MyDugsiStart learning

Surah Hud in Khmer: translation and audio

Surah 11 · هود · Hud · 123 verses

Surah Hud verse by verse: the Arabic with a recitation you can repeat, the transliteration, and the Khmer translation by Cambodian Muslim Community Development. For the meaning of every word, see Surah Hud word by word in English.

Verse 1

الٓر ۚ كِتَـٰبٌ أُحْكِمَتْ ءَايَـٰتُهُۥ ثُمَّ فُصِّلَتْ مِن لَّدُنْ حَكِيمٍ خَبِيرٍ

Transliteration alif-lam-ra kitābun uḥ'kimat āyātuhu thumma fuṣṣilat min ladun ḥakīmin khabīrin

Khmer អាលីហ្វ ឡាម រ៉។ (នេះជា)គម្ពីរមួយដែលអាយ៉ាត់ៗរបស់ វាមានភាពសុក្រិតដ៏ល្អឥតខ្ចោះ ហើយបន្ទាប់មកត្រូវបានគេបញ្ជាក់ (អំពីប្រការដែលបង្គាប់ប្រើឬហាមឃាត់)យ៉ាងជាក់ច្បាស់មកពី ទ្រង់តែមួយគត់ដែលមហាគតិបណ្ឌិត មហាដឹង។

Verse 2

أَلَّا تَعْبُدُوٓا۟ إِلَّا ٱللَّهَ ۚ إِنَّنِى لَكُم مِّنْهُ نَذِيرٌ وَبَشِيرٌ

Transliteration allā taʿbudū illā l-laha innanī lakum min'hu nadhīrun wabashīrun

Khmer ដើម្បីកុំឱ្យពួកអ្នកគោរពសក្ការៈក្រៅពីអល់ឡោះ។ ពិត ប្រាកដណាស់ ខ្ញុំគឺជាអ្នកដាស់តឿនព្រមាន និងផ្ដល់ដំណឹងរីករាយ មកពីទ្រង់ដល់ពួកអ្នកទាំងអស់គ្នា។

Verse 3

وَأَنِ ٱسْتَغْفِرُوا۟ رَبَّكُمْ ثُمَّ تُوبُوٓا۟ إِلَيْهِ يُمَتِّعْكُم مَّتَـٰعًا حَسَنًا إِلَىٰٓ أَجَلٍ مُّسَمًّى وَيُؤْتِ كُلَّ ذِى فَضْلٍ فَضْلَهُۥ ۖ وَإِن تَوَلَّوْا۟ فَإِنِّىٓ أَخَافُ عَلَيْكُمْ عَذَابَ يَوْمٍ كَبِيرٍ

Transliteration wa-ani is'taghfirū rabbakum thumma tūbū ilayhi yumattiʿ'kum matāʿan ḥasanan ilā ajalin musamman wayu'ti kulla dhī faḍlin faḍlahu wa-in tawallaw fa-innī akhāfu ʿalaykum ʿadhāba yawmin kabīrin

Khmer ហើយចូរពួកអ្នកសុំអភ័យទោសពីម្ចាស់របស់ពួកអ្នក បន្ទាប់ មកចូរពួកអ្នកសារភាពកំហុសចំពោះទ្រង់ ដែលទ្រង់នឹងផ្ដល់ឱ្យពួក អ្នកនូវភាពរីករាយដ៏ប្រពៃរហូតដល់ពេលវេលាមួយដែលគេបាន កំណត់។ ហើយទ្រង់នឹងផ្ដល់ឱ្យរាល់អ្នកដែលមាន ភាពខ្ពង់ខ្ពស់់នូវ ឧត្ដមភាពរបស់គេ។ ប៉ុន្ដែប្រសិនបើពួកអ្នកបែរចេញវិញ ពិតប្រាកដ ណាស់ ខ្ញុំបារម្ភចំពោះពួកអ្នកនូវទារុណកម្មនាថ្ងៃដ៏មហិមា(ថ្ងៃបរ-លោក)។

Verse 4

إِلَى ٱللَّهِ مَرْجِعُكُمْ ۖ وَهُوَ عَلَىٰ كُلِّ شَىْءٍ قَدِيرٌ

Transliteration ilā l-lahi marjiʿukum wahuwa ʿalā kulli shayin qadīrun

Khmer កន្លែងវិលត្រឡប់របស់ពួកអ្នកគឺទៅកាន់អល់ឡោះតែមួយ គត់។ ហើយទ្រង់មានអានុភាពលើអ្វីៗទាំងអស់។

Verse 5

أَلَآ إِنَّهُمْ يَثْنُونَ صُدُورَهُمْ لِيَسْتَخْفُوا۟ مِنْهُ ۚ أَلَا حِينَ يَسْتَغْشُونَ ثِيَابَهُمْ يَعْلَمُ مَا يُسِرُّونَ وَمَا يُعْلِنُونَ ۚ إِنَّهُۥ عَلِيمٌۢ بِذَاتِ ٱلصُّدُورِ

Transliteration alā innahum yathnūna ṣudūrahum liyastakhfū min'hu alā ḥīna yastaghshūna thiyābahum yaʿlamu mā yusirrūna wamā yuʿ'linūna innahu ʿalīmun bidhāti l-ṣudūri

Khmer ចូរដឹងថា. ពិតប្រាកដណាស់ ពួកគេ(ពួកមូស្ហរីគីន)បង្វែរចិត្ដ របស់ពួកគេដើម្បីលាក់បាំងពីទ្រង់(នូវភាពពុតត្បុត)។ តើពួកគេមិន ដឹងទេឬ ខណៈដែលពួកគេកំពុងគ្របដណ្ដប់ (ខ្លួនប្រាណរបស់ពួក គេ)ដោយសំលៀកបំពាក់របស់ពួកគេ ទ្រង់ជាអ្នកដឹងអំពីអ្វីដែល ពួកគេកំពុងលាក់បាំង និងអ្វីដែលពួកគេកំពុងលាតត្រដាង។ ពិត ប្រាកដណាស់ ទ្រង់ជាអ្នកដឹងនូវអ្វីដែលមាននៅក្នុងចិត្ដទាំងអស់។

Verse 6

۞ وَمَا مِن دَآبَّةٍ فِى ٱلْأَرْضِ إِلَّا عَلَى ٱللَّهِ رِزْقُهَا وَيَعْلَمُ مُسْتَقَرَّهَا وَمُسْتَوْدَعَهَا ۚ كُلٌّ فِى كِتَـٰبٍ مُّبِينٍ

Transliteration wamā min dābbatin fī l-arḍi illā ʿalā l-lahi riz'quhā wayaʿlamu mus'taqarrahā wamus'tawdaʿahā kullun fī kitābin mubīnin

Khmer គ្មានសត្វលោកណាមួយដែលរស់នៅលើផែនដីក្រៅពី អល់ឡោះផ្ដល់លាភសក្ការៈដល់ពួកគេឡើយ ហើយទ្រង់ដឹងពី កន្លែងស្នាក់នៅរបស់វា(ក្នុងលោកិយ និងថ្ងៃបរលោក) ហើយ ទ្រង់ដឹងទៀតពីកន្លែងដែលវាស្លាប់។ ទាំងអស់នោះមាននៅក្នុង គម្ពីរ(ឡាវហុលម៉ាសហ្វ៊ូស)យ៉ាងជាក់ច្បាស់។

Verse 7

وَهُوَ ٱلَّذِى خَلَقَ ٱلسَّمَـٰوَٰتِ وَٱلْأَرْضَ فِى سِتَّةِ أَيَّامٍ وَكَانَ عَرْشُهُۥ عَلَى ٱلْمَآءِ لِيَبْلُوَكُمْ أَيُّكُمْ أَحْسَنُ عَمَلًا ۗ وَلَئِن قُلْتَ إِنَّكُم مَّبْعُوثُونَ مِنۢ بَعْدِ ٱلْمَوْتِ لَيَقُولَنَّ ٱلَّذِينَ كَفَرُوٓا۟ إِنْ هَـٰذَآ إِلَّا سِحْرٌ مُّبِينٌ

Transliteration wahuwa alladhī khalaqa l-samāwāti wal-arḍa fī sittati ayyāmin wakāna ʿarshuhu ʿalā l-māi liyabluwakum ayyukum aḥsanu ʿamalan wala-in qul'ta innakum mabʿūthūna min baʿdi l-mawti layaqūlanna alladhīna kafarū in hādhā illā siḥ'run mubīnun

Khmer ហើយទ្រង់ជាអ្នកដែលបានបង្កើតមេឃជាច្រើនជាន់ និង ផែនដីក្នុងរយៈពេលប្រាំមួយថ្ងៃ ហើយអារ៉ស្ហរបស់ទ្រង់ស្ថិតនៅលើ ទឹក ដើម្បីទ្រង់នឹងសាកល្បងពួកអ្នក ថាតើអ្នកណាម្នាក់ក្នុងចំណោម ពួកអ្នកដែលមានអំពើល្អប្រសើរជាងគេ។ តែប្រសិនបើអ្នក(មូហាំ-ម៉ាត់)បានពោលថាៈ ពិតប្រាកដណាស់ ពួកអ្នកនឹងត្រូវគេធ្វើឱ្យរស់ ឡើងវិញក្រោយពីស្លាប់នោះ ប្រាកដជាពួកដែលប្រឆាំងនឹងនិយាយ ថាៈ ទាំងនេះគ្មានអ្វីក្រៅពីមន្ដអាគមដ៏ច្បាស់លាស់ឡើយ។

Verse 8

وَلَئِنْ أَخَّرْنَا عَنْهُمُ ٱلْعَذَابَ إِلَىٰٓ أُمَّةٍ مَّعْدُودَةٍ لَّيَقُولُنَّ مَا يَحْبِسُهُۥٓ ۗ أَلَا يَوْمَ يَأْتِيهِمْ لَيْسَ مَصْرُوفًا عَنْهُمْ وَحَاقَ بِهِم مَّا كَانُوا۟ بِهِۦ يَسْتَهْزِءُونَ

Transliteration wala-in akharnā ʿanhumu l-ʿadhāba ilā ummatin maʿdūdatin layaqūlunna mā yaḥbisuhu alā yawma yatīhim laysa maṣrūfan ʿanhum waḥāqa bihim mā kānū bihi yastahziūna

Khmer ប្រសិនបើយើងពន្យារពេលដាក់ទណ្ឌកម្មចំពោះពួកគេ រហូត ដល់ពេលកំណត់នោះ ប្រាកដជាពួកគេនឹងនិយាយថាៈ តើអ្វីទៅដែល រារាំងវា(ទារុណកម្ម)នោះ? ចូរដឹងថា. នៅថ្ងៃដែលវាមកដល់ពួក គេ គ្មានអ្នកណាម្នាក់អាចយកវាចេញពីពួកគេបានឡើយ។ ហើយអ្វី (ទារុណកម្ម)ដែលពួកគេធ្លាប់បានសើចចំអកចំពោះវាបានហ៊ុមព័ទ្ធ ពួកគេ។

Verse 9

وَلَئِنْ أَذَقْنَا ٱلْإِنسَـٰنَ مِنَّا رَحْمَةً ثُمَّ نَزَعْنَـٰهَا مِنْهُ إِنَّهُۥ لَيَـُٔوسٌ كَفُورٌ

Transliteration wala-in adhaqnā l-insāna minnā raḥmatan thumma nazaʿnāhā min'hu innahu layaūsun kafūrun

Khmer តែប្រសិនបើយើងបានឱ្យមនុស្សលោកស្គាល់រសជាតិនៃក្ដី មេត្ដាករុណាពីយើង បន្ទាប់មកយើងបានដកយកវាពីគេវិញ គេពិត ជាអស់សង្ឃឹមនិងប្រឆាំងថែមទៀតជាមិនខាន។

Verse 10

وَلَئِنْ أَذَقْنَـٰهُ نَعْمَآءَ بَعْدَ ضَرَّآءَ مَسَّتْهُ لَيَقُولَنَّ ذَهَبَ ٱلسَّيِّـَٔاتُ عَنِّىٓ ۚ إِنَّهُۥ لَفَرِحٌ فَخُورٌ

Transliteration wala-in adhaqnāhu naʿmāa baʿda ḍarrāa massathu layaqūlanna dhahaba l-sayiātu ʿannī innahu lafariḥun fakhūrun

Khmer ហើយប្រសិនបើយើងបានឱ្យគេស្គាល់រសជាតិនៃសេចក្ដី សុខក្រោយពីភាពលំបាកបានកើតមានចំពោះគេនោះ គេពិតជា និយាយថាៈ ទុក្ខលំបាកទាំងឡាយបានចាកឆ្ងាយពីខ្ញុំហើយ។ គេ ប្រាកដជារីករាយនិងមោទនភាពបំផុត។

Verse 11

إِلَّا ٱلَّذِينَ صَبَرُوا۟ وَعَمِلُوا۟ ٱلصَّـٰلِحَـٰتِ أُو۟لَـٰٓئِكَ لَهُم مَّغْفِرَةٌ وَأَجْرٌ كَبِيرٌ

Transliteration illā alladhīna ṣabarū waʿamilū l-ṣāliḥāti ulāika lahum maghfiratun wa-ajrun kabīrun

Khmer លើកលែងតែបណ្ដាអ្នកដែលបានអត់ធ្មត់ និងបានធ្វើអំពើ ល្អប៉ុណ្ណោះ។ អ្នកទាំងនោះនឹងទទួលបានការអភ័យទោស និងផល បុណ្យដ៏មហិមា(ឋានសួគ៌)។

Verse 12

فَلَعَلَّكَ تَارِكٌۢ بَعْضَ مَا يُوحَىٰٓ إِلَيْكَ وَضَآئِقٌۢ بِهِۦ صَدْرُكَ أَن يَقُولُوا۟ لَوْلَآ أُنزِلَ عَلَيْهِ كَنزٌ أَوْ جَآءَ مَعَهُۥ مَلَكٌ ۚ إِنَّمَآ أَنتَ نَذِيرٌ ۚ وَٱللَّهُ عَلَىٰ كُلِّ شَىْءٍ وَكِيلٌ

Transliteration falaʿallaka tārikun baʿḍa mā yūḥā ilayka waḍāiqun bihi ṣadruka an yaqūlū lawlā unzila ʿalayhi kanzun aw jāa maʿahu malakun innamā anta nadhīrun wal-lahu ʿalā kulli shayin wakīlun

Khmer ដូចេ្នះប្រហែលជាអ្នក(មូហាំម៉ាត់)នឹងបោះបង់ចោល មួយចំនួននូវអ្វីដែលគេផ្ដល់វ៉ាហ៊ីមកឱ្យអ្នក ហើយធ្វើឱ្យទ្រូងរបស់ អ្នកមានភាពចង្អៀតដោយសារវា ដោយខ្លាចក្រែងពួកគេនឹង និយាយថាៈ ហេតុអ្វីបានជាគេមិនបញ្ចុះកំណប់ទ្រព្យមកឱ្យគាត់ ឬ បញ្ជូនម៉ាឡាអ៊ីកាត់ម្នាក់មកជាមួយគាត់? តាមពិតអ្នកគ្រាន់តែជា អ្នកដាស់តឿនព្រមានប៉ុណ្ណោះ។ ហើយអល់ឡោះជាអ្នកថែរក្សា ការពារលើអ្វីៗទាំងអស់។

Verse 13

أَمْ يَقُولُونَ ٱفْتَرَىٰهُ ۖ قُلْ فَأْتُوا۟ بِعَشْرِ سُوَرٍ مِّثْلِهِۦ مُفْتَرَيَـٰتٍ وَٱدْعُوا۟ مَنِ ٱسْتَطَعْتُم مِّن دُونِ ٱللَّهِ إِن كُنتُمْ صَـٰدِقِينَ

Transliteration am yaqūlūna if'tarāhu qul fatū biʿashri suwarin mith'lihi muf'tarayātin wa-id'ʿū mani is'taṭaʿtum min dūni l-lahi in kuntum ṣādiqīna

Khmer ឬពួកគេនឹងនិយាយថាៈ គាត់(មូហាំម៉ាត់)បានប្រឌិតវា (គម្ពីរគួរអាន)។ ចូរអ្នកពោលថាៈ ចូរពួកអ្នកយកដប់ជំពូកដូច ការប្រឌិតទាំងនេះមក ហើយចូរពួកអ្នកកោះហៅអ្នកណាក៏ដោយ ដែលពួកអ្នកអាចហៅបានក្រៅពីអល់ឡោះ(ឱ្យជួយ) ប្រសិនបើ ពួកអ្នកជាពួកដែលស្មោះត្រង់ពិតមែននោះ។

Verse 14

فَإِلَّمْ يَسْتَجِيبُوا۟ لَكُمْ فَٱعْلَمُوٓا۟ أَنَّمَآ أُنزِلَ بِعِلْمِ ٱللَّهِ وَأَن لَّآ إِلَـٰهَ إِلَّا هُوَ ۖ فَهَلْ أَنتُم مُّسْلِمُونَ

Transliteration fa-illam yastajībū lakum fa-iʿ'lamū annamā unzila biʿil'mi l-lahi wa-an lā ilāha illā huwa fahal antum mus'limūna

Khmer តែប្រសិនបើពួកគេមិនបានឆ្លើយតបចំពោះពួកអ្នកទេនោះ ចូរពួកអ្នកដឹងថា ពិតប្រាកដណាស់អ្វីដែលគេបានបញ្ចុះ(គម្ពីរគួរ-អាន) គឺដោយចំណេះដឹងរបស់អល់ឡោះ។ ហើយគ្មានម្ចាស់ណា ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ តើពួក អ្នកនឹងក្លាយទៅជាមូស្លីមឬទេ?

