Surah Muhammad in Khmer: translation and audio
Surah 47 · محمد · Muhammad · 38 verses
Surah Muhammad verse by verse: the Arabic with a recitation you can repeat, the transliteration, and the Khmer translation by Cambodian Muslim Community Development. For the meaning of every word, see Surah Muhammad word by word in English.
Verse 1
ٱلَّذِينَ كَفَرُوا۟ وَصَدُّوا۟ عَن سَبِيلِ ٱللَّهِ أَضَلَّ أَعْمَـٰلَهُمْ
Transliteration alladhīna kafarū waṣaddū ʿan sabīli l-lahi aḍalla aʿmālahum
Khmer ពួកដែលបានប្រឆាំង និងបានរារាំងអ្នកដទៃអំពីមាគ៌ារបស់ អល់ឡោះ គឺទ្រង់លុបបំបាត់នូវអំពើល្អទាំងឡាយរបស់ពួកគេ។
Verse 2
وَٱلَّذِينَ ءَامَنُوا۟ وَعَمِلُوا۟ ٱلصَّـٰلِحَـٰتِ وَءَامَنُوا۟ بِمَا نُزِّلَ عَلَىٰ مُحَمَّدٍ وَهُوَ ٱلْحَقُّ مِن رَّبِّهِمْ ۙ كَفَّرَ عَنْهُمْ سَيِّـَٔاتِهِمْ وَأَصْلَحَ بَالَهُمْ
Transliteration wa-alladhīna āmanū waʿamilū l-ṣāliḥāti waāmanū bimā nuzzila ʿalā muḥammadin wahuwa l-ḥaqu min rabbihim kaffara ʿanhum sayyiātihim wa-aṣlaḥa bālahum
Khmer រីឯបណ្ដាអ្នកដែលមានជំនឿ និងបានសាងអំពើល្អត្រឹមត្រូវ ហើយនិងបានជឿនូវអ្វីដែលគេបានបញ្ចុះទៅឱ្យមូហាំម៉ាត់(គម្ពីរ គួរអាន) ដែលវាជាការពិតមកពីម្ចាស់របស់ពួកគេ គឺទ្រង់លុប បំបាត់នូវអំពើបាបទាំងឡាយរបស់ពួកគេ ហើយទ្រង់កែលំអនូវ ស្ថានភាពរបស់ពួកគេ។
Verse 3
ذَٰلِكَ بِأَنَّ ٱلَّذِينَ كَفَرُوا۟ ٱتَّبَعُوا۟ ٱلْبَـٰطِلَ وَأَنَّ ٱلَّذِينَ ءَامَنُوا۟ ٱتَّبَعُوا۟ ٱلْحَقَّ مِن رَّبِّهِمْ ۚ كَذَٰلِكَ يَضْرِبُ ٱللَّهُ لِلنَّاسِ أَمْثَـٰلَهُمْ
Transliteration dhālika bi-anna alladhīna kafarū ittabaʿū l-bāṭila wa-anna alladhīna āmanū ittabaʿū l-ḥaqa min rabbihim kadhālika yaḍribu l-lahu lilnnāsi amthālahum
Khmer នោះគឺដោយសារតែពួកដែលប្រឆាំងបានធ្វើតាមប្រការ ដែលមិនត្រឹមត្រូវ។ តែពិតប្រាកដណាស់ បណ្ដាអ្នកដែលមានជំនឿ បានធ្វើតាមប្រការដែលត្រឹមត្រូវដែលមកពីម្ចាស់របស់ពួកគេ។ ដូច្នោះដែរ អល់ឡោះលើកយកពួកគេមកធ្វើជាឧទាហរណ៍សម្រាប់ មនុស្សលោក។
Verse 4
فَإِذَا لَقِيتُمُ ٱلَّذِينَ كَفَرُوا۟ فَضَرْبَ ٱلرِّقَابِ حَتَّىٰٓ إِذَآ أَثْخَنتُمُوهُمْ فَشُدُّوا۟ ٱلْوَثَاقَ فَإِمَّا مَنًّۢا بَعْدُ وَإِمَّا فِدَآءً حَتَّىٰ تَضَعَ ٱلْحَرْبُ أَوْزَارَهَا ۚ ذَٰلِكَ وَلَوْ يَشَآءُ ٱللَّهُ لَٱنتَصَرَ مِنْهُمْ وَلَـٰكِن لِّيَبْلُوَا۟ بَعْضَكُم بِبَعْضٍ ۗ وَٱلَّذِينَ قُتِلُوا۟ فِى سَبِيلِ ٱللَّهِ فَلَن يُضِلَّ أَعْمَـٰلَهُمْ
Transliteration fa-idhā laqītumu alladhīna kafarū faḍarba l-riqābi ḥattā idhā athkhantumūhum fashuddū l-wathāqa fa-immā mannan baʿdu wa-immā fidāan ḥattā taḍaʿa l-ḥarbu awzārahā dhālika walaw yashāu l-lahu la-intaṣara min'hum walākin liyabluwā baʿḍakum bibaʿḍin wa-alladhīna qutilū fī sabīli l-lahi falan yuḍilla aʿmālahum
