MyDugsiStart learning

Surah Al-Hijr in Khmer: translation and audio

Surah 15 · الحجر · The Rocky Tract · 99 verses

Surah Al-Hijr verse by verse: the Arabic with a recitation you can repeat, the transliteration, and the Khmer translation by Cambodian Muslim Community Development. For the meaning of every word, see Surah Al-Hijr word by word in English.

Verse 1

الٓر ۚ تِلْكَ ءَايَـٰتُ ٱلْكِتَـٰبِ وَقُرْءَانٍ مُّبِينٍ

Transliteration alif-lam-ra til'ka āyātu l-kitābi waqur'ānin mubīnin

Khmer អាលិហ្វ ឡាម រ៉។ ទាំងនោះគឺជាអាយ៉ាត់ៗនៃគម្ពីរ និងជា អាយ៉ាត់ៗគួរអានយ៉ាងច្បាស់លាស់។

Verse 2

رُّبَمَا يَوَدُّ ٱلَّذِينَ كَفَرُوا۟ لَوْ كَانُوا۟ مُسْلِمِينَ

Transliteration rubamā yawaddu alladhīna kafarū law kānū mus'limīna

Khmer ពួកដែលគ្មានជំនឿស្រមើស្រមៃថា (ពួកគេនឹងបានចូល ឋានសួគ៌ដែរ) បើពួកគេជាមូស្លីមវិញនោះ។

Verse 3

ذَرْهُمْ يَأْكُلُوا۟ وَيَتَمَتَّعُوا۟ وَيُلْهِهِمُ ٱلْأَمَلُ ۖ فَسَوْفَ يَعْلَمُونَ

Transliteration dharhum yakulū wayatamattaʿū wayul'hihimu l-amalu fasawfa yaʿlamūna

Khmer ចូរអ្នក(មូហាំម៉ាត់)បណ្ដោយឱ្យពួកគេបរិភោគ និង សប្បាយរីករាយ ហើយនិងឱ្យការស្រមើស្រមៃធ្វើឱ្យពួកគេងប់ងុល ចុះ. ដូចេ្នះ ពួកគេគង់តែនឹងដឹង។

Verse 4

وَمَآ أَهْلَكْنَا مِن قَرْيَةٍ إِلَّا وَلَهَا كِتَابٌ مَّعْلُومٌ

Transliteration wamā ahlaknā min qaryatin illā walahā kitābun maʿlūmun

Khmer ហើយយើងមិនបានបំផ្លាញភូមិស្រុកណាមួយឡើយ លុះត្រា តែមានការកំណត់ច្បាស់លាស់សម្រាប់វា។

Verse 5

مَّا تَسْبِقُ مِنْ أُمَّةٍ أَجَلَهَا وَمَا يَسْتَـْٔخِرُونَ

Transliteration mā tasbiqu min ummatin ajalahā wamā yastakhirūna

Khmer គ្មានប្រជាជាតិណាមួយអាច(ធ្វើឱ្យសេចក្ដីស្លាប់)កើតឡើង មុនពេលកំណត់របស់វាបានឡើយ ហើយពួកគេក៏មិនអាចពន្យារ ពេល(សេចក្ដីស្លាប់)បានដែរ។

Verse 6

وَقَالُوا۟ يَـٰٓأَيُّهَا ٱلَّذِى نُزِّلَ عَلَيْهِ ٱلذِّكْرُ إِنَّكَ لَمَجْنُونٌ

Transliteration waqālū yāayyuhā alladhī nuzzila ʿalayhi l-dhik'ru innaka lamajnūnun

Khmer ហើយពួកគេ(ពួកប្រឆាំង)បាននិយាយថាៈ ឱអ្នកដែលត្រូវ បានគេបញ្ចុះគម្ពីរគួរអានឱ្យ. ពិតប្រាកដណាស់ អ្នកគឺជាមនុស្ស វិកលចរិត។

Verse 7

لَّوْ مَا تَأْتِينَا بِٱلْمَلَـٰٓئِكَةِ إِن كُنتَ مِنَ ٱلصَّـٰدِقِينَ

Transliteration law mā tatīnā bil-malāikati in kunta mina l-ṣādiqīna

Khmer ហេតុអ្វីបានជាអ្នកមិននាំម៉ាឡាអ៊ីកាត់មកឱ្យយើង ប្រសិន បើអ្នកស្ថិតក្នុងចំណោមអ្នកដែលសច្ចៈមែននោះ?

Verse 8

مَا نُنَزِّلُ ٱلْمَلَـٰٓئِكَةَ إِلَّا بِٱلْحَقِّ وَمَا كَانُوٓا۟ إِذًا مُّنظَرِينَ

Transliteration mā nunazzilu l-malāikata illā bil-ḥaqi wamā kānū idhan munẓarīna

Khmer -(អល់ឡោះតបវិញថា) យើងមិនបញ្ចុះម៉ាឡាអ៊ីកាត់ទេ លើកលែងតែមានមូលហេតុត្រឹមត្រូវ ដូចេ្នះហើយពួកគេមិនត្រូវ បានគេពន្យារពេលឡើយ។

Verse 9

إِنَّا نَحْنُ نَزَّلْنَا ٱلذِّكْرَ وَإِنَّا لَهُۥ لَحَـٰفِظُونَ

Transliteration innā naḥnu nazzalnā l-dhik'ra wa-innā lahu laḥāfiẓūna

Khmer ពិតប្រាកដណាស់ យើងបានបញ្ចុះគម្ពីរគួរអាន ហើយពិត ប្រាកដណាស់ យើងជាអ្នកថែរក្សាវា។

Verse 10

وَلَقَدْ أَرْسَلْنَا مِن قَبْلِكَ فِى شِيَعِ ٱلْأَوَّلِينَ

Transliteration walaqad arsalnā min qablika fī shiyaʿi l-awalīna

Khmer ហើយជាការពិតណាស់ យើងបានបញ្ជូន(អ្នកនាំសារ ជាច្រើន)មុនអ្នក(មូហាំម៉ាត់)នៅក្នុងចំណោមប្រជាជាតិជំនាន់ មុនៗ។

Verse 11

وَمَا يَأْتِيهِم مِّن رَّسُولٍ إِلَّا كَانُوا۟ بِهِۦ يَسْتَهْزِءُونَ

Transliteration wamā yatīhim min rasūlin illā kānū bihi yastahziūna

Khmer ហើយរាល់ៗអ្នកនាំសារដែលបានមកដល់ពួកគេ គឺពួកគេ តែងតែចំអកឡកឡឺយចំពោះគេ(អ្នកនាំសារ)ជានិច្ច។

Verse 12

كَذَٰلِكَ نَسْلُكُهُۥ فِى قُلُوبِ ٱلْمُجْرِمِينَ

Transliteration kadhālika naslukuhu fī qulūbi l-muj'rimīna

Khmer ដូច្នោះហើយ យើងបានបញ្ចូលវា(ភាពប្រឆាំង)ទៅក្នុង ចិត្ដរបស់ពួកដែលប្រព្រឹត្ដអំពើអាក្រក់។

