Surah Al-Furqan in Khmer: translation and audio
Surah 25 · الفرقان · The Criterion · 77 verses
Surah Al-Furqan verse by verse: the Arabic with a recitation you can repeat, the transliteration, and the Khmer translation by Cambodian Muslim Community Development. For the meaning of every word, see Surah Al-Furqan word by word in English.
Verse 1
تَبَارَكَ ٱلَّذِى نَزَّلَ ٱلْفُرْقَانَ عَلَىٰ عَبْدِهِۦ لِيَكُونَ لِلْعَـٰلَمِينَ نَذِيرًا
Transliteration tabāraka alladhī nazzala l-fur'qāna ʿalā ʿabdihi liyakūna lil'ʿālamīna nadhīran
Khmer ទ្រង់មហាមានពរជ័យដែលបានបញ្ចុះ អាល់ហ្វូរកន(គម្ពីរ គួរអាន)ទៅចំពោះខ្ញុំរបស់ទ្រង់(មូហាំម៉ាត់) ដើម្បីឱ្យគាត់ដាស់ តឿនព្រមានដល់ពិភពលោកទាំងអស់(ដូចជាមនុស្ស និងជិនជាដើម)។
Verse 2
ٱلَّذِى لَهُۥ مُلْكُ ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ وَلَمْ يَتَّخِذْ وَلَدًا وَلَمْ يَكُن لَّهُۥ شَرِيكٌ فِى ٱلْمُلْكِ وَخَلَقَ كُلَّ شَىْءٍ فَقَدَّرَهُۥ تَقْدِيرًا
Transliteration alladhī lahu mul'ku l-samāwāti wal-arḍi walam yattakhidh waladan walam yakun lahu sharīkun fī l-mul'ki wakhalaqa kulla shayin faqaddarahu taqdīran
Khmer គឺជាអ្នកដែលមានអំណាចគ្រប់គ្រងមេឃជាច្រើនជាន់ និង ផែនដី ហើយទ្រង់គ្មានបុត្រ និងគ្មានអ្នកណាចូលរួមជាមួយទ្រង់ក្នុង ការគ្រប់គ្រងឡើយ។ ហើយទ្រង់បានបង្កើតនូវរាល់អ្វីៗទាំងអស់ បន្ទាប់មកបានកំណត់វាយ៉ាងច្បាស់លាស់។
Verse 3
وَٱتَّخَذُوا۟ مِن دُونِهِۦٓ ءَالِهَةً لَّا يَخْلُقُونَ شَيْـًٔا وَهُمْ يُخْلَقُونَ وَلَا يَمْلِكُونَ لِأَنفُسِهِمْ ضَرًّا وَلَا نَفْعًا وَلَا يَمْلِكُونَ مَوْتًا وَلَا حَيَوٰةً وَلَا نُشُورًا
Transliteration wa-ittakhadhū min dūnihi ālihatan lā yakhluqūna shayan wahum yukh'laqūna walā yamlikūna li-anfusihim ḍarran walā nafʿan walā yamlikūna mawtan walā ḥayatan walā nushūran
Khmer តែពួកគេបានយកព្រះនានាមកគោរពសក្ការៈផេ្សងពីទ្រង់ ដែលពួកវាមិនអាចបង្កើតអ្វីបានទាល់តែសោះ តែពួកវាវិញទេដែល ត្រូវគេ(មនុស្សលោក)បង្កើតនោះ។ ហើយព្រះទាំងនោះគ្មានលទ្ធភាពក្នុងការការពារគ្រោះថ្នាក់ និងផ្ដល់ផលប្រយោជន៍ចំពោះខ្លួនឯង ឡើយ។ ហើយពួកគេគ្មានលទ្ធភាពធ្វើឱ្យស្លាប់ និងធ្វើឱ្យរស់ឡើយ ហើយក៏គ្មានលទ្ធភាពធើ្វឱ្យរស់ឡើងវិញដែរ(នៅថ្ងៃបរលោក)។
Verse 4
وَقَالَ ٱلَّذِينَ كَفَرُوٓا۟ إِنْ هَـٰذَآ إِلَّآ إِفْكٌ ٱفْتَرَىٰهُ وَأَعَانَهُۥ عَلَيْهِ قَوْمٌ ءَاخَرُونَ ۖ فَقَدْ جَآءُو ظُلْمًا وَزُورًا
Transliteration waqāla alladhīna kafarū in hādhā illā if'kun if'tarāhu wa-aʿānahu ʿalayhi qawmun ākharūna faqad jāū ẓul'man wazūran
Khmer ហើយពួកដែលប្រឆាំងបាននិយាយថាៈ (គម្ពីរគួរអាន)នេះ គ្មានអ្វីក្រៅពីការភូតកុហក ដែលគេ(មូហាំម៉ាត់)បានប្រឌិតឡើង និងក្រុមផេ្សងៗទៀតបានជួយជ្រោមជ្រែងគេចំពោះការប្រឌិតនោះ ឡើយ។ ដូចេ្នះ ពួកគេពិតជាបានបំពាននិងភូតកុហក។
Verse 5
وَقَالُوٓا۟ أَسَـٰطِيرُ ٱلْأَوَّلِينَ ٱكْتَتَبَهَا فَهِىَ تُمْلَىٰ عَلَيْهِ بُكْرَةً وَأَصِيلًا
Transliteration waqālū asāṭīru l-awalīna ik'tatabahā fahiya tum'lā ʿalayhi buk'ratan wa-aṣīlan
Khmer ពួកគេបាននិយាយថាៈ នេះគឺជារឿងពេ្រងនិទានរបស់ពួក ជំនាន់មុនខណៈដែលគេ(មូហាំម៉ាត់)បានចម្លងវា ហើយវាត្រូវគេ សូត្រឱ្យគេស្ដាប់ទាំងព្រឹកទាំងល្ងាច។
Verse 6
قُلْ أَنزَلَهُ ٱلَّذِى يَعْلَمُ ٱلسِّرَّ فِى ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ ۚ إِنَّهُۥ كَانَ غَفُورًا رَّحِيمًا
Transliteration qul anzalahu alladhī yaʿlamu l-sira fī l-samāwāti wal-arḍi innahu kāna ghafūran raḥīman
Khmer ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ អ្នកដែលបានបញ្ចុះវា(គម្ពីរ គួរអាន) គឺជាអ្នកដែលដឹងនូវប្រការអាថ៌កំបាំងនៅលើមេឃ ជាច្រើនជាន់ និងផែនដី។ ពិតប្រាកដណាស់ ទ្រង់មហាអភ័យទោស មហាអាណិតស្រឡាញ់។
Verse 7
وَقَالُوا۟ مَالِ هَـٰذَا ٱلرَّسُولِ يَأْكُلُ ٱلطَّعَامَ وَيَمْشِى فِى ٱلْأَسْوَاقِ ۙ لَوْلَآ أُنزِلَ إِلَيْهِ مَلَكٌ فَيَكُونَ مَعَهُۥ نَذِيرًا
Transliteration waqālū māli hādhā l-rasūli yakulu l-ṭaʿāma wayamshī fī l-aswāqi lawlā unzila ilayhi malakun fayakūna maʿahu nadhīran
Khmer ហើយពួកគេបាននិយាយទៀតថាៈ ហេតុអ្វីបានជាអ្នកនាំសារ នេះចេះទទួលទានចំណីអាហារ និងដើរតាមផ្សារ(ដូចយើងដែរ)? ហេតុអ្វីបានជាគេមិនបញ្ចុះម៉ាឡាអ៊ីកាត់មួយរូបឱ្យគាត់ ដើម្បីធ្វើជា អ្នកព្រមានដាស់តឿន(មនុស្សលោក)ជាមួយគាត់?
