Surah Al-An'am in Khmer: translation and audio
Surah 6 · الأنعام · The Cattle · 165 verses
Surah Al-An'am verse by verse: the Arabic with a recitation you can repeat, the transliteration, and the Khmer translation by Cambodian Muslim Community Development. For the meaning of every word, see Surah Al-An'am word by word in English.
Verse 1
ٱلْحَمْدُ لِلَّهِ ٱلَّذِى خَلَقَ ٱلسَّمَـٰوَٰتِ وَٱلْأَرْضَ وَجَعَلَ ٱلظُّلُمَـٰتِ وَٱلنُّورَ ۖ ثُمَّ ٱلَّذِينَ كَفَرُوا۟ بِرَبِّهِمْ يَعْدِلُونَ
Transliteration al-ḥamdu lillahi alladhī khalaqa l-samāwāti wal-arḍa wajaʿala l-ẓulumāti wal-nūra thumma alladhīna kafarū birabbihim yaʿdilūna
Khmer រាល់ការសរសើរទាំងឡាយទៅចំពោះអល់ឡោះ ដែលទ្រង់ បានបង្កើតមេឃជាច្រើនជាន់ និងផែនដី និងបានបង្កើតភាពងងឹត (ពេលយប់) និងពន្លឺ(ពេលថ្ងៃ)។ ក្រោយមកពួកដែលប្រឆាំងនោះ បែរជាធ្វើស្ហីរិកនឹងម្ចាស់របស់ពួកគេទៅវិញ។
Verse 2
هُوَ ٱلَّذِى خَلَقَكُم مِّن طِينٍ ثُمَّ قَضَىٰٓ أَجَلًا ۖ وَأَجَلٌ مُّسَمًّى عِندَهُۥ ۖ ثُمَّ أَنتُمْ تَمْتَرُونَ
Transliteration huwa alladhī khalaqakum min ṭīnin thumma qaḍā ajalan wa-ajalun musamman ʿindahu thumma antum tamtarūna
Khmer ទ្រង់គឺជាអ្នកដែលបានបង្កើតពួកអ្នកអំពីដីឥដ្ឋបន្ទាប់មក ទ្រង់បានកំណត់អាយុជីវិត(របស់ពួកអ្នក)។ ហើយពេលវេលាមួយ ដែលត្រូវកំណត់(ថ្ងៃបរលោក)គឺនៅនឹងទ្រង់់។ ក្រោយមកពួកអ្នក នៅតែសង្ស័យ។
Verse 3
وَهُوَ ٱللَّهُ فِى ٱلسَّمَـٰوَٰتِ وَفِى ٱلْأَرْضِ ۖ يَعْلَمُ سِرَّكُمْ وَجَهْرَكُمْ وَيَعْلَمُ مَا تَكْسِبُونَ
Transliteration wahuwa l-lahu fī l-samāwāti wafī l-arḍi yaʿlamu sirrakum wajahrakum wayaʿlamu mā taksibūna
Khmer ហើយទ្រង់ជាអល់ឡោះដែលត្រូវគេគោរពសក្ការៈទាំងអ្នក នៅលើមេឃជាច្រើនជាន់និងផែនដី។ ទ្រង់ដឹងនូវអាថ៌កំបាំងរបស់ ពួកអ្នក និងការលាតត្រដាងរបស់ពួកអ្នក ហើយទ្រង់ក៏ដឹងផងដែរ នូវអ្វីដែលពួកអ្នកសាង។
Verse 4
وَمَا تَأْتِيهِم مِّنْ ءَايَةٍ مِّنْ ءَايَـٰتِ رَبِّهِمْ إِلَّا كَانُوا۟ عَنْهَا مُعْرِضِينَ
Transliteration wamā tatīhim min āyatin min āyāti rabbihim illā kānū ʿanhā muʿ'riḍīna
Khmer ហើយគ្មានភស្តុតាងណាមួយក្នុងចំណោមភស្ដុតាងទាំងឡាយ នៃម្ចាស់របស់ពួកគេ(ពួកមូស្ហរីគីន)មកដល់ពួកគេ ក្រៅពីពួកគេជា អ្នកបែរចេញពីវានោះឡើយ។
Verse 5
فَقَدْ كَذَّبُوا۟ بِٱلْحَقِّ لَمَّا جَآءَهُمْ ۖ فَسَوْفَ يَأْتِيهِمْ أَنۢبَـٰٓؤُا۟ مَا كَانُوا۟ بِهِۦ يَسْتَهْزِءُونَ
Transliteration faqad kadhabū bil-ḥaqi lammā jāahum fasawfa yatīhim anbāu mā kānū bihi yastahziūna
Khmer ពិតប្រាកដណាស់ ពួកគេបានបដិសេធនឹងការពិតនៅពេល ដែលវាបានមកដល់ពួកគេ។ ហើយដំណឹងទាំងឡាយដែលពួកគេ បានចំអកនោះនឹងមកដល់ពួកគេ។
Verse 6
أَلَمْ يَرَوْا۟ كَمْ أَهْلَكْنَا مِن قَبْلِهِم مِّن قَرْنٍ مَّكَّنَّـٰهُمْ فِى ٱلْأَرْضِ مَا لَمْ نُمَكِّن لَّكُمْ وَأَرْسَلْنَا ٱلسَّمَآءَ عَلَيْهِم مِّدْرَارًا وَجَعَلْنَا ٱلْأَنْهَـٰرَ تَجْرِى مِن تَحْتِهِمْ فَأَهْلَكْنَـٰهُم بِذُنُوبِهِمْ وَأَنشَأْنَا مِنۢ بَعْدِهِمْ قَرْنًا ءَاخَرِينَ
Transliteration alam yaraw kam ahlaknā min qablihim min qarnin makkannāhum fī l-arḍi mā lam numakkin lakum wa-arsalnā l-samāa ʿalayhim mid'rāran wajaʿalnā l-anhāra tajrī min taḥtihim fa-ahlaknāhum bidhunūbihim wa-anshanā min baʿdihim qarnan ākharīna
Khmer តើពួកគេមិនដឹងទេឬ យើងបានបំផ្លាញមនុស្សជាច្រើនជំនាន់ មកហើយមុនពួកគេ ដែលយើងបានផ្តល់លទ្ធភាពឱ្យពួកគេនៅលើ ផែនដីនូវអ្វីដែលយើងមិនធ្លាប់បានផ្ដល់ឱ្យពួកអ្នក។ ហើយយើងបាន បញ្ចុះទឹកភ្លៀងយ៉ាងច្រើនទៅលើពួកគេ ហើយយើងបានបង្កើតទនេ្ល ជាច្រើនហូរពីក្រោមពួកគេ។ តែក្រោយមកយើងក៏បានបំផ្លាញពួក គេដោយសារតែបាបកម្មរបស់ពួកគេ ហើយយើងបានបង្កើតបន្ទាប់ ពីពួកគេនូវមនុស្សជំនាន់ក្រោយៗមកទៀតនោះ?
Verse 7
وَلَوْ نَزَّلْنَا عَلَيْكَ كِتَـٰبًا فِى قِرْطَاسٍ فَلَمَسُوهُ بِأَيْدِيهِمْ لَقَالَ ٱلَّذِينَ كَفَرُوٓا۟ إِنْ هَـٰذَآ إِلَّا سِحْرٌ مُّبِينٌ
Transliteration walaw nazzalnā ʿalayka kitāban fī qir'ṭāsin falamasūhu bi-aydīhim laqāla alladhīna kafarū in hādhā illā siḥ'run mubīnun
Khmer ហើយប្រសិនបើយើងបានបញ្ចុះគម្ពីរឱ្យអ្នកនៅក្នុងក្រដាស បន្ទាប់មកពួកគេប៉ះវាដោយដៃរបស់ពួកគេផ្ទាល់ ពួកដែលប្រឆាំង ពិតជានិយាយថាៈ នេះគ្មានអ្វីក្រៅពីមន្តអាគមយ៉ាងពិតប្រាកដ នោះឡើយ។
Verse 8
وَقَالُوا۟ لَوْلَآ أُنزِلَ عَلَيْهِ مَلَكٌ ۖ وَلَوْ أَنزَلْنَا مَلَكًا لَّقُضِىَ ٱلْأَمْرُ ثُمَّ لَا يُنظَرُونَ
Transliteration waqālū lawlā unzila ʿalayhi malakun walaw anzalnā malakan laquḍiya l-amru thumma lā yunẓarūna
Khmer ហើយពួកគេបាននិយាយថាៈ ហេតុអ្វីបានជាគេ(អល់ឡោះ) មិនបញ្ចុះម៉ាឡាអ៊ីកាត់មួយរូបមកឱ្យគេ(មូហាំម៉ាត់)? ប្រសិនបើ យើងបញ្ចុះម៉ាឡាអ៊ីកាត់មួយរូបវិញនោះ ប្រាកដជាកិច្ចការនោះ នឹងត្រូវបពា្ចប់ ក្រោយមកពួកគេមិនត្រូវបានគេពន្យារពេល(ដើម្បី សារភាពកំហុស)ឡើយ។
Verse 9
وَلَوْ جَعَلْنَـٰهُ مَلَكًا لَّجَعَلْنَـٰهُ رَجُلًا وَلَلَبَسْنَا عَلَيْهِم مَّا يَلْبِسُونَ
Transliteration walaw jaʿalnāhu malakan lajaʿalnāhu rajulan walalabasnā ʿalayhim mā yalbisūna
Khmer ហើយប្រសិនបើយើងបានបង្កើតគេ(មូហាំម៉ាត់)ជាម៉ាឡាអ៊ីកាត់វិញនោះ យើងប្រាកដជានឹងប្រែក្លាយគេទៅជាបុរសមួយ រូប ហើយយើងពិតជាបានបំភាន់ពួកគេនូវអ្វីដែលពួកគេកំពុង តែភាន់ច្រឡំ។
Verse 10
وَلَقَدِ ٱسْتُهْزِئَ بِرُسُلٍ مِّن قَبْلِكَ فَحَاقَ بِٱلَّذِينَ سَخِرُوا۟ مِنْهُم مَّا كَانُوا۟ بِهِۦ يَسْتَهْزِءُونَ
Transliteration walaqadi us'tuh'zi-a birusulin min qablika faḥāqa bi-alladhīna sakhirū min'hum mā kānū bihi yastahziūna
Khmer ហើយជាការពិតណាស់ បណ្ដាអ្នកនាំសារមុនអ្នកក៏ត្រូវ បានគេចំអកដែរ ហើយ(ទណ្ឌកម្ម)ដោយសារតែអ្វី្វដែលពួកគេបាន ចំអកនោះបានធ្លាក់មកលើពួកដែលបានចំអកក្នុងចំណោមពួកគេ។
Verse 11
قُلْ سِيرُوا۟ فِى ٱلْأَرْضِ ثُمَّ ٱنظُرُوا۟ كَيْفَ كَانَ عَـٰقِبَةُ ٱلْمُكَذِّبِينَ
Transliteration qul sīrū fī l-arḍi thumma unẓurū kayfa kāna ʿāqibatu l-mukadhibīna
Khmer ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ចូរពួកអ្នកធ្វើដំណើរនៅ លើផែនដីនេះ បន្ទាប់មកចូរពួកអ្នកក្រឡេកមើលចុះថា តើលទ្ធផល ចុងក្រោយរបស់ពួកដែលបដិសេធនោះយ៉ាងដូចមេ្ដច?
Verse 12
قُل لِّمَن مَّا فِى ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ ۖ قُل لِّلَّهِ ۚ كَتَبَ عَلَىٰ نَفْسِهِ ٱلرَّحْمَةَ ۚ لَيَجْمَعَنَّكُمْ إِلَىٰ يَوْمِ ٱلْقِيَـٰمَةِ لَا رَيْبَ فِيهِ ۚ ٱلَّذِينَ خَسِرُوٓا۟ أَنفُسَهُمْ فَهُمْ لَا يُؤْمِنُونَ
Transliteration qul liman mā fī l-samāwāti wal-arḍi qul lillahi kataba ʿalā nafsihi l-raḥmata layajmaʿannakum ilā yawmi l-qiyāmati lā rayba fīhi alladhīna khasirū anfusahum fahum lā yu'minūna
Khmer ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ តើអ្វីៗដែលមាននៅលើ មេឃជាច្រើនជាន់ និងផែនដីជាកម្មសិទ្ធិរបស់អ្នកណា? ចូរអ្នកឆ្លើយ ថាៈ ជាកម្មសិទ្ធិរបស់អល់ឡោះ។ ទ្រង់បានកំណត់ក្ដីមេត្ដាករុណា លើខ្លួនរបស់ទ្រង់។ ទ្រង់ប្រាកដជានឹងប្រមូលផ្ដុំពួកអ្នកទៅកាន់ថ្ងៃ បរលោកវិញដោយគ្មានការសង្ស័យចំពោះវាឡើយ។ ពួកដែលខាត បង់ខ្លួនឯងនោះ គឺជាពួកដែលគ្មានជំនឿ។
Verse 13
۞ وَلَهُۥ مَا سَكَنَ فِى ٱلَّيْلِ وَٱلنَّهَارِ ۚ وَهُوَ ٱلسَّمِيعُ ٱلْعَلِيمُ
Transliteration walahu mā sakana fī al-layli wal-nahāri wahuwa l-samīʿu l-ʿalīmu
Khmer អ្វីៗដែលមាននៅពេលយប់និងពេលថ្ងៃ គឺជាកម្មសិទិ្ធ របស់ទ្រង់។ ហើយទ្រង់មហាឮ មហាដឹង។
Verse 14
قُلْ أَغَيْرَ ٱللَّهِ أَتَّخِذُ وَلِيًّا فَاطِرِ ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ وَهُوَ يُطْعِمُ وَلَا يُطْعَمُ ۗ قُلْ إِنِّىٓ أُمِرْتُ أَنْ أَكُونَ أَوَّلَ مَنْ أَسْلَمَ ۖ وَلَا تَكُونَنَّ مِنَ ٱلْمُشْرِكِينَ
Transliteration qul aghayra l-lahi attakhidhu waliyyan fāṭiri l-samāwāti wal-arḍi wahuwa yuṭ'ʿimu walā yuṭ'ʿamu qul innī umir'tu an akūna awwala man aslama walā takūnanna mina l-mush'rikīna
Khmer ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ តើឱ្យខ្ញុំយកអ្នកគាំពារ ក្រៅពីអល់ឡោះដែលជាអ្នកបង្កើតមេឃជាច្រើនជាន់និងផែនដី និងជាអ្នកប្រទានអាហារ ហើយទ្រង់មិនត្រូវការគេប្រទានអាហារ ឱ្យឬ? ចូរអ្នកពោលថាៈ ពិតប្រាកដណាស់ ខ្ញុំត្រូវបានគេ(អល់ឡោះ) បញ្ជា ឱ្យក្លាយទៅជាអ្នកកាន់សាសនាអ៊ីស្លាមមុនគេ ហើយចូរអ្នកកុំ ក្លាយខ្លួនក្នុងចំណោមពួកមូស្ហរីគីនឱ្យសោះ។
Verse 15
قُلْ إِنِّىٓ أَخَافُ إِنْ عَصَيْتُ رَبِّى عَذَابَ يَوْمٍ عَظِيمٍ
Transliteration qul innī akhāfu in ʿaṣaytu rabbī ʿadhāba yawmin ʿaẓīmin
Khmer ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ពិតប្រាកដណាស់ ខ្ញុំខ្លាច ទារុណកម្មនាថ្ងៃដ៏ធំធេង(ថ្ងៃបរលោក) ប្រសិនបើខ្ញុំប្រព្រឹត្ដល្មើស នឹងម្ចាស់របស់ខ្ញុំនោះ។
Verse 16
مَّن يُصْرَفْ عَنْهُ يَوْمَئِذٍ فَقَدْ رَحِمَهُۥ ۚ وَذَٰلِكَ ٱلْفَوْزُ ٱلْمُبِينُ
Transliteration man yuṣ'raf ʿanhu yawma-idhin faqad raḥimahu wadhālika l-fawzu l-mubīnu
Khmer នាថ្ងៃនោះ បុគ្គលណាដែលត្រូវគេបញ្ជៀសពីវា(ទារុណកម្ម) ទ្រង់ពិតជាបានអាណិតស្រឡាញ់ដល់គេ។ ហើយនោះគឺជា ជោគជ័យដ៏ច្បាស់លាស់។
Verse 17
وَإِن يَمْسَسْكَ ٱللَّهُ بِضُرٍّ فَلَا كَاشِفَ لَهُۥٓ إِلَّا هُوَ ۖ وَإِن يَمْسَسْكَ بِخَيْرٍ فَهُوَ عَلَىٰ كُلِّ شَىْءٍ قَدِيرٌ
Transliteration wa-in yamsaska l-lahu biḍurrin falā kāshifa lahu illā huwa wa-in yamsaska bikhayrin fahuwa ʿalā kulli shayin qadīrun
Khmer ហើយប្រសិនបើអល់ឡោះធើ្វឱ្យអ្នកជួបប្រទះនូវគ្រោះ ថ្នាក់អ្វីមួយ គឺគ្មានអ្នកជួយសង្គ្រោះគេក្រៅពីទ្រង់ឡើយ។ ហើយ ប្រសិនបើទ្រង់ធ្វើឱ្យអ្នកជួបប្រទះនូវប្រការល្អណាមួយវិញ គឺទ្រង់ មានអានុភាពលើអ្វីៗទាំងអស់។
Verse 18
وَهُوَ ٱلْقَاهِرُ فَوْقَ عِبَادِهِۦ ۚ وَهُوَ ٱلْحَكِيمُ ٱلْخَبِيرُ
Transliteration wahuwa l-qāhiru fawqa ʿibādihi wahuwa l-ḥakīmu l-khabīru
Khmer ហើយទ្រង់ជាអ្នកមានអានុភាពលើបណ្ដាខ្ញុំរបស់ទ្រង់ ហើយទ្រង់មហាគតិបណ្ឌិត មហាជ្រួតជ្រាប។
Verse 19
قُلْ أَىُّ شَىْءٍ أَكْبَرُ شَهَـٰدَةً ۖ قُلِ ٱللَّهُ ۖ شَهِيدٌۢ بَيْنِى وَبَيْنَكُمْ ۚ وَأُوحِىَ إِلَىَّ هَـٰذَا ٱلْقُرْءَانُ لِأُنذِرَكُم بِهِۦ وَمَنۢ بَلَغَ ۚ أَئِنَّكُمْ لَتَشْهَدُونَ أَنَّ مَعَ ٱللَّهِ ءَالِهَةً أُخْرَىٰ ۚ قُل لَّآ أَشْهَدُ ۚ قُلْ إِنَّمَا هُوَ إِلَـٰهٌ وَٰحِدٌ وَإِنَّنِى بَرِىٓءٌ مِّمَّا تُشْرِكُونَ
Transliteration qul ayyu shayin akbaru shahādatan quli l-lahu shahīdun baynī wabaynakum waūḥiya ilayya hādhā l-qur'ānu li-undhirakum bihi waman balagha a-innakum latashhadūna anna maʿa l-lahi ālihatan ukh'rā qul lā ashhadu qul innamā huwa ilāhun wāḥidun wa-innanī barīon mimmā tush'rikūna
Khmer ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ តើអ្វីដែលធំជាងគេក្នុង ការធ្វើសាក្សីនោះ? ចូរអ្នកឆ្លើយថាៈ អល់ឡោះគឺជាសាក្សីរវាងខ្ញុំ និងពួកអ្នក។ ហើយគម្ពីរគួរអាននេះត្រូវបានគេបញ្ចុះមកឱ្យខ្ញុំ ដើម្បីដាស់តឿនព្រមានដល់ពួកអ្នក និងអ្នកណាដែលគម្ពីរគួរអាន បានទៅដល់គេ។ តើពួកអ្នកពិតជាធ្វើសាក្សីថា មានម្ចាស់ផេ្សង (ត្រូវគេគោរពសក្ការៈ) រួមជាមួយអល់ឡោះឬ? ចូរអ្នកពោលថាៈ ចំណែកខ្ញុំមិនធ្វើសាក្សីដូច្នោះឡើយ។ ចូរអ្នកពោលទៀតថាៈ ពិត ប្រាកដណាស់ ទ្រង់គឺជាម្ចាស់តែមួយគត់ ហើយខ្ញុំពិតជាមិនជាប់ ពាក់ព័ន្ធនឹងអ្វីដែលពួកអ្នកកំពុងធ្វើស្ហ៊ីរិកឡើយ។
Verse 20
ٱلَّذِينَ ءَاتَيْنَـٰهُمُ ٱلْكِتَـٰبَ يَعْرِفُونَهُۥ كَمَا يَعْرِفُونَ أَبْنَآءَهُمُ ۘ ٱلَّذِينَ خَسِرُوٓا۟ أَنفُسَهُمْ فَهُمْ لَا يُؤْمِنُونَ
Transliteration alladhīna ātaynāhumu l-kitāba yaʿrifūnahu kamā yaʿrifūna abnāahumu alladhīna khasirū anfusahum fahum lā yu'minūna
Khmer ពួកដែលយើងបានផ្តល់គម្ពីរ(តាវរ៉ត និងអ៊ីញជីល)ឱ្យ ពួកគេ ពួកនោះស្គាល់គេ(មូហាំម៉ាត់)ដូចជាស្គាល់កូនចៅរបស់ ពួកគេដែរ។ ពួកដែលបានខាតបង់ខ្លួនឯងនោះ គឺពួកគេគ្មានជំនឿ ឡើយ។
Verse 21
وَمَنْ أَظْلَمُ مِمَّنِ ٱفْتَرَىٰ عَلَى ٱللَّهِ كَذِبًا أَوْ كَذَّبَ بِـَٔايَـٰتِهِۦٓ ۗ إِنَّهُۥ لَا يُفْلِحُ ٱلظَّـٰلِمُونَ
Transliteration waman aẓlamu mimmani if'tarā ʿalā l-lahi kadhiban aw kadhaba biāyātihi innahu lā yuf'liḥu l-ẓālimūna
Khmer គ្មានអ្នកណាអយុត្ដិធម៌ជាងពួកដែលប្រឌិតរឿងភូត កុហកចំណោះអល់ឡោះ ឬបដិសេធនឹងភស្ដុតាងនានារបស់ទ្រង់ ឡើយ។ ពិតប្រាកដណាស់ ពួកដែលអយុតិ្ដធម៌នោះនឹងមិនទទួល ជោគជ័យឡើយ។
Verse 22
وَيَوْمَ نَحْشُرُهُمْ جَمِيعًا ثُمَّ نَقُولُ لِلَّذِينَ أَشْرَكُوٓا۟ أَيْنَ شُرَكَآؤُكُمُ ٱلَّذِينَ كُنتُمْ تَزْعُمُونَ
Transliteration wayawma naḥshuruhum jamīʿan thumma naqūlu lilladhīna ashrakū ayna shurakāukumu alladhīna kuntum tazʿumūna
Khmer ហើយនៅថ្ងៃដែលយើងប្រមូលផ្តុំ ពួកគេទាំងអស់គ្នា ក្រោយមកយើងនឹងមានបន្ទូលទៅកាន់ពួកដែលបានធ្វើស្ហ៊ីរិកថាៈ ឯណាទៅម្ចាស់របស់ពួកអ្នកដែលពួកអ្នកធ្លាប់អះអាងនោះ?
