MyDugsiStart learning

Surah Al-Munafiqun in Khmer: translation and audio

Surah 63 · المنافقون · The Hypocrites · 11 verses

Surah Al-Munafiqun verse by verse: the Arabic with a recitation you can repeat, the transliteration, and the Khmer translation by Cambodian Muslim Community Development. For the meaning of every word, see Surah Al-Munafiqun word by word in English.

Verse 1

إِذَا جَآءَكَ ٱلْمُنَـٰفِقُونَ قَالُوا۟ نَشْهَدُ إِنَّكَ لَرَسُولُ ٱللَّهِ ۗ وَٱللَّهُ يَعْلَمُ إِنَّكَ لَرَسُولُهُۥ وَٱللَّهُ يَشْهَدُ إِنَّ ٱلْمُنَـٰفِقِينَ لَكَـٰذِبُونَ

Transliteration idhā jāaka l-munāfiqūna qālū nashhadu innaka larasūlu l-lahi wal-lahu yaʿlamu innaka larasūluhu wal-lahu yashhadu inna l-munāfiqīna lakādhibūna

Khmer នៅពេលដែលពួកពុតត្បុតបានមកជួបអ្នក(មូហាំម៉ាត់) ពួកគេបាននិយាយថាៈ ពួកយើងធ្វើជាសាក្សីថា ពិតប្រាកដណាស់ អ្នកគឺជាអ្នកនាំសាររបស់អល់ឡោះ។ តែអល់ឡោះដឹងថា អ្នកពិត ជាអ្នកនាំសាររបស់ទ្រង់ ហើយអល់ឡោះក៏ដឹងដែរថា ពិតប្រាកដ ណាស់ ពួកពុតត្បុតគឺជាពួកភូតកុហក។

Verse 2

ٱتَّخَذُوٓا۟ أَيْمَـٰنَهُمْ جُنَّةً فَصَدُّوا۟ عَن سَبِيلِ ٱللَّهِ ۚ إِنَّهُمْ سَآءَ مَا كَانُوا۟ يَعْمَلُونَ

Transliteration ittakhadhū aymānahum junnatan faṣaddū ʿan sabīli l-lahi innahum sāa mā kānū yaʿmalūna

Khmer ពួកគេ(ពួកពុតត្បុត)បានយកការស្បថបំពានរបស់ពួកគេ ធ្វើជាខែល(ដើម្បីការពារខ្លួន ទ្រព្យសម្បត្ដិ និងកូនចៅរបស់ពួកគេ) ហើយពួកគេបានរារាំងអ្នកដទៃពីមាគ៌ារបស់អល់ឡោះ។ ពិតប្រាកដ ណាស់ អ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ដគឺវាអាក្រក់បំផុត។

Verse 3

ذَٰلِكَ بِأَنَّهُمْ ءَامَنُوا۟ ثُمَّ كَفَرُوا۟ فَطُبِعَ عَلَىٰ قُلُوبِهِمْ فَهُمْ لَا يَفْقَهُونَ

Transliteration dhālika bi-annahum āmanū thumma kafarū faṭubiʿa ʿalā qulūbihim fahum lā yafqahūna

Khmer នោះគឺដោយសារតែពួកគេមានជំនឿ បន្ទាប់មកពួកគេបាន ប្រឆាំងវិញ។ ដូចេ្នះហើយ គេបានបោះត្រាភ្ជិតលើដួងចិត្ដរបស់ពួក គេ ហើយពួកគេមិនអាចស្វែងយល់បានឡើយ។

Verse 4

۞ وَإِذَا رَأَيْتَهُمْ تُعْجِبُكَ أَجْسَامُهُمْ ۖ وَإِن يَقُولُوا۟ تَسْمَعْ لِقَوْلِهِمْ ۖ كَأَنَّهُمْ خُشُبٌ مُّسَنَّدَةٌ ۖ يَحْسَبُونَ كُلَّ صَيْحَةٍ عَلَيْهِمْ ۚ هُمُ ٱلْعَدُوُّ فَٱحْذَرْهُمْ ۚ قَـٰتَلَهُمُ ٱللَّهُ ۖ أَنَّىٰ يُؤْفَكُونَ

Transliteration wa-idhā ra-aytahum tuʿ'jibuka ajsāmuhum wa-in yaqūlū tasmaʿ liqawlihim ka-annahum khushubun musannadatun yaḥsabūna kulla ṣayḥatin ʿalayhim humu l-ʿaduwu fa-iḥ'dharhum qātalahumu l-lahu annā yu'fakūna

Khmer ហើយនៅពេលដែលអ្នកឃើញពួកគេ គឺទិដ្ឋភាពរបស់ពួកគេ ធ្វើឱ្យអ្នកពេញចិត្ដ ហើយនៅពេលពួកគេនិយាយ អ្នកនឹងស្ដាប់សំដី ពួកគេ។ ពួកគេប្រៀបដូចជាដុំឈើដែលគេផ្អែកចោលប៉ុណ្ណោះ(មិន យល់អ្វីឡើយ)។ ពួកគេគិតថា គ្រប់សំឡេងស្រែកទាំងឡាយគឺ សំដៅទៅលើពួកគេ។ ពួកគេជាសត្រូវ(នឹងអ្នក) ដូចេ្នះចូរអ្នកប្រុង ប្រយ័ត្នចំពោះពួកគេ។ អល់ឡោះនឹងដាក់បណ្ដាសាពួកគេ។ តើ ពួកគេអាចគេចចេញពីការពិតបានដូចមេ្ដចទៅ?

Verse 5

وَإِذَا قِيلَ لَهُمْ تَعَالَوْا۟ يَسْتَغْفِرْ لَكُمْ رَسُولُ ٱللَّهِ لَوَّوْا۟ رُءُوسَهُمْ وَرَأَيْتَهُمْ يَصُدُّونَ وَهُم مُّسْتَكْبِرُونَ

Transliteration wa-idhā qīla lahum taʿālaw yastaghfir lakum rasūlu l-lahi lawwaw ruūsahum wara-aytahum yaṣuddūna wahum mus'takbirūna

Khmer ហើយនៅពេលមានគេនិយាយទៅកាន់ពួកគេ(ពួកពុតត្បុត) ថាៈ ចូរពួកអ្នកនាំគ្នាមក អ្នកនាំសាររបស់អល់ឡោះ(មូហាំម៉ាត់) នឹងសុំអភ័យទោសឱ្យពួកអ្នក ពួកគេបែរជាគ្រវីក្បាលរបស់ពួកគេ ទៅវិញ។ ហើយអ្នក(មូហាំម៉ាត់)នឹងបានឃើញពួកគេងាកចេញពី អ្នក ដោយពួកគេក្រអឺតក្រទមបំផុត។

Verse 6

سَوَآءٌ عَلَيْهِمْ أَسْتَغْفَرْتَ لَهُمْ أَمْ لَمْ تَسْتَغْفِرْ لَهُمْ لَن يَغْفِرَ ٱللَّهُ لَهُمْ ۚ إِنَّ ٱللَّهَ لَا يَهْدِى ٱلْقَوْمَ ٱلْفَـٰسِقِينَ

Transliteration sawāon ʿalayhim astaghfarta lahum am lam tastaghfir lahum lan yaghfira l-lahu lahum inna l-laha lā yahdī l-qawma l-fāsiqīna

Khmer វាដូចតែគ្នាទេចំពោះពួកគេទោះបីជាអ្នកបានសុំអភ័យទោស ឱ្យពួកគេឬមិនបានសុំអភ័យទោសឱ្យពួកគេក៏ដោយ ក៏អល់ឡោះមិន អភ័យទោសឱ្យពួកគេដែរ។ ពិតប្រាកដណាស់ អល់ឡោះមិនចង្អុល បង្ហាញចំពោះក្រុមដែលល្មើសនឹងបទបញ្ជារបស់អល់ឡោះឡើយ។

Verse 7

هُمُ ٱلَّذِينَ يَقُولُونَ لَا تُنفِقُوا۟ عَلَىٰ مَنْ عِندَ رَسُولِ ٱللَّهِ حَتَّىٰ يَنفَضُّوا۟ ۗ وَلِلَّهِ خَزَآئِنُ ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ وَلَـٰكِنَّ ٱلْمُنَـٰفِقِينَ لَا يَفْقَهُونَ

Transliteration humu alladhīna yaqūlūna lā tunfiqū ʿalā man ʿinda rasūli l-lahi ḥattā yanfaḍḍū walillahi khazāinu l-samāwāti wal-arḍi walākinna l-munāfiqīna lā yafqahūna

Khmer ពួកគេ(ពួកពុតត្បុត)គឺជាពួកដែលនិយាយ(ទៅកាន់អ្នក ដែលរស់នៅម៉ាឌីណះ)ថាៈ ចូរពួកអ្នកកុំចំណាយទ្រព្យសម្បត្ដិទៅ លើអ្នកណាដែលនៅជាមួយអ្នកនាំសាររបស់អល់ឡោះឱ្យសោះ លុះត្រាតែពួកគេចាកចេញពីគេសិន។ ហើយឃ្លាំងទ្រព្យសម្បត្ដិនៅ លើមេឃជាច្រើនជាន់ និងផែនដីជាកម្មសិទ្ធិរបស់អល់ឡោះ ប៉ុន្ដែ ពួកពុតត្បុតមិនស្វែងយល់ឡើយ។

Verse 8

يَقُولُونَ لَئِن رَّجَعْنَآ إِلَى ٱلْمَدِينَةِ لَيُخْرِجَنَّ ٱلْأَعَزُّ مِنْهَا ٱلْأَذَلَّ ۚ وَلِلَّهِ ٱلْعِزَّةُ وَلِرَسُولِهِۦ وَلِلْمُؤْمِنِينَ وَلَـٰكِنَّ ٱلْمُنَـٰفِقِينَ لَا يَعْلَمُونَ

Transliteration yaqūlūna la-in rajaʿnā ilā l-madīnati layukh'rijanna l-aʿazu min'hā l-adhala walillahi l-ʿizatu walirasūlihi walil'mu'minīna walākinna l-munāfiqīna lā yaʿlamūna

Khmer ពួកគេ(ពុតត្បុត)និយាយថាៈ ប្រសិនបើពួកយើងបានវិល ទៅកាន់ម៉ាឌីណះវិញ អ្នកខ្លាំងពិតជានឹងបណេ្ដញអ្នកទន់ខ្សោយ ចេញពីទីនោះ ខណៈដែលភាពខ្លាំងពូកែជាកម្មសិទិ្ធរបស់អល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ ព្រមទាំងជាកម្មសិទ្ធិរបស់បណ្ដាអ្នកដែល មានជំនឿប៉ុណ្ណោះ។ ប៉ុន្ដែពួកពុតត្បុតមិនដឹងឡើយ។

Verse 9

يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوا۟ لَا تُلْهِكُمْ أَمْوَٰلُكُمْ وَلَآ أَوْلَـٰدُكُمْ عَن ذِكْرِ ٱللَّهِ ۚ وَمَن يَفْعَلْ ذَٰلِكَ فَأُو۟لَـٰٓئِكَ هُمُ ٱلْخَـٰسِرُونَ

Transliteration yāayyuhā alladhīna āmanū lā tul'hikum amwālukum walā awlādukum ʿan dhik'ri l-lahi waman yafʿal dhālika fa-ulāika humu l-khāsirūna

Khmer ឱបណ្ដាអ្នកដែលមានជំនឿ. ចូរកុំឱ្យទ្រព្យសម្បត្ដិរបស់ ពួកអ្នក និងកូនចៅរបស់ពួកអ្នកធ្វើឱ្យពួកអ្នកងប់ងុលឃ្លាតឆ្ងាយ ពីការរំលឹកទៅចំពោះអល់ឡោះឱ្យសោះ។ ហើយអ្នកណាដែលធ្វើ ដូច្នោះ អ្នកទាំងនោះគឺជាអ្នកដែលខាតបង់។

Verse 10

وَأَنفِقُوا۟ مِن مَّا رَزَقْنَـٰكُم مِّن قَبْلِ أَن يَأْتِىَ أَحَدَكُمُ ٱلْمَوْتُ فَيَقُولَ رَبِّ لَوْلَآ أَخَّرْتَنِىٓ إِلَىٰٓ أَجَلٍ قَرِيبٍ فَأَصَّدَّقَ وَأَكُن مِّنَ ٱلصَّـٰلِحِينَ

Transliteration wa-anfiqū min mā razaqnākum min qabli an yatiya aḥadakumu l-mawtu fayaqūla rabbi lawlā akhartanī ilā ajalin qarībin fa-aṣṣaddaqa wa-akun mina l-ṣāliḥīna

Khmer ហើយចូរពួកអ្នកបរិច្ចាគមួយចំនួនអំពីលាភសក្ការៈដែល យើងបានផ្ដល់ឱ្យពួកអ្នកមុននឹងសេចក្ដីស្លាប់មកដល់អ្នកណាម្នាក់ ក្នុងចំណោមពួកអ្នក ដែលជាហេតុធ្វើឱ្យគេនឹងនិយាយថាៈ ឱម្ចាស់ របស់ខ្ញុំ. ប្រសិនបើទ្រង់ពន្យារពេលឱ្យខ្ញុំបន្ដិចទៀតនោះ ខ្ញុំពិតជា បរិច្ចាគទាន ហើយខ្ញុំនឹងស្ថិតក្នុងចំណោមអ្នកដែលសាងអំពើល្អត្រឹម ត្រូវជាមិនខាន។

Verse 11

وَلَن يُؤَخِّرَ ٱللَّهُ نَفْسًا إِذَا جَآءَ أَجَلُهَا ۚ وَٱللَّهُ خَبِيرٌۢ بِمَا تَعْمَلُونَ

Transliteration walan yu-akhira l-lahu nafsan idhā jāa ajaluhā wal-lahu khabīrun bimā taʿmalūna

Khmer ហើយអល់ឡោះនឹងមិនពន្យារពេលឱ្យបុគ្គលណាម្នាក់ ឡើយនៅពេលដែលសេចក្ដីស្លាប់បានមកដល់គេហើយនោះ។ ហើយអល់ឡោះដឹងជ្រួតជ្រាបនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។

Read Surah Al-Munafiqun in another language

All languages

All 114 surahs in Khmer: the Qur’an in Khmer.

Learn it in MyDugsi

Khmer translation: Cambodian Muslim Community Development, from Quran.com. Transliteration: Quran.com. Recitation: Mishary Alafasy, from EveryAyah.com. MyDugsi is a learning aid, not a replacement for a qualified teacher.