Surah Al-Insan in Khmer: translation and audio
Surah 76 · الانسان · The Man · 31 verses
Surah Al-Insan verse by verse: the Arabic with a recitation you can repeat, the transliteration, and the Khmer translation by Cambodian Muslim Community Development. For the meaning of every word, see Surah Al-Insan word by word in English.
Verse 1
هَلْ أَتَىٰ عَلَى ٱلْإِنسَـٰنِ حِينٌ مِّنَ ٱلدَّهْرِ لَمْ يَكُن شَيْـًٔا مَّذْكُورًا
Transliteration hal atā ʿalā l-insāni ḥīnun mina l-dahri lam yakun shayan madhkūran
Khmer ជាការពិតណាស់ រយៈពេលដ៏យូរបានកន្លងផុតពីមនុស្សលោក ខណៈដែលមនុស្សលោកពុំទាន់កើតមានឡើង ដែលគេមិន ដឹងថាវាជាអ្វីសោះនោះ។
Verse 2
إِنَّا خَلَقْنَا ٱلْإِنسَـٰنَ مِن نُّطْفَةٍ أَمْشَاجٍ نَّبْتَلِيهِ فَجَعَلْنَـٰهُ سَمِيعًۢا بَصِيرًا
Transliteration innā khalaqnā l-insāna min nuṭ'fatin amshājin nabtalīhi fajaʿalnāhu samīʿan baṣīran
Khmer ពិតប្រាកដណាស់ យើងបានបង្កើតមនុស្សលោកអំពីតំណក់ ទឹកកាមដែលលាយចូលគ្នា ដើម្បីយើងនឹងសាកល្បងគេ។ រួចមក យើងបានធ្វើឱ្យគេស្ដាប់ឮ និងមើលឃើញ។
Verse 3
إِنَّا هَدَيْنَـٰهُ ٱلسَّبِيلَ إِمَّا شَاكِرًا وَإِمَّا كَفُورًا
Transliteration innā hadaynāhu l-sabīla immā shākiran wa-immā kafūran
Khmer ពិតប្រាកដណាស់ យើងបានចង្អុលបង្ហាញគេនូវមាគ៌ាដ៏ត្រឹម ត្រូវ។ គេអាចជាអ្នកដឹងគុណ ឬជាអ្នករមិលគុណ។
Verse 4
إِنَّآ أَعْتَدْنَا لِلْكَـٰفِرِينَ سَلَـٰسِلَا۟ وَأَغْلَـٰلًا وَسَعِيرًا
Transliteration innā aʿtadnā lil'kāfirīna salāsilā wa-aghlālan wasaʿīran
Khmer ពិតប្រាកដណាស់ យើងបានរៀបចំច្រវាក់ដែក និងខ្នោះ និង នរកឆេះសន្ធោសន្ធៅសម្រាប់ពួកដែលប្រឆាំង។
Verse 5
إِنَّ ٱلْأَبْرَارَ يَشْرَبُونَ مِن كَأْسٍ كَانَ مِزَاجُهَا كَافُورًا
Transliteration inna l-abrāra yashrabūna min kasin kāna mizājuhā kāfūran
Khmer ពិតប្រាកដណាស់ បណ្ដាអ្នកដែលសាងអំពើល្អ គឺពួកគេទទួល ទានស្រាដែលលាយជាមួយវាអំពីទឹកក្រអូបឪកាហ្វូរឱ។
Verse 6
عَيْنًا يَشْرَبُ بِهَا عِبَادُ ٱللَّهِ يُفَجِّرُونَهَا تَفْجِيرًا
Transliteration ʿaynan yashrabu bihā ʿibādu l-lahi yufajjirūnahā tafjīran
Khmer ប្រភពទឹកដែលខ្ញុំរបស់អល់ឡោះនឹងទទួលទានវានៅក្នុង ឋានសួគ៌ ពួកគេអាចប្រើប្រាស់វាតាមចំណង់ចិត្ដ។
Verse 7
