Surah An-Naml in Khmer: translation and audio
Surah 27 · النمل · The Ant · 93 verses
Surah An-Naml verse by verse: the Arabic with a recitation you can repeat, the transliteration, and the Khmer translation by Cambodian Muslim Community Development. For the meaning of every word, see Surah An-Naml word by word in English.
Verse 1
طسٓ ۚ تِلْكَ ءَايَـٰتُ ٱلْقُرْءَانِ وَكِتَابٍ مُّبِينٍ
Transliteration tta-seen til'ka āyātu l-qur'āni wakitābin mubīnin
Khmer ត ស៊ីន។ នេះគឺជាអាយ៉ាត់ៗនៃគមី្ពរគួរអាននិងជាអាយ៉ាត់ៗ នៃគម្ពីរដ៏ច្បាស់លាស់
Verse 2
هُدًى وَبُشْرَىٰ لِلْمُؤْمِنِينَ
Transliteration hudan wabush'rā lil'mu'minīna
Khmer ដែលជាការចង្អុលបង្ហាញ(ដល់មនុស្សលោក)និងជាដំណឹង រីករាយដល់បណ្ដាអ្នកមានជំនឿ។
Verse 3
ٱلَّذِينَ يُقِيمُونَ ٱلصَّلَوٰةَ وَيُؤْتُونَ ٱلزَّكَوٰةَ وَهُم بِٱلْـَٔاخِرَةِ هُمْ يُوقِنُونَ
Transliteration alladhīna yuqīmūna l-ṣalata wayu'tūna l-zakata wahum bil-ākhirati hum yūqinūna
Khmer គឺបណ្ដាអ្នកដែលប្រតិបត្ដិសឡាត និងបរិច្ចាគហ្សាកាត់ ដោយពួកគេជឿជាក់យ៉ាងច្បាស់ចំពោះថ្ងៃបរលោក។
Verse 4
إِنَّ ٱلَّذِينَ لَا يُؤْمِنُونَ بِٱلْـَٔاخِرَةِ زَيَّنَّا لَهُمْ أَعْمَـٰلَهُمْ فَهُمْ يَعْمَهُونَ
Transliteration inna alladhīna lā yu'minūna bil-ākhirati zayyannā lahum aʿmālahum fahum yaʿmahūna
Khmer ពិតប្រាកដណាស់ ពួកដែលគ្មានជំនឿនឹងថ្ងៃបរលោក យើង បានលំអសម្រាប់ពួកគេនូវអំពើ(អាក្រក់)របស់ពួកគេ។ ហើយ ពួកគេនឹងវងេ្វងជារៀងរហូត។
Verse 5
أُو۟لَـٰٓئِكَ ٱلَّذِينَ لَهُمْ سُوٓءُ ٱلْعَذَابِ وَهُمْ فِى ٱلْـَٔاخِرَةِ هُمُ ٱلْأَخْسَرُونَ
Transliteration ulāika alladhīna lahum sūu l-ʿadhābi wahum fī l-ākhirati humu l-akhsarūna
Khmer ពួកទាំងនោះហើយជាពួកដែលនឹងទទួលទារុណកម្មយ៉ាង ឃោរឃៅ(នៅក្នុងលោកិយនេះ) ហើយនៅថ្ងៃបរលោកពួកគេគឺ ជាពួកដែលខាតបង់បំផុត។
Verse 6
وَإِنَّكَ لَتُلَقَّى ٱلْقُرْءَانَ مِن لَّدُنْ حَكِيمٍ عَلِيمٍ
Transliteration wa-innaka latulaqqā l-qur'āna min ladun ḥakīmin ʿalīmin
Khmer ហើយពិតប្រាកដណាស់ អ្នក(មូហាំម៉ាត់)ត្រូវគេផ្ដល់ឱ្យនូវ គម្ពីរគួរអានពីម្ចាស់មហាគតិបណ្ឌិត មហាដឹង។
Verse 7
إِذْ قَالَ مُوسَىٰ لِأَهْلِهِۦٓ إِنِّىٓ ءَانَسْتُ نَارًا سَـَٔاتِيكُم مِّنْهَا بِخَبَرٍ أَوْ ءَاتِيكُم بِشِهَابٍ قَبَسٍ لَّعَلَّكُمْ تَصْطَلُونَ
Transliteration idh qāla mūsā li-ahlihi innī ānastu nāran saātīkum min'hā bikhabarin aw ātīkum bishihābin qabasin laʿallakum taṣṭalūna
Khmer (ចូរចងចាំ)ខណៈដែលមូសាបានពោលទៅកាន់ក្រុមគ្រួសារ របស់គាត់ថាៈ ពិតប្រាកដណាស់ ខ្ញុំបានឃើញពន្លឺភ្លើងមួយ ខ្ញុំនឹងនាំ ដំណឹងខ្លះៗ(ពីការបង្ហាញផ្លូវ)ឱ្យពួកអ្នក ឬយកដុំភ្លើងមកបង្កាត់ ឱ្យពួកអ្នកដើម្បីឱ្យពួកអ្នកកំដៅខ្លួន។
Verse 8
فَلَمَّا جَآءَهَا نُودِىَ أَنۢ بُورِكَ مَن فِى ٱلنَّارِ وَمَنْ حَوْلَهَا وَسُبْحَـٰنَ ٱللَّهِ رَبِّ ٱلْعَـٰلَمِينَ
Transliteration falammā jāahā nūdiya an būrika man fī l-nāri waman ḥawlahā wasub'ḥāna l-lahi rabbi l-ʿālamīna
Khmer ហើយនៅពេលដែលគាត់(មូសា)ទៅដល់ពន្លឺភ្លើងនោះ ស្រាប់តែមានសំឡេងស្រែកហៅគាត់ថាៈ ពិតប្រាកដណាស់គេបាន ប្រសិទ្ធពរដល់អ្នកដែលនៅជិតពន្លឺភ្លើង និងអ្នកដែលនៅជុំវិញវា (ម៉ាឡាអ៊ីកាត់) ហើយអល់ឡោះមហាស្អាតស្អំ ជាម្ចាស់គ្រប់គ្រង នៃពិភពទាំងអស់។
Verse 9
يَـٰمُوسَىٰٓ إِنَّهُۥٓ أَنَا ٱللَّهُ ٱلْعَزِيزُ ٱلْحَكِيمُ
Transliteration yāmūsā innahu anā l-lahu l-ʿazīzu l-ḥakīmu
Khmer ឱមូសា. ពិតប្រាកដណាស់ យើងនេះហើយជាអល់ឡោះដែល មហាខ្លាំងពូកែ មហាគតិបណ្ឌិត។
Verse 10
وَأَلْقِ عَصَاكَ ۚ فَلَمَّا رَءَاهَا تَهْتَزُّ كَأَنَّهَا جَآنٌّ وَلَّىٰ مُدْبِرًا وَلَمْ يُعَقِّبْ ۚ يَـٰمُوسَىٰ لَا تَخَفْ إِنِّى لَا يَخَافُ لَدَىَّ ٱلْمُرْسَلُونَ
Transliteration wa-alqi ʿaṣāka falammā raāhā tahtazzu ka-annahā jānnun wallā mud'biran walam yuʿaqqib yāmūsā lā takhaf innī lā yakhāfu ladayya l-mur'salūna
Khmer ហើយចូរអ្នកបោះដំបងរបស់អ្នកចុះ។ ហើយនៅពេលដែល គាត់បានឃើញវាធ្វើចលនាដូចជាពស់ គាត់ក៏រត់ត្រឡប់ទៅវិញ ដោយមិនងាកក្រោយ។ (ពេលនោះទ្រង់មានបន្ទូលថា)ឱមូសា. ចូរ អ្នកកុំភ័យខ្លាចឱ្យសោះ ពិតប្រាកដណាស់អ្នកនាំសារមិនភ័យខ្លាច នៅចំពោះមុខយើងឡើយ។
Verse 11
إِلَّا مَن ظَلَمَ ثُمَّ بَدَّلَ حُسْنًۢا بَعْدَ سُوٓءٍ فَإِنِّى غَفُورٌ رَّحِيمٌ
Transliteration illā man ẓalama thumma baddala ḥus'nan baʿda sūin fa-innī ghafūrun raḥīmun
Khmer ប៉ុន្ដែអ្នកណាហើយដែលបានបំពាន បន្ទាប់មកគេបានយក អំពើល្អមកជំនួសវិញក្រោយពីគេបានប្រព្រឹត្ដអំពើអាក្រក់ហើយ នោះ ពិតប្រាកដណាស់ យើងមហាអភ័យទោស មហាអាណិត ស្រឡាញ់។
Verse 12
وَأَدْخِلْ يَدَكَ فِى جَيْبِكَ تَخْرُجْ بَيْضَآءَ مِنْ غَيْرِ سُوٓءٍ ۖ فِى تِسْعِ ءَايَـٰتٍ إِلَىٰ فِرْعَوْنَ وَقَوْمِهِۦٓ ۚ إِنَّهُمْ كَانُوا۟ قَوْمًا فَـٰسِقِينَ
Transliteration wa-adkhil yadaka fī jaybika takhruj bayḍāa min ghayri sūin fī tis'ʿi āyātin ilā fir'ʿawna waqawmihi innahum kānū qawman fāsiqīna
Khmer ហើយចូរអ្នកដាក់ដៃរបស់អ្នកចូលទៅក្នុងហោប៉ៅរបស់អ្នកចុះ នោះវានឹងចេញពន្លឺសចែងចាំង ដោយមិនមែនជាប្រការអាក្រក់ ឡើយ។ (មុជីហ្សាត់ទាំងពីរនោះ)ក្នុងចំណោមមុជីហ្សាត់ទាំងប្រាំ- បួន(ដើម្បីឱ្យអ្នក)នាំទៅកាន់ហ្វៀរអោន និងក្រុមរបស់គេ។ ពិត ប្រាកដណាស់ ពួកគេគឺជាក្រុមដែលល្មើសនឹងបទបញ្ជារបស់យើង។
Verse 13
فَلَمَّا جَآءَتْهُمْ ءَايَـٰتُنَا مُبْصِرَةً قَالُوا۟ هَـٰذَا سِحْرٌ مُّبِينٌ
Transliteration falammā jāathum āyātunā mub'ṣiratan qālū hādhā siḥ'run mubīnun
Khmer តែនៅពេលដែលមុជីហ្សាត់របស់យើងបានមកដល់ពួកគេ យ៉ាងជាក់ស្ដែងហើយនោះ ពួកគេបាននិយាយថាៈ នេះគឺជាមន្ដអាគមយ៉ាងច្បាស់លាស់។
Verse 14
وَجَحَدُوا۟ بِهَا وَٱسْتَيْقَنَتْهَآ أَنفُسُهُمْ ظُلْمًا وَعُلُوًّا ۚ فَٱنظُرْ كَيْفَ كَانَ عَـٰقِبَةُ ٱلْمُفْسِدِينَ
Transliteration wajaḥadū bihā wa-is'tayqanathā anfusuhum ẓul'man waʿuluwwan fa-unẓur kayfa kāna ʿāqibatu l-muf'sidīna
Khmer ហើយពួកគេបានបដិសេធនឹងវា(មុជីហ្សាត់)ទាំងបំពាននិង ក្រអឺតក្រទម ខណៈដែលខ្លួនរបស់ពួកគេផ្ទាល់ជឿជាក់យ៉ាងច្បាស់ នឹងវា។ ចូរអ្នក(មូហាំម៉ាត់)មើលចុះ តើលទ្ធផលចុងក្រោយរបស់ ពួកដែលបង្កវិនាសកម្ម(នៅក្នុងលោកិយ)យ៉ាងដូចមេ្ដច?
