MyDugsiStart learning

Surah Al-Ahzab in Khmer: translation and audio

Surah 33 · الأحزاب · The Combined Forces · 73 verses

Surah Al-Ahzab verse by verse: the Arabic with a recitation you can repeat, the transliteration, and the Khmer translation by Cambodian Muslim Community Development. For the meaning of every word, see Surah Al-Ahzab word by word in English.

Verse 1

يَـٰٓأَيُّهَا ٱلنَّبِىُّ ٱتَّقِ ٱللَّهَ وَلَا تُطِعِ ٱلْكَـٰفِرِينَ وَٱلْمُنَـٰفِقِينَ ۗ إِنَّ ٱللَّهَ كَانَ عَلِيمًا حَكِيمًا

Transliteration yāayyuhā l-nabiyu ittaqi l-laha walā tuṭiʿi l-kāfirīna wal-munāfiqīna inna l-laha kāna ʿalīman ḥakīman

Khmer ឱណាពី(មូហាំម៉ាត់). ចូរអ្នកកោតខ្លាចអល់ឡោះ ហើយកុំ គោរពតាមពួកដែលប្រឆាំងនិងពួកពុតត្បុតឱ្យសោះ។ ពិតប្រាកដណាស់ អល់ឡោះមហាដឹង មហាគតិបណ្ឌិត។

Verse 2

وَٱتَّبِعْ مَا يُوحَىٰٓ إِلَيْكَ مِن رَّبِّكَ ۚ إِنَّ ٱللَّهَ كَانَ بِمَا تَعْمَلُونَ خَبِيرًا

Transliteration wa-ittabiʿ mā yūḥā ilayka min rabbika inna l-laha kāna bimā taʿmalūna khabīran

Khmer ហើយចូរអ្នកប្រតិបត្ដតាមអី្វដែលគេផ្ដល់វ៉ាហ៊ីឱ្យអ្នកពីម្ចាស់ របស់អ្នក។ ពិតប្រាកដណាស់ អល់ឡោះដឹងជ្រួតជ្រាបនូវអ្វីដែល ពួកអ្នកសាង។

Verse 3

وَتَوَكَّلْ عَلَى ٱللَّهِ ۚ وَكَفَىٰ بِٱللَّهِ وَكِيلًا

Transliteration watawakkal ʿalā l-lahi wakafā bil-lahi wakīlan

Khmer ហើយចូរអ្នកប្រគល់ការទុកចិត្ដលើអល់ឡោះ។ គ្រប់គ្រាន់ ហើយអល់ឡោះជាអ្នកគាំពារ។

Verse 4

مَّا جَعَلَ ٱللَّهُ لِرَجُلٍ مِّن قَلْبَيْنِ فِى جَوْفِهِۦ ۚ وَمَا جَعَلَ أَزْوَٰجَكُمُ ٱلَّـٰٓـِٔى تُظَـٰهِرُونَ مِنْهُنَّ أُمَّهَـٰتِكُمْ ۚ وَمَا جَعَلَ أَدْعِيَآءَكُمْ أَبْنَآءَكُمْ ۚ ذَٰلِكُمْ قَوْلُكُم بِأَفْوَٰهِكُمْ ۖ وَٱللَّهُ يَقُولُ ٱلْحَقَّ وَهُوَ يَهْدِى ٱلسَّبِيلَ

Transliteration mā jaʿala l-lahu lirajulin min qalbayni fī jawfihi wamā jaʿala azwājakumu allāī tuẓāhirūna min'hunna ummahātikum wamā jaʿala adʿiyāakum abnāakum dhālikum qawlukum bi-afwāhikum wal-lahu yaqūlu l-ḥaqa wahuwa yahdī l-sabīla

Khmer អល់ឡោះមិនបានបង្កើតសម្រាប់មនុស្សម្នាក់ឱ្យមានបេះដូង ពីរនៅក្នុងខ្លួនរបស់គេឡើយ។ ហើយទ្រង់មិនបានចាត់ទុកភរិយា ពួកអ្នកដែលពួកអ្នកធ្វើហ្ស៊ីហ៊ើរ ពួកនាងនោះជាម្ដាយរបស់ពួកអ្នក ឡើយ។ ហើយទ្រង់មិនចាត់ទុកកូនចិញ្ចឹមរបស់ពួកអ្នកជាកូនបង្កើត របស់ពួកអ្នកឡើយ។ ទាំងនោះគឺជាពាក្យសំដីដែលចេញពីមាត់របស់ ពួកអ្នកប៉ុណ្ណោះ។ តែអល់ឡោះមានបន្ទូលពិត និងចង្អុលបង្ហាញ មាគ៌ាដែលត្រឹមត្រូវ។

Verse 5

ٱدْعُوهُمْ لِـَٔابَآئِهِمْ هُوَ أَقْسَطُ عِندَ ٱللَّهِ ۚ فَإِن لَّمْ تَعْلَمُوٓا۟ ءَابَآءَهُمْ فَإِخْوَٰنُكُمْ فِى ٱلدِّينِ وَمَوَٰلِيكُمْ ۚ وَلَيْسَ عَلَيْكُمْ جُنَاحٌ فِيمَآ أَخْطَأْتُم بِهِۦ وَلَـٰكِن مَّا تَعَمَّدَتْ قُلُوبُكُمْ ۚ وَكَانَ ٱللَّهُ غَفُورًا رَّحِيمًا

Transliteration id'ʿūhum liābāihim huwa aqsaṭu ʿinda l-lahi fa-in lam taʿlamū ābāahum fa-ikh'wānukum fī l-dīni wamawālīkum walaysa ʿalaykum junāḥun fīmā akhṭatum bihi walākin mā taʿammadat qulūbukum wakāna l-lahu ghafūran raḥīman

Khmer ចូរពួកអ្នកហៅពួកគេ(កូនចិញ្ចឹម)តាមត្រកូលឪពុករបស់ ពួកគេ វាគឺយុតិ្ដធម៌បំផុតចំពោះអល់ឡោះ។ តែប្រសិនបើពួកអ្នក មិនស្គាល់ឪពុក(បង្កើត)របស់ពួកគេទេនោះ (ចូរពួកអ្នកចាត់ទុក ពួកគេ)ជាបងប្អូនរបស់ពួកអ្នកនៅក្នុងសាសនា និងជាម៉ាវឡារបស់ពួកអ្នក។ ហើយគ្មានទោសពៃរ៍អ្វីឡើយចំពោះពួកអ្នកនូវអី្វ ដែលពួកអ្នកបានធ្វើខុសនឹងវា លើកលែងតែចិត្ដរបស់ពួកអ្នកមាន ចេតនាប៉ុណ្ណោះ។ ហើយអល់ឡោះមហាអភ័យទោស មហា អាណិតស្រឡាញ់។

Verse 6

ٱلنَّبِىُّ أَوْلَىٰ بِٱلْمُؤْمِنِينَ مِنْ أَنفُسِهِمْ ۖ وَأَزْوَٰجُهُۥٓ أُمَّهَـٰتُهُمْ ۗ وَأُو۟لُوا۟ ٱلْأَرْحَامِ بَعْضُهُمْ أَوْلَىٰ بِبَعْضٍ فِى كِتَـٰبِ ٱللَّهِ مِنَ ٱلْمُؤْمِنِينَ وَٱلْمُهَـٰجِرِينَ إِلَّآ أَن تَفْعَلُوٓا۟ إِلَىٰٓ أَوْلِيَآئِكُم مَّعْرُوفًا ۚ كَانَ ذَٰلِكَ فِى ٱلْكِتَـٰبِ مَسْطُورًا

Transliteration al-nabiyu awlā bil-mu'minīna min anfusihim wa-azwājuhu ummahātuhum wa-ulū l-arḥāmi baʿḍuhum awlā bibaʿḍin fī kitābi l-lahi mina l-mu'minīna wal-muhājirīna illā an tafʿalū ilā awliyāikum maʿrūfan kāna dhālika fī l-kitābi masṭūran

Khmer ណាពីគឺជាអ្នកដែលសំខាន់បំផុតចំពោះបណ្ដាអ្នកមានជំនឿ ជាងខ្លួនពួកគេផ្ទាល់ទៅទៀត។ ហើយភរិយាៗរបស់គាត់(ណាពី) គឺជាម្ដាយរបស់ពួកគេ ។ ហើយអ្នកដែលជាប់សាច់សាលោហិតនឹង គ្នា ពួកគេខ្លះមានសិទិ្ធទទួលមរតកពីគ្នាទៅវិញទៅមកតាមច្បាប់ របស់អល់ឡោះជាងបណ្ដាអ្នកមានជំនឿ និងអ្នកភៀសខ្លួន(ពីម៉ាក្កះ ទៅម៉ាឌីណះ) លើកលែងតែពួកអ្នកចង់ធ្វើល្អចំពោះមិត្ដជិតស្និទ្ធ របស់ពួកអ្នកប៉ុណ្ណោះ។ រឿងនោះត្រូវបានគេកត់ត្រាទុកនៅក្នុង សៀវភៅកំណត់ត្រា(ឡាវហុលម៉ះហ្វ៊ូស) ។

Verse 7

وَإِذْ أَخَذْنَا مِنَ ٱلنَّبِيِّـۧنَ مِيثَـٰقَهُمْ وَمِنكَ وَمِن نُّوحٍ وَإِبْرَٰهِيمَ وَمُوسَىٰ وَعِيسَى ٱبْنِ مَرْيَمَ ۖ وَأَخَذْنَا مِنْهُم مِّيثَـٰقًا غَلِيظًا

Transliteration wa-idh akhadhnā mina l-nabiyīna mīthāqahum waminka wamin nūḥin wa-ib'rāhīma wamūsā waʿīsā ib'ni maryama wa-akhadhnā min'hum mīthāqan ghalīẓan

Khmer ហើយ(ចូរចងចាំ)នៅពេលដែលយើងបានទទួលយកពីបណ្ដា ណាពីនូវកិច្ចសន្យារបស់ពួកគេ និងពីអ្នក(មូហាំម៉ាត់)និងនួហ និង អ៊ីព្រហ៊ីម និងមូសា ហើយនិងអ៊ីសាកូនម៉ារយ៉ាំ។ ហើយយើងបាន ទទួលយកកិច្ចសន្យាមួយដ៏រឹងមាំពីពួកគេ។

Verse 8

لِّيَسْـَٔلَ ٱلصَّـٰدِقِينَ عَن صِدْقِهِمْ ۚ وَأَعَدَّ لِلْكَـٰفِرِينَ عَذَابًا أَلِيمًا

Transliteration liyasala l-ṣādiqīna ʿan ṣid'qihim wa-aʿadda lil'kāfirīna ʿadhāban alīman

Khmer ដើម្បីទ្រង់នឹងសួរបណ្ដាអ្នកដែលស្មោះត្រង់(អ្នកនាំសារ) អំពីសច្ចភាពរបស់ពួកគេ។ ហើយទ្រង់បានរៀបចំសម្រាប់ពួកដែល ប្រឆាំងនូវទារុណកម្មដ៏ឈឺចាប់។

Verse 9

يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوا۟ ٱذْكُرُوا۟ نِعْمَةَ ٱللَّهِ عَلَيْكُمْ إِذْ جَآءَتْكُمْ جُنُودٌ فَأَرْسَلْنَا عَلَيْهِمْ رِيحًا وَجُنُودًا لَّمْ تَرَوْهَا ۚ وَكَانَ ٱللَّهُ بِمَا تَعْمَلُونَ بَصِيرًا

Transliteration yāayyuhā alladhīna āmanū udh'kurū niʿ'mata l-lahi ʿalaykum idh jāatkum junūdun fa-arsalnā ʿalayhim rīḥan wajunūdan lam tarawhā wakāna l-lahu bimā taʿmalūna baṣīran

