MyDugsiStart learning

Surah Ar-Rum in Khmer: translation and audio

Surah 30 · الروم · The Romans · 60 verses

Surah Ar-Rum verse by verse: the Arabic with a recitation you can repeat, the transliteration, and the Khmer translation by Cambodian Muslim Community Development. For the meaning of every word, see Surah Ar-Rum word by word in English.

Verse 1

الٓمٓ

Transliteration alif-lam-meem

Khmer អាលីហ្វ ឡាម មីម។

Verse 2

غُلِبَتِ ٱلرُّومُ

Transliteration ghulibati l-rūmu

Khmer ពួករ៉ូមត្រូវបានគេ(ពួកហ្វារីស៊ី)ផ្ដួលរំលំ។

Verse 3

فِىٓ أَدْنَى ٱلْأَرْضِ وَهُم مِّنۢ بَعْدِ غَلَبِهِمْ سَيَغْلِبُونَ

Transliteration fī adnā l-arḍi wahum min baʿdi ghalabihim sayaghlibūna

Khmer នៅលើទឹកដីដ៏ជិតបំផុត(ទឹកដីស្ហាម)។ ហើយពួកគេ(រ៉ូម) បន្ទាប់ពីបានដួលរលំនឹងទទួលបានជ័យជំនះវិញ

Verse 4

فِى بِضْعِ سِنِينَ ۗ لِلَّهِ ٱلْأَمْرُ مِن قَبْلُ وَمِنۢ بَعْدُ ۚ وَيَوْمَئِذٍ يَفْرَحُ ٱلْمُؤْمِنُونَ

Transliteration fī biḍ'ʿi sinīna lillahi l-amru min qablu wamin baʿdu wayawma-idhin yafraḥu l-mu'minūna

Khmer ក្នុងអំឡុងពេលតែប៉ុន្មានឆ្នាំប៉ុណ្ណោះ។ ព្រឹត្ដិការណ៍ទាំងមុន (ការបរាជ័យ)ទាំងក្រោយ(ជ័យជំនះ) គឺជាការកំណត់របស់ អល់ឡោះ។ ហើយនៅថ្ងៃនោះ(ថ្ងៃដែលរ៉ូមមានជ័យជំនះ)គឺជា ថ្ងៃដែលបណ្ដាអ្នកមានជំនឿសប្បាយរីករាយ

Verse 5

بِنَصْرِ ٱللَّهِ ۚ يَنصُرُ مَن يَشَآءُ ۖ وَهُوَ ٱلْعَزِيزُ ٱلرَّحِيمُ

Transliteration binaṣri l-lahi yanṣuru man yashāu wahuwa l-ʿazīzu l-raḥīmu

Khmer ដោយសារតែមានជំនួយពីអល់ឡោះ ទ្រង់ជួយអ្នកណាដែល ទ្រង់មានចេតនា។ ហើយទ្រង់មហាខ្លាំងពូកែ មហាអាណិត ស្រឡាញ់។

Verse 6

وَعْدَ ٱللَّهِ ۖ لَا يُخْلِفُ ٱللَّهُ وَعْدَهُۥ وَلَـٰكِنَّ أَكْثَرَ ٱلنَّاسِ لَا يَعْلَمُونَ

Transliteration waʿda l-lahi lā yukh'lifu l-lahu waʿdahu walākinna akthara l-nāsi lā yaʿlamūna

Khmer ជាការសន្យារបស់អល់ឡោះ។ អល់ឡោះមិនដែលធ្វើឱ្យ ខុសការសន្យារបស់ទ្រង់ឡើយ ប៉ុន្ដែមនុស្សលោកភាគច្រើនគឺមិន ដឹងឡើយ។

Verse 7

يَعْلَمُونَ ظَـٰهِرًا مِّنَ ٱلْحَيَوٰةِ ٱلدُّنْيَا وَهُمْ عَنِ ٱلْـَٔاخِرَةِ هُمْ غَـٰفِلُونَ

Transliteration yaʿlamūna ẓāhiran mina l-ḥayati l-dun'yā wahum ʿani l-ākhirati hum ghāfilūna

Khmer ពួកគេដឹងនូវការលាតត្រដាង(ជំនួញ ការងារកសិកម្ម ឧស្សាហកម្ម...)អំពីការរស់នៅក្នុងលោកិយនេះតែប៉ុណ្ណោះ តែ ពួកគេមិនយកចិត្ដទុកដាក់អំពីកិច្ចការថ្ងៃបរលោកឡើយ។

Verse 8

أَوَلَمْ يَتَفَكَّرُوا۟ فِىٓ أَنفُسِهِم ۗ مَّا خَلَقَ ٱللَّهُ ٱلسَّمَـٰوَٰتِ وَٱلْأَرْضَ وَمَا بَيْنَهُمَآ إِلَّا بِٱلْحَقِّ وَأَجَلٍ مُّسَمًّى ۗ وَإِنَّ كَثِيرًا مِّنَ ٱلنَّاسِ بِلِقَآئِ رَبِّهِمْ لَكَـٰفِرُونَ

Transliteration awalam yatafakkarū fī anfusihim mā khalaqa l-lahu l-samāwāti wal-arḍa wamā baynahumā illā bil-ḥaqi wa-ajalin musamman wa-inna kathīran mina l-nāsi biliqāi rabbihim lakāfirūna

Khmer តើពួកគេមិនធ្លាប់បានគិតពិចារណាអំពីខ្លួនរបស់ពួកគេទេឬ? អល់ឡោះមិនបានបង្កើតមេឃជាច្រើនជាន់និងផែនដី ហើយនិងអ្វីៗ ដែលនៅចន្លោះវាទាំងពីរឡើយ លើកលែងតែមានមូលហេតុត្រឹមត្រូវ និងពេលកំណត់ច្បាស់លាស់។ ហើយពិតប្រាកដណាស់ មនុស្ស លោកភាគច្រើនជាអ្នកបដិសេធនឹងការជួបនឹងម្ចាស់របស់ពួកគេ។

Verse 9

أَوَلَمْ يَسِيرُوا۟ فِى ٱلْأَرْضِ فَيَنظُرُوا۟ كَيْفَ كَانَ عَـٰقِبَةُ ٱلَّذِينَ مِن قَبْلِهِمْ ۚ كَانُوٓا۟ أَشَدَّ مِنْهُمْ قُوَّةً وَأَثَارُوا۟ ٱلْأَرْضَ وَعَمَرُوهَآ أَكْثَرَ مِمَّا عَمَرُوهَا وَجَآءَتْهُمْ رُسُلُهُم بِٱلْبَيِّنَـٰتِ ۖ فَمَا كَانَ ٱللَّهُ لِيَظْلِمَهُمْ وَلَـٰكِن كَانُوٓا۟ أَنفُسَهُمْ يَظْلِمُونَ

Transliteration awalam yasīrū fī l-arḍi fayanẓurū kayfa kāna ʿāqibatu alladhīna min qablihim kānū ashadda min'hum quwwatan wa-athārū l-arḍa waʿamarūhā akthara mimmā ʿamarūhā wajāathum rusuluhum bil-bayināti famā kāna l-lahu liyaẓlimahum walākin kānū anfusahum yaẓlimūna

