច្រើនមកហើយ រួចយើងបានបង្កើតក្រុមមួយផេ្សង ទៀតបន្ទាប់ពីពួកគេ។
Verse 12
فَلَمَّآ أَحَسُّوا۟ بَأْسَنَآ إِذَا هُم مِّنْهَا يَرْكُضُونَ
Transliteration falammā aḥassū basanā idhā hum min'hā yarkuḍūna
Khmer ហើយនៅពេលដែលពួកគេ(អ្នកភូមិស្រុក)បានឃើញ ទារុណកម្មរបស់យើង(មកដល់)ស្រាប់តែពួកគេរត់គេចពីវា។
Verse 13
لَا تَرْكُضُوا۟ وَٱرْجِعُوٓا۟ إِلَىٰ مَآ أُتْرِفْتُمْ فِيهِ وَمَسَـٰكِنِكُمْ لَعَلَّكُمْ تُسْـَٔلُونَ
Transliteration lā tarkuḍū wa-ir'jiʿū ilā mā ut'rif'tum fīhi wamasākinikum laʿallakum tus'alūna
Khmer (ម៉ាឡាអ៊ីកាត់បានពោលទៅកាន់ពួកគេថា) ពួកអ្នកកុំ រត់គេចឱ្យសោះ ហើយចូរពួកអ្នកត្រឡប់ទៅរកភាពសប្បាយរីករាយ និងលំនៅដ្ឋាន(ដ៏ប្រណីត)របស់ពួកអ្នកវិញចុះ ពួកអ្នកនឹង ត្រូវគេសួរជាមិនខាន។
Verse 14
قَالُوا۟ يَـٰوَيْلَنَآ إِنَّا كُنَّا ظَـٰلِمِينَ
Transliteration qālū yāwaylanā innā kunnā ẓālimīna
Khmer ពួកគេបាននិយាយថាៈ ឱវិនាសអន្ដរាយហើយពួកយើង. ពិតប្រាកដណាស់ ពួកយើងគឺជាពួកដែលធ្លាប់បានបំពានមែន។
Verse 15
فَمَا زَالَت تِّلْكَ دَعْوَىٰهُمْ حَتَّىٰ جَعَلْنَـٰهُمْ حَصِيدًا خَـٰمِدِينَ
Transliteration famā zālat til'ka daʿwāhum ḥattā jaʿalnāhum ḥaṣīdan khāmidīna
Khmer ហើយការស្រែកហៅរបស់ពួកគេនោះនៅតែបន្ដរហូត ទាល់តែយើងធ្វើឱ្យពួកគេដូចជាដំណាំដែលត្រូវបានគេច្រូតកាត់ ដែលមិនអាចរស់បានទៀតឡើយ។
Verse 16
وَمَا خَلَقْنَا ٱلسَّمَآءَ وَٱلْأَرْضَ وَمَا بَيْنَهُمَا لَـٰعِبِينَ
Transliteration wamā khalaqnā l-samāa wal-arḍa wamā baynahumā lāʿibīna
Khmer ហើយយើងមិនបានបង្កើតមេឃ និងផែនដី និងអ្វីៗដែល នៅចន្លោះវាទាំងពីរជាការលេងសើចនោះឡើយ។
Verse 17
لَوْ أَرَدْنَآ أَن نَّتَّخِذَ لَهْوًا لَّٱتَّخَذْنَـٰهُ مِن لَّدُنَّآ إِن كُنَّا فَـٰعِلِينَ
Transliteration law aradnā an nattakhidha lahwan la-ittakhadhnāhu min ladunnā in kunnā fāʿilīna
Khmer ប្រសិនបើយើងមានបំណងយកជាល្បែងលេងសើច (មហេសី ឬបុត្រ) គឺយើងនឹងយកវាពីអ្នកដែលនៅក្បែរយើង ប្រសិនបើយើងចង់ធ្វើមែននោះ។
Verse 18
بَلْ نَقْذِفُ بِٱلْحَقِّ عَلَى ٱلْبَـٰطِلِ فَيَدْمَغُهُۥ فَإِذَا هُوَ زَاهِقٌ ۚ وَلَكُمُ ٱلْوَيْلُ مِمَّا تَصِفُونَ
Transliteration bal naqdhifu bil-ḥaqi ʿalā l-bāṭili fayadmaghuhu fa-idhā huwa zāhiqun walakumu l-waylu mimmā taṣifūna
Khmer ផ្ទុយទៅវិញ យើងនឹងបំភ្លឺភាពពិត(គម្ពីរគួរអាន)ទៅលើ ភាពមិនពិត។ ហើយវាបំផ្លាញភាពមិនពិត ពេលនោះភាពមិនពិត ស្រាប់តែរលាយសាបសូន្យ។ ហើយទារុណកម្មគឺសម្រាប់ពួកអ្នក ដោយសារតែអ្វីដែលពួកអ្នក និយាយប្រឌិត(ថាអល់ឡោះមាន មហេសី និងបុត្រ)នោះ។
Verse 19
وَلَهُۥ مَن فِى ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ ۚ وَمَنْ عِندَهُۥ لَا يَسْتَكْبِرُونَ عَنْ عِبَادَتِهِۦ وَلَا يَسْتَحْسِرُونَ
Transliteration walahu man fī l-samāwāti wal-arḍi waman ʿindahu lā yastakbirūna ʿan ʿibādatihi walā yastaḥsirūna
Khmer ហើយអ្នកដែលនៅលើមេឃជាច្រើនជាន់ និងផែនដីជា កម្មសិទ្ធិរបស់ទ្រង់តែមួយគត់។ ហើយអ្នកនៅក្បែរទ្រង់គឺពួកគេ មិនក្រអឺតក្រទម និងមិននឿយហត់ក្នុងការគោរពសក្ការៈចំពោះ ទ្រង់ឡើយ។
Verse 20
يُسَبِّحُونَ ٱلَّيْلَ وَٱلنَّهَارَ لَا يَفْتُرُونَ
Transliteration yusabbiḥūna al-layla wal-nahāra lā yafturūna
Khmer ដោយពួកគេនាំគ្នាលើកតម្កើងទ្រង់ទាំងយប់ទាំងថ្ងៃមិន ធុញទ្រាន់ឡើយ។
Verse 21
أَمِ ٱتَّخَذُوٓا۟ ءَالِهَةً مِّنَ ٱلْأَرْضِ هُمْ يُنشِرُونَ
Transliteration ami ittakhadhū ālihatan mina l-arḍi hum yunshirūna
Khmer តើពួកគេ(ពួកមូស្ហរីគីន)បានយកព្រះនានាដែលធ្វើអំពីដី (មកគោរពសក្ការៈ) ដែលព្រះទាំងនោះគ្មានលទ្ធភាពអាចប្រោស ជីវិតដែលស្លាប់បានឬ?
Verse 22
لَوْ كَانَ فِيهِمَآ ءَالِهَةٌ إِلَّا ٱللَّهُ لَفَسَدَتَا ۚ فَسُبْحَـٰنَ ٱللَّهِ رَبِّ ٱلْعَرْشِ عَمَّا يَصِفُونَ
Transliteration law kāna fīhimā ālihatun illā l-lahu lafasadatā fasub'ḥāna l-lahi rabbi l-ʿarshi ʿammā yaṣifūna
Khmer ប្រសិនបើនៅលើមេឃ និងផែនដីមានម្ចាស់ច្រើនក្រៅពី អល់ឡោះមែននោះ វាទាំងពីរច្បាស់ជាអន្ដរាយជាមិនខាន។ ដូចេ្នះ អល់ឡោះជាម្ចាស់នៃអារ៉ស្ហមហាស្អាតស្អំអំពីអ្វីដែលពួកគេនិយាយ ប្រឌិតនោះទៅទៀត។
Verse 23
لَا يُسْـَٔلُ عَمَّا يَفْعَلُ وَهُمْ يُسْـَٔلُونَ
Transliteration lā yus'alu ʿammā yafʿalu wahum yus'alūna
Khmer ទ្រង់មិនត្រូវគេសួរដេញដោលនូវអ្វីដែលទ្រង់ធ្វើនោះ ឡើយ តែពួកគេទេដែលត្រូវគេ(អល់ឡោះ)សួរដេញដោលនោះ។
Verse 24
أَمِ ٱتَّخَذُوا۟ مِن دُونِهِۦٓ ءَالِهَةً ۖ قُلْ هَاتُوا۟ بُرْهَـٰنَكُمْ ۖ هَـٰذَا ذِكْرُ مَن مَّعِىَ وَذِكْرُ مَن قَبْلِى ۗ بَلْ أَكْثَرُهُمْ لَا يَعْلَمُونَ ٱلْحَقَّ ۖ فَهُم مُّعْرِضُونَ
Transliteration ami ittakhadhū min dūnihi ālihatan qul hātū bur'hānakum hādhā dhik'ru man maʿiya wadhik'ru man qablī bal aktharuhum lā yaʿlamūna l-ḥaqa fahum muʿ'riḍūna
Khmer តើពួកគេយកព្រះនានាធ្វើជាម្ចាស់ក្រៅពីទ្រង់ឬ? ចូរអ្នក (មូហាំម៉ាត់)ពោលថាៈ ចូរពួកអ្នកនាំភស្ដុតាងរបស់ពួកអ្នកមកចុះ។ នេះ(គម្ពីរគួរអាន)គឺជាការរំលឹករបស់អ្នកដែលនៅជាមួយខ្ញុំ និង ជាការរំលឹករបស់អ្នកដែលមុនខ្ញុំ។ ផ្ទុយទៅវិញ ពួកគេភាគច្រើនមិន ដឹងការពិតឡើយ ដូចេ្នះពួកគេគឺជាពួកដែលងាកចេញ (ពីការពិត)។
Verse 25
وَمَآ أَرْسَلْنَا مِن قَبْلِكَ مِن رَّسُولٍ إِلَّا نُوحِىٓ إِلَيْهِ أَنَّهُۥ لَآ إِلَـٰهَ إِلَّآ أَنَا۠ فَٱعْبُدُونِ
Transliteration wamā arsalnā min qablika min rasūlin illā nūḥī ilayhi annahu lā ilāha illā anā fa-uʿ'budūni
Khmer ហើយយើងមិនបានបញ្ជូនអ្នកនាំសារណាម្នាក់មុនអ្នកក្រៅ ពីយើងផ្ដល់វ៉ាហ៊ីទៅឱ្យគេថាៈ ពិតប្រាកដណាស់ គ្មានម្ចាស់ណាផេ្សង ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីយើងនោះឡើយ។ ដូចេ្នះ ចូរពួកអ្នកគោរពសក្ការៈមកចំពោះយើងចុះ។
Verse 26
وَقَالُوا۟ ٱتَّخَذَ ٱلرَّحْمَـٰنُ وَلَدًا ۗ سُبْحَـٰنَهُۥ ۚ بَلْ عِبَادٌ مُّكْرَمُونَ