Khmer ហើយនៅពេលដែលពួកអ្នកជួបប្រទះនឹងពួកដែលប្រឆាំង (នៅក្នុងសមរភូមិ) ចូរពួកអ្នកកាប់កញ្ចឹងក(របស់ពួកគេ)ចុះ រហូតទាល់តែពួកអ្នកមានជ័យជំនះលើពួកគេ។ ដូចេ្នះ ចូរពួកអ្នក ចាប់ពួកគេជាឈ្លើយសឹក បន្ទាប់មកពួកអ្នកអាចដោះលែងពួកគេ ឬទទួលយកទ្រព្យលោះពីពួកគេរហូតដល់សង្គ្រាមត្រូវបានបពា្ចប់។ រឿងនោះប្រសិនបើអល់ឡោះមានចេតនា ទ្រង់នឹងធ្វើឱ្យ(ពួកអ្នក) មានជ័យជំនះលើពួកគេ ក៏ប៉ុន្ដែ(ធ្វើដូចេ្នះ)ដើម្បីទ្រង់នឹងសាកល្បង ពួកអ្នកទៅវិញទៅមក។ ហើយបណ្ដាអ្នកដែលត្រូវគេសម្លាប់នៅ ក្នុងមាគ៌ារបស់អល់ឡោះ(សមរភូមិ)នោះ ទ្រង់នឹងមិនលុបបំបាត់ នូវអំពើល្អទាំងឡាយរបស់ពួកគេជាដាច់ខាត។
Verse 5
سَيَهْدِيهِمْ وَيُصْلِحُ بَالَهُمْ
Transliteration sayahdīhim wayuṣ'liḥu bālahum
Khmer ទ្រង់នឹងចង្អុលបង្ហាញពួកគេ និងកែលំអស្ថានភាពរបស់ ពួកគេ។
Verse 6
وَيُدْخِلُهُمُ ٱلْجَنَّةَ عَرَّفَهَا لَهُمْ
Transliteration wayud'khiluhumu l-janata ʿarrafahā lahum
Khmer ហើយទ្រង់នឹងបញ្ចូលពួកគេទៅក្នុងឋានសួគ៌ដែលទ្រង់បាន ណែនាំវាឱ្យពួកគេស្គាល់។
Verse 7
يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓا۟ إِن تَنصُرُوا۟ ٱللَّهَ يَنصُرْكُمْ وَيُثَبِّتْ أَقْدَامَكُمْ
Transliteration yāayyuhā alladhīna āmanū in tanṣurū l-laha yanṣur'kum wayuthabbit aqdāmakum
Khmer ឱបណ្ដាអ្នកមានជំនឿ. ប្រសិនបើពួកអ្នកជួយ(សាសនា) អល់ឡោះ គឺទ្រង់នឹងជួយពួកអ្នកវិញ ហើយទ្រង់នឹងពង្រឹងនូវ គោលជំហររបស់ពួកអ្នក។
Verse 8
وَٱلَّذِينَ كَفَرُوا۟ فَتَعْسًا لَّهُمْ وَأَضَلَّ أَعْمَـٰلَهُمْ
Transliteration wa-alladhīna kafarū fataʿsan lahum wa-aḍalla aʿmālahum
Khmer រីឯពួកដែលប្រឆាំងវិញ ការវិនាសនឹងធ្លាក់ទៅលើពួកគេ ហើយទ្រង់នឹងលុបបំបាត់នូវអំពើល្អទាំងឡាយរបស់ពួកគេ។
Verse 9
ذَٰلِكَ بِأَنَّهُمْ كَرِهُوا۟ مَآ أَنزَلَ ٱللَّهُ فَأَحْبَطَ أَعْمَـٰلَهُمْ
Transliteration dhālika bi-annahum karihū mā anzala l-lahu fa-aḥbaṭa aʿmālahum
Khmer នោះគឺដោយសារតែពួកគេបានស្អប់ខ្ពើមនូវអ្វីដែលអល់ឡោះ បានបញ្ចុះ(គម្ពីរគួរអាន)។ ដូចេ្នះ ទ្រង់នឹងរំលាយអំពើល្អទាំងឡាយ របស់ពួកគេ។
Verse 10
۞ أَفَلَمْ يَسِيرُوا۟ فِى ٱلْأَرْضِ فَيَنظُرُوا۟ كَيْفَ كَانَ عَـٰقِبَةُ ٱلَّذِينَ مِن قَبْلِهِمْ ۚ دَمَّرَ ٱللَّهُ عَلَيْهِمْ ۖ وَلِلْكَـٰفِرِينَ أَمْثَـٰلُهَا
Transliteration afalam yasīrū fī l-arḍi fayanẓurū kayfa kāna ʿāqibatu alladhīna min qablihim dammara l-lahu ʿalayhim walil'kāfirīna amthāluhā
Khmer ដូចេ្នះ តើពួកគេ(អារ៉ាប់ម៉ាក្កះ)មិនបានធ្វើដំណើរនៅ លើផែនដី និងពិនិត្យមើលទេឬ តើលទ្ធផលចុងក្រោយរបស់ពួក (ក្រុមអាដ និងសាមូដ)ដែលពីមុនពួកគេនោះយ៉ាងដូចមេ្ដចដែរ? អល់ឡោះបានបំផ្លាញពួកគេឱ្យខេ្ទចខ្ទី។ ហើយសម្រាប់ពួកដែល ប្រឆាំងវិញនឹងទទួលលទ្ធផលដូចគ្នាដែរ។
Verse 11
ذَٰلِكَ بِأَنَّ ٱللَّهَ مَوْلَى ٱلَّذِينَ ءَامَنُوا۟ وَأَنَّ ٱلْكَـٰفِرِينَ لَا مَوْلَىٰ لَهُمْ
Transliteration dhālika bi-anna l-laha mawlā alladhīna āmanū wa-anna l-kāfirīna lā mawlā lahum
Khmer នោះគឺដោយសារតែអល់ឡោះជាអ្នកគាំពារបណ្ដាអ្នក ដែលមានជំនឿ។ ហើយពិតប្រាកដណាស់ ពួកដែលប្រឆាំង ពួកគេ គ្មានអ្នកគាំពារឡើយ។
Verse 12
إِنَّ ٱللَّهَ يُدْخِلُ ٱلَّذِينَ ءَامَنُوا۟ وَعَمِلُوا۟ ٱلصَّـٰلِحَـٰتِ جَنَّـٰتٍ تَجْرِى مِن تَحْتِهَا ٱلْأَنْهَـٰرُ ۖ وَٱلَّذِينَ كَفَرُوا۟ يَتَمَتَّعُونَ وَيَأْكُلُونَ كَمَا تَأْكُلُ ٱلْأَنْعَـٰمُ وَٱلنَّارُ مَثْوًى لَّهُمْ
