Surah Al-Qasas in Khmer: translation and audio
Surah 28 · القصص · The Stories · 88 verses
Surah Al-Qasas verse by verse: the Arabic with a recitation you can repeat, the transliteration, and the Khmer translation by Cambodian Muslim Community Development. For the meaning of every word, see Surah Al-Qasas word by word in English.
Verse 1
طسٓمٓ
Transliteration tta-seen-meem
Khmer ត ស៊ីន មីម ។
Verse 2
تِلْكَ ءَايَـٰتُ ٱلْكِتَـٰبِ ٱلْمُبِينِ
Transliteration til'ka āyātu l-kitābi l-mubīni
Khmer ទាំងនេះគឺជាអាយ៉ាត់ៗរបស់គម្ពីរ(គួរអាន)ដ៏ច្បាស់លាស់។
Verse 3
نَتْلُوا۟ عَلَيْكَ مِن نَّبَإِ مُوسَىٰ وَفِرْعَوْنَ بِٱلْحَقِّ لِقَوْمٍ يُؤْمِنُونَ
Transliteration natlū ʿalayka min naba-i mūsā wafir'ʿawna bil-ḥaqi liqawmin yu'minūna
Khmer យើងនឹងនិទានឱ្យអ្នក(មូហាំម៉ាត់)ស្ដាប់នូវដំណើររឿង មួយចំនួនរបស់មូសា និងហ្វៀរអោនយ៉ាងពិតប្រាកដសម្រាប់ ក្រុមដែលមានជំនឿ។
Verse 4
إِنَّ فِرْعَوْنَ عَلَا فِى ٱلْأَرْضِ وَجَعَلَ أَهْلَهَا شِيَعًا يَسْتَضْعِفُ طَآئِفَةً مِّنْهُمْ يُذَبِّحُ أَبْنَآءَهُمْ وَيَسْتَحْىِۦ نِسَآءَهُمْ ۚ إِنَّهُۥ كَانَ مِنَ ٱلْمُفْسِدِينَ
Transliteration inna fir'ʿawna ʿalā fī l-arḍi wajaʿala ahlahā shiyaʿan yastaḍʿifu ṭāifatan min'hum yudhabbiḥu abnāahum wayastaḥyī nisāahum innahu kāna mina l-muf'sidīna
Khmer ពិតប្រាកដណាស់ ហ្វៀរអោនគឺជាអ្នកដែលបានប្រអឺតក្រទម នៅលើទឹកដី(អេហ្ស៊ីប)នេះ។ ហើយគេបានធ្វើឱ្យអ្នកដែលរស់នៅ ទីនោះបែកបាក់ជាក្រុមៗដោយគេជិះជាន់ធ្វើបាបក្រុមមួយក្នុង ចំណោមពួកគេ(អំបូរអ៊ីស្រាអែល)យ៉ាងខ្លាំង ដោយគេសម្លាប់កូន ប្រុសរបស់ពួកគេ ហើយទុកកូនស្រីរបស់ពួកគេ។ ពិតប្រាកដណាស់ គេ(ហ្វៀរអោន)ស្ថិតនៅក្នុងចំណោមពួកដែលបង្កវិនាសកម្ម។
Verse 5
وَنُرِيدُ أَن نَّمُنَّ عَلَى ٱلَّذِينَ ٱسْتُضْعِفُوا۟ فِى ٱلْأَرْضِ وَنَجْعَلَهُمْ أَئِمَّةً وَنَجْعَلَهُمُ ٱلْوَٰرِثِينَ
Transliteration wanurīdu an namunna ʿalā alladhīna us'tuḍ'ʿifū fī l-arḍi wanajʿalahum a-immatan wanajʿalahumu l-wārithīna
Khmer ហើយយើងចង់ប្រទាននូវនៀកម៉ាត់ដល់បណ្ដាអ្នក(អំបូរ អ៊ីស្រាអែល)ដែលត្រូវគេជិះជាន់នៅលើទឹកដីនេះ។ ហើយយើង ធ្វើឱ្យពួកគេក្លាយជាមេដឹកនាំ និងធ្វើឱ្យពួកគេក្លាយជាអ្នកដែល ទទួលមរតក(បន្ទាប់ពីហ្វៀរអោន)។
Verse 6
وَنُمَكِّنَ لَهُمْ فِى ٱلْأَرْضِ وَنُرِىَ فِرْعَوْنَ وَهَـٰمَـٰنَ وَجُنُودَهُمَا مِنْهُم مَّا كَانُوا۟ يَحْذَرُونَ
Transliteration wanumakkina lahum fī l-arḍi wanuriya fir'ʿawna wahāmāna wajunūdahumā min'hum mā kānū yaḥdharūna
Khmer ហើយយើងនឹងផ្ដល់អំណាចឱ្យពួកគេគ្រប់គ្រងនៅលើទឹកដី (អេហ្ស៊ីប និងស្ហាម)ហើយយើងនឹងធ្វើឱ្យហ្វៀរអោន និងហ៊ើម៉ាន ព្រមទាំងពលទាហានរបស់គេទាំងពីរឃើញនូវអ្វី(គ្រោះថ្នាក់)ដែល ពួកគេតែងតែប្រុងប្រយ័ត្នពីអំបូរអ៊ីស្រាអែល។
Verse 7
وَأَوْحَيْنَآ إِلَىٰٓ أُمِّ مُوسَىٰٓ أَنْ أَرْضِعِيهِ ۖ فَإِذَا خِفْتِ عَلَيْهِ فَأَلْقِيهِ فِى ٱلْيَمِّ وَلَا تَخَافِى وَلَا تَحْزَنِىٓ ۖ إِنَّا رَآدُّوهُ إِلَيْكِ وَجَاعِلُوهُ مِنَ ٱلْمُرْسَلِينَ
Transliteration wa-awḥaynā ilā ummi mūsā an arḍiʿīhi fa-idhā khif'ti ʿalayhi fa-alqīhi fī l-yami walā takhāfī walā taḥzanī innā rāddūhu ilayki wajāʿilūhu mina l-mur'salīna
Khmer ហើយយើងបានផ្ដល់ប្រផ្នូលទៅកាន់ម្ដាយមូសាថាៈ ចូរអ្នក បំបៅគេចុះ។ តែប្រសិនបើអ្នកព្រួយបារម្ភចំពោះគេ(មូសា) ចូរអ្នក ដាក់បណ្ដែតគេតាមទនេ្ល(នីល)ចុះ ហើយចូរអ្នកកុំភ័យខ្លាច និងកុំ ព្រួយបារម្ភឱ្យសោះ។ ពិតប្រាកដណាស់ យើងនឹងត្រឡប់គេឱ្យអ្នក វិញ ហើយយើងនឹងតែងតាំងគេជាអ្នកនាំសារមួយរូបក្នុងចំណោម អ្នកនាំសារទាំងឡាយរបស់យើង។
Verse 8
فَٱلْتَقَطَهُۥٓ ءَالُ فِرْعَوْنَ لِيَكُونَ لَهُمْ عَدُوًّا وَحَزَنًا ۗ إِنَّ فِرْعَوْنَ وَهَـٰمَـٰنَ وَجُنُودَهُمَا كَانُوا۟ خَـٰطِـِٔينَ
Transliteration fal-taqaṭahu ālu fir'ʿawna liyakūna lahum ʿaduwwan waḥazanan inna fir'ʿawna wahāmāna wajunūdahumā kānū khāṭiīna
Khmer ពេលនោះបរិវារបស់ហ្វៀរអោនបានរើសមូសាដែលគេនឹង អាចជាសត្រូវនិងជាកង្វល់របស់ពួកគេ។ ពិតប្រាកដណាស់ ហ្វៀរអោន និងហ៊ើម៉ាន និងពលទាហានរបស់គេទាំងពីរគឺជាពួកដែល ធ្លាប់បានសាងអំពើបាប។
Verse 9
وَقَالَتِ ٱمْرَأَتُ فِرْعَوْنَ قُرَّتُ عَيْنٍ لِّى وَلَكَ ۖ لَا تَقْتُلُوهُ عَسَىٰٓ أَن يَنفَعَنَآ أَوْ نَتَّخِذَهُۥ وَلَدًا وَهُمْ لَا يَشْعُرُونَ
Transliteration waqālati im'ra-atu fir'ʿawna qurratu ʿaynin lī walaka lā taqtulūhu ʿasā an yanfaʿanā aw nattakhidhahu waladan wahum lā yashʿurūna
Khmer ហើយភរិយារបស់ហ្វៀរអោនបាននិយាយថាៈ (កេ្មងនេះ) គួរឱ្យស្រឡាញ់ណាស់សម្រាប់ខ្ញុំនិងអ្នក។ ចូរពួកអ្នកកុំសម្លាប់គេ អី្វ សង្ឃឹមថាគេអាចនឹងមានប្រយោជន៍ចំពោះពួកយើង ឬក៏យក គេធ្វើជាកូន។ ហើយពួកគេពុំបានដឹង(ពីលទ្ឋផលនេះ)ឡើយ។
Verse 10
وَأَصْبَحَ فُؤَادُ أُمِّ مُوسَىٰ فَـٰرِغًا ۖ إِن كَادَتْ لَتُبْدِى بِهِۦ لَوْلَآ أَن رَّبَطْنَا عَلَىٰ قَلْبِهَا لِتَكُونَ مِنَ ٱلْمُؤْمِنِينَ
Transliteration wa-aṣbaḥa fuādu ummi mūsā fārighan in kādat latub'dī bihi lawlā an rabaṭnā ʿalā qalbihā litakūna mina l-mu'minīna
Khmer ហើយដួងចិត្ដម្ដាយរបស់មូសាវិញក្លាយទៅជាទទេស្អាត (មិនខ្វល់អ្វីក្រៅពីមូសាឡើយ)។ ពិតប្រាកដណាស់ នាងស្ទើរតែ បង្ហាញប្រាប់(អ្នកឯទៀត) អំពីរឿងមូសា(ថាជាកូនរបស់នាង) ទៅហើយ ប្រសិនបើយើង(អល់ឡោះ)មិនបានទប់អារម្មណ៍របស់ នាង ដើម្បីឱ្យនាងស្ថិតនៅក្នុងចំណោមអ្នកដែលមានជំនឿទេនោះ។
Verse 11
وَقَالَتْ لِأُخْتِهِۦ قُصِّيهِ ۖ فَبَصُرَتْ بِهِۦ عَن جُنُبٍ وَهُمْ لَا يَشْعُرُونَ
Transliteration waqālat li-ukh'tihi quṣṣīhi fabaṣurat bihi ʿan junubin wahum lā yashʿurūna
Khmer ហើយនាង(ម្ដាយរបស់មូសា)បាននិយាយប្រាប់បងស្រី របស់គេថាៈ ឯងត្រូវតាមឃ្លាំមើលគេផង។ ហើយនាងបានឃើញគេ ពីចម្ងាយ ខណៈដែលពួកគេមិនដឹង(ថានាងជាបងស្រីរបស់មូសា)។
Verse 12
۞ وَحَرَّمْنَا عَلَيْهِ ٱلْمَرَاضِعَ مِن قَبْلُ فَقَالَتْ هَلْ أَدُلُّكُمْ عَلَىٰٓ أَهْلِ بَيْتٍ يَكْفُلُونَهُۥ لَكُمْ وَهُمْ لَهُۥ نَـٰصِحُونَ
Transliteration waḥarramnā ʿalayhi l-marāḍiʿa min qablu faqālat hal adullukum ʿalā ahli baytin yakfulūnahu lakum wahum lahu nāṣiḥūna
Khmer ហើយយើងបានធ្វើឱ្យមូសាបដិសេធរាល់ម៉ែដោះតាំងពីមុនមក។ ដូចេ្នះនាង(បងរបស់មូសា)បាននិយាយថាៈ តើចង់ឱ្យខ្ញុំចង្អុល ប្រាប់ពួកអ្នកអំពីគ្រួសារមួយដែលអាចមើលថែបំបៅគេសម្រាប់ពួក អ្នក ដោយពួកគេចេះថ្នាក់ថ្នមគេបានល្អដែរឬទេ?