Transliteration waqālū ittakhadha l-raḥmānu waladan sub'ḥānahu bal ʿibādun muk'ramūna
Khmer ហើយពួកគេបាននិយាយថាៈ ម្ចាស់មហាសប្បុរសមាន បុត្រ។ ទ្រង់មហាស្អាតស្អំ(អំពីអ្វីដែលពួកគេនិយាយ)។ ផ្ទុយទៅ វិញ ពួកគេ(ម៉ាឡាអ៊ីកាត់)គឺជាខ្ញុំរបស់អល់ឡោះដែលត្រូវគេលើក តម្កើង។
Verse 27
لَا يَسْبِقُونَهُۥ بِٱلْقَوْلِ وَهُم بِأَمْرِهِۦ يَعْمَلُونَ
Transliteration lā yasbiqūnahu bil-qawli wahum bi-amrihi yaʿmalūna
Khmer ពួកគេ(ម៉ាឡាអ៊ីកាត់)មិនហ៊ានផ្ដើមសំដីមុនទ្រង់ឡើយ ហើយពួកគេប្រតិបតិ្ដតាមការបញ្ជារបស់ទ្រង់។
Verse 28
يَعْلَمُ مَا بَيْنَ أَيْدِيهِمْ وَمَا خَلْفَهُمْ وَلَا يَشْفَعُونَ إِلَّا لِمَنِ ٱرْتَضَىٰ وَهُم مِّنْ خَشْيَتِهِۦ مُشْفِقُونَ
Transliteration yaʿlamu mā bayna aydīhim wamā khalfahum walā yashfaʿūna illā limani ir'taḍā wahum min khashyatihi mush'fiqūna
Khmer ទ្រង់ដឹងនូវអ្វីដែល(នឹងកើតឡើង)នៅខាងមុខពួកគេ(ថ្ងៃបរលោក) និងអ្វីដែលពួកគេបានប្រព្រឹត្ដកន្លងមក(ក្នុងលោកិយ)។ ហើយពួកគេ(ម៉ាឡាអ៊ីកាត់)មិនអាចធ្វើអន្ដរាគមន៍ដល់អ្នកណា ក្រៅពីអ្នកដែលទ្រង់បានយល់ព្រមឡើយ ហើយពួកគេប្រុងប្រយ័ត្ន ដោយកោតខ្លាចទៅចំពោះទ្រង់។
Verse 29
۞ وَمَن يَقُلْ مِنْهُمْ إِنِّىٓ إِلَـٰهٌ مِّن دُونِهِۦ فَذَٰلِكَ نَجْزِيهِ جَهَنَّمَ ۚ كَذَٰلِكَ نَجْزِى ٱلظَّـٰلِمِينَ
Transliteration waman yaqul min'hum innī ilāhun min dūnihi fadhālika najzīhi jahannama kadhālika najzī l-ẓālimīna
Khmer ហើយអ្នកណាម្នាក់ក្នុងចំណោមពួកគេដែលនិយាយថាៈ ពិតប្រាកដណាស់ ខ្ញុំគឺជាម្ចាស់ផេ្សងពីទ្រង់នោះ យើងនឹងតបស្នង ដល់គេនូវនរកជើហាន់ណាំជាមិនខាន។ ដូច្នោះដែរ យើងនឹងតប ស្នងចំពោះពួកដែលបំពាន។
Verse 30
أَوَلَمْ يَرَ ٱلَّذِينَ كَفَرُوٓا۟ أَنَّ ٱلسَّمَـٰوَٰتِ وَٱلْأَرْضَ كَانَتَا رَتْقًا فَفَتَقْنَـٰهُمَا ۖ وَجَعَلْنَا مِنَ ٱلْمَآءِ كُلَّ شَىْءٍ حَىٍّ ۖ أَفَلَا يُؤْمِنُونَ
Transliteration awalam yara alladhīna kafarū anna l-samāwāti wal-arḍa kānatā ratqan fafataqnāhumā wajaʿalnā mina l-māi kulla shayin ḥayyin afalā yu'minūna
Khmer តើពួកដែលគ្មានជំនឿមិនបានដឹងទេឬថាៈ ពិតប្រាកដ ណាស់ មេឃជាច្រើនជាន់ និងផែនដីវាទាំងពីរបានជាប់គ្នា តែយើង បានបំបែកវាទាំងពីរឱ្យឃ្លាតពីគ្នាវិញនោះ? ហើយយើងបានបង្កើត អ្វីៗទាំងអស់ដែលមានជីវិតអំពីទឹក។ ដូចេ្នះតើពួកគេនៅតែមិន ជឿទៀតឬ?
Verse 31
وَجَعَلْنَا فِى ٱلْأَرْضِ رَوَٰسِىَ أَن تَمِيدَ بِهِمْ وَجَعَلْنَا فِيهَا فِجَاجًا سُبُلًا لَّعَلَّهُمْ يَهْتَدُونَ
Transliteration wajaʿalnā fī l-arḍi rawāsiya an tamīda bihim wajaʿalnā fīhā fijājan subulan laʿallahum yahtadūna
Khmer ហើយយើងបានបង្កើតឱ្យមានភ្នំជាច្រើននៅលើផែនដី ដើម្បីកុំឱ្យវារញ្ជួយដល់ពួកគេ និងយើងបានបង្កើតឱ្យមានផ្លូវជាច្រើន ដែលទូលាយនៅលើវា សង្ឃឹមថាពួកគេទទួលបានការចង្អុលបង្ហាញ (ក្នុងកិច្ចការរស់នៅ)។
Verse 32
وَجَعَلْنَا ٱلسَّمَآءَ سَقْفًا مَّحْفُوظًا ۖ وَهُمْ عَنْ ءَايَـٰتِهَا مُعْرِضُونَ
Transliteration wajaʿalnā l-samāa saqfan maḥfūẓan wahum ʿan āyātihā muʿ'riḍūna
Khmer ហើយយើងបានបង្កើតមេឃធ្វើជាដំបូលការពារ(ផែនដី)។ តែពួកគេនៅតែងាកចេញពីភស្ដុតាងនានា(ព្រះអាទិត្យ ព្រះច័ន្ទ ហ្វូងតារា...)របស់វា។
Verse 33
وَهُوَ ٱلَّذِى خَلَقَ ٱلَّيْلَ وَٱلنَّهَارَ وَٱلشَّمْسَ وَٱلْقَمَرَ ۖ كُلٌّ فِى فَلَكٍ يَسْبَحُونَ
Transliteration wahuwa alladhī khalaqa al-layla wal-nahāra wal-shamsa wal-qamara kullun fī falakin yasbaḥūna
Khmer ហើយទ្រង់ជាអ្នកដែលបានបង្កើតពេលយប់ និងពេលថ្ងៃ ហើយនិងព្រះអាទិត្យ ព្រមទាំងព្រះច័ន្ទ។ ដោយពួកវាទាំងអស់ ដើរតាមគន្លងរបស់វា។
Verse 34
وَمَا جَعَلْنَا لِبَشَرٍ مِّن قَبْلِكَ ٱلْخُلْدَ ۖ أَفَإِي۟ن مِّتَّ فَهُمُ ٱلْخَـٰلِدُونَ
Transliteration wamā jaʿalnā libasharin min qablika l-khul'da afa-in mitta fahumu l-khālidūna
Khmer ហើយយើងមិនបានប្រទានជីវិតអមតៈឱ្យមនុស្សលោកណា ម្នាក់មុនអ្នក(មូហាំម៉ាត់)ឡើយ។ ដូចេ្នះ ប្រសិនបើអ្នកស្លាប់ តើពួកគេ(ពួកប្រឆាំង)មានជីវិតអមតៈឬ?
Verse 35
كُلُّ نَفْسٍ ذَآئِقَةُ ٱلْمَوْتِ ۗ وَنَبْلُوكُم بِٱلشَّرِّ وَٱلْخَيْرِ فِتْنَةً ۖ وَإِلَيْنَا تُرْجَعُونَ
Transliteration kullu nafsin dhāiqatu l-mawti wanablūkum bil-shari wal-khayri fit'natan wa-ilaynā tur'jaʿūna
Khmer រាល់ៗរបស់ដែលមានជីវិតនឹងភ្លក្សរសជាតិនៃការស្លាប់។ ហើយយើងនឹងសាកល្បងពួកអ្នកនូវប្រការអាក្រក់ និងប្រការល្អ។ ហើយពួកអ្នកនឹងត្រូវវិលត្រឡប់មកកាន់យើងវិញ។
Verse 36
وَإِذَا رَءَاكَ ٱلَّذِينَ كَفَرُوٓا۟ إِن يَتَّخِذُونَكَ إِلَّا هُزُوًا أَهَـٰذَا ٱلَّذِى يَذْكُرُ ءَالِهَتَكُمْ وَهُم بِذِكْرِ ٱلرَّحْمَـٰنِ هُمْ كَـٰفِرُونَ
Transliteration wa-idhā raāka alladhīna kafarū in yattakhidhūnaka illā huzuwan ahādhā alladhī yadhkuru ālihatakum wahum bidhik'ri l-raḥmāni hum kāfirūna
Khmer ហើយនៅពេលដែលពួកប្រឆាំងបានឃើញអ្នក(មូហាំម៉ាត់) ពួកគេមិននិយាយអ្វីក្រៅពីការមើលងាយថាៈ តើគេនេះ ឬជាអ្នក ដែលនិយាយអាក្រក់ពីម្ចាស់(ព្រះនានា)របស់ពួកអ្នកនោះ? ដោយ ពួកគេគ្មានជំនឿនឹងការរំលឹកនៃម្ចាស់មហាសប្បុរសឡើយ។
Verse 37
خُلِقَ ٱلْإِنسَـٰنُ مِنْ عَجَلٍ ۚ سَأُو۟رِيكُمْ ءَايَـٰتِى فَلَا تَسْتَعْجِلُونِ
Transliteration khuliqa l-insānu min ʿajalin sa-urīkum āyātī falā tastaʿjilūni
Khmer គេបានបង្កើតមនុស្សលោកមកគឺមានលក្ខណៈអន្ទះសា។ យើងនឹងបង្ហាញពួកអ្នកនូវភស្ដុតាង(ទារុណកម្ម)របស់យើង។ ដូចេ្នះ ចូរពួកអ្នកកុំអន្ទះសាសុំពីយើងពេក។
Verse 38
وَيَقُولُونَ مَتَىٰ هَـٰذَا ٱلْوَعْدُ إِن كُنتُمْ صَـٰدِقِينَ
Transliteration wayaqūlūna matā hādhā l-waʿdu in kuntum ṣādiqīna
Khmer ហើយពួកគេសួរថាៈ តើការសន្យា(ទារុណកម្ម)នេះនឹង មកដល់នៅពេលណា ប្រសិនបើពួកអ្នកគឺជាអ្នកដែលនិយាយពិត មែននោះ?