Verse 15

مَن كَانَ يُرِيدُ ٱلْحَيَوٰةَ ٱلدُّنْيَا وَزِينَتَهَا نُوَفِّ إِلَيْهِمْ أَعْمَـٰلَهُمْ فِيهَا وَهُمْ فِيهَا لَا يُبْخَسُونَ

Transliteration man kāna yurīdu l-ḥayata l-dun'yā wazīnatahā nuwaffi ilayhim aʿmālahum fīhā wahum fīhā lā yub'khasūna

Khmer អ្នកណាដែលប្រាថ្នាចង់បានការរស់នៅក្នុងលោកិយ និង ភាពត្រចះត្រចង់របស់វា យើងនឹងប្រទានឱ្យពួកគេយ៉ាងពេញលេញ ទៅតាមទង្វើរបស់ពួកគេនៅក្នុងលោកិយនេះ។ ហើយពួកគេនៅ ក្នុងលោកិយនេះនឹងមិនត្រូវគេកាត់បន្ថយ(ផល)ឡើយ។

Verse 16

أُو۟لَـٰٓئِكَ ٱلَّذِينَ لَيْسَ لَهُمْ فِى ٱلْـَٔاخِرَةِ إِلَّا ٱلنَّارُ ۖ وَحَبِطَ مَا صَنَعُوا۟ فِيهَا وَبَـٰطِلٌ مَّا كَانُوا۟ يَعْمَلُونَ

Transliteration ulāika alladhīna laysa lahum fī l-ākhirati illā l-nāru waḥabiṭa mā ṣanaʿū fīhā wabāṭilun mā kānū yaʿmalūna

Khmer ពួកទាំងនោះហើយគឺជាពួកដែលនៅថ្ងៃបរលោកគ្មានអ្វី សម្រាប់ពួកគេក្រៅពីភ្លើងនរកនោះ។ ហើយអ្វីដែលពួកគេបានសាង នៅក្នុងលោកិយនេះបានរលាយសាបសូន្យអស់។ ហើយអ្វីដែលពួក គេធ្លាប់បានប្រព្រឹត្ដកន្លងមកទុកជាមោឃៈ។

Verse 17

أَفَمَن كَانَ عَلَىٰ بَيِّنَةٍ مِّن رَّبِّهِۦ وَيَتْلُوهُ شَاهِدٌ مِّنْهُ وَمِن قَبْلِهِۦ كِتَـٰبُ مُوسَىٰٓ إِمَامًا وَرَحْمَةً ۚ أُو۟لَـٰٓئِكَ يُؤْمِنُونَ بِهِۦ ۚ وَمَن يَكْفُرْ بِهِۦ مِنَ ٱلْأَحْزَابِ فَٱلنَّارُ مَوْعِدُهُۥ ۚ فَلَا تَكُ فِى مِرْيَةٍ مِّنْهُ ۚ إِنَّهُ ٱلْحَقُّ مِن رَّبِّكَ وَلَـٰكِنَّ أَكْثَرَ ٱلنَّاسِ لَا يُؤْمِنُونَ

Transliteration afaman kāna ʿalā bayyinatin min rabbihi wayatlūhu shāhidun min'hu wamin qablihi kitābu mūsā imāman waraḥmatan ulāika yu'minūna bihi waman yakfur bihi mina l-aḥzābi fal-nāru mawʿiduhu falā taku fī mir'yatin min'hu innahu l-ḥaqu min rabbika walākinna akthara l-nāsi lā yu'minūna

Khmer តើមានអ្នកណាដូចអ្នកដែលស្ថិតលើភស្ដុតាងយ៉ាងច្បាស់ លាស់(គម្ពីរគួរអាន)ពីម្ចាស់របស់គេ ហើយមានសាក្សី(ជីព្រីល) មកពីទ្រង់សូត្រវា និងមានគម្ពីររបស់មូសាពីមុនវាដែលជាការ ចង្អុលបង្ហាញ និងការអាណិតស្រឡាញ់នោះ? អ្នកទាំងនោះមាន ជំនឿលើវា(គម្ពីរគួរអាន)។ ប៉ុន្ដែអ្នកដែលបដិសេធនឹងវាក្នុង ចំណោមក្រុមទាំងនោះ(យ៉ាហ៊ូទី ណាសរ៉នី និងពួកគ្មានជំនឿ) គឺ ភ្លើងនរកជាកន្លែងសន្យារបស់គេ។ ដូចេ្នះចូរអ្នកកុំមានការសង្ស័យ អំពីវាឱ្យសោះ។ ពិតប្រាកដណាស់ វាជាការពិតមកពីម្ចាស់របស់ អ្នក ប៉ុន្ដែមនុស្សលោកភាគច្រើនគ្មានជំនឿឡើយ។

Verse 18

وَمَنْ أَظْلَمُ مِمَّنِ ٱفْتَرَىٰ عَلَى ٱللَّهِ كَذِبًا ۚ أُو۟لَـٰٓئِكَ يُعْرَضُونَ عَلَىٰ رَبِّهِمْ وَيَقُولُ ٱلْأَشْهَـٰدُ هَـٰٓؤُلَآءِ ٱلَّذِينَ كَذَبُوا۟ عَلَىٰ رَبِّهِمْ ۚ أَلَا لَعْنَةُ ٱللَّهِ عَلَى ٱلظَّـٰلِمِينَ

Transliteration waman aẓlamu mimmani if'tarā ʿalā l-lahi kadhiban ulāika yuʿ'raḍūna ʿalā rabbihim wayaqūlu l-ashhādu hāulāi alladhīna kadhabū ʿalā rabbihim alā laʿnatu l-lahi ʿalā l-ẓālimīna

Khmer ហើយតើមានអ្នកណាដែលបំពានជាងអ្នកដែលបានប្រឌិត រឿងភូតកុហកប្រឆាំងនឹងអល់ឡោះទៅទៀតនោះ? ពួកទាំងនោះ នឹងត្រូវគេលាតត្រដាងនៅចំពោះមុខម្ចាស់របស់ពួកគេ(នៅថ្ងៃបរ-លោក) ហើយសាក្សីជាច្រើននឹងនិយាយប្រាប់ថាៈ ពួកទាំងនោះ គឺជាពួកដែលបានភូកកុហកចំពោះម្ចាស់របស់ពួកគេ។ ចូរដឹងថា. បណ្ដាសារបស់អល់ឡោះគឺធ្លាក់លើពួកដែលបំពាន។

Verse 19

ٱلَّذِينَ يَصُدُّونَ عَن سَبِيلِ ٱللَّهِ وَيَبْغُونَهَا عِوَجًا وَهُم بِٱلْـَٔاخِرَةِ هُمْ كَـٰفِرُونَ

Transliteration alladhīna yaṣuddūna ʿan sabīli l-lahi wayabghūnahā ʿiwajan wahum bil-ākhirati hum kāfirūna

Khmer ពួកដែលហាមឃាត់អ្នកដទៃអំពីមាគ៌ារបស់អល់ឡោះ ហើយពួកគេមានបំណងចង់ឱ្យវាទៅជាមាគ៌ាវៀចវេរ ពួកគេគឺជា ពួកដែលគ្មានជំនឿនឹងថ្ងៃបរលោក។

Verse 20

أُو۟لَـٰٓئِكَ لَمْ يَكُونُوا۟ مُعْجِزِينَ فِى ٱلْأَرْضِ وَمَا كَانَ لَهُم مِّن دُونِ ٱللَّهِ مِنْ أَوْلِيَآءَ ۘ يُضَـٰعَفُ لَهُمُ ٱلْعَذَابُ ۚ مَا كَانُوا۟ يَسْتَطِيعُونَ ٱلسَّمْعَ وَمَا كَانُوا۟ يُبْصِرُونَ

Transliteration ulāika lam yakūnū muʿ'jizīna fī l-arḍi wamā kāna lahum min dūni l-lahi min awliyāa yuḍāʿafu lahumu l-ʿadhābu mā kānū yastaṭīʿūna l-samʿa wamā kānū yub'ṣirūna

Khmer ពួកទាំងនោះគ្មានលទ្ធភាពគេចផុត(ពីទណ្ឌកម្មរបស់ អល់ឡោះ)នៅលើផែនដីនេះបានឡើយ ហើយពួកគេក៏មិនធ្លាប់ មានអ្នកគាំពារក្រៅពីអល់ឡោះដែរ។ គេនឹងបន្ថែមទារុណកម្ម ដល់ពួកគេទេ្វដង។ ពួកគេគ្មានលទ្ធភាពស្ដាប់ឮ(គម្ពីរគួរអាន) ឡើយ ហើយពួកគេក៏មិនធ្លាប់មើលឃើញ(ភស្ដុតាងរបស់ អល់ឡោះ)ដែរ។

Verse 21

أُو۟لَـٰٓئِكَ ٱلَّذِينَ خَسِرُوٓا۟ أَنفُسَهُمْ وَضَلَّ عَنْهُم مَّا كَانُوا۟ يَفْتَرُونَ

Transliteration ulāika alladhīna khasirū anfusahum waḍalla ʿanhum mā kānū yaftarūna

Khmer ពួកទាំងនោះគឺជាពួកដែលបានខាតបង់ខ្លួនឯង ហើយអ្វី ដែលពួកគេធ្លាប់បានប្រឌិតនោះក៏បានបាត់បង់ពីពួកគេដែរ។

Verse 22

لَا جَرَمَ أَنَّهُمْ فِى ٱلْـَٔاخِرَةِ هُمُ ٱلْأَخْسَرُونَ

Transliteration lā jarama annahum fī l-ākhirati humu l-akhsarūna

Khmer គ្មានការសង្ស័យឡើយថា ពួកគេពិតជាពួកដែលខាតបង់ បំផុតនៅថ្ងៃបរលោក។

Verse 23

إِنَّ ٱلَّذِينَ ءَامَنُوا۟ وَعَمِلُوا۟ ٱلصَّـٰلِحَـٰتِ وَأَخْبَتُوٓا۟ إِلَىٰ رَبِّهِمْ أُو۟لَـٰٓئِكَ أَصْحَـٰبُ ٱلْجَنَّةِ ۖ هُمْ فِيهَا خَـٰلِدُونَ

Transliteration inna alladhīna āmanū waʿamilū l-ṣāliḥāti wa-akhbatū ilā rabbihim ulāika aṣḥābu l-janati hum fīhā khālidūna

Khmer ពិតប្រាកដណាស់ បណ្ដាអ្នកដែលមានជំនឿនិងបានសាង អំពើល្អត្រឹមត្រូវ ព្រមទាំងបានឱនលំទោនទៅកាន់ម្ចាស់របស់ពួក គេ អ្នកទាំងនោះហើយគឺជាអ្នកឋានសួគ៌ ដោយពួកគេស្ថិតនៅ ទីនោះជាអមតៈ។

Verse 24

۞ مَثَلُ ٱلْفَرِيقَيْنِ كَٱلْأَعْمَىٰ وَٱلْأَصَمِّ وَٱلْبَصِيرِ وَٱلسَّمِيعِ ۚ هَلْ يَسْتَوِيَانِ مَثَلًا ۚ أَفَلَا تَذَكَّرُونَ

Transliteration mathalu l-farīqayni kal-aʿmā wal-aṣami wal-baṣīri wal-samīʿi hal yastawiyāni mathalan afalā tadhakkarūna

Khmer ការប្រៀបធៀបរវាងពីរក្រុម(អ្នកគ្មានជំនឿនិងអ្នកមាន ជំនឿ) ដូចជាអ្នកពិកាភ្នែកហើយថ្លង់ និងអ្នកមើលឃើញហើយ ស្ដាប់ឮ។ តើការប្រៀបធៀបក្រុមទាំងពីរនេះស្មើគ្នាដែរឬទេ? តើ ពួកអ្នកមិនពិចារណាទេឬ?

Verse 25

وَلَقَدْ أَرْسَلْنَا نُوحًا إِلَىٰ قَوْمِهِۦٓ إِنِّى لَكُمْ نَذِيرٌ مُّبِينٌ

Transliteration walaqad arsalnā nūḥan ilā qawmihi innī lakum nadhīrun mubīnun

Khmer ហើយជាការពិតណាស់ យើងបានបញ្ជូននួហទៅកាន់ក្រុម របស់គេ(ហើយគេបានពោលថា ពិតប្រាកដណាស់ ខ្ញុំជាអ្នក ដាស់តឿនព្រមានយ៉ាងច្បាស់(អំពីទារុណកម្មរបស់អល់ឡោះ) ដល់ពួកអ្នក។

Verse 26

أَن لَّا تَعْبُدُوٓا۟ إِلَّا ٱللَّهَ ۖ إِنِّىٓ أَخَافُ عَلَيْكُمْ عَذَابَ يَوْمٍ أَلِيمٍ

Transliteration an lā taʿbudū illā l-laha innī akhāfu ʿalaykum ʿadhāba yawmin alīmin

Khmer ដោយពួកអ្នកមិនត្រូវគោរពសក្ការៈផេ្សងពីអល់ឡោះ ឡើយ។ ពិតប្រាកដណាស់ ខ្ញុំព្រួយបារម្ភចំពោះពួកអ្នកនូវទារុណ-កម្មដ៏ឈឺចាប់នៅថ្ងៃមួយ។

Verse 27

فَقَالَ ٱلْمَلَأُ ٱلَّذِينَ كَفَرُوا۟ مِن قَوْمِهِۦ مَا نَرَىٰكَ إِلَّا بَشَرًا مِّثْلَنَا وَمَا نَرَىٰكَ ٱتَّبَعَكَ إِلَّا ٱلَّذِينَ هُمْ أَرَاذِلُنَا بَادِىَ ٱلرَّأْىِ وَمَا نَرَىٰ لَكُمْ عَلَيْنَا مِن فَضْلٍۭ بَلْ نَظُنُّكُمْ كَـٰذِبِينَ

Transliteration faqāla l-mala-u alladhīna kafarū min qawmihi mā narāka illā basharan mith'lanā wamā narāka ittabaʿaka illā alladhīna hum arādhilunā bādiya l-rayi wamā narā lakum ʿalaynā min faḍlin bal naẓunnukum kādhibīna

Khmer ហើយមេដឹកនាំរបស់ពួកដែលគ្មានជំនឿក្នុងចំណោមក្រុម របស់គេ(នួហ)បាននិយាយថាៈ ពួកយើងមិនមើលឃើញអ្នកក្រៅពី មនុស្សធម្មតាដូចពួកយើងនោះឡើយ ហើយពួកយើងក៏មិនមើល ឃើញអ្នកណាប្រតិបត្ដិតាមអ្នកក្រៅពីពួកដែលទន់ខ្សោយនៃពួក យើងដែរ ដែលឆាប់ជឿដោយគ្មានការពិចារណានោះ។ ពួកយើង មិនឃើញពួកអ្នកមានគុណសម្បត្ដិប្រសើរជាងពួកយើងឡើយ។ ផ្ទុយទៅវិញពួកយើងគិតថា ពួកអ្នកជាពួកដែលភូតកុហក។

Verse 28

قَالَ يَـٰقَوْمِ أَرَءَيْتُمْ إِن كُنتُ عَلَىٰ بَيِّنَةٍ مِّن رَّبِّى وَءَاتَىٰنِى رَحْمَةً مِّنْ عِندِهِۦ فَعُمِّيَتْ عَلَيْكُمْ أَنُلْزِمُكُمُوهَا وَأَنتُمْ لَهَا كَـٰرِهُونَ

Transliteration qāla yāqawmi ara-aytum in kuntu ʿalā bayyinatin min rabbī waātānī raḥmatan min ʿindihi faʿummiyat ʿalaykum anul'zimukumūhā wa-antum lahā kārihūna

Khmer គាត់(នួហ)បានពោលថាៈ ឱក្រុមរបស់ខ្ញុំ. ពួកអ្នកប្រាប់ ខ្ញុំមក ប្រសិនបើខ្ញុំមានភស្ដុតាងយ៉ាងច្បាស់លាស់អំពីម្ចាស់របស់ខ្ញុំ ហើយទ្រង់បានប្រទានដល់ខ្ញុំនូវក្ដីមេត្ដាករុណា(ភាពជាអ្នកនាំសារ) អំពីទ្រង់ តែគេបានបិទបាំងវាអំពីពួកអ្នក តើចាំបាច់យើងជំរុញពួក អ្នកឱ្យទទួលយកវា ខណៈដែលពួកអ្នកមិនពេញចិត្ដចំពោះវានោះ ឬ?

Verse 29

وَيَـٰقَوْمِ لَآ أَسْـَٔلُكُمْ عَلَيْهِ مَالًا ۖ إِنْ أَجْرِىَ إِلَّا عَلَى ٱللَّهِ ۚ وَمَآ أَنَا۠ بِطَارِدِ ٱلَّذِينَ ءَامَنُوٓا۟ ۚ إِنَّهُم مُّلَـٰقُوا۟ رَبِّهِمْ وَلَـٰكِنِّىٓ أَرَىٰكُمْ قَوْمًا تَجْهَلُونَ

Transliteration wayāqawmi lā asalukum ʿalayhi mālan in ajriya illā ʿalā l-lahi wamā anā biṭāridi alladhīna āmanū innahum mulāqū rabbihim walākinnī arākum qawman tajhalūna

Khmer ឱក្រុមរបស់ខ្ញុំ. ខ្ញុំមិនស្នើសុំទ្រព្យសម្បត្ដិពីពួកអ្នកលើការ អំពាវនាវរបស់ខ្ញុំឡើយ។ តែផលបុណ្យនៃការអំពាវនាវរបស់ខ្ញុំគឺ នៅលើអល់ឡោះ។ ហើយខ្ញុំក៏មិនមែនជាអ្នកដែលបណេ្ដញបណ្ដា អ្នកដែលមានជំនឿដែរ។ ពិតប្រាកដណាស់ ពួកគេនឹងជួបម្ចាស់ របស់ពួកគេ(នៅថ្ងៃបរលោក)។ ប៉ុន្ដែខ្ញុំយល់ឃើញថា ពួកអ្នកជា ក្រុមល្ងង់ខ្លៅ។

Verse 30

وَيَـٰقَوْمِ مَن يَنصُرُنِى مِنَ ٱللَّهِ إِن طَرَدتُّهُمْ ۚ أَفَلَا تَذَكَّرُونَ

Transliteration wayāqawmi man yanṣurunī mina l-lahi in ṭaradttuhum afalā tadhakkarūna

Khmer ហើយ(គាត់ពោលទៀតថា) ឱក្រុមរបស់ខ្ញុំ. តើអ្នកណា នឹងជួយខ្ញុំឱ្យរួចផុតពី(ទារុណកម្ម)អល់ឡោះ ប្រសិនបើខ្ញុំដេញពួក គេ(អ្នកមានជំនឿ)នោះ? តើពួកអ្នកមិនពិចារណាទេឬ?