يُوفُونَ بِٱلنَّذْرِ وَيَخَافُونَ يَوْمًا كَانَ شَرُّهُۥ مُسْتَطِيرًا
Transliteration yūfūna bil-nadhri wayakhāfūna yawman kāna sharruhu mus'taṭīran
Khmer ពួកគេបំពេញនូវការតព្វកិច្ចដែលពួកគេបានប៉ង(ក្នុងការ ប្រតិបត្ដិតាមអល់ឡោះ) ហើយពួកគេកោតខ្លាចថ្ងៃមួយដែល ទារុណកម្មរបស់វារាលដាលគ្រប់ទីកន្លែង។
Verse 8
وَيُطْعِمُونَ ٱلطَّعَامَ عَلَىٰ حُبِّهِۦ مِسْكِينًا وَيَتِيمًا وَأَسِيرًا
Transliteration wayuṭ'ʿimūna l-ṭaʿāma ʿalā ḥubbihi mis'kīnan wayatīman wa-asīran
Khmer ហើយពួកគេផ្ដល់ចំណីអាហារដែលពួកគេចូលចិត្ដដល់ជន ក្រីក្រ និងកូនកំព្រា ហើយនិងឈ្លើយសឹក។
Verse 9
إِنَّمَا نُطْعِمُكُمْ لِوَجْهِ ٱللَّهِ لَا نُرِيدُ مِنكُمْ جَزَآءً وَلَا شُكُورًا
Transliteration innamā nuṭ'ʿimukum liwajhi l-lahi lā nurīdu minkum jazāan walā shukūran
Khmer (ពួកគេនិយាយក្នុងចិត្ដថា)ជាការពិតណាស់ ពួកយើងផ្ដល់ ចំណីអាហារដល់ពួកអ្នកដើម្បីស្វែងរកការអាណិតស្រឡាញ់របស់ អល់ឡោះប៉ុណ្ណោះ ដោយពួកយើងមិនចង់បានការតបស្នង និងគុណ បំណាច់អ្វីពីពួកអ្នកឡើយ។
Verse 10
إِنَّا نَخَافُ مِن رَّبِّنَا يَوْمًا عَبُوسًا قَمْطَرِيرًا
Transliteration innā nakhāfu min rabbinā yawman ʿabūsan qamṭarīran
Khmer ពិតប្រាកដណាស់ ពួកយើងកោតខ្លាចម្ចាស់របស់ពួកយើង នៅថ្ងៃមួយដែលម្នាក់ៗ(នៃពួកគ្មានជំនឿ)មុខក្រញូវ និងលំបាក។
Verse 11
فَوَقَىٰهُمُ ٱللَّهُ شَرَّ ذَٰلِكَ ٱلْيَوْمِ وَلَقَّىٰهُمْ نَضْرَةً وَسُرُورًا
Transliteration fawaqāhumu l-lahu sharra dhālika l-yawmi walaqqāhum naḍratan wasurūran
Khmer ដូចេ្នះ អល់ឡោះបានការពារពួកគេពីគ្រោះអាក្រក់នៃ ថ្ងៃនោះ ហើយបានប្រទានឱ្យពួកគេនូវពន្លឺដ៏ត្រចះត្រចង់ និងសេចក្ដី រីករាយទៀតផង។
Verse 12
وَجَزَىٰهُم بِمَا صَبَرُوا۟ جَنَّةً وَحَرِيرًا
Transliteration wajazāhum bimā ṣabarū jannatan waḥarīran
Khmer ហើយទ្រង់បានតបស្នងដល់ពួកគេនូវឋានសួគ៌និងសំលៀក បំពាក់ដែលធ្វើអំពីសូត្រ ដោយសារតែអ្វីដែលពួកគេបានអត់ធ្មត់។
Verse 13
مُّتَّكِـِٔينَ فِيهَا عَلَى ٱلْأَرَآئِكِ ۖ لَا يَرَوْنَ فِيهَا شَمْسًا وَلَا زَمْهَرِيرًا
Transliteration muttakiīna fīhā ʿalā l-arāiki lā yarawna fīhā shamsan walā zamharīran
Khmer ដោយពួកគេអង្គុយផ្អែកនៅលើកៅអីនៅក្នុងឋានសួគ៌នោះ។ នៅក្នុងនោះពួកគេមិនត្រូវកំដៅព្រះអាទិត្យឡើយ ហើយក៏ មិនរងាដែរ។
Verse 14
