MyDugsiStart learning

Surah Sad in Khmer: translation and audio

Surah 38 · ص · The Letter "Saad" · 88 verses

Surah Sad verse by verse: the Arabic with a recitation you can repeat, the transliteration, and the Khmer translation by Cambodian Muslim Community Development. For the meaning of every word, see Surah Sad word by word in English.

Verse 1

صٓ ۚ وَٱلْقُرْءَانِ ذِى ٱلذِّكْرِ

Transliteration sad wal-qur'āni dhī l-dhik'ri

Khmer សទ។ អល់ឡោះស្បថនឹងគម្ពីរគួរអានដែលពោរពេញ ដោយការរំលឹក។

Verse 2

بَلِ ٱلَّذِينَ كَفَرُوا۟ فِى عِزَّةٍ وَشِقَاقٍ

Transliteration bali alladhīna kafarū fī ʿizzatin washiqāqin

Khmer ផ្ទុយទៅវិញ ពួកដែលគ្មានជំនឿស្ថិតក្នុងភាពក្រអឺតក្រទម និងប្រឆាំង។

Verse 3

كَمْ أَهْلَكْنَا مِن قَبْلِهِم مِّن قَرْنٍ فَنَادَوا۟ وَّلَاتَ حِينَ مَنَاصٍ

Transliteration kam ahlaknā min qablihim min qarnin fanādaw walāta ḥīna manāṣin

Khmer យើងបានបំផ្លាញមុនពួកគេជាច្រើនជំនាន់មកហើយ ហើយ ពួកគេបានស្រែកសុំការអភ័យទោស ខណៈដែលពេលនោះមិនមែន ជាពេលអាចគេចផុត(ពីទារុណកម្ម)បាននោះ។

Verse 4

وَعَجِبُوٓا۟ أَن جَآءَهُم مُّنذِرٌ مِّنْهُمْ ۖ وَقَالَ ٱلْكَـٰفِرُونَ هَـٰذَا سَـٰحِرٌ كَذَّابٌ

Transliteration waʿajibū an jāahum mundhirun min'hum waqāla l-kāfirūna hādhā sāḥirun kadhābun

Khmer ក្រោយមកពួកគេងឿងឆ្ងល់ចំពោះការមកដល់របស់អ្នក ដាស់តឿនព្រមាន(មូហាំម៉ាត់)ក្នុងចំណោមពួកគេបានមកដល់ ពួកគេ។ ហើយពួកគ្មានជំនឿបាននិយាយថាៈ នេះគឺជាគ្រូមន្ដអាគម ដែលពូកែបោកប្រាស់បំផុត។

Verse 5

أَجَعَلَ ٱلْـَٔالِهَةَ إِلَـٰهًا وَٰحِدًا ۖ إِنَّ هَـٰذَا لَشَىْءٌ عُجَابٌ

Transliteration ajaʿala l-ālihata ilāhan wāḥidan inna hādhā lashayon ʿujābun

Khmer តើគេយកព្រះនានាធ្វើជាម្ចាស់តែមួយដើម្បីគោរពសក្ការៈ ឬ? ពិតប្រាកដណាស់ នេះគឺជាប្រការមួយដែលចម្លែកបំផុត។

Verse 6

وَٱنطَلَقَ ٱلْمَلَأُ مِنْهُمْ أَنِ ٱمْشُوا۟ وَٱصْبِرُوا۟ عَلَىٰٓ ءَالِهَتِكُمْ ۖ إِنَّ هَـٰذَا لَشَىْءٌ يُرَادُ

Transliteration wa-inṭalaqa l-mala-u min'hum ani im'shū wa-iṣ'birū ʿalā ālihatikum inna hādhā lashayon yurādu

Khmer ហើយពួកមេដឹកនាំក្នុងចំណោមពួកគេក៏បានដើរចេញ (ដោយនិយាយថា) ចូរពួកអ្នកបន្ដ និងអត់ធ្មត់ក្នុងការគោរព ព្រះនានារបស់ពួកអ្នកចុះ។ ពិតប្រាកដណាស់ នេះគឺជាប្រការមួយ ដែលគេចង់បាន។

Verse 7

مَا سَمِعْنَا بِهَـٰذَا فِى ٱلْمِلَّةِ ٱلْـَٔاخِرَةِ إِنْ هَـٰذَآ إِلَّا ٱخْتِلَـٰقٌ

Transliteration mā samiʿ'nā bihādhā fī l-milati l-ākhirati in hādhā illā ikh'tilāqun

Khmer យើងមិនធ្លាប់បានឮពីរឿងនេះឡើយនៅក្នុងសាសនាចុង ក្រោយ(សាសនារបស់ពួកមូស្ហរីគីន និងពួកណាស់រ៉នី)។ នេះគ្មាន អ្វីក្រៅពីការប្រឌិតថ្មីនោះឡើយ។

Verse 8

أَءُنزِلَ عَلَيْهِ ٱلذِّكْرُ مِنۢ بَيْنِنَا ۚ بَلْ هُمْ فِى شَكٍّ مِّن ذِكْرِى ۖ بَل لَّمَّا يَذُوقُوا۟ عَذَابِ

Transliteration a-unzila ʿalayhi l-dhik'ru min bayninā bal hum fī shakkin min dhik'rī bal lammā yadhūqū ʿadhābi

Khmer តើគេបញ្ចុះគម្ពីរគួរអានឱ្យគេដោយរំលងពួកយើងឬ? ផ្ទុយ ទៅវិញ ពួកគេស្ថិតក្នុងភាពសង្ស័យពីគម្ពីរគួរអានរបស់យើង។ ផ្ទុយ ទៅវិញ ពួកគេមិនទាន់ភ្លក្សទារុណកម្មរបស់យើងឡើយ។

Verse 9

أَمْ عِندَهُمْ خَزَآئِنُ رَحْمَةِ رَبِّكَ ٱلْعَزِيزِ ٱلْوَهَّابِ

Transliteration am ʿindahum khazāinu raḥmati rabbika l-ʿazīzi l-wahābi

Khmer ឬមួយពួកគេមានឃ្លាំងលាភសក្ការៈនៃម្ចាស់របស់អ្នកដែល ទ្រង់មហាខ្លាំងពូកែ មហាសប្បុរស?

Verse 10

أَمْ لَهُم مُّلْكُ ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ وَمَا بَيْنَهُمَا ۖ فَلْيَرْتَقُوا۟ فِى ٱلْأَسْبَـٰبِ

Transliteration am lahum mul'ku l-samāwāti wal-arḍi wamā baynahumā falyartaqū fī l-asbābi

Khmer ឬមួយពួកគេមានអំណាចគ្រប់គ្រងមេឃជាច្រើនជាន់និង ផែនដី និងអ្វីៗដែលនៅចន្លោះវាទាំងពីរ? (ប្រសិនបើដូច្នោះមែន) ចូរឱ្យពួកគេរកវិធីឡើងទៅលើមេឃចុះ (ដើម្បីរារាំងម៉ាឡាអ៊ី-កាត់កុំឱ្យបញ្ចុះវ៉ាហ៊ី)។