Verse 39
لَوْ يَعْلَمُ ٱلَّذِينَ كَفَرُوا۟ حِينَ لَا يَكُفُّونَ عَن وُجُوهِهِمُ ٱلنَّارَ وَلَا عَن ظُهُورِهِمْ وَلَا هُمْ يُنصَرُونَ
Transliteration law yaʿlamu alladhīna kafarū ḥīna lā yakuffūna ʿan wujūhihimu l-nāra walā ʿan ẓuhūrihim walā hum yunṣarūna
Khmer ប្រសិនបើពួកដែលប្រឆាំងដឹងពីពេលវេលាដែលពួកគេមិន អាចការពារភ្លើងនរកចេញពីមុខ និងខ្នងរបស់ពួកគេ ហើយគ្មានអ្នក ណាជួយពួកគេនោះ (ប្រាកដជាពួកគេមិនទាមទារចង់ឃើញទារុណកម្មរបស់អល់ឡោះឡើយ)។
Verse 40
بَلْ تَأْتِيهِم بَغْتَةً فَتَبْهَتُهُمْ فَلَا يَسْتَطِيعُونَ رَدَّهَا وَلَا هُمْ يُنظَرُونَ
Transliteration bal tatīhim baghtatan fatabhatuhum falā yastaṭīʿūna raddahā walā hum yunẓarūna
Khmer ផ្ទុយទៅវិញ វា(ភ្លើងនរក)នឹងមកដល់ពួកគេភ្លាមៗ ហើយ វាធ្វើឱ្យពួកគេស្រឡាំងកាំង។ ពេលនោះពួកគេមិនអាចទប់ទល់នឹង វាបានឡើយ ហើយពួកគេក៏មិនត្រូវគេពន្យារ(ទារុណកម្ម)ដែរ។
Verse 41
وَلَقَدِ ٱسْتُهْزِئَ بِرُسُلٍ مِّن قَبْلِكَ فَحَاقَ بِٱلَّذِينَ سَخِرُوا۟ مِنْهُم مَّا كَانُوا۟ بِهِۦ يَسْتَهْزِءُونَ
Transliteration walaqadi us'tuh'zi-a birusulin min qablika faḥāqa bi-alladhīna sakhirū min'hum mā kānū bihi yastahziūna
Khmer ហើយជាការពិតណាស់ បណ្ដាអ្នកនាំសារមុនៗអ្នក(មូហាំ-ម៉ាត់)ក៏ត្រូវបានគេចំអកឡកឡឺយដែរ។ ពេលនោះ(ទារុណកម្ម) បានហ៊ុំព័ទ្ធពួកដែលបានប្រមាថមើលងាយបណ្ដាអ្នកនាំសារនូវអ្វី ដែលពួកគេធ្លាប់បានចំអកឡកឡឺយចំពោះវានោះ។
Verse 42
قُلْ مَن يَكْلَؤُكُم بِٱلَّيْلِ وَٱلنَّهَارِ مِنَ ٱلرَّحْمَـٰنِ ۗ بَلْ هُمْ عَن ذِكْرِ رَبِّهِم مُّعْرِضُونَ
Transliteration qul man yakla-ukum bi-al-layli wal-nahāri mina l-raḥmāni bal hum ʿan dhik'ri rabbihim muʿ'riḍūna
Khmer ចូរអ្នក(មូហាំម៉ាត់ )សួរថាៈ តើមានអ្នកណាការពារពួកអ្នកនៅពេលយប់ និងពេលថ្ងៃពីទារុណកម្មរបស់ម្ចាស់មហា សប្បុរស? ផ្ទុយទៅវិញ ពួកគេគឺជាពួកដែលងាកចេញពីការរំលឹក នៃម្ចាស់របស់ពួកគេ។
Verse 43
أَمْ لَهُمْ ءَالِهَةٌ تَمْنَعُهُم مِّن دُونِنَا ۚ لَا يَسْتَطِيعُونَ نَصْرَ أَنفُسِهِمْ وَلَا هُم مِّنَّا يُصْحَبُونَ
Transliteration am lahum ālihatun tamnaʿuhum min dūninā lā yastaṭīʿūna naṣra anfusihim walā hum minnā yuṣ'ḥabūna
Khmer ឬមួយពួកគេមានព្រះផេ្សងពីយើង ដែលអាចការពារពួក គេ(ពីទារុណកម្មរបស់យើង)? ពួកគេ(ព្រះនានា)គ្មានសមត្ថភាព នឹងជួយខ្លួនឯង ហើយពួកគេក៏គ្មានការគាំពារពីយើងដែរ។
Verse 44
بَلْ مَتَّعْنَا هَـٰٓؤُلَآءِ وَءَابَآءَهُمْ حَتَّىٰ طَالَ عَلَيْهِمُ ٱلْعُمُرُ ۗ أَفَلَا يَرَوْنَ أَنَّا نَأْتِى ٱلْأَرْضَ نَنقُصُهَا مِنْ أَطْرَافِهَآ ۚ أَفَهُمُ ٱلْغَـٰلِبُونَ
Transliteration bal mattaʿnā hāulāi waābāahum ḥattā ṭāla ʿalayhimu l-ʿumuru afalā yarawna annā natī l-arḍa nanquṣuhā min aṭrāfihā afahumu l-ghālibūna
Khmer ផ្ទុយទៅវិញ យើងបានផ្ដល់ភាពសប្បាយរីករាយដល់ពួក គេ និងជីដូនជីតារបស់ពួកគេរហូតដល់ពួកគេមានអាយុវែង(ទើប ពួកគេភ្លើតភ្លើនភេ្លចខ្លួនក្នុងការគោរពសក្ការៈមកចំពោះយើង)។ តើពួកគេ(ពួកប្រឆាំង)មិនបានឃើញទេឬថា ពិតប្រាកដណាស់ យើងរំដោះយកទឹកដីឱ្យ(អ្នកមានជំនឿ)ដោយយើងកាត់បន្ថយវា (ពីពួកប្រឆាំង)បន្ដិចម្ដងៗនៅគ្រប់ទិសទីនោះ? ដួចេ្នះ តើពួកគេជា ពួកដែលឈ្នះឬ?
Verse 45
قُلْ إِنَّمَآ أُنذِرُكُم بِٱلْوَحْىِ ۚ وَلَا يَسْمَعُ ٱلصُّمُّ ٱلدُّعَآءَ إِذَا مَا يُنذَرُونَ
Transliteration qul innamā undhirukum bil-waḥyi walā yasmaʿu l-ṣumu l-duʿāa idhā mā yundharūna
Khmer ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ តាមពិតខ្ញុំគ្រាន់តែដាស់ តឿនព្រមានពួកអ្នកដោយវ៉ាហ៊ីប៉ុណ្ណោះ។ ហើយអ្នកដែលថ្លង់ ស្ដាប់មិនឮការអំពាវនាវឡើយ កាលបើមានគេដាស់តឿនព្រមាន ពួកគេនោះ។
Verse 46
وَلَئِن مَّسَّتْهُمْ نَفْحَةٌ مِّنْ عَذَابِ رَبِّكَ لَيَقُولُنَّ يَـٰوَيْلَنَآ إِنَّا كُنَّا ظَـٰلِمِينَ
Transliteration wala-in massathum nafḥatun min ʿadhābi rabbika layaqūlunna yāwaylanā innā kunnā ẓālimīna
Khmer ហើយជាការពិតណាស់ ប្រសិនបើទារុណកម្មពីម្ចាស់របស់ អ្នកប៉ះពួកគេតែបន្ដិច ពួកគេពិតជានិយាយ(ដោយស្រែកយំ)ថាៈ ឱវិនាសអន្ដរាយហើយពួកយើង. ពិតប្រាកដណាស់ ពួកយើងគឺជា ពួកដែលបានបំពាន។
Verse 47
وَنَضَعُ ٱلْمَوَٰزِينَ ٱلْقِسْطَ لِيَوْمِ ٱلْقِيَـٰمَةِ فَلَا تُظْلَمُ نَفْسٌ شَيْـًٔا ۖ وَإِن كَانَ مِثْقَالَ حَبَّةٍ مِّنْ خَرْدَلٍ أَتَيْنَا بِهَا ۗ وَكَفَىٰ بِنَا حَـٰسِبِينَ
Transliteration wanaḍaʿu l-mawāzīna l-qis'ṭa liyawmi l-qiyāmati falā tuẓ'lamu nafsun shayan wa-in kāna mith'qāla ḥabbatin min khardalin ataynā bihā wakafā binā ḥāsibīna
Khmer ហើយយើងនឹងដាក់ជញ្ជីងយុត្ដិធម៌នៅថ្ងៃបរលោក។ ដូចេ្នះ គ្រប់ៗរូបនឹងមិនត្រូវគេបំបាត់អ្វី(ទង្វើរបស់គេ)បន្ដិចឡើយ។ ហើយ សូម្បីវាមានទម្ងន់ដូចគ្រាប់ស្ពៃ ក៏យើងនាំវា(អំពើល្អ និងអំពើអាក្រក់)មកដែរ។ គ្រប់គ្រាន់ហើយយើងជាអ្នកជំនុំជំរះ។
Verse 48
وَلَقَدْ ءَاتَيْنَا مُوسَىٰ وَهَـٰرُونَ ٱلْفُرْقَانَ وَضِيَآءً وَذِكْرًا لِّلْمُتَّقِينَ
Transliteration walaqad ātaynā mūsā wahārūna l-fur'qāna waḍiyāan wadhik'ran lil'muttaqīna
Khmer ហើយជាការពិតណាស់់ យើងបានផ្ដល់គម្ពីរ(តាវរ៉ត)ឱ្យ មូសា និងហារូន ជាពន្លឺ(ការចង្អុលបង្ហាញទៅរកផ្លូវល្អ)និងជាការ រំលឹកសម្រាប់បណ្ដាអ្នកដែលកោតខ្លាចយើង។
Verse 49
ٱلَّذِينَ يَخْشَوْنَ رَبَّهُم بِٱلْغَيْبِ وَهُم مِّنَ ٱلسَّاعَةِ مُشْفِقُونَ
Transliteration alladhīna yakhshawna rabbahum bil-ghaybi wahum mina l-sāʿati mush'fiqūna
Khmer គឺបណ្ដាអ្នកដែលកោតខ្លាចម្ចាស់របស់ពួកគេដោយអាថ៌កំបាំង ហើយពួកគេខ្លាចថ្ងៃបរលោកបំផុត។
Verse 50
وَهَـٰذَا ذِكْرٌ مُّبَارَكٌ أَنزَلْنَـٰهُ ۚ أَفَأَنتُمْ لَهُۥ مُنكِرُونَ
Transliteration wahādhā dhik'run mubārakun anzalnāhu afa-antum lahu munkirūna
Khmer ហើយនេះ(គម្ពីរគួរអាន)គឺជាការរំលឹកដ៏មានពរជ័យដែល យើងបានបញ្ចុះវាមក។ ដូចេ្នះហេតុអ្វីបានជាពួកអ្នកបដិសេធនឹងវា?