Verse 31

وَلَآ أَقُولُ لَكُمْ عِندِى خَزَآئِنُ ٱللَّهِ وَلَآ أَعْلَمُ ٱلْغَيْبَ وَلَآ أَقُولُ إِنِّى مَلَكٌ وَلَآ أَقُولُ لِلَّذِينَ تَزْدَرِىٓ أَعْيُنُكُمْ لَن يُؤْتِيَهُمُ ٱللَّهُ خَيْرًا ۖ ٱللَّهُ أَعْلَمُ بِمَا فِىٓ أَنفُسِهِمْ ۖ إِنِّىٓ إِذًا لَّمِنَ ٱلظَّـٰلِمِينَ

Transliteration walā aqūlu lakum ʿindī khazāinu l-lahi walā aʿlamu l-ghayba walā aqūlu innī malakun walā aqūlu lilladhīna tazdarī aʿyunukum lan yu'tiyahumu l-lahu khayran l-lahu aʿlamu bimā fī anfusihim innī idhan lamina l-ẓālimīna

Khmer ហើយខ្ញុំមិននិយាយទៅកាន់ពួកអ្នកថាៈ ខ្ញុំមានឃ្លាំង ទ្រព្យរបស់អល់ឡោះជាច្រើន និងមិននិយាយថាៈ ខ្ញុំដឹងពីប្រការ អាថ៌កំបាំង និងមិននិយាយថាៈ ពិតប្រាកដណាស់ ខ្ញុំជាម៉ាឡាអ៊ីកាត់ឡើយ ហើយខ្ញុំក៏មិននិយាយទៅកាន់ពួកដែលកែវភ្នែករបស់ ពួកអ្នកមើលងាយពួកគេថាៈ អល់ឡោះនឹងមិនផ្ដល់ផលល្អណាឱ្យ ពួកគេដែរ ។ អល់ឡោះដឹងបំផុតអំពីអ្វីដែលមាននៅក្នុងខ្លួនរបស់ ពួកគេ។ ប្រសិនបើខ្ញុំនិយាយដូច្នោះមែន ខ្ញុំពិតជានឹងស្ថិតនៅក្នុង ចំណោមពួកដែលបំពានជាមិនខាន។

Verse 32

قَالُوا۟ يَـٰنُوحُ قَدْ جَـٰدَلْتَنَا فَأَكْثَرْتَ جِدَٰلَنَا فَأْتِنَا بِمَا تَعِدُنَآ إِن كُنتَ مِنَ ٱلصَّـٰدِقِينَ

Transliteration qālū yānūḥu qad jādaltanā fa-aktharta jidālanā fatinā bimā taʿidunā in kunta mina l-ṣādiqīna

Khmer ពួកគេបាននិយាយថាៈ ឱនួហ. អ្នកពិតជាបានឈ្លោះ ប្រកែកជាមួយពួកយើង និងបានបង្កជម្លោះជាមួយពួកយើងច្រើន ដងមកហើយ។ ដូចេ្នះ ចូរអ្នកនាំមកឱ្យពួកយើងនូវអ្វីដែលអ្នកបាន សន្យាជាមួយពួកយើង(ទណ្ឌកម្មរបស់អល់ឡោះ) ប្រសិនបើអ្នក ស្ថិតក្នុងចំណោមអ្នកដែលត្រឹមត្រូវមែននោះ។

Verse 33

قَالَ إِنَّمَا يَأْتِيكُم بِهِ ٱللَّهُ إِن شَآءَ وَمَآ أَنتُم بِمُعْجِزِينَ

Transliteration qāla innamā yatīkum bihi l-lahu in shāa wamā antum bimuʿ'jizīna

Khmer នួហបានតបវិញថាៈ ពិតប្រាកដណាស់ មានតែអល់ឡោះ ទេដែលនាំវា(ទណ្ឌកម្ម)មកឱ្យពួកអ្នក ប្រសិនបើទ្រង់មានចេតនា នោះ។ ហើយពួកអ្នកនឹងមិនអាចគេចផុតបានឡើយ។

Verse 34

وَلَا يَنفَعُكُمْ نُصْحِىٓ إِنْ أَرَدتُّ أَنْ أَنصَحَ لَكُمْ إِن كَانَ ٱللَّهُ يُرِيدُ أَن يُغْوِيَكُمْ ۚ هُوَ رَبُّكُمْ وَإِلَيْهِ تُرْجَعُونَ

Transliteration walā yanfaʿukum nuṣ'ḥī in aradttu an anṣaḥa lakum in kāna l-lahu yurīdu an yugh'wiyakum huwa rabbukum wa-ilayhi tur'jaʿūna

Khmer ហើយដំបូន្មានរបស់ខ្ញុំមិនផ្ដល់ផលប្រយោជន៍ដល់ពួកអ្នក ឡើយ ទោះបីជាខ្ញុំចង់ណែនាំពួកអ្នកក៏ដោយ ប្រសិនបើអល់ឡោះ មានបំណងចង់ឱ្យពួកអ្នកវងេ្វងនោះ។ ទ្រង់ជាម្ចាស់របស់ពួកអ្នក ហើយពួកអ្នកនឹងត្រូវវិលត្រឡប់ទៅកាន់ទ្រង់តែមួយគត់។

Verse 35

أَمْ يَقُولُونَ ٱفْتَرَىٰهُ ۖ قُلْ إِنِ ٱفْتَرَيْتُهُۥ فَعَلَىَّ إِجْرَامِى وَأَنَا۠ بَرِىٓءٌ مِّمَّا تُجْرِمُونَ

Transliteration am yaqūlūna if'tarāhu qul ini if'taraytuhu faʿalayya ij'rāmī wa-anā barīon mimmā tuj'rimūna

Khmer ឬពួកគេនឹងនិយាយថាៈ គេ(មូហាំម៉ាត់)បានប្រឌិតវា (គម្ពីរគួរអាន)។ ចូរអ្នកតបវិញថាៈ ប្រសិនបើខ្ញុំបានប្រឌិតវាមែន នោះ ខ្ញុំនឹងទទួលទោសដោយខ្លួនឯង។ ប៉ុន្ដែខ្ញុំមិនពាក់ព័ន្ធនឹងអ្វី ដែលពួកអ្នកប្រព្រឹត្ដបាបកម្មនោះឡើយ។

Verse 36

وَأُوحِىَ إِلَىٰ نُوحٍ أَنَّهُۥ لَن يُؤْمِنَ مِن قَوْمِكَ إِلَّا مَن قَدْ ءَامَنَ فَلَا تَبْتَئِسْ بِمَا كَانُوا۟ يَفْعَلُونَ

Transliteration waūḥiya ilā nūḥin annahu lan yu'mina min qawmika illā man qad āmana falā tabta-is bimā kānū yafʿalūna

Khmer ហើយគេបានផ្ដល់វ៉ាហ៊ីទៅឱ្យនួហថាៈ ពិតប្រាកដណាស់ គ្មានអ្នកណាម្នាក់ក្នុងចំណោមក្រុមរបស់អ្នក(នួហ)មានជំនឿឡើយ លើកលែងតែអ្នកដែលមានជំនឿរួចប៉ុណ្ណោះ។ ដូចេ្នះ ចូរអ្នកកុំព្រួយ បារម្ភនូវអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ដឱ្យសោះ។

Verse 37

وَٱصْنَعِ ٱلْفُلْكَ بِأَعْيُنِنَا وَوَحْيِنَا وَلَا تُخَـٰطِبْنِى فِى ٱلَّذِينَ ظَلَمُوٓا۟ ۚ إِنَّهُم مُّغْرَقُونَ

Transliteration wa-iṣ'naʿi l-ful'ka bi-aʿyuninā wawaḥyinā walā tukhāṭib'nī fī alladhīna ẓalamū innahum mugh'raqūna

Khmer ហើយចូរអ្នក(នួហ)ធ្វើសំពៅមួយក្រោមការត្រួតពិនិត្យ របស់យើង និងការបញ្ជាប្រាប់របស់យើងចុះ។ ហើយចូរអ្នកកុំសុំពី យើង(ឱ្យលើកលែងទោស)ដល់ពួកដែលបានបំពានឱ្យសោះ។ ពិត ប្រាកដណាស់ ពួកគេគឺជាពួកដែលត្រូវគេពន្លិចក្នុងទឹក។

Verse 38

وَيَصْنَعُ ٱلْفُلْكَ وَكُلَّمَا مَرَّ عَلَيْهِ مَلَأٌ مِّن قَوْمِهِۦ سَخِرُوا۟ مِنْهُ ۚ قَالَ إِن تَسْخَرُوا۟ مِنَّا فَإِنَّا نَسْخَرُ مِنكُمْ كَمَا تَسْخَرُونَ

Transliteration wayaṣnaʿu l-ful'ka wakullamā marra ʿalayhi mala-on min qawmihi sakhirū min'hu qāla in taskharū minnā fa-innā naskharu minkum kamā taskharūna

Khmer ខណៈដែលគេ(នួហ)កំពុងធ្វើសំពៅ ហើយគ្រប់ពេល ដែលអ្នកដឹកនាំនៃក្រុមរបស់គេបានដើរឆ្លងកាត់គាត់នោះ(នៅ កន្លែងធ្វើសំពៅ) ពួកគេតែងតែបានសើចចំអកឱ្យគាត់។ គាត់បាន តបវិញថាៈ ប្រសិនបើពួកអ្នកសើចចំអកឱ្យពួកយើង ពួកយើងពិត ជានឹងសើចចំអកឱ្យពួកអ្នកវិញដូចអ្វីដែលពួកអ្នកសើចចំអកដែរ។

Verse 39

فَسَوْفَ تَعْلَمُونَ مَن يَأْتِيهِ عَذَابٌ يُخْزِيهِ وَيَحِلُّ عَلَيْهِ عَذَابٌ مُّقِيمٌ

Transliteration fasawfa taʿlamūna man yatīhi ʿadhābun yukh'zīhi wayaḥillu ʿalayhi ʿadhābun muqīmun

Khmer ពួកអ្នកគង់តែនឹងដឹងថា តើអ្នកណាដែលទារុណកម្មនឹង ធ្លាក់មកលើគេដែលធ្វើឱ្យគេអាម៉ាស់(ក្នុងលោកិយ) និងត្រូវទទួល ទារុណកម្មជាអមតៈ(នៅថ្ងៃបរលោក)នោះ?

Verse 40

حَتَّىٰٓ إِذَا جَآءَ أَمْرُنَا وَفَارَ ٱلتَّنُّورُ قُلْنَا ٱحْمِلْ فِيهَا مِن كُلٍّ زَوْجَيْنِ ٱثْنَيْنِ وَأَهْلَكَ إِلَّا مَن سَبَقَ عَلَيْهِ ٱلْقَوْلُ وَمَنْ ءَامَنَ ۚ وَمَآ ءَامَنَ مَعَهُۥٓ إِلَّا قَلِيلٌ

Transliteration ḥattā idhā jāa amrunā wafāra l-tanūru qul'nā iḥ'mil fīhā min kullin zawjayni ith'nayni wa-ahlaka illā man sabaqa ʿalayhi l-qawlu waman āmana wamā āmana maʿahu illā qalīlun

Khmer លុះនៅពេលដែលបទបញ្ជារបស់យើងបានមកដល់(ការ សន្យាជាមួយនួហក្នុងការធ្វើឱ្យមានទឹកជំនន់) ហើយទឹកបានផុស ចេញពីដីយ៉ាងច្រើន យើងក៏មានបន្ទូលថាៈ ចូរអ្នក(នួហ)ដឹក(សត្វ ពាហនៈ)មួយគូៗគ្រប់ប្រភេទ(មានញី និងឈ្មោល) ហើយនិង ក្រុមគ្រួសាររបស់អ្នក ព្រមទាំងអ្នកមានជំនឿនៅលើសំពៅនោះ លើកលែងតែបុគ្គលណាដែលបានកំណត់ជាមុនចំពោះគេ(ក្នុងការ ពន្លិចក្នុងទឹកជំនន់)ប៉ុណ្ណោះ។ ហើយគ្មានអ្នកដែលរួមជំនឿជាមួយ គាត់ឡើយ លើកលែងតែបន្ដិចបន្ដួចប៉ុណ្ណោះ។

Verse 41

۞ وَقَالَ ٱرْكَبُوا۟ فِيهَا بِسْمِ ٱللَّهِ مَجْر۪ىٰهَا وَمُرْسَىٰهَآ ۚ إِنَّ رَبِّى لَغَفُورٌ رَّحِيمٌ

Transliteration waqāla ir'kabū fīhā bis'mi l-lahi majrahā wamur'sāhā inna rabbī laghafūrun raḥīmun

Khmer ហើយគាត់បានពោល(ទៅកាន់អ្នកដែលរួមជំនឿជាមួយ គាត់)ថាៈ ចូរពួកអ្នកឡើងជិះលើសំពៅក្នុងនាមអល់ឡោះ ដែលធ្វើ ឱ្យសំពៅនេះធ្វើដំណើរ និងធ្វើឱ្យវាឈប់។ ពិតប្រាកដណាស់ ម្ចាស់ របស់ខ្ញុំគឺមហាអភ័យទោស មហាអាណិតស្រឡាញ់។

Verse 42

وَهِىَ تَجْرِى بِهِمْ فِى مَوْجٍ كَٱلْجِبَالِ وَنَادَىٰ نُوحٌ ٱبْنَهُۥ وَكَانَ فِى مَعْزِلٍ يَـٰبُنَىَّ ٱرْكَب مَّعَنَا وَلَا تَكُن مَّعَ ٱلْكَـٰفِرِينَ

Transliteration wahiya tajrī bihim fī mawjin kal-jibāli wanādā nūḥun ib'nahu wakāna fī maʿzilin yābunayya ir'kab maʿanā walā takun maʿa l-kāfirīna

Khmer ហើយសំពៅបានដឹកពួកគេ(អ្នកមានជំនឿ)ធ្វើដំណើរ កាត់ទឹករលកធំៗប្រៀបដូចជាភ្នំ ហើយនួហបានស្រែកហៅកូន របស់គាត់ ខណៈដែលគេបានស្ថិតនៅក្នុងក្រុមដែលដកខ្លួនចេញពី បណ្ដាអ្នកមានជំនឿថាៈ ឱកូនសម្លាញ់. ចូរឡើងជិះជាមួយពួក យើង ហើយកុំនៅជាមួយពួកដែលគ្មានជំនឿឱ្យសោះ។

Verse 43

قَالَ سَـَٔاوِىٓ إِلَىٰ جَبَلٍ يَعْصِمُنِى مِنَ ٱلْمَآءِ ۚ قَالَ لَا عَاصِمَ ٱلْيَوْمَ مِنْ أَمْرِ ٱللَّهِ إِلَّا مَن رَّحِمَ ۚ وَحَالَ بَيْنَهُمَا ٱلْمَوْجُ فَكَانَ مِنَ ٱلْمُغْرَقِينَ

Transliteration qāla saāwī ilā jabalin yaʿṣimunī mina l-māi qāla lā ʿāṣima l-yawma min amri l-lahi illā man raḥima waḥāla baynahumā l-mawju fakāna mina l-mugh'raqīna

Khmer គេ(កូនរបស់នួហ)បានតបវិញថាៈ ខ្ញុំនឹងទៅជ្រកនៅលើ ភ្នំ ដែលវានឹងការពារខ្ញុំពីទឹកជំនន់។ គាត់បានតបវិញថាៈ ថ្ងៃនេះ គ្មានអ្នកណាអាចការពារពីបញ្ជា (ទណ្ឌកម្ម)របស់អល់ឡោះបាន ឡើយ លើកលែងតែអ្នកណាដែលទ្រង់អាណិតស្រឡាញ់ប៉ុណ្ណោះ។ ហើយទឹករលកបានញែកបំបែកគេទាំងពីរ(នួហ និងកូនរបស់គាត់) ពេលនោះគេ(កូនរបស់នួហ)ក៏បានស្ថិតក្នុងចំណោមពួកដែលត្រូវ លិចលង់។

Verse 44

وَقِيلَ يَـٰٓأَرْضُ ٱبْلَعِى مَآءَكِ وَيَـٰسَمَآءُ أَقْلِعِى وَغِيضَ ٱلْمَآءُ وَقُضِىَ ٱلْأَمْرُ وَٱسْتَوَتْ عَلَى ٱلْجُودِىِّ ۖ وَقِيلَ بُعْدًا لِّلْقَوْمِ ٱلظَّـٰلِمِينَ

Transliteration waqīla yāarḍu ib'laʿī māaki wayāsamāu aqliʿī waghīḍa l-māu waquḍiya l-amru wa-is'tawat ʿalā l-jūdiyi waqīla buʿ'dan lil'qawmi l-ẓālimīna