Verse 8
أَوْ يُلْقَىٰٓ إِلَيْهِ كَنزٌ أَوْ تَكُونُ لَهُۥ جَنَّةٌ يَأْكُلُ مِنْهَا ۚ وَقَالَ ٱلظَّـٰلِمُونَ إِن تَتَّبِعُونَ إِلَّا رَجُلًا مَّسْحُورًا
Transliteration aw yul'qā ilayhi kanzun aw takūnu lahu jannatun yakulu min'hā waqāla l-ẓālimūna in tattabiʿūna illā rajulan masḥūran
Khmer ឬ(ហេតុអ្វីបានជា)គេមិនផ្ដល់កំណប់ឱ្យគាត់ ឬឱ្យគាត់មាន សួនដំណាំផ្លែឈើដែលគាត់អាចទទួលទានពីវា? ហើយពួកដែល បំពានបាននិយាយថាៈ ពួកអ្នក(អ្នកមានជំនឿ)មិនតាមអ្នកណា ក្រៅពីបុរសដែលត្រូវមន្ដអាគមនោះឡើយ។
Verse 9
ٱنظُرْ كَيْفَ ضَرَبُوا۟ لَكَ ٱلْأَمْثَـٰلَ فَضَلُّوا۟ فَلَا يَسْتَطِيعُونَ سَبِيلًا
Transliteration unẓur kayfa ḍarabū laka l-amthāla faḍallū falā yastaṭīʿūna sabīlan
Khmer ចូរអ្នកវិភាគមើលចុះ. តើពួកគេបានប្រដូចជាឧទាហរណ៍ ផេ្សងៗចំពោះអ្នកយ៉ាងដូចមេ្ដចខ្លះ? ដូចេ្នះ ពួកគេបានវងេ្វង ហើយ ពួកគេមិនអាចជួបមាគ៌ាត្រឹមត្រូវឡើយ។
Verse 10
تَبَارَكَ ٱلَّذِىٓ إِن شَآءَ جَعَلَ لَكَ خَيْرًا مِّن ذَٰلِكَ جَنَّـٰتٍ تَجْرِى مِن تَحْتِهَا ٱلْأَنْهَـٰرُ وَيَجْعَل لَّكَ قُصُورًۢا
Transliteration tabāraka alladhī in shāa jaʿala laka khayran min dhālika jannātin tajrī min taḥtihā l-anhāru wayajʿal laka quṣūran
Khmer ទ្រង់មហាមានពរជ័យ ប្រសិនបើទ្រង់មានចេតនា ទ្រង់នឹង បង្កើតឱ្យអ្នកប្រសើរជាង(សួនដំណាំ ផ្លែឈើ)នោះទៅទៀត គឺសួន ដំណាំផ្លែឈើដែលមានទនេ្លជាច្រើនហូរពីក្រោមវា ហើយទ្រង់នឹង បង្កើតវិមានជាច្រើនសម្រាប់អ្នកថែមទៀត។
Verse 11
بَلْ كَذَّبُوا۟ بِٱلسَّاعَةِ ۖ وَأَعْتَدْنَا لِمَن كَذَّبَ بِٱلسَّاعَةِ سَعِيرًا
Transliteration bal kadhabū bil-sāʿati wa-aʿtadnā liman kadhaba bil-sāʿati saʿīran
Khmer ផ្ទុយទៅវិញ ពួកគេបានបដិសេធនឹងថ្ងៃបរលោក។ ហើយ យើងបានរៀបចំភ្លើងនរកដែលឆាបឆេះដ៏សន្ធោសន្ធៅរួចជាសេ្រច សម្រាប់អ្នកដែលបានបដិសេធនឹងថ្ងៃបរលោក។
Verse 12
إِذَا رَأَتْهُم مِّن مَّكَانٍۭ بَعِيدٍ سَمِعُوا۟ لَهَا تَغَيُّظًا وَزَفِيرًا
Transliteration idhā ra-athum min makānin baʿīdin samiʿū lahā taghayyuẓan wazafīran
Khmer នៅពេលដែលវា(នរក)ឃើញពួកគេពីកន្លែងដែលឆ្ងាយ ពួកគេនឹងឮសំឡេងខឹង និងគ្រហឹមយ៉ាងខ្លាំងពីនរកនោះ។
Verse 13
وَإِذَآ أُلْقُوا۟ مِنْهَا مَكَانًا ضَيِّقًا مُّقَرَّنِينَ دَعَوْا۟ هُنَالِكَ ثُبُورًا
Transliteration wa-idhā ul'qū min'hā makānan ḍayyiqan muqarranīna daʿaw hunālika thubūran
Khmer ហើយនៅពេលដែលពួកគេត្រូវបោះទម្លាក់ទៅក្នុងទីកន្លែង ដែលចង្អៀតនៃភ្លើងនរកជាមួយនឹងដៃដែលត្រូវគេចង(ព្យួរទៅ នឹងក) ទីនោះហើយដែលពួកគេស្រែកយំសុំឱ្យស្លាប់(ដើម្បីឱ្យរួច ផុតពីការឈឺចាប់)។
Verse 14
لَّا تَدْعُوا۟ ٱلْيَوْمَ ثُبُورًا وَٰحِدًا وَٱدْعُوا۟ ثُبُورًا كَثِيرًا
Transliteration lā tadʿū l-yawma thubūran wāḥidan wa-id'ʿū thubūran kathīran
Khmer នៅថ្ងៃនេះចូរពួកអ្នកកុំស្រែកសុំឱ្យស្លាប់តែមួយដងអ្វី តែ ពួកអ្នកគួរតែស្រែកសុំឱ្យស្លាប់ឱ្យបានច្រើនដង។
Verse 15
قُلْ أَذَٰلِكَ خَيْرٌ أَمْ جَنَّةُ ٱلْخُلْدِ ٱلَّتِى وُعِدَ ٱلْمُتَّقُونَ ۚ كَانَتْ لَهُمْ جَزَآءً وَمَصِيرًا
Transliteration qul adhālika khayrun am jannatu l-khul'di allatī wuʿida l-mutaqūna kānat lahum jazāan wamaṣīran
Khmer ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ តើ(ទារុណកម្ម)នោះ ប្រសើរជាង ឬមួយឋានសួគ៌អមតៈដែលគេ(អល់ឡោះ)បានសន្យា ចំពោះបណ្ដាអ្នកដែលកោតខ្លាចអល់ឡោះ(ប្រសើរជាង)? វាគឺជា ការតបស្នងនិងជាកន្លែងវិលត្រឡប់សម្រាប់ពួកគេ។
Verse 16
لَّهُمْ فِيهَا مَا يَشَآءُونَ خَـٰلِدِينَ ۚ كَانَ عَلَىٰ رَبِّكَ وَعْدًا مَّسْـُٔولًا
Transliteration lahum fīhā mā yashāūna khālidīna kāna ʿalā rabbika waʿdan masūlan
Khmer នៅក្នុងឋានសួគ៌នោះពួកគេនឹងទទួលបាននូវអ្វីៗដែលពួក គេប្រាថ្នាជារៀងរហូត។ វាជាការសន្យាមួយចំពោះម្ចាស់របស់អ្នក ដែលត្រូវបំពេញ។
Verse 17
وَيَوْمَ يَحْشُرُهُمْ وَمَا يَعْبُدُونَ مِن دُونِ ٱللَّهِ فَيَقُولُ ءَأَنتُمْ أَضْلَلْتُمْ عِبَادِى هَـٰٓؤُلَآءِ أَمْ هُمْ ضَلُّوا۟ ٱلسَّبِيلَ
Transliteration wayawma yaḥshuruhum wamā yaʿbudūna min dūni l-lahi fayaqūlu a-antum aḍlaltum ʿibādī hāulāi am hum ḍallū l-sabīla
Khmer ហើយនៅថ្ងៃ(បរលោក)ដែលទ្រង់នឹងប្រមូលផ្ដុំពួកគេ (ពួកមូស្ហរីគិន)និងអ្វីៗ(ព្រះនានា)ដែលពួកគេគោរពសក្ការៈផេ្សង ពីអល់ឡោះ។ ហើយទ្រង់នឹងសួរ(ពួកវា)ថាៈ តើពួកអ្នកពិតជា បានធ្វើឱ្យខ្ញុំរបស់យើងទាំងអស់នេះវងេ្វង ឬមួយពួកគេបានវងេ្វង ពីមាគ៌ាត្រឹមត្រូវដោយខ្លួនឯង?