Verse 51
۞ وَلَقَدْ ءَاتَيْنَآ إِبْرَٰهِيمَ رُشْدَهُۥ مِن قَبْلُ وَكُنَّا بِهِۦ عَـٰلِمِينَ
Transliteration walaqad ātaynā ib'rāhīma rush'dahu min qablu wakunnā bihi ʿālimīna
Khmer ហើយជាការពិតណាស់ យើងបានប្រទានឱ្យអ៊ីព្រហ៊ីម នូវ ការចង្អុលបង្ហាញរបស់គេកាលពីមុន(កេ្មងវ័យ) ហើយយើងដឹង យ៉ាងច្បាស់អំពីគេ។
Verse 52
إِذْ قَالَ لِأَبِيهِ وَقَوْمِهِۦ مَا هَـٰذِهِ ٱلتَّمَاثِيلُ ٱلَّتِىٓ أَنتُمْ لَهَا عَـٰكِفُونَ
Transliteration idh qāla li-abīhi waqawmihi mā hādhihi l-tamāthīlu allatī antum lahā ʿākifūna
Khmer នៅពេលដែលគេ(អ៊ីព្រហ៊ីម)បានសួរទៅកាន់ឪពុក និង ប្រជាជនរបស់គេថាៈ តើរូបបដិមាដែលពួកអ្នកនាំគ្នាគោរពសក្ការៈ ចំពោះវាទាំងនេះជាអ្វី?
Verse 53
قَالُوا۟ وَجَدْنَآ ءَابَآءَنَا لَهَا عَـٰبِدِينَ
Transliteration qālū wajadnā ābāanā lahā ʿābidīna
Khmer ពួកគេឆ្លើយថាៈ ពួកយើងបានឃើញជីដូនជីតារបស់ពួក យើងគោរពសក្ការៈចំពោះពួកគេ។
Verse 54
قَالَ لَقَدْ كُنتُمْ أَنتُمْ وَءَابَآؤُكُمْ فِى ضَلَـٰلٍ مُّبِينٍ
Transliteration qāla laqad kuntum antum waābāukum fī ḍalālin mubīnin
Khmer គាត់បានពោលថាៈ ជាការពិតណាស់ ពួកអ្នកនិងជីដូនជីតា របស់ពួកអ្នកបានស្ថិតក្នុងភាពវងេ្វងយ៉ាងច្បាស់លាស់។
Verse 55
قَالُوٓا۟ أَجِئْتَنَا بِٱلْحَقِّ أَمْ أَنتَ مِنَ ٱللَّـٰعِبِينَ
Transliteration qālū aji'tanā bil-ḥaqi am anta mina l-lāʿibīna
Khmer ពួកគេតបវិញថាៈ តើអ្នកនាំមកឱ្យយើងនូវការពិត ឬមួយ អ្នកជាមនុស្សម្នាក់ក្នុងចំណោមពួកដែលនិយាយលេងសើច?
Verse 56
قَالَ بَل رَّبُّكُمْ رَبُّ ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ ٱلَّذِى فَطَرَهُنَّ وَأَنَا۠ عَلَىٰ ذَٰلِكُم مِّنَ ٱلشَّـٰهِدِينَ
Transliteration qāla bal rabbukum rabbu l-samāwāti wal-arḍi alladhī faṭarahunna wa-anā ʿalā dhālikum mina l-shāhidīna
Khmer គេ(អ៊ីព្រហ៊ីម)បានពោលទៅវិញថាៈ ផ្ទុយទៅវិញ ម្ចាស់ របស់ពួកអ្នកគឺជាម្ចាស់គ្រប់គ្រងមេឃជាច្រើនជាន់ និងផែនដីដែល ទ្រង់បានបង្កើតវាទាំងនោះ ហើយខ្ញុំជាសាក្សីម្នាក់លើរឿងទាំង នោះ។
Verse 57
وَتَٱللَّهِ لَأَكِيدَنَّ أَصْنَـٰمَكُم بَعْدَ أَن تُوَلُّوا۟ مُدْبِرِينَ
Transliteration watal-lahi la-akīdanna aṣnāmakum baʿda an tuwallū mud'birīna
Khmer ខ្ញុំស្បថនឹងអល់ឡោះថាៈ ខ្ញុំនឹងរៀបគម្រោងកំចាត់រូប បដិមាទាំងអស់របស់ពួកអ្នក ក្រោយពេលដែលពួកអ្នកត្រឡប់មក (ពីពិធីបុណ្យ)វិញ។
Verse 58
فَجَعَلَهُمْ جُذَٰذًا إِلَّا كَبِيرًا لَّهُمْ لَعَلَّهُمْ إِلَيْهِ يَرْجِعُونَ
Transliteration fajaʿalahum judhādhan illā kabīran lahum laʿallahum ilayhi yarjiʿūna
Khmer ពេលនោះគេ(អ៊ីព្រហ៊ីម)ក៏បានវាយកំទេចរូបបដិមាទាំង នោះឱ្យទៅជាបំណែកៗ លើកលែងតែរូបបដិមាមួយធំជាងគេ ប៉ុណ្ណោះ ដើម្បីឱ្យពួកគេត្រឡប់ទៅកាន់វា(ហើយសួរវា)។
Verse 59
قَالُوا۟ مَن فَعَلَ هَـٰذَا بِـَٔالِهَتِنَآ إِنَّهُۥ لَمِنَ ٱلظَّـٰلِمِينَ
Transliteration qālū man faʿala hādhā biālihatinā innahu lamina l-ẓālimīna
Khmer ពួកគេ(ពួកគ្មានជំនឿ)បាននិយាយថាៈ តើអ្នកណាបានធ្វើ មកលើព្រះនានារបស់ពួកយើងបែបនេះ? ពិតប្រាកដណាស់ អ្នក នោះពិតជាស្ថិតក្នុងចំណោមពួកដែលល្មើស។
Verse 60
قَالُوا۟ سَمِعْنَا فَتًى يَذْكُرُهُمْ يُقَالُ لَهُۥٓ إِبْرَٰهِيمُ
Transliteration qālū samiʿ'nā fatan yadhkuruhum yuqālu lahu ib'rāhīmu
Khmer ពួកគេមួយចំនួនបាននិយាយថាៈពួកយើងបានឮយុវជនម្នាក់ និយាយ(អាក្រក់)ពីពួកវា(រូបបដិមា) គេហៅគាត់ថាអ៊ីព្រហ៊ីម ។
Verse 61
قَالُوا۟ فَأْتُوا۟ بِهِۦ عَلَىٰٓ أَعْيُنِ ٱلنَّاسِ لَعَلَّهُمْ يَشْهَدُونَ
Transliteration qālū fatū bihi ʿalā aʿyuni l-nāsi laʿallahum yashhadūna
Khmer ពួកគេបាននិយាយគ្នាថាៈ ចូរពួកអ្នកនាំគេមកនៅចំពោះមុខ មហាជន ដើម្បីឱ្យពួកគេធ្វើជាសាក្សី(ចំពោះការប្រព្រឹត្ដរបស់គេ)។
Verse 62
قَالُوٓا۟ ءَأَنتَ فَعَلْتَ هَـٰذَا بِـَٔالِهَتِنَا يَـٰٓإِبْرَٰهِيمُ
Transliteration qālū a-anta faʿalta hādhā biālihatinā yāib'rāhīmu
Khmer ពួកគេបានសួរថាៈ តើអ្នកឬដែលបានធ្វើបែបនេះមកលើ ព្រះរបស់ពួកយើងឱអ៊ីព្រហ៊ីម?
Verse 63
قَالَ بَلْ فَعَلَهُۥ كَبِيرُهُمْ هَـٰذَا فَسْـَٔلُوهُمْ إِن كَانُوا۟ يَنطِقُونَ
Transliteration qāla bal faʿalahu kabīruhum hādhā fasalūhum in kānū yanṭiqūna
Khmer គេ(អ៊ីព្រហ៊ីម)បានឆ្លើយថា ផ្ទុយទៅវិញ គឺរូបបដិមា ធំជាងគេនេះហើយដែលបានធ្វើវានោះ។ ដូចេ្នះ ចូរពួកអ្នកសួរ ពួកវាចុះ ប្រសិនបើពួកវាចេះនិយាយមែននោះ។
Verse 64
فَرَجَعُوٓا۟ إِلَىٰٓ أَنفُسِهِمْ فَقَالُوٓا۟ إِنَّكُمْ أَنتُمُ ٱلظَّـٰلِمُونَ
Transliteration farajaʿū ilā anfusihim faqālū innakum antumu l-ẓālimūna
Khmer ហើយ(ដោយពាក្យសំដីនេះ) ពួកគេបានបែរមកបន្ទោស គ្នារបស់ពួកគេវិញ ហើយក៏បាននិយាយថាៈ ពិតប្រាកដណាស់ ពួក អ្នកគឺជាពួកដែលបំពាន។
Verse 65
ثُمَّ نُكِسُوا۟ عَلَىٰ رُءُوسِهِمْ لَقَدْ عَلِمْتَ مَا هَـٰٓؤُلَآءِ يَنطِقُونَ
Transliteration thumma nukisū ʿalā ruūsihim laqad ʿalim'ta mā hāulāi yanṭiqūna
Khmer បន្ទាប់មក ពួកគេបានឱនក្បាលរបស់ពួកគេ(ដោយខ្មាស់ អៀន រួចក៏និយាយទៅកាន់អ៊ីព្រហ៊ីមថា) ជាការពិតណាស់ អ្នក បានដឹងហើយថា ពួកវាទាំងនេះមិនចេះនិយាយឡើយ។
Verse 66
قَالَ أَفَتَعْبُدُونَ مِن دُونِ ٱللَّهِ مَا لَا يَنفَعُكُمْ شَيْـًٔا وَلَا يَضُرُّكُمْ
Transliteration qāla afataʿbudūna min dūni l-lahi mā lā yanfaʿukum shayan walā yaḍurrukum
Khmer គាត់បានតបវិញថាៈ ដូចេ្នះ តើពួកអ្នកនៅគោរពសក្ការៈ ចំពោះអ្វីដែលមិនផ្ដល់ផលប្រយោជន៍ ឬមិនផ្ដល់គ្រោះថ្នាក់អ្វីសោះ ដល់ពួកអ្នកផេ្សងពីអល់ឡោះឬ?