Khmer ហើយទ្រង់បានមានបន្ទូលថាៈ ឱដី. ចូរឯងលេបទឹករបស់ ឯងវិញចុះ។ ឱមេឃ. ចូរឯងឈប់ភ្លៀងទៅ។ ពេលនោះទឹកក៏បាន ស្រកចុះ។ ហើយបទបញ្ជានោះត្រូវបានគេសមេ្រច(បានកំទេចអ្នក គ្មានជំនឿពីក្រុមរបស់នួហ) ហើយសំពៅនោះក៏បានចតនៅលើភ្នំ ជូទី(នៅរវាងប្រទេសអ៊ីរ៉ាក់និងអាម៉េនី)។ ហើយទ្រង់បានមាន បន្ទូលបន្ដទៀតថាៈ មហន្ដរាយចុះចំពោះក្រុមដែលបំពាននោះ។

Verse 45

وَنَادَىٰ نُوحٌ رَّبَّهُۥ فَقَالَ رَبِّ إِنَّ ٱبْنِى مِنْ أَهْلِى وَإِنَّ وَعْدَكَ ٱلْحَقُّ وَأَنتَ أَحْكَمُ ٱلْحَـٰكِمِينَ

Transliteration wanādā nūḥun rabbahu faqāla rabbi inna ib'nī min ahlī wa-inna waʿdaka l-ḥaqu wa-anta aḥkamu l-ḥākimīna

Khmer ហើយនួហបានស្រែកសុំពីម្ចាស់របស់គាត់ដោយបានពោល ថាៈ ឱម្ចាស់របស់ខ្ញុំ. ពិតប្រាកដណាស់ កូនរបស់ខ្ញុំគឺជាគ្រួសាររបស់ ខ្ញុំ ហើយប្រាកដណាស់ ការសន្យារបស់ទ្រង់គឺជាការពិត។ ហើយ ទ្រង់គឺជាអ្នកកាត់សេចក្ដីដ៏យុត្ដិធម៌បំផុត។

Verse 46

قَالَ يَـٰنُوحُ إِنَّهُۥ لَيْسَ مِنْ أَهْلِكَ ۖ إِنَّهُۥ عَمَلٌ غَيْرُ صَـٰلِحٍ ۖ فَلَا تَسْـَٔلْنِ مَا لَيْسَ لَكَ بِهِۦ عِلْمٌ ۖ إِنِّىٓ أَعِظُكَ أَن تَكُونَ مِنَ ٱلْجَـٰهِلِينَ

Transliteration qāla yānūḥu innahu laysa min ahlika innahu ʿamalun ghayru ṣāliḥin falā tasalni mā laysa laka bihi ʿil'mun innī aʿiẓuka an takūna mina l-jāhilīna

Khmer ទ្រង់មានបន្ទូលតបវិញថាៈ ឱនួហ. ពិតប្រាកដណាស់ គេ មិនមែនជាក្រុមគ្រួសាររបស់អ្នកទេ។ ពិតប្រាកដណាស់ ទង្វើរបស់ គេមិនល្អឡើយ។ ដូចេ្នះចូរអ្នកកុំសុំពីយើងនូវអ្វីដែលអ្នកមិនបាន ដឹងពីវាឱ្យសោះ។ ពិតប្រាកដណាស់ យើងទូន្មានអ្នកខ្លាចក្រែងអ្នក ស្ថិតក្នុងចំណោមពួកដែលល្ងង់ខ្លៅ។

Verse 47

قَالَ رَبِّ إِنِّىٓ أَعُوذُ بِكَ أَنْ أَسْـَٔلَكَ مَا لَيْسَ لِى بِهِۦ عِلْمٌ ۖ وَإِلَّا تَغْفِرْ لِى وَتَرْحَمْنِىٓ أَكُن مِّنَ ٱلْخَـٰسِرِينَ

Transliteration qāla rabbi innī aʿūdhu bika an asalaka mā laysa lī bihi ʿil'mun wa-illā taghfir lī watarḥamnī akun mina l-khāsirīna

Khmer គាត់(នួហ)បានពោលថាៈ ឱម្ចាស់របស់ខ្ញុំ. ពិតប្រាកដ ណាស់ ខ្ញុំសុំពីទ្រង់ឱ្យបញ្ចៀសផងចុះដែលខ្ញុំសុំពីទ្រង់នូវអ្វីដែលខ្ញុំ មិនបានដឹងអំពីវា ប្រសិនបើទ្រង់មិនអភ័យទោស និងអាណិត ស្រឡាញ់ខ្ញុំទេនោះ ខ្ញុំនឹងស្ថិតនៅក្នុងចំណោមពួកដែលខាតបង់ ជាមិនខាន។

Verse 48

قِيلَ يَـٰنُوحُ ٱهْبِطْ بِسَلَـٰمٍ مِّنَّا وَبَرَكَـٰتٍ عَلَيْكَ وَعَلَىٰٓ أُمَمٍ مِّمَّن مَّعَكَ ۚ وَأُمَمٌ سَنُمَتِّعُهُمْ ثُمَّ يَمَسُّهُم مِّنَّا عَذَابٌ أَلِيمٌ

Transliteration qīla yānūḥu ih'biṭ bisalāmin minnā wabarakātin ʿalayka waʿalā umamin mimman maʿaka wa-umamun sanumattiʿuhum thumma yamassuhum minnā ʿadhābun alīmun

Khmer អល់ឡោះបានមានបន្ទូលថាៈ ឱនួហ. ចូរអ្នកចុះពីសំពៅ ទៅលើដីដោយមានភាពសុខសាន្ដពីយើង និងប្រកបដោយប្រសិទ្ធ ពរជ័យដល់អ្នក និងប្រជាជនដែលរួមជំនឿជាមួយអ្នក។ ហើយ ប្រជាជនដទៃទៀត(កូនចៅជំនាន់ក្រោយមកមានអ្នកខ្លះបានក្លាយ ជាអ្នកគ្មានជំនឿ) យើងនឹងផ្ដល់ភាពសប្បាយរីករាយដល់ពួកគេ ក្រោយមកពួកគេនឹងទទួលទារុណកម្មពីយើងយ៉ាងឈឺចាប់។

Verse 49

تِلْكَ مِنْ أَنۢبَآءِ ٱلْغَيْبِ نُوحِيهَآ إِلَيْكَ ۖ مَا كُنتَ تَعْلَمُهَآ أَنتَ وَلَا قَوْمُكَ مِن قَبْلِ هَـٰذَا ۖ فَٱصْبِرْ ۖ إِنَّ ٱلْعَـٰقِبَةَ لِلْمُتَّقِينَ

Transliteration til'ka min anbāi l-ghaybi nūḥīhā ilayka mā kunta taʿlamuhā anta walā qawmuka min qabli hādhā fa-iṣ'bir inna l-ʿāqibata lil'muttaqīna

Khmer នោះគឺជាដំណឹងអាថ៌កំបាំងដែលយើងបានផ្ដល់វ៉ាហ៊ីឱ្យអ្នក (មូហាំម៉ាត់)។ អ្នកនិងក្រុមរបស់អ្នកមិនធ្លាប់បានដឹងវាពីមុននេះ ទេ។ ដូចេ្នះ ចូរអ្នកអត់ធ្មត់ ពិតប្រាកដណាស់លទ្ធផលល្អចុងក្រោយ គឺសម្រាប់បណ្ដាអ្នកដែលកោតខ្លាចអល់ឡោះ។

Verse 50

وَإِلَىٰ عَادٍ أَخَاهُمْ هُودًا ۚ قَالَ يَـٰقَوْمِ ٱعْبُدُوا۟ ٱللَّهَ مَا لَكُم مِّنْ إِلَـٰهٍ غَيْرُهُۥٓ ۖ إِنْ أَنتُمْ إِلَّا مُفْتَرُونَ

Transliteration wa-ilā ʿādin akhāhum hūdan qāla yāqawmi uʿ'budū l-laha mā lakum min ilāhin ghayruhu in antum illā muf'tarūna

Khmer ហើយ(យើងបានបញ្ជូន)ហ៊ូទទៅកាន់ក្រុមអាដដែលជា បងប្អូនរបស់ពួកគេ។ គេបានពោលថាៈ ឱក្រុមរបស់ខ្ញុំ. ចូរពួកអ្នក គោរពសក្ការៈចំពោះអល់ឡោះចុះ។ ពួកអ្នកគ្មានម្ចាស់ណាផេ្សង ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ពួកអ្នក គ្មានអ្វីក្រៅពីជាអ្នកប្រឌិតភូតកុហកនោះឡើយ។

Verse 51

يَـٰقَوْمِ لَآ أَسْـَٔلُكُمْ عَلَيْهِ أَجْرًا ۖ إِنْ أَجْرِىَ إِلَّا عَلَى ٱلَّذِى فَطَرَنِىٓ ۚ أَفَلَا تَعْقِلُونَ

Transliteration yāqawmi lā asalukum ʿalayhi ajran in ajriya illā ʿalā alladhī faṭaranī afalā taʿqilūna

Khmer ឱក្រុមរបស់ខ្ញុំ. ខ្ញុំមិនសុំពីពួកអ្នកនូវការតបស្នងពីវា(ការ អំពាវនាវ)ឡើយ។ ការតបស្នងរបស់ខ្ញុំគឺមកពីទ្រង់ដែលបានបង្កើត ខ្ញុំ។ តើពួកអ្នកមិនចេះពិចារណាទេឬ?

Verse 52

وَيَـٰقَوْمِ ٱسْتَغْفِرُوا۟ رَبَّكُمْ ثُمَّ تُوبُوٓا۟ إِلَيْهِ يُرْسِلِ ٱلسَّمَآءَ عَلَيْكُم مِّدْرَارًا وَيَزِدْكُمْ قُوَّةً إِلَىٰ قُوَّتِكُمْ وَلَا تَتَوَلَّوْا۟ مُجْرِمِينَ

Transliteration wayāqawmi is'taghfirū rabbakum thumma tūbū ilayhi yur'sili l-samāa ʿalaykum mid'rāran wayazid'kum quwwatan ilā quwwatikum walā tatawallaw muj'rimīna

Khmer ឱក្រុមរបស់ខ្ញុំ. ចូរពួកអ្នកសុំអភ័យទោសពីម្ចាស់របស់ពួក អ្នក ព្រមទាំងសារភាពទោសកំហុសចំពោះទ្រង់ចុះ។ ទ្រង់នឹងបពា្ចុះ ទឹកភ្លៀងយ៉ាងច្រើនឱ្យពួកអ្នក ហើយបន្ថែមកម្លាំងលើភាពខ្លាំងក្លា របស់ពួកអ្នកថែមទៀត។ ចូរពួកអ្នកកុំបែរចេញ(ពីការអំពាវនាវ របស់ខ្ញុំ) ដោយត្រឡប់ទៅធ្វើជាអ្នកប្រព្រឹត្ដបាបកម្មវិញឱ្យសោះ។

Verse 53

قَالُوا۟ يَـٰهُودُ مَا جِئْتَنَا بِبَيِّنَةٍ وَمَا نَحْنُ بِتَارِكِىٓ ءَالِهَتِنَا عَن قَوْلِكَ وَمَا نَحْنُ لَكَ بِمُؤْمِنِينَ

Transliteration qālū yāhūdu mā ji'tanā bibayyinatin wamā naḥnu bitārikī ālihatinā ʿan qawlika wamā naḥnu laka bimu'minīna

Khmer ពួកគេ(ពួកប្រឆាំង)បានតបថាៈ ឱហ៊ូទ. អ្នកមិនបាន នាំភស្ដុតាងជាក់ច្បាស់មកឱ្យពួកយើងទេ ហើយពួកយើងមិនបោះ បង់ម្ចាស់ទាំងឡាយរបស់ពួកយើងដោយសារតែសំដីរបស់អ្នក ឡើយ ហើយពួកយើងក៏គ្មានជំនឿលើអ្នកដែរ។

Verse 54

إِن نَّقُولُ إِلَّا ٱعْتَرَىٰكَ بَعْضُ ءَالِهَتِنَا بِسُوٓءٍ ۗ قَالَ إِنِّىٓ أُشْهِدُ ٱللَّهَ وَٱشْهَدُوٓا۟ أَنِّى بَرِىٓءٌ مِّمَّا تُشْرِكُونَ

Transliteration in naqūlu illā iʿ'tarāka baʿḍu ālihatinā bisūin qāla innī ush'hidu l-laha wa-ish'hadū annī barīon mimmā tush'rikūna

Khmer ពួកយើងមិននិយាយអ្វីក្រៅពីនិយាយថាៈ ព្រះរបស់ពួក យើងមួយចំនួនបានធ្វើឱ្យអ្នកវិកលចរិតឡើយ។ ហ៊ូទក៏បានតប វិញថាៈ ពិតប្រាកដណាស់ ខ្ញុំសុំពីអល់ឡោះឱ្យជួយធ្វើសាក្សីដល់ខ្ញុំ ហើយពួកអ្នកក៏ត្រូវធ្វើសាក្សីដែរថា ខ្ញុំពិតជាមិនពាក់ព័ន្ធនឹងអ្វី ដែលពួកអ្នកយកមកធ្វើជាព្រះ

Verse 55

مِن دُونِهِۦ ۖ فَكِيدُونِى جَمِيعًا ثُمَّ لَا تُنظِرُونِ

Transliteration min dūnihi fakīdūnī jamīʿan thumma lā tunẓirūni

Khmer ផេ្សងពីទ្រង់ឡើយ។ ដូចេ្នះ ចូរពួកអ្នកទាំងអស់រៀបចំ ផែនការប្រឆាំងនឹងខ្ញុំចុះ ហើយពួកអ្នកកុំពន្យារពេលឱ្យខ្ញុំអ្វី។

Verse 56

إِنِّى تَوَكَّلْتُ عَلَى ٱللَّهِ رَبِّى وَرَبِّكُم ۚ مَّا مِن دَآبَّةٍ إِلَّا هُوَ ءَاخِذٌۢ بِنَاصِيَتِهَآ ۚ إِنَّ رَبِّى عَلَىٰ صِرَٰطٍ مُّسْتَقِيمٍ

Transliteration innī tawakkaltu ʿalā l-lahi rabbī warabbikum mā min dābbatin illā huwa ākhidhun bināṣiyatihā inna rabbī ʿalā ṣirāṭin mus'taqīmin

Khmer ពិតប្រាកដណាស់ ខ្ញុំបានប្រគល់ការទុកចិត្ដទៅលើ អល់ឡោះ ដែលជាម្ចាស់របស់ខ្ញុំ និងជាម្ចាស់របស់ពួកអ្នក។ គ្មាន សត្វលោកណាមានចលនាឡើយ លើកលែងតែទ្រង់ជាអ្នកគ្រប់ គ្រងវាប៉ុណ្ណោះ។ ពិតប្រាកដណាស់ ម្ចាស់របស់ខ្ញុំគឺស្ថិតលើមាគ៌ា ដែលត្រឹមត្រូវ។

Verse 57

فَإِن تَوَلَّوْا۟ فَقَدْ أَبْلَغْتُكُم مَّآ أُرْسِلْتُ بِهِۦٓ إِلَيْكُمْ ۚ وَيَسْتَخْلِفُ رَبِّى قَوْمًا غَيْرَكُمْ وَلَا تَضُرُّونَهُۥ شَيْـًٔا ۚ إِنَّ رَبِّى عَلَىٰ كُلِّ شَىْءٍ حَفِيظٌ

Transliteration fa-in tawallaw faqad ablaghtukum mā ur'sil'tu bihi ilaykum wayastakhlifu rabbī qawman ghayrakum walā taḍurrūnahu shayan inna rabbī ʿalā kulli shayin ḥafīẓun

Khmer ប្រសិនបើពួកអ្នកបែរចេញ ក៏ខ្ញុំនៅតែផ្ដល់ឱ្យពួកអ្នកនូវ អ្វីដែលគេបានបញ្ជូនមកឱ្យខ្ញុំទៅកាន់ពួកអ្នកដែរ។ ហើយម្ចាស់ របស់ខ្ញុំនឹងជំនួសក្រុមមួយផេ្សងក្រៅពីពួកអ្នក ហើយពួកអ្នកក៏មិន អាចបង្កគ្រោះថ្នាក់អ្វីដល់ទ្រង់ដែរ។ ពិតប្រាកដណាស់ ម្ចាស់របស់ ខ្ញុំជាអ្នកថែរក្សាការពារលើអ្វីៗទាំងអស់។

Verse 58

وَلَمَّا جَآءَ أَمْرُنَا نَجَّيْنَا هُودًا وَٱلَّذِينَ ءَامَنُوا۟ مَعَهُۥ بِرَحْمَةٍ مِّنَّا وَنَجَّيْنَـٰهُم مِّنْ عَذَابٍ غَلِيظٍ

Transliteration walammā jāa amrunā najjaynā hūdan wa-alladhīna āmanū maʿahu biraḥmatin minnā wanajjaynāhum min ʿadhābin ghalīẓin

Khmer ហើយនៅពេលដែលបទបញ្ជា(ទារុណកម្ម)របស់យើង បានមកដល់ យើងក៏បានសង្គ្រោះហ៊ូទ និងបណ្ដាអ្នកដែលបានជឿ ជាមួយគាត់ដោយក្ដីមេត្ដាករុណាអំពីយើង ហើយយើងបានសង្គ្រោះ ពួកគេពីទារុណកម្មដ៏ខ្លាំងក្លានេះ។

Verse 59

وَتِلْكَ عَادٌ ۖ جَحَدُوا۟ بِـَٔايَـٰتِ رَبِّهِمْ وَعَصَوْا۟ رُسُلَهُۥ وَٱتَّبَعُوٓا۟ أَمْرَ كُلِّ جَبَّارٍ عَنِيدٍ

Transliteration watil'ka ʿādun jaḥadū biāyāti rabbihim waʿaṣaw rusulahu wa-ittabaʿū amra kulli jabbārin ʿanīdin

