MyDugsiStart learning

Surah Al-Fath in Khmer: translation and audio

Surah 48 · الفتح · The Victory · 29 verses

Surah Al-Fath verse by verse: the Arabic with a recitation you can repeat, the transliteration, and the Khmer translation by Cambodian Muslim Community Development. For the meaning of every word, see Surah Al-Fath word by word in English.

Verse 1

إِنَّا فَتَحْنَا لَكَ فَتْحًا مُّبِينًا

Transliteration innā fataḥnā laka fatḥan mubīnan

Khmer ពិតប្រាកដណាស់ យើងបានផ្ដល់ឱ្យអ្នក(មូហាំម៉ាត់)នូវ ជ័យជំនះយ៉ាងជាក់ស្ដែង។

Verse 2

لِّيَغْفِرَ لَكَ ٱللَّهُ مَا تَقَدَّمَ مِن ذَنۢبِكَ وَمَا تَأَخَّرَ وَيُتِمَّ نِعْمَتَهُۥ عَلَيْكَ وَيَهْدِيَكَ صِرَٰطًا مُّسْتَقِيمًا

Transliteration liyaghfira laka l-lahu mā taqaddama min dhanbika wamā ta-akhara wayutimma niʿ'matahu ʿalayka wayahdiyaka ṣirāṭan mus'taqīman

Khmer ដើម្បីអល់ឡោះអភ័យទោសឱ្យអ្នកចំពោះបាបកម្មរបស់ អ្នកដែលបានសាងកន្លងទៅ និងបាបកម្មដែលមិនទាន់បានសាង។ ហើយទ្រង់នឹងបំពេញនៀកម៉ាត់របស់ទ្រង់ឱ្យអ្នក និងចង្អុលបង្ហាញ អ្នកនូវមាគ៌ាដ៏ត្រឹមត្រូវ។

Verse 3

وَيَنصُرَكَ ٱللَّهُ نَصْرًا عَزِيزًا

Transliteration wayanṣuraka l-lahu naṣran ʿazīzan

Khmer ហើយអល់ឡោះជួយអ្នកនូវជំនួយដ៏រឹងមាំ(ដើម្បីឱ្យមាន ជ័យជំនះ)។

Verse 4

هُوَ ٱلَّذِىٓ أَنزَلَ ٱلسَّكِينَةَ فِى قُلُوبِ ٱلْمُؤْمِنِينَ لِيَزْدَادُوٓا۟ إِيمَـٰنًا مَّعَ إِيمَـٰنِهِمْ ۗ وَلِلَّهِ جُنُودُ ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ ۚ وَكَانَ ٱللَّهُ عَلِيمًا حَكِيمًا

Transliteration huwa alladhī anzala l-sakīnata fī qulūbi l-mu'minīna liyazdādū īmānan maʿa īmānihim walillahi junūdu l-samāwāti wal-arḍi wakāna l-lahu ʿalīman ḥakīman

Khmer ទ្រង់ជាអ្នកដែលបានបញ្ចុះភាពនឹងនរនៅក្នុងចិត្ដរបស់បណ្ដា អ្នកដែលមានជំនឿ(នៅថ្ងៃអាល់ហ៊ូទៃពីយ៉ះ)ដើម្បីឱ្យពួកគេបន្ថែម នូវភាពមានជំនឿរួមជាមួយនឹងជំនឿរបស់ពួកគេថែមទៀត។ ហើយ កងទ័ពនៃមេឃជាច្រើនជាន់និងផែនដីគឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ហើយអល់ឡោះមហាដឹង មហាគតិបណ្ឌិត។

Verse 5

لِّيُدْخِلَ ٱلْمُؤْمِنِينَ وَٱلْمُؤْمِنَـٰتِ جَنَّـٰتٍ تَجْرِى مِن تَحْتِهَا ٱلْأَنْهَـٰرُ خَـٰلِدِينَ فِيهَا وَيُكَفِّرَ عَنْهُمْ سَيِّـَٔاتِهِمْ ۚ وَكَانَ ذَٰلِكَ عِندَ ٱللَّهِ فَوْزًا عَظِيمًا

Transliteration liyud'khila l-mu'minīna wal-mu'mināti jannātin tajrī min taḥtihā l-anhāru khālidīna fīhā wayukaffira ʿanhum sayyiātihim wakāna dhālika ʿinda l-lahi fawzan ʿaẓīman

Khmer ដើម្បីទ្រង់នឹងបញ្ចូលបណ្ដាអ្នកដែលមានជំនឿទាំងប្រុស ទាំងស្រីទៅក្នុងឋានសួគ៌ដែលមានទនេ្លជាច្រើនហូរពីក្រោមវាដោយ ពួកគេរស់នៅក្នុងនោះជាអមតៈ និងដើម្បីទ្រង់លុបបំបាត់នូវបាបកម្ម ទាំងឡាយរបស់ពួកគេ។ ហើយរឿងនោះ គឺជាជោគជ័យមួយដ៏ធំ ធេងពីអល់ឡោះ។

Verse 6

وَيُعَذِّبَ ٱلْمُنَـٰفِقِينَ وَٱلْمُنَـٰفِقَـٰتِ وَٱلْمُشْرِكِينَ وَٱلْمُشْرِكَـٰتِ ٱلظَّآنِّينَ بِٱللَّهِ ظَنَّ ٱلسَّوْءِ ۚ عَلَيْهِمْ دَآئِرَةُ ٱلسَّوْءِ ۖ وَغَضِبَ ٱللَّهُ عَلَيْهِمْ وَلَعَنَهُمْ وَأَعَدَّ لَهُمْ جَهَنَّمَ ۖ وَسَآءَتْ مَصِيرًا