Verse 11

جُندٌ مَّا هُنَالِكَ مَهْزُومٌ مِّنَ ٱلْأَحْزَابِ

Transliteration jundun mā hunālika mahzūmun mina l-aḥzābi

Khmer ពួកគេជាកងទ័ពអំពីពួកអះហ្សាបដែលត្រូវទទួលបរា-ជ័យនៅទីនោះ។

Verse 12

كَذَّبَتْ قَبْلَهُمْ قَوْمُ نُوحٍ وَعَادٌ وَفِرْعَوْنُ ذُو ٱلْأَوْتَادِ

Transliteration kadhabat qablahum qawmu nūḥin waʿādun wafir'ʿawnu dhū l-awtādi

Khmer ក្រុមនួហ និងអាដ ហើយនិងហ្វៀរអោនដែលមាន អំណាចខ្លាំងក្លាបានបដិសេធមុនពួកគេ។

Verse 13

وَثَمُودُ وَقَوْمُ لُوطٍ وَأَصْحَـٰبُ لْـَٔيْكَةِ ۚ أُو۟لَـٰٓئِكَ ٱلْأَحْزَابُ

Transliteration wathamūdu waqawmu lūṭin wa-aṣḥābu al'aykati ulāika l-aḥzābu

Khmer ហើយសាមូដ និងក្រុមរបស់លូត និងពួកអៃកះ(ក៏បាន បដិសេធដែរ)។ ពួកទាំងនោះ គឺជាក្រុមដែលប្រមូលគ្នាប្រឆាំងនឹង អ្នកនាំសារ។

Verse 14

إِن كُلٌّ إِلَّا كَذَّبَ ٱلرُّسُلَ فَحَقَّ عِقَابِ

Transliteration in kullun illā kadhaba l-rusula faḥaqqa ʿiqābi

Khmer ពួកគេទាំងអស់គឺសុទ្ធតែបានបដិសេធនឹងបណ្ដាអ្នកនាំសារ ដូចេ្នះពួកគេក៏ទទួលរងទណ្ឌកម្មរបស់យើង។

Verse 15

وَمَا يَنظُرُ هَـٰٓؤُلَآءِ إِلَّا صَيْحَةً وَٰحِدَةً مَّا لَهَا مِن فَوَاقٍ

Transliteration wamā yanẓuru hāulāi illā ṣayḥatan wāḥidatan mā lahā min fawāqin

Khmer ហើយពួកទាំងនោះមិនរង់ចាំអ្វីក្រៅពីសម្រែកយ៉ាងខ្លាំង មួយដង ដោយវាមិនអាចវិលត្រឡប់មកវិញម្ដងទៀតឡើយ។

Verse 16

وَقَالُوا۟ رَبَّنَا عَجِّل لَّنَا قِطَّنَا قَبْلَ يَوْمِ ٱلْحِسَابِ

Transliteration waqālū rabbanā ʿajjil lanā qiṭṭanā qabla yawmi l-ḥisābi

Khmer ហើយពួកគេបាននិយាយថាៈ ឱម្ចាស់របស់ពួកយើង. សូមទ្រង់មេត្ដាប្រញាប់ផ្ដល់ចំណែក(ទារុណកម្ម)របស់ពួកយើង មុនថ្ងៃជំនុំជំរះផងចុះ។

Verse 17

ٱصْبِرْ عَلَىٰ مَا يَقُولُونَ وَٱذْكُرْ عَبْدَنَا دَاوُۥدَ ذَا ٱلْأَيْدِ ۖ إِنَّهُۥٓ أَوَّابٌ

Transliteration iṣ'bir ʿalā mā yaqūlūna wa-udh'kur ʿabdanā dāwūda dhā l-aydi innahu awwābun

Khmer ចូរអ្នក(មូហាំម៉ាត់)អត់ធ្មត់ទៅលើអ្វីដែលពួកគេនិយាយ ហើយអ្នកត្រូវរំលឹកខ្ញុំរបស់យើងដាវូដដែលមានអំណាចខ្លាំងក្លា។ ពិតប្រាកដណាស់ គេជាអ្នកដែលតែងតែសារភាពកំហុសជានិច្ច។

Verse 18

إِنَّا سَخَّرْنَا ٱلْجِبَالَ مَعَهُۥ يُسَبِّحْنَ بِٱلْعَشِىِّ وَٱلْإِشْرَاقِ

Transliteration innā sakharnā l-jibāla maʿahu yusabbiḥ'na bil-ʿashiyi wal-ish'rāqi

Khmer ពិតប្រាកដណាស់ យើងបានបញ្ជាឱ្យភំ្នទាំងឡាយលើក តម្កើងដោយសរសើរចំពោះយើងជាមួយនឹងគេទាំងល្ងាចទាំងព្រឹក។

Verse 19

وَٱلطَّيْرَ مَحْشُورَةً ۖ كُلٌّ لَّهُۥٓ أَوَّابٌ

Transliteration wal-ṭayra maḥshūratan kullun lahu awwābun

Khmer ហើយ(យើងក៏បានបញ្ជា)សត្វស្លាបទាំងអស់ឱ្យប្រមូលផ្ដុំ គ្នាលើកតម្កើងដោយសរសើរចំពោះយើងជាមួយនឹងគេដែរ។ ពួកវា ទាំងអស់ស្ដាប់បង្គាប់គេ។

Verse 20

وَشَدَدْنَا مُلْكَهُۥ وَءَاتَيْنَـٰهُ ٱلْحِكْمَةَ وَفَصْلَ ٱلْخِطَابِ

Transliteration washadadnā mul'kahu waātaynāhu l-ḥik'mata wafaṣla l-khiṭābi

Khmer ហើយយើងបានពង្រឹងអំណាចរបស់គេ និងបានប្រទានឱ្យ គេនូវភាពឈ្លាសវៃ ហើយនិងការវិនិច្ឆ័យយ៉ាងច្បាស់លាស់ក្នុងការ ដោះស្រាយទំនាស់។

Verse 21

۞ وَهَلْ أَتَىٰكَ نَبَؤُا۟ ٱلْخَصْمِ إِذْ تَسَوَّرُوا۟ ٱلْمِحْرَابَ

Transliteration wahal atāka naba-u l-khaṣmi idh tasawwarū l-miḥ'rāba

Khmer ហើយតើដំណឹងនៃការឈ្លោះប្រកែកគ្នានៅពេលដែលពួក គេបានផ្លោះរបងមាសរ៉ប(កន្លែងគោរពសក្ការៈរបស់ដាវូដ)បានមក ដល់អ្នកដែរឬទេ?