Transliteration inna l-laha yud'khilu alladhīna āmanū waʿamilū l-ṣāliḥāti jannātin tajrī min taḥtihā l-anhāru wa-alladhīna kafarū yatamattaʿūna wayakulūna kamā takulu l-anʿāmu wal-nāru mathwan lahum
Khmer ពិតប្រាកដណាស់ អល់ឡោះនឹងបញ្ចូលបណ្ដាអ្នកដែល មានជំនឿ និងបានសាងអំពើល្អត្រឹមត្រូវទៅក្នុងឋានសួគ៌ដែលមាន ទនេ្លជាច្រើនហូរពីក្រោមវា។ រីឯពួកដែលប្រឆាំងវិញ ពួកគេសោយ សុខ(នៅក្នុងលោកិយ)និងបរិភោគដូចជាសត្វពាហនៈស៊ីដូច្នោះ ដែរ។ ហើយនរកគឺជាកន្លែងជ្រកកោនសម្រាប់ពួកគេ។
Verse 13
وَكَأَيِّن مِّن قَرْيَةٍ هِىَ أَشَدُّ قُوَّةً مِّن قَرْيَتِكَ ٱلَّتِىٓ أَخْرَجَتْكَ أَهْلَكْنَـٰهُمْ فَلَا نَاصِرَ لَهُمْ
Transliteration waka-ayyin min qaryatin hiya ashaddu quwwatan min qaryatika allatī akhrajatka ahlaknāhum falā nāṣira lahum
Khmer ហើយមានអ្នកភូមិស្រុកជាច្រើនដែលពួកគេមានអំណាច ខ្លាំងក្លាជាងអ្នកភូមិស្រុករបស់អ្នក(មូហាំម៉ាត់)ទៅទៀតដែលពួក គេបានបណេ្ដញអ្នកចេញនោះ គឺយើងបានបំផ្លាញពួកគេ ហើយគ្មាន អ្នកណាម្នាក់ជួយពួកគេឡើយ។
Verse 14
أَفَمَن كَانَ عَلَىٰ بَيِّنَةٍ مِّن رَّبِّهِۦ كَمَن زُيِّنَ لَهُۥ سُوٓءُ عَمَلِهِۦ وَٱتَّبَعُوٓا۟ أَهْوَآءَهُم
Transliteration afaman kāna ʿalā bayyinatin min rabbihi kaman zuyyina lahu sūu ʿamalihi wa-ittabaʿū ahwāahum
Khmer ដូចេ្នះ តើអ្នកដែលស្ថិតលើភស្ដុតាងយ៉ាងច្បាស់លាស់ពី ម្ចាស់របស់គេ ដូចអ្នកដែលស្ហៃតនបានលំអសម្រាប់គេនូវអំពើ អាក្រក់របស់គេ និងពួកដែលបានធ្វើតាមចំណង់របស់ពួកគេឬ?
Verse 15
مَّثَلُ ٱلْجَنَّةِ ٱلَّتِى وُعِدَ ٱلْمُتَّقُونَ ۖ فِيهَآ أَنْهَـٰرٌ مِّن مَّآءٍ غَيْرِ ءَاسِنٍ وَأَنْهَـٰرٌ مِّن لَّبَنٍ لَّمْ يَتَغَيَّرْ طَعْمُهُۥ وَأَنْهَـٰرٌ مِّنْ خَمْرٍ لَّذَّةٍ لِّلشَّـٰرِبِينَ وَأَنْهَـٰرٌ مِّنْ عَسَلٍ مُّصَفًّى ۖ وَلَهُمْ فِيهَا مِن كُلِّ ٱلثَّمَرَٰتِ وَمَغْفِرَةٌ مِّن رَّبِّهِمْ ۖ كَمَنْ هُوَ خَـٰلِدٌ فِى ٱلنَّارِ وَسُقُوا۟ مَآءً حَمِيمًا فَقَطَّعَ أَمْعَآءَهُمْ
Transliteration mathalu l-janati allatī wuʿida l-mutaqūna fīhā anhārun min māin ghayri āsinin wa-anhārun min labanin lam yataghayyar ṭaʿmuhu wa-anhārun min khamrin ladhatin lilshāribīna wa-anhārun min ʿasalin muṣaffan walahum fīhā min kulli l-thamarāti wamaghfiratun min rabbihim kaman huwa khālidun fī l-nāri wasuqū māan ḥamīman faqaṭṭaʿa amʿāahum
Khmer លក្ខណៈរបស់ឋានសួគ៌ដែលគេបានសន្យាចំពោះបណ្ដា អ្នកដែលកោតខ្លាចអល់ឡោះ ដែលនៅក្នុងនោះមានទនេ្លជាច្រើន អំពីទឹកដែលមិនប្រែក្លិន និងរសជាតិ និងមានទនេ្លជាច្រើនអំពីទឹក ដោះគោដែលមិនប្រែប្រួលរសជាតិរបស់វា ហើយមានទនេ្លជាច្រើន អំពីសុរាដែលមានរសជាតិឆ្ងាញ់សម្រាប់អ្នកដែលទទួលទាន ហើយ និងមានទនេ្លជាច្រើនទៀតអំពីទឹកឃ្មុំដ៏បរិសុទ្ធ។ ហើយនៅក្នុងនោះ ដែរ ពួកគេមានផ្លែឈើគ្រប់ប្រភេទ និងមានការអភ័យទោសពី ម្ចាស់របស់ពួកគេនោះ តើវាដូចនឹងអ្នកដែលរស់ជាអមតៈនៅក្នុង ឋាននរក ហើយគេបានឱ្យពួកគេផឹកទឹកដ៏សែនក្ដៅ រួចវាបានកាត់ ផ្ដាច់ពោះវៀនរបស់ពួកគេឬ?