Verse 15
وَلَقَدْ ءَاتَيْنَا دَاوُۥدَ وَسُلَيْمَـٰنَ عِلْمًا ۖ وَقَالَا ٱلْحَمْدُ لِلَّهِ ٱلَّذِى فَضَّلَنَا عَلَىٰ كَثِيرٍ مِّنْ عِبَادِهِ ٱلْمُؤْمِنِينَ
Transliteration walaqad ātaynā dāwūda wasulaymāna ʿil'man waqālā l-ḥamdu lillahi alladhī faḍḍalanā ʿalā kathīrin min ʿibādihi l-mu'minīna
Khmer ហើយជាការពិតណាស់ យើងបានផ្ដល់ចំណេះដឹងដ៏ខ្ពង់ខ្ពស់ ឱ្យដាវូដនិងស៊ូឡៃម៉ាន។ ហើយគាត់ទាំងពីរបានពោលថាៈ រាល់ការ សរសើរគឺចំពោះអល់ឡោះដែលបានលើកតម្កើងយើងខ្ញុំទាំងពីរ ច្រើនជាងគេក្នុងចំណោមខ្ញុំរបស់ទ្រង់ដែលមានជំនឿ។
Verse 16
وَوَرِثَ سُلَيْمَـٰنُ دَاوُۥدَ ۖ وَقَالَ يَـٰٓأَيُّهَا ٱلنَّاسُ عُلِّمْنَا مَنطِقَ ٱلطَّيْرِ وَأُوتِينَا مِن كُلِّ شَىْءٍ ۖ إِنَّ هَـٰذَا لَهُوَ ٱلْفَضْلُ ٱلْمُبِينُ
Transliteration wawaritha sulaymānu dāwūda waqāla yāayyuhā l-nāsu ʿullim'nā manṭiqa l-ṭayri waūtīnā min kulli shayin inna hādhā lahuwa l-faḍlu l-mubīnu
Khmer ក្រោយមកស៊ូឡៃម៉ានបានទទួលមរតកពី(បិតារបស់គាត់) ដាវូដ។ ហើយគាត់បានពោលថាៈ ឱមនុស្សលោក. គេបានបង្រៀន យើងឱ្យចេះនិយាយភាសាសត្វ និងបានផ្ដល់ឱ្យយើងនូវអ្វីៗគ្រប់បែប យ៉ាង។ ពិតប្រាកដណាស់ នេះគឺជាការប្រោសប្រទានដ៏ច្បាស់លាស់។
Verse 17
وَحُشِرَ لِسُلَيْمَـٰنَ جُنُودُهُۥ مِنَ ٱلْجِنِّ وَٱلْإِنسِ وَٱلطَّيْرِ فَهُمْ يُوزَعُونَ
Transliteration waḥushira lisulaymāna junūduhu mina l-jini wal-insi wal-ṭayri fahum yūzaʿūna
Khmer គេបានប្រមូលឱ្យស៊ូឡៃម៉ាននូវកងទ័ពរបស់គាត់អំពីជិននិង មនុស្ស ហើយនិងសត្វស្លាប រួចមកពួកគេត្រូវគេបែងចែកជាក្រុមៗ។
Verse 18
حَتَّىٰٓ إِذَآ أَتَوْا۟ عَلَىٰ وَادِ ٱلنَّمْلِ قَالَتْ نَمْلَةٌ يَـٰٓأَيُّهَا ٱلنَّمْلُ ٱدْخُلُوا۟ مَسَـٰكِنَكُمْ لَا يَحْطِمَنَّكُمْ سُلَيْمَـٰنُ وَجُنُودُهُۥ وَهُمْ لَا يَشْعُرُونَ
Transliteration ḥattā idhā ataw ʿalā wādi l-namli qālat namlatun yāayyuhā l-namlu ud'khulū masākinakum lā yaḥṭimannakum sulaymānu wajunūduhu wahum lā yashʿurūna
Khmer លុះនៅពេលពួកគេបានទៅដល់ជ្រលងសត្វស្រមោចមេ ក្រុមស្រមោចបាននិយាយថាៈ ឱសត្វស្រមោចទាំងអស់. ចូរពួកអ្នក ចូលសំបុករបស់ពួកអ្នក ដើម្បីកុំឱ្យស៊ូឡៃម៉ាន និងកងទ័ពរបស់គាត់ ជាន់ពួកអ្នក ខណៈដែលពួកគេមិនដឹងខ្លួន។
Verse 19
فَتَبَسَّمَ ضَاحِكًا مِّن قَوْلِهَا وَقَالَ رَبِّ أَوْزِعْنِىٓ أَنْ أَشْكُرَ نِعْمَتَكَ ٱلَّتِىٓ أَنْعَمْتَ عَلَىَّ وَعَلَىٰ وَٰلِدَىَّ وَأَنْ أَعْمَلَ صَـٰلِحًا تَرْضَىٰهُ وَأَدْخِلْنِى بِرَحْمَتِكَ فِى عِبَادِكَ ٱلصَّـٰلِحِينَ
Transliteration fatabassama ḍāḥikan min qawlihā waqāla rabbi awziʿ'nī an ashkura niʿ'mataka allatī anʿamta ʿalayya waʿalā wālidayya wa-an aʿmala ṣāliḥan tarḍāhu wa-adkhil'nī biraḥmatika fī ʿibādika l-ṣāliḥīna
Khmer ពេលនោះគាត់(ស៊ូឡៃម៉ាន)បានញញឹមដោយអស់សំណើច នឹងសំដីរបស់មេស្រមោច។ ហើយគាត់បានបួងសួងសុំថាៈ ឱម្ចាស់ របស់ខ្ញុំ. សូមទ្រង់មេត្ដាចង្អុលបង្ហាញខ្ញុំ ដើម្បីឱ្យខ្ញុំអរគុណចំពោះ នៀកម៉ាត់របស់ទ្រង់ដែលបានប្រទានឱ្យខ្ញុំ និងមាតាបិតារបស់ខ្ញុំ និងដើម្បីឱ្យខ្ញុំសាងអំពើល្អដែលទ្រង់គាប់ចិត្ដ ហើយសូមទ្រង់មេត្ដា បញ្ចូលខ្ញុំទៅក្នុងចំណោមបណ្ដាខ្ញុំរបស់ទ្រង់ដែលល្អត្រឹមត្រូវដោយ ក្ដីមេត្ដាករុណារបស់ទ្រង់ផងចុះ។
Verse 20
وَتَفَقَّدَ ٱلطَّيْرَ فَقَالَ مَا لِىَ لَآ أَرَى ٱلْهُدْهُدَ أَمْ كَانَ مِنَ ٱلْغَآئِبِينَ
Transliteration watafaqqada l-ṭayra faqāla mā liya lā arā l-hud'huda am kāna mina l-ghāibīna
Khmer ហើយគាត់(ស៊ូឡៃម៉ាន)បានពិនិត្យស្ថានភាពនៃហ្វូងសត្វ ស្លាបរួចក៏ពោលថាៈ ហេតុអ្វីបានជាខ្ញុំមិនឃើញសត្វហ៊ុទហ៊ុទ ឬ មួយក៏វាអវត្ដមាន?
Verse 21
لَأُعَذِّبَنَّهُۥ عَذَابًا شَدِيدًا أَوْ لَأَا۟ذْبَحَنَّهُۥٓ أَوْ لَيَأْتِيَنِّى بِسُلْطَـٰنٍ مُّبِينٍ
Transliteration la-uʿadhibannahu ʿadhāban shadīdan aw laādh'baḥannahu aw layatiyannī bisul'ṭānin mubīnin
Khmer ខ្ញុំពិតជានឹងធ្វើទារុណកម្មវាយ៉ាងធ្ងន់ធ្ងរ ឬក៏ខ្ញុំសំឡេះវា ចោល ឬមួយវាត្រូវនាំហេតុផលណាមួយដ៏ច្បាស់លាស់មកឱ្យខ្ញុំ។
Verse 22
فَمَكَثَ غَيْرَ بَعِيدٍ فَقَالَ أَحَطتُ بِمَا لَمْ تُحِطْ بِهِۦ وَجِئْتُكَ مِن سَبَإٍۭ بِنَبَإٍ يَقِينٍ
Transliteration famakatha ghayra baʿīdin faqāla aḥaṭtu bimā lam tuḥiṭ bihi waji'tuka min saba-in binaba-in yaqīnin
Khmer តែមិនយូរប៉ុន្មានវាក៏បានមកដល់ ហើយបាននិយាយថាៈ ខ្ញុំបានដឹងនូវអ្វីដែលអ្នកមិនបានដឹងវា ហើយខ្ញុំបាននាំមកឱ្យអ្នកនូវ ដំណឹងមួយយ៉ាងជាក់លាក់ពីទីក្រុងសាបាក។
Verse 23
إِنِّى وَجَدتُّ ٱمْرَأَةً تَمْلِكُهُمْ وَأُوتِيَتْ مِن كُلِّ شَىْءٍ وَلَهَا عَرْشٌ عَظِيمٌ
Transliteration innī wajadttu im'ra-atan tamlikuhum waūtiyat min kulli shayin walahā ʿarshun ʿaẓīmun
Khmer ពិតប្រាកដណាស់ ខ្ញុំបានជួបស្ដ្រីម្នាក់ដែលជាសេ្ដចគ្រប់គ្រង ពួកគេ(ប្រជាជនសាបាក) ហើយនាងត្រូវបានគេផ្ដល់ឱ្យនូវអ្វីៗគ្រប់ បែបយ៉ាង ព្រមទាំងនាងមានរាជបល្ល័ង្គមួយដ៏អស្ចារ្យផងដែរ។
Verse 24
وَجَدتُّهَا وَقَوْمَهَا يَسْجُدُونَ لِلشَّمْسِ مِن دُونِ ٱللَّهِ وَزَيَّنَ لَهُمُ ٱلشَّيْطَـٰنُ أَعْمَـٰلَهُمْ فَصَدَّهُمْ عَنِ ٱلسَّبِيلِ فَهُمْ لَا يَهْتَدُونَ
Transliteration wajadttuhā waqawmahā yasjudūna lilshamsi min dūni l-lahi wazayyana lahumu l-shayṭānu aʿmālahum faṣaddahum ʿani l-sabīli fahum lā yahtadūna
Khmer ហើយខ្ញុំបានឃើញនាងនិងប្រជាជនរបស់នាង ពួកគេក្រាប ថ្វាយបង្គំព្រះអាទិត្យផេ្សងពីអល់ឡោះ ហើយស្ហៃតនបានលំអពួក គេនូវទង្វើទាំងឡាយរបស់ពួកគេ ហើយវាបានរារាំងពួកគេពីមាគ៌ាដ៏ត្រឹមត្រូវ ដូចេ្នះពួកគេមិនទទួលបានការចង្អុលបង្ហាញឡើយ។
Verse 25
أَلَّا يَسْجُدُوا۟ لِلَّهِ ٱلَّذِى يُخْرِجُ ٱلْخَبْءَ فِى ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ وَيَعْلَمُ مَا تُخْفُونَ وَمَا تُعْلِنُونَ
Transliteration allā yasjudū lillahi alladhī yukh'riju l-khaba-a fī l-samāwāti wal-arḍi wayaʿlamu mā tukh'fūna wamā tuʿ'linūna
Khmer (ស្ហៃតនធ្វើដូចេ្នះ)ដើម្បីកុំឱ្យពួកគេគោរពសក្ការៈចំពោះ អល់ឡោះដែលជាអ្នកលាតត្រដាងនូវអ្វីដែលលាក់ទុកលើមេឃជា ច្រើនជាន់ និងផែនដី(អំពីទឹកភ្លៀង រុក្ខជាតិ និងអ្វីផេ្សងៗទៀត) ហើយទ្រង់ដឹងនូវអ្វីដែលពួកអ្នកលាក់បាំង និងអ្វីដែលពួកអ្នកលាត ត្រដាង។
Verse 26
ٱللَّهُ لَآ إِلَـٰهَ إِلَّا هُوَ رَبُّ ٱلْعَرْشِ ٱلْعَظِيمِ ۩
Transliteration al-lahu lā ilāha illā huwa rabbu l-ʿarshi l-ʿaẓīmi
Khmer អល់ឡោះគឺជាម្ចាស់ ដែលគ្មានម្ចាស់ណាផេ្សងត្រូវគេ គោរពសក្ការៈពិតប្រាកដក្រៅពីទ្រង់ ដែលជាម្ចាស់នៃអារ៉ស្ហដ៏ធំ ស្កឹមស្កៃឡើយ។
Verse 27
۞ قَالَ سَنَنظُرُ أَصَدَقْتَ أَمْ كُنتَ مِنَ ٱلْكَـٰذِبِينَ
Transliteration qāla sananẓuru aṣadaqta am kunta mina l-kādhibīna
Khmer គាត់(ស៊ូឡៃម៉ាន)បានតបវិញថាៈ យើងនឹងចាំមើលថា តើឯងបាននិយាយពិត ឬក៏និយាយកុហក?