Verse 13

لَا يُؤْمِنُونَ بِهِۦ ۖ وَقَدْ خَلَتْ سُنَّةُ ٱلْأَوَّلِينَ

Transliteration lā yu'minūna bihi waqad khalat sunnatu l-awalīna

Khmer ពួកគេគ្មានជំនឿនឹងវា(គម្ពីរគួរអាន)ឡើយ។ ហើយជា ការពិតណាស់ មាគ៌ារបស់ពួកជំនាន់មុនបានកើតឡើងរួចមកហើយ។

Verse 14

وَلَوْ فَتَحْنَا عَلَيْهِم بَابًا مِّنَ ٱلسَّمَآءِ فَظَلُّوا۟ فِيهِ يَعْرُجُونَ

Transliteration walaw fataḥnā ʿalayhim bāban mina l-samāi faẓallū fīhi yaʿrujūna

Khmer ហើយប្រសិនបើយើង(អល់ឡោះ)បានបើកទ្វារណាមួយ ពីលើមេឃឱ្យពួកគេនោះ ពួកគេនៅតែបន្ដឡើងទៅលើវារហូត។

Verse 15

لَقَالُوٓا۟ إِنَّمَا سُكِّرَتْ أَبْصَـٰرُنَا بَلْ نَحْنُ قَوْمٌ مَّسْحُورُونَ

Transliteration laqālū innamā sukkirat abṣārunā bal naḥnu qawmun masḥūrūna

Khmer ពួកគេប្រាកដជានឹងនិយាយថាៈ តាមពិតភ្នែករបស់ពួក យើងត្រូវបានគេបំភាន់។ ផ្ទុយទៅវិញពួកយើងគឺជាក្រុមដែលត្រូវ មន្ដអាគម។

Verse 16

وَلَقَدْ جَعَلْنَا فِى ٱلسَّمَآءِ بُرُوجًا وَزَيَّنَّـٰهَا لِلنَّـٰظِرِينَ

Transliteration walaqad jaʿalnā fī l-samāi burūjan wazayyannāhā lilnnāẓirīna

Khmer ហើយជាការពិតណាស់ យើងបានបង្កើតផ្កាយជាច្រើននៅ លើមេឃ ហើយយើងបានលំអវាសម្រាប់អ្នកដែលសញ្ជឹងមើល។

Verse 17

وَحَفِظْنَـٰهَا مِن كُلِّ شَيْطَـٰنٍ رَّجِيمٍ

Transliteration waḥafiẓ'nāhā min kulli shayṭānin rajīmin

Khmer ហើយយើងបានការពារវា(មេឃ)អំពីរាល់ស្ហៃតនដែល ត្រូវគេដាក់បណ្ដាសា។

Verse 18

إِلَّا مَنِ ٱسْتَرَقَ ٱلسَّمْعَ فَأَتْبَعَهُۥ شِهَابٌ مُّبِينٌ

Transliteration illā mani is'taraqa l-samʿa fa-atbaʿahu shihābun mubīnun

Khmer លើកលែងតែស្ហៃតនណាដែលបានលួចស្ដាប់(ដំណឹងពី ម៉ាឡាអ៊ីកាត់)ប៉ុណ្ណោះ។ ហើយភ្លើងផ្កាយដ៏ភ្លឺច្បាស់បានតាមដុត កមេ្ទចវា។

Verse 19

وَٱلْأَرْضَ مَدَدْنَـٰهَا وَأَلْقَيْنَا فِيهَا رَوَٰسِىَ وَأَنۢبَتْنَا فِيهَا مِن كُلِّ شَىْءٍ مَّوْزُونٍ

Transliteration wal-arḍa madadnāhā wa-alqaynā fīhā rawāsiya wa-anbatnā fīhā min kulli shayin mawzūnin

Khmer ហើយផែនដី យើងបានពង្រាបវា និងបានបង្កើតភ្នំជាច្រើន នៅលើវា ហើយនិងបានបណ្ដុះរាល់អ្វីៗទាំងអស់នៅលើវាតាម ការកំណត់។

Verse 20

وَجَعَلْنَا لَكُمْ فِيهَا مَعَـٰيِشَ وَمَن لَّسْتُمْ لَهُۥ بِرَٰزِقِينَ

Transliteration wajaʿalnā lakum fīhā maʿāyisha waman lastum lahu birāziqīna

Khmer ហើយយើងបានបង្កើតការរស់នៅនៅលើវា(ផែនដី) សម្រាប់ពួកអ្នក និងអ្នកដែលពួកអ្នកពុំមែនជាអ្នកផ្ដល់លាភសក្ការៈ ដល់គេ។

Verse 21

وَإِن مِّن شَىْءٍ إِلَّا عِندَنَا خَزَآئِنُهُۥ وَمَا نُنَزِّلُهُۥٓ إِلَّا بِقَدَرٍ مَّعْلُومٍ

Transliteration wa-in min shayin illā ʿindanā khazāinuhu wamā nunazziluhu illā biqadarin maʿlūmin

Khmer ហើយអ្វីៗទាំងអស់គឺយើង(អល់ឡោះ)មានឃ្លាំងស្ដុក របស់វា ហើយយើងមិនបញ្ចុះវាឡើយ លើកលែងតែក្នុងកំរិតមួយ ច្បាស់លាស់ប៉ុណ្ណោះ។

Verse 22

وَأَرْسَلْنَا ٱلرِّيَـٰحَ لَوَٰقِحَ فَأَنزَلْنَا مِنَ ٱلسَّمَآءِ مَآءً فَأَسْقَيْنَـٰكُمُوهُ وَمَآ أَنتُمْ لَهُۥ بِخَـٰزِنِينَ

Transliteration wa-arsalnā l-riyāḥa lawāqiḥa fa-anzalnā mina l-samāi māan fa-asqaynākumūhu wamā antum lahu bikhāzinīna

Khmer ហើយយើងបានបញ្ជូនខ្យល់ឱ្យទៅផ្ដុំជាមួយពពក បន្ទាប់ មកយើងបានបញ្ចុះទឹកភ្លៀងពីលើមេឃ ហើយយើងបានផ្ដល់វាឱ្យ អ្នកទាំងអស់គ្នាផឹកដោយពួកអ្នកពុំមែនជាអ្នកស្ដុកវាទុកឡើយ។

Verse 23

وَإِنَّا لَنَحْنُ نُحْىِۦ وَنُمِيتُ وَنَحْنُ ٱلْوَٰرِثُونَ

Transliteration wa-innā lanaḥnu nuḥ'yī wanumītu wanaḥnu l-wārithūna

Khmer ហើយពិតប្រាកដណាស់ យើងគឺជាអ្នកផ្ដល់ជីវិត និងជា អ្នកដកយកជីវិតវិញ ហើយយើងក៏ជាអ្នកទទួលមរតក(អ្វីៗដែល មាននៅលើផែនដី)ដែរ។