Verse 16
وَمِنْهُم مَّن يَسْتَمِعُ إِلَيْكَ حَتَّىٰٓ إِذَا خَرَجُوا۟ مِنْ عِندِكَ قَالُوا۟ لِلَّذِينَ أُوتُوا۟ ٱلْعِلْمَ مَاذَا قَالَ ءَانِفًا ۚ أُو۟لَـٰٓئِكَ ٱلَّذِينَ طَبَعَ ٱللَّهُ عَلَىٰ قُلُوبِهِمْ وَٱتَّبَعُوٓا۟ أَهْوَآءَهُمْ
Transliteration wamin'hum man yastamiʿu ilayka ḥattā idhā kharajū min ʿindika qālū lilladhīna ūtū l-ʿil'ma mādhā qāla ānifan ulāika alladhīna ṭabaʿa l-lahu ʿalā qulūbihim wa-ittabaʿū ahwāahum
Khmer ហើយនៅក្នុងចំណោមពួកគេ(ពួកពុតត្បុត)មានអ្នកដែល ស្ដាប់អ្នក(មូហាំម៉ាត់)។ លុះនៅពេលដែលពួកគេបានចាកចេញពី អ្នក ពួកគេបាននិយាយទៅកាន់បណ្ដាអ្នកដែលត្រូវគេផ្ដល់ចំណេះដឹង ឱ្យថាៈ តើគេ(មូហាំម៉ាត់)បាននិយាយអ្វីអំបាញ់មិញ? ពួកទាំងនោះ ហើយដែលអល់ឡោះបានបោះត្រាភ្ជិតទៅលើចិត្ដរបស់ពួកគេ និង ជាពួកដែលបានធ្វើតាមចំណង់របស់ពួកគេ។
Verse 17
وَٱلَّذِينَ ٱهْتَدَوْا۟ زَادَهُمْ هُدًى وَءَاتَىٰهُمْ تَقْوَىٰهُمْ
Transliteration wa-alladhīna ih'tadaw zādahum hudan waātāhum taqwāhum
Khmer ហើយបណ្ដាអ្នកដែលទទួលបានការចង្អុលបង្ហាញ ទ្រង់ បានបន្ថែមការចង្អុលបង្ហាញដល់ពួកគេ និងបានផ្ដល់ឱ្យពួកគេនូវការ កោតខ្លាចរបស់ពួកគេថែមទៀត។
Verse 18
فَهَلْ يَنظُرُونَ إِلَّا ٱلسَّاعَةَ أَن تَأْتِيَهُم بَغْتَةً ۖ فَقَدْ جَآءَ أَشْرَاطُهَا ۚ فَأَنَّىٰ لَهُمْ إِذَا جَآءَتْهُمْ ذِكْرَىٰهُمْ
Transliteration fahal yanẓurūna illā l-sāʿata an tatiyahum baghtatan faqad jāa ashrāṭuhā fa-annā lahum idhā jāathum dhik'rāhum
Khmer ដូចេ្នះ ពួកគេមិនរង់ចាំអ្វីក្រៅពីកាលកំណត់នៃថ្ងៃបរលោក ដែលនឹងមកដល់ពួកគេភ្លាមៗនោះឡើយ។ ហើយជាការពិតណាស់ សញ្ញាណទាំងឡាយរបស់វាក៏បានលេចឡើងហើយដែរ។ ដូចេ្នះ តើ ការភ្ញាក់រលឹករបស់ពួកគេមានប្រយោជន៍អ្វីសម្រាប់ពួកគេនៅពេល ដែលវា(ថ្ងៃបរលោក)បានមកដល់ពួកគេហើយនោះ?