Khmer ឱបណ្ដាអ្នកដែលមានជំនឿ. ចូរពួកអ្នករំលឹកនូវនៀកម៉ាត់ របស់អល់ឡោះដែលបានប្រទានឱ្យពួកអ្នកនៅពេលដែលក្រុម ទាហាន(ទ័ពអះហ្សាប)បានមកដល់ពួកអ្នក ពេលនោះយើងបាន បញ្ជូនខ្យល់ព្យុះ និងក្រុមទាហាន(ម៉ាឡាអ៊ីកាត់)ទៅលើពួកទាំង នោះ(ទ័ពអះហ្សាប)ដែលពួកអ្នកមើលមិនឃើញពួកគេឡើយ។ ហើយអល់ឡោះឃើញបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។

Verse 10

إِذْ جَآءُوكُم مِّن فَوْقِكُمْ وَمِنْ أَسْفَلَ مِنكُمْ وَإِذْ زَاغَتِ ٱلْأَبْصَـٰرُ وَبَلَغَتِ ٱلْقُلُوبُ ٱلْحَنَاجِرَ وَتَظُنُّونَ بِٱللَّهِ ٱلظُّنُونَا۠

Transliteration idh jāūkum min fawqikum wamin asfala minkum wa-idh zāghati l-abṣāru wabalaghati l-qulūbu l-ḥanājira wataẓunnūna bil-lahi l-ẓunūnā

Khmer (ចូរចងចាំ)នៅពេលដែលពួកគេ(ទ័ពអះហ្សាប)បានមក ដល់ពួកអ្នកពីខាងលើពួកអ្នក(ជ្រលងដែលស្ថិតនៅទិសខាងកើត) និងពីខាងក្រោមពួកអ្នក(ជ្រលងដែលស្ថិតនៅទិសខាងលិច) និង នៅពេលដែលភ្នែកឡើងស(ដោយសារភ័យខ្លាច) ហើយចិត្ដពោរ ពេញដោយក្ដីរន្ធត់។ ហើយពួកអ្នកគិតអាក្រក់ចំពោះអល់ឡោះ គ្រប់បែបគ្រប់យ៉ាង។

Verse 11

هُنَالِكَ ٱبْتُلِىَ ٱلْمُؤْمِنُونَ وَزُلْزِلُوا۟ زِلْزَالًا شَدِيدًا

Transliteration hunālika ub'tuliya l-mu'minūna wazul'zilū zil'zālan shadīdan

Khmer នៅទីនោះ បណ្ដាអ្នកដែលមានជំនឿត្រូវបានគេសាក ល្បង(អំពីជំនឿ) ហើយពួកគេត្រូវគេធ្វើឱ្យមានភាពចលាចល យ៉ាងខ្លាំង។

Verse 12

وَإِذْ يَقُولُ ٱلْمُنَـٰفِقُونَ وَٱلَّذِينَ فِى قُلُوبِهِم مَّرَضٌ مَّا وَعَدَنَا ٱللَّهُ وَرَسُولُهُۥٓ إِلَّا غُرُورًا

Transliteration wa-idh yaqūlu l-munāfiqūna wa-alladhīna fī qulūbihim maraḍun mā waʿadanā l-lahu warasūluhu illā ghurūran

Khmer ហើយ(ចូរចងចាំ)នៅពេលដែលពួកពុតត្បុតនិងពួកដែល នៅក្នុងចិត្ដរបស់ពួកគេមានជម្ងឺ(សង្ស័យ)និយាយថាៈ អល់ឡោះ និងអ្នកនាំសាររបស់ទ្រង់មិនបានសន្យាអ្វីចំពោះពួកយើងក្រៅពី ការបោកប្រាស់នោះឡើយ។

Verse 13

وَإِذْ قَالَت طَّآئِفَةٌ مِّنْهُمْ يَـٰٓأَهْلَ يَثْرِبَ لَا مُقَامَ لَكُمْ فَٱرْجِعُوا۟ ۚ وَيَسْتَـْٔذِنُ فَرِيقٌ مِّنْهُمُ ٱلنَّبِىَّ يَقُولُونَ إِنَّ بُيُوتَنَا عَوْرَةٌ وَمَا هِىَ بِعَوْرَةٍ ۖ إِن يُرِيدُونَ إِلَّا فِرَارًا

Transliteration wa-idh qālat ṭāifatun min'hum yāahla yathriba lā muqāma lakum fa-ir'jiʿū wayastadhinu farīqun min'humu l-nabiya yaqūlūna inna buyūtanā ʿawratun wamā hiya biʿawratin in yurīdūna illā firāran

Khmer ហើយ(ចូរចងចាំ)នៅពេលដែលក្រុមមួយក្នុងចំណោម ពួកគេ(ពួកពុតត្បុត)បាននិយាយថាៈ ឱអ្នកស្រុកយ៉ាសរិប(ក្រុង ម៉ាឌីណះ). គ្មានកន្លែងឈរជើងសម្រាប់ពួកអ្នក(តតាំងនឹងសត្រូវ) ឡើយ។ ដូចេ្នះ ចូរពួកអ្នកវិលត្រឡប់ទៅ(លំនៅដ្ឋាន)វិញចុះ។ ហើយក្រុមមួយទៀតក្នុងចំណោមពួកគេមកសុំអនុញ្ញាតពីណាពី (មូហាំម៉ាត់)ដោយពួកគេនិយាយថាៈ ពិតប្រាកដណាស់លំនៅដ្ឋាន របស់ពួកយើងគ្មានសុវត្ថិភាពឡើយ តែវាមិនមែនគ្មានសុវត្ថិភាព នោះទេ។ ពួកគេគ្មានបំណងអ្វីក្រៅពីការគេចវេះនោះឡើយ។

Verse 14

وَلَوْ دُخِلَتْ عَلَيْهِم مِّنْ أَقْطَارِهَا ثُمَّ سُئِلُوا۟ ٱلْفِتْنَةَ لَـَٔاتَوْهَا وَمَا تَلَبَّثُوا۟ بِهَآ إِلَّا يَسِيرًا

Transliteration walaw dukhilat ʿalayhim min aqṭārihā thumma su-ilū l-fit'nata laātawhā wamā talabbathū bihā illā yasīran

Khmer ហើយប្រសិនបើមានគេ(កងទ័ពសត្រូវ)ចូលទៅវាយ ប្រហារពួកគេពីគ្រប់ទិសទីនៃទីក្រុងនោះ ក្រោយមកពួកគេត្រូវគេ (សត្រូវ)តម្រូវឱ្យចាកចេញពីសាសនាអ៊ីស្លាម ពួកគេច្បាស់ជាធ្វើ វា ហើយពួកគេមិនរង់ចាំវាយូរឡើយ ។

Verse 15

وَلَقَدْ كَانُوا۟ عَـٰهَدُوا۟ ٱللَّهَ مِن قَبْلُ لَا يُوَلُّونَ ٱلْأَدْبَـٰرَ ۚ وَكَانَ عَهْدُ ٱللَّهِ مَسْـُٔولًا

Transliteration walaqad kānū ʿāhadū l-laha min qablu lā yuwallūna l-adbāra wakāna ʿahdu l-lahi masūlan

Khmer ហើយជាការពិតណាស់ ពួកគេធ្លាប់សន្យាជាមួយ អល់ឡោះពីមុនមកថាៈ ពួកគេនឹងមិនវិលត្រឡប់ក្រោយវិញឡើយ (ប្រសិនបើមានសង្គ្រាម)។ ហើយការសន្យារបស់អល់ឡោះ គឺ តម្រូវឱ្យមានការទទួលខុសត្រូវ។

Verse 16

قُل لَّن يَنفَعَكُمُ ٱلْفِرَارُ إِن فَرَرْتُم مِّنَ ٱلْمَوْتِ أَوِ ٱلْقَتْلِ وَإِذًا لَّا تُمَتَّعُونَ إِلَّا قَلِيلًا

Transliteration qul lan yanfaʿakumu l-firāru in farartum mina l-mawti awi l-qatli wa-idhan lā tumattaʿūna illā qalīlan

Khmer ចូរអ្នកពោលថាៈ ការគេចវេះគឺមិនអាចផ្ដល់ប្រយោជន៍អ្វី ដល់ពួកអ្នកឡើយ ទោះបីជាពួកអ្នករត់គេចពីការស្លាប់ ឬសង្គ្រាមក៏ដោយ។ ហើយទោះបីជាដូច្នោះក៏ដោយ ក៏ពួកអ្នកមិនត្រូវគេផ្ដល់ ឱ្យមានសេចក្ដីសុខឡើយ លើកលែងតែបន្ដិចបន្ដួចប៉ុណ្ណោះ។

Verse 17

قُلْ مَن ذَا ٱلَّذِى يَعْصِمُكُم مِّنَ ٱللَّهِ إِنْ أَرَادَ بِكُمْ سُوٓءًا أَوْ أَرَادَ بِكُمْ رَحْمَةً ۚ وَلَا يَجِدُونَ لَهُم مِّن دُونِ ٱللَّهِ وَلِيًّا وَلَا نَصِيرًا

Transliteration qul man dhā alladhī yaʿṣimukum mina l-lahi in arāda bikum sūan aw arāda bikum raḥmatan walā yajidūna lahum min dūni l-lahi waliyyan walā naṣīran

Khmer ចូរអ្នកពោលថាៈ តើអ្នកណាម្នាក់អាចការពារពួកអ្នកពី (ទារុណកម្ម)អល់ឡោះ ប្រសិនបើទ្រង់ចង់ឱ្យពួកអ្នកជួបគ្រោះ ថ្នាក់ ឬចង់ឱ្យពួកអ្នកជួបសេចក្ដីសុខនោះ។ ហើយពួកគេគ្មានអ្នក គាំពារ និងអ្នកជួយក្រៅពីអល់ឡោះឡើយ។

Verse 18

۞ قَدْ يَعْلَمُ ٱللَّهُ ٱلْمُعَوِّقِينَ مِنكُمْ وَٱلْقَآئِلِينَ لِإِخْوَٰنِهِمْ هَلُمَّ إِلَيْنَا ۖ وَلَا يَأْتُونَ ٱلْبَأْسَ إِلَّا قَلِيلًا

Transliteration qad yaʿlamu l-lahu l-muʿawiqīna minkum wal-qāilīna li-ikh'wānihim halumma ilaynā walā yatūna l-basa illā qalīlan

Khmer ជាការពិតណាស់ អល់ឡោះដឹងចំពោះពួកដែលរារាំងអ្នក ដទៃពីការធ្វើសង្គ្រាមក្នុងចំណោមពួកអ្នក និងពួកដែលនិយាយទៅ កាន់បងប្អូនរបស់ពួកគេថាៈ សូមចូលរួមជាមួយពួកយើងមក។ ហើយពួកគេមិនទៅធ្វើសង្គ្រាមឡើយ លើកលែងតែបន្ដិចបន្ដួច ប៉ុណ្ណោះ។

Verse 19

أَشِحَّةً عَلَيْكُمْ ۖ فَإِذَا جَآءَ ٱلْخَوْفُ رَأَيْتَهُمْ يَنظُرُونَ إِلَيْكَ تَدُورُ أَعْيُنُهُمْ كَٱلَّذِى يُغْشَىٰ عَلَيْهِ مِنَ ٱلْمَوْتِ ۖ فَإِذَا ذَهَبَ ٱلْخَوْفُ سَلَقُوكُم بِأَلْسِنَةٍ حِدَادٍ أَشِحَّةً عَلَى ٱلْخَيْرِ ۚ أُو۟لَـٰٓئِكَ لَمْ يُؤْمِنُوا۟ فَأَحْبَطَ ٱللَّهُ أَعْمَـٰلَهُمْ ۚ وَكَانَ ذَٰلِكَ عَلَى ٱللَّهِ يَسِيرًا

Transliteration ashiḥḥatan ʿalaykum fa-idhā jāa l-khawfu ra-aytahum yanẓurūna ilayka tadūru aʿyunuhum ka-alladhī yugh'shā ʿalayhi mina l-mawti fa-idhā dhahaba l-khawfu salaqūkum bi-alsinatin ḥidādin ashiḥḥatan ʿalā l-khayri ulāika lam yu'minū fa-aḥbaṭa l-lahu aʿmālahum wakāna dhālika ʿalā l-lahi yasīran