Verse 28
ٱذْهَب بِّكِتَـٰبِى هَـٰذَا فَأَلْقِهْ إِلَيْهِمْ ثُمَّ تَوَلَّ عَنْهُمْ فَٱنظُرْ مَاذَا يَرْجِعُونَ
Transliteration idh'hab bikitābī hādhā fa-alqih ilayhim thumma tawalla ʿanhum fa-unẓur mādhā yarjiʿūna
Khmer ចូរឯងនាំសាររបស់ខ្ញុំនេះ ហើយទម្លាក់ឱ្យពួកគេ បន្ទាប់មក ចូរឯងទៅឱ្យឆ្ងាយពីពួកគេបន្ដិច រួចឯងត្រូវចាំមើល តើ(ចម្លើយ) អ្វីដែលពួកគេនឹងឆ្លើយតបមកវិញ?
Verse 29
قَالَتْ يَـٰٓأَيُّهَا ٱلْمَلَؤُا۟ إِنِّىٓ أُلْقِىَ إِلَىَّ كِتَـٰبٌ كَرِيمٌ
Transliteration qālat yāayyuhā l-mala-u innī ul'qiya ilayya kitābun karīmun
Khmer នាងបាននិយាយថាៈ ឱមន្ដ្រីទាំងឡាយ. ពិតប្រាកដណាស់ គេបានប្រគល់សារដ៏វិសេសមួយដល់ខ្ញុំ។
Verse 30
إِنَّهُۥ مِن سُلَيْمَـٰنَ وَإِنَّهُۥ بِسْمِ ٱللَّهِ ٱلرَّحْمَـٰنِ ٱلرَّحِيمِ
Transliteration innahu min sulaymāna wa-innahu bis'mi l-lahi l-raḥmāni l-raḥīmi
Khmer ពិតប្រាកដណាស់ សារនោះមកពីស៊ូឡៃម៉ាន ហើយពិត ប្រាកដណាស់វានោះគឺ بِسْمِ اللهِ الرَّحْمَنِ الرَّحِيْمِ (ក្នុងនាម អល់ឡោះមហាសប្បុរស មហាអាណិតស្រឡាញ់)។
Verse 31
أَلَّا تَعْلُوا۟ عَلَىَّ وَأْتُونِى مُسْلِمِينَ
Transliteration allā taʿlū ʿalayya watūnī mus'limīna
Khmer ចូរពួកអ្នកកុំក្រអឺតក្រទមចំពោះខ្ញុំ(ស៊ូឡៃម៉ាន) ហើយ ចូរពួកអ្នកមកប្រគល់ខ្លួនឱ្យខ្ញុំ។
Verse 32
قَالَتْ يَـٰٓأَيُّهَا ٱلْمَلَؤُا۟ أَفْتُونِى فِىٓ أَمْرِى مَا كُنتُ قَاطِعَةً أَمْرًا حَتَّىٰ تَشْهَدُونِ
Transliteration qālat yāayyuhā l-mala-u aftūnī fī amrī mā kuntu qāṭiʿatan amran ḥattā tashhadūni
Khmer នាងបាននិយាយថាៈ ឱពួកមន្ត្រីទាំងឡាយ. ចូរពួកអ្នក ផ្ដល់យោបល់ឱ្យខ្ញុំនៅក្នុងរឿងរបស់ខ្ញុំ ខ្ញុំមិនបានសមេ្រចកិច្ចការ ណាមួយឡើយ លុះត្រាតែពួកអ្នកមានវត្ដមានជាមួយខ្ញុំ។
Verse 33
قَالُوا۟ نَحْنُ أُو۟لُوا۟ قُوَّةٍ وَأُو۟لُوا۟ بَأْسٍ شَدِيدٍ وَٱلْأَمْرُ إِلَيْكِ فَٱنظُرِى مَاذَا تَأْمُرِينَ
Transliteration qālū naḥnu ulū quwwatin wa-ulū basin shadīdin wal-amru ilayki fa-unẓurī mādhā tamurīna
Khmer ពួកគេបានឆ្លើយថាៈ ពួកយើងសុទ្ធសឹងជាអ្នកខ្លាំងពូកែ និងជាអ្នកដែលក្លាហានបំផុត(ក្នុងការធ្វើសង្គ្រាម)។ ហើយរឿង នេះប្រគល់ឱ្យម្ចាស់ក្សត្រី(ជាអ្នកសមេ្រច) ដូចេ្នះសូមម្ចាស់ក្សត្រី ពិចារណាមើលចុះ តើត្រូវសមេ្រចធ្វើយ៉ាងណា?
Verse 34
قَالَتْ إِنَّ ٱلْمُلُوكَ إِذَا دَخَلُوا۟ قَرْيَةً أَفْسَدُوهَا وَجَعَلُوٓا۟ أَعِزَّةَ أَهْلِهَآ أَذِلَّةً ۖ وَكَذَٰلِكَ يَفْعَلُونَ
Transliteration qālat inna l-mulūka idhā dakhalū qaryatan afsadūhā wajaʿalū aʿizzata ahlihā adhillatan wakadhālika yafʿalūna
Khmer នាងបានឆ្លើយថាៈ ពិតប្រាកដណាស់ក្សត្រទាំងឡាយ កាល បើពួកគេបានចូលទៅក្នុងភូមិស្រុកណាមួយនោះ ពួកគេច្បាស់ជា បំផ្លាញវា និងធ្វើឱ្យអ្នកដែលមានកិត្ដិយសក្នុងភូមិស្រុកនោះក្លាយ ជាជនទាបថោកជាមិនខាន។ ហើយពួកគេតែងតែធ្វើដូច្នោះ។
Verse 35
وَإِنِّى مُرْسِلَةٌ إِلَيْهِم بِهَدِيَّةٍ فَنَاظِرَةٌۢ بِمَ يَرْجِعُ ٱلْمُرْسَلُونَ
Transliteration wa-innī mur'silatun ilayhim bihadiyyatin fanāẓiratun bima yarjiʿu l-mur'salūna
Khmer ប៉ុន្ដែខ្ញុំពិតជានឹងបញ្ជូនជំនូនមួយទៅថ្វាយពួកគេ ហើយ រង់ចាំមើល ថាតើអ្នកនាំសារទាំងនោះនាំអ្វីខ្លះត្រឡប់មកវិញ?
Verse 36
فَلَمَّا جَآءَ سُلَيْمَـٰنَ قَالَ أَتُمِدُّونَنِ بِمَالٍ فَمَآ ءَاتَىٰنِۦَ ٱللَّهُ خَيْرٌ مِّمَّآ ءَاتَىٰكُم بَلْ أَنتُم بِهَدِيَّتِكُمْ تَفْرَحُونَ
Transliteration falammā jāa sulaymāna qāla atumiddūnani bimālin famā ātāniya l-lahu khayrun mimmā ātākum bal antum bihadiyyatikum tafraḥūna
Khmer ហើយនៅពេលដែលអ្នកនាំសារបានទៅជួបស៊ូឡៃម៉ាន (ជាមួយនឹងជំនូនទាំងនេះ) គាត់បានពោលថាៈ តើពួកអ្នកផ្ដល់ ទ្រព្យសម្បត្ដិទាំងនេះឱ្យខ្ញុំឬ? តែអ្វីដែលអល់ឡោះបានប្រទានឱ្យ ខ្ញុំគឺប្រសើរជាងអ្វីដែលទ្រង់បានប្រទានឱ្យពួកអ្នកទៅទៀត។ ផ្ទុយ ទៅវិញពួកអ្នកទេដែលសប្បាយរីករាយនឹងជំនូនដែលគេផ្ដល់ឱ្យ ពួកអ្នកនោះ។
Verse 37
ٱرْجِعْ إِلَيْهِمْ فَلَنَأْتِيَنَّهُم بِجُنُودٍ لَّا قِبَلَ لَهُم بِهَا وَلَنُخْرِجَنَّهُم مِّنْهَآ أَذِلَّةً وَهُمْ صَـٰغِرُونَ
Transliteration ir'jiʿ ilayhim falanatiyannahum bijunūdin lā qibala lahum bihā walanukh'rijannahum min'hā adhillatan wahum ṣāghirūna
Khmer ចូរអ្នកត្រឡប់ទៅប្រាប់ពួកគេវិញចុះ យើងពិតជានឹងដឹក នាំកងទ័ពឆ្ពោះទៅកាន់ពួកគេ ដែលពួកគេមិនអាចទប់ទល់នឹង កងទ័ពទាំងនេះបានឡើយ។ ហើយយើងពិតជានឹងបណេ្ដញពួកគេ ចេញពីទីនោះ(ទឹកដីសាបាក)យ៉ាងអាម៉ាស់ ហើយពួកគេជាពួក ដែលទាបថោកបំផុត។
Verse 38
قَالَ يَـٰٓأَيُّهَا ٱلْمَلَؤُا۟ أَيُّكُمْ يَأْتِينِى بِعَرْشِهَا قَبْلَ أَن يَأْتُونِى مُسْلِمِينَ
Transliteration qāla yāayyuhā l-mala-u ayyukum yatīnī biʿarshihā qabla an yatūnī mus'limīna
Khmer គាត់(ស៊ូឡៃម៉ាន)បានពោលថាៈ ឱមន្ដ្រីទាំងឡាយ. តើ អ្នកណាក្នុងចំណោមពួកអ្នកអាចនាំរាជបល្ល័ង្គរបស់នាងមកឱ្យខ្ញុំ មុននឹងពួកនាងមកប្រគល់ខ្លួនឱ្យខ្ញុំ(ចូលសាសនាអ៊ីស្លាម)?
