Surah Fatir in Khmer: translation and audio
Surah 35 · فاطر · Originator · 45 verses
Surah Fatir verse by verse: the Arabic with a recitation you can repeat, the transliteration, and the Khmer translation by Cambodian Muslim Community Development. For the meaning of every word, see Surah Fatir word by word in English.
Verse 1
ٱلْحَمْدُ لِلَّهِ فَاطِرِ ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ جَاعِلِ ٱلْمَلَـٰٓئِكَةِ رُسُلًا أُو۟لِىٓ أَجْنِحَةٍ مَّثْنَىٰ وَثُلَـٰثَ وَرُبَـٰعَ ۚ يَزِيدُ فِى ٱلْخَلْقِ مَا يَشَآءُ ۚ إِنَّ ٱللَّهَ عَلَىٰ كُلِّ شَىْءٍ قَدِيرٌ
Transliteration al-ḥamdu lillahi fāṭiri l-samāwāti wal-arḍi jāʿili l-malāikati rusulan ulī ajniḥatin mathnā wathulātha warubāʿa yazīdu fī l-khalqi mā yashāu inna l-laha ʿalā kulli shayin qadīrun
Khmer រាល់ការសរសើរគឺចំពោះអល់ឡោះដែលជាអ្នកបង្កើតមេឃ ជាច្រើនជាន់និងផែនដី ដែលជាអ្នកបង្កើតម៉ាឡាអ៊ីកាត់ធ្វើជាអ្នកនាំសារដែលមានស្លាបជាច្រើន មានពីរ មានបី និងមានបួន។ ទ្រង់ បន្ថែមក្នុងការបង្កើតនូវអ្វីដែលទ្រង់មានចេតនា។ ពិតប្រាកដណាស់ អល់ឡោះមានអានុភាពលើអ្វីៗទាំងអស់។
Verse 2
مَّا يَفْتَحِ ٱللَّهُ لِلنَّاسِ مِن رَّحْمَةٍ فَلَا مُمْسِكَ لَهَا ۖ وَمَا يُمْسِكْ فَلَا مُرْسِلَ لَهُۥ مِنۢ بَعْدِهِۦ ۚ وَهُوَ ٱلْعَزِيزُ ٱلْحَكِيمُ
Transliteration mā yaftaḥi l-lahu lilnnāsi min raḥmatin falā mum'sika lahā wamā yum'sik falā mur'sila lahu min baʿdihi wahuwa l-ʿazīzu l-ḥakīmu
Khmer អ្វីក៏ដោយដែលអល់ឡោះប្រទានឱ្យមនុស្សលោកនូវក្ដីមេត្ដា ករុណា(ដូចជាផ្ដល់ទឹកភ្លៀង លាភសក្ការៈ សុខភាព ចំណេះដឹង)គឺ គ្មានអ្នកណាម្នាក់អាចរារាំងវាឡើយ។ ហើយអ្វីដែលទ្រង់រារាំង គឺ គ្មានអ្នកណាម្នាក់អាចបញ្ជូនវាបន្ទាប់ពីទ្រង់ឡើយ។ ហើយទ្រង់ មហាខ្លាំងពូកែ មហាគតិបណ្ឌិត។
Verse 3
يَـٰٓأَيُّهَا ٱلنَّاسُ ٱذْكُرُوا۟ نِعْمَتَ ٱللَّهِ عَلَيْكُمْ ۚ هَلْ مِنْ خَـٰلِقٍ غَيْرُ ٱللَّهِ يَرْزُقُكُم مِّنَ ٱلسَّمَآءِ وَٱلْأَرْضِ ۚ لَآ إِلَـٰهَ إِلَّا هُوَ ۖ فَأَنَّىٰ تُؤْفَكُونَ
Transliteration yāayyuhā l-nāsu udh'kurū niʿ'mata l-lahi ʿalaykum hal min khāliqin ghayru l-lahi yarzuqukum mina l-samāi wal-arḍi lā ilāha illā huwa fa-annā tu'fakūna
Khmer ឱមនុស្សលោក. ចូរពួកអ្នករំលឹកនៀកម៉ាត់របស់អល់ឡោះ ដែលបានប្រទានឱ្យពួកអ្នកចុះ។ តើមានអ្នកបង្កើតផេ្សងពីអល់ឡោះ ដែលវាអាចប្រទានលាភសក្ការៈឱ្យពួកអ្នកពីលើមេឃនិងផែនដីដែរ ឬទេ? គ្មានម្ចាស់ណាផេ្សងត្រូវគេគោរពសក្ការៈពិតប្រាកដក្រៅពី ទ្រង់ឡើយ។ ដូចេ្នះ តើពួកអ្នកត្រូវគេបោកបញ្ឆោតបានយ៉ាងដូច ម្តេច?
Verse 4
وَإِن يُكَذِّبُوكَ فَقَدْ كُذِّبَتْ رُسُلٌ مِّن قَبْلِكَ ۚ وَإِلَى ٱللَّهِ تُرْجَعُ ٱلْأُمُورُ
Transliteration wa-in yukadhibūka faqad kudhibat rusulun min qablika wa-ilā l-lahi tur'jaʿu l-umūru
Khmer ហើយប្រសិនបើពួកគេ(ពួកមូស្ហរីគីន)បដិសេធនឹងអ្នក (មូហាំម៉ាត់) ជាការពិតណាស់បណ្ដាអ្នកនាំសារមុនអ្នកក៏ត្រូវបាន គេបដិសេធដែរ។ ហើយកិច្ចការទាំងអស់នឹងវិលត្រឡប់ទៅកាន់ អល់ឡោះវិញ។
Verse 5
يَـٰٓأَيُّهَا ٱلنَّاسُ إِنَّ وَعْدَ ٱللَّهِ حَقٌّ ۖ فَلَا تَغُرَّنَّكُمُ ٱلْحَيَوٰةُ ٱلدُّنْيَا ۖ وَلَا يَغُرَّنَّكُم بِٱللَّهِ ٱلْغَرُورُ
Transliteration yāayyuhā l-nāsu inna waʿda l-lahi ḥaqqun falā taghurrannakumu l-ḥayatu l-dun'yā walā yaghurrannakum bil-lahi l-gharūru
Khmer ឱមនុស្សលោក. ពិតប្រាកដណាស់ ការសន្យារបស់អល់ឡោះ គឺជាការពិត។ ដូចេ្នះ ចូរកុំឱ្យជីវិតលោកិយបោកបញ្ឆោតពួកអ្នកឱ្យ សោះ។ ហើយកុំឱ្យពួកបោកប្រាស់(ស្ហៃតន ជិន និងមនុស្ស)បោក បញ្ឆោតពួកអ្នកប្រឆាំងនឹងអល់ឡោះឱ្យសោះ។
Verse 6
إِنَّ ٱلشَّيْطَـٰنَ لَكُمْ عَدُوٌّ فَٱتَّخِذُوهُ عَدُوًّا ۚ إِنَّمَا يَدْعُوا۟ حِزْبَهُۥ لِيَكُونُوا۟ مِنْ أَصْحَـٰبِ ٱلسَّعِيرِ
Transliteration inna l-shayṭāna lakum ʿaduwwun fa-ittakhidhūhu ʿaduwwan innamā yadʿū ḥiz'bahu liyakūnū min aṣḥābi l-saʿīri
Khmer ពិតប្រាកដណាស់ ស្ហៃតនគឺជាសត្រូវរបស់ពួកអ្នក។ ដូចេ្នះ ចូរពួកអ្នកចាត់ទុកវាជាសត្រូវចុះ។ តាមពិតវាគ្រាន់តែអំពាវនាវ បក្សពួករបស់វាឱ្យសិ្ថតក្នុងចំណោមពួកដែលចូលនរកដែលឆេះ សន្ធោសន្ធៅប៉ុណ្ណោះ។
Verse 7
ٱلَّذِينَ كَفَرُوا۟ لَهُمْ عَذَابٌ شَدِيدٌ ۖ وَٱلَّذِينَ ءَامَنُوا۟ وَعَمِلُوا۟ ٱلصَّـٰلِحَـٰتِ لَهُم مَّغْفِرَةٌ وَأَجْرٌ كَبِيرٌ
Transliteration alladhīna kafarū lahum ʿadhābun shadīdun wa-alladhīna āmanū waʿamilū l-ṣāliḥāti lahum maghfiratun wa-ajrun kabīrun
Khmer ពួកដែលប្រឆាំងនឹងទទួលទារុណកម្មយ៉ាងធ្ងន់ធ្ងរ។ រីឯបណ្ដា អ្នកដែលមានជំនឿ និងបានសាងអំពើល្អវិញ ពួកគេនឹងទទួលបាន ការអភ័យទោសនិងផលបុណ្យដ៏ធំធេង។
Verse 8
أَفَمَن زُيِّنَ لَهُۥ سُوٓءُ عَمَلِهِۦ فَرَءَاهُ حَسَنًا ۖ فَإِنَّ ٱللَّهَ يُضِلُّ مَن يَشَآءُ وَيَهْدِى مَن يَشَآءُ ۖ فَلَا تَذْهَبْ نَفْسُكَ عَلَيْهِمْ حَسَرَٰتٍ ۚ إِنَّ ٱللَّهَ عَلِيمٌۢ بِمَا يَصْنَعُونَ
Transliteration afaman zuyyina lahu sūu ʿamalihi faraāhu ḥasanan fa-inna l-laha yuḍillu man yashāu wayahdī man yashāu falā tadhhab nafsuka ʿalayhim ḥasarātin inna l-laha ʿalīmun bimā yaṣnaʿūna
Khmer ហើយតើអ្នកដែលត្រូវបានស្ហៃតនតុបតែងលំអសម្រាប់គេ នូវអំពើអាក្រក់របស់គេ ហើយគេយល់ឃើញថា វាជាប្រការល្អ (ដូចអ្នកដែលអល់ឡោះចង្អុលបង្ហាញ)ឬ? ហើយពិតប្រាកដណាស់ អល់ឡោះធ្វើឱ្យវងេ្វងចំពោះអ្នកណាដែលទ្រង់មានចេតនា ហើយ ទ្រង់ក៏ចង្អុលបង្ហាញចំពោះអ្នកណាដែលទ្រង់មានចេតនាដែរ។ ដូចេ្នះ ចូរអ្នកកុំបំផ្លាញខ្លួនឯងដោយសារភាពទុក្ខព្រួយចំពោះពួកគេ ឱ្យសោះ។ ពិតប្រាកដណាស់ អល់ឡោះមហាដឹងនូវអ្វីដែលពួកគេ ប្រព្រឹត្ដ។
Verse 9
وَٱللَّهُ ٱلَّذِىٓ أَرْسَلَ ٱلرِّيَـٰحَ فَتُثِيرُ سَحَابًا فَسُقْنَـٰهُ إِلَىٰ بَلَدٍ مَّيِّتٍ فَأَحْيَيْنَا بِهِ ٱلْأَرْضَ بَعْدَ مَوْتِهَا ۚ كَذَٰلِكَ ٱلنُّشُورُ
Transliteration wal-lahu alladhī arsala l-riyāḥa fatuthīru saḥāban fasuq'nāhu ilā baladin mayyitin fa-aḥyaynā bihi l-arḍa baʿda mawtihā kadhālika l-nushūru
Khmer ហើយអល់ឡោះជាអ្នកដែលបញ្ជូនខ្យល់ រួចទ្រង់ធ្វើឱ្យពពក រសាត់។ ហើយយើងបានស្រោចស្រពវា(ទឹកភ្លៀង)ទៅលើស្រុក ទេសដែលស្លាប់(ដីគ្មានជីជាតិ) បន្ទាប់មកយើងបានធ្វើឱ្យដីនោះ រស់ឡើងវិញ(មានជីជាតិ)តាមរយៈវាក្រោយពីវាស្លាប់។ ការធ្វើ ឱ្យរស់ឡើងវិញ(ចេញពីផ្នូរ)ក៏ដូច្នោះដែរ។
Verse 10
مَن كَانَ يُرِيدُ ٱلْعِزَّةَ فَلِلَّهِ ٱلْعِزَّةُ جَمِيعًا ۚ إِلَيْهِ يَصْعَدُ ٱلْكَلِمُ ٱلطَّيِّبُ وَٱلْعَمَلُ ٱلصَّـٰلِحُ يَرْفَعُهُۥ ۚ وَٱلَّذِينَ يَمْكُرُونَ ٱلسَّيِّـَٔاتِ لَهُمْ عَذَابٌ شَدِيدٌ ۖ وَمَكْرُ أُو۟لَـٰٓئِكَ هُوَ يَبُورُ
Transliteration man kāna yurīdu l-ʿizata falillahi l-ʿizatu jamīʿan ilayhi yaṣʿadu l-kalimu l-ṭayibu wal-ʿamalu l-ṣāliḥu yarfaʿuhu wa-alladhīna yamkurūna l-sayiāti lahum ʿadhābun shadīdun wamakru ulāika huwa yabūru
Khmer អ្នកណាហើយដែលចង់បានភាពថ្កុំថ្កើង គឺភាពថ្កុំថ្កើង ទាំងអស់នោះជាកម្មសិទ្ធិរបស់អល់ឡោះ។ ពាក្យសំដីដែលល្អនឹង ឡើងទៅកាន់ទ្រង់ ហើយអំពើល្អលើកតម្កើងវា(សំដីល្អ)។ រីឯពួក ដែលប្រព្រឹត្ដអំពើអាក្រក់ទាំងឡាយវិញ ពួកគេនឹងទទួលទារុណកម្មដ៏ធ្ងន់ធ្ងរ។ ហើយទង្វើអាក្រក់របស់ពួកទាំងនោះនឹងវិនាស។
Verse 11
وَٱللَّهُ خَلَقَكُم مِّن تُرَابٍ ثُمَّ مِن نُّطْفَةٍ ثُمَّ جَعَلَكُمْ أَزْوَٰجًا ۚ وَمَا تَحْمِلُ مِنْ أُنثَىٰ وَلَا تَضَعُ إِلَّا بِعِلْمِهِۦ ۚ وَمَا يُعَمَّرُ مِن مُّعَمَّرٍ وَلَا يُنقَصُ مِنْ عُمُرِهِۦٓ إِلَّا فِى كِتَـٰبٍ ۚ إِنَّ ذَٰلِكَ عَلَى ٱللَّهِ يَسِيرٌ
Transliteration wal-lahu khalaqakum min turābin thumma min nuṭ'fatin thumma jaʿalakum azwājan wamā taḥmilu min unthā walā taḍaʿu illā biʿil'mihi wamā yuʿammaru min muʿammarin walā yunqaṣu min ʿumurihi illā fī kitābin inna dhālika ʿalā l-lahi yasīrun
Khmer ហើយអល់ឡោះបានបង្កើតពួកអ្នកអំពីដី(គឺអាដាំ) បន្ទាប់ មកពីទឹកកាម(មនុស្សគ្រប់រូប) ក្រោយមកទ្រង់បានបង្កើតពួកអ្នក ជាគូៗ។ ហើយគ្មានស្ដ្រីណាដែលពពោះ និងគ្មានស្ដ្រីណាដែល ប្រសូត្របុត្រក្រៅពីស្ថិតក្រោមការដឹងរបស់ទ្រង់ឡើយ។ ហើយ អ្នកដែលមានអាយុវែងគ្មានអ្នកណាពន្យារនិងកាត់បន្ថយអាយុរបស់ គេបានឡើយ លើកលែងតែមាននៅក្នុងសៀវភៅកំណត់ត្រា(ឡាវ-ហុលម៉ះហ៊្វូស)ប៉ុណ្ណោះ។ ពិតប្រាកដណាស់ រឿងនោះគឺងាយស្រួល បំផុតសម្រាប់អល់ឡោះ។
Verse 12
وَمَا يَسْتَوِى ٱلْبَحْرَانِ هَـٰذَا عَذْبٌ فُرَاتٌ سَآئِغٌ شَرَابُهُۥ وَهَـٰذَا مِلْحٌ أُجَاجٌ ۖ وَمِن كُلٍّ تَأْكُلُونَ لَحْمًا طَرِيًّا وَتَسْتَخْرِجُونَ حِلْيَةً تَلْبَسُونَهَا ۖ وَتَرَى ٱلْفُلْكَ فِيهِ مَوَاخِرَ لِتَبْتَغُوا۟ مِن فَضْلِهِۦ وَلَعَلَّكُمْ تَشْكُرُونَ
Transliteration wamā yastawī l-baḥrāni hādhā ʿadhbun furātun sāighun sharābuhu wahādhā mil'ḥun ujājun wamin kullin takulūna laḥman ṭariyyan watastakhrijūna ḥil'yatan talbasūnahā watarā l-ful'ka fīhi mawākhira litabtaghū min faḍlihi walaʿallakum tashkurūna
Khmer ហើយសមុទ្រពីរមិនអាចស្មើគ្នាបានឡើយ មួយនេះជាទឹក សាបបំបាត់ការសេ្រក និងងាយស្រួលទទួលទានវា និងមួយទៀត ប្រៃល្វីង។ ហើយរាល់សមុទ្រទាំងអស់ពួកអ្នកអាចបរិភោគនូវសាច់ ស្រស់ៗ និងពួកអ្នកអាចយកចេញពីវា(សមុទ្រ)នូវគ្រឿងអលង្ការ ដើម្បីពួកអ្នកពាក់វា។ ហើយអ្នកក៏អាចមើលឃើញនាវាអណ្ដែត នៅលើវាដែរ ដើម្បីពួកអ្នកស្វែងរកនូវការប្រោសប្រទានរបស់ទ្រង់ និងសង្ឃឹមថាពួកអ្នកនឹងដឹងគុណ។
Verse 13
يُولِجُ ٱلَّيْلَ فِى ٱلنَّهَارِ وَيُولِجُ ٱلنَّهَارَ فِى ٱلَّيْلِ وَسَخَّرَ ٱلشَّمْسَ وَٱلْقَمَرَ كُلٌّ يَجْرِى لِأَجَلٍ مُّسَمًّى ۚ ذَٰلِكُمُ ٱللَّهُ رَبُّكُمْ لَهُ ٱلْمُلْكُ ۚ وَٱلَّذِينَ تَدْعُونَ مِن دُونِهِۦ مَا يَمْلِكُونَ مِن قِطْمِيرٍ
Transliteration yūliju al-layla fī l-nahāri wayūliju l-nahāra fī al-layli wasakhara l-shamsa wal-qamara kullun yajrī li-ajalin musamman dhālikumu l-lahu rabbukum lahu l-mul'ku wa-alladhīna tadʿūna min dūnihi mā yamlikūna min qiṭ'mīrin
Khmer ទ្រង់បញ្ចូលពេលយប់ទៅក្នុងពេលថ្ងៃ និងបញ្ចូលពេលថ្ងៃ ទៅក្នុងពេលយប់វិញ។ ហើយទ្រង់បានបញ្ជាព្រះអាទិត្យ និងព្រះច័ន្ទ ឱ្យវាទាំងពីរដើរទៅតាមគន្លងរហូតដល់ពេលកំណត់។ នោះហើយ គឺអល់ឡោះជាម្ចាស់របស់ពួកអ្នក ដែលអំណាចទាំងអស់ជាកម្មសិទ្ធិ របស់ទ្រង់។ ហើយពួកដែលពួកអ្នកបួងសួងសុំផេ្សងពីទ្រង់នោះ ពួក គេគ្មានអំណាចឡើយ សូម្បីតែប៉ុនស្រទាប់គ្រាប់ល្មើក៏ដោយ។
Verse 14
إِن تَدْعُوهُمْ لَا يَسْمَعُوا۟ دُعَآءَكُمْ وَلَوْ سَمِعُوا۟ مَا ٱسْتَجَابُوا۟ لَكُمْ ۖ وَيَوْمَ ٱلْقِيَـٰمَةِ يَكْفُرُونَ بِشِرْكِكُمْ ۚ وَلَا يُنَبِّئُكَ مِثْلُ خَبِيرٍ
Transliteration in tadʿūhum lā yasmaʿū duʿāakum walaw samiʿū mā is'tajābū lakum wayawma l-qiyāmati yakfurūna bishir'kikum walā yunabbi-uka mith'lu khabīrin
Khmer ទោះបីជាពួកអ្នកបួងសួងសុំពីពួកវា(ព្រះនានា)ក៏ដោយ ក៏ ពួកវាមិនស្ដាប់ឮការបួងសួងសុំរបស់ពួកអ្នកដែរ។ តែប្រសិនបើពួក វាបានឮ ក៏ពួកវាមិនអាចឆ្លើយតបចំពោះពួកអ្នកបានដែរ។ ហើយ នៅថ្ងៃបរលោកពួកវានឹងបដិសេធនូវទង្វើស្ហ៊ីរិករបស់ពួកអ្នក។ ហើយគ្មានអ្នកណាម្នាក់អាចផ្ដល់ដំណឹងឱ្យអ្នក(មូហាំម៉ាត់)ដូចអ្នក ដែលមហាដឹងជ្រួតជ្រាបបានឡើយ។
Verse 15
۞ يَـٰٓأَيُّهَا ٱلنَّاسُ أَنتُمُ ٱلْفُقَرَآءُ إِلَى ٱللَّهِ ۖ وَٱللَّهُ هُوَ ٱلْغَنِىُّ ٱلْحَمِيدُ
Transliteration yāayyuhā l-nāsu antumu l-fuqarāu ilā l-lahi wal-lahu huwa l-ghaniyu l-ḥamīdu
Khmer ឱមនុស្សលោក. ពួកអ្នកគឺជាអ្នកដែលត្រូវការអល់ឡោះ បំផុត។ ហើយអល់ឡោះមហាមានលើសលប់ ជាទីកោតសរសើរ។
Verse 16
إِن يَشَأْ يُذْهِبْكُمْ وَيَأْتِ بِخَلْقٍ جَدِيدٍ
Transliteration in yasha yudh'hib'kum wayati bikhalqin jadīdin
Khmer ប្រសិនបើទ្រង់មានចេតនា ទ្រង់នឹងធ្វើឱ្យពួកអ្នកវិនាស ហើយទ្រង់នឹងបង្កើតអ្នកថ្មីទៀតមកជំនួសវិញ។
Verse 17
وَمَا ذَٰلِكَ عَلَى ٱللَّهِ بِعَزِيزٍ
Transliteration wamā dhālika ʿalā l-lahi biʿazīzin
Khmer ហើយរឿងនោះ គ្មានការលំបាកចំពោះអល់ឡោះឡើយ។
Verse 18
وَلَا تَزِرُ وَازِرَةٌ وِزْرَ أُخْرَىٰ ۚ وَإِن تَدْعُ مُثْقَلَةٌ إِلَىٰ حِمْلِهَا لَا يُحْمَلْ مِنْهُ شَىْءٌ وَلَوْ كَانَ ذَا قُرْبَىٰٓ ۗ إِنَّمَا تُنذِرُ ٱلَّذِينَ يَخْشَوْنَ رَبَّهُم بِٱلْغَيْبِ وَأَقَامُوا۟ ٱلصَّلَوٰةَ ۚ وَمَن تَزَكَّىٰ فَإِنَّمَا يَتَزَكَّىٰ لِنَفْسِهِۦ ۚ وَإِلَى ٱللَّهِ ٱلْمَصِيرُ
Transliteration walā taziru wāziratun wiz'ra ukh'rā wa-in tadʿu muth'qalatun ilā ḥim'lihā lā yuḥ'mal min'hu shayon walaw kāna dhā qur'bā innamā tundhiru alladhīna yakhshawna rabbahum bil-ghaybi wa-aqāmū l-ṣalata waman tazakkā fa-innamā yatazakkā linafsihi wa-ilā l-lahi l-maṣīru
Khmer ហើយអ្នកដែលសាងបាបកម្មមិនអាចទទួលបន្ទុកចំពោះ បាបកម្មរបស់អ្នកដទៃបានឡើយ។ ហើយប្រសិនបើអ្នកដែលមាន បាបកម្មធ្ងន់ធ្ងរអំពាវនាវឱ្យគេជួយរែកពន់បាបកម្មរបស់គេគឺគ្មាន អ្នកណាអាចជួយរែកពន់អ្វីមួយពីគេបានឡើយ ទោះបីគេជាសាច់ ញាតិនឹងគ្នាក៏ដោយ។ តាមពិតអ្នក(មូហាំម៉ាត់)គ្រាន់តែជាអ្នក ដាស់តឿនព្រមានចំពោះបណ្ដាអ្នកដែលកោតខ្លាចម្ចាស់របស់ ពួកគេទាំងអាថ៌កំបាំង និងបានប្រតិបត្ដិសឡាតប៉ុណ្ណោះ។ ហើយ អ្នកណាដែលបានសំអាតខ្លួន(អំពីអំពើស្ហ៊ីរិកនិងអំពើអាក្រក់) ពិត ប្រាកដណាស់ គេបានសំអាតសម្រាប់ខ្លួនគេផ្ទាល់ប៉ុណ្ណោះ។ ហើយ ទៅចំពោះអល់ឡោះគឺជាកន្លែងវិលត្រឡប់ចុងក្រោយ។
Verse 19
وَمَا يَسْتَوِى ٱلْأَعْمَىٰ وَٱلْبَصِيرُ
Transliteration wamā yastawī l-aʿmā wal-baṣīru
Khmer ហើយអ្នកដែលងងឹតភ្នែក និងអ្នកដែលមើលឃើញមិនស្មើ គ្នាឡើយ។
Verse 20
وَلَا ٱلظُّلُمَـٰتُ وَلَا ٱلنُّورُ
Transliteration walā l-ẓulumātu walā l-nūru
Khmer ហើយភាពងងឹត និងភាពមានពន្លឺមិនស្មើគ្មាឡើយ។
Verse 21
وَلَا ٱلظِّلُّ وَلَا ٱلْحَرُورُ
Transliteration walā l-ẓilu walā l-ḥarūru
Khmer ហើយកន្លែងម្លប់ និងកន្លែងក្ដៅក៏មិនស្មើគ្នាដែរ។
Verse 22
وَمَا يَسْتَوِى ٱلْأَحْيَآءُ وَلَا ٱلْأَمْوَٰتُ ۚ إِنَّ ٱللَّهَ يُسْمِعُ مَن يَشَآءُ ۖ وَمَآ أَنتَ بِمُسْمِعٍ مَّن فِى ٱلْقُبُورِ
Transliteration wamā yastawī l-aḥyāu walā l-amwātu inna l-laha yus'miʿu man yashāu wamā anta bimus'miʿin man fī l-qubūri
Khmer ហើយអ្នកដែលរស់ និងអ្នកដែលស្លាប់ក៏មិនសើ្មគ្នាដែរ។ ពិតប្រាកដណាស់ អល់ឡោះធ្វើឱ្យស្ដាប់ឮចំពោះអ្នកណាដែលទ្រង់ មានចេតនា។ ហើយអ្នក(មូហាំម៉ាត់)ពុំមែនជាអ្នកដែលធ្វើឱ្យអ្នក ដែលនៅក្នុងផ្នូរស្ដាប់ឮបានឡើយ។
Verse 23
إِنْ أَنتَ إِلَّا نَذِيرٌ
Transliteration in anta illā nadhīrun
Khmer អ្នក(មូហាំម៉ាត់)ពុំមែនជាអ្វីក្រៅពីជាអ្នកដាស់តឿន ព្រមាននោះឡើយ។
Verse 24
إِنَّآ أَرْسَلْنَـٰكَ بِٱلْحَقِّ بَشِيرًا وَنَذِيرًا ۚ وَإِن مِّنْ أُمَّةٍ إِلَّا خَلَا فِيهَا نَذِيرٌ
Transliteration innā arsalnāka bil-ḥaqi bashīran wanadhīran wa-in min ummatin illā khalā fīhā nadhīrun
Khmer ពិតប្រាកដណាស់ យើងបានបញ្ជូនអ្នក(មូហាំម៉ាត់)ជាមួយ នឹងការពិត ដើម្បីធ្វើជាអ្នកផ្ដល់ដំណឹងរីករាយ និងជាអ្នកដាស់តឿន ព្រមាន។ ហើយរាល់ប្រជាជាតិនីមួយៗគឺតែងតែមានអ្នកដាស់តឿន ព្រមានទៅដល់ពួកគេ។
Verse 25
وَإِن يُكَذِّبُوكَ فَقَدْ كَذَّبَ ٱلَّذِينَ مِن قَبْلِهِمْ جَآءَتْهُمْ رُسُلُهُم بِٱلْبَيِّنَـٰتِ وَبِٱلزُّبُرِ وَبِٱلْكِتَـٰبِ ٱلْمُنِيرِ
Transliteration wa-in yukadhibūka faqad kadhaba alladhīna min qablihim jāathum rusuluhum bil-bayināti wabil-zuburi wabil-kitābi l-munīri
Khmer ហើយប្រសិនបើពួកគេបដិសេធនឹងអ្នក គឺពិតណាស់ពួក ជំនាន់មុនពួកគេក៏បានបដិសេធ(នឹងបណ្ដាអ្នកនាំសាររបស់ពួកគេ) ដែរ ខណៈដែលបណ្ដាអ្នកនាំសាររបស់ពួកគេបាននាំមកឱ្យពួកគេនូវ ភស្ដុតាងយ៉ាងច្បាស់លាស់ជាច្រើន និងបណ្ដាគម្ពីរ(ដូចជាស៊ូហុហ្វ អ៊ីព្រហ៊ីម)និងគម្ពីរដ៏ត្រចះត្រចង់(ដូចជាគម្ពីរតាវរ៉ត និងគម្ពីរ អ៊ីញជីល)។
Verse 26
ثُمَّ أَخَذْتُ ٱلَّذِينَ كَفَرُوا۟ ۖ فَكَيْفَ كَانَ نَكِيرِ
Transliteration thumma akhadhtu alladhīna kafarū fakayfa kāna nakīri
Khmer ក្រោយមកយើងបានដាក់ទណ្ឌកម្មពួកដែលប្រឆាំង។ ដូចេ្នះ តើទារុណកម្មរបស់យើងយ៉ាងដូចមេ្ដចដែរ ?
Verse 27
أَلَمْ تَرَ أَنَّ ٱللَّهَ أَنزَلَ مِنَ ٱلسَّمَآءِ مَآءً فَأَخْرَجْنَا بِهِۦ ثَمَرَٰتٍ مُّخْتَلِفًا أَلْوَٰنُهَا ۚ وَمِنَ ٱلْجِبَالِ جُدَدٌۢ بِيضٌ وَحُمْرٌ مُّخْتَلِفٌ أَلْوَٰنُهَا وَغَرَابِيبُ سُودٌ
Transliteration alam tara anna l-laha anzala mina l-samāi māan fa-akhrajnā bihi thamarātin mukh'talifan alwānuhā wamina l-jibāli judadun bīḍun waḥum'run mukh'talifun alwānuhā wagharābību sūdun
Khmer តើអ្នក(មូហាំម៉ាត់)មិនបានឃើញទេឬ ពិតប្រាកដណាស់ អល់ឡោះបានបញ្ចុះទឹកភ្លៀងពីលើមេឃ ហើយតាមរយៈវា យើង បានបពោ្ចញផលានុផលគ្រប់ប្រភេទដែលពណ៌របស់វាខុសៗគ្នា ហើយភ្នំមួយចំនួនមានឆ្នូតដែលពណ៌របស់វាខុសៗគ្នា គឺមានពណ៌ស ពណ៌ក្រហម និងពណ៌ខ្មៅងងឹតនោះ?
Verse 28
وَمِنَ ٱلنَّاسِ وَٱلدَّوَآبِّ وَٱلْأَنْعَـٰمِ مُخْتَلِفٌ أَلْوَٰنُهُۥ كَذَٰلِكَ ۗ إِنَّمَا يَخْشَى ٱللَّهَ مِنْ عِبَادِهِ ٱلْعُلَمَـٰٓؤُا۟ ۗ إِنَّ ٱللَّهَ عَزِيزٌ غَفُورٌ
Transliteration wamina l-nāsi wal-dawābi wal-anʿāmi mukh'talifun alwānuhu kadhālika innamā yakhshā l-laha min ʿibādihi l-ʿulamāu inna l-laha ʿazīzun ghafūrun
Khmer ហើយមនុស្សលោកមួយចំនួន និងសត្វល្មូន និងសត្វពាហនៈ ក៏ពណ៌របស់វាខុសៗគ្នាដូច្នោះដែរ។ ពិតប្រាកដណាស់ អ្នកដែល កោតខ្លាចអល់ឡោះក្នុងចំណោមខ្ញុំរបស់ទ្រង់នោះ គឺបណ្ដាអ្នកដែល មានចំណេះដឹង។ ពិតប្រាកដណាស់ អល់ឡោះមហាខ្លាំងពូកែ មហា អភ័យទោស។
Verse 29
إِنَّ ٱلَّذِينَ يَتْلُونَ كِتَـٰبَ ٱللَّهِ وَأَقَامُوا۟ ٱلصَّلَوٰةَ وَأَنفَقُوا۟ مِمَّا رَزَقْنَـٰهُمْ سِرًّا وَعَلَانِيَةً يَرْجُونَ تِجَـٰرَةً لَّن تَبُورَ
Transliteration inna alladhīna yatlūna kitāba l-lahi wa-aqāmū l-ṣalata wa-anfaqū mimmā razaqnāhum sirran waʿalāniyatan yarjūna tijāratan lan tabūra
Khmer ពិតប្រាកដណាស់ បណ្ដាអ្នកដែលសូត្រគម្ពីររបស់អល់ឡោះ និងបានប្រតិបត្ដិសឡាត និងបានបរិច្ចាគនូវអ្វីដែលយើងបានប្រទាន ឱ្យពួកគេដោយអាថ៌កំបាំង និងលាតត្រដាងនោះ ពួកគេសង្ឃឹមថា ជំនួញនេះនឹងមិនវិនាសឡើយ។
Verse 30
لِيُوَفِّيَهُمْ أُجُورَهُمْ وَيَزِيدَهُم مِّن فَضْلِهِۦٓ ۚ إِنَّهُۥ غَفُورٌ شَكُورٌ
Transliteration liyuwaffiyahum ujūrahum wayazīdahum min faḍlihi innahu ghafūrun shakūrun
Khmer ដើម្បីទ្រង់នឹងបំពេញឱ្យពួកគេ នូវផលបុណ្យរបស់ពួកគេ និងបន្ថែមឱ្យពួកគេនូវការប្រោសប្រទានរបស់ទ្រង់។ ពិតប្រាកដ ណាស់ ទ្រង់មហាអភ័យទោស ដឹងគុណបំផុត។
Verse 31
وَٱلَّذِىٓ أَوْحَيْنَآ إِلَيْكَ مِنَ ٱلْكِتَـٰبِ هُوَ ٱلْحَقُّ مُصَدِّقًا لِّمَا بَيْنَ يَدَيْهِ ۗ إِنَّ ٱللَّهَ بِعِبَادِهِۦ لَخَبِيرٌۢ بَصِيرٌ
Transliteration wa-alladhī awḥaynā ilayka mina l-kitābi huwa l-ḥaqu muṣaddiqan limā bayna yadayhi inna l-laha biʿibādihi lakhabīrun baṣīrun
Khmer ហើយអ្វីដែលយើងបានផ្ដល់វ៉ាហ៊ីឱ្យអ្នកអំពីគម្ពីរ(គួរអាន) នោះវាជាការពិត ដើម្បីបញ្ជាក់នូវអ្វី(គម្ពីរ)ដែលមានពីមុនវា។ ពិត ប្រាកដណាស់ អល់ឡោះមហាដឹងជ្រួតជ្រាប ឃើញបំផុតចំពោះ (ទង្វើ)ខ្ញុំរបស់ទ្រង់។
Verse 32
ثُمَّ أَوْرَثْنَا ٱلْكِتَـٰبَ ٱلَّذِينَ ٱصْطَفَيْنَا مِنْ عِبَادِنَا ۖ فَمِنْهُمْ ظَالِمٌ لِّنَفْسِهِۦ وَمِنْهُم مُّقْتَصِدٌ وَمِنْهُمْ سَابِقٌۢ بِٱلْخَيْرَٰتِ بِإِذْنِ ٱللَّهِ ۚ ذَٰلِكَ هُوَ ٱلْفَضْلُ ٱلْكَبِيرُ
Transliteration thumma awrathnā l-kitāba alladhīna iṣ'ṭafaynā min ʿibādinā famin'hum ẓālimun linafsihi wamin'hum muq'taṣidun wamin'hum sābiqun bil-khayrāti bi-idh'ni l-lahi dhālika huwa l-faḍlu l-kabīru
Khmer បន្ទាប់មកយើងបានផ្ដល់គម្ពីរដល់បណ្ដាអ្នកដែលយើងបាន ជ្រើសរើសក្នុងចំណោមខ្ញុំរបស់យើង។ ហើយក្នុងចំណោមពួកគេមាន អ្នកដែលបំពានលើខ្លួនឯង។ ហើយក្នុងចំណោមពួកគេ មានអ្នកធុន កណ្ដាល ហើយក្នុងចំណោមពួកគេទៀតក៏មានអ្នកដែលនាំមុខគេ ក្នុងការធ្វើអំពើល្អតាមការអនុញ្ញាតរបស់អល់ឡោះដែរ។ នោះគឺ ជាការប្រោសប្រទានដ៏ធំធេង។
Verse 33
جَنَّـٰتُ عَدْنٍ يَدْخُلُونَهَا يُحَلَّوْنَ فِيهَا مِنْ أَسَاوِرَ مِن ذَهَبٍ وَلُؤْلُؤًا ۖ وَلِبَاسُهُمْ فِيهَا حَرِيرٌ
Transliteration jannātu ʿadnin yadkhulūnahā yuḥallawna fīhā min asāwira min dhahabin walu'lu-an walibāsuhum fīhā ḥarīrun
Khmer គឺឋានសួគ៌អាត់និនដែលពួកគេនឹងចូលទៅក្នុងវាដោយ ពួកគេត្រូវគេតុបតែងនៅក្នុងនោះអំពីខ្សែដៃមាសនិងគជ់។ ហើយ សំលៀកបំពាក់របស់ពួកគេនៅក្នុងនោះគឺអំពីក្រណាត់សូត្រ។
Verse 34
وَقَالُوا۟ ٱلْحَمْدُ لِلَّهِ ٱلَّذِىٓ أَذْهَبَ عَنَّا ٱلْحَزَنَ ۖ إِنَّ رَبَّنَا لَغَفُورٌ شَكُورٌ
Transliteration waqālū l-ḥamdu lillahi alladhī adhhaba ʿannā l-ḥazana inna rabbanā laghafūrun shakūrun
Khmer ហើយពួកគេបាននិយាយថាៈ រាល់ការសរសើរគឺចំពោះ អល់ឡោះ ដែលទ្រង់បានបំបាត់នូវភាពទុក្ខព្រួយចេញពីពួកយើង។ ពិតប្រាកដណាស់ ម្ចាស់របស់ពួកយើងមហាអភ័យទោស ដឹងគុណ បំផុត។
Verse 35
ٱلَّذِىٓ أَحَلَّنَا دَارَ ٱلْمُقَامَةِ مِن فَضْلِهِۦ لَا يَمَسُّنَا فِيهَا نَصَبٌ وَلَا يَمَسُّنَا فِيهَا لُغُوبٌ
Transliteration alladhī aḥallanā dāra l-muqāmati min faḍlihi lā yamassunā fīhā naṣabun walā yamassunā fīhā lughūbun
Khmer ដែលទ្រង់បានអនុញ្ញាតឱ្យពួកយើងស្នាក់នៅក្នុងកន្លែង អមតៈ(ឋានសួគ៌)តាមការប្រោសប្រទានរបស់ទ្រង់។ ការនឿយ ហត់មិនដែលបៀតបៀនពួកយើងនៅក្នុងវាឡើយ ហើយការ លំបាកក៏មិនដែលបៀតបៀនពួកយើងនៅក្នុងវាដែរ។
Verse 36
وَٱلَّذِينَ كَفَرُوا۟ لَهُمْ نَارُ جَهَنَّمَ لَا يُقْضَىٰ عَلَيْهِمْ فَيَمُوتُوا۟ وَلَا يُخَفَّفُ عَنْهُم مِّنْ عَذَابِهَا ۚ كَذَٰلِكَ نَجْزِى كُلَّ كَفُورٍ
Transliteration wa-alladhīna kafarū lahum nāru jahannama lā yuq'ḍā ʿalayhim fayamūtū walā yukhaffafu ʿanhum min ʿadhābihā kadhālika najzī kulla kafūrin
Khmer រីឯពួកដែលប្រឆាំង សម្រាប់ពួកគេគឺនរកជើហាន់ណាំ ដោយពួកគេមិនត្រូវគេកំណត់ឱ្យស្លាប់ ជាហេតុធ្វើឱ្យពួកគេអាច សម្រាកបានឡើយ។ តែពួកគេមិនត្រូវគេសម្រាលពីទារុណកម្មនៃ នរកឡើយ។ ដូច្នោះដែរ យើងតបស្នងចំពោះរាល់ៗពួកដែល ប្រឆាំង។
Verse 37
وَهُمْ يَصْطَرِخُونَ فِيهَا رَبَّنَآ أَخْرِجْنَا نَعْمَلْ صَـٰلِحًا غَيْرَ ٱلَّذِى كُنَّا نَعْمَلُ ۚ أَوَلَمْ نُعَمِّرْكُم مَّا يَتَذَكَّرُ فِيهِ مَن تَذَكَّرَ وَجَآءَكُمُ ٱلنَّذِيرُ ۖ فَذُوقُوا۟ فَمَا لِلظَّـٰلِمِينَ مِن نَّصِيرٍ
Transliteration wahum yaṣṭarikhūna fīhā rabbanā akhrij'nā naʿmal ṣāliḥan ghayra alladhī kunnā naʿmalu awalam nuʿammir'kum mā yatadhakkaru fīhi man tadhakkara wajāakumu l-nadhīru fadhūqū famā lilẓẓālimīna min naṣīrin
Khmer ដោយពួកគេយំស្រែកនៅក្នុងវា(នរក)ថាៈ ឱម្ចាស់របស់ ពួកយើង. សូមទ្រង់មេត្ដាបពោ្ចញពួកយើង ដើម្បីពួកយើងនឹង សាងអំពើល្អក្រៅពីអ្វីដែលពួកយើងធ្លាប់បានប្រព្រឹត្ដកន្លងមកផង។ (អល់ឡោះបានតបវិញថា) តើយើងមិនបានពន្យារអាយុរបស់ពួក អ្នកគ្រប់គ្រាន់ ដើម្បីធ្វើការពិចារណាក្នុងវា(រយៈពេលនៅរស់) ចំពោះអ្នកដែលចង់ពិចារណាទេឬ? ហើយអ្នកដាស់តឿនព្រមាន ក៏ បានមកដល់ពួកអ្នកដែរ។ ដូចេ្នះ ចូរពួកអ្នកភ្លក្សរសជាតិ(ទារុណ- កម្ម)ចុះ។ ហើយពួកដែលបំពានគ្មានអ្នកណាជួយឡើយ។
Verse 38
إِنَّ ٱللَّهَ عَـٰلِمُ غَيْبِ ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ ۚ إِنَّهُۥ عَلِيمٌۢ بِذَاتِ ٱلصُّدُورِ
Transliteration inna l-laha ʿālimu ghaybi l-samāwāti wal-arḍi innahu ʿalīmun bidhāti l-ṣudūri
Khmer ពិតប្រាកដណាស់ អល់ឡោះជាអ្នកដឹងពីអាថ៌កំបាំងនៃ មេឃជាច្រើនជាន់ និងផែនដី។ ហើយពិតប្រាកដណាស់ ទ្រង់មហា ដឹងនូវអ្វីដែលមាននៅក្នុងចិត្ដ។
Verse 39
هُوَ ٱلَّذِى جَعَلَكُمْ خَلَـٰٓئِفَ فِى ٱلْأَرْضِ ۚ فَمَن كَفَرَ فَعَلَيْهِ كُفْرُهُۥ ۖ وَلَا يَزِيدُ ٱلْكَـٰفِرِينَ كُفْرُهُمْ عِندَ رَبِّهِمْ إِلَّا مَقْتًا ۖ وَلَا يَزِيدُ ٱلْكَـٰفِرِينَ كُفْرُهُمْ إِلَّا خَسَارًا
Transliteration huwa alladhī jaʿalakum khalāifa fī l-arḍi faman kafara faʿalayhi kuf'ruhu walā yazīdu l-kāfirīna kuf'ruhum ʿinda rabbihim illā maqtan walā yazīdu l-kāfirīna kuf'ruhum illā khasāran
Khmer ទ្រង់ជាអ្នកដែលបានបង្កើតពួកអ្នកឱ្យស្នងតំណែងពីគ្នា(ពី មួយជំនាន់ទៅមួយជំនាន់)ក្នុងការគ្រប់គ្រងនៅលើផែនដី។ ដូចេ្នះ អ្នកណាហើយបានប្រឆាំង(នឹងអល់ឡោះ) ការប្រឆាំងរបស់គេគឺ ធ្លាក់ទៅលើខ្លួនគេ។ ហើយការប្រឆាំងរបស់ពួកគេមិនកើនអ្វីដល់ ពួកដែលប្រឆាំងនឹងម្ចាស់របស់ពួកគេឡើយ លើកលែងតែការខឹង សម្បាប៉ុណ្ណោះ។ ហើយការប្រឆាំងរបស់ពួកគេ មិនកើនអ្វីដល់ពួក ដែលប្រឆាំងក្រៅពីការខាតបង់នោះឡើយ។
Verse 40
قُلْ أَرَءَيْتُمْ شُرَكَآءَكُمُ ٱلَّذِينَ تَدْعُونَ مِن دُونِ ٱللَّهِ أَرُونِى مَاذَا خَلَقُوا۟ مِنَ ٱلْأَرْضِ أَمْ لَهُمْ شِرْكٌ فِى ٱلسَّمَـٰوَٰتِ أَمْ ءَاتَيْنَـٰهُمْ كِتَـٰبًا فَهُمْ عَلَىٰ بَيِّنَتٍ مِّنْهُ ۚ بَلْ إِن يَعِدُ ٱلظَّـٰلِمُونَ بَعْضُهُم بَعْضًا إِلَّا غُرُورًا
Transliteration qul ara-aytum shurakāakumu alladhīna tadʿūna min dūni l-lahi arūnī mādhā khalaqū mina l-arḍi am lahum shir'kun fī l-samāwāti am ātaynāhum kitāban fahum ʿalā bayyinatin min'hu bal in yaʿidu l-ẓālimūna baʿḍuhum baʿḍan illā ghurūran
Khmer ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ចូរពួកអ្នកប្រាប់ខ្ញុំអំពីព្រះ នានារបស់ពួកអ្នក ដែលពួកអ្នកបួងសួងសុំផេ្សងពីអល់ឡោះមក។ ចូរពួកអ្នកបង្ហាញខ្ញុំមក តើផ្នែកមួយណានៃផែនដីដែលពួកវាបាន បង្កើតនោះ? ឬមួយក៏ពួកវាមានការចូលរួម(ជាមួយអល់ឡោះ) ក្នុងការបង្កើតមេឃជាច្រើនជាន់? ឬមួយយើងបានផ្ដល់ឱ្យពួកគេ (ពួកមូស្ហរីគីន)នូវគម្ពីរ ហើយពួកគេស្ថិតនៅលើភស្ដុតាងច្បាស់ លាស់អំពីវា(អំពីការគោរពព្រះនានា)? ផ្ទុយទៅវិញ ពួកដែល បំពានសន្យាគ្នាទៅវិញទៅមកគ្មានអ្វីក្រៅពីការបោកប្រាស់នោះ ឡើយ។
Verse 41
۞ إِنَّ ٱللَّهَ يُمْسِكُ ٱلسَّمَـٰوَٰتِ وَٱلْأَرْضَ أَن تَزُولَا ۚ وَلَئِن زَالَتَآ إِنْ أَمْسَكَهُمَا مِنْ أَحَدٍ مِّنۢ بَعْدِهِۦٓ ۚ إِنَّهُۥ كَانَ حَلِيمًا غَفُورًا
Transliteration inna l-laha yum'siku l-samāwāti wal-arḍa an tazūlā wala-in zālatā in amsakahumā min aḥadin min baʿdihi innahu kāna ḥalīman ghafūran
Khmer ពិតប្រាកដណាស់ អល់ឡោះទប់មេឃជាច្រើនជាន់ និង ផែនដីមិនឱ្យវារង្គើ។ ហើយប្រសិនបើវាទាំងពីររង្គើ គ្មានអ្នកណា ម្នាក់អាចទប់វាទាំងពីរក្រៅពីទ្រង់បានឡើយ។ ពិតប្រាកដណាស់ ទ្រង់មហាអត់ធ្មត់ មហាអភ័យទោស។
Verse 42
وَأَقْسَمُوا۟ بِٱللَّهِ جَهْدَ أَيْمَـٰنِهِمْ لَئِن جَآءَهُمْ نَذِيرٌ لَّيَكُونُنَّ أَهْدَىٰ مِنْ إِحْدَى ٱلْأُمَمِ ۖ فَلَمَّا جَآءَهُمْ نَذِيرٌ مَّا زَادَهُمْ إِلَّا نُفُورًا
Transliteration wa-aqsamū bil-lahi jahda aymānihim la-in jāahum nadhīrun layakūnunna ahdā min iḥ'dā l-umami falammā jāahum nadhīrun mā zādahum illā nufūran
Khmer ហើយពួកគេ(ពួកពុតត្បុត)បានស្បថនឹងអល់ឡោះ ដោយ សម្បថយ៉ាងម៉ឺងម៉ាត់របស់ពួកគេថាៈ ជាការពិតណាស់ ប្រសិនបើ អ្នកដាស់តឿនព្រមានបានមកដល់ពួកគេនោះ ពួកគេពិតជានឹង ក្លាយជាប្រជាជាតិមួយដែលទទួលបានការចង្អុលបង្ហាញជាងគេក្នុង ចំណោមប្រជាជាតិទាំងឡាយជាមិនខាន។ តែនៅពេលដែលអ្នក ដាស់តឿនព្រមានបានមកដល់ពួកគេ គ្មានអ្វីបន្ថែមដល់ពួកគេក្រៅ ពីការគេចវេះឡើយ។
Verse 43
ٱسْتِكْبَارًا فِى ٱلْأَرْضِ وَمَكْرَ ٱلسَّيِّئِ ۚ وَلَا يَحِيقُ ٱلْمَكْرُ ٱلسَّيِّئُ إِلَّا بِأَهْلِهِۦ ۚ فَهَلْ يَنظُرُونَ إِلَّا سُنَّتَ ٱلْأَوَّلِينَ ۚ فَلَن تَجِدَ لِسُنَّتِ ٱللَّهِ تَبْدِيلًا ۖ وَلَن تَجِدَ لِسُنَّتِ ٱللَّهِ تَحْوِيلًا
Transliteration is'tik'bāran fī l-arḍi wamakra l-sayi-i walā yaḥīqu l-makru l-sayi-u illā bi-ahlihi fahal yanẓurūna illā sunnata l-awalīna falan tajida lisunnati l-lahi tabdīlan walan tajida lisunnati l-lahi taḥwīlan
Khmer ដោយសារការអំនួតកេ្អងក្អាងនៅលើផែនដី និងល្បិចកល ដ៏អាក្រក់(របស់ពួកគេ)។ ហើយល្បិចកលដ៏អាក្រក់នោះ វានឹង មិនធ្លាក់ទៅលើអ្នកដទៃឡើយ លើកលែងតែអ្នកដែលប្រព្រឹត្ដវា ប៉ុណ្ណោះ។ ហើយពួកគេមិនរង់ចាំអ្វីក្រៅពីមាគ៌ារបស់អ្នកជំនាន់មុន ឡើយ(ត្រូវទារុណកម្មដូចអ្នកជំនាន់មុនដែរ)។ ហើយអ្នក(មូហាំ-ម៉ាត់)នឹងមិនជួបប្រទះនូវការផ្លាស់ប្ដូរចំពោះមាគ៌ារបស់អល់ឡោះ ជាដាច់ខាត ហើយអ្នកក៏នឹងមិនជួបប្រទះនូវការប្រែប្រួលចំពោះ មាគ៌ារបស់អល់ឡោះដែរ។
Verse 44
أَوَلَمْ يَسِيرُوا۟ فِى ٱلْأَرْضِ فَيَنظُرُوا۟ كَيْفَ كَانَ عَـٰقِبَةُ ٱلَّذِينَ مِن قَبْلِهِمْ وَكَانُوٓا۟ أَشَدَّ مِنْهُمْ قُوَّةً ۚ وَمَا كَانَ ٱللَّهُ لِيُعْجِزَهُۥ مِن شَىْءٍ فِى ٱلسَّمَـٰوَٰتِ وَلَا فِى ٱلْأَرْضِ ۚ إِنَّهُۥ كَانَ عَلِيمًا قَدِيرًا
Transliteration awalam yasīrū fī l-arḍi fayanẓurū kayfa kāna ʿāqibatu alladhīna min qablihim wakānū ashadda min'hum quwwatan wamā kāna l-lahu liyuʿ'jizahu min shayin fī l-samāwāti walā fī l-arḍi innahu kāna ʿalīman qadīran
Khmer តើពួកគេ(ពួកមូស្ហរីគីនម៉ាក្កះ)មិនបានធ្វើដំណើរនៅលើ ផែនដី និងពិនិត្យមើលទេឬថា តើលទ្ធផលចុងក្រោយរបស់ពួក (ក្រុមអាដនិងសាមូដ)ដែលពីមុនពួកគេនោះយ៉ាងដូចមេ្ដចដែរ? ពួកគេ(ក្រុមអាដនិងសាមូដ)គឺជាអ្នកដែលខ្លាំងជាងពួកគេ(ពួក មូស្ហរីគីនម៉ាក្កះ)ទៅទៀត។ ហើយអល់ឡោះគ្មានអ្វីមួយនៅលើ មេឃជាច្រើនជាន់ និងនៅលើផែនដីធ្វើឱ្យទ្រង់ទន់ខ្សោយបាន ឡើយ។ ពិតប្រាកដណាស់ ទ្រង់មហាដឹង មហាមានអានុភាព។
Verse 45
وَلَوْ يُؤَاخِذُ ٱللَّهُ ٱلنَّاسَ بِمَا كَسَبُوا۟ مَا تَرَكَ عَلَىٰ ظَهْرِهَا مِن دَآبَّةٍ وَلَـٰكِن يُؤَخِّرُهُمْ إِلَىٰٓ أَجَلٍ مُّسَمًّى ۖ فَإِذَا جَآءَ أَجَلُهُمْ فَإِنَّ ٱللَّهَ كَانَ بِعِبَادِهِۦ بَصِيرًۢا
Transliteration walaw yuākhidhu l-lahu l-nāsa bimā kasabū mā taraka ʿalā ẓahrihā min dābbatin walākin yu-akhiruhum ilā ajalin musamman fa-idhā jāa ajaluhum fa-inna l-laha kāna biʿibādihi baṣīran
Khmer ហើយប្រសិនបើអល់ឡោះដាក់ទណ្ឌកម្មមនុស្សលោកនូវ អ្វីដែលពួកគេបានប្រព្រឹត្ដនោះ ទ្រង់នឹងមិនបានបន្សល់ទុកសត្វ លោកនៅលើផែនដីនេះឡើយ។ ប៉ុន្ដែទ្រង់ពន្យារពេលឱ្យពួកគេ រហូតដល់ពេលកំណត់។ ហើយនៅពេលដែលពេលកំណត់របស់ ពួកគេបានមកដល់ ពេលនោះពិតប្រាកដណាស់ អល់ឡោះមហា ឃើញចំពោះ(ទង្វើ)ខ្ញុំរបស់ទ្រង់។
Read Surah Fatir in another language
- English (word by word)
- Albanian
- Amazigh
- Amharic
- Assamese
- Azerbaijani
- Bambara
- Bangla
- Bosnian
- Bulgarian
- Chechen
- Chinese
- Czech
- Dari
- Dhivehi
- Dutch
- Finnish
- French
- German
- Gujarati
- Hausa
- Hebrew
- Hindi
- Indonesian
- Italian
- Japanese
- Kannada
- Kazakh
- Kinyarwanda
- Korean
- Kurdish
- Luganda
- Malay
- Malayalam
- Maranao
- Marathi
- Nepali
- Norwegian
- Oromo
- Pashto
- Persian
- Polish
- Portuguese
- Romanian
- Russian
- Sindhi
- Sinhala
- Somali
- Spanish
- Swahili
- Swedish
- Tagalog
- Tajik
- Tamil
- Tatar
- Telugu
- Thai
- Turkish
- Ukrainian
- Urdu
- Uyghur
- Uzbek
- Vietnamese
- Yao
- Yoruba
All 114 surahs in Khmer: the Qur’an in Khmer.
Khmer translation: Cambodian Muslim Community Development, from Quran.com. Transliteration: Quran.com. Recitation: Mishary Alafasy, from EveryAyah.com. MyDugsi is a learning aid, not a replacement for a qualified teacher.