Surah Ar-Ra'd in Khmer: translation and audio
Surah 13 · الرعد · The Thunder · 43 verses
Surah Ar-Ra'd verse by verse: the Arabic with a recitation you can repeat, the transliteration, and the Khmer translation by Cambodian Muslim Community Development. For the meaning of every word, see Surah Ar-Ra'd word by word in English.
Verse 1
الٓمٓر ۚ تِلْكَ ءَايَـٰتُ ٱلْكِتَـٰبِ ۗ وَٱلَّذِىٓ أُنزِلَ إِلَيْكَ مِن رَّبِّكَ ٱلْحَقُّ وَلَـٰكِنَّ أَكْثَرَ ٱلنَّاسِ لَا يُؤْمِنُونَ
Transliteration alif-lam-meem-ra til'ka āyātu l-kitābi wa-alladhī unzila ilayka min rabbika l-ḥaqu walākinna akthara l-nāsi lā yu'minūna
Khmer អាលីហ្វ ឡាម មីម រ៉។ នោះគឺជាអាយ៉ាត់ៗនៃគម្ពីរ(គួរអាន) និងអ្វីដែលត្រូវបានគេបញ្ចុះឱ្យអ្នកពីម្ចាស់របស់អ្នកដ៏ពិតប្រាកដ ប៉ុន្ដែមនុស្សលោកភាគច្រើនមិនជឿឡើយ។
Verse 2
ٱللَّهُ ٱلَّذِى رَفَعَ ٱلسَّمَـٰوَٰتِ بِغَيْرِ عَمَدٍ تَرَوْنَهَا ۖ ثُمَّ ٱسْتَوَىٰ عَلَى ٱلْعَرْشِ ۖ وَسَخَّرَ ٱلشَّمْسَ وَٱلْقَمَرَ ۖ كُلٌّ يَجْرِى لِأَجَلٍ مُّسَمًّى ۚ يُدَبِّرُ ٱلْأَمْرَ يُفَصِّلُ ٱلْـَٔايَـٰتِ لَعَلَّكُم بِلِقَآءِ رَبِّكُمْ تُوقِنُونَ
Transliteration al-lahu alladhī rafaʿa l-samāwāti bighayri ʿamadin tarawnahā thumma is'tawā ʿalā l-ʿarshi wasakhara l-shamsa wal-qamara kullun yajrī li-ajalin musamman yudabbiru l-amra yufaṣṣilu l-āyāti laʿallakum biliqāi rabbikum tūqinūna
Khmer អល់ឡោះជាម្ចាស់ដែលបានលើកមេឃជាច្រើនជាន់ ដោយ គ្មានសសរដែលពួកអ្នកមើលឃើញវា។ បន្ទាប់មកទ្រង់នៅលើ អារ៉ស្ហ ហើយទ្រង់បានបញ្ជាព្រះអាទិត្យ និងព្រះច័ន្ទទាំងនោះឱ្យដើរ តាមគន្លងរហូតដល់ពេលវេលាដែលបានកំណត់។ ទ្រង់ជាអ្នករៀបចំ គ្រប់កិច្ចការ ដោយទ្រង់បញ្ជាក់យ៉ាងច្បាស់នូវភស្ដុតាងទាំងឡាយ សង្ឃឹមថាពួកអ្នកជឿជាក់ថានឹងបានជួបម្ចាស់របស់ពួកអ្នក។
Verse 3
وَهُوَ ٱلَّذِى مَدَّ ٱلْأَرْضَ وَجَعَلَ فِيهَا رَوَٰسِىَ وَأَنْهَـٰرًا ۖ وَمِن كُلِّ ٱلثَّمَرَٰتِ جَعَلَ فِيهَا زَوْجَيْنِ ٱثْنَيْنِ ۖ يُغْشِى ٱلَّيْلَ ٱلنَّهَارَ ۚ إِنَّ فِى ذَٰلِكَ لَـَٔايَـٰتٍ لِّقَوْمٍ يَتَفَكَّرُونَ
Transliteration wahuwa alladhī madda l-arḍa wajaʿala fīhā rawāsiya wa-anhāran wamin kulli l-thamarāti jaʿala fīhā zawjayni ith'nayni yugh'shī al-layla l-nahāra inna fī dhālika laāyātin liqawmin yatafakkarūna
Khmer ហើយទ្រង់ជាម្ចាស់ដែលបានពង្រាបផែនដី ហើយទ្រង់បាន បង្កើតភ្នំជាច្រើន(ជាលំនឹង) និងទនេ្លជាច្រើននៅលើវា(ផែនដី) ហើយទ្រង់ក៏បានបង្កើតនៅលើវានូវរាល់ផលានុផលទាំងអស់ឱ្យ មានជាគូៗ ទ្រង់ធ្វើឱ្យពេលយប់គ្របដណ្ដប់ពេលថ្ងៃ។ ពិតប្រាកដ ណាស់ ទាំងអស់នោះគឺជាភស្ដុតាងៗសម្រាប់ក្រុមដែលចេះ ពិចារណា។
Verse 4
وَفِى ٱلْأَرْضِ قِطَعٌ مُّتَجَـٰوِرَٰتٌ وَجَنَّـٰتٌ مِّنْ أَعْنَـٰبٍ وَزَرْعٌ وَنَخِيلٌ صِنْوَانٌ وَغَيْرُ صِنْوَانٍ يُسْقَىٰ بِمَآءٍ وَٰحِدٍ وَنُفَضِّلُ بَعْضَهَا عَلَىٰ بَعْضٍ فِى ٱلْأُكُلِ ۚ إِنَّ فِى ذَٰلِكَ لَـَٔايَـٰتٍ لِّقَوْمٍ يَعْقِلُونَ
Transliteration wafī l-arḍi qiṭaʿun mutajāwirātun wajannātun min aʿnābin wazarʿun wanakhīlun ṣin'wānun waghayru ṣin'wānin yus'qā bimāin wāḥidin wanufaḍḍilu baʿḍahā ʿalā baʿḍin fī l-ukuli inna fī dhālika laāyātin liqawmin yaʿqilūna
Khmer ហើយនៅលើផែនដី មានតំបន់ជាប់ៗគ្នា និងមានចំការជា ច្រើនដូចជាទំពាំងបាយជូរ និងដំណាំ និងល្មើ ដោយមានខ្នែងនិងគ្មាន ខ្នែងដែលត្រូវបានគេស្រោចស្រពនឹងទឹកតែមួយ តែយើងផ្ដល់គុណ ភាពខុសគ្នាពីមួយទៅមួយក្នុងការបរិភោគ។ ពិតប្រាកដណាស់ ទាំង អស់នោះគឺជាភស្ដុតាងសម្រាប់ក្រុមដែលចេះគិតពិចារណា។
Verse 5
۞ وَإِن تَعْجَبْ فَعَجَبٌ قَوْلُهُمْ أَءِذَا كُنَّا تُرَٰبًا أَءِنَّا لَفِى خَلْقٍ جَدِيدٍ ۗ أُو۟لَـٰٓئِكَ ٱلَّذِينَ كَفَرُوا۟ بِرَبِّهِمْ ۖ وَأُو۟لَـٰٓئِكَ ٱلْأَغْلَـٰلُ فِىٓ أَعْنَاقِهِمْ ۖ وَأُو۟لَـٰٓئِكَ أَصْحَـٰبُ ٱلنَّارِ ۖ هُمْ فِيهَا خَـٰلِدُونَ
Transliteration wa-in taʿjab faʿajabun qawluhum a-idhā kunnā turāban a-innā lafī khalqin jadīdin ulāika alladhīna kafarū birabbihim wa-ulāika l-aghlālu fī aʿnāqihim wa-ulāika aṣḥābu l-nāri hum fīhā khālidūna