Verse 24

وَلَقَدْ عَلِمْنَا ٱلْمُسْتَقْدِمِينَ مِنكُمْ وَلَقَدْ عَلِمْنَا ٱلْمُسْتَـْٔخِرِينَ

Transliteration walaqad ʿalim'nā l-mus'taqdimīna minkum walaqad ʿalim'nā l-mus'takhirīna

Khmer ហើយជាការពិតណាស់ យើងបានដឹងអំពីពួកជំនាន់មុន (ដែលបានស្លាប់)ក្នុងចំណោមពួកអ្នក ហើយយើងក៏ពិតជាបានដឹង អំពីពួកជំនាន់ក្រោយ(ដែលត្រូវរស់រហូតដល់ថ្ងៃបរលោក)ដែរ។

Verse 25

وَإِنَّ رَبَّكَ هُوَ يَحْشُرُهُمْ ۚ إِنَّهُۥ حَكِيمٌ عَلِيمٌ

Transliteration wa-inna rabbaka huwa yaḥshuruhum innahu ḥakīmun ʿalīmun

Khmer ហើយពិតប្រាកដណាស់ ម្ចាស់របស់អ្នក ទ្រង់នឹងប្រមូល ផ្ដុំពួកគេ(នៅថ្ងៃបរលោក)ជាមិនខាន។ ពិតប្រាកដណាស់ ទ្រង់ មហាគតិបណ្ឌិត មហាដឹង។

Verse 26

وَلَقَدْ خَلَقْنَا ٱلْإِنسَـٰنَ مِن صَلْصَـٰلٍ مِّنْ حَمَإٍ مَّسْنُونٍ

Transliteration walaqad khalaqnā l-insāna min ṣalṣālin min ḥama-in masnūnin

Khmer ហើយជាការពិតណាស់ យើងបានបង្កើតមនុស្សលោកអំពី ដីស្អិតស្ងួតចេញពីដីភក់ខ្មៅដែលត្រូវគេសូនជារូបរាង។

Verse 27

وَٱلْجَآنَّ خَلَقْنَـٰهُ مِن قَبْلُ مِن نَّارِ ٱلسَّمُومِ

Transliteration wal-jāna khalaqnāhu min qablu min nāri l-samūmi

Khmer ហើយជិន(អ៊ីព្លីស)យើងបានបង្កើតវាមុន(អាដាំ)អំពី ភ្លើងដែលក្ដៅបំផុត។

Verse 28

وَإِذْ قَالَ رَبُّكَ لِلْمَلَـٰٓئِكَةِ إِنِّى خَـٰلِقٌۢ بَشَرًا مِّن صَلْصَـٰلٍ مِّنْ حَمَإٍ مَّسْنُونٍ

Transliteration wa-idh qāla rabbuka lil'malāikati innī khāliqun basharan min ṣalṣālin min ḥama-in masnūnin

Khmer ហើយ(ចូរចងចាំ)នៅពេលដែលម្ចាស់របស់អ្នកបានមាន បន្ទូលទៅកាន់បណ្ដាម៉ាឡាអ៊ីកាត់ថាៈ ពិតប្រាកដណាស់ យើងជា អ្នកបង្កើតមនុស្សលោកអំពីដីស្អិតស្ងួតចេញពីដីភក់ខ្មៅដែលត្រូវ គេសូនជារូបរាង។

Verse 29

فَإِذَا سَوَّيْتُهُۥ وَنَفَخْتُ فِيهِ مِن رُّوحِى فَقَعُوا۟ لَهُۥ سَـٰجِدِينَ

Transliteration fa-idhā sawwaytuhu wanafakhtu fīhi min rūḥī faqaʿū lahu sājidīna

Khmer ហើយនៅពេលដែលយើងបានធ្វើឱ្យគេ(អាដាំ)មានរូប រាងពេញលេញ និងបានផ្លុំវិញ្ញាណរបស់យើងបញ្ចូលទៅក្នុងខ្លួន របស់គេហើយនោះ ចូរពួកអ្នក(ម៉ាឡាអ៊ីកាត់)ក្រាបគោរពចំពោះ គេចុះ។

Verse 30

فَسَجَدَ ٱلْمَلَـٰٓئِكَةُ كُلُّهُمْ أَجْمَعُونَ

Transliteration fasajada l-malāikatu kulluhum ajmaʿūna

Khmer ពេលនោះបណ្ដាម៉ាឡាអ៊ីកាត់ក៏បានស៊ូជូតទាំងអស់គ្នា។

Verse 31

إِلَّآ إِبْلِيسَ أَبَىٰٓ أَن يَكُونَ مَعَ ٱلسَّـٰجِدِينَ

Transliteration illā ib'līsa abā an yakūna maʿa l-sājidīna

Khmer លើកលែងតែអ៊ីព្លីសប៉ុណ្ណោះដែលបានបដិសេធក្នុងការ ចូលរួមជាមួយបណ្ដាអ្នកដែលស៊ូជូត។

Verse 32

قَالَ يَـٰٓإِبْلِيسُ مَا لَكَ أَلَّا تَكُونَ مَعَ ٱلسَّـٰجِدِينَ

Transliteration qāla yāib'līsu mā laka allā takūna maʿa l-sājidīna

Khmer ទ្រង់បានមានបន្ទូលថាៈ ឱអ៊ីព្លីស. ហេតុអ្វីបានជាឯងមិន ព្រមចូលរួមជាមួយបណ្ដាអ្នកដែលស៊ូជូត?

Verse 33

قَالَ لَمْ أَكُن لِّأَسْجُدَ لِبَشَرٍ خَلَقْتَهُۥ مِن صَلْصَـٰلٍ مِّنْ حَمَإٍ مَّسْنُونٍ

Transliteration qāla lam akun li-asjuda libasharin khalaqtahu min ṣalṣālin min ḥama-in masnūnin

Khmer វាបានឆ្លើយថាៈ ខ្ញុំមិនស៊ូជូតទៅចំពោះមនុស្សដែលទ្រង់ បានបង្កើតគេអំពីដីឥដ្ឋស្ងួតចេញពីដីភក់ខ្មៅដែលត្រូវគេសូនជារូប រាងនោះទេ។

Verse 34

قَالَ فَٱخْرُجْ مِنْهَا فَإِنَّكَ رَجِيمٌ

Transliteration qāla fa-ukh'ruj min'hā fa-innaka rajīmun

Khmer ទ្រង់បានមានបន្ទូលថាៈ ចូរឯងចាកចេញពីវា(ឋានសួគ៌) ចុះ ពិតប្រាកដណាស់ ឯងត្រូវគេដាក់បណ្ដាសា។