Verse 18
قَالُوا۟ سُبْحَـٰنَكَ مَا كَانَ يَنۢبَغِى لَنَآ أَن نَّتَّخِذَ مِن دُونِكَ مِنْ أَوْلِيَآءَ وَلَـٰكِن مَّتَّعْتَهُمْ وَءَابَآءَهُمْ حَتَّىٰ نَسُوا۟ ٱلذِّكْرَ وَكَانُوا۟ قَوْمًۢا بُورًا
Transliteration qālū sub'ḥānaka mā kāna yanbaghī lanā an nattakhidha min dūnika min awliyāa walākin mattaʿtahum waābāahum ḥattā nasū l-dhik'ra wakānū qawman būran
Khmer ពួកវាបានតបវិញថាៈ អល់ឡោះមហាស្អាតស្អំ. វាមិនសក្ដិសមឡើយចំពោះពួកយើងដែលយកអ្នកគាំពារនានាផេ្សងពីទ្រង់។ ក៏ប៉ុន្ដែទ្រង់វិញទេដែលបានផ្ដល់ការសោយសុខដល់ពួកគេ និងជីដូន ជីតារបស់ពួកគេ រហូតដល់ពួកគេបានភេ្លចនូវការរំលឹក(ទៅចំពោះ ទ្រង់) ហើយពួកគេបានក្លាយជាក្រុមដែលវិនាសអន្ដរាយ។
Verse 19
فَقَدْ كَذَّبُوكُم بِمَا تَقُولُونَ فَمَا تَسْتَطِيعُونَ صَرْفًا وَلَا نَصْرًا ۚ وَمَن يَظْلِم مِّنكُمْ نُذِقْهُ عَذَابًا كَبِيرًا
Transliteration faqad kadhabūkum bimā taqūlūna famā tastaṭīʿūna ṣarfan walā naṣran waman yaẓlim minkum nudhiq'hu ʿadhāban kabīran
Khmer ដូចេ្នះ ពួកវា(ព្រះនានា)ពិតជាបានបដិសេធនឹងពួកអ្នកនូវ អ្វីដែលពួកអ្នកនិយាយ(ថាពួកវានោះជាព្រះ)។ ហើយពួកអ្នកមិន អាចគេចផុត(ពីទារុណកម្មរបស់យើង)បានឡើយ ហើយក៏គ្មានអ្នក ណាជួយដែរ។ ហើយអ្នកណាដែលបំពានក្នុងចំណោមពួកអ្នកនោះ យើងនឹងឱ្យគេភ្លក្សនូវទារុណកម្មដ៏ធ្ងន់ធ្ងរបំផុត។
Verse 20
وَمَآ أَرْسَلْنَا قَبْلَكَ مِنَ ٱلْمُرْسَلِينَ إِلَّآ إِنَّهُمْ لَيَأْكُلُونَ ٱلطَّعَامَ وَيَمْشُونَ فِى ٱلْأَسْوَاقِ ۗ وَجَعَلْنَا بَعْضَكُمْ لِبَعْضٍ فِتْنَةً أَتَصْبِرُونَ ۗ وَكَانَ رَبُّكَ بَصِيرًا
Transliteration wamā arsalnā qablaka mina l-mur'salīna illā innahum layakulūna l-ṭaʿāma wayamshūna fī l-aswāqi wajaʿalnā baʿḍakum libaʿḍin fit'natan ataṣbirūna wakāna rabbuka baṣīran
Khmer ហើយយើងមិនដែលបានបញ្ជូនមុនអ្នក(មូហាំម៉ាត់)នូវ បណ្ដាអ្នកនាំសារណាក្រៅពីពួកគេ(ជាមនុស្សធម្មតា)ចេះទទួលទាន ចំណីអាហារ និងដើរតាមផ្សារនោះឡើយ។ ហើយយើងបានធ្វើការ សាកល្បងចំពោះពួកអ្នកទៅវិញទៅមក(នូវប្រការល្អ ឬអាក្រក់ មានឬក្រ ឈឺ ឬ ជា...)។ តើពួកអ្នកនឹងមានការអត់ធ្មត់ដែរឬទេ? ហើយម្ចាស់របស់អ្នកជាអ្នកឃើញបំផុត(នូវអ្វីៗទាំងអស់)។
Verse 21
۞ وَقَالَ ٱلَّذِينَ لَا يَرْجُونَ لِقَآءَنَا لَوْلَآ أُنزِلَ عَلَيْنَا ٱلْمَلَـٰٓئِكَةُ أَوْ نَرَىٰ رَبَّنَا ۗ لَقَدِ ٱسْتَكْبَرُوا۟ فِىٓ أَنفُسِهِمْ وَعَتَوْ عُتُوًّا كَبِيرًا
Transliteration waqāla alladhīna lā yarjūna liqāanā lawlā unzila ʿalaynā l-malāikatu aw narā rabbanā laqadi is'takbarū fī anfusihim waʿataw ʿutuwwan kabīran
Khmer ហើយពួកដែលមិនសង្ឃឹមថានឹងជួបយើងបាននិយាយថាៈ ហេតុអ្វីបានជាគេមិនបញ្ចុះម៉ាឡាអ៊ីកាត់មកឱ្យពួកយើង ឬឱ្យពួក យើងឃើញម្ចាស់របស់ពួកយើង? ជាការពិតណាស់ ពួកគេមាន មោទភាពចំពោះខ្លួនឯង និងមានអំនួតកេ្អងក្អាងហួសប្រមាណ។
Verse 22
يَوْمَ يَرَوْنَ ٱلْمَلَـٰٓئِكَةَ لَا بُشْرَىٰ يَوْمَئِذٍ لِّلْمُجْرِمِينَ وَيَقُولُونَ حِجْرًا مَّحْجُورًا
Transliteration yawma yarawna l-malāikata lā bush'rā yawma-idhin lil'muj'rimīna wayaqūlūna ḥij'ran maḥjūran
Khmer នៅថ្ងៃ(បរលោក)ដែលពួកគេនឹងឃើញម៉ាឡាអ៊ីកាត់ (ពោលទៅកាន់ពួកគេថា)គ្មានដំណឹងរីករាយចំពោះជនដែលប្រព្រឹត្ដ អាក្រក់នៅថ្ងៃនោះឡើយ ហើយពួកគេនឹងនិយាយទៀតថាៈ (ឋាន សួគ៌)គឺជាកន្លែងដែលត្រូវបានគេហាមឃាត់ចំពោះពួកអ្នក។
Verse 23
وَقَدِمْنَآ إِلَىٰ مَا عَمِلُوا۟ مِنْ عَمَلٍ فَجَعَلْنَـٰهُ هَبَآءً مَّنثُورًا
Transliteration waqadim'nā ilā mā ʿamilū min ʿamalin fajaʿalnāhu habāan manthūran
Khmer ហើយយើងបានត្រឡប់ទៅរកអ្វីដែលពួកគេបានសាងអំពី ប្រការល្អ រួចយើងធ្វើឱ្យវារលាយសាបសូន្យដូចធូលីដែលរសាត់តាម ខ្យល់ ។
Verse 24
أَصْحَـٰبُ ٱلْجَنَّةِ يَوْمَئِذٍ خَيْرٌ مُّسْتَقَرًّا وَأَحْسَنُ مَقِيلًا
Transliteration aṣḥābu l-janati yawma-idhin khayrun mus'taqarran wa-aḥsanu maqīlan
Khmer នៅថ្ងៃនោះបណ្ដាអ្នកឋានសួគ៌ គឺមានកន្លែងស្នាក់នៅដ៏ល្អ ប្រសើរ និងកន្លែងសម្រាកដ៏ប្រពៃបំផុត។
Verse 25
وَيَوْمَ تَشَقَّقُ ٱلسَّمَآءُ بِٱلْغَمَـٰمِ وَنُزِّلَ ٱلْمَلَـٰٓئِكَةُ تَنزِيلًا
Transliteration wayawma tashaqqaqu l-samāu bil-ghamāmi wanuzzila l-malāikatu tanzīlan
Khmer ហើយ(ចូរចងចាំ)នៅថ្ងៃដែលមេឃនឹងបែកចេញជាមួយ នឹងដុំពពកជាច្រើន ហើយគេបានបញ្ចុះម៉ាឡាអ៊ីកាត់មកជាបន្ដបន្ទាប់។
Verse 26
ٱلْمُلْكُ يَوْمَئِذٍ ٱلْحَقُّ لِلرَّحْمَـٰنِ ۚ وَكَانَ يَوْمًا عَلَى ٱلْكَـٰفِرِينَ عَسِيرًا
Transliteration al-mul'ku yawma-idhin l-ḥaqu lilrraḥmāni wakāna yawman ʿalā l-kāfirīna ʿasīran
Khmer ការគ្រប់គ្រងដ៏ពិតប្រាកដនៅថ្ងៃនោះគឺជាកម្មសិទ្ធិរបស់ ម្ចាស់មហាសប្បុរស។ ហើយវាគឺជាថ្ងៃដែលលំបាកជាទីបំផុត ចំពោះពួកដែលគ្មានជំនឿ។
Verse 27