Khmer ដោយការកំណាញ់ចំពោះពួកអ្នក(ពីការបរិច្ចាគខ្លួនប្រាណ និងទ្រព្យសម្បតិ)។ ហើយនៅពេលដែលការភ័យខ្លាច(គ្រោះ អាសន្ន)បានមកដល់ អ្នក(មូហាំម៉ាត់)នឹងឃើញពួកគេសម្លឹងមក រកអ្នក ដោយភ្នែករបស់ពួកគេវិលចុះឡើងដូចអ្នកដែលជិតស្លាប់។ ហើយនៅពេលដែលការភ័យខ្លាចបានរលាយបាត់ពួកគេបែរជាវាយ ប្រហារពួកអ្នកដោយពាក្យសំដីយ៉ាងមុតស្រួច(បញ្ឈឺ)ដោយមាន ចិត្ដកំណាញ់ទៅលើប្រការល្អ។ ពួកទាំងនោះគឺគ្មានជំនឿឡើយ ហើយអល់ឡោះបានរំលាយនូវទង្វើទាំងឡាយរបស់ពួកគេ។ ហើយ កិច្ចការទាំងនោះគឺងាយស្រួលបំផុតចំពោះអល់ឡោះ។

Verse 20

يَحْسَبُونَ ٱلْأَحْزَابَ لَمْ يَذْهَبُوا۟ ۖ وَإِن يَأْتِ ٱلْأَحْزَابُ يَوَدُّوا۟ لَوْ أَنَّهُم بَادُونَ فِى ٱلْأَعْرَابِ يَسْـَٔلُونَ عَنْ أَنۢبَآئِكُمْ ۖ وَلَوْ كَانُوا۟ فِيكُم مَّا قَـٰتَلُوٓا۟ إِلَّا قَلِيلًا

Transliteration yaḥsabūna l-aḥzāba lam yadhhabū wa-in yati l-aḥzābu yawaddū law annahum bādūna fī l-aʿrābi yasalūna ʿan anbāikum walaw kānū fīkum mā qātalū illā qalīlan

Khmer ពួកគេ(ពួកពុតត្បុត)ស្មានថាៈ អះហ្សាប មិនទាន់ដកថយ នៅឡើយទេ។ ហើយប្រសិនបើអះហ្សាបមកដល់(ម៉ាឌីណះ)ម្ដង ទៀត ពួកគេមានបំណងថា បើពួកគេបាននៅជាមួយអារ៉ាប់ជនបទ ពួកគេនឹងអាចស៊ើបសួរពីដំណឹងរបស់ពួកអ្នក។ ហើយទោះបីជាពួក គេនៅជាមួយពួកអ្នក ក៏ពួកគេមិនចូលរួមធ្វើសង្គ្រាម(ជាមួយពួកអ្នក)ឡើយ លើកលែងតែបន្ដិចបន្ដួចប៉ុណ្ណោះ។

Verse 21

لَّقَدْ كَانَ لَكُمْ فِى رَسُولِ ٱللَّهِ أُسْوَةٌ حَسَنَةٌ لِّمَن كَانَ يَرْجُوا۟ ٱللَّهَ وَٱلْيَوْمَ ٱلْـَٔاخِرَ وَذَكَرَ ٱللَّهَ كَثِيرًا

Transliteration laqad kāna lakum fī rasūli l-lahi us'watun ḥasanatun liman kāna yarjū l-laha wal-yawma l-ākhira wadhakara l-laha kathīran

Khmer ជាការពិតណាស់ ពួកអ្នកមានអ្នកនាំសាររបស់អល់ឡោះ (មូហាំម៉ាត់)ជាគំរូដ៏ល្អសម្រាប់អ្នកណាដែលសង្ឃឹមថានឹងបានជួប អល់ឡោះ និងថ្ងៃបរលោក ហើយនិងបានរំលឹកចំពោះអល់ឡោះ យ៉ាងច្រើន។

Verse 22

وَلَمَّا رَءَا ٱلْمُؤْمِنُونَ ٱلْأَحْزَابَ قَالُوا۟ هَـٰذَا مَا وَعَدَنَا ٱللَّهُ وَرَسُولُهُۥ وَصَدَقَ ٱللَّهُ وَرَسُولُهُۥ ۚ وَمَا زَادَهُمْ إِلَّآ إِيمَـٰنًا وَتَسْلِيمًا

Transliteration walammā raā l-mu'minūna l-aḥzāba qālū hādhā mā waʿadanā l-lahu warasūluhu waṣadaqa l-lahu warasūluhu wamā zādahum illā īmānan wataslīman

Khmer ហើយនៅពេលដែលបណ្ដាអ្នកមានជំនឿបានឃើញអះហ្សាប(បរាជ័យ) ពួកគេនិយាយថាៈ នេះគឺជាអ្វីដែលអល់ឡោះនិង អ្នកនាំសាររបស់ទ្រង់បានសន្យាចំពោះពួកយើង។ ហើយអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់បានប្រាប់គឺជាការពិត។ ហើយគ្មានអ្វីថែមដល់ពួកគេក្រៅពីការជឿជាក់និងការប្រគល់ខ្លួននោះឡើយ។

Verse 23

مِّنَ ٱلْمُؤْمِنِينَ رِجَالٌ صَدَقُوا۟ مَا عَـٰهَدُوا۟ ٱللَّهَ عَلَيْهِ ۖ فَمِنْهُم مَّن قَضَىٰ نَحْبَهُۥ وَمِنْهُم مَّن يَنتَظِرُ ۖ وَمَا بَدَّلُوا۟ تَبْدِيلًا

Transliteration mina l-mu'minīna rijālun ṣadaqū mā ʿāhadū l-laha ʿalayhi famin'hum man qaḍā naḥbahu wamin'hum man yantaẓiru wamā baddalū tabdīlan

Khmer ក្នុងចំណោមបណ្ដាអ្នកដែលមានជំនឿ មានបុរសជាច្រើន ដែលបានអនុវត្ដតាមអី្វដែលពួកគេបានសន្យាជាមួយអល់ឡោះ។ តែ ក្នុងចំណោមពួកគេក៏មានអ្នកខ្លះបានសមេ្រចនូវគោលបំណងរបស់ ពួកគេ(ស្លាប់ក្នុងសមរភូមិ)។ ហើយក្នុងចំណោមពួកគេក៏មានអ្នក ខ្លះទៀតនៅរង់ចាំ(ទទួលជ័យជំនះ ឬស្លាប់ក្នុងសមរភូមិ)ដែរ។ ហើយពួកគេមិនបានផ្លាស់ប្ដូរ(ការសន្យារបស់ពួកគេជាមួយ អល់ឡោះ)ឡើយ។

Verse 24

لِّيَجْزِىَ ٱللَّهُ ٱلصَّـٰدِقِينَ بِصِدْقِهِمْ وَيُعَذِّبَ ٱلْمُنَـٰفِقِينَ إِن شَآءَ أَوْ يَتُوبَ عَلَيْهِمْ ۚ إِنَّ ٱللَّهَ كَانَ غَفُورًا رَّحِيمًا

Transliteration liyajziya l-lahu l-ṣādiqīna biṣid'qihim wayuʿadhiba l-munāfiqīna in shāa aw yatūba ʿalayhim inna l-laha kāna ghafūran raḥīman

Khmer ដើម្បីអល់ឡោះនឹងតបស្នងចំពោះបណ្ដាអ្នកដែលស្មោះ ត្រង់ដោយសារតែសច្ចភាពរបស់ពួកគេ។ ហើយទ្រង់នឹងធ្វើទារុណកម្មចំពោះពួកពុតត្បុត ប្រសិនបើទ្រង់មានចេតនា ឬក៏អភ័យទោស ឱ្យពួកគេ។ ពិតប្រាកដណាស់ អល់ឡោះមហាអភ័យទោស មហា អាណិតស្រឡាញ់។

Verse 25

وَرَدَّ ٱللَّهُ ٱلَّذِينَ كَفَرُوا۟ بِغَيْظِهِمْ لَمْ يَنَالُوا۟ خَيْرًا ۚ وَكَفَى ٱللَّهُ ٱلْمُؤْمِنِينَ ٱلْقِتَالَ ۚ وَكَانَ ٱللَّهُ قَوِيًّا عَزِيزًا

Transliteration waradda l-lahu alladhīna kafarū bighayẓihim lam yanālū khayran wakafā l-lahu l-mu'minīna l-qitāla wakāna l-lahu qawiyyan ʿazīzan

Khmer ហើយអល់ឡោះបានបណេ្ដញពួកដែលបានប្រឆាំងតាម កំហឹងរបស់ពួកគេ ដោយពួកគេមិនទទួលបានផលល្អ(ជ័យជំនះ) ឡើយ។ ហើយអល់ឡោះបានជ្រោមជ្រែងបណ្ដាអ្នកដែលមាន ជំនឿក្នុងការធ្វើសង្គ្រាម(អះហ្សាប)។ ហើយអល់ឡោះខ្លាំងពូកែ មានអានុភាពបំផុត។

Verse 26

وَأَنزَلَ ٱلَّذِينَ ظَـٰهَرُوهُم مِّنْ أَهْلِ ٱلْكِتَـٰبِ مِن صَيَاصِيهِمْ وَقَذَفَ فِى قُلُوبِهِمُ ٱلرُّعْبَ فَرِيقًا تَقْتُلُونَ وَتَأْسِرُونَ فَرِيقًا

Transliteration wa-anzala alladhīna ẓāharūhum min ahli l-kitābi min ṣayāṣīhim waqadhafa fī qulūbihimu l-ruʿ'ba farīqan taqtulūna watasirūna farīqan

Khmer ហើយទ្រង់បានបញ្ចុះពួកដែលជួយពួកគេ(ពួកអះហ្សាប) អំពីអះលីគីតាប(យ៉ាហ៊ូទីអំបូរកូរ៉យហ្សោះ)ពីបន្ទាយរបស់ពួកគេ។ ហើយទ្រង់បានបញ្ចូលការភ័យខ្លាចទៅក្នុងចិត្ដរបស់ពួកគេ។ មួយ ក្រុមត្រូវពួកអ្នកសម្លាប់ និងមួយក្រុមទៀតត្រូវពួកអ្នកចាប់ជា ចំណាប់ខ្មាំង។

Verse 27

وَأَوْرَثَكُمْ أَرْضَهُمْ وَدِيَـٰرَهُمْ وَأَمْوَٰلَهُمْ وَأَرْضًا لَّمْ تَطَـُٔوهَا ۚ وَكَانَ ٱللَّهُ عَلَىٰ كُلِّ شَىْءٍ قَدِيرًا

Transliteration wa-awrathakum arḍahum wadiyārahum wa-amwālahum wa-arḍan lam taṭaūhā wakāna l-lahu ʿalā kulli shayin qadīran

Khmer ហើយទ្រង់បានបន្សល់ទុកឱ្យពួកអ្នក(អ្នកមានជំនឿ)នូវ ដីធ្លីរបស់ពួកគេ និងផ្ទះសំបែងរបស់ពួកគេ(យ៉ាហ៊ូទី) ហើយនិង ទ្រព្យសម្បតិ្ដរបស់ពួកគេ និងដីដែលពួកអ្នកមិនធ្លាប់ទៅដល់វា។ ហើយអល់ឡោះមានអានុភាពលើរាល់អ្វីៗទាំងអស់។

Verse 28

يَـٰٓأَيُّهَا ٱلنَّبِىُّ قُل لِّأَزْوَٰجِكَ إِن كُنتُنَّ تُرِدْنَ ٱلْحَيَوٰةَ ٱلدُّنْيَا وَزِينَتَهَا فَتَعَالَيْنَ أُمَتِّعْكُنَّ وَأُسَرِّحْكُنَّ سَرَاحًا جَمِيلًا