Verse 23
ثُمَّ لَمْ تَكُن فِتْنَتُهُمْ إِلَّآ أَن قَالُوا۟ وَٱللَّهِ رَبِّنَا مَا كُنَّا مُشْرِكِينَ
Transliteration thumma lam takun fit'natuhum illā an qālū wal-lahi rabbinā mā kunnā mush'rikīna
Khmer ក្រោយមកពួកគេគ្មានចម្លើយអ្វីក្រៅពីបាននិយាយថាៈ ពួកយើងសូមស្បថនឹងអល់ឡោះដែលជាម្ចាស់របស់ពួកយើង ពួក យើងមិនមែនជាអ្នកស្ហ៊ីរិកឡើយ។
Verse 24
ٱنظُرْ كَيْفَ كَذَبُوا۟ عَلَىٰٓ أَنفُسِهِمْ ۚ وَضَلَّ عَنْهُم مَّا كَانُوا۟ يَفْتَرُونَ
Transliteration unẓur kayfa kadhabū ʿalā anfusihim waḍalla ʿanhum mā kānū yaftarūna
Khmer ចូរអ្នក(មូហាំម៉ាត់)មើលចុះ តើពួកគេបានភូតកុហក ចំពោះខ្លួនឯងយ៉ាងដូចម្តេច? ហើយអ្វីដែលពួកគេធ្លាប់បានប្រឌិត នោះបានបាត់ចេញពីពួកគេ។
Verse 25
وَمِنْهُم مَّن يَسْتَمِعُ إِلَيْكَ ۖ وَجَعَلْنَا عَلَىٰ قُلُوبِهِمْ أَكِنَّةً أَن يَفْقَهُوهُ وَفِىٓ ءَاذَانِهِمْ وَقْرًا ۚ وَإِن يَرَوْا۟ كُلَّ ءَايَةٍ لَّا يُؤْمِنُوا۟ بِهَا ۚ حَتَّىٰٓ إِذَا جَآءُوكَ يُجَـٰدِلُونَكَ يَقُولُ ٱلَّذِينَ كَفَرُوٓا۟ إِنْ هَـٰذَآ إِلَّآ أَسَـٰطِيرُ ٱلْأَوَّلِينَ
Transliteration wamin'hum man yastamiʿu ilayka wajaʿalnā ʿalā qulūbihim akinnatan an yafqahūhu wafī ādhānihim waqran wa-in yaraw kulla āyatin lā yu'minū bihā ḥattā idhā jāūka yujādilūnaka yaqūlu alladhīna kafarū in hādhā illā asāṭīru l-awalīna
Khmer -ហើយនៅក្នុងចំណោមពួកគេ មានអ្នកខ្លះស្តាប់អ្នក(សូត្រ គម្ពីរគួរអាន) ហើយយើងបានដាក់រនាំងបាំងនៅលើចិត្តរបស់ពួក គេដើម្បីកុំឱ្យពួកគេយល់វា ហើយនៅក្នុងត្រចៀករបស់គេមានឆ្នុក ចុក។ ហើយទោះបីជាពួកគេមើលឃើញគ្រប់អាយ៉ាត់ទាំងអស់ ក៏ ពួកគេមិនជឿនឹងវាដែរ។ ទោះបីពួកគេបានមកដល់អ្នកក៏ដោយ ក៏ ពួកគេនឹងប្រកែកជាមួយអ្នកដដែល។ ពួកដែលប្រឆាំងនោះនិយាយ ថាៈ នេះ(គម្ពីរគួរអាន)គ្មានអ្វីក្រៅពីរឿងពេ្រងនិទានរបស់ពួក ជំនាន់មុននោះឡើយ។
Verse 26
وَهُمْ يَنْهَوْنَ عَنْهُ وَيَنْـَٔوْنَ عَنْهُ ۖ وَإِن يُهْلِكُونَ إِلَّآ أَنفُسَهُمْ وَمَا يَشْعُرُونَ
Transliteration wahum yanhawna ʿanhu wayanawna ʿanhu wa-in yuh'likūna illā anfusahum wamā yashʿurūna
Khmer ហើយពួកគេហាមឃាត់អ្នកដទៃមិនឱ្យតាមគេ(មូហាំ-ម៉ាត់) ហើយពួកគេផ្ទាល់ក៏ចេញឆ្ងាយអំពីគេដែរ។ ហើយពួកគេ មិនបំផ្លាញអ្វីក្រៅពីខ្លួនឯងឡើយ តែពួកគេមិនដឹងខ្លួន។
Verse 27
وَلَوْ تَرَىٰٓ إِذْ وُقِفُوا۟ عَلَى ٱلنَّارِ فَقَالُوا۟ يَـٰلَيْتَنَا نُرَدُّ وَلَا نُكَذِّبَ بِـَٔايَـٰتِ رَبِّنَا وَنَكُونَ مِنَ ٱلْمُؤْمِنِينَ
Transliteration walaw tarā idh wuqifū ʿalā l-nāri faqālū yālaytanā nuraddu walā nukadhiba biāyāti rabbinā wanakūna mina l-mu'minīna
Khmer ហើយប្រសិនបើអ្នកមើលឃើញពេលដែលពួកគេត្រូវបាន គេឱ្យឈរនៅមុខនរក ពួកគេនឹងនិយាយថាៈ អនិច្ចាអ្វីម្លេះ. ប្រសិន បើពួកយើងត្រូវគេឱ្យវិលត្រឡប់ទៅ(លោកិយ)វិញ ពួកយើងនឹង មិនបដិសេធនឹងអាយ៉ាត់ៗនៃម្ចាស់របស់ពួកយើងឡើយ ហើយពួក យើងនឹងស្ថិតនៅក្នុងចំណោមបណ្ដាអ្នកដែលមានជំនឿ។
Verse 28
بَلْ بَدَا لَهُم مَّا كَانُوا۟ يُخْفُونَ مِن قَبْلُ ۖ وَلَوْ رُدُّوا۟ لَعَادُوا۟ لِمَا نُهُوا۟ عَنْهُ وَإِنَّهُمْ لَكَـٰذِبُونَ
Transliteration bal badā lahum mā kānū yukh'fūna min qablu walaw ruddū laʿādū limā nuhū ʿanhu wa-innahum lakādhibūna
Khmer ផ្ទុយទៅវិញ អ្វីដែលពួកគេបានលាក់បាំងកាលពីមុនបាន លាតត្រដាងចំពោះពួកគេ។ ហើយប្រសិនបើពួកគេត្រូវបានគេឱ្យ វិលត្រឡប់ទៅ(លោកិយ)វិញមែននោះ ពួកគេពិតជានឹងវិលទៅ រកអ្វីដែលគេបានហាមឃាត់ពួកគេនឹងវាដដែល។ ហើយពិតប្រាកដ ណាស់ ពួកគេគឺជាពួកភូតកុហក។
Verse 29
وَقَالُوٓا۟ إِنْ هِىَ إِلَّا حَيَاتُنَا ٱلدُّنْيَا وَمَا نَحْنُ بِمَبْعُوثِينَ
Transliteration waqālū in hiya illā ḥayātunā l-dun'yā wamā naḥnu bimabʿūthīna
Khmer ហើយពួកគេបាននិយាយថាៈ គ្មានការរស់នៅណាក្រៅពី ការរស់នៅក្នុងលោកិយរបស់ពួកយើងឡើយ ហើយពួកយើងក៏មិន ត្រូវគេធ្វើឱ្យរស់ឡើងវិញដែរ។
Verse 30
وَلَوْ تَرَىٰٓ إِذْ وُقِفُوا۟ عَلَىٰ رَبِّهِمْ ۚ قَالَ أَلَيْسَ هَـٰذَا بِٱلْحَقِّ ۚ قَالُوا۟ بَلَىٰ وَرَبِّنَا ۚ قَالَ فَذُوقُوا۟ ٱلْعَذَابَ بِمَا كُنتُمْ تَكْفُرُونَ
Transliteration walaw tarā idh wuqifū ʿalā rabbihim qāla alaysa hādhā bil-ḥaqi qālū balā warabbinā qāla fadhūqū l-ʿadhāba bimā kuntum takfurūna
Khmer ហើយប្រសិនបើអ្នកមើលឃើញពេលដែលពួកគេត្រូវបាន គេឱ្យឈរនៅចំពោះមុខម្ចាស់របស់ពួកគេ ខណៈដែលទ្រង់បានមាន បន្ទូលទៅកាន់គេថាៈ តើនេះមិនមែនជាការពិតទេឬ? ពួកគេនឹង ឆ្លើយថាៈ សូមស្បថនឹងម្ចាស់របស់ពួកយើង វាជាការពិត។ ទ្រង់ មានបន្ទូលទៀតថាៈ ដូចេ្នះ ចូរពួកអ្នកភ្លក្សទារុណកម្មដោយសារតែ អ្វីដែលពួកអ្នកធ្លាប់បានប្រឆាំងចុះ។
Verse 31
قَدْ خَسِرَ ٱلَّذِينَ كَذَّبُوا۟ بِلِقَآءِ ٱللَّهِ ۖ حَتَّىٰٓ إِذَا جَآءَتْهُمُ ٱلسَّاعَةُ بَغْتَةً قَالُوا۟ يَـٰحَسْرَتَنَا عَلَىٰ مَا فَرَّطْنَا فِيهَا وَهُمْ يَحْمِلُونَ أَوْزَارَهُمْ عَلَىٰ ظُهُورِهِمْ ۚ أَلَا سَآءَ مَا يَزِرُونَ
Transliteration qad khasira alladhīna kadhabū biliqāi l-lahi ḥattā idhā jāathumu l-sāʿatu baghtatan qālū yāḥasratanā ʿalā mā farraṭnā fīhā wahum yaḥmilūna awzārahum ʿalā ẓuhūrihim alā sāa mā yazirūna
Khmer ពួកដែលបានបដិសេធនឹងការជួបអល់ឡោះនោះពិតជា បានខាតបង់។ លុះនៅពេលដែលថ្ងៃបរលោកបានមកដល់ពួកគេ ភ្លាមៗ ពួកគេនិយាយថាៈ ពួកយើងគួរឱ្យសោកស្ដាយបំផុតទៅ លើអ្វីដែលពួកយើងបានធេ្វសប្រហែសនៅក្នុងវា(លោកិយ)ខណៈ ដែលពួកគេរែកពន់នូវបាបកម្មរបស់ខ្លួននៅលើខ្នងរបស់ពួកគេ។ ចូរ ដឹងថា. អ្វីដែលពួកគេកំពុងរែកនោះគឺអាក្រក់បំផុត។
Verse 32
وَمَا ٱلْحَيَوٰةُ ٱلدُّنْيَآ إِلَّا لَعِبٌ وَلَهْوٌ ۖ وَلَلدَّارُ ٱلْـَٔاخِرَةُ خَيْرٌ لِّلَّذِينَ يَتَّقُونَ ۗ أَفَلَا تَعْقِلُونَ
Transliteration wamā l-ḥayatu l-dun'yā illā laʿibun walahwun walalddāru l-ākhiratu khayrun lilladhīna yattaqūna afalā taʿqilūna
Khmer ហើយការរស់នៅក្នុងលោកិយគ្មានអ្វីក្រៅពីការលេង សើចឥតប្រយោជន៍នោះឡើយ។ ហើយជាការពិតណាស់ លំនៅ-ដ្ឋាននាថ្ងៃបរលោកល្អបំផុតសម្រាប់បណ្ដាអ្នកដែលកោតខ្លាច អល់ឡោះ។ ដូចេ្នះ តើពួកអ្នកមិនពិចារណាទេឬ?
Verse 33
قَدْ نَعْلَمُ إِنَّهُۥ لَيَحْزُنُكَ ٱلَّذِى يَقُولُونَ ۖ فَإِنَّهُمْ لَا يُكَذِّبُونَكَ وَلَـٰكِنَّ ٱلظَّـٰلِمِينَ بِـَٔايَـٰتِ ٱللَّهِ يَجْحَدُونَ
Transliteration qad naʿlamu innahu layaḥzunuka alladhī yaqūlūna fa-innahum lā yukadhibūnaka walākinna l-ẓālimīna biāyāti l-lahi yajḥadūna
Khmer យើងពិតជាដឹងថា អ្វីដែលពួកគេនិយាយនោះពិតជា ធ្វើឱ្យអ្នកពិបាកចិត្ដ។ តាមពិតពួកគេមិនបដិសេធនឹងអ្នកឡើយ ប៉ុន្ដែពួកបំពានទាំងនោះគ្រាន់តែប្រឆាំងនឹងភស្ដុតាងនានារបស់ អល់ឡោះប៉ុណ្ណោះ។
Verse 34
وَلَقَدْ كُذِّبَتْ رُسُلٌ مِّن قَبْلِكَ فَصَبَرُوا۟ عَلَىٰ مَا كُذِّبُوا۟ وَأُوذُوا۟ حَتَّىٰٓ أَتَىٰهُمْ نَصْرُنَا ۚ وَلَا مُبَدِّلَ لِكَلِمَـٰتِ ٱللَّهِ ۚ وَلَقَدْ جَآءَكَ مِن نَّبَإِى۟ ٱلْمُرْسَلِينَ
Transliteration walaqad kudhibat rusulun min qablika faṣabarū ʿalā mā kudhibū waūdhū ḥattā atāhum naṣrunā walā mubaddila likalimāti l-lahi walaqad jāaka min naba-i l-mur'salīna
Khmer ហើយជាការពិតណាស់ បណ្ដាអ្នកនាំសារមុនអ្នកក៏ត្រូវ បានគេបដិសេធដែរ ប៉ុន្ដែពួកគេបានអត់ធ្មត់ចំពោះអ្វីដែលត្រូវបាន គេបដិសេធ និងត្រូវបានគេធ្វើទុក្ខបុកមេ្នញនោះ រហូតទាល់តែ ជំនួយរបស់យើងបានទៅដល់ពួកគេដោយគ្មានការផ្លាស់ប្ដូរពាក្យ ពេចន៍ទាំងឡាយរបស់អល់ឡោះនោះឡើយ។ ហើយដំណឹងមួយ ចំនួនរបស់បណ្ដាអ្នកនាំសារពិតជាបានមកដល់អ្នក។
Verse 35
وَإِن كَانَ كَبُرَ عَلَيْكَ إِعْرَاضُهُمْ فَإِنِ ٱسْتَطَعْتَ أَن تَبْتَغِىَ نَفَقًا فِى ٱلْأَرْضِ أَوْ سُلَّمًا فِى ٱلسَّمَآءِ فَتَأْتِيَهُم بِـَٔايَةٍ ۚ وَلَوْ شَآءَ ٱللَّهُ لَجَمَعَهُمْ عَلَى ٱلْهُدَىٰ ۚ فَلَا تَكُونَنَّ مِنَ ٱلْجَـٰهِلِينَ
Transliteration wa-in kāna kabura ʿalayka iʿ'rāḍuhum fa-ini is'taṭaʿta an tabtaghiya nafaqan fī l-arḍi aw sullaman fī l-samāi fatatiyahum biāyatin walaw shāa l-lahu lajamaʿahum ʿalā l-hudā falā takūnanna mina l-jāhilīna
Khmer តែប្រសិនបើការងាកចេញរបស់ពួកគេបង្កការលំបាក ដល់អ្នក(មូហាំម៉ាត់) ហើយប្រសិនបើអ្នកមានលទ្ធភាពស្វែងរក ផ្លូវចូលទៅក្នុងដី ឬជណ្ដើរឡើងទៅលើមេឃ និងមានលទ្ធភាពនាំ ភស្ដុតាងណាមួយមកបង្ហាញពួកគេ(ចូរអ្នកធ្វើចុះ)។ ប្រសិនបើ អល់ឡោះមានចេតនា ទ្រង់ពិតជាប្រមូលផ្ដុំពួកគេទាំងអស់ឱ្យស្ថិត លើការចង្អុលបង្ហាញ។ ហេតុនេះ អ្នកមិនត្រូវស្ថិតក្នុងចំណោមពួក ល្ងង់ខ្លៅឡើយ។
Verse 36
۞ إِنَّمَا يَسْتَجِيبُ ٱلَّذِينَ يَسْمَعُونَ ۘ وَٱلْمَوْتَىٰ يَبْعَثُهُمُ ٱللَّهُ ثُمَّ إِلَيْهِ يُرْجَعُونَ
Transliteration innamā yastajību alladhīna yasmaʿūna wal-mawtā yabʿathuhumu l-lahu thumma ilayhi yur'jaʿūna
Khmer ការពិតមានតែពួកដែលស្តាប់ពាក្យសំដីអ្នក(មូហាំម៉ាត់) ទេដែលឆ្លើយតបនឹងការអំពាវនាវនោះ។ ចំណែកពួកដែលស្លាប់ (ដោយគ្មានជំនឿ) អល់ឡោះនឹងធ្វើឱ្យពួកគេរស់ឡើងវិញ បន្ទាប់ មកពួកគេនឹងត្រូវវិលត្រឡប់ទៅកាន់ទ្រង់វិញ។
Verse 37
وَقَالُوا۟ لَوْلَا نُزِّلَ عَلَيْهِ ءَايَةٌ مِّن رَّبِّهِۦ ۚ قُلْ إِنَّ ٱللَّهَ قَادِرٌ عَلَىٰٓ أَن يُنَزِّلَ ءَايَةً وَلَـٰكِنَّ أَكْثَرَهُمْ لَا يَعْلَمُونَ
Transliteration waqālū lawlā nuzzila ʿalayhi āyatun min rabbihi qul inna l-laha qādirun ʿalā an yunazzila āyatan walākinna aktharahum lā yaʿlamūna
Khmer ហើយពួកគេបាននិយាយថាៈ ហេតុអ្វីបានជាគេមិនបាន បញ្ចុះភស្ដុតាងណាមួយពីម្ចាស់របស់គេ(មូហាំម៉ាត់)ឱ្យគេ? ចូរអ្នក តបវិញថាៈ ពិតប្រាកដណាស់ អល់ឡោះមានលទ្ធភាពក្នុងការបញ្ចុះភស្ដុតាង ក៏ប៉ុន្ដែពួកគេភាគច្រើនមិនដឹងឡើយ។
Verse 38
وَمَا مِن دَآبَّةٍ فِى ٱلْأَرْضِ وَلَا طَـٰٓئِرٍ يَطِيرُ بِجَنَاحَيْهِ إِلَّآ أُمَمٌ أَمْثَالُكُم ۚ مَّا فَرَّطْنَا فِى ٱلْكِتَـٰبِ مِن شَىْءٍ ۚ ثُمَّ إِلَىٰ رَبِّهِمْ يُحْشَرُونَ
Transliteration wamā min dābbatin fī l-arḍi walā ṭāirin yaṭīru bijanāḥayhi illā umamun amthālukum mā farraṭnā fī l-kitābi min shayin thumma ilā rabbihim yuḥ'sharūna
Khmer គ្រប់សត្វទាំងអស់ដែលដើរនៅលើដី និងបក្សីទាំងអស់ ដែលហើរដោយស្លាបទាំងពីរ គឺសុទ្ធតែជាអំបូរ(ដែលទ្រង់បាន បង្កើត)ដូចពួកអ្នកដែរ។ យើងមិនបានបោះបង់ចោលអ្វីមួយនៅ កុ្នងបញ្ជីកំណត់ត្រា(ឡាវហុលម៉ះហ្វ៊ូស)ឡើយ។ បន្ទាប់មកពួក គេនឹងត្រូវគេប្រមូលផ្តុំទៅកាន់ម្ចាស់របស់ពួកគេវិញ។
Verse 39
وَٱلَّذِينَ كَذَّبُوا۟ بِـَٔايَـٰتِنَا صُمٌّ وَبُكْمٌ فِى ٱلظُّلُمَـٰتِ ۗ مَن يَشَإِ ٱللَّهُ يُضْلِلْهُ وَمَن يَشَأْ يَجْعَلْهُ عَلَىٰ صِرَٰطٍ مُّسْتَقِيمٍ
Transliteration wa-alladhīna kadhabū biāyātinā ṣummun wabuk'mun fī l-ẓulumāti man yasha-i l-lahu yuḍ'lil'hu waman yasha yajʿalhu ʿalā ṣirāṭin mus'taqīmin
Khmer ហើយពួកដែលបានបដិសេធនឹងភស្តុតាងនានារបស់យើង គឺជាពួកថ្លង់ និងពួកគ ដែលស្ថិតនៅក្នុងភាពងងឹតបំផុត។ អ្នកណា ដែលអល់ឡោះមានចេតនា(ឱ្យវងេ្វង) ប្រាកដជាទ្រង់នឹងធ្វើឱ្យគេ វងេ្វង ហើយបើអ្នកណាដែលទ្រង់មានចេតនា(ចង្អុលបង្ហាញវិញ) ប្រាកដជាទ្រង់នឹងធ្វើឱ្យគេស្ថិតនៅលើមាគ៌ាដ៏ត្រឹមត្រូវ។
Verse 40
قُلْ أَرَءَيْتَكُمْ إِنْ أَتَىٰكُمْ عَذَابُ ٱللَّهِ أَوْ أَتَتْكُمُ ٱلسَّاعَةُ أَغَيْرَ ٱللَّهِ تَدْعُونَ إِن كُنتُمْ صَـٰدِقِينَ
Transliteration qul ara-aytakum in atākum ʿadhābu l-lahi aw atatkumu l-sāʿatu aghayra l-lahi tadʿūna in kuntum ṣādiqīna
Khmer ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ចូរពួកអ្នកប្រាប់ខ្ញុំមក ប្រសិនបើទារុណកម្មរបស់អល់ឡោះបានមកដល់ពួកអ្នក ឬក៏ថ្ងៃ បរលោកបានមកដល់ពួកអ្នក តើពួកអ្នកនឹងបួងសួងសុំក្រៅពី អល់ឡោះឬ ប្រសិនបើពួកអ្នកជាអ្នកត្រឹមត្រូវមែននោះ?
Verse 41
بَلْ إِيَّاهُ تَدْعُونَ فَيَكْشِفُ مَا تَدْعُونَ إِلَيْهِ إِن شَآءَ وَتَنسَوْنَ مَا تُشْرِكُونَ
Transliteration bal iyyāhu tadʿūna fayakshifu mā tadʿūna ilayhi in shāa watansawna mā tush'rikūna
Khmer ផ្ទុយទៅវិញចំពោះទ្រង់តែមួយគត់ដែលពួកអ្នកនឹងបួង សួងសុំ។ ហើយអល់ឡោះនឹងបំបាត់នូវអ្វី(ប្រការអាក្រក់)ដែល ពួកអ្នកសុំពីទ្រង់ ប្រសិនបើអល់ឡោះមានចេតនា។ ហើយពួកអ្នក នឹងភេ្លចនូវអ្វីដែលពួកអ្នកធ្វើស្ហ៊ីរិកនោះ។
Verse 42
وَلَقَدْ أَرْسَلْنَآ إِلَىٰٓ أُمَمٍ مِّن قَبْلِكَ فَأَخَذْنَـٰهُم بِٱلْبَأْسَآءِ وَٱلضَّرَّآءِ لَعَلَّهُمْ يَتَضَرَّعُونَ
Transliteration walaqad arsalnā ilā umamin min qablika fa-akhadhnāhum bil-basāi wal-ḍarāi laʿallahum yataḍarraʿūna
Khmer ហើយជាការពិតណាស់ យើងបានបញ្ជូន(បណ្ដាអ្នក នាំសារ)ទៅចំពោះប្រជាជាតិជាច្រើនជំនាន់មុនអ្នក(មូហាំម៉ាត់)។ (តែពួកគេបានបដិសេធ) ដូចេ្នះយើងបានដាក់ទណ្ឌកម្មពួកគេឱ្យ ជួបប្រទះនូវភាពក្រខ្សត់ និងជំងឺឈឺថ្កាត់ សង្ឃឹមថាពួកគេនឹង ឱនលំទោន(សារភាពកំហុស)។
Verse 43
فَلَوْلَآ إِذْ جَآءَهُم بَأْسُنَا تَضَرَّعُوا۟ وَلَـٰكِن قَسَتْ قُلُوبُهُمْ وَزَيَّنَ لَهُمُ ٱلشَّيْطَـٰنُ مَا كَانُوا۟ يَعْمَلُونَ
Transliteration falawlā idh jāahum basunā taḍarraʿū walākin qasat qulūbuhum wazayyana lahumu l-shayṭānu mā kānū yaʿmalūna
Khmer ហេតុអ្វីបានជានៅពេលដែលទណ្ឌកម្មរបស់យើងបានធ្លាក់ លើពួកគេ ពួកគេនៅតែមិនឱនលំទោន(សារភាពកំហុស)ទៀត។ ផ្ទុយទៅវិញចិត្ដរបស់ពួកគេមានះ រឹងរូស ហើយស្ហៃតនបានតែង លំអពួកគេនូវអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ដ។
Verse 44
فَلَمَّا نَسُوا۟ مَا ذُكِّرُوا۟ بِهِۦ فَتَحْنَا عَلَيْهِمْ أَبْوَٰبَ كُلِّ شَىْءٍ حَتَّىٰٓ إِذَا فَرِحُوا۟ بِمَآ أُوتُوٓا۟ أَخَذْنَـٰهُم بَغْتَةً فَإِذَا هُم مُّبْلِسُونَ
Transliteration falammā nasū mā dhukkirū bihi fataḥnā ʿalayhim abwāba kulli shayin ḥattā idhā fariḥū bimā ūtū akhadhnāhum baghtatan fa-idhā hum mub'lisūna
Khmer ដូចេ្នះ នៅពេលដែលពួកគេបានភេ្លចនូវអ្វីដែលគេ (អល់ឡោះ)បានរំលឹកពួកគេនោះ យើងបានបើកទ្វារទាំងឡាយ នៃអ្វីៗ(ប្រការល្អ)ទាំងអស់ឱ្យពួកគេ លុះនៅពេលដែលពួកគេបាន តេ្រកត្រអាលនឹងអ្វីដែលគេបានផ្ដល់ឱ្យនោះ យើងក៏ដាក់ទណ្ឌកម្ម ពួកគេភ្លាម ពេលនោះស្រាប់តែពួកគេបាត់បង់អស់នូវក្ដីសង្ឃឹម។
Verse 45
فَقُطِعَ دَابِرُ ٱلْقَوْمِ ٱلَّذِينَ ظَلَمُوا۟ ۚ وَٱلْحَمْدُ لِلَّهِ رَبِّ ٱلْعَـٰلَمِينَ
Transliteration faquṭiʿa dābiru l-qawmi alladhīna ẓalamū wal-ḥamdu lillahi rabbi l-ʿālamīna
Khmer ហើយក្រុមដែលបានបំពានត្រូវគេបំផ្លាញទាំងអស់។ ហើយរាល់ការសរសើរគឺចំពោះអល់ឡោះ ដែលជាម្ចាស់គ្រប់គ្រង ពិភពទាំងអស់។
Verse 46
قُلْ أَرَءَيْتُمْ إِنْ أَخَذَ ٱللَّهُ سَمْعَكُمْ وَأَبْصَـٰرَكُمْ وَخَتَمَ عَلَىٰ قُلُوبِكُم مَّنْ إِلَـٰهٌ غَيْرُ ٱللَّهِ يَأْتِيكُم بِهِ ۗ ٱنظُرْ كَيْفَ نُصَرِّفُ ٱلْـَٔايَـٰتِ ثُمَّ هُمْ يَصْدِفُونَ
Transliteration qul ara-aytum in akhadha l-lahu samʿakum wa-abṣārakum wakhatama ʿalā qulūbikum man ilāhun ghayru l-lahi yatīkum bihi unẓur kayfa nuṣarrifu l-āyāti thumma hum yaṣdifūna
Khmer ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ចូរពួកអ្នកប្រាប់ខ្ញុំមក ប្រសិនបើអល់ឡោះដកយកការឮ និងការឃើញរបស់ពួកអ្នក ហើយទ្រង់បោះត្រាភ្ជិតទៅលើចិត្ដរបស់ពួកអ្នកនោះ តើមានម្ចាស់ ណាផេ្សងពីអល់ឡោះនឹងផ្ដល់វាឱ្យពួកអ្នកវិញ? ចូរអ្នកមើលចុះ តើយើងបញ្ជាក់ភស្ដុតាងនានាប្រាប់ពួកគេយ៉ាងដូចមេ្ដចខ្លះ បន្ទាប់ មកពួកគេនៅតែងាកចេញដដែលនោះ?
Verse 47
قُلْ أَرَءَيْتَكُمْ إِنْ أَتَىٰكُمْ عَذَابُ ٱللَّهِ بَغْتَةً أَوْ جَهْرَةً هَلْ يُهْلَكُ إِلَّا ٱلْقَوْمُ ٱلظَّـٰلِمُونَ
Transliteration qul ara-aytakum in atākum ʿadhābu l-lahi baghtatan aw jahratan hal yuh'laku illā l-qawmu l-ẓālimūna
Khmer ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ចូរពួកអ្នកប្រាប់ខ្ញុំមក ប្រសិនបើទារុណកម្មរបស់អល់ឡោះបានមកដល់ពួកអ្នកភ្លាមៗ ឬដោយចំហ(មានសញ្ញាសំគាល់មុន)នោះ តើមានអ្នកណាដែល ត្រូវគេបំផ្លាញក្រៅពីពួកបំពានដែរឬទេ?
Verse 48
وَمَا نُرْسِلُ ٱلْمُرْسَلِينَ إِلَّا مُبَشِّرِينَ وَمُنذِرِينَ ۖ فَمَنْ ءَامَنَ وَأَصْلَحَ فَلَا خَوْفٌ عَلَيْهِمْ وَلَا هُمْ يَحْزَنُونَ
Transliteration wamā nur'silu l-mur'salīna illā mubashirīna wamundhirīna faman āmana wa-aṣlaḥa falā khawfun ʿalayhim walā hum yaḥzanūna
Khmer ហើយយើងមិនបានបញ្ជូនបណ្តាអ្នកនាំសារក្រៅពីឱ្យពួក គេធ្វើជាអ្នកផ្តល់ដំណឹងរីករាយ និងជាអ្នកដាស់តឿនព្រមាននោះ ឡើយ។ ដូចេ្នះ បុគ្គលណាដែលមានជំនឿនិងបានកែខ្លួននោះ គឺគ្មាន ការភ័យខ្លាចចំពោះពួកគេឡើយ ហើយពួកគេក៏មិនព្រួយបារម្ភដែរ។
Verse 49
وَٱلَّذِينَ كَذَّبُوا۟ بِـَٔايَـٰتِنَا يَمَسُّهُمُ ٱلْعَذَابُ بِمَا كَانُوا۟ يَفْسُقُونَ
Transliteration wa-alladhīna kadhabū biāyātinā yamassuhumu l-ʿadhābu bimā kānū yafsuqūna
Khmer រីឯពួកដែលបានបដិសេធនឹងអាយ៉ាត់ៗរបស់យើងវិញ ទារុណកម្មនឹងធ្លាក់ទៅលើពួកគេដោយសារតែអ្វីដែលពួកគេធ្លាប់ បានល្មើសនឹងបទបញ្ជារបស់យើង។
Verse 50
قُل لَّآ أَقُولُ لَكُمْ عِندِى خَزَآئِنُ ٱللَّهِ وَلَآ أَعْلَمُ ٱلْغَيْبَ وَلَآ أَقُولُ لَكُمْ إِنِّى مَلَكٌ ۖ إِنْ أَتَّبِعُ إِلَّا مَا يُوحَىٰٓ إِلَىَّ ۚ قُلْ هَلْ يَسْتَوِى ٱلْأَعْمَىٰ وَٱلْبَصِيرُ ۚ أَفَلَا تَتَفَكَّرُونَ
Transliteration qul lā aqūlu lakum ʿindī khazāinu l-lahi walā aʿlamu l-ghayba walā aqūlu lakum innī malakun in attabiʿu illā mā yūḥā ilayya qul hal yastawī l-aʿmā wal-baṣīru afalā tatafakkarūna
Khmer ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ខ្ញុំមិនដែលប្រាប់ពួកអ្នក ថាៈ ឃ្លាំងទាំងឡាយរបស់អល់ឡោះនៅនឹងខ្ញុំ និងមិនដែលប្រាប់ ពួកអ្នកថាៈ ខ្ញុំដឹងនូវប្រការអាថ៌កំបាំងឡើយ ហើយខ្ញុំក៏មិនដែល ប្រាប់ពួកអ្នកថាៈ ពិតប្រាកដណាស់ ខ្ញុំជាម៉ាឡាអ៊ីកាត់ដែរ។ ខ្ញុំមិន ធ្វើតាមក្រៅពីអ្វីដែលគេ(អល់ឡោះ)ផ្ដល់សារឱ្យខ្ញុំឡើយ។ ចូរ អ្នកពោលទៀតថាៈ តើអ្នកពិការភ្នែក និងអ្នកមើលឃើញស្មើគ្នា ដែរឬទេ? តើពួកអ្នកមិនពិចារណាទេឬ?