Khmer តើពួកគេ(អារ៉ាប់ម៉ាក្កះ)មិនបានធ្វើដំណើរនៅលើផែនដី និង ពិនិត្យមើលទេឬ តើលទ្ធផលចុងក្រោយរបស់ពួក(ក្រុមអាដ និង សាមូដ)ដែលពីមុនពួកគេនោះយ៉ាងដូចមេ្ដចដែរ? ពួកគេគឺជាអ្នក ដែលខ្លាំងជាងពួកគេ(អារ៉ាប់ម៉ាក្កះ)ទៅទៀត ដោយពួកគេបានធ្វើ កសិកម្មនិងបានសាងសង់(លំនៅដ្ឋាន)នៅលើផែនដីច្រើនជាងអ្វីៗ ដែលពួកគេបានសាងសង់វាទៅទៀត ព្រមទាំងបណ្ដាអ្នកនាំសារ របស់ពួកគេបាននាំមកនូវភស្ដុតាងច្បាស់លាស់ឱ្យពួកគេទៀតផង។ ហើយអល់ឡោះមិនធ្វើបាបពួកគេឡើយ តែពួកគេទេដែលបានធ្វើ បាបខ្លួនឯងនោះ។

Verse 10

ثُمَّ كَانَ عَـٰقِبَةَ ٱلَّذِينَ أَسَـٰٓـُٔوا۟ ٱلسُّوٓأَىٰٓ أَن كَذَّبُوا۟ بِـَٔايَـٰتِ ٱللَّهِ وَكَانُوا۟ بِهَا يَسْتَهْزِءُونَ

Transliteration thumma kāna ʿāqibata alladhīna asāū l-sūā an kadhabū biāyāti l-lahi wakānū bihā yastahziūna

Khmer បន្ទាប់មកលទ្ធផលចុងក្រោយរបស់ពួកដែលប្រព្រឹត្ដអំពើ អាក្រក់ គឺទារុណកម្មដោយសារតែពួកគេបានបដិសេធនឹងអាយ៉ាត់ៗ របស់អល់ឡោះ និងបានសើចចំអកចំពោះវា។

Verse 11

ٱللَّهُ يَبْدَؤُا۟ ٱلْخَلْقَ ثُمَّ يُعِيدُهُۥ ثُمَّ إِلَيْهِ تُرْجَعُونَ

Transliteration al-lahu yabda-u l-khalqa thumma yuʿīduhu thumma ilayhi tur'jaʿūna

Khmer អល់ឡោះជាអ្នកដែលចាប់ផ្ដើមបង្កើតមនុស្សលោក បន្ទាប់ មកទ្រង់នឹងបង្កើតវាសាជាថ្មីម្ដងទៀត(នៅថ្ងៃបរលោក) ក្រោយ មកពួកអ្នកនឹងត្រូវវិលត្រឡប់ទៅកាន់ទ្រង់វិញ។

Verse 12

وَيَوْمَ تَقُومُ ٱلسَّاعَةُ يُبْلِسُ ٱلْمُجْرِمُونَ

Transliteration wayawma taqūmu l-sāʿatu yub'lisu l-muj'rimūna

Khmer ហើយនៅថ្ងៃបរលោកមកដល់ ពួកដែលប្រព្រឹត្ដអំពើ អាក្រក់នឹងអស់សង្ឃឹមយ៉ាងខ្លាំង។

Verse 13

وَلَمْ يَكُن لَّهُم مِّن شُرَكَآئِهِمْ شُفَعَـٰٓؤُا۟ وَكَانُوا۟ بِشُرَكَآئِهِمْ كَـٰفِرِينَ

Transliteration walam yakun lahum min shurakāihim shufaʿāu wakānū bishurakāihim kāfirīna

Khmer ហើយគ្មានការអន្ដរាគមន៍ពីព្រះនានារបស់ពួកគេដល់ពួក គេឡើយ(នៅថ្ងៃបរលោក)។ ហើយពួកគេបានបដិសេធនឹងព្រះ នានារបស់ពួកគេ។

Verse 14

وَيَوْمَ تَقُومُ ٱلسَّاعَةُ يَوْمَئِذٍ يَتَفَرَّقُونَ

Transliteration wayawma taqūmu l-sāʿatu yawma-idhin yatafarraqūna

Khmer ហើយនៅថ្ងៃបរលោកមកដល់ នៅថ្ងៃនោះពួកគេបែកចេញ ពីគ្នា(អ្នកមានជំនឿ និងអ្នកគ្មានជំនឿ)។

Verse 15

فَأَمَّا ٱلَّذِينَ ءَامَنُوا۟ وَعَمِلُوا۟ ٱلصَّـٰلِحَـٰتِ فَهُمْ فِى رَوْضَةٍ يُحْبَرُونَ

Transliteration fa-ammā alladhīna āmanū waʿamilū l-ṣāliḥāti fahum fī rawḍatin yuḥ'barūna

Khmer រីឯបណ្ដាអ្នកដែលមានជំនឿនិងបានសាងអំពើល្អគឺពួកគេ នឹងស្ថិតក្នុងសួនមួយដែលពួកគេសប្បាយរីករាយ(ឋានសួគ៌)។

Verse 16

وَأَمَّا ٱلَّذِينَ كَفَرُوا۟ وَكَذَّبُوا۟ بِـَٔايَـٰتِنَا وَلِقَآئِ ٱلْـَٔاخِرَةِ فَأُو۟لَـٰٓئِكَ فِى ٱلْعَذَابِ مُحْضَرُونَ

Transliteration wa-ammā alladhīna kafarū wakadhabū biāyātinā waliqāi l-ākhirati fa-ulāika fī l-ʿadhābi muḥ'ḍarūna

Khmer ហើយចំណែកឯអ្នកដែលគ្មានជំនឿ និងបានបដិសេធនឹង អាយ៉ាត់ៗរបស់យើង ហើយនិងបានបដិសេធនឹងការជួបនៃថ្ងៃ បរលោក ពួកទាំងនោះនឹងស្ថិតនៅក្នុងទារុណកម្ម។

Verse 17

فَسُبْحَـٰنَ ٱللَّهِ حِينَ تُمْسُونَ وَحِينَ تُصْبِحُونَ

Transliteration fasub'ḥāna l-lahi ḥīna tum'sūna waḥīna tuṣ'biḥūna

Khmer ដូចេ្នះ ចូរសរសើរ និងលើកតម្កើងចំពោះអល់ឡោះរៀង រាល់ពេលល្ងាច និងពេលព្រឹក។

Verse 18

وَلَهُ ٱلْحَمْدُ فِى ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ وَعَشِيًّا وَحِينَ تُظْهِرُونَ

Transliteration walahu l-ḥamdu fī l-samāwāti wal-arḍi waʿashiyyan waḥīna tuẓ'hirūna

Khmer ហើយរាល់ការសរសើរនៅលើមេឃជាច្រើនជាន់ និង ផែនដីទាំងពេលល្ងាចនិងពេលថ្ងៃត្រង់គឺចំពោះទ្រង់តែមួយគត់។

Verse 19

يُخْرِجُ ٱلْحَىَّ مِنَ ٱلْمَيِّتِ وَيُخْرِجُ ٱلْمَيِّتَ مِنَ ٱلْحَىِّ وَيُحْىِ ٱلْأَرْضَ بَعْدَ مَوْتِهَا ۚ وَكَذَٰلِكَ تُخْرَجُونَ

Transliteration yukh'riju l-ḥaya mina l-mayiti wayukh'riju l-mayita mina l-ḥayi wayuḥ'yī l-arḍa baʿda mawtihā wakadhālika tukh'rajūna

Khmer ទ្រង់បពោ្ចញរបស់រស់ពីរបស់ស្លាប់និងបពោ្ចញរបស់ស្លាប់ ពីរបស់រស់ ហើយទ្រង់ធ្វើឱ្យដីរស់(មានជីជាតិ)ឡើងវិញ បន្ទាប់ ពីវាស្លាប់(គ្មានជីជាតិ)។ ដូច្នោះដែរពួកអ្នកត្រូវគេបពោ្ចញ(ពីផ្នូរ) មកវិញ។