Khmer ហើយប្រសិនបើអ្នក(មូហាំម៉ាត់)ឆ្ងល់(ក្នុងការបដិសេធ របស់ពួកគេចំពោះអ្នក) គឺគួរតែមានការងឿងឆ្ងល់ទៅចំពោះពាក្យ សំដីរបស់ពួកគេដែលនិយាយថាៈ តើនៅពេលដែលពួកយើងក្លាយ ជាដីហើយនោះ ពួកយើងពិតជានឹងកើតឡើងជាថ្មីម្ដងទៀតឬ? ពួក ទាំងនោះហើយគឺជាពួកដែលបានប្រឆាំងនឹងម្ចាស់របស់ពួកគេ ហើយពួកទាំងនោះត្រូវបានគេចងច្រវ៉ាក់នៅលើករបស់ពួកគេ ហើយពួកទាំងនោះគឺជាពួកនរក ដោយពួកគេស្ថិតនៅក្នុងនោះជា អមតៈ។
Verse 6
وَيَسْتَعْجِلُونَكَ بِٱلسَّيِّئَةِ قَبْلَ ٱلْحَسَنَةِ وَقَدْ خَلَتْ مِن قَبْلِهِمُ ٱلْمَثُلَـٰتُ ۗ وَإِنَّ رَبَّكَ لَذُو مَغْفِرَةٍ لِّلنَّاسِ عَلَىٰ ظُلْمِهِمْ ۖ وَإِنَّ رَبَّكَ لَشَدِيدُ ٱلْعِقَابِ
Transliteration wayastaʿjilūnaka bil-sayi-ati qabla l-ḥasanati waqad khalat min qablihimu l-mathulātu wa-inna rabbaka ladhū maghfiratin lilnnāsi ʿalā ẓul'mihim wa-inna rabbaka lashadīdu l-ʿiqābi
Khmer ហើយពួកគេសុំអ្នក(មូហាំម៉ាត់)ឱ្យផ្ដល់នូវប្រការអាក្រក់ ភ្លាមៗមុននឹងប្រការល្អមកដល់ ហើយតាមការពិតរឿងរ៉ាវបែប នេះបានកើតឡើងជាច្រើនដងមកហើយមុនពួកគេ។ ហើយជាការ ពិតណាស់ ម្ចាស់របស់អ្នកគឺពោរពេញទៅដោយសេចក្ដីអនុគ្រោះ ចំពោះមនុស្សលោកលើការបំពានរបស់ពួកគេ។ ហើយពិតប្រាកដ ណាស់ ម្ចាស់របស់អ្នកគឺដាក់ទណ្ឌកម្មធ្ងន់ធ្ងរបំផុត។
Verse 7
وَيَقُولُ ٱلَّذِينَ كَفَرُوا۟ لَوْلَآ أُنزِلَ عَلَيْهِ ءَايَةٌ مِّن رَّبِّهِۦٓ ۗ إِنَّمَآ أَنتَ مُنذِرٌ ۖ وَلِكُلِّ قَوْمٍ هَادٍ
Transliteration wayaqūlu alladhīna kafarū lawlā unzila ʿalayhi āyatun min rabbihi innamā anta mundhirun walikulli qawmin hādin
Khmer ហើយពួកដែលបានប្រឆាំងនិយាយថាៈ ហេតុអ្វីបានជាគេ មិនបានបញ្ចុះឱ្យគេ(មូហាំម៉ាត់)នូវមុជីហ្សាត់ពីម្ចាស់របស់គេ? តាមពិតអ្នកគ្រាន់តែជាអ្នកដាស់តឿនព្រមានប៉ុណ្ណោះ។ ហើយ រាល់ៗក្រុមតែងតែមានអ្នកចង្អុលបង្ហាញ។
Verse 8
ٱللَّهُ يَعْلَمُ مَا تَحْمِلُ كُلُّ أُنثَىٰ وَمَا تَغِيضُ ٱلْأَرْحَامُ وَمَا تَزْدَادُ ۖ وَكُلُّ شَىْءٍ عِندَهُۥ بِمِقْدَارٍ
Transliteration al-lahu yaʿlamu mā taḥmilu kullu unthā wamā taghīḍu l-arḥāmu wamā tazdādu wakullu shayin ʿindahu bimiq'dārin
Khmer អល់ឡោះដឹងនូវអ្វីដែលស្ដ្រីទាំងអស់មានគភ៌ហើយអ្វីដែល ស្បូនកើតមិនគ្រប់ខែ(ឬរលូត) និងកើតលើសខែ។ ហើយអ្វីៗទាំង អស់ទ្រង់មានការកំណត់រួចជាសេ្រច។
Verse 9
عَـٰلِمُ ٱلْغَيْبِ وَٱلشَّهَـٰدَةِ ٱلْكَبِيرُ ٱلْمُتَعَالِ
Transliteration ʿālimu l-ghaybi wal-shahādati l-kabīru l-mutaʿāli
Khmer ទ្រង់ជាម្ចាស់ដែលដឹងពីភាពអាថ៌កំបាំងនិងភាពលាតត្រដាង (ហើយទ្រង់ជាម្ចាស់)ដ៏មហិមា មហាឧត្ដុង្គឧត្ដម។
Verse 10
سَوَآءٌ مِّنكُم مَّنْ أَسَرَّ ٱلْقَوْلَ وَمَن جَهَرَ بِهِۦ وَمَنْ هُوَ مُسْتَخْفٍۭ بِٱلَّيْلِ وَسَارِبٌۢ بِٱلنَّهَارِ
Transliteration sawāon minkum man asarra l-qawla waman jahara bihi waman huwa mus'takhfin bi-al-layli wasāribun bil-nahāri
Khmer គឺ(អល់ឡោះដឹង)ដូចតែគ្នាទេចំពោះអ្នកដែលបាន និយាយខ្សឹប និងអ្នកដែលបាននិយាយខ្លាំង ហើយនិងអ្នកដែល លាក់បាំង(ទង្វើ)នៅពេលយប់ និងបើកចំហនៅពេលថ្ងៃក្នុង ចំណោមពួកអ្នក។
Verse 11
لَهُۥ مُعَقِّبَـٰتٌ مِّنۢ بَيْنِ يَدَيْهِ وَمِنْ خَلْفِهِۦ يَحْفَظُونَهُۥ مِنْ أَمْرِ ٱللَّهِ ۗ إِنَّ ٱللَّهَ لَا يُغَيِّرُ مَا بِقَوْمٍ حَتَّىٰ يُغَيِّرُوا۟ مَا بِأَنفُسِهِمْ ۗ وَإِذَآ أَرَادَ ٱللَّهُ بِقَوْمٍ سُوٓءًا فَلَا مَرَدَّ لَهُۥ ۚ وَمَا لَهُم مِّن دُونِهِۦ مِن وَالٍ
Transliteration lahu muʿaqqibātun min bayni yadayhi wamin khalfihi yaḥfaẓūnahu min amri l-lahi inna l-laha lā yughayyiru mā biqawmin ḥattā yughayyirū mā bi-anfusihim wa-idhā arāda l-lahu biqawmin sūan falā maradda lahu wamā lahum min dūnihi min wālin
Khmer សម្រាប់គេ(មនុស្ស)មានអ្នកនៅឃ្លាំមើល(ម៉ាឡាអី-កាត់)នៅពីមុខគេ និងពីក្រោយគេដែលពួកគេនៅការពារគេ (មនុស្ស)តាមបទបញ្ជារបស់អល់ឡោះ។ ជាការពិតណាស់ អល់ឡោះនឹងមិនផ្លាស់ប្ដូរនូវអ្វីដែលមាននៅក្នុងក្រុមណាមួយ ឡើយ លុះត្រាតែពួកគេផ្លាស់ប្ដូរនូវអ្វីនោះដោយខ្លួនឯងផ្ទាល់។ ហើយនៅពេលដែលអល់ឡោះចង់ដាក់ទណ្ឌកម្មទៅលើក្រុមណា មួយ គឺគ្មានអ្នកណាអាចរារាំងវាបានឡើយ។ ហើយពួកគេក៏គ្មាន អ្នកគាំពារណាក្រៅពីទ្រង់ដែរ។