Verse 51
وَأَنذِرْ بِهِ ٱلَّذِينَ يَخَافُونَ أَن يُحْشَرُوٓا۟ إِلَىٰ رَبِّهِمْ ۙ لَيْسَ لَهُم مِّن دُونِهِۦ وَلِىٌّ وَلَا شَفِيعٌ لَّعَلَّهُمْ يَتَّقُونَ
Transliteration wa-andhir bihi alladhīna yakhāfūna an yuḥ'sharū ilā rabbihim laysa lahum min dūnihi waliyyun walā shafīʿun laʿallahum yattaqūna
Khmer ហើយតាមរយៈវា(គម្ពីរគួរអាន) ចូរអ្នកដាស់តឿន ព្រមានបណ្ដាអ្នកដែលខ្លាចគេប្រមូលផ្ដុំទៅកាន់ម្ចាស់របស់ពួកគេ ថាៈ ពួកគេគ្មានអ្នកគាំពារណាក្រៅពីទ្រង់ឡើយ ហើយក៏គ្មានអ្នក ជួយអន្ដរាគមន៍ដែរ។ សង្ឃឹមថា ពួកអ្នកនឹងកោតខ្លាចអល់ឡោះ។
Verse 52
وَلَا تَطْرُدِ ٱلَّذِينَ يَدْعُونَ رَبَّهُم بِٱلْغَدَوٰةِ وَٱلْعَشِىِّ يُرِيدُونَ وَجْهَهُۥ ۖ مَا عَلَيْكَ مِنْ حِسَابِهِم مِّن شَىْءٍ وَمَا مِنْ حِسَابِكَ عَلَيْهِم مِّن شَىْءٍ فَتَطْرُدَهُمْ فَتَكُونَ مِنَ ٱلظَّـٰلِمِينَ
Transliteration walā taṭrudi alladhīna yadʿūna rabbahum bil-ghadati wal-ʿashiyi yurīdūna wajhahu mā ʿalayka min ḥisābihim min shayin wamā min ḥisābika ʿalayhim min shayin fataṭrudahum fatakūna mina l-ẓālimīna
Khmer ចូរអ្នក(មូហាំម៉ាត់)កុំបណេ្ដញពួក(មូស្លីមទន់ខ្សោយ) ដែលបួងសួងសុំម្ចាស់របស់ពួកគេទាំងព្រឹកទាំងល្ងាច ដោយពួកគេ ចង់បានការយល់ព្រមពីទ្រង់ឱ្យសោះ។ ការជំនុំជំរះពួកគេមិនមែន ជាកាតព្វកិច្ចរបស់អ្នកឡើយ ហើយការជំនុំជំរះរបស់អ្នកក៏មិនមែន ជាកាតព្វកិច្ចរបស់ពួកគេដែរ។ ដូចេ្នះប្រសិនបើអ្នកបោះបង់ពួកគេ អ្នកនឹងស្ថិតក្នុងចំណោមពួកដែលបំពាន។
Verse 53
وَكَذَٰلِكَ فَتَنَّا بَعْضَهُم بِبَعْضٍ لِّيَقُولُوٓا۟ أَهَـٰٓؤُلَآءِ مَنَّ ٱللَّهُ عَلَيْهِم مِّنۢ بَيْنِنَآ ۗ أَلَيْسَ ٱللَّهُ بِأَعْلَمَ بِٱلشَّـٰكِرِينَ
Transliteration wakadhālika fatannā baʿḍahum bibaʿḍin liyaqūlū ahāulāi manna l-lahu ʿalayhim min bayninā alaysa l-lahu bi-aʿlama bil-shākirīna
Khmer ដូចេ្នះហើយ យើងបានសាកល្បងពួកគេមួយចំនួន(អ្នក មានដែលគ្មានជំនឿ)នឹងមួយចំនួនទៀត(អ្នកក្រដែលមានជំនឿ) ដែលពួកគេ(អ្នកមាន)នឹងនិយាយថាៈ តើពួក(អ្នកក្រ)ទាំងនេះឬ ដែលអល់ឡោះបានផ្ដល់នៀកម៉ាត់ឱ្យពួកគេនៅក្នុងចំណោមពួក យើងនោះ? (ទ្រង់មានបន្ទូលវិញថា) តើអល់ឡោះមិនមែនជា អ្នកដែលដឹងបំផុតចំពោះបណ្ដាអ្នកដែលដឹងគុណទេឬ?
Verse 54
وَإِذَا جَآءَكَ ٱلَّذِينَ يُؤْمِنُونَ بِـَٔايَـٰتِنَا فَقُلْ سَلَـٰمٌ عَلَيْكُمْ ۖ كَتَبَ رَبُّكُمْ عَلَىٰ نَفْسِهِ ٱلرَّحْمَةَ ۖ أَنَّهُۥ مَنْ عَمِلَ مِنكُمْ سُوٓءًۢا بِجَهَـٰلَةٍ ثُمَّ تَابَ مِنۢ بَعْدِهِۦ وَأَصْلَحَ فَأَنَّهُۥ غَفُورٌ رَّحِيمٌ
Transliteration wa-idhā jāaka alladhīna yu'minūna biāyātinā faqul salāmun ʿalaykum kataba rabbukum ʿalā nafsihi l-raḥmata annahu man ʿamila minkum sūan bijahālatin thumma tāba min baʿdihi wa-aṣlaḥa fa-annahu ghafūrun raḥīmun
Khmer ហើយនៅពេលបណ្ដាអ្នកដែលមានជំនឿនឹងអាយ៉ាត់ៗ របស់យើងបានមកដល់អ្នកនោះ ចូរអ្នក(មូហាំម៉ាត់)ពោលទៅកាន់ ពួកគេថាៈ សូមភាពសុខសាន្ដកើតមានដល់ពួកអ្នក។ ម្ចាស់របស់ ពួកអ្នកបានកំណត់ក្ដីមេត្ដាករុណាលើខ្លួនរបស់ទ្រង់។ ពិតប្រាកដ ណាស់ អ្នកណាក្នុងចំណោមពួកអ្នកបានប្រព្រឹត្ដអំពើអាក្រក់ដោយ ល្ងង់ខ្លៅ ក្រោយមកគេបានសារភាពកំហុស និងបានកែខ្លួនវិញ បន្ទាប់ពីនោះ ពិតប្រាកដណាស់អល់ឡោះមហាអភ័យទោស មហាអាណិតស្រឡាញ់។
Verse 55
وَكَذَٰلِكَ نُفَصِّلُ ٱلْـَٔايَـٰتِ وَلِتَسْتَبِينَ سَبِيلُ ٱلْمُجْرِمِينَ
Transliteration wakadhālika nufaṣṣilu l-āyāti walitastabīna sabīlu l-muj'rimīna
Khmer ដូច្នោះដែរ យើងបញ្ជាក់ប្រាប់នូវអាយ៉ាត់ៗយ៉ាងក្បោះ ក្បាយ ដើម្បីស្ដែងឱ្យឃើញនូវមាគ៌ារបស់ពួកដែលប្រព្រឹត្ដអំពើ អាក្រក់។
Verse 56
قُلْ إِنِّى نُهِيتُ أَنْ أَعْبُدَ ٱلَّذِينَ تَدْعُونَ مِن دُونِ ٱللَّهِ ۚ قُل لَّآ أَتَّبِعُ أَهْوَآءَكُمْ ۙ قَدْ ضَلَلْتُ إِذًا وَمَآ أَنَا۠ مِنَ ٱلْمُهْتَدِينَ
Transliteration qul innī nuhītu an aʿbuda alladhīna tadʿūna min dūni l-lahi qul lā attabiʿu ahwāakum qad ḍalaltu idhan wamā anā mina l-muh'tadīna
Khmer ចូរអ្នកពោលថាៈ ពិតប្រាកដណាស់ ខ្ញុំត្រូវបានគេហាម ឃាត់អំពីការគោរពសក្ការៈចំពោះអ្វីៗដែលពួកអ្នកកំពុងបួងសួង សុំផេ្សងពីអល់ឡោះ។ ចូរអ្នកពោលទៀតថាៈ ខ្ញុំមិនធ្វើតាមចំណង់ របស់ពួកអ្នកឡើយ។ ប្រសិនបើខ្ញុំធ្វើដូចេ្នះ ខ្ញុំពិតជាវងេ្វង ហើយខ្ញុំ ក៏មិនស្ថិតក្នុងចំណោមអ្នកដែលទទួលបានការចង្អុលបង្ហាញដែរ។
Verse 57
قُلْ إِنِّى عَلَىٰ بَيِّنَةٍ مِّن رَّبِّى وَكَذَّبْتُم بِهِۦ ۚ مَا عِندِى مَا تَسْتَعْجِلُونَ بِهِۦٓ ۚ إِنِ ٱلْحُكْمُ إِلَّا لِلَّهِ ۖ يَقُصُّ ٱلْحَقَّ ۖ وَهُوَ خَيْرُ ٱلْفَـٰصِلِينَ
Transliteration qul innī ʿalā bayyinatin min rabbī wakadhabtum bihi mā ʿindī mā tastaʿjilūna bihi ini l-ḥuk'mu illā lillahi yaquṣṣu l-ḥaqa wahuwa khayru l-fāṣilīna
Khmer ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ពិតប្រាកដណាស់ ខ្ញុំស្ថិត នៅលើភស្ដុតាងដ៏ច្បាស់លាស់ពីម្ចាស់របស់ខ្ញុំ តែពួកអ្នកបាន បដិសេធនឹងវា។ ខ្ញុំពុំមានអ្វីដែលពួកអ្នកកំពុងតក់ក្រហល់នឹងវា (ទារុណកម្ម)នោះឡើយ។ ការសមេ្រចច្បាប់ទាំងអស់ គឺស្ថិតនៅ លើអល់ឡោះដែលទ្រង់បញ្ជាក់យ៉ាងច្បាស់នូវការពិត។ ហើយ ទ្រង់គឺជាអ្នកវិនិច្ឆ័យដ៏ប្រសើរបំផុត។
Verse 58
قُل لَّوْ أَنَّ عِندِى مَا تَسْتَعْجِلُونَ بِهِۦ لَقُضِىَ ٱلْأَمْرُ بَيْنِى وَبَيْنَكُمْ ۗ وَٱللَّهُ أَعْلَمُ بِٱلظَّـٰلِمِينَ
Transliteration qul law anna ʿindī mā tastaʿjilūna bihi laquḍiya l-amru baynī wabaynakum wal-lahu aʿlamu bil-ẓālimīna
Khmer ចូរអ្នកពោលថាៈ ប្រសិនបើខ្ញុំមានអ្វីដែលពួកអ្នកនៅតក់-ក្រហល់នឹងវា(ទារុណកម្ម)នោះ បញ្ហារវាងខ្ញុំនិងពួកអ្នកពិតជាត្រូវ បានគេសមេ្រច។ ហើយអល់ឡោះដឹងបំផុតចំពោះពួកដែលបំពាន។
Verse 59
۞ وَعِندَهُۥ مَفَاتِحُ ٱلْغَيْبِ لَا يَعْلَمُهَآ إِلَّا هُوَ ۚ وَيَعْلَمُ مَا فِى ٱلْبَرِّ وَٱلْبَحْرِ ۚ وَمَا تَسْقُطُ مِن وَرَقَةٍ إِلَّا يَعْلَمُهَا وَلَا حَبَّةٍ فِى ظُلُمَـٰتِ ٱلْأَرْضِ وَلَا رَطْبٍ وَلَا يَابِسٍ إِلَّا فِى كِتَـٰبٍ مُّبِينٍ
Transliteration waʿindahu mafātiḥu l-ghaybi lā yaʿlamuhā illā huwa wayaʿlamu mā fī l-bari wal-baḥri wamā tasquṭu min waraqatin illā yaʿlamuhā walā ḥabbatin fī ẓulumāti l-arḍi walā raṭbin walā yābisin illā fī kitābin mubīnin
Khmer ហើយកូនសោទាំងឡាយនៃប្រការអាថ៌កំបាំងស្ថិតនៅនឹង ទ្រង់ ដែលគ្មាននរណាម្នាក់ដឹងពីវាក្រៅពីទ្រង់ឡើយ។ ទ្រង់ដឹងនូវ អ្វីដែលមាននៅលើគោក និងមាននៅក្នុងសមុទ្រ។ រាល់ស្លឹកឈើ មួយសន្លឹកដែលជ្រុះនោះ សុទ្ធតែទ្រង់ដឹងទាំងអស់ ហើយគ្រាប់ដែល នៅក្នុងភាពងងឹតនៃដី និងអ្វីដែលសើម ហើយនិងអ្វីដែលស្ងួតនោះ សុទ្ធតែត្រូវបានកត់ត្រាយ៉ាងច្បាស់លាស់។
Verse 60
وَهُوَ ٱلَّذِى يَتَوَفَّىٰكُم بِٱلَّيْلِ وَيَعْلَمُ مَا جَرَحْتُم بِٱلنَّهَارِ ثُمَّ يَبْعَثُكُمْ فِيهِ لِيُقْضَىٰٓ أَجَلٌ مُّسَمًّى ۖ ثُمَّ إِلَيْهِ مَرْجِعُكُمْ ثُمَّ يُنَبِّئُكُم بِمَا كُنتُمْ تَعْمَلُونَ
Transliteration wahuwa alladhī yatawaffākum bi-al-layli wayaʿlamu mā jaraḥtum bil-nahāri thumma yabʿathukum fīhi liyuq'ḍā ajalun musamman thumma ilayhi marjiʿukum thumma yunabbi-ukum bimā kuntum taʿmalūna
Khmer ទ្រង់ជាអ្នកដែលដកយកវិញ្ញាណរបស់ពួកអ្នក(ឱ្យដេក លក់)នៅពេលយប់ ហើយទ្រងក៏ដឹងរាល់កិច្ចការដែលពួកអ្នកបាន ធ្វើនៅពេលថ្ងៃដែរ។ បន្ទាប់មកទ្រង់ធ្វើឱ្យពួកអ្នករស់ឡើងវិញ(ភ្ញាក់ ពីដេក)នៅពេលថ្ងៃ ដើម្បីគេបំពេញតាមការកំណត់ជីវិត(របស់ពួក អ្នក)។ ក្រោយមក ការវិលត្រឡប់របស់ពួកអ្នកគឺទៅចំពោះទ្រង់ បន្ទាប់មកទ្រង់នឹងប្រាប់ពួកអ្នកនូវអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្ដ។
Verse 61
وَهُوَ ٱلْقَاهِرُ فَوْقَ عِبَادِهِۦ ۖ وَيُرْسِلُ عَلَيْكُمْ حَفَظَةً حَتَّىٰٓ إِذَا جَآءَ أَحَدَكُمُ ٱلْمَوْتُ تَوَفَّتْهُ رُسُلُنَا وَهُمْ لَا يُفَرِّطُونَ
Transliteration wahuwa l-qāhiru fawqa ʿibādihi wayur'silu ʿalaykum ḥafaẓatan ḥattā idhā jāa aḥadakumu l-mawtu tawaffathu rusulunā wahum lā yufarriṭūna
Khmer ហើយទ្រង់ជាអ្នកមានអានុភាពលើខ្ញុំទាំងឡាយរបស់ ទ្រង់់។ ហើយទ្រង់ជាអ្នកបញ្ជូនអ្នកថែរក្សា(ម៉ាឡាអ៊ីកាត់)មក កាន់ពួកអ្នក។ លុះពេលសេចក្ដីស្លាប់បានមកដល់អ្នកណាម្នាក់ក្នុង ចំណោមពួកអ្នក បណ្ដាអ្នកនាំសារ(ម៉ាឡាអ៊ីកាត់)របស់យើងជា អ្នកដកយកវិញ្ញាណរបស់គេ ដោយពួកគេមិនធេ្វសប្រហែសចំពោះ ភារៈកិច្ចរបស់ពួកគេឡើយ។
Verse 62
ثُمَّ رُدُّوٓا۟ إِلَى ٱللَّهِ مَوْلَىٰهُمُ ٱلْحَقِّ ۚ أَلَا لَهُ ٱلْحُكْمُ وَهُوَ أَسْرَعُ ٱلْحَـٰسِبِينَ
Transliteration thumma ruddū ilā l-lahi mawlāhumu l-ḥaqi alā lahu l-ḥuk'mu wahuwa asraʿu l-ḥāsibīna
Khmer បន្ទាប់មក អ្នកដែលស្លាប់ទាំងនោះត្រូវបានគេបញ្ជូនទៅ កាន់អល់ឡោះដែលជាអ្នកគ្រប់គ្រងពួកគេយ៉ាងពិតប្រាកដ។ ចូរ ដឹងថា. ការវិនិច្ឆ័យជាកម្មសិទ្ធិរបស់ទ្រង់ ហើយទ្រង់ជាអ្នកជំរះក្ដីដ៏ រហ័សបំផុត។
Verse 63
قُلْ مَن يُنَجِّيكُم مِّن ظُلُمَـٰتِ ٱلْبَرِّ وَٱلْبَحْرِ تَدْعُونَهُۥ تَضَرُّعًا وَخُفْيَةً لَّئِنْ أَنجَىٰنَا مِنْ هَـٰذِهِۦ لَنَكُونَنَّ مِنَ ٱلشَّـٰكِرِينَ
Transliteration qul man yunajjīkum min ẓulumāti l-bari wal-baḥri tadʿūnahu taḍarruʿan wakhuf'yatan la-in anjānā min hādhihi lanakūnanna mina l-shākirīna
Khmer ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ តើអ្នកណាជាអ្នកជួយ សង្គ្រោះពួកអ្នកពីភាពងងឹត(គ្រោះមហន្ដរាយ)នៅលើគោក និង សមុទ្រ ខណៈដែលពួកអ្នកកំពុងបួងសួងសុំពីទ្រង់ដោយឱនលំទោន និងស្ងាត់ស្ងៀមថាៈ ជាការពិតណាស់ ប្រសិនបើទ្រង់បានជួយ សង្គ្រោះពួកយើងឱ្យរួចផុតពីគ្រោះមហន្ដរាយទាំងនេះ ពួកយើង ពិតជានឹងក្លាយទៅជាអ្នកដឹងគុណនោះ?
Verse 64
قُلِ ٱللَّهُ يُنَجِّيكُم مِّنْهَا وَمِن كُلِّ كَرْبٍ ثُمَّ أَنتُمْ تُشْرِكُونَ
Transliteration quli l-lahu yunajjīkum min'hā wamin kulli karbin thumma antum tush'rikūna
Khmer ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ គឺអល់ឡោះជាអ្នកជួយ សង្គ្រោះពួកអ្នកឱ្យរួចផុតពីបពា្ហាទាំងនេះ និងពីទុក្ខសោកទាំង ឡាយ តែក្រោយមកពួកអ្នកបែរជាធ្វើស្ហ៊ីរិកទៅវិញ។
Verse 65
قُلْ هُوَ ٱلْقَادِرُ عَلَىٰٓ أَن يَبْعَثَ عَلَيْكُمْ عَذَابًا مِّن فَوْقِكُمْ أَوْ مِن تَحْتِ أَرْجُلِكُمْ أَوْ يَلْبِسَكُمْ شِيَعًا وَيُذِيقَ بَعْضَكُم بَأْسَ بَعْضٍ ۗ ٱنظُرْ كَيْفَ نُصَرِّفُ ٱلْـَٔايَـٰتِ لَعَلَّهُمْ يَفْقَهُونَ
Transliteration qul huwa l-qādiru ʿalā an yabʿatha ʿalaykum ʿadhāban min fawqikum aw min taḥti arjulikum aw yalbisakum shiyaʿan wayudhīqa baʿḍakum basa baʿḍin unẓur kayfa nuṣarrifu l-āyāti laʿallahum yafqahūna
Khmer ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ទ្រង់ជាអ្នកមានអានុភាព បំផុតក្នុងការដាក់ទារុណកម្មលើពួកអ្នកពីខាងលើ(ដូចជារន្ទះ បាញ់...) ឬខាងក្រោមជើងរបស់ពួកអ្នក(ដូចជារញ្ជួយដី...) ឬធ្វើ ឱ្យពួកអ្នកច្របូកច្របល់ និងធ្វើឱ្យពួកអ្នកភ្លក្សនូវអំពើហិង្សា(កាប់ សម្លាប់គ្នា)ទៅវិញទៅមក។ ចូរអ្នកពិនិត្យមើលចុះ តើយើងបញ្ជាក់ ភស្ដុតាងទាំងនេះយ៉ាងដូចមេ្ដច ដើម្បីឱ្យពួកគេស្វែងយល់នោះ?