Verse 35

وَإِنَّ عَلَيْكَ ٱللَّعْنَةَ إِلَىٰ يَوْمِ ٱلدِّينِ

Transliteration wa-inna ʿalayka l-laʿnata ilā yawmi l-dīni

Khmer ហើយពិតប្រាកដណាស់ ឯងត្រូវបណ្ដាសារហូតដល់ថ្ងៃ ជំនុំជំរះ(បរលោក)។

Verse 36

قَالَ رَبِّ فَأَنظِرْنِىٓ إِلَىٰ يَوْمِ يُبْعَثُونَ

Transliteration qāla rabbi fa-anẓir'nī ilā yawmi yub'ʿathūna

Khmer វាបាននិយាយថាៈ ឱម្ចាស់របស់ខ្ញុំ. សូមទ្រង់មេត្ដាពន្យារ ពេលឱ្យខ្ញុំរហូតដល់ថ្ងៃដែលពួកគេ(មនុស្សលោក)ត្រូវគេធ្វើឱ្យរស់ ឡើងវិញផងចុះ។

Verse 37

قَالَ فَإِنَّكَ مِنَ ٱلْمُنظَرِينَ

Transliteration qāla fa-innaka mina l-munẓarīna

Khmer ទ្រង់បានមានបន្ទូលថាៈ ដូចេ្នះ ឯងពិតជានឹងស្ថិតក្នុង ចំណោមពួកដែលត្រូវគេពន្យារពេល

Verse 38

إِلَىٰ يَوْمِ ٱلْوَقْتِ ٱلْمَعْلُومِ

Transliteration ilā yawmi l-waqti l-maʿlūmi

Khmer រហូតដល់ថ្ងៃមួយនៃពេលវេលាដែលត្រូវបានគេកំណត់។

Verse 39

قَالَ رَبِّ بِمَآ أَغْوَيْتَنِى لَأُزَيِّنَنَّ لَهُمْ فِى ٱلْأَرْضِ وَلَأُغْوِيَنَّهُمْ أَجْمَعِينَ

Transliteration qāla rabbi bimā aghwaytanī la-uzayyinanna lahum fī l-arḍi wala-ugh'wiyannahum ajmaʿīna

Khmer វាបាននិយាយថាៈ ឱម្ចាស់របស់ខ្ញុំ. ដោយសារតែទ្រង់ បានកំណត់ថា ខ្ញុំវងេ្វងទៅហើយនោះ ខ្ញុំប្រាកដជានឹងលំអ(ប្រការ អាក្រក់)សម្រាប់ពួកគេនៅលើផែនដីនេះ ហើយខ្ញុំពិតជានឹងធ្វើឱ្យ ពួកគេវងេ្វងទាំងអស់គ្នា។

Verse 40

إِلَّا عِبَادَكَ مِنْهُمُ ٱلْمُخْلَصِينَ

Transliteration illā ʿibādaka min'humu l-mukh'laṣīna

Khmer លើកលែងតែបណ្ដាខ្ញុំរបស់ទ្រង់ដែលស្មោះត្រង់ក្នុង ចំណោមពួកគេប៉ុណ្ណោះ។

Verse 41

قَالَ هَـٰذَا صِرَٰطٌ عَلَىَّ مُسْتَقِيمٌ

Transliteration qāla hādhā ṣirāṭun ʿalayya mus'taqīmun

Khmer ទ្រង់បានមានបន្ទូលថាៈ នេះគឺជាមាគ៌ាមួយដែលត្រឹមត្រូវ ឆ្ពោះមកកាន់យើង។

Verse 42

إِنَّ عِبَادِى لَيْسَ لَكَ عَلَيْهِمْ سُلْطَـٰنٌ إِلَّا مَنِ ٱتَّبَعَكَ مِنَ ٱلْغَاوِينَ

Transliteration inna ʿibādī laysa laka ʿalayhim sul'ṭānun illā mani ittabaʿaka mina l-ghāwīna

Khmer ពិតប្រាកដណាស់ ខ្ញុំរបស់យើងទាំងអស់ ឯងគ្មានអំណាច អ្វីទៅលើពួកគេឡើយ លើកលែងតែអ្នកណាដែលបានដើរតាមឯង ក្នុងចំណោមពួកដែលវងេ្វងប៉ុណ្ណោះ។

Verse 43

وَإِنَّ جَهَنَّمَ لَمَوْعِدُهُمْ أَجْمَعِينَ

Transliteration wa-inna jahannama lamawʿiduhum ajmaʿīna

Khmer ហើយពិតប្រាកដណាស់ នរកជើហាន់ណាំគឺជាកន្លែង សន្យាសម្រាប់ពួកគេទាំងអស់គ្នា។

Verse 44

لَهَا سَبْعَةُ أَبْوَٰبٍ لِّكُلِّ بَابٍ مِّنْهُمْ جُزْءٌ مَّقْسُومٌ

Transliteration lahā sabʿatu abwābin likulli bābin min'hum juz'on maqsūmun

Khmer វានោះ(នរកជើហាន់ណាំ)មានទ្វារចំនួនប្រាំពីរ។ ក្នុង ចំណោមពួកគេ(ពួកតាមអ៊ីព្លីស)មានការបែងចែកខុសៗគ្នាទៅតាម ទ្វារនីមួយៗ(តាមកំរិតបាបកម្មរបស់ខ្លួន)។

Verse 45

إِنَّ ٱلْمُتَّقِينَ فِى جَنَّـٰتٍ وَعُيُونٍ

Transliteration inna l-mutaqīna fī jannātin waʿuyūnin

Khmer ពិតប្រាកដណាស់ បណ្ដាអ្នកដែលកោតខ្លាចអល់ឡោះនោះ គឺស្ថិតក្នុងឋានសួគ៌ និងមានប្រភពទឹកជាច្រើន។

Verse 46

ٱدْخُلُوهَا بِسَلَـٰمٍ ءَامِنِينَ

Transliteration ud'khulūhā bisalāmin āminīna

Khmer ចូរពួកអ្នកចូលទៅក្នុងវា(ឋានសួគ៌) ដោយសេចក្ដីសុខ សន្ដិភាពចុះ។

Verse 47

وَنَزَعْنَا مَا فِى صُدُورِهِم مِّنْ غِلٍّ إِخْوَٰنًا عَلَىٰ سُرُرٍ مُّتَقَـٰبِلِينَ

Transliteration wanazaʿnā mā fī ṣudūrihim min ghillin ikh'wānan ʿalā sururin mutaqābilīna

Khmer ហើយយើងបានបំបាត់ពីចិត្ដរបស់ពួកគេនូវភាពឈ្នានីស ឱ្យចេះស្រឡាញ់គ្នាជាបងប្អូនដែលអង្គុយលើគ្រែទល់មុខគ្នា(ដោយ សប្បាយរីករាយ)។

Verse 48

لَا يَمَسُّهُمْ فِيهَا نَصَبٌ وَمَا هُم مِّنْهَا بِمُخْرَجِينَ

Transliteration lā yamassuhum fīhā naṣabun wamā hum min'hā bimukh'rajīna

Khmer ភាពនឿយហត់នឹងមិនប៉ះពាល់ដល់ពួកគេនៅក្នុងវា (ឋានសួគ៌)ឡើយ ហើយពួកគេក៏មិនត្រូវគេបណេ្ដញចេញពីទីនោះ វិញដែរ។

