MyDugsiStart learning

Surah Taha in Khmer: translation and audio

Surah 20 · طه · Ta-Ha · 135 verses

Surah Taha verse by verse: the Arabic with a recitation you can repeat, the transliteration, and the Khmer translation by Cambodian Muslim Community Development. For the meaning of every word, see Surah Taha word by word in English.

Verse 1

طه

Transliteration tta-ha

Khmer ត ហា

Verse 2

مَآ أَنزَلْنَا عَلَيْكَ ٱلْقُرْءَانَ لِتَشْقَىٰٓ

Transliteration mā anzalnā ʿalayka l-qur'āna litashqā

Khmer យើងមិនបានបញ្ចុះគម្ពីរគួរអានទៅឱ្យអ្នក ដើម្បីឱ្យអ្នក លំបាកនោះឡើយ។

Verse 3

إِلَّا تَذْكِرَةً لِّمَن يَخْشَىٰ

Transliteration illā tadhkiratan liman yakhshā

Khmer លើកលែងតែជាការរំលឹកដល់អ្នកណាដែលកោតខ្លាច អល់ឡោះប៉ុណ្ណោះ។

Verse 4

تَنزِيلًا مِّمَّنْ خَلَقَ ٱلْأَرْضَ وَٱلسَّمَـٰوَٰتِ ٱلْعُلَى

Transliteration tanzīlan mimman khalaqa l-arḍa wal-samāwāti l-ʿulā

Khmer (គម្ពីរគួរអាននេះ)គឺជាការបញ្ចុះមកពីម្ចាស់ដែលបានបង្កើត ផែនដី និងមេឃជាច្រើនជាន់ដែលខ្ពស់បំផុត។

Verse 5

ٱلرَّحْمَـٰنُ عَلَى ٱلْعَرْشِ ٱسْتَوَىٰ

Transliteration al-raḥmānu ʿalā l-ʿarshi is'tawā

Khmer ទ្រង់ជាម្ចាស់មហាសប្បុរសនៅលើអារ៉ស្ហ។

Verse 6

لَهُۥ مَا فِى ٱلسَّمَـٰوَٰتِ وَمَا فِى ٱلْأَرْضِ وَمَا بَيْنَهُمَا وَمَا تَحْتَ ٱلثَّرَىٰ

Transliteration lahu mā fī l-samāwāti wamā fī l-arḍi wamā baynahumā wamā taḥta l-tharā

Khmer អ្វីៗដែលនៅលើមេឃជាច្រើនជាន់ និងផែនដី និងអ្វីៗដែល នៅចន្លោះវាទាំងពីរ ព្រមទាំងអ្វីៗដែលនៅក្រោមដី គឺជាកម្មសិទ្ធិ របស់ទ្រង់។

Verse 7

وَإِن تَجْهَرْ بِٱلْقَوْلِ فَإِنَّهُۥ يَعْلَمُ ٱلسِّرَّ وَأَخْفَى

Transliteration wa-in tajhar bil-qawli fa-innahu yaʿlamu l-sira wa-akhfā

Khmer ហើយប្រសិនបើអ្នក(មូហាំម៉ាត់)បពោ្ចញសំឡេង(បួងសួង សុំ ឬរំលឹកឈ្មោះអល់ឡោះ)ខ្លាំងៗ គឺពិតប្រាកដណាស់ ទ្រង់ដឹង ការសម្ងាត់ និងអ្វីដែលអាថ៌កំបាំងបំផុត។

Verse 8

ٱللَّهُ لَآ إِلَـٰهَ إِلَّا هُوَ ۖ لَهُ ٱلْأَسْمَآءُ ٱلْحُسْنَىٰ

Transliteration al-lahu lā ilāha illā huwa lahu l-asmāu l-ḥus'nā

Khmer អល់ឡោះគឺជាម្ចាស់ដែលគ្មានម្ចាស់ណាផេ្សងត្រូវគេគោរព សក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ទ្រង់មានឈ្មោះជាច្រើនដ៏ ល្អប្រពៃ។

Verse 9

وَهَلْ أَتَىٰكَ حَدِيثُ مُوسَىٰٓ

Transliteration wahal atāka ḥadīthu mūsā

Khmer តើរឿងរបស់មូសាបានមកដល់អ្នកហើយឬនៅ?

Verse 10

إِذْ رَءَا نَارًا فَقَالَ لِأَهْلِهِ ٱمْكُثُوٓا۟ إِنِّىٓ ءَانَسْتُ نَارًا لَّعَلِّىٓ ءَاتِيكُم مِّنْهَا بِقَبَسٍ أَوْ أَجِدُ عَلَى ٱلنَّارِ هُدًى

Transliteration idh raā nāran faqāla li-ahlihi um'kuthū innī ānastu nāran laʿallī ātīkum min'hā biqabasin aw ajidu ʿalā l-nāri hudan

Khmer នៅពេលដែល(មូសាធ្វើដំណើរ)គាត់បានឃើញពន្លឺភ្លើង មួយ ហើយគាត់បានពោលទៅកាន់គ្រួសាររបស់គាត់ថាៈ ចូរពួកអ្នក នៅទីនេះសិនចុះ ពិតប្រាកដណាស់ខ្ញុំបានឃើញពន្លឺភ្លើងមួយ សង្ឃឹម ថាខ្ញុំនឹងយកភ្លើងមួយដុំមកបង្កាត់ឱ្យពួកអ្នក ឬក៏ខ្ញុំនឹងជួបការចង្អុល បង្ហាញនៅកន្លែងពន្លឺភ្លើងនោះ។

Verse 11

فَلَمَّآ أَتَىٰهَا نُودِىَ يَـٰمُوسَىٰٓ

Transliteration falammā atāhā nūdiya yāmūsā

Khmer ហើយនៅពេលដែលគាត់បានទៅដល់ពន្លឺភ្លើងនោះ គេ បានហៅគាត់ថាៈ ឱមូសា.

Verse 12

إِنِّىٓ أَنَا۠ رَبُّكَ فَٱخْلَعْ نَعْلَيْكَ ۖ إِنَّكَ بِٱلْوَادِ ٱلْمُقَدَّسِ طُوًى

Transliteration innī anā rabbuka fa-ikh'laʿ naʿlayka innaka bil-wādi l-muqadasi ṭuwan

Khmer ពិតប្រាកដណាស់ យើងគឺជាម្ចាស់របស់អ្នក. ដូចេ្នះ ចូរអ្នក ដោះស្បែកជើងទាំងពីររបស់អ្នកចេញ។ ពិតប្រាកដណាស់ អ្នកស្ថិត ក្នុងជ្រលងទូវ៉ាដ៏ពិសិដ្ឋ។

Verse 13

وَأَنَا ٱخْتَرْتُكَ فَٱسْتَمِعْ لِمَا يُوحَىٰٓ

Transliteration wa-anā ikh'tartuka fa-is'tamiʿ limā yūḥā

Khmer ហើយយើងបានជ្រើសរើសអ្នក(ដើម្បីទៅអំពាវនាវ ហ្វៀរអោន)។ ដូចេ្នះ ចូរអ្នកស្ដាប់នូវអ្វីដែលគេនឹងផ្ដល់វ៉ាហ៊ីចុះ។

Verse 14

إِنَّنِىٓ أَنَا ٱللَّهُ لَآ إِلَـٰهَ إِلَّآ أَنَا۠ فَٱعْبُدْنِى وَأَقِمِ ٱلصَّلَوٰةَ لِذِكْرِىٓ

Transliteration innanī anā l-lahu lā ilāha illā anā fa-uʿ'bud'nī wa-aqimi l-ṣalata lidhik'rī

Khmer ពិតប្រាកដណាស់ យើងគឺជាអល់ឡោះ ដែលគ្មានម្ចាស់ណា ផេ្សងត្រូវគេគោរពសក្ការៈពិតប្រាកដក្រៅពីយើងឡើយ។ ដូចេ្នះ ចូរអ្នកគោរពសក្ការៈមកចំពោះយើង និងត្រូវប្រតិបត្ដិសឡាតដើម្បី ជាការរំលឹកដល់យើង។

Verse 15

إِنَّ ٱلسَّاعَةَ ءَاتِيَةٌ أَكَادُ أُخْفِيهَا لِتُجْزَىٰ كُلُّ نَفْسٍۭ بِمَا تَسْعَىٰ

Transliteration inna l-sāʿata ātiyatun akādu ukh'fīhā lituj'zā kullu nafsin bimā tasʿā

Khmer ពិតប្រាកដណាស់ ថ្ងៃបរលោកនឹងមកដល់ យើងស្ទើរតែ លាក់បាំងវា ដើម្បីគេនឹងតបស្នងឱ្យរាល់ៗរូបនូវអ្វីដែលគេកំពុងខំ ប្រឹងប្រែង។

Verse 16

فَلَا يَصُدَّنَّكَ عَنْهَا مَن لَّا يُؤْمِنُ بِهَا وَٱتَّبَعَ هَوَىٰهُ فَتَرْدَىٰ

Transliteration falā yaṣuddannaka ʿanhā man lā yu'minu bihā wa-ittabaʿa hawāhu fatardā

Khmer ដូចេ្នះ ចូរកុំបណ្ដោយឱ្យអ្នកដែលគ្មានជំនឿនឹងវា(ថ្ងៃ បរលោក) និងអ្នកដែលបានធ្វើតាមចំណង់ចិត្ដរបស់គេមករារាំង អ្នក(មូសា)អំពីវា(ជំនឿនឹងថ្ងៃបរលោក) ដែលជាហេតុធ្វើឱ្យអ្នក វិនាសអន្ដរាយឱ្យសោះ។

Verse 17

وَمَا تِلْكَ بِيَمِينِكَ يَـٰمُوسَىٰ

Transliteration wamā til'ka biyamīnika yāmūsā

Khmer តើអ្វីទៅនៅក្នុងដៃស្ដាំរបស់អ្នកនោះ ឱមូសា?

Verse 18

قَالَ هِىَ عَصَاىَ أَتَوَكَّؤُا۟ عَلَيْهَا وَأَهُشُّ بِهَا عَلَىٰ غَنَمِى وَلِىَ فِيهَا مَـَٔارِبُ أُخْرَىٰ

Transliteration qāla hiya ʿaṣāya atawakka-u ʿalayhā wa-ahushu bihā ʿalā ghanamī waliya fīhā maāribu ukh'rā

Khmer គាត់បានពោលថាៈ វាគឺជាដំបងរបស់ខ្ញុំ ដែលខ្ញុំទប់ជំហរ នឹងវា ហើយខ្ញុំអង្រួន(ស្លឹកឈើ)នឹងវាឱ្យពពែរបស់ខ្ញុំ ហើយនិង សម្រាប់ប្រើវាជាផលប្រយោជន៍ផេ្សងៗទៀត។

Verse 19

قَالَ أَلْقِهَا يَـٰمُوسَىٰ

Transliteration qāla alqihā yāmūsā

Khmer ទ្រង់បានមានបន្ទូលថាៈ ចូរអ្នកបោះវាចុះ ឱមូសា.

Verse 20

فَأَلْقَىٰهَا فَإِذَا هِىَ حَيَّةٌ تَسْعَىٰ

Transliteration fa-alqāhā fa-idhā hiya ḥayyatun tasʿā

Khmer ហើយគាត់ក៏បានបោះវា រំពេចនោះដំបងបានក្លាយទៅជា សត្វពស់មួយវារយ៉ាងរហ័ស។

Verse 21

قَالَ خُذْهَا وَلَا تَخَفْ ۖ سَنُعِيدُهَا سِيرَتَهَا ٱلْأُولَىٰ

Transliteration qāla khudh'hā walā takhaf sanuʿīduhā sīratahā l-ūlā

Khmer ទ្រង់បានមានបន្ទូលថាៈ ចូរអ្នកចាប់យកវាមកវិញ ហើយ សូមអ្នកកុំខ្លាច យើងនឹងធ្វើឱ្យវាប្រែទៅជារូបភាពដើមវិញ។

Verse 22

وَٱضْمُمْ يَدَكَ إِلَىٰ جَنَاحِكَ تَخْرُجْ بَيْضَآءَ مِنْ غَيْرِ سُوٓءٍ ءَايَةً أُخْرَىٰ

Transliteration wa-uḍ'mum yadaka ilā janāḥika takhruj bayḍāa min ghayri sūin āyatan ukh'rā

Khmer ហើយចូរអ្នកយកដៃ(ស្ដាំ)របស់អ្នកដាក់ចូលទៅចំហៀង ខ្លួន(ខាងឆេ្វង)របស់អ្នក វានឹងចេញពន្លឺសចែងចាំងដោយមិនមែន ជាប្រការអាក្រក់ឡើយ តែវាជាមុជីហ្សាត់មួយផេ្សងទៀត។