Transliteration yāayyuhā l-nabiyu qul li-azwājika in kuntunna turid'na l-ḥayata l-dun'yā wazīnatahā fataʿālayna umattiʿ'kunna wa-usarriḥ'kunna sarāḥan jamīlan

Khmer ឱណាពី(មូហាំម៉ាត់). ចូរអ្នកពោលទៅកាន់ភរិយាទាំង ឡាយរបស់អ្នកថាៈ ប្រសិនបើពួកនាងត្រូវការតែការរស់នៅក្នុង លោកិយ និងភាពត្រចះត្រចង់របស់វា ចូរពួកនាងមក ខ្ញុំនឹងផ្ដល់ ភាពសប្បាយរីករាយ(ទ្រព្យសម្បត្ដិ)ដល់ពួកនាង ហើយខ្ញុំនឹងលែង លះពួកនាងតាមវិធីមួយដ៏ល្អ។

Verse 29

وَإِن كُنتُنَّ تُرِدْنَ ٱللَّهَ وَرَسُولَهُۥ وَٱلدَّارَ ٱلْـَٔاخِرَةَ فَإِنَّ ٱللَّهَ أَعَدَّ لِلْمُحْسِنَـٰتِ مِنكُنَّ أَجْرًا عَظِيمًا

Transliteration wa-in kuntunna turid'na l-laha warasūlahu wal-dāra l-ākhirata fa-inna l-laha aʿadda lil'muḥ'sināti minkunna ajran ʿaẓīman

Khmer តែប្រសិនបើពួកនាងត្រូវការ(ការយល់ព្រមពី)អល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ ហើយនិងថ្ងៃបរលោកនោះ អល់ឡោះពិត ជាបានរៀបចំសម្រាប់បណ្ដាអ្នកដែលធ្វើល្អក្នុងចំណោមពួកនាងនូវ ផលបុណ្យដ៏ធំធេង។

Verse 30

يَـٰنِسَآءَ ٱلنَّبِىِّ مَن يَأْتِ مِنكُنَّ بِفَـٰحِشَةٍ مُّبَيِّنَةٍ يُضَـٰعَفْ لَهَا ٱلْعَذَابُ ضِعْفَيْنِ ۚ وَكَانَ ذَٰلِكَ عَلَى ٱللَّهِ يَسِيرًا

Transliteration yānisāa l-nabiyi man yati minkunna bifāḥishatin mubayyinatin yuḍāʿaf lahā l-ʿadhābu ḍiʿ'fayni wakāna dhālika ʿalā l-lahi yasīran

Khmer ឱបណ្ដាភរិយារបស់ណាពី. អ្នកណាហើយក្នុងចំណោមពួក នាងប្រព្រឹត្ដអំពើអសីលធម៌(ផិតក្បត់)ដែលច្បាស់លាស់ នាងនឹង ត្រូវគេធ្វើទារុណកម្មទេ្វដង។ ហើយរឿងនោះគឺងាយស្រួលបំផុត ចំពោះអល់ឡោះ។

Verse 31

۞ وَمَن يَقْنُتْ مِنكُنَّ لِلَّهِ وَرَسُولِهِۦ وَتَعْمَلْ صَـٰلِحًا نُّؤْتِهَآ أَجْرَهَا مَرَّتَيْنِ وَأَعْتَدْنَا لَهَا رِزْقًا كَرِيمًا

Transliteration waman yaqnut minkunna lillahi warasūlihi wataʿmal ṣāliḥan nu'tihā ajrahā marratayni wa-aʿtadnā lahā riz'qan karīman

Khmer ហើយអ្នកណាក្នុងចំណោមពួកនាងប្រតិបត្ដិតាមអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ ហើយនិងសាងអំពើល្អ យើងនឹងប្រទានឱ្យ នាងនូវផលបុណ្យទេ្វដង។ ហើយយើងបានរៀបចំសម្រាប់នាងនូវ លាភសក្ការៈដ៏ឧត្ដុង្គឧត្ដម(ឋានសួគ៌)។

Verse 32

يَـٰنِسَآءَ ٱلنَّبِىِّ لَسْتُنَّ كَأَحَدٍ مِّنَ ٱلنِّسَآءِ ۚ إِنِ ٱتَّقَيْتُنَّ فَلَا تَخْضَعْنَ بِٱلْقَوْلِ فَيَطْمَعَ ٱلَّذِى فِى قَلْبِهِۦ مَرَضٌ وَقُلْنَ قَوْلًا مَّعْرُوفًا

Transliteration yānisāa l-nabiyi lastunna ka-aḥadin mina l-nisāi ini ittaqaytunna falā takhḍaʿna bil-qawli fayaṭmaʿa alladhī fī qalbihi maraḍun waqul'na qawlan maʿrūfan

Khmer ឱបណ្ដាភរិយារបស់ណាពី. ពួកនាងមិនដូចអ្នកណាម្នាក់ ក្នុងចំណោមស្ដ្រីដទៃឡើយ។ ប្រសិនបើពួកនាងកោតខ្លាចអល់ឡោះ ពួកនាងកុំប្រើពាក្យសំដីទន់ភ្លន់ម្ញ៉ិកម្ញ៉ក់(ជាមួយបុរសដែលមិនមែន ជាស្វាមី)ឱ្យសោះ ជាហេតុធ្វើឱ្យបុរសដែលមានជម្ងឺ(ចំណង់តណ្ហា) នៅក្នុងចិត្ដរបស់គេមានអារម្មណ៍(ចំពោះពួកនាង)។ តែពួកនាងត្រូវ និយាយនូវពាក្យសំដីណាដែលល្អ។

Verse 33

وَقَرْنَ فِى بُيُوتِكُنَّ وَلَا تَبَرَّجْنَ تَبَرُّجَ ٱلْجَـٰهِلِيَّةِ ٱلْأُولَىٰ ۖ وَأَقِمْنَ ٱلصَّلَوٰةَ وَءَاتِينَ ٱلزَّكَوٰةَ وَأَطِعْنَ ٱللَّهَ وَرَسُولَهُۥٓ ۚ إِنَّمَا يُرِيدُ ٱللَّهُ لِيُذْهِبَ عَنكُمُ ٱلرِّجْسَ أَهْلَ ٱلْبَيْتِ وَيُطَهِّرَكُمْ تَطْهِيرًا

Transliteration waqarna fī buyūtikunna walā tabarrajna tabarruja l-jāhiliyati l-ūlā wa-aqim'na l-ṣalata waātīna l-zakata wa-aṭiʿ'na l-laha warasūlahu innamā yurīdu l-lahu liyudh'hiba ʿankumu l-rij'sa ahla l-bayti wayuṭahhirakum taṭhīran

Khmer ហើយចូរពួកនាងរក្សាខ្លួននៅក្នុងផ្ទះរបស់ពួកនាង ហើយ ពួកនាងកុំបង្ហាញភាពឆើតឆាយ ដូចភាពឆើតឆាយនៃសម័យកាល ល្ងង់ខ្លៅដំបូង(មុនសម័យអ៊ីស្លាម)ឱ្យសោះ។ ហើយចូរពួកនាង ប្រតិបត្ដិសឡាត និងបរិច្ចាគហ្សាកាត់ និងប្រតិបត្ដិតាមអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់។ ពិតប្រាកដណាស់ អល់ឡោះចង់បំបាត់ ភាពកខ្វក់(បាបកម្ម)ចេញពីពួកអ្នកឱគ្រួសារណាពី. ហើយទ្រង់ នឹងសំអាតពួកអ្នកឱ្យស្អាតស្អំ។

Verse 34

وَٱذْكُرْنَ مَا يُتْلَىٰ فِى بُيُوتِكُنَّ مِنْ ءَايَـٰتِ ٱللَّهِ وَٱلْحِكْمَةِ ۚ إِنَّ ٱللَّهَ كَانَ لَطِيفًا خَبِيرًا

Transliteration wa-udh'kur'na mā yut'lā fī buyūtikunna min āyāti l-lahi wal-ḥik'mati inna l-laha kāna laṭīfan khabīran

Khmer ហើយចូរពួកនាងរំលឹកនូវអ្វីដែលគេសូត្រនៅក្នុងផ្ទះរបស់ ពួកនាងអំពីអាយ៉ាត់ៗរបស់អល់ឡោះ និងការទូន្មានរបស់ណាពី។ ពិតប្រាកដណាស់ អល់ឡោះមហាទន់ភ្លន់ មហាដឹងជ្រួតជ្រាប។

Verse 35

إِنَّ ٱلْمُسْلِمِينَ وَٱلْمُسْلِمَـٰتِ وَٱلْمُؤْمِنِينَ وَٱلْمُؤْمِنَـٰتِ وَٱلْقَـٰنِتِينَ وَٱلْقَـٰنِتَـٰتِ وَٱلصَّـٰدِقِينَ وَٱلصَّـٰدِقَـٰتِ وَٱلصَّـٰبِرِينَ وَٱلصَّـٰبِرَٰتِ وَٱلْخَـٰشِعِينَ وَٱلْخَـٰشِعَـٰتِ وَٱلْمُتَصَدِّقِينَ وَٱلْمُتَصَدِّقَـٰتِ وَٱلصَّـٰٓئِمِينَ وَٱلصَّـٰٓئِمَـٰتِ وَٱلْحَـٰفِظِينَ فُرُوجَهُمْ وَٱلْحَـٰفِظَـٰتِ وَٱلذَّٰكِرِينَ ٱللَّهَ كَثِيرًا وَٱلذَّٰكِرَٰتِ أَعَدَّ ٱللَّهُ لَهُم مَّغْفِرَةً وَأَجْرًا عَظِيمًا

Transliteration inna l-mus'limīna wal-mus'limāti wal-mu'minīna wal-mu'mināti wal-qānitīna wal-qānitāti wal-ṣādiqīna wal-ṣādiqāti wal-ṣābirīna wal-ṣābirāti wal-khāshiʿīna wal-khāshiʿāti wal-mutaṣadiqīna wal-mutaṣadiqāti wal-ṣāimīna wal-ṣāimāti wal-ḥāfiẓīna furūjahum wal-ḥāfiẓāti wal-dhākirīna l-laha kathīran wal-dhākirāti aʿadda l-lahu lahum maghfiratan wa-ajran ʿaẓīman

Khmer ពិតប្រាកដណាស់ បណ្ដាមូស្លីមប្រុសស្រី និងបណ្ដាអ្នក មានជំនឿប្រុសស្រី និងបណ្ដាអ្នកគោរពប្រតិបត្ដិប្រុសស្រី និង បណ្ដាអ្នកសច្ចៈប្រុសស្រី និងបណ្ដាអ្នកដែលអត់ធ្មត់ប្រុសស្រី និង បណ្ដាអ្នកឱនលំទោនប្រុសស្រី និងបណ្ដាអ្នកបរិច្ចាគទានប្រុសស្រី និងបណ្ដាអ្នកបួសប្រុសស្រី និងបណ្ដាអ្នកដែលរក្សាកេរិ៍្ដខ្មាស់របស់ ពួកគេទាំងប្រុសទាំងស្រី ហើយនិងបណ្ដាអ្នកដែលរំលឹកចំពោះ អល់ឡោះយ៉ាងច្រើនទាំងប្រុសទាំងស្រី អល់ឡោះបានរៀបចំ សម្រាប់ពួកគេនូវការអភ័យទោសនិងផលបុណ្យដ៏ធំធេង(ឋានសួគ៌)។

Verse 36

وَمَا كَانَ لِمُؤْمِنٍ وَلَا مُؤْمِنَةٍ إِذَا قَضَى ٱللَّهُ وَرَسُولُهُۥٓ أَمْرًا أَن يَكُونَ لَهُمُ ٱلْخِيَرَةُ مِنْ أَمْرِهِمْ ۗ وَمَن يَعْصِ ٱللَّهَ وَرَسُولَهُۥ فَقَدْ ضَلَّ ضَلَـٰلًا مُّبِينًا