Verse 22

إِذْ دَخَلُوا۟ عَلَىٰ دَاوُۥدَ فَفَزِعَ مِنْهُمْ ۖ قَالُوا۟ لَا تَخَفْ ۖ خَصْمَانِ بَغَىٰ بَعْضُنَا عَلَىٰ بَعْضٍ فَٱحْكُم بَيْنَنَا بِٱلْحَقِّ وَلَا تُشْطِطْ وَٱهْدِنَآ إِلَىٰ سَوَآءِ ٱلصِّرَٰطِ

Transliteration idh dakhalū ʿalā dāwūda fafaziʿa min'hum qālū lā takhaf khaṣmāni baghā baʿḍunā ʿalā baʿḍin fa-uḥ'kum baynanā bil-ḥaqi walā tush'ṭiṭ wa-ih'dinā ilā sawāi l-ṣirāṭi

Khmer នៅពេលដែលពួកគេបានចូលទៅជួបដាវូដ ហើយគេមាន ការភ័យខ្លាចពួកគេ ពួកគេបាននិយាយថាៈ សូមអ្នកកុំខ្លាចអ្វី។ ពួក យើងទាំងពីរឈ្លោះប្រកែកគ្នា ដោយពួកយើងបានបំពានទៅលើគ្នា។ ដូចេ្នះ សូមអ្នកមេត្ដាកាត់សេចក្ដីរវាងពួកយើងដោយយុត្ដិធម៌ផង ហើយសូមអ្នកកុំលំអៀងឱ្យសោះ និងសូមអ្នកចង្អុលបង្ហាញពួកយើង ទៅកាន់មាគ៌ាដែលត្រឹមត្រូវផងចុះ។

Verse 23

إِنَّ هَـٰذَآ أَخِى لَهُۥ تِسْعٌ وَتِسْعُونَ نَعْجَةً وَلِىَ نَعْجَةٌ وَٰحِدَةٌ فَقَالَ أَكْفِلْنِيهَا وَعَزَّنِى فِى ٱلْخِطَابِ

Transliteration inna hādhā akhī lahu tis'ʿun watis'ʿūna naʿjatan waliya naʿjatun wāḥidatun faqāla akfil'nīhā waʿazzanī fī l-khiṭābi

Khmer ពិតប្រាកដណាស់ នេះជាបងប្អូនរបស់ខ្ញុំ។ គេមានពពែញី ចំនួនកៅសិបប្រាំបួនក្បាល។ រីឯខ្ញុំមានតែពពែញីមួយក្បាលគត់។ ហើយគេបាននិយាយថាៈ ចូរអ្នកឱ្យវាមកខ្ញុំ។ ហើយគេក៏មានប្រៀប ជាងខ្ញុំក្នុងការនិយាយស្ដីផងដែរ។

Verse 24

قَالَ لَقَدْ ظَلَمَكَ بِسُؤَالِ نَعْجَتِكَ إِلَىٰ نِعَاجِهِۦ ۖ وَإِنَّ كَثِيرًا مِّنَ ٱلْخُلَطَآءِ لَيَبْغِى بَعْضُهُمْ عَلَىٰ بَعْضٍ إِلَّا ٱلَّذِينَ ءَامَنُوا۟ وَعَمِلُوا۟ ٱلصَّـٰلِحَـٰتِ وَقَلِيلٌ مَّا هُمْ ۗ وَظَنَّ دَاوُۥدُ أَنَّمَا فَتَنَّـٰهُ فَٱسْتَغْفَرَ رَبَّهُۥ وَخَرَّ رَاكِعًا وَأَنَابَ ۩

Transliteration qāla laqad ẓalamaka bisuāli naʿjatika ilā niʿājihi wa-inna kathīran mina l-khulaṭāi layabghī baʿḍuhum ʿalā baʿḍin illā alladhīna āmanū waʿamilū l-ṣāliḥāti waqalīlun mā hum waẓanna dāwūdu annamā fatannāhu fa-is'taghfara rabbahu wakharra rākiʿan wa-anāba

Khmer ដាវូដបានពោលថាៈ ជាការពិតណាស់ គេបានបំពានលើ អ្នកដោយគេបានសុំពពែញីពីអ្នកយកទៅបន្ថែមលើពពែរបស់គេ។ ហើយពិតប្រាកដណាស់ ភាគច្រើននៃពួកដែលចូលហ៊ុនគ្នាគឺបំពាន លើគ្នា លើកលែងតែបណ្ដាអ្នកដែលមានជំនឿ និងបានសាងអំពើ ល្អត្រឹមត្រូវប៉ុណ្ណោះ តែពួកគេតិចតួចបំផុត។ ក្រោយមកដាវូដដឹង ច្បាស់ថា យើងគ្រាន់តែសាកល្បងគេប៉ុណ្ណោះ ពេលនោះគេក៏សុំ អភ័យទោសនិងក្រាបស៊ូជូត ហើយនិងសារភាពកំហុសចំពោះម្ចាស់ របស់គេ។

Verse 25

فَغَفَرْنَا لَهُۥ ذَٰلِكَ ۖ وَإِنَّ لَهُۥ عِندَنَا لَزُلْفَىٰ وَحُسْنَ مَـَٔابٍ

Transliteration faghafarnā lahu dhālika wa-inna lahu ʿindanā lazul'fā waḥus'na maābin

Khmer ហើយយើងបានអភ័យទោសឱ្យគេចំពោះរឿងនោះ។ ហើយពិតប្រាកដណាស់ គេមានឋានៈជិតបំផុតចំពោះយើង និង មានកន្លែងវិលត្រឡប់ដ៏ល្អប្រសើរបំផុត។

Verse 26

يَـٰدَاوُۥدُ إِنَّا جَعَلْنَـٰكَ خَلِيفَةً فِى ٱلْأَرْضِ فَٱحْكُم بَيْنَ ٱلنَّاسِ بِٱلْحَقِّ وَلَا تَتَّبِعِ ٱلْهَوَىٰ فَيُضِلَّكَ عَن سَبِيلِ ٱللَّهِ ۚ إِنَّ ٱلَّذِينَ يَضِلُّونَ عَن سَبِيلِ ٱللَّهِ لَهُمْ عَذَابٌ شَدِيدٌۢ بِمَا نَسُوا۟ يَوْمَ ٱلْحِسَابِ

Transliteration yādāwūdu innā jaʿalnāka khalīfatan fī l-arḍi fa-uḥ'kum bayna l-nāsi bil-ḥaqi walā tattabiʿi l-hawā fayuḍillaka ʿan sabīli l-lahi inna alladhīna yaḍillūna ʿan sabīli l-lahi lahum ʿadhābun shadīdun bimā nasū yawma l-ḥisābi

Khmer ឱដាវូដ. ពិតប្រាកដណាស់ យើងបានតែងតាំងអ្នកជាអ្នក គ្រប់គ្រងនៅលើផែនដីនេះ។ ដូចេ្នះ ចូរអ្នកកាត់សេចក្ដីរវាងមនុស្ស លោកដោយយុត្ដិធម៌ ហើយកុំធ្វើតាមទំនើងចិត្ដឱ្យសោះ ជាហេតុ ធ្វើឱ្យអ្នកវងេ្វងពីមាគ៌ារបស់អល់ឡោះ។ ពិតប្រាកដណាស់ ពួក ដែលវងេ្វងពីមាគ៌ារបស់អល់ឡោះនឹងទទួលទារុណកម្មដ៏ធ្ងន់ធ្ងរ ដោយសារតែអ្វីដែលពួកគេបានភេ្លចថ្ងៃជំនុំជំរះ។

Verse 27

وَمَا خَلَقْنَا ٱلسَّمَآءَ وَٱلْأَرْضَ وَمَا بَيْنَهُمَا بَـٰطِلًا ۚ ذَٰلِكَ ظَنُّ ٱلَّذِينَ كَفَرُوا۟ ۚ فَوَيْلٌ لِّلَّذِينَ كَفَرُوا۟ مِنَ ٱلنَّارِ

Transliteration wamā khalaqnā l-samāa wal-arḍa wamā baynahumā bāṭilan dhālika ẓannu alladhīna kafarū fawaylun lilladhīna kafarū mina l-nāri