Verse 39
قَالَ عِفْرِيتٌ مِّنَ ٱلْجِنِّ أَنَا۠ ءَاتِيكَ بِهِۦ قَبْلَ أَن تَقُومَ مِن مَّقَامِكَ ۖ وَإِنِّى عَلَيْهِ لَقَوِىٌّ أَمِينٌ
Transliteration qāla ʿif'rītun mina l-jini anā ātīka bihi qabla an taqūma min maqāmika wa-innī ʿalayhi laqawiyyun amīnun
Khmer អ៊ីហ្វ្រីតជាជិន(ដ៏ខ្លាំង)បាននិយាយថាៈ ខ្ញុំអាចនាំរាជបល័្លង្គ នោះមកឱ្យអ្នកមុននឹងអ្នកក្រោកចេញពីកន្លែងរបស់អ្នក។ ហើយ ប្រាកដណាស់ ខ្ញុំគឺជាអ្នកខ្លាំងពូកែស្មោះត្រង់បំផុតលើការងារនេះ។
Verse 40
قَالَ ٱلَّذِى عِندَهُۥ عِلْمٌ مِّنَ ٱلْكِتَـٰبِ أَنَا۠ ءَاتِيكَ بِهِۦ قَبْلَ أَن يَرْتَدَّ إِلَيْكَ طَرْفُكَ ۚ فَلَمَّا رَءَاهُ مُسْتَقِرًّا عِندَهُۥ قَالَ هَـٰذَا مِن فَضْلِ رَبِّى لِيَبْلُوَنِىٓ ءَأَشْكُرُ أَمْ أَكْفُرُ ۖ وَمَن شَكَرَ فَإِنَّمَا يَشْكُرُ لِنَفْسِهِۦ ۖ وَمَن كَفَرَ فَإِنَّ رَبِّى غَنِىٌّ كَرِيمٌ
Transliteration qāla alladhī ʿindahu ʿil'mun mina l-kitābi anā ātīka bihi qabla an yartadda ilayka ṭarfuka falammā raāhu mus'taqirran ʿindahu qāla hādhā min faḍli rabbī liyabluwanī a-ashkuru am akfuru waman shakara fa-innamā yashkuru linafsihi waman kafara fa-inna rabbī ghaniyyun karīmun
Khmer អ្នកដែលមានចំណេះដឹងជ្រៅជ្រះខាងគម្ពីរបាននិយាយថាៈ ខ្ញុំនឹងនាំរាជបល្ល័ង្គនោះមកឱ្យអ្នកមុននឹងការសម្លឹងរបស់អ្នកត្រឡប់ មកវិញ(ក្នុងមួយប៉ប្រិចភ្នែក)។ ហើយនៅពេលដែលស៊ូឡៃម៉ាន បានឃើញរាជបល្ល័ង្គនោះស្ថិតនៅចំពោះមុខរបស់គាត់ គាត់ក៏បាន ពោលថាៈ នេះគឺជាការប្រោសប្រទានពីម្ចាស់របស់ខ្ញុំ ដើម្បីនឹងសាក ល្បងខ្ញុំ តើខ្ញុំដឹងគុណឬរមិលគុណ? ហើយអ្នកណាបានដឹងគុណ (ចំពោះអល់ឡោះ)គឺពិតប្រាកដណាស់ គេដឹងគុណចំពោះខ្លួនឯង។ តែអ្នកណាហើយរមិលគុណវិញនោះ ពិតប្រាកដណាស់ម្ចាស់របស់ ខ្ញុំមហាមានលើសលប់ មហាសប្បុរស។
Verse 41
قَالَ نَكِّرُوا۟ لَهَا عَرْشَهَا نَنظُرْ أَتَهْتَدِىٓ أَمْ تَكُونُ مِنَ ٱلَّذِينَ لَا يَهْتَدُونَ
Transliteration qāla nakkirū lahā ʿarshahā nanẓur atahtadī am takūnu mina alladhīna lā yahtadūna
Khmer គាត់(ស៊ូឡៃម៉ាន)បានពោលថាៈ ចូរពួកអ្នកប្ដូររូបរាង បល័្លង្គរបស់នាង យើងនឹងចាំមើល ថាតើនាងបានទទួលការចង្អុល បង្ហាញ(ឱ្យស្គាល់)ឬក៏នាងស្ថិតក្នុងចំណោមអ្នកដែលមិនទទួលការ ចង្អុលបង្ហាញ?
Verse 42
فَلَمَّا جَآءَتْ قِيلَ أَهَـٰكَذَا عَرْشُكِ ۖ قَالَتْ كَأَنَّهُۥ هُوَ ۚ وَأُوتِينَا ٱلْعِلْمَ مِن قَبْلِهَا وَكُنَّا مُسْلِمِينَ
Transliteration falammā jāat qīla ahākadhā ʿarshuki qālat ka-annahu huwa waūtīnā l-ʿil'ma min qablihā wakunnā mus'limīna
Khmer ហើយនៅពេលដែលនាងបានមកដល់ មានគេសួរថាៈ នេះ ជាបល័្លង្គរបស់អ្នកឬ? នាងបានឆ្លើយថាៈ ដូចជាវាមែន។ (ស៊ូឡៃម៉ានបានពោលថា) យើងត្រូវបានគេប្រទានឱ្យនូវចំណេះដឹងមុន នាង ហើយពួកយើងជាអ្នកប្រគល់ខ្លួន(ចូលអ៊ីស្លាមមុននាង)។
Verse 43
وَصَدَّهَا مَا كَانَت تَّعْبُدُ مِن دُونِ ٱللَّهِ ۖ إِنَّهَا كَانَتْ مِن قَوْمٍ كَـٰفِرِينَ
Transliteration waṣaddahā mā kānat taʿbudu min dūni l-lahi innahā kānat min qawmin kāfirīna
Khmer ហើយអ្វីៗដែលនាងធ្លាប់បានគោរពសក្ការៈផេ្សងពី អល់ឡោះនោះ បានរារាំងនាង(មិនឱ្យចូលសាសនាអ៊ីស្លាម)។ ពិតប្រាកដណាស់ នាងជាស្ដ្រីម្នាក់ដែលធ្លាប់ស្ថិតក្នុងចំណោមក្រុម ដែលគ្មានជំនឿ។
Verse 44
قِيلَ لَهَا ٱدْخُلِى ٱلصَّرْحَ ۖ فَلَمَّا رَأَتْهُ حَسِبَتْهُ لُجَّةً وَكَشَفَتْ عَن سَاقَيْهَا ۚ قَالَ إِنَّهُۥ صَرْحٌ مُّمَرَّدٌ مِّن قَوَارِيرَ ۗ قَالَتْ رَبِّ إِنِّى ظَلَمْتُ نَفْسِى وَأَسْلَمْتُ مَعَ سُلَيْمَـٰنَ لِلَّهِ رَبِّ ٱلْعَـٰلَمِينَ
Transliteration qīla lahā ud'khulī l-ṣarḥa falammā ra-athu ḥasibathu lujjatan wakashafat ʿan sāqayhā qāla innahu ṣarḥun mumarradun min qawārīra qālat rabbi innī ẓalamtu nafsī wa-aslamtu maʿa sulaymāna lillahi rabbi l-ʿālamīna
Khmer មានគេនិយាយទៅកាន់នាងថាៈ សូមនាងអញ្ជើញចូលទៅ ក្នុងវិមាននេះទៅ ។ ហើយនៅពេលដែលនាងបានឃើញវា នាង ស្មានថាវាជាស្រះទឹកមួយ ហើយក៏បានសើយសំពត់ឡើងពីស្មងជើង ទាំងពីររបស់នាង។ គាត់(ស៊ូឡៃម៉ាន)បានប្រាប់នាងថាៈ ពិតប្រាកដ ណាស់ វាជាវិមានមួយដែលគេបានក្រាលអំពីកព្ចាក់។ (ពេលនោះ នាងក៏បានដឹងអំពីអំណាចគ្រប់គ្រងរបស់ស៊ូឡៃម៉ាន) ហើយនាង បានបួងសួងសុំថាៈ ឱម្ចាស់(អល់ឡោះ)របស់ខ្ញុំ. ពិតប្រាកដណាស់ ខ្ញុំបានធ្វើខុសដោយខ្លួនឯង ហើយខ្ញុំព្រមចូលសាសនាអ៊ីស្លាមតាម ស៊ូឡៃម៉ាន ដើម្បីគោរពសក្ការៈចំពោះអល់ឡោះដែលជាម្ចាស់គ្រប់ គ្រងពិភពទាំងអស់។
Verse 45
وَلَقَدْ أَرْسَلْنَآ إِلَىٰ ثَمُودَ أَخَاهُمْ صَـٰلِحًا أَنِ ٱعْبُدُوا۟ ٱللَّهَ فَإِذَا هُمْ فَرِيقَانِ يَخْتَصِمُونَ
Transliteration walaqad arsalnā ilā thamūda akhāhum ṣāliḥan ani uʿ'budū l-laha fa-idhā hum farīqāni yakhtaṣimūna
Khmer ហើយយើងបានបញ្ជូនសឡេះទៅកាន់ក្រុមសាមូដដែលជា បងប្អូនរបស់ពួកគេ(ដោយគេបានពោលថា)ចូរពួកអ្នកគោរពសក្ការៈ ចំពោះអល់ឡោះ។ ហើយពេលនោះស្រាប់តែពួកគេបានបែកជាពីរ ក្រុម(ក្រុមមានជំនឿ និងគ្មានជំនឿ)ឈ្លោះប្រកែកគ្នាទៅវិញ។
Verse 46
قَالَ يَـٰقَوْمِ لِمَ تَسْتَعْجِلُونَ بِٱلسَّيِّئَةِ قَبْلَ ٱلْحَسَنَةِ ۖ لَوْلَا تَسْتَغْفِرُونَ ٱللَّهَ لَعَلَّكُمْ تُرْحَمُونَ
Transliteration qāla yāqawmi lima tastaʿjilūna bil-sayi-ati qabla l-ḥasanati lawlā tastaghfirūna l-laha laʿallakum tur'ḥamūna
Khmer គេ(សឡេះ)បានពោលថាៈ ឱក្រុមរបស់ខ្ញុំ(ក្រុមគ្មាន ជំនឿ). ហេតុអ្វីបានជាពួកអ្នកប្រញាប់សុំអំពើអាក្រក់(ទារុណកម្ម) មុនអំពើល្អដូចេ្នះ? ហេតុអ្វីបានជាពួកអ្នកមិនសុំអភ័យទោសពី អល់ឡោះដើម្បីឱ្យទ្រង់ផ្ដល់ក្ដីមេត្ដាករុណាដល់ពួកអ្នក?