Verse 19
فَٱعْلَمْ أَنَّهُۥ لَآ إِلَـٰهَ إِلَّا ٱللَّهُ وَٱسْتَغْفِرْ لِذَنۢبِكَ وَلِلْمُؤْمِنِينَ وَٱلْمُؤْمِنَـٰتِ ۗ وَٱللَّهُ يَعْلَمُ مُتَقَلَّبَكُمْ وَمَثْوَىٰكُمْ
Transliteration fa-iʿ'lam annahu lā ilāha illā l-lahu wa-is'taghfir lidhanbika walil'mu'minīna wal-mu'mināti wal-lahu yaʿlamu mutaqallabakum wamathwākum
Khmer ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)ដឹងថាៈ ពិតប្រាកដណាស់ គ្មាន ម្ចាស់ណាផេ្សងដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះ ឡើយ។ ហើយចូរអ្នកសុំអភ័យទោស(ពីអល់ឡោះ)ចំពោះបាបកម្ម របស់អ្នកនិង(បាបកម្ម)បណ្ដាអ្នកមានជំនឿប្រុស និងបណ្ដាអ្នកមាន ជំនឿស្រីចុះ។ ហើយអល់ឡោះដឹងនូវសកម្មភាពរបស់ពួកអ្នក និង កន្លែងស្នាក់នៅរបស់ពួកអ្នក។
Verse 20
وَيَقُولُ ٱلَّذِينَ ءَامَنُوا۟ لَوْلَا نُزِّلَتْ سُورَةٌ ۖ فَإِذَآ أُنزِلَتْ سُورَةٌ مُّحْكَمَةٌ وَذُكِرَ فِيهَا ٱلْقِتَالُ ۙ رَأَيْتَ ٱلَّذِينَ فِى قُلُوبِهِم مَّرَضٌ يَنظُرُونَ إِلَيْكَ نَظَرَ ٱلْمَغْشِىِّ عَلَيْهِ مِنَ ٱلْمَوْتِ ۖ فَأَوْلَىٰ لَهُمْ
Transliteration wayaqūlu alladhīna āmanū lawlā nuzzilat sūratun fa-idhā unzilat sūratun muḥ'kamatun wadhukira fīhā l-qitālu ra-ayta alladhīna fī qulūbihim maraḍun yanẓurūna ilayka naẓara l-maghshiyi ʿalayhi mina l-mawti fa-awlā lahum
Khmer ហើយបណ្ដាអ្នកដែលមានជំនឿនិយាយថាៈ ហេតុអ្វីបាន ជាគេមិនបញ្ចុះជំពូក(បង្គាប់ឱ្យពួកយើងធ្វើសង្គ្រាម)? តែនៅពេល ដែលជំពូកដ៏ច្បាស់លាស់ត្រូវបានគេបញ្ចុះនិងបទបញ្ជាធ្វើសង្គ្រាម ត្រូវបានគេរំលឹកនៅក្នុងវានោះ អ្នកនឹងបានឃើញពួកដែលមានជំងឺ ក្នុងចិត្ដរបស់ពួកគេ(ពួកពុតត្បុត)សម្លឹងមើលអ្នក(មូហាំម៉ាត់) ដូច ជាការសម្លឹងមើលរបស់អ្នកដែលជិតស្លាប់ដោយសារភ័យខ្លាចចំពោះ សេចក្ដីស្លាប់ដែរ។ ដូចេ្នះ ជាការល្អប្រសើរសម្រាប់ពួកគេ។
Verse 21
طَاعَةٌ وَقَوْلٌ مَّعْرُوفٌ ۚ فَإِذَا عَزَمَ ٱلْأَمْرُ فَلَوْ صَدَقُوا۟ ٱللَّهَ لَكَانَ خَيْرًا لَّهُمْ
Transliteration ṭāʿatun waqawlun maʿrūfun fa-idhā ʿazama l-amru falaw ṣadaqū l-laha lakāna khayran lahum
Khmer គឺការគោរពប្រតិបត្ដិតាមអល់ឡោះនិងការនិយាយស្ដីល្អ។ ហើយនៅពេលដែលបទបញ្ជាធ្វើសង្គ្រាមបានកំណត់(ពួក ពុតត្បុត បែរជាស្អប់ខ្ពើមវាទៅវិញ)។ តែប្រសិនបើពួកគេជឿជាក់ ចំពោះអល់ឡោះវិញនោះ វាជាការប្រសើរបំផុតសម្រាប់ពួកគេ។
Verse 22
فَهَلْ عَسَيْتُمْ إِن تَوَلَّيْتُمْ أَن تُفْسِدُوا۟ فِى ٱلْأَرْضِ وَتُقَطِّعُوٓا۟ أَرْحَامَكُمْ
Transliteration fahal ʿasaytum in tawallaytum an tuf'sidū fī l-arḍi watuqaṭṭiʿū arḥāmakum
Khmer ដូចេ្នះ តើពួកអ្នកនឹងទៅជាយ៉ាងណា ប្រសិនបើពួកអ្នក បែរចេញ(ពីការប្រតិបត្ដិតាមអល់ឡោះ)ទៅបង្កវិនាសកម្មនៅ លើផែនដី និងផ្ដាច់ចំណងសាច់ញាតិរបស់ពួកអ្នកវិញនោះ?
Verse 23
أُو۟لَـٰٓئِكَ ٱلَّذِينَ لَعَنَهُمُ ٱللَّهُ فَأَصَمَّهُمْ وَأَعْمَىٰٓ أَبْصَـٰرَهُمْ
Transliteration ulāika alladhīna laʿanahumu l-lahu fa-aṣammahum wa-aʿmā abṣārahum
Khmer ពួកទាំងនោះហើយដែលអល់ឡោះបានដាក់បណ្ដាសា ពួកគេ និងបានធ្វើឱ្យពួកគេថ្លង់ ហើយនិងធ្វើឱ្យភ្នែករបស់ពួកគេ ងងឹត។
Verse 24
أَفَلَا يَتَدَبَّرُونَ ٱلْقُرْءَانَ أَمْ عَلَىٰ قُلُوبٍ أَقْفَالُهَآ
Transliteration afalā yatadabbarūna l-qur'āna am ʿalā qulūbin aqfāluhā
Khmer ដូចេ្នះ តើពួកគេមិនគិតពិចារណាអំពី(អត្ថន័យ)គម្ពីរ គួរអានទេឬ? ឬនៅក្នុងចិត្ដរបស់ពួកគេត្រូវបិទជិត(មិនយល់អ្វី សោះអំពីគម្ពីរគួរអាន)?