Verse 49

۞ نَبِّئْ عِبَادِىٓ أَنِّىٓ أَنَا ٱلْغَفُورُ ٱلرَّحِيمُ

Transliteration nabbi ʿibādī annī anā l-ghafūru l-raḥīmu

Khmer ចូរអ្នកប្រាប់បណ្ដាខ្ញុំរបស់យើងថាៈ ពិតប្រាកដណាស់ យើងជាម្ចាស់មហាអភ័យទោស មហាអាណិតស្រឡាញ់។

Verse 50

وَأَنَّ عَذَابِى هُوَ ٱلْعَذَابُ ٱلْأَلِيمُ

Transliteration wa-anna ʿadhābī huwa l-ʿadhābu l-alīmu

Khmer ហើយពិតប្រាកដណាស់ ទារុណកម្មរបស់យើងគឺជា ទារុណកម្មដ៏ឈឺចាប់បំផុត។

Verse 51

وَنَبِّئْهُمْ عَن ضَيْفِ إِبْرَٰهِيمَ

Transliteration wanabbi'hum ʿan ḍayfi ib'rāhīma

Khmer ហើយចូរអ្នកប្រាប់ពួកគេ(ពួកគ្មានជំនឿ)អំពីភ្ញៀវរបស់ អ៊ីព្រហ៊ីម(ម៉ាឡាអ៊ីកាត់)។

Verse 52

إِذْ دَخَلُوا۟ عَلَيْهِ فَقَالُوا۟ سَلَـٰمًا قَالَ إِنَّا مِنكُمْ وَجِلُونَ

Transliteration idh dakhalū ʿalayhi faqālū salāman qāla innā minkum wajilūna

Khmer (ចូរចងចាំ)នៅពេលដែលពួកគេ(ម៉ាឡាអ៊ីកាត់)បាន ចូលទៅជួបគាត់(អ៊ីព្រហ៊ីម) រួចពួកគេក៏បានពោលពាក្យសាឡាម។ គាត់បានតបថាៈ ពិតប្រាកដណាស់ពួកយើងភ័យខ្លាចចំពោះពួកអ្នក។

Verse 53

قَالُوا۟ لَا تَوْجَلْ إِنَّا نُبَشِّرُكَ بِغُلَـٰمٍ عَلِيمٍ

Transliteration qālū lā tawjal innā nubashiruka bighulāmin ʿalīmin

Khmer ពួកគេ(ម៉ាឡាអ៊ីកាត់)បានពោលថាៈ ចូរអ្នកកុំខ្លាចអ្វី. ពិតប្រាកដណាស់ យើងមកផ្ដល់ដំណឹងរីករាយដល់អ្នកអំពី(ការ ប្រសូត)កេ្មងប្រុសម្នាក់ដ៏មានចំណេះដឹង។

Verse 54

قَالَ أَبَشَّرْتُمُونِى عَلَىٰٓ أَن مَّسَّنِىَ ٱلْكِبَرُ فَبِمَ تُبَشِّرُونَ

Transliteration qāla abashartumūnī ʿalā an massaniya l-kibaru fabima tubashirūna

Khmer គាត់បានតបថាៈ តើពួកអ្នកមកប្រាប់ដំណឹងរីករាយដល់ ខ្ញុំយ៉ាងដូចមេ្ដច ខណៈដែលភាពជរាបានបៀតបៀនខ្ញុំទៅហើយ នោះ? ហេតុនេះ តើពួកអ្នកចង់ផ្ដល់ដំណឹងរីករាយអ្វីទៀត?

Verse 55

قَالُوا۟ بَشَّرْنَـٰكَ بِٱلْحَقِّ فَلَا تَكُن مِّنَ ٱلْقَـٰنِطِينَ

Transliteration qālū basharnāka bil-ḥaqi falā takun mina l-qāniṭīna

Khmer ពួកគេ(ម៉ាឡាអ៊ីកាត់)បានពោលថាៈ យើងបានផ្ដល់ ដំណឹងរីករាយដ៏ពិតប្រាកដដល់អ្នក ហេតុនេះចូរអ្នកកុំស្ថិតក្នុង ចំណោមពួកដែលអស់សង្ឃឹមឱ្យសោះ។

Verse 56

قَالَ وَمَن يَقْنَطُ مِن رَّحْمَةِ رَبِّهِۦٓ إِلَّا ٱلضَّآلُّونَ

Transliteration qāla waman yaqnaṭu min raḥmati rabbihi illā l-ḍālūna

Khmer គាត់(អ៊ីព្រហ៊ីម)បានពោលថាៈ ហើយគ្មានអ្នកដែលអស់ សង្ឃឹមចំពោះការប្រោសប្រណីពីម្ចាស់របស់គេឡើយ លើកលែងតែ ពួកដែលវងេ្វងប៉ុណ្ណោះ។

Verse 57

قَالَ فَمَا خَطْبُكُمْ أَيُّهَا ٱلْمُرْسَلُونَ

Transliteration qāla famā khaṭbukum ayyuhā l-mur'salūna

Khmer គាត់បានពោលថាៈ តើអ្វីទៅជាភារកិច្ចរបស់ពួកអ្នក ឱបណ្ដាអ្នកនាំសារ(ម៉ាឡាអ៊ីកាត់)?

Verse 58

قَالُوٓا۟ إِنَّآ أُرْسِلْنَآ إِلَىٰ قَوْمٍ مُّجْرِمِينَ

Transliteration qālū innā ur'sil'nā ilā qawmin muj'rimīna

Khmer ពួកគេ(ម៉ាឡាអ៊ីកាត់)បានតបថាៈ ពិតប្រាកដណាស់ ពួក យើងត្រូវបានគេ(អល់ឡោះ)បញ្ជូនទៅកាន់ក្រុមដែលប្រព្រឹត្ដអំពើ អាក្រក់។

Verse 59

إِلَّآ ءَالَ لُوطٍ إِنَّا لَمُنَجُّوهُمْ أَجْمَعِينَ

Transliteration illā āla lūṭin innā lamunajjūhum ajmaʿīna

Khmer លើកលែងតែបណ្ដាអ្នកដែលតាមលូតប៉ុណ្ណោះ។ ពិត ប្រាកដណាស់ យើងគឺជាអ្នកសង្គ្រោះពួកគេទាំងអស់គ្នា។

Verse 60

إِلَّا ٱمْرَأَتَهُۥ قَدَّرْنَآ ۙ إِنَّهَا لَمِنَ ٱلْغَـٰبِرِينَ

Transliteration illā im'ra-atahu qaddarnā innahā lamina l-ghābirīna

Khmer លើកលែងតែភរិយារបស់គាត់ ដែលយើងបានកំណត់រួច ថា ពិតប្រាកដណាស់ នាងស្ថិតក្នុងចំណោមពួកដែលត្រូវគេបោះ បង់ចោល(ឱ្យរងទារុណកម្ម)។