Transliteration wamā kāna limu'minin walā mu'minatin idhā qaḍā l-lahu warasūluhu amran an yakūna lahumu l-khiyaratu min amrihim waman yaʿṣi l-laha warasūlahu faqad ḍalla ḍalālan mubīnan

Khmer ហើយមិនសក្ដិសមឡើយចំពោះអ្នកមានជំនឿប្រុសស្រី នៅពេលដែលអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់បានកំណត់នូវ កិច្ចការណាមួយនោះ ពួកគេមានជម្រើសផេ្សងអំពីកិច្ចការរបស់ ពួកគេទៅវិញ។ ហើយអ្នកណាប្រឆាំងនឹងអល់ឡោះនិងអ្នកនាំសារ របស់ទ្រង់គឺគេពិតជាវងេ្វងនូវការវងេ្វងមួយដ៏ច្បាស់លាស់។

Verse 37

وَإِذْ تَقُولُ لِلَّذِىٓ أَنْعَمَ ٱللَّهُ عَلَيْهِ وَأَنْعَمْتَ عَلَيْهِ أَمْسِكْ عَلَيْكَ زَوْجَكَ وَٱتَّقِ ٱللَّهَ وَتُخْفِى فِى نَفْسِكَ مَا ٱللَّهُ مُبْدِيهِ وَتَخْشَى ٱلنَّاسَ وَٱللَّهُ أَحَقُّ أَن تَخْشَىٰهُ ۖ فَلَمَّا قَضَىٰ زَيْدٌ مِّنْهَا وَطَرًا زَوَّجْنَـٰكَهَا لِكَىْ لَا يَكُونَ عَلَى ٱلْمُؤْمِنِينَ حَرَجٌ فِىٓ أَزْوَٰجِ أَدْعِيَآئِهِمْ إِذَا قَضَوْا۟ مِنْهُنَّ وَطَرًا ۚ وَكَانَ أَمْرُ ٱللَّهِ مَفْعُولًا

Transliteration wa-idh taqūlu lilladhī anʿama l-lahu ʿalayhi wa-anʿamta ʿalayhi amsik ʿalayka zawjaka wa-ittaqi l-laha watukh'fī fī nafsika mā l-lahu mub'dīhi watakhshā l-nāsa wal-lahu aḥaqqu an takhshāhu falammā qaḍā zaydun min'hā waṭaran zawwajnākahā likay lā yakūna ʿalā l-mu'minīna ḥarajun fī azwāji adʿiyāihim idhā qaḍaw min'hunna waṭaran wakāna amru l-lahi mafʿūlan

Khmer -ហើយនៅពេលដែលអ្នក(មូហាំម៉ាត់)បានពោលទៅកាន់ អ្នកដែលអល់ឡោះបានប្រទាននៀកម៉ាត់ឱ្យគេ(ហេ្សតកូនហារីសះ) ហើយអ្នកក៏បានផ្ដល់នៀកម៉ាត់(សេរីភាព)ឱ្យគេដែរនោះថាៈ ចូរ អ្នក(ហេ្សត)រក្សាភរិយារបស់អ្នកឱ្យបានល្អ(កុំលែងលះនាងឱ្យ សោះ) និងកោតខ្លាចអល់ឡោះ។ ហើយអ្នកលាក់ទុកនៅក្នុងចិត្ដ របស់អ្នកនូវអ្វីដែលអល់ឡោះនឹងលាតត្រដាងវា ដោយអ្នកខ្លាច (ខ្មាស់)មនុស្សលោក។ ផ្ទុយទៅវិញ អល់ឡោះទេដែលសក្ដិសមឱ្យ អ្នកកោតខ្លាចទ្រង់។ ហើយនៅពេលដែលហេ្សតបានលែងលះប្រពន្ធ រួច យើងក៏បានរៀបការនាងឱ្យអ្នក ដើម្បីកុំឱ្យមានការពិបាកដល់ បណ្ដាអ្នកមានជំនឿក្នុងរឿងរៀបការជាមួយប្រពន្ធរបស់កូនចិញ្ចឹម នៅពេលដែលពួកគេ(កូនចិញ្ចឹម)បានលែងលះប្រពន្ធរបស់ពួកគេរួច។ ហើយកិច្ចការរបស់អល់ឡោះត្រូវបានគេអនុវត្ដ។

Verse 38

مَّا كَانَ عَلَى ٱلنَّبِىِّ مِنْ حَرَجٍ فِيمَا فَرَضَ ٱللَّهُ لَهُۥ ۖ سُنَّةَ ٱللَّهِ فِى ٱلَّذِينَ خَلَوْا۟ مِن قَبْلُ ۚ وَكَانَ أَمْرُ ٱللَّهِ قَدَرًا مَّقْدُورًا

Transliteration mā kāna ʿalā l-nabiyi min ḥarajin fīmā faraḍa l-lahu lahu sunnata l-lahi fī alladhīna khalaw min qablu wakāna amru l-lahi qadaran maqdūran

Khmer គ្មានទោសពៃរ៍អ្វីចំពោះណាពី(មូហាំម៉ាត់)ក្នុងរឿងដែល អល់ឡោះបានអនុញ្ញាតឱ្យគាត់(រៀបការជាមួយប្រពន្ធរបស់កូន ចិញ្ចឹម)ឡើយ។ នោះគឺជាច្បាប់របស់អល់ឡោះសម្រាប់អ្នកជំនាន់ មុនដែលកន្លងផុតទៅ។ ហើយកិច្ចការរបស់អល់ឡោះ គឺជាការ កំណត់ដែលត្រូវបានកំណត់រួច។

Verse 39

ٱلَّذِينَ يُبَلِّغُونَ رِسَـٰلَـٰتِ ٱللَّهِ وَيَخْشَوْنَهُۥ وَلَا يَخْشَوْنَ أَحَدًا إِلَّا ٱللَّهَ ۗ وَكَفَىٰ بِٱللَّهِ حَسِيبًا

Transliteration alladhīna yuballighūna risālāti l-lahi wayakhshawnahu walā yakhshawna aḥadan illā l-laha wakafā bil-lahi ḥasīban

Khmer បណ្ដាអ្នកដែលផ្សព្វផ្សាយសារទាំងឡាយរបស់អល់ឡោះ និងកោតខ្លាចចំពោះទ្រង់ ដោយពួកគេមិនកោតខ្លាចអ្នកណាម្នាក់ ក្រៅពីអល់ឡោះឡើយ។ គ្រប់គ្រាន់ហើយអល់ឡោះជាអ្នកជំនុំ ជំរះ។

Verse 40

مَّا كَانَ مُحَمَّدٌ أَبَآ أَحَدٍ مِّن رِّجَالِكُمْ وَلَـٰكِن رَّسُولَ ٱللَّهِ وَخَاتَمَ ٱلنَّبِيِّـۧنَ ۗ وَكَانَ ٱللَّهُ بِكُلِّ شَىْءٍ عَلِيمًا

Transliteration mā kāna muḥammadun abā aḥadin min rijālikum walākin rasūla l-lahi wakhātama l-nabiyīna wakāna l-lahu bikulli shayin ʿalīman

Khmer មូហាំម៉ាត់មិនមែនជាឪពុករបស់អ្នកណាម្នាក់ក្នុងចំណោម បុរសរបស់ពួកអ្នកឡើយ ក៏ប៉ុន្ដែគាត់ជាអ្នកនាំសាររបស់អល់ឡោះ និងជាណាពីចុងក្រោយបង្អស់។ ហើយអល់ឡោះដឹងបំផុតនូវរាល់ អ្វីៗទាំងអស់។

Verse 41

يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوا۟ ٱذْكُرُوا۟ ٱللَّهَ ذِكْرًا كَثِيرًا

Transliteration yāayyuhā alladhīna āmanū udh'kurū l-laha dhik'ran kathīran

Khmer ឱបណ្ដាអ្នកដែលមានជំនឿ. ចូរពួកអ្នករំលឹកចំពោះ អល់ឡោះឱ្យបានច្រើន។

Verse 42

وَسَبِّحُوهُ بُكْرَةً وَأَصِيلًا

Transliteration wasabbiḥūhu buk'ratan wa-aṣīlan

Khmer ហើយចូរលើកតម្កើងទ្រង់ទាំងពេលព្រឹក និងពេលល្ងាច។

Verse 43

هُوَ ٱلَّذِى يُصَلِّى عَلَيْكُمْ وَمَلَـٰٓئِكَتُهُۥ لِيُخْرِجَكُم مِّنَ ٱلظُّلُمَـٰتِ إِلَى ٱلنُّورِ ۚ وَكَانَ بِٱلْمُؤْمِنِينَ رَحِيمًا

Transliteration huwa alladhī yuṣallī ʿalaykum wamalāikatuhu liyukh'rijakum mina l-ẓulumāti ilā l-nūri wakāna bil-mu'minīna raḥīman

Khmer ទ្រង់ផ្ដល់ពរជ័យឱ្យពួកអ្នក និងបណ្ដាម៉ាឡាអ៊ីកាត់របស់ ទ្រង់(ក៏សុំពរជ័យពីអល់ឡោះឱ្យពួកអ្នកដែរ) ដើម្បីទ្រង់បពោ្ចញ ពួកអ្នកពីភាពងងឹតទៅកាន់ភាពមានពន្លឺ។ ហើយទ្រង់មហាអាណិត ស្រឡាញ់ចំពោះបណ្ដាអ្នកដែលមានជំនឿ។

Verse 44

تَحِيَّتُهُمْ يَوْمَ يَلْقَوْنَهُۥ سَلَـٰمٌ ۚ وَأَعَدَّ لَهُمْ أَجْرًا كَرِيمًا

Transliteration taḥiyyatuhum yawma yalqawnahu salāmun wa-aʿadda lahum ajran karīman

Khmer ការស្វាគមន៍របស់ពួកគេនៅថ្ងៃដែលពួកគេជួបទ្រង់ គឺ សាឡាម(សន្ដិភាព)។ ហើយទ្រង់បានរៀបចំសម្រាប់ពួកគេនូវ ផលបុណ្យដ៏ឧត្ដុង្គឧត្ដម(ឋានសួគ៌)។

Verse 45

يَـٰٓأَيُّهَا ٱلنَّبِىُّ إِنَّآ أَرْسَلْنَـٰكَ شَـٰهِدًا وَمُبَشِّرًا وَنَذِيرًا

Transliteration yāayyuhā l-nabiyu innā arsalnāka shāhidan wamubashiran wanadhīran

Khmer ឱណាពី(មូហាំម៉ាត់). ពិតប្រាកដណាស់ យើងបានបញ្ជូន អ្នកជាអ្នកធ្វើជាសាក្សី និងជាអ្នកផ្ដល់ដំណឹងរីករាយ ហើយនិងជា អ្នកដាស់តឿនព្រមាន។

Verse 46

وَدَاعِيًا إِلَى ٱللَّهِ بِإِذْنِهِۦ وَسِرَاجًا مُّنِيرًا

Transliteration wadāʿiyan ilā l-lahi bi-idh'nihi wasirājan munīran

Khmer ហើយក៏ជាអ្នកអំពាវនាវ(មនុស្សលោក)ទៅកាន់ អល់ឡោះដោយការអនុញ្ញាតរបស់ទ្រង់និងជាពនឺ្លដើម្បីបំភ្លឺ។

Verse 47

وَبَشِّرِ ٱلْمُؤْمِنِينَ بِأَنَّ لَهُم مِّنَ ٱللَّهِ فَضْلًا كَبِيرًا

Transliteration wabashiri l-mu'minīna bi-anna lahum mina l-lahi faḍlan kabīran

Khmer ហើយចូរអ្នកផ្ដល់ដំណឹងរីករាយដល់បណ្ដាអ្នកមានជំនឿថាៈ ពិតប្រាកដណាស់ សម្រាប់ពួកគេគឺទទួលបានការប្រោសប្រទាន ដ៏ធំធេងពីអល់ឡោះ។

