MyDugsiStart learning

Surah Al-Jinn in Khmer: translation and audio

Surah 72 · الجن · The Jinn · 28 verses

Surah Al-Jinn verse by verse: the Arabic with a recitation you can repeat, the transliteration, and the Khmer translation by Cambodian Muslim Community Development. For the meaning of every word, see Surah Al-Jinn word by word in English.

Verse 1

قُلْ أُوحِىَ إِلَىَّ أَنَّهُ ٱسْتَمَعَ نَفَرٌ مِّنَ ٱلْجِنِّ فَقَالُوٓا۟ إِنَّا سَمِعْنَا قُرْءَانًا عَجَبًا

Transliteration qul ūḥiya ilayya annahu is'tamaʿa nafarun mina l-jini faqālū innā samiʿ'nā qur'ānan ʿajaban

Khmer ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ខ្ញុំត្រូវបានគេផ្ដល់វ៉ាហ៊ីឱ្យ ដឹងថា ពិតប្រាកដណាស់មានជិនមួយក្រុមបានស្ដាប់(ខ្ញុំសូត្រគម្ពីរ គួរអាន)។ ហើយពួកគេបាននិយាយប្រាប់គ្នាថាៈ ពិតប្រាកដណាស់ ពួកយើងបានស្ដាប់ការសូត្រគម្ពីរគួរអានមួយដ៏អស្ចារ្យ។

Verse 2

يَهْدِىٓ إِلَى ٱلرُّشْدِ فَـَٔامَنَّا بِهِۦ ۖ وَلَن نُّشْرِكَ بِرَبِّنَآ أَحَدًا

Transliteration yahdī ilā l-rush'di faāmannā bihi walan nush'rika birabbinā aḥadan

Khmer ដែលវាចង្អុលបង្ហាញទៅរកមាគ៌ាដ៏ត្រឹមត្រូវ រួចពួកយើងក៏ មានជំនឿលើវា។ ហើយពួកយើងមិនគោរពសក្ការៈចំពោះអ្នកណា ម្នាក់រួមជាមួយម្ចាស់របស់ពួកយើងឡើយ។

Verse 3

وَأَنَّهُۥ تَعَـٰلَىٰ جَدُّ رَبِّنَا مَا ٱتَّخَذَ صَـٰحِبَةً وَلَا وَلَدًا

Transliteration wa-annahu taʿālā jaddu rabbinā mā ittakhadha ṣāḥibatan walā waladan

Khmer ហើយពិតប្រាកដណាស់ អានុភាពនៃម្ចាស់របស់ពួកយើង មហាខ្ពង់ខ្ពស់។ ទ្រង់គ្មានភរិយា និងគ្មានបុត្រឡើយ។

Verse 4

وَأَنَّهُۥ كَانَ يَقُولُ سَفِيهُنَا عَلَى ٱللَّهِ شَطَطًا

Transliteration wa-annahu kāna yaqūlu safīhunā ʿalā l-lahi shaṭaṭan

Khmer ហើយពិតប្រាកដណាស់ អ្នកដែលល្ងង់ខ្លៅក្នុងចំណោមពួក យើង(អ៊ីព្លីស)ធ្លាប់និយាយចោទប្រកាន់ចំពោះអល់ឡោះនូវពាក្យ សំដីហួសហេតុ។

Verse 5

وَأَنَّا ظَنَنَّآ أَن لَّن تَقُولَ ٱلْإِنسُ وَٱلْجِنُّ عَلَى ٱللَّهِ كَذِبًا

Transliteration wa-annā ẓanannā an lan taqūla l-insu wal-jinu ʿalā l-lahi kadhiban

Khmer ហើយពិតប្រាកដណាស់ ពួកយើងបានគិតថាមនុស្សលោក និងជិននឹងមិននិយាយចោទប្រកាន់ចំពោះអល់ឡោះនូវពាក្យសំដី ភូតកុហកឡើយ។

Verse 6

وَأَنَّهُۥ كَانَ رِجَالٌ مِّنَ ٱلْإِنسِ يَعُوذُونَ بِرِجَالٍ مِّنَ ٱلْجِنِّ فَزَادُوهُمْ رَهَقًا

Transliteration wa-annahu kāna rijālun mina l-insi yaʿūdhūna birijālin mina l-jini fazādūhum rahaqan

Khmer ហើយពិតប្រាកដណាស់ បុរសមួយក្រុមក្នុងចំណោមមនុស្ស លោកបានសុំពីបុរសជិនមួយចំនួនឱ្យការពារ(ពួកគេអំពីប្រការ អាក្រក់)។ ប៉ុន្ដែជិនទាំងនោះរិតតែបន្ថែមបាបកម្មដល់ពួកគេ ថែមទៀត។

Verse 7

وَأَنَّهُمْ ظَنُّوا۟ كَمَا ظَنَنتُمْ أَن لَّن يَبْعَثَ ٱللَّهُ أَحَدًا

Transliteration wa-annahum ẓannū kamā ẓanantum an lan yabʿatha l-lahu aḥadan

Khmer ហើយពិតប្រាកដណាស់ ពួកគេ(មនុស្សគ្មានជំនឿ)បានគិត ដូចដែលពួកអ្នក(ជិនគ្មានជំនឿ)បានគិតដែរថា អល់ឡោះនឹងមិន ធ្វើឱ្យអ្នកណាម្នាក់រស់ឡើងវិញម្ដងទៀតឡើយ។

Verse 8

وَأَنَّا لَمَسْنَا ٱلسَّمَآءَ فَوَجَدْنَـٰهَا مُلِئَتْ حَرَسًا شَدِيدًا وَشُهُبًا

Transliteration wa-annā lamasnā l-samāa fawajadnāhā muli-at ḥarasan shadīdan washuhuban

Khmer ហើយពិតប្រាកដណាស់ ពួកយើង(ជិន)បានព្យាយាមឡើង ទៅលើមេឃ(ដើម្បីស្ដាប់រឿងអាថ៌កំបាំង) រួចយើងបានជួបប្រទះ នៅទីនោះពោរពេញទៅដោយអ្នកការពារ(ម៉ាឡាអ៊ីកាត់)ដ៏រឹងមាំ និងមានផ្កាយជាច្រើន(សម្រាប់បាញ់ពួកស្ហៃតន)។

Verse 9

وَأَنَّا كُنَّا نَقْعُدُ مِنْهَا مَقَـٰعِدَ لِلسَّمْعِ ۖ فَمَن يَسْتَمِعِ ٱلْـَٔانَ يَجِدْ لَهُۥ شِهَابًا رَّصَدًا

Transliteration wa-annā kunnā naqʿudu min'hā maqāʿida lilssamʿi faman yastamiʿi l-āna yajid lahu shihāban raṣadan

Khmer ហើយពិតប្រាកដណាស់ ពួកយើងធ្លាប់បានអង្គុយនៅកន្លែង មួយចំនួននៅលើមេឃដើម្បីស្ដាប់រឿងរ៉ាវផេ្សងៗ។ ប៉ុន្ដែឥឡូវនេះ (ក្រោយពីមូហាំម៉ាត់ក្លាយជាអ្នកនាំសារ) អ្នកណាហើយព្យាយាម ស្ដាប់រឿងរ៉ាវនោះ គេពិតជាជួបប្រទះនឹងផ្កាយដែលនៅការពារ (តាមបាញ់គេ)ជាមិនខាន។

Verse 10

وَأَنَّا لَا نَدْرِىٓ أَشَرٌّ أُرِيدَ بِمَن فِى ٱلْأَرْضِ أَمْ أَرَادَ بِهِمْ رَبُّهُمْ رَشَدًا

Transliteration wa-annā lā nadrī asharrun urīda biman fī l-arḍi am arāda bihim rabbuhum rashadan

Khmer ហើយពិតប្រាកដណាស់ ពួកយើងមិនបានដឹងទេថា (ការ ហាមឃាត់មិនឱ្យស្ដាប់រឿងរ៉ាវនៅលើមេឃនោះ) តើអល់ឡោះ ចង់ធ្វើទារុណកម្មអ្នកដែលនៅលើផែនដី ឬមួយក៏ម្ចាស់របស់គេចង់ ចង្អុលបង្ហាញមាគ៌ាត្រឹមត្រូវដល់ពួកគេ ?

Verse 11

وَأَنَّا مِنَّا ٱلصَّـٰلِحُونَ وَمِنَّا دُونَ ذَٰلِكَ ۖ كُنَّا طَرَآئِقَ قِدَدًا

Transliteration wa-annā minnā l-ṣāliḥūna waminnā dūna dhālika kunnā ṭarāiqa qidadan

Khmer ហើយពិតប្រាកដណាស់ ក្នុងចំណោមពួកយើង(ជិន)មាន អ្នកខ្លះជាអ្នកដែលសាងអំពើល្អត្រឹមត្រូវ(មានជំនឿ) និងមានអ្នក ខ្លះទៀតផ្ទុយពីនោះ(គ្មានជំនឿ)។ ពួកយើងមានមាគ៌ាខុសៗគ្នា។

Verse 12

وَأَنَّا ظَنَنَّآ أَن لَّن نُّعْجِزَ ٱللَّهَ فِى ٱلْأَرْضِ وَلَن نُّعْجِزَهُۥ هَرَبًا

Transliteration wa-annā ẓanannā an lan nuʿ'jiza l-laha fī l-arḍi walan nuʿ'jizahu haraban

Khmer ហើយពិតប្រាកដណាស់ ពួកយើងបានគិតថាៈ ពួកយើង មិនអាចគេចពី(ទារុណកម្ម)អល់ឡោះនៅលើផែនដី និងមិនអាច គេចពីទ្រង់ហោះទៅលើមេឃបានឡើយ។

Verse 13

وَأَنَّا لَمَّا سَمِعْنَا ٱلْهُدَىٰٓ ءَامَنَّا بِهِۦ ۖ فَمَن يُؤْمِنۢ بِرَبِّهِۦ فَلَا يَخَافُ بَخْسًا وَلَا رَهَقًا

Transliteration wa-annā lammā samiʿ'nā l-hudā āmannā bihi faman yu'min birabbihi falā yakhāfu bakhsan walā rahaqan

Khmer ហើយពិតប្រាកដណាស់ នៅពេលដែលពួកយើងបានស្ដាប់ ឮនូវការចង្អុលបង្ហាញ(គម្ពីរគួរអាន) ពួកយើងក៏មានជំនឿលើវា។ អ្នកណាហើយដែលជឿលើម្ចាស់របស់គេ គឺគេមិនខ្លាចខ្វះផលបុណ្យ ហើយក៏មិនខ្លាចគេបន្ថែមបាបកម្មដែរ។

Verse 14

وَأَنَّا مِنَّا ٱلْمُسْلِمُونَ وَمِنَّا ٱلْقَـٰسِطُونَ ۖ فَمَنْ أَسْلَمَ فَأُو۟لَـٰٓئِكَ تَحَرَّوْا۟ رَشَدًا

Transliteration wa-annā minnā l-mus'limūna waminnā l-qāsiṭūna faman aslama fa-ulāika taḥarraw rashadan

Khmer ហើយពិតប្រាកដណាស់ នៅក្នុងចំណោមពួកយើង មាន អ្នកខ្លះជាមូស្លីម និងអ្នកខ្លះទៀតជាអ្នកបំពាន។ អ្នកណាហើយដែល បានប្រតិបត្ដិតាមសាសនាអ៊ីស្លាម អ្នកទាំងនោះជាអ្នកដែលមាន បំណងទៅរកមាគ៌ាដ៏ត្រឹមត្រូវ។

Verse 15

وَأَمَّا ٱلْقَـٰسِطُونَ فَكَانُوا۟ لِجَهَنَّمَ حَطَبًا

Transliteration wa-ammā l-qāsiṭūna fakānū lijahannama ḥaṭaban

Khmer រីឯពួកដែលបំពានវិញ ពួកគេគឺជាអុសសម្រាប់ដុតនៅក្នុង នរកជើហាន់ណាំ។

Verse 16

وَأَلَّوِ ٱسْتَقَـٰمُوا۟ عَلَى ٱلطَّرِيقَةِ لَأَسْقَيْنَـٰهُم مَّآءً غَدَقًا

Transliteration wa-allawi is'taqāmū ʿalā l-ṭarīqati la-asqaynāhum māan ghadaqan

Khmer ហើយពិតប្រាកដណាស់ ប្រសិនបើពួកគេ(មនុស្សលោក និងជិន)ស្ថិតនៅលើមាគ៌ាដ៏ត្រឹមត្រូវនោះ យើងពិតជានឹងផ្ដល់ឱ្យពួក គេនូវទឹកភ្លៀង(និងផ្ដល់លាភសក្ការៈ)យ៉ាងច្រើន។

Verse 17

لِّنَفْتِنَهُمْ فِيهِ ۚ وَمَن يُعْرِضْ عَن ذِكْرِ رَبِّهِۦ يَسْلُكْهُ عَذَابًا صَعَدًا

Transliteration linaftinahum fīhi waman yuʿ'riḍ ʿan dhik'ri rabbihi yasluk'hu ʿadhāban ṣaʿadan

Khmer ដើម្បីយើងនឹងសាកល្បងពួកគេនឹងវា។ អ្នកណាហើយ ដែលគេចចេញពីការរំលឹកចំពោះម្ចាស់របស់គេនោះ ទ្រង់ពិតជា បញ្ចូលគេទៅក្នុងទារុណកម្មដ៏ធ្ងន់ធ្ងរ។

Verse 18

وَأَنَّ ٱلْمَسَـٰجِدَ لِلَّهِ فَلَا تَدْعُوا۟ مَعَ ٱللَّهِ أَحَدًا

Transliteration wa-anna l-masājida lillahi falā tadʿū maʿa l-lahi aḥadan

Khmer ហើយពិតប្រាកដណាស់ ម៉ាស្ជិទ(វិហារ)គឺជាកម្មសិទ្ធិ របស់អល់ឡោះ។ ដូចេ្នះ ចូរពួកអ្នកកុំបួងសួងសុំអ្នកណាម្នាក់រួមជា មួយអល់ឡោះឱ្យសោះ។

Verse 19

وَأَنَّهُۥ لَمَّا قَامَ عَبْدُ ٱللَّهِ يَدْعُوهُ كَادُوا۟ يَكُونُونَ عَلَيْهِ لِبَدًا

Transliteration wa-annahu lammā qāma ʿabdu l-lahi yadʿūhu kādū yakūnūna ʿalayhi libadan

Khmer ហើយពិតប្រាកដណាស់ នៅពេលដែលខ្ញុំរបស់អល់ឡោះ ម្នាក់(មូហាំម៉ាត់)ក្រោកឈរឡើង ដើម្បីថ្វាយបង្គំនោះ ពួកគេ (ជិន)មួយក្រុមស្ទើរតែប្រជ្រៀតគ្នាទៅរកគេ(ដើម្បីស្ដាប់គេសូត្រ គម្ពីរគួរអាន)។

Verse 20

قُلْ إِنَّمَآ أَدْعُوا۟ رَبِّى وَلَآ أُشْرِكُ بِهِۦٓ أَحَدًا

Transliteration qul innamā adʿū rabbī walā ush'riku bihi aḥadan

Khmer ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ពិតប្រាកដណាស់ ខ្ញុំគោរព សក្ការៈចំពោះម្ចាស់របស់ខ្ញុំតែមួយគត់ ហើយខ្ញុំមិនគោរពសក្ការៈ អ្នកណាម្នាក់រួមជាមួយនឹងទ្រង់ឡើយ។

Verse 21

قُلْ إِنِّى لَآ أَمْلِكُ لَكُمْ ضَرًّا وَلَا رَشَدًا

Transliteration qul innī lā amliku lakum ḍarran walā rashadan

Khmer ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ពិតប្រាកដណាស់ ខ្ញុំគ្មាន លទ្ធភាពការពារពួកអ្នកពីគ្រោះថ្នាក់ ហើយក៏គ្មានលទ្ធភាពផ្ដល់ ផលប្រយោជន៍ដល់ពួកអ្នកដែរ។

Verse 22

قُلْ إِنِّى لَن يُجِيرَنِى مِنَ ٱللَّهِ أَحَدٌ وَلَنْ أَجِدَ مِن دُونِهِۦ مُلْتَحَدًا

Transliteration qul innī lan yujīranī mina l-lahi aḥadun walan ajida min dūnihi mul'taḥadan

Khmer ចូរអ្នកពោលថាៈ ពិតប្រាកដណាស់ គ្មានអ្នកណាម្នាក់អាច ជួយសង្គ្រោះខ្ញុំឱ្យរួចផុតពីទារុណកម្មរបស់អល់ឡោះបានឡើយ ហើយខ្ញុំក៏គ្មានកន្លែងជ្រកកោនណាផេ្សងពីទ្រង់ដែរ។

Verse 23

إِلَّا بَلَـٰغًا مِّنَ ٱللَّهِ وَرِسَـٰلَـٰتِهِۦ ۚ وَمَن يَعْصِ ٱللَّهَ وَرَسُولَهُۥ فَإِنَّ لَهُۥ نَارَ جَهَنَّمَ خَـٰلِدِينَ فِيهَآ أَبَدًا

Transliteration illā balāghan mina l-lahi warisālātihi waman yaʿṣi l-laha warasūlahu fa-inna lahu nāra jahannama khālidīna fīhā abadan

Khmer ប៉ុន្ដែខ្ញុំគ្រាន់តែជាអ្នកផ្សព្វផ្សាយបទបញ្ជាពីអល់ឡោះ និងសាររបស់ទ្រង់តែប៉ុណ្ណោះ។ អ្នកណាហើយប្រឆាំងនឹងអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់នោះ ពិតប្រាកដណាស់ សម្រាប់គេគឺនរក ជើហាន់ណាំ ដោយពួកគេស្ថិតនៅកុ្នងនោះជាអមតៈ។

Verse 24

حَتَّىٰٓ إِذَا رَأَوْا۟ مَا يُوعَدُونَ فَسَيَعْلَمُونَ مَنْ أَضْعَفُ نَاصِرًا وَأَقَلُّ عَدَدًا

Transliteration ḥattā idhā ra-aw mā yūʿadūna fasayaʿlamūna man aḍʿafu nāṣiran wa-aqallu ʿadadan

Khmer លុះនៅពេលដែលពួកគេ(ពួកគ្មានជំនឿ)បានឃើញនូវអ្វី (ទារុណកម្ម)ដែលពួកគេត្រូវគេសន្យានោះ ពួកគេនឹងដឹងថា តើអ្នក ណាមានជំនួយខ្សោយជាងគេ និងមានបក្សពួកតិចជាងគេ?

Verse 25

قُلْ إِنْ أَدْرِىٓ أَقَرِيبٌ مَّا تُوعَدُونَ أَمْ يَجْعَلُ لَهُۥ رَبِّىٓ أَمَدًا

Transliteration qul in adrī aqarībun mā tūʿadūna am yajʿalu lahu rabbī amadan

Khmer ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ខ្ញុំមិនដឹងទេថា តើទារុណកម្មដែលគេសន្យាចំពោះពួកអ្នកនោះនឹងកើតឡើងក្នុងពេលឆាប់ៗ នេះ ឬក៏ម្ចាស់របស់ខ្ញុំពន្យារពេលវាឱ្យយូរអង្វែង?

Verse 26

عَـٰلِمُ ٱلْغَيْبِ فَلَا يُظْهِرُ عَلَىٰ غَيْبِهِۦٓ أَحَدًا

Transliteration ʿālimu l-ghaybi falā yuẓ'hiru ʿalā ghaybihi aḥadan

Khmer ទ្រង់ជាម្ចាស់ដែលដឹងនូវប្រការអាថ៌កំបាំង ហើយទ្រង់មិន លាតត្រដាងអាថ៌កំបាំងរបស់ទ្រង់ឱ្យនរណាម្នាក់ឃើញឡើយ។

Verse 27

إِلَّا مَنِ ٱرْتَضَىٰ مِن رَّسُولٍ فَإِنَّهُۥ يَسْلُكُ مِنۢ بَيْنِ يَدَيْهِ وَمِنْ خَلْفِهِۦ رَصَدًا

Transliteration illā mani ir'taḍā min rasūlin fa-innahu yasluku min bayni yadayhi wamin khalfihi raṣadan

Khmer លើកលែងតែអ្នកណាដែលទ្រង់ជ្រើសរើសគេធ្វើជាអ្នកនាំ សារប៉ុណ្ណោះ។ ពិតប្រាកដណាស់ ទ្រង់បានចាត់តាំងអ្នកយាម(ម៉ា-ឡាអ៊ីកាត់)នៅខាងមុខគេ(អ្នកនាំសារ)និងនៅខាងក្រោយគេ។

Verse 28

لِّيَعْلَمَ أَن قَدْ أَبْلَغُوا۟ رِسَـٰلَـٰتِ رَبِّهِمْ وَأَحَاطَ بِمَا لَدَيْهِمْ وَأَحْصَىٰ كُلَّ شَىْءٍ عَدَدًۢا

Transliteration liyaʿlama an qad ablaghū risālāti rabbihim wa-aḥāṭa bimā ladayhim wa-aḥṣā kulla shayin ʿadadan

Khmer ដើម្បីទ្រង់ដឹងថា ពួកគេពិតជាបានផ្ដល់សារនៃម្ចាស់របស់ ពួកគេ ហើយទ្រង់ដឹងជ្រួតជ្រាបនូវអ្វីដែលពួកគេមាន ហើយទ្រង់ ដឹងចំនួនគ្រប់អ្វីៗទាំងអស់។

Read Surah Al-Jinn in another language

All languages

All 114 surahs in Khmer: the Qur’an in Khmer.

Learn it in MyDugsi

Khmer translation: Cambodian Muslim Community Development, from Quran.com. Transliteration: Quran.com. Recitation: Mishary Alafasy, from EveryAyah.com. MyDugsi is a learning aid, not a replacement for a qualified teacher.