Transliteration wayuʿadhiba l-munāfiqīna wal-munāfiqāti wal-mush'rikīna wal-mush'rikāti l-ẓānīna bil-lahi ẓanna l-sawi ʿalayhim dāiratu l-sawi waghaḍiba l-lahu ʿalayhim walaʿanahum wa-aʿadda lahum jahannama wasāat maṣīran

Khmer ហើយដើម្បីទ្រង់ធ្វើទារុណកម្មចំពោះពួកពុតត្បុតទាំងប្រុស ទាំងស្រី និងពួកមូស្ហរីគីនទាំងប្រុសទាំងស្រីដែលពួកគេគិតអាក្រក់ ចំពោះអល់ឡោះ។ អំពើអាក្រក់ទាំងនោះនឹងធ្លាក់ទៅលើពួកគេ វិញ។ ហើយអល់ឡោះខឹងសម្បាយ៉ាងខ្លាំងចំពោះពួកគេ និងបាន ដាក់បណ្ដាសាពួកគេ ថែមទាំងបានរៀបចំនរកជើហាន់ណាំសម្រាប់ ពួកគេ ហើយវាជាកន្លែងវិលត្រឡប់ដ៏អាក្រក់បំផុត។

Verse 7

وَلِلَّهِ جُنُودُ ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ ۚ وَكَانَ ٱللَّهُ عَزِيزًا حَكِيمًا

Transliteration walillahi junūdu l-samāwāti wal-arḍi wakāna l-lahu ʿazīzan ḥakīman

Khmer ហើយកងទ័ពនៃមេឃជាច្រើន និងផែនដី គឺជាកម្មសិទ្ធិ របស់អល់ឡោះ។ ហើយអល់ឡោះមហាដឹង មហាគតិបណ្ឌិត។

Verse 8

إِنَّآ أَرْسَلْنَـٰكَ شَـٰهِدًا وَمُبَشِّرًا وَنَذِيرًا

Transliteration innā arsalnāka shāhidan wamubashiran wanadhīran

Khmer ពិតប្រាកដណាស់ យើងបានបញ្ជូនអ្នក(មូហាំម៉ាត់)ជាអ្នក ធ្វើសាក្សី និងផ្ដល់ដំណឹងរីករាយ និងជាអ្នកដាស់តឿនព្រមាន។

Verse 9

لِّتُؤْمِنُوا۟ بِٱللَّهِ وَرَسُولِهِۦ وَتُعَزِّرُوهُ وَتُوَقِّرُوهُ وَتُسَبِّحُوهُ بُكْرَةً وَأَصِيلًا

Transliteration litu'minū bil-lahi warasūlihi watuʿazzirūhu watuwaqqirūhu watusabbiḥūhu buk'ratan wa-aṣīlan

Khmer ដើម្បីឱ្យពួកអ្នកមានជំនឿលើអល់ឡោះនិងអ្នកនាំសាររបស់ ទ្រង់(មូហាំម៉ាត់) និងជួយជ្រោមជ្រែងសាសនារបស់ទ្រង់ និងលើក តម្កើងទ្រង់ ហើយនិងសរសើរទ្រង់ទាំងព្រឹកទាំងល្ងាច។

Verse 10

إِنَّ ٱلَّذِينَ يُبَايِعُونَكَ إِنَّمَا يُبَايِعُونَ ٱللَّهَ يَدُ ٱللَّهِ فَوْقَ أَيْدِيهِمْ ۚ فَمَن نَّكَثَ فَإِنَّمَا يَنكُثُ عَلَىٰ نَفْسِهِۦ ۖ وَمَنْ أَوْفَىٰ بِمَا عَـٰهَدَ عَلَيْهُ ٱللَّهَ فَسَيُؤْتِيهِ أَجْرًا عَظِيمًا

Transliteration inna alladhīna yubāyiʿūnaka innamā yubāyiʿūna l-laha yadu l-lahi fawqa aydīhim faman nakatha fa-innamā yankuthu ʿalā nafsihi waman awfā bimā ʿāhada ʿalayhu l-laha fasayu'tīhi ajran ʿaẓīman

Khmer ពិតប្រាកដណាស់ បណ្ដាអ្នកដែលធ្វើកិច្ចព្រមព្រៀង(នៅ ថ្ងៃអាល់ហូទៃពីយ៉ះ)ជាមួយអ្នក(មូហាំម៉ាត់) តាមពិតគឺពួកគេធ្វើ កិច្ចព្រមព្រៀងជាមួយនឹងអល់ឡោះ។ ដៃរបស់អល់ឡោះគ្រប ដណ្ដប់លើដៃរបស់ពួកគេ។ ដូចេ្នះ អ្នកណាហើយក្បត់នូវកិច្ចព្រម ព្រៀងនោះ គឺពិតប្រាកដណាស់ គេក្បត់ចំពោះខ្លួនឯង។ ហើយអ្នក ណាដែលបំពេញនូវអ្វីដែលបានសន្យាចំពោះអល់ឡោះនោះ គឺទ្រង់ នឹងប្រទានឱ្យគេនូវផលបុណ្យយ៉ាងធំធេង។