Verse 47
قَالُوا۟ ٱطَّيَّرْنَا بِكَ وَبِمَن مَّعَكَ ۚ قَالَ طَـٰٓئِرُكُمْ عِندَ ٱللَّهِ ۖ بَلْ أَنتُمْ قَوْمٌ تُفْتَنُونَ
Transliteration qālū iṭṭayyarnā bika wabiman maʿaka qāla ṭāirukum ʿinda l-lahi bal antum qawmun tuf'tanūna
Khmer ពួកគេបានតបថាៈ យើងមានប្រផ្នូលអាក្រក់ ដោយសារ តែអ្នក និងជនដែលតាមអ្នកនេះហើយ។ គេ(សឡេះ)បានតបវិញ ថាៈ ប្រផ្នូលអាក្រក់របស់ពួកអ្នកគឺស្ថិតនៅលើអល់ឡោះ។ ផ្ទុយ ទៅវិញពួកអ្នកទេជាក្រុមដែលត្រូវគេសាកល្បងនោះ។
Verse 48
وَكَانَ فِى ٱلْمَدِينَةِ تِسْعَةُ رَهْطٍ يُفْسِدُونَ فِى ٱلْأَرْضِ وَلَا يُصْلِحُونَ
Transliteration wakāna fī l-madīnati tis'ʿatu rahṭin yuf'sidūna fī l-arḍi walā yuṣ'liḥūna
Khmer ហើយមានបុរសប្រាំបួននាក់នៅក្នុងទីក្រុង(ហ៊ីជរី) ពួកគេ តែងតែបង្កវិនាសកម្មនៅលើផែនដី និងមិនកែខ្លួនឡើយ។
Verse 49
قَالُوا۟ تَقَاسَمُوا۟ بِٱللَّهِ لَنُبَيِّتَنَّهُۥ وَأَهْلَهُۥ ثُمَّ لَنَقُولَنَّ لِوَلِيِّهِۦ مَا شَهِدْنَا مَهْلِكَ أَهْلِهِۦ وَإِنَّا لَصَـٰدِقُونَ
Transliteration qālū taqāsamū bil-lahi lanubayyitannahu wa-ahlahu thumma lanaqūlanna liwaliyyihi mā shahid'nā mahlika ahlihi wa-innā laṣādiqūna
Khmer ពួកគេបាននិយាយគ្នាថាៈ ចូរពួកអ្នកស្បថនឹងអល់ឡោះថា យើងពិតជានឹងសម្លាប់គេ(សឡេះ) និងក្រុមគ្រួសាររបស់គេ(នៅ យប់នេះ)។ បន្ទាប់មក យើងនឹងប្រាប់សាច់ញាតិរបស់គេថាៈ ពួក យើងមិនបានឃើញការស្លាប់នៃក្រុមគ្រួសាររបស់គេឡើយ ហើយ ពិតប្រាកដណាស់ ពួកយើងជាពួកដែលនិយាយពិត។
Verse 50
وَمَكَرُوا۟ مَكْرًا وَمَكَرْنَا مَكْرًا وَهُمْ لَا يَشْعُرُونَ
Transliteration wamakarū makran wamakarnā makran wahum lā yashʿurūna
Khmer ហើយពួកគេបានរៀបចំល្បិចកល(ដើម្បីសម្លាប់សឡេះ)។ តែយើង(អល់ឡោះ)ក៏បានរៀបចំល្បិចកលទប់ទល់នឹងពួកគេវិញ ដែរ ដោយពួកគេមិនបានដឹងខ្លួនឡើយ។
Verse 51
فَٱنظُرْ كَيْفَ كَانَ عَـٰقِبَةُ مَكْرِهِمْ أَنَّا دَمَّرْنَـٰهُمْ وَقَوْمَهُمْ أَجْمَعِينَ
Transliteration fa-unẓur kayfa kāna ʿāqibatu makrihim annā dammarnāhum waqawmahum ajmaʿīna
Khmer ដូចេ្នះ ចូរអ្នកពិចារណាមើលចុះ តើលទ្ធផលចុងក្រោយនៃ ឧបាយកលរបស់ពួកគេទៅជាយ៉ាងណា? ពិតប្រាកដណាស់ យើង បានបំផ្លាញពួកគេ និងក្រុមរបស់ពួកគេឱ្យវិនាសទាំងអស់។
Verse 52
فَتِلْكَ بُيُوتُهُمْ خَاوِيَةًۢ بِمَا ظَلَمُوٓا۟ ۗ إِنَّ فِى ذَٰلِكَ لَـَٔايَةً لِّقَوْمٍ يَعْلَمُونَ
Transliteration fatil'ka buyūtuhum khāwiyatan bimā ẓalamū inna fī dhālika laāyatan liqawmin yaʿlamūna
Khmer ហើយលំនៅដ្ឋានរបស់ពួកគេទាំងនោះបាក់ខេ្ទចខ្ទី(ស្ងាត់ ជ្រងំ)ដោយសារតែពួកគេបានបំពាន។ ពិតប្រាកដណាស់ នៅក្នុង រឿងនេះគឺជាមេរៀនមួយសម្រាប់ក្រុមអ្នកដែលចេះដឹង។
Verse 53
وَأَنجَيْنَا ٱلَّذِينَ ءَامَنُوا۟ وَكَانُوا۟ يَتَّقُونَ
Transliteration wa-anjaynā alladhīna āmanū wakānū yattaqūna
Khmer ហើយយើងបានសង្គ្រោះបណ្ដាអ្នកដែលមានជំនឿដែលពួក គេធ្លាប់បានកោតខ្លាចចំពោះយើង។
Verse 54
وَلُوطًا إِذْ قَالَ لِقَوْمِهِۦٓ أَتَأْتُونَ ٱلْفَـٰحِشَةَ وَأَنتُمْ تُبْصِرُونَ
Transliteration walūṭan idh qāla liqawmihi atatūna l-fāḥishata wa-antum tub'ṣirūna
Khmer ហើយ(ចូរចងចាំ)នៅពេលដែលលូតបានពោលទៅកាន់ ក្រុមរបស់គាត់ថាៈ តើហេតុអ្វីបានជាពួកអ្នកប្រព្រឹត្តអំពើអសីលធម៌ ខណៈដែលពួកអ្នកឃើញច្បាស់(ថាវាជាប្រការអាក្រក់)នោះ?
Verse 55
أَئِنَّكُمْ لَتَأْتُونَ ٱلرِّجَالَ شَهْوَةً مِّن دُونِ ٱلنِّسَآءِ ۚ بَلْ أَنتُمْ قَوْمٌ تَجْهَلُونَ
Transliteration a-innakum latatūna l-rijāla shahwatan min dūni l-nisāi bal antum qawmun tajhalūna
Khmer តើពួកអ្នកពិតជាយកបុរសមកបំពេញចំណង់តណ្ហាក្រៅពី ស្ត្រីមែនឬ? ផ្ទុយទៅវិញ ពួកអ្នកពិតជាក្រុមដែលល្ងង់ខ្លៅ។
Verse 56
۞ فَمَا كَانَ جَوَابَ قَوْمِهِۦٓ إِلَّآ أَن قَالُوٓا۟ أَخْرِجُوٓا۟ ءَالَ لُوطٍ مِّن قَرْيَتِكُمْ ۖ إِنَّهُمْ أُنَاسٌ يَتَطَهَّرُونَ
Transliteration famā kāna jawāba qawmihi illā an qālū akhrijū āla lūṭin min qaryatikum innahum unāsun yataṭahharūna
Khmer ហើយការឆ្លើយតបនៃក្រុមរបស់គេ(លូត)គ្មានអ្វីក្រៅពី ពួកគេនិយាយគ្នាថាៈ ចូរពួកអ្នកបណ្តេញក្រុមគ្រួសាររបស់លូតចេញ ពីភូមិរបស់ពួកអ្នកចុះ។ ពិតប្រាកដណាស់ ពួកគេជាមនុស្សដែល ស្អាតស្អំ(មិនរួមរ័កជាមួយបុរស)។
Verse 57
فَأَنجَيْنَـٰهُ وَأَهْلَهُۥٓ إِلَّا ٱمْرَأَتَهُۥ قَدَّرْنَـٰهَا مِنَ ٱلْغَـٰبِرِينَ
Transliteration fa-anjaynāhu wa-ahlahu illā im'ra-atahu qaddarnāhā mina l-ghābirīna
Khmer បន្ទាប់មក យើងបានសង្គ្រោះគេ(លូត) និងពួកដែលតាម គេ លើកលែងតែភរិយារស់គេប៉ុណ្ណោះដែលយើងបានកំណត់ឱ្យគេ ស្ថិតនៅក្នុងចំណោមពួកដែលទទួករងទារុណកម្ម។
Verse 58
وَأَمْطَرْنَا عَلَيْهِم مَّطَرًا ۖ فَسَآءَ مَطَرُ ٱلْمُنذَرِينَ
Transliteration wa-amṭarnā ʿalayhim maṭaran fasāa maṭaru l-mundharīna
Khmer ហើយយើងបានបញ្ចុះភ្លៀង(ថ្ម)ទៅលើពួកគេ។ ហើយ ភ្លៀងដែលបានធ្លាក់លើពួកដែលត្រូវបានគេព្រមាននោះអាក្រក់ បំផុត។
Verse 59
قُلِ ٱلْحَمْدُ لِلَّهِ وَسَلَـٰمٌ عَلَىٰ عِبَادِهِ ٱلَّذِينَ ٱصْطَفَىٰٓ ۗ ءَآللَّهُ خَيْرٌ أَمَّا يُشْرِكُونَ
Transliteration quli l-ḥamdu lillahi wasalāmun ʿalā ʿibādihi alladhīna iṣ'ṭafā āllahu khayrun ammā yush'rikūna
Khmer ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ រាល់ការសរសើរគឺចំពោះ អល់ឡោះ ហើយសូមឱ្យមានសុខសន្ដិភាពចំពោះបណ្ដាខ្ញុំរបស់ទ្រង់ ដែលទ្រង់បានជ្រើសរើស។ តើអល់ឡោះប្រសើរជាង ឬអ្វីដែលពួក អ្នកកំពុងធ្វើស្ហ៊ីរិកនោះប្រសើរជាង?