Verse 23

لِنُرِيَكَ مِنْ ءَايَـٰتِنَا ٱلْكُبْرَى

Transliteration linuriyaka min āyātinā l-kub'rā

Khmer ដើម្បីយើងនឹងបង្ហាញអ្នក ពីភស្ដុតាងៗរបស់យើងមួយ ចំនួនដ៏ធំអស្ចារ្យ។

Verse 24

ٱذْهَبْ إِلَىٰ فِرْعَوْنَ إِنَّهُۥ طَغَىٰ

Transliteration idh'hab ilā fir'ʿawna innahu ṭaghā

Khmer ចូរអ្នកទៅកាន់ហ្វៀរអោន. ពិតប្រាកដណាស់ គេគឺជាអ្នក ដែលបានបំពាន(គ្មានជំនឿ ផ្ដាច់ការ)។

Verse 25

قَالَ رَبِّ ٱشْرَحْ لِى صَدْرِى

Transliteration qāla rabbi ish'raḥ lī ṣadrī

Khmer គាត់បានពោលថាៈ ឱម្ចាស់របស់ខ្ញុំ. សូមទ្រង់មេត្ដាបំភ្លឺ ចិត្ដរបស់ខ្ញុំ(ឱ្យមានទំនុកចិត្ដខ្លួនឯង និងមានភាពក្លាហាន)ផង។

Verse 26

وَيَسِّرْ لِىٓ أَمْرِى

Transliteration wayassir lī amrī

Khmer ហើយសូមទ្រង់មេត្ដាសម្រួលកិច្ចការរបស់ខ្ញុំឱ្យងាយ ស្រួលដល់ខ្ញុំផង។

Verse 27

وَٱحْلُلْ عُقْدَةً مِّن لِّسَانِى

Transliteration wa-uḥ'lul ʿuq'datan min lisānī

Khmer ហើយសូមទ្រង់មេត្ដាស្រាយចំណងពីអណ្ដាតរបស់ខ្ញុំ(ឱ្យ និយាយច្បាស់ និងប៉ិនប្រសប់)ផង។

Verse 28

يَفْقَهُوا۟ قَوْلِى

Transliteration yafqahū qawlī

Khmer ដើម្បីឱ្យពួកគេងាយយល់ពាក្យសំដីរបស់ខ្ញុំ។

Verse 29

وَٱجْعَل لِّى وَزِيرًا مِّنْ أَهْلِى

Transliteration wa-ij'ʿal lī wazīran min ahlī

Khmer ហើយសូមទ្រង់មេត្ដាតែងតាំងជំនួយការម្នាក់អំពីគ្រួសារ របស់ខ្ញុំឱ្យខ្ញុំផង។

Verse 30

هَـٰرُونَ أَخِى

Transliteration hārūna akhī

Khmer គឺហារូនជាបងប្រុសរបស់ខ្ញុំ។

Verse 31

ٱشْدُدْ بِهِۦٓ أَزْرِى

Transliteration ush'dud bihi azrī

Khmer សូមទ្រង់មេត្ដាពង្រឹងកម្លាំងខ្ញុំនឹងគាត់ផង។

Verse 32

وَأَشْرِكْهُ فِىٓ أَمْرِى

Transliteration wa-ashrik'hu fī amrī

Khmer ហើយសូមទ្រង់មេត្ដាធ្វើឱ្យគាត់រួមសហការក្នុងកិច្ចការ របស់ខ្ញុំផង(ការផ្សព្វផ្សាយសាររបស់អល់ឡោះ)។

Verse 33

كَىْ نُسَبِّحَكَ كَثِيرًا

Transliteration kay nusabbiḥaka kathīran

Khmer ដើម្បីឱ្យពួកយើងលើកតម្កើងទ្រង់បានកាន់តែច្រើន។

Verse 34

وَنَذْكُرَكَ كَثِيرًا

Transliteration wanadhkuraka kathīran

Khmer ហើយនិងរំលឹកដល់ទ្រង់ឱ្យបានកាន់តែច្រើន។

Verse 35

إِنَّكَ كُنتَ بِنَا بَصِيرًا

Transliteration innaka kunta binā baṣīran

Khmer ពិតប្រាកដណាស់ ទ្រង់ជាអ្នកឃើញបំផុតចំពោះពួកយើង។

Verse 36

قَالَ قَدْ أُوتِيتَ سُؤْلَكَ يَـٰمُوسَىٰ

Transliteration qāla qad ūtīta su'laka yāmūsā

Khmer ទ្រង់បានមានបន្ទូលថាៈ ជាការពិតណាស់ អ្នកត្រូវបានគេ ប្រទានឱ្យតាមសំណើររបស់អ្នក ឱមូសា.

Verse 37

وَلَقَدْ مَنَنَّا عَلَيْكَ مَرَّةً أُخْرَىٰٓ

Transliteration walaqad manannā ʿalayka marratan ukh'rā

Khmer ហើយជាការពិតណាស់ យើងបានប្រទាននៀកម៉ាត់ឱ្យអ្នក ម្ដងទៀត។

Verse 38

إِذْ أَوْحَيْنَآ إِلَىٰٓ أُمِّكَ مَا يُوحَىٰٓ

Transliteration idh awḥaynā ilā ummika mā yūḥā

Khmer នៅពេលដែលយើងបានផ្ដល់ប្រផ្នូលមួយទៅកាន់ម្ដាយ របស់អ្នកឱ្យដឹង។

Verse 39

أَنِ ٱقْذِفِيهِ فِى ٱلتَّابُوتِ فَٱقْذِفِيهِ فِى ٱلْيَمِّ فَلْيُلْقِهِ ٱلْيَمُّ بِٱلسَّاحِلِ يَأْخُذْهُ عَدُوٌّ لِّى وَعَدُوٌّ لَّهُۥ ۚ وَأَلْقَيْتُ عَلَيْكَ مَحَبَّةً مِّنِّى وَلِتُصْنَعَ عَلَىٰ عَيْنِىٓ

Transliteration ani iq'dhifīhi fī l-tābūti fa-iq'dhifīhi fī l-yami falyul'qihi l-yamu bil-sāḥili yakhudh'hu ʿaduwwun lī waʿaduwwun lahu wa-alqaytu ʿalayka maḥabbatan minnī walituṣ'naʿa ʿalā ʿaynī

Khmer ចូរអ្នក(ម្ដាយ)ដាក់គេ(មូសា)ចូលទៅក្នុងហិប ហើយដាក់ ហិបនោះទៅក្នុងទនេ្ល(ទនេ្លនីលនៅអេហ្ស៊ីប) ពេលនោះទនេ្លនឹងនាំ គេទៅកាន់មាត់ច្រាំង ដើម្បីឱ្យសត្រូវរបស់យើង និងសត្រូវរបស់ គេរើសយកគេ(ទៅចិញ្ចឹម)។ ហើយយើងបានផ្ដល់ឱ្យអ្នកនូវសេចក្ដី ស្រឡាញ់ពីយើង និងដើម្បីឱ្យគេចិញ្ចឹមបីបាច់ថែរក្សាអ្នកក្រោម ការឃ្លាំមើលរបស់យើង។

Verse 40

إِذْ تَمْشِىٓ أُخْتُكَ فَتَقُولُ هَلْ أَدُلُّكُمْ عَلَىٰ مَن يَكْفُلُهُۥ ۖ فَرَجَعْنَـٰكَ إِلَىٰٓ أُمِّكَ كَىْ تَقَرَّ عَيْنُهَا وَلَا تَحْزَنَ ۚ وَقَتَلْتَ نَفْسًا فَنَجَّيْنَـٰكَ مِنَ ٱلْغَمِّ وَفَتَنَّـٰكَ فُتُونًا ۚ فَلَبِثْتَ سِنِينَ فِىٓ أَهْلِ مَدْيَنَ ثُمَّ جِئْتَ عَلَىٰ قَدَرٍ يَـٰمُوسَىٰ

Transliteration idh tamshī ukh'tuka fataqūlu hal adullukum ʿalā man yakfuluhu farajaʿnāka ilā ummika kay taqarra ʿaynuhā walā taḥzana waqatalta nafsan fanajjaynāka mina l-ghami wafatannāka futūnan falabith'ta sinīna fī ahli madyana thumma ji'ta ʿalā qadarin yāmūsā

Khmer នៅពេលដែលបងស្រីរបស់អ្នកដើរ(តាមឃ្លាំមើលហិប នោះ) ហើយនាងក៏និយាយថាៈ តើចង់ឱ្យខ្ញុំចង្អុលប្រាប់ពួកអ្នកអំពី អ្នកដែលអាចបំបៅគេបានដែរឬទេ? ពេលនោះយើង(អល់ឡោះ) បានប្រគល់អ្នក(មូសា)ឱ្យទៅម្ដាយរបស់អ្នកវិញ ដើម្បីឱ្យនាង រំភើបរីករាយ និងឈប់ព្រួយបារម្ភ។ បន្ទាប់មក(ពេលដែលអ្នកធំ ពេញវ័យ)អ្នកបានសម្លាប់ជីវិតមនុស្សម្នាក់ យើងក៏បានសង្គ្រោះ អ្នកពីទុក្ខភ័យ(នៃការតាមចាប់ខ្លួនរបស់ទាហានហ្វៀរអោន) ហើយយើងបានសាកល្បងអ្នកជាច្រើនដង ហើយអ្នកបានរស់នៅ អស់រយៈកាលជាច្រើនឆ្នាំជាមួយប្រជាជនម៉ាទយ៉ាន់។ ក្រោយមក អ្នកបានមក(ជួបយើង)តាមការកំណត់ ឱមូសា.

Verse 41

وَٱصْطَنَعْتُكَ لِنَفْسِى

Transliteration wa-iṣ'ṭanaʿtuka linafsī

Khmer ហើយយើងបានជ្រើសរើសអ្នកសម្រាប់ខ្លួនយើងផ្ទាល់ (ដើម្បីផ្សព្វផ្សាយសាររបស់យើង)។

Verse 42

ٱذْهَبْ أَنتَ وَأَخُوكَ بِـَٔايَـٰتِى وَلَا تَنِيَا فِى ذِكْرِى

Transliteration idh'hab anta wa-akhūka biāyātī walā taniyā fī dhik'rī

Khmer ចូរអ្នកនិងបងប្រុសរបស់អ្នកនាំយកភស្ដុតាងៗរបស់យើង ហើយអ្នកទាំងពីរកុំព្រងើយកន្ដើយក្នុងការរំលឹកមកចំពោះយើងឱ្យ សោះ។

Verse 43

ٱذْهَبَآ إِلَىٰ فِرْعَوْنَ إِنَّهُۥ طَغَىٰ

Transliteration idh'habā ilā fir'ʿawna innahu ṭaghā

Khmer ចូរអ្នកទាំងពីរទៅកាន់ហ្វៀរអោន ពិតប្រាកដណាស់ គេគឺ ជាអ្នកដែលបានបំពាន។

Verse 44

فَقُولَا لَهُۥ قَوْلًا لَّيِّنًا لَّعَلَّهُۥ يَتَذَكَّرُ أَوْ يَخْشَىٰ

Transliteration faqūlā lahu qawlan layyinan laʿallahu yatadhakkaru aw yakhshā

Khmer ហើយចូរអ្នកទាំងពីរនិយាយទៅកាន់គេ(ហ្វៀរអោន) ដោយពាក្យសំដីទន់ភ្លន់ សង្ឃឹមថាគេនឹងទទួលការដាស់តឿន ឬ កោតខ្លាច(អល់ឡោះ)។

Verse 45

قَالَا رَبَّنَآ إِنَّنَا نَخَافُ أَن يَفْرُطَ عَلَيْنَآ أَوْ أَن يَطْغَىٰ

Transliteration qālā rabbanā innanā nakhāfu an yafruṭa ʿalaynā aw an yaṭghā

Khmer គេទាំងពីរបានពោលទៅកាន់ទ្រង់ថាៈ ឱម្ចាស់របស់យើង ខ្ញុំ. ពិតប្រាកដណាស់ ពួកយើងខ្លាចគេ(ហ្វៀរអោន)ដាក់ទណ្ឌកម្ម ឬបំពានមកលើពួកយើងភ្លាមៗ។

Verse 46

قَالَ لَا تَخَافَآ ۖ إِنَّنِى مَعَكُمَآ أَسْمَعُ وَأَرَىٰ

Transliteration qāla lā takhāfā innanī maʿakumā asmaʿu wa-arā

Khmer ទ្រង់បានមានបន្ទូលថាៈ ចូរអ្នកទាំងពីរកុំភ័យខ្លាចឱ្យសោះ។ ពិតប្រាកដណាស់ យើងសិ្ថតនៅជាមួយអ្នកទាំងពីរ ដោយយើងឮ និងឃើញ(រាល់សកម្មភាពរបស់អ្នកទាំងពីរ)។

Verse 47

فَأْتِيَاهُ فَقُولَآ إِنَّا رَسُولَا رَبِّكَ فَأَرْسِلْ مَعَنَا بَنِىٓ إِسْرَٰٓءِيلَ وَلَا تُعَذِّبْهُمْ ۖ قَدْ جِئْنَـٰكَ بِـَٔايَةٍ مِّن رَّبِّكَ ۖ وَٱلسَّلَـٰمُ عَلَىٰ مَنِ ٱتَّبَعَ ٱلْهُدَىٰٓ

Transliteration fatiyāhu faqūlā innā rasūlā rabbika fa-arsil maʿanā banī is'rāīla walā tuʿadhib'hum qad ji'nāka biāyatin min rabbika wal-salāmu ʿalā mani ittabaʿa l-hudā

Khmer ដូចេ្នះ ចូរអ្នកទាំងពីរទៅជួបគេ(ហ្វៀរអោន) ហើយ និយាយប្រាប់គេថាៈ ពិតប្រាកដណាស់ យើងខ្ញុំទាំងពីរគឺជាអ្នក នាំសារនៃម្ចាស់របស់អ្នក។ ដូចេ្នះ សូមអ្នកដោះលែងអំបូរអ៊ីស្រាអែលមកឱ្យយើងខ្ញុំវិញ ហើយសូមអ្នកឈប់ធ្វើទារុណកម្មពួកគេ ទៀតទៅ។ ជាការពិតណាស់ យើងបាននាំមកឱ្យអ្នកនូវភស្ដុតាងពី ម្ចាស់របស់អ្នក។ ហើយសូមសុខសន្ដិភាពកើតមានចំពោះអ្នកណា ដែលបានដើរតាមការចង្អុលបង្ហាញនេះ។

Verse 48

إِنَّا قَدْ أُوحِىَ إِلَيْنَآ أَنَّ ٱلْعَذَابَ عَلَىٰ مَن كَذَّبَ وَتَوَلَّىٰ

Transliteration innā qad ūḥiya ilaynā anna l-ʿadhāba ʿalā man kadhaba watawallā

Khmer ពិតប្រាកដណាស់ គេបានផ្ដល់វាហ៊ីមកឱ្យយើងយ៉ាងច្បាស់ ថាៈ ពិតប្រាកដណាស់ ទារុណកម្មនឹងធ្លាក់លើអ្នកណាដែលបាន បដិសេធ និងងាកចេញ(ពីការដាស់តឿននេះ)។

Verse 49

قَالَ فَمَن رَّبُّكُمَا يَـٰمُوسَىٰ

Transliteration qāla faman rabbukumā yāmūsā

Khmer គេ(ហ្វៀរអោន)បានតបវិញថាៈ ហើយតើអ្នកណាជាម្ចាស់ របស់អ្នកទាំងពីរ ឱមូសា?

Verse 50

قَالَ رَبُّنَا ٱلَّذِىٓ أَعْطَىٰ كُلَّ شَىْءٍ خَلْقَهُۥ ثُمَّ هَدَىٰ

Transliteration qāla rabbunā alladhī aʿṭā kulla shayin khalqahu thumma hadā

Khmer គាត់(មូសា)បានតបថាៈ ម្ចាស់របស់ពួកយើង គឺជាម្ចាស់ ដែលបានប្រទាននូវអ្វីៗគ្រប់បែបយ៉ាងដល់សត្វលោករបស់ទ្រង់ (សមទៅតាមរូបរាងរបស់វា) បន្ទាប់មកទ្រង់បានចង្អុលបង្ហាញ (ពីការរស់នៅ)។

Verse 51

قَالَ فَمَا بَالُ ٱلْقُرُونِ ٱلْأُولَىٰ

Transliteration qāla famā bālu l-qurūni l-ūlā

Khmer គេ(ហ្វៀរអោន)បាននិយាយថាៈ ហើយចុះរឿងរ៉ាវអ្នក ជំនាន់មុនៗនោះយ៉ាងដូចមេ្ដចដែរ?

Verse 52

قَالَ عِلْمُهَا عِندَ رَبِّى فِى كِتَـٰبٍ ۖ لَّا يَضِلُّ رَبِّى وَلَا يَنسَى

Transliteration qāla ʿil'muhā ʿinda rabbī fī kitābin lā yaḍillu rabbī walā yansā

Khmer គាត់(មូសា)បានតបថា ការដឹងពីរឿងរ៉ាវនេះគឺមានតែ ម្ចាស់របស់ខ្ញុំទេដែលដឹង ដែលមាននៅក្នុងសៀវភៅកំណត់ហេតុ (ឡាវហុលម៉ាស់ហ្វ៊ូស)។ ម្ចាស់របស់ខ្ញុំមិនភាន់ច្រឡំ ហើយក៏មិន ភេ្លចភ្លាំងដែរ។

Verse 53

ٱلَّذِى جَعَلَ لَكُمُ ٱلْأَرْضَ مَهْدًا وَسَلَكَ لَكُمْ فِيهَا سُبُلًا وَأَنزَلَ مِنَ ٱلسَّمَآءِ مَآءً فَأَخْرَجْنَا بِهِۦٓ أَزْوَٰجًا مِّن نَّبَاتٍ شَتَّىٰ

Transliteration alladhī jaʿala lakumu l-arḍa mahdan wasalaka lakum fīhā subulan wa-anzala mina l-samāi māan fa-akhrajnā bihi azwājan min nabātin shattā

Khmer ទ្រង់គឺជាម្ចាស់ដែលបានបង្កើតផែនដីរាបស្មើសម្រាប់ពួក អ្នក និងបានធ្វើឱ្យមានផ្លូវជាច្រើនសម្រាប់ពួកអ្នកនៅលើវា ហើយ និងបានបញ្ចុះទឹកភ្លៀងពីលើមេឃ។ បន្ទាប់មកយើងបានបពោ្ចញ នូវរុក្ខជាតិគ្រប់ប្រភេទខុសៗគា្នដោយសារទឹកភ្លៀងនេះ។

Verse 54

كُلُوا۟ وَٱرْعَوْا۟ أَنْعَـٰمَكُمْ ۗ إِنَّ فِى ذَٰلِكَ لَـَٔايَـٰتٍ لِّأُو۟لِى ٱلنُّهَىٰ

Transliteration kulū wa-ir'ʿaw anʿāmakum inna fī dhālika laāyātin li-ulī l-nuhā

Khmer ចូរពួកអ្នកទទួលទាន(ចំណីដែលល្អ)និងឃ្វាលសត្វពាហនៈ របស់ពួកអ្នក។ ពិតប្រាកដណាស់ ក្នុងរឿងនោះគឺជាភស្ដុតាងៗ សម្រាប់អ្នកដែលមានប្រាជ្ញាឈេ្វងយល់។

Verse 55

۞ مِنْهَا خَلَقْنَـٰكُمْ وَفِيهَا نُعِيدُكُمْ وَمِنْهَا نُخْرِجُكُمْ تَارَةً أُخْرَىٰ

Transliteration min'hā khalaqnākum wafīhā nuʿīdukum wamin'hā nukh'rijukum tāratan ukh'rā

Khmer អំពីដីនេះហើយដែលយើងបានបង្កើតពួកអ្នក ហើយយើង នឹងធ្វើឱ្យពួកអ្នកត្រឡប់ទៅជាដីវិញ(ស្លាប់) ហើយ(នៅថ្ងៃបរលោក)យើងនឹងបពោ្ចញពួកអ្នកពីវាម្ដងទៀត(រស់ឡើងវិញ)។

Verse 56

وَلَقَدْ أَرَيْنَـٰهُ ءَايَـٰتِنَا كُلَّهَا فَكَذَّبَ وَأَبَىٰ

Transliteration walaqad araynāhu āyātinā kullahā fakadhaba wa-abā

Khmer ហើយជាការពិតណាស់ យើងបានបង្ហាញដល់គេ(ហ្វៀរអោន)នូវភស្ដុតាងៗរបស់យើង តែគេបែរជាបានបដិសេធ និងបាន ប្រឆាំងទៅវិញ។

Verse 57

قَالَ أَجِئْتَنَا لِتُخْرِجَنَا مِنْ أَرْضِنَا بِسِحْرِكَ يَـٰمُوسَىٰ

Transliteration qāla aji'tanā litukh'rijanā min arḍinā bisiḥ'rika yāmūsā

Khmer គេ(ហ្វៀរអោន)បាននិយាយថាៈ តើអ្នកបានមកជួបយើង នេះ ដើម្បីបណេ្ដញយើងចេញពីទឹកដីរបស់យើងដោយមន្ដអាគម របស់អ្នកឬ ឱមូសា?

Verse 58

فَلَنَأْتِيَنَّكَ بِسِحْرٍ مِّثْلِهِۦ فَٱجْعَلْ بَيْنَنَا وَبَيْنَكَ مَوْعِدًا لَّا نُخْلِفُهُۥ نَحْنُ وَلَآ أَنتَ مَكَانًا سُوًى

Transliteration falanatiyannaka bisiḥ'rin mith'lihi fa-ij'ʿal baynanā wabaynaka mawʿidan lā nukh'lifuhu naḥnu walā anta makānan suwan

Khmer ដូចេ្នះ យើង(ហ្វៀរអោន)ពិតជានឹងនាំមកកាន់អ្នកនូវ មន្ដអាគមដូចនេះដែរ(ដើម្បីតទល់ជាមួយអ្នក)។ ហេតុនេះ ចូរអ្នក កំណត់ពេលជួបគ្នានៅទីកន្លែងណាមួយចំកណ្ដាលរវាងយើង និងអ្នក ដែលយើងនិងអ្នកមិនត្រូវក្បត់កិច្ចសន្យាឡើយ។

Verse 59

قَالَ مَوْعِدُكُمْ يَوْمُ ٱلزِّينَةِ وَأَن يُحْشَرَ ٱلنَّاسُ ضُحًى

Transliteration qāla mawʿidukum yawmu l-zīnati wa-an yuḥ'shara l-nāsu ḍuḥan

Khmer គាត់(មូសា)បានតបថាៈ ពេលវេលាណាត់ជួបពួកអ្នកគឺនៅ ថ្ងៃបុណ្យ ហើយត្រូវឱ្យប្រជាជនមកជួបជុំគ្នានៅពេលថ្ងៃរះ។

Verse 60

فَتَوَلَّىٰ فِرْعَوْنُ فَجَمَعَ كَيْدَهُۥ ثُمَّ أَتَىٰ

Transliteration fatawallā fir'ʿawnu fajamaʿa kaydahu thumma atā

Khmer ហើយហ្វៀរអោនបានត្រឡប់ទៅវិញ រួចមកគេក៏បាន ប្រមូលអ្នកចេះមន្ដអាគមនរបស់គេ បន្ទាប់មកគេបានមកដល់ (តាមពេលកំណត់)។

Verse 61

قَالَ لَهُم مُّوسَىٰ وَيْلَكُمْ لَا تَفْتَرُوا۟ عَلَى ٱللَّهِ كَذِبًا فَيُسْحِتَكُم بِعَذَابٍ ۖ وَقَدْ خَابَ مَنِ ٱفْتَرَىٰ

Transliteration qāla lahum mūsā waylakum lā taftarū ʿalā l-lahi kadhiban fayus'ḥitakum biʿadhābin waqad khāba mani if'tarā

Khmer មូសាបានពោលទៅកាន់ពួកគេថាៈ វិនាសអន្ដរាយហើយ ពួកអ្នក។ ចូរពួកអ្នកកុំប្រឌិតរឿងភូតកុហកប្រឆាំងនឹងអល់ឡោះ ដែលជាហេតុនាំឱ្យទ្រង់បំផ្លាញពួកអ្នកដោយទារុណកម្មណាមួយ ឱ្យសោះ។ ហើយអ្នកដែលបានប្រឌិតភូតកុហកនោះពិតជាខាត បង់មិនខាន។

Verse 62

فَتَنَـٰزَعُوٓا۟ أَمْرَهُم بَيْنَهُمْ وَأَسَرُّوا۟ ٱلنَّجْوَىٰ

Transliteration fatanāzaʿū amrahum baynahum wa-asarrū l-najwā

Khmer រួចមកពួកគេក៏បានពិភាក្សាគ្នាទៅវិញទៅមកអំពីរឿង របស់ពួកគេ ហើយពួកគេបានរក្សាការសម្ងាត់។

Verse 63

قَالُوٓا۟ إِنْ هَـٰذَٰنِ لَسَـٰحِرَٰنِ يُرِيدَانِ أَن يُخْرِجَاكُم مِّنْ أَرْضِكُم بِسِحْرِهِمَا وَيَذْهَبَا بِطَرِيقَتِكُمُ ٱلْمُثْلَىٰ

Transliteration qālū in hādhāni lasāḥirāni yurīdāni an yukh'rijākum min arḍikum bisiḥ'rihimā wayadhhabā biṭarīqatikumu l-muth'lā

Khmer ពួកគេបាននិយាយថាៈ ពិតប្រាកដណាស់ គេទាំងពីរអ្នក នេះគឺជាគ្រូមន្ដអាគម ដែលគេទាំងពីរចង់បណេ្ដញពួកអ្នកចេញពី ទឹកដីរបស់ពួកអ្នកដោយមន្ដអាគមរបស់គេទាំងពីរ។ ហើយគេទាំង ពីរចង់បំបាត់នូវទំនៀមទម្លាប់របស់ពួកអ្នកដែលល្អប្រសើរខ្ពង់ខ្ពស់។

Verse 64

فَأَجْمِعُوا۟ كَيْدَكُمْ ثُمَّ ٱئْتُوا۟ صَفًّا ۚ وَقَدْ أَفْلَحَ ٱلْيَوْمَ مَنِ ٱسْتَعْلَىٰ

Transliteration fa-ajmiʿū kaydakum thumma i'tū ṣaffan waqad aflaḥa l-yawma mani is'taʿlā

Khmer ដូចេ្នះ ចូរពួកអ្នកប្រមូលអ្នកចេះមន្ដអាគមរបស់ពួកអ្នក។ បន្ទាប់មក ចូរពួកអ្នកមកឈរជាជួរ(ដើម្បីតទល់ជាមួយនឹងគេទាំង ពីរ)ព្រោះនៅថ្ងៃនេះ អ្នកណាដែលមានប្រៀបជាងគេ ពិតជានឹង ទទួលបានជ័យជំនះ។

Verse 65

قَالُوا۟ يَـٰمُوسَىٰٓ إِمَّآ أَن تُلْقِىَ وَإِمَّآ أَن نَّكُونَ أَوَّلَ مَنْ أَلْقَىٰ

Transliteration qālū yāmūsā immā an tul'qiya wa-immā an nakūna awwala man alqā

Khmer ពួកគេក៏បាននិយាយថា ឱមូសា. តើអ្នកបោះ(ដំបង) មុន ឬក៏ពួកយើងបោះមុន?

Verse 66

قَالَ بَلْ أَلْقُوا۟ ۖ فَإِذَا حِبَالُهُمْ وَعِصِيُّهُمْ يُخَيَّلُ إِلَيْهِ مِن سِحْرِهِمْ أَنَّهَا تَسْعَىٰ

Transliteration qāla bal alqū fa-idhā ḥibāluhum waʿiṣiyyuhum yukhayyalu ilayhi min siḥ'rihim annahā tasʿā

Khmer គាត់(មូសា)បានឆ្លើយថា ទេ. ចូរពួកអ្នកបោះមុនចុះ. រំពេចនោះខ្សែពួរនិងដំបងរបស់ពួកគេចេញពីមន្ដអាគមរបស់ ពួកគេ វាធ្វើឱ្យគាត់ឆ្ពិនភ្នែកហាក់ដូចជាសត្វពស់កំពុងតែវារ។

Verse 67

فَأَوْجَسَ فِى نَفْسِهِۦ خِيفَةً مُّوسَىٰ

Transliteration fa-awjasa fī nafsihi khīfatan mūsā

Khmer ពេលនោះមូសាមានអារម្មណ៍ភ័យខ្លាចនៅក្នុងខ្លួនរបស់ គាត់។

Verse 68

قُلْنَا لَا تَخَفْ إِنَّكَ أَنتَ ٱلْأَعْلَىٰ

Transliteration qul'nā lā takhaf innaka anta l-aʿlā

Khmer យើង(អល់ឡោះ)បានមានបន្ទូលថាៈ ចូរអ្នកកុំភ័យខ្លាច ពិតប្រាកដណាស់ អ្នកគឺជាអ្នកដែលមានប្រៀបជាងគេ។

Verse 69

وَأَلْقِ مَا فِى يَمِينِكَ تَلْقَفْ مَا صَنَعُوٓا۟ ۖ إِنَّمَا صَنَعُوا۟ كَيْدُ سَـٰحِرٍ ۖ وَلَا يُفْلِحُ ٱلسَّاحِرُ حَيْثُ أَتَىٰ

Transliteration wa-alqi mā fī yamīnika talqaf mā ṣanaʿū innamā ṣanaʿū kaydu sāḥirin walā yuf'liḥu l-sāḥiru ḥaythu atā

Khmer ហើយចូរអ្នកបោះនូវអ្វីដែលមាននៅនឹងដៃស្ដាំរបស់អ្នកចុះ នោះវានឹងលេបត្របាក់នូវអ្វីដែលពួកគេបានធ្វើ។ តាមពិតអ្វីដែល ពួកគេបានធ្វើគឺគ្រាន់តែជាការបោកបញ្ឆោតរបស់គ្រូមន្ដអាគម ប៉ុណ្ណោះ។ ហើយគ្រូមន្ដអាគមមិនអាចមានជ័យជំនះឡើយ ទោះបី ជាគេមកពីទីណាក៏ដោយ។

Verse 70

فَأُلْقِىَ ٱلسَّحَرَةُ سُجَّدًا قَالُوٓا۟ ءَامَنَّا بِرَبِّ هَـٰرُونَ وَمُوسَىٰ

Transliteration fa-ul'qiya l-saḥaratu sujjadan qālū āmannā birabbi hārūna wamūsā

Khmer រំពេចនោះពួកគ្រូមន្ដអាគមបាននាំគ្នាលុតជង្គង់ស៊ូជូតដោយ និយាយថាៈ ពួកយើងព្រមជឿនឹងម្ចាស់របស់ហារូននិងមូសាហើយ។

Verse 71

قَالَ ءَامَنتُمْ لَهُۥ قَبْلَ أَنْ ءَاذَنَ لَكُمْ ۖ إِنَّهُۥ لَكَبِيرُكُمُ ٱلَّذِى عَلَّمَكُمُ ٱلسِّحْرَ ۖ فَلَأُقَطِّعَنَّ أَيْدِيَكُمْ وَأَرْجُلَكُم مِّنْ خِلَـٰفٍ وَلَأُصَلِّبَنَّكُمْ فِى جُذُوعِ ٱلنَّخْلِ وَلَتَعْلَمُنَّ أَيُّنَآ أَشَدُّ عَذَابًا وَأَبْقَىٰ

Transliteration qāla āmantum lahu qabla an ādhana lakum innahu lakabīrukumu alladhī ʿallamakumu l-siḥ'ra fala-uqaṭṭiʿanna aydiyakum wa-arjulakum min khilāfin wala-uṣallibannakum fī judhūʿi l-nakhli walataʿlamunna ayyunā ashaddu ʿadhāban wa-abqā

Khmer គេ(ហ្វៀរអោន)បាននិយាយថាៈ តើពួកអ្នកមានជំនឿលើ គេ(មូសា)មុននឹងយើងអនុញ្ញាតឱ្យពួកអ្នកឬ? ពិតប្រាកដណាស់ គេពិតជាគ្រូរបស់ពួកអ្នកដែលគេបានបង្រៀនមន្ដអាគមដល់ពួក អ្នក។ ដូចេ្នះ យើងពិតជានឹងកាត់ដៃជើងរបស់ពួកអ្នកឆ្លាស់គ្នា ហើយយើងនឹងចងឆ្កាងពួកអ្នកទៅនឹងគល់ល្មើ ហើយពួកអ្នកពិតជា នឹងដឹងថា តើអ្នកណាក្នុងចំណោមពួកយើងដែលខ្លាំង និងស្ថិតសេ្ថរ ជាងគេខាងធ្វើទារុណកម្ម?

Verse 72

قَالُوا۟ لَن نُّؤْثِرَكَ عَلَىٰ مَا جَآءَنَا مِنَ ٱلْبَيِّنَـٰتِ وَٱلَّذِى فَطَرَنَا ۖ فَٱقْضِ مَآ أَنتَ قَاضٍ ۖ إِنَّمَا تَقْضِى هَـٰذِهِ ٱلْحَيَوٰةَ ٱلدُّنْيَآ

Transliteration qālū lan nu'thiraka ʿalā mā jāanā mina l-bayināti wa-alladhī faṭaranā fa-iq'ḍi mā anta qāḍin innamā taqḍī hādhihi l-ḥayata l-dun'yā

Khmer ពួកគេ(គ្រូមន្ដអាគម)បាននិយាយថាៈ ពួកយើងមិនអាច លើកតម្កើងអ្នកជាងអ្វីដែលបានមកដល់ពួកយើងនូវភស្ដុតាងៗយ៉ាង ច្បាស់លាស់ និងអ្នកដែលបានបង្កើតពួកយើងនោះឡើយ។ ដូចេ្នះ ចូរ អ្នកសមេ្រចចុះនូវអ្វីដែលអ្នកចង់ធ្វើ។ តាមពិតអ្នកអាចធ្វើ(ទារុណកម្មពួកយើង)បានតែនៅក្នុងលោកិយនេះប៉ុណ្ណោះ។

Verse 73

إِنَّآ ءَامَنَّا بِرَبِّنَا لِيَغْفِرَ لَنَا خَطَـٰيَـٰنَا وَمَآ أَكْرَهْتَنَا عَلَيْهِ مِنَ ٱلسِّحْرِ ۗ وَٱللَّهُ خَيْرٌ وَأَبْقَىٰٓ

Transliteration innā āmannā birabbinā liyaghfira lanā khaṭāyānā wamā akrahtanā ʿalayhi mina l-siḥ'ri wal-lahu khayrun wa-abqā

Khmer ពិតប្រាកដណាស់ ពួកយើងបានជឿនឹងម្ចាស់របស់ពួកយើង ដើម្បីទ្រង់នឹងអភ័យទោសឱ្យពួកយើងនូវកំហុសឆ្គងទាំងឡាយរបស់ ពួកយើង និងអ្វីដែលអ្នកបានបង្ខំពួកយើងឱ្យធ្វើទៅលើគេ(មូសា) អំពីមន្ដអាគមនោះ។ ហើយអល់ឡោះគឺប្រសើរជាង(ចំពោះការ តបស្នង)និងស្ថិតសេ្ថរជាង(ក្នុងការធ្វើទារុណកម្ម)។

Verse 74

إِنَّهُۥ مَن يَأْتِ رَبَّهُۥ مُجْرِمًا فَإِنَّ لَهُۥ جَهَنَّمَ لَا يَمُوتُ فِيهَا وَلَا يَحْيَىٰ

Transliteration innahu man yati rabbahu muj'riman fa-inna lahu jahannama lā yamūtu fīhā walā yaḥyā

Khmer ពិតប្រាកដណាស់ អ្នកណាហើយមកជួបម្ចាស់របស់គេជា អ្នកប្រឆាំង(នឹងអល់ឡោះ) ពិតប្រាកដណាស់ សម្រាប់គេគឺនរក ជើហាន់ណាំដោយគេស្ទើរស្លាប់ និងស្ទើររស់នៅក្នុងនោះ។

Verse 75

وَمَن يَأْتِهِۦ مُؤْمِنًا قَدْ عَمِلَ ٱلصَّـٰلِحَـٰتِ فَأُو۟لَـٰٓئِكَ لَهُمُ ٱلدَّرَجَـٰتُ ٱلْعُلَىٰ

Transliteration waman yatihi mu'minan qad ʿamila l-ṣāliḥāti fa-ulāika lahumu l-darajātu l-ʿulā

Khmer ប៉ុន្ដែអ្នកណាហើយដែលមកជួបនឹងទ្រង់ជាអ្នកមានជំនឿ ដែលបានសាងអំពើល្អមែននោះ អ្នកទាំងនោះនឹងទទួលបានឋានៈ ដ៏ខ្ពង់ខ្ពស់(ក្នុងឋានសួគ៌)។

Verse 76

جَنَّـٰتُ عَدْنٍ تَجْرِى مِن تَحْتِهَا ٱلْأَنْهَـٰرُ خَـٰلِدِينَ فِيهَا ۚ وَذَٰلِكَ جَزَآءُ مَن تَزَكَّىٰ

Transliteration jannātu ʿadnin tajrī min taḥtihā l-anhāru khālidīna fīhā wadhālika jazāu man tazakkā

Khmer ឋានសួគ៌អាត់និន ដែលមានទនេ្លជាច្រើនហូរពីក្រោមវា ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។ នោះហើយគឺជាការតប ស្នងចំពោះអ្នកដែលបានសំអាតខ្លួន(ពីបាបកម្ម)។

Verse 77

وَلَقَدْ أَوْحَيْنَآ إِلَىٰ مُوسَىٰٓ أَنْ أَسْرِ بِعِبَادِى فَٱضْرِبْ لَهُمْ طَرِيقًا فِى ٱلْبَحْرِ يَبَسًا لَّا تَخَـٰفُ دَرَكًا وَلَا تَخْشَىٰ

Transliteration walaqad awḥaynā ilā mūsā an asri biʿibādī fa-iḍ'rib lahum ṭarīqan fī l-baḥri yabasan lā takhāfu darakan walā takhshā

Khmer ហើយជាការពិតណាស់ យើងបានផ្ដល់វ៉ាហ៊ីទៅឱ្យមូសាថាៈ ចូរអ្នកនាំខ្ញុំរបស់យើងទាំងអស់(អំបូរអ៊ីស្រាអែល)ភៀសខ្លួនទាំង យប់ ហើយចូរអ្នកវាយ(ទឹកសមុទ្រនឹងដំបងរបស់អ្នក)ធ្វើជាផ្លូវ ស្ងួតក្នុងសមុទ្រសម្រាប់ពួកគេ ដោយមិនត្រូវខ្លាចពីការតាមទាន់ (របស់ទាហានហ្វៀរអោន)នោះឡើយ ហើយក៏មិនត្រូវខ្លាច(ពី ការលង់ទឹក)ដែរ។

Verse 78

فَأَتْبَعَهُمْ فِرْعَوْنُ بِجُنُودِهِۦ فَغَشِيَهُم مِّنَ ٱلْيَمِّ مَا غَشِيَهُمْ

Transliteration fa-atbaʿahum fir'ʿawnu bijunūdihi faghashiyahum mina l-yami mā ghashiyahum

Khmer បន្ទាប់មក ហ្វៀរអោនបាននាំទាហានរបស់គេដេញតាម ពួកគេ(អំបូរអ៊ីស្រាអែល) តែទឹកសមុទ្របានគ្របដណ្ដប់លើពួក គេ(ហ្វៀរអោន)រហូតដល់ពួកគេលង់ស្លាប់។

Verse 79

وَأَضَلَّ فِرْعَوْنُ قَوْمَهُۥ وَمَا هَدَىٰ

Transliteration wa-aḍalla fir'ʿawnu qawmahu wamā hadā

Khmer ហើយហ្វៀរអោនបាននាំឱ្យក្រុមរបស់គេវងេ្វង ហើយគេ មិនបានណែនាំផ្លូវត្រឹមត្រូវ(ដល់ពួកគេ)ឡើយ។

Verse 80

يَـٰبَنِىٓ إِسْرَٰٓءِيلَ قَدْ أَنجَيْنَـٰكُم مِّنْ عَدُوِّكُمْ وَوَٰعَدْنَـٰكُمْ جَانِبَ ٱلطُّورِ ٱلْأَيْمَنَ وَنَزَّلْنَا عَلَيْكُمُ ٱلْمَنَّ وَٱلسَّلْوَىٰ

Transliteration yābanī is'rāīla qad anjaynākum min ʿaduwwikum wawāʿadnākum jāniba l-ṭūri l-aymana wanazzalnā ʿalaykumu l-mana wal-salwā

Khmer ឱអំបូរអ៊ីស្រាអែល. ជាការពិតណាស់ យើងបានរំដោះពួក អ្នកពីសត្រូវរបស់ពួកអ្នក ហើយយើងបានសន្យានឹងពួកអ្នកនៅក្បែរ ភ្នំតូរផ្នែកខាងស្ដាំ(ដើម្បីបញ្ចុះគម្ពីរតាវរ៉ត) ហើយយើងបានបញ្ចុះម៉ាន់ណា(ជាប្រភេទចំណីដែលមានរសជាតិផ្អែម) និងសត្វក្រួចឱ្យ ពួកគេ។

Verse 81

كُلُوا۟ مِن طَيِّبَـٰتِ مَا رَزَقْنَـٰكُمْ وَلَا تَطْغَوْا۟ فِيهِ فَيَحِلَّ عَلَيْكُمْ غَضَبِى ۖ وَمَن يَحْلِلْ عَلَيْهِ غَضَبِى فَقَدْ هَوَىٰ

Transliteration kulū min ṭayyibāti mā razaqnākum walā taṭghaw fīhi fayaḥilla ʿalaykum ghaḍabī waman yaḥlil ʿalayhi ghaḍabī faqad hawā

Khmer ចូរពួកអ្នកទទួលទានពីចំណីល្អៗនូវអ្វីដែលយើងបានប្រទាន ឱ្យពួកអ្នក ហើយពួកអ្នកកុំបំពាន(ខ្ជះខ្ជាយក្នុងការទទួលទាន)នឹងវា ដែលជាហេតុនាំឱ្យការខឹងសម្បារបស់យើងធ្លាក់ទៅលើពួកអ្នក។ អ្នកណាហើយដែលការខឹងសម្បារបស់យើងធ្លាក់ទៅលើគេ អ្នក នោះពិតជាវិនាសអន្ដរាយ។

Verse 82

وَإِنِّى لَغَفَّارٌ لِّمَن تَابَ وَءَامَنَ وَعَمِلَ صَـٰلِحًا ثُمَّ ٱهْتَدَىٰ

Transliteration wa-innī laghaffārun liman tāba waāmana waʿamila ṣāliḥan thumma ih'tadā

Khmer ហើយពិតប្រាកដណាស់ យើងគឺជាអ្នកដែលមហាអភ័យ ទោសចំពោះអ្នកណាដែលបានសារភាពកំហុស និងបានជឿ ហើយ និងបានសាងអំពើល្អ បន្ទាប់មកគេប្រកាន់ខ្ជាប់លើផ្លូវដែលត្រឹមត្រូវ (រហូតដល់ស្លាប់)។

Verse 83

۞ وَمَآ أَعْجَلَكَ عَن قَوْمِكَ يَـٰمُوسَىٰ

Transliteration wamā aʿjalaka ʿan qawmika yāmūsā

Khmer តើអ្វីដែលធ្វើឱ្យអ្នកប្រញាប់ប្រញាល់ចោលក្រុមរបស់អ្នក ឱមូសា?

Verse 84

قَالَ هُمْ أُو۟لَآءِ عَلَىٰٓ أَثَرِى وَعَجِلْتُ إِلَيْكَ رَبِّ لِتَرْضَىٰ

Transliteration qāla hum ulāi ʿalā atharī waʿajil'tu ilayka rabbi litarḍā

Khmer គេ(មូសា)បានពោលថាៈ ពួកទាំងនោះនៅពីក្រោយខ្ញុំ ហើយខ្ញុំបានរួសរាន់មកជួបនឹងទ្រង់ ដើម្បីឱ្យទ្រង់បន្ថែមការ ស្រឡាញ់ និងការយល់ព្រម ឱម្ចាស់របស់ខ្ញុំ.

Verse 85

قَالَ فَإِنَّا قَدْ فَتَنَّا قَوْمَكَ مِنۢ بَعْدِكَ وَأَضَلَّهُمُ ٱلسَّامِرِىُّ

Transliteration qāla fa-innā qad fatannā qawmaka min baʿdika wa-aḍallahumu l-sāmiriyu

Khmer ទ្រង់បានមានបន្ទូលថាៈ ដូចេ្នះ ពិតប្រាកដណាស់ យើងបាន សាកល្បងក្រុមរបស់អ្នកក្រោយពីអវត្ដមានរបស់អ្នក ហើយសាមីរី បាននាំពួកគេឱ្យវងេ្វង។

Verse 86

فَرَجَعَ مُوسَىٰٓ إِلَىٰ قَوْمِهِۦ غَضْبَـٰنَ أَسِفًا ۚ قَالَ يَـٰقَوْمِ أَلَمْ يَعِدْكُمْ رَبُّكُمْ وَعْدًا حَسَنًا ۚ أَفَطَالَ عَلَيْكُمُ ٱلْعَهْدُ أَمْ أَرَدتُّمْ أَن يَحِلَّ عَلَيْكُمْ غَضَبٌ مِّن رَّبِّكُمْ فَأَخْلَفْتُم مَّوْعِدِى

Transliteration farajaʿa mūsā ilā qawmihi ghaḍbāna asifan qāla yāqawmi alam yaʿid'kum rabbukum waʿdan ḥasanan afaṭāla ʿalaykumu l-ʿahdu am aradttum an yaḥilla ʿalaykum ghaḍabun min rabbikum fa-akhlaftum mawʿidī

Khmer បន្ទាប់មក មូសាបានត្រឡប់ទៅកាន់ក្រុមរបស់គាត់ដោយ ការខឹងសម្បា សោកស្ដាយបំផុត។ គាត់បានពោលថាៈ ឱក្រុមរបស់ ខ្ញុំ. តើម្ចាស់របស់ពួកអ្នកមិនបានសន្យាជាមួយពួកអ្នកនូវកិច្ចសន្យា មួយដ៏ល្អទេឬ? តើកិច្ចសន្យានោះយូរចំពោះពួកអ្នកពេកឬ? ឬមួយ ក៏ពួកអ្នកចង់បានការខឹងសម្បាពីម្ចាស់របស់ពួកអ្នកធ្លាក់លើពួកអ្នក បានជាពួកអ្នកនាំគ្នាក្បត់កិច្ចសន្យារបស់ខ្ញុំនោះ?

Verse 87

قَالُوا۟ مَآ أَخْلَفْنَا مَوْعِدَكَ بِمَلْكِنَا وَلَـٰكِنَّا حُمِّلْنَآ أَوْزَارًا مِّن زِينَةِ ٱلْقَوْمِ فَقَذَفْنَـٰهَا فَكَذَٰلِكَ أَلْقَى ٱلسَّامِرِىُّ

Transliteration qālū mā akhlafnā mawʿidaka bimalkinā walākinnā ḥummil'nā awzāran min zīnati l-qawmi faqadhafnāhā fakadhālika alqā l-sāmiriyu

Khmer ពួកគេបាននិយាយថាៈពួកយើងមិនបានក្បត់កិច្ចសន្យា របស់អ្នក ដោយការជ្រើសរើសរបស់ពួកយើងផ្ទាល់ឡើយ។ ក៏ប៉ុន្ដែ ពួកយើងត្រូវបានគេបង្ខំឱ្យទទួលបន្ទុកមួយយ៉ាងធ្ងន់ធ្ងរពីការប្រមូល គ្រឿងអលង្ការរបស់ក្រុម(ហ្វៀរអោន)។ ក្រោយមកពួកយើងក៏ បានបោះវា(ចូលទៅក្នុងភ្លើងតាមការណែនាំរបស់សាមីរី)។ បន្ទាប់ មកសាមីរីក៏បានធ្វើដូច្នោះដែរ។

Verse 88

فَأَخْرَجَ لَهُمْ عِجْلًا جَسَدًا لَّهُۥ خُوَارٌ فَقَالُوا۟ هَـٰذَآ إِلَـٰهُكُمْ وَإِلَـٰهُ مُوسَىٰ فَنَسِىَ

Transliteration fa-akhraja lahum ʿij'lan jasadan lahu khuwārun faqālū hādhā ilāhukum wa-ilāhu mūsā fanasiya

Khmer បន្ទាប់មក គេ(សាមីរី)បានយកចេញ(ពីភ្លើង)នូវរូបកូន គោមួយដែលមានសំឡេងស្រែក។ ពួកគេនិយាយថាៈ នេះគឺជា ម្ចាស់របស់ពួកអ្នក និងជាម្ចាស់របស់មូសា តែគេបានភេ្លច។

Verse 89

أَفَلَا يَرَوْنَ أَلَّا يَرْجِعُ إِلَيْهِمْ قَوْلًا وَلَا يَمْلِكُ لَهُمْ ضَرًّا وَلَا نَفْعًا

Transliteration afalā yarawna allā yarjiʿu ilayhim qawlan walā yamliku lahum ḍarran walā nafʿan

Khmer តើពួកគេមិនឃើញទេឬថា ពិតប្រាកដណាស់វា(កូនគោ) មិនអាចឆ្លើយតបនូវពាក្យសំដីណាមួយទៅកាន់ពួកគេឡើយ ហើយវាក៏គ្មានលទ្ធភាពធ្វើឱ្យគ្រោះថ្នាក់ និងផ្ដល់ផលប្រយោជន៍ ដល់ពួកគេបានដែរ។

Verse 90

وَلَقَدْ قَالَ لَهُمْ هَـٰرُونُ مِن قَبْلُ يَـٰقَوْمِ إِنَّمَا فُتِنتُم بِهِۦ ۖ وَإِنَّ رَبَّكُمُ ٱلرَّحْمَـٰنُ فَٱتَّبِعُونِى وَأَطِيعُوٓا۟ أَمْرِى

Transliteration walaqad qāla lahum hārūnu min qablu yāqawmi innamā futintum bihi wa-inna rabbakumu l-raḥmānu fa-ittabiʿūnī wa-aṭīʿū amrī

Khmer ហើយជាការពិតណាស់ ហារូនបាននិយាយប្រាប់ពួកគេតាំង ពីមុនមកថាៈ ឱក្រុមរបស់ខ្ញុំ. តាមពិតពួកអ្នកគ្រាន់តែត្រូវបានគេ សាកល្បងនឹងវា(ការគោរពសក្ការៈកូនគោ)ប៉ុណ្ណោះ។ ហើយពិត ប្រាកដណាស់ ម្ចាស់របស់ពួកអ្នកគឺជាម្ចាស់មហាសប្បុរស។ ដូចេ្នះ ចូរពួកអ្នកតាមខ្ញុំ និងគោរពតាមបទបញ្ជារបស់ខ្ញុំ។

Verse 91

قَالُوا۟ لَن نَّبْرَحَ عَلَيْهِ عَـٰكِفِينَ حَتَّىٰ يَرْجِعَ إِلَيْنَا مُوسَىٰ

Transliteration qālū lan nabraḥa ʿalayhi ʿākifīna ḥattā yarjiʿa ilaynā mūsā

Khmer ពួកគេបានឆ្លើយថាៈ ពួកយើងនៅតែបន្ដគោរពសក្ការៈទៅ ចំពោះវា(កូនគោនោះ)ជានិច្ច រហូតទាល់តែមូសាត្រឡប់មកកាន់ ពួកយើងវិញ។

Verse 92

قَالَ يَـٰهَـٰرُونُ مَا مَنَعَكَ إِذْ رَأَيْتَهُمْ ضَلُّوٓا۟

Transliteration qāla yāhārūnu mā manaʿaka idh ra-aytahum ḍallū

Khmer គេ(មូសា)បានពោលថាៈ ឱហារូន. តើអ្វីទៅដែលបាន រារាំងអ្នកនៅពេលដែលអ្នកបានឃើញពួកគេស្ថិតក្នុងភាពវងេ្វង (ពីសាសនាអល់ឡោះ)។

Verse 93

أَلَّا تَتَّبِعَنِ ۖ أَفَعَصَيْتَ أَمْرِى

Transliteration allā tattabiʿani afaʿaṣayta amrī

Khmer ដោយអ្នកមិនធ្វើតាម(បណ្ដាំរបស់)ខ្ញុំនោះ? តើអ្នកមិន គោរពតាមបញ្ជារបស់ខ្ញុំទេឬ?

Verse 94

قَالَ يَبْنَؤُمَّ لَا تَأْخُذْ بِلِحْيَتِى وَلَا بِرَأْسِىٓ ۖ إِنِّى خَشِيتُ أَن تَقُولَ فَرَّقْتَ بَيْنَ بَنِىٓ إِسْرَٰٓءِيلَ وَلَمْ تَرْقُبْ قَوْلِى

Transliteration qāla yabna-umma lā takhudh biliḥ'yatī walā birasī innī khashītu an taqūla farraqta bayna banī is'rāīla walam tarqub qawlī

Khmer គេ(ហារូន)បានតបថាៈ ឱកូនម្ដាយរបស់ខ្ញុំ. សូមអ្នកកុំ ចាប់ពុកចង្ការបស់ខ្ញុំ និងសក់ក្បាលរបស់ខ្ញុំ។ ពិតប្រាកដណាស់ ខ្ញុំ ខ្លាចអ្នកស្ដីបន្ទោសខ្ញុំថាៈ អ្នក(ហារូន)បានបំបែកបំបាក់អំបូរ អ៊ីស្រាអែល និងមិនគោរពតាមពាក្យសំដីរបស់ខ្ញុំ(មូសា)។

Verse 95

قَالَ فَمَا خَطْبُكَ يَـٰسَـٰمِرِىُّ

Transliteration qāla famā khaṭbuka yāsāmiriyyu

Khmer គេ(មូសា)បានពោលថាៈ តើរឿងរ៉ាវរបស់អ្នកយ៉ាង ដូចមេ្ដចឱសាមីរី?

Verse 96

قَالَ بَصُرْتُ بِمَا لَمْ يَبْصُرُوا۟ بِهِۦ فَقَبَضْتُ قَبْضَةً مِّنْ أَثَرِ ٱلرَّسُولِ فَنَبَذْتُهَا وَكَذَٰلِكَ سَوَّلَتْ لِى نَفْسِى

Transliteration qāla baṣur'tu bimā lam yabṣurū bihi faqabaḍtu qabḍatan min athari l-rasūli fanabadhtuhā wakadhālika sawwalat lī nafsī

Khmer គេបានឆ្លើយថាៈ ខ្ញុំបានឃើញនូវអ្វីដែលពួកគេមិនបាន ឃើញវា(ជីព្រីលជិះសេះ) ហើយខ្ញុំបានយក(ដី)មួយក្ដាប់ពីដាន (ជើងសេះ)អ្នកនាំសារ(ជីព្រីល)។ ក្រោយមកខ្ញុំបានបោះវា(ទៅ លើគ្រឿងអលង្ការដែលរលាយក្លាយជារាងកូនគោ)។ ហើយខ្លួន របស់ខ្ញុំបានផុសជាគំនិតឱ្យខ្ញុំធ្វើដូច្នោះ។

Verse 97

قَالَ فَٱذْهَبْ فَإِنَّ لَكَ فِى ٱلْحَيَوٰةِ أَن تَقُولَ لَا مِسَاسَ ۖ وَإِنَّ لَكَ مَوْعِدًا لَّن تُخْلَفَهُۥ ۖ وَٱنظُرْ إِلَىٰٓ إِلَـٰهِكَ ٱلَّذِى ظَلْتَ عَلَيْهِ عَاكِفًا ۖ لَّنُحَرِّقَنَّهُۥ ثُمَّ لَنَنسِفَنَّهُۥ فِى ٱلْيَمِّ نَسْفًا

Transliteration qāla fa-idh'hab fa-inna laka fī l-ḥayati an taqūla lā misāsa wa-inna laka mawʿidan lan tukh'lafahu wa-unẓur ilā ilāhika alladhī ẓalta ʿalayhi ʿākifan lanuḥarriqannahu thumma lanansifannahu fī l-yami nasfan

Khmer គេ(មូសា)បានពោលថា ចូរអ្នកចាកចេញទៅឱ្យឆ្ងាយ. ហើយពិតប្រាកដណាស់ សម្រាប់អ្នកនៅក្នុងការរស់នៅលើលោកិយ នេះគឺមានតែពាក្យថាៈ គ្មានការទាក់ទងគ្នាទៀតឡើយ។ ហើយពិត ប្រាកដណាស់ ការសន្យាសម្រាប់អ្នក(នៅថ្ងៃបរលោក)នឹងមិនត្រូវ គេធ្វើឱ្យខុសសន្យាជាដាច់ខាត។ ហើយចូរអ្នកមើលទៅចំពោះព្រះ របស់អ្នកដែលអ្នកបានបន្ដការគោរពសក្ការៈចំពោះវារហូតមកនោះ ចុះ យើងពិតជានឹងដុតរំលាយវា បន្ទាប់មកយើងពិតជានឹងបាច ពង្រាយវាទៅក្នុងសមុទ្រ។

Verse 98

إِنَّمَآ إِلَـٰهُكُمُ ٱللَّهُ ٱلَّذِى لَآ إِلَـٰهَ إِلَّا هُوَ ۚ وَسِعَ كُلَّ شَىْءٍ عِلْمًا

Transliteration innamā ilāhukumu l-lahu alladhī lā ilāha illā huwa wasiʿa kulla shayin ʿil'man

Khmer តាមពិតម្ចាស់របស់ពួកអ្នក គឺអល់ឡោះដែលគ្មានម្ចាស់ ណាផេ្សងត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ទ្រង់ ដឹងជ្រួតជ្រាបលើអ្វីៗទាំងអស់។

Verse 99

كَذَٰلِكَ نَقُصُّ عَلَيْكَ مِنْ أَنۢبَآءِ مَا قَدْ سَبَقَ ۚ وَقَدْ ءَاتَيْنَـٰكَ مِن لَّدُنَّا ذِكْرًا

Transliteration kadhālika naquṣṣu ʿalayka min anbāi mā qad sabaqa waqad ātaynāka min ladunnā dhik'ran

Khmer ដូច្នោះដែរ យើងនិទានប្រាប់អ្នក(មូហាំម៉ាត់)អំពីរឿងរ៉ាវ (របស់ប្រជាជាតិ)មួយចំនួនដែលបានកន្លងផុតទៅ។ ហើយជាការ ពិតណាស់ យើងបានផ្ដល់ឱ្យអ្នកនូវការក្រើនរំលឹកមួយ(គម្ពីរ គួរអាន)ពីយើង។

Verse 100

مَّنْ أَعْرَضَ عَنْهُ فَإِنَّهُۥ يَحْمِلُ يَوْمَ ٱلْقِيَـٰمَةِ وِزْرًا

Transliteration man aʿraḍa ʿanhu fa-innahu yaḥmilu yawma l-qiyāmati wiz'ran

Khmer អ្នកណាហើយបានងាកចេញពីវា(គម្ពីរគួរអាន) ពិត ប្រាកដណាស់ គេនឹងត្រូវរែកនូវបាបកម្មដ៏ធ្ងន់នៅថ្ងៃបរលោក។

Verse 101

خَـٰلِدِينَ فِيهِ ۖ وَسَآءَ لَهُمْ يَوْمَ ٱلْقِيَـٰمَةِ حِمْلًا

Transliteration khālidīna fīhi wasāa lahum yawma l-qiyāmati ḥim'lan

Khmer ដោយពួកគេស្ថិតនៅក្នុងនោះ(នរក)ជាអមតៈ។ ហើយ ពួកគេនឹងទទួលបន្ទុកដ៏អាក្រក់បំផុត(បាបកម្ម)នៅថ្ងៃបរលោក។

Verse 102

يَوْمَ يُنفَخُ فِى ٱلصُّورِ ۚ وَنَحْشُرُ ٱلْمُجْرِمِينَ يَوْمَئِذٍ زُرْقًا

Transliteration yawma yunfakhu fī l-ṣūri wanaḥshuru l-muj'rimīna yawma-idhin zur'qan

Khmer នៅថ្ងៃដែលគេ(ម៉ាឡាអ៊ីកាត់)ផ្លុំត្រែ ហើយនៅថ្ងៃនោះ យើងនឹងប្រមូលពួកដែលប្រព្រឹត្ដអំពើអាក្រក់ដោយភ្នែករបស់ ពួកគេឡើងជាំខៀវ។

Verse 103

يَتَخَـٰفَتُونَ بَيْنَهُمْ إِن لَّبِثْتُمْ إِلَّا عَشْرًا

Transliteration yatakhāfatūna baynahum in labith'tum illā ʿashran

Khmer ពួកគេខ្សឹបខ្សៀវគ្នាថាៈ ពួកអ្នកមិនបានស្នាក់នៅ(ក្នុង លោកិយនេះ)ឡើយ លើកលែងតែចំនួនដប់ថ្ងៃប៉ុណ្ណោះ។

Verse 104

نَّحْنُ أَعْلَمُ بِمَا يَقُولُونَ إِذْ يَقُولُ أَمْثَلُهُمْ طَرِيقَةً إِن لَّبِثْتُمْ إِلَّا يَوْمًا

Transliteration naḥnu aʿlamu bimā yaqūlūna idh yaqūlu amthaluhum ṭarīqatan in labith'tum illā yawman

Khmer យើងដឹងបំផុតនូវអ្វីដែលពួកគេនិយាយនៅពេលដែលអ្នក មានបញ្ញាចេះដឹងជាងគេនៃពួកគេនិយាយថាៈ ពួកអ្នកមិនបានស្នាក់ នៅ(ក្នុងលោកិយនេះ)ឡើយ លើកលែងតែមួយថ្ងៃប៉ុណ្ណោះ។

Verse 105

وَيَسْـَٔلُونَكَ عَنِ ٱلْجِبَالِ فَقُلْ يَنسِفُهَا رَبِّى نَسْفًا

Transliteration wayasalūnaka ʿani l-jibāli faqul yansifuhā rabbī nasfan

Khmer ហើយពួកគេនឹងសួរអ្នក(មូហាំម៉ាត់)អំពីភ្នំទាំងឡាយ ដូចេ្នះចូរអ្នកពោលថាៈ ម្ចាស់របស់ខ្ញុំនឹងបំបែកវាឱ្យប៉ើងខេ្ទចខី្ទ។

Verse 106

فَيَذَرُهَا قَاعًا صَفْصَفًا

Transliteration fayadharuhā qāʿan ṣafṣafan

Khmer ហើយទ្រង់នឹងទុកឱ្យដីរាបស្មើធេង។

Verse 107

لَّا تَرَىٰ فِيهَا عِوَجًا وَلَآ أَمْتًا

Transliteration lā tarā fīhā ʿiwajan walā amtan

Khmer ដោយអ្នកនឹងមើលមិនឃើញវៀច ហើយក៏មិនឃើញ កន្លែងដែលទាប ឬខ្ពស់នៅលើវាឡើយ។

Verse 108

يَوْمَئِذٍ يَتَّبِعُونَ ٱلدَّاعِىَ لَا عِوَجَ لَهُۥ ۖ وَخَشَعَتِ ٱلْأَصْوَاتُ لِلرَّحْمَـٰنِ فَلَا تَسْمَعُ إِلَّا هَمْسًا

Transliteration yawma-idhin yattabiʿūna l-dāʿiya lā ʿiwaja lahu wakhashaʿati l-aṣwātu lilrraḥmāni falā tasmaʿu illā hamsan

Khmer នៅថ្ងៃនោះពួកគេ(មនុស្សលោក)នឹងដើរតាម(សំឡេង) អ្នកដែលស្រែកហៅ ដោយពុំងាករេពីសំឡេងនោះឡើយ។ ហើយ សំឡេងទាំងឡាយបានឱនលំទោនទៅចំពោះម្ចាស់មហាសប្បុរស។ ហើយអ្នកនឹងមិនឮក្រៅពីសំឡេងតិចៗ(សំឡេងខ្សឹបគ្នា ឬស្នូរជើង) នោះឡើយ។

Verse 109

يَوْمَئِذٍ لَّا تَنفَعُ ٱلشَّفَـٰعَةُ إِلَّا مَنْ أَذِنَ لَهُ ٱلرَّحْمَـٰنُ وَرَضِىَ لَهُۥ قَوْلًا

Transliteration yawma-idhin lā tanfaʿu l-shafāʿatu illā man adhina lahu l-raḥmānu waraḍiya lahu qawlan

Khmer នៅថ្ងៃនោះដែរ ការជួយអន្ដរាគមន៍នឹងគ្មានផលប្រយោជន៍អ្វីឡើយ លើកលែងតែអ្នកណាដែលម្ចាស់មហាសប្បុរស បានអនុញ្ញាតឱ្យគេ និងទ្រង់បានយល់ព្រមឱ្យគេនូវការនិយាយស្ដី ប៉ុណ្ណោះ។

Verse 110

يَعْلَمُ مَا بَيْنَ أَيْدِيهِمْ وَمَا خَلْفَهُمْ وَلَا يُحِيطُونَ بِهِۦ عِلْمًا

Transliteration yaʿlamu mā bayna aydīhim wamā khalfahum walā yuḥīṭūna bihi ʿil'man

Khmer ទ្រង់ដឹងនូវអ្វីដែល(នឹងកើតឡើង)នៅខាងមុខពួកគេ (ថ្ងៃបរលោក) និងអ្វីដែលពួកគេបានប្រព្រឹត្ដកន្លងមក(ក្នុងលោកិយ) ហើយពួកគេមិនដឹងជ្រួតជ្រាបអំពីទ្រង់ឡើយ។

Verse 111

۞ وَعَنَتِ ٱلْوُجُوهُ لِلْحَىِّ ٱلْقَيُّومِ ۖ وَقَدْ خَابَ مَنْ حَمَلَ ظُلْمًا

Transliteration waʿanati l-wujūhu lil'ḥayyi l-qayūmi waqad khāba man ḥamala ẓul'man

Khmer ហើយមុខរបស់ពួកគេបានឱនឈ្ងោកទៅចំពោះម្ចាស់ ដែលរស់ជាអមតៈ ជាអ្នករៀបចំអ្វីៗទាំងអស់។ ហើយអ្នកដែល បាននាំមកជាមួយនូវប្រការស្ហ៊ីរិកពិតជាបានខាតបង់។

Verse 112

وَمَن يَعْمَلْ مِنَ ٱلصَّـٰلِحَـٰتِ وَهُوَ مُؤْمِنٌ فَلَا يَخَافُ ظُلْمًا وَلَا هَضْمًا

Transliteration waman yaʿmal mina l-ṣāliḥāti wahuwa mu'minun falā yakhāfu ẓul'man walā haḍman

Khmer ហើយអ្នកណាដែលសាងនូវអំពើល្អ ដោយគេជាអ្នក មានជំនឿ(លើអល់ឡោះ)នោះ គេមិនភ័យខ្លាចពីភាពអយុត្ដិធម៌ (បន្ថែមអំពើអាក្រក់) និងភាពខ្វះខាត(ពីអំពើល្អ)នោះឡើយ។

Verse 113

وَكَذَٰلِكَ أَنزَلْنَـٰهُ قُرْءَانًا عَرَبِيًّا وَصَرَّفْنَا فِيهِ مِنَ ٱلْوَعِيدِ لَعَلَّهُمْ يَتَّقُونَ أَوْ يُحْدِثُ لَهُمْ ذِكْرًا

Transliteration wakadhālika anzalnāhu qur'ānan ʿarabiyyan waṣarrafnā fīhi mina l-waʿīdi laʿallahum yattaqūna aw yuḥ'dithu lahum dhik'ran

Khmer ហើយដូច្នោះដែរ យើងបានបញ្ចុះគម្ពីរគួរអានជាភាសា អារ៉ាប់ ហើយយើងបានបកស្រាយបញ្ជាក់នៅក្នុងនោះយ៉ាងក្បោះ ក្បាយអំពីការព្រមាន(ទារុណកម្មគ្រប់ប្រភេទ) សង្ឃឹមថាពួកគេ នឹងកោតខ្លាចអល់ឡោះ ឬវា(គម្ពីរគួរអាននេះ)នាំឱ្យមានការរំលឹក ដល់ពួកគេ។

Verse 114

فَتَعَـٰلَى ٱللَّهُ ٱلْمَلِكُ ٱلْحَقُّ ۗ وَلَا تَعْجَلْ بِٱلْقُرْءَانِ مِن قَبْلِ أَن يُقْضَىٰٓ إِلَيْكَ وَحْيُهُۥ ۖ وَقُل رَّبِّ زِدْنِى عِلْمًا

Transliteration fataʿālā l-lahu l-maliku l-ḥaqu walā taʿjal bil-qur'āni min qabli an yuq'ḍā ilayka waḥyuhu waqul rabbi zid'nī ʿil'man

Khmer ហើយអល់ឡោះមហាខ្ពង់ខ្ពស់ ជាសេ្ដចដ៏ពិតប្រាកដ។ ហើយចូរអ្នក(មូហាំម៉ាត់)កុំអន្ទះសានឹង(ការសូត្រ)គមី្ពរគួរអាន មុននឹងគេផ្ដល់វ៉ាហ៊ីឱ្យអ្នកចប់សព្វគ្រប់។ ហើយចូរអ្នកពោលថាៈ ឱម្ចាស់របស់ខ្ញុំ. សូមទ្រង់មេត្ដាបន្ថែមចំណេះដឹងដល់ខ្ញុំផង។

Verse 115

وَلَقَدْ عَهِدْنَآ إِلَىٰٓ ءَادَمَ مِن قَبْلُ فَنَسِىَ وَلَمْ نَجِدْ لَهُۥ عَزْمًا

Transliteration walaqad ʿahid'nā ilā ādama min qablu fanasiya walam najid lahu ʿazman

Khmer ហើយជាការពិតណាស់ យើង(អល់ឡោះ)បានបញ្ជា ទៅចំពោះអាដាំកាលពីមុន(កុំឱ្យគេបរិភោគផ្លែឈើនេះ) តែគេ បែរជាបានភេ្លច(ល្មើស)ទៅវិញ ហើយយើងមិនបានឃើញគេ តាំងចិត្ដធ្វើអំពើនោះឡើយ។

Verse 116

وَإِذْ قُلْنَا لِلْمَلَـٰٓئِكَةِ ٱسْجُدُوا۟ لِـَٔادَمَ فَسَجَدُوٓا۟ إِلَّآ إِبْلِيسَ أَبَىٰ

Transliteration wa-idh qul'nā lil'malāikati us'judū liādama fasajadū illā ib'līsa abā

Khmer ហើយ(ចូរចងចាំ)នៅពេលដែលយើងបានមានបន្ទូល ទៅកាន់ពួកម៉ាឡាអ៊ីកាត់ថាៈ ចូរពួកអ្នកស៊ូជូតចំពោះអាដាំ។ ពេល នោះពួកគេបានស៊ូជូតទាំងអស់គ្នា លើកលែងតែអ៊ីព្លីសប៉ុណ្ណោះ ដែលបានប្រកែក។

Verse 117

فَقُلْنَا يَـٰٓـَٔادَمُ إِنَّ هَـٰذَا عَدُوٌّ لَّكَ وَلِزَوْجِكَ فَلَا يُخْرِجَنَّكُمَا مِنَ ٱلْجَنَّةِ فَتَشْقَىٰٓ

Transliteration faqul'nā yāādamu inna hādhā ʿaduwwun laka walizawjika falā yukh'rijannakumā mina l-janati fatashqā

Khmer ហើយយើងបានមានបន្ទូលថា ឱអាដាំ. ពិតប្រាកដ ណាស់ នេះ(អ៊ីព្លីស)ជាសត្រូវរបស់អ្នក និងភរិយារបស់អ្នក ដូចេ្នះ ចូរកុំបណ្ដោយឱ្យគេបណេ្ដញអ្នកទាំងពីរចេញពីឋានសួគ៌ជាហេតុ នាំឱ្យអ្នកមានការលំបាកឱ្យសោះ។

Verse 118

إِنَّ لَكَ أَلَّا تَجُوعَ فِيهَا وَلَا تَعْرَىٰ

Transliteration inna laka allā tajūʿa fīhā walā taʿrā

Khmer ពិតប្រាកដណាស់ សម្រាប់អ្នកនៅក្នុងនោះ(ឋានសួគ៌) គឺអ្នកមិនអត់ឃ្លាន ហើយក៏មិនអាក្រាតដែរ។

Verse 119

وَأَنَّكَ لَا تَظْمَؤُا۟ فِيهَا وَلَا تَضْحَىٰ

Transliteration wa-annaka lā taẓma-u fīhā walā taḍḥā

Khmer ហើយពិតប្រាកដណាស់ នៅក្នុងនោះអ្នកមិនសេ្រកទឹក ហើយក៏មិនត្រូវកំដៅព្រះអាទិត្យដែរ។

Verse 120

فَوَسْوَسَ إِلَيْهِ ٱلشَّيْطَـٰنُ قَالَ يَـٰٓـَٔادَمُ هَلْ أَدُلُّكَ عَلَىٰ شَجَرَةِ ٱلْخُلْدِ وَمُلْكٍ لَّا يَبْلَىٰ

Transliteration fawaswasa ilayhi l-shayṭānu qāla yāādamu hal adulluka ʿalā shajarati l-khul'di wamul'kin lā yablā

Khmer ក្រោយមកស្ហៃតនបានញុះញង់គាត់ថាៈ ឱអាដាំ. តើចង់ ឱ្យខ្ញុំបង្ហាញអ្នកពីដើមឈើអមតៈ និងភាពជាអ្នកគ្រប់គ្រងដែលគ្មាន ពេលអន្ដរាយដែរឬទេ?

Verse 121

فَأَكَلَا مِنْهَا فَبَدَتْ لَهُمَا سَوْءَٰتُهُمَا وَطَفِقَا يَخْصِفَانِ عَلَيْهِمَا مِن وَرَقِ ٱلْجَنَّةِ ۚ وَعَصَىٰٓ ءَادَمُ رَبَّهُۥ فَغَوَىٰ

Transliteration fa-akalā min'hā fabadat lahumā sawātuhumā waṭafiqā yakhṣifāni ʿalayhimā min waraqi l-janati waʿaṣā ādamu rabbahu faghawā

Khmer ហើយគេទាំងពីរនាក់បានទទួលទានផ្លែឈើនោះ ស្រាប់ តែភាពអាក្រាតរបស់គេទាំងពីរក៏បានលាតត្រដាងចំពោះគេទាំង ពីរ ហើយគេទាំងពីរបានបេះស្លឹកឈើឋានសួគ៌យកមកបិទបាំងលើ រាងកាយរបស់គេទាំងពីរ។ ហើយអាដាំបានធ្វើខុសនឹងបទបញ្ជានៃ ម្ចាស់របស់គេ និងបានវងេ្វង(ពីការពិត)។

Verse 122

ثُمَّ ٱجْتَبَـٰهُ رَبُّهُۥ فَتَابَ عَلَيْهِ وَهَدَىٰ

Transliteration thumma ij'tabāhu rabbuhu fatāba ʿalayhi wahadā

Khmer ក្រោយមក ម្ចាស់របស់គាត់បានជ្រើសរើសគាត់ ហើយ ទ្រង់បានអភ័យទោសឱ្យគាត់ និងបានចង្អុលបង្ហាញគាត់(ទៅរក មាគ៌ាដ៏ត្រឹមត្រូវ)វិញ។

Verse 123

قَالَ ٱهْبِطَا مِنْهَا جَمِيعًۢا ۖ بَعْضُكُمْ لِبَعْضٍ عَدُوٌّ ۖ فَإِمَّا يَأْتِيَنَّكُم مِّنِّى هُدًى فَمَنِ ٱتَّبَعَ هُدَاىَ فَلَا يَضِلُّ وَلَا يَشْقَىٰ

Transliteration qāla ih'biṭā min'hā jamīʿan baʿḍukum libaʿḍin ʿaduwwun fa-immā yatiyannakum minnī hudan famani ittabaʿa hudāya falā yaḍillu walā yashqā

Khmer ទ្រង់បានមានបន្ទូលថាៈ ចូរអ្នកទាំងពីរ(អាដាំ និងហាវ៉ា) ចុះចេញពីឋានសួគ៌ទាំងអស់គ្នាចុះ។ ពួកអ្នកមួយចំនួនគឺជាសត្រូវនឹង គ្នា។ ហើយប្រសិនបើការចង្អុលបង្ហាញរបស់យើងមកដល់ពួកអ្នក អ្នកណាហើយដែលបានដើរតាមការចង្អុលបង្ហាញរបស់យើងនោះ គឺគេមិនវងេ្វង(នៅក្នុងលោកិយ)និងមិនលំបាកឡើយ(នៅថ្ងៃ បរលោក)។

Verse 124

وَمَنْ أَعْرَضَ عَن ذِكْرِى فَإِنَّ لَهُۥ مَعِيشَةً ضَنكًا وَنَحْشُرُهُۥ يَوْمَ ٱلْقِيَـٰمَةِ أَعْمَىٰ

Transliteration waman aʿraḍa ʿan dhik'rī fa-inna lahu maʿīshatan ḍankan wanaḥshuruhu yawma l-qiyāmati aʿmā

Khmer តែបើអ្នកណាហើយបានងាកចេញពីការដាស់តឿន(គម្ពីរ គួរអាន)របស់យើង ពិតប្រាកដណាស់សម្រាប់គេគឺការរស់នៅយ៉ាង លំបាកវេទនា(ទោះបីជារូបភាពខាងក្រៅរបស់គេជាអ្នកមាន ឬមាន ឋានៈខ្ពង់ខ្ពស់ក៏ដោយ) ហើយយើងនឹងប្រមូលផ្ដុំគេនៅថ្ងៃបរលោក ដោយភ្នែកខ្វាក់។

Verse 125

قَالَ رَبِّ لِمَ حَشَرْتَنِىٓ أَعْمَىٰ وَقَدْ كُنتُ بَصِيرًا

Transliteration qāla rabbi lima ḥashartanī aʿmā waqad kuntu baṣīran

Khmer គេបាននិយាយថាៈ ឱម្ចាស់របស់ខ្ញុំ. ហេតុអ្វីបានជាទ្រង់ ប្រមូលផ្ដុំខ្ញុំមកវិញដោយពិការភ្នែក ហើយជាការពិតណាស់ ខ្ញុំធ្លាប់ ជាអ្នកភ្នែកភ្លឺទេតើ?

Verse 126

قَالَ كَذَٰلِكَ أَتَتْكَ ءَايَـٰتُنَا فَنَسِيتَهَا ۖ وَكَذَٰلِكَ ٱلْيَوْمَ تُنسَىٰ

Transliteration qāla kadhālika atatka āyātunā fanasītahā wakadhālika l-yawma tunsā

Khmer ទ្រង់បានមានបន្ទូលថាៈ ដូច្នោះហើយ អាយ៉ាត់ៗរបស់ យើងបានមកដល់អ្នក តែអ្នកបានភេ្លចវា(ដោយបោះបង់មិនព្រម ជឿ)។ ដូចេ្នះថ្ងៃនេះអ្នកក៏ត្រូវគេភេ្លចវិញដែរ។

Verse 127

وَكَذَٰلِكَ نَجْزِى مَنْ أَسْرَفَ وَلَمْ يُؤْمِنۢ بِـَٔايَـٰتِ رَبِّهِۦ ۚ وَلَعَذَابُ ٱلْـَٔاخِرَةِ أَشَدُّ وَأَبْقَىٰٓ

Transliteration wakadhālika najzī man asrafa walam yu'min biāyāti rabbihi walaʿadhābu l-ākhirati ashaddu wa-abqā

Khmer យើងក៏តបស្នងដូច្នោះដែរចំពោះអ្នកដែលបានល្មើស (នឹងបទបញ្ជា) និងមិនព្រមជឿនឹងអាយ៉ាត់ៗនៃម្ចាស់របស់គេ។ ហើយទារុណកម្មនៅថ្ងៃបរលោកគឺខ្លាំងក្លាបំផុត និងជាអមតៈ។

Verse 128

أَفَلَمْ يَهْدِ لَهُمْ كَمْ أَهْلَكْنَا قَبْلَهُم مِّنَ ٱلْقُرُونِ يَمْشُونَ فِى مَسَـٰكِنِهِمْ ۗ إِنَّ فِى ذَٰلِكَ لَـَٔايَـٰتٍ لِّأُو۟لِى ٱلنُّهَىٰ

Transliteration afalam yahdi lahum kam ahlaknā qablahum mina l-qurūni yamshūna fī masākinihim inna fī dhālika laāyātin li-ulī l-nuhā

Khmer តើវា(គម្ពីរគួរអាន)មិនបានបង្ហាញដល់ពួកគេ(ពួក មូស្ហរីគីន)ទេឬថា យើងបានបំផ្លាញមុនពួកគេជាច្រើនជំនាន់មក ហើយ ដោយសារតែពួកគេ(ពួកជំនាន់មុន)ធ្វើដំណើរឆ្លងកាត់ លំនៅដ្ឋាន(បែកបាក់)របស់ពួកគេនោះ? ពិតប្រាកដណាស់ ក្នុង រឿងនោះគឺជាភស្ដុតាងៗសម្រាប់អ្នកដែលមានប្រាជ្ញាឈេ្វងយល់។

Verse 129

وَلَوْلَا كَلِمَةٌ سَبَقَتْ مِن رَّبِّكَ لَكَانَ لِزَامًا وَأَجَلٌ مُّسَمًّى

Transliteration walawlā kalimatun sabaqat min rabbika lakāna lizāman wa-ajalun musamman

Khmer ហើយប្រសិនបើគ្មានការកំណត់(ទារុណកម្ម)ជាមុនពី ម្ចាស់របស់ពួកអ្នក និងគ្មានការកំណត់ពេលវេលាច្បាស់លាស់ទេនោះ គេពិតជានឹងទទួលរង(ទារុណកម្មនៅក្នុងលោកិយនេះ)ជាមិនខាន។

Verse 130

فَٱصْبِرْ عَلَىٰ مَا يَقُولُونَ وَسَبِّحْ بِحَمْدِ رَبِّكَ قَبْلَ طُلُوعِ ٱلشَّمْسِ وَقَبْلَ غُرُوبِهَا ۖ وَمِنْ ءَانَآئِ ٱلَّيْلِ فَسَبِّحْ وَأَطْرَافَ ٱلنَّهَارِ لَعَلَّكَ تَرْضَىٰ

Transliteration fa-iṣ'bir ʿalā mā yaqūlūna wasabbiḥ biḥamdi rabbika qabla ṭulūʿi l-shamsi waqabla ghurūbihā wamin ānāi al-layli fasabbiḥ wa-aṭrāfa l-nahāri laʿallaka tarḍā

Khmer ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)អត់ធ្មត់ចំពោះអ្វីដែលពួកគេ និយាយ និងត្រូវលើកតម្កើងដោយការសរសើរចំពោះម្ចាស់របស់ អ្នកមុនពេលថ្ងៃរះ(សឡាតស៊ូពូហ)និងមុនពេលថ្ងៃលិច(សឡាត អាសើរ)។ ហើយពេលខ្លះនៃរាត្រី(សឡាតម៉ាហ្គរិប និងអ៊ីស្ហាក) និងចុងនៃពេលថ្ងៃ(សឡាតស៊ូហូរ) ចូរអ្នកលើកតម្កើងចុះ សង្ឃឹម ថាអ្នកនឹងពេញចិត្ដ។

Verse 131

وَلَا تَمُدَّنَّ عَيْنَيْكَ إِلَىٰ مَا مَتَّعْنَا بِهِۦٓ أَزْوَٰجًا مِّنْهُمْ زَهْرَةَ ٱلْحَيَوٰةِ ٱلدُّنْيَا لِنَفْتِنَهُمْ فِيهِ ۚ وَرِزْقُ رَبِّكَ خَيْرٌ وَأَبْقَىٰ

Transliteration walā tamuddanna ʿaynayka ilā mā mattaʿnā bihi azwājan min'hum zahrata l-ḥayati l-dun'yā linaftinahum fīhi wariz'qu rabbika khayrun wa-abqā

Khmer ហើយចូរអ្នកកុំសម្លឹងមើលដោយភ្នែកទាំងពីររបស់ អ្នកទៅចំពោះអ្វីដែលយើងបានប្រទានភាពរីករាយឱ្យពួកគេគ្រប់ ប្រភេទ ដែលជាការលំអនឹងវានៃជីវិតរស់នៅក្នុងលោកិយនេះដើម្បី យើងនឹងសាកល្បងពួកគេចំពោះវាឱ្យសោះ។ ហើយលាភសក្ការៈនៃ ម្ចាស់របស់អ្នកគឺល្អប្រសើរ និងស្ថិតសេ្ថរជាអមតៈ។

Verse 132

وَأْمُرْ أَهْلَكَ بِٱلصَّلَوٰةِ وَٱصْطَبِرْ عَلَيْهَا ۖ لَا نَسْـَٔلُكَ رِزْقًا ۖ نَّحْنُ نَرْزُقُكَ ۗ وَٱلْعَـٰقِبَةُ لِلتَّقْوَىٰ

Transliteration wamur ahlaka bil-ṣalati wa-iṣ'ṭabir ʿalayhā lā nasaluka riz'qan naḥnu narzuquka wal-ʿāqibatu lilttaqwā

Khmer ហើយចូរអ្នក(មូហាំម៉ាត់)បង្គាប់ឱ្យក្រុមគ្រួសាររបស់ អ្នកប្រតិបត្ដិសឡាត និងអត់ធ្មត់ចំពោះវា។ យើងមិនសុំលាភសក្ការៈ ពីអ្នកឡើយ។ យើងទេដែលជាអ្នកប្រទានលាភសក្ការៈឱ្យអ្នក នោះ។ ហើយលទ្ធផលចុងក្រោយ(ឋានសួគ៌)គឺសម្រាប់អ្នកដែល កោតខ្លាចអល់ឡោះ។

Verse 133

وَقَالُوا۟ لَوْلَا يَأْتِينَا بِـَٔايَةٍ مِّن رَّبِّهِۦٓ ۚ أَوَلَمْ تَأْتِهِم بَيِّنَةُ مَا فِى ٱلصُّحُفِ ٱلْأُولَىٰ

Transliteration waqālū lawlā yatīnā biāyatin min rabbihi awalam tatihim bayyinatu mā fī l-ṣuḥufi l-ūlā

Khmer ពួកគេ(ពួកពុតត្បុត)បាននិយាយថាៈ ហេតុអ្វីបានជា គេ(មូហាំម៉ាត់)មិននាំភស្ដុតាងណាមួយពីម្ចាស់របស់គេមកឱ្យពួក យើង(បញ្ជាក់ថាគេជាព្យាការីពិតប្រាកដ)។ តើភស្ដុតាងច្បាស់ លាស់ដែលមាននៅក្នុងគម្ពីរមុនៗ(គម្ពីរតាវរ៉តនិងគម្ពីរអ៊ីញជីល)មិនបានមកដល់ពួកគេទេឬ?

Verse 134

وَلَوْ أَنَّآ أَهْلَكْنَـٰهُم بِعَذَابٍ مِّن قَبْلِهِۦ لَقَالُوا۟ رَبَّنَا لَوْلَآ أَرْسَلْتَ إِلَيْنَا رَسُولًا فَنَتَّبِعَ ءَايَـٰتِكَ مِن قَبْلِ أَن نَّذِلَّ وَنَخْزَىٰ

Transliteration walaw annā ahlaknāhum biʿadhābin min qablihi laqālū rabbanā lawlā arsalta ilaynā rasūlan fanattabiʿa āyātika min qabli an nadhilla wanakhzā

Khmer ហើយពិតប្រាកដណាស់ ប្រសិនបើយើងបានបំផ្លាញពួក គេដោយទារុណកម្មណាមួយមុននឹងវា(បញ្ជូនមូហាំម៉ាត់មក)ពួកគេ ពិតជានិយាយថាៈ ឱម្ចាស់របស់ពួកយើង. ហេតុអ្វីបានជាទ្រង់មិន បញ្ជូនអ្នកនាំសារម្នាក់មកឱ្យពួកយើង ដើម្បីយើងនឹងធ្វើតាម អាយ៉ាត់ៗរបស់ទ្រង់មុននឹងពួកយើងត្រូវអាប់ឱននិងអាម៉ាស់មុខ?

Verse 135

قُلْ كُلٌّ مُّتَرَبِّصٌ فَتَرَبَّصُوا۟ ۖ فَسَتَعْلَمُونَ مَنْ أَصْحَـٰبُ ٱلصِّرَٰطِ ٱلسَّوِىِّ وَمَنِ ٱهْتَدَىٰ

Transliteration qul kullun mutarabbiṣun fatarabbaṣū fasataʿlamūna man aṣḥābu l-ṣirāṭi l-sawiyi wamani ih'tadā

Khmer ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ គ្រប់ៗគ្នា(អ្នកមានជំនឿ និងគ្មានជំនឿ)គឺសុទ្ធតែរង់ចាំមើល(ការសន្យារបស់ទ្រង់) ដូចេ្នះ ចូរអ្នកទាំងអស់គ្នារង់ចាំមើលចុះ. ពួកអ្នកនឹងដឹងថាៈ អ្នកណាដើរ តាមមាគ៌ាដ៏ត្រឹមត្រូវ និងអ្នកណាដែលបានទទួលការចង្អុលបង្ហាញ (ពីអល់ឡោះ)។

Read Surah Taha in another language

All languages

All 114 surahs in Khmer: the Qur’an in Khmer.

Learn it in MyDugsi

Khmer translation: Cambodian Muslim Community Development, from Quran.com. Transliteration: Quran.com. Recitation: Mishary Alafasy, from EveryAyah.com. MyDugsi is a learning aid, not a replacement for a qualified teacher.