MyDugsiStart learning

Surah Ibrahim in Khmer: translation and audio

Surah 14 · ابراهيم · Abraham · 52 verses

Surah Ibrahim verse by verse: the Arabic with a recitation you can repeat, the transliteration, and the Khmer translation by Cambodian Muslim Community Development. For the meaning of every word, see Surah Ibrahim word by word in English.

Verse 1

الٓر ۚ كِتَـٰبٌ أَنزَلْنَـٰهُ إِلَيْكَ لِتُخْرِجَ ٱلنَّاسَ مِنَ ٱلظُّلُمَـٰتِ إِلَى ٱلنُّورِ بِإِذْنِ رَبِّهِمْ إِلَىٰ صِرَٰطِ ٱلْعَزِيزِ ٱلْحَمِيدِ

Transliteration alif-lam-ra kitābun anzalnāhu ilayka litukh'rija l-nāsa mina l-ẓulumāti ilā l-nūri bi-idh'ni rabbihim ilā ṣirāṭi l-ʿazīzi l-ḥamīdi

Khmer អាលីហ្វ ឡាម រ៉ ។ គម្ពីរ(គួរអាន)ដែលយើងបានបញ្ចុះឱ្យ អ្នក(មូហាំម៉ាត់) ដើម្បីឱ្យអ្នកដឹកនាំមនុស្សលោកចេញពីភាពងងឹត (គ្មានជំនឿ)ទៅរកភាពមានពន្លឺ(មានជំនឿ)តាមការអនុញ្ញាតពី ម្ចាស់របស់ពួកគេទៅរកមាគ៌ារបស់ទ្រង់ដែលមហាខ្លាំងពូកែ ជាទីកោតសរសើរបំផុត។

Verse 2

ٱللَّهِ ٱلَّذِى لَهُۥ مَا فِى ٱلسَّمَـٰوَٰتِ وَمَا فِى ٱلْأَرْضِ ۗ وَوَيْلٌ لِّلْكَـٰفِرِينَ مِنْ عَذَابٍ شَدِيدٍ

Transliteration al-lahi alladhī lahu mā fī l-samāwāti wamā fī l-arḍi wawaylun lil'kāfirīna min ʿadhābin shadīdin

Khmer អល់ឡោះជាម្ចាស់ដែលគ្រប់គ្រងនូវអ្វីៗដែលមាននៅលើ មេឃជាច្រើនជាន់ និងអ្វីៗដែលមាននៅលើផែនដី។ ហើយភាព អន្ដរាយនោះ គឺសម្រាប់ពួកដែលគ្មានជំនឿដែលជាការដាក់ទារុណកម្មមួយដ៏ធ្ងន់ធ្ងរ។

Verse 3

ٱلَّذِينَ يَسْتَحِبُّونَ ٱلْحَيَوٰةَ ٱلدُّنْيَا عَلَى ٱلْـَٔاخِرَةِ وَيَصُدُّونَ عَن سَبِيلِ ٱللَّهِ وَيَبْغُونَهَا عِوَجًا ۚ أُو۟لَـٰٓئِكَ فِى ضَلَـٰلٍۭ بَعِيدٍ

Transliteration alladhīna yastaḥibbūna l-ḥayata l-dun'yā ʿalā l-ākhirati wayaṣuddūna ʿan sabīli l-lahi wayabghūnahā ʿiwajan ulāika fī ḍalālin baʿīdin

Khmer ពួកដែលស្រឡាញ់ការរស់នៅក្នុងលោកិយជាងថ្ងៃបរលោក ហើយពួកគេរារាំងអ្នកដទៃពីមាគ៌ារបស់អល់ឡោះ ហើយពួកគេ ចង់ធ្វើឱ្យមាគ៌ានោះវៀចវេរ។ ពួកទាំងនោះស្ថិតក្នុងភាពវងេ្វងដ៏ ឆ្ងាយ(ពីការពិត)។

Verse 4

وَمَآ أَرْسَلْنَا مِن رَّسُولٍ إِلَّا بِلِسَانِ قَوْمِهِۦ لِيُبَيِّنَ لَهُمْ ۖ فَيُضِلُّ ٱللَّهُ مَن يَشَآءُ وَيَهْدِى مَن يَشَآءُ ۚ وَهُوَ ٱلْعَزِيزُ ٱلْحَكِيمُ

Transliteration wamā arsalnā min rasūlin illā bilisāni qawmihi liyubayyina lahum fayuḍillu l-lahu man yashāu wayahdī man yashāu wahuwa l-ʿazīzu l-ḥakīmu

Khmer ហើយយើងមិនបានបញ្ជូនអ្នកនាំសារណាម្នាក់ លើកលែង តែតាមភាសានៃក្រុមរបស់គេប៉ុណ្ណោះ ដើម្បីពន្យល់យ៉ាងច្បាស់ដល់ពួកគេ។ ហើយអល់ឡោះធ្វើឱ្យវងេ្វងចំពោះអ្នកណាដែលទ្រង់ មានចេតនា ហើយទ្រង់ចង្អុលបង្ហាញចំពោះអ្នកណាដែលទ្រង់មាន ចេតនា។ ហើយទ្រង់មហាខ្លាំងពូកែ មហាគតិបណ្ឌិត ។

Verse 5

وَلَقَدْ أَرْسَلْنَا مُوسَىٰ بِـَٔايَـٰتِنَآ أَنْ أَخْرِجْ قَوْمَكَ مِنَ ٱلظُّلُمَـٰتِ إِلَى ٱلنُّورِ وَذَكِّرْهُم بِأَيَّىٰمِ ٱللَّهِ ۚ إِنَّ فِى ذَٰلِكَ لَـَٔايَـٰتٍ لِّكُلِّ صَبَّارٍ شَكُورٍ

Transliteration walaqad arsalnā mūsā biāyātinā an akhrij qawmaka mina l-ẓulumāti ilā l-nūri wadhakkir'hum bi-ayyāmi l-lahi inna fī dhālika laāyātin likulli ṣabbārin shakūrin

Khmer ហើយតាមការពិតយើងបានបញ្ជូនមូសាជាមួយនឹងមុជីហ្សាត់នានារបស់យើង(ទៅកាន់អំបូរអ៊ីស្រាអែល ព្រមទាំងយើង បញ្ជាថា) ចូរអ្នក(មូសា)ដឹកនាំក្រុមរបស់អ្នកចេញពីភាពងងឹត ទៅរកភាពមានពន្លឺ ហើយចូរអ្នករំលឹកពួកគេនូវថ្ងៃៗ(នៀកម៉ាត់ និងទណ្ឌកម្ម)របស់អល់ឡោះ។ ពិតប្រាកដណាស់ នៅក្នុងរឿង នោះជាបណ្ដាភស្ដុតាងសម្រាប់រាល់អ្នកដែលអត់ធ្មត់អ្នកដែល ដឹងគុណ។

Verse 6

وَإِذْ قَالَ مُوسَىٰ لِقَوْمِهِ ٱذْكُرُوا۟ نِعْمَةَ ٱللَّهِ عَلَيْكُمْ إِذْ أَنجَىٰكُم مِّنْ ءَالِ فِرْعَوْنَ يَسُومُونَكُمْ سُوٓءَ ٱلْعَذَابِ وَيُذَبِّحُونَ أَبْنَآءَكُمْ وَيَسْتَحْيُونَ نِسَآءَكُمْ ۚ وَفِى ذَٰلِكُم بَلَآءٌ مِّن رَّبِّكُمْ عَظِيمٌ

Transliteration wa-idh qāla mūsā liqawmihi udh'kurū niʿ'mata l-lahi ʿalaykum idh anjākum min āli fir'ʿawna yasūmūnakum sūa l-ʿadhābi wayudhabbiḥūna abnāakum wayastaḥyūna nisāakum wafī dhālikum balāon min rabbikum ʿaẓīmun

Khmer ហើយ(ចូរចងចាំ)នៅពេលដែលមូសាបានពោលទៅកាន់ ក្រុមរបស់គាត់ថាៈ ចូរពួកអ្នករំឭកនូវនៀកម៉ាត់របស់អល់ឡោះ ដែលបានផ្ដល់ឱ្យពួកអ្នកនៅពេលដែលទ្រង់បានរំដោះពួកអ្នកឱ្យ រួចផុតពីបក្សពួកហ្វៀរអោនដែលពួកគេឱ្យពួកអ្នកភ្លក្សរសជាតិ ទារុណកម្មយ៉ាងព្រៃផ្សៃ ដោយសម្លាប់កូនប្រុសរបស់ពួកអ្នក ហើយទុកជីវិតកូនស្រីរបស់ពួកអ្នក។ ហើយនៅក្នុងព្រឹត្ដិការណ៍ នោះគឺជាការសាកល្បងមួយយ៉ាងធំធេងពីម្ចាស់របស់ពួកអ្នក។

Verse 7

وَإِذْ تَأَذَّنَ رَبُّكُمْ لَئِن شَكَرْتُمْ لَأَزِيدَنَّكُمْ ۖ وَلَئِن كَفَرْتُمْ إِنَّ عَذَابِى لَشَدِيدٌ

Transliteration wa-idh ta-adhana rabbukum la-in shakartum la-azīdannakum wala-in kafartum inna ʿadhābī lashadīdun

Khmer ហើយ(ចូរចងចាំ)នៅពេលដែលម្ចាស់របស់ពួកអ្នកបាន ប្រកាសថាៈ ប្រាកដណាស់ ប្រសិនបើពួកអ្នកដឹងគុណ(នូវនៀក-ម៉ាត់របស់យើង) យើងពិតជានឹងបន្ថែម(ការប្រោសប្រទាន)ដល់ ពួកអ្នកទៀត។ ប៉ុន្ដែប្រសិនបើពួកអ្នករមិលគុណវិញនោះ ពិតប្រាកដណាស់ទារុណកម្មរបស់យើងគឺធ្ងន់ធ្ងរបំផុត។

Verse 8

وَقَالَ مُوسَىٰٓ إِن تَكْفُرُوٓا۟ أَنتُمْ وَمَن فِى ٱلْأَرْضِ جَمِيعًا فَإِنَّ ٱللَّهَ لَغَنِىٌّ حَمِيدٌ

Transliteration waqāla mūsā in takfurū antum waman fī l-arḍi jamīʿan fa-inna l-laha laghaniyyun ḥamīdun

Khmer ហើយមូសាបានពោលថាៈ ប្រសិនបើពួកអ្នកនិងអ្នកដែល នៅលើផែនដីទាំងអស់ប្រឆាំង(នឹងនៀកម៉ាត់របស់អល់ឡោះនោះ ក៏ទ្រង់មិនត្រូវការនូវការដឹងគុណរបស់ពួកអ្នកដែរ) ហើយពិត ប្រាកដណាស់ អល់ឡោះមហាមានលើសលប់ ដែលជាទីកោត សរសើរបំផុត។

Verse 9

أَلَمْ يَأْتِكُمْ نَبَؤُا۟ ٱلَّذِينَ مِن قَبْلِكُمْ قَوْمِ نُوحٍ وَعَادٍ وَثَمُودَ ۛ وَٱلَّذِينَ مِنۢ بَعْدِهِمْ ۛ لَا يَعْلَمُهُمْ إِلَّا ٱللَّهُ ۚ جَآءَتْهُمْ رُسُلُهُم بِٱلْبَيِّنَـٰتِ فَرَدُّوٓا۟ أَيْدِيَهُمْ فِىٓ أَفْوَٰهِهِمْ وَقَالُوٓا۟ إِنَّا كَفَرْنَا بِمَآ أُرْسِلْتُم بِهِۦ وَإِنَّا لَفِى شَكٍّ مِّمَّا تَدْعُونَنَآ إِلَيْهِ مُرِيبٍ

Transliteration alam yatikum naba-u alladhīna min qablikum qawmi nūḥin waʿādin wathamūda wa-alladhīna min baʿdihim lā yaʿlamuhum illā l-lahu jāathum rusuluhum bil-bayināti faraddū aydiyahum fī afwāhihim waqālū innā kafarnā bimā ur'sil'tum bihi wa-innā lafī shakkin mimmā tadʿūnanā ilayhi murībin

Khmer តើដំណឹងនៃពួកជំនាន់មុនពួកអ្នក ដូចជាក្រុមរបស់នួហ អាដ និងសាមូដ និងពួកជំនាន់ក្រោយពួកគេមិនបានមកដល់ពួកអ្នកដែល គ្មានអ្នកណាម្នាក់អាចដឹងពីពួកគេក្រៅពីអល់ឡោះទេឬ? បណ្ដាអ្នក នាំសាររបស់ពួកគេបាននាំមកនូវភស្ដុតាងយ៉ាងច្បាស់លាស់ជាច្រើន ដល់ពួកគេ ប៉ុន្ដែពួកគេបានយកដៃរបស់ពួកគេមកដាក់ក្នុងមាត់របស់ ពួកគេ(ខាំដោយកំហឹង) ហើយពួកគេបាននិយាយថាៈ ពិតប្រាកដ ណាស់ ពួកយើងមិនជឿនូវអ្វីដែលគេបានបញ្ជូនវាមកជាមួយពួក អ្នកឡើយ។ ហើយពិតប្រាកដណាស់ ពួកយើងមានការសង្ស័យ យ៉ាងខ្លាំងអំពីអ្វីដែលពួកអ្នកអំពាវនាវពួកយើងទៅរកវា(ភាព មានជំនឿ)នោះ។

Verse 10

۞ قَالَتْ رُسُلُهُمْ أَفِى ٱللَّهِ شَكٌّ فَاطِرِ ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ ۖ يَدْعُوكُمْ لِيَغْفِرَ لَكُم مِّن ذُنُوبِكُمْ وَيُؤَخِّرَكُمْ إِلَىٰٓ أَجَلٍ مُّسَمًّى ۚ قَالُوٓا۟ إِنْ أَنتُمْ إِلَّا بَشَرٌ مِّثْلُنَا تُرِيدُونَ أَن تَصُدُّونَا عَمَّا كَانَ يَعْبُدُ ءَابَآؤُنَا فَأْتُونَا بِسُلْطَـٰنٍ مُّبِينٍ

Transliteration qālat rusuluhum afī l-lahi shakkun fāṭiri l-samāwāti wal-arḍi yadʿūkum liyaghfira lakum min dhunūbikum wayu-akhirakum ilā ajalin musamman qālū in antum illā basharun mith'lunā turīdūna an taṣuddūnā ʿammā kāna yaʿbudu ābāunā fatūnā bisul'ṭānin mubīnin

Khmer បណ្ដាអ្នកនាំសាររបស់ពួកគេបានពោលថាៈ តើ(ពួកអ្នក) មានការសង្ស័យចំពោះអល់ឡោះដែលជាអ្នកបង្កើតមេឃជាច្រើន ជាន់ និងផែនដីនោះឬ? ទ្រង់អំពាវនាវពួកអ្នក(ឱ្យមានជំនឿ)ដើម្បី ទ្រង់នឹងអភ័យទោសដល់ពួកអ្នកនូវបាបកម្មទាំងឡាយរបស់ពួកអ្នក ហើយទ្រង់បានពន្យារពេលពួកអ្នករហូតដល់ពេលមួយដែលត្រូវបាន កំណត់។ ពួកគេ(ពួកប្រឆាំង)បាននិយាយថាៈ ពួកអ្នកគ្រាន់តែជា មនុស្សធម្មតាដូចពួកយើងដែលពួកអ្នកចង់រារាំងពួកយើងនូវអ្វីដែល ជីដូនជីតារបស់ពួកយើងធ្លាប់បានគោរពសក្ការៈប៉ុណ្ណោះ។ ដូចេ្នះ ចូរ ពួកអ្នកផ្ដល់ភស្ដុតាងយ៉ាងច្បាស់លាស់ដល់ពួកយើងមក.

Verse 11

قَالَتْ لَهُمْ رُسُلُهُمْ إِن نَّحْنُ إِلَّا بَشَرٌ مِّثْلُكُمْ وَلَـٰكِنَّ ٱللَّهَ يَمُنُّ عَلَىٰ مَن يَشَآءُ مِنْ عِبَادِهِۦ ۖ وَمَا كَانَ لَنَآ أَن نَّأْتِيَكُم بِسُلْطَـٰنٍ إِلَّا بِإِذْنِ ٱللَّهِ ۚ وَعَلَى ٱللَّهِ فَلْيَتَوَكَّلِ ٱلْمُؤْمِنُونَ

Transliteration qālat lahum rusuluhum in naḥnu illā basharun mith'lukum walākinna l-laha yamunnu ʿalā man yashāu min ʿibādihi wamā kāna lanā an natiyakum bisul'ṭānin illā bi-idh'ni l-lahi waʿalā l-lahi falyatawakkali l-mu'minūna

Khmer បណ្ដាអ្នកនាំសាររបស់ពួកគេបានតបនឹងពួកគេវិញថាៈ ពួកយើងគ្រាន់តែជាមនុស្សធម្មតាដូចពួកអ្នកដែរ ប៉ុន្ដែអល់ឡោះ លើកតម្កើងចំពោះអ្នកណាដែលទ្រង់មានចេតនាអំពីបណ្ដាខ្ញុំរបស់ ទ្រង់។ ហើយសម្រាប់ពួកយើងមិនអាចផ្ដល់ឱ្យពួកអ្នកនូវភស្ដុតាង ណាមួយបានឡើយលុះត្រាតែមានការអនុញ្ញាតពីអល់ឡោះ។ ហើយបណ្ដាអ្នកដែលមានជំនឿត្រូវប្រគល់ការទុកចិត្ដចំពោះ អល់ឡោះតែមួយគត់។

Verse 12

وَمَا لَنَآ أَلَّا نَتَوَكَّلَ عَلَى ٱللَّهِ وَقَدْ هَدَىٰنَا سُبُلَنَا ۚ وَلَنَصْبِرَنَّ عَلَىٰ مَآ ءَاذَيْتُمُونَا ۚ وَعَلَى ٱللَّهِ فَلْيَتَوَكَّلِ ٱلْمُتَوَكِّلُونَ

Transliteration wamā lanā allā natawakkala ʿalā l-lahi waqad hadānā subulanā walanaṣbiranna ʿalā mā ādhaytumūnā waʿalā l-lahi falyatawakkali l-mutawakilūna

Khmer ហើយចុះហេតុអ្វីបានជាពួកយើងមិនប្រគល់ការទុកចិត្ដ ចំពោះអល់ឡោះ ខណៈដែលទ្រង់ពិតជាបានចង្អុលបង្ហាញផ្លូវដល់ ពួកយើងនោះ? ហើយពួកយើងត្រូវតែអត់ធ្មត់ទៅលើអ្វីដែលពួក អ្នកបានធ្វើបាបពួកយើង។ ហើយបណ្ដាអ្នកដែលទុកចិត្ដត្រូវប្រគល់ ការទុកចិត្ដចំពោះអល់ឡោះតែមួយគត់។

Verse 13

وَقَالَ ٱلَّذِينَ كَفَرُوا۟ لِرُسُلِهِمْ لَنُخْرِجَنَّكُم مِّنْ أَرْضِنَآ أَوْ لَتَعُودُنَّ فِى مِلَّتِنَا ۖ فَأَوْحَىٰٓ إِلَيْهِمْ رَبُّهُمْ لَنُهْلِكَنَّ ٱلظَّـٰلِمِينَ

Transliteration waqāla alladhīna kafarū lirusulihim lanukh'rijannakum min arḍinā aw lataʿūdunna fī millatinā fa-awḥā ilayhim rabbuhum lanuh'likanna l-ẓālimīna

Khmer ហើយពួកដែលប្រឆាំងបាននិយាយទៅកាន់បណ្ដាអ្នកនាំ សាររបស់ពួកគេថាៈ យើងពិតជានឹងបណេ្ដញពួកអ្នកចេញពីទឹកដី របស់យើង ឬពួកអ្នកត្រូវតែត្រឡប់មកកាន់សាសនារបស់ពួកយើង វិញ។ ពេលនោះម្ចាស់របស់ពួកគេបានផ្ដល់វ៉ាហ៊ីទៅកាន់ពួកគេថាៈ យើងប្រាកដជានឹងបំផ្លិចបំផ្លាញពួកដែលបំពានជាមិនខាន។

Verse 14

وَلَنُسْكِنَنَّكُمُ ٱلْأَرْضَ مِنۢ بَعْدِهِمْ ۚ ذَٰلِكَ لِمَنْ خَافَ مَقَامِى وَخَافَ وَعِيدِ

Transliteration walanus'kinannakumu l-arḍa min baʿdihim dhālika liman khāfa maqāmī wakhāfa waʿīdi

Khmer ហើយយើងពិតជានឹងឱ្យពួកអ្នក(អ្នកនាំសារ)រស់នៅលើ ទឹកដីនេះក្រោយពី(ភាពវិនាសរបស់)ពួកគេ។ នោះគឺសម្រាប់អ្នក ណាដែលភ័យខ្លាចកន្លែង(កាត់សេចក្ដី)របស់យើង ហើយនិងភ័យ ខ្លាចការព្រមាន(ទណ្ឌកម្ម)របស់យើង។

Verse 15

وَٱسْتَفْتَحُوا۟ وَخَابَ كُلُّ جَبَّارٍ عَنِيدٍ

Transliteration wa-is'taftaḥū wakhāba kullu jabbārin ʿanīdin

Khmer ហើយពួកគេ(អ្នកនាំសារ)បានសុំ(ពីអល់ឡោះ)ឱ្យមាន ជ័យជំនះ(លើសត្រូវរបស់ពួកគេ) ហើយរាល់អ្នកដែលកេ្អងក្អាង ចចេសរឹងរូសបានបរាជ័យ។

Verse 16

مِّن وَرَآئِهِۦ جَهَنَّمُ وَيُسْقَىٰ مِن مَّآءٍ صَدِيدٍ

Transliteration min warāihi jahannamu wayus'qā min māin ṣadīdin

Khmer នៅខាងមុខគេ គឺនរកជើហាន់ណាំ ហើយគេនឹងឱ្យអ្នក នោះផឹកនូវទឹកខ្ទុះឈាម។

Verse 17

يَتَجَرَّعُهُۥ وَلَا يَكَادُ يُسِيغُهُۥ وَيَأْتِيهِ ٱلْمَوْتُ مِن كُلِّ مَكَانٍ وَمَا هُوَ بِمَيِّتٍ ۖ وَمِن وَرَآئِهِۦ عَذَابٌ غَلِيظٌ

Transliteration yatajarraʿuhu walā yakādu yusīghuhu wayatīhi l-mawtu min kulli makānin wamā huwa bimayyitin wamin warāihi ʿadhābun ghalīẓun

Khmer គេផឹកខ្ទុះនោះដែរ ប៉ុន្ដែគេស្ទើរតែលេបវាមិនចូល។ (ការឈឺចាប់)នៃសេចក្ដីស្លាប់មកដល់គេគ្រប់ទីកន្លែង(នៃខ្លួនប្រាណ) តែ គេមិនស្លាប់ឡើយ។ ហើយនៅខាងមុខគេគឺទារុណកម្មដ៏ធ្ងន់ធ្ងរ បំផុត។

Verse 18

مَّثَلُ ٱلَّذِينَ كَفَرُوا۟ بِرَبِّهِمْ ۖ أَعْمَـٰلُهُمْ كَرَمَادٍ ٱشْتَدَّتْ بِهِ ٱلرِّيحُ فِى يَوْمٍ عَاصِفٍ ۖ لَّا يَقْدِرُونَ مِمَّا كَسَبُوا۟ عَلَىٰ شَىْءٍ ۚ ذَٰلِكَ هُوَ ٱلضَّلَـٰلُ ٱلْبَعِيدُ

Transliteration mathalu alladhīna kafarū birabbihim aʿmāluhum karamādin ish'taddat bihi l-rīḥu fī yawmin ʿāṣifin lā yaqdirūna mimmā kasabū ʿalā shayin dhālika huwa l-ḍalālu l-baʿīdu

Khmer ការប្រៀបធៀបរបស់ពួកដែលបានប្រឆាំងនឹងម្ចាស់ របស់ពួកគេ គឺទង្វើរបស់ពួកគេប្រៀបដូចជាផេះដែលត្រូវបានខ្យល់ បក់បោកយ៉ាងខ្លាំងនៅថ្ងៃដែលមានព្យុះសង្ឃរា។ ពួកគេមិនអាច ទទួលបានអ្វីសោះឡើយអំពីអ្វីដែលពួកគេបានធ្វើកន្លងមក។ នោះ វាជាការវងេ្វងដ៏សែនឆ្ងាយ។

Verse 19

أَلَمْ تَرَ أَنَّ ٱللَّهَ خَلَقَ ٱلسَّمَـٰوَٰتِ وَٱلْأَرْضَ بِٱلْحَقِّ ۚ إِن يَشَأْ يُذْهِبْكُمْ وَيَأْتِ بِخَلْقٍ جَدِيدٍ

Transliteration alam tara anna l-laha khalaqa l-samāwāti wal-arḍa bil-ḥaqi in yasha yudh'hib'kum wayati bikhalqin jadīdin

Khmer តើអ្នកមិនបានឃើញទេឬ អល់ឡោះពិតជាបានបង្កើត មេឃជាច្រើនជាន់ និងផែនដីយ៉ាងពិតប្រាកដនោះ? ប្រសិនបើទ្រង់ មានចេតនា ទ្រង់នឹងធ្វើឱ្យពួកអ្នកវិនាស ហើយទ្រង់នឹងបង្កើតអ្នក ថ្មីមកជំនួសវិញ។

Verse 20

وَمَا ذَٰلِكَ عَلَى ٱللَّهِ بِعَزِيزٍ

Transliteration wamā dhālika ʿalā l-lahi biʿazīzin

Khmer ហើយរឿងនោះ មិនមែនជារឿងដែលលំបាកចំពោះ អល់ឡោះឡើយ។

Verse 21

وَبَرَزُوا۟ لِلَّهِ جَمِيعًا فَقَالَ ٱلضُّعَفَـٰٓؤُا۟ لِلَّذِينَ ٱسْتَكْبَرُوٓا۟ إِنَّا كُنَّا لَكُمْ تَبَعًا فَهَلْ أَنتُم مُّغْنُونَ عَنَّا مِنْ عَذَابِ ٱللَّهِ مِن شَىْءٍ ۚ قَالُوا۟ لَوْ هَدَىٰنَا ٱللَّهُ لَهَدَيْنَـٰكُمْ ۖ سَوَآءٌ عَلَيْنَآ أَجَزِعْنَآ أَمْ صَبَرْنَا مَا لَنَا مِن مَّحِيصٍ

Transliteration wabarazū lillahi jamīʿan faqāla l-ḍuʿafāu lilladhīna is'takbarū innā kunnā lakum tabaʿan fahal antum mugh'nūna ʿannā min ʿadhābi l-lahi min shayin qālū law hadānā l-lahu lahadaynākum sawāon ʿalaynā ajaziʿ'nā am ṣabarnā mā lanā min maḥīṣin

Khmer ហើយពួកគេទាំងអស់បានបង្ហាញខ្លួនចំពោះមុខអល់ឡោះ (នៅថ្ងៃបរលោក) ហើយពួកដែលទន់់ខ្សោយបាននិយាយទៅកាន់ ពួកដែលក្រអឺតក្រទមថាៈ ពិតប្រាកដណាស់ ពួកយើងធ្លាប់បានធ្វើ តាមពួកអ្នក។ ដូចេ្នះ តើពួកអ្នកអាចកាពោរពួកយើងអំពីទារុណកម្មរបស់អល់ឡោះបានដែរឬទេ? ពួកគេបានតបវិញថាៈ ប្រសិនបើ អល់ឡោះបានចង្អុលបង្ហាញដល់ពួកយើងនោះ ពួកយើងពិតជាចង្អុល បង្ហាញដល់ពួកអ្នកជាមិនខាន។ វាមិនខុសគ្នាទេចំពោះពួកយើង ទោះបីជាពួកយើងត្អូញត្អែរ ឬអត់ធ្មត់យ៉ាងណាក៏ដោយ ក៏ពួកយើង នៅតែគ្មានកន្លែងគេចផុតដែរ។

Verse 22

وَقَالَ ٱلشَّيْطَـٰنُ لَمَّا قُضِىَ ٱلْأَمْرُ إِنَّ ٱللَّهَ وَعَدَكُمْ وَعْدَ ٱلْحَقِّ وَوَعَدتُّكُمْ فَأَخْلَفْتُكُمْ ۖ وَمَا كَانَ لِىَ عَلَيْكُم مِّن سُلْطَـٰنٍ إِلَّآ أَن دَعَوْتُكُمْ فَٱسْتَجَبْتُمْ لِى ۖ فَلَا تَلُومُونِى وَلُومُوٓا۟ أَنفُسَكُم ۖ مَّآ أَنَا۠ بِمُصْرِخِكُمْ وَمَآ أَنتُم بِمُصْرِخِىَّ ۖ إِنِّى كَفَرْتُ بِمَآ أَشْرَكْتُمُونِ مِن قَبْلُ ۗ إِنَّ ٱلظَّـٰلِمِينَ لَهُمْ عَذَابٌ أَلِيمٌ

Transliteration waqāla l-shayṭānu lammā quḍiya l-amru inna l-laha waʿadakum waʿda l-ḥaqi wawaʿadttukum fa-akhlaftukum wamā kāna liya ʿalaykum min sul'ṭānin illā an daʿawtukum fa-is'tajabtum lī falā talūmūnī walūmū anfusakum mā anā bimuṣ'rikhikum wamā antum bimuṣ'rikhiyya innī kafartu bimā ashraktumūni min qablu inna l-ẓālimīna lahum ʿadhābun alīmun

Khmer ហើយស្ហៃតនបាននិយាយនៅពេលដែលត្រូវបានគេកាត់សេចក្ដីថា ពិតប្រាកដណាស់ អល់ឡោះបានសន្យាជាមួយពួកអ្នក គឺជាការសន្យាមួយដែលពិតប្រាកដ។ ចំណែកខ្ញុំបានសន្យាជាមួយ ពួកអ្នកមែន តែខ្ញុំបានក្បត់ពាក្យសន្យាជាមួយពួកអ្នក។ ហើយខ្ញុំ គ្មានអំណាចអ្វីចំពោះពួកអ្នកក្រៅពីបានអំពាវនាវពួកអ្នក(ឱ្យធ្វើខុស)ឡើយ តែពួកអ្នកបានឆ្លើយតបចំពោះខ្ញុំ។ ហេតុនេះ ចូរពួក អ្នកកុំបន្ទោសខ្ញុំឱ្យសោះ តែពួកអ្នកត្រូវបន្ទោសខ្លួនឯងវិញ។ ខ្ញុំមិន មែនជាអ្នកជួយពួកអ្នកទេ ហើយពួកអ្នកក៏មិនមែនជាអ្នកជួយខ្ញុំ ដែរ។ ពិតប្រាកដណាស់ ខ្ញុំបានដកខ្លួនពីអ្វីដែលពួកអ្នកបានយកខ្ញុំ ធ្វើជាស្ហ៊ីរិកកាលពីមុន។ ពិតប្រាកដណាស់ ពួកដែលបំពានពួកគេ នឹងទទួលទារុណកម្មដ៏ឈឺចាប់បំផុត។

Verse 23

وَأُدْخِلَ ٱلَّذِينَ ءَامَنُوا۟ وَعَمِلُوا۟ ٱلصَّـٰلِحَـٰتِ جَنَّـٰتٍ تَجْرِى مِن تَحْتِهَا ٱلْأَنْهَـٰرُ خَـٰلِدِينَ فِيهَا بِإِذْنِ رَبِّهِمْ ۖ تَحِيَّتُهُمْ فِيهَا سَلَـٰمٌ

Transliteration wa-ud'khila alladhīna āmanū waʿamilū l-ṣāliḥāti jannātin tajrī min taḥtihā l-anhāru khālidīna fīhā bi-idh'ni rabbihim taḥiyyatuhum fīhā salāmun

Khmer ហើយគេនឹងបញ្ចូលបណ្ដាអ្នកដែលមានជំនឿ និងបាន សាងអំពើល្អត្រឹមត្រូវទៅក្នុងឋានសួគ៌នានា ដែលមានទនេ្លជាច្រើន ហូរពីក្រោមវា ដោយពួកគេរស់នៅក្នុងនោះជាអមតៈដោយមាន ការអនុញ្ញាតពីម្ចាស់របស់ពួកគេ។ ការស្វាគមន៍សម្រាប់ពួកគេនៅ ក្នុងនោះគឺការជូនពរឱ្យមានសន្ដិភាព(ពីអល់ឡោះ ម៉ាឡាអ៊ីកាត់ និងអ្នកមានជំនឿ)។

Verse 24

أَلَمْ تَرَ كَيْفَ ضَرَبَ ٱللَّهُ مَثَلًا كَلِمَةً طَيِّبَةً كَشَجَرَةٍ طَيِّبَةٍ أَصْلُهَا ثَابِتٌ وَفَرْعُهَا فِى ٱلسَّمَآءِ

Transliteration alam tara kayfa ḍaraba l-lahu mathalan kalimatan ṭayyibatan kashajaratin ṭayyibatin aṣluhā thābitun wafarʿuhā fī l-samāi

Khmer តើអ្នក(មូហាំម៉ាត់)មិនបានឃើញទេឬ អល់ឡោះបាន លើកយកឧទាហរណ៍យ៉ាងដូចមេ្ដចចំពោះពាក្យសំដីដែលល្អប្រៀប ដូចជាដើមឈើមួយដែលល្អដែលឬសរបស់វារឹងមាំ ហើយមែកធាង របស់វាចាក់ឆ្ពោះទៅលើមេឃនោះ?

Verse 25

تُؤْتِىٓ أُكُلَهَا كُلَّ حِينٍۭ بِإِذْنِ رَبِّهَا ۗ وَيَضْرِبُ ٱللَّهُ ٱلْأَمْثَالَ لِلنَّاسِ لَعَلَّهُمْ يَتَذَكَّرُونَ

Transliteration tu'tī ukulahā kulla ḥīnin bi-idh'ni rabbihā wayaḍribu l-lahu l-amthāla lilnnāsi laʿallahum yatadhakkarūna

Khmer វា(ដើមឈើនោះ)នឹងផ្ដល់ផលានុផលគ្រប់ពេលវេលា ដោយមានការអនុញ្ញាតពីម្ចាស់របស់វា។ ហើយអល់ឡោះលើក យកឧទាហរណ៍ជាច្រើនទៀតសម្រាប់មនុស្សលោកដើម្បីឱ្យពួកគេ ចងចាំ។

Verse 26

وَمَثَلُ كَلِمَةٍ خَبِيثَةٍ كَشَجَرَةٍ خَبِيثَةٍ ٱجْتُثَّتْ مِن فَوْقِ ٱلْأَرْضِ مَا لَهَا مِن قَرَارٍ

Transliteration wamathalu kalimatin khabīthatin kashajaratin khabīthatin uj'tuthat min fawqi l-arḍi mā lahā min qarārin

Khmer ហើយការប្រៀបធៀបពាក្យសំដីដែលអាក្រក់ប្រៀបដូច ជាដើមឈើមួយដែលអាក្រក់ ដែលត្រូវបានគេដកទាំងឫសចេញ ពីដីដែលវាគ្មានភាពរឹងមាំទៀតឡើយ។

Verse 27

يُثَبِّتُ ٱللَّهُ ٱلَّذِينَ ءَامَنُوا۟ بِٱلْقَوْلِ ٱلثَّابِتِ فِى ٱلْحَيَوٰةِ ٱلدُّنْيَا وَفِى ٱلْـَٔاخِرَةِ ۖ وَيُضِلُّ ٱللَّهُ ٱلظَّـٰلِمِينَ ۚ وَيَفْعَلُ ٱللَّهُ مَا يَشَآءُ

Transliteration yuthabbitu l-lahu alladhīna āmanū bil-qawli l-thābiti fī l-ḥayati l-dun'yā wafī l-ākhirati wayuḍillu l-lahu l-ẓālimīna wayafʿalu l-lahu mā yashāu

Khmer អល់ឡោះនឹងពង្រឹងដល់បណ្ដាអ្នកដែលមានជំនឿនឹង ពាក្យសំដីដែលរឹងមាំ(កាលីម៉ះស្ហាហាដះ)ទាំងការរស់នៅក្នុងលោកិយ និងនៅថ្ងៃបរលោក។ ហើយអល់ឡោះនឹងធ្វើឱ្យវងេ្វងដល់ ពួកដែលបំពាន។ ហើយអល់ឡោះធ្វើនូវអ្វីដែលទ្រង់មានចេតនា។

Verse 28

۞ أَلَمْ تَرَ إِلَى ٱلَّذِينَ بَدَّلُوا۟ نِعْمَتَ ٱللَّهِ كُفْرًا وَأَحَلُّوا۟ قَوْمَهُمْ دَارَ ٱلْبَوَارِ

Transliteration alam tara ilā alladhīna baddalū niʿ'mata l-lahi kuf'ran wa-aḥallū qawmahum dāra l-bawāri

Khmer តើអ្នកមិនបានឃើញទេឬ ចំពោះពួកដែលបានផ្លាស់ប្ដូរ នៀកម៉ាត់របស់អល់ឡោះទៅយកភាពគ្មានជំនឿ ហើយពួកគេ បានធ្វើឱ្យក្រុមរបស់ពួកគេធ្លាក់ទៅកន្លែងវិនាសអន្ដរាយ(នៅ សមរភូមិបាទើរ)នោះ?

Verse 29

جَهَنَّمَ يَصْلَوْنَهَا ۖ وَبِئْسَ ٱلْقَرَارُ

Transliteration jahannama yaṣlawnahā wabi'sa l-qarāru

Khmer គឺនរកជើហាន់ណាំដែលពួកគេត្រូវដុតក្នុងវា ហើយជា កន្លែងស្នាក់នៅដែលអាក្រក់បំផុត។

Verse 30

وَجَعَلُوا۟ لِلَّهِ أَندَادًا لِّيُضِلُّوا۟ عَن سَبِيلِهِۦ ۗ قُلْ تَمَتَّعُوا۟ فَإِنَّ مَصِيرَكُمْ إِلَى ٱلنَّارِ

Transliteration wajaʿalū lillahi andādan liyuḍillū ʿan sabīlihi qul tamattaʿū fa-inna maṣīrakum ilā l-nāri

Khmer ហើយពួកគេបានយកព្រះនានាមកធ្វើជាដៃគូជាមួយ អល់ឡោះ ដើម្បីធ្វើឱ្យ(មនុស្សលោក)វងេ្វងពីមាគ៌ារបស់ទ្រង់។ ចូរអ្នកពោលថាៈ ចូរពួកអ្នកសប្បាយរីករាយមួយរយៈពេលសិន ចុះ. ប៉ុន្ដែកន្លែងវិលត្រឡប់ពិតប្រាកដរបស់ពួកអ្នកនោះគឺទៅ កាន់នរក។

Verse 31

قُل لِّعِبَادِىَ ٱلَّذِينَ ءَامَنُوا۟ يُقِيمُوا۟ ٱلصَّلَوٰةَ وَيُنفِقُوا۟ مِمَّا رَزَقْنَـٰهُمْ سِرًّا وَعَلَانِيَةً مِّن قَبْلِ أَن يَأْتِىَ يَوْمٌ لَّا بَيْعٌ فِيهِ وَلَا خِلَـٰلٌ

Transliteration qul liʿibādiya alladhīna āmanū yuqīmū l-ṣalata wayunfiqū mimmā razaqnāhum sirran waʿalāniyatan min qabli an yatiya yawmun lā bayʿun fīhi walā khilālun

Khmer ចូរអ្នកពោលទៅកាន់បណ្ដាខ្ញុំរបស់យើងដែលមានជំនឿ ឱ្យពួកគេប្រតិបត្ដិសឡាតនិងឱ្យពួកគេបរិច្ចាគអំពីអ្វីៗដែលយើង បានផ្ដល់លាភសក្ការៈឱ្យពួកគេ ដោយអាថ៌កំបាំង និងលាតត្រដាង មុននឹងថ្ងៃដែលគ្មានការលក់ដូរនិងថ្ងៃដែលគ្មានមិត្ដភក្ដិមកដល់។

Verse 32

ٱللَّهُ ٱلَّذِى خَلَقَ ٱلسَّمَـٰوَٰتِ وَٱلْأَرْضَ وَأَنزَلَ مِنَ ٱلسَّمَآءِ مَآءً فَأَخْرَجَ بِهِۦ مِنَ ٱلثَّمَرَٰتِ رِزْقًا لَّكُمْ ۖ وَسَخَّرَ لَكُمُ ٱلْفُلْكَ لِتَجْرِىَ فِى ٱلْبَحْرِ بِأَمْرِهِۦ ۖ وَسَخَّرَ لَكُمُ ٱلْأَنْهَـٰرَ

Transliteration al-lahu alladhī khalaqa l-samāwāti wal-arḍa wa-anzala mina l-samāi māan fa-akhraja bihi mina l-thamarāti riz'qan lakum wasakhara lakumu l-ful'ka litajriya fī l-baḥri bi-amrihi wasakhara lakumu l-anhāra

Khmer អល់ឡោះជាអ្នកដែលបានបង្កើតមេឃជាច្រើនជាន់ និង ផែនដី ហើយទ្រង់បានបញ្ចុះទឹកភ្លៀងពីលើមេឃ ហើយទ្រង់បាន បពោ្ចញពីទឹកភ្លៀងនោះនូវភោគផលជាច្រើនដែលជាលាភសក្ការៈ សម្រាប់ពួកអ្នក។ ហើយទ្រង់បានបង្កើតឱ្យមានសំពៅជាប្រយោជន៍សម្រាប់ពួកអ្នក ដើម្បីឱ្យវាធ្វើដំណើរតាមសមុទ្រតាមបទបញ្ជារបស់ទ្រង់។ ហើយទ្រង់ក៏បានបង្កើតឱ្យពួកអ្នកមានទនេ្លជាច្រើន ទៀតផងដែរ។

Verse 33

وَسَخَّرَ لَكُمُ ٱلشَّمْسَ وَٱلْقَمَرَ دَآئِبَيْنِ ۖ وَسَخَّرَ لَكُمُ ٱلَّيْلَ وَٱلنَّهَارَ

Transliteration wasakhara lakumu l-shamsa wal-qamara dāibayni wasakhara lakumu al-layla wal-nahāra

Khmer ហើយទ្រង់បានបង្កើតព្រះអាទិត្យ និងព្រះច័ន្ទដោយដើរ តាមគន្លងរបស់វាជាប្រយោជន៍សម្រាប់ពួកអ្នក ហើយទ្រង់បានបង្កើតយប់ និងថ្ងៃក៏ជាប្រយោជន៍សម្រាប់ពួកអ្នកដែរ ។

Verse 34

وَءَاتَىٰكُم مِّن كُلِّ مَا سَأَلْتُمُوهُ ۚ وَإِن تَعُدُّوا۟ نِعْمَتَ ٱللَّهِ لَا تُحْصُوهَآ ۗ إِنَّ ٱلْإِنسَـٰنَ لَظَلُومٌ كَفَّارٌ

Transliteration waātākum min kulli mā sa-altumūhu wa-in taʿuddū niʿ'mata l-lahi lā tuḥ'ṣūhā inna l-insāna laẓalūmun kaffārun

Khmer ហើយទ្រង់បានផ្ដល់ឱ្យពួកអ្នកនូវរាល់អ្វីៗដែលពួកអ្នក បានបួងសួងសុំពីទ្រង់ ហើយប្រសិនបើពួកអ្នករាប់ចំនួននៀកម៉ាត់ របស់អល់ឡោះ គឺពួកអ្នកមិនអាចរាប់វាអស់ឡើយ។ ពិតប្រាកដ ណាស់ មនុស្សលោកគឺបំពាននិងប្រឆាំងយ៉ាងខ្លាំង។

Verse 35

وَإِذْ قَالَ إِبْرَٰهِيمُ رَبِّ ٱجْعَلْ هَـٰذَا ٱلْبَلَدَ ءَامِنًا وَٱجْنُبْنِى وَبَنِىَّ أَن نَّعْبُدَ ٱلْأَصْنَامَ

Transliteration wa-idh qāla ib'rāhīmu rabbi ij'ʿal hādhā l-balada āminan wa-uj'nub'nī wabaniyya an naʿbuda l-aṣnāma

Khmer ហើយ(ចូរចងចាំ)នៅពេលដែលអ៊ីព្រហ៊ីមបានពោលថាៈ ឱម្ចាស់របស់ខ្ញុំ. សូមទ្រង់មេត្ដាធ្វើឱ្យទីក្រុងនេះ(ម៉ាក្កះ)មានសុខ សន្ដិភាព និងបញ្ចៀសរូបខ្ញុំ ហើយនិងកូនចៅរបស់ខ្ញុំអំពីការគោរព សក្ការៈរូបសំណាកនានាផងចុះ។

Verse 36

رَبِّ إِنَّهُنَّ أَضْلَلْنَ كَثِيرًا مِّنَ ٱلنَّاسِ ۖ فَمَن تَبِعَنِى فَإِنَّهُۥ مِنِّى ۖ وَمَنْ عَصَانِى فَإِنَّكَ غَفُورٌ رَّحِيمٌ

Transliteration rabbi innahunna aḍlalna kathīran mina l-nāsi faman tabiʿanī fa-innahu minnī waman ʿaṣānī fa-innaka ghafūrun raḥīmun

Khmer ឱម្ចាស់របស់ខ្ញុំ. ពិតប្រាកដណាស់ ពួកវា(រូបសំណាក) បានធ្វើឱ្យមនុស្សលោកជាច្រើនវងេ្វង។ ហើយបុគ្គលណាដែលបាន តាម(មាគ៌ា)ខ្ញុំ គឺបុគ្គលនោះពិតជាស្ថិតនៅក្នុងក្រុមរបស់ខ្ញុំ។ រីឯ បុគ្គលណាដែលបានប្រឆាំងនឹង(មាគ៌ា)ខ្ញុំវិញ គឺទ្រង់ពិតជាមហា អភ័យទោស មហាអាណិតស្រឡាញ់។

Verse 37

رَّبَّنَآ إِنِّىٓ أَسْكَنتُ مِن ذُرِّيَّتِى بِوَادٍ غَيْرِ ذِى زَرْعٍ عِندَ بَيْتِكَ ٱلْمُحَرَّمِ رَبَّنَا لِيُقِيمُوا۟ ٱلصَّلَوٰةَ فَٱجْعَلْ أَفْـِٔدَةً مِّنَ ٱلنَّاسِ تَهْوِىٓ إِلَيْهِمْ وَٱرْزُقْهُم مِّنَ ٱلثَّمَرَٰتِ لَعَلَّهُمْ يَشْكُرُونَ

Transliteration rabbanā innī askantu min dhurriyyatī biwādin ghayri dhī zarʿin ʿinda baytika l-muḥarami rabbanā liyuqīmū l-ṣalata fa-ij'ʿal afidatan mina l-nāsi tahwī ilayhim wa-ur'zuq'hum mina l-thamarāti laʿallahum yashkurūna

Khmer ឱម្ចាស់របស់យើងខ្ញុំ. ពិតប្រាកដណាស់ ខ្ញុំបានឱ្យកូនចៅ របស់ខ្ញុំមួយចំនួនរស់នៅទីជ្រលងភ្នំដែលគ្មានដំណាំទាល់តែសោះនៅ ឯពៃតុលឡោះ។ ឱម្ចាស់របស់យើងខ្ញុំ. (ខ្ញុំប្រតិបត្ដិតាមទ្រង់ដូច នេះ)គឺដើម្បីឱ្យពួកគេប្រតិបត្ដិសឡាត។ ដូចេ្នះ សូមទ្រង់មេត្ដាធ្វើ ឱ្យដួងចិត្ដមនុស្សលោកមួយចំនួនចូលចិត្ដពួកគេ និងប្រទានលាភ សក្ការៈដល់ពួកគេនូវភោគផលនានាផង ដើម្បីពួកគេនឹងដឹងគុណ។

Verse 38

رَبَّنَآ إِنَّكَ تَعْلَمُ مَا نُخْفِى وَمَا نُعْلِنُ ۗ وَمَا يَخْفَىٰ عَلَى ٱللَّهِ مِن شَىْءٍ فِى ٱلْأَرْضِ وَلَا فِى ٱلسَّمَآءِ

Transliteration rabbanā innaka taʿlamu mā nukh'fī wamā nuʿ'linu wamā yakhfā ʿalā l-lahi min shayin fī l-arḍi walā fī l-samāi

Khmer ឱម្ចាស់របស់យើងខ្ញុំ. តាមពិតទ្រង់ដឹងនូវអ្វីដែលយើង ខ្ញុំលាក់បាំង និងអ្វីដែលយើងខ្ញុំលាតត្រដាង ហើយគ្មានអ្វីអាចលាក់ បាំងចំពោះអល់ឡោះបន្ដិចណាឡើយ ទោះបីជានៅលើផែនដី ឬ នៅលើមេឃក៏ដោយ។

Verse 39

ٱلْحَمْدُ لِلَّهِ ٱلَّذِى وَهَبَ لِى عَلَى ٱلْكِبَرِ إِسْمَـٰعِيلَ وَإِسْحَـٰقَ ۚ إِنَّ رَبِّى لَسَمِيعُ ٱلدُّعَآءِ

Transliteration al-ḥamdu lillahi alladhī wahaba lī ʿalā l-kibari is'māʿīla wa-is'ḥāqa inna rabbī lasamīʿu l-duʿāi

Khmer រាល់ការសរសើរ គឺចំពោះអល់ឡោះ ដែលទ្រង់បាន ប្រទានអ៊ីស្មាអ៊ីល និងអ៊ីសហាកឱ្យខ្ញុំក្នុងវ័យចាស់ជរាហើយនោះ។ ពិតប្រាកដណាស់ ម្ចាស់របស់ខ្ញុំឮនូវរាល់ការបួងសួងសុំ។

Verse 40

رَبِّ ٱجْعَلْنِى مُقِيمَ ٱلصَّلَوٰةِ وَمِن ذُرِّيَّتِى ۚ رَبَّنَا وَتَقَبَّلْ دُعَآءِ

Transliteration rabbi ij'ʿalnī muqīma l-ṣalati wamin dhurriyyatī rabbanā wataqabbal duʿāi

Khmer ឱម្ចាស់របស់ខ្ញុំ. សូមទ្រង់មេត្ដាធ្វើឱ្យខ្ញុំនិងកូនចៅរបស់ ខ្ញុំមួយចំនួនក្លាយជាអ្នកដែលប្រតិបត្ដិសឡាតផងចុះ។ ឱម្ចាស់ របស់យើងខ្ញុំ. សូមទ្រង់ទទួលយកនូវការបួងសួងសុំរបស់ខ្ញុំផង។

Verse 41

رَبَّنَا ٱغْفِرْ لِى وَلِوَٰلِدَىَّ وَلِلْمُؤْمِنِينَ يَوْمَ يَقُومُ ٱلْحِسَابُ

Transliteration rabbanā igh'fir lī waliwālidayya walil'mu'minīna yawma yaqūmu l-ḥisābu

Khmer ឱម្ចាស់របស់យើងខ្ញុំ. សូមទ្រង់មេត្ដាអភ័យទោសដល់ខ្ញុំ និងឪពុកម្ដាយរបស់ខ្ញុំ និងបណ្ដាអ្នកដែលមានជំនឿនៅថ្ងៃជំនុំជំរះ នឹងកើតឡើងផង។

Verse 42

وَلَا تَحْسَبَنَّ ٱللَّهَ غَـٰفِلًا عَمَّا يَعْمَلُ ٱلظَّـٰلِمُونَ ۚ إِنَّمَا يُؤَخِّرُهُمْ لِيَوْمٍ تَشْخَصُ فِيهِ ٱلْأَبْصَـٰرُ

Transliteration walā taḥsabanna l-laha ghāfilan ʿammā yaʿmalu l-ẓālimūna innamā yu-akhiruhum liyawmin tashkhaṣu fīhi l-abṣāru

Khmer ហើយចូរអ្នក(មូហាំម៉ាត់)កុំគិតថា អល់ឡោះមិនដឹង ចំពោះអ្វីដែលពួកបំពានប្រព្រឹត្ដឱ្យសោះ។ តាមពិតទ្រង់គ្រាន់តែ ពន្យារពេល(ធ្វើទារុណកម្ម)ពួកគេរហូតដល់ថ្ងៃដែលភ្នែក(របស់ ពួកគេ)សម្លឹងមើលដោយតក់ស្លុតនៅថ្ងៃនោះប៉ុណ្ណោះ។

Verse 43

مُهْطِعِينَ مُقْنِعِى رُءُوسِهِمْ لَا يَرْتَدُّ إِلَيْهِمْ طَرْفُهُمْ ۖ وَأَفْـِٔدَتُهُمْ هَوَآءٌ

Transliteration muh'ṭiʿīna muq'niʿī ruūsihim lā yartaddu ilayhim ṭarfuhum wa-afidatuhum hawāon

Khmer (នៅថ្ងៃដែលពួកបំពានក្រោកពីផ្នូរ)ដោយប្រញាប់ ប្រញាល់ទៅទាំងងើយក្បាលរបស់ពួកគេ(តាមការអំពាវនាវ) ដែលក្រសែភ្នែករបស់ពួកគេមិនងាកមើលគ្នាឡើយ ហើយចិត្ដ របស់ពួកគេទទេធ្លុង(ដោយសារការភ័យខ្លាចយ៉ាងខ្លាំង)។

Verse 44

وَأَنذِرِ ٱلنَّاسَ يَوْمَ يَأْتِيهِمُ ٱلْعَذَابُ فَيَقُولُ ٱلَّذِينَ ظَلَمُوا۟ رَبَّنَآ أَخِّرْنَآ إِلَىٰٓ أَجَلٍ قَرِيبٍ نُّجِبْ دَعْوَتَكَ وَنَتَّبِعِ ٱلرُّسُلَ ۗ أَوَلَمْ تَكُونُوٓا۟ أَقْسَمْتُم مِّن قَبْلُ مَا لَكُم مِّن زَوَالٍ

Transliteration wa-andhiri l-nāsa yawma yatīhimu l-ʿadhābu fayaqūlu alladhīna ẓalamū rabbanā akhir'nā ilā ajalin qarībin nujib daʿwataka wanattabiʿi l-rusula awalam takūnū aqsamtum min qablu mā lakum min zawālin

Khmer ចូរអ្នក(មូហាំម៉ាត់)ដាស់តឿនព្រមានដល់មនុស្សលោក អំពីថ្ងៃដែលទារុណកម្មនឹងមកដល់ពួកគេ។ ហើយពួកដែលបំពាន នឹងនិយាយថាៈ ឱម្ចាស់របស់យើងខ្ញុំ. សូមទ្រង់មេត្ដាពន្យារពេល ដល់ពួកយើងខ្ញុំមួយរយៈពេលខ្លីផងចុះ. ពួកយើងនឹងទទួលយក ការអំពាវនាវរបស់ទ្រង់ ហើយពួកយើងនឹងគោរពតាមបណ្ដាអ្នក នាំសារ។ (មានគេនិយាយទៅកាន់ពួកនេះថា) តើពួកអ្នកមិនធ្លាប់ បានស្បថពីមុនទេឬថា ពួកអ្នកនឹងមិនលាចាកពីលោកិយ(ទៅថ្ងៃ បរលោក)ទេនោះ?

Verse 45

وَسَكَنتُمْ فِى مَسَـٰكِنِ ٱلَّذِينَ ظَلَمُوٓا۟ أَنفُسَهُمْ وَتَبَيَّنَ لَكُمْ كَيْفَ فَعَلْنَا بِهِمْ وَضَرَبْنَا لَكُمُ ٱلْأَمْثَالَ

Transliteration wasakantum fī masākini alladhīna ẓalamū anfusahum watabayyana lakum kayfa faʿalnā bihim waḍarabnā lakumu l-amthāla

Khmer ហើយពួកអ្នកបានមករស់នៅក្នុងផ្ទះសម្បែងរបស់ពួក ដែលបានបំពានលើខ្លួនឯង(កាលពីមុន)។ ហើយ(ផ្ទះសម្បែងនោះ) បានបញ្ជាក់យ៉ាងច្បាស់ដល់ពួកអ្នកថាៈ តើយើងបានធ្វើដូចមេ្ដច ចំពោះពួកគេ? ហើយយើងបានលើកឧទាហរណ៍ជាច្រើនទៀត សម្រាប់ពួកអ្នក។

Verse 46

وَقَدْ مَكَرُوا۟ مَكْرَهُمْ وَعِندَ ٱللَّهِ مَكْرُهُمْ وَإِن كَانَ مَكْرُهُمْ لِتَزُولَ مِنْهُ ٱلْجِبَالُ

Transliteration waqad makarū makrahum waʿinda l-lahi makruhum wa-in kāna makruhum litazūla min'hu l-jibālu

Khmer ហើយជាការពិតណាស់ ពួកគេបានរៀបចំនូវឧបាយកល របស់ពួកគេ(ដើម្បីសម្លាប់មូហាំម៉ាត់) ហើយឧបាយកលរបស់ពួក គេនោះគឺអល់ឡោះដឹង។ ទោះបីជាឧបាយកលរបស់ពួកគេនោះ អាចធ្វើឱ្យភ្នំនានារលាយបាត់ក៏ដោយ (ក៏មិនអាចធ្វើអ្វីបានដែរ)។

Verse 47

فَلَا تَحْسَبَنَّ ٱللَّهَ مُخْلِفَ وَعْدِهِۦ رُسُلَهُۥٓ ۗ إِنَّ ٱللَّهَ عَزِيزٌ ذُو ٱنتِقَامٍ

Transliteration falā taḥsabanna l-laha mukh'lifa waʿdihi rusulahu inna l-laha ʿazīzun dhū intiqāmin

Khmer ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)កុំគិតថា អល់ឡោះជាអ្នក ធ្វើខុសការសន្យារបស់ទ្រង់ចំពោះបណ្ដាអ្នកនាំសាររបស់ទ្រង់ ឱ្យសោះ។ ពិតប្រាកដណាស់ អល់ឡោះមហាខ្លាំងពូកែ មានអានុភាពផ្ដន្ទាទោស។

Verse 48

يَوْمَ تُبَدَّلُ ٱلْأَرْضُ غَيْرَ ٱلْأَرْضِ وَٱلسَّمَـٰوَٰتُ ۖ وَبَرَزُوا۟ لِلَّهِ ٱلْوَٰحِدِ ٱلْقَهَّارِ

Transliteration yawma tubaddalu l-arḍu ghayra l-arḍi wal-samāwātu wabarazū lillahi l-wāḥidi l-qahāri

Khmer នៅថ្ងៃដែលផែនដីនឹងត្រូវគេផ្លាស់ប្ដូរទៅជាផែនដីផេ្សង និងមេឃជាច្រើនជាន់(ក៏ត្រូវគេផ្លាស់ប្ដូរដែរ)។ ហើយពួកគេ (មនុស្សលោក)បានបង្ហាញខ្លួននៅចំពោះមុខអល់ឡោះដែលមហា ខ្លាំងពូកែតែមួយគត់។

Verse 49

وَتَرَى ٱلْمُجْرِمِينَ يَوْمَئِذٍ مُّقَرَّنِينَ فِى ٱلْأَصْفَادِ

Transliteration watarā l-muj'rimīna yawma-idhin muqarranīna fī l-aṣfādi

Khmer ហើយអ្នក(មូហាំម៉ាត់)នឹងឃើញពួកដែលប្រព្រឹត្ដអំពើ អាក្រក់នៅថ្ងៃនោះ(ថ្ងៃបរលោក)នឹងត្រូវគេចង(ដៃជើងរបស់ ពួកគេ)ភ្ជាប់នឹងច្រវ៉ាក់។

Verse 50

سَرَابِيلُهُم مِّن قَطِرَانٍ وَتَغْشَىٰ وُجُوهَهُمُ ٱلنَّارُ

Transliteration sarābīluhum min qaṭirānin wataghshā wujūhahumu l-nāru

Khmer ខោអាវរបស់ពួកគេធ្វើអំពីជ័រ ហើយភ្លើងនរកនឹងគ្រប ដណ្ដប់លើមុខរបស់ពួកគេ។

Verse 51

لِيَجْزِىَ ٱللَّهُ كُلَّ نَفْسٍ مَّا كَسَبَتْ ۚ إِنَّ ٱللَّهَ سَرِيعُ ٱلْحِسَابِ

Transliteration liyajziya l-lahu kulla nafsin mā kasabat inna l-laha sarīʿu l-ḥisābi

Khmer ដើម្បីអល់ឡោះនឹងតបស្នងដល់បុគ្គលគ្រប់រូបនូវអ្វីដែល ពួកគេបានប្រព្រឹត្ដកន្លងមក។ ពិតប្រាកដណាស់ អល់ឡោះជាអ្នក ជំរះក្ដីយ៉ាងរហ័សបំផុត។

Verse 52

هَـٰذَا بَلَـٰغٌ لِّلنَّاسِ وَلِيُنذَرُوا۟ بِهِۦ وَلِيَعْلَمُوٓا۟ أَنَّمَا هُوَ إِلَـٰهٌ وَٰحِدٌ وَلِيَذَّكَّرَ أُو۟لُوا۟ ٱلْأَلْبَـٰبِ

Transliteration hādhā balāghun lilnnāsi waliyundharū bihi waliyaʿlamū annamā huwa ilāhun wāḥidun waliyadhakkara ulū l-albābi

Khmer នេះ(គម្ពីរគួរអាន)ជាសារផ្សព្វផ្សាយមួយសម្រាប់មនុស្ស លោក និងដើម្បីដាស់តឿនព្រមានដល់ពួកគេតាមរយៈវា និងដើម្បី ឱ្យពួកគេដឹងថាៈ ជាការពិតណាស់ទ្រង់ជាម្ចាស់តែមួយគត់ដែលត្រូវ គេគោរពសក្ការៈដ៏ពិតប្រាកដ។ ហើយក៏ដើម្បីឱ្យបញ្ញាជនទាំងឡាយ ចេះគិតពិចារណាផងដែរ។

Read Surah Ibrahim in another language

All languages

All 114 surahs in Khmer: the Qur’an in Khmer.

Learn it in MyDugsi

Khmer translation: Cambodian Muslim Community Development, from Quran.com. Transliteration: Quran.com. Recitation: Mishary Alafasy, from EveryAyah.com. MyDugsi is a learning aid, not a replacement for a qualified teacher.