Verse 48

وَلَا تُطِعِ ٱلْكَـٰفِرِينَ وَٱلْمُنَـٰفِقِينَ وَدَعْ أَذَىٰهُمْ وَتَوَكَّلْ عَلَى ٱللَّهِ ۚ وَكَفَىٰ بِٱللَّهِ وَكِيلًا

Transliteration walā tuṭiʿi l-kāfirīna wal-munāfiqīna wadaʿ adhāhum watawakkal ʿalā l-lahi wakafā bil-lahi wakīlan

Khmer ហើយចូរអ្នកកុំគោរពតាមពួកប្រឆាំង និងពួកពុតត្បុតឱ្យសោះ ហើយចូរអ្នកកុំចាប់អារម្មណ៍នឹងការធ្វើបាបរបស់ពួកគេ។ ហើយចូរអ្នកប្រគល់ការទុកចិត្ដលើអល់ឡោះ។ គ្រប់គ្រាន់ហើយ អល់ឡោះជាអ្នកគាំពារ។

Verse 49

يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓا۟ إِذَا نَكَحْتُمُ ٱلْمُؤْمِنَـٰتِ ثُمَّ طَلَّقْتُمُوهُنَّ مِن قَبْلِ أَن تَمَسُّوهُنَّ فَمَا لَكُمْ عَلَيْهِنَّ مِنْ عِدَّةٍ تَعْتَدُّونَهَا ۖ فَمَتِّعُوهُنَّ وَسَرِّحُوهُنَّ سَرَاحًا جَمِيلًا

Transliteration yāayyuhā alladhīna āmanū idhā nakaḥtumu l-mu'mināti thumma ṭallaqtumūhunna min qabli an tamassūhunna famā lakum ʿalayhinna min ʿiddatin taʿtaddūnahā famattiʿūhunna wasarriḥūhunna sarāḥan jamīlan

Khmer ឱបណ្ដាអ្នកដែលមានជំនឿ. នៅពេលដែលពួកអ្នកបាន រៀបអាពាហ៍ពិពាហ៍ជាមួយបណ្ដាស្ដ្រីដែលមានជំនឿ ក្រោយមក ពួកអ្នកបានលែងលះពួកនាងមុនពេលរួមដំណេកជាមួយពួកនាង នោះ ពួកអ្នកមិនចាំបាច់រាប់អ៊ីតដះ(ការជ្រះស្អាតពីឈាមរដូវចំនួន បីដង)របស់ពួកនាងឡើយ។ ដូចេ្នះ ចូរពួកអ្នកផ្ដល់ភាពសប្បាយ រីករាយ(ទ្រព្យសម្បត្ដិ)ដល់ពួកនាង ហើយចូរពួកអ្នកលែងលះពួក នាងតាមវិធីមួយដ៏ល្អ។

Verse 50

يَـٰٓأَيُّهَا ٱلنَّبِىُّ إِنَّآ أَحْلَلْنَا لَكَ أَزْوَٰجَكَ ٱلَّـٰتِىٓ ءَاتَيْتَ أُجُورَهُنَّ وَمَا مَلَكَتْ يَمِينُكَ مِمَّآ أَفَآءَ ٱللَّهُ عَلَيْكَ وَبَنَاتِ عَمِّكَ وَبَنَاتِ عَمَّـٰتِكَ وَبَنَاتِ خَالِكَ وَبَنَاتِ خَـٰلَـٰتِكَ ٱلَّـٰتِى هَاجَرْنَ مَعَكَ وَٱمْرَأَةً مُّؤْمِنَةً إِن وَهَبَتْ نَفْسَهَا لِلنَّبِىِّ إِنْ أَرَادَ ٱلنَّبِىُّ أَن يَسْتَنكِحَهَا خَالِصَةً لَّكَ مِن دُونِ ٱلْمُؤْمِنِينَ ۗ قَدْ عَلِمْنَا مَا فَرَضْنَا عَلَيْهِمْ فِىٓ أَزْوَٰجِهِمْ وَمَا مَلَكَتْ أَيْمَـٰنُهُمْ لِكَيْلَا يَكُونَ عَلَيْكَ حَرَجٌ ۗ وَكَانَ ٱللَّهُ غَفُورًا رَّحِيمًا

Transliteration yāayyuhā l-nabiyu innā aḥlalnā laka azwājaka allātī ātayta ujūrahunna wamā malakat yamīnuka mimmā afāa l-lahu ʿalayka wabanāti ʿammika wabanāti ʿammātika wabanāti khālika wabanāti khālātika allātī hājarna maʿaka wa-im'ra-atan mu'minatan in wahabat nafsahā lilnnabiyyi in arāda l-nabiyu an yastankiḥahā khāliṣatan laka min dūni l-mu'minīna qad ʿalim'nā mā faraḍnā ʿalayhim fī azwājihim wamā malakat aymānuhum likaylā yakūna ʿalayka ḥarajun wakāna l-lahu ghafūran raḥīman

Khmer ឱណាពី(មូហាំម៉ាត់). ពិតប្រាកដណាស់ យើងបាន អនុញ្ញាតឱ្យអ្នកនូវបណ្ដាភរិយារបស់អ្នកដែលអ្នកបានផ្ដល់ប្រាក់ខាន់ ស្លាដល់ពួកនាង និងខ្ញុំបម្រើស្រីដាច់ថ្លៃរបស់អ្នកដែលអល់ឡោះបាន ប្រទានជាជ័យភណ្ឌដល់អ្នក។ ហើយ(យើងបានអនុញ្ញាតឱ្យអ្នករៀប ការជាមួយ)កូនស្រីរបស់មាខាងឪពុករបស់អ្នក និងកូនស្រីរបស់មីង ខាងឪពុករបស់អ្នក និងកូនស្រីរបស់មាខាងម្ដាយរបស់អ្នក ហើយ និងកូនស្រីរបស់មីងខាងម្ដាយរបស់អ្នកដែលពួកនាងបានភៀសខ្លួនជាមួយអ្នក។ ហើយ(យើងក៏បានអនុញ្ញាតឱ្យអ្នកដែរនូវ)ស្ដ្រីមានជំនឿដទៃទៀតដែលនាងបានប្រគល់ខ្លួនរបស់នាងជូនណាពី(ដោយ មិនទាមទារខាន់ស្លា) ប្រសិនបើណាពីមានបំណងរៀបអាពាហ៍ពិពាហ៍ជាមួយនាងគឺសម្រាប់តែអ្នកម្នាក់គត់ដោយមិនអនុញ្ញាត ចំពោះអ្នកមានជំនឿទូទៅឡើយ។ ពិតណាស់ យើងបានដឹងពីអ្វី ដែលយើងបានដាក់បញ្ញត្ដិចំពោះពួកគេក្នុងរឿងភរិយារបស់ពួកគេ (អនុញ្ញាតត្រឹមបួននាក់)និងខ្ញុំបម្រើស្រីដាច់ថ្លៃរបស់ពួកគេ ដើម្បី កុំឱ្យមានការលំបាកដល់អ្នក។ ហើយអល់ឡោះមហាអភ័យទោសមហាអាណិតស្រឡាញ់។

Verse 51

۞ تُرْجِى مَن تَشَآءُ مِنْهُنَّ وَتُـْٔوِىٓ إِلَيْكَ مَن تَشَآءُ ۖ وَمَنِ ٱبْتَغَيْتَ مِمَّنْ عَزَلْتَ فَلَا جُنَاحَ عَلَيْكَ ۚ ذَٰلِكَ أَدْنَىٰٓ أَن تَقَرَّ أَعْيُنُهُنَّ وَلَا يَحْزَنَّ وَيَرْضَيْنَ بِمَآ ءَاتَيْتَهُنَّ كُلُّهُنَّ ۚ وَٱللَّهُ يَعْلَمُ مَا فِى قُلُوبِكُمْ ۚ وَكَانَ ٱللَّهُ عَلِيمًا حَلِيمًا

Transliteration tur'jī man tashāu min'hunna watu'wī ilayka man tashāu wamani ib'taghayta mimman ʿazalta falā junāḥa ʿalayka dhālika adnā an taqarra aʿyunuhunna walā yaḥzanna wayarḍayna bimā ātaytahunna kulluhunna wal-lahu yaʿlamu mā fī qulūbikum wakāna l-lahu ʿalīman ḥalīman

Khmer ហើយអ្នកអាចបោះបង់ការជ្រើសរើសអ្នកណាម្នាក់ក្នុង ចំណោមពួកនាង ឬអ្នកអាចនៅជាមួយអ្នកណាម្នាក់តាមតែអ្នក ប្រាថ្នា។ ហើយអ្នកណាម្នាក់ដែលអ្នកមានបំណងរួមរស់ជាមួយក្នុង ចំណោមភរិយាដែលអ្នកបានបោះបង់នោះ គឺគ្មានទោសពៃរ៍អ្វី ចំពោះអ្នកឡើយ។ នោះគឺជារឿងដែលជិតបំផុតដែលធ្វើឱ្យពួកនាង សប្បាយរីករាយ និងមិនព្រួយបារម្ភ ហើយពួកនាងយល់ព្រមនូវអ្វី ដែលអ្នកបានផ្ដល់ឱ្យពួកនាងទាំងអស់គ្នា។ ហើយអល់ឡោះដឹងនូវ អ្វីដែលមាននៅក្នុងចិត្ដរបស់ពួកអ្នក។ ហើយអល់ឡោះមហាដឹង មហាអត់ធ្មត់។

Verse 52

لَّا يَحِلُّ لَكَ ٱلنِّسَآءُ مِنۢ بَعْدُ وَلَآ أَن تَبَدَّلَ بِهِنَّ مِنْ أَزْوَٰجٍ وَلَوْ أَعْجَبَكَ حُسْنُهُنَّ إِلَّا مَا مَلَكَتْ يَمِينُكَ ۗ وَكَانَ ٱللَّهُ عَلَىٰ كُلِّ شَىْءٍ رَّقِيبًا

Transliteration lā yaḥillu laka l-nisāu min baʿdu walā an tabaddala bihinna min azwājin walaw aʿjabaka ḥus'nuhunna illā mā malakat yamīnuka wakāna l-lahu ʿalā kulli shayin raqīban

Khmer មិនអនុញ្ញាតិឱ្យអ្នក(មូហាំម៉ាត់)រៀបការជាមួយស្ដ្រី ដទៃបន្ទាប់ពីនោះឡើយ ហើយក៏មិនអាចផ្លាស់ប្ដូរពួកនាងទៅយក ភរិយាផេ្សងបានដែរ ទោះបីជាសម្រស់របស់ពួកគេទាក់ទាញអ្នក យ៉ាងណាក៏ដោយ លើកលែងតែខ្ញុំបម្រើស្រីដាច់ថ្លៃរបស់អ្នក ប៉ុណ្ណោះ។ ហើយអល់ឡោះគឺជាអ្នកថែរក្សាគ្រប់គ្រងលើអ្វីៗទាំងអស់។

Verse 53

يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوا۟ لَا تَدْخُلُوا۟ بُيُوتَ ٱلنَّبِىِّ إِلَّآ أَن يُؤْذَنَ لَكُمْ إِلَىٰ طَعَامٍ غَيْرَ نَـٰظِرِينَ إِنَىٰهُ وَلَـٰكِنْ إِذَا دُعِيتُمْ فَٱدْخُلُوا۟ فَإِذَا طَعِمْتُمْ فَٱنتَشِرُوا۟ وَلَا مُسْتَـْٔنِسِينَ لِحَدِيثٍ ۚ إِنَّ ذَٰلِكُمْ كَانَ يُؤْذِى ٱلنَّبِىَّ فَيَسْتَحْىِۦ مِنكُمْ ۖ وَٱللَّهُ لَا يَسْتَحْىِۦ مِنَ ٱلْحَقِّ ۚ وَإِذَا سَأَلْتُمُوهُنَّ مَتَـٰعًا فَسْـَٔلُوهُنَّ مِن وَرَآءِ حِجَابٍ ۚ ذَٰلِكُمْ أَطْهَرُ لِقُلُوبِكُمْ وَقُلُوبِهِنَّ ۚ وَمَا كَانَ لَكُمْ أَن تُؤْذُوا۟ رَسُولَ ٱللَّهِ وَلَآ أَن تَنكِحُوٓا۟ أَزْوَٰجَهُۥ مِنۢ بَعْدِهِۦٓ أَبَدًا ۚ إِنَّ ذَٰلِكُمْ كَانَ عِندَ ٱللَّهِ عَظِيمًا