Verse 66
وَكَذَّبَ بِهِۦ قَوْمُكَ وَهُوَ ٱلْحَقُّ ۚ قُل لَّسْتُ عَلَيْكُم بِوَكِيلٍ
Transliteration wakadhaba bihi qawmuka wahuwa l-ḥaqu qul lastu ʿalaykum biwakīlin
Khmer ក្រុមរបស់អ្នក(ក្រុមដែលប្រឆាំងនឹងមូហាំម៉ាត់)បាន បដិសេធនឹងគម្ពីរគួរអាន ខណៈដែលវាត្រឹមត្រូវបំផុត។ ចូរអ្នក ពោលថាៈ ខ្ញុំមិនមែនជាអ្នកគាំពារពួកអ្នកឡើយ។
Verse 67
لِّكُلِّ نَبَإٍ مُّسْتَقَرٌّ ۚ وَسَوْفَ تَعْلَمُونَ
Transliteration likulli naba-in mus'taqarrun wasawfa taʿlamūna
Khmer គ្រប់ដំណឹងទាំងអស់សុទ្ធតែបានកំណត់យ៉ាងជាក់ច្បាស់ ហើយពួកអ្នកគង់តែនឹងដឹង។
Verse 68
وَإِذَا رَأَيْتَ ٱلَّذِينَ يَخُوضُونَ فِىٓ ءَايَـٰتِنَا فَأَعْرِضْ عَنْهُمْ حَتَّىٰ يَخُوضُوا۟ فِى حَدِيثٍ غَيْرِهِۦ ۚ وَإِمَّا يُنسِيَنَّكَ ٱلشَّيْطَـٰنُ فَلَا تَقْعُدْ بَعْدَ ٱلذِّكْرَىٰ مَعَ ٱلْقَوْمِ ٱلظَّـٰلِمِينَ
Transliteration wa-idhā ra-ayta alladhīna yakhūḍūna fī āyātinā fa-aʿriḍ ʿanhum ḥattā yakhūḍū fī ḥadīthin ghayrihi wa-immā yunsiyannaka l-shayṭānu falā taqʿud baʿda l-dhik'rā maʿa l-qawmi l-ẓālimīna
Khmer ហើយនៅពេលដែលអ្នក(មូហាំម៉ាត់)បានឃើញពួកគេ កំពុងបន្ដុះបង្អាប់អាយ៉ាត់ៗរបស់យើងនោះ ចូរអ្នកងាកចេញពី ពួកគេ ទាល់តែពួកគេជជែកគ្នាពីបញ្ហាផេ្សងវិញ។ តែប្រសិនបើ ស្ហៃតនធ្វើឱ្យអ្នកភេ្លច ក្រោយមកអ្នកបាននឹកឃើញវិញនោះ ចូរ អ្នកកុំអង្គុយជាមួយក្រុមដែលបំពានទាំងនោះឱ្យសោះ។
Verse 69
وَمَا عَلَى ٱلَّذِينَ يَتَّقُونَ مِنْ حِسَابِهِم مِّن شَىْءٍ وَلَـٰكِن ذِكْرَىٰ لَعَلَّهُمْ يَتَّقُونَ
Transliteration wamā ʿalā alladhīna yattaqūna min ḥisābihim min shayin walākin dhik'rā laʿallahum yattaqūna
Khmer ការជំនុំជំរះរបស់ពួកគេ(ពួកប្រឆាំង)ពុំមែនជាតួនាទី របស់បណ្ដាអ្នកដែលកោតខ្លាចអល់ឡោះឡើយ ក៏ប៉ុន្ដែវាគ្រាន់តែ ជាការក្រើនរំលឹកដើម្បីឱ្យពួកគេកោតខ្លាចអល់ឡោះប៉ុណ្ណោះ។
Verse 70
وَذَرِ ٱلَّذِينَ ٱتَّخَذُوا۟ دِينَهُمْ لَعِبًا وَلَهْوًا وَغَرَّتْهُمُ ٱلْحَيَوٰةُ ٱلدُّنْيَا ۚ وَذَكِّرْ بِهِۦٓ أَن تُبْسَلَ نَفْسٌۢ بِمَا كَسَبَتْ لَيْسَ لَهَا مِن دُونِ ٱللَّهِ وَلِىٌّ وَلَا شَفِيعٌ وَإِن تَعْدِلْ كُلَّ عَدْلٍ لَّا يُؤْخَذْ مِنْهَآ ۗ أُو۟لَـٰٓئِكَ ٱلَّذِينَ أُبْسِلُوا۟ بِمَا كَسَبُوا۟ ۖ لَهُمْ شَرَابٌ مِّنْ حَمِيمٍ وَعَذَابٌ أَلِيمٌۢ بِمَا كَانُوا۟ يَكْفُرُونَ
Transliteration wadhari alladhīna ittakhadhū dīnahum laʿiban walahwan wagharrathumu l-ḥayatu l-dun'yā wadhakkir bihi an tub'sala nafsun bimā kasabat laysa lahā min dūni l-lahi waliyyun walā shafīʿun wa-in taʿdil kulla ʿadlin lā yu'khadh min'hā ulāika alladhīna ub'silū bimā kasabū lahum sharābun min ḥamīmin waʿadhābun alīmun bimā kānū yakfurūna
Khmer ហើយចូរអ្នក(មូហាំម៉ាត់)កុំរវីរវល់នឹងពួកដែលយក សាសនារបស់ពួកគេធ្វើជាការកំសាន្ដ និងលេងសើច ហើយនិងពួក ដែលត្រូវជីវិតលោកិយបានបោកបញ្ឆោតពួកគេឱ្យសោះ។ តែអ្នក ត្រូវរំលឹក(ពួកគេ)តាមរយៈវា(គម្ពីរគួរអាន) ក្រែងបុគ្គលនោះត្រូវ ទទួលរងនូវអ្វី(ទារុណកម្ម)ដែលគេបានប្រព្រឹត្ដ ព្រោះរូបគេគ្មាន អ្នកណាជួយសង្គ្រោះក្រៅពីអល់ឡោះឡើយ ហើយក៏គ្មានអ្នកជួយ អន្ដរាគមន៍ដែរ។ ប្រសិនបើបុគ្គលនោះចង់លោះខ្លួនដោយជំនូនទាំង អស់ក៏មិនត្រូវគេទទួលយកដែរ។ ពួកទាំងនោះគឺជាពួកដែលត្រូវ ទទួលរងនូវអ្វីដែលពួកគេបានប្រព្រឹត្ដ។ គ្រឿងផឹករបស់ពួកគេ (នៅក្នុងឋាននរក)គឺទឹកក្ដៅដែលកំពុងពុះ ហើយពួកគេនឹងទទួល ទារុណកម្មយ៉ាងឈឺចាប់ដោយសារតែអ្វីដែលពួកគេធ្លាប់ប្រឆាំង។
Verse 71
قُلْ أَنَدْعُوا۟ مِن دُونِ ٱللَّهِ مَا لَا يَنفَعُنَا وَلَا يَضُرُّنَا وَنُرَدُّ عَلَىٰٓ أَعْقَابِنَا بَعْدَ إِذْ هَدَىٰنَا ٱللَّهُ كَٱلَّذِى ٱسْتَهْوَتْهُ ٱلشَّيَـٰطِينُ فِى ٱلْأَرْضِ حَيْرَانَ لَهُۥٓ أَصْحَـٰبٌ يَدْعُونَهُۥٓ إِلَى ٱلْهُدَى ٱئْتِنَا ۗ قُلْ إِنَّ هُدَى ٱللَّهِ هُوَ ٱلْهُدَىٰ ۖ وَأُمِرْنَا لِنُسْلِمَ لِرَبِّ ٱلْعَـٰلَمِينَ
Transliteration qul anadʿū min dūni l-lahi mā lā yanfaʿunā walā yaḍurrunā wanuraddu ʿalā aʿqābinā baʿda idh hadānā l-lahu ka-alladhī is'tahwathu l-shayāṭīnu fī l-arḍi ḥayrāna lahu aṣḥābun yadʿūnahu ilā l-hudā i'tinā qul inna hudā l-lahi huwa l-hudā wa-umir'nā linus'lima lirabbi l-ʿālamīna
Khmer ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ តើឱ្យយើងបួងសួងសុំ ផេ្សងពីអល់ឡោះនូវអ្វីដែលមិនផ្ដល់ផលប្រយោជន៍ដល់ពួកយើង និងមិនផ្ដល់គ្រោះថ្នាក់ដល់ពួកយើង ហើយពួកយើងនឹងវិលត្រឡប់ ទៅក្រោយវិញ(ភាពគ្មានជំនឿ)បន្ទាប់ពីអល់ឡោះបានចង្អុល បង្ហាញដល់ពួកយើងដូចជនដែលស្ហៃតនបានអូសទាញគេឱ្យវងេ្វង នៅលើផែនដី ខណៈដែលរូបគេមានមិត្ដភកិ្ដកំពុងអំពាវនាវគេទៅ រកមាគ៌ាដែលមានការចង្អុលបង្ហាញ(ដោយនិយាយថា) ចូរអ្នកមក កាន់ពួកយើងមកនោះឬ? ចូរអ្នកពោលថាៈ ពិតប្រាកដណាស់ ការ ចង្អុលបង្ហាញរបស់អល់ឡោះវាជាការចង្អុលបង្ហាញដ៏ត្រឹមត្រូវ។ ហើយពួកយើងត្រូវបានគេប្រើដើម្បីប្រគល់ខ្លួនទៅចំពោះម្ចាស់ គ្រប់គ្រងពិភពទាំងអស់។
Verse 72
وَأَنْ أَقِيمُوا۟ ٱلصَّلَوٰةَ وَٱتَّقُوهُ ۚ وَهُوَ ٱلَّذِىٓ إِلَيْهِ تُحْشَرُونَ
Transliteration wa-an aqīmū l-ṣalata wa-ittaqūhu wahuwa alladhī ilayhi tuḥ'sharūna
Khmer ហើយពួកយើងត្រូវបានគេប្រើឱ្យប្រតិបត្ដិសឡាត និង កោតខ្លាចទ្រង់។ ហើយទ្រង់តែមួយគត់ដែលពួកអ្នកត្រូវគេប្រមូល ផ្ដុំទៅកាន់ទ្រង់នោះ។
Verse 73
وَهُوَ ٱلَّذِى خَلَقَ ٱلسَّمَـٰوَٰتِ وَٱلْأَرْضَ بِٱلْحَقِّ ۖ وَيَوْمَ يَقُولُ كُن فَيَكُونُ ۚ قَوْلُهُ ٱلْحَقُّ ۚ وَلَهُ ٱلْمُلْكُ يَوْمَ يُنفَخُ فِى ٱلصُّورِ ۚ عَـٰلِمُ ٱلْغَيْبِ وَٱلشَّهَـٰدَةِ ۚ وَهُوَ ٱلْحَكِيمُ ٱلْخَبِيرُ
Transliteration wahuwa alladhī khalaqa l-samāwāti wal-arḍa bil-ḥaqi wayawma yaqūlu kun fayakūnu qawluhu l-ḥaqu walahu l-mul'ku yawma yunfakhu fī l-ṣūri ʿālimu l-ghaybi wal-shahādati wahuwa l-ḥakīmu l-khabīru
Khmer ហើយទ្រង់ជាអ្នកដែលបានបង្កើតមេឃជាច្រើនជាន់ និង ផែនដីយ៉ាងពិតប្រាកដ។ ហើយ(ចូរចងចាំ)នៅថ្ងៃ(បរលោក)ដែល ទ្រង់នឹងមានបន្ទូលថាៈ ចូរកើតចុះ វាក៏កើតឡើងភ្លាម។ បន្ទូលរបស់ ទ្រង់គឺជាការពិត។ ហើយអំណាចនៅថ្ងៃគេផ្លុំត្រែ(ដើម្បីធ្វើឱ្យ មនុស្សលោករស់ឡើងវិញ)គឺជាកម្មសិទ្ធរបស់ទ្រង់តែមួយគត់។ ទ្រង់ជាអ្នកដឹងនូវប្រការអាថ៌កំបាំងនិងប្រការលាតត្រដាង។ ហើយ ទ្រង់មហាគតិបណ្ឌិត មហាដឹង។
Verse 74
۞ وَإِذْ قَالَ إِبْرَٰهِيمُ لِأَبِيهِ ءَازَرَ أَتَتَّخِذُ أَصْنَامًا ءَالِهَةً ۖ إِنِّىٓ أَرَىٰكَ وَقَوْمَكَ فِى ضَلَـٰلٍ مُّبِينٍ
Transliteration wa-idh qāla ib'rāhīmu li-abīhi āzara atattakhidhu aṣnāman ālihatan innī arāka waqawmaka fī ḍalālin mubīnin
Khmer ហើយ(ចូរចងចាំ)នៅពេលដែលអ៊ីព្រហ៊ីមបានពោលទៅ កាន់ឪពុករបស់គាត់អាហើ្សរថាៈ តើអ្នកយករូបសំណាកទាំងនេះ ធ្វើជាម្ចាស់ឬ? ពិតប្រាកដណាស់ ខ្ញុំមើលឃើញថាអ្នកនិងក្រុមរបស់ អ្នកស្ថិតក្នុងភាពវងេ្វងយ៉ាងច្បាស់លាស់។
Verse 75
وَكَذَٰلِكَ نُرِىٓ إِبْرَٰهِيمَ مَلَكُوتَ ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ وَلِيَكُونَ مِنَ ٱلْمُوقِنِينَ
Transliteration wakadhālika nurī ib'rāhīma malakūta l-samāwāti wal-arḍi waliyakūna mina l-mūqinīna
Khmer ដូច្នោះហើយ យើងបង្ហាញដល់អ៊ីព្រហ៊ីមនូវការគ្រប់គ្រង មេឃជាច្រើនជាន់ និងផែនដី និងដើម្បីឱ្យគេស្ថិតក្នុងចំណោមអ្នក មានជំនឿពិតប្រាកដ។
Verse 76
فَلَمَّا جَنَّ عَلَيْهِ ٱلَّيْلُ رَءَا كَوْكَبًا ۖ قَالَ هَـٰذَا رَبِّى ۖ فَلَمَّآ أَفَلَ قَالَ لَآ أُحِبُّ ٱلْـَٔافِلِينَ
Transliteration falammā janna ʿalayhi al-laylu raā kawkaban qāla hādhā rabbī falammā afala qāla lā uḥibbu l-āfilīna
Khmer នៅពេលដែលពេលយប់បានគ្របដណ្ដប់លើគាត់ គាត់ក៏ បានឃើញផ្កាយ។ គាត់បានពោលថាៈ នេះគឺជាម្ចាស់របស់ខ្ញុំ។ តែ នៅពេលវាបានលិចបាត់ទៅវិញ គាត់ក៏បានពោលថាៈ ខ្ញុំមិនចូលចិត្ដ អ្វីដែលលិចបាត់ទៅវិញនោះទេ។
Verse 77
فَلَمَّا رَءَا ٱلْقَمَرَ بَازِغًا قَالَ هَـٰذَا رَبِّى ۖ فَلَمَّآ أَفَلَ قَالَ لَئِن لَّمْ يَهْدِنِى رَبِّى لَأَكُونَنَّ مِنَ ٱلْقَوْمِ ٱلضَّآلِّينَ
Transliteration falammā raā l-qamara bāzighan qāla hādhā rabbī falammā afala qāla la-in lam yahdinī rabbī la-akūnanna mina l-qawmi l-ḍālīna
Khmer នៅពេលដែលគាត់បានឃើញព្រះច័ន្ទរះឡើង គាត់បាន ពោលថាៈ នេះគឺជាម្ចាស់របស់ខ្ញុំ។ តែនៅពេលព្រះច័ន្ទលិចបាត់ ទៅវិញ គាត់ក៏បានពោលថាៈ ពិតប្រាកដណាស់ ប្រសិនបើគ្មានការ ចង្អុលបង្ហាញពីម្ចាស់របស់ខ្ញុំទេ ខ្ញុំពិតជាស្ថិតនៅក្នុងចំណោមពួក ដែលវងេ្វងជាមិនខាន។
Verse 78
فَلَمَّا رَءَا ٱلشَّمْسَ بَازِغَةً قَالَ هَـٰذَا رَبِّى هَـٰذَآ أَكْبَرُ ۖ فَلَمَّآ أَفَلَتْ قَالَ يَـٰقَوْمِ إِنِّى بَرِىٓءٌ مِّمَّا تُشْرِكُونَ
Transliteration falammā raā l-shamsa bāzighatan qāla hādhā rabbī hādhā akbaru falammā afalat qāla yāqawmi innī barīon mimmā tush'rikūna
Khmer នៅពេលដែលគាត់បានឃើញព្រះអាទិត្យរះឡើង គាត់ បានពោលថាៈ នេះគឺជាម្ចាស់របស់ខ្ញុំ មួយនេះធំជាងគេ។ តែនៅ ពេលព្រះអាទិត្យលិចបាត់ទៅវិញ គាត់ក៏បានពោលថាៈ ឱក្រុម របស់ខ្ញុំ. ពិតប្រាកដណាស់ ខ្ញុំមិនពាក់ព័ន្ធនឹងអ្វីដែលពួកអ្នកធ្វើ អំពើស្ហ៊ីរិកឡើយ។
Verse 79
إِنِّى وَجَّهْتُ وَجْهِىَ لِلَّذِى فَطَرَ ٱلسَّمَـٰوَٰتِ وَٱلْأَرْضَ حَنِيفًا ۖ وَمَآ أَنَا۠ مِنَ ٱلْمُشْرِكِينَ
Transliteration innī wajjahtu wajhiya lilladhī faṭara l-samāwāti wal-arḍa ḥanīfan wamā anā mina l-mush'rikīna
Khmer ពិតប្រាកដណាស់ ខ្ញុំបានតម្រង់មុខរបស់ខ្ញុំ(ក្នុងការគោរព សក្ការៈ)ដោយស្មោះត្រង់ចំពោះអ្នកដែលបានបង្កើតមេឃជាច្រើន ជាន់និងផែនដី។ ហើយរូបខ្ញុំមិនស្ថិតក្នុងចំណោមពួកធ្វើស្ហ៊ីរិកឡើយ។
Verse 80
وَحَآجَّهُۥ قَوْمُهُۥ ۚ قَالَ أَتُحَـٰٓجُّوٓنِّى فِى ٱللَّهِ وَقَدْ هَدَىٰنِ ۚ وَلَآ أَخَافُ مَا تُشْرِكُونَ بِهِۦٓ إِلَّآ أَن يَشَآءَ رَبِّى شَيْـًٔا ۗ وَسِعَ رَبِّى كُلَّ شَىْءٍ عِلْمًا ۗ أَفَلَا تَتَذَكَّرُونَ
Transliteration waḥājjahu qawmuhu qāla atuḥājjūnnī fī l-lahi waqad hadāni walā akhāfu mā tush'rikūna bihi illā an yashāa rabbī shayan wasiʿa rabbī kulla shayin ʿil'man afalā tatadhakkarūna
Khmer ហើយក្រុមរបស់គាត់(អ៊ីព្រហ៊ីម)បានប្រឆាំងនឹងគាត់។ គាត់បានពោលថាៈ ហេតុអ្វីពួកអ្នកប្រឆាំងនឹងខ្ញុំក្នុងការជឿលើ អល់ឡោះ ដោយទ្រង់បានចង្អុលបង្ហាញដល់រូបខ្ញុំហើយនោះ? ហើយរូបខ្ញុំមិនខ្លាចនូវអ្វីដែលពួកអ្នកធ្វើស្ហ៊ីរិកនឹងទ្រង់ឡើយ លើក លែងតែអី្វដែលម្ចាស់របស់ខ្ញុំមានចេតនាប៉ុណ្ណោះ។ ម្ចាស់របស់ខ្ញុំដឹង ជ្រួតជ្រាបលើអ្វីៗទាំងអស់។ ដូចេ្នះ តើពួកអ្នកមិនចងចាំទេឬ?
Verse 81
وَكَيْفَ أَخَافُ مَآ أَشْرَكْتُمْ وَلَا تَخَافُونَ أَنَّكُمْ أَشْرَكْتُم بِٱللَّهِ مَا لَمْ يُنَزِّلْ بِهِۦ عَلَيْكُمْ سُلْطَـٰنًا ۚ فَأَىُّ ٱلْفَرِيقَيْنِ أَحَقُّ بِٱلْأَمْنِ ۖ إِن كُنتُمْ تَعْلَمُونَ
Transliteration wakayfa akhāfu mā ashraktum walā takhāfūna annakum ashraktum bil-lahi mā lam yunazzil bihi ʿalaykum sul'ṭānan fa-ayyu l-farīqayni aḥaqqu bil-amni in kuntum taʿlamūna
Khmer តើឱ្យខ្ញុំខ្លាចនូវអ្វីដែលពួកអ្នកធ្វើស្ហ៊ីរិកយ៉ាងដូចមេ្ដចទៅ បើពួកអ្នកមិនខ្លាចថា ពួកអ្នកពិតជាបានធ្វើស្ហ៊ីរិកចំពោះអល់ឡោះ នូវអ្វីដែលទ្រង់មិនបានបញ្ចុះភស្ដុតាងណាមួយឱ្យពួកអ្នកផងនោះ? ដូចេ្នះ តើក្រុមមួយណានៃក្រុមទាំងពីរនេះមានសិទ្ធិទទួលនូវសុខ សន្ដិភាពជាង ប្រសិនបើពួកអ្នកបានដឹងមែននោះ?
Verse 82
ٱلَّذِينَ ءَامَنُوا۟ وَلَمْ يَلْبِسُوٓا۟ إِيمَـٰنَهُم بِظُلْمٍ أُو۟لَـٰٓئِكَ لَهُمُ ٱلْأَمْنُ وَهُم مُّهْتَدُونَ
Transliteration alladhīna āmanū walam yalbisū īmānahum biẓul'min ulāika lahumu l-amnu wahum muh'tadūna
Khmer បណ្ដាអ្នកដែលមានជំនឿ ហើយពួកគេមិនយកជំនឿ របស់ពួកគេលាយឡំនឹងអំពើស្ហ៊ីរិកទេនោះ អ្នកទាំងនោះជាអ្នក ដែលទទួលបានសុខសន្ដិភាព ហើយពួកគេជាអ្នកដែលទទួលបាន ការចង្អុលបង្ហាញ។
Verse 83
وَتِلْكَ حُجَّتُنَآ ءَاتَيْنَـٰهَآ إِبْرَٰهِيمَ عَلَىٰ قَوْمِهِۦ ۚ نَرْفَعُ دَرَجَـٰتٍ مَّن نَّشَآءُ ۗ إِنَّ رَبَّكَ حَكِيمٌ عَلِيمٌ
Transliteration watil'ka ḥujjatunā ātaynāhā ib'rāhīma ʿalā qawmihi narfaʿu darajātin man nashāu inna rabbaka ḥakīmun ʿalīmun
Khmer នោះគឺជាភស្ដុតាងរបស់យើងដែលយើងបានផ្ដល់វាឱ្យ អ៊ីព្រហ៊ីម(សម្រាប់ធ្វើជាភស្ដុតាង)ទៅលើក្រុមរបស់គេ។ យើង នឹងលើកឋានៈជាច្រើនចំពោះអ្នកណាដែលយើងមានចេតនា។ ពិត ប្រាកដណាស់ ម្ចាស់របស់អ្នកមហាគតិបណ្ឌិត មហាដឹង។
Verse 84
وَوَهَبْنَا لَهُۥٓ إِسْحَـٰقَ وَيَعْقُوبَ ۚ كُلًّا هَدَيْنَا ۚ وَنُوحًا هَدَيْنَا مِن قَبْلُ ۖ وَمِن ذُرِّيَّتِهِۦ دَاوُۥدَ وَسُلَيْمَـٰنَ وَأَيُّوبَ وَيُوسُفَ وَمُوسَىٰ وَهَـٰرُونَ ۚ وَكَذَٰلِكَ نَجْزِى ٱلْمُحْسِنِينَ
Transliteration wawahabnā lahu is'ḥāqa wayaʿqūba kullan hadaynā wanūḥan hadaynā min qablu wamin dhurriyyatihi dāwūda wasulaymāna wa-ayyūba wayūsufa wamūsā wahārūna wakadhālika najzī l-muḥ'sinīna
Khmer យើងបានប្រទានអ៊ីស្ហាក(ជាកូន)និងយ៉ាក់កូប(ជាចៅ) ដល់គេ(អ៊ីព្រហ៊ីម)។ យើងបានចង្អុលបង្ហាញពួកគេទាំងពីរ(នូវ មាគ៌ាដ៏ត្រឹមត្រូវ)។ ហើយនួហយើងក៏បានចង្អុលបង្ហាញពីមុន (ពួកគេ)ផងដែរ ព្រមទាំងកូនចៅរបស់គេ(នួហ)ដូចជា ដាវូដ ស៊ូឡៃម៉ាន អៃយ៉ូប យូសុហ្វ មូសា និងហារូន។ ដូចេ្នះដែរ យើង ប្រទានឱ្យបណ្ដាអ្នកដែលសាងអំពើល្អ។
Verse 85
وَزَكَرِيَّا وَيَحْيَىٰ وَعِيسَىٰ وَإِلْيَاسَ ۖ كُلٌّ مِّنَ ٱلصَّـٰلِحِينَ
Transliteration wazakariyyā wayaḥyā waʿīsā wa-il'yāsa kullun mina l-ṣāliḥīna
Khmer ហើយ(យើងក៏បានប្រទានឱ្យ)ហ្សាការីយ៉ា យ៉ះយ៉ា អ៊ីសា និងអ៊ីលយ៉ាស។ អ្នកទាំងអស់នោះ ស្ថិតក្នុងចំណោមអ្នកដែលសាង អំពើល្អត្រឹមត្រូវ។
Verse 86
وَإِسْمَـٰعِيلَ وَٱلْيَسَعَ وَيُونُسَ وَلُوطًا ۚ وَكُلًّا فَضَّلْنَا عَلَى ٱلْعَـٰلَمِينَ
Transliteration wa-is'māʿīla wal-yasaʿa wayūnusa walūṭan wakullan faḍḍalnā ʿalā l-ʿālamīna
Khmer -រីឯអ៊ីស្មាអ៊ីល អ៊ីលយ៉ាសាក់ យូនុស និងលូត យើងបាន លើកតម្កើងអ្នកទាំងនេះឱ្យខ្ពង់ខ្ពស់ជាងគេនៅលើពិភពលោកទាំង មូល(នាសម័យនោះ)។
Verse 87
وَمِنْ ءَابَآئِهِمْ وَذُرِّيَّـٰتِهِمْ وَإِخْوَٰنِهِمْ ۖ وَٱجْتَبَيْنَـٰهُمْ وَهَدَيْنَـٰهُمْ إِلَىٰ صِرَٰطٍ مُّسْتَقِيمٍ
Transliteration wamin ābāihim wadhurriyyātihim wa-ikh'wānihim wa-ij'tabaynāhum wahadaynāhum ilā ṣirāṭin mus'taqīmin
Khmer ហើយដូនតារបស់ពួកគេ និងក្រុមគ្រួសាររបស់ពួកគេ ព្រមទាំងបងប្អូនរបស់ពួកគេមួយចំនួនយើងបានជ្រើសរើសពួកគេ និងចង្អុលបង្ហាញពួកគេនូវមាគ៌ាដ៏ត្រឹមត្រូវ។
Verse 88
ذَٰلِكَ هُدَى ٱللَّهِ يَهْدِى بِهِۦ مَن يَشَآءُ مِنْ عِبَادِهِۦ ۚ وَلَوْ أَشْرَكُوا۟ لَحَبِطَ عَنْهُم مَّا كَانُوا۟ يَعْمَلُونَ
Transliteration dhālika hudā l-lahi yahdī bihi man yashāu min ʿibādihi walaw ashrakū laḥabiṭa ʿanhum mā kānū yaʿmalūna
Khmer នោះគឺជាការចង្អុលបង្ហាញរបស់អល់ឡោះ ដោយទ្រង់ ចង្អុលបង្ហាញដល់បុគ្គលណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំ របស់ទ្រង់។ ប្រសិនបើពួកគេ(បណ្ដាណាពី)បានធ្វើស្ហ៊ីរិកនោះ អ្វី ដែលពួកគេធ្លាប់បានសាងពិតជាបាត់បង់ពីពួកគេជាមិនខាន។
Verse 89
أُو۟لَـٰٓئِكَ ٱلَّذِينَ ءَاتَيْنَـٰهُمُ ٱلْكِتَـٰبَ وَٱلْحُكْمَ وَٱلنُّبُوَّةَ ۚ فَإِن يَكْفُرْ بِهَا هَـٰٓؤُلَآءِ فَقَدْ وَكَّلْنَا بِهَا قَوْمًا لَّيْسُوا۟ بِهَا بِكَـٰفِرِينَ
Transliteration ulāika alladhīna ātaynāhumu l-kitāba wal-ḥuk'ma wal-nubuwata fa-in yakfur bihā hāulāi faqad wakkalnā bihā qawman laysū bihā bikāfirīna
