MyDugsiStart learning

Surah Al-Kahf in Khmer: translation and audio

Surah 18 · الكهف · The Cave · 110 verses

Surah Al-Kahf verse by verse: the Arabic with a recitation you can repeat, the transliteration, and the Khmer translation by Cambodian Muslim Community Development. For the meaning of every word, see Surah Al-Kahf word by word in English.

Verse 1

ٱلْحَمْدُ لِلَّهِ ٱلَّذِىٓ أَنزَلَ عَلَىٰ عَبْدِهِ ٱلْكِتَـٰبَ وَلَمْ يَجْعَل لَّهُۥ عِوَجَا ۜ

Transliteration al-ḥamdu lillahi alladhī anzala ʿalā ʿabdihi l-kitāba walam yajʿal lahu ʿiwajā

Khmer រាល់ការសរសើរគឺចំពោះអល់ឡោះ ដែលបានបញ្ចុះគម្ពីរ (គួរអាន)ឱ្យខ្ញុំរបស់ទ្រង់(មូហាំម៉ាត់) ហើយទ្រង់មិនបានដាក់អ្វី មួយនៅក្នុងវាឱ្យប្រាសចាកពីការពិតឡើយ។

Verse 2

قَيِّمًا لِّيُنذِرَ بَأْسًا شَدِيدًا مِّن لَّدُنْهُ وَيُبَشِّرَ ٱلْمُؤْمِنِينَ ٱلَّذِينَ يَعْمَلُونَ ٱلصَّـٰلِحَـٰتِ أَنَّ لَهُمْ أَجْرًا حَسَنًا

Transliteration qayyiman liyundhira basan shadīdan min ladun'hu wayubashira l-mu'minīna alladhīna yaʿmalūna l-ṣāliḥāti anna lahum ajran ḥasanan

Khmer (តែទ្រង់បានបង្កើតវា)ដោយត្រឹមត្រូវ ដើម្បីដាស់តឿន ព្រមាន(ពួកគ្មានជំនឿ)នូវទារុណកម្មដ៏ធ្ងន់ធ្ងរពីទ្រង់ ហើយវាផ្ដល់ ដំណឹងល្អចំពោះបណ្ដាអ្នកមានជំនឿដែលសាងអំពើល្អថា ពិតប្រាកដ ណាស់ ពួកគេនឹងទទួលបានផលបុណ្យដ៏ប្រសើរ(ឋានសួគ៌)។

Verse 3

مَّـٰكِثِينَ فِيهِ أَبَدًا

Transliteration mākithīna fīhi abadan

Khmer ដោយពួកគេរស់នៅក្នុងនោះ(ឋានសួគ៌)ជាអមតៈ។

Verse 4

وَيُنذِرَ ٱلَّذِينَ قَالُوا۟ ٱتَّخَذَ ٱللَّهُ وَلَدًا

Transliteration wayundhira alladhīna qālū ittakhadha l-lahu waladan

Khmer ហើយវាជាការដាស់តឿនព្រមានដល់ពួក(យ៉ាហ៊ូទី ណាសរ៉នី និងមូស្ហរីគីន)ដែលបាននិយាយថាៈ អល់ឡោះមានបុត្រ។

Verse 5

مَّا لَهُم بِهِۦ مِنْ عِلْمٍ وَلَا لِـَٔابَآئِهِمْ ۚ كَبُرَتْ كَلِمَةً تَخْرُجُ مِنْ أَفْوَٰهِهِمْ ۚ إِن يَقُولُونَ إِلَّا كَذِبًا

Transliteration mā lahum bihi min ʿil'min walā liābāihim kaburat kalimatan takhruju min afwāhihim in yaqūlūna illā kadhiban

Khmer ពួកគេ និងជីដូនជីតារបស់ពួកគេពុំមានចំណេះដឹងពីវា(ថា អល់ឡោះមានបុត្រ)ឡើយ។ វាធ្ងន់ធ្ងរបំផុតចំពោះពាក្យសំដីដែល ចេញពីមាត់របស់ពួកគេ។ ពួកគេមិននិយាយអ្វីក្រៅពីការភូតកុហក នោះឡើយ។

Verse 6

فَلَعَلَّكَ بَـٰخِعٌ نَّفْسَكَ عَلَىٰٓ ءَاثَـٰرِهِمْ إِن لَّمْ يُؤْمِنُوا۟ بِهَـٰذَا ٱلْحَدِيثِ أَسَفًا

Transliteration falaʿallaka bākhiʿun nafsaka ʿalā āthārihim in lam yu'minū bihādhā l-ḥadīthi asafan

Khmer ហើយប្រហែលជាអ្នក(មូហាំម៉ាត់)នឹងធ្វើឱ្យខ្លួនឯងវិនាស ដោយសារតែភាពទុក្ខព្រួយចំពោះការបែរចេញ(ពីជំនឿ)របស់ ពួកគេ ប្រសិនបើពួកគេមិនបានជឿលើគម្ពីរគួរអាននេះ។

Verse 7

إِنَّا جَعَلْنَا مَا عَلَى ٱلْأَرْضِ زِينَةً لَّهَا لِنَبْلُوَهُمْ أَيُّهُمْ أَحْسَنُ عَمَلًا

Transliteration innā jaʿalnā mā ʿalā l-arḍi zīnatan lahā linabluwahum ayyuhum aḥsanu ʿamalan

Khmer ពិតប្រាកដណាស់ យើងបានបង្កើតអ្វីៗនៅលើផែនដីនេះជា ការលំអសម្រាប់វា ដើម្បីយើងនឹងសាកល្បងពួកគេ ថាតើពួកណា ដែលមានទងើ្វល្អជាងគេ។

Verse 8

وَإِنَّا لَجَـٰعِلُونَ مَا عَلَيْهَا صَعِيدًا جُرُزًا

Transliteration wa-innā lajāʿilūna mā ʿalayhā ṣaʿīdan juruzan

Khmer ហើយពិតប្រាកដណាស់ យើងនឹងធ្វើឱ្យអ្វីៗដែលនៅលើវា (ផែនដី)ទៅជាធូលីស្ងួតហួតហែងជាមិនខាន។

Verse 9

أَمْ حَسِبْتَ أَنَّ أَصْحَـٰبَ ٱلْكَهْفِ وَٱلرَّقِيمِ كَانُوا۟ مِنْ ءَايَـٰتِنَا عَجَبًا

Transliteration am ḥasib'ta anna aṣḥāba l-kahfi wal-raqīmi kānū min āyātinā ʿajaban

Khmer តើអ្នក(មូហាំម៉ាត់)បានគិតថា ក្រុមដែលនៅក្នុងរូងភ្នំ និង សិលាចារិកឈ្មោះរបស់ពួកគេ វាពិតជារឿងចម្លែកក្នុងចំណោម ភស្ដុតាងៗរបស់យើងឬ?

Verse 10

إِذْ أَوَى ٱلْفِتْيَةُ إِلَى ٱلْكَهْفِ فَقَالُوا۟ رَبَّنَآ ءَاتِنَا مِن لَّدُنكَ رَحْمَةً وَهَيِّئْ لَنَا مِنْ أَمْرِنَا رَشَدًا

Transliteration idh awā l-fit'yatu ilā l-kahfi faqālū rabbanā ātinā min ladunka raḥmatan wahayyi lanā min amrinā rashadan

Khmer (ចូរចងចាំ)នៅពេលដែលក្រុមយុវជនបានភៀសខ្លួន(ពី ពួកដែលគ្មានជំនឿ)ចូលទៅជ្រកកោននៅក្នុងរូងភ្នំ ហើយពួកគេ បានបួងសួងសុំថាៈ ឱម្ចាស់របស់យើងខ្ញុំ. សូមទ្រង់មេត្ដាផ្ដល់ឱ្យ យើងខ្ញុំនូវក្ដីមេត្ដាករុណាពីទ្រង់ ហើយសូមទ្រង់មេត្ដាផ្ដល់ភាពងាយ ស្រួលដល់កិច្ចការរបស់ពួកយើងឱ្យទៅរកមាគ៌ាដ៏ត្រឹមត្រូវផងចុះ។

Verse 11

فَضَرَبْنَا عَلَىٰٓ ءَاذَانِهِمْ فِى ٱلْكَهْفِ سِنِينَ عَدَدًا

Transliteration faḍarabnā ʿalā ādhānihim fī l-kahfi sinīna ʿadadan

Khmer ហើយយើងបានធ្វើឱ្យពួកគេដេកលក់នៅក្នុងរូងភ្នំអស់ រយៈពេលជាច្រើនឆ្នាំ។

Verse 12

ثُمَّ بَعَثْنَـٰهُمْ لِنَعْلَمَ أَىُّ ٱلْحِزْبَيْنِ أَحْصَىٰ لِمَا لَبِثُوٓا۟ أَمَدًا

Transliteration thumma baʿathnāhum linaʿlama ayyu l-ḥiz'bayni aḥṣā limā labithū amadan

Khmer បន្ទាប់មកយើងបានដាស់ពួកគេឱ្យភ្ញាក់ពីដំណេកវិញ ដើម្បី យើងចង់ដឹងថា តើក្រុមមួយណានៃក្រុមទាំងពីរ(ក្រុមមានជំនឿ និងគ្មានជំនឿ)ដែលអាចដឹងច្បាស់អំពីថេរវេលានៃការស្នាក់នៅ របស់ពួកគេនោះ។

Verse 13

نَّحْنُ نَقُصُّ عَلَيْكَ نَبَأَهُم بِٱلْحَقِّ ۚ إِنَّهُمْ فِتْيَةٌ ءَامَنُوا۟ بِرَبِّهِمْ وَزِدْنَـٰهُمْ هُدًى

Transliteration naḥnu naquṣṣu ʿalayka naba-ahum bil-ḥaqi innahum fit'yatun āmanū birabbihim wazid'nāhum hudan

Khmer យើងនិទានប្រាប់អ្នក(មូហាំម៉ាត់)អំពីរឿងរបស់ពួកគេ ដោយពិតប្រាកដ។ ពិតប្រាកដណាស់ ពួកគេគឺជាយុវជនដែលមាន ជំនឿលើម្ចាស់របស់ពួកគេ ហើយយើងបានបន្ថែមឱ្យពួកគេនូវការ ចង្អុលបង្ហាញថែមទៀត។

Verse 14

وَرَبَطْنَا عَلَىٰ قُلُوبِهِمْ إِذْ قَامُوا۟ فَقَالُوا۟ رَبُّنَا رَبُّ ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ لَن نَّدْعُوَا۟ مِن دُونِهِۦٓ إِلَـٰهًا ۖ لَّقَدْ قُلْنَآ إِذًا شَطَطًا

Transliteration warabaṭnā ʿalā qulūbihim idh qāmū faqālū rabbunā rabbu l-samāwāti wal-arḍi lan nadʿuwā min dūnihi ilāhan laqad qul'nā idhan shaṭaṭan

Khmer ហើយយើងបានពង្រឹងចិត្ដរបស់ពួកគេនៅពេលដែលពួកគេ បានឈរ(ចំពោះមុខសេ្ដចដែលគ្មានជំនឿ) ពេលនោះពួកគេបាន និយាយថាៈ ម្ចាស់របស់ពួកយើង គឺជាម្ចាស់នៃមេឃជាច្រើនជាន់ និងផែនដី។ ពួកយើងមិនគោរពសក្ការៈម្ចាស់ណាក្រៅពីទ្រង់ជា ដាច់ខាត។ (ប្រសិនបើយើងនិយាយផេ្សងពីនេះ) ពួកយើងពិត ជាបាននិយាយប្រាសចាកពីការពិតជាមិនខាន។

Verse 15

هَـٰٓؤُلَآءِ قَوْمُنَا ٱتَّخَذُوا۟ مِن دُونِهِۦٓ ءَالِهَةً ۖ لَّوْلَا يَأْتُونَ عَلَيْهِم بِسُلْطَـٰنٍۭ بَيِّنٍ ۖ فَمَنْ أَظْلَمُ مِمَّنِ ٱفْتَرَىٰ عَلَى ٱللَّهِ كَذِبًا

Transliteration hāulāi qawmunā ittakhadhū min dūnihi ālihatan lawlā yatūna ʿalayhim bisul'ṭānin bayyinin faman aẓlamu mimmani if'tarā ʿalā l-lahi kadhiban

Khmer (ក្រុមយុវជនរូងភ្នំដែលមានជំនឿលើអល់ឡោះបាន និយាយថា)ពួកគេ(ពួកគ្មានជំនឿ)ទាំងនេះជាក្រុមរបស់ពួកយើង គឺពួកគេបានយកម្ចាស់នានាមកគោរពសក្ការៈក្រៅពីទ្រង់។ ហេតុ អ្វីបានជាពួកគេមិននាំមកនូវភស្ដុតាងមួយយ៉ាងច្បាស់លាស់ដល់ ពួកគេ(ដើម្បីបញ្ជាក់ថា ការគោរពសក្ការៈរបស់ពួកគេត្រឹមត្រូវ)? តើមាននរណាដែលបំពានជាងអ្នកដែលប្រឌិតនូវពាក្យភូតកុហក ចំពោះអល់ឡោះទៀតនោះ?

Verse 16

وَإِذِ ٱعْتَزَلْتُمُوهُمْ وَمَا يَعْبُدُونَ إِلَّا ٱللَّهَ فَأْوُۥٓا۟ إِلَى ٱلْكَهْفِ يَنشُرْ لَكُمْ رَبُّكُم مِّن رَّحْمَتِهِۦ وَيُهَيِّئْ لَكُم مِّنْ أَمْرِكُم مِّرْفَقًا

Transliteration wa-idhi iʿ'tazaltumūhum wamā yaʿbudūna illā l-laha fawū ilā l-kahfi yanshur lakum rabbukum min raḥmatihi wayuhayyi lakum min amrikum mir'faqan

Khmer (យុវជនម្នាក់និយាយទៅកាន់គ្នារបស់គេថា) នៅពេល ដែលពួកអ្នកដកខ្លួនចេញពីពួកគេ(ពួកគ្មានជំនឿ)និងពីអ្វីដែលពួក គេគោរពក្រៅពីអល់ឡោះនោះ ចូរពួកអ្នកទៅជ្រកកោននៅក្នុងរូង ភ្នំចុះ ម្ចាស់របស់ពួកអ្នកនឹងផ្ដល់ឱ្យពួកអ្នកនូវក្ដីមេត្ដាករុណារបស់ទ្រង់។ ហើយទ្រង់នឹងផ្ដល់ភាពងាយស្រួលដល់ពួកអ្នកនូវរាល់កិច្ចការរស់នៅរបស់ពួកអ្នក។

Verse 17

۞ وَتَرَى ٱلشَّمْسَ إِذَا طَلَعَت تَّزَٰوَرُ عَن كَهْفِهِمْ ذَاتَ ٱلْيَمِينِ وَإِذَا غَرَبَت تَّقْرِضُهُمْ ذَاتَ ٱلشِّمَالِ وَهُمْ فِى فَجْوَةٍ مِّنْهُ ۚ ذَٰلِكَ مِنْ ءَايَـٰتِ ٱللَّهِ ۗ مَن يَهْدِ ٱللَّهُ فَهُوَ ٱلْمُهْتَدِ ۖ وَمَن يُضْلِلْ فَلَن تَجِدَ لَهُۥ وَلِيًّا مُّرْشِدًا

Transliteration watarā l-shamsa idhā ṭalaʿat tazāwaru ʿan kahfihim dhāta l-yamīni wa-idhā gharabat taqriḍuhum dhāta l-shimāli wahum fī fajwatin min'hu dhālika min āyāti l-lahi man yahdi l-lahu fahuwa l-muh'tadi waman yuḍ'lil falan tajida lahu waliyyan mur'shidan

Khmer ហើយអ្នក(មូហាំម៉ាត់)នឹងឃើញព្រះអាទិត្យនៅពេលដែលវារះ គឺជេ្រទៅខាងស្ដ្ដាំនៃរូងភ្នំរបស់ពួកគេ ហើយនៅពេល ដែលវាលិច គឺជេ្រទៅខាងឆេ្វងវិញ ខណៈដែលពួកគេស្ថិតនៅ កន្លែងដែលទូលាយនៃរូងភ្នំ។ នោះគឺជាភស្ដុតាងមួយកុ្នងចំណោម ភស្ដុតាងៗរបស់អល់ឡោះ។ អ្នកណាហើយដែលអល់ឡោះចង្អុល បង្ហាញគឺអ្នកនោះជាអ្នកដែលទទួលបានការចង្អុលបង្ហាញ។ រីឯអ្នក ណាដែលទ្រង់ធ្វើឱ្យគេវងេ្វងគឺអ្នកនឹងមិនអាចរកអ្នកគាំពារមកដឹក នាំគេ(ឱ្យទៅរកមាគ៌ាដ៏ត្រឹមត្រូវ)បានជាដាច់ខាត។

Verse 18

وَتَحْسَبُهُمْ أَيْقَاظًا وَهُمْ رُقُودٌ ۚ وَنُقَلِّبُهُمْ ذَاتَ ٱلْيَمِينِ وَذَاتَ ٱلشِّمَالِ ۖ وَكَلْبُهُم بَـٰسِطٌ ذِرَاعَيْهِ بِٱلْوَصِيدِ ۚ لَوِ ٱطَّلَعْتَ عَلَيْهِمْ لَوَلَّيْتَ مِنْهُمْ فِرَارًا وَلَمُلِئْتَ مِنْهُمْ رُعْبًا

Transliteration wataḥsabuhum ayqāẓan wahum ruqūdun wanuqallibuhum dhāta l-yamīni wadhāta l-shimāli wakalbuhum bāsiṭun dhirāʿayhi bil-waṣīdi lawi iṭṭalaʿta ʿalayhim lawallayta min'hum firāran walamuli'ta min'hum ruʿ'ban

Khmer ហើយអ្នកនឹកស្មានថាៈ ពួកគេភ្ញាក់ពីដំណេក ខណៈដែល ពួកគេគេងលក់។ ហើយយើង(អល់ឡោះ)បានប្រែខ្លួនពួកគេម្ដង ទៅខាងស្ដាំម្ដងទៅខាងឆេ្វង។ ហើយឆ្កែរបស់ពួកគេបានដេក សណ្ដូកជើងមុខទាំងពីររបស់វានៅមាត់រូង។ ប្រសិនបើអ្នកបាន ឃើញពួកគេ អ្នកពិតជានឹងរត់គេចពីពួកគេ ហើយធ្វើឱ្យអ្នកមាន ការភ័យខ្លាចពួកគេជាមិនខាន។

Verse 19

وَكَذَٰلِكَ بَعَثْنَـٰهُمْ لِيَتَسَآءَلُوا۟ بَيْنَهُمْ ۚ قَالَ قَآئِلٌ مِّنْهُمْ كَمْ لَبِثْتُمْ ۖ قَالُوا۟ لَبِثْنَا يَوْمًا أَوْ بَعْضَ يَوْمٍ ۚ قَالُوا۟ رَبُّكُمْ أَعْلَمُ بِمَا لَبِثْتُمْ فَٱبْعَثُوٓا۟ أَحَدَكُم بِوَرِقِكُمْ هَـٰذِهِۦٓ إِلَى ٱلْمَدِينَةِ فَلْيَنظُرْ أَيُّهَآ أَزْكَىٰ طَعَامًا فَلْيَأْتِكُم بِرِزْقٍ مِّنْهُ وَلْيَتَلَطَّفْ وَلَا يُشْعِرَنَّ بِكُمْ أَحَدًا

Transliteration wakadhālika baʿathnāhum liyatasāalū baynahum qāla qāilun min'hum kam labith'tum qālū labith'nā yawman aw baʿḍa yawmin qālū rabbukum aʿlamu bimā labith'tum fa-ib'ʿathū aḥadakum biwariqikum hādhihi ilā l-madīnati falyanẓur ayyuhā azkā ṭaʿāman falyatikum biriz'qin min'hu walyatalaṭṭaf walā yush'ʿiranna bikum aḥadan

Khmer ហើយដូចេ្នះដែរ យើងក៏បានធ្វើឱ្យពួកគេភ្ញាក់ពីដំណេកវិញ ដើម្បីឱ្យពួកគេសួរគ្នាទៅវិញទៅមក។ ម្នាក់ក្នុងចំណោមពួក គេបានសួរថាៈ តើពួកអ្នកបានគេងអស់រយៈពេលប៉ុន្មានហើយ? ពួកគេឆ្លើយថាៈ យើងបានគេងអស់រយៈពេលមួយថ្ងៃ ឬកន្លះថ្ងៃ ហើយ។ ពួកគេបាននិយាយទៀតថាៈ មានតែម្ចាស់របស់ពួកអ្នកទេ ដែលដឹងបំផុតនូវរយៈពេលដែលពួកអ្នកបានគេងនោះ។ ដូចេ្នះ សូមពួកអ្នកចាត់តាំងឱ្យនរណាម្នាក់ក្នុងចំណោមពួកអ្នកយកប្រាក់ទាំងនេះទៅទីក្រុង ហើយឱ្យគេរកមើល តើចំណីអាហារណាដែល ល្អជាងគេ? ហើយឱ្យគេយកចំណីអាហារនោះមកឱ្យពួកអ្នក។ តែត្រូវឱ្យគេប្រុងប្រយ័ត្ន និងមិនត្រូវឱ្យអ្នកណាម្នាក់ដឹងពីរឿង របស់ពួកអ្នកឡើយ។

Verse 20

إِنَّهُمْ إِن يَظْهَرُوا۟ عَلَيْكُمْ يَرْجُمُوكُمْ أَوْ يُعِيدُوكُمْ فِى مِلَّتِهِمْ وَلَن تُفْلِحُوٓا۟ إِذًا أَبَدًا

Transliteration innahum in yaẓharū ʿalaykum yarjumūkum aw yuʿīdūkum fī millatihim walan tuf'liḥū idhan abadan

Khmer ពិតប្រាកដណាស់ ប្រសិនបើពួកគេបានដឹងពីទីកន្លែងរបស់ ពួកអ្នក ពួកគេនឹងគប់ពួកអ្នកនឹងដុំថ្ម ឬក៏ឱ្យពួកអ្នកវិលទៅរក សាសនារបស់ពួកគេវិញជាមិនខាន។ ហើយបើដូចេ្នះមែន ពួកអ្នក នឹងមិនទទួលបានជោគជ័យជាដាច់ខាត។

Verse 21

وَكَذَٰلِكَ أَعْثَرْنَا عَلَيْهِمْ لِيَعْلَمُوٓا۟ أَنَّ وَعْدَ ٱللَّهِ حَقٌّ وَأَنَّ ٱلسَّاعَةَ لَا رَيْبَ فِيهَآ إِذْ يَتَنَـٰزَعُونَ بَيْنَهُمْ أَمْرَهُمْ ۖ فَقَالُوا۟ ٱبْنُوا۟ عَلَيْهِم بُنْيَـٰنًا ۖ رَّبُّهُمْ أَعْلَمُ بِهِمْ ۚ قَالَ ٱلَّذِينَ غَلَبُوا۟ عَلَىٰٓ أَمْرِهِمْ لَنَتَّخِذَنَّ عَلَيْهِم مَّسْجِدًا

Transliteration wakadhālika aʿtharnā ʿalayhim liyaʿlamū anna waʿda l-lahi ḥaqqun wa-anna l-sāʿata lā rayba fīhā idh yatanāzaʿūna baynahum amrahum faqālū ib'nū ʿalayhim bun'yānan rabbuhum aʿlamu bihim qāla alladhīna ghalabū ʿalā amrihim lanattakhidhanna ʿalayhim masjidan

Khmer ហើយដូច្នោះដែរ យើងបានលាតត្រដាងរឿងរបស់ពួកគេ ដើម្បីឱ្យពួកគេ(មនុស្សលោក)ដឹងថាៈ ពិតប្រាកដណាស់ កិច្ចសន្យា របស់អល់ឡោះគឺជាការពិត ហើយថ្ងៃបរលោកគឺពុំមានការសង្ស័យ ឡើយ។ នៅពេលដែលពួកគេខ្វែងគំនិតគ្នាទៅវិញទៅមកអំពីរឿង របស់ពួកគេ(អ្នកនៅក្នុងរូងភ្នំ) ពេលនោះពួកគេបាននិយាយថាៈ ចូរពួកអ្នកកសាងអគារមួយនៅលើរូងភ្នំរបស់ពួកគេ។ ម្ចាស់របស់ ពួកគេដឹងបំផុតពីរឿងរបស់ពួកគេ។ បណ្ដាអ្នកដែលមានឥទ្ធិពល លើកិច្ចការរបស់ពួកគេបាននិយាយថាៈ ពិតប្រាកដណាស់ ពួកយើង នឹងយកកន្លែងរបស់ពួកគេនេះធ្វើជាម៉ាស្ជិទតែម្ដង ។

Verse 22

سَيَقُولُونَ ثَلَـٰثَةٌ رَّابِعُهُمْ كَلْبُهُمْ وَيَقُولُونَ خَمْسَةٌ سَادِسُهُمْ كَلْبُهُمْ رَجْمًۢا بِٱلْغَيْبِ ۖ وَيَقُولُونَ سَبْعَةٌ وَثَامِنُهُمْ كَلْبُهُمْ ۚ قُل رَّبِّىٓ أَعْلَمُ بِعِدَّتِهِم مَّا يَعْلَمُهُمْ إِلَّا قَلِيلٌ ۗ فَلَا تُمَارِ فِيهِمْ إِلَّا مِرَآءً ظَـٰهِرًا وَلَا تَسْتَفْتِ فِيهِم مِّنْهُمْ أَحَدًا

Transliteration sayaqūlūna thalāthatun rābiʿuhum kalbuhum wayaqūlūna khamsatun sādisuhum kalbuhum rajman bil-ghaybi wayaqūlūna sabʿatun wathāminuhum kalbuhum qul rabbī aʿlamu biʿiddatihim mā yaʿlamuhum illā qalīlun falā tumāri fīhim illā mirāan ẓāhiran walā tastafti fīhim min'hum aḥadan

Khmer ពួកគេមួយចំនួននឹងនិយាយថាៈ ពួកគេ(អ្នកនៅក្នុងរូងភ្នំ) មានចំនួនបីនាក់ ទីបួនគឺឆ្កែរបស់ពួកគេ។ ហើយពួកគេខ្លះទៀត និយាយថាៈ មានប្រាំនាក់ ទីប្រាំមួយគឺឆ្កែរបស់ពួកគេ។ ពួកគេ (ទាំងពីរក្រុម)គ្រាន់តែនិយាយស្មានទៅលើអ្វីដែលពួកគេមិនបាន ឃើញប៉ុណ្ណោះ។ រីឯពួកគេមួយចំនួនទៀតនិយាយថាៈ មានប្រាំពីរ នាក់ ហើយទីប្រាំបីគឺឆ្កែរបស់ពួកគេ។ ចូរអ្នក(មូហាំម៉ាត់)ពោល ថាៈ ម្ចាស់របស់ខ្ញុំដឹងបំផុតនូវចំនួនរបស់ពួកគេ។ គ្មានអ្នកណាម្នាក់ អាចដឹងពីចំនួនពួកគេឡើយ លើកលែងតែមួយចំនួនតូចប៉ុណ្ណោះ។ ដូចេ្នះ ចូរអ្នកកុំដេញដោលគ្នាអំពីចំនួនរបស់ពួកគេ លើកលែងតែ អ្វីដែលមានភស្ដុតាងច្បាស់លាស់ ហើយចូរអ្នកកុំពិគ្រោះយោបល់ ជាមួយអ្នកណាម្នាក់ក្នុងចំណោមពួកគេ(យ៉ាហ៊ូទី និងណាសរ៉នី) អំពីពួកដែលនៅក្នុងរូងភ្នំនោះឱ្យសោះ។

Verse 23

وَلَا تَقُولَنَّ لِشَا۟ىْءٍ إِنِّى فَاعِلٌ ذَٰلِكَ غَدًا

Transliteration walā taqūlanna lishāy'in innī fāʿilun dhālika ghadan

Khmer ហើយចូរអ្នក(មូហាំម៉ាត់)កុំពោលអ្វីមួយថាៈ ខ្ញុំពិតជានឹង ធ្វើវានៅថ្ងៃស្អែកឱ្យសោះ។

Verse 24

إِلَّآ أَن يَشَآءَ ٱللَّهُ ۚ وَٱذْكُر رَّبَّكَ إِذَا نَسِيتَ وَقُلْ عَسَىٰٓ أَن يَهْدِيَنِ رَبِّى لِأَقْرَبَ مِنْ هَـٰذَا رَشَدًا

Transliteration illā an yashāa l-lahu wa-udh'kur rabbaka idhā nasīta waqul ʿasā an yahdiyani rabbī li-aqraba min hādhā rashadan

Khmer លើកលែងតែអ្នកពោលថាៈ អ៊ិនស្ហាអល់ឡោះ(បើសិនជា អល់ឡោះមានចេតនា)។ ចូរអ្នករំលឹកទៅចំពោះម្ចាស់របស់អ្នក នៅពេលណាដែលអ្នកបានភេ្លច ហើយចូរអ្នកពោលថាៈ សង្ឃឹមថា ម្ចាស់របស់ខ្ញុំនឹងចង្អុលបង្ហាញខ្ញុំទៅរកមាគ៌ាដែលត្រឹមត្រូវជិតជាង នេះទៅទៀត។

Verse 25

وَلَبِثُوا۟ فِى كَهْفِهِمْ ثَلَـٰثَ مِا۟ئَةٍ سِنِينَ وَٱزْدَادُوا۟ تِسْعًا

Transliteration walabithū fī kahfihim thalātha mi-atin sinīna wa-iz'dādū tis'ʿan

Khmer ហើយពួកគេបានដេកក្នុងរូងភ្នំរបស់ពួកគេអស់រយៈពេល បីរយឆ្នាំ និងថែមប្រាំបួនឆ្នាំ(៣០៩ឆ្នាំ)។

Verse 26

قُلِ ٱللَّهُ أَعْلَمُ بِمَا لَبِثُوا۟ ۖ لَهُۥ غَيْبُ ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ ۖ أَبْصِرْ بِهِۦ وَأَسْمِعْ ۚ مَا لَهُم مِّن دُونِهِۦ مِن وَلِىٍّ وَلَا يُشْرِكُ فِى حُكْمِهِۦٓ أَحَدًا

Transliteration quli l-lahu aʿlamu bimā labithū lahu ghaybu l-samāwāti wal-arḍi abṣir bihi wa-asmiʿ mā lahum min dūnihi min waliyyin walā yush'riku fī ḥuk'mihi aḥadan

Khmer ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ អល់ឡោះដឹងនូវរយៈពេល ដែលពួកគេបានដេក។ ភាពអាថ៌កំបាំងនៃមេឃជាច្រើនជាន់ និង ផែនដីជាកម្មសិទ្ធិរបស់ទ្រង់។ ទ្រង់ឃើញនិងឮនូវអ្វីៗទាំងអស់។ ពួកគេគ្មានអ្នកគាំពារក្រៅពីទ្រង់ឡើយ។ហើយទ្រង់មិនយកអ្នកណា ម្នាក់មកចូលរួមជាដៃគូក្នុងការសមេ្រចបទបញ្ញត្ដិរបស់ទ្រង់ឡើយ។

Verse 27

وَٱتْلُ مَآ أُوحِىَ إِلَيْكَ مِن كِتَابِ رَبِّكَ ۖ لَا مُبَدِّلَ لِكَلِمَـٰتِهِۦ وَلَن تَجِدَ مِن دُونِهِۦ مُلْتَحَدًا

Transliteration wa-ut'lu mā ūḥiya ilayka min kitābi rabbika lā mubaddila likalimātihi walan tajida min dūnihi mul'taḥadan

Khmer ចូរអ្នក(មូហាំម៉ាត់)សូត្រនូវអ្វីដែលគេបានផ្ដល់វ៉ាហ៊ីឱ្យអ្នក អំពីគមី្ពរ(គួរអាន)នៃម្ចាស់របស់អ្នក។ គ្មាននរណាម្នាក់អាចប្ដូរ ពាក្យពេចន៍របស់ទ្រង់បានឡើយ។ ហើយអ្នកនឹងមិនអាចស្វែង រកកន្លែងជ្រកកោនក្រៅពីទ្រង់បានឡើយ។

Verse 28

وَٱصْبِرْ نَفْسَكَ مَعَ ٱلَّذِينَ يَدْعُونَ رَبَّهُم بِٱلْغَدَوٰةِ وَٱلْعَشِىِّ يُرِيدُونَ وَجْهَهُۥ ۖ وَلَا تَعْدُ عَيْنَاكَ عَنْهُمْ تُرِيدُ زِينَةَ ٱلْحَيَوٰةِ ٱلدُّنْيَا ۖ وَلَا تُطِعْ مَنْ أَغْفَلْنَا قَلْبَهُۥ عَن ذِكْرِنَا وَٱتَّبَعَ هَوَىٰهُ وَكَانَ أَمْرُهُۥ فُرُطًا

Transliteration wa-iṣ'bir nafsaka maʿa alladhīna yadʿūna rabbahum bil-ghadati wal-ʿashiyi yurīdūna wajhahu walā taʿdu ʿaynāka ʿanhum turīdu zīnata l-ḥayati l-dun'yā walā tuṭiʿ man aghfalnā qalbahu ʿan dhik'rinā wa-ittabaʿa hawāhu wakāna amruhu furuṭan

Khmer ចូរអ្នកអត់ធ្មត់ខ្លួនឯងជាមួយនឹងបណា្ដអ្នកដែលគោរព សក្ការៈចំពោះម្ចាស់របស់ពួកគេទាំងព្រឹកទាំងល្ងាចដោយពួកគេចង់ បានការយល់ព្រមពីទ្រង់។ ហើយចូរអ្នកកុំមើលរំលងពួកគេដោយ អ្នកចង់បានភាពអស្ចារ្យនៃការរស់នៅក្នុងលោកិយ។ ហើយចូរអ្នកកុំគោរពតាមអ្នកដែលយើងបានធ្វើឱ្យចិត្ដរបស់គេមិនយកចិត្ដទុក ដាក់ក្នុងការរំលឹកមកចំពោះយើង និងបានធ្វើតាមតែអំពើចិត្ដរបស់ គេឱ្យសោះ។ ហើយកិច្ចការរបស់គេក្លាយទៅជាអន្ដរាយទៅវិញ។

Verse 29

وَقُلِ ٱلْحَقُّ مِن رَّبِّكُمْ ۖ فَمَن شَآءَ فَلْيُؤْمِن وَمَن شَآءَ فَلْيَكْفُرْ ۚ إِنَّآ أَعْتَدْنَا لِلظَّـٰلِمِينَ نَارًا أَحَاطَ بِهِمْ سُرَادِقُهَا ۚ وَإِن يَسْتَغِيثُوا۟ يُغَاثُوا۟ بِمَآءٍ كَٱلْمُهْلِ يَشْوِى ٱلْوُجُوهَ ۚ بِئْسَ ٱلشَّرَابُ وَسَآءَتْ مُرْتَفَقًا

Transliteration waquli l-ḥaqu min rabbikum faman shāa falyu'min waman shāa falyakfur innā aʿtadnā lilẓẓālimīna nāran aḥāṭa bihim surādiquhā wa-in yastaghīthū yughāthū bimāin kal-muh'li yashwī l-wujūha bi'sa l-sharābu wasāat mur'tafaqan

Khmer ចូរអ្នកពោលថាៈ ភាពពិតគឺមកពីម្ចាស់របស់ពួកអ្នក។ ហើយបើអ្នកណាមានបំណង(មានជំនឿ)ចូរឱ្យគេមានជំនឿចុះ។ តែបើអ្នកណាមានបំណង(គ្មានជំនឿ)វិញ ចូរឱ្យគេប្រឆាំងចុះ។ ពិតប្រាកដណាស់ យើងបានរៀបចំសម្រាប់ពួកដែលបំពាននូវភ្លើង នរក ដែលមានជញ្ជាំងព័ទ្ធជុំវិញពួកគេ។ ហើយប្រសិនបើពួកគេសុំ ឱ្យជួយ(សុំទឹកផឹក) ពួកគេត្រូវបានគេផ្ដល់ឱ្យនូវទឹកដូចជាបេ្រង កំពុងពុះធ្វើឱ្យរលាកផ្ទៃមុខរបស់ពួកគេ។ គ្រឿងផឹកនិងកន្លែងរស់ នៅរបស់ពួកគេគឺអាក្រក់ជាទីបំផុត។

Verse 30

إِنَّ ٱلَّذِينَ ءَامَنُوا۟ وَعَمِلُوا۟ ٱلصَّـٰلِحَـٰتِ إِنَّا لَا نُضِيعُ أَجْرَ مَنْ أَحْسَنَ عَمَلًا

Transliteration inna alladhīna āmanū waʿamilū l-ṣāliḥāti innā lā nuḍīʿu ajra man aḥsana ʿamalan

Khmer ពិតប្រាកដណាស់ បណ្ដាអ្នកដែលមានជំនឿនិងបានសាង អំពើល្អនោះ គឺយើងពិតជានឹងមិនឱ្យបាត់បង់នូវផលបុណ្យរបស់ អ្នកដែលបានសាងអំពើល្អនោះឡើយ។

Verse 31

أُو۟لَـٰٓئِكَ لَهُمْ جَنَّـٰتُ عَدْنٍ تَجْرِى مِن تَحْتِهِمُ ٱلْأَنْهَـٰرُ يُحَلَّوْنَ فِيهَا مِنْ أَسَاوِرَ مِن ذَهَبٍ وَيَلْبَسُونَ ثِيَابًا خُضْرًا مِّن سُندُسٍ وَإِسْتَبْرَقٍ مُّتَّكِـِٔينَ فِيهَا عَلَى ٱلْأَرَآئِكِ ۚ نِعْمَ ٱلثَّوَابُ وَحَسُنَتْ مُرْتَفَقًا

Transliteration ulāika lahum jannātu ʿadnin tajrī min taḥtihimu l-anhāru yuḥallawna fīhā min asāwira min dhahabin wayalbasūna thiyāban khuḍ'ran min sundusin wa-is'tabraqin muttakiīna fīhā ʿalā l-arāiki niʿ'ma l-thawābu waḥasunat mur'tafaqan

Khmer អ្នកទាំងនោះ ពួកគេនឹងទទួលបានឋានសួគ៌អាត់និនដែល មានទនេ្លជាច្រើនហូរពីក្រោម ដោយពួកគេត្រូវបានតុបតែងដោយ កងដៃធ្វើអំពីមាសនិងស្លៀកសំលៀកបំពាក់ពណ៌បៃតងធ្វើពីសូត្រ ម៉ដ្ឋខៃ និងក្រាស់ដ៏ប្រណីត ដោយពួកគេអង្គុយផ្អែកទៅលើកៅអី។ ផលបុណ្យនិងកន្លែងរស់នៅគឺល្អប្រសើរបំផុត។

Verse 32

۞ وَٱضْرِبْ لَهُم مَّثَلًا رَّجُلَيْنِ جَعَلْنَا لِأَحَدِهِمَا جَنَّتَيْنِ مِنْ أَعْنَـٰبٍ وَحَفَفْنَـٰهُمَا بِنَخْلٍ وَجَعَلْنَا بَيْنَهُمَا زَرْعًا

Transliteration wa-iḍ'rib lahum mathalan rajulayni jaʿalnā li-aḥadihimā jannatayni min aʿnābin waḥafafnāhumā binakhlin wajaʿalnā baynahumā zarʿan

Khmer ចូរអ្នក(មូហាំម៉ាត់)លើកយកបុរសពីរនាក់(មានជំនឿ និងគ្មានជំនឿ)មកធ្វើជាឧទាហរណ៍ដល់ពួកគេ(ពួកគ្មានជំនឿ) ដែលយើងបានប្រទានឱ្យគេ(អ្នកគ្មានជំនឿ)ម្នាក់នៃគេទាំងពីរនូវ ចំការទំពាំងបាយជូរពីរ ហើយយើងបានធ្វើរបងពីដើមល្មើព័ទ្ធជុំវិញ វាទាំងពីរ ព្រមទាំងយើងបានធ្វើឱ្យមានដំណាំផេ្សងៗនៅចន្លោះ ចំការទាំងពីរនោះទៀត។

Verse 33

كِلْتَا ٱلْجَنَّتَيْنِ ءَاتَتْ أُكُلَهَا وَلَمْ تَظْلِم مِّنْهُ شَيْـًٔا ۚ وَفَجَّرْنَا خِلَـٰلَهُمَا نَهَرًا

Transliteration kil'tā l-janatayni ātat ukulahā walam taẓlim min'hu shayan wafajjarnā khilālahumā naharan

Khmer ចំការទាំងពីរនោះបានផ្ដល់ផលដោយគ្មានខ្វះអ្វីឡើយ។ ហើយយើងបានធ្វើឱ្យមានទនេ្លមួយមានទឹកផុសចេញមករវាង ចំការទាំងពីរ។

Verse 34

وَكَانَ لَهُۥ ثَمَرٌ فَقَالَ لِصَـٰحِبِهِۦ وَهُوَ يُحَاوِرُهُۥٓ أَنَا۠ أَكْثَرُ مِنكَ مَالًا وَأَعَزُّ نَفَرًا

Transliteration wakāna lahu thamarun faqāla liṣāḥibihi wahuwa yuḥāwiruhu anā aktharu minka mālan wa-aʿazzu nafaran

Khmer ហើយគេនោះមានទ្រព្យសម្បត្ដិជាច្រើន បន្ទាប់មកគេបាន និយាយទៅកាន់មិត្ដភក្ដិ(មានជំនឿ)របស់គេដោយជជែកគ្នាថាៈ ខ្ញុំមានទ្រព្យសម្បត្ដិ និងមានអ្នកខ្លាំងៗជួយខ្ញុំច្រើនជាងអ្នក។

Verse 35

وَدَخَلَ جَنَّتَهُۥ وَهُوَ ظَالِمٌ لِّنَفْسِهِۦ قَالَ مَآ أَظُنُّ أَن تَبِيدَ هَـٰذِهِۦٓ أَبَدًا

Transliteration wadakhala jannatahu wahuwa ẓālimun linafsihi qāla mā aẓunnu an tabīda hādhihi abadan

Khmer ហើយគេបានចូលទៅក្នុងចំការរបស់គេ ខណៈដែលគេជា អ្នកបំពានលើខ្លួនឯង ដោយគេបាននិយាយថាៈ ខ្ញុំមិនគិតថាចំការ នេះនឹងវិនាសអន្ដរាយឡើយ។

Verse 36

وَمَآ أَظُنُّ ٱلسَّاعَةَ قَآئِمَةً وَلَئِن رُّدِدتُّ إِلَىٰ رَبِّى لَأَجِدَنَّ خَيْرًا مِّنْهَا مُنقَلَبًا

Transliteration wamā aẓunnu l-sāʿata qāimatan wala-in rudidttu ilā rabbī la-ajidanna khayran min'hā munqalaban

Khmer ហើយខ្ញុំក៏មិនគិតថា ថ្ងៃបរលោកនឹងកើតមានដែរ។ តែ ប្រសិនបើខ្ញុំត្រូវបានគេឱ្យវិលត្រឡប់ទៅរកម្ចាស់របស់ខ្ញុំវិញនោះ ខ្ញុំពិតជានឹងបានជួបនូវកន្លែងវិលត្រឡប់មួយដែលប្រសើរជាងចំការ នេះទៅទៀត។

Verse 37

قَالَ لَهُۥ صَاحِبُهُۥ وَهُوَ يُحَاوِرُهُۥٓ أَكَفَرْتَ بِٱلَّذِى خَلَقَكَ مِن تُرَابٍ ثُمَّ مِن نُّطْفَةٍ ثُمَّ سَوَّىٰكَ رَجُلًا

Transliteration qāla lahu ṣāḥibuhu wahuwa yuḥāwiruhu akafarta bi-alladhī khalaqaka min turābin thumma min nuṭ'fatin thumma sawwāka rajulan

Khmer មិត្ដភក្ដិ(អ្នកមានជំនឿ)របស់គេបានតបទៅកាន់គេ(អ្នក គ្មានជំនឿ)វិញដោយនិយាយថាៈ តើអ្នកប្រឆាំងនឹងអ្នកដែលបាន បង្កើតអ្នកពីដី បន្ទាប់មកពីទឹកកាម បន្ទាប់មកទៀតធ្វើឱ្យអ្នកមាន រូបរាងជាមនុស្សឬ?

Verse 38

لَّـٰكِنَّا۠ هُوَ ٱللَّهُ رَبِّى وَلَآ أُشْرِكُ بِرَبِّىٓ أَحَدًا

Transliteration lākinnā huwa l-lahu rabbī walā ush'riku birabbī aḥadan

Khmer ប៉ុន្ដែសម្រាប់ខ្ញុំវិញ ខ្ញុំជឿថាទ្រង់គឺជាអល់ឡោះដែលជា ម្ចាស់របស់ខ្ញុំ។ ហើយខ្ញុំមិនយកអ្នកណាម្នាក់ធ្វើជាដៃគូជាមួយ ម្ចាស់របស់ខ្ញុំឡើយ។

Verse 39

وَلَوْلَآ إِذْ دَخَلْتَ جَنَّتَكَ قُلْتَ مَا شَآءَ ٱللَّهُ لَا قُوَّةَ إِلَّا بِٱللَّهِ ۚ إِن تَرَنِ أَنَا۠ أَقَلَّ مِنكَ مَالًا وَوَلَدًا

Transliteration walawlā idh dakhalta jannataka qul'ta mā shāa l-lahu lā quwwata illā bil-lahi in tarani anā aqalla minka mālan wawaladan

Khmer ហេតុអ្វីបានជានៅពេលដែលអ្នកបានចូលទៅក្នុងចំការ របស់អ្នកមិនសូត្រថាៈ لاَ قُوَّةَ إِلاَّ بِاللهِ مَاشَاءَ اللهُ (មានន័យថាៈ អ្វីៗ ដែលអល់ឡោះមានចេតនាគឺគ្មានឥទ្ឋិពលណាក្រៅពីអល់ឡោះ ឡើយ) ប្រសិនបើអ្នកឃើញខ្ញុំមានទ្រព្យសម្បត្ដិនិងកូនចៅតិច ជាងអ្នកនោះ?

Verse 40

فَعَسَىٰ رَبِّىٓ أَن يُؤْتِيَنِ خَيْرًا مِّن جَنَّتِكَ وَيُرْسِلَ عَلَيْهَا حُسْبَانًا مِّنَ ٱلسَّمَآءِ فَتُصْبِحَ صَعِيدًا زَلَقًا

Transliteration faʿasā rabbī an yu'tiyani khayran min jannatika wayur'sila ʿalayhā ḥus'bānan mina l-samāi fatuṣ'biḥa ṣaʿīdan zalaqan

Khmer សង្ឃឹមថា ម្ចាស់របស់ខ្ញុំនឹងផ្ដល់ឱ្យខ្ញុំនូវអ្វីផេ្សងប្រសើរជាង ចំការរបស់អ្នកទៅទៀត ហើយទ្រង់នឹងបញ្ចុះទារុណកម្មដ៏ធ្ងន់ធ្ងរពី លើមេឃមកលើវា ហើយវានឹងក្លាយទៅជាដីទទេជាមិនខាន។

Verse 41

أَوْ يُصْبِحَ مَآؤُهَا غَوْرًا فَلَن تَسْتَطِيعَ لَهُۥ طَلَبًا

Transliteration aw yuṣ'biḥa māuhā ghawran falan tastaṭīʿa lahu ṭalaban

Khmer ឬក៏ទឹករបស់វាត្រូវដីស្រូបអស់ ហើយអ្នកនឹងមិនអាចរក ទឹកនោះបានឡើយ។

Verse 42

وَأُحِيطَ بِثَمَرِهِۦ فَأَصْبَحَ يُقَلِّبُ كَفَّيْهِ عَلَىٰ مَآ أَنفَقَ فِيهَا وَهِىَ خَاوِيَةٌ عَلَىٰ عُرُوشِهَا وَيَقُولُ يَـٰلَيْتَنِى لَمْ أُشْرِكْ بِرَبِّىٓ أَحَدًا

Transliteration wa-uḥīṭa bithamarihi fa-aṣbaḥa yuqallibu kaffayhi ʿalā mā anfaqa fīhā wahiya khāwiyatun ʿalā ʿurūshihā wayaqūlu yālaytanī lam ush'rik birabbī aḥadan

Khmer ហើយភោគផលរបស់គេត្រូវវិនាស ហើយគេបានទះដៃទាំង ពីររបស់គេ(ដោយការសោកស្ដាយ) ទៅលើអ្វីដែលគេបានចំណាយ ចំពោះវា(ចំការ) ខណៈដែលជន្លង់ទាំងអស់របស់វាត្រូវបំផ្លាញ។ ហើយគេបាននិយាយថាៈ ឱអនិច្ចាខ្លួនខ្ញុំ. ខ្ញុំមិនបានយកអ្នកណា ម្នាក់ធ្វើជាដៃគូគោរពសក្ការៈរួមជាមួយនឹងម្ចាស់របស់ខ្ញុំឡើយ។

Verse 43

وَلَمْ تَكُن لَّهُۥ فِئَةٌ يَنصُرُونَهُۥ مِن دُونِ ٱللَّهِ وَمَا كَانَ مُنتَصِرًا

Transliteration walam takun lahu fi-atun yanṣurūnahu min dūni l-lahi wamā kāna muntaṣiran

Khmer ហើយគ្មានក្រុមណាមួយអាចជួយគេក្រៅពីអល់ឡោះ ឡើយ។ ហើយគេក៏មិនអាចជួយខ្លួនឯងបានដែរ។

Verse 44

هُنَالِكَ ٱلْوَلَـٰيَةُ لِلَّهِ ٱلْحَقِّ ۚ هُوَ خَيْرٌ ثَوَابًا وَخَيْرٌ عُقْبًا

Transliteration hunālika l-walāyatu lillahi l-ḥaqi huwa khayrun thawāban wakhayrun ʿuq'ban

Khmer នៅថ្ងៃនោះ(ថ្ងៃបរលោក)សិទ្ធិអំណាចជាកម្មសិទ្ធិរបស់ អល់ឡោះដ៏ពិតប្រាកដ។ ទ្រង់ជាអ្នកផ្ដល់ផលបុណ្យដ៏ប្រសើរ ហើយក៏ជាអ្នកតបស្នងដ៏ប្រសើរដែរ។

Verse 45

وَٱضْرِبْ لَهُم مَّثَلَ ٱلْحَيَوٰةِ ٱلدُّنْيَا كَمَآءٍ أَنزَلْنَـٰهُ مِنَ ٱلسَّمَآءِ فَٱخْتَلَطَ بِهِۦ نَبَاتُ ٱلْأَرْضِ فَأَصْبَحَ هَشِيمًا تَذْرُوهُ ٱلرِّيَـٰحُ ۗ وَكَانَ ٱللَّهُ عَلَىٰ كُلِّ شَىْءٍ مُّقْتَدِرًا

Transliteration wa-iḍ'rib lahum mathala l-ḥayati l-dun'yā kamāin anzalnāhu mina l-samāi fa-ikh'talaṭa bihi nabātu l-arḍi fa-aṣbaḥa hashīman tadhrūhu l-riyāḥu wakāna l-lahu ʿalā kulli shayin muq'tadiran

Khmer ហើយចូរអ្នក(មូហាំម៉ាត់)លើកជាឧទាហរណ៍ដល់ពួកគេ អំពីការរស់នៅក្នុងលោកិយនេះគឺប្រៀបដូចជាទឹកភ្លៀងដែលយើង បានបញ្ចុះពីលើមេឃ ហើយរុក្ខជាតិក៏បានដុះចេញមកចំរុះគ្នាដោយ សារទឹកភ្លៀងនោះ។ ក្រោយមកវាក៏បានប្រែក្លាយទៅជាស្ងួតដែល ត្រូវខ្យល់បក់បោកវិនាសអន្ដរាយទៅវិញ។ ហើយអល់ឡោះមាន អានុភាពទៅលើអ្វីៗទាំងអស់។

Verse 46

ٱلْمَالُ وَٱلْبَنُونَ زِينَةُ ٱلْحَيَوٰةِ ٱلدُّنْيَا ۖ وَٱلْبَـٰقِيَـٰتُ ٱلصَّـٰلِحَـٰتُ خَيْرٌ عِندَ رَبِّكَ ثَوَابًا وَخَيْرٌ أَمَلًا

Transliteration al-mālu wal-banūna zīnatu l-ḥayati l-dun'yā wal-bāqiyātu l-ṣāliḥātu khayrun ʿinda rabbika thawāban wakhayrun amalan

Khmer ទ្រព្យសម្បត្ដិនិងកូនចៅគឺជាគ្រឿងលំអនៃជីវិតលោកិយ។ ប៉ុន្ដែអំពើល្អដែលស្ថិតនៅជានិរន្ដរ៍នោះ គឺល្អប្រសើរចំពោះម្ចាស់របស់ អ្នកក្នុងការផ្ដល់ផលបុណ្យនិងកី្ដសង្ឃឹមដ៏ល្អប្រពៃ។

Verse 47

وَيَوْمَ نُسَيِّرُ ٱلْجِبَالَ وَتَرَى ٱلْأَرْضَ بَارِزَةً وَحَشَرْنَـٰهُمْ فَلَمْ نُغَادِرْ مِنْهُمْ أَحَدًا

Transliteration wayawma nusayyiru l-jibāla watarā l-arḍa bārizatan waḥasharnāhum falam nughādir min'hum aḥadan

Khmer ហើយនៅថ្ងៃដែលយើងធ្វើឱ្យភ្នំទាំងឡាយរសាត់(ដូច ពពក) ហើយអ្នកនឹងឃើញផែនដីរាបស្មើ ហើយយើងនឹងប្រមូល ពួកគេទាំងអស់ ដោយយើងមិនបន្សល់ទុកនរណាម្នាក់ឡើយ។

Verse 48

وَعُرِضُوا۟ عَلَىٰ رَبِّكَ صَفًّا لَّقَدْ جِئْتُمُونَا كَمَا خَلَقْنَـٰكُمْ أَوَّلَ مَرَّةٍۭ ۚ بَلْ زَعَمْتُمْ أَلَّن نَّجْعَلَ لَكُم مَّوْعِدًا

Transliteration waʿuriḍū ʿalā rabbika ṣaffan laqad ji'tumūnā kamā khalaqnākum awwala marratin bal zaʿamtum allan najʿala lakum mawʿidan

Khmer ពួកគេទាំងអស់ត្រូវបានបង្ហាញខ្លួនជាជួរៗនៅពីមុខម្ចាស់ របស់អ្នក។ ជាការពិតណាស់ ពួកអ្នកបានមកជួបយើងដូចពេលដែល យើងបានបង្កើតពួកអ្នកជាលើកដំបូងដែរ។ ប៉ុន្ដែពួកអ្នកបានគិតថា យើងនឹងមិនកំណត់ពេលសម្រាប់ពួកអ្នកជួបនឹងយើងឡើយ។

Verse 49

وَوُضِعَ ٱلْكِتَـٰبُ فَتَرَى ٱلْمُجْرِمِينَ مُشْفِقِينَ مِمَّا فِيهِ وَيَقُولُونَ يَـٰوَيْلَتَنَا مَالِ هَـٰذَا ٱلْكِتَـٰبِ لَا يُغَادِرُ صَغِيرَةً وَلَا كَبِيرَةً إِلَّآ أَحْصَىٰهَا ۚ وَوَجَدُوا۟ مَا عَمِلُوا۟ حَاضِرًا ۗ وَلَا يَظْلِمُ رَبُّكَ أَحَدًا

Transliteration wawuḍiʿa l-kitābu fatarā l-muj'rimīna mush'fiqīna mimmā fīhi wayaqūlūna yāwaylatanā māli hādhā l-kitābi lā yughādiru ṣaghīratan walā kabīratan illā aḥṣāhā wawajadū mā ʿamilū ḥāḍiran walā yaẓlimu rabbuka aḥadan

Khmer ហើយសៀវភៅកំណត់ហេតុត្រូវបានគេដាក់(នៅដៃខាង ស្ដាំសម្រាប់អ្នកដែលមានជំនឿ និងដៃខាងឆេ្វងសម្រាប់អ្នកដែល គ្មានជំនឿ)ពេលនោះអ្នកនឹងឃើញពួកដែលប្រព្រឹត្ដអំពើអាក្រក់ មានការភ័យខ្លាចនូវអ្វីដែលមាននៅក្នុងកំណត់ហេតុនោះ។ ហើយ ពួកគេនឹងនិយាយថាៈ វិនាសអន្ដរាយហើយពួកយើង. តើនេះជា សៀវភៅកំណត់ហេតុអ្វីទៅបានជាវាមិនបន្សល់ទុកសូម្បីតែអ្វីដែល តូចឬធំ ផ្ទុយទៅវិញវាបានកត់ត្រាទុកទាំងអស់ដូចេ្នះ. ហើយពួកគេ បានឃើញនៅចំពោះមុខនូវអ្វីដែលពួកគេបានប្រព្រឹត្ដ។ ហើយម្ចាស់ របស់អ្នកមិនបំពានលើអ្នកណាម្នាក់ឡើយ។

Verse 50

وَإِذْ قُلْنَا لِلْمَلَـٰٓئِكَةِ ٱسْجُدُوا۟ لِـَٔادَمَ فَسَجَدُوٓا۟ إِلَّآ إِبْلِيسَ كَانَ مِنَ ٱلْجِنِّ فَفَسَقَ عَنْ أَمْرِ رَبِّهِۦٓ ۗ أَفَتَتَّخِذُونَهُۥ وَذُرِّيَّتَهُۥٓ أَوْلِيَآءَ مِن دُونِى وَهُمْ لَكُمْ عَدُوٌّۢ ۚ بِئْسَ لِلظَّـٰلِمِينَ بَدَلًا

Transliteration wa-idh qul'nā lil'malāikati us'judū liādama fasajadū illā ib'līsa kāna mina l-jini fafasaqa ʿan amri rabbihi afatattakhidhūnahu wadhurriyyatahu awliyāa min dūnī wahum lakum ʿaduwwun bi'sa lilẓẓālimīna badalan

Khmer ហើយ(ចូរចងចាំ)នៅពេលដែលយើងបានមានបន្ទូល ទៅកាន់ម៉ាឡាអ៊ីកាត់ថាៈ “ចូរពួកអ្នកស៊ូជូតចំពោះអាដាំ” ពេល នោះពួកគេបានស៊ូជូត លើកលែងតែអ៊ីព្លីសប៉ុណ្ណោះដែលស្ថិតក្នុង ចំណោមពួកជិន ដែលវាបានល្មើសនឹងបទបញ្ជា នៃម្ចាស់របស់វា ។ តើពួកអ្នកយកវានិងកូនចៅរបស់វាធ្វើជាអ្នកគាំពារក្រៅពីយើង ខណៈដែលពួកវាជាសត្រូវចំពោះពួកអ្នកឬ? ហើយពួកបំពានដែល គោរពស្ហៃតនជំនួសយើងនោះគឺអាក្រក់បំផុត។

Verse 51

۞ مَّآ أَشْهَدتُّهُمْ خَلْقَ ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ وَلَا خَلْقَ أَنفُسِهِمْ وَمَا كُنتُ مُتَّخِذَ ٱلْمُضِلِّينَ عَضُدًا

Transliteration mā ashhadttuhum khalqa l-samāwāti wal-arḍi walā khalqa anfusihim wamā kuntu muttakhidha l-muḍilīna ʿaḍudan

Khmer យើងមិនបានយកពួកវាមកធ្វើជាសាក្សីនៃការបង្កើតមេឃ ជាច្រើនជាន់និងផែនដី ហើយនិងការបង្កើតពួកគេផ្ទាល់នោះឡើយ។ ហើយយើងក៏មិនបានយកពួកដែលវងេ្វងធ្វើជាអ្នកជួយដែរ។

Verse 52

وَيَوْمَ يَقُولُ نَادُوا۟ شُرَكَآءِىَ ٱلَّذِينَ زَعَمْتُمْ فَدَعَوْهُمْ فَلَمْ يَسْتَجِيبُوا۟ لَهُمْ وَجَعَلْنَا بَيْنَهُم مَّوْبِقًا

Transliteration wayawma yaqūlu nādū shurakāiya alladhīna zaʿamtum fadaʿawhum falam yastajībū lahum wajaʿalnā baynahum mawbiqan

Khmer ហើយ(ចូរចងចាំ)នៅថ្ងៃដែលទ្រង់នឹងមានបន្ទូលថាៈ ចូរ ពួកអ្នកហៅមកនូវបណ្ដាដៃគូរបស់យើងដែលពួកអ្នកបានអះអាង (ថាជាព្រះ)កន្លងមកនោះ។ ពេលនោះ ពួកគេក៏បានហៅពួកវា ប៉ុន្ដែពួកវាមិនបានឆ្លើយតបចំពោះពួកគេឡើយ។ ហើយយើងបាន បង្កើតកន្លែងអន្ដរាយមួយ(ក្នុងនរកជើហាន់ណាំ)រវាងពួកគេ(ពួក គោរពព្រះនានា និងព្រះនានា)។

Verse 53

وَرَءَا ٱلْمُجْرِمُونَ ٱلنَّارَ فَظَنُّوٓا۟ أَنَّهُم مُّوَاقِعُوهَا وَلَمْ يَجِدُوا۟ عَنْهَا مَصْرِفًا

Transliteration waraā l-muj'rimūna l-nāra faẓannū annahum muwāqiʿūhā walam yajidū ʿanhā maṣrifan

Khmer ហើយ(នៅពេលដែល)ពួកប្រព្រឹត្ដអំពើអាក្រក់់បានឃើញ ភ្លើងនរក ពួកគេដឹងច្បាស់ថាៈ ពិតប្រាកដណាស់ ពួកគេនឹងធ្លាក់ទៅ ក្នុងនោះ ហើយពួកគេនឹងមិនអាចរកផ្លូវគេចចេញពីវាបានឡើយ។

Verse 54

وَلَقَدْ صَرَّفْنَا فِى هَـٰذَا ٱلْقُرْءَانِ لِلنَّاسِ مِن كُلِّ مَثَلٍ ۚ وَكَانَ ٱلْإِنسَـٰنُ أَكْثَرَ شَىْءٍ جَدَلًا

Transliteration walaqad ṣarrafnā fī hādhā l-qur'āni lilnnāsi min kulli mathalin wakāna l-insānu akthara shayin jadalan

Khmer ហើយជាការពិតណាស់ យើងបានបញ្ជាក់យ៉ាងច្បាស់នូវ គ្រប់ឧទាហរណ៍សម្រាប់មនុស្សលោកនៅក្នុងគម្ពីរគួរអាននេះ។ ក៏ប៉ុន្ដែមនុស្សលោកវិញទេ ដែលជជែកដេញដោលគ្នាជាងអ្វីៗទាំង អស់នោះ។

Verse 55

وَمَا مَنَعَ ٱلنَّاسَ أَن يُؤْمِنُوٓا۟ إِذْ جَآءَهُمُ ٱلْهُدَىٰ وَيَسْتَغْفِرُوا۟ رَبَّهُمْ إِلَّآ أَن تَأْتِيَهُمْ سُنَّةُ ٱلْأَوَّلِينَ أَوْ يَأْتِيَهُمُ ٱلْعَذَابُ قُبُلًا

Transliteration wamā manaʿa l-nāsa an yu'minū idh jāahumu l-hudā wayastaghfirū rabbahum illā an tatiyahum sunnatu l-awalīna aw yatiyahumu l-ʿadhābu qubulan

Khmer ហើយគ្មានអ្វីដែលអាចហាមឃាត់មនុស្សលោកមិនឱ្យពួក គេមានជំនឿនៅពេលដែលការចង្អុលបង្ហាញ(គម្ពីរគួរអាន)បាន មកដល់ពួកគេ និងហាមឃាត់មិនឱ្យពួកគេសុំអភ័យទោសពីម្ចាស់ របស់ពួកគេក្រៅពីមាគ៌ា(ភាពវិនាសកម្ម)របស់ពួកជំនាន់មុនមក ដល់ពួកគេ ឬក៏ទារុណកម្មមកដល់ពួកគេចំពោះមុខនោះឡើយ។

Verse 56

وَمَا نُرْسِلُ ٱلْمُرْسَلِينَ إِلَّا مُبَشِّرِينَ وَمُنذِرِينَ ۚ وَيُجَـٰدِلُ ٱلَّذِينَ كَفَرُوا۟ بِٱلْبَـٰطِلِ لِيُدْحِضُوا۟ بِهِ ٱلْحَقَّ ۖ وَٱتَّخَذُوٓا۟ ءَايَـٰتِى وَمَآ أُنذِرُوا۟ هُزُوًا

Transliteration wamā nur'silu l-mur'salīna illā mubashirīna wamundhirīna wayujādilu alladhīna kafarū bil-bāṭili liyud'ḥiḍū bihi l-ḥaqa wa-ittakhadhū āyātī wamā undhirū huzuwan

Khmer ហើយយើងមិនបានបញ្ជូនអ្នកនាំសារមកក្រៅពីធ្វើជាអ្នក ផ្ដល់ដំណឹងរីករាយ និងជាអ្នកដាស់តឿនព្រមាន(ដល់មនុស្ស លោក)នោះឡើយ។ តែពួកដែលបានប្រឆាំងជជែកដេញដោលគ្នា នឹងប្រការមិនត្រឹមត្រូវ ដើម្បីបំបាត់នូវប្រការត្រឹមត្រូវដោយពួកគេ បានយកបណ្ដាភស្ដុតាងរបស់យើង និងអ្វីដែលត្រូវបានព្រមានពួកគេ នោះមកលេងសើចចំអកឡកឡឺយទៅវិញ។

Verse 57

وَمَنْ أَظْلَمُ مِمَّن ذُكِّرَ بِـَٔايَـٰتِ رَبِّهِۦ فَأَعْرَضَ عَنْهَا وَنَسِىَ مَا قَدَّمَتْ يَدَاهُ ۚ إِنَّا جَعَلْنَا عَلَىٰ قُلُوبِهِمْ أَكِنَّةً أَن يَفْقَهُوهُ وَفِىٓ ءَاذَانِهِمْ وَقْرًا ۖ وَإِن تَدْعُهُمْ إِلَى ٱلْهُدَىٰ فَلَن يَهْتَدُوٓا۟ إِذًا أَبَدًا

Transliteration waman aẓlamu mimman dhukkira biāyāti rabbihi fa-aʿraḍa ʿanhā wanasiya mā qaddamat yadāhu innā jaʿalnā ʿalā qulūbihim akinnatan an yafqahūhu wafī ādhānihim waqran wa-in tadʿuhum ilā l-hudā falan yahtadū idhan abadan

Khmer ហើយតើមានអ្នកណាដែលបំពានជាងអ្នកដែលត្រូវបានគេ រំលឹកនូវភស្ដុតាងៗនៃម្ចាស់របស់គេ ហើយគេបែរជាងាកចេញពីវា ព្រមទាំងបានភេ្លចនូវអ្វីដែលគេបានប្រព្រឹត្ដកន្លងមកនោះ? ពិត ប្រាកដណាស់ យើងបានដាក់គំរបលើចិត្ដរបស់ពួកគេ ដើម្បីកុំឱ្យពួក គេយល់ដឹងពីវា(គម្ពីរគួរអាន)និងធ្វើឱ្យត្រចៀករបស់ពួកគេថ្លង់។ ហើយប្រសិនបើអ្នកអំពាវនាវពួកគេឱ្យទៅរកការចង្អុលបង្ហាញ មែននោះពួកគេនឹងមិនទទួលបានការចង្អុលបង្ហាញជាដាច់ខាត។

Verse 58

وَرَبُّكَ ٱلْغَفُورُ ذُو ٱلرَّحْمَةِ ۖ لَوْ يُؤَاخِذُهُم بِمَا كَسَبُوا۟ لَعَجَّلَ لَهُمُ ٱلْعَذَابَ ۚ بَل لَّهُم مَّوْعِدٌ لَّن يَجِدُوا۟ مِن دُونِهِۦ مَوْئِلًا

Transliteration warabbuka l-ghafūru dhū l-raḥmati law yuākhidhuhum bimā kasabū laʿajjala lahumu l-ʿadhāba bal lahum mawʿidun lan yajidū min dūnihi mawilan

Khmer ហើយម្ចាស់របស់អ្នក គឺមហាអភ័យទោស មានក្ដីមេត្ដាករុណា។ ប្រសិនបើទ្រង់យកទោសពៃរ៍ពួកគេនូវអ្វីដែលពួកគេបាន ប្រព្រឹត្ដកន្លងមកនោះ ទ្រង់ពិតជាធ្វើទារុណកម្មពួកគេភ្លាមៗជាមិន ខាន។ ប៉ុន្ដែសម្រាប់ពួកគេ គឺមានពេលកំណត់(ក្នុងការធ្វើទារុណកម្ម)ដោយពួកគេនឹងមិនអាចគេចវេះពីវាបានជាដាច់ខាត។

Verse 59

وَتِلْكَ ٱلْقُرَىٰٓ أَهْلَكْنَـٰهُمْ لَمَّا ظَلَمُوا۟ وَجَعَلْنَا لِمَهْلِكِهِم مَّوْعِدًا

Transliteration watil'ka l-qurā ahlaknāhum lammā ẓalamū wajaʿalnā limahlikihim mawʿidan

Khmer ហើយអ្នកភូមិស្រុក(របស់ហ៊ូទ សឡេះ លូត និងស៊្ហូអែប) ទាំងនោះយើងបានបំផ្លាញពួកគេនៅពេលដែលពួកគេបានបំពាន ហើយយើងបានកំណត់ពេលជាក់លាក់មួយចំពោះភាពអន្ដរាយ របស់ពួកគេ។

Verse 60

وَإِذْ قَالَ مُوسَىٰ لِفَتَىٰهُ لَآ أَبْرَحُ حَتَّىٰٓ أَبْلُغَ مَجْمَعَ ٱلْبَحْرَيْنِ أَوْ أَمْضِىَ حُقُبًا

Transliteration wa-idh qāla mūsā lifatāhu lā abraḥu ḥattā ablugha majmaʿa l-baḥrayni aw amḍiya ḥuquban

Khmer ហើយ(ចូរចងចាំ)នៅពេលដែលមូសាបានពោលទៅកាន់ កេ្មងបម្រើប្រុសរបស់គាត់ថាៈ ខ្ញុំនឹងមិនឈប់ធ្វើដំណើរឡើយ រហូត ទាល់តែខ្ញុំបានទៅដល់ចំណុចប្រសព្វនៃសមុទ្រទាំងពីរ ឬក៏ខ្ញុំត្រូវធ្វើ ដំណើរអស់រយៈពេលយូរប៉ុណ្ណាក៏ដោយ(ក៏ខ្ញុំមិនឈប់ដែរ)។

Verse 61

فَلَمَّا بَلَغَا مَجْمَعَ بَيْنِهِمَا نَسِيَا حُوتَهُمَا فَٱتَّخَذَ سَبِيلَهُۥ فِى ٱلْبَحْرِ سَرَبًا

Transliteration falammā balaghā majmaʿa baynihimā nasiyā ḥūtahumā fa-ittakhadha sabīlahu fī l-baḥri saraban

Khmer ហើយនៅពេលដែលគេទាំងពីរបានទៅដល់ចំណុចប្រសព្វ នៃសមុទ្រទាំងពីរ គេទាំងពីរបានភេ្លចត្រីរបស់គេពេលនោះវាក៏បាន ននៀលតាមរូងចូលទៅក្នុងសមុទ្រ។

Verse 62

فَلَمَّا جَاوَزَا قَالَ لِفَتَىٰهُ ءَاتِنَا غَدَآءَنَا لَقَدْ لَقِينَا مِن سَفَرِنَا هَـٰذَا نَصَبًا

Transliteration falammā jāwazā qāla lifatāhu ātinā ghadāanā laqad laqīnā min safarinā hādhā naṣaban

Khmer ហើយនៅពេលដែលគេទាំងពីរបានធ្វើដំណើរហួស(ចំណុច ប្រសព្វនោះ) គាត់(មូសា)បានពោលទៅកាន់កេ្មងបម្រើរបស់គាត់ ថាៈ ចូរអ្នកយកអាហារថ្ងៃត្រង់មកឱ្យយើង។ ជាការពិតណាស់ យើងមានការនឿយហត់ក្នុងការធ្វើដំណើររបស់យើងនេះហើយ។

Verse 63

قَالَ أَرَءَيْتَ إِذْ أَوَيْنَآ إِلَى ٱلصَّخْرَةِ فَإِنِّى نَسِيتُ ٱلْحُوتَ وَمَآ أَنسَىٰنِيهُ إِلَّا ٱلشَّيْطَـٰنُ أَنْ أَذْكُرَهُۥ ۚ وَٱتَّخَذَ سَبِيلَهُۥ فِى ٱلْبَحْرِ عَجَبًا

Transliteration qāla ara-ayta idh awaynā ilā l-ṣakhrati fa-innī nasītu l-ḥūta wamā ansānīhu illā l-shayṭānu an adhkurahu wa-ittakhadha sabīlahu fī l-baḥri ʿajaban

Khmer កេ្មងបម្រើនោះបានតបវិញថាៈ តើអ្នកនឹកឃើញឬទេ នៅពេលដែលពួកយើងបានសម្រាកនៅក្បែរផ្ទាំងថ្មនោះ? ពិត ប្រាកដណាស់ ខ្ញុំបានភេ្លចត្រីនោះ ហើយគ្មាននរណាម្នាក់់ធ្វើឱ្យខ្ញុំ ភេ្លចរំលឹកវា(ប្រាប់អ្នក)ក្រៅពីស្ហៃតននោះឡើយ។ ហើយវាបាន ននៀលចូលទៅក្នុងសមុទ្រយ៉ាងចម្លែក។

Verse 64

قَالَ ذَٰلِكَ مَا كُنَّا نَبْغِ ۚ فَٱرْتَدَّا عَلَىٰٓ ءَاثَارِهِمَا قَصَصًا

Transliteration qāla dhālika mā kunnā nabghi fa-ir'taddā ʿalā āthārihimā qaṣaṣan

Khmer គាត់(មូសា)បានឆ្លើយថាៈ ទីនោះហើយដែលយើងកំពុង តែស្វែងរក។ រួចពួកគេទាំងពីរបានត្រឡប់ក្រោយទៅតាមដាន ជើងរបស់ពួកគេវិញ។

Verse 65

فَوَجَدَا عَبْدًا مِّنْ عِبَادِنَآ ءَاتَيْنَـٰهُ رَحْمَةً مِّنْ عِندِنَا وَعَلَّمْنَـٰهُ مِن لَّدُنَّا عِلْمًا

Transliteration fawajadā ʿabdan min ʿibādinā ātaynāhu raḥmatan min ʿindinā waʿallamnāhu min ladunnā ʿil'man

Khmer បន្ទាប់មកពួកគេទាំងពីរ(មូសានិងកេ្មងបម្រើ)ក៏បានជួបខ្ញុំ របស់យើងម្នាក់(ខទៀរ)នៃខ្ញុំទាំងអស់របស់យើងដែលយើងបាន ផ្ដល់ឱ្យគេនូវក្ដីមេត្ដាករុណាពីយើង និងបានបង្រៀនគេនូវចំណេះដឹង ពីយើង។

Verse 66

قَالَ لَهُۥ مُوسَىٰ هَلْ أَتَّبِعُكَ عَلَىٰٓ أَن تُعَلِّمَنِ مِمَّا عُلِّمْتَ رُشْدًا

Transliteration qāla lahu mūsā hal attabiʿuka ʿalā an tuʿallimani mimmā ʿullim'ta rush'dan

Khmer គាត់(មូសា)បានពោលទៅកាន់គេ(ខទៀរ)ថាៈ តើអ្នក អនុញ្ញាតឱ្យខ្ញុំតាមអ្នក ដើម្បីឱ្យអ្នកបង្រៀនខ្ញុំនូវអ្វីដែលគេ (អល់ឡោះ)បានបង្រៀនអ្នកនូវចំណេះដឹងដ៏ត្រឹមត្រូវបានទេ?

Verse 67

قَالَ إِنَّكَ لَن تَسْتَطِيعَ مَعِىَ صَبْرًا

Transliteration qāla innaka lan tastaṭīʿa maʿiya ṣabran

Khmer គាត់(ខទៀរ)បានតបថាៈ ពិតប្រាកដណាស់ អ្នកនឹងមិន អាចអត់ធ្មត់ជាមួយខ្ញុំបានទេ។

Verse 68

وَكَيْفَ تَصْبِرُ عَلَىٰ مَا لَمْ تُحِطْ بِهِۦ خُبْرًا

Transliteration wakayfa taṣbiru ʿalā mā lam tuḥiṭ bihi khub'ran

Khmer តើអ្នកអាចអត់ធ្មត់ទៅលើអ្វីដែលអ្នកមិនបានដឹងយ៉ាងដូច មេ្ដចទៅ?

Verse 69

قَالَ سَتَجِدُنِىٓ إِن شَآءَ ٱللَّهُ صَابِرًا وَلَآ أَعْصِى لَكَ أَمْرًا

Transliteration qāla satajidunī in shāa l-lahu ṣābiran walā aʿṣī laka amran

Khmer គាត់(មូសា)បានតបវិញថាៈ អ៊ិនស្ហាអល់ឡោះ(ប្រសិន បើអល់ឡោះមានចេតនា) អ្នកនឹងឃើញខ្ញុំជាអ្នកអត់ធ្មត់ម្នាក់ ហើយខ្ញុំនឹងមិនធ្វើខុសនឹងបទបញ្ជារបស់អ្នកឡើយ។

Verse 70

قَالَ فَإِنِ ٱتَّبَعْتَنِى فَلَا تَسْـَٔلْنِى عَن شَىْءٍ حَتَّىٰٓ أُحْدِثَ لَكَ مِنْهُ ذِكْرًا

Transliteration qāla fa-ini ittabaʿtanī falā tasalnī ʿan shayin ḥattā uḥ'ditha laka min'hu dhik'ran

Khmer គាត់(ខទៀរ)បានពោលថាៈ ដូចេ្នះ ប្រសិនបើអ្នកតាមខ្ញុំ សូមអ្នកកុំសួរខ្ញុំអំពីអ្វីឱ្យសោះ លុះត្រាតែខ្ញុំបញ្ជាក់ប្រាប់អ្នកអំពីវា។

Verse 71

فَٱنطَلَقَا حَتَّىٰٓ إِذَا رَكِبَا فِى ٱلسَّفِينَةِ خَرَقَهَا ۖ قَالَ أَخَرَقْتَهَا لِتُغْرِقَ أَهْلَهَا لَقَدْ جِئْتَ شَيْـًٔا إِمْرًا

Transliteration fa-inṭalaqā ḥattā idhā rakibā fī l-safīnati kharaqahā qāla akharaqtahā litugh'riqa ahlahā laqad ji'ta shayan im'ran

Khmer ហើយពួកគាត់ទាំងពីរបានធ្វើដំណើររហូតនៅពេលដែល គាត់ទាំងពីរបានជិះសំពៅ គាត់(ខទៀរ)ក៏បានទំលុះសំពៅនោះ។ គាត់(មូសា)បានពោលថាៈ ឪតើអ្នកចោះទំលុះវាដើម្បីឱ្យអ្នកដែល នៅលើសំពៅនេះលិចលង់ឬ? ជាកាពិតណាស់ អ្នកបានធ្វើនូវអំពើ មួយដែលអាក្រក់។

Verse 72

قَالَ أَلَمْ أَقُلْ إِنَّكَ لَن تَسْتَطِيعَ مَعِىَ صَبْرًا

Transliteration qāla alam aqul innaka lan tastaṭīʿa maʿiya ṣabran

Khmer គាត់(ខទៀរ)បានពោលថាៈ តើខ្ញុំមិនបានប្រាប់អ្នកទេឬថា ពិតប្រាកដណាស់ អ្នកនឹងមិនអាចអត់ធ្មត់ជាមួយខ្ញុំបាននោះ?

Verse 73

قَالَ لَا تُؤَاخِذْنِى بِمَا نَسِيتُ وَلَا تُرْهِقْنِى مِنْ أَمْرِى عُسْرًا

Transliteration qāla lā tuākhidh'nī bimā nasītu walā tur'hiq'nī min amrī ʿus'ran

Khmer គាត់(មូសា)បានពោលថាៈ សូមអ្នកកុំយកទោសពៃរ៍ខ្ញុំ នូវអ្វីដែលខ្ញុំបានភេ្លច ហើយសូមកុំធ្វើឱ្យខ្ញុំលំបាកព្រោះតែកិច្ចការ របស់ខ្ញុំអ្វី។

Verse 74

فَٱنطَلَقَا حَتَّىٰٓ إِذَا لَقِيَا غُلَـٰمًا فَقَتَلَهُۥ قَالَ أَقَتَلْتَ نَفْسًا زَكِيَّةًۢ بِغَيْرِ نَفْسٍ لَّقَدْ جِئْتَ شَيْـًٔا نُّكْرًا

Transliteration fa-inṭalaqā ḥattā idhā laqiyā ghulāman faqatalahu qāla aqatalta nafsan zakiyyatan bighayri nafsin laqad ji'ta shayan nuk'ran

Khmer ហើយពួកគាត់ទាំងពីរបានធ្វើដំណើររហូតដល់ពេលគាត់ ទាំងពីរបានជួបកេ្មងប្រុសម្នាក់។ ពេលនោះគាត់(ខទៀរ)បាន សម្លាប់កេ្មងនោះ។ គាត់(មូសា)បានពោលថាៈ តើអ្នកសម្លាប់ជីវិត មនុស្សដែលស្អាតស្អំដែលគេមិនបានសម្លាប់អ្នកណាម្នាក់នោះឬ? ជាការពិតណាស់ អ្នកបានធ្វើអំពើមួយដែលអាក្រក់។

Verse 75

۞ قَالَ أَلَمْ أَقُل لَّكَ إِنَّكَ لَن تَسْتَطِيعَ مَعِىَ صَبْرًا

Transliteration qāla alam aqul laka innaka lan tastaṭīʿa maʿiya ṣabran

Khmer គាត់(ខទៀរ)បានពោលថាៈ តើខ្ញុំមិនបានប្រាប់អ្នកទេឬថា ពិតប្រាកដណាស់ អ្នកនឹងមិនអាចអត់ធ្មត់ជាមួយខ្ញុំបាននោះ?

Verse 76

قَالَ إِن سَأَلْتُكَ عَن شَىْءٍۭ بَعْدَهَا فَلَا تُصَـٰحِبْنِى ۖ قَدْ بَلَغْتَ مِن لَّدُنِّى عُذْرًا

Transliteration qāla in sa-altuka ʿan shayin baʿdahā falā tuṣāḥib'nī qad balaghta min ladunnī ʿudh'ran

Khmer គាត់(មូសា)បានពោលថាៈ ប្រសិនបើខ្ញុំសួរអ្វីបន្ទាប់ពីនេះ អ្នកមិនបាច់យកខ្ញុំធ្វើជាដៃគូទៀតទេ។ ជាការពិតណាស់អ្នកបាន អភ័យទោសដល់ខ្ញុំច្រើនលើកទៅហើយ។

Verse 77

فَٱنطَلَقَا حَتَّىٰٓ إِذَآ أَتَيَآ أَهْلَ قَرْيَةٍ ٱسْتَطْعَمَآ أَهْلَهَا فَأَبَوْا۟ أَن يُضَيِّفُوهُمَا فَوَجَدَا فِيهَا جِدَارًا يُرِيدُ أَن يَنقَضَّ فَأَقَامَهُۥ ۖ قَالَ لَوْ شِئْتَ لَتَّخَذْتَ عَلَيْهِ أَجْرًا

Transliteration fa-inṭalaqā ḥattā idhā atayā ahla qaryatin is'taṭʿamā ahlahā fa-abaw an yuḍayyifūhumā fawajadā fīhā jidāran yurīdu an yanqaḍḍa fa-aqāmahu qāla law shi'ta lattakhadhta ʿalayhi ajran

Khmer ហើយពួកគាត់ទាំងពីរ(ខទៀរ និងមូសា)បានបន្ដដំណើរ រហូតទៅដល់ទីប្រជុំជននៃភូមិមួយ ពួកគាត់ទាំងពីរបានសុំចំណី អាហារពីអ្នកភូមិនោះ តែពួកគេបានបដិសេធមិនទទួលពួកគាត់ ទាំងពីរជាភ្ញៀវឡើយ។ បន្ទាប់មកពួកគាត់ទាំងពីរបានឃើញ ជញ្ជាំងមួយនៅក្នុងភូមិនោះជិតរលំ គាត់(ខទៀរ)ក៏បានធ្វើឱ្យវា ត្រង់ឡើងវិញ។ គាត់(មូសា)បានពោលថាៈ ប្រសិនបើអ្នកចង់ធ្វើ ដូចេ្នះ អ្នកអាចយកថ្លៃឈ្នួលពីការងារនេះ។

Verse 78

قَالَ هَـٰذَا فِرَاقُ بَيْنِى وَبَيْنِكَ ۚ سَأُنَبِّئُكَ بِتَأْوِيلِ مَا لَمْ تَسْتَطِع عَّلَيْهِ صَبْرًا

Transliteration qāla hādhā firāqu baynī wabaynika sa-unabbi-uka bitawīli mā lam tastaṭiʿ ʿalayhi ṣabran

Khmer គាត់(ខទៀរ)បានពោលថាៈ នេះគឺជាការបែកគ្នារវាងខ្ញុំ និងអ្នក។ ខ្ញុំនឹងបកស្រាយប្រាប់់អ្នកនូវអ្វីដែលអ្នកមិនអាចអត់ធ្មត់ នឹងវាបាននោះ។

Verse 79

أَمَّا ٱلسَّفِينَةُ فَكَانَتْ لِمَسَـٰكِينَ يَعْمَلُونَ فِى ٱلْبَحْرِ فَأَرَدتُّ أَنْ أَعِيبَهَا وَكَانَ وَرَآءَهُم مَّلِكٌ يَأْخُذُ كُلَّ سَفِينَةٍ غَصْبًا

Transliteration ammā l-safīnatu fakānat limasākīna yaʿmalūna fī l-baḥri fa-aradttu an aʿībahā wakāna warāahum malikun yakhudhu kulla safīnatin ghaṣban

Khmer ចំពោះរឿងសំពៅនោះ វាជាកម្មសិទ្ធិរបស់អ្នកក្រីក្រ ដែល ប្រកបមុខរបរនៅលើផ្ទៃសមុទ្រ ហើយខ្ញុំបានធ្វើឱ្យវាធ្លុះធ្លាយ ដោយសារតែនៅខាងមុខមានសេ្ដចមួយអង្គនឹងរឹបអូសយកសំពៅ (ណាដែលល្អ)។

Verse 80

وَأَمَّا ٱلْغُلَـٰمُ فَكَانَ أَبَوَاهُ مُؤْمِنَيْنِ فَخَشِينَآ أَن يُرْهِقَهُمَا طُغْيَـٰنًا وَكُفْرًا

Transliteration wa-ammā l-ghulāmu fakāna abawāhu mu'minayni fakhashīnā an yur'hiqahumā ṭugh'yānan wakuf'ran

Khmer ចំណែកឯកេ្មងប្រុសនោះ ឪពុកម្ដាយរបស់គេជាអ្នកដែល មានជំនឿ ហើយយើងខ្លាចគេអូសទាញឪពុកម្ដាយរបស់គេឱ្យធ្លាក់ ទៅក្នុងភាពវងេ្វងនិងភាពគ្មានជំនឿ។

Verse 81

فَأَرَدْنَآ أَن يُبْدِلَهُمَا رَبُّهُمَا خَيْرًا مِّنْهُ زَكَوٰةً وَأَقْرَبَ رُحْمًا

Transliteration fa-aradnā an yub'dilahumā rabbuhumā khayran min'hu zakatan wa-aqraba ruḥ'man

Khmer ហើយខ្ញុំចង់ឱ្យម្ចាស់(អល់ឡោះ)របស់គេទាំងពីរផ្លាស់ប្ដូរ (ដោយបង្កើត)កូនម្នាក់ផេ្សងទៀតដែលល្អបរិសុទ្ធ និងគួរឱ្យ ស្រឡាញ់ជាងកូនដែលបានស្លាប់ទៅទៀត។

Verse 82

وَأَمَّا ٱلْجِدَارُ فَكَانَ لِغُلَـٰمَيْنِ يَتِيمَيْنِ فِى ٱلْمَدِينَةِ وَكَانَ تَحْتَهُۥ كَنزٌ لَّهُمَا وَكَانَ أَبُوهُمَا صَـٰلِحًا فَأَرَادَ رَبُّكَ أَن يَبْلُغَآ أَشُدَّهُمَا وَيَسْتَخْرِجَا كَنزَهُمَا رَحْمَةً مِّن رَّبِّكَ ۚ وَمَا فَعَلْتُهُۥ عَنْ أَمْرِى ۚ ذَٰلِكَ تَأْوِيلُ مَا لَمْ تَسْطِع عَّلَيْهِ صَبْرًا

Transliteration wa-ammā l-jidāru fakāna lighulāmayni yatīmayni fī l-madīnati wakāna taḥtahu kanzun lahumā wakāna abūhumā ṣāliḥan fa-arāda rabbuka an yablughā ashuddahumā wayastakhrijā kanzahumā raḥmatan min rabbika wamā faʿaltuhu ʿan amrī dhālika tawīlu mā lam tasṭiʿ ʿalayhi ṣabran

Khmer ចំណែកឯជញ្ជាំងវិញ វាជាកម្មសិទ្ធិរបស់កេ្មងប្រុសកំព្រា ពីរនាក់នៅក្នុងទីក្រុងនោះ។ ហើយនៅពីក្រោមវាមានកំណប់ទ្រព្យ របស់ពួកគេទាំងពីរ។ ហើយឪពុករបស់គេទាំងពីរជាមនុស្សល្អត្រឹម ត្រូវ។ ហើយម្ចាស់របស់អ្នកមានបំណងឱ្យគេទាំងពីរធំពេញវ័យនិង ឱ្យគេទាំងពីរយកកំណប់ទ្រព្យរបស់ពួកគេទាំងពីរចេញដោយកី្ដ មេត្ដាករុណាពីម្ចាស់របស់អ្នក។ ហើយខ្ញុំមិនបានធ្វើវាតាមតែអំពើ ចិត្ដរបស់ខ្ញុំនោះឡើយ។ នោះហើយគឺជាការបកស្រាយចំពោះអ្វី ដែលអ្នកមិនអាចអត់ធ្មត់បាននោះ។

Verse 83

وَيَسْـَٔلُونَكَ عَن ذِى ٱلْقَرْنَيْنِ ۖ قُلْ سَأَتْلُوا۟ عَلَيْكُم مِّنْهُ ذِكْرًا

Transliteration wayasalūnaka ʿan dhī l-qarnayni qul sa-atlū ʿalaykum min'hu dhik'ran

Khmer ហើយពួកគេនឹងសួរអ្នក(មូហាំម៉ាត់)អំពីហ្ស៊ុលករណៃ។ ចូរអ្នកពោលថាៈ ខ្ញុំនឹងនិទានរឿងរបស់គេប្រាប់ពួកអ្នក។

Verse 84

إِنَّا مَكَّنَّا لَهُۥ فِى ٱلْأَرْضِ وَءَاتَيْنَـٰهُ مِن كُلِّ شَىْءٍ سَبَبًا

Transliteration innā makkannā lahu fī l-arḍi waātaynāhu min kulli shayin sababan

Khmer ពិតប្រាកដណាស់ យើង(អល់ឡោះ)បានផ្ដល់សិទ្ធិអំណាច ដល់គេនៅលើផែនដីនេះ ហើយយើងបានផ្ដល់ឱ្យគេនូវមាគ៌ាគ្រប់ បែបយ៉ាង។

Verse 85

فَأَتْبَعَ سَبَبًا

Transliteration fa-atbaʿa sababan

Khmer ហើយគេក៏បានដើរតាមមាគ៌ាមួយ។

Verse 86

حَتَّىٰٓ إِذَا بَلَغَ مَغْرِبَ ٱلشَّمْسِ وَجَدَهَا تَغْرُبُ فِى عَيْنٍ حَمِئَةٍ وَوَجَدَ عِندَهَا قَوْمًا ۗ قُلْنَا يَـٰذَا ٱلْقَرْنَيْنِ إِمَّآ أَن تُعَذِّبَ وَإِمَّآ أَن تَتَّخِذَ فِيهِمْ حُسْنًا

Transliteration ḥattā idhā balagha maghriba l-shamsi wajadahā taghrubu fī ʿaynin ḥami-atin wawajada ʿindahā qawman qul'nā yādhā l-qarnayni immā an tuʿadhiba wa-immā an tattakhidha fīhim ḥus'nan

Khmer លុះដល់ពេលគេបានទៅដល់កន្លែងនៃថ្ងៃលិច គេបានឃើញ វាលិចនៅក្នុងប្រភពទឹកភក់ខ្មៅ ហើយគេបានឃើញមនុស្សមួយក្រុម (ពួកគ្មានជំនឿ)នៅទីនោះ។ ហើយយើងបានមានបន្ទូលថាៈ ឱ ហ៊្សុលករណៃ. អ្នកអាចធ្វើបាបពួកគេបាន(ប្រសិនបើពួកគេមិន ទទួលស្គាល់ថាអល់ឡោះមានតែមួយគត់)ឬក៏អ្នកអាចធ្វើល្អចំពោះ ពួកគេ(ដោយអំពាវនាវពួកគេឱ្យគោរពប្រតិបត្ដិតាមអល់ឡោះ)។

Verse 87

قَالَ أَمَّا مَن ظَلَمَ فَسَوْفَ نُعَذِّبُهُۥ ثُمَّ يُرَدُّ إِلَىٰ رَبِّهِۦ فَيُعَذِّبُهُۥ عَذَابًا نُّكْرًا

Transliteration qāla ammā man ẓalama fasawfa nuʿadhibuhu thumma yuraddu ilā rabbihi fayuʿadhibuhu ʿadhāban nuk'ran

Khmer គេ(ហ៊្សុលករណៃ)បាននិយាយថាៈ ចំពោះអ្នកណាដែល បានបំពាន គឺយើងនឹងធ្វើទារុណកម្មអ្នកនោះ។ បន្ទាប់មកអ្នកនោះ ត្រូវគេឱ្យវិលត្រឡប់ទៅកាន់ម្ចាស់របស់គេវិញ។ ពេលនោះទ្រង់ នឹងធ្វើទារុណកម្មគេនូវទារុណកម្មមួយយ៉ាងធ្ងន់ធ្ងរបំផុត។

Verse 88

وَأَمَّا مَنْ ءَامَنَ وَعَمِلَ صَـٰلِحًا فَلَهُۥ جَزَآءً ٱلْحُسْنَىٰ ۖ وَسَنَقُولُ لَهُۥ مِنْ أَمْرِنَا يُسْرًا

Transliteration wa-ammā man āmana waʿamila ṣāliḥan falahu jazāan l-ḥus'nā wasanaqūlu lahu min amrinā yus'ran

Khmer ហើយចំណែកឯអ្នកណាដែលបានជឿ និងបានសាងអំពើ ល្អវិញនោះ គេនឹងទទួលបានផលបុណ្យដ៏ប្រសើរ(ឋានសួគ៌)ជាមិន ខាន។ ហើយយើង(ហ្ស៊ុលករណៃ)នឹងនិយាយទៅកាន់គេ(អ្នក មានជំនឿ)នូវពាក្យសំដីទន់ភ្លន់បំផុត។

Verse 89

ثُمَّ أَتْبَعَ سَبَبًا

Transliteration thumma atbaʿa sababan

Khmer បន្ទាប់មកគេក៏បានដើរតាមមាគ៌ាមួយទៀត។

Verse 90

حَتَّىٰٓ إِذَا بَلَغَ مَطْلِعَ ٱلشَّمْسِ وَجَدَهَا تَطْلُعُ عَلَىٰ قَوْمٍ لَّمْ نَجْعَل لَّهُم مِّن دُونِهَا سِتْرًا

Transliteration ḥattā idhā balagha maṭliʿa l-shamsi wajadahā taṭluʿu ʿalā qawmin lam najʿal lahum min dūnihā sit'ran

Khmer លុះដល់ពេលគេបានទៅដល់កន្លែងថ្ងៃរះ គេបានឃើញវា រះទៅលើក្រុមមនុស្សដែលយើង(អល់ឡោះ)មិនបានផ្ដល់ជម្រក ដល់ពួកគេដើម្បីការពារកំដៅព្រះអាទិត្យឡើយ។

Verse 91

كَذَٰلِكَ وَقَدْ أَحَطْنَا بِمَا لَدَيْهِ خُبْرًا

Transliteration kadhālika waqad aḥaṭnā bimā ladayhi khub'ran

Khmer ដូច្នោះហើយ យើង(អល់ឡោះ)ពិតជាបានដឹងនូវអ្វីៗអំពី គេ(ហ៊្សុលករណៃ)។

Verse 92

ثُمَّ أَتْبَعَ سَبَبًا

Transliteration thumma atbaʿa sababan

Khmer បន្ទាប់មកគេបានដើរតាមមាគ៌ាផេ្សងទៀត។

Verse 93

حَتَّىٰٓ إِذَا بَلَغَ بَيْنَ ٱلسَّدَّيْنِ وَجَدَ مِن دُونِهِمَا قَوْمًا لَّا يَكَادُونَ يَفْقَهُونَ قَوْلًا

Transliteration ḥattā idhā balagha bayna l-sadayni wajada min dūnihimā qawman lā yakādūna yafqahūna qawlan

Khmer រហូតនៅពេលដែលគេបានទៅដល់ចន្លោះភ្នំទាំងពីរគេបាន ឃើញមនុស្សមួយក្រុមនៅពីមុខភ្នំទាំងពីរនោះ ដែលពួកគេស្ទើរតែ មិនយល់នូវពាក្យសំដី(ដែលហ្ស៊ុលករណៃនិយាយ)នោះឡើយ។

Verse 94

قَالُوا۟ يَـٰذَا ٱلْقَرْنَيْنِ إِنَّ يَأْجُوجَ وَمَأْجُوجَ مُفْسِدُونَ فِى ٱلْأَرْضِ فَهَلْ نَجْعَلُ لَكَ خَرْجًا عَلَىٰٓ أَن تَجْعَلَ بَيْنَنَا وَبَيْنَهُمْ سَدًّا

Transliteration qālū yādhā l-qarnayni inna yajūja wamajūja muf'sidūna fī l-arḍi fahal najʿalu laka kharjan ʿalā an tajʿala baynanā wabaynahum saddan

Khmer ពួកគេបាននិយាយថាៈ ឱហ៊្សុលករណៃ. ពិតប្រាកដណាស់ យ៉ាក់ជូចនិងម៉ាក់ជូច គឺជាពួកបង្កវិនាសកម្មនៅលើផែនដី។ តើពួក យើងអាចផ្ដល់ថ្លៃឈ្នួលឱ្យអ្នក ដើម្បីឱ្យអ្នកសាងសង់របាំងការពារ រវាងពួកយើងនិងពួកគេបានដែរឬទេ?

Verse 95

قَالَ مَا مَكَّنِّى فِيهِ رَبِّى خَيْرٌ فَأَعِينُونِى بِقُوَّةٍ أَجْعَلْ بَيْنَكُمْ وَبَيْنَهُمْ رَدْمًا

Transliteration qāla mā makkannī fīhi rabbī khayrun fa-aʿīnūnī biquwwatin ajʿal baynakum wabaynahum radman

Khmer គាត់(ហ៊្សុលករណៃ)បានតបថាៈ អ្វី់(ទ្រព្យសម្បត្ដិសិទ្ធិ អំណាច)ដែលម្ចាស់របស់ខ្ញុំបានប្រទានឱ្យខ្ញុំគឺវាប្រសើរជាង(ទ្រព្យ សម្បត្ដិរបស់អ្នក)។ ដូចេ្នះ សូមពួកអ្នកជួយខ្ញុំជាកម្លាំង ខ្ញុំនឹង កសាងរបាំងការពាររវាងពួកអ្នកនិងពួកគេ។

Verse 96

ءَاتُونِى زُبَرَ ٱلْحَدِيدِ ۖ حَتَّىٰٓ إِذَا سَاوَىٰ بَيْنَ ٱلصَّدَفَيْنِ قَالَ ٱنفُخُوا۟ ۖ حَتَّىٰٓ إِذَا جَعَلَهُۥ نَارًا قَالَ ءَاتُونِىٓ أُفْرِغْ عَلَيْهِ قِطْرًا

Transliteration ātūnī zubara l-ḥadīdi ḥattā idhā sāwā bayna l-ṣadafayni qāla unfukhū ḥattā idhā jaʿalahu nāran qāla ātūnī uf'righ ʿalayhi qiṭ'ran

Khmer សូមពួកអ្នកយកដែកមួយបន្ទះៗឱ្យខ្ញុំ។ (គាត់បានដាក់ដែក នោះ)រហូតទាល់់តែវាពេញនៃចន្លោះភ្នំទាំងពីរ។ គាត់បាននិយាយ ថាៈ ចូរពួកអ្នកផ្លុំ(ភើ្លងដុតដែក)ចុះ រហូតទាល់តែដែកទាំងនោះ (ក្រហម)ក្លាយទៅជាភ្លើង គាត់បាននិយាយថាៈ ចូរអ្នកទាំងអស់ គ្នាយកទង់ដែងរលាយមកឱ្យខ្ញុំ ខ្ញុំនឹងចាក់ពីលើវា។

Verse 97

فَمَا ٱسْطَـٰعُوٓا۟ أَن يَظْهَرُوهُ وَمَا ٱسْتَطَـٰعُوا۟ لَهُۥ نَقْبًا

Transliteration famā is'ṭāʿū an yaẓharūhu wamā is'taṭāʿū lahu naqban

Khmer ធ្វើដូច្នោះពួកគេ(យ៉ាក់ជូចនិងម៉ាក់ជូច)មិនអាចឡើងឆ្លង ជញ្ជាំងដែក និងមិនអាចចោះទំលុះវាបានឡើយ។

Verse 98

قَالَ هَـٰذَا رَحْمَةٌ مِّن رَّبِّى ۖ فَإِذَا جَآءَ وَعْدُ رَبِّى جَعَلَهُۥ دَكَّآءَ ۖ وَكَانَ وَعْدُ رَبِّى حَقًّا

Transliteration qāla hādhā raḥmatun min rabbī fa-idhā jāa waʿdu rabbī jaʿalahu dakkāa wakāna waʿdu rabbī ḥaqqan

Khmer គាត់(ហ៊្សុលករណៃ)បាននិយាយថាៈ នេះគឺជាក្ដីមេត្ដា ករុណាពីម្ចាស់របស់ខ្ញុំ។ តែនៅពេលដែលការសន្យានៃម្ចាស់របស់ ខ្ញុំបានមកដល់ ទ្រង់នឹងធ្វើឱ្យវា(ជញ្ជាំងដែក)រាបស្មើដល់ដីវិញ។ ហើយការសន្យានៃម្ចាស់របស់ខ្ញុំគឺជាការពិត។

Verse 99

۞ وَتَرَكْنَا بَعْضَهُمْ يَوْمَئِذٍ يَمُوجُ فِى بَعْضٍ ۖ وَنُفِخَ فِى ٱلصُّورِ فَجَمَعْنَـٰهُمْ جَمْعًا

Transliteration wataraknā baʿḍahum yawma-idhin yamūju fī baʿḍin wanufikha fī l-ṣūri fajamaʿnāhum jamʿan

Khmer ហើយយើងបានព្រលែងពួកវា(យ៉ាក់ជូចនិងម៉ាក់ជូច) ចោលនៅថ្ងៃនោះ(ថ្ងៃដែលកិច្ចសន្យារបស់យើងបានមកដល់) ដោយពួកវាពពាក់ពពូនគ្នា។ បន្ទាប់មកគេបានផ្លុំត្រែ ហើយយើង បានប្រមូលផ្ដុំពួកគេទាំងអស់។

Verse 100

وَعَرَضْنَا جَهَنَّمَ يَوْمَئِذٍ لِّلْكَـٰفِرِينَ عَرْضًا

Transliteration waʿaraḍnā jahannama yawma-idhin lil'kāfirīna ʿarḍan

Khmer ហើយនៅថ្ងៃនោះ យើងនឹងបង្ហាញនរកជើហាន់ណាំឱ្យ ពួកដែលគ្មានជំនឿបានឃើញយ៉ាងច្បាស់។

Verse 101

ٱلَّذِينَ كَانَتْ أَعْيُنُهُمْ فِى غِطَآءٍ عَن ذِكْرِى وَكَانُوا۟ لَا يَسْتَطِيعُونَ سَمْعًا

Transliteration alladhīna kānat aʿyunuhum fī ghiṭāin ʿan dhik'rī wakānū lā yastaṭīʿūna samʿan

Khmer ពួកដែលភ្នែករបស់ពួកគេបានបិទបាំងអំពីការរំលឹករបស់ យើង(គម្ពីរគួរអាន) គឺពួកគេពុំអាចឮវាឡើយ។

Verse 102

أَفَحَسِبَ ٱلَّذِينَ كَفَرُوٓا۟ أَن يَتَّخِذُوا۟ عِبَادِى مِن دُونِىٓ أَوْلِيَآءَ ۚ إِنَّآ أَعْتَدْنَا جَهَنَّمَ لِلْكَـٰفِرِينَ نُزُلًا

Transliteration afaḥasiba alladhīna kafarū an yattakhidhū ʿibādī min dūnī awliyāa innā aʿtadnā jahannama lil'kāfirīna nuzulan

Khmer តើពួកដែលគ្មានជំនឿគិតថា ពួកគេអាចយកខ្ញុំរបស់យើង (ម៉ាឡាអ៊ីកាត់ និងអ៊ីសា)ធ្វើជាអ្នកគាំពារ(ម្ចាស់)របស់ពួកគេក្រៅ ពីយើងឬ? ពិតប្រាកដណាស់ យើងបានរៀបចំនរកជើហាន់ណាំជា កន្លែងជ្រកកោនសម្រាប់ពួកដែលគ្មានជំនឿ។

Verse 103

قُلْ هَلْ نُنَبِّئُكُم بِٱلْأَخْسَرِينَ أَعْمَـٰلًا

Transliteration qul hal nunabbi-ukum bil-akhsarīna aʿmālan

Khmer ចូរអ្នកពោលថាៈ តើចង់ឱ្យយើងប្រាប់ពួកអ្នកអំពីពួក ដែលខាតបង់ជាងគេនូវទង្វើនានា(របស់ពួកគេ)ដែរឬទេ?

Verse 104

ٱلَّذِينَ ضَلَّ سَعْيُهُمْ فِى ٱلْحَيَوٰةِ ٱلدُّنْيَا وَهُمْ يَحْسَبُونَ أَنَّهُمْ يُحْسِنُونَ صُنْعًا

Transliteration alladhīna ḍalla saʿyuhum fī l-ḥayati l-dun'yā wahum yaḥsabūna annahum yuḥ'sinūna ṣun'ʿan

Khmer ពួកនោះហើយ ដែលការខំប្រឹងប្រែងរបស់ពួកគេបាន ខាតបង់នៅក្នុងជីវិតលោកិយនេះ ដោយពួកគេគិតថា ពិតប្រាកដ ណាស់ ពួកគេកំពុងសាងអំពើល្អ។

Verse 105

أُو۟لَـٰٓئِكَ ٱلَّذِينَ كَفَرُوا۟ بِـَٔايَـٰتِ رَبِّهِمْ وَلِقَآئِهِۦ فَحَبِطَتْ أَعْمَـٰلُهُمْ فَلَا نُقِيمُ لَهُمْ يَوْمَ ٱلْقِيَـٰمَةِ وَزْنًا

Transliteration ulāika alladhīna kafarū biāyāti rabbihim waliqāihi faḥabiṭat aʿmāluhum falā nuqīmu lahum yawma l-qiyāmati waznan

Khmer ពួកទាំងនោះ គឺជាពួកដែលគ្មានជំនឿនឹងភស្ដុតាងនៃ ម្ចាស់របស់់ពួកគេ និងការជួបទ្រង់(នៅថ្ងៃបរលោក)។ ហើយទង្វើ ល្អទាំងឡាយរបស់ពួកគេត្រូវអសារបង់ ហើយនៅថ្ងៃបរលោក យើងនឹងមិនផ្ដល់តម្លៃសម្រាប់ពួកគេឡើយ។

Verse 106

ذَٰلِكَ جَزَآؤُهُمْ جَهَنَّمُ بِمَا كَفَرُوا۟ وَٱتَّخَذُوٓا۟ ءَايَـٰتِى وَرُسُلِى هُزُوًا

Transliteration dhālika jazāuhum jahannamu bimā kafarū wa-ittakhadhū āyātī warusulī huzuwan

Khmer នរកជើហាន់ណាំនោះហើយគឺជាការតបស្នងរបស់ពួកគេ ដោយសារតែពួកគេបានប្រឆាំង និងបានយកភស្ដុតាង និងបណ្ដា អ្នកនាំសាររបស់យើងធ្វើជាការចំអកឡកឡឺយ។

Verse 107

إِنَّ ٱلَّذِينَ ءَامَنُوا۟ وَعَمِلُوا۟ ٱلصَّـٰلِحَـٰتِ كَانَتْ لَهُمْ جَنَّـٰتُ ٱلْفِرْدَوْسِ نُزُلًا

Transliteration inna alladhīna āmanū waʿamilū l-ṣāliḥāti kānat lahum jannātu l-fir'dawsi nuzulan

Khmer ពិតប្រាកដណាស់ បណ្ដាអ្នកដែលមានជំនឿ និងបានសាង អំពើល្អ ពួកគេនឹងទទួលបានឋានសួគ៌ឪហ្វៀរដោសឱជាលំនៅដ្ឋាន របស់ពួកគេ ។

Verse 108

خَـٰلِدِينَ فِيهَا لَا يَبْغُونَ عَنْهَا حِوَلًا

Transliteration khālidīna fīhā lā yabghūna ʿanhā ḥiwalan

Khmer ពួកគេស្ថិតនៅក្នុងនោះជានិរន្ដរ៍ ដោយពួកគេមិនចង់ផ្លាស់ ប្ដូរវាឡើយ។

Verse 109

قُل لَّوْ كَانَ ٱلْبَحْرُ مِدَادًا لِّكَلِمَـٰتِ رَبِّى لَنَفِدَ ٱلْبَحْرُ قَبْلَ أَن تَنفَدَ كَلِمَـٰتُ رَبِّى وَلَوْ جِئْنَا بِمِثْلِهِۦ مَدَدًا

Transliteration qul law kāna l-baḥru midādan likalimāti rabbī lanafida l-baḥru qabla an tanfada kalimātu rabbī walaw ji'nā bimith'lihi madadan

Khmer ចូរអ្នកពោលថាៈ ប្រសិនបើទឹកសមុទ្រជាទឹកខ្មៅសម្រាប់ សរសេរពាក្យពេចន៍នៃម្ចាស់របស់ខ្ញុំ គឺទឹកសមុទ្រនឹងត្រូវរីងស្ងួតមុន នឹងបពា្ចប់ពាក្យពេចន៍នៃម្ចាស់របស់ខ្ញុំ សូម្បីតែពួកយើងយកទឹក សមុទ្រផេ្សងទៀតមកបន្ថែមធ្វើជាទឹកខ្មៅក៏ដោយ។

Verse 110

قُلْ إِنَّمَآ أَنَا۠ بَشَرٌ مِّثْلُكُمْ يُوحَىٰٓ إِلَىَّ أَنَّمَآ إِلَـٰهُكُمْ إِلَـٰهٌ وَٰحِدٌ ۖ فَمَن كَانَ يَرْجُوا۟ لِقَآءَ رَبِّهِۦ فَلْيَعْمَلْ عَمَلًا صَـٰلِحًا وَلَا يُشْرِكْ بِعِبَادَةِ رَبِّهِۦٓ أَحَدًۢا

Transliteration qul innamā anā basharun mith'lukum yūḥā ilayya annamā ilāhukum ilāhun wāḥidun faman kāna yarjū liqāa rabbihi falyaʿmal ʿamalan ṣāliḥan walā yush'rik biʿibādati rabbihi aḥadan

Khmer ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ តាមពិត ខ្ញុំជាមនុស្ស លោកដូចពួកអ្នកដែរ គ្រាន់តែគេបានផ្ដល់វ៉ាហ៊ីមកឱ្យខ្ញុំថាៈ ពិត ប្រាកដណាស់ ម្ចាស់របស់ពួកអ្នកគឺជាម្ចាស់តែមួយគត់។ ដូចេ្នះ អ្នកណាហើយដែលសង្ឃឹមថា នឹងបានជួបម្ចាស់របស់គេ ចូរឱ្យគេ សាងអំពើណាដែលល្អ ហើយកុំឱ្យគេយកអ្នកណាម្នាក់ធ្វើជាដៃគូ ក្នុងការគោរពសក្ការៈចំពោះម្ចាស់របស់គេឱ្យសោះ។

Read Surah Al-Kahf in another language

All languages

All 114 surahs in Khmer: the Qur’an in Khmer.

Learn it in MyDugsi

Khmer translation: Cambodian Muslim Community Development, from Quran.com. Transliteration: Quran.com. Recitation: Mishary Alafasy, from EveryAyah.com. MyDugsi is a learning aid, not a replacement for a qualified teacher.