Verse 11

سَيَقُولُ لَكَ ٱلْمُخَلَّفُونَ مِنَ ٱلْأَعْرَابِ شَغَلَتْنَآ أَمْوَٰلُنَا وَأَهْلُونَا فَٱسْتَغْفِرْ لَنَا ۚ يَقُولُونَ بِأَلْسِنَتِهِم مَّا لَيْسَ فِى قُلُوبِهِمْ ۚ قُلْ فَمَن يَمْلِكُ لَكُم مِّنَ ٱللَّهِ شَيْـًٔا إِنْ أَرَادَ بِكُمْ ضَرًّا أَوْ أَرَادَ بِكُمْ نَفْعًۢا ۚ بَلْ كَانَ ٱللَّهُ بِمَا تَعْمَلُونَ خَبِيرًۢا

Transliteration sayaqūlu laka l-mukhalafūna mina l-aʿrābi shaghalatnā amwālunā wa-ahlūnā fa-is'taghfir lanā yaqūlūna bi-alsinatihim mā laysa fī qulūbihim qul faman yamliku lakum mina l-lahi shayan in arāda bikum ḍarran aw arāda bikum nafʿan bal kāna l-lahu bimā taʿmalūna khabīran

Khmer ពួកដែលត្រូវគេទៅចោល(មិនបានទៅហ៊ូទៃពីយ៉ះ)អំពី ពួកអារ៉ាប់ជនបទនឹងនិយាយទៅកាន់អ្នក(មូហាំម៉ាត់)ថាៈ ទ្រព្យ សម្បត្ដិរបស់ពួកយើង និងក្រុមគ្រួសាររបស់ពួកយើងបានធ្វើឱ្យ ពួកយើងរវល់ ដូចេ្នះសូមអ្នកសុំអភ័យទោសពីអល់ឡោះឱ្យពួក យើងផង។ ពួកគេគ្រាន់តែនិយាយដោយអណ្ដាតរបស់ពួកគេនូវអ្វី ដែលគ្មាននៅក្នុងចិត្ដរបស់ពួកគេប៉ុណ្ណោះ។ ចូរអ្នកពោលថាៈ តើ មានអ្នកណាម្នាក់អាចហាមឃាត់អល់ឡោះចំពោះអ្វីមួយឱ្យពួកអ្នក ប្រសិនបើទ្រង់ចង់ឱ្យពួកអ្នកមានគ្រោះថ្នាក់ ឬទ្រង់ចង់ឱ្យពួកអ្នក ទទួលបានផលល្អនោះ? ផ្ទុយទៅវិញ អល់ឡោះដឹងជ្រួតជ្រាបនូវ អ្វីដែលដែលពួកអ្នកប្រព្រឹត្ដ។

Verse 12

بَلْ ظَنَنتُمْ أَن لَّن يَنقَلِبَ ٱلرَّسُولُ وَٱلْمُؤْمِنُونَ إِلَىٰٓ أَهْلِيهِمْ أَبَدًا وَزُيِّنَ ذَٰلِكَ فِى قُلُوبِكُمْ وَظَنَنتُمْ ظَنَّ ٱلسَّوْءِ وَكُنتُمْ قَوْمًۢا بُورًا

Transliteration bal ẓanantum an lan yanqaliba l-rasūlu wal-mu'minūna ilā ahlīhim abadan wazuyyina dhālika fī qulūbikum waẓanantum ẓanna l-sawi wakuntum qawman būran

Khmer ផ្ទុយទៅវិញ ពួកអ្នកបាននឹកស្មានថាៈ អ្នកនាំសារ(មូហាំ-ម៉ាត់) និងបណ្ដាអ្នកដែលមានជំនឿនឹងមិនវិលត្រឡប់មកកាន់គ្រួ សាររបស់ពួកគេវិញជាដាច់ខាត។ ហើយគេ(ស្ហៃតន)បានលំអរឿង នោះនៅក្នុងចិត្ដរបស់ពួកអ្នក ហើយពួកអ្នកបានគិតអាក្រក់(ថា អល់ឡោះមិនជួយមូហាំម៉ាត់ និងអ្នកដែលមានជំនឿឡើយ) ហើយ ពួកអ្នកជាក្រុមដែលវិនាសអន្ដរាយ។

Verse 13

وَمَن لَّمْ يُؤْمِنۢ بِٱللَّهِ وَرَسُولِهِۦ فَإِنَّآ أَعْتَدْنَا لِلْكَـٰفِرِينَ سَعِيرًا

Transliteration waman lam yu'min bil-lahi warasūlihi fa-innā aʿtadnā lil'kāfirīna saʿīran

Khmer ហើយអ្នកណាដែលគ្មានជំនឿលើអល់ឡោះ និងអ្នកនាំ សាររបស់ទ្រង់(មូហាំម៉ាត់)នោះ ពិតប្រាកដណាស់ យើងបានរៀប ចំសម្រាប់ពួកដែលគ្មានជំនឿនូវនរកដែលឆេះសន្ធោសន្ធៅ។

Verse 14

وَلِلَّهِ مُلْكُ ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ ۚ يَغْفِرُ لِمَن يَشَآءُ وَيُعَذِّبُ مَن يَشَآءُ ۚ وَكَانَ ٱللَّهُ غَفُورًا رَّحِيمًا

Transliteration walillahi mul'ku l-samāwāti wal-arḍi yaghfiru liman yashāu wayuʿadhibu man yashāu wakāna l-lahu ghafūran raḥīman

Khmer ហើយការគ្រប់គ្រងមេឃជាច្រើនជាន់ និងផែនដី គឺជា កម្មសិទ្ធិរបស់់អល់ឡោះ។ ទ្រង់អភ័យទោសឱ្យអ្នកណាដែលទ្រង់ មានចេតនា ហើយទ្រង់ក៏ធ្វើទារុណកម្មចំពោះអ្នកណាដែលទ្រង់ មានចេតនាដែរ។ ហើយអល់ឡោះ មហាអភ័យទោស មហា អាណិតស្រឡាញ់។