Khmer អ្នកទាំងនោះ គឺជាអ្នកដែលយើងបានផ្ដល់គម្ពីរ និងចំណេះ ដឹង ហើយនិងភាពជាណាពីឱ្យពួកគេ។ តែប្រសិនបើពួកគេ(អ្នក ស្រុកម៉ាក្កះ)ប្រឆាំងនឹងវា(អាយ៉ាត់) យើងពិតជាផ្ដល់វាឱ្យទៅ ក្រុមផេ្សងទៀត ពុំមែនជាពួកដែលប្រឆាំងនឹងវាជាមិនខាន។
Verse 90
أُو۟لَـٰٓئِكَ ٱلَّذِينَ هَدَى ٱللَّهُ ۖ فَبِهُدَىٰهُمُ ٱقْتَدِهْ ۗ قُل لَّآ أَسْـَٔلُكُمْ عَلَيْهِ أَجْرًا ۖ إِنْ هُوَ إِلَّا ذِكْرَىٰ لِلْعَـٰلَمِينَ
Transliteration ulāika alladhīna hadā l-lahu fabihudāhumu iq'tadih qul lā asalukum ʿalayhi ajran in huwa illā dhik'rā lil'ʿālamīna
Khmer អ្នកទាំងនោះ គឺជាអ្នកដែលអល់ឡោះបានចង្អុលបង្ហាញ។ ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)អនុវត្ដតាមការចង្អុលបង្ហាញរបស់ពួកគេ ចុះ។ ចូរអ្នកពោលថាៈ ខ្ញុំមិនទាមទារកម្រៃពីពួកអ្នកលើការផ្សព្វ ផ្សាយ(គម្ពីរគួរអាន)នេះឡើយ។ វាគ្មានអ្វីក្រៅពីការរំលឹកសម្រាប់ ពិភពទាំងអស់នោះឡើយ។
Verse 91
وَمَا قَدَرُوا۟ ٱللَّهَ حَقَّ قَدْرِهِۦٓ إِذْ قَالُوا۟ مَآ أَنزَلَ ٱللَّهُ عَلَىٰ بَشَرٍ مِّن شَىْءٍ ۗ قُلْ مَنْ أَنزَلَ ٱلْكِتَـٰبَ ٱلَّذِى جَآءَ بِهِۦ مُوسَىٰ نُورًا وَهُدًى لِّلنَّاسِ ۖ تَجْعَلُونَهُۥ قَرَاطِيسَ تُبْدُونَهَا وَتُخْفُونَ كَثِيرًا ۖ وَعُلِّمْتُم مَّا لَمْ تَعْلَمُوٓا۟ أَنتُمْ وَلَآ ءَابَآؤُكُمْ ۖ قُلِ ٱللَّهُ ۖ ثُمَّ ذَرْهُمْ فِى خَوْضِهِمْ يَلْعَبُونَ
Transliteration wamā qadarū l-laha ḥaqqa qadrihi idh qālū mā anzala l-lahu ʿalā basharin min shayin qul man anzala l-kitāba alladhī jāa bihi mūsā nūran wahudan lilnnāsi tajʿalūnahu qarāṭīsa tub'dūnahā watukh'fūna kathīran waʿullim'tum mā lam taʿlamū antum walā ābāukum quli l-lahu thumma dharhum fī khawḍihim yalʿabūna
Khmer ហើយពួកគេមិនបានលើកតម្កើងអល់ឡោះទៅតាមសិទ្ធិ នៃភាពខ្ពង់ខ្ពស់របស់ទ្រង់ឡើយ នៅពេលដែលពួកគេបាននិយាយ ថាៈ អល់ឡោះមិនបានបញ្ចុះអ្វីឱ្យមនុស្សលោកនោះ។ ចូរអ្នក (មូហាំម៉ាត់)ពោលថាៈ តើអ្នកណាជាអ្នកដែលបានបញ្ចុះគម្ពីរ ដែលមូសានាំវាមកដោយមានពន្លឺ និងការចង្អុលបង្ហាញដល់មនុស្ស លោកនោះ? បន្ទាប់មកពួកអ្នកចម្លងវាដាក់ក្នុងក្រដាស់ផេ្សងៗគ្នា ដោយពួកអ្នកលាតត្រដាងនូវផ្នែកខ្លះ និងលាក់ទុកនូវផ្នែកជាច្រើន ទៀត។ ហើយពួកអ្នកត្រូវបានគេបង្រៀនអំពីអ្វីដែលពួកអ្នក និង ជីដូនជីតារបស់ពួកអ្នកមិនធ្លាប់បានដឹង។ ចូរអ្នកពោលថាៈ គឺ អល់ឡោះ(ជាអ្នកបញ្ចុះ)។ បន្ទាប់មកចូរអ្នកបណ្ដោយពួកគេឱ្យ លេងសើចសប្បាយក្នុងភាពវងេ្វងរបស់ពួកគេចុះ។
Verse 92
وَهَـٰذَا كِتَـٰبٌ أَنزَلْنَـٰهُ مُبَارَكٌ مُّصَدِّقُ ٱلَّذِى بَيْنَ يَدَيْهِ وَلِتُنذِرَ أُمَّ ٱلْقُرَىٰ وَمَنْ حَوْلَهَا ۚ وَٱلَّذِينَ يُؤْمِنُونَ بِٱلْـَٔاخِرَةِ يُؤْمِنُونَ بِهِۦ ۖ وَهُمْ عَلَىٰ صَلَاتِهِمْ يُحَافِظُونَ
Transliteration wahādhā kitābun anzalnāhu mubārakun muṣaddiqu alladhī bayna yadayhi walitundhira umma l-qurā waman ḥawlahā wa-alladhīna yu'minūna bil-ākhirati yu'minūna bihi wahum ʿalā ṣalātihim yuḥāfiẓūna
Khmer ហើយនេះគឺជាគម្ពីរ(គួរអាន)ដែលយើងបានបញ្ចុះវាមក ប្រកបដោយពរជ័យដែលជាការបញ្ជាក់ពីអ្វីដែលមានពីមុនមក និង ដើម្បីដាស់តឿនព្រមានដល់ពួកម៉ាក្កះ និងអ្នកដែលនៅជុំវិញវា។ ហើយបណ្ដាអ្នកដែលមានជំនឿនឹងថ្ងៃបរលោក គឺពួកគេមានជំនឿ នឹងវា ហើយពួកគេថែរក្សាសឡាតគ្រប់ពេលវេលា។
Verse 93
وَمَنْ أَظْلَمُ مِمَّنِ ٱفْتَرَىٰ عَلَى ٱللَّهِ كَذِبًا أَوْ قَالَ أُوحِىَ إِلَىَّ وَلَمْ يُوحَ إِلَيْهِ شَىْءٌ وَمَن قَالَ سَأُنزِلُ مِثْلَ مَآ أَنزَلَ ٱللَّهُ ۗ وَلَوْ تَرَىٰٓ إِذِ ٱلظَّـٰلِمُونَ فِى غَمَرَٰتِ ٱلْمَوْتِ وَٱلْمَلَـٰٓئِكَةُ بَاسِطُوٓا۟ أَيْدِيهِمْ أَخْرِجُوٓا۟ أَنفُسَكُمُ ۖ ٱلْيَوْمَ تُجْزَوْنَ عَذَابَ ٱلْهُونِ بِمَا كُنتُمْ تَقُولُونَ عَلَى ٱللَّهِ غَيْرَ ٱلْحَقِّ وَكُنتُمْ عَنْ ءَايَـٰتِهِۦ تَسْتَكْبِرُونَ
Transliteration waman aẓlamu mimmani if'tarā ʿalā l-lahi kadhiban aw qāla ūḥiya ilayya walam yūḥa ilayhi shayon waman qāla sa-unzilu mith'la mā anzala l-lahu walaw tarā idhi l-ẓālimūna fī ghamarāti l-mawti wal-malāikatu bāsiṭū aydīhim akhrijū anfusakumu l-yawma tuj'zawna ʿadhāba l-hūni bimā kuntum taqūlūna ʿalā l-lahi ghayra l-ḥaqi wakuntum ʿan āyātihi tastakbirūna
Khmer តើអ្នកណាដែលបំពានជាងអ្នកដែលបានប្រឌិតពាក្យភូត-កុហកចំពោះអល់ឡោះ ឬអ្នកដែលបាននិយាយថាៈ ខ្ញុំត្រូវបានគេ បញ្ចុះវ៉ាហីុមកឱ្យខ្ញុំ ដោយគេមិនបានបញ្ចុះវ៉ាហ៊ីណាមួយដល់គេនិង អ្នកដែលបាននិយាយថាៈ ខ្ញុំនឹងបញ្ចុះ(គម្ពីរ)ដូចអ្វីដែលអល់ឡោះ បានបញ្ចុះដែរនោះ? ប្រសិនបើអ្នក(មូហាំម៉ាត់)មើលឃើញពួក ដែលបំពាននៅពេលដែលពួកគេស្ថិតក្នុងភាពឈឺចាប់នៃសេចក្ដី ស្លាប់ ខណៈដែលម៉ាឡាអ៊ីកាត់លូកដៃទាញព្រលឹងរបស់ពួកគេ (ដោយពោលថា) ចូរពួកឯងចេញពីខ្លួនមក. ថ្ងៃនេះគេនឹងតបស្នង ពួកអ្នកនូវទារុណកម្មយ៉ាងអាម៉ាស់ ដោយសារតែអ្វីដែលពួកអ្នក បាននិយាយមួលបង្កាច់ទៅលើអល់ឡោះក្រៅពីការពិត ហើយពួក អ្នកបានក្រអឺតក្រទម(បដិសេធ)ចំពោះអាយ៉ាត់ៗរបស់ទ្រង់។
Verse 94
وَلَقَدْ جِئْتُمُونَا فُرَٰدَىٰ كَمَا خَلَقْنَـٰكُمْ أَوَّلَ مَرَّةٍ وَتَرَكْتُم مَّا خَوَّلْنَـٰكُمْ وَرَآءَ ظُهُورِكُمْ ۖ وَمَا نَرَىٰ مَعَكُمْ شُفَعَآءَكُمُ ٱلَّذِينَ زَعَمْتُمْ أَنَّهُمْ فِيكُمْ شُرَكَـٰٓؤُا۟ ۚ لَقَد تَّقَطَّعَ بَيْنَكُمْ وَضَلَّ عَنكُم مَّا كُنتُمْ تَزْعُمُونَ
Transliteration walaqad ji'tumūnā furādā kamā khalaqnākum awwala marratin wataraktum mā khawwalnākum warāa ẓuhūrikum wamā narā maʿakum shufaʿāakumu alladhīna zaʿamtum annahum fīkum shurakāu laqad taqaṭṭaʿa baynakum waḍalla ʿankum mā kuntum tazʿumūna
Khmer ហើយជាការពិតណាស់ ពួកអ្នកបានមកកាន់យើង(ដើម្បី ជំនុំជំរះក្ដី)រៀងៗខ្លួន ដូចដែលយើងបានបង្កើតពួកអ្នកជាលើក ដំបូងដែរ។ ហើយពួកអ្នកបានបោះបង់ចោលនូវអ្វីដែលយើងបាន ផ្ដល់ឱ្យពួកអ្នកនៅខាងក្រោយខ្នងរបស់ពួកអ្នក។ ហើយ(នៅថ្ងៃ បរលោក)យើងមិនឃើញពួកជួយអន្ដរាគមន៍របស់ពួកអ្នក ដែល ពួកអ្នកបានអះអាងថាៈ ពួកគេពិតជាដៃគូជាមួយយើងក្នុងការជួយ ពួកអ្នកនោះនៅជាមួយពួកអ្នកឡើយ។ ជាការពិតណាស់ ទំនាក់ ទំនងរវាង ពួកអ្នកបានកាត់ផ្ដាច់់(តាំងពីនៅក្នុងលោកិយ) ហើយអ្វី ដែលពួកអ្នកបានអះអាងនោះបានបាត់បង់អស់ពីពួកអ្នក។
Verse 95
۞ إِنَّ ٱللَّهَ فَالِقُ ٱلْحَبِّ وَٱلنَّوَىٰ ۖ يُخْرِجُ ٱلْحَىَّ مِنَ ٱلْمَيِّتِ وَمُخْرِجُ ٱلْمَيِّتِ مِنَ ٱلْحَىِّ ۚ ذَٰلِكُمُ ٱللَّهُ ۖ فَأَنَّىٰ تُؤْفَكُونَ
Transliteration inna l-laha fāliqu l-ḥabi wal-nawā yukh'riju l-ḥaya mina l-mayiti wamukh'riju l-mayiti mina l-ḥayi dhālikumu l-lahu fa-annā tu'fakūna
Khmer ពិតប្រាកដណាស់ អល់ឡោះគឺជាអ្នកដែលធ្វើឱ្យគ្រាប់ រុក្ខជាតិបេ្រះបែកនិងធ្វើឱ្យបណ្ដូលដុះចេញជារុក្ខជាតិ។ ទ្រង់ជាអ្នក បពោ្ចញរបស់រស់ពីរបស់ស្លាប់ ហើយទ្រង់ក៏ជាអ្នកបពោ្ចញរបស់ ស្លាប់ពីរបស់រស់ដែរ។ សកម្មភាពទាំងនោះគឺមកពីអល់ឡោះ។ ដូចេ្នះតើពួកអ្នកងាកចេញ(ពីការពិត)ដូចមេ្ដចទៅ?
Verse 96
فَالِقُ ٱلْإِصْبَاحِ وَجَعَلَ ٱلَّيْلَ سَكَنًا وَٱلشَّمْسَ وَٱلْقَمَرَ حُسْبَانًا ۚ ذَٰلِكَ تَقْدِيرُ ٱلْعَزِيزِ ٱلْعَلِيمِ
Transliteration fāliqu l-iṣ'bāḥi wajaʿala al-layla sakanan wal-shamsa wal-qamara ḥus'bānan dhālika taqdīru l-ʿazīzi l-ʿalīmi
Khmer ទ្រង់គឺជាអ្នកធ្វើឱ្យមានរស្មីពេលព្រឹក ហើយទ្រង់បាន បង្កើតឱ្យមានពេលយប់ដើម្បីសម្រាក និងបានបង្កើតព្រះអាទិត្យ និងព្រះច័ន្ទដោយធ្វើដំណើរតាមការកំណត់។ ទាំងនោះគឺជាការ កំណត់របស់អល់ឡោះ ដែលមហាខ្លាំងពូកែ មហាដឹង។
Verse 97
وَهُوَ ٱلَّذِى جَعَلَ لَكُمُ ٱلنُّجُومَ لِتَهْتَدُوا۟ بِهَا فِى ظُلُمَـٰتِ ٱلْبَرِّ وَٱلْبَحْرِ ۗ قَدْ فَصَّلْنَا ٱلْـَٔايَـٰتِ لِقَوْمٍ يَعْلَمُونَ
Transliteration wahuwa alladhī jaʿala lakumu l-nujūma litahtadū bihā fī ẓulumāti l-bari wal-baḥri qad faṣṣalnā l-āyāti liqawmin yaʿlamūna
Khmer ហើយអល់ឡោះជាអ្នកដែលបានបង្កើតផ្កាយជាច្រើន សម្រាប់ពួកអ្នក ដើម្បីជាសញ្ញាបង្ហាញដល់ពួកអ្នកតាមរយៈវាក្នុង ពេលងងឹតនៅលើតំបន់ដីគោក ឬលើផ្ទៃសមុទ្រ។ ជាការពិតណាស់ យើងបានបង្ហាញយ៉ាងច្បាស់នូវបណ្ដាភស្ដុតាងសម្រាប់ក្រុមដែល យល់ដឹង។
Verse 98
وَهُوَ ٱلَّذِىٓ أَنشَأَكُم مِّن نَّفْسٍ وَٰحِدَةٍ فَمُسْتَقَرٌّ وَمُسْتَوْدَعٌ ۗ قَدْ فَصَّلْنَا ٱلْـَٔايَـٰتِ لِقَوْمٍ يَفْقَهُونَ
Transliteration wahuwa alladhī ansha-akum min nafsin wāḥidatin famus'taqarrun wamus'tawdaʿun qad faṣṣalnā l-āyāti liqawmin yafqahūna
Khmer ហើយទ្រង់គឺជាអ្នកដែលបានបង្កើតពួកអ្នកមកពីមនុស្ស តែមួយ(អាដាំ) និងផ្ដល់កន្លែងស្នាក់នៅ(ក្នុងផ្ទៃម្ដាយ) ហើយនិង កន្លែងផ្ទុក(ក្នុងឆ្អឹងខ្នងឪពុក)។ ជាការពិតណាស់ យើងបានបង្ហាញ យ៉ាងច្បាស់នូវបណ្ដាភស្ដុតាងសម្រាប់ក្រុមដែលយល់ដឹង។
Verse 99
وَهُوَ ٱلَّذِىٓ أَنزَلَ مِنَ ٱلسَّمَآءِ مَآءً فَأَخْرَجْنَا بِهِۦ نَبَاتَ كُلِّ شَىْءٍ فَأَخْرَجْنَا مِنْهُ خَضِرًا نُّخْرِجُ مِنْهُ حَبًّا مُّتَرَاكِبًا وَمِنَ ٱلنَّخْلِ مِن طَلْعِهَا قِنْوَانٌ دَانِيَةٌ وَجَنَّـٰتٍ مِّنْ أَعْنَابٍ وَٱلزَّيْتُونَ وَٱلرُّمَّانَ مُشْتَبِهًا وَغَيْرَ مُتَشَـٰبِهٍ ۗ ٱنظُرُوٓا۟ إِلَىٰ ثَمَرِهِۦٓ إِذَآ أَثْمَرَ وَيَنْعِهِۦٓ ۚ إِنَّ فِى ذَٰلِكُمْ لَـَٔايَـٰتٍ لِّقَوْمٍ يُؤْمِنُونَ
Transliteration wahuwa alladhī anzala mina l-samāi māan fa-akhrajnā bihi nabāta kulli shayin fa-akhrajnā min'hu khaḍiran nukh'riju min'hu ḥabban mutarākiban wamina l-nakhli min ṭalʿihā qin'wānun dāniyatun wajannātin min aʿnābin wal-zaytūna wal-rumāna mush'tabihan waghayra mutashābihin unẓurū ilā thamarihi idhā athmara wayanʿihi inna fī dhālikum laāyātin liqawmin yu'minūna
Khmer ទ្រង់ជាអ្នកដែលបានបញ្ចុះទឹកភ្លៀងពីលើមេឃ។ ហើយ យើងបានបណ្ដុះរុក្ខជាតិគ្រប់ប្រភេទតាមរយៈវា ហើយយើងក៏បាន បង្កើតពីរុក្ខជាតិទាំងនេះនូវដំណាំបៃតងដែរ ដោយយើងបពោ្ចញពី វាទាំងនោះនូវគ្រាប់ធញ្ញជាតិយ៉ាងច្រើនជាកួរៗ ហើយដើមល្មើយើង បានបពោ្ចញនូវចង្កោមផ្លែរបស់វានៅជិតស្រួលបេះ និងចំការទំពាំង បាយជូរ អូលីវ និងទទឹមជាច្រើនដែលមានស្លឹកប្រហាក់ប្រហែលគ្នា តែផ្លែនិងរសជាតិខុសៗគ្នា។ ចូរពួកអ្នកសម្លឹងមើលផ្លែរបស់វានៅ ពេលវាចាប់ផើ្ដមផ្លែនិងពេលវាទុំចុះ។ ពិតប្រាកដណាស់ នៅក្នុង រឿងទាំងនោះគឺជាភស្ដុតាងៗសម្រាប់ក្រុមដែលមានជំនឿ។
Verse 100
وَجَعَلُوا۟ لِلَّهِ شُرَكَآءَ ٱلْجِنَّ وَخَلَقَهُمْ ۖ وَخَرَقُوا۟ لَهُۥ بَنِينَ وَبَنَـٰتٍۭ بِغَيْرِ عِلْمٍ ۚ سُبْحَـٰنَهُۥ وَتَعَـٰلَىٰ عَمَّا يَصِفُونَ
Transliteration wajaʿalū lillahi shurakāa l-jina wakhalaqahum wakharaqū lahu banīna wabanātin bighayri ʿil'min sub'ḥānahu wataʿālā ʿammā yaṣifūna
Khmer ពួកគេបានចាត់ទុកជិនក្នុងការគោរពសក្ការៈជាដៃគូ ជាមួយអល់ឡោះ ខណៈដែលទ្រង់ជាអ្នកបង្កើតពួកគេនោះ ហើយ ពួកគេបានភូតកុហកដោយភាពល្ងង់ខ្លៅថាៈ ទ្រង់មានបុត្រា និង បុត្រី។ ទ្រង់ពិតជាបរិសុទ្ធអំពីអ្វីដែលពួកគេពិពណ៌នានោះ។
Verse 101
بَدِيعُ ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ ۖ أَنَّىٰ يَكُونُ لَهُۥ وَلَدٌ وَلَمْ تَكُن لَّهُۥ صَـٰحِبَةٌ ۖ وَخَلَقَ كُلَّ شَىْءٍ ۖ وَهُوَ بِكُلِّ شَىْءٍ عَلِيمٌ
Transliteration badīʿu l-samāwāti wal-arḍi annā yakūnu lahu waladun walam takun lahu ṣāḥibatun wakhalaqa kulla shayin wahuwa bikulli shayin ʿalīmun
Khmer អល់ឡោះជាអ្នកបង្កើតមេឃជាច្រើនជាន់ និងផែនដី។ តើទ្រង់មានបុត្រាយ៉ាងដូចមេ្ដចទៅ បើទ្រង់គ្មានភរិយាផងនោះ? ទ្រង់បានបង្កើតអ្វីៗទាំងអស់ ហើយទ្រង់ជាអ្នកដឹងបំផុតនូវអ្វីៗទាំង អស់នោះ។
Verse 102
ذَٰلِكُمُ ٱللَّهُ رَبُّكُمْ ۖ لَآ إِلَـٰهَ إِلَّا هُوَ ۖ خَـٰلِقُ كُلِّ شَىْءٍ فَٱعْبُدُوهُ ۚ وَهُوَ عَلَىٰ كُلِّ شَىْءٍ وَكِيلٌ
Transliteration dhālikumu l-lahu rabbukum lā ilāha illā huwa khāliqu kulli shayin fa-uʿ'budūhu wahuwa ʿalā kulli shayin wakīlun
Khmer (លក្ខណៈ)ទាំងនោះហើយគឺអល់ឡោះ ដែលជាម្ចាស់ របស់ពួកអ្នក។ គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈយ៉ាងពិត ប្រាកដ មានតែទ្រង់មួយគត់។ ទ្រង់ជាអ្នកបង្កើតអ្វីៗទាំងអស់ ដូចេ្នះ ចូរពួកអ្នកគោរពសក្ការៈទៅចំពោះទ្រង់ចុះ។ ហើយទ្រង់ជា អ្នកគ្រប់គ្រងអ្វីៗទាំងអស់។
Verse 103
لَّا تُدْرِكُهُ ٱلْأَبْصَـٰرُ وَهُوَ يُدْرِكُ ٱلْأَبْصَـٰرَ ۖ وَهُوَ ٱللَّطِيفُ ٱلْخَبِيرُ
Transliteration lā tud'rikuhu l-abṣāru wahuwa yud'riku l-abṣāra wahuwa l-laṭīfu l-khabīru
Khmer គ្មានអ្នកណាម្នាក់មើលឃើញទ្រង់(នៅក្នុងលោកិយ) ឡើយ ប៉ុន្ដែទ្រង់ទេដែលជាអ្នកមើលឃើញ(រាល់អ្វីៗទាំងអស់) នោះ។ អល់ឡោះមហាទន់ភ្លន់ មហាដឹង។
Verse 104
قَدْ جَآءَكُم بَصَآئِرُ مِن رَّبِّكُمْ ۖ فَمَنْ أَبْصَرَ فَلِنَفْسِهِۦ ۖ وَمَنْ عَمِىَ فَعَلَيْهَا ۚ وَمَآ أَنَا۠ عَلَيْكُم بِحَفِيظٍ
Transliteration qad jāakum baṣāiru min rabbikum faman abṣara falinafsihi waman ʿamiya faʿalayhā wamā anā ʿalaykum biḥafīẓin
Khmer ភស្ដុតាងជាច្រើនមកពីម្ចាស់របស់ពួកអ្នកពិតជាបានមក ដល់ពួកអ្នក។ បុគ្គលណាដែលបានឃើញ(អនុវត្ដតាមភស្ដុតាងទាំង នេះ) គឺ(មានប្រយោជន៍)សម្រាប់ខ្លួនគេផ្ទាល់។ រីឯបុគ្គលណាដែល មិនមើល(មិនអនុវត្ដតាម) សេចក្ដីវិនាសគឺសម្រាប់ខ្លួនគេផ្ទាល់។ ហើយខ្ញុំ(មូហាំម៉ាត់)មិនមែនជាអ្នកទទួលខុសត្រូវលើពួកអ្នក ឡើយ។
Verse 105
وَكَذَٰلِكَ نُصَرِّفُ ٱلْـَٔايَـٰتِ وَلِيَقُولُوا۟ دَرَسْتَ وَلِنُبَيِّنَهُۥ لِقَوْمٍ يَعْلَمُونَ
Transliteration wakadhālika nuṣarrifu l-āyāti waliyaqūlū darasta walinubayyinahu liqawmin yaʿlamūna
Khmer ដូច្នោះដែរ យើងបញ្ជាក់នូវភស្ដុតាងជាច្រើនទៀត។ តែ ពួកគេ(ពួកមូស្ហរីគីន)បែរជានិយាយថាៈ អ្នក(មូហាំម៉ាត់)បានរៀន (ពីពួកយ៉ាហ៊ូទី និងណាសរ៉នី)ទៅវិញ។ ហើយយើងនឹងបកស្រាយ វា(គម្ពីរគួរអាន)ដល់ក្រុមដែលចេះដឹង។
Verse 106
ٱتَّبِعْ مَآ أُوحِىَ إِلَيْكَ مِن رَّبِّكَ ۖ لَآ إِلَـٰهَ إِلَّا هُوَ ۖ وَأَعْرِضْ عَنِ ٱلْمُشْرِكِينَ
Transliteration ittabiʿ mā ūḥiya ilayka min rabbika lā ilāha illā huwa wa-aʿriḍ ʿani l-mush'rikīna
Khmer ចូរអ្នកអនុវត្ដតាមនូវអ្វីដែលត្រូវបានគេបញ្ចុះវ៉ាហ៊ីមក ឱ្យអ្នកអំពីម្ចាស់របស់អ្នក។ គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈ យ៉ាងពិតប្រាកដមានតែទ្រង់មួយគត់។ ហើយចូរអ្នកងាកចេញពី ពួកមូស្ហរីគីន។
Verse 107
وَلَوْ شَآءَ ٱللَّهُ مَآ أَشْرَكُوا۟ ۗ وَمَا جَعَلْنَـٰكَ عَلَيْهِمْ حَفِيظًا ۖ وَمَآ أَنتَ عَلَيْهِم بِوَكِيلٍ
Transliteration walaw shāa l-lahu mā ashrakū wamā jaʿalnāka ʿalayhim ḥafīẓan wamā anta ʿalayhim biwakīlin
Khmer ប្រសិនបើអល់ឡោះមានចេតនា ពួកគេមិនបានធ្វើស្ហ៊ីរិកឡើយ។ ហើយយើងមិនបានចាត់តាំងអ្នកឱ្យទទួលខុសត្រូវចំពោះ ពួកគេឡើយ ហើយអ្នកក៏មិនមែនជាអ្នកគ្រប់គ្រងពួកគេដែរ។
Verse 108
وَلَا تَسُبُّوا۟ ٱلَّذِينَ يَدْعُونَ مِن دُونِ ٱللَّهِ فَيَسُبُّوا۟ ٱللَّهَ عَدْوًۢا بِغَيْرِ عِلْمٍ ۗ كَذَٰلِكَ زَيَّنَّا لِكُلِّ أُمَّةٍ عَمَلَهُمْ ثُمَّ إِلَىٰ رَبِّهِم مَّرْجِعُهُمْ فَيُنَبِّئُهُم بِمَا كَانُوا۟ يَعْمَلُونَ
Transliteration walā tasubbū alladhīna yadʿūna min dūni l-lahi fayasubbū l-laha ʿadwan bighayri ʿil'min kadhālika zayyannā likulli ummatin ʿamalahum thumma ilā rabbihim marjiʿuhum fayunabbi-uhum bimā kānū yaʿmalūna
Khmer ចូរពួកអ្នក(អ្នកមូស្លីម)កុំជេរប្រមាថចំពោះព្រះដែល ពួកគេបួងសួងផេ្សងពីអល់ឡោះឱ្យសោះ ព្រោះវាជាហេតុធ្វើឱ្យពួក គេជេរប្រមាថអល់ឡោះទាំងបំពានដោយគ្មានចំណេះដឹង។ ដូចេ្នះ ដែរ យើងបានលំអសម្រាប់់ប្រជាជាតិទាំងអស់នូវទង្វើរបស់ពួកគេ បន្ទាប់មកកន្លែងវិលត្រឡប់របស់ពួកគេ គឺទៅកាន់ម្ចាស់របស់ពួក គេ។ ហើយទ្រង់នឹងប្រាប់ពួកគេនូវអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ដ។