Verse 12
هُوَ ٱلَّذِى يُرِيكُمُ ٱلْبَرْقَ خَوْفًا وَطَمَعًا وَيُنشِئُ ٱلسَّحَابَ ٱلثِّقَالَ
Transliteration huwa alladhī yurīkumu l-barqa khawfan waṭamaʿan wayunshi-u l-saḥāba l-thiqāla
Khmer ទ្រង់ជាម្ចាស់ដែលបង្ហាញឱ្យពួកអ្នកឃើញផេ្លកបន្ទោរ ដោយមានការភ័យខ្លាច និងមានសង្ឃឹម(ថានឹងមានទឹកភ្លៀង) ហើយទ្រង់បង្កើតឱ្យមានដុំពពកជាច្រើន(ក្លាយជាទឹកភ្លៀង)។
Verse 13
وَيُسَبِّحُ ٱلرَّعْدُ بِحَمْدِهِۦ وَٱلْمَلَـٰٓئِكَةُ مِنْ خِيفَتِهِۦ وَيُرْسِلُ ٱلصَّوَٰعِقَ فَيُصِيبُ بِهَا مَن يَشَآءُ وَهُمْ يُجَـٰدِلُونَ فِى ٱللَّهِ وَهُوَ شَدِيدُ ٱلْمِحَالِ
Transliteration wayusabbiḥu l-raʿdu biḥamdihi wal-malāikatu min khīfatihi wayur'silu l-ṣawāʿiqa fayuṣību bihā man yashāu wahum yujādilūna fī l-lahi wahuwa shadīdu l-miḥāli
Khmer ហើយផ្គរលាន់និងម៉ាឡាអ៊ីកាត់លើកតម្កើង(អល់ឡោះ) ជាមួយនឹងការកោតសរសើរចំពោះទ្រង់ ដោយសារតែការកោត ខ្លាចចំពោះទ្រង់។ ហើយទ្រង់បញ្ជូនរន្ទះជាច្រើន រួចទ្រង់ក៏ធ្វើឱ្យ រងគ្រោះដោយសារវាចំពោះនរណាដែលទ្រង់មានចេតនា ដោយ ពួកគេ(ពួកគ្មានជំនឿ)ឈ្លោះប្រកែកគ្នាពីរឿងអល់ឡោះ ហើយ ទ្រង់ជាអ្នកធ្វើទារុណកម្មដ៏ខ្លាំងក្លាបំផុត។
Verse 14
لَهُۥ دَعْوَةُ ٱلْحَقِّ ۖ وَٱلَّذِينَ يَدْعُونَ مِن دُونِهِۦ لَا يَسْتَجِيبُونَ لَهُم بِشَىْءٍ إِلَّا كَبَـٰسِطِ كَفَّيْهِ إِلَى ٱلْمَآءِ لِيَبْلُغَ فَاهُ وَمَا هُوَ بِبَـٰلِغِهِۦ ۚ وَمَا دُعَآءُ ٱلْكَـٰفِرِينَ إِلَّا فِى ضَلَـٰلٍ
Transliteration lahu daʿwatu l-ḥaqi wa-alladhīna yadʿūna min dūnihi lā yastajībūna lahum bishayin illā kabāsiṭi kaffayhi ilā l-māi liyablugha fāhu wamā huwa bibālighihi wamā duʿāu l-kāfirīna illā fī ḍalālin
Khmer ការបួងសួងដ៏ពិតប្រាកដនោះ គឺចំពោះអល់ឡោះតែមួយ គត់។ ហើយព្រះនានាដែលពួកគេបួងសួងក្រៅពីអល់ឡោះនោះ ព្រះទាំងនោះមិនអាចឆ្លើយតបអ្វីចំពោះពួកគេឡើយ។ ផ្ទុយទៅវិញ វាប្រៀបដូចជាអ្នកដែលលាបាតដៃទាំងពីររបស់គេទៅរកទឹក ដើម្បី យកទឹកមកដាក់ក្នុងមាត់របស់គេប៉ុណ្ណោះ តែគេមិនអាចយកទឹក នោះមកដល់មាត់របស់គេបានឡើយ។ ហើយការបួងសួងរបស់ពួក ដែលគ្មានជំនឿនោះគ្មានអ្វីក្រៅពីភាពវងេ្វងឡើយ។
Verse 15
وَلِلَّهِ يَسْجُدُ مَن فِى ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ طَوْعًا وَكَرْهًا وَظِلَـٰلُهُم بِٱلْغُدُوِّ وَٱلْـَٔاصَالِ ۩
Transliteration walillahi yasjudu man fī l-samāwāti wal-arḍi ṭawʿan wakarhan waẓilāluhum bil-ghuduwi wal-āṣāli
Khmer ហើយអ្នកដែលនៅលើមេឃជាច្រើនជាន់ និងផែនដីស៊ូជូត ចំពោះអល់ឡោះតែមួយគត់ដោយការស្ម័គ្រចិត្ដ ឬមិនស្ម័គ្រចិត្ដ ហើយស្រមោលរបស់ពួកគេនៅពេលព្រឹក និងពេលល្ងាច(ក៏ស៊ូជូត ដែរ)។
Verse 16
قُلْ مَن رَّبُّ ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ قُلِ ٱللَّهُ ۚ قُلْ أَفَٱتَّخَذْتُم مِّن دُونِهِۦٓ أَوْلِيَآءَ لَا يَمْلِكُونَ لِأَنفُسِهِمْ نَفْعًا وَلَا ضَرًّا ۚ قُلْ هَلْ يَسْتَوِى ٱلْأَعْمَىٰ وَٱلْبَصِيرُ أَمْ هَلْ تَسْتَوِى ٱلظُّلُمَـٰتُ وَٱلنُّورُ ۗ أَمْ جَعَلُوا۟ لِلَّهِ شُرَكَآءَ خَلَقُوا۟ كَخَلْقِهِۦ فَتَشَـٰبَهَ ٱلْخَلْقُ عَلَيْهِمْ ۚ قُلِ ٱللَّهُ خَـٰلِقُ كُلِّ شَىْءٍ وَهُوَ ٱلْوَٰحِدُ ٱلْقَهَّـٰرُ
Transliteration qul man rabbu l-samāwāti wal-arḍi quli l-lahu qul afa-ittakhadhtum min dūnihi awliyāa lā yamlikūna li-anfusihim nafʿan walā ḍarran qul hal yastawī l-aʿmā wal-baṣīru am hal tastawī l-ẓulumātu wal-nūru am jaʿalū lillahi shurakāa khalaqū kakhalqihi fatashābaha l-khalqu ʿalayhim quli l-lahu khāliqu kulli shayin wahuwa l-wāḥidu l-qahāru
Khmer ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ តើអ្នកណាជាម្ចាស់នៃ មេឃច្រើនជាន់ និងផែនដីនោះ? ចូរអ្នកពោលថាៈ គឺអល់ឡោះ។ ចូរអ្នកពោលថាៈ តើពួកអ្នកបានយកម្ចាស់ក្រៅពីទ្រង់ធ្វើជាអ្នកគាំ-ពារដែលព្រះទាំងនោះគ្មានលទ្ធភាពចំពោះខ្លួនឯងក្នុងការផ្ដល់ផល ប្រយោជន៍ ឬផ្ដល់គ្រោះថ្នាក់នោះឬ? ចូរអ្នកពោលថាៈ តើអ្នកដែល ងងឹតភ្នែក និងអ្នកដែលមើលឃើញស្មើគ្នាដែរឬទេ? ឬមួយភាព ងងឹត និងភាពមានពន្លឺស្មើគ្នា? ឬមួយក៏ពួកគេបានយកព្រះនានាមក ធ្វើជាដៃគូជាមួយអល់ឡោះដែលថា ព្រះទាំងនោះបានបង្កើតអ្វីៗ ដូចនឹងការបងើ្កតរបស់ទ្រង់ដែរ រហូតដល់ការបង្កើត(ទាំងពីរ)បាន ធ្វើឱ្យភ័ន្ដច្រឡំចំពោះពួកគេឬ? ចូរអ្នកពោលថាៈ អល់ឡោះគឺជា អ្នកបង្កើតនូវអ្វីៗទាំងអស់ ហើយទ្រង់ជាម្ចាស់តែមួយគត់ដែល មហាខ្លាំងពូកែ។