Verse 67
أُفٍّ لَّكُمْ وَلِمَا تَعْبُدُونَ مِن دُونِ ٱللَّهِ ۖ أَفَلَا تَعْقِلُونَ
Transliteration uffin lakum walimā taʿbudūna min dūni l-lahi afalā taʿqilūna
Khmer គួរឱ្យអាម៉ាស់បំផុតចំពោះពួកអ្នក និងចំពោះអ្វីៗដែល ពួកអ្នកនៅគោរពសក្ការៈក្រៅពីអល់ឡោះនោះ។ តើពួកអ្នកមិន ត្រិះរិះពិចារណាទេឬ?
Verse 68
قَالُوا۟ حَرِّقُوهُ وَٱنصُرُوٓا۟ ءَالِهَتَكُمْ إِن كُنتُمْ فَـٰعِلِينَ
Transliteration qālū ḥarriqūhu wa-unṣurū ālihatakum in kuntum fāʿilīna
Khmer ពួកគេបាននិយាយថាៈ ចូរពួកអ្នកដុតគេ(អ៊ីព្រហ៊ីម) និង នាំគ្នាជួយសង្គ្រោះព្រះរបស់ពួកអ្នក ប្រសិនបើពួកអ្នកចង់ធ្វើ។
Verse 69
قُلْنَا يَـٰنَارُ كُونِى بَرْدًا وَسَلَـٰمًا عَلَىٰٓ إِبْرَٰهِيمَ
Transliteration qul'nā yānāru kūnī bardan wasalāman ʿalā ib'rāhīma
Khmer យើងបានមានបន្ទូលថាៈ ឱភ្លើង. ចូរប្រែក្លាយទៅជា ត្រជាក់ និងផ្ដល់សុវត្ថិភាពដល់អ៊ីព្រហ៊ីម ចុះ។
Verse 70
وَأَرَادُوا۟ بِهِۦ كَيْدًا فَجَعَلْنَـٰهُمُ ٱلْأَخْسَرِينَ
Transliteration wa-arādū bihi kaydan fajaʿalnāhumu l-akhsarīna
Khmer ហើយពួកគេមានបំណងរៀបចំផែនការអាក្រក់ចំពោះគេ (អ៊ីព្រហ៊ីម) ប៉ុន្ដែយើងបានធ្វើឱ្យពួកគេវិនាសខាតបង់។
Verse 71
وَنَجَّيْنَـٰهُ وَلُوطًا إِلَى ٱلْأَرْضِ ٱلَّتِى بَـٰرَكْنَا فِيهَا لِلْعَـٰلَمِينَ
Transliteration wanajjaynāhu walūṭan ilā l-arḍi allatī bāraknā fīhā lil'ʿālamīna
Khmer ហើយយើងបានសង្គ្រោះគេ(អ៊ីព្រហ៊ីម) និងលូត(ពីទឹកដី អ៊ីរ៉ាក់)ទៅកាន់ទឹកដី(ស្ហាម)ដែលយើងបានប្រទានពរជ័យចំពោះ ទឹកដីនេះសម្រាប់ពិភពលោក។
Verse 72
وَوَهَبْنَا لَهُۥٓ إِسْحَـٰقَ وَيَعْقُوبَ نَافِلَةً ۖ وَكُلًّا جَعَلْنَا صَـٰلِحِينَ
Transliteration wawahabnā lahu is'ḥāqa wayaʿqūba nāfilatan wakullan jaʿalnā ṣāliḥīna
Khmer ហើយយើងបានប្រទានអ៊ីស្ហាក(ជាកូន) និងយ៉ាក់កូប(ជា ចៅ)ឱ្យគេ(អ៊ីព្រហ៊ីម)ថែមទៀត។ ហើយយើងបានធ្វើឱ្យពួកគេ ក្លាយជាអ្នកដែលល្អត្រឹមត្រូវ។
Verse 73
وَجَعَلْنَـٰهُمْ أَئِمَّةً يَهْدُونَ بِأَمْرِنَا وَأَوْحَيْنَآ إِلَيْهِمْ فِعْلَ ٱلْخَيْرَٰتِ وَإِقَامَ ٱلصَّلَوٰةِ وَإِيتَآءَ ٱلزَّكَوٰةِ ۖ وَكَانُوا۟ لَنَا عَـٰبِدِينَ
Transliteration wajaʿalnāhum a-immatan yahdūna bi-amrinā wa-awḥaynā ilayhim fiʿ'la l-khayrāti wa-iqāma l-ṣalati waītāa l-zakati wakānū lanā ʿābidīna
Khmer ហើយយើងបានធ្វើឱ្យពួកគេក្លាយទៅជាអ្នកដឹកនាំដើម្បី ចង្អុលបង្ហាញផ្លូវ(ដល់មនុស្សលោក)តាមបទបញ្ជារបស់យើង។ ហើយយើងបានផ្ដល់វ៉ាហ៊ីដល់ពួកគេឱ្យសាងអំពើល្អ និងប្រតិបត្ដិ សឡាត ហើយនិងបរិច្ចាគហ្សាកាត់។ ហើយពួកគេគឺជាអ្នកដែល បានគោរពសក្ការៈមកចំពោះយើង។
Verse 74
وَلُوطًا ءَاتَيْنَـٰهُ حُكْمًا وَعِلْمًا وَنَجَّيْنَـٰهُ مِنَ ٱلْقَرْيَةِ ٱلَّتِى كَانَت تَّعْمَلُ ٱلْخَبَـٰٓئِثَ ۗ إِنَّهُمْ كَانُوا۟ قَوْمَ سَوْءٍ فَـٰسِقِينَ
Transliteration walūṭan ātaynāhu ḥuk'man waʿil'man wanajjaynāhu mina l-qaryati allatī kānat taʿmalu l-khabāitha innahum kānū qawma sawin fāsiqīna
Khmer ហើយលូតវិញ យើងបានប្រទានឱ្យគេនូវគតិបណ្ឌិត និង ចំណេះដឹង ហើយយើងបានសង្គ្រោះគេឱ្យផុតពីអ្នកភូមិដែលបាន ប្រព្រឹត្ដអំពើស្មោកគ្រោក។ ពិតប្រាកដណាស់ ពួកគេជាក្រុមអាក្រក់ ដែលល្មើសនឹងបទបញ្ជារបស់យើង។
Verse 75
وَأَدْخَلْنَـٰهُ فِى رَحْمَتِنَآ ۖ إِنَّهُۥ مِنَ ٱلصَّـٰلِحِينَ
Transliteration wa-adkhalnāhu fī raḥmatinā innahu mina l-ṣāliḥīna
Khmer ហើយយើងបានបញ្ចូលគេទៅក្នុងក្ដីមេត្ដាករុណារបស់ យើង។ ពិតប្រាកដណាស់ គេស្ថិតក្នុងចំណោមអ្នកដែលសាង អំពើល្អ។
Verse 76
وَنُوحًا إِذْ نَادَىٰ مِن قَبْلُ فَٱسْتَجَبْنَا لَهُۥ فَنَجَّيْنَـٰهُ وَأَهْلَهُۥ مِنَ ٱلْكَرْبِ ٱلْعَظِيمِ
Transliteration wanūḥan idh nādā min qablu fa-is'tajabnā lahu fanajjaynāhu wa-ahlahu mina l-karbi l-ʿaẓīmi
Khmer ហើយ(ចូរចងចាំអំពីរឿង)នួហ នៅពេលដែលគេបានបួង សួងសុំកាលពីមុន យើងក៏បានឆើ្លយតបចំពោះគេ។ ហើយយើងបាន សង្គ្រោះគេនិងអ្នករួមជំនឿរបស់គេឱ្យផុតពីគ្រោះមហន្ដរាយ(ទឹក ជំនន់)ដ៏ធំ។
Verse 77
وَنَصَرْنَـٰهُ مِنَ ٱلْقَوْمِ ٱلَّذِينَ كَذَّبُوا۟ بِـَٔايَـٰتِنَآ ۚ إِنَّهُمْ كَانُوا۟ قَوْمَ سَوْءٍ فَأَغْرَقْنَـٰهُمْ أَجْمَعِينَ
Transliteration wanaṣarnāhu mina l-qawmi alladhīna kadhabū biāyātinā innahum kānū qawma sawin fa-aghraqnāhum ajmaʿīna
Khmer ហើយ យើងបានជួយគេឱ្យរួចផុតពីក្រុមដែលបានបដិសេធ នឹងបណ្ដាភស្ដុតាងរបស់យើង។ ពិតប្រាកដណាស់ ពួកគេគឺជាក្រុម អាក្រក់។ ដូចេ្នះហើយយើងបានពន្លិចពួកគេក្នុងទឹកទាំងអស់គ្នា។
Verse 78
وَدَاوُۥدَ وَسُلَيْمَـٰنَ إِذْ يَحْكُمَانِ فِى ٱلْحَرْثِ إِذْ نَفَشَتْ فِيهِ غَنَمُ ٱلْقَوْمِ وَكُنَّا لِحُكْمِهِمْ شَـٰهِدِينَ
Transliteration wadāwūda wasulaymāna idh yaḥkumāni fī l-ḥarthi idh nafashat fīhi ghanamu l-qawmi wakunnā liḥuk'mihim shāhidīna
Khmer ហើយ(ចូរចងចាំអំពីរឿង)ដាវូដ(ឪពុក)និងស៊ូឡៃម៉ាន (កូន)កាលនោះគេទាំងពីរបានកាត់ក្ដ្ដីពីរឿងចំការដំណាំមួយដែល ហ្វូងពពែរបស់ក្រុមអ្នកស្រុកបានចូលស៊ីខេ្ទចខ្ទីនៅយប់មួយ ហើយ យើង(អល់ឡោះ)ជាសាក្សីចំពោះការកាត់ក្ដីរបស់ពួកគេ។
Verse 79
فَفَهَّمْنَـٰهَا سُلَيْمَـٰنَ ۚ وَكُلًّا ءَاتَيْنَا حُكْمًا وَعِلْمًا ۚ وَسَخَّرْنَا مَعَ دَاوُۥدَ ٱلْجِبَالَ يُسَبِّحْنَ وَٱلطَّيْرَ ۚ وَكُنَّا فَـٰعِلِينَ
Transliteration fafahhamnāhā sulaymāna wakullan ātaynā ḥuk'man waʿil'man wasakharnā maʿa dāwūda l-jibāla yusabbiḥ'na wal-ṭayra wakunnā fāʿilīna
Khmer ក្រោយមកយើងបានធ្វើឱ្យស៊ូឡៃម៉ានយល់អំពីរឿងក្ដីនេះ។ ហើយយើងបានប្រទានភាពឈ្លាសវៃ និងចំណេះដឹងដល់គេទាំងពីរ។ រួចហើយយើងបានធ្វើឱ្យភ្នំនិងហ្វូងសត្វស្លាបជាច្រើនលើកតម្កើង សរសើរ(ចំពោះយើង)រួមជាមួយដាវូដ។ ហើយយើងគឺជាអ្នកធ្វើ រឿងទាំងនេះ។
Verse 80
وَعَلَّمْنَـٰهُ صَنْعَةَ لَبُوسٍ لَّكُمْ لِتُحْصِنَكُم مِّنۢ بَأْسِكُمْ ۖ فَهَلْ أَنتُمْ شَـٰكِرُونَ
Transliteration waʿallamnāhu ṣanʿata labūsin lakum lituḥ'ṣinakum min basikum fahal antum shākirūna
Khmer ហើយយើងបានបង្រៀនគេ(ដាវូដ)ឱ្យចេះធ្វើអាវក្រោះ សម្រាប់ពួកអ្នក ដើម្បីការពារពួកអ្នកក្នុងការធ្វើសង្គ្រាមរបស់ ពួកអ្នក។ តើពួកអ្នកដឹងគុណឬទេ?