Verse 109
وَأَقْسَمُوا۟ بِٱللَّهِ جَهْدَ أَيْمَـٰنِهِمْ لَئِن جَآءَتْهُمْ ءَايَةٌ لَّيُؤْمِنُنَّ بِهَا ۚ قُلْ إِنَّمَا ٱلْـَٔايَـٰتُ عِندَ ٱللَّهِ ۖ وَمَا يُشْعِرُكُمْ أَنَّهَآ إِذَا جَآءَتْ لَا يُؤْمِنُونَ
Transliteration wa-aqsamū bil-lahi jahda aymānihim la-in jāathum āyatun layu'minunna bihā qul innamā l-āyātu ʿinda l-lahi wamā yush'ʿirukum annahā idhā jāat lā yu'minūna
Khmer ពួកគេ(ពួកដែលធ្វើស្ហ៊ីរិក)បានស្បថនឹងអល់ឡោះនូវ ពាក្យសម្បថយ៉ាងមោះមុតថាៈ ប្រសិនបើមុជីហ្សាត់ណាមួយបាន មកដល់ពួកគេនោះ ប្រាកដជាពួកគេនឹងជឿចំពោះវា។ ចូរអ្នក (មូហាំម៉ាត់)ពោលថាៈ តាមពិតមុជីហ្សាត់ទាំងនោះគឺនៅនឹង អល់ឡោះ។ ពួកអ្នក(អ្នកមានជំនឿ)មិនដឹងទេឬថា ពិតប្រាកដ ណាស់ បើមុជីហ្សាត់បានមកដល់មែននោះ ក៏ពួកគេមិនជឿដែរ ។
Verse 110
وَنُقَلِّبُ أَفْـِٔدَتَهُمْ وَأَبْصَـٰرَهُمْ كَمَا لَمْ يُؤْمِنُوا۟ بِهِۦٓ أَوَّلَ مَرَّةٍ وَنَذَرُهُمْ فِى طُغْيَـٰنِهِمْ يَعْمَهُونَ
Transliteration wanuqallibu afidatahum wa-abṣārahum kamā lam yu'minū bihi awwala marratin wanadharuhum fī ṭugh'yānihim yaʿmahūna
Khmer ហើយយើងបានបង្វែរចិត្ដគំនិត និងការមើលឃើញ (ការចង្អុលបង្ហាញ)របស់ពួកគេដូចដែលពួកគេគ្មានជំនឿនឹងវា (គម្ពីរគួរអាន)តាំងពីដំបូងមកម៉េ្លះ ហើយយើងនឹងបណ្ដោយ ពួកគេឱ្យស្ថិតនៅក្នុងបទល្មើសរបស់ពួកគេ ខណៈដែលពួកគេកំពុងវងេ្វងនោះ។
Verse 111
۞ وَلَوْ أَنَّنَا نَزَّلْنَآ إِلَيْهِمُ ٱلْمَلَـٰٓئِكَةَ وَكَلَّمَهُمُ ٱلْمَوْتَىٰ وَحَشَرْنَا عَلَيْهِمْ كُلَّ شَىْءٍ قُبُلًا مَّا كَانُوا۟ لِيُؤْمِنُوٓا۟ إِلَّآ أَن يَشَآءَ ٱللَّهُ وَلَـٰكِنَّ أَكْثَرَهُمْ يَجْهَلُونَ
Transliteration walaw annanā nazzalnā ilayhimu l-malāikata wakallamahumu l-mawtā waḥasharnā ʿalayhim kulla shayin qubulan mā kānū liyu'minū illā an yashāa l-lahu walākinna aktharahum yajhalūna
Khmer ទោះបីជាយើងបានបញ្ចុះម៉ាឡាអ៊ីកាត់ទៅកាន់ពួកគេ និងឱ្យមនុស្សស្លាប់និយាយទៅកាន់ពួកគេ ព្រមទាំងបានប្រមូលផ្ដុំ អ្វីៗទាំងអស់ដាក់នៅពីមុខពួកគេក៏ដោយ ក៏ពួកគេមិនជឿដែរ លើកលែងតែអល់ឡោះមានចេតនាប៉ុណ្ណោះ។ ប៉ុន្ដែពួកគេភាគ ច្រើនជាពួកដែលល្ងង់ខ្លៅ។
Verse 112
وَكَذَٰلِكَ جَعَلْنَا لِكُلِّ نَبِىٍّ عَدُوًّا شَيَـٰطِينَ ٱلْإِنسِ وَٱلْجِنِّ يُوحِى بَعْضُهُمْ إِلَىٰ بَعْضٍ زُخْرُفَ ٱلْقَوْلِ غُرُورًا ۚ وَلَوْ شَآءَ رَبُّكَ مَا فَعَلُوهُ ۖ فَذَرْهُمْ وَمَا يَفْتَرُونَ
Transliteration wakadhālika jaʿalnā likulli nabiyyin ʿaduwwan shayāṭīna l-insi wal-jini yūḥī baʿḍuhum ilā baʿḍin zukh'rufa l-qawli ghurūran walaw shāa rabbuka mā faʿalūhu fadharhum wamā yaftarūna
Khmer ដូចេ្នះដែរ យើងបានចាត់តាំងរាល់ៗណាពីជាសត្រូវនឹង ស្ហៃតនរបស់មនុស្សនិងជិន ដែលពួកគេមួយចំនួនបានពាំនាំពាក្យសំដី ផ្អែមល្ហែមទៅវិញទៅមកដោយការបោកប្រាស់។ ប្រសិនបើម្ចាស់ របស់អ្នកមានចេតនា ពួកគេប្រាកដជាមិនធ្វើដូចេ្នះឡើយ។ ដូចេ្នះ ចូរអ្នកបណ្ដោយឱ្យពួកគេធ្វើអ្វីដែលពួកគេកំពុងប្រឌិតចុះ។
Verse 113
وَلِتَصْغَىٰٓ إِلَيْهِ أَفْـِٔدَةُ ٱلَّذِينَ لَا يُؤْمِنُونَ بِٱلْـَٔاخِرَةِ وَلِيَرْضَوْهُ وَلِيَقْتَرِفُوا۟ مَا هُم مُّقْتَرِفُونَ
Transliteration walitaṣghā ilayhi afidatu alladhīna lā yu'minūna bil-ākhirati waliyarḍawhu waliyaqtarifū mā hum muq'tarifūna
Khmer និងដើម្បីឱ្យចិត្ដគំនិតរបស់ពួកដែលគ្មានជំនឿនឹងថ្ងៃ បរលោកទោរទន់ទៅរកវា(ពាក្យសំដីផ្អែមល្ហែម) និងដើម្បីឱ្យ ពួកគេចូលចិត្ដពាក្យសំដីនោះ ព្រមទាំងដើម្បីឱ្យពួកគេទទួលនូវអ្វី (ផលអាក្រក់)ដែលពួកគេជាអ្នកប្រព្រឹត្ដ។
Verse 114
أَفَغَيْرَ ٱللَّهِ أَبْتَغِى حَكَمًا وَهُوَ ٱلَّذِىٓ أَنزَلَ إِلَيْكُمُ ٱلْكِتَـٰبَ مُفَصَّلًا ۚ وَٱلَّذِينَ ءَاتَيْنَـٰهُمُ ٱلْكِتَـٰبَ يَعْلَمُونَ أَنَّهُۥ مُنَزَّلٌ مِّن رَّبِّكَ بِٱلْحَقِّ ۖ فَلَا تَكُونَنَّ مِنَ ٱلْمُمْتَرِينَ
Transliteration afaghayra l-lahi abtaghī ḥakaman wahuwa alladhī anzala ilaykumu l-kitāba mufaṣṣalan wa-alladhīna ātaynāhumu l-kitāba yaʿlamūna annahu munazzalun min rabbika bil-ḥaqi falā takūnanna mina l-mum'tarīna
Khmer ហើយតើឱ្យខ្ញុំរកអ្នកកាត់សេចក្ដីផេ្សងពីអល់ឡោះឬ ខណៈដែលទ្រង់ជាអ្នកបញ្ចុះគម្ពីរយ៉ាងច្បាស់លាស់ឱ្យពួកអ្នក ហើយ ពួកដែលយើងបានប្រទានគម្ពីរ(តាវរ៉ត និងអ៊ីញជីល)ឱ្យពួកគេ ដោយពួកគេដឹងថា គម្ពីរនោះពិតជាត្រូវបានបញ្ចុះមកពីម្ចាស់របស់ អ្នកយ៉ាងពិតប្រាកដនោះ? ដូចេ្នះចូរអ្នកកុំស្ថិតក្នុងចំណោមពួកដែល មានការសង្ស័យឱ្យសោះ។
Verse 115
وَتَمَّتْ كَلِمَتُ رَبِّكَ صِدْقًا وَعَدْلًا ۚ لَّا مُبَدِّلَ لِكَلِمَـٰتِهِۦ ۚ وَهُوَ ٱلسَّمِيعُ ٱلْعَلِيمُ
Transliteration watammat kalimatu rabbika ṣid'qan waʿadlan lā mubaddila likalimātihi wahuwa l-samīʿu l-ʿalīmu
Khmer ពាក្យសំដីម្ចាស់របស់អ្នកបានបំពេញដោយត្រឹមត្រូវ និងយុត្ដិធម៌បំផុត។ គ្មានអ្នកណាអាចផ្លាស់ប្ដូរពាក្យសំដីរបស់ទ្រង់ បានឡើយ។ ហើយទ្រង់មហាឮ មហាដឹង។
Verse 116
وَإِن تُطِعْ أَكْثَرَ مَن فِى ٱلْأَرْضِ يُضِلُّوكَ عَن سَبِيلِ ٱللَّهِ ۚ إِن يَتَّبِعُونَ إِلَّا ٱلظَّنَّ وَإِنْ هُمْ إِلَّا يَخْرُصُونَ
Transliteration wa-in tuṭiʿ akthara man fī l-arḍi yuḍillūka ʿan sabīli l-lahi in yattabiʿūna illā l-ẓana wa-in hum illā yakhruṣūna
Khmer ហើយប្រសិនបើអ្នក(មូហាំម៉ាត់)អនុវត្ដតាមមនុស្ស ភាគច្រើនលើលោកិយនេះ ពួកគេប្រាកដជានឹងធ្វើឱ្យអ្នកវងេ្វងពី មាគ៌ារបស់អល់ឡោះជាមិនខាន។ ពួកគេមិនធ្វើតាមអ្វីក្រៅពីការ ស្មាននោះទេ ហើយពួកគេក៏គ្មានអ្វីក្រៅពីការភូតកុហកដែរ។
Verse 117
إِنَّ رَبَّكَ هُوَ أَعْلَمُ مَن يَضِلُّ عَن سَبِيلِهِۦ ۖ وَهُوَ أَعْلَمُ بِٱلْمُهْتَدِينَ
Transliteration inna rabbaka huwa aʿlamu man yaḍillu ʿan sabīlihi wahuwa aʿlamu bil-muh'tadīna
Khmer ពិតប្រាកដណាស់ ម្ចាស់របស់អ្នកទ្រង់ដឹងបំផុតចំពោះ អ្នកដែលវងេ្វងពីមាគ៌ារបស់ទ្រង់ ហើយទ្រង់ក៏ដឹងបំផុតដែរ ចំពោះ អ្នកដែលទទួលនូវការចង្អុលបង្ហាញនោះ។
Verse 118
فَكُلُوا۟ مِمَّا ذُكِرَ ٱسْمُ ٱللَّهِ عَلَيْهِ إِن كُنتُم بِـَٔايَـٰتِهِۦ مُؤْمِنِينَ
Transliteration fakulū mimmā dhukira us'mu l-lahi ʿalayhi in kuntum biāyātihi mu'minīna
Khmer ចូរពួកអ្នកបរិភោគនូវអ្វី(សត្វដែលគេសំឡេះ)ដែលគេ រំលឹកឈ្មោះអល់ឡោះចំពោះវាចុះ ប្រសិនបើពួកអ្នកមានជំនឿនឹង អាយ៉ាត់ៗរបស់ទ្រង់មែននោះ។
Verse 119
وَمَا لَكُمْ أَلَّا تَأْكُلُوا۟ مِمَّا ذُكِرَ ٱسْمُ ٱللَّهِ عَلَيْهِ وَقَدْ فَصَّلَ لَكُم مَّا حَرَّمَ عَلَيْكُمْ إِلَّا مَا ٱضْطُرِرْتُمْ إِلَيْهِ ۗ وَإِنَّ كَثِيرًا لَّيُضِلُّونَ بِأَهْوَآئِهِم بِغَيْرِ عِلْمٍ ۗ إِنَّ رَبَّكَ هُوَ أَعْلَمُ بِٱلْمُعْتَدِينَ
Transliteration wamā lakum allā takulū mimmā dhukira us'mu l-lahi ʿalayhi waqad faṣṣala lakum mā ḥarrama ʿalaykum illā mā uḍ'ṭurir'tum ilayhi wa-inna kathīran layuḍillūna bi-ahwāihim bighayri ʿil'min inna rabbaka huwa aʿlamu bil-muʿ'tadīna
Khmer តើមូលហេតុអ្វីបានជាពួកអ្នកមិនបរិភោគនូវអ្វី(សត្វ ដែលគេសំឡេះ)ដែលគេរំលឹកឈ្មោះរបស់អល់ឡោះ ខណៈដែល ទ្រង់ពិតជាបានបកស្រាយប្រាប់ពួកអ្នកនូវអ្វីដែលទ្រង់បានហាម ឃាត់ចំពោះពួកអ្នក លើកលែងតែពួកអ្នកចាំបាច់បរិភោគវា(ដោយ បង្ខំចិត្ដ)នោះ? ហើយពិតប្រាកដណាស់ មនុស្សភាគច្រើនធ្វើឱ្យអ្នក ដទៃវងេ្វងតាមចំណង់របស់ពួកគេដោយគ្មានចំណេះដឹង។ ពិតប្រាកដ ណាស់ ម្ចាស់របស់អ្នក ទ្រង់ដឹងបំផុតចំពោះពួកដែលបំពាន។
Verse 120
وَذَرُوا۟ ظَـٰهِرَ ٱلْإِثْمِ وَبَاطِنَهُۥٓ ۚ إِنَّ ٱلَّذِينَ يَكْسِبُونَ ٱلْإِثْمَ سَيُجْزَوْنَ بِمَا كَانُوا۟ يَقْتَرِفُونَ
Transliteration wadharū ẓāhira l-ith'mi wabāṭinahu inna alladhīna yaksibūna l-ith'ma sayuj'zawna bimā kānū yaqtarifūna
Khmer ចូរពួកអ្នកបោះបង់ចោលបាបកម្មទាំងចំហនិងអាថ៌-កំបាំងចុះ។ ពិតប្រាកដណាស់ ពួកដែលប្រព្រឹត្ដបាបកម្មនោះ ពួកគេ នឹងត្រូវគេតបស្នងនូវអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ដ។
Verse 121
وَلَا تَأْكُلُوا۟ مِمَّا لَمْ يُذْكَرِ ٱسْمُ ٱللَّهِ عَلَيْهِ وَإِنَّهُۥ لَفِسْقٌ ۗ وَإِنَّ ٱلشَّيَـٰطِينَ لَيُوحُونَ إِلَىٰٓ أَوْلِيَآئِهِمْ لِيُجَـٰدِلُوكُمْ ۖ وَإِنْ أَطَعْتُمُوهُمْ إِنَّكُمْ لَمُشْرِكُونَ
Transliteration walā takulū mimmā lam yudh'kari us'mu l-lahi ʿalayhi wa-innahu lafis'qun wa-inna l-shayāṭīna layūḥūna ilā awliyāihim liyujādilūkum wa-in aṭaʿtumūhum innakum lamush'rikūna
Khmer ហើយចូរពួកអ្នកកុំបរិភោគនូវអ្វី(សត្វសំឡេះ)ដែល គេមិនរំលឹកឈ្មោះអល់ឡោះចំពោះវាឱ្យសោះ ព្រោះវាពិតជាធ្វើឱ្យ ប្រាសចាកពីការប្រតិបត្ដិតាមអល់ឡោះ។ ពិតប្រាកដណាស់ ស្ហៃតន កំពុងញុះញង់អ្នកគាំពាររបស់ពួកវា ដើម្បីឱ្យពួកគេឈ្លោះប្រកែក ជាមួយពួកអ្នក។ ប្រសិនបើពួកអ្នកគោរពតាមពួកគេនោះ ពួកអ្នក ពិតជាក្លាយជាពួកមូស្ហរីគីនជាមិនខាន។
Verse 122
أَوَمَن كَانَ مَيْتًا فَأَحْيَيْنَـٰهُ وَجَعَلْنَا لَهُۥ نُورًا يَمْشِى بِهِۦ فِى ٱلنَّاسِ كَمَن مَّثَلُهُۥ فِى ٱلظُّلُمَـٰتِ لَيْسَ بِخَارِجٍ مِّنْهَا ۚ كَذَٰلِكَ زُيِّنَ لِلْكَـٰفِرِينَ مَا كَانُوا۟ يَعْمَلُونَ
Transliteration awaman kāna maytan fa-aḥyaynāhu wajaʿalnā lahu nūran yamshī bihi fī l-nāsi kaman mathaluhu fī l-ẓulumāti laysa bikhārijin min'hā kadhālika zuyyina lil'kāfirīna mā kānū yaʿmalūna
Khmer តើបុគ្គលដែលបានស្លាប់(ស្លាប់ដួងចិត្ដ) រួចយើងបានធ្វើ ឱ្យ(ចិត្ដ)គេរស់ឡើងវិញ ហើយយើងបានបង្កើតពន្លឺមួយ(ជំនឿ) សម្រាប់គេ ដើម្បីឱ្យគេដើរ(ចូលរួម)ក្នុងចំណោមមនុស្សដទៃទៀត ដូចគ្នានឹងបុគ្គលដែលស្ថិតក្នុងភាពងងឹត(វងេ្វង គ្មានជំនឿ) ដែល បុគ្គលនោះមិនអាចចាកចេញពីវាបានដែរឬទេ? ដូចេ្នះដែរគេបាន លំអសម្រាប់ពួកដែលគ្មានជំនឿនូវអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ដ។
Verse 123
وَكَذَٰلِكَ جَعَلْنَا فِى كُلِّ قَرْيَةٍ أَكَـٰبِرَ مُجْرِمِيهَا لِيَمْكُرُوا۟ فِيهَا ۖ وَمَا يَمْكُرُونَ إِلَّا بِأَنفُسِهِمْ وَمَا يَشْعُرُونَ
Transliteration wakadhālika jaʿalnā fī kulli qaryatin akābira muj'rimīhā liyamkurū fīhā wamā yamkurūna illā bi-anfusihim wamā yashʿurūna
Khmer ហើយដូចេ្នះដែរ យើងបានបង្កើតមេដឹកនាំរបស់ពួក ដែលប្រព្រឹត្ដអំពើអាក្រក់នៅគ្រប់តំបន់ ដើម្បីប្រើល្បិចក្នុងនោះ (រារាំងអ្នកដទៃក្នុងការចូលសាសនាអ៊ីស្លាម)។ ហើយពួកគេគ្មាន ប្រើល្បិចកលណាក្រៅពីការបោកប្រាស់លើខ្លួនឯងនោះឡើយ តែ ពួកគេមិនដឹងខ្លួន។
Verse 124
وَإِذَا جَآءَتْهُمْ ءَايَةٌ قَالُوا۟ لَن نُّؤْمِنَ حَتَّىٰ نُؤْتَىٰ مِثْلَ مَآ أُوتِىَ رُسُلُ ٱللَّهِ ۘ ٱللَّهُ أَعْلَمُ حَيْثُ يَجْعَلُ رِسَالَتَهُۥ ۗ سَيُصِيبُ ٱلَّذِينَ أَجْرَمُوا۟ صَغَارٌ عِندَ ٱللَّهِ وَعَذَابٌ شَدِيدٌۢ بِمَا كَانُوا۟ يَمْكُرُونَ
Transliteration wa-idhā jāathum āyatun qālū lan nu'mina ḥattā nu'tā mith'la mā ūtiya rusulu l-lahi l-lahu aʿlamu ḥaythu yajʿalu risālatahu sayuṣību alladhīna ajramū ṣaghārun ʿinda l-lahi waʿadhābun shadīdun bimā kānū yamkurūna
Khmer ហើយនៅពេលដែលភស្ដុតាង(គម្ពីរគួរអាន)បានមក ដល់ពួកគេ ពួកគេបាននិយាយថាៈ ពួកយើងមិនជឿឡើយ លុះត្រា តែគេផ្ដល់ឱ្យពួកយើងដូចអ្វីដែលគេបានផ្ដល់ឱ្យបណ្ដាអ្នកនាំសារ របស់អល់ឡោះ។ (អល់ឡោះមានបន្ទូលតបវិញថា) អល់ឡោះ ដឹងបំផុតចំពោះអ្នកណាដែលទ្រង់នឹងផ្ដល់សាររបស់ទ្រង់។ ទ្រង់នឹង ធ្វើឱ្យពួកដែលប្រព្រឹត្ដបាបកម្មមានភាពទន់ខ្សោយចំពោះអល់ឡោះ និងទទួលទារុណកម្មយ៉ាងធ្ងន់ធ្ងរដោយសារតែអ្វីដែលពួកគេធ្លាប់ បានប្រើល្បិច។
Verse 125
فَمَن يُرِدِ ٱللَّهُ أَن يَهْدِيَهُۥ يَشْرَحْ صَدْرَهُۥ لِلْإِسْلَـٰمِ ۖ وَمَن يُرِدْ أَن يُضِلَّهُۥ يَجْعَلْ صَدْرَهُۥ ضَيِّقًا حَرَجًا كَأَنَّمَا يَصَّعَّدُ فِى ٱلسَّمَآءِ ۚ كَذَٰلِكَ يَجْعَلُ ٱللَّهُ ٱلرِّجْسَ عَلَى ٱلَّذِينَ لَا يُؤْمِنُونَ
Transliteration faman yuridi l-lahu an yahdiyahu yashraḥ ṣadrahu lil'is'lāmi waman yurid an yuḍillahu yajʿal ṣadrahu ḍayyiqan ḥarajan ka-annamā yaṣṣaʿʿadu fī l-samāi kadhālika yajʿalu l-lahu l-rij'sa ʿalā alladhīna lā yu'minūna
Khmer ដូចេ្នះអ្នកណាដែលអល់ឡោះមានបំណងចង្អុលបង្ហាញ ដល់គេ គឺទ្រង់ធ្វើឱ្យដើមទ្រូងរបស់គេមានភាពទូលំទូលាយដើម្បី ទៅរកសាសនាអ៊ីស្លាម។ តែអ្នកណាដែលទ្រង់មានបំណងឱ្យគេ វងេ្វងវិញ គឺទ្រង់ធ្វើឱ្យចិត្ដរបស់គេមានភាពចង្អៀតចង្អល់លំបាក វាហាក់ដូចជាគេកំពុងឡើងទៅលើមេឃ។ ដូចេ្នះដែរ អល់ឡោះ ធ្វើទារុណកម្មចំពោះពួកដែលគ្មានជំនឿ។
Verse 126
وَهَـٰذَا صِرَٰطُ رَبِّكَ مُسْتَقِيمًا ۗ قَدْ فَصَّلْنَا ٱلْـَٔايَـٰتِ لِقَوْمٍ يَذَّكَّرُونَ
Transliteration wahādhā ṣirāṭu rabbika mus'taqīman qad faṣṣalnā l-āyāti liqawmin yadhakkarūna
Khmer នេះហើយ(គម្ពីរគួរអាន និងច្បាប់អ៊ីស្លាម)ជាមាគ៌ានៃ ម្ចាស់របស់អ្នកដ៏ត្រឹមត្រូវ។ ជាការពិតណាស់ យើងបានបញ្ជាក់នូវ ភស្ដុតាងជាច្រើនដល់ក្រុមដែលយកចិត្ដទុកដាក់។
Verse 127
۞ لَهُمْ دَارُ ٱلسَّلَـٰمِ عِندَ رَبِّهِمْ ۖ وَهُوَ وَلِيُّهُم بِمَا كَانُوا۟ يَعْمَلُونَ
Transliteration lahum dāru l-salāmi ʿinda rabbihim wahuwa waliyyuhum bimā kānū yaʿmalūna
Khmer ពួកគេនឹងទទួលបានលំនៅដ្ឋានដែលមានសន្ដិភាព (ឋានសួគ៌)ពីម្ចាស់របស់ពួកគេ។ ហើយទ្រង់ជាអ្នកគាំពារពួកគេ ដោយសារតែអ្វីដែលពួកគេធ្លាប់បានសាង។
Verse 128
وَيَوْمَ يَحْشُرُهُمْ جَمِيعًا يَـٰمَعْشَرَ ٱلْجِنِّ قَدِ ٱسْتَكْثَرْتُم مِّنَ ٱلْإِنسِ ۖ وَقَالَ أَوْلِيَآؤُهُم مِّنَ ٱلْإِنسِ رَبَّنَا ٱسْتَمْتَعَ بَعْضُنَا بِبَعْضٍ وَبَلَغْنَآ أَجَلَنَا ٱلَّذِىٓ أَجَّلْتَ لَنَا ۚ قَالَ ٱلنَّارُ مَثْوَىٰكُمْ خَـٰلِدِينَ فِيهَآ إِلَّا مَا شَآءَ ٱللَّهُ ۗ إِنَّ رَبَّكَ حَكِيمٌ عَلِيمٌ
Transliteration wayawma yaḥshuruhum jamīʿan yāmaʿshara l-jini qadi is'takthartum mina l-insi waqāla awliyāuhum mina l-insi rabbanā is'tamtaʿa baʿḍunā bibaʿḍin wabalaghnā ajalanā alladhī ajjalta lanā qāla l-nāru mathwākum khālidīna fīhā illā mā shāa l-lahu inna rabbaka ḥakīmun ʿalīmun
Khmer ហើយនៅថ្ងៃដែលអល់ឡោះប្រមូលផ្ដុំពួកគេទាំងអស់ គ្នា(ទ្រង់មានបន្ទូលថា) ឱក្រុមជិន. ជាការពិតណាស់ ពួកអ្នកបាន ធ្វើឱ្យមនុស្សលោកជាច្រើនវងេ្វង។ ហើយមិត្ដភក្ដិរបស់ពួកគេអំពី មនុស្សលោកបាននិយាយថាៈ ឱម្ចាស់របស់ពួកយើង. យើងបាន ទទួលផលប្រយោជន៍ពីគ្នាទៅវិញទៅមក ហើយពួកយើងបានដល់ ពេលវេលាដែលទ្រង់បានកំណត់ឱ្យពួកយើងហើយ។ អល់ឡោះបាន មានបន្ទូលថាៈ ឋាននរកគឺជាកន្លែងដែលពួកអ្នករស់នៅជាអមតៈ លើកលែងតែអ្វីដែលអល់ឡោះមានចេតនាប៉ុណ្ណោះ។ ពិតប្រាកដ ណាស់ ម្ចាស់របស់អ្នកមហាគតិបណ្ឌិត មហាដឹង។
Verse 129
وَكَذَٰلِكَ نُوَلِّى بَعْضَ ٱلظَّـٰلِمِينَ بَعْضًۢا بِمَا كَانُوا۟ يَكْسِبُونَ
Transliteration wakadhālika nuwallī baʿḍa l-ẓālimīna baʿḍan bimā kānū yaksibūna
Khmer ដូចេ្នះដែរ យើងធ្វើឱ្យពួកដែលបំពានដឹកនាំគ្នាទៅវិញ ទៅមកដោយសារតែអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ដ។
Verse 130
يَـٰمَعْشَرَ ٱلْجِنِّ وَٱلْإِنسِ أَلَمْ يَأْتِكُمْ رُسُلٌ مِّنكُمْ يَقُصُّونَ عَلَيْكُمْ ءَايَـٰتِى وَيُنذِرُونَكُمْ لِقَآءَ يَوْمِكُمْ هَـٰذَا ۚ قَالُوا۟ شَهِدْنَا عَلَىٰٓ أَنفُسِنَا ۖ وَغَرَّتْهُمُ ٱلْحَيَوٰةُ ٱلدُّنْيَا وَشَهِدُوا۟ عَلَىٰٓ أَنفُسِهِمْ أَنَّهُمْ كَانُوا۟ كَـٰفِرِينَ
Transliteration yāmaʿshara l-jini wal-insi alam yatikum rusulun minkum yaquṣṣūna ʿalaykum āyātī wayundhirūnakum liqāa yawmikum hādhā qālū shahid'nā ʿalā anfusinā wagharrathumu l-ḥayatu l-dun'yā washahidū ʿalā anfusihim annahum kānū kāfirīna