وَيَوْمَ يَعَضُّ ٱلظَّالِمُ عَلَىٰ يَدَيْهِ يَقُولُ يَـٰلَيْتَنِى ٱتَّخَذْتُ مَعَ ٱلرَّسُولِ سَبِيلًا
Transliteration wayawma yaʿaḍḍu l-ẓālimu ʿalā yadayhi yaqūlu yālaytanī ittakhadhtu maʿa l-rasūli sabīlan
Khmer ហើយ(ចូរចងចាំ)នៅថ្ងៃដែលអ្នកបំពានខាំដៃទាំងពីរ របស់គេ(ព្រោះសោកស្ដាយពីកំហុសរបស់ខ្លួន)ដោយនិយាយថាៈ ឱខ្លួនខ្ញុំអើយ. ខ្ញុំគួរតែបានជ្រើសរើសផ្លូវដែលត្រឹមត្រូវជាមួយនឹង អ្នកនាំសារ។
Verse 28
يَـٰوَيْلَتَىٰ لَيْتَنِى لَمْ أَتَّخِذْ فُلَانًا خَلِيلًا
Transliteration yāwaylatā laytanī lam attakhidh fulānan khalīlan
Khmer ឱអនិច្ចាខ្លួនខ្ញុំអើយ. មិនគួរណាខ្ញុំបានយកអ្នក(អ្នកប្រឆាំង ឬស្ហៃតន)ណាម្នាក់ធ្វើជាមិត្ដភកិ្ដឡើយ។
Verse 29
لَّقَدْ أَضَلَّنِى عَنِ ٱلذِّكْرِ بَعْدَ إِذْ جَآءَنِى ۗ وَكَانَ ٱلشَّيْطَـٰنُ لِلْإِنسَـٰنِ خَذُولًا
Transliteration laqad aḍallanī ʿani l-dhik'ri baʿda idh jāanī wakāna l-shayṭānu lil'insāni khadhūlan
Khmer ជាការពិតណាស់ គេ(មិត្ដភក្ដិ)បានធ្វើឱ្យខ្ញុំវងេ្វងចេញពីការ រំលឹក(គម្ពីរគួរអាន)បន្ទាប់ពីវាបានមកដល់ខ្ញុំហើយ។ ហើយស្ហៃតន គឺជាអ្នកដែលបានបោកប្រាស់ចំពោះមនុស្សលោក។
Verse 30
وَقَالَ ٱلرَّسُولُ يَـٰرَبِّ إِنَّ قَوْمِى ٱتَّخَذُوا۟ هَـٰذَا ٱلْقُرْءَانَ مَهْجُورًا
Transliteration waqāla l-rasūlu yārabbi inna qawmī ittakhadhū hādhā l-qur'āna mahjūran
Khmer ហើយអ្នកនាំសារបានពោលថាៈ ឱម្ចាស់របស់ខ្ញុំ. ពិតប្រាកដ ណាស់ ក្រុមរបស់ខ្ញុំបានបោះបង់ចោលគម្ពីរគួរអាននេះ(ដោយមិន អនុវត្ដតាមវាឡើយ)។
Verse 31
وَكَذَٰلِكَ جَعَلْنَا لِكُلِّ نَبِىٍّ عَدُوًّا مِّنَ ٱلْمُجْرِمِينَ ۗ وَكَفَىٰ بِرَبِّكَ هَادِيًا وَنَصِيرًا
Transliteration wakadhālika jaʿalnā likulli nabiyyin ʿaduwwan mina l-muj'rimīna wakafā birabbika hādiyan wanaṣīran
Khmer ហើយដូចេ្នះដែរយើងបានបង្កើតចំពោះរាល់ៗណាពីឱ្យមាន សត្រូវដែលស្ថិតក្នុងចំណោមពួកដែលសាងបាបកម្ម។ គ្រប់គ្រាន់ ហើយដែលម្ចាស់របស់អ្នកជាអ្នកចង្អុលបង្ហាញនិងជាអ្នកជួយនោះ។
Verse 32
وَقَالَ ٱلَّذِينَ كَفَرُوا۟ لَوْلَا نُزِّلَ عَلَيْهِ ٱلْقُرْءَانُ جُمْلَةً وَٰحِدَةً ۚ كَذَٰلِكَ لِنُثَبِّتَ بِهِۦ فُؤَادَكَ ۖ وَرَتَّلْنَـٰهُ تَرْتِيلًا
Transliteration waqāla alladhīna kafarū lawlā nuzzila ʿalayhi l-qur'ānu jum'latan wāḥidatan kadhālika linuthabbita bihi fuādaka warattalnāhu tartīlan
Khmer ហើយពួកដែលប្រឆាំងបាននិយាយថាៈហេតុអ្វីបានជាគេ មិនបញ្ចុះគម្ពីរគួរអានទៅឱ្យគេ(មូហាំម៉ាត់)ទាំងមូលតែម្ដងទៅ? (យើងបានបញ្ចុះមួយផ្នែកៗ)ដូចេ្នះ គឺដើម្បីយើងនឹងពង្រឹងចិត្ដ របស់អ្នកឱ្យកាន់តែនឹងនរនឹងវា។ ហើយយើងបានបកស្រាយ ដល់គេបន្ដិចម្ដងៗយ៉ាងក្បោះក្បាយ។
Verse 33
وَلَا يَأْتُونَكَ بِمَثَلٍ إِلَّا جِئْنَـٰكَ بِٱلْحَقِّ وَأَحْسَنَ تَفْسِيرًا
Transliteration walā yatūnaka bimathalin illā ji'nāka bil-ḥaqi wa-aḥsana tafsīran
Khmer ហើយពួកគេមិនអាចនាំមកឱ្យអ្នកនូវឧទាហរណ៍ណាមួយ ដូច(គម្ពីរគួរអាន)ឡើយ តែយើងទេដែលបាននាំមកឱ្យអ្នកនូវការ ពិត និងការបកស្រាយដ៏ប្រសើរបំផុតនោះ ។
Verse 34
ٱلَّذِينَ يُحْشَرُونَ عَلَىٰ وُجُوهِهِمْ إِلَىٰ جَهَنَّمَ أُو۟لَـٰٓئِكَ شَرٌّ مَّكَانًا وَأَضَلُّ سَبِيلًا
Transliteration alladhīna yuḥ'sharūna ʿalā wujūhihim ilā jahannama ulāika sharrun makānan wa-aḍallu sabīlan
Khmer -(ពួកទាំងនោះគឺជា)ពួកដែលត្រូវគេប្រមូលផ្ដុំដោយអូស ផ្កាប់មុខទៅរកនរកជើហាន់ណាំ។ ពួកទាំងនោះគឺស្ថិតក្នុងសភាព ដ៏អាក្រក់និងវងេ្វងបំផុតពីមាគ៌ា(ដែលត្រឹមត្រូវ)។
Verse 35
وَلَقَدْ ءَاتَيْنَا مُوسَى ٱلْكِتَـٰبَ وَجَعَلْنَا مَعَهُۥٓ أَخَاهُ هَـٰرُونَ وَزِيرًا
Transliteration walaqad ātaynā mūsā l-kitāba wajaʿalnā maʿahu akhāhu hārūna wazīran
Khmer ហើយជាការពិតណាស់ យើងបានប្រទានឱ្យមូសានូវគម្ពីរ (តាវរ៉ត)ហើយយើងក៏បានឱ្យហារូនដែលជាបងរបស់គេនៅជាមួយ គេធ្វើជាអ្នកជំនួយការ។
Verse 36
فَقُلْنَا ٱذْهَبَآ إِلَى ٱلْقَوْمِ ٱلَّذِينَ كَذَّبُوا۟ بِـَٔايَـٰتِنَا فَدَمَّرْنَـٰهُمْ تَدْمِيرًا
Transliteration faqul'nā idh'habā ilā l-qawmi alladhīna kadhabū biāyātinā fadammarnāhum tadmīran
Khmer ហើយយើងបានមានបន្ទូល(ទៅកាន់គេទាំងពីរ)ថាៈ ចូរ អ្នកទាំងពីរធ្វើដំណើរទៅកាន់ក្រុម(ហ្វៀរអោន)ដែលបានបដិសេធ នឹងបណ្ដាភស្ដុតាងរបស់យើងចុះ។ បន្ទាប់មកយើងក៏បានបំផ្លាញពួក គេឱ្យវិនាសសាបសូន្យ។
Verse 37
وَقَوْمَ نُوحٍ لَّمَّا كَذَّبُوا۟ ٱلرُّسُلَ أَغْرَقْنَـٰهُمْ وَجَعَلْنَـٰهُمْ لِلنَّاسِ ءَايَةً ۖ وَأَعْتَدْنَا لِلظَّـٰلِمِينَ عَذَابًا أَلِيمًا
Transliteration waqawma nūḥin lammā kadhabū l-rusula aghraqnāhum wajaʿalnāhum lilnnāsi āyatan wa-aʿtadnā lilẓẓālimīna ʿadhāban alīman
