MyDugsiStart learning

Surah Qaf in Khmer: translation and audio

Surah 50 · ق · The Letter "Qaf" · 45 verses

Surah Qaf verse by verse: the Arabic with a recitation you can repeat, the transliteration, and the Khmer translation by Cambodian Muslim Community Development. For the meaning of every word, see Surah Qaf word by word in English.

Verse 1

قٓ ۚ وَٱلْقُرْءَانِ ٱلْمَجِيدِ

Transliteration qaf wal-qur'āni l-majīdi

Khmer កហ្វ។ អល់ឡោះស្បថនឹងគម្ពីរគួរអានដែលមហាថ្កុំថ្កើង។

Verse 2

بَلْ عَجِبُوٓا۟ أَن جَآءَهُم مُّنذِرٌ مِّنْهُمْ فَقَالَ ٱلْكَـٰفِرُونَ هَـٰذَا شَىْءٌ عَجِيبٌ

Transliteration bal ʿajibū an jāahum mundhirun min'hum faqāla l-kāfirūna hādhā shayon ʿajībun

Khmer (ពួកគេមិនទទួលវាឡើយ) ផ្ទុយទៅវិញ ពួកគេមានការ ភ្ញាក់ផ្អើល ព្រោះតែអ្នកដាស់តឿនព្រមានម្នាក់ក្នុងចំណោមពួកគេ បានមកដល់ពួកគេ។ ហើយពួកដែលប្រឆាំងបាននិយាយថាៈ នេះជា ប្រការមួយដ៏ចម្លែក។

Verse 3

أَءِذَا مِتْنَا وَكُنَّا تُرَابًا ۖ ذَٰلِكَ رَجْعٌۢ بَعِيدٌ

Transliteration a-idhā mit'nā wakunnā turāban dhālika rajʿun baʿīdun

Khmer តើនៅពេលដែលពួកយើងស្លាប់ ហើយពួកយើងបានក្លាយ ទៅជាដីនោះ (ពួកយើងអាចរស់ឡើងវិញបានឬ)? ការវិលត្រឡប់ នោះមិនអាចកើតឡើងបានឡើយ។

Verse 4

قَدْ عَلِمْنَا مَا تَنقُصُ ٱلْأَرْضُ مِنْهُمْ ۖ وَعِندَنَا كِتَـٰبٌ حَفِيظٌۢ

Transliteration qad ʿalim'nā mā tanquṣu l-arḍu min'hum waʿindanā kitābun ḥafīẓun

Khmer តាមពិតយើងបានដឹងនូវអ្វី(រាងកាយ)ក្នុងចំណោមពួកគេ ដែលដីរំលាយ។ ហើយយើងមានសៀវភៅកំណត់ត្រា។

Verse 5

بَلْ كَذَّبُوا۟ بِٱلْحَقِّ لَمَّا جَآءَهُمْ فَهُمْ فِىٓ أَمْرٍ مَّرِيجٍ

Transliteration bal kadhabū bil-ḥaqi lammā jāahum fahum fī amrin marījin

Khmer ផ្ទុយទៅវិញពួកគេបានបដិសេធនឹងការពិត(គម្ពីរគួរអាន) នៅពេលដែលវាបានមកដល់ពួកគេ។ ហើយពួកគេស្ថិតក្នុងភាព ច្របូកច្របល់(មិនដឹងមួយណាខុសឬត្រូវឡើយ)។

Verse 6

أَفَلَمْ يَنظُرُوٓا۟ إِلَى ٱلسَّمَآءِ فَوْقَهُمْ كَيْفَ بَنَيْنَـٰهَا وَزَيَّنَّـٰهَا وَمَا لَهَا مِن فُرُوجٍ

Transliteration afalam yanẓurū ilā l-samāi fawqahum kayfa banaynāhā wazayyannāhā wamā lahā min furūjin

Khmer ដូចេ្នះ តើពួកគេមិនសម្លឹងមើលមេឃដែលនៅពីលើពួកគេ ទេឬ តើយើងបានបង្កើតវា និងបានតុបតែងវាដោយវាគ្មានការ បែកបេ្រះនោះយ៉ាងណា?