وَدَانِيَةً عَلَيْهِمْ ظِلَـٰلُهَا وَذُلِّلَتْ قُطُوفُهَا تَذْلِيلًا
Transliteration wadāniyatan ʿalayhim ẓilāluhā wadhullilat quṭūfuhā tadhlīlan
Khmer ហើយម្លប់ដើមឈើរបស់វានៅជិតពួកគេ ហើយផ្លែឈើ របស់វា ត្រូវគេធ្វើឱ្យងាយស្រួលបេះបំផុត។
Verse 15
وَيُطَافُ عَلَيْهِم بِـَٔانِيَةٍ مِّن فِضَّةٍ وَأَكْوَابٍ كَانَتْ قَوَارِيرَا۠
Transliteration wayuṭāfu ʿalayhim biāniyatin min fiḍḍatin wa-akwābin kānat qawārīrā
Khmer ហើយគេដាក់នៅជុំវិញពួកគេដោយសំភារៈប្រើប្រាស់ដែល ធ្វើអំពីប្រាក់និងពែងថ្មកែវភ្លឺផេ្លក។
Verse 16
قَوَارِيرَا۟ مِن فِضَّةٍ قَدَّرُوهَا تَقْدِيرًا
Transliteration qawārīrā min fiḍḍatin qaddarūhā taqdīran
Khmer ថ្មកែវនោះធ្វើអំពីប្រាក់ដែលពួកគេបានកំណត់វាយ៉ាង សមល្មម(សម្រាប់ទទួលទានតាមចំណង់ចិត្ដរបស់ពួកគេ)។
Verse 17
وَيُسْقَوْنَ فِيهَا كَأْسًا كَانَ مِزَاجُهَا زَنجَبِيلًا
Transliteration wayus'qawna fīhā kasan kāna mizājuhā zanjabīlan
Khmer ហើយនៅក្នុងឋានសួគ៌ ពួកគេត្រូវបានគេឱ្យទទួលទាន ស្រាដែលលាយជាមួយវានូវរសជាតិខ្ញី។
Verse 18
عَيْنًا فِيهَا تُسَمَّىٰ سَلْسَبِيلًا
Transliteration ʿaynan fīhā tusammā salsabīlan
Khmer ប្រភពស្រានៅក្នុងឋានសួគ៌នោះគេឱ្យឈ្មោះថាៈសាល់សាហ្ពីល។
Verse 19
۞ وَيَطُوفُ عَلَيْهِمْ وِلْدَٰنٌ مُّخَلَّدُونَ إِذَا رَأَيْتَهُمْ حَسِبْتَهُمْ لُؤْلُؤًا مَّنثُورًا
Transliteration wayaṭūfu ʿalayhim wil'dānun mukhalladūna idhā ra-aytahum ḥasib'tahum lu'lu-an manthūran
Khmer ហើយកេ្មងៗដែលនៅវ័យកេ្មងជាអមតៈ ដើរជុំវិញ(រង់ចាំ បម្រើ)ពួកគេ។ នៅពេលដែលអ្នក(មូហាំម៉ាត់)ឃើញពួកគេ អ្នក នឹងគិតថា ពួកគេជាគជ់ខ្យងដ៏ភ្លឺចែងចាំង។
Verse 20
وَإِذَا رَأَيْتَ ثَمَّ رَأَيْتَ نَعِيمًا وَمُلْكًا كَبِيرًا
Transliteration wa-idhā ra-ayta thamma ra-ayta naʿīman wamul'kan kabīran
Khmer ហើយនៅពេលដែលអ្នក(មូហាំម៉ាត់)ក្រឡេកមើលទៅ ទីនោះ(ឋានសួគ៌) អ្នកនឹងឃើញនៀកម៉ាត់គ្រប់បែបយ៉ាង និង អំណាចដ៏ធំធេង។
Verse 21
عَـٰلِيَهُمْ ثِيَابُ سُندُسٍ خُضْرٌ وَإِسْتَبْرَقٌ ۖ وَحُلُّوٓا۟ أَسَاوِرَ مِن فِضَّةٍ وَسَقَىٰهُمْ رَبُّهُمْ شَرَابًا طَهُورًا
Transliteration ʿāliyahum thiyābu sundusin khuḍ'run wa-is'tabraqun waḥullū asāwira min fiḍḍatin wasaqāhum rabbuhum sharāban ṭahūran