Verse 15

سَيَقُولُ ٱلْمُخَلَّفُونَ إِذَا ٱنطَلَقْتُمْ إِلَىٰ مَغَانِمَ لِتَأْخُذُوهَا ذَرُونَا نَتَّبِعْكُمْ ۖ يُرِيدُونَ أَن يُبَدِّلُوا۟ كَلَـٰمَ ٱللَّهِ ۚ قُل لَّن تَتَّبِعُونَا كَذَٰلِكُمْ قَالَ ٱللَّهُ مِن قَبْلُ ۖ فَسَيَقُولُونَ بَلْ تَحْسُدُونَنَا ۚ بَلْ كَانُوا۟ لَا يَفْقَهُونَ إِلَّا قَلِيلًا

Transliteration sayaqūlu l-mukhalafūna idhā inṭalaqtum ilā maghānima litakhudhūhā dharūnā nattabiʿ'kum yurīdūna an yubaddilū kalāma l-lahi qul lan tattabiʿūnā kadhālikum qāla l-lahu min qablu fasayaqūlūna bal taḥsudūnanā bal kānū lā yafqahūna illā qalīlan

Khmer ពួកដែលត្រូវគេទៅចោល នៅពេលដែលពួកអ្នក(អ្នកមានជំនឿ)ធ្វើដំណើរទៅកាន់ជ័យភណ្ឌ(សមរភូមិខយពើរ) ដើម្បី យកវានោះនឹងនិយាយថាៈ សូមអនុញ្ញាតឱ្យពួកយើងទៅជាមួយ ពួកអ្នកផង។ ពួកគេចង់ផ្លាស់ប្ដូរនូវពាក្យសំដីរបស់អល់ឡោះ។ ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ពួកអ្នកមិនអាចទៅតាមពួកយើង បានឡើយ។ ដូច្នោះហើយអល់ឡោះបានមានបន្ទូលពីមុនមក(តាម ពិតជ័យភណ្ឌខយពើរជាចំណែកសម្រាប់អ្នកដែលចូលរួមធ្វើកិច្ច ព្រមព្រៀងអាល់ហូទៃពីយ៉ះប៉ុណ្ណោះ)។ ហើយពួកគេនឹងនិយាយ ថាៈ តាមពិតពួកអ្នកច្រណែនឈ្នានីសនឹងពួកយើង។ ផ្ទុយទៅវិញ ពួកគេមិនយល់ឡើយ លើកលែងតែបន្ដិចបន្ដួចប៉ុណ្ណោះ។

Verse 16

قُل لِّلْمُخَلَّفِينَ مِنَ ٱلْأَعْرَابِ سَتُدْعَوْنَ إِلَىٰ قَوْمٍ أُو۟لِى بَأْسٍ شَدِيدٍ تُقَـٰتِلُونَهُمْ أَوْ يُسْلِمُونَ ۖ فَإِن تُطِيعُوا۟ يُؤْتِكُمُ ٱللَّهُ أَجْرًا حَسَنًا ۖ وَإِن تَتَوَلَّوْا۟ كَمَا تَوَلَّيْتُم مِّن قَبْلُ يُعَذِّبْكُمْ عَذَابًا أَلِيمًا

Transliteration qul lil'mukhallafīna mina l-aʿrābi satud'ʿawna ilā qawmin ulī basin shadīdin tuqātilūnahum aw yus'limūna fa-in tuṭīʿū yu'tikumu l-lahu ajran ḥasanan wa-in tatawallaw kamā tawallaytum min qablu yuʿadhib'kum ʿadhāban alīman

Khmer ចូរអ្នក(មូហាំំម៉ាត់)ពោលទៅកាន់ពួកដែលត្រូវគេទៅ ចោលអំពីពួកអារ៉ាប់ជនបទថាៈ ពួកអ្នកនឹងត្រូវគេអំពាវនាវទៅ (ច្បាំងជាមួយ)ក្រុមដែលមានកម្លាំងខ្លាំងក្លាដែលពួកអ្នកនឹងត្រូវ ច្បាំងជាមួយពួកគេ ឬពួកគេប្រគល់ខ្លួន(ចូលសាសនាអ៊ីស្លាម)។ ហើយប្រសិនបើពួកអ្នកគោរពតាម(បទបញ្ជារបស់អល់ឡោះ) គឺ អល់ឡោះនឹងផ្ដល់ឱ្យពួកអ្នកនូវផលបុណ្យយ៉ាងល្អប្រសើរ។ តែ ប្រសិនបើពួកអ្នកប្រឆាំងដូចដែលពួកអ្នកបានប្រឆាំងពីមុនមកនោះ ទ្រង់នឹងធ្វើទារុណកម្មពួកអ្នកនូវទារុណកម្មដ៏ឈឺចាប់។

Verse 17

لَّيْسَ عَلَى ٱلْأَعْمَىٰ حَرَجٌ وَلَا عَلَى ٱلْأَعْرَجِ حَرَجٌ وَلَا عَلَى ٱلْمَرِيضِ حَرَجٌ ۗ وَمَن يُطِعِ ٱللَّهَ وَرَسُولَهُۥ يُدْخِلْهُ جَنَّـٰتٍ تَجْرِى مِن تَحْتِهَا ٱلْأَنْهَـٰرُ ۖ وَمَن يَتَوَلَّ يُعَذِّبْهُ عَذَابًا أَلِيمًا