Verse 7

وَٱلْأَرْضَ مَدَدْنَـٰهَا وَأَلْقَيْنَا فِيهَا رَوَٰسِىَ وَأَنۢبَتْنَا فِيهَا مِن كُلِّ زَوْجٍۭ بَهِيجٍ

Transliteration wal-arḍa madadnāhā wa-alqaynā fīhā rawāsiya wa-anbatnā fīhā min kulli zawjin bahījin

Khmer ហើយផែនដី យើងបានពង្រាបវា និងបានបង្កើតភ្នំជាច្រើន នៅលើវា ហើយនិងបានបណ្ដុះនៅលើវានូវរុក្ខជាតិគ្រប់បែបយ៉ាង ដ៏ស្រស់បំព្រង

Verse 8

تَبْصِرَةً وَذِكْرَىٰ لِكُلِّ عَبْدٍ مُّنِيبٍ

Transliteration tabṣiratan wadhik'rā likulli ʿabdin munībin

Khmer ដើម្បីឱ្យឃើញច្បាស់លាស់ និងជាការរំលឹកសម្រាប់រាល់ខ្ញុំ របស់អល់ឡោះដែលសារភាពកំហុស។

Verse 9

وَنَزَّلْنَا مِنَ ٱلسَّمَآءِ مَآءً مُّبَـٰرَكًا فَأَنۢبَتْنَا بِهِۦ جَنَّـٰتٍ وَحَبَّ ٱلْحَصِيدِ

Transliteration wanazzalnā mina l-samāi māan mubārakan fa-anbatnā bihi jannātin waḥabba l-ḥaṣīdi

Khmer ហើយយើងបានបញ្ចុះទឹកភ្លៀងដែលមានពរជ័យពីលើមេឃ រួចយើងបានបណ្ដុះចេញពីវានូវចំការដំណាំជាច្រើន និងប្រភេទ ធញ្ញជាតិដែលអាចច្រូតកាត់(ប្រមូលផល)បាន។

Verse 10

وَٱلنَّخْلَ بَاسِقَـٰتٍ لَّهَا طَلْعٌ نَّضِيدٌ

Transliteration wal-nakhla bāsiqātin lahā ṭalʿun naḍīdun

Khmer និងដើមល្មើខ្ពស់ស្កឹមស្កៃ ដែលមានចង្កោមផ្លែចាក់ស្រែះ លើគ្នាជាជួរ។

Verse 11

رِّزْقًا لِّلْعِبَادِ ۖ وَأَحْيَيْنَا بِهِۦ بَلْدَةً مَّيْتًا ۚ كَذَٰلِكَ ٱلْخُرُوجُ

Transliteration riz'qan lil'ʿibādi wa-aḥyaynā bihi baldatan maytan kadhālika l-khurūju

Khmer ជាលាភសក្ការៈសម្រាប់ខ្ញុំរបស់អល់ឡោះ។ ហើយយើង បានធ្វើឱ្យដីដែលស្លាប់(គ្មានជីជាតិ)មានជីវិត(មានជីជាតិ)ឡើង វិញដោយសារវា(ទឹកភ្លៀង)។ ដូច្នោះដែរ យើងបានធ្វើឱ្យពួកអ្នក រស់ឡើងវិញ(នៅថ្ងៃបរលោក)។

Verse 12

كَذَّبَتْ قَبْلَهُمْ قَوْمُ نُوحٍ وَأَصْحَـٰبُ ٱلرَّسِّ وَثَمُودُ

Transliteration kadhabat qablahum qawmu nūḥin wa-aṣḥābu l-rasi wathamūdu

Khmer ក្រុមរបស់នួហ និងពួករ៉ស ហើយនិងសាមូដបានបដិសេធ មុនពួកគេ។

Verse 13

وَعَادٌ وَفِرْعَوْنُ وَإِخْوَٰنُ لُوطٍ

Transliteration waʿādun wafir'ʿawnu wa-ikh'wānu lūṭin

Khmer ហើយអាដ និងហ្វៀរអោន និងបងប្អូនរបស់លូត។

Verse 14

وَأَصْحَـٰبُ ٱلْأَيْكَةِ وَقَوْمُ تُبَّعٍ ۚ كُلٌّ كَذَّبَ ٱلرُّسُلَ فَحَقَّ وَعِيدِ