Khmer ហើយយើងមិនបានបង្កើតមេឃ និងផែនដី និងអ្វីដែល មាននៅចន្លោះវាទាំងពីរដោយឥតប្រយោជន៍នោះឡើយ។ នោះ ហើយគឺជាការស្មានរបស់ពួកដែលគ្មានជំនឿ។ ដូចេ្នះ ការវិនាសអន្ដរាយដោយភ្លើងនរកគឺសម្រាប់ពួកដែលគ្មានជំនឿ។

Verse 28

أَمْ نَجْعَلُ ٱلَّذِينَ ءَامَنُوا۟ وَعَمِلُوا۟ ٱلصَّـٰلِحَـٰتِ كَٱلْمُفْسِدِينَ فِى ٱلْأَرْضِ أَمْ نَجْعَلُ ٱلْمُتَّقِينَ كَٱلْفُجَّارِ

Transliteration am najʿalu alladhīna āmanū waʿamilū l-ṣāliḥāti kal-muf'sidīna fī l-arḍi am najʿalu l-mutaqīna kal-fujāri

Khmer ឬឱ្យយើងចាត់ទុកបណ្ដាអ្នកដែលមានជំនឿ និងបានសាង អំពើល្អត្រឹមត្រូវដូចជាពួកដែលបង្កវិនាសកម្មនៅលើផែនដីនេះឬ? ឬមួយឱ្យយើងចាត់ទុកបណ្ដាអ្នកដែលកោតខ្លាចអល់ឡោះ ដូចអ្នក ដែលប្រព្រឹត្ដបាបកម្មឬ?

Verse 29

كِتَـٰبٌ أَنزَلْنَـٰهُ إِلَيْكَ مُبَـٰرَكٌ لِّيَدَّبَّرُوٓا۟ ءَايَـٰتِهِۦ وَلِيَتَذَكَّرَ أُو۟لُوا۟ ٱلْأَلْبَـٰبِ

Transliteration kitābun anzalnāhu ilayka mubārakun liyaddabbarū āyātihi waliyatadhakkara ulū l-albābi

Khmer នេះគឺជាគម្ពីរដ៏មានពរជ័យដែលយើងបានបញ្ចុះវាឱ្យអ្នក ដើម្បីឱ្យពួកគេត្រិះរិះពិចារណាចំពោះអាយ៉ាត់ៗរបស់វា ហើយក៏ ដើម្បីឱ្យបញ្ញាជនទាំងឡាយយកធ្វើជាមេរៀនផងដែរ។

Verse 30

وَوَهَبْنَا لِدَاوُۥدَ سُلَيْمَـٰنَ ۚ نِعْمَ ٱلْعَبْدُ ۖ إِنَّهُۥٓ أَوَّابٌ

Transliteration wawahabnā lidāwūda sulaymāna niʿ'ma l-ʿabdu innahu awwābun

Khmer ហើយយើងបានប្រទានស៊ូឡៃម៉ានឱ្យដាវូដដែលជាខ្ញុំម្នាក់ ដ៏ល្អប្រពៃ។ ពិតប្រាកដណាស់ គេ(ស៊ូឡៃម៉ាន)គឺជាអ្នកដែលតែង តែសារភាពកំហុស(ចំពោះអល់ឡោះ)។

Verse 31

إِذْ عُرِضَ عَلَيْهِ بِٱلْعَشِىِّ ٱلصَّـٰفِنَـٰتُ ٱلْجِيَادُ

Transliteration idh ʿuriḍa ʿalayhi bil-ʿashiyi l-ṣāfinātu l-jiyādu

Khmer (ចូរចងចាំ)នៅពេលដែលគេបានបង្ហាញឱ្យស៊ូឡៃម៉ាន ឃើញនៅពេលល្ងាចនូវសត្វសេះដែលឈរជើងបី និងលើកជើង មួយ ហើយរត់លឿន ។

Verse 32

فَقَالَ إِنِّىٓ أَحْبَبْتُ حُبَّ ٱلْخَيْرِ عَن ذِكْرِ رَبِّى حَتَّىٰ تَوَارَتْ بِٱلْحِجَابِ

Transliteration faqāla innī aḥbabtu ḥubba l-khayri ʿan dhik'ri rabbī ḥattā tawārat bil-ḥijābi

Khmer ហើយគេក៏បានពោលថាៈ ពិតប្រាកដណាស់ ខ្ញុំស្រឡាញ់ ចូលចិត្ដប្រការល្អ(សេះ)ដែលធ្វើឱ្យភេ្លចការរំលឹក(ថ្វាយបង្គំ)ទៅ ចំពោះម្ចាស់របស់ខ្ញុំរហូតដល់ថ្ងៃលិច។

Verse 33

رُدُّوهَا عَلَىَّ ۖ فَطَفِقَ مَسْحًۢا بِٱلسُّوقِ وَٱلْأَعْنَاقِ

Transliteration ruddūhā ʿalayya faṭafiqa masḥan bil-sūqi wal-aʿnāqi

Khmer ចូរពួកអ្នកយកវាត្រឡប់មកឱ្យយើង។ ពេលនោះគេក៏ បានកាត់ជើងនិងកសេះនោះ។

Verse 34

وَلَقَدْ فَتَنَّا سُلَيْمَـٰنَ وَأَلْقَيْنَا عَلَىٰ كُرْسِيِّهِۦ جَسَدًا ثُمَّ أَنَابَ

Transliteration walaqad fatannā sulaymāna wa-alqaynā ʿalā kur'siyyihi jasadan thumma anāba

Khmer ហើយជាការពិតណាស់ យើងបានសាកល្បងស៊ូឡៃម៉ាន ហើយយើងបានដាក់រូបមួយ(ស្ហៃតន)ទៅលើកៅអីរបស់គេ។ បន្ទាប់មកគេក៏បានសារភាពទោសកំហុស។

Verse 35

قَالَ رَبِّ ٱغْفِرْ لِى وَهَبْ لِى مُلْكًا لَّا يَنۢبَغِى لِأَحَدٍ مِّنۢ بَعْدِىٓ ۖ إِنَّكَ أَنتَ ٱلْوَهَّابُ

Transliteration qāla rabbi igh'fir lī wahab lī mul'kan lā yanbaghī li-aḥadin min baʿdī innaka anta l-wahābu

Khmer គេបានពោលថាៈ ឱម្ចាស់របស់ខ្ញុំ. សូមទ្រង់មេត្ដាអភ័យ ទោសដល់ខ្ញុំ និងផ្ដល់អំណាចដល់ខ្ញុំ ដែលមិនសក្ដិសមសម្រាប់អ្នក ណាម្នាក់(មានសិទ្ធិគ្រប់គ្រង)បន្ទាប់ពីខ្ញុំឡើយ។ ពិតប្រាកដណាស់ អ្នកគឺជាម្ចាស់ដ៏មហាសប្បុរស។

Verse 36

فَسَخَّرْنَا لَهُ ٱلرِّيحَ تَجْرِى بِأَمْرِهِۦ رُخَآءً حَيْثُ أَصَابَ

Transliteration fasakharnā lahu l-rīḥa tajrī bi-amrihi rukhāan ḥaythu aṣāba

Khmer ដូចេ្នះ យើងបានធ្វើឱ្យខ្យល់ស្ថិតក្រោមអំណាចរបស់គេ ដោយវាបក់បោកយ៉ាងល្អតាមការបញ្ជារបស់គេទៅទីណាដែលគេ ចង់។