Verse 61

فَلَمَّا جَآءَ ءَالَ لُوطٍ ٱلْمُرْسَلُونَ

Transliteration falammā jāa āla lūṭin l-mur'salūna

Khmer ហើយនៅពេលដែលបណ្ដាអ្នកនាំសារ(ម៉ាឡាអ៊ីកាត់)បាន មកដល់ពួកដែលតាមលូត។

Verse 62

قَالَ إِنَّكُمْ قَوْمٌ مُّنكَرُونَ

Transliteration qāla innakum qawmun munkarūna

Khmer គាត់(លូត)ក៏បានពោលថាៈ ពិតប្រាកដណាស់ ពួកអ្នក (ម៉ាឡាអ៊ីកាត់)ជាក្រុមដែលគេមិនស្គាល់ឡើយ។

Verse 63

قَالُوا۟ بَلْ جِئْنَـٰكَ بِمَا كَانُوا۟ فِيهِ يَمْتَرُونَ

Transliteration qālū bal ji'nāka bimā kānū fīhi yamtarūna

Khmer ពួកគេ(ម៉ាឡាអ៊ីកាត់)បានតបថាៈ ផ្ទុយទៅវិញយើងបាន នាំមកឱ្យអ្នកនូវអ្វី(ទារុណកម្ម)ដែលពួកគេបានសង្ស័យចំពោះវា។

Verse 64

وَأَتَيْنَـٰكَ بِٱلْحَقِّ وَإِنَّا لَصَـٰدِقُونَ

Transliteration wa-ataynāka bil-ḥaqi wa-innā laṣādiqūna

Khmer ហើយយើងបាននាំមកឱ្យអ្នកនូវការពិត។ ហើយពិត ប្រាកដណាស់ ពួកយើងគឺជាអ្នកដែលត្រឹមត្រូវ។

Verse 65

فَأَسْرِ بِأَهْلِكَ بِقِطْعٍ مِّنَ ٱلَّيْلِ وَٱتَّبِعْ أَدْبَـٰرَهُمْ وَلَا يَلْتَفِتْ مِنكُمْ أَحَدٌ وَٱمْضُوا۟ حَيْثُ تُؤْمَرُونَ

Transliteration fa-asri bi-ahlika biqiṭ'ʿin mina al-layli wa-ittabiʿ adbārahum walā yaltafit minkum aḥadun wa-im'ḍū ḥaythu tu'marūna

Khmer ដូចេ្នះ ចូរអ្នកនាំគ្រួសារបស់អ្នកចាកចេញ(ពីភូមិនេះ)នៅ ពាក់កណ្ដាលយប់ ហើយអ្នកត្រូវដើរតាមក្រោយពួកគេ ហើយកុំឱ្យ អ្នកណាម្នាក់ក្នុងចំណោមពួកអ្នកងាកមើលក្រោយឱ្យសោះ ហើយ ចូរពួកអ្នកបន្ដដំណើរទៅកន្លែងណាដែលត្រូវគេបញ្ជាពួកអ្នក។

Verse 66

وَقَضَيْنَآ إِلَيْهِ ذَٰلِكَ ٱلْأَمْرَ أَنَّ دَابِرَ هَـٰٓؤُلَآءِ مَقْطُوعٌ مُّصْبِحِينَ

Transliteration waqaḍaynā ilayhi dhālika l-amra anna dābira hāulāi maqṭūʿun muṣ'biḥīna

Khmer ហើយយើងបានផ្ដល់ដំណឹងដល់គាត់(លូត)ចំពោះរឿង នោះថាៈ ពិតប្រាកដណាស់ ពួកគេនឹងត្រូវគេកំទេចទាំងពូជនៅ វេលាទៀបភ្លឺ។

Verse 67

وَجَآءَ أَهْلُ ٱلْمَدِينَةِ يَسْتَبْشِرُونَ

Transliteration wajāa ahlu l-madīnati yastabshirūna

Khmer ហើយប្រជាជននៅក្នុងទីក្រុងបានមកដល់(លូត)ដោយ ពួកគេសប្បាយរីករាយ។

Verse 68

قَالَ إِنَّ هَـٰٓؤُلَآءِ ضَيْفِى فَلَا تَفْضَحُونِ

Transliteration qāla inna hāulāi ḍayfī falā tafḍaḥūni

Khmer គាត់បានពោលថាៈ ពិតប្រាកដណាស់ ពួកគេទាំងអស់គ្នា នេះជាភ្ញៀវរបស់ខ្ញុំ។ ដូចេ្នះ ចូរពួកអ្នកកុំធ្វើឱ្យខ្ញុំអាម៉ាស់ឱ្យសោះ។

Verse 69

وَٱتَّقُوا۟ ٱللَّهَ وَلَا تُخْزُونِ

Transliteration wa-ittaqū l-laha walā tukh'zūni

Khmer ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះ និងកុំធ្វើឱ្យខ្ញុំអាប់ឱនឱ្យសោះ។

Verse 70

قَالُوٓا۟ أَوَلَمْ نَنْهَكَ عَنِ ٱلْعَـٰلَمِينَ

Transliteration qālū awalam nanhaka ʿani l-ʿālamīna

Khmer ពួកគេ(ពួកប្រឆាំងនឹងលូត)បាននិយាយថាៈ តើពួកយើង មិនបានហាមឃាត់អ្នក(អំពីការទទួលភ្ញៀវណាម្នាក់)លើពិភព លោកនេះទេឬ?

Verse 71

قَالَ هَـٰٓؤُلَآءِ بَنَاتِىٓ إِن كُنتُمْ فَـٰعِلِينَ

Transliteration qāla hāulāi banātī in kuntum fāʿilīna

Khmer គាត់បានពោលថាៈ គេទាំងនេះ គឺជាកូនស្រីរបស់យើង (ចូររៀបការនឹងពួកនាងចុះ) ប្រសិនបើពួកអ្នកចង់ធ្វើដូច្នោះ។

Verse 72

لَعَمْرُكَ إِنَّهُمْ لَفِى سَكْرَتِهِمْ يَعْمَهُونَ

Transliteration laʿamruka innahum lafī sakratihim yaʿmahūna

Khmer (អល់ឡោះមានបន្ទូលថា) យើងស្បថនឹងជីវិតរបស់អ្នក (មូហាំម៉ាត់) ពិតប្រាកដណាស់ ពួកគេគឺស្ថិតនៅក្នុងភាពវងេ្វងរបស់ ពួកគេដោយពួកគេមិនដឹងអ្វីឡើយ។

Verse 73

فَأَخَذَتْهُمُ ٱلصَّيْحَةُ مُشْرِقِينَ

Transliteration fa-akhadhathumu l-ṣayḥatu mush'riqīna

Khmer ដូចេ្នះ សម្រែកយ៉ាងខ្លាំងបានឆក់យកជីវិតពួកគេនៅ វេលាថ្ងៃរះ។

Verse 74

فَجَعَلْنَا عَـٰلِيَهَا سَافِلَهَا وَأَمْطَرْنَا عَلَيْهِمْ حِجَارَةً مِّن سِجِّيلٍ

Transliteration fajaʿalnā ʿāliyahā sāfilahā wa-amṭarnā ʿalayhim ḥijāratan min sijjīlin