Transliteration wa-aṣḥābu l-aykati waqawmu tubbaʿin kullun kadhaba l-rusula faḥaqqa waʿīdi

Khmer និងអ្នកដែលរស់នៅអៃកាស់(ក្រុមរបស់ស្ហ៊ូអែប) ព្រម ទាំងក្រុមទុបបាក់ ពួកទាំងនោះសុទ្ធតែបានបដិសេធនឹងបណ្ដាអ្នក នាំសារ។ ដូចេ្នះ ការសន្យាធ្វើទារុណកម្ម្មរបស់យើងក៏បានធ្លាក់ទៅ លើពួកគេ។

Verse 15

أَفَعَيِينَا بِٱلْخَلْقِ ٱلْأَوَّلِ ۚ بَلْ هُمْ فِى لَبْسٍ مِّنْ خَلْقٍ جَدِيدٍ

Transliteration afaʿayīnā bil-khalqi l-awali bal hum fī labsin min khalqin jadīdin

Khmer ដូចេ្នះ តើយើងគ្មានសមត្ថភាពចំពោះការបង្កើតជាលើក ដំបូងឬ? ផ្ទុយទៅវិញ ពួកគេទេដែលស្ថិតក្នុងភាពសង្ស័យអំពីការ បង្កើតសាជាថ្មីនោះ។

Verse 16

وَلَقَدْ خَلَقْنَا ٱلْإِنسَـٰنَ وَنَعْلَمُ مَا تُوَسْوِسُ بِهِۦ نَفْسُهُۥ ۖ وَنَحْنُ أَقْرَبُ إِلَيْهِ مِنْ حَبْلِ ٱلْوَرِيدِ

Transliteration walaqad khalaqnā l-insāna wanaʿlamu mā tuwaswisu bihi nafsuhu wanaḥnu aqrabu ilayhi min ḥabli l-warīdi

Khmer ហើយជាការពិតណាស់ យើងបានបង្កើតមនុស្សលោក ដោយយើងដឹងច្បាស់នូវអ្វីៗដែលខ្លួនរបស់គេសញ្ចឹងគិតពីវា។ ហើយយើងនៅជិត(ដឹង)ខ្លួនគេជាងសសៃកដែលតភ្ជាប់ទៅ បេះដូងទៅទៀត។

Verse 17

إِذْ يَتَلَقَّى ٱلْمُتَلَقِّيَانِ عَنِ ٱلْيَمِينِ وَعَنِ ٱلشِّمَالِ قَعِيدٌ

Transliteration idh yatalaqqā l-mutalaqiyāni ʿani l-yamīni waʿani l-shimāli qaʿīdun

Khmer (ចូរចងចាំ)នៅពេលដែលម៉ាឡាអ៊ីកាត់ពីររូបកំពុងកត់ ត្រា(អំពើល្អ និងអំពើអាក្រក់) ដោយអង្គុយនៅខាងស្ដាំ និងនៅ ខាងឆេ្វង។

Verse 18

مَّا يَلْفِظُ مِن قَوْلٍ إِلَّا لَدَيْهِ رَقِيبٌ عَتِيدٌ

Transliteration mā yalfiẓu min qawlin illā ladayhi raqībun ʿatīdun

Khmer រាល់ពាក្យសំដីដែលគេនិយាយចេញមក គឺមានអ្នកឃ្លាំ មើល និងកត់ត្រា(ម៉ាឡាអ៊ីកាត់)។

Verse 19

وَجَآءَتْ سَكْرَةُ ٱلْمَوْتِ بِٱلْحَقِّ ۖ ذَٰلِكَ مَا كُنتَ مِنْهُ تَحِيدُ

Transliteration wajāat sakratu l-mawti bil-ḥaqi dhālika mā kunta min'hu taḥīdu

Khmer ហើយភាពឈឺចាប់នៃសេចក្ដីស្លាប់បានមកដល់យ៉ាងពិត ប្រាកដ។ នោះហើយជាអ្វីដែលអ្នក(មនុស្សលោក)ធ្លាប់រត់គេចពីវា។

