Surah Al-Mu'minun in Khmer: translation and audio
Surah 23 · المؤمنون · The Believers · 118 verses
Surah Al-Mu'minun verse by verse: the Arabic with a recitation you can repeat, the transliteration, and the Khmer translation by Cambodian Muslim Community Development. For the meaning of every word, see Surah Al-Mu'minun word by word in English.
Verse 1
قَدْ أَفْلَحَ ٱلْمُؤْمِنُونَ
Transliteration qad aflaḥa l-mu'minūna
Khmer បណ្ដាអ្នកដែលមានជំនឿពិតជាទទួលបានជោគជ័យ។
Verse 2
ٱلَّذِينَ هُمْ فِى صَلَاتِهِمْ خَـٰشِعُونَ
Transliteration alladhīna hum fī ṣalātihim khāshiʿūna
Khmer គឺបណ្ដាអ្នកដែលមានចិត្ដនឹងនរក្នុងការប្រតិបត្ដិសឡាតរបស់ ពួកគេ។
Verse 3
وَٱلَّذِينَ هُمْ عَنِ ٱللَّغْوِ مُعْرِضُونَ
Transliteration wa-alladhīna hum ʿani l-laghwi muʿ'riḍūna
Khmer និងបណ្ដាអ្នកដែលបោះបង់ចោលនូវរាល់ទង្វើដែលគ្មាន ប្រយោជន៍។
Verse 4
وَٱلَّذِينَ هُمْ لِلزَّكَوٰةِ فَـٰعِلُونَ
Transliteration wa-alladhīna hum lilzzakati fāʿilūna
Khmer និងបណ្ដាអ្នកដែលបានបរិច្ចាគហ្សាកាត់។
Verse 5
وَٱلَّذِينَ هُمْ لِفُرُوجِهِمْ حَـٰفِظُونَ
Transliteration wa-alladhīna hum lifurūjihim ḥāfiẓūna
Khmer និងបណ្ដាអ្នកដែលបានថែរក្សាប្រដាប់ភេទរបស់ពួកគេ។
Verse 6
إِلَّا عَلَىٰٓ أَزْوَٰجِهِمْ أَوْ مَا مَلَكَتْ أَيْمَـٰنُهُمْ فَإِنَّهُمْ غَيْرُ مَلُومِينَ
Transliteration illā ʿalā azwājihim aw mā malakat aymānuhum fa-innahum ghayru malūmīna
Khmer លើកលែងតែចំពោះភរិយារបស់ពួកគេ និងពួកខ្ញុំបម្រើស្រី ដាច់ថ្លៃ ដែលនៅក្រោមការគ្រប់គ្រងរបស់ពួកគេប៉ុណ្ណោះ។ ហើយ ពិតប្រាកដណាស់ ពួកគេមិនត្រូវបានគេយកទោសពៃរ៍ឡើយ។
Verse 7
فَمَنِ ٱبْتَغَىٰ وَرَآءَ ذَٰلِكَ فَأُو۟لَـٰٓئِكَ هُمُ ٱلْعَادُونَ
Transliteration famani ib'taghā warāa dhālika fa-ulāika humu l-ʿādūna
Khmer អ្នកណាហើយដែលបានស្វែងរកការតេ្រកត្រអាលក្រៅពី (ប្រពន្ធ និងខ្ញុំបម្រើដាច់ថ្លៃ)នេះ ពួកទាំងនោះហើយគឺជាពួកដែល បានល្មើស(នឹងបទបញ្ញត្ដិរបស់ទ្រង់)។
Verse 8
وَٱلَّذِينَ هُمْ لِأَمَـٰنَـٰتِهِمْ وَعَهْدِهِمْ رَٰعُونَ
Transliteration wa-alladhīna hum li-amānātihim waʿahdihim rāʿūna
Khmer ហើយនិងបណ្ដាអ្នកដែលថែរក្សានូវភាពស្មោះត្រង់និងការ សន្យារបស់ពួកគេ។
Verse 9
وَٱلَّذِينَ هُمْ عَلَىٰ صَلَوَٰتِهِمْ يُحَافِظُونَ
Transliteration wa-alladhīna hum ʿalā ṣalawātihim yuḥāfiẓūna
Khmer ព្រមទាំងបណ្ដាអ្នកដែលថែរក្សាការប្រតិបត្ដិសឡាតរបស់ ពួកគេ។
Verse 10
أُو۟لَـٰٓئِكَ هُمُ ٱلْوَٰرِثُونَ
Transliteration ulāika humu l-wārithūna
Khmer អ្នកទាំងនោះហើយគឺជាអ្នកដែលត្រូវទទួលមរតក(ឋាន សួគ៌)។
Verse 11
ٱلَّذِينَ يَرِثُونَ ٱلْفِرْدَوْسَ هُمْ فِيهَا خَـٰلِدُونَ
Transliteration alladhīna yarithūna l-fir'dawsa hum fīhā khālidūna
Khmer ដែលពួកគេនឹងត្រូវទទួលមរកតឋានសួគ៌ហ្វៀរដោស(ឋាន សួគ៌ដែលមានឋានៈខ្ពង់ខ្ពស់ជាងគេ) ដោយពួកគេស្ថិតនៅក្នុងនោះ ជាអមតៈ។
Verse 12
وَلَقَدْ خَلَقْنَا ٱلْإِنسَـٰنَ مِن سُلَـٰلَةٍ مِّن طِينٍ
Transliteration walaqad khalaqnā l-insāna min sulālatin min ṭīnin
Khmer ហើយជាការពិតណាស់ យើងបានបង្កើតមនុស្សលោក (អាដាំ)ពីដីឥដ្ឋ(ផ្សំពីទឹកនិងដី)។
Verse 13
ثُمَّ جَعَلْنَـٰهُ نُطْفَةً فِى قَرَارٍ مَّكِينٍ
Transliteration thumma jaʿalnāhu nuṭ'fatan fī qarārin makīnin
Khmer ក្រោយមកយើងបានបង្កើតគេពីទឹកកាមនៅក្នុងកន្លែង ដែលមានសុវត្ថិភាព(នៅក្នុងស្បូន)។
Verse 14
ثُمَّ خَلَقْنَا ٱلنُّطْفَةَ عَلَقَةً فَخَلَقْنَا ٱلْعَلَقَةَ مُضْغَةً فَخَلَقْنَا ٱلْمُضْغَةَ عِظَـٰمًا فَكَسَوْنَا ٱلْعِظَـٰمَ لَحْمًا ثُمَّ أَنشَأْنَـٰهُ خَلْقًا ءَاخَرَ ۚ فَتَبَارَكَ ٱللَّهُ أَحْسَنُ ٱلْخَـٰلِقِينَ
Transliteration thumma khalaqnā l-nuṭ'fata ʿalaqatan fakhalaqnā l-ʿalaqata muḍ'ghatan fakhalaqnā l-muḍ'ghata ʿiẓāman fakasawnā l-ʿiẓāma laḥman thumma anshanāhu khalqan ākhara fatabāraka l-lahu aḥsanu l-khāliqīna
Khmer បន្ទាប់មកយើងបានបង្កើតទឹកកាមនោះឱ្យទៅជាឈាម មួយដុំ ហើយយើងបានបង្កើតដុំឈាមនោះទៅជាសាច់មួយដុំ រួច យើងបានបង្កើតដុំសាច់នោះឱ្យមានជាឆ្អឹង ហើយយើងបានគ្រប ដណ្ដប់ឆ្អឹងនោះដោយសាច់ ក្រោយមកទៀតយើងបានបង្កើតវាទៅ ជារូបរាងមួយផេ្សងទៀត(ដោយផ្លុំជីវិតទៅក្នុងរូបនោះ)។ ហើយ អល់ឡោះ មហាឧត្ដុង្គឧត្ដម ដែលជាអ្នកបង្កើតដ៏ប្រសើរបំផុត។
Verse 15
ثُمَّ إِنَّكُم بَعْدَ ذَٰلِكَ لَمَيِّتُونَ
Transliteration thumma innakum baʿda dhālika lamayyitūna
Khmer បន្ទាប់មកពួកអ្នកពិតជាស្លាប់ក្រោយពីនោះ(ពេលកំណត់ អាយុកាល)។
Verse 16
ثُمَّ إِنَّكُمْ يَوْمَ ٱلْقِيَـٰمَةِ تُبْعَثُونَ
Transliteration thumma innakum yawma l-qiyāmati tub'ʿathūna
Khmer បន្ទាប់មក ពួកអ្នកពិតជានឹងត្រូវគេធ្វើឱ្យរស់ឡើងវិញនៅ ថ្ងៃបរលោក។
Verse 17
وَلَقَدْ خَلَقْنَا فَوْقَكُمْ سَبْعَ طَرَآئِقَ وَمَا كُنَّا عَنِ ٱلْخَلْقِ غَـٰفِلِينَ
Transliteration walaqad khalaqnā fawqakum sabʿa ṭarāiqa wamā kunnā ʿani l-khalqi ghāfilīna
Khmer ហើយជាការពិតណាស់ យើងបានបង្កើតមេឃប្រាំពីរជាន់ នៅខាងលើពួកអ្នក ហើយយើងមិនបានព្រងើយកន្ដើយចំពោះសត្វ លោកឡើយ។
Verse 18
وَأَنزَلْنَا مِنَ ٱلسَّمَآءِ مَآءًۢ بِقَدَرٍ فَأَسْكَنَّـٰهُ فِى ٱلْأَرْضِ ۖ وَإِنَّا عَلَىٰ ذَهَابٍۭ بِهِۦ لَقَـٰدِرُونَ
Transliteration wa-anzalnā mina l-samāi māan biqadarin fa-askannāhu fī l-arḍi wa-innā ʿalā dhahābin bihi laqādirūna
Khmer ហើយយើងបានបញ្ចុះទឹកភ្លៀងពីលើមេឃតាមការកំណត់ រួចយើងបានផ្ទុកវានៅលើផែនដី។ ហើយពិតប្រាកដណាស់ យើងក៏ ជាអ្នកមានសមត្ថភាពធ្វើឱ្យវារីងទៅវិញដែរ។
Verse 19
فَأَنشَأْنَا لَكُم بِهِۦ جَنَّـٰتٍ مِّن نَّخِيلٍ وَأَعْنَـٰبٍ لَّكُمْ فِيهَا فَوَٰكِهُ كَثِيرَةٌ وَمِنْهَا تَأْكُلُونَ
Transliteration fa-anshanā lakum bihi jannātin min nakhīlin wa-aʿnābin lakum fīhā fawākihu kathīratun wamin'hā takulūna
Khmer ហើយដោយសារទឹកភ្លៀងនេះ យើងបានបង្កើតច្បារដំណាំ អំពីដើមល្មើ និងទំពាំងបាយជូរសម្រាប់ពួកអ្នកដោយនៅក្នុងនោះ មានផ្លែឈើជាច្រើនសម្រាប់ពួកអ្នកបរិភោគវា។
Verse 20
وَشَجَرَةً تَخْرُجُ مِن طُورِ سَيْنَآءَ تَنۢبُتُ بِٱلدُّهْنِ وَصِبْغٍ لِّلْـَٔاكِلِينَ
Transliteration washajaratan takhruju min ṭūri saynāa tanbutu bil-duh'ni waṣib'ghin lil'ākilīna