Verse 17
أَنزَلَ مِنَ ٱلسَّمَآءِ مَآءً فَسَالَتْ أَوْدِيَةٌۢ بِقَدَرِهَا فَٱحْتَمَلَ ٱلسَّيْلُ زَبَدًا رَّابِيًا ۚ وَمِمَّا يُوقِدُونَ عَلَيْهِ فِى ٱلنَّارِ ٱبْتِغَآءَ حِلْيَةٍ أَوْ مَتَـٰعٍ زَبَدٌ مِّثْلُهُۥ ۚ كَذَٰلِكَ يَضْرِبُ ٱللَّهُ ٱلْحَقَّ وَٱلْبَـٰطِلَ ۚ فَأَمَّا ٱلزَّبَدُ فَيَذْهَبُ جُفَآءً ۖ وَأَمَّا مَا يَنفَعُ ٱلنَّاسَ فَيَمْكُثُ فِى ٱلْأَرْضِ ۚ كَذَٰلِكَ يَضْرِبُ ٱللَّهُ ٱلْأَمْثَالَ
Transliteration anzala mina l-samāi māan fasālat awdiyatun biqadarihā fa-iḥ'tamala l-saylu zabadan rābiyan wamimmā yūqidūna ʿalayhi fī l-nāri ib'tighāa ḥil'yatin aw matāʿin zabadun mith'luhu kadhālika yaḍribu l-lahu l-ḥaqa wal-bāṭila fa-ammā l-zabadu fayadhhabu jufāan wa-ammā mā yanfaʿu l-nāsa fayamkuthu fī l-arḍi kadhālika yaḍribu l-lahu l-amthāla
Khmer ទ្រង់បានបញ្ចុះទឹកភ្លៀងពីលើមេឃ ហើយជ្រលងនានា បានហូរទៅតាមគន្លងរបស់វា ដោយការហូរនោះបាននាំមកនូវពពុះ រីកខ្ពស់ជាច្រើន។ ហើយអ្វីៗដែលគេយកទៅដុតវានៅក្នុងភ្លើង ដើម្បីចម្រាញ់ជាគ្រឿងអលង្កា ឬរបស់ប្រើប្រាស់ក៏មានពពុះដូច គ្នាដែរ។ ដូច្នោះដែរអល់ឡោះប្រៀបធៀបរឿងពិត និងរឿងមិន ពិត។ ចំណែកឯពពុះគឺនឹងត្រូវរលាយបាត់។ ហើយចំណែកឯអ្វីដែល មានប្រយោជន៍ដល់មនុស្សលោក វានឹងស្ថិតនៅលើផែនដី។ ដូច្នោះ ដែរ អល់ឡោះលើកឧទាហរណ៍ផេ្សងៗជាច្រើនទៀត។
Verse 18
لِلَّذِينَ ٱسْتَجَابُوا۟ لِرَبِّهِمُ ٱلْحُسْنَىٰ ۚ وَٱلَّذِينَ لَمْ يَسْتَجِيبُوا۟ لَهُۥ لَوْ أَنَّ لَهُم مَّا فِى ٱلْأَرْضِ جَمِيعًا وَمِثْلَهُۥ مَعَهُۥ لَٱفْتَدَوْا۟ بِهِۦٓ ۚ أُو۟لَـٰٓئِكَ لَهُمْ سُوٓءُ ٱلْحِسَابِ وَمَأْوَىٰهُمْ جَهَنَّمُ ۖ وَبِئْسَ ٱلْمِهَادُ
Transliteration lilladhīna is'tajābū lirabbihimu l-ḥus'nā wa-alladhīna lam yastajībū lahu law anna lahum mā fī l-arḍi jamīʿan wamith'lahu maʿahu la-if'tadaw bihi ulāika lahum sūu l-ḥisābi wamawāhum jahannamu wabi'sa l-mihādu
Khmer សម្រាប់បណ្ដាអ្នកដែលបានឆ្លើយតបនឹងម្ចាស់របស់ពួក គេ(ជឿលើអល់ឡោះនិងអ្នកនាំសារ)គឺទទួលបានផលល្អ(ចូលឋានសួគ៌)។ រីឯពួកដែលមិនបានឆ្លើយតបនឹងទ្រង់ ប្រសិនបើពួកគេមាន អ្វីៗគ្រប់បែបយ៉ាងនៅលើផែនដីនេះទេ្វដងវិញ ពួកគេប្រាកដជានឹង យកទ្រព្យសម្បត្ដិទាំងនោះទៅដោះដូរខ្លួនរបស់ពួកគេ(ចេញពី ទារុណកម្ម)ជាមិនខាន។ ពួកទាំងនោះសម្រាប់ពួកគេគឺការជំនុំជំរះ ដ៏អាក្រក់ ហើយលំនៅដ្ឋានរបស់ពួកគេ គឺនរកជើហាន់ណាំដែលជា កន្លែងដ៏អាក្រក់បំផុត។
Verse 19
۞ أَفَمَن يَعْلَمُ أَنَّمَآ أُنزِلَ إِلَيْكَ مِن رَّبِّكَ ٱلْحَقُّ كَمَنْ هُوَ أَعْمَىٰٓ ۚ إِنَّمَا يَتَذَكَّرُ أُو۟لُوا۟ ٱلْأَلْبَـٰبِ
Transliteration afaman yaʿlamu annamā unzila ilayka min rabbika l-ḥaqu kaman huwa aʿmā innamā yatadhakkaru ulū l-albābi
Khmer តើអ្នកដែលដឹងថា អ្វីដែលត្រូវបានគេបញ្ចុះមកឱ្យអ្នក (មូហាំម៉ាត់)ពីម្ចាស់របស់អ្នកគឺជាការពិតនោះ ដូចជាអ្នកដែល ងងឹត(មិនដឹងការពិត)ឬ? តាមពិតមានតែបណ្ដាបញ្ញាជនទេដែល ចេះគិតពិចារណា ។
Verse 20
ٱلَّذِينَ يُوفُونَ بِعَهْدِ ٱللَّهِ وَلَا يَنقُضُونَ ٱلْمِيثَـٰقَ
Transliteration alladhīna yūfūna biʿahdi l-lahi walā yanquḍūna l-mīthāqa
Khmer គឺបណ្ដាអ្នកដែលបំពេញកិច្ចសន្យារបស់អល់ឡោះ ហើយ ពួកគេមិនក្បត់នូវកិច្ចសន្យាឡើយ។
Verse 21
وَٱلَّذِينَ يَصِلُونَ مَآ أَمَرَ ٱللَّهُ بِهِۦٓ أَن يُوصَلَ وَيَخْشَوْنَ رَبَّهُمْ وَيَخَافُونَ سُوٓءَ ٱلْحِسَابِ
Transliteration wa-alladhīna yaṣilūna mā amara l-lahu bihi an yūṣala wayakhshawna rabbahum wayakhāfūna sūa l-ḥisābi
Khmer និងបណ្ដាអ្នកដែលផ្សារភ្ជាប់នូវអ្វីដែលអល់ឡោះបាន បញ្ជាឱ្យផ្សារភ្ជាប់(សាច់ញាតិ អ្នកជិតខាង...) ហើយពួកគេកោត ខ្លាចម្ចាស់របស់ពួកគេ និងពួកគេភ័យខ្លាចនូវការជំនុំជំរះដ៏អាក្រក់។
Verse 22