Verse 25
إِنَّ ٱلَّذِينَ ٱرْتَدُّوا۟ عَلَىٰٓ أَدْبَـٰرِهِم مِّنۢ بَعْدِ مَا تَبَيَّنَ لَهُمُ ٱلْهُدَى ۙ ٱلشَّيْطَـٰنُ سَوَّلَ لَهُمْ وَأَمْلَىٰ لَهُمْ
Transliteration inna alladhīna ir'taddū ʿalā adbārihim min baʿdi mā tabayyana lahumu l-hudā l-shayṭānu sawwala lahum wa-amlā lahum
Khmer ពិតប្រាកដណាស់ ពួកដែលបានបែរខ្នងរបស់ពួកគេ(ចេញ ពីសាសនាអ៊ីស្លាម)បន្ទាប់ពីការចង្អុលបង្ហាញបានបញ្ជាក់យ៉ាងច្បាស់ ចំពោះពួកគេហើយនោះ គឺស្ហៃតនបានលំអ(បាបកម្ម)សម្រាប់ពួក គេ ហើយវាបានពន្យារនូវក្ដីស្រមើស្រមៃរបស់ពួកគេ។
Verse 26
ذَٰلِكَ بِأَنَّهُمْ قَالُوا۟ لِلَّذِينَ كَرِهُوا۟ مَا نَزَّلَ ٱللَّهُ سَنُطِيعُكُمْ فِى بَعْضِ ٱلْأَمْرِ ۖ وَٱللَّهُ يَعْلَمُ إِسْرَارَهُمْ
Transliteration dhālika bi-annahum qālū lilladhīna karihū mā nazzala l-lahu sanuṭīʿukum fī baʿḍi l-amri wal-lahu yaʿlamu is'rārahum
Khmer នោះគឺដោយសារតែពួកគេ(ពួកពុតត្បុត)បាននិយាយ ទៅកាន់ពួក(យ៉ាហ៊ូទី)ដែលបានស្អប់ខ្ពើមនូវអ្វីដែលអល់ឡោះបាន បញ្ចុះ(ឱ្យមូហាំម៉ាត់)ថាៈ ពួកយើងនឹងប្រតិបត្ដិតាមពួកអ្នកនូវ កិច្ចការមួយចំនួនប៉ុណ្ណោះ។ ហើយអល់ឡោះដឹងនូវអាថ៌កំបាំង ទាំងឡាយរបស់ពួកគេ។
Verse 27
فَكَيْفَ إِذَا تَوَفَّتْهُمُ ٱلْمَلَـٰٓئِكَةُ يَضْرِبُونَ وُجُوهَهُمْ وَأَدْبَـٰرَهُمْ
Transliteration fakayfa idhā tawaffathumu l-malāikatu yaḍribūna wujūhahum wa-adbārahum
Khmer ដូចេ្នះ នៅពេលដែលម៉ាឡាអ៊ីកាត់យកជីវិតពួកគេ ដោយ វាយមុខរបស់ពួកគេ និងខ្នងរបស់ពួកគេនោះ តើយ៉ាងដូចមេ្ដចវិញ?
Verse 28
ذَٰلِكَ بِأَنَّهُمُ ٱتَّبَعُوا۟ مَآ أَسْخَطَ ٱللَّهَ وَكَرِهُوا۟ رِضْوَٰنَهُۥ فَأَحْبَطَ أَعْمَـٰلَهُمْ
Transliteration dhālika bi-annahumu ittabaʿū mā askhaṭa l-laha wakarihū riḍ'wānahu fa-aḥbaṭa aʿmālahum
Khmer នោះគឺដោយសារតែពួកគេធ្វើតាមអ្វីដែលធ្វើឱ្យអល់ឡោះ ខឹង។ ហើយពួកគេបានស្អប់ខ្ពើមចំពោះការយល់ព្រមរបស់ទ្រង់។ ដូចេ្នះ ទ្រង់ក៏លុបបំបាត់អំពើល្អរបស់ពួកគេ។
Verse 29
أَمْ حَسِبَ ٱلَّذِينَ فِى قُلُوبِهِم مَّرَضٌ أَن لَّن يُخْرِجَ ٱللَّهُ أَضْغَـٰنَهُمْ
Transliteration am ḥasiba alladhīna fī qulūbihim maraḍun an lan yukh'rija l-lahu aḍghānahum
Khmer ឬមួយពួកដែលមានជំងឺនៅក្នុងចិត្ដរបស់ពួកគេគិតថាៈ អល់ឡោះនឹងមិនលាតត្រដាងនូវការគុំគួនឈ្នានីសរបស់ពួកគេ (ចំពោះអ្នកមានជំនឿ)ទេឬ?