Verse 20

وَنُفِخَ فِى ٱلصُّورِ ۚ ذَٰلِكَ يَوْمُ ٱلْوَعِيدِ

Transliteration wanufikha fī l-ṣūri dhālika yawmu l-waʿīdi

Khmer ហើយត្រែត្រូវបានគេផ្លុំ។ នោះហើយគឺជាថ្ងៃនៃការសន្យា ធ្វើទារុណកម្ម(ចំពោះពួកប្រឆាំង)។

Verse 21

وَجَآءَتْ كُلُّ نَفْسٍ مَّعَهَا سَآئِقٌ وَشَهِيدٌ

Transliteration wajāat kullu nafsin maʿahā sāiqun washahīdun

Khmer ហើយគ្រប់ៗរូបមានអ្នកនាំផ្លូវ និងអ្នកធ្វើសាក្សី(ម៉ាឡា-អ៊ីកាត់)បានមកជាមួយគេ(មកជួបអល់ឡោះនៅថ្ងៃបរលោក)។

Verse 22

لَّقَدْ كُنتَ فِى غَفْلَةٍ مِّنْ هَـٰذَا فَكَشَفْنَا عَنكَ غِطَآءَكَ فَبَصَرُكَ ٱلْيَوْمَ حَدِيدٌ

Transliteration laqad kunta fī ghaflatin min hādhā fakashafnā ʿanka ghiṭāaka fabaṣaruka l-yawma ḥadīdun

Khmer ជាការពិតណាស់ អ្នកធ្លាប់ព្រងើយកន្ដើយពីរឿងនេះ។ ដូចេ្នះ យើងបានលាតត្រដាងការបិទបាំងរបស់អ្នកឱ្យអ្នកឃើញ ហើយការមើលឃើញរបស់អ្នកនៅថ្ងៃនេះច្បាស់បំផុត។

Verse 23

وَقَالَ قَرِينُهُۥ هَـٰذَا مَا لَدَىَّ عَتِيدٌ

Transliteration waqāla qarīnuhu hādhā mā ladayya ʿatīdun

Khmer ហើយម៉ាឡាអ៊ីកាត់ដែលនៅជាមួយគេបានពោលថាៈ នេះជាអ្វី(សៀវភៅកំណត់ត្រា)ដែលគេត្រៀមរួចជាសេ្រចនៅ ជាមួយខ្ញុំ។

Verse 24

أَلْقِيَا فِى جَهَنَّمَ كُلَّ كَفَّارٍ عَنِيدٍ

Transliteration alqiyā fī jahannama kulla kaffārin ʿanīdin

Khmer (អល់ឡោះបានមានបន្ទូលទៅកាន់ម៉ាឡាអ៊ីកាត់ទាំងពីរ រូបនោះថា) ចូរអ្នកទាំងពីរបោះពួកដែលប្រឆាំងចចេសរឹងរូសទៅ ក្នុងនរកជើហាន់ណាំ

Verse 25

مَّنَّاعٍ لِّلْخَيْرِ مُعْتَدٍ مُّرِيبٍ

Transliteration mannāʿin lil'khayri muʿ'tadin murībin

Khmer ដែលពួកគេជាអ្នកកំណាញ់(ចំពោះការបរិច្ចាគ)ក្នុងមាគ៌ាល្អ ជាអ្នកបំពាន ជាអ្នកសង្ស័យ(លើការសន្យានៃការតបស្នងរបស់ អល់ឡោះ)ចុះ។

Verse 26

ٱلَّذِى جَعَلَ مَعَ ٱللَّهِ إِلَـٰهًا ءَاخَرَ فَأَلْقِيَاهُ فِى ٱلْعَذَابِ ٱلشَّدِيدِ

Transliteration alladhī jaʿala maʿa l-lahi ilāhan ākhara fa-alqiyāhu fī l-ʿadhābi l-shadīdi

Khmer គឺអ្នកដែលបានយកម្ចាស់ផេ្សងមកគោរពសក្ការៈរួមជា មួយអល់ឡោះ។ ដូចេ្នះ ចូរអ្នកទាំងពីរបោះគេចូលទៅក្នុងទារុណ-កម្មដ៏ធ្ងន់ធ្ងរចុះ។

Verse 27

۞ قَالَ قَرِينُهُۥ رَبَّنَا مَآ أَطْغَيْتُهُۥ وَلَـٰكِن كَانَ فِى ضَلَـٰلٍۭ بَعِيدٍ