Khmer ហើយ(យើងបានបង្កើតឱ្យមាន)ដើមឈើ(ហ្សៃទូន)ដែល ដុះនៅជុំវិញភ្នំតូរសៃណាកដែលអាចចម្រាញ់ជាបេ្រង និងជាចំណី អាហារដ៏ឆ្ងាញ់សម្រាប់អ្នកដែលបរិភោគ។
Verse 21
وَإِنَّ لَكُمْ فِى ٱلْأَنْعَـٰمِ لَعِبْرَةً ۖ نُّسْقِيكُم مِّمَّا فِى بُطُونِهَا وَلَكُمْ فِيهَا مَنَـٰفِعُ كَثِيرَةٌ وَمِنْهَا تَأْكُلُونَ
Transliteration wa-inna lakum fī l-anʿāmi laʿib'ratan nus'qīkum mimmā fī buṭūnihā walakum fīhā manāfiʿu kathīratun wamin'hā takulūna
Khmer ហើយពិតប្រាកដណាស់ ចំពោះសត្វពាហនៈគឺជាមេរៀន មួយសម្រាប់ពួកអ្នក(ទុកពិចារណា)។ យើងផ្ដល់ឱ្យពួកអ្នកទទួល ទាននូវអ្វី(ទឹកដោះ)ដែលមាននៅក្នុងពោះរបស់ពួកវា។ ហើយ ចំពោះសត្វនោះ វាមានផលប្រយោជន៍ជាច្រើនសម្រាប់ពួកអ្នក ហើយវាមួយចំនួនពួកអ្នកក៏អាចទទួលទានបានផងដែរ។
Verse 22
وَعَلَيْهَا وَعَلَى ٱلْفُلْكِ تُحْمَلُونَ
Transliteration waʿalayhā waʿalā l-ful'ki tuḥ'malūna
Khmer ហើយពួកអ្នកត្រូវដឹកជញ្ជូននៅលើវា(សត្វអូដ្ឋ)និងនៅ លើសំពៅ។
Verse 23
وَلَقَدْ أَرْسَلْنَا نُوحًا إِلَىٰ قَوْمِهِۦ فَقَالَ يَـٰقَوْمِ ٱعْبُدُوا۟ ٱللَّهَ مَا لَكُم مِّنْ إِلَـٰهٍ غَيْرُهُۥٓ ۖ أَفَلَا تَتَّقُونَ
Transliteration walaqad arsalnā nūḥan ilā qawmihi faqāla yāqawmi uʿ'budū l-laha mā lakum min ilāhin ghayruhu afalā tattaqūna
Khmer ហើយជាការពិតណាស់ យើងបានបញ្ជូននួហទៅកាន់ក្រុម របស់គេ ហើយគេបានពោលថាៈ ឱក្រុមរបស់ខ្ញុំ. ចូរពួកអ្នកគោរព សក្ការៈចំពោះអល់ឡោះ សម្រាប់ពួកអ្នកគ្មានម្ចាស់ណាផេ្សងក្រៅ ពីទ្រង់ឡើយ។ តើពួកអ្នកមិនកោតខ្លាចអល់ឡោះទេឬ?
Verse 24
فَقَالَ ٱلْمَلَؤُا۟ ٱلَّذِينَ كَفَرُوا۟ مِن قَوْمِهِۦ مَا هَـٰذَآ إِلَّا بَشَرٌ مِّثْلُكُمْ يُرِيدُ أَن يَتَفَضَّلَ عَلَيْكُمْ وَلَوْ شَآءَ ٱللَّهُ لَأَنزَلَ مَلَـٰٓئِكَةً مَّا سَمِعْنَا بِهَـٰذَا فِىٓ ءَابَآئِنَا ٱلْأَوَّلِينَ
Transliteration faqāla l-mala-u alladhīna kafarū min qawmihi mā hādhā illā basharun mith'lukum yurīdu an yatafaḍḍala ʿalaykum walaw shāa l-lahu la-anzala malāikatan mā samiʿ'nā bihādhā fī ābāinā l-awalīna
Khmer ហើយពួកមេដឹកនាំនៃក្រុមរបស់គេដែលគ្មានជំនឿបាន និយាយថាៈ គេ(នួហ)នេះមិនមែនជាអ្វីក្រៅពីជាមនុស្សធម្មតា ដូចពួកអ្នក ដែលគេចង់លើកតម្កើង(ខ្លួនគេ) ឱ្យខ្ពស់ជាងពួកអ្នក នោះឡើយ។ ហើយប្រសិនបើអល់ឡោះមានចេតនា ទ្រង់ពិតជា បញ្ចុះម៉ាឡាអ៊ីកាត់(មកធ្វើជាអ្នកនាំសារ)។ ពួកយើងមិនដែលបាន ឮរឿងបែបនេះទេតាំងពីជីដូនជីតារបស់ពួកយើងពីមុនមកម្លេះ។
Verse 25
إِنْ هُوَ إِلَّا رَجُلٌۢ بِهِۦ جِنَّةٌ فَتَرَبَّصُوا۟ بِهِۦ حَتَّىٰ حِينٍ
Transliteration in huwa illā rajulun bihi jinnatun fatarabbaṣū bihi ḥattā ḥīnin
Khmer គេ(នួហ)នេះមិនមែនជាអ្វីក្រៅពីបុរសដែលមានរោគ វិកលចរិតឡើយ។ ដូចេ្នះ ចូរពួកអ្នករង់ចាំមើលគេមួយរយៈកាល សិនចុះ។
Verse 26
قَالَ رَبِّ ٱنصُرْنِى بِمَا كَذَّبُونِ
Transliteration qāla rabbi unṣur'nī bimā kadhabūni
Khmer គេ(នួហ)បានបួងសួងសុំថាៈ ឱម្ចាស់របស់ខ្ញុំ. សូមទ្រង់ មេត្ដាជួយខ្ញុំពីអ្វីដែលពួកគេបានបដិសេធនឹងខ្ញុំផង។
Verse 27
فَأَوْحَيْنَآ إِلَيْهِ أَنِ ٱصْنَعِ ٱلْفُلْكَ بِأَعْيُنِنَا وَوَحْيِنَا فَإِذَا جَآءَ أَمْرُنَا وَفَارَ ٱلتَّنُّورُ ۙ فَٱسْلُكْ فِيهَا مِن كُلٍّ زَوْجَيْنِ ٱثْنَيْنِ وَأَهْلَكَ إِلَّا مَن سَبَقَ عَلَيْهِ ٱلْقَوْلُ مِنْهُمْ ۖ وَلَا تُخَـٰطِبْنِى فِى ٱلَّذِينَ ظَلَمُوٓا۟ ۖ إِنَّهُم مُّغْرَقُونَ
Transliteration fa-awḥaynā ilayhi ani iṣ'naʿi l-ful'ka bi-aʿyuninā wawaḥyinā fa-idhā jāa amrunā wafāra l-tanūru fa-us'luk fīhā min kullin zawjayni ith'nayni wa-ahlaka illā man sabaqa ʿalayhi l-qawlu min'hum walā tukhāṭib'nī fī alladhīna ẓalamū innahum mugh'raqūna
Khmer ដូចេ្នះ យើងបានផ្ដល់វ៉ាហ៊ីទៅឱ្យគេថាៈ ចូរអ្នកធ្វើសំពៅ មួយ(យ៉ាងធំ)ដោយមានការឃ្លាំមើលរបស់យើង និងតាមការវ៉ាហ៊ី (ចង្អុលបង្ហាញ)របស់យើង។ក្រោយមកនៅពេលបទបញ្ជា(ទារុណ-កម្ម)របស់យើងបានមកដល់ ហើយទឹកបានផ្ទុះចេញពីដីយ៉ាងខ្លាំង (យើងបានមានបន្ទូលថា) ចូរអ្នក(នួហ)ផ្ទុក(សត្វពាហនៈ)នៅលើ វា(សំពៅ)មួយគូៗគ្រប់ប្រភេទ(មានញី និងឈ្មោល) និងក្រុម គ្រួសារ(អ្នករួមជំនឿ)របស់អ្នក លើកលែងតែបុគ្គលណាដែលបាន កំណត់ជាមុនក្នុងចំណោមពួកគេ(ក្នុងការពន្លិចក្នុងទឹកជំនន់)។ ហើយចូរអ្នកកុំបួងសួងសុំពីយើងឱ្យ(សង្គ្រោះ)ពួកដែលបានបំពាន នោះឱ្យសោះ។ ពិតប្រាកដណាស់ ពួកគេនឹងត្រូវគេពន្លិច។
Verse 28
فَإِذَا ٱسْتَوَيْتَ أَنتَ وَمَن مَّعَكَ عَلَى ٱلْفُلْكِ فَقُلِ ٱلْحَمْدُ لِلَّهِ ٱلَّذِى نَجَّىٰنَا مِنَ ٱلْقَوْمِ ٱلظَّـٰلِمِينَ
Transliteration fa-idhā is'tawayta anta waman maʿaka ʿalā l-ful'ki faquli l-ḥamdu lillahi alladhī najjānā mina l-qawmi l-ẓālimīna
Khmer ហើយនៅពេលដែលអ្នកនិងអ្នករួមជំនឿជាមួយអ្នកបាន ឡើងទៅលើសំពៅហើយនោះ ចូរអ្នកពោលថាៈ រាល់ការសរសើរ គឺចំពោះអល់ឡោះតែមួយគត់ ដែលទ្រង់បានសង្គ្រោះពួកយើងឱ្យ រួចផុតពីក្រុមដែលបំពាន។
Verse 29
وَقُل رَّبِّ أَنزِلْنِى مُنزَلًا مُّبَارَكًا وَأَنتَ خَيْرُ ٱلْمُنزِلِينَ
Transliteration waqul rabbi anzil'nī munzalan mubārakan wa-anta khayru l-munzilīna
Khmer ហើយចូរអ្នកពោលថាៈ ឱម្ចាស់របស់ខ្ញុំ. សូមទ្រង់មេត្ដាឱ្យ ខ្ញុំចុះចតនៅកន្លែងមួយដ៏មានពរជ័យផងចុះ។ ហើយទ្រង់ជាអ្នក ប្រទានកន្លែងដ៏ល្អប្រសើរបំផុត។
Verse 30
إِنَّ فِى ذَٰلِكَ لَـَٔايَـٰتٍ وَإِن كُنَّا لَمُبْتَلِينَ
Transliteration inna fī dhālika laāyātin wa-in kunnā lamub'talīna
Khmer ពិតប្រាកដណាស់ នៅក្នុងរឿងនោះគឺជាភស្ដុតាងៗ (បញ្ជាក់ពីភាពខ្លាំងក្លារបស់អល់ឡោះ)។ ហើយយើងពិតជាបាន សាកល្បងពួកគេ។
Verse 31
ثُمَّ أَنشَأْنَا مِنۢ بَعْدِهِمْ قَرْنًا ءَاخَرِينَ
Transliteration thumma anshanā min baʿdihim qarnan ākharīna
Khmer ក្រោយមក យើងបានបង្កើតមនុស្សជំនាន់ផេ្សងៗទៀត បន្ទាប់ពីពួកគេ។
Verse 32
فَأَرْسَلْنَا فِيهِمْ رَسُولًا مِّنْهُمْ أَنِ ٱعْبُدُوا۟ ٱللَّهَ مَا لَكُم مِّنْ إِلَـٰهٍ غَيْرُهُۥٓ ۖ أَفَلَا تَتَّقُونَ
Transliteration fa-arsalnā fīhim rasūlan min'hum ani uʿ'budū l-laha mā lakum min ilāhin ghayruhu afalā tattaqūna
Khmer ហើយយើងបានចាត់តាំងឱ្យពួកគេនូវអ្នកនាំសារម្នាក់ក្នុង ចំណោមពួកគេ (ដោយឱ្យគេអំពាវនាវថា) ចូរពួកអ្នកគោរពសក្ការៈ ចំពោះអល់ឡោះចុះ ព្រោះពួកអ្នកគ្មានម្ចាស់ណាផេ្សងក្រៅពីទ្រង់ ឡើយ។ តើពួកអ្នកមិនកោតខ្លាចអល់ឡោះទេឬ?