Khmer ឱបណ្ដាក្រុមជិននិងមនុស្សលោក. តើបណ្ដាអ្នកនាំសារ ក្នុងចំណោមពួកអ្នកមិនបានមកដល់ពួកអ្នក ហើយពួកគេមិននិទាន រឿងប្រាប់ពួកអ្នកនូវភស្ដុតាងទាំងឡាយរបស់យើង ព្រមទាំងដាស់ តឿនព្រមានពួកអ្នកអំពីការជួបនៅថ្ងៃនេះ(បរលោក)ទេឬ? ពួក គេបានតបថាៈ យើងបានធ្វើសាក្សីលើខ្លួនយើងផ្ទាល់។ ហើយការ រស់នៅក្នុងលោកិយបានបោកបញ្ឆោតពួកគេ ព្រមទាំងពួកគេបាន ធ្វើសាក្សីលើខ្លួនឯងថាៈ ពិតប្រាកដណាស់ ពួកគេធ្លាប់ប្រឆាំងមែន។
Verse 131
ذَٰلِكَ أَن لَّمْ يَكُن رَّبُّكَ مُهْلِكَ ٱلْقُرَىٰ بِظُلْمٍ وَأَهْلُهَا غَـٰفِلُونَ
Transliteration dhālika an lam yakun rabbuka muh'lika l-qurā biẓul'min wa-ahluhā ghāfilūna
Khmer នោះគឺដោយសារតែម្ចាស់របស់អ្នកមិនបានបំផ្លាញភូមិ ស្រុកដោយបំពាន ខណៈដែលប្រជាជនភូមិស្រុកនោះមិនបានដឹង។
Verse 132
وَلِكُلٍّ دَرَجَـٰتٌ مِّمَّا عَمِلُوا۟ ۚ وَمَا رَبُّكَ بِغَـٰفِلٍ عَمَّا يَعْمَلُونَ
Transliteration walikullin darajātun mimmā ʿamilū wamā rabbuka bighāfilin ʿammā yaʿmalūna
Khmer ហើយគ្រប់ៗរូប(ជិននិងមនុស្ស)នឹងទទួលបានលំដាប់ ថ្នាក់(ឋានសួគ៌ ឬឋាននរក) ទៅតាមអ្វីដែលពួកគេបានប្រព្រឹត្ដ។ អល់ឡោះមិនធេ្វសប្រហែសនូវអ្វីដែលពួកគេប្រព្រឹត្ដឡើយ។
Verse 133
وَرَبُّكَ ٱلْغَنِىُّ ذُو ٱلرَّحْمَةِ ۚ إِن يَشَأْ يُذْهِبْكُمْ وَيَسْتَخْلِفْ مِنۢ بَعْدِكُم مَّا يَشَآءُ كَمَآ أَنشَأَكُم مِّن ذُرِّيَّةِ قَوْمٍ ءَاخَرِينَ
Transliteration warabbuka l-ghaniyu dhū l-raḥmati in yasha yudh'hib'kum wayastakhlif min baʿdikum mā yashāu kamā ansha-akum min dhurriyyati qawmin ākharīna
Khmer ហើយម្ចាស់របស់អ្នក(មូហាំម៉ាត់)គឺជាអ្នកដែលមាន លើសលុបនិងជាអ្នកមានសេចក្ដីករុណា។ ប្រសិនបើទ្រង់មានចេតនា ទ្រង់ពិតជានឹងបំផ្លាញពួកអ្នក ហើយទ្រង់នឹងជំនួសដោយក្រុមផេ្សង បន្ទាប់ពីពួកអ្នកតាមអ្វីដែលទ្រង់មានចេតនា ដូចដែលទ្រង់បាន បង្កើតពួកអ្នកចេញពីពូជអំបូរនៃក្រុមផេ្សងៗ(មុនពួកអ្នក)ដែរ។
Verse 134
إِنَّ مَا تُوعَدُونَ لَـَٔاتٍ ۖ وَمَآ أَنتُم بِمُعْجِزِينَ
Transliteration inna mā tūʿadūna laātin wamā antum bimuʿ'jizīna
Khmer ពិតប្រាកដណាស់ អ្វីដែលគេសន្យានឹងពួកអ្នកគឺពិតជា មកដល់។ ហើយពួកអ្នកមិនអាចគេចផុត(ពីទារុណកម្មរបស់ អល់ឡោះ)បានឡើយ។
Verse 135
قُلْ يَـٰقَوْمِ ٱعْمَلُوا۟ عَلَىٰ مَكَانَتِكُمْ إِنِّى عَامِلٌ ۖ فَسَوْفَ تَعْلَمُونَ مَن تَكُونُ لَهُۥ عَـٰقِبَةُ ٱلدَّارِ ۗ إِنَّهُۥ لَا يُفْلِحُ ٱلظَّـٰلِمُونَ
Transliteration qul yāqawmi iʿ'malū ʿalā makānatikum innī ʿāmilun fasawfa taʿlamūna man takūnu lahu ʿāqibatu l-dāri innahu lā yuf'liḥu l-ẓālimūna
Khmer ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ឱក្រុមរបស់ខ្ញុំ. ចូរពួក អ្នកប្រតិបត្ដិតាមមាគ៌ារបស់ពួកអ្នកចុះ។ ពិតប្រាកដណាស់ ខ្ញុំក៏ ប្រតិបត្ដិតាមមាគ៌ារបស់ខ្ញុំដែរ។ ហើយពួកអ្នកគង់តែនឹងដឹងអ្នក ណា(ខ្ញុំឬពួកអ្នក)ដែលទទួលបានជោគជ័យនៅថ្ងៃបរលោកនោះ។ ពិតប្រាកដណាស់ ពួកដែលបំពានគឺគ្មានជ័យជំនះឡើយ។
Verse 136
وَجَعَلُوا۟ لِلَّهِ مِمَّا ذَرَأَ مِنَ ٱلْحَرْثِ وَٱلْأَنْعَـٰمِ نَصِيبًا فَقَالُوا۟ هَـٰذَا لِلَّهِ بِزَعْمِهِمْ وَهَـٰذَا لِشُرَكَآئِنَا ۖ فَمَا كَانَ لِشُرَكَآئِهِمْ فَلَا يَصِلُ إِلَى ٱللَّهِ ۖ وَمَا كَانَ لِلَّهِ فَهُوَ يَصِلُ إِلَىٰ شُرَكَآئِهِمْ ۗ سَآءَ مَا يَحْكُمُونَ
Transliteration wajaʿalū lillahi mimmā dhara-a mina l-ḥarthi wal-anʿāmi naṣīban faqālū hādhā lillahi bizaʿmihim wahādhā lishurakāinā famā kāna lishurakāihim falā yaṣilu ilā l-lahi wamā kāna lillahi fahuwa yaṣilu ilā shurakāihim sāa mā yaḥkumūna
Khmer ហើយពួកគេ(ពួកមូស្ហរីគីន)បានរំលែកមួយចំណែក សម្រាប់អល់ឡោះអំពីអ្វីដែលទ្រង់បានបង្កើតនៃផលានុផលដែល បានមកពីការដាំដុះ និងសត្វពាហនៈ ហើយពួកគេបាននិយាយដោយ ការប៉ាន់ស្មានរបស់ពួកគេថាៈ នេះសម្រាប់អល់ឡោះ ហើយនេះគឺ សម្រាប់ព្រះរបស់ពួកយើង។ ហើយអ្វីដែលសម្រាប់ព្រះរបស់ពួកគេ គឺវាមិនទៅដល់អល់ឡោះឡើយ តែអ្វីដែលសម្រាប់អល់ឡោះ នោះគឺទៅដល់ព្រះរបស់ពួកគេ។ អ្វីដែលពួកគេកាត់សេចក្ដីនោះ គឺអាក្រក់បំផុត។
Verse 137
وَكَذَٰلِكَ زَيَّنَ لِكَثِيرٍ مِّنَ ٱلْمُشْرِكِينَ قَتْلَ أَوْلَـٰدِهِمْ شُرَكَآؤُهُمْ لِيُرْدُوهُمْ وَلِيَلْبِسُوا۟ عَلَيْهِمْ دِينَهُمْ ۖ وَلَوْ شَآءَ ٱللَّهُ مَا فَعَلُوهُ ۖ فَذَرْهُمْ وَمَا يَفْتَرُونَ
Transliteration wakadhālika zayyana likathīrin mina l-mush'rikīna qatla awlādihim shurakāuhum liyur'dūhum waliyalbisū ʿalayhim dīnahum walaw shāa l-lahu mā faʿalūhu fadharhum wamā yaftarūna
Khmer ដូចេ្នះដែរ ស្ហៃតនបានលំអដល់ពួកមូស្ហរីគីនជាច្រើន ក្នុងការសម្លាប់កូនចៅរបស់ពួកគេ ដើម្បីពួកគេ(ស្ហៃតន)បំផ្លាញ ពួកទាំងនោះ និងដើម្បីបំភាន់ពួកគេនូវសាសនារបស់ពួកគេ។ ហើយ ប្រសិនបើអល់ឡោះមានចេតនា គឺពួកគេមិនធ្វើកិច្ចការនោះឡើយ។ ដូចេ្នះ ចូរអ្នកបណ្ដោយពួកគេ និងអ្វីដែលពួកគេប្រឌិតនោះចុះ។
Verse 138
وَقَالُوا۟ هَـٰذِهِۦٓ أَنْعَـٰمٌ وَحَرْثٌ حِجْرٌ لَّا يَطْعَمُهَآ إِلَّا مَن نَّشَآءُ بِزَعْمِهِمْ وَأَنْعَـٰمٌ حُرِّمَتْ ظُهُورُهَا وَأَنْعَـٰمٌ لَّا يَذْكُرُونَ ٱسْمَ ٱللَّهِ عَلَيْهَا ٱفْتِرَآءً عَلَيْهِ ۚ سَيَجْزِيهِم بِمَا كَانُوا۟ يَفْتَرُونَ
Transliteration waqālū hādhihi anʿāmun waḥarthun ḥij'run lā yaṭʿamuhā illā man nashāu bizaʿmihim wa-anʿāmun ḥurrimat ẓuhūruhā wa-anʿāmun lā yadhkurūna is'ma l-lahi ʿalayhā if'tirāan ʿalayhi sayajzīhim bimā kānū yaftarūna
Khmer ពួកគេបាននិយាយដោយការប៉ាន់ស្មានថាៈ សត្វពាហនៈ និងផលានុផលទាំងនេះត្រូវបានគេហាមឃាត់មិនឱ្យបរិភោគវា ឡើយ លើកលែងតែបុគ្គលណាដែលពួកយើងអនុញ្ញាតប៉ុណ្ណោះ។ ហើយសត្វពាហនៈនេះដែរ ត្រូវបានគេហាមឃាត់ខ្នងរបស់វា(ក្នុង ការជិះនិងដឹកជញ្ជូន) ព្រមទាំងសត្វពាហនៈដែលពួកគេមិនរំលឹក ឈ្មោះអល់ឡោះចំពោះវា។ (ពួកគេធ្វើដូច្នោះ)គឺដើម្បីមួលបង្កាច់ ទៅលើអល់ឡោះ។ ទ្រង់នឹងតបស្នងចំពោះពួកគេនូវអ្វីដែលពួកគេ បានមួលបង្កាច់នោះ។
Verse 139
وَقَالُوا۟ مَا فِى بُطُونِ هَـٰذِهِ ٱلْأَنْعَـٰمِ خَالِصَةٌ لِّذُكُورِنَا وَمُحَرَّمٌ عَلَىٰٓ أَزْوَٰجِنَا ۖ وَإِن يَكُن مَّيْتَةً فَهُمْ فِيهِ شُرَكَآءُ ۚ سَيَجْزِيهِمْ وَصْفَهُمْ ۚ إِنَّهُۥ حَكِيمٌ عَلِيمٌ
Transliteration waqālū mā fī buṭūni hādhihi l-anʿāmi khāliṣatun lidhukūrinā wamuḥarramun ʿalā azwājinā wa-in yakun maytatan fahum fīhi shurakāu sayajzīhim waṣfahum innahu ḥakīmun ʿalīmun
Khmer ហើយពួកគេបាននិយាយបន្ដទៀតថាៈ អ្វីដែលនៅក្នុង ពោះសត្វពាហនៈនេះ គឺសម្រាប់តែបុរសៗរបស់ពួកយើងប៉ុណ្ណោះ ហើយត្រូវហាមឃាត់ទៅលើស្ដ្រីៗរបស់ពួកយើង។ ប៉ុន្ដែបើវាកើត មកហើយស្លាប់ គឺពួកគេមានចំណែកស្មើគ្នានៅក្នុងការបរិភោគវា។ អល់ឡោះនឹងដាក់ទណ្ឌកម្មពួកគេចំពោះការដាក់ច្បាប់របស់ពួកគេ បែបនេះ។ ពិតប្រាកដណាស់ ទ្រង់មហាគតិបណ្ឌិត មហាដឹង។
Verse 140
قَدْ خَسِرَ ٱلَّذِينَ قَتَلُوٓا۟ أَوْلَـٰدَهُمْ سَفَهًۢا بِغَيْرِ عِلْمٍ وَحَرَّمُوا۟ مَا رَزَقَهُمُ ٱللَّهُ ٱفْتِرَآءً عَلَى ٱللَّهِ ۚ قَدْ ضَلُّوا۟ وَمَا كَانُوا۟ مُهْتَدِينَ
Transliteration qad khasira alladhīna qatalū awlādahum safahan bighayri ʿil'min waḥarramū mā razaqahumu l-lahu if'tirāan ʿalā l-lahi qad ḍallū wamā kānū muh'tadīna
Khmer ពួកដែលបានសម្លាប់កូនរបស់ពួកគេដោយភាពល្ងង់ខ្លៅ អវិជ្ជាពិតជាបានខាតបង់។ ហើយពួកគេបានហាមឃាត់(ខ្លួនឯង) នូវអ្វីដែលអល់ឡោះបានប្រទានលាភសក្ការៈដល់ពួកគេដើម្បីមួល បង្កាច់ចំពោះអល់ឡោះ។ ជាការពិតណាស់ ពួកគេបានវងេ្វង ហើយ ពួកគេមិនមែនជាពួកដែលទទួលបានការចង្អុលបង្ហាញឡើយ។
Verse 141
۞ وَهُوَ ٱلَّذِىٓ أَنشَأَ جَنَّـٰتٍ مَّعْرُوشَـٰتٍ وَغَيْرَ مَعْرُوشَـٰتٍ وَٱلنَّخْلَ وَٱلزَّرْعَ مُخْتَلِفًا أُكُلُهُۥ وَٱلزَّيْتُونَ وَٱلرُّمَّانَ مُتَشَـٰبِهًا وَغَيْرَ مُتَشَـٰبِهٍ ۚ كُلُوا۟ مِن ثَمَرِهِۦٓ إِذَآ أَثْمَرَ وَءَاتُوا۟ حَقَّهُۥ يَوْمَ حَصَادِهِۦ ۖ وَلَا تُسْرِفُوٓا۟ ۚ إِنَّهُۥ لَا يُحِبُّ ٱلْمُسْرِفِينَ
Transliteration wahuwa alladhī ansha-a jannātin maʿrūshātin waghayra maʿrūshātin wal-nakhla wal-zarʿa mukh'talifan ukuluhu wal-zaytūna wal-rumāna mutashābihan waghayra mutashābihin kulū min thamarihi idhā athmara waātū ḥaqqahu yawma ḥaṣādihi walā tus'rifū innahu lā yuḥibbu l-mus'rifīna
Khmer ហើយទ្រង់ជាអ្នកដែលបានបង្កើតច្បារដំណាំជាច្រើន ដែលដុះឡើងទ្រើង(ដូចជាទំពាំងបាយជូរ) និងមិនឡើងទ្រើង ដូច ជាដើមល្មើ និងដំណាំផេ្សងៗទៀតដែលមានរសជាតិប្លែកៗពីគ្នាក្នុង ការបរិភោគ ហើយផ្លែអូលីវ និងផ្លែទទឹមស្រដៀងគ្នា និងមានខ្លះ ទៀតមិនដូចគ្នាឡើយ(រូបរាង និងរសជាតិ)។ ចូរពួកអ្នកបរិភោគ ផលានុផលរបស់វានៅពេលដែលវាឱ្យផល និងបរិច្ចាគហ្សាកាត់របស់ វានៅថ្ងៃប្រមូលផលវាចុះ។ ហើយពួកអ្នកមិនត្រូវខ្ជះខ្ជាយឡើយ ពិតប្រាកដណាស់ អល់ឡោះមិនស្រឡាញ់ពួកដែលខ្ជះខ្ជាយឡើយ។
Verse 142
وَمِنَ ٱلْأَنْعَـٰمِ حَمُولَةً وَفَرْشًا ۚ كُلُوا۟ مِمَّا رَزَقَكُمُ ٱللَّهُ وَلَا تَتَّبِعُوا۟ خُطُوَٰتِ ٱلشَّيْطَـٰنِ ۚ إِنَّهُۥ لَكُمْ عَدُوٌّ مُّبِينٌ
Transliteration wamina l-anʿāmi ḥamūlatan wafarshan kulū mimmā razaqakumu l-lahu walā tattabiʿū khuṭuwāti l-shayṭāni innahu lakum ʿaduwwun mubīnun
Khmer ហើយសត្វពាហនៈមួយចំនួនអាចដឹកជញ្ជូនបាន(ដូចជា សត្វអូដ្ឋជាដើម) និងមួយចំនួនទៀតមិនអាចដឹកជញ្ជូនបានទេ(ដូច ជាពពែ ចៀម)។ ចូរពួកអ្នកបរិភោគអំពីអ្វីដែលអល់ឡោះបាន ប្រទានលាភសក្ការៈមកឱ្យពួកអ្នកចុះ។ ហើយចូរពួកអ្នកកុំតាម មាគ៌ារបស់ស្ហៃតនឱ្យសោះ។ ពិតប្រាកដណាស់ វាគឺជាសត្រូវយ៉ាង ពិតប្រាកដចំពោះពួកអ្នក។
Verse 143
ثَمَـٰنِيَةَ أَزْوَٰجٍ ۖ مِّنَ ٱلضَّأْنِ ٱثْنَيْنِ وَمِنَ ٱلْمَعْزِ ٱثْنَيْنِ ۗ قُلْ ءَآلذَّكَرَيْنِ حَرَّمَ أَمِ ٱلْأُنثَيَيْنِ أَمَّا ٱشْتَمَلَتْ عَلَيْهِ أَرْحَامُ ٱلْأُنثَيَيْنِ ۖ نَبِّـُٔونِى بِعِلْمٍ إِن كُنتُمْ صَـٰدِقِينَ
Transliteration thamāniyata azwājin mina l-ḍani ith'nayni wamina l-maʿzi ith'nayni qul āldhakarayni ḥarrama ami l-unthayayni ammā ish'tamalat ʿalayhi arḥāmu l-unthayayni nabbiūnī biʿil'min in kuntum ṣādiqīna
Khmer សត្វពាហនៈប្រាំបីគូ ក្នុងនោះមានសត្វចៀមមួយគូ និង សត្វពពែមួយគូ(ញីនិងឈ្មោល)។ ចូរអ្នក(មូហាំម៉ាត់)សួរថាៈ តើ ឈ្មោលទាំងពីរ ឬញីទាំងពីរ ឬកូនដែលនៅក្នុងផ្ទៃរបស់វាទាំងពីរ ឬ ដែលអល់ឡោះបានហាមឃាត់នោះ? ចូរពួកអ្នកប្រាប់ខ្ញុំតាម ការចេះដឹងមក ប្រសិនបើពួកអ្នកជាអ្នកសច្ចៈមែននោះ។
Verse 144
وَمِنَ ٱلْإِبِلِ ٱثْنَيْنِ وَمِنَ ٱلْبَقَرِ ٱثْنَيْنِ ۗ قُلْ ءَآلذَّكَرَيْنِ حَرَّمَ أَمِ ٱلْأُنثَيَيْنِ أَمَّا ٱشْتَمَلَتْ عَلَيْهِ أَرْحَامُ ٱلْأُنثَيَيْنِ ۖ أَمْ كُنتُمْ شُهَدَآءَ إِذْ وَصَّىٰكُمُ ٱللَّهُ بِهَـٰذَا ۚ فَمَنْ أَظْلَمُ مِمَّنِ ٱفْتَرَىٰ عَلَى ٱللَّهِ كَذِبًا لِّيُضِلَّ ٱلنَّاسَ بِغَيْرِ عِلْمٍ ۗ إِنَّ ٱللَّهَ لَا يَهْدِى ٱلْقَوْمَ ٱلظَّـٰلِمِينَ
Transliteration wamina l-ibili ith'nayni wamina l-baqari ith'nayni qul āldhakarayni ḥarrama ami l-unthayayni ammā ish'tamalat ʿalayhi arḥāmu l-unthayayni am kuntum shuhadāa idh waṣṣākumu l-lahu bihādhā faman aẓlamu mimmani if'tarā ʿalā l-lahi kadhiban liyuḍilla l-nāsa bighayri ʿil'min inna l-laha lā yahdī l-qawma l-ẓālimīna
Khmer ហើយក្នុងនោះមានសត្វអូដ្ឋមួយគូ និងសត្វគោមួយគូ (ញី និងឈ្មោល)។ ចូរអ្នក(មូហាំម៉ាត់)សួរថាៈ តើឈ្មោលទាំងពីរ ឬញីទាំងពីរ ឬកូនដែលនៅក្នុងផ្ទៃរបស់ញីទាំងពីរឬ ដែលអល់ឡោះ បានហាមឃាត់នោះ? ឬពួកអ្នកជាសាក្សីនៅពេលដែលអល់ឡោះ បានហាមឃាត់វានោះ? ដូចេ្នះ តើអ្នកណាដែលអយុត្ដិធម៌ជាងអ្នក ដែលមួលបងា្កច់ទៅលើអល់ឡោះដោយការភូតកុហកដើម្បីធ្វើ ឱ្យមនុស្សវងេ្វងដោយគ្មានចំណេះដឹងនោះ? ពិតប្រាកដណាស់ អល់ឡោះមិនចង្អុលបង្ហាញដល់ក្រុមដែលអយុត្ដិធម៌ឡើយ។
Verse 145
قُل لَّآ أَجِدُ فِى مَآ أُوحِىَ إِلَىَّ مُحَرَّمًا عَلَىٰ طَاعِمٍ يَطْعَمُهُۥٓ إِلَّآ أَن يَكُونَ مَيْتَةً أَوْ دَمًا مَّسْفُوحًا أَوْ لَحْمَ خِنزِيرٍ فَإِنَّهُۥ رِجْسٌ أَوْ فِسْقًا أُهِلَّ لِغَيْرِ ٱللَّهِ بِهِۦ ۚ فَمَنِ ٱضْطُرَّ غَيْرَ بَاغٍ وَلَا عَادٍ فَإِنَّ رَبَّكَ غَفُورٌ رَّحِيمٌ
Transliteration qul lā ajidu fī mā ūḥiya ilayya muḥarraman ʿalā ṭāʿimin yaṭʿamuhu illā an yakūna maytatan aw daman masfūḥan aw laḥma khinzīrin fa-innahu rij'sun aw fis'qan uhilla lighayri l-lahi bihi famani uḍ'ṭurra ghayra bāghin walā ʿādin fa-inna rabbaka ghafūrun raḥīmun
Khmer ចូរអ្នក(មូហាំម៉ាត់)ពោលថា ខ្ញុំមិនដែលជួបប្រទះនៅ ក្នុងអ្វីដែលអល់ឡោះបានផ្ដល់វ៉ាហ៊ីឱ្យខ្ញុំនូវការបម្រាមទៅលើអ្នក ដែលចង់បរិភោគវា(សត្វដែលពួកអ្នកហាមឃាត់)នោះទេ លើក លែងតែវាក្លាយជាសត្វស្លាប់(ដោយពុំបានសំឡេះតាមច្បាប់អ៊ីស្លាម) ឬឈាមដែលហូរ ឬសាច់ជ្រូក ពីព្រោះវាជារបស់កខ្វក់ ឬជារបស់ ដែលមិនស្របច្បាប់ដែលត្រូវបានគេសំឡេះវាដោយរំលឹកនាមផេ្សង ពីអល់ឡោះ។ ប៉ុន្ដែបើបុគ្គលណាត្រូវបានបង្ខំចិត្ដ(ក្នុងការទទួល ទាន) ដោយគ្មានលើសពីតម្រូវការចាំបាច់ និងមិនរំលោភបំពានទេ នោះ គឺពិតប្រាកដណាស់ម្ចាស់របស់អ្នកមហាអភ័យទោស មហា អាណិតស្រឡាញ់។
Verse 146
وَعَلَى ٱلَّذِينَ هَادُوا۟ حَرَّمْنَا كُلَّ ذِى ظُفُرٍ ۖ وَمِنَ ٱلْبَقَرِ وَٱلْغَنَمِ حَرَّمْنَا عَلَيْهِمْ شُحُومَهُمَآ إِلَّا مَا حَمَلَتْ ظُهُورُهُمَآ أَوِ ٱلْحَوَايَآ أَوْ مَا ٱخْتَلَطَ بِعَظْمٍ ۚ ذَٰلِكَ جَزَيْنَـٰهُم بِبَغْيِهِمْ ۖ وَإِنَّا لَصَـٰدِقُونَ
Transliteration waʿalā alladhīna hādū ḥarramnā kulla dhī ẓufurin wamina l-baqari wal-ghanami ḥarramnā ʿalayhim shuḥūmahumā illā mā ḥamalat ẓuhūruhumā awi l-ḥawāyā aw mā ikh'talaṭa biʿaẓmin dhālika jazaynāhum bibaghyihim wa-innā laṣādiqūna
Khmer ហើយចំពោះពួកយ៉ាហ៊ូទី យើងបានហាមឃាត់(ការបរិភោគ)រាល់សត្វដែលមានក្រចកជាប់គ្នា។ ហើយចំពោះគោ ឬពពែ យើងបានហាមឃាត់ទៅលើពួកគេនូវការបរិភោគខ្លាញ់របស់វា លើកលែងតែខ្លាញ់ដែលជាប់នៅនឹងឆ្អឹងខ្នងរបស់វា ឬពោះវៀន ឬខ្លាញ់ដែលជាប់នឹងឆ្អឹងទាំងឡាយប៉ុណ្ណោះ។ ទាំងនោះគឺយើងបាន តបស្នងចំពោះពួកគេដោយការបំពានរបស់ពួកគេ។ ហើយពិត ប្រាកដណាស់ យើងគឺជាអ្នកដែលប្រកាន់សច្ចធម៌។
Verse 147
فَإِن كَذَّبُوكَ فَقُل رَّبُّكُمْ ذُو رَحْمَةٍ وَٰسِعَةٍ وَلَا يُرَدُّ بَأْسُهُۥ عَنِ ٱلْقَوْمِ ٱلْمُجْرِمِينَ
Transliteration fa-in kadhabūka faqul rabbukum dhū raḥmatin wāsiʿatin walā yuraddu basuhu ʿani l-qawmi l-muj'rimīna
Khmer -តែប្រសិនបើពួកគេបានបដិសេធនឹងអ្នក(មូហាំម៉ាត់) ចូរអ្នកប្រាប់ទៅពួកគេថាៈ ម្ចាស់របស់ពួកអ្នកមានក្ដីមេត្ដាករុណា ទូលំទូលាយបំផុត ហើយគ្មានអ្នកណាអាចច្រានទារុណកម្មរបស់ ទ្រង់ចេញពីពួកដែលប្រព្រឹត្ដអំពើអាក្រក់បានឡើយ។
Verse 148
سَيَقُولُ ٱلَّذِينَ أَشْرَكُوا۟ لَوْ شَآءَ ٱللَّهُ مَآ أَشْرَكْنَا وَلَآ ءَابَآؤُنَا وَلَا حَرَّمْنَا مِن شَىْءٍ ۚ كَذَٰلِكَ كَذَّبَ ٱلَّذِينَ مِن قَبْلِهِمْ حَتَّىٰ ذَاقُوا۟ بَأْسَنَا ۗ قُلْ هَلْ عِندَكُم مِّنْ عِلْمٍ فَتُخْرِجُوهُ لَنَآ ۖ إِن تَتَّبِعُونَ إِلَّا ٱلظَّنَّ وَإِنْ أَنتُمْ إِلَّا تَخْرُصُونَ
Transliteration sayaqūlu alladhīna ashrakū law shāa l-lahu mā ashraknā walā ābāunā walā ḥarramnā min shayin kadhālika kadhaba alladhīna min qablihim ḥattā dhāqū basanā qul hal ʿindakum min ʿil'min fatukh'rijūhu lanā in tattabiʿūna illā l-ẓana wa-in antum illā takhruṣūna