Transliteration qāla qarīnuhu rabbanā mā aṭghaytuhu walākin kāna fī ḍalālin baʿīdin

Khmer គូកនរបស់គេ(ស្ហៃតន)បាននិយាយថាៈ ឱម្ចាស់របស់ពួក យើង. ខ្ញុំមិនបានធ្វើឱ្យគេវងេ្វងឡើយ ក៏ប៉ុន្ដែគេខ្លួនឯងទេដែលបាន ស្ថិតក្នុងភាពវងេ្វងដ៏សែនឆ្ងាយនោះ។

Verse 28

قَالَ لَا تَخْتَصِمُوا۟ لَدَىَّ وَقَدْ قَدَّمْتُ إِلَيْكُم بِٱلْوَعِيدِ

Transliteration qāla lā takhtaṣimū ladayya waqad qaddamtu ilaykum bil-waʿīdi

Khmer ទ្រង់បានមានបន្ទូលថាៈ ពួកអ្នកកុំឈ្លោះប្រកែកគ្នានៅ ចំពោះមុខយើងឱ្យសោះ ព្រោះជាការពិតណាស់ យើងបានផ្ដល់ការ ព្រមានចំពោះពួកអ្នករួចមកហើយ។

Verse 29

مَا يُبَدَّلُ ٱلْقَوْلُ لَدَىَّ وَمَآ أَنَا۠ بِظَلَّـٰمٍ لِّلْعَبِيدِ

Transliteration mā yubaddalu l-qawlu ladayya wamā anā biẓallāmin lil'ʿabīdi

Khmer បន្ទូលរបស់យើងមិនអាចគេកែប្រែបានឡើយ ហើយយើង ក៏មិនមែនជាអ្នកបំពានលើខ្ញុំទាំងអស់របស់យើងដែរ។

Verse 30

يَوْمَ نَقُولُ لِجَهَنَّمَ هَلِ ٱمْتَلَأْتِ وَتَقُولُ هَلْ مِن مَّزِيدٍ

Transliteration yawma naqūlu lijahannama hali im'talati wataqūlu hal min mazīdin

Khmer (ចូរចងចាំ)នៅថ្ងៃដែលយើងនឹងសួរទៅកាន់នរកជើ-ហាន់ណាំថាៈ តើឯងពេញហើយឬនៅ? ពេលនោះនរកតបវិញថាៈ តើមានបន្ថែមទៀតដែរឬទេ?

Verse 31

وَأُزْلِفَتِ ٱلْجَنَّةُ لِلْمُتَّقِينَ غَيْرَ بَعِيدٍ

Transliteration wa-uz'lifati l-janatu lil'muttaqīna ghayra baʿīdin

Khmer ហើយឋានសួគ៌ត្រូវបានគេដាក់នៅជិតបណ្ដាអ្នកដែល កោតខ្លាចអល់ឡោះ ដោយនៅមិនឆ្ងាយ(ពីពួកគេ)ឡើយ។

Verse 32

هَـٰذَا مَا تُوعَدُونَ لِكُلِّ أَوَّابٍ حَفِيظٍ

Transliteration hādhā mā tūʿadūna likulli awwābin ḥafīẓin

Khmer (មានគេនិយាយទៅកាន់អ្នកឋានសួគ៌ថា)នេះគឺជាអ្វីដែល គេសន្យាជាមួយពួកអ្នក សម្រាប់រាល់អ្នកដែលសារភាពកំហុស និង អ្នកដែលថែរក្សាកាតព្វកិច្ចរបស់អល់ឡោះ។

Verse 33

مَّنْ خَشِىَ ٱلرَّحْمَـٰنَ بِٱلْغَيْبِ وَجَآءَ بِقَلْبٍ مُّنِيبٍ

Transliteration man khashiya l-raḥmāna bil-ghaybi wajāa biqalbin munībin

Khmer គឺអ្នកដែលកោតខ្លាចម្ចាស់ដ៏មហាសប្បុរស ដោយអាថ៌-កំបាំង និងនាំមកនូវដួងចិត្ដដែលសារភាពកំហុស។