Verse 30
وَلَوْ نَشَآءُ لَأَرَيْنَـٰكَهُمْ فَلَعَرَفْتَهُم بِسِيمَـٰهُمْ ۚ وَلَتَعْرِفَنَّهُمْ فِى لَحْنِ ٱلْقَوْلِ ۚ وَٱللَّهُ يَعْلَمُ أَعْمَـٰلَكُمْ
Transliteration walaw nashāu la-araynākahum falaʿaraftahum bisīmāhum walataʿrifannahum fī laḥni l-qawli wal-lahu yaʿlamu aʿmālakum
Khmer ហើយប្រសិនបើយើងមានចេតនា យើងពិតជានឹងបង្ហាញ ឱ្យអ្នកឃើញពួកគេ ហើយអ្នកពិតជានឹងស្គាល់ពួកគេតាមរយៈសញ្ញា (ពុតត្បុត)របស់ពួកគេជាមិនខាន។ ហើយអ្នកពិតជានឹងស្គាល់ពួក គេទៀតតាមរយៈអត្ថន័យនៃពាក្យសំដីរបស់ពួកគេ។ ហើយ អល់ឡោះដឹងនូវទង្វើរបស់ពួកអ្នក។
Verse 31
وَلَنَبْلُوَنَّكُمْ حَتَّىٰ نَعْلَمَ ٱلْمُجَـٰهِدِينَ مِنكُمْ وَٱلصَّـٰبِرِينَ وَنَبْلُوَا۟ أَخْبَارَكُمْ
Transliteration walanabluwannakum ḥattā naʿlama l-mujāhidīna minkum wal-ṣābirīna wanabluwā akhbārakum
Khmer ហើយយើងប្រាកដជានឹងសាកល្បងពួកអ្នក ដើម្បីយើង ដឹងនូវបណ្ដាអ្នកដែលតស៊ូ(ក្នុងសង្គ្រាម)និងបណ្ដាអ្នកដែលអត់ធ្មត់ ក្នុងចំណោមពួកអ្នក ព្រមទាំងយើងសាកល្បងចំពោះស្ថានភាពរបស់ ពួកអ្នក។
Verse 32
إِنَّ ٱلَّذِينَ كَفَرُوا۟ وَصَدُّوا۟ عَن سَبِيلِ ٱللَّهِ وَشَآقُّوا۟ ٱلرَّسُولَ مِنۢ بَعْدِ مَا تَبَيَّنَ لَهُمُ ٱلْهُدَىٰ لَن يَضُرُّوا۟ ٱللَّهَ شَيْـًٔا وَسَيُحْبِطُ أَعْمَـٰلَهُمْ
Transliteration inna alladhīna kafarū waṣaddū ʿan sabīli l-lahi washāqqū l-rasūla min baʿdi mā tabayyana lahumu l-hudā lan yaḍurrū l-laha shayan wasayuḥ'biṭu aʿmālahum
Khmer ពិតប្រាកដណាស់ ពួកដែលបានប្រឆាំង និងបានរារាំងអ្នក ដទៃពីមាគ៌ារបស់អល់ឡោះ ហើយនិងបានប្រឆាំងនឹងអ្នកនាំសារ បន្ទាប់ពីមានការចង្អុលបង្ហាញបានបញ្ជាក់យ៉ាងច្បាស់ ហើយនោះ ពួកគេមិនអាចបង្កគ្រោះថ្នាក់អ្វីដល់អល់ឡោះឡើយ។ ហើយទ្រង់ នឹងលុបបំបាត់អំពើល្អរបស់ពួកគេ។
Verse 33
۞ يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓا۟ أَطِيعُوا۟ ٱللَّهَ وَأَطِيعُوا۟ ٱلرَّسُولَ وَلَا تُبْطِلُوٓا۟ أَعْمَـٰلَكُمْ
Transliteration yāayyuhā alladhīna āmanū aṭīʿū l-laha wa-aṭīʿū l-rasūla walā tub'ṭilū aʿmālakum
Khmer ឱបណ្ដាអ្នកដែលមានជំនឿ. ចូរពួកអ្នកប្រតិបត្ដិតាម អល់ឡោះ និងប្រតិបត្ដិតាមអ្នកនាំសារចុះ និងកុំធ្វើឱ្យខូចអំពើល្អ របស់ពួកអ្នកឱ្យសោះ។
Verse 34
إِنَّ ٱلَّذِينَ كَفَرُوا۟ وَصَدُّوا۟ عَن سَبِيلِ ٱللَّهِ ثُمَّ مَاتُوا۟ وَهُمْ كُفَّارٌ فَلَن يَغْفِرَ ٱللَّهُ لَهُمْ
Transliteration inna alladhīna kafarū waṣaddū ʿan sabīli l-lahi thumma mātū wahum kuffārun falan yaghfira l-lahu lahum
Khmer ពិតប្រាកដណាស់ ពួកដែលបានប្រឆាំង និងបានរារាំងអ្នក ដទៃពីមាគ៌ារបស់អល់ឡោះ ក្រោយមកពួកគេបានស្លាប់ក្នុងពេល ដែលពួកគេជាពួកប្រឆាំងនោះ គឺអល់ឡោះមិនអភ័យទោសឱ្យ ពួកគេជាដាច់ខាត។
Verse 35
فَلَا تَهِنُوا۟ وَتَدْعُوٓا۟ إِلَى ٱلسَّلْمِ وَأَنتُمُ ٱلْأَعْلَوْنَ وَٱللَّهُ مَعَكُمْ وَلَن يَتِرَكُمْ أَعْمَـٰلَكُمْ
Transliteration falā tahinū watadʿū ilā l-salmi wa-antumu l-aʿlawna wal-lahu maʿakum walan yatirakum aʿmālakum
Khmer ដូចេ្នះ ចូរពួកអ្នកកុំទន់ជ្រាយ និងកុំអំពាវនាវទៅរកសន្ដិ-ភាព(ជាមួយពួកសត្រូវ) ខណៈដែលពួកអ្នកជាអ្នកដែលមានប្រៀប ជាងពួកគេឱ្យសោះ។ ហើយអល់ឡោះនៅជាមួយពួកអ្នកជានិច្ច ហើយទ្រង់មិនកាត់បន្ថយអំពើល្អរបស់ពួកអ្នកជាដាច់ខាត។
Verse 36