Transliteration laysa ʿalā l-aʿmā ḥarajun walā ʿalā l-aʿraji ḥarajun walā ʿalā l-marīḍi ḥarajun waman yuṭiʿi l-laha warasūlahu yud'khil'hu jannātin tajrī min taḥtihā l-anhāru waman yatawalla yuʿadhib'hu ʿadhāban alīman

Khmer គ្មានទោសពៃរ៍អ្វីចំពោះអ្នកដែលងងឹតភ្នែក និងគ្មានទោស ពៃរ៍អ្វីចំពោះអ្នកដែលពិការឡើយ ហើយក៏គ្មានទោសពៃរ៍អ្វីចំពោះ អ្នកដែលមានជម្ងឺ(ដោយពួកគេមិនបានចេញទៅធ្វើសង្គ្រាម)ដែរ។ ហើយអ្នកណាដែលគោរពប្រតិបត្ដិតាមអល់ឡោះ និងអ្នកនាំសារ របស់ទ្រង់(មូហាំម៉ាត់)គឺទ្រង់នឹងបញ្ចូលគេទៅក្នុងឋានសួគ៌ដែល មានទនេ្លជាច្រើនហូរពីក្រោមវា។ តែអ្នកណាហើយដែលប្រឆាំង វិញ ទ្រង់នឹងធ្វើទារុណកម្មគេនូវទារុណកម្មដ៏ឈឺចាប់។

Verse 18

۞ لَّقَدْ رَضِىَ ٱللَّهُ عَنِ ٱلْمُؤْمِنِينَ إِذْ يُبَايِعُونَكَ تَحْتَ ٱلشَّجَرَةِ فَعَلِمَ مَا فِى قُلُوبِهِمْ فَأَنزَلَ ٱلسَّكِينَةَ عَلَيْهِمْ وَأَثَـٰبَهُمْ فَتْحًا قَرِيبًا

Transliteration laqad raḍiya l-lahu ʿani l-mu'minīna idh yubāyiʿūnaka taḥta l-shajarati faʿalima mā fī qulūbihim fa-anzala l-sakīnata ʿalayhim wa-athābahum fatḥan qarīban

Khmer ជាការពិតណាស់ អល់ឡោះបានយល់ព្រមចំពោះបណ្ដា អ្នកមានជំនឿនៅពេលដែលពួកគេបានធ្វើកិច្ចព្រមព្រៀងជាមួយ អ្នក(មូហាំម៉ាត់)នៅក្រោមដើមឈើ ហើយទ្រង់បានដឹងនូវអ្វីដែល មាននៅក្នុងចិត្ដរបស់ពួកគេ និងបានបញ្ចុះភាពនឹងនរទៅលើពួកគេ ហើយទ្រង់ប្រទានឱ្យពួកគេនូវជ័យជំនះក្នុងពេលឆាប់ៗ។

Verse 19

وَمَغَانِمَ كَثِيرَةً يَأْخُذُونَهَا ۗ وَكَانَ ٱللَّهُ عَزِيزًا حَكِيمًا

Transliteration wamaghānima kathīratan yakhudhūnahā wakāna l-lahu ʿazīzan ḥakīman

Khmer និងជ័យភណ្ឌជាច្រើនទៀតដែលពួកគេនឹងយកវា(ពីពួក យ៉ាហ៊ូទីនៅខយពើរ)។ ហើយអល់ឡោះមហាខ្លាំងពូកែ មហាគតិ-បណ្ឌិត។

Verse 20

وَعَدَكُمُ ٱللَّهُ مَغَانِمَ كَثِيرَةً تَأْخُذُونَهَا فَعَجَّلَ لَكُمْ هَـٰذِهِۦ وَكَفَّ أَيْدِىَ ٱلنَّاسِ عَنكُمْ وَلِتَكُونَ ءَايَةً لِّلْمُؤْمِنِينَ وَيَهْدِيَكُمْ صِرَٰطًا مُّسْتَقِيمًا

Transliteration waʿadakumu l-lahu maghānima kathīratan takhudhūnahā faʿajjala lakum hādhihi wakaffa aydiya l-nāsi ʿankum walitakūna āyatan lil'mu'minīna wayahdiyakum ṣirāṭan mus'taqīman

Khmer អល់ឡោះបានសន្យាជាមួយពួកអ្នកនូវជ័យភណ្ឌជាច្រើន ដែលពួកអ្នកនឹងរឹបអូសវា និងឱ្យពួកអ្នកយកវាយ៉ាងឆាប់រហ័ស បំផុត។ ហើយទ្រង់បានរារាំងពួកអ្នកពីដៃមនុស្សទាំងឡាយ(ក្នុង ការវាយតបចំពោះពួកអ្នក) និងដើម្បីឱ្យវាក្លាយជាភស្ដុតាងសម្រាប់ បណ្ដាអ្នកដែលមានជំនឿ និងដើម្បីទ្រង់នឹងចង្អុលបង្ហាញពួកអ្នកនូវ មាគ៌ាដែលត្រឹមត្រូវ។

Verse 21

وَأُخْرَىٰ لَمْ تَقْدِرُوا۟ عَلَيْهَا قَدْ أَحَاطَ ٱللَّهُ بِهَا ۚ وَكَانَ ٱللَّهُ عَلَىٰ كُلِّ شَىْءٍ قَدِيرًا

Transliteration wa-ukh'rā lam taqdirū ʿalayhā qad aḥāṭa l-lahu bihā wakāna l-lahu ʿalā kulli shayin qadīran