Verse 34

ٱدْخُلُوهَا بِسَلَـٰمٍ ۖ ذَٰلِكَ يَوْمُ ٱلْخُلُودِ

Transliteration ud'khulūhā bisalāmin dhālika yawmu l-khulūdi

Khmer ចូរពួកអ្នកចូលទៅក្នុងវា(ឋានសួគ៌)ដោយសុខសន្ដិភាព ចុះ។ នោះគឺជាថ្ងៃអមតៈ។

Verse 35

لَهُم مَّا يَشَآءُونَ فِيهَا وَلَدَيْنَا مَزِيدٌ

Transliteration lahum mā yashāūna fīhā waladaynā mazīdun

Khmer នៅក្នុងនោះ ពួកគេមានអី្វៗដែលពួកគេប្រាថ្នាចង់បាន ហើយយើងនឹងបន្ថែមជាច្រើនទៀត ។

Verse 36

وَكَمْ أَهْلَكْنَا قَبْلَهُم مِّن قَرْنٍ هُمْ أَشَدُّ مِنْهُم بَطْشًا فَنَقَّبُوا۟ فِى ٱلْبِلَـٰدِ هَلْ مِن مَّحِيصٍ

Transliteration wakam ahlaknā qablahum min qarnin hum ashaddu min'hum baṭshan fanaqqabū fī l-bilādi hal min maḥīṣin

Khmer ហើយយើងបានបំផ្លាញមុនពួកគេ(ពួកមូស្ហរីគីន)ជាច្រើន ជំនាន់មកហើយ ដែលពួកនោះមានកម្លាំងខ្លាំងក្លាជាងពួកគេទៅ ទៀត ហើយពួកនោះថែមទាំងបានដើរគ្រប់ទីកន្លែងទៀតផង។ តើ ពួកគេមានកន្លែងគេចខ្លួន(ពីទារុណកម្ម)ឬទេ?

Verse 37

إِنَّ فِى ذَٰلِكَ لَذِكْرَىٰ لِمَن كَانَ لَهُۥ قَلْبٌ أَوْ أَلْقَى ٱلسَّمْعَ وَهُوَ شَهِيدٌ

Transliteration inna fī dhālika ladhik'rā liman kāna lahu qalbun aw alqā l-samʿa wahuwa shahīdun

Khmer ពិតប្រាកដណាស់ នៅក្នុងរឿងនោះ គឺជាការរំលឹកចំពោះ អ្នកដែលមានចិត្ដ(ចេះគិតពិចារណា) ឬបានយកចិត្ដទុកដាក់ស្ដាប់ ដោយប្រុងប្រយ័ត្នបំផុត។

Verse 38

وَلَقَدْ خَلَقْنَا ٱلسَّمَـٰوَٰتِ وَٱلْأَرْضَ وَمَا بَيْنَهُمَا فِى سِتَّةِ أَيَّامٍ وَمَا مَسَّنَا مِن لُّغُوبٍ

Transliteration walaqad khalaqnā l-samāwāti wal-arḍa wamā baynahumā fī sittati ayyāmin wamā massanā min lughūbin

Khmer ហើយជាការពិតណាស់យើងបានបង្កើតមេឃជាច្រើនជាន់ និងផែនដី ហើយនិងអ្វីៗដែលនៅរវាងវាទាំងពីរក្នុងរយៈពេលប្រាំ មួយថ្ងៃ ហើយយើងពុំមានការនឿយហត់ឡើយ។

Verse 39

فَٱصْبِرْ عَلَىٰ مَا يَقُولُونَ وَسَبِّحْ بِحَمْدِ رَبِّكَ قَبْلَ طُلُوعِ ٱلشَّمْسِ وَقَبْلَ ٱلْغُرُوبِ

Transliteration fa-iṣ'bir ʿalā mā yaqūlūna wasabbiḥ biḥamdi rabbika qabla ṭulūʿi l-shamsi waqabla l-ghurūbi

Khmer ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)អត់ធ្មត់ទៅលើអ្វីដែលពួកគេ និយាយចុះ និងត្រូវលើកតម្កើងដោយសរសើរចំពោះម្ចាស់របស់ អ្នក មុននឹងព្រះអាទិត្យរះ និងមុនព្រះអាទិត្យលិច។