Khmer ហើយក្រុមរបស់នួហ នៅពេលដែលពួកគេបានបដិសេធ នឹងបណ្ដាអ្នកនាំសារ យើងបានពន្លិចពួកគេ ហើយយើងក៏បានយក ពួកគេធ្វើជាមេរៀនសម្រាប់មនុស្សលោក។ ហើយយើងបានរៀប ចំសម្រាប់ពួកដែលបំពាននូវទារុណកម្មដ៏ឈឺចាប់បំផុត(នៅថ្ងៃ បរលោក)។
Verse 38
وَعَادًا وَثَمُودَا۟ وَأَصْحَـٰبَ ٱلرَّسِّ وَقُرُونًۢا بَيْنَ ذَٰلِكَ كَثِيرًا
Transliteration waʿādan wathamūdā wa-aṣḥāba l-rasi waqurūnan bayna dhālika kathīran
Khmer ហើយ(យើងបានបំផ្លាញ)ក្រុមអាដ សាមូដនិងក្រុមរ៉ស (ក្រុមរបស់ស្ហ៊ូអែប) ហើយនិងក្រុមមនុស្សជាច្រើនជំនាន់ទៀត រវាងពួកគេទាំងនោះ។
Verse 39
وَكُلًّا ضَرَبْنَا لَهُ ٱلْأَمْثَـٰلَ ۖ وَكُلًّا تَبَّرْنَا تَتْبِيرًا
Transliteration wakullan ḍarabnā lahu l-amthāla wakullan tabbarnā tatbīran
Khmer ហើយរាល់ៗក្រុម យើងបានលើកឧទាហរណ៍ជាច្រើន បង្ហាញដល់គេ។ ហើយរាល់ៗក្រុមនោះ យើងក៏បានបំផ្លាញឱ្យ វិនាសសាបសូន្យដែរ។
Verse 40
وَلَقَدْ أَتَوْا۟ عَلَى ٱلْقَرْيَةِ ٱلَّتِىٓ أُمْطِرَتْ مَطَرَ ٱلسَّوْءِ ۚ أَفَلَمْ يَكُونُوا۟ يَرَوْنَهَا ۚ بَلْ كَانُوا۟ لَا يَرْجُونَ نُشُورًا
Transliteration walaqad ataw ʿalā l-qaryati allatī um'ṭirat maṭara l-sawi afalam yakūnū yarawnahā bal kānū lā yarjūna nushūran
Khmer ហើយជាការពិតណាស់ ពួកគេ(ពួកមូស្ហរីគីនម៉ាក្កះ)បាន ធ្វើដំណើរឆ្លងកាត់ភូមិមួយដែលត្រូវបានគេបំផ្លាញដោយទឹកភ្លៀង (ភ្លៀងអំពីដុំថ្ម)ដ៏កំណាច។ តើពួកគេមិនបានឃើញ(ពីភាពវិនាស នៃ)ភូមិនោះទេឬ? ផ្ទុយទៅវិញពួកគេមិនធ្លាប់រំពឹងថាមានការ រស់ឡើងវិញឡើយ(នៅថ្ងៃបរលោក)។
Verse 41
وَإِذَا رَأَوْكَ إِن يَتَّخِذُونَكَ إِلَّا هُزُوًا أَهَـٰذَا ٱلَّذِى بَعَثَ ٱللَّهُ رَسُولًا
Transliteration wa-idhā ra-awka in yattakhidhūnaka illā huzuwan ahādhā alladhī baʿatha l-lahu rasūlan
Khmer ហើយនៅពេលដែលពួកគេបានឃើញអ្នក(មូហាំម៉ាត់) ពួកគេតែងតែចំអកឱ្យថាៈ តើម្នាក់នេះឬដែល(អះអាងថា) អល់ឡោះបានតែងតាំងជាអ្នកនាំសារនោះ?
Verse 42
إِن كَادَ لَيُضِلُّنَا عَنْ ءَالِهَتِنَا لَوْلَآ أَن صَبَرْنَا عَلَيْهَا ۚ وَسَوْفَ يَعْلَمُونَ حِينَ يَرَوْنَ ٱلْعَذَابَ مَنْ أَضَلُّ سَبِيلًا
Transliteration in kāda layuḍillunā ʿan ālihatinā lawlā an ṣabarnā ʿalayhā wasawfa yaʿlamūna ḥīna yarawna l-ʿadhāba man aḍallu sabīlan
Khmer ពិតប្រាកដណាស់ គេ(មូហាំម៉ាត់)ស្ទើរតែបានធ្វើឱ្យពួក យើងវងេ្វងពីព្រះនានារបស់ពួកយើងទៅហើយ ប្រសិនបើពួកយើង មិនបានអត់ធ្មត់(ក្នុងការគោរពសក្ការៈ)ចំពោះព្រះនានាទេនោះ។ ហើយពួកគេ(ពួកមូស្ហរីគីន)នឹងដឹងនៅពេលដែលពួកគេឃើញ ទារុណកម្ម ថាតើនរណាដែលវងេ្វងជាងគេពីមាគ៌ា(ដ៏ត្រឹមត្រូវ) នោះ?
Verse 43
أَرَءَيْتَ مَنِ ٱتَّخَذَ إِلَـٰهَهُۥ هَوَىٰهُ أَفَأَنتَ تَكُونُ عَلَيْهِ وَكِيلًا
Transliteration ara-ayta mani ittakhadha ilāhahu hawāhu afa-anta takūnu ʿalayhi wakīlan
Khmer តើអ្នក(មូហាំម៉ាត់)បានឃើញអ្នកដែលបានយកចំណង់ របស់គេធ្វើជាព្រះរបស់គេឬទេ? ដូចេ្នះ តើអ្នកជាអ្នកទទួលខុស ត្រូវចំពោះគេឬ?
Verse 44
أَمْ تَحْسَبُ أَنَّ أَكْثَرَهُمْ يَسْمَعُونَ أَوْ يَعْقِلُونَ ۚ إِنْ هُمْ إِلَّا كَٱلْأَنْعَـٰمِ ۖ بَلْ هُمْ أَضَلُّ سَبِيلًا
Transliteration am taḥsabu anna aktharahum yasmaʿūna aw yaʿqilūna in hum illā kal-anʿāmi bal hum aḍallu sabīlan
Khmer ឬមួយអ្នកគិតថា ពួកគេភាគច្រើនពិតជាស្ដាប់ ឬត្រិះរិះ ពិចារណាឬ? ពួកគេគ្មានអ្វីក្រៅពីដូចសត្វធាតុនោះឡើយ។ ផ្ទុយ ទៅវិញពួកគេវងេ្វងពីមាគ៌ា(ដ៏ត្រឹមត្រូវ)ជាងនេះទៅទៀត។
Verse 45
أَلَمْ تَرَ إِلَىٰ رَبِّكَ كَيْفَ مَدَّ ٱلظِّلَّ وَلَوْ شَآءَ لَجَعَلَهُۥ سَاكِنًا ثُمَّ جَعَلْنَا ٱلشَّمْسَ عَلَيْهِ دَلِيلًا
Transliteration alam tara ilā rabbika kayfa madda l-ẓila walaw shāa lajaʿalahu sākinan thumma jaʿalnā l-shamsa ʿalayhi dalīlan
Khmer តើអ្នកមិនបានមើលឃើញទេថា តើម្ចាស់របស់អ្នកបាន បន្លាយស្រមោលយ៉ាងដូចមេ្ដច(នៅពេលព្រលឹមរហូតដល់ថ្ងៃរះ)? ប្រសិនបើទ្រង់មានចេតនា ទ្រង់ពិតជាធ្វើឱ្យវា(ស្រមោល)នៅ នឹងមួយកន្លែង(គ្មានពន្លឺថ្ងៃ)។ ប៉ុន្ដែក្រោយមកយើងធ្វើឱ្យមាន ព្រះអាទិត្យជាសញ្ញាចំពោះវា។
Verse 46
ثُمَّ قَبَضْنَـٰهُ إِلَيْنَا قَبْضًا يَسِيرًا
Transliteration thumma qabaḍnāhu ilaynā qabḍan yasīran
Khmer បន្ទាប់មក យើងបានដកយកវាមកកាន់យើងវិញបន្ដិចម្ដងៗ (ថ្ងៃកាន់តែខ្ពស់ស្រមោលកាន់តែបាត់បង់)។
Verse 47
وَهُوَ ٱلَّذِى جَعَلَ لَكُمُ ٱلَّيْلَ لِبَاسًا وَٱلنَّوْمَ سُبَاتًا وَجَعَلَ ٱلنَّهَارَ نُشُورًا
Transliteration wahuwa alladhī jaʿala lakumu al-layla libāsan wal-nawma subātan wajaʿala l-nahāra nushūran
Khmer ហើយទ្រង់ជាអ្នកដែលបានធ្វើឱ្យមានពេលយប់ជាការបិទ បាំង និង(ធ្វើឱ្យមាន)ពេលដេកជាការសម្រាកសម្រាប់ពួកអ្នក។ ហើយទ្រង់ធ្វើឱ្យមានពេលថ្ងៃ(សម្រាប់ឱ្យពួកអ្នក)ក្រោកពីដំណេក (ដើម្បីរកស៊ីចិញ្ចឹមជីវិត)។
Verse 48
وَهُوَ ٱلَّذِىٓ أَرْسَلَ ٱلرِّيَـٰحَ بُشْرًۢا بَيْنَ يَدَىْ رَحْمَتِهِۦ ۚ وَأَنزَلْنَا مِنَ ٱلسَّمَآءِ مَآءً طَهُورًا
Transliteration wahuwa alladhī arsala l-riyāḥa bush'ran bayna yaday raḥmatihi wa-anzalnā mina l-samāi māan ṭahūran
Khmer ហើយទ្រង់ជាអ្នកដែលបានបញ្ជូនខ្យល់ជាដំណឹងល្អមួយ មុននឹងក្ដីមេត្ដាករុណារបស់ទ្រង់(ទឹកភ្លៀង)មកដល់។ ហើយ យើងបានបញ្ចុះទឹកភ្លៀងដ៏ជ្រះស្អាតពីលើមេឃ។
Verse 49
لِّنُحْـِۧىَ بِهِۦ بَلْدَةً مَّيْتًا وَنُسْقِيَهُۥ مِمَّا خَلَقْنَآ أَنْعَـٰمًا وَأَنَاسِىَّ كَثِيرًا
Transliteration linuḥ'yiya bihi baldatan maytan wanus'qiyahu mimmā khalaqnā anʿāman wa-anāsiyya kathīran
Khmer ដើម្បីយើងធ្វើឱ្យដីដែលស្លាប់(គ្មានជីជាតិ)មានជីវិត (ជីជាតិ)ឡើងវិញដោយសារវា(ទឹកភ្លៀង)។ ហើយយើងបាន ផ្ដល់វាឱ្យសត្វពាហនៈ និងមនុស្សលោកហើយនិងអ្វីៗជាច្រើន ដែលយើងបានបង្កើត។
Verse 50
وَلَقَدْ صَرَّفْنَـٰهُ بَيْنَهُمْ لِيَذَّكَّرُوا۟ فَأَبَىٰٓ أَكْثَرُ ٱلنَّاسِ إِلَّا كُفُورًا
Transliteration walaqad ṣarrafnāhu baynahum liyadhakkarū fa-abā aktharu l-nāsi illā kufūran
Khmer ហើយជាការពិតណាស់ យើងបានបញ្ចុះវា(ទឹកភ្លៀង)ទៅ ក្នុងចំណោមពួកគេ(ម្ដងនៅតំបន់នេះ ម្ដងនៅតំបន់នោះ) ដើម្បី ឱ្យពួកគេរំលឹកដឹងគុណ(មកចំពោះយើង)។ ប៉ុន្ដែមនុស្សលោកភាគច្រើនមិនទទួលស្គាល់ និងរមិលគុណ។
Verse 51
وَلَوْ شِئْنَا لَبَعَثْنَا فِى كُلِّ قَرْيَةٍ نَّذِيرًا
Transliteration walaw shi'nā labaʿathnā fī kulli qaryatin nadhīran
Khmer ហើយប្រសិនបើយើងមានចេតនា យើងពិតជាបញ្ជូនអ្នកដាស់តឿនព្រមាន(អ្នកនាំសារ)ទៅរាល់ៗភូមិស្រុកជាមិនខាន។
Verse 52
فَلَا تُطِعِ ٱلْكَـٰفِرِينَ وَجَـٰهِدْهُم بِهِۦ جِهَادًا كَبِيرًا
Transliteration falā tuṭiʿi l-kāfirīna wajāhid'hum bihi jihādan kabīran
Khmer ដូចេ្នះចូរអ្នកកុំគោរពតាមពួកប្រឆាំង តែអ្នកត្រូវតស៊ូឱ្យ បានខ្លាំងក្លាជាមួយពួកគេ ដើម្បីផ្សព្វផ្សាយវា(គម្ពីរគួរអាន)។
Verse 53
۞ وَهُوَ ٱلَّذِى مَرَجَ ٱلْبَحْرَيْنِ هَـٰذَا عَذْبٌ فُرَاتٌ وَهَـٰذَا مِلْحٌ أُجَاجٌ وَجَعَلَ بَيْنَهُمَا بَرْزَخًا وَحِجْرًا مَّحْجُورًا
Transliteration wahuwa alladhī maraja l-baḥrayni hādhā ʿadhbun furātun wahādhā mil'ḥun ujājun wajaʿala baynahumā barzakhan waḥij'ran maḥjūran
Khmer ហើយទ្រង់ជាអ្នកដែលបានធ្វើឱ្យសមុទ្រពីរនៅជាប់គ្នា ដោយមួយជាទឹកសាបឆ្ងាញ់ពិសារ និងមួយទៀតប្រៃល្វីង។ ហើយ ទ្រង់បានធ្វើឱ្យមានរនាំងបាំងរវាងវាទាំងពីរ និងរារាំងមិនឱ្យជ្រាប ចូលគ្នា។
Verse 54
وَهُوَ ٱلَّذِى خَلَقَ مِنَ ٱلْمَآءِ بَشَرًا فَجَعَلَهُۥ نَسَبًا وَصِهْرًا ۗ وَكَانَ رَبُّكَ قَدِيرًا
Transliteration wahuwa alladhī khalaqa mina l-māi basharan fajaʿalahu nasaban waṣih'ran wakāna rabbuka qadīran
Khmer ហើយទ្រង់ជាអ្នកដែលបានបង្កើតមនុស្សលោកអំពីទឹក (ទឹកកាម) ហើយទ្រង់បានបង្កើតវាឱ្យមានពូជពង្ស និងសាច់ថ្លៃ។ ហើយម្ចាស់របស់អ្នកជាអ្នកដែលមានអានុភាពបំផុត។
Verse 55
وَيَعْبُدُونَ مِن دُونِ ٱللَّهِ مَا لَا يَنفَعُهُمْ وَلَا يَضُرُّهُمْ ۗ وَكَانَ ٱلْكَافِرُ عَلَىٰ رَبِّهِۦ ظَهِيرًا
Transliteration wayaʿbudūna min dūni l-lahi mā lā yanfaʿuhum walā yaḍurruhum wakāna l-kāfiru ʿalā rabbihi ẓahīran
Khmer តែពួកគេបែរជាគោរពសក្ការៈផេ្សងពីអល់ឡោះនូវអ្វីដែល ពុំអាចផ្ដល់ប្រយោជន៍ ហើយផ្ដល់គ្រោះថ្នាក់ដល់ពួកគេទៅវិញ។ ហើយអ្នកដែលប្រឆាំងគឺជាអ្នកដែលជួយគាំទ្រ(ស្ហៃតន)ប្រឆាំងនឹង ម្ចាស់របស់គេ។
Verse 56
وَمَآ أَرْسَلْنَـٰكَ إِلَّا مُبَشِّرًا وَنَذِيرًا
Transliteration wamā arsalnāka illā mubashiran wanadhīran
Khmer ហើយយើងមិនបានបញ្ជូនអ្នកមកឡើយ លើកលែងតែ ជាអ្នកផ្ដល់ដំណឹងរីករាយ និងជាអ្នកដាស់តឿនព្រមាន(ដល់ មនុស្សលោក)តែប៉ុណ្ណោះ។
Verse 57
قُلْ مَآ أَسْـَٔلُكُمْ عَلَيْهِ مِنْ أَجْرٍ إِلَّا مَن شَآءَ أَن يَتَّخِذَ إِلَىٰ رَبِّهِۦ سَبِيلًا
Transliteration qul mā asalukum ʿalayhi min ajrin illā man shāa an yattakhidha ilā rabbihi sabīlan
Khmer ចូរអ្នកពោលថាៈ ខ្ញុំមិនសុំពីពួកអ្នកនូវការតបស្នងពីវា(ការ អំពាវនាវ)ឡើយ លើកលែងតែអ្នកណាដែលចង់ប្រកាន់យកមាគ៌ា (ដ៏ត្រឹមត្រូវ)ឆ្ពោះទៅកាន់ម្ចាស់របស់គេប៉ុណ្ណោះ។
Verse 58
وَتَوَكَّلْ عَلَى ٱلْحَىِّ ٱلَّذِى لَا يَمُوتُ وَسَبِّحْ بِحَمْدِهِۦ ۚ وَكَفَىٰ بِهِۦ بِذُنُوبِ عِبَادِهِۦ خَبِيرًا
Transliteration watawakkal ʿalā l-ḥayi alladhī lā yamūtu wasabbiḥ biḥamdihi wakafā bihi bidhunūbi ʿibādihi khabīran
Khmer ហើយចូរអ្នក(មូហាំម៉ាត់)ប្រគល់ការទុកចិត្ដលើអ្នកដែល រស់ អ្នកដែលមិនស្លាប់(អល់ឡោះ) ហើយអ្នកត្រូវលើកតម្កើង ដោយការសរសើរចំពោះទ្រង់។ គ្រប់គ្រាន់ហើយដែលទ្រង់ជាអ្នក ដឹងបំផុតចំពោះបាបកម្មទាំងឡាយនៃខ្ញុំរបស់ទ្រង់។
Verse 59
ٱلَّذِى خَلَقَ ٱلسَّمَـٰوَٰتِ وَٱلْأَرْضَ وَمَا بَيْنَهُمَا فِى سِتَّةِ أَيَّامٍ ثُمَّ ٱسْتَوَىٰ عَلَى ٱلْعَرْشِ ۚ ٱلرَّحْمَـٰنُ فَسْـَٔلْ بِهِۦ خَبِيرًا
Transliteration alladhī khalaqa l-samāwāti wal-arḍa wamā baynahumā fī sittati ayyāmin thumma is'tawā ʿalā l-ʿarshi l-raḥmānu fasal bihi khabīran
Khmer គឺអ្នកដែលបានបង្កើតមេឃជាច្រើនជាន់ និងផែនដីនិងអ្វីៗ ដែលនៅចន្លោះវាទាំងពីរក្នុងរយៈពេលប្រាំមួយថ្ងៃ បន្ទាប់មកទ្រង់ បានស្ថិតលើអារ៉ស្ហ។ (ទ្រង់គឺជា)ម្ចាស់ដែលមហាសប្បុរស ដូចេ្នះ ចូរអ្នកបួងសួងសុំពីទ្រង់ដែលមហាដឹងជ្រួតជ្រាបចុះ។
Verse 60
وَإِذَا قِيلَ لَهُمُ ٱسْجُدُوا۟ لِلرَّحْمَـٰنِ قَالُوا۟ وَمَا ٱلرَّحْمَـٰنُ أَنَسْجُدُ لِمَا تَأْمُرُنَا وَزَادَهُمْ نُفُورًا ۩
Transliteration wa-idhā qīla lahumu us'judū lilrraḥmāni qālū wamā l-raḥmānu anasjudu limā tamurunā wazādahum nufūran
Khmer ហើយនៅពេលដែលមានគេនិយាយទៅកាន់ពួកគេថាៈ ចូរ ពួកអ្នកស៊ូជូតចំពោះម្ចាស់មហាសប្បុរសនោះ ពួកគេបានតបវិញ ថាៈ តើម្ចាស់មហាសប្បុរសជាអ្វី? តើឱ្យពួកយើងស៊ូជូតនូវអ្វីដែល អ្នក(មូហាំម៉ាត់)បានបញ្ជាពួកយើងឬ? ផ្ទុយទៅវិញពួកគេកាន់តែ ឃ្លាតឆ្ងាយ(ពីជំនឿ)ថែមទៀត។
Verse 61
تَبَارَكَ ٱلَّذِى جَعَلَ فِى ٱلسَّمَآءِ بُرُوجًا وَجَعَلَ فِيهَا سِرَٰجًا وَقَمَرًا مُّنِيرًا
Transliteration tabāraka alladhī jaʿala fī l-samāi burūjan wajaʿala fīhā sirājan waqamaran munīran
Khmer ទ្រង់មហាមានពរជ័យ ដែលបានបង្កើតឱ្យមានផ្កាយជា ច្រើននៅលើមេឃ និងបង្កើតឱ្យមានព្រះអាទិត្យ និងព្រះច័ន្ទជា ពន្លឺនៅលើវា។
Verse 62
وَهُوَ ٱلَّذِى جَعَلَ ٱلَّيْلَ وَٱلنَّهَارَ خِلْفَةً لِّمَنْ أَرَادَ أَن يَذَّكَّرَ أَوْ أَرَادَ شُكُورًا
Transliteration wahuwa alladhī jaʿala al-layla wal-nahāra khil'fatan liman arāda an yadhakkara aw arāda shukūran
Khmer ហើយទ្រង់គឺជាអ្នកដែលបានបង្កើតឱ្យមានពេលយប់និង ពេលថ្ងៃដោយមានការផ្លាស់គ្នាសម្រាប់អ្នកដែលចង់រំលឹក ឬចង់ ថ្លែងអំណរគុណ(ចំពោះអល់ឡោះ)។
Verse 63
وَعِبَادُ ٱلرَّحْمَـٰنِ ٱلَّذِينَ يَمْشُونَ عَلَى ٱلْأَرْضِ هَوْنًا وَإِذَا خَاطَبَهُمُ ٱلْجَـٰهِلُونَ قَالُوا۟ سَلَـٰمًا
Transliteration waʿibādu l-raḥmāni alladhīna yamshūna ʿalā l-arḍi hawnan wa-idhā khāṭabahumu l-jāhilūna qālū salāman
Khmer ហើយបណ្ដាខ្ញុំ(ដែលល្អត្រឹមត្រូវ)នៃម្ចាស់មហាសប្បុរស គឺជាពួកដែលធ្វើដំណើរនៅលើផែនដីដោយកាយវិការសុភាពរាបសា ហើយនៅពេលដែលពួកល្ងង់ខ្លៅនិយាយ(ពាក្យអសុរស)ទៅ កាន់ពួកគេ ពួកគេបានតបវិញនូវពាក្យសំដីទន់ភ្លន់សុភាពរាបសា។
Verse 64
وَٱلَّذِينَ يَبِيتُونَ لِرَبِّهِمْ سُجَّدًا وَقِيَـٰمًا
Transliteration wa-alladhīna yabītūna lirabbihim sujjadan waqiyāman
Khmer និងបណ្ដាអ្នកដែលចំណាយពេលវេលានៅពេលយប់ ដើម្បី ស៊ូជូតនិងឈរគោរពសក្ការៈចំពោះម្ចាស់របស់ពួកគេ។
Verse 65
وَٱلَّذِينَ يَقُولُونَ رَبَّنَا ٱصْرِفْ عَنَّا عَذَابَ جَهَنَّمَ ۖ إِنَّ عَذَابَهَا كَانَ غَرَامًا
Transliteration wa-alladhīna yaqūlūna rabbanā iṣ'rif ʿannā ʿadhāba jahannama inna ʿadhābahā kāna gharāman
Khmer និងបណ្ដាអ្នកដែលបួងសួងសុំថាៈ ឱម្ចាស់របស់ពួកយើង ខ្ញុំ. សូមទ្រង់មេត្ដាបញ្ចៀសពួកយើងខ្ញុំពីទារុណកម្មនរកជើហាន់ណាំផង។ ពិតប្រាកដណាស់ ទារុណកម្មរបស់វាគឺអមតៈ។
Verse 66
إِنَّهَا سَآءَتْ مُسْتَقَرًّا وَمُقَامًا
Transliteration innahā sāat mus'taqarran wamuqāman
Khmer ពិតប្រាកដណាស់ វាជាទីលំនៅនិងជាកន្លែងស្នាក់អាស្រ័យ មួយដ៏អាក្រក់បំផុត។
Verse 67
وَٱلَّذِينَ إِذَآ أَنفَقُوا۟ لَمْ يُسْرِفُوا۟ وَلَمْ يَقْتُرُوا۟ وَكَانَ بَيْنَ ذَٰلِكَ قَوَامًا
Transliteration wa-alladhīna idhā anfaqū lam yus'rifū walam yaqturū wakāna bayna dhālika qawāman
Khmer និងបណ្ដាអ្នកដែលនៅពេលពួកគេបានបរិច្ចាគ(ទ្រព្យសម្បត្ដិ)គឺពួកគេមិនខ្ជះខ្ជាយ និងមិនចង្អៀតចង្អល់ឡើយ។ តែពួក គេចំណាយធុនកណ្ដាលរវាងទាំងពីរនោះ។
Verse 68
وَٱلَّذِينَ لَا يَدْعُونَ مَعَ ٱللَّهِ إِلَـٰهًا ءَاخَرَ وَلَا يَقْتُلُونَ ٱلنَّفْسَ ٱلَّتِى حَرَّمَ ٱللَّهُ إِلَّا بِٱلْحَقِّ وَلَا يَزْنُونَ ۚ وَمَن يَفْعَلْ ذَٰلِكَ يَلْقَ أَثَامًا
Transliteration wa-alladhīna lā yadʿūna maʿa l-lahi ilāhan ākhara walā yaqtulūna l-nafsa allatī ḥarrama l-lahu illā bil-ḥaqi walā yaznūna waman yafʿal dhālika yalqa athāman
Khmer ហើយនិងបណ្ដាអ្នកដែលមិនបួងសួងសុំម្ចាស់ផេ្សងរួមជា មួយនឹងអល់ឡោះ ហើយពួកគេមិនសម្លាប់ជីវិតដែលអល់ឡោះបាន ហាមឃាត់ឡើយ លើកលែងតែមានមូលហេតុត្រឹមត្រូវ(តាមច្បាប់ សាសនាអ៊ីស្លាម)ប៉ុណ្ណោះ។ ហើយពួកគេក៏មិនធ្វើហ្ស៊ីណាដែរ។ តែ បើអ្នកណាប្រព្រឹត្ដដូច្នោះវិញ គេពិតជានឹងទទួលទារុណកម្ម។
Verse 69
يُضَـٰعَفْ لَهُ ٱلْعَذَابُ يَوْمَ ٱلْقِيَـٰمَةِ وَيَخْلُدْ فِيهِۦ مُهَانًا
Transliteration yuḍāʿaf lahu l-ʿadhābu yawma l-qiyāmati wayakhlud fīhi muhānan
Khmer ទារុណកម្មនឹងត្រូវបន្ថែមទៅលើគេទេ្វដងនៅថ្ងៃបរលោក។ ហើយគេនឹងស្ថិតក្នុងវាយ៉ាងអាម៉ាស់ជារៀងរហូត។
Verse 70
إِلَّا مَن تَابَ وَءَامَنَ وَعَمِلَ عَمَلًا صَـٰلِحًا فَأُو۟لَـٰٓئِكَ يُبَدِّلُ ٱللَّهُ سَيِّـَٔاتِهِمْ حَسَنَـٰتٍ ۗ وَكَانَ ٱللَّهُ غَفُورًا رَّحِيمًا
Transliteration illā man tāba waāmana waʿamila ʿamalan ṣāliḥan fa-ulāika yubaddilu l-lahu sayyiātihim ḥasanātin wakāna l-lahu ghafūran raḥīman
Khmer លើកលែងតែអ្នកណាដែលបានសារភាពកំហុស និងមាន ជំនឿ ព្រមទាំងបានសាងនូវអំពើល្អត្រឹមត្រូវ គឺអ្នកទាំងនោះហើយ ដែលអល់ឡោះនឹងប្ដូរអំពើអាក្រក់របស់ពួកគេទៅជាអំពើល្អវិញ។ ហើយអល់ឡោះមហាអភ័យទោស មហាអាណិតស្រឡាញ់។
Verse 71
وَمَن تَابَ وَعَمِلَ صَـٰلِحًا فَإِنَّهُۥ يَتُوبُ إِلَى ٱللَّهِ مَتَابًا
Transliteration waman tāba waʿamila ṣāliḥan fa-innahu yatūbu ilā l-lahi matāban
Khmer ហើយអ្នកណាដែលបានសារភាពកំហុស និងបានសាងអំពើ ល្អត្រឹមត្រូវ ពិតប្រាកដណាស់ គេជាអ្នកដែលសារភាពកំហុសចំពោះ អល់ឡោះពិតប្រាកដមែន។
Verse 72
وَٱلَّذِينَ لَا يَشْهَدُونَ ٱلزُّورَ وَإِذَا مَرُّوا۟ بِٱللَّغْوِ مَرُّوا۟ كِرَامًا
Transliteration wa-alladhīna lā yashhadūna l-zūra wa-idhā marrū bil-laghwi marrū kirāman
Khmer និងបណ្ដាអ្នកដែលមិនធ្វើសាក្សីភូតកុហក។ ហើយនៅ ពេលដែលពួកគេបានដើរឆ្លងកាត់ហ្វូងមនុស្សដែលនិយាយឥត ប្រយោជន៍ ពួកគេដើរឆ្លងកាត់ដោយសេចក្ដីថ្លៃថ្នូរ។
Verse 73
وَٱلَّذِينَ إِذَا ذُكِّرُوا۟ بِـَٔايَـٰتِ رَبِّهِمْ لَمْ يَخِرُّوا۟ عَلَيْهَا صُمًّا وَعُمْيَانًا
Transliteration wa-alladhīna idhā dhukkirū biāyāti rabbihim lam yakhirrū ʿalayhā ṣumman waʿum'yānan
Khmer និងបណ្ដាអ្នកដែលនៅពេលពួកគេត្រូវបានគេរំលឹកនូវ អាយ៉ាត់ៗនៃម្ចាស់របស់ពួកគេ ពួកគេមិនបានធ្វើគ និងធ្វើថ្លង់ ចំពោះវាឡើយ។
Verse 74
وَٱلَّذِينَ يَقُولُونَ رَبَّنَا هَبْ لَنَا مِنْ أَزْوَٰجِنَا وَذُرِّيَّـٰتِنَا قُرَّةَ أَعْيُنٍ وَٱجْعَلْنَا لِلْمُتَّقِينَ إِمَامًا
Transliteration wa-alladhīna yaqūlūna rabbanā hab lanā min azwājinā wadhurriyyātinā qurrata aʿyunin wa-ij'ʿalnā lil'muttaqīna imāman
Khmer ហើយនិងបណ្ដាអ្នកដែលបួងសួងសុំថាៈ ឱម្ចាស់របស់ពួក យើងខ្ញុំ. សូមទ្រង់មេត្ដាប្រទានឱ្យពួកយើងខ្ញុំអំពីប្រពន្ធរបស់ពួក យើងខ្ញុំ និងកូនចៅរបស់ពួកយើងខ្ញុំជាទីគាប់ចិត្ដផង. ហើយសូម ទ្រង់មេត្ដាធ្វើឱ្យពួកយើងខ្ញុំក្លាយជាអ្នកដឹកនាំសម្រាប់បណ្ដាអ្នក ដែលកោតខ្លាចទ្រង់ផង។
Verse 75
أُو۟لَـٰٓئِكَ يُجْزَوْنَ ٱلْغُرْفَةَ بِمَا صَبَرُوا۟ وَيُلَقَّوْنَ فِيهَا تَحِيَّةً وَسَلَـٰمًا
Transliteration ulāika yuj'zawna l-ghur'fata bimā ṣabarū wayulaqqawna fīhā taḥiyyatan wasalāman
Khmer អ្នកទាំងនោះហើយដែលនឹងត្រូវគេតបស្នងនូវកន្លែងមួយ ដ៏ប្រសើរបំផុត(ឋានសួគ៌)ដោយសារតែអ្វីដែលពួកគេបានអត់ធ្មត់។ ហើយពួកគេនឹងត្រូវគេទទួលស្វាគមន៍និងជូនពរឱ្យមានសេចក្ដីសុខ។
Verse 76
خَـٰلِدِينَ فِيهَا ۚ حَسُنَتْ مُسْتَقَرًّا وَمُقَامًا
Transliteration khālidīna fīhā ḥasunat mus'taqarran wamuqāman
Khmer ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ ដែលជាទីលំនៅ និងជាកន្លែងស្នាក់អាស្រ័យមួយដ៏ប្រសើរបំផុត។
Verse 77
قُلْ مَا يَعْبَؤُا۟ بِكُمْ رَبِّى لَوْلَا دُعَآؤُكُمْ ۖ فَقَدْ كَذَّبْتُمْ فَسَوْفَ يَكُونُ لِزَامًۢا
Transliteration qul mā yaʿba-u bikum rabbī lawlā duʿāukum faqad kadhabtum fasawfa yakūnu lizāman
Khmer ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ម្ចាស់របស់ខ្ញុំនឹងមិនអើពើ ចំពោះពួកអ្នកឡើយ ប្រសិនបើគ្មានការបួងសួងសុំរបស់ពួកអ្នក (ចំពោះទ្រង់)ទេនោះ។ តែជាការពិតណាស់ ពួកអ្នកបានបដិសេធ នឹងទ្រង់។ ដូចេ្នះទារុណកម្មនឹងធ្លាក់ទៅលើពួកអ្នកជាមិនខាន។
Read Surah Al-Furqan in another language
- English (word by word)
- Albanian
- Amazigh
- Amharic
- Assamese
- Azerbaijani
- Bambara
- Bangla
- Bosnian
- Bulgarian
- Chechen
- Chinese
- Czech
- Dari
- Dhivehi
- Dutch
- Finnish
- French
- German
- Gujarati
- Hausa
- Hebrew
- Hindi
- Indonesian
- Italian
- Japanese
- Kannada
- Kazakh
- Kinyarwanda
- Korean
- Kurdish
- Luganda
- Malay
- Malayalam
- Maranao
- Marathi
- Nepali
- Norwegian
- Oromo
- Pashto
- Persian
- Polish
- Portuguese
- Romanian
- Russian
- Sindhi
- Sinhala
- Somali
- Spanish
- Swahili
- Swedish
- Tagalog
- Tajik
- Tamil
- Tatar
- Telugu
- Thai
- Turkish
- Ukrainian
- Urdu
- Uyghur
- Uzbek
- Vietnamese
- Yao
- Yoruba
All 114 surahs in Khmer: the Qur’an in Khmer.
Khmer translation: Cambodian Muslim Community Development, from Quran.com. Transliteration: Quran.com. Recitation: Mishary Alafasy, from EveryAyah.com. MyDugsi is a learning aid, not a replacement for a qualified teacher.