Khmer ពួកដែលបានធ្វើស្ហ៊ីរិកនឹងនិយាយថាៈ ប្រសិនបើ អល់ឡោះមានចេតនា ពួកយើងនិងជីដូនជីតារបស់ពួកយើងមិន បានធ្វើស្ហ៊ីរិកឡើយ ហើយពួកយើងក៏មិនបម្រាម(លើខ្លួនឯង)នូវ ប្រការណាមួយដែរ។ ដូច្នោះដែរ ពួកដែលពីមុនពួកគេក៏បានបដិសេធ(នឹងអ្នកនាំសាររបស់ពួកគេ)ដែរ រហូតទាល់តែពួកគេបាន ភ្លក្សទារុណកម្មរបស់យើង។ ចូរអ្នក(មូហាំម៉ាត់)សួរពួកគេថាៈ តើពួកអ្នកមានការចេះដឹងដែរឬទេ ចូរពួកអ្នកបង្ហាញវាដល់យើង មក? ពួកអ្នកមិនតាមអ្វីក្រៅតែពីការស្មានឡើយ ហើយពួកអ្នក ក៏គ្មានអ្វីក្រៅពីការភូតកុហកដែរ។
Verse 149
قُلْ فَلِلَّهِ ٱلْحُجَّةُ ٱلْبَـٰلِغَةُ ۖ فَلَوْ شَآءَ لَهَدَىٰكُمْ أَجْمَعِينَ
Transliteration qul falillahi l-ḥujatu l-bālighatu falaw shāa lahadākum ajmaʿīna
Khmer ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ អល់ឡោះមានភស្ដុតាង យ៉ាងច្បាស់លាស់។ ហើយប្រសិនបើទ្រង់មានចេតនា ទ្រង់ប្រាកដជា ចង្អុលបង្ហាញដល់ពួកអ្នកទាំងអស់គ្នាជាមិនខាន។
Verse 150
قُلْ هَلُمَّ شُهَدَآءَكُمُ ٱلَّذِينَ يَشْهَدُونَ أَنَّ ٱللَّهَ حَرَّمَ هَـٰذَا ۖ فَإِن شَهِدُوا۟ فَلَا تَشْهَدْ مَعَهُمْ ۚ وَلَا تَتَّبِعْ أَهْوَآءَ ٱلَّذِينَ كَذَّبُوا۟ بِـَٔايَـٰتِنَا وَٱلَّذِينَ لَا يُؤْمِنُونَ بِٱلْـَٔاخِرَةِ وَهُم بِرَبِّهِمْ يَعْدِلُونَ
Transliteration qul halumma shuhadāakumu alladhīna yashhadūna anna l-laha ḥarrama hādhā fa-in shahidū falā tashhad maʿahum walā tattabiʿ ahwāa alladhīna kadhabū biāyātinā wa-alladhīna lā yu'minūna bil-ākhirati wahum birabbihim yaʿdilūna
Khmer ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ចូរពួកអ្នកនាំមកនូវ សាក្សីទាំងឡាយរបស់ពួកអ្នក ដែលពួកគេធ្វើសាក្សីថា ពិតប្រាកដ ណាស់ អល់ឡោះបានហាមឃាត់របស់ទាំងនេះ។ ហើយប្រសិនបើ ពួកគេបានធ្វើសាក្សី(កុហក) ចូរអ្នកកុំធ្វើសាក្សីជាមួយពួកគេ។ ហើយចូរអ្នកកុំអនុវត្ដតាមទំនើងចិត្ដរបស់ពួកដែលបានបដិសេធនឹង បណ្ដាភស្ដុតាងរបស់យើង និងពួកដែលមិនជឿថ្ងៃបរលោក ហើយ ពួកគេជាពួកដែលធ្វើស្ហ៊ីរិកនឹងម្ចាស់របស់ពួកគេឱ្យសោះ។
Verse 151
۞ قُلْ تَعَالَوْا۟ أَتْلُ مَا حَرَّمَ رَبُّكُمْ عَلَيْكُمْ ۖ أَلَّا تُشْرِكُوا۟ بِهِۦ شَيْـًٔا ۖ وَبِٱلْوَٰلِدَيْنِ إِحْسَـٰنًا ۖ وَلَا تَقْتُلُوٓا۟ أَوْلَـٰدَكُم مِّنْ إِمْلَـٰقٍ ۖ نَّحْنُ نَرْزُقُكُمْ وَإِيَّاهُمْ ۖ وَلَا تَقْرَبُوا۟ ٱلْفَوَٰحِشَ مَا ظَهَرَ مِنْهَا وَمَا بَطَنَ ۖ وَلَا تَقْتُلُوا۟ ٱلنَّفْسَ ٱلَّتِى حَرَّمَ ٱللَّهُ إِلَّا بِٱلْحَقِّ ۚ ذَٰلِكُمْ وَصَّىٰكُم بِهِۦ لَعَلَّكُمْ تَعْقِلُونَ
Transliteration qul taʿālaw atlu mā ḥarrama rabbukum ʿalaykum allā tush'rikū bihi shayan wabil-wālidayni iḥ'sānan walā taqtulū awlādakum min im'lāqin naḥnu narzuqukum wa-iyyāhum walā taqrabū l-fawāḥisha mā ẓahara min'hā wamā baṭana walā taqtulū l-nafsa allatī ḥarrama l-lahu illā bil-ḥaqi dhālikum waṣṣākum bihi laʿallakum taʿqilūna
Khmer ចូរអ្នកពោលថាៈ សូមពួកអ្នកមកទីនេះ ខ្ញុំនឹងសូត្រឱ្យ ពួកអ្នកស្ដាប់នូវអ្វីដែលម្ចាស់របស់ពួកអ្នកបានហាមឃាត់ពួកអ្នកថាៈ ចូរពួកអ្នកកុំធ្វើស្ហ៊ីរិកចំពោះទ្រង់ឱ្យសោះ ហើយត្រូវធ្វើល្អជាមួយ ឪពុកម្ដាយ។ ហើយពួកអ្នកមិនត្រូវសម្លាប់កូនចៅរបស់ពួកអ្នក ដោយសារភាពក្រខ្សត់នោះឡើយ។ យើងជាអ្នកផ្ដល់លាភសក្ការៈ ដល់ពួកអ្នក និងពួកគេ(កូនចៅ)។ ហើយចូរពួកអ្នកកុំបៀតបៀន អំពើអាក្រក់(ហ្ស៊ីណា)ទោះបីដោយចំហ ឬដោយលាក់លៀម ក៏ដោយ។ ហើយចូរពួកអ្នកកុំសម្លាប់មនុស្សដែលអល់ឡោះបាន ហាមឃាត់ឱ្យសោះ លើកលែងតែមានមូលហេតុត្រឹមត្រូវ(តាម ច្បាប់អ៊ីស្លាម)។ ទាំងនោះទ្រង់បានផ្ដែផ្ដាំវាចំពោះពួកអ្នកសង្ឃឹម ថា ពួកអ្នកគិតពិចារណា។
Verse 152
وَلَا تَقْرَبُوا۟ مَالَ ٱلْيَتِيمِ إِلَّا بِٱلَّتِى هِىَ أَحْسَنُ حَتَّىٰ يَبْلُغَ أَشُدَّهُۥ ۖ وَأَوْفُوا۟ ٱلْكَيْلَ وَٱلْمِيزَانَ بِٱلْقِسْطِ ۖ لَا نُكَلِّفُ نَفْسًا إِلَّا وُسْعَهَا ۖ وَإِذَا قُلْتُمْ فَٱعْدِلُوا۟ وَلَوْ كَانَ ذَا قُرْبَىٰ ۖ وَبِعَهْدِ ٱللَّهِ أَوْفُوا۟ ۚ ذَٰلِكُمْ وَصَّىٰكُم بِهِۦ لَعَلَّكُمْ تَذَكَّرُونَ
Transliteration walā taqrabū māla l-yatīmi illā bi-allatī hiya aḥsanu ḥattā yablugha ashuddahu wa-awfū l-kayla wal-mīzāna bil-qis'ṭi lā nukallifu nafsan illā wus'ʿahā wa-idhā qul'tum fa-iʿ'dilū walaw kāna dhā qur'bā wabiʿahdi l-lahi awfū dhālikum waṣṣākum bihi laʿallakum tadhakkarūna
Khmer ហើយចូរពួកអ្នកកុំបៀតបៀនទ្រព្យសម្បត្ដិកូនកំព្រា លើកលែងតែតាមវិធីដែលមានប្រយោជន៍រហូតដល់គេពេញវ័យ។ ហើយចូរពួកអ្នកបំពេញរង្វាល់ និងការថ្លឹងប្រកបដោយយុត្ដិធម៌។ យើងមិនដាក់បន្ទុកបុគ្គលណាម្នាក់ឱ្យហួសពីសមត្ថភាពរបស់គេ ឡើយ។ ហើយនៅពេលដែលពួកអ្នកនិយាយស្ដី ចូរប្រកាន់ខ្ជាប់នូវ ភាពយុត្ដិធម៌ សូម្បីតែទាក់ទងនឹងសាច់សាលោហិតក៏ដោយ។ ហើយចូរពួកអ្នកបំពេញកិច្ចសន្យារបស់អល់ឡោះ។ ទាំងនេះទ្រង់ បានផ្ដែផ្ដាំវាចំពោះពួកអ្នក សង្ឃឹមថាពួកអ្នកនឹងចងចាំ។
Verse 153
وَأَنَّ هَـٰذَا صِرَٰطِى مُسْتَقِيمًا فَٱتَّبِعُوهُ ۖ وَلَا تَتَّبِعُوا۟ ٱلسُّبُلَ فَتَفَرَّقَ بِكُمْ عَن سَبِيلِهِۦ ۚ ذَٰلِكُمْ وَصَّىٰكُم بِهِۦ لَعَلَّكُمْ تَتَّقُونَ
Transliteration wa-anna hādhā ṣirāṭī mus'taqīman fa-ittabiʿūhu walā tattabiʿū l-subula fatafarraqa bikum ʿan sabīlihi dhālikum waṣṣākum bihi laʿallakum tattaqūna
Khmer ហើយពិតប្រាកដណាស់នេះជាមាគ៌ារបស់យើងដ៏ត្រឹម ត្រូវ ដូចេ្នះចូរពួកអ្នកប្រតិបត្ដិតាមវា។ ហើយចូរពួកអ្នកកុំប្រតិបត្ដិ តាមផ្លូវនានា(ផ្លូវវងេ្វង) ព្រោះវានឹងបំបែកពួកអ្នកចេញពីមាគ៌ា ដ៏ត្រឹមត្រូវរបស់ទ្រង់។ ទាំងនេះទ្រង់បានផ្ដែផ្ដាំវាចំពោះពួកអ្នក សង្ឃឹមថាពួកអ្នកនឹងកោតខ្លាចអល់ឡោះ។
Verse 154
ثُمَّ ءَاتَيْنَا مُوسَى ٱلْكِتَـٰبَ تَمَامًا عَلَى ٱلَّذِىٓ أَحْسَنَ وَتَفْصِيلًا لِّكُلِّ شَىْءٍ وَهُدًى وَرَحْمَةً لَّعَلَّهُم بِلِقَآءِ رَبِّهِمْ يُؤْمِنُونَ
Transliteration thumma ātaynā mūsā l-kitāba tamāman ʿalā alladhī aḥsana watafṣīlan likulli shayin wahudan waraḥmatan laʿallahum biliqāi rabbihim yu'minūna
Khmer ក្រោយមកយើងបានប្រទានគម្ពីរ(តាវរ៉ត)ឱ្យមូសា ដើម្បីបំពេញ(នៀកម៉ាត់) និងអធិប្បាយនូវរាល់កិច្ចការយ៉ាងច្បាស់ លាស់ និងជាការចង្អុលបង្ហាញ ហើយនិងជាក្ដីមេត្ដាករុណាសម្រាប់ អ្នកដែលសាងអំពើល្អ សង្ឃឹមថាពួកគេមានជំនឿនឹងការជួបម្ចាស់ របស់ពួកគេ(ថ្ងៃបរលោក)។
Verse 155
وَهَـٰذَا كِتَـٰبٌ أَنزَلْنَـٰهُ مُبَارَكٌ فَٱتَّبِعُوهُ وَٱتَّقُوا۟ لَعَلَّكُمْ تُرْحَمُونَ
Transliteration wahādhā kitābun anzalnāhu mubārakun fa-ittabiʿūhu wa-ittaqū laʿallakum tur'ḥamūna
Khmer នេះជាគម្ពីរ(គួរអាន)ដ៏ពិសិដ្ឋដែលយើងបានបញ្ចុះវា (ឱ្យមូហាំម៉ាត់) ដូចេ្នះចូរពួកអ្នកប្រតិបត្ដិតាមវា និងកោតខ្លាច អល់ឡោះចុះ សង្ឃឹមថាពួកអ្នកនឹងត្រូវគេអាណិតស្រឡាញ់។
Verse 156
أَن تَقُولُوٓا۟ إِنَّمَآ أُنزِلَ ٱلْكِتَـٰبُ عَلَىٰ طَآئِفَتَيْنِ مِن قَبْلِنَا وَإِن كُنَّا عَن دِرَاسَتِهِمْ لَغَـٰفِلِينَ
Transliteration an taqūlū innamā unzila l-kitābu ʿalā ṭāifatayni min qablinā wa-in kunnā ʿan dirāsatihim laghāfilīna
Khmer ដើម្បីកុំឱ្យពួកអ្នក(ពួកមូស្ហរីគីន)និយាយថាៈ ពិត ប្រាកដណាស់ គម្ពីរត្រូវបានគេ(អល់ឡោះ)បញ្ចុះឱ្យតែមនុស្សពីរ ក្រុម(យ៉ាហ៊ូទី និងណាសរ៉នី)មុនពួកយើងប៉ុណ្ណោះ។ ហើយពួក យើងពិតជាមិនចេះអំពីការសូត្រគម្ពីររបស់ពួកគេឡើយ។
Verse 157
أَوْ تَقُولُوا۟ لَوْ أَنَّآ أُنزِلَ عَلَيْنَا ٱلْكِتَـٰبُ لَكُنَّآ أَهْدَىٰ مِنْهُمْ ۚ فَقَدْ جَآءَكُم بَيِّنَةٌ مِّن رَّبِّكُمْ وَهُدًى وَرَحْمَةٌ ۚ فَمَنْ أَظْلَمُ مِمَّن كَذَّبَ بِـَٔايَـٰتِ ٱللَّهِ وَصَدَفَ عَنْهَا ۗ سَنَجْزِى ٱلَّذِينَ يَصْدِفُونَ عَنْ ءَايَـٰتِنَا سُوٓءَ ٱلْعَذَابِ بِمَا كَانُوا۟ يَصْدِفُونَ
Transliteration aw taqūlū law annā unzila ʿalaynā l-kitābu lakunnā ahdā min'hum faqad jāakum bayyinatun min rabbikum wahudan waraḥmatun faman aẓlamu mimman kadhaba biāyāti l-lahi waṣadafa ʿanhā sanajzī alladhīna yaṣdifūna ʿan āyātinā sūa l-ʿadhābi bimā kānū yaṣdifūna
Khmer -ឬដើម្បីកុំឱ្យពួកអ្នកនិយាយថាៈ ប្រសិនបើគេបានបញ្ចុះគម្ពីរមកឱ្យពួកយើង ប្រាកដជាពួកយើងទទួលបានការចង្អុលបង្ហាញ ជាងពួកគេ(ពួកយ៉ាហ៊ូទី និងណាសរ៉នី)។ ហើយជាការពិតណាស់ ភស្ដុតាងដ៏ជាក់ច្បាស់និងការចង្អុលបង្ហាញ ហើយនិងការអាណិត ស្រឡាញ់ពីម្ចាស់របស់ពួកអ្នកបានមកដល់ពួកអ្នក។ ដូចេ្នះតើអ្នក ណាដែលអយុត្ដិធម៌ជាងអ្នកដែលបានបដិសេធនឹងបណ្ដាភស្ដុតាង របស់អល់ឡោះ និងបែរចេញពីវានោះ? យើងនឹងតបស្នងចំពោះ ពួកដែលបែរចេញពីបណ្ដាភស្ដុតាងរបស់យើងនោះនូវទារុណកម្ម ដ៏អាក្រក់ ដោយសារតែការបែរចេញរបស់ពួកគេ។
Verse 158
هَلْ يَنظُرُونَ إِلَّآ أَن تَأْتِيَهُمُ ٱلْمَلَـٰٓئِكَةُ أَوْ يَأْتِىَ رَبُّكَ أَوْ يَأْتِىَ بَعْضُ ءَايَـٰتِ رَبِّكَ ۗ يَوْمَ يَأْتِى بَعْضُ ءَايَـٰتِ رَبِّكَ لَا يَنفَعُ نَفْسًا إِيمَـٰنُهَا لَمْ تَكُنْ ءَامَنَتْ مِن قَبْلُ أَوْ كَسَبَتْ فِىٓ إِيمَـٰنِهَا خَيْرًا ۗ قُلِ ٱنتَظِرُوٓا۟ إِنَّا مُنتَظِرُونَ
Transliteration hal yanẓurūna illā an tatiyahumu l-malāikatu aw yatiya rabbuka aw yatiya baʿḍu āyāti rabbika yawma yatī baʿḍu āyāti rabbika lā yanfaʿu nafsan īmānuhā lam takun āmanat min qablu aw kasabat fī īmānihā khayran quli intaẓirū innā muntaẓirūna
Khmer ពួកគេ(ពួកប្រឆាំង)គ្មានរង់ចាំអ្វីក្រៅពីម៉ាឡាអ៊ីកាត់ មកដល់ពួកគេ(ដើម្បីយកជីវិត)ឬម្ចាស់របស់អ្នកនឹងមកដល់(ដើម្បី កាត់ក្ដី) ឬសញ្ញា(ថ្ងៃបរលោក)មួយចំនួននៃម្ចាស់របស់អ្នកនឹងមក ដល់នោះឡើយ។ នៅថ្ងៃដែលសញ្ញាមួយចំនួននៃម្ចាស់របស់អ្នកមក ដល់ ពេលនោះជំនឿរបស់បុគ្គលម្នាក់ៗគ្មានប្រយោជន៍ដល់គេឡើយ ប្រសិនបើគេគ្មានជំនឿពីមុនមក ឬមិនបានសាងអំពើល្អនៅក្នុងពេល ដែលគេមានជំនឿនោះ។ ចូរអ្នកពោលថាៈ ចូរពួកអ្នករង់ចាំ(ថ្ងៃ បរលោក)ចុះ. ពិតប្រាកដណាស់ ពួកយើងក៏ជាអ្នករង់ចាំដែរ។
Verse 159
إِنَّ ٱلَّذِينَ فَرَّقُوا۟ دِينَهُمْ وَكَانُوا۟ شِيَعًا لَّسْتَ مِنْهُمْ فِى شَىْءٍ ۚ إِنَّمَآ أَمْرُهُمْ إِلَى ٱللَّهِ ثُمَّ يُنَبِّئُهُم بِمَا كَانُوا۟ يَفْعَلُونَ
Transliteration inna alladhīna farraqū dīnahum wakānū shiyaʿan lasta min'hum fī shayin innamā amruhum ilā l-lahi thumma yunabbi-uhum bimā kānū yafʿalūna
Khmer ពិតប្រាកដណាស់ ពួកដែលបានបំបែកសាសនារបស់ ពួកគេ ដែលធ្វើឱ្យពួកគេក្លាយជាក្រុមៗនោះ អ្នក(មូហាំម៉ាត់) គ្មានការពាក់ព័ន្ធនឹងពួកគេបន្ដិចសោះឡើយ។ ពិតប្រាកដណាស់ កិច្ចការរបស់ពួកគេត្រូវប្រគល់ទៅចំពោះអល់ឡោះ បន្ទាប់មក ទ្រង់នឹងប្រាប់ពួកគេនូវអ្វីដែលពួកគេបានប្រព្រឹត្ដ។
Verse 160
مَن جَآءَ بِٱلْحَسَنَةِ فَلَهُۥ عَشْرُ أَمْثَالِهَا ۖ وَمَن جَآءَ بِٱلسَّيِّئَةِ فَلَا يُجْزَىٰٓ إِلَّا مِثْلَهَا وَهُمْ لَا يُظْلَمُونَ
Transliteration man jāa bil-ḥasanati falahu ʿashru amthālihā waman jāa bil-sayi-ati falā yuj'zā illā mith'lahā wahum lā yuẓ'lamūna
Khmer អ្នកណាដែលបាននាំទៅជាមួយនូវអំពើល្អមួយ(នៅថ្ងៃ បរលោក) គេនឹងទទួលបានផលបុណ្យដប់ដងដូចនឹងអំពើល្អរបស់ គេ។ រីឯអ្នកណាដែលបាននាំទៅជាមួយនូវអំពើអាក្រក់មួយវិញ នោះ គេនឹងមិនត្រូវបានតបស្នងក្រៅពីអំពើអាក្រក់ដូចគ្នានោះ ឡើយ។ ហើយពួកគេមិនត្រូវគេបំពានឡើយ។
Verse 161
قُلْ إِنَّنِى هَدَىٰنِى رَبِّىٓ إِلَىٰ صِرَٰطٍ مُّسْتَقِيمٍ دِينًا قِيَمًا مِّلَّةَ إِبْرَٰهِيمَ حَنِيفًا ۚ وَمَا كَانَ مِنَ ٱلْمُشْرِكِينَ
Transliteration qul innanī hadānī rabbī ilā ṣirāṭin mus'taqīmin dīnan qiyaman millata ib'rāhīma ḥanīfan wamā kāna mina l-mush'rikīna
Khmer ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ពិតប្រាកដណាស់ ម្ចាស់ របស់ខ្ញុំបានចង្អុលបង្ហាញខ្ញុំទៅកាន់មាគ៌ាដ៏ត្រឹមត្រូវជាសាសនាដ៏ពិត ដែលជាសាសនារបស់អ៊ីព្រហ៊ីមដ៏ជ្រះស្អាត។ ហើយគាត់ពុំមែនស្ថិត នៅក្នុងចំណោមពួកមូស្ហរីគីនឡើយ។
Verse 162
قُلْ إِنَّ صَلَاتِى وَنُسُكِى وَمَحْيَاىَ وَمَمَاتِى لِلَّهِ رَبِّ ٱلْعَـٰلَمِينَ
Transliteration qul inna ṣalātī wanusukī wamaḥyāya wamamātī lillahi rabbi l-ʿālamīna
Khmer ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ពិតប្រាកដណាស់ ការ សឡាតរបស់ខ្ញុំ និងការបូជាសត្វរបស់ខ្ញុំ និងការរស់នៅរបស់ខ្ញុំ ហើយនិងសេចក្ដីស្លាប់របស់ខ្ញុំ គឺសម្រាប់អល់ឡោះដែលជាម្ចាស់ គ្រប់គ្រងពិភពទាំងអស់។
Verse 163
لَا شَرِيكَ لَهُۥ ۖ وَبِذَٰلِكَ أُمِرْتُ وَأَنَا۠ أَوَّلُ ٱلْمُسْلِمِينَ
Transliteration lā sharīka lahu wabidhālika umir'tu wa-anā awwalu l-mus'limīna
Khmer ទ្រង់គ្មានដៃគូឡើយ។ ហើយដោយសារប្រការទាំង នោះខ្ញុំត្រូវបានគេ(អល់ឡោះ)ដាក់បទបញ្ជា ។ ហើយខ្ញុំគឺជាអ្នក កាន់សាសនាអ៊ីស្លាមមុនគេបង្អស់។
Verse 164
قُلْ أَغَيْرَ ٱللَّهِ أَبْغِى رَبًّا وَهُوَ رَبُّ كُلِّ شَىْءٍ ۚ وَلَا تَكْسِبُ كُلُّ نَفْسٍ إِلَّا عَلَيْهَا ۚ وَلَا تَزِرُ وَازِرَةٌ وِزْرَ أُخْرَىٰ ۚ ثُمَّ إِلَىٰ رَبِّكُم مَّرْجِعُكُمْ فَيُنَبِّئُكُم بِمَا كُنتُمْ فِيهِ تَخْتَلِفُونَ
Transliteration qul aghayra l-lahi abghī rabban wahuwa rabbu kulli shayin walā taksibu kullu nafsin illā ʿalayhā walā taziru wāziratun wiz'ra ukh'rā thumma ilā rabbikum marjiʿukum fayunabbi-ukum bimā kuntum fīhi takhtalifūna
Khmer ចូរអ្នកពោលថាៈ តើឱ្យខ្ញុំយកម្ចាស់ផេ្សងក្រៅពី អល់ឡោះ ដោយទ្រង់ជាម្ចាស់គ្រប់គ្រងអ្វីៗទាំងអស់ឬ? ហើយ បុគ្គលគ្រប់រូបមិនសាងអំពើអាក្រក់ក្រៅពី(ផលអាក្រក់នោះ)ធ្លាក់ ទៅលើខ្លួនគេនោះឡើយ។ ហើយអ្នកដែលប្រព្រឹត្ដអំពើអាក្រក់មិន អាចទទួលបន្ទុកអំពើបាបរបស់អ្នកដទៃបានឡើយ។ បន្ទាប់មក ចំពោះម្ចាស់របស់ពួកអ្នកគឺជាកន្លែងវិលត្រឡប់របស់ពួកអ្នក ហើយ ទ្រង់នឹងប្រាប់ពួកអ្នកនូវអ្វីដែលពួកអ្នកធ្លាប់ខ្វែងគំនិតគ្នា។
Verse 165
وَهُوَ ٱلَّذِى جَعَلَكُمْ خَلَـٰٓئِفَ ٱلْأَرْضِ وَرَفَعَ بَعْضَكُمْ فَوْقَ بَعْضٍ دَرَجَـٰتٍ لِّيَبْلُوَكُمْ فِى مَآ ءَاتَىٰكُمْ ۗ إِنَّ رَبَّكَ سَرِيعُ ٱلْعِقَابِ وَإِنَّهُۥ لَغَفُورٌ رَّحِيمٌۢ
Transliteration wahuwa alladhī jaʿalakum khalāifa l-arḍi warafaʿa baʿḍakum fawqa baʿḍin darajātin liyabluwakum fī mā ātākum inna rabbaka sarīʿu l-ʿiqābi wa-innahu laghafūrun raḥīmun
Khmer ហើយទ្រង់ជាអ្នកដែលបានបង្កើតពួកអ្នកឱ្យធ្វើជាអ្នក គ្រប់គ្រងផែនដី(ពីជំនាន់មួយទៅជំនាន់មួយ) ហើយទ្រង់បានលើក ឋានៈពួកអ្នកមួយចំនួនឱ្យលើសពីគ្នា ដើម្បីទ្រង់នឹងសាកល្បងពួក អ្នកចំពោះអ្វីដែលទ្រង់បានប្រទានឱ្យពួកអ្នក។ ពិតប្រាកដណាស់ ម្ចាស់របស់អ្នករហ័សបំផុតក្នុងការដាក់ទណ្ឌកម្ម ហើយពិតប្រាកដ ណាស់ ទ្រង់មហាអភ័យទោស មហាអាណិតស្រឡាញ់។
Read Surah Al-An'am in another language
- English (word by word)
- Albanian
- Amazigh
- Amharic
- Assamese
- Azerbaijani
- Bambara
- Bangla
- Bosnian
- Bulgarian
- Chechen
- Chinese
- Czech
- Dari
- Dhivehi
- Dutch
- Finnish
- French
- German
- Gujarati
- Hausa
- Hebrew
- Hindi
- Indonesian
- Italian
- Japanese
- Kannada
- Kazakh
- Kinyarwanda
- Korean
- Kurdish
- Luganda
- Malay
- Malayalam
- Maranao
- Marathi
- Nepali
- Norwegian
- Oromo
- Pashto
- Persian
- Polish
- Portuguese
- Romanian
- Russian
- Sindhi
- Sinhala
- Somali
- Spanish
- Swahili
- Swedish
- Tagalog
- Tajik
- Tamil
- Tatar
- Telugu
- Thai
- Turkish
- Ukrainian
- Urdu
- Uyghur
- Uzbek
- Vietnamese
- Yao
- Yoruba
All 114 surahs in Khmer: the Qur’an in Khmer.
Khmer translation: Cambodian Muslim Community Development, from Quran.com. Transliteration: Quran.com. Recitation: Mishary Alafasy, from EveryAyah.com. MyDugsi is a learning aid, not a replacement for a qualified teacher.