Verse 33
وَقَالَ ٱلْمَلَأُ مِن قَوْمِهِ ٱلَّذِينَ كَفَرُوا۟ وَكَذَّبُوا۟ بِلِقَآءِ ٱلْـَٔاخِرَةِ وَأَتْرَفْنَـٰهُمْ فِى ٱلْحَيَوٰةِ ٱلدُّنْيَا مَا هَـٰذَآ إِلَّا بَشَرٌ مِّثْلُكُمْ يَأْكُلُ مِمَّا تَأْكُلُونَ مِنْهُ وَيَشْرَبُ مِمَّا تَشْرَبُونَ
Transliteration waqāla l-mala-u min qawmihi alladhīna kafarū wakadhabū biliqāi l-ākhirati wa-atrafnāhum fī l-ḥayati l-dun'yā mā hādhā illā basharun mith'lukum yakulu mimmā takulūna min'hu wayashrabu mimmā tashrabūna
Khmer ហើយពួកមេដឹកនាំនៃក្រុមរបស់គេដែលគ្មានជំនឿ និង បានបដិសេធនឹងការជួបនៃថ្ងៃបរលោក ហើយនិងពួកដែលយើង បានផ្ដល់ភាពសប្បាយរីករាយក្នុងជីវិតលោកិយបាននិយាយថាៈ គេ(ហ៊ូទ)នេះមិនមែនជាអ្វីក្រៅពីជាមនុស្សធម្មតាដូចពួកអ្នកដែល គេបរិភោគនូវអ្វីដែលពួកអ្នកបរិភោគ និងផឹកនូវអ្វីដែលពួកអ្នកផឹក នោះឡើយ។
Verse 34
وَلَئِنْ أَطَعْتُم بَشَرًا مِّثْلَكُمْ إِنَّكُمْ إِذًا لَّخَـٰسِرُونَ
Transliteration wala-in aṭaʿtum basharan mith'lakum innakum idhan lakhāsirūna
Khmer ហើយប្រសិនបើពួកអ្នកប្រតិបត្ដិតាមមនុស្សធម្មតាដូច ពួកអ្នកដែរនោះ ដូចេ្នះពួកអ្នកពិតជាខាតបង់ជាមិនខាន។
Verse 35
أَيَعِدُكُمْ أَنَّكُمْ إِذَا مِتُّمْ وَكُنتُمْ تُرَابًا وَعِظَـٰمًا أَنَّكُم مُّخْرَجُونَ
Transliteration ayaʿidukum annakum idhā mittum wakuntum turāban waʿiẓāman annakum mukh'rajūna
Khmer តើគេសន្យានឹងពួកអ្នកថាៈ ពិតប្រាកដណាស់ នៅពេល ដែលពួកអ្នកស្លាប់ ហើយបានក្លាយជាធូលី និងឆ្អឹង ពួកអ្នកពិតជា នឹងត្រូវគេធ្វើឱ្យរស់ឡើងវិញម្ដងទៀតឬ?
Verse 36
۞ هَيْهَاتَ هَيْهَاتَ لِمَا تُوعَدُونَ
Transliteration hayhāta hayhāta limā tūʿadūna
Khmer អ្វីដែលពួកអ្នកត្រូវគេសន្យានោះគឺឆ្ងាយជាទីបំផុត។
Verse 37
إِنْ هِىَ إِلَّا حَيَاتُنَا ٱلدُّنْيَا نَمُوتُ وَنَحْيَا وَمَا نَحْنُ بِمَبْعُوثِينَ
Transliteration in hiya illā ḥayātunā l-dun'yā namūtu wanaḥyā wamā naḥnu bimabʿūthīna
Khmer គ្មានការរស់នៅណាក្រៅពីការរស់នៅរបស់ពួកយើងក្នុង លោកិយឡើយ ដោយពួកយើងស្លាប់និងពួកយើងរស់ ហើយពួក យើងក៏មិនត្រូវគេធ្វើឱ្យរស់ឡើងវិញដែរ។
Verse 38
إِنْ هُوَ إِلَّا رَجُلٌ ٱفْتَرَىٰ عَلَى ٱللَّهِ كَذِبًا وَمَا نَحْنُ لَهُۥ بِمُؤْمِنِينَ
Transliteration in huwa illā rajulun if'tarā ʿalā l-lahi kadhiban wamā naḥnu lahu bimu'minīna
Khmer គេ(ហ៊ូទ)មិនមែនជាអ្វីក្រៅពីជាបុរសដែលបានប្រឌិត រឿងភូតកុហកទៅលើអល់ឡោះនោះឡើយ។ ហើយពួកយើងក៏ មិនមានជំនឿនឹងគេដែរ។
Verse 39
قَالَ رَبِّ ٱنصُرْنِى بِمَا كَذَّبُونِ
Transliteration qāla rabbi unṣur'nī bimā kadhabūni
Khmer គេ(ហ៊ូទ)បានបួងសួងសុំថាៈ ឱម្ចាស់របស់ខ្ញុំ. សូមទ្រង់ មេត្ដាជួយខ្ញុំអំពីអ្វីដែលពួកគេបានបដិសេធនឹងខ្ញុំផង។
Verse 40
قَالَ عَمَّا قَلِيلٍ لَّيُصْبِحُنَّ نَـٰدِمِينَ
Transliteration qāla ʿammā qalīlin layuṣ'biḥunna nādimīna
Khmer អល់ឡោះបានមានបន្ទូលថាៈ ក្នុងរយៈពេលបន្ដិចទៀត ពួកគេពិតជានឹងក្លាយទៅជាពួកដែលមានវិប្បដិសារីជាមិនខាន ។
Verse 41
فَأَخَذَتْهُمُ ٱلصَّيْحَةُ بِٱلْحَقِّ فَجَعَلْنَـٰهُمْ غُثَآءً ۚ فَبُعْدًا لِّلْقَوْمِ ٱلظَّـٰلِمِينَ
Transliteration fa-akhadhathumu l-ṣayḥatu bil-ḥaqi fajaʿalnāhum ghuthāan fabuʿ'dan lil'qawmi l-ẓālimīna
Khmer ហើយសម្រែកដ៏ខ្លាំងបានឆក់យកជីវិតរបស់ពួកគេយ៉ាង ពិតប្រាកដ។ ហើយយើងបានធ្វើឱ្យពួកគេដូចសំរាម(ដែលអណ្ដែត លើទឹក)។ ដូចេ្នះ វិនាសអន្ដរាយហើយចំពោះក្រុមដែលបំពាន។
Verse 42
ثُمَّ أَنشَأْنَا مِنۢ بَعْدِهِمْ قُرُونًا ءَاخَرِينَ
Transliteration thumma anshanā min baʿdihim qurūnan ākharīna
Khmer ក្រោយមក យើងបានបង្កើតមនុស្សជាច្រើនជំនាន់ផេ្សង ទៀតបន្ទាប់ពីពួកគេ។
Verse 43
مَا تَسْبِقُ مِنْ أُمَّةٍ أَجَلَهَا وَمَا يَسْتَـْٔخِرُونَ
Transliteration mā tasbiqu min ummatin ajalahā wamā yastakhirūna
Khmer គ្មានប្រជាជាតិណាមួយអាច(ធ្វើឱ្យសេចក្ដីស្លាប់)កើត ឡើងមុនពេលកំណត់របស់វាបានឡើយ ហើយពួកគេក៏មិនអាចសុំ ពន្យារពេល(សេចក្ដីស្លាប់)បានដែរ។
Verse 44
ثُمَّ أَرْسَلْنَا رُسُلَنَا تَتْرَا ۖ كُلَّ مَا جَآءَ أُمَّةً رَّسُولُهَا كَذَّبُوهُ ۚ فَأَتْبَعْنَا بَعْضَهُم بَعْضًا وَجَعَلْنَـٰهُمْ أَحَادِيثَ ۚ فَبُعْدًا لِّقَوْمٍ لَّا يُؤْمِنُونَ
Transliteration thumma arsalnā rusulanā tatrā kulla mā jāa ummatan rasūluhā kadhabūhu fa-atbaʿnā baʿḍahum baʿḍan wajaʿalnāhum aḥādītha fabuʿ'dan liqawmin lā yu'minūna
Khmer ក្រោយមក យើងបានបញ្ជូនបណ្ដាអ្នកនាំសាររបស់យើង ជាបន្ដបន្ទាប់។ រាល់ពេលដែលអ្នកនាំសារបានមកដល់ប្រជាជាតិ នោះ ពួកគេតែងតែបដិសេធនឹងគេ។ ហើយយើងបានធ្វើឱ្យពួកគេ វិនាសអន្ដរាយជាបន្ដបន្ទាប់ ហើយយើងបានធ្វើឱ្យពួកគេក្លាយទៅ ជារឿងនិយាយតៗគ្នា(សម្រាប់អ្នកជំនាន់ក្រោយពិចារណា)។ ដូចេ្នះ វិនាសអន្ដរាយហើយចំពោះក្រុមដែលគ្មានជំនឿ។
Verse 45
ثُمَّ أَرْسَلْنَا مُوسَىٰ وَأَخَاهُ هَـٰرُونَ بِـَٔايَـٰتِنَا وَسُلْطَـٰنٍ مُّبِينٍ
Transliteration thumma arsalnā mūsā wa-akhāhu hārūna biāyātinā wasul'ṭānin mubīnin
Khmer ក្រោយមកទៀត យើងបានបញ្ជូនមូសា និងបងរបស់គេ ហារូនជាមួយនឹងមុជីហ្សាត់របស់យើងជាច្រើន និងភស្ដុតាងយ៉ាង ច្បាស់លាស់
Verse 46
إِلَىٰ فِرْعَوْنَ وَمَلَإِي۟هِۦ فَٱسْتَكْبَرُوا۟ وَكَانُوا۟ قَوْمًا عَالِينَ
Transliteration ilā fir'ʿawna wamala-ihi fa-is'takbarū wakānū qawman ʿālīna
Khmer ទៅកាន់ហ្វៀរអោន និងពួកមន្ដ្រីរបស់គេ តែពួកគេបែរជា ក្រអឺតក្រទម ហើយពួកគេជាក្រុមដែលធ្លាប់ព្រហើនកេ្អងក្អាង។
Verse 47
فَقَالُوٓا۟ أَنُؤْمِنُ لِبَشَرَيْنِ مِثْلِنَا وَقَوْمُهُمَا لَنَا عَـٰبِدُونَ
Transliteration faqālū anu'minu libasharayni mith'linā waqawmuhumā lanā ʿābidūna
Khmer ហើយពួកគេបាននិយាយថា តើឱ្យពួកយើងជឿលើជន ទាំងពីរដែលជាមនុស្សធម្មតាដូចពួកយើងដោយក្រុមរបស់គេទាំងពីរគឺជាពួកដែលគោរពមកចំពោះយើងឬ?