Verse 60
أَمَّنْ خَلَقَ ٱلسَّمَـٰوَٰتِ وَٱلْأَرْضَ وَأَنزَلَ لَكُم مِّنَ ٱلسَّمَآءِ مَآءً فَأَنۢبَتْنَا بِهِۦ حَدَآئِقَ ذَاتَ بَهْجَةٍ مَّا كَانَ لَكُمْ أَن تُنۢبِتُوا۟ شَجَرَهَآ ۗ أَءِلَـٰهٌ مَّعَ ٱللَّهِ ۚ بَلْ هُمْ قَوْمٌ يَعْدِلُونَ
Transliteration amman khalaqa l-samāwāti wal-arḍa wa-anzala lakum mina l-samāi māan fa-anbatnā bihi ḥadāiqa dhāta bahjatin mā kāna lakum an tunbitū shajarahā a-ilāhun maʿa l-lahi bal hum qawmun yaʿdilūna
Khmer ឬអ្នកដែលបានបង្កើតមេឃជាច្រើនជាន់ និងផែនដី និងបាន បញ្ចុះទឹកភ្លៀងពីលើមេឃឱ្យពួកអ្នកប្រសើរជាង? ហើយដោយ សារទឹកភ្លៀងនោះ យើងបានបណ្ដុះចេញជាសួនឧទ្យានជាច្រើនដែល មានភាពស្រស់បំព្រងដែលពួកអ្នកគ្មានសមត្ថភាពនឹងបណ្ដុះដើម ឈើទាំងនោះបានឡើយ។ តើមានម្ចាស់ផេ្សងដែលត្រូវគោរព សក្ការៈរួមជាមួយអល់ឡោះឬ? ផ្ទុយទៅវិញ ពួកគេគឺជាក្រុមដែល ងាកចេញពីការពិត។
Verse 61
أَمَّن جَعَلَ ٱلْأَرْضَ قَرَارًا وَجَعَلَ خِلَـٰلَهَآ أَنْهَـٰرًا وَجَعَلَ لَهَا رَوَٰسِىَ وَجَعَلَ بَيْنَ ٱلْبَحْرَيْنِ حَاجِزًا ۗ أَءِلَـٰهٌ مَّعَ ٱللَّهِ ۚ بَلْ أَكْثَرُهُمْ لَا يَعْلَمُونَ
Transliteration amman jaʿala l-arḍa qarāran wajaʿala khilālahā anhāran wajaʿala lahā rawāsiya wajaʿala bayna l-baḥrayni ḥājizan a-ilāhun maʿa l-lahi bal aktharuhum lā yaʿlamūna
Khmer ឬមួយអ្នកដែលបានធ្វើឱ្យផែនដីមានលំនឹង និងបានបង្កើត ឱ្យមានទនេ្លជាច្រើននៅតាមចន្លោះរបស់វា ហើយនិងបានបង្កើតឱ្យ មានភ្នំជាច្រើនដើម្បីទប់ស្កាត់ការរញ្ជួយ ព្រមទាំងធ្វើឱ្យមានរនាំង បាំងរវាងសមុទ្រពីរ(ទឹកប្រៃ និងទឹកសាប)ប្រសើរជាង? តើមាន ម្ចាស់ផេ្សងដែលត្រូវគោរពសក្ការៈរួមជាមួយអល់ឡោះឬ? ផ្ទុយ ទៅវិញពួកគេភាគច្រើនគឺមិនដឹងឡើយ។
Verse 62
أَمَّن يُجِيبُ ٱلْمُضْطَرَّ إِذَا دَعَاهُ وَيَكْشِفُ ٱلسُّوٓءَ وَيَجْعَلُكُمْ خُلَفَآءَ ٱلْأَرْضِ ۗ أَءِلَـٰهٌ مَّعَ ٱللَّهِ ۚ قَلِيلًا مَّا تَذَكَّرُونَ
Transliteration amman yujību l-muḍ'ṭara idhā daʿāhu wayakshifu l-sūa wayajʿalukum khulafāa l-arḍi a-ilāhun maʿa l-lahi qalīlan mā tadhakkarūna
Khmer ឬមួយអ្នកដែលឆ្លើយតបចំពោះអ្នកដែលមានទុក្ខព្រួយនៅ ពេលដែលគេបួងសួងសុំពីទ្រង់ និងជាអ្នកដែលបំបាត់គ្រោះអាសន្ន ព្រមទាំងបង្កើតពួកអ្នកជាអ្នកគ្រប់គ្រងផែនដីប្រសើរជាង? តើមាន ម្ចាស់ផេ្សងដែលត្រូវគោរពសក្ការៈរួមជាមួយអល់ឡោះឬ? តិចតួច បំផុតដែលពួកអ្នកនឹកឃើញ។
Verse 63
أَمَّن يَهْدِيكُمْ فِى ظُلُمَـٰتِ ٱلْبَرِّ وَٱلْبَحْرِ وَمَن يُرْسِلُ ٱلرِّيَـٰحَ بُشْرًۢا بَيْنَ يَدَىْ رَحْمَتِهِۦٓ ۗ أَءِلَـٰهٌ مَّعَ ٱللَّهِ ۚ تَعَـٰلَى ٱللَّهُ عَمَّا يُشْرِكُونَ
Transliteration amman yahdīkum fī ẓulumāti l-bari wal-baḥri waman yur'silu l-riyāḥa bush'ran bayna yaday raḥmatihi a-ilāhun maʿa l-lahi taʿālā l-lahu ʿammā yush'rikūna
Khmer ឬអ្នកដែលបានចង្អុលបង្ហាញពួកអ្នកនៅក្នុងភាពងងឹតទាំង នៅលើគោក និងលើផ្ទៃសមុទ្រប្រសើរជាង? ហើយអ្នកណាដែល បញ្ជូនខ្យល់ជាដំណឹងល្អមួយមុននឹងក្ដីមេត្ដាករុណារបស់ទ្រង់(ទឹក ភ្លៀង)មកដល់? តើមានម្ចាស់ផេ្សងដែលត្រូវគោរពសក្ការៈរួមជា មួយអល់ឡោះឬ? អល់ឡោះមហាខ្ពង់ខ្ពស់ជាងអ្វីដែលពួកគេធ្វើ ស្ហ៊ីរិក។
Verse 64
أَمَّن يَبْدَؤُا۟ ٱلْخَلْقَ ثُمَّ يُعِيدُهُۥ وَمَن يَرْزُقُكُم مِّنَ ٱلسَّمَآءِ وَٱلْأَرْضِ ۗ أَءِلَـٰهٌ مَّعَ ٱللَّهِ ۚ قُلْ هَاتُوا۟ بُرْهَـٰنَكُمْ إِن كُنتُمْ صَـٰدِقِينَ
Transliteration amman yabda-u l-khalqa thumma yuʿīduhu waman yarzuqukum mina l-samāi wal-arḍi a-ilāhun maʿa l-lahi qul hātū bur'hānakum in kuntum ṣādiqīna
Khmer ឬអ្នកដែលផ្ដល់កំណើតដល់សត្វលោក បន្ទាប់មកទ្រង់នឹង បង្កើតវាសាជាថ្មីម្ដងទៀត(នៅថ្ងៃបរលោក)ប្រសើរជាង? ហើយ អ្នកណាដែលប្រទានឱ្យពួកអ្នកនូវលាភសក្ការៈពីលើមេឃ និង ផែនដីនោះ? តើមានម្ចាស់ផេ្សងដែលត្រូវគោរពសក្ការៈរួមជាមួយ អល់ឡោះឬ? ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ចូរពួកអ្នកបង្ហាញ ភស្ដុតាងរបស់ពួកអ្នកមក ប្រសិនបើពួកអ្នកជាអ្នកដែលត្រឹមត្រូវ មែននោះ។
Verse 65
قُل لَّا يَعْلَمُ مَن فِى ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ ٱلْغَيْبَ إِلَّا ٱللَّهُ ۚ وَمَا يَشْعُرُونَ أَيَّانَ يُبْعَثُونَ
Transliteration qul lā yaʿlamu man fī l-samāwāti wal-arḍi l-ghayba illā l-lahu wamā yashʿurūna ayyāna yub'ʿathūna
Khmer ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ គ្មាននរណាម្នាក់ដឹងពីអាថ៌-កំបាំងនៅលើមេឃជាច្រើនជាន់ និងផែនដីឡើយ លើកលែងតែ អល់ឡោះប៉ុណ្ណោះ។ ហើយពួកគេក៏មិនដឹងថា នៅពេលណាពួកគេ នឹងត្រូវគេធ្វើឱ្យរស់ឡើងវិញដែរ។
Verse 66
بَلِ ٱدَّٰرَكَ عِلْمُهُمْ فِى ٱلْـَٔاخِرَةِ ۚ بَلْ هُمْ فِى شَكٍّ مِّنْهَا ۖ بَلْ هُم مِّنْهَا عَمُونَ
Transliteration bali iddāraka ʿil'muhum fī l-ākhirati bal hum fī shakkin min'hā bal hum min'hā ʿamūna
Khmer តែពួកគេនឹងដឹងយ៉ាងច្បាស់នៅថ្ងៃបរលោក។ ផ្ទុយទៅវិញ ពួកគេមានការសង្ស័យចំពោះវា(នៅក្នុងលោកិយ) ថែមទាំងពួកគេ ងងឹតមិនដឹងអ្វីសោះអំពីវាទៀតផង។
Verse 67
وَقَالَ ٱلَّذِينَ كَفَرُوٓا۟ أَءِذَا كُنَّا تُرَٰبًا وَءَابَآؤُنَآ أَئِنَّا لَمُخْرَجُونَ
Transliteration waqāla alladhīna kafarū a-idhā kunnā turāban waābāunā a-innā lamukh'rajūna
Khmer ពួកដែលប្រឆាំងបាននិយាយថាៈ តើនៅពេលដែលពួកយើង និងជីដូនជីតារបស់ពួកយើងបានក្លាយជាដីហើយនោះ ពួកយើងពិត ជានឹងត្រូវគេធ្វើឱ្យរស់ឡើងវិញឬ?
Verse 68
لَقَدْ وُعِدْنَا هَـٰذَا نَحْنُ وَءَابَآؤُنَا مِن قَبْلُ إِنْ هَـٰذَآ إِلَّآ أَسَـٰطِيرُ ٱلْأَوَّلِينَ
Transliteration laqad wuʿid'nā hādhā naḥnu waābāunā min qablu in hādhā illā asāṭīru l-awalīna
Khmer ជាការពិតណាស់ ពួកយើងនិងជីដូនជីតារបស់ពួកយើងត្រូវ បានគេសន្យាចំពោះរឿងនេះ(ការធ្វើឱ្យរស់ឡើងវិញ)តាំងពីមុនមក ម៉េ្លះ។ រឿងនេះគ្មានអ្វីក្រៅពីជារឿងពេ្រងនិទានរបស់អ្នកជំនាន់មុន នោះឡើយ។
Verse 69
قُلْ سِيرُوا۟ فِى ٱلْأَرْضِ فَٱنظُرُوا۟ كَيْفَ كَانَ عَـٰقِبَةُ ٱلْمُجْرِمِينَ
Transliteration qul sīrū fī l-arḍi fa-unẓurū kayfa kāna ʿāqibatu l-muj'rimīna
Khmer ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ចូរពួកអ្នកធ្វើដំណើរនៅ លើផែនដីនេះ ហើយចូរពួកអ្នកមើលចុះ ថាតើលទ្ធផលចុងក្រោយ របស់ពួកដែលប្រព្រឹត្ដអំពើអាក្រក់នោះយ៉ាងដូចម្តេច?