Khmer ហើយក្រុមអាដនោះ ពួកគេបានបដិសេធនឹងអាយ៉ាត់ៗ នៃម្ចាស់របស់ពួកគេ និងបានប្រឆាំងនឹងបណ្ដាអ្នកនាំសាររបស់ទ្រង់ ហើយនិងបានដើរតាមរាល់បទបញ្ជារបស់ពួកដែលអួតកេ្អងក្អាង ចចេសរឹងរូសទៀតផង។

Verse 60

وَأُتْبِعُوا۟ فِى هَـٰذِهِ ٱلدُّنْيَا لَعْنَةً وَيَوْمَ ٱلْقِيَـٰمَةِ ۗ أَلَآ إِنَّ عَادًا كَفَرُوا۟ رَبَّهُمْ ۗ أَلَا بُعْدًا لِّعَادٍ قَوْمِ هُودٍ

Transliteration wa-ut'biʿū fī hādhihi l-dun'yā laʿnatan wayawma l-qiyāmati alā inna ʿādan kafarū rabbahum alā buʿ'dan liʿādin qawmi hūdin

Khmer ហើយពួកគេនឹងត្រូវគេដាក់បណ្ដាសាទាំងនៅក្នុងលោកិយ និងថ្ងៃបរលោក។ ចូរដឹងថា. ពិតប្រាកដណាស់ ក្រុមអាដបាន ប្រឆាំងនឹងម្ចាស់របស់ពួកគេ។ ចូរដឹងថា. ទទួលមហន្ដរាយហើយ ចំពោះក្រុមអាដដែលជាក្រុមរបស់ហ៊ូទ។

Verse 61

۞ وَإِلَىٰ ثَمُودَ أَخَاهُمْ صَـٰلِحًا ۚ قَالَ يَـٰقَوْمِ ٱعْبُدُوا۟ ٱللَّهَ مَا لَكُم مِّنْ إِلَـٰهٍ غَيْرُهُۥ ۖ هُوَ أَنشَأَكُم مِّنَ ٱلْأَرْضِ وَٱسْتَعْمَرَكُمْ فِيهَا فَٱسْتَغْفِرُوهُ ثُمَّ تُوبُوٓا۟ إِلَيْهِ ۚ إِنَّ رَبِّى قَرِيبٌ مُّجِيبٌ

Transliteration wa-ilā thamūda akhāhum ṣāliḥan qāla yāqawmi uʿ'budū l-laha mā lakum min ilāhin ghayruhu huwa ansha-akum mina l-arḍi wa-is'taʿmarakum fīhā fa-is'taghfirūhu thumma tūbū ilayhi inna rabbī qarībun mujībun

Khmer ហើយ(យើងបានបញ្ជូន)សឡេះទៅកាន់ក្រុមសាមូដ ដែលជាបងប្អូនរបស់ពួកគេ។ គាត់បានពោលថាៈ ឱក្រុមរបស់ខ្ញុំ. ចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះ ពួកអ្នកគ្មានម្ចាស់ណា ផេ្សងដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះឡើយ។ ទ្រង់ជាអ្នកដែលចាប់ផ្ដើមបង្កើតពួកអ្នកពីដី ហើយទ្រង់ក៏បានឱ្យ ពួកអ្នកតាំងទីលំនៅលើវា។ ដូចេ្នះ ចូរពួកអ្នកសុំអភ័យទោសពីទ្រង់ និងសារភាពទោសកំហុសចំពោះទ្រង់។ ពិតប្រាកដណាស់ម្ចាស់របស់ ខ្ញុំជាអ្នកដែលនៅជិតបង្កើយ ជាអ្នកឆ្លើយតប(ការបួងសួងសុំ)។

Verse 62

قَالُوا۟ يَـٰصَـٰلِحُ قَدْ كُنتَ فِينَا مَرْجُوًّا قَبْلَ هَـٰذَآ ۖ أَتَنْهَىٰنَآ أَن نَّعْبُدَ مَا يَعْبُدُ ءَابَآؤُنَا وَإِنَّنَا لَفِى شَكٍّ مِّمَّا تَدْعُونَآ إِلَيْهِ مُرِيبٍ

Transliteration qālū yāṣāliḥu qad kunta fīnā marjuwwan qabla hādhā atanhānā an naʿbuda mā yaʿbudu ābāunā wa-innanā lafī shakkin mimmā tadʿūnā ilayhi murībin

Khmer ពួកគេបានតបវិញថាៈ ឱសឡេះ. ជាការពិតណាស់ អ្នក ធ្លាប់ជាមនុស្សដែលជាទីសង្ឃឹមក្នុងចំណោមពួកយើង(ជាមេដឹកនាំ)កាលពីមុននេះ។ តើអ្នកហាមឃាត់ពួកយើងមិនឱ្យគោរពសក្ការៈ ចំពោះអ្វីដែលជីដូនជីតារបស់ពួកយើងបានគោរពសក្ការៈឬ? ហើយ ពិតប្រាកដណាស់ ពួកយើងមានការសង្ស័យយ៉ាងខ្លាំងនូវអ្វីដែលអ្នក អំពាវនាវចំពោះពួកយើង។

Verse 63

قَالَ يَـٰقَوْمِ أَرَءَيْتُمْ إِن كُنتُ عَلَىٰ بَيِّنَةٍ مِّن رَّبِّى وَءَاتَىٰنِى مِنْهُ رَحْمَةً فَمَن يَنصُرُنِى مِنَ ٱللَّهِ إِنْ عَصَيْتُهُۥ ۖ فَمَا تَزِيدُونَنِى غَيْرَ تَخْسِيرٍ

Transliteration qāla yāqawmi ara-aytum in kuntu ʿalā bayyinatin min rabbī waātānī min'hu raḥmatan faman yanṣurunī mina l-lahi in ʿaṣaytuhu famā tazīdūnanī ghayra takhsīrin

Khmer គាត់(សឡេះ)បានពោលថាៈ ឱក្រុមរបស់ខ្ញុំ. ពួកអ្នក ប្រាប់ខ្ញុំមក ប្រសិនបើខ្ញុំមានភស្ដុតាងយ៉ាងច្បាស់លាស់អំពីម្ចាស់របស់ខ្ញុំ ហើយទ្រង់បានប្រទានដល់ខ្ញុំនូវក្ដីមេត្ដាករុណា(ភាពជា)ពី ទ្រង់នោះ តើមានអ្នកណាអាចជួយខ្ញុំបានពី(ទណ្ឌកម្ម)អល់ឡោះ ប្រសិនបើខ្ញុំមិនបានគោរពចំពោះទ្រង់? ពួកអ្នកមិនបង្កើនអ្វីដល់ខ្ញុំ ក្រៅពីភាពខាតបង់នោះឡើយ។

Verse 64

وَيَـٰقَوْمِ هَـٰذِهِۦ نَاقَةُ ٱللَّهِ لَكُمْ ءَايَةً فَذَرُوهَا تَأْكُلْ فِىٓ أَرْضِ ٱللَّهِ وَلَا تَمَسُّوهَا بِسُوٓءٍ فَيَأْخُذَكُمْ عَذَابٌ قَرِيبٌ

Transliteration wayāqawmi hādhihi nāqatu l-lahi lakum āyatan fadharūhā takul fī arḍi l-lahi walā tamassūhā bisūin fayakhudhakum ʿadhābun qarībun

Khmer ឱក្រុមរបស់ខ្ញុំ. នេះគឺជាសត្វអូដ្ឋញីរបស់អល់ឡោះដែល ជាភស្តតាងមួយសម្រាប់ពួកអ្នក។ ដូចេ្នះ ចូរពួកអ្នកទុកឱ្យវាដើរ ស៊ីនៅលើដីរបស់អល់ឡោះចុះ ហើយពួកអ្នកកុំប៉ះពាល់វាដោយ ប្រការអាក្រក់ណាមួយឱ្យសោះ។ បើមិនដូច្នោះទេទារុណកម្មនឹង ធ្លាក់មកលើពួកអ្នកឆាប់ៗនេះជាមិនខាន។

Verse 65

فَعَقَرُوهَا فَقَالَ تَمَتَّعُوا۟ فِى دَارِكُمْ ثَلَـٰثَةَ أَيَّامٍ ۖ ذَٰلِكَ وَعْدٌ غَيْرُ مَكْذُوبٍ

Transliteration faʿaqarūhā faqāla tamattaʿū fī dārikum thalāthata ayyāmin dhālika waʿdun ghayru makdhūbin

Khmer តែពួកគេបានសម្លាប់វា។ ពេលនោះគាត់បានពោលថាៈ ចូរពួកអ្នកសប្បាយរីករាយក្នុងលំនៅដ្ឋានរបស់ពួកអ្នករយៈពេល បីថ្ងៃចុះ(ទណ្ឌកម្មនឹងមកដល់បន្ទាប់ពីនោះ)។ នេះជាការសន្យា មួយ(របស់អល់ឡោះ)ដែលគ្មានការភូតកុហកឡើយ។

Verse 66

فَلَمَّا جَآءَ أَمْرُنَا نَجَّيْنَا صَـٰلِحًا وَٱلَّذِينَ ءَامَنُوا۟ مَعَهُۥ بِرَحْمَةٍ مِّنَّا وَمِنْ خِزْىِ يَوْمِئِذٍ ۗ إِنَّ رَبَّكَ هُوَ ٱلْقَوِىُّ ٱلْعَزِيزُ

Transliteration falammā jāa amrunā najjaynā ṣāliḥan wa-alladhīna āmanū maʿahu biraḥmatin minnā wamin khiz'yi yawmi-idhin inna rabbaka huwa l-qawiyu l-ʿazīzu

Khmer នៅពេលដែលបទបញ្ជា (ទណ្ឌកម្ម)របស់យើងបានមក ដល់ យើងក៏បានសង្គ្រោះសឡេះ និងបណ្ដាអ្នកដែលមានជំនឿជា មួយគាត់ដោយក្ដីមេត្ដាករុណាអំពីយើង ហើយ(យើងបានសង្គ្រោះ ពួកគេ)ពីភាពអាម៉ាស់របស់ពួកគេនៅថ្ងៃនោះ។ ពិតប្រាកដណាស់ ម្ចាស់របស់អ្នកមហាខ្លាំងក្លា មហាខ្លាំងពូកែ។

Verse 67

وَأَخَذَ ٱلَّذِينَ ظَلَمُوا۟ ٱلصَّيْحَةُ فَأَصْبَحُوا۟ فِى دِيَـٰرِهِمْ جَـٰثِمِينَ

Transliteration wa-akhadha alladhīna ẓalamū l-ṣayḥatu fa-aṣbaḥū fī diyārihim jāthimīna

Khmer ហើយពេលនោះ សម្រែកយ៉ាងខ្លាំងបានឆក់យកជីវិតពួក ដែលបំពាន ហើយបានធ្វើឱ្យពួកគេស្លាប់មួយរំពេចនៅក្នុងផ្ទះរបស់ ពួកគេ។

Verse 68

كَأَن لَّمْ يَغْنَوْا۟ فِيهَآ ۗ أَلَآ إِنَّ ثَمُودَا۟ كَفَرُوا۟ رَبَّهُمْ ۗ أَلَا بُعْدًا لِّثَمُودَ

Transliteration ka-an lam yaghnaw fīhā alā inna thamūdā kafarū rabbahum alā buʿ'dan lithamūda

Khmer វាហាក់ដូចជាពួកគេមិនបានរស់នៅទីនោះ។ ចូរដឹងថា. ពិតប្រាកដណាស់ ក្រុមសាមូដបានប្រឆាំងនឹងម្ចាស់របស់ពួកគេ។ ចូរដឹងថា. មហន្ដរាយហើយចំពោះក្រុមសាមូដ។

Verse 69

وَلَقَدْ جَآءَتْ رُسُلُنَآ إِبْرَٰهِيمَ بِٱلْبُشْرَىٰ قَالُوا۟ سَلَـٰمًا ۖ قَالَ سَلَـٰمٌ ۖ فَمَا لَبِثَ أَن جَآءَ بِعِجْلٍ حَنِيذٍ

Transliteration walaqad jāat rusulunā ib'rāhīma bil-bush'rā qālū salāman qāla salāmun famā labitha an jāa biʿij'lin ḥanīdhin

Khmer ហើយជាការពិតណាស់ បណ្ដាអ្នកនាំសាររបស់យើង (ម៉ាឡាអ៊ីកាត់)បាននាំដំណឹងល្អមកឱ្យអ៊ីព្រហ៊ីម(ប្រាប់ថាប្រពន្ធ គាត់នឹងមានកូន)។ ពួកគេបានស្វាគមន៍នឹងពាក្យសាឡាម ហើយ គាត់ក៏បានឆ្លើយតបនឹងពាក្យសាឡាមវិញដែរ។ ហើយមិនយូរ ប៉ុន្មានគាត់ក៏បាននាំមកនូវកូនគោអាំងមួយ(មកទទួលពួកគេ)។

Verse 70

فَلَمَّا رَءَآ أَيْدِيَهُمْ لَا تَصِلُ إِلَيْهِ نَكِرَهُمْ وَأَوْجَسَ مِنْهُمْ خِيفَةً ۚ قَالُوا۟ لَا تَخَفْ إِنَّآ أُرْسِلْنَآ إِلَىٰ قَوْمِ لُوطٍ

Transliteration falammā raā aydiyahum lā taṣilu ilayhi nakirahum wa-awjasa min'hum khīfatan qālū lā takhaf innā ur'sil'nā ilā qawmi lūṭin

Khmer ប៉ុន្ដែនៅពេលអ៊ីព្រហ៊ីមបានឃើញដៃរបស់ពួកគេ(ម៉ាឡា-អ៊ីកាត់)មិនលូកចាប់យកសាច់កូនគោអាំងនោះ គាត់បានសង្ស័យ លើពួកគេ ហើយគាត់ក៏មានអារម្មណ៍ភ័យខ្លាចពីពួកគេ។ ពួកគេ បាននិយាយថាៈ ចូរអ្នកកុំភ័យខ្លាចអ្វីតាមពិតពួកយើងត្រូវបានគេ (អល់ឡោះ)បញ្ជូនទៅក្រុមលូតទេ។

Verse 71

وَٱمْرَأَتُهُۥ قَآئِمَةٌ فَضَحِكَتْ فَبَشَّرْنَـٰهَا بِإِسْحَـٰقَ وَمِن وَرَآءِ إِسْحَـٰقَ يَعْقُوبَ

Transliteration wa-im'ra-atuhu qāimatun faḍaḥikat fabasharnāhā bi-is'ḥāqa wamin warāi is'ḥāqa yaʿqūba

Khmer ហើយប្រពន្ធរបស់គាត់(អ៊ីព្រហ៊ីម)បានឈរស្ដាប់នៅ ទីនោះ ដោយនាងបានញញឹមសើច។ ហើយ(ម៉ាឡាអ៊ីកាត់បាន ប្រាប់ថា) ពួកយើងបានផ្ដល់ដំណឹងល្អអំពីអ៊ីសហាកដល់នាង និង ក្រោយពីអ៊ីសហាកនោះគឺយ៉ាក់កូប។

Verse 72

قَالَتْ يَـٰوَيْلَتَىٰٓ ءَأَلِدُ وَأَنَا۠ عَجُوزٌ وَهَـٰذَا بَعْلِى شَيْخًا ۖ إِنَّ هَـٰذَا لَشَىْءٌ عَجِيبٌ

Transliteration qālat yāwaylatā a-alidu wa-anā ʿajūzun wahādhā baʿlī shaykhan inna hādhā lashayon ʿajībun

Khmer នាងបាននិយាយ(ដោយភ្ញាក់ផ្អើល)ថាៈ អស្ចារ្យហើយ ខ្ញុំ. តើខ្ញុំមានកូនយ៉ាងដូចមេ្ដច បើខ្ញុំចាស់ជរាហើយនោះ ហើយប្ដី របស់ខ្ញុំនេះក៏ចាស់ជរាដែរ? ពិតប្រាកដណាស់ នេះគឺជារឿងចម្លែក មែន។

Verse 73

قَالُوٓا۟ أَتَعْجَبِينَ مِنْ أَمْرِ ٱللَّهِ ۖ رَحْمَتُ ٱللَّهِ وَبَرَكَـٰتُهُۥ عَلَيْكُمْ أَهْلَ ٱلْبَيْتِ ۚ إِنَّهُۥ حَمِيدٌ مَّجِيدٌ

Transliteration qālū ataʿjabīna min amri l-lahi raḥmatu l-lahi wabarakātuhu ʿalaykum ahla l-bayti innahu ḥamīdun majīdun

Khmer ពួកគេ(ម៉ាឡាអ៊ីកាត់)បានតបថាៈ តើនាងភ្ញាក់ផ្អើលនឹង បទបញ្ជារបស់អល់ឡោះឬ? ក្ដីមេត្ដាករុណារបស់អល់ឡោះ និង ពរជ័យរបស់ទ្រង់គឺផ្ដល់ឱ្យពួកអ្នក ឱក្រុមគ្រួសារ(របស់អ៊ីព្រហ៊ីម). ពិតប្រាកដណាស់ ទ្រង់ជាទីកោតសរសើរ ថ្កុំថ្កើងបំផុត។

Verse 74

فَلَمَّا ذَهَبَ عَنْ إِبْرَٰهِيمَ ٱلرَّوْعُ وَجَآءَتْهُ ٱلْبُشْرَىٰ يُجَـٰدِلُنَا فِى قَوْمِ لُوطٍ

Transliteration falammā dhahaba ʿan ib'rāhīma l-rawʿu wajāathu l-bush'rā yujādilunā fī qawmi lūṭin