Verse 48
فَكَذَّبُوهُمَا فَكَانُوا۟ مِنَ ٱلْمُهْلَكِينَ
Transliteration fakadhabūhumā fakānū mina l-muh'lakīna
Khmer ហើយពួកគេបានបដិសេធនឹងគេទាំងពីរ ដូចេ្នះពួកគេក៏បាន ស្ថិតក្នុងចំណោមពួកដែលត្រូវគេបំផ្លិចបំផ្លាញ។
Verse 49
وَلَقَدْ ءَاتَيْنَا مُوسَى ٱلْكِتَـٰبَ لَعَلَّهُمْ يَهْتَدُونَ
Transliteration walaqad ātaynā mūsā l-kitāba laʿallahum yahtadūna
Khmer ហើយជាការពិតណាស់ យើងបានប្រទានឱ្យមូសានូវគម្ពីរ (តាវរ៉ត) សង្ឃឹមថាពួកគេនឹងទទួលបានការចង្អុលបង្ហាញ។
Verse 50
وَجَعَلْنَا ٱبْنَ مَرْيَمَ وَأُمَّهُۥٓ ءَايَةً وَءَاوَيْنَـٰهُمَآ إِلَىٰ رَبْوَةٍ ذَاتِ قَرَارٍ وَمَعِينٍ
Transliteration wajaʿalnā ib'na maryama wa-ummahu āyatan waāwaynāhumā ilā rabwatin dhāti qarārin wamaʿīnin
Khmer ហើយយើងបានធ្វើឱ្យកូនរបស់ម៉ារយ៉ាំ (អ៊ីសា) និងម្ដាយ របស់គេជាភស្ដុតាងមួយ(បញ្ជាក់ ពីសមត្ថភាពរបស់យើង)។ ហើយ យើងបានផ្ដល់ឱ្យគេទាំងពីរនូវកន្លែងខ្ពស់ ប្រកបដោយសុវត្ថិភាព និងមានប្រភពទឹក។
Verse 51
يَـٰٓأَيُّهَا ٱلرُّسُلُ كُلُوا۟ مِنَ ٱلطَّيِّبَـٰتِ وَٱعْمَلُوا۟ صَـٰلِحًا ۖ إِنِّى بِمَا تَعْمَلُونَ عَلِيمٌ
Transliteration yāayyuhā l-rusulu kulū mina l-ṭayibāti wa-iʿ'malū ṣāliḥan innī bimā taʿmalūna ʿalīmun
Khmer ឱបណ្ដាអ្នកនាំសារ. ចូរអ្នកទាំងអស់ទទួលទានចំណីអាហារ ណាដែលល្អ(ហាឡាល់) ហើយចូរពួកអ្នកសាងអំពើល្អ។ ពិតប្រាកដណាស់ យើងមហាដឹងនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។
Verse 52
وَإِنَّ هَـٰذِهِۦٓ أُمَّتُكُمْ أُمَّةً وَٰحِدَةً وَأَنَا۠ رَبُّكُمْ فَٱتَّقُونِ
Transliteration wa-inna hādhihi ummatukum ummatan wāḥidatan wa-anā rabbukum fa-ittaqūni
Khmer ហើយពិតប្រាកដណាស់ នេះជាសាសនារបស់ពួកអ្នកគឺ សាសនាតែមួយគត់(អ៊ីស្លាម) ហើយយើងជាម្ចាស់របស់ពួកអ្នក។ ដូចេ្នះ ចូរពួកអ្នកកោតខ្លាចមកចំពោះយើង។
Verse 53
فَتَقَطَّعُوٓا۟ أَمْرَهُم بَيْنَهُمْ زُبُرًا ۖ كُلُّ حِزْبٍۭ بِمَا لَدَيْهِمْ فَرِحُونَ
Transliteration fataqaṭṭaʿū amrahum baynahum zuburan kullu ḥiz'bin bimā ladayhim fariḥūna
Khmer ក្រោយមក ពួកគេបានខ្វែងគំនិតគ្នានៅក្នុងកិច្ចការសាសនា របស់ពួកគេ ដោយបែកខ្ញែកជាច្រើនក្រុម។ ក្រុមនីមួយៗសប្បាយ ចិត្ដនូវអ្វីដែលពួកគេមាន(គម្ពីររៀងៗខ្លួន)។
Verse 54
فَذَرْهُمْ فِى غَمْرَتِهِمْ حَتَّىٰ حِينٍ
Transliteration fadharhum fī ghamratihim ḥattā ḥīnin
Khmer ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)បណ្ដោយឱ្យពួកគេស្ថិតក្នុងភាព វងេ្វងរបស់ពួកគេរហូតដល់ពេលមួយសិនចុះ(ពួកគេនឹងដឹងខ្លួនជា មិនខាន)។
Verse 55
أَيَحْسَبُونَ أَنَّمَا نُمِدُّهُم بِهِۦ مِن مَّالٍ وَبَنِينَ
Transliteration ayaḥsabūna annamā numidduhum bihi min mālin wabanīna
Khmer តើពួកគេគិតថា ពិតប្រាកដណាស់ អ្វីដែលយើងផ្ដល់ឱ្យពួក គេអំពីទ្រព្យសម្បត្ដិ និងកូនចៅ
Verse 56
نُسَارِعُ لَهُمْ فِى ٱلْخَيْرَٰتِ ۚ بَل لَّا يَشْعُرُونَ
Transliteration nusāriʿu lahum fī l-khayrāti bal lā yashʿurūna
Khmer គឺយើងរួសរាន់ប្រទានឱ្យពួកគេនូវប្រការល្អឬ? ផ្ទុយទៅ វិញ ពួកគេមិនដឹងខ្លួនឡើយ។
Verse 57
إِنَّ ٱلَّذِينَ هُم مِّنْ خَشْيَةِ رَبِّهِم مُّشْفِقُونَ
Transliteration inna alladhīna hum min khashyati rabbihim mush'fiqūna
Khmer ពិតប្រាកដណាស់ បណ្ដាអ្នកដែលប្រុងប្រយ័ត្នដោយការ កោតខ្លាចចំពោះ(ទារុណកម្ម)ម្ចាស់របស់ពួកគេ។
Verse 58
وَٱلَّذِينَ هُم بِـَٔايَـٰتِ رَبِّهِمْ يُؤْمِنُونَ
Transliteration wa-alladhīna hum biāyāti rabbihim yu'minūna
Khmer ហើយបណ្ដាអ្នកដែលមានជំនឿនឹងអាយ៉ាត់ៗនៃម្ចាស់របស់ ពួកគេ។
Verse 59
وَٱلَّذِينَ هُم بِرَبِّهِمْ لَا يُشْرِكُونَ
Transliteration wa-alladhīna hum birabbihim lā yush'rikūna
Khmer និងបណ្ដាអ្នកដែលមិនធ្វើស្ហ៊ីរិកនឹងម្ចាស់របស់ពួកគេ។
Verse 60
وَٱلَّذِينَ يُؤْتُونَ مَآ ءَاتَوا۟ وَّقُلُوبُهُمْ وَجِلَةٌ أَنَّهُمْ إِلَىٰ رَبِّهِمْ رَٰجِعُونَ
Transliteration wa-alladhīna yu'tūna mā ātaw waqulūbuhum wajilatun annahum ilā rabbihim rājiʿūna
Khmer ហើយនិងបណ្ដាអ្នកដែលបរិច្ចាគនូវអ្វីដែលពួកគេមាន ដោយចិត្ដរបស់ពួកគេភ័យខ្លាចថា (អល់ឡោះមិនទទួលយក ព្រោះ ពួកគេគិតថា) ពិតប្រាកដណាស់ ពួកគេនឹងវិលត្រឡប់ទៅរកម្ចាស់ របស់ពួកគេវិញ។
Verse 61
أُو۟لَـٰٓئِكَ يُسَـٰرِعُونَ فِى ٱلْخَيْرَٰتِ وَهُمْ لَهَا سَـٰبِقُونَ
Transliteration ulāika yusāriʿūna fī l-khayrāti wahum lahā sābiqūna
Khmer អ្នកទាំងនោះគឺជាអ្នកដែលរួសរាន់ក្នុងការសាងអំពើល្អ ហើយពួកគេជាអ្នកដំបូងគេបង្អស់ចំពោះការសាងអំពើល្អនោះ។
Verse 62
وَلَا نُكَلِّفُ نَفْسًا إِلَّا وُسْعَهَا ۖ وَلَدَيْنَا كِتَـٰبٌ يَنطِقُ بِٱلْحَقِّ ۚ وَهُمْ لَا يُظْلَمُونَ
Transliteration walā nukallifu nafsan illā wus'ʿahā waladaynā kitābun yanṭiqu bil-ḥaqi wahum lā yuẓ'lamūna
Khmer ហើយយើងមិនដាក់បន្ទុកលើបុគ្គលណាម្នាក់ឱ្យហួសពី សមត្ថភាពរបស់គេឡើយ។ ហើយយើងមានសៀវភៅកំណត់ហេតុ មួយដែលបញ្ជាក់យ៉ាងពិតប្រាកដ។ ហើយពួកគេមិនត្រូវគេបំពាន ឡើយ។