Transliteration yāayyuhā alladhīna āmanū lā tadkhulū buyūta l-nabiyi illā an yu'dhana lakum ilā ṭaʿāmin ghayra nāẓirīna ināhu walākin idhā duʿītum fa-ud'khulū fa-idhā ṭaʿim'tum fa-intashirū walā mus'tanisīna liḥadīthin inna dhālikum kāna yu'dhī l-nabiya fayastaḥyī minkum wal-lahu lā yastaḥyī mina l-ḥaqi wa-idhā sa-altumūhunna matāʿan fasalūhunna min warāi ḥijābin dhālikum aṭharu liqulūbikum waqulūbihinna wamā kāna lakum an tu'dhū rasūla l-lahi walā an tankiḥū azwājahu min baʿdihi abadan inna dhālikum kāna ʿinda l-lahi ʿaẓīman

Khmer ឱបណ្ដាអ្នកមានជំនឿ. ចូរពួកអ្នកកុំចូលផ្ទះរបស់ណាពី លើកលែងតែគេអនុញ្ញាតិឱ្យពួកអ្នកចូលរួមទទួលទានអាហារដោយ ពួកអ្នកមិនត្រូវទៅរង់ចាំមុនពេលចំអិនអាហារឡើយ។ ក៏ប៉ុន្ដែនៅ ពេលដែលគេបានអញ្ចើញពួកអ្នក ចូរពួកអ្នកចូលទៅចុះ។ ហើយនៅ ពេលដែលពួកអ្នកទទួលទានរួច ចូរពួកអ្នកចាកចេញរៀងៗខ្លួន ហើយមិនត្រូវបន្ដជជែកគ្នាឡើយ។ ពិតប្រាកដណាស់ ប្រការទាំង នោះគឺវាប៉ះពាល់ដល់ណាពី ហើយគាត់មានការខ្មាស់អៀនពួកអ្នក (ក្នុងការប្រាប់ឱ្យពួកអ្នកចាកចេញ)។ ហើយអល់ឡោះមិនខ្មាស់អៀនចំពោះរឿងពិតឡើយ។ ហើយនៅពេលពួកអ្នកសុំរបស់របរ ប្រើប្រាស់អ្វីមួយពីពួកនាង(ភរិយាណាពី) ចូរពួកអ្នកសុំពីពួកនាង ពីខាងក្រៅរបាំង។ ទាំងនោះគឺជាការស្អាតស្អំបំផុតចំពោះចិត្ដពួកអ្នក និងចិត្ដពួកនាង។ ហើយវាមិនសក្ដិសមឡើយចំពោះពួកអ្នកដែលពួក អ្នករំខានដល់អ្នកនាំសាររបស់អល់ឡោះ។ ហើយពួកអ្នកមិនអាច រៀបការជាមួយនឹងបណ្ដាភរិយារបស់គាត់បន្ទាប់ពីគាត់(មរណៈ)ជា ដាច់ខាត។ ពិតប្រាកដណាស់ ប្រការទាំងនោះគឺធំធេងបំផុតចំពោះ អល់ឡោះ។

Verse 54

إِن تُبْدُوا۟ شَيْـًٔا أَوْ تُخْفُوهُ فَإِنَّ ٱللَّهَ كَانَ بِكُلِّ شَىْءٍ عَلِيمًا

Transliteration in tub'dū shayan aw tukh'fūhu fa-inna l-laha kāna bikulli shayin ʿalīman

Khmer ប្រសិនបើពួកអ្នកលាតត្រដាងអ្វីមួយ ឬលាក់បាំងវានោះ ពិតប្រាកដណាស់ អល់ឡោះមហាដឹងរាល់អ្វីៗទាំងអស់។

Verse 55

لَّا جُنَاحَ عَلَيْهِنَّ فِىٓ ءَابَآئِهِنَّ وَلَآ أَبْنَآئِهِنَّ وَلَآ إِخْوَٰنِهِنَّ وَلَآ أَبْنَآءِ إِخْوَٰنِهِنَّ وَلَآ أَبْنَآءِ أَخَوَٰتِهِنَّ وَلَا نِسَآئِهِنَّ وَلَا مَا مَلَكَتْ أَيْمَـٰنُهُنَّ ۗ وَٱتَّقِينَ ٱللَّهَ ۚ إِنَّ ٱللَّهَ كَانَ عَلَىٰ كُلِّ شَىْءٍ شَهِيدًا

Transliteration lā junāḥa ʿalayhinna fī ābāihinna walā abnāihinna walā ikh'wānihinna walā abnāi ikh'wānihinna walā abnāi akhawātihinna walā nisāihinna walā mā malakat aymānuhunna wa-ittaqīna l-laha inna l-laha kāna ʿalā kulli shayin shahīdan

Khmer គ្មានទោសពៃរ៍អ្វីឡើយចំពោះពួកនាង ពេលដែលពួកនាង នៅជាមួយឪពុករបស់ពួកនាង និងកូនប្រុសរបស់ពួកនាង និងបងប្អូនប្រុសរបស់ពួកនាង និងក្មួយប្រុសខាងបងប្អូនប្រុសរបស់ពួកនាង និងក្មួយប្រុសខាងបងប្អូនស្រីរបស់ពួកនាង និងស្រី្ដនានាដែលមាន ជំនឿរបស់ពួកនាង និងខ្ញុំបម្រើស្រីដាច់ថ្លៃរបស់ពួកនាង(ដោយ គ្មានរបាំង)នោះ។ ចូរពួកនាងកោតខ្លាចអល់ឡោះ។ ពិតប្រាកដ ណាស់ អល់ឡោះជាអ្នកធ្វើសាក្សីលើអ្វីៗទាំងអស់។

Verse 56

إِنَّ ٱللَّهَ وَمَلَـٰٓئِكَتَهُۥ يُصَلُّونَ عَلَى ٱلنَّبِىِّ ۚ يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوا۟ صَلُّوا۟ عَلَيْهِ وَسَلِّمُوا۟ تَسْلِيمًا

Transliteration inna l-laha wamalāikatahu yuṣallūna ʿalā l-nabiyi yāayyuhā alladhīna āmanū ṣallū ʿalayhi wasallimū taslīman

Khmer ពិតប្រាកដណាស់ អល់ឡោះប្រទានពរជ័យដល់ណាពី ហើយបណ្ដាម៉ាឡាអ៊ីកាត់របស់ទ្រង់ក៏បួងសួងសុំពរជ័យដល់ណាពី ដែរ។ ឱបណ្ដាអ្នកមានជំនឿ. ចូរពួកអ្នកបួងសួងសុំពរជ័យ និងសុំ ឱ្យមានសុខសន្ដិភាពដល់គាត់។

Verse 57

إِنَّ ٱلَّذِينَ يُؤْذُونَ ٱللَّهَ وَرَسُولَهُۥ لَعَنَهُمُ ٱللَّهُ فِى ٱلدُّنْيَا وَٱلْـَٔاخِرَةِ وَأَعَدَّ لَهُمْ عَذَابًا مُّهِينًا

Transliteration inna alladhīna yu'dhūna l-laha warasūlahu laʿanahumu l-lahu fī l-dun'yā wal-ākhirati wa-aʿadda lahum ʿadhāban muhīnan

Khmer ពិតប្រាកដណាស់ ពួកដែលបញ្ឈឺ អល់ឡោះនិងអ្នកនាំសារ របស់ទ្រង់ អល់ឡោះបានដាក់បណ្ដាសាពួកគេទាំងនៅក្នុងលោកិយ និងថ្ងៃបរលោក។ ហើយទ្រង់បានរៀបចំសម្រាប់ពួកគេនូវទារុណ-កម្មយ៉ាងអាម៉ាស់បំផុត។

Verse 58

وَٱلَّذِينَ يُؤْذُونَ ٱلْمُؤْمِنِينَ وَٱلْمُؤْمِنَـٰتِ بِغَيْرِ مَا ٱكْتَسَبُوا۟ فَقَدِ ٱحْتَمَلُوا۟ بُهْتَـٰنًا وَإِثْمًا مُّبِينًا

Transliteration wa-alladhīna yu'dhūna l-mu'minīna wal-mu'mināti bighayri mā ik'tasabū faqadi iḥ'tamalū buh'tānan wa-ith'man mubīnan

Khmer ហើយពួកដែលធ្វើបាបបណ្ដាអ្នកមានជំនឿទាំងប្រុសទាំង ស្រីចំពោះអ្វីដែលពួកគេមិនបានប្រព្រឹត្ដ ពួកគេពិតជាទទួលខុសត្រូវ ចំពោះការចោទប្រកាន់ និងទទួលបាបកម្មយ៉ាងច្បាស់លាស់។

Verse 59

يَـٰٓأَيُّهَا ٱلنَّبِىُّ قُل لِّأَزْوَٰجِكَ وَبَنَاتِكَ وَنِسَآءِ ٱلْمُؤْمِنِينَ يُدْنِينَ عَلَيْهِنَّ مِن جَلَـٰبِيبِهِنَّ ۚ ذَٰلِكَ أَدْنَىٰٓ أَن يُعْرَفْنَ فَلَا يُؤْذَيْنَ ۗ وَكَانَ ٱللَّهُ غَفُورًا رَّحِيمًا

Transliteration yāayyuhā l-nabiyu qul li-azwājika wabanātika wanisāi l-mu'minīna yud'nīna ʿalayhinna min jalābībihinna dhālika adnā an yuʿ'rafna falā yu'dhayna wakāna l-lahu ghafūran raḥīman

Khmer ឱណាពី. ចូរអ្នកប្រាប់ទៅកាន់បណ្ដាភរិយារបស់អ្នកនិងកូន ស្រីទាំងឡាយរបស់អ្នក និងស្ដ្រីរបស់បណ្ដាអ្នកមានជំនឿឱ្យបិទបាំង ទៅលើរាងកាយរបស់ពួកនាងដោយស្បៃរបស់ពួកនាង(គឺត្រូវគ្រប ពីក្បាលរហូតដល់ក្រោមទ្រូងនៃរាងកាយ)។ ធ្វើដូច្នោះងាយស្រួល បំផុតដែលពួកនាងនឹងត្រូវគេស្គាល់(ថាជាស្ដ្រីមូស្លីមដែលមានសេរី ភាព) ហើយពួកនាងក៏មិនអាចត្រូវគេមើលងាយដែរ។ ហើយ អល់ឡោះមហាអភ័យទោស មហាអាណិតស្រឡាញ់។

Verse 60

۞ لَّئِن لَّمْ يَنتَهِ ٱلْمُنَـٰفِقُونَ وَٱلَّذِينَ فِى قُلُوبِهِم مَّرَضٌ وَٱلْمُرْجِفُونَ فِى ٱلْمَدِينَةِ لَنُغْرِيَنَّكَ بِهِمْ ثُمَّ لَا يُجَاوِرُونَكَ فِيهَآ إِلَّا قَلِيلًا

Transliteration la-in lam yantahi l-munāfiqūna wa-alladhīna fī qulūbihim maraḍun wal-mur'jifūna fī l-madīnati lanugh'riyannaka bihim thumma lā yujāwirūnaka fīhā illā qalīlan