Verse 20

وَمِنْ ءَايَـٰتِهِۦٓ أَنْ خَلَقَكُم مِّن تُرَابٍ ثُمَّ إِذَآ أَنتُم بَشَرٌ تَنتَشِرُونَ

Transliteration wamin āyātihi an khalaqakum min turābin thumma idhā antum basharun tantashirūna

Khmer ហើយក្នុងចំណោមភស្ដុតាងរបស់ទ្រង់ គឺទ្រង់បានបង្កើត ពួកអ្នកអំពីដី(អាដាំ) បន្ទាប់ពីពេលនោះមក ពួកអ្នកក៏ក្លាយជា មនុស្សដែលពង្រាយគ្នា(ពាសពេញផែនដី)។

Verse 21

وَمِنْ ءَايَـٰتِهِۦٓ أَنْ خَلَقَ لَكُم مِّنْ أَنفُسِكُمْ أَزْوَٰجًا لِّتَسْكُنُوٓا۟ إِلَيْهَا وَجَعَلَ بَيْنَكُم مَّوَدَّةً وَرَحْمَةً ۚ إِنَّ فِى ذَٰلِكَ لَـَٔايَـٰتٍ لِّقَوْمٍ يَتَفَكَّرُونَ

Transliteration wamin āyātihi an khalaqa lakum min anfusikum azwājan litaskunū ilayhā wajaʿala baynakum mawaddatan waraḥmatan inna fī dhālika laāyātin liqawmin yatafakkarūna

Khmer ហើយក្នុងចំណោមភស្ដុតាងរបស់ទ្រង់ គឺទ្រង់បានបង្កើត ឱ្យពួកអ្នកនូវភរិយាចេញពីខ្លួនពួកអ្នក ដើម្បីឱ្យពួកអ្នកមានភាពកក់ក្ដៅជាមួយនាង។ ហើយទ្រង់បានបង្កើតឱ្យមានការស្រឡាញ់ និងអាណិតអាសូររវាងពួកអ្នក។ ពិតប្រាកដណាស់ នៅក្នុងរឿង នោះគឺជាភស្ដុតាងៗសម្រាប់ក្រុមដែលចេះគិតពិចារណា។

Verse 22

وَمِنْ ءَايَـٰتِهِۦ خَلْقُ ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ وَٱخْتِلَـٰفُ أَلْسِنَتِكُمْ وَأَلْوَٰنِكُمْ ۚ إِنَّ فِى ذَٰلِكَ لَـَٔايَـٰتٍ لِّلْعَـٰلِمِينَ

Transliteration wamin āyātihi khalqu l-samāwāti wal-arḍi wa-ikh'tilāfu alsinatikum wa-alwānikum inna fī dhālika laāyātin lil'ʿālimīna

Khmer ហើយក្នុងចំណោមភស្ដុតាងរបស់ទ្រង់ គឺការបង្កើតមេឃ ជាច្រើនជាន់ និងផែនដី និងភាពខុសគ្នានៃភាសា ហើយនិងពណ៌ សម្បុររបស់ពួកអ្នក។ ពិតប្រាកដណាស់ នៅក្នុងរឿងនោះគឺជា ភស្ដុតាងៗសម្រាប់បណ្ដាអ្នកដែលមានចំណេះដឹង។

Verse 23

وَمِنْ ءَايَـٰتِهِۦ مَنَامُكُم بِٱلَّيْلِ وَٱلنَّهَارِ وَٱبْتِغَآؤُكُم مِّن فَضْلِهِۦٓ ۚ إِنَّ فِى ذَٰلِكَ لَـَٔايَـٰتٍ لِّقَوْمٍ يَسْمَعُونَ

Transliteration wamin āyātihi manāmukum bi-al-layli wal-nahāri wa-ib'tighāukum min faḍlihi inna fī dhālika laāyātin liqawmin yasmaʿūna

Khmer ហើយក្នុងចំណោមភស្ដុតាងរបស់ទ្រង់គឺការសម្រាន្ដរបស់ ពួកអ្នកនាពេលយប់និងពេលថ្ងៃ និងការស្វែងរករបស់ពួកអ្នកនូវការ ប្រោសប្រទានរបស់ទ្រង់។ ពិតប្រាកដណាស់ នៅក្នុងរឿងនោះគឺជា ភស្ដុតាងៗសម្រាប់ក្រុមដែលស្ដាប់ឮ។

Verse 24

وَمِنْ ءَايَـٰتِهِۦ يُرِيكُمُ ٱلْبَرْقَ خَوْفًا وَطَمَعًا وَيُنَزِّلُ مِنَ ٱلسَّمَآءِ مَآءً فَيُحْىِۦ بِهِ ٱلْأَرْضَ بَعْدَ مَوْتِهَآ ۚ إِنَّ فِى ذَٰلِكَ لَـَٔايَـٰتٍ لِّقَوْمٍ يَعْقِلُونَ

Transliteration wamin āyātihi yurīkumu l-barqa khawfan waṭamaʿan wayunazzilu mina l-samāi māan fayuḥ'yī bihi l-arḍa baʿda mawtihā inna fī dhālika laāyātin liqawmin yaʿqilūna

Khmer ហើយក្នុងចំណោមភស្ដុតាងរបស់ទ្រង់់ គឺទ្រង់បង្ហាញពួក អ្នកនូវផេ្លកបន្ទោរជាការបន្លាចនិងជាក្ដីសង្ឃឹម(ថានឹងមានទឹក ភ្លៀង)។ ហើយទ្រង់បញ្ចុះទឹកភ្លៀងមកពីលើមេឃ និងទ្រង់ធ្វើឱ្យ ដីរស់(មានជីជាតិ)ឡើងវិញដោយសារវាបន្ទាប់ពីវាស្លាប់(គ្មានជីជាតិ)។ ពិតប្រាកដណាស់នៅក្នុងរឿងនោះគឺជាភស្ដុតាងៗសម្រាប់ ក្រុមដែលចេះគិតពិចារណា។

Verse 25

وَمِنْ ءَايَـٰتِهِۦٓ أَن تَقُومَ ٱلسَّمَآءُ وَٱلْأَرْضُ بِأَمْرِهِۦ ۚ ثُمَّ إِذَا دَعَاكُمْ دَعْوَةً مِّنَ ٱلْأَرْضِ إِذَآ أَنتُمْ تَخْرُجُونَ

Transliteration wamin āyātihi an taqūma l-samāu wal-arḍu bi-amrihi thumma idhā daʿākum daʿwatan mina l-arḍi idhā antum takhrujūna

Khmer ហើយក្នុងចំណោមភស្ដុតាងរបស់ទ្រង់ គឺមេឃ និងផែនដី ក្រោកឈរឡើងតាមបទបញ្ជារបស់ទ្រង់។ ក្រោយមកនៅពេល ដែលទ្រង់បានហៅពួកអ្នកឱ្យចេញពីផែនដីតែមួយដង ពេលនោះ ពួកអ្នកក៏ចេញមក(ពីផ្នូរ)។

Verse 26

وَلَهُۥ مَن فِى ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ ۖ كُلٌّ لَّهُۥ قَـٰنِتُونَ

Transliteration walahu man fī l-samāwāti wal-arḍi kullun lahu qānitūna

Khmer ហើយអ្វីៗដែលមាននៅលើមេឃជាច្រើនជាន់ និងផែនដីគឺ ជាកម្មសិទ្ធិរបស់ទ្រង់។ ទាំងអស់នោះគឺសុទ្ធតែគោរពឱនលំទោន ចំពោះទ្រង់តែមួយគត់។