وَٱلَّذِينَ صَبَرُوا۟ ٱبْتِغَآءَ وَجْهِ رَبِّهِمْ وَأَقَامُوا۟ ٱلصَّلَوٰةَ وَأَنفَقُوا۟ مِمَّا رَزَقْنَـٰهُمْ سِرًّا وَعَلَانِيَةً وَيَدْرَءُونَ بِٱلْحَسَنَةِ ٱلسَّيِّئَةَ أُو۟لَـٰٓئِكَ لَهُمْ عُقْبَى ٱلدَّارِ
Transliteration wa-alladhīna ṣabarū ib'tighāa wajhi rabbihim wa-aqāmū l-ṣalata wa-anfaqū mimmā razaqnāhum sirran waʿalāniyatan wayadraūna bil-ḥasanati l-sayi-ata ulāika lahum ʿuq'bā l-dāri
Khmer ហើយនិងបណ្ដាអ្នកដែលបានអត់ធ្មត់ ដើម្បីស្វែងរកការ យល់ព្រមពីម្ចាស់របស់ពួកគេ ហើយពួកគេបានប្រតិបត្ដិសឡាត និងបានបរិច្ចាគនូវអ្វីដែលយើងបានផ្ដល់លាភសក្ការៈឱ្យពួកគេដោយ អាថ៌កំបាំងនិងលាតត្រដាង ហើយពួកគេច្រានចោលអំពើអាក្រក់ ដោយអំពើល្អ។ អ្នកទាំងនោះនឹងទទួលបានលទ្ធផលចុងក្រោយដ៏ ល្អប្រសើរ។
Verse 23
جَنَّـٰتُ عَدْنٍ يَدْخُلُونَهَا وَمَن صَلَحَ مِنْ ءَابَآئِهِمْ وَأَزْوَٰجِهِمْ وَذُرِّيَّـٰتِهِمْ ۖ وَٱلْمَلَـٰٓئِكَةُ يَدْخُلُونَ عَلَيْهِم مِّن كُلِّ بَابٍ
Transliteration jannātu ʿadnin yadkhulūnahā waman ṣalaḥa min ābāihim wa-azwājihim wadhurriyyātihim wal-malāikatu yadkhulūna ʿalayhim min kulli bābin
Khmer គឺឋានសួគ៌អាត់និនដែលពួកគេនឹងចូលទៅក្នុងវា និងអ្នក ដែលបានធ្វើល្អក្នុងចំណោមជីដូនជីតារបស់ពួកគេ ហើយនិងភរិយា របស់ពួកគេ ព្រមទាំងកូនចៅរបស់ពួកគេ។ ហើយបណ្ដាម៉ាឡា-អ៊ីកាត់ក៏ចូលទៅជួបពួកគេ(ដើម្បីជូនពរ)តាមរាល់ៗទ្វារផងដែរ។
Verse 24
سَلَـٰمٌ عَلَيْكُم بِمَا صَبَرْتُمْ ۚ فَنِعْمَ عُقْبَى ٱلدَّارِ
Transliteration salāmun ʿalaykum bimā ṣabartum faniʿ'ma ʿuq'bā l-dāri
Khmer (ម៉ាឡាអ៊ីកាត់ពោលថា) សូមសុខសន្ដិភាពកើតមាន ចំពោះពួកអ្នកដោយសារតែអ្វីដែលពួកអ្នកបានអត់ធ្មត់។ ដូចេ្នះ លំនៅដ្ឋានចុងក្រោយគឺល្អបំផុត។
Verse 25
وَٱلَّذِينَ يَنقُضُونَ عَهْدَ ٱللَّهِ مِنۢ بَعْدِ مِيثَـٰقِهِۦ وَيَقْطَعُونَ مَآ أَمَرَ ٱللَّهُ بِهِۦٓ أَن يُوصَلَ وَيُفْسِدُونَ فِى ٱلْأَرْضِ ۙ أُو۟لَـٰٓئِكَ لَهُمُ ٱللَّعْنَةُ وَلَهُمْ سُوٓءُ ٱلدَّارِ
Transliteration wa-alladhīna yanquḍūna ʿahda l-lahi min baʿdi mīthāqihi wayaqṭaʿūna mā amara l-lahu bihi an yūṣala wayuf'sidūna fī l-arḍi ulāika lahumu l-laʿnatu walahum sūu l-dāri
Khmer រីឯពួកដែលក្បត់កិច្ចសន្យារបស់អល់ឡោះក្រោយពីមាន ការព្រមព្រៀងវាហើយនោះ ហើយពួកគេកាត់ផ្ដាច់នូវអ្វីដែល អល់ឡោះបានបញ្ជាឱ្យផ្សារភ្ជាប់ ព្រមទាំងពួកគេបង្កវិនាសកម្ម នៅលើផែនដី។ ពួកទាំងនោះនឹងត្រូវទទួលរងបណ្ដាសា និងទទួល បានលំនៅដ្ឋានដ៏អាក្រក់។
Verse 26
ٱللَّهُ يَبْسُطُ ٱلرِّزْقَ لِمَن يَشَآءُ وَيَقْدِرُ ۚ وَفَرِحُوا۟ بِٱلْحَيَوٰةِ ٱلدُّنْيَا وَمَا ٱلْحَيَوٰةُ ٱلدُّنْيَا فِى ٱلْـَٔاخِرَةِ إِلَّا مَتَـٰعٌ
Transliteration al-lahu yabsuṭu l-riz'qa liman yashāu wayaqdiru wafariḥū bil-ḥayati l-dun'yā wamā l-ḥayatu l-dun'yā fī l-ākhirati illā matāʿun
Khmer អល់ឡោះបើកទូលាយ និងដាក់កំណត់នូវលាភសក្ការៈ ចំពោះអ្នកណាដែលទ្រង់មានចេតនា។ ហើយពួកគេសប្បាយរីក រាយនឹងការរស់នៅលើលោកិយនេះ ហើយការរស់នៅលើលោកិយ នេះគ្មានអ្វី(សំខាន់)សម្រាប់ថ្ងៃបរលោកឡើយ ផ្ទុយទៅវិញវា គ្រាន់តែជាការសប្បាយរីករាយមួយរយៈពេលតែប៉ុណ្ណោះ។
Verse 27
وَيَقُولُ ٱلَّذِينَ كَفَرُوا۟ لَوْلَآ أُنزِلَ عَلَيْهِ ءَايَةٌ مِّن رَّبِّهِۦ ۗ قُلْ إِنَّ ٱللَّهَ يُضِلُّ مَن يَشَآءُ وَيَهْدِىٓ إِلَيْهِ مَنْ أَنَابَ
Transliteration wayaqūlu alladhīna kafarū lawlā unzila ʿalayhi āyatun min rabbihi qul inna l-laha yuḍillu man yashāu wayahdī ilayhi man anāba
Khmer ហើយពួកដែលបានប្រឆាំងនិយាយថាៈ ហេតុអ្វីបានជាគេ មិនបានបញ្ចុះមុជីហ្សាត់ពីម្ចាស់របស់គេ(មូហាំម៉ាត់)ឱ្យគេ? ចូរអ្នក (មូហាំម៉ាត់)ពោលថាៈ ពិតប្រាកដណាស់ អល់ឡោះធ្វើឱ្យវងេ្វង ចំពោះអ្នកណាដែលទ្រង់មានចេតនា ហើយទ្រង់ចង្អុលបង្ហាញដល់ អ្នកណាដែលបានសារភាពកំហុសចំពោះទ្រង់។
Verse 28
ٱلَّذِينَ ءَامَنُوا۟ وَتَطْمَئِنُّ قُلُوبُهُم بِذِكْرِ ٱللَّهِ ۗ أَلَا بِذِكْرِ ٱللَّهِ تَطْمَئِنُّ ٱلْقُلُوبُ
Transliteration alladhīna āmanū wataṭma-innu qulūbuhum bidhik'ri l-lahi alā bidhik'ri l-lahi taṭma-innu l-qulūbu
Khmer បណ្ដាអ្នកដែលមានជំនឿ ហើយចិត្ដរបស់ពួកគេមានការ នឹងនរដោយសារតែការរំលឹកទៅចំពោះអល់ឡោះ។ តើការរំលឹក ទៅចំពោះអល់ឡោះមិនធ្វើឱ្យចិត្ដនឹងនរទេឬ?