Khmer ហើយ(ជ័យជំនះ និងជ័យភណ្ឌ)ផេ្សងៗទៀតដែលពួកអ្នក នៅមិនទាន់ទទួលវាបាន គឺអល់ឡោះបានកំណត់វារួចជាសេ្រច។ ហើយអល់ឡោះមានអានុភាពលើអ្វីៗទាំងអស់។

Verse 22

وَلَوْ قَـٰتَلَكُمُ ٱلَّذِينَ كَفَرُوا۟ لَوَلَّوُا۟ ٱلْأَدْبَـٰرَ ثُمَّ لَا يَجِدُونَ وَلِيًّا وَلَا نَصِيرًا

Transliteration walaw qātalakumu alladhīna kafarū lawallawū l-adbāra thumma lā yajidūna waliyyan walā naṣīran

Khmer ហើយប្រសិនបើពួកដែលប្រឆាំងបានច្បាំងជាមួយពួកអ្នក ពួកគេពិតជានឹងរត់ត្រឡប់ទៅក្រោយវិញ(បរាជ័យ)ជាមិនខាន។ បន្ទាប់មកពួកគេគ្មានអ្នកគាំពារ និងគ្មានអ្នកជួយឡើយ។

Verse 23

سُنَّةَ ٱللَّهِ ٱلَّتِى قَدْ خَلَتْ مِن قَبْلُ ۖ وَلَن تَجِدَ لِسُنَّةِ ٱللَّهِ تَبْدِيلًا

Transliteration sunnata l-lahi allatī qad khalat min qablu walan tajida lisunnati l-lahi tabdīlan

Khmer នោះគឺជាមាគ៌ា(ច្បាប់)របស់អល់ឡោះដែលបានកន្លង ផុតទៅតាំងពីមុនមកហើយ។ ហើយអ្នកនឹងមិនអាចជួបប្រទះនូវ ការផ្លាស់ប្ដូរនៃមាគ៌ារបស់អល់ឡោះឡើយ។

Verse 24

وَهُوَ ٱلَّذِى كَفَّ أَيْدِيَهُمْ عَنكُمْ وَأَيْدِيَكُمْ عَنْهُم بِبَطْنِ مَكَّةَ مِنۢ بَعْدِ أَنْ أَظْفَرَكُمْ عَلَيْهِمْ ۚ وَكَانَ ٱللَّهُ بِمَا تَعْمَلُونَ بَصِيرًا

Transliteration wahuwa alladhī kaffa aydiyahum ʿankum wa-aydiyakum ʿanhum bibaṭni makkata min baʿdi an aẓfarakum ʿalayhim wakāna l-lahu bimā taʿmalūna baṣīran

Khmer ហើយទ្រង់ជាអ្នកដែលបានរារាំងពួកអ្នកពីដៃរបស់ពួកគេ (ពួកមូស្ហរីគីន) ហើយក៏ជាអ្នកដែលបានរារាំងពួកគេពីដៃរបស់ពួក អ្នកនៅចំកណ្ដាលក្រុងម៉ាក្កះក្រោយពេលដែលទ្រង់បានធ្វើឱ្យពួក អ្នកទទួលជ័យជំនះលើពួកគេវិញដែរ។ ហើយអល់ឡោះឃើញបំផុត នូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។

Verse 25

هُمُ ٱلَّذِينَ كَفَرُوا۟ وَصَدُّوكُمْ عَنِ ٱلْمَسْجِدِ ٱلْحَرَامِ وَٱلْهَدْىَ مَعْكُوفًا أَن يَبْلُغَ مَحِلَّهُۥ ۚ وَلَوْلَا رِجَالٌ مُّؤْمِنُونَ وَنِسَآءٌ مُّؤْمِنَـٰتٌ لَّمْ تَعْلَمُوهُمْ أَن تَطَـُٔوهُمْ فَتُصِيبَكُم مِّنْهُم مَّعَرَّةٌۢ بِغَيْرِ عِلْمٍ ۖ لِّيُدْخِلَ ٱللَّهُ فِى رَحْمَتِهِۦ مَن يَشَآءُ ۚ لَوْ تَزَيَّلُوا۟ لَعَذَّبْنَا ٱلَّذِينَ كَفَرُوا۟ مِنْهُمْ عَذَابًا أَلِيمًا

Transliteration humu alladhīna kafarū waṣaddūkum ʿani l-masjidi l-ḥarāmi wal-hadya maʿkūfan an yablugha maḥillahu walawlā rijālun mu'minūna wanisāon mu'minātun lam taʿlamūhum an taṭaūhum fatuṣībakum min'hum maʿarratun bighayri ʿil'min liyud'khila l-lahu fī raḥmatihi man yashāu law tazayyalū laʿadhabnā alladhīna kafarū min'hum ʿadhāban alīman