إِنَّمَا ٱلْحَيَوٰةُ ٱلدُّنْيَا لَعِبٌ وَلَهْوٌ ۚ وَإِن تُؤْمِنُوا۟ وَتَتَّقُوا۟ يُؤْتِكُمْ أُجُورَكُمْ وَلَا يَسْـَٔلْكُمْ أَمْوَٰلَكُمْ
Transliteration innamā l-ḥayatu l-dun'yā laʿibun walahwun wa-in tu'minū watattaqū yu'tikum ujūrakum walā yasalkum amwālakum
Khmer តាមពិត ការរស់នៅក្នុងលោកិយនេះ គឺគ្រាន់តែជាការ លេងសើច និងជាការបោកប្រាស់ប៉ុណ្ណោះ។ តែប្រសិនបើពួកអ្នក មានជំនឿ និងកោតខ្លាចអល់ឡោះវិញនោះ ទ្រង់នឹងប្រទានឱ្យ ពួកអ្នកនូវផលបុណ្យរបស់ពួកអ្នក ហើយទ្រង់មិនសុំពីពួកអ្នក (ឱ្យបរិច្ចាគទាន)នូវទ្រព្យសម្បត្ដិទាំងអស់របស់ពួកអ្នកឡើយ។
Verse 37
إِن يَسْـَٔلْكُمُوهَا فَيُحْفِكُمْ تَبْخَلُوا۟ وَيُخْرِجْ أَضْغَـٰنَكُمْ
Transliteration in yasalkumūhā fayuḥ'fikum tabkhalū wayukh'rij aḍghānakum
Khmer ប្រសិនបើទ្រង់សុំវាពីពួកអ្នក រួចទទូចសុំពីពួកអ្នក(ឱ្យ បរិច្ចាគទានទាំងអស់)នោះ ពួកអ្នកនឹងកំណាញ់ ហើយទ្រង់នឹង លាតត្រដាងនូវរាល់ការកំណាញ់ឈ្នានីសរបស់ពួកអ្នកជាមិនខាន។
Verse 38
هَـٰٓأَنتُمْ هَـٰٓؤُلَآءِ تُدْعَوْنَ لِتُنفِقُوا۟ فِى سَبِيلِ ٱللَّهِ فَمِنكُم مَّن يَبْخَلُ ۖ وَمَن يَبْخَلْ فَإِنَّمَا يَبْخَلُ عَن نَّفْسِهِۦ ۚ وَٱللَّهُ ٱلْغَنِىُّ وَأَنتُمُ ٱلْفُقَرَآءُ ۚ وَإِن تَتَوَلَّوْا۟ يَسْتَبْدِلْ قَوْمًا غَيْرَكُمْ ثُمَّ لَا يَكُونُوٓا۟ أَمْثَـٰلَكُم
Transliteration hāantum hāulāi tud'ʿawna litunfiqū fī sabīli l-lahi faminkum man yabkhalu waman yabkhal fa-innamā yabkhalu ʿan nafsihi wal-lahu l-ghaniyu wa-antumu l-fuqarāu wa-in tatawallaw yastabdil qawman ghayrakum thumma lā yakūnū amthālakum
Khmer ឱអ្នកទាំងអស់គ្នា(អ្នកមានជំនឿ). ពួកអ្នកត្រូវគេអំពាវ នាវឱ្យបរិច្ចាគក្នុងមាគ៌ារបស់អល់ឡោះ តែក្នុងចំណោមពួកអ្នកមាន អ្នកដែលកំណាញ់។ ហើយអ្នកណាដែលកំណាញ់ ពិតប្រាកដណាស់ គេកំណាញ់ចំពោះខ្លួនឯងប៉ុណ្ណោះ។ ហើយអល់ឡោះមហាមានលើស លប់ រីឯពួកអ្នកវិញជាអ្នកដែលក្រខ្សត់។ តែប្រសិនបើពួកអ្នកបែរ ចេញ(ពីភាពមានជំនឿទ្រង់នឹងបំផ្លាញពួកអ្នក) ទ្រង់នឹងប្ដូរក្រុម មួយផេ្សងទៀតក្រៅពីពួកអ្នក បន្ទាប់មកពួកគេទាំងនោះនឹងមិន មានលក្ខណៈដូចពួកអ្នកឡើយ។
Read Surah Muhammad in another language
- English (word by word)
- Albanian
- Amazigh
- Amharic
- Assamese
- Azerbaijani
- Bambara
- Bangla
- Bosnian
- Bulgarian
- Chechen
- Chinese
- Czech
- Dari
- Dhivehi
- Dutch
- Finnish
- French
- German
- Gujarati
- Hausa
- Hebrew
- Hindi
- Indonesian
- Italian
- Japanese
- Kannada
- Kazakh
- Kinyarwanda
- Korean
- Kurdish
- Luganda
- Malay
- Malayalam
- Maranao
- Marathi
- Nepali
- Norwegian
- Oromo
- Pashto
- Persian
- Polish
- Portuguese
- Romanian
- Russian
- Sindhi
- Sinhala
- Somali
- Spanish
- Swahili
- Swedish
- Tagalog
- Tajik
- Tamil
- Tatar
- Telugu
- Thai
- Turkish
- Ukrainian
- Urdu
- Uyghur
- Uzbek
- Vietnamese
- Yao
- Yoruba
All 114 surahs in Khmer: the Qur’an in Khmer.
Khmer translation: Cambodian Muslim Community Development, from Quran.com. Transliteration: Quran.com. Recitation: Mishary Alafasy, from EveryAyah.com. MyDugsi is a learning aid, not a replacement for a qualified teacher.