Verse 81
وَلِسُلَيْمَـٰنَ ٱلرِّيحَ عَاصِفَةً تَجْرِى بِأَمْرِهِۦٓ إِلَى ٱلْأَرْضِ ٱلَّتِى بَـٰرَكْنَا فِيهَا ۚ وَكُنَّا بِكُلِّ شَىْءٍ عَـٰلِمِينَ
Transliteration walisulaymāna l-rīḥa ʿāṣifatan tajrī bi-amrihi ilā l-arḍi allatī bāraknā fīhā wakunnā bikulli shayin ʿālimīna
Khmer ហើយយើងបានផ្ដល់ឱ្យស៊ូឡៃម៉ាននូវវាយោដែលបក់បោក តាមបញ្ជារបស់គេទៅកាន់ទឹកដីដែលយើងបានប្រទានពរជ័យចំពោះ វា(ទឹកដីស្ហាម)។ ហើយយើងដឹងបំផុតនូវអ្វីៗទាំងអស់។
Verse 82
وَمِنَ ٱلشَّيَـٰطِينِ مَن يَغُوصُونَ لَهُۥ وَيَعْمَلُونَ عَمَلًا دُونَ ذَٰلِكَ ۖ وَكُنَّا لَهُمْ حَـٰفِظِينَ
Transliteration wamina l-shayāṭīni man yaghūṣūna lahu wayaʿmalūna ʿamalan dūna dhālika wakunnā lahum ḥāfiẓīna
Khmer ហើយក្នុងចំណោមពួកស្ហៃតនមានអ្នកជ្រមុជទឹក(រក កំណប់ក្នុងបាតសមុទ្រ)ឱ្យគេ(ស៊ូឡៃម៉ាន) និងធ្វើកិច្ចការផេ្សង ពីនោះទៀត ហើយយើងគឺជាអ្នកថែរក្សាពួកគេទាំងនោះ។
Verse 83
۞ وَأَيُّوبَ إِذْ نَادَىٰ رَبَّهُۥٓ أَنِّى مَسَّنِىَ ٱلضُّرُّ وَأَنتَ أَرْحَمُ ٱلرَّٰحِمِينَ
Transliteration wa-ayyūba idh nādā rabbahu annī massaniya l-ḍuru wa-anta arḥamu l-rāḥimīna
Khmer ហើយ(ចូរចងចាំអំពីរឿង)អៃយ៉ូបនៅពេលដែលគេបាន បួងសួងសុំម្ចាស់របស់គេថាៈ ពិតប្រាកដណាស់ ភាពគ្រោះថ្នាក់បាន មកបៀតបៀនខ្ញុំ ហើយមានតែទ្រង់ទេគឺជាអ្នកដែលអាណិត ស្រឡាញ់ជាងគេបំផុត។
Verse 84
فَٱسْتَجَبْنَا لَهُۥ فَكَشَفْنَا مَا بِهِۦ مِن ضُرٍّ ۖ وَءَاتَيْنَـٰهُ أَهْلَهُۥ وَمِثْلَهُم مَّعَهُمْ رَحْمَةً مِّنْ عِندِنَا وَذِكْرَىٰ لِلْعَـٰبِدِينَ
Transliteration fa-is'tajabnā lahu fakashafnā mā bihi min ḍurrin waātaynāhu ahlahu wamith'lahum maʿahum raḥmatan min ʿindinā wadhik'rā lil'ʿābidīna
Khmer ដូចេ្នះហើយ យើងបានឆ្លើយតបនូវការបួងសួងសុំរបស់គេ ហើយយើងបានរំដោះភាពគ្រោះថ្នាក់ឱ្យចេញពីខ្លួនគេ។ ហើយយើង បានផ្ដល់ឱ្យគេបានជួបជុំគ្រួសាររបស់គេឡើងវិញ ហើយនិងផ្ដល់ឱ្យ ពួកគេដូចអ្វីដែលមាននៅជាមួយពួកគេពីមុនដោយក្ដីមេត្ដាករុណា ពីយើង និងជាការរំលឹកដល់បណ្ដាអ្នកដែលគោរពសក្ការៈចំពោះ យើង។
Verse 85
وَإِسْمَـٰعِيلَ وَإِدْرِيسَ وَذَا ٱلْكِفْلِ ۖ كُلٌّ مِّنَ ٱلصَّـٰبِرِينَ
Transliteration wa-is'māʿīla wa-id'rīsa wadhā l-kif'li kullun mina l-ṣābirīna
Khmer (ចូរអ្នកចងចាំអំពីរឿង)អ៊ីស្មាអ៊ីល អ៊ីទ្រីស និងហ៊្សុល គីហ្វលី គេទាំងអស់គឺស្ថិតក្នុងចំណោមអ្នកដែលអត់ធ្មត់។
Verse 86
وَأَدْخَلْنَـٰهُمْ فِى رَحْمَتِنَآ ۖ إِنَّهُم مِّنَ ٱلصَّـٰلِحِينَ
Transliteration wa-adkhalnāhum fī raḥmatinā innahum mina l-ṣāliḥīna
Khmer ហើយយើងបានបញ្ចូលពួកគេទៅក្នុងក្ដីមេត្ដាករុណារបស់ យើង។ ពិតប្រាកដណាស់ ពួកគេស្ថិតក្នុងចំណោមអ្នកដែលសាង អំពើល្អត្រឹមត្រូវ។
Verse 87
وَذَا ٱلنُّونِ إِذ ذَّهَبَ مُغَـٰضِبًا فَظَنَّ أَن لَّن نَّقْدِرَ عَلَيْهِ فَنَادَىٰ فِى ٱلظُّلُمَـٰتِ أَن لَّآ إِلَـٰهَ إِلَّآ أَنتَ سُبْحَـٰنَكَ إِنِّى كُنتُ مِنَ ٱلظَّـٰلِمِينَ
Transliteration wadhā l-nūni idh dhahaba mughāḍiban faẓanna an lan naqdira ʿalayhi fanādā fī l-ẓulumāti an lā ilāha illā anta sub'ḥānaka innī kuntu mina l-ẓālimīna
Khmer ហើយ(ចូរអ្នកចងចាំអំពីរឿង)ហ្សាន់នូន(យូនូស)នៅ ពេលដែលគេចាកចេញទៅដោយកំហឹង ហើយគេបានគិតថា យើង (អល់ឡោះ)មិនធ្វើទណ្ឌកម្មលើរូបគេទេ ក្រោយមកគេបានបួង សួងសុំក្នុងពេលងងឹតថាៈ ពិតប្រាកដណាស់ គ្មានម្ចាស់ណាផេ្សង ដែលត្រូវគោរពសក្ការៈពិតប្រាកដក្រៅពីទ្រង់ឡើយ។ ទ្រង់មហា ស្អាតស្អំ. ពិតប្រាកដណាស់ ខ្ញុំទេដែលស្ថិតក្នុងចំណោមអ្នកដែល បំពាននោះ។
Verse 88
فَٱسْتَجَبْنَا لَهُۥ وَنَجَّيْنَـٰهُ مِنَ ٱلْغَمِّ ۚ وَكَذَٰلِكَ نُـۨجِى ٱلْمُؤْمِنِينَ
Transliteration fa-is'tajabnā lahu wanajjaynāhu mina l-ghami wakadhālika nunjī l-mu'minīna
Khmer ដូចេ្នះហើយ យើងបានឆ្លើយតបនឹងការបួងសួងសុំរបស់គេ ហើយយើងបានសង្គ្រោះគេឱ្យផុតពីភាពទុក្ខព្រួយ។ ហើយដូច្នោះ ដែរ យើងសង្គ្រោះបណ្ដាអ្នកដែលមានជំនឿ។
Verse 89
وَزَكَرِيَّآ إِذْ نَادَىٰ رَبَّهُۥ رَبِّ لَا تَذَرْنِى فَرْدًا وَأَنتَ خَيْرُ ٱلْوَٰرِثِينَ
Transliteration wazakariyyā idh nādā rabbahu rabbi lā tadharnī fardan wa-anta khayru l-wārithīna
Khmer ហើយ(ចូរចងចាំអំពីរឿង)ហ្សាការីយ៉ានៅពេលដែលគេ បានបួងសួងសុំម្ចាស់របស់គេថាៈ ឱម្ចាស់របស់ខ្ញុំ. សូមទ្រង់មេត្ដាកុំ ទុកឱ្យខ្ញុំនៅម្នាក់ឯង(ដោយគ្មានអ្នកបន្ដត្រកូល)អ្វី ហើយទ្រង់គឺជា អ្នកដែលទទួលមរតកល្អជាងគេ។
Verse 90
فَٱسْتَجَبْنَا لَهُۥ وَوَهَبْنَا لَهُۥ يَحْيَىٰ وَأَصْلَحْنَا لَهُۥ زَوْجَهُۥٓ ۚ إِنَّهُمْ كَانُوا۟ يُسَـٰرِعُونَ فِى ٱلْخَيْرَٰتِ وَيَدْعُونَنَا رَغَبًا وَرَهَبًا ۖ وَكَانُوا۟ لَنَا خَـٰشِعِينَ
Transliteration fa-is'tajabnā lahu wawahabnā lahu yaḥyā wa-aṣlaḥnā lahu zawjahu innahum kānū yusāriʿūna fī l-khayrāti wayadʿūnanā raghaban warahaban wakānū lanā khāshiʿīna
Khmer ដូចេ្នះហើយ យើងបានឆ្លើយតបនឹងការបួងសួងសុំរបស់គេ ហើយយើងបានប្រទានយ៉ះយ៉ាឱ្យគេ ហើយយើងបានព្យាបាលភរិយា របស់គេឱ្យគេ(មានកូន)។ ពិតប្រាកដណាស់ ពួកគេស្វាហាប់ក្នុង ការសាងអំពើល្អ ហើយពួកគេបួងសួងសុំមកចំពោះយើង ដោយក្ដី សង្ឃឹម និងកោតខ្លាច។ ហើយពួកគេគឺជាអ្នកដែលបានឱនលំទោន មកចំពោះយើង។
Verse 91