Verse 63
بَلْ قُلُوبُهُمْ فِى غَمْرَةٍ مِّنْ هَـٰذَا وَلَهُمْ أَعْمَـٰلٌ مِّن دُونِ ذَٰلِكَ هُمْ لَهَا عَـٰمِلُونَ
Transliteration bal qulūbuhum fī ghamratin min hādhā walahum aʿmālun min dūni dhālika hum lahā ʿāmilūna
Khmer ផ្ទុយទៅវិញចិត្ដរបស់ពួកគេស្ថិតក្នុងភាពវងេ្វងអំពី (គម្ពីរ គួរអាន)នេះ ហើយពួកគេមានអំពើ(អាក្រក់)ជាច្រើនផេ្សងពីនោះ ដែលពួកគេកំពុងតែប្រព្រឹត្ដវា។
Verse 64
حَتَّىٰٓ إِذَآ أَخَذْنَا مُتْرَفِيهِم بِٱلْعَذَابِ إِذَا هُمْ يَجْـَٔرُونَ
Transliteration ḥattā idhā akhadhnā mut'rafīhim bil-ʿadhābi idhā hum yajarūna
Khmer រហូតទាល់តែនៅពេលដែលយើងបានឆក់យកជីវិតពួក ដែលមានទ្រព្យសម្បត្ដិស្ដុកស្ដម្ភក្នុងចំណោមពួកគេដោយទារុណកម្ម ស្រាប់តែពួកគេស្រែកសុំជំនួយ។
Verse 65
لَا تَجْـَٔرُوا۟ ٱلْيَوْمَ ۖ إِنَّكُم مِّنَّا لَا تُنصَرُونَ
Transliteration lā tajarū l-yawma innakum minnā lā tunṣarūna
Khmer ពួកអ្នកមិនត្រូវស្រែកសុំជំនួយនៅថ្ងៃនេះទេ។ ពិតប្រាកដណាស់ ពួកអ្នកមិនត្រូវគេជួយឱ្យរួចផុតពី(ទារុណកម្ម)យើងឡើយ។
Verse 66
قَدْ كَانَتْ ءَايَـٰتِى تُتْلَىٰ عَلَيْكُمْ فَكُنتُمْ عَلَىٰٓ أَعْقَـٰبِكُمْ تَنكِصُونَ
Transliteration qad kānat āyātī tut'lā ʿalaykum fakuntum ʿalā aʿqābikum tankiṣūna
Khmer ជាការពិតណាស់ អាយ៉ាត់ៗរបស់យើងត្រូវបានគេសូត្រឱ្យ ពួកអ្នកស្ដាប់ តែពួកអ្នកបែរជាបានបែរត្រឡប់ក្រោយ(មិនយកចិត្ដ ទុកដាក់ស្ដាប់)ទៅវិញ។
Verse 67
مُسْتَكْبِرِينَ بِهِۦ سَـٰمِرًا تَهْجُرُونَ
Transliteration mus'takbirīna bihi sāmiran tahjurūna
Khmer ដោយពួកអ្នកក្រអឺតក្រទមព្រោះតែ(ពួកអ្នកគិតថាជា ម្ចាស់)ម៉ាស្ជីទិលហារ៉ម ថែមទាំងពួកអ្នកនិយាយអាក្រក់(អំពី គម្ពីរគួរអាន)នៅពេលយប់ទៀតផង។
Verse 68
أَفَلَمْ يَدَّبَّرُوا۟ ٱلْقَوْلَ أَمْ جَآءَهُم مَّا لَمْ يَأْتِ ءَابَآءَهُمُ ٱلْأَوَّلِينَ
Transliteration afalam yaddabbarū l-qawla am jāahum mā lam yati ābāahumu l-awalīna
Khmer ដូចេ្នះ តើពួកគេមិនបានពិចារណាចំពោះពាក្យសំដី(នៅ ក្នុងគម្ពីរគួរអាន)ឬអ្វីដែលបានមកដល់ពួកគេ(គម្ពីរគួរអាន)ដែល ជីដូនជីតារបស់ពួកគេជំនាន់មុនមិនបានទទួលទេឬ?
Verse 69
أَمْ لَمْ يَعْرِفُوا۟ رَسُولَهُمْ فَهُمْ لَهُۥ مُنكِرُونَ
Transliteration am lam yaʿrifū rasūlahum fahum lahu munkirūna
Khmer ឬមួយពួកគេមិនបានស្គាល់អ្នកនាំសារ(មូហាំម៉ាត់)របស់ ពួកគេ ទើបពួកគេបដិសេធនឹងគេឬ?
Verse 70
أَمْ يَقُولُونَ بِهِۦ جِنَّةٌۢ ۚ بَلْ جَآءَهُم بِٱلْحَقِّ وَأَكْثَرُهُمْ لِلْحَقِّ كَـٰرِهُونَ
Transliteration am yaqūlūna bihi jinnatun bal jāahum bil-ḥaqi wa-aktharuhum lil'ḥaqqi kārihūna
Khmer ឬមួយពួកគេចោទគេថាជាមនុស្សវិកលចរិត? ផ្ទុយទៅ វិញ គេបានពាំនាំឱ្យពួកគេនូវការពិត(ការគោរពសក្ការៈចំពោះ អល់ឡោះ គម្ពីរគួរអាន និងសាសនាអ៊ីស្លាម) តែពួកគេភាគច្រើន មិនពេញចិត្ដនឹងការពិតនោះទៅវិញ។
Verse 71
وَلَوِ ٱتَّبَعَ ٱلْحَقُّ أَهْوَآءَهُمْ لَفَسَدَتِ ٱلسَّمَـٰوَٰتُ وَٱلْأَرْضُ وَمَن فِيهِنَّ ۚ بَلْ أَتَيْنَـٰهُم بِذِكْرِهِمْ فَهُمْ عَن ذِكْرِهِم مُّعْرِضُونَ
Transliteration walawi ittabaʿa l-ḥaqu ahwāahum lafasadati l-samāwātu wal-arḍu waman fīhinna bal ataynāhum bidhik'rihim fahum ʿan dhik'rihim muʿ'riḍūna
Khmer ហើយប្រសិនបើ(អល់ឡោះបណ្ដោយឱ្យ)ការពិតទៅតាម ចំណង់របស់ពួកគេនោះ មេឃជាច្រើនជាន់ និងផែនដី ហើយនិងអ្វីៗ ដែលមាននៅក្នុងនោះ ពិតជាត្រូវវិនាសអន្ដរាយជាមិនខាន។ ផ្ទុយ ទៅវិញ យើងបានផ្ដល់ឱ្យពួកគេនូវកិត្ដិយសដ៏ថ្លៃថ្នូរសម្រាប់ពួកគេ តែពួកគេបែរជាងាកចេញពីកិត្ដិយសដ៏ថ្លៃថ្នូរនោះទៅវិញ។
Verse 72
أَمْ تَسْـَٔلُهُمْ خَرْجًا فَخَرَاجُ رَبِّكَ خَيْرٌ ۖ وَهُوَ خَيْرُ ٱلرَّٰزِقِينَ
Transliteration am tasaluhum kharjan fakharāju rabbika khayrun wahuwa khayru l-rāziqīna
Khmer ឬមួយក៏អ្នក(មូហាំម៉ាត់)សុំពួកគេឱ្យផ្ដល់ថ្លៃឈ្នួលដល់ អ្នក? ដូចេ្នះ ការតបស្នងនៃម្ចាស់របស់អ្នកគឺល្អប្រសើរជាង។ ហើយ ទ្រង់ជាអ្នកប្រទានលាភសក្ការៈដ៏ល្អប្រសើរបំផុត។
Verse 73
وَإِنَّكَ لَتَدْعُوهُمْ إِلَىٰ صِرَٰطٍ مُّسْتَقِيمٍ
Transliteration wa-innaka latadʿūhum ilā ṣirāṭin mus'taqīmin
Khmer ហើយពិតប្រាកដណាស់ អ្នកគឺជាអ្នកអំពាវនាវពួកគេឱ្យ ទៅរកមាគ៌ាដែលត្រឹមត្រូវ(សាសនាអ៊ីស្លាម)។
Verse 74
وَإِنَّ ٱلَّذِينَ لَا يُؤْمِنُونَ بِٱلْـَٔاخِرَةِ عَنِ ٱلصِّرَٰطِ لَنَـٰكِبُونَ
Transliteration wa-inna alladhīna lā yu'minūna bil-ākhirati ʿani l-ṣirāṭi lanākibūna
Khmer ហើយពិតប្រាកដណាស់ ពួកដែលគ្មានជំនឿនឹងថ្ងៃបរលោក ពួកគេនឹងងាកចេញពីមាគ៌ាដែលត្រឹមត្រូវជាមិនខាន។
Verse 75
۞ وَلَوْ رَحِمْنَـٰهُمْ وَكَشَفْنَا مَا بِهِم مِّن ضُرٍّ لَّلَجُّوا۟ فِى طُغْيَـٰنِهِمْ يَعْمَهُونَ
Transliteration walaw raḥim'nāhum wakashafnā mā bihim min ḍurrin lalajjū fī ṭugh'yānihim yaʿmahūna
Khmer ហើយប្រសិនបើយើងអាណិតអាសូរដល់ពួកគេ និងលុប បំបាត់អ្វីដែលកើតឡើងចំពោះពួកគេអំពីគ្រោះថ្នាក់(គ្រោះរាំងស្ងួត និងភាពអត់ឃ្លាន)នោះ ច្បាស់ជាពួកគេនៅតែស្ថិតក្នុងភាពវងេ្វង របស់ពួកគេ ដោយស្រពេចស្រពិលដដែល។