Verse 37

وَٱلشَّيَـٰطِينَ كُلَّ بَنَّآءٍ وَغَوَّاصٍ

Transliteration wal-shayāṭīna kulla bannāin waghawwāṣin

Khmer ហើយពួកស្ហៃតន(ក៏យើងបានធ្វើឱ្យស្ថិតនៅក្រោមបញ្ជារបស់គេដែរ)ពួកវាទាំងអស់ អ្នកខ្លះជាអ្នកសាងសង់ និងជាអ្នក ជ្រមុជទឹក។

Verse 38

وَءَاخَرِينَ مُقَرَّنِينَ فِى ٱلْأَصْفَادِ

Transliteration waākharīna muqarranīna fī l-aṣfādi

Khmer និងអ្នកដទៃទៀតត្រូវគេចងច្រវាក់។

Verse 39

هَـٰذَا عَطَآؤُنَا فَٱمْنُنْ أَوْ أَمْسِكْ بِغَيْرِ حِسَابٍ

Transliteration hādhā ʿaṭāunā fa-um'nun aw amsik bighayri ḥisābin

Khmer នេះហើយគឺជាការប្រទានរបស់យើង។ ដូចេ្នះចូរអ្នកផ្ដល់ (វាឱ្យអ្នកដទៃ) ឬអ្នកទុកវាដោយគ្មានទោសពៃរ៍អ្វីឡើយ(ចំពោះ អ្នក)។

Verse 40

وَإِنَّ لَهُۥ عِندَنَا لَزُلْفَىٰ وَحُسْنَ مَـَٔابٍ

Transliteration wa-inna lahu ʿindanā lazul'fā waḥus'na maābin

Khmer ហើយពិតប្រាកដណាស់ គេមានឋានៈជិតបំផុតចំពោះយើង និងមានកន្លែងវិលត្រឡប់ដ៏ប្រសើរបំផុត។

Verse 41

وَٱذْكُرْ عَبْدَنَآ أَيُّوبَ إِذْ نَادَىٰ رَبَّهُۥٓ أَنِّى مَسَّنِىَ ٱلشَّيْطَـٰنُ بِنُصْبٍ وَعَذَابٍ

Transliteration wa-udh'kur ʿabdanā ayyūba idh nādā rabbahu annī massaniya l-shayṭānu binuṣ'bin waʿadhābin

Khmer ហើយចូរអ្នក(មូហាំម៉ាត់)ចងចាំនូវរឿងនៃខ្ញុំរបស់យើង អៃយ៉ូប នៅពេលដែលគេបានបួងសួងសុំទៅចំពោះម្ចាស់របស់គេ ថាៈ ពិតប្រាកដណាស់ ស្ហៃតនជាមូលហេតុធ្វើឱ្យខ្ញុំមានការឈឺចាប់ និងទារុណកម្ម។

Verse 42

ٱرْكُضْ بِرِجْلِكَ ۖ هَـٰذَا مُغْتَسَلٌۢ بَارِدٌ وَشَرَابٌ

Transliteration ur'kuḍ birij'lika hādhā mugh'tasalun bāridun washarābun

Khmer ចូរអ្នក(អៃយ៉ូប)ទន្ទ្រាំជើងរបស់អ្នក(ពេលនោះមានទឹក ផុសចេញពីដី)។ នេះគឺជាទឹកត្រជាក់សម្រាប់ងូតនិងផឹក។

Verse 43

وَوَهَبْنَا لَهُۥٓ أَهْلَهُۥ وَمِثْلَهُم مَّعَهُمْ رَحْمَةً مِّنَّا وَذِكْرَىٰ لِأُو۟لِى ٱلْأَلْبَـٰبِ

Transliteration wawahabnā lahu ahlahu wamith'lahum maʿahum raḥmatan minnā wadhik'rā li-ulī l-albābi

Khmer ហើយយើងបានផ្ដល់ឱ្យគេបានជួបជុំគ្រួសាររបស់គេវិញ ហើយនិងផ្ដល់ឱ្យពួកគេដូចអ្វីដែលពួកគេមានពីមុនមកជាក្ដីមេត្ដា ករុណាពីយើង និងជាការរំលឹកដល់បញ្ញាជនទាំងឡាយ។

Verse 44

وَخُذْ بِيَدِكَ ضِغْثًا فَٱضْرِب بِّهِۦ وَلَا تَحْنَثْ ۗ إِنَّا وَجَدْنَـٰهُ صَابِرًا ۚ نِّعْمَ ٱلْعَبْدُ ۖ إِنَّهُۥٓ أَوَّابٌ

Transliteration wakhudh biyadika ḍigh'than fa-iḍ'rib bihi walā taḥnath innā wajadnāhu ṣābiran niʿ'ma l-ʿabdu innahu awwābun

Khmer ហើយចូរអ្នកយកស្មៅមួយកណ្ដ្ដាប់ដៃរបស់អ្នក រួចចូរអ្នក វាយ(ប្រពន្ធអ្នក)នឹងវាចុះ ហើយចូរអ្នកកុំធ្វើខុសនឹងសម្បថ។ ពិត ប្រាកដណាស់ យើងបានប្រទះឃើញគេជាអ្នកអត់ធ្មត់។ គេជាខ្ញុំម្នាក់ ដ៏ល្អប្រពៃ។ ពិតប្រាកដណាស់ គេគឺជាអ្នកដែលតែងតែសារភាព កំហុស(ចំពោះអល់ឡោះ)។

Verse 45

وَٱذْكُرْ عِبَـٰدَنَآ إِبْرَٰهِيمَ وَإِسْحَـٰقَ وَيَعْقُوبَ أُو۟لِى ٱلْأَيْدِى وَٱلْأَبْصَـٰرِ

Transliteration wa-udh'kur ʿibādanā ib'rāhīma wa-is'ḥāqa wayaʿqūba ulī l-aydī wal-abṣāri

Khmer ហើយចូរអ្នក(មូហាំម៉ាត់)ចងចាំពីបណ្ដាខ្ញុំរបស់យើង អ៊ីព្រហ៊ីម និងអ៊ីសហាក ហើយនិងយ៉ាក់កូបដែលជាអ្នកខ្លាំងពូកែ និងមានប្រាជ្ញាឈ្លាសវៃ។

Verse 46

إِنَّآ أَخْلَصْنَـٰهُم بِخَالِصَةٍ ذِكْرَى ٱلدَّارِ

Transliteration innā akhlaṣnāhum bikhāliṣatin dhik'rā l-dāri

Khmer ពិតប្រាកដណាស់ យើងបានជ្រើសរើសពួកគេដោយឱ្យពួក គេរំលឹកចំពោះថ្ងៃបរលោកនិងមានជំនឿនឹងវា។

Verse 47

وَإِنَّهُمْ عِندَنَا لَمِنَ ٱلْمُصْطَفَيْنَ ٱلْأَخْيَارِ

Transliteration wa-innahum ʿindanā lamina l-muṣ'ṭafayna l-akhyāri

Khmer ហើយពិតប្រាកដណាស់ ពួកគេគឺស្ថិតក្នុងចំណោមអ្នកដែល ត្រូវគេជ្រើសរើសដ៏ល្អប្រសើរបំផុតចំពោះយើង។

Verse 48

وَٱذْكُرْ إِسْمَـٰعِيلَ وَٱلْيَسَعَ وَذَا ٱلْكِفْلِ ۖ وَكُلٌّ مِّنَ ٱلْأَخْيَارِ

Transliteration wa-udh'kur is'māʿīla wal-yasaʿa wadhā l-kif'li wakullun mina l-akhyāri