Verse 40

وَمِنَ ٱلَّيْلِ فَسَبِّحْهُ وَأَدْبَـٰرَ ٱلسُّجُودِ

Transliteration wamina al-layli fasabbiḥ'hu wa-adbāra l-sujūdi

Khmer ហើយចូរអ្នកលើកតម្កើងទ្រង់នៅពេលយប់ និងក្រោយពី ស៊ូជូត(ថ្វាយបង្គំ)រួច។

Verse 41

وَٱسْتَمِعْ يَوْمَ يُنَادِ ٱلْمُنَادِ مِن مَّكَانٍ قَرِيبٍ

Transliteration wa-is'tamiʿ yawma yunādi l-munādi min makānin qarībin

Khmer ហើយចូរអ្នកស្ដាប់នៅថ្ងៃដែលម៉ាឡាអ៊ីកាត់ស្រែកហៅ ចេញពីកន្លែងដែលជិតបំផុត។

Verse 42

يَوْمَ يَسْمَعُونَ ٱلصَّيْحَةَ بِٱلْحَقِّ ۚ ذَٰلِكَ يَوْمُ ٱلْخُرُوجِ

Transliteration yawma yasmaʿūna l-ṣayḥata bil-ḥaqi dhālika yawmu l-khurūji

Khmer គឺជាថ្ងៃដែលពួកគេស្ដាប់ឮសម្រែកយ៉ាងខ្លាំងដោយពិត ប្រាកដ។ នោះគឺជាថ្ងៃដែលមនុស្សលោកក្រោកចេញពីផ្នូរ។

Verse 43

إِنَّا نَحْنُ نُحْىِۦ وَنُمِيتُ وَإِلَيْنَا ٱلْمَصِيرُ

Transliteration innā naḥnu nuḥ'yī wanumītu wa-ilaynā l-maṣīru

Khmer ពិតប្រាកដណាស់ យើងជាអ្នកធ្វើឱ្យរស់ និងធ្វើឱ្យស្លាប់ ហើយមកចំពោះយើងជាកន្លែងវិលត្រឡប់។

Verse 44

يَوْمَ تَشَقَّقُ ٱلْأَرْضُ عَنْهُمْ سِرَاعًا ۚ ذَٰلِكَ حَشْرٌ عَلَيْنَا يَسِيرٌ

Transliteration yawma tashaqqaqu l-arḍu ʿanhum sirāʿan dhālika ḥashrun ʿalaynā yasīrun

Khmer នៅថ្ងៃដែលដីបែកចេញពីពួកគេ(ពួកគេចេញពីផ្នូរ)យ៉ាង លឿនបំផុត។ ការប្រមូលផ្ដុំគ្នានោះ(នៅកន្លែងជំនុំជំរះ)គឺងាយ ស្រួលបំផុតសម្រាប់យើង។

Verse 45

نَّحْنُ أَعْلَمُ بِمَا يَقُولُونَ ۖ وَمَآ أَنتَ عَلَيْهِم بِجَبَّارٍ ۖ فَذَكِّرْ بِٱلْقُرْءَانِ مَن يَخَافُ وَعِيدِ

Transliteration naḥnu aʿlamu bimā yaqūlūna wamā anta ʿalayhim bijabbārin fadhakkir bil-qur'āni man yakhāfu waʿīdi

Khmer យើងដឹងច្បាស់នូវអ្វីដែលពួកគេ(ពួកមូស្ហរីគីន)កំពុង និយាយ។ ហើយអ្នក(មូហាំម៉ាត់)មិនមែនជាអ្នកបង្ខំពួកគេ(ឱ្យ មានជំនឿ)នោះឡើយ។ ដូចេ្នះចូរអ្នកក្រើនរំលឹកអ្នកដែលខ្លាចការ ព្រមានរបស់យើងដោយគម្ពីរគួរអានចុះ។

Read Surah Qaf in another language

All languages

All 114 surahs in Khmer: the Qur’an in Khmer.

Learn it in MyDugsi

Khmer translation: Cambodian Muslim Community Development, from Quran.com. Transliteration: Quran.com. Recitation: Mishary Alafasy, from EveryAyah.com. MyDugsi is a learning aid, not a replacement for a qualified teacher.