Khmer ដូចេ្នះយើងបានធ្វើឱ្យភូមិស្រុកនោះ(ភូមិសាដូមនៅ ប៉ាឡេស្ទីន)ក្រឡាប់ពីលើចុះក្រោម ហើយយើងបានបញ្ចុះភ្លៀង ថ្មពីដីដុតទៅលើពួកគេ។

Verse 75

إِنَّ فِى ذَٰلِكَ لَـَٔايَـٰتٍ لِّلْمُتَوَسِّمِينَ

Transliteration inna fī dhālika laāyātin lil'mutawassimīna

Khmer ពិតប្រាកដណាស់ ចំពោះរឿងទាំងនោះគឺជាភស្ដុតាង សម្រាប់បណ្ដាអ្នកដែលមើលដោយពិចារណា។

Verse 76

وَإِنَّهَا لَبِسَبِيلٍ مُّقِيمٍ

Transliteration wa-innahā labisabīlin muqīmin

Khmer ហើយពិតប្រាកដណាស់វា(ទីក្រុងសាដូម)នោះគឺស្ថិតនៅ ចំផ្លូវធំ(ដែលអ្នកដំណើរមើលឃើញវា) ។

Verse 77

إِنَّ فِى ذَٰلِكَ لَـَٔايَةً لِّلْمُؤْمِنِينَ

Transliteration inna fī dhālika laāyatan lil'mu'minīna

Khmer ពិតប្រាកដណាស់ នៅក្នុងរឿងទាំងនោះ គឺជាភស្ដុតាង មួយសម្រាប់បណ្ដាអ្នកដែលមានជំនឿ។

Verse 78

وَإِن كَانَ أَصْحَـٰبُ ٱلْأَيْكَةِ لَظَـٰلِمِينَ

Transliteration wa-in kāna aṣḥābu l-aykati laẓālimīna

Khmer ហើយពិតប្រាកដណាស់ ពួកដែលរស់នៅក្នុងព្រៃ(ប្រជាជនស៊្ហូអែប)គឺជាពួកដែលបំពាន។

Verse 79

فَٱنتَقَمْنَا مِنْهُمْ وَإِنَّهُمَا لَبِإِمَامٍ مُّبِينٍ

Transliteration fa-intaqamnā min'hum wa-innahumā labi-imāmin mubīnin

Khmer ហើយយើងក៏បានផ្ដន្ទាទោសចំពោះពួកគេ(ប្រជាជនរបស់ស៊្ហូអែប)។ ហើយពិតប្រាកដណាស់ កន្លែងទាំងពីរ(កន្លែងរបស់ ប្រជាជនលូត និងស៊្ហូអែប)នោះ គឺស្ថិតនៅតាមផ្លូវធំមួយដ៏ច្បាស់ លាស់។

Verse 80

وَلَقَدْ كَذَّبَ أَصْحَـٰبُ ٱلْحِجْرِ ٱلْمُرْسَلِينَ

Transliteration walaqad kadhaba aṣḥābu l-ḥij'ri l-mur'salīna

Khmer ហើយជាការពិតណាស់ ពួក(សាមូដ)ដែលរស់នៅដោយ ចោះភ្នំធ្វើជាផ្ទះបានបដិសេធចំពោះបណ្ដាអ្នកនាំសារ។

Verse 81

وَءَاتَيْنَـٰهُمْ ءَايَـٰتِنَا فَكَانُوا۟ عَنْهَا مُعْرِضِينَ

Transliteration waātaynāhum āyātinā fakānū ʿanhā muʿ'riḍīna

Khmer ហើយយើងបានផ្ដល់ភស្ដុតាងរបស់យើងជាច្រើនដល់ពួក គេ ក៏ប៉ុន្ដែពួកគេបែរជាបានងាកចេញពីវាទៅវិញ។

Verse 82

وَكَانُوا۟ يَنْحِتُونَ مِنَ ٱلْجِبَالِ بُيُوتًا ءَامِنِينَ

Transliteration wakānū yanḥitūna mina l-jibāli buyūtan āminīna

Khmer ហើយពួកគេបានចោះភ្នំធ្វើជាលំនៅដ្ឋានដោយសុវត្ថិភាព។

Verse 83

فَأَخَذَتْهُمُ ٱلصَّيْحَةُ مُصْبِحِينَ

Transliteration fa-akhadhathumu l-ṣayḥatu muṣ'biḥīna

Khmer ហើយសម្រែកដ៏ខ្លាំងបានឆក់យកជីវិតពួកគេនៅវេលា ទៀបភ្លឺ។

Verse 84

فَمَآ أَغْنَىٰ عَنْهُم مَّا كَانُوا۟ يَكْسِبُونَ

Transliteration famā aghnā ʿanhum mā kānū yaksibūna

Khmer ហើយអ្វីដែលពួកគេបានធ្វើកន្លងមកមិនអាចការពារ ពួកគេ(ពីទារុណកម្ម)បានឡើយ។

Verse 85

وَمَا خَلَقْنَا ٱلسَّمَـٰوَٰتِ وَٱلْأَرْضَ وَمَا بَيْنَهُمَآ إِلَّا بِٱلْحَقِّ ۗ وَإِنَّ ٱلسَّاعَةَ لَـَٔاتِيَةٌ ۖ فَٱصْفَحِ ٱلصَّفْحَ ٱلْجَمِيلَ

Transliteration wamā khalaqnā l-samāwāti wal-arḍa wamā baynahumā illā bil-ḥaqi wa-inna l-sāʿata laātiyatun fa-iṣ'faḥi l-ṣafḥa l-jamīla

Khmer ហើយយើងមិនបានបង្កើតមេឃជាច្រើនជាន់ និងផែនដី ហើយនិងអ្វីៗដែលនៅចន្លោះវាទាំងពីរនោះឡើយ លើកលែងតែ មានមូលហេតុត្រឹមត្រូវប៉ុណ្ណោះ។ ហើយពិតប្រាកដណាស់ថ្ងៃ បរលោកនឹងឈានមកដល់ជាមិនខាន។ ហេតុនេះចូរអ្នក(មូហាំម៉ាត់)អនុគ្រោះ(ដល់ពួកមូស្ហរីគីន)នូវការអនុគ្រោះមួយ ដ៏ល្អប្រពៃ។

Verse 86

إِنَّ رَبَّكَ هُوَ ٱلْخَلَّـٰقُ ٱلْعَلِيمُ

Transliteration inna rabbaka huwa l-khalāqu l-ʿalīmu

Khmer ពិតប្រាកដណាស់ ម្ចាស់របស់អ្នក ទ្រង់គឺជាអ្នកបង្កើត មហាដឹង។

Verse 87

وَلَقَدْ ءَاتَيْنَـٰكَ سَبْعًا مِّنَ ٱلْمَثَانِى وَٱلْقُرْءَانَ ٱلْعَظِيمَ

Transliteration walaqad ātaynāka sabʿan mina l-mathānī wal-qur'āna l-ʿaẓīma

Khmer ហើយជាការពិតណាស់ យើងបានផ្ដល់ឱ្យអ្នក(មូហាំម៉ាត់) ប្រាំពីរឃ្លានៃអាល់ម៉ាសានី(សូរ៉ោះអាល់ហា្វតីហះ)រួមជាមួយនឹង គម្ពីរគួរអានដ៏ឧត្ដុង្គឧត្ដម។