Khmer ពួកគេ(ពួកមូស្ហរីគីន)ជាពួកដែលបានប្រឆាំង(នឹង អល់ឡោះ) និងបានរារាំងពួកអ្នកមិនឱ្យចូលទៅក្នុងម៉ាស្ជិទហារ៉ម និងបានហាមឃាត់មិនឱ្យមានការសមេ្លះសត្វ(គូរហ្ពាន)នៅកន្លែង របស់វា។ ហើយប្រសិនបើគ្មានបុរស និងស្ដ្រីដែលមានជំនឿដែល ពួកអ្នកមិនស្គាល់ពួកគេទេនោះ ពួកអ្នកអាចនឹងសម្លាប់ពួកគេ ជា ហេតុធ្វើឱ្យបាបកម្មធ្លាក់ទៅលើពួកអ្នកដោយមិនដឹងខ្លួនដោយសារ តែពួកគេ(ដូច្នោះហើយបានជាទ្រង់រារាំងពួកអ្នក)។ ដើម្បីអល់ឡោះ នឹងបញ្ចូលអ្នកណាដែលទ្រង់មានចេតនាទៅក្នុងក្ដីមេត្ដាករុណារបស់ ទ្រង់។ ប្រសិនបើពួកគេនៅឱ្យដាច់ពីគ្នា(រវាងអ្នកមានជំនឿ និងអ្នក គ្មានជំនឿ)នោះ យើងប្រាកដជានឹងធ្វើទារុណកម្មពួកដែលគ្មាន ជំនឿក្នុងចំណោមពួកគេនូវទារុណកម្មដ៏ឈឺចាប់។

Verse 26

إِذْ جَعَلَ ٱلَّذِينَ كَفَرُوا۟ فِى قُلُوبِهِمُ ٱلْحَمِيَّةَ حَمِيَّةَ ٱلْجَـٰهِلِيَّةِ فَأَنزَلَ ٱللَّهُ سَكِينَتَهُۥ عَلَىٰ رَسُولِهِۦ وَعَلَى ٱلْمُؤْمِنِينَ وَأَلْزَمَهُمْ كَلِمَةَ ٱلتَّقْوَىٰ وَكَانُوٓا۟ أَحَقَّ بِهَا وَأَهْلَهَا ۚ وَكَانَ ٱللَّهُ بِكُلِّ شَىْءٍ عَلِيمًا

Transliteration idh jaʿala alladhīna kafarū fī qulūbihimu l-ḥamiyata ḥamiyyata l-jāhiliyati fa-anzala l-lahu sakīnatahu ʿalā rasūlihi waʿalā l-mu'minīna wa-alzamahum kalimata l-taqwā wakānū aḥaqqa bihā wa-ahlahā wakāna l-lahu bikulli shayin ʿalīman

Khmer (ចូរចងចាំ)នៅពេលដែលពួកគ្មានជំនឿបានបង្កើនភាព ក្រអឺតក្រទមនៅក្នុងចិត្ដរបស់ពួកគេដែលជាភាពក្រអឺតក្រទមនៃ សម័យល្ងង់ខ្លៅ(មុនសាសនាអ៊ីស្លាមមកដល់)នោះ អល់ឡោះបាន បញ្ចុះ ភាពនឹងនរទៅលើអ្នកនាំសាររបស់ទ្រង់ និងទៅលើបណ្ដាអ្នក ដែលមានជំនឿ។ ហើយទ្រង់បានដាក់បញ្ញតិទៅលើពួកគេនូវពាក្យ កោតខ្លាច ហើយពួកគេជាអ្នកដែលសក្ដិសមបំផុតនឹងវា និងជាអ្នក គ្រប់គ្រងវា។ ហើយអល់ឡោះដឹងបំផុតនូវរាល់អ្វីៗទាំងអស់។

Verse 27

لَّقَدْ صَدَقَ ٱللَّهُ رَسُولَهُ ٱلرُّءْيَا بِٱلْحَقِّ ۖ لَتَدْخُلُنَّ ٱلْمَسْجِدَ ٱلْحَرَامَ إِن شَآءَ ٱللَّهُ ءَامِنِينَ مُحَلِّقِينَ رُءُوسَكُمْ وَمُقَصِّرِينَ لَا تَخَافُونَ ۖ فَعَلِمَ مَا لَمْ تَعْلَمُوا۟ فَجَعَلَ مِن دُونِ ذَٰلِكَ فَتْحًا قَرِيبًا

Transliteration laqad ṣadaqa l-lahu rasūlahu l-ru'yā bil-ḥaqi latadkhulunna l-masjida l-ḥarāma in shāa l-lahu āminīna muḥalliqīna ruūsakum wamuqaṣṣirīna lā takhāfūna faʿalima mā lam taʿlamū fajaʿala min dūni dhālika fatḥan qarīban

Khmer ជាការពិតណាស់ អល់ឡោះបានធ្វើឱ្យសុបិនអ្នកនាំសារ របស់ទ្រង់(មូហាំម៉ាត់)ក្លាយជាការពិត គឺពួកអ្នកពិតជានឹងចូលទៅ ក្នុងម៉ាស្ជិតហារ៉ម(ទឹកដីម៉ាក្កះ)ដោយសុខសន្ដិភាព ដោយពួកអ្នក កោរ និងកាត់សក់របស់ពួកអ្នកដោយមិនខ្លាចអ្វីឡើយ ប្រសិនបើ ទ្រង់មានចេតនា។ ហើយទ្រង់ដឹងនូវអ្វីដែលពួកអ្នកមិនដឹង។ ហើយ ទ្រង់បានផ្ដល់ក្រៅពីនោះ(ជ័យជំនះនៅខយពើរ) គឺជ័យជំនះ ដ៏ឆាប់ៗខាងមុខ(ជ័យជំនះនៅម៉ាក្កះ)។

Verse 28

هُوَ ٱلَّذِىٓ أَرْسَلَ رَسُولَهُۥ بِٱلْهُدَىٰ وَدِينِ ٱلْحَقِّ لِيُظْهِرَهُۥ عَلَى ٱلدِّينِ كُلِّهِۦ ۚ وَكَفَىٰ بِٱللَّهِ شَهِيدًا