Khmer ចូរអ្នកចងចាំនូវរឿងអ៊ីស្មាអ៊ីល និងអ៊ីលយ៉ាសាក់ និង ហ៊្សុលគិហ្វលី។ ហើយអ្នកទាំងអស់នោះគឺស្ថិតក្នុងចំណោមអ្នក ដែលល្អប្រសើរបំផុត។

Verse 49

هَـٰذَا ذِكْرٌ ۚ وَإِنَّ لِلْمُتَّقِينَ لَحُسْنَ مَـَٔابٍ

Transliteration hādhā dhik'run wa-inna lil'muttaqīna laḥus'na maābin

Khmer នេះហើយគឺជាការរំលឹក(គម្ពីរគួរអាន)។ ហើយពិត ប្រាកដណាស់ សម្រាប់បណ្ដាអ្នកដែលកោតខ្លាច គឺមានកន្លែងវិល ត្រឡប់ដ៏ល្អប្រសើរ។

Verse 50

جَنَّـٰتِ عَدْنٍ مُّفَتَّحَةً لَّهُمُ ٱلْأَبْوَٰبُ

Transliteration jannāti ʿadnin mufattaḥatan lahumu l-abwābu

Khmer -(វានោះគឺ)ឋានសួគ៌អាត់និន ដែលទ្វារទាំងឡាយត្រូវគេ បើកសម្រាប់ទទួលពួកគេ។

Verse 51

مُتَّكِـِٔينَ فِيهَا يَدْعُونَ فِيهَا بِفَـٰكِهَةٍ كَثِيرَةٍ وَشَرَابٍ

Transliteration muttakiīna fīhā yadʿūna fīhā bifākihatin kathīratin washarābin

Khmer ពួកគេអង្គុយទមេ្រតខ្លួននៅក្នុងនោះ ដោយពួកគេអាចសុំ ផ្លែឈើ និងភេសជ្ជៈគ្រប់ប្រភេទតាមតម្រូវការនៅក្នុងនោះ។

Verse 52

۞ وَعِندَهُمْ قَـٰصِرَٰتُ ٱلطَّرْفِ أَتْرَابٌ

Transliteration waʿindahum qāṣirātu l-ṭarfi atrābun

Khmer ហើយនៅក្បែរពួកគេមានស្រីទេពអប្សរ(មិនសម្លឹងបុរស ដទៃក្រៅពីស្វាមីរបស់គេ)ដែលមានអាយុស្មើៗគ្នា។

Verse 53

هَـٰذَا مَا تُوعَدُونَ لِيَوْمِ ٱلْحِسَابِ

Transliteration hādhā mā tūʿadūna liyawmi l-ḥisābi

Khmer នេះហើយគឺជាអ្វីដែលពួកអ្នកត្រូវគេសន្យានៅថ្ងៃជំនុំ ជំរះ។

Verse 54

إِنَّ هَـٰذَا لَرِزْقُنَا مَا لَهُۥ مِن نَّفَادٍ

Transliteration inna hādhā lariz'qunā mā lahu min nafādin

Khmer ពិតប្រាកដណាស់ នេះគឺជាលាភសក្ការៈរបស់យើងដែលវា មិនចេះអស់ឡើយ។

Verse 55

هَـٰذَا ۚ وَإِنَّ لِلطَّـٰغِينَ لَشَرَّ مَـَٔابٍ

Transliteration hādhā wa-inna lilṭṭāghīna lasharra maābin

Khmer នេះហើយ(គឺជាការតបស្នងចំពោះអ្នកដែលកោតខ្លាច អល់ឡោះ)។ ហើយពិតប្រាកដណាស់ កន្លែងវិលត្រឡប់ដ៏អាក្រក់ គឺសម្រាប់ពួកដែលបំពាន។

Verse 56

جَهَنَّمَ يَصْلَوْنَهَا فَبِئْسَ ٱلْمِهَادُ

Transliteration jahannama yaṣlawnahā fabi'sa l-mihādu

Khmer គឺនរកជើហាន់ណាំដែលពួកគេនឹងចូលទៅក្នុងវា។ ហើយ វាជាកន្លែងស្នាក់នៅដ៏អាក្រក់បំផុត។

Verse 57

هَـٰذَا فَلْيَذُوقُوهُ حَمِيمٌ وَغَسَّاقٌ

Transliteration hādhā falyadhūqūhu ḥamīmun waghassāqun

Khmer នេះគឺជាទឹកក្ដៅបំផុត និងខ្ទុះដែលស្រក់ចេញពីខ្លួនប្រាណ របស់ពួកនរក។ ដូចេ្នះ ចូរឱ្យពួកគេភ្លក្សវាចុះ។

Verse 58

وَءَاخَرُ مِن شَكْلِهِۦٓ أَزْوَٰجٌ

Transliteration waākharu min shaklihi azwājun

Khmer និងមានទារុណកម្មផេ្សងៗទៀតស្រដៀងនឹងវាគ្រប់បែប យ៉ាង។

Verse 59

هَـٰذَا فَوْجٌ مُّقْتَحِمٌ مَّعَكُمْ ۖ لَا مَرْحَبًۢا بِهِمْ ۚ إِنَّهُمْ صَالُوا۟ ٱلنَّارِ

Transliteration hādhā fawjun muq'taḥimun maʿakum lā marḥaban bihim innahum ṣālū l-nāri

Khmer -(មានគេនិយាយទៅកាន់មេដឹកនាំរបស់ពួកដែលគ្មានជំនឿ ថា) នេះគឺជាក្រុម(ដែលបានតាមពួកអ្នក)ដែលប្រជ្រៀតគ្នាចូល នរកជាមួយនឹងពួកអ្នក។ (ពួកមេដឹកនាំបានតបថា) គ្មានការស្វា-គមន៍ចំពោះពួកគេឡើយ។ ពិតប្រាកដណាស់ ពួកគេបានចូលនរក ទាំងអស់គ្នា។

Verse 60

قَالُوا۟ بَلْ أَنتُمْ لَا مَرْحَبًۢا بِكُمْ ۖ أَنتُمْ قَدَّمْتُمُوهُ لَنَا ۖ فَبِئْسَ ٱلْقَرَارُ

Transliteration qālū bal antum lā marḥaban bikum antum qaddamtumūhu lanā fabi'sa l-qarāru

Khmer ពួកគេ(ពួកតាមមេដឹកនាំ)បានតបថាៈ ផ្ទុយទៅវិញពួក អ្នក(ក៏ដូច្នោះដែរ)គ្មានការស្វាគមន៍ចំពោះពួកអ្នកឡើយ ពីព្រោះ ពួកអ្នកបានធ្វើឱ្យពួកយើងធ្លាក់ទៅក្នុងនរក។ ដូចេ្នះ(នរក)ជា កន្លែងអចិន្ដ្រៃយ៍ដ៏អាក្រក់(សម្រាប់ពួកគេ)។

Verse 61

قَالُوا۟ رَبَّنَا مَن قَدَّمَ لَنَا هَـٰذَا فَزِدْهُ عَذَابًا ضِعْفًا فِى ٱلنَّارِ

Transliteration qālū rabbanā man qaddama lanā hādhā fazid'hu ʿadhāban ḍiʿ'fan fī l-nāri

Khmer ពួកគេបាននិយាយថាៈ ឱម្ចាស់របស់ពួកយើង. អ្នកណា ដែលបានធ្វើឱ្យពួកយើងធ្លាក់ក្នុងនរកនោះ សូមទ្រង់បន្ថែមទារុណ-កម្មទៅលើគេនៅក្នុងនរកទេ្វដងផងចុះ។

Verse 62

وَقَالُوا۟ مَا لَنَا لَا نَرَىٰ رِجَالًا كُنَّا نَعُدُّهُم مِّنَ ٱلْأَشْرَارِ

Transliteration waqālū mā lanā lā narā rijālan kunnā naʿudduhum mina l-ashrāri

Khmer ហើយពួកគេបាននិយាយទៀតថាៈ ហេតុអ្វីបានជាពួក យើងមិនឃើញពួកបុរសៗដែលកាលពីមុនពួកយើងធ្លាប់បានចាត់ ទុកពួកគេក្នុងចំណោមពួកដែលអាក្រក់ជាងគេនោះ?

