Surah At-Taghabun in Khmer: translation and audio
Surah 64 · التغابن · The Mutual Disillusion · 18 verses
Surah At-Taghabun verse by verse: the Arabic with a recitation you can repeat, the transliteration, and the Khmer translation by Cambodian Muslim Community Development. For the meaning of every word, see Surah At-Taghabun word by word in English.
Verse 1
يُسَبِّحُ لِلَّهِ مَا فِى ٱلسَّمَـٰوَٰتِ وَمَا فِى ٱلْأَرْضِ ۖ لَهُ ٱلْمُلْكُ وَلَهُ ٱلْحَمْدُ ۖ وَهُوَ عَلَىٰ كُلِّ شَىْءٍ قَدِيرٌ
Transliteration yusabbiḥu lillahi mā fī l-samāwāti wamā fī l-arḍi lahu l-mul'ku walahu l-ḥamdu wahuwa ʿalā kulli shayin qadīrun
Khmer អ្វីដែលមាននៅលើមេឃជាច្រើនជាន់ និងអ្វីដែលមាននៅ លើផែនដីលើកតម្កើងចំពោះអល់ឡោះ។ អំណាចគ្រប់គ្រងគឺជា កម្មសិទ្ធិរបស់ទ្រង់ ហើយរាល់ការសរសើរក៏ជាកម្មសិទ្ធិរបស់ទ្រង់ ដែរ។ ហើយទ្រង់មានអានុភាពលើអ្វីៗទាំងអស់។
Verse 2
هُوَ ٱلَّذِى خَلَقَكُمْ فَمِنكُمْ كَافِرٌ وَمِنكُم مُّؤْمِنٌ ۚ وَٱللَّهُ بِمَا تَعْمَلُونَ بَصِيرٌ
Transliteration huwa alladhī khalaqakum faminkum kāfirun waminkum mu'minun wal-lahu bimā taʿmalūna baṣīrun
Khmer ទ្រង់ជាអ្នកដែលបានបង្កើតពួកអ្នក។ ហើយពួកអ្នកមួយ ចំនួនជាអ្នកគ្មានជំនឿ និងមួយចំនួនទៀតជាអ្នកមានជំនឿ។ ហើយ អល់ឡោះឃើញបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។
Verse 3
خَلَقَ ٱلسَّمَـٰوَٰتِ وَٱلْأَرْضَ بِٱلْحَقِّ وَصَوَّرَكُمْ فَأَحْسَنَ صُوَرَكُمْ ۖ وَإِلَيْهِ ٱلْمَصِيرُ
Transliteration khalaqa l-samāwāti wal-arḍa bil-ḥaqi waṣawwarakum fa-aḥsana ṣuwarakum wa-ilayhi l-maṣīru
Khmer ទ្រង់បានបង្កើតមេឃជាច្រើនជាន់ និងផែនដីដោយពិត ប្រាកដ ហើយទ្រង់បានបង្កើតរូបរាងពួកអ្នកនិងបានធ្វើឱ្យរូបរាង របស់ពួកអ្នកល្អស្អាត។ ហើយចំពោះទ្រង់តែមួយគត់ដែលត្រូវវិល ត្រឡប់។
Verse 4
يَعْلَمُ مَا فِى ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ وَيَعْلَمُ مَا تُسِرُّونَ وَمَا تُعْلِنُونَ ۚ وَٱللَّهُ عَلِيمٌۢ بِذَاتِ ٱلصُّدُورِ
Transliteration yaʿlamu mā fī l-samāwāti wal-arḍi wayaʿlamu mā tusirrūna wamā tuʿ'linūna wal-lahu ʿalīmun bidhāti l-ṣudūri
