Surah At-Tawbah in Khmer: translation and audio
Surah 9 · التوبة · The Repentance · 129 verses
Surah At-Tawbah verse by verse: the Arabic with a recitation you can repeat, the transliteration, and the Khmer translation by Cambodian Muslim Community Development. For the meaning of every word, see Surah At-Tawbah word by word in English.
Verse 1
بَرَآءَةٌ مِّنَ ٱللَّهِ وَرَسُولِهِۦٓ إِلَى ٱلَّذِينَ عَـٰهَدتُّم مِّنَ ٱلْمُشْرِكِينَ
Transliteration barāatun mina l-lahi warasūlihi ilā alladhīna ʿāhadttum mina l-mush'rikīna
Khmer (នេះគឺជា)ការកាត់ផ្ដាច់ទំនាក់ទំនងរបស់អល់ឡោះ និង អ្នកនាំសាររបស់ទ្រង់ចំពោះពួកមូស្ហរីគីនដែលពួកអ្នក(អ្នកមាន ជំនឿ)បានចុះកិច្ចព្រមព្រៀងជាមួយពួកគេ។
Verse 2
فَسِيحُوا۟ فِى ٱلْأَرْضِ أَرْبَعَةَ أَشْهُرٍ وَٱعْلَمُوٓا۟ أَنَّكُمْ غَيْرُ مُعْجِزِى ٱللَّهِ ۙ وَأَنَّ ٱللَّهَ مُخْزِى ٱلْكَـٰفِرِينَ
Transliteration fasīḥū fī l-arḍi arbaʿata ashhurin wa-iʿ'lamū annakum ghayru muʿ'jizī l-lahi wa-anna l-laha mukh'zī l-kāfirīna
Khmer ដូចេ្នះហើយ ចូរពួកអ្នក(ពួកមូស្ហរីគីន)ធ្វើដំណើរនៅលើ ផែនដីចំនួនបួនខែ ហើយត្រូវដឹងថា ពិតប្រាកដណាស់ ពួកអ្នកមិន អាចគេចផុតពីទណ្ឌកម្មរបស់អល់ឡោះបានឡើយ។ ហើយពិត ប្រាកដណាស់ អល់ឡោះគឺជាអ្នកដែលធ្វើឱ្យពួកដែលគ្មានជំនឿ អាម៉ាស់មុខ។
Verse 3
وَأَذَٰنٌ مِّنَ ٱللَّهِ وَرَسُولِهِۦٓ إِلَى ٱلنَّاسِ يَوْمَ ٱلْحَجِّ ٱلْأَكْبَرِ أَنَّ ٱللَّهَ بَرِىٓءٌ مِّنَ ٱلْمُشْرِكِينَ ۙ وَرَسُولُهُۥ ۚ فَإِن تُبْتُمْ فَهُوَ خَيْرٌ لَّكُمْ ۖ وَإِن تَوَلَّيْتُمْ فَٱعْلَمُوٓا۟ أَنَّكُمْ غَيْرُ مُعْجِزِى ٱللَّهِ ۗ وَبَشِّرِ ٱلَّذِينَ كَفَرُوا۟ بِعَذَابٍ أَلِيمٍ
Transliteration wa-adhānun mina l-lahi warasūlihi ilā l-nāsi yawma l-ḥaji l-akbari anna l-laha barīon mina l-mush'rikīna warasūluhu fa-in tub'tum fahuwa khayrun lakum wa-in tawallaytum fa-iʿ'lamū annakum ghayru muʿ'jizī l-lahi wabashiri alladhīna kafarū biʿadhābin alīmin
Khmer ហើយនេះជាសេចក្ដីប្រកាសពីអល់ឡោះ និងអ្នកនាំសារ របស់ទ្រង់ទៅកាន់មនុស្សលោកនាថ្ងៃបុណ្យហាជ្ជីដ៏ធំបំផុតថាៈ ពិត ប្រាកដណាស់ អល់ឡោះនិងអ្នកនាំសាររបស់ទ្រង់មិនពាក់ព័ន្ធនឹង ពួកមូស្ហរីគីនទៀតឡើយ។ ហើយប្រសិនបើពួកអ្នកសារភាពទោស កំហុសនោះ វាជាការប្រសើរបំផុតសម្រាប់ពួកអ្នក។ តែបើពួកអ្នក បានងាកចេញវិញនោះ ពួកអ្នកត្រូវដឹងថា ពួកអ្នកមិនអាចគេចផុត ពីទណ្ឌកម្មរបស់អល់ឡោះបានឡើយ។ ចូរអ្នក(មូហាំម៉ាត់)ប្រាប់ ពួកដែលបានប្រឆាំងនូវទារុណកម្មដ៏ឈឺចាប់ចុះ។
Verse 4
إِلَّا ٱلَّذِينَ عَـٰهَدتُّم مِّنَ ٱلْمُشْرِكِينَ ثُمَّ لَمْ يَنقُصُوكُمْ شَيْـًٔا وَلَمْ يُظَـٰهِرُوا۟ عَلَيْكُمْ أَحَدًا فَأَتِمُّوٓا۟ إِلَيْهِمْ عَهْدَهُمْ إِلَىٰ مُدَّتِهِمْ ۚ إِنَّ ٱللَّهَ يُحِبُّ ٱلْمُتَّقِينَ
Transliteration illā alladhīna ʿāhadttum mina l-mush'rikīna thumma lam yanquṣūkum shayan walam yuẓāhirū ʿalaykum aḥadan fa-atimmū ilayhim ʿahdahum ilā muddatihim inna l-laha yuḥibbu l-mutaqīna
Khmer លើកលែងតែពួកមូស្ហរីគីនដែលពួកអ្នកបានចុះកិច្ចព្រម ព្រៀងជាមួយពួកគេ បន្ទាប់មកពួកគេមិនក្បត់នឹងពួកអ្នកនូវប្រការ ណាមួយ ហើយពួកគេមិនគាំទ្រអ្នកណាម្នាក់ដែលប្រឆាំងនឹងពួក អ្នកប៉ុណ្ណោះ។ ហេតុនេះ ចូរពួកអ្នកបំពេញកិច្ចសន្យាទាំងនេះ ជាមួយពួកគេរហូតដល់ពេលកំណត់របស់ពួកគេ។ ពិតប្រាកដណាស់ អល់ឡោះស្រឡាញ់អ្នកដែលកោតខ្លាចទ្រង់។
Verse 5
فَإِذَا ٱنسَلَخَ ٱلْأَشْهُرُ ٱلْحُرُمُ فَٱقْتُلُوا۟ ٱلْمُشْرِكِينَ حَيْثُ وَجَدتُّمُوهُمْ وَخُذُوهُمْ وَٱحْصُرُوهُمْ وَٱقْعُدُوا۟ لَهُمْ كُلَّ مَرْصَدٍ ۚ فَإِن تَابُوا۟ وَأَقَامُوا۟ ٱلصَّلَوٰةَ وَءَاتَوُا۟ ٱلزَّكَوٰةَ فَخَلُّوا۟ سَبِيلَهُمْ ۚ إِنَّ ٱللَّهَ غَفُورٌ رَّحِيمٌ
Transliteration fa-idhā insalakha l-ashhuru l-ḥurumu fa-uq'tulū l-mush'rikīna ḥaythu wajadttumūhum wakhudhūhum wa-uḥ'ṣurūhum wa-uq'ʿudū lahum kulla marṣadin fa-in tābū wa-aqāmū l-ṣalata waātawū l-zakata fakhallū sabīlahum inna l-laha ghafūrun raḥīmun
Khmer កាលណាខែពិសិដ្ឋបានកន្លងផុតទៅ ចូរពួកអ្នកសម្លាប់ពួក មូស្ហរិគីនចុះ ទោះបីជាពួកអ្នកបានជួបពួកគេនៅទីណាក៏ដោយ ហើយចូរចាប់ពួកគេ និងឡោមព័ទ្ធពួកគេ ហើយពួកអ្នកត្រូវឃ្លាំ មើលពួកគេគ្រប់ទីកន្លែង។ តែប្រសិនបើពួកគេបានសារភាពកំហុស ហើយប្រតិបត្ដិសឡាត និងបរិច្ចាគហ្សាកាត់នោះ ចូរពួកអ្នកដោះ លែងពួកគេចុះ។ ពិតប្រាកដណាស់ អល់ឡោះមហាអភ័យទោស មហាអាណិតស្រឡាញ់។
Verse 6
وَإِنْ أَحَدٌ مِّنَ ٱلْمُشْرِكِينَ ٱسْتَجَارَكَ فَأَجِرْهُ حَتَّىٰ يَسْمَعَ كَلَـٰمَ ٱللَّهِ ثُمَّ أَبْلِغْهُ مَأْمَنَهُۥ ۚ ذَٰلِكَ بِأَنَّهُمْ قَوْمٌ لَّا يَعْلَمُونَ
Transliteration wa-in aḥadun mina l-mush'rikīna is'tajāraka fa-ajir'hu ḥattā yasmaʿa kalāma l-lahi thumma abligh'hu mamanahu dhālika bi-annahum qawmun lā yaʿlamūna
Khmer ប្រសិនបើនរណាម្នាក់ក្នុងចំណោមពួកមូស្ហរីគីនបានសុំឱ្យអ្នក ជួយការពារគេ ចូរអ្នកការពារគេចុះ ដើម្បីឱ្យគេស្ដាប់ពាក្យសំដី របស់អល់ឡោះ(គម្ពីរគួរអាន) បន្ទាប់មកចូរអ្នកបញ្ជូនគេទៅ កន្លែងដែលមានសុវត្ថិភាព។ ការធ្វើដូចេ្នះ គឺដោយសារតែពួកគេ ជាក្រុមដែលមិនដឹង(អំពីសាសនាអ៊ីស្លាម)។
Verse 7
كَيْفَ يَكُونُ لِلْمُشْرِكِينَ عَهْدٌ عِندَ ٱللَّهِ وَعِندَ رَسُولِهِۦٓ إِلَّا ٱلَّذِينَ عَـٰهَدتُّمْ عِندَ ٱلْمَسْجِدِ ٱلْحَرَامِ ۖ فَمَا ٱسْتَقَـٰمُوا۟ لَكُمْ فَٱسْتَقِيمُوا۟ لَهُمْ ۚ إِنَّ ٱللَّهَ يُحِبُّ ٱلْمُتَّقِينَ
Transliteration kayfa yakūnu lil'mush'rikīna ʿahdun ʿinda l-lahi waʿinda rasūlihi illā alladhīna ʿāhadttum ʿinda l-masjidi l-ḥarāmi famā is'taqāmū lakum fa-is'taqīmū lahum inna l-laha yuḥibbu l-mutaqīna
Khmer តើពួកមូស្ហរីគីនអាចមានកិច្ចព្រមព្រៀងជាមួយអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ ក្រៅពីពួកដែលបានចុះកិច្ចព្រមព្រៀង ជាមួយពួកអ្នកនៅឯម៉ាស្ជីទីលហារ៉មបានយ៉ាងដូចមេ្ដច? ហេតុនេះ បើពួកគេនៅតែគោរពកិច្ចសន្យាចំពោះពួកអ្នក គឺពួកអ្នកត្រូវតែ គោរពកិច្ចសន្យាចំពោះពួកគេវិញ។ ពិតប្រាកដណាស់ អល់ឡោះ ស្រឡាញ់បណ្ដាអ្នកដែលកោតខ្លាចទ្រង់។
Verse 8
كَيْفَ وَإِن يَظْهَرُوا۟ عَلَيْكُمْ لَا يَرْقُبُوا۟ فِيكُمْ إِلًّا وَلَا ذِمَّةً ۚ يُرْضُونَكُم بِأَفْوَٰهِهِمْ وَتَأْبَىٰ قُلُوبُهُمْ وَأَكْثَرُهُمْ فَـٰسِقُونَ
Transliteration kayfa wa-in yaẓharū ʿalaykum lā yarqubū fīkum illan walā dhimmatan yur'ḍūnakum bi-afwāhihim watabā qulūbuhum wa-aktharuhum fāsiqūna
Khmer ហើយប្រសិនបើពួកគេមានប្រៀបលើពួកអ្នក(នៅក្នុង សមរភូមិ)នោះ ពួកគេមិនគោរពពួកអ្នកដែលជាសាច់សាលោហិត និងមិនគោរពកិច្ចព្រមព្រៀងនោះទេ តើ(ពួកមូស្ហរីគីនអាចមានកិច្ច ព្រមព្រៀង)យ៉ាងដូចមេ្ដច?។ ពួកគេយល់ព្រមជាមួយពួកអ្នកតែ មាត់របស់ពួកគេប៉ុណ្ណោះ តែចិត្ដរបស់ពួកគេបដិសេធ ហើយពួក គេភាគច្រើនជាពួកដែលក្បត់កិច្ចសន្យា ។
Verse 9
ٱشْتَرَوْا۟ بِـَٔايَـٰتِ ٱللَّهِ ثَمَنًا قَلِيلًا فَصَدُّوا۟ عَن سَبِيلِهِۦٓ ۚ إِنَّهُمْ سَآءَ مَا كَانُوا۟ يَعْمَلُونَ
Transliteration ish'taraw biāyāti l-lahi thamanan qalīlan faṣaddū ʿan sabīlihi innahum sāa mā kānū yaʿmalūna
Khmer ពួកគេបានប្ដូរអាយ៉ាត់ៗរបស់អល់ឡោះដោយសម្បត្ដិ លោកិយដ៏តិចតួច រួចពួកគេបានរារាំងអ្នកដទៃពីមាគ៌ារបស់ទ្រង់។ ពិតប្រាកដណាស់ អ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ដគឺអាក្រក់បំផុត។
Verse 10
لَا يَرْقُبُونَ فِى مُؤْمِنٍ إِلًّا وَلَا ذِمَّةً ۚ وَأُو۟لَـٰٓئِكَ هُمُ ٱلْمُعْتَدُونَ
Transliteration lā yarqubūna fī mu'minin illan walā dhimmatan wa-ulāika humu l-muʿ'tadūna
Khmer ពួកគេ(ពួកមូស្ហរីគីន)មិនគោរពអ្នកមានជំនឿដែលជា សាច់សាលោហិត និងមិនគោរពកិច្ចព្រមព្រៀងឡើយ។ ហើយ ពួកទាំងនោះជាពួកដែលបំពាន។
Verse 11
فَإِن تَابُوا۟ وَأَقَامُوا۟ ٱلصَّلَوٰةَ وَءَاتَوُا۟ ٱلزَّكَوٰةَ فَإِخْوَٰنُكُمْ فِى ٱلدِّينِ ۗ وَنُفَصِّلُ ٱلْـَٔايَـٰتِ لِقَوْمٍ يَعْلَمُونَ
Transliteration fa-in tābū wa-aqāmū l-ṣalata waātawū l-zakata fa-ikh'wānukum fī l-dīni wanufaṣṣilu l-āyāti liqawmin yaʿlamūna
Khmer ប្រសិនបើពួកគេសារភាពកំហុស(មានជំនឿ) និងប្រតិបត្ដិសឡាត ហើយនិងបរិច្ចាគហ្សាកាត់នោះគឺពួកគេជាបងប្អូនរួម សាសនារបស់ពួកអ្នក។ ហើយយើង(អល់ឡោះ)នឹងបកស្រាយ បំភ្លឺអាយ៉ាត់ៗសម្រាប់ក្រុមដែលយល់ដឹង។
Verse 12
وَإِن نَّكَثُوٓا۟ أَيْمَـٰنَهُم مِّنۢ بَعْدِ عَهْدِهِمْ وَطَعَنُوا۟ فِى دِينِكُمْ فَقَـٰتِلُوٓا۟ أَئِمَّةَ ٱلْكُفْرِ ۙ إِنَّهُمْ لَآ أَيْمَـٰنَ لَهُمْ لَعَلَّهُمْ يَنتَهُونَ
Transliteration wa-in nakathū aymānahum min baʿdi ʿahdihim waṭaʿanū fī dīnikum faqātilū a-immata l-kuf'ri innahum lā aymāna lahum laʿallahum yantahūna
Khmer ប៉ុន្ដែប្រសិនបើពួកគេបានរំលាយពាក្យសម្បថរបស់ពួកគេ បន្ទាប់ពីមានកិច្ចព្រមព្រៀងរបស់ពួកគេ ហើយពួកគេបានវាយ ប្រហារលើសាសនារបស់ពួកអ្នកនោះ ចូរពួកអ្នកប្រយុទ្ធនឹងមេដឹក នាំរបស់ពួកប្រឆាំងទាំងអស់។ ពិតប្រាកដណាស់ សម្រាប់ពួកគេគឺ គ្មានកិច្ចព្រមព្រៀងឡើយ។ (ការធ្វើដូចេ្នះ) សង្ឃឹមថាពួកគេនឹង បពា្ឈប់(ការវាយប្រហារ)។
Verse 13
أَلَا تُقَـٰتِلُونَ قَوْمًا نَّكَثُوٓا۟ أَيْمَـٰنَهُمْ وَهَمُّوا۟ بِإِخْرَاجِ ٱلرَّسُولِ وَهُم بَدَءُوكُمْ أَوَّلَ مَرَّةٍ ۚ أَتَخْشَوْنَهُمْ ۚ فَٱللَّهُ أَحَقُّ أَن تَخْشَوْهُ إِن كُنتُم مُّؤْمِنِينَ
Transliteration alā tuqātilūna qawman nakathū aymānahum wahammū bi-ikh'rāji l-rasūli wahum badaūkum awwala marratin atakhshawnahum fal-lahu aḥaqqu an takhshawhu in kuntum mu'minīna
Khmer ហេតុអ្វីបានជាពួកអ្នកមិនប្រយុទ្ធជាមួយក្រុមដែលបាន រំលាយកិច្ចព្រមព្រៀង និងប៉ុនប៉ងនិរទេសអ្នកនាំសារ(មូហាំម៉ាត់) ចេញ(ពីទីក្រុងម៉ាក្កះ) ដោយពួកគេបានផ្ដើម(ប្រយុទ្ធ)ជាមួយពួក អ្នកដំបូងបង្អស់នោះ? តើពួកអ្នកខ្លាចពួកគេឬ? ដូចេ្នះ អល់ឡោះ ទេដែលពួកអ្នកត្រូវកោតខ្លាច ប្រសិនបើពួកអ្នកជាអ្នកដែលមាន ជំនឿមែននោះ។
Verse 14
قَـٰتِلُوهُمْ يُعَذِّبْهُمُ ٱللَّهُ بِأَيْدِيكُمْ وَيُخْزِهِمْ وَيَنصُرْكُمْ عَلَيْهِمْ وَيَشْفِ صُدُورَ قَوْمٍ مُّؤْمِنِينَ
Transliteration qātilūhum yuʿadhib'humu l-lahu bi-aydīkum wayukh'zihim wayanṣur'kum ʿalayhim wayashfi ṣudūra qawmin mu'minīna
Khmer ចូរពួកអ្នកប្រយុទ្ធជាមួយពួកគេចុះ អល់ឡោះនឹងធ្វើ ទារុណកម្មពួកគេដោយថ្វីដៃរបស់ពួកអ្នក ហើយទ្រង់នឹងធ្វើឱ្យ ពួកគេអាម៉ាស់ និងជួយពួកអ្នកឱ្យមានជ័យជំនះលើពួកគេ ព្រម ទាំងធ្វើឱ្យរំសាយកង្វល់ពីក្នុងចិត្ដរបស់ក្រុមដែលមានជំនឿ។
Verse 15
وَيُذْهِبْ غَيْظَ قُلُوبِهِمْ ۗ وَيَتُوبُ ٱللَّهُ عَلَىٰ مَن يَشَآءُ ۗ وَٱللَّهُ عَلِيمٌ حَكِيمٌ
Transliteration wayudh'hib ghayẓa qulūbihim wayatūbu l-lahu ʿalā man yashāu wal-lahu ʿalīmun ḥakīmun
Khmer ហើយទ្រង់នឹងលុបបំបាត់កំហឹងពីក្នុងចិត្ដរបស់ពួកគេ ហើយអល់ឡោះនឹងទទួលយកការសារភាពទោសកំហុសចំពោះ អ្នកណាដែលទ្រង់មានចេតនា។ ហើយអល់ឡោះមហាដឹង មហាគតិបណ្ឌិត។
Verse 16
أَمْ حَسِبْتُمْ أَن تُتْرَكُوا۟ وَلَمَّا يَعْلَمِ ٱللَّهُ ٱلَّذِينَ جَـٰهَدُوا۟ مِنكُمْ وَلَمْ يَتَّخِذُوا۟ مِن دُونِ ٱللَّهِ وَلَا رَسُولِهِۦ وَلَا ٱلْمُؤْمِنِينَ وَلِيجَةً ۚ وَٱللَّهُ خَبِيرٌۢ بِمَا تَعْمَلُونَ
Transliteration am ḥasib'tum an tut'rakū walammā yaʿlami l-lahu alladhīna jāhadū minkum walam yattakhidhū min dūni l-lahi walā rasūlihi walā l-mu'minīna walījatan wal-lahu khabīrun bimā taʿmalūna
Khmer ឬមួយក៏ពួកអ្នក(អ្នកមានជំនឿ)នឹកស្មានថា ពួកអ្នកត្រូវ គេបោះបង់ចោល នៅពេលដែលអល់ឡោះមិនទាន់បានសាកល្បង ពួកដែលបានតស៊ូប្រយុទ្ធក្នុងចំណោមពួកអ្នក ហើយពួកគេមិនយក អ្នកផេ្សងពីអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ ព្រមទាំងបណ្ដាអ្នក មានជំនឿធ្វើជាអ្នកគាំពារឬ? ហើយអល់ឡោះមហាដឹងនូវអ្វីដែល ពួកអ្នកប្រព្រឹត្ដ។
Verse 17
مَا كَانَ لِلْمُشْرِكِينَ أَن يَعْمُرُوا۟ مَسَـٰجِدَ ٱللَّهِ شَـٰهِدِينَ عَلَىٰٓ أَنفُسِهِم بِٱلْكُفْرِ ۚ أُو۟لَـٰٓئِكَ حَبِطَتْ أَعْمَـٰلُهُمْ وَفِى ٱلنَّارِ هُمْ خَـٰلِدُونَ
Transliteration mā kāna lil'mush'rikīna an yaʿmurū masājida l-lahi shāhidīna ʿalā anfusihim bil-kuf'ri ulāika ḥabiṭat aʿmāluhum wafī l-nāri hum khālidūna
Khmer មិនមែនជាភារកិច្ចរបស់ពួកមូស្ហរីគីនទេក្នុងការកសាង ឬថែទាំវិហាររបស់អល់ឡោះ ដោយពួកគេបានធ្វើជាសាក្សីខ្លួនឯង ថាៈ ពួកគេជាអ្នកគ្មានជំនឿនោះ។ ពួកទាំងនោះ ទង្វើរបស់ពួកគេ មិនបានផលឡើយ ហើយពួកគេជាពួកដែលស្ថិតនៅក្នុងឋាននរក ជាអមតៈ។
Verse 18
إِنَّمَا يَعْمُرُ مَسَـٰجِدَ ٱللَّهِ مَنْ ءَامَنَ بِٱللَّهِ وَٱلْيَوْمِ ٱلْـَٔاخِرِ وَأَقَامَ ٱلصَّلَوٰةَ وَءَاتَى ٱلزَّكَوٰةَ وَلَمْ يَخْشَ إِلَّا ٱللَّهَ ۖ فَعَسَىٰٓ أُو۟لَـٰٓئِكَ أَن يَكُونُوا۟ مِنَ ٱلْمُهْتَدِينَ
Transliteration innamā yaʿmuru masājida l-lahi man āmana bil-lahi wal-yawmi l-ākhiri wa-aqāma l-ṣalata waātā l-zakata walam yakhsha illā l-laha faʿasā ulāika an yakūnū mina l-muh'tadīna
Khmer ការពិតអ្នកដែលកសាង ឬថែទាំវិហាររបស់អល់ឡោះ នោះ គឺមានតែអ្នកដែលមានជំនឿលើអល់ឡោះ និងថ្ងៃបរលោក និងប្រតិបត្ដិសឡាត និងបរិច្ចាគហ្សាកាត់ ហើយគេមិនកោតខ្លាច អ្នកណាក្រៅពីអល់ឡោះប៉ុណ្ណោះ។ ហើយសង្ឃឹមថា អ្នកទាំងនោះ នឹងស្ថិតក្នុងចំណោមអ្នកដែលទទួលបានការចង្អុលបង្ហាញ។
Verse 19
۞ أَجَعَلْتُمْ سِقَايَةَ ٱلْحَآجِّ وَعِمَارَةَ ٱلْمَسْجِدِ ٱلْحَرَامِ كَمَنْ ءَامَنَ بِٱللَّهِ وَٱلْيَوْمِ ٱلْـَٔاخِرِ وَجَـٰهَدَ فِى سَبِيلِ ٱللَّهِ ۚ لَا يَسْتَوُۥنَ عِندَ ٱللَّهِ ۗ وَٱللَّهُ لَا يَهْدِى ٱلْقَوْمَ ٱلظَّـٰلِمِينَ
Transliteration ajaʿaltum siqāyata l-ḥāji waʿimārata l-masjidi l-ḥarāmi kaman āmana bil-lahi wal-yawmi l-ākhiri wajāhada fī sabīli l-lahi lā yastawūna ʿinda l-lahi wal-lahu lā yahdī l-qawma l-ẓālimīna
Khmer តើពួកអ្នកចាត់ទុកការផ្គត់ផ្គង់ទឹកដល់ពួកអ្នកធ្វើហាជ្ជី និង ថែទាំម៉ាស្ជីទិលហារ៉ម(នៅម៉ាក្កះ) ស្មើនឹងអ្នកដែលមានជំនឿលើ អល់ឡោះ និងថ្ងៃបរលោក ព្រមទាំងបានតស៊ូប្រយុទ្ធក្នុងមាគ៌ារបស់ អល់ឡោះឬ? ពួកគេទាំងនោះមានភាពមិនស្មើគ្នាឡើយនៅចំពោះ មុខអល់ឡោះ។ ហើយអល់ឡោះមិនចង្អុលបង្ហាញក្រុមដែលបំពាន ឡើយ។
Verse 20
ٱلَّذِينَ ءَامَنُوا۟ وَهَاجَرُوا۟ وَجَـٰهَدُوا۟ فِى سَبِيلِ ٱللَّهِ بِأَمْوَٰلِهِمْ وَأَنفُسِهِمْ أَعْظَمُ دَرَجَةً عِندَ ٱللَّهِ ۚ وَأُو۟لَـٰٓئِكَ هُمُ ٱلْفَآئِزُونَ
Transliteration alladhīna āmanū wahājarū wajāhadū fī sabīli l-lahi bi-amwālihim wa-anfusihim aʿẓamu darajatan ʿinda l-lahi wa-ulāika humu l-fāizūna
Khmer បណ្ដាអ្នកដែលមានជំនឿ ហើយបានភៀសខ្លួន(ចេញពី ទឹកដីគ្មានជំនឿ) និងបានតស៊ូប្រយុទ្ធក្នុងមាគ៌ារបស់អល់ឡោះ ដោយទ្រព្យសម្បត្ដិរបស់ពួកគេ និងជីវិតរបស់ពួកគេផ្ទាល់នោះ គឺមានឋានៈខ្ពង់ខ្ពស់បំផុតនៅជាមួយអល់ឡោះ។ ហើយអ្នកទាំង នោះជាអ្នកជោគជ័យ។
Verse 21
يُبَشِّرُهُمْ رَبُّهُم بِرَحْمَةٍ مِّنْهُ وَرِضْوَٰنٍ وَجَنَّـٰتٍ لَّهُمْ فِيهَا نَعِيمٌ مُّقِيمٌ
Transliteration yubashiruhum rabbuhum biraḥmatin min'hu wariḍ'wānin wajannātin lahum fīhā naʿīmun muqīmun
Khmer ម្ចាស់របស់ពួកគេបានផ្ដល់ដំណឹងរីករាយដល់ពួកគេដោយ ក្ដីមេត្ដាករុណា និងក្ដីសោមនស្សរីករាយ ហើយផ្ដល់ឋានសួគ៌ដែល មានសេចក្ដីរីករាយជានិរន្ដរ៍នៅក្នុងនោះ។
Verse 22
خَـٰلِدِينَ فِيهَآ أَبَدًا ۚ إِنَّ ٱللَّهَ عِندَهُۥٓ أَجْرٌ عَظِيمٌ
Transliteration khālidīna fīhā abadan inna l-laha ʿindahu ajrun ʿaẓīmun
Khmer ដោយពួកគេស្ថិតក្នុងឋានសួគ៌នោះជាអមតៈ។ ពិតប្រាកដ ណាស់ អល់ឡោះគឺជាអ្នកដែលមានផលបុណ្យដ៏ធំធេង(សម្រាប់ អ្នកមានជំនឿ)។
Verse 23
يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوا۟ لَا تَتَّخِذُوٓا۟ ءَابَآءَكُمْ وَإِخْوَٰنَكُمْ أَوْلِيَآءَ إِنِ ٱسْتَحَبُّوا۟ ٱلْكُفْرَ عَلَى ٱلْإِيمَـٰنِ ۚ وَمَن يَتَوَلَّهُم مِّنكُمْ فَأُو۟لَـٰٓئِكَ هُمُ ٱلظَّـٰلِمُونَ
Transliteration yāayyuhā alladhīna āmanū lā tattakhidhū ābāakum wa-ikh'wānakum awliyāa ini is'taḥabbū l-kuf'ra ʿalā l-īmāni waman yatawallahum minkum fa-ulāika humu l-ẓālimūna
Khmer ឱបណ្ដាអ្នកដែលមានជំនឿ ចូរពួកអ្នកកុំយកជីដូនជីតា និងបងប្អូនរបស់ពួកអ្នកធ្វើជាអ្នកគាំពារឱ្យសោះ ដរាបណាពួកគេ ពេញចិត្ដនឹងការគ្មានជំនឿជាងការមានជំនឿនោះ។ អ្នកណាហើយ ក្នុងចំណោមពួកអ្នកយកពួកគេធ្វើជាអ្នកគាំពារនោះ ពួកទាំងនោះ គឺជាពួកដែលបំពាន។
Verse 24
قُلْ إِن كَانَ ءَابَآؤُكُمْ وَأَبْنَآؤُكُمْ وَإِخْوَٰنُكُمْ وَأَزْوَٰجُكُمْ وَعَشِيرَتُكُمْ وَأَمْوَٰلٌ ٱقْتَرَفْتُمُوهَا وَتِجَـٰرَةٌ تَخْشَوْنَ كَسَادَهَا وَمَسَـٰكِنُ تَرْضَوْنَهَآ أَحَبَّ إِلَيْكُم مِّنَ ٱللَّهِ وَرَسُولِهِۦ وَجِهَادٍ فِى سَبِيلِهِۦ فَتَرَبَّصُوا۟ حَتَّىٰ يَأْتِىَ ٱللَّهُ بِأَمْرِهِۦ ۗ وَٱللَّهُ لَا يَهْدِى ٱلْقَوْمَ ٱلْفَـٰسِقِينَ
Transliteration qul in kāna ābāukum wa-abnāukum wa-ikh'wānukum wa-azwājukum waʿashīratukum wa-amwālun iq'taraftumūhā watijāratun takhshawna kasādahā wamasākinu tarḍawnahā aḥabba ilaykum mina l-lahi warasūlihi wajihādin fī sabīlihi fatarabbaṣū ḥattā yatiya l-lahu bi-amrihi wal-lahu lā yahdī l-qawma l-fāsiqīna
Khmer ចូរអ្នក(មូហាំម៉ាត់)ពោលថាៈប្រសិនបើឪពុកម្ដាយ កូនចៅ បងប្អូន ប្រពន្ធ សាច់សាលោហិតរបស់ពួកអ្នក និងទ្រព្យ សម្បត្ដិដែលពួកអ្នករកបាន និងជំនួញដែលពួកអ្នកខ្លាចខាតបង់ ហើយនិងលំនៅដ្ឋានដែលពួកអ្នកពេញចិត្ដវា ពួកអ្នកស្រឡាញ់ជាង អល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ និងការតស៊ូក្នុងមាគ៌ា របស់ទ្រង់ នោះ ចូរពួកអ្នករង់ចាំចុះ រហូតទាល់តែអល់ឡោះនាំមកនូវការ សមេ្រច(ទណ្ឌកម្ម)របស់ទ្រង់។ អល់ឡោះមិនចង្អុលបង្ហាញក្រុម ដែលប្រព្រឹត្ដល្មើសឡើយ។
Verse 25
لَقَدْ نَصَرَكُمُ ٱللَّهُ فِى مَوَاطِنَ كَثِيرَةٍ ۙ وَيَوْمَ حُنَيْنٍ ۙ إِذْ أَعْجَبَتْكُمْ كَثْرَتُكُمْ فَلَمْ تُغْنِ عَنكُمْ شَيْـًٔا وَضَاقَتْ عَلَيْكُمُ ٱلْأَرْضُ بِمَا رَحُبَتْ ثُمَّ وَلَّيْتُم مُّدْبِرِينَ
Transliteration laqad naṣarakumu l-lahu fī mawāṭina kathīratin wayawma ḥunaynin idh aʿjabatkum kathratukum falam tugh'ni ʿankum shayan waḍāqat ʿalaykumu l-arḍu bimā raḥubat thumma wallaytum mud'birīna
Khmer អល់ឡោះពិតជាបានជួយពួកអ្នកឱ្យបានជោគជ័យនៅក្នុង សមរភូមិជាច្រើនកន្លែង។ ហើយនៅសមរភូមិហ៊ូណែន ពេលដែល កងទ័ពជាច្រើនរបស់ពួកអ្នកធ្វើឱ្យពួកអ្នកមានមោទនភាពនោះ គឺ គ្មានប្រយោជន៍អ្វីដល់ពួកអ្នកឡើយ។ ហើយដីដែលមានភាពទូលំ ទូលាយនោះបែរជាចង្អៀតចំពោះពួកអ្នក បន្ទាប់មកពួកអ្នករត់ ត្រឡប់ក្រោយ(ដោយបរាជ័យ)ទៅវិញ។
Verse 26
ثُمَّ أَنزَلَ ٱللَّهُ سَكِينَتَهُۥ عَلَىٰ رَسُولِهِۦ وَعَلَى ٱلْمُؤْمِنِينَ وَأَنزَلَ جُنُودًا لَّمْ تَرَوْهَا وَعَذَّبَ ٱلَّذِينَ كَفَرُوا۟ ۚ وَذَٰلِكَ جَزَآءُ ٱلْكَـٰفِرِينَ
Transliteration thumma anzala l-lahu sakīnatahu ʿalā rasūlihi waʿalā l-mu'minīna wa-anzala junūdan lam tarawhā waʿadhaba alladhīna kafarū wadhālika jazāu l-kāfirīna
Khmer ក្រោយមកអល់ឡោះ បានបញ្ចុះភាពនឹងនររបស់ទ្រង់ ទៅលើអ្នកនាំសាររបស់ទ្រង់ និងពួកដែលមានជំនឿ(ឱ្យមាន ស្មារតីប្រយុទ្ធឡើងវិញ)។ ហើយទ្រង់បានបញ្ចុះកងទ័ព(ម៉ាឡា-អ៊ីកាត់មកជួយពួកអ្នក) ដែលពួកអ្នកមិនបានឃើញគេ ហើយទ្រង់ ក៏បានដាក់ទារុណកម្មទៅលើពួកដែលបានប្រឆាំង។ នោះហើយគឺ ជាការតបស្នងចំពោះពួកដែលប្រឆាំង។
Verse 27
ثُمَّ يَتُوبُ ٱللَّهُ مِنۢ بَعْدِ ذَٰلِكَ عَلَىٰ مَن يَشَآءُ ۗ وَٱللَّهُ غَفُورٌ رَّحِيمٌ
Transliteration thumma yatūbu l-lahu min baʿdi dhālika ʿalā man yashāu wal-lahu ghafūrun raḥīmun
Khmer បន្ទាប់មកអល់ឡោះទទួលយកការសារភាពក្រោយពី (ទារុណកម្ម)នោះ ចំពោះអ្នកណាដែលទ្រង់មានចេតនា។ ហើយ អល់ឡោះមហាអភ័យទោស មហាអាណិតស្រឡាញ់។
Verse 28
يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓا۟ إِنَّمَا ٱلْمُشْرِكُونَ نَجَسٌ فَلَا يَقْرَبُوا۟ ٱلْمَسْجِدَ ٱلْحَرَامَ بَعْدَ عَامِهِمْ هَـٰذَا ۚ وَإِنْ خِفْتُمْ عَيْلَةً فَسَوْفَ يُغْنِيكُمُ ٱللَّهُ مِن فَضْلِهِۦٓ إِن شَآءَ ۚ إِنَّ ٱللَّهَ عَلِيمٌ حَكِيمٌ
Transliteration yāayyuhā alladhīna āmanū innamā l-mush'rikūna najasun falā yaqrabū l-masjida l-ḥarāma baʿda ʿāmihim hādhā wa-in khif'tum ʿaylatan fasawfa yugh'nīkumu l-lahu min faḍlihi in shāa inna l-laha ʿalīmun ḥakīmun
Khmer ឱបណ្ដាអ្នកដែលមានជំនឿ ការពិតពួកមូស្ហរីគីន គឺគ្មាន ភាពជ្រះស្អាតទេ(ណាជីស)។ ហេតុនេះ ចូរកុំឱ្យពួកគេទៅជិត ម៉ាស្ជិទអាល់ហារ៉មបន្ទាប់ពីឆ្នាំនេះ(ឆ្នាំទីប្រាំបួនហ៊ិជរ៉ោះ)។ ប្រសិន បើពួកអ្នកបារម្ភខ្លាចក្រ អល់ឡោះនឹងឱ្យពួកអ្នកមានបានវិញដោយ ក្ដីសប្បុរសរបស់ទ្រង់ប្រសិនបើទ្រង់មានចេតនា។ ពិតប្រាកដណាស់ អល់ឡោះមហាដឹង មហាគតិបណ្ឌិត។
Verse 29
قَـٰتِلُوا۟ ٱلَّذِينَ لَا يُؤْمِنُونَ بِٱللَّهِ وَلَا بِٱلْيَوْمِ ٱلْـَٔاخِرِ وَلَا يُحَرِّمُونَ مَا حَرَّمَ ٱللَّهُ وَرَسُولُهُۥ وَلَا يَدِينُونَ دِينَ ٱلْحَقِّ مِنَ ٱلَّذِينَ أُوتُوا۟ ٱلْكِتَـٰبَ حَتَّىٰ يُعْطُوا۟ ٱلْجِزْيَةَ عَن يَدٍ وَهُمْ صَـٰغِرُونَ
Transliteration qātilū alladhīna lā yu'minūna bil-lahi walā bil-yawmi l-ākhiri walā yuḥarrimūna mā ḥarrama l-lahu warasūluhu walā yadīnūna dīna l-ḥaqi mina alladhīna ūtū l-kitāba ḥattā yuʿ'ṭū l-jiz'yata ʿan yadin wahum ṣāghirūna
Khmer ចូរពួកអ្នកប្រយុទ្ធជាមួយនឹងពួកដែលគ្មានជំនឿលើអល់ឡោះ និងគ្មានជំនឿនឹងថ្ងៃបរលោក ហើយមិនហាមឃាត់នូវ អ្វីដែលអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់បានហាមឃាត់ និងមិន កាន់តាមសាសនាដែលត្រឹមត្រូវ(សាសនាអ៊ីស្លាម)ក្នុងចំណោមពួក ដែលគេបានផ្ដល់គម្ពីរឱ្យចុះ លុះត្រាតែពួកគេព្រមបង់ពន្ធដោយ ផ្ទាល់ដៃ(ពេញចិត្ដ)ប្រកបដោយការចុះញ៉ម។
Verse 30
وَقَالَتِ ٱلْيَهُودُ عُزَيْرٌ ٱبْنُ ٱللَّهِ وَقَالَتِ ٱلنَّصَـٰرَى ٱلْمَسِيحُ ٱبْنُ ٱللَّهِ ۖ ذَٰلِكَ قَوْلُهُم بِأَفْوَٰهِهِمْ ۖ يُضَـٰهِـُٔونَ قَوْلَ ٱلَّذِينَ كَفَرُوا۟ مِن قَبْلُ ۚ قَـٰتَلَهُمُ ٱللَّهُ ۚ أَنَّىٰ يُؤْفَكُونَ
Transliteration waqālati l-yahūdu ʿuzayrun ub'nu l-lahi waqālati l-naṣārā l-masīḥu ub'nu l-lahi dhālika qawluhum bi-afwāhihim yuḍāhiūna qawla alladhīna kafarū min qablu qātalahumu l-lahu annā yu'fakūna
Khmer ពួកយ៉ាហ៊ូទីបានអះអាងថាៈ អ៊ូហ្សៃរ៍ជាបុត្ររបស់ អល់ឡោះ ចំណែកឯពួកណាសរ៉នីវិញក៏បានអះអាងថា ម៉ាស៊ីហ៊ី (អ៊ីសា)ជាបុត្ររបស់អល់ឡោះដែរ។ នោះគ្រាន់តែជាពាក្យសម្ដី អះអាងចេញពីមាត់របស់ពួកគេ ដោយពួកគេនិយាយដូចពាក្យ សម្ដីរបស់ពួកដែលគ្មានជំនឿជំនាន់មុនៗប៉ុណ្ណោះ។ អល់ឡោះបាន បំផ្លាញពួកគេ។ តើពួកគេអាចគេចចេញពីការពិតបានយ៉ាងដូចមេ្ដច?
Verse 31
ٱتَّخَذُوٓا۟ أَحْبَارَهُمْ وَرُهْبَـٰنَهُمْ أَرْبَابًا مِّن دُونِ ٱللَّهِ وَٱلْمَسِيحَ ٱبْنَ مَرْيَمَ وَمَآ أُمِرُوٓا۟ إِلَّا لِيَعْبُدُوٓا۟ إِلَـٰهًا وَٰحِدًا ۖ لَّآ إِلَـٰهَ إِلَّا هُوَ ۚ سُبْحَـٰنَهُۥ عَمَّا يُشْرِكُونَ
Transliteration ittakhadhū aḥbārahum waruh'bānahum arbāban min dūni l-lahi wal-masīḥa ib'na maryama wamā umirū illā liyaʿbudū ilāhan wāḥidan lā ilāha illā huwa sub'ḥānahu ʿammā yush'rikūna
Khmer ពួកគេ(យ៉ាហ៊ូទី និងណាសរ៉នី)បានយកអ្នកចេះដឹងរបស់ ពួកគេ និងបុព្វជិតរបស់ពួកគេ ហើយនឹងម៉ាសៀហកូនរបស់ម៉ារយ៉ាំ ធ្វើជាម្ចាស់ក្រៅពីអល់ឡោះ។ ហើយពួកគេមិនត្រូវបានគេបញ្ជា ឱ្យ គោរពសក្ការៈអ្នកផេ្សងក្រៅពីម្ចាស់(អល់ឡោះ)តែមួយឡើយ។ គ្មានម្ចាស់ណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់់ឡោះ ឡើយ។ ទ្រង់មហាស្អាតស្អំអំពីអ្វីដែលពួកគេកំពុងធ្វើស្ហ៊ីរិកនោះ។
Verse 32
يُرِيدُونَ أَن يُطْفِـُٔوا۟ نُورَ ٱللَّهِ بِأَفْوَٰهِهِمْ وَيَأْبَى ٱللَّهُ إِلَّآ أَن يُتِمَّ نُورَهُۥ وَلَوْ كَرِهَ ٱلْكَـٰفِرُونَ
Transliteration yurīdūna an yuṭ'fiū nūra l-lahi bi-afwāhihim wayabā l-lahu illā an yutimma nūrahu walaw kariha l-kāfirūna
Khmer ពួកគេ(ពួកគ្មានជំនឿ)មានបំណងពន្លត់ពន្លឺ(សាសនា) របស់អល់ឡោះតាមរយៈមាត់របស់ពួកគេប៉ុណ្ណោះ តែអល់ឡោះ មិនអនុញ្ញាតឡើយ ផ្ទុយទៅវិញទ្រង់នឹងបំពេញពន្លឺរបស់ទ្រង់ថែម ទៀត ទោះបីពួកដែលប្រឆាំងមិនពេញចិត្ដក៏ដោយ។
Verse 33
هُوَ ٱلَّذِىٓ أَرْسَلَ رَسُولَهُۥ بِٱلْهُدَىٰ وَدِينِ ٱلْحَقِّ لِيُظْهِرَهُۥ عَلَى ٱلدِّينِ كُلِّهِۦ وَلَوْ كَرِهَ ٱلْمُشْرِكُونَ
Transliteration huwa alladhī arsala rasūlahu bil-hudā wadīni l-ḥaqi liyuẓ'hirahu ʿalā l-dīni kullihi walaw kariha l-mush'rikūna
Khmer ទ្រង់ជាអ្នកដែលបានបញ្ជូនអ្នកនាំសាររបស់ទ្រង់(មូហាំ-ម៉ាត់) ដោយនាំមកជាមួយនូវការចង្អុលបង្ហាញ(គម្ពីរគួរអាន) និង សាសនាដ៏ពិត ដើម្បីធ្វើឱ្យវាមានប្រៀបលើសាសនាដ៏ទៃទៀត ទោះ បីពួកមូស្ហរីគីនមិនពេញចិត្ដក៏ដោយ។
Verse 34
۞ يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓا۟ إِنَّ كَثِيرًا مِّنَ ٱلْأَحْبَارِ وَٱلرُّهْبَانِ لَيَأْكُلُونَ أَمْوَٰلَ ٱلنَّاسِ بِٱلْبَـٰطِلِ وَيَصُدُّونَ عَن سَبِيلِ ٱللَّهِ ۗ وَٱلَّذِينَ يَكْنِزُونَ ٱلذَّهَبَ وَٱلْفِضَّةَ وَلَا يُنفِقُونَهَا فِى سَبِيلِ ٱللَّهِ فَبَشِّرْهُم بِعَذَابٍ أَلِيمٍ
Transliteration yāayyuhā alladhīna āmanū inna kathīran mina l-aḥbāri wal-ruh'bāni layakulūna amwāla l-nāsi bil-bāṭili wayaṣuddūna ʿan sabīli l-lahi wa-alladhīna yaknizūna l-dhahaba wal-fiḍata walā yunfiqūnahā fī sabīli l-lahi fabashir'hum biʿadhābin alīmin
Khmer ឱបណ្ដាអ្នកដែលមានជំនឿ ពិតប្រាកដណាស់ ភាគច្រើន នៃអ្នកចេះដឹង និងបុព្វជិត(របស់ពួកយ៉ាហ៊ូទី និងណាសរ៉នី) ពួកគេ ស៊ីទ្រព្យសម្បត្ដិមនុស្សលោកដោយខុសច្បាប់ ហើយពួកគេរារាំង អ្នកដទៃពីមាគ៌ារបស់អល់ឡោះ។ ចំណែកពួកដែលប្រមូលមាស ប្រាក់ ហើយមិនព្រមបរិច្ចាគវាក្នុងមាគ៌ារបស់អល់ឡោះនោះ ចូរ អ្នក(មូហាំម៉ាត់)ប្រាប់ពួកគេនូវទារុណកម្មដ៏ឈឺចាប់ចុះ។
Verse 35
يَوْمَ يُحْمَىٰ عَلَيْهَا فِى نَارِ جَهَنَّمَ فَتُكْوَىٰ بِهَا جِبَاهُهُمْ وَجُنُوبُهُمْ وَظُهُورُهُمْ ۖ هَـٰذَا مَا كَنَزْتُمْ لِأَنفُسِكُمْ فَذُوقُوا۟ مَا كُنتُمْ تَكْنِزُونَ
Transliteration yawma yuḥ'mā ʿalayhā fī nāri jahannama fatuk'wā bihā jibāhuhum wajunūbuhum waẓuhūruhum hādhā mā kanaztum li-anfusikum fadhūqū mā kuntum taknizūna
Khmer នាថ្ងៃ(បរលោក)ដែលគេនឹងដុតវា(មាសប្រាក់)ក្នុងនរក ជើហាន់ណាំ រួចគេយកវាទៅដុតថ្ងាសរបស់ពួកគេ និងចំហៀងខ្លួន របស់ពួកគេ ហើយនិងខ្នងរបស់ពួកគេ (ព្រមទាំងគេនិយាយទៅកាន់ ពួកនោះថា) នេះហើយជាអ្វីដែលពួកអ្នកបានប្រមូលទុកសម្រាប់ ខ្លួនពួកអ្នកនោះ។ ដូចេ្នះចូរពួកអ្នកភ្លក្សនូវអ្វីដែលពួកអ្នកបាន ប្រមូលទុកចុះ។
Verse 36
إِنَّ عِدَّةَ ٱلشُّهُورِ عِندَ ٱللَّهِ ٱثْنَا عَشَرَ شَهْرًا فِى كِتَـٰبِ ٱللَّهِ يَوْمَ خَلَقَ ٱلسَّمَـٰوَٰتِ وَٱلْأَرْضَ مِنْهَآ أَرْبَعَةٌ حُرُمٌ ۚ ذَٰلِكَ ٱلدِّينُ ٱلْقَيِّمُ ۚ فَلَا تَظْلِمُوا۟ فِيهِنَّ أَنفُسَكُمْ ۚ وَقَـٰتِلُوا۟ ٱلْمُشْرِكِينَ كَآفَّةً كَمَا يُقَـٰتِلُونَكُمْ كَآفَّةً ۚ وَٱعْلَمُوٓا۟ أَنَّ ٱللَّهَ مَعَ ٱلْمُتَّقِينَ
Transliteration inna ʿiddata l-shuhūri ʿinda l-lahi ith'nā ʿashara shahran fī kitābi l-lahi yawma khalaqa l-samāwāti wal-arḍa min'hā arbaʿatun ḥurumun dhālika l-dīnu l-qayimu falā taẓlimū fīhinna anfusakum waqātilū l-mush'rikīna kāffatan kamā yuqātilūnakum kāffatan wa-iʿ'lamū anna l-laha maʿa l-mutaqīna
Khmer ពិតប្រាកដណាស់ ចំនួនខែរបស់អល់ឡោះមានដប់ពីរខែ និងបានចារនៅក្នុងគម្ពីររបស់អល់ឡោះ(ឡាវហុលម៉ះហ្វ៊ូស)តាំងពី ថ្ងៃដែលទ្រង់បានបង្កើតមេឃជាច្រើនជាន់ និងផែនដីមកម្លេះ។ ក្ន្នុង នោះគឺមានបួនខែដែលត្រូវបានគេហាមឃាត់(មិនឱ្យធ្វើសង្គ្រាម)។ នោះហើយគឺជាសាសនាដ៏ត្រឹមត្រូវ។ ហេតុនេះ ចូរពួកអ្នកកុំបំពាន ខ្លួនឯងនៅក្នុងខែបម្រាមទាំងនេះ។ ហើយចូរពួកអ្នកប្រយុទ្ធជាមួយ ពួកមូស្ហរីគីនទាំងឡាយ ដូចដែលពួកគេបានប្រយុទ្ធជាមួយពួកអ្នក រាល់គ្នាដែរ។ ហើយពួកអ្នកត្រូវដឹងថាៈ ពិតប្រាកដណាស់ អល់ឡោះ នៅជាមួយ(ជួយ)បណ្ដាអ្នកដែលកោតខ្លាចទ្រង់។
Verse 37
إِنَّمَا ٱلنَّسِىٓءُ زِيَادَةٌ فِى ٱلْكُفْرِ ۖ يُضَلُّ بِهِ ٱلَّذِينَ كَفَرُوا۟ يُحِلُّونَهُۥ عَامًا وَيُحَرِّمُونَهُۥ عَامًا لِّيُوَاطِـُٔوا۟ عِدَّةَ مَا حَرَّمَ ٱللَّهُ فَيُحِلُّوا۟ مَا حَرَّمَ ٱللَّهُ ۚ زُيِّنَ لَهُمْ سُوٓءُ أَعْمَـٰلِهِمْ ۗ وَٱللَّهُ لَا يَهْدِى ٱلْقَوْمَ ٱلْكَـٰفِرِينَ
Transliteration innamā l-nasīu ziyādatun fī l-kuf'ri yuḍallu bihi alladhīna kafarū yuḥillūnahu ʿāman wayuḥarrimūnahu ʿāman liyuwāṭiū ʿiddata mā ḥarrama l-lahu fayuḥillū mā ḥarrama l-lahu zuyyina lahum sūu aʿmālihim wal-lahu lā yahdī l-qawma l-kāfirīna
Khmer តាមការពិតការពន្យារ(លើកខែ)បែបនេះគឺជាការបង្កើន ភាពគ្មានជំនឿ ។ ដោយសារការពន្យារនេះ ពួកដែលគ្មានជំនឿត្រូវ គេ(ស្ហៃតន)ធ្វើឱ្យវងេ្វងដោយពួកគេអនុញ្ញាតឱ្យប្រយុទ្ធក្នុង(ខែ ទាំងបួន)មួយឆ្នាំ ហើយពួកគេបានហាមឃាត់មួយឆ្នាំ ដើម្បីឱ្យ ស្របនឹងចំនួន(បួនខែ)ដែលអល់ឡោះបានហាមឃាត់ និងពួកគេ អនុញ្ញាតនូវអ្វីដែលអល់ឡោះបានហាមឃាត់(នៅក្នុងខែទាំងនេះ) ខណៈដែលគេ(ស្ហៃតន)បានតុបតែងលំអសម្រាប់ពួកគេនូវអំពើ អាក្រក់នានារបស់ពួកគេ។ ហើយអល់ឡោះមិនចង្អុលបង្ហាញដល់ ក្រុមដែលគ្មានជំនឿឡើយ។
Verse 38
يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوا۟ مَا لَكُمْ إِذَا قِيلَ لَكُمُ ٱنفِرُوا۟ فِى سَبِيلِ ٱللَّهِ ٱثَّاقَلْتُمْ إِلَى ٱلْأَرْضِ ۚ أَرَضِيتُم بِٱلْحَيَوٰةِ ٱلدُّنْيَا مِنَ ٱلْـَٔاخِرَةِ ۚ فَمَا مَتَـٰعُ ٱلْحَيَوٰةِ ٱلدُّنْيَا فِى ٱلْـَٔاخِرَةِ إِلَّا قَلِيلٌ
Transliteration yāayyuhā alladhīna āmanū mā lakum idhā qīla lakumu infirū fī sabīli l-lahi ithāqaltum ilā l-arḍi araḍītum bil-ḥayati l-dun'yā mina l-ākhirati famā matāʿu l-ḥayati l-dun'yā fī l-ākhirati illā qalīlun
Khmer ឱបណ្ដាអ្នកមានជំនឿ. យ៉ាងដូចមេ្ដចបានជាពួកអ្នកនៅ ពេលដែលមានគេបញ្ជាពួកអ្នកថាៈ ចូរពួកអ្នកចេញទៅ(ប្រយុទ្ធ) ក្នុងមាគ៌ារបស់អល់ឡោះ ពួកអ្នកបែរជាខ្ជិលច្រអូសក្រាញនឹងដី (លំនៅដ្ឋាន)ទៅវិញ? តើពួកអ្នកពេញចិត្ដនឹងការរស់នៅក្នុង លោកិយជាងបរលោកឬ? ប៉ុន្ដែសុភមង្គលនៃការរស់នៅក្នុង លោកិយមិនអាចប្រៀបទៅនឹងថ្ងៃបរលោកបានឡើយ លើកលែង តែបន្តិចបនួ្ដចប៉ុណ្ណោះ។
Verse 39
إِلَّا تَنفِرُوا۟ يُعَذِّبْكُمْ عَذَابًا أَلِيمًا وَيَسْتَبْدِلْ قَوْمًا غَيْرَكُمْ وَلَا تَضُرُّوهُ شَيْـًٔا ۗ وَٱللَّهُ عَلَىٰ كُلِّ شَىْءٍ قَدِيرٌ
Transliteration illā tanfirū yuʿadhib'kum ʿadhāban alīman wayastabdil qawman ghayrakum walā taḍurrūhu shayan wal-lahu ʿalā kulli shayin qadīrun
Khmer ប្រសិនបើពួកអ្នកមិនព្រមចេញទៅប្រយុទ្ធទេនោះ ទ្រង់ ប្រាកដជានឹងធ្វើទារុណកម្មពួកអ្នកនូវទារុណកម្មដ៏ឈឺចាប់ ហើយ ទ្រង់នឹងផ្លាស់ប្ដូរក្រុមមួយផេ្សងពីពួកអ្នក ហើយ(បើពួកអ្នកគេច ចេញពីការប្រយុទ្ធនោះ) ពួកអ្នកក៏មិនអាចបង្កគ្រោះថ្នាក់អ្វីដល់ ទ្រង់ដែរ។ ហើយអល់ឡោះមានអានុភាពលើអ្វីៗទាំងអស់។
Verse 40
إِلَّا تَنصُرُوهُ فَقَدْ نَصَرَهُ ٱللَّهُ إِذْ أَخْرَجَهُ ٱلَّذِينَ كَفَرُوا۟ ثَانِىَ ٱثْنَيْنِ إِذْ هُمَا فِى ٱلْغَارِ إِذْ يَقُولُ لِصَـٰحِبِهِۦ لَا تَحْزَنْ إِنَّ ٱللَّهَ مَعَنَا ۖ فَأَنزَلَ ٱللَّهُ سَكِينَتَهُۥ عَلَيْهِ وَأَيَّدَهُۥ بِجُنُودٍ لَّمْ تَرَوْهَا وَجَعَلَ كَلِمَةَ ٱلَّذِينَ كَفَرُوا۟ ٱلسُّفْلَىٰ ۗ وَكَلِمَةُ ٱللَّهِ هِىَ ٱلْعُلْيَا ۗ وَٱللَّهُ عَزِيزٌ حَكِيمٌ
Transliteration illā tanṣurūhu faqad naṣarahu l-lahu idh akhrajahu alladhīna kafarū thāniya ith'nayni idh humā fī l-ghāri idh yaqūlu liṣāḥibihi lā taḥzan inna l-laha maʿanā fa-anzala l-lahu sakīnatahu ʿalayhi wa-ayyadahu bijunūdin lam tarawhā wajaʿala kalimata alladhīna kafarū l-suf'lā wakalimatu l-lahi hiya l-ʿul'yā wal-lahu ʿazīzun ḥakīmun
Khmer ប្រសិនបើពួកអ្នកមិនជួយគេ(មូហាំម៉ាត់)ទេ អល់ឡោះ ពិតជាបានជួយដល់គេនៅពេលពួកដែលប្រឆាំង(ពួកគូរ៉ស្ហទីក្រុង ម៉ាក្កះ)បានបណេ្ដញគេទាំងពីរ(មូហាំម៉ាត់ និងអាពូហ្ពាកើរ) ខណៈ ដែលគេទាំងពីរស្ថិតក្នុងរូងភ្នំ(ភ្នំសូរ)ដោយគេ(មូហាំម៉ាត់)បាន ពោលទៅកាន់មិត្ដរបស់គេ(អាពូហ្ពាកើរ)ថាៈ ចូរអ្នកកុំព្រួយ. ពិត ប្រាកដណាស់អល់ឡោះនៅជាមួយពួកយើង។ ពេលនោះអល់ឡោះ ក៏បានបញ្ចុះភាពនឹងនររបស់ទ្រង់ដល់គេ ហើយជួយពង្រឹងគេដោយ មានកងទ័ព(ម៉ាឡាអ៊ីកាត់)ជាច្រើនដែលពួកអ្នកមើលមិនឃើញ ពួកគេ។ ទ្រង់បានចាត់ទុកពាក្យសំដី(ពាក្យស្ហ៊ីរិក)របស់ពួកដែល ប្រឆាំងយ៉ាងទាបបំផុត។ រីឯបន្ទូលរបស់អល់ឡោះ វិញខ្ពង់ខ្ពស់ បំផុត។ ហើយអល់ឡោះមហាខ្លាំងពូកែ មហាគតិបណ្ឌិត។
Verse 41
ٱنفِرُوا۟ خِفَافًا وَثِقَالًا وَجَـٰهِدُوا۟ بِأَمْوَٰلِكُمْ وَأَنفُسِكُمْ فِى سَبِيلِ ٱللَّهِ ۚ ذَٰلِكُمْ خَيْرٌ لَّكُمْ إِن كُنتُمْ تَعْلَمُونَ
Transliteration infirū khifāfan wathiqālan wajāhidū bi-amwālikum wa-anfusikum fī sabīli l-lahi dhālikum khayrun lakum in kuntum taʿlamūna
Khmer ចូរពួកអ្នកចេញទៅប្រយុទ្ធទាំងសភាពស្រាល (យុវវ័យ ធូរធារ) ឬសភាពធ្ងន់(វ័យចំណាស់ក្រលំបាក) ហើយចូរពួកអ្នក តស៊ូលះបង់ទាំងទ្រព្យសម្បត្ដិ និងខ្លួនប្រាណរបស់ពួកអ្នកក្នុងមាគ៌ារបស់អល់ឡោះ។ នោះជាការប្រសើរបំផុតសម្រាប់ពួកអ្នក ប្រសិន បើពួកអ្នកបានដឹង។
Verse 42
لَوْ كَانَ عَرَضًا قَرِيبًا وَسَفَرًا قَاصِدًا لَّٱتَّبَعُوكَ وَلَـٰكِنۢ بَعُدَتْ عَلَيْهِمُ ٱلشُّقَّةُ ۚ وَسَيَحْلِفُونَ بِٱللَّهِ لَوِ ٱسْتَطَعْنَا لَخَرَجْنَا مَعَكُمْ يُهْلِكُونَ أَنفُسَهُمْ وَٱللَّهُ يَعْلَمُ إِنَّهُمْ لَكَـٰذِبُونَ
Transliteration law kāna ʿaraḍan qarīban wasafaran qāṣidan la-ittabaʿūka walākin baʿudat ʿalayhimu l-shuqatu wasayaḥlifūna bil-lahi lawi is'taṭaʿnā lakharajnā maʿakum yuh'likūna anfusahum wal-lahu yaʿlamu innahum lakādhibūna
Khmer ប្រសិនបើជ័យភណ្ឌនៅជិត ហើយការធ្វើដំណើរមានភាព ងាយស្រួលនោះ(នៅជិត) ប្រាកដជាពួកគេតាមអ្នក ក៏ប៉ុន្ដែ(សមរភូមិនោះ)នៅឆ្ងាយ ព្រមទាំងលំបាកសម្រាប់ពួកគេ។ ហើយពួកគេ នឹងស្បថចំពោះអល់ឡោះថាៈ ប្រសិនបើពួកយើងមានលទ្ធភាព ពួក យើងពិតជាចេញទៅជាមួយពួកអ្នក។ ពួកគេកំពុងតែបំផ្លាញខ្លួនឯង (ដោយភាពពុតត្បុត) ហើយអល់ឡោះដឹងថា ពិតប្រាកដណាស់ ពួកគេជាពួកដែលភូតកុហក។
Verse 43
عَفَا ٱللَّهُ عَنكَ لِمَ أَذِنتَ لَهُمْ حَتَّىٰ يَتَبَيَّنَ لَكَ ٱلَّذِينَ صَدَقُوا۟ وَتَعْلَمَ ٱلْكَـٰذِبِينَ
Transliteration ʿafā l-lahu ʿanka lima adhinta lahum ḥattā yatabayyana laka alladhīna ṣadaqū wataʿlama l-kādhibīna
Khmer សង្ឃឹមថាអល់ឡោះអភ័យទោសឱ្យអ្នក(មូហាំម៉ាត់) ហេតុអ្វីបានជាអ្នកអនុញ្ញាតឱ្យពួកគេ(ពួកអវត្ដមានពីសង្គ្រាម)? លុះត្រាតែអ្នកដឹងច្បាស់អំពីបណ្ដាអ្នកដែលស្មោះត្រង់ និងដឹងអំពី ពួកដែលភូតកុហកសិន។
Verse 44
لَا يَسْتَـْٔذِنُكَ ٱلَّذِينَ يُؤْمِنُونَ بِٱللَّهِ وَٱلْيَوْمِ ٱلْـَٔاخِرِ أَن يُجَـٰهِدُوا۟ بِأَمْوَٰلِهِمْ وَأَنفُسِهِمْ ۗ وَٱللَّهُ عَلِيمٌۢ بِٱلْمُتَّقِينَ
Transliteration lā yastadhinuka alladhīna yu'minūna bil-lahi wal-yawmi l-ākhiri an yujāhidū bi-amwālihim wa-anfusihim wal-lahu ʿalīmun bil-mutaqīna
Khmer បណ្ដាអ្នកដែលមានជំនឿលើអល់ឡោះ និងថ្ងៃបរលោក មិនសុំអនុញ្ញាតពីអ្នក(មូហាំម៉ាត់)ក្នុងការដកខ្លួនពីការប្រយុទ្ធទាំង ទ្រព្យសម្បត្ដិ និងជីវិតរបស់ពួកគេឡើយ។ ហើយអល់ឡោះមហា ដឹងចំពោះបណ្ដាអ្នកដែលកោតខ្លាចទ្រង់។
Verse 45
إِنَّمَا يَسْتَـْٔذِنُكَ ٱلَّذِينَ لَا يُؤْمِنُونَ بِٱللَّهِ وَٱلْيَوْمِ ٱلْـَٔاخِرِ وَٱرْتَابَتْ قُلُوبُهُمْ فَهُمْ فِى رَيْبِهِمْ يَتَرَدَّدُونَ
Transliteration innamā yastadhinuka alladhīna lā yu'minūna bil-lahi wal-yawmi l-ākhiri wa-ir'tābat qulūbuhum fahum fī raybihim yataraddadūna
Khmer ពិតប្រាកដណាស់ មានតែពួកដែលគ្មានជំនឿលើអល់ឡោះ ហើយនឹងថ្ងៃបរលោកទេដែលសុំអនុញ្ញាតពីអ្នក(ដើម្បីដកខ្លួនពីការ ធ្វើសង្គ្រាម) ហើយចិត្ដរបស់ពួកគេមានការសង្ស័យ(ចំពោះសាសនា អ៊ីស្លាម)នោះ។ ដូចេ្នះ ពួកគេស្ទាក់ស្ទើរនៅក្នុងការសង្ស័យរបស់ ពួកគេ។
Verse 46
۞ وَلَوْ أَرَادُوا۟ ٱلْخُرُوجَ لَأَعَدُّوا۟ لَهُۥ عُدَّةً وَلَـٰكِن كَرِهَ ٱللَّهُ ٱنۢبِعَاثَهُمْ فَثَبَّطَهُمْ وَقِيلَ ٱقْعُدُوا۟ مَعَ ٱلْقَـٰعِدِينَ
Transliteration walaw arādū l-khurūja la-aʿaddū lahu ʿuddatan walākin kariha l-lahu inbiʿāthahum fathabbaṭahum waqīla uq'ʿudū maʿa l-qāʿidīna
Khmer ហើយបើពួកគេមានបំណងចេញ(ទៅប្រយុទ្ធរួមជាមួយ ពួកអ្នក)មែននោះ ប្រាកដជាពួកគេរៀបចំវា(ការចេញទៅធ្វើ សង្គ្រាម)នូវសំភារៈសឹក ក៏ប៉ុន្ដែអល់ឡោះមិនពេញចិត្ដចំពោះការ ចាកចេញរបស់ពួកគេឡើយ។ ដូចេ្នះទ្រង់បានធ្វើឱ្យពួកគេខ្ជិល ច្រអូស ហើយមានគេនិយាយថាៈ ចូរពួកអ្នកអង្គុយនៅជាមួយ បណ្ដាអ្នកដែលអង្គុយ(នៅផ្ទះ)ចុះ.
Verse 47
لَوْ خَرَجُوا۟ فِيكُم مَّا زَادُوكُمْ إِلَّا خَبَالًا وَلَأَوْضَعُوا۟ خِلَـٰلَكُمْ يَبْغُونَكُمُ ٱلْفِتْنَةَ وَفِيكُمْ سَمَّـٰعُونَ لَهُمْ ۗ وَٱللَّهُ عَلِيمٌۢ بِٱلظَّـٰلِمِينَ
Transliteration law kharajū fīkum mā zādūkum illā khabālan wala-awḍaʿū khilālakum yabghūnakumu l-fit'nata wafīkum sammāʿūna lahum wal-lahu ʿalīmun bil-ẓālimīna
Khmer ប្រសិនបើពួកគេបានចេញទៅជាមួយពួកអ្នក(ដើម្បីធ្វើ សង្គ្រាម) ពួកគេមិនអាចផ្ដល់ប្រយោជន៍អ្វីដល់ពួកអ្នកឡើយ មាន តែការបង្កគ្រោះថ្នាក់ និងញុះញង់ក្នុងចំណោមពួកអ្នក ដោយពួកគេ ចង់ឱ្យមានភាពវឹកវរដល់ពួកអ្នក។ ហើយនៅក្នុងចំណោមពួកអ្នក ថែមទាំងមានអ្នកស្ដាប់យកការណ៍ឱ្យពួកគេទៀតផង។ ហើយ អល់ឡោះមហាដឹងចំពោះពួកដែលបំពាន។
Verse 48
لَقَدِ ٱبْتَغَوُا۟ ٱلْفِتْنَةَ مِن قَبْلُ وَقَلَّبُوا۟ لَكَ ٱلْأُمُورَ حَتَّىٰ جَآءَ ٱلْحَقُّ وَظَهَرَ أَمْرُ ٱللَّهِ وَهُمْ كَـٰرِهُونَ
Transliteration laqadi ib'taghawū l-fit'nata min qablu waqallabū laka l-umūra ḥattā jāa l-ḥaqu waẓahara amru l-lahi wahum kārihūna
Khmer ពិតប្រាកដណាស់ ពួកគេមានផែនការបង្កភាពចលាចល តាំងពីមុនមកម្លេះ(មុនសង្គ្រាមនៅតាប៊ូក) ហើយពួកគេបានធ្វើ ការផ្លាស់បូ្ដរសភាពការណ៍ទាំងឡាយចំពោះអ្នក(មូហាំម៉ាត់) រហូត ទាល់តែការពិត(ជំនួយ)បានមកដល់ និងសាសនារបស់អល់ឡោះ បានជោគជ័យ តែពួកគេមិនពេញចិត្ដឡើយ។
Verse 49
وَمِنْهُم مَّن يَقُولُ ٱئْذَن لِّى وَلَا تَفْتِنِّىٓ ۚ أَلَا فِى ٱلْفِتْنَةِ سَقَطُوا۟ ۗ وَإِنَّ جَهَنَّمَ لَمُحِيطَةٌۢ بِٱلْكَـٰفِرِينَ
Transliteration wamin'hum man yaqūlu i'dhan lī walā taftinnī alā fī l-fit'nati saqaṭū wa-inna jahannama lamuḥīṭatun bil-kāfirīna
Khmer ហើយក្នុងចំណោមពួកគេមានអ្នកខ្លះនិយាយថាៈ សូម អនុញ្ញាតឱ្យខ្ញុំ(មិនទៅធ្វើសង្គ្រាម)ផង ហើយកុំឱ្យខ្ញុំប្រឈមមុខ នឹងគ្រោះថ្នាក់អ្វី។ តាមពិតពួកគេបានធ្លាក់ក្នុងភាពគ្រោះថ្នាក់ (ដោយអំពើពុតត្បុត)ទៅហើយ។ ហើយពិតប្រាកដណាស់ នរក ជើហាន់ណាំនឹងហ៊ុមព័ទ្ធពួកដែលប្រឆាំង។
Verse 50
إِن تُصِبْكَ حَسَنَةٌ تَسُؤْهُمْ ۖ وَإِن تُصِبْكَ مُصِيبَةٌ يَقُولُوا۟ قَدْ أَخَذْنَآ أَمْرَنَا مِن قَبْلُ وَيَتَوَلَّوا۟ وَّهُمْ فَرِحُونَ
Transliteration in tuṣib'ka ḥasanatun tasu'hum wa-in tuṣib'ka muṣībatun yaqūlū qad akhadhnā amranā min qablu wayatawallaw wahum fariḥūna
Khmer ប្រសិនបើសំណាងល្អធ្លាក់មកលើអ្នក(មូហាំម៉ាត់)វាធ្វើ ឱ្យពួកគេ(ពួកពុតត្បុត)ឈឺចាប់។ តែបើសំណាងអាក្រក់ធ្លាក់មក លើអ្នកវិញ ពួកគេនឹងនិយាយថាៈ ពិតណាស់ ពួកយើងបានដឹងរឿង នេះមុន(ទើបពួកយើងដកខ្លួនចេញពីមូហាំម៉ាត់) ហើយពួកគេបែរ ចេញទៅដោយពួកគេសប្បាយរីករាយ។
Verse 51
قُل لَّن يُصِيبَنَآ إِلَّا مَا كَتَبَ ٱللَّهُ لَنَا هُوَ مَوْلَىٰنَا ۚ وَعَلَى ٱللَّهِ فَلْيَتَوَكَّلِ ٱلْمُؤْمِنُونَ
Transliteration qul lan yuṣībanā illā mā kataba l-lahu lanā huwa mawlānā waʿalā l-lahi falyatawakkali l-mu'minūna
Khmer ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ វាមិនអាចធ្លាក់មកលើ ពួកយើងឡើយ លើកលែងតែអ្វីដែលអល់ឡោះបានចារកំណត់ សម្រាប់ពួកយើងប៉ុណ្ណោះ ព្រោះទ្រង់ជាអ្នកគាំពារពួកយើង។ ហើយចំពោះអល់ឡោះតែមួយគត់ដែលបណ្ដាអ្នកមានជំនឿត្រូវ ប្រគល់ការទុកចិត្ដ។
Verse 52
قُلْ هَلْ تَرَبَّصُونَ بِنَآ إِلَّآ إِحْدَى ٱلْحُسْنَيَيْنِ ۖ وَنَحْنُ نَتَرَبَّصُ بِكُمْ أَن يُصِيبَكُمُ ٱللَّهُ بِعَذَابٍ مِّنْ عِندِهِۦٓ أَوْ بِأَيْدِينَا ۖ فَتَرَبَّصُوٓا۟ إِنَّا مَعَكُم مُّتَرَبِّصُونَ
Transliteration qul hal tarabbaṣūna binā illā iḥ'dā l-ḥus'nayayni wanaḥnu natarabbaṣu bikum an yuṣībakumu l-lahu biʿadhābin min ʿindihi aw bi-aydīnā fatarabbaṣū innā maʿakum mutarabbiṣūna
Khmer ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ តើពួកអ្នករង់ចាំយើងក្រៅ ពីផលមួយនៃផលល្អទាំងពីរ(ស្លាប់ស្ហាហ៊ីទ ឬជ័យជំនះ)នេះឬ? ហើយពួកយើងចាំមើលពួកអ្នកថា អល់ឡោះនឹងធ្វើឱ្យពួកអ្នក ឈឺចាប់ដោយទណ្ឌកម្មពីទ្រង់ផ្ទាល់ ឬដោយដៃផ្ទាល់របស់ពួកយើង។ ដូចេ្នះចូរពួកអ្នករង់ចាំចុះ ពិតប្រាកដណាស់ ពួកយើងក៏រង់ចាំជាមួយ ពួកអ្នកដែរ។
Verse 53
قُلْ أَنفِقُوا۟ طَوْعًا أَوْ كَرْهًا لَّن يُتَقَبَّلَ مِنكُمْ ۖ إِنَّكُمْ كُنتُمْ قَوْمًا فَـٰسِقِينَ
Transliteration qul anfiqū ṭawʿan aw karhan lan yutaqabbala minkum innakum kuntum qawman fāsiqīna
Khmer ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ទោះបីពួកអ្នកបានបរិច្ចាគ ដោយពេញចិត្ដ ឬមិនពេញចិត្ដក៏ដោយ ក៏គេ(អល់ឡោះ)មិន ទទួលយកពីពួកអ្នកដែរ។ ពិតប្រាកដណាស់ ពួកអ្នកជាពួកដែល ល្មើសនឹងបទបញ្ជារបស់អល់ឡោះ។
Verse 54
وَمَا مَنَعَهُمْ أَن تُقْبَلَ مِنْهُمْ نَفَقَـٰتُهُمْ إِلَّآ أَنَّهُمْ كَفَرُوا۟ بِٱللَّهِ وَبِرَسُولِهِۦ وَلَا يَأْتُونَ ٱلصَّلَوٰةَ إِلَّا وَهُمْ كُسَالَىٰ وَلَا يُنفِقُونَ إِلَّا وَهُمْ كَـٰرِهُونَ
Transliteration wamā manaʿahum an tuq'bala min'hum nafaqātuhum illā annahum kafarū bil-lahi wabirasūlihi walā yatūna l-ṣalata illā wahum kusālā walā yunfiqūna illā wahum kārihūna
Khmer ហើយគ្មានអ្វីរារាំងពួកគេមិនឱ្យគេទទួលយកការបរិច្ចាគ របស់ពួកគេក្រៅពីការប្រឆាំងរបស់ពួកគេចំពោះអល់ឡោះ និងអ្នក នាំសាររបស់ទ្រង់(មូហាំម៉ាត់)នោះឡើយ។ ហើយពួកគេមិនមក សឡាតឡើយ លើកលែងតែពួកគេមកដោយខ្ជិលច្រអូសប៉ុណ្ណោះ។ ហើយពួកគេក៏មិនបរិច្ចាគដែរ លើកលែងតែពួកគេបរិច្ចាគដោយ មិនពេញចិត្ដប៉ុណ្ណោះ។
Verse 55
فَلَا تُعْجِبْكَ أَمْوَٰلُهُمْ وَلَآ أَوْلَـٰدُهُمْ ۚ إِنَّمَا يُرِيدُ ٱللَّهُ لِيُعَذِّبَهُم بِهَا فِى ٱلْحَيَوٰةِ ٱلدُّنْيَا وَتَزْهَقَ أَنفُسُهُمْ وَهُمْ كَـٰفِرُونَ
Transliteration falā tuʿ'jib'ka amwāluhum walā awlāduhum innamā yurīdu l-lahu liyuʿadhibahum bihā fī l-ḥayati l-dun'yā watazhaqa anfusuhum wahum kāfirūna
Khmer ដូចេ្នះ ចូរកុំបណ្ដោយឱ្យទ្រព្យសម្បត្ដិរបស់ពួកគេនិងកូន ចៅរបស់ពួកគេធ្វើឱ្យអ្នក(មូហាំម៉ាត់)ភ្ញាក់ផើ្អលឱ្យសោះ។ តាម ពិតអល់ឡោះចង់ដាក់ទណ្ឌកម្មពួកគេក្នុងការរស់នៅលើលោកិយ ជាមួយប្រការទាំងនេះ និងដើម្បីឱ្យព្រលឹងរបស់ពួកគេចេញទៅ (ស្លាប់)ខណៈដែលពួកគេជាពួកគ្មានជំនឿ។
Verse 56
وَيَحْلِفُونَ بِٱللَّهِ إِنَّهُمْ لَمِنكُمْ وَمَا هُم مِّنكُمْ وَلَـٰكِنَّهُمْ قَوْمٌ يَفْرَقُونَ
Transliteration wayaḥlifūna bil-lahi innahum laminkum wamā hum minkum walākinnahum qawmun yafraqūna
Khmer ពួកគេស្បថនឹងអល់ឡោះថាៈ ពិតប្រាកដណាស់ ពួកគេ ពិតជាមកពីក្រុមពួកអ្នក(អ្នកមានជំនឿ)ដែរ ខណៈដែលពួកគេ មិនមែនជាក្រុមពួកអ្នកទេនោះ។ ក៏ប៉ុន្ដែពួកគេជាក្រុមដែលខ្លាច។
Verse 57
لَوْ يَجِدُونَ مَلْجَـًٔا أَوْ مَغَـٰرَٰتٍ أَوْ مُدَّخَلًا لَّوَلَّوْا۟ إِلَيْهِ وَهُمْ يَجْمَحُونَ
Transliteration law yajidūna malja-an aw maghārātin aw muddakhalan lawallaw ilayhi wahum yajmaḥūna
Khmer ប្រសិនបើពួកគេមានកន្លែងការពារខ្លួន ឬមានរូងភ្នំ ឬមាន រូងដី ពួកគេពិតជាទៅរកទីនោះដោយប្រញាប់ប្រញាល់ជាមិនខាន។
Verse 58
وَمِنْهُم مَّن يَلْمِزُكَ فِى ٱلصَّدَقَـٰتِ فَإِنْ أُعْطُوا۟ مِنْهَا رَضُوا۟ وَإِن لَّمْ يُعْطَوْا۟ مِنْهَآ إِذَا هُمْ يَسْخَطُونَ
Transliteration wamin'hum man yalmizuka fī l-ṣadaqāti fa-in uʿ'ṭū min'hā raḍū wa-in lam yuʿ'ṭaw min'hā idhā hum yaskhaṭūna
Khmer ហើយក្នុងចំណោមពួកគេ មានអ្នកចោទប្រកាន់អ្នក (មូហាំម៉ាត់)ក្នុង(រឿងបែងចែក)ការបរិច្ចាគ។ បើពួកគេត្រូវបាន គេចែកឱ្យមួយផ្នែកពីវា ពួកគេសប្បាយរីករាយ តែបើពួកគេមិន ត្រូវបានគេចែកឱ្យអំពីវាវិញនោះ ស្រាប់តែពួកគេខឹង។
Verse 59
وَلَوْ أَنَّهُمْ رَضُوا۟ مَآ ءَاتَىٰهُمُ ٱللَّهُ وَرَسُولُهُۥ وَقَالُوا۟ حَسْبُنَا ٱللَّهُ سَيُؤْتِينَا ٱللَّهُ مِن فَضْلِهِۦ وَرَسُولُهُۥٓ إِنَّآ إِلَى ٱللَّهِ رَٰغِبُونَ
Transliteration walaw annahum raḍū mā ātāhumu l-lahu warasūluhu waqālū ḥasbunā l-lahu sayu'tīnā l-lahu min faḍlihi warasūluhu innā ilā l-lahi rāghibūna
Khmer ហើយប្រសិនបើពួកនេះរីករាយនឹងអ្វីដែលអល់ឡោះ និង អ្នកនាំសាររបស់ទ្រង់បានបែងចែកឱ្យពួកគេ ហើយពួកគេបាននិ-យាយថាៈ អល់ឡោះតែមួយគត់គ្រប់គ្រាន់ហើយសម្រាប់ពួកយើង នោះ ច្បាស់ជាអល់ឡោះនឹងបន្ថែមឱ្យពួកយើងនូវសេចក្ដីប្រោស ប្រណីរបស់ទ្រង់ ហើយអ្នកនាំសាររបស់ទ្រង់ក៏ដូចគ្នាដែរ។ ពិត ប្រាកដណាស់ ពួកយើងជាអ្នកសង្ឃឹមចំពោះអល់ឡោះតែមួយគត់។
Verse 60
۞ إِنَّمَا ٱلصَّدَقَـٰتُ لِلْفُقَرَآءِ وَٱلْمَسَـٰكِينِ وَٱلْعَـٰمِلِينَ عَلَيْهَا وَٱلْمُؤَلَّفَةِ قُلُوبُهُمْ وَفِى ٱلرِّقَابِ وَٱلْغَـٰرِمِينَ وَفِى سَبِيلِ ٱللَّهِ وَٱبْنِ ٱلسَّبِيلِ ۖ فَرِيضَةً مِّنَ ٱللَّهِ ۗ وَٱللَّهُ عَلِيمٌ حَكِيمٌ
Transliteration innamā l-ṣadaqātu lil'fuqarāi wal-masākīni wal-ʿāmilīna ʿalayhā wal-mu-alafati qulūbuhum wafī l-riqābi wal-ghārimīna wafī sabīli l-lahi wa-ib'ni l-sabīli farīḍatan mina l-lahi wal-lahu ʿalīmun ḥakīmun
Khmer តាមពិត ការបរិច្ចាគហ្សាកាត់នោះ គឺសម្រាប់តែបណ្ដា អ្នកក្រខ្សត់ និងបណ្ដាអ្នកក្រ និងបណ្ដាអ្នកប្រមូលហ្សាកាត់ និង បណ្ដាអ្នកដែលទើបតែចូលសាសនាអ៊ីស្លាម និងបណ្ដាអ្នកចង់រំដោះ ខ្លួនពីទាសករគេ និងបណ្ដាអ្នកជំពាក់បំណុលគេ និងបណ្ដាអ្នកដែល តស៊ូក្នុងមាគ៌ាអល់ឡោះ និងបណ្ដាអ្នកដែលធ្វើដំណើរដាច់ស្បៀង ប៉ុណ្ណោះ។ (ទាំងនេះគឺជា)កាតព្វកិច្ចពីអល់ឡោះ។ ហើយអល់-ឡោះមហាដឹង មហាគតិបណ្ឌិត។
Verse 61
وَمِنْهُمُ ٱلَّذِينَ يُؤْذُونَ ٱلنَّبِىَّ وَيَقُولُونَ هُوَ أُذُنٌ ۚ قُلْ أُذُنُ خَيْرٍ لَّكُمْ يُؤْمِنُ بِٱللَّهِ وَيُؤْمِنُ لِلْمُؤْمِنِينَ وَرَحْمَةٌ لِّلَّذِينَ ءَامَنُوا۟ مِنكُمْ ۚ وَٱلَّذِينَ يُؤْذُونَ رَسُولَ ٱللَّهِ لَهُمْ عَذَابٌ أَلِيمٌ
Transliteration wamin'humu alladhīna yu'dhūna l-nabiya wayaqūlūna huwa udhunun qul udhunu khayrin lakum yu'minu bil-lahi wayu'minu lil'mu'minīna waraḥmatun lilladhīna āmanū minkum wa-alladhīna yu'dhūna rasūla l-lahi lahum ʿadhābun alīmun
Khmer ហើយក្នុងចំណោមពួកគេ(ពួកពុតត្បុត)មានពួកដែលធ្វើ បាបណាពី(មូហាំម៉ាត់) ហើយពួកគេនិយាយថាៈ គាត់ជាអ្នកស្ដាប់ និងជឿអ្វីៗគ្រប់បែបយ៉ាង។ ចូរអ្នក(មូហាំម៉ាត់)តបវិញថាៈ (ពិត ប្រាកដណាស់) គេស្ដាប់តែអ្វីដែលល្អសម្រាប់ពួកអ្នក ហើយគេជឿ លើអល់ឡោះ និងទុកចិត្ដលើបណ្ដាអ្នកមានជំនឿ ហើយនិងអាណិត ស្រឡាញ់បណ្ដាអ្នកដែលមានជំនឿក្នុងចំណោមពួកអ្នកប៉ុណ្ណោះ។ ហើយពួកដែលធ្វើបាបអ្នកនាំសាររបស់អល់ឡោះ ពួកគេនឹងទទួល ទារុណកម្មយ៉ាងឈឺចាប់។
Verse 62
يَحْلِفُونَ بِٱللَّهِ لَكُمْ لِيُرْضُوكُمْ وَٱللَّهُ وَرَسُولُهُۥٓ أَحَقُّ أَن يُرْضُوهُ إِن كَانُوا۟ مُؤْمِنِينَ
Transliteration yaḥlifūna bil-lahi lakum liyur'ḍūkum wal-lahu warasūluhu aḥaqqu an yur'ḍūhu in kānū mu'minīna
Khmer ពួកគេស្បថនឹងអល់ឡោះនៅចំពោះមុខពួកអ្នក(អ្នកមាន ជំនឿ)ដើម្បីផ្គាប់ចិត្ដពួកអ្នកប៉ុណ្ណោះ។ តែអល់ឡោះ និងអ្នកនាំសារ របស់ទ្រង់ទេដែលសក្ដិសមបំផុតសម្រាប់ពួកគេផ្គាប់ចិត្ដ បើពួកគេ ពិតជាពួកមានជំនឿមែននោះ។
Verse 63
أَلَمْ يَعْلَمُوٓا۟ أَنَّهُۥ مَن يُحَادِدِ ٱللَّهَ وَرَسُولَهُۥ فَأَنَّ لَهُۥ نَارَ جَهَنَّمَ خَـٰلِدًا فِيهَا ۚ ذَٰلِكَ ٱلْخِزْىُ ٱلْعَظِيمُ
Transliteration alam yaʿlamū annahu man yuḥādidi l-laha warasūlahu fa-anna lahu nāra jahannama khālidan fīhā dhālika l-khiz'yu l-ʿaẓīmu
Khmer តើពួកគេមិនដឹងទេឬថា ពិតប្រាកដណាស់ អ្នកណាហើយ ដែលប្រឆាំងនឹងអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ ពិតប្រាកដ ណាស់ សម្រាប់គេគឺនរកជើហាន់ណាំ ដោយគេស្ថិតនៅក្នុងនោះជា អមតៈនោះ? ទាំងនោះគឺជាការអាម៉ាស់ដ៏ធំបំផុត។
Verse 64
يَحْذَرُ ٱلْمُنَـٰفِقُونَ أَن تُنَزَّلَ عَلَيْهِمْ سُورَةٌ تُنَبِّئُهُم بِمَا فِى قُلُوبِهِمْ ۚ قُلِ ٱسْتَهْزِءُوٓا۟ إِنَّ ٱللَّهَ مُخْرِجٌ مَّا تَحْذَرُونَ
Transliteration yaḥdharu l-munāfiqūna an tunazzala ʿalayhim sūratun tunabbi-uhum bimā fī qulūbihim quli is'tahziū inna l-laha mukh'rijun mā taḥdharūna
Khmer ពួកពុតត្បុតព្រួយបារម្ភខ្លាចជំពូកណាមួយត្រូវគេបញ្ចុះ មកលើពួកគេ ដើម្បីលាតត្រដាងអំពីអ្វីដែលមាននៅក្នុងចិត្ដរបស់ ពួកគេ។ ចូរអ្នក(មូហាំម៉ាត់)តបវិញថាៈ ចូរពួកអ្នកសើចចំអក ចុះ. ពិតប្រាកដណាស់ អល់ឡោះជាអ្នកលាតត្រដាងនូវអ្វីដែលពួក អ្នកកំពុងព្រួយបារម្ភនោះ។
Verse 65
وَلَئِن سَأَلْتَهُمْ لَيَقُولُنَّ إِنَّمَا كُنَّا نَخُوضُ وَنَلْعَبُ ۚ قُلْ أَبِٱللَّهِ وَءَايَـٰتِهِۦ وَرَسُولِهِۦ كُنتُمْ تَسْتَهْزِءُونَ
Transliteration wala-in sa-altahum layaqūlunna innamā kunnā nakhūḍu wanalʿabu qul abil-lahi waāyātihi warasūlihi kuntum tastahziūna
Khmer ហើយប្រសិនបើអ្នក(មូហាំម៉ាត់)សួរពួកគេ ពួកគេច្បាស់ ជាឆ្លើយថាៈ តាមពិតពួកយើងគ្រាន់តែចំអកនិងលេងសើចប៉ុណ្ណោះ។ ចូរអ្នកពោលថាៈ តើពួកអ្នកនៅចំអកមើលងាយចំពោះអល់ឡោះ និងអាយ៉ាត់ៗរបស់ទ្រង់ ហើយនិងអ្នកនាំសាររបស់ទ្រង់ឬ?
Verse 66
لَا تَعْتَذِرُوا۟ قَدْ كَفَرْتُم بَعْدَ إِيمَـٰنِكُمْ ۚ إِن نَّعْفُ عَن طَآئِفَةٍ مِّنكُمْ نُعَذِّبْ طَآئِفَةًۢ بِأَنَّهُمْ كَانُوا۟ مُجْرِمِينَ
Transliteration lā taʿtadhirū qad kafartum baʿda īmānikum in naʿfu ʿan ṭāifatin minkum nuʿadhib ṭāifatan bi-annahum kānū muj'rimīna
Khmer ពួកអ្នកមិនចាំបាច់ដោះសាទៀតទេ ជាការពិតណាស់ ពួក អ្នកបានប្រឆាំងក្រោយពីពួកអ្នកមានជំនឿហើយនោះ។ បើយើង លើកលែងទោសឱ្យក្រុមមួយក្នុងចំណោមពួកអ្នក ក៏យើងនឹងធ្វើ ទារុណកម្មក្រុមមួយផេ្សងទៀតដែរ ព្រោះពួកគេជាពួកដែលបាន ប្រព្រឹត្ដបាបកម្ម។
Verse 67
ٱلْمُنَـٰفِقُونَ وَٱلْمُنَـٰفِقَـٰتُ بَعْضُهُم مِّنۢ بَعْضٍ ۚ يَأْمُرُونَ بِٱلْمُنكَرِ وَيَنْهَوْنَ عَنِ ٱلْمَعْرُوفِ وَيَقْبِضُونَ أَيْدِيَهُمْ ۚ نَسُوا۟ ٱللَّهَ فَنَسِيَهُمْ ۗ إِنَّ ٱلْمُنَـٰفِقِينَ هُمُ ٱلْفَـٰسِقُونَ
Transliteration al-munāfiqūna wal-munāfiqātu baʿḍuhum min baʿḍin yamurūna bil-munkari wayanhawna ʿani l-maʿrūfi wayaqbiḍūna aydiyahum nasū l-laha fanasiyahum inna l-munāfiqīna humu l-fāsiqūna
Khmer ពួកពុតត្បុតទាំងប្រុសទាំងស្រីគឺពួកគេដូចគ្នា។ ពួកគេប្រើ គ្នាឱ្យប្រព្រឹត្ដអំពើអាក្រក់និងហាមឃាត់គ្នាពីការសាងអំពើល្អ ហើយ ពួកគេក្ដាប់ដៃរបស់ពួកគេ(កំណាញ់)។ ពួកគេបានភេ្លចអល់ឡោះ ដូច្នោះហើយទ្រង់ក៏បានភេ្លចពួកគេវិញដែរ។ ពិតប្រាកដណាស់ ពួក ពុតត្បុតគឺជាពួកដែលល្មើស ។
Verse 68
وَعَدَ ٱللَّهُ ٱلْمُنَـٰفِقِينَ وَٱلْمُنَـٰفِقَـٰتِ وَٱلْكُفَّارَ نَارَ جَهَنَّمَ خَـٰلِدِينَ فِيهَا ۚ هِىَ حَسْبُهُمْ ۚ وَلَعَنَهُمُ ٱللَّهُ ۖ وَلَهُمْ عَذَابٌ مُّقِيمٌ
Transliteration waʿada l-lahu l-munāfiqīna wal-munāfiqāti wal-kufāra nāra jahannama khālidīna fīhā hiya ḥasbuhum walaʿanahumu l-lahu walahum ʿadhābun muqīmun
Khmer អល់ឡោះបានសន្យាផ្ដល់ឱ្យពួកពុតត្បុតទាំងប្រុស ទាំង ស្រី និងពួកគ្មានជំនឿនូវនរកជើហាន់ណាំ ដែលពួកនេះត្រូវស្ថិតនៅ ក្នុងនោះជាអមតៈ។ វា(នរក)គ្រប់គ្រាន់ហើយសម្រាប់ពួកគេ។ ហើយអល់ឡោះបានដាក់បណ្ដាសាពួកគេ ហើយពួកគេនឹងទទួល ទារុណកម្មជានិរន្ដរ៍។
Verse 69
كَٱلَّذِينَ مِن قَبْلِكُمْ كَانُوٓا۟ أَشَدَّ مِنكُمْ قُوَّةً وَأَكْثَرَ أَمْوَٰلًا وَأَوْلَـٰدًا فَٱسْتَمْتَعُوا۟ بِخَلَـٰقِهِمْ فَٱسْتَمْتَعْتُم بِخَلَـٰقِكُمْ كَمَا ٱسْتَمْتَعَ ٱلَّذِينَ مِن قَبْلِكُم بِخَلَـٰقِهِمْ وَخُضْتُمْ كَٱلَّذِى خَاضُوٓا۟ ۚ أُو۟لَـٰٓئِكَ حَبِطَتْ أَعْمَـٰلُهُمْ فِى ٱلدُّنْيَا وَٱلْـَٔاخِرَةِ ۖ وَأُو۟لَـٰٓئِكَ هُمُ ٱلْخَـٰسِرُونَ
Transliteration ka-alladhīna min qablikum kānū ashadda minkum quwwatan wa-akthara amwālan wa-awlādan fa-is'tamtaʿū bikhalāqihim fa-is'tamtaʿtum bikhalāqikum kamā is'tamtaʿa alladhīna min qablikum bikhalāqihim wakhuḍ'tum ka-alladhī khāḍū ulāika ḥabiṭat aʿmāluhum fī l-dun'yā wal-ākhirati wa-ulāika humu l-khāsirūna
Khmer ដូចពួក(ពួកគ្មានជំនឿ)ដែលពីមុនៗពួកអ្នក(ពួកពុតត្បុត) ដែរ ។ ពួកគេមានកម្លាំងពលំខ្លាំងក្លា និងមានទ្រព្យសម្បតិ្ដ និងកូន ចៅច្រើនជាងពួកអ្នកទៅទៀត។ ហើយពួកគេបានរីករាយនឹងភ័ព្វ-សំណាងរបស់ពួកគេ។ រីឯពួកអ្នកក៏បានរីករាយនឹងភ័ព្វសំណាងរបស់ ពួកអ្នកដូចដែលពួកគ្មានជំនឿមុនៗបានរីករាយនឹងភ័ព្វសំណាង របស់ពួកគេដែរ។ ហើយពួកអ្នកបាននិយាយចំអកដូចពួកគេបាន និយាយចំអកដែរ។ ពួកទាំងនោះ អំពើទាំងឡាយរបស់ពួកគេបាន រលាយអស់ទាំងនៅលើលោកិយ និងថ្ងៃបរលោក។ ហើយពួកទាំង នោះគឺជាពួកដែលខាតបង់។
Verse 70
أَلَمْ يَأْتِهِمْ نَبَأُ ٱلَّذِينَ مِن قَبْلِهِمْ قَوْمِ نُوحٍ وَعَادٍ وَثَمُودَ وَقَوْمِ إِبْرَٰهِيمَ وَأَصْحَـٰبِ مَدْيَنَ وَٱلْمُؤْتَفِكَـٰتِ ۚ أَتَتْهُمْ رُسُلُهُم بِٱلْبَيِّنَـٰتِ ۖ فَمَا كَانَ ٱللَّهُ لِيَظْلِمَهُمْ وَلَـٰكِن كَانُوٓا۟ أَنفُسَهُمْ يَظْلِمُونَ
Transliteration alam yatihim naba-u alladhīna min qablihim qawmi nūḥin waʿādin wathamūda waqawmi ib'rāhīma wa-aṣḥābi madyana wal-mu'tafikāti atathum rusuluhum bil-bayināti famā kāna l-lahu liyaẓlimahum walākin kānū anfusahum yaẓlimūna
Khmer តើប្រវត្ដិរឿងរបស់ពួកមុនៗពួកគេ(ពួកពុតត្បុត)ដូចជា ក្រុមនួហ ក្រុមអាដ ក្រុមសាមូដ ក្រុមអ៊ីព្រហ៊ីម និងអ្នកភូមិម៉ាទយ៉ាន់ និងទីក្រុងដែលគេបានបំផ្លាញចោល(ក្រុមលូត)មិនបានមក ដល់ពួកគេទេឬ? បណ្ដាអ្នកនាំសាររបស់ពួកគេ(ពួកមុនៗ)បាននាំ មកនូវភស្ដុតាងនានាមកដល់ពួកគេ។ ហើយអល់ឡោះមិនបានធើ្វ បាបពួកគេទេ តែពួកគេទេដែលបានធ្វើបាបខ្លួនឯងនោះ។
Verse 71
وَٱلْمُؤْمِنُونَ وَٱلْمُؤْمِنَـٰتُ بَعْضُهُمْ أَوْلِيَآءُ بَعْضٍ ۚ يَأْمُرُونَ بِٱلْمَعْرُوفِ وَيَنْهَوْنَ عَنِ ٱلْمُنكَرِ وَيُقِيمُونَ ٱلصَّلَوٰةَ وَيُؤْتُونَ ٱلزَّكَوٰةَ وَيُطِيعُونَ ٱللَّهَ وَرَسُولَهُۥٓ ۚ أُو۟لَـٰٓئِكَ سَيَرْحَمُهُمُ ٱللَّهُ ۗ إِنَّ ٱللَّهَ عَزِيزٌ حَكِيمٌ
Transliteration wal-mu'minūna wal-mu'minātu baʿḍuhum awliyāu baʿḍin yamurūna bil-maʿrūfi wayanhawna ʿani l-munkari wayuqīmūna l-ṣalata wayu'tūna l-zakata wayuṭīʿūna l-laha warasūlahu ulāika sayarḥamuhumu l-lahu inna l-laha ʿazīzun ḥakīmun
Khmer ហើយបណ្ដាអ្នកដែលមានជំនឿទាំងប្រុសទាំងស្រី គឺពួក គេជួយគ្នាទៅវិញទៅមក។ ពួកគេប្រើគ្នាឱ្យសាងអំពើល្អ និងហាម ឃាត់គ្នាពីការប្រព្រឹត្ដអំពើអាក្រក់ ហើយពួកគេប្រតិបត្ដិសឡាត និងបរិច្ចាគហ្សាកាត់ និងគោរពប្រតិបត្ដិតាមអល់ឡោះ និងអ្នក នាំសាររបស់ទ្រង់(មូហាំម៉ាត់)។ អ្នកទាំងនោះអល់ឡោះនឹង អាណិតស្រឡាញ់ពួកគេ។ ពិតប្រាកដណាស់ អល់ឡោះមហាខ្លាំង ពូកែ មហាគតិបណ្ឌិត។
Verse 72
وَعَدَ ٱللَّهُ ٱلْمُؤْمِنِينَ وَٱلْمُؤْمِنَـٰتِ جَنَّـٰتٍ تَجْرِى مِن تَحْتِهَا ٱلْأَنْهَـٰرُ خَـٰلِدِينَ فِيهَا وَمَسَـٰكِنَ طَيِّبَةً فِى جَنَّـٰتِ عَدْنٍ ۚ وَرِضْوَٰنٌ مِّنَ ٱللَّهِ أَكْبَرُ ۚ ذَٰلِكَ هُوَ ٱلْفَوْزُ ٱلْعَظِيمُ
Transliteration waʿada l-lahu l-mu'minīna wal-mu'mināti jannātin tajrī min taḥtihā l-anhāru khālidīna fīhā wamasākina ṭayyibatan fī jannāti ʿadnin wariḍ'wānun mina l-lahi akbaru dhālika huwa l-fawzu l-ʿaẓīmu
Khmer អល់ឡោះបានសន្យាចំពោះបណ្ដាអ្នកមានជំនឿទាំង ប្រុសទាំងស្រីនូវឋានសួគ៌ដែលមានទនេ្លជាច្រើនហូរកាត់ពីក្រោម វា ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ និងមានលំនៅដ្ឋានជា ច្រើនដ៏ល្អប្រណីតនៅក្នុងឋានសួគ៌អាត់និន។ ហើយការពេញចិត្ដពី អល់ឡោះគឺធំធេងបំផុត។ នោះគឺជាជ័យជំនះដ៏ធំធេង។
Verse 73
يَـٰٓأَيُّهَا ٱلنَّبِىُّ جَـٰهِدِ ٱلْكُفَّارَ وَٱلْمُنَـٰفِقِينَ وَٱغْلُظْ عَلَيْهِمْ ۚ وَمَأْوَىٰهُمْ جَهَنَّمُ ۖ وَبِئْسَ ٱلْمَصِيرُ
Transliteration yāayyuhā l-nabiyu jāhidi l-kufāra wal-munāfiqīna wa-ugh'luẓ ʿalayhim wamawāhum jahannamu wabi'sa l-maṣīru
Khmer ឱណាពី(មូហាំម៉ាត់). ចូរអ្នកតស៊ូប្រឆាំងនឹងពួកគ្មាន ជំនឿ និងពួកពុតត្បុត ហើយអ្នកត្រូវប្រឆាំងឱ្យខ្លាំងនឹងពួកគេ។ ហើយទីលំនៅរបស់ពួកគេគឺនរកជើហាន់ណាំ ដែលជាកន្លែងវិល ត្រឡប់ដ៏អាក្រក់បំផុត។
Verse 74
يَحْلِفُونَ بِٱللَّهِ مَا قَالُوا۟ وَلَقَدْ قَالُوا۟ كَلِمَةَ ٱلْكُفْرِ وَكَفَرُوا۟ بَعْدَ إِسْلَـٰمِهِمْ وَهَمُّوا۟ بِمَا لَمْ يَنَالُوا۟ ۚ وَمَا نَقَمُوٓا۟ إِلَّآ أَنْ أَغْنَىٰهُمُ ٱللَّهُ وَرَسُولُهُۥ مِن فَضْلِهِۦ ۚ فَإِن يَتُوبُوا۟ يَكُ خَيْرًا لَّهُمْ ۖ وَإِن يَتَوَلَّوْا۟ يُعَذِّبْهُمُ ٱللَّهُ عَذَابًا أَلِيمًا فِى ٱلدُّنْيَا وَٱلْـَٔاخِرَةِ ۚ وَمَا لَهُمْ فِى ٱلْأَرْضِ مِن وَلِىٍّ وَلَا نَصِيرٍ
Transliteration yaḥlifūna bil-lahi mā qālū walaqad qālū kalimata l-kuf'ri wakafarū baʿda is'lāmihim wahammū bimā lam yanālū wamā naqamū illā an aghnāhumu l-lahu warasūluhu min faḍlihi fa-in yatūbū yaku khayran lahum wa-in yatawallaw yuʿadhib'humu l-lahu ʿadhāban alīman fī l-dun'yā wal-ākhirati wamā lahum fī l-arḍi min waliyyin walā naṣīrin
Khmer ពួកគេ(ពួកពុតត្បុត)ស្បថនឹងអល់ឡោះថាៈ ពួកគេមិន បាននិយាយអ្វីឡើយ តែតាមពិតពួកគេបាននិយាយនូវពាក្យសំដី ដែលគ្មានជំនឿ។ ហើយពួកគេបានប្រឆាំងវិញ បន្ទាប់ពីការចូល សាសនាអ៊ីស្លាមរបស់ពួកគេហើយនោះ។ ហើយពួកគេប៉ុនប៉ងនូវ អ្វីដែលពួកគេមិនអាចសមេ្រចបាន។ ហើយពួកគេមិនអាចធ្វើអ្វី បានឡើយ លើកលែងតែអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ធ្វើ ឱ្យពួកគេមានបានដោយការប្រោសប្រទានរបស់ទ្រង់ប៉ុណ្ណោះ។ ប្រសិនបើពួកគេសារភាពកំហុសនោះ វាជាការប្រសើរសម្រាប់ ពួកគេ។ តែបើពួកគេបែរចេញវិញ អល់ឡោះនឹងធ្វើទារុណកម្ម ពួកគេនូវទារុណកម្មមួយដ៏ឈឺចាប់ទាំងនៅក្នុងលោកិយ និងថ្ងៃ បរលោក។ ហើយសម្រាប់ពួកគេនៅលើផែនដីនេះគ្មានអ្នកគាំពារ និងគ្មានអ្នកជួយឡើយ។
Verse 75
۞ وَمِنْهُم مَّنْ عَـٰهَدَ ٱللَّهَ لَئِنْ ءَاتَىٰنَا مِن فَضْلِهِۦ لَنَصَّدَّقَنَّ وَلَنَكُونَنَّ مِنَ ٱلصَّـٰلِحِينَ
Transliteration wamin'hum man ʿāhada l-laha la-in ātānā min faḍlihi lanaṣṣaddaqanna walanakūnanna mina l-ṣāliḥīna
Khmer ក្នុងចំណោមពួកគេ(ពួកពុតត្បុត)មានអ្នកដែលបានសន្យា ជាមួយអល់ឡោះថាៈ ប្រសិនបើទ្រង់បានផ្ដល់ការប្រោសប្រទាន (លាភសក្ការៈ)របស់ទ្រង់ដល់ពួកយើងនោះ ពួកយើងពិតជាជឿ លើទ្រង់ ហើយពួកយើងពិតជានឹងស្ថិតក្នុងចំណោមអ្នកដែលសាង អំពើល្អជាមិនខាន។
Verse 76
فَلَمَّآ ءَاتَىٰهُم مِّن فَضْلِهِۦ بَخِلُوا۟ بِهِۦ وَتَوَلَّوا۟ وَّهُم مُّعْرِضُونَ
Transliteration falammā ātāhum min faḍlihi bakhilū bihi watawallaw wahum muʿ'riḍūna
Khmer តែនៅពេលដែលទ្រង់បានផ្ដល់ឱ្យពួកគេនូវការប្រោស ប្រទាន(លាភសក្ការៈ)របស់ទ្រង់នោះ ពួកគេបែរជាកំណាញ់ (មិនបរិច្ចាគ)ទៅវិញ។ ហើយពួកគេបានបែរចេញក្នុងនាមពួកគេជាពួក ដែលប្រឆាំង ។
Verse 77
فَأَعْقَبَهُمْ نِفَاقًا فِى قُلُوبِهِمْ إِلَىٰ يَوْمِ يَلْقَوْنَهُۥ بِمَآ أَخْلَفُوا۟ ٱللَّهَ مَا وَعَدُوهُ وَبِمَا كَانُوا۟ يَكْذِبُونَ
Transliteration fa-aʿqabahum nifāqan fī qulūbihim ilā yawmi yalqawnahu bimā akhlafū l-laha mā waʿadūhu wabimā kānū yakdhibūna
Khmer ហើយទ្រង់ក៏ដាក់ទណ្ឌកម្មពួកគេដោយដាក់ភាពពុតត្បុត ទៅក្នុងចិត្ដរបស់ពួកគេរហូតដល់ថ្ងៃដែលពួកគេជួបទ្រង់ដោយសារតែពួកគេបានក្បត់នឹងអល់ឡោះនូវអ្វីដែលពួកគេបានសន្យាជាមួយទ្រង់ និងដោយសារតែអ្វីដែលពួកគេធ្លាប់ភូតកុហកនោះ។
Verse 78
أَلَمْ يَعْلَمُوٓا۟ أَنَّ ٱللَّهَ يَعْلَمُ سِرَّهُمْ وَنَجْوَىٰهُمْ وَأَنَّ ٱللَّهَ عَلَّـٰمُ ٱلْغُيُوبِ
Transliteration alam yaʿlamū anna l-laha yaʿlamu sirrahum wanajwāhum wa-anna l-laha ʿallāmu l-ghuyūbi
Khmer តើពួកគេមិនដឹងថា ពិតប្រាកដណាស់ អល់ឡោះដឹងពី អាថ៌កំបាំង និងការខ្សឹបខ្សៀវ(ផែនការអាក្រក់)របស់ពួកគេទេ ឬ? ហើយពិតប្រាកដណាស់ អល់ឡោះជាអ្នកដឹងបំផុតចំពោះរឿង អាថ៌កំបាំងទាំងអស់។
Verse 79
ٱلَّذِينَ يَلْمِزُونَ ٱلْمُطَّوِّعِينَ مِنَ ٱلْمُؤْمِنِينَ فِى ٱلصَّدَقَـٰتِ وَٱلَّذِينَ لَا يَجِدُونَ إِلَّا جُهْدَهُمْ فَيَسْخَرُونَ مِنْهُمْ ۙ سَخِرَ ٱللَّهُ مِنْهُمْ وَلَهُمْ عَذَابٌ أَلِيمٌ
Transliteration alladhīna yalmizūna l-muṭawiʿīna mina l-mu'minīna fī l-ṣadaqāti wa-alladhīna lā yajidūna illā juh'dahum fayaskharūna min'hum sakhira l-lahu min'hum walahum ʿadhābun alīmun
Khmer ពួកដែលបង្ខូចកេរ្ដិ៍ឈ្មោះសប្បុរសជនទាំងឡាយក្នុង ចំណោមអ្នកមានជំនឿដែលបរិច្ចាគ(ទ្រព្យសម្បត្ដិ) និងពួកដែល គ្មានអ្វី(បរិច្ចាគ)ក្រៅពីតាមលទ្ធភាពរបស់ពួកគេនោះ ពួកគេ(ពួក ពុតត្បុត)ចំអកដល់ពួកទាំងនោះ(អ្នកមានជំនឿ)។ អល់ឡោះនឹង ចំអកឱ្យពួកគេវិញ ហើយពួកគេនឹងទទួលទារុណកម្មយ៉ាងឈឺចាប់។
Verse 80
ٱسْتَغْفِرْ لَهُمْ أَوْ لَا تَسْتَغْفِرْ لَهُمْ إِن تَسْتَغْفِرْ لَهُمْ سَبْعِينَ مَرَّةً فَلَن يَغْفِرَ ٱللَّهُ لَهُمْ ۚ ذَٰلِكَ بِأَنَّهُمْ كَفَرُوا۟ بِٱللَّهِ وَرَسُولِهِۦ ۗ وَٱللَّهُ لَا يَهْدِى ٱلْقَوْمَ ٱلْفَـٰسِقِينَ
Transliteration is'taghfir lahum aw lā tastaghfir lahum in tastaghfir lahum sabʿīna marratan falan yaghfira l-lahu lahum dhālika bi-annahum kafarū bil-lahi warasūlihi wal-lahu lā yahdī l-qawma l-fāsiqīna
Khmer ទោះបីជាអ្នក(មូហាំម៉ាត់)សុំអភ័យទោសឱ្យពួកគេ ឬមិន សុំអភ័យទោសឱ្យពួកគេក៏ដោយ(ក៏អល់ឡោះមិនអភ័យទោសឱ្យ ដែរ)។ ប្រសិនបើអ្នកសុំអភ័យទោសឱ្យពួកគេចំនួនចិតសិបដង ក៏ដោយ ក៏អល់ឡោះមិនអភ័យទោសឱ្យពួកគេដែរ ព្រោះពួកគេ គ្មានជំនឿលើអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ឡើយ។ ហើយ អល់ឡោះមិនចង្អុលបង្ហាញដល់ក្រុមដែលប្រព្រឹត្ដល្មើសឡើយ។
Verse 81
فَرِحَ ٱلْمُخَلَّفُونَ بِمَقْعَدِهِمْ خِلَـٰفَ رَسُولِ ٱللَّهِ وَكَرِهُوٓا۟ أَن يُجَـٰهِدُوا۟ بِأَمْوَٰلِهِمْ وَأَنفُسِهِمْ فِى سَبِيلِ ٱللَّهِ وَقَالُوا۟ لَا تَنفِرُوا۟ فِى ٱلْحَرِّ ۗ قُلْ نَارُ جَهَنَّمَ أَشَدُّ حَرًّا ۚ لَّوْ كَانُوا۟ يَفْقَهُونَ
Transliteration fariḥa l-mukhalafūna bimaqʿadihim khilāfa rasūli l-lahi wakarihū an yujāhidū bi-amwālihim wa-anfusihim fī sabīli l-lahi waqālū lā tanfirū fī l-ḥari qul nāru jahannama ashaddu ḥarran law kānū yafqahūna
Khmer ពួកប្រឆាំងបានរីករាយនឹងការស្នាក់នៅរបស់ពួកគេពី ក្រោយអ្នកនាំសាររបស់អល់ឡោះ(ដោយមិនចេញទៅប្រយុទ្ធ)។ ហើយពួកគេមិនពេញចិត្ដក្នុងការតស៊ូដោយទ្រព្យសម្បត្ដិរបស់ពួក គេ និងជីវិតរបស់ពួកគេក្នុងមាគ៌ារបស់អល់ឡោះឡើយ ព្រមទាំង ពួកគេនិយាយថាៈ ពួកអ្នកមិនត្រូវចេញទៅនៅពេលថ្ងៃក្ដៅនោះ ទេ។ ចូរអ្នក(មូហាំម៉ាត់)តបវិញថាៈ ភ្លើងនរកជើហាន់ណាំ គឺក្ដៅ ខ្លាំងជាងនេះទៅទៀត ប្រសិនបើពួកគេបានដឹង។
Verse 82
فَلْيَضْحَكُوا۟ قَلِيلًا وَلْيَبْكُوا۟ كَثِيرًا جَزَآءًۢ بِمَا كَانُوا۟ يَكْسِبُونَ
Transliteration falyaḍḥakū qalīlan walyabkū kathīran jazāan bimā kānū yaksibūna
Khmer ដូចេ្នះ ចូរឱ្យពួកគេសើចសប្បាយរីករាយ(នៅក្នុងលោ-កិយ)បន្ដិចសិនចុះ ហើយពួកគេនឹងយំស្រែកយ៉ាងច្រើន(នៅថ្ងៃ បរលោក)ជាមិនខាន។ នេះគឺជាការតបស្នងដោយសារតែអ្វីដែល ពួកគេធ្លាប់បានប្រព្រឹត្ដ។
Verse 83
فَإِن رَّجَعَكَ ٱللَّهُ إِلَىٰ طَآئِفَةٍ مِّنْهُمْ فَٱسْتَـْٔذَنُوكَ لِلْخُرُوجِ فَقُل لَّن تَخْرُجُوا۟ مَعِىَ أَبَدًا وَلَن تُقَـٰتِلُوا۟ مَعِىَ عَدُوًّا ۖ إِنَّكُمْ رَضِيتُم بِٱلْقُعُودِ أَوَّلَ مَرَّةٍ فَٱقْعُدُوا۟ مَعَ ٱلْخَـٰلِفِينَ
Transliteration fa-in rajaʿaka l-lahu ilā ṭāifatin min'hum fa-is'tadhanūka lil'khurūji faqul lan takhrujū maʿiya abadan walan tuqātilū maʿiya ʿaduwwan innakum raḍītum bil-quʿūdi awwala marratin fa-uq'ʿudū maʿa l-khālifīna
Khmer ប្រសិនបើអល់ឡោះបញ្ជូនអ្នក(មូហាំម៉ាត់)ត្រឡប់ទៅ កាន់ក្រុមមួយនៃពួកគេ(ពួកពុតត្បុត) ពួកគេពិតជាសុំអនុញ្ញាតពី អ្នកដើម្បីចេញទៅ(ច្បាំង)ជាមិនខាន។ ដូចេ្នះ ចូរអ្នកពោលថាៈ ពួកអ្នកមិនអាចចេញទៅជាមួយខ្ញុំបានឡើយ ហើយក៏មិនអាចច្បាំង នឹងសត្រូវជាមួយខ្ញុំបានដែរ។ ពិតប្រាកដណាស់ ពួកអ្នកបានពេញ ចិត្ដអង្គុយ(នៅទំនេរ)តាំងពីដំបូងមកម្លេះ។ ដូចេ្នះហើយ ចូរពួកអ្នក អង្គុយជាមួយពួកដែលយឺតយ៉ាវ(មិនទៅធ្វើសង្គ្រាម)ទៀតចុះ។
Verse 84
وَلَا تُصَلِّ عَلَىٰٓ أَحَدٍ مِّنْهُم مَّاتَ أَبَدًا وَلَا تَقُمْ عَلَىٰ قَبْرِهِۦٓ ۖ إِنَّهُمْ كَفَرُوا۟ بِٱللَّهِ وَرَسُولِهِۦ وَمَاتُوا۟ وَهُمْ فَـٰسِقُونَ
Transliteration walā tuṣalli ʿalā aḥadin min'hum māta abadan walā taqum ʿalā qabrihi innahum kafarū bil-lahi warasūlihi wamātū wahum fāsiqūna
Khmer ហើយអ្នកមិនត្រូវសឡាតឱ្យអ្នកណាម្នាក់ក្នុងចំណោមពួក គេ(ពួកពុតត្បុត)ដែលបានស្លាប់ជាដាច់ខាត ហើយអ្នកក៏មិនត្រូវ ឈរនៅលើផ្នូររបស់គេ(ដើម្បីសុំអភ័យទោសឱ្យគេ)ដែរ។ ពិត ប្រាកដណាស់ ពួកគេមិនបានជឿលើអល់ឡោះ និងអ្នកនាំសាររបស់ ទ្រង់ឡើយ ហើយពួកគេបានស្លាប់ ខណៈដែលពួកគេជាជនល្មើស។
Verse 85
وَلَا تُعْجِبْكَ أَمْوَٰلُهُمْ وَأَوْلَـٰدُهُمْ ۚ إِنَّمَا يُرِيدُ ٱللَّهُ أَن يُعَذِّبَهُم بِهَا فِى ٱلدُّنْيَا وَتَزْهَقَ أَنفُسُهُمْ وَهُمْ كَـٰفِرُونَ
Transliteration walā tuʿ'jib'ka amwāluhum wa-awlāduhum innamā yurīdu l-lahu an yuʿadhibahum bihā fī l-dun'yā watazhaqa anfusuhum wahum kāfirūna
Khmer ហើយចូរកុំបណ្ដោយឱ្យទ្រព្យសម្បត្ដិរបស់ពួកគេនិងកូន ចៅរបស់ពួកគេធ្វើឱ្យអ្នក(មូហាំម៉ាត់) ភ្ញាក់ផើ្អលឱ្យសោះ។ តាម ពិតអល់ឡោះចង់ដាក់ទណ្ឌកម្មពួកគេជាមួយប្រការទាំងនេះនៅលើ លោកិយ ហើយដើម្បីឱ្យព្រលឹងរបស់ពួកគេចេញទៅ(ស្លាប់) ខណៈ ដែលពួកគេជាពួកគ្មានជំនឿ។
Verse 86
وَإِذَآ أُنزِلَتْ سُورَةٌ أَنْ ءَامِنُوا۟ بِٱللَّهِ وَجَـٰهِدُوا۟ مَعَ رَسُولِهِ ٱسْتَـْٔذَنَكَ أُو۟لُوا۟ ٱلطَّوْلِ مِنْهُمْ وَقَالُوا۟ ذَرْنَا نَكُن مَّعَ ٱلْقَـٰعِدِينَ
Transliteration wa-idhā unzilat sūratun an āminū bil-lahi wajāhidū maʿa rasūlihi is'tadhanaka ulū l-ṭawli min'hum waqālū dharnā nakun maʿa l-qāʿidīna
Khmer ហើយនៅពេលដែលជំពូកណាមួយត្រូវបានគេបញ្ចុះ ដោយឱ្យពួកគេមានជំនឿលើអល់ឡោះ និងឱ្យពួកគេតស៊ូច្បាំង (នឹងសត្រូវ)ជាមួយអ្នកនាំសាររបស់ទ្រង់នោះ ពួកដែលមានទ្រព្យ សម្បតិ្ដក្នុងចំណោមពួកគេបានសុំអនុញ្ញាតពីអ្នក ដោយពួកគេបាន និយាយថាៈ សូមអ្នកមេត្ដាទុកពួកយើងឱ្យនៅជាមួយពួកដែល អង្គុយ(នៅផ្ទះមិនបាច់ទៅច្បាំង ដូចជាស្ដ្រីភេទ ចាស់ជរា...)ផង។
Verse 87
رَضُوا۟ بِأَن يَكُونُوا۟ مَعَ ٱلْخَوَالِفِ وَطُبِعَ عَلَىٰ قُلُوبِهِمْ فَهُمْ لَا يَفْقَهُونَ
Transliteration raḍū bi-an yakūnū maʿa l-khawālifi waṭubiʿa ʿalā qulūbihim fahum lā yafqahūna
Khmer ពួកគេរីករាយនឹងនៅជាមួយពួកដែលមិនបានទៅធ្វើ សង្គ្រាម ហើយគេ(អល់ឡោះ)បានបោះត្រាភ្ជិតលើចិត្ដរបស់ពួក គេ។ ដូច្នោះហើយពួកគេមិនយល់អី្វឡើយ។
Verse 88
لَـٰكِنِ ٱلرَّسُولُ وَٱلَّذِينَ ءَامَنُوا۟ مَعَهُۥ جَـٰهَدُوا۟ بِأَمْوَٰلِهِمْ وَأَنفُسِهِمْ ۚ وَأُو۟لَـٰٓئِكَ لَهُمُ ٱلْخَيْرَٰتُ ۖ وَأُو۟لَـٰٓئِكَ هُمُ ٱلْمُفْلِحُونَ
Transliteration lākini l-rasūlu wa-alladhīna āmanū maʿahu jāhadū bi-amwālihim wa-anfusihim wa-ulāika lahumu l-khayrātu wa-ulāika humu l-muf'liḥūna
Khmer ប៉ុន្ដែអ្នកនាំសារ និងបណ្ដាអ្នកដែលរួមជំនឿជាមួយគេ (មូហាំម៉ាត់)ពួកគេបានតស៊ូធ្វើសង្គ្រាមដោយទ្រព្យសម្បតិ្ដ និងខ្លួន ប្រាណរបស់ពួកគេ(ដើម្បីអល់ឡោះ)។ ហើយអ្នកទាំងនោះនឹង ទទួលបានផលល្អ ហើយអ្នកទាំងនោះជាអ្នកដែលជោគជ័យ។
Verse 89
أَعَدَّ ٱللَّهُ لَهُمْ جَنَّـٰتٍ تَجْرِى مِن تَحْتِهَا ٱلْأَنْهَـٰرُ خَـٰلِدِينَ فِيهَا ۚ ذَٰلِكَ ٱلْفَوْزُ ٱلْعَظِيمُ
Transliteration aʿadda l-lahu lahum jannātin tajrī min taḥtihā l-anhāru khālidīna fīhā dhālika l-fawzu l-ʿaẓīmu
Khmer អល់ឡោះបានត្រៀមទុកសម្រាប់ពួកគេនូវឋានសួគ៌ដែល មានទនេ្លជាច្រើនហូរពីក្រោមវា ដោយពួកគេស្ថិតនៅក្នុងនោះជា អមតៈ។ ទាំងនោះហើយជាជោគជ័យដ៏ធំធេង។
Verse 90
وَجَآءَ ٱلْمُعَذِّرُونَ مِنَ ٱلْأَعْرَابِ لِيُؤْذَنَ لَهُمْ وَقَعَدَ ٱلَّذِينَ كَذَبُوا۟ ٱللَّهَ وَرَسُولَهُۥ ۚ سَيُصِيبُ ٱلَّذِينَ كَفَرُوا۟ مِنْهُمْ عَذَابٌ أَلِيمٌ
Transliteration wajāa l-muʿadhirūna mina l-aʿrābi liyu'dhana lahum waqaʿada alladhīna kadhabū l-laha warasūlahu sayuṣību alladhīna kafarū min'hum ʿadhābun alīmun
Khmer ហើយពួកដែលដោះសាក្នុងចំណោមពួកអារ៉ាប់ជនបទបាន មកជួប(មូហាំម៉ាត់) ដើម្បីសុំគាត់ឱ្យអនុញ្ញាតដល់ពួកគេ(មិនទៅ ធ្វើសង្គ្រាម)។ ហើយពួកដែលបានភូតកុហកអល់ឡោះ និងអ្នក នាំសាររបស់ទ្រង់បានអង្គុយនៅផ្ទះ(យ៉ាងព្រហើនដោយមិនបានមក សុំការអនុញ្ញាតពីមូហាំម៉ាត់)។ ពួកដែលបានប្រឆាំងក្នុងចំណោម ពួកគេនឹងត្រូវទទួលទារុណកម្មយ៉ាងឈឺចាប់។
Verse 91
لَّيْسَ عَلَى ٱلضُّعَفَآءِ وَلَا عَلَى ٱلْمَرْضَىٰ وَلَا عَلَى ٱلَّذِينَ لَا يَجِدُونَ مَا يُنفِقُونَ حَرَجٌ إِذَا نَصَحُوا۟ لِلَّهِ وَرَسُولِهِۦ ۚ مَا عَلَى ٱلْمُحْسِنِينَ مِن سَبِيلٍ ۚ وَٱللَّهُ غَفُورٌ رَّحِيمٌ
Transliteration laysa ʿalā l-ḍuʿafāi walā ʿalā l-marḍā walā ʿalā alladhīna lā yajidūna mā yunfiqūna ḥarajun idhā naṣaḥū lillahi warasūlihi mā ʿalā l-muḥ'sinīna min sabīlin wal-lahu ghafūrun raḥīmun
Khmer គ្មានទោសពៃរ៍ចំពោះអ្នកទន់ខ្សោយ និងអ្នកមានជំងឺ និងអ្នកគ្មានលទ្ធភាពបរិច្ចាគ(ក្នុងមាគ៌ារបស់អល់ឡោះ)ឡើយ ប្រសិនបើពួកគេស្មោះត្រង់នឹងអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ នោះ។ គ្មានហេតុផលណាដែលត្រូវបន្ទោសបណ្ដាអ្នកដែលសាង អំពើល្អឡើយ។ ហើយអល់ឡោះមហាអភ័យទោស មហាអាណិត ស្រឡាញ់។
Verse 92
وَلَا عَلَى ٱلَّذِينَ إِذَا مَآ أَتَوْكَ لِتَحْمِلَهُمْ قُلْتَ لَآ أَجِدُ مَآ أَحْمِلُكُمْ عَلَيْهِ تَوَلَّوا۟ وَّأَعْيُنُهُمْ تَفِيضُ مِنَ ٱلدَّمْعِ حَزَنًا أَلَّا يَجِدُوا۟ مَا يُنفِقُونَ
Transliteration walā ʿalā alladhīna idhā mā atawka litaḥmilahum qul'ta lā ajidu mā aḥmilukum ʿalayhi tawallaw wa-aʿyunuhum tafīḍu mina l-damʿi ḥazanan allā yajidū mā yunfiqūna
Khmer ហើយក៏គ្មានទោសពៃរ៍អ្វីដែរចំពោះបណ្ដាអ្នកដែលបាន មកជួបអ្នក(មូហាំម៉ាត់)ដើម្បីឱ្យអ្នកផ្ដល់ជំនិះដល់ពួកគេដោយអ្នក បានពោលថាៈ ខ្ញុំមិនអាចរកជំនិះសម្រាប់ពួកអ្នកជិះបានឡើយ។ ពួកគេបានវិលត្រឡប់ទៅវិញទាំងស្រក់ទឹកភ្នែកដោយភាពទុក្ខ ព្រួយព្រោះតែពួកគេគ្មានលទ្ធភាពបរិច្ចាគ។
Verse 93
۞ إِنَّمَا ٱلسَّبِيلُ عَلَى ٱلَّذِينَ يَسْتَـْٔذِنُونَكَ وَهُمْ أَغْنِيَآءُ ۚ رَضُوا۟ بِأَن يَكُونُوا۟ مَعَ ٱلْخَوَالِفِ وَطَبَعَ ٱللَّهُ عَلَىٰ قُلُوبِهِمْ فَهُمْ لَا يَعْلَمُونَ
Transliteration innamā l-sabīlu ʿalā alladhīna yastadhinūnaka wahum aghniyāu raḍū bi-an yakūnū maʿa l-khawālifi waṭabaʿa l-lahu ʿalā qulūbihim fahum lā yaʿlamūna
Khmer តាមពិត វិធីដាក់ទោសនោះ គឺចំពោះតែពួកដែលសុំអនុ-ញ្ញាតពីអ្នក(មិនទៅធ្វើសង្គ្រាម)ក្នុងករណីពួកគេជាអ្នកមានទ្រព្យ សម្បត្ដិប៉ុណ្ណោះ។ ពួកគេពេញចិត្ដនៅជាមួយពួកដែលអសមត្ថភាព ហើយអល់ឡោះក៏បានបោះត្រាភ្ជិតលើចិត្ដពួកគេ។ ដូចេ្នះពួកគេមិន ដឹងឡើយ។
Verse 94
يَعْتَذِرُونَ إِلَيْكُمْ إِذَا رَجَعْتُمْ إِلَيْهِمْ ۚ قُل لَّا تَعْتَذِرُوا۟ لَن نُّؤْمِنَ لَكُمْ قَدْ نَبَّأَنَا ٱللَّهُ مِنْ أَخْبَارِكُمْ ۚ وَسَيَرَى ٱللَّهُ عَمَلَكُمْ وَرَسُولُهُۥ ثُمَّ تُرَدُّونَ إِلَىٰ عَـٰلِمِ ٱلْغَيْبِ وَٱلشَّهَـٰدَةِ فَيُنَبِّئُكُم بِمَا كُنتُمْ تَعْمَلُونَ
Transliteration yaʿtadhirūna ilaykum idhā rajaʿtum ilayhim qul lā taʿtadhirū lan nu'mina lakum qad nabba-anā l-lahu min akhbārikum wasayarā l-lahu ʿamalakum warasūluhu thumma turaddūna ilā ʿālimi l-ghaybi wal-shahādati fayunabbi-ukum bimā kuntum taʿmalūna
Khmer ពួកគេ(ពួកពុតត្បុត)នឹងឆ្លើយដោះសាចំពោះពួកអ្នក(អ្នក មានជំនឿ) នៅពេលដែលពួកអ្នកបានវិលត្រឡប់ទៅកាន់ពួកគេ វិញ(ក្រោយចប់សង្គ្រាម)។ ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ពួកអ្នក មិនបាច់ឆ្លើយដោះសាទេ ពួកយើងនឹងមិនជឿលើពួកអ្នកឡើយ។ ជាការពិតណាស់ អល់ឡោះបានប្រាប់ពួកយើងពីដំណឹង(ភូតកុហក) ទាំងឡាយរបស់ពួកអ្នកអស់ហើយ។ ហើយអល់ឡោះ និងអ្នក នាំសាររបស់ទ្រង់នឹងមើលឃើញអំពើរបស់ពួកអ្នក។ បន្ទាប់មក ពួកអ្នកនឹងត្រូវគេបញ្ជូនត្រឡប់ទៅកាន់អ្នកដែលដឹងប្រការអាថ៌-កំបាំង និងប្រការលាតត្រដាង រួចទ្រង់នឹងបញ្ជាក់ប្រាប់ពួកអ្នក នូវអ្វីដែលពួកអ្នកបានប្រព្រឹត្ដ។
Verse 95
سَيَحْلِفُونَ بِٱللَّهِ لَكُمْ إِذَا ٱنقَلَبْتُمْ إِلَيْهِمْ لِتُعْرِضُوا۟ عَنْهُمْ ۖ فَأَعْرِضُوا۟ عَنْهُمْ ۖ إِنَّهُمْ رِجْسٌ ۖ وَمَأْوَىٰهُمْ جَهَنَّمُ جَزَآءًۢ بِمَا كَانُوا۟ يَكْسِبُونَ
Transliteration sayaḥlifūna bil-lahi lakum idhā inqalabtum ilayhim lituʿ'riḍū ʿanhum fa-aʿriḍū ʿanhum innahum rij'sun wamawāhum jahannamu jazāan bimā kānū yaksibūna
Khmer ពួកគេនឹងស្បថជាមួយនឹងអល់ឡោះ ដើម្បី(យកចិត្ដ)ពួក អ្នក នៅពេលពួកអ្នកបានវិលត្រឡប់ទៅកាន់ពួកគេវិញ(ក្រោយ ចប់សង្គ្រាម)ដើម្បីកុំឱ្យពួកអ្នកងាកចេញពីពួកគេ។ ហេតុនេះ ចូរ ពួកអ្នកងាកចេញពីពួកគេចុះ។ ពិតប្រាកដណាស់ ពួកគេកខ្វក់។ ហើយទីជំរករបស់ពួកគេគឺនរកជើហាន់ណាំដែលជាការតបស្នងនូវ អ្វីដែលពួកគេបានប្រព្រឹត្ដ។
Verse 96
يَحْلِفُونَ لَكُمْ لِتَرْضَوْا۟ عَنْهُمْ ۖ فَإِن تَرْضَوْا۟ عَنْهُمْ فَإِنَّ ٱللَّهَ لَا يَرْضَىٰ عَنِ ٱلْقَوْمِ ٱلْفَـٰسِقِينَ
Transliteration yaḥlifūna lakum litarḍaw ʿanhum fa-in tarḍaw ʿanhum fa-inna l-laha lā yarḍā ʿani l-qawmi l-fāsiqīna
Khmer ពួកគេបានស្បថចំពោះពួកអ្នក ដើម្បីឱ្យពួកអ្នកអនុគ្រោះ ដល់ពួកគេ។ តែទោះបីជាពួកអ្នកអនុគ្រោះដល់ពួកគេក៏ដោយ ក៏ អល់ឡោះពិតជាមិនអនុគ្រោះដល់ក្រុមដែលប្រព្រឹត្ដល្មើសដែរ។
Verse 97
ٱلْأَعْرَابُ أَشَدُّ كُفْرًا وَنِفَاقًا وَأَجْدَرُ أَلَّا يَعْلَمُوا۟ حُدُودَ مَآ أَنزَلَ ٱللَّهُ عَلَىٰ رَسُولِهِۦ ۗ وَٱللَّهُ عَلِيمٌ حَكِيمٌ
Transliteration al-aʿrābu ashaddu kuf'ran wanifāqan wa-ajdaru allā yaʿlamū ḥudūda mā anzala l-lahu ʿalā rasūlihi wal-lahu ʿalīmun ḥakīmun
Khmer ពួកអារ៉ាប់ជនបទគ្មានជំនឿ និងមានពុតត្បុតខ្លាំងជាង គេ ហើយជាងនេះទៅទៀតពួកគេថែមទាំងមិនដឹងពីព្រំដែនច្បាប់ ដែលអល់ឡោះបានបញ្ចុះមកឱ្យអ្នកនាំសាររបស់ទ្រង់ទៀតផង។ ហើយអល់ឡោះមហាដឹង មហាគតិបណ្ឌិត។
Verse 98
وَمِنَ ٱلْأَعْرَابِ مَن يَتَّخِذُ مَا يُنفِقُ مَغْرَمًا وَيَتَرَبَّصُ بِكُمُ ٱلدَّوَآئِرَ ۚ عَلَيْهِمْ دَآئِرَةُ ٱلسَّوْءِ ۗ وَٱللَّهُ سَمِيعٌ عَلِيمٌ
Transliteration wamina l-aʿrābi man yattakhidhu mā yunfiqu maghraman wayatarabbaṣu bikumu l-dawāira ʿalayhim dāiratu l-sawi wal-lahu samīʿun ʿalīmun
Khmer ហើយក្នុងចំណោមពួកអារ៉ាប់ជនបទ មានអ្នកខ្លះបានចាត់ ទុកអ្វីដែលគេបានបរិច្ចាគ(ក្នុងមាគ៌ាអល់ឡោះ)គឺជាការខាតបង់ ហើយគេនឹងរង់ចាំមើលគ្រោះថ្នាក់កើតឡើងចំពោះពួកអ្នក។ តែ គ្រោះអាក្រក់នោះកើតមានចំពោះពួកគេទៅវិញទេ។ ហើយ អល់ឡោះមហាឮ មហាដឹង។
Verse 99
وَمِنَ ٱلْأَعْرَابِ مَن يُؤْمِنُ بِٱللَّهِ وَٱلْيَوْمِ ٱلْـَٔاخِرِ وَيَتَّخِذُ مَا يُنفِقُ قُرُبَـٰتٍ عِندَ ٱللَّهِ وَصَلَوَٰتِ ٱلرَّسُولِ ۚ أَلَآ إِنَّهَا قُرْبَةٌ لَّهُمْ ۚ سَيُدْخِلُهُمُ ٱللَّهُ فِى رَحْمَتِهِۦٓ ۗ إِنَّ ٱللَّهَ غَفُورٌ رَّحِيمٌ
Transliteration wamina l-aʿrābi man yu'minu bil-lahi wal-yawmi l-ākhiri wayattakhidhu mā yunfiqu qurubātin ʿinda l-lahi waṣalawāti l-rasūli alā innahā qur'batun lahum sayud'khiluhumu l-lahu fī raḥmatihi inna l-laha ghafūrun raḥīmun
Khmer ហើយក្នុងចំណោមពួកអារ៉ាប់ជនបទ អ្នកខ្លះជឿលើ អល់ឡោះ និងថ្ងៃបរលោក ហើយគេចាត់ទុកអ្វីដែលគេបរិច្ចាគ គឺ ដើម្បីបញ្ជិតខ្លួនចំពោះអល់ឡោះ និងទទួលការបួងសួងពីអ្នកនាំ សារផងដែរ។ ចូរជ្រាបថា ពិតប្រាកដណាស់វាជាការបញ្ជិតខ្លួន សម្រាប់ពួកគេ។ អល់ឡោះនឹងបញ្ចូលពួកគេទៅក្នុងក្ដីមេត្ដាករុណា របស់ទ្រង់។ ពិតប្រាកដណាស់ អល់ឡោះមហាអភ័យទោស មហាអាណិតស្រឡាញ់។
Verse 100
وَٱلسَّـٰبِقُونَ ٱلْأَوَّلُونَ مِنَ ٱلْمُهَـٰجِرِينَ وَٱلْأَنصَارِ وَٱلَّذِينَ ٱتَّبَعُوهُم بِإِحْسَـٰنٍ رَّضِىَ ٱللَّهُ عَنْهُمْ وَرَضُوا۟ عَنْهُ وَأَعَدَّ لَهُمْ جَنَّـٰتٍ تَجْرِى تَحْتَهَا ٱلْأَنْهَـٰرُ خَـٰلِدِينَ فِيهَآ أَبَدًا ۚ ذَٰلِكَ ٱلْفَوْزُ ٱلْعَظِيمُ
Transliteration wal-sābiqūna l-awalūna mina l-muhājirīna wal-anṣāri wa-alladhīna ittabaʿūhum bi-iḥ'sānin raḍiya l-lahu ʿanhum waraḍū ʿanhu wa-aʿadda lahum jannātin tajrī taḥtahā l-anhāru khālidīna fīhā abadan dhālika l-fawzu l-ʿaẓīmu
Khmer ហើយបណ្ដាអ្នកមុនដំបូងគេបង្អស់នៃបណ្ដាអ្នកមូហាជីរីន និងបណ្ដាអ្នកអាន់ស័រ ហើយនិងបណ្ដាអ្នកដែលបានដើរ តាមគន្លងធម៌ពួកគេ ដោយត្រឹមត្រូវអល់ឡោះបានពេញចិត្ដពួកគេ ហើយពួកគេក៏ពេញចិត្ដចំពោះទ្រង់វិញដែរ។ ហើយទ្រង់បានរៀប ចំទុកសម្រាប់ពួកគេនូវឋានសួគ៌ដែលមានទនេ្លជាច្រើនហូរកាត់ពី ក្រោមវា ដោយពួកគេនៅក្នុងនោះជាអមតៈ។ ទាំងនោះគឺជា ជោគជ័យយ៉ាងធំធេង។
Verse 101
وَمِمَّنْ حَوْلَكُم مِّنَ ٱلْأَعْرَابِ مُنَـٰفِقُونَ ۖ وَمِنْ أَهْلِ ٱلْمَدِينَةِ ۖ مَرَدُوا۟ عَلَى ٱلنِّفَاقِ لَا تَعْلَمُهُمْ ۖ نَحْنُ نَعْلَمُهُمْ ۚ سَنُعَذِّبُهُم مَّرَّتَيْنِ ثُمَّ يُرَدُّونَ إِلَىٰ عَذَابٍ عَظِيمٍ
Transliteration wamimman ḥawlakum mina l-aʿrābi munāfiqūna wamin ahli l-madīnati maradū ʿalā l-nifāqi lā taʿlamuhum naḥnu naʿlamuhum sanuʿadhibuhum marratayni thumma yuraddūna ilā ʿadhābin ʿaẓīmin
Khmer ហើយក្នុងចំណោមពួកអារ៉ាប់ជនបទដែលនៅជុំវិញពួក អ្នក មានអ្នកខ្លះគឺជាពួកពុតត្បុត។ ហើយនៅក្នុងចំណោមប្រជាជន នៅក្រុងម៉ាឌីណះខ្លះ ពួកគេរឹងរូសក្នុងភាពពុតត្បុតនៅឡើយ ដែល អ្នក(មូហាំម៉ាត់)មិនស្គាល់ពួកគេទេ តែយើង(អល់ឡោះ)ស្គាល់ ពួកគេ។ យើងនឹងដាក់ទណ្ឌកម្មពួកគេពីរដង ក្រោយមកពួកគេនឹង ត្រូវគេបញ្ជូនទៅកាន់ទារុណកម្មដ៏ធ្ងន់ធ្ងរ។
Verse 102
وَءَاخَرُونَ ٱعْتَرَفُوا۟ بِذُنُوبِهِمْ خَلَطُوا۟ عَمَلًا صَـٰلِحًا وَءَاخَرَ سَيِّئًا عَسَى ٱللَّهُ أَن يَتُوبَ عَلَيْهِمْ ۚ إِنَّ ٱللَّهَ غَفُورٌ رَّحِيمٌ
Transliteration waākharūna iʿ'tarafū bidhunūbihim khalaṭū ʿamalan ṣāliḥan waākhara sayyi-an ʿasā l-lahu an yatūba ʿalayhim inna l-laha ghafūrun raḥīmun
Khmer ហើយមានក្រុមផេ្សងទៀត បានទទួលស្គាល់បាបកម្ម របស់ពួកគេ ដោយពួកគេបានលាយឡំអំពើល្អជាមួយនឹងអំពើ អាក្រក់ផេ្សងទៀត។ សង្ឃឹមថា អល់ឡោះនឹងទទួលយកការ សារភាពកំហុសរបស់ពួកគេ។ ពិតប្រាកដណាស់ អល់ឡោះមហាអភ័យទោស មហាអាណិតស្រឡាញ់។
Verse 103
خُذْ مِنْ أَمْوَٰلِهِمْ صَدَقَةً تُطَهِّرُهُمْ وَتُزَكِّيهِم بِهَا وَصَلِّ عَلَيْهِمْ ۖ إِنَّ صَلَوٰتَكَ سَكَنٌ لَّهُمْ ۗ وَٱللَّهُ سَمِيعٌ عَلِيمٌ
Transliteration khudh min amwālihim ṣadaqatan tuṭahhiruhum watuzakkīhim bihā waṣalli ʿalayhim inna ṣalataka sakanun lahum wal-lahu samīʿun ʿalīmun
Khmer ចូរអ្នក(មូហាំម៉ាត់)យកការបរិច្ចាគពីទ្រព្យសម្បត្ដិ របស់ពួកគេ(ពួកសារភាពកំហុស)មួយចំនួនដើម្បីជំរះ និងសំអាត (បាបកម្ម)ពួកគេដោយការបរិច្ចាគនេះចុះ ហើយអ្នកត្រូវបួងសួង សុំឱ្យពួកគេផង ពិតប្រាកដណាស់ ការបួងសួងសុំរបស់អ្នកជាការ ស្ងប់ចិត្ដសម្រាប់ពួកគេ។ ហើយអល់ឡោះមហាឮ មហាដឹង។
Verse 104
أَلَمْ يَعْلَمُوٓا۟ أَنَّ ٱللَّهَ هُوَ يَقْبَلُ ٱلتَّوْبَةَ عَنْ عِبَادِهِۦ وَيَأْخُذُ ٱلصَّدَقَـٰتِ وَأَنَّ ٱللَّهَ هُوَ ٱلتَّوَّابُ ٱلرَّحِيمُ
Transliteration alam yaʿlamū anna l-laha huwa yaqbalu l-tawbata ʿan ʿibādihi wayakhudhu l-ṣadaqāti wa-anna l-laha huwa l-tawābu l-raḥīmu
Khmer តើពួកគេ(ពួកមិនទាន់សារភាពកំហុស)មិនបានដឹងទេ ឬថា អល់ឡោះពិតជាអ្នកទទួលយកការសារភាពកំហុស និងទទួល យកការបរិច្ចាគនានាពីខ្ញុំទាំងឡាយរបស់ទ្រង់ ហើយអល់ឡោះពិត ជាអ្នកទទួលយកការសារភាពកំហុស និងអាណិតស្រឡាញ់បំផុត នោះ?
Verse 105
وَقُلِ ٱعْمَلُوا۟ فَسَيَرَى ٱللَّهُ عَمَلَكُمْ وَرَسُولُهُۥ وَٱلْمُؤْمِنُونَ ۖ وَسَتُرَدُّونَ إِلَىٰ عَـٰلِمِ ٱلْغَيْبِ وَٱلشَّهَـٰدَةِ فَيُنَبِّئُكُم بِمَا كُنتُمْ تَعْمَلُونَ
Transliteration waquli iʿ'malū fasayarā l-lahu ʿamalakum warasūluhu wal-mu'minūna wasaturaddūna ilā ʿālimi l-ghaybi wal-shahādati fayunabbi-ukum bimā kuntum taʿmalūna
Khmer ចូរអ្នក(មូហាំម៉ាត់)ពោល(ទៅកាន់ពួកពុតត្បុត)ថាៈ ចូរពួកអ្នកសាងអំពើល្អ ហើយអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ និងបណ្ដាអ្នកដែលមានជំនឿនឹងមើលឃើញទង្វើរបស់ពួកអ្នក។ ហើយពួកអ្នកនឹងត្រូវគេបញ្ជូន ត្រឡប់ទៅកាន់ម្ចាស់ដែលដឹងប្រការ អាថ៌កំបាំង និងប្រការលាតត្រដាង រួចទ្រង់នឹងបញ្ជាក់ប្រាប់ពួកអ្នក នូវអ្វីដែលពួកអ្នកបានសាង។
Verse 106
وَءَاخَرُونَ مُرْجَوْنَ لِأَمْرِ ٱللَّهِ إِمَّا يُعَذِّبُهُمْ وَإِمَّا يَتُوبُ عَلَيْهِمْ ۗ وَٱللَّهُ عَلِيمٌ حَكِيمٌ
Transliteration waākharūna mur'jawna li-amri l-lahi immā yuʿadhibuhum wa-immā yatūbu ʿalayhim wal-lahu ʿalīmun ḥakīmun
Khmer ហើយមួយក្រុមទៀត(ក្នុងចំណោមពួកពុតត្បុត)ត្រូវ បានគេពន្យារពេលដើម្បីរង់ចាំការសមេ្រចរបស់អល់ឡោះ ថាតើ ទ្រង់ធ្វើទារុណកម្មពួកគេ ឬក៏ទ្រង់ទទួលការសារភាពពីពួកគេ។ ហើយអល់ឡោះមហាដឹង មហាគតិបណ្ឌិត។
Verse 107
وَٱلَّذِينَ ٱتَّخَذُوا۟ مَسْجِدًا ضِرَارًا وَكُفْرًا وَتَفْرِيقًۢا بَيْنَ ٱلْمُؤْمِنِينَ وَإِرْصَادًا لِّمَنْ حَارَبَ ٱللَّهَ وَرَسُولَهُۥ مِن قَبْلُ ۚ وَلَيَحْلِفُنَّ إِنْ أَرَدْنَآ إِلَّا ٱلْحُسْنَىٰ ۖ وَٱللَّهُ يَشْهَدُ إِنَّهُمْ لَكَـٰذِبُونَ
Transliteration wa-alladhīna ittakhadhū masjidan ḍirāran wakuf'ran watafrīqan bayna l-mu'minīna wa-ir'ṣādan liman ḥāraba l-laha warasūlahu min qablu walayaḥlifunna in aradnā illā l-ḥus'nā wal-lahu yashhadu innahum lakādhibūna
Khmer ហើយពួកដែលបានកសាងម៉ាស្ជិទដើម្បីបង្កគ្រោះថ្នាក់ (ដល់អ្នកមានជំនឿ)និងនាំឱ្យគ្មានជំនឿ ហើយនិងបង្កភាពបែក បាក់រវាងបណ្ដាអ្នកដែលមានជំនឿ ព្រមទាំងត្រៀមសម្រាប់ជន ណាដែលបានធ្វើសង្គ្រាមប្រឆាំងនឹងអល់ឡោះ និងអ្នកនាំសាររបស់ ទ្រង់តាំងពីមុនមក។ ហើយពួកគេប្រាកដជានឹងស្បថថាៈ យើងមិន ចង់បានអ្វីក្រៅពីផលល្អ(ការសាងសង់ម៉ាស្ជិទនេះ)ឡើយ។ ហើយ អល់ឡោះជាអ្នកធ្វើសាក្សីថា ពិតប្រាកដណាស់ពួកគេជាពួកដែល ភូតកុហក។
Verse 108
لَا تَقُمْ فِيهِ أَبَدًا ۚ لَّمَسْجِدٌ أُسِّسَ عَلَى ٱلتَّقْوَىٰ مِنْ أَوَّلِ يَوْمٍ أَحَقُّ أَن تَقُومَ فِيهِ ۚ فِيهِ رِجَالٌ يُحِبُّونَ أَن يَتَطَهَّرُوا۟ ۚ وَٱللَّهُ يُحِبُّ ٱلْمُطَّهِّرِينَ
Transliteration lā taqum fīhi abadan lamasjidun ussisa ʿalā l-taqwā min awwali yawmin aḥaqqu an taqūma fīhi fīhi rijālun yuḥibbūna an yataṭahharū wal-lahu yuḥibbu l-muṭahirīna
Khmer ចូរអ្នក(មូហាំម៉ាត់)កុំសឡាតក្នុងម៉ាស្ជិទនោះជាដាច់ ខាត។ តែម៉ាស្ជិទ(គូហ្ពាក)ដែលត្រូវបានគេកសាងឡើងសម្រាប់ ជាគ្រឹះនៃការកោតខ្លាចអល់ឡោះតាំងពីថ្ងៃដំបូង វាសក្ដិសមបំផុត ដែលអ្នកត្រូវសឡាតនៅទីនោះ។ នៅទីនោះមានបុរសជាច្រើនដែល ពួកគេចូលចិត្ដភាពស្អាតស្អំ។ ហើយអល់ឡោះស្រឡាញ់បណ្ដាអ្នក ដែលស្អាតស្អំ។
Verse 109
أَفَمَنْ أَسَّسَ بُنْيَـٰنَهُۥ عَلَىٰ تَقْوَىٰ مِنَ ٱللَّهِ وَرِضْوَٰنٍ خَيْرٌ أَم مَّنْ أَسَّسَ بُنْيَـٰنَهُۥ عَلَىٰ شَفَا جُرُفٍ هَارٍ فَٱنْهَارَ بِهِۦ فِى نَارِ جَهَنَّمَ ۗ وَٱللَّهُ لَا يَهْدِى ٱلْقَوْمَ ٱلظَّـٰلِمِينَ
Transliteration afaman assasa bun'yānahu ʿalā taqwā mina l-lahi wariḍ'wānin khayrun am man assasa bun'yānahu ʿalā shafā jurufin hārin fa-in'hāra bihi fī nāri jahannama wal-lahu lā yahdī l-qawma l-ẓālimīna
Khmer តើអ្នកដែលបានកសាងគ្រឹះនៃសំណង់(ម៉ាស្ជិទ)របស់គេ ដើម្បីជាការកោតខ្លាចអល់ឡោះ និងទទួលការយល់ព្រមពី អល់ឡោះល្អជាង ឬមួយក៏អ្នកដែលបានកសាងគ្រឹះនៃសំណង់របស់ គេនៅជាប់នឹងមាត់ជ្រោះដែលចាំតែបាក់ធ្លាក់ ហើយវាក៏បានបាក់ ធ្លាក់ជាមួយគេចូលទៅក្នុងនរកជើហាន់ណាំល្អជាង? ហើយ អល់ឡោះមិនចង្អុលបង្ហាញដល់ពួកដែលបំពានឡើយ។
Verse 110
لَا يَزَالُ بُنْيَـٰنُهُمُ ٱلَّذِى بَنَوْا۟ رِيبَةً فِى قُلُوبِهِمْ إِلَّآ أَن تَقَطَّعَ قُلُوبُهُمْ ۗ وَٱللَّهُ عَلِيمٌ حَكِيمٌ
Transliteration lā yazālu bun'yānuhumu alladhī banaw rībatan fī qulūbihim illā an taqaṭṭaʿa qulūbuhum wal-lahu ʿalīmun ḥakīmun
Khmer សំណង់គ្រឹះរបស់ពួកគេ(ពួកពុតត្បុត)ដែលពួកគេបាន កសាងនោះនៅតែស្ថិតក្នុងភាពស្រពេចស្រពិលនៅក្នុងចិត្ដរបស់ ពួកគេដដែល លុះត្រាតែចិត្ដរបស់ពួកគេដាច់ខេ្ទចខ្ទីអស់(ស្លាប់)។ ហើយអល់ឡោះមហាដឹង មហាគតិបណ្ឌិត។
Verse 111
۞ إِنَّ ٱللَّهَ ٱشْتَرَىٰ مِنَ ٱلْمُؤْمِنِينَ أَنفُسَهُمْ وَأَمْوَٰلَهُم بِأَنَّ لَهُمُ ٱلْجَنَّةَ ۚ يُقَـٰتِلُونَ فِى سَبِيلِ ٱللَّهِ فَيَقْتُلُونَ وَيُقْتَلُونَ ۖ وَعْدًا عَلَيْهِ حَقًّا فِى ٱلتَّوْرَىٰةِ وَٱلْإِنجِيلِ وَٱلْقُرْءَانِ ۚ وَمَنْ أَوْفَىٰ بِعَهْدِهِۦ مِنَ ٱللَّهِ ۚ فَٱسْتَبْشِرُوا۟ بِبَيْعِكُمُ ٱلَّذِى بَايَعْتُم بِهِۦ ۚ وَذَٰلِكَ هُوَ ٱلْفَوْزُ ٱلْعَظِيمُ
Transliteration inna l-laha ish'tarā mina l-mu'minīna anfusahum wa-amwālahum bi-anna lahumu l-janata yuqātilūna fī sabīli l-lahi fayaqtulūna wayuq'talūna waʿdan ʿalayhi ḥaqqan fī l-tawrāti wal-injīli wal-qur'āni waman awfā biʿahdihi mina l-lahi fa-is'tabshirū bibayʿikumu alladhī bāyaʿtum bihi wadhālika huwa l-fawzu l-ʿaẓīmu
Khmer ពិតប្រាកដណាស់អល់ឡោះបានទិញ(ប្ដូរ)ពីបណ្ដាអ្នក មានជំនឿនូវជីវិត និងទ្រព្យសម្បតិ្ដរបស់ពួកគេ ដោយតបស្នងឱ្យ ពួកគេវិញនូវឋានសួគ៌។ ពួកគេប្រយុទ្ធក្នុងមាគ៌ា អល់ឡោះដោយ ពួកគេសម្លាប់(សត្រូវ) ហើយពួកគេក៏ត្រូវគេសម្លាប់វិញដែរ។ នេះជាការសន្យាមួយដ៏ពិតប្រាកដពីទ្រង់ដែលមាននៅក្នុងគម្ពីរ តាវរ៉ត និងគម្ពីរអ៊ីញជីល ហើយនិងគម្ពីរគួរអាន។ តើមាននរណា ម្នាក់ដែលគោរពកិច្ចសន្យារបស់គេជាងអល់ឡោះនោះ? ដូចេ្នះ ចូរពួកអ្នករីករាយនឹងការលក់ដូររបស់ពួកអ្នកដែលពួកអ្នកបាន ព្រមព្រៀងនឹងវាចុះ។ ហើយនោះវាជាជ័យជំនះដ៏ធំធេង។
Verse 112
ٱلتَّـٰٓئِبُونَ ٱلْعَـٰبِدُونَ ٱلْحَـٰمِدُونَ ٱلسَّـٰٓئِحُونَ ٱلرَّٰكِعُونَ ٱلسَّـٰجِدُونَ ٱلْـَٔامِرُونَ بِٱلْمَعْرُوفِ وَٱلنَّاهُونَ عَنِ ٱلْمُنكَرِ وَٱلْحَـٰفِظُونَ لِحُدُودِ ٱللَّهِ ۗ وَبَشِّرِ ٱلْمُؤْمِنِينَ
Transliteration al-tāibūna l-ʿābidūna l-ḥāmidūna l-sāiḥūna l-rākiʿūna l-sājidūna l-āmirūna bil-maʿrūfi wal-nāhūna ʿani l-munkari wal-ḥāfiẓūna liḥudūdi l-lahi wabashiri l-mu'minīna
Khmer បណ្ដាអ្នកសារភាពកំហុស បណ្ដាអ្នកគោរពសក្ការៈ បណ្ដាអ្នកកោតសរសើរ បណ្ដាអ្នកបួស បណ្ដាអ្នករូកុ បណ្ដាអ្នក ស៊ូជូត បណ្ដាអ្នកប្រើគ្នាឱ្យសាងអំពើល្អ និងបណ្ដាអ្នកហាមឃាត់ គ្នាអំពីទង្វើអាក្រក់ និងបណ្ដាអ្នកដែលរក្សាច្បាប់របស់អល់ឡោះ។ ហើយចូរអ្នក(មូហាំម៉ាត់)ផ្តល់ដំណឹងរីករាយដល់បណ្ដាអ្នកមាន ជំនឿទាំងនោះចុះ។
Verse 113
مَا كَانَ لِلنَّبِىِّ وَٱلَّذِينَ ءَامَنُوٓا۟ أَن يَسْتَغْفِرُوا۟ لِلْمُشْرِكِينَ وَلَوْ كَانُوٓا۟ أُو۟لِى قُرْبَىٰ مِنۢ بَعْدِ مَا تَبَيَّنَ لَهُمْ أَنَّهُمْ أَصْحَـٰبُ ٱلْجَحِيمِ
Transliteration mā kāna lilnnabiyyi wa-alladhīna āmanū an yastaghfirū lil'mush'rikīna walaw kānū ulī qur'bā min baʿdi mā tabayyana lahum annahum aṣḥābu l-jaḥīmi
Khmer ចំពោះណាពី និងបណ្ដាអ្នកមានជំនឿពួកគេមិនត្រូវសុំ អភ័យទោសឱ្យពួកមូស្ហរីគីនឡើយ ទោះបីពួកគេជាសាច់ញាតិ ក៏ដោយក្រោយពីអ្វីដែលបានបញ្ជាក់ច្បាស់សម្រាប់ពួកគេថា ពិត ប្រាកដណាស់ពួកគេជាពួកនរកជើហ៊ីមហើយនោះ។
Verse 114
وَمَا كَانَ ٱسْتِغْفَارُ إِبْرَٰهِيمَ لِأَبِيهِ إِلَّا عَن مَّوْعِدَةٍ وَعَدَهَآ إِيَّاهُ فَلَمَّا تَبَيَّنَ لَهُۥٓ أَنَّهُۥ عَدُوٌّ لِّلَّهِ تَبَرَّأَ مِنْهُ ۚ إِنَّ إِبْرَٰهِيمَ لَأَوَّٰهٌ حَلِيمٌ
Transliteration wamā kāna is'tigh'fāru ib'rāhīma li-abīhi illā ʿan mawʿidatin waʿadahā iyyāhu falammā tabayyana lahu annahu ʿaduwwun lillahi tabarra-a min'hu inna ib'rāhīma la-awwāhun ḥalīmun
Khmer ការសុំអភ័យទោសរបស់អ៊ីព្រហ៊ីមឱ្យឪពុករបស់គេ គ្មានអ្វីក្រៅពីការសន្យាដែលគេបានសន្យាចំពោះគាត់ឡើយ។ តែ នៅពេលដែលគេបានដឹងច្បាស់ថា ពិតប្រាកដណាស់ គាត់ជាសត្រូវ របស់អល់ឡោះនោះ គេក៏បានចាកចេញពីគាត់។ ពិតប្រាកដណាស់ អ៊ីព្រហ៊ីមគឺជាអ្នកឱនលំទោន និងទន់ភ្លន់បំផុត។
Verse 115
وَمَا كَانَ ٱللَّهُ لِيُضِلَّ قَوْمًۢا بَعْدَ إِذْ هَدَىٰهُمْ حَتَّىٰ يُبَيِّنَ لَهُم مَّا يَتَّقُونَ ۚ إِنَّ ٱللَّهَ بِكُلِّ شَىْءٍ عَلِيمٌ
Transliteration wamā kāna l-lahu liyuḍilla qawman baʿda idh hadāhum ḥattā yubayyina lahum mā yattaqūna inna l-laha bikulli shayin ʿalīmun
Khmer ហើយអល់ឡោះមិនធ្វើឱ្យក្រុមណាមួយវងេ្វងក្រោយ ពីទ្រង់បានចង្អុលបង្ហាញពួកគេឡើយ ទាល់តែទ្រង់បញ្ជាក់ប្រាប់ពួក គេនូវអ្វីដែលពួកគេត្រូវចៀសវាង។ ពិតប្រាកដណាស់ អល់ឡោះ មហាដឹងនូវអ្វីៗទាំងអស់។
Verse 116
إِنَّ ٱللَّهَ لَهُۥ مُلْكُ ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ ۖ يُحْىِۦ وَيُمِيتُ ۚ وَمَا لَكُم مِّن دُونِ ٱللَّهِ مِن وَلِىٍّ وَلَا نَصِيرٍ
Transliteration inna l-laha lahu mul'ku l-samāwāti wal-arḍi yuḥ'yī wayumītu wamā lakum min dūni l-lahi min waliyyin walā naṣīrin
Khmer ពិតប្រាកដណាស់អល់ឡោះ ទ្រង់មានអំណាចគ្រប់គ្រង មេឃជាច្រើនជាន់ និងផែនដី។ ទ្រង់ជាអ្នកធ្វើឱ្យរស់ និងជាអ្នកធ្វើ ឱ្យស្លាប់។ ហើយពួកអ្នកគ្មានអ្នកគាំពារណាក្រៅពីអល់ឡោះ ឡើយ ហើយក៏គ្មានអ្នកជួយអន្ដរាគមន៍ដែរ។
Verse 117
لَّقَد تَّابَ ٱللَّهُ عَلَى ٱلنَّبِىِّ وَٱلْمُهَـٰجِرِينَ وَٱلْأَنصَارِ ٱلَّذِينَ ٱتَّبَعُوهُ فِى سَاعَةِ ٱلْعُسْرَةِ مِنۢ بَعْدِ مَا كَادَ يَزِيغُ قُلُوبُ فَرِيقٍ مِّنْهُمْ ثُمَّ تَابَ عَلَيْهِمْ ۚ إِنَّهُۥ بِهِمْ رَءُوفٌ رَّحِيمٌ
Transliteration laqad tāba l-lahu ʿalā l-nabiyi wal-muhājirīna wal-anṣāri alladhīna ittabaʿūhu fī sāʿati l-ʿus'rati min baʿdi mā kāda yazīghu qulūbu farīqin min'hum thumma tāba ʿalayhim innahu bihim raūfun raḥīmun
Khmer ជាការពិតណាស់ អល់ឡោះបានទទួលយកការសារ-ភាពកំហុសពីណាពី(មូហាំម៉ាត់) និងបណ្ដាមូហាជីរីន និងបណ្ដា អាន់ស័រ ដែលពួកគេបានតាមគាត់នៅគ្រាលំបាកក្រោយពីចិត្ដនៃ ក្រុមរបស់ពួកគេមួយស្ទើរតែងាកចេញ(ពីការពិត)ទៅហើយនោះ។ តែបន្ទាប់មកទ្រង់ក៏បានទទួលយកការសារភាពកំហុសរបស់ពួកគេ វិញ។ ពិតប្រាកដណាស់ ទ្រង់មហាករុណា មហាអាណិតស្រឡាញ់ ចំពោះពួកគេ។
Verse 118
وَعَلَى ٱلثَّلَـٰثَةِ ٱلَّذِينَ خُلِّفُوا۟ حَتَّىٰٓ إِذَا ضَاقَتْ عَلَيْهِمُ ٱلْأَرْضُ بِمَا رَحُبَتْ وَضَاقَتْ عَلَيْهِمْ أَنفُسُهُمْ وَظَنُّوٓا۟ أَن لَّا مَلْجَأَ مِنَ ٱللَّهِ إِلَّآ إِلَيْهِ ثُمَّ تَابَ عَلَيْهِمْ لِيَتُوبُوٓا۟ ۚ إِنَّ ٱللَّهَ هُوَ ٱلتَّوَّابُ ٱلرَّحِيمُ
Transliteration waʿalā l-thalāthati alladhīna khullifū ḥattā idhā ḍāqat ʿalayhimu l-arḍu bimā raḥubat waḍāqat ʿalayhim anfusuhum waẓannū an lā malja-a mina l-lahi illā ilayhi thumma tāba ʿalayhim liyatūbū inna l-laha huwa l-tawābu l-raḥīmu
Khmer ហើយ(ទ្រង់ក៏បានទទួលយកការសារភាពកំហុសផង ដែរ)ទៅលើអ្នកទាំងបី ដែលត្រូវគេទៅចោល រហូតដល់ផែនដី ដែលមានភាពទូលំទូលាយនោះបែរជាចង្អៀតចំពោះពួកគេ ហើយ ចិត្ដរបស់ពួកគេក៏ចង្អៀតចង្អល់ចំពោះពួកគេដែរ ហើយពួកគេដឹង យ៉ាងច្បាស់ថា គ្មានកន្លែងគេចពីអល់ឡោះឡើយ មានតែវិលទៅ កាន់ទ្រង់វិញប៉ុណ្ណោះ។ បន្ទាប់មកទ្រង់បានទទួលយកការសារភាព កំហុសរបស់ពួកគេ ដើម្បីឱ្យពួកគេសារភាពកំហុស។ ពិតប្រាកដ ណាស់អល់ឡោះ ទ្រង់ជាអ្នកដែលទទួលយកការសារភាពកំហុស និងអាណិតស្រឡាញ់បំផុត។
Verse 119
يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوا۟ ٱتَّقُوا۟ ٱللَّهَ وَكُونُوا۟ مَعَ ٱلصَّـٰدِقِينَ
Transliteration yāayyuhā alladhīna āmanū ittaqū l-laha wakūnū maʿa l-ṣādiqīna
Khmer ឱបណ្តាអ្នកដែលមានជំនឿ. ចូរពួកអ្នកកោតខ្លាច អល់ឡោះ ហើយពួកអ្នកត្រូវស្ថិតនៅជាមួយបណ្ដាអ្នកដែលទៀង ត្រង់។
Verse 120
مَا كَانَ لِأَهْلِ ٱلْمَدِينَةِ وَمَنْ حَوْلَهُم مِّنَ ٱلْأَعْرَابِ أَن يَتَخَلَّفُوا۟ عَن رَّسُولِ ٱللَّهِ وَلَا يَرْغَبُوا۟ بِأَنفُسِهِمْ عَن نَّفْسِهِۦ ۚ ذَٰلِكَ بِأَنَّهُمْ لَا يُصِيبُهُمْ ظَمَأٌ وَلَا نَصَبٌ وَلَا مَخْمَصَةٌ فِى سَبِيلِ ٱللَّهِ وَلَا يَطَـُٔونَ مَوْطِئًا يَغِيظُ ٱلْكُفَّارَ وَلَا يَنَالُونَ مِنْ عَدُوٍّ نَّيْلًا إِلَّا كُتِبَ لَهُم بِهِۦ عَمَلٌ صَـٰلِحٌ ۚ إِنَّ ٱللَّهَ لَا يُضِيعُ أَجْرَ ٱلْمُحْسِنِينَ
Transliteration mā kāna li-ahli l-madīnati waman ḥawlahum mina l-aʿrābi an yatakhallafū ʿan rasūli l-lahi walā yarghabū bi-anfusihim ʿan nafsihi dhālika bi-annahum lā yuṣībuhum ẓama-on walā naṣabun walā makhmaṣatun fī sabīli l-lahi walā yaṭaūna mawṭi-an yaghīẓu l-kufāra walā yanālūna min ʿaduwwin naylan illā kutiba lahum bihi ʿamalun ṣāliḥun inna l-laha lā yuḍīʿu ajra l-muḥ'sinīna
Khmer ចំពោះប្រជាជននៅក្រុងម៉ាឌីណះ និងពួកអារ៉ាប់ជនបទ ដែលនៅជុំវិញពួកគេមិនដែលបោះបង់អ្នកនាំសាររបស់អល់ឡោះ (ពេលមានសង្គ្រាម)ឡើយ ហើយពួកគេក៏មិនស្រឡាញ់ខ្លួនរបស់ ពួកគេជាងរូបគាត់(អ្នកនាំសារ)ដែរ។ ទាំងនោះគឺដោយសារតែការ សេ្រកទឹក និងការហត់នឿយ និងការសេ្រកឃ្លានមិនបង្កផលប៉ះ ពាល់ដល់ពួកគេនៅក្នុងមាគ៌ារបស់អល់ឡោះ(សង្គ្រាម)។ ហើយ ពួកគេមិនឈានជើងទៅទីកន្លែងណាដែលធ្វើឱ្យពួកប្រឆាំងមាន កំហឹងឡើយ ហើយក៏មិនដែលជួបប្រទះភាពគ្រោះថ្នាក់អ្វីពីសត្រូវ ដែរ។ ផ្ទុយទៅវិញត្រូវបានគេកត់ត្រាសម្រាប់ពួកគេនូវអំពើល្អ ដោយសារប្រការទាំងនេះ។ ពិតប្រាកដណាស់ អល់ឡោះពិតជា មិនបំបាត់ផលបុណ្យរបស់បណ្ដាអ្នកសាងអំពើល្អឡើយ។
Verse 121
وَلَا يُنفِقُونَ نَفَقَةً صَغِيرَةً وَلَا كَبِيرَةً وَلَا يَقْطَعُونَ وَادِيًا إِلَّا كُتِبَ لَهُمْ لِيَجْزِيَهُمُ ٱللَّهُ أَحْسَنَ مَا كَانُوا۟ يَعْمَلُونَ
Transliteration walā yunfiqūna nafaqatan ṣaghīratan walā kabīratan walā yaqṭaʿūna wādiyan illā kutiba lahum liyajziyahumu l-lahu aḥsana mā kānū yaʿmalūna
Khmer ហើយទោះបីជាពួកគេបរិច្ចាគទ្រព្យសម្បត្តិតិចក្តី ឬ ច្រើនក្ដី ហើយទោះបីជាពួកគេឆ្លងកាត់ជ្រលងភ្នំណាមូយក៏ដោយ គឺសុទ្ធតែត្រូវបានកត់ត្រាសម្រាប់ពួកគេ ដើម្បីអល់ឡោះនឹងតបស្នងដល់ពួកគេដ៏ប្រសើរបំផុតនូវអ្វីដែលពួកគេបានប្រព្រឹត្ដ។
Verse 122
۞ وَمَا كَانَ ٱلْمُؤْمِنُونَ لِيَنفِرُوا۟ كَآفَّةً ۚ فَلَوْلَا نَفَرَ مِن كُلِّ فِرْقَةٍ مِّنْهُمْ طَآئِفَةٌ لِّيَتَفَقَّهُوا۟ فِى ٱلدِّينِ وَلِيُنذِرُوا۟ قَوْمَهُمْ إِذَا رَجَعُوٓا۟ إِلَيْهِمْ لَعَلَّهُمْ يَحْذَرُونَ
Transliteration wamā kāna l-mu'minūna liyanfirū kāffatan falawlā nafara min kulli fir'qatin min'hum ṭāifatun liyatafaqqahū fī l-dīni waliyundhirū qawmahum idhā rajaʿū ilayhim laʿallahum yaḥdharūna
Khmer ហើយបណ្ដាអ្នកដែលមានជំនឿ គឺមិនត្រូវចេញទៅធ្វើ សង្គ្រាមទាំងអស់គ្នានោះទេ។ ដូចេ្នះ ហេតុអ្វីបានជារាល់កុលសម្ព័ន្ធ ក្នុងចំណោមពួកគេមិនមានក្រុមណាមួយចេញទៅដើម្បីស្វែងយល់ ពីសាសនា និងដើមី្បក្រើនរំលឹកដល់ក្រុមរបស់ពួកគេពេលដែល ពួកគេត្រឡប់មករកក្រុមរបស់ពួកគេវិញ។ សង្ឃឹមថាពួកគេនឹង កោតខ្លាច។
Verse 123
يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوا۟ قَـٰتِلُوا۟ ٱلَّذِينَ يَلُونَكُم مِّنَ ٱلْكُفَّارِ وَلْيَجِدُوا۟ فِيكُمْ غِلْظَةً ۚ وَٱعْلَمُوٓا۟ أَنَّ ٱللَّهَ مَعَ ٱلْمُتَّقِينَ
Transliteration yāayyuhā alladhīna āmanū qātilū alladhīna yalūnakum mina l-kufāri walyajidū fīkum ghil'ẓatan wa-iʿ'lamū anna l-laha maʿa l-mutaqīna
Khmer ឱបណ្តាអ្នកដែលមានជំនឿ. ចូរពួកអ្នកប្រយុទ្ធនឹងពួក គ្មានជំនឿដែលនៅជិតពួកអ្នកបំផុតចុះ ហើយត្រូវបង្ហាញឱ្យពួកគេ ឃើញនូវភាពខ្លាំងក្លារបស់ពួកអ្នក។ ពួកអ្នកត្រូវដឹងថា ពិតប្រាកដ ណាស់ អល់ឡោះនៅជាមួយបណ្ដាអ្នកដែលកោតខ្លាច។
Verse 124
وَإِذَا مَآ أُنزِلَتْ سُورَةٌ فَمِنْهُم مَّن يَقُولُ أَيُّكُمْ زَادَتْهُ هَـٰذِهِۦٓ إِيمَـٰنًا ۚ فَأَمَّا ٱلَّذِينَ ءَامَنُوا۟ فَزَادَتْهُمْ إِيمَـٰنًا وَهُمْ يَسْتَبْشِرُونَ
Transliteration wa-idhā mā unzilat sūratun famin'hum man yaqūlu ayyukum zādathu hādhihi īmānan fa-ammā alladhīna āmanū fazādathum īmānan wahum yastabshirūna
Khmer ហើយនៅពេលដែលមានជំពូកណាមួយ(ក្នុងគម្ពីរ គួរអាន)ត្រូវបានគេបញ្ចុះមកនោះ ក្នុងចំណោមពួកគេ(ពួកពុត ត្បុត)មានអ្នកខ្លះនិយាយថាៈ តើមានអ្នកណាក្នុងចំណោមពួកអ្នក ដែលវា(ជំពូក)នេះធ្វើឱ្យគេកាន់តែមានជំនឿនោះ? ចំណែកឯបណ្ដាអ្នកដែលមានជំនឿ គឺវាបានធ្វើឱ្យពួកគេកាន់តែមានជំនឿ ហើយពួកគេសប្បាយរីករាយ។
Verse 125
وَأَمَّا ٱلَّذِينَ فِى قُلُوبِهِم مَّرَضٌ فَزَادَتْهُمْ رِجْسًا إِلَىٰ رِجْسِهِمْ وَمَاتُوا۟ وَهُمْ كَـٰفِرُونَ
Transliteration wa-ammā alladhīna fī qulūbihim maraḍun fazādathum rij'san ilā rij'sihim wamātū wahum kāfirūna
Khmer ហើយចំណែកឯពួកដែលនៅក្នុងចិត្តរបស់ពួកគេមាន ជំងឺ(ពុតត្បុត)វិញនោះ វា(ជំពូក)បានធ្វើឱ្យពួកគេកាន់តែគ្មាន ជំនឿលើភាពគ្មានជំនឿរបស់ពួកគេថែមទៀត ហើយពួកគេបាន ស្លាប់ក្នុងពេលដែលពួកគេជាពួកគ្មានជំនឿ។
Verse 126
أَوَلَا يَرَوْنَ أَنَّهُمْ يُفْتَنُونَ فِى كُلِّ عَامٍ مَّرَّةً أَوْ مَرَّتَيْنِ ثُمَّ لَا يَتُوبُونَ وَلَا هُمْ يَذَّكَّرُونَ
Transliteration awalā yarawna annahum yuf'tanūna fī kulli ʿāmin marratan aw marratayni thumma lā yatūbūna walā hum yadhakkarūna
Khmer តើពួកគេមិនឃើញទេឬថា ពិតប្រាកដណាស់ ពួកគេត្រូវ បានគេសាកល្បង(ផ្ដល់គ្រោះថ្នាក់)រាល់ៗឆ្នាំចំនួនមួយដង ឬពីរដង ក្រោយមកពួកគេនៅតែមិនសារភាពកំហុស ហើយពួកគេក៏មិន ទទួលយកការក្រើនរំលឹកដែរនោះ?
Verse 127
وَإِذَا مَآ أُنزِلَتْ سُورَةٌ نَّظَرَ بَعْضُهُمْ إِلَىٰ بَعْضٍ هَلْ يَرَىٰكُم مِّنْ أَحَدٍ ثُمَّ ٱنصَرَفُوا۟ ۚ صَرَفَ ٱللَّهُ قُلُوبَهُم بِأَنَّهُمْ قَوْمٌ لَّا يَفْقَهُونَ
Transliteration wa-idhā mā unzilat sūratun naẓara baʿḍuhum ilā baʿḍin hal yarākum min aḥadin thumma inṣarafū ṣarafa l-lahu qulūbahum bi-annahum qawmun lā yafqahūna
Khmer ហើយនៅពេលដែលជំពូកណាមួយត្រូវបានគេបញ្ចុះមក នោះ ពួកគេ(ពួកពុតត្បុត)មួយចំនួនបានក្រឡេកមើលគ្នាទៅវិញ ទៅមក(រួចក៏និយាយថា) តើមាននរណាម្នាក់មើលឃើញពួកអ្នក ដែរឬទេ? បន្ទាប់មកពួកគេក៏បានចាកចេញ។ អល់ឡោះក៏បាន បង្វែរចិត្ដរបស់ពួកគេដោយសារតែពួកគេជាក្រុមដែលគ្មានការ យល់ដឹង។
Verse 128
لَقَدْ جَآءَكُمْ رَسُولٌ مِّنْ أَنفُسِكُمْ عَزِيزٌ عَلَيْهِ مَا عَنِتُّمْ حَرِيصٌ عَلَيْكُم بِٱلْمُؤْمِنِينَ رَءُوفٌ رَّحِيمٌ
Transliteration laqad jāakum rasūlun min anfusikum ʿazīzun ʿalayhi mā ʿanittum ḥarīṣun ʿalaykum bil-mu'minīna raūfun raḥīmun
Khmer ជាការពិតណាស់ អ្នកនាំសារម្នាក់(មូហាំម៉ាត់)ចេញពី ពូជពង្សរបស់ពួកអ្នកបានមកដល់ពួកអ្នក។ គាត់ជាអ្នកទទួលរង ការលំបាកនូវអ្វីដែលពួកអ្នកបានទទួលរងការលំបាកនោះ។ គាត់ជា អ្នកចង់បាន(នូវប្រការល្អ)ដល់ពួកអ្នក និងជាអ្នកមេត្ដាករុណា អាណិតស្រឡាញ់ដល់បណ្ដាអ្នកដែលមានជំនឿ។
Verse 129
فَإِن تَوَلَّوْا۟ فَقُلْ حَسْبِىَ ٱللَّهُ لَآ إِلَـٰهَ إِلَّا هُوَ ۖ عَلَيْهِ تَوَكَّلْتُ ۖ وَهُوَ رَبُّ ٱلْعَرْشِ ٱلْعَظِيمِ
Transliteration fa-in tawallaw faqul ḥasbiya l-lahu lā ilāha illā huwa ʿalayhi tawakkaltu wahuwa rabbu l-ʿarshi l-ʿaẓīmi
Khmer ហើយប្រសិនបើពួកគេ(ពួកពុតត្បុត)បានបែរចេញវិញ នោះ ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ អល់ឡោះតែមួយគត់គឺគ្រប់ គ្រាន់សម្រាប់ខ្ញុំ។ គ្មានម្ចាស់ណាដែលត្រូវគេគោរពសក្ការៈដ៏ពិត ប្រាកដក្រៅពីទ្រង់ឡើយ។ ចំពោះទ្រង់តែមួយគត់ដែលខ្ញុំបាន ប្រគល់ការទុកចិត្ដ ហើយទ្រង់គឺជាម្ចាស់នៃអារ៉ស្ហដ៏ធំធេង។
Read Surah At-Tawbah in another language
- English (word by word)
- Albanian
- Amazigh
- Amharic
- Assamese
- Azerbaijani
- Bambara
- Bangla
- Bosnian
- Bulgarian
- Chechen
- Chinese
- Czech
- Dari
- Dhivehi
- Dutch
- Finnish
- French
- German
- Gujarati
- Hausa
- Hebrew
- Hindi
- Indonesian
- Italian
- Japanese
- Kannada
- Kazakh
- Kinyarwanda
- Korean
- Kurdish
- Luganda
- Malay
- Malayalam
- Maranao
- Marathi
- Nepali
- Norwegian
- Oromo
- Pashto
- Persian
- Polish
- Portuguese
- Romanian
- Russian
- Sindhi
- Sinhala
- Somali
- Spanish
- Swahili
- Swedish
- Tagalog
- Tajik
- Tamil
- Tatar
- Telugu
- Thai
- Turkish
- Ukrainian
- Urdu
- Uyghur
- Uzbek
- Vietnamese
- Yao
- Yoruba
All 114 surahs in Khmer: the Qur’an in Khmer.
Khmer translation: Cambodian Muslim Community Development, from Quran.com. Transliteration: Quran.com. Recitation: Mishary Alafasy, from EveryAyah.com. MyDugsi is a learning aid, not a replacement for a qualified teacher.