Verse 29
ٱلَّذِينَ ءَامَنُوا۟ وَعَمِلُوا۟ ٱلصَّـٰلِحَـٰتِ طُوبَىٰ لَهُمْ وَحُسْنُ مَـَٔابٍ
Transliteration alladhīna āmanū waʿamilū l-ṣāliḥāti ṭūbā lahum waḥus'nu maābin
Khmer បណ្ដាអ្នកដែលមានជំនឿ និងបានសាងអំពើល្អនោះ សុភមង្គលនឹងមានសម្រាប់ពួកគេ ហើយជាកន្លែងវិលត្រឡប់ ដ៏ល្អប្រពៃ។
Verse 30
كَذَٰلِكَ أَرْسَلْنَـٰكَ فِىٓ أُمَّةٍ قَدْ خَلَتْ مِن قَبْلِهَآ أُمَمٌ لِّتَتْلُوَا۟ عَلَيْهِمُ ٱلَّذِىٓ أَوْحَيْنَآ إِلَيْكَ وَهُمْ يَكْفُرُونَ بِٱلرَّحْمَـٰنِ ۚ قُلْ هُوَ رَبِّى لَآ إِلَـٰهَ إِلَّا هُوَ عَلَيْهِ تَوَكَّلْتُ وَإِلَيْهِ مَتَابِ
Transliteration kadhālika arsalnāka fī ummatin qad khalat min qablihā umamun litatluwā ʿalayhimu alladhī awḥaynā ilayka wahum yakfurūna bil-raḥmāni qul huwa rabbī lā ilāha illā huwa ʿalayhi tawakkaltu wa-ilayhi matābi
Khmer ដូច្នោះហើយ យើងបានបញ្ជូនអ្នក(មូហាំម៉ាត់)ទៅចំពោះ ប្រជាជាតិទូទៅ ក៏ដូចជាប្រជាជាតិសម័យមុនបានឆ្លងកាត់ដែរ គឺ ដើម្បីឱ្យអ្នកសូត្រប្រដៅពួកគេអំពីអី្វដែលយើងបានផ្ដល់វ៉ាហ៊ីឱ្យអ្នក ខណៈដែលពួកគេប្រឆាំងនឹងអល់ឡោះជាម្ចាស់ដ៏មហាសប្បុរស។ ចូរអ្នកពោលថាៈ ទ្រង់គឺជាម្ចាស់របស់ខ្ញុំដែលគ្មានម្ចាស់ណាត្រូវគេ គោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ខ្ញុំបានប្រគល់ការទុក ចិត្ដចំពោះទ្រង់តែមួយគត់ ហើយខ្ញុំក៏សារភាពទោសកំហុសទៅ ចំពោះទ្រង់ដែរ។
Verse 31
وَلَوْ أَنَّ قُرْءَانًا سُيِّرَتْ بِهِ ٱلْجِبَالُ أَوْ قُطِّعَتْ بِهِ ٱلْأَرْضُ أَوْ كُلِّمَ بِهِ ٱلْمَوْتَىٰ ۗ بَل لِّلَّهِ ٱلْأَمْرُ جَمِيعًا ۗ أَفَلَمْ يَا۟يْـَٔسِ ٱلَّذِينَ ءَامَنُوٓا۟ أَن لَّوْ يَشَآءُ ٱللَّهُ لَهَدَى ٱلنَّاسَ جَمِيعًا ۗ وَلَا يَزَالُ ٱلَّذِينَ كَفَرُوا۟ تُصِيبُهُم بِمَا صَنَعُوا۟ قَارِعَةٌ أَوْ تَحُلُّ قَرِيبًا مِّن دَارِهِمْ حَتَّىٰ يَأْتِىَ وَعْدُ ٱللَّهِ ۚ إِنَّ ٱللَّهَ لَا يُخْلِفُ ٱلْمِيعَادَ
Transliteration walaw anna qur'ānan suyyirat bihi l-jibālu aw quṭṭiʿat bihi l-arḍu aw kullima bihi l-mawtā bal lillahi l-amru jamīʿan afalam yāy'asi alladhīna āmanū an law yashāu l-lahu lahadā l-nāsa jamīʿan walā yazālu alladhīna kafarū tuṣībuhum bimā ṣanaʿū qāriʿatun aw taḥullu qarīban min dārihim ḥattā yatiya waʿdu l-lahi inna l-laha lā yukh'lifu l-mīʿāda
Khmer ហើយប្រសិនបើគម្ពីរគួរអាន(ត្រូវបានគេសូត្រ) គឺភ្នំនានា ត្រូវបានរំកិលដោយសារវា ឬផែនដីត្រូវបានបែកខ្ញែក ដោយសារវា ឬមួយសាកសពទាំងឡាយត្រូវបានគេធ្វើឱ្យចេះនិយាយដោយសារ វា។ ផ្ទុយទៅវិញកិច្ចការទាំងអស់ជាកម្មសិទ្ធិរបស់អល់ឡោះតែមួយ គត់។ តើបណ្ដាអ្នកដែលមានជំនឿមិនបានដឹងទេឬថា ប្រសិនបើ អល់ឡោះមានចេតនា ទ្រង់ប្រាកដជាចង្អុលបង្ហាញចំពោះមនុស្ស លោកទាំងអស់។ ហើយពួកដែលបានប្រឆាំងនោះក្ដីអន្ដរាយនៅតែ បន្ដធ្លាក់លើពួកគេ ដោយសារតែអ្វីដែលពួកគេបានប្រព្រឹត្ដ ឬមហន្ដរាយនឹងកើតឡើងនៅជិតលំនៅដ្ឋានរបស់ពួកគេរហូតទាល់តែកិច្ចសន្យារបស់អល់ឡោះមកដល់។ ពិតប្រាកដណាស់ អល់ឡោះមិនក្បត់កិច្ចសន្យាឡើយ។
Verse 32
وَلَقَدِ ٱسْتُهْزِئَ بِرُسُلٍ مِّن قَبْلِكَ فَأَمْلَيْتُ لِلَّذِينَ كَفَرُوا۟ ثُمَّ أَخَذْتُهُمْ ۖ فَكَيْفَ كَانَ عِقَابِ
Transliteration walaqadi us'tuh'zi-a birusulin min qablika fa-amlaytu lilladhīna kafarū thumma akhadhtuhum fakayfa kāna ʿiqābi
Khmer ហើយជាការពិតណាស់ បណ្ដាអ្នកនាំសារពីមុន អ្នក(មូហាំម៉ាត់)ក៏ត្រូវបានគេសើចចំអកដែរ ហើយយើងបាន ពន្យារពេល(ធ្វើទារុណកម្ម)ពួកដែលប្រឆាំង តែក្រោយមកយើង ក៏បានដាក់ទណ្ឌកម្មពួកគេវិញ។ តើទារុណកម្មរបស់យើងយ៉ាង ដូចមេ្ដចដែរ?
