MyDugsiStart learning

Surah Al-Muzzammil in Khmer: translation and audio

Surah 73 · المزمل · The Enshrouded One · 20 verses

Surah Al-Muzzammil verse by verse: the Arabic with a recitation you can repeat, the transliteration, and the Khmer translation by Cambodian Muslim Community Development. For the meaning of every word, see Surah Al-Muzzammil word by word in English.

Verse 1

يَـٰٓأَيُّهَا ٱلْمُزَّمِّلُ

Transliteration yāayyuhā l-muzamilu

Khmer ឱអ្នកដែលដណ្ដប់ភួយ(មូហាំម៉ាត់).

Verse 2

قُمِ ٱلَّيْلَ إِلَّا قَلِيلًا

Transliteration qumi al-layla illā qalīlan

Khmer ចូរអ្នកក្រោកនៅពេលយប់(ដើម្បីសឡាត) លើកលែងតែ បន្ដិចបន្ដួចប៉ុណ្ណោះ(ដើម្បីសម្រាក)។

Verse 3

نِّصْفَهُۥٓ أَوِ ٱنقُصْ مِنْهُ قَلِيلًا

Transliteration niṣ'fahu awi unquṣ min'hu qalīlan

Khmer ពាក់កណ្ដាលយប់ ឬតិចជាងនេះបន្ដិច។

Verse 4

أَوْ زِدْ عَلَيْهِ وَرَتِّلِ ٱلْقُرْءَانَ تَرْتِيلًا

Transliteration aw zid ʿalayhi warattili l-qur'āna tartīlan

Khmer ឬច្រើនជាងពាក់កណ្ដាលយប់បន្ដិច។ ហើយចូរអ្នកសូត្រគម្ពីរ គួរអានតាមបែបបទយឺតៗ និងឱ្យច្បាស់លាស់។

Verse 5

إِنَّا سَنُلْقِى عَلَيْكَ قَوْلًا ثَقِيلًا

Transliteration innā sanul'qī ʿalayka qawlan thaqīlan

Khmer ពិតប្រាកដណាស់ យើងនឹងបញ្ចុះឱ្យអ្នកនូវគម្ពីរគួរអានដ៏ ឧត្ដុង្គឧត្ដម(ដែលមានច្បាប់គ្រប់បែបយ៉ាង)។

Verse 6

إِنَّ نَاشِئَةَ ٱلَّيْلِ هِىَ أَشَدُّ وَطْـًٔا وَأَقْوَمُ قِيلًا

Transliteration inna nāshi-ata al-layli hiya ashaddu waṭan wa-aqwamu qīlan

Khmer ពិតប្រាកដណាស់ ការក្រោកនៅពេលយប់(ដើម្បីថ្វាយបង្គំ) នោះ គឺវាធ្វើឱ្យចិត្ដមានភាពនឹងនរ និងធ្វើឱ្យការសូត្រគម្ពីរគួរអាន មានភាពត្រឹមត្រូវជាងពេលថ្ងៃ។

Verse 7

إِنَّ لَكَ فِى ٱلنَّهَارِ سَبْحًا طَوِيلًا

Transliteration inna laka fī l-nahāri sabḥan ṭawīlan

Khmer ពិតប្រាកដណាស់ សម្រាប់អ្នក(មូហាំម៉ាត់)នៅពេលថ្ងៃ គឺមានការងារជាច្រើន។

Verse 8

وَٱذْكُرِ ٱسْمَ رَبِّكَ وَتَبَتَّلْ إِلَيْهِ تَبْتِيلًا

Transliteration wa-udh'kuri is'ma rabbika watabattal ilayhi tabtīlan

Khmer ហើយចូរអ្នករំលឹកនាមនៃម្ចាស់របស់អ្នក និងត្រូវគោរព សក្ការៈចំពោះទ្រង់ដោយចិត្ដស្មោះស។

Verse 9

رَّبُّ ٱلْمَشْرِقِ وَٱلْمَغْرِبِ لَآ إِلَـٰهَ إِلَّا هُوَ فَٱتَّخِذْهُ وَكِيلًا

Transliteration rabbu l-mashriqi wal-maghribi lā ilāha illā huwa fa-ittakhidh'hu wakīlan

Khmer អល់ឡោះជាម្ចាស់នៃទិសខាងកើតនិងទិសខាងលិចដែល គ្មានម្ចាស់ណាផេ្សងត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ ឡើយ។ ដូចេ្នះ ចូរអ្នកយកទ្រង់ធ្វើជាអ្នកគាំពារចុះ។

Verse 10

وَٱصْبِرْ عَلَىٰ مَا يَقُولُونَ وَٱهْجُرْهُمْ هَجْرًا جَمِيلًا

Transliteration wa-iṣ'bir ʿalā mā yaqūlūna wa-uh'jur'hum hajran jamīlan

Khmer ហើយចូរអ្នកអត់ធ្មត់ទៅលើអ្វីដែលពួកគេនិយាយអាក្រក់ (ចំពោះអ្នក) និងត្រូវចាកចេញឱ្យឆ្ងាយពីពួកគេក្នុងលក្ខណៈមួយ ដ៏ល្អប្រពៃ។

Verse 11

وَذَرْنِى وَٱلْمُكَذِّبِينَ أُو۟لِى ٱلنَّعْمَةِ وَمَهِّلْهُمْ قَلِيلًا

Transliteration wadharnī wal-mukadhibīna ulī l-naʿmati wamahhil'hum qalīlan

Khmer ហើយចូរអ្នក(មូហាំម៉ាត់)ទុកឱ្យយើងចាត់ចែងជាមួយ ពួកដែលប្រឆាំងដែលមានកិត្ដិយស និងទុកពេលឱ្យពួកគេបន្ដិច សិនចុះ។

Verse 12

إِنَّ لَدَيْنَآ أَنكَالًا وَجَحِيمًا

Transliteration inna ladaynā ankālan wajaḥīman

Khmer ពិតប្រាកដណាស់ (នៅថ្ងៃបរលោក)យើងមានខ្សែច្រវ៉ាក់ ដ៏ធ្ងន់ និងនរកជើហ៊ីម(សម្រាប់ពួកគេ)។

Verse 13

وَطَعَامًا ذَا غُصَّةٍ وَعَذَابًا أَلِيمًا

Transliteration waṭaʿāman dhā ghuṣṣatin waʿadhāban alīman

Khmer និងចំណីអាហារដ៏អាក្រក់ដែលធ្វើឱ្យគេស្លាក់ ហើយនិង ទារុណកម្មដ៏សែនឈឺចាប់ថែមទៀតផង។

Verse 14

يَوْمَ تَرْجُفُ ٱلْأَرْضُ وَٱلْجِبَالُ وَكَانَتِ ٱلْجِبَالُ كَثِيبًا مَّهِيلًا

Transliteration yawma tarjufu l-arḍu wal-jibālu wakānati l-jibālu kathīban mahīlan

Khmer នៅថ្ងៃដែលផែនដី និងភ្នំនឹងរញ្ជួយ ហើយភ្នំនឹងក្លាយទៅ ជាពំនូកខ្សាច់ដែលប៉ើងខ្ចាត់ខ្ចាយ។

Verse 15

إِنَّآ أَرْسَلْنَآ إِلَيْكُمْ رَسُولًا شَـٰهِدًا عَلَيْكُمْ كَمَآ أَرْسَلْنَآ إِلَىٰ فِرْعَوْنَ رَسُولًا

Transliteration innā arsalnā ilaykum rasūlan shāhidan ʿalaykum kamā arsalnā ilā fir'ʿawna rasūlan

Khmer ពិតប្រាកដណាស់ យើងបានបញ្ជូនអ្នកនាំសារម្នាក់(មូហាំ-ម៉ាត់)ទៅកាន់ពួកអ្នក(អ្នកស្រុកម៉ាក្កះ)ដែលធ្វើជាសាក្សីលើពួក អ្នកបីដូចជាយើងបានបញ្ជូនអ្នកនាំសារម្នាក់(មូសា)ទៅកាន់ ហ្វៀរអោននោះដែរ។

Verse 16

فَعَصَىٰ فِرْعَوْنُ ٱلرَّسُولَ فَأَخَذْنَـٰهُ أَخْذًا وَبِيلًا

Transliteration faʿaṣā fir'ʿawnu l-rasūla fa-akhadhnāhu akhdhan wabīlan

Khmer ហើយហ្វៀរអោនបានប្រឆាំងនឹងអ្នកនាំសារនោះ។ ដូចេ្នះ យើងបានដាក់ទារុណកម្មគេដ៏ធ្ងន់ធ្ងរ។

Verse 17

فَكَيْفَ تَتَّقُونَ إِن كَفَرْتُمْ يَوْمًا يَجْعَلُ ٱلْوِلْدَٰنَ شِيبًا

Transliteration fakayfa tattaqūna in kafartum yawman yajʿalu l-wil'dāna shīban

Khmer ដូចេ្នះ តើពួកអ្នកអាចការពារខ្លួនពីថ្ងៃដែលទ្រង់នឹងធ្វើឱ្យ កេ្មងក្លាយជាសក់សបានយ៉ាងដូចមេ្ដច បើពួកអ្នកបានប្រឆាំងហើយនោះ ?

Verse 18

ٱلسَّمَآءُ مُنفَطِرٌۢ بِهِۦ ۚ كَانَ وَعْدُهُۥ مَفْعُولًا

Transliteration al-samāu munfaṭirun bihi kāna waʿduhu mafʿūlan

Khmer មេឃនឹងបែកខេ្ទចខ្ទីដោយសារតែភាពជ្រួលច្របល់នៅ ថ្ងៃនោះ។ ការសន្យារបស់ទ្រង់គឺត្រូវបានអនុវត្ដចំពោះពួកគេ។

Verse 19

إِنَّ هَـٰذِهِۦ تَذْكِرَةٌ ۖ فَمَن شَآءَ ٱتَّخَذَ إِلَىٰ رَبِّهِۦ سَبِيلًا

Transliteration inna hādhihi tadhkiratun faman shāa ittakhadha ilā rabbihi sabīlan

Khmer ពិតប្រាកដណាស់ រឿងទាំងនេះគឺជាការរំលឹកមួយ។ ដូចេ្នះ អ្នកណាហើយចង់រួចផុតពីទារុណកម្ម គេពិតជាជ្រើសរើសយកមាគ៌ា ទៅកាន់ម្ចាស់របស់គេជាមិនខាន។

Verse 20

۞ إِنَّ رَبَّكَ يَعْلَمُ أَنَّكَ تَقُومُ أَدْنَىٰ مِن ثُلُثَىِ ٱلَّيْلِ وَنِصْفَهُۥ وَثُلُثَهُۥ وَطَآئِفَةٌ مِّنَ ٱلَّذِينَ مَعَكَ ۚ وَٱللَّهُ يُقَدِّرُ ٱلَّيْلَ وَٱلنَّهَارَ ۚ عَلِمَ أَن لَّن تُحْصُوهُ فَتَابَ عَلَيْكُمْ ۖ فَٱقْرَءُوا۟ مَا تَيَسَّرَ مِنَ ٱلْقُرْءَانِ ۚ عَلِمَ أَن سَيَكُونُ مِنكُم مَّرْضَىٰ ۙ وَءَاخَرُونَ يَضْرِبُونَ فِى ٱلْأَرْضِ يَبْتَغُونَ مِن فَضْلِ ٱللَّهِ ۙ وَءَاخَرُونَ يُقَـٰتِلُونَ فِى سَبِيلِ ٱللَّهِ ۖ فَٱقْرَءُوا۟ مَا تَيَسَّرَ مِنْهُ ۚ وَأَقِيمُوا۟ ٱلصَّلَوٰةَ وَءَاتُوا۟ ٱلزَّكَوٰةَ وَأَقْرِضُوا۟ ٱللَّهَ قَرْضًا حَسَنًا ۚ وَمَا تُقَدِّمُوا۟ لِأَنفُسِكُم مِّنْ خَيْرٍ تَجِدُوهُ عِندَ ٱللَّهِ هُوَ خَيْرًا وَأَعْظَمَ أَجْرًا ۚ وَٱسْتَغْفِرُوا۟ ٱللَّهَ ۖ إِنَّ ٱللَّهَ غَفُورٌ رَّحِيمٌۢ

Transliteration inna rabbaka yaʿlamu annaka taqūmu adnā min thuluthayi al-layli waniṣ'fahu wathuluthahu waṭāifatun mina alladhīna maʿaka wal-lahu yuqaddiru al-layla wal-nahāra ʿalima an lan tuḥ'ṣūhu fatāba ʿalaykum fa-iq'raū mā tayassara mina l-qur'āni ʿalima an sayakūnu minkum marḍā waākharūna yaḍribūna fī l-arḍi yabtaghūna min faḍli l-lahi waākharūna yuqātilūna fī sabīli l-lahi fa-iq'raū mā tayassara min'hu wa-aqīmū l-ṣalata waātū l-zakata wa-aqriḍū l-laha qarḍan ḥasanan wamā tuqaddimū li-anfusikum min khayrin tajidūhu ʿinda l-lahi huwa khayran wa-aʿẓama ajran wa-is'taghfirū l-laha inna l-laha ghafūrun raḥīmun

Khmer ពិតប្រាកដណាស់ ម្ចាស់របស់អ្នក(មូហាំម៉ាត់)ដឹងថាៈ អ្នកពិតជាក្រោកថ្វាយបង្គំតិចជាងពីរភាគបីនៃពេលយប់ ជួនកាល ពាក់កណ្ដាលយប់ និងជួនកាលមួយភាគបីនៃពេលយប់។ ហើយ មួយក្រុមអំពីអ្នកដែលនៅជាមួយនឹងអ្នកក៏ធ្វើដូច្នោះដែរ។ ហើយ អល់ឡោះគឺជាអ្នកកំណត់ពេលយប់និងពេលថ្ងៃ។ ទ្រង់បានដឹងថា ពួកអ្នកមិនអាចឈរសឡាតពេញមួយយប់បានឡើយ ដូចេ្នះទ្រង់ បានបន្ធូរបន្ថយដល់ពួកអ្នក។ ហើយចូរពួកអ្នកសូត្រអ្វីដែលងាយ ស្រួលអំពីគម្ពីរគួរអានចុះ។ ទ្រង់ក៏បានដឹងដែរថា នៅក្នុងចំណោម ពួកអ្នកមានអ្នកខ្លះនឹងមានជម្ងឺ ហើយអ្នកខ្លះត្រូវធ្វើដំណើរលើ ផែនដី ដើម្បីស្វែងរកលាភសក្ការៈរបស់អល់ឡោះ ហើយអ្នកខ្លះ ទៀតតស៊ូប្រយុទ្ធក្នុងមាគ៌ារបស់អល់ឡោះ។ ដូចេ្នះ ចូរពួកអ្នកសូត្រ អ្វីដែលងាយស្រួលអំពីវា(គម្ពីរគួរអាន)ចុះ។ ហើយចូរពួកអ្នក ប្រតិបត្ដិសឡាត និងបរិច្ចាគហ្សាកាត់ និងឱ្យអល់ឡោះខ្ចីនូវកម្ចី មួយដ៏ល្អប្រពៃ(បរិច្ចាគទ្រព្យសម្បត្ដិក្នុងមាគ៌ាអល់ឡោះ)។ ហើយ អ្វីដែលពួកអ្នកបានសាងសម្រាប់ខ្លួនឯងអំពីប្រការល្អនោះ ពួកអ្នក នឹងទទួលបាននូវភាពល្អប្រសើរនិងផលបុណ្យដ៏ធំធេងពីអល់ឡោះ វិញ។ ហើយចូរពួកអ្នកសុំអភ័យទោសពីអល់ឡោះ។ ពិតប្រាកដ ណាស់ អល់ឡោះមហាអភ័យទោស មហាអាណិតស្រឡាញ់។

Read Surah Al-Muzzammil in another language

All languages

All 114 surahs in Khmer: the Qur’an in Khmer.

Learn it in MyDugsi

Khmer translation: Cambodian Muslim Community Development, from Quran.com. Transliteration: Quran.com. Recitation: Mishary Alafasy, from EveryAyah.com. MyDugsi is a learning aid, not a replacement for a qualified teacher.