Verse 63

أَتَّخَذْنَـٰهُمْ سِخْرِيًّا أَمْ زَاغَتْ عَنْهُمُ ٱلْأَبْصَـٰرُ

Transliteration attakhadhnāhum sikh'riyyan am zāghat ʿanhumu l-abṣāru

Khmer តើពួកយើងបានសើចចំអកឱ្យពួកគេដោយច្រឡំឬក៏ភ្នែក (របស់ពួកយើង)មើលមិនឃើញពួកគេ(នៅក្នុងឋាននរក)?

Verse 64

إِنَّ ذَٰلِكَ لَحَقٌّ تَخَاصُمُ أَهْلِ ٱلنَّارِ

Transliteration inna dhālika laḥaqqun takhāṣumu ahli l-nāri

Khmer ពិតប្រាកដណាស់ រឿងនោះគឺជារឿងពិតដែលពួកនរក ឈ្លោះប្រកែកគ្នា។

Verse 65

قُلْ إِنَّمَآ أَنَا۠ مُنذِرٌ ۖ وَمَا مِنْ إِلَـٰهٍ إِلَّا ٱللَّهُ ٱلْوَٰحِدُ ٱلْقَهَّارُ

Transliteration qul innamā anā mundhirun wamā min ilāhin illā l-lahu l-wāḥidu l-qahāru

Khmer ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ តាមពិតខ្ញុំគ្រាន់តែជាអ្នក ដាស់តឿនព្រមានប៉ុណ្ណោះ។ ហើយគ្មានម្ចាស់ណាផេ្សងដែលត្រូវ គោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះដែលជាម្ចាស់តែមួយ គត់ដ៏មហាខ្លាំងក្លានោះឡើយ។

Verse 66

رَبُّ ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ وَمَا بَيْنَهُمَا ٱلْعَزِيزُ ٱلْغَفَّـٰرُ

Transliteration rabbu l-samāwāti wal-arḍi wamā baynahumā l-ʿazīzu l-ghafāru

Khmer ទ្រង់ជាម្ចាស់គ្រប់គ្រងមេឃជាច្រើនជាន់និងផែនដី ហើយ និងអ្វីដែលនៅចន្លោះវាទាំងពីរ។ ទ្រង់មហាខ្លាំងពូកែ មហាអភ័យ ទោស។

Verse 67

قُلْ هُوَ نَبَؤٌا۟ عَظِيمٌ

Transliteration qul huwa naba-on ʿaẓīmun

Khmer ចូរអ្នក(មូហាំម៉ាត់)ពោលទៀតថាៈ វា(គម្ពីរគួរអាន) គឺជាដំណឹង(ដែលមានប្រយោជន៍)ដ៏ធំធេង

Verse 68

أَنتُمْ عَنْهُ مُعْرِضُونَ

Transliteration antum ʿanhu muʿ'riḍūna

Khmer ដែលពួកអ្នកងាកចេញពីវា។

Verse 69

مَا كَانَ لِىَ مِنْ عِلْمٍۭ بِٱلْمَلَإِ ٱلْأَعْلَىٰٓ إِذْ يَخْتَصِمُونَ

Transliteration mā kāna liya min ʿil'min bil-mala-i l-aʿlā idh yakhtaṣimūna

Khmer ខ្ញុំមិនបានដឹងអំពីរឿងម៉ាឡាអ៊ីកាត់ដែលនៅលើមេឃ ខណៈដែលពួកគេប្រកែកគ្នា(ពីរឿងបង្កើតអាដាំ)ឡើយ។

Verse 70

إِن يُوحَىٰٓ إِلَىَّ إِلَّآ أَنَّمَآ أَنَا۠ نَذِيرٌ مُّبِينٌ

Transliteration in yūḥā ilayya illā annamā anā nadhīrun mubīnun

Khmer គេមិនផ្ដល់វ៉ាហ៊ីឱ្យខ្ញុំ ក្រៅពីឱ្យខ្ញុំធ្វើជាអ្នកដាស់តឿន ព្រមានដ៏ច្បាស់លាស់នោះឡើយ។

Verse 71

إِذْ قَالَ رَبُّكَ لِلْمَلَـٰٓئِكَةِ إِنِّى خَـٰلِقٌۢ بَشَرًا مِّن طِينٍ

Transliteration idh qāla rabbuka lil'malāikati innī khāliqun basharan min ṭīnin

Khmer (ចូរចងចាំ)នៅពេលដែលម្ចាស់របស់អ្នកបានមានបន្ទូល ទៅកាន់ម៉ាឡាអ៊ីកាត់ថា ពិតប្រាកដណាស់ យើងជាអ្នកបង្កើត មនុស្សអំពីដីស្អិត។

Verse 72

فَإِذَا سَوَّيْتُهُۥ وَنَفَخْتُ فِيهِ مِن رُّوحِى فَقَعُوا۟ لَهُۥ سَـٰجِدِينَ

Transliteration fa-idhā sawwaytuhu wanafakhtu fīhi min rūḥī faqaʿū lahu sājidīna

Khmer ហើយនៅពេលដែលយើងបានធ្វើឱ្យគេ(អាដាំ)មានរូប រាងពេញលេញ និងបានផ្លុំបញ្ចូលទៅក្នុងខ្លួនគេនូវវិញ្ញាណរបស់ យើងហើយនោះ ចូរពួកអ្នក(ម៉ាឡាអ៊ីកាត់)ស៊ូជូតចំពោះគេចុះ។

Verse 73

فَسَجَدَ ٱلْمَلَـٰٓئِكَةُ كُلُّهُمْ أَجْمَعُونَ

Transliteration fasajada l-malāikatu kulluhum ajmaʿūna

Khmer ដូចេ្នះម៉ាឡាអ៊ីកាត់ក៏បានស៊ូជូតទាំងអស់គ្នា។

Verse 74

إِلَّآ إِبْلِيسَ ٱسْتَكْبَرَ وَكَانَ مِنَ ٱلْكَـٰفِرِينَ

Transliteration illā ib'līsa is'takbara wakāna mina l-kāfirīna

Khmer លើកលែងតែអ៊ីព្លីសប៉ុណ្ណោះ ដែលបានក្រអឺតក្រទម។ ហើយវាបានស្ថិតក្នុងចំណោមពួកដែលប្រឆាំង។