وَٱلَّتِىٓ أَحْصَنَتْ فَرْجَهَا فَنَفَخْنَا فِيهَا مِن رُّوحِنَا وَجَعَلْنَـٰهَا وَٱبْنَهَآ ءَايَةً لِّلْعَـٰلَمِينَ
Transliteration wa-allatī aḥṣanat farjahā fanafakhnā fīhā min rūḥinā wajaʿalnāhā wa-ib'nahā āyatan lil'ʿālamīna
Khmer ហើយ(ចូរចងចាំអំពីរឿងម៉ារយ៉ាំ) ដែលនាងបានរក្សា ភាពបរិសុទ្ធរបស់នាង ហើយយើងបានផ្លុំរួហ(ព្រលឹង)របស់យើង ទៅក្នុងខ្លួនរបស់នាង ហើយយើងបានយកនាងនិងបុត្រារបស់នាង ធ្វើជាភស្ដុតាងមួយសម្រាប់ពិភពទាំងអស់។
Verse 92
إِنَّ هَـٰذِهِۦٓ أُمَّتُكُمْ أُمَّةً وَٰحِدَةً وَأَنَا۠ رَبُّكُمْ فَٱعْبُدُونِ
Transliteration inna hādhihi ummatukum ummatan wāḥidatan wa-anā rabbukum fa-uʿ'budūni
Khmer ពិតប្រាកដណាស់ នេះជាសាសនារបស់ពួកអ្នកគឺសាសនា តែមួយគត់(អ៊ីស្លាម) ហើយយើងជាម្ចាស់របស់ពួកអ្នក។ ដូចេ្នះ ចូរពួកអ្នកគោរពសក្ការៈមកចំពោះយើង។
Verse 93
وَتَقَطَّعُوٓا۟ أَمْرَهُم بَيْنَهُمْ ۖ كُلٌّ إِلَيْنَا رَٰجِعُونَ
Transliteration wataqaṭṭaʿū amrahum baynahum kullun ilaynā rājiʿūna
Khmer ក៏ប៉ុន្ដែពួកគេបានបែកបាក់គ្នា(ជាច្រើនក្រុម)ក្នុងកិច្ចការ សាសនារបស់ពួកគេ (ដោយគោរពសក្ការៈក្រៅពីអល់ឡោះ)។ ពួកគេទាំងអស់នឹងវិលត្រឡប់មកចំពោះយើងវិញ។
Verse 94
فَمَن يَعْمَلْ مِنَ ٱلصَّـٰلِحَـٰتِ وَهُوَ مُؤْمِنٌ فَلَا كُفْرَانَ لِسَعْيِهِۦ وَإِنَّا لَهُۥ كَـٰتِبُونَ
Transliteration faman yaʿmal mina l-ṣāliḥāti wahuwa mu'minun falā kuf'rāna lisaʿyihi wa-innā lahu kātibūna
Khmer ដូចេ្នះ អ្នកណាហើយដែលសាងអំពើល្អ ខណៈដែលគេជា អ្នកមានជំនឿ គឺគ្មានការបដិសេធ(បាត់បង់)ចំពោះការតស៊ូប្រឹង ប្រែងរបស់គេឡើយ។ ហើយពិតប្រាកដណាស់ យើងជាអ្នកកត់ ត្រាទុកសម្រាប់គេ(ក្នុងសៀវភៅកំណត់ហេតុ)។
Verse 95
وَحَرَٰمٌ عَلَىٰ قَرْيَةٍ أَهْلَكْنَـٰهَآ أَنَّهُمْ لَا يَرْجِعُونَ
Transliteration waḥarāmun ʿalā qaryatin ahlaknāhā annahum lā yarjiʿūna
Khmer ហើយគេ(អល់ឡោះ)មិនអនុញ្ញាតឱ្យត្រឡប់(មកលើ លោកិយនេះដើម្បីលុបលាងកំហុស)វិញទេចំពោះអ្នកភូមិស្រុក ណាដែលយើងបានបំផ្លាញវារួច។
Verse 96
حَتَّىٰٓ إِذَا فُتِحَتْ يَأْجُوجُ وَمَأْجُوجُ وَهُم مِّن كُلِّ حَدَبٍ يَنسِلُونَ
Transliteration ḥattā idhā futiḥat yajūju wamajūju wahum min kulli ḥadabin yansilūna
Khmer រហូតទាល់តែនៅពេលដែលយ៉ាក់ជូច និងម៉ាក់ជូចត្រូវបាន គេ(អល់ឡោះ)ដោះលែង(ពីរនាំង) ហើយពួកគេចេញពីតំបន់ខ្ពស់ ទាំងហ្វូងៗ(ទៅគ្រប់ច្រកល្ហក)។
Verse 97
وَٱقْتَرَبَ ٱلْوَعْدُ ٱلْحَقُّ فَإِذَا هِىَ شَـٰخِصَةٌ أَبْصَـٰرُ ٱلَّذِينَ كَفَرُوا۟ يَـٰوَيْلَنَا قَدْ كُنَّا فِى غَفْلَةٍ مِّنْ هَـٰذَا بَلْ كُنَّا ظَـٰلِمِينَ
Transliteration wa-iq'taraba l-waʿdu l-ḥaqu fa-idhā hiya shākhiṣatun abṣāru alladhīna kafarū yāwaylanā qad kunnā fī ghaflatin min hādhā bal kunnā ẓālimīna
Khmer ហើយការសន្យាពិតប្រាកដ(ថ្ងៃបរលោក)បានជិតមក ដល់។ ពេលនោះ ចក្ខុរបស់ពួកដែលគ្មានជំនឿសម្លឹងមើល(ហេតុការណ៍ទាំងនេះ ដោយនិយាយថា) ឱវិនាសអន្ដរាយហើយពួកយើង. ជាការពិតណាស់ ពួកយើងបានធេ្វសប្រហែសអំពីរឿងនេះ។ ផ្ទុយ ទៅវិញ ពួកយើងជាពួកដែលបានបំពាន។
Verse 98
إِنَّكُمْ وَمَا تَعْبُدُونَ مِن دُونِ ٱللَّهِ حَصَبُ جَهَنَّمَ أَنتُمْ لَهَا وَٰرِدُونَ
Transliteration innakum wamā taʿbudūna min dūni l-lahi ḥaṣabu jahannama antum lahā wāridūna
Khmer ពិតប្រាកដណាស់ ពួកអ្នកនិងអ្វីៗដែលពួកអ្នកនៅគោរព សក្ការៈផេ្សងពីអល់ឡោះនោះ គឺជាគ្រឿងដុតបពោ្ឆះរបស់នរកជើ ហាន់ណាំ ដោយពួកអ្នកពិតជានឹងត្រូវចូលទៅក្នុងវា។
Verse 99
لَوْ كَانَ هَـٰٓؤُلَآءِ ءَالِهَةً مَّا وَرَدُوهَا ۖ وَكُلٌّ فِيهَا خَـٰلِدُونَ
Transliteration law kāna hāulāi ālihatan mā waradūhā wakullun fīhā khālidūna
Khmer ប្រសិនបើពួកវាទាំងនេះ ជាព្រះ(ដូចដែលពួកអ្នកអះអាង) មែននោះ គឺពួកវាមិនបានចូលនរកទេ។ ហើយពួកវាទាំងអស់នោះ គឺស្ថិតនៅក្នុងវា(នរកជើហាន់ណាំ)ជាអមតៈ។
Verse 100
لَهُمْ فِيهَا زَفِيرٌ وَهُمْ فِيهَا لَا يَسْمَعُونَ
Transliteration lahum fīhā zafīrun wahum fīhā lā yasmaʿūna
Khmer ពួកគេនឹងស្រែកថ្ងូរយ៉ាងខ្លាំងនៅក្នុងឋាននរកនោះ ហើយ ពួកគេនៅក្នុងនោះគឺមិនឮអ្វីឡើយ។
Verse 101
إِنَّ ٱلَّذِينَ سَبَقَتْ لَهُم مِّنَّا ٱلْحُسْنَىٰٓ أُو۟لَـٰٓئِكَ عَنْهَا مُبْعَدُونَ
Transliteration inna alladhīna sabaqat lahum minnā l-ḥus'nā ulāika ʿanhā mub'ʿadūna
Khmer ពិតប្រាកដណាស់ បណ្ដាអ្នកដែលយើងបានកំណត់ភ័ព្វ សំណាងល្អឱ្យពួកគេ អ្នកទាំងនោះត្រូវបានគេបញ្ចៀសឆ្ងាយពី ភ្លើងនរក(ដូចជា អ៊ីសា ម៉ារយ៉ាំ អ៊ូហ្សៃរ)។
Verse 102
لَا يَسْمَعُونَ حَسِيسَهَا ۖ وَهُمْ فِى مَا ٱشْتَهَتْ أَنفُسُهُمْ خَـٰلِدُونَ
Transliteration lā yasmaʿūna ḥasīsahā wahum fī mā ish'tahat anfusuhum khālidūna
Khmer ពួកគេមិនឮសំឡេងអណ្ដាតភ្លើងនរកបន្ដិចណាឡើយ ដោយពួកគេស្ថិត(នៅក្នុងឋានសួគ៌)ជាអមតៈតាមអ្វីដែលខ្លួនរបស់ ពួកគេប្រាថ្នា។
Verse 103
لَا يَحْزُنُهُمُ ٱلْفَزَعُ ٱلْأَكْبَرُ وَتَتَلَقَّىٰهُمُ ٱلْمَلَـٰٓئِكَةُ هَـٰذَا يَوْمُكُمُ ٱلَّذِى كُنتُمْ تُوعَدُونَ
Transliteration lā yaḥzunuhumu l-fazaʿu l-akbaru watatalaqqāhumu l-malāikatu hādhā yawmukumu alladhī kuntum tūʿadūna
Khmer ភាពតក់ស្លុតយ៉ាងខ្លាំង(នៅថ្ងៃបរលោក)មិនធ្វើឱ្យពួក គេ(អ្នកមានជំនឿ)ព្រួយបារម្ភឡើយ ហើយបណ្ដាម៉ាឡាអ៊ីកាត់ ទទួលរាក់ទាក់ពួកគេ(ដោយពោលថា) នេះគឺជាថ្ងៃរបស់ពួកអ្នក ដែលគេបានសន្យានឹងពួកអ្នក។