Verse 13
فَرَدَدْنَـٰهُ إِلَىٰٓ أُمِّهِۦ كَىْ تَقَرَّ عَيْنُهَا وَلَا تَحْزَنَ وَلِتَعْلَمَ أَنَّ وَعْدَ ٱللَّهِ حَقٌّ وَلَـٰكِنَّ أَكْثَرَهُمْ لَا يَعْلَمُونَ
Transliteration faradadnāhu ilā ummihi kay taqarra ʿaynuhā walā taḥzana walitaʿlama anna waʿda l-lahi ḥaqqun walākinna aktharahum lā yaʿlamūna
Khmer ពេលនោះយើង(អល់ឡោះ)បានប្រគល់គេឱ្យទៅម្ដាយ របស់គេវិញ ដើម្បីឱ្យនាងរំភើបរីករាយ និងឈប់ព្រួយបារម្ភ ហើយ និងដើម្បីឱ្យនាងដឹងថា ពិតប្រាកដណាស់ ការសន្យារបស់អល់់ឡោះ គឺជាការពិត ប៉ុន្ដែពួកគេភាគច្រើនមិនដឹងឡើយ។
Verse 14
وَلَمَّا بَلَغَ أَشُدَّهُۥ وَٱسْتَوَىٰٓ ءَاتَيْنَـٰهُ حُكْمًا وَعِلْمًا ۚ وَكَذَٰلِكَ نَجْزِى ٱلْمُحْسِنِينَ
Transliteration walammā balagha ashuddahu wa-is'tawā ātaynāhu ḥuk'man waʿil'man wakadhālika najzī l-muḥ'sinīna
Khmer ហើយនៅពេលដែលគេបានធំពេញវ័យ មានកំលាំងមាំមួន យើងបានប្រទានឱ្យគេនូវភាពឈ្លាសវៃ និងចំណេះដឹងខ្ពស់។ ហើយ ដូចេ្នះដែរ យើងនឹងតបស្នងឱ្យបណ្ដាអ្នកដែលសាងអំពើល្អ។
Verse 15
وَدَخَلَ ٱلْمَدِينَةَ عَلَىٰ حِينِ غَفْلَةٍ مِّنْ أَهْلِهَا فَوَجَدَ فِيهَا رَجُلَيْنِ يَقْتَتِلَانِ هَـٰذَا مِن شِيعَتِهِۦ وَهَـٰذَا مِنْ عَدُوِّهِۦ ۖ فَٱسْتَغَـٰثَهُ ٱلَّذِى مِن شِيعَتِهِۦ عَلَى ٱلَّذِى مِنْ عَدُوِّهِۦ فَوَكَزَهُۥ مُوسَىٰ فَقَضَىٰ عَلَيْهِ ۖ قَالَ هَـٰذَا مِنْ عَمَلِ ٱلشَّيْطَـٰنِ ۖ إِنَّهُۥ عَدُوٌّ مُّضِلٌّ مُّبِينٌ
Transliteration wadakhala l-madīnata ʿalā ḥīni ghaflatin min ahlihā fawajada fīhā rajulayni yaqtatilāni hādhā min shīʿatihi wahādhā min ʿaduwwihi fa-is'taghāthahu alladhī min shīʿatihi ʿalā alladhī min ʿaduwwihi fawakazahu mūsā faqaḍā ʿalayhi qāla hādhā min ʿamali l-shayṭāni innahu ʿaduwwun muḍillun mubīnun
Khmer ហើយគេ(មូសា)បានចូលទៅក្នុងទីក្រុង ខណៈដែលមនុស្ស ម្នានៅទីនោះមិនបានដឹង ហើយគេក៏បានប្រទះឃើញបុរសពីរនាក់ កំពុងវាយតប់គ្នា ដោយម្នាក់ជាក្រុមរបស់មូសា ហើយម្នាក់ទៀត ជា(ក្រុមរបស់ហ្វៀរអោន)សត្រូវរបស់គេ។ ពេលនោះបុរសដែល ជាក្រុមរបស់មូសាសុំឱ្យមូសាជួយគេតទល់នឹងអ្នកដែលជាសត្រូវ របស់គេ។ ហើយមូសាក៏បានដាល់គេមួយដៃ ពេលនោះគេក៏បាន ស្លាប់។ ហើយមូសាបានពោលថាៈ នេះជាទង្វើរបស់ស្ហៃតន។ ពិតប្រាកដណាស់ វា(ស្ហៃតន)គឺជាសត្រូវដែលជាអ្នកធ្វើឱ្យមនុស្ស លោកវងេ្វងយ៉ាងច្បាស់លាស់។
Verse 16
قَالَ رَبِّ إِنِّى ظَلَمْتُ نَفْسِى فَٱغْفِرْ لِى فَغَفَرَ لَهُۥٓ ۚ إِنَّهُۥ هُوَ ٱلْغَفُورُ ٱلرَّحِيمُ
Transliteration qāla rabbi innī ẓalamtu nafsī fa-igh'fir lī faghafara lahu innahu huwa l-ghafūru l-raḥīmu
Khmer គាត់(មូសា)បានបួងសួងសុំថាៈ ឱម្ចាស់របស់ខ្ញុំ. ខ្ញុំពិតជា បានធ្វើខុសដោយខ្លួនឯង ដូចេ្នះសូមទ្រង់មេត្ដាអភ័យទោសឱ្យខ្ញុំ ផង។ ហើយទ្រង់ក៏បានអភ័យទោសដល់គាត់។ ពិតប្រាកដណាស់ ទ្រង់មហាអភ័យទោស មហាអាណិតស្រឡាញ់ ។
Verse 17
قَالَ رَبِّ بِمَآ أَنْعَمْتَ عَلَىَّ فَلَنْ أَكُونَ ظَهِيرًا لِّلْمُجْرِمِينَ
Transliteration qāla rabbi bimā anʿamta ʿalayya falan akūna ẓahīran lil'muj'rimīna
Khmer គាត់បានស្បថថាៈ ឱម្ចាស់របស់ខ្ញុំ. អ្វីដែលទ្រង់បានប្រទាន នៀកម៉ាត់ឱ្យខ្ញុំ ខ្ញុំនឹងមិនជួយពួកដែលប្រព្រឹត្ដអំពើបាបទៀតជាដាច់ ខាត។
Verse 18
فَأَصْبَحَ فِى ٱلْمَدِينَةِ خَآئِفًا يَتَرَقَّبُ فَإِذَا ٱلَّذِى ٱسْتَنصَرَهُۥ بِٱلْأَمْسِ يَسْتَصْرِخُهُۥ ۚ قَالَ لَهُۥ مُوسَىٰٓ إِنَّكَ لَغَوِىٌّ مُّبِينٌ
Transliteration fa-aṣbaḥa fī l-madīnati khāifan yataraqqabu fa-idhā alladhī is'tanṣarahu bil-amsi yastaṣrikhuhu qāla lahu mūsā innaka laghawiyyun mubīnun
Khmer ហើយគាត់ស្ថិតនៅក្នុងទីក្រុង ដោយមានការភ័យខ្លាច ចាំតាមដានមើល(ពត៌មានអំពីឃាតកម្មរបស់គាត់) ពេលនោះស្រាប់ តែអ្នកដែលសុំឱ្យគាត់ជួយកាលពីម្សិលមិញបានស្រែកសុំឱ្យគាត់ជួយម្ដងទៀត។ គាត់បានពោលថាៈ ពិតប្រាដកណាស់ អ្នកគឺជាអ្នក ដែលវងេ្វងយ៉ាងច្បាស់លាស់។
Verse 19
فَلَمَّآ أَنْ أَرَادَ أَن يَبْطِشَ بِٱلَّذِى هُوَ عَدُوٌّ لَّهُمَا قَالَ يَـٰمُوسَىٰٓ أَتُرِيدُ أَن تَقْتُلَنِى كَمَا قَتَلْتَ نَفْسًۢا بِٱلْأَمْسِ ۖ إِن تُرِيدُ إِلَّآ أَن تَكُونَ جَبَّارًا فِى ٱلْأَرْضِ وَمَا تُرِيدُ أَن تَكُونَ مِنَ ٱلْمُصْلِحِينَ
Transliteration falammā an arāda an yabṭisha bi-alladhī huwa ʿaduwwun lahumā qāla yāmūsā aturīdu an taqtulanī kamā qatalta nafsan bil-amsi in turīdu illā an takūna jabbāran fī l-arḍi wamā turīdu an takūna mina l-muṣ'liḥīna
Khmer ហើយនៅពេលដែលគាត់ចង់ចាប់អ្នកដែលជាសត្រូវរបស់ គេទាំងពីរ(មូសា និងបុរសអំបូរអ៊ីស្រាអែល) គេ(សត្រូវ)បាន និយាយថាៈ ឱមូសា. តើអ្នកចង់សម្លាប់ខ្ញុំដូចដែលអ្នកបានសម្លាប់ មនុស្សម្នាក់ពីម្សិលឬ? បំណងរបស់អ្នកគ្មានអ្វីក្រៅពីចង់ធ្វើជាអ្នក ដែលអួតកេ្អងក្អាងនៅលើផែនដីនេះឡើយ ហើយអ្នកក៏មិនចង់ធ្វើ ជាអ្នកសម្រុះសម្រួលដែរ។
Verse 20
وَجَآءَ رَجُلٌ مِّنْ أَقْصَا ٱلْمَدِينَةِ يَسْعَىٰ قَالَ يَـٰمُوسَىٰٓ إِنَّ ٱلْمَلَأَ يَأْتَمِرُونَ بِكَ لِيَقْتُلُوكَ فَٱخْرُجْ إِنِّى لَكَ مِنَ ٱلنَّـٰصِحِينَ
Transliteration wajāa rajulun min aqṣā l-madīnati yasʿā qāla yāmūsā inna l-mala-a yatamirūna bika liyaqtulūka fa-ukh'ruj innī laka mina l-nāṣiḥīna
Khmer ហើយមានបុរសម្នាក់ធ្វើដំណើរយ៉ាងប្រញាប់ពីជាយក្រុងមកប្រាប់ថាៈ ឱមូសា. ពិតប្រាកដណាស់ ក្រុមមន្ដ្រី(របស់ហ្វៀរអោន)កំពុងពិគ្រោះយោបល់គ្នាអំពីរឿងអ្នក ដើម្បីសម្លាប់អ្នក។ ដូចេ្នះចូរអ្នកចាកចេញ(ពីទីក្រុងនេះ)ចុះ។ ពិតប្រាកដណាស់ ខ្ញុំគឺ ជាអ្នកដែលណែនាំល្អម្នាក់ដល់អ្នក។
Verse 21
فَخَرَجَ مِنْهَا خَآئِفًا يَتَرَقَّبُ ۖ قَالَ رَبِّ نَجِّنِى مِنَ ٱلْقَوْمِ ٱلظَّـٰلِمِينَ
Transliteration fakharaja min'hā khāifan yataraqqabu qāla rabbi najjinī mina l-qawmi l-ẓālimīna
Khmer ហើយគាត់ក៏បានចាកចេញពីទីក្រុងនោះទាំងភ័យខ្លាចនិង ប្រុងប្រយ័ត្នបំផុត(ខ្លាចក្រែងគេចាប់)។ គាត់បានបួងសួងសុំថាៈ ឱ ម្ចាស់របស់ខ្ញុំ. សូមទ្រង់មេត្ដាសង្គ្រោះខ្ញុំពីក្រុមដែលបំពានផង។
Verse 22
وَلَمَّا تَوَجَّهَ تِلْقَآءَ مَدْيَنَ قَالَ عَسَىٰ رَبِّىٓ أَن يَهْدِيَنِى سَوَآءَ ٱلسَّبِيلِ
Transliteration walammā tawajjaha til'qāa madyana qāla ʿasā rabbī an yahdiyanī sawāa l-sabīli
Khmer ហើយនៅពេលដែលគាត់ធ្វើដំណើរឆ្ពោះទៅកាន់ទឹកដី ម៉ាទយ៉ាន់ គាត់បានពោលថាៈ ខ្ញុំសង្ឃឹមថា ម្ចាស់របស់ខ្ញុំនឹងចង្អុល បង្ហាញខ្ញុំនូវមាគ៌ាមួយដ៏ត្រឹមត្រូវ(ទៅកាន់ម៉ាទយ៉ាន់)។
Verse 23
وَلَمَّا وَرَدَ مَآءَ مَدْيَنَ وَجَدَ عَلَيْهِ أُمَّةً مِّنَ ٱلنَّاسِ يَسْقُونَ وَوَجَدَ مِن دُونِهِمُ ٱمْرَأَتَيْنِ تَذُودَانِ ۖ قَالَ مَا خَطْبُكُمَا ۖ قَالَتَا لَا نَسْقِى حَتَّىٰ يُصْدِرَ ٱلرِّعَآءُ ۖ وَأَبُونَا شَيْخٌ كَبِيرٌ
Transliteration walammā warada māa madyana wajada ʿalayhi ummatan mina l-nāsi yasqūna wawajada min dūnihimu im'ra-atayni tadhūdāni qāla mā khaṭbukumā qālatā lā nasqī ḥattā yuṣ'dira l-riʿāu wa-abūnā shaykhun kabīrun