Khmer នៅពីលើខ្លួនប្រាណរបស់ពួកគេ គឺសំលៀកបំពាក់ធ្វើអំពី សូត្រម៉ដ្ឋខៃ និងសូត្រក្រាស់ពណ៌បៃតង។ ហើយពួកគេត្រូវបានគេ បំពាក់កងដៃប្រាក់។ ហើយម្ចាស់របស់ពួកគេបានប្រទានឱ្យពួកគេ នូវភេសជ្ជៈដ៏បរិសុទ្ធ ។
Verse 22
إِنَّ هَـٰذَا كَانَ لَكُمْ جَزَآءً وَكَانَ سَعْيُكُم مَّشْكُورًا
Transliteration inna hādhā kāna lakum jazāan wakāna saʿyukum mashkūran
Khmer ពិតប្រាកដណាស់ នេះគឺជាការតបស្នងសម្រាប់ពួកអ្នក ហើយការខំប្រឹងប្រែងរបស់ពួកអ្នកនឹងត្រូវបានគេទទួលយក។
Verse 23
إِنَّا نَحْنُ نَزَّلْنَا عَلَيْكَ ٱلْقُرْءَانَ تَنزِيلًا
Transliteration innā naḥnu nazzalnā ʿalayka l-qur'āna tanzīlan
Khmer ពិតប្រាកដណាស់ យើងបានបញ្ចុះគម្ពីរគួរអានឱ្យអ្នក ជាដំណាក់កាលៗ។
Verse 24
فَٱصْبِرْ لِحُكْمِ رَبِّكَ وَلَا تُطِعْ مِنْهُمْ ءَاثِمًا أَوْ كَفُورًا
Transliteration fa-iṣ'bir liḥuk'mi rabbika walā tuṭiʿ min'hum āthiman aw kafūran
Khmer ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)អត់ធ្មត់ចំពោះបទបញ្ញតិនៃ ម្ចាស់របស់អ្នក ហើយកុំប្រតិបត្ដិតាមអ្នកដែលប្រព្រឹត្ដបាបកម្ម ឬអ្នកប្រឆាំងក្នុងចំណោមពួកគេឱ្យសោះ។
Verse 25
وَٱذْكُرِ ٱسْمَ رَبِّكَ بُكْرَةً وَأَصِيلًا
Transliteration wa-udh'kuri is'ma rabbika buk'ratan wa-aṣīlan
Khmer ហើយចូរអ្នករំលឹកនាមនៃម្ចាស់របស់អ្នកទាំងព្រឹកទាំង ល្ងាច។
Verse 26
وَمِنَ ٱلَّيْلِ فَٱسْجُدْ لَهُۥ وَسَبِّحْهُ لَيْلًا طَوِيلًا
Transliteration wamina al-layli fa-us'jud lahu wasabbiḥ'hu laylan ṭawīlan
Khmer ហើយក្នុងអំឡុងពេលយប់ ចូរអ្នកស៊ូជូត(ថ្វាយបង្គំ) ចំពោះទ្រង់ និងលើកតម្កើងទ្រង់នៅពេលយប់ជ្រៅ។
Verse 27
إِنَّ هَـٰٓؤُلَآءِ يُحِبُّونَ ٱلْعَاجِلَةَ وَيَذَرُونَ وَرَآءَهُمْ يَوْمًا ثَقِيلًا
Transliteration inna hāulāi yuḥibbūna l-ʿājilata wayadharūna warāahum yawman thaqīlan
Khmer ពិតប្រាកដណាស់ ពួកទាំងនោះ(ពួកមូស្ហរីគីន)ស្រឡាញ់ ការរស់នៅក្នុងលោកិយ ហើយពួកគេបោះបង់ថ្ងៃដែលមានភាព វឹកវរដ៏ខ្លាំងក្លា(ថ្ងៃបរលោក)ដាក់ក្រោយខ្នងរបស់ពួកគេ។
Verse 28
نَّحْنُ خَلَقْنَـٰهُمْ وَشَدَدْنَآ أَسْرَهُمْ ۖ وَإِذَا شِئْنَا بَدَّلْنَآ أَمْثَـٰلَهُمْ تَبْدِيلًا
Transliteration naḥnu khalaqnāhum washadadnā asrahum wa-idhā shi'nā baddalnā amthālahum tabdīlan
Khmer យើងគឺជាអ្នកដែលបានបង្កើតពួកគេ និងបានពង្រឹងរាង កាយរបស់ពួកគេ។ តែបើយើងមានចេតនា(បំផ្លាញពួកគេ) យើង ក៏អាចផ្លាស់ប្ដូរក្រុមផេ្សងទៀតដូចពួកគេមកជំនួសវិញបានដែរ។