Verse 76
وَلَقَدْ أَخَذْنَـٰهُم بِٱلْعَذَابِ فَمَا ٱسْتَكَانُوا۟ لِرَبِّهِمْ وَمَا يَتَضَرَّعُونَ
Transliteration walaqad akhadhnāhum bil-ʿadhābi famā is'takānū lirabbihim wamā yataḍarraʿūna
Khmer ហើយជាការពិតណាស់ យើងបានសាកល្បងពួកគេដោយ ការដាក់ទណ្ឌកម្ម(នៅក្នុងលោកិយ) តែពួកគេនៅតែមិនព្រម បន្ទាបខ្លួន និងមិនទទូចបួងសួងសុំដោយឱនលំទោនចំពោះម្ចាស់ របស់ពួកគេឡើយ។
Verse 77
حَتَّىٰٓ إِذَا فَتَحْنَا عَلَيْهِم بَابًا ذَا عَذَابٍ شَدِيدٍ إِذَا هُمْ فِيهِ مُبْلِسُونَ
Transliteration ḥattā idhā fataḥnā ʿalayhim bāban dhā ʿadhābin shadīdin idhā hum fīhi mub'lisūna
Khmer លុះនៅពេលដែលយើងបើកទ្វារទារុណកម្មដ៏ធ្ងន់ធ្ងរឱ្យពួក គេ(នៅថ្ងៃបរលោក) ស្រាប់តែពួកគេអស់សង្ឃឹម សោកស្ដាយ ចំពោះវាយ៉ាងខ្លាំង។
Verse 78
وَهُوَ ٱلَّذِىٓ أَنشَأَ لَكُمُ ٱلسَّمْعَ وَٱلْأَبْصَـٰرَ وَٱلْأَفْـِٔدَةَ ۚ قَلِيلًا مَّا تَشْكُرُونَ
Transliteration wahuwa alladhī ansha-a lakumu l-samʿa wal-abṣāra wal-afidata qalīlan mā tashkurūna
Khmer ហើយទ្រង់ជាអ្នកដែលបានបង្កើតឱ្យពួកអ្នកមានត្រចៀក និងភ្នែក ហើយនិងបេះដូង។ បន្ដិចបន្ដួចបំផុតដែលពួកអ្នកដឹងគុណ។
Verse 79
وَهُوَ ٱلَّذِى ذَرَأَكُمْ فِى ٱلْأَرْضِ وَإِلَيْهِ تُحْشَرُونَ
Transliteration wahuwa alladhī dhara-akum fī l-arḍi wa-ilayhi tuḥ'sharūna
Khmer ហើយទ្រង់ជាអ្នកដែលបង្កើតពួកអ្នកឱ្យមានជីវិតនៅលើ ផែនដី ហើយពួកអ្នកនឹងត្រូវគេប្រមូលផ្ដុំទៅកាន់ទ្រង់វិញ(នៅថ្ងៃ បរលោក)។
Verse 80
وَهُوَ ٱلَّذِى يُحْىِۦ وَيُمِيتُ وَلَهُ ٱخْتِلَـٰفُ ٱلَّيْلِ وَٱلنَّهَارِ ۚ أَفَلَا تَعْقِلُونَ
Transliteration wahuwa alladhī yuḥ'yī wayumītu walahu ikh'tilāfu al-layli wal-nahāri afalā taʿqilūna
Khmer ហើយទ្រង់ជាអ្នកដែលធ្វើឱ្យរស់ និងធ្វើឱ្យស្លាប់។ ហើយ ភាពខុសគ្នារវាងពេលថ្ងៃ និងពេលយប់គឺជាកម្មសិទ្ធិរបស់ទ្រង់។ តើពួកអ្នកមិនគិតពិចារណាទេឬ ?
Verse 81
بَلْ قَالُوا۟ مِثْلَ مَا قَالَ ٱلْأَوَّلُونَ
Transliteration bal qālū mith'la mā qāla l-awalūna
Khmer ផ្ទុយទៅវិញ ពួកគេបែរជាបាននិយាយដូចអ្វី(សំដី)ដែល ពួកជំនាន់មុនបាននិយាយដែរ។
Verse 82
قَالُوٓا۟ أَءِذَا مِتْنَا وَكُنَّا تُرَابًا وَعِظَـٰمًا أَءِنَّا لَمَبْعُوثُونَ
Transliteration qālū a-idhā mit'nā wakunnā turāban waʿiẓāman a-innā lamabʿūthūna
Khmer ពួកគេបាននិយាយថាៈ តើនៅពេលដែលពួកយើងស្លាប់ ហើយបានក្លាយទៅជាដី និងឆ្អឹងទៅហើយនោះ តើពួកយើងពិត ជានឹងត្រូវគេធ្វើឱ្យរស់ឡើងវិញឬ?
Verse 83
لَقَدْ وُعِدْنَا نَحْنُ وَءَابَآؤُنَا هَـٰذَا مِن قَبْلُ إِنْ هَـٰذَآ إِلَّآ أَسَـٰطِيرُ ٱلْأَوَّلِينَ
Transliteration laqad wuʿid'nā naḥnu waābāunā hādhā min qablu in hādhā illā asāṭīru l-awalīna
Khmer ហើយជាការពិតណាស់ ពួកយើងនិងជីដូនជីតារបស់ពួក យើងត្រូវបានគេសន្យាចំពោះរឿងនេះ(ការធ្វើឱ្យរស់ឡើងវិញ) តាំងពីមុនមកម៉េ្លះ។ រឿងនេះគ្មានអ្វីក្រៅពីជារឿងពេ្រងនិទាន របស់អ្នកជំនាន់មុននោះឡើយ។
Verse 84
قُل لِّمَنِ ٱلْأَرْضُ وَمَن فِيهَآ إِن كُنتُمْ تَعْلَمُونَ
Transliteration qul limani l-arḍu waman fīhā in kuntum taʿlamūna
Khmer ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ តើផែនដី និងអ្វីៗដែល មាននៅលើវាជាកម្មសិទ្ធិរបស់អ្នកណា ប្រសិនបើពួកអ្នកបាន ដឹងមែននោះ?
Verse 85
سَيَقُولُونَ لِلَّهِ ۚ قُلْ أَفَلَا تَذَكَّرُونَ
Transliteration sayaqūlūna lillahi qul afalā tadhakkarūna
Khmer ពួកគេនឹងឆ្លើយថា វាជាកម្មសិទិ្ធរបស់អល់ឡោះតែមួយគត់។ ចូរអ្នកតបវិញថាៈ បើដូចេ្នះ តើពួកអ្នកមិនភ្ញាក់រលឹកទេឬ?
Verse 86
قُلْ مَن رَّبُّ ٱلسَّمَـٰوَٰتِ ٱلسَّبْعِ وَرَبُّ ٱلْعَرْشِ ٱلْعَظِيمِ
Transliteration qul man rabbu l-samāwāti l-sabʿi warabbu l-ʿarshi l-ʿaẓīmi
Khmer ចូរអ្នកពោលទៀតថាៈ តើអ្នកណាជាម្ចាស់គ្រប់គ្រងនៃ មេឃទាំងប្រាំពីរជាន់ និងជាម្ចាស់នៃអារ៉ស្ហដ៏ធំធេងនោះ?
Verse 87
سَيَقُولُونَ لِلَّهِ ۚ قُلْ أَفَلَا تَتَّقُونَ
Transliteration sayaqūlūna lillahi qul afalā tattaqūna
Khmer ពួកគេនឹងឆ្លើយថា ជាកម្មសិទ្ធិរបស់អល់ឡោះតែមួយគត់។ ចូរអ្នកតបវិញថាៈ បើដូច្នោះ តើពួកអ្នកមិនកោតខ្លាច អល់ឡោះទេឬ?
Verse 88
قُلْ مَنۢ بِيَدِهِۦ مَلَكُوتُ كُلِّ شَىْءٍ وَهُوَ يُجِيرُ وَلَا يُجَارُ عَلَيْهِ إِن كُنتُمْ تَعْلَمُونَ
Transliteration qul man biyadihi malakūtu kulli shayin wahuwa yujīru walā yujāru ʿalayhi in kuntum taʿlamūna
Khmer ចូរអ្នកពោលទៀតថាៈ តើអ្នកណាគឺជាអ្នកគ្រប់គ្រងអ្វីៗ ទាំងអស់ដោយដៃរបស់គេ ហើយគេជាអ្នកការពារ(អ្វីៗទាំងអស់) និងគ្មាននរណាអាចការពារ(ពីទារុណកម្មរបស់គេ)បាន ប្រសិនបើ ពួកអ្នកបានដឹងមែននោះ?
Verse 89
سَيَقُولُونَ لِلَّهِ ۚ قُلْ فَأَنَّىٰ تُسْحَرُونَ
Transliteration sayaqūlūna lillahi qul fa-annā tus'ḥarūna
Khmer ពួកគេនឹងឆ្លើយថាៈ ជាកម្មសិទ្ធិរបស់អល់ឡោះតែមួយ គត់។ ចូរអ្នកតបថាៈ ដូចេ្នះតើពួកអ្នកត្រូវគេបោកបញ្ឆោត(ឱ្យ ងាកចេញពីការពិត)បានយ៉ាងដូចមេ្ដច ?