Verse 88

لَا تَمُدَّنَّ عَيْنَيْكَ إِلَىٰ مَا مَتَّعْنَا بِهِۦٓ أَزْوَٰجًا مِّنْهُمْ وَلَا تَحْزَنْ عَلَيْهِمْ وَٱخْفِضْ جَنَاحَكَ لِلْمُؤْمِنِينَ

Transliteration lā tamuddanna ʿaynayka ilā mā mattaʿnā bihi azwājan min'hum walā taḥzan ʿalayhim wa-ikh'fiḍ janāḥaka lil'mu'minīna

Khmer ហើយអ្នក(មូហាំម៉ាត់)កុំសម្លឹងភ្នែកទាំងពីររបស់អ្នក មើលទៅកាន់អ្វី(ទ្រព្យសម្បត្ដិ បុណ្យសក្ដិ)ដែលយើងបានផ្ដល់ ឱ្យក្រុមមួយចំនួនក្នុងចំណោមពួកគេ(ពួកគ្មានជំនឿ) ហើយចូរអ្នក កុំពិបាកចិត្ដចំពោះពួកគេឱ្យសោះ។ ហើយចូរអ្នកលំទោនកាយរបស់ អ្នកចំពោះបណ្ដាអ្នកដែលមានជំនឿចុះ។

Verse 89

وَقُلْ إِنِّىٓ أَنَا ٱلنَّذِيرُ ٱلْمُبِينُ

Transliteration waqul innī anā l-nadhīru l-mubīnu

Khmer ហើយចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ពិតប្រាកដណាស់ ខ្ញុំ ជាអ្នកដាស់តឿនព្រមានយ៉ាងច្បាស់លាស់។

Verse 90

كَمَآ أَنزَلْنَا عَلَى ٱلْمُقْتَسِمِينَ

Transliteration kamā anzalnā ʿalā l-muq'tasimīna

Khmer ក៏ដូចជាយើងបានបញ្ចុះ(ទារុណកម្ម)ទៅលើពួកដែលបែង ចែក(ពួកអារ៉ាប់គ្មានជំនឿ ពួកយ៉ាហ៊ូទី និងណាសរ៉នី)ផងដែរ។

Verse 91

ٱلَّذِينَ جَعَلُوا۟ ٱلْقُرْءَانَ عِضِينَ

Transliteration alladhīna jaʿalū l-qur'āna ʿiḍīna

Khmer គឺពួកដែលបានបែងចែកគម្ពីរគួរអានទៅជាផ្នែកៗ(មាន ជំនឿផ្នែកខ្លះ បដិសេធផ្នែកខ្លះ) ។

Verse 92

فَوَرَبِّكَ لَنَسْـَٔلَنَّهُمْ أَجْمَعِينَ

Transliteration fawarabbika lanasalannahum ajmaʿīna

Khmer ដូចេ្នះ ម្ចាស់របស់អ្នកបានស្បថថាៈ (ឱមូហាំម៉ាត់.)យើង ពិតជានឹងសួរពួកគេទាំងអស់គ្នា

Verse 93

عَمَّا كَانُوا۟ يَعْمَلُونَ

Transliteration ʿammā kānū yaʿmalūna

Khmer អំពីអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ដជាមិនខាន។

Verse 94

فَٱصْدَعْ بِمَا تُؤْمَرُ وَأَعْرِضْ عَنِ ٱلْمُشْرِكِينَ

Transliteration fa-iṣ'daʿ bimā tu'maru wa-aʿriḍ ʿani l-mush'rikīna

Khmer ហេតុនេះ ចូរអ្នកអំពាវនាវដោយចំហនូវអ្វី(សាររបស់ អល់ឡោះ)ដែលគេ(អល់ឡោះ)បញ្ជា ហើយចូរអ្នកងាកចេញ ពីពួកមូស្ហរីគីន។

Verse 95

إِنَّا كَفَيْنَـٰكَ ٱلْمُسْتَهْزِءِينَ

Transliteration innā kafaynāka l-mus'tahziīna

Khmer ពិតប្រាកដណាស់ យើងបានបំពេញបំណងឱ្យអ្នក(មូហាំម៉ាត់)ទៅលើពួកដែលសើចចំអកនោះ។

Verse 96

ٱلَّذِينَ يَجْعَلُونَ مَعَ ٱللَّهِ إِلَـٰهًا ءَاخَرَ ۚ فَسَوْفَ يَعْلَمُونَ

Transliteration alladhīna yajʿalūna maʿa l-lahi ilāhan ākhara fasawfa yaʿlamūna

Khmer គឺជាពួកដែលបង្កើតម្ចាស់ផេ្សងដើម្បីគោរពសក្ការៈរួមជា មួយអល់ឡោះ។ ដូចេ្នះ ពួកគេគង់តែនឹងដឹង។

Verse 97

وَلَقَدْ نَعْلَمُ أَنَّكَ يَضِيقُ صَدْرُكَ بِمَا يَقُولُونَ

Transliteration walaqad naʿlamu annaka yaḍīqu ṣadruka bimā yaqūlūna

Khmer ហើយជាការពិតណាស់ យើងដឹងថាអ្នក(មូហាំម៉ាត់) ពិត ជាតឹងទ្រូងណាស់់ចំពោះអ្វីដែលពួកគេនិយាយ។

Verse 98

فَسَبِّحْ بِحَمْدِ رَبِّكَ وَكُن مِّنَ ٱلسَّـٰجِدِينَ

Transliteration fasabbiḥ biḥamdi rabbika wakun mina l-sājidīna

Khmer ហេតុនេះ ចូរអ្នកលើកតម្កើងដោយការសរសើរចំពោះ ម្ចាស់របស់អ្នក ហើយចូរអ្នកស្ថិតក្នុងចំណោមអ្នកដែលស៊ូជូត (ថ្វាយបង្គំ)។

Verse 99

وَٱعْبُدْ رَبَّكَ حَتَّىٰ يَأْتِيَكَ ٱلْيَقِينُ

Transliteration wa-uʿ'bud rabbaka ḥattā yatiyaka l-yaqīnu

Khmer ហើយចូរអ្នកគោរពសក្ការៈចំពោះម្ចាស់របស់អ្នក រហូត ដល់សេចក្ដីស្លាប់មកដល់អ្នកចុះ។

Read Surah Al-Hijr in another language

All languages

All 114 surahs in Khmer: the Qur’an in Khmer.

Learn it in MyDugsi

Khmer translation: Cambodian Muslim Community Development, from Quran.com. Transliteration: Quran.com. Recitation: Mishary Alafasy, from EveryAyah.com. MyDugsi is a learning aid, not a replacement for a qualified teacher.