Khmer ហើយនៅពេលដែលការភ័យខ្លាចបានរំសាយចេញពី អ៊ីព្រហ៊ីម ស្រាប់តែដំណឹងល្អ(មានកូន)បានមកដល់គាត់ គាត់ក៏ ជជែកតវ៉ាជាមួយពួកយើង(ម៉ាឡាអ៊ីកាត់)ពីរឿង(បំផិ្លចបំផ្លាញ)របស់ក្រុមលូត។

Verse 75

إِنَّ إِبْرَٰهِيمَ لَحَلِيمٌ أَوَّٰهٌ مُّنِيبٌ

Transliteration inna ib'rāhīma laḥalīmun awwāhun munībun

Khmer ពិតប្រាកដណាស់ អ៊ីព្រហ៊ីមជាអ្នកទន់ភ្លន់ ជាអ្នកអត់ធ្មត់ ជាអ្នកបួងសួងសុំអភ័យទោសពីអល់ឡោះជានិច្ច។

Verse 76

يَـٰٓإِبْرَٰهِيمُ أَعْرِضْ عَنْ هَـٰذَآ ۖ إِنَّهُۥ قَدْ جَآءَ أَمْرُ رَبِّكَ ۖ وَإِنَّهُمْ ءَاتِيهِمْ عَذَابٌ غَيْرُ مَرْدُودٍ

Transliteration yāib'rāhīmu aʿriḍ ʿan hādhā innahu qad jāa amru rabbika wa-innahum ātīhim ʿadhābun ghayru mardūdin

Khmer ឱអ៊ីព្រហ៊ីម. ចូរអ្នកបោះបង់ការតវ៉ានេះចុះ តាមពិតបទ បញ្ជានៃម្ចាស់់របស់អ្នកបានមកដល់ហើយ។ ហើយពិតប្រាកដណាស់ ទារុណកម្មនឹងមកដល់ពួកគេ(ក្រុមលូត) ដោយគ្មានអ្នកណាអាច រារាំងបានឡើយ។

Verse 77

وَلَمَّا جَآءَتْ رُسُلُنَا لُوطًا سِىٓءَ بِهِمْ وَضَاقَ بِهِمْ ذَرْعًا وَقَالَ هَـٰذَا يَوْمٌ عَصِيبٌ

Transliteration walammā jāat rusulunā lūṭan sīa bihim waḍāqa bihim dharʿan waqāla hādhā yawmun ʿaṣībun

Khmer ហើយនៅពេលដែលអ្នកនាំសាររបស់យើង(ម៉ាឡាអ៊ីកាត់) បានមកជួបលូត គាត់មានការព្រួយបារម្ភ និងតឹងទ្រូងដោយសារតែ ពួកគេ។ ហើយគាត់បានពោលថាៈ នេះជាថ្ងៃមួយដ៏លំបាកបំផុត។

Verse 78

وَجَآءَهُۥ قَوْمُهُۥ يُهْرَعُونَ إِلَيْهِ وَمِن قَبْلُ كَانُوا۟ يَعْمَلُونَ ٱلسَّيِّـَٔاتِ ۚ قَالَ يَـٰقَوْمِ هَـٰٓؤُلَآءِ بَنَاتِى هُنَّ أَطْهَرُ لَكُمْ ۖ فَٱتَّقُوا۟ ٱللَّهَ وَلَا تُخْزُونِ فِى ضَيْفِىٓ ۖ أَلَيْسَ مِنكُمْ رَجُلٌ رَّشِيدٌ

Transliteration wajāahu qawmuhu yuh'raʿūna ilayhi wamin qablu kānū yaʿmalūna l-sayiāti qāla yāqawmi hāulāi banātī hunna aṭharu lakum fa-ittaqū l-laha walā tukh'zūni fī ḍayfī alaysa minkum rajulun rashīdun

Khmer ហើយក្រុមរបស់គាត់(លូត)បានមកជួបគាត់ទាំងប្រញាប់ ប្រញាល់ ខណៈដែលពួកគេធ្លាប់បានប្រព្រឹត្ដអំពើអាក្រក់ជាច្រើន កាលពីមុន(បុរសរួមភេទជាមួយបុរស)។ គាត់បានពោលថាៈ ឱ ក្រុមរបស់ខ្ញុំ. ទាំងនេះគឺជាកូនស្រីរបស់ខ្ញុំ ពួកនាងស្អាតបរិសុទ្ធ សម្រាប់ពួកអ្នក(ប្រសិនបើពួកអ្នករៀបការជាមួយនាងស្រប ច្បាប់)។ ដូចេ្នះ ចូរពួកអ្នកកោតខ្លាចអល់ឡោះ ហើយចូរពួកអ្នក កុំធើ្វឱ្យខ្ញុំអាម៉ាស់ចំពោះភ្ញៀវរបស់ខ្ញុំឱ្យសោះ។ តើក្នុងចំណោម ពួកអ្នកគ្មានបុរសណាឈ្លាសវៃទេឬ?

Verse 79

قَالُوا۟ لَقَدْ عَلِمْتَ مَا لَنَا فِى بَنَاتِكَ مِنْ حَقٍّ وَإِنَّكَ لَتَعْلَمُ مَا نُرِيدُ

Transliteration qālū laqad ʿalim'ta mā lanā fī banātika min ḥaqqin wa-innaka lataʿlamu mā nurīdu

Khmer ពួកគេបានតបវិញថាៈ អ្នកពិតជាបានដឹងរួចហើយថា ពួកយើងមិនត្រូវការកូនស្រីទាំងអស់របស់អ្នកឡើយ ហើយពិត ប្រាកដណាស់ អ្នកដឹងយ៉ាងច្បាស់នូវអ្វីដែលពួកយើងត្រូវការ។

Verse 80

قَالَ لَوْ أَنَّ لِى بِكُمْ قُوَّةً أَوْ ءَاوِىٓ إِلَىٰ رُكْنٍ شَدِيدٍ

Transliteration qāla law anna lī bikum quwwatan aw āwī ilā ruk'nin shadīdin

Khmer គាត់(លូត)បានពោលថាៈ ប្រសិនបើខ្ញុំមានអំណាចអាច ទប់ទល់នឹងពួកអ្នក ឬខ្ញុំអាចរកអ្នកមានអំណាចខ្លាំងក្លាជួយ(ខ្ញុំនឹង តទល់ជាមួយពួកអ្នកវិញ)ជាមិនខាន។

Verse 81

قَالُوا۟ يَـٰلُوطُ إِنَّا رُسُلُ رَبِّكَ لَن يَصِلُوٓا۟ إِلَيْكَ ۖ فَأَسْرِ بِأَهْلِكَ بِقِطْعٍ مِّنَ ٱلَّيْلِ وَلَا يَلْتَفِتْ مِنكُمْ أَحَدٌ إِلَّا ٱمْرَأَتَكَ ۖ إِنَّهُۥ مُصِيبُهَا مَآ أَصَابَهُمْ ۚ إِنَّ مَوْعِدَهُمُ ٱلصُّبْحُ ۚ أَلَيْسَ ٱلصُّبْحُ بِقَرِيبٍ

Transliteration qālū yālūṭu innā rusulu rabbika lan yaṣilū ilayka fa-asri bi-ahlika biqiṭ'ʿin mina al-layli walā yaltafit minkum aḥadun illā im'ra-ataka innahu muṣībuhā mā aṣābahum inna mawʿidahumu l-ṣub'ḥu alaysa l-ṣub'ḥu biqarībin

Khmer ពួកគេ(ម៉ាឡាអ៊ីកាត់)បានពោលថាៈ ឱលូត. ជាការពិតណាស់ ពួកយើងគឺជាអ្នកនាំសារនៃម្ចាស់របស់អ្នក។ ពួកគេនឹងមិន អាចប៉ះពាល់ដល់អ្នកបានឡើយ។ ចូរអ្នកនាំគ្រួសាររបស់អ្នកចាក ចេញ(ពីភូមិនេះ)នៅពាក់កណ្ដាលយប់ លើកលែងតែភរិយារបស់ អ្នកប៉ុណ្ណោះ ហើយកុំឱ្យអ្នកណាម្នាក់ក្នុងចំណោមពួកអ្នកងាកមើល ក្រោយឱ្យសោះ ព្រោះទារុណកម្មនឹងធ្លាក់ទៅលើនាងដូចអ្វីដែល ពួកគេ(ក្រុមរបស់លូត)នឹងទទួលរងដែរ។ ពិតប្រាកដណាស់ ពេល សន្យា(ដាក់ទណ្ឌកម្ម)របស់ពួកគេគឺនៅពេលទៀបភ្លឺ។ តើពេល ទៀបភ្លឺមិនមែនជិតមកដល់ទេឬ?

Verse 82

فَلَمَّا جَآءَ أَمْرُنَا جَعَلْنَا عَـٰلِيَهَا سَافِلَهَا وَأَمْطَرْنَا عَلَيْهَا حِجَارَةً مِّن سِجِّيلٍ مَّنضُودٍ

Transliteration falammā jāa amrunā jaʿalnā ʿāliyahā sāfilahā wa-amṭarnā ʿalayhā ḥijāratan min sijjīlin manḍūdin

Khmer ដូចេ្នះនៅពេលដែលបទបញ្ជា(ទណ្ឌកម្ម)របស់យើងបាន មកដល់ យើងបានធ្វើឱ្យ(ភូមិសាដូមនៅប៉ាឡេស្ទីន)ក្រឡាប់ពីលើ ចុះក្រោម ហើយបានបញ្ចុះភ្លៀងថ្មពីដីដុតទៅលើវាជាបន្ដបន្ទាប់។

Verse 83

مُّسَوَّمَةً عِندَ رَبِّكَ ۖ وَمَا هِىَ مِنَ ٱلظَّـٰلِمِينَ بِبَعِيدٍ

Transliteration musawwamatan ʿinda rabbika wamā hiya mina l-ẓālimīna bibaʿīdin

Khmer ដែលជាសញ្ញាមកពីម្ចាស់របស់អ្នក(មូហាំម៉ាត់) ហើយ វា(ថ្ម ឬភូមិ)មិនឆ្ងាយពីពួកដែលបំពានឡើយ។

Verse 84

۞ وَإِلَىٰ مَدْيَنَ أَخَاهُمْ شُعَيْبًا ۚ قَالَ يَـٰقَوْمِ ٱعْبُدُوا۟ ٱللَّهَ مَا لَكُم مِّنْ إِلَـٰهٍ غَيْرُهُۥ ۖ وَلَا تَنقُصُوا۟ ٱلْمِكْيَالَ وَٱلْمِيزَانَ ۚ إِنِّىٓ أَرَىٰكُم بِخَيْرٍ وَإِنِّىٓ أَخَافُ عَلَيْكُمْ عَذَابَ يَوْمٍ مُّحِيطٍ

Transliteration wa-ilā madyana akhāhum shuʿayban qāla yāqawmi uʿ'budū l-laha mā lakum min ilāhin ghayruhu walā tanquṣū l-mik'yāla wal-mīzāna innī arākum bikhayrin wa-innī akhāfu ʿalaykum ʿadhāba yawmin muḥīṭin

Khmer ហើយ(យើងបានបញ្ជូន)ស៊្ហូអែបទៅកាន់ម៉ាទយ៉ាន់ដែល ជាបងប្អូនរបស់ពួកគេ។ ស៊្ហូអែបបានពោលថាៈ ឱក្រុមរបស់ខ្ញុំ. ចូរ ពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះ ពួកអ្នកគ្មានម្ចាស់ណាផេ្សង ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះឡើយ។ ចូរ ពួកអ្នកកុំកេងបំបាត់ក្នុងការវាល់ និងការថ្លឹង។ ខ្ញុំពិតជាឃើញពួក អ្នកមានភាពល្អប្រសើរ រីកចំរើន ហើយពិតប្រាកដណាស់ ខ្ញុំខ្លាច ទារុណកម្មហុំព័ទ្ធពួកអ្នកគ្រប់ទិសទីនៅថ្ងៃណាមួយ។

Verse 85

وَيَـٰقَوْمِ أَوْفُوا۟ ٱلْمِكْيَالَ وَٱلْمِيزَانَ بِٱلْقِسْطِ ۖ وَلَا تَبْخَسُوا۟ ٱلنَّاسَ أَشْيَآءَهُمْ وَلَا تَعْثَوْا۟ فِى ٱلْأَرْضِ مُفْسِدِينَ

Transliteration wayāqawmi awfū l-mik'yāla wal-mīzāna bil-qis'ṭi walā tabkhasū l-nāsa ashyāahum walā taʿthaw fī l-arḍi muf'sidīna

Khmer ហើយ(ស៊្ហូអែបបានពោលទៀតថា) ឱក្រុមរបស់ខ្ញុំ. ចូរ ពួកអ្នកវាល់ និងថ្លឹងឱ្យគ្រប់ចំនួនដោយយុត្ដិធម៌ ហើយចូរពួកអ្នក កុំកេងប្រវ័ពា្ចមនុស្សលោកនូវកម្មសិទិ្ធរបស់ពួកគេ។ ហើយចូរពួក អ្នកកុំបង្កវិនាសកម្មនៅលើផែនដីនេះឱ្យសោះ។

Verse 86

بَقِيَّتُ ٱللَّهِ خَيْرٌ لَّكُمْ إِن كُنتُم مُّؤْمِنِينَ ۚ وَمَآ أَنَا۠ عَلَيْكُم بِحَفِيظٍ

Transliteration baqiyyatu l-lahi khayrun lakum in kuntum mu'minīna wamā anā ʿalaykum biḥafīẓin

Khmer អ្វីដែលបានបន្សល់ពីអល់ឡោះ(បានមកពីការរកស៊ី ត្រឹម ត្រូវ)គឺល្អបំផុតសម្រាប់ពួកអ្នក ប្រសិនបើពួកអ្នកមានជំនឿ។ ហើយ ខ្ញុំ(ស៊្ហូអែប)មិនមែនជាអ្នកទទួលខុសត្រូវលើពួកអ្នកឡើយ។

Verse 87

قَالُوا۟ يَـٰشُعَيْبُ أَصَلَوٰتُكَ تَأْمُرُكَ أَن نَّتْرُكَ مَا يَعْبُدُ ءَابَآؤُنَآ أَوْ أَن نَّفْعَلَ فِىٓ أَمْوَٰلِنَا مَا نَشَـٰٓؤُا۟ ۖ إِنَّكَ لَأَنتَ ٱلْحَلِيمُ ٱلرَّشِيدُ

Transliteration qālū yāshuʿaybu aṣalatuka tamuruka an natruka mā yaʿbudu ābāunā aw an nafʿala fī amwālinā mā nashāu innaka la-anta l-ḥalīmu l-rashīdu

Khmer ពួកគេបានតបវិញថាៈ ឱស៊្ហូអែប. តើការសឡាតរបស់ អ្នកបញ្ជាអ្នកឱ្យពួកយើងបោះបង់ចោលនូវអ្វីដែលជីដូនជីតារបស់ ពួកយើងធ្លាប់គោរពសក្ការៈ ឬក៏មិនឱ្យពួកយើងប្រើប្រាស់ទ្រព្យ សម្បត្ដិរបស់ពួកយើងតាមអ្វីដែលពួកយើងចង់? ជាការពិតណាស់ អ្នកជាអ្នកទន់ភ្លន់ ឈ្លាសវៃ(និយាយចំអកឡកឡើយ)។

Verse 88

قَالَ يَـٰقَوْمِ أَرَءَيْتُمْ إِن كُنتُ عَلَىٰ بَيِّنَةٍ مِّن رَّبِّى وَرَزَقَنِى مِنْهُ رِزْقًا حَسَنًا ۚ وَمَآ أُرِيدُ أَنْ أُخَالِفَكُمْ إِلَىٰ مَآ أَنْهَىٰكُمْ عَنْهُ ۚ إِنْ أُرِيدُ إِلَّا ٱلْإِصْلَـٰحَ مَا ٱسْتَطَعْتُ ۚ وَمَا تَوْفِيقِىٓ إِلَّا بِٱللَّهِ ۚ عَلَيْهِ تَوَكَّلْتُ وَإِلَيْهِ أُنِيبُ

Transliteration qāla yāqawmi ara-aytum in kuntu ʿalā bayyinatin min rabbī warazaqanī min'hu riz'qan ḥasanan wamā urīdu an ukhālifakum ilā mā anhākum ʿanhu in urīdu illā l-iṣ'lāḥa mā is'taṭaʿtu wamā tawfīqī illā bil-lahi ʿalayhi tawakkaltu wa-ilayhi unību

Khmer ស៊្ហូអែបបានពោលថាៈ ឱក្រុមរបស់ខ្ញុំ. តើពួកអ្នកយល់ ឃើញយ៉ាងណាប្រសិនបើខ្ញុំមានភស្ដុតាងច្បាស់លាស់ពីម្ចាស់របស់ខ្ញុំ ហើយទ្រង់បានផ្ដល់ឱ្យខ្ញុំនូវលាភសក្ការៈដ៏ប្រសើរពីទ្រង់ហើយនោះ? ហើយខ្ញុំក៏មិនចង់ប្រឆាំងនឹងពួកអ្នកចំពោះអ្វីដែលខ្ញុំហាមឃាត់ដល់ ពួកអ្នកអំពីវានោះដែរ។ ខ្ញុំគ្មានបំណងអ្វីក្រៅពីការសម្របសម្រួល តាមអ្វីដែលខ្ញុំអាចធ្វើបាននោះឡើយ។ ហើយគ្មានការណែនាំរបស់ ខ្ញុំទេ លើកលែងតែមកពីអល់ឡោះប៉ុណ្ណោះ។ ចំពោះទ្រង់ដែលខ្ញុំ បានប្រគល់ការទុកចិត្ដ ហើយខ្ញុំនឹងវិលត្រឡប់ទៅកាន់ទ្រង់វិញ។