Verse 90
بَلْ أَتَيْنَـٰهُم بِٱلْحَقِّ وَإِنَّهُمْ لَكَـٰذِبُونَ
Transliteration bal ataynāhum bil-ḥaqi wa-innahum lakādhibūna
Khmer ផ្ទុយទៅវិញ យើងបានផ្ដល់ឱ្យពួកគេនូវការពិត ហើយពិត ប្រាកដណាស់ ពួកគេគឺជាពួកដែលភូតកុហក ។
Verse 91
مَا ٱتَّخَذَ ٱللَّهُ مِن وَلَدٍ وَمَا كَانَ مَعَهُۥ مِنْ إِلَـٰهٍ ۚ إِذًا لَّذَهَبَ كُلُّ إِلَـٰهٍۭ بِمَا خَلَقَ وَلَعَلَا بَعْضُهُمْ عَلَىٰ بَعْضٍ ۚ سُبْحَـٰنَ ٱللَّهِ عَمَّا يَصِفُونَ
Transliteration mā ittakhadha l-lahu min waladin wamā kāna maʿahu min ilāhin idhan ladhahaba kullu ilāhin bimā khalaqa walaʿalā baʿḍuhum ʿalā baʿḍin sub'ḥāna l-lahi ʿammā yaṣifūna
Khmer អល់ឡោះពុំមានបុត្រឡើយ ហើយក៏ពុំមានម្ចាស់ណាដែល ត្រូវគោរពសក្ការៈដ៏ពិតប្រាកដរួមជាមួយនឹងទ្រង់ដែរ។ ប្រសិនបើ មានមែន ម្ចាស់នីមួយៗពិតជានាំយកទៅគ្រប់គ្រងនូវអ្វីដែលគេបាន បង្កើត ហើយពួកគេនឹងយកប្រៀបលើគ្នាទៅវិញទៅមក(ក្នុងការ គ្រប់គ្រង)។ អល់ឡោះមហាស្អាតស្អំអំពីអ្វីដែលពួកគេនិយាយ ប្រឌិតនោះ។
Verse 92
عَـٰلِمِ ٱلْغَيْبِ وَٱلشَّهَـٰدَةِ فَتَعَـٰلَىٰ عَمَّا يُشْرِكُونَ
Transliteration ʿālimi l-ghaybi wal-shahādati fataʿālā ʿammā yush'rikūna
Khmer ទ្រង់ជាអ្នកដឹងពីប្រការអាថ៌កំបាំងនិងប្រការលាត ត្រដាង។ ហើយទ្រង់ខ្ពង់ខ្ពស់បំផុតអំពីអ្វីដែលពួកគេប្រព្រឹត្ដស្ហ៊ីរិក។
Verse 93
قُل رَّبِّ إِمَّا تُرِيَنِّى مَا يُوعَدُونَ
Transliteration qul rabbi immā turiyannī mā yūʿadūna
Khmer ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ឱម្ចាស់របស់ខ្ញុំ. ប្រសិនបើ ទ្រង់ពិតជាបង្ហាញឱ្យខ្ញុំឃើញនូវអី្វ(ទារុណកម្ម)ដែលពួកគេត្រូវគេ សន្យាមែននោះ។
Verse 94
رَبِّ فَلَا تَجْعَلْنِى فِى ٱلْقَوْمِ ٱلظَّـٰلِمِينَ
Transliteration rabbi falā tajʿalnī fī l-qawmi l-ẓālimīna
Khmer ឱម្ចាស់របស់ខ្ញុំ. ដូចេ្នះ សូមទ្រង់មេត្ដាកុំធ្វើឱ្យខ្ញុំស្ថិតក្នុង ចំណោមពួកដែលបំពានអី្វ។
Verse 95
وَإِنَّا عَلَىٰٓ أَن نُّرِيَكَ مَا نَعِدُهُمْ لَقَـٰدِرُونَ
Transliteration wa-innā ʿalā an nuriyaka mā naʿiduhum laqādirūna
Khmer ហើយពិតប្រាកដណាស់ យើងគឺជាអ្នកមានសមត្ថភាពក្នុង ការបង្ហាញអ្នក(មូហាំម៉ាត់)នូវអ្វី(ទារុណកម្ម)ដែលយើងសន្យា នឹងពួកគេ។
Verse 96
ٱدْفَعْ بِٱلَّتِى هِىَ أَحْسَنُ ٱلسَّيِّئَةَ ۚ نَحْنُ أَعْلَمُ بِمَا يَصِفُونَ
Transliteration id'faʿ bi-allatī hiya aḥsanu l-sayi-ata naḥnu aʿlamu bimā yaṣifūna
Khmer ចូរអ្នក(មូហាំម៉ាត់)រុញច្រានប្រការអាក្រក់ដោយអ្វីដែល ជាប្រការល្អបំផុត។ យើងដឹងបំផុតនូវអ្វីដែលពួកគេប្រឌិតឡើង។
Verse 97
وَقُل رَّبِّ أَعُوذُ بِكَ مِنْ هَمَزَٰتِ ٱلشَّيَـٰطِينِ
Transliteration waqul rabbi aʿūdhu bika min hamazāti l-shayāṭīni
Khmer ហើយចូរអ្នកពោលទៀតថាៈ ឱម្ចាស់របស់ខ្ញុំ. ខ្ញុំសុំពីទ្រង់ ឱ្យបញ្ចៀសខ្ញុំពីការពង្វក់របស់ស្ហៃតនផង។
Verse 98
وَأَعُوذُ بِكَ رَبِّ أَن يَحْضُرُونِ
Transliteration wa-aʿūdhu bika rabbi an yaḥḍurūni
Khmer ឱម្ចាស់របស់ខ្ញុំ. ខ្ញុំសុំពីទ្រង់ឱ្យបញ្ចៀសខ្ញុំពីវត្ដមានរបស់ ពួកគេមកក្បែរខ្ញុំផង។
Verse 99
حَتَّىٰٓ إِذَا جَآءَ أَحَدَهُمُ ٱلْمَوْتُ قَالَ رَبِّ ٱرْجِعُونِ
Transliteration ḥattā idhā jāa aḥadahumu l-mawtu qāla rabbi ir'jiʿūni
Khmer លុះនៅពេលដែលសេចក្ដីស្លាប់បានមកដល់នរណាម្នាក់ក្នុង ចំណោមពួកគេ(ពួកមូស្ហរីគីន) គេបាននិយាយថាៈ ឱម្ចាស់របស់ ខ្ញុំ. សូមទ្រង់មេត្ដាឱ្យខ្ញុំត្រឡប់ទៅ(លោកិយ)វិញម្ដងទៀតផង។
Verse 100
لَعَلِّىٓ أَعْمَلُ صَـٰلِحًا فِيمَا تَرَكْتُ ۚ كَلَّآ ۚ إِنَّهَا كَلِمَةٌ هُوَ قَآئِلُهَا ۖ وَمِن وَرَآئِهِم بَرْزَخٌ إِلَىٰ يَوْمِ يُبْعَثُونَ
Transliteration laʿallī aʿmalu ṣāliḥan fīmā taraktu kallā innahā kalimatun huwa qāiluhā wamin warāihim barzakhun ilā yawmi yub'ʿathūna
Khmer ដើម្បីខ្ញុំនឹងសាងអំពើល្អចំពោះអ្វីដែលខ្ញុំបានបោះបង់ ចោលកន្លងមក។ មិនដូច្នោះទេ. ពិតប្រាកដណាស់ វាគ្រាន់តែជា ពាក្យសំដីដែលគេនិយាយទទេៗតែប៉ុណ្ណោះ។ ហើយនៅខាងមុខ ពួកគេមានជញ្ជាំង(ឃាំងពួកគេមិនឱ្យត្រឡប់ទៅលោកិយវិញ) រហូតដល់ថ្ងៃដែលពួកគេត្រូវគេធ្វើឱ្យរស់ឡើងវិញ។
Verse 101
فَإِذَا نُفِخَ فِى ٱلصُّورِ فَلَآ أَنسَابَ بَيْنَهُمْ يَوْمَئِذٍ وَلَا يَتَسَآءَلُونَ
Transliteration fa-idhā nufikha fī l-ṣūri falā ansāba baynahum yawma-idhin walā yatasāalūna
Khmer ហើយនៅពេលដែលគេផ្លុំត្រែ(នៅថ្ងៃបរលោក)គឺគ្មាន សាច់សាលោហិតរវាងពួកគេទៀតទេនៅថ្ងៃនោះ ហើយពួកគេក៏ គ្មានការសួរគ្នាដែរ។
Verse 102
فَمَن ثَقُلَتْ مَوَٰزِينُهُۥ فَأُو۟لَـٰٓئِكَ هُمُ ٱلْمُفْلِحُونَ
Transliteration faman thaqulat mawāzīnuhu fa-ulāika humu l-muf'liḥūna
Khmer ហើយអ្នកណាដែលភ្នែកជញ្ជីង (នៃអំពើល្អ)របស់គេធ្ងន់ នោះ អ្នកទាំងនោះគឺជាអ្នកដែលជោគជ័យ(ឋានសួគ៌)។
Verse 103
وَمَنْ خَفَّتْ مَوَٰزِينُهُۥ فَأُو۟لَـٰٓئِكَ ٱلَّذِينَ خَسِرُوٓا۟ أَنفُسَهُمْ فِى جَهَنَّمَ خَـٰلِدُونَ
Transliteration waman khaffat mawāzīnuhu fa-ulāika alladhīna khasirū anfusahum fī jahannama khālidūna
Khmer តែអ្នកណាដែលភ្នែកជញ្ជីង(នៃអំពើល្អ)របស់គេស្រាល វិញនោះ ពួកទាំងនោះគឺជាពួកដែលបានខាតបង់ខ្លួនឯង ដោយពួក គេស្ថិតនៅក្នុងនរកជើហាន់ណាំជាអមតៈ។
Verse 104
تَلْفَحُ وُجُوهَهُمُ ٱلنَّارُ وَهُمْ فِيهَا كَـٰلِحُونَ
Transliteration talfaḥu wujūhahumu l-nāru wahum fīhā kāliḥūna
Khmer ភ្លើងនរកឆាបឆេះមុខរបស់ពួកគេ ហើយពួកគេរួញ ក្រញង់នៅក្នុងនោះ។
Verse 105
أَلَمْ تَكُنْ ءَايَـٰتِى تُتْلَىٰ عَلَيْكُمْ فَكُنتُم بِهَا تُكَذِّبُونَ
Transliteration alam takun āyātī tut'lā ʿalaykum fakuntum bihā tukadhibūna
Khmer -(អល់ឡោះមានបន្ទូលទៅកាន់ពួកគេនៅថ្ងៃនោះថា) តើ គេមិនបានសូត្រអាយ៉ាត់ៗរបស់យើងឱ្យពួកអ្នកស្ដាប់ ហើយពួកអ្នក ធ្លាប់បានបដិសេធនឹងវាទេឬ?