Verse 33
أَفَمَنْ هُوَ قَآئِمٌ عَلَىٰ كُلِّ نَفْسٍۭ بِمَا كَسَبَتْ ۗ وَجَعَلُوا۟ لِلَّهِ شُرَكَآءَ قُلْ سَمُّوهُمْ ۚ أَمْ تُنَبِّـُٔونَهُۥ بِمَا لَا يَعْلَمُ فِى ٱلْأَرْضِ أَم بِظَـٰهِرٍ مِّنَ ٱلْقَوْلِ ۗ بَلْ زُيِّنَ لِلَّذِينَ كَفَرُوا۟ مَكْرُهُمْ وَصُدُّوا۟ عَنِ ٱلسَّبِيلِ ۗ وَمَن يُضْلِلِ ٱللَّهُ فَمَا لَهُۥ مِنْ هَادٍ
Transliteration afaman huwa qāimun ʿalā kulli nafsin bimā kasabat wajaʿalū lillahi shurakāa qul sammūhum am tunabbiūnahu bimā lā yaʿlamu fī l-arḍi am biẓāhirin mina l-qawli bal zuyyina lilladhīna kafarū makruhum waṣuddū ʿani l-sabīli waman yuḍ'lili l-lahu famā lahu min hādin
Khmer ដូចេ្នះ តើអ្នកដែលគ្រប់គ្រងបុគ្គលគ្រប់រូបនូវអ្វីដែលគេ បានប្រព្រឹត្ដនោះ(ដូចនឹងអ្នកដែលគ្មានសមត្ថភាពដែរឬ?) ហើយ ពួកគេបានយកព្រះនានាមកធ្វើជាដៃគូជាមួយអល់ឡោះ។ ចូរ អ្នកពោលថាៈ ចូរពួកអ្នករៀបរាប់ឈ្មោះ(លក្ខណៈ)របស់ពួកគេ (ព្រះនានា) ឬមួយក៏ពួកអ្នកប្រាប់ទ្រង់នូវអ្វីដែលទ្រង់មិនបានដឹង នៅលើផែនដីនេះ? ឬគ្រាន់តែស្ដែងចេញដោយពាក្យសំដីប៉ុណ្ណោះ ទេឬ? ផ្ទុយទៅវិញវា(ស្ហៃតន)បានលំអចំពោះពួកដែលប្រឆាំង នោះនូវឧបាយកលរបស់ពួកគេ ហើយវាបានរារាំងពួកគេអំពីមាគ៌ា អល់ឡោះ។ ហើយអ្នកណាដែលអល់ឡោះធ្វើឱ្យគេវងេ្វងនោះ គឺ គ្មានអ្នកចង្អុលបង្ហាញសម្រាប់គេឡើយ។
Verse 34
لَّهُمْ عَذَابٌ فِى ٱلْحَيَوٰةِ ٱلدُّنْيَا ۖ وَلَعَذَابُ ٱلْـَٔاخِرَةِ أَشَقُّ ۖ وَمَا لَهُم مِّنَ ٱللَّهِ مِن وَاقٍ
Transliteration lahum ʿadhābun fī l-ḥayati l-dun'yā walaʿadhābu l-ākhirati ashaqqu wamā lahum mina l-lahi min wāqin
Khmer ពួកគេនឹងទទួលទណ្ឌកម្មក្នុងការរស់នៅក្នុងលោកិយ ហើយទារុណកម្មថ្ងៃបរលោកវិញធ្ងន់ធ្ងរជាងនេះទៅទៀត។ ហើយ គ្មានអ្នកណាម្នាក់អាចការពារពួកគេពីទារុណកម្មរបស់អល់ឡោះ បានឡើយ។
Verse 35
۞ مَّثَلُ ٱلْجَنَّةِ ٱلَّتِى وُعِدَ ٱلْمُتَّقُونَ ۖ تَجْرِى مِن تَحْتِهَا ٱلْأَنْهَـٰرُ ۖ أُكُلُهَا دَآئِمٌ وَظِلُّهَا ۚ تِلْكَ عُقْبَى ٱلَّذِينَ ٱتَّقَوا۟ ۖ وَّعُقْبَى ٱلْكَـٰفِرِينَ ٱلنَّارُ
Transliteration mathalu l-janati allatī wuʿida l-mutaqūna tajrī min taḥtihā l-anhāru ukuluhā dāimun waẓilluhā til'ka ʿuq'bā alladhīna ittaqaw waʿuq'bā l-kāfirīna l-nāru
Khmer លក្ខណៈនៃឋានសួគ៌ដែលគេបានសន្យាចំពោះបណ្ដាអ្នក ដែលកោតខ្លាចអល់ឡោះនោះ គឺមានទនេ្លជាច្រើនហូរពីក្រោមវា ដែលផលានុផលនិងម្លប់របស់វាមានជារៀងរហូត។ នោះគឺជា លទ្ធផលចុងក្រោយសម្រាប់បណ្ដាអ្នកដែលកោតខ្លាចអល់ឡោះ។ រីឯលទ្ធផលចុងក្រោយរបស់ពួកដែលប្រឆាំងនោះគឺនរក។
Verse 36
وَٱلَّذِينَ ءَاتَيْنَـٰهُمُ ٱلْكِتَـٰبَ يَفْرَحُونَ بِمَآ أُنزِلَ إِلَيْكَ ۖ وَمِنَ ٱلْأَحْزَابِ مَن يُنكِرُ بَعْضَهُۥ ۚ قُلْ إِنَّمَآ أُمِرْتُ أَنْ أَعْبُدَ ٱللَّهَ وَلَآ أُشْرِكَ بِهِۦٓ ۚ إِلَيْهِ أَدْعُوا۟ وَإِلَيْهِ مَـَٔابِ
Transliteration wa-alladhīna ātaynāhumu l-kitāba yafraḥūna bimā unzila ilayka wamina l-aḥzābi man yunkiru baʿḍahu qul innamā umir'tu an aʿbuda l-laha walā ush'rika bihi ilayhi adʿū wa-ilayhi maābi
Khmer ហើយបណ្ដាអ្នកដែលយើងបានប្រទានឱ្យពួកគេនូវគម្ពីរ (តាវរ៉ត អ៊ីញជីល) ដោយពួកគេរីករាយនឹងអ្វីដែលគេបានបញ្ចុះឱ្យ អ្នក។ ហើយក្នុងចំណោមក្រុមទាំងនោះ មានអ្នកដែលបដិសេធអំពី វា(គម្ពីរគួរអាន)។ ចូរអ្នកពោលថាៈ ពិតប្រាកដណាស់ ខ្ញុំត្រូវបាន គេញ្ជាឱ្យគោរពសក្ការៈចំពោះអល់ឡោះ ហើយមិនឱ្យខ្ញុំធ្វើស្ហ៊ីរិក ចំពោះទ្រង់ឡើយ។ ខ្ញុំអំពាវនាវ(មនុស្សលោក)ទៅចំពោះទ្រង់តែ មួយគត់ ហើយកន្លែងវិលត្រឡប់របស់ខ្ញុំក៏ទៅចំពោះទ្រង់ដែរ។
Verse 37
وَكَذَٰلِكَ أَنزَلْنَـٰهُ حُكْمًا عَرَبِيًّا ۚ وَلَئِنِ ٱتَّبَعْتَ أَهْوَآءَهُم بَعْدَ مَا جَآءَكَ مِنَ ٱلْعِلْمِ مَا لَكَ مِنَ ٱللَّهِ مِن وَلِىٍّ وَلَا وَاقٍ
Transliteration wakadhālika anzalnāhu ḥuk'man ʿarabiyyan wala-ini ittabaʿta ahwāahum baʿdamā jāaka mina l-ʿil'mi mā laka mina l-lahi min waliyyin walā wāqin
Khmer ដូច្នោះហើយ យើងបានបញ្ចុះវា(គម្ពីរគួរអាន)ជាបញ្ញត្ដិ តាមភាសាអារ៉ាប់។ តែប្រសិនបើអ្នក(មូហាំម៉ាត់)បានធ្វើតាម ទំនើងចិត្ដរបស់ពួកគេក្រោយពីចំណេះដឹងបានមកដល់អ្នក ហើយ នោះ អ្នកគ្មានអ្នកគាំពារណាក្រៅពីអល់ឡោះឡើយ ហើយក៏គ្មាន អ្នកណាការពារ(ពីទារុណកម្មរបស់ទ្រង់)ដែរ។
Verse 38
وَلَقَدْ أَرْسَلْنَا رُسُلًا مِّن قَبْلِكَ وَجَعَلْنَا لَهُمْ أَزْوَٰجًا وَذُرِّيَّةً ۚ وَمَا كَانَ لِرَسُولٍ أَن يَأْتِىَ بِـَٔايَةٍ إِلَّا بِإِذْنِ ٱللَّهِ ۗ لِكُلِّ أَجَلٍ كِتَابٌ