Verse 27

وَهُوَ ٱلَّذِى يَبْدَؤُا۟ ٱلْخَلْقَ ثُمَّ يُعِيدُهُۥ وَهُوَ أَهْوَنُ عَلَيْهِ ۚ وَلَهُ ٱلْمَثَلُ ٱلْأَعْلَىٰ فِى ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ ۚ وَهُوَ ٱلْعَزِيزُ ٱلْحَكِيمُ

Transliteration wahuwa alladhī yabda-u l-khalqa thumma yuʿīduhu wahuwa ahwanu ʿalayhi walahu l-mathalu l-aʿlā fī l-samāwāti wal-arḍi wahuwa l-ʿazīzu l-ḥakīmu

Khmer ហើយទ្រង់ជាអ្នកចាប់ផ្ដើមបង្កើតមនុស្សលោក បន្ទាប់មក ទ្រង់នឹងបង្កើតវាសាជាថ្មីម្ដងទៀត(នៅថ្ងៃបរលោក) ហើយវាងាយ ស្រួលបំផុតសម្រាប់ទ្រង់។ ហើយចំពោះទ្រង់គឺជាគំរូដ៏ឧត្ដុង្គឧត្ដម ទាំងនៅលើមេឃជាច្រើនជាន់ និងផែនដី។ ហើយទ្រង់ជាម្ចាស់មហា ខ្លាំងពូកែ មហាគតិបណ្ឌិត។

Verse 28

ضَرَبَ لَكُم مَّثَلًا مِّنْ أَنفُسِكُمْ ۖ هَل لَّكُم مِّن مَّا مَلَكَتْ أَيْمَـٰنُكُم مِّن شُرَكَآءَ فِى مَا رَزَقْنَـٰكُمْ فَأَنتُمْ فِيهِ سَوَآءٌ تَخَافُونَهُمْ كَخِيفَتِكُمْ أَنفُسَكُمْ ۚ كَذَٰلِكَ نُفَصِّلُ ٱلْـَٔايَـٰتِ لِقَوْمٍ يَعْقِلُونَ

Transliteration ḍaraba lakum mathalan min anfusikum hal lakum min mā malakat aymānukum min shurakāa fī mā razaqnākum fa-antum fīhi sawāon takhāfūnahum kakhīfatikum anfusakum kadhālika nufaṣṣilu l-āyāti liqawmin yaʿqilūna

Khmer ទ្រង់បានលើកឧទាហរណ៍មួយសម្រាប់ពួកអ្នកចេញពីខ្លួន ពួកអ្នក។ តើពួកអ្នកយល់ព្រមឱ្យពួកខ្ញុំបម្រើរបស់ពួកអ្នកមានភាគ ហ៊ុនក្នុងអ្វី(ទ្រព្យសម្បត្ដិ)ដែលយើងបានប្រទានឱ្យពួកអ្នកដោយឱ្យ ពួកអ្នកមានភាពស្មើគ្នានៅក្នុងរឿងនេះ ខណៈដែលពួកអ្នកព្រួយ បារម្ភចំពោះពួកគេដូចជាការព្រួយបារម្ភចំពោះពួកដែលមានឋានៈ ដូចពួកអ្នកដែរឬទេ? ដូចេ្នះហើយយើងបកស្រាយនូវអាយ៉ាត់ៗ សម្រាប់ក្រុមដែលចេះពិចារណា។

Verse 29

بَلِ ٱتَّبَعَ ٱلَّذِينَ ظَلَمُوٓا۟ أَهْوَآءَهُم بِغَيْرِ عِلْمٍ ۖ فَمَن يَهْدِى مَنْ أَضَلَّ ٱللَّهُ ۖ وَمَا لَهُم مِّن نَّـٰصِرِينَ

Transliteration bali ittabaʿa alladhīna ẓalamū ahwāahum bighayri ʿil'min faman yahdī man aḍalla l-lahu wamā lahum min nāṣirīna

Khmer ផ្ទុយទៅវិញ ពួកដែលបំពានទេដែលបានធ្វើតាមទំនើងចិត្ដ របស់ពួកគេដោយគ្មានចំណេះដឹងនោះ។ តើអ្នកណាដែលអាចចង្អុលបង្ហាញដល់អ្នកដែលអល់ឡោះបានធ្វើឱ្យវងេ្វងនោះ? ហើយពួកគេគ្មានអ្នកជួយឡើយ។

Verse 30

فَأَقِمْ وَجْهَكَ لِلدِّينِ حَنِيفًا ۚ فِطْرَتَ ٱللَّهِ ٱلَّتِى فَطَرَ ٱلنَّاسَ عَلَيْهَا ۚ لَا تَبْدِيلَ لِخَلْقِ ٱللَّهِ ۚ ذَٰلِكَ ٱلدِّينُ ٱلْقَيِّمُ وَلَـٰكِنَّ أَكْثَرَ ٱلنَّاسِ لَا يَعْلَمُونَ

Transliteration fa-aqim wajhaka lilddīni ḥanīfan fiṭ'rata l-lahi allatī faṭara l-nāsa ʿalayhā lā tabdīla likhalqi l-lahi dhālika l-dīnu l-qayimu walākinna akthara l-nāsi lā yaʿlamūna

Khmer ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)តម្រង់មុខរបស់អ្នកទៅចំពោះ សាសនាដែលត្រឹមត្រូវ(សាសនាអ៊ីស្លាម)។ វាជាសាសនារបស់ អល់ឡោះដែលទ្រង់បានបង្កើតមនុស្សលោកនៅក្នុងវា។ គ្មានការ ផ្លាស់ប្ដូរចំពោះការបង្កើតរបស់អល់ឡោះឡើយ។ នោះហើយជា សាសនាដ៏ត្រឹមត្រូវ ក៏ប៉ុន្ដែមនុស្សលោកភាគច្រើនមិនដឹងឡើយ។

Verse 31

۞ مُنِيبِينَ إِلَيْهِ وَٱتَّقُوهُ وَأَقِيمُوا۟ ٱلصَّلَوٰةَ وَلَا تَكُونُوا۟ مِنَ ٱلْمُشْرِكِينَ

Transliteration munībīna ilayhi wa-ittaqūhu wa-aqīmū l-ṣalata walā takūnū mina l-mush'rikīna

Khmer ចូរពួកអ្នកវិលត្រឡប់ដោយសារភាពទោសកំហុសចំពោះ ទ្រង់ និងកោតខ្លាចទ្រង់។ ហើយចូរពួកអ្នកប្រតិបត្ដិសឡាត ហើយ ពួកអ្នកកុំស្ថិតក្នុងចំណោមពួកមូស្ហរីគីនឱ្យសោះ។

Verse 32

مِنَ ٱلَّذِينَ فَرَّقُوا۟ دِينَهُمْ وَكَانُوا۟ شِيَعًا ۖ كُلُّ حِزْبٍۭ بِمَا لَدَيْهِمْ فَرِحُونَ

Transliteration mina alladhīna farraqū dīnahum wakānū shiyaʿan kullu ḥiz'bin bimā ladayhim fariḥūna

Khmer គឺជាពួកដែលបានធ្វើឱ្យសាសនារបស់ពួកគេបែកបាក់ដោយ ពួកគេក្លាយទៅជាក្រុមៗ។ ក្រុមនីមួយៗពួកគេសប្បាយរីករាយនឹង អ្វីដែលពួកគេមាន(ក្នុងសាសនា)។

Verse 33

وَإِذَا مَسَّ ٱلنَّاسَ ضُرٌّ دَعَوْا۟ رَبَّهُم مُّنِيبِينَ إِلَيْهِ ثُمَّ إِذَآ أَذَاقَهُم مِّنْهُ رَحْمَةً إِذَا فَرِيقٌ مِّنْهُم بِرَبِّهِمْ يُشْرِكُونَ

Transliteration wa-idhā massa l-nāsa ḍurrun daʿaw rabbahum munībīna ilayhi thumma idhā adhāqahum min'hu raḥmatan idhā farīqun min'hum birabbihim yush'rikūna

Khmer ហើយនៅពេលដែលគ្រោះថ្នាក់បានប៉ះទង្គិចចំពោះមនុស្ស លោក ពួកគេក៏បានបួងសួងសុំម្ចាស់របស់ពួកគេដោយចិត្ដបរិសុទ្ធ ចំពោះទ្រង់។ ក្រោយមកនៅពេលដែលទ្រង់បានឱ្យពួកគេស្គាល់នូវ ក្ដីមេត្ដាករុណាពីទ្រង់ ពេលនោះមួយក្រុមក្នុងចំណោមពួកគេបែរជា ធ្វើស្ហ៊ីរិកនឹងម្ចាស់របស់ពួកគេទៅវិញ។

Verse 34

لِيَكْفُرُوا۟ بِمَآ ءَاتَيْنَـٰهُمْ ۚ فَتَمَتَّعُوا۟ فَسَوْفَ تَعْلَمُونَ

Transliteration liyakfurū bimā ātaynāhum fatamattaʿū fasawfa taʿlamūna

Khmer ដើម្បីពួកគេប្រឆាំងនឹងអ្វីដែលយើងបានប្រទានឱ្យពួកគេ។ ហើយចូរពួកអ្នកសប្បាយរីករាយសិនចុះ ពួកអ្នកគង់តែនឹងដឹង។

Verse 35

أَمْ أَنزَلْنَا عَلَيْهِمْ سُلْطَـٰنًا فَهُوَ يَتَكَلَّمُ بِمَا كَانُوا۟ بِهِۦ يُشْرِكُونَ

Transliteration am anzalnā ʿalayhim sul'ṭānan fahuwa yatakallamu bimā kānū bihi yush'rikūna

Khmer ឬយើងបានបញ្ចុះភស្ដុតាងឱ្យពួកគេ ដែលវានិយាយអំពី អ្វីដែលពួកគេកំពុងធ្វើស្ហ៊ីរិកនឹងទ្រង់នោះ។

Verse 36

وَإِذَآ أَذَقْنَا ٱلنَّاسَ رَحْمَةً فَرِحُوا۟ بِهَا ۖ وَإِن تُصِبْهُمْ سَيِّئَةٌۢ بِمَا قَدَّمَتْ أَيْدِيهِمْ إِذَا هُمْ يَقْنَطُونَ

Transliteration wa-idhā adhaqnā l-nāsa raḥmatan fariḥū bihā wa-in tuṣib'hum sayyi-atun bimā qaddamat aydīhim idhā hum yaqnaṭūna

Khmer ហើយនៅពេលដែលយើងបានឱ្យមនុស្សលោកស្គាល់នូវក្ដី មេត្ដាករុណា ពួកគេក៏សប្បាយរីករាយនឹងវា។ តែប្រសិនបើប្រការ អាក្រក់បានធ្លាក់លើពួកគេដោយសារតែអ្វីដែលពួកគេបានប្រព្រឹត្ដ កន្លងមក ពេលនោះពួកគេអស់សង្ឃឹមយ៉ាងខ្លាំង។

Verse 37

أَوَلَمْ يَرَوْا۟ أَنَّ ٱللَّهَ يَبْسُطُ ٱلرِّزْقَ لِمَن يَشَآءُ وَيَقْدِرُ ۚ إِنَّ فِى ذَٰلِكَ لَـَٔايَـٰتٍ لِّقَوْمٍ يُؤْمِنُونَ

Transliteration awalam yaraw anna l-laha yabsuṭu l-riz'qa liman yashāu wayaqdiru inna fī dhālika laāyātin liqawmin yu'minūna

Khmer តើពួកគេមិនដឹងទេថាៈ ពិតប្រាកដណាស់ អល់ឡោះបើក ទូលាយ និងក្បិតក្បៀតនូវលាភសក្ការៈចំពោះអ្នកណាដែលទ្រង់មាន ចេតនានោះ? ពិតប្រាកដណាស់ នៅក្នុងរឿងនោះគឺជាភស្ដុតាងៗ សម្រាប់ក្រុមដែលមានជំនឿ។

Verse 38

فَـَٔاتِ ذَا ٱلْقُرْبَىٰ حَقَّهُۥ وَٱلْمِسْكِينَ وَٱبْنَ ٱلسَّبِيلِ ۚ ذَٰلِكَ خَيْرٌ لِّلَّذِينَ يُرِيدُونَ وَجْهَ ٱللَّهِ ۖ وَأُو۟لَـٰٓئِكَ هُمُ ٱلْمُفْلِحُونَ

Transliteration faāti dhā l-qur'bā ḥaqqahu wal-mis'kīna wa-ib'na l-sabīli dhālika khayrun lilladhīna yurīdūna wajha l-lahi wa-ulāika humu l-muf'liḥūna

Khmer ដូចេ្នះចូរអ្នកផ្ដល់ឱ្យញាតិសន្ដាននូវសិទ្ធិរបស់គេ(ការភ្ជាប់ សាច់សារលោហិត និងបរិច្ចាគទាន) និងអ្នកក្រីក្រ និងអ្នកធ្វើដំណើរ ដាច់ស្បៀង។ នោះគឺជាការប្រសើរបំផុតសម្រាប់បណ្ដាអ្នកដែលចង់ បានការយល់ព្រមពីអល់ឡោះ។ ហើយអ្នកទាំងនោះគឺពួកគេជាអ្នក ដែលជោគជ័យ។

Verse 39

وَمَآ ءَاتَيْتُم مِّن رِّبًا لِّيَرْبُوَا۟ فِىٓ أَمْوَٰلِ ٱلنَّاسِ فَلَا يَرْبُوا۟ عِندَ ٱللَّهِ ۖ وَمَآ ءَاتَيْتُم مِّن زَكَوٰةٍ تُرِيدُونَ وَجْهَ ٱللَّهِ فَأُو۟لَـٰٓئِكَ هُمُ ٱلْمُضْعِفُونَ

Transliteration wamā ātaytum min riban liyarbuwā fī amwāli l-nāsi falā yarbū ʿinda l-lahi wamā ātaytum min zakatin turīdūna wajha l-lahi fa-ulāika humu l-muḍ'ʿifūna

Khmer ហើយអ្វីដែលពួកអ្នកបានផ្ដល់ជាការប្រាក់ដើម្បីចង់ឱ្យវា កើនក្នុងទ្រព្យសម្បត្ដិអ្នកដទៃនោះ គឺវាមិនកើនចំពោះអល់ឡោះឡើយ។ តែអ្វីដែលពួកអ្នកបានបរិច្ចាគហ្សាកាត់ដើម្បីចង់បានការ យល់ព្រមពីអល់ឡោះ អ្នកទាំងនោះគឺជាអ្នកដែលទទួលបានការ ប្រទានដ៏ច្រើនលើសលប់។

Verse 40

ٱللَّهُ ٱلَّذِى خَلَقَكُمْ ثُمَّ رَزَقَكُمْ ثُمَّ يُمِيتُكُمْ ثُمَّ يُحْيِيكُمْ ۖ هَلْ مِن شُرَكَآئِكُم مَّن يَفْعَلُ مِن ذَٰلِكُم مِّن شَىْءٍ ۚ سُبْحَـٰنَهُۥ وَتَعَـٰلَىٰ عَمَّا يُشْرِكُونَ

Transliteration al-lahu alladhī khalaqakum thumma razaqakum thumma yumītukum thumma yuḥ'yīkum hal min shurakāikum man yafʿalu min dhālikum min shayin sub'ḥānahu wataʿālā ʿammā yush'rikūna

Khmer អល់ឡោះជាអ្នកដែលបានបង្កើតពួកអ្នក រួចទ្រង់បានផ្ដល់ លាភសក្ការៈឱ្យពួកអ្នក ក្រោយមកទ្រង់ក៏ធ្វើឱ្យពួកអ្នកស្លាប់បន្ទាប់ មកទៀតទ្រង់ធ្វើឱ្យពួកអ្នករស់ឡើងវិញ។ តើក្នុងចំណោមព្រះនានា របស់ពួកអ្នក មានអ្នកណាដែលអាចធ្វើអ្វីបានដូច្នោះទេ? ទ្រង់មហាស្អាតស្អំ និងខ្ពង់ខ្ពស់អំពីអ្វីដែលពួកគេកំពុងធ្វើស្ហ៊ីរិកនោះ។

Verse 41

ظَهَرَ ٱلْفَسَادُ فِى ٱلْبَرِّ وَٱلْبَحْرِ بِمَا كَسَبَتْ أَيْدِى ٱلنَّاسِ لِيُذِيقَهُم بَعْضَ ٱلَّذِى عَمِلُوا۟ لَعَلَّهُمْ يَرْجِعُونَ

Transliteration ẓahara l-fasādu fī l-bari wal-baḥri bimā kasabat aydī l-nāsi liyudhīqahum baʿḍa alladhī ʿamilū laʿallahum yarjiʿūna

Khmer គ្រោះមហន្ដរាយបានលេចឡើងនៅលើផែនដី និងផ្ទៃ សមុទ្រដោយសារស្នាដៃរបស់មនុស្សលោក ដើម្បីទ្រង់ធ្វើឱ្យពួកគេ ភ្លក្សរសជាតិនូវទង្វើខ្លះដែលពួកគេបានប្រព្រឹត្ដ។ សង្ឃឹមថាពួកគេ នឹងវិលត្រឡប់(កែខ្លួន)។

Verse 42

قُلْ سِيرُوا۟ فِى ٱلْأَرْضِ فَٱنظُرُوا۟ كَيْفَ كَانَ عَـٰقِبَةُ ٱلَّذِينَ مِن قَبْلُ ۚ كَانَ أَكْثَرُهُم مُّشْرِكِينَ

Transliteration qul sīrū fī l-arḍi fa-unẓurū kayfa kāna ʿāqibatu alladhīna min qablu kāna aktharuhum mush'rikīna

Khmer ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ចូរពួកអ្នកធ្វើដំណើរនៅលើ ផែនដីនិងពិនិត្យមើលចុះ តើលទ្ធផលចុងក្រោយនៃពួកជំនាន់មុន (ក្រុមនួហ ក្រុមអាដ និងក្រុមសាមូដ)យ៉ាងដូចមេ្ដច? ពួកគេភាគ ច្រើនជាពួកមូស្ហរីគីន។

Verse 43

فَأَقِمْ وَجْهَكَ لِلدِّينِ ٱلْقَيِّمِ مِن قَبْلِ أَن يَأْتِىَ يَوْمٌ لَّا مَرَدَّ لَهُۥ مِنَ ٱللَّهِ ۖ يَوْمَئِذٍ يَصَّدَّعُونَ

Transliteration fa-aqim wajhaka lilddīni l-qayimi min qabli an yatiya yawmun lā maradda lahu mina l-lahi yawma-idhin yaṣṣaddaʿūna

Khmer ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)តម្រង់មុខរបស់អ្នកទៅចំពោះ សាសនាដែលត្រឹមត្រូវ(សាសនាអ៊ីស្លាម)មុននឹងថ្ងៃ(បរលោក) មកដល់ពីអល់ឡោះដែលមិនអាចរារាំងវាបានឡើយ។ នៅថ្ងៃនោះ ពួកគេបែកខ្ញែកជាក្រុមៗ ។

Verse 44

مَن كَفَرَ فَعَلَيْهِ كُفْرُهُۥ ۖ وَمَنْ عَمِلَ صَـٰلِحًا فَلِأَنفُسِهِمْ يَمْهَدُونَ

Transliteration man kafara faʿalayhi kuf'ruhu waman ʿamila ṣāliḥan fali-anfusihim yamhadūna

Khmer អ្នកណាហើយបានប្រឆាំង(នឹងអល់ឡោះ) គឺការប្រឆាំង របស់គេនឹងធ្លាក់ទៅលើខ្លួនគេ។ ហើយអ្នកណាបានសាងអំពើល្អ ត្រឹមត្រូវ គឺពួកគេរៀបចំ(កន្លែងដ៏ល្អនៅក្នុងឋានសួគ៌)សម្រាប់ ខ្លួនពួកគេ។

Verse 45

لِيَجْزِىَ ٱلَّذِينَ ءَامَنُوا۟ وَعَمِلُوا۟ ٱلصَّـٰلِحَـٰتِ مِن فَضْلِهِۦٓ ۚ إِنَّهُۥ لَا يُحِبُّ ٱلْكَـٰفِرِينَ

Transliteration liyajziya alladhīna āmanū waʿamilū l-ṣāliḥāti min faḍlihi innahu lā yuḥibbu l-kāfirīna

Khmer ដើម្បីទ្រង់នឹងតបស្នងដល់បណ្ដាអ្នកដែលមានជំនឿ និង បានសាងអំពើល្អត្រឹមត្រូវនូវការប្រោសប្រទានរបស់ទ្រង់។ ពិត ប្រាកដណាស់ ទ្រង់មិនស្រឡាញ់ពួកដែលប្រឆាំងឡើយ។

Verse 46

وَمِنْ ءَايَـٰتِهِۦٓ أَن يُرْسِلَ ٱلرِّيَاحَ مُبَشِّرَٰتٍ وَلِيُذِيقَكُم مِّن رَّحْمَتِهِۦ وَلِتَجْرِىَ ٱلْفُلْكُ بِأَمْرِهِۦ وَلِتَبْتَغُوا۟ مِن فَضْلِهِۦ وَلَعَلَّكُمْ تَشْكُرُونَ

Transliteration wamin āyātihi an yur'sila l-riyāḥa mubashirātin waliyudhīqakum min raḥmatihi walitajriya l-ful'ku bi-amrihi walitabtaghū min faḍlihi walaʿallakum tashkurūna

Khmer ហើយក្នុងចំណោមភសុ្ដតាងរបស់ទ្រង់ គឺទ្រង់បញ្ជូនខ្យល់ ដោយនាំដំណឹងល្អ(ទឹកភ្លៀង) និងដើម្បីឱ្យពួកអ្នកស្គាល់រសជាតិ នៃក្ដីមេត្ដាករុណារបស់ទ្រង់ និងដើម្បីឱ្យសំពៅធ្វើដំណើរតាមបទ បញ្ជារបស់ទ្រង់ ហើយនិងដើម្បីឱ្យពួកអ្នកស្វែងរកការប្រោសប្រទានរបស់ទ្រង់។ ហើយសង្ឃឹមថាពួកអ្នកនឹងដឹងគុណ។

Verse 47

وَلَقَدْ أَرْسَلْنَا مِن قَبْلِكَ رُسُلًا إِلَىٰ قَوْمِهِمْ فَجَآءُوهُم بِٱلْبَيِّنَـٰتِ فَٱنتَقَمْنَا مِنَ ٱلَّذِينَ أَجْرَمُوا۟ ۖ وَكَانَ حَقًّا عَلَيْنَا نَصْرُ ٱلْمُؤْمِنِينَ

Transliteration walaqad arsalnā min qablika rusulan ilā qawmihim fajāūhum bil-bayināti fa-intaqamnā mina alladhīna ajramū wakāna ḥaqqan ʿalaynā naṣru l-mu'minīna

Khmer ហើយជាការពិតណាស់ យើងបានបញ្ជូនបណ្ដាអ្នកនាំសារ មុនអ្នក(មូហាំម៉ាត់)ទៅកាន់ក្រុមរបស់ពួកគេ ដោយពួកគេ(អ្នកនាំសារ)បាននាំមកនូវភស្ដុតាងដ៏ច្បាស់លាស់ជាច្រើនដល់ពួកគេ (តែពួកគេបានបដិសេធ)។ ដូចេ្នះ យើងបានផ្ដន្ទាទោសចំពោះពួក ដែលបានប្រព្រឹត្ដអំពើអាក្រក់។ ហើយជាការពិតណាស់ ភារកិច្ច របស់យើងគឺជួយបណ្ដាអ្នកមានជំនឿ។

Verse 48

ٱللَّهُ ٱلَّذِى يُرْسِلُ ٱلرِّيَـٰحَ فَتُثِيرُ سَحَابًا فَيَبْسُطُهُۥ فِى ٱلسَّمَآءِ كَيْفَ يَشَآءُ وَيَجْعَلُهُۥ كِسَفًا فَتَرَى ٱلْوَدْقَ يَخْرُجُ مِنْ خِلَـٰلِهِۦ ۖ فَإِذَآ أَصَابَ بِهِۦ مَن يَشَآءُ مِنْ عِبَادِهِۦٓ إِذَا هُمْ يَسْتَبْشِرُونَ

Transliteration al-lahu alladhī yur'silu l-riyāḥa fatuthīru saḥāban fayabsuṭuhu fī l-samāi kayfa yashāu wayajʿaluhu kisafan fatarā l-wadqa yakhruju min khilālihi fa-idhā aṣāba bihi man yashāu min ʿibādihi idhā hum yastabshirūna

Khmer អល់ឡោះជាអ្នកដែលបញ្ជូនខ្យល់ រួចទ្រង់ធ្វើឱ្យពពក រសាត់ ហើយទ្រង់ពង្រាយវាពាសពេញផ្ទៃមេឃតាមអ្វីដែលទ្រង់ មានចេតនា ព្រមទាំងទ្រង់បានធ្វើឱ្យវាទៅជាដុំៗ ពេលនោះអ្នក នឹងឃើញភ្លៀងចេញពីចន្លោះរបស់វា។ ហើយនៅពេលណាដែល ទ្រង់បានស្រោចស្រពវាទៅលើអ្នកណាដែលទ្រង់មានចេតនាក្នុង ចំណោមខ្ញុំទាំងឡាយរបស់ទ្រង់ ពេលនោះពួកគេសប្បាយរីករាយ យ៉ាងខ្លាំង។

Verse 49

وَإِن كَانُوا۟ مِن قَبْلِ أَن يُنَزَّلَ عَلَيْهِم مِّن قَبْلِهِۦ لَمُبْلِسِينَ

Transliteration wa-in kānū min qabli an yunazzala ʿalayhim min qablihi lamub'lisīna

Khmer ហើយពិតប្រាកដណាស់ ពួកគេកាលពីមុន មុនពេលគេបញ្ចុះ(ទឹកភ្លៀង)ឱ្យពួកគេគឺពួកគេមានការអស់សង្ឃឹមយ៉ាងខ្លាំង។

Verse 50

فَٱنظُرْ إِلَىٰٓ ءَاثَـٰرِ رَحْمَتِ ٱللَّهِ كَيْفَ يُحْىِ ٱلْأَرْضَ بَعْدَ مَوْتِهَآ ۚ إِنَّ ذَٰلِكَ لَمُحْىِ ٱلْمَوْتَىٰ ۖ وَهُوَ عَلَىٰ كُلِّ شَىْءٍ قَدِيرٌ

Transliteration fa-unẓur ilā āthāri raḥmati l-lahi kayfa yuḥ'yī l-arḍa baʿda mawtihā inna dhālika lamuḥ'yī l-mawtā wahuwa ʿalā kulli shayin qadīrun

Khmer ដូចេ្នះ ចូរអ្នកពិចារណាមើលទៅលើឥទ្ធិពលនៃក្ដីមេត្ដា ករុណារបស់អល់ឡោះ តើទ្រង់ធ្វើឱ្យដីរស់(មានជីជាតិ)បន្ទាប់ពីវា ស្លាប់(គ្មានជីជាតិ)យ៉ាងដូចមេ្ដច? ពិតប្រាកដណាស់ អ្នកដែលអាច ធ្វើដូចនោះ គឺជាអ្នកដែលធ្វើឱ្យមនុស្សរស់ឡើងវិញ។ ហើយទ្រង់ មានអានុភាពលើអ្វីៗទាំងអស់។

Verse 51

وَلَئِنْ أَرْسَلْنَا رِيحًا فَرَأَوْهُ مُصْفَرًّا لَّظَلُّوا۟ مِنۢ بَعْدِهِۦ يَكْفُرُونَ

Transliteration wala-in arsalnā rīḥan fara-awhu muṣ'farran laẓallū min baʿdihi yakfurūna

Khmer ហើយប្រសិនបើយើងបានបញ្ជូនខ្យល់(ដើម្បីបំផ្លាញចំការ ពួកគេ) ហើយពួកគេបានឃើញចំការនោះក្លាយជាពណ៌លឿង (បន្ទាប់ពីមានពណ៌ខៀវស្រងាត់) ច្បាស់ជាពួកគេនៅតែប្រឆាំង បន្ទាប់ពីនោះដដែល។

Verse 52

فَإِنَّكَ لَا تُسْمِعُ ٱلْمَوْتَىٰ وَلَا تُسْمِعُ ٱلصُّمَّ ٱلدُّعَآءَ إِذَا وَلَّوْا۟ مُدْبِرِينَ

Transliteration fa-innaka lā tus'miʿu l-mawtā walā tus'miʿu l-ṣuma l-duʿāa idhā wallaw mud'birīna

Khmer ហើយពិតប្រាកដណាស់ អ្នកមិនអាចធ្វើឱ្យអ្នកស្លាប់ស្ដាប់ ឮឡើយ ហើយអ្នកក៏មិនអាចធ្វើឱ្យអ្នកថ្លង់ស្ដាប់ឮការស្រែកហៅ បានដែរ នៅពេលដែលពួកគេបែរខ្នងចេញហើយនោះ។

Verse 53

وَمَآ أَنتَ بِهَـٰدِ ٱلْعُمْىِ عَن ضَلَـٰلَتِهِمْ ۖ إِن تُسْمِعُ إِلَّا مَن يُؤْمِنُ بِـَٔايَـٰتِنَا فَهُم مُّسْلِمُونَ

Transliteration wamā anta bihādi l-ʿum'yi ʿan ḍalālatihim in tus'miʿu illā man yu'minu biāyātinā fahum mus'limūna

Khmer ហើយអ្នកក៏មិនមែនជាអ្នកចង្អុលបង្ហាញដល់អ្នកដែល ងងឹតភ្នែកចំពោះភាពវងេ្វងរបស់ពួកគេបានដែរ។ អ្នកមិនអាចធ្វើ ឱ្យ(អ្នកណាម្នាក់)ស្ដាប់ឮឡើយ លើកលែងតែអ្នកដែលមានជំនឿ នឹងអាយ៉ាត់ៗរបស់យើងប៉ុណ្ណោះ។ ហើយពួកគេគឺជាពួកដែល ប្រគល់ខ្លួន(កាន់សាសនាអ៊ីស្លាម)។

Verse 54

۞ ٱللَّهُ ٱلَّذِى خَلَقَكُم مِّن ضَعْفٍ ثُمَّ جَعَلَ مِنۢ بَعْدِ ضَعْفٍ قُوَّةً ثُمَّ جَعَلَ مِنۢ بَعْدِ قُوَّةٍ ضَعْفًا وَشَيْبَةً ۚ يَخْلُقُ مَا يَشَآءُ ۖ وَهُوَ ٱلْعَلِيمُ ٱلْقَدِيرُ

Transliteration al-lahu alladhī khalaqakum min ḍaʿfin thumma jaʿala min baʿdi ḍaʿfin quwwatan thumma jaʿala min baʿdi quwwatin ḍaʿfan washaybatan yakhluqu mā yashāu wahuwa l-ʿalīmu l-qadīru

Khmer អល់ឡោះជាអ្នកដែលបានបង្កើតពួកអ្នកពីភាពទន់ខ្សោយ ក្រោយមកទ្រង់បានធ្វើឱ្យមានភាពខ្លាំងក្លាបន្ទាប់ពីទន់ខ្សោយ ក្រោយមកទៀតទ្រង់បានធ្វើឱ្យទៅជាទន់ខ្សោយ និងចាស់ជរាវិញ បន្ទាប់ពីភាពខ្លាំងក្លា។ ទ្រង់បង្កើតអ្វីៗតាមតែទ្រង់មានចេតនា។ ហើយទ្រង់មហាដឹង មហាមានអានុភាព។

Verse 55

وَيَوْمَ تَقُومُ ٱلسَّاعَةُ يُقْسِمُ ٱلْمُجْرِمُونَ مَا لَبِثُوا۟ غَيْرَ سَاعَةٍ ۚ كَذَٰلِكَ كَانُوا۟ يُؤْفَكُونَ

Transliteration wayawma taqūmu l-sāʿatu yuq'simu l-muj'rimūna mā labithū ghayra sāʿatin kadhālika kānū yu'fakūna

Khmer ហើយនៅពេលថ្ងៃបរលោកមកដល់ ពួកដែលប្រព្រឹត្ដ អំពើអាក្រក់ស្បថថាៈ ពួកគេមិនបានរស់នៅ(លើលោកិយ)ក្រៅពី មួយរយៈពេលខ្លីឡើយ។ ដូច្នោះដែរ ពួកគេធ្លាប់ត្រូវបានគេបោក បញ្ឆោត។

Verse 56

وَقَالَ ٱلَّذِينَ أُوتُوا۟ ٱلْعِلْمَ وَٱلْإِيمَـٰنَ لَقَدْ لَبِثْتُمْ فِى كِتَـٰبِ ٱللَّهِ إِلَىٰ يَوْمِ ٱلْبَعْثِ ۖ فَهَـٰذَا يَوْمُ ٱلْبَعْثِ وَلَـٰكِنَّكُمْ كُنتُمْ لَا تَعْلَمُونَ

Transliteration waqāla alladhīna ūtū l-ʿil'ma wal-īmāna laqad labith'tum fī kitābi l-lahi ilā yawmi l-baʿthi fahādhā yawmu l-baʿthi walākinnakum kuntum lā taʿlamūna

Khmer ហើយបណ្ដាអ្នកដែលត្រូវគេផ្ដល់ចំណេះដឹង និងមានជំនឿ បាននិយាយថាៈ ជាការពិតណាស់ ពួកអ្នកបានរស់នៅតាមការកំណត់ របស់អល់ឡោះរហូតដល់ថ្ងៃដែលគេធ្វើឱ្យមនុស្សលោករស់ឡើង វិញ(នៅថ្ងៃបរលោក)។ ដូចេ្នះនេះជាថ្ងៃដែលគេធ្វើឱ្យមនុស្សលោក រស់ឡើងវិញ ប៉ុន្ដែពួកអ្នកមិនធ្លាប់បានដឹងឡើយ។

Verse 57

فَيَوْمَئِذٍ لَّا يَنفَعُ ٱلَّذِينَ ظَلَمُوا۟ مَعْذِرَتُهُمْ وَلَا هُمْ يُسْتَعْتَبُونَ

Transliteration fayawma-idhin lā yanfaʿu alladhīna ẓalamū maʿdhiratuhum walā hum yus'taʿtabūna

Khmer ហើយនៅថ្ងៃនោះ ពួកដែលបានបំពានការដោះសាររបស់ ពួកគេគឺគ្មានផលប្រយោជន៍អ្វីឡើយ ហើយពួកគេក៏មិនត្រូវគេ ទាមទារឱ្យត្រឡប់ទៅសារភាពទោសកំហុសវិញដែរ។

Verse 58

وَلَقَدْ ضَرَبْنَا لِلنَّاسِ فِى هَـٰذَا ٱلْقُرْءَانِ مِن كُلِّ مَثَلٍ ۚ وَلَئِن جِئْتَهُم بِـَٔايَةٍ لَّيَقُولَنَّ ٱلَّذِينَ كَفَرُوٓا۟ إِنْ أَنتُمْ إِلَّا مُبْطِلُونَ

Transliteration walaqad ḍarabnā lilnnāsi fī hādhā l-qur'āni min kulli mathalin wala-in ji'tahum biāyatin layaqūlanna alladhīna kafarū in antum illā mub'ṭilūna

Khmer ហើយជាការពិតណាស់ យើងបានលើកគ្រប់ឧទាហរណ៍ សម្រាប់មនុស្សលោកនៅក្នុងគម្ពីរគួរអាននេះ។ តែប្រសិនបើអ្នក (មូហាំម៉ាត់)បាននាំភស្ដុតាងណាមួយដល់ពួកគេ ពួកដែលបាន ប្រឆាំងពិតជានិយាយថាៈ ពួកអ្នកមិនមែនជាអ្វីក្រៅពីពួកដែល បោកប្រាស់នោះឡើយ។

Verse 59

كَذَٰلِكَ يَطْبَعُ ٱللَّهُ عَلَىٰ قُلُوبِ ٱلَّذِينَ لَا يَعْلَمُونَ

Transliteration kadhālika yaṭbaʿu l-lahu ʿalā qulūbi alladhīna lā yaʿlamūna

Khmer ដូច្នោះដែរ អល់ឡោះបោះត្រាភ្ជិតលើចិត្ដរបស់ពួកដែល មិនដឹងការពិត។

Verse 60

فَٱصْبِرْ إِنَّ وَعْدَ ٱللَّهِ حَقٌّ ۖ وَلَا يَسْتَخِفَّنَّكَ ٱلَّذِينَ لَا يُوقِنُونَ

Transliteration fa-iṣ'bir inna waʿda l-lahi ḥaqqun walā yastakhiffannaka alladhīna lā yūqinūna

Khmer ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)អត់ធ្មត់ ពិតប្រាកដណាស់ ការ សន្យារបស់អល់ឡោះគឺជាការពិត។ ហើយចូរកុំឱ្យពួកដែលមិន ជឿជាក់(លើអល់ឡោះ)ធ្វើឱ្យអ្នកទន់ខ្សោយឱ្យសោះ។

Read Surah Ar-Rum in another language

All languages

All 114 surahs in Khmer: the Qur’an in Khmer.

Learn it in MyDugsi

Khmer translation: Cambodian Muslim Community Development, from Quran.com. Transliteration: Quran.com. Recitation: Mishary Alafasy, from EveryAyah.com. MyDugsi is a learning aid, not a replacement for a qualified teacher.