MyDugsiStart learning

Surah Ali 'Imran in Khmer: translation and audio

Surah 3 · آل عمران · Family of Imran · 200 verses

Surah Ali 'Imran verse by verse: the Arabic with a recitation you can repeat, the transliteration, and the Khmer translation by Cambodian Muslim Community Development. For the meaning of every word, see Surah Ali 'Imran word by word in English.

Verse 1

الٓمٓ

Transliteration alif-lam-meem

Khmer អាលីហ្វ ឡាម មីម ។

Verse 2

ٱللَّهُ لَآ إِلَـٰهَ إِلَّا هُوَ ٱلْحَىُّ ٱلْقَيُّومُ

Transliteration al-lahu lā ilāha illā huwa l-ḥayu l-qayūmu

Khmer អល់ឡោះគឺជាម្ចាស់ ដែលគ្មានម្ចាស់ណាផេ្សងត្រូវគេ គោរពសក្ការៈពិតប្រាកដក្រៅពីទ្រង់ដែលរស់ជាអមតៈ ដែលជា អ្នកគ្រប់គ្រងឡើយ។

Verse 3

نَزَّلَ عَلَيْكَ ٱلْكِتَـٰبَ بِٱلْحَقِّ مُصَدِّقًا لِّمَا بَيْنَ يَدَيْهِ وَأَنزَلَ ٱلتَّوْرَىٰةَ وَٱلْإِنجِيلَ

Transliteration nazzala ʿalayka l-kitāba bil-ḥaqi muṣaddiqan limā bayna yadayhi wa-anzala l-tawrāta wal-injīla

Khmer ទ្រង់បានបញ្ចុះគម្ពីរ(គួរអាន)ឱ្យអ្នក(មូហាំម៉ាត់)ដោយ ពិតប្រាកដ ដើម្បីបញ្ជាក់នូវអ្វីដែលមានពីមុនវា និងបានបញ្ចុះគម្ពីរ តាវរ៉ត និងគម្ពីរអ៊ីញជីល

Verse 4

مِن قَبْلُ هُدًى لِّلنَّاسِ وَأَنزَلَ ٱلْفُرْقَانَ ۗ إِنَّ ٱلَّذِينَ كَفَرُوا۟ بِـَٔايَـٰتِ ٱللَّهِ لَهُمْ عَذَابٌ شَدِيدٌ ۗ وَٱللَّهُ عَزِيزٌ ذُو ٱنتِقَامٍ

Transliteration min qablu hudan lilnnāsi wa-anzala l-fur'qāna inna alladhīna kafarū biāyāti l-lahi lahum ʿadhābun shadīdun wal-lahu ʿazīzun dhū intiqāmin

Khmer កាលពីមុន(គម្ពីរគួរអាន)ដើម្បីជាការចង្អុលបង្ហាញដល់ មនុស្សលោក ហើយទ្រង់ក៏បាន បញ្ចុះការវិនិច្ឆ័យ(រវាងខុសនិង ត្រូវ)ដែរ។ ពិតប្រាកដណាស់ ពួកដែលប្រឆាំងនឹងអាយ៉ាត់ៗរបស់ អល់ឡោះ ពួកគេនឹងទទួលទារុណកម្មដ៏ធ្ងន់ធ្ងរជាទីបំផុត។ ហើយ អល់ឡោះមហាខ្លាំងពូកែ មានអំណាចផ្ដន្ទាទោស។

Verse 5

إِنَّ ٱللَّهَ لَا يَخْفَىٰ عَلَيْهِ شَىْءٌ فِى ٱلْأَرْضِ وَلَا فِى ٱلسَّمَآءِ

Transliteration inna l-laha lā yakhfā ʿalayhi shayon fī l-arḍi walā fī l-samāi

Khmer ពិតប្រាកដណាស់អល់ឡោះ គ្មានអ្វីមួយនៅលើផែនដី និង លើមេឃលាក់បាំងពីទ្រង់បានឡើយ។

Verse 6

هُوَ ٱلَّذِى يُصَوِّرُكُمْ فِى ٱلْأَرْحَامِ كَيْفَ يَشَآءُ ۚ لَآ إِلَـٰهَ إِلَّا هُوَ ٱلْعَزِيزُ ٱلْحَكِيمُ

Transliteration huwa alladhī yuṣawwirukum fī l-arḥāmi kayfa yashāu lā ilāha illā huwa l-ʿazīzu l-ḥakīmu

Khmer អល់ឡោះគឺជាអ្នកដែលធ្វើឱ្យពួកអ្នកមានរូបរាងក្នុងផ្ទៃ ម្ដាយដូចដែលទ្រង់មានចេតនា។ គ្មានម្ចាស់ណាដែលត្រូវគេគោរព សក្ការៈដ៏ពិតប្រាកដផេ្សងពីទ្រង់ដែលមហាខ្លាំងពូកែ មហាគតិ-បណ្ឌិតឡើយ។

Verse 7

هُوَ ٱلَّذِىٓ أَنزَلَ عَلَيْكَ ٱلْكِتَـٰبَ مِنْهُ ءَايَـٰتٌ مُّحْكَمَـٰتٌ هُنَّ أُمُّ ٱلْكِتَـٰبِ وَأُخَرُ مُتَشَـٰبِهَـٰتٌ ۖ فَأَمَّا ٱلَّذِينَ فِى قُلُوبِهِمْ زَيْغٌ فَيَتَّبِعُونَ مَا تَشَـٰبَهَ مِنْهُ ٱبْتِغَآءَ ٱلْفِتْنَةِ وَٱبْتِغَآءَ تَأْوِيلِهِۦ ۗ وَمَا يَعْلَمُ تَأْوِيلَهُۥٓ إِلَّا ٱللَّهُ ۗ وَٱلرَّٰسِخُونَ فِى ٱلْعِلْمِ يَقُولُونَ ءَامَنَّا بِهِۦ كُلٌّ مِّنْ عِندِ رَبِّنَا ۗ وَمَا يَذَّكَّرُ إِلَّآ أُو۟لُوا۟ ٱلْأَلْبَـٰبِ

Transliteration huwa alladhī anzala ʿalayka l-kitāba min'hu āyātun muḥ'kamātun hunna ummu l-kitābi wa-ukharu mutashābihātun fa-ammā alladhīna fī qulūbihim zayghun fayattabiʿūna mā tashābaha min'hu ib'tighāa l-fit'nati wa-ib'tighāa tawīlihi wamā yaʿlamu tawīlahu illā l-lahu wal-rāsikhūna fī l-ʿil'mi yaqūlūna āmannā bihi kullun min ʿindi rabbinā wamā yadhakkaru illā ulū l-albābi

Khmer អល់ឡោះគឺជាអ្នកដែលបានបញ្ចុះគម្ពីរ(គួរអាន)ទៅឱ្យអ្នក (មូហាំម៉ាត់)ដែលមានអាយ៉ាត់មួយចំនួនមានភាពច្បាស់លាស់ វា នោះគឺជាមូលដ្ឋានគ្រឹះនៃគម្ពីរ ហើយមានអាយ៉ាត់ខ្លះទៀតដែល មានភាពមិនច្បាស់លាស់។ រីឯអ្នកដែលនៅក្នុងចិត្ដរបស់ពួកគេ មានភាពលំអៀងទៅរកការវងេ្វង គឺពួកគេតាមតែអ្វីដែលជាភាព មិនច្បាស់លាស់ ដើម្បីបង្កឱ្យមានភាពចលាចល និងស្វែងរកអត្ថន័យ ខុសពីបន្ទូលពិត។ ហើយគ្មានអ្នកដែលដឹងពីអត្ថន័យពិតរបស់វាក្រៅ ពីអល់ឡោះឡើយ។ ហើយបណ្ដាអ្នកដែលស៊ីជម្រៅនៅក្នុងចំណេះ ដឹង(សាសនា)ពួកគេនិយាយថាៈ ពួកយើងបានជឿនឹងវា(គម្ពីរគួរ- អាន)ហើយ ទាំងអស់នោះសុទ្ធតែមកពីម្ចាស់របស់ពួកយើង។ ហើយការក្រើនរំលឹកគ្មានប្រយោជន៍ឡើយ លើកលែងតែពួក បញ្ញាជនប៉ុណ្ណោះ។

Verse 8

رَبَّنَا لَا تُزِغْ قُلُوبَنَا بَعْدَ إِذْ هَدَيْتَنَا وَهَبْ لَنَا مِن لَّدُنكَ رَحْمَةً ۚ إِنَّكَ أَنتَ ٱلْوَهَّابُ

Transliteration rabbanā lā tuzigh qulūbanā baʿda idh hadaytanā wahab lanā min ladunka raḥmatan innaka anta l-wahābu

Khmer ឱម្ចាស់របស់ពួកយើង. សូមទ្រង់មេត្ដាកុំបង្វែរចិត្ដរបស់ ពួកយើង ក្រោយពេលដែលទ្រង់បានចង្អុលបង្ហាញដល់ពួកយើង ហើយនោះ។ ហើយសូមទ្រង់មេត្ដាប្រទានដល់ពួកយើងនូវការ អាណិតស្រឡាញ់អំពីទ្រង់ផង។ ពិតប្រាកដណាស់ ទ្រង់គឺជាអ្នក ប្រទានដ៏លើសលប់។

Verse 9

رَبَّنَآ إِنَّكَ جَامِعُ ٱلنَّاسِ لِيَوْمٍ لَّا رَيْبَ فِيهِ ۚ إِنَّ ٱللَّهَ لَا يُخْلِفُ ٱلْمِيعَادَ

Transliteration rabbanā innaka jāmiʿu l-nāsi liyawmin lā rayba fīhi inna l-laha lā yukh'lifu l-mīʿāda

Khmer ឱម្ចាស់របស់យើង. ពិតប្រាកដណាស់ ទ្រង់់គឺជាអ្នកដែល ប្រមូលមនុស្សនៅថ្ងៃមួយដែលគ្មានការសង្ស័យឡើយនាថ្ងៃនោះ (បរលោក)។ ពិតប្រាកដណាស់ អល់ឡោះមិនធ្វើឱ្យខុសកិច្ចសន្យា ឡើយ។

Verse 10

إِنَّ ٱلَّذِينَ كَفَرُوا۟ لَن تُغْنِىَ عَنْهُمْ أَمْوَٰلُهُمْ وَلَآ أَوْلَـٰدُهُم مِّنَ ٱللَّهِ شَيْـًٔا ۖ وَأُو۟لَـٰٓئِكَ هُمْ وَقُودُ ٱلنَّارِ

Transliteration inna alladhīna kafarū lan tugh'niya ʿanhum amwāluhum walā awlāduhum mina l-lahi shayan wa-ulāika hum waqūdu l-nāri

Khmer ពិតប្រាកដណាស់ ពួកដែលបានប្រឆាំងនោះ ទ្រព្យសម្បត្ដិ និងកូនចៅរបស់ពួកគេពិតជាមិនអាចការពារពួកគេពី(ទារុណកម្ម) អល់ឡោះបានបន្ដិចសោះឡើយ។ ហើយពួកអ្នកទាំងនេះគឺជាអុស របស់ភ្លើងនរក។

Verse 11

كَدَأْبِ ءَالِ فِرْعَوْنَ وَٱلَّذِينَ مِن قَبْلِهِمْ ۚ كَذَّبُوا۟ بِـَٔايَـٰتِنَا فَأَخَذَهُمُ ٱللَّهُ بِذُنُوبِهِمْ ۗ وَٱللَّهُ شَدِيدُ ٱلْعِقَابِ

Transliteration kadabi āli fir'ʿawna wa-alladhīna min qablihim kadhabū biāyātinā fa-akhadhahumu l-lahu bidhunūbihim wal-lahu shadīdu l-ʿiqābi

Khmer -(ទំលាប់ពួកប្រឆាំង) ដូចជាទំលាប់របស់ពូជពង្សហ្វៀរអោន និងពួកជំនាន់មុនពួកគេដែរ។ ពួកទាំងនោះបានប្រឆាំងនឹង អាយ៉ាត់ៗរបស់យើង ដូចេ្នះអល់ឡោះបានធ្វើទារុណកម្មពួកគេ ដោយសារបាបកម្មរបស់ពួកគេ។ ហើយអល់ឡោះជាអ្នកធ្វើ ទារុណកម្មដ៏ធ្ងន់ធ្ងរបំផុត។

Verse 12

قُل لِّلَّذِينَ كَفَرُوا۟ سَتُغْلَبُونَ وَتُحْشَرُونَ إِلَىٰ جَهَنَّمَ ۚ وَبِئْسَ ٱلْمِهَادُ

Transliteration qul lilladhīna kafarū satugh'labūna watuḥ'sharūna ilā jahannama wabi'sa l-mihādu

Khmer ចូរអ្នក(មូហាំម៉ាត់)ពោលទៅកាន់ពួកដែលប្រឆាំងថាៈ ពួកអ្នកនឹងត្រូវទទួលបរាជ័យ ហើយពួកអ្នកនឹងត្រូវគេប្រមូល ទៅកាន់ឋាននរកជើហាន់ណាំ។ ហើយវាជាកន្លែងដ៏អាក្រក់បំផុត។

Verse 13

قَدْ كَانَ لَكُمْ ءَايَةٌ فِى فِئَتَيْنِ ٱلْتَقَتَا ۖ فِئَةٌ تُقَـٰتِلُ فِى سَبِيلِ ٱللَّهِ وَأُخْرَىٰ كَافِرَةٌ يَرَوْنَهُم مِّثْلَيْهِمْ رَأْىَ ٱلْعَيْنِ ۚ وَٱللَّهُ يُؤَيِّدُ بِنَصْرِهِۦ مَن يَشَآءُ ۗ إِنَّ فِى ذَٰلِكَ لَعِبْرَةً لِّأُو۟لِى ٱلْأَبْصَـٰرِ

Transliteration qad kāna lakum āyatun fī fi-atayni l-taqatā fi-atun tuqātilu fī sabīli l-lahi wa-ukh'rā kāfiratun yarawnahum mith'layhim raya l-ʿayni wal-lahu yu-ayyidu binaṣrihi man yashāu inna fī dhālika laʿib'ratan li-ulī l-abṣāri

Khmer ជាការពិតណាស់ មានភស្ដុតាងមួយសម្រាប់ពួកអ្នក (យ៉ាហ៊ូទី)នៅក្នុងរឿងកងទ័ពពីរក្រុមបានជួបគ្នា(ប្រយុទ្ធគ្នានៅ ក្នុងសមរភូមិបាទើរ)។ មួយក្រុមប្រយុទ្ធនៅក្នុងមាគ៌ារបស់ អល់ឡោះ ហើយមួយក្រុមផេ្សងទៀតជាអ្នកប្រឆាំង។ ពួកគេ មើលឃើញបណ្ដាអ្នកមានជំនឿផ្ទាល់នឹងភ្នែកនូវចំនួនទេ្វដងលើស ពួកខ្លួន។ ហើយអល់ឡោះពង្រឹងដោយជំនួយរបស់ទ្រង់ចំពោះអ្នក ណាដែលទ្រង់មានចេតនា។ ពិតប្រាកដណាស់ នៅក្នុងព្រឹត្ដិការណ៍ នោះជាមេរៀនមួយសម្រាប់បណ្ដាអ្នកដែលមានការស្វែងយល់។

Verse 14

زُيِّنَ لِلنَّاسِ حُبُّ ٱلشَّهَوَٰتِ مِنَ ٱلنِّسَآءِ وَٱلْبَنِينَ وَٱلْقَنَـٰطِيرِ ٱلْمُقَنطَرَةِ مِنَ ٱلذَّهَبِ وَٱلْفِضَّةِ وَٱلْخَيْلِ ٱلْمُسَوَّمَةِ وَٱلْأَنْعَـٰمِ وَٱلْحَرْثِ ۗ ذَٰلِكَ مَتَـٰعُ ٱلْحَيَوٰةِ ٱلدُّنْيَا ۖ وَٱللَّهُ عِندَهُۥ حُسْنُ ٱلْمَـَٔابِ

Transliteration zuyyina lilnnāsi ḥubbu l-shahawāti mina l-nisāi wal-banīna wal-qanāṭīri l-muqanṭarati mina l-dhahabi wal-fiḍati wal-khayli l-musawamati wal-anʿāmi wal-ḥarthi dhālika matāʿu l-ḥayati l-dun'yā wal-lahu ʿindahu ḥus'nu l-maābi

Khmer គេបានលំអសម្រាប់មនុស្សលោកនូវការស្រឡាញ់ លោភលន់ ដូចជាស្រឡាញ់នារីភេទ និងកូនចៅ និងទ្រព្យសម្បត្ដិ ច្រើនលើសលប់ ដូចជាមាស និងប្រាក់ និងសត្វសេះដែលគេបង្វឹក ហើយនិងសត្វពាហនៈ និងចំការដំណាំ។ ទាំងនោះគឺជាការតេ្រក ត្រអាលនៃការរស់នៅក្នុងលោកិយប៉ុណ្ណោះ។ ប៉ុន្ដែអល់ឡោះ ទ្រង់ មានកន្លែងវិលត្រឡប់ដ៏ល្អប្រពៃបំផុត(ឋានសួគ៌)។

Verse 15

۞ قُلْ أَؤُنَبِّئُكُم بِخَيْرٍ مِّن ذَٰلِكُمْ ۚ لِلَّذِينَ ٱتَّقَوْا۟ عِندَ رَبِّهِمْ جَنَّـٰتٌ تَجْرِى مِن تَحْتِهَا ٱلْأَنْهَـٰرُ خَـٰلِدِينَ فِيهَا وَأَزْوَٰجٌ مُّطَهَّرَةٌ وَرِضْوَٰنٌ مِّنَ ٱللَّهِ ۗ وَٱللَّهُ بَصِيرٌۢ بِٱلْعِبَادِ

Transliteration qul a-unabbi-ukum bikhayrin min dhālikum lilladhīna ittaqaw ʿinda rabbihim jannātun tajrī min taḥtihā l-anhāru khālidīna fīhā wa-azwājun muṭahharatun wariḍ'wānun mina l-lahi wal-lahu baṣīrun bil-ʿibādi

Khmer ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ តើចង់ឱ្យខ្ញុំប្រាប់ពួកអ្នក អំពីប្រការដែលល្អជាងប្រការទាំងនោះឬទេ? សម្រាប់បណ្ដាអ្នក ដែលកោតខ្លាចអល់ឡោះមានឋានសួគ៌នៅជាមួយម្ចាស់របស់ពួកគេ ដែលមានទនេ្លហូរពីក្រោមវា ដោយពួកគេនៅទីនោះជាអមតៈ ហើយមានភរិយាជាច្រើនដែលមានភាពស្អាតស្អំព្រមទាំងមាន ការយល់ព្រមពីអល់ឡោះ។ ហើយអល់ឡោះមហាឃើញនូវទង្វើ នៃខ្ញុំទាំងអស់(របស់ទ្រង់)។

Verse 16

ٱلَّذِينَ يَقُولُونَ رَبَّنَآ إِنَّنَآ ءَامَنَّا فَٱغْفِرْ لَنَا ذُنُوبَنَا وَقِنَا عَذَابَ ٱلنَّارِ

Transliteration alladhīna yaqūlūna rabbanā innanā āmannā fa-igh'fir lanā dhunūbanā waqinā ʿadhāba l-nāri

Khmer គឺអ្នកដែលបួងសួងសុំថាៈ ឱម្ចាស់របស់ពួកយើង. ពួក យើងពិតជាបានជឿហើយ ដូចេ្នះសូមទ្រង់មេត្ដាអភ័យទោសឱ្យពួក យើងនូវបាបកម្មទាំងឡាយរបស់ពួកយើង និងការពារពួកយើង ពីទារុណកម្មនៃភ្លើងនរកផង។

Verse 17

ٱلصَّـٰبِرِينَ وَٱلصَّـٰدِقِينَ وَٱلْقَـٰنِتِينَ وَٱلْمُنفِقِينَ وَٱلْمُسْتَغْفِرِينَ بِٱلْأَسْحَارِ

Transliteration al-ṣābirīna wal-ṣādiqīna wal-qānitīna wal-munfiqīna wal-mus'taghfirīna bil-asḥāri

Khmer -(អល់ឡោះសរសើរ)បណ្ដាអ្នកដែលអត់ធ្មត់ និងបណ្ដា អ្នកដែលសច្ចៈ និងបណ្ដាអ្នកដែលគោរពប្រណិបត្ដិន៍ និងបណ្ដាអ្នក ដែលបរិច្ចាគ ហើយនិងបណ្ដាអ្នកដែលសុំអភ័យទោសនៅពេលចុង រាត្រី(ទៀបភ្លឺ)។

Verse 18

شَهِدَ ٱللَّهُ أَنَّهُۥ لَآ إِلَـٰهَ إِلَّا هُوَ وَٱلْمَلَـٰٓئِكَةُ وَأُو۟لُوا۟ ٱلْعِلْمِ قَآئِمًۢا بِٱلْقِسْطِ ۚ لَآ إِلَـٰهَ إِلَّا هُوَ ٱلْعَزِيزُ ٱلْحَكِيمُ

Transliteration shahida l-lahu annahu lā ilāha illā huwa wal-malāikatu wa-ulū l-ʿil'mi qāiman bil-qis'ṭi lā ilāha illā huwa l-ʿazīzu l-ḥakīmu

Khmer អល់ឡោះបានបញ្ជាក់ថាៈ ពិតប្រាកដណាស់គ្មានម្ចាស់ណា ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ដែលឈរលើភាព យុត្ដិធម៌នោះឡើយ។ ហើយបណ្ដាម៉ាឡាអ៊ីកាត់ និងបណ្ដាអ្នកមាន ចំណេះដឹងក៏ដូច្នោះដែរ។ គ្មានម្ចាស់ណាដែលត្រូវគេគោរពសក្ការៈដ៏ ពិតប្រាកដក្រៅពីទ្រង់ដែលមហាខ្លាំងពូកែ មហាគតិបណ្ឌិតឡើយ។

Verse 19

إِنَّ ٱلدِّينَ عِندَ ٱللَّهِ ٱلْإِسْلَـٰمُ ۗ وَمَا ٱخْتَلَفَ ٱلَّذِينَ أُوتُوا۟ ٱلْكِتَـٰبَ إِلَّا مِنۢ بَعْدِ مَا جَآءَهُمُ ٱلْعِلْمُ بَغْيًۢا بَيْنَهُمْ ۗ وَمَن يَكْفُرْ بِـَٔايَـٰتِ ٱللَّهِ فَإِنَّ ٱللَّهَ سَرِيعُ ٱلْحِسَابِ

Transliteration inna l-dīna ʿinda l-lahi l-is'lāmu wamā ikh'talafa alladhīna ūtū l-kitāba illā min baʿdi mā jāahumu l-ʿil'mu baghyan baynahum waman yakfur biāyāti l-lahi fa-inna l-laha sarīʿu l-ḥisābi

Khmer ពិតប្រាកដណាស់ សាសនារបស់អល់ឡោះនោះ គឺជា សាសនាអ៊ីស្លាម។ ហើយពួកដែលគេបានផ្ដល់គម្ពីរឱ្យមិនបានខ្វែង គំនិតគ្នាឡើយ លើកលែងតែបន្ទាប់ពីចំណេះដឹងបានមកដល់ពួកគេ ដោយមានការឈ្នានីសរវាងពួកគេប៉ុណ្ណោះ។ ហើយអ្នកណាដែល ប្រឆាំងនឹងអាយ៉ាត់ៗរបស់អល់ឡោះ ពិតប្រាកដណាស់អល់ឡោះ ជាអ្នកជំនុំជំរះយ៉ាងរហ័សបំផុត។

Verse 20

فَإِنْ حَآجُّوكَ فَقُلْ أَسْلَمْتُ وَجْهِىَ لِلَّهِ وَمَنِ ٱتَّبَعَنِ ۗ وَقُل لِّلَّذِينَ أُوتُوا۟ ٱلْكِتَـٰبَ وَٱلْأُمِّيِّـۧنَ ءَأَسْلَمْتُمْ ۚ فَإِنْ أَسْلَمُوا۟ فَقَدِ ٱهْتَدَوا۟ ۖ وَّإِن تَوَلَّوْا۟ فَإِنَّمَا عَلَيْكَ ٱلْبَلَـٰغُ ۗ وَٱللَّهُ بَصِيرٌۢ بِٱلْعِبَادِ

Transliteration fa-in ḥājjūka faqul aslamtu wajhiya lillahi wamani ittabaʿani waqul lilladhīna ūtū l-kitāba wal-umiyīna a-aslamtum fa-in aslamū faqadi ih'tadaw wa-in tawallaw fa-innamā ʿalayka l-balāghu wal-lahu baṣīrun bil-ʿibādi

Khmer ដូចេ្នះប្រសិនបើពួកគេដេញដោលសួរអ្នក(អំពីសាសនា អ៊ីស្លាម) ចូរអ្នកឆ្លើយថាៈ ខ្ញុំបានប្រគល់ខ្លួនរបស់ខ្ញុំទៅចំពោះ អល់ឡោះ ហើយអ្នកដែលតាមខ្ញុំដូច្នោះដែរ។ ហើយចូរអ្នកពោល ទៅកាន់ពួកដែលគេបានផ្ដល់គម្ពីរឱ្យ(យ៉ាហ៊ូទី និងណាសរ៉នី និងពួក ដែលមិនចេះអក្សរ(ពួកមូស្ហរីគីនអារ៉ាប់)ថាៈ តើពួកអ្នកព្រមចូល សាសនាអ៊ីស្លាមឬទេ? ប្រសិនបើពួកគេព្រមចូលសាសនាអ៊ីស្លាម គឺពួកគេពិតជានឹងទទួលបានការចង្អុលបង្ហាញ។ តែបើពួកគេបែរ ចេញវិញ តាមពិតអ្នកគ្រាន់តែជាអ្នកផ្សព្វផ្សាយសារប៉ុណ្ណោះ។ ហើយអល់ឡោះមហាឃើញនូវទង្វើនៃខ្ញុំ់(របស់ទ្រង់)ទាំងអស់។

Verse 21

إِنَّ ٱلَّذِينَ يَكْفُرُونَ بِـَٔايَـٰتِ ٱللَّهِ وَيَقْتُلُونَ ٱلنَّبِيِّـۧنَ بِغَيْرِ حَقٍّ وَيَقْتُلُونَ ٱلَّذِينَ يَأْمُرُونَ بِٱلْقِسْطِ مِنَ ٱلنَّاسِ فَبَشِّرْهُم بِعَذَابٍ أَلِيمٍ

Transliteration inna alladhīna yakfurūna biāyāti l-lahi wayaqtulūna l-nabiyīna bighayri ḥaqqin wayaqtulūna alladhīna yamurūna bil-qis'ṭi mina l-nāsi fabashir'hum biʿadhābin alīmin

Khmer ពិតប្រាកដណាស់ ពួកដែលប្រឆាំងនឹងអាយ៉ាត់ៗរបស់ អល់ឡោះ និងសម្លាប់បណ្ដាណាពីដោយអយុត្ដិធម៌ ព្រមទាំង សម្លាប់ពួកដែលប្រើមនុស្សឱ្យប្រកាន់នូវភាពយុត្ដិធម៌។ ហេតុនេះ ចូរអ្នកប្រាប់ពួកគេពីទារុណកម្មយ៉ាងឈឺចាប់បំផុតចុះ។

Verse 22

أُو۟لَـٰٓئِكَ ٱلَّذِينَ حَبِطَتْ أَعْمَـٰلُهُمْ فِى ٱلدُّنْيَا وَٱلْـَٔاخِرَةِ وَمَا لَهُم مِّن نَّـٰصِرِينَ

Transliteration ulāika alladhīna ḥabiṭat aʿmāluhum fī l-dun'yā wal-ākhirati wamā lahum min nāṣirīna

Khmer ពួកទាំងនោះហើយដែលអំពើទាំងឡាយរបស់ពួកគេ បានរលាយសាបសូន្យទាំងក្នុងលោកិយនិងបរលោក។ ហើយ ពួកគេគ្មានអ្នកជួយឡើយ។

Verse 23

أَلَمْ تَرَ إِلَى ٱلَّذِينَ أُوتُوا۟ نَصِيبًا مِّنَ ٱلْكِتَـٰبِ يُدْعَوْنَ إِلَىٰ كِتَـٰبِ ٱللَّهِ لِيَحْكُمَ بَيْنَهُمْ ثُمَّ يَتَوَلَّىٰ فَرِيقٌ مِّنْهُمْ وَهُم مُّعْرِضُونَ

Transliteration alam tara ilā alladhīna ūtū naṣīban mina l-kitābi yud'ʿawna ilā kitābi l-lahi liyaḥkuma baynahum thumma yatawallā farīqun min'hum wahum muʿ'riḍūna

Khmer តើអ្នក(មូហាំម៉ាត់)ពុំបានឃើញទេឬ ពួកដែលគេបាន ផ្ដល់ឱ្យមួយផ្នែកនៃគម្ពីរ(តាវរ៉ត)? ពួកគេត្រូវបានគេអំពាវនាវ ទៅកាន់គម្ពីររបស់អល់ឡោះ(គម្ពីរគួរអាន)ដើម្បីកាត់សេចក្ដីរវាង ពួកគេ តែក្រោយមកមួយក្រុមអំពីពួកគេបែរចេញ ដោយពួកគេនៅ តែប្រឆាំងនោះ?

Verse 24

ذَٰلِكَ بِأَنَّهُمْ قَالُوا۟ لَن تَمَسَّنَا ٱلنَّارُ إِلَّآ أَيَّامًا مَّعْدُودَٰتٍ ۖ وَغَرَّهُمْ فِى دِينِهِم مَّا كَانُوا۟ يَفْتَرُونَ

Transliteration dhālika bi-annahum qālū lan tamassanā l-nāru illā ayyāman maʿdūdātin wagharrahum fī dīnihim mā kānū yaftarūna

Khmer នោះគឺដោយសារតែពួកគេបាននិយាយថាៈ ភ្លើងនរក នឹងមិនប៉ះពាល់ពួកយើងឡើយ លើកលែងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។ ហើយអ្វីដែលពួកគេបានប្រឌិតឡើងនោះបានបោកប្រាស់ពួកគេ ឱ្យស្ថិតនៅក្នុងសាសនា(ដែលមិនត្រឹមត្រូវ)របស់ពួកគេ។

Verse 25

فَكَيْفَ إِذَا جَمَعْنَـٰهُمْ لِيَوْمٍ لَّا رَيْبَ فِيهِ وَوُفِّيَتْ كُلُّ نَفْسٍ مَّا كَسَبَتْ وَهُمْ لَا يُظْلَمُونَ

Transliteration fakayfa idhā jamaʿnāhum liyawmin lā rayba fīhi wawuffiyat kullu nafsin mā kasabat wahum lā yuẓ'lamūna

Khmer តើយ៉ាងដូចមេ្ដច នៅពេលដែលយើងបានប្រមូលផ្ដុំពួកគេ នៅថ្ងៃមួយដែលគ្មានការសង្ស័យឡើយនាថ្ងៃនោះ(ថ្ងៃបរលោក) ហើយបុគ្គលគ្រប់ៗរូបត្រូវបានគេ(អល់ឡោះ)តបស្នងទៅតាមអ្វី ដែលគេបានប្រព្រឹត្ដ ដោយពួកគេមិនត្រូវបានគេបំពាននោះ?

Verse 26

قُلِ ٱللَّهُمَّ مَـٰلِكَ ٱلْمُلْكِ تُؤْتِى ٱلْمُلْكَ مَن تَشَآءُ وَتَنزِعُ ٱلْمُلْكَ مِمَّن تَشَآءُ وَتُعِزُّ مَن تَشَآءُ وَتُذِلُّ مَن تَشَآءُ ۖ بِيَدِكَ ٱلْخَيْرُ ۖ إِنَّكَ عَلَىٰ كُلِّ شَىْءٍ قَدِيرٌ

Transliteration quli l-lahuma mālika l-mul'ki tu'tī l-mul'ka man tashāu watanziʿu l-mul'ka mimman tashāu watuʿizzu man tashāu watudhillu man tashāu biyadika l-khayru innaka ʿalā kulli shayin qadīrun

Khmer ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ឱអល់ឡោះជាអ្នកដែល គ្រប់គ្រងអំណាចទាំងអស់. ទ្រង់ប្រទានអំណាចចំពោះអ្នកណា ដែលទ្រង់មានចេតនា និងដកហូតអំណាចវិញអំពីអ្នកណាដែល ទ្រង់មានចេតនា។ ហើយទ្រង់ប្រទានកិត្ដិយសចំពោះអ្នកណាដែល ទ្រង់មានចេតនា និងធ្វើឱ្យអាប់ឱនកិត្ដិយសចំពោះអ្នកណាដែល ទ្រង់មានចេតនា។ អំពើល្អទាំងឡាយស្ថិតនៅក្នុងកណ្ដាប់ដៃរបស់ ទ្រង់។ ពិតប្រាកដណាស់ ទ្រង់មានអានុភាពលើអ្វីៗទាំងអស់។

Verse 27

تُولِجُ ٱلَّيْلَ فِى ٱلنَّهَارِ وَتُولِجُ ٱلنَّهَارَ فِى ٱلَّيْلِ ۖ وَتُخْرِجُ ٱلْحَىَّ مِنَ ٱلْمَيِّتِ وَتُخْرِجُ ٱلْمَيِّتَ مِنَ ٱلْحَىِّ ۖ وَتَرْزُقُ مَن تَشَآءُ بِغَيْرِ حِسَابٍ

Transliteration tūliju al-layla fī l-nahāri watūliju l-nahāra fī al-layli watukh'riju l-ḥaya mina l-mayiti watukh'riju l-mayita mina l-ḥayi watarzuqu man tashāu bighayri ḥisābin

Khmer ទ្រង់បញ្ចូលពេលយប់ទៅក្នុងពេលថ្ងៃ ហើយបញ្ចូលពេល ថ្ងៃទៅក្នុងពេលយប់។ ហើយទ្រង់បពោ្ចញរបស់រស់ពីរបស់ស្លាប់(ឧ. បពោ្ចញកូនមាន់ពីពងមាន់) ហើយទ្រង់បពោ្ចញរបស់ស្លាប់ពីរបស់ រស់(ឧ.បពោ្ចញពងមាន់ពីមេមាន់) ហើយទ្រង់ប្រទានលាភសក្ការៈ ចំពោះអ្នកណាដែលទ្រង់មានចេតនាដោយគ្មានកំណត់ឡើយ។

Verse 28

لَّا يَتَّخِذِ ٱلْمُؤْمِنُونَ ٱلْكَـٰفِرِينَ أَوْلِيَآءَ مِن دُونِ ٱلْمُؤْمِنِينَ ۖ وَمَن يَفْعَلْ ذَٰلِكَ فَلَيْسَ مِنَ ٱللَّهِ فِى شَىْءٍ إِلَّآ أَن تَتَّقُوا۟ مِنْهُمْ تُقَىٰةً ۗ وَيُحَذِّرُكُمُ ٱللَّهُ نَفْسَهُۥ ۗ وَإِلَى ٱللَّهِ ٱلْمَصِيرُ

Transliteration lā yattakhidhi l-mu'minūna l-kāfirīna awliyāa min dūni l-mu'minīna waman yafʿal dhālika falaysa mina l-lahi fī shayin illā an tattaqū min'hum tuqātan wayuḥadhirukumu l-lahu nafsahu wa-ilā l-lahi l-maṣīru

Khmer ចូរកុំឱ្យបណ្ដាអ្នកដែលមានជំនឿយកពួកដែលគ្មានជំនឿ ធ្វើជាអ្នកគាំពារផេ្សងពីបណ្ដាអ្នកដែលមានជំនឿឱ្យសោះ។ ហើយ អ្នកណាធ្វើដូច្នោះ គេប្រាកដជាមិនបានទទួលអ្វីពីអល់ឡោះឡើយ លើកលែងតែពួកដែលខ្លាចពួកគេប៉ុណ្ណោះ។ ហើយអល់ឡោះព្រមាន ពួកអ្នកនូវទារុណកម្មរបស់ទ្រង់។ ហើយទៅចំពោះអល់ឡោះគឺជា កន្លែងវិលត្រឡប់ចុងក្រោយ។

Verse 29

قُلْ إِن تُخْفُوا۟ مَا فِى صُدُورِكُمْ أَوْ تُبْدُوهُ يَعْلَمْهُ ٱللَّهُ ۗ وَيَعْلَمُ مَا فِى ٱلسَّمَـٰوَٰتِ وَمَا فِى ٱلْأَرْضِ ۗ وَٱللَّهُ عَلَىٰ كُلِّ شَىْءٍ قَدِيرٌ

Transliteration qul in tukh'fū mā fī ṣudūrikum aw tub'dūhu yaʿlamhu l-lahu wayaʿlamu mā fī l-samāwāti wamā fī l-arḍi wal-lahu ʿalā kulli shayin qadīrun

Khmer ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ប្រសិនបើពួកអ្នកលាក់ បាំងអ្វីដែលមាននៅក្នុងចិត្ដរបស់ពួកអ្នក ឬពួកអ្នកលាតត្រដាងវា អល់ឡោះពិតជាដឹងវា។ ហើយទ្រង់ដឹងនូវអ្វីដែលមាននៅលើមេឃ ជាច្រើនជាន់និងអ្វីដែលមាននៅលើផែនដី។ ហើយអល់ឡោះមាន អានុភាពលើអ្វីៗទាំងអស់។

Verse 30

يَوْمَ تَجِدُ كُلُّ نَفْسٍ مَّا عَمِلَتْ مِنْ خَيْرٍ مُّحْضَرًا وَمَا عَمِلَتْ مِن سُوٓءٍ تَوَدُّ لَوْ أَنَّ بَيْنَهَا وَبَيْنَهُۥٓ أَمَدًۢا بَعِيدًا ۗ وَيُحَذِّرُكُمُ ٱللَّهُ نَفْسَهُۥ ۗ وَٱللَّهُ رَءُوفٌۢ بِٱلْعِبَادِ

Transliteration yawma tajidu kullu nafsin mā ʿamilat min khayrin muḥ'ḍaran wamā ʿamilat min sūin tawaddu law anna baynahā wabaynahu amadan baʿīdan wayuḥadhirukumu l-lahu nafsahu wal-lahu raūfun bil-ʿibādi

Khmer នៅថ្ងៃដែលបុគ្គលគ្រប់រូបនឹងជួបប្រទះនៅពីមុខគេនូវ អំពើល្អនិងអំពើអាក្រក់ដែលគេបានសាង គឺគេប៉ងប្រាថ្នាចង់ឱ្យរូប គេ និងទង្វើអាក្រក់របស់គេឃ្លាតឆ្ងាយពីគ្នាបំផុត។ ហើយអល់ឡោះ ព្រមានពួកអ្នកនូវទារុណកម្មរបស់ទ្រង់។ ហើយអល់ឡោះគឺពោរ ពេញទៅដោយក្ដីអាណិតស្រឡាញ់ចំពោះខ្ញុំទាំងឡាយរបស់ទ្រង់។

Verse 31

قُلْ إِن كُنتُمْ تُحِبُّونَ ٱللَّهَ فَٱتَّبِعُونِى يُحْبِبْكُمُ ٱللَّهُ وَيَغْفِرْ لَكُمْ ذُنُوبَكُمْ ۗ وَٱللَّهُ غَفُورٌ رَّحِيمٌ

Transliteration qul in kuntum tuḥibbūna l-laha fa-ittabiʿūnī yuḥ'bib'kumu l-lahu wayaghfir lakum dhunūbakum wal-lahu ghafūrun raḥīmun

Khmer ចូរអ្នកពោលថាៈប្រសិនបើពួកអ្នកស្រឡាញ់អល់ឡោះ ចូរពួកអ្នកប្រតិបត្ដិតាមខ្ញុំ អល់ឡោះពិតជាស្រឡាញ់ពួកអ្នក និង អភ័យទោសឱ្យពួកអ្នកនូវបាបកម្មទាំងឡាយរបស់ពួកអ្នក។ ហើយ អល់ឡោះមហាអភ័យទោស មហាអាណិតស្រឡាញ់។

Verse 32

قُلْ أَطِيعُوا۟ ٱللَّهَ وَٱلرَّسُولَ ۖ فَإِن تَوَلَّوْا۟ فَإِنَّ ٱللَّهَ لَا يُحِبُّ ٱلْكَـٰفِرِينَ

Transliteration qul aṭīʿū l-laha wal-rasūla fa-in tawallaw fa-inna l-laha lā yuḥibbu l-kāfirīna

Khmer ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ចូរពួកអ្នកប្រតិបត្ដិតាម អល់ឡោះនិងអ្នកនាំសារ។ តែប្រសិនបើពួកគេបែរចេញ ពិតប្រាកដ ណាស់អល់ឡោះមិនស្រឡាញ់ពួកដែលប្រឆាំងឡើយ។

Verse 33

۞ إِنَّ ٱللَّهَ ٱصْطَفَىٰٓ ءَادَمَ وَنُوحًا وَءَالَ إِبْرَٰهِيمَ وَءَالَ عِمْرَٰنَ عَلَى ٱلْعَـٰلَمِينَ

Transliteration inna l-laha iṣ'ṭafā ādama wanūḥan waāla ib'rāhīma waāla ʿim'rāna ʿalā l-ʿālamīna

Khmer ពិតប្រាកដណាស់ អល់ឡោះបានជ្រើសរើសអាដាំ និង នួហ និងពូជពង្សអ៊ីព្រហ៊ីម ព្រមទាំងពូជពង្សអ៊ិមរ៉នជាមនុស្ស ដ៏ប្រសើរបំផុតនៅក្នុងសម័យកាលរបស់ពួកគេ។

Verse 34

ذُرِّيَّةًۢ بَعْضُهَا مِنۢ بَعْضٍ ۗ وَٱللَّهُ سَمِيعٌ عَلِيمٌ

Transliteration dhurriyyatan baʿḍuhā min baʿḍin wal-lahu samīʿun ʿalīmun

Khmer ជាពូជពង្សរវាងគ្នានឹងគ្នា។ ហើយអល់ឡោះ មហាឮ មហាដឹង។

Verse 35

إِذْ قَالَتِ ٱمْرَأَتُ عِمْرَٰنَ رَبِّ إِنِّى نَذَرْتُ لَكَ مَا فِى بَطْنِى مُحَرَّرًا فَتَقَبَّلْ مِنِّىٓ ۖ إِنَّكَ أَنتَ ٱلسَّمِيعُ ٱلْعَلِيمُ

Transliteration idh qālati im'ra-atu ʿim'rāna rabbi innī nadhartu laka mā fī baṭnī muḥarraran fataqabbal minnī innaka anta l-samīʿu l-ʿalīmu

Khmer ចូរអ្នកចងចាំនៅពេលដែលភរិយារបស់អ៊ិមរ៉នបានបួង សួងសុំថាៈ ឱម្ចាស់របស់ខ្ញុំ. ជាការពិតណាស់ ខ្ញុំបានសច្ចាជូនចំពោះ ទ្រង់នូវកូនដែលមាននៅក្នុងផ្ទៃរបស់ខ្ញុំឱ្យមានការស្មោះស្ម័គ្រដើម្បី បម្រើទ្រង់។ ដូចេ្នះ សូមទ្រង់មេត្ដាទទួលយក(ការបួងសួង)ពីខ្ញុំ ផង។ ពិតប្រាកដណាស់ ទ្រង់ជាម្ចាស់មហាឮ មហាដឹង។

Verse 36

فَلَمَّا وَضَعَتْهَا قَالَتْ رَبِّ إِنِّى وَضَعْتُهَآ أُنثَىٰ وَٱللَّهُ أَعْلَمُ بِمَا وَضَعَتْ وَلَيْسَ ٱلذَّكَرُ كَٱلْأُنثَىٰ ۖ وَإِنِّى سَمَّيْتُهَا مَرْيَمَ وَإِنِّىٓ أُعِيذُهَا بِكَ وَذُرِّيَّتَهَا مِنَ ٱلشَّيْطَـٰنِ ٱلرَّجِيمِ

Transliteration falammā waḍaʿathā qālat rabbi innī waḍaʿtuhā unthā wal-lahu aʿlamu bimā waḍaʿat walaysa l-dhakaru kal-unthā wa-innī sammaytuhā maryama wa-innī uʿīdhuhā bika wadhurriyyatahā mina l-shayṭāni l-rajīmi

Khmer ហើយនៅពេលដែលនាងសម្រាលបានកូនស្រី នាងបាន និយាយថាៈ ឱម្ចាស់របស់ខ្ញុំ. ពិតប្រាកដណាស់ ខ្ញុំសម្រាលបានកូន ស្រីម្នាក់។ ហើយអល់ឡោះដឹងបំផុតចំពោះកូនដែលនាងបាន សម្រាលនោះ។ ហើយកូនប្រុសមិនដូចកូនស្រីឡើយ។ ហើយពិត ប្រាកដណាស់ ខ្ញុំបានដាក់ឈ្មោះនាងថា ឪម៉ារយ៉ាំ ឱ ហើយជាការពិត ណាស់ ខ្ញុំសូមឱ្យទ្រង់ការពារនាង និងពូជពង្សរបស់នាងអំពីស្ហៃតន ដែលត្រូវគេដាក់បណ្ដាសាផង។

Verse 37

فَتَقَبَّلَهَا رَبُّهَا بِقَبُولٍ حَسَنٍ وَأَنۢبَتَهَا نَبَاتًا حَسَنًا وَكَفَّلَهَا زَكَرِيَّا ۖ كُلَّمَا دَخَلَ عَلَيْهَا زَكَرِيَّا ٱلْمِحْرَابَ وَجَدَ عِندَهَا رِزْقًا ۖ قَالَ يَـٰمَرْيَمُ أَنَّىٰ لَكِ هَـٰذَا ۖ قَالَتْ هُوَ مِنْ عِندِ ٱللَّهِ ۖ إِنَّ ٱللَّهَ يَرْزُقُ مَن يَشَآءُ بِغَيْرِ حِسَابٍ

Transliteration fataqabbalahā rabbuhā biqabūlin ḥasanin wa-anbatahā nabātan ḥasanan wakaffalahā zakariyyā kullamā dakhala ʿalayhā zakariyyā l-miḥ'rāba wajada ʿindahā riz'qan qāla yāmaryamu annā laki hādhā qālat huwa min ʿindi l-lahi inna l-laha yarzuqu man yashāu bighayri ḥisābin

Khmer ដូចេ្នះម្ចាស់របស់នាង(ម៉ារយ៉ាំ)ក៏បានទទួលនាងដោយ ការទទួលមួយដ៏ប្រសើរ។ ហើយទ្រង់បានបណ្ដុះបណ្ដាលនាងនូវ ការបណ្ដុះបណ្ដាលមួយដ៏ល្អប្រពៃ ហើយទ្រង់បានឱ្យហ្សាការីយ៉ា ថែរក្សានាង។ រាល់ពេលដែលហ្សាការីយ៉ាបានចូលទៅជួបនាង នៅឯមាសរ៉ប(កន្លែងស្នាក់នៅ) គាត់ក៏បានប្រទះឃើញចំណី(ផ្លែ ឈើ)នៅជាមួយនាង។ គាត់បានសួរនាងថាៈ ឱម៉ារយ៉ាំ. តើនាង បានចំណីនេះមកពីណា? នាងបានឆ្លើយថាៈ វាមកពីអល់ឡោះ។ ពិតប្រាកដណាស់ អល់ឡោះប្រទានលាភសក្ការៈចំពោះអ្នកណា ដែលទ្រង់មានចេតនាដោយគ្មានកំណត់ឡើយ។

Verse 38

هُنَالِكَ دَعَا زَكَرِيَّا رَبَّهُۥ ۖ قَالَ رَبِّ هَبْ لِى مِن لَّدُنكَ ذُرِّيَّةً طَيِّبَةً ۖ إِنَّكَ سَمِيعُ ٱلدُّعَآءِ

Transliteration hunālika daʿā zakariyyā rabbahu qāla rabbi hab lī min ladunka dhurriyyatan ṭayyibatan innaka samīʿu l-duʿāi

Khmer នៅទីនោះហ្សាការីយ៉ាក៏បានបួងសួងសុំម្ចាស់របស់គេ ដោយពោលថាៈ ឱម្ចាស់របស់ខ្ញុំ. សូមទ្រង់មេត្ដាប្រទានឱ្យខ្ញុំនូវ កូនដ៏ល្អម្នាក់អំពីទ្រង់ផង។ ពិតប្រាកដណាស់ ទ្រង់មហាឮនូវការ បួងសួងសុំនេះ។

Verse 39

فَنَادَتْهُ ٱلْمَلَـٰٓئِكَةُ وَهُوَ قَآئِمٌ يُصَلِّى فِى ٱلْمِحْرَابِ أَنَّ ٱللَّهَ يُبَشِّرُكَ بِيَحْيَىٰ مُصَدِّقًۢا بِكَلِمَةٍ مِّنَ ٱللَّهِ وَسَيِّدًا وَحَصُورًا وَنَبِيًّا مِّنَ ٱلصَّـٰلِحِينَ

Transliteration fanādathu l-malāikatu wahuwa qāimun yuṣallī fī l-miḥ'rābi anna l-laha yubashiruka biyaḥyā muṣaddiqan bikalimatin mina l-lahi wasayyidan waḥaṣūran wanabiyyan mina l-ṣāliḥīna

Khmer ហើយម៉ាឡាអ៊ីកាត់ក៏បានហៅគេ(ហ្សាការីយ៉ា) ខណៈ ដែលគាត់កំពុងតែឈរសឡាតនៅកន្លែងគោរពសក្ការៈថាៈ ពិត ប្រាកដណាស់ អល់ឡោះផ្ដល់ដំណឹងរីករាយដល់អ្នកឱ្យមានកូន ឈ្មោះយ៉ះយ៉ា ដើម្បីបញ្ជាក់នូវបន្ទូលពិតរបស់អល់ឡោះ(ក្នុងការ បង្កើតអ៊ីសា)ជាអ្នកដឹកនាំ និងជាអ្នកថែរក្សាខ្លួនប្រាណពីការរួមរ័ក ជាមួយស្ដ្រី និងជាណាពីម្នាក់ក្នុងចំណោមអ្នកដែលល្អត្រឹមត្រូវ។

Verse 40

قَالَ رَبِّ أَنَّىٰ يَكُونُ لِى غُلَـٰمٌ وَقَدْ بَلَغَنِىَ ٱلْكِبَرُ وَٱمْرَأَتِى عَاقِرٌ ۖ قَالَ كَذَٰلِكَ ٱللَّهُ يَفْعَلُ مَا يَشَآءُ

Transliteration qāla rabbi annā yakūnu lī ghulāmun waqad balaghaniya l-kibaru wa-im'ra-atī ʿāqirun qāla kadhālika l-lahu yafʿalu mā yashāu

Khmer ហ្សាការីយ៉ាបានពោលថាៈ ឱម្ចាស់របស់ខ្ញុំ. តើឱ្យខ្ញុំមាន កូនយ៉ាងដូចមេ្ដច បើខ្ញុំមានវ័យចំណាស់ ហើយប្រពន្ធរបស់ខ្ញុំជាស្រី្ដ អារនោះ? អល់ឡោះបានមានបន្ទូលថាៈ អល់ឡោះធ្វើអ្វីតាមតែ ទ្រង់មានចេតនាដូច្នោះហើយ។

Verse 41

قَالَ رَبِّ ٱجْعَل لِّىٓ ءَايَةً ۖ قَالَ ءَايَتُكَ أَلَّا تُكَلِّمَ ٱلنَّاسَ ثَلَـٰثَةَ أَيَّامٍ إِلَّا رَمْزًا ۗ وَٱذْكُر رَّبَّكَ كَثِيرًا وَسَبِّحْ بِٱلْعَشِىِّ وَٱلْإِبْكَـٰرِ

Transliteration qāla rabbi ij'ʿal lī āyatan qāla āyatuka allā tukallima l-nāsa thalāthata ayyāmin illā ramzan wa-udh'kur rabbaka kathīran wasabbiḥ bil-ʿashiyi wal-ib'kāri

Khmer ហ្សាការីយ៉ាបានពោលទៀតថាៈ ឱម្ចាស់របស់ខ្ញុំ. សូម ទ្រង់មេត្ដាផ្ដល់ឱ្យខ្ញុំនូវសញ្ញាណាមួយផង។ អល់ឡោះមានបន្ទូល ថាៈ សញ្ញារបស់អ្នកគឺអ្នកមិនអាចនិយាយស្ដីជាមួយមនុស្សចំនួន បីថ្ងៃ លើកលែងតែធ្វើសញ្ញា(កាយវិការ)ប៉ុណ្ណោះ។ ហើយអ្នក ត្រូវរំលឹកទៅចំពោះម្ចាស់របស់អ្នកឱ្យបានច្រើននិងសូត្រធម៌លើក តម្កើងទ្រង់ទាំងល្ងាចទាំងព្រឹក។

Verse 42

وَإِذْ قَالَتِ ٱلْمَلَـٰٓئِكَةُ يَـٰمَرْيَمُ إِنَّ ٱللَّهَ ٱصْطَفَىٰكِ وَطَهَّرَكِ وَٱصْطَفَىٰكِ عَلَىٰ نِسَآءِ ٱلْعَـٰلَمِينَ

Transliteration wa-idh qālati l-malāikatu yāmaryamu inna l-laha iṣ'ṭafāki waṭahharaki wa-iṣ'ṭafāki ʿalā nisāi l-ʿālamīna

Khmer ហើយ(ចូរចងចាំ)នៅពេលដែលម៉ាឡាអ៊ីកាត់បានពោល ថាៈ ឱម៉ារយ៉ាំ. អល់ឡោះបានជ្រើសរើសអ្នក និងបានសំអាតអ្នក ហើយទ្រង់បានលើកតម្កើងអ្នកឱ្យលើសពីស្ដ្រីផេ្សងៗនៅលើលោក (នៅជំនាន់នោះ)។

Verse 43

يَـٰمَرْيَمُ ٱقْنُتِى لِرَبِّكِ وَٱسْجُدِى وَٱرْكَعِى مَعَ ٱلرَّٰكِعِينَ

Transliteration yāmaryamu uq'nutī lirabbiki wa-us'judī wa-ir'kaʿī maʿa l-rākiʿīna

Khmer ឱម៉ារយ៉ាំ. ចូរអ្នកគោរពទៅចំពោះម្ចាស់់របស់អ្នក ហើយ ចូរអ្នកស៊ូជូត និងរូកុជាមួយនឹងអ្នករូកុ(ថ្វាយបង្គំរួមគ្នា)។

Verse 44

ذَٰلِكَ مِنْ أَنۢبَآءِ ٱلْغَيْبِ نُوحِيهِ إِلَيْكَ ۚ وَمَا كُنتَ لَدَيْهِمْ إِذْ يُلْقُونَ أَقْلَـٰمَهُمْ أَيُّهُمْ يَكْفُلُ مَرْيَمَ وَمَا كُنتَ لَدَيْهِمْ إِذْ يَخْتَصِمُونَ

Transliteration dhālika min anbāi l-ghaybi nūḥīhi ilayka wamā kunta ladayhim idh yul'qūna aqlāmahum ayyuhum yakfulu maryama wamā kunta ladayhim idh yakhtaṣimūna

Khmer ទាំងនោះគឺជាដំណឹងអាថ៌កំបាំងមួយចំនួនដែលយើងផ្ដល់ វាឱ្យអ្នក(មូហាំាម៉ាត់)។ ហើយអ្នកមិនបាននៅជាមួយពួកគេទេ នៅពេលដែលពួកគេបោះស្លាបប៉ា ការបស់ពួកគេ(ទៅកុ្នងទនេ្ល ដើម្បីចាប់ឆ្នោត) តើអ្នកណាម្នាក់ក្នុងចំណោមពួកគេសក្ដិសមនឹង ថែរក្សាម៉ារយ៉ាំ នោះ។ ហើយអ្នកក៏មិនបាននៅជាមួយពួកគេដែរ នៅពេលដែលពួកគេឈ្លោះប្រកែកគ្នា។

Verse 45

إِذْ قَالَتِ ٱلْمَلَـٰٓئِكَةُ يَـٰمَرْيَمُ إِنَّ ٱللَّهَ يُبَشِّرُكِ بِكَلِمَةٍ مِّنْهُ ٱسْمُهُ ٱلْمَسِيحُ عِيسَى ٱبْنُ مَرْيَمَ وَجِيهًا فِى ٱلدُّنْيَا وَٱلْـَٔاخِرَةِ وَمِنَ ٱلْمُقَرَّبِينَ

Transliteration idh qālati l-malāikatu yāmaryamu inna l-laha yubashiruki bikalimatin min'hu us'muhu l-masīḥu ʿīsā ub'nu maryama wajīhan fī l-dun'yā wal-ākhirati wamina l-muqarabīna

Khmer (ចូរចងចាំ)នៅពេលដែលម៉ាឡាអីុកាត់បានពោលថាៈ ឱ ម៉ារយ៉ាំ. ពិតប្រាកដណាស់ អល់ឡោះផ្ដល់ដំណឹងរីករាយដល់អ្នក នូវបន្ទូលពីទ្រង់ឈ្មោះរបស់គេគឺអាល់ម៉ាសៀហអ៊ីសាកូនម៉ារយ៉ាំដែលល្បីល្បាញទាំងក្នុងលោកិយ និងថ្ងៃបរលោក និងជាអ្នកជំនិត ម្នាក់ក្នុងចំណោមអ្នកជំនិតទាំងឡាយរបស់អល់ឡោះ។

Verse 46

وَيُكَلِّمُ ٱلنَّاسَ فِى ٱلْمَهْدِ وَكَهْلًا وَمِنَ ٱلصَّـٰلِحِينَ

Transliteration wayukallimu l-nāsa fī l-mahdi wakahlan wamina l-ṣāliḥīna

Khmer ហើយអ៊ីសានិយាយជាមួយមនុស្សលោកតាំងពីនៅក្នុង អង្រឹងនិងពេលពេញវ័យ និងជាអ្នកធ្វើល្អម្នាក់ក្នុងចំណោមអ្នកធ្វើ ល្អទាំងឡាយ។

Verse 47

قَالَتْ رَبِّ أَنَّىٰ يَكُونُ لِى وَلَدٌ وَلَمْ يَمْسَسْنِى بَشَرٌ ۖ قَالَ كَذَٰلِكِ ٱللَّهُ يَخْلُقُ مَا يَشَآءُ ۚ إِذَا قَضَىٰٓ أَمْرًا فَإِنَّمَا يَقُولُ لَهُۥ كُن فَيَكُونُ

Transliteration qālat rabbi annā yakūnu lī waladun walam yamsasnī basharun qāla kadhāliki l-lahu yakhluqu mā yashāu idhā qaḍā amran fa-innamā yaqūlu lahu kun fayakūnu

Khmer ម៉ារយ៉ាំបាននិយាយថាៈ ឱម្ចាស់របស់ខ្ញុំ. តើឱ្យខ្ញុំមានកូន ដោយគ្មានបុរសណាមកប៉ះពាល់ខ្ញុំយ៉ាងដូចមេ្ដច? ម៉ាឡាអ៊ីកាត់បាន ឆ្លើយថាៈ ដូច្នោះហើយអល់ឡោះបង្កើតអ្វីតាមតែទ្រង់មានចេតនា។ នៅពេលដែលទ្រង់មានចេតនាសមេ្រចកិច្ចការអ្វីមួយ គឺទ្រង់គ្រាន់ តែមានបន្ទូលទៅកាន់របស់នោះថាៈ ចូរកើតចុះ វាក៏កើតឡើងភ្លាម។

Verse 48

وَيُعَلِّمُهُ ٱلْكِتَـٰبَ وَٱلْحِكْمَةَ وَٱلتَّوْرَىٰةَ وَٱلْإِنجِيلَ

Transliteration wayuʿallimuhu l-kitāba wal-ḥik'mata wal-tawrāta wal-injīla

Khmer ហើយទ្រង់នឹងបង្រៀនគេ(អ៊ីសា)នូវការសរសេរ និង ភាពឆ្លាតវៃ និងគម្ពីរតាវរ៉ត និងគម្ពីរអ៊ីញជីល ។

Verse 49

وَرَسُولًا إِلَىٰ بَنِىٓ إِسْرَٰٓءِيلَ أَنِّى قَدْ جِئْتُكُم بِـَٔايَةٍ مِّن رَّبِّكُمْ ۖ أَنِّىٓ أَخْلُقُ لَكُم مِّنَ ٱلطِّينِ كَهَيْـَٔةِ ٱلطَّيْرِ فَأَنفُخُ فِيهِ فَيَكُونُ طَيْرًۢا بِإِذْنِ ٱللَّهِ ۖ وَأُبْرِئُ ٱلْأَكْمَهَ وَٱلْأَبْرَصَ وَأُحْىِ ٱلْمَوْتَىٰ بِإِذْنِ ٱللَّهِ ۖ وَأُنَبِّئُكُم بِمَا تَأْكُلُونَ وَمَا تَدَّخِرُونَ فِى بُيُوتِكُمْ ۚ إِنَّ فِى ذَٰلِكَ لَـَٔايَةً لَّكُمْ إِن كُنتُم مُّؤْمِنِينَ

Transliteration warasūlan ilā banī is'rāīla annī qad ji'tukum biāyatin min rabbikum annī akhluqu lakum mina l-ṭīni kahayati l-ṭayri fa-anfukhu fīhi fayakūnu ṭayran bi-idh'ni l-lahi wa-ub'ri-u l-akmaha wal-abraṣa wa-uḥ'yī l-mawtā bi-idh'ni l-lahi wa-unabbi-ukum bimā takulūna wamā taddakhirūna fī buyūtikum inna fī dhālika laāyatan lakum in kuntum mu'minīna

Khmer ហើយតែងតាំងគេជាអ្នកនាំសារម្នាក់ទៅកាន់អំបូរអ៊ីស្រាអែល(ដោយឱ្យគេពោលថា) ពិតប្រាកដណាស់ ខ្ញុំបាននាំមកឱ្យ ពួកអ្នកនូវមុជីហ្សាត់ពីម្ចាស់របស់ពួកអ្នក។ ពិតប្រាកដណាស់ ខ្ញុំ អាចធ្វើឱ្យពួកអ្នកឃើញអំពីដីឥដ្ឋដូចជារូបសត្វស្លាប ហើយខ្ញុំក៏ផ្លុំ ចូលទៅក្នុងវា ពេលនោះវាក៏ក្លាយជាសត្វពិតប្រាកដភ្លាម ដោយ មានការអនុញ្ញាតរបស់អល់ឡោះ។ ហើយខ្ញុំអាចព្យាបាលជនពិការ ភ្នែកពីកំណើតនិងឃ្លង់ ហើយខ្ញុំក៏អាចប្រោសសពឱ្យរស់ឡើងវិញ បានដែរ ដោយការអនុញ្ញាតរបស់អល់ឡោះ។ ហើយខ្ញុំអាចប្រាប់ ពួកអ្នកនូវចំណីដែលពួកអ្នកបរិភោគ និងចំណីដែលពួកអ្នកត្រូវស្ដុក ទុកនៅក្នុងលំនៅដ្ឋានរបស់ពួកអ្នក។ ពិតប្រាកដណាស់ នៅក្នុងរឿង នោះជាភស្ដុតាងសម្រាប់ពួកអ្នក បើពួកអ្នកជាអ្នកមានជំនឿ។

Verse 50

وَمُصَدِّقًا لِّمَا بَيْنَ يَدَىَّ مِنَ ٱلتَّوْرَىٰةِ وَلِأُحِلَّ لَكُم بَعْضَ ٱلَّذِى حُرِّمَ عَلَيْكُمْ ۚ وَجِئْتُكُم بِـَٔايَةٍ مِّن رَّبِّكُمْ فَٱتَّقُوا۟ ٱللَّهَ وَأَطِيعُونِ

Transliteration wamuṣaddiqan limā bayna yadayya mina l-tawrāti wali-uḥilla lakum baʿḍa alladhī ḥurrima ʿalaykum waji'tukum biāyatin min rabbikum fa-ittaqū l-laha wa-aṭīʿūni

Khmer ហើយ(ខ្ញុំមកនេះ)ដើម្បីបញ្ជាក់នូវអ្វីដែលមានពីមុនខ្ញុំ អំពីគម្ពីរតាវរ៉ត និងដើម្បីអនុញ្ញាតឱ្យពួកអ្នកនូវប្រការមួយចំនួន ដែលគេបានហាមឃាត់មកលើពួកអ្នក។ ហើយខ្ញុំបាននាំមកបង្ហាញ ពួកអ្នកនូវមុជីហ្សាត់ពីម្ចាស់របស់ពួកអ្នក។ ដូចេ្នះចូរពួកអ្នកកោត ខ្លាចអល់ឡោះ និងប្រតិបត្ដិតាមខ្ញុំ។

Verse 51

إِنَّ ٱللَّهَ رَبِّى وَرَبُّكُمْ فَٱعْبُدُوهُ ۗ هَـٰذَا صِرَٰطٌ مُّسْتَقِيمٌ

Transliteration inna l-laha rabbī warabbukum fa-uʿ'budūhu hādhā ṣirāṭun mus'taqīmun

Khmer ពិតប្រាកដណាស់អល់ឡោះគឺជាម្ចាស់របស់ខ្ញុំ និងជាម្ចាស់ របស់ពួកអ្នក ដូចេ្នះចូរពួកអ្នកគោរពសក្ការៈទៅចំពោះទ្រង់។ នេះ គឺជាមាគ៌ាដ៏ត្រឹមត្រូវ ។

Verse 52

۞ فَلَمَّآ أَحَسَّ عِيسَىٰ مِنْهُمُ ٱلْكُفْرَ قَالَ مَنْ أَنصَارِىٓ إِلَى ٱللَّهِ ۖ قَالَ ٱلْحَوَارِيُّونَ نَحْنُ أَنصَارُ ٱللَّهِ ءَامَنَّا بِٱللَّهِ وَٱشْهَدْ بِأَنَّا مُسْلِمُونَ

Transliteration falammā aḥassa ʿīsā min'humu l-kuf'ra qāla man anṣārī ilā l-lahi qāla l-ḥawāriyūna naḥnu anṣāru l-lahi āmannā bil-lahi wa-ish'had bi-annā mus'limūna

Khmer ហើយនៅពេលអ៊ីសាមានអារម្មណ៍ថាមានការប្រឆាំង ពីពួកគេ គេក៏បានពោលថាៈ តើអ្នកណាជាជំនួយរបស់ខ្ញុំដើម្បី អល់ឡោះ? បណ្ដាអ្នកដែលស្មោះត្រង់បានឆ្លើយថាៈ ពួកយើងគឺ ជាជំនួយរបស់អល់ឡោះ ពួកយើងមានជំនឿនឹងអល់ឡោះ ដូចេ្នះ សូមអ្នកធ្វើសាក្សីផងថាៈ ពិតប្រាកដណាស់ ពួកយើងជាមូស្លីម។

Verse 53

رَبَّنَآ ءَامَنَّا بِمَآ أَنزَلْتَ وَٱتَّبَعْنَا ٱلرَّسُولَ فَٱكْتُبْنَا مَعَ ٱلشَّـٰهِدِينَ

Transliteration rabbanā āmannā bimā anzalta wa-ittabaʿnā l-rasūla fa-uk'tub'nā maʿa l-shāhidīna

Khmer ឱម្ចាស់របស់ពួកយើង. ពួកយើងមានជំនឿលើអ្វីដែល ទ្រង់បានបញ្ចុះមក(គម្ពីរអ៊ីញជីល) ហើយពួកយើងបានប្រតិបត្ដិ តាមអ្នកនាំសារ(អ៊ីសា) ដូចេ្នះសូមទ្រង់មេត្ដាកត់ត្រាពួកយើងឱ្យ នៅជាមួយបណ្ដាអ្នកដែលធ្វើសាក្សីផង។

Verse 54

وَمَكَرُوا۟ وَمَكَرَ ٱللَّهُ ۖ وَٱللَّهُ خَيْرُ ٱلْمَـٰكِرِينَ

Transliteration wamakarū wamakara l-lahu wal-lahu khayru l-mākirīna

Khmer ហើយពួកគេបានប្រើឧបាយកល ហើយអល់ឡោះក៏បាន ប្រើឧបាយកលតបវិញដែរ។ ហើយអល់ឡោះជាអ្នកដែលប្រសើរ បំផុតក្នុងការតបចំពោះអ្នកដែលប្រើឧបាយកលទាំងឡាយ។

Verse 55

إِذْ قَالَ ٱللَّهُ يَـٰعِيسَىٰٓ إِنِّى مُتَوَفِّيكَ وَرَافِعُكَ إِلَىَّ وَمُطَهِّرُكَ مِنَ ٱلَّذِينَ كَفَرُوا۟ وَجَاعِلُ ٱلَّذِينَ ٱتَّبَعُوكَ فَوْقَ ٱلَّذِينَ كَفَرُوٓا۟ إِلَىٰ يَوْمِ ٱلْقِيَـٰمَةِ ۖ ثُمَّ إِلَىَّ مَرْجِعُكُمْ فَأَحْكُمُ بَيْنَكُمْ فِيمَا كُنتُمْ فِيهِ تَخْتَلِفُونَ

Transliteration idh qāla l-lahu yāʿīsā innī mutawaffīka warāfiʿuka ilayya wamuṭahhiruka mina alladhīna kafarū wajāʿilu alladhīna ittabaʿūka fawqa alladhīna kafarū ilā yawmi l-qiyāmati thumma ilayya marjiʿukum fa-aḥkumu baynakum fīmā kuntum fīhi takhtalifūna

Khmer (ចូរចងចាំ)នៅពេលដែលអល់ឡោះបានមានបន្ទូលថាៈ ឱអ៊ីសា. ពិតប្រាកដណាស់ យើងគឺជាអ្នកដកយកអ្នក(ពីផែនដី)និងជាអ្នកលើកអ្នកមកកាន់យើង ព្រមទាំងរំដោះអ្នកឱ្យរួចផុតពី ពួកប្រឆាំង ហើយយើងនឹងធ្វើឱ្យបណ្ដាអ្នកដែលប្រតិបត្ដិតាមអ្នក ខ្ពង់ខ្ពស់ជាងពួកដែលប្រឆាំងរហូតដល់ថ្ងៃបរលោក។ ក្រោយមក កន្លែងវិលត្រឡប់របស់ពួកអ្នកគឺមកកាន់យើងវិញ។ ហើយយើង នឹងកាត់សេចក្ដីរវាងពួកអ្នកនូវអ្វីដែលពួកអ្នកធ្លាប់ខ្វែងគំនិតគ្នា ក្នុងរឿងនោះ។

Verse 56

فَأَمَّا ٱلَّذِينَ كَفَرُوا۟ فَأُعَذِّبُهُمْ عَذَابًا شَدِيدًا فِى ٱلدُّنْيَا وَٱلْـَٔاخِرَةِ وَمَا لَهُم مِّن نَّـٰصِرِينَ

Transliteration fa-ammā alladhīna kafarū fa-uʿadhibuhum ʿadhāban shadīdan fī l-dun'yā wal-ākhirati wamā lahum min nāṣirīna

Khmer រីឯពួកដែលប្រឆាំង យើងនឹងធ្វើទារុណកម្មពួកគេនូវ ទារុណកម្មដ៏ធ្ងន់ធ្ងរទាំងក្នុងលោកិយ និងថ្ងៃបរលោក។ ហើយ ពួកគេគ្មានអ្នកជួយឡើយ។

Verse 57

وَأَمَّا ٱلَّذِينَ ءَامَنُوا۟ وَعَمِلُوا۟ ٱلصَّـٰلِحَـٰتِ فَيُوَفِّيهِمْ أُجُورَهُمْ ۗ وَٱللَّهُ لَا يُحِبُّ ٱلظَّـٰلِمِينَ

Transliteration wa-ammā alladhīna āmanū waʿamilū l-ṣāliḥāti fayuwaffīhim ujūrahum wal-lahu lā yuḥibbu l-ẓālimīna

Khmer ហើយចំណែកឯបណ្ដាអ្នកដែលមានជំនឿ និងសាងអំពើល្អវិញ អល់ឡោះនឹងបំពេញឱ្យពួកគេនូវផលបុណ្យរបស់ពួកគេ។ ហើយអល់ឡោះមិនស្រឡាញ់ពួកដែលបំពានឡើយ។

Verse 58

ذَٰلِكَ نَتْلُوهُ عَلَيْكَ مِنَ ٱلْـَٔايَـٰتِ وَٱلذِّكْرِ ٱلْحَكِيمِ

Transliteration dhālika natlūhu ʿalayka mina l-āyāti wal-dhik'ri l-ḥakīmi

Khmer រឿងនោះហើយដែលយើងពណ៌នាវាប្រាប់អ្នក(មូហាំម៉ាត់)អំពីភស្ដុតាងផេ្សងៗ និងអំពីគម្ពីរគួរអានដែលពោរពេញទៅដោយគតិបណ្ឌិត។

Verse 59

إِنَّ مَثَلَ عِيسَىٰ عِندَ ٱللَّهِ كَمَثَلِ ءَادَمَ ۖ خَلَقَهُۥ مِن تُرَابٍ ثُمَّ قَالَ لَهُۥ كُن فَيَكُونُ

Transliteration inna mathala ʿīsā ʿinda l-lahi kamathali ādama khalaqahu min turābin thumma qāla lahu kun fayakūnu

Khmer ពិតប្រាកដណាស់ ការប្រៀបធៀប(ការបងើ្កត)អ៊ីសា សម្រាប់អល់ឡោះដូចជា(ការបង្កើត)អាដាំដែរ គឺទ្រង់បានបង្កើត គាត់ពីដី បន្ទាប់មកទ្រង់បានមានបន្ទូលទៅកាន់គាត់ថាៈ ចូរកើតចុះ វាក៏កើតឡើងភ្លាម។

Verse 60

ٱلْحَقُّ مِن رَّبِّكَ فَلَا تَكُن مِّنَ ٱلْمُمْتَرِينَ

Transliteration al-ḥaqu min rabbika falā takun mina l-mum'tarīna

Khmer នេះជាការពិតមកពីម្ចាស់របស់អ្នក(មូហាំម៉ាត់) ដូចេ្នះ ចូរអ្នកកុំក្លាយជាអ្នកដែលស្ថិតនៅក្នុងចំណោមអ្នកដែលសង្ស័យ។

Verse 61

فَمَنْ حَآجَّكَ فِيهِ مِنۢ بَعْدِ مَا جَآءَكَ مِنَ ٱلْعِلْمِ فَقُلْ تَعَالَوْا۟ نَدْعُ أَبْنَآءَنَا وَأَبْنَآءَكُمْ وَنِسَآءَنَا وَنِسَآءَكُمْ وَأَنفُسَنَا وَأَنفُسَكُمْ ثُمَّ نَبْتَهِلْ فَنَجْعَل لَّعْنَتَ ٱللَّهِ عَلَى ٱلْكَـٰذِبِينَ

Transliteration faman ḥājjaka fīhi min baʿdi mā jāaka mina l-ʿil'mi faqul taʿālaw nadʿu abnāanā wa-abnāakum wanisāanā wanisāakum wa-anfusanā wa-anfusakum thumma nabtahil fanajʿal laʿnata l-lahi ʿalā l-kādhibīna

Khmer ហើយអ្នកណាដែលបានជជែកដេញដោលអ្នកអំពីរឿង នោះ(រឿងរបស់អ៊ីសា)ក្រោយពីចំណេះដឹងបានមកដល់អ្នកហើយ នោះ ចូរអ្នកពោលថាៈ សូមពួកអ្នកមកទីនេះ. យើងនឹងហៅកូន ចៅរបស់ពួកយើងនិងកូនចៅរបស់ពួកអ្នក និងភរិយារបស់ពួកយើង និងភរិយារបស់ពួកអ្នក និងខ្លួនពួកយើងនិងខ្លួនពួកអ្នក បន្ទាប់មក ពួកយើងនឹងអង្វរសុំ(អល់ឡោះ)ឱ្យការដាក់បណ្ដាសារបស អល់ឡោះធ្លាក់ទៅលើពួកដែលភូតកុហក។

Verse 62

إِنَّ هَـٰذَا لَهُوَ ٱلْقَصَصُ ٱلْحَقُّ ۚ وَمَا مِنْ إِلَـٰهٍ إِلَّا ٱللَّهُ ۚ وَإِنَّ ٱللَّهَ لَهُوَ ٱلْعَزِيزُ ٱلْحَكِيمُ

Transliteration inna hādhā lahuwa l-qaṣaṣu l-ḥaqu wamā min ilāhin illā l-lahu wa-inna l-laha lahuwa l-ʿazīzu l-ḥakīmu

Khmer ពិតប្រាកដណាស់ នេះគឺជារឿងពិត។ ហើយគ្មានម្ចាស់ ណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះ ឡើយ។ ហើយពិតប្រាកដណាស់ អល់ឡោះគឺជាម្ចាស់មហាខ្លាំង ពូកែ មហាគតិបណ្ឌិត ។

Verse 63

فَإِن تَوَلَّوْا۟ فَإِنَّ ٱللَّهَ عَلِيمٌۢ بِٱلْمُفْسِدِينَ

Transliteration fa-in tawallaw fa-inna l-laha ʿalīmun bil-muf'sidīna

Khmer ហើយប្រសិនបើពួកគេបែរចេញ(ពីការពិត) ពិតប្រាកដណាស់ អល់ឡោះមហាដឹងចំពោះពួកដែលបង្កវិនាសកម្ម។

Verse 64

قُلْ يَـٰٓأَهْلَ ٱلْكِتَـٰبِ تَعَالَوْا۟ إِلَىٰ كَلِمَةٍ سَوَآءٍۭ بَيْنَنَا وَبَيْنَكُمْ أَلَّا نَعْبُدَ إِلَّا ٱللَّهَ وَلَا نُشْرِكَ بِهِۦ شَيْـًٔا وَلَا يَتَّخِذَ بَعْضُنَا بَعْضًا أَرْبَابًا مِّن دُونِ ٱللَّهِ ۚ فَإِن تَوَلَّوْا۟ فَقُولُوا۟ ٱشْهَدُوا۟ بِأَنَّا مُسْلِمُونَ

Transliteration qul yāahla l-kitābi taʿālaw ilā kalimatin sawāin baynanā wabaynakum allā naʿbuda illā l-laha walā nush'rika bihi shayan walā yattakhidha baʿḍunā baʿḍan arbāban min dūni l-lahi fa-in tawallaw faqūlū ish'hadū bi-annā mus'limūna

Khmer ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ឱអះលីគីតាប. ចូរពួកអ្នក ត្រឡប់មករកពាក្យសំដីមួយដែលសើ្មភាពគ្នារវាងពួកយើង និងពួក អ្នកគឺពួកយើងទាំងអស់គ្នាមិនត្រូវគោរពសក្ការៈម្ចាស់ផេ្សងពី អល់ឡោះ និងមិនត្រូវធ្វើស្ហ៊ីរិកនឹងទ្រង់នូវប្រការណាមួយឡើយ ហើយពួកយើងក៏មិនត្រូវយកគ្នាឯងធ្វើជាម្ចាស់ផេ្សងពីអល់ឡោះ ដែរ។ តែប្រសិនបើពួកគេនៅតែបែរចេញ(ពីការអំពាវនាវដ៏ល្អ នេះ)ទៀត ចូរពួកអ្នក(អ្នកមានជំនឿ)និយាយទៅកាន់ពួកគេថាៈ ចូរដឹង ឮផងថាៈ ពិតប្រាកដណាស់ ពួកយើងគឺជាមូស្លីម។

Verse 65

يَـٰٓأَهْلَ ٱلْكِتَـٰبِ لِمَ تُحَآجُّونَ فِىٓ إِبْرَٰهِيمَ وَمَآ أُنزِلَتِ ٱلتَّوْرَىٰةُ وَٱلْإِنجِيلُ إِلَّا مِنۢ بَعْدِهِۦٓ ۚ أَفَلَا تَعْقِلُونَ

Transliteration yāahla l-kitābi lima tuḥājjūna fī ib'rāhīma wamā unzilati l-tawrātu wal-injīlu illā min baʿdihi afalā taʿqilūna

Khmer ឱអះលីគីតាប. ហេតុអ្វីបានជាពួកអ្នកឈ្លោះប្រកែកគ្នា ក្នុងរឿងអ៊ីព្រហ៊ីម ខណៈដែលគម្ពីរតាវរ៉តនិងគម្ពីរអ៊ិញជីលត្រូវបាន គេបញ្ចុះក្រោយពីអ៊ីព្រហ៊ីមនោះ? តើពួកអ្នកមិនពិចារណាទេឬ?

Verse 66

هَـٰٓأَنتُمْ هَـٰٓؤُلَآءِ حَـٰجَجْتُمْ فِيمَا لَكُم بِهِۦ عِلْمٌ فَلِمَ تُحَآجُّونَ فِيمَا لَيْسَ لَكُم بِهِۦ عِلْمٌ ۚ وَٱللَّهُ يَعْلَمُ وَأَنتُمْ لَا تَعْلَمُونَ

Transliteration hāantum hāulāi ḥājajtum fīmā lakum bihi ʿil'mun falima tuḥājjūna fīmā laysa lakum bihi ʿil'mun wal-lahu yaʿlamu wa-antum lā taʿlamūna

Khmer ពួកអ្នកទាំងនេះហើយ គឺជាពួកដែលបានឈ្លោះប្រកែក គ្នាចំពោះអ្វីដែលពួកអ្នកដឹងពីមូលហេតុរបស់វា តែហេតុអ្វីបានជា ពួកអ្នកឈ្លោះប្រកែកគ្នាចំពោះអ្វី(រឿងអ៊ីព្រហ៊ីម)ដែលពួកអ្នក មិនដឹងពីមូលហេតុរបស់វានោះ? ហើយអល់ឡោះដឹង តែពួកអ្នក មិនដឹងឡើយ។

Verse 67

مَا كَانَ إِبْرَٰهِيمُ يَهُودِيًّا وَلَا نَصْرَانِيًّا وَلَـٰكِن كَانَ حَنِيفًا مُّسْلِمًا وَمَا كَانَ مِنَ ٱلْمُشْرِكِينَ

Transliteration mā kāna ib'rāhīmu yahūdiyyan walā naṣrāniyyan walākin kāna ḥanīfan mus'liman wamā kāna mina l-mush'rikīna

Khmer អ៊ីព្រហ៊ីមមិនមែនជាយ៉ាហ៊ូទីឡើយ ហើយក៏មិនមែនជា ណាសរ៉នីដែរ តែគាត់ជាអ្នកស្អាតស្អំ(អំពីប្រការស្ហ៊ីរិក)ជាមូស្លីម ហើយគាត់ក៏ពុំមែនជាមនុស្សម្នាក់ក្នុងចំណោមពួកស្ហ៊ីរិកដែរ។

Verse 68

إِنَّ أَوْلَى ٱلنَّاسِ بِإِبْرَٰهِيمَ لَلَّذِينَ ٱتَّبَعُوهُ وَهَـٰذَا ٱلنَّبِىُّ وَٱلَّذِينَ ءَامَنُوا۟ ۗ وَٱللَّهُ وَلِىُّ ٱلْمُؤْمِنِينَ

Transliteration inna awlā l-nāsi bi-ib'rāhīma lalladhīna ittabaʿūhu wahādhā l-nabiyu wa-alladhīna āmanū wal-lahu waliyyu l-mu'minīna

Khmer ពិតប្រាកដណាស់ មនុស្សដែលជិតស្និទ្ធនឹងអ៊ីព្រហ៊ីមបំផុត នោះ គឺអ្នកដែលតាមគាត់ និងណាពីរូបនេះ(មូហាំម៉ាត់) និងបណ្ដា អ្នកដែលមានជំនឿ(នឹងមូហាំម៉ាត់)។ ហើយអល់ឡោះជាអ្នក គាំពារបណ្ដាអ្នកដែលមានជំនឿ។

Verse 69

وَدَّت طَّآئِفَةٌ مِّنْ أَهْلِ ٱلْكِتَـٰبِ لَوْ يُضِلُّونَكُمْ وَمَا يُضِلُّونَ إِلَّآ أَنفُسَهُمْ وَمَا يَشْعُرُونَ

Transliteration waddat ṭāifatun min ahli l-kitābi law yuḍillūnakum wamā yuḍillūna illā anfusahum wamā yashʿurūna

Khmer មួយក្រុមអំពីអះលីគីតាបប្រាថ្នាចង់ធ្វើឱ្យពួកអ្នកវងេ្វង តែពួកគេមិនអាចធ្វើឱ្យអ្នកណាម្នាក់វងេ្វងក្រៅពីខ្លួនឯងនោះទេ តែពួកគេមិនដឹងខ្លួនឡើយ។

Verse 70

يَـٰٓأَهْلَ ٱلْكِتَـٰبِ لِمَ تَكْفُرُونَ بِـَٔايَـٰتِ ٱللَّهِ وَأَنتُمْ تَشْهَدُونَ

Transliteration yāahla l-kitābi lima takfurūna biāyāti l-lahi wa-antum tashhadūna

Khmer ឱអះលីគីតាប. ហេតុអី្វបានជាពួកអ្នកប្រឆាំងនឹង អាយ៉ាត់ៗរបស់អល់ឡោះ ខណៈដែលពួកអ្នកដឹងឮហើយនោះ?

Verse 71

يَـٰٓأَهْلَ ٱلْكِتَـٰبِ لِمَ تَلْبِسُونَ ٱلْحَقَّ بِٱلْبَـٰطِلِ وَتَكْتُمُونَ ٱلْحَقَّ وَأَنتُمْ تَعْلَمُونَ

Transliteration yāahla l-kitābi lima talbisūna l-ḥaqa bil-bāṭili wataktumūna l-ḥaqa wa-antum taʿlamūna

Khmer ឱអះលីគីតាប. ហេតុអ្វីបានជាពួកអ្នកលាយឡំប្រការ ពិតនឹងប្រការមិនពិត ហើយពួកអ្នកលាក់បាំងការពិត ខណៈដែល ពួកអ្នកដឹងហើយនោះ?

Verse 72

وَقَالَت طَّآئِفَةٌ مِّنْ أَهْلِ ٱلْكِتَـٰبِ ءَامِنُوا۟ بِٱلَّذِىٓ أُنزِلَ عَلَى ٱلَّذِينَ ءَامَنُوا۟ وَجْهَ ٱلنَّهَارِ وَٱكْفُرُوٓا۟ ءَاخِرَهُۥ لَعَلَّهُمْ يَرْجِعُونَ

Transliteration waqālat ṭāifatun min ahli l-kitābi āminū bi-alladhī unzila ʿalā alladhīna āmanū wajha l-nahāri wa-uk'furū ākhirahu laʿallahum yarjiʿūna

Khmer ហើយមួយក្រុមអំពីអះលីគីតាបបាននិយាយថាៈ ចូរពួក អ្នកជឿតាមអ្វីដែលគេបានបញ្ចុះឱ្យបណ្ដាអ្នកមានជំនឿ(ជំនាន់ មូហាំម៉ាត់)នៅពេលព្រឹក ហើយត្រូវបដិសេធនៅពេលល្ងាច ដើម្បី ឱ្យអ្នកទាំងនោះ(អ្នកមានជំនឿ)ត្រឡប់ទៅរកសាសនារបស់ ពួកគេ(អះលីគីតាប)។

Verse 73

وَلَا تُؤْمِنُوٓا۟ إِلَّا لِمَن تَبِعَ دِينَكُمْ قُلْ إِنَّ ٱلْهُدَىٰ هُدَى ٱللَّهِ أَن يُؤْتَىٰٓ أَحَدٌ مِّثْلَ مَآ أُوتِيتُمْ أَوْ يُحَآجُّوكُمْ عِندَ رَبِّكُمْ ۗ قُلْ إِنَّ ٱلْفَضْلَ بِيَدِ ٱللَّهِ يُؤْتِيهِ مَن يَشَآءُ ۗ وَٱللَّهُ وَٰسِعٌ عَلِيمٌ

Transliteration walā tu'minū illā liman tabiʿa dīnakum qul inna l-hudā hudā l-lahi an yu'tā aḥadun mith'la mā ūtītum aw yuḥājjūkum ʿinda rabbikum qul inna l-faḍla biyadi l-lahi yu'tīhi man yashāu wal-lahu wāsiʿun ʿalīmun

Khmer ហើយពួកគេមិនត្រូវជឿលើនរណាម្នាក់ឡើយ លើក លែងតែអ្នកណាដែលកាន់តាមសាសនារបស់ពួកអ្នកប៉ុណ្ណោះ។ ចូរ អ្នក(មូហាំម៉ាត់)ពោលថាៈ ពិតប្រាកដណាស់ ការចង្អុលបង្ហាញ (ដ៏ត្រឹមត្រូវ)នោះគឺជាការចង្អុលបង្ហាញរបស់អល់ឡោះ។ (ពួកនោះនិយាយទៀតថាៈ មិនត្រូវជឿថា)មាននរណាម្នាក់ត្រូវ គេផ្ដល់ឱ្យដូចអ្វីដែលគេបានផ្ដល់ឱ្យពួកអ្នក ឬពួកគេអាចយកឈ្នះ ពួកអ្នកនៅចំពោះមុខម្ចាស់របស់ពួកអ្នកបាននោះឡើយ។ ចូរអ្នក ពោលថាៈ ពិតប្រាកដណាស់ ការប្រោសប្រទាននោះគឺនៅក្នុង កណ្ដាប់ដៃរបស់អល់ឡោះ ទ្រង់នឹងប្រទានឱ្យអ្នកណាដែលទ្រង់ មានចេតនា។ ហើយអល់ឡោះមហាទូលំទូលាយ មហាដឹង។

Verse 74

يَخْتَصُّ بِرَحْمَتِهِۦ مَن يَشَآءُ ۗ وَٱللَّهُ ذُو ٱلْفَضْلِ ٱلْعَظِيمِ

Transliteration yakhtaṣṣu biraḥmatihi man yashāu wal-lahu dhū l-faḍli l-ʿaẓīmi

Khmer អល់ឡោះមានសិទ្ធិកំណត់ក្ដីមេត្ដាករុណារបស់ទ្រង់(តែង តាំងជាណាពី)ទៅលើបុគ្គលណាដែលទ្រង់មានចេតនា។ ហើយ អល់ឡោះមានសប្បុរសធម៌ដ៏ធំធេង។

Verse 75

۞ وَمِنْ أَهْلِ ٱلْكِتَـٰبِ مَنْ إِن تَأْمَنْهُ بِقِنطَارٍ يُؤَدِّهِۦٓ إِلَيْكَ وَمِنْهُم مَّنْ إِن تَأْمَنْهُ بِدِينَارٍ لَّا يُؤَدِّهِۦٓ إِلَيْكَ إِلَّا مَا دُمْتَ عَلَيْهِ قَآئِمًا ۗ ذَٰلِكَ بِأَنَّهُمْ قَالُوا۟ لَيْسَ عَلَيْنَا فِى ٱلْأُمِّيِّـۧنَ سَبِيلٌ وَيَقُولُونَ عَلَى ٱللَّهِ ٱلْكَذِبَ وَهُمْ يَعْلَمُونَ

Transliteration wamin ahli l-kitābi man in tamanhu biqinṭārin yu-addihi ilayka wamin'hum man in tamanhu bidīnārin lā yu-addihi ilayka illā mā dum'ta ʿalayhi qāiman dhālika bi-annahum qālū laysa ʿalaynā fī l-umiyīna sabīlun wayaqūlūna ʿalā l-lahi l-kadhiba wahum yaʿlamūna

Khmer ហើយក្នុងចំណោមពួកអះលីគីតាប មានអ្នកខ្លះប្រសិនបើ អ្នកទុកចិត្ដគេដោយផ្ញើទ្រព្យសម្បត្ដិជាច្រើន គេនឹងប្រគល់វាឱ្យ អ្នកវិញ។ ហើយមានអ្នកខ្លះទៀត ប្រសិនបើអ្នកទុកចិត្ដគេដោយ ផ្ញើតែមួយឌីណើរក៏ដោយ គេនឹងមិនប្រគល់ឱ្យអ្នកវិញឡើយ ទាល់ តែអ្នកព្យាយាមទារវិញដោយញឹកញាប់។ នោះគឺដោយសារតែពួក គេនិយាយថាៈ គ្មានទោសពៃរ៍អ្វីមកលើពួកយើងចំពោះពួកដែល មិនចេះអក្សរឡើយ។ ហើយពួកគេកំពុងតែនិយាយកុហកទៅលើ អល់ឡោះ ខណៈដែលពួកគេដឹងហើយនោះ។

Verse 76

بَلَىٰ مَنْ أَوْفَىٰ بِعَهْدِهِۦ وَٱتَّقَىٰ فَإِنَّ ٱللَّهَ يُحِبُّ ٱلْمُتَّقِينَ

Transliteration balā man awfā biʿahdihi wa-ittaqā fa-inna l-laha yuḥibbu l-mutaqīna

Khmer ការពិតមិនមែនដូច្នោះទេ អ្នកណាដែលគោរពតាមការ សន្យារបស់គេ និងកោតខ្លាចអល់ឡោះនោះ ពិតប្រាកដណាស់ អល់ឡោះស្រឡាញ់បណ្ដាអ្នកដែលកោតខ្លាចទ្រង់។

Verse 77

إِنَّ ٱلَّذِينَ يَشْتَرُونَ بِعَهْدِ ٱللَّهِ وَأَيْمَـٰنِهِمْ ثَمَنًا قَلِيلًا أُو۟لَـٰٓئِكَ لَا خَلَـٰقَ لَهُمْ فِى ٱلْـَٔاخِرَةِ وَلَا يُكَلِّمُهُمُ ٱللَّهُ وَلَا يَنظُرُ إِلَيْهِمْ يَوْمَ ٱلْقِيَـٰمَةِ وَلَا يُزَكِّيهِمْ وَلَهُمْ عَذَابٌ أَلِيمٌ

Transliteration inna alladhīna yashtarūna biʿahdi l-lahi wa-aymānihim thamanan qalīlan ulāika lā khalāqa lahum fī l-ākhirati walā yukallimuhumu l-lahu walā yanẓuru ilayhim yawma l-qiyāmati walā yuzakkīhim walahum ʿadhābun alīmun

Khmer ពិតប្រាកដណាស់ ពួកដែលយកកិច្ចសន្យារបស់អល់ឡោះ និងការស្បថរបស់ខ្លួនទៅប្ដូរយកកម្រៃបន្ដិចបន្ដួច ពួកទាំងនោះគ្មាន ផលបុណ្យសម្រាប់ពួកគេឡើយនៅថ្ងៃបរលោក។ ហើយអល់ឡោះ នឹងមិននិយាយរកពួកគេ និងមិនមើលពួកគេឡើយនៅថ្ងៃបរលោក ហើយទ្រង់ក៏មិនសំអាតពួកគេ(ពីបាបកម្ម)ដែរ។ ហើយពួកគេនឹង ទទួលទារុណកម្មដ៏ឈឺចាប់បំផុត។

Verse 78

وَإِنَّ مِنْهُمْ لَفَرِيقًا يَلْوُۥنَ أَلْسِنَتَهُم بِٱلْكِتَـٰبِ لِتَحْسَبُوهُ مِنَ ٱلْكِتَـٰبِ وَمَا هُوَ مِنَ ٱلْكِتَـٰبِ وَيَقُولُونَ هُوَ مِنْ عِندِ ٱللَّهِ وَمَا هُوَ مِنْ عِندِ ٱللَّهِ وَيَقُولُونَ عَلَى ٱللَّهِ ٱلْكَذِبَ وَهُمْ يَعْلَمُونَ

Transliteration wa-inna min'hum lafarīqan yalwūna alsinatahum bil-kitābi litaḥsabūhu mina l-kitābi wamā huwa mina l-kitābi wayaqūlūna huwa min ʿindi l-lahi wamā huwa min ʿindi l-lahi wayaqūlūna ʿalā l-lahi l-kadhiba wahum yaʿlamūna

Khmer ហើយពិតប្រាកដណាស់នៅក្នុងចំណោមពួកគេ(អះលី គីតាប)គឺមានក្រុមមួយដែលរលាស់អណ្ដាតរបស់ពួកគេក្នុងការ សូត្រគម្ពីរ(តាវរ៉ត)ដើម្បីឱ្យពួកអ្នកស្មានថា វាជាផ្នែកមួយនៃគម្ពីរ តែតាមពិតវាមិនមែនជាផ្នែកមួយនៃគម្ពីរឡើយ។ ហើយពួកគេ និយាយថាៈវាមកពីអល់ឡោះ តែតាមការពិតវាមិនមែនមកពី អល់ឡោះឡើយ។ ហើយពួកគេកំពុងតែនិយាយកុហកទៅលើ អល់ឡោះ ខណៈដែលពួកគេដឹងហើយនោះ

Verse 79

مَا كَانَ لِبَشَرٍ أَن يُؤْتِيَهُ ٱللَّهُ ٱلْكِتَـٰبَ وَٱلْحُكْمَ وَٱلنُّبُوَّةَ ثُمَّ يَقُولَ لِلنَّاسِ كُونُوا۟ عِبَادًا لِّى مِن دُونِ ٱللَّهِ وَلَـٰكِن كُونُوا۟ رَبَّـٰنِيِّـۧنَ بِمَا كُنتُمْ تُعَلِّمُونَ ٱلْكِتَـٰبَ وَبِمَا كُنتُمْ تَدْرُسُونَ

Transliteration mā kāna libasharin an yu'tiyahu l-lahu l-kitāba wal-ḥuk'ma wal-nubuwata thumma yaqūla lilnnāsi kūnū ʿibādan lī min dūni l-lahi walākin kūnū rabbāniyyīna bimā kuntum tuʿallimūna l-kitāba wabimā kuntum tadrusūna

Khmer មិនគប្បីទេចំពោះមនុស្សដែលអល់ឡោះផ្ដល់ឱ្យគេនូវ គម្ពីរ និងភាពឈ្លាសវៃ និងការចាត់តាំងជាណាពី រួចគេពោលទៅ កាន់មនុស្សលោកថាៈ ចូរពួកអ្នកតាំងខ្លួនជាអ្នកគោរពសក្ការៈមក ចំពោះខ្ញុំផេ្សងពីអល់ឡោះ។ តែ(ពួកគេត្រូវនិយាយថា) ចូរពួក អ្នកតាំងខ្លួនជារ៉ប់ហ្ពានី ឱ្យសមនឹងអ្វីដែលពួកអ្នកបានបង្រៀនគម្ពីរ (ដល់មនុស្សលោក)និងអ្វីដែលពួកអ្នកបានរៀនសូត្រកន្លងមក។

Verse 80

وَلَا يَأْمُرَكُمْ أَن تَتَّخِذُوا۟ ٱلْمَلَـٰٓئِكَةَ وَٱلنَّبِيِّـۧنَ أَرْبَابًا ۗ أَيَأْمُرُكُم بِٱلْكُفْرِ بَعْدَ إِذْ أَنتُم مُّسْلِمُونَ

Transliteration walā yamurakum an tattakhidhū l-malāikata wal-nabiyīna arbāban ayamurukum bil-kuf'ri baʿda idh antum mus'limūna

Khmer ហើយគេក៏មិនគប្បីប្រើពួកអ្នកឱ្យយកបណ្តាម៉ាឡាអ៊ីកាត់ និងណាពីធ្វើជាម្ចាស់ដែរ។ តើសមទេគេប្រើពួកអ្នកឱ្យប្រឆាំងនឹង អល់ឡោះបន្ទាប់ពីពួកអ្នកក្លាយជាអ្នកមូស្លីមហើយនោះ។

Verse 81

وَإِذْ أَخَذَ ٱللَّهُ مِيثَـٰقَ ٱلنَّبِيِّـۧنَ لَمَآ ءَاتَيْتُكُم مِّن كِتَـٰبٍ وَحِكْمَةٍ ثُمَّ جَآءَكُمْ رَسُولٌ مُّصَدِّقٌ لِّمَا مَعَكُمْ لَتُؤْمِنُنَّ بِهِۦ وَلَتَنصُرُنَّهُۥ ۚ قَالَ ءَأَقْرَرْتُمْ وَأَخَذْتُمْ عَلَىٰ ذَٰلِكُمْ إِصْرِى ۖ قَالُوٓا۟ أَقْرَرْنَا ۚ قَالَ فَٱشْهَدُوا۟ وَأَنَا۠ مَعَكُم مِّنَ ٱلشَّـٰهِدِينَ

Transliteration wa-idh akhadha l-lahu mīthāqa l-nabiyīna lamā ātaytukum min kitābin waḥik'matin thumma jāakum rasūlun muṣaddiqun limā maʿakum latu'minunna bihi walatanṣurunnahu qāla a-aqrartum wa-akhadhtum ʿalā dhālikum iṣ'rī qālū aqrarnā qāla fa-ish'hadū wa-anā maʿakum mina l-shāhidīna

Khmer ហើយ(ចូរចងចាំ)នៅពេលដែលអល់ឡោះបានយកកិច្ច សន្យាពីបណ្ដាណាពីថាៈ ពិតប្រាកដណាស់ អ្វីដែលយើងបានផ្តល់ឱ្យ ពួកអ្នកនូវគម្ពីរនិងភាពឈ្លាសវៃ បន្ទាប់មកអ្នកនាំសារបានមកដល់ ពួកអ្នក ដើម្បីបញ្ជាក់អំពីអ្វីដែលមាននៅជាមួយពួកអ្នក គឺពួកអ្នក ត្រូវតែជឿជាក់នឹងគេនិងជួយគាំទ្រគេ។ អល់ឡោះបានមានបន្ទូល ថាៈ តើពួកអ្នកព្រមទទួលនិងយកកិច្ចសន្យារបស់យើងទៅលើរឿង នោះដែរឬទេ? ពួកគេឆ្លើយថាៈ ពួកយើងព្រមទទួលហើយ។ ទ្រង់ បានមានបន្ទូលថាៈ ចូរពួកអ្នកធ្វើសាក្សី(លើរឿងនេះ)ចុះ ហើយ យើងក៏ធ្វើសាក្សីជាមួយពួកអ្នកដែរ។

Verse 82

فَمَن تَوَلَّىٰ بَعْدَ ذَٰلِكَ فَأُو۟لَـٰٓئِكَ هُمُ ٱلْفَـٰسِقُونَ

Transliteration faman tawallā baʿda dhālika fa-ulāika humu l-fāsiqūna

Khmer តែបើអ្នកណាបានបែរចេញ(ពីកិច្ចសន្យា)ក្រោយពីនោះ គឺពួកទាំងនោះហើយជាពួកដែលមិនគោរពតាមបទបញ្ជា។

Verse 83

أَفَغَيْرَ دِينِ ٱللَّهِ يَبْغُونَ وَلَهُۥٓ أَسْلَمَ مَن فِى ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ طَوْعًا وَكَرْهًا وَإِلَيْهِ يُرْجَعُونَ

Transliteration afaghayra dīni l-lahi yabghūna walahu aslama man fī l-samāwāti wal-arḍi ṭawʿan wakarhan wa-ilayhi yur'jaʿūna

Khmer តើពួកគេស្វែងរកសាសនាផេ្សងក្រៅពីសាសនារបស់ អល់ឡោះឬ ខណៈដែលអ្នកនៅលើមេឃជាច្រើនជាន់ និងផែនដី គឺសុទ្ធតែប្រគល់ខ្លួនចំពោះទ្រង់ដោយស្ម័គ្រចិត្តនិងមិនស្ម័គ្រចិត្ដ ហើយចំពោះទ្រង់ដែលពួកគេត្រូវវិលត្រឡប់នោះ?

Verse 84

قُلْ ءَامَنَّا بِٱللَّهِ وَمَآ أُنزِلَ عَلَيْنَا وَمَآ أُنزِلَ عَلَىٰٓ إِبْرَٰهِيمَ وَإِسْمَـٰعِيلَ وَإِسْحَـٰقَ وَيَعْقُوبَ وَٱلْأَسْبَاطِ وَمَآ أُوتِىَ مُوسَىٰ وَعِيسَىٰ وَٱلنَّبِيُّونَ مِن رَّبِّهِمْ لَا نُفَرِّقُ بَيْنَ أَحَدٍ مِّنْهُمْ وَنَحْنُ لَهُۥ مُسْلِمُونَ

Transliteration qul āmannā bil-lahi wamā unzila ʿalaynā wamā unzila ʿalā ib'rāhīma wa-is'māʿīla wa-is'ḥāqa wayaʿqūba wal-asbāṭi wamā ūtiya mūsā waʿīsā wal-nabiyūna min rabbihim lā nufarriqu bayna aḥadin min'hum wanaḥnu lahu mus'limūna

Khmer ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ពួកយើងមានជំនឿលើ អល់ឡោះ និងអ្វីដែលគេបានបញ្ចុះ មកលើពួកយើង និងអ្វីដែល គេបានបញ្ចុះ ទៅលើអ៊ីព្រហ៊ីម អ៊ីស្មាអ៊ីល អ៊ីស្ហាក យ៉ាក់កូប និង បណ្តា កូនចៅរបស់គាត់ ហើយនិងអ្វីដែលគេបានផ្តល់ ល់ឱ្យមូសា អ៊ីសា និងបណ្ដាណាពីៗ(ដែលបានចាត់តាំង)ពីម្ចាស់របស់ពួកគេ។ ពួក យើងមិនបែងចែកនរណាម្នាក់ក្នុងចំណោមពួកគេឡើយ ហើយពួក យើងគឺជាអ្នកប្រគល់ខ្លួនចំពោះទ្រង់។

Verse 85

وَمَن يَبْتَغِ غَيْرَ ٱلْإِسْلَـٰمِ دِينًا فَلَن يُقْبَلَ مِنْهُ وَهُوَ فِى ٱلْـَٔاخِرَةِ مِنَ ٱلْخَـٰسِرِينَ

Transliteration waman yabtaghi ghayra l-is'lāmi dīnan falan yuq'bala min'hu wahuwa fī l-ākhirati mina l-khāsirīna

Khmer ហើយអ្នកណាដែលស្វែងរកសាសនាផេ្សងក្រៅពីសាសនា អ៊ីស្លាម អល់ឡោះនឹងមិនទទួលយក(ទង្វើល្អ)ពីគេឡើយ។ ហើយ នៅថ្ងៃបរលោកគេនឹងស្ថិតនៅក្នុងចំណោមពួកដែលខាតបង់។

Verse 86

كَيْفَ يَهْدِى ٱللَّهُ قَوْمًا كَفَرُوا۟ بَعْدَ إِيمَـٰنِهِمْ وَشَهِدُوٓا۟ أَنَّ ٱلرَّسُولَ حَقٌّ وَجَآءَهُمُ ٱلْبَيِّنَـٰتُ ۚ وَٱللَّهُ لَا يَهْدِى ٱلْقَوْمَ ٱلظَّـٰلِمِينَ

Transliteration kayfa yahdī l-lahu qawman kafarū baʿda īmānihim washahidū anna l-rasūla ḥaqqun wajāahumu l-bayinātu wal-lahu lā yahdī l-qawma l-ẓālimīna

Khmer តើឱ្យអល់ឡោះចង្អុលបង្ហាញយ៉ាងដូចម្តេច? ចំពោះក្រុម មួយដែលបានប្រឆាំងបន្ទាប់ពីពួកគេមានជំនឿ ហើយពួកគេក៏បាន ទទួលស្គាល់ដែរថាៈ ពិតប្រាកដណាស់ អ្នកនាំសារ(មូហាំម៉ាត់)គឺជា ការពិត ហើយភស្ដុតាងទាំងឡាយក៏បានមកដល់ពួកគេដែរ។ ហើយ អល់ឡោះមិនចង្អុលបង្ហាញចំពោះក្រុមដែលបំពានឡើយ។

Verse 87

أُو۟لَـٰٓئِكَ جَزَآؤُهُمْ أَنَّ عَلَيْهِمْ لَعْنَةَ ٱللَّهِ وَٱلْمَلَـٰٓئِكَةِ وَٱلنَّاسِ أَجْمَعِينَ

Transliteration ulāika jazāuhum anna ʿalayhim laʿnata l-lahi wal-malāikati wal-nāsi ajmaʿīna

Khmer ពួកទាំងនោះ ការតបស្នងរបស់ពួកគេគឺត្រូវបណ្តាសាពី អល់ឡោះ និងបណ្តា ម៉ាឡាអ៊ីកាត់ និងមនុស្សលោកទាំងអស់។

Verse 88

خَـٰلِدِينَ فِيهَا لَا يُخَفَّفُ عَنْهُمُ ٱلْعَذَابُ وَلَا هُمْ يُنظَرُونَ

Transliteration khālidīna fīhā lā yukhaffafu ʿanhumu l-ʿadhābu walā hum yunẓarūna

Khmer ពួកគេនឹងស្ថិតនៅក្នុងនោះ(ភ្លើងនរក)ជាអមតៈ។ ទារុណកម្មមិនត្រូវបានបន្ធូរបន្ថយចំពោះពួកគេឡើយ ហើយពួកគេ ក៏មិនត្រូវបានពន្យារពេល(ឱ្យដោះសា)ដែរ។

Verse 89

إِلَّا ٱلَّذِينَ تَابُوا۟ مِنۢ بَعْدِ ذَٰلِكَ وَأَصْلَحُوا۟ فَإِنَّ ٱللَّهَ غَفُورٌ رَّحِيمٌ

Transliteration illā alladhīna tābū min baʿdi dhālika wa-aṣlaḥū fa-inna l-laha ghafūrun raḥīmun

Khmer លើកលែងតែបណ្ដាអ្នកដែលបានសារភាពទោសកំហុស និងបានកែខ្លួនបន្ទាប់ពីនោះប៉ុណ្ណោះ។ ពិតប្រាកដណាស់ អល់ឡោះ មហាអភ័យទោស មហាអាណិតស្រឡាញ់។

Verse 90

إِنَّ ٱلَّذِينَ كَفَرُوا۟ بَعْدَ إِيمَـٰنِهِمْ ثُمَّ ٱزْدَادُوا۟ كُفْرًا لَّن تُقْبَلَ تَوْبَتُهُمْ وَأُو۟لَـٰٓئِكَ هُمُ ٱلضَّآلُّونَ

Transliteration inna alladhīna kafarū baʿda īmānihim thumma iz'dādū kuf'ran lan tuq'bala tawbatuhum wa-ulāika humu l-ḍālūna

Khmer ពិតប្រាកដណាស់ ពួកដែលបានប្រឆាំងក្រោយពីពួកគេ មានជំនឿរួច បន្ទាប់មកពួកគេនៅតែបន្ថែមការប្រឆាំងទៀត អល់ឡោះនឹងមិនទទួលយកការសារភាពទោសកំហុសរបស់ពួកគេ ឡើយ។ ហើយពួកទាំងនោះគឺជាពួកដែលវងេ្វង។

Verse 91

إِنَّ ٱلَّذِينَ كَفَرُوا۟ وَمَاتُوا۟ وَهُمْ كُفَّارٌ فَلَن يُقْبَلَ مِنْ أَحَدِهِم مِّلْءُ ٱلْأَرْضِ ذَهَبًا وَلَوِ ٱفْتَدَىٰ بِهِۦٓ ۗ أُو۟لَـٰٓئِكَ لَهُمْ عَذَابٌ أَلِيمٌ وَمَا لَهُم مِّن نَّـٰصِرِينَ

Transliteration inna alladhīna kafarū wamātū wahum kuffārun falan yuq'bala min aḥadihim mil'u l-arḍi dhahaban walawi if'tadā bihi ulāika lahum ʿadhābun alīmun wamā lahum min nāṣirīna

Khmer ពិតប្រាកដណាស់ ពួកដែលប្រឆាំងហើយបានស្លាប់ក្នុងភាព ជាអ្នកប្រឆាំងនោះ បើមានមាសប្រាក់ពេញផែនដី ក៏គេមិនទទួល យកពីនរណាម្នាក់ក្នុងចំណោមពួកគេដែរ ទោះបីគេយកវាមកលោះ (ឱ្យរួចផុតពីទារុណកម្ម)ក៏ដោយ។ ពួកទាំងនោះនឹងទទួលទារុណកម្មដ៏សែនឈឺចាប់ ហើយពួកគេគ្មានអ្នកណាជួយឡើយ។

Verse 92

لَن تَنَالُوا۟ ٱلْبِرَّ حَتَّىٰ تُنفِقُوا۟ مِمَّا تُحِبُّونَ ۚ وَمَا تُنفِقُوا۟ مِن شَىْءٍ فَإِنَّ ٱللَّهَ بِهِۦ عَلِيمٌ

Transliteration lan tanālū l-bira ḥattā tunfiqū mimmā tuḥibbūna wamā tunfiqū min shayin fa-inna l-laha bihi ʿalīmun

Khmer ពួកអ្នកនឹងមិនអាចទទួលបានផលល្អឡើយ លុះត្រាតែ ពួកអ្នកបរិច្ចាគមួយចំនួននូវអ្វីដែលពួកអ្នកស្រឡាញ់ ហើយអ្វី ក៏ដោយដែលពួកអ្នកបរិច្ចាគនោះ ពិតប្រាកដណាស់អល់ឡោះ ដឹងបំផុតចំពោះវា។

Verse 93

۞ كُلُّ ٱلطَّعَامِ كَانَ حِلًّا لِّبَنِىٓ إِسْرَٰٓءِيلَ إِلَّا مَا حَرَّمَ إِسْرَٰٓءِيلُ عَلَىٰ نَفْسِهِۦ مِن قَبْلِ أَن تُنَزَّلَ ٱلتَّوْرَىٰةُ ۗ قُلْ فَأْتُوا۟ بِٱلتَّوْرَىٰةِ فَٱتْلُوهَآ إِن كُنتُمْ صَـٰدِقِينَ

Transliteration kullu l-ṭaʿāmi kāna ḥillan libanī is'rāīla illā mā ḥarrama is'rāīlu ʿalā nafsihi min qabli an tunazzala l-tawrātu qul fatū bil-tawrāti fa-it'lūhā in kuntum ṣādiqīna

Khmer ម្ហូបអាហារទាំងអស់សុទ្ធតែត្រូវបានអនុញ្ញាតសម្រាប់ អំបូរអ៊ីស្រាអែល លើកលែងតែអ្វីដែលអ៊ីស្រាអែល(យ៉ាក់កូប) បានហាមឃាត់ចំពោះខ្លួនឯងប៉ុណ្ណោះ មុនពេលដែលអល់ឡោះបាន បញ្ចុះ គម្ពីរតាវរ៉តនោះ។ ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ចូរពួកអ្នក យកគម្ពីរតាវរ៉តមក ហើយពួកអ្នកអានវាមើល ប្រសិនបើពួកអ្នក ជាអ្នកត្រឹមត្រូវមែននោះ។

Verse 94

فَمَنِ ٱفْتَرَىٰ عَلَى ٱللَّهِ ٱلْكَذِبَ مِنۢ بَعْدِ ذَٰلِكَ فَأُو۟لَـٰٓئِكَ هُمُ ٱلظَّـٰلِمُونَ

Transliteration famani if'tarā ʿalā l-lahi l-kadhiba min baʿdi dhālika fa-ulāika humu l-ẓālimūna

Khmer ហើយអ្នកណាដែលប្រឌិតរឿងកុហកប្រឆាំងនឹង អល់ឡោះបន្ទាប់ពីនោះ ពួកទាំងនោះហើយគឺជាពួកដែលបំពាន។

Verse 95

قُلْ صَدَقَ ٱللَّهُ ۗ فَٱتَّبِعُوا۟ مِلَّةَ إِبْرَٰهِيمَ حَنِيفًا وَمَا كَانَ مِنَ ٱلْمُشْرِكِينَ

Transliteration qul ṣadaqa l-lahu fa-ittabiʿū millata ib'rāhīma ḥanīfan wamā kāna mina l-mush'rikīna

Khmer ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ អល់ឡោះបានមានបន្ទូល ពិត។ ដូចេ្នះ ចូរពួកអ្នកប្រតិបត្ដិតាមសាសនារបស់អ៊ីព្រហ៊ីមដ៏ត្រឹម ត្រូវចុះ។ ហើយគេពុំមែនជាអ្នកស្ថិតក្នុងចំណោមអ្នកដែលធ្វើស្ហ៊ីរិក ឡើយ។

Verse 96

إِنَّ أَوَّلَ بَيْتٍ وُضِعَ لِلنَّاسِ لَلَّذِى بِبَكَّةَ مُبَارَكًا وَهُدًى لِّلْعَـٰلَمِينَ

Transliteration inna awwala baytin wuḍiʿa lilnnāsi lalladhī bibakkata mubārakan wahudan lil'ʿālamīna

Khmer ពិតប្រាកដណាស់ ផ្ទះ(ទីកន្លែងគោរពសក្ការៈ)ដំបូងបង្អស់ ដែលគេបានដាក់សម្រាប់មនុស្សលោកនោះគឺនៅឯម៉ាក្កះដែលពោរ ពេញទៅដោយពរជ័យនិងជាការចង្អុលបង្ហាញសម្រាប់មនុស្សលោក ទាំងអស់។

Verse 97

فِيهِ ءَايَـٰتٌۢ بَيِّنَـٰتٌ مَّقَامُ إِبْرَٰهِيمَ ۖ وَمَن دَخَلَهُۥ كَانَ ءَامِنًا ۗ وَلِلَّهِ عَلَى ٱلنَّاسِ حِجُّ ٱلْبَيْتِ مَنِ ٱسْتَطَاعَ إِلَيْهِ سَبِيلًا ۚ وَمَن كَفَرَ فَإِنَّ ٱللَّهَ غَنِىٌّ عَنِ ٱلْعَـٰلَمِينَ

Transliteration fīhi āyātun bayyinātun maqāmu ib'rāhīma waman dakhalahu kāna āminan walillahi ʿalā l-nāsi ḥijju l-bayti mani is'taṭāʿa ilayhi sabīlan waman kafara fa-inna l-laha ghaniyyun ʿani l-ʿālamīna

Khmer នៅទីនោះ មានភស្តតាងដ៏ច្បាស់លាស់ជាច្រើន ដូចជា ម៉ាកមអ៊ីព្រហ៊ីមជាដើម។ ហើយអ្នកណាបានចូលទៅទីនោះគេនឹង មានសុខសន្តិភាព។ ហើយអល់ឡោះបានដាក់កាតព្វកិច្ចលើមនុស្ស លោកឱ្យធ្វើបុណ្យហាជ្ជីនៅផ្ទះរបស់អល់ឡោះ(ម៉ាក្កះ)ចំពោះអ្នក ដែលមានលទ្ធភាពទៅដល់។ ហើយបើអ្នកណាបានបដិសេធ ពិត ប្រាកដណាស់ អល់ឡោះមិនត្រូវការអ្វីមួយពីពិភពទាំងអស់ឡើយ។

Verse 98

قُلْ يَـٰٓأَهْلَ ٱلْكِتَـٰبِ لِمَ تَكْفُرُونَ بِـَٔايَـٰتِ ٱللَّهِ وَٱللَّهُ شَهِيدٌ عَلَىٰ مَا تَعْمَلُونَ

Transliteration qul yāahla l-kitābi lima takfurūna biāyāti l-lahi wal-lahu shahīdun ʿalā mā taʿmalūna

Khmer ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ឱអះលីគីតាប. ហេតុអ្វី បានជាពួកអ្នកប្រឆាំងនឹងអាយ៉ាត់ៗរបស់អល់ឡោះ ខណៈដែល អល់ឡោះជាសាក្សីទៅលើអ្វីដែលពួកអ្នកកំពុងធ្វើនោះ?

Verse 99

قُلْ يَـٰٓأَهْلَ ٱلْكِتَـٰبِ لِمَ تَصُدُّونَ عَن سَبِيلِ ٱللَّهِ مَنْ ءَامَنَ تَبْغُونَهَا عِوَجًا وَأَنتُمْ شُهَدَآءُ ۗ وَمَا ٱللَّهُ بِغَـٰفِلٍ عَمَّا تَعْمَلُونَ

Transliteration qul yāahla l-kitābi lima taṣuddūna ʿan sabīli l-lahi man āmana tabghūnahā ʿiwajan wa-antum shuhadāu wamā l-lahu bighāfilin ʿammā taʿmalūna

Khmer ចូរអ្នកពោលថាៈ ឱអះលីគីតាប. ហេតុអ្វីបានជាពួកអ្នក រារាំងអ្នកដែលមានជំនឿពីមាគ៌ា របស់អល់ឡោះដោយពួកអ្នកចង់ ឱ្យវាវៀចវេរ ខណៈដែលពួកអ្នកជាសាក្សីស្រាប់នោះ? ហើយ អល់ឡោះមិនព្រងើយកន្ដើយអំពីអ្វីដែលពួកអ្នកកំពុងធ្វើឡើយ។

Verse 100

يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓا۟ إِن تُطِيعُوا۟ فَرِيقًا مِّنَ ٱلَّذِينَ أُوتُوا۟ ٱلْكِتَـٰبَ يَرُدُّوكُم بَعْدَ إِيمَـٰنِكُمْ كَـٰفِرِينَ

Transliteration yāayyuhā alladhīna āmanū in tuṭīʿū farīqan mina alladhīna ūtū l-kitāba yaruddūkum baʿda īmānikum kāfirīna

Khmer ឱបណ្តាអ្នកដែលមានជំនឿ. ប្រសិនបើពួកអ្នកគោរព តាមក្រុមមួយនៃពួកដែលគេផ្ដល់គម្ពីរឱ្យ(យ៉ាហ៊ូទី និងណាស់រ៉នី) គឺពួកគេនឹងធ្វើឱ្យពួកអ្នកវិលត្រឡប់ទៅជាអ្នកគ្មានជំនឿវិញ បន្ទាប់ ពីពួកអ្នកមានជំនឿរួច។

Verse 101

وَكَيْفَ تَكْفُرُونَ وَأَنتُمْ تُتْلَىٰ عَلَيْكُمْ ءَايَـٰتُ ٱللَّهِ وَفِيكُمْ رَسُولُهُۥ ۗ وَمَن يَعْتَصِم بِٱللَّهِ فَقَدْ هُدِىَ إِلَىٰ صِرَٰطٍ مُّسْتَقِيمٍ

Transliteration wakayfa takfurūna wa-antum tut'lā ʿalaykum āyātu l-lahi wafīkum rasūluhu waman yaʿtaṣim bil-lahi faqad hudiya ilā ṣirāṭin mus'taqīmin

Khmer ហើយហេតុដូចមេ្ដចបានជាពួកអ្នកប្រឆាំង ខណៈដែល គេសូត្រឱ្យពួកអ្នកស្ដាប់ ហើយនៅជាមួយពួកអ្នកមានអ្នកនាំសារ របស់ទ្រង់(មូហាំម៉ាត់)ទៀតនោះ? ហើយអ្នកណាប្រកាន់ខ្ជាប់នឹង (សាសនា)អល់ឡោះ ដូចេ្នះអ្នកនោះត្រូវបានគេបង្ហាញទៅកាន់ផ្លូវ ដ៏ត្រឹមត្រូវ។

Verse 102

يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوا۟ ٱتَّقُوا۟ ٱللَّهَ حَقَّ تُقَاتِهِۦ وَلَا تَمُوتُنَّ إِلَّا وَأَنتُم مُّسْلِمُونَ

Transliteration yāayyuhā alladhīna āmanū ittaqū l-laha ḥaqqa tuqātihi walā tamūtunna illā wa-antum mus'limūna

Khmer ឱបណ្ដាអ្នកដែលមានជំនឿ. ចូរពួកអ្នកកោតខ្លាច អល់ឡោះនូវការកោតខ្លាចចំពោះទ្រង់ដ៏ពិតប្រាកដ ហើយចូរ ពួកអ្នកកុំស្លាប់ក្រៅពីពួកអ្នកជាអ្នកមូស្លីមឱ្យសោះ។

Verse 103

وَٱعْتَصِمُوا۟ بِحَبْلِ ٱللَّهِ جَمِيعًا وَلَا تَفَرَّقُوا۟ ۚ وَٱذْكُرُوا۟ نِعْمَتَ ٱللَّهِ عَلَيْكُمْ إِذْ كُنتُمْ أَعْدَآءً فَأَلَّفَ بَيْنَ قُلُوبِكُمْ فَأَصْبَحْتُم بِنِعْمَتِهِۦٓ إِخْوَٰنًا وَكُنتُمْ عَلَىٰ شَفَا حُفْرَةٍ مِّنَ ٱلنَّارِ فَأَنقَذَكُم مِّنْهَا ۗ كَذَٰلِكَ يُبَيِّنُ ٱللَّهُ لَكُمْ ءَايَـٰتِهِۦ لَعَلَّكُمْ تَهْتَدُونَ

Transliteration wa-iʿ'taṣimū biḥabli l-lahi jamīʿan walā tafarraqū wa-udh'kurū niʿ'mata l-lahi ʿalaykum idh kuntum aʿdāan fa-allafa bayna qulūbikum fa-aṣbaḥtum biniʿ'matihi ikh'wānan wakuntum ʿalā shafā ḥuf'ratin mina l-nāri fa-anqadhakum min'hā kadhālika yubayyinu l-lahu lakum āyātihi laʿallakum tahtadūna

Khmer ហើយចូរពួកអ្នកប្រកាន់ខ្ជាប់នឹងមាគ៌ា របស់អល់ឡោះ (សាសនាអ៊ីស្លាម)ទាំងអស់គ្នា និងមិនត្រូវបែកបាក់គ្នាឡើយ។ ហើយចូរពួកអ្នករំលឹកនៀកម៉ាត់របស់អល់ឡោះដែលទ្រង់បាន ប្រទានដល់ពួកអ្នក ខណៈដែលពួកអ្នកជាសត្រូវនឹងគ្នា(មុនចូល សាសនាអ៊ីស្លាម) ក្រោយមកទ្រង់បានផ្សះផ្សារវាងចិត្ដរបស់ពួក អ្នក ហើយពួកអ្នកក៏ក្លាយជាបងប្អូននឹងគ្នា(ក្នុងសាសនា)ដោយ សារនៀកម៉ាត់របស់ទ្រង់ ហើយកាលពីមុនពួកអ្នកស្ថិតនៅមាត់ រណ្ដៅនៃភ្លើងនរក ទ្រង់ក៏បានរំដោះពួកអ្នកចេញពីវា។ ដូច្នោះ ហើយអល់ឡោះបញ្ជាក់យ៉ាងច្បាស់នូវភស្ដុតាងរបស់ទ្រង់ជាច្រើន ដល់ពួកអ្នក សង្ឃឹមថាពួកអ្នកនឹងទទួលបានការចង្អុលបង្ហាញ។

Verse 104

وَلْتَكُن مِّنكُمْ أُمَّةٌ يَدْعُونَ إِلَى ٱلْخَيْرِ وَيَأْمُرُونَ بِٱلْمَعْرُوفِ وَيَنْهَوْنَ عَنِ ٱلْمُنكَرِ ۚ وَأُو۟لَـٰٓئِكَ هُمُ ٱلْمُفْلِحُونَ

Transliteration waltakun minkum ummatun yadʿūna ilā l-khayri wayamurūna bil-maʿrūfi wayanhawna ʿani l-munkari wa-ulāika humu l-muf'liḥūna

Khmer ហើយចូរឱ្យមានក្រុមមួយក្នុងចំណោមពួកអ្នកអំពាវ នាវទៅរកផ្លូវល្អ និងប្រើគ្នាឱ្យធ្វើប្រការដែលត្រឹមត្រូវ(តាមច្បាប់ អ៊ីស្លាម)និងហាមឃាត់គ្នាអំពីប្រការអាក្រក់។ ហើយអ្នកទាំងនោះ គឺជាអ្នកដែលជោគជ័យ។

Verse 105

وَلَا تَكُونُوا۟ كَٱلَّذِينَ تَفَرَّقُوا۟ وَٱخْتَلَفُوا۟ مِنۢ بَعْدِ مَا جَآءَهُمُ ٱلْبَيِّنَـٰتُ ۚ وَأُو۟لَـٰٓئِكَ لَهُمْ عَذَابٌ عَظِيمٌ

Transliteration walā takūnū ka-alladhīna tafarraqū wa-ikh'talafū min baʿdi mā jāahumu l-bayinātu wa-ulāika lahum ʿadhābun ʿaẓīmun

Khmer ហើយចូរពួកអ្នកកុំប្រព្រឹត្ដដូចពួកដែលបានបែកបាក់គ្នា និងខ្វែងយោបល់គ្នាបន្ទាប់ពីភស្ដុតាងយ៉ាងច្បាស់បានមកដល់ពួកគេ ឱ្យសោះ។ ហើយពួកទាំងនោះនឹងទទួលទារុណកម្មដ៏ធ្ងន់ធ្ងរ។

Verse 106

يَوْمَ تَبْيَضُّ وُجُوهٌ وَتَسْوَدُّ وُجُوهٌ ۚ فَأَمَّا ٱلَّذِينَ ٱسْوَدَّتْ وُجُوهُهُمْ أَكَفَرْتُم بَعْدَ إِيمَـٰنِكُمْ فَذُوقُوا۟ ٱلْعَذَابَ بِمَا كُنتُمْ تَكْفُرُونَ

Transliteration yawma tabyaḍḍu wujūhun wataswaddu wujūhun fa-ammā alladhīna is'waddat wujūhuhum akafartum baʿda īmānikum fadhūqū l-ʿadhāba bimā kuntum takfurūna

Khmer នៅថ្ងៃ(បរលោក)ដែលមុខអ្នកខ្លះសភ្លឺ និងមុខអ្នកខ្លះ ទៀតខ្មៅងងឹត។ រីឯអ្នកដែលមុខរបស់ពួកគេខ្មៅងងឹតនោះ(មាន គេសួរពួកគេថា) តើពួកអ្នកបានប្រឆាំងបន្ទាប់ពីពួកអ្នកមានជំនឿ ឬ? ដូចេ្នះ ចូរពួកអ្នកភ្លក្សរសជាតិទារុណកម្មដោយសារតែការ ប្រឆាំងរបស់ពួកអ្នកចុះ។

Verse 107

وَأَمَّا ٱلَّذِينَ ٱبْيَضَّتْ وُجُوهُهُمْ فَفِى رَحْمَةِ ٱللَّهِ هُمْ فِيهَا خَـٰلِدُونَ

Transliteration wa-ammā alladhīna ib'yaḍḍat wujūhuhum fafī raḥmati l-lahi hum fīhā khālidūna

Khmer ចំណែកឯបណ្ដាអ្នកដែលមុខរបស់ពួកគេសភ្លឺនោះ គឺ ពួកគេស្ថិតនៅក្នុងការអាណិតស្រឡាញ់របស់អល់ឡោះ(ឋានសួគ៌) ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។

Verse 108

تِلْكَ ءَايَـٰتُ ٱللَّهِ نَتْلُوهَا عَلَيْكَ بِٱلْحَقِّ ۗ وَمَا ٱللَّهُ يُرِيدُ ظُلْمًا لِّلْعَـٰلَمِينَ

Transliteration til'ka āyātu l-lahi natlūhā ʿalayka bil-ḥaqi wamā l-lahu yurīdu ẓul'man lil'ʿālamīna

Khmer ទាំងនេះគឺជាអាយ៉ាត់ៗរបស់អល់ឡោះដែលយើងសូត្រ វាប្រាប់អ្នក(មូហាំម៉ាត់)ដោយពិតប្រាកដ។ ហើយអល់ឡោះគ្មាន បំណងបំពានចំពោះពិភពទាំងអស់ឡើយ។

Verse 109

وَلِلَّهِ مَا فِى ٱلسَّمَـٰوَٰتِ وَمَا فِى ٱلْأَرْضِ ۚ وَإِلَى ٱللَّهِ تُرْجَعُ ٱلْأُمُورُ

Transliteration walillahi mā fī l-samāwāti wamā fī l-arḍi wa-ilā l-lahi tur'jaʿu l-umūru

Khmer ហើយអ្វីដែលមាននៅលើមេឃជាច្រើនជាន់និងអ្វីដែល មាននៅលើផែនដីគឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ហើយកិច្ចការ ទាំងអស់នឹងត្រូវវិលត្រឡប់ទៅរកអល់ឡោះវិញ។

Verse 110

كُنتُمْ خَيْرَ أُمَّةٍ أُخْرِجَتْ لِلنَّاسِ تَأْمُرُونَ بِٱلْمَعْرُوفِ وَتَنْهَوْنَ عَنِ ٱلْمُنكَرِ وَتُؤْمِنُونَ بِٱللَّهِ ۗ وَلَوْ ءَامَنَ أَهْلُ ٱلْكِتَـٰبِ لَكَانَ خَيْرًا لَّهُم ۚ مِّنْهُمُ ٱلْمُؤْمِنُونَ وَأَكْثَرُهُمُ ٱلْفَـٰسِقُونَ

Transliteration kuntum khayra ummatin ukh'rijat lilnnāsi tamurūna bil-maʿrūfi watanhawna ʿani l-munkari watu'minūna bil-lahi walaw āmana ahlu l-kitābi lakāna khayran lahum min'humu l-mu'minūna wa-aktharuhumu l-fāsiqūna

Khmer ពួកអ្នក(ប្រជាជាតិរបស់មូហាំម៉ាត់)គឺជាប្រជាជាតិ ដ៏ល្អប្រពៃបំផុតដែលត្រូវបានគេបង្កើតឡើងសម្រាប់់មនុស្សលោក ដោយពួកអ្នកប្រើគ្នាឱ្យធ្វើអំពើល្អ និងហាមឃាត់គ្នាអំពីអំពើអាក្រក់ ព្រមទាំងពួកអ្នកមានជំនឿលើអល់ឡោះ។ ប្រសិនបើពួកអះលី គីតាបមានជំនឿ(លើមូហាំម៉ាត់)នោះ វាគឺជាការប្រសើរបំផុត សម្រាប់ពួកគេ។ ពួកគេមួយចំនួនជាអ្នកមានជំនឿ តែពួកគេភាគ ច្រើនជាពួកដែលមិនគោរពតាមបទបញ្ជារបស់អល់ឡោះឡើយ។

Verse 111

لَن يَضُرُّوكُمْ إِلَّآ أَذًى ۖ وَإِن يُقَـٰتِلُوكُمْ يُوَلُّوكُمُ ٱلْأَدْبَارَ ثُمَّ لَا يُنصَرُونَ

Transliteration lan yaḍurrūkum illā adhan wa-in yuqātilūkum yuwallūkumu l-adbāra thumma lā yunṣarūna

Khmer ពួកគេមិនអាចបង្កគ្រោះថ្នាក់ដល់ពួកអ្នកបានឡើយ លើកលែងតែភាពស្មុគស្មាញបន្ដិចបន្ដួចប៉ុណ្ណោះ។ ហើយប្រសិនបើ ពួកគេធ្វើសង្គ្រាមប្រឆាំងនឹងពួកអ្នក គឺពួកគេនឹងបែរខ្នងដាក់ពួក អ្នក(ចុះចាញ់) ក្រោយមកពួកគេមិនត្រូវបានគេជួយឡើយ។

Verse 112

ضُرِبَتْ عَلَيْهِمُ ٱلذِّلَّةُ أَيْنَ مَا ثُقِفُوٓا۟ إِلَّا بِحَبْلٍ مِّنَ ٱللَّهِ وَحَبْلٍ مِّنَ ٱلنَّاسِ وَبَآءُو بِغَضَبٍ مِّنَ ٱللَّهِ وَضُرِبَتْ عَلَيْهِمُ ٱلْمَسْكَنَةُ ۚ ذَٰلِكَ بِأَنَّهُمْ كَانُوا۟ يَكْفُرُونَ بِـَٔايَـٰتِ ٱللَّهِ وَيَقْتُلُونَ ٱلْأَنۢبِيَآءَ بِغَيْرِ حَقٍّ ۚ ذَٰلِكَ بِمَا عَصَوا۟ وَّكَانُوا۟ يَعْتَدُونَ

Transliteration ḍuribat ʿalayhimu l-dhilatu ayna mā thuqifū illā biḥablin mina l-lahi waḥablin mina l-nāsi wabāū bighaḍabin mina l-lahi waḍuribat ʿalayhimu l-maskanatu dhālika bi-annahum kānū yakfurūna biāyāti l-lahi wayaqtulūna l-anbiyāa bighayri ḥaqqin dhālika bimā ʿaṣaw wakānū yaʿtadūna

Khmer ភាពអាម៉ាស់បានកើតមានចំពោះពួកគេ ទោះបីជាពួក គេនៅទីណាក៏ដោយ លើកលែងតែពួកដែលមានកិច្ចព្រមព្រៀង ជាមួយអល់ឡោះ និងជាមួយអ្នកអ៊ីស្លាមប៉ុណ្ណោះ។ ហើយពួកគេ បានត្រឡប់មកវិញដោយមានការខឹងសម្បាពីអល់ឡោះ ហើយ ពួកគេត្រូវបានទទួលរងនូវភាពក្រខ្សត់។ នោះគឺដោយសារតែពួកគេ បានប្រឆាំងនឹងបណ្ដាភស្ដុតាងរបស់អល់ឡោះ និងបានសម្លាប់ណាពី ជាច្រើនដោយអយុត្ដិធម៌។ នោះគឺដោយសារតែអ្វីដែលពួកគេបាន ប្រព្រឹត្ដបទល្មើស និងបានបំពានលើបទបញ្ជារបស់យើង។

Verse 113

۞ لَيْسُوا۟ سَوَآءً ۗ مِّنْ أَهْلِ ٱلْكِتَـٰبِ أُمَّةٌ قَآئِمَةٌ يَتْلُونَ ءَايَـٰتِ ٱللَّهِ ءَانَآءَ ٱلَّيْلِ وَهُمْ يَسْجُدُونَ

Transliteration laysū sawāan min ahli l-kitābi ummatun qāimatun yatlūna āyāti l-lahi ānāa al-layli wahum yasjudūna

Khmer ពួកគេមិនដូចគ្នាទាំងអស់ទេ។ ក្នុងចំណោមពួកអះលី គីតាបមានក្រុមមួយដែលអនុវត្ដប្រការត្រឹមត្រូវដែលពួកគេសូត្រ អាយ៉ាត់ៗរបស់អល់ឡោះរាល់ៗយប់ដោយពួកគេស៊ូជូត(ចំពោះ អល់ឡោះ)។

Verse 114

يُؤْمِنُونَ بِٱللَّهِ وَٱلْيَوْمِ ٱلْـَٔاخِرِ وَيَأْمُرُونَ بِٱلْمَعْرُوفِ وَيَنْهَوْنَ عَنِ ٱلْمُنكَرِ وَيُسَـٰرِعُونَ فِى ٱلْخَيْرَٰتِ وَأُو۟لَـٰٓئِكَ مِنَ ٱلصَّـٰلِحِينَ

Transliteration yu'minūna bil-lahi wal-yawmi l-ākhiri wayamurūna bil-maʿrūfi wayanhawna ʿani l-munkari wayusāriʿūna fī l-khayrāti wa-ulāika mina l-ṣāliḥīna

Khmer ពួកគេមានជំនឿលើអល់ឡោះ និងថ្ងៃបរលោក ដោយ ពួកគេប្រើគ្នាឱ្យធ្វើប្រការដែលត្រឹមត្រូវ(តាមច្បាប់អ៊ីស្លាម) និង ហាមឃាត់គ្នាអំពីប្រការអាក្រក់ ព្រមទាំងប្រញាប់ប្រញាល់ក្នុងការ ធ្វើអំពើល្អ។ អ្នកទាំងនោះស្ថិតនៅក្នុងចំណោមមនុស្សល្អត្រឹមត្រូវ។

Verse 115

وَمَا يَفْعَلُوا۟ مِنْ خَيْرٍ فَلَن يُكْفَرُوهُ ۗ وَٱللَّهُ عَلِيمٌۢ بِٱلْمُتَّقِينَ

Transliteration wamā yafʿalū min khayrin falan yuk'farūhu wal-lahu ʿalīmun bil-mutaqīna

Khmer ហើយអ្វីដែលពួកគេធ្វើនូវប្រការល្អនោះ(ទោះតិច ឬ ច្រើន)គឺពួកគេមិនត្រូវគេបដិសេធនឹងវាឡើយ។ ហើយអល់ឡោះ មហាដឹងចំពោះអ្នកដែលកោតខ្លាចទ្រង់។

Verse 116

إِنَّ ٱلَّذِينَ كَفَرُوا۟ لَن تُغْنِىَ عَنْهُمْ أَمْوَٰلُهُمْ وَلَآ أَوْلَـٰدُهُم مِّنَ ٱللَّهِ شَيْـًٔا ۖ وَأُو۟لَـٰٓئِكَ أَصْحَـٰبُ ٱلنَّارِ ۚ هُمْ فِيهَا خَـٰلِدُونَ

Transliteration inna alladhīna kafarū lan tugh'niya ʿanhum amwāluhum walā awlāduhum mina l-lahi shayan wa-ulāika aṣḥābu l-nāri hum fīhā khālidūna

Khmer ពិតប្រាកដណាស់ ពួកដែលប្រឆាំងទាំងនោះ ទ្រព្យ សម្បត្ដិរបស់ពួកគេ និងកូនចៅរបស់ពួកគេពុំអាចការពារពួកគេពី (ទារុណកម្ម)អល់ឡោះបានសោះឡើយ។ ហើយពួកទាំងនោះ គឺជាពួកនរក ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។

Verse 117

مَثَلُ مَا يُنفِقُونَ فِى هَـٰذِهِ ٱلْحَيَوٰةِ ٱلدُّنْيَا كَمَثَلِ رِيحٍ فِيهَا صِرٌّ أَصَابَتْ حَرْثَ قَوْمٍ ظَلَمُوٓا۟ أَنفُسَهُمْ فَأَهْلَكَتْهُ ۚ وَمَا ظَلَمَهُمُ ٱللَّهُ وَلَـٰكِنْ أَنفُسَهُمْ يَظْلِمُونَ

Transliteration mathalu mā yunfiqūna fī hādhihi l-ḥayati l-dun'yā kamathali rīḥin fīhā ṣirrun aṣābat ḥartha qawmin ẓalamū anfusahum fa-ahlakathu wamā ẓalamahumu l-lahu walākin anfusahum yaẓlimūna

Khmer ការប្រៀបធៀបនូវអ្វីដែលពួកគេ(អ្នកដែលគ្មានជំនឿ) បានបរិច្ចាគនៅក្នុងជីវិតលោកិយនេះហាក់ដូចជាខ្យល់ដែលមានភាព ត្រជាក់ខ្លាំងបក់មកប៉ះនឹងដំណាំរបស់ក្រុមមួយដែលបានបំពានលើ ខ្លួនឯង ហើយខ្យល់នោះក៏បានបំផ្លាញវា។ អល់ឡោះមិនបានបំពាន លើពួកគេឡើយ តែពួកគេទេដែលបំពានលើខ្លួនឯងនោះ។

Verse 118

يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوا۟ لَا تَتَّخِذُوا۟ بِطَانَةً مِّن دُونِكُمْ لَا يَأْلُونَكُمْ خَبَالًا وَدُّوا۟ مَا عَنِتُّمْ قَدْ بَدَتِ ٱلْبَغْضَآءُ مِنْ أَفْوَٰهِهِمْ وَمَا تُخْفِى صُدُورُهُمْ أَكْبَرُ ۚ قَدْ بَيَّنَّا لَكُمُ ٱلْـَٔايَـٰتِ ۖ إِن كُنتُمْ تَعْقِلُونَ

Transliteration yāayyuhā alladhīna āmanū lā tattakhidhū biṭānatan min dūnikum lā yalūnakum khabālan waddū mā ʿanittum qad badati l-baghḍāu min afwāhihim wamā tukh'fī ṣudūruhum akbaru qad bayyannā lakumu l-āyāti in kuntum taʿqilūna

Khmer ឱបណ្ដាអ្នកដែលមានជំនឿ. ចូរពួកអ្នកកុំបង្កើតសម្ព័ន្ធមិត្ដជាមួយអ្នកផេ្សងពីក្រុមរបស់ពួកអ្នកឱ្យសោះ ពីព្រោះពួកគេមិន បោះបង់ការធ្វើអាក្រក់ចំពោះពួកអ្នកឡើយ។ ពួកគេមានបំណង បង្កផលលំបាកដល់ពួកអ្នក។ ជាការពិតណាស់ ពួកគេបានស្ដែង ចេញនូវភាពស្អប់ខ្ពើមពីមាត់របស់ពួកគេ តែអ្វីដែលចិត្ដរបស់ពួកគេ លាក់បាំងនោះ គឺមានភាពធំធេងជាងនេះទៅទៀត។ ពិតប្រាកដ ណាស់ យើងបានបញ្ជាក់យ៉ាងច្បាស់ចំពោះពួកអ្នកនូវភស្ដុតាងជា ច្រើន ប្រសិនបើពួកអ្នកពិចារណា។

Verse 119

هَـٰٓأَنتُمْ أُو۟لَآءِ تُحِبُّونَهُمْ وَلَا يُحِبُّونَكُمْ وَتُؤْمِنُونَ بِٱلْكِتَـٰبِ كُلِّهِۦ وَإِذَا لَقُوكُمْ قَالُوٓا۟ ءَامَنَّا وَإِذَا خَلَوْا۟ عَضُّوا۟ عَلَيْكُمُ ٱلْأَنَامِلَ مِنَ ٱلْغَيْظِ ۚ قُلْ مُوتُوا۟ بِغَيْظِكُمْ ۗ إِنَّ ٱللَّهَ عَلِيمٌۢ بِذَاتِ ٱلصُّدُورِ

Transliteration hāantum ulāi tuḥibbūnahum walā yuḥibbūnakum watu'minūna bil-kitābi kullihi wa-idhā laqūkum qālū āmannā wa-idhā khalaw ʿaḍḍū ʿalaykumu l-anāmila mina l-ghayẓi qul mūtū bighayẓikum inna l-laha ʿalīmun bidhāti l-ṣudūri

Khmer ពួកអ្នកជាអ្នកដែលស្រឡាញ់ពួកគេ តែពួកគេមិន ស្រឡាញ់ពួកអ្នកឡើយ ខណៈដែលពួកអ្នកជឿនឹងគម្ពីរទាំងអស់។ នៅពេលពួកគេបានជួបពួកអ្នកពួកគេបាននិយាយថាៈ ពួកយើងបាន ជឿហើយ តែនៅពេលពួកគេនៅឆ្ងាយ(ពីពួកអ្នក) ពួកគេបានខាំ ចុងម្រាមដៃរបស់ពួកគេ ដោយមានកំហឹងចំពោះពួកអ្នក។ ចូរអ្នក (មូហាំម៉ាត់) ពោលទៅកាន់ពួកគេថាៈ ចូរពួកអ្នកស្លាប់ដោយ កំហឹងរបស់ពួកអ្នកចុះ។ ពិតប្រាកដណាស់ អល់ឡោះមហាដឹងនូវ អ្វីដែលមាននៅក្នុងចិត្ដ។

Verse 120

إِن تَمْسَسْكُمْ حَسَنَةٌ تَسُؤْهُمْ وَإِن تُصِبْكُمْ سَيِّئَةٌ يَفْرَحُوا۟ بِهَا ۖ وَإِن تَصْبِرُوا۟ وَتَتَّقُوا۟ لَا يَضُرُّكُمْ كَيْدُهُمْ شَيْـًٔا ۗ إِنَّ ٱللَّهَ بِمَا يَعْمَلُونَ مُحِيطٌ

Transliteration in tamsaskum ḥasanatun tasu'hum wa-in tuṣib'kum sayyi-atun yafraḥū bihā wa-in taṣbirū watattaqū lā yaḍurrukum kayduhum shayan inna l-laha bimā yaʿmalūna muḥīṭun

Khmer ប្រសិនបើផលល្អកើតមានចំពោះពួកអ្នក វាប្រាកដជា ធ្វើឱ្យពួកគេមានទុក្ខព្រួយ ហើយប្រសិនបើផលអាក្រក់កើតមាន ចំពោះពួកអ្នក ប្រាកដជាពួកគេរីករាយនឹងវាជាមិនខាន។ តែបើ ពួកអ្នកអត់ធ្មត់(ចំពោះអ្វីដែលកើតមានដល់ពួកអ្នក) និងកោតខ្លាចអល់ឡោះនោះ គឺឧបាយកលរបស់ពួកគេមិនអាចបង្កគ្រោះ ថ្នាក់ដល់ពួកអ្នកបានឡើយ។ ពិតប្រាកដណាស់អល់ឡោះដឹងជ្រួត ជ្រាបបំផុតនូវអ្វីដែលពួកគេប្រព្រឹត្ដ។

Verse 121

وَإِذْ غَدَوْتَ مِنْ أَهْلِكَ تُبَوِّئُ ٱلْمُؤْمِنِينَ مَقَـٰعِدَ لِلْقِتَالِ ۗ وَٱللَّهُ سَمِيعٌ عَلِيمٌ

Transliteration wa-idh ghadawta min ahlika tubawwi-u l-mu'minīna maqāʿida lil'qitāli wal-lahu samīʿun ʿalīmun

Khmer ហើយ(ចូរចងចាំ)នៅពេលដែលអ្នកបានចាកចេញពី លំនៅដ្ឋានរបស់អ្នកនាពេលព្រឹកដើម្បីរៀបចំដាក់អ្នកមានជំនឿ ទៅតាមទីតាំងសម្រាប់ធ្វើសង្គ្រាម។ ហើយអល់ឡោះមហាឮ មហាដឹង។

Verse 122

إِذْ هَمَّت طَّآئِفَتَانِ مِنكُمْ أَن تَفْشَلَا وَٱللَّهُ وَلِيُّهُمَا ۗ وَعَلَى ٱللَّهِ فَلْيَتَوَكَّلِ ٱلْمُؤْمِنُونَ

Transliteration idh hammat ṭāifatāni minkum an tafshalā wal-lahu waliyyuhumā waʿalā l-lahi falyatawakkali l-mu'minūna

Khmer នៅពេលដែលមានពីរក្រុមក្នុងចំណោមពួកអ្នកបាន បាត់បង់ទឹកចិត្ដ(ក្នុងការប្រយុទ្ឋ)ខណៈដែលអល់ឡោះជាអ្នកគាំ ពារពួកគេទាំងពីរក្រុម។ ដូចេ្នះ ចូរឱ្យបណ្ដាអ្នកដែលមានជំនឿ ប្រគល់ការទុកចិត្ដលើអល់ឡោះចុះ។

Verse 123

وَلَقَدْ نَصَرَكُمُ ٱللَّهُ بِبَدْرٍ وَأَنتُمْ أَذِلَّةٌ ۖ فَٱتَّقُوا۟ ٱللَّهَ لَعَلَّكُمْ تَشْكُرُونَ

Transliteration walaqad naṣarakumu l-lahu bibadrin wa-antum adhillatun fa-ittaqū l-laha laʿallakum tashkurūna

Khmer ពិតប្រាកដណាស់អល់ឡោះបានជួយពួកអ្នកនៅ សមរភូមិហ្ពាទើរ ខណៈដែលពួកអ្នកមានភាពទន់ខ្សោយ(ដោយ មានគ្នាតិច)។ ដូចេ្នះចូរពួកអ្នកកោតខ្លាចអល់ឡោះ សង្ឃឹមថា ពួកអ្នកនឹងដឹងគុណ។

Verse 124

إِذْ تَقُولُ لِلْمُؤْمِنِينَ أَلَن يَكْفِيَكُمْ أَن يُمِدَّكُمْ رَبُّكُم بِثَلَـٰثَةِ ءَالَـٰفٍ مِّنَ ٱلْمَلَـٰٓئِكَةِ مُنزَلِينَ

Transliteration idh taqūlu lil'mu'minīna alan yakfiyakum an yumiddakum rabbukum bithalāthati ālāfin mina l-malāikati munzalīna

Khmer ចូរ(ចងចាំ)នៅពេលដែលអ្នកពោលទៅកាន់បណ្ដាអ្នក ដែលមានជំនឿថាៈ តើមិនទាន់គ្រប់គ្រាន់សម្រាប់ពួកអ្នកទៀតឬ ដែលម្ចាស់របស់ពួកអ្នកបន្ថែម(ទ័ព)ឱ្យពួកអ្នកនូវម៉ាឡាអ៊ីកាត់ ចំនួនបីពាន់នាក់ដែលត្រូវបានគេបញ្ចុះមកនោះ?

Verse 125

بَلَىٰٓ ۚ إِن تَصْبِرُوا۟ وَتَتَّقُوا۟ وَيَأْتُوكُم مِّن فَوْرِهِمْ هَـٰذَا يُمْدِدْكُمْ رَبُّكُم بِخَمْسَةِ ءَالَـٰفٍ مِّنَ ٱلْمَلَـٰٓئِكَةِ مُسَوِّمِينَ

Transliteration balā in taṣbirū watattaqū wayatūkum min fawrihim hādhā yum'did'kum rabbukum bikhamsati ālāfin mina l-malāikati musawwimīna

Khmer មិនដូច្នោះទេ. ប្រសិនបើពួកអ្នកអត់ធ្មត់ និងកោតខ្លាច អល់ឡោះ ហើយបើសិនជាពួកសត្រូវបានមកដល់ពួកអ្នកយ៉ាងឆាប់ រហ័សនោះ ប្រាកដជាម្ចាស់របស់ពួកអ្នកនឹងបន្ថែមឱ្យពួកអ្នកនូវ ម៉ាឡាអ៊ីកាត់ចំនួនប្រាំពាន់នាក់ដែលមានសញ្ញាសំគាល់យ៉ាងច្បាស់។

Verse 126

وَمَا جَعَلَهُ ٱللَّهُ إِلَّا بُشْرَىٰ لَكُمْ وَلِتَطْمَئِنَّ قُلُوبُكُم بِهِۦ ۗ وَمَا ٱلنَّصْرُ إِلَّا مِنْ عِندِ ٱللَّهِ ٱلْعَزِيزِ ٱلْحَكِيمِ

Transliteration wamā jaʿalahu l-lahu illā bush'rā lakum walitaṭma-inna qulūbukum bihi wamā l-naṣru illā min ʿindi l-lahi l-ʿazīzi l-ḥakīmi

Khmer អល់ឡោះមិនធ្វើប្រការទាំងនេះក្រៅពីដើម្បីផ្ដល់ដំណឹង ល្អដល់ពួកអ្នក និងដើម្បីឱ្យចិត្ដរបស់ពួកអ្នកមានភាពនឹងនរនឹងវា ឡើយ។ ហើយគ្មានជោគជ័យទេ លើកលែងតែមានជំនួយមកពី អល់ឡោះដែលមហាខ្លាំងពូកែ មហាគតិបណ្ឌិតប៉ុណ្ណោះ។

Verse 127

لِيَقْطَعَ طَرَفًا مِّنَ ٱلَّذِينَ كَفَرُوٓا۟ أَوْ يَكْبِتَهُمْ فَيَنقَلِبُوا۟ خَآئِبِينَ

Transliteration liyaqṭaʿa ṭarafan mina alladhīna kafarū aw yakbitahum fayanqalibū khāibīna

Khmer ដើម្បីទ្រង់នឹងបំបែកក្រុមមួយក្នុងចំណោមពួកដែល ប្រឆាំង ឬធ្វើឱ្យពួកគេជួបប្រទះនូវភាពអាម៉ាស់ ពេលនោះពួកគេ នឹងដកថយវិញដោយបរាជ័យជាមិនខាន។

Verse 128

لَيْسَ لَكَ مِنَ ٱلْأَمْرِ شَىْءٌ أَوْ يَتُوبَ عَلَيْهِمْ أَوْ يُعَذِّبَهُمْ فَإِنَّهُمْ ظَـٰلِمُونَ

Transliteration laysa laka mina l-amri shayon aw yatūba ʿalayhim aw yuʿadhibahum fa-innahum ẓālimūna

Khmer ពុំមែនជាភារកិច្ចរបស់អ្នក(មូហាំម៉ាត់)ទេនៅក្នុងកិច្ច ការនេះ(តែវាជាសិទ្ធិរបស់អល់ឡោះក្នុងការបំបែកពួកគេ) ឬទ្រង់ ត្រូវអភ័យទោសដល់ពួកគេឬដាក់ទារុណកម្មពួកគេ ព្រោះពួកគេ គឺពិតជាពួកបំពាន។

Verse 129

وَلِلَّهِ مَا فِى ٱلسَّمَـٰوَٰتِ وَمَا فِى ٱلْأَرْضِ ۚ يَغْفِرُ لِمَن يَشَآءُ وَيُعَذِّبُ مَن يَشَآءُ ۚ وَٱللَّهُ غَفُورٌ رَّحِيمٌ

Transliteration walillahi mā fī l-samāwāti wamā fī l-arḍi yaghfiru liman yashāu wayuʿadhibu man yashāu wal-lahu ghafūrun raḥīmun

Khmer ហើយអ្វីៗដែលមាននៅលើមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ទ្រង់នឹងអភ័យទោសចំពោះអ្នកណា ដែលទ្រង់មានចេតនា និងធ្វើទារុណកម្មចំពោះអ្នកណាដែលទ្រង់ មានចេតនា។ ហើយអល់ឡោះ មហាអភ័យទោស មហាអាណិត ស្រឡាញ់។

Verse 130

يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوا۟ لَا تَأْكُلُوا۟ ٱلرِّبَوٰٓا۟ أَضْعَـٰفًا مُّضَـٰعَفَةً ۖ وَٱتَّقُوا۟ ٱللَّهَ لَعَلَّكُمْ تُفْلِحُونَ

Transliteration yāayyuhā alladhīna āmanū lā takulū l-riba aḍʿāfan muḍāʿafatan wa-ittaqū l-laha laʿallakum tuf'liḥūna

Khmer ឱបណ្ដាអ្នកដែលមានជំនឿ. ចូរពួកអ្នកកុំស៊ីការប្រាក់ ដែលនាំឱ្យមានការកើនឡើងទេ្វដងឬច្រើនជាងនេះ។ ហើយចូរពួក អ្នកកោតខ្លាចចំពោះអល់ឡោះ ដើម្បីឱ្យពួកអ្នកទទួលបាន ជោគជ័យ។

Verse 131

وَٱتَّقُوا۟ ٱلنَّارَ ٱلَّتِىٓ أُعِدَّتْ لِلْكَـٰفِرِينَ

Transliteration wa-ittaqū l-nāra allatī uʿiddat lil'kāfirīna

Khmer ហើយចូរពួកអ្នកខ្លាចភ្លើងនរកដែលត្រូវបានគេរៀបចំ សម្រាប់ពួកដែលប្រឆាំង។

Verse 132

وَأَطِيعُوا۟ ٱللَّهَ وَٱلرَّسُولَ لَعَلَّكُمْ تُرْحَمُونَ

Transliteration wa-aṭīʿū l-laha wal-rasūla laʿallakum tur'ḥamūna

Khmer ហើយចូរពួកអ្នកប្រតិបត្ដិតាមអល់ឡោះនិងអ្នកនាំសារ (មូហាំម៉ាត់) ដើម្បីឱ្យពួកអ្នកទទួលបានការអាណិតស្រឡាញ់។

Verse 133

۞ وَسَارِعُوٓا۟ إِلَىٰ مَغْفِرَةٍ مِّن رَّبِّكُمْ وَجَنَّةٍ عَرْضُهَا ٱلسَّمَـٰوَٰتُ وَٱلْأَرْضُ أُعِدَّتْ لِلْمُتَّقِينَ

Transliteration wasāriʿū ilā maghfiratin min rabbikum wajannatin ʿarḍuhā l-samāwātu wal-arḍu uʿiddat lil'muttaqīna

Khmer ហើយចូរពួកអ្នកប្រញាប់ប្រញាល់ទៅរកការអភ័យ ទោសពីម្ចាស់របស់ពួកអ្នក និងទៅរកឋានសួគ៌ដែលផ្ទៃរបស់វាដូច ផ្ទៃមេឃជាច្រើនជាន់និងផែនដីដែលគេបានរៀបចំវាសម្រាប់បណ្ដា អ្នកដែលកោតខ្លាច។

Verse 134

ٱلَّذِينَ يُنفِقُونَ فِى ٱلسَّرَّآءِ وَٱلضَّرَّآءِ وَٱلْكَـٰظِمِينَ ٱلْغَيْظَ وَٱلْعَافِينَ عَنِ ٱلنَّاسِ ۗ وَٱللَّهُ يُحِبُّ ٱلْمُحْسِنِينَ

Transliteration alladhīna yunfiqūna fī l-sarāi wal-ḍarāi wal-kāẓimīna l-ghayẓa wal-ʿāfīna ʿani l-nāsi wal-lahu yuḥibbu l-muḥ'sinīna

Khmer គឺបណ្ដាអ្នកដែលបរិច្ចាគ(ទ្រព្យសម្បត្ដិ)ទាំងនៅពេល ធូរធារ និងពេលក្រខ្សត់ និងបណ្ដាអ្នកដែលមានភាពអត់ធ្មត់ចំពោះ កំហឹង ហើយនិងបណ្ដាអ្នកដែលមានការអធ្យាស្រ័យដល់មនុស្ស លោក។ ហើយអល់ឡោះស្រឡាញ់បណ្ដាអ្នកដែលធ្វើល្អ។

Verse 135

وَٱلَّذِينَ إِذَا فَعَلُوا۟ فَـٰحِشَةً أَوْ ظَلَمُوٓا۟ أَنفُسَهُمْ ذَكَرُوا۟ ٱللَّهَ فَٱسْتَغْفَرُوا۟ لِذُنُوبِهِمْ وَمَن يَغْفِرُ ٱلذُّنُوبَ إِلَّا ٱللَّهُ وَلَمْ يُصِرُّوا۟ عَلَىٰ مَا فَعَلُوا۟ وَهُمْ يَعْلَمُونَ

Transliteration wa-alladhīna idhā faʿalū fāḥishatan aw ẓalamū anfusahum dhakarū l-laha fa-is'taghfarū lidhunūbihim waman yaghfiru l-dhunūba illā l-lahu walam yuṣirrū ʿalā mā faʿalū wahum yaʿlamūna

Khmer និងពួកដែលនៅពេលដែលពួកគេធ្វើអំពើអាក្រក់អ្វីមួយ ឬពួកគេបំពានលើខ្លួនឯង គឺពួកគេនឹកឃើញអល់ឡោះ ហើយពួកគេសុំអភ័យទោសនូវរាល់ទោសកំហុសរបស់ពួកគេ។ ហើយគ្មាន អ្នកណាដែលអភ័យទោសនូវរាល់កំហុសទាំងអស់ ក្រៅពីអល់ឡោះឡើយ។ ហើយពួកគេមិនរឹងរូសចំពោះអ្វីដែល ពួកគេបានប្រព្រឹត្ដនោះទេ ខណៈដែលពួកគេដឹងហើយនោះ។

Verse 136

أُو۟لَـٰٓئِكَ جَزَآؤُهُم مَّغْفِرَةٌ مِّن رَّبِّهِمْ وَجَنَّـٰتٌ تَجْرِى مِن تَحْتِهَا ٱلْأَنْهَـٰرُ خَـٰلِدِينَ فِيهَا ۚ وَنِعْمَ أَجْرُ ٱلْعَـٰمِلِينَ

Transliteration ulāika jazāuhum maghfiratun min rabbihim wajannātun tajrī min taḥtihā l-anhāru khālidīna fīhā waniʿ'ma ajru l-ʿāmilīna

Khmer ពួកទាំងនោះ ការតបស្នងរបស់ពួកគេគឺការអភ័យទោស ពីម្ចាស់របស់ពួកគេ និងឋានសួគ៌ដែលមានទនេ្លជាច្រើនហូរពីក្រោម វា ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។ ទាំងនេះគឺជាការតប ស្នងដ៏ល្អប្រពៃសម្រាប់បណ្ដាអ្នកដែលធ្វើល្អ។

Verse 137

قَدْ خَلَتْ مِن قَبْلِكُمْ سُنَنٌ فَسِيرُوا۟ فِى ٱلْأَرْضِ فَٱنظُرُوا۟ كَيْفَ كَانَ عَـٰقِبَةُ ٱلْمُكَذِّبِينَ

Transliteration qad khalat min qablikum sunanun fasīrū fī l-arḍi fa-unẓurū kayfa kāna ʿāqibatu l-mukadhibīna

Khmer ពិតប្រាកដណាស់ ព្រឹត្ដិការណ៍ជាច្រើនបានកន្លងផុត មុនពួកអ្នករួចទៅហើយ។ ដូចេ្នះ ចូរពួកអ្នកធ្វើដំណើរនៅលើផែនដី ហើយគិតពិចារណាថាៈ តើលទ្ធផលចុងក្រោយរបស់ពួក ដែលបដិសេធនោះយ៉ាងដូចមេ្ដច ?

Verse 138

هَـٰذَا بَيَانٌ لِّلنَّاسِ وَهُدًى وَمَوْعِظَةٌ لِّلْمُتَّقِينَ

Transliteration hādhā bayānun lilnnāsi wahudan wamawʿiẓatun lil'muttaqīna

Khmer នេះ(គម្ពីរគួរអាន) គឺជាការបញ្ជាក់យ៉ាងច្បាស់ដល់ មនុស្សលោក ហើយជាការចង្អុលបង្ហាញ និងជាដំបូន្មានសម្រាប់ បណ្ដាអ្នកដែលកោតខ្លាចអល់ឡោះ។

Verse 139

وَلَا تَهِنُوا۟ وَلَا تَحْزَنُوا۟ وَأَنتُمُ ٱلْأَعْلَوْنَ إِن كُنتُم مُّؤْمِنِينَ

Transliteration walā tahinū walā taḥzanū wa-antumu l-aʿlawna in kuntum mu'minīna

Khmer ហើយចូរពួកអ្នកកុំទន់ខ្សោយ និងកុំកើតទុក្ខព្រួយ ដោយពួកអ្នកជាអ្នកខ្ពង់ខ្ពស់ ប្រសិនបើពួកអ្នកជាអ្នកមានជំនឿ។

Verse 140

إِن يَمْسَسْكُمْ قَرْحٌ فَقَدْ مَسَّ ٱلْقَوْمَ قَرْحٌ مِّثْلُهُۥ ۚ وَتِلْكَ ٱلْأَيَّامُ نُدَاوِلُهَا بَيْنَ ٱلنَّاسِ وَلِيَعْلَمَ ٱللَّهُ ٱلَّذِينَ ءَامَنُوا۟ وَيَتَّخِذَ مِنكُمْ شُهَدَآءَ ۗ وَٱللَّهُ لَا يُحِبُّ ٱلظَّـٰلِمِينَ

Transliteration in yamsaskum qarḥun faqad massa l-qawma qarḥun mith'luhu watil'ka l-ayāmu nudāwiluhā bayna l-nāsi waliyaʿlama l-lahu alladhīna āmanū wayattakhidha minkum shuhadāa wal-lahu lā yuḥibbu l-ẓālimīna

Khmer ប្រសិនបើពួកអ្នករងរបួស(នៅសមរភូមិអ៊ូហុទ)គឺ ក្រុមនោះ(សត្រូវ)ក៏រងរបួស(នៅសមរភូមិហ្ពាទើរ)ដូចគ្នាដែរ។ នៅថ្ងៃទាំងនោះគឺយើងផ្លាស់ប្ដូរវារវាងមនុស្សលោក(ម្ដងទទួល ជោគជ័យ ម្ដងទទួលបរាជ័យ) និងដើម្បីអល់ឡោះដឹងចំពោះអ្នក ដែលមានជំនឿ និងដើម្បីយកក្នុងចំណោមពួកអ្នកធ្វើជាសាក្សី(ដល់ អ្នកដទៃ)។ ហើយអល់ឡោះមិនស្រឡាញ់ពួកដែលបំពានឡើយ។

Verse 141

وَلِيُمَحِّصَ ٱللَّهُ ٱلَّذِينَ ءَامَنُوا۟ وَيَمْحَقَ ٱلْكَـٰفِرِينَ

Transliteration waliyumaḥḥiṣa l-lahu alladhīna āmanū wayamḥaqa l-kāfirīna

Khmer និងដើម្បីអល់ឡោះសំអាតបណ្ដាអ្នកដែលមានជំនឿ (អំពីបាបកម្ម)និងបំផ្លាញពួកដែលប្រឆាំង។

Verse 142

أَمْ حَسِبْتُمْ أَن تَدْخُلُوا۟ ٱلْجَنَّةَ وَلَمَّا يَعْلَمِ ٱللَّهُ ٱلَّذِينَ جَـٰهَدُوا۟ مِنكُمْ وَيَعْلَمَ ٱلصَّـٰبِرِينَ

Transliteration am ḥasib'tum an tadkhulū l-janata walammā yaʿlami l-lahu alladhīna jāhadū minkum wayaʿlama l-ṣābirīna

Khmer តើពួកអ្នកនឹកស្មានថាៈ ពួកអ្នកនឹងចូលឋានសួគ៌ឬ ខណៈដែលអល់ឡោះមិនទាន់វែកញែកច្បាស់លាស់អ្នកដែលបាន តស៊ូក្នុងចំណោមពួកអ្នក និងមិនទាន់វែកញែកច្បាស់លាស់អ្នក ដែលអត់ធ្មត់នៅឡើយនោះ?

Verse 143

وَلَقَدْ كُنتُمْ تَمَنَّوْنَ ٱلْمَوْتَ مِن قَبْلِ أَن تَلْقَوْهُ فَقَدْ رَأَيْتُمُوهُ وَأَنتُمْ تَنظُرُونَ

Transliteration walaqad kuntum tamannawna l-mawta min qabli an talqawhu faqad ra-aytumūhu wa-antum tanẓurūna

Khmer ពិតប្រាកដណាស់ ពួកអ្នកធ្លាប់បានប្រាថ្នាចង់បាន សេចក្ដីស្លាប់(ស្លាប់ក្នុងសមរភូមិ)មុននឹងពួកអ្នកប្រឈមនឹងវា។ ពេលនេះពួកអ្នកពិតជាបានឃើញវាហើយ ខណៈដែលពួកអ្នកកំពុងតែមើលវានោះ។

Verse 144

وَمَا مُحَمَّدٌ إِلَّا رَسُولٌ قَدْ خَلَتْ مِن قَبْلِهِ ٱلرُّسُلُ ۚ أَفَإِي۟ن مَّاتَ أَوْ قُتِلَ ٱنقَلَبْتُمْ عَلَىٰٓ أَعْقَـٰبِكُمْ ۚ وَمَن يَنقَلِبْ عَلَىٰ عَقِبَيْهِ فَلَن يَضُرَّ ٱللَّهَ شَيْـًٔا ۗ وَسَيَجْزِى ٱللَّهُ ٱلشَّـٰكِرِينَ

Transliteration wamā muḥammadun illā rasūlun qad khalat min qablihi l-rusulu afa-in māta aw qutila inqalabtum ʿalā aʿqābikum waman yanqalib ʿalā ʿaqibayhi falan yaḍurra l-laha shayan wasayajzī l-lahu l-shākirīna

Khmer មូហាំម៉ាត់គ្រាន់តែជាអ្នកនាំសារម្នាក់ដែលអ្នកនាំសារ ជាច្រើនបានកន្លងផុតទៅមុនគាត់ប៉ុណ្ណោះ។ ប្រសិនបើគាត់ទទួល មរណភាព ឬត្រូវបានគេសម្លាប់ តើពួកអ្នកនឹងវិលត្រឡប់ទៅ ក្រោយ(សាសនាដើម)វិញឬ? បើអ្នកណាវិលត្រឡប់ទៅក្រោយ វិញនោះ គឺវាមិនប៉ះពាល់អ្វីដល់អល់ឡោះបន្ដិចណាឡើយ។ ហើយ អល់ឡោះនឹងតបស្នងដល់បណ្ដាអ្នកដែលដឹងគុណ។

Verse 145

وَمَا كَانَ لِنَفْسٍ أَن تَمُوتَ إِلَّا بِإِذْنِ ٱللَّهِ كِتَـٰبًا مُّؤَجَّلًا ۗ وَمَن يُرِدْ ثَوَابَ ٱلدُّنْيَا نُؤْتِهِۦ مِنْهَا وَمَن يُرِدْ ثَوَابَ ٱلْـَٔاخِرَةِ نُؤْتِهِۦ مِنْهَا ۚ وَسَنَجْزِى ٱلشَّـٰكِرِينَ

Transliteration wamā kāna linafsin an tamūta illā bi-idh'ni l-lahi kitāban mu-ajjalan waman yurid thawāba l-dun'yā nu'tihi min'hā waman yurid thawāba l-ākhirati nu'tihi min'hā wasanajzī l-shākirīna

Khmer គ្មានបុគ្គលណាម្នាក់អាចស្លាប់បានទេ លើកលែងតែមាន ការអនុញ្ញាតពីអល់ឡោះដែលបានកំណត់ពេលរួចជាសេ្រច។ បុគ្គល ណាចង់បានផលនៅក្នុងលោកិយ យើងនឹងប្រទានឱ្យគេនូវផលនោះ ហើយបើបុគ្គលណាចង់បានផលនៅថ្ងៃបរលោក យើងនឹងប្រទាន ឱ្យគេនូវផលទាំងនោះ។ ហើយយើងនឹងតបស្នងដល់បណ្ដាអ្នកដែល ដឹងគុណ។

Verse 146

وَكَأَيِّن مِّن نَّبِىٍّ قَـٰتَلَ مَعَهُۥ رِبِّيُّونَ كَثِيرٌ فَمَا وَهَنُوا۟ لِمَآ أَصَابَهُمْ فِى سَبِيلِ ٱللَّهِ وَمَا ضَعُفُوا۟ وَمَا ٱسْتَكَانُوا۟ ۗ وَٱللَّهُ يُحِبُّ ٱلصَّـٰبِرِينَ

Transliteration waka-ayyin min nabiyyin qātala maʿahu ribbiyyūna kathīrun famā wahanū limā aṣābahum fī sabīli l-lahi wamā ḍaʿufū wamā is'takānū wal-lahu yuḥibbu l-ṣābirīna

Khmer ហើយមានបណ្ដាណាពីដែលអ្នកដើរតាមពួកគាត់ជា ច្រើនបានធ្វើសង្គ្រាមតស៊ូ(ក្នុងមាគ៌ា អល់ឡោះ)រួមជាមួយពួកគាត់ ហើយពួកគេមិនបាក់ទឹកចិត្ដនូវអ្វីដែលបានកើតឡើងចំពោះពួកគេ ក្នុងមាគា របស់អល់ឡោះឡើយ ហើយពួកគេមិនទន់ខ្សោយ និង មិនចុះចាញ់ឡើយ។ អល់ឡោះស្រឡាញ់បណ្ដាអ្នកដែលអត់ធ្មត់។

Verse 147

وَمَا كَانَ قَوْلَهُمْ إِلَّآ أَن قَالُوا۟ رَبَّنَا ٱغْفِرْ لَنَا ذُنُوبَنَا وَإِسْرَافَنَا فِىٓ أَمْرِنَا وَثَبِّتْ أَقْدَامَنَا وَٱنصُرْنَا عَلَى ٱلْقَوْمِ ٱلْكَـٰفِرِينَ

Transliteration wamā kāna qawlahum illā an qālū rabbanā igh'fir lanā dhunūbanā wa-is'rāfanā fī amrinā wathabbit aqdāmanā wa-unṣur'nā ʿalā l-qawmi l-kāfirīna

Khmer ហើយពាក្យសំដីរបស់ពួកគេ(អ្នកអត់ធ្មត់)គ្មានអ្វីក្រៅ ពីការបួងសួងសុំថាៈ ឱម្ចាស់របស់ពួកយើង. សូមទ្រង់មេត្ដាអភ័យ ទោសដល់ពួកយើងនូវរាល់បាបកម្មរបស់ពួកយើងនិងការជ្រុលជ្រួស ក្នុងកិច្ចការរបស់ពួកយើងផង ហើយសូមទ្រង់មេត្ដាពង្រឹងគោល ជំហររបស់ពួកយើង និងជួយពួកយើងឱ្យមានជ័យជំនះលើក្រុម ដែលប្រឆាំងផង។

Verse 148

فَـَٔاتَىٰهُمُ ٱللَّهُ ثَوَابَ ٱلدُّنْيَا وَحُسْنَ ثَوَابِ ٱلْـَٔاخِرَةِ ۗ وَٱللَّهُ يُحِبُّ ٱلْمُحْسِنِينَ

Transliteration faātāhumu l-lahu thawāba l-dun'yā waḥus'na thawābi l-ākhirati wal-lahu yuḥibbu l-muḥ'sinīna

Khmer ដូចេ្នះ អល់ឡោះបានប្រទានឱ្យពួកគេ(ពួកអត់ធ្មត់)នូវ ផលបុណ្យក្នុងលោកិយ និងផលបុណ្យដ៏ល្អប្រពៃនៅថ្ងៃបរលោក។ អល់ឡោះស្រឡាញ់បណ្ដាអ្នកដែលធ្វើល្អ។

Verse 149

يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓا۟ إِن تُطِيعُوا۟ ٱلَّذِينَ كَفَرُوا۟ يَرُدُّوكُمْ عَلَىٰٓ أَعْقَـٰبِكُمْ فَتَنقَلِبُوا۟ خَـٰسِرِينَ

Transliteration yāayyuhā alladhīna āmanū in tuṭīʿū alladhīna kafarū yaruddūkum ʿalā aʿqābikum fatanqalibū khāsirīna

Khmer ឱបណ្ដាអ្នកដែលមានជំនឿ ប្រសិនបើពួកអ្នកប្រតិបត្ដិ តាមពួកដែលប្រឆាំងនោះ ពួកគេនឹងធ្វើឱ្យពួកអ្នកត្រឡប់ទៅ ក្រោយវិញ(សាសនាដើម) ពេលនោះពួកអ្នកត្រឡប់ទៅវិញដោយ ការខាតបង់។

Verse 150

بَلِ ٱللَّهُ مَوْلَىٰكُمْ ۖ وَهُوَ خَيْرُ ٱلنَّـٰصِرِينَ

Transliteration bali l-lahu mawlākum wahuwa khayru l-nāṣirīna

Khmer ពិតប្រាកដណាស់ អល់ឡោះជាអ្នកគាំពារពួកអ្នក។

Verse 151

سَنُلْقِى فِى قُلُوبِ ٱلَّذِينَ كَفَرُوا۟ ٱلرُّعْبَ بِمَآ أَشْرَكُوا۟ بِٱللَّهِ مَا لَمْ يُنَزِّلْ بِهِۦ سُلْطَـٰنًا ۖ وَمَأْوَىٰهُمُ ٱلنَّارُ ۚ وَبِئْسَ مَثْوَى ٱلظَّـٰلِمِينَ

Transliteration sanul'qī fī qulūbi alladhīna kafarū l-ruʿ'ba bimā ashrakū bil-lahi mā lam yunazzil bihi sul'ṭānan wamawāhumu l-nāru wabi'sa mathwā l-ẓālimīna

Khmer យើងនឹងបញ្ចូលការភ័យខ្លាចទៅក្នុងចិត្ដពួកដែល ប្រឆាំងដោយសារតែការធ្វើស្ហ៊ីរិករបស់ពួកគេចំពោះអល់ឡោះ ដោយទ្រង់មិនបានបញ្ចុះភស្ដុតាងអ្វី(មកបញ្ជាក់)អំពីវាឡើយ។ កន្លែងស្នាក់នៅរបស់ពួកគេនោះគឺឋាននរក ហើយវាជាកន្លែងដ៏ អាក្រក់សម្រាប់ពួកដែលបំពាន។

Verse 152

وَلَقَدْ صَدَقَكُمُ ٱللَّهُ وَعْدَهُۥٓ إِذْ تَحُسُّونَهُم بِإِذْنِهِۦ ۖ حَتَّىٰٓ إِذَا فَشِلْتُمْ وَتَنَـٰزَعْتُمْ فِى ٱلْأَمْرِ وَعَصَيْتُم مِّنۢ بَعْدِ مَآ أَرَىٰكُم مَّا تُحِبُّونَ ۚ مِنكُم مَّن يُرِيدُ ٱلدُّنْيَا وَمِنكُم مَّن يُرِيدُ ٱلْـَٔاخِرَةَ ۚ ثُمَّ صَرَفَكُمْ عَنْهُمْ لِيَبْتَلِيَكُمْ ۖ وَلَقَدْ عَفَا عَنكُمْ ۗ وَٱللَّهُ ذُو فَضْلٍ عَلَى ٱلْمُؤْمِنِينَ

Transliteration walaqad ṣadaqakumu l-lahu waʿdahu idh taḥussūnahum bi-idh'nihi ḥattā idhā fashil'tum watanāzaʿtum fī l-amri waʿaṣaytum min baʿdi mā arākum mā tuḥibbūna minkum man yurīdu l-dun'yā waminkum man yurīdu l-ākhirata thumma ṣarafakum ʿanhum liyabtaliyakum walaqad ʿafā ʿankum wal-lahu dhū faḍlin ʿalā l-mu'minīna

Khmer ហើយពិតប្រាកដណាស់ អល់ឡោះបានបំពេញការសន្យា របស់ទ្រង់ចំពោះពួកអ្នក ខណៈដែលពួកអ្នកសម្លាប់ពួកគេ(នៅ សមរភូមិអ៊ូហុទ) ដោយការអនុញ្ញាតរបស់ទ្រង់រហូតដល់ពួកអ្នក ទន់ខ្សោយ និងខ្វែងយោបល់គ្នាក្នុងរឿងនេះ ហើយពួកអ្នកបាន ប្រឆាំង(នឹងអ្នកនាំសារ) បន្ទាប់ពីអល់ឡោះបានធ្វើឱ្យពួកអ្នក ឃើញនូវអ្វីដែលពួកអ្នកចូលចិត្ដ(ជ័យភណ្ឌ)។ ក្នុងចំណោមពួកអ្នក មានអ្នកចង់បាន(ផលប្រយោជន៍)លោកិយ ហើយមួយចំនួនទៀត ក្នុងចំណោមពួកអ្នកមានអ្នកចង់បាន(ផលបុណ្យ)ថ្ងៃបរលោក។ ក្រោយមកអល់ឡោះធ្វើឱ្យពួកអ្នកបែរចេញពីពួកគេ(បរាជ័យ) ដើម្បីទ្រង់សាកល្បងពួកអ្នក។ ហើយពិតប្រាកដណាស់ ទ្រង់បាន អធ្យាស្រ័យឱ្យពួកអ្នក។ ហើយអល់ឡោះមានក្ដីសន្ដោសប្រណី ទៅចំពោះបណ្ដាអ្នកដែលមានជំនឿ។

Verse 153

۞ إِذْ تُصْعِدُونَ وَلَا تَلْوُۥنَ عَلَىٰٓ أَحَدٍ وَٱلرَّسُولُ يَدْعُوكُمْ فِىٓ أُخْرَىٰكُمْ فَأَثَـٰبَكُمْ غَمًّۢا بِغَمٍّ لِّكَيْلَا تَحْزَنُوا۟ عَلَىٰ مَا فَاتَكُمْ وَلَا مَآ أَصَـٰبَكُمْ ۗ وَٱللَّهُ خَبِيرٌۢ بِمَا تَعْمَلُونَ

Transliteration idh tuṣ'ʿidūna walā talwūna ʿalā aḥadin wal-rasūlu yadʿūkum fī ukh'rākum fa-athābakum ghamman bighammin likaylā taḥzanū ʿalā mā fātakum walā mā aṣābakum wal-lahu khabīrun bimā taʿmalūna

Khmer (ចូរចងចាំ)នៅពេលដែលពួកអ្នករត់ឡើងភ្នំ(ដោយ សារចាញ់សង្គ្រាម) ដោយមិនក្រឡេកមើលនរណាម្នាក់ឡើយ ខណៈដែលអ្នកនាំសារនៅជាមួយក្រុមមួយទៀតរបស់ពួកអ្នក ស្រែកហៅពួកអ្នក។ ដូចេ្នះអល់ឡោះបានធ្វើឱ្យពួកអ្នកទទួលរង នូវទុក្ខសោកលើទុក្ខសោក ដើម្បីកុំឱ្យពួកអ្នកមានការសោកស្ដាយ នូវអ្វីដែលបានកន្លងហួសពីពួកអ្នកនិងអ្វីដែលបានធ្វើឱ្យពួកអ្នករង គ្រោះ។ អល់ឡោះមហាជ្រួតជ្រាបនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។

Verse 154

ثُمَّ أَنزَلَ عَلَيْكُم مِّنۢ بَعْدِ ٱلْغَمِّ أَمَنَةً نُّعَاسًا يَغْشَىٰ طَآئِفَةً مِّنكُمْ ۖ وَطَآئِفَةٌ قَدْ أَهَمَّتْهُمْ أَنفُسُهُمْ يَظُنُّونَ بِٱللَّهِ غَيْرَ ٱلْحَقِّ ظَنَّ ٱلْجَـٰهِلِيَّةِ ۖ يَقُولُونَ هَل لَّنَا مِنَ ٱلْأَمْرِ مِن شَىْءٍ ۗ قُلْ إِنَّ ٱلْأَمْرَ كُلَّهُۥ لِلَّهِ ۗ يُخْفُونَ فِىٓ أَنفُسِهِم مَّا لَا يُبْدُونَ لَكَ ۖ يَقُولُونَ لَوْ كَانَ لَنَا مِنَ ٱلْأَمْرِ شَىْءٌ مَّا قُتِلْنَا هَـٰهُنَا ۗ قُل لَّوْ كُنتُمْ فِى بُيُوتِكُمْ لَبَرَزَ ٱلَّذِينَ كُتِبَ عَلَيْهِمُ ٱلْقَتْلُ إِلَىٰ مَضَاجِعِهِمْ ۖ وَلِيَبْتَلِىَ ٱللَّهُ مَا فِى صُدُورِكُمْ وَلِيُمَحِّصَ مَا فِى قُلُوبِكُمْ ۗ وَٱللَّهُ عَلِيمٌۢ بِذَاتِ ٱلصُّدُورِ

Transliteration thumma anzala ʿalaykum min baʿdi l-ghami amanatan nuʿāsan yaghshā ṭāifatan minkum waṭāifatun qad ahammathum anfusuhum yaẓunnūna bil-lahi ghayra l-ḥaqi ẓanna l-jāhiliyati yaqūlūna hal lanā mina l-amri min shayin qul inna l-amra kullahu lillahi yukh'fūna fī anfusihim mā lā yub'dūna laka yaqūlūna law kāna lanā mina l-amri shayon mā qutil'nā hāhunā qul law kuntum fī buyūtikum labaraza alladhīna kutiba ʿalayhimu l-qatlu ilā maḍājiʿihim waliyabtaliya l-lahu mā fī ṣudūrikum waliyumaḥḥiṣa mā fī qulūbikum wal-lahu ʿalīmun bidhāti l-ṣudūri

Khmer បន្ទាប់មកអល់ឡោះបានបញ្ចុះឱ្យពួកអ្នកបន្ទាប់ពីទុក្ខ- សោក(ដោយសារចាញ់សង្គ្រាម)នោះនូវសុខសន្ដិភាពដូចជាភាព ងងុយមកគ្របដណ្ដប់ក្រុមមួយអំពីពួកអ្នក។ ដោយមួយក្រុមទៀត ដែលយកចិត្ដទុកដាក់តែចំពោះខ្លួនពួកគេប៉ុណ្ណោះ ដោយពួកគេ សង្ស័យចំពោះអល់ឡោះដោយគ្មានហេតុផលដូចជាការសង្ស័យ របស់ពួកល្ងង់ខ្លៅ(សម័យកាលមុនមូហាំម៉ាត់)ដោយពួកគេនិយាយ ថាៈ តើសម្រាប់ពួកយើងមានការជ្រើសរើសដែរឬទេនៅក្នុងរឿង នេះ(ការធ្វើសង្គ្រាម)? ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ពិតប្រាកដ ណាស់ គ្រប់កិច្ចការទាំងអស់គឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ពួកគេ លាក់បាំងក្នុងចិត្ដរបស់ពួកគេនូវអ្វីដែលពួកគេមិនចង់បង្ហាញដល់អ្នក ដោយពួកគេនិយាយថាៈ ប្រសិនបើពួកយើងមានការជ្រើសរើស នោះ ពួកយើងមិនត្រូវគេសម្លាប់នៅទីនេះទេ(សមរភូមិ)។ ចូរអ្នក ពោលថាៈ ទោះបីជាពួកអ្នកស្ថិតនៅក្នុងផ្ទះរបស់ពួកអ្នកក៏ដោយ ក៏ពួកដែលគេកំណត់ឱ្យស្លាប់នោះនឹងចេញទៅរកកន្លែងស្លាប់របស់ ពួកគេដែរ។ (ការធ្វើដូចេ្នះ)គឺដើម្បីអល់ឡោះសាកល្បងនូវអី្វដែល មាននៅក្នុងចិត្ដរបស់ពួកអ្នក និងដើម្បីសំអាតនូវអ្វីដែលមាននៅក្នុង ចិត្ដរបស់ពួកអ្នក។ ហើយអល់ឡោះមហាដឹងនូវអ្វីដែលមាននៅក្នុងចិត្ដ។

Verse 155

إِنَّ ٱلَّذِينَ تَوَلَّوْا۟ مِنكُمْ يَوْمَ ٱلْتَقَى ٱلْجَمْعَانِ إِنَّمَا ٱسْتَزَلَّهُمُ ٱلشَّيْطَـٰنُ بِبَعْضِ مَا كَسَبُوا۟ ۖ وَلَقَدْ عَفَا ٱللَّهُ عَنْهُمْ ۗ إِنَّ ٱللَّهَ غَفُورٌ حَلِيمٌ

Transliteration inna alladhīna tawallaw minkum yawma l-taqā l-jamʿāni innamā is'tazallahumu l-shayṭānu bibaʿḍi mā kasabū walaqad ʿafā l-lahu ʿanhum inna l-laha ghafūrun ḥalīmun

Khmer ពិតប្រាកដណាស់ ពួកដែលបានរត់គេចនៅក្នុងចំណោម ពួកអ្នកនៅថ្ងៃដែលក្រុមទាំងពីរបានជួបគ្នា(នៅសមរភូមិអ៊ូហុទ) គឺស្ហៃតនបានអូសទាញពួកគេ ដោយសារតែទង្វើមួយចំនួនដែលពួក គេបានប្រព្រឹត្ដ។ តែអល់ឡោះពិតជាបានអធ្យាស្រ័យឱ្យពួកគេ។ ពិតប្រាកដណាស់ អល់ឡោះមហាអភ័យទោស មហាអត់ធ្មត់។

Verse 156

يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوا۟ لَا تَكُونُوا۟ كَٱلَّذِينَ كَفَرُوا۟ وَقَالُوا۟ لِإِخْوَٰنِهِمْ إِذَا ضَرَبُوا۟ فِى ٱلْأَرْضِ أَوْ كَانُوا۟ غُزًّى لَّوْ كَانُوا۟ عِندَنَا مَا مَاتُوا۟ وَمَا قُتِلُوا۟ لِيَجْعَلَ ٱللَّهُ ذَٰلِكَ حَسْرَةً فِى قُلُوبِهِمْ ۗ وَٱللَّهُ يُحْىِۦ وَيُمِيتُ ۗ وَٱللَّهُ بِمَا تَعْمَلُونَ بَصِيرٌ

Transliteration yāayyuhā alladhīna āmanū lā takūnū ka-alladhīna kafarū waqālū li-ikh'wānihim idhā ḍarabū fī l-arḍi aw kānū ghuzzan law kānū ʿindanā mā mātū wamā qutilū liyajʿala l-lahu dhālika ḥasratan fī qulūbihim wal-lahu yuḥ'yī wayumītu wal-lahu bimā taʿmalūna baṣīrun

Khmer ឱបណ្ដាអ្នកដែលមានជំនឿ. ចូរពួកអ្នកកុំធ្វើដូចជា ពួកប្រឆាំង ដែលពួកគេបាននិយាយទៅកាន់បងប្អូនរបស់ពួកគេនៅពេលដែលបងប្អូនពួកគេបានធ្វើដំណើរនៅលើផែនដី(ដើម្ប ធ្វើជំនួញ) ឬទៅធ្វើសង្គ្រាមថាៈ ប្រសិនបើពួកគេនៅជាមួយពួក យើង គឺពួកគេមិនស្លាប់ និងមិនត្រូវគេសម្លាប់ឡើយ។ ដោយសារតែ ពាក្យសំដីដូចនោះហើយបានជាអល់ឡោះធ្វើឱ្យចិត្ដរបស់ពួកគេមាន ការសោកស្ដាយយ៉ាងខ្លាំង។ ហើយអល់ឡោះជាអ្នកធ្វើឱ្យរស់ និងជា អ្នកធ្វើឱ្យស្លាប់ ហើយអល់ឡោះមហាឃើញនូវអ្វីដែលពួកអ្នក ប្រព្រឹត្ដ។

Verse 157

وَلَئِن قُتِلْتُمْ فِى سَبِيلِ ٱللَّهِ أَوْ مُتُّمْ لَمَغْفِرَةٌ مِّنَ ٱللَّهِ وَرَحْمَةٌ خَيْرٌ مِّمَّا يَجْمَعُونَ

Transliteration wala-in qutil'tum fī sabīli l-lahi aw muttum lamaghfiratun mina l-lahi waraḥmatun khayrun mimmā yajmaʿūna

Khmer (អល់ឡោះស្បថថា)ប្រសិនបើពួកអ្នកត្រូវគេសម្លាប់ ក្នុងមាគ៌ារបស់អល់ឡោះ ឬបានស្លាប់(នៅក្នុងសមរភូមិ)គឺការ អភ័យទោស និងការអាណិតស្រឡាញ់ពីអល់ឡោះប្រសើរជាងអ្វី ដែលពួកគេប្រមូលទុក(ទ្រព្យសម្បត្ដិ)នោះ។

Verse 158

وَلَئِن مُّتُّمْ أَوْ قُتِلْتُمْ لَإِلَى ٱللَّهِ تُحْشَرُونَ

Transliteration wala-in muttum aw qutil'tum la-ilā l-lahi tuḥ'sharūna

Khmer (អល់ឡោះស្បថថា)ប្រសិនបើពួកអ្នកបានស្លាប់ ឬត្រូវ គេសម្លាប់នោះ ពួកអ្នកនឹងត្រូវគេប្រមូលផ្ដុំទៅចំពោះអល់ឡោះ។

Verse 159

فَبِمَا رَحْمَةٍ مِّنَ ٱللَّهِ لِنتَ لَهُمْ ۖ وَلَوْ كُنتَ فَظًّا غَلِيظَ ٱلْقَلْبِ لَٱنفَضُّوا۟ مِنْ حَوْلِكَ ۖ فَٱعْفُ عَنْهُمْ وَٱسْتَغْفِرْ لَهُمْ وَشَاوِرْهُمْ فِى ٱلْأَمْرِ ۖ فَإِذَا عَزَمْتَ فَتَوَكَّلْ عَلَى ٱللَّهِ ۚ إِنَّ ٱللَّهَ يُحِبُّ ٱلْمُتَوَكِّلِينَ

Transliteration fabimā raḥmatin mina l-lahi linta lahum walaw kunta faẓẓan ghalīẓa l-qalbi la-infaḍḍū min ḥawlika fa-uʿ'fu ʿanhum wa-is'taghfir lahum washāwir'hum fī l-amri fa-idhā ʿazamta fatawakkal ʿalā l-lahi inna l-laha yuḥibbu l-mutawakilīna

Khmer ដោយសារមានក្ដីអាណិតស្រឡាញ់ពីអល់ឡោះ អ្នក (មូហាំម៉ាត់)បានធ្វើទន់ភ្លន់ចំពោះពួកគេ។ តែបើអ្នកមានអាកប្បកិរិយាកោងកាចនិងរឹងរូសវិញនោះ គឺពួកគេនឹងចាកចេញពីអ្នកជា មិនខាន។ ដូចេ្នះចូរអ្នកអធ្យាស្រ័យដល់ពួកគេនិងសុំអភ័យទោស ឱ្យពួកគេ ហើយចូរអ្នកពិភាក្សាជាមួយពួកគេគ្រប់កិច្ចការ។ នៅ ពេលដែលអ្នកបានសមេ្រចចិត្ដហើយនោះ ចូរអ្នកប្រគល់ការទុកចិត្ដ លើអល់ឡោះ។ ពិតប្រាកដណាស់ អល់ឡោះស្រឡាញ់បណ្ដាអ្នក ដែលប្រគល់ការទុកចិត្ដ(លើទ្រង់)។

Verse 160

إِن يَنصُرْكُمُ ٱللَّهُ فَلَا غَالِبَ لَكُمْ ۖ وَإِن يَخْذُلْكُمْ فَمَن ذَا ٱلَّذِى يَنصُرُكُم مِّنۢ بَعْدِهِۦ ۗ وَعَلَى ٱللَّهِ فَلْيَتَوَكَّلِ ٱلْمُؤْمِنُونَ

Transliteration in yanṣur'kumu l-lahu falā ghāliba lakum wa-in yakhdhul'kum faman dhā alladhī yanṣurukum min baʿdihi waʿalā l-lahi falyatawakkali l-mu'minūna

Khmer ប្រសិនបើអល់ឡោះជួយដល់ពួកអ្នក គឺគ្មាននរណាម្នាក់ អាចយកឈ្នះលើពួកអ្នកបានឡើយ។ តែបើទ្រង់បោះបង់ពួកអ្នក ចោល តើមានអ្នកណាអាចជួយពួកអ្នកក្រោយពីទ្រង់បាននោះ? ហើយចូរឱ្យបណ្ដាអ្នកដែលមានជំនឿប្រគល់ការទុកចិត្ដទៅលើ អល់ឡោះ។

Verse 161

وَمَا كَانَ لِنَبِىٍّ أَن يَغُلَّ ۚ وَمَن يَغْلُلْ يَأْتِ بِمَا غَلَّ يَوْمَ ٱلْقِيَـٰمَةِ ۚ ثُمَّ تُوَفَّىٰ كُلُّ نَفْسٍ مَّا كَسَبَتْ وَهُمْ لَا يُظْلَمُونَ

Transliteration wamā kāna linabiyyin an yaghulla waman yaghlul yati bimā ghalla yawma l-qiyāmati thumma tuwaffā kullu nafsin mā kasabat wahum lā yuẓ'lamūna

Khmer ហើយអំពើក្បត់មិនសក្ដិសមចំពោះណាពីឡើយ។ ហើយ អ្នកណាដែលក្បត់ នៅថ្ងៃបរលោកគេនឹងនាំមកជាមួយនូវអ្វីដែល គេបានក្បត់នោះ។ ក្រោយមកអល់ឡោះនឹងតបស្នងចំពោះបុគ្គល គ្រប់រូបនូវអ្វីដែលគេបានប្រព្រឹត្ដ ដោយពួកគេមិនត្រូវបានគេ បំពានឡើយ។

Verse 162

أَفَمَنِ ٱتَّبَعَ رِضْوَٰنَ ٱللَّهِ كَمَنۢ بَآءَ بِسَخَطٍ مِّنَ ٱللَّهِ وَمَأْوَىٰهُ جَهَنَّمُ ۚ وَبِئْسَ ٱلْمَصِيرُ

Transliteration afamani ittabaʿa riḍ'wāna l-lahi kaman bāa bisakhaṭin mina l-lahi wamawāhu jahannamu wabi'sa l-maṣīru

Khmer តើអ្នកដែលបានប្រតិបត្ដិតាមការយល់ព្រមពីអល់ឡោះ (ដោយមិនបានយកផ្នែកណាមួយនៃជ័យភណ្ឌដោយខុសច្បាប់) ដូច អ្នកដែលបាននាំមកនូវការខឹងពីអល់ឡោះ(ដោយបានយកផ្នែកណា មួយនៃជ័យភណ្ឌដោយខុសច្បាប់)ដែរឬទេ? ហើយកន្លែងស្នាក់នៅ របស់គេគឺឋាននរក ហើយវាជាកន្លែងវិលត្រឡប់ដ៏អាក្រក់បំផុត។

Verse 163

هُمْ دَرَجَـٰتٌ عِندَ ٱللَّهِ ۗ وَٱللَّهُ بَصِيرٌۢ بِمَا يَعْمَلُونَ

Transliteration hum darajātun ʿinda l-lahi wal-lahu baṣīrun bimā yaʿmalūna

Khmer ពួកគេស្ថិតនៅតាមលំដាប់ថ្នាក់ខុសៗគ្នាចំពោះ អល់ឡោះ។ ហើយអល់ឡោះមហាឃើញនូវអ្វីដែលពួកគេប្រព្រឹត្ដ។

Verse 164

لَقَدْ مَنَّ ٱللَّهُ عَلَى ٱلْمُؤْمِنِينَ إِذْ بَعَثَ فِيهِمْ رَسُولًا مِّنْ أَنفُسِهِمْ يَتْلُوا۟ عَلَيْهِمْ ءَايَـٰتِهِۦ وَيُزَكِّيهِمْ وَيُعَلِّمُهُمُ ٱلْكِتَـٰبَ وَٱلْحِكْمَةَ وَإِن كَانُوا۟ مِن قَبْلُ لَفِى ضَلَـٰلٍ مُّبِينٍ

Transliteration laqad manna l-lahu ʿalā l-mu'minīna idh baʿatha fīhim rasūlan min anfusihim yatlū ʿalayhim āyātihi wayuzakkīhim wayuʿallimuhumu l-kitāba wal-ḥik'mata wa-in kānū min qablu lafī ḍalālin mubīnin

Khmer ពិតប្រាកដណាស់ អល់ឡោះបានប្រទាននៀកម៉ាត់ដ៏ធំ ធេងឱ្យបណ្ដាអ្នកមានជំនឿ នៅពេលដែលទ្រង់បានចាត់តាំងឱ្យពួក គេនូវអ្នកនាំសារម្នាក់ក្នុងចំណោមពួកគេផ្ទាល់ ដោយគេ(អ្នកនាំសារ)សូត្រអាយ៉ាត់ៗរបស់ទ្រង់ឱ្យពួកគេស្ដាប់ និងសំអាតពួកគេ (អំពីប្រការស្ហ៊ីរិក)និងបង្រៀនគម្ពីរ(គួរអាន)និងហ៊ិកម៉ាត់ដល់ ពួកគេ។ ហើយពួកគេកាលពីមុនស្ថិតនៅក្នុងភាពវងេ្វងដ៏ច្បាស់លាស់។

Verse 165

أَوَلَمَّآ أَصَـٰبَتْكُم مُّصِيبَةٌ قَدْ أَصَبْتُم مِّثْلَيْهَا قُلْتُمْ أَنَّىٰ هَـٰذَا ۖ قُلْ هُوَ مِنْ عِندِ أَنفُسِكُمْ ۗ إِنَّ ٱللَّهَ عَلَىٰ كُلِّ شَىْءٍ قَدِيرٌ

Transliteration awalammā aṣābatkum muṣībatun qad aṣabtum mith'layhā qul'tum annā hādhā qul huwa min ʿindi anfusikum inna l-laha ʿalā kulli shayin qadīrun

Khmer ហេតុអ្វីបានជានៅពេលដែលពួកអ្នកទទួលរងនូវគ្រោះ ថ្នាក់(ស្លាប់ឬរបួសនៅសមរភូមិអ៊ូហ៊ុទ)ដែលពួកអ្នកបានធ្វើឱ្យពួក គេទទួលរងគ្រោះដូចគ្នាទេ្វដង(ស្លាប់ឬរបួសនៅសមរភូមិហ្ពាទើរ) ពួកអ្នកបែរជានិយាយថាៈ តើរឿងនេះមកពីណា? ចូរអ្នក(មូហាំម៉ាត់)ឆ្លើយថាៈ វាមកពីខ្លួនពួកអ្នកផ្ទាល់។ ពិតប្រាកដណាស់ អល់ឡោះមានអានុភាពលើអ្វីៗទាំងអស់។

Verse 166

وَمَآ أَصَـٰبَكُمْ يَوْمَ ٱلْتَقَى ٱلْجَمْعَانِ فَبِإِذْنِ ٱللَّهِ وَلِيَعْلَمَ ٱلْمُؤْمِنِينَ

Transliteration wamā aṣābakum yawma l-taqā l-jamʿāni fabi-idh'ni l-lahi waliyaʿlama l-mu'minīna

Khmer ហើយអ្វីដែលពួកអ្នកបានទទួលរង(ការស្លាប់ ឬរបួស) នៅថ្ងៃដែលក្រុមទាំងពីរបានជួបគ្នា(ច្បាំងនៅសមរភូមិអ៊ូហ៊ុទ)គឺ ដោយសារតែការកំណត់របស់អល់ឡោះ ដើម្បីទ្រង់បង្ហាញឱ្យដឹង ពីបណ្ដាអ្នកដែលមានជំនឿ។

Verse 167

وَلِيَعْلَمَ ٱلَّذِينَ نَافَقُوا۟ ۚ وَقِيلَ لَهُمْ تَعَالَوْا۟ قَـٰتِلُوا۟ فِى سَبِيلِ ٱللَّهِ أَوِ ٱدْفَعُوا۟ ۖ قَالُوا۟ لَوْ نَعْلَمُ قِتَالًا لَّٱتَّبَعْنَـٰكُمْ ۗ هُمْ لِلْكُفْرِ يَوْمَئِذٍ أَقْرَبُ مِنْهُمْ لِلْإِيمَـٰنِ ۚ يَقُولُونَ بِأَفْوَٰهِهِم مَّا لَيْسَ فِى قُلُوبِهِمْ ۗ وَٱللَّهُ أَعْلَمُ بِمَا يَكْتُمُونَ

Transliteration waliyaʿlama alladhīna nāfaqū waqīla lahum taʿālaw qātilū fī sabīli l-lahi awi id'faʿū qālū law naʿlamu qitālan la-ittabaʿnākum hum lil'kuf'ri yawma-idhin aqrabu min'hum lil'īmāni yaqūlūna bi-afwāhihim mā laysa fī qulūbihim wal-lahu aʿlamu bimā yaktumūna

Khmer និងដើម្បីបង្ហាញឱ្យដឹងពីពួកពុតត្បុត។ មានគេពោល ទៅកាន់ពួកគេថាៈ ចូរពួកអ្នកមកចូលរួមក្នុងការធ្វើសង្គ្រាមក្នុង មាគ៌ារបស់អល់ឡោះ ឬជួយទប់ស្កាត់ចុះ។ ពួកគេបានឆ្លើយថាៈ ប្រសិនបើពួកយើងដឹងថាមានសង្គ្រាមនោះ ពួកយើងប្រាកដជា ចូលរួមជាមួយពួកអ្នកមិនខានឡើយ។ ពួកគេនៅថ្ងៃនោះ ភាព គ្មានជំនឿរបស់ពួកគេខ្លាំងជាងភាពមានជំនឿ។ ពួកគេនិយាយតែ មាត់នូវអ្វីដែលគ្មាននៅក្នុងចិត្ដរបស់ពួកគេ។ អល់ឡោះដឹងបំផុត នូវអ្វីដែលពួកគេលាក់បាំង។

Verse 168

ٱلَّذِينَ قَالُوا۟ لِإِخْوَٰنِهِمْ وَقَعَدُوا۟ لَوْ أَطَاعُونَا مَا قُتِلُوا۟ ۗ قُلْ فَٱدْرَءُوا۟ عَنْ أَنفُسِكُمُ ٱلْمَوْتَ إِن كُنتُمْ صَـٰدِقِينَ

Transliteration alladhīna qālū li-ikh'wānihim waqaʿadū law aṭāʿūnā mā qutilū qul fa-id'raū ʿan anfusikumu l-mawta in kuntum ṣādiqīna

Khmer គឺពួកដែលបាននិយាយទៅកាន់បងប្អូនរបស់ពួកគេ ដោយពួកគេមិនបានចេញទៅធ្វើសង្គ្រាមផងនោះថាៈ ប្រសិនបើពួក គេតាមយើង ពួកគេមិនត្រូវបានគេសម្លាប់ឡើយ។ ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ដូចេ្នះ ចូរពួកអ្នកច្រានសេចក្ដីស្លាប់ចេញពីខ្លួន របស់ពួកអ្នកមើល ប្រសិនបើពួកអ្នកជាអ្នកត្រឹមត្រូវមែននោះ។

Verse 169

وَلَا تَحْسَبَنَّ ٱلَّذِينَ قُتِلُوا۟ فِى سَبِيلِ ٱللَّهِ أَمْوَٰتًۢا ۚ بَلْ أَحْيَآءٌ عِندَ رَبِّهِمْ يُرْزَقُونَ

Transliteration walā taḥsabanna alladhīna qutilū fī sabīli l-lahi amwātan bal aḥyāon ʿinda rabbihim yur'zaqūna

Khmer ចូរពួកអ្នកកុំគិតថាៈ អ្នកដែលត្រូវបានគេសម្លាប់ក្នុង មាគ៌ារបស់អល់ឡោះនោះស្លាប់ឱ្យសោះ។ ផ្ទុយទៅវិញ ពួកគេរស់ នៅក្បែរម្ចាស់របស់ពួកគេ ដោយត្រូវទ្រង់ប្រទានលាភសក្ការៈដល់ ពួកគេ។

Verse 170

فَرِحِينَ بِمَآ ءَاتَىٰهُمُ ٱللَّهُ مِن فَضْلِهِۦ وَيَسْتَبْشِرُونَ بِٱلَّذِينَ لَمْ يَلْحَقُوا۟ بِهِم مِّنْ خَلْفِهِمْ أَلَّا خَوْفٌ عَلَيْهِمْ وَلَا هُمْ يَحْزَنُونَ

Transliteration fariḥīna bimā ātāhumu l-lahu min faḍlihi wayastabshirūna bi-alladhīna lam yalḥaqū bihim min khalfihim allā khawfun ʿalayhim walā hum yaḥzanūna

Khmer ដោយពួកគេសប្បាយរីករាយនឹងអ្វីដែលអល់ឡោះបាន ប្រទានឱ្យពួកគេអំពីការប្រោសប្រទាន(លាភសក្ការៈ)របស់ទ្រង់ ហើយពួកគេរីករាយចំពោះបណ្ដាអ្នកដែលនៅរស់ក្រោយពីពួកគេ (អ្នកដែលធ្វើសង្គ្រាមក្នុងមាគ៌ារបស់អល់ឡោះ) ដោយពួកគេគ្មាន ការភ័យខ្លាច និងគ្មានការព្រួយបារម្ភអ្វីឡើយ។

Verse 171

۞ يَسْتَبْشِرُونَ بِنِعْمَةٍ مِّنَ ٱللَّهِ وَفَضْلٍ وَأَنَّ ٱللَّهَ لَا يُضِيعُ أَجْرَ ٱلْمُؤْمِنِينَ

Transliteration yastabshirūna biniʿ'matin mina l-lahi wafaḍlin wa-anna l-laha lā yuḍīʿu ajra l-mu'minīna

Khmer ពួកគេសប្បាយរីករាយនឹងនៀកម៉ាត់ និងការសន្ដោស ប្រណីពីអល់ឡោះ។ ហើយពិតប្រាកដណាស់ អល់ឡោះមិនធ្វើឱ្យ បាត់បង់នូវផលបុណ្យរបស់បណ្ដាអ្នកដែលមានជំនឿឡើយ។

Verse 172

ٱلَّذِينَ ٱسْتَجَابُوا۟ لِلَّهِ وَٱلرَّسُولِ مِنۢ بَعْدِ مَآ أَصَابَهُمُ ٱلْقَرْحُ ۚ لِلَّذِينَ أَحْسَنُوا۟ مِنْهُمْ وَٱتَّقَوْا۟ أَجْرٌ عَظِيمٌ

Transliteration alladhīna is'tajābū lillahi wal-rasūli min baʿdi mā aṣābahumu l-qarḥu lilladhīna aḥsanū min'hum wa-ittaqaw ajrun ʿaẓīmun

Khmer គឺបណ្ដាអ្នកដែលបានឆ្លើយតបចំពោះអល់ឡោះ និងអ្នក នាំសារ(ក្នុងការធ្វើសង្គ្រាមជាមួយពួកមូស្ហរីគីន)បន្ទាប់ពីពួកគេបាន ទទួលរងរបួស(នៅសមរភូមិអ៊ូហ៊ុទ)។ បណ្ដាអ្នកដែលបានធ្វើអំពើ ល្អ និងកោតខ្លាចអល់ឡោះក្នុងចំណោមពួកគេនឹងទទួលបានផល បុណ្យដ៏ធំធេង។

Verse 173

ٱلَّذِينَ قَالَ لَهُمُ ٱلنَّاسُ إِنَّ ٱلنَّاسَ قَدْ جَمَعُوا۟ لَكُمْ فَٱخْشَوْهُمْ فَزَادَهُمْ إِيمَـٰنًا وَقَالُوا۟ حَسْبُنَا ٱللَّهُ وَنِعْمَ ٱلْوَكِيلُ

Transliteration alladhīna qāla lahumu l-nāsu inna l-nāsa qad jamaʿū lakum fa-ikh'shawhum fazādahum īmānan waqālū ḥasbunā l-lahu waniʿ'ma l-wakīlu

Khmer និងបណ្ដាអ្នកដែលមនុស្សលោកបាននិយាយទៅកាន់ ពួកគេថាៈ ពិតប្រាកដណាស់មនុស្សលោកនឹងប្រមូលផ្ដុំគ្នាប្រឆាំង នឹងពួកអ្នក ដូចេ្នះចូរពួកអ្នកខ្លាចពួកគេ ផ្ទុយទៅវិញវាធ្វើឱ្យជំនឿ របស់ពួកគេកាន់តែកើនឡើងថែមទៀត ហើយពួកគេបាននិយាយ ថាៈ អល់ឡោះតែមួយគត់គឺគ្រប់គ្រាន់សម្រាប់ពួកយើង ហើយទ្រង់ ជាអ្នកគាំពារដ៏ល្អប្រសើរបំផុត។

Verse 174

فَٱنقَلَبُوا۟ بِنِعْمَةٍ مِّنَ ٱللَّهِ وَفَضْلٍ لَّمْ يَمْسَسْهُمْ سُوٓءٌ وَٱتَّبَعُوا۟ رِضْوَٰنَ ٱللَّهِ ۗ وَٱللَّهُ ذُو فَضْلٍ عَظِيمٍ

Transliteration fa-inqalabū biniʿ'matin mina l-lahi wafaḍlin lam yamsashum sūon wa-ittabaʿū riḍ'wāna l-lahi wal-lahu dhū faḍlin ʿaẓīmin

Khmer បន្ទាប់មកពួកគេក៏បានវិលត្រឡប់(ពីសមរភូមិ)ដោយ នៀកម៉ាត់និងក្ដីសន្ដោសប្រណីពីអល់ឡោះ។ ដោយពួកគេមិនទទួល រងនូវគ្រោះថ្នាក់អ្វីឡើយ ហើយពួកគេគោរពតាមការយល់ព្រម របស់អល់ឡោះ។ ហើយអល់ឡោះមានក្ដីសន្ដោសប្រណីដ៏ធំធេង។

Verse 175

إِنَّمَا ذَٰلِكُمُ ٱلشَّيْطَـٰنُ يُخَوِّفُ أَوْلِيَآءَهُۥ فَلَا تَخَافُوهُمْ وَخَافُونِ إِن كُنتُم مُّؤْمِنِينَ

Transliteration innamā dhālikumu l-shayṭānu yukhawwifu awliyāahu falā takhāfūhum wakhāfūni in kuntum mu'minīna

Khmer ពិតប្រាកដណាស់ រឿងនោះ(ការធ្វើសង្គ្រាម)គឺស្ហៃតន ជាអ្នកបំភិតបំភ័យពួកដែលគោរពតាមវា។ ដូចេ្នះ ចូរពួកអ្នកកុំខ្លាច ពួកគេអី្វ តែពួកអ្នកត្រូវខ្លាចយើងវិញ ប្រសិនបើពួកអ្នកជាអ្នកដែល មានជំនឿនោះ។

Verse 176

وَلَا يَحْزُنكَ ٱلَّذِينَ يُسَـٰرِعُونَ فِى ٱلْكُفْرِ ۚ إِنَّهُمْ لَن يَضُرُّوا۟ ٱللَّهَ شَيْـًٔا ۗ يُرِيدُ ٱللَّهُ أَلَّا يَجْعَلَ لَهُمْ حَظًّا فِى ٱلْـَٔاخِرَةِ ۖ وَلَهُمْ عَذَابٌ عَظِيمٌ

Transliteration walā yaḥzunka alladhīna yusāriʿūna fī l-kuf'ri innahum lan yaḍurrū l-laha shayan yurīdu l-lahu allā yajʿala lahum ḥaẓẓan fī l-ākhirati walahum ʿadhābun ʿaẓīmun

Khmer ហើយចូរកុំឱ្យពួកដែលប្រញាប់ប្រញាល់ក្នុងការប្រឆាំង នោះធ្វើឱ្យអ្នក(មូហាំម៉ាត់)ព្រួយបារម្ភឱ្យសោះ។ ពិតប្រាកដណាស់ ពួកគេមិនអាចបង្កគ្រោះថ្នាក់ដល់អល់ឡោះបន្ដិចណាឡើយ។ អល់ឡោះមានបំណងមិនឱ្យពួកគេមានចំណែកអ្វីឡើយនៅថ្ងៃ បរលោក។ ហើយពួកគេនឹងទទួលទារុណកម្មដ៏ធ្ងន់ធ្ងរបំផុត។

Verse 177

إِنَّ ٱلَّذِينَ ٱشْتَرَوُا۟ ٱلْكُفْرَ بِٱلْإِيمَـٰنِ لَن يَضُرُّوا۟ ٱللَّهَ شَيْـًٔا وَلَهُمْ عَذَابٌ أَلِيمٌ

Transliteration inna alladhīna ish'tarawū l-kuf'ra bil-īmāni lan yaḍurrū l-laha shayan walahum ʿadhābun alīmun

Khmer ពិតប្រាកដណាស់ ពួកដែលយកជំនឿប្ដូរយកការគ្មាន ជំនឿនោះ គឺពួកគេមិនអាចបង្កគ្រោះថ្នាក់អ្វីដល់អល់ឡោះឡើយ ហើយពួកគេនឹងទទួលទារុណកម្មយ៉ាងឈឺចាប់បំផុត។

Verse 178

وَلَا يَحْسَبَنَّ ٱلَّذِينَ كَفَرُوٓا۟ أَنَّمَا نُمْلِى لَهُمْ خَيْرٌ لِّأَنفُسِهِمْ ۚ إِنَّمَا نُمْلِى لَهُمْ لِيَزْدَادُوٓا۟ إِثْمًا ۚ وَلَهُمْ عَذَابٌ مُّهِينٌ

Transliteration walā yaḥsabanna alladhīna kafarū annamā num'lī lahum khayrun li-anfusihim innamā num'lī lahum liyazdādū ith'man walahum ʿadhābun muhīnun

Khmer ហើយកុំឱ្យពួកដែលប្រឆាំងនោះនឹកស្មានថាៈ ការដែល យើងពន្យារអាយុរបស់ពួកគេ គឺជាការប្រសើរសម្រាប់ពួកគេឱ្យសោះ។ តាមពិតយើងពន្យារអាយុរបស់ពួកគេនោះ គឺដើម្បីបន្ថែម បាបកម្មដល់ពួកគេប៉ុណ្ណោះ។ ហើយសម្រាប់ពួកគេ គឺទារុណកម្ម ដ៏អាម៉ាស់បំផុត។

Verse 179

مَّا كَانَ ٱللَّهُ لِيَذَرَ ٱلْمُؤْمِنِينَ عَلَىٰ مَآ أَنتُمْ عَلَيْهِ حَتَّىٰ يَمِيزَ ٱلْخَبِيثَ مِنَ ٱلطَّيِّبِ ۗ وَمَا كَانَ ٱللَّهُ لِيُطْلِعَكُمْ عَلَى ٱلْغَيْبِ وَلَـٰكِنَّ ٱللَّهَ يَجْتَبِى مِن رُّسُلِهِۦ مَن يَشَآءُ ۖ فَـَٔامِنُوا۟ بِٱللَّهِ وَرُسُلِهِۦ ۚ وَإِن تُؤْمِنُوا۟ وَتَتَّقُوا۟ فَلَكُمْ أَجْرٌ عَظِيمٌ

Transliteration mā kāna l-lahu liyadhara l-mu'minīna ʿalā mā antum ʿalayhi ḥattā yamīza l-khabītha mina l-ṭayibi wamā kāna l-lahu liyuṭ'liʿakum ʿalā l-ghaybi walākinna l-laha yajtabī min rusulihi man yashāu faāminū bil-lahi warusulihi wa-in tu'minū watattaqū falakum ajrun ʿaẓīmun

Khmer អល់ឡោះមិនបណ្ដោយឱ្យបណ្ដាអ្នកដែលមានជំនឿ ស្ថិតនៅលើអ្វីដែលពួកអ្នកមាននោះទេ លុះត្រាតែទ្រង់បានបែង ចែកឱ្យដាច់ពីគ្នារវាងប្រការអាក្រក់ និងប្រការល្អ។ ហើយ អល់ឡោះក៏៏មិនបានលាតត្រដាងឱ្យពួកអ្នកនូវប្រការអាថ៌កំបាំង ដែរ។ ក៏ប៉ុន្ដែអល់ឡោះជ្រើសរើសក្នុងចំណោមអ្នកនាំសាររបស់ ទ្រង់ចំពោះអ្នកណាដែលទ្រង់មានចេតនា(ឱ្យដឹងនូវអាថ៌កំបាំង)។ ដូចេ្នះ ចូរពួកអ្នកមានជំនឿលើអល់ឡោះ និងបណ្ដាអ្នកនាំសារ របស់ទ្រង់ចុះ។ ហើយប្រសិនបើពួកអ្នកមានជំនឿនិងកោតខ្លាច អល់ឡោះនោះ ពួកអ្នកនឹងទទួលបានផលបុណ្យដ៏មហាធំធេង ជាមិនខាន។

Verse 180

وَلَا يَحْسَبَنَّ ٱلَّذِينَ يَبْخَلُونَ بِمَآ ءَاتَىٰهُمُ ٱللَّهُ مِن فَضْلِهِۦ هُوَ خَيْرًا لَّهُم ۖ بَلْ هُوَ شَرٌّ لَّهُمْ ۖ سَيُطَوَّقُونَ مَا بَخِلُوا۟ بِهِۦ يَوْمَ ٱلْقِيَـٰمَةِ ۗ وَلِلَّهِ مِيرَٰثُ ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ ۗ وَٱللَّهُ بِمَا تَعْمَلُونَ خَبِيرٌ

Transliteration walā yaḥsabanna alladhīna yabkhalūna bimā ātāhumu l-lahu min faḍlihi huwa khayran lahum bal huwa sharrun lahum sayuṭawwaqūna mā bakhilū bihi yawma l-qiyāmati walillahi mīrāthu l-samāwāti wal-arḍi wal-lahu bimā taʿmalūna khabīrun

Khmer ហើយកុំឱ្យពួកដែលកំណាញ់ចំពោះអ្វីដែលអល់ឡោះ បានប្រទានឱ្យពួកគេអំពីលាភសក្ការៈរបស់ទ្រង់នោះស្មានថា វាជា ការប្រសើរសម្រាប់ពួកគេឱ្យសោះ។ ផ្ទុយទៅវិញវាជាប្រការ អាក្រក់សម្រាប់ពួកគេទៅវិញទេ។ គេនឹងយកទ្រព្យសម្បត្ដិដែល ពួកគេកំណាញ់នោះទៅរុំព័ទ្ធករបស់ពួកគេនៅថ្ងៃបរលោក។ ហើយ មរតកដែលមាននៅលើមេឃជាច្រើនជាន់និងផែនដីជាកម្មសិទ្ធិរបស់ អល់ឡោះ។ ហើយអល់ឡោះដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។

Verse 181

لَّقَدْ سَمِعَ ٱللَّهُ قَوْلَ ٱلَّذِينَ قَالُوٓا۟ إِنَّ ٱللَّهَ فَقِيرٌ وَنَحْنُ أَغْنِيَآءُ ۘ سَنَكْتُبُ مَا قَالُوا۟ وَقَتْلَهُمُ ٱلْأَنۢبِيَآءَ بِغَيْرِ حَقٍّ وَنَقُولُ ذُوقُوا۟ عَذَابَ ٱلْحَرِيقِ

Transliteration laqad samiʿa l-lahu qawla alladhīna qālū inna l-laha faqīrun wanaḥnu aghniyāu sanaktubu mā qālū waqatlahumu l-anbiyāa bighayri ḥaqqin wanaqūlu dhūqū ʿadhāba l-ḥarīqi

Khmer ជាការពិតណាស់ អល់ឡោះបានឮនូវពាក្យសំដីពួក (យ៉ាហ៊ូទី)ដែលបាននិយាយថាៈ ពិតប្រាកដណាស់ អល់ឡោះជា អ្នកក្រីក្រ ហើយពួកយើងគឺជាអ្នកមាន។ យើង(អល់ឡោះ)នឹង កត់ត្រានូវពាក្យសំដីរបស់ពួកគេ និងការសម្លាប់របស់ពួកគេចំពោះ បណ្ដាណាពីដោយអយុត្ដិធម៌ ហើយយើងនឹងបញ្ជា ថាៈ ចូរពួកអ្នក ភ្លក្សរសជាតិទារុណកម្ម(ភ្លើងនរក)ដែលឆាបឆេះចុះ។

Verse 182

ذَٰلِكَ بِمَا قَدَّمَتْ أَيْدِيكُمْ وَأَنَّ ٱللَّهَ لَيْسَ بِظَلَّامٍ لِّلْعَبِيدِ

Transliteration dhālika bimā qaddamat aydīkum wa-anna l-laha laysa biẓallāmin lil'ʿabīdi

Khmer នោះគឺដោយសារតែអ្វីដែលពួកអ្នកបានប្រព្រឹត្ដកន្លង មក។ ហើយពិតប្រាកដណាស់ អល់ឡោះមិនមែនជាអ្នកបំពាន លើខ្ញុំរបស់ទ្រង់ឡើយ។

Verse 183

ٱلَّذِينَ قَالُوٓا۟ إِنَّ ٱللَّهَ عَهِدَ إِلَيْنَآ أَلَّا نُؤْمِنَ لِرَسُولٍ حَتَّىٰ يَأْتِيَنَا بِقُرْبَانٍ تَأْكُلُهُ ٱلنَّارُ ۗ قُلْ قَدْ جَآءَكُمْ رُسُلٌ مِّن قَبْلِى بِٱلْبَيِّنَـٰتِ وَبِٱلَّذِى قُلْتُمْ فَلِمَ قَتَلْتُمُوهُمْ إِن كُنتُمْ صَـٰدِقِينَ

Transliteration alladhīna qālū inna l-laha ʿahida ilaynā allā nu'mina lirasūlin ḥattā yatiyanā biqur'bānin takuluhu l-nāru qul qad jāakum rusulun min qablī bil-bayināti wabi-alladhī qul'tum falima qataltumūhum in kuntum ṣādiqīna

Khmer ពួក(យ៉ាហ៊ូទី)ដែលបាននិយាយថាៈ ពិតប្រាកដណាស់ អល់ឡោះបានបញ្ជា មកចំពោះពួកយើង(ក្នុងគមី្ពរតាវរ៉ត)មិនឱ្យ ពួកយើងជឿលើអ្នកនាំសារណាម្នាក់ឡើយ លុះត្រាតែគេបាននាំមក ឱ្យពួកយើងនូវគួរហ្ពានដែលមានភ្លើង(មកពីលើមេឃ)ឆេះវា។ ចូរ អ្នក(មូហាំម៉ាត់)ឆ្លើយថាៈ ពិតប្រាកដណាស់ មានអ្នកនាំសារ ជាច្រើនបានមកដល់ពួកអ្នកមុនខ្ញុំ ដោយនាំមកជាមួយនូវភស្ដុតាង ជាច្រើន និងអ្វីដែលពួកអ្នកបានទាមទារនេះចុះ ហេតុអ្វីបានជាពួក អ្នកសម្លាប់ពួកគេ(អ្នកនាំសារ) ប្រសិនបើពួកអ្នកជាអ្នកត្រឹមត្រូវ មែននោះ ?

Verse 184

فَإِن كَذَّبُوكَ فَقَدْ كُذِّبَ رُسُلٌ مِّن قَبْلِكَ جَآءُو بِٱلْبَيِّنَـٰتِ وَٱلزُّبُرِ وَٱلْكِتَـٰبِ ٱلْمُنِيرِ

Transliteration fa-in kadhabūka faqad kudhiba rusulun min qablika jāū bil-bayināti wal-zuburi wal-kitābi l-munīri

Khmer តែប្រសិនបើពួកគេបដិសេធនឹងអ្នក(មូហាំម៉ាត់)ជាការ ពិតណាស់ បណ្ដាអ្នកនាំសារមុនអ្នកក៏ត្រូវបានគេបដិសេធដែរដែល ពួកគាត់បាននាំមកនូវមុជីហ្សាត់ជាច្រើន និងបណ្ដាគម្ពីរដែលបាន បញ្ចុះ ពីលើមេឃ ហើយនិងគម្ពីរដែលបានបំភ្លឺដ៏ច្បាស់លាស់។

Verse 185

كُلُّ نَفْسٍ ذَآئِقَةُ ٱلْمَوْتِ ۗ وَإِنَّمَا تُوَفَّوْنَ أُجُورَكُمْ يَوْمَ ٱلْقِيَـٰمَةِ ۖ فَمَن زُحْزِحَ عَنِ ٱلنَّارِ وَأُدْخِلَ ٱلْجَنَّةَ فَقَدْ فَازَ ۗ وَمَا ٱلْحَيَوٰةُ ٱلدُّنْيَآ إِلَّا مَتَـٰعُ ٱلْغُرُورِ

Transliteration kullu nafsin dhāiqatu l-mawti wa-innamā tuwaffawna ujūrakum yawma l-qiyāmati faman zuḥ'ziḥa ʿani l-nāri wa-ud'khila l-janata faqad fāza wamā l-ḥayatu l-dun'yā illā matāʿu l-ghurūri

Khmer រាល់ជីវិតទាំងអស់នឹងភ្លក្សរសជាតិនៃការស្លាប់។ ហើយពិតប្រាកដណាស់ អល់ឡោះនឹងតបស្នងនូវផលបុណ្យទាំង ឡាយរបស់ពួកអ្នកនាថ្ងៃបរលោក។ ដូចេ្នះ អ្នកណាហើយដែលត្រូវអល់ឡោះបញ្ចៀសពីភ្លើងនរក និងបានបញ្ចូលគេទៅក្នុងឋានសួគ៌នោះ គេប្រាកដជាទទួលបានជោគជ័យ។ ហើយការរស់នៅក្នុងលោកិយនេះ គ្មានអ្វីក្រៅពីការតេ្រកត្រអាលបោកបញ្ឆោត នោះឡើយ។

Verse 186

۞ لَتُبْلَوُنَّ فِىٓ أَمْوَٰلِكُمْ وَأَنفُسِكُمْ وَلَتَسْمَعُنَّ مِنَ ٱلَّذِينَ أُوتُوا۟ ٱلْكِتَـٰبَ مِن قَبْلِكُمْ وَمِنَ ٱلَّذِينَ أَشْرَكُوٓا۟ أَذًى كَثِيرًا ۚ وَإِن تَصْبِرُوا۟ وَتَتَّقُوا۟ فَإِنَّ ذَٰلِكَ مِنْ عَزْمِ ٱلْأُمُورِ

Transliteration latub'lawunna fī amwālikum wa-anfusikum walatasmaʿunna mina alladhīna ūtū l-kitāba min qablikum wamina alladhīna ashrakū adhan kathīran wa-in taṣbirū watattaqū fa-inna dhālika min ʿazmi l-umūri

Khmer ពិតប្រាកដណាស់ ពួកអ្នកត្រូវបានគេសាកល្បងនៅក្នុង ទ្រព្យសម្បត្ដិនិងខ្លួនប្រាណរបស់ពួកអ្នក ហើយពួកអ្នកពិតជាឮនូវ ការបញ្ឈឺចិត្ដជាច្រើនពីសំណាក់ពួកដែលគេបានផ្ដល់គម្ពីរឱ្យមុនពួក អ្នកនិងពីសំណាក់ពួកដែលធ្វើស្ហ៊ិរិក។ តែប្រសិនបើពួកអ្នកអត់ធ្មត់ និងកោតខ្លាចអល់ឡោះ ពិតប្រាកដណាស់នោះគឺជាកិច្ចការមួយ ដែលសំខាន់។

Verse 187

وَإِذْ أَخَذَ ٱللَّهُ مِيثَـٰقَ ٱلَّذِينَ أُوتُوا۟ ٱلْكِتَـٰبَ لَتُبَيِّنُنَّهُۥ لِلنَّاسِ وَلَا تَكْتُمُونَهُۥ فَنَبَذُوهُ وَرَآءَ ظُهُورِهِمْ وَٱشْتَرَوْا۟ بِهِۦ ثَمَنًا قَلِيلًا ۖ فَبِئْسَ مَا يَشْتَرُونَ

Transliteration wa-idh akhadha l-lahu mīthāqa alladhīna ūtū l-kitāba latubayyinunnahu lilnnāsi walā taktumūnahu fanabadhūhu warāa ẓuhūrihim wa-ish'taraw bihi thamanan qalīlan fabi'sa mā yashtarūna

Khmer ហើយ(ចូរចងចាំ)នៅពេលដែលអល់ឡោះបានយក កិច្ចសន្យាពីពួកដែលគេបានផ្ដល់គម្ពីរឱ្យ(យ៉ាហ៊ូទី និងណាសរ៉នី) ដើម្បីឱ្យពួកអ្នកបំភ្លឺវាដល់មនុស្សលោក ហើយកុំឱ្យពួកអ្នកលាក់ បាំងវា ប៉ុន្ដែពួកគេបានបោះបង់វានៅពីក្រោយខ្នងរបស់ពួកគេ ហើយពួកគេបានលក់(ប្ដូរ)វានឹងតម្លៃដ៏តិចតួចបំផុត។ ដូចេ្នះ អ្វី ដែលពួកគេបានលក់(ប្ដូរ)នោះគឺអាក្រក់បំផុត។

Verse 188

لَا تَحْسَبَنَّ ٱلَّذِينَ يَفْرَحُونَ بِمَآ أَتَوا۟ وَّيُحِبُّونَ أَن يُحْمَدُوا۟ بِمَا لَمْ يَفْعَلُوا۟ فَلَا تَحْسَبَنَّهُم بِمَفَازَةٍ مِّنَ ٱلْعَذَابِ ۖ وَلَهُمْ عَذَابٌ أَلِيمٌ

Transliteration lā taḥsabanna alladhīna yafraḥūna bimā ataw wayuḥibbūna an yuḥ'madū bimā lam yafʿalū falā taḥsabannahum bimafāzatin mina l-ʿadhābi walahum ʿadhābun alīmun

Khmer ចូរអ្នកកុំនឹកស្មានឱ្យសោះចំពោះពួកដែលកំពុងរីករាយ សប្បាយនឹងអ្វីដែលពួកគេបានប្រព្រឹត្ដ ហើយពួកគេពេញចិត្ដឱ្យគេ កោតសរសើរនូវអ្វីដែលពួកគេមិនបានធ្វើ។ ចូរអ្នកកុំនឹកស្មានឱ្យ សោះថា ពួកគេនេះរួចផុតពីទារុណកម្ម។ ហើយពួកគេនឹងទទួល ទារុណកម្មដ៏ឈឺចាប់បំផុត។

Verse 189

وَلِلَّهِ مُلْكُ ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ ۗ وَٱللَّهُ عَلَىٰ كُلِّ شَىْءٍ قَدِيرٌ

Transliteration walillahi mul'ku l-samāwāti wal-arḍi wal-lahu ʿalā kulli shayin qadīrun

Khmer ហើយអំណាចគ្រប់គ្រងមេឃជាច្រើនជាន់ និងផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ហើយអល់ឡោះមានអានុភាពលើ អ្វីៗទាំងអស់។

Verse 190

إِنَّ فِى خَلْقِ ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ وَٱخْتِلَـٰفِ ٱلَّيْلِ وَٱلنَّهَارِ لَـَٔايَـٰتٍ لِّأُو۟لِى ٱلْأَلْبَـٰبِ

Transliteration inna fī khalqi l-samāwāti wal-arḍi wa-ikh'tilāfi al-layli wal-nahāri laāyātin li-ulī l-albābi

Khmer ពិតប្រាកដណាស់ ក្នុងការបង្កើតមេឃជាច្រើនជាន់ និង ផែនដី ហើយការផ្លាស់ប្ដូររវាងយប់និងថ្ងៃ គឺជាភស្ដុតាងយ៉ាង ច្បាស់លាស់សម្រាប់ពួកបញ្ញាជន។

Verse 191

ٱلَّذِينَ يَذْكُرُونَ ٱللَّهَ قِيَـٰمًا وَقُعُودًا وَعَلَىٰ جُنُوبِهِمْ وَيَتَفَكَّرُونَ فِى خَلْقِ ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ رَبَّنَا مَا خَلَقْتَ هَـٰذَا بَـٰطِلًا سُبْحَـٰنَكَ فَقِنَا عَذَابَ ٱلنَّارِ

Transliteration alladhīna yadhkurūna l-laha qiyāman waquʿūdan waʿalā junūbihim wayatafakkarūna fī khalqi l-samāwāti wal-arḍi rabbanā mā khalaqta hādhā bāṭilan sub'ḥānaka faqinā ʿadhāba l-nāri

Khmer គឺបណ្ដាអ្នកដែលរំលឹកទៅចំពោះអល់ឡោះជានិច្ចកាល (ក្នុងពេលសឡាត)ទាំងពេលឈរ និងពេលអង្គុយ ពេលទំរេត ផ្អៀង ហើយពួកគេសញ្ចឹងគិតពីការបង្កើតមេឃជាច្រើនជាន់ និង ផែនដី(ដោយនិយាយថា) ឱម្ចាស់របស់ពួកយើង. ទ្រង់មិនបាន បង្កើតអ្វីទាំងនេះដោយគ្មានគោលបំណងនោះឡើយ។ ទ្រង់មហា ស្អាតស្អំ. សូមទ្រង់ថែរក្សាពួកយើងពីទារុណកម្មភ្លើងនរកផង។

Verse 192

رَبَّنَآ إِنَّكَ مَن تُدْخِلِ ٱلنَّارَ فَقَدْ أَخْزَيْتَهُۥ ۖ وَمَا لِلظَّـٰلِمِينَ مِنْ أَنصَارٍ

Transliteration rabbanā innaka man tud'khili l-nāra faqad akhzaytahu wamā lilẓẓālimīna min anṣārin

Khmer ឱម្ចាស់របស់ពួកយើង. ពិតប្រាកដណាស់ អ្នកណាដែល ទ្រង់បានបញ្ចូលគេទៅក្នុងឋាននរក គឺទ្រង់បានធ្វើឱ្យគេអាម៉ាស់ ហើយសម្រាប់ពួកដែលបំពាននោះគ្មានអ្នកណាជួយឡើយ។

Verse 193

رَّبَّنَآ إِنَّنَا سَمِعْنَا مُنَادِيًا يُنَادِى لِلْإِيمَـٰنِ أَنْ ءَامِنُوا۟ بِرَبِّكُمْ فَـَٔامَنَّا ۚ رَبَّنَا فَٱغْفِرْ لَنَا ذُنُوبَنَا وَكَفِّرْ عَنَّا سَيِّـَٔاتِنَا وَتَوَفَّنَا مَعَ ٱلْأَبْرَارِ

Transliteration rabbanā innanā samiʿ'nā munādiyan yunādī lil'īmāni an āminū birabbikum faāmannā rabbanā fa-igh'fir lanā dhunūbanā wakaffir ʿannā sayyiātinā watawaffanā maʿa l-abrāri

Khmer ឱម្ចាស់របស់ពួកយើង. ជាការពិតណាស់ ពួកយើងបាន ឮអ្នកអំពាវនាវ(មូហាំម៉ាត់)ដែលអំពាវនាវដើម្បីឱ្យមានជំនឿថាៈ ចូរពួកអ្នកជឿលើម្ចាស់របស់ពួកអ្នកចុះ ហើយពួកយើងក៏មាន ជំនឿ។ ឱម្ចាស់របស់ពួកយើង. សូមទ្រង់មេត្ដាអភ័យទោសដល់ ពួកយើងនូវទោសកំហុសទាំងឡាយរបស់ពួកយើងផង។ ហើយ សូមទ្រង់មេត្ដាលុបលាងឱ្យពួកយើងនូវអំពើអាក្រក់របស់ពួកយើង ផង។ ហើយសូមទ្រង់មេត្ដាឱ្យពួកយើងស្លាប់នៅជាមួយបណ្ដាអ្នក ដែលសាងអំពើល្អផង។

Verse 194

رَبَّنَا وَءَاتِنَا مَا وَعَدتَّنَا عَلَىٰ رُسُلِكَ وَلَا تُخْزِنَا يَوْمَ ٱلْقِيَـٰمَةِ ۗ إِنَّكَ لَا تُخْلِفُ ٱلْمِيعَادَ

Transliteration rabbanā waātinā mā waʿadttanā ʿalā rusulika walā tukh'zinā yawma l-qiyāmati innaka lā tukh'lifu l-mīʿāda

Khmer ឱម្ចាស់របស់ពួកយើង. សូមទ្រង់មេត្ដាប្រទានឱ្យពួក យើងនូវអ្វីដែលទ្រង់បានសន្យាចំពោះពួកយើងតាមរយៈអ្នកនាំសារ ទាំងឡាយរបស់ទ្រង់ផង ហើយសូមទ្រង់មេត្ដាកុំធ្វើឱ្យពួកយើង អាម៉ាស់នៅថ្ងៃបរលោកអ្វី។ ពិតប្រាកដណាស់ ទ្រង់មិនក្បត់កិច្ច សន្យាឡើយ។

Verse 195

فَٱسْتَجَابَ لَهُمْ رَبُّهُمْ أَنِّى لَآ أُضِيعُ عَمَلَ عَـٰمِلٍ مِّنكُم مِّن ذَكَرٍ أَوْ أُنثَىٰ ۖ بَعْضُكُم مِّنۢ بَعْضٍ ۖ فَٱلَّذِينَ هَاجَرُوا۟ وَأُخْرِجُوا۟ مِن دِيَـٰرِهِمْ وَأُوذُوا۟ فِى سَبِيلِى وَقَـٰتَلُوا۟ وَقُتِلُوا۟ لَأُكَفِّرَنَّ عَنْهُمْ سَيِّـَٔاتِهِمْ وَلَأُدْخِلَنَّهُمْ جَنَّـٰتٍ تَجْرِى مِن تَحْتِهَا ٱلْأَنْهَـٰرُ ثَوَابًا مِّنْ عِندِ ٱللَّهِ ۗ وَٱللَّهُ عِندَهُۥ حُسْنُ ٱلثَّوَابِ

Transliteration fa-is'tajāba lahum rabbuhum annī lā uḍīʿu ʿamala ʿāmilin minkum min dhakarin aw unthā baʿḍukum min baʿḍin fa-alladhīna hājarū wa-ukh'rijū min diyārihim waūdhū fī sabīlī waqātalū waqutilū la-ukaffiranna ʿanhum sayyiātihim wala-ud'khilannahum jannātin tajrī min taḥtihā l-anhāru thawāban min ʿindi l-lahi wal-lahu ʿindahu ḥus'nu l-thawābi

Khmer ដូចេ្នះម្ចាស់របស់ពួកគេបានទទួលយក(ការបួងសួងសុំ) ពីពួកគេ។ ពិតប្រាកដណាស់ យើងមិនបំបាត់ទង្វើរបស់អ្នកដែលធ្វើ ក្នុងចំណោមពួកអ្នកឡើយ ទោះបីជាបុរសឬស្ដ្រីក្ដី ដោយពួកអ្នកមកពីពូជអំបូរតែមួយ។ រីឯបណ្ដាអ្នកដែលបានភៀសខ្លួន និងត្រូវ បានគេបណេ្ដញចេញពីលំនៅដ្ឋានរបស់ពួកគេ ហើយត្រូវបានគេធ្វើ បាបក្នុងមាគ៌ារបស់យើង ហើយពួកគេបានធ្វើសង្គ្រាមនិងត្រូវបាន គេសម្លាប់នោះ យើងពិតជានឹងលុបលាងទោសឱ្យពួកគេនូវអំពើ អាក្រក់ទាំងឡាយរបស់ពួកគេ ហើយយើងពិតជានឹងបញ្ចូលពួក គេទៅក្នុងឋានសួគ៌ដែលមានទនេ្លជាច្រើនហូរពីក្រោមវា ដែលជា ការតបស្នងពីអល់ឡោះ។ ហើយអល់ឡោះ ទ្រង់មានការតបស្នង ដ៏ល្អប្រពៃបំផុត។

Verse 196

لَا يَغُرَّنَّكَ تَقَلُّبُ ٱلَّذِينَ كَفَرُوا۟ فِى ٱلْبِلَـٰدِ

Transliteration lā yaghurrannaka taqallubu alladhīna kafarū fī l-bilādi

Khmer ចូរកុំឱ្យការប្ដូរទីតាំងរបស់ពួកដែលប្រឆាំង(ដើម្បី ស្វែងរកផលចំណេញ)នៅក្នុងស្រុកបោកប្រាស់អ្នក(មូហាំម៉ាត់) ឱ្យសោះ។

Verse 197

مَتَـٰعٌ قَلِيلٌ ثُمَّ مَأْوَىٰهُمْ جَهَنَّمُ ۚ وَبِئْسَ ٱلْمِهَادُ

Transliteration matāʿun qalīlun thumma mawāhum jahannamu wabi'sa l-mihādu

Khmer វាគ្រាន់តែជាការសប្បាយរីករាយមួយរយៈពេលខ្លី ប៉ុណ្ណោះ។ ក្រោយមកទីជម្រករបស់ពួកគេគឺឋាននរកជើហាន់ណាំ ហើយជាកន្លែងដ៏អាក្រក់បំផុត។

Verse 198

لَـٰكِنِ ٱلَّذِينَ ٱتَّقَوْا۟ رَبَّهُمْ لَهُمْ جَنَّـٰتٌ تَجْرِى مِن تَحْتِهَا ٱلْأَنْهَـٰرُ خَـٰلِدِينَ فِيهَا نُزُلًا مِّنْ عِندِ ٱللَّهِ ۗ وَمَا عِندَ ٱللَّهِ خَيْرٌ لِّلْأَبْرَارِ

Transliteration lākini alladhīna ittaqaw rabbahum lahum jannātun tajrī min taḥtihā l-anhāru khālidīna fīhā nuzulan min ʿindi l-lahi wamā ʿinda l-lahi khayrun lil'abrāri

Khmer ក៏ប៉ុន្ដែបណ្ដាអ្នកដែលកោតខ្លាចម្ចាស់របស់ពួកគេវិញ ពួកគេនឹងទទួលបានឋានសួគ៌ដែលមានទនេ្លជាច្រើនហូរពីក្រោមវា ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ ជាកន្លែងស្នាក់នៅមកពី អល់ឡោះ។ ហើយអ្វីៗដែលមកពីអល់ឡោះនោះ គឺប្រសើរបំផុត សម្រាប់បណ្ដាអ្នកដែលសាងអំពើល្អ។

Verse 199

وَإِنَّ مِنْ أَهْلِ ٱلْكِتَـٰبِ لَمَن يُؤْمِنُ بِٱللَّهِ وَمَآ أُنزِلَ إِلَيْكُمْ وَمَآ أُنزِلَ إِلَيْهِمْ خَـٰشِعِينَ لِلَّهِ لَا يَشْتَرُونَ بِـَٔايَـٰتِ ٱللَّهِ ثَمَنًا قَلِيلًا ۗ أُو۟لَـٰٓئِكَ لَهُمْ أَجْرُهُمْ عِندَ رَبِّهِمْ ۗ إِنَّ ٱللَّهَ سَرِيعُ ٱلْحِسَابِ

Transliteration wa-inna min ahli l-kitābi laman yu'minu bil-lahi wamā unzila ilaykum wamā unzila ilayhim khāshiʿīna lillahi lā yashtarūna biāyāti l-lahi thamanan qalīlan ulāika lahum ajruhum ʿinda rabbihim inna l-laha sarīʿu l-ḥisābi

Khmer ហើយពិតប្រាកដណាស់ នៅក្នុងចំណោមពួកអះលីគីតាបមានអ្នកដែលមានជំនឿលើអល់ឡោះនិងអ្វីដែលគេបានបញ្ចុះ ឱ្យពួកអ្នក(គម្ពីរគួរអាន) ហើយនិងអ្វីដែលគេបានបញ្ចុះឱ្យពួកគេ (គម្ពីរតាវរ៉ត និងគម្ពីរអ៊ីញជីល)ដោយពួកគេឱនលំទោនចំពោះ អល់ឡោះ។ ពួកគេមិនលក់(ប្ដូរ)អាយ៉ាត់ៗរបស់អល់ឡោះនឹង តម្លៃបន្ដិចបន្ដួចឡើយ។ អ្នកទាំងនោះនឹងទទួលបានផលបុណ្យពី ម្ចាស់របស់ពួកគេជាមិនខាន។ ពិតប្រាកដណាស់ អល់ឡោះជាអ្នក ជំរះក្ដីយ៉ាងរហ័សបំផុត។

Verse 200

يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوا۟ ٱصْبِرُوا۟ وَصَابِرُوا۟ وَرَابِطُوا۟ وَٱتَّقُوا۟ ٱللَّهَ لَعَلَّكُمْ تُفْلِحُونَ

Transliteration yāayyuhā alladhīna āmanū iṣ'birū waṣābirū warābiṭū wa-ittaqū l-laha laʿallakum tuf'liḥūna

Khmer ឱបណ្ដាអ្នកដែលមានជំនឿ. ចូរពួកអ្នកអត់ធ្មត់ ហើយ អត់ធ្មត់ឱ្យបានច្រើន(ជាងសត្រូវរបស់អ្នក)។ ហើយចូរពួកអ្នកការ ពារទឹកដី និងកោតខ្លាចអល់ឡោះ ដើម្បីពួកអ្នកនឹងទទួលបាន ជោគជ័យ។

Read Surah Ali 'Imran in another language

All languages

All 114 surahs in Khmer: the Qur’an in Khmer.

Learn it in MyDugsi

Khmer translation: Cambodian Muslim Community Development, from Quran.com. Transliteration: Quran.com. Recitation: Mishary Alafasy, from EveryAyah.com. MyDugsi is a learning aid, not a replacement for a qualified teacher.