Verse 89

وَيَـٰقَوْمِ لَا يَجْرِمَنَّكُمْ شِقَاقِىٓ أَن يُصِيبَكُم مِّثْلُ مَآ أَصَابَ قَوْمَ نُوحٍ أَوْ قَوْمَ هُودٍ أَوْ قَوْمَ صَـٰلِحٍ ۚ وَمَا قَوْمُ لُوطٍ مِّنكُم بِبَعِيدٍ

Transliteration wayāqawmi lā yajrimannakum shiqāqī an yuṣībakum mith'lu mā aṣāba qawma nūḥin aw qawma hūdin aw qawma ṣāliḥin wamā qawmu lūṭin minkum bibaʿīdin

Khmer ឱក្រុមរបស់ខ្ញុំ. ចូរកុំឱ្យកំហឹងរបស់ខ្ញុំបង្កជាសត្រូវនឹង ពួកអ្នក ដែលវាអាចធ្វើឱ្យពួកអ្នកទទួលរងទារុណកម្មដូចអ្វីដែល ក្រុមនួហ ឬក្រុមហ៊ូទ ឬក្រុមសឡេះបានទទួលឱ្យសោះ។ ចំណែក (ទារុណកម្ម)ក្រុមលូតក៏នៅមិនឆ្ងាយពីពួកអ្នកដែរ។

Verse 90

وَٱسْتَغْفِرُوا۟ رَبَّكُمْ ثُمَّ تُوبُوٓا۟ إِلَيْهِ ۚ إِنَّ رَبِّى رَحِيمٌ وَدُودٌ

Transliteration wa-is'taghfirū rabbakum thumma tūbū ilayhi inna rabbī raḥīmun wadūdun

Khmer ហើយចូរពួកអ្នកសុំអភ័យទោសពីម្ចាស់របស់ពួកអ្នក បន្ទាប់មកចូរពួកអ្នកសារភាពកំហុសចំពោះទ្រង់។ ពិតប្រាកដ ណាស់ ម្ចាស់របស់ខ្ញុំមហាអាណិត មហាស្រឡាញ់។

Verse 91

قَالُوا۟ يَـٰشُعَيْبُ مَا نَفْقَهُ كَثِيرًا مِّمَّا تَقُولُ وَإِنَّا لَنَرَىٰكَ فِينَا ضَعِيفًا ۖ وَلَوْلَا رَهْطُكَ لَرَجَمْنَـٰكَ ۖ وَمَآ أَنتَ عَلَيْنَا بِعَزِيزٍ

Transliteration qālū yāshuʿaybu mā nafqahu kathīran mimmā taqūlu wa-innā lanarāka fīnā ḍaʿīfan walawlā rahṭuka larajamnāka wamā anta ʿalaynā biʿazīzin

Khmer ពួកគេបានតបវិញថាៈ ឱស៊្ហូអែប. ពួកយើងមិនសូវយល់ ច្រើនទេនូវអ្វីដែលអ្នកនិយាយ ហើយពិតប្រាកដណាស់ យើងមើល ឃើញអ្នកជាអ្នកទន់ខ្សោយនៅក្នុងចំណោមពួកយើង។ ហើយ ប្រសិនបើគ្មានគ្រួសារអ្នកទេនោះ ពួកយើងនឹងគប់អ្នកនឹងដុំថ្មទៅ ហើយ។ ហើយអ្នកមិនមែនជាអ្នកខ្លាំងសម្រាប់ពួកយើងឡើយ។

Verse 92

قَالَ يَـٰقَوْمِ أَرَهْطِىٓ أَعَزُّ عَلَيْكُم مِّنَ ٱللَّهِ وَٱتَّخَذْتُمُوهُ وَرَآءَكُمْ ظِهْرِيًّا ۖ إِنَّ رَبِّى بِمَا تَعْمَلُونَ مُحِيطٌ

Transliteration qāla yāqawmi arahṭī aʿazzu ʿalaykum mina l-lahi wa-ittakhadhtumūhu warāakum ẓih'riyyan inna rabbī bimā taʿmalūna muḥīṭun

Khmer ស៊្ហូអែបបានតបវិញថាៈ ឱក្រុមរបស់ខ្ញុំ. តើគ្រួសាររបស់ ខ្ញុំមានឥទ្ធិពលចំពោះពួកអ្នកជាងអល់ឡោះឬ? ដោយពួកអ្នកបាន យកទ្រង់ដាក់ក្រោយខ្នងរបស់ពួកអ្នក។ ពិតប្រាកដណាស់ ម្ចាស់ របស់ខ្ញុំដឹងជ្រួតជ្រាបនូវអ្វីៗដែលពួកអ្នកប្រព្រឹត្ដ។

Verse 93

وَيَـٰقَوْمِ ٱعْمَلُوا۟ عَلَىٰ مَكَانَتِكُمْ إِنِّى عَـٰمِلٌ ۖ سَوْفَ تَعْلَمُونَ مَن يَأْتِيهِ عَذَابٌ يُخْزِيهِ وَمَنْ هُوَ كَـٰذِبٌ ۖ وَٱرْتَقِبُوٓا۟ إِنِّى مَعَكُمْ رَقِيبٌ

Transliteration wayāqawmi iʿ'malū ʿalā makānatikum innī ʿāmilun sawfa taʿlamūna man yatīhi ʿadhābun yukh'zīhi waman huwa kādhibun wa-ir'taqibū innī maʿakum raqībun

Khmer ឱក្រុមរបស់ខ្ញុំ. ចូរពួកអ្នកអនុវត្ដតាមផ្លូវរបស់ពួកអ្នក ចុះ ចំណែកខ្ញុំក៏អនុវត្ដតាមផ្លូវរបស់ខ្ញុំដែរ។ ពួកអ្នកគង់តែនឹងដឹង ពីជនដែលទារុណកម្មនឹងធ្លាក់ទៅលើគេដែលធ្វើឱ្យគេអាម៉ាស់ និង ជនដែលភូតកុហក។ ហើយចូរពួកអ្នករង់ចាំមើលចុះ ពិតប្រាកដ ណាស់ខ្ញុំក៏ជាអ្នករង់ចាំមើលជាមួយពួកអ្នកដែរ។

Verse 94

وَلَمَّا جَآءَ أَمْرُنَا نَجَّيْنَا شُعَيْبًا وَٱلَّذِينَ ءَامَنُوا۟ مَعَهُۥ بِرَحْمَةٍ مِّنَّا وَأَخَذَتِ ٱلَّذِينَ ظَلَمُوا۟ ٱلصَّيْحَةُ فَأَصْبَحُوا۟ فِى دِيَـٰرِهِمْ جَـٰثِمِينَ

Transliteration walammā jāa amrunā najjaynā shuʿayban wa-alladhīna āmanū maʿahu biraḥmatin minnā wa-akhadhati alladhīna ẓalamū l-ṣayḥatu fa-aṣbaḥū fī diyārihim jāthimīna

Khmer ហើយនៅពេលដែលបទបញ្ជា (ទារុណកម្ម)របស់យើង បានមកដល់ យើងបានសង្គ្រោះស៊្ហូអែបនិងបណ្ដាអ្នកដែលបានជឿ ជាមួយគាត់ដោយក្ដីមេត្ដាករុណាពីយើង ហើយពេលនោះសម្រែក យ៉ាងខ្លាំងបានឆក់យកជីវិតពួកដែលបំពាន ហើយបានធ្វើឱ្យពួកគេ ស្លាប់មួយរំពេចនៅក្នុងផ្ទះរបស់ពួកគេ។

Verse 95

كَأَن لَّمْ يَغْنَوْا۟ فِيهَآ ۗ أَلَا بُعْدًا لِّمَدْيَنَ كَمَا بَعِدَتْ ثَمُودُ

Transliteration ka-an lam yaghnaw fīhā alā buʿ'dan limadyana kamā baʿidat thamūdu

Khmer វាហាក់ដូចជាពួកគេមិនបានរស់នៅទីនោះ។ ចូរដឹងថា. មហន្ដរាយចំពោះអ្នកភូមិម៉ាទយ៉ាន់ក៏ដូចជាក្រុមសាមូដបានទទួល រងមហន្ដរាយដែរ។

Verse 96

وَلَقَدْ أَرْسَلْنَا مُوسَىٰ بِـَٔايَـٰتِنَا وَسُلْطَـٰنٍ مُّبِينٍ

Transliteration walaqad arsalnā mūsā biāyātinā wasul'ṭānin mubīnin

Khmer ហើយពិតប្រាកដណាស់ យើងបានបញ្ជូនមូសាជាមួយនឹង អាយ៉ាត់ៗរបស់យើងនិងភស្ដុតាងដ៏ច្បាស់លាស់។

Verse 97

إِلَىٰ فِرْعَوْنَ وَمَلَإِي۟هِۦ فَٱتَّبَعُوٓا۟ أَمْرَ فِرْعَوْنَ ۖ وَمَآ أَمْرُ فِرْعَوْنَ بِرَشِيدٍ

Transliteration ilā fir'ʿawna wamala-ihi fa-ittabaʿū amra fir'ʿawna wamā amru fir'ʿawna birashīdin

Khmer ទៅកាន់ហ្វៀរអោន និងពួកមន្ដ្រីរបស់គេ ប៉ុន្ដែពួកគេបាន ធ្វើតាមបទបញ្ជារបស់ហ្វៀរអោន ខណៈដែលបទបញ្ជារបស់ ហ្វៀរអោនពុំមានការចង្អុលបង្ហាញត្រឹមត្រូវ។

Verse 98

يَقْدُمُ قَوْمَهُۥ يَوْمَ ٱلْقِيَـٰمَةِ فَأَوْرَدَهُمُ ٱلنَّارَ ۖ وَبِئْسَ ٱلْوِرْدُ ٱلْمَوْرُودُ

Transliteration yaqdumu qawmahu yawma l-qiyāmati fa-awradahumu l-nāra wabi'sa l-wir'du l-mawrūdu

Khmer គេ(ហ្វៀរអោន)នឹងនាំមុខក្រុមរបស់គេនៅថ្ងៃបរលោក រហូតដល់ពួកគេចូលភ្លើងនរក ហើយជាកន្លែងដ៏អាក្រក់បំផុត សម្រាប់អ្នកដែលនៅទីនោះ។

Verse 99

وَأُتْبِعُوا۟ فِى هَـٰذِهِۦ لَعْنَةً وَيَوْمَ ٱلْقِيَـٰمَةِ ۚ بِئْسَ ٱلرِّفْدُ ٱلْمَرْفُودُ

Transliteration wa-ut'biʿū fī hādhihi laʿnatan wayawma l-qiyāmati bi'sa l-rif'du l-marfūdu

Khmer ហើយបណ្ដាសានឹងត្រូវគេដាក់ទៅលើពួកគេនៅក្នុង លោកិយ និងថ្ងៃបរលោក។ (បណ្ដាសា)នេះជារង្វាន់ដ៏អាក្រក់ បំផុតសម្រាប់អ្នកដែលត្រូវទទួល។

Verse 100

ذَٰلِكَ مِنْ أَنۢبَآءِ ٱلْقُرَىٰ نَقُصُّهُۥ عَلَيْكَ ۖ مِنْهَا قَآئِمٌ وَحَصِيدٌ

Transliteration dhālika min anbāi l-qurā naquṣṣuhu ʿalayka min'hā qāimun waḥaṣīdun

Khmer នោះគឺជាដំណឹងមួយចំនួនអំពីភូមិស្រុកដែលយើង និទានវាប្រាប់ដល់អ្នក(មូហាំម៉ាត់)។ ភូមិស្រុកមួយចំនួនបាន បន្សល់ទុកស្លាកស្នាម និងមួយចំនួនទៀតមិនបានបន្សល់ទុក អ្វីឡើយ(បន្ទាប់ពីការបំផ្លាញនោះ)។

Verse 101

وَمَا ظَلَمْنَـٰهُمْ وَلَـٰكِن ظَلَمُوٓا۟ أَنفُسَهُمْ ۖ فَمَآ أَغْنَتْ عَنْهُمْ ءَالِهَتُهُمُ ٱلَّتِى يَدْعُونَ مِن دُونِ ٱللَّهِ مِن شَىْءٍ لَّمَّا جَآءَ أَمْرُ رَبِّكَ ۖ وَمَا زَادُوهُمْ غَيْرَ تَتْبِيبٍ

Transliteration wamā ẓalamnāhum walākin ẓalamū anfusahum famā aghnat ʿanhum ālihatuhumu allatī yadʿūna min dūni l-lahi min shayin lammā jāa amru rabbika wamā zādūhum ghayra tatbībin

Khmer ហើយយើងមិនបានបំពានលើពួកគេទេ ប៉ុន្ដែពួកគេទេ ដែលបានបំពានលើខ្លួនឯងនោះ។ ដូចេ្នះហើយព្រះនានារបស់ពួកគេ ដែលពួកគេបានបួងសួងសុំក្រៅពីអល់ឡោះមិនអាចផ្ដល់ប្រយោជន៍ អ្វីដល់ពួកគេឡើយនៅពេលដែលបទបញ្ជា(ទារុណកម្ម)នៃម្ចាស់ របស់អ្នក(មូហាំម៉ាត់)បានមកដល់។ ហើយព្រះនានារបស់ពួកគេ មិនបានបន្ថែមអ្វីដល់ពួកគេក្រៅពីគ្រោះមហន្ដរាយឡើយ។

Verse 102

وَكَذَٰلِكَ أَخْذُ رَبِّكَ إِذَآ أَخَذَ ٱلْقُرَىٰ وَهِىَ ظَـٰلِمَةٌ ۚ إِنَّ أَخْذَهُۥٓ أَلِيمٌ شَدِيدٌ

Transliteration wakadhālika akhdhu rabbika idhā akhadha l-qurā wahiya ẓālimatun inna akhdhahu alīmun shadīdun

Khmer នោះហើយជាទារុណកម្មនៃម្ចាស់របស់អ្នក។ នៅពេល ណាដែលទ្រង់បានដាក់ទៅលើភូមិស្រុកណាមួយគឺដោយសារតែ ភូមិស្រុកនោះបានធ្វើខុស។ ពិតប្រាកដណាស់ ទារុណកម្មរបស់ ទ្រង់គឺឈឺចាប់បំផុត។

Verse 103

إِنَّ فِى ذَٰلِكَ لَـَٔايَةً لِّمَنْ خَافَ عَذَابَ ٱلْـَٔاخِرَةِ ۚ ذَٰلِكَ يَوْمٌ مَّجْمُوعٌ لَّهُ ٱلنَّاسُ وَذَٰلِكَ يَوْمٌ مَّشْهُودٌ

Transliteration inna fī dhālika laāyatan liman khāfa ʿadhāba l-ākhirati dhālika yawmun majmūʿun lahu l-nāsu wadhālika yawmun mashhūdun

Khmer ពិតប្រាកដណាស់ នៅក្នុង(ការដាក់ទារុណកម្ម)នោះ គឺជាភស្ដុតាងមួយសម្រាប់អ្នកដែលបានខ្លាចទារុណកម្មនាថ្ងៃបរលោក។ នៅថ្ងៃនោះមនុស្សលោកត្រូវបានគេប្រមូលផ្ដុំសម្រាប់ ទ្រង់។ ហើយនៅថ្ងៃនោះដែរ អ្វីៗទាំងអស់គឺនឹងត្រូវមានវត្ដមាន (ដើម្បីកាត់សេចក្ដី)។

Verse 104

وَمَا نُؤَخِّرُهُۥٓ إِلَّا لِأَجَلٍ مَّعْدُودٍ

Transliteration wamā nu-akhiruhu illā li-ajalin maʿdūdin

Khmer ហើយយើងមិនបានពន្យារពេលថ្ងៃបរលោកក្រៅពី ពេលដែលបានកំណត់នោះឡើយ។

Verse 105

يَوْمَ يَأْتِ لَا تَكَلَّمُ نَفْسٌ إِلَّا بِإِذْنِهِۦ ۚ فَمِنْهُمْ شَقِىٌّ وَسَعِيدٌ

Transliteration yawma yati lā takallamu nafsun illā bi-idh'nihi famin'hum shaqiyyun wasaʿīdun

Khmer ថ្ងៃបរលោកមកដល់ គ្មានបុគ្គលណាម្នាក់អាចនិយាយ បានទេ លុះត្រាតែមានការអនុញ្ញាតពីទ្រង់។ ដូចេ្នះពួកគេមួយចំនួន ទទួលសំណាងអាក្រក់ និងមួយចំនួនទៀតទទួលសំណាងល្អ។

Verse 106

فَأَمَّا ٱلَّذِينَ شَقُوا۟ فَفِى ٱلنَّارِ لَهُمْ فِيهَا زَفِيرٌ وَشَهِيقٌ

Transliteration fa-ammā alladhīna shaqū fafī l-nāri lahum fīhā zafīrun washahīqun

Khmer ចំណែកឯពួកដែលមានសំណាងអាក្រក់ គឺស្ថិតក្នុងឋាននរកដែលសម្រាប់ពួកគេនៅក្នុងនោះ(ទទួលទារុណកម្មដ៏ឈឺចាប់) ដោយដកដង្ហើមចេញចូលស្ទើរមិនដល់គ្នា។

Verse 107

خَـٰلِدِينَ فِيهَا مَا دَامَتِ ٱلسَّمَـٰوَٰتُ وَٱلْأَرْضُ إِلَّا مَا شَآءَ رَبُّكَ ۚ إِنَّ رَبَّكَ فَعَّالٌ لِّمَا يُرِيدُ

Transliteration khālidīna fīhā mā dāmati l-samāwātu wal-arḍu illā mā shāa rabbuka inna rabbaka faʿʿālun limā yurīdu