Khmer ប្រសិនបើពួកពុតត្បុត និងពួកដែលមានជម្ងឺ(ការសង្ស័យ) នៅក្នុងចិត្ដរបស់ពួកគេ និងពួកផ្សព្វផ្សាយដំណឹងភូតកុហកនៅ ម៉ាឌីណះមិនព្រមឈប់(នូវទង្វើ្វអាក្រក់)ទេនោះ យើងនឹងឱ្យអ្នក (មូហាំម៉ាត់)គ្រប់គ្រងលើពួកគេ។ ក្រោយមកពួកគេមិនអាចរស់ នៅក្បែរអ្នកនៅទីនោះ(ម៉ាឌីណះ)ឡើយ លើកលែងតែមួយរយៈ ពេលខ្លីប៉ុណ្ណោះ។

Verse 61

مَّلْعُونِينَ ۖ أَيْنَمَا ثُقِفُوٓا۟ أُخِذُوا۟ وَقُتِّلُوا۟ تَقْتِيلًا

Transliteration malʿūnīna aynamā thuqifū ukhidhū waquttilū taqtīlan

Khmer ដោយពួកគេត្រូវបណ្ដាសា(ពីអល់ឡោះ)។ នៅទីណាក៏ ដោយដែលពួកគេត្រូវគេជួប ពួកគេនឹងត្រូវគេចាប់ និងត្រូវគេ សម្លាប់ដ៏សាហាវ។

Verse 62

سُنَّةَ ٱللَّهِ فِى ٱلَّذِينَ خَلَوْا۟ مِن قَبْلُ ۖ وَلَن تَجِدَ لِسُنَّةِ ٱللَّهِ تَبْدِيلًا

Transliteration sunnata l-lahi fī alladhīna khalaw min qablu walan tajida lisunnati l-lahi tabdīlan

Khmer នោះគឺជាមាគ៌ា(ច្បាប់)របស់អល់ឡោះសម្រាប់អ្នកជំនាន់ មុនដែលកន្លងផុតទៅ។ ហើយអ្នកនឹងមិនអាចជួបប្រទះនូវការ ផ្លាស់ប្ដូរនៃមាគ៌ារបស់អល់ឡោះឡើយ។

Verse 63

يَسْـَٔلُكَ ٱلنَّاسُ عَنِ ٱلسَّاعَةِ ۖ قُلْ إِنَّمَا عِلْمُهَا عِندَ ٱللَّهِ ۚ وَمَا يُدْرِيكَ لَعَلَّ ٱلسَّاعَةَ تَكُونُ قَرِيبًا

Transliteration yasaluka l-nāsu ʿani l-sāʿati qul innamā ʿil'muhā ʿinda l-lahi wamā yud'rīka laʿalla l-sāʿata takūnu qarīban

Khmer មនុស្សលោកនឹងសួរអ្នកអំពីថ្ងៃបរលោក។ ចូរអ្នកប្រាប់ ថាៈ ពិតប្រាកដណាស់ ការដឹងពីវាគឺនៅលើអល់ឡោះ។ តើអ្វីទៅ ដែលធ្វើឱ្យអ្នកដឹងថា កាលកំណត់នៃថ្ងៃបរលោកអាចនឹងកើតឡើង ក្នុងពេលឆាប់ៗនោះ?

Verse 64

إِنَّ ٱللَّهَ لَعَنَ ٱلْكَـٰفِرِينَ وَأَعَدَّ لَهُمْ سَعِيرًا

Transliteration inna l-laha laʿana l-kāfirīna wa-aʿadda lahum saʿīran

Khmer ពិតប្រាកដណាស់ អល់ឡោះបានដាក់បណ្ដាសាពួកប្រឆាំង ហើយទ្រង់បានរៀបចំសម្រាប់ពួកគេនូវនរកដែលឆេះសន្ធោសន្ធៅ។

Verse 65

خَـٰلِدِينَ فِيهَآ أَبَدًا ۖ لَّا يَجِدُونَ وَلِيًّا وَلَا نَصِيرًا

Transliteration khālidīna fīhā abadan lā yajidūna waliyyan walā naṣīran

Khmer ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។ ពួកគេគ្មានអ្នក គាំពារនិងគ្មានអ្នកជួយឡើយ។

Verse 66

يَوْمَ تُقَلَّبُ وُجُوهُهُمْ فِى ٱلنَّارِ يَقُولُونَ يَـٰلَيْتَنَآ أَطَعْنَا ٱللَّهَ وَأَطَعْنَا ٱلرَّسُولَا۠

Transliteration yawma tuqallabu wujūhuhum fī l-nāri yaqūlūna yālaytanā aṭaʿnā l-laha wa-aṭaʿnā l-rasūlā

Khmer នៅថ្ងៃដែលមុខរបស់ពួកគេត្រូវគេដាក់ផ្កាប់ទៅក្នុងភ្លើង នរកពួកគេនឹងនិយាយថាៈ ឱខ្លួនពួកយើងអើយ. ពួកយើងគួរណាស់ តែបានគោរពតាមអល់ឡោះ និងគោរពតាមអ្នកនាំសារ។

Verse 67

وَقَالُوا۟ رَبَّنَآ إِنَّآ أَطَعْنَا سَادَتَنَا وَكُبَرَآءَنَا فَأَضَلُّونَا ٱلسَّبِيلَا۠

Transliteration waqālū rabbanā innā aṭaʿnā sādatanā wakubarāanā fa-aḍallūnā l-sabīlā

Khmer ហើយពួកគេបាននិយាយទៀតថាៈ ឱម្ចាស់របស់ពួកយើង. ពិតប្រាកដណាស់ពួកយើងបានគោរពតាមមេដឹកនាំ និងអ្នកមាន ឋានៈរបស់ពួកយើង ហើយពួកគេបានធ្វើឱ្យពួកយើងវងេ្វងពីមាគ៌ា ដែលត្រឹមត្រូវ។

Verse 68

رَبَّنَآ ءَاتِهِمْ ضِعْفَيْنِ مِنَ ٱلْعَذَابِ وَٱلْعَنْهُمْ لَعْنًا كَبِيرًا

Transliteration rabbanā ātihim ḍiʿ'fayni mina l-ʿadhābi wal-ʿanhum laʿnan kabīran

Khmer ឱម្ចាស់របស់ពួកយើង. សូមទ្រង់ធ្វើទារុណកម្មពួកគេ (មេដឹកនាំនិងពួកមានឋានៈ)ទេ្វដង និងដាក់បណ្ដាសាពួកគេនូវ បណ្ដាសាដ៏ធំធេងផង។

Verse 69

يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوا۟ لَا تَكُونُوا۟ كَٱلَّذِينَ ءَاذَوْا۟ مُوسَىٰ فَبَرَّأَهُ ٱللَّهُ مِمَّا قَالُوا۟ ۚ وَكَانَ عِندَ ٱللَّهِ وَجِيهًا

Transliteration yāayyuhā alladhīna āmanū lā takūnū ka-alladhīna ādhaw mūsā fabarra-ahu l-lahu mimmā qālū wakāna ʿinda l-lahi wajīhan

Khmer ឱបណ្ដាអ្នកមានជំនឿ. ចូរពួកអ្នកកុំធ្វើដូចពួកដែលបានធ្វើ បាបមូសាឱ្យសោះ។ ហើយអល់ឡោះបានធ្វើឱ្យគាត់ស្អាតស្អំពីអ្វីដែល ពួកគេបានចោទប្រកាន់។ ហើយគាត់មានឋានៈដ៏ឧត្ដុង្គឧត្ដមចំពោះ អល់ឡោះ។

Verse 70

يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوا۟ ٱتَّقُوا۟ ٱللَّهَ وَقُولُوا۟ قَوْلًا سَدِيدًا

Transliteration yāayyuhā alladhīna āmanū ittaqū l-laha waqūlū qawlan sadīdan

Khmer ឱបណ្ដាអ្នកមានជំនឿ. ចូរពួកអ្នកកោតខ្លាចអល់ឡោះ និងត្រូវនិយាយពាក្យសំដីណាដែលល្អត្រឹមត្រូវ។

Verse 71

يُصْلِحْ لَكُمْ أَعْمَـٰلَكُمْ وَيَغْفِرْ لَكُمْ ذُنُوبَكُمْ ۗ وَمَن يُطِعِ ٱللَّهَ وَرَسُولَهُۥ فَقَدْ فَازَ فَوْزًا عَظِيمًا

Transliteration yuṣ'liḥ lakum aʿmālakum wayaghfir lakum dhunūbakum waman yuṭiʿi l-laha warasūlahu faqad fāza fawzan ʿaẓīman

Khmer ទ្រង់នឹងកែលំអពួកអ្នកនូវទង្វើទាំងឡាយរបស់ពួកអ្នក ហើយទ្រង់នឹងអភ័យទោសឱ្យពួកអ្នកនូវបាបកម្មនានារបស់ពួក អ្នក។ ហើយអ្នកណាដែលគោរពតាមអល់ឡោះ និងអ្នកនាំសារ របស់ទ្រង់ អ្នកនោះពិតជាទទួលបានជោគជ័យដ៏ធំធេង។

Verse 72

إِنَّا عَرَضْنَا ٱلْأَمَانَةَ عَلَى ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ وَٱلْجِبَالِ فَأَبَيْنَ أَن يَحْمِلْنَهَا وَأَشْفَقْنَ مِنْهَا وَحَمَلَهَا ٱلْإِنسَـٰنُ ۖ إِنَّهُۥ كَانَ ظَلُومًا جَهُولًا

Transliteration innā ʿaraḍnā l-amānata ʿalā l-samāwāti wal-arḍi wal-jibāli fa-abayna an yaḥmil'nahā wa-ashfaqna min'hā waḥamalahā l-insānu innahu kāna ẓalūman jahūlan

Khmer ពិតប្រាកដណាស់ យើងបានបង្ហាញនូវការទទួលខុសត្រូវ ទៅឱ្យមេឃជាច្រើនជាន់ និងផែនដី ហើយនិងភ្នំ។ តែពួកវាបាន បដិសេធមិនព្រមទទួលយកវាឡើយ។ ហើយពួកវាខ្លាចមិនអាច អនុវត្ដតាមបាន។ ហើយមនុស្សលោកក៏បានទទួលយកវា។ ពិតប្រាកដណាស់ គេ(មនុស្សលោក)គឺជាអ្នកបំពានដ៏ល្ងង់ខ្លៅបំផុត។

Verse 73

لِّيُعَذِّبَ ٱللَّهُ ٱلْمُنَـٰفِقِينَ وَٱلْمُنَـٰفِقَـٰتِ وَٱلْمُشْرِكِينَ وَٱلْمُشْرِكَـٰتِ وَيَتُوبَ ٱللَّهُ عَلَى ٱلْمُؤْمِنِينَ وَٱلْمُؤْمِنَـٰتِ ۗ وَكَانَ ٱللَّهُ غَفُورًا رَّحِيمًۢا

Transliteration liyuʿadhiba l-lahu l-munāfiqīna wal-munāfiqāti wal-mush'rikīna wal-mush'rikāti wayatūba l-lahu ʿalā l-mu'minīna wal-mu'mināti wakāna l-lahu ghafūran raḥīman

Khmer ដើម្បីអល់ឡោះនឹងធ្វើទារុណកម្មពួកពុតត្បុតទាំងប្រុស ទាំងស្រី និងពួកមូស្ហរីគីនទាំងប្រុសទាំងស្រី។ ហើយអល់ឡោះនឹង ទទួលយកនូវការសារភាពកំហុសពីបណ្ដាអ្នកដែលមានជំនឿទាំង ប្រុសទាំងស្រី។ ហើយអល់ឡោះមហាអភ័យទោស មហាអាណិតស្រឡាញ់។

Read Surah Al-Ahzab in another language

All languages

All 114 surahs in Khmer: the Qur’an in Khmer.

Learn it in MyDugsi

Khmer translation: Cambodian Muslim Community Development, from Quran.com. Transliteration: Quran.com. Recitation: Mishary Alafasy, from EveryAyah.com. MyDugsi is a learning aid, not a replacement for a qualified teacher.