Khmer ទ្រង់ដឹងបំផុតនូវអ្វីដែលមាននៅលើមេឃជាច្រើនជាន់ និង នៅលើផែនដី។ ហើយទ្រង់ក៏ដឹងបំផុតនូវអ្វីដែលពួកអ្នកលាក់បាំង និងអ្វីដែលពួកអ្នកលាតត្រដាងដែរ។ ហើយអល់ឡោះដឹងបំផុតនូវ អ្វីដែលមាននៅក្នុងចិត្ដ។
Verse 5
أَلَمْ يَأْتِكُمْ نَبَؤُا۟ ٱلَّذِينَ كَفَرُوا۟ مِن قَبْلُ فَذَاقُوا۟ وَبَالَ أَمْرِهِمْ وَلَهُمْ عَذَابٌ أَلِيمٌ
Transliteration alam yatikum naba-u alladhīna kafarū min qablu fadhāqū wabāla amrihim walahum ʿadhābun alīmun
Khmer តើដំណឹងរបស់ពួកដែលប្រឆាំងកាលពីមុនមិនបានមកដល់ ពួកអ្នកទេឬ? ពួកគេបានភ្លក្សនូវលទ្ធផលចុងក្រោយដ៏អាក្រក់របស់ ពួកគេ។ ហើយពួកគេនឹងទទួលទារុណកម្មដ៏សែនឈឺចាប់។
Verse 6
ذَٰلِكَ بِأَنَّهُۥ كَانَت تَّأْتِيهِمْ رُسُلُهُم بِٱلْبَيِّنَـٰتِ فَقَالُوٓا۟ أَبَشَرٌ يَهْدُونَنَا فَكَفَرُوا۟ وَتَوَلَّوا۟ ۚ وَّٱسْتَغْنَى ٱللَّهُ ۚ وَٱللَّهُ غَنِىٌّ حَمِيدٌ
Transliteration dhālika bi-annahu kānat tatīhim rusuluhum bil-bayināti faqālū abasharun yahdūnanā fakafarū watawallaw wa-is'taghnā l-lahu wal-lahu ghaniyyun ḥamīdun
Khmer នោះគឺដោយសារតែបណ្ដាអ្នកនាំសាររបស់ពួកគេបាននាំ ភស្ដុតាងដ៏ច្បាស់លាស់ជាច្រើនមកដល់ពួកគេ តែពួកគេបែរជា និយាយថាៈ គ្រាន់តែជាមនុស្សធម្មតាអាចចង្អុលបង្ហាញពួកយើង បានឬ¤? ហើយពួកគេក៏បានប្រឆាំង និងបានបែរចេញ(ពីការពិត)។ ប៉ុន្ដែអល់ឡោះមិនត្រូវការពួកគេឡើយ។ ហើយអល់ឡោះមហា មានលើសលុប ជាទីកោតសរសើរបំផុត។
Verse 7
زَعَمَ ٱلَّذِينَ كَفَرُوٓا۟ أَن لَّن يُبْعَثُوا۟ ۚ قُلْ بَلَىٰ وَرَبِّى لَتُبْعَثُنَّ ثُمَّ لَتُنَبَّؤُنَّ بِمَا عَمِلْتُمْ ۚ وَذَٰلِكَ عَلَى ٱللَّهِ يَسِيرٌ
Transliteration zaʿama alladhīna kafarū an lan yub'ʿathū qul balā warabbī latub'ʿathunna thumma latunabba-unna bimā ʿamil'tum wadhālika ʿalā l-lahi yasīrun
Khmer ពួកដែលប្រឆាំងបានគិតថាៈ ពួកគេនឹងមិនត្រូវបានគេធ្វើ ឱ្យរស់ឡើងវិញឡើយ។ ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ មិនមែន ដូច្នោះទេ សូមស្បថនឹងម្ចាស់របស់ខ្ញុំ ពួកអ្នកពិតជានឹងត្រូវគេធ្វើឱ្យ រស់ឡើងវិញ បន្ទាប់មកពួកអ្នកនឹងត្រូវគេប្រាប់ឱ្យដឹងនូវអ្វីដែលពួក អ្នកធ្លាប់បានប្រព្រឹត្ដ។ ហើយទាំងនោះគឺជាការងាយស្រួលបំផុត ចំពោះអល់ឡោះ។
Verse 8
فَـَٔامِنُوا۟ بِٱللَّهِ وَرَسُولِهِۦ وَٱلنُّورِ ٱلَّذِىٓ أَنزَلْنَا ۚ وَٱللَّهُ بِمَا تَعْمَلُونَ خَبِيرٌ
Transliteration faāminū bil-lahi warasūlihi wal-nūri alladhī anzalnā wal-lahu bimā taʿmalūna khabīrun