Verse 104
يَوْمَ نَطْوِى ٱلسَّمَآءَ كَطَىِّ ٱلسِّجِلِّ لِلْكُتُبِ ۚ كَمَا بَدَأْنَآ أَوَّلَ خَلْقٍ نُّعِيدُهُۥ ۚ وَعْدًا عَلَيْنَآ ۚ إِنَّا كُنَّا فَـٰعِلِينَ
Transliteration yawma naṭwī l-samāa kaṭayyi l-sijili lil'kutubi kamā badanā awwala khalqin nuʿīduhu waʿdan ʿalaynā innā kunnā fāʿilīna
Khmer នៅថ្ងៃដែលយើងនឹងមូរមេឃដូចជាអ្នកដែលមូរក្រដាស ទុកសម្រាប់សរសេរ។ យើងនឹងបង្កើត(មនុស្សលោក)ជាថ្មីម្ដង ទៀត(នៅថ្ងៃបរលោក) ដូចដែលយើងបានចាប់ផ្ដើមបង្កើតមុន ដំបូងដូច្នោះដែរ។ ហើយយើងបានសន្យានូវកិច្ចសន្យាមួយចំពោះ ខ្លួនរបស់យើង ពិតប្រាកដណាស់យើងជាអ្នកធ្វើ(នូវអ្វីដែលយើង បានសន្យា)។
Verse 105
وَلَقَدْ كَتَبْنَا فِى ٱلزَّبُورِ مِنۢ بَعْدِ ٱلذِّكْرِ أَنَّ ٱلْأَرْضَ يَرِثُهَا عِبَادِىَ ٱلصَّـٰلِحُونَ
Transliteration walaqad katabnā fī l-zabūri min baʿdi l-dhik'ri anna l-arḍa yarithuhā ʿibādiya l-ṣāliḥūna
Khmer ហើយជាការពិតណាស់ យើងបានសរសេរក្នុងគម្ពីរហ្សាពួរ (ស៊ូហូហ្វអ៊ីព្រហ៊ីម គម្ពីរតាវរ៉ត គម្ពីរអ៊ីញជីល គម្ពីរគួរអាន)ក្រោយ ពី(យើងបានចាររួចនៅក្នុង)ឡាវហុលម៉ះហ្វ៊ូសថាៈ ពិតប្រាកដ ណាស់ផែនដី គឺខ្ញុំរបស់យើងដែលល្អត្រឹមត្រូវនឹងទទួលមរតកវា។
Verse 106
إِنَّ فِى هَـٰذَا لَبَلَـٰغًا لِّقَوْمٍ عَـٰبِدِينَ
Transliteration inna fī hādhā labalāghan liqawmin ʿābidīna
Khmer ពិតប្រាកដណាស់ នៅក្នុង(គម្ពីរគួរអាន)នេះគឺជាមេរៀន គ្រប់គ្រាន់សម្រាប់ក្រុមដែលគោរពសក្ការៈមកចំពោះយើង។
Verse 107
وَمَآ أَرْسَلْنَـٰكَ إِلَّا رَحْمَةً لِّلْعَـٰلَمِينَ
Transliteration wamā arsalnāka illā raḥmatan lil'ʿālamīna
Khmer ហើយយើងមិនបានបញ្ជូនអ្នកឡើយ លើកលែងតែដើម្បី ផ្ដល់ក្ដីមេត្ដាករុណាទៅចំពោះពិភពលោកប៉ុណ្ណោះ។
Verse 108
قُلْ إِنَّمَا يُوحَىٰٓ إِلَىَّ أَنَّمَآ إِلَـٰهُكُمْ إِلَـٰهٌ وَٰحِدٌ ۖ فَهَلْ أَنتُم مُّسْلِمُونَ
Transliteration qul innamā yūḥā ilayya annamā ilāhukum ilāhun wāḥidun fahal antum mus'limūna
Khmer ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ តាមពិតគេគ្រាន់តែ ផ្ដល់វ៉ាហ៊ីមកឱ្យខ្ញុំថាៈ ពិតប្រាកដណាស់ ម្ចាស់របស់ពួកអ្នកគឺជា ម្ចាស់តែមួយគត់(អល់ឡោះ)។ ដូចេ្នះ តើពួកអ្នកព្រមប្រគល់ខ្លួន (ទៅចំពោះទ្រង់)ដែរឬទេ? (គោរពសក្ការៈចំពោះអល់ឡោះតែ មួយគត់)។
Verse 109
فَإِن تَوَلَّوْا۟ فَقُلْ ءَاذَنتُكُمْ عَلَىٰ سَوَآءٍ ۖ وَإِنْ أَدْرِىٓ أَقَرِيبٌ أَم بَعِيدٌ مَّا تُوعَدُونَ
Transliteration fa-in tawallaw faqul ādhantukum ʿalā sawāin wa-in adrī aqarībun am baʿīdun mā tūʿadūna
Khmer ហើយប្រសិនបើពួកគេងាកចេញ(ពីសាសនាអ៊ីស្លាម) នោះ ចូរអ្នកប្រាប់ពួកគេថាៈ ខ្ញុំបានជូនដំណឹងឱ្យពួកអ្នកដឹងដូចៗ គ្នាហើយ។ តែខ្ញុំមិនបានដឹងទេថា អ្វី(ទារុណកម្មនៃថ្ងៃបរលោក) ដែលគេសន្យានឹងពួកអ្នកនោះ តើវានៅជិតឬនៅឆ្ងាយឡើយ?
Verse 110
إِنَّهُۥ يَعْلَمُ ٱلْجَهْرَ مِنَ ٱلْقَوْلِ وَيَعْلَمُ مَا تَكْتُمُونَ
Transliteration innahu yaʿlamu l-jahra mina l-qawli wayaʿlamu mā taktumūna
Khmer ពិតប្រាកដណាស់ ទ្រង់ដឹងនូវពាក្យសំដីខ្លាំងៗ(ជាចំហរ) និងដឹងនូវអ្វីដែលពួកអ្នកបិទបាំង។
Verse 111
وَإِنْ أَدْرِى لَعَلَّهُۥ فِتْنَةٌ لَّكُمْ وَمَتَـٰعٌ إِلَىٰ حِينٍ
Transliteration wa-in adrī laʿallahu fit'natun lakum wamatāʿun ilā ḥīnin
Khmer ហើយខ្ញុំ(មូហាំម៉ាត់)ក៏មិនដឹងដែរ(ការពន្យារពេលធ្វើ ទារុណកម្មលើពួកអ្នកនោះ)ប្រហែលវាជាការសាកល្បងមួយ សម្រាប់ពួកអ្នកនិងជាការសប្បាយរីករាយមួយរយៈកាលប៉ុណ្ណោះ។
Verse 112
قَـٰلَ رَبِّ ٱحْكُم بِٱلْحَقِّ ۗ وَرَبُّنَا ٱلرَّحْمَـٰنُ ٱلْمُسْتَعَانُ عَلَىٰ مَا تَصِفُونَ
Transliteration qāla rabbi uḥ'kum bil-ḥaqi warabbunā l-raḥmānu l-mus'taʿānu ʿalā mā taṣifūna
Khmer គេ(មូហាំម៉ាត់)បានពោលថាៈ ឱម្ចាស់របស់ខ្ញុំ. សូមទ្រង់មេត្ដាវិនិច្ឆ័យ(រវាងពួកយើង និងពួកប្រឆាំង)ដោយសច្ចៈ ធម៌ផង។ ហើយម្ចាស់របស់ពួកយើងគឺជាម្ចាស់មហាសប្បុរស ជា ម្ចាស់ដែលពួកយើងសុំជំនួយប្រឆាំងនឹងអ្វីដែលពួកអ្នកចោទប្រកាន់ (ថាអល់ឡោះមានកូន មូហាំម៉ាត់ជាគ្រូមន្ដអាគម គម្ពីរគួរអានជា កំណាព្យ)។
Read Surah Al-Anbya in another language
- English (word by word)
- Albanian
- Amazigh
- Amharic
- Assamese
- Azerbaijani
- Bambara
- Bangla
- Bosnian
- Bulgarian
- Chechen
- Chinese
- Czech
- Dari
- Dhivehi
- Dutch
- Finnish
- French
- German
- Gujarati
- Hausa
- Hebrew
- Hindi
- Indonesian
- Italian
- Japanese
- Kannada
- Kazakh
- Kinyarwanda
- Korean
- Kurdish
- Luganda
- Malay
- Malayalam
- Maranao
- Marathi
- Nepali
- Norwegian
- Oromo
- Pashto
- Persian
- Polish
- Portuguese
- Romanian
- Russian
- Sindhi
- Sinhala
- Somali
- Spanish
- Swahili
- Swedish
- Tagalog
- Tajik
- Tamil
- Tatar
- Telugu
- Thai
- Turkish
- Ukrainian
- Urdu
- Uyghur
- Uzbek
- Vietnamese
- Yao
- Yoruba
All 114 surahs in Khmer: the Qur’an in Khmer.
Khmer translation: Cambodian Muslim Community Development, from Quran.com. Transliteration: Quran.com. Recitation: Mishary Alafasy, from EveryAyah.com. MyDugsi is a learning aid, not a replacement for a qualified teacher.