Verse 70
وَلَا تَحْزَنْ عَلَيْهِمْ وَلَا تَكُن فِى ضَيْقٍ مِّمَّا يَمْكُرُونَ
Transliteration walā taḥzan ʿalayhim walā takun fī ḍayqin mimmā yamkurūna
Khmer ហើយចូរអ្នក(មូហាំម៉ាត់)កុំព្រួយបារម្ភចំពោះពួកគេ និង កុំពិបាកចិត្ដចំពោះអ្វីដែលពួកគេរៀបចំល្បិចកលនោះឱ្យសោះ។
Verse 71
وَيَقُولُونَ مَتَىٰ هَـٰذَا ٱلْوَعْدُ إِن كُنتُمْ صَـٰدِقِينَ
Transliteration wayaqūlūna matā hādhā l-waʿdu in kuntum ṣādiqīna
Khmer ហើយពួកគេនិយាយថាៈ តើការសន្យានេះ(ថ្ងៃបរលោក) នៅពេលណា? ប្រសិនបើពួកអ្នកជាអ្នកត្រឹមត្រូវមែននោះ។
Verse 72
قُلْ عَسَىٰٓ أَن يَكُونَ رَدِفَ لَكُم بَعْضُ ٱلَّذِى تَسْتَعْجِلُونَ
Transliteration qul ʿasā an yakūna radifa lakum baʿḍu alladhī tastaʿjilūna
Khmer ចូរអ្នក(មូហាំម៉ាត់)តបវិញថាៈ ជួនកាលហេតុការណ៍ (ទារុណកម្ម)ខ្លះដែលពួកអ្នកសុំឱ្យប្រញាប់មកដល់នោះបានខិតមកជិតពួកអ្នករួចទៅហើយ។
Verse 73
وَإِنَّ رَبَّكَ لَذُو فَضْلٍ عَلَى ٱلنَّاسِ وَلَـٰكِنَّ أَكْثَرَهُمْ لَا يَشْكُرُونَ
Transliteration wa-inna rabbaka ladhū faḍlin ʿalā l-nāsi walākinna aktharahum lā yashkurūna
Khmer ហើយពិតប្រាកដណាស់ ម្ចាស់របស់អ្នកគឺជាម្ចាស់ដែលមាន ការប្រោសប្រទានចំពោះមនុស្សលោក ប៉ុន្ដែពួកគេភាគច្រើនមិនដឹង គុណឡើយ។
Verse 74
وَإِنَّ رَبَّكَ لَيَعْلَمُ مَا تُكِنُّ صُدُورُهُمْ وَمَا يُعْلِنُونَ
Transliteration wa-inna rabbaka layaʿlamu mā tukinnu ṣudūruhum wamā yuʿ'linūna
Khmer ហើយពិតប្រាកដណាស់ ម្ចាស់របស់អ្នកដឹងនូវអ្វីដែលចិត្ដ របស់ពួកគេលាក់បាំងនិងអ្វីដែលពួកគេលាតត្រដាង។
Verse 75
وَمَا مِنْ غَآئِبَةٍ فِى ٱلسَّمَآءِ وَٱلْأَرْضِ إِلَّا فِى كِتَـٰبٍ مُّبِينٍ
Transliteration wamā min ghāibatin fī l-samāi wal-arḍi illā fī kitābin mubīnin
Khmer ហើយគ្មានទេអាថ៌កំបាំងនៅលើមេឃ និងផែនដី លើក លែងតែមាន(ការកត់ត្រា)នៅក្នុងគមី្ពរ(ឡាវហុលម៉ះហ្វ៊ូស)យ៉ាង ច្បាស់លាស់ ។
Verse 76
إِنَّ هَـٰذَا ٱلْقُرْءَانَ يَقُصُّ عَلَىٰ بَنِىٓ إِسْرَٰٓءِيلَ أَكْثَرَ ٱلَّذِى هُمْ فِيهِ يَخْتَلِفُونَ
Transliteration inna hādhā l-qur'āna yaquṣṣu ʿalā banī is'rāīla akthara alladhī hum fīhi yakhtalifūna
Khmer ពិតប្រាកដណាស់ គមី្ពរគួរអាននេះគឺវាបកស្រាយប្រាប់ដល់ អំបូរអ៊ីស្រាអែលនូវរឿងរ៉ាវជាច្រើនដែលពួកគេខ្វែងគំនិតគ្នាពីវា។
Verse 77
وَإِنَّهُۥ لَهُدًى وَرَحْمَةٌ لِّلْمُؤْمِنِينَ
Transliteration wa-innahu lahudan waraḥmatun lil'mu'minīna
Khmer ហើយពិតប្រាកដណាស់វា(គម្ពីរគួរអាន)គឺជាការចង្អុល បង្ហាញ និងជាក្ដីមេត្ដាករុណាសម្រាប់បណ្ដាអ្នកដែលមានជំនឿ។
Verse 78
إِنَّ رَبَّكَ يَقْضِى بَيْنَهُم بِحُكْمِهِۦ ۚ وَهُوَ ٱلْعَزِيزُ ٱلْعَلِيمُ
Transliteration inna rabbaka yaqḍī baynahum biḥuk'mihi wahuwa l-ʿazīzu l-ʿalīmu
Khmer ពិតប្រាកដណាស់ ម្ចាស់របស់អ្នក(មូហាំម៉ាត់)នឹងកាត់ សេចក្ដីរវាងពួកគេ(អំបូរអ៊ីស្រាអែល)ដោយការវិនិច្ឆ័យរបស់ ទ្រង់។ ហើយទ្រង់មហាខ្លាំងពូកែ មហាដឹង។
Verse 79
فَتَوَكَّلْ عَلَى ٱللَّهِ ۖ إِنَّكَ عَلَى ٱلْحَقِّ ٱلْمُبِينِ
Transliteration fatawakkal ʿalā l-lahi innaka ʿalā l-ḥaqi l-mubīni
Khmer ដូចេ្នះ ចូរអ្នកប្រគល់ការទុកចិត្ដទៅចំពោះអល់ឡោះចុះ។ ពិតប្រាកដណាស់ អ្នកស្ថិតលើភាពត្រឹមត្រូវយ៉ាងច្បាស់លាស់។
Verse 80
إِنَّكَ لَا تُسْمِعُ ٱلْمَوْتَىٰ وَلَا تُسْمِعُ ٱلصُّمَّ ٱلدُّعَآءَ إِذَا وَلَّوْا۟ مُدْبِرِينَ
Transliteration innaka lā tus'miʿu l-mawtā walā tus'miʿu l-ṣuma l-duʿāa idhā wallaw mud'birīna
Khmer ពិតប្រាកដណាស់ អ្នកមិនអាចធ្វើឱ្យអ្នកស្លាប់ស្ដាប់ឮបាន ឡើយ ហើយអ្នកក៏មិនអាចធ្វើឱ្យអ្នកថ្លង់ស្ដាប់ឮការស្រែកហៅបាន ដែរ នៅពេលដែលពួកគេបែរខ្នងងាកចេញហើយនោះ។
Verse 81
وَمَآ أَنتَ بِهَـٰدِى ٱلْعُمْىِ عَن ضَلَـٰلَتِهِمْ ۖ إِن تُسْمِعُ إِلَّا مَن يُؤْمِنُ بِـَٔايَـٰتِنَا فَهُم مُّسْلِمُونَ
Transliteration wamā anta bihādī l-ʿum'yi ʿan ḍalālatihim in tus'miʿu illā man yu'minu biāyātinā fahum mus'limūna
Khmer ហើយអ្នកក៏មិនមែនជាអ្នកចង្អុលបង្ហាញដល់អ្នកដែល ងងឹតភ្នែកពីការវងេ្វងរបស់ពួកគេបានដែរ។ អ្នកមិនអាចធ្វើឱ្យអ្នក ណាអាចស្ដាប់ឮក្រៅពីអ្នកដែលមានជំនឿនឹងអាយ៉ាត់ៗរបស់យើង នោះឡើយ។ ដូចេ្នះពួកគេគឺជាពួកដែលប្រគល់ខ្លួន(ទទួលយក សាសនាអ៊ីស្លាម)។
Verse 82
۞ وَإِذَا وَقَعَ ٱلْقَوْلُ عَلَيْهِمْ أَخْرَجْنَا لَهُمْ دَآبَّةً مِّنَ ٱلْأَرْضِ تُكَلِّمُهُمْ أَنَّ ٱلنَّاسَ كَانُوا۟ بِـَٔايَـٰتِنَا لَا يُوقِنُونَ
Transliteration wa-idhā waqaʿa l-qawlu ʿalayhim akhrajnā lahum dābbatan mina l-arḍi tukallimuhum anna l-nāsa kānū biāyātinā lā yūqinūna
Khmer ហើយនៅពេលដែលពាក្យសំដី(ទារុណកម្ម)ធ្លាក់លើពួកគេ យើងបានបពោ្ចញសម្រាប់ពួកគេនូវសត្វមួយដែលផុសចេញពីដី ដោយវានិយាយទៅកាន់ពួកគេថាៈ ពិតប្រាកដណាស់ មនុស្សលោក មិនបានជឿជាក់នឹងអាយ៉ាត់ៗរបស់យើងឡើយ។
Verse 83
وَيَوْمَ نَحْشُرُ مِن كُلِّ أُمَّةٍ فَوْجًا مِّمَّن يُكَذِّبُ بِـَٔايَـٰتِنَا فَهُمْ يُوزَعُونَ
Transliteration wayawma naḥshuru min kulli ummatin fawjan mimman yukadhibu biāyātinā fahum yūzaʿūna
Khmer ហើយ(ចូរចងចាំ)នៅថ្ងៃដែលយើងនឹងប្រមូលដាក់មួយ ក្រុមអំពីអ្នកដែលបដិសេធនឹងអាយ៉ាត់ៗរបស់យើងពីគ្រប់ប្រជាជាតិ។ ហើយពួកគេត្រូវគេបែងចែកជាក្រុមៗ។
Verse 84
حَتَّىٰٓ إِذَا جَآءُو قَالَ أَكَذَّبْتُم بِـَٔايَـٰتِى وَلَمْ تُحِيطُوا۟ بِهَا عِلْمًا أَمَّاذَا كُنتُمْ تَعْمَلُونَ
Transliteration ḥattā idhā jāū qāla akadhabtum biāyātī walam tuḥīṭū bihā ʿil'man ammādhā kuntum taʿmalūna
Khmer លុះនៅពេលដែលពួកគេបានមកដល់(កន្លែងកាត់សេចក្ដី) ទ្រង់បានមានបន្ទូលថាៈ តើពួកអ្នកបានបដិសេធនឹងអាយ៉ាត់ៗរបស់ យើងឬ ខណៈដែលពួកអ្នកមិនបានដឹងច្បាស់ពីវានោះ? ឬអ្វីខ្លះដែល ពួកអ្នកបានធ្វើ?
Verse 85
وَوَقَعَ ٱلْقَوْلُ عَلَيْهِم بِمَا ظَلَمُوا۟ فَهُمْ لَا يَنطِقُونَ
Transliteration wawaqaʿa l-qawlu ʿalayhim bimā ẓalamū fahum lā yanṭiqūna
Khmer ហើយពាក្យសំដី(ទារុណកម្ម)ត្រូវបានធ្លាក់លើពួកគេដោយ សារតែអ្វីដែលពួកគេបានបំពាន។ ដូចេ្នះពួកគេមិនអាចនិយាយដោះ សាបានឡើយ។
Verse 86
أَلَمْ يَرَوْا۟ أَنَّا جَعَلْنَا ٱلَّيْلَ لِيَسْكُنُوا۟ فِيهِ وَٱلنَّهَارَ مُبْصِرًا ۚ إِنَّ فِى ذَٰلِكَ لَـَٔايَـٰتٍ لِّقَوْمٍ يُؤْمِنُونَ
Transliteration alam yaraw annā jaʿalnā al-layla liyaskunū fīhi wal-nahāra mub'ṣiran inna fī dhālika laāyātin liqawmin yu'minūna
Khmer តើពួកគេមិនបានឃើញទេឬ ពិតប្រាកដណាស់យើងបាន បង្កើតពេលយប់ដើម្បីឱ្យពួកគេសម្រាកក្នុងវា និងពេលថ្ងៃឱ្យមាន ការមើលឃើញ(ដើម្បីស្វែងរកលាភសក្ការៈ)នោះ? ពិតប្រាកដ ណាស់ នៅក្នុងរឿងទាំងនោះគឺជាភស្ដុតាងៗសម្រាប់ក្រុមដែល មានជំនឿ។
Verse 87
وَيَوْمَ يُنفَخُ فِى ٱلصُّورِ فَفَزِعَ مَن فِى ٱلسَّمَـٰوَٰتِ وَمَن فِى ٱلْأَرْضِ إِلَّا مَن شَآءَ ٱللَّهُ ۚ وَكُلٌّ أَتَوْهُ دَٰخِرِينَ
Transliteration wayawma yunfakhu fī l-ṣūri fafaziʿa man fī l-samāwāti waman fī l-arḍi illā man shāa l-lahu wakullun atawhu dākhirīna
Khmer ហើយ(ចូរចងចាំ)នៅថ្ងៃដែលគេផ្លុំត្រែ និងបានធ្វើឱ្យអ្នក ដែលនៅលើមេឃជាច្រើនជាន់ និងផែនដីភ័យរន្ធត់ លើកលែងតែ អ្នកណាដែលអល់ឡោះមានចេតនា(មិនឱ្យភ័យរន្ធត់)ប៉ុណ្ណោះ។ ហើយរាល់អ្វីៗទាំងអស់នឹងមកជួបទ្រង់ដោយឱនលំទោន។
Verse 88
وَتَرَى ٱلْجِبَالَ تَحْسَبُهَا جَامِدَةً وَهِىَ تَمُرُّ مَرَّ ٱلسَّحَابِ ۚ صُنْعَ ٱللَّهِ ٱلَّذِىٓ أَتْقَنَ كُلَّ شَىْءٍ ۚ إِنَّهُۥ خَبِيرٌۢ بِمَا تَفْعَلُونَ
Transliteration watarā l-jibāla taḥsabuhā jāmidatan wahiya tamurru marra l-saḥābi ṣun'ʿa l-lahi alladhī atqana kulla shayin innahu khabīrun bimā tafʿalūna
Khmer ហើយ(នៅថ្ងៃនោះ)អ្នកនឹងឃើញភ្នំនានាដែលអ្នកគិតថា វានៅនឹងថ្កល់មួយកន្លែង ខណៈដែលវារសាត់ ដូចជាដុំពពករសាត់ ដែរ។ (នេះ)ជាកិច្ចការរបស់អល់ឡោះដែលទ្រង់បានបង្កើតអ្វីៗ គ្រប់យ៉ាងដ៏ល្អឥតខ្ចោះ។ ពិតប្រាកដណាស់ ទ្រង់ដឹងបំផុតនូវអ្វីដែល ពួកអ្នកធ្វើ។
Verse 89
مَن جَآءَ بِٱلْحَسَنَةِ فَلَهُۥ خَيْرٌ مِّنْهَا وَهُم مِّن فَزَعٍ يَوْمَئِذٍ ءَامِنُونَ
Transliteration man jāa bil-ḥasanati falahu khayrun min'hā wahum min fazaʿin yawma-idhin āminūna
Khmer អ្នកណាហើយបាននាំមកនូវអំពើល្អ(នៅថ្ងៃបរលោក) គឺ គេនឹងទទួលបានការតបស្នងល្អប្រសើរជាងអំពើនោះទៅទៀត។ ហើយពួកគេជាអ្នកដែលមានសុវត្ថិភាពបំផុតពីការភ័យរន្ធត់នៅថ្ងៃ នោះ។
Verse 90
وَمَن جَآءَ بِٱلسَّيِّئَةِ فَكُبَّتْ وُجُوهُهُمْ فِى ٱلنَّارِ هَلْ تُجْزَوْنَ إِلَّا مَا كُنتُمْ تَعْمَلُونَ
Transliteration waman jāa bil-sayi-ati fakubbat wujūhuhum fī l-nāri hal tuj'zawna illā mā kuntum taʿmalūna
Khmer តែអ្នកណាហើយដែលបាននាំមកនូវអំពើអាក្រក់វិញនោះ ពួកគេត្រូវបានគេគ្រវែងចូលទៅក្នុងនរកដោយផ្កាប់មុខ។ ពួកអ្នក មិនត្រូវគេតបស្នងក្រៅពីអ្វីដែលពួកអ្នកបានប្រព្រឹត្ដ(នៅក្នុង លោកិយ)នោះឡើយ។
Verse 91
إِنَّمَآ أُمِرْتُ أَنْ أَعْبُدَ رَبَّ هَـٰذِهِ ٱلْبَلْدَةِ ٱلَّذِى حَرَّمَهَا وَلَهُۥ كُلُّ شَىْءٍ ۖ وَأُمِرْتُ أَنْ أَكُونَ مِنَ ٱلْمُسْلِمِينَ
Transliteration innamā umir'tu an aʿbuda rabba hādhihi l-baldati alladhī ḥarramahā walahu kullu shayin wa-umir'tu an akūna mina l-mus'limīna
Khmer (ឱមូហាំម៉ាត់ ចូរអ្នកពោលទៅកាន់មនុស្សលោកថា) តាម ពិតខ្ញុំត្រូវបានគេបង្គាប់ឱ្យគោរពសក្ការៈចំពោះម្ចាស់របស់ទឹកដី (ម៉ាក្កះ)នេះ ដែលទ្រង់បានហាមឃាត់ នៅក្នុងនោះ។ ហើយអ្វីៗ ទាំងអស់ជាកម្មសិទ្ធិរបស់ទ្រង់។ ហើយខ្ញុំត្រូវបានគេបង្គាប់ឱ្យស្ថិត នៅក្នុងចំណោមអ្នកមូស្លីម។
Verse 92
وَأَنْ أَتْلُوَا۟ ٱلْقُرْءَانَ ۖ فَمَنِ ٱهْتَدَىٰ فَإِنَّمَا يَهْتَدِى لِنَفْسِهِۦ ۖ وَمَن ضَلَّ فَقُلْ إِنَّمَآ أَنَا۠ مِنَ ٱلْمُنذِرِينَ
Transliteration wa-an atluwā l-qur'āna famani ih'tadā fa-innamā yahtadī linafsihi waman ḍalla faqul innamā anā mina l-mundhirīna
Khmer និងឱ្យខ្ញុំសូត្រគម្ពីរគួរអាន(ឱ្យមនុស្សលោកស្ដាប់)។ ដូចេ្នះ អ្នកណាហើយដែលបានទទួលការចង្អុលបង្ហាញ គឺពិតប្រាកដណាស់ គេនឹងទទួលបានការចង្អុលបង្ហាញសម្រាប់ខ្លួនគេផ្ទាល់។ តែអ្នកណា ហើយដែលបានវងេ្វងវិញនោះ ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ តាម ពិតខ្ញុំគ្រាន់តែជាអ្នកដាស់តឿនព្រមានម្នាក់ក្នុងចំណោមអ្នកដាស់ តឿនទាំងឡាយប៉ុណ្ណោះ។
Verse 93
وَقُلِ ٱلْحَمْدُ لِلَّهِ سَيُرِيكُمْ ءَايَـٰتِهِۦ فَتَعْرِفُونَهَا ۚ وَمَا رَبُّكَ بِغَـٰفِلٍ عَمَّا تَعْمَلُونَ
Transliteration waquli l-ḥamdu lillahi sayurīkum āyātihi fataʿrifūnahā wamā rabbuka bighāfilin ʿammā taʿmalūna
Khmer ហើយចូរអ្នកពោលថាៈ រាល់ការសរសើរគឺចំពោះអល់ឡោះ ដែលទ្រង់នឹងបង្ហាញភស្ដុតាងរបស់ទ្រង់ឱ្យពួកអ្នកឃើញ។ ហើយ ពួកអ្នកនឹងដឹងពីវា។ ហើយម្ចាស់របស់អ្នកមិនមែនមិនដឹងពីអ្វីដែល ពួកអ្នកប្រព្រឹត្ដនោះឡើយ។
Read Surah An-Naml in another language
- English (word by word)
- Albanian
- Amazigh
- Amharic
- Assamese
- Azerbaijani
- Bambara
- Bangla
- Bosnian
- Bulgarian
- Chechen
- Chinese
- Czech
- Dari
- Dhivehi
- Dutch
- Finnish
- French
- German
- Gujarati
- Hausa
- Hebrew
- Hindi
- Indonesian
- Italian
- Japanese
- Kannada
- Kazakh
- Kinyarwanda
- Korean
- Kurdish
- Luganda
- Malay
- Malayalam
- Maranao
- Marathi
- Nepali
- Norwegian
- Oromo
- Pashto
- Persian
- Polish
- Portuguese
- Romanian
- Russian
- Sindhi
- Sinhala
- Somali
- Spanish
- Swahili
- Swedish
- Tagalog
- Tajik
- Tamil
- Tatar
- Telugu
- Thai
- Turkish
- Ukrainian
- Urdu
- Uyghur
- Uzbek
- Vietnamese
- Yao
- Yoruba
All 114 surahs in Khmer: the Qur’an in Khmer.
Khmer translation: Cambodian Muslim Community Development, from Quran.com. Transliteration: Quran.com. Recitation: Mishary Alafasy, from EveryAyah.com. MyDugsi is a learning aid, not a replacement for a qualified teacher.