Khmer ហើយចូរពួកអ្នក(ពួកមូស្ហរីគីន)មានជំនឿលើអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់(មូហាំម៉ាត់) ហើយនិងពន្លឺ(គម្ពីរគួរអាន) ដែលយើងបានបញ្ចុះមក។ ហើយអល់ឡោះដឹងជ្រួតជ្រាបនូវអ្វីដែល ពួកអ្នកប្រព្រឹត្ដ។
Verse 9
يَوْمَ يَجْمَعُكُمْ لِيَوْمِ ٱلْجَمْعِ ۖ ذَٰلِكَ يَوْمُ ٱلتَّغَابُنِ ۗ وَمَن يُؤْمِنۢ بِٱللَّهِ وَيَعْمَلْ صَـٰلِحًا يُكَفِّرْ عَنْهُ سَيِّـَٔاتِهِۦ وَيُدْخِلْهُ جَنَّـٰتٍ تَجْرِى مِن تَحْتِهَا ٱلْأَنْهَـٰرُ خَـٰلِدِينَ فِيهَآ أَبَدًا ۚ ذَٰلِكَ ٱلْفَوْزُ ٱلْعَظِيمُ
Transliteration yawma yajmaʿukum liyawmi l-jamʿi dhālika yawmu l-taghābuni waman yu'min bil-lahi wayaʿmal ṣāliḥan yukaffir ʿanhu sayyiātihi wayud'khil'hu jannātin tajrī min taḥtihā l-anhāru khālidīna fīhā abadan dhālika l-fawzu l-ʿaẓīmu
Khmer (ចូរចងចាំ)នៅថ្ងៃដែលទ្រង់នឹងប្រមូលផ្ដុំពួកអ្នកនៅថ្ងៃ ប្រមូលផ្ដុំ(ដើម្បីជំនុំជំរះ)។ នោះគឺជាថ្ងៃដែលស្ដែងចេញពីភាពខាត បង់ និងភាពចំណេញ។ ហើយអ្នកណាដែលមានជំនឿលើអល់ឡោះ និងសាងអំពើល្អត្រឹមត្រូវនោះ ទ្រង់នឹងលុបបំបាត់ពីគេនូវបាបកម្ម ទាំងឡាយរបស់គេ និងបញ្ចូលគេទៅក្នុងឋានសួគ៌ដែលមានទនេ្ល ជាច្រើនហូរពីក្រោមវា ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។ នោះគឺ ជាជោគជ័យមួយដ៏ធំបំផុត។
Verse 10
وَٱلَّذِينَ كَفَرُوا۟ وَكَذَّبُوا۟ بِـَٔايَـٰتِنَآ أُو۟لَـٰٓئِكَ أَصْحَـٰبُ ٱلنَّارِ خَـٰلِدِينَ فِيهَا ۖ وَبِئْسَ ٱلْمَصِيرُ
Transliteration wa-alladhīna kafarū wakadhabū biāyātinā ulāika aṣḥābu l-nāri khālidīna fīhā wabi'sa l-maṣīru
Khmer រីឯពួកដែលប្រឆាំង និងបានបដិសេធនឹងភស្ដុតាងៗរបស់ យើង ពួកទាំងនោះគឺជាពួកនរក ដោយពួកគេស្ថិតនៅក្នុងនោះជា អមតៈ និងជាកន្លែងវិលត្រឡប់ដ៏អាក្រក់បំផុត។
Verse 11
مَآ أَصَابَ مِن مُّصِيبَةٍ إِلَّا بِإِذْنِ ٱللَّهِ ۗ وَمَن يُؤْمِنۢ بِٱللَّهِ يَهْدِ قَلْبَهُۥ ۚ وَٱللَّهُ بِكُلِّ شَىْءٍ عَلِيمٌ
Transliteration mā aṣāba min muṣībatin illā bi-idh'ni l-lahi waman yu'min bil-lahi yahdi qalbahu wal-lahu bikulli shayin ʿalīmun
Khmer គ្មានអ្នកណាម្នាក់ទទួលរងគ្រោះថ្នាក់ឡើយ លើកលែងតែ មានការអនុញ្ញាតរបស់អល់ឡោះ។ ហើយអ្នកណាដែលមានជំនឿ លើអល់ឡោះ ទ្រង់នឹងចង្អុលបង្ហាញដល់ដួងចិត្ដរបស់គេ។ ហើយ អល់ឡោះដឹងបំផុតនូវអ្វីៗទាំងអស់។
Verse 12