Verse 106
قَالُوا۟ رَبَّنَا غَلَبَتْ عَلَيْنَا شِقْوَتُنَا وَكُنَّا قَوْمًا ضَآلِّينَ
Transliteration qālū rabbanā ghalabat ʿalaynā shiq'watunā wakunnā qawman ḍāllīna
Khmer ពួកគេបានតបវិញថាៈ ឱម្ចាស់របស់ពួកយើង. ចំណង់ចិត្ដ របស់ពួកយើងបានគ្របដណ្ដប់លើពួកយើង។ ហើយពួកយើងក៏បាន ក្លាយជាក្រុមដែលវងេ្វងដែរ។
Verse 107
رَبَّنَآ أَخْرِجْنَا مِنْهَا فَإِنْ عُدْنَا فَإِنَّا ظَـٰلِمُونَ
Transliteration rabbanā akhrij'nā min'hā fa-in ʿud'nā fa-innā ẓālimūna
Khmer ឱម្ចាស់របស់ពួកយើង. សូមទ្រង់មេត្ដាបពោ្ចញពួកយើង ពីនរកផង (ហើយឱ្យពួកយើងវិលទៅរស់នៅក្នុងលោកិយម្ដងទៀត ដើម្បីសាងអំពើល្អផង)។ ហើយប្រសិនបើពួកយើងវិលត្រលប់ទៅ (រកភាពវងេ្វង)ម្ដងទៀតនោះ ពួកយើងពិតជាពួកដែលបំពានជា មិនខាន។
Verse 108
قَالَ ٱخْسَـُٔوا۟ فِيهَا وَلَا تُكَلِّمُونِ
Transliteration qāla ikh'saū fīhā walā tukallimūni
Khmer ទ្រង់បានមានបន្ទូលថាៈ ចូរពួកអ្នកនៅក្នុងនរកទាំង វេទនាចុះ ហើយពួកអ្នកកុំនិយាយជាមួយយើងទៀតឱ្យសោះ។
Verse 109
إِنَّهُۥ كَانَ فَرِيقٌ مِّنْ عِبَادِى يَقُولُونَ رَبَّنَآ ءَامَنَّا فَٱغْفِرْ لَنَا وَٱرْحَمْنَا وَأَنتَ خَيْرُ ٱلرَّٰحِمِينَ
Transliteration innahu kāna farīqun min ʿibādī yaqūlūna rabbanā āmannā fa-igh'fir lanā wa-ir'ḥamnā wa-anta khayru l-rāḥimīna
Khmer ពិតប្រាកដណាស់មានមួយក្រុមក្នុងចំណោមខ្ញុំរបស់យើង បួងសួងសុំថាៈ ឱម្ចាស់របស់ពួកយើង. ពួកយើងមានជំនឿហើយ ដូចេ្នះសូមទ្រង់មេត្ដាអភ័យទោស និងអាណិតស្រឡាញ់ពួកយើង ផង ព្រោះទ្រង់គឺជាអ្នកដែលអាណិតស្រឡាញ់ដ៏ប្រសើរបំផុត។
Verse 110
فَٱتَّخَذْتُمُوهُمْ سِخْرِيًّا حَتَّىٰٓ أَنسَوْكُمْ ذِكْرِى وَكُنتُم مِّنْهُمْ تَضْحَكُونَ
Transliteration fa-ittakhadhtumūhum sikh'riyyan ḥattā ansawkum dhik'rī wakuntum min'hum taḍḥakūna
Khmer ហើយពួកអ្នក(ពួកមូស្ហរីគីន)បានប្រមាថមើលងាយពួក គេ(អ្នកមានជនឿ) រហូតធ្វើឱ្យពួកអ្នកភេ្លចនូវការរំលឹកមកចំពោះ យើង។ ហើយពួកអ្នកបានសើចចំអកឡកឡឺយដាក់ពួកគេ។
Verse 111
إِنِّى جَزَيْتُهُمُ ٱلْيَوْمَ بِمَا صَبَرُوٓا۟ أَنَّهُمْ هُمُ ٱلْفَآئِزُونَ
Transliteration innī jazaytuhumu l-yawma bimā ṣabarū annahum humu l-fāizūna
Khmer ពិតប្រាកដណាស់ យើងបានតបស្នងឱ្យពួកគេនៅថ្ងៃនេះ (ថ្ងៃបរលោក) ដោយសារតែអ្វីដែលពួកគេបានអត់ធ្មត់កន្លងមក ពិតប្រាកដណាស់ពួកគេគឺជាអ្នកដែលជោគជ័យ។
Verse 112
قَـٰلَ كَمْ لَبِثْتُمْ فِى ٱلْأَرْضِ عَدَدَ سِنِينَ
Transliteration qāla kam labith'tum fī l-arḍi ʿadada sinīna
Khmer ទ្រង់បានមានបន្ទូលថាៈ តើពួកអ្នកបានរស់នៅលើផែនដី រយៈពេលប៉ុន្មានឆ្នាំហើយ?
Verse 113
قَالُوا۟ لَبِثْنَا يَوْمًا أَوْ بَعْضَ يَوْمٍ فَسْـَٔلِ ٱلْعَآدِّينَ
Transliteration qālū labith'nā yawman aw baʿḍa yawmin fasali l-ʿādīna
Khmer ពួកគេឆ្លើយថាៈ ពួកយើងបានរស់នៅតែមួយថ្ងៃ ឬកន្លះ ថ្ងៃប៉ុណ្ណោះ ដូចេ្នះសូមទ្រង់មេត្ដាសួរអ្នកដែលចេះគណនា(ពីថ្ងៃខែ) ទៅ។
Verse 114
قَـٰلَ إِن لَّبِثْتُمْ إِلَّا قَلِيلًا ۖ لَّوْ أَنَّكُمْ كُنتُمْ تَعْلَمُونَ
Transliteration qāla in labith'tum illā qalīlan law annakum kuntum taʿlamūna
Khmer ទ្រង់បានមានបន្ទូលថាៈ ពួកអ្នកមិនបានរស់នៅ(លើ លោកិយ)ឡើយ លើកលែងតែមួយរយៈពេលខ្លីប៉ុណ្ណោះ ប្រសិន បើពួកអ្នកពិតជាបានដឹងមែននោះ។
Verse 115
أَفَحَسِبْتُمْ أَنَّمَا خَلَقْنَـٰكُمْ عَبَثًا وَأَنَّكُمْ إِلَيْنَا لَا تُرْجَعُونَ
Transliteration afaḥasib'tum annamā khalaqnākum ʿabathan wa-annakum ilaynā lā tur'jaʿūna
Khmer តើពួកអ្នកគិតថាៈ យើងបានបង្កើតពួកអ្នកគ្រាន់តែជា ការលេងសើច ហើយពួកអ្នកពិតជាមិនត្រូវគេឱ្យវិលត្រឡប់មក ជួបយើងវិញ(ដើម្បីជំនុំជំរះ)ទេឬ?
Verse 116
فَتَعَـٰلَى ٱللَّهُ ٱلْمَلِكُ ٱلْحَقُّ ۖ لَآ إِلَـٰهَ إِلَّا هُوَ رَبُّ ٱلْعَرْشِ ٱلْكَرِيمِ
Transliteration fataʿālā l-lahu l-maliku l-ḥaqu lā ilāha illā huwa rabbu l-ʿarshi l-karīmi
Khmer ហើយអល់ឡោះដែលជាសេ្ដចដ៏ពិតប្រាកដ មហាខ្ពង់ ខ្ពស់។ គ្មានម្ចាស់ណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពី ទ្រង់ដែលជាម្ចាស់នៃអារ៉ស្ហដ៏ថ្កុំថ្កើងឡើយ។
Verse 117
وَمَن يَدْعُ مَعَ ٱللَّهِ إِلَـٰهًا ءَاخَرَ لَا بُرْهَـٰنَ لَهُۥ بِهِۦ فَإِنَّمَا حِسَابُهُۥ عِندَ رَبِّهِۦٓ ۚ إِنَّهُۥ لَا يُفْلِحُ ٱلْكَـٰفِرُونَ
Transliteration waman yadʿu maʿa l-lahi ilāhan ākhara lā bur'hāna lahu bihi fa-innamā ḥisābuhu ʿinda rabbihi innahu lā yuf'liḥu l-kāfirūna
Khmer អ្នកណាហើយគោរពសក្ការៈម្ចាស់ផេ្សងរួមជាមួយ អល់ឡោះដែលគ្មានភស្ដុតាងបញញ្ជាក់សម្រាប់គេចំពោះការគោរព នោះ ពិតប្រាកដណាស់ ការទូរទាត់(ទង្វើអាក្រក់)របស់គេគឺស្ថិត នៅលើម្ចាស់របស់គេ។ ពិតប្រាកដណាស់ ពួកដែលប្រឆាំងនោះពុំ មានជ័យជំនះឡើយ។
Verse 118
وَقُل رَّبِّ ٱغْفِرْ وَٱرْحَمْ وَأَنتَ خَيْرُ ٱلرَّٰحِمِينَ
Transliteration waqul rabbi igh'fir wa-ir'ḥam wa-anta khayru l-rāḥimīna
Khmer ហើយចូរអ្នក(មូហាំម៉ាត់)បួងសួងសុំថាៈ ឱម្ចាស់របស់ខ្ញុំ. សូមទ្រង់មេត្ដាអភ័យទោស និងអាណិតស្រឡាញ់ដល់ខ្ញុំផង។ ហើយទ្រង់គឺជាអ្នកដែលអាណិតស្រឡាញ់ដ៏ប្រសើរបំផុត។
Read Surah Al-Mu'minun in another language
- English (word by word)
- Albanian
- Amazigh
- Amharic
- Assamese
- Azerbaijani
- Bambara
- Bangla
- Bosnian
- Bulgarian
- Chechen
- Chinese
- Czech
- Dari
- Dhivehi
- Dutch
- Finnish
- French
- German
- Gujarati
- Hausa
- Hebrew
- Hindi
- Indonesian
- Italian
- Japanese
- Kannada
- Kazakh
- Kinyarwanda
- Korean
- Kurdish
- Luganda
- Malay
- Malayalam
- Maranao
- Marathi
- Nepali
- Norwegian
- Oromo
- Pashto
- Persian
- Polish
- Portuguese
- Romanian
- Russian
- Sindhi
- Sinhala
- Somali
- Spanish
- Swahili
- Swedish
- Tagalog
- Tajik
- Tamil
- Tatar
- Telugu
- Thai
- Turkish
- Ukrainian
- Urdu
- Uyghur
- Uzbek
- Vietnamese
- Yao
- Yoruba
All 114 surahs in Khmer: the Qur’an in Khmer.
Khmer translation: Cambodian Muslim Community Development, from Quran.com. Transliteration: Quran.com. Recitation: Mishary Alafasy, from EveryAyah.com. MyDugsi is a learning aid, not a replacement for a qualified teacher.