Khmer ពួកគេស្ថិតនៅក្នុងនោះជាអមតៈ ដរាបណាមេឃជា ច្រើនជាន់ និងផែនដី(ថ្ងៃបរលោក)នៅស្ថិតសេ្ថរ លើកលែងតែអ្វី ដែលម្ចាស់របស់អ្នកមានចេតនាប៉ុណ្ណោះ។ ពិតប្រាកដណាស់ ម្ចាស់ របស់អ្នកធ្វើអ្វីក៏ដោយតាមតែទ្រង់ចង់។

Verse 108

۞ وَأَمَّا ٱلَّذِينَ سُعِدُوا۟ فَفِى ٱلْجَنَّةِ خَـٰلِدِينَ فِيهَا مَا دَامَتِ ٱلسَّمَـٰوَٰتُ وَٱلْأَرْضُ إِلَّا مَا شَآءَ رَبُّكَ ۖ عَطَآءً غَيْرَ مَجْذُوذٍ

Transliteration wa-ammā alladhīna suʿidū fafī l-janati khālidīna fīhā mā dāmati l-samāwātu wal-arḍu illā mā shāa rabbuka ʿaṭāan ghayra majdhūdhin

Khmer រីឯបណ្ដាអ្នកដែលមានសំណាងល្អ គឺស្ថិតក្នុងឋានសួគ៌ ដោយពួកគេស្ថិតនៅទីនោះជាអមតៈ ដរាបណាមេឃជាច្រើនជាន់ និងផែនដី(ថ្ងៃបរលោក)នៅស្ថិតសេ្ថរ លើកលែងតែអ្វីដែលម្ចាស់ របស់អ្នកមានចេតនាប៉ុណ្ណោះ។ ទ្រង់នឹងផ្ដល់ឱ្យពួកគេដោយគ្មាន ការកាត់ផ្ដាច់ឡើយ ។

Verse 109

فَلَا تَكُ فِى مِرْيَةٍ مِّمَّا يَعْبُدُ هَـٰٓؤُلَآءِ ۚ مَا يَعْبُدُونَ إِلَّا كَمَا يَعْبُدُ ءَابَآؤُهُم مِّن قَبْلُ ۚ وَإِنَّا لَمُوَفُّوهُمْ نَصِيبَهُمْ غَيْرَ مَنقُوصٍ

Transliteration falā taku fī mir'yatin mimmā yaʿbudu hāulāi mā yaʿbudūna illā kamā yaʿbudu ābāuhum min qablu wa-innā lamuwaffūhum naṣībahum ghayra manqūṣin

Khmer ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)កុំមានការសង្ស័យនូវអ្វី ដែលពួកគេ(ពួកមូស្ហរីគីន)គោរពសក្ការៈ។ ពួកគេមិនគោរព សក្ការៈឡើយ លើកលែងតែដូចអ្វីដែលជីដូនជីតារបស់ពួកគេគោរព សក្ការៈពីមុនមកប៉ុណ្ណោះ។ ពិតប្រាកដណាស់ យើងនឹងបំពេញឱ្យ ពួកគេនូវទារុណកម្ម ដោយគ្មានការបន្ធូរបន្ថយឡើយ។

Verse 110

وَلَقَدْ ءَاتَيْنَا مُوسَى ٱلْكِتَـٰبَ فَٱخْتُلِفَ فِيهِ ۚ وَلَوْلَا كَلِمَةٌ سَبَقَتْ مِن رَّبِّكَ لَقُضِىَ بَيْنَهُمْ ۚ وَإِنَّهُمْ لَفِى شَكٍّ مِّنْهُ مُرِيبٍ

Transliteration walaqad ātaynā mūsā l-kitāba fa-ukh'tulifa fīhi walawlā kalimatun sabaqat min rabbika laquḍiya baynahum wa-innahum lafī shakkin min'hu murībin

Khmer ហើយជាការពិតណាស់ យើងបានផ្ដល់គម្ពីរ(តាវរ៉ត) ឱ្យមូសា តែបែរជាមានគេខ្វែងគំនិតគ្នាចំពោះវាទៅវិញ។ ហើយ ប្រសិនបើគ្មានការកំណត់(ទារុណកម្ម)ជាមុនពីម្ចាស់របស់អ្នកទេ គេពិតជានឹងកាត់សេចក្ដីរវាងពួកគេ(ដាក់ទារុណកម្មក្នុងលោកិយ) ជាមិនខាន។ ហើយពិតប្រាកដណាស់ ពួកគេស្ថិតក្នុងភាពមន្ទិល សង្ស័យយ៉ាងខ្លាំងអំពីវា(គម្ពីរគួរអាន)។

Verse 111

وَإِنَّ كُلًّا لَّمَّا لَيُوَفِّيَنَّهُمْ رَبُّكَ أَعْمَـٰلَهُمْ ۚ إِنَّهُۥ بِمَا يَعْمَلُونَ خَبِيرٌ

Transliteration wa-inna kullan lammā layuwaffiyannahum rabbuka aʿmālahum innahu bimā yaʿmalūna khabīrun

Khmer ហើយពិតប្រាកដណាស់ គ្រប់ក្រុមទាំងអស់(ដែលខ្វែង គំនិតគ្នា) គឺម្ចាស់របស់អ្នក ពិតជានឹងតបស្នងឱ្យពួកគេនូវគ្រប់ទង្វើ របស់ពួកគេជាមិនខាន។ ពិតប្រាកដណាស់ ទ្រង់មហាដឹងនូវអ្វីដែល ពួកគេប្រព្រឹត្ដ។

Verse 112

فَٱسْتَقِمْ كَمَآ أُمِرْتَ وَمَن تَابَ مَعَكَ وَلَا تَطْغَوْا۟ ۚ إِنَّهُۥ بِمَا تَعْمَلُونَ بَصِيرٌ

Transliteration fa-is'taqim kamā umir'ta waman tāba maʿaka walā taṭghaw innahu bimā taʿmalūna baṣīrun

Khmer ដូចេ្នះចូរអ្នក(មូហាំម៉ាត់)ប្រកាន់ខ្ជាប់នូវគោលជំហរ ឱ្យរឹងប៉ឹង ដូចអ្វីដែលគេ(អល់ឡោះ)បានបញ្ជា ចំពោះអ្នក និងអ្នក ដែលបានសារភាពកំហុស(ចំពោះអល់ឡោះ)ជាមួយអ្នក ហើយចូរ ពួកអ្នកកុំបំពានឱ្យសោះ។ ពិតប្រាកដណាស់ ទ្រង់ជាអ្នកឃើញទាំង អស់នូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។

Verse 113

وَلَا تَرْكَنُوٓا۟ إِلَى ٱلَّذِينَ ظَلَمُوا۟ فَتَمَسَّكُمُ ٱلنَّارُ وَمَا لَكُم مِّن دُونِ ٱللَّهِ مِنْ أَوْلِيَآءَ ثُمَّ لَا تُنصَرُونَ

Transliteration walā tarkanū ilā alladhīna ẓalamū fatamassakumu l-nāru wamā lakum min dūni l-lahi min awliyāa thumma lā tunṣarūna

Khmer ហើយចូរពួកអ្នកកុំលំអៀងទៅចំពោះពួកដែលបាន បំពាន ដែលជាហេតុធ្វើឱ្យពួកអ្នកត្រូវនរកឱ្យសោះ។ ហើយពួក អ្នកគ្មានអ្នកគាំពារណាក្រៅពីអល់ឡោះឡើយ បន្ទាប់មកពួកអ្នក ក៏គ្មានអ្នកណាជួយដែរ។

Verse 114

وَأَقِمِ ٱلصَّلَوٰةَ طَرَفَىِ ٱلنَّهَارِ وَزُلَفًا مِّنَ ٱلَّيْلِ ۚ إِنَّ ٱلْحَسَنَـٰتِ يُذْهِبْنَ ٱلسَّيِّـَٔاتِ ۚ ذَٰلِكَ ذِكْرَىٰ لِلذَّٰكِرِينَ

Transliteration wa-aqimi l-ṣalata ṭarafayi l-nahāri wazulafan mina al-layli inna l-ḥasanāti yudh'hib'na l-sayiāti dhālika dhik'rā lildhākirīna

Khmer ហើយចូរអ្នកប្រតិបត្ដិសឡាតនៅចុងទាំងពីរនៃពេល ថ្ងៃ(ព្រឹកល្ងាចគឺៈ ស៊ូពូស ស៊ូហូរ និងអាសើរ)និងរយៈពេលដំបូង នៃពេលយប់(ម៉ាហ្គរិប និងអ៊ីស្ហា)។ ពិតប្រាកដណាស់ អំពើល្អលុប បំបាត់អំពើអាក្រក់។ នោះគឺជាការរំលឹកទូន្មានសម្រាប់បណ្ដាអ្នក ដែលមានសតិសម្បជញ្ញៈ។

Verse 115

وَٱصْبِرْ فَإِنَّ ٱللَّهَ لَا يُضِيعُ أَجْرَ ٱلْمُحْسِنِينَ

Transliteration wa-iṣ'bir fa-inna l-laha lā yuḍīʿu ajra l-muḥ'sinīna

Khmer ហើយចូរអ្នកអត់ធ្មត់ចុះ ពិតប្រាកដណាស់ អល់ឡោះ មិនធ្វើឱ្យបាត់បង់នូវផលបុណ្យរបស់បណ្ដាអ្នកដែលសាងអំពើ ល្អនោះឡើយ។

Verse 116

فَلَوْلَا كَانَ مِنَ ٱلْقُرُونِ مِن قَبْلِكُمْ أُو۟لُوا۟ بَقِيَّةٍ يَنْهَوْنَ عَنِ ٱلْفَسَادِ فِى ٱلْأَرْضِ إِلَّا قَلِيلًا مِّمَّنْ أَنجَيْنَا مِنْهُمْ ۗ وَٱتَّبَعَ ٱلَّذِينَ ظَلَمُوا۟ مَآ أُتْرِفُوا۟ فِيهِ وَكَانُوا۟ مُجْرِمِينَ

Transliteration falawlā kāna mina l-qurūni min qablikum ulū baqiyyatin yanhawna ʿani l-fasādi fī l-arḍi illā qalīlan mimman anjaynā min'hum wa-ittabaʿa alladhīna ẓalamū mā ut'rifū fīhi wakānū muj'rimīna

Khmer ហេតុអ្វីបានជាកាលពីជំនាន់មុនៗពួកអ្នកគ្មានអ្នកមាន ឧត្ដមគតិនៅសេសសល់ ដើម្បីពួកគេហាមឃាត់គ្នាអំពីការបង្ក វិនាសកម្មនៅលើផែនដីនេះក្រៅពីមួយចំនួនតូចនៃអ្នកដែលយើង បានសង្គ្រោះក្នុងចំណោមពួកគេ? ហើយពួកដែលបំពានបានធ្វើតាម អ្វីដែលពួកគេសប្បាយរីករាយនៅក្នុងលោកិយ។ ហើយពួកគេជា ពួកដែលប្រព្រឹត្ដបាបកម្ម។

Verse 117

وَمَا كَانَ رَبُّكَ لِيُهْلِكَ ٱلْقُرَىٰ بِظُلْمٍ وَأَهْلُهَا مُصْلِحُونَ

Transliteration wamā kāna rabbuka liyuh'lika l-qurā biẓul'min wa-ahluhā muṣ'liḥūna

Khmer ម្ចាស់របស់អ្នកមិនដែលកំទេចភូមិស្រុកណាមួយដោយ អយុត្ដិធម៌ ខណៈដែលអ្នកភូមិស្រុកនោះជាអ្នកដែលសាងអំពើល្អ នោះឡើយ។

Verse 118

وَلَوْ شَآءَ رَبُّكَ لَجَعَلَ ٱلنَّاسَ أُمَّةً وَٰحِدَةً ۖ وَلَا يَزَالُونَ مُخْتَلِفِينَ

Transliteration walaw shāa rabbuka lajaʿala l-nāsa ummatan wāḥidatan walā yazālūna mukh'talifīna

Khmer ប្រសិនបើម្ចាស់របស់អ្នកមានចេតនា ទ្រង់ប្រាកដជា នឹងធ្វើឱ្យមនុស្សលោកក្លាយជាប្រជាជាតិតែមួយ(សាសនាអ៊ីស្លាម តែមួយ)។ ប៉ុន្ដែពួកគេនៅតែខ្វែងគំនិតគ្នា។

Verse 119

إِلَّا مَن رَّحِمَ رَبُّكَ ۚ وَلِذَٰلِكَ خَلَقَهُمْ ۗ وَتَمَّتْ كَلِمَةُ رَبِّكَ لَأَمْلَأَنَّ جَهَنَّمَ مِنَ ٱلْجِنَّةِ وَٱلنَّاسِ أَجْمَعِينَ

Transliteration illā man raḥima rabbuka walidhālika khalaqahum watammat kalimatu rabbika la-amla-anna jahannama mina l-jinati wal-nāsi ajmaʿīna

Khmer លើកលែងតែអ្នកណាដែលម្ចាស់របស់អ្នកបានអាណិត ស្រឡាញ់ប៉ុណ្ណោះ។ ហេតុនេះហើយទើបទ្រង់បានបង្កើតពួកគេ។ ហើយពាក្យសន្យានៃម្ចាស់របស់អ្នកបានកំណត់រួចជាសេ្រច(ដោយ ទ្រង់ពោលថា) ពិតប្រាកដណាស់ យើងនឹងបំពេញនរកជើហាន់ណាំ ដោយជិននិងមនុស្សលោកមួយចំនួនជាមួយគ្នាទាំងអស់។

Verse 120

وَكُلًّا نَّقُصُّ عَلَيْكَ مِنْ أَنۢبَآءِ ٱلرُّسُلِ مَا نُثَبِّتُ بِهِۦ فُؤَادَكَ ۚ وَجَآءَكَ فِى هَـٰذِهِ ٱلْحَقُّ وَمَوْعِظَةٌ وَذِكْرَىٰ لِلْمُؤْمِنِينَ

Transliteration wakullan naquṣṣu ʿalayka min anbāi l-rusuli mā nuthabbitu bihi fuādaka wajāaka fī hādhihi l-ḥaqu wamawʿiẓatun wadhik'rā lil'mu'minīna

Khmer ហើយគ្រប់រឿងទាំងអស់ដែលយើងនិទានប្រាប់អ្នក (មូហាំម៉ាត់)អំំពីដំណឹងរបស់បណ្ដាអ្នកនាំសារ គឺដើម្បីយើងនឹង ពង្រឹងចិត្ដរបស់អ្នកតាមរយៈវា។ ហើយរឿងពិតនៅក្នុង(ជំពូក គម្ពីរគួរអាន)នេះបានមកដល់អ្នក និងជាដំបូន្មាន ហើយនិងជាការ ក្រើនរំលឹកមួយសម្រាប់អ្នកដែលមានជំនឿទាំងអស់។

Verse 121

وَقُل لِّلَّذِينَ لَا يُؤْمِنُونَ ٱعْمَلُوا۟ عَلَىٰ مَكَانَتِكُمْ إِنَّا عَـٰمِلُونَ

Transliteration waqul lilladhīna lā yu'minūna iʿ'malū ʿalā makānatikum innā ʿāmilūna

Khmer ហើយចូរអ្នក(មូហាំម៉ាត់)ពោលទៅកាន់ពួកដែលគ្មាន ជំនឿថាៈ ចូរពួកអ្នកអនុវត្ដតាមផ្លូវរបស់ពួកអ្នក ជាការពិតណាស់ ពួកយើងជាអ្នកអនុវត្ដ(តាមផ្លូវរបស់ពួកយើង)។

Verse 122

وَٱنتَظِرُوٓا۟ إِنَّا مُنتَظِرُونَ

Transliteration wa-intaẓirū innā muntaẓirūna

Khmer ហើយចូរពួកអ្នករង់ចាំ(លទ្ធផលចុងក្រោយរបស់ពួក យើង)ចុះ ពិតប្រាកដណាស់ពួកយើងក៏ជាអ្នករង់ចាំ(លទ្ធផលចុង ក្រោយរបស់ពួកអ្នក)ដែរ។

Verse 123

وَلِلَّهِ غَيْبُ ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ وَإِلَيْهِ يُرْجَعُ ٱلْأَمْرُ كُلُّهُۥ فَٱعْبُدْهُ وَتَوَكَّلْ عَلَيْهِ ۚ وَمَا رَبُّكَ بِغَـٰفِلٍ عَمَّا تَعْمَلُونَ

Transliteration walillahi ghaybu l-samāwāti wal-arḍi wa-ilayhi yur'jaʿu l-amru kulluhu fa-uʿ'bud'hu watawakkal ʿalayhi wamā rabbuka bighāfilin ʿammā taʿmalūna

Khmer ហើយប្រការអាថ៌កំបាំងដែលមាននៅលើមេឃជា ច្រើនជាន់ និងផែនដីជាកម្មសិទ្ធិរបស់អល់ឡោះ ហើយកិច្ចការទាំង អស់នឹងវិលត្រឡប់ទៅកាន់ទ្រង់វិញ។ ដូចេ្នះ ចូរអ្នកគោរពសក្ការៈ ចំពោះទ្រង់ និងប្រគល់ការទុកចិត្ដចំពោះទ្រង់ចុះ។ ហើយម្ចាស់ របស់អ្នកមិនព្រងើយកន្ដើយចំពោះអ្វីដែលពួកអ្នកប្រព្រឹត្ដឡើយ។

Read Surah Hud in another language

All languages

All 114 surahs in Khmer: the Qur’an in Khmer.

Learn it in MyDugsi

Khmer translation: Cambodian Muslim Community Development, from Quran.com. Transliteration: Quran.com. Recitation: Mishary Alafasy, from EveryAyah.com. MyDugsi is a learning aid, not a replacement for a qualified teacher.