وَأَطِيعُوا۟ ٱللَّهَ وَأَطِيعُوا۟ ٱلرَّسُولَ ۚ فَإِن تَوَلَّيْتُمْ فَإِنَّمَا عَلَىٰ رَسُولِنَا ٱلْبَلَـٰغُ ٱلْمُبِينُ
Transliteration wa-aṭīʿū l-laha wa-aṭīʿū l-rasūla fa-in tawallaytum fa-innamā ʿalā rasūlinā l-balāghu l-mubīnu
Khmer ហើយចូរពួកអ្នកប្រតិបត្ដិតាមអល់ឡោះ និងប្រតិបត្ដិតាម អ្នកនាំសារ(មូហាំម៉ាត់)។ តែប្រសិនបើពួកអ្នកងាកចេញវិញនោះ ពិតប្រាកដណាស់កាតព្វកិច្ចអ្នកនាំសាររបស់យើងគ្រាន់តែជាអ្នក ផ្សព្វផ្សាយសារដ៏ច្បាស់លាស់ប៉ុណ្ណោះ។
Verse 13
ٱللَّهُ لَآ إِلَـٰهَ إِلَّا هُوَ ۚ وَعَلَى ٱللَّهِ فَلْيَتَوَكَّلِ ٱلْمُؤْمِنُونَ
Transliteration al-lahu lā ilāha illā huwa waʿalā l-lahi falyatawakkali l-mu'minūna
Khmer អល់ឡោះជាម្ចាស់ ដែលគ្មានម្ចាស់ណាត្រូវគេគោរព សក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ហើយចំពោះអល់ឡោះតែ មួយគត់ ដែលបណ្ដាអ្នកមានជំនឿប្រគល់ការទុកចិត្ដ។
Verse 14
يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓا۟ إِنَّ مِنْ أَزْوَٰجِكُمْ وَأَوْلَـٰدِكُمْ عَدُوًّا لَّكُمْ فَٱحْذَرُوهُمْ ۚ وَإِن تَعْفُوا۟ وَتَصْفَحُوا۟ وَتَغْفِرُوا۟ فَإِنَّ ٱللَّهَ غَفُورٌ رَّحِيمٌ
Transliteration yāayyuhā alladhīna āmanū inna min azwājikum wa-awlādikum ʿaduwwan lakum fa-iḥ'dharūhum wa-in taʿfū wataṣfaḥū wataghfirū fa-inna l-laha ghafūrun raḥīmun
Khmer ឱបណ្ដាអ្នកដែលមានជំនឿ. ពិតប្រាកដណាស់ភរិយា របស់ពួកអ្នក និងកូនចៅរបស់ពួកអ្នកមួយចំនួនជាសត្រូវរបស់ពួក អ្នក។ ដូចេ្នះ ចូរពួកអ្នកប្រុងប្រយ័ត្នចំពោះពួកគេ។ ប៉ុន្ដែបើពួកអ្នក អធ្យាស្រ័យ និងសណ្ដោសប្រណី ហើយនិងអភ័យទោសដល់ពួកគេ នោះ គឺពិតប្រាកដណាស់ អល់ឡោះមហាអភ័យទោស មហា អាណិតស្រឡាញ់។
Verse 15
إِنَّمَآ أَمْوَٰلُكُمْ وَأَوْلَـٰدُكُمْ فِتْنَةٌ ۚ وَٱللَّهُ عِندَهُۥٓ أَجْرٌ عَظِيمٌ
Transliteration innamā amwālukum wa-awlādukum fit'natun wal-lahu ʿindahu ajrun ʿaẓīmun
Khmer តាមពិតទ្រព្យសម្បត្ដិរបស់ពួកអ្នក និងកូនចៅរបស់ពួក អ្នក គឺគ្រាន់តែជាការសាកល្បង(ចំពោះពួកអ្នក)ប៉ុណ្ណោះ។ ហើយ អល់ឡោះមានការតបស្នងផលបុណ្យដ៏ធំធេង។
Verse 16
فَٱتَّقُوا۟ ٱللَّهَ مَا ٱسْتَطَعْتُمْ وَٱسْمَعُوا۟ وَأَطِيعُوا۟ وَأَنفِقُوا۟ خَيْرًا لِّأَنفُسِكُمْ ۗ وَمَن يُوقَ شُحَّ نَفْسِهِۦ فَأُو۟لَـٰٓئِكَ هُمُ ٱلْمُفْلِحُونَ