Verse 75

قَالَ يَـٰٓإِبْلِيسُ مَا مَنَعَكَ أَن تَسْجُدَ لِمَا خَلَقْتُ بِيَدَىَّ ۖ أَسْتَكْبَرْتَ أَمْ كُنتَ مِنَ ٱلْعَالِينَ

Transliteration qāla yāib'līsu mā manaʿaka an tasjuda limā khalaqtu biyadayya astakbarta am kunta mina l-ʿālīna

Khmer អល់ឡោះបានមានបន្ទូលថាៈ ឱអ៊ីព្លីស. តើអ្វីដែលរារាំង អ្នកមិនឱ្យស៊ូជូតចំពោះអ្វីដែលយើងបានបង្កើតដោយដៃទាំងពីរ របស់យើង? តើឯងក្រអឺតក្រទម ឬក៏ឯងស្ថិតក្នុងចំណោមអ្នកដែល មានអំនួតកេ្អងក្អាង។

Verse 76

قَالَ أَنَا۠ خَيْرٌ مِّنْهُ ۖ خَلَقْتَنِى مِن نَّارٍ وَخَلَقْتَهُۥ مِن طِينٍ

Transliteration qāla anā khayrun min'hu khalaqtanī min nārin wakhalaqtahu min ṭīnin

Khmer វាបានតបវិញថាៈ ខ្ញុំល្អជាងគេ(អាដាំ) ព្រោះទ្រង់បាន បង្កើតខ្ញុំអំពីភ្លើង ហើយទ្រង់បានបង្កើតគេអំពីដីស្អិត។

Verse 77

قَالَ فَٱخْرُجْ مِنْهَا فَإِنَّكَ رَجِيمٌ

Transliteration qāla fa-ukh'ruj min'hā fa-innaka rajīmun

Khmer ហើយអល់ឡោះបានមានបន្ទូលថាៈ ដូចេ្នះ ចូរឯងចាក ចេញពីវា(ឋានសួគ៌)ចុះ ហើយពិតប្រាកដណាស់ ឯងគឺជាអ្នកដែល ត្រូវគេដាក់បណ្ដាសា។

Verse 78

وَإِنَّ عَلَيْكَ لَعْنَتِىٓ إِلَىٰ يَوْمِ ٱلدِّينِ

Transliteration wa-inna ʿalayka laʿnatī ilā yawmi l-dīni

Khmer ហើយពិតប្រាកដណាស់ ឯងត្រូវបណ្ដាសារបស់យើងរហូត ដល់ថ្ងៃបរលោក។

Verse 79

قَالَ رَبِّ فَأَنظِرْنِىٓ إِلَىٰ يَوْمِ يُبْعَثُونَ

Transliteration qāla rabbi fa-anẓir'nī ilā yawmi yub'ʿathūna

Khmer វាបាននិយាយថាៈ ឱម្ចាស់របស់ខ្ញុំ. សូមពន្យារពេលឱ្យខ្ញុំ រស់រហូតដល់ថ្ងៃដែលពួកគេ(មនុស្សលោក)ត្រូវគេធ្វើឱ្យរស់ឡើង វិញផង។

Verse 80

قَالَ فَإِنَّكَ مِنَ ٱلْمُنظَرِينَ

Transliteration qāla fa-innaka mina l-munẓarīna

Khmer ទ្រង់បានមានបន្ទូលថាៈ ដូចេ្នះ ពិតប្រាកដណាស់ អ្នកនឹង ស្ថិតក្នុងចំណោមពួកដែលត្រូវគេពន្យារពេល

Verse 81

إِلَىٰ يَوْمِ ٱلْوَقْتِ ٱلْمَعْلُومِ

Transliteration ilā yawmi l-waqti l-maʿlūmi

Khmer រហូតដល់ថ្ងៃមួយនៃពេលវេលាដែលត្រូវបានគេកំណត់។

Verse 82

قَالَ فَبِعِزَّتِكَ لَأُغْوِيَنَّهُمْ أَجْمَعِينَ

Transliteration qāla fabiʿizzatika la-ugh'wiyannahum ajmaʿīna

Khmer វាបាននិយាយថាៈ ដោយភាពខ្ពង់ខ្ពស់របស់ទ្រង់ ខ្ញុំពិតជា នឹងធ្វើឱ្យពួកគេទាំងអស់វងេ្វង។

Verse 83

إِلَّا عِبَادَكَ مِنْهُمُ ٱلْمُخْلَصِينَ

Transliteration illā ʿibādaka min'humu l-mukh'laṣīna

Khmer លើកលែងតែបណ្ដាខ្ញុំរបស់ទ្រង់ដែលមានចិត្ដស្មោះត្រង់ ក្នុងចំណោមពួកគេប៉ុណ្ណោះ។

Verse 84

قَالَ فَٱلْحَقُّ وَٱلْحَقَّ أَقُولُ

Transliteration qāla fal-ḥaqu wal-ḥaqa aqūlu

Khmer ទ្រង់បានមានបន្ទូលថាៈ វាគឺជាការពិត។ ហើយយើង បន្ទូលនូវពាក្យពិតថាៈ

Verse 85

لَأَمْلَأَنَّ جَهَنَّمَ مِنكَ وَمِمَّن تَبِعَكَ مِنْهُمْ أَجْمَعِينَ

Transliteration la-amla-anna jahannama minka wamimman tabiʿaka min'hum ajmaʿīna

Khmer យើងប្រាកដជានឹងដាក់បំពេញនរកជើហាន់ណាំអំពីអ្នក ឯង និងអ្នកណាដែលបានដើរតាមឯងទាំងអស់គ្នាក្នុងចំណោម ពួកគេ។

Verse 86

قُلْ مَآ أَسْـَٔلُكُمْ عَلَيْهِ مِنْ أَجْرٍ وَمَآ أَنَا۠ مِنَ ٱلْمُتَكَلِّفِينَ

Transliteration qul mā asalukum ʿalayhi min ajrin wamā anā mina l-mutakalifīna

Khmer ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ខ្ញុំមិនស្នើសុំពីពួកអ្នកនូវ កម្រៃណាមួយឡើយ ហើយខ្ញុំក៏មិនស្ថិតក្នុងចំណោមអ្នកដែលប្រឌិត នោះដែរ។

Verse 87

إِنْ هُوَ إِلَّا ذِكْرٌ لِّلْعَـٰلَمِينَ

Transliteration in huwa illā dhik'run lil'ʿālamīna

Khmer វា(គម្ពីរគួរអាន)មិនមែនជាអ្វីក្រៅពីការរំលឹកសម្រាប់ ពិភពទាំងអស់នោះឡើយ។

Verse 88

وَلَتَعْلَمُنَّ نَبَأَهُۥ بَعْدَ حِينٍۭ

Transliteration walataʿlamunna naba-ahu baʿda ḥīnin

Khmer ហើយពួកអ្នក(ពួកមូស្ហរីគីន)ពិតជានឹងដឹងពីដំណឹងរបស់ វា(គម្ពីរគួរអាន)ក្រោយពីពេលនេះទៅ។

Read Surah Sad in another language

All languages

All 114 surahs in Khmer: the Qur’an in Khmer.

Learn it in MyDugsi

Khmer translation: Cambodian Muslim Community Development, from Quran.com. Transliteration: Quran.com. Recitation: Mishary Alafasy, from EveryAyah.com. MyDugsi is a learning aid, not a replacement for a qualified teacher.