MyDugsiStart learning

Surah Ad-Dukhan in Khmer: translation and audio

Surah 44 · الدخان · The Smoke · 59 verses

Surah Ad-Dukhan verse by verse: the Arabic with a recitation you can repeat, the transliteration, and the Khmer translation by Cambodian Muslim Community Development. For the meaning of every word, see Surah Ad-Dukhan word by word in English.

Verse 1

حمٓ

Transliteration hha-meem

Khmer ហា មីម

Verse 2

وَٱلْكِتَـٰبِ ٱلْمُبِينِ

Transliteration wal-kitābi l-mubīni

Khmer អល់ឡោះស្បថនឹងគម្ពីរ(គួរអាន)ដែលច្បាស់លាស់។

Verse 3

إِنَّآ أَنزَلْنَـٰهُ فِى لَيْلَةٍ مُّبَـٰرَكَةٍ ۚ إِنَّا كُنَّا مُنذِرِينَ

Transliteration innā anzalnāhu fī laylatin mubārakatin innā kunnā mundhirīna

Khmer ពិតប្រាកដណាស់ យើងបានបញ្ចុះវានៅក្នុងរាត្រីដ៏ឧត្ដុង្គឧត្ដម(យប់មួយនៃខែរ៉ម៉ាដនដែលគេឱ្យឈ្មោះថា ឡៃឡាតុលក ទើរ)។ ពិតប្រាកដណាស់ យើងគឺជាអ្នកដែលដាស់តឿនព្រមាន (ដល់មនុស្សលោក)។

Verse 4

فِيهَا يُفْرَقُ كُلُّ أَمْرٍ حَكِيمٍ

Transliteration fīhā yuf'raqu kullu amrin ḥakīmin

Khmer នៅក្នុងយប់នោះត្រូវគេបែងចែកនូវរាល់បទបញ្ជាដែល ប្រកបដោយគតិបណ្ឌិត

Verse 5

أَمْرًا مِّنْ عِندِنَآ ۚ إِنَّا كُنَّا مُرْسِلِينَ

Transliteration amran min ʿindinā innā kunnā mur'silīna

Khmer គឺជាបទបញ្ជាដែលចេញពីយើង។ ពិតប្រាកដណាស់ យើង គឺជាអ្នកបញ្ជូនបណ្ដាអ្នកនាំសារ(ទៅកាន់មនុស្សលោក)

Verse 6

رَحْمَةً مِّن رَّبِّكَ ۚ إِنَّهُۥ هُوَ ٱلسَّمِيعُ ٱلْعَلِيمُ

Transliteration raḥmatan min rabbika innahu huwa l-samīʿu l-ʿalīmu

Khmer ដែលជាក្ដីមេត្ដាករុណាពីម្ចាស់របស់អ្នក(មូហាំម៉ាត់)។ ពិត ប្រាកដណាស់ ទ្រង់មហាឮ មហាដឹង។

Verse 7

رَبِّ ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ وَمَا بَيْنَهُمَآ ۖ إِن كُنتُم مُّوقِنِينَ

Transliteration rabbi l-samāwāti wal-arḍi wamā baynahumā in kuntum mūqinīna

Khmer ទ្រង់ជាម្ចាស់នៃមេឃជាច្រើនជាន់ និងផែនដី ហើយនិងអ្វីៗ ដែលមាននៅរវាងវាទាំងពីរ ប្រសិនបើពួកអ្នកជាអ្នកជឿជាក់នោះ។

Verse 8

لَآ إِلَـٰهَ إِلَّا هُوَ يُحْىِۦ وَيُمِيتُ ۖ رَبُّكُمْ وَرَبُّ ءَابَآئِكُمُ ٱلْأَوَّلِينَ

Transliteration lā ilāha illā huwa yuḥ'yī wayumītu rabbukum warabbu ābāikumu l-awalīna

Khmer គ្មានម្ចាស់ណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពី ទ្រង់ឡើយ។ ទ្រង់ធ្វើឱ្យរស់ និងធ្វើឱ្យស្លាប់។ ទ្រង់ជាម្ចាស់របស់ពួក អ្នក និងជាម្ចាស់របស់ជីដូនជីតាជំនាន់មុនរបស់ពួកអ្នក។

Verse 9

بَلْ هُمْ فِى شَكٍّ يَلْعَبُونَ

Transliteration bal hum fī shakkin yalʿabūna

Khmer ផ្ទុយទៅវិញ ពួកគេ(ពួកមូស្ហរីគីន)ស្ថិតក្នុងភាពសង្ស័យទាំង លេងសើច។

Verse 10

فَٱرْتَقِبْ يَوْمَ تَأْتِى ٱلسَّمَآءُ بِدُخَانٍ مُّبِينٍ

Transliteration fa-ir'taqib yawma tatī l-samāu bidukhānin mubīnin

Khmer ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)រង់ចាំថ្ងៃមួយដែលមេឃនឹងនាំ មកនូវផ្សែងយ៉ាងច្បាស់។

Verse 11

يَغْشَى ٱلنَّاسَ ۖ هَـٰذَا عَذَابٌ أَلِيمٌ

Transliteration yaghshā l-nāsa hādhā ʿadhābun alīmun

Khmer វានឹងគ្របដណ្ដប់លើមនុស្សលោក។ នេះគឺជាទារុណកម្ម ដ៏ឈឺចាប់។

Verse 12

رَّبَّنَا ٱكْشِفْ عَنَّا ٱلْعَذَابَ إِنَّا مُؤْمِنُونَ

Transliteration rabbanā ik'shif ʿannā l-ʿadhāba innā mu'minūna

Khmer (ពួកគេនិយាយថា) ឱម្ចាស់របស់ពួកយើង. សូមទ្រង់ មេត្ដាបញ្ចៀសទណ្ឌកម្មនេះពីពួកយើងផង ពួកយើងពិតជាអ្នក ដែលមានជំនឿ។

Verse 13

أَنَّىٰ لَهُمُ ٱلذِّكْرَىٰ وَقَدْ جَآءَهُمْ رَسُولٌ مُّبِينٌ

Transliteration annā lahumu l-dhik'rā waqad jāahum rasūlun mubīnun

Khmer តើពួកគេអាចភ្ញាក់រលឹកបានយ៉ាងដូចមេ្ដច(នៅពេល ទណ្ឌកម្មបានធ្លាក់លើពួកគេ) ខណៈដែលអ្នកនាំសារដ៏ច្បាស់លាស់ បានមកដល់ពួកគេហើយនោះ?

Verse 14

ثُمَّ تَوَلَّوْا۟ عَنْهُ وَقَالُوا۟ مُعَلَّمٌ مَّجْنُونٌ

Transliteration thumma tawallaw ʿanhu waqālū muʿallamun majnūnun

Khmer បន្ទាប់មកពួកគេបានបែរចេញពីគេ(អ្នកនាំសារ) ហើយ បាននិយាយថាៈ គេជាមនុស្សដែលត្រូវគេពង្វក់ ជាមនុស្សវិកល-ចរិតទៅវិញ។

Verse 15

إِنَّا كَاشِفُوا۟ ٱلْعَذَابِ قَلِيلًا ۚ إِنَّكُمْ عَآئِدُونَ

Transliteration innā kāshifū l-ʿadhābi qalīlan innakum ʿāidūna

Khmer ពិតប្រាកដណាស់ យើងជាអ្នកដកទណ្ឌកម្មចេញមួយ រយៈខ្លី។ ពិតប្រាកដណាស់ ពួកអ្នកនឹងត្រឡប់ទៅធាតុដើមវិញ

Verse 16

يَوْمَ نَبْطِشُ ٱلْبَطْشَةَ ٱلْكُبْرَىٰٓ إِنَّا مُنتَقِمُونَ

Transliteration yawma nabṭishu l-baṭshata l-kub'rā innā muntaqimūna

Khmer នៅថ្ងៃដែលយើងដាក់ទារុណកម្មយ៉ាងខ្លាំងក្លា(ទៅលើ ពួកប្រឆាំង)។ ពិតប្រាកដណាស់ យើងជាអ្នកដាក់ទារុណកម្ម។

Verse 17

۞ وَلَقَدْ فَتَنَّا قَبْلَهُمْ قَوْمَ فِرْعَوْنَ وَجَآءَهُمْ رَسُولٌ كَرِيمٌ

Transliteration walaqad fatannā qablahum qawma fir'ʿawna wajāahum rasūlun karīmun

Khmer ហើយជាការពិតណាស់ យើងបានសាកល្បងក្រុមរបស់ ហ្វៀរអោនមុនពួកគេ(ពួកមូស្ហរីគីន)ទៅទៀត ដោយអ្នកនាំសារ ម្នាក់ដ៏ថ្លៃថ្នូរ(មូសា)បានមកកាន់ពួកគេ។

Verse 18

أَنْ أَدُّوٓا۟ إِلَىَّ عِبَادَ ٱللَّهِ ۖ إِنِّى لَكُمْ رَسُولٌ أَمِينٌ

Transliteration an addū ilayya ʿibāda l-lahi innī lakum rasūlun amīnun

Khmer -(មូសាបានពោលថា) ចូរពួកអ្នកប្រគល់់បណ្ដាខ្ញុំរបស់ អល់ឡោះ(អំបូរអ៊ីស្រាអែល)មកឱ្យខ្ញុំវិញផង។ ពិតប្រាកដណាស់ ខ្ញុំជាអ្នកនាំសារម្នាក់ដែលជាទីទុកចិត្ដបំផុតសម្រាប់ពួកអ្នក។

Verse 19

وَأَن لَّا تَعْلُوا۟ عَلَى ٱللَّهِ ۖ إِنِّىٓ ءَاتِيكُم بِسُلْطَـٰنٍ مُّبِينٍ

Transliteration wa-an lā taʿlū ʿalā l-lahi innī ātīkum bisul'ṭānin mubīnin

Khmer ហើយចូរពួកអ្នកកុំក្រអឺតក្រទមចំពោះអល់ឡោះឱ្យ សោះ។ ពិតប្រាកដណាស់ ខ្ញុំជាអ្នកដែលនាំភស្ដុតាងយ៉ាងជាក់ ច្បាស់មកឱ្យពួកអ្នក។

Verse 20

وَإِنِّى عُذْتُ بِرَبِّى وَرَبِّكُمْ أَن تَرْجُمُونِ

Transliteration wa-innī ʿudh'tu birabbī warabbikum an tarjumūni

Khmer ហើយពិតប្រាកដណាស់ ខ្ញុំសុំពីម្ចាស់របស់ខ្ញុំ និងជាម្ចាស់ របស់ពួកអ្នកឱ្យការពារខ្ញុំកុំឱ្យពួកអ្នកគប់ខ្ញុំនឹងដុំថ្ម។

Verse 21

وَإِن لَّمْ تُؤْمِنُوا۟ لِى فَٱعْتَزِلُونِ

Transliteration wa-in lam tu'minū lī fa-iʿ'tazilūni

Khmer ហើយប្រសិនបើពួកអ្នកមិនជឿខ្ញុំទេនោះ សូមពួកអ្នកទុក ឱ្យខ្ញុំនៅម្នាក់ឯងចុះ។

Verse 22

فَدَعَا رَبَّهُۥٓ أَنَّ هَـٰٓؤُلَآءِ قَوْمٌ مُّجْرِمُونَ

Transliteration fadaʿā rabbahu anna hāulāi qawmun muj'rimūna

Khmer ពេលនោះ គាត់(មូសា)បានពោលទៅកាន់ម្ចាស់របស់ គាត់ថាៈ ពិតប្រាកដណាស់ ពួកទាំងនោះគឺជាក្រុមដែលប្រព្រឹត្ដ បាបកម្ម។

Verse 23

فَأَسْرِ بِعِبَادِى لَيْلًا إِنَّكُم مُّتَّبَعُونَ

Transliteration fa-asri biʿibādī laylan innakum muttabaʿūna

Khmer (អល់ឡោះមានបន្ទូលតបវិញថា) ដូចេ្នះចូរអ្នក(មូសា) នាំខ្ញុំទាំងឡាយរបស់យើង(អ្នកមានជំនឿ)ចាកចេញនៅពេលយប់ ចុះ។ ពួកអ្នកពិតជានឹងត្រូវគេដេញតាម។

Verse 24

وَٱتْرُكِ ٱلْبَحْرَ رَهْوًا ۖ إِنَّهُمْ جُندٌ مُّغْرَقُونَ

Transliteration wa-ut'ruki l-baḥra rahwan innahum jundun mugh'raqūna

Khmer ហើយចូរអ្នក(មូសា)ទុកឱ្យទឹកសមុទ្រនោះមានចន្លោះ ដូចនេះចុះ។ ពិតប្រាកដណាស់ ពួកគេគឺជាក្រុមទាហានដែលត្រូវគេ ពន្លិច(នៅក្នុងសមុទ្រ)។

Verse 25

كَمْ تَرَكُوا۟ مِن جَنَّـٰتٍ وَعُيُونٍ

Transliteration kam tarakū min jannātin waʿuyūnin

Khmer ជាច្រើនមកហើយដែលពួកគេបានបន្សល់ទុកនូវសួនច្បារ និងប្រភពទឹក។

Verse 26

وَزُرُوعٍ وَمَقَامٍ كَرِيمٍ

Transliteration wazurūʿin wamaqāmin karīmin

Khmer និងចំការ ហើយនិងភូមិគ្រឹះដ៏ប្រណីត ។

Verse 27

وَنَعْمَةٍ كَانُوا۟ فِيهَا فَـٰكِهِينَ

Transliteration wanaʿmatin kānū fīhā fākihīna

Khmer ព្រមទាំងសេចក្ដីសុខដែលពួកគេធ្លាប់ទទួលបាននៅក្នុង លោកិយនេះ។

Verse 28

كَذَٰلِكَ ۖ وَأَوْرَثْنَـٰهَا قَوْمًا ءَاخَرِينَ

Transliteration kadhālika wa-awrathnāhā qawman ākharīna

Khmer ដូច្នោះដែរ យើងបានបន្សល់វាទុកជាមរតកដល់ក្រុមដទៃ ទៀត។

Verse 29

فَمَا بَكَتْ عَلَيْهِمُ ٱلسَّمَآءُ وَٱلْأَرْضُ وَمَا كَانُوا۟ مُنظَرِينَ

Transliteration famā bakat ʿalayhimu l-samāu wal-arḍu wamā kānū munẓarīna

Khmer ហើយមេឃនិងផែនដីមិនបានយំស្រណោះចំពោះពួកគេ ឡើយ ហើយពួកគេក៏មិនត្រូវបានគេពន្យារពេល(ដាក់ទណ្ឌកម្ម) ដែរ។

Verse 30

وَلَقَدْ نَجَّيْنَا بَنِىٓ إِسْرَٰٓءِيلَ مِنَ ٱلْعَذَابِ ٱلْمُهِينِ

Transliteration walaqad najjaynā banī is'rāīla mina l-ʿadhābi l-muhīni

Khmer ហើយជាការពិតណាស់ យើងបានជួយសង្គ្រោះអំបូរ អ៊ីស្រាអែលអំពីទណ្ឌកម្មដ៏អាម៉ាស់។

Verse 31

مِن فِرْعَوْنَ ۚ إِنَّهُۥ كَانَ عَالِيًا مِّنَ ٱلْمُسْرِفِينَ

Transliteration min fir'ʿawna innahu kāna ʿāliyan mina l-mus'rifīna

Khmer (គឺទណ្ឌកម្ម)របស់ហ្វៀរអោន។ ពិតប្រាកដណាស់ គេគឺជាអ្នកដែលក្រអឺតក្រទមម្នាក់ក្នុងចំណោមពួកដែលបំពាន។

Verse 32

وَلَقَدِ ٱخْتَرْنَـٰهُمْ عَلَىٰ عِلْمٍ عَلَى ٱلْعَـٰلَمِينَ

Transliteration walaqadi ikh'tarnāhum ʿalā ʿil'min ʿalā l-ʿālamīna

Khmer ហើយជាការពិតណាស់ យើងបានជ្រើសរើសពួកគេ (អំបូរអ៊ីស្រាអែល)ឱ្យគ្រប់គ្រងពិភពលោក(នៅសម័យនោះ) តាមការដឹងរបស់យើង។

Verse 33

وَءَاتَيْنَـٰهُم مِّنَ ٱلْـَٔايَـٰتِ مَا فِيهِ بَلَـٰٓؤٌا۟ مُّبِينٌ

Transliteration waātaynāhum mina l-āyāti mā fīhi balāon mubīnun

Khmer ហើយយើងបានផ្ដល់មុជីហ្សាត់ជាច្រើនដល់ពួកគេ ដោយ ក្នុងនោះមានការសាកល្បងយ៉ាងច្បាស់លាស់។

Verse 34

إِنَّ هَـٰٓؤُلَآءِ لَيَقُولُونَ

Transliteration inna hāulāi layaqūlūna

Khmer ពិតប្រាកដណាស់ ពួកទាំងនេះ(ពួកគ្មានជំនឿគូរ៉ស្ហ)នឹង និយាយថាៈ

Verse 35

إِنْ هِىَ إِلَّا مَوْتَتُنَا ٱلْأُولَىٰ وَمَا نَحْنُ بِمُنشَرِينَ

Transliteration in hiya illā mawtatunā l-ūlā wamā naḥnu bimunsharīna

Khmer វាគ្មានអ្វីក្រៅពីសេចក្ដីស្លាប់លើកទីមួយរបស់ពួកយើង នោះឡើយ ហើយពួកយើងក៏មិនត្រូវបានគេធ្វើឱ្យរស់ឡើងវិញ ដែរ។

Verse 36

فَأْتُوا۟ بِـَٔابَآئِنَآ إِن كُنتُمْ صَـٰدِقِينَ

Transliteration fatū biābāinā in kuntum ṣādiqīna

Khmer (ពួកគេបាននិយាយទៀតថា) ដូចេ្នះចូរពួកអ្នក(មូហាំ-ម៉ាត់ និងអ្នកដែលមានជំនឿ)នាំយកជីដូនជីតារបស់ពួកយើង ត្រឡប់មកវិញមើល. ប្រសិនបើពួកអ្នកជាអ្នកនិយាយពិតមែន នោះ។

Verse 37

أَهُمْ خَيْرٌ أَمْ قَوْمُ تُبَّعٍ وَٱلَّذِينَ مِن قَبْلِهِمْ ۚ أَهْلَكْنَـٰهُمْ ۖ إِنَّهُمْ كَانُوا۟ مُجْرِمِينَ

Transliteration ahum khayrun am qawmu tubbaʿin wa-alladhīna min qablihim ahlaknāhum innahum kānū muj'rimīna

Khmer តើពួកគេ(ពួកគ្មានជំនឿគូរ៉ស្ហ)ប្រសើរជាង ឬក្រុមអំបូរ តុបបាក់(ក្រុមមួយដែលមកពីយ៉េមែន) និងអ្នកជំនាន់មុនពួកគេ ប្រសើរជាង? យើងបានបំផ្លាញពួកគេដោយសារតែពួកគេជាពួក ដែលប្រព្រឹត្ដបាបកម្ម។

Verse 38

وَمَا خَلَقْنَا ٱلسَّمَـٰوَٰتِ وَٱلْأَرْضَ وَمَا بَيْنَهُمَا لَـٰعِبِينَ

Transliteration wamā khalaqnā l-samāwāti wal-arḍa wamā baynahumā lāʿibīna

Khmer យើងមិនបានបង្កើតមេឃជាច្រើនជាន់ និងផែនដី ហើយ និងអ្វីៗដែលមាននៅរវាងវាទាំងពីរជាការលេងសើចឡើយ។

Verse 39

مَا خَلَقْنَـٰهُمَآ إِلَّا بِٱلْحَقِّ وَلَـٰكِنَّ أَكْثَرَهُمْ لَا يَعْلَمُونَ

Transliteration mā khalaqnāhumā illā bil-ḥaqi walākinna aktharahum lā yaʿlamūna

Khmer ហើយយើងមិនបានបង្កើតវាទាំងពីរ ក្រៅពីការពិតនោះ ទេ។ ក៏ប៉ុន្ដែពួកគេភាគច្រើនមិនដឹងឡើយ។

Verse 40

إِنَّ يَوْمَ ٱلْفَصْلِ مِيقَـٰتُهُمْ أَجْمَعِينَ

Transliteration inna yawma l-faṣli mīqātuhum ajmaʿīna

Khmer ពិតប្រាកដណាស់ ថ្ងៃកាត់សេចក្ដី គឺជាពេលកំណត់ជួប របស់ពួកគេទាំងអស់គ្នា។

Verse 41

يَوْمَ لَا يُغْنِى مَوْلًى عَن مَّوْلًى شَيْـًٔا وَلَا هُمْ يُنصَرُونَ

Transliteration yawma lā yugh'nī mawlan ʿan mawlan shayan walā hum yunṣarūna

Khmer គឺជាថ្ងៃដែលញាតិសន្ដានមិនអាចជួយអ្វីដល់គ្នាបានឡើយ ហើយពួកគេក៏មិនត្រូវបានគេជួយដែរ។

Verse 42

إِلَّا مَن رَّحِمَ ٱللَّهُ ۚ إِنَّهُۥ هُوَ ٱلْعَزِيزُ ٱلرَّحِيمُ

Transliteration illā man raḥima l-lahu innahu huwa l-ʿazīzu l-raḥīmu

Khmer លើកលែងតែអ្នកណាដែលអល់ឡោះបានអាណិត ស្រឡាញ់ប៉ុណ្ណោះ។ ពិតប្រាកដណាស់ ទ្រង់មហាខ្លាំងពូកែ មហា អាណិតស្រឡាញ់។

Verse 43

إِنَّ شَجَرَتَ ٱلزَّقُّومِ

Transliteration inna shajarata l-zaqūmi

Khmer ពិតប្រាកដណាស់ ដើមហ្សឹកគូម(ដើមឈើនៅក្នុងនរក)

Verse 44

طَعَامُ ٱلْأَثِيمِ

Transliteration ṭaʿāmu l-athīmi

Khmer ជាចំណីសម្រាប់ពួកប្រព្រឹត្ដបាបកម្មច្រើន។

Verse 45

كَٱلْمُهْلِ يَغْلِى فِى ٱلْبُطُونِ

Transliteration kal-muh'li yaghlī fī l-buṭūni

Khmer (ដែលមានកំដៅខ្លាំង)ដូចសំណកំពុងពុះនៅក្នុងពោះ។

Verse 46

كَغَلْىِ ٱلْحَمِيمِ

Transliteration kaghalyi l-ḥamīmi

Khmer ដូចទឹកពុះដ៏សែនក្ដៅ។

Verse 47

خُذُوهُ فَٱعْتِلُوهُ إِلَىٰ سَوَآءِ ٱلْجَحِيمِ

Transliteration khudhūhu fa-iʿ'tilūhu ilā sawāi l-jaḥīmi

Khmer ចូរពួកអ្នក(ម៉ាឡាអ៊ីកាត់)ចាប់យកគេ(អ្នកដែលប្រព្រឹត្ដ អំពើបាប) ហើយទាញគេបោះទៅកណ្ដាលនរកជើហ៊ីម។

Verse 48

ثُمَّ صُبُّوا۟ فَوْقَ رَأْسِهِۦ مِنْ عَذَابِ ٱلْحَمِيمِ

Transliteration thumma ṣubbū fawqa rasihi min ʿadhābi l-ḥamīmi

Khmer បន្ទាប់មក ចូរពួកអ្នកចាក់ទារុណកម្មអំពីទឹកដ៏សែនក្ដៅ ទៅលើក្បាលរបស់គេចុះ។

Verse 49

ذُقْ إِنَّكَ أَنتَ ٱلْعَزِيزُ ٱلْكَرِيمُ

Transliteration dhuq innaka anta l-ʿazīzu l-karīmu

Khmer ចូរអ្នកភ្លក្សចុះ ពិតប្រាកដណាស់ អ្នកគឺជាជនដែលខ្លាំង ពូកែ និងថ្លៃថ្នូរ(នៅក្នុងលោកិយ)។

Verse 50

إِنَّ هَـٰذَا مَا كُنتُم بِهِۦ تَمْتَرُونَ

Transliteration inna hādhā mā kuntum bihi tamtarūna

Khmer ពិតប្រាកដណាស់ នេះគឺជាអ្វី(ទារុណកម្ម)ដែលពួកអ្នក ធ្លាប់សង្ស័យចំពោះវា(នៅក្នុងលោកិយ)។

Verse 51

إِنَّ ٱلْمُتَّقِينَ فِى مَقَامٍ أَمِينٍ

Transliteration inna l-mutaqīna fī maqāmin amīnin

Khmer ពិតប្រាកដណាស់ បណ្ដាអ្នកដែលកោតខ្លាចអល់ឡោះវិញ គឺស្ថិតនៅកន្លែងមួយដែលមានសុវត្ថិភាពបំផុត។

Verse 52

فِى جَنَّـٰتٍ وَعُيُونٍ

Transliteration fī jannātin waʿuyūnin

Khmer គឺនៅក្នុងឋានសួគ៌ ហើយមានប្រភពទឹកជាច្រើន។

Verse 53

يَلْبَسُونَ مِن سُندُسٍ وَإِسْتَبْرَقٍ مُّتَقَـٰبِلِينَ

Transliteration yalbasūna min sundusin wa-is'tabraqin mutaqābilīna

Khmer ពួកគេស្លៀកពាក់សូត្រដែលម៉ដ្ឋខៃ និងគ្រើមដោយពួកគេ អង្គុយនៅទល់មុខគ្នា។

Verse 54

كَذَٰلِكَ وَزَوَّجْنَـٰهُم بِحُورٍ عِينٍ

Transliteration kadhālika wazawwajnāhum biḥūrin ʿīnin

Khmer ដូចេ្នះដែរ យើងបានរៀបអាពាហ៍ពិពាហ៍ឱ្យពួកគេជាមួយ នឹងស្រីទេពអប្សរ។

Verse 55

يَدْعُونَ فِيهَا بِكُلِّ فَـٰكِهَةٍ ءَامِنِينَ

Transliteration yadʿūna fīhā bikulli fākihatin āminīna

Khmer នៅក្នុងឋានសួគ៌នោះ ពួកគេអាចសុំបាននូវរាល់ប្រភេទ ផ្លែឈើដោយសុវត្ថិភាពបំផុត។

Verse 56

لَا يَذُوقُونَ فِيهَا ٱلْمَوْتَ إِلَّا ٱلْمَوْتَةَ ٱلْأُولَىٰ ۖ وَوَقَىٰهُمْ عَذَابَ ٱلْجَحِيمِ

Transliteration lā yadhūqūna fīhā l-mawta illā l-mawtata l-ūlā wawaqāhum ʿadhāba l-jaḥīmi

Khmer នៅក្នុងនោះដែរ ពួកគេមិនស្គាល់រសជាតិនៃការស្លាប់ក្រៅ ពីការស្លាប់លើកទីមួយ(នៅក្នុងលោកិយ)នោះឡើយ។ ហើយទ្រង់ បានថែរក្សាពួកគេពីទារុណកម្មនៃនរកជើហ៊ីម។

Verse 57

فَضْلًا مِّن رَّبِّكَ ۚ ذَٰلِكَ هُوَ ٱلْفَوْزُ ٱلْعَظِيمُ

Transliteration faḍlan min rabbika dhālika huwa l-fawzu l-ʿaẓīmu

Khmer ជាការប្រោសប្រទានពីម្ចាស់របស់អ្នក។ នោះគឺជា ជោគជ័យដ៏ធំធេង។

Verse 58

فَإِنَّمَا يَسَّرْنَـٰهُ بِلِسَانِكَ لَعَلَّهُمْ يَتَذَكَّرُونَ

Transliteration fa-innamā yassarnāhu bilisānika laʿallahum yatadhakkarūna

Khmer ពិតប្រាកដណាស់ យើងបានសម្រួលវា(គម្ពីរគួរអាន)ជា ភាសារបស់អ្នក ដើម្បីឱ្យពួកគេចងចាំ។

Verse 59

فَٱرْتَقِبْ إِنَّهُم مُّرْتَقِبُونَ

Transliteration fa-ir'taqib innahum mur'taqibūna

Khmer ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)រង់ចាំ(នូវអ្វីដែលយើងបាន សន្យាចំពោះអ្នក)ចុះ ពិតប្រាកដណាស់ពួកគេក៏ជាអ្នករង់ចាំដែរ។

Read Surah Ad-Dukhan in another language

All languages

All 114 surahs in Khmer: the Qur’an in Khmer.

Learn it in MyDugsi

Khmer translation: Cambodian Muslim Community Development, from Quran.com. Transliteration: Quran.com. Recitation: Mishary Alafasy, from EveryAyah.com. MyDugsi is a learning aid, not a replacement for a qualified teacher.