Transliteration fa-ittaqū l-laha mā is'taṭaʿtum wa-is'maʿū wa-aṭīʿū wa-anfiqū khayran li-anfusikum waman yūqa shuḥḥa nafsihi fa-ulāika humu l-muf'liḥūna
Khmer ដូចេ្នះ ចូរពួកអ្នកកោតខ្លាចអល់ឡោះទៅតាមលទ្ធភាព របស់ពួកអ្នក ហើយចូរពួកអ្នកស្ដាប់ និងប្រតិបត្ដិតាម(អ្នកនាំសារ) ហើយនិងបរិច្ចាគទ្រព្យសម្បត្ដិ វាគឺជាការប្រសើរសម្រាប់ពួកអ្នក ផ្ទាល់។ អ្នកណាហើយដែលរក្សាខ្លួនចេញពីភាពកំណាញ់ អ្នកទាំង នោះគឺជាអ្នកដែលទទួលបានជោគជ័យ។
Verse 17
إِن تُقْرِضُوا۟ ٱللَّهَ قَرْضًا حَسَنًا يُضَـٰعِفْهُ لَكُمْ وَيَغْفِرْ لَكُمْ ۚ وَٱللَّهُ شَكُورٌ حَلِيمٌ
Transliteration in tuq'riḍū l-laha qarḍan ḥasanan yuḍāʿif'hu lakum wayaghfir lakum wal-lahu shakūrun ḥalīmun
Khmer ប្រសិនបើពួកអ្នកឱ្យអល់ឡោះខ្ចីនូវកម្ចីមួយដ៏ល្អប្រពៃ (បរិច្ចាគទ្រព្យសម្បត្ដិក្នុងមាគា៌អល់ឡោះ)នោះ ទ្រង់នឹងបន្ថែមវា សម្រាប់ពួកអ្នកវិញទេ្វដង ហើយទ្រង់នឹងអភ័យទោសឱ្យពួកអ្នក។ ហើយអល់ឡោះមហាដឹងគុណ មហាទន់ភ្លន់។
Verse 18
عَـٰلِمُ ٱلْغَيْبِ وَٱلشَّهَـٰدَةِ ٱلْعَزِيزُ ٱلْحَكِيمُ
Transliteration ʿālimu l-ghaybi wal-shahādati l-ʿazīzu l-ḥakīmu
Khmer ទ្រង់ជាអ្នកដឹងបំផុតនូវភាពអាថ៌កំបាំង និងភាពលាត ត្រដាង។ ទ្រង់់មហាមខ្លាំងពូកែ មហាគតិបណ្ឌិត។
Read Surah At-Taghabun in another language
- English (word by word)
- Albanian
- Amazigh
- Amharic
- Assamese
- Azerbaijani
- Bambara
- Bangla
- Bosnian
- Bulgarian
- Chechen
- Chinese
- Czech
- Dari
- Dhivehi
- Dutch
- Finnish
- French
- German
- Gujarati
- Hausa
- Hebrew
- Hindi
- Indonesian
- Italian
- Japanese
- Kannada
- Kazakh
- Kinyarwanda
- Korean
- Kurdish
- Luganda
- Malay
- Malayalam
- Maranao
- Marathi
- Nepali
- Norwegian
- Oromo
- Pashto
- Persian
- Polish
- Portuguese
- Romanian
- Russian
- Sindhi
- Sinhala
- Somali
- Spanish
- Swahili
- Swedish
- Tagalog
- Tajik
- Tamil
- Tatar
- Telugu
- Thai
- Turkish
- Ukrainian
- Urdu
- Uyghur
- Uzbek
- Vietnamese
- Yao
- Yoruba
All 114 surahs in Khmer: the Qur’an in Khmer.
Khmer translation: Cambodian Muslim Community Development, from Quran.com. Transliteration: Quran.com. Recitation: Mishary Alafasy, from EveryAyah.com. MyDugsi is a learning aid, not a replacement for a qualified teacher.