Transliteration walaqad arsalnā rusulan min qablika wajaʿalnā lahum azwājan wadhurriyyatan wamā kāna lirasūlin an yatiya biāyatin illā bi-idh'ni l-lahi likulli ajalin kitābun
Khmer ហើយជាការពិតណាស់ យើងបានបញ្ជូនអ្នកនាំសារជាច្រើន មុនអ្នក(មូហាំម៉ាត់)ហើយយើងបានរៀបចំឱ្យពួកគេមានភរិយា និងកូនចៅ។ ហើយគ្មានអ្នកនាំសារណាម្នាក់ដែលអាចនាំមកនូវ មុជីហ្សាត់បានឡើយ លុះត្រាតែមានការអនុញ្ញាតពីអល់ឡោះ។ សម្រាប់រាល់ៗហេតុការណ៍ត្រួវកំណត់រួចជាសេ្រច។
Verse 39
يَمْحُوا۟ ٱللَّهُ مَا يَشَآءُ وَيُثْبِتُ ۖ وَعِندَهُۥٓ أُمُّ ٱلْكِتَـٰبِ
Transliteration yamḥū l-lahu mā yashāu wayuth'bitu waʿindahu ummu l-kitābi
Khmer អល់ឡោះនឹងលុបបំបាត់និងរក្សាទុកនូវអ្វីដែលទ្រង់មាន ចេតនា ហើយអ៊ំមុលគីតាប(ឡាវហុលម៉ះហ្វ៊ូស)នោះមាននៅជា មួយទ្រង់។
Verse 40
وَإِن مَّا نُرِيَنَّكَ بَعْضَ ٱلَّذِى نَعِدُهُمْ أَوْ نَتَوَفَّيَنَّكَ فَإِنَّمَا عَلَيْكَ ٱلْبَلَـٰغُ وَعَلَيْنَا ٱلْحِسَابُ
Transliteration wa-in mā nuriyannaka baʿḍa alladhī naʿiduhum aw natawaffayannaka fa-innamā ʿalayka l-balāghu waʿalaynā l-ḥisābu
Khmer ហើយទោះបីជាយើងនឹងបង្ហាញអ្នក(មូហាំម៉ាត់)មួយចំនួន (នៃទណ្ឌកម្ម)ដែលយើងសន្យាចំពោះពួកគេ ឬក៏យើងនឹងយកជីវិត របស់អ្នក(មុនការកើតឡើងនូវទណ្ឌកម្ម)ពិតមែនក៏ដោយ ក៏តួនាទី របស់អ្នកគ្រាន់តែជាអ្នកផ្សព្វផ្សាយប៉ុណ្ណោះ។ រីឯការជំនុំជំរះគឺជា តួនាទីរបស់យើង។
Verse 41
أَوَلَمْ يَرَوْا۟ أَنَّا نَأْتِى ٱلْأَرْضَ نَنقُصُهَا مِنْ أَطْرَافِهَا ۚ وَٱللَّهُ يَحْكُمُ لَا مُعَقِّبَ لِحُكْمِهِۦ ۚ وَهُوَ سَرِيعُ ٱلْحِسَابِ
Transliteration awalam yaraw annā natī l-arḍa nanquṣuhā min aṭrāfihā wal-lahu yaḥkumu lā muʿaqqiba liḥuk'mihi wahuwa sarīʿu l-ḥisābi
Khmer តើពួកគេ(ពួកប្រឆាំង)មិនបានឃើញទេឬថា ពិតប្រាកដ ណាស់ យើងរំដោះយកទឹកដីឱ្យ(អ្នកមានជំនឿ) ដោយយើងកាត់ បន្ថយវា(ពីពួកប្រឆាំង)បន្ដិចម្ដងៗនៅគ្រប់ទិសទីនោះ។ ហើយ អល់ឡោះជាអ្នកកាត់សេចក្ដីដោយគ្មាននរណាម្នាក់អាចបដិសេធ នូវការសមេ្រចរបស់ទ្រង់បានឡើយ។ ហើយទ្រង់ជាអ្នកជំនុំជំរះ យ៉ាងលឿនបំផុត។
Verse 42
وَقَدْ مَكَرَ ٱلَّذِينَ مِن قَبْلِهِمْ فَلِلَّهِ ٱلْمَكْرُ جَمِيعًا ۖ يَعْلَمُ مَا تَكْسِبُ كُلُّ نَفْسٍ ۗ وَسَيَعْلَمُ ٱلْكُفَّـٰرُ لِمَنْ عُقْبَى ٱلدَّارِ
Transliteration waqad makara alladhīna min qablihim falillahi l-makru jamīʿan yaʿlamu mā taksibu kullu nafsin wasayaʿlamu l-kufāru liman ʿuq'bā l-dāri
Khmer ហើយជាការពិតណាស់ ពួកជំនាន់មុនពួកគេបានប្រើ ឧបាយកលបោកប្រាស់(អ្នកនាំសារ)ប៉ុន្ដែរាល់ឧបាយកលទាំង ឡាយគឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ទ្រង់ដឹងនូវអ្វីៗដែលបុគ្គល គ្រប់រូបប្រព្រឹត្ដ។ ហើយពួកប្រឆាំងនឹងដឹងថា តើនរណានឹងទទួល លទ្ធផលចុងក្រោយដ៏ប្រសើរនោះ?
Verse 43
وَيَقُولُ ٱلَّذِينَ كَفَرُوا۟ لَسْتَ مُرْسَلًا ۚ قُلْ كَفَىٰ بِٱللَّهِ شَهِيدًۢا بَيْنِى وَبَيْنَكُمْ وَمَنْ عِندَهُۥ عِلْمُ ٱلْكِتَـٰبِ
Transliteration wayaqūlu alladhīna kafarū lasta mur'salan qul kafā bil-lahi shahīdan baynī wabaynakum waman ʿindahu ʿil'mu l-kitābi
Khmer ហើយពួកដែលប្រឆាំងបាននិយាយថាៈ អ្នកមិនមែនជា អ្នកនាំសារទេ។ ចូរអ្នក(មូហាំម៉ាត់)តបវិញថាៈ គ្រប់គ្រាន់ហើយ អល់ឡោះជាសាក្សីរវាងខ្ញុំនិងពួកអ្នក ហើយ(ក៏គ្រប់គ្រាន់ដែរ) អ្នកដែលមានចំណេះដឹងខាងគម្ពីរ ។
Read Surah Ar-Ra'd in another language
- English (word by word)
- Albanian
- Amazigh
- Amharic
- Assamese
- Azerbaijani
- Bambara
- Bangla
- Bosnian
- Bulgarian
- Chechen
- Chinese
- Czech
- Dari
- Dhivehi
- Dutch
- Finnish
- French
- German
- Gujarati
- Hausa
- Hebrew
- Hindi
- Indonesian
- Italian
- Japanese
- Kannada
- Kazakh
- Kinyarwanda
- Korean
- Kurdish
- Luganda
- Malay
- Malayalam
- Maranao
- Marathi
- Nepali
- Norwegian
- Oromo
- Pashto
- Persian
- Polish
- Portuguese
- Romanian
- Russian
- Sindhi
- Sinhala
- Somali
- Spanish
- Swahili
- Swedish
- Tagalog
- Tajik
- Tamil
- Tatar
- Telugu
- Thai
- Turkish
- Ukrainian
- Urdu
- Uyghur
- Uzbek
- Vietnamese
- Yao
- Yoruba
All 114 surahs in Khmer: the Qur’an in Khmer.
Khmer translation: Cambodian Muslim Community Development, from Quran.com. Transliteration: Quran.com. Recitation: Mishary Alafasy, from EveryAyah.com. MyDugsi is a learning aid, not a replacement for a qualified teacher.