Transliteration huwa alladhī arsala rasūlahu bil-hudā wadīni l-ḥaqi liyuẓ'hirahu ʿalā l-dīni kullihi wakafā bil-lahi shahīdan

Khmer ទ្រង់ជាអ្នកដែលបានបញ្ជូនអ្នកនាំសាររបស់ទ្រង់(មូហាំ-ម៉ាត់)ជាមួយនឹងការចង្អុលបង្ហាញ និងសាសនា(អ៊ីស្លាម)ដ៏ត្រឹមត្រូវ ដើម្បីបង្ហាញឥទ្ធិពលរបស់វាទៅលើសាសនាទាំងអស់។ គ្រប់គ្រាន់ ហើយដែលអល់ឡោះជាសាក្សី។

Verse 29

مُّحَمَّدٌ رَّسُولُ ٱللَّهِ ۚ وَٱلَّذِينَ مَعَهُۥٓ أَشِدَّآءُ عَلَى ٱلْكُفَّارِ رُحَمَآءُ بَيْنَهُمْ ۖ تَرَىٰهُمْ رُكَّعًا سُجَّدًا يَبْتَغُونَ فَضْلًا مِّنَ ٱللَّهِ وَرِضْوَٰنًا ۖ سِيمَاهُمْ فِى وُجُوهِهِم مِّنْ أَثَرِ ٱلسُّجُودِ ۚ ذَٰلِكَ مَثَلُهُمْ فِى ٱلتَّوْرَىٰةِ ۚ وَمَثَلُهُمْ فِى ٱلْإِنجِيلِ كَزَرْعٍ أَخْرَجَ شَطْـَٔهُۥ فَـَٔازَرَهُۥ فَٱسْتَغْلَظَ فَٱسْتَوَىٰ عَلَىٰ سُوقِهِۦ يُعْجِبُ ٱلزُّرَّاعَ لِيَغِيظَ بِهِمُ ٱلْكُفَّارَ ۗ وَعَدَ ٱللَّهُ ٱلَّذِينَ ءَامَنُوا۟ وَعَمِلُوا۟ ٱلصَّـٰلِحَـٰتِ مِنْهُم مَّغْفِرَةً وَأَجْرًا عَظِيمًۢا

Transliteration muḥammadun rasūlu l-lahi wa-alladhīna maʿahu ashiddāu ʿalā l-kufāri ruḥamāu baynahum tarāhum rukkaʿan sujjadan yabtaghūna faḍlan mina l-lahi wariḍ'wānan sīmāhum fī wujūhihim min athari l-sujūdi dhālika mathaluhum fī l-tawrāti wamathaluhum fī l-injīli kazarʿin akhraja shaṭahu faāzarahu fa-is'taghlaẓa fa-is'tawā ʿalā sūqihi yuʿ'jibu l-zurāʿa liyaghīẓa bihimu l-kufāra waʿada l-lahu alladhīna āmanū waʿamilū l-ṣāliḥāti min'hum maghfiratan wa-ajran ʿaẓīman

Khmer មូហាំម៉ាត់ជាអ្នកនាំសាររបស់អល់ឡោះ។ ហើយបណ្ដាអ្នក ដែលនៅជាមួយគេ គឺមានភាពតឹងរឹងចំពោះពួកដែលប្រឆាំងមានក្ដី មេត្ដាករុណារវាងពួកគេ(អ្នកមានជំនឿ)។ អ្នក(មូហាំម៉ាត់)នឹង ឃើញពួកគេ(អ្នកមានជំនឿ)ក្រាបស៊ូជូត ដើម្បីស្វែងរកការប្រោស ប្រទាន និងការទទួលស្គាល់ពីអល់ឡោះ។ សញ្ញាសំគាល់របស់ពួកគេ គឺដិតជាប់នៅលើផ្ទៃមុខរបស់ពួកគេអំពីស្លាកស្នាមនៃការស៊ូជូត។ ទាំងនោះគឺជាលក្ខណៈរបស់ពួកគេដែលមាន(រៀបរាប់)នៅក្នុងគម្ពីរ តាវរ៉ត។ តែលក្ខណៈរបស់ពួកគេដែលមាននៅក្នុងគម្ពីរអ៊ីញជីល វិញគឺបីដូចជារុក្ខជាតិដែលបពោ្ចញពន្លករបស់វា ក្រោយមកពន្លក នោះក៏រឹងមាំ ហើយក្លាយជាធំ និងដុះត្រង់ឡើងនៅលើដើមរបស់វា ដែលធ្វើឱ្យកសិករទាំងឡាយមានការពេញចិត្ដ។ (ការប្រៀបធៀប ដូចេ្នះ) ដើម្បីវាធ្វើឱ្យពួកដែលប្រឆាំងទាំងនោះខឹងសម្បាទៅលើ ពួកគេ(អ្នកមានជំនឿ)។ អល់ឡោះបានសន្យាចំពោះបណ្ដាអ្នក ដែលមានជំនឿ និងបានសាងអំពើល្អត្រឹមត្រូវក្នុងចំណោមពួកគេនូវការអភ័យទោស និងផលបុណ្យដ៏ធំធេង។

Read Surah Al-Fath in another language

All languages

All 114 surahs in Khmer: the Qur’an in Khmer.

Learn it in MyDugsi

Khmer translation: Cambodian Muslim Community Development, from Quran.com. Transliteration: Quran.com. Recitation: Mishary Alafasy, from EveryAyah.com. MyDugsi is a learning aid, not a replacement for a qualified teacher.