Khmer ហើយនៅពេលដែលគាត់បានទៅដល់កន្លែង(អណ្ដូង)ទឹក នៅទឹកដីម៉ាទយ៉ាន់ គាត់បានជួបមនុស្សមួយក្រុមកំពុងដងទឹកឱ្យ សត្វចៀមរបស់ពួកគេផឹក ហើយគាត់បានជួបស្ដ្រីពីរនាក់ទៀតក្រៅ ពីពួកគេ ដែលកំពុងដឹកសត្វចៀមថយចេញពីទីនោះ។ មូសាក៏បាន សួរថាៈ តើអ្នកទាំងពីរមានបញ្ហា អ្វី? នាងទាំងពីរបានឆ្លើយថាៈ ពួកខ្ញុំមិនអាច ដងទឹកឱ្យសត្វចៀមរបស់ពួកខ្ញុំផឹកបានទេ ទាល់តែពួក គង្វាលទាំងនោះចេញទៅសិន។ ហើយឪពុករបស់ពួកខ្ញុំ គាត់ជា មនុស្សចាស់ជរា(មិនអាចជួយពួកខ្ញុំបានឡើយ)។
Verse 24
فَسَقَىٰ لَهُمَا ثُمَّ تَوَلَّىٰٓ إِلَى ٱلظِّلِّ فَقَالَ رَبِّ إِنِّى لِمَآ أَنزَلْتَ إِلَىَّ مِنْ خَيْرٍ فَقِيرٌ
Transliteration fasaqā lahumā thumma tawallā ilā l-ẓili faqāla rabbi innī limā anzalta ilayya min khayrin faqīrun
Khmer ពេលនោះ គាត់ក៏បានដងទឹកឱ្យសត្វចៀមរបស់នាងទាំង ពីរផឹក។ បន្ទាប់មកគាត់បានត្រឡប់ទៅរកម្លប់វិញ ហើយបានបួង សួងសុំថាៈ ឱម្ចាស់របស់ខ្ញុំ. ពិតប្រាកដណាស់ ខ្ញុំត្រូវការនូវអ្វីដែល ល្អដែលទ្រង់ប្រទានឱ្យខ្ញុំ។
Verse 25
فَجَآءَتْهُ إِحْدَىٰهُمَا تَمْشِى عَلَى ٱسْتِحْيَآءٍ قَالَتْ إِنَّ أَبِى يَدْعُوكَ لِيَجْزِيَكَ أَجْرَ مَا سَقَيْتَ لَنَا ۚ فَلَمَّا جَآءَهُۥ وَقَصَّ عَلَيْهِ ٱلْقَصَصَ قَالَ لَا تَخَفْ ۖ نَجَوْتَ مِنَ ٱلْقَوْمِ ٱلظَّـٰلِمِينَ
Transliteration fajāathu iḥ'dāhumā tamshī ʿalā is'tiḥ'yāin qālat inna abī yadʿūka liyajziyaka ajra mā saqayta lanā falammā jāahu waqaṣṣa ʿalayhi l-qaṣaṣa qāla lā takhaf najawta mina l-qawmi l-ẓālimīna
Khmer ហើយនារីម្នាក់ក្នុងចំណោមគេទាំងពីរបានមកជួបគាត់ ដោយដើរយ៉ាងអៀនខ្មាស់ នាងក៏បាននិយាយថាៈ ពិតប្រាកដណាស់ ឪពុករបស់ខ្ញុំអញ្ជើញអ្នកទៅដើម្បីគាត់នឹងឱ្យថ្លៃឈ្នួលដល់អ្នកដែល អ្នកបានដងទឹកឱ្យសត្វចៀមរបស់ពួកខ្ញុំផឹកនោះ។ នៅពេលដែល មូសាបានទៅជួបគាត់ ហើយមូសាបាននិយាយរឿង(ការតាមចាប់ ខ្លួនរបស់ហ្វៀរអោន)ប្រាប់គាត់ គាត់ក៏បាននិយាយថាៈ សូមអ្នក កុំខ្លាច អ្នកបានរួចផុតពីក្រុមដែលបំពានហើយ។
Verse 26
قَالَتْ إِحْدَىٰهُمَا يَـٰٓأَبَتِ ٱسْتَـْٔجِرْهُ ۖ إِنَّ خَيْرَ مَنِ ٱسْتَـْٔجَرْتَ ٱلْقَوِىُّ ٱلْأَمِينُ
Transliteration qālat iḥ'dāhumā yāabati is'tajir'hu inna khayra mani is'tajarta l-qawiyu l-amīnu
Khmer នារីម្នាក់ក្នុងចំណោមគេទាំងពីរបាននិយាយថាៈ ឱលោក ឪពុកជាទីស្រឡាញ់. សូមលោកឪពុកជួលគាត់(ធ្វើជាអ្នកគង្វាល សត្វចៀមរបស់យើង)ទៅ ពិតប្រាកដណាស់ មនុស្សល្អដែលលោក ឪពុកត្រូវជួលនោះ គឺមានកម្លាំងខ្លាំងក្លា និងស្មោះត្រង់។
Verse 27
قَالَ إِنِّىٓ أُرِيدُ أَنْ أُنكِحَكَ إِحْدَى ٱبْنَتَىَّ هَـٰتَيْنِ عَلَىٰٓ أَن تَأْجُرَنِى ثَمَـٰنِىَ حِجَجٍ ۖ فَإِنْ أَتْمَمْتَ عَشْرًا فَمِنْ عِندِكَ ۖ وَمَآ أُرِيدُ أَنْ أَشُقَّ عَلَيْكَ ۚ سَتَجِدُنِىٓ إِن شَآءَ ٱللَّهُ مِنَ ٱلصَّـٰلِحِينَ
Transliteration qāla innī urīdu an unkiḥaka iḥ'dā ib'natayya hātayni ʿalā an tajuranī thamāniya ḥijajin fa-in atmamta ʿashran famin ʿindika wamā urīdu an ashuqqa ʿalayka satajidunī in shāa l-lahu mina l-ṣāliḥīna
Khmer គាត់បានពោល(ទៅកាន់មូសា)ថាៈ ខ្ញុំមានបំណងរៀប អាពាហ៍ពិពាហ៍កូនស្រីម្នាក់ក្នុងចំណោមកូនស្រីរបស់ខ្ញុំទាំងពីរនេះ ឱ្យអ្នក ដោយអ្នកនៅបម្រើខ្ញុំ(គង្វាលសត្វចៀម)ក្នុងរយៈពេល ប្រាំបីឆ្នាំ។ តែបើអ្នកចង់បង្គ្រប់វាឱ្យពេញរយៈពេលដប់ឆ្នាំវាគឺជាការ ស្ម័គ្រចិត្ដរបស់អ្នក។ ខ្ញុំគ្មានបំណងចង់ឱ្យអ្នកលំបាកឡើយ។ អ្នកនឹង ដឹងថា ខ្ញុំគឺជាមនុស្សល្អត្រឹមត្រូវ ប្រសិនបើអល់ឡោះមានចេតនា។
Verse 28
قَالَ ذَٰلِكَ بَيْنِى وَبَيْنَكَ ۖ أَيَّمَا ٱلْأَجَلَيْنِ قَضَيْتُ فَلَا عُدْوَٰنَ عَلَىَّ ۖ وَٱللَّهُ عَلَىٰ مَا نَقُولُ وَكِيلٌ
Transliteration qāla dhālika baynī wabaynaka ayyamā l-ajalayni qaḍaytu falā ʿud'wāna ʿalayya wal-lahu ʿalā mā naqūlu wakīlun
Khmer គាត់(មូសា)បានតបថាៈ នោះគឺ(ជាការព្រមព្រៀង)រវាង ខ្ញុំនិងអ្នក។ អំឡុងពេលណាមួយក៏ដោយក្នុងអំឡុងពេលទាំងពីរ (ប្រាំបីឆ្នាំឬដប់ឆ្នាំ)ដែលខ្ញុំបានបំពេញគឺគ្មានការបំពាន(សុំបន្ថែម) មកលើខ្ញុំឡើយ។ ហើយអល់ឡោះជាសាក្សីចំពោះអ្វីដែលពួកយើង និយាយ(ព្រមព្រៀង)។
Verse 29
۞ فَلَمَّا قَضَىٰ مُوسَى ٱلْأَجَلَ وَسَارَ بِأَهْلِهِۦٓ ءَانَسَ مِن جَانِبِ ٱلطُّورِ نَارًا قَالَ لِأَهْلِهِ ٱمْكُثُوٓا۟ إِنِّىٓ ءَانَسْتُ نَارًا لَّعَلِّىٓ ءَاتِيكُم مِّنْهَا بِخَبَرٍ أَوْ جَذْوَةٍ مِّنَ ٱلنَّارِ لَعَلَّكُمْ تَصْطَلُونَ
Transliteration falammā qaḍā mūsā l-ajala wasāra bi-ahlihi ānasa min jānibi l-ṭūri nāran qāla li-ahlihi um'kuthū innī ānastu nāran laʿallī ātīkum min'hā bikhabarin aw jadhwatin mina l-nāri laʿallakum taṣṭalūna
Khmer ក្រោយមកនៅពេលដែលមូសាបានបំពេញតាមពេលកំណត់ រួច(រយៈពេលដប់ឆ្នាំ) ហើយគាត់បានធ្វើដំណើរជាមួយនឹងគ្រួសារ របស់គាត់(ទៅកាន់ទឹកដីអេហ្ស៊ីប) គាត់ក៏បានឃើញពន្លឺភ្លើងមួយ នៅក្បែរជើងភ្នំតួរ។ គាត់បានពោលទៅកាន់គ្រួសាររបស់គាត់ថាៈ សូមពួកអ្នកនៅទីនេះសិនចុះ ពិតប្រាកដណាស់ខ្ញុំបានឃើញពន្លឺភ្លើង មួយ សង្ឃឹមថាខ្ញុំនឹងនាំដំណឹងខ្លះៗពីវា ឬក៏យកដុំភ្លើងមកបង្កាត់ ឱ្យពួកអ្នក ដើម្បីឱ្យពួកអ្នកកំដៅខ្លួន។
Verse 30
فَلَمَّآ أَتَىٰهَا نُودِىَ مِن شَـٰطِئِ ٱلْوَادِ ٱلْأَيْمَنِ فِى ٱلْبُقْعَةِ ٱلْمُبَـٰرَكَةِ مِنَ ٱلشَّجَرَةِ أَن يَـٰمُوسَىٰٓ إِنِّىٓ أَنَا ٱللَّهُ رَبُّ ٱلْعَـٰلَمِينَ
Transliteration falammā atāhā nūdiya min shāṭi-i l-wādi l-aymani fī l-buq'ʿati l-mubārakati mina l-shajarati an yāmūsā innī anā l-lahu rabbu l-ʿālamīna
Khmer ហើយនៅពេលដែលគាត់បានទៅដល់ពន្លឺភ្លើងនោះគេ (អល់ឡោះ)បានហៅគាត់ចេញពីដើមឈើមួយដើមនៅក្បែរជ្រលង ភ្នំខាងស្ដាំនៅទីកន្លែងដ៏មានពរជ័យថាៈ ឱមូសា. ពិតប្រាកដណាស់ យើងគឺអល់ឡោះជាម្ចាស់គ្រប់គ្រងពិភពទាំងអស់។
Verse 31
وَأَنْ أَلْقِ عَصَاكَ ۖ فَلَمَّا رَءَاهَا تَهْتَزُّ كَأَنَّهَا جَآنٌّ وَلَّىٰ مُدْبِرًا وَلَمْ يُعَقِّبْ ۚ يَـٰمُوسَىٰٓ أَقْبِلْ وَلَا تَخَفْ ۖ إِنَّكَ مِنَ ٱلْـَٔامِنِينَ
Transliteration wa-an alqi ʿaṣāka falammā raāhā tahtazzu ka-annahā jānnun wallā mud'biran walam yuʿaqqib yāmūsā aqbil walā takhaf innaka mina l-āminīna
Khmer ហើយចូរអ្នកបោះដំបងរបស់អ្នកចុះ។ ហើយនៅពេលដែល គាត់បានឃើញវាធ្វើចលនាដូចជាពស់នោះ គាត់ក៏រត់ត្រឡប់ទៅវិញ ដោយមិនងាកក្រោយ។ (ពេលនោះទ្រង់មានបន្ទូលថា) ឱមូសា. ចូរ អ្នកដើរចូលមក ហើយកុំភ័យខ្លាចឱ្យសោះ។ ពិតប្រាកដណាស់ អ្នក គឺស្ថិតក្នុងចំណោមអ្នកដែលមានសុវត្ថិភាព។
Verse 32
ٱسْلُكْ يَدَكَ فِى جَيْبِكَ تَخْرُجْ بَيْضَآءَ مِنْ غَيْرِ سُوٓءٍ وَٱضْمُمْ إِلَيْكَ جَنَاحَكَ مِنَ ٱلرَّهْبِ ۖ فَذَٰنِكَ بُرْهَـٰنَانِ مِن رَّبِّكَ إِلَىٰ فِرْعَوْنَ وَمَلَإِي۟هِۦٓ ۚ إِنَّهُمْ كَانُوا۟ قَوْمًا فَـٰسِقِينَ
Transliteration us'luk yadaka fī jaybika takhruj bayḍāa min ghayri sūin wa-uḍ'mum ilayka janāḥaka mina l-rahbi fadhānika bur'hānāni min rabbika ilā fir'ʿawna wamala-ihi innahum kānū qawman fāsiqīna
Khmer ហើយចូរអ្នកដាក់ដៃរបស់អ្នកចូលទៅក្នុងហោប៉ៅរបស់ អ្នក នោះវានឹងចេញពន្លឺសចែងចាំងដោយមិនមែនជាប្រការអាក្រក់ ឡើយ។ ហើយចូរអ្នកយកដៃ(ស្ដាំ)របស់អ្នកដាក់ចូលទៅចំហៀង ខ្លួន(ខាងឆេ្វង)របស់អ្នកដើម្បីចៀសវាងពីការភ័យខ្លាច។ ដូចេ្នះ ទាំងពីរនេះគឺជាភស្ដុតាងពីម្ចាស់់របស់អ្នកទៅកាន់ហ្វៀរអោន និង ពួកមន្ដ្រីរបស់គេ។ ពិតប្រាកដណាស់ ពួកគេគឺជាក្រុមដែលប្រាស់ ចាកពីការប្រតិបត្ដិមកចំពោះយើង។
Verse 33
قَالَ رَبِّ إِنِّى قَتَلْتُ مِنْهُمْ نَفْسًا فَأَخَافُ أَن يَقْتُلُونِ
Transliteration qāla rabbi innī qataltu min'hum nafsan fa-akhāfu an yaqtulūni
Khmer គាត់(មូសា)បានពោលថាៈ ឪម្ចាស់របស់ខ្ញុំ. ពិតប្រាកដ ណាស់ ខ្ញុំបានសម្លាប់ពួកគេម្នាក់ ហើយខ្ញុំខ្លាចពួកគេនឹងសម្លាប់ខ្ញុំ វិញ។
Verse 34
وَأَخِى هَـٰرُونُ هُوَ أَفْصَحُ مِنِّى لِسَانًا فَأَرْسِلْهُ مَعِىَ رِدْءًا يُصَدِّقُنِىٓ ۖ إِنِّىٓ أَخَافُ أَن يُكَذِّبُونِ
Transliteration wa-akhī hārūnu huwa afṣaḥu minnī lisānan fa-arsil'hu maʿiya rid'an yuṣaddiqunī innī akhāfu an yukadhibūni
Khmer ហើយបងរបស់ខ្ញុំហារូន គាត់និយាយច្បាស់ជាងខ្ញុំ។ ដូចេ្នះ សូមទ្រង់មេត្ដាបញ្ជូនគាត់ទៅជាមួយខ្ញុំ ដើម្បីគាត់ធ្វើជាអ្នកជួយ បញ្ជាក់ពីភាពសច្ចៈរបស់ខ្ញុំ។ ពិតប្រាកដណាស់ ខ្ញុំខ្លាចពួកគេបដិសេធ នឹងខ្ញុំ។
Verse 35
قَالَ سَنَشُدُّ عَضُدَكَ بِأَخِيكَ وَنَجْعَلُ لَكُمَا سُلْطَـٰنًا فَلَا يَصِلُونَ إِلَيْكُمَا ۚ بِـَٔايَـٰتِنَآ أَنتُمَا وَمَنِ ٱتَّبَعَكُمَا ٱلْغَـٰلِبُونَ
Transliteration qāla sanashuddu ʿaḍudaka bi-akhīka wanajʿalu lakumā sul'ṭānan falā yaṣilūna ilaykumā biāyātinā antumā wamani ittabaʿakumā l-ghālibūna
Khmer ទ្រង់បានមានបន្ទូលថាៈ យើងនឹងពង្រឹងកិច្ចការរបស់អ្នក ដោយបងប្រុសរបស់អ្នក ហើយយើងនឹងប្រទានអំណាចដល់អ្នក ទាំងពីរ។ ហើយពួកគេមិនអាចធ្វើទុក្ខទោសដល់អ្នកទាំងពីរបាន ឡើយ។ ដោយសារភស្ដុតាងរបស់យើង អ្នកទាំងពីរនិងអ្នកដែល បានតាមអ្នកទាំងពីរគឺជាអ្នកដែលមានជ័យជំនះ។
Verse 36
فَلَمَّا جَآءَهُم مُّوسَىٰ بِـَٔايَـٰتِنَا بَيِّنَـٰتٍ قَالُوا۟ مَا هَـٰذَآ إِلَّا سِحْرٌ مُّفْتَرًى وَمَا سَمِعْنَا بِهَـٰذَا فِىٓ ءَابَآئِنَا ٱلْأَوَّلِينَ
Transliteration falammā jāahum mūsā biāyātinā bayyinātin qālū mā hādhā illā siḥ'run muf'taran wamā samiʿ'nā bihādhā fī ābāinā l-awalīna
Khmer ហើយនៅពេលដែលមូសាបាននាំមកបង្ហាញពួកគេនូវ ភស្ដុតាងរបស់យើងយ៉ាងជាក់ច្បាស់នោះ ពួកគេនិយាយថាៈ នេះ គ្មានអ្វីក្រៅពីជាមន្ដអាគមដែលគេបានប្រឌិតឡើយ។ ហើយពួក យើងមិនដែលបានឮរឿងបែបនេះទេតាំងពីជីដូនជីតារបស់ពួក យើងមុនមកម្លេះ។
Verse 37
وَقَالَ مُوسَىٰ رَبِّىٓ أَعْلَمُ بِمَن جَآءَ بِٱلْهُدَىٰ مِنْ عِندِهِۦ وَمَن تَكُونُ لَهُۥ عَـٰقِبَةُ ٱلدَّارِ ۖ إِنَّهُۥ لَا يُفْلِحُ ٱلظَّـٰلِمُونَ
Transliteration waqāla mūsā rabbī aʿlamu biman jāa bil-hudā min ʿindihi waman takūnu lahu ʿāqibatu l-dāri innahu lā yuf'liḥu l-ẓālimūna
Khmer ហើយមូសាបានឆ្លើយថាៈ ម្ចាស់របស់ខ្ញុំដឹងបំផុតចំពោះ អ្នកណាដែលបាននាំមកនូវការចង្អុលបង្ហាញពីទ្រង់ និងអ្នកណាដែល ទទួលបានលទ្ធផលល្អនៅថ្ងៃបរលោក។ ពិតប្រាកដណាស់ ពួកដែល បំពានគឺមិនទទួលជោគជ័យឡើយ។
Verse 38
وَقَالَ فِرْعَوْنُ يَـٰٓأَيُّهَا ٱلْمَلَأُ مَا عَلِمْتُ لَكُم مِّنْ إِلَـٰهٍ غَيْرِى فَأَوْقِدْ لِى يَـٰهَـٰمَـٰنُ عَلَى ٱلطِّينِ فَٱجْعَل لِّى صَرْحًا لَّعَلِّىٓ أَطَّلِعُ إِلَىٰٓ إِلَـٰهِ مُوسَىٰ وَإِنِّى لَأَظُنُّهُۥ مِنَ ٱلْكَـٰذِبِينَ
Transliteration waqāla fir'ʿawnu yāayyuhā l-mala-u mā ʿalim'tu lakum min ilāhin ghayrī fa-awqid lī yāhāmānu ʿalā l-ṭīni fa-ij'ʿal lī ṣarḥan laʿallī aṭṭaliʿu ilā ilāhi mūsā wa-innī la-aẓunnuhu mina l-kādhibīna
Khmer ហើយហ្វៀរអោនបាននិយាយថាៈ ឱពួកមន្ដ្រី. យើងមិន ដែលដឹងសោះថា ពួកអ្នកមានម្ចាស់ផេ្សងក្រៅពីយើង។ ហើយចូរ អ្នកដុតដីធ្វើជាដុំឥដ្ឋឱ្យយើង ឱហើម៉ាន. រួចសាងសង់វិមានមួយ យ៉ាងខ្ពស់ឱ្យយើង ដើម្បីយើងនឹងឡើងទៅមើលម្ចាស់របស់មូសា។ ហើយពិតប្រាកដណាស់ យើងគិតថា គេជាអ្នកដែលស្ថិតក្នុង ចំណោមពួកដែលភូតកុហក។
Verse 39
وَٱسْتَكْبَرَ هُوَ وَجُنُودُهُۥ فِى ٱلْأَرْضِ بِغَيْرِ ٱلْحَقِّ وَظَنُّوٓا۟ أَنَّهُمْ إِلَيْنَا لَا يُرْجَعُونَ
Transliteration wa-is'takbara huwa wajunūduhu fī l-arḍi bighayri l-ḥaqi waẓannū annahum ilaynā lā yur'jaʿūna
Khmer ហើយហ្វៀរអោននិងពលទាហានរបស់គេបានក្រអឺត ក្រទមនៅលើទឹកដីនេះ(អេហ្ស៊ីប)ដោយគ្មានមូលហេតុត្រឹមត្រូវ ឡើយ។ ហើយពួកគេបានគិតថា ពិតប្រាកដណាស់ ពួកគេនឹងមិន ត្រូវគេឱ្យវិលត្រឡប់មកជួបយើងវិញឡើយ(នៅថ្ងៃបរលោក)។
Verse 40
فَأَخَذْنَـٰهُ وَجُنُودَهُۥ فَنَبَذْنَـٰهُمْ فِى ٱلْيَمِّ ۖ فَٱنظُرْ كَيْفَ كَانَ عَـٰقِبَةُ ٱلظَّـٰلِمِينَ
Transliteration fa-akhadhnāhu wajunūdahu fanabadhnāhum fī l-yami fa-unẓur kayfa kāna ʿāqibatu l-ẓālimīna
Khmer ក្រោយមក យើងបានក្របួចគេនិងពលទាហានរបស់គេ រួចយើងក៏បោះពួកគេចូលទៅក្នុងសមុទ្រ។ ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)មើលចុះថា តើលទ្ធផលចុងក្រោយរបស់ពួកដែលបំពាននោះ យ៉ាងដូចម្តេច?
Verse 41
وَجَعَلْنَـٰهُمْ أَئِمَّةً يَدْعُونَ إِلَى ٱلنَّارِ ۖ وَيَوْمَ ٱلْقِيَـٰمَةِ لَا يُنصَرُونَ
Transliteration wajaʿalnāhum a-immatan yadʿūna ilā l-nāri wayawma l-qiyāmati lā yunṣarūna
Khmer ហើយយើង(អល់ឡោះ)បានធ្វើឱ្យពួកគេក្លាយជាមេដឹក នាំដែលអំពាវនាវ(មនុស្សលោក)ទៅកាន់នរក។ ហើយនៅថ្ងៃ បរលោកពួកគេគ្មានអ្នកណាជួយឡើយ។
Verse 42
وَأَتْبَعْنَـٰهُمْ فِى هَـٰذِهِ ٱلدُّنْيَا لَعْنَةً ۖ وَيَوْمَ ٱلْقِيَـٰمَةِ هُم مِّنَ ٱلْمَقْبُوحِينَ
Transliteration wa-atbaʿnāhum fī hādhihi l-dun'yā laʿnatan wayawma l-qiyāmati hum mina l-maqbūḥīna
Khmer ហើយយើងបានដាក់បណ្ដាសាឱ្យតាមចងពៀរពួកគេនៅ ក្នុងលោកិយនេះ។ ហើយនៅថ្ងៃបរលោកវិញ ពួកគេស្ថិតក្នុង ចំណោមពួកដែលឃ្លាតឆ្ងាយ(ពីក្ដីមេត្ដាករុណារបស់អល់ឡោះ)។
Verse 43
وَلَقَدْ ءَاتَيْنَا مُوسَى ٱلْكِتَـٰبَ مِنۢ بَعْدِ مَآ أَهْلَكْنَا ٱلْقُرُونَ ٱلْأُولَىٰ بَصَآئِرَ لِلنَّاسِ وَهُدًى وَرَحْمَةً لَّعَلَّهُمْ يَتَذَكَّرُونَ
Transliteration walaqad ātaynā mūsā l-kitāba min baʿdi mā ahlaknā l-qurūna l-ūlā baṣāira lilnnāsi wahudan waraḥmatan laʿallahum yatadhakkarūna
Khmer ហើយជាការពិតណាស់ យើងបានប្រទានគម្ពីរ(តាវរ៉ត) ឱ្យមូសាបន្ទាប់ពីយើងបានបំផ្លាញពួកជំនាន់មុនឱ្យវិនាស ដើម្បីជា ការបំភ្លឺ និងជាការចង្អុលបង្ហាញ ហើយនិងជាក្ដីមេត្ដាករុណាចំពោះ មនុស្សលោក។ សង្ឃឹមថា ពួកគេនឹកឃើញ។
Verse 44
وَمَا كُنتَ بِجَانِبِ ٱلْغَرْبِىِّ إِذْ قَضَيْنَآ إِلَىٰ مُوسَى ٱلْأَمْرَ وَمَا كُنتَ مِنَ ٱلشَّـٰهِدِينَ
Transliteration wamā kunta bijānibi l-gharbiyi idh qaḍaynā ilā mūsā l-amra wamā kunta mina l-shāhidīna
Khmer ហើយអ្នក(មូហាំម៉ាត់)មិនបាននៅក្បែរភ្នំខាងលិចនោះទេ នៅពេលដែលយើងបានដាក់បញ្ញត្ដិ(តែងតាំងធ្វើជាអ្នកនាំសារ)ដល់ មូសា។ ហើយអ្នកក៏មិនបានស្ថិតក្នុងចំណោមអ្នកដែលបានឃើញ ហេតុការណ៍នោះដែរ។
Verse 45
وَلَـٰكِنَّآ أَنشَأْنَا قُرُونًا فَتَطَاوَلَ عَلَيْهِمُ ٱلْعُمُرُ ۚ وَمَا كُنتَ ثَاوِيًا فِىٓ أَهْلِ مَدْيَنَ تَتْلُوا۟ عَلَيْهِمْ ءَايَـٰتِنَا وَلَـٰكِنَّا كُنَّا مُرْسِلِينَ
Transliteration walākinnā anshanā qurūnan fataṭāwala ʿalayhimu l-ʿumuru wamā kunta thāwiyan fī ahli madyana tatlū ʿalayhim āyātinā walākinnā kunnā mur'silīna
Khmer ប៉ុន្ដែយើងបានបង្កើតមនុស្សជាច្រើនជំនាន់(បន្ទាប់ពី មូសា)។ ហើយពួកគេបានរស់នៅក្នុងរយៈពេលដ៏យូរអង្វែង(រហូត ភេ្លចគិតពីការសន្យារបស់អល់ឡោះ និងបោះបង់ការប្រតិបត្ដិទៅ ចំពោះទ្រង់)។ ហើយអ្នក(មូហាំម៉ាត់)ក៏ពុំបានរស់នៅជាមួយអ្នក ស្រុកម៉ាទយ៉ាន់ ដោយអ្នកសូត្រអាយ៉ាត់ៗរបស់យើងឱ្យពួកគេ ស្ដាប់ដែរ។ ប៉ុន្ដែយើងទេគឺជាអ្នកផ្ដល់ដណឹង(រឿងរ៉ាវរបស់មូសា) ឱ្យអ្នកដឹងនោះ។
Verse 46
وَمَا كُنتَ بِجَانِبِ ٱلطُّورِ إِذْ نَادَيْنَا وَلَـٰكِن رَّحْمَةً مِّن رَّبِّكَ لِتُنذِرَ قَوْمًا مَّآ أَتَىٰهُم مِّن نَّذِيرٍ مِّن قَبْلِكَ لَعَلَّهُمْ يَتَذَكَّرُونَ
Transliteration wamā kunta bijānibi l-ṭūri idh nādaynā walākin raḥmatan min rabbika litundhira qawman mā atāhum min nadhīrin min qablika laʿallahum yatadhakkarūna
Khmer ហើយអ្នក(មូហាំម៉ាត់)មិនបាននៅក្បែរភ្នំតួរនោះទេនៅ ពេលដែលយើងបានស្រែកហៅ(មូសា)នោះ។ ប៉ុន្ដែដោយក្ដីមេត្ដា ករុណាពីម្ចាស់របស់អ្នក (ទ្រង់បានតែងតាំងអ្នកជាអ្នកនាំសារ) ដើម្បីដាស់តឿនព្រមានដល់ក្រុមដែលគ្មានអ្នកដាស់តឿនណាម្នាក់ ទៅដល់ពួកគេកាលពីមុនអ្នក។ សង្ឃឹមថា ពួកគេនឹកឃើញ។
Verse 47
وَلَوْلَآ أَن تُصِيبَهُم مُّصِيبَةٌۢ بِمَا قَدَّمَتْ أَيْدِيهِمْ فَيَقُولُوا۟ رَبَّنَا لَوْلَآ أَرْسَلْتَ إِلَيْنَا رَسُولًا فَنَتَّبِعَ ءَايَـٰتِكَ وَنَكُونَ مِنَ ٱلْمُؤْمِنِينَ
Transliteration walawlā an tuṣībahum muṣībatun bimā qaddamat aydīhim fayaqūlū rabbanā lawlā arsalta ilaynā rasūlan fanattabiʿa āyātika wanakūna mina l-mu'minīna
Khmer ប្រសិនបើគ្មានគ្រោះមហន្ដរាយធ្លាក់មកលើពួកគេដោយ សារតែទង្វើរបស់ពួកគេបានសាងកន្លងមក ហើយពួកគេនិយាយថាៈ ឱម្ចាស់របស់ពួកយើង. ហេតុអ្វីបានជាទ្រង់មិនបានបញ្ជូនអ្នកនាំសារ ម្នាក់មកឱ្យពួកយើង ដើម្បីឱ្យពួកយើងអនុវត្ដតាមអាយ៉ាត់ៗរបស់ ទ្រង់ និងដើម្បីឱ្យពួកយើងក្លាយជាអ្នកដែលមានជំនឿទេនោះ (យើងពិតជាមិនតែងតាំងអ្នកជាអ្នកនាំសារឡើយ)។
Verse 48
فَلَمَّا جَآءَهُمُ ٱلْحَقُّ مِنْ عِندِنَا قَالُوا۟ لَوْلَآ أُوتِىَ مِثْلَ مَآ أُوتِىَ مُوسَىٰٓ ۚ أَوَلَمْ يَكْفُرُوا۟ بِمَآ أُوتِىَ مُوسَىٰ مِن قَبْلُ ۖ قَالُوا۟ سِحْرَانِ تَظَـٰهَرَا وَقَالُوٓا۟ إِنَّا بِكُلٍّ كَـٰفِرُونَ
Transliteration falammā jāahumu l-ḥaqu min ʿindinā qālū lawlā ūtiya mith'la mā ūtiya mūsā awalam yakfurū bimā ūtiya mūsā min qablu qālū siḥ'rāni taẓāharā waqālū innā bikullin kāfirūna
Khmer តែនៅពេលដែលការពិត(មូហាំម៉ាត់)របស់យើងបានមក ដល់ពួកគេ ពួកគេបែរជានិយាយថាៈ ហេតុអ្វីបានជាអល់ឡោះមិន ប្រទានឱ្យគេ(មូហាំម៉ាត់)ដូចអ្វីដែលគេបានប្រទានឱ្យមូសា? (ឱ មូហាំម៉ាត់. ចូរអ្នកពោលទៅកាន់ពួកមូស្ហរីគីនថា) តើពួកគេ(ពួកយ៉ាហ៊ូទី)មិនបានបដិសេធនឹងអ្វីដែលគេបានប្រទានឱ្យមូសាពីមុន ទេឬ? ពួកគេ(ពួកមូស្ហរីគីន)បានតបថាៈ ទាំងពីរនេះ(គម្ពីរតាវរ៉ត និងគម្ពីរគួរអាន)គឺជាមន្ដអាគមដែលបានជួយជ្រោមជ្រែងគ្នាទៅ វិញទៅមក។ ហើយពួកគេនិយាយទៀតថាៈ ពិតប្រាកដណាស់ ពួក យើងគឺជាអ្នកបដិសេធរាល់អ្វី(ដែលមាននៅក្នុងគម្ពីរទាំងពីរនេះ)។
Verse 49
قُلْ فَأْتُوا۟ بِكِتَـٰبٍ مِّنْ عِندِ ٱللَّهِ هُوَ أَهْدَىٰ مِنْهُمَآ أَتَّبِعْهُ إِن كُنتُمْ صَـٰدِقِينَ
Transliteration qul fatū bikitābin min ʿindi l-lahi huwa ahdā min'humā attabiʿ'hu in kuntum ṣādiqīna
Khmer ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ដូចេ្នះ ចូរពួកអ្នកនាំគម្ពីរ ណាមួយពីអល់ឡោះដែលវាមានការចង្អុលបង្ហាញប្រសើរជាងវា ទាំងពីរ(គម្ពីរតាវរ៉ត និងគម្ពីរគួរអាន)មកចុះ ខ្ញុំនឹងប្រតិបត្ដិតាមវា ប្រសិនបើពួកអ្នកជាអ្នកដែលនិយាយត្រឹមត្រូវមែននោះ។
Verse 50
فَإِن لَّمْ يَسْتَجِيبُوا۟ لَكَ فَٱعْلَمْ أَنَّمَا يَتَّبِعُونَ أَهْوَآءَهُمْ ۚ وَمَنْ أَضَلُّ مِمَّنِ ٱتَّبَعَ هَوَىٰهُ بِغَيْرِ هُدًى مِّنَ ٱللَّهِ ۚ إِنَّ ٱللَّهَ لَا يَهْدِى ٱلْقَوْمَ ٱلظَّـٰلِمِينَ
Transliteration fa-in lam yastajībū laka fa-iʿ'lam annamā yattabiʿūna ahwāahum waman aḍallu mimmani ittabaʿa hawāhu bighayri hudan mina l-lahi inna l-laha lā yahdī l-qawma l-ẓālimīna
Khmer តែប្រសិនបើពួកគេមិនអាចឆ្លើយតបចំពោះអ្នកបានទេនោះ ចូរអ្នកដឹងថាៈ តាមពិតពួកគេគ្រាន់តែធ្វើតាមចំណង់ចិត្ដរបស់ពួកគេ ប៉ុណ្ណោះ។ ហើយគ្មានអ្នកណាដែលវងេ្វងជាងអ្នកដែលធ្វើតាម ចំណង់ចិត្ដរបស់គេដោយគ្មានការចង្អុលបង្ហាញពីអល់ឡោះនោះ ឡើយ។ ពិតប្រាកដណាស់ អល់ឡោះមិនចង្អុលបង្ហាញចំពោះក្រុម ដែលបំពានឡើយ។
Verse 51
۞ وَلَقَدْ وَصَّلْنَا لَهُمُ ٱلْقَوْلَ لَعَلَّهُمْ يَتَذَكَّرُونَ
Transliteration walaqad waṣṣalnā lahumu l-qawla laʿallahum yatadhakkarūna
Khmer ហើយជាការពិតណាស់ យើងបានបញ្ជាក់ក្នុងគម្ពីរគួរអាន ជារឿយៗ(នូវហេតុការណ៍មហន្ដរាយរបស់ពួកជំនាន់មុន)សម្រាប់ ពួកគេ សង្ឃឹមថាពួកគេនឹងនឹកឃើញ។
Verse 52
ٱلَّذِينَ ءَاتَيْنَـٰهُمُ ٱلْكِتَـٰبَ مِن قَبْلِهِۦ هُم بِهِۦ يُؤْمِنُونَ
Transliteration alladhīna ātaynāhumu l-kitāba min qablihi hum bihi yu'minūna
Khmer ពួកដែលយើងបានប្រទានគម្ពីរ(តាវរ៉ត និងអ៊ីញជីល)ឱ្យ ពួកគេមុនវា(គម្ពីរគួរអាន)គឺពួកគេមានជំនឿនឹងវា។
Verse 53
وَإِذَا يُتْلَىٰ عَلَيْهِمْ قَالُوٓا۟ ءَامَنَّا بِهِۦٓ إِنَّهُ ٱلْحَقُّ مِن رَّبِّنَآ إِنَّا كُنَّا مِن قَبْلِهِۦ مُسْلِمِينَ
Transliteration wa-idhā yut'lā ʿalayhim qālū āmannā bihi innahu l-ḥaqu min rabbinā innā kunnā min qablihi mus'limīna
Khmer ហើយនៅពេលដែលគេសូត្រ(គម្ពីរគួរអាន)ឱ្យពួកគេស្ដាប់ ពួកគេនិយាយថាៈ ពួកយើងបានជឿនឹងវាហើយ។ ពិតប្រាកដណាស់ វាគឺជាការពិតមកពីម្ចាស់របស់ពួកយើង។ ពិតប្រាកដណាស់ ពួក យើងជាអ្នកដែលព្រមទទួលយកសាសនាអ៊ីស្លាមមុននឹងការបញ្ចុះវាទៅទៀត។
Verse 54
أُو۟لَـٰٓئِكَ يُؤْتَوْنَ أَجْرَهُم مَّرَّتَيْنِ بِمَا صَبَرُوا۟ وَيَدْرَءُونَ بِٱلْحَسَنَةِ ٱلسَّيِّئَةَ وَمِمَّا رَزَقْنَـٰهُمْ يُنفِقُونَ
Transliteration ulāika yu'tawna ajrahum marratayni bimā ṣabarū wayadraūna bil-ḥasanati l-sayi-ata wamimmā razaqnāhum yunfiqūna
Khmer ពួកទាំងនោះហើយជាពួកដែលគេផ្ដល់ផលបុណ្យឱ្យពួកគេ ទេ្វដងដោយសារតែអ្វីដែលពួកគេបានអត់ធ្មត់(ព្រមជឿនឹងគម្ពីរ តាវរ៉ត និងគម្ពីរគួរអាន)និងច្រានចោលប្រការអាក្រក់ដោយប្រការ ល្អ ហើយនិងបរិច្ចាគអំពីអ្វីដែលយើងប្រទានលាភសក្ការៈឱ្យពួកគេ។
Verse 55
وَإِذَا سَمِعُوا۟ ٱللَّغْوَ أَعْرَضُوا۟ عَنْهُ وَقَالُوا۟ لَنَآ أَعْمَـٰلُنَا وَلَكُمْ أَعْمَـٰلُكُمْ سَلَـٰمٌ عَلَيْكُمْ لَا نَبْتَغِى ٱلْجَـٰهِلِينَ
Transliteration wa-idhā samiʿū l-laghwa aʿraḍū ʿanhu waqālū lanā aʿmālunā walakum aʿmālukum salāmun ʿalaykum lā nabtaghī l-jāhilīna
Khmer ហើយនៅពេលដែលពួកគេបានស្ដាប់ឮរឿងគ្មានផល ប្រយោជន៍ ពួកគេងាកចេញពីវា ហើយបានពោលថាៈ ការប្រព្រឹត្ដ របស់ពួកយើងគឺវាសម្រាប់ពួកយើង ហើយការប្រព្រឹត្ដរបស់ពួកអ្នក គឺសម្រាប់ពួកអ្នក។ សូមឱ្យមានសុខសន្ដិភាពចំពោះពួកអ្នក។ ពួកយើងមិនត្រូវការនិយាយជាមួយអ្នកដែលល្ងង់ខ្លៅទេ។
Verse 56
إِنَّكَ لَا تَهْدِى مَنْ أَحْبَبْتَ وَلَـٰكِنَّ ٱللَّهَ يَهْدِى مَن يَشَآءُ ۚ وَهُوَ أَعْلَمُ بِٱلْمُهْتَدِينَ
Transliteration innaka lā tahdī man aḥbabta walākinna l-laha yahdī man yashāu wahuwa aʿlamu bil-muh'tadīna
Khmer ពិតប្រាកដណាស់ អ្នក(មូហាំម៉ាត់)មិនអាចចង្អុលបង្ហាញ ចំពោះអ្នកណាដែលអ្នកស្រឡាញ់បានឡើយ ក៏ប៉ុន្ដែអល់ឡោះអាច ចង្អុលបង្ហាញចំពោះអ្នកណាដែលទ្រង់មានចេតនា។ ហើយទ្រង់ ដឹងបំផុតចំពោះបណ្ដាអ្នកដែលបានទទួលការចង្អុលបង្ហាញ។
Verse 57
وَقَالُوٓا۟ إِن نَّتَّبِعِ ٱلْهُدَىٰ مَعَكَ نُتَخَطَّفْ مِنْ أَرْضِنَآ ۚ أَوَلَمْ نُمَكِّن لَّهُمْ حَرَمًا ءَامِنًا يُجْبَىٰٓ إِلَيْهِ ثَمَرَٰتُ كُلِّ شَىْءٍ رِّزْقًا مِّن لَّدُنَّا وَلَـٰكِنَّ أَكْثَرَهُمْ لَا يَعْلَمُونَ
Transliteration waqālū in nattabiʿi l-hudā maʿaka nutakhaṭṭaf min arḍinā awalam numakkin lahum ḥaraman āminan yuj'bā ilayhi thamarātu kulli shayin riz'qan min ladunnā walākinna aktharahum lā yaʿlamūna
Khmer ហើយពួកគេ(ពួកមូស្ហរីគីនម៉ាក្កះ)បាននិយាយថាៈ ប្រសិន បើពួកយើងព្រមតាមការចង្អុលបង្ហាញជាមួយនឹងអ្នក ពួកយើងពិត ជាត្រូវគេបណេ្ដញចេញពីទឹកដីរបស់ពួកយើងជាមិនខាន។ តើយើង មិនបានផ្ដល់ឱ្យពួកគេនូវទឹកដីហារ៉ម(ម៉ាក្កះ) ដែលប្រកបដោយ សុវត្ថិភាពដែលគេនាំទៅទីនោះនូវដំណាំផ្លែឈើគ្រប់ប្រភេទជាលាភ សក្ការៈពីយើងទេឬ? ប៉ុន្ដែពួកគេភាគច្រើនមិនដឹងឡើយ។
Verse 58
وَكَمْ أَهْلَكْنَا مِن قَرْيَةٍۭ بَطِرَتْ مَعِيشَتَهَا ۖ فَتِلْكَ مَسَـٰكِنُهُمْ لَمْ تُسْكَن مِّنۢ بَعْدِهِمْ إِلَّا قَلِيلًا ۖ وَكُنَّا نَحْنُ ٱلْوَٰرِثِينَ
Transliteration wakam ahlaknā min qaryatin baṭirat maʿīshatahā fatil'ka masākinuhum lam tus'kan min baʿdihim illā qalīlan wakunnā naḥnu l-wārithīna
Khmer ហើយយើងបានបំផ្លាញភូមិស្រុកអស់ជាច្រើនមកហើយ ដែលមិនបានដឹងគុណដល់ការរស់នៅរបស់គេ។ ហើយលំនៅដ្ឋាន របស់ពួកគេគ្មានអ្នកណារស់នៅបន្ទាប់ពីពួកគេឡើយ លើកលែង តែបន្ដិចបន្ដួចប៉ុណ្ណោះ។ ហើយយើងគឺជាអ្នកដែលទទួលមរតក។
Verse 59
وَمَا كَانَ رَبُّكَ مُهْلِكَ ٱلْقُرَىٰ حَتَّىٰ يَبْعَثَ فِىٓ أُمِّهَا رَسُولًا يَتْلُوا۟ عَلَيْهِمْ ءَايَـٰتِنَا ۚ وَمَا كُنَّا مُهْلِكِى ٱلْقُرَىٰٓ إِلَّا وَأَهْلُهَا ظَـٰلِمُونَ
Transliteration wamā kāna rabbuka muh'lika l-qurā ḥattā yabʿatha fī ummihā rasūlan yatlū ʿalayhim āyātinā wamā kunnā muh'likī l-qurā illā wa-ahluhā ẓālimūna
Khmer ម្ចាស់របស់អ្នកមិនមែនជាអ្នកដែលបំផ្លាញភូមិស្រុកណា មួយឡើយ លុះត្រាតែទ្រង់ចាត់តាំងក្នុងភូមិស្រុកនោះនូវអ្នកនាំសារ ម្នាក់ ដើម្បីសូត្រអាយ៉ាត់ៗរបស់យើងឱ្យពួកគេស្ដាប់សិន។ ហើយ យើងមិនមែនជាអ្នកបំផ្លាញភូមិស្រុកណាមួយឡើយ លើកលែងតែ អ្នកភូមិស្រុកនោះជាពួកដែលបំពានប៉ុណ្ណោះ។
Verse 60
وَمَآ أُوتِيتُم مِّن شَىْءٍ فَمَتَـٰعُ ٱلْحَيَوٰةِ ٱلدُّنْيَا وَزِينَتُهَا ۚ وَمَا عِندَ ٱللَّهِ خَيْرٌ وَأَبْقَىٰٓ ۚ أَفَلَا تَعْقِلُونَ
Transliteration wamā ūtītum min shayin famatāʿu l-ḥayati l-dun'yā wazīnatuhā wamā ʿinda l-lahi khayrun wa-abqā afalā taʿqilūna
Khmer ហើយអ្វីក៏ដោយដែលគេបានប្រទានឱ្យពួកអ្នកគ្រាន់តែជា ការសប្បាយនៃជីវិតលោកិយនិងជាការលំអរបស់វាប៉ុណ្ណោះ។ តែ អ្វីដែលនៅជាមួយអល់ឡោះគឺវាល្អប្រសើរជាង ហើយគង់វង្សជា អមតៈទៀតផង។ ដូចេ្នះ តើពួកអ្នកមិនពិចារណាទេឬ?
Verse 61
أَفَمَن وَعَدْنَـٰهُ وَعْدًا حَسَنًا فَهُوَ لَـٰقِيهِ كَمَن مَّتَّعْنَـٰهُ مَتَـٰعَ ٱلْحَيَوٰةِ ٱلدُّنْيَا ثُمَّ هُوَ يَوْمَ ٱلْقِيَـٰمَةِ مِنَ ٱلْمُحْضَرِينَ
Transliteration afaman waʿadnāhu waʿdan ḥasanan fahuwa lāqīhi kaman mattaʿnāhu matāʿa l-ḥayati l-dun'yā thumma huwa yawma l-qiyāmati mina l-muḥ'ḍarīna
Khmer តើអ្នកដែលយើងបានសន្យាឱ្យគេនូវការសន្យាមួយដ៏ប្រពៃ (ឋានសួគ៌) រួចគេពិតជាទទួលបានវាមែននោះ(នៅថ្ងៃបរលោក) ដូចអ្នកដែលយើងបានផ្ដល់ឱ្យគេនូវភាពសប្បាយរីករាយនៃការរស់ នៅក្នុងលោកិយ ក្រោយមកនៅថ្ងៃបរលោកគេស្ថិតក្នុងចំណោមពួក ដែលត្រូវគេនាំទៅកាន់នរកដែរឬទេ?
Verse 62
وَيَوْمَ يُنَادِيهِمْ فَيَقُولُ أَيْنَ شُرَكَآءِىَ ٱلَّذِينَ كُنتُمْ تَزْعُمُونَ
Transliteration wayawma yunādīhim fayaqūlu ayna shurakāiya alladhīna kuntum tazʿumūna
Khmer ហើយនៅថ្ងៃនោះអល់ឡោះនឹងហៅពួកគេ រួចទ្រង់មាន បន្ទូលថាៈ តើគូកនរបស់យើង(ព្រះនានា)ដែលពួកអ្នកធ្លាប់បាន អះអាងនោះនៅឯណា?
Verse 63
قَالَ ٱلَّذِينَ حَقَّ عَلَيْهِمُ ٱلْقَوْلُ رَبَّنَا هَـٰٓؤُلَآءِ ٱلَّذِينَ أَغْوَيْنَآ أَغْوَيْنَـٰهُمْ كَمَا غَوَيْنَا ۖ تَبَرَّأْنَآ إِلَيْكَ ۖ مَا كَانُوٓا۟ إِيَّانَا يَعْبُدُونَ
Transliteration qāla alladhīna ḥaqqa ʿalayhimu l-qawlu rabbanā hāulāi alladhīna aghwaynā aghwaynāhum kamā ghawaynā tabarranā ilayka mā kānū iyyānā yaʿbudūna
Khmer ពួកដែលទារុណកម្មត្រូវធ្លាក់លើពួកគេ(ពួកមេដឹកនាំរបស់ ពួកដែលវងេ្វង)បាននិយាយថាៈ ឱម្ចាស់របស់ពួកយើង. ពួកទាំង នេះហើយដែលពួកយើងបានធ្វើឱ្យវងេ្វង(ពីមាគ៌ារបស់ទ្រង់)។ ពួក យើងក៏បានធ្វើឱ្យពួកគេវងេ្វងដូចដែលពួកយើងបានវងេ្វងនោះដែរ។ ពួកយើងសូមដកខ្លួន(ចេញពីពួកគេ)ទៅរកទ្រង់វិញ។ ពួកគេមិន បានគោរពសក្ការៈចំពោះពួកយើងឡើយ (តាមពិតពួកគេគោរព សក្ការៈតាមចំណង់ចិត្ដរបស់ពួកគេ)។
Verse 64
وَقِيلَ ٱدْعُوا۟ شُرَكَآءَكُمْ فَدَعَوْهُمْ فَلَمْ يَسْتَجِيبُوا۟ لَهُمْ وَرَأَوُا۟ ٱلْعَذَابَ ۚ لَوْ أَنَّهُمْ كَانُوا۟ يَهْتَدُونَ
Transliteration waqīla id'ʿū shurakāakum fadaʿawhum falam yastajībū lahum wara-awū l-ʿadhāba law annahum kānū yahtadūna
Khmer ហើយមានគេពោល(ទៅកាន់ពួកគេថា) ចូរពួកអ្នកបួង សួងសុំពីព្រះនានារបស់ពួកអ្នកមើល. ពួកគេក៏បានបួងសួងសុំព្រះ ទាំងនោះ តែពួកវាមិនបានឆ្លើយតបចំពោះពួកគេឡើយ។ ហើយ ពួកគេក៏បានឃើញទារុណកម្ម (រួចបានគិតថា) ពិតប្រាកដណាស់ ប្រសិនបើពួកគេព្រមទទួលយកការចង្អុលបង្ហាញនោះ (ពួកគេពិត ជាពុំត្រូវបានទទួលនូវទារុណកម្មឡើយ)។
Verse 65
وَيَوْمَ يُنَادِيهِمْ فَيَقُولُ مَاذَآ أَجَبْتُمُ ٱلْمُرْسَلِينَ
Transliteration wayawma yunādīhim fayaqūlu mādhā ajabtumu l-mur'salīna
Khmer ហើយនៅថ្ងៃដែលអល់ឡោះហៅពួកគេ រួចទ្រង់មានបន្ទូល ថាៈ តើពួកអ្នកបានឆ្លើយតបអ្វីខ្លះចំពោះបណ្ដាអ្នកនាំសារ?
Verse 66
فَعَمِيَتْ عَلَيْهِمُ ٱلْأَنۢبَآءُ يَوْمَئِذٍ فَهُمْ لَا يَتَسَآءَلُونَ
Transliteration faʿamiyat ʿalayhimu l-anbāu yawma-idhin fahum lā yatasāalūna
Khmer ហើយអំណះអំណាងទាំងឡាយនៅថ្ងៃនោះបានធ្វើឱ្យពួក គេងងឹត(មិនដឹងអ្វីឡើយ) ហើយពួកគេក៏មិនអាចសួរគ្នាទៅវិញ ទៅមកបានដែរ។
Verse 67
فَأَمَّا مَن تَابَ وَءَامَنَ وَعَمِلَ صَـٰلِحًا فَعَسَىٰٓ أَن يَكُونَ مِنَ ٱلْمُفْلِحِينَ
Transliteration fa-ammā man tāba waāmana waʿamila ṣāliḥan faʿasā an yakūna mina l-muf'liḥīna
Khmer រីឯអ្នកណាហើយដែលបានសារភាពទោសកំហុស និងមានជំនឿ ហើយនិងបានធ្វើអំពើល្អត្រឹមត្រូវនោះ សង្ឃឹមថាគេនឹងក្លាយ ជាអ្នកដែលស្ថិតកុ្នងចំណោមអ្នកដែលទទួលបានជោគជ័យ។
Verse 68
وَرَبُّكَ يَخْلُقُ مَا يَشَآءُ وَيَخْتَارُ ۗ مَا كَانَ لَهُمُ ٱلْخِيَرَةُ ۚ سُبْحَـٰنَ ٱللَّهِ وَتَعَـٰلَىٰ عَمَّا يُشْرِكُونَ
Transliteration warabbuka yakhluqu mā yashāu wayakhtāru mā kāna lahumu l-khiyaratu sub'ḥāna l-lahi wataʿālā ʿammā yush'rikūna
Khmer ហើយម្ចាស់របស់អ្នកទ្រង់បង្កើត និងជ្រើសរើសនូវអ្វីដែល ទ្រង់មានចេតនា។ ពួកគេគ្មានជម្រើសឡើយ។ អល់ឡោះមហា ស្អាតស្អំ និងខ្ពង់ខ្ពស់បំផុតអំពីអ្វីដែលពួកគេកំពុងតែធ្វើស្ហ៊ីរិក។
Verse 69
وَرَبُّكَ يَعْلَمُ مَا تُكِنُّ صُدُورُهُمْ وَمَا يُعْلِنُونَ
Transliteration warabbuka yaʿlamu mā tukinnu ṣudūruhum wamā yuʿ'linūna
Khmer ហើយម្ចាស់របស់អ្នកដឹងនូវអ្វីដែលទ្រូងរបស់ពួកគេលាក់ បាំង និងអ្វីដែលពួកគេលាតត្រដាង។
Verse 70
وَهُوَ ٱللَّهُ لَآ إِلَـٰهَ إِلَّا هُوَ ۖ لَهُ ٱلْحَمْدُ فِى ٱلْأُولَىٰ وَٱلْـَٔاخِرَةِ ۖ وَلَهُ ٱلْحُكْمُ وَإِلَيْهِ تُرْجَعُونَ
Transliteration wahuwa l-lahu lā ilāha illā huwa lahu l-ḥamdu fī l-ūlā wal-ākhirati walahu l-ḥuk'mu wa-ilayhi tur'jaʿūna
Khmer ហើយទ្រង់គឺអល់ឡោះជាម្ចាស់ដែលគ្មានម្ចាស់ណាផេ្សង ត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ រាល់ការសរសើរនៅក្នុងលោកិយ និងថ្ងៃបរលោកគឺចំពោះទ្រង់តែមួយគត់។ ហើយការកាត់សេចក្ដីគឺជាកម្មសិទ្ធិរបស់ទ្រង់។ ហើយពួកអ្នកនឹង ត្រូវវិលត្រឡប់ទៅកាន់ទ្រង់តែមួយគត់។
Verse 71
قُلْ أَرَءَيْتُمْ إِن جَعَلَ ٱللَّهُ عَلَيْكُمُ ٱلَّيْلَ سَرْمَدًا إِلَىٰ يَوْمِ ٱلْقِيَـٰمَةِ مَنْ إِلَـٰهٌ غَيْرُ ٱللَّهِ يَأْتِيكُم بِضِيَآءٍ ۖ أَفَلَا تَسْمَعُونَ
Transliteration qul ara-aytum in jaʿala l-lahu ʿalaykumu al-layla sarmadan ilā yawmi l-qiyāmati man ilāhun ghayru l-lahi yatīkum biḍiyāin afalā tasmaʿūna
Khmer ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ចូរពួកអ្នកប្រាប់ខ្ញុំមក ប្រសិនបើអល់ឡោះបានធ្វើឱ្យពួកអ្នកមានពេលយប់សិ្ថតសេ្ថរ រហូតដល់ថ្ងៃបរលោកនោះ តើមានម្ចាស់ណាផេ្សងពីអល់ឡោះ ដែលអាចនាំពន្លឺមកឱ្យពួកអ្នក? ដូចេ្នះតើពួកអ្នកមិនស្ដាប់ឮទេឬ?
Verse 72
قُلْ أَرَءَيْتُمْ إِن جَعَلَ ٱللَّهُ عَلَيْكُمُ ٱلنَّهَارَ سَرْمَدًا إِلَىٰ يَوْمِ ٱلْقِيَـٰمَةِ مَنْ إِلَـٰهٌ غَيْرُ ٱللَّهِ يَأْتِيكُم بِلَيْلٍ تَسْكُنُونَ فِيهِ ۖ أَفَلَا تُبْصِرُونَ
Transliteration qul ara-aytum in jaʿala l-lahu ʿalaykumu l-nahāra sarmadan ilā yawmi l-qiyāmati man ilāhun ghayru l-lahi yatīkum bilaylin taskunūna fīhi afalā tub'ṣirūna
Khmer ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ចូរពួកអ្នកប្រាប់ខ្ញុំមក ប្រសិនបើអល់ឡោះបានធ្វើឱ្យពួកអ្នកមានពេលថ្ងៃស្ថិតសេ្ថររហូត ដល់ថ្ងៃបរលោកនោះ តើមានម្ចាស់ណាផេ្សងពីអល់ឡោះដែលអាចនាំពេលយប់មកឱ្យពួកអ្នក ដើម្បីឱ្យពួកអ្នកសម្រាកក្នុងវា? ដូចេ្នះ តើពួកអ្នកមិនឃើញទេឬ?
Verse 73
وَمِن رَّحْمَتِهِۦ جَعَلَ لَكُمُ ٱلَّيْلَ وَٱلنَّهَارَ لِتَسْكُنُوا۟ فِيهِ وَلِتَبْتَغُوا۟ مِن فَضْلِهِۦ وَلَعَلَّكُمْ تَشْكُرُونَ
Transliteration wamin raḥmatihi jaʿala lakumu al-layla wal-nahāra litaskunū fīhi walitabtaghū min faḍlihi walaʿallakum tashkurūna
Khmer ហើយដោយមានក្ដីមេត្ដាករុណារបស់ទ្រង់ទ្រង់បានបង្កើត ពេលយប់និងពេលថ្ងៃសម្រាប់ពួកអ្នក ដើម្បីឱ្យពួកអ្នកសម្រាកក្នុង វា និងដើម្បីស្វែងរកលាភសក្ការៈរបស់ទ្រង់ ហើយនិងដើម្បីឱ្យពួក អ្នកដឹងគុណ។
Verse 74
وَيَوْمَ يُنَادِيهِمْ فَيَقُولُ أَيْنَ شُرَكَآءِىَ ٱلَّذِينَ كُنتُمْ تَزْعُمُونَ
Transliteration wayawma yunādīhim fayaqūlu ayna shurakāiya alladhīna kuntum tazʿumūna
Khmer ហើយនៅថ្ងៃនោះ(ថ្ងៃបរលោក)អល់ឡោះនឹងហៅពួកគេ រួចទ្រង់មានបន្ទូលថាៈ តើគូកនរបស់យើង(ព្រះនានា)ដែលពួកអ្នក ធ្លាប់បានអះអាងនោះនៅឯណា?
Verse 75
وَنَزَعْنَا مِن كُلِّ أُمَّةٍ شَهِيدًا فَقُلْنَا هَاتُوا۟ بُرْهَـٰنَكُمْ فَعَلِمُوٓا۟ أَنَّ ٱلْحَقَّ لِلَّهِ وَضَلَّ عَنْهُم مَّا كَانُوا۟ يَفْتَرُونَ
Transliteration wanazaʿnā min kulli ummatin shahīdan faqul'nā hātū bur'hānakum faʿalimū anna l-ḥaqa lillahi waḍalla ʿanhum mā kānū yaftarūna
Khmer ហើយ(នៅថ្ងៃបរលោក)យើងបានដកយកពីប្រជាជាតិ នីមួយៗនូវសាក្សីម្នាក់(គឺអ្នកនាំសាររបស់ពួកគេ) រួចយើងមាន បន្ទូលថាៈ ចូរពួកអ្នកនាំភស្ដុតាងរបស់ពួកអ្នកមក(ចំពោះអ្វីដែល ពួកអ្នកគោរពផេ្សងពីអល់ឡោះ) ពេលនោះពួកគេដឹងច្បាស់ថាៈ ភាពពិតគឺសម្រាប់អល់ឡោះ តែអ្វីដែលពួកគេធ្លាប់បានប្រឌិតភូត កុហកនោះបានបាត់បង់អស់ពីពួកគេ។
Verse 76
۞ إِنَّ قَـٰرُونَ كَانَ مِن قَوْمِ مُوسَىٰ فَبَغَىٰ عَلَيْهِمْ ۖ وَءَاتَيْنَـٰهُ مِنَ ٱلْكُنُوزِ مَآ إِنَّ مَفَاتِحَهُۥ لَتَنُوٓأُ بِٱلْعُصْبَةِ أُو۟لِى ٱلْقُوَّةِ إِذْ قَالَ لَهُۥ قَوْمُهُۥ لَا تَفْرَحْ ۖ إِنَّ ٱللَّهَ لَا يُحِبُّ ٱلْفَرِحِينَ
Transliteration inna qārūna kāna min qawmi mūsā fabaghā ʿalayhim waātaynāhu mina l-kunūzi mā inna mafātiḥahu latanūu bil-ʿuṣ'bati ulī l-quwati idh qāla lahu qawmuhu lā tafraḥ inna l-laha lā yuḥibbu l-fariḥīna
Khmer ពិតប្រាកដណាស់ ករូនគឺស្ថិតក្នុងក្រុមរបស់មូសា តែគេបាន រំលោភបំពានលើពួកទាំងនោះ។ ហើយយើងបានប្រទានឱ្យគេនូវ កំណប់ទ្រព្យមួយចំនួនដែលកូនសោររបស់វាពិតជាធ្ងន់ក្នុងការលី ចំពោះពួកបុរសៗដែលមានកំលាំងខ្លាំងក្លា ខណៈដែលក្រុមរបស់គេ បាននិយាយទៅកាន់គេថាៈ ចូរអ្នកកុំសប្បាយហួសហេតុ(រមិលគុណ) ពិតប្រាកដណាស់ អល់ឡោះមិនស្រឡាញ់ពួកដែលសប្បាយ ហួសហេតុឡើយ។
Verse 77
وَٱبْتَغِ فِيمَآ ءَاتَىٰكَ ٱللَّهُ ٱلدَّارَ ٱلْـَٔاخِرَةَ ۖ وَلَا تَنسَ نَصِيبَكَ مِنَ ٱلدُّنْيَا ۖ وَأَحْسِن كَمَآ أَحْسَنَ ٱللَّهُ إِلَيْكَ ۖ وَلَا تَبْغِ ٱلْفَسَادَ فِى ٱلْأَرْضِ ۖ إِنَّ ٱللَّهَ لَا يُحِبُّ ٱلْمُفْسِدِينَ
Transliteration wa-ib'taghi fīmā ātāka l-lahu l-dāra l-ākhirata walā tansa naṣībaka mina l-dun'yā wa-aḥsin kamā aḥsana l-lahu ilayka walā tabghi l-fasāda fī l-arḍi inna l-laha lā yuḥibbu l-muf'sidīna
Khmer ហើយចូរអ្នកស្វែងរកផលបុណ្យសម្រាប់ថ្ងៃបរលោកនូវអ្វី ដែលអល់ឡោះបានប្រទានឱ្យអ្នកចុះ តែកុំភេ្លចនូវលាភសំណាង ចំណែករបស់អ្នកនៅក្នុងលោកិយនេះឱ្យសោះ។ ហើយចូរអ្នកសាង អំពើល្អដូចអ្វី ដែលអល់ឡោះបានធ្វើល្អចំពោះអ្នក។ ហើយចូរអ្នក កុំស្វែងរកភាពវិនាសកម្មនៅលើផែនដីនេះឱ្យសោះ។ ពិតប្រាកដណាស់ អល់ឡោះមិនស្រឡាញ់ពួកដែលបង្កវិនាសកម្មឡើយ។
Verse 78
قَالَ إِنَّمَآ أُوتِيتُهُۥ عَلَىٰ عِلْمٍ عِندِىٓ ۚ أَوَلَمْ يَعْلَمْ أَنَّ ٱللَّهَ قَدْ أَهْلَكَ مِن قَبْلِهِۦ مِنَ ٱلْقُرُونِ مَنْ هُوَ أَشَدُّ مِنْهُ قُوَّةً وَأَكْثَرُ جَمْعًا ۚ وَلَا يُسْـَٔلُ عَن ذُنُوبِهِمُ ٱلْمُجْرِمُونَ
Transliteration qāla innamā ūtītuhu ʿalā ʿil'min ʿindī awalam yaʿlam anna l-laha qad ahlaka min qablihi mina l-qurūni man huwa ashaddu min'hu quwwatan wa-aktharu jamʿan walā yus'alu ʿan dhunūbihimu l-muj'rimūna
Khmer គេ(ករូន)បាននិយាយថាៈ តាមពិត អ្វីដែលគេបានប្រទាន វាឱ្យខ្ញុំ គឺដោយសារតែចំណេះវិជ្ជាដែលខ្ញុំមាន។ តើគេមិនបានដឹងទេថាៈ ពិតប្រាកដណាស់ អល់ឡោះបានបំផ្លាញជាច្រើនជំនាន់មកហើយ មុនរូបគេ ដែលគេ(ពួកជំនាន់មុន)ជាអ្នកខ្លាំង និងមានទ្រព្យសម្បត្ដិ ច្រើនជាងរូបគេទៅទៀតនោះ? ហើយពួកដែលប្រព្រឹត្ដបាបកម្មមិន ត្រូវគេសួរអំពីបាបកម្មរបស់ពួកគេឡើយ។
Verse 79
فَخَرَجَ عَلَىٰ قَوْمِهِۦ فِى زِينَتِهِۦ ۖ قَالَ ٱلَّذِينَ يُرِيدُونَ ٱلْحَيَوٰةَ ٱلدُّنْيَا يَـٰلَيْتَ لَنَا مِثْلَ مَآ أُوتِىَ قَـٰرُونُ إِنَّهُۥ لَذُو حَظٍّ عَظِيمٍ
Transliteration fakharaja ʿalā qawmihi fī zīnatihi qāla alladhīna yurīdūna l-ḥayata l-dun'yā yālayta lanā mith'la mā ūtiya qārūnu innahu ladhū ḥaẓẓin ʿaẓīmin
Khmer រួចមកគេ(ករូន)ក៏បានដើរចេញទៅកាន់ក្រុមរបស់គេក្នុង លក្ខណៈតុបតែងយ៉ាងអំនួតរបស់គេ។ ពួកដែលប្រាថ្នាតែការរស់ នៅក្នុងលោកិយបាននិយាយថាៈ អ្ហា៎. ពួកយើងចង់បានដូចអ្វីដែល គេបានប្រទានឱ្យករូន។ ពិតប្រាកដណាស់ គេមានសំណាងដ៏ធំធេង។
Verse 80
وَقَالَ ٱلَّذِينَ أُوتُوا۟ ٱلْعِلْمَ وَيْلَكُمْ ثَوَابُ ٱللَّهِ خَيْرٌ لِّمَنْ ءَامَنَ وَعَمِلَ صَـٰلِحًا وَلَا يُلَقَّىٰهَآ إِلَّا ٱلصَّـٰبِرُونَ
Transliteration waqāla alladhīna ūtū l-ʿil'ma waylakum thawābu l-lahi khayrun liman āmana waʿamila ṣāliḥan walā yulaqqāhā illā l-ṣābirūna
Khmer រីឯបណ្ដាអ្នកដែលគេបានផ្ដល់ចំណេះដឹងឱ្យបាននិយាយថាៈ មហន្ដរាយហើយពួកអ្នក. ផលបុណ្យរបស់អល់ឡោះគឺប្រសើរបំផុត សម្រាប់អ្នកដែលមានជំនឿ និងអ្នកដែលបានប្រព្រឹត្ដអំពើល្អត្រឹមត្រូវ។ ហើយគ្មាននរណាទទួលបានវា(ផលបុណ្យ)ឡើយ លើកលែង តែបណ្ដាអ្នកដែលអត់ធ្មត់ប៉ុណ្ណោះ។
Verse 81
فَخَسَفْنَا بِهِۦ وَبِدَارِهِ ٱلْأَرْضَ فَمَا كَانَ لَهُۥ مِن فِئَةٍ يَنصُرُونَهُۥ مِن دُونِ ٱللَّهِ وَمَا كَانَ مِنَ ٱلْمُنتَصِرِينَ
Transliteration fakhasafnā bihi wabidārihi l-arḍa famā kāna lahu min fi-atin yanṣurūnahu min dūni l-lahi wamā kāna mina l-muntaṣirīna
Khmer ដូចេ្នះយើងក៏បានឱ្យដីលេបខ្លួនគេ(ករូន) និងលំនៅដ្ឋាន របស់គេ។ ហើយគ្មានក្រុមណាមួយអាចជួយគេក្រៅពីអល់ឡោះ ឡើយ។ ហើយពួកគេក៏មិនអាចជួយខ្លួនឯងបានដែរ។
Verse 82
وَأَصْبَحَ ٱلَّذِينَ تَمَنَّوْا۟ مَكَانَهُۥ بِٱلْأَمْسِ يَقُولُونَ وَيْكَأَنَّ ٱللَّهَ يَبْسُطُ ٱلرِّزْقَ لِمَن يَشَآءُ مِنْ عِبَادِهِۦ وَيَقْدِرُ ۖ لَوْلَآ أَن مَّنَّ ٱللَّهُ عَلَيْنَا لَخَسَفَ بِنَا ۖ وَيْكَأَنَّهُۥ لَا يُفْلِحُ ٱلْكَـٰفِرُونَ
Transliteration wa-aṣbaḥa alladhīna tamannaw makānahu bil-amsi yaqūlūna wayka-anna l-laha yabsuṭu l-riz'qa liman yashāu min ʿibādihi wayaqdiru lawlā an manna l-lahu ʿalaynā lakhasafa binā wayka-annahu lā yuf'liḥu l-kāfirūna
Khmer ហើយពួកដែលបានប្រាថ្នាចង់បានបុណ្យសក្ដិរបស់គេ(ករូន) កាលពីថ្ងៃមុននោះចាប់ផ្ដើមនិយាយថាៈ តើអ្នកមិនបានដឹងទេថា ពិតប្រាកដណាស់ អល់ឡោះបើកទូលាយ និងដាក់កំណត់លាភ សក្ការៈចំពោះអ្នកណាម្នាក់ក្នុងចំណោមខ្ញុំរបស់ទ្រង់ដែលទ្រង់មាន ចេតនា។ ប្រសិនបើអល់ឡោះមិនបានផ្ដល់ក្ដីមេត្ដាចំពោះ(ពាក្យ សំដី)ពួកយើងទេនោះ ទ្រង់ពិតជាពន្លិចពួកយើង(ទៅក្នុងដីដូច ករូន)ជាមិនខាន។ ហើយអ្នកមិនបានដឹងទេថា ពិតប្រាកដណាស់ ពួកដែលប្រឆាំងនឹងអល់ឡោះមិនបានទទួលជោគជ័យឡើយ។
Verse 83
تِلْكَ ٱلدَّارُ ٱلْـَٔاخِرَةُ نَجْعَلُهَا لِلَّذِينَ لَا يُرِيدُونَ عُلُوًّا فِى ٱلْأَرْضِ وَلَا فَسَادًا ۚ وَٱلْعَـٰقِبَةُ لِلْمُتَّقِينَ
Transliteration til'ka l-dāru l-ākhiratu najʿaluhā lilladhīna lā yurīdūna ʿuluwwan fī l-arḍi walā fasādan wal-ʿāqibatu lil'muttaqīna
Khmer លំនៅដ្ឋាន(ឋានសួគ៌)នៅថ្ងៃបរលោកនោះ យើងនឹងផ្ដល់ វាសម្រាប់បណ្ដាអ្នកដែលគ្មានបំណងក្រអឺតក្រទម និងបង្កវិនាសកម្មនៅលើផែនដីនេះ។ ហើយលទ្ធផលចុងក្រោយដ៏ល្អប្រពៃ(ឋាន សួគ៌)នោះ គឺសម្រាប់បណ្ដាអ្នកដែលកោតខ្លាចអល់ឡោះ។
Verse 84
مَن جَآءَ بِٱلْحَسَنَةِ فَلَهُۥ خَيْرٌ مِّنْهَا ۖ وَمَن جَآءَ بِٱلسَّيِّئَةِ فَلَا يُجْزَى ٱلَّذِينَ عَمِلُوا۟ ٱلسَّيِّـَٔاتِ إِلَّا مَا كَانُوا۟ يَعْمَلُونَ
Transliteration man jāa bil-ḥasanati falahu khayrun min'hā waman jāa bil-sayi-ati falā yuj'zā alladhīna ʿamilū l-sayiāti illā mā kānū yaʿmalūna
Khmer អ្នកណាហើយបាននាំមកនូវអំពើល្អ គេនឹងទទួលបានការ តបស្នងល្អប្រសើរជាងអំពើនោះទៅទៀត(នៅថ្ងៃបរលោក)។ ចំណែកឯអ្នកណាហើយដែលបាននាំមកនូវអំពើអាក្រក់វិញ គឺគេ មិនតបស្នងចំពោះពួកដែលប្រព្រឹត្ដអំពើអាក្រក់ក្រៅពីអ្វីដែលពួក គេធ្លាប់បានប្រព្រឹត្ដនោះឡើយ។
Verse 85
إِنَّ ٱلَّذِى فَرَضَ عَلَيْكَ ٱلْقُرْءَانَ لَرَآدُّكَ إِلَىٰ مَعَادٍ ۚ قُل رَّبِّىٓ أَعْلَمُ مَن جَآءَ بِٱلْهُدَىٰ وَمَنْ هُوَ فِى ضَلَـٰلٍ مُّبِينٍ
Transliteration inna alladhī faraḍa ʿalayka l-qur'āna larādduka ilā maʿādin qul rabbī aʿlamu man jāa bil-hudā waman huwa fī ḍalālin mubīnin
Khmer ពិតប្រាកដណាស់ អ្នកដែលបានបញ្ចុះគម្ពីរគួរអានឱ្យអ្នកគឺ ជាអ្នកដែលបញ្ជូនអ្នកទៅកាន់កន្លែងដើមវិញ(ម៉ាក្កះឬឋានសួគ៌)។ ចូរអ្នកពោលថាៈ ម្ចាស់របស់ខ្ញុំដឹងបំផុតចំពោះអ្នកណាដែលបាននាំ មកនូវការចង្អុលបង្ហាញ និងអ្នកណាដែលគេស្ថិតក្នុងភាពវងេ្វងយ៉ាង ច្បាស់លាស់។
Verse 86
وَمَا كُنتَ تَرْجُوٓا۟ أَن يُلْقَىٰٓ إِلَيْكَ ٱلْكِتَـٰبُ إِلَّا رَحْمَةً مِّن رَّبِّكَ ۖ فَلَا تَكُونَنَّ ظَهِيرًا لِّلْكَـٰفِرِينَ
Transliteration wamā kunta tarjū an yul'qā ilayka l-kitābu illā raḥmatan min rabbika falā takūnanna ẓahīran lil'kāfirīna
Khmer ហើយអ្នកមិនធ្លាប់សង្ឃឹមថា គេនឹងបញ្ចុះគម្ពីរ(គួរអាន) ឱ្យអ្នកឡើយ។ ប៉ុន្ដែដោយសារក្ដីមេត្ដាករុណាពីម្ចាស់របស់អ្នក (ទ្រង់់បានបញ្ចុះវាឱ្យអ្នក)។ ដូចេ្នះ ចូរអ្នកកុំធ្វើជាអ្នកជ្រោមជ្រែង ដល់ពួកប្រឆាំងឱ្យសោះ។
Verse 87
وَلَا يَصُدُّنَّكَ عَنْ ءَايَـٰتِ ٱللَّهِ بَعْدَ إِذْ أُنزِلَتْ إِلَيْكَ ۖ وَٱدْعُ إِلَىٰ رَبِّكَ ۖ وَلَا تَكُونَنَّ مِنَ ٱلْمُشْرِكِينَ
Transliteration walā yaṣuddunnaka ʿan āyāti l-lahi baʿda idh unzilat ilayka wa-ud'ʿu ilā rabbika walā takūnanna mina l-mush'rikīna
Khmer ហើយចូរកុំឱ្យពួកគេ(ពួកមូស្ហរីគីន)រារាំងអ្នកពី(ការផ្សព្វ ផ្សាយ)អាយ៉ាត់ៗរបស់អល់ឡោះជាដាច់ខាត ក្រោយពេលដែលគេ បានបញ្ចុះវាឱ្យអ្នកហើយនោះ។ ចូរអ្នកអំពាវនាវ(មនុស្សលោក) ទៅកាន់ម្ចាស់របស់់អ្នក។ ហើយចូរកុំធ្វើឱ្យខ្លួនអ្នកស្ថិតក្នុងចំណោម ពួកដែលធ្វើស្ហ៊ីរិកឱ្យសោះ។
Verse 88
وَلَا تَدْعُ مَعَ ٱللَّهِ إِلَـٰهًا ءَاخَرَ ۘ لَآ إِلَـٰهَ إِلَّا هُوَ ۚ كُلُّ شَىْءٍ هَالِكٌ إِلَّا وَجْهَهُۥ ۚ لَهُ ٱلْحُكْمُ وَإِلَيْهِ تُرْجَعُونَ
Transliteration walā tadʿu maʿa l-lahi ilāhan ākhara lā ilāha illā huwa kullu shayin hālikun illā wajhahu lahu l-ḥuk'mu wa-ilayhi tur'jaʿūna
Khmer ហើយចូរអ្នកកុំបួងសួងសុំម្ចាស់ណាផេ្សងរួមជាមួយ អល់ឡោះឱ្យសោះ ព្រោះគ្មានម្ចាស់ណាផេ្សងដែលត្រូវគេគោរព សក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ រាល់អ្វីៗទាំងអស់គឺនឹងត្រូវ វិនាស លើកលែងតែវង់ភក្ដ្រ របស់ទ្រង់ប៉ុណ្ណោះ។ ហើយការកាត់ សេចក្ដីគឺជាកម្មសិទ្ធិរបស់ទ្រង់។ ហើយចំពោះទ្រង់តែមួយគត់ដែល ពួកអ្នកត្រូវវិលត្រឡប់។
Read Surah Al-Qasas in another language
- English (word by word)
- Albanian
- Amazigh
- Amharic
- Assamese
- Azerbaijani
- Bambara
- Bangla
- Bosnian
- Bulgarian
- Chechen
- Chinese
- Czech
- Dari
- Dhivehi
- Dutch
- Finnish
- French
- German
- Gujarati
- Hausa
- Hebrew
- Hindi
- Indonesian
- Italian
- Japanese
- Kannada
- Kazakh
- Kinyarwanda
- Korean
- Kurdish
- Luganda
- Malay
- Malayalam
- Maranao
- Marathi
- Nepali
- Norwegian
- Oromo
- Pashto
- Persian
- Polish
- Portuguese
- Romanian
- Russian
- Sindhi
- Sinhala
- Somali
- Spanish
- Swahili
- Swedish
- Tagalog
- Tajik
- Tamil
- Tatar
- Telugu
- Thai
- Turkish
- Ukrainian
- Urdu
- Uyghur
- Uzbek
- Vietnamese
- Yao
- Yoruba
All 114 surahs in Khmer: the Qur’an in Khmer.
Khmer translation: Cambodian Muslim Community Development, from Quran.com. Transliteration: Quran.com. Recitation: Mishary Alafasy, from EveryAyah.com. MyDugsi is a learning aid, not a replacement for a qualified teacher.