Verse 29
إِنَّ هَـٰذِهِۦ تَذْكِرَةٌ ۖ فَمَن شَآءَ ٱتَّخَذَ إِلَىٰ رَبِّهِۦ سَبِيلًا
Transliteration inna hādhihi tadhkiratun faman shāa ittakhadha ilā rabbihi sabīlan
Khmer ពិតប្រាកដណាស់ ជំពូកនេះគឺជាការរំលឹកមួយ។ ដូចេ្នះ អ្នកណាហើយប្រាថ្នាចង់បានល្អនោះ គេពិតជាជ្រើសរើសមាគ៌ាទៅ កាន់ម្ចាស់របស់គេជាមិនខាន។
Verse 30
وَمَا تَشَآءُونَ إِلَّآ أَن يَشَآءَ ٱللَّهُ ۚ إِنَّ ٱللَّهَ كَانَ عَلِيمًا حَكِيمًا
Transliteration wamā tashāūna illā an yashāa l-lahu inna l-laha kāna ʿalīman ḥakīman
Khmer ហើយពួកអ្នកមិនអាចមានបំណងធ្វើអ្វីមួយបានឡើយ លើកលែងតែអល់ឡោះមានចេតនាប៉ុណ្ណោះ។ ពិតប្រាកដណាស់ អល់ឡោះមហាដឹង មហាគតិបណ្ឌិត។
Verse 31
يُدْخِلُ مَن يَشَآءُ فِى رَحْمَتِهِۦ ۚ وَٱلظَّـٰلِمِينَ أَعَدَّ لَهُمْ عَذَابًا أَلِيمًۢا
Transliteration yud'khilu man yashāu fī raḥmatihi wal-ẓālimīna aʿadda lahum ʿadhāban alīman
Khmer ដោយទ្រង់នឹងបញ្ចូលទៅក្នុងក្ដីមេត្ដាករុណារបស់ទ្រង់ ចំពោះអ្នកណាដែលទ្រង់មានចេតនា។ ហើយពួកដែលបំពាន ទ្រង់ បានរៀបចំសម្រាប់ពួកគេនូវទារុណកម្មដ៏សែនឈឺចាប់។
Read Surah Al-Insan in another language
- English (word by word)
- Albanian
- Amazigh
- Amharic
- Assamese
- Azerbaijani
- Bambara
- Bangla
- Bosnian
- Bulgarian
- Chechen
- Chinese
- Czech
- Dari
- Dhivehi
- Dutch
- Finnish
- French
- German
- Gujarati
- Hausa
- Hebrew
- Hindi
- Indonesian
- Italian
- Japanese
- Kannada
- Kazakh
- Kinyarwanda
- Korean
- Kurdish
- Luganda
- Malay
- Malayalam
- Maranao
- Marathi
- Nepali
- Norwegian
- Oromo
- Pashto
- Persian
- Polish
- Portuguese
- Romanian
- Russian
- Sindhi
- Sinhala
- Somali
- Spanish
- Swahili
- Swedish
- Tagalog
- Tajik
- Tamil
- Tatar
- Telugu
- Thai
- Turkish
- Ukrainian
- Urdu
- Uyghur
- Uzbek
- Vietnamese
- Yao
- Yoruba
All 114 surahs in Khmer: the Qur’an in Khmer.
Khmer translation: Cambodian Muslim Community Development, from Quran.com. Transliteration: Quran.com. Recitation: Mishary Alafasy, from EveryAyah.com. MyDugsi is a learning aid, not a replacement for a qualified teacher.