Surah An-Nahl in Khmer: translation and audio
Surah 16 · النحل · The Bee · 128 verses
Surah An-Nahl verse by verse: the Arabic with a recitation you can repeat, the transliteration, and the Khmer translation by Cambodian Muslim Community Development. For the meaning of every word, see Surah An-Nahl word by word in English.
Verse 1
أَتَىٰٓ أَمْرُ ٱللَّهِ فَلَا تَسْتَعْجِلُوهُ ۚ سُبْحَـٰنَهُۥ وَتَعَـٰلَىٰ عَمَّا يُشْرِكُونَ
Transliteration atā amru l-lahi falā tastaʿjilūhu sub'ḥānahu wataʿālā ʿammā yush'rikūna
Khmer បទបញ្ជារបស់អល់ឡោះ(ថ្ងៃបរលោក)ជិតបានមកដល់ ហើយ ដូចេ្នះចូរពួកអ្នកកុំប្រញាប់ចង់ឱ្យវាមកដល់ពេក។ ទ្រង់មហា បរិសុទ្ធ និងខ្ពង់ខ្ពស់បំផុតអំពីអ្វីដែលពួកគេកំពុងធ្វើស្ហ៊ីរិកនោះ។
Verse 2
يُنَزِّلُ ٱلْمَلَـٰٓئِكَةَ بِٱلرُّوحِ مِنْ أَمْرِهِۦ عَلَىٰ مَن يَشَآءُ مِنْ عِبَادِهِۦٓ أَنْ أَنذِرُوٓا۟ أَنَّهُۥ لَآ إِلَـٰهَ إِلَّآ أَنَا۠ فَٱتَّقُونِ
Transliteration yunazzilu l-malāikata bil-rūḥi min amrihi ʿalā man yashāu min ʿibādihi an andhirū annahu lā ilāha illā anā fa-ittaqūni
Khmer ទ្រង់បញ្ចុះម៉ាឡាអ៊ីកាត់ដោយនាំវ៉ាហ៊ីតាមបទបញ្ជារបស់ ទ្រង់ទៅចំពោះជនណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំរបស់ ទ្រង់(ដោយបន្ទូលថា) ចូរពួកអ្នកដាស់តឿនព្រមាន(មនុស្ស លោក)ថាៈ ពិតប្រាកដណាស់់ គ្មានម្ចាស់ណាផេ្សងដែលត្រូវគោរព សក្ការៈដ៏ពិតប្រាកដក្រៅពីយើងឡើយ ហេតុនេះចូរពួកអ្នកកោត ខ្លាចយើង។
Verse 3
خَلَقَ ٱلسَّمَـٰوَٰتِ وَٱلْأَرْضَ بِٱلْحَقِّ ۚ تَعَـٰلَىٰ عَمَّا يُشْرِكُونَ
Transliteration khalaqa l-samāwāti wal-arḍa bil-ḥaqi taʿālā ʿammā yush'rikūna
Khmer ទ្រង់បានបង្កើតមេឃជាច្រើនជាន់ និងផែនដីដោយ ពិត ប្រាកដ។ ទ្រង់ខ្ពង់ខ្ពស់បំផុតអំពីអ្វីដែលពួកគេកំពុងធ្វើស្ហ៊ីរិកនោះ។
Verse 4
خَلَقَ ٱلْإِنسَـٰنَ مِن نُّطْفَةٍ فَإِذَا هُوَ خَصِيمٌ مُّبِينٌ
Transliteration khalaqa l-insāna min nuṭ'fatin fa-idhā huwa khaṣīmun mubīnun
Khmer ទ្រង់បានបង្កើតមនុស្សលោកពីទឹកកាម តែគេបែរជាក្លាយ ទៅជាអ្នកដែលរឹងរូសប្រឆាំងដ៏ពិតប្រាកដទៅវិញ។
Verse 5
وَٱلْأَنْعَـٰمَ خَلَقَهَا ۗ لَكُمْ فِيهَا دِفْءٌ وَمَنَـٰفِعُ وَمِنْهَا تَأْكُلُونَ
Transliteration wal-anʿāma khalaqahā lakum fīhā dif'on wamanāfiʿu wamin'hā takulūna
Khmer ហើយសត្វពាហនៈជាច្រើនដែលទ្រង់បានបង្កើតវាសម្រាប់ ពួកអ្នក ដែលសត្វទាំងនោះ(មានរោមធ្វើជាសំលៀកបំពាក់)ផ្ដល់ ភាពកក់ក្ដៅ ហើយផ្ដល់ផលប្រយោជន៍ជាច្រើន ហើយវាមួយចំនួន ពួកអ្នកក៏អាចទទួលទានបានផងដែរ។
Verse 6
وَلَكُمْ فِيهَا جَمَالٌ حِينَ تُرِيحُونَ وَحِينَ تَسْرَحُونَ
Transliteration walakum fīhā jamālun ḥīna turīḥūna waḥīna tasraḥūna
Khmer ហើយនៅក្នុងនោះដែរ វាក៏ផ្ដល់សោភ័ណភាពដល់ពួកអ្នក នៅពេលដែលពួកអ្នកនាំវាត្រឡប់មកក្រោលវិញនៅពេលល្ងាច និងនៅពេលដែលពួកអ្នកនាំវាទៅឃ្វាលវិញនាពេលព្រឹក។
Verse 7
وَتَحْمِلُ أَثْقَالَكُمْ إِلَىٰ بَلَدٍ لَّمْ تَكُونُوا۟ بَـٰلِغِيهِ إِلَّا بِشِقِّ ٱلْأَنفُسِ ۚ إِنَّ رَبَّكُمْ لَرَءُوفٌ رَّحِيمٌ
Transliteration wataḥmilu athqālakum ilā baladin lam takūnū bālighīhi illā bishiqqi l-anfusi inna rabbakum laraūfun raḥīmun
Khmer ហើយវាថែមទាំងដឹកជញ្ជូនទំនិញធ្ងន់ៗរបស់ពួកអ្នកឆ្ពោះ ទៅកាន់ប្រទេសមួយដែលពួកអ្នកអាចទៅដល់ទាំងការលំបាកខ្លួន។ ពិតប្រាកដណាស់ ម្ចាស់របស់ពួកអ្នកមហាករុណា មហាអាណិត ស្រឡាញ់។
Verse 8
وَٱلْخَيْلَ وَٱلْبِغَالَ وَٱلْحَمِيرَ لِتَرْكَبُوهَا وَزِينَةً ۚ وَيَخْلُقُ مَا لَا تَعْلَمُونَ
Transliteration wal-khayla wal-bighāla wal-ḥamīra litarkabūhā wazīnatan wayakhluqu mā lā taʿlamūna
Khmer ហើយ(ទ្រង់បានបងើ្កត)សត្វសេះ និងសត្វសេះទេស ហើយ និងសត្វលាដើម្បីឱ្យពួកអ្នកជិះវា និងជាការលំអ។ ហើយទ្រង់បង្កើត អ្វីៗផេ្សងទៀតដែលពួកអ្នកមិនដឹង។
Verse 9
وَعَلَى ٱللَّهِ قَصْدُ ٱلسَّبِيلِ وَمِنْهَا جَآئِرٌ ۚ وَلَوْ شَآءَ لَهَدَىٰكُمْ أَجْمَعِينَ
Transliteration waʿalā l-lahi qaṣdu l-sabīli wamin'hā jāirun walaw shāa lahadākum ajmaʿīna
Khmer ហើយតួនាទីរបស់អល់ឡោះ គឺការបង្ហាញមាគ៌ាដែលត្រឹម ត្រូវ ប៉ុន្ដែមានមាគ៌ាខ្លះងាករេ(ដូចជាមាគ៌ារបស់ពួកអារ៉ាប់គ្មាន ជំនឿ យ៉ាហ៊ូទី និងណាសរ៉នី)។ ហើយប្រសិនបើទ្រង់មានចេតនា ទ្រង់ពិតជាចង្អុលបង្ហាញពួកអ្នកទាំងអស់គ្នា ។
Verse 10
هُوَ ٱلَّذِىٓ أَنزَلَ مِنَ ٱلسَّمَآءِ مَآءً ۖ لَّكُم مِّنْهُ شَرَابٌ وَمِنْهُ شَجَرٌ فِيهِ تُسِيمُونَ
Transliteration huwa alladhī anzala mina l-samāi māan lakum min'hu sharābun wamin'hu shajarun fīhi tusīmūna
Khmer ទ្រង់ជាអ្នកដែលបានបញ្ចុះទឹកភ្លៀងពីលើមេឃសម្រាប់ ពួកអ្នក ដែលវាមួយចំនួនសម្រាប់ផឹក និងវាមួយចំនួនទៀតសម្រាប់ រុក្ខជាតិ ដែលក្នុង(កន្លែងរុក្ខជាតិដុះ)នោះ ពួកអ្នកអាចឃ្វាលសត្វ ផងដែរ។
Verse 11
يُنۢبِتُ لَكُم بِهِ ٱلزَّرْعَ وَٱلزَّيْتُونَ وَٱلنَّخِيلَ وَٱلْأَعْنَـٰبَ وَمِن كُلِّ ٱلثَّمَرَٰتِ ۗ إِنَّ فِى ذَٰلِكَ لَـَٔايَةً لِّقَوْمٍ يَتَفَكَّرُونَ
Transliteration yunbitu lakum bihi l-zarʿa wal-zaytūna wal-nakhīla wal-aʿnāba wamin kulli l-thamarāti inna fī dhālika laāyatan liqawmin yatafakkarūna
Khmer ដោយសារទឹកភ្លៀងនោះ ទ្រង់ធ្វើឱ្យដុះចេញនូវដំណាំជា ច្រើន និងអូលីវ និងល្មើ និងទំពាំងបាយជូរ ហើយនិងផលានុផល គ្រប់ប្រភេទសម្រាប់ពួកអ្នក។ ពិតប្រាកដណាស់ នៅក្នុងរឿងនោះ គឺជាភស្ដុតាងសម្រាប់ក្រុមដែលចេះគិតពិចារណា។
Verse 12
وَسَخَّرَ لَكُمُ ٱلَّيْلَ وَٱلنَّهَارَ وَٱلشَّمْسَ وَٱلْقَمَرَ ۖ وَٱلنُّجُومُ مُسَخَّرَٰتٌۢ بِأَمْرِهِۦٓ ۗ إِنَّ فِى ذَٰلِكَ لَـَٔايَـٰتٍ لِّقَوْمٍ يَعْقِلُونَ
Transliteration wasakhara lakumu al-layla wal-nahāra wal-shamsa wal-qamara wal-nujūmu musakharātun bi-amrihi inna fī dhālika laāyātin liqawmin yaʿqilūna
Khmer ហើយទ្រង់បានបង្កើតសម្រាប់ពួកអ្នកឱ្យមានពេលយប់ និងពេលថ្ងៃ និងព្រះអាទិត្យ ហើយនិងព្រះច័ន្ទ ព្រមទាំងហ្វូងតារា ត្រូវបានគេ(អល់ឡោះ)ឱ្យធ្វើដំណើរតាមបទបញ្ជារបស់ទ្រង់។ ពិត ប្រាកដណាស់ នៅក្នុងរឿងនោះគឺជាភស្ដុតាងៗសម្រាប់ក្រុមដែល ស្វែងយល់។
Verse 13
وَمَا ذَرَأَ لَكُمْ فِى ٱلْأَرْضِ مُخْتَلِفًا أَلْوَٰنُهُۥٓ ۗ إِنَّ فِى ذَٰلِكَ لَـَٔايَةً لِّقَوْمٍ يَذَّكَّرُونَ
Transliteration wamā dhara-a lakum fī l-arḍi mukh'talifan alwānuhu inna fī dhālika laāyatan liqawmin yadhakkarūna
Khmer ហើយអ្វីៗដែលទ្រង់បានបង្កើតឱ្យពួកអ្នកនៅលើផែនដី គឺមានពណ៌សម្បុររបស់វាខុសៗគ្នា។ ពិតប្រាកដណាស់ នៅក្នុងរឿង នោះជាភស្ដុតាងៗសម្រាប់ក្រុមដែលចងចាំ។
Verse 14
وَهُوَ ٱلَّذِى سَخَّرَ ٱلْبَحْرَ لِتَأْكُلُوا۟ مِنْهُ لَحْمًا طَرِيًّا وَتَسْتَخْرِجُوا۟ مِنْهُ حِلْيَةً تَلْبَسُونَهَا وَتَرَى ٱلْفُلْكَ مَوَاخِرَ فِيهِ وَلِتَبْتَغُوا۟ مِن فَضْلِهِۦ وَلَعَلَّكُمْ تَشْكُرُونَ
Transliteration wahuwa alladhī sakhara l-baḥra litakulū min'hu laḥman ṭariyyan watastakhrijū min'hu ḥil'yatan talbasūnahā watarā l-ful'ka mawākhira fīhi walitabtaghū min faḍlihi walaʿallakum tashkurūna
Khmer ហើយទ្រង់ជាអ្នកដែលបានបង្កើតឱ្យមានសមុទ្រ ដើម្បីឱ្យ ពួកអ្នកបានទទួលទានពីវានូវសាច់ស្រស់ៗ ហើយពួកអ្នកអាចយក ចេញពីវានូវគ្រឿងលំអដើម្បីពាក់វា ហើយអ្នកក៏មើលឃើញសំពៅ អណ្ដែតនៅលើវា និងដើម្បីឱ្យពួកអ្នកស្វែងរកនូវសេចក្ដីប្រោស ប្រទានពីទ្រង់។ ហើយសង្ឃឹមថា ពួកអ្នកនឹងដឹងគុណ(ចំពោះ អល់ឡោះ)។
Verse 15
وَأَلْقَىٰ فِى ٱلْأَرْضِ رَوَٰسِىَ أَن تَمِيدَ بِكُمْ وَأَنْهَـٰرًا وَسُبُلًا لَّعَلَّكُمْ تَهْتَدُونَ
Transliteration wa-alqā fī l-arḍi rawāsiya an tamīda bikum wa-anhāran wasubulan laʿallakum tahtadūna
Khmer ហើយទ្រង់បានបោះភ្ជាប់នៅលើផែនដីនូវភ្នំជាច្រើន ដើម្បី កុំឱ្យវារញ្ជួយដល់ពួកអ្នក ហើយ(ទ្រង់បានបង្កើត)ទនេ្ល និងផ្លូវជា ច្រើន ដើម្បីពួកអ្នកធ្វើជាត្រីវិស័យ។
Verse 16
وَعَلَـٰمَـٰتٍ ۚ وَبِٱلنَّجْمِ هُمْ يَهْتَدُونَ
Transliteration waʿalāmātin wabil-najmi hum yahtadūna
Khmer និងមានសញ្ញាសំគាល់ជាច្រើនទៀត(នៅពេលថ្ងៃ)។ ហើយចំពោះផ្កាយវិញ(ជាសញ្ញានៅពេលយប់)ដែលពួកគេធ្វើ ជាត្រីវិស័យ។
Verse 17
أَفَمَن يَخْلُقُ كَمَن لَّا يَخْلُقُ ۗ أَفَلَا تَذَكَّرُونَ
Transliteration afaman yakhluqu kaman lā yakhluqu afalā tadhakkarūna
Khmer ដូចេ្នះ តើអ្នកដែលបង្កើត ដូចនឹងអ្នកដែលមិនបានបង្កើត ឬ? តើពួកអ្នកមិនចងចាំទេឬ?
Verse 18
وَإِن تَعُدُّوا۟ نِعْمَةَ ٱللَّهِ لَا تُحْصُوهَآ ۗ إِنَّ ٱللَّهَ لَغَفُورٌ رَّحِيمٌ
Transliteration wa-in taʿuddū niʿ'mata l-lahi lā tuḥ'ṣūhā inna l-laha laghafūrun raḥīmun
Khmer ហើយប្រសិនបើពួកអ្នករាប់ចំនួននៀកម៉ាត់របស់ អល់ឡោះ គឺពួកអ្នកមិនអាចរាប់វាអស់ឡើយ។ ពិតប្រាកដណាស់ អល់ឡោះគឺមហាអភ័យទោស មហាអាណិតស្រឡាញ់។
Verse 19
وَٱللَّهُ يَعْلَمُ مَا تُسِرُّونَ وَمَا تُعْلِنُونَ
Transliteration wal-lahu yaʿlamu mā tusirrūna wamā tuʿ'linūna
Khmer ហើយអល់ឡោះដឹងច្បាស់នូវអ្វីដែលពួកអ្នកលាក់បាំង និងអ្វីដែលពួកអ្នកលាតត្រដាង។
Verse 20
وَٱلَّذِينَ يَدْعُونَ مِن دُونِ ٱللَّهِ لَا يَخْلُقُونَ شَيْـًٔا وَهُمْ يُخْلَقُونَ
Transliteration wa-alladhīna yadʿūna min dūni l-lahi lā yakhluqūna shayan wahum yukh'laqūna
Khmer ហើយព្រះនានាដែលពួកគេ(ពួកមូស្ហរីគីន)បួងសួងសុំ ក្រៅពីអល់ឡោះនោះ គឺពួកវា(ព្រះនានា)មិនអាចបង្កើតអ្វីបាន ទាល់តែសោះ តែពួកវាវិញទេដែលត្រូវគេ(មនុស្សលោក)បង្កើត នោះ។
Verse 21
أَمْوَٰتٌ غَيْرُ أَحْيَآءٍ ۖ وَمَا يَشْعُرُونَ أَيَّانَ يُبْعَثُونَ
Transliteration amwātun ghayru aḥyāin wamā yashʿurūna ayyāna yub'ʿathūna
Khmer (ព្រះទាំងអស់នោះ)គឺស្លាប់ មិនមានជីវិតឡើយ។ ហើយ ពួកវាក៏មិនដឹងថា ពួកគេ(ពួកដែលគោរពពួកវា)ត្រូវគេធ្វើឱ្យរស់ ឡើងវិញនៅពេលណាដែរ។
Verse 22
إِلَـٰهُكُمْ إِلَـٰهٌ وَٰحِدٌ ۚ فَٱلَّذِينَ لَا يُؤْمِنُونَ بِٱلْـَٔاخِرَةِ قُلُوبُهُم مُّنكِرَةٌ وَهُم مُّسْتَكْبِرُونَ
Transliteration ilāhukum ilāhun wāḥidun fa-alladhīna lā yu'minūna bil-ākhirati qulūbuhum munkiratun wahum mus'takbirūna
Khmer ម្ចាស់ដែលត្រូវពួកអ្នកគោរពសក្ការៈដ៏ពិតប្រាកដនោះ គឺ ជាម្ចាស់តែមួយគត់(អល់ឡោះ)។ តែពួកដែលគ្មានជំនឿនឹងថ្ងៃ បរលោកនោះ គឺចិត្ដរបស់ពួកគេបដិសេធដោយពួកគេថែមទាំង ក្រអឺតក្រទមទៀតផង។
Verse 23
لَا جَرَمَ أَنَّ ٱللَّهَ يَعْلَمُ مَا يُسِرُّونَ وَمَا يُعْلِنُونَ ۚ إِنَّهُۥ لَا يُحِبُّ ٱلْمُسْتَكْبِرِينَ
Transliteration lā jarama anna l-laha yaʿlamu mā yusirrūna wamā yuʿ'linūna innahu lā yuḥibbu l-mus'takbirīna
Khmer គ្មានការសង្ស័យឡើយ ពិតប្រាកដណាស់អល់ឡោះដឹង នូវអ្វីដែលពួកគេលាក់បាំង និងអ្វីដែលពួកគេលាតត្រដាង។ ពិត ប្រាកដណាស់ ទ្រង់មិនស្រឡាញ់ពួកដែលក្រអឺតក្រទមនោះឡើយ។
Verse 24
وَإِذَا قِيلَ لَهُم مَّاذَآ أَنزَلَ رَبُّكُمْ ۙ قَالُوٓا۟ أَسَـٰطِيرُ ٱلْأَوَّلِينَ
Transliteration wa-idhā qīla lahum mādhā anzala rabbukum qālū asāṭīru l-awalīna
Khmer ហើយនៅពេលដែលមានគេសួរពួកគេ(ពួកមូស្ហរីគីន)ថាៈ តើម្ចាស់របស់ពួកអ្នកបានបញ្ចុះអ្វី(ទៅឱ្យមូហាំម៉ាត់)? ពួកគេបាន តបថាៈ វាគឺជារឿងពេ្រងនិទានតែប៉ុណ្ណោះ។
Verse 25
لِيَحْمِلُوٓا۟ أَوْزَارَهُمْ كَامِلَةً يَوْمَ ٱلْقِيَـٰمَةِ ۙ وَمِنْ أَوْزَارِ ٱلَّذِينَ يُضِلُّونَهُم بِغَيْرِ عِلْمٍ ۗ أَلَا سَآءَ مَا يَزِرُونَ
Transliteration liyaḥmilū awzārahum kāmilatan yawma l-qiyāmati wamin awzāri alladhīna yuḍillūnahum bighayri ʿil'min alā sāa mā yazirūna
Khmer (ពាក្យសំដីនោះ)ពួកគេនឹងរែកបន្ដនូវបាបកម្មរបស់ពួកគេ យ៉ាងពេញបន្ទុកនៅថ្ងៃបរលោក និងរែកបាបកម្មមួយចំនួនរបស់ពួក ដែលពួកគេដឹកនាំទៅរកផ្លូវខុសដោយអវិជ្ជាផងដែរ។ ចូរដឹងថា. អ្វីដែលពួកគេរែកនោះវាជាប្រការអាក្រក់បំផុត។
Verse 26
قَدْ مَكَرَ ٱلَّذِينَ مِن قَبْلِهِمْ فَأَتَى ٱللَّهُ بُنْيَـٰنَهُم مِّنَ ٱلْقَوَاعِدِ فَخَرَّ عَلَيْهِمُ ٱلسَّقْفُ مِن فَوْقِهِمْ وَأَتَىٰهُمُ ٱلْعَذَابُ مِنْ حَيْثُ لَا يَشْعُرُونَ
Transliteration qad makara alladhīna min qablihim fa-atā l-lahu bun'yānahum mina l-qawāʿidi fakharra ʿalayhimu l-saqfu min fawqihim wa-atāhumu l-ʿadhābu min ḥaythu lā yashʿurūna
Khmer ជាការពិតណាស់ ពួកដែលនៅសម័យមុនពួកគេ(ពួក មូស្ហរីគីន)ក៏បានប្រើល្បិចបោកប្រាស់(អ្នកនាំសាររបស់ពួកគេ) ដែរ។ តែអល់ឡោះបានកំទេចគ្រឹះនៃផ្ទះសំបែងរបស់ពួកគេ ហើយ ដំបូលក៏បានធ្លាក់សង្កត់ទៅលើពួកគេ ហើយនៅពេលនោះទារុណកម្មបានមកដល់ពួកគេ ខណៈដែលពួកគេមិនដឹងខ្លួន។
Verse 27
ثُمَّ يَوْمَ ٱلْقِيَـٰمَةِ يُخْزِيهِمْ وَيَقُولُ أَيْنَ شُرَكَآءِىَ ٱلَّذِينَ كُنتُمْ تُشَـٰٓقُّونَ فِيهِمْ ۚ قَالَ ٱلَّذِينَ أُوتُوا۟ ٱلْعِلْمَ إِنَّ ٱلْخِزْىَ ٱلْيَوْمَ وَٱلسُّوٓءَ عَلَى ٱلْكَـٰفِرِينَ
Transliteration thumma yawma l-qiyāmati yukh'zīhim wayaqūlu ayna shurakāiya alladhīna kuntum tushāqqūna fīhim qāla alladhīna ūtū l-ʿil'ma inna l-khiz'ya l-yawma wal-sūa ʿalā l-kāfirīna
Khmer បន្ទាប់មកនៅថ្ងៃបរលោក ទ្រង់នឹងធ្វើឱ្យពូកគេអាម៉ាស់ ហើយទ្រង់នឹងមានបន្ទូលថាៈ តើឯណាទៅដៃគូបស់យើងដែល ពួកអ្នកធ្លាប់បានប្រឆាំង(នឹងអ្នកនាំសារនិងអ្នកមានជំនឿ)ដើម្បី ពួកវានោះ? បណ្ដាអ្នកដែលត្រូវបានគេផ្ដល់ចំណេះវិជ្ជាឱ្យបាន និយាយថាៈ ជាការពិតណាស់ ភាពអាម៉ាស់ និងទារុណកម្មនៅ ថ្ងៃនេះគឺត្រូវធ្លាក់លើពួកដែលប្រឆាំង។
Verse 28
ٱلَّذِينَ تَتَوَفَّىٰهُمُ ٱلْمَلَـٰٓئِكَةُ ظَالِمِىٓ أَنفُسِهِمْ ۖ فَأَلْقَوُا۟ ٱلسَّلَمَ مَا كُنَّا نَعْمَلُ مِن سُوٓءٍۭ ۚ بَلَىٰٓ إِنَّ ٱللَّهَ عَلِيمٌۢ بِمَا كُنتُمْ تَعْمَلُونَ
Transliteration alladhīna tatawaffāhumu l-malāikatu ẓālimī anfusihim fa-alqawū l-salama mā kunnā naʿmalu min sūin balā inna l-laha ʿalīmun bimā kuntum taʿmalūna
Khmer ពួកដែលម៉ាឡាអ៊ីកាត់យកជីវិតរបស់ពួកគេ ខណៈដែល ពួកគេបំពានដោយខ្លួនឯង ពេលនោះពួកគេសម្ដែងការគោរពនិង ប្រគល់ខ្លួន(ចំពោះអល់ឡោះ ដោយនិយាយកុហកថា) ពួកយើង មិនធ្លាប់បានប្រព្រឹត្ដអំពើអាក្រក់ណាមួយឡើយ។ (ម៉ាឡាអ៊ីកាត់ បានតបវិញថា) មិនមែនដូច្នោះទេ. ពិតប្រាកដណាស់ អល់ឡោះ ដឹងទាំងអស់នូវអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្ដ។
Verse 29
فَٱدْخُلُوٓا۟ أَبْوَٰبَ جَهَنَّمَ خَـٰلِدِينَ فِيهَا ۖ فَلَبِئْسَ مَثْوَى ٱلْمُتَكَبِّرِينَ
Transliteration fa-ud'khulū abwāba jahannama khālidīna fīhā falabi'sa mathwā l-mutakabirīna
Khmer ហេតុនេះ ចូរពួកអ្នកចូលតាមទ្វារនានានៃនរកជើហាន់-ណាំ ដោយពួកអ្នកនៅក្នុងនោះជាអមតៈ។ ហើយកន្លែងរបស់ពួក ដែលក្រអឺតក្រទមគឺអាក្រក់បំផុត។
Verse 30
۞ وَقِيلَ لِلَّذِينَ ٱتَّقَوْا۟ مَاذَآ أَنزَلَ رَبُّكُمْ ۚ قَالُوا۟ خَيْرًا ۗ لِّلَّذِينَ أَحْسَنُوا۟ فِى هَـٰذِهِ ٱلدُّنْيَا حَسَنَةٌ ۚ وَلَدَارُ ٱلْـَٔاخِرَةِ خَيْرٌ ۚ وَلَنِعْمَ دَارُ ٱلْمُتَّقِينَ
Transliteration waqīla lilladhīna ittaqaw mādhā anzala rabbukum qālū khayran lilladhīna aḥsanū fī hādhihi l-dun'yā ḥasanatun waladāru l-ākhirati khayrun walaniʿ'ma dāru l-mutaqīna
Khmer ហើយមានគេនិយាយទៅកាន់បណ្ដាអ្នកដែលកោតខ្លាច ថាៈ តើម្ចាស់របស់ពួកអ្នកបានបញ្ចុះអ្វី(ទៅឱ្យមូហាំម៉ាត់)? ពួកគេ បានឆ្លើយថាៈ គឺជារឿងល្អ។ សម្រាប់បណ្ដាអ្នកដែលបានសាងអំពើ ល្អនៅលើលោកិយនេះ គឺទទួលបានផលល្អ។ ហើយចំពោះលំនៅ ដ្ឋាននាថ្ងៃបរលោកវិញ គឺរឹតតែប្រសើរជាងនេះទៅទៀត។ ហើយ លំនៅដ្ឋាន(ឋានសួគ៌)របស់បណ្ដាអ្នកដែលកោតខ្លាចអល់ឡោះនោះ គឺពិតជាល្អប្រសើរបំផុត។
Verse 31
جَنَّـٰتُ عَدْنٍ يَدْخُلُونَهَا تَجْرِى مِن تَحْتِهَا ٱلْأَنْهَـٰرُ ۖ لَهُمْ فِيهَا مَا يَشَآءُونَ ۚ كَذَٰلِكَ يَجْزِى ٱللَّهُ ٱلْمُتَّقِينَ
Transliteration jannātu ʿadnin yadkhulūnahā tajrī min taḥtihā l-anhāru lahum fīhā mā yashāūna kadhālika yajzī l-lahu l-mutaqīna
Khmer ពួកគេនឹងបានចូលទៅក្នុងឋានសួគ៌អាត់និនដែលមាន ទនេ្លជាច្រើនហូរពីក្រោមវា។ ពួកគេនឹងមានអ្វីៗគ្រប់បែបយ៉ាង ដែលពួកគេប្រាថ្នានៅក្នុងនោះ។ ដូច្នោះហើយអល់ឡោះតបស្នង ដល់បណ្ដាអ្នកដែលកោតខ្លាចទ្រង់។
Verse 32
ٱلَّذِينَ تَتَوَفَّىٰهُمُ ٱلْمَلَـٰٓئِكَةُ طَيِّبِينَ ۙ يَقُولُونَ سَلَـٰمٌ عَلَيْكُمُ ٱدْخُلُوا۟ ٱلْجَنَّةَ بِمَا كُنتُمْ تَعْمَلُونَ
Transliteration alladhīna tatawaffāhumu l-malāikatu ṭayyibīna yaqūlūna salāmun ʿalaykumu ud'khulū l-janata bimā kuntum taʿmalūna
Khmer បណ្ដាអ្នកដែលម៉ាឡាអ៊ីកាត់យកជីវិតរបស់ពួកគេ ខណៈ ដែលពួកគេជាអ្នកល្អបរិសុទ្ធ ដោយម៉ាឡាអ៊ីកាត់ពោល(ទៅកាន់ ពួកគេ)ថាៈ សូមសុខសន្ដិភាពកើតមានដល់ពួកអ្នក. ចូរពួកអ្នក ចូលឋានសួគ៌ដោយសារតែអ្វីដែលពួកអ្នកធ្លាប់បានសាងចុះ។
Verse 33
هَلْ يَنظُرُونَ إِلَّآ أَن تَأْتِيَهُمُ ٱلْمَلَـٰٓئِكَةُ أَوْ يَأْتِىَ أَمْرُ رَبِّكَ ۚ كَذَٰلِكَ فَعَلَ ٱلَّذِينَ مِن قَبْلِهِمْ ۚ وَمَا ظَلَمَهُمُ ٱللَّهُ وَلَـٰكِن كَانُوٓا۟ أَنفُسَهُمْ يَظْلِمُونَ
Transliteration hal yanẓurūna illā an tatiyahumu l-malāikatu aw yatiya amru rabbika kadhālika faʿala alladhīna min qablihim wamā ẓalamahumu l-lahu walākin kānū anfusahum yaẓlimūna
Khmer ពួកគេ(ពួកប្រឆាំង)គ្មានរង់ចាំអ្វីក្រៅពីម៉ាឡាអ៊ីកាត់មក ដល់(ហូតយកជីវិត)ពួកគេ ឬបទបញ្ជា (ធ្វើទារុណកម្ម)នៃម្ចាស់ របស់អ្នកមកដល់នោះឡើយ។ ពួក(គ្មានជំនឿ)ដែលពីមុនពួកគេក៏ បានធ្វើដូច្នោះដែរ។ អល់ឡោះមិនបានធ្វើបាបពួកគេឡើយ ប៉ុន្ដែពួក គេវិញទេដែលបានធ្វើបាបខ្លួនឯងនោះ ។
Verse 34
فَأَصَابَهُمْ سَيِّـَٔاتُ مَا عَمِلُوا۟ وَحَاقَ بِهِم مَّا كَانُوا۟ بِهِۦ يَسْتَهْزِءُونَ
Transliteration fa-aṣābahum sayyiātu mā ʿamilū waḥāqa bihim mā kānū bihi yastahziūna
Khmer ហើយអំពើអាក្រក់ទាំងឡាយដែលពួកគេបានប្រព្រឹត្ដ បានធ្លាក់លើពួកគេ។ ហើយអ្វី(ទារុណកម្ម)ដែលពួកគេធ្លាប់បាន សើចចំអកនឹងវានោះក៏បានហ៊ុមព័ទ្ធពួកគេ។
Verse 35
وَقَالَ ٱلَّذِينَ أَشْرَكُوا۟ لَوْ شَآءَ ٱللَّهُ مَا عَبَدْنَا مِن دُونِهِۦ مِن شَىْءٍ نَّحْنُ وَلَآ ءَابَآؤُنَا وَلَا حَرَّمْنَا مِن دُونِهِۦ مِن شَىْءٍ ۚ كَذَٰلِكَ فَعَلَ ٱلَّذِينَ مِن قَبْلِهِمْ ۚ فَهَلْ عَلَى ٱلرُّسُلِ إِلَّا ٱلْبَلَـٰغُ ٱلْمُبِينُ
Transliteration waqāla alladhīna ashrakū law shāa l-lahu mā ʿabadnā min dūnihi min shayin naḥnu walā ābāunā walā ḥarramnā min dūnihi min shayin kadhālika faʿala alladhīna min qablihim fahal ʿalā l-rusuli illā l-balāghu l-mubīnu
Khmer ហើយពួកដែលបានធ្វើស្ហ៊ីរិកបាននិយាយថាៈ ប្រសិនបើ អល់ឡោះមានចេតនានោះ ពួកយើងនិងជីដូនជីតារបស់ពួកយើង មិនបានគោរពសក្ការៈអ្វីមួយផេ្សងពីទ្រង់ឡើយ។ ហើយពួកយើង ក៏មិនបានហាមឃាត់(ខ្លួនឯង)នូវអ្វីមួយផេ្សងពីអ្វីដែលទ្រង់បាន ហាមឃាត់នោះដែរ។ ពួក(គ្មានជំនឿ)ដែលពីមុនពួកគេក៏បានធ្វើ ដូច្នោះដែរ។ ដូចេ្នះ តួនាទីរបស់បណ្ដាអ្នកនាំសារគ្មានអ្វីក្រៅពីការ ផ្សព្វផ្សាយសារយ៉ាងច្បាស់លាស់នោះឡើយ។
Verse 36
وَلَقَدْ بَعَثْنَا فِى كُلِّ أُمَّةٍ رَّسُولًا أَنِ ٱعْبُدُوا۟ ٱللَّهَ وَٱجْتَنِبُوا۟ ٱلطَّـٰغُوتَ ۖ فَمِنْهُم مَّنْ هَدَى ٱللَّهُ وَمِنْهُم مَّنْ حَقَّتْ عَلَيْهِ ٱلضَّلَـٰلَةُ ۚ فَسِيرُوا۟ فِى ٱلْأَرْضِ فَٱنظُرُوا۟ كَيْفَ كَانَ عَـٰقِبَةُ ٱلْمُكَذِّبِينَ
Transliteration walaqad baʿathnā fī kulli ummatin rasūlan ani uʿ'budū l-laha wa-ij'tanibū l-ṭāghūta famin'hum man hadā l-lahu wamin'hum man ḥaqqat ʿalayhi l-ḍalālatu fasīrū fī l-arḍi fa-unẓurū kayfa kāna ʿāqibatu l-mukadhibīna
Khmer ហើយជាការពិតណាស់ រាល់ប្រជាជាតិនីមួយៗយើងបាន តែងតាំងអ្នកនាំសារម្នាក់ ដោយគេបង្គាប់ពួកគេឱ្យគោរពសក្ការៈ ចំពោះអល់ឡោះ និងចៀសវាងពីតហ្គ៊ូត។ ហើយក្នុងចំណោមពួក គេមានអ្នក ដែលអល់ឡោះបានចង្អុលបង្ហាញ ហើយក្នុងចំណោម ពួកគេក៏មានអ្នកដែលត្រូវទទួលនូវភាពវងេ្វងដែរ។ ហេតុនេះ ចូរ ពួកអ្នកធ្វើដំណើរនៅលើផែនដីនេះ ហើយចូរពួកអ្នកមើលចុះ ថា តើលទ្ធផលចុងក្រោយរបស់ពួកដែលបដិសេធនោះយ៉ាងដូចម្តេច?
Verse 37
إِن تَحْرِصْ عَلَىٰ هُدَىٰهُمْ فَإِنَّ ٱللَّهَ لَا يَهْدِى مَن يُضِلُّ ۖ وَمَا لَهُم مِّن نَّـٰصِرِينَ
Transliteration in taḥriṣ ʿalā hudāhum fa-inna l-laha lā yahdī man yuḍillu wamā lahum min nāṣirīna
Khmer ទោះបីជាអ្នក(មូហាំម៉ាត់)ព្យាយាមបង្ហាញផ្លូវល្អដល់ ពួកគេ(ពួកមូស្ហរីគីន)យ៉ាងណាក៏ដោយ ក៏អល់ឡោះពិតជានឹងមិន ចង្អុលបង្ហាញចំពោះអ្នកដែលទ្រង់ធ្វើឱ្យគេវងេ្វងនោះដែរ។ ហើយ ពួកគេនឹងពុំមានអ្នកជួយឡើយ។
Verse 38
وَأَقْسَمُوا۟ بِٱللَّهِ جَهْدَ أَيْمَـٰنِهِمْ ۙ لَا يَبْعَثُ ٱللَّهُ مَن يَمُوتُ ۚ بَلَىٰ وَعْدًا عَلَيْهِ حَقًّا وَلَـٰكِنَّ أَكْثَرَ ٱلنَّاسِ لَا يَعْلَمُونَ
Transliteration wa-aqsamū bil-lahi jahda aymānihim lā yabʿathu l-lahu man yamūtu balā waʿdan ʿalayhi ḥaqqan walākinna akthara l-nāsi lā yaʿlamūna
Khmer ពួកគេបានស្បថនឹងអល់ឡោះនូវពាក្យសម្បថយ៉ាងមោះ មុតថាៈ អល់ឡោះនឹងមិនប្រោសអ្នកណាដែលស្លាប់ឱ្យរស់ឡើងវិញ ឡើយ។ ផ្ទុយទៅវិញមិនដូច្នោះទេ ការសន្យាអំពីវា(ការប្រោស)គឺ ជាការពិត ក៏ប៉ុន្ដែមនុស្សលោកភាគច្រើនមិនដឹងឡើយ។
Verse 39
لِيُبَيِّنَ لَهُمُ ٱلَّذِى يَخْتَلِفُونَ فِيهِ وَلِيَعْلَمَ ٱلَّذِينَ كَفَرُوٓا۟ أَنَّهُمْ كَانُوا۟ كَـٰذِبِينَ
Transliteration liyubayyina lahumu alladhī yakhtalifūna fīhi waliyaʿlama alladhīna kafarū annahum kānū kādhibīna
Khmer ដើម្បីទ្រង់បញ្ជាក់ទៅដល់ពួកគេដែលខ្វែងគំនិតគ្នានៅក្នុង រឿងនោះ ហើយក៏ដើម្បីឱ្យពួកដែលបានប្រឆាំងដឹងថាៈ ពិតប្រាកដ ណាស់ ពួកគេគឺជាពួកដែលធ្លាប់បានភូតកុហក។
Verse 40
إِنَّمَا قَوْلُنَا لِشَىْءٍ إِذَآ أَرَدْنَـٰهُ أَن نَّقُولَ لَهُۥ كُن فَيَكُونُ
Transliteration innamā qawlunā lishayin idhā aradnāhu an naqūla lahu kun fayakūnu
Khmer ពិតប្រាកដណាស់ បន្ទូលរបស់យើងទៅកាន់អ្វីមួយ ប្រសិន បើយើងមានបំណងឱ្យវាកើតនោះ យើងគ្រាន់តែមានបន្ទូលទៅកាន់ វាថាៈ ចូរកើតចុះ វាក៏កើតឡើងភ្លាម។
Verse 41
وَٱلَّذِينَ هَاجَرُوا۟ فِى ٱللَّهِ مِنۢ بَعْدِ مَا ظُلِمُوا۟ لَنُبَوِّئَنَّهُمْ فِى ٱلدُّنْيَا حَسَنَةً ۖ وَلَأَجْرُ ٱلْـَٔاخِرَةِ أَكْبَرُ ۚ لَوْ كَانُوا۟ يَعْلَمُونَ
Transliteration wa-alladhīna hājarū fī l-lahi min baʿdi mā ẓulimū lanubawwi-annahum fī l-dun'yā ḥasanatan wala-ajru l-ākhirati akbaru law kānū yaʿlamūna
Khmer ហើយបណ្ដាអ្នកដែលបានភៀសខ្លួនក្នុងមាគ៌ារបស់ អល់ឡោះ ក្រោយពីពួកគេត្រូវបានគេធ្វើបាប យើងពិតជានឹងផ្ដល់ កន្លែងស្នាក់នៅយ៉ាងល្អប្រសើរដល់ពួកគេនៅក្នុងលោកិយនេះ។ ហើយចំពោះផលបុណ្យនៅថ្ងៃបរលោកវិញ គឺធំធេងជាងនេះទៅ ទៀត ប្រសិនបើពួកគេ(ពួកដែលធ្វើបាបគេ)បានដឹង។
Verse 42
ٱلَّذِينَ صَبَرُوا۟ وَعَلَىٰ رَبِّهِمْ يَتَوَكَّلُونَ
Transliteration alladhīna ṣabarū waʿalā rabbihim yatawakkalūna
Khmer (អ្នកដែលភៀសខ្លួននោះ)គឺបណ្ដាអ្នកដែលអត់ធ្មត់ ហើយ ពួកគេប្រគល់ការទុកចិត្ដទៅចំពោះម្ចាស់របស់ពួកគេតែមួយគត់។
Verse 43
وَمَآ أَرْسَلْنَا مِن قَبْلِكَ إِلَّا رِجَالًا نُّوحِىٓ إِلَيْهِمْ ۚ فَسْـَٔلُوٓا۟ أَهْلَ ٱلذِّكْرِ إِن كُنتُمْ لَا تَعْلَمُونَ
Transliteration wamā arsalnā min qablika illā rijālan nūḥī ilayhim fasalū ahla l-dhik'ri in kuntum lā taʿlamūna
Khmer ហើយយើងមិនបានបញ្ជូននរណាម្នាក់មុនអ្នក(មូហាំម៉ាត់) ក្រៅពីបុរសៗដែលយើងផ្ដល់វ៉ាហ៊ីដល់ពួកគេនោះឡើយ។ ហេតុនេះ ចូរពួកអ្នក(ពួកមូស្ហរីគីនម៉ាក្កះ)សួរពួកដែលមានចំណេះដឹង (យ៉ាហ៊ូទី និងណាសរ៉នី)ចុះ ប្រសិនបើពួកអ្នកមិនបានដឹង។
Verse 44
بِٱلْبَيِّنَـٰتِ وَٱلزُّبُرِ ۗ وَأَنزَلْنَآ إِلَيْكَ ٱلذِّكْرَ لِتُبَيِّنَ لِلنَّاسِ مَا نُزِّلَ إِلَيْهِمْ وَلَعَلَّهُمْ يَتَفَكَّرُونَ
Transliteration bil-bayināti wal-zuburi wa-anzalnā ilayka l-dhik'ra litubayyina lilnnāsi mā nuzzila ilayhim walaʿallahum yatafakkarūna
Khmer (យើងបានបញ្ជូនបណ្ដាអ្នកនាំសារ)ជាមួយភស្ដុតាងៗនិង គម្ពីរជាច្រើនផងដែរ។ ហើយយើងបានបញ្ចុះគម្ពីរគួរអានឱ្យអ្នក ដើម្បីឱ្យអ្នកពន្យល់ណែនាំដល់មនុស្សលោកនូវអ្វីៗដែលត្រូវបាន បញ្ចុះទៅឱ្យពួកគេ ហើយសង្ឃឹមថា ពួកគេចេះគិតពិចារណា។
Verse 45
أَفَأَمِنَ ٱلَّذِينَ مَكَرُوا۟ ٱلسَّيِّـَٔاتِ أَن يَخْسِفَ ٱللَّهُ بِهِمُ ٱلْأَرْضَ أَوْ يَأْتِيَهُمُ ٱلْعَذَابُ مِنْ حَيْثُ لَا يَشْعُرُونَ
Transliteration afa-amina alladhīna makarū l-sayiāti an yakhsifa l-lahu bihimu l-arḍa aw yatiyahumu l-ʿadhābu min ḥaythu lā yashʿurūna
Khmer ដូចេ្នះ តើពួកដែលបានរៀបចំផែនការអាក្រក់នានាមាន សុវត្ថិភាពដែរឬទេ បើអល់ឡោះឱ្យពួកគេលិចចូលទៅក្នុងដី(ដី លេប)ឬទារុណកម្មមកដល់ពួកគេខណៈដែលពួកគេមិនដឹងខ្លួននោះ?
Verse 46
أَوْ يَأْخُذَهُمْ فِى تَقَلُّبِهِمْ فَمَا هُم بِمُعْجِزِينَ
Transliteration aw yakhudhahum fī taqallubihim famā hum bimuʿ'jizīna
Khmer ឬក៏ទ្រង់នឹងដាក់ទណ្ឌកម្មពួកគេក្នុងពេលធ្វើដំណើរចុះឡើង (រកស៊ី)របស់ពួកគេ? ហេតុនេះពួកគេមិនអាចគេចផុតបានឡើយ។
Verse 47
أَوْ يَأْخُذَهُمْ عَلَىٰ تَخَوُّفٍ فَإِنَّ رَبَّكُمْ لَرَءُوفٌ رَّحِيمٌ
Transliteration aw yakhudhahum ʿalā takhawwufin fa-inna rabbakum laraūfun raḥīmun
Khmer ឬទ្រង់នឹងដាក់ទណ្ឌកម្មពួកគេក្នុងពេលដែលពួកគេភ័យ រន្ធត់(ដោយសារការបាត់បង់ទ្រព្យសម្បត្ដិនិងសុខភាព)។ ដូចេ្នះ ហើយម្ចាស់របស់ពួកអ្នក គឺមហាមេត្ដាករុណា មហាអាណិត ស្រឡាញ់។
Verse 48
أَوَلَمْ يَرَوْا۟ إِلَىٰ مَا خَلَقَ ٱللَّهُ مِن شَىْءٍ يَتَفَيَّؤُا۟ ظِلَـٰلُهُۥ عَنِ ٱلْيَمِينِ وَٱلشَّمَآئِلِ سُجَّدًا لِّلَّهِ وَهُمْ دَٰخِرُونَ
Transliteration awalam yaraw ilā mā khalaqa l-lahu min shayin yatafayya-u ẓilāluhu ʿani l-yamīni wal-shamāili sujjadan lillahi wahum dākhirūna
Khmer តើពួកគេ(ពួកប្រឆាំង)មិនបានឃើញទេឬ ចំពោះអ្វីមួយ ដែលអល់ឡោះបានបង្កើតដែលស្រមោលរបស់វារេម្ដងទៅខាងស្ដាំ ហើយម្ដងទៅខាងឆេ្វង ដោយក្រាបគោរពទៅចំពោះអល់ឡោះ ខណៈដែលពួកគេឱនលំទោននោះ?
Verse 49
وَلِلَّهِ يَسْجُدُ مَا فِى ٱلسَّمَـٰوَٰتِ وَمَا فِى ٱلْأَرْضِ مِن دَآبَّةٍ وَٱلْمَلَـٰٓئِكَةُ وَهُمْ لَا يَسْتَكْبِرُونَ
Transliteration walillahi yasjudu mā fī l-samāwāti wamā fī l-arḍi min dābbatin wal-malāikatu wahum lā yastakbirūna
Khmer ហើយអ្វីៗដែលនៅលើមេឃជាច្រើនជាន់ និងសត្វដែល មានជីវិតទាំងអស់នៅលើផែនដី ព្រមទាំងបណ្ដាម៉ាឡាអ៊ីកាត់ ពួក គេទាំងអស់នោះក្រាបស៊ូជូតទៅចំពោះអល់ឡោះតែមួយគត់ ហើយ ពួកគេមិនក្រអឺតក្រទមឡើយ។
Verse 50
يَخَافُونَ رَبَّهُم مِّن فَوْقِهِمْ وَيَفْعَلُونَ مَا يُؤْمَرُونَ ۩
Transliteration yakhāfūna rabbahum min fawqihim wayafʿalūna mā yu'marūna
Khmer ដោយពួកគេភ័យខ្លាចម្ចាស់របស់ពួកគេ ដែលនៅពីលើពួក គេ ហើយពួកគេប្រតិបត្ដិនូវអ្វីដែលពួកគេត្រូវបានអល់ឡោះបញ្ជា។
Verse 51
۞ وَقَالَ ٱللَّهُ لَا تَتَّخِذُوٓا۟ إِلَـٰهَيْنِ ٱثْنَيْنِ ۖ إِنَّمَا هُوَ إِلَـٰهٌ وَٰحِدٌ ۖ فَإِيَّـٰىَ فَٱرْهَبُونِ
Transliteration waqāla l-lahu lā tattakhidhū ilāhayni ith'nayni innamā huwa ilāhun wāḥidun fa-iyyāya fa-ir'habūni
Khmer ហើយអល់ឡោះបានមានបន្ទូល(ទៅកាន់មនុស្សលោក) ថាៈ ចូរពួកអ្នកកុំយកព្រះពីរមកគោរពសក្ការៈឱ្យសោះ ជាការពិតណាស់ ទ្រង់ជាម្ចាស់តែមួយគត់ដែលត្រូវគេគោរពសក្ការៈដ៏ពិត ប្រាកដ។ ដូចេ្នះចំពោះយើងតែមួយគត់ ពួកអ្នកត្រូវតែកោតខ្លាច។
Verse 52
وَلَهُۥ مَا فِى ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ وَلَهُ ٱلدِّينُ وَاصِبًا ۚ أَفَغَيْرَ ٱللَّهِ تَتَّقُونَ
Transliteration walahu mā fī l-samāwāti wal-arḍi walahu l-dīnu wāṣiban afaghayra l-lahi tattaqūna
Khmer ហើយអ្វីៗដែលមាននៅលើមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទិ្ធរបស់ទ្រង់ ហើយសាសនា(អ៊ីស្លាម)ដ៏ស្ថិតសេ្ថរក៏ជា កម្មសិទិ្ធរបស់ទ្រង់ដែរ។ ដូចេ្នះតើពួកអ្នកនៅតែគោរពកោតខ្លាច អ្នកផេ្សងពីអល់ឡោះឬ?
Verse 53
وَمَا بِكُم مِّن نِّعْمَةٍ فَمِنَ ٱللَّهِ ۖ ثُمَّ إِذَا مَسَّكُمُ ٱلضُّرُّ فَإِلَيْهِ تَجْـَٔرُونَ
Transliteration wamā bikum min niʿ'matin famina l-lahi thumma idhā massakumu l-ḍuru fa-ilayhi tajarūna
Khmer ហើយអ្វីៗដែលជានៀកម៉ាត់ដែលពួកអ្នកមានគឺមកពី អល់ឡោះ។ បន្ទាប់មកប្រសិនបើគ្រោះថ្នាក់បានកើតឡើងចំពោះ ពួកអ្នក ពួកអ្នកនឹងទទូចសុំទ្រង់ឱ្យជួយ។
Verse 54
ثُمَّ إِذَا كَشَفَ ٱلضُّرَّ عَنكُمْ إِذَا فَرِيقٌ مِّنكُم بِرَبِّهِمْ يُشْرِكُونَ
Transliteration thumma idhā kashafa l-ḍura ʿankum idhā farīqun minkum birabbihim yush'rikūna
Khmer បន្ទាប់មកនៅពេលដែលទ្រង់បានបំបាត់គ្រោះថ្នាក់ចេញ ពីពួកអ្នកវិញនោះ ស្រាប់តែមានមួយក្រុមក្នុងចំណោមពួកអ្នកធ្វើ ស្ហ៊ីរិកនឹងម្ចាស់របស់ពួកគេទៅវិញ។
Verse 55
لِيَكْفُرُوا۟ بِمَآ ءَاتَيْنَـٰهُمْ ۚ فَتَمَتَّعُوا۟ ۖ فَسَوْفَ تَعْلَمُونَ
Transliteration liyakfurū bimā ātaynāhum fatamattaʿū fasawfa taʿlamūna
Khmer ដោយសារតែពួកគេបដិសេធនឹងអ្វីៗដែលយើងបានប្រទាន ឱ្យពួកគេ។ ហើយចូរពួកអ្នកសប្បាយរីករាយ(មួយរយៈ) សិនចុះ. ដូចេ្នះ ពួកអ្នកគង់តែនឹងដឹងជាមិនខាន។
Verse 56
وَيَجْعَلُونَ لِمَا لَا يَعْلَمُونَ نَصِيبًا مِّمَّا رَزَقْنَـٰهُمْ ۗ تَٱللَّهِ لَتُسْـَٔلُنَّ عَمَّا كُنتُمْ تَفْتَرُونَ
Transliteration wayajʿalūna limā lā yaʿlamūna naṣīban mimmā razaqnāhum tal-lahi latus'alunna ʿammā kuntum taftarūna
Khmer ហើយពួកគេរៀបចំមួយចំណែកនូវអ្វីដែលយើងបាន ប្រទានលាភសក្ការៈឱ្យពួកគេទៅឱ្យព្រះនានា ដែលព្រះទាំងនោះ មិនដឹងអ្វីទាល់តែសោះ។ អល់ឡោះស្បថថាៈ ពួកអ្នកប្រាកដជា នឹងត្រូវគេសួរអំពីអ្វីដែលពួកអ្នកធ្លាប់បានប្រឌិតនោះ។
Verse 57
وَيَجْعَلُونَ لِلَّهِ ٱلْبَنَـٰتِ سُبْحَـٰنَهُۥ ۙ وَلَهُم مَّا يَشْتَهُونَ
Transliteration wayajʿalūna lillahi l-banāti sub'ḥānahu walahum mā yashtahūna
Khmer ហើយពួកគេ(ពួកមូស្ហរីគីន)ចាត់ទុកកូនស្រីគឺជាកូនរបស់ អល់ឡោះ។ ទ្រង់មហាជ្រះស្អាត(អំពីអ្វីដែលពួកគេចោទប្រកាន់) ហើយអ្វី(កូនប្រុស)ដែលពួកគេចូលចិត្ដ ពួកគេចាត់ទុកជារបស់ ពួកគេ។
Verse 58
وَإِذَا بُشِّرَ أَحَدُهُم بِٱلْأُنثَىٰ ظَلَّ وَجْهُهُۥ مُسْوَدًّا وَهُوَ كَظِيمٌ
Transliteration wa-idhā bushira aḥaduhum bil-unthā ẓalla wajhuhu mus'waddan wahuwa kaẓīmun
Khmer ហើយនៅពេលដែលអ្នកណាម្នាក់ក្នុងចំណោមពួកគេ ត្រូវ បានគេផ្ដល់ដំណឹងថាកើតបានកូនស្រីនោះ មុខរបស់គេប្រែទៅជា ខ្មៅ ហើយគេពោរពេញទៅដោយទុក្ខសោក។
Verse 59
يَتَوَٰرَىٰ مِنَ ٱلْقَوْمِ مِن سُوٓءِ مَا بُشِّرَ بِهِۦٓ ۚ أَيُمْسِكُهُۥ عَلَىٰ هُونٍ أَمْ يَدُسُّهُۥ فِى ٱلتُّرَابِ ۗ أَلَا سَآءَ مَا يَحْكُمُونَ
Transliteration yatawārā mina l-qawmi min sūi mā bushira bihi ayum'sikuhu ʿalā hūnin am yadussuhu fī l-turābi alā sāa mā yaḥkumūna
Khmer គេលាក់ខ្លួនអំពីក្រុមមនុស្ស ព្រោះតែដំណឹងអាក្រក់ដែល ត្រូវបានផ្ដល់ឱ្យគេ។ (គេគិតថា)តើគេគួររក្សាទុកកូននេះឱ្យអាប់ ឱនកិត្ដិយសឬក៏កប់វាទាំងរស់់ទៅក្នុងដី? តើវាមិនអាក្រក់ទេឬ អ្វីដែលពួកគេសមេ្រចចិត្ដនោះ?
Verse 60
لِلَّذِينَ لَا يُؤْمِنُونَ بِٱلْـَٔاخِرَةِ مَثَلُ ٱلسَّوْءِ ۖ وَلِلَّهِ ٱلْمَثَلُ ٱلْأَعْلَىٰ ۚ وَهُوَ ٱلْعَزِيزُ ٱلْحَكِيمُ
Transliteration lilladhīna lā yu'minūna bil-ākhirati mathalu l-sawi walillahi l-mathalu l-aʿlā wahuwa l-ʿazīzu l-ḥakīmu
Khmer សម្រាប់ពួកដែលគ្មានជំនឿនឹងថ្ងៃបរលោកនោះគឺជាគំរូ ដ៏អាក្រក់បំផុត។ ប៉ុន្ដែចំពោះអល់ឡោះវិញ ទ្រង់ជាគំរូដ៏ខ្ពង់ខ្ពស់ បំផុត។ ហើយទ្រង់មហាខ្លាំងពូកែ មហាគតិបណ្ឌិត។
Verse 61
وَلَوْ يُؤَاخِذُ ٱللَّهُ ٱلنَّاسَ بِظُلْمِهِم مَّا تَرَكَ عَلَيْهَا مِن دَآبَّةٍ وَلَـٰكِن يُؤَخِّرُهُمْ إِلَىٰٓ أَجَلٍ مُّسَمًّى ۖ فَإِذَا جَآءَ أَجَلُهُمْ لَا يَسْتَـْٔخِرُونَ سَاعَةً ۖ وَلَا يَسْتَقْدِمُونَ
Transliteration walaw yuākhidhu l-lahu l-nāsa biẓul'mihim mā taraka ʿalayhā min dābbatin walākin yu-akhiruhum ilā ajalin musamman fa-idhā jāa ajaluhum lā yastakhirūna sāʿatan walā yastaqdimūna
Khmer ហើយប្រសិនបើអល់ឡោះយកទោសមនុស្សលោកដោយ សារតែកំហុសរបស់ពួកគេនោះ ទ្រង់នឹងមិនទុកឱ្យសត្វដែលមាន ជីវិតនៅលើផែនដីរស់ឡើយ។ តែទ្រង់ពន្យារពេលឱ្យពួកគេរហូត ដល់ពេលមួយដែលត្រូវបានកំណត់។ ហើយនៅពេលដែលការ កំណត់របស់ពួកគេបានមកដល់ ពួកគេមិនអាចសុំពន្យារពេលបាន ឡើយ ហើយពួកគេក៏មិនអាចសុំឱ្យកើតឡើងមុនពេលកំណត់បាន ដែរ សូម្បីតែមួយវិនាទីក៏ដោយ។
Verse 62
وَيَجْعَلُونَ لِلَّهِ مَا يَكْرَهُونَ وَتَصِفُ أَلْسِنَتُهُمُ ٱلْكَذِبَ أَنَّ لَهُمُ ٱلْحُسْنَىٰ ۖ لَا جَرَمَ أَنَّ لَهُمُ ٱلنَّارَ وَأَنَّهُم مُّفْرَطُونَ
Transliteration wayajʿalūna lillahi mā yakrahūna wataṣifu alsinatuhumu l-kadhiba anna lahumu l-ḥus'nā lā jarama anna lahumu l-nāra wa-annahum muf'raṭūna
Khmer ហើយពួកគេចាត់ទុកអ្វីដែលពួកគេស្អប់ខ្ពើមជារបស់ អល់ឡោះ ហើយអណ្ដាតរបស់ពួកគេនិយាយដោយកុហកថាៈ ពិត ប្រាកដណាស់ ពួកគេនឹងទទួលបានភាពល្អប្រសើរ។ គ្មានការសង្ស័យ ឡើយ ពិតប្រាកដណាស់សម្រាប់ពួកគេគឺភ្លើងនរក ហើយពិតប្រាកដ ណាស់ ពួកគេនឹងត្រូវបានគេបោះបង់ចោល(ក្នុងភ្លើងនរក)។
Verse 63
تَٱللَّهِ لَقَدْ أَرْسَلْنَآ إِلَىٰٓ أُمَمٍ مِّن قَبْلِكَ فَزَيَّنَ لَهُمُ ٱلشَّيْطَـٰنُ أَعْمَـٰلَهُمْ فَهُوَ وَلِيُّهُمُ ٱلْيَوْمَ وَلَهُمْ عَذَابٌ أَلِيمٌ
Transliteration tal-lahi laqad arsalnā ilā umamin min qablika fazayyana lahumu l-shayṭānu aʿmālahum fahuwa waliyyuhumu l-yawma walahum ʿadhābun alīmun
Khmer អល់ឡោះស្បថថាៈ ជាការពិតណាស់ យើងបានបញ្ជូន (អ្នកនាំសារ)ទៅកាន់បណ្ដាប្រជាជាតិជំនាន់មុនៗអ្នក(មូហាំ-ម៉ាត់)។ ហើយស្ហៃតនបានលំអទង្វើរបស់ពួកគេសម្រាប់ពួកគេ។ ដូចេ្នះវា(ស្ហៃតន)ជាអ្នកដឹកនាំពួកគេនៅក្នុងលោកិយនេះ ហើយ (នៅថ្ងៃបរលោកវិញ) ពួកគេនឹងទទួលទារុណកម្មដ៏ឈឺចាប់បំផុត។
Verse 64
وَمَآ أَنزَلْنَا عَلَيْكَ ٱلْكِتَـٰبَ إِلَّا لِتُبَيِّنَ لَهُمُ ٱلَّذِى ٱخْتَلَفُوا۟ فِيهِ ۙ وَهُدًى وَرَحْمَةً لِّقَوْمٍ يُؤْمِنُونَ
Transliteration wamā anzalnā ʿalayka l-kitāba illā litubayyina lahumu alladhī ikh'talafū fīhi wahudan waraḥmatan liqawmin yu'minūna
Khmer ហើយយើងមិនបានបញ្ចុះគម្ពីរ(គួរអាន)ទៅឱ្យអ្នកឡើយ លើកលែងតែដើម្បីឱ្យអ្នកពន្យល់ណែនាំពួកដែលបានខ្វែងគំនិតគ្នា នៅក្នុងវា និងជាការចង្អុលបង្ហាញ ហើយនិងជាការប្រោសប្រណី សម្រាប់ក្រុមដែលមានជំនឿប៉ុណ្ណោះ។
Verse 65
وَٱللَّهُ أَنزَلَ مِنَ ٱلسَّمَآءِ مَآءً فَأَحْيَا بِهِ ٱلْأَرْضَ بَعْدَ مَوْتِهَآ ۚ إِنَّ فِى ذَٰلِكَ لَـَٔايَةً لِّقَوْمٍ يَسْمَعُونَ
Transliteration wal-lahu anzala mina l-samāi māan fa-aḥyā bihi l-arḍa baʿda mawtihā inna fī dhālika laāyatan liqawmin yasmaʿūna
Khmer ហើយអល់ឡោះបានបបញ្ចុះទឹកភ្លៀងពីលើមេឃ បន្ទាប់ មកដោយសារទឹកភ្លៀងនោះទ្រង់ក៏ធ្វើឱ្យដីរស់(មានជីជាតិ)ឡើង វិញក្រោយពីការស្លាប់(គ្មានជីជាតិ)របស់វា។ ពិតប្រាកដណាស់ នៅក្នុងរឿងនោះគឺជាភស្ដុតាងមួយសម្រាប់ក្រុមដែលស្ដាប់(បញ្ជា របស់អល់ឡោះ)។
Verse 66
وَإِنَّ لَكُمْ فِى ٱلْأَنْعَـٰمِ لَعِبْرَةً ۖ نُّسْقِيكُم مِّمَّا فِى بُطُونِهِۦ مِنۢ بَيْنِ فَرْثٍ وَدَمٍ لَّبَنًا خَالِصًا سَآئِغًا لِّلشَّـٰرِبِينَ
Transliteration wa-inna lakum fī l-anʿāmi laʿib'ratan nus'qīkum mimmā fī buṭūnihi min bayni farthin wadamin labanan khāliṣan sāighan lilshāribīna
Khmer ហើយពិតប្រាកដណាស់ នៅក្នុងរឿងសត្វពាហនៈ គឺជា មេរៀនមួយសម្រាប់ពួកអ្នក។ យើងផ្ដល់ឱ្យពួកអ្នកទទួលទាននូវអ្វី ដែលនៅក្នុងពោះរបស់វារវាងលាមក និងឈាមនូវទឹកដោះដ៏ បរិសុទ្ធដែលមានរសជាតិសម្រាប់បណ្ដាអ្នកដែលទទួលទាន។
Verse 67
وَمِن ثَمَرَٰتِ ٱلنَّخِيلِ وَٱلْأَعْنَـٰبِ تَتَّخِذُونَ مِنْهُ سَكَرًا وَرِزْقًا حَسَنًا ۗ إِنَّ فِى ذَٰلِكَ لَـَٔايَةً لِّقَوْمٍ يَعْقِلُونَ
Transliteration wamin thamarāti l-nakhīli wal-aʿnābi tattakhidhūna min'hu sakaran wariz'qan ḥasanan inna fī dhālika laāyatan liqawmin yaʿqilūna
Khmer ហើយអំពីផ្លែល្មើ និងទំពាំងបាយជូរ ពួកអ្នកអាចយកវា ធ្វើជាគ្រឿងស្រវឹង និងជាចំណីដ៏ល្អប្រសើរ។ ពិតប្រាកដណាស់ នៅក្នុងរឿងនោះគឺជាភស្ដុតាងមួយសម្រាប់់ក្រុមដែលចេះគិត ពិចារណា។
Verse 68
وَأَوْحَىٰ رَبُّكَ إِلَى ٱلنَّحْلِ أَنِ ٱتَّخِذِى مِنَ ٱلْجِبَالِ بُيُوتًا وَمِنَ ٱلشَّجَرِ وَمِمَّا يَعْرِشُونَ
Transliteration wa-awḥā rabbuka ilā l-naḥli ani ittakhidhī mina l-jibāli buyūtan wamina l-shajari wamimmā yaʿrishūna
Khmer ហើយម្ចាស់របស់អ្នក(មូហាំម៉ាត់)បានបញ្ជាទៅសត្វឃ្មុំ ថាៈ ចូរឯងតាំងសំបុកនានានៅតាមភ្នំ និងដើមឈើទាំងឡាយ ហើយនិងនៅតាមអ្វីដែលពួកគេ(មនុស្សលោក)សាងសង់។
Verse 69
ثُمَّ كُلِى مِن كُلِّ ٱلثَّمَرَٰتِ فَٱسْلُكِى سُبُلَ رَبِّكِ ذُلُلًا ۚ يَخْرُجُ مِنۢ بُطُونِهَا شَرَابٌ مُّخْتَلِفٌ أَلْوَٰنُهُۥ فِيهِ شِفَآءٌ لِّلنَّاسِ ۗ إِنَّ فِى ذَٰلِكَ لَـَٔايَةً لِّقَوْمٍ يَتَفَكَّرُونَ
Transliteration thumma kulī min kulli l-thamarāti fa-us'lukī subula rabbiki dhululan yakhruju min buṭūnihā sharābun mukh'talifun alwānuhu fīhi shifāon lilnnāsi inna fī dhālika laāyatan liqawmin yatafakkarūna
Khmer ក្រោយមកចូរឯង(ឃ្មុំ)ស៊ីនូវរាល់ភោគផលទាំងឡាយរួច ហើយ ចូរឯងហោះហើរតាមផ្លូវនៃម្ចាស់របស់ឯងដោយងាយស្រួល ចុះ។ ទឹកដែលចេញពីពោះរបស់វាមានពណ៌ផេ្សងៗគ្នាដែលនៅក្នុង នោះ គឺជាឱសថព្យាបាលសម្រាប់មនុស្សលោក។ ពិតប្រាកដណាស់ នៅក្នុងរឿងនោះគឺជាភស្ដុតាងមួយសម្រាប់មនុស្សលោកដែលចេះ គិតពិចារណា។
Verse 70
وَٱللَّهُ خَلَقَكُمْ ثُمَّ يَتَوَفَّىٰكُمْ ۚ وَمِنكُم مَّن يُرَدُّ إِلَىٰٓ أَرْذَلِ ٱلْعُمُرِ لِكَىْ لَا يَعْلَمَ بَعْدَ عِلْمٍ شَيْـًٔا ۚ إِنَّ ٱللَّهَ عَلِيمٌ قَدِيرٌ
Transliteration wal-lahu khalaqakum thumma yatawaffākum waminkum man yuraddu ilā ardhali l-ʿumuri likay lā yaʿlama baʿda ʿil'min shayan inna l-laha ʿalīmun qadīrun
Khmer ហើយអល់ឡោះបានបង្កើតពួកអ្នក ក្រោយមកទ្រង់នឹង យកជីវិតពួកអ្នកវិញ។ ហើយក្នុងចំណោមពួកអ្នក មានអ្នកដែល ត្រូវគេធ្វើឱ្យវិលត្រឡប់ទៅរកភាពចាស់ជរា ដើម្បីកុំឱ្យគេដឹងអី្វ ទាំងអស់បន្ទាប់ពីគេដឹងរួចហើយនោះ។ ពិតប្រាកដណាស់ អល់ឡោះមហាដឹង មហាមានអានុភាព។
Verse 71
وَٱللَّهُ فَضَّلَ بَعْضَكُمْ عَلَىٰ بَعْضٍ فِى ٱلرِّزْقِ ۚ فَمَا ٱلَّذِينَ فُضِّلُوا۟ بِرَآدِّى رِزْقِهِمْ عَلَىٰ مَا مَلَكَتْ أَيْمَـٰنُهُمْ فَهُمْ فِيهِ سَوَآءٌ ۚ أَفَبِنِعْمَةِ ٱللَّهِ يَجْحَدُونَ
Transliteration wal-lahu faḍḍala baʿḍakum ʿalā baʿḍin fī l-riz'qi famā alladhīna fuḍḍilū birāddī riz'qihim ʿalā mā malakat aymānuhum fahum fīhi sawāon afabiniʿ'mati l-lahi yajḥadūna
Khmer ហើយអល់ឡោះបានលើកតម្កើងពួកអ្នកមួយចំនួនឱ្យ ប្រសើរជាងគ្នាក្នុងការផ្ដល់លាភសក្ការៈ។ ប៉ុន្ដែពួកដែលត្រូវបាន គេលើកតម្កើងនោះមិនចង់ផ្ដល់លាភសក្ការៈរបស់ពួកគេទៅឱ្យខ្ញុំ បម្រើដាច់ថ្លៃរបស់ពួកគេ ដើម្បីឱ្យពួកគេទាំងអស់គ្នាមានភាពស្មើ គ្នាក្នុងការទទួលលាភសក្ការៈនោះឡើយ។ ដូចេ្នះ តើពួកគេបដិសេធ នឹងនៀកម៉ាត់របស់អល់ឡោះឬ?
Verse 72
وَٱللَّهُ جَعَلَ لَكُم مِّنْ أَنفُسِكُمْ أَزْوَٰجًا وَجَعَلَ لَكُم مِّنْ أَزْوَٰجِكُم بَنِينَ وَحَفَدَةً وَرَزَقَكُم مِّنَ ٱلطَّيِّبَـٰتِ ۚ أَفَبِٱلْبَـٰطِلِ يُؤْمِنُونَ وَبِنِعْمَتِ ٱللَّهِ هُمْ يَكْفُرُونَ
Transliteration wal-lahu jaʿala lakum min anfusikum azwājan wajaʿala lakum min azwājikum banīna waḥafadatan warazaqakum mina l-ṭayibāti afabil-bāṭili yu'minūna wabiniʿ'mati l-lahi hum yakfurūna
Khmer ហើយអល់ឡោះបានបង្កើតភរិយាចេញពីរាងកាយរបស់ ពួកអ្នកផ្ទាល់សម្រាប់ពួកអ្នក និងបានបង្កើតពីភរិយារបស់ពួកអ្នក នូវកូនចៅជាច្រើនសម្រាប់ពួកអ្នក ហើយទ្រង់បានផ្ដល់ឱ្យពួកអ្នក នូវលាភសក្ការៈដ៏ល្អប្រសើរ។ ដូចេ្នះ តើពួកគេបែរជាមានជំនឿលើ ប្រការមិនត្រឹមត្រូវ និងប្រឆាំងនឹងនៀកម៉ាត់របស់អល់ឡោះឬ?
Verse 73
وَيَعْبُدُونَ مِن دُونِ ٱللَّهِ مَا لَا يَمْلِكُ لَهُمْ رِزْقًا مِّنَ ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ شَيْـًٔا وَلَا يَسْتَطِيعُونَ
Transliteration wayaʿbudūna min dūni l-lahi mā lā yamliku lahum riz'qan mina l-samāwāti wal-arḍi shayan walā yastaṭīʿūna
Khmer ហើយពួកគេគោរពសក្ការៈចំពោះព្រះផេ្សងពីអល់ឡោះ ដែលវាមិនអាចផ្ដល់លាភសក្ការៈអ្វីសោះពីលើមេឃជាច្រើនជាន់ និងផែនដីឱ្យពួកគេ ហើយពួកវាក៏គ្មានសមត្ថភាពដែរ។
Verse 74
فَلَا تَضْرِبُوا۟ لِلَّهِ ٱلْأَمْثَالَ ۚ إِنَّ ٱللَّهَ يَعْلَمُ وَأَنتُمْ لَا تَعْلَمُونَ
Transliteration falā taḍribū lillahi l-amthāla inna l-laha yaʿlamu wa-antum lā taʿlamūna
Khmer ហេតុនេះ ចូរពួកអ្នកកុំ(យកអ្វីមួយ)ប្រៀបប្រដូចនឹង អល់ឡោះឱ្យសោះ។ ពិតប្រាកដណាស់ អល់ឡោះដឹង(នូវអ្វីៗ ទាំងអស់) តែពួកអ្នកមិនដឹងឡើយ។
Verse 75
۞ ضَرَبَ ٱللَّهُ مَثَلًا عَبْدًا مَّمْلُوكًا لَّا يَقْدِرُ عَلَىٰ شَىْءٍ وَمَن رَّزَقْنَـٰهُ مِنَّا رِزْقًا حَسَنًا فَهُوَ يُنفِقُ مِنْهُ سِرًّا وَجَهْرًا ۖ هَلْ يَسْتَوُۥنَ ۚ ٱلْحَمْدُ لِلَّهِ ۚ بَلْ أَكْثَرُهُمْ لَا يَعْلَمُونَ
Transliteration ḍaraba l-lahu mathalan ʿabdan mamlūkan lā yaqdiru ʿalā shayin waman razaqnāhu minnā riz'qan ḥasanan fahuwa yunfiqu min'hu sirran wajahran hal yastawūna l-ḥamdu lillahi bal aktharuhum lā yaʿlamūna
Khmer អល់ឡោះបានលើកយកខ្ញុំបម្រើដាច់ថ្លៃម្នាក់ដែលនៅ ក្រោមការគ្រប់គ្រងរបស់គេ ដែលគេ(ខ្ញុំបម្រើ)គ្មានលទ្ធភាពអ្វី ទាំងអស់ និងអ្នកដែលយើងបានផ្ដល់លាភសក្ការៈឱ្យគេនូវលាភសក្ការៈដ៏ល្អប្រសើរអំពីយើង ហើយគេបរិច្ចាគវាមួយចំនួនដោយ អាថ៌កំបាំងនិងដោយចំហនោះមកធើ្វជាឧទាហរណ៍។ តើពួកគេ មានភាពស្មើគ្នាដែរឬទេ? រាល់ការសរសើរគឺចំពោះអល់ឡោះតែ មួយគត់។ ផ្ទុយទៅវិញ ពួកគេភាគច្រើនមិនដឹងឡើយ។
Verse 76
وَضَرَبَ ٱللَّهُ مَثَلًا رَّجُلَيْنِ أَحَدُهُمَآ أَبْكَمُ لَا يَقْدِرُ عَلَىٰ شَىْءٍ وَهُوَ كَلٌّ عَلَىٰ مَوْلَىٰهُ أَيْنَمَا يُوَجِّههُّ لَا يَأْتِ بِخَيْرٍ ۖ هَلْ يَسْتَوِى هُوَ وَمَن يَأْمُرُ بِٱلْعَدْلِ ۙ وَهُوَ عَلَىٰ صِرَٰطٍ مُّسْتَقِيمٍ
Transliteration waḍaraba l-lahu mathalan rajulayni aḥaduhumā abkamu lā yaqdiru ʿalā shayin wahuwa kallun ʿalā mawlāhu aynamā yuwajjihhu lā yati bikhayrin hal yastawī huwa waman yamuru bil-ʿadli wahuwa ʿalā ṣirāṭin mus'taqīmin
Khmer ហើយអល់ឡោះបានលើកយកបុរសពីរនាក់មកធ្វើជា ឧទាហរណ៍ ដែលម្នាក់នៃគេទាំងពីរនោះជាមនុស្សគដែលគ្មាន សមត្ថភាពអ្វីសោះ ហើយគេគឺជាបន្ទុកដ៏ធ្ងន់ធ្ងរចំពោះអាណាព្យាបាលរបស់គេ។ ទោះជាគេ(អាណាព្យាបាល)ប្រើឱ្យគេទៅទីណា ក៏ដោយ គឺគេមិនដែលនាំមកវិញនូវប្រការល្អឡើយ។ តើមានភាព ស្មើគ្នាដែរឬទេរវាងគេ(មនុស្សគ) ហើយនិងអ្នកដែលប្រើឱ្យគេ ប្រព្រឹត្ដអំពើយុត្ដិធម៌ ហើយគេខ្លួនឯងស្ថិតលើមាគ៌ាត្រឹមត្រូវនោះ?
Verse 77
وَلِلَّهِ غَيْبُ ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ ۚ وَمَآ أَمْرُ ٱلسَّاعَةِ إِلَّا كَلَمْحِ ٱلْبَصَرِ أَوْ هُوَ أَقْرَبُ ۚ إِنَّ ٱللَّهَ عَلَىٰ كُلِّ شَىْءٍ قَدِيرٌ
Transliteration walillahi ghaybu l-samāwāti wal-arḍi wamā amru l-sāʿati illā kalamḥi l-baṣari aw huwa aqrabu inna l-laha ʿalā kulli shayin qadīrun
Khmer ហើយប្រការអាថ៌កំបាំងនៃមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ហើយកិច្ចការនៃថ្ងៃបរលោកហាក់ បីដូចជាមួយប៉ប្រិចភ្នែកតែប៉ុណ្ណោះ ឬក៏ឆាប់ជាងនេះទៅទៀត។ ពិតប្រាកដណាស់ អល់ឡោះមានអានុភាពលើអ្វីៗទាំងអស់។
Verse 78
وَٱللَّهُ أَخْرَجَكُم مِّنۢ بُطُونِ أُمَّهَـٰتِكُمْ لَا تَعْلَمُونَ شَيْـًٔا وَجَعَلَ لَكُمُ ٱلسَّمْعَ وَٱلْأَبْصَـٰرَ وَٱلْأَفْـِٔدَةَ ۙ لَعَلَّكُمْ تَشْكُرُونَ
Transliteration wal-lahu akhrajakum min buṭūni ummahātikum lā taʿlamūna shayan wajaʿala lakumu l-samʿa wal-abṣāra wal-afidata laʿallakum tashkurūna
Khmer ហើយអល់ឡោះបានបពោ្ចញពួកអ្នកពីផ្ទៃមាតារបស់ពួក អ្នកខណៈដែលពួកអ្នកមិនដឹងអ្វីទាល់តែសោះ។ ហើយទ្រង់បានធ្វើ ឱ្យពួកអ្នកមានការចេះស្ដាប់ និងចេះមើល ហើយនិងមានបេះដូង (ចេះគិតពិតចារណា) សង្ឃឹមថាពួកអ្នកនឹងដឹងគុណ(ចំពោះអល់ឡោះ)។
Verse 79
أَلَمْ يَرَوْا۟ إِلَى ٱلطَّيْرِ مُسَخَّرَٰتٍ فِى جَوِّ ٱلسَّمَآءِ مَا يُمْسِكُهُنَّ إِلَّا ٱللَّهُ ۗ إِنَّ فِى ذَٰلِكَ لَـَٔايَـٰتٍ لِّقَوْمٍ يُؤْمِنُونَ
Transliteration alam yaraw ilā l-ṭayri musakharātin fī jawwi l-samāi mā yum'sikuhunna illā l-lahu inna fī dhālika laāyātin liqawmin yu'minūna
Khmer តើពួកគេមិនបានឃើញសត្វស្លាបហោះហើរយ៉ាងងាយ ស្រួលនៅលើអាកាសទេឬ ដែលគ្មាននរណាទប់ពួកវា(មិនឱ្យធ្លាក់) ក្រៅពីអល់ឡោះនោះ? ពិតប្រាកដណាស់ នៅក្នុងរឿងនោះគឺជា ភស្ដុតាងៗសម្រាប់ក្រុមអ្នកដែលមានជំនឿ។
Verse 80
وَٱللَّهُ جَعَلَ لَكُم مِّنۢ بُيُوتِكُمْ سَكَنًا وَجَعَلَ لَكُم مِّن جُلُودِ ٱلْأَنْعَـٰمِ بُيُوتًا تَسْتَخِفُّونَهَا يَوْمَ ظَعْنِكُمْ وَيَوْمَ إِقَامَتِكُمْ ۙ وَمِنْ أَصْوَافِهَا وَأَوْبَارِهَا وَأَشْعَارِهَآ أَثَـٰثًا وَمَتَـٰعًا إِلَىٰ حِينٍ
Transliteration wal-lahu jaʿala lakum min buyūtikum sakanan wajaʿala lakum min julūdi l-anʿāmi buyūtan tastakhiffūnahā yawma ẓaʿnikum wayawma iqāmatikum wamin aṣwāfihā wa-awbārihā wa-ashʿārihā athāthan wamatāʿan ilā ḥīnin
Khmer ហើយអល់ឡោះបានបង្កើតគេហដ្ឋានផេ្សងៗជាកន្លែង ស្នាក់នៅសម្រាប់ពួកអ្នក។ ហើយទ្រង់បានបង្កើតគេហដ្ឋាន(ជំរំ) ជាច្រើនធ្វើអំពីស្បែកសត្វសម្រាប់ពួកអ្នក ដែលវាធ្វើឱ្យពួកអ្នកធូរ ស្រាល(ក្នុងការយកតាម)នៅថ្ងៃធ្វើដំណើររបស់ពួកអ្នក និងថ្ងៃ បោះទីតាំងរបស់ពួកអ្នក។ ហើយ(ទ្រង់បានផ្ដល់ឱ្យអ្នកនូវ)រោម ចៀម និងស្បែកសត្វអូដ្ឋ និងរោមសត្វពពែទាំងឡាយធ្វើជាគ្រឿង តុបតែង និងដើម្បីបង្កភាពងាយស្រួលរហូតដល់ពេលកំណត់ (ខូចខាត)។
Verse 81
وَٱللَّهُ جَعَلَ لَكُم مِّمَّا خَلَقَ ظِلَـٰلًا وَجَعَلَ لَكُم مِّنَ ٱلْجِبَالِ أَكْنَـٰنًا وَجَعَلَ لَكُمْ سَرَٰبِيلَ تَقِيكُمُ ٱلْحَرَّ وَسَرَٰبِيلَ تَقِيكُم بَأْسَكُمْ ۚ كَذَٰلِكَ يُتِمُّ نِعْمَتَهُۥ عَلَيْكُمْ لَعَلَّكُمْ تُسْلِمُونَ
Transliteration wal-lahu jaʿala lakum mimmā khalaqa ẓilālan wajaʿala lakum mina l-jibāli aknānan wajaʿala lakum sarābīla taqīkumu l-ḥara wasarābīla taqīkum basakum kadhālika yutimmu niʿ'matahu ʿalaykum laʿallakum tus'limūna
Khmer ហើយអល់ឡោះបានធ្វើឱ្យមាននូវអ្វីៗ(ដើមឈើ ផ្ទះ ពពក...) ដែលទ្រង់បានបង្កើតមកជាម្លប់សម្រាប់ពួកអ្នក។ ហើយ ទ្រង់បានធ្វើឱ្យមានកន្លែងជ្រកកោនអំពីភ្នំទាំងឡាយសម្រាប់ពួក អ្នក។ ហើយទ្រង់បានធ្វើឱ្យមានសំលៀកបំពាក់សម្រាប់ពួកអ្នក ដើម្បីការពារពួកអ្នកពីកំដៅ(ឬរងា)និងសំលៀកបំពាក់(អាវ ក្រោះ) ដើម្បីការពារពួកអ្នកក្នុងពេលសង្គ្រាម។ ដូច្នោះហើយទ្រង់ បំពេញនៀកម៉ាត់របស់ទ្រង់ដល់ពួកអ្នក សង្ឃឹមថាពួកអ្នកប្រគល់ ខ្លួនទៅចំពោះទ្រង់។
Verse 82
فَإِن تَوَلَّوْا۟ فَإِنَّمَا عَلَيْكَ ٱلْبَلَـٰغُ ٱلْمُبِينُ
Transliteration fa-in tawallaw fa-innamā ʿalayka l-balāghu l-mubīnu
Khmer តែប្រសិនបើពួកគេងាកចេញ(ពីការអំពាវនាវ)វិញនោះ តាមពិតតួនាទីរបស់អ្នក(មូហាំម៉ាត់) គឺគ្រាន់តែជាអ្នកផ្សព្វផ្សាយ សារដ៏ច្បាស់លាស់ប៉ុណ្ណោះ។
Verse 83
يَعْرِفُونَ نِعْمَتَ ٱللَّهِ ثُمَّ يُنكِرُونَهَا وَأَكْثَرُهُمُ ٱلْكَـٰفِرُونَ
Transliteration yaʿrifūna niʿ'mata l-lahi thumma yunkirūnahā wa-aktharuhumu l-kāfirūna
Khmer ពួកគេ(ពួកមូស្ហរីគីន)ទទួលស្គាល់នៀកម៉ាត់របស់ អល់ឡោះ បន្ទាប់មកពួកគេបែរជាប្រឆាំងនឹងវាទៅវិញ ហើយ ពួកគេភាគច្រើនជាពួកដែលប្រឆាំង។
Verse 84
وَيَوْمَ نَبْعَثُ مِن كُلِّ أُمَّةٍ شَهِيدًا ثُمَّ لَا يُؤْذَنُ لِلَّذِينَ كَفَرُوا۟ وَلَا هُمْ يُسْتَعْتَبُونَ
Transliteration wayawma nabʿathu min kulli ummatin shahīdan thumma lā yu'dhanu lilladhīna kafarū walā hum yus'taʿtabūna
Khmer ហើយ(ចូរចងចាំ)នៅថ្ងៃដែលយើងនឹងតែងតាំងសាក្សី ម្នាក់(អ្នកនាំសាររបស់ពួកគេ)អំពីប្រជាជាតិគ្រប់ជំនាន់(ដើម្បី ធ្វើសាក្សីលើពួកគេ)។ បន្ទាប់មកគេ(អល់ឡោះ)មិនអនុញ្ញាត ឱ្យពួកដែលប្រឆាំង(និយាយអ្វី)ឡើយ ហើយគេក៏មិនអនុញ្ញាត ឱ្យពួកគេសុំអភ័យទោសដែរ។
Verse 85
وَإِذَا رَءَا ٱلَّذِينَ ظَلَمُوا۟ ٱلْعَذَابَ فَلَا يُخَفَّفُ عَنْهُمْ وَلَا هُمْ يُنظَرُونَ
Transliteration wa-idhā raā alladhīna ẓalamū l-ʿadhāba falā yukhaffafu ʿanhum walā hum yunẓarūna
Khmer ហើយនៅពេលពួកដែលបំពានបានឃើញទារុណកម្ម ពេល នោះគេ(អល់ឡោះ)មិនបន្ធូរបន្ថយ(ទារុណកម្ម)ចំពោះពួកគេ ឡើយ ហើយគេក៏មិនពន្យារពេល(ធ្វើទារុណកម្ម)ដល់ពួកគេដែរ។
Verse 86
وَإِذَا رَءَا ٱلَّذِينَ أَشْرَكُوا۟ شُرَكَآءَهُمْ قَالُوا۟ رَبَّنَا هَـٰٓؤُلَآءِ شُرَكَآؤُنَا ٱلَّذِينَ كُنَّا نَدْعُوا۟ مِن دُونِكَ ۖ فَأَلْقَوْا۟ إِلَيْهِمُ ٱلْقَوْلَ إِنَّكُمْ لَكَـٰذِبُونَ
Transliteration wa-idhā raā alladhīna ashrakū shurakāahum qālū rabbanā hāulāi shurakāunā alladhīna kunnā nadʿū min dūnika fa-alqaw ilayhimu l-qawla innakum lakādhibūna
Khmer ហើយនៅពេលដែលពួកធ្វើស្ហ៊ីរិកបានឃើញព្រះនានា របស់ពួកគេ ពួកគេបាននិយាយថាៈ ឱម្ចាស់(អល់ឡោះ)របស់ យើងខ្ញុំ. ពួកទាំងនេះហើយ គឺជាព្រះរបស់យើងខ្ញុំ ដែលពួកយើង ធ្លាប់បានបួងសួងសុំផេ្សងពីទ្រង់នោះ ពេលនោះពួកវាឆ្លើយចំពោះ ពួកគេវិញថាៈ ពិតប្រាកដណាស់ពួកអ្នកគឺជាពួកដែលភូតកុហក។
Verse 87
وَأَلْقَوْا۟ إِلَى ٱللَّهِ يَوْمَئِذٍ ٱلسَّلَمَ ۖ وَضَلَّ عَنْهُم مَّا كَانُوا۟ يَفْتَرُونَ
Transliteration wa-alqaw ilā l-lahi yawma-idhin l-salama waḍalla ʿanhum mā kānū yaftarūna
Khmer ហើយពួកគេ(ពួកមូស្ហរីគីន)បានប្រគល់ខ្លួនទៅចំពោះ អល់ឡោះនៅថ្ងៃនោះ(ថ្ងៃបរលោក)។ ហើយអ្វីដែលពួកគេធ្លាប់ បានបង្កើតឡើង(ដើម្បីគោរពសក្ការៈ)នោះបានបាត់បង់ពីពួកគេ ទាំងអស់។
Verse 88
ٱلَّذِينَ كَفَرُوا۟ وَصَدُّوا۟ عَن سَبِيلِ ٱللَّهِ زِدْنَـٰهُمْ عَذَابًا فَوْقَ ٱلْعَذَابِ بِمَا كَانُوا۟ يُفْسِدُونَ
Transliteration alladhīna kafarū waṣaddū ʿan sabīli l-lahi zid'nāhum ʿadhāban fawqa l-ʿadhābi bimā kānū yuf'sidūna
Khmer ពួកដែលបានប្រឆាំង និងបានរារាំងអ្នកដទៃពីមាគ៌ា របស់អល់ឡោះ យើងបានបន្ថែមទារុណកម្មលើពួកគេផ្ទួនៗ ដោយសារតែពួកគេធ្លាប់បានបង្កវិនាសកម្ម។
Verse 89
وَيَوْمَ نَبْعَثُ فِى كُلِّ أُمَّةٍ شَهِيدًا عَلَيْهِم مِّنْ أَنفُسِهِمْ ۖ وَجِئْنَا بِكَ شَهِيدًا عَلَىٰ هَـٰٓؤُلَآءِ ۚ وَنَزَّلْنَا عَلَيْكَ ٱلْكِتَـٰبَ تِبْيَـٰنًا لِّكُلِّ شَىْءٍ وَهُدًى وَرَحْمَةً وَبُشْرَىٰ لِلْمُسْلِمِينَ
Transliteration wayawma nabʿathu fī kulli ummatin shahīdan ʿalayhim min anfusihim waji'nā bika shahīdan ʿalā hāulāi wanazzalnā ʿalayka l-kitāba tib'yānan likulli shayin wahudan waraḥmatan wabush'rā lil'mus'limīna
Khmer ហើយ(ចូរចងចាំ)នៅថ្ងៃដែលយើងនឹងតែងតាំងគ្រប់ ប្រជាជាតិនូវសាក្សីម្នាក់ទៅលើពួកគេដែលចេញពីពួកគេផ្ទាល់។ ហើយយើងក៏បាននាំអ្នក(មូហាំម៉ាត់)មកធ្វើជាសាក្សីចំពោះពួក ទាំងនេះ(ប្រជាជាតិរបស់គាត់)ផងដែរ។ ហើយយើងបានបញ្ចុះគម្ពីរ(គួរអាន)ឱ្យអ្នក ដើម្បីបញ្ជាក់ចំពោះអ្វីៗគ្រប់បែបយ៉ាង និង ជាការចង្អុលបង្ហាញ និងជាក្ដីមេត្ដាករុណា ហើយនិងជាការផ្ដល់ ដំណឹងល្អចំពោះបណ្ដាអ្នកមូស្លីម។
Verse 90
۞ إِنَّ ٱللَّهَ يَأْمُرُ بِٱلْعَدْلِ وَٱلْإِحْسَـٰنِ وَإِيتَآئِ ذِى ٱلْقُرْبَىٰ وَيَنْهَىٰ عَنِ ٱلْفَحْشَآءِ وَٱلْمُنكَرِ وَٱلْبَغْىِ ۚ يَعِظُكُمْ لَعَلَّكُمْ تَذَكَّرُونَ
Transliteration inna l-laha yamuru bil-ʿadli wal-iḥ'sāni waītāi dhī l-qur'bā wayanhā ʿani l-faḥshāi wal-munkari wal-baghyi yaʿiẓukum laʿallakum tadhakkarūna
Khmer ពិតប្រាកដណាស់ អល់ឡោះបញ្ជាឱ្យប្រកាន់នូវភាពយុត្ដិធម៌ និងគុណធម៌ និងផ្ដល់ជំនួយដល់ញាតិសន្ដាន ហើយទ្រង់ហាម ឃាត់ពីអំពើកាមគុណខុសច្បាប់ទាំងឡាយ និងប្រការដែលត្រូវ ហាមឃាត់ ហើយនិងអំពើបំពាននានា។ ទ្រង់ដាស់តឿនពួកអ្នក សង្ឃឹមថាពួកអ្នកនឹងចងចាំ។
Verse 91
وَأَوْفُوا۟ بِعَهْدِ ٱللَّهِ إِذَا عَـٰهَدتُّمْ وَلَا تَنقُضُوا۟ ٱلْأَيْمَـٰنَ بَعْدَ تَوْكِيدِهَا وَقَدْ جَعَلْتُمُ ٱللَّهَ عَلَيْكُمْ كَفِيلًا ۚ إِنَّ ٱللَّهَ يَعْلَمُ مَا تَفْعَلُونَ
Transliteration wa-awfū biʿahdi l-lahi idhā ʿāhadttum walā tanquḍū l-aymāna baʿda tawkīdihā waqad jaʿaltumu l-laha ʿalaykum kafīlan inna l-laha yaʿlamu mā tafʿalūna
Khmer ហើយចូរពួកអ្នកគោរពកិច្ចសន្យារបស់អល់ឡោះនៅពេល ដែលពួកអ្នកបានសន្យាហើយនោះ។ ហើយចូរពួកអ្នកកុំក្បត់ពាក្យ សម្បថទាំងឡាយក្រោយពីបានបញ្ជាក់វាយ៉ាងច្បាស់លាស់ហើយ នោះ។ ហើយជាការពិតណាស់ ពួកអ្នកបានយកអល់ឡោះធ្វើជា អ្នកធានាចំពោះពួកអ្នក។ ពិតប្រាកដណាស់ អល់ឡោះដឹងនូវអ្វី ដែលពួកអ្នកប្រព្រឹត្ដ។
Verse 92
وَلَا تَكُونُوا۟ كَٱلَّتِى نَقَضَتْ غَزْلَهَا مِنۢ بَعْدِ قُوَّةٍ أَنكَـٰثًا تَتَّخِذُونَ أَيْمَـٰنَكُمْ دَخَلًۢا بَيْنَكُمْ أَن تَكُونَ أُمَّةٌ هِىَ أَرْبَىٰ مِنْ أُمَّةٍ ۚ إِنَّمَا يَبْلُوكُمُ ٱللَّهُ بِهِۦ ۚ وَلَيُبَيِّنَنَّ لَكُمْ يَوْمَ ٱلْقِيَـٰمَةِ مَا كُنتُمْ فِيهِ تَخْتَلِفُونَ
Transliteration walā takūnū ka-allatī naqaḍat ghazlahā min baʿdi quwwatin ankāthan tattakhidhūna aymānakum dakhalan baynakum an takūna ummatun hiya arbā min ummatin innamā yablūkumu l-lahu bihi walayubayyinanna lakum yawma l-qiyāmati mā kuntum fīhi takhtalifūna
Khmer ហើយចូរពួកអ្នកកុំធ្វើដូចស្រី្ដម្នាក់ដែលបានធ្វើឱ្យអំបោះ ហុងរបស់នាងខូចក្រោយពីនាងបានមូរវាណែនហើយនោះឱ្យសោះ។ ពួកអ្នកយកការស្បថរបស់ពួកអ្នកមកបោកបញ្ឆោតរវាងពួកអ្នក ខ្លួនឯងព្រោះតែយល់ថាៈ ក្រុមមួយប្រសើរជាងក្រុមមួយទៀត ។ ពិតប្រាកដណាស់ អល់ឡោះគ្រាន់តែសាកល្បងពួកអ្នកប៉ុណ្ណោះ។ ហើយទ្រង់ពិតជានឹងបញ្ជាក់យ៉ាងច្បាស់ដល់ពួកអ្នកនៅថ្ងៃបរលោក នូវអ្វីៗដែលពួកអ្នកធ្លាប់បានខ្វែងគំនិតគ្នានោះ។
Verse 93
وَلَوْ شَآءَ ٱللَّهُ لَجَعَلَكُمْ أُمَّةً وَٰحِدَةً وَلَـٰكِن يُضِلُّ مَن يَشَآءُ وَيَهْدِى مَن يَشَآءُ ۚ وَلَتُسْـَٔلُنَّ عَمَّا كُنتُمْ تَعْمَلُونَ
Transliteration walaw shāa l-lahu lajaʿalakum ummatan wāḥidatan walākin yuḍillu man yashāu wayahdī man yashāu walatus'alunna ʿammā kuntum taʿmalūna
Khmer ហើយប្រសិនបើអល់ឡោះមានចេតនា ទ្រង់ពិតជាធ្វើឱ្យ ពួកអ្នកក្លាយជាប្រជាជាតិតែមួយ។ ប៉ុន្ដែទ្រង់ធ្វើឱ្យវងេ្វងចំពោះអ្នក ណាដែលទ្រង់មានចេតនា ហើយទ្រង់ក៏ចង្អុលបង្ហាញចំពោះជនណា ដែលទ្រង់មានចេតនាដែរ។ ហើយពួកអ្នកពិតជានឹងត្រូវគេសួរអំពី អ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្ដ។
Verse 94
وَلَا تَتَّخِذُوٓا۟ أَيْمَـٰنَكُمْ دَخَلًۢا بَيْنَكُمْ فَتَزِلَّ قَدَمٌۢ بَعْدَ ثُبُوتِهَا وَتَذُوقُوا۟ ٱلسُّوٓءَ بِمَا صَدَدتُّمْ عَن سَبِيلِ ٱللَّهِ ۖ وَلَكُمْ عَذَابٌ عَظِيمٌ
Transliteration walā tattakhidhū aymānakum dakhalan baynakum fatazilla qadamun baʿda thubūtihā watadhūqū l-sūa bimā ṣadadttum ʿan sabīli l-lahi walakum ʿadhābun ʿaẓīmun
Khmer ហើយចូរពួកអ្នកកុំយកពាក្យសម្បថរបស់ពួកអ្នកមកបោក បញ្ឆោតរវាងពួកអ្នក ជាហេតុធ្វើឱ្យជើងរអិលក្រោយពីមានភាពរឹង មាំហើយនោះឱ្យសោះ។ ហើយពួកអ្នកនឹងភ្លក្សរសជាតិអាក្រក់ (ទណ្ឌកម្មក្នុងលោកិយនេះ) ដោយសារតែពួកអ្នកបានរារាំងអ្នក ដទៃពីមាគ៌ារបស់អល់ឡោះ។ ហើយពួកអ្នកនឹងទទួលទារុណកម្ម យ៉ាងធ្ងន់ធ្ងរបំផុត។
Verse 95
وَلَا تَشْتَرُوا۟ بِعَهْدِ ٱللَّهِ ثَمَنًا قَلِيلًا ۚ إِنَّمَا عِندَ ٱللَّهِ هُوَ خَيْرٌ لَّكُمْ إِن كُنتُمْ تَعْلَمُونَ
Transliteration walā tashtarū biʿahdi l-lahi thamanan qalīlan innamā ʿinda l-lahi huwa khayrun lakum in kuntum taʿlamūna
Khmer ហើយចូរពួកអ្នកកុំប្ដូរកិច្ចសន្យារបស់អល់ឡោះជាមួយ នឹងតម្លៃមួយដ៏តិចតួចបំផុតឱ្យសោះ។ ពិតប្រាកដណាស់ អ្វីដែល មាននៅជាមួយអល់ឡោះគឺវាប្រសើរសម្រាប់ពួកអ្នក ប្រសិនបើ ពួកអ្នកបានដឹង។
Verse 96
مَا عِندَكُمْ يَنفَدُ ۖ وَمَا عِندَ ٱللَّهِ بَاقٍ ۗ وَلَنَجْزِيَنَّ ٱلَّذِينَ صَبَرُوٓا۟ أَجْرَهُم بِأَحْسَنِ مَا كَانُوا۟ يَعْمَلُونَ
Transliteration mā ʿindakum yanfadu wamā ʿinda l-lahi bāqin walanajziyanna alladhīna ṣabarū ajrahum bi-aḥsani mā kānū yaʿmalūna
Khmer អ្វីដែលមាននៅជាមួយពួកអ្នក(នៅក្នុងលោកិយនេះ) វា នឹងរលាយសាបសូន្យ ហើយអ្វីដែលមាននៅជាមួយអល់ឡោះនោះ គឺអមតៈ។ ហើយយើងពិតជានឹងតបស្នងឱ្យបណ្ដាអ្នកដែលបាន អត់ធ្មត់នូវផលបុណ្យរបស់ពួកគេ ដោយសារតែអំពើល្អដែលពួកគេ ធ្លាប់បានសាងកន្លងមក។
Verse 97
مَنْ عَمِلَ صَـٰلِحًا مِّن ذَكَرٍ أَوْ أُنثَىٰ وَهُوَ مُؤْمِنٌ فَلَنُحْيِيَنَّهُۥ حَيَوٰةً طَيِّبَةً ۖ وَلَنَجْزِيَنَّهُمْ أَجْرَهُم بِأَحْسَنِ مَا كَانُوا۟ يَعْمَلُونَ
Transliteration man ʿamila ṣāliḥan min dhakarin aw unthā wahuwa mu'minun falanuḥ'yiyannahu ḥayatan ṭayyibatan walanajziyannahum ajrahum bi-aḥsani mā kānū yaʿmalūna
Khmer អ្នកណាហើយដែលបានសាងអំពើល្អក្នុងចំណោមបុរស ឬ ស្ដ្រី ហើយគេជាអ្នកមានជំនឿទៀតនោះ គឺយើងពិតជានឹងធ្វើឱ្យគេ មានជីវិតរស់នៅដ៏ល្អប្រសើរ និងតបស្នងឱ្យពួកគេនូវផលបុណ្យ របស់ពួកគេ ដោយសារតែអំពើល្អដែលពួកគេធ្លាប់បានសាង។
Verse 98
فَإِذَا قَرَأْتَ ٱلْقُرْءَانَ فَٱسْتَعِذْ بِٱللَّهِ مِنَ ٱلشَّيْطَـٰنِ ٱلرَّجِيمِ
Transliteration fa-idhā qarata l-qur'āna fa-is'taʿidh bil-lahi mina l-shayṭāni l-rajīmi
Khmer នៅពេលដែលអ្នកចង់សូត្រគម្ពីរគួរអានអ្នកត្រូវសូត្រ أَعُوذُ بِاللهِ مِنَ الشَّيْطَانِ الرَّجِيْمِ (សូមអល់ឡោះមេត្ដាបញ្ចៀស ខ្ញុំពីស្ហៃតនដែលត្រូវគេដាក់បណ្ដាសាផងចុះ)។
Verse 99
إِنَّهُۥ لَيْسَ لَهُۥ سُلْطَـٰنٌ عَلَى ٱلَّذِينَ ءَامَنُوا۟ وَعَلَىٰ رَبِّهِمْ يَتَوَكَّلُونَ
Transliteration innahu laysa lahu sul'ṭānun ʿalā alladhīna āmanū waʿalā rabbihim yatawakkalūna
Khmer ពិតប្រាកដណាស់ វា(ស្ហៃតន)គ្មានអំណាចអ្វីលើបណ្ដា អ្នកដែលមានជំនឿនោះឡើយ ហើយពួកគេប្រគល់ការទុកចិត្ដទៅ ចំពោះម្ចាស់របស់ពួកគេតែមួយគត់។
Verse 100
إِنَّمَا سُلْطَـٰنُهُۥ عَلَى ٱلَّذِينَ يَتَوَلَّوْنَهُۥ وَٱلَّذِينَ هُم بِهِۦ مُشْرِكُونَ
Transliteration innamā sul'ṭānuhu ʿalā alladhīna yatawallawnahu wa-alladhīna hum bihi mush'rikūna
Khmer តាមពិត អំណាចរបស់វាគឺមានតែនៅលើពួកដែល គោរពតាមវា និងពួកដែលធ្វើស្ហ៊ីរិកនឹងទ្រង់ប៉ុណ្ណោះ។
Verse 101
وَإِذَا بَدَّلْنَآ ءَايَةً مَّكَانَ ءَايَةٍ ۙ وَٱللَّهُ أَعْلَمُ بِمَا يُنَزِّلُ قَالُوٓا۟ إِنَّمَآ أَنتَ مُفْتَرٍۭ ۚ بَلْ أَكْثَرُهُمْ لَا يَعْلَمُونَ
Transliteration wa-idhā baddalnā āyatan makāna āyatin wal-lahu aʿlamu bimā yunazzilu qālū innamā anta muf'tarin bal aktharuhum lā yaʿlamūna
Khmer ហើយនៅពេលយើងបានប្ដូរអាយ៉ាត់(ច្បាប់)មួយ(នៃ គម្ពីរគួរអាន)ដោយអាយ៉ាត់មួយទៀត ហើយអល់ឡោះដឹងបំផុត នូវអ្វីដែលទ្រង់បញ្ចុះមកនោះ ពួកគេ(ពួកប្រឆាំង)បែរជានិយាយ ថាៈ ពិតប្រាកដណាស់ អ្នក(មូហាំម៉ាត់)គ្រាន់តែជាមនុស្សភូត កុហកទៅវិញ។ ផ្ទុយទៅវិញពួកគេភាគច្រើនមិនដឹងឡើយ។
Verse 102
قُلْ نَزَّلَهُۥ رُوحُ ٱلْقُدُسِ مِن رَّبِّكَ بِٱلْحَقِّ لِيُثَبِّتَ ٱلَّذِينَ ءَامَنُوا۟ وَهُدًى وَبُشْرَىٰ لِلْمُسْلِمِينَ
Transliteration qul nazzalahu rūḥu l-qudusi min rabbika bil-ḥaqi liyuthabbita alladhīna āmanū wahudan wabush'rā lil'mus'limīna
Khmer ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ជីព្រីលបានបញ្ចុះវា (គម្ពីរគួរអាន)មកពីម្ចាស់របស់អ្នកដោយពិតប្រាកដ ដើម្បីពង្រឹង ដល់បណ្ដាអ្នកដែលមានជំនឿ និងជាការចង្អុលបង្ហាញ ហើយនិង ជាការផ្ដល់ដំណឹងល្អចំពោះបណ្ដាអ្នកមូស្លីម។
Verse 103
وَلَقَدْ نَعْلَمُ أَنَّهُمْ يَقُولُونَ إِنَّمَا يُعَلِّمُهُۥ بَشَرٌ ۗ لِّسَانُ ٱلَّذِى يُلْحِدُونَ إِلَيْهِ أَعْجَمِىٌّ وَهَـٰذَا لِسَانٌ عَرَبِىٌّ مُّبِينٌ
Transliteration walaqad naʿlamu annahum yaqūlūna innamā yuʿallimuhu basharun lisānu alladhī yul'ḥidūna ilayhi aʿjamiyyun wahādhā lisānun ʿarabiyyun mubīnun
Khmer ហើយជាការពិតណាស់ យើងដឹងថាពួកគេ(ពួកមូស្ហរី-គីន)ពិតជានឹងនិយាយថាៈ តាមពិតអ្នកដែលបង្រៀនគេ(មូហាំ-ម៉ាត់)គ្រាន់តែជាមនុស្សធម្មតាប៉ុណ្ណោះ។ ភាសាដែលពួកគេចោទ ប្រកាន់គេជាភាសាផេ្សង ហើយ(គម្ពីរគួរអាន)នេះជាភាសាអារ៉ាប់ យ៉ាងច្បាស់លាស់។
Verse 104
إِنَّ ٱلَّذِينَ لَا يُؤْمِنُونَ بِـَٔايَـٰتِ ٱللَّهِ لَا يَهْدِيهِمُ ٱللَّهُ وَلَهُمْ عَذَابٌ أَلِيمٌ
Transliteration inna alladhīna lā yu'minūna biāyāti l-lahi lā yahdīhimu l-lahu walahum ʿadhābun alīmun
Khmer ពិតប្រាកដណាស់ ពួកដែលគ្មានជំនឿនឹងអាយ៉ាត់ៗ របស់អល់ឡោះនោះ គឺអល់ឡោះមិនចង្អុលបង្ហាញពួកគេឡើយ ហើយពួកគេនឹងទទួលទារុណកម្មដ៏ឈឺចាប់បំផុត។
Verse 105
إِنَّمَا يَفْتَرِى ٱلْكَذِبَ ٱلَّذِينَ لَا يُؤْمِنُونَ بِـَٔايَـٰتِ ٱللَّهِ ۖ وَأُو۟لَـٰٓئِكَ هُمُ ٱلْكَـٰذِبُونَ
Transliteration innamā yaftarī l-kadhiba alladhīna lā yu'minūna biāyāti l-lahi wa-ulāika humu l-kādhibūna
Khmer តាមពិត ពួកដែលគ្មានជំនឿនឹងអាយ៉ាត់ៗរបស់ អល់ឡោះគ្រាន់តែប្រឌិតរឿងភូតកុហកប៉ុណ្ណោះ។ ហើយពួកទាំង នោះ គឺជាពួកដែលភូតកុហក។
Verse 106
مَن كَفَرَ بِٱللَّهِ مِنۢ بَعْدِ إِيمَـٰنِهِۦٓ إِلَّا مَنْ أُكْرِهَ وَقَلْبُهُۥ مُطْمَئِنٌّۢ بِٱلْإِيمَـٰنِ وَلَـٰكِن مَّن شَرَحَ بِٱلْكُفْرِ صَدْرًا فَعَلَيْهِمْ غَضَبٌ مِّنَ ٱللَّهِ وَلَهُمْ عَذَابٌ عَظِيمٌ
Transliteration man kafara bil-lahi min baʿdi īmānihi illā man uk'riha waqalbuhu muṭ'ma-innun bil-īmāni walākin man sharaḥa bil-kuf'ri ṣadran faʿalayhim ghaḍabun mina l-lahi walahum ʿadhābun ʿaẓīmun
Khmer អ្នកណាហើយបានប្រឆាំងនឹងអល់ឡោះក្រោយពីគេ មានជំនឿហើយនោះ (គេនឹងទទួលការខឹងសម្បាពីអល់ឡោះ) លើកលែងតែអ្នកដែលត្រូវបានគេគាបសង្កត់ ហើយចិត្ដរបស់គេនឹង នរនឹងជំនឿប៉ុណ្ណោះ។ ប៉ុន្ដែអ្នកណាហើយដែលព្រមទទួលយកភាព គ្មានជំនឿនោះ គឺពួកគេនឹងទទួលការខឹងសម្បាពីអល់ឡោះ ហើយ ពួកគេនឹងទទួលទារុណកម្មយ៉ាងធ្ងន់ធ្ងរបំផុត។
Verse 107
ذَٰلِكَ بِأَنَّهُمُ ٱسْتَحَبُّوا۟ ٱلْحَيَوٰةَ ٱلدُّنْيَا عَلَى ٱلْـَٔاخِرَةِ وَأَنَّ ٱللَّهَ لَا يَهْدِى ٱلْقَوْمَ ٱلْكَـٰفِرِينَ
Transliteration dhālika bi-annahumu is'taḥabbū l-ḥayata l-dun'yā ʿalā l-ākhirati wa-anna l-laha lā yahdī l-qawma l-kāfirīna
Khmer នោះដោយសារតែពួកគេបានស្រឡាញ់ការរស់នៅក្នុង លោកិយជាងថ្ងៃបរលោក ហើយពិតប្រាកដណាស់ អល់ឡោះមិន ចង្អុលបង្ហាញដល់ក្រុមដែលគ្មានជំនឿឡើយ។
Verse 108
أُو۟لَـٰٓئِكَ ٱلَّذِينَ طَبَعَ ٱللَّهُ عَلَىٰ قُلُوبِهِمْ وَسَمْعِهِمْ وَأَبْصَـٰرِهِمْ ۖ وَأُو۟لَـٰٓئِكَ هُمُ ٱلْغَـٰفِلُونَ
Transliteration ulāika alladhīna ṭabaʿa l-lahu ʿalā qulūbihim wasamʿihim wa-abṣārihim wa-ulāika humu l-ghāfilūna
Khmer ពួកទាំងនោះ គឺជាពួកដែលអល់ឡោះបានបោះត្រាភ្ជិត លើចិត្ដរបស់ពួកគេ និងត្រចៀករបស់ពួកគេ ហើយនិងភ្នែករបស់ ពួកគេ។ ហើយពួកទាំងនោះគឺជាពួកដែលព្រងើយកន្ដើយ។
Verse 109
لَا جَرَمَ أَنَّهُمْ فِى ٱلْـَٔاخِرَةِ هُمُ ٱلْخَـٰسِرُونَ
Transliteration lā jarama annahum fī l-ākhirati humu l-khāsirūna
Khmer គ្មានការសង្ស័យឡើយ ពិតប្រាកដណាស់ពួកគេគឺជាពួក ដែលខាតបង់នៅថ្ងៃបរលោក។
Verse 110
ثُمَّ إِنَّ رَبَّكَ لِلَّذِينَ هَاجَرُوا۟ مِنۢ بَعْدِ مَا فُتِنُوا۟ ثُمَّ جَـٰهَدُوا۟ وَصَبَرُوٓا۟ إِنَّ رَبَّكَ مِنۢ بَعْدِهَا لَغَفُورٌ رَّحِيمٌ
Transliteration thumma inna rabbaka lilladhīna hājarū min baʿdi mā futinū thumma jāhadū waṣabarū inna rabbaka min baʿdihā laghafūrun raḥīmun
Khmer ក្រោយមក ពិតប្រាកដណាស់ ម្ចាស់របស់អ្នកជាអ្នក ជួយដល់បណ្ដាអ្នកដែលបានភៀសខ្លួន(ចេញពីម៉ាក្កះ) ក្រោយពី ពួកគេត្រូវបានគេធ្វើទុក្ខបុកមេ្នញ បន្ទាប់មកពួកគេបានតស៊ូ(ក្នុង មាគ៌ារបស់អល់ឡោះ) និងបានអត់ធ្មត់។ ពិតប្រាកដណាស់ ម្ចាស់ របស់អ្នកគឺមហាអភ័យទោស មហាអាណិតស្រឡាញ់ក្រោយពីការ សារភាពកំហុសរបស់ពួកគេ។
Verse 111
۞ يَوْمَ تَأْتِى كُلُّ نَفْسٍ تُجَـٰدِلُ عَن نَّفْسِهَا وَتُوَفَّىٰ كُلُّ نَفْسٍ مَّا عَمِلَتْ وَهُمْ لَا يُظْلَمُونَ
Transliteration yawma tatī kullu nafsin tujādilu ʿan nafsihā watuwaffā kullu nafsin mā ʿamilat wahum lā yuẓ'lamūna
Khmer (ចូរចងចាំ)នៅថ្ងៃ(បរលោក)ដែលបុគ្គលគ្រប់រូបដេញ ដោលចំពោះខ្លួនឯង ហើយបុគ្គលគ្រប់រូបនឹងត្រូវគេ(អល់ឡោះ) តបស្នងនូវអ្វីដែលគេបានប្រព្រឹត្ដ ដោយពួកគេនឹងមិនត្រូវគេបំពាន ឡើយ។
Verse 112
وَضَرَبَ ٱللَّهُ مَثَلًا قَرْيَةً كَانَتْ ءَامِنَةً مُّطْمَئِنَّةً يَأْتِيهَا رِزْقُهَا رَغَدًا مِّن كُلِّ مَكَانٍ فَكَفَرَتْ بِأَنْعُمِ ٱللَّهِ فَأَذَٰقَهَا ٱللَّهُ لِبَاسَ ٱلْجُوعِ وَٱلْخَوْفِ بِمَا كَانُوا۟ يَصْنَعُونَ
Transliteration waḍaraba l-lahu mathalan qaryatan kānat āminatan muṭ'ma-innatan yatīhā riz'quhā raghadan min kulli makānin fakafarat bi-anʿumi l-lahi fa-adhāqahā l-lahu libāsa l-jūʿi wal-khawfi bimā kānū yaṣnaʿūna
Khmer ហើយអល់ឡោះបានលើកយកឧទាហរណ៍ក្រុងមួយ (ម៉ាក្កះ)ដែលមានសុខសន្ដិភាព ដែលលាភសក្ការៈរបស់វាមាន គ្រប់បែបយ៉ាងមកពីគ្រប់ទិសទី។ ក្រោយមកវា(អ្នកក្រុងម៉ាក្កះ) បានបដិសេធនឹងនៀកម៉ាត់ទាំងឡាយរបស់អល់ឡោះ។ ហើយ អល់ឡោះបានឱ្យវាភ្លក្សនូវភាពអត់ឃ្លាន និងភាពភ័យខ្លាច ដោយ សារតែអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ដ។
Verse 113
وَلَقَدْ جَآءَهُمْ رَسُولٌ مِّنْهُمْ فَكَذَّبُوهُ فَأَخَذَهُمُ ٱلْعَذَابُ وَهُمْ ظَـٰلِمُونَ
Transliteration walaqad jāahum rasūlun min'hum fakadhabūhu fa-akhadhahumu l-ʿadhābu wahum ẓālimūna
Khmer ហើយជាការពិតណាស់ អ្នកនាំសារ(មូហាំម៉ាត់)ដែល ចេញពីចំណោមពួកគេបានមកដល់ពួកគេ តែពួកគេបែរជាបាន បដិសេធនឹងគេទៅវិញ។ បន្ទាប់មកទារុណកម្មបានធ្លាក់លើពួកគេ ខណៈដែលពួកគេជាពួកដែលបំពាន។
Verse 114
فَكُلُوا۟ مِمَّا رَزَقَكُمُ ٱللَّهُ حَلَـٰلًا طَيِّبًا وَٱشْكُرُوا۟ نِعْمَتَ ٱللَّهِ إِن كُنتُمْ إِيَّاهُ تَعْبُدُونَ
Transliteration fakulū mimmā razaqakumu l-lahu ḥalālan ṭayyiban wa-ush'kurū niʿ'mata l-lahi in kuntum iyyāhu taʿbudūna
Khmer ដូចេ្នះ ចូរពួកអ្នក(មានជំនឿ)បរិភោគនូវអ្វីដែល ហាឡាល់ស្អាតស្អំដែលអល់ឡោះបានប្រទានឱ្យពួកអ្នកចុះ។ ហើយ ចូរពួកអ្នកថ្លែងអំណរគុណចំពោះនៀកម៉ាត់របស់អល់ឡោះ ប្រសិន បើពួកអ្នកគោរពសកា្ករៈទៅចំពោះទ្រង់នោះ។
Verse 115
إِنَّمَا حَرَّمَ عَلَيْكُمُ ٱلْمَيْتَةَ وَٱلدَّمَ وَلَحْمَ ٱلْخِنزِيرِ وَمَآ أُهِلَّ لِغَيْرِ ٱللَّهِ بِهِۦ ۖ فَمَنِ ٱضْطُرَّ غَيْرَ بَاغٍ وَلَا عَادٍ فَإِنَّ ٱللَّهَ غَفُورٌ رَّحِيمٌ
Transliteration innamā ḥarrama ʿalaykumu l-maytata wal-dama walaḥma l-khinzīri wamā uhilla lighayri l-lahi bihi famani uḍ'ṭurra ghayra bāghin walā ʿādin fa-inna l-laha ghafūrun raḥīmun
Khmer ការពិតទ្រង់បានហាមឃាត់ចំពោះពួកអ្នកនូវសត្វស្លាប់ និងឈាម និងសាច់ជ្រូកហើយនិងអី្វដែលគេសំឡេះដើម្បីបូជាម្ចាស់ ផេ្សងក្រៅពីអល់ឡោះ។ ហេតុនេះ បុគ្គលណាត្រូវបានគេបង្ខំ(ឱ្យ ទទួលទានអ្វីៗទាំងនេះ)ដោយពុំមានចេតនានិងមិនលើសពីតំរូវ ការចាំបាច់នោះ ពិតប្រាដកណាស់ អល់ឡោះមហាអភ័យទោស មហាអាណិតស្រឡាញ់។
Verse 116
وَلَا تَقُولُوا۟ لِمَا تَصِفُ أَلْسِنَتُكُمُ ٱلْكَذِبَ هَـٰذَا حَلَـٰلٌ وَهَـٰذَا حَرَامٌ لِّتَفْتَرُوا۟ عَلَى ٱللَّهِ ٱلْكَذِبَ ۚ إِنَّ ٱلَّذِينَ يَفْتَرُونَ عَلَى ٱللَّهِ ٱلْكَذِبَ لَا يُفْلِحُونَ
Transliteration walā taqūlū limā taṣifu alsinatukumu l-kadhiba hādhā ḥalālun wahādhā ḥarāmun litaftarū ʿalā l-lahi l-kadhiba inna alladhīna yaftarūna ʿalā l-lahi l-kadhiba lā yuf'liḥūna
Khmer ហើយចូរពួកអ្នកកុំនិយាយនូវពាក្យភូតកុហកចំពោះ អ្វីដែលអណ្ដាតរបស់ពួកអ្នកពណ៌នាថាៈ នេះជារបស់ហាឡាល់ (ស្របនឹងច្បាប់អ៊ីស្លាម)ហើយនេះជារបស់ហារ៉ម(ផ្ទុយនឹងច្បាប់ អ៊ីស្លាម)ដើម្បីពួកអ្នកប្រឌិតឡើងនូវពាក្យភូតកុហកទៅលើ អល់ឡោះឱ្យសោះ។ ពិតប្រាកដណាស់ ពួកដែលប្រឌិតពាក្យភូត កុហកលើអល់ឡោះនោះ គឺពួកគេមិនជោគជ័យឡើយ។
Verse 117
مَتَـٰعٌ قَلِيلٌ وَلَهُمْ عَذَابٌ أَلِيمٌ
Transliteration matāʿun qalīlun walahum ʿadhābun alīmun
Khmer ការសប្បាយរីករាយ(របស់ពួកគេនៅលើលោកិយនេះ) គឺរយៈពេលខ្លីបំផុត ហើយ(នៅថ្ងៃបរលោកវិញ) ពួកគេនឹងទទួល ទារុណកម្មដ៏ឈឺចាប់បំផុត។
Verse 118
وَعَلَى ٱلَّذِينَ هَادُوا۟ حَرَّمْنَا مَا قَصَصْنَا عَلَيْكَ مِن قَبْلُ ۖ وَمَا ظَلَمْنَـٰهُمْ وَلَـٰكِن كَانُوٓا۟ أَنفُسَهُمْ يَظْلِمُونَ
Transliteration waʿalā alladhīna hādū ḥarramnā mā qaṣaṣnā ʿalayka min qablu wamā ẓalamnāhum walākin kānū anfusahum yaẓlimūna
Khmer ហើយយើងបានហាមឃាត់ពួកយ៉ាហ៊ូទីចំពោះអ្វីដែល យើងបាននិទានប្រាប់អ្នក(មូហាំម៉ាត់)ពីមុនមក។ ហើយយើងមិន បានបំពានលើពួកគេឡើយ ក៏ប៉ុន្ដែពួកគេវិញទេដែលបានបំពានលើ ខ្លួនឯងនោះ។
Verse 119
ثُمَّ إِنَّ رَبَّكَ لِلَّذِينَ عَمِلُوا۟ ٱلسُّوٓءَ بِجَهَـٰلَةٍ ثُمَّ تَابُوا۟ مِنۢ بَعْدِ ذَٰلِكَ وَأَصْلَحُوٓا۟ إِنَّ رَبَّكَ مِنۢ بَعْدِهَا لَغَفُورٌ رَّحِيمٌ
Transliteration thumma inna rabbaka lilladhīna ʿamilū l-sūa bijahālatin thumma tābū min baʿdi dhālika wa-aṣlaḥū inna rabbaka min baʿdihā laghafūrun raḥīmun
Khmer បន្ទាប់មកពិតប្រាកដណាស់ ម្ចាស់របស់អ្នកជាអ្នក អភ័យទោសចំពោះពួកដែលបានសាងអំពើអាក្រក់ដោយភាពល្ងង់ ខ្លៅ ក្រោយមកពួកគេបានសារភាពទោសកំហុស និងបានកែខ្លួន វិញ។ ពិតប្រាកដណាស់ ម្ចាស់របស់អ្នកមហាអភ័យទោស មហា អាណិតស្រឡាញ់បន្ទាប់ពីការសារភាពកំហុសនោះ។
Verse 120
إِنَّ إِبْرَٰهِيمَ كَانَ أُمَّةً قَانِتًا لِّلَّهِ حَنِيفًا وَلَمْ يَكُ مِنَ ٱلْمُشْرِكِينَ
Transliteration inna ib'rāhīma kāna ummatan qānitan lillahi ḥanīfan walam yaku mina l-mush'rikīna
Khmer ពិតប្រាកដណាស់ អ៊ីព្រហ៊ីមជាអ្នកដឹកនាំដែលគោរព តាមអល់ឡោះដោយចិត្ដស្មោះស ហើយគេមិនស្ថិតនៅក្នុងចំណោម ពួកមូស្ហរីគីនឡើយ។
Verse 121
شَاكِرًا لِّأَنْعُمِهِ ۚ ٱجْتَبَىٰهُ وَهَدَىٰهُ إِلَىٰ صِرَٰطٍ مُّسْتَقِيمٍ
Transliteration shākiran li-anʿumihi ij'tabāhu wahadāhu ilā ṣirāṭin mus'taqīmin
Khmer គេជាអ្នកដឹងគុណចំពោះនៀកម៉ាត់ទាំងឡាយរបស់ ទ្រង់។ ទ្រង់បានជ្រើសរើសគេ និងបានចង្អុលបង្ហាញគេទៅកាន់ មាគ៌ាដ៏ត្រឹមត្រូវ។
Verse 122
وَءَاتَيْنَـٰهُ فِى ٱلدُّنْيَا حَسَنَةً ۖ وَإِنَّهُۥ فِى ٱلْـَٔاخِرَةِ لَمِنَ ٱلصَّـٰلِحِينَ
Transliteration waātaynāhu fī l-dun'yā ḥasanatan wa-innahu fī l-ākhirati lamina l-ṣāliḥīna
Khmer ហើយយើងបានប្រទានឱ្យគេនូវប្រការល្អៗនៅក្នុង លោកិយនេះ។ ហើយពិតប្រាកដណាស់ នៅថ្ងៃបរលោកគេនឹង ស្ថិតក្នុងចំណោមអ្នកដែលបានសាងអំពើល្អ។
Verse 123
ثُمَّ أَوْحَيْنَآ إِلَيْكَ أَنِ ٱتَّبِعْ مِلَّةَ إِبْرَٰهِيمَ حَنِيفًا ۖ وَمَا كَانَ مِنَ ٱلْمُشْرِكِينَ
Transliteration thumma awḥaynā ilayka ani ittabiʿ millata ib'rāhīma ḥanīfan wamā kāna mina l-mush'rikīna
Khmer ក្រោយមកយើងបានផ្ដល់វ៉ាហ៊ីដល់អ្នក(មូហាំម៉ាត់) ថាៈ ចូរអ្នកដើរតាមសាសនារបស់អ៊ីព្រហ៊ីមឱ្យបានត្រឹមត្រូវចុះ ហើយគេមិនស្ថិតក្នុងចំណោមពួកមូស្ហរីគីនឡើយ។
Verse 124
إِنَّمَا جُعِلَ ٱلسَّبْتُ عَلَى ٱلَّذِينَ ٱخْتَلَفُوا۟ فِيهِ ۚ وَإِنَّ رَبَّكَ لَيَحْكُمُ بَيْنَهُمْ يَوْمَ ٱلْقِيَـٰمَةِ فِيمَا كَانُوا۟ فِيهِ يَخْتَلِفُونَ
Transliteration innamā juʿila l-sabtu ʿalā alladhīna ikh'talafū fīhi wa-inna rabbaka layaḥkumu baynahum yawma l-qiyāmati fīmā kānū fīhi yakhtalifūna
Khmer តាមពិតគេ(អល់ឡោះ)បានបង្កើតថ្ងៃសៅរ៍ឱ្យទៅពួក (យ៉ាហ៊ូទី)ដែលខ្វែងគំនិតគ្នានៅក្នុងរឿងនោះ។ ហើយពិតប្រាកដ ណាស់ ម្ចាស់របស់ពួកអ្នកនឹងកាត់សេចក្ដីរវាងពួកគេនៅថ្ងៃបរ-លោកនូវអ្វីដែលពួកគេធ្លាប់បានខ្វែងគំនិតគ្នា។
Verse 125
ٱدْعُ إِلَىٰ سَبِيلِ رَبِّكَ بِٱلْحِكْمَةِ وَٱلْمَوْعِظَةِ ٱلْحَسَنَةِ ۖ وَجَـٰدِلْهُم بِٱلَّتِى هِىَ أَحْسَنُ ۚ إِنَّ رَبَّكَ هُوَ أَعْلَمُ بِمَن ضَلَّ عَن سَبِيلِهِۦ ۖ وَهُوَ أَعْلَمُ بِٱلْمُهْتَدِينَ
Transliteration ud'ʿu ilā sabīli rabbika bil-ḥik'mati wal-mawʿiẓati l-ḥasanati wajādil'hum bi-allatī hiya aḥsanu inna rabbaka huwa aʿlamu biman ḍalla ʿan sabīlihi wahuwa aʿlamu bil-muh'tadīna
Khmer ចូរអ្នក(មូហាំម៉ាត់)អំពាវនាវ(មនុស្សលោក)ទៅកាន់ មាគ៌ានៃម្ចាស់របស់អ្នកដោយគតិបណ្ឌិត និងប្រៀនប្រដៅតាមវិធី សាស្ដ្រដ៏ល្អចុះ។ ហើយចូរអ្នកជជែកជាមួយពួកគេតាមមធ្យោបាយ ណាដែលល្អបំផុត។ ពិតប្រាកដណាស់ ម្ចាស់របស់អ្នកដឹងបំផុត ចំពោះអ្នកដែលវងេ្វងចេញពីមាគ៌ារបស់ទ្រង់។ ហើយទ្រង់ដឹងបំផុត ចំពោះបណ្ដាអ្នកដែលទទួលបានការចង្អុលបង្ហាញ។
Verse 126
وَإِنْ عَاقَبْتُمْ فَعَاقِبُوا۟ بِمِثْلِ مَا عُوقِبْتُم بِهِۦ ۖ وَلَئِن صَبَرْتُمْ لَهُوَ خَيْرٌ لِّلصَّـٰبِرِينَ
Transliteration wa-in ʿāqabtum faʿāqibū bimith'li mā ʿūqib'tum bihi wala-in ṣabartum lahuwa khayrun lilṣṣābirīna
Khmer ហើយប្រសិនបើពួកអ្នកដាក់ទណ្ឌកម្ម(លើសត្រូវរបស់ ពួកអ្នក) ចូរពួកអ្នកដាក់ទណ្ឌកម្មដូចនឹងអ្វីដែលពួកគេបានដាក់ ទណ្ឌកម្មមកលើពួកអ្នកចុះ។ តែប្រសិនបើពួកអ្នកអត់ធ្មត់វិញ វា ពិតជាប្រសើរបំផុតសម្រាប់បណ្ដាអ្នកដែលអត់ធ្មត់។
Verse 127
وَٱصْبِرْ وَمَا صَبْرُكَ إِلَّا بِٱللَّهِ ۚ وَلَا تَحْزَنْ عَلَيْهِمْ وَلَا تَكُ فِى ضَيْقٍ مِّمَّا يَمْكُرُونَ
Transliteration wa-iṣ'bir wamā ṣabruka illā bil-lahi walā taḥzan ʿalayhim walā taku fī ḍayqin mimmā yamkurūna
Khmer ចូរអ្នក(មូហាំម៉ាត់)អត់ធ្មត់ ព្រោះការអត់ធ្មត់របស់ អ្នកគ្មានអ្វីក្រៅពីការជួយពង្រឹងពីអល់ឡោះឡើយ។ ហើយចូរ អ្នកកុំព្រួយបារម្ភចំពោះពួកគេ និងមិនត្រូវកើតទុក្ខអំពីអ្វីដែល ពួកគេរៀបចំល្បិចកលនោះឡើយ។
Verse 128
إِنَّ ٱللَّهَ مَعَ ٱلَّذِينَ ٱتَّقَوا۟ وَّٱلَّذِينَ هُم مُّحْسِنُونَ
Transliteration inna l-laha maʿa alladhīna ittaqaw wa-alladhīna hum muḥ'sinūna
Khmer ពិតប្រាកដណាស់ អល់ឡោះនៅជាមួយបណ្ដាអ្នកដែល កោតខ្លាច និងបណ្ដាអ្នកដែលសាងអំពើល្អ។
Read Surah An-Nahl in another language
- English (word by word)
- Albanian
- Amazigh
- Amharic
- Assamese
- Azerbaijani
- Bambara
- Bangla
- Bosnian
- Bulgarian
- Chechen
- Chinese
- Czech
- Dari
- Dhivehi
- Dutch
- Finnish
- French
- German
- Gujarati
- Hausa
- Hebrew
- Hindi
- Indonesian
- Italian
- Japanese
- Kannada
- Kazakh
- Kinyarwanda
- Korean
- Kurdish
- Luganda
- Malay
- Malayalam
- Maranao
- Marathi
- Nepali
- Norwegian
- Oromo
- Pashto
- Persian
- Polish
- Portuguese
- Romanian
- Russian
- Sindhi
- Sinhala
- Somali
- Spanish
- Swahili
- Swedish
- Tagalog
- Tajik
- Tamil
- Tatar
- Telugu
- Thai
- Turkish
- Ukrainian
- Urdu
- Uyghur
- Uzbek
- Vietnamese
- Yao
- Yoruba
All 114 surahs in Khmer: the Qur’an in Khmer.
Khmer translation: Cambodian Muslim Community Development, from Quran.com. Transliteration: Quran.com. Recitation: Mishary Alafasy, from EveryAyah.com. MyDugsi